km_2ki_text_ulb_l3/20/12.txt

1 line
1.5 KiB
Plaintext

\v 12 នៅពេលនោះ​ព្រះ‌ចៅ​ម្រដាក់-‌បាឡា‌ដាន ជា​បុត្រ​របស់​ព្រះ‌ចៅ​បាឡា‌ដានជាស្ដេច​ស្រុក​បាប៊ី‌ឡូន បាន​ផ្ញើ​រាជ‌សារ និង​អំណោយថ្វាយ​ព្រះ‌បាទ​ហេ‌សេគា ដ្បិត​ស្ដេច​ជ្រាប​ដំណឹង​ថា ព្រះ‌បាទ​ហេ‌សេគា​ទ្រង់​ប្រឈួន។ \v 13 ព្រះបាទហេសេគាបានស្តាប់សំបុត្រនោះរួចហើយ បន្ទាប់មកស្តេចក៏បានបង្ហាញរាជវាំងទាំងមូល និងរបស់របរមានតម្លៃរបស់ព្រះអង្គ មានមាស ប្រាក់ គ្រឿងក្រអូប ប្រេងមានតម្លៃ និងឃ្លាំងអាវុធ និងអ្វីៗដែលមាននៅក្នុងឃ្លាំងរបស់ទ្រង់ដល់អ្នកនាំសារនោះ។ គ្មានអ្វីដែលនៅក្នុងដំណាក់ និងនៅក្នុងអាណាច្រករបស់ទ្រង់ ដែលព្រះបាទហេសេគាមិនបានបង្ហាញដល់ពួកគេឡើយ។​