km_2ki_text_ulb_l3/17/04.txt

1 line
1.8 KiB
Plaintext

\v 4 បន្ទាប់មក ស្តេចស្រុកអាសសេុីរដឹងថាព្រះ‌បាទ​ហូស៊ា​មាន​គំនិត​ក្បត់ប្រឆាំងនឹងព្រះអង្គ ព្រោះព្រះបាទហូស៊ាបានផ្ញើសារទៅស្តេចស្រុកអេស៊ីបដែរ ស្តេចមិនបានបញ្ជូនសួយសាអាករដល់ស្តេចអាសសេុីរទៀតឡើយ គឺស្តេចធ្វើបែបនេះពីមួយឆ្នាំទៅមួយឆ្នាំ។ ដូច្នេះ ស្តេចស្រុកអាសសេុីរបានចាប់ទ្រង់ ហើយបានដាក់ទ្រង់នៅក្នុងគុក។ \v 5 បន្ទាប់មក ស្តេចស្រុកអាសសេុីរបានវាយប្រហារទឹកដីទាំងមូល និងវាយប្រហារក្រុងសាម៉ារី ហើយឡោមព័ទ្ធក្រុងនោះអស់បីឆ្នាំ។ \v 6 នៅក្នុងឆ្នាំទីប្រាំបួនក្នុងរាជរបស់ព្រះបាទហូស៊ា ស្តេចស្រុកអាសសេុីរបានកាន់កាប់ក្រុងសាម៉ារី ហើយកៀរជនជាតិអ៊ីស្រាអែលទៅស្រុកអាសសេុីរ។ ស្តេចបានដាក់ពួកគេនៅក្រុង​ហាឡា នៅ​ទន្លេ​ហាបោ ជា​ទន្លេ​នៃ​ស្រុក​កូសាន ព្រម​ទាំង​នៅ​តាម​ក្រុង​នានា​របស់​ជន‌ជាតិ​មេឌី​។