km_2ki_text_ulb_l3/22/08.txt

1 line
1.6 KiB
Plaintext

\v 8 លោក​មហា​បូជា‌ចារ្យ​ហ៊ីល‌គីយ៉ា​បាននិយាយទៅលោកលោក​សាផាន ជា​ស្មៀន​ហ្លួង​ថា៖ «ខ្ញុំបានរកឃើញសៀវភៅក្រិតវិន័យនៅក្នុងដំណាក់របស់ព្រះអម្ចាស់»។ ដូច្នេះ លោក​មហា​បូជា‌ចារ្យ​ហ៊ីល‌គីយ៉ាបានឲ្យសៀវភៅនោះទៅលោកសាផាន ហើយលោកបានអានវា។ \v 9 លោកសាផានបានចេញទៅ ហើយយកសៀវភៅនោះទៅថ្វាយស្តេច ដោយរាយការណ៍ទៅស្តេចថា៖ «អ្នកបម្រើរបស់ព្រះអង្គបានចំណាយប្រាក់ទាំងអស់ដែលមាននៅក្នុងព្រះដំណាក់ ហើយពួកគេបានប្រគល់ទៅដល់ដៃរបស់អ្នកធ្វើការដែលចាត់ចែងការមើលថែព្រះដំណាក់របស់ព្រះអម្ចាស់»។ \v 10 បន្ទាប់មក លោកសាផានជាស្មៀនហ្លួងបានទូលស្តេចថា៖ «លោក​មហា​បូជា‌ចារ្យ​ហ៊ីល‌គីយ៉ា​បានប្រគល់សៀវភៅនេះមកទូលបង្គំ»។ បន្ទាប់មក លោកសាផានបានអានថ្វាយស្តេច។