km_2ki_text_ulb_l3/20/16.txt

1 line
1.3 KiB
Plaintext

\v 16 ដូច្នេះ លោកអេសាយបានទូលទៅស្តេចហេសេគាថា៖ «សូមស្តាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់៖ \v 17 «មើល មានថ្ងៃមួយនឹងមកដល់នៅពេលដែលអ្វីៗទាំងអស់នៅក្នុងវាំងរបស់ព្រះករុណា គឺរបស់ទាំងអស់ដែលពួកបុព្វបុរសរបស់ព្រះករុណាបានរក្សាទុករហូតដល់សព្វថ្ងៃនេះ នឹងត្រូវគេយកទៅបាប៊ីឡូន។ នឹងគ្មានអ្វីនៅសេសសល់ឡើយ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ \v 18 កូនដែលកើតចេញពីព្រះករុណា គឺព្រះករុណាផ្ទាល់ជាឪពុក ពួកគេនឹងយកបុត្រទាំងនោះទៅឆ្ងាយ ហើយពួកគេនឹងក្លាយជាអ្នកកម្រៀវនៅក្នុងវាំងរបស់ស្តេចបាប៊ីឡូន»។