km_2ki_text_ulb_l3/05/15.txt

1 line
1.3 KiB
Plaintext

\v 15 លោកណាម៉ាន់បានត្រឡប់ទៅជួបអ្នកបម្រើរបស់ព្រះអម្ចាស់វិញ គឺលោក និងអ្នករួមដំណើរជាមួយលោក បានមកហើយឈរនៅចំពោះមុខអ្នកបម្រើរបស់ព្រះអម្ចាស់។ លោកនិយាយថា៖ «មើល ឥឡូវនេះខ្ញុំដឹងថានៅលើផែនដីទាំងមូលគ្មានព្រះឯណាក្រៅពីព្រះរបស់អ៊ីស្រាអែលឡើយ។ ដូច្នេះ សូមទទួួលអំណោយនេះពីអ្នកបម្រើរបស់លោកផង»។ \v 16 ប៉ុន្តែលោកអេលីសេឆ្លើយថា៖ «ដោយព្រះអម្ចាស់មានព្រះជន្មគង់នៅ ជាព្រះដែលខ្ញុំឈរនៅចំពោះព្រះអង្គ ខ្ញុំសូមស្បថថា ខ្ញុំនឹងមិនយកអ្វីទាំងអស់»។ លោកណាម៉ាន់ទទូចឲ្យលោកអេលីសេទទួលយកអំណោយនោះ ប៉ុន្តែ លោកបដិសេធ។