km_2ki_text_ulb_l3/04/17.txt

1 line
1.3 KiB
Plaintext

\v 17 ប៉ុន្តែ ស្រ្តីនោះមានផ្ទៃពោះ ហើយកើតបានកូនប្រុសមួយនៅឆ្នាំបន្ទាប់ ក្នុងខែនោះ ដូចដែលលោកអេលីសេបានប្រសាសន៍ទៅកាន់នាងមែន។ \v 18 នៅពេលដែលក្មេងនោះធំឡើង មានថ្ងៃមួយក្មេងនោះបានចេញក្រៅជាមួយឪពុក ដែលនៅជាមួយអ្នកចំរូត។ \v 19 កូននោះបាននិយាយទៅឪពុកថា៖ «ក្បាលខ្ញុំ ក្បាលខ្ញុំ»។ ឪពុករបស់ក្មេងនោះបាននិយាយជាមួយអ្នកបម្រើរបស់លោកថា៖ «ចូរយកវាទៅឲ្យម្តាយវាទៅ»។ \v 20 នៅពេលដែលអ្នកបម្រើបានលើកកូននោះឡើង ហើយនាំកូននោះទៅម្តាយរបស់វា កូននោះបានអង្គុយលើជង្គង់របស់នាងរហូតដល់ថ្ងៃត្រង់ ហើយក៏ស្លាប់ទៅ។