2070 lines
337 KiB
Plaintext
2070 lines
337 KiB
Plaintext
\id JOB
|
||
\ide UTF-8
|
||
\h យ៉ូប
|
||
\toc1 យ៉ូប
|
||
\toc2 យ៉ូប
|
||
\toc3 job
|
||
\mt យ៉ូប
|
||
|
||
\s5
|
||
\c 1
|
||
\cl ជំពូក ១
|
||
\p
|
||
\v 1 កាលពីដើម នៅទឹកដីអ៊ូស មានបុរសម្នាក់ឈ្មោះយ៉ូប ជាមនុស្សស្មោះត្រង់ និងសុចរិត លោកយ៉ូបគោរពកោតខ្លាចព្រះជាម្ចាស់ ហើយចៀសចេញពីការប្រព្រឹត្តអំពើអាក្រក់។
|
||
\v 2 លោកយ៉ូបមានកូនប្រុសប្រាំពីរនាក់ និងកូនស្រីបីនាក់ផងដែរ។
|
||
\v 3 លោកមានចៀមប្រាំពីរពាន់ក្បាល អូដ្ឋបីពាន់ក្បាល គោប្រាំរយនឹម និងលាប្រាំរយក្បាល ហើយលោកក៏មានអ្នកបម្រើជាច្រើនដែរ។ លោកជាមនុស្សមានឈ្មោះល្បីជាងគេ នៅលើទឹកដីខាងកើត។
|
||
|
||
\s5
|
||
\v 4 កូនប្រុសៗរបស់លោកតែងតែទៅជប់លៀងនៅផ្ទះរបស់ពួកគេ តាមវេនរៀងៗខ្លួន។ ពួកគេក៏អញ្ជើញបងប្អូនស្រីៗទៅចូលរួមបរិភោគជាមួយគេដែរ។
|
||
\v 5 ក្រោយពេលជប់លៀងហើយ លោកយ៉ូបតែងតែហៅកូនៗរបស់លោក មកធ្វើពិធីជម្រះកាយឲ្យបានវិសុទ្ធ។ លោកក្រោកពីព្រលឹម ថ្វាយតង្វាយដុត សម្រាប់កូនម្នាក់ៗ ដ្បិតលោកបាននិយាយថា៖ «ក្រែងកូនរបស់ទូលបង្គំប្រព្រឹត្តអំពើបាប ហើយប្រមាថព្រះជាម្ចាស់នៅក្នុងចិត្តរបស់គេ»។ លោកយ៉ូបតែងតែថ្វាយតង្វាយដុតជានិច្ច។
|
||
|
||
\s5
|
||
\v 6 ថ្ងៃមួយ ពួកកូនរបស់ព្រះអម្ចាស់ នាំគ្នាចូលមកគាល់នៅចំពោះ ព្រះវត្តមានព្រះអម្ចាស់។ មារសាតាំងក៏ស្ថិតនៅក្នុងចំណោមនោះដែរ។
|
||
\v 7 ព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់មារសាតាំងថា៖ «តើអ្នកទើបនឹងមកពីណា?» មារសាតាំងទូលព្រះអម្ចាស់ដោយទូលថា៖ «ទូលបង្គំទើបនឹងដើរនៅលើផែនដី ទៅពេញលើផែនដីផង»។
|
||
\v 8 ព្រះអម្ចាស់សួរមារសាតាំងថា៖ «តើអ្នកសង្កេតឃើញយ៉ូប ជាអ្នកបម្រើរបស់យើងឬទេ? ដ្បិតលើផែនដី គ្មាននរណាម្នាក់ដូចយ៉ូបឡើយ គឺជាមនុស្សទៀងត្រង់ និងរកកន្លែងបន្ទោសគ្មាន ជាអ្នកកោតខ្លាចព្រះជាម្ចាស់ និងបែរចេញពីអំពើអាក្រក់»។
|
||
|
||
\s5
|
||
\v 9 ក្រោយមកសាតាំងឆ្លើយនិងព្រះអម្ចាស់វិញថា៖ «តើយ៉ូបពិតជាកោតខ្លាចព្រះអង្គដោយគ្មានហេតុឬ?
|
||
\v 10 តើមិនមែនព្រះអង្គបានការពារគាត់ និងផ្ទះសំបែងរបស់គាត់ ព្រមទាំងអ្វីៗដែលគាត់មានទេឬ? ព្រះអង្គប្រទានពរឲ្យឲ្យចម្រើនក្នុងដៃដែលគាត់ធ្វើ ហើយក៏ប្រទានឲ្យហ្វូងសត្វរបស់គាត់ មានចំនួនច្រើនទឹកដីគាត់ដែរ។
|
||
\v 11 ប៉ុន្តែពេលនេះព្រះអង្គលូកព្រះហ័សបំផ្លាញអ្វីៗទាំងអស់ដែលគាត់មាន ហើយគាត់នឹងប្រមាថព្រះអង្គជាមិនខាន»។
|
||
\v 12 ព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់សាតាំងថា៖ «មើល៍! អ្វីៗដែលយ៉ូបមាន ស្ថិតនៅក្នុងដៃឯងស្រាប់ហើយ។ ការមួយ ឯងអាចបំផ្លាញគាត់ តែកុំប៉ះពាល់រូបគាត់ផ្ទាល់ឲ្យសោះ»។ ក្រោមក សាតាំងបានចេញពីព្រះអម្ចាស់ទៅ។
|
||
|
||
\s5
|
||
\v 13 ថ្ងៃមួយ ពេលកូនប្រុសកូនស្រីរបស់លោកយ៉ូបកំពុងតែជប់លៀងបរិភោគនៅផ្ទះរបស់បងច្បង។
|
||
\v 14 នោះមានអ្នកបម្រើម្នាក់មកជម្រាបលោកថា៖ «យើងខ្ញុំកំពុងតែភ្ជួរស្រែជាមួយគោ ហើយហ្វូងលាក៏កំពុងតែស៊ីស្មៅនៅក្បែរនោះ។
|
||
\v 15 មានជនជាតិសេបាបានមក ហើយប្លន់យកហ្វូងសត្វរបស់លោកម្ចាស់ទៅ។ ពួកគេបានសម្លាប់អ្នកបម្រើផ្សេងទៀត ដោយដាវ។ មានតែខ្ញុំទេដែលរួចជីវិតហើយយកដំណឹងនេះមកជម្រាបលោក»។
|
||
|
||
\s5
|
||
\v 16 ពេលអ្នកបម្រើកំពុងតែនិយាយ ស្រាប់តែអ្នកបម្រើម្នាក់ទៀតមកដល់ ជម្រាបលោកថា៖ «មានរន្ទះបាញ់ពីលើមេឃ ឆេះហ្វូងចៀម និងអ្នកបម្រើផ្សេងទៀតស្លាប់អស់ហើយ។ មានតែខ្ញុំម្នាក់ដែលបានរួចជីវិត នាំដំណឹងនេះមកជម្រាបលោក»។
|
||
\v 17 អ្នកចម្រើកំពុងតែនិយាយ ក៏មានអ្នកបម្រើម្នាក់ទៀតមកដល់ ប្រាប់ថា៖ «មានជនជាតិខាល់ដេ លើកគ្នាមកជាបីក្រុម ហើយប្លន់យកហ្វូងអូដ្ឋទៅ។ សម្លាប់អ្នកបម្រើផ្សេងទៀតដោយមុខដាវ។ មានតែខ្ញុំម្នាក់ដែលបានរួចជីវិត នាំដំណឹងនេះមកជម្រាបលោក»។
|
||
|
||
\s5
|
||
\v 18 ពេលគាត់និយាយមិនទាន់ចប់ផង ស្រាប់តែមានអ្នកបម្រើម្នាក់ទៀតមកដល់ ប្រាប់ថា៖ «កូនប្រុស កូនស្រីរបស់លោកម្ចាស់ កំពុងជប់លៀងបរិភោគនៅផ្ទះបងច្បង។
|
||
\v 19 ស្រាប់តែមានខ្យល់ព្យុះបក់មកពីវាលរហោស្ថាន ប៉ះនឹងជ្រុងផ្ទះទាំងបួនទិស ផ្ទះក៏រលំសង្កត់យុវជនទាំងនោះ ស្លាប់អស់ហើយ។ មានតែខ្ញុំទេដែលបានរួចជីវិតហើយមកជម្រាបលោក»។
|
||
|
||
\s5
|
||
\v 20 ពេលនោះ លោកយ៉ូបក្រោកឡើង ហែកអាវធំរបស់លោក ហើយកោរសក់ បន្ទាប់មក លោកផ្ដួលខ្លួនដល់ដី ក្រាបថ្វាយបង្គំព្រះជាម្ចាស់។
|
||
\v 21 ទាំងពោលថា៖ «ខ្ញុំបានចាកចេញពីផ្ទៃម្ដាយមកខ្លួនទទេ ខ្ញុំក៏នឹងវិលត្រឡប់ទៅវិញខ្លួនទទេដែរ។ ព្រះអម្ចាស់ប្រទានអ្វីៗមកខ្ញុំ ហើយព្រះអង្គក៏ដកយកពីខ្ញុំវិញដែរ។ សូមលើកតម្កើងព្រះនាមព្រះអម្ចាស់»។
|
||
\v 22 ក្នុងស្ថានភាពទាំងនេះ លោកយ៉ូបពុំបានប្រព្រឹត្តអំពើបាប ឬពោលពាក្យចោទប្រកាន់ព្រះជាម្ចាស់ដែរ។
|
||
|
||
\s5
|
||
\c 2
|
||
\cl ជំពូក ២
|
||
\p
|
||
\v 1 ក្រោយមកមានថ្ងៃមួយ ពេលពួកកូនព្រះជាម្ចាស់ នាំគ្នាចូលមកក្នុងព្រះវត្តមាន គាល់ព្រះអម្ចាស់។ សាតាំងក៏មកគាល់ព្រះអង្គជាមួយពួកគេនៅចំពោះព្រះអម្ចាស់ដែរ។
|
||
\v 2 ព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់សាតាំងថា៖ «តើឯងទើបមកពីណា?» សាតាំងទូលឆ្លើយព្រះអម្ចាស់ថា៖ «ទូលបង្គំទើបនឹងមកពីដើរជុំវិញផែនដី ទៅពេញគ្រប់កន្លែងទាំងអស់»។
|
||
|
||
\s5
|
||
\v 3 ព្រះអម្ចាស់មានព្រះបន្ទូលទៅសាតាំងថា៖ «តើអ្នកសង្កេតឃើញយ៉ូប ជាអ្នកបម្រើរបស់យើងឬទេ? នៅលើផែនដីនេះ គ្មាននរណាម្នាក់ដូចយ៉ូបឡើយ គេជាមនុស្សទៀងត្រង់ និងរកកន្លែងបន្ទោសគ្មាន កោតខ្លាចព្រះជាម្ចាស់ ហើយបែរចេញពីការអាក្រក់។ យ៉ូបនៅតែស្មោះត្រង់ជានិច្ច ទោះឯងចង់ឲ្យយើងបំផ្លាញគេ ដោយឥតហេតុផលក៏ដោយ»។
|
||
|
||
\s5
|
||
\v 4 សាតាំងទូលឆ្លើយព្រះអម្ចាស់ថា៖ «ស្បែកទល់ស្បែក មនុស្សសុខចិត្តប្រគល់អ្វីៗទាំងអស់ដែលខ្លួនមាន ដើម្បីឲ្យរួចជីវិត។
|
||
\v 5 សូមលូកព្រះហស្ថធ្វើឲ្យរូបកាយគាត់ឈឺចាប់ នោះគាត់មុខជាប្រមាថព្រះអង្គមិនខាន»។
|
||
\v 6 ព្រះអម្ចាស់មានព្រះបន្ទូលទៅសាតាំងថា៖ «មើល! យ៉ូបស្ថិតនៅក្នុងកណ្ដាប់ដៃរបស់អ្នកស្រាប់ហើយ តែធ្វើយ៉ាងណាក៏ដោយ កុំប៉ះពាល់ដល់ជីវិតគេឲ្យសោះ»។
|
||
|
||
\s5
|
||
\v 7 ក្រោយមក សាតាំងចាកចេញពីព្រះវត្តមានព្រះអម្ចាស់ទៅ។ ហើយសាតាំងក៏ធ្វើឲ្យលោកយ៉ូបកើតដំបៅរីកពេញខ្លួន គឺចាប់ពីចុងជើងរហូតដល់ក្បាល។
|
||
\v 8 លោកយ៉ូបអង្គុយនៅក្នុងផេះ ហើយយកអំបែងឆ្នាំងមកកោសខ្លួន។
|
||
|
||
\s5
|
||
\v 9 ប្រពន្ធរបស់លោកយ៉ូបពោលថា៖ «តើបងនៅតាំងខ្លួនជាមនុស្សទៀងត្រង់ទៀតឬ? សូមប្រមាថព្រះជាម្ចាស់ ហើយស្លាប់ទៅ»។
|
||
\v 10 លោកយ៉ូបតបថា៖ «អូននិយាយដូចជាស្រីមិនដឹងខុសត្រូវ។ តើយើងទទួលតែការល្អពីព្រះជាម្ចាស់ ហើយមិនអាចទទួលអ្វីដែលអាក្រក់ឬ?» នៅក្នុងបញ្ហាទាំងអស់នេះ លោកយ៉ូបមិនបានធ្វើបាបជាមួយអណ្តាតរបស់គាត់ទេ។
|
||
|
||
\s5
|
||
\v 11 មិត្តភក្ដិបីនាក់របស់លោកយ៉ូប បានឮដំណឹងពីទុក្ខវេទនាដែលកើតមានចំពោះលោក ពួកគេចាកចេញពីទឹកដីរៀងៗខ្លួន អ្នកទាំងនោះ គឺលោកអេលីផាសជាជនជាតិថេម៉ាន លោកប៊ីលដាដជាជនជាតិស៊ូអា និងលោកសូផារជាជនជាតិណាអាម៉ា។ ពួកគេរៀបចំពេលដើម្បីមក ជួយលើកទឹកចិត្តលោក។
|
||
|
||
\s5
|
||
\v 12 ពេលក្រឡេកពីចម្ងាយ អ្នកទាំងបីមើលលោកយ៉ូបលែងស្គាល់ទៀតហើយ។ ដូច្នេះ ពួកគេនាំគ្នាទ្រហោយំ ហែកអាវធំរបស់ខ្លួន និងយកធូលីដីបាចនៅលើក្បាល។
|
||
\v 13 អ្នកទាំងបីអង្គុយផ្ទាល់នឹងដីជាមួយលោក អស់រយៈពេលប្រាំពីរថ្ងៃ ប្រាំពីរយប់។ គ្មាននិយាយអ្វីមួយម៉ាត់ទៅកាន់លោកឡើយ ព្រោះពួកគេឃើញលោកឈឺចាប់ជាខ្លាំងពេក។
|
||
|
||
\s5
|
||
\c 3
|
||
\cl ជំពូក ៣
|
||
\p
|
||
\v 1 បន្ទាប់មក លោកយ៉ូបបើកមាត់ ហើយដាក់បណ្ដាសាថ្ងៃកំណើតរបស់លោក។
|
||
\v 2 លោកបាននិយាយថា៖
|
||
\v 3 «សូមឲ្យថ្ងៃដែលខ្ញុំបានកើតមកនោះ វិនាសទៅ ចំណែកយប់វិញគាត់និយាយថា៖ កូនប្រុសម្នាក់ចាប់ផ្ទៃហើយនោះ ជាយប់អពមង្គល។
|
||
|
||
\s5
|
||
\v 4 សូមឲ្យថ្ងៃនោះប្រែទៅជាងងឹត ហើយកុំឲ្យព្រះជាម្ចាស់ ដែលគង់នៅស្ថានលើ ចងចាំពីថ្ងៃនោះ ហើយក៏កុំឲ្យមានពន្លឺថ្ងៃចាំងលើថ្ងៃនោះដែរ។
|
||
\v 5 សូមឲ្យភាពងងឹត និងភាពអន្ធការ គ្របបាំងថ្ងៃនោះ។ ហើយសូមឲ្យមានភាពអាប់អួរគ្របបាំង មកលើវាដែរ សូមឲ្យអ្វីដែលកើតនៅថ្ងៃនោះ ត្រឡប់ទៅជាខ្មៅ ពិតជាវេទនាទាំងអស់។
|
||
|
||
\s5
|
||
\v 6 ដ្បិតសម្រាប់យប់នោះវិញ ក៏សូមឲ្យភាពងងឹត គ្របបាំងវាដែរ។ សូមកុំឲ្យគេរាប់បញ្ចូលយប់នោះទៅក្នុង ខែ និងឆ្នាំឡើយ។
|
||
\v 7 មើល! សូមឲ្យយប់នោះប្រៀបបាននឹងស្ត្រីអារ ហើយក៏កុំឲ្យមានសម្រែកអរសប្បាយនៅយប់នោះដែរ។
|
||
|
||
\s5
|
||
\v 8 សូមឲ្យយប់នោះត្រូវបណ្ដាសា របស់គ្រូនក្ខត្តឫក្ស និងត្រូវបណ្ដាសារបស់គ្រូដាស់ស្ដេចក្រពើ។
|
||
\v 9 សូមឲ្យផ្កាយព្រឹកប្រែជាងងឹតសូន្យ យប់នោះរង់ចាំពន្លឺ តែមិនឃើញពន្លឺមកទេ ហើយក៏មិនឃើញអរុណរះដែរ
|
||
\v 10 ដ្បិតយប់នោះពុំបានឃាត់ខ្ញុំមិនឲ្យកើត ហើយក៏មិនបានបញ្ចៀសទុក្ខលំបាកនេះ យកចេញពីភ្នែករបស់ខ្ញុំដែរ។
|
||
|
||
\s5
|
||
\v 11 ហេតុអ្វីបានជាខ្ញុំមិនបានស្លាប់ទៅតាំងពីនៅក្នុងផ្ទៃម្ដាយ? ហេតុអ្វីបានជាខ្ញុំមិនផុតដង្ហើមទៅ នៅពេលកើតចេញពីផ្ទៃម្ដាយ?
|
||
\v 12 ហេតុអ្វីបានជាមានភ្លៅម្ដាយចាំទទួលខ្ញុំ? ហេតុអ្វីដោះអ្នកម្តាយចាំបំបៅខ្ញុំដូច្នេះ?
|
||
|
||
\s5
|
||
\v 13 ដ្បិត បើខ្ញុំបានស្លាប់តាំងពីកាលនោះ ខ្ញុំនឹងបានដេកទៅយ៉ាងស្ងាត់។ ខ្ញុំបានសម្រាកយ៉ាងសុខស្រួលហើយ
|
||
\v 14 ទោះបីជាស្ដេច និងមន្ត្រីទាំងប៉ុន្មាននៃផែនដី ជាអ្នកដែលបានកសាងផ្នូរ ទុកសម្រាប់ខ្លួន។
|
||
|
||
\s5
|
||
\v 15 ឬក៏ខ្ញុំមុខជាបានសម្រាកជាមួយពួកមេដឹកនាំ ដែលជាអ្នកមានមាសប្រាក់ពេញផ្ទះ។
|
||
\v 16 ឬប្រសិនបើខ្ញុំគ្មានជីវិត គឺដូចកូនរលូត ឬដូចកូនក្មេងដែលមិនធ្លាប់ឃើញពន្លឺថ្ងៃ នោះប្រសើរជាង។
|
||
|
||
\s5
|
||
\v 17 នៅក្នុងផ្នូរ មនុស្សអាក្រក់លែងមាន សកម្មភាពទៀតហើយ រីឯអ្នកដែលនឿយហត់ អស់កម្លាំងនឹងនាំគ្នាសម្រាក។
|
||
\v 18 អ្នកជាប់ឃុំឃាំងបានសុខក្សេមក្សាន្ត គឺគេលែងឮសំឡេងរបស់ឆ្មាំគុកទៀតហើយ។
|
||
\v 19 អ្នកតូច និងអ្នកធំ ស្ថិតនៅទីនោះជាមួយគ្នា ទាសករក៏លែងនៅក្រោមអំណាច ម្ចាស់របស់ខ្លួន។
|
||
|
||
\s5
|
||
\v 20 ហេតុអ្វីព្រះជាម្ចាស់ប្រទានឲ្យ មនុស្សដែលត្រូវវេទនា ស្គាល់ពន្លឺថ្ងៃ ហើយផ្ដល់ជីវិតឲ្យអ្នកដែលស្គាល់តែ ទុក្ខលំបាក
|
||
\v 21 គេទន្ទឹងរង់ចាំសេចក្ដីស្លាប់ តែមិនឃើញសេចក្ដីស្លាប់មកទេ គេប្រាថ្នាចង់បានសេចក្ដីស្លាប់ ជាងទ្រព្យសម្បត្តិដែលកប់ទុក។
|
||
\v 22 ប្រសិនបើគេរកបានផ្នូរសម្រាប់ខ្លួន នោះគេមុខជាសប្បាយរីករាយត្រូវទេ?
|
||
|
||
\s5
|
||
\v 23 ហេតុអ្វី បានជាពន្លឺត្រូវចាំងភ្លឺមកលើមនុស្ស ដែលផ្លូវត្រូវបាំងបិត ហើយព្រះជាម្ចាស់បានដាក់របងព័ទ្ធជុំវិញនោះ?
|
||
\v 24 ដ្បិត ខ្ញុំបានស្រែកថ្ងូរ ជំនួសអាហារ សម្រែកឈឺចាប់របស់ខ្ញុំ ចេះតែហូរចេញមកដូចទឹក។
|
||
|
||
\s5
|
||
\v 25 ដ្បិតការអ្វីដែលខ្ញុំខ្លាច ការនោះកើតមានដល់ខ្ញុំ ហើយដែលខ្ញុំបារម្ភ គឺបានមករកខ្ញុំ។
|
||
\v 26 ខ្ញុំមិនបានស្ងប់ មិនបានសុខស្រួល ហើយក៏មិនបានសម្រាកដែរ គឺខ្ញុំឈឺចាប់ កើតឡើងលើរូបខ្ញុំជានិច្ច»។
|
||
|
||
\s5
|
||
\c 4
|
||
\cl ជំពូក ៤
|
||
\p
|
||
\v 1 លោកអេលីផាស ជាជនជាតិថេម៉ាន ពោលឡើងថា៖
|
||
\v 2 ប្រសិនបើយើងជូនយោបល់តែមួយម៉ាត់ តើលោកទ្រាំនឹងស្ដាប់បានទេ? ប៉ុន្តែ តើនរណាទ្រាំមិននិយាយកើត?
|
||
\v 3 មើល! លោកបានទូន្មានមនុស្សជាច្រើន លោកមានមនុស្សឲ្យកម្លាំង ចិត្តឡើងវិញ។
|
||
|
||
\s5
|
||
\v 4 ពាក្យដែលលោកមានប្រសាសន៍ បានធ្វើឲ្យអ្នកដែលដួលអាចងើបឡើងវិញ លោកក៏បានធ្វើឲ្យអ្នកដែលទន់ជង្គង់ មាំមួនឡើងវិញ។
|
||
\v 5 ប៉ុន្តែបញ្ហាបានធ្វើឲ្យលោកបាក់ទឹកចិត្ត វាកើតឡើងដល់លោក ហើយលោកបានជួបទុក្ខដ៏ធ្ងន់។
|
||
\v 6 តើមិនមែនការកោតខ្លាច និងទំនុកចិត្ត ហើយក្តីស្មោះត្រង់នៃផ្លូវរបស់អ្នក ជាក្តីសម្ឃឹមរបស់អ្នកទេឬ?
|
||
|
||
\s5
|
||
\v 7 សូមគិតពីការនេះ តើមនុស្សណាដែលនឹងវិនាស? តើពេលណាដែលមនុស្សទៀងត្រង់បានអន្តរាយនោះ?
|
||
\v 8 តាមតែការមើលឃើញរបស់ខ្ញុំវិញ អ្នកដែលភ្ជួររាស់ហើយសាបព្រោះការអាក្រក់នឹងចូតកាត់ផលនោះវិញ។
|
||
\v 9 គឺពួកគេវិនាស ដោយសារព្រះពិរោធរបស់ ព្រះជាម្ចាស់ដែលបក់បោកមកលើពួកគេ ដូចព្យុះសង្ឃរា។
|
||
|
||
\s5
|
||
\v 10 ពួកគេស្រែកដូចសិង្ហ ហើយគ្រហឹមដូចខ្លា ហើយចង្កូមរបស់ពួកសិង្ហស្ទាវបានបាក់អស់។
|
||
\v 11 សិង្ហចាស់នឹងវិនាសទៅដោយអត់អាហារ កូនរបស់វានឹងខ្ចាត់ខ្ចាយទៅគ្រប់ទិសទី។
|
||
|
||
\s5
|
||
\v 12 ពេលនេះ ខ្ញុំបានឮសេចក្ដីមួយយ៉ាងស្ងាត់ៗ ហើយត្រចៀកខ្ញុំស្ដាប់ឮសំឡេងមួយ យ៉ាងស្រាលៗផង។
|
||
\v 13 ខ្ញុំឮសេចក្ដីនោះក្នុងសុបិននៅពេលយប់ គឺក្នុងពេលដែលមនុស្សដេកលង់លក់ឥតដឹងខ្លួន។
|
||
|
||
\s5
|
||
\v 14 ខ្ញុំភ័យខ្លាច និងរន្ធត់ ញាប់ញ័រសព្វគ្រប់ពេញរាង្គកាយ ដែលបានកើតដល់រូបខ្ញុំ ហើយឆ្អឹងរបស់ស្រៀវ។
|
||
\v 15 គឺហាក់ដូចជាមានខ្យល់បក់មកប៉ះនឹង ផ្ទៃមុខរបស់ខ្ញុំ ធ្វើឲ្យខ្ញុំព្រឺសម្បុរ។
|
||
|
||
\s5
|
||
\v 16 មានវិញ្ញាណឈរនៅក្បែរខ្ញុំ តែខ្ញុំមើលមិនស្គាល់ថាជានរណាទេ។ មានដូចជាស្រមោលមួយនៅចំពោះមុខខ្ញុំ ហើយក្នុងភាពស្ងប់ស្ងាត់នោះ ខ្ញុំឮសំឡេងមួយបន្លឺឡើងថា៖
|
||
\v 17 «តើមនុស្សដែលតែងតែស្លាប់ សុចរិតជាងព្រះជាម្ចាស់ឬ? តើមនុស្សនោះបរិសុទ្ធព្រះជាម្ចាស់ឬ?
|
||
|
||
\s5
|
||
\v 18 មើល! បើព្រះជាម្ចាស់មិនទុកចិត្តអ្នកបម្រើរបស់ព្រះអង្គ និងព្រះអង្គចោតប្រកាន់ទេវតារបស់ព្រះអង្គ
|
||
\v 19 នោះចំណង់បើមនុស្សដែលមានធាតុជាដីឥដ្ឋ កើតមកពីធូលីដី ហើយដែលគេអាចជាន់កម្ទេចដូចដង្កូវនេះ តើឲ្យព្រះអង្គទុកចិត្តដូចម្ដេចបាន?
|
||
|
||
\s5
|
||
\v 20 ក្នុងរវាងពេល និងពេលល្ងាចមនុស្សត្រូវអន្តរាយ ហើយវិនាសសូន្យទៅ ដោយគ្មាននរណាចាប់អារម្មណ៍ឡើយ។
|
||
\v 21 តើមិនមែនខ្សែជីវិតរបស់ពួកគេត្រូវបានចប់ទេឬអី? គេស្លាប់ទៅ ទាំងមិនយល់អ្វីទាំងអស់។
|
||
|
||
\s5
|
||
\c 5
|
||
\cl ជំពូក ៥
|
||
\p
|
||
\v 1 ឥឡូវនេះ សូមលោកស្រែកចុះ តើមាននរណានឹងឆ្លើយតបមកលោក? តើលោកអាចហៅទេវតាណាមួយ ឲ្យមកជួយបានទេ?
|
||
\v 2 ដ្បិតកំហឹងរមែងសម្លាប់មនុស្សល្ងីល្ងើ ការច្រណែនសម្លាប់អ្នកដែលផ្តេសផ្តាស។
|
||
\v 3 ខ្ញុំធ្លាប់ឃើញមនុស្សល្ងីល្ងើបានចាក់ឬស ប៉ុន្តែ រំពេចនោះ ខ្ញុំក៏ដាក់បណ្ដាសាផ្ទះរបស់គេ។
|
||
|
||
\s5
|
||
\v 4 កូនរបស់គាត់គឺនៅឆ្ងាយពីទីសុវត្តិភាព ពួកគេបុកចូលមកតាមទ្វារក្រុង។ ឥតមានអ្នកណានឹងជួយពួកគេឡើយ។
|
||
\v 5 ពួកមនុស្សអត់បាយនាំគ្នាមកសុី ភោគផលរបស់គេ ទោះបីមានបន្លាជុំវិញក៏ពួកគេសុីដែរ។ យកទ្រព្យសម្បត្តិធ្វើជារបស់គេ។
|
||
|
||
\s5
|
||
\v 6 ដ្បិតសេចក្តីវេទនាមិនមែនដុះចេញពីធូលីដីមកទេ ហើយបញ្ហាក៏មិនមែនដុះចេញពីដីមកដែរ។
|
||
\v 7 ផ្ទុយទៅវិញ មនុស្សកើតមក ដើម្បីរងទុក្ខវេទនា ដូចផ្កាភ្លើងដែលហើរទៅលើ។
|
||
|
||
\s5
|
||
\v 8 ប្រសិនបើខ្ញុំវិញ ខ្ញុំនឹងបែរទៅរកព្រះជាម្ចាស់ ខ្ញុំនឹងឲ្យពាក្យបណ្តាសាទៅចំពោះព្រះអង្គ
|
||
\v 9 គឺព្រះជាម្ចាស់ដែលធ្វើការយ៉ាងធំ រកគិតមិនយល់ ជាការយ៉ាងអស្ចារ្យឥតគណនា។
|
||
\v 10 ព្រះអង្គបង្អុរភ្លៀងមកលើផែនដី ហើយឲ្យទឹកហូរមកក្នុងស្រែ។
|
||
|
||
\s5
|
||
\v 11 ព្រះជាម្ចាស់លើកមនុស្សទន់ទាបឡើង ហើយជួយសង្គ្រោះអ្នកដែលកាន់ទុក្ខ។
|
||
\v 12 ព្រះអង្គរំលាយគម្រោងការមនុស្សមានល្បិច មិនឲ្យគេសម្រេចគម្រោងការ របស់ខ្លួនបានឡើយ។
|
||
\v 13 ព្រះអង្គធ្វើឲ្យអ្នកប្រាជ្ញ ធ្លាក់ក្នុងល្បិចកិច្ចកលរបស់ខ្លួន ហើយធ្វើឲ្យយោបល់ដ៏ប៉ិនប្រសប់ របស់ពួកគេ ប្រែជាឥតន័យ។
|
||
|
||
\s5
|
||
\v 14 នៅពេលថ្ងៃ ពួកគេជំពប់ជើង ដូចដើរនៅពេលយប់ងងឹត ហើយពួកគេដើរស្ទាបៗ នៅកណ្ដាលថ្ងៃត្រង់ ដូចដើរនៅពេលយប់ដែរ។
|
||
\v 15 ប៉ុន្តែ ព្រះអង្គសង្គ្រោះអ្នកក្រីក្រ ឲ្យរួចផុតពីមុខដាវ ពីចង្កូម និងពីកណ្ដាប់ដៃដ៏ខ្លាំងពូកែរបស់ពួកគេ។
|
||
\v 16 ដូច្នេះ សេចក្ដីសង្ឃឹម មានដល់មនុស្សទន់ខ្សោយ តែព្រះអង្គបំបិទមាត់មនុស្សទុច្ចរិត។
|
||
|
||
\s5
|
||
\v 17 មើល! មានពរហើយអ្នកដែលព្រះជាម្ចាស់កែតម្រូវ មិនត្រូវមាក់ងាយការស្ដីបន្ទោសរបស់ព្រះជាម្ចាស់ឡើយ។
|
||
\v 18 ដ្បិតព្រះជាម្ចាស់ធ្វើឲ្យឈឺចាប់ ធ្វើឲ្យរបួស តែព្រះអង្គនឹងព្យាបាលមុខរបួសនោះ ដោយព្រះហស្ថរបស់ព្រះអង្គផ្ទាល់។
|
||
\v 19 ព្រះអង្គនឹងជួយលោកឲ្យរួចពីទុក្ខលំបាក ចំនួនប្រាំមួយដង នឹងទីប្រាំពីរផង គ្មានការអាក្រក់នឹងពាល់លោកបានឡើយ។
|
||
|
||
\s5
|
||
\v 20 នៅពេលកើតទុរ្ភិក្ស ព្រះអង្គរំដោះលោកពីសេចក្ដីស្លាប់ ហើយនៅពេលកើតសង្គ្រាម ព្រះអង្គរំដោះលោកពីមុខដាវ។
|
||
\v 21 ព្រះអង្គនឹងការពារលោកពីពាក្យ បរិហាររបស់អ្នកដទៃ ហើយលោកក៏នឹងមិនភ័យខ្លាចមហន្តរាយ ដែលកើតឡើងដែរ។
|
||
\v 22 លោកនឹងមិនញញើត នៅចំពោះមុខ មហន្តរាយ ការអត់ឃ្លាន សត្វសាហាវនៅផែនដីឡើយ។
|
||
|
||
\s5
|
||
\v 23 ដ្បិត ស្រែចម្ការរបស់លោកនឹងគ្មានដុំថ្ម ហើយគ្មានសត្វសាហាវដែលនៅស្រែចម្ការ នឹងសុខសាន្តជាមួយលោកដែរ។
|
||
\v 24 លោកនឹងមានសុវត្តិភាពនៅក្នុង ទីលំនៅរបស់លោក ហើយពេលលោកមើលទៅហ្វូងសត្វ ក៏មិនឃើញមានបាត់បង់ដែរ។
|
||
\v 25 លោកនឹងឃើញពូជពង្សរបស់លោក កើនចំនួនច្រើនឡើង កូនចៅរបស់លោកកើនចំនួន ដូចស្មៅដុះនៅតាមទីវាល។
|
||
|
||
\s5
|
||
\v 26 លោករស់បានអាយុវែង ស្កប់ស្កល់ ហើយលាចាកលោកនេះទៅ ដូចស្រូវទុំនៅរដូវចម្រូត។
|
||
\v 27 មើល! យើងបានសង្កេតមើលបញ្ហានេះ ហើយឃើញថាពិតជាកើតមានដូច្នេះមែន ចូរត្រងត្រាប់ស្ដាប់ ហើយយកជាមេរៀនចុះ»។
|
||
|
||
\s5
|
||
\c 6
|
||
\cl ជំពូក ៦
|
||
\p
|
||
\v 1 ពេលនោះលោកយ៉ូបឆ្លើយថា៖
|
||
\v 2 «ប្រសិនបើគេថ្លឹងការឈឺចាប់របស់ខ្ញុំ ប្រសិនបើគេយកទុក្ខលំបាករបស់ខ្ញុំដាក់លើជញ្ជីង!
|
||
\v 3 ដ្បិតវាអាចធ្ងន់ជាងខ្សាច់ នៅតាមឆ្នេរសមុទ្រទៅទៀត។ ហេតុនេះហើយបានជាខ្ញុំនិយាយលែងរួច។
|
||
|
||
\s5
|
||
\v 4 ដ្បិតព្រួញរបស់ព្រះដ៏មានឫទ្ធានុភាពបាញ់ទម្លុះខ្ញុំ ពិសពុលរបស់ព្រួញទាំងនោះជ្រួតជ្រាប ពេញក្នុងសរពាង្គកាយរបស់ខ្ញុំ ព្រះជាម្ចាស់ធ្វើឲ្យខ្ញុំភ័យញាប់ញ័រ ដូចមានសត្រូវតម្រៀបគ្នាជាក្បួនទ័ពវាយប្រហារខ្ញុំ។
|
||
\v 5 ពេលមានស្មៅខៀវខ្ចីស៊ី តើលាព្រៃដែលស្រែកឬទេ? ពេលមានចំបើងស៊ី តើគោចេះតែរោទ៍ដែរឬ?
|
||
\v 6 តើគេអាចបរិភោគម្ហូបសាប ដោយមិនបង់អំបិលកើតឬ? តើផ្នែកសរបស់ពងមាន់មានរសជាតិដែរឬ?
|
||
|
||
\s5
|
||
\v 7 ខ្ញុំមិនចង់បរិភោគអាហារទាំងនោះទេ ព្រោះជាអាហារដែលខ្ញុំស្អប់ខ្ពើម។
|
||
\v 8 សូមឲ្យសំណូមពររបស់ខ្ញុំបានសម្រេច ហើយសូមព្រះជាម្ចាស់ប្រោសប្រទាន តាមសេចក្ដីសង្ឃឹមរបស់ខ្ញុំ។
|
||
\v 9 គឺសូមព្រះជាម្ចាស់មេត្តាកិនកម្ទេចខ្ញុំ សូមព្រះអង្គលាតព្រះហស្ថ បង្ហើយអាយុជីវិតរបស់ខ្ញុំទៅចុះ!
|
||
|
||
\s5
|
||
\v 10 ធ្វើដូច្នេះ ខ្ញុំដូចជាបានល្ហែ ហើយទោះបីខ្ញុំឈឺចាប់ដល់កម្រិតក្ដី ក៏ខ្ញុំមានអំណរសប្បាយដែរ ព្រោះខ្ញុំមិនបានបោះបង់ចោល ព្រះបន្ទូលរបស់ព្រះដ៏វិសុទ្ធឡើយ។
|
||
\v 11 តើកម្លាំងខ្ញុំមកពីណាដែលធ្វើឲ្យមានសង្ឃឹមនោះ? តើទីបញ្ចាប់របស់ខ្ញុំគ្រាន់តែពន្យាពេលជីវិតខ្ញុំឬ?
|
||
|
||
\s5
|
||
\v 12 តើខ្ញុំមានកម្លាំងខ្ញុំដូចជាដូចថ្មឬ? ហើយរូបកាយខ្ញុំដូចលង្ហិនឬ?
|
||
\v 13 ក្នុងខ្លួនខ្ញុំ ខ្ញុំលែងមានអ្វីជាទីពឹងឬជំនួយទៀតហើយ ហើយចំណេះដឹងរបស់ខ្ញុំបានរីងហួតអស់ហើយឬ?
|
||
|
||
\s5
|
||
\v 14 អ្នកដែលរងទុក្ខគ្រាំគ្រា គួរតែទទួល ចិត្តមេត្តាករុណាពីមិត្តភក្ដិរបស់ខ្លួន បើមិនដូច្នេះទេ គេមុខជាលែងគោរព កោតខ្លាចព្រះជាម្ចាស់ ។
|
||
\v 15 ប៉ុន្តែ បងប្អូនរបស់ខ្ញុំបានធ្វើឲ្យខ្ញុំខកចិត្ត ដូចទឹកជ្រោះដែលរីង ដូចជ្រលងដងអូរដែលគ្មានទឹក។
|
||
\v 16 នៅចុងរដូវត្រជាក់ ទឹកអូរទាំងនោះប្រែជាល្អក់កករ ព្រោះតែព្រិល និងទឹកកករលាយ។
|
||
\v 17 នារដូវក្ដៅ អូរទាំងនោះរីងស្ងួតនៅនឹងកន្លែង ព្រោះតែកម្ដៅថ្ងៃ ហើយក៏រលាយនៅតាមកន្លែរបស់វាទៅ។
|
||
|
||
\s5
|
||
\v 18 ក្បួនអ្នកដំណើរតាមផ្លូវនោះ ពួកគេក៏បែរទៅម្ខាងដើម្បីទឹក ពួកគេចូលទៅវាលរហោស្ថាន ហើយវិនាសបាត់បង់អស់ទៅ។
|
||
\v 19 ក្បួនអ្នកដំណើរពីទឹកដីថេម៉ា នាំគ្នាសម្លឹងមើលអូរទាំងនោះ ក្បួនអ្នកដំណើរពីទឹកដីសេបានាំគ្នា សង្ឃឹមលើអូរទាំងនោះ។
|
||
\v 20 ប៉ុន្តែ ពួកគេត្រូវខូចចិត្ត ព្រោះតែទុកចិត្តលើអូរទាំងនោះ។ ពួកគេបានទៅដល់ទីនោះតែពួកគេត្រូវបានគេបោកប្រាស់។
|
||
|
||
\s5
|
||
\v 21 ដ្បិតពេលនេះ សម្លាញ់ទាំងអស់គ្នាមិនបានជួយអ្វីដល់ខ្ញុំទេ ពួកអ្នកឃើញខ្ញុំមានអាសន្ន ហើយបែរជាភ័យខ្លាច។
|
||
\v 22 តើខ្ញុំបាននិយាយទៅកាន់អ្នកអស់គ្នាថា យករបស់អ្វីមួយមកឲ្យខ្ញុំ? ឬយកប្រាក់របស់អស់មកជួយខ្ញុំឡើយ?
|
||
\v 23 ខ្ញុំមិនដែលសុំអស់លោកជួយខ្ញុំ ឲ្យរួចផុតពីកណ្ដាប់ដៃរបស់បច្ចាមិត្ត ឬក៏សុំឲ្យលោះខ្ញុំពីកណ្ដាប់ដៃ នៃជំងឺរបស់ខ្ញុំឬ?
|
||
|
||
\s5
|
||
\v 24 សូមប្រៀនខ្ញុំផង ហើយខ្ញុំនឹងនៅស្ងៀម សូមប្រាប់ខ្ញុំផង ដើម្បីឲ្យបានយល់ពីកំហុស។
|
||
\v 25 ពាក្យសម្ដីត្រឹមត្រូវ នោះពូកែបណ្ដាលយ៉ាងណា តើតែសេចក្ដីបន្ទោសរបស់អ្នករាល់គ្នា បានបន្ទោសអ្វីខ្លះដល់ខ្ញុំ?
|
||
|
||
\s5
|
||
\v 26 ពាក្យដែលខ្ញុំនិយាយនេះ តើអស់លោកចង់បន្ទោសកន្លែងណា តើអស់លោកយល់ថាពាក្យសម្ដីរបស់ មនុស្សអស់សង្ឃឹម ឥតបានការឬ?
|
||
\v 27 អស់លោកហ៊ានដល់ទៅចាប់ឆ្នោតយកក្មេងកំព្រា ហើយសូម្បីតែមិត្តសម្លាញ់ ក៏អស់លោកមិនញញើតនឹងលក់ដែរ។
|
||
|
||
\s5
|
||
\v 28 ឥឡូវនេះ ចូរបែរមកមើលមុខខ្ញុំឲ្យចំ ដ្បិត ពិតណាស់ខ្ញុំនិយាយបំផ្លើសត្រង់ណា។
|
||
\v 29 ខ្ញុំសូមអង្វរទៅចុះ កុំចោទខ្ញុំជ្រុលពេក ហើយក៏កុំអយុត្តិធម៌បែបនេះដែរ កុំចោទខ្ញុំជ្រុលពេក ខ្ញុំគ្មានកំហុសអ្វីសោះ។
|
||
\v 30 តើអណ្ដាតខ្ញុំដែលគ្រលាស់ចេញមកនូវពាក្យទុច្ចរិត ហើយមាត់របស់ខ្ញុំស្រដីចេញមក នូវពាក្យអពមង្គលឬទេ?
|
||
|
||
\s5
|
||
\c 7
|
||
\cl ជំពូក ៧
|
||
\p
|
||
\v 1 តើមនុស្សមិនបានធ្វើការលំបាកនៅលើផែនដីទេ? តើមនុស្សមិនបានដូចជាថ្ងៃ របស់អ្នកស៊ីឈ្នួលទេឬអី?
|
||
\v 2 ដូចជាទាសករប្រាថ្នាជ្រកក្រោមម្លប់ ហើយអ្នកស៊ីឈ្នួលទន្ទឹងរង់ចាំប្រាក់ឈ្នូលយ៉ាងបែបនោះដែរ
|
||
\v 3 ខ្ញុំក៏ទទួលការឈឺចាប់ជាច្រើនខែ ហើយរងទុក្ខសោកជាច្រើនយប់ បែបយ៉ាងនោះដែរ។
|
||
|
||
\s5
|
||
\v 4 ពេលខ្ញុំផ្តេកខ្លួនលូនចុះ នោះក៏ខ្ញុំនិយាយថា៖ តើពេលណាខ្ញុំនឹងក្រោកឡើង និងពេលណាទើបយប់នឹងបានឆ្លងផុត? ហើយខ្ញុំចេះតែប្រះខ្លួននិងងាកចុះឡើង រហូតដល់ទៀបភ្លឺឡើង។
|
||
\v 5 រូបកាយរបស់ខ្ញុំមានសុទ្ធតែដង្កូវ និងក្រមរ ស្បែករបស់ខ្ញុំប្រេះ ហើយរលួយស្អុយផង។
|
||
|
||
\s5
|
||
\v 6 អាយុជីវិតរបស់ខ្ញុំបោះពួយទៅមុខ លឿនជាងត្រល់របស់អ្នកត្បាញ ពេលណាអស់អំបោះ គ្មានអ្វីសង្ឃឹមទៀតដែរ។
|
||
\v 7 ព្រះជាម្ចាស់នឹកចាំផងថា ជីវិតរបស់ទូលបង្គំ ប្រៀបបាននឹងមួយដង្ហើមទេ ហើយភ្នែករបស់ទូលបង្គំ នឹងមើលអ្វីល្អមិនឃើញទេ។
|
||
|
||
\s5
|
||
\v 8 ព្រះអង្គទតមកទូលបង្គំ តែលែងឃើញទូលបង្គំទៀតហើយ ព្រះអង្គនឹងខំរកមើលទូលបង្គំ តែទូលបង្គំបាត់សូន្យទៅ។
|
||
\v 9 ពពកតែងតែរសាត់បាត់ទៅ រីឯអ្នកដែលចុះទៅស្ថានមនុស្សស្លាប់ ក៏ពុំអាចឡើងមកវិញបានដែរ។
|
||
\v 10 គេនឹងមិនវិលត្រឡប់មកផ្ទះវិញទេ ញាតិសន្ដានក៏លែងស្គាល់គេទៀតដែរ។
|
||
|
||
\s5
|
||
\v 11 ហេតុនេះ ទូលបង្គំមិនអាចបិតមាត់បានឡើយ ទូលបង្គំត្រូវតែនិយាយនៅពេលពិបាកចិត្ត ទូលបង្គំនឹងត្អូញត្អែរក្នុងការជូរល្វីញនៅក្នុងព្រលឹងរបស់ទូលបង្គំ។
|
||
\v 12 តើទូលបង្គំជាសមុទ្រ ឬជាសត្វរស់ក្នុងសមុទ្រ ដែលព្រះអង្គបានទូតមើលទូលបង្គំត្រូវទេ?
|
||
|
||
\s5
|
||
\v 13 ទូលបង្គំពោលថា៖ គ្រែដែលខ្ញុំដំណេក ជួយឲ្យខ្ញុំបានល្ហែ រួចផុតពីការឈឺចាប់
|
||
\v 14 ដ្បិត ព្រះអង្គធ្វើឲ្យទូលបង្គំភ័យតក់ស្លុត ដោយយល់សប្ដិអាក្រក់ ព្រះអង្គធ្វើឲ្យទូលបង្គំញ័ររន្ធត់ ដោយឃើញសុបិននិមិត្តមិនល្អ។
|
||
\v 15 ទូលបង្គំចង់អត់ដង្ហើមស្លាប់ ជាជាងរស់ក្នុងរូបកាយដែលសល់តែឆ្អឹងនេះ។
|
||
|
||
\s5
|
||
\v 16 ស្អប់ជីវិតរបស់ទូលបង្គំណាស់ ទូលបង្គំមិនចង់រស់រហូតទេ សូមទុកទូលបង្គំឲ្យនៅតែឯង ដ្បិតជីវិតរបស់ទូលបង្គំគ្មានន័យអ្វីសោះ។
|
||
\v 17 តើមនុស្សលោកជាអ្វី បានជាព្រះអង្គយកព្រះហឫទ័យទុកដាក់នឹងគេ ព្រះអង្គនឹកគិតដល់គេបែបនេះ
|
||
\v 18 ព្រះអង្គពិនិត្យមើលគេរៀងរាល់ព្រឹក ព្រះអង្គល្បងលគេគ្រប់ពេលវេលាពិតទេ?
|
||
|
||
\s5
|
||
\v 19 តើព្រះអង្គនៅតែឃ្លាំមើលទូលបង្គំ ដល់កាលណាទៀត សូមទុកឲ្យទូលបង្គំមានពេល លេបទឹកមាត់ផង?
|
||
\v 20 ព្រះអង្គដែលជាឆ្មាំយាមមនុស្សលោកអើយ ប្រសិនបើទូលបង្គំបានប្រព្រឹត្តអំពើបាបមែន តើទូលបង្គំបានធ្វើអ្វីទាស់នឹងព្រះអង្គ? ហេតុអ្វីបានជាព្រះអង្គចាត់ទុកទូលបង្គំ ដូចជាផ្ទាំងស៊ីប តើទូលបង្គំបានធ្វើអ្វីរំខានដល់ព្រះអង្គ?
|
||
|
||
\s5
|
||
\v 21 តើព្រះអង្គលើកលែងទោសឲ្យទូលបង្គំ និងលុបលាងកំហុសរបស់ទូលបង្គំបានឬទេ? ដ្បិតបន្តិចទៀត ទូលបង្គំនឹងដេកលើដី ព្រះអង្គនឹងរកទូលបង្គំ តែទូលបង្គំសូន្យបាត់ទៅហើយ»។
|
||
|
||
\s5
|
||
\c 8
|
||
\cl ជំពូក ៨
|
||
\p
|
||
\v 1 លោកប៊ីលដាដ ជាជនជាតិស៊ូអា បានឆ្លើយតបថា៖
|
||
\v 2 «តើលោកនៅតែមានប្រសាសន៍បែបនេះ ដល់កាលណាទៀត? តើលោកបញ្ចេញពាក្យសម្ដី ដូចខ្យល់កំបុតត្បូងដល់កាលណាទៀត? តើព្រះជាម្ចាស់បង្ខូចយុត្តិធម៌ឬ?
|
||
\v 3 តើព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត បង្ខូចសេចក្ដីសុចរិតឬ?
|
||
|
||
\s5
|
||
\v 4 ប្រសិនបើកូនប្រុសរបស់លោកប្រព្រឹត្ត អំពើបាបទាស់នឹងព្រះហឫទ័យរបស់ព្រះអង្គ ព្រះអង្គដាក់ទោសពួកគេ តាមកំហុសដែលខ្លួនបានប្រព្រឹត្ត។
|
||
\v 5 ប៉ុន្តែលោកវិញ គួរតែស្វែងរកព្រះអង្គ បើលោកអង្វរករព្រះដ៏មានឫទ្ធានុភាព ខ្ពង់ខ្ពស់បំផុត។
|
||
|
||
\s5
|
||
\v 6 បើលោកពិតជាបរិសុទ្ធ និងទៀងត្រង់មែន ព្រះអង្គមុខជាជួយលោក ហើយស្ដារស្ថានភាពរបស់លោក ឲ្យបានយុត្តិធម៌ឲ្យលោកដែរ។
|
||
\v 7 ទោះបីលោកបានចាប់ផ្តើមតូច តែនៅចុងក្រោយ ទុក្ខលំបាករបស់លោកនឹងប្រសើរឡើង។
|
||
|
||
\s5
|
||
\v 8 ហេតុនេះ សូមសាកសួរចាស់ទុំនៅជំនាន់មុន ហើយរំពឹងគិតអំពីបទពិសោធន៍ ដែលដូនតារបស់លោករៀនបាន។
|
||
\v 9 (ដ្បិតយើងជាមនុស្សទើបនឹងកើត យើងមិនដឹងអ្វីទាំងអស់ អាយុជីវិតរបស់យើងនៅលើផែនដីនេះ ប្រៀបដូចជាស្រមោល)។
|
||
\v 10 តើចាស់ទុំមិនបានបង្រៀនលោកទេ? តើចាស់ទុំនឹងមិនបានប្រាប់លោកពីអ្វីដែលនៅក្នុងចិត្តគេទេ?
|
||
|
||
\s5
|
||
\v 11 តើដើមត្រែងអាចដុះនៅក្រៅត្រពាំង? ហើយដើមកក់អាចដុះនៅកន្លែង ដែលគ្មានទឹកបានឬ?
|
||
\v 12 ពេលវានៅខៀវខ្ចី ទោះបីគ្មាននរណាកាត់ក៏ដោយ ក៏វាក្រៀមស្ងួត មុនតិណជាតិផ្សេងដែរ។
|
||
|
||
\s5
|
||
\v 13 ដូច្នេះ អស់អ្នកដែលបំភ្លេចព្រះជាម្ចាស់ ក៏ធ្លាក់ខ្លួនដូច្នោះដែរ សេចក្ដីសង្ឃឹមរបស់មនុស្សអាក្រក់ នឹងវិនាស។
|
||
\v 14 បង្អែករបស់គេត្រូវបាក់ អ្វីៗដែលគេទុកចិត្ត ប្រៀបដូចជាសំបុកពីងពាង។
|
||
\v 15 គេផ្អែកលើផ្ទះរបស់ខ្លួន តែផ្ទះរលំ គេខំប្រឹងតោងផ្ទះ តែផ្ទះមិននៅស្ថិតស្ថេរឡើយ។
|
||
|
||
\s5
|
||
\v 16 រុក្ខជាតិនៅក្រោមពន្លឺថ្ងៃពណ៌បៃតង ព្រោះសម្បូណ៌កម្ដៅថ្ងៃ ហើយបែកមែកសាខាពាសពេញឧទ្យាន។
|
||
\v 17 ឫសរបស់គេចាក់ស្រេះទៅក្នុងដីដែលមានថ្ម ហើយរុកទៅដល់ផ្ទាំងសិលា។
|
||
\v 18 ប៉ុន្តែ ពេលណាគេត្រូវរម្លើងចេញពីកន្លែង របស់ខ្លួនហើយនោះ សូម្បីតែញាតិសន្ដាន ក៏លែងរាប់រកគេទៀតដែរ។
|
||
|
||
\s5
|
||
\v 19 មើល! នេះគឺជា «អំណរ» ចេញពីការប្រព្រឹត្យរបស់មនុស្ស ហើយមានអ្នកផ្សេងទទួលកន្លែងជំនួសគេ។
|
||
\v 20 ព្រះជាម្ចាស់មិនបោះបង់ចោល មនុស្សគ្មានកំហុសឡើយ ហើយព្រះអង្គក៏មិនពង្រឹងអំណាចរបស់ អស់អ្នកដែលប្រព្រឹត្តអំពើអាក្រក់ដែរ។
|
||
|
||
\s5
|
||
\v 21 បន្តិចទៀត ព្រះអង្គនឹងប្រទានឲ្យលោក សើចសប្បាយ ហើយឲ្យលោកបន្លឺសំឡេងបានវិញ។
|
||
\v 22 អស់អ្នកដែលស្អប់លោកនឹងត្រូវអាម៉ាស់ ហើយលំនៅរបស់មនុស្សអាក្រក់នឹង រលាយសូន្យ»។
|
||
|
||
\s5
|
||
\c 9
|
||
\cl ជំពូក ៩
|
||
\p
|
||
\v 1 លោកយ៉ូបមាននិយាយតបវិញថា៖
|
||
\v 2 «ពិតមែនហើយ ខ្ញុំដឹងថាប្រាកដជាកើត មានដូច្នោះ។ ប៉ុន្តែធ្វើដូចម្តេចឲ្យមនុស្សបានត្រឹមត្រូវជាមួយព្រះជាម្ចាស់បាន?
|
||
\v 3 បើគេចង់ជជែកវែកញែកជាមួយព្រះអង្គ ក្នុងមួយពាន់សំណួរ សូម្បីតែមួយ ក៏មនុស្សពុំអាចឆ្លើយបានផង។
|
||
|
||
\s5
|
||
\v 4 ព្រះអង្គប្រកបទៅដោយព្រះប្រាជ្ញាញាណ និងមហិទ្ធិឫទ្ធិ តើអ្នកដែលប្រឆាំងនឹងព្រះអង្គ អាចកើតផងទេ?
|
||
\v 5 ព្រះអង្គរើភ្នំទាំងឡាយ មិនឲ្យវាដឹងខ្លួន ព្រះអង្គក៏មិនប្រាប់អ្នកណា ដោយសារតែព្រះពិរោធ របស់ព្រះអង្គ
|
||
\v 6 ហើយព្រះអង្គធ្វើឲ្យផែនដីកក្រើកនៅលើគ្រឹះរបស់វា ហើយសសររបស់វាក៏រញ្ជួយដែរ។
|
||
|
||
\s5
|
||
\v 7 ព្រះអង្គមានព្រះបន្ទូលទៅកាន់ថ្ងៃ នោះថ្ងៃមិនរះទេ ព្រះអង្គក៏ឃាត់ផ្កាយមិនឲ្យចាំងពន្លឺដែរ
|
||
\v 8 ព្រះអង្គលាតសន្ធឹងផ្ទៃមេឃ ដោយគ្មាននរណាជួយ ព្រះអង្គយាងនៅលើរលកសមុទ្រ
|
||
\v 9 ព្រះអង្គបានបង្កើតផ្កាយក្រពើ ផ្កាយនង្គ័ល និងផ្កាយកូនមាន់ ព្រមទាំងកញ្ចុំផ្កាយនៅទិសខាងត្បូង។
|
||
|
||
\s5
|
||
\v 10 ព្រះអង្គបានធ្វើការដ៏ធំអស្ចារ្យ ដែលពុំអាចយល់បាន ព្រមទាំងការដ៏ល្អវិសេសច្រើនឥតគណនា។
|
||
\v 11 ព្រះអង្គយាងមកក្បែរខ្ញុំ ក៏ខ្ញុំមើលព្រះអង្គមិនឃើញ ព្រះអង្គយាងទៅបាត់ ក៏ខ្ញុំមិនអាចយល់បាន។
|
||
\v 12 ពេលព្រះអង្គដកយកអ្វីទៅហើយ តើមាននរណាអាចឃាត់ព្រះអង្គបានទេ? ហើយក៏គ្មាននរណាអាចពោលទៅព្រះអង្គ ហេតុអ្វីបានជាព្រះអង្គធ្វើដូច្នេះ?
|
||
|
||
\s5
|
||
\v 13 ពេលព្រះអង្គព្រះពិរោធហើយ ព្រះអង្គមិនប្រែព្រះហឫទ័យទេ ព្រះអង្គបង្ក្រាបសត្វសម្បើមនៅក្នុងសមុទ្រ និងបរិវាររបស់វា។
|
||
\v 14 ហេតុនេះ តើឲ្យខ្ញុំឆ្លើយតបទៅព្រះអង្គ ដូចម្ដេចបាន? តើខ្ញុំមានពាក្យអ្វីទូលទៅកាន់ព្រះអង្គ?
|
||
\v 15 ទោះបីខ្ញុំសុចរិតក្ដី ក៏ខ្ញុំពុំអាចឆ្លើយនឹង ព្រះអង្គបានដែរ គឺខ្ញុំមានតែអង្វរសូមចៅក្រមរបស់ខ្ញុំ មេត្តាប្រណីសន្ដោសខ្ញុំប៉ុណ្ណោះ។
|
||
|
||
\s5
|
||
\v 16 ទោះបីព្រះអង្គឆ្លើយតបមកខ្ញុំ នៅពេលខ្ញុំស្រែកហៅព្រះអង្គក៏ដោយ ក៏ខ្ញុំមិនជឿថា ព្រះអង្គផ្ទៀងព្រះកាណ៌ ស្ដាប់ពាក្យទូលអង្វររបស់ខ្ញុំដែរ។
|
||
\v 17 ព្រះអង្គវាយប្រហារខ្ញុំ ដោយខ្យល់ព្យុះ ព្រះអង្គធ្វើឲ្យខ្ញុំមានរបួសកាន់តែច្រើន ដោយឥតហេតុផល។
|
||
\v 18 ព្រះអង្គមិនទុកឲ្យខ្ញុំមានពេលដកដង្ហើមទេ ដ្បិតព្រះអង្គធ្វើឲ្យខ្ញុំឈឺចាប់ខ្លាំងណាស់។
|
||
|
||
\s5
|
||
\v 19 ប្រសិនបើខ្ញុំចង់ប្រើកម្លាំងបាយ ព្រះអង្គមានឫទ្ធានុភាពជាង ប្រសិនបើខ្ញុំចង់ប្ដឹងរកយុត្តិធម៌ តើនរណាហៅព្រះអង្គមកកាត់ក្ដី?
|
||
\v 20 ទោះបីខ្ញុំសុចរិតក្ដី ក៏ពាក្យសម្ដីរបស់ខ្ញុំដាក់ទោសខ្ញុំ ទោះបីខ្ញុំស្លូតត្រង់ក្ដី ក៏ពាក្យសម្ដីរបស់ខ្ញុំឲ្យខ្ញុំខុសដែរ។
|
||
|
||
\s5
|
||
\v 21 ខ្ញុំពិតជាមនុស្សស្លូតត្រង់ តែខ្ញុំមិនប្រាកដថាខ្លួនខ្ញុំស្លូតត្រង់ដែរ ខ្ញុំអស់ចិត្តនឹងជីវិតរបស់ខ្ញុំ។
|
||
\v 22 ណ្ហើយ បណ្ដោយតាមដំណើរទៅចុះ ហេតុនេះហើយបានជាខ្ញុំពោលថា ព្រះអង្គប្រហារ ទាំងមនុស្សស្លូតត្រង់ ទាំងមនុស្សអាក្រក់។
|
||
\v 23 ពេលមានមហន្តរាយអ្វីមួយកើតឡើងបណ្ដាល ឲ្យមនុស្សស្លូតត្រង់ស្លាប់ភ្លាមៗនោះ ព្រះអង្គសើចចំអកឲ្យគេ នៅពេលដែលគេវេទនា។
|
||
\v 24 ផែនដីធ្លាក់ទៅក្នុងកណ្ដាប់ដៃមនុស្សអាក្រក់ ព្រះជាម្ចាស់បិទភ្នែកចៅក្រមទាំងឡាយ បើព្រះអង្គមិនធ្វើបែបនេះទេ តើនរណាជាអ្នកធ្វើ?
|
||
|
||
\s5
|
||
\v 25 ពេលវេលារបស់ខ្ញុំខិតទៅមុខ លឿនជាងអ្នកដែលរត់ទៅទៀត គឺពេលវេលានេះចេះតែរត់ទៅមុខ ដោយខ្ញុំមិនបានឃើញសុភមង្គលឡើយ។
|
||
\v 26 ពេលវេលារបស់ខ្ញុំអណ្ដែតទៅមុខ លឿនជាងនាវា ឬបោះពួយដូចខ្លែងហោះតម្រង់ទៅចាប់រំពា។
|
||
|
||
\s5
|
||
\v 27 ប្រសិនបើខ្ញុំពោលថា: ខ្ញុំនឹងបំភ្លេចការសោកសង្រេង ខ្ញុំនឹងធ្វើទឹកមុខរីករាយ ហើយខំប្រឹងសើចសប្បាយឡើងវិញ
|
||
\v 28 នោះការឈឺចាប់ទាំងប៉ុន្មានរបស់ខ្ញុំ ធ្វើឲ្យខ្ញុំតក់ស្លុត ដ្បិតខ្ញុំដឹងថា ព្រះអង្គមិនចាត់ទុកខ្ញុំជា មនុស្សគ្មានទោសឡើយ។
|
||
\v 29 ទោះបីធ្វើយ៉ាងណា ក៏ខ្ញុំនៅតែមានទោស ដូច្នេះ តើខ្ញុំនៅតែខំប្រឹងដោះសាខ្លួនបានការអ្វី?
|
||
|
||
\s5
|
||
\v 30 ទោះបីទូលបង្គំយកទឹកមកលាងខ្លួន ទោះបីទូលបង្គំយកសាប៊ូមកលាងដៃ
|
||
\v 31 ព្រះអង្គបោះទូលបង្គំទៅក្នុងភក់ជ្រាំ ហើយសូម្បីតែសម្លៀកបំពាក់របស់ទូលបង្គំ ក៏ខ្ពើមទូលបង្គំដែរ។
|
||
|
||
\s5
|
||
\v 32 ព្រះអង្គមិនមែនជាមនុស្សដូចខ្ញុំដែលខ្ញុំអាចតវ៉ា និងហៅឡើងទៅតុលាការបានឡើយ។
|
||
\v 33 គ្មាននរណាអាចធ្វើជាអាជ្ញាកណ្ដាល សម្រុះសម្រួលរឿងរ៉ាវរវាង ព្រះអង្គ និងខ្ញុំបានទេ។
|
||
|
||
\s5
|
||
\v 34 សូមព្រះអង្គមេត្តាឈប់យកដំបងវាយខ្ញុំ សូមកុំឲ្យព្រះពិរោធរបស់ព្រះអង្គ ធ្វើឲ្យខ្ញុំញ័ររន្ធត់ទៀតឡើយ។
|
||
\v 35 ពេលនោះ ទើបខ្ញុំនិយាយស្ដីបាន ដោយលែងភិតភ័យ។ ប៉ុន្តែ តាមពិតពេលនេះ ខ្ញុំមិនអាចធ្វើវាបានទេ។
|
||
|
||
\s5
|
||
\c 10
|
||
\cl ជំពូក ១០
|
||
\p
|
||
\v 1 ខ្ញុំឆ្អែតចិត្តនឹងជីវិតណាស់ ខ្ញុំនឹងត្អូញត្អែររបស់ខ្ញុំ ដោយពាក្យជូរល្វីង ដោយឈឺចាប់ក្នុងចិត្ត។
|
||
\v 2 ខ្ញុំនឹងទូលព្រះជាម្ចាស់ថា សូមកុំដាក់ទោសទូលបង្គំឡើយ សូមប្រាប់ឲ្យទូលបង្គំដឹងផងថា ព្រះអង្គមានមូលហេតុអ្វី ចោទប្រកាន់ទូលបង្គំ។
|
||
\v 3 តើមាន ប្រយោជន៍អ្វី បានជាព្រះអង្គសង្កត់សង្កិនទូលបង្គំ ហើយបោះបង់ចោលស្នាព្រះហស្ថរបស់ព្រះអង្គ រួចបែរជាជួយជ្រោមជ្រែងផែនការ របស់មនុស្សអាក្រក់ទៅវិញ?
|
||
|
||
\s5
|
||
\v 4 តើព្រះអង្គមានព្រះនេត្រ ហើយទតមើល តាមរបៀបដូចមនុស្សលោកដែរឬ?
|
||
\v 5 តើចំនួនថ្ងៃរបស់ព្រះអង្គដូចចំនួនថ្ងៃ របស់មនុស្សលោក ហើយចំនួនឆ្នាំរបស់ព្រះអង្គ
|
||
\v 6 ក៏ដូចជាចំនួនឆ្នាំ របស់មនុស្សលោកដែរឬ បានជាព្រះអង្គស្វែងរកកំហុសរបស់ទូលបង្គំ ហើយរុករកអំពើបាបរបស់ទូលបង្គំដូច្នេះ?
|
||
\v 7 ព្រះអង្គជ្រាបស្រាប់ហើយថា ទូលបង្គំគ្មានកំហុសអ្វីទេ ហើយក៏គ្មាននរណារំដោះទូលបង្គំឲ្យរួចផុតបាន?
|
||
|
||
\s5
|
||
\v 8 ព្រះហស្ថទាំងពីរព្រះអង្គបានក្របជុំវិញទូលបង្គំជានិច្ច ក៏ប៉ុន្តែ ព្រះអង្គបែរជាវាយឲ្យទូលបង្គំវិនាសវិញ។
|
||
\v 9 ទូលបង្គំសូមអង្វរព្រះអង្គ ដែលព្រះអង្គបានសូនឆ្នៃទូលបង្គដូចដីឥត្ឋ តើព្រះអង្គនឹងឲ្យទូលបង្គទៅជាដីវិញឬ?
|
||
|
||
\s5
|
||
\v 10 តើព្រះអង្គមិនបានចាក់ទូលបង្គំចេញដូចជាទឹកដោះ ហើយឲ្យទូលបង្គំកកខន់ ដូចជាផែនទឹកដោះទេឬ?
|
||
\v 11 ព្រះអង្គបំពាក់ស្បែក និងសាច់ ពាសពេញរូបកាយទូលបង្គំ ព្រះអង្គបង្កើតឆ្អឹង និងសរសៃឲ្យទូលបង្គំ។
|
||
|
||
\s5
|
||
\v 12 ព្រះអង្គប្រទានជីវិត និងសម្តែងព្រះហឫទ័យ មេត្តាករុណាចំពោះទូលបង្គំ ព្រះអង្គថែរក្សាដង្ហើមជីវិតរបស់ទូលបង្គំ។
|
||
\v 13 ប៉ុន្តែ ទូលបង្គំដឹងច្បាស់នូវអ្វីៗ ដែលព្រះអង្គលាក់ទុកនៅក្នុងព្រះហឫទ័យ។
|
||
\v 14 បើទូលបង្គំប្រព្រឹត្តអំពើបាប ព្រះនឹងចំណាំទុក ហើយព្រះអង្គមិនព្រមលើកលែងទោស ឲ្យទូលបង្គំទាល់ទេ។
|
||
|
||
\s5
|
||
\v 15 ប្រសិនបើទូលបង្គំមនុស្សអាក្រក់ នោះទូលបង្គំពិតជាវេទនាមិនខាន ប្រសិនបើទូលបង្គំសុចរិត នោះក៏ទូលបង្គំមិនហ៊ានងើបមុខឡើងដែរ ទូលបង្គំត្រូវអាម៉ាស់ ហើយលិចលង់ទៅក្នុងទុក្ខវេទនា។
|
||
\v 16 ប្រសិនបើទូលបង្គំហ៊ានងើបមុខ ព្រះអង្គនឹងដេញតាមទូលបង្គំដូចសត្វសិង្ហ ព្រះអង្គនឹងសម្តែងការអស្ចារ្យមកលើទូលបង្គំ។
|
||
|
||
\s5
|
||
\v 17 ព្រះអង្គមានមូលហេតុថ្មីៗ មកចោទប្រកាន់ទូលបង្គំ ព្រះអង្គទ្រង់ព្រះពិរោធនឹងទូលបង្គំ ព្រះអង្គនឹងវាយទូលបង្គំជាពលទេវតារបស់ព្រះអង្គ។
|
||
|
||
\s5
|
||
\v 18 ព្រះអង្គឲ្យទូលបង្គំចេញពីផ្ទៃម្ដាយមកធ្វើអ្វី? បើទូលបង្គំស្លាប់តាំងពីក្នុងផ្ទៃ នោះគ្មាននរណាបានឃើញទូលបង្គំទេ។
|
||
\v 19 បើគេយកទូលបង្គំចេញពីផ្ទៃម្ដាយទៅកប់ក្នុងផ្នូរ នោះទូលបង្គំមិនដែលមានជីវិតទាល់តែសោះ។
|
||
|
||
\s5
|
||
\v 20 តើអាយុជីវិតរបស់ទូលបង្គំពិតជាខ្លីមែនឬ? សូមឈប់ទៅ នឹងសូមទុកឲ្យទូលបង្គំនៅម្នាក់ឯង ដើម្បីឲ្យទូលបង្គំមានពេលសម្រាកបន្តិច
|
||
\v 21 មុននឹងទូលបង្គំធ្វើដំណើរទៅស្ថានងងឹត ដែលស្ថិតនៅក្រោមអំណាចនៃសេចក្ដីស្លាប់ ឥតវិលត្រឡប់វិញឡើយ។
|
||
\v 22 កន្លែងងឹតជាងកណ្តាលយប់ ជាកន្លែងស្ថិតនៅក្រោមអំណាចនៃសេចក្ដីស្លាប់ ជាកន្លែងដែលគ្មានរបៀបរៀបរយ ហើយសូម្បីតែពន្លឺនៅទីនោះក៏ងងឹតដែរ»។
|
||
|
||
\s5
|
||
\c 11
|
||
\cl ជំពូក ១១
|
||
\p
|
||
\v 1 លោកសូផារ ជាជនជាតិណាអាម៉ា ឆ្លើយឡើងថា៖
|
||
\v 2 «តើយើងគួរនៅស្ងៀម មិនតបនឹងពាក្យជាចំលើយឬ? តើសម្ដីរបស់អ្នកពូកែវោហារ អាចនឹងជឿបានទេ? ពាក្យព្រោកប្រាជ្ញរបស់លោក អាចធ្វើឲ្យមនុស្សម្នានៅស្ងៀមឬ?
|
||
\v 3 ពេលលោកមើលងាយការបង្រៀនរបស់យើង តើមិនធ្វើឲ្យលោកអាម៉ាស់មុខទេឬអី?
|
||
|
||
\s5
|
||
\v 4 ដ្បិតលោកបានទូលទៅព្រះជាម្ចាស់ថា សេចក្តីជំនឿទូលបង្គំគឺបរិសុទ្ធ ក៏គ្មានកំហុសនៅចំពោះព្រះជាម្ចាស់ដែរ។
|
||
\v 5 ប៉ុន្តែព្រះជាម្ចាស់បានមានបន្ទូល ដើម្បីទាស់ជាមួយនឹងទូលបង្គំ សូមព្រះអង្គថ្លែងប្រាប់លោកពីអាថ៌កំបាំង នៃព្រះប្រាជ្ញាញាណរបស់ព្រះអង្គ ដ្បិតព្រះអង្គពេញដោយប្រាជ្ញាដ៏អស្ចារ្យ។
|
||
\v 6 លោកនឹងដឹងថា ព្រះជាម្ចាស់ចង់បានអ្នក ច្រើនជាងអ្នកចង់បានខ្លួនឯងទៀត។
|
||
|
||
\s5
|
||
\v 7 តើលោកអាចស្វែងយល់ជម្រៅព្រះហឫទ័យរបស់ព្រះជាម្ចាស់ទេ? តើលោកជ្រាបពីឫទ្ធានុភាពឥតខ្ចោះទេ?
|
||
\v 8 បញ្ហានោះគឺធំ ហើយខ្ពស់ជាងផ្ទៃមេឃ តើខ្ញុំអាចធ្វើអ្វីបាន? គឺវាជ្រៅជាងស្ថានឃុំព្រលឹងមនុស្សស្លាប់ទៀត តើខ្ញុំអាចដឹងអ្វី?
|
||
\v 9 វាវែងជាងផែនដីទៅទៀត ហើយក៏ធំជាងសមុទ្រផង។
|
||
|
||
\s5
|
||
\v 10 បើព្រះអង្គយាងកាត់ទៅ ហើយកោះឃុំអ្នកណា ព្រមទាំងហៅប្រជុំជំនុំជម្រះ តើអ្នកណាអាចនឹងឃាត់ព្រះអង្គបាន?
|
||
\v 11 ដ្បិតព្រះអង្គស្គាល់មនុស្សកំភូត ព្រះអង្គក៏ឃើញអំពើទុច្ចរិត តើព្រះអង្គមិនចាំពីរឿងនេះទេឬ?
|
||
\v 12 ប៉ុន្តែមនុស្សល្ងីល្ងើនឹងមិនមានយោបល់សោះ លុះត្រាតែសត្វលាព្រៃកើតមកជាមនុស្ស។
|
||
|
||
\s5
|
||
\v 13 ប៉ុន្តែលោកគួរ តាំងចិត្តត្រឹមត្រូវឡើង ហើយលើកដៃរបស់លោកទៅរកព្រះជាម្ចាស់
|
||
\v 14 ព្រមទាំងបោះបង់សេចក្ដីអាក្រក់ ដែលនៅដៃរបស់លោកចេញ ប៉ុន្តែក្រោយមកលោកមិនដាក់ឲ្យមានអំពើទុច្ចរិតណា នៅក្នុងទីលំនៅរបស់លោកនោះឡើយ។
|
||
|
||
\s5
|
||
\v 15 ប្រាកដជាលោកនឹងងើបមុខឡើង ឥតមានប្រឡាក់ភាពអាម៉ាស់ទេ លោកនឹងបានមាំមួនឥតភ័យខ្លាចអ្វីឡើយ។
|
||
\v 16 ដ្បិតអ្នកនឹងភ្លេចសេចក្ដីវេទនារបស់អ្នកទៅ លោកនឹងនឹកចាំពីសេចក្ដីនោះ ដូចជាចាំពីទឹកដែលហូរបាត់ហើយ។
|
||
\v 17 ជីវិតរបស់លោកនឹងបានភ្លឺថ្លាជាងពេលថ្ងៃត្រង់ ប្រសិនបើមានសេចក្ដីងងឹត នោះនឹងបានដូចជាពេលព្រឹកវិញ។
|
||
|
||
\s5
|
||
\v 18 លោកនឹងមិនបារម្ភអ្វីសោះឡើយ ព្រោះលោកមានសង្ឃឹម។លោកលែងអាម៉ាស់ ហើយលោកនឹងសម្រាន្ដយ៉ាងសុខស្រួល។
|
||
\v 19 ពេលលោកសម្រាក គ្មាននរណាមករំខានលោកឡើយមនុស្សជាច្រើននឹងកោតសរសើរលោក។
|
||
|
||
\s5
|
||
\v 20 ប៉ុន្តែ ភ្នែករបស់ពួកមនុស្សអាក្រក់វិញ នឹងត្រូវងងឹតទៅ គេនឹងរកទីពឹងគ្មាន ហើយសេចក្ដីសង្ឃឹមរបស់គេ នឹងបានជាសេចក្ដីស្លាប់នោះ»។
|
||
|
||
\s5
|
||
\c 12
|
||
\cl ជំពូក ១២
|
||
\p
|
||
\v 1 ពេលនោះ លោកយ៉ូបឆ្លើយឡើងថា៖
|
||
\v 2 «គ្មានផ្លូវសង្ស័យឡើយ មានតែអ្នករាល់គ្នាទេដែលជាមនុស្ស ហើយប្រាជ្ញានឹងស្លាប់ទៅ ជាមួយអ្នករាល់គ្នាដែរ។
|
||
\v 3 ប៉ុន្តែ ខ្ញុំក៏យល់ដូចជាអ្នករាល់គ្នាដែរ ខ្ញុំមិនអន់ជាងអ្នករាល់គ្នាទេ។ តើនរណាមិនស្គាល់សេចក្ដីនេះទៅ?
|
||
|
||
\s5
|
||
\v 4 ខ្ញុំជាទីសើចចំអកដល់មិត្តសម្លាញ់ខ្ញុំ ជាអ្នកដែលបានអំពាវនាវដល់ព្រះជាម្ចាស់ ហើយព្រះអង្គក៏ឆ្លើយតប គឺជាមនុស្សសុចរិតត្រឹមត្រូវ ដែលត្រូវគេសើចចំអកឲ្យ។
|
||
\v 5 ក្នុងគំនិតរបស់អ្នកដែលមានសេចក្ដីសុខ តែងមើលងាយចំពោះអ្នកវេទនា សេចក្ដីនោះប្រុងប្រៀបសម្រាប់អ្នកណា ដែលភ្លាត់ជើង។
|
||
\v 6 ទីលំនៅរបស់ពួកចោរចេះតែចម្រើន ហើយពួកអ្នកដែលធ្វើឲ្យព្រះ ថ្នាំងថ្នាក់ព្រះហឫទ័យ ក៏តែងមានសេចក្ដីសុខ គឺជាពួកអ្នកដែលទទួលតែអំណាច របស់ខ្លួនទុកជាព្រះជាម្ចាស់។
|
||
|
||
\s5
|
||
\v 7 ប៉ុន្តែ សួរសត្វតិរច្ឆានឥឡូវចុះ វានឹងបង្រៀនអ្នក ហើយសត្វស្លាប ដែលហើរលើអាកាស វានឹងប្រាប់ឲ្យអ្នកដឹង។
|
||
\v 8 ឬសួរទៅរុក្ខជាតិនៅលើផែនដីចុះ វានឹងបង្រៀនអ្នកដែរ ហើយសួរត្រីនៅសមុទ្រនឹងប្រកាសប្រាប់អ្នក។
|
||
|
||
\s5
|
||
\v 9 ក្នុងពួកសព្វទាំងនោះ តើមានមួយណាដែលមិនដឹងថា ព្រះហស្ថនៃព្រះអម្ចាស់បានបង្កើតទាំងអស់?
|
||
\v 10 ដែលជីវិតនៃសត្វទាំងឡាយ សុទ្ធតែនៅក្នុងព្រះហស្ថរបស់ព្រះអង្គ ព្រមទាំងខ្យល់ដង្ហើមរបស់មនុស្សផង។
|
||
|
||
\s5
|
||
\v 11 ត្រចៀក តើមិនស្តាប់យល់ពាក្យសម្ដី ដូចជាមាត់ភ្លក់ឲ្យដឹងរសអាហារដែរទេឬ?
|
||
\v 12 មនុស្សចាស់ៗតែងមានប្រាជ្ញា ហើយមនុស្សមានអាយុយឺនយូ ទើបមានយោបល់។
|
||
|
||
\s5
|
||
\v 13 នៅជាមួយព្រះជាម្ចាស់ មានទាំងប្រាជ្ញា និងឥទ្ធិឫទ្ធិផង ព្រះអង្គក៏មានព្រះតម្រិះ និងការយល់ដឹង។
|
||
\v 14 មើល! ព្រះអង្គរំលំ ហើយគេនឹងសង់ឡើងវិញមិនបាន ប្រសិនបើព្រះអង្គឃុំអ្នកណាទុកហើយ គ្មានអ្នកណាអាចនឹងដោះបានឡើយ។
|
||
\v 15 មើល! ប្រសិនបើព្រះអង្គទប់ទឹក នោះទាំងអស់ក៏រីងស្ងួតទៅ ប្រសិនបើព្រះអង្គបើក នោះក៏លិចលង់ផែនដីអស់។
|
||
|
||
\s5
|
||
\v 16 ក្នុងព្រះអង្គមានកម្លាំងឫទ្ធិ និងប្រាជ្ញា មនុស្សដែលគេឆបោក និងមនុស្សឆបោកគេ សុទ្ធតែនៅក្រោមអំណាចរបស់ព្រះអង្គ។
|
||
\v 17 ព្រះអង្គដឹកនាំពួកអ្នកជួយគំនិតទៅខ្លួនទទេ ហើយប្រគល់ពួកចៅក្រមទៅក្នុងសេចក្ដីល្ងីល្ងើ។
|
||
\v 18 ព្រះអង្គរំលាយអំណាចនៃពួកស្តេច ហើយចងខ្សែភ្ជាប់នៅចង្កេះផង។
|
||
|
||
\s5
|
||
\v 19 ព្រះអង្គដឹកនាំពួកសង្ឃទៅតែខ្លួនទទេ ហើយទម្លាក់ងារពួកមានអំណាចចុះ។
|
||
\v 20 ព្រះអង្គដកពាក្យសម្ដីពីពួកអ្នក ដែលគួរទុកចិត្តបាន ហើយក៏ដកយកយោបល់ពីពួកចាស់ទុំចេញ។
|
||
\v 21 ព្រះអង្គចាក់សេចក្ដីមើលងាយទៅលើពួកដែលមានទ្រព្យ ក៏បន្ធូរខ្សែក្រវាត់នៃពួកខ្លាំងពូកែ។
|
||
|
||
\s5
|
||
\v 22 ព្រះអង្គបើកអស់ទាំងសេចក្ដីជ្រៅជ្រះ ចេញពីងងឹតមក ក៏នាំយកសេចក្ដីស្លាប់ចេញមក ដាក់នៅពន្លឺដែរ។
|
||
\v 23 ព្រះអង្គចម្រើនជនជាតិទាំងប៉ុន្មាន ហើយក៏បំផ្លាញគេវិញ ព្រះអង្គពង្រីកឲ្យគេធំឡើង រួចក៏ដឹកនាំគេទៅជាឈ្លើយ។
|
||
|
||
\s5
|
||
\v 24 ព្រះអង្គដកប្រាជ្ញាចេញពីពួកអ្នកដឹកនាំ នៃប្រជាជាតិនានានៅលើផែនដីដែរ ហើយព្រះអង្គបណ្ដាលឲ្យគេដើរសាត់ព្រាត់ នៅទីរហោស្ថានដែលឥតមានផ្លូវសោះ។
|
||
\v 25 ពួកគេដើរក្នុងទីងងឹតឥតមានពន្លឺសោះ ព្រះអង្គក៏ធ្វើឲ្យគេដើរទ្រេតទ្រោត ដូចជាមនុស្សស្រវឹង។
|
||
|
||
\s5
|
||
\c 13
|
||
\cl ជំពូក ១៣
|
||
\p
|
||
\v 1 មើល! ភ្នែកខ្ញុំបានឃើញការទាំងនេះ ហើយត្រចៀកខ្ញុំក៏បានឮ ក៏បានយល់ដែរ។
|
||
\v 2 អ្វីៗដែលអ្នករាល់គ្នាដឹង ខ្ញុំក៏ដឹងដែរ ខ្ញុំមិនអន់ជាងអ្នករាល់គ្នាទេ។
|
||
|
||
\s5
|
||
\v 3 ទោះជាយ៉ាងណាក៏ដោយ ខ្ញុំចង់ទូលដល់ព្រះអង្គ ដ៏មានគ្រប់ព្រះចេស្តាថា ខ្ញុំមានហេតុផងជាមួយព្រះអង្គ។
|
||
\v 4 អ្នករាល់គ្នាសុទ្ធតែជាអ្នក បង្កើតសេចក្ដីពិតកុហក អ្នករាល់គ្នាជាគ្រូពេទ្យឥតប្រយោជន៍ទាំងអស់។
|
||
\v 5 ឱបើអ្នករាល់គ្នានឹងនៅស្ងៀមវិញទៅ នោះនឹងសម្ដែងថា អ្នករាល់គ្នាមានប្រាជ្ញាមែន។
|
||
|
||
\s5
|
||
\v 6 ដូច្នេះ ចូរស្តាប់ហេតុផលរបស់ខ្ញុំ ហើយផ្ទៀងត្រចៀកស្តាប់សេចក្ដីអង្វរ របស់បបូរមាត់ខ្ញុំសិន។
|
||
\v 7 តើអ្នករាល់គ្នានឹងនិយាយសេចក្ដីទុច្ចរិត ដោយយល់ដល់ព្រះ ព្រមទាំងសេចក្ដីកំភូតផងឬ?
|
||
\v 8 តើលោកពិតជាបានបង្ហាញក្តីសបុរស្បុរសព្រះអង្គ? ហើយតាំងខ្លួនជាអ្នកកាន់ក្តីជំនួសព្រះអង្គឬ?
|
||
|
||
\s5
|
||
\v 9 អ្នករាល់គ្នាសុខចិត្តឲ្យព្រះអង្គ ស្ទង់ចិត្តរបស់អ្នកឬទេ? តើអ្នករាល់គ្នាគិតបញ្ឆោតព្រះអង្គ ដូចជាបញ្ឆោតមនុស្សដែរ?
|
||
\v 10 ព្រះអង្គនឹងទូទាត់ជាមួយនិងអ្នក ប្រសិនបើអ្នកធ្វើការហើយបង្ហាញថាអ្នកសម្លៀងពិត។
|
||
|
||
\s5
|
||
\v 11 តើមិនមែនតេជានុភាពរបស់ព្រះអង្គ ដែលបានធ្វើឲ្យ លោកស្ញែងខ្លាចទេឬអី?
|
||
\v 12 តើមិនមែនភាពភ័យខ្លាច បានធ្លាក់លើលោកទេឬ? ការចងចាំរបស់អ្នកបានប្រាប់ថា ពាក្យសុភាសិតគ្រាន់តែជាសម្លេង និងរបងការពារក៏ធ្វើអំពីដីឥដ្ឋដែរ។
|
||
|
||
\s5
|
||
\v 13 សូមអស់លោកបានសុខសាន្ត និងសុមឲ្យខ្ញុំនៅម្នាក់ឯង រួចឲ្យខ្ញុំនិយាយផង សូមឲ្យផលវិបាកទាំងនោះកើតចំពោះខ្ញុំចុះ។
|
||
\v 14 ខ្ញុំនឹងយកសាច់ឈាម ព្រមទាំងធ្មេញរបស់ខ្ញុំផង ហើយខ្ញុំនឹងទទូលខុសត្រូវជីវិតរបស់ខ្ញុំដោយដៃខ្ញុំដែរ។
|
||
\v 15 មើល! បើព្រះអង្គសម្លាប់ខ្ញុំ នោះខ្ញុំលែងមានសង្ឃឹមទៀតទេ ប៉ុន្តែ ខ្ញុំនឹងការពារផ្លួវរបស់ខ្ញុំនៅចំពោះព្រះអង្គ។
|
||
|
||
\s5
|
||
\v 16 នេះគឺជាមូលហេតុដែលខ្ញុំអាចរួចជីវិត ដែលខ្ញុំមិនបាននៅចំពោះព្រះជាម្ចាស់ដូចជាមនុស្សទមិឡ។
|
||
\v 17 ព្រះជាម្ចាស់ស្តាប់ដោយព្រះទ័យទុកដាក់ សម្រាប់ពាក្យរបស់ទូលបង្គំ សូមឲ្យពាក្យដែលទូលបង្គំបានឮដល់ព្រះកាណ៌របស់ព្រះអង្គផង។
|
||
|
||
\s5
|
||
\v 18 មើល ឥឡូវនេះ! ទូលបង្គំបានរៀបសេចក្តីការពារជាលំដាប់ ទូលបង្គំដឹងហើយថាទូលបង្គំគ្មានកំហុសទេ។
|
||
\v 19 តើមានអ្នកណានឹងហ៊ានទាស់នឹងទូលបង្គំនៅមុខចៅក្រមទៅ? ប្រសិនបើមានមែន ហើយអាចរកឃើញថាទូលបង្គំខុស នោះទូលបង្គំនឹងនៅស្ងៀម ហើយព្រមប្រគល់ជីវិតរបស់ទូលបង្គំផង។
|
||
|
||
\s5
|
||
\v 20 ព្រះជាម្ចាស់បានធ្វើការពីរសម្រាប់ទូលបង្គំ ហើយទូលបង្គំនឹងបិតបាំងខ្លួនទូលបង្គំពីចំពោះព្រះអង្គឡើយៈ
|
||
\v 21 សូមដកព្រះហស្ថនៃទុក្ខវេទនាចេញពីទូលបង្គំ ហើយសូមកុំឲ្យអំណាចព្រះអង្គធ្វើឲ្យទូលបង្គំភ័យខ្លាចដែរ។
|
||
\v 22 សូមមានបន្ទូលមកទូលបង្គំ ហើយទូលបង្គំនឹងឆ្លើយ ឬសូមឲ្យទូលបង្គំពោលទៅកាន់ព្រះអង្គ ហើយសូមឲ្យព្រះអង្គឆ្លើយនឹងទូលបង្គំផង។
|
||
|
||
\s5
|
||
\v 23 តើអំពើទុច្ចរិត និងអំពើបាប របស់ទូលបង្គំមានប៉ុន្មាន? សូមព្រះអង្គឲ្យទូលបង្គំ បានស្គាល់អស់ទាំងអំពើរំលង និងអំពើបាបរបស់ទូលបង្គំផង។
|
||
\v 24 ហេតុអ្វីបានជាព្រះអង្គលាក់ព្រះភក្ត្រ ហើយទុកទូលបង្គំដូចជាសត្រូវរបស់ ព្រះអង្គដូច្នេះ?
|
||
\v 25 ហេតុអ្វីព្រះអង្គវាយស្លឹកឈើដែលត្រូវខ្យល់ផាត់? ហើយដេញតាមចំបើងក្រៀមបែបនេះ?
|
||
|
||
\s5
|
||
\v 26 ដ្បិតព្រះអង្គបានកត់ទុក សេចក្ដីជូរល្វីងទាស់នឹងទូលបង្គំ ហើយឲ្យទូលបង្គំទទួលមរតក នៃបាបដែលបានប្រព្រឹត្តកាលពីក្មេង។
|
||
\v 27 ព្រះអង្គដាក់ជើងទូលបង្គំជាប់នៅខ្នោះ ក៏ចំណាំមើលអស់ទាំងផ្លូវច្រកនៃទូលបង្គំ ហើយព្រះអង្គគូសព្រំដែន មិនឲ្យដានជើងទូលបង្គំរំលងឡើយ។
|
||
\v 28 ទូលបង្គំប្រៀបដូចជាឈើដែលខ្មូតស៊ីសុស ហើយដូចជាអាវ ដែលកន្លាត បានកាត់សុីអស់។
|
||
|
||
\s5
|
||
\c 14
|
||
\cl ជំពូក ១៤
|
||
\p
|
||
\v 1 មនុស្សដែលកើតពីស្រី្តមក សុទ្ធតែមានអាយុខ្លី ហើយក៏មានសេចក្ដីទុក្ខលំបាក។
|
||
\v 2 មនុស្សចេញមកដូចជាផ្កា រួចត្រូវកាត់ដាច់ទៅ គេរួញថយបាត់ទៅ ដូចជាស្រមោល ឥតនៅស្ថិតស្ថេរដែរ។
|
||
\v 3 តើព្រះអង្គបានទតឃើញការទាំងនេះទេ? តើព្រះអង្គនឹងនាំទូលទូលបង្គំចូលទៅក្នុងទីជំនុំជម្រះរបស់ព្រះអង្គឬអី?
|
||
|
||
\s5
|
||
\v 4 តើអ្នកណាអាចនឹងដកយករបស់ស្អាត ចេញពីរបស់ស្មោកគ្រោកបាន? គ្មានអ្នកណាធ្វើទេ។
|
||
\v 5 ថ្ងៃអាយុរបស់មនុស្សនោះបានកំណត់ស្រេច។ ហើយចំនួនខែនៃជីវិតរបស់គេ គឺនៅជាមួយនឹងព្រះអង្គហើយ ព្រះអង្គបានដាក់ព្រំខណ្ខ មិនឲ្យគេឆ្លងផុតឡើយ។
|
||
\v 6 សូមបែរព្រះភក្ត្រចេញពីគេទៅ ដើម្បីឲ្យគេបានសម្រាក ហើយគេនឹងរីករាយជាមួយថ្ងៃរបស់ខ្លួន ដូចជាកូនឈ្នួលផង។
|
||
|
||
\s5
|
||
\v 7 នឹងមានសង្ឃឹមដល់ដើមឈើ ប្រសិនបើវាត្រូវរលំចុះមក ហើយវានឹងអាចពន្លកមកវិញ គឺវាមិនខ្វះពន្លកចេញពីគល់ទេ។
|
||
\v 8 ហើយទោះបើឫសបានទៅជាចាស់នៅក្នុងដី ហើយគល់របស់វាក៏ងាប់នៅក្នុងដីដែរ
|
||
\v 9 ប៉ុន្តែទោះបី មានទឹកក្លិនស្អុយក៏ដោយ វានៅតែបែកមែកដូចជាដើមថ្មីវិញ។
|
||
|
||
\s5
|
||
\v 10 ប៉ុន្តែមនុស្សស្លាប់វិញ គឺត្រឡប់ទៅជាខ្សោយ ហើយនិងឈប់ដកដង្ហើម ក្រោយពីនេះតើមនុស្សនឹងទៅទីណា?
|
||
\v 11 ដូចជាទឹកបឹងដែលស្រកចុះ ហើយទឹកទន្លេក៏ហូរទៅ ហើយរីងស្ងួតដែរ
|
||
\v 12 ដូច្នេះមនុស្សក៏ដេក ហើយមិនក្រោកឡើងយ៉ាងនោះដែរ។ រហូតដល់ផ្ទៃមេឃសូន្យបាត់ទៅ ពួកគេនឹងមិនភ្ញាក់ឡើងពីការដេកលក់របស់ពួកគេឡើយវិញ។
|
||
|
||
\s5
|
||
\v 13 ព្រះអង្គបានលាក់ទូលបង្គំ នៅស្ថានឃុំព្រលឹងមនុស្សស្លាប់ ពីទុក្ខលំបាកផ្សេងៗ ហើយរក្សាទូលបង្គំនៅកន្លែងសម្ងាត់ រហូតដល់សេចក្ដីក្រោធរបស់ព្រះអង្គកន្លងបាត់ទៅ ហើយតម្រូវឲ្យមានពេលកំណត់ដល់ទូលបង្គំ ហើយនឹកចាំពីទូលបង្គំផង!
|
||
\v 14 បើមនុស្សស្លាប់ទៅ តើនឹងមានជីវិត រស់ឡើងវិញម្ដងទៀតទេ? បើមាន ទូលបង្គំនឹងរង់ចាំអស់រវាង សង្គ្រាមវេទនារបស់ទូលបង្គំ ដរាបដល់កំណត់ដែលទូលបង្គំបានមកដល់។
|
||
|
||
\s5
|
||
\v 15 ព្រះអង្គនឹងហៅ ហើយទូលបង្គំនឹងតបឆ្លើយ។ ព្រះអង្គនឹងមានបំណងព្រះហឫទ័យ ដល់ស្នាដៃដែលព្រះអង្គបានធ្វើ។
|
||
\v 16 ដ្បិតយ៉ាងនោះ ព្រះអង្គនឹងមិនរាប់ អស់ទាំងជំហានរបស់ទូលបង្គំទេ ហើយក៏មិនពិនិត្យមើលអស់ទាំងអំពើបាប របស់ទូលបង្គំដែរ។
|
||
\v 17 អំពើរំលងរបស់ទូលបង្គំបានខ្ចប់បិទត្រាទុក ហើយព្រះអង្គបិទភ្ជាប់អំពើអាក្រក់ របស់ទូលបង្គំផង។
|
||
|
||
\s5
|
||
\v 18 ប៉ុន្តែ ទោះភ្នំដែលរលុះបាក់ចុះ នោះត្រូវខ្ទេចខ្ទីអស់ ហើយថ្មត្រូវខ្ចាត់ចេញពីកន្លែងទៅដែរ
|
||
\v 19 ទឹកក៏ហូរបន្សឹកថ្ម ហើយជំនន់ក៏ហូរចម្រោះផែនដីដែរ។ គឺយ៉ាងនោះដែលព្រះអង្គបំផ្លាញ សេចក្ដីសង្ឃឹមរបស់មនុស្សផងដែរ។
|
||
|
||
\s5
|
||
\v 20 ព្រះអង្គវាយផ្តួលពួកគេជានិច្ច ហើយគេស្លាប់ទៅដែរ ព្រះអង្គបានផ្តូរមុខមាត់របស់ពួកគេ ហើយកម្ចាត់គេឲ្យស្លាប់ទៅ។
|
||
\v 21 ប្រសិនបើកូនចៅរបស់គេមានស្មោះត្រង់ ហើយមិនដឹងពីការនេះ និងត្រូវបន្ទាបខ្លួនចុះ នោះពួកគេនឹងបានឃើញវាទេ។
|
||
\v 22 គេដឹងតែឈឺចាប់លើខ្លួនគេ ហើយមានសេចក្ដីទុក្ខព្រួយតែក្នុងចិត្តខ្លួនឯងដែរ។
|
||
|
||
\s5
|
||
\c 15
|
||
\cl ជំពូក ១៥
|
||
\p
|
||
\v 1 អេលីផាស ជនជាតិថេម៉ាន ឆ្លើយថា៖
|
||
\v 2 «តើគួរឲ្យអ្នកប្រាជ្ញឆ្លើយ ដោយសេចក្ដីចេះដឹងបែបឥតប្រយោជន៍ ឬបំពេញចិត្តដោយខ្យល់ពីខាងកើតឬ?
|
||
\v 3 តើគួរនឹងជជែកដោយសម្ដីឥតតម្លៃ ឬដោយពាក្យអធិប្បាយ ដែលបង្កើតសេចក្ដីល្អមិនបានឬ?
|
||
|
||
\s5
|
||
\v 4 អ្នកបំផ្លាញសេចក្ដីកោតខ្លាចដល់ព្រះជាម្ចាស់ ហើយនិងការសញ្ជឹងគិតដល់ព្រះអង្គផង
|
||
\v 5 ដ្បិតសេចក្ដីអាក្រក់របស់អ្នកបង្រៀន ឲ្យមាត់អ្នកនិយាយចេញមក ហើយអ្នកប្រើពាក្យសម្ដី របស់មនុស្សអាក្រក់។
|
||
\v 6 គឺមាត់របស់អ្នកដាក់ទោសដល់ខ្លួនឯង មិនមែនជាខ្ញុំទេ បបូរមាត់របស់អ្នក ធ្វើបន្ទាល់ទាស់នឹងខ្លួនអ្នកដែរ។
|
||
|
||
\s5
|
||
\v 7 តើអ្នកជាមនុស្សដំបូងដែលកើតមកឬ? តើអ្នកបានលេចមកមុនអស់ទាំងភ្នំដែរឬ?
|
||
\v 8 តើអ្នកបានឮសេចក្ដីប្រឹក្សាដ៏កំបាំងរបស់ព្រះជាម្ចាស់ឬ? តើអ្នកស្មានថា មានតែខ្លួនអ្នកមួយទេ ដែលមានប្រាជ្ញា?
|
||
\v 9 តើអ្នកចេះអ្វីដែលពួកយើងមិនចេះ? តើអ្នកយល់អ្វីដែលពួកយើងមិនបានយល់នោះ?
|
||
|
||
\s5
|
||
\v 10 ចំណែក យើងមានទាំងមនុស្សក្បាលសក់ស្កូវ និងមនុស្សអាយុច្រើនដែលចាស់ជាងឪពុករបស់អ្នកទៅទៀត។
|
||
\v 11 តើអ្នកបានចាត់ទុកការលួងចិត្តរបស់ព្រះជាម្ចាស់ថាតូចតាចពេក ឬជាពាក្យផ្អែមទនភ្លន់សម្រាប់អ្នកឬ?
|
||
|
||
\s5
|
||
\v 12 ហេតុអ្វីបានជាចិត្តរបស់អ្នក នាំយកអ្នកទៅអញ្ចឹង? ហើយមិចភ្នែកដូច្នេះ
|
||
\v 13 ហេតុអ្វីបានជាអ្នកបំបែរចិត្តទៅទាស់នឹងព្រះជាម្ចាស់ ហើយបញ្ចេញពាក្យយ៉ាងនេះ ពីមាត់របស់អ្នកមក?
|
||
\v 14 តើមនុស្សជាអ្វីដែលអាចបានបរិសុទ្ធ? តើមនុស្សកើតមកពីមនុស្សស្រី អាចសុចរិតម្ដេចបាន?
|
||
|
||
\s5
|
||
\v 15 មើល! ព្រះជាម្ចាស់មិនទុកចិត្ត នឹងពួកបរិសុទ្ធរបស់ព្រះអង្គ ហើយផ្ទៃមេឃក៏មិនបរិសុទ្ធ
|
||
\v 16 នៅព្រះនេត្ររបស់ព្រះអង្គដែរ ចំណង់បើម្នាក់ដែលគួរតែខ្ពើម ហើយស្មោកគ្រោក ជាអ្នកដែលផឹកសេចក្ដីអាក្រក់ដូចជាទឹក!
|
||
|
||
\s5
|
||
\v 17 ខ្ញុំនឹងបង្ហាញឲ្យអ្នកដឹង ចូរស្តាប់ចុះ ខ្ញុំនឹងថ្លែងប្រាប់ពីសេចក្ដី ដែលខ្ញុំបានឃើញហើយ
|
||
\v 18 គឺជាសេចក្ដីដែលពួកអ្នកប្រាជ្ញបានពោលតមក តាំងតែពីបុព្វបុរសគេ ឥតលាក់ទុកឡើយ
|
||
|
||
\s5
|
||
\v 19 ជាពួកតែមួយដែលបានគ្រប់គ្រងទឹកដី ឥតមានជនជាតិដទៃណា ចូលមកក្នុងពួកគេឡើយ។
|
||
\v 20 គឺថា មនុស្សអាក្រក់រមែងរងទុក្ខ ដោយឈឺចាប់គ្រប់មួយជីវិតរបស់គេ ឯអស់ចំនួនឆ្នាំគេបានលាក់ទុក សម្រាប់មនុស្សគំហកកំហែង។
|
||
\v 21 មានសូរគួរស្ញែងខ្លាចឮដល់ត្រចៀកគេ ក្នុងពេលដែលកំពុងតែចម្រើន នោះមេបំផ្លាញនឹងមកលើគេ។
|
||
|
||
\s5
|
||
\v 22 គេគ្មានសង្ឃឹមនឹងត្រឡប់ពីទីងងឹតមកវិញទេ ហើយដាវនៅរង់ចាំគេដែរ។
|
||
\v 23 គេដើរចេញទៅទីនេះផង ដើម្បីរកអាហារបរិភោគទាំងនិយាយថា «តើនៅឯណា?» គេដឹងប្រាកដថា វេលាលំបាកជិតមកដល់គេហើយ។
|
||
\v 24 ទុក្ខលំបាក និងសេចក្ដីចង្អៀតចិត្តមកបំភ័យពួកគេ ហើយយកឈ្នះគេ ដូចជាស្តេចដែលត្រៀមជាស្រេចសម្រាប់ច្បាំង។
|
||
|
||
\s5
|
||
\v 25 ពីព្រោះពួកគេបានលូកដៃទៅទាស់នឹងព្រះជាម្ចាស់ ហើយក៏ប្រព្រឹត្តដោយឆ្មើងឆ្មៃ នៅចំពោះព្រះជាម្ចាស់ដ៏មានគ្រប់ព្រះចេស្តាដែរ
|
||
\v 26 ពួកមនុស្សអាក្រក់បានរត់ទៅទាស់នឹងព្រះអង្គ ហើយមានខែលបាំងយ៉ាងក្រាស់។
|
||
|
||
\s5
|
||
\v 27 ជាការពិតណាស់ ទោះបីមុខរបស់ពួកគេបាំងទៅដោយសាច់ធាត់ពេញ ហើយបានឡើងសាច់ចង្កេះផង
|
||
\v 28 ពួកគេអាស្រ័យនៅក្នុងទីក្រុងស្ងាត់ឈឹង ក្នុងផ្ទះឥតមានមនុស្សនៅ ដែលហៀបនឹងរលំហើយ។
|
||
|
||
\s5
|
||
\v 29 គេនឹងមិនអាចទៅជាអ្នកមានទេ ហើយទ្រព្យសម្បត្តិគេក៏មិនគង់នៅដែរ នឹងមិនចម្រុងចម្រើននៅលើផែនដីដែរ។
|
||
\v 30 គេនឹងមិនអាចចេញពីទីងងឹតនោះបានទេ អណ្ដាតភ្លើងនឹងធ្វើឲ្យដើមស្វិតក្រៀម ដោយសារខ្យល់នៃព្រះជាម្ចាស់គេនឹងផាត់ទៅបាត់ដែរ។
|
||
|
||
\s5
|
||
\v 31 កុំឲ្យគេបញ្ឆោតខ្លួន ដោយទុកចិត្តនឹងការឥតប្រយោជន៍ឡើយ ដ្បិតសេចក្ដីនោះ គឺជារង្វាន់ដល់ពួកគេវិញ។
|
||
\v 32 ការនោះនឹងបានសម្រេច មុនពេលស្លាប់របស់ពួកគេ ហើយមែករបស់គេនឹងមិនខៀវស្រស់ទៀតទេ។
|
||
\v 33 គេនឹងរលាស់ជម្រុះផ្លែខ្ចីរបស់ខ្លួនអស់ទៅ ដូចជាដើមទំពាំងបាយជូរ ហើយនឹងឲ្យផ្កាខ្លួនជ្រុះចុះ ដូចជាដើមអូលីវដែរ។
|
||
|
||
\s5
|
||
\v 34 ដ្បិតពួកមនុស្សទមិឡល្មើស នឹងមិនអាចកើតផលបានោះទេ ហើយភ្លើងនឹងឆេះបន្សុសទីលំនៅរបស់ពួកគេដែរ។
|
||
\v 35 ពួកគេមានគភ៌បង្កើតជាសេចក្ដីអាក្រក់ ហើយក៏សម្រាលចេញមកជាអំពើទុច្ចរិត និងការបោកប្រាស់»។
|
||
|
||
\s5
|
||
\c 16
|
||
\cl ជំពូក ១៦
|
||
\p
|
||
\v 1 នោះលោកយ៉ូបឆ្លើយឡើងថា៖
|
||
\v 2 «ខ្ញុំបានឮសេចក្ដីយ៉ាងនោះជាច្រើនហើយ អ្នករាល់គ្នាសុទ្ធតែជាអ្នកកម្សាន្តចិត្ត ដែលនាំឲ្យល្វើយវិញ។
|
||
\v 3 តើពេលណាពាក្យឥតប្រយោជន៍ទាំងនេះត្រឹមចប់? តើមានអ្វីសុខជាមួយអ្នករាល់គ្នា បានធ្វើឲ្យអ្នកឆ្លើយមកដូច្នេះ?
|
||
|
||
\s5
|
||
\v 4 ខ្ញុំក៏អាចនិយាយដូចជាអ្នករាល់គ្នាបានដែរ ប្រសិនបើអ្នករាល់គ្នា ជួបនឹងស្ថានការដូចខ្ញុំ នោះខ្ញុំនឹងរកពាក្យមកទាស់នឹងអ្នករាល់គ្នា ព្រមទាំងគ្រវីក្បាលដាក់អ្នករាល់គ្នាដែរ។
|
||
\v 5 ប៉ុន្តែ ខ្ញុំនឹងបញ្ចេញពាក្យលើកទឹកចិត្ត ដល់អ្នករាល់គ្នាវិញ ហើយបបូរមាត់ខ្ញុំនឹងរកបន្ធូរទុក្ខ របស់អ្នករាល់គ្នា!
|
||
|
||
\s5
|
||
\v 6 តែឥឡូវនេះ ទោះបើខ្ញុំនិយាយ ក៏សេចក្ដីទុក្ខព្រួយរបស់ខ្ញុំមិនថយចេញពីខ្ញុំដែរ ហើយបើនៅស្ងៀម តើវានឹងជួយអ្វីដល់ខ្ញុំ?
|
||
\v 7 ប៉ុន្តែពេលនេះ ព្រះជាម្ចាស់បានធ្វើឲ្យខ្ញុំល្វើយទៅ ព្រះអង្គបានធ្វើឲ្យក្រុមគ្រួសាររបស់ខ្ញុំ វិនាសអស់ហើយ។
|
||
\v 8 ព្រះអង្គបានធ្វើឲ្យខ្ញុំនៅសល់តែស្បែក នឹងឆ្អឹង ដែលជាទីបន្ទាល់មួយទាស់នឹងខ្ញុំ ហើយអាការៈស្គមស្គាំងរបស់ខ្ញុំ ក៏ទាស់នឹងខ្ញុំដែរ គឺវាក្រោកឡើងធ្វើបន្ទាល់នៅមុខខ្ញុំ។
|
||
|
||
\s5
|
||
\v 9 ព្រះជាម្ចាស់បានហែកហួរខ្ញុំ ដោយសេចក្ដីក្រោធ របស់ព្រះអង្គ ព្រមទាំងស្អប់ខ្ញុំផង ព្រះអង្គសង្កៀតធ្មេញដាក់ខ្ញុំ ខ្មាំងសត្រូវរបស់ខ្ញុំ បានសំលៀងភ្នែកទាស់នឹងខ្ញុំ។
|
||
\v 10 ពួកគេបានហាមាត់គំរាមខ្ញុំ គេបានទះកំផ្លៀងនៅលើមុខរបស់ខ្ញុំ ហើយប្រមូលគ្នាដើម្បីនឹងទាស់ជាមួយខ្ញុំ។
|
||
|
||
\s5
|
||
\v 11 ព្រះជាម្ចាស់បានប្រគល់ខ្ញុំទៅមនុស្សទមិឡល្មើស ហើយបានបោះបង់ចោលខ្ញុំ ទៅក្នុងកណ្ដាប់ដៃនៃពួកអាក្រក់។
|
||
\v 12 ពីដើមខ្ញុំមានសេចក្ដីសុខ តែព្រះអង្គបានបំបាក់បំបែកខ្ញុំ។ ព្រះអង្គបានចាប់កញ្ចឹងកខ្ញុំ ទាំងបោកខ្ញុំកម្ទេចផង ព្រះអង្គបានបញ្ឈរខ្ញុំឡើង ទុកជាផ្ទាំងស៊ីបរបស់ព្រះអង្គ។
|
||
|
||
\s5
|
||
\v 13 ពួកពលធ្នូរបស់ព្រះអង្គឡោមព័ទ្ធខ្ញុំ ព្រះអង្គពុះចិត្តថ្លើមខ្ញុំជាពីរឥតត្រាប្រណីឡើយ ទាំងចាក់ទឹកប្រមាត់ខ្ញុំចុះដល់ដី។
|
||
\v 14 ព្រះអង្គចាក់ទម្លុះខ្ញុំម្ដងហើយម្ដងទៀត ព្រះអង្គក៏រត់ចូលមកលើខ្ញុំ ដូចជាមនុស្សខ្លាំងពូកែខាងសង្គៀម។
|
||
|
||
\s5
|
||
\v 15 ខ្ញុំបានដេរសំពត់ធ្មៃភ្ជាប់លើស្បែកខ្ញុំ ហើយបានដាក់កិតិ្តយសខ្ញុំចុះក្នុងធូលីដី។
|
||
\v 16 ខ្ញុំយំឡើងមុខរបស់ខ្ញុំក្រហម ហើយភ្នែកខ្ញុំត្រូវរូងខ្មៅ។
|
||
\v 17 ទោះបីជា ខ្ញុំគ្មានសេចក្ដីអាក្រក់ នៅក្នុងដៃខ្ញុំ ហើយសេចក្ដីអធិស្ឋានរបស់ខ្ញុំគឺបរិសុទ្ធ។
|
||
|
||
\s5
|
||
\v 18 ផែនដីអើយ កុំគ្របបាំងឈាមខ្ញុំឡើយ ហើយកុំឲ្យសម្រែករបស់ខ្ញុំ ឈប់សម្រាកបានឡើយ។
|
||
\v 19 ឥឡូវនេះ មើលចុះ ទីបន្ទាល់របស់ខ្ញុំនៅលើស្ថានសួគ៌ ហើយសាក្សីរបស់ខ្ញុំនៅលើស្ថានដ៏ខ្ពស់។
|
||
|
||
\s5
|
||
\v 20 ពួកមិត្តរបស់ខ្ញុំ គេឡកឡឺយដាក់ខ្ញុំ ប៉ុន្តែខ្ញុំស្រក់ទឹកភ្នែកនៅចំពោះព្រះជាម្ចាស់។
|
||
\v 21 ខ្ញុំត្រូវការមនុស្សម្នាក់ ធ្វើជាអ្នកកណ្ដាល រវាងមនុស្ស និងព្រះ ដូចជាមនុស្សម្នាក់ ដែលសម្រុះសម្រួល រវាងមិត្តសម្លាញ់របស់ខ្លួន!
|
||
\v 22 ដ្បិតនៅមិនយូឆ្នាំទេ ពេលកំណត់នឹងមកដល់ នោះខ្ញុំនឹងទៅតាមផ្លូវ ដែលមិនត្រឡប់មកវិញឡើយ។
|
||
|
||
\s5
|
||
\c 17
|
||
\cl ជំពូក ១៧
|
||
\p
|
||
\v 1 វិញ្ញាណខ្ញុំខ្ទេចខ្ទាំអស់ហើយ អាយុរបស់ខ្ញុំក៏បញ្ចាប់ដែរ ផ្នូរត្រៀមរួចសម្រាប់ខ្ញុំ។
|
||
\v 2 នៅជុំវិញខ្ញុំមានសុទ្ធតែមនុស្សឡកឡឺយ ហើយភ្នែកខ្ញុំត្រូវមើលសេចក្ដីចាក់រុក របស់គេជានិច្ច។
|
||
\v 3 សូមព្រះអង្គប្រោសមេត្តា ធានាឲ្យទូលបង្គំ ចំពោះព្រះអង្គផង បើពុំនោះ តើមានអ្នកណានឹងចាប់ដៃ យល់ព្រមនឹងទូលបង្គំបាន?
|
||
|
||
\s5
|
||
\v 4 ព្រះជាម្ចាស់ ដ្បិតព្រះអង្គបានបង្ខាំងចិត្តគេចេញពីយោបល់ ហេតុនោះ ព្រះអង្គនឹងមិនតម្កើងគេនៅចំពោះទូលបង្គំឡើយ។
|
||
\v 5 គេលួងលោមមិត្តសម្លាញ់ខ្លួន ឲ្យតែបានទ្រព្យសម្បត្តិ ហើយភ្នែករបស់កូនគេកាន់តែងងឹត។
|
||
|
||
\s5
|
||
\v 6 ប៉ុន្តែ ព្រះអង្គបានធ្វើឲ្យខ្ញុំទៅជាសេចក្ដីប្រៀបធៀបដល់មនុស្ស ហើយគេស្តោះដាក់ចំមុខខ្ញុំ។
|
||
\v 7 ភ្នែកខ្ញុំក៏ស្រវាំង ដោយសេចក្ដីទុក្ខព្រួយ ហើយអវយវៈរូបកាយខ្ញុំទាំងអស់ ទុកដូចជាស្រមោលទទេ។
|
||
\v 8 មនុស្សទៀងត្រង់នឹងមានសេចក្ដីអស្ចារ្យ ពីដំណើរនេះហើយមនុស្សផូរផង់ គេនឹងលើកគ្នា ទាស់នឹងមនុស្សទមិឡល្មើស។
|
||
|
||
\s5
|
||
\v 9 ចំណែកអ្នកសុចរិត គេនឹងព្យាយាមក្នុងផ្លូវគេ ហើយអ្នកណាដែលមានដៃស្អាត អ្នកនោះនឹងមានកម្លាំងកាន់តែខ្លាំងឡើង។
|
||
\v 10 ចំណែកអ្នករាល់គ្នា សូមអញ្ជើញមកវិញ តែក្នុងពួកអ្នករាល់គ្នា ខ្ញុំមិនឃើញអ្នកណាមួយ ដែលមានប្រាជ្ញាឡើយ។
|
||
|
||
\s5
|
||
\v 11 អស់ទាំងថ្ងៃអាយុខ្ញុំបានកន្លងហួសទៅ គម្រោងការរបស់ខ្ញុំត្រូវរលាយ គឺអស់ទាំងបំណងរបស់ខ្ញុំបានកាត់ផ្តាច់ហើយ។
|
||
\v 12 ពួកឡកលើយ ធ្វើឲ្យយប់ទៅជាថ្ងៃ ពន្លឺនៅក្បែរងងឹតដែរ។
|
||
|
||
\s5
|
||
\v 13 ចាប់តាំងពីខ្ញុំបានសម្លឹងមើល ស្ថានឃុំព្រលឹងមនុស្សស្លាប់ ហើយខ្ញុំបានធ្វើឲ្យគ្រែធំនៅទីងងឹត
|
||
\v 14 គ្រាខ្ញុំពោលដល់ផ្នូរថា ឯងជាឪពុកខ្ញុំ ហើយពោលទៅដង្កូវថា ឯងជាម្តាយ ឬជាបងប្អូនស្រីរបស់ខ្ញុំ
|
||
\v 15 តើសេចក្ដីសង្ឃឹមរបស់ខ្ញុំនៅឯណា? តើមានអ្នកណាឃើញសេចក្ដីសង្ឃឹមរបស់ខ្ញុំទេ? តើវានឹងចុះទៅឯទ្វារ នៃស្ថានឃុំព្រលឹងមនុស្សស្លាប់?
|
||
\v 16 តើយើងនឹងចុះទៅជាមួយគ្នា ចូលក្នុងធូលីដីឬ?»
|
||
|
||
\s5
|
||
\c 18
|
||
\cl ជំពូក ១៨
|
||
\p
|
||
\v 1 បន្ទាប់មក ប៊ីលដាឌ ជនជាតិស៊ូអា ក៏ឆ្លើយឡើងថា៖
|
||
\v 2 «តើអ្នករាល់គ្នានឹងនៅតែ និយាយដល់កាលណាទៀត? ចូរពិចារណាចុះ រួចយើងនឹងនិយាយ។
|
||
|
||
\s5
|
||
\v 3 ហេតុអ្វីបានជាយើងត្រូវរាប់ទុក ដូចជាសត្វតិរច្ឆាន ហេតុអ្វីបានជាយើងទៅជាមនុស្សល្ងីល្ងើ នៅក្នុងភ្នែករបស់អ្នក?
|
||
\v 4 អ្នកដែលហែកហួរខ្លួនដោយសេចក្ដីកំហឹង តើផែនដីត្រូវចោលស្ងាត់ដោយព្រោះអ្នក ឬថ្មត្រូវរើចេញពីកន្លែងរបស់វាឬ?
|
||
|
||
\s5
|
||
\v 5 ពន្លឺនៃមនុស្សអាក្រក់នឹងរលត់ទៅ ហើយរងើកភ្លើងរបស់គេនឹងលែងភ្លឺ។
|
||
\v 6 ពន្លឺនៅក្នុងទីលំនៅគេនឹងត្រូវងងឹតវិញ ហើយចង្កៀងនៅពីលើគេនឹងរលត់ទៅ។
|
||
|
||
\s5
|
||
\v 7 អស់ទាំងជំហាននៃកម្លាំងគេនឹងកាន់តែអន់ថយ ហើយផែនការរបស់គេនឹងផ្តួលគេផងដែរ។
|
||
\v 8 ដ្បិតជើងខ្លួនគេនាំឲ្យគេជាប់សំណាញ់ គេដើរទៅរកអន្ទាក់ជានិច្ច។
|
||
|
||
\s5
|
||
\v 9 អន្ទាក់នឹងរូតជាប់កែងជើងគេ ហើយអន្ទាក់សាងនឹងវាត់ឡើងជាប់គេ។
|
||
\v 10 មានខ្សែរូតបង្កប់ក្នុងដីសម្រាប់ចាប់គេ ហើយមានអង្គប់រង់ចាំគេនៅផ្លូវ។
|
||
\v 11 សេចក្ដីស្ញែងខ្លាចនឹងបំភ័យគេនៅគ្រប់ទិស ហើយនឹងដេញតាមប្រកិតនៅកែងជើងគេ។
|
||
|
||
\s5
|
||
\v 12 ទ្រព្យរបស់គេទៅជាការអត់ឃ្លាន ហើយសេចក្ដីអន្តរាយនឹងប្រុងប្រៀប ជាស្រេចនៅខាងគេ។
|
||
\v 13 ជំងឺរោគាបានបំផ្លាញស្បែករបស់គេអស់ ហើយសេចក្ដីស្លាប់ក៏លេបត្របាក់ដៃជើងរបស់គេដែរ។
|
||
|
||
\s5
|
||
\v 14 គេនឹងត្រូវរលើងចេញពីទីលំនៅ ដែលបានយកជាទីពឹង ហើយនឹងត្រូវនាំទៅចំពោះស្តេច នៃសេចក្ដីស្ញែងខ្លាច។
|
||
\v 15 មនុស្សក្រៅវង្សត្រកូលរបស់គេ នឹងមកនៅក្នុងទីលំនៅគេវិញ ហើយនឹងមានស្ពាន់ធ័ររោយចុះមកលើ ទីអាស្រ័យរបស់គេ។
|
||
|
||
\s5
|
||
\v 16 ឫសគេនឹងត្រូវក្រៀមស្ងួតទៅ ហើយខាងលើមែករបស់គេនឹងត្រូវកាច់ចេញ។
|
||
\v 17 ទាំងសេចក្ដីនឹកចាំពីគេ នឹងសូន្យបាត់ពីផែនដីទៅ ហើយនឹងលែងឮនិយាយ ពីឈ្មោះគេតាមផ្លូវតទៅ។
|
||
|
||
\s5
|
||
\v 18 គេនឹងត្រូវដេញចេញពីពន្លឺទៅក្នុងទីងងឹត ហើយត្រូវប្រដេញចេញពីលោកីយផង។
|
||
\v 19 គេនឹងគ្មានកូន ឬចៅក្នុងវង្សត្រកូលរបស់គេ ឬអ្នកណានៅសល់ក្នុងកន្លែង ដែលគេអាស្រ័យនោះឡើយ។
|
||
\v 20 ពួកជំនាន់ក្រោយនឹងមានសេចក្ដីអស្ចារ្យ ពីប្រវត្តិរបស់គេ ដូចជាជំនាន់មុនបានភ័យខ្លាចដែរ។
|
||
|
||
\s5
|
||
\v 21 ជាការពិតណាស់ ផ្ទះរបស់មនុស្សអាក្រក់ នេះហើយជាកន្លែងរបស់អ្នក ដែលមិនស្គាល់ព្រះជាម្ចាស់»។
|
||
|
||
\s5
|
||
\c 19
|
||
\cl ជំពូក ១៩
|
||
\p
|
||
\v 1 ពេលនោះ លោកយ៉ូបឆ្លើយថា៖
|
||
\v 2 «តើអ្នករាល់គ្នាធ្វើទុក្ខដល់ខ្ញុំ ហើយជាន់ឈ្លីខ្ញុំដោយពាក្យសម្ដី ដល់កាលណាទៀត?
|
||
|
||
\s5
|
||
\v 3 មានដប់ដងហើយ ដែលអ្នករាល់គ្នាបានដៀលត្មះខ្ញុំ អ្នករាល់គ្នាមិនមានសេចក្តីខ្មាសសោះ ដែលធ្វើបាបខ្ញុំ។
|
||
\v 4 ប្រសិនបើខ្ញុំបានធ្វើខុសមែន កំហុសនោះនៅជាប់តែខ្លួនខ្ញុំទេ។
|
||
|
||
\s5
|
||
\v 5 ប្រសិនបើអ្នករាល់គ្នាចង់តម្កើងខ្លួន ឲ្យខ្ពស់ពីខ្ញុំ ហើយជជែកយកខុសត្រូវ ដើម្បីនឹងទាស់នឹងខ្ញុំ
|
||
\v 6 ត្រូវដឹងថា គឺព្រះជាម្ចាស់ដែលបានផ្តួលខ្ញុំ ហើយបានព័ទ្ធខ្ញុំជុំវិញដោយសំណាញ់របស់ព្រះអង្គដែរ។
|
||
|
||
\s5
|
||
\v 7 មើល! ពេលខ្ញុំស្រែកថា "គេធ្វើបាបខ្ញុំហើយ" គ្មានអ្នកឆ្លើយសោះ។ ខ្ញុំស្រែករកជំនួយ តែគ្មានអ្នករកយុត្តិធម៌ឲ្យខ្ញុំឡើយ។
|
||
\v 8 ព្រះអង្គបានធ្វើរបងរាំងផ្លូវខ្ញុំ មិនឲ្យទៅណាបាន ក៏បានធ្វើឲ្យផ្លូវច្រករបស់ខ្ញុំប្រែជាងងឹត។
|
||
\v 9 ព្រះអង្គបានដោះកេរ្តិ៍ឈ្មោះខ្ញុំចេញ ព្រមទាំងយកមកុដចេញពីក្បាលខ្ញុំផង។
|
||
|
||
\s5
|
||
\v 10 ព្រះអង្គបានបំផ្លាញខ្ញុំគ្រប់ទិស ហើយខ្ញុំកំពុងតែវិនាសទៅ ឯសេចក្ដីសង្ឃឹមរបស់ខ្ញុំ ព្រះអង្គបានរំលើង ដូចជាដើមឈើ។
|
||
\v 11 ព្រះអង្គបានបង្កាត់សេចក្ដីក្រោធ របស់ព្រះអង្គទាស់នឹងខ្ញុំ ក៏រាប់ខ្ញុំ ទុកដូចជាសត្រូវនឹងព្រះអង្គ។
|
||
\v 12 ពលទ័ពរបស់ព្រះអង្គចូលមកព្រមៗគ្នា ហើយលើកផ្លូវឡើងមកទាស់នឹងខ្ញុំ ក៏បោះទ័ពព័ទ្ធជុំវិញទីលំនៅរបស់ខ្ញុំដែរ។
|
||
|
||
\s5
|
||
\v 13 ព្រះអង្គបានញែកពួកបងប្អូនខ្ញុំចេញឆ្ងាយពីខ្ញុំ ហើយពួកអ្នកដែលខ្ញុំស្គាល់ ក៏ត្រឡប់ទៅជាអ្នកដទៃទាំងអស់។
|
||
\v 14 ញាតិសន្តានខ្ញុំបានទុកខ្ញុំចោល ហើយមិត្តសម្លាញ់ដែលជិតស្និទ្ធ ក៏ភ្លេចខ្ញុំដែរ។
|
||
|
||
\s5
|
||
\v 15 ភ្ញៀវដែលធ្លាប់ស្នាក់ក្នុងផ្ទះខ្ញុំ ហើយនិងពួកស្រីបម្រើ បានចាត់ទុកខ្ញុំដូចជាមនុស្សចម្លែក ខ្ញុំដូចជាអ្នកដែលគេមិនធ្លាប់ស្គាល់។
|
||
\v 16 ខ្ញុំហៅអ្នកបម្រើខ្ញុំ តែវាមិនឆ្លើយសោះ ទោះបើខ្ញុំសូមអង្វរយ៉ាងណាក៏ដោយ។
|
||
|
||
\s5
|
||
\v 17 ដង្ហើមរបស់ខ្ញុំបានស្អប់ដល់ប្រពន្ធខ្ញុំ ហើយរូបកាយរបស់ខ្ញុំជាទីខ្ពើមដល់បងប្អូនដែលបានកើតពីម្តាយខ្ញុំ។
|
||
\v 18 ទោះទាំងកូនក្មេងក៏មើលងាយដល់ខ្ញុំ បើកាលណាខ្ញុំក្រោកឡើង នោះវា និយាយបង្កាច់ខ្ញុំ។
|
||
\v 19 ពួកមិត្តសម្លាញ់ជិតស្និទ្ធក៏ខ្ពើមឆ្អើមខ្ញុំ ហើយទាំងពួកអ្នកដែលខ្ញុំបានស្រឡាញ់ថ្នម ក៏ប្រែជាទាស់នឹងខ្ញុំវិញ។
|
||
|
||
\s5
|
||
\v 20 ខ្ញុំនៅតែស្បែក និងឆ្អឹង ហើយបានរស់ ដោយសារតែស្បែក និងធ្មេញប៉ុណ្ណោះ។
|
||
\v 21 អ្នករាល់គ្នា ជាសម្លាញ់ខ្ញុំអើយ សូមអាណិតខ្ញុំ សូមអាណិតខ្ញុំផង ដ្បិតព្រះហស្ថនៃព្រះជាម្ចាស់បានពាល់ខ្ញុំហើយ។
|
||
\v 22 ហេតុអ្វីបានជាអ្នករាល់គ្នា ធ្វើទុក្ខដល់ខ្ញុំដូចជាព្រះជាម្ចាស់ដែរ? ហេតុអ្វីបានអ្នកនៅមិនទាន់ឆ្អែតនឹងសាច់ខ្ញុំទៀត?
|
||
|
||
\s5
|
||
\v 23 ឱប្រសិនបើពាក្យខ្ញុំបានសរសេរចុះ! ឱបើបានកត់ទុកក្នុងសៀវភៅមួយក្បាលនោះ!
|
||
\v 24 គឺបានឆ្លាក់នៅនឹងថ្មដោយដែកឆ្លាក់ ហើយនឹងសំណទុកជារៀងរាបតទៅ!
|
||
|
||
\s5
|
||
\v 25 ប៉ុន្តែ ខ្ញុំដឹងថា ព្រះដែលលោះខ្ញុំ ព្រះអង្គមានព្រះជន្មរស់នៅ ហើយនៅទីបំផុត ព្រះអង្គនឹងឈរនៅលើផែនដី
|
||
\v 26 ក្រោយពីសម្បកកាយខ្ញុំរលាយទៅ នោះសាច់ឈាមខ្ញុំនឹងឃើញព្រះជាម្ចាស់។
|
||
\v 27 ខ្ញុំនឹងបានឃើញព្រះជាម្ចាស់ដោយភ្នែកខ្ញុំ មិនមែនអ្នកផ្សេងទេ។ ចិត្តខ្ញុំបានចុះចាញ់នៅក្នុងខ្លួនខ្ញុំ ដោយរង់ចាំពេលនោះ។
|
||
|
||
\s5
|
||
\v 28 ដូច្នេះ បើអ្នករាល់គ្នាពោលថា ចាំមើលយើងនឹងធ្វើទុក្ខវាយ៉ាងណា ហើយឃើញថា ដើមហេតុនោះគឺមកពីខ្ញុំ
|
||
\v 29 យ៉ាងនោះត្រូវខ្លាចចំពោះដាវហើយ ដ្បិតសេចក្ដីក្តៅក្រហាយ នឹងនាំឲ្យមានទោសដោយដាវនោះ ដើម្បីឲ្យអ្នករាល់គ្នាបានដឹងថា មានសេចក្ដីយុត្តិធម៌ដែរ»។
|
||
|
||
\s5
|
||
\c 20
|
||
\cl ជំពូក ២០
|
||
\p
|
||
\v 1 ពេលនោះ សូផារ ជាជនជាតិណាអាម៉ា ឆ្លើយឡើងថា៖
|
||
\v 2 «គឺដោយហេតុនោះបានជាគំនិតខ្ញុំ បណ្ដាលឲ្យឆ្លើយ ដោយព្រោះសេចក្ដីរួសរាន់នៅក្នុងចិត្តខ្ញុំ។
|
||
\v 3 ខ្ញុំបានឮសេចក្ដីបន្ទោសនោះ ដែលជាសេចក្ដីទំនាស់ចិត្តខ្ញុំ តែវិញ្ញាណនៃសេចក្ដីចេះដឹងរបស់ខ្ញុំ បានឆ្លើយមកកាន់ខ្ញុំ។
|
||
|
||
\s5
|
||
\v 4 តើអ្នកមិនបានដឹងសេចក្ដីនេះទេឬ ថាតាំងពីចាស់បុរាណមក គឺពីកាលព្រះជាម្ចាស់បានដាក់មនុស្សឲ្យមាននៅផែនដី:
|
||
\v 5 នោះជ័យជម្នះរបស់មនុស្សអាក្រក់គឺខ្លី ហើយសេចក្ដីរីករាយរបស់មនុស្សទមិឡល្មើស ក៏នៅតែមួយភ្លែតដែរឬ?
|
||
|
||
\s5
|
||
\v 6 ទោះបើគេមានកម្ពស់ដល់ផ្ទៃមេឃ ហើយក្បាលគេលូតឡើងដល់ពពកក៏ដោយ
|
||
\v 7 គង់តែនឹងត្រូវវិនាសទៅជានិច្ច ដូចជាលាមករបស់ខ្លួនគេដែរ ឯពួកអ្នកដែលធ្លាប់ឃើញគេ នោះនឹងសួរថា "តើគេនៅឯណា?"
|
||
|
||
\s5
|
||
\v 8 គេនឹងហោះហើរទៅបាត់ដូចជាយល់សប្តិន ឥតមានអ្នកណាឃើញទៀតឡើយ គេនឹងត្រូវបណ្តេញទៅដូចជា ការស្រមើស្រមៃនៅពេលយប់។
|
||
\v 9 នោះភ្នែកដែលធ្លាប់ឃើញគេ នឹងមិនឃើញគេទៀតទេ ហើយទីកន្លែងរបស់គេនឹងលែងឃើញគេដែរ។
|
||
|
||
\s5
|
||
\v 10 កូនចៅគេនឹងសូមអង្វរដល់ពួកទាល់ក្រ ដៃរបស់ខ្លួនគេនឹងត្រូវប្រគល់ ទ្រព្យសម្បត្តិទៅវិញ។
|
||
\v 11 ឆ្អឹងគេពេញកម្លាំងដោយសណ្ឋាននៅក្មេង ប៉ុន្តែ នឹងត្រូវដេកចុះ ទៅក្នុងធូលីដី ជាមួយខ្លួនគេដែរ។
|
||
|
||
\s5
|
||
\v 12 ទោះបើសេចក្ដីអាក្រក់ មានរសផ្អែមនៅក្នុងមាត់គេ ទោះបើគេលាក់សេចក្ដីនោះនៅក្រោមអណ្ដាត
|
||
\v 13 ទោះបើលៃលកសំចៃទុក មិនចង់លេបចុះទៅ គឺបៀមទុកនៅតែក្នុងមាត់ក៏ដោយ
|
||
\v 14 គង់តែអាហារនៅក្នុងពោះគេបានប្រែ ទៅជាពិសនៃពស់ហនុមាននៅក្នុងខ្លួនគេដែរ។
|
||
|
||
\s5
|
||
\v 15 គេបានលេបទ្រព្យសម្បត្តិចូលទៅ ហើយនឹងត្រូវក្អួតចេញមកវិញ ព្រះជាម្ចាស់នឹងកម្ចាត់របស់ទាំងនោះ ចេញពីពោះគេ។
|
||
\v 16 គេនឹងជញ្ជក់ពិសរបស់ពស់ហនុមាន ហើយនឹងស្លាប់ដោយសារអណ្ដាតពស់វែក។
|
||
|
||
\s5
|
||
\v 17 គេនឹងលែងឃើញទឹកទន្លេ ទឹកឃ្មុំ និងទឹកដោះ ហូរដូចទឹកស្ទឹងទៀតហើយ។
|
||
\v 18 គេប្រគល់ឲ្យផ្លែឈើទៅអ្នកជិតខាងវិញ ហើយពួកគេទំពារលេបមិនបានទេ ទ្រព្យសម្បត្តិ នឹងមិនធ្វើឲ្យគេបានសប្បាយចិត្តឡើយ។
|
||
\v 19 ព្រោះគេបានសង្កត់សង្កិន ឥតរមិលដល់ពួកទាល់ក្រ ក៏បានរឹបជាន់យកផ្ទះមួយ ដែលខ្លួនមិនបានសង់ផង។
|
||
|
||
\s5
|
||
\v 20 គេមានចិត្តលោភលន់មិនចេះស្កប់ តែគេមិនអាចរក្សាទុកនូវអ្វីៗ ដែលគេពេញចិត្តនោះបានឡើយ។
|
||
\v 21 គេត្របាក់លេបអ្វីៗទាំងអស់ ឥតមានសល់ តែភាពចម្រុងចម្រើនរបស់គេ នឹងមិននៅស្ថិតស្ថេររហូតទេ។
|
||
\v 22 ក្នុងពេលកំពុងតសម្បូរសប្បាយ នោះគេបែរជាខ្វះខាតវិញ ទុក្ខវេទនាទាំងអស់នឹងគ្របសង្កត់លើគេ។
|
||
|
||
\s5
|
||
\v 23 នៅពេលដែលគេកំពុងតែបំពេញក្រពះ នោះព្រះជាម្ចាស់ស្រោចព្រះពិរោធដ៏ខ្លាំងក្លា របស់ព្រះអង្គទៅលើគេ ហើយព្រះអង្គធ្វើឲ្យភ្លៀងនៅពេលគេបរិភោគអាហារ។
|
||
\v 24 ទោះបីជាគេ រត់គេចពីអាវុធដែក នោះធ្នូរលង្ហិននឹងបាញ់ព្រួញទៅទម្លុះគេ។
|
||
\v 25 ប្រសិនបើគេដកព្រួញចេញពីខ្លួន នោះមុខដាវដ៏មុតនឹងចាក់ទម្លុះ រហូតដល់ថ្លើមរបស់គេ ការភ័យតក់ស្លុតនឹងកើតមានដល់គេ។
|
||
|
||
\s5
|
||
\v 26 អស់ទាំងសេចក្ដីងងឹត បានមកបង្ខូចទ្រព្យសម្បត្តិគេ នឹងមានភ្លើងដែលឥតមនុស្សផ្លុំ បានឆេះបំផ្លាញគេ ព្រមទាំងបន្សុសទាំងអស់ ដែលនៅសល់ក្នុងទីលំនៅរបស់គេ។
|
||
\v 27 ផ្ទៃមេឃក៏នឹងសម្ដែងពីអំពើទុច្ចរិតរបស់គេ ហើយទាំងផែនដី នឹងក្រោកឡើងទាស់នឹងគេដែរ។
|
||
|
||
\s5
|
||
\v 28 ទ្រព្យសម្បត្តិនៅក្នុងផ្ទះរបស់គេ នឹងចាកចេញទៅ ទាំងអស់នឹងហូរបាត់ទៅ នៅថ្ងៃនៃសេចក្ដីក្រោធរបស់ព្រះជាម្ចាស់។
|
||
\v 29 នេះជាចំណែករបស់មនុស្សអាក្រក់ ត្រូវទទួលពីព្រះជាម្ចាស់ ជាមរតក ដែលព្រះអង្គចែកឲ្យដល់គេ»។
|
||
|
||
\s5
|
||
\c 21
|
||
\cl ជំពូក ២១
|
||
\p
|
||
\v 1 ក្រោយមកលោកយ៉ូប ឆ្លើយដោយនិយាយថា
|
||
\v 2 «សូមស្តាប់ពាក្យខ្ញុំឲ្យបានច្បាស់ ហើយយកពាក្យនេះកម្សាន្តចិត្ត ជំនួសពាក្យអ្នកវិញ។
|
||
\v 3 សូមតាមខ្ញុំឲ្យទាន់ នោះខ្ញុំនឹងនិយាយ បន្ទាប់ពីខ្ញុំបាននិយាយ ចាំចំអកទៀតចុះ។
|
||
|
||
\s5
|
||
\v 4 ដ្បិតសម្រាប់ខ្ញុំ គឺជាការមិនសុខចិត្តជាមួយមនុស្សឬ? ហេតុអ្វីបានជាខ្ញុំមិនអាចទ្រាំបាននោះ?
|
||
\v 5 សូមសម្លឹងមកខ្ញុំដោយភ្ញាក់ផ្អើល ហើយយកដៃមកបិទមាត់អ្នកផង។
|
||
\v 6 ពេលខ្ញុំគិតអំពីការឈឺចាប់របស់ខ្ញុំ គឺខ្ញុំវេទនាហើយភ័យខ្លាច និងញ័ររាង្គកាយផងដែរ។
|
||
|
||
\s5
|
||
\v 7 តើហេតុអ្វីបានជាមនុស្សអាក្រក់បន្តរស់នៅ រហូតដល់ចាស់ ហើយរឹងមាំនៅក្នុងអំណាចឬ?
|
||
\v 8 ពូជពង្សរបស់ក៏បានតាំងទីរឹងមាំជាមួយពួកគេដោយតាមខ្សែរដែរ ហើយកូនចៅក៏បានចំរើនឡើង នៅចំពោះភ្នែករបស់គេដែរ។
|
||
\v 9 ផ្ទះរបស់ពួកគេបានរួចផុតពីការភ័យខ្លាច ម្យ៉ាងមួយទៀត ពួកគេរូចផុតពីរំពាត់របស់ព្រះជាម្ចាស់ដែរ។
|
||
|
||
\s5
|
||
\v 10 គោឈ្មោលរបស់គេជាន់មេឥតខាន គោញីក៏បង្កើតកូនឥតបានរលូតដែរ។
|
||
\v 11 គេឲ្យកូនតូចៗរបស់គេ ចេញទៅដូចជាហ្វូងចៀម ហើយកូនធំៗក៏លោតកញ្ឆាត់កញ្ឆេងផង។
|
||
\v 12 ពួកគេ រាល់គ្នាច្រៀងតាមចង្វាក់គែន និងស៊ុង ហើយក៏អរសប្បាយតាមសំឡេងខ្លុយ។
|
||
|
||
\s5
|
||
\v 13 ពួកគេបានចំណាយមួយថ្ងៃជាមួយទ្រព្យសម្បត្តិ ហើយគេបានធ្លាក់ទៅក្នុងស្ថាននរកដោយស្ងាត់ៗ។
|
||
\v 14 ពួកគេនិយាយទៅព្រះជាម្ចាស់ថា សូមចេញពីយើងទៅពីព្រោះយើងមិនចង់បានចំណេះដឹងពីព្រះអង្គទេ។
|
||
\v 15 តើព្រះចេស្តារ្យគឺជាអ្វី? ហេតុអ្វីបានជាយើងត្រូវថ្វាយបង្គំព្រះអង្គ? តើយើងបានអ្វីមកវិញបើយើងអធិស្ឋានរកព្រះអង្គ។
|
||
|
||
\s5
|
||
\v 16 មើល! តើទ្រព្យទាំងនោះដែលនៅក្នុងដៃទេឬអី? ខ្ញុំគ្មានអ្វីត្រូវធ្វើជាមួយនឹងយោបល់ របស់មនុស្សអាក្រកនោះទេ។
|
||
\v 17 តើប៉ុន្មានដងដែលចង្កៀងរបស់មនុស្សអាក្រក់ បានរលត់ទៅ ឬគ្រោះមហន្តរាយរបស់ពួកគេបានធ្លាក់មកលើគេនោះ? តើប៉ុន្មានដងដែលបានកើតឡើង គឺព្រះជាម្ចាស់បាននាំភាពទុក្ខសោក មកកាន់ពួកគេជាមួយសេចក្តីក្រោធនោះ?
|
||
\v 18 តើប៉ុន្មានដង ដែលគេដូចជាចំបើងបណ្តោយខ្យល់ ហើយដូចជាអង្កាមដែលខ្យល់ព្យុះផាត់យកទៅនោះ?
|
||
|
||
\s5
|
||
\v 19 អ្នកថា ព្រះជាម្ចាស់បានប្រមូលទុកអំពើទុច្ចរិត របស់មនុស្សសម្រាប់កូនចៅរបស់គេ តែសូមព្រះដាក់ទោសដល់ពួកគេនោះវិញ ដើម្បីឲ្យគេដឹងខ្លួន។
|
||
\v 20 ត្រូវឲ្យភ្នែករបស់អ្នកនោះ ឃើញសេចក្ដីវិនាសរបស់ខ្លួន ព្រមទាំងផឹកស្រូបសេចក្ដីក្រោធរបស់ព្រះ ដ៏មានគ្រប់ព្រះចេស្តាផង។
|
||
\v 21 តើគេខ្វល់អ្វីដល់ពួកវង្សរបស់ខ្លួន ដែលនៅជំនាន់ក្រោយ បើកាលណាចំនួនខែនៃជីវិតគេ បានផុតទៅហើយនោះ?
|
||
|
||
\s5
|
||
\v 22 តើមានអ្នកណាបង្រៀនចំណេះដល់ព្រះជាម្ចាស់បាន ឃើញហើយថា គឺព្រះអង្គហើយ ដែលជំនុំជម្រះទាំងពួកអ្នកធំៗផង។
|
||
\v 23 អ្នកខ្លះរស់នៅយ៉ាងស្រណុក មានសេចក្ដីសុខ ក៏ស្លាប់បាត់ទៅ ក្នុងកាលដែលនៅមានកម្លាំងពេញប្រាណ។
|
||
\v 24 រូបកាយរបស់គេពេញទៅដោយទឹកដោះគោ ជាកញ្ចាក់ នៃឆ្អឹងរបស់គាត់ ហើសម្នើមធ្វើឲ្យធ្វើឲ្យមានសុខភាពល្អ។
|
||
|
||
\s5
|
||
\v 25 អ្នកខ្លះទៀតស្លាប់ទៅទាំងមានចិត្តជូរល្វីង មិនដែលស្គាល់បទពិសោធន៍នៃសេចក្ដីល្អឡើយ។
|
||
\v 26 ពួកគេដេកទៅក្នុងធូលីដី ហើយក៏មានដង្កូវចោះគេដូចគ្នា។
|
||
|
||
\s5
|
||
\v 27 មើល! ខ្ញុំស្គាល់គំនិតរបស់អ្នករាល់គ្នាហើយ ក៏យល់អ្វីដែលគិតធ្វើអាក្រក់ដល់ខ្ញុំដែរ។
|
||
\v 28 ដ្បិតអ្នករាល់គ្នានិយាយថា តើផ្ទះរបស់អ្នកធំនៅឯណាពេលនេះ? តើទីលំនៅរបស់មនុស្សអាក្រក់នៅទីណាដែរ?
|
||
|
||
\s5
|
||
\v 29 តើអ្នករាល់គ្នាមិនបានសួរ ពួកអ្នកដំណើរទេឬអី? តើមិនបានស្គាល់គោលគំនិតរបស់គេដែលចង់ប្រាប់ទេ
|
||
\v 30 គឺថា មនុស្សអាក្រក់ ត្រូវបម្រុងទុកដល់ថ្ងៃអន្តរាយ ហើយគេត្រូវនាំចេញទៅនៅថ្ងៃនៃសេចក្ដីក្រោធនោះទេ?
|
||
|
||
\s5
|
||
\v 31 តើអ្នកណា នឹងដាក់ទោសដល់ផ្លួវរបស់មនុស្សអាក្រក់ នៅចំពោះមុខគេ? តើអ្នកណានឹងសងគេ តាមការដែលគេបានប្រព្រឹត្ត?
|
||
\v 32 ប៉ុន្តែ នឹងត្រូវសែងគេនាំយកទៅឯទីបញ្ចុះសព្វ ហើយនឹងមានមនុស្សចាំយាមផ្នូរដែរ។
|
||
\v 33 គំនរដុំដីនៅច្រកភ្នំនឹងបានស្រួលដល់គេ ហើយមនុស្សទាំងអស់នឹងទៅតាមគេ ដូចជាមានមនុស្សឥតគណនា បានទៅមុខគេដែរ។
|
||
|
||
\s5
|
||
\v 34 តើអ្នករាល់គ្នាយកសេចក្ដីឥតប្រយោជន៍ មកកម្សាន្តចិត្តខ្ញុំធ្វើអី ចម្លើយរបស់អ្នករាល់គ្នាសុទ្ធតែកុហក?»
|
||
|
||
\s5
|
||
\c 22
|
||
\cl ជំពូក ២២
|
||
\p
|
||
\v 1 លោកអេលីផាស ជនជាតិថេម៉ាន ឆ្លើយឡើងថា៖
|
||
\v 2 «តើមនុស្សមានប្រយោជន៍អ្វីសម្រាប់ព្រះជាម្ចាស់? តើមនុស្សមានប្រាជ្ញា មានប្រយោជន៍អ្វីសម្រាប់ព្រះជាម្ចាស់?
|
||
\v 3 បើអ្នកជាមនុស្សសុចរិត តើមានអ្វីដែលជាសំអាងដល់ព្រះជាម្ចាស់? បើអ្នកកែផ្លូវអ្នកឲ្យត្រឹមត្រូវឡើង តើជាកម្រៃដល់ព្រះអង្គឬ?
|
||
|
||
\s5
|
||
\v 4 តើដោយព្រោះតែអ្នកមានសេចក្ដី កោតខ្លាចដល់ព្រះជាម្ចាស់ បានជាព្រះអង្គបន្ទោសអ្នក ហើយយកអ្នកមកដាក់ទោសឬ?
|
||
\v 5 តើមិនមែនអំពើអាក្រក់អ្នកធំទេឬ? ហើយអំពើទុច្ចរិតរបស់អ្នកក៏មិនចេះចប់ដែរឬ?
|
||
|
||
\s5
|
||
\v 6 ដ្បិតអ្នកមានតម្រូវការ និងចង់បានសំណង ពីការខ្ចីរបស់បងប្អូនអ្នកដោយឥតហេតុ ហើយបានជំរឹតទាំងដោះយកខោអាវ ពីពួកគេផង។
|
||
\v 7 អ្នកមិនបានឲ្យទឹកដល់មនុស្សហេវផឹកឡើយ ក៏បានបង្អត់អាហារដល់មនុស្សឃ្លានដែរ
|
||
\v 8 ទោះបីអ្នកជាមនុស្សខ្លាំងពូកែ បានជាម្ចាស់លើផែនដី ហើយជាមនុស្សមានស្មោះត្រង់ក្តី សូមរស់នៅជាមួយវាទៅ។
|
||
|
||
\s5
|
||
\v 9 អ្នកបានបណ្តេញស្ត្រីមេម៉ាយ ឲ្យទៅដោយដៃទទេ ហើយអ្នកបានបំបាក់ដៃរបស់ក្មេងកំព្រា។
|
||
\v 10 ហេតុនោះបានជាមានអន្ទាក់នៅព័ទ្ធជុំវិញអ្នក ហើយមានសេចក្ដីស្ញែងខ្លាចភ្លាមៗ មកបំភ័យអ្នក។
|
||
\v 11 មានសេចក្ដីងងឹតឲ្យអ្នកមើលមិនឃើញ ឬជាទឹកជន់សាយមកគ្របលើអ្នកវិញ។
|
||
|
||
\s5
|
||
\v 12 តើព្រះអង្គមិនគង់នៅជាន់ខ្ពស់ នៅស្ថានសួគ៌ទេឬ? ចូរមើលផ្កាយដ៏ខ្ពស់ទាំងប៉ុន្មាន ដែលជាខ្ពស់ដល់ណាទៅ!
|
||
\v 13 អ្នកពោលថា តើព្រះជាម្ចាស់ជ្រាបអ្វីខ្លះ? តើព្រះអង្គអាចទតទម្លុះសេចក្ដីងងឹត មកជំនុំជម្រះបានដែរឬ?
|
||
\v 14 មានពពកយ៉ាងក្រាស់នៅហ៊ុមព្រះអង្គជុំវិញ មិនឲ្យឃើញអ្វីឡើយ ហើយព្រះអង្គក៏យាងនៅតែលើផ្ទៃមេឃ។
|
||
|
||
\s5
|
||
\v 15 តើអ្នករក្សាទុកផ្លូវចាស់ ដែលមនុស្សអាក្រក់បានដើរហើយ
|
||
\v 16 ជាពួកមនុស្សដែលត្រូវឆក់យកទៅមុនកំណត់ កន្លែងជ្រកកោនរបស់គេ បានហូរទៅបាត់ដូចជាទឹកជ្រោះ
|
||
\v 17 គេបានទូលដល់ព្រះជាម្ចាស់ថា សូមយាងចេញពីយើងទៅ ហើយថា តើព្រះដ៏មានគ្រប់ព្រះចេស្តា អាចធ្វើអ្វីដល់យើងបាន?
|
||
|
||
\s5
|
||
\v 18 ប៉ុន្តែ គឺព្រះអង្គដែលបានបំពេញផ្ទះគេ ដោយអស់ទាំងរបស់ល្អផង តែសូមឲ្យគំនិតនៃមនុស្សអាក្រក់ នៅឆ្ងាយពីខ្ញុំទៅ។
|
||
\v 19 ពួកមនុស្សសុចរិតក៏ឃើញ ហើយមានអំណរ ពួកមនុស្សផូរផង់នឹងសើចឡកឲ្យគេថា។
|
||
\v 20 ពួកអ្នកដែលបានលើកគ្នាទាស់នឹងយើង គេត្រូវសាបសូន្យហើយ សំណល់របស់គេ នោះភ្លើងបានឆេះអស់ទៅ។
|
||
|
||
\s5
|
||
\v 21 ពេលនេះ ចូរចុះសម្រុងជាមួយព្រះជាម្ចាស់ ហើយមានសេចក្ដីមេត្រីនឹងព្រះអង្គចុះ យ៉ាងនោះនឹងបានជាប្រយោជន៍ដល់អ្នក។
|
||
\v 22 ខ្ញុំសូមឲ្យអ្នកទទួលសេចក្ដីបង្រៀន ពីព្រះឧស្ឋរបស់ព្រះអង្គ ហើយប្រមូលទុកអស់ទាំងព្រះបន្ទូល នៃព្រះអង្គនៅក្នុងចិត្តចុះ។
|
||
|
||
\s5
|
||
\v 23 បើអ្នកវិលត្រឡប់មកឯព្រះ ដ៏មានគ្រប់ព្រះចេស្តាវិញ នោះនឹងបានតាំងឡើងហើយ គឺបើអ្នកកម្ចាត់អំពើទុច្ចរិតឲ្យឆ្ងាយចេញ ពីទីលំនៅរបស់អ្នក។
|
||
\v 24 ហើយបោះបង់ចោលទ្រព្យវិសេស របស់អ្នកទៅក្នុងធូលីដី ព្រមទាំងមាសពីទឹកដីអូភារទៅក្នុងថ្ម នៅបាតជ្រោះទឹកផង
|
||
\v 25 នោះព្រះដ៏មានគ្រប់ព្រះចេស្តា ព្រះអង្គនឹងបានជាទ្រព្យវិសេស និងជាប្រាក់មានសាច់សុទ្ធដល់អ្នកហើយ។
|
||
|
||
\s5
|
||
\v 26 ដ្បិតយ៉ាងនោះឯងនឹងបានពេញចិត្ត ដោយសារព្រះដ៏មានគ្រប់ព្រះចេស្តាវិញ ក៏នឹងអាចងើបមុខមើលចំទៅឯព្រះអង្គផង។
|
||
\v 27 លោកនឹងអធិស្ឋានដល់ព្រះអង្គ ហើយព្រះអង្គនឹងទទួល យ៉ាងនោះឯងនឹងបានលាបំណន់របស់អ្នក។
|
||
\v 28 កាលណាលោកសម្រេចធ្វើការអ្វី នោះនឹងបានសម្រេចដូចបំណង និងមានពន្លឺភ្លឺមកលើផ្លូវរបស់អ្នកដែរ។
|
||
|
||
\s5
|
||
\v 29 ព្រះជាម្ចាស់ទម្លាក់មនុស្សមានអំនួត តែព្រះអង្គសង្គ្រោះមនុស្សទន់ទាប។
|
||
\v 30 សូម្បីតែមនុស្សមានទោសក៏ព្រះអង្គសង្រ្គោះដែរ ដូច្នេះ ព្រះអង្គនឹងជួយលោក តាមអំពើដ៏បរិសុទ្ធដែលលោកប្រព្រឹត្ត»។
|
||
|
||
\s5
|
||
\c 23
|
||
\cl ជំពូក ២៣
|
||
\p
|
||
\v 1 បន្តិចមកលោកយ៉ូប ក៏ឆ្លើយដោយថា៖
|
||
\v 2 «ទោះបីថ្ងៃនេះការត្អូញត្អែររបស់ខ្ញុំពោពេញទៅដោយភាពជូរល្វីញ ហើយដៃរបស់ខ្ញុំបានជាធ្ងន់ដោយព្រោះតែសំលេងថ្ងូររបស់ខ្ញុំ។
|
||
|
||
\s5
|
||
\v 3 ដូច្នេះ ខ្ញុំនឹងដឹងថា ខ្ញុំគួរស្វែងរកព្រះអង្គ! ដូច្នេះ ខ្ញុំនឹងចូលទៅចំពោះព្រះរាជដំណាក់របស់ព្រះអង្គដែរ!
|
||
\v 4 នោះខ្ញុំនឹងបានរៀបរាប់ពីដំណើរខ្ញុំ ដោយលំដាប់លំដោយទូលនៅចំពោះព្រះអង្គ ហើយនឹងប្រើមាត់របស់ខ្ញុំ ដើម្បីជជែកពីរឿងទាំងនោះ។
|
||
\v 5 ខ្ញុំនឹងអាចរៀនបានពីព្រះបន្ទូល ជាមួយនិងការឆ្លើយរបស់ព្រះអង្គ ហើយខ្ញុំនឹងបានយល់ព្រះអ្វីដែរព្រះជាម្ចាស់ មានបន្ទូលមកកាន់ខ្ញុំដែរ។
|
||
|
||
\s5
|
||
\v 6 តើព្រះអង្គបានប្រើអំណាចដ៏ធំមកតយុទ្ធនឹងខ្ញុំមែនឬ? មិនមែនទេ ព្រះអង្គបានប្រុងស្តាប់ខ្ញុំវិញ។
|
||
\v 7 នៅទីនោះ មនុស្សទៀងត្រង់នឹងប្រឹក្សាជាមួយព្រះអង្គបាន យ៉ាងនោះខ្ញុំនឹងបានរួចជាដរាប ពីអំណាចចៅក្រមដែលជំនុំជម្រះខ្ញុំ។
|
||
|
||
\s5
|
||
\v 8 មើល! ខ្ញុំដើរទៅទិសខាងកើត តែព្រះអង្គមិនបាននៅទីនោះ ខ្ញុំក៏ទៅទិសខាងលិច ក៏មិនឃើញព្រះអង្គនៅទីនោះដែរ។
|
||
\v 9 ខ្ញុំក៏ទៅទិសខាងជើង ជាកន្លែងដែលព្រះធ្វើការ តែខ្ញុំមិនអាចឃើញព្រះអង្គទេ ហើយនៅទិសខាងត្បូង ជាកន្លែងដែលព្រះអង្គពួនដើម្បីកុំឲ្យខ្ញុំរកព្រះអង្គឃើញ។
|
||
|
||
\s5
|
||
\v 10 ប៉ុន្តែ ព្រះអង្គស្គាល់ផ្លូវដើររបស់ខ្ញុំ ហើយកាលណាព្រះអង្គបានសាកលខ្ញុំស្រេចហើយ នោះខ្ញុំនឹងចេញមកដូចជាមាស។
|
||
\v 11 ជើងខ្ញុំបានដើរជាប់តាមជំហានព្រះអង្គ ខ្ញុំបានកាន់តាមផ្លូវព្រះអង្គ ឥតងាកបែរទៅខាងណាឡើយ។
|
||
\v 12 ខ្ញុំមិនដែលគេចចេញពីបទបញ្ជា នៃព្រះរឹមរបស់ព្រះអង្គទេ ខ្ញុំបានខំប្រមូលទុកព្រះបន្ទូល នៃព្រះឧស្ឋរបស់ព្រះអង្គ ជាជាងអាហារដែលខ្ញុំត្រូវការផង។
|
||
|
||
\s5
|
||
\v 13 ប៉ុន្តែ ព្រះអង្គមានគំនិតតែមួយ តើអ្នកណានឹងបំផ្លាស់បំប្រែ ព្រះហឫទ័យព្រះអង្គបាន? ការអ្វីដែលព្រះអង្គចង់ធ្វើ ព្រះអង្គក៏ធ្វើ។
|
||
\v 14 ដ្បិតព្រះអង្គធ្វើសម្រេចសេចក្ដី ដែលបានតម្រូវទុកសម្រាប់ខ្ញុំ ហើយមានសេចក្ដីយ៉ាងនោះជាច្រើនផងដែរ។
|
||
|
||
\s5
|
||
\v 15 ដូច្នេះ ខ្ញុំក៏ភ័យស្លុតនៅចំពោះព្រះអង្គ ពេលខ្ញុំនឹកគិតពីព្រះអង្គ នោះខ្ញុំខ្លាចព្រះអង្គណាស់។
|
||
\v 16 ដ្បិតព្រះជាម្ចាស់បានធ្វើឲ្យខ្ញុំស្រយុតចិត្ត ព្រះដ៏មានគ្រប់ព្រះចេស្តា ព្រះអង្គបានធ្វើឲ្យខ្ញុំស្ញែងខ្លាច។
|
||
\v 17 ក៏ប៉ុន្តែ ខ្ញុំមិនបាននៅស្ងៀម ដោយព្រោះសេចក្ដីងងឹត ហើយក៏គ្របមុខដោយព្រោះភាពអន្ធការ។
|
||
|
||
\s5
|
||
\c 24
|
||
\cl ជំពូក ២៤
|
||
\p
|
||
\v 1 តើហេតុអ្វីបានជាពេលវេលា ដើម្បីជំនុំជម្រះមនុស្សអាក្រក់មិនបានរៀបចំទុកពីព្រះពេញដោយព្រះចេស្តារ្យ? តើហេតុអ្វីបានជាអ្នកដែរស្មោះត្រង់ចំពោះព្រះជាម្ចាស់ បានឃើញថ្ងៃជំនុំជម្រះមកដល់?
|
||
|
||
\s5
|
||
\v 2 មានពួកមនុស្សអាក្រក់ដែលបានដកបង្គោលព្រំដែន គឺមានពួកមនុស្សអាក្រក់ដែលបានលូចយកហ្វូងចៀម ហើយនាំយកទៅឃ្វាលនៅក្នុងវាលស្មៅរបស់ពួកគេវិញ។
|
||
\v 3 ពួកគេពង្រត់សត្វលារបស់ពួកកូនកំព្រា គេទទួលបញ្ចាំយកគោរបស់ស្ត្រីមេម៉ាយ។
|
||
\v 4 ពួកគេបង្ខំមនុស្សកម្សត់ឲ្យចៀសចេញពីផ្លូវរបស់គេ មនុស្សក្រីក្រនៅផែនដី ក៏គេចពួនចេញពីពួកទាំងនោះ។
|
||
|
||
\s5
|
||
\v 5 មើល! អ្នកក្រីក្រទាំងនោះនាំគ្នាទៅធ្វើការ នៅទីវាលសត្វលា ក្នុងទីរហោស្ថាន ហើយស្វែរកអាហារដោយចិត្តទុកដាក់ ប្រហែលជានឹងបានអាហារសម្រាប់ខ្លួន និងកូនចៅរបស់គេ។
|
||
\v 6 ពួកអ្នកក្របានចូលទៅច្រូតនៅក្នុងស្រែរបស់អ្នកដទៃ នៅពេលយប់ ក៏បេះសន្សំផលទំពាំងបាយជូរ របស់មនុស្សអាក្រក់។
|
||
\v 7 ពួកគេ ដេកខ្លួនទទេមួយយប់ទាល់ភ្លឺ ឥតមានសម្លៀកបំពាក់ទេ ហើយពួកគេក៏គ្មានភួយនៅពេលរងាដែរ។
|
||
|
||
\s5
|
||
\v 8 ពួកគេត្រូវទទឹកភ្លៀងដែលមកពីភ្នំ ហើយដេកនៅក្បែនឹងថ្មដា ដោយសាពួកគេគ្មានទីជ្រកឡើយ។
|
||
\v 9 មានមនុស្សអាក្រក់ដែរបានឆក់យកកូនកំព្រាចេញពីដោះម្តាយទៅ អ្វីដែលពួកមនុស្សអាក្រក់បានធ្វើ គឺយកកូនអ្នកក្រទៅបញ្ចាំផងដែរ។
|
||
\v 10 ប៉ុន្តែ ពួកអ្នកក្រនឹងត្រូវដើរដោយស្ទើតែនៅខ្លួនទទេ ឥតមានសម្លៀកបំពាក់សោះ ហើយដោយព្រោះឃ្លាន បានជាត្រូវរែកជញ្ជូនកណ្ដាប់ស្រូវឲ្យអ្នកដទៃវិញ។
|
||
|
||
\s5
|
||
\v 11 ពួកអ្នកក្រត្រូវចម្រាញ់ធ្វើប្រេងនៅខាងក្នុងរបង របស់មនុស្សអាក្រក់ទាំងនោះ គេបម្រើស្រាទំពាំងបាយជូរដល់មនុស្សអាក្រក់ ប៉ុន្តែ ពួកគេកំពុងតែស្រែកទឹកខ្លាំង។
|
||
\v 12 នៅក្នុងទីក្រុងមានមនុស្សថ្ងូរ អ្នកដែលត្រូវរបួសក៏ស្រែកឡើង ប៉ុន្តែ ព្រះជាម្ចាស់មិនយកព្រះហឫទ័យទុកដាក់ នឹងពាក្យអង្វររបស់គេឡើយ។
|
||
|
||
\s5
|
||
\v 13 ពួកមនុស្សអាក្រក់ជាអ្នកដែលទាស់ប្រឆាំនឹងពន្លឺ គេមិនស្គាល់ផ្លូវនោះទេ ហើយកាន់ខ្ជាប់តាមផ្លូវច្រកទាំងនោះដែរ។
|
||
\v 14 មុនពេលព្រលឹមស្រាង ឃាតកក៏សម្លាប់អ្នកក្រីក្រ និងមនុស្សកម្សត់ទុគ៌ត ហើយនៅពេលយប់គេធ្វើដូចជាចោរ។
|
||
|
||
\s5
|
||
\v 15 រួចហើយ ភ្នែករបស់មនុស្សកំផិតក៏រង់ចាំពេលព្រលប់ គេនិយាយថា "គ្មានអ្នកណាឃើញខ្ញុំទេ"។ គេក៏បិទមុខចេញទៅ។
|
||
\v 16 នៅពេលងងឹតមនុស្សអាក្រក់ទម្លុះចូលផ្ទះ តែនៅពេលថ្ងៃ គេលាក់ខ្លួន គេមិនឲ្យឃើញពន្លឺឡើយ ដោយពួកគេមិនខ្វាលពីពន្លឺឡើយ។
|
||
\v 17 ដ្បិតពួកគេគិតថា ពេលភាពទទឹតគឺដូចពេលព្រឹក ហើយពួកគឺជាមិត្តសំឡាញ់ជាមួយនិងសេចក្តីវិនាស ក្នុងជំរៅនៃភាពងងឹត។
|
||
|
||
\s5
|
||
\v 18 គេអណ្តែតលើទឹកទៅបាត់យ៉ាងឆាប់ ចំណែករបស់គេនៅផែនដី មានតែបណ្ដាសាទេ គេមិនដែលបែរទៅ ចូលតាមផ្លូវចម្ការទំពាំងបាយជូរឡើយ។
|
||
\v 19 បែបដូចជាទឹកពីហិមៈរីងហួតទៅ ដោយរាំងស្ងួត និងក្តៅយ៉ាងណា នោះស្ថានឃុំព្រលឹងមនុស្សស្លាប់ លេបត្របាកមនុស្សមានបាបដែរ។
|
||
|
||
\s5
|
||
\v 20 ផ្ទៃម្តាយនឹងភ្លេចអ្នកនោះទៅ ហើយដង្កូវនឹងចោះគេយ៉ាងឆ្ងាញ់ គ្មានអ្នកណានឹកចាំពីគេទៀតទេ យ៉ាងនោះអំពើទុច្ចរិតនឹងត្រូវកាច់ផ្តាច់ ដូចជាដើមឈើ។
|
||
\v 21 មនុស្សអាក្រក់ បានធ្វើបាបស្ត្រីអារដែលមិនបង្កើតកូន ហើយគេក៏ធ្វើអំពើមិនល្អដល់ស្ត្រីមេម៉ាយផងដែរ។
|
||
|
||
\s5
|
||
\v 22 ព្រះជាម្ចាស់ធ្វើឲ្យពួកអ្នកធំទាំងនោះមានអាយុវែង ដោយសារព្រះចេស្តារបស់ព្រះអង្គ ចំណែកពួកអ្នកដែលគ្មានសង្ឃឹមក្នុងជីវិតនេះគេបានឡើងជាធំ។
|
||
\v 23 ព្រះអង្គប្រទានឲ្យគេបានសេចក្ដីសុខហើយគេពឹងពាក់លើសេចក្ដីនោះ តែព្រះនេត្ររបស់ព្រះអង្គទតឃើញអស់ទាំងផ្លូវរបស់គេ។
|
||
|
||
\s5
|
||
\v 24 ពួកមនុស្សទាំងនោះត្រូវបានលើកតម្កើងឡើង ក្នុងពេលតែមួយភ្លែតទេ គេនឹងត្រូវស្វិតក្រៀម ហើយហោះហើរ ទៅដូចជាមនុស្សដទៃទាំងអស់ គេត្រូវកាត់ចេញដូចជាគួរស្រូវដែរ។
|
||
\v 25 ប្រសិនបើមិនមែនដូច្នោះទេ នោះតើអ្នកណានឹងហ៊ានថាខ្ញុំកុហក តើអ្នកណាធ្វើឲ្យសម្ដីខ្ញុំនេះ ឥតខ្លឹមសារបាន?»
|
||
|
||
\s5
|
||
\c 25
|
||
\cl ជំពូក ២៥
|
||
\p
|
||
\v 1 គ្រានោះ លោកប៊ីលដាឌ ជនជាតិស៊ូអា គាត់ឆ្លើយឡើងថា៖
|
||
\v 2 «ព្រះចេស្តា និងសេចក្ដីស្ញែងខ្លាចនៅជាមួយព្រះជាម្ចាស់ ហើយព្រះអង្គក៏ធ្វើឲ្យមានសេចក្ដីសុខ នៅស្ថានដ៏ខ្ពស់គឺស្ថានសួគ៌។
|
||
\v 3 តើចំនួនពលទ័ពព្រះអង្គ តើនឹងរាប់បានឬទេ? តើក្នុងចំណោមគេដែលមានពន្លឺដែលមិនចែងចាំងទេ?
|
||
|
||
\s5
|
||
\v 4 ដូច្នេះ ធ្វើដូចម្តេចឲ្យមនុស្ស បានសុចរិតនៅចំពោះព្រះជាម្ចាស់បាន? ហើយធ្វើដូចម្ដេចឲ្យមនុស្ស ដែលកើតពីស្ត្រីមកបានបរិសុទ្ធហើយព្រះអង្គអាចទទួលយកបាន?
|
||
\v 5 សូម្បីតែខែក៏មិនភ្លឺដែរ ហើយផ្កាយទាំងប៉ុន្មានក៏មិនជ្រះថ្លា នៅព្រះនេត្ររបស់ព្រះអង្គផង។
|
||
\v 6 ចុះចំណង់បើមនុស្សដែលមិនខុសពីដង្កូវ ហើយកូនមនុស្សដែលមិនខុសពីជន្លេន តើគេរឹតតែអន់យ៉ាងណាទៅទៀត!»
|
||
|
||
\s5
|
||
\c 26
|
||
\cl ជំពូក ២៦
|
||
\p
|
||
\v 1 ក្រោយមក លោកយ៉ូបក៏ឆ្លើយដោយនិយាយថា៖
|
||
\v 2 «តើអ្នកបានជួយដល់មនុស្ស ដែលគ្មានអំណាច! ម្យ៉ាងវិញទៀត តើអ្នកអាចជួយដល់ដៃដែលគ្មានកម្លាំងបាន!
|
||
\v 3 គួរឲ្យទាំងទូន្មានមនុស្សដែលគ្មានប្រាជ្ញា ដោយប្រើពាក្យនៃការចេះដឹងបាន!
|
||
\v 4 តើអ្នកបានពោលពាក្យទាំងនេះដល់អ្នកណា? តើជាវិញ្ញាណរបស់អ្នកណា ដែលបណ្ដាលឲ្យអ្នកនិយាយ?
|
||
|
||
\s5
|
||
\v 5 អស់អ្នកដែលស្លាប់ទៅហើយ នាំគ្នាញ័ររន្ធត់នៅពីក្រោមសមុទ្រ និងអ្វីៗដែលរស់នៅក្នុងសមុទ្រផង។
|
||
\v 6 ស្ថានឃុំព្រលឹងមនុស្សស្លាប់ ក៏អាក្រាតទទេនៅចំពោះព្រះជាម្ចាស់ ហើយទីជង្ហុកជ្រៅគ្មានអ្វីគ្របបាំងឡើយ។
|
||
|
||
\s5
|
||
\v 7 ព្រះអង្គត្រដាងទិសខាងជើងពីលើទីអាកាស ហើយក៏ព្យួរផែនដីនៅលើលំហដែលគ្មានអ្វីទាំងអស់។
|
||
\v 8 ព្រះជាម្ចាស់បានទប់ទឹកទុកនៅក្នុងពពកដ៏ក្រាស់របស់ព្រះអង្គ ទោះជាយ៉ាងណាក៏ដោយពពកមិនធ្លាយចុះក្រោមទេ។
|
||
|
||
\s5
|
||
\v 9 ព្រះជាម្ចាស់បានបាំងខាងមុខបល្ល័ង្កដោយព្រះច័ន្ទ ហើយត្រដាងពពករបស់ព្រះអង្គពីលើផង។
|
||
\v 10 ព្រះជាម្ចាស់បានធ្វើរបងព័ទ្ធជុំវិញទឹក ក្នុងចន្លោះពន្លឺ ហើយនឹងភាពងងឹតផងដែរ។
|
||
|
||
\s5
|
||
\v 11 សសរនៃផ្ទៃមេឃញញ័រ ហើយមានសេចក្ដីអស្ចារ្យ ដោយព្រះអង្គបញ្ជា។
|
||
\v 12 ព្រះជាម្ចាស់ធ្វើឲ្យសមុទ្រកម្រើកឡើង ដោយឥទ្ធិឫទ្ធិរបស់ព្រះអង្គ និងតាមរយៈព្រះប្រាជ្ញាញាណ ព្រះជាម្ចាស់វាយបែកខ្ចាយ។
|
||
|
||
\s5
|
||
\v 13 ព្រះអង្គតុបតែងផ្ទៃមេឃ ដោយសារព្រះវិញ្ញាណព្រះអង្គ ហើយព្រះហស្ថរបស់ព្រះអង្គ បានចាក់ទម្លុះពស់។
|
||
\v 14 ការទាំងនេះគ្រាន់តែជាកិច្ចខាងក្រៅ របស់ព្រះអង្គទេ ហើយយើងឮនិយាយពីព្រះអង្គ ជាសំឡេងខ្សាវៗយ៉ាងណាទៅ សំឡេងលាន់ឮពីឥទ្ធិឫទ្ធិរបស់ព្រះអង្គ តើអ្នកណានឹងយល់បាន?»
|
||
|
||
\s5
|
||
\c 27
|
||
\cl ជំពូក ២៧
|
||
\p
|
||
\v 1 លោកយ៉ូបក៏បន្តសេចក្ដីអធិប្បាយ របស់លោកទៅទៀតថា៖
|
||
\v 2 «ការពិតណាស់ព្រះដ៏មានព្រះជន្មរស់នៅ ដែលព្រះអង្គបានដកសេចក្ដីយុត្តិធម៌ពីខ្ញុំចេញ គឺជាព្រះដ៏មានគ្រប់ព្រះចេស្តាដែលព្រះអង្គបានធ្វើឲ្យជីវិតខ្ញុំជូរចត់
|
||
\v 3 កាលខ្ញុំនៅមានដង្ហើមចេញចូល ហើយមានខ្យល់វិញ្ញាណ នៃព្រះជាម្ចាស់នៅក្នុងរន្ធច្រមុះខ្ញុំនៅឡើយ នេះគឺជាអ្វីដែលខ្ញុំនឹងធ្វើ។
|
||
|
||
\s5
|
||
\v 4 បបូរមាត់ខ្ញុំនឹងមិននិយាយការអាក្រក់ ហើយអណ្ដាតខ្ញុំក៏មិនបញ្ចេញ ពាក្យភូតភរឡើយ។
|
||
\v 5 ខ្ញុំនឹងមិនព្រមនិយាយថា អ្នកទាំងបីត្រូវនោះទេ រហូតដល់ខ្ញុំស្លាប់ នោះខ្ញុំនៅតែមិនបដិសេធ សេចក្តីត្រឹមត្រូវនិងស្មោះត្រង់ដែរ។
|
||
|
||
\s5
|
||
\v 6 ខ្ញុំនឹងប្រកាន់សេចក្ដីសុចរិតរបស់ខ្ញុំ ហើយខ្ញុំនឹងបោះបង់វាចោលឡើយ និងគំនិតខ្ញុំក៏មិនអាចទាញខ្ញុំចេញ ដរាបណាខ្ញុំនៅមានជីវិត។
|
||
\v 7 សូមឲ្យសត្រូវខ្ញុំបានរាប់ជាមនុស្សអាក្រក់ចុះ ហើយឲ្យអ្នកដែលទាស់នឹងខ្ញុំ បានរាប់ជាទុច្ចរិតផង។
|
||
|
||
\s5
|
||
\v 8 ដ្បិត តើអ្វីទៅដែលជាក្តីសង្ឃឹមរបស់មនុស្សទមិឡ នៅពេលព្រះជាម្ចាស់បដិសេធគេ និងពេលព្រះជាម្ចាស់ដកយកជីវិតរបស់គេនោះ?
|
||
\v 9 តើព្រះជាម្ចាស់នឹងស្តាប់សម្រែកពេលពួកគេជួបបញ្ហាដែលឬទេ?
|
||
\v 10 តើនៅពេលពួកទមិឡរីករាយជាខ្លាំង តើគេដែលនឹកឃើញព្រះជាម្ចាស់គ្រប់ពេលវេលាទេ?
|
||
|
||
\s5
|
||
\v 11 ខ្ញុំនឹងបង្រៀនអ្នករាល់គ្នា អំពីព្រះហស្ថនៃព្រះជាម្ចាស់ ដែលមាននៅនឹងព្រះដ៏មានគ្រប់ព្រះចេស្តា ខ្ញុំមិនលាក់និងរាល់គ្នាទេ។
|
||
\v 12 មើល! អ្នករាល់គ្នាក៏បានឃើញសេចក្ដីទាំងនេះហើយ ហេតុអ្វីបានជាអ្នករាល់គ្នា នៅតែនិយាយសេចក្តីគ្មាប្រយោជន៍ទៀត?
|
||
|
||
\s5
|
||
\v 13 នេះហើយគឺជាវាសនា ដែលមនុស្សអាក្រក់ជាមួយព្រះជាម្ចាស់ គឺជាសេចក្ដីដែលមនុស្សសង្កត់សង្កិន ត្រូវទទួលពីព្រះដ៏មានគ្រប់ព្រះចេស្តា
|
||
\v 14 ប្រសិនបើកូនចៅគេបានចម្រើនជាច្រើនឡើង នោះគឺសម្រាប់តែដាវប៉ុណ្ណោះ ហើយពូជពង្សគេមិនបានបរិភោគឆ្អែតទេ។
|
||
|
||
\s5
|
||
\v 15 ពួកអ្នកដែលរួចជីវិត នឹងត្រូវស្លាប់ ដោយជំងឺរាតត្បាត ប្រពន្ធរបស់គេដែលនៅមេម៉ាយ នឹងមិនយំកាន់ទុក្ខឲ្យគេឡើយ។
|
||
\v 16 ទោះបើគេប្រមូលប្រាក់ទុកដូចជាធូលីដី ក៏ត្រៀមទុកសម្លៀកបំពាក់ដូចជាភក់
|
||
\v 17 នោះគេនឹងរៀបចំបាន តែគឺពួកសុចរិតជាអ្នកស្លៀកពាក់វិញ ហើយពួកអ្នកដែលគ្មានទោស គឺពួកគេនឹងគ្នាចែកប្រាក់ក្នុងចំណោមគ្នាទៅ។
|
||
|
||
\s5
|
||
\v 18 ផ្ទះដែលគេសង់ ប្រៀបដូចជាសំបុកកណ្ដៀរ ឬដូចខ្ទមរបស់ឆ្មាំចម្ការ។
|
||
\v 19 ពេលចូលដំណេក គេជាអ្នកមាន ប៉ុន្តែ នេះជាលើកចុងក្រោយហើយ ដ្បិតពេលភ្ញាក់ឡើង គេបាត់បង់ទ្រព្យសម្បត្តិអស់។
|
||
|
||
\s5
|
||
\v 20 ការភ័យខ្លាចធ្លាក់មកលើគេដូចទឹកជំនន់ ហើយនៅពេលយប់ ខ្យល់កួចនាំយកគេបាត់ទៅ។
|
||
\v 21 ខ្យល់ពីទិសខាងកើតបក់មក កន្ត្រាក់គេចេញបាត់ពីលំនៅរបស់ខ្លួន។
|
||
|
||
\s5
|
||
\v 22 ខ្យល់នោះបក់បោកទៅលើគេឥតត្រាប្រណី ធ្វើឲ្យគេខិតខំរត់គេចចេញ។
|
||
\v 23 អ្នកដទៃឃើញដូច្នេះ ក៏ទះដៃហ៊ោ ហើយនាំគ្នាចំអកនៅកន្លែង ដែលគេធ្លាប់រស់នៅ។
|
||
|
||
\s5
|
||
\c 28
|
||
\cl ជំពូក ២៨
|
||
\p
|
||
\v 1 មានអណ្ដូងរ៉ែសម្រាប់ជីកយកប្រាក់ ហើយក៏មានកន្លែងបន្សុទ្ធមាសដែរ។
|
||
\v 2 គេយកដែកចេញពីដី ហើយយកលង្ហិនចេញមកពីថ្មដែរ។
|
||
|
||
\s5
|
||
\v 3 មនុស្សបានជីកចុះទៅខាងក្រោមជ្រៅដល់ទីងងឹត ដើម្បីស្វែងរកថ្ម ដែលកប់នៅបាតដីក្នុងទីងងឹតអន្ធការ។
|
||
\v 4 គេជីកអណ្ដូងរ៉ែឆ្ងាយពីកន្លែងមនុស្សរស់នៅ ជាកន្លែងដែលមនុស្សស្ទើតែភ្លេចថាគេដើរតាមនោះ។ គេសម្រូតខ្លួនចុះទៅក្នុងអណ្ដូងរ៉ែ ហើយយោលចុះយោលឡើងនៅទីនោះ គឺនៅឆ្ងាយពីមនុស្ស។
|
||
|
||
\s5
|
||
\v 5 ដីតែងតែផ្ដល់អាហារដល់មនុស្ស តែនៅខាងក្រោម ដូចជាត្រូវភ្លើងឆេះបំផ្លាញអស់។
|
||
\v 6 គេរកឃើញត្បូងនៅជាមួយថ្មក្នុងដី ហើយរកបានមាសក្នុងធូលីដី។
|
||
|
||
\s5
|
||
\v 7 សត្វត្មាតមិនស្គាល់ផ្លូវចូលទៅ ក្នុងអណ្ដូងរ៉ែនោះទេ ហើយសត្វរអាតក៏មើលមិនឃើញដែរ។
|
||
\v 8 សត្វដ៏ខ្លាំងពូកែមិនដែលចូលទៅក្នុងនោះទេ សត្វសិង្ហក៏មិនដែលដើរកាត់តាមនោះដែរ។
|
||
|
||
\s5
|
||
\v 9 មនុស្សបានដាក់ដៃលើថ្មដ៏រឹង ហើយរម្លើងភ្នំរហូតដល់បាតខាងក្រោមនៃភ្នំ។
|
||
\v 10 គេចោះរូងនៅក្នុងចំណោមថ្មដា ហើយភ្នែករបស់គេបានឃើញវត្ថុធាតុទាំងប៉ុន្មានដ៏មានតម្លៃ។
|
||
\v 11 គេទប់ប្រភពទឹកឲ្យរីងស្ងួត ដើម្បី ពួកគេនឹងនាំយកអ្វីៗដែលលាក់កំបាំង មកដាក់នៅដែលមានពន្លឺវិញ។
|
||
|
||
\s5
|
||
\v 12 តើគេអាចរកប្រាជ្ញាបាននៅទីណាបាន? តើការយល់ដឹងស្ថិតនៅកន្លែងណា?
|
||
\v 13 មនុស្សលោកមិនស្គាល់តម្លៃរបស់ប្រាជ្ញាទេ ហើយប្រាជ្ញាក៏មិនស្ថិតនៅលើផែនដីដែរ។
|
||
\v 14 ទីជម្រៅពោលថា ប្រាជ្ញាមិននៅក្នុងខ្ញុំទេ មហាសមុទ្រពោលថា ប្រាជ្ញាក៏មិននៅជាមួយខ្ញុំដែរ។
|
||
|
||
\s5
|
||
\v 15 គេមិនអាចយកមាសសុទ្ធ ហើយយកប្រាក់ទៅទិញប្រាជ្ញាបានទេ។
|
||
\v 16 គេមិនអាចយកប្រាជ្ញាទៅថ្លឹងជាមួយ កែវមរកត ពេជ្រ ឬត្បូងកណ្ដៀងបានឡើយ។
|
||
\v 17 គ្មានមាស ឬពេជ្រណាផ្ទឹមស្មើនឹងប្រាជ្ញាទេ ហើយគេក៏មិនអាចយកប្រាជ្ញាទៅដូរជាមួយ ភាជន៍ដែលធ្វើពីមាសសុទ្ធដែរ។
|
||
|
||
\s5
|
||
\v 18 ផ្កាថ្ម និងគុជ រឹតតែផ្ទឹមនឹងប្រាជ្ញាមិនបាន ហើយមានប្រាជ្ញាប្រសើរជាងមាន កែវមុក្ដាទៅទៀត។
|
||
\v 19 ត្បូងជម្ពូរ័ត្នពីទឹកដីអេត្យូពីក៏មិនអាចប្រដូច ទៅនឹងប្រាជ្ញា ហើយប្រាជ្ញាមិនអាចយកទៅថ្លឹង ជាមួយមាសបានទេ។
|
||
|
||
\s5
|
||
\v 20 ដូច្នេះ តើប្រាជ្ញាមានប្រភពនៅទីណា? តើការយល់ដឹងស្ថិតនៅកន្លែងណាដែរ?
|
||
\v 21 មនុស្សលោកមិនអាចមើលឃើញប្រាជ្ញាទេ ហើយក៏បានលាក់បាំងពីសត្វ ដែលហើរនៅលើមេឃដែរ។
|
||
\v 22 រណ្ដៅនៃសេចក្ដីវិនាស និងសេចក្តីស្លាប់ពោលថា យើងបានឮគេនិយាយពីប្រាជ្ញាដោយផ្ទាល់ត្រចៀក។
|
||
|
||
\s5
|
||
\v 23 មានតែព្រះជាម្ចាស់ទេដែលស្គាល់ផ្លូវ ហើយជ្រាបថា ប្រាជ្ញាស្ថិតនៅកន្លែងណា។
|
||
\v 24 ដ្បិតព្រះអង្គមើលធ្លុះរហូតដល់ទៅ ទីដាច់ស្រយាលនៃផែនដី និងទតឃើញអ្វីៗទាំងអស់នៅក្រោមមេឃ។
|
||
\v 25 ពេលណាព្រះអង្គកំណត់កម្លាំងរបស់ខ្យល់ និងទំហំរបស់ផ្ទៃទឹក។
|
||
|
||
\s5
|
||
\v 26 ព្រះជាម្ចាស់បានកំណត់ច្បាប់មួយ សម្រាប់ទឹកភ្លៀង ព្រមទាំងកំណត់ផ្លូវសម្រាប់ផ្លេកបន្ទោរ និងផ្គររួចស្រេចហើយ។
|
||
\v 27 ព្រះអង្គក៏ទតឃើញប្រាជ្ញា ព្រះអង្គលើកតម្លៃប្រាជ្ញានោះ ព្រះអង្គតាំងប្រាជ្ញាឡើង ហើយពិនិត្យពិច័យមើលយ៉ាងល្អិតល្អន់។
|
||
\v 28 ចំពោះមនុស្សវិញ ព្រះជាម្ចាស់មានបន្ទូលថា៖ មើល! ការកោតខ្លាចនៃព្រះអម្ចាស់ គឺជាប្រាជ្ញា ហើយញែកចេញពីការអាក្រក់ ក៏ជាប្រាជ្ញាដែរ។
|
||
|
||
\s5
|
||
\c 29
|
||
\cl ជំពូក ២៩
|
||
\p
|
||
\v 1 លោកយ៉ូបរៀបរាប់សាជាថ្មីដោយនិយាយថា៖
|
||
\v 2 «ខ្ញុំប្រាថ្នាឲ្យបានដូចកាលពីមុន គឺនៅគ្រាដែលព្រះជាម្ចាស់មើលថែទាំខ្ញុំ
|
||
\v 3 នៅគ្រាដែលចង្កៀងរបស់ព្រះអង្គបំភ្លឺខ្ញុំ ហើយខ្ញុំដើរកាត់ភាពងងឹតដោយពន្លឺរបស់ព្រះអង្គ។
|
||
|
||
\s5
|
||
\v 4 ពេលដែលខ្ញុំកំពុងតែចម្រុងចម្រើននោះ ព្រះជាម្ចាស់ជាមិត្តសម្លាញ់របស់ខ្ញុំ ព្រះជាម្ចាស់បានគង់នៅក្នុងទីលំនៅរបស់ខ្ញុំ។
|
||
\v 5 ព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត គង់នៅជាមួយខ្ញុំ ហើយកូនចៅរបស់ខ្ញុំក៏នៅជុំវិញខ្ញុំដែរ
|
||
\v 6 នោះហ្វូងសត្វរបស់ខ្ញុំផ្ដល់ទឹកដោះឲ្យខ្ញុំ យ៉ាងបរិបូណ៌ ចម្ការអូលីវរបស់ខ្ញុំ ផ្ដល់ប្រេងដ៏ច្រើនហូរហៀរមកខ្ញុំ!
|
||
|
||
\s5
|
||
\v 7 ពេលខ្ញុំចេញទៅមាត់ទ្វារក្រុង ហើយពេលខ្ញុំអង្គុយកាត់ក្ដីក្នុងចំណោមពួកព្រឹទ្ធាចារ្យ
|
||
\v 8 ពួកក្មេងយុវជនបានឃើញខ្ញុំ គេនាំគ្នាដកខ្លួនថយទៅទីឆ្ងាយដែរ ហើយពួកអ្នកចាស់ទុំនាំគ្នាក្រោកឈរឡើងនៅចំពោះខ្ញុំផងដែរ។
|
||
|
||
\s5
|
||
\v 9 ពួកមេដឹកនាំឈប់និយាយ យកដៃខ្ទប់មាត់ ហើយនៅស្ងៀម នៅពេលដែរខ្ញុំចូលទៅដល់ទីនោះ។
|
||
\v 10 សម្លេងរបស់ពួកអ្នកអភិជនក៏នៅស្ងៀមស្ងាត់ ហើយមាត់របស់ពួកគេក៏បិទ មិនហ៊ាននិយាយស្ដីអ្វីទៀតទេ។
|
||
|
||
\s5
|
||
\v 11 ដ្បិតនៅពេលត្រចៀក របស់ពួកគេបានឮខ្ញុំនិយាយ នោះពួកនឹងគេឲ្យពរខ្ញុំ ពេលភ្នែករបស់គេឃើញខ្ញុំ ពួកគេនឹងធ្វើសាក្សីហើយនឹងយល់ស្រប់តាមខ្ញុំដែរ
|
||
\v 12 ដ្បិតពេលមនុស្សជួបទុក្ខលំបាកស្រែកឡើង នោះខ្ញុំជួយយកអាសាគេ ហើយខ្ញុំក៏បានជួយក្មេងកំព្រា និងអ្នកដែលគ្មានទីពឹងដែរ។
|
||
\v 13 អ្នកដែលហៀបនឹងស្លាប់ តែងឲ្យពរខ្ញុំ ហើយខ្ញុំបានលើកទឹកចិត្តស្ត្រីមេម៉ាយ ច្រៀងដោយអំណរសប្បាយផងដែរ។
|
||
|
||
\s5
|
||
\v 14 សេចក្ដីសុចរិតនៅជាប់ជាមួយខ្ញុំ ប្រៀបដូចជាសម្លៀកបំពាក់របស់ខ្ញុំ ហើយយុត្តិធម៌ក៏ប្រៀបដូចជាអាវធំ។
|
||
\v 15 ខ្ញុំធ្វើជាភ្នែករបស់មនុស្សខ្វាក់ និងជាជើងរបស់មនុស្សខ្វិន។
|
||
\v 16 ខ្ញុំធ្វើជាឪពុករបស់ជនក្រីក្រ ហើយខ្ញុំជួយរកខុសត្រូវឲ្យមនុស្ស ដែលខ្ញុំពុំស្គាល់ផង។
|
||
|
||
\s5
|
||
\v 17 ខ្ញុំបំបាក់ថ្គាមរបស់មនុស្សទុច្ចរិត ដណ្ដើមយកជនរងគ្រោះពីចង្កូមរបស់គេ។
|
||
\v 18 ពេលនោះ ខ្ញុំនិយាយថា៖ ខ្ញុំនឹងស្លាប់នៅក្នុងទីលំនៅរបស់ខ្ញុំ ហើយជីវិតរបស់នឹងបានវែងដូចចំនួនគ្រាប់ខ្សាច់។
|
||
\v 19 ហើយឫសរបស់ខ្ញុំនឹងចាក់ទៅរកទឹក ហើយនៅពេលយប់ មានសន្សើមធ្លាក់មកលើមែកផងដែរ។
|
||
|
||
\s5
|
||
\v 20 កិត្តិយសទាំងនេះតែងតែនៅជាមួយខ្ញុំជានិច្ច កម្លាំងរបស់ខ្ញុំចេះតែចម្រើនឡើងសាជាថ្មី ដូចខ្សែធ្នូដែលគេរឹតយ៉ាងតឹង។
|
||
\v 21 មនុស្សម្នាត្រងត្រាប់ស្ដាប់ពាក្យខ្ញុំ ពេលខ្ញុំផ្ដល់យោបល់ គេនៅស្ងៀមស្ងាត់។
|
||
\v 22 បន្ទាប់ពីខ្ញុំនិយាយផុតហើយនោះ គ្មាននរណាប្រកែកតវ៉ាទេហើយពាក្យខ្ញុំធ្លាក់ទៅលើគេ ដូចជាទឹកស្រក់លើពួកគេ។
|
||
|
||
\s5
|
||
\v 23 ពួកគេតែងតែរង់ចាំខ្ញុំ ដូចពួកគេរង់ចាំទឹកភ្លៀងដែរ ហើយពួកគេបានបើកមាត់យ៉ាងធំ ដើម្បីផឹកយកពាក្យរបស់ខ្ញុំ គឺដូចពួកគេទន្ទឹងរង់ចាំភ្លៀងចុងរដូវ។
|
||
\v 24 ពេលខ្ញុំញញឹមដាក់ពួកគេ ពួកគេមិនចង់ជឿទេ ពួកគេមិនបានបដិសេធពន្លឺដែលចេញពីមុខខ្ញុំទេ។
|
||
|
||
\s5
|
||
\v 25 ខ្ញុំសុខចិត្តធ្វើជាមេដឹកនាំរបស់ពួកគេ ខ្ញុំនឹងបង្ហាញផ្លូវពួកគេ ហើយខ្ញុំរស់នៅ ដូចស្ដេចដែលនៅជាកងទ័ពរបស់ខ្លួន និងដូចអ្នកលើកទឹកចិត្ត អស់អ្នកដែលកើតទុក្ខ។
|
||
|
||
\s5
|
||
\c 30
|
||
\cl ជំពូក ៣០
|
||
\p
|
||
\v 1 ឥឡូវនេះ អស់អ្នកដែលនៅក្មេងជាងខ្ញុំ សើចចំអកឲ្យខ្ញុំ! ឪពុករបស់អ្នកទាំងនោះ សុទ្ធតែជាមនុស្សប្រើការមិនកើត សូម្បីតែប្រើឲ្យកៀងហ្វូងសត្វ ជាមួយឆ្កែរបស់ខ្ញុំ ក៏ខ្ញុំមិនទុកចិត្តដែរ។
|
||
\v 2 កម្លាំងដៃរបស់ឪពុកអ្នកទាំងនោះ ប្រើមិនកើតទេ តើធ្វើដូចម្តេចអាចជួយខ្ញុំបាន ហើយមនុស្សវ័យកាន់តែចាស់តើមិនវិនាសទេឬ?
|
||
\v 3 ពួកគេស្គមដោយដោយការក្រីក្រ និងឃ្លានខ្លាំងពេក ពួកគេរត់ទៅវាលហួតហែង ដែលជាទីស្មសាន រាំងស្ងួតតាំងពីយូរយារមកហើយ។
|
||
|
||
\s5
|
||
\v 4 ពួកគេបោចស្លឹកឈើនៅតាមគុម្ពោត យកមកធ្វើជាអាហារ សូម្បីតែមើមក្ដួច ក៏ពួកគេបរិភោគដែរ។
|
||
\v 5 មនុស្សម្នាដេញអ្នកទាំងនោះចេញពីទីប្រជុំជន ហើយស្រែកពីក្រោយ ដូចស្រែកដេញចោរ។
|
||
\v 6 ពួកគេនាំគ្នារត់ទៅស្នាក់អាស្រ័យ នៅតាមជ្រលងភ្នំដ៏ចង្អៀតគួរព្រឺខ្លាច និងនៅតាមរូងភ្នំ តាមក្រហែងថ្ម។
|
||
|
||
\s5
|
||
\v 7 ពួកគេស្រែកនៅក្នុងគុម្ពោតព្រៃ ដូចសត្វធាតុ ហើយប្រជ្រៀតគ្នានៅក្រោមដើមផ្អាវ។
|
||
\v 8 ពួកគេគឺជាកូននៃមនុស្សល្ងង់ ហើយជាកូននៃមនុស្សមិនដឹងខ្យល់ ឥតពូជឥតអំបូរ ហើយពួកគេត្រូវបានអ្នកស្រុកដេញចេញពីទឹកដីរបស់គេផង។
|
||
|
||
\s5
|
||
\v 9 ប៉ុន្តែ ឥឡូវនេះ ពួកកូនចៅរបស់គេបែរជានាំគ្នា ច្រៀងឡកឡឺយ និងយកខ្ញុំមកនិយាយលេងសើច។
|
||
\v 10 ពួកគេខ្ពើមខ្ញុំ ហើយដើរវាងឆ្ងាយពីខ្ញុំ ពួកគេមិនញញើតនឹងស្ដោះទឹកមាត់ ដាក់មុខខ្ញុំផង។
|
||
\v 11 ដ្បិត ព្រះជាម្ចាស់ធ្វើឲ្យខ្ញុំធ្លាក់ខ្លួនខ្សោយ ព្រះអង្គបន្ទាបបន្ថោកខ្ញុំ ហេតុនេះហើយបានជាពួកគេមើលងាយខ្ញុំ តាមចិត្តរបស់ពួកគេ។
|
||
|
||
\s5
|
||
\v 12 ជនពាលជាច្រើនប្រហារខ្ញុំពីខាងស្ដាំ ពួកគេទាត់ជើងខ្ញុំ ហើយសង្គ្រប់មកលើខ្ញុំ ដើម្បីកម្ទេចខ្ញុំផងដែរ។
|
||
\v 13 ពួកគេបានបំផ្លាញផ្លូវខ្ញុំ មិនឲ្យរត់រួច ពួកគេប្រាថ្នាធ្វើឲ្យខ្ញុំវិនាស ដោយមិនបាច់មាននរណាឃាត់ពួកគេបានឡើយ។
|
||
|
||
\s5
|
||
\v 14 ពួកគេលើកគ្នាសម្រុកមកលើខ្ញុំ ដូចកងទ័ពទម្លុះកំពែង សម្រុកចូលវាយក្រុងដ៏ធំមួយ ហើយនៅកណ្តាលនៃការបំផ្លាញនោះ គេបានរមៀលខ្លួនពួកគេមកលើខ្ញុំ។
|
||
\v 15 ការភ័យតក់ស្លុតក៏កើតមានដល់ខ្ញុំ កិត្តិយសដ៏រុងរឿងរបស់ខ្ញុំប៉ើងទៅតាមខ្យល់ ភាពចម្រុងចម្រើនរបស់ខ្ញុំរសាត់បាត់ ដូចពពក។
|
||
|
||
\s5
|
||
\v 16 ឥឡូវនេះ ជីវិតរបស់ខ្ញុំកំពុងតែរលត់ គ្មានអ្វីសម្រាលទុក្ខវេទនារបស់ខ្ញុំបានទេ។
|
||
\v 17 នៅពេលយប់ ការឈឺចាប់ស៊ីរូងឆ្អឹងរបស់ខ្ញុំឥតមានពេលល្ហែសោះឡើយ។
|
||
|
||
\s5
|
||
\v 18 ព្រះជាម្ចាស់បានជំរុញការឈឺចាប់ខ្លាំងពេក រហូតដល់ធ្វើឲ្យ សម្លៀកបំពាក់របស់ខ្ញុំ ហើយរឹតរួតខ្ញុំ ដូចកអាវរឹតកខ្ញុំ។
|
||
\v 19 ព្រះជាម្ចាស់បានបោះខ្ញុំទៅក្នុងភក់ជ្រាំ ខ្ញុំមិនខុសពីធូលីដី និងផេះទេ។
|
||
|
||
\s5
|
||
\v 20 ទូលបង្គំស្រែកអង្វរសូមព្រះអង្គជួយ តែព្រះអង្គមិនឆ្លើយមកទូលបង្គំទេ ពេលទូលបង្គំក្រោកឈរ ព្រះអង្គគ្រាន់តែសម្លឹងមកទូលបង្គំប៉ុណ្ណោះ។
|
||
\v 21 ព្រះអង្គប្រព្រឹត្តចំពោះទូលបង្គំយ៉ាងឃោរឃៅ ព្រះអង្គប្រហារទូលបង្គំ ជាមួយព្រះហស្ថដ៏ខ្លាំងពូកែ មកលើទួលបង្គំ។
|
||
|
||
\s5
|
||
\v 22 ព្រះអង្គលើកទូលបង្គំឡើង ហើយឲ្យខ្យល់ផាត់ទូលបង្គំយកទៅ ព្រមទាំងឲ្យខ្យល់ព្យុះបក់បោក មកលើទូលបង្គំផង។
|
||
\v 23 ដ្បិត ទូលបង្គំដឹងហើយថាព្រះអង្គនាំទូលបង្គំ ទៅរកសេចក្ដីស្លាប់ គឺនៅកន្លែងដែលរបស់ដែលមានជីវិតរស់នៅ។
|
||
|
||
\s5
|
||
\v 24 ទោះជាយ៉ាងណាក៏ដោយ តើមានអ្នកណាដែលខ្លួនជិតដួលហើយមិនលូកដៃ សុំរកជំនួយទេឬ?
|
||
\v 25 តើនៅពេលជួយបញ្ហា ហើយមិនស្រែកហៅឲ្យគេជួយទែឬ?
|
||
\v 26 ខ្ញុំសង្ឃឹមថាបានសុភមង្គល តែទុក្ខវេទនាបែរជាកើតមានដល់ខ្ញុំ ខ្ញុំទន្ទឹងរង់ចាំពន្លឺ តែសេចក្ដីងងឹតបែរជា កើតមានដល់ខ្ញុំទៅវិញ។
|
||
|
||
\s5
|
||
\v 27 ចិត្តរបស់ខ្ញុំតប់ប្រមល់ ឥតឈប់ឈរ ទុក្ខលំបាកកើតមានដល់ខ្ញុំរៀងរាល់ថ្ងៃ។
|
||
\v 28 មុខរបស់ខ្ញុំឡើងខ្មៅ តែមិនមែនដោយសារកម្ដៅថ្ងៃទេ ខ្ញុំក្រោកឈរនៅទីប្រជុំជន ស្រែកហៅគេឲ្យជួយ។
|
||
\v 29 ខ្ញុំបានក្លាយមកជាបងប្អូនរបស់ឆ្កែព្រៃ និងជាមិត្តសម្លាញ់របស់ខ្លែងស្រាក។
|
||
|
||
\s5
|
||
\v 30 ស្បែករបស់ខ្ញុំឡើងខ្មៅ ហើយបានធ្លាក់ចុះពីខ្ញុំដែរ ឆ្អឹងរបស់ខ្ញុំបានឆេះដោយសារកំដៅថ្ងៃ។
|
||
\v 31 សំលេងពិណរបស់ខ្ញុំលេងបានតែបទទំនួញ សំឡេងប៉ីរបស់ខ្ញុំបានត្រឹមតែកំដរ អស់អ្នកដែលយំកាន់ទុក្ខប៉ុណ្ណោះ។
|
||
|
||
\s5
|
||
\c 31
|
||
\cl ជំពូក ៣១
|
||
\p
|
||
\v 1 ខ្ញុំបានតាំងសញ្ញានឹងភ្នែកខ្ញុំហើយ ដូច្នេះ ធ្វើដូចម្តេចឲ្យខ្ញុំមើលស្ត្រីក្រមុំ ដោយចាប់ចិត្តបាន?
|
||
\v 2 ដ្បិតយ៉ាងនោះ តើនឹងមានចំណែកអ្វី ពីព្រះជាម្ចាស់ដ៏គង់នៅស្ថានលើ តើនឹងមានមរតកអ្វីពីព្រះដ៏មានគ្រប់ព្រះចេស្តា នៅស្ថានដ៏ខ្ពស់?
|
||
|
||
\s5
|
||
\v 3 ខ្ញុំធ្លាប់គិតសេចក្ដីអន្តរាយដល់មនុស្សទុច្ចរិត ហើយជាសេចក្ដីវេទនាដល់ពួកអ្នក ដែលប្រព្រឹត្តអាក្រក់។
|
||
\v 4 តើព្រះអង្គមិនឃើញផ្លូវខ្ញុំ ហើយរាប់អស់ទាំងជំហាននៃខ្ញុំទេឬ?
|
||
|
||
\s5
|
||
\v 5 បើខ្ញុំបានដើរដោយសេចក្ដីភូតភរ ហើយជើងខ្ញុំបានរហ័សទៅតាមសេចក្ដីល្បួង
|
||
\v 6 សូមឲ្យព្រះថ្លឹងខ្ញុំ ដោយជញ្ជីងត្រឹមត្រូវ ដើម្បីឲ្យព្រះអង្គបានជ្រាបគំនិតទៀងត្រង់របស់ខ្ញុំ។
|
||
|
||
\s5
|
||
\v 7 ប្រសិនបើជើងខ្ញុំងាកចេញពីមាគ៌ាត្រឹមត្រូវ ប្រសិនបើចិត្តខ្ញុំបណ្ដោយឲ្យភ្នែកអូសទាញ ប្រសិនបើមានអំពើសៅហ្មងណាមួយ នៅជាប់នឹងដៃរបស់ខ្ញុំ
|
||
\v 8 ពេលខ្ញុំសាបព្រោះអ្វី សូមឲ្យអ្នកផ្សេងមកទទួលយកផល ហើយសូមច្រូតកាត់ពីវាលស្រែខ្ញុំចុះ។
|
||
|
||
\s5
|
||
\v 9 បើចិត្តខ្ញុំបានចុះចូល នឹងសេចក្ដីលួងលោមរបស់ស្ត្រីណា ហើយខ្ញុំបានលបចាំនៅមាត់ទ្វារអ្នកជិតខាងខ្ញុំ
|
||
\v 10 សូមឲ្យប្រពន្ធខ្ញុំបានកិនស្រូវឲ្យម្នាក់ទៀត ហើយសូមឲ្យអ្នកផ្សេងទៀតគោរពនាង។
|
||
|
||
\s5
|
||
\v 11 ដ្បិតប្រព្រឹត្តដូច្នោះជាអំពើមួយដ៏អាស្រូវបំផុត ជាអំពើដែលចៅក្រមត្រូវដាក់ទោស។
|
||
\v 12 ដ្បិត អំពើនេះប្រៀបបាននឹងភ្លើង ឆេះរាលដាល ដូចជាគ្រប់យ៉ាងដែលនៅស្ថានឃុំព្រលឹងមនុស្សស្លាប់ និងឆេះផលដំណាំរបស់ខ្ញុំទាំងអស់។
|
||
|
||
\s5
|
||
\v 13 បើខ្ញុំដែលមើលងាយ រឿងរបស់បាវប្រុសបាវស្រីខ្ញុំ ក្នុងកាលដែលវាបានតវ៉ានឹងខ្ញុំ
|
||
\v 14 យ៉ាងនោះ តើខ្ញុំនឹងធ្វើដូចម្តេច ក្នុងកាលដែលព្រះក្រោកឡើង កាលណាព្រះអង្គពិចារណាសួរខ្ញុំ តើខ្ញុំនឹងឆ្លើយដល់ព្រះអង្គដូចម្តេច?
|
||
\v 15 ព្រះដែលបានបង្កើតខ្ញុំនៅក្នុងពោះម្តាយ តើមិនបានបង្កើតបាវនោះដែរទេឬ? តើមិនមែនជាព្រះតែមួយ ដែលស្អាងយើងទាំងពីរនៅក្នុងផ្ទៃម្តាយទេឬ?
|
||
|
||
\s5
|
||
\v 16 ប្រសិនបើ ខ្ញុំមិនដែលបដិសេធជួយជនក្រីក្រ ឬប្រសិនបើ ខ្ញុំបានធ្វើឲ្យស្ត្រីភ្នែក របស់ស្ត្រីមេម៉ាយហើមធំដោយការស្រែកយំ
|
||
\v 17 ឬប្រសិនបើ ខ្ញុំមិនដែលបរិភោគអាហារតែម្នាក់ឯង ដោយមិនបានចែកឲ្យក្មេងកំព្រាទេ ដែលគ្មានឪពុកនោះ
|
||
\v 18 ពីព្រោះតែ តាំងពីខ្ញុំនៅក្មេង ខ្ញុំបានបីបាច់ថែរក្សាពួកគេ រូបខ្ញុំបីដូចជាឪពុករបស់ពួកគេ ហើយខ្ញុំក៏បានណែនាំម្តាយគេដែរ ជាស្ត្រីមេម៉ាយ ដែលកើតពីផ្ទៃម្តាយរបស់ខ្ញុំដែរ។
|
||
|
||
\s5
|
||
\v 19 ប្រសិនបើខ្ញុំបានឃើញអ្នកណាវិនាសទៅ ដោយឥតមានអ្វីស្លៀកពាក់ ឬប្រសិនបើអ្នកក្រីក្រឥតមានសំលៀកបំពាក់
|
||
\v 20 ប្រសិនបើចិត្តរបស់ពួកគេមិនបានឲ្យពរដល់ខ្ញុំ ពីព្រោះគេមិនបានកក់ក្តៅដោយរោមចៀមរបស់ខ្ញុំនោះទេ
|
||
\v 21 ប្រសិនបើខ្ញុំបានលើកដៃទាស់នឹងក្មេងកំព្រា ពីព្រោះតែខ្ញុំបានឃើញសេចក្តីជំនួយរបស់ខ្ញុំ នៅឯទ្វារទីក្រុង បើដូច្នេះខ្ញុំជាប់ទោសហើយ!
|
||
|
||
\s5
|
||
\v 22 ប្រសិនបើបានធ្វើការនេះ សូមឲ្យដៃរបស់ខ្ញុំដាច់ចេញពីស្មា ហើយសូមឲ្យកំភួនដៃរបស់ខ្ញុំ បានបាក់ចេញពីគ្នា។
|
||
\v 23 ដ្បិតខ្ញុំភ័យខ្លាចព្រះជាម្ចាស់ដាក់ទោសណាស់ ខ្ញុំមិនអាចតទល់នឹងឫទ្ធិបារមីដ៏ថ្កុំថ្កើង របស់ព្រះអង្គបានឡើយ។
|
||
|
||
\s5
|
||
\v 24 ប្រសិនបើ ខ្ញុំបានយកមាសមកធ្វើជាទីសង្ឃឹម ហើយបើសិនខ្ញុំបាននិយាយថា ទៅស្វែងរកមាស «គឺមាសសុទ្ធបានក្លាយជាទីពឹងលើមាសហើយ»
|
||
\v 25 បើសិនខ្ញុំរីករាយ ដោយព្រោះតែទ្រព្យសម្បត្តិស្ដុកស្ដម្ភ ដែលក្នុងដៃខ្ញុំមានទ្រព្យ នោះនឹងមកនូវការជាប់ទោសដល់ខ្ញុំវិញ!
|
||
|
||
\s5
|
||
\v 26 ប្រសិនបើខ្ញុំបានឃើញព្រះអាទិត្យ ពេលកំពុងចាំងរស្មី ឬព្រះចន័្ទកំពុងតែដើរជាមួយពន្លឺ
|
||
\v 27 ហើយបើបេះដូងរបស់ខ្ញុំស្ងាត់ៗក៏លង់ រហូតយកដៃមកដាក់លើមាត់ទាំងថើប ក្នុងបង្ហាញពីការថ្វាយបង្គំ ដល់ព្រះអាទិត្យនិងព្រះចន្ទ័នោះ
|
||
\v 28 ការធ្វើបែបនេះគឺខ្ញុំបានជាប់ទោស ដោយការជំនុំជម្រះ គឺខ្ញុំបានបដិសេធព្រះជាម្ចាស់ដែលធំជាងអ្វីទាំងអស់។
|
||
|
||
\s5
|
||
\v 29 បើខ្ញុំដែលរីករាយសប្បាយ ដោយឃើញសេចក្ដីហិនវិនាស របស់អ្នកដែលស្អប់ខ្ញុំ ឬបំប៉ោងខ្លួនខ្ញុំឡើង នៅពេលទុក្ខវេទនាបានកើតឡើងជាមួយគេឡើយ បើបែរនេះខ្ញុំនឹងជាប់ទោសហើយ!
|
||
\v 30 ប៉ុន្តែ គឺខ្ញុំមិនបានឲ្យមាត់របស់ខ្ញុំធ្វើបាប ដោយដាក់បណ្ដាសា ដល់ជីវិតគេឡើយ។
|
||
|
||
\s5
|
||
\v 31 ប្រសិនបើពួកមនុស្សនៅទីលំនៅខ្ញុំ មិនដែលបាននិយាយថា៖ «តើមានអ្នកណាដែលមិនបានឆ្អែត ដោយអាហាររបស់លោកយ៉ូប?»
|
||
\v 32 (សូម្បីតែពួកអ្នកដំណើរបរទេស ក៏មិនបានសម្រាកនៅឯបន្ទុបក្នុងទីក្រុងដែរ ដ្បិតខ្ញុំបានបើកទ្វារទទួលគេឲ្យស្នាក់នៅដែរ) បើខ្ញុំមិនបានធ្វើការនោះទេ គឺខ្ញុំជាប់ទោសហើយ!
|
||
|
||
\s5
|
||
\v 33 បើខ្ញុំបានគ្របបាំងអំពើរំលងរបស់ខ្ញុំ ដូចជាមនុស្សលោក ដោយលាក់សេចក្ដីអាក្រក់ដែលនៅក្នុងខ្លួនខ្ញុំ
|
||
\v 34 (ពីព្រោះតែខ្លាចចំពោះហ្វូងមនុស្ស ហើយដោយសេចក្ដីមើលងាយរបស់គ្រួសារផ្សេងៗ បាននាំឲ្យខ្ញុំភ័យ ដល់ម៉្លេះបានជាខ្ញុំនៅស្ងៀម មិននិយាយចេញមកក្រៅទេ) ដូចនេះខ្ញុំនឹងជាប់ទោសហើយ!
|
||
|
||
\s5
|
||
\v 35 ឱបើមានអ្នកណាមួយស្ដាប់ខ្ញុំ មើល ខ្ញុំចុះឈ្មោះហើយ សូមឲ្យព្រះដ៏មានគ្រប់ព្រះចេស្តា ឆ្លើយមកខ្ញុំចុះ ឱបើអ្នកដែលតតាំងនឹងខ្ញុំ បានធ្វើពាក្យថ្លែងការទៅ!
|
||
\v 36 នោះប្រាកដជាខ្ញុំនឹងយកទៅដោយភ្ជាប់នឹងស្មា ហើយដាក់ពាក់នៅលើក្បាលដូចជាម្កដ។
|
||
\v 37 ខ្ញុំនឹងទូលព្រះអង្គពីចំនួនជំហានខ្ញុំ ហើយនឹងចូលទៅជិតព្រះអង្គ ដូចអ្នកធំផ្សេងទៀតដែរ។
|
||
|
||
\s5
|
||
\v 38 ប្រសិនបើដីស្រែរបស់ខ្ញុំស្រែកឡើងទាស់នឹងខ្ញុំ ហើយគន្លងទាំងប៉ុន្មានយំជាមួយគ្នា
|
||
\v 39 បើខ្ញុំបានបរិភោគផលនៃដីនោះឥតបង់ថ្លៃ ឬបានធ្វើឲ្យម្ចាស់ដើមបង់ជីវិតនោះ
|
||
\v 40 សូមឲ្យមានតែបន្លាដុះឡើង ជំនួសស្រូវភោជ្ជសាលី ហើយស្រងែជំនួសស្រូវឱកវិញចុះ»។ ពាក្យរបស់លោកយ៉ូបចប់តែប៉ុណ្ណេះ។
|
||
|
||
\s5
|
||
\c 32
|
||
\cl ជំពូក ៣២
|
||
\p
|
||
\v 1 កាលមិត្តភក្ដិទាំងបីរូបរបស់លោកយ៉ូប ឃើញលោកប្រកាន់ជំហរថាខ្លួនសុចរិតដូច្នេះ ពួកគេក៏លែងឆ្លើយឆ្លងទៀត។
|
||
\v 2 ពេលនោះ លោកអេលីហ៊ូវ ជាកូនរបស់លោកបារ៉ាគាល ក្នុងអំបូរប៊ូសនៃត្រកូលរ៉ាម ក៏ចាប់ផ្ដើមខឹងជាខ្លាំង គាត់ខឹងនឹងលោកយ៉ូប ព្រោះលោកប្រកាន់ថាខ្លួនលោកសុចរិតជាងព្រះជាម្ចាស់ ។
|
||
|
||
\s5
|
||
\v 3 គាត់ក៏ខឹងនឹងមិត្តភក្ដិទាំងបីរបស់លោកយ៉ូបដែរ ព្រោះលោកទាំងបីពុំអាចរកពាក្យឆ្លើយទៅលោកវិញបាន ធ្វើហាក់ដូចជាព្រះជាម្ចាស់មានកំហុសមែន ។
|
||
\v 4 ពេលនេះលោកអេលីហ៊ូវក្មេងជាងគេ គាត់រង់ចាំនិយាយជាមួយលោកយ៉ូបក្រោយគេ។
|
||
\v 5 ប៉ុន្តែ ពេលគាត់ឃើញលោកទាំងបីគ្មានពាក្យអ្វីឆ្លើយទៅលោកយ៉ូបទៀតនោះ គាត់ក៏ខឹងជាខ្លាំង។
|
||
|
||
\s5
|
||
\v 6 លោកអេលីហ៊ូវ ជាកូនរបស់លោកបារ៉ាគាល ក្នុងអំបូរប៊ូស ពោលឡើងថា៖ «ខ្ញុំនៅក្មេង ហើយអស់លោកសុទ្ធតែជាចាស់ទុំ។ ហេតុនេះហើយបានជាខ្ញុំភ័យញាប់ញ័រ មិនហ៊ានជម្រាបអស់លោកពីចំណេះរបស់ខ្ញុំ។
|
||
\v 7 ខ្ញុំបាននិយាយថា មនុស្ស «មានអាយុវែង រមែងប្រសប់និយាយ អ្នករស់បានច្រើនឆ្នាំគួរបង្រៀនពីប្រាជ្ញា។
|
||
|
||
\s5
|
||
\v 8 ក៏ប៉ុន្តែ តាមពិត មានតែវិញ្ញាណនៅក្នុងមនុស្ស គឺខ្យល់ដង្ហើមមកពីព្រះដ៏មានឫទ្ធានុភាព ខ្ពង់ខ្ពស់បំផុតប៉ុណ្ណោះ ទើបផ្ដល់ឲ្យគេយល់ដឹងបាន។
|
||
\v 9 គឺមិនមែនដោយសារមនុស្សដែលមានប្រាជ្ញា ហើយក៏មិនមែនសារអាយុ ដែលអាចមានចំណេះដឹងនិង ការវិនិច្ឆ័យដែរ។
|
||
\v 10 ហេតុនេះ ខ្ញុំនឹងនិយាយទៅកាន់លោកម្ដង សូមស្តាប់ខ្ញុំ នោះខ្ញុំនឹងប្រាប់អំពីចំណេះដឹងរបស់ខ្ញុំ។
|
||
|
||
\s5
|
||
\v 11 មើល! ខ្ញុំបានផ្ទៀងត្រចៀកស្ដាប់ពាក្យ ដែលអស់លោកថ្លែង រហូតដល់អស់លោកវែកញែកអស់សេចក្ដី។
|
||
\v 12 ខ្ញុំបានផ្ចង់ចិត្តស្ដាប់អស់លោក ក៏ប៉ុន្តែ គ្មាននរណាម្នាក់ក្នុងចំណោមអស់លោក ជជែកឈ្នះលោកយ៉ូប ឬអាចឆ្លើយតបនឹងពាក្យរបស់គាត់វិញសោះ។
|
||
|
||
\s5
|
||
\v 13 ហេតុនេះ សូមកុំអះអាងថា អស់លោករកបានប្រាជ្ញានោះឡើយ! មានតែព្រះជាម្ចាស់ប៉ុណ្ណោះដែលអាច តទល់នឹងគាត់បាន គឺមិនមែនមនុស្សទេ។
|
||
\v 14 ដ្បិតលោកយ៉ូបពុំមានប្រសាសន៍មកកាន់ខ្ញុំផ្ទាល់ទេ ដូច្នេះ ខ្ញុំនឹងមិនឆ្លើយទៅគាត់វិញ តាមរបៀបដែលអស់លោកឆ្លើយនោះឡើយ។
|
||
|
||
\s5
|
||
\v 15 លោកយ៉ូបអើយ លោកទាំងបីនេះមិនហ៊ានឆ្លើយទៀតទេ ដ្បិតពួកគាត់រកពាក្យនិយាយពុំបាន។
|
||
\v 16 តើគួរឲ្យខ្ញុំរង់ចាំដែរ ពីព្រោះមិនឃើញពួកគាត់និយាយទេ ដោយពួកគាត់នៅស្ងៀម លែងឆ្លើយដូច្នេះទៀតហើយឬ?
|
||
|
||
\s5
|
||
\v 17 ខ្ញុំសូមឆ្លើយតបទៅលោកវិញម្ដង ខ្ញុំក៏ចង់បង្ហាញចំណេះដឹងរបស់ខ្ញុំដែរ។
|
||
\v 18 ដ្បិត ខ្ញុំមានសេចក្ដីជាច្រើនដែលចង់និយាយ វិញ្ញាណដែលនៅក្នុងខ្ញុំ បានបង្ខំខ្ញុំដែរ។
|
||
\v 19 មើល! ទ្រូងរបស់ខ្ញុំមុខតែធ្លុះធ្លាយដូចថង់ស្បែក ដែលដាក់ស្រាទំពាំងបាយជូរថ្មី។
|
||
|
||
\s5
|
||
\v 20 ខ្ញុំសូមនិយាយ ដើម្បីឲ្យបានធូរទ្រូង ខ្ញុំត្រូវតែបើកមាត់ឆ្លើយទៅអស់លោកវិញ។
|
||
\v 21 ខ្ញុំមិនរើសមុខនរណាឡើយ ហើយខ្ញុំក៏មិនបញ្ចើចបញ្ចើនរណាម្នាក់ដែរ។
|
||
\v 22 ដ្បិត ខ្ញុំមិនចេះបញ្ចើចបញ្ចើទេ បើខ្ញុំធ្វើដូច្នេះ ព្រះដែលបង្កើតខ្ញុំមុខជា ដកជីវិតខ្ញុំយ៉ាងឆាប់មិនខាន។
|
||
|
||
\s5
|
||
\c 33
|
||
\cl ជំពូក ៣៣
|
||
\p
|
||
\v 1 ពេលនេះ លោកយ៉ូបអើយ! សូមស្ដាប់ពាក្យខ្ញុំ នឹងសូមស្ដាប់ពាក្យទាំងប៉ុន្មានរបស់ខ្ញុំ។
|
||
\v 2 មើល! ខ្ញុំរៀបចំពាក្យសម្ដី ហើយត្រៀមមាត់ជាស្រេចនឹងនិយាយ។
|
||
\v 3 ពាក្យខ្ញុំរបស់គឺដោយស្មោះត្រង់ ចេញពីចិត្ត មាត់របស់ខ្ញុំនិយាយចំណេះដឹងដែលបរិសុទ្ធ។
|
||
|
||
\s5
|
||
\v 4 ព្រះវិញ្ញាណនៃព្រះជាម្ចាស់បានសូនខ្ញុំឡើង ខ្យល់ដង្ហើមរបស់ព្រះដ៏មានឫទ្ធានុភាព ប្រទានឲ្យខ្ញុំមានជីវិត។
|
||
\v 5 សូមឆ្លើយមកខ្ញុំចុះ បើលោកអាចឆ្លើយបាន សូមរៀបចំពាក្យរបស់លោកមុនខ្ញុំចាប់ផ្តើម។
|
||
|
||
\s5
|
||
\v 6 មើល! ខ្ញុំក៏នៅខាងព្រះជាម្ចាស់ដែរ ព្រះអង្គបានសូនខ្ញុំពីដីឥដ្ឋ ដូចលោកដែរ។
|
||
\v 7 មើល! សូមកុំញាប់ញ័រនៅចំពោះមុខខ្ញុំឡើយ ហើយក៏មិនធ្វើឲ្យលោកភ័យខ្លាច ឬដាក់បន្ទុកលើលោកដែរ។
|
||
|
||
\s5
|
||
\v 8 ខ្ញុំបានឮពាក្យដែលលោកថ្លែងប្រាប់ ហើយខ្ញុំចងចាំ ឥតភ្លេចឡើយ គឺលោកពោលថា៖
|
||
\v 9 ខ្ញុំជាមនុស្សគ្មានទោស គ្មានបាប ខ្ញុំជាមនុស្សស្អាតស្អំដែរ ឥតមានកំហុសអ្វីទេ។
|
||
|
||
\s5
|
||
\v 10 មើល! ព្រះជាម្ចាស់រករឿងទាស់នឹងខ្ញុំ ព្រះអង្គចាត់ទុកខ្ញុំជាខ្មាំងសត្រូវ។
|
||
\v 11 ព្រះអង្គដាក់ខ្នោះជើងខ្ញុំ ព្រះអង្គឃ្លាំមើលគ្រប់ផ្លូវរបស់ខ្ញុំ។
|
||
\v 12 មើល! លោកមានប្រសាសន៍ដូច្នេះ មិនត្រូវទេ ចាំខ្ញុំពន្យល់លោក ដ្បិតព្រះជាម្ចាស់ធំជាងមនុស្សលោក។
|
||
|
||
\s5
|
||
\v 13 ហេតុអ្វីបានជាលោកចោទប្រកាន់ព្រះអង្គ? ព្រះអង្គមិនទទួលខុសត្រូវ សម្រាប់ការដែលព្រះអង្គបានធ្វើ។
|
||
\v 14 ព្រះជាម្ចាស់មានព្រះបន្ទូលតាមរបៀបផ្សេងៗ តែគ្មាននរណាចាប់អារម្មណ៍ទេ។
|
||
\v 15 តាមការយល់សប្ដិ តាមរយៈសុបិននិមិត្តនៅពេលយប់ ក្នុងពេលដែលមនុស្សកំពុងតែដេក លង់លក់នៅលើគ្រែផង
|
||
|
||
\s5
|
||
\v 16 ព្រះអង្គក៏សម្តែងឲ្យគេស្គាល់ ហើយពួកគេមានការរន្ធត់ជាង ការសម្លុតទៅទៀត។
|
||
\v 17 ធ្វើដូច្នេះ ព្រះអង្គនាំមនុស្សឲ្យងាក ចេញពីអំពើបាប ហើយការពារមនុស្សកុំឲ្យមានអំនួត។
|
||
\v 18 ព្រះជាម្ចាស់រក្សាគេកុំឲ្យគេធ្លាក់ទៅក្នុងរណ្ដៅ និងការពារជីវិតគេ ឲ្យរួចពីក្តីស្លាប់។
|
||
|
||
\s5
|
||
\v 19 មនុស្សនឹងទទួលទោស នឹងជាមួយការឈឺចាប់នៅលើគ្រែរបស់គេ នឹងមានការឈឺចាប់ក្នុងឆ្អឹងមិនឈប់
|
||
\v 20 ដូច្នេះ គេបរិភោគអាហារលែងកើត ហើយក៏លែងដឹងរស់ជាតិអាហារដែរ។
|
||
|
||
\s5
|
||
\v 21 រូបកាយរបស់គេកាន់តែស្គមទៅៗ នៅសល់តែស្បែកដែលមើលស្ទើតែមិនឃើញ និងឆ្អឹងរបស់គេក៏ដូចគ្នាដែរ។
|
||
\v 22 ព្រលឹងគេកាន់តែខិតជិតរណ្ដៅ ជីវិតរបស់គេ ក៏ខិតទៅជិតដល់ក្តីវិនាសដែរ។
|
||
|
||
\s5
|
||
\v 23 ក៏ប៉ុន្តែ ប្រសិនបើមានទេវតាមួយណា ក្នុងចំណោមទេវតាមួយពាន់ មកបកស្រាយ និងបង្ហាញឲ្យអ្នកនោះ ស្គាល់ផ្លូវត្រឹមត្រូវ។
|
||
\v 24 ព្រះជាម្ចាស់មុខជាលើកលែងទោសឲ្យគេ ដ្បិតទេវតាអង្វរថា៖ សូមដោះលែងអ្នកនេះទៅ កុំឲ្យគេធ្លាក់ទៅក្នុងរណ្ដៅឡើយ ទូលបង្គំរកបានហេតុផល ដើម្បីរំដោះគេហើយ។
|
||
|
||
\s5
|
||
\v 25 ពេលនោះ សាច់ឈាមរបស់គេនឹងប្រែជា ស្រស់ស្អាតដូចគ្រានៅពីក្មេង ហើយគេនឹងបានដូចគ្រានៅវ័យជំទង់។
|
||
\v 26 ពេលគេទូលអង្វរព្រះជាម្ចាស់ ព្រះអង្គស្ដាប់គេ គេចូលទៅគាល់ព្រះអង្គដោយអំណរ ព្រះអង្គរាប់គេជាមនុស្សសុចរិតឡើងវិញ។
|
||
|
||
\s5
|
||
\v 27 ពេលនោះ គេនឹងច្រៀង នៅចំពោះមុខមនុស្សម្នាថា៖ ខ្ញុំបានប្រព្រឹត្តអំពើបាប ខ្ញុំបានវង្វេងចេញពីមាគ៌ាដ៏ត្រឹមត្រូវ តែព្រះជាម្ចាស់ពុំបានដាក់ទោសខ្ញុំ ស្របតាមអំពើដែលខ្ញុំប្រព្រឹត្តនោះឡើយ។
|
||
\v 28 ព្រះជាម្ចាស់បានរំដោះខ្ញុំមិនឲ្យធ្លាក់ទៅក្នុងរណ្ដៅ ខ្ញុំនៅមានជីវិត ហើយមើលឃើញពន្លឺ។
|
||
|
||
\s5
|
||
\v 29 មើល! ព្រះជាម្ចាស់ធ្វើការទាំងនេះចំនួនពីរ ឬបីលើក ចំពោះមនុស្ស
|
||
\v 30 ដើម្បីនាំគេឲ្យចេញផុតពីរណ្ដៅ ហើយឲ្យពន្លឺជីវិតចាំងចែងទៅលើគេផងដែរ។
|
||
|
||
\s5
|
||
\v 31 លោកយ៉ូបអើយ សូមត្រងត្រាប់ស្ដាប់ពាក្យខ្ញុំ! សូមលោកនៅស្ងៀមទៅ នោះយខ្ញុំនឹងនិយាយ។
|
||
\v 32 ប្រសិនបើលោកចង់ឆ្លើយ សូមឆ្លើយមកចុះ សូមមានប្រសាសន៍មក ដ្បិតខ្ញុំចង់រកយុត្តិធម៌ជូនលោក។
|
||
\v 33 បើគ្មានទេ សូមស្ដាប់ខ្ញុំ! សូមនៅស្ងៀមទៅ ខ្ញុំនឹងបង្រៀនលោកអំពីប្រាជ្ញា»។
|
||
|
||
\s5
|
||
\c 34
|
||
\cl ជំពូក ៣៤
|
||
\p
|
||
\v 1 ទោះបីជាយ៉ាងណាក៏ដោយ លោកអេលីហ៊ូវបន្តទៀតថា៖
|
||
\v 2 សូមស្តាប់ពាក្យរបស់ខ្ញុំ លោកគឺជាអ្នកមានប្រាជ្ញា ស្តាប់ខ្ញុំ លោកដែលមានចំណេះដឹង។
|
||
\v 3 ដ្បិតត្រចៀកស្ដាប់យល់ពាក្យសម្ដី ដូចអណ្ដាតស្គាល់រសជាតិអាហារដែរ។
|
||
|
||
\s5
|
||
\v 4 សូមឲ្យយើងបានជ្រើសរើសអ្វីដែលត្រឹមត្រូវ សម្រាប់ខ្លួនយើង៖ ហើយក៏ស្វែងរកអ្វីដែលល្អសម្រាប់ខ្លួនយើងដែរ។
|
||
\v 5 ដ្បិត លោកយ៉ូបបាននិយាយថា៖ លោកគឺជាមនុស្សសុចរិត ប៉ុន្តែព្រះជាម្ចាស់បានយកសិទ្ធនោះចេញពីលោកវិញ។
|
||
\v 6 ការធ្វេសប្រហែស អំពីសេចក្តីត្រឹមត្រូវ របស់លោក ហើយគិតថាលោកគឺជាមនុស្សកុហកវិញ។ ហើយការឈឺចាប់នៃជំងឺ គឺមិនអាចព្យាបាលបាន ទោះបីលោកមិនមានបាបសោះ។
|
||
|
||
\s5
|
||
\v 7 តើមានអ្នកណាដូចជាលោកយ៉ូប ដែលបានផឹកទឹកនៃសេចក្តីឡកឡឺយ
|
||
\v 8 តើអ្នកណាដែលទៅក្នុងពួកអ្នកដែលបានប្រព្រឹត្តសេចក្តីអាក្រក់ ហើយដើរជាមួយមនុស្សមានបាបឬ?
|
||
\v 9 ដ្បិត គាត់បាននិយាយថា៖ ការនេះមិនបានប្រើដល់អ្នកមនុស្ស ដែលធ្វើការសព្វព្រះហឬទ័យដល់ព្រះជាម្ចាស់។
|
||
|
||
\s5
|
||
\v 10 ដូច្នេះសូមស្តាប់ដល់ខ្ញុំ លោកទាំងអស់សុទ្ធតែមានចំណោះដឹងៈ ព្រះជាម្ចាស់មិនដែលប្រព្រឹត្តអាក្រក់ឡើយ ហើយព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត ក៏មិនដែលប្រព្រឹត្តអំពើបាបទេ។
|
||
\v 11 ព្រះអង្គតបស្នងចំពោះមនុស្សលោក តាមអំពើដែលខ្លួនប្រព្រឹត្ត ព្រះអង្គឲ្យម្នាក់ៗទទួលផល តាមរបៀបដែលខ្លួនរស់នៅ។
|
||
\v 12 ពិតមែនហើយ ព្រះជាម្ចាស់មិនប្រព្រឹត្ត អំពើអាក្រក់ជាដាច់ខាត ព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត មិនប្រាសចាកយុត្តិធម៌ឡើយ។
|
||
|
||
\s5
|
||
\v 13 តើអ្នកណាជាអ្នកឲ្យអំណាចដល់ព្រះអង្គគ្រប់គ្រងផែនដី? តើអ្នកណាបានដាក់ផែនដីនេះឲ្យនៅក្រោមព្រះអង្គ?
|
||
\v 14 បើសិនជាព្រះហឬទ័យព្រះអង្គសម្រាប់ខ្លួនព្រះអង្គទេ ហើយបើព្រះអង្គប្រមូលព្រះវិញ្ញាណ និងដង្ហើមមកវិញដើម្បីតែព្រះអង្គនោះ
|
||
\v 15 ដូច្នេះមនុស្សនឹងពិតជាវិនាសទាំងអស់គ្នា ហើយមនុស្សក៏នឹងត្រឡប់ទៅជាធូលីដីវិញដែរ។
|
||
|
||
\s5
|
||
\v 16 ប្រសិនបើលោកមានប្រាជ្ញា សូមស្ដាប់ខ្ញុំ សូមផ្ទៀងស្ដាប់សេចក្ដីដែលខ្ញុំបាននិយាយ។
|
||
\v 17 តើព្រះជាម្ចាស់ស្អប់យុត្តិធម៌ អាចគ្រប់គ្រងផែនដីបានទេ? តើលោកហ៊ានថ្កោលទោសព្រះដ៏សុចរិត ជាព្រះចេស្តារ្យឬ?
|
||
|
||
\s5
|
||
\v 18 មិនដែលមាននរណាហ៊ានបន្ទោសស្ដេចថា មនុស្សពាល ឬស្ដីឲ្យអ្នកធំថា មនុស្សទុច្ចរិត?
|
||
\v 19 ព្រះជាម្ចាស់វិញ ព្រះអង្គមិនរើសមុខមេដឹកនាំឡើយ ហើយព្រះអង្គក៏មិនយោគយល់អ្នកមាន ជាងអ្នកក្រដែរ ដ្បិតព្រះអង្គបានបង្កើតពួកគេមកដូចគ្នា។
|
||
\v 20 ពួកគេនឹងបាត់បង់ជីវិតតែក្នុងមួយប៉ប្រិចភ្នែក នៅពាក់កណ្ដាលអធ្រាត្រ ញ៉បញ័រហើយវិនាសក្នុងផ្លួវគេ ពួកអ្នកធំនឹងត្រូវយកចេញ តែមិនមែនដោយដៃមនុស្សទេ។
|
||
|
||
\s5
|
||
\v 21 ដ្បិត ព្រះជាម្ចាស់ទតមើលផ្លូវរបស់មនុស្ស ព្រះជាម្ចាស់បានមើលគ្រប់ជំហានរបស់គេ។
|
||
\v 22 គ្មានភាពងងឹត ឬភាពអន្ធការណា បាំងអស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិត មិនឲ្យព្រះអង្គទតឃើញឡើយ។
|
||
\v 23 ព្រះអង្គមិនចាំបាច់ចំណាយពេលពិនិត្យពិច័យ មុននឹងនាំមនុស្សឲ្យមកឈរក្នុងទីកាត់ក្ដី របស់ព្រះអង្គ។
|
||
|
||
\s5
|
||
\v 24 ព្រះអង្គផ្ដួលរំលំអ្នកកាន់អំណាច ដោយមិនបាច់សួរនាំ ហើយព្រះអង្គតែងតាំងអ្នកផ្សេងជំនួស។
|
||
\v 25 ដ្បិតព្រះអង្គជ្រាបអំពើដែលពួកគេប្រព្រឹត្ត ព្រះអង្គផ្ដួលរំលំពួកគេឲ្យធ្លាក់ពីអំណាច ក្នុងពេលតែមួយយប់។
|
||
|
||
\s5
|
||
\v 26 ក្នុងការបើឲ្យគ្រប់គ្នាដឹង ព្រះអង្គប្រហារពួកគេនូវអំពើអាក្រក់របស់គេ ដូចវាយជនទុច្ចរិត
|
||
\v 27 ព្រោះពួកគេងាកចេញពីការដើរតាមព្រះអង្គ ហើយបដិសេធចំណេះដឹង និងផ្លួវរបស់ព្រះអង្គ។
|
||
\v 28 ពួកគេធ្វើបាបជនក្រីក្រ រហូតដល់អ្នកទាំងនោះស្រែករកព្រះអង្គ ហើយព្រះអង្គទ្រង់ព្រះសណ្ដាប់សម្រែកនេះ។
|
||
|
||
\s5
|
||
\v 29 ប្រសិនបើព្រះជាម្ចាស់នៅស្ងៀម តើនរណាហ៊ានថ្កោលទោសព្រះអង្គ? ប្រសិនបើព្រះអង្គលាក់ព្រះភ័ក្ត្រនោះ តើនរណាមើលព្រះអង្គឃើញ? ព្រះអង្គពិនិត្យមើលមនុស្សម្នាក់ ក៏ដូចជាប្រជាជាតិមួយដែរ
|
||
\v 30 ដូច្នេះ មនុស្សទមិឡគឺមិនអាចគ្រប់គ្រង ហើយក៏មិនមានមនុស្សជាប់អន្ទាក់ឡើយ។
|
||
|
||
\s5
|
||
\v 31 មានម្នាក់ទូលព្រះជាម្ចាស់ថា៖ ទូលបង្គំបានរងទុក្ខទោសរួចហើយ នោះទូលបង្គំនឹងគ្មានបាបទៀតទេ
|
||
\v 32 សូមបង្រៀនអ្វីដែលទូលបង្គំ មើលមិនឃើញ ហើយនាំឲ្យទូលបង្គំបានប្រព្រឹត្តអំពើបាប តែទូលបង្គំនឹងមិនធ្វើវាទៀតទេ។
|
||
\v 33 តើលោកគិតថា ព្រះជាម្ចាស់នឹងដាក់ទោសបាបរបស់មនុស្ស តើនេះជាអ្វីដែលលោកគិតថាព្រះអង្គបានធ្វើឬ? លោកនឹងឆ្លើយថា មិនមែនខ្ញុំ។ ដូច្នេះសូមនិយាយ អ្វីដែលលោកបានដឹងចុះ។
|
||
|
||
\s5
|
||
\v 34 មនុស្សមានសុភនិច្ឆ័យនឹងយល់ស្របជាមួយខ្ញុំ មនុស្សមានប្រាជ្ញានឹងចុះសំរុងជាមួយខ្ញុំថា៖
|
||
\v 35 លោកយ៉ូបនេះនិយាយមិនដឹងខុសត្រូវ ពាក្យសម្ដីរបស់គាត់គឺគ្មានប្រាជ្ញាទេ។
|
||
|
||
\s5
|
||
\v 36 សូមសួរចម្លើយលោកយ៉ូប រហូតដល់ចប់ចុងចប់ដើម ព្រោះគាត់និយាយដូចមនុស្សទុច្ចរិត។
|
||
\v 37 ដ្បិតគាត់បន្ថែមកំហុសមួយដ៏ធ្ងន់ ពីលើអំពើបាបរបស់ខ្លួន គាត់បានទះដៃក្នុងការឡកឡឺយនៅកណ្តាលយើង គឺគាត់ពោលពាក្យប្រឆាំងនឹងព្រះជាម្ចាស់»។
|
||
|
||
\s5
|
||
\c 35
|
||
\cl ជំពូក ៣៥
|
||
\p
|
||
\v 1 លោកអេលីហ៊ូវមានប្រសាសន៍ ទៀតថា៖
|
||
\v 2 «តើលោកស្មានថាលោកត្រូវទាំងស្រុងឬ?
|
||
\v 3 ជាសិទ្ធរបស់លោកនៅចំពោះព្រះជាម្ចាស់ឬ? លោកបានទូលសួរថា៖ តើប្រើអ្វីសម្រាប់ខ្ញុំ? ខ្ញុំគួរសា្លប់ទៅបើខ្ញុំធ្វើបាបឬ?
|
||
|
||
\s5
|
||
\v 4 ខ្ញុំសូមឆ្លើយទៅលោក ព្រមទាំងមិត្តភក្ដិរបស់លោកដែរ។
|
||
\v 5 សូមលោកសម្លឹងមើលទៅលើមេឃ សូមមើលទៅពពក ថាតើវាខ្ពស់ជាងលោកប៉ុនណា។
|
||
|
||
\s5
|
||
\v 6 បើលោកបានធ្វើបាប តើលោកធ្វើឲ្យព្រះអង្គអាម៉ាស់ដែរទេ? បើលោកបំពានលើវិន័យកាន់តែច្រើនឡើងៗ តើលោកបានធ្វើអ្វីដល់ព្រះជាម្ចាស់?
|
||
\v 7 បើលោកជាមនុស្សសុចរិត តើបានផលអ្វីចំពោះព្រះអង្គ? តើព្រះអង្គទទួលអ្វីពីលោក?
|
||
\v 8 តាមពិត អំពើអាក្រក់ដែលលោកប្រព្រឹត្ត ផ្ដល់តែទុក្ខទោសដល់មនុស្សដូចលោកប៉ុណ្ណោះ ហើយអំពើសុចរិតដែលលោកប្រព្រឹត្ត ក៏ផ្ដល់ផលប្រយោជន៍សម្រាប់តែកូនមនុស្សផ្សេង។
|
||
|
||
\s5
|
||
\v 9 ពេលមានការជិះជាន់សង្កត់សង្កិនច្រើន មនុស្សនឹងស្រែកថ្ងូរ ហើយពួកគេស្រែករកជំនួយ ពីអ្នកដែលមានអំណាច។
|
||
\v 10 តែគ្មាននរណានិយាយថា៖ តើព្រះជាម្ចាស់ដែលបានបង្កើតខ្ញុំ ហើយព្រះអង្គឲ្យទំនុកចំរៀង នៅពេលរាត្រី
|
||
\v 11 ព្រះអង្គប្រៀនយើងឲ្យមានចំណេះ ជាងសត្វដែលរស់នៅលើដី ព្រះអង្គប្រទានឲ្យយើងមានប្រាជ្ញា ជាងបក្សាបក្សីដែលហើរនៅលើមេឃ?
|
||
|
||
\s5
|
||
\v 12 ពេលគេស្រែករកព្រះអង្គ តែព្រះអង្គមិនឆ្លើយទេ ព្រោះតែអំនួត និងអំពើអាក្រក់របស់គេ។
|
||
\v 13 គេស្រែករកព្រះអង្គ តែឥតបានផលអ្វីឡើយ ព្រោះព្រះអង្គមិនព្រមស្ដាប់ ព្រះដ៏មានឫទ្ធានុភាព មិនរវីរវល់នឹងគេទេ។
|
||
\v 14 លោកពោលថា លោកមិនឃើញព្រះអង្គ លោកបានផ្ញើសំណុំរឿងទៅព្រះអង្គ ហើយលោកនៅរង់ចាំចំពោះព្រះអង្គ!
|
||
|
||
\s5
|
||
\v 15 ធ្វើយ៉ាងណាឲ្យព្រះជាម្ចាស់ឆ្លើយមកកាន់លោក ប្រសិនបើលោកនិយាយថា ព្រះអង្គនឹងដាក់ទោសដោយសេចក្តីក្រោធ ហើយព្រះជាម្ចាស់ក៏មិនចាប់អារម្មណ៍និងមនុស្សអំនួតដែរ។
|
||
\v 16 ដូច្នេះ លោកយ៉ូបនិយាយសុទ្ធតែឥតបានការ លោកចេះតែពោលពាក្យសម្ដីដែលគ្មានប្រាជ្ញា»។
|
||
|
||
\s5
|
||
\c 36
|
||
\cl ជំពូក ៣៦
|
||
\p
|
||
\v 1 លោកអេលីហ៊ូវមានប្រសាសន៍ បន្តទៀតថា៖
|
||
\v 2 «សូមរង់ចាំបន្តិច ខ្ញុំនឹងពន្យល់ឲ្យលោកដឹង ដ្បិតខ្ញុំនៅមានសេចក្ដីខ្លះទៀតដែលត្រូវនិយាយ ដើម្បីការពារព្រះជាម្ចាស់។
|
||
\v 3 ខ្ញុំនាំយកចំណេះដឹងដ៏ជ្រៅជ្រះមកជម្រាបជូន ហើយខ្ញុំទទួលស្គាល់ថា សេចក្តីសុចរិតគឺជារបស់ព្រះជាម្ចាស់ ដែលបានបង្កើតខ្ញុំ។
|
||
|
||
\s5
|
||
\v 4 ដ្បិតសេចក្ដីដែលខ្ញុំនិយាយ មិនមែនខាងឯសាច់ឈាមទេ គឺខ្ញុំបានពេញវ័យនៅក្នុងចំណេះដឹង នៅជាមយួយលោក។
|
||
\v 5 ព្រះជាម្ចាស់ដ៏អស្ចារ្យ មិនមើលងាយនរណាម្នាក់ឡើយ ព្រះអង្គមានព្រះចេស្ដាដ៏ឧត្តុង្គឧត្ដម និងពេញដោយព្រះប្រាជ្ញាញាណ។
|
||
|
||
\s5
|
||
\v 6 ព្រះអង្គមិនទុកជីវិតឲ្យមនុស្សអាក្រក់ទេ ហើយព្រះអង្គតែងតែរកយុត្តិធម៌ឲ្យ មនុស្សក្រីក្រ។
|
||
\v 7 ព្រះអង្គមិនបែរព្រះភ័ក្ត្រចេញឆ្ងាយ ពីមនុស្សសុចរិតឡើយ ព្រះអង្គប្រទានឲ្យគេគ្រងរាជ្យ រួមជាមួយស្ដេចនានា ព្រមទាំងលើកតម្កើងគេថែមទៀតផង។
|
||
|
||
\s5
|
||
\v 8 ប្រសិនបើគេជាប់ច្រវាក់ ឬជាប់នៅក្នុងចំណងនៃទុក្ខលំបាក
|
||
\v 9 គឺមកពីព្រះអង្គបង្ហាញឲ្យគេស្គាល់ អំពើដែលខ្លួនប្រព្រឹត្ត នៅពេលមានអំនួត គេបានបះបោរ ប្រឆាំងនឹងព្រះអង្គ។
|
||
|
||
\s5
|
||
\v 10 ព្រះអង្គជួយគេឲ្យយកចិត្តទុកដាក់ ស្ដាប់ដំបូន្មាន ព្រះអង្គណែនាំគេឲ្យលះបង់អំពើទុច្ចរិត។
|
||
\v 11 ប្រសិនបើគេសុខចិត្តស្ដាប់ ហើយគោរពចុះចូល គេមុខជាមានសុភមង្គល និងអំណរសប្បាយ រហូតដល់ថ្ងៃលាចាកលោកនេះទៅ។
|
||
\v 12 ប្រសិនបើគេមិនព្រមស្ដាប់ទេ គេមុខជាត្រូវវិនាសដោយមុខលំពែង គេនឹងរលត់វិញ្ញាណទៅ ទាំងអាប់ប្រាជ្ញា។
|
||
|
||
\s5
|
||
\v 13 មនុស្សទមិឡរមែងចូលចិត្តកំហឹង ពេលព្រះជាម្ចាស់យកច្រវាក់មកចងគេ នោះគេមិនស្រែកអង្វរព្រះអង្គឡើយ។
|
||
\v 14 ពួកគេស្លាប់ទៅ ទាំងខ្លួននៅក្មេង ជីវិតរបស់ពួកគេបានបញ្ចាប់ជាមួយ ចំណោមពូជកំផឹត។
|
||
|
||
\s5
|
||
\v 15 ក៏ប៉ុន្តែ ព្រះជាម្ចាស់ប្រើភាពទុគ៌ត ដើម្បីរំដោះជនក្រីក្រ ព្រះអង្គប្រើទុក្ខលំបាក ដើម្បីអប់រំគេ។
|
||
\v 16 ព្រះអង្គនឹងនាំលោកឲ្យចៀសផុតពី ភាពអាសន្ននេះ ព្រមទាំងប្រទានឲ្យលោកបានចម្រុងចម្រើន ហើយតុរបស់លោកនឹងពោរពេញដោយ ចំណីអាហារដ៏ឆ្ងាញ់ពិសា។
|
||
|
||
\s5
|
||
\v 17 ប៉ុន្តែ ដោយលោកវិនិច្ឆ័យដូចមនុស្សអាក្រក់ លោកនឹងទទួលទោស ស្របតាមយុត្តិធម៌ ចៀសមិនផុតឡើយ។
|
||
\v 18 សូមកុំបណ្ដោយឲ្យកំហឹងទាក់ទាញលោកចំអក ឬក៏ជាហេតុធ្វើឲ្យលោកបែរចេញផងដែរ។
|
||
|
||
\s5
|
||
\v 19 ទ្រព្យសម្បត្តិរបស់លោកពុំអាចជួយលោក ឲ្យរួចពីភាពអាសន្នបានទេ តើកម្លាំងដ៏ខ្លាំងរបស់លោក អាចជួយលោកបានទេ?
|
||
\v 20 កុំរង់ចាំដល់ពេលយប់ ដើម្បីធ្វើបាបទាស់ជាមួយអ្នកផ្សេង ជាពេលដែល មនុស្សត្រូវវិនាសពីកន្លែងពួកគេ។
|
||
\v 21 ប៉ុន្តែ ចូរប្រយ័ត្ន ក្រែងលោកបែរទៅរកអំពើបាប ដោយព្រោះលោកបានល្បងពីសេចក្តីឈឺចាប់វិញ ដូច្នេះសូមនៅឲ្យឆ្ងាយអំពើបាប។
|
||
|
||
\s5
|
||
\v 22 មើល! ព្រះជាម្ចាស់លើកតម្កើង តាមរយៈព្រះចេស្ដារបស់ព្រះអង្គ តើនរណាអាចប្រៀនដូចព្រះអង្គបាន?
|
||
\v 23 តើនរណាអាចបង្រៀនព្រះអង្គអំពីមាគ៌ារនៃព្រះជាម្ចាស់? តើនរណាអាចនិយាយថា៖ ព្រះអង្គធ្វើដូច្នេះ គឺមិនសុចរិតនោះទេ?
|
||
\v 24 ហេតុនេះ សូមកុំភ្លេចលើកតម្កើង ស្នាព្រះហស្ថរបស់ព្រះអង្គ ដូចមនុស្សម្នាតែងតែច្រៀងលើកតម្កើង។
|
||
|
||
\s5
|
||
\v 25 មនុស្សលោកទាំងអស់មើលឃើញ ស្នាព្រះហស្ដនេះពីចម្ងាយ ហើយស្ងើចសរសើរគ្រប់ៗគ្នា។
|
||
\v 26 មើល! ព្រះជាម្ចាស់ជាព្រះដ៏ឧត្ដម ដែលយើងពុំអាចស្វែងយល់បានឡើយ ហើយយើងក៏ពុំអាចគិតអំពីព្រះជន្មាយុ របស់ព្រះអង្គបានដែរ។
|
||
|
||
\s5
|
||
\v 27 ដ្បិត ព្រះអង្គទាញយកដំណក់ទឹកមកមូលផ្ដុំគ្នា ជាចំហាយ និងទឹកភ្លៀង។
|
||
\v 28 កន្លែងពពកបង្អុរភ្លៀងចុះមកស្រោចស្រពបណ្ដាមនុស្សនៅលើផែនដី។
|
||
\v 29 ការពិត តើនរណាអាចយល់ពីដំណើរពពករសាត់ ព្រមទាំងផ្គរលាន់ក្នុងអាកាសវេហាស៍បាន?
|
||
|
||
\s5
|
||
\v 30 ព្រះអង្គជះពន្លឺរស្មីនៅជុំវិញព្រះអង្គ តែព្រះអង្គធ្វើឲ្យមានភាពងងឹត នៅបាតសមុទ្រ។
|
||
\v 31 ព្រះអង្គគ្រប់គ្រងលើជនជាតិទាំងឡាយ ដោយប្រទានទឹកភ្លៀង និងផ្ដល់ឲ្យគេមានអាហារដ៏បរិបូណ៌។
|
||
|
||
\s5
|
||
\v 32 ព្រះអង្គកាន់ផ្លេកបន្ទោរនៅក្នុងព្រះហស្ថ ហើយបាញ់តម្រង់ទៅរកទិសដៅ។
|
||
\v 33 ព្រះអង្គប្រើផ្គរលាន់ ដើម្បីប្រកាសអំពីវត្តមានរបស់ព្យុះ ហើយគោក្របីក៏អាចឮពីសម្លេងទាំងនោះដែរ។
|
||
|
||
\s5
|
||
\c 37
|
||
\cl ជំពូក ៣៧
|
||
\p
|
||
\v 1 ការពិត បេះដូងខ្ញុំញ័ររន្ធត់ ចង់លោតចេញពីដើមទ្រង់ហើយ។
|
||
\v 2 ស្ដាប់ចុះ ចូរនាំគ្នាស្ដាប់ព្រះសូរសៀង ដែលលាន់ឮគគ្រឹកគគ្រេង គឺសំឡេងចេញមកពីព្រះឱស្ឋរបស់ព្រះអង្គ។
|
||
\v 3 ព្រះអង្គធ្វើឲ្យលាន់ឮពាសពេញផ្ទៃមេឃ ផ្លេកបន្ទោររបស់ព្រះអង្គភ្លឺរហូតទៅដល់ ទីដាច់ស្រយាលនៃផែនដី។
|
||
|
||
\s5
|
||
\v 4 បន្ទាប់មក ព្រះសូរសៀងដ៏រំពងរបស់ព្រះអង្គ លាន់ឮឡើងប្រកបដោយភាពថ្កុំថ្កើងរុងរឿង ហើយពេលព្រះអង្គបន្លឺព្រះសូរសៀងនោះ ព្រះអង្គបណ្ដោយឲ្យផ្លេកបន្ទោរ ជះពន្លឺដ៏ព្រោងព្រាត។
|
||
\v 5 ព្រះជាម្ចាស់បន្លឺព្រះសូរសៀងដ៏គួរស្ញប់ស្ញែង ព្រះអង្គធ្វើកិច្ចការដ៏អស្ចារ្យបំផុត ដែលយើងពុំអាចស្វែងយល់បាន។
|
||
\v 6 ព្រះអង្គបង្គាប់ឲ្យព្រឹលធ្លាក់មកលើផែនដី ព្រះអង្គបង្គាប់ឲ្យមានភ្លៀង។
|
||
|
||
\s5
|
||
\v 7 ពេលនោះ ព្រះអង្គបញ្ឈប់សកម្មភាព របស់មនុស្សទាំងអស់ ដើម្បីឲ្យគេទទួលស្គាល់ស្នាព្រះហស្ដ របស់ព្រះអង្គ។
|
||
\v 8 សត្វព្រៃនាំគ្នារត់ទៅរកជម្រក ហើយសំងំនៅក្នុងរូងរបស់វា។
|
||
\v 9 ខ្យល់ព្យុះបក់មកពីទិសខាងត្បូង ហើយខ្យល់ត្រជាក់បក់មកពីទិសខាងជើង។
|
||
|
||
\s5
|
||
\v 10 ដោយសារខ្យល់ដង្ហឹមរបស់ព្រះជាម្ចាស់ ទឹកប្រែជាកក ហើយផ្ទៃទឹកប្រែជារឹង។
|
||
\v 11 ជាការពិត ព្រះអង្គធ្វើឲ្យមានចំហាយនៅក្នុងពពក ហើយព្រះជាម្ចាស់បានធ្វើឲ្យពពកនោះជះពន្លឺដ៏ភ្លឺផ្លេក។
|
||
|
||
\s5
|
||
\v 12 ព្រះអង្គឲ្យពពករសាត់ទៅគ្រប់ទិសទី ស្របតាមព្រះហឫទ័យដែលព្រះអង្គប្រើវា ឲ្យទៅសព្វទីកន្លែងនៅលើផែនដី។
|
||
\v 13 ព្រះជាម្ចាស់ធ្វើការនេះឲ្យកើតឡើង ដើម្បីព្រះអង្គកែតម្រូវដល់មនុស្ស នៅលើផែនដី ឬសម្តែង ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ។
|
||
|
||
\s5
|
||
\v 14 លោកយ៉ូបអើយ សូមស្ដាប់សេចក្ដីទាំងនេះ ហើយរិះគិតអំពីស្នាព្រះហស្ថ ដ៏អស្ចារ្យរបស់ព្រះអង្គ។
|
||
\v 15 សូមលោកសង្កេតឲ្យច្បាស់ថា តើព្រះជាម្ចាស់បញ្ជាធម្មជាតិទាំងនោះ និងបញ្ចេញផ្លេកបន្ទោរពីពពករបស់ព្រះអង្គ តាមរបៀបណា?
|
||
|
||
\s5
|
||
\v 16 តើលោកដឹងឬទេថា ពពករក្សាលំនឹង នៅក្នុងអាកាសវេហាស៍ ដោយរបៀបណា ទាល់តែអ្នកមានប្រាជ្ញាប្រសើរឥតខ្ចោះទើបសម្រេចការអស្ចារ្យបែបនេះបាន?
|
||
\v 17 ពេលធាតុអាកាសហប់ដោយសារខ្យល់ក្ដៅបក់មកពីទិសខាងត្បូង នោះលោកក៏ក្ដៅស្អុះស្អាប់ទៅហើយ?
|
||
|
||
\s5
|
||
\v 18 ដូច្នេះ តើលោកអាចជួយព្រះជាម្ចាស់ ដើម្បីលាតសន្ធឹងអាកាសវេហាស៍ ដែលរឹងដូចកញ្ចក់ដ៏ភ្លឺរលើបបានដែរឬ?
|
||
\v 19 សូមប្រាប់ឲ្យយើងដឹងអំពីសេចក្ដីដែល យើងត្រូវទូលព្រះអង្គផង យើងមិនដឹងជាត្រូវថ្លែងដូចម្ដេចទេ ព្រោះយើងជាមនុស្សល្ងិតល្ងង់។
|
||
\v 20 ខ្ញុំមិនចង់និយាយទៅកាន់ព្រះអង្គទេ ដ្បិតខ្ញុំមិនចង់ហុចឱកាសឲ្យព្រះអង្គបំផ្លាញខ្ញុំ។
|
||
|
||
\s5
|
||
\v 21 ឥឡូវនេះ មនុស្សមិនអាចមើលឃើញពន្លឺទៀតទេ ព្រោះព្រះអាទិត្យលាក់ខ្លួននៅពីក្រោយពពក ហើយមានខ្យល់បក់មកធ្វើឲ្យផ្ទៃមេឃ ប្រែជាស្រឡះ។
|
||
\v 22 មានពន្លឺពណ៌មាសចេញមកពីទិសខាងជើង ព័ទ្ធជុំវិញព្រះជាម្ចាស់ដ៏ថ្កុំថ្កើង និងគួរឲ្យស្ញែងខ្លាចណាស់។
|
||
|
||
\s5
|
||
\v 23 យើងមិនអាចរកព្រះដ៏មានឫទ្ធានុភាពបានឡើយ! ព្រះអង្គជាព្រះដ៏ឧត្ដម ពេញដោយព្រះចេស្ដា ព្រះអង្គមិនបានសង្កត់សង្កិនភាពយុត្តិធម៌ ហើយសុចរិតបំផុត។
|
||
\v 24 ដូច្នេះ មនុស្សដែលកោតខ្លាចព្រះអង្គ។ ព្រះអង្គមិនរវីរវល់នឹងអ្នកដែលតាំងខ្លួន ជាមនុស្សមានប្រាជ្ញាឡើយ»។
|
||
|
||
\s5
|
||
\c 38
|
||
\cl ជំពូក ៣៨
|
||
\p
|
||
\v 1 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ លោកយ៉ូបពីក្នុងខ្យល់ព្យុះដូចតទៅ៖
|
||
\v 2 «ម្ដេចក៏អ្នកបង្អាប់គម្រោងការរបស់យើង ដោយពោលពាក្យមិនដឹងខុសត្រូវដូច្នេះ?
|
||
\v 3 ចូរប្រុងប្រៀបខ្លួនដូចមនុស្សអង់អាច យើងនឹងសួរអ្នក ហើយអ្នកត្រូវតែឆ្លើយឲ្យយើងដឹងផង។
|
||
|
||
\s5
|
||
\v 4 នៅពេលដែលយើងបង្កបង្កើតគ្រឹះនៃផែនដី នោះតើអ្នកនៅទីណា? ប្រសិនបើអ្នកដឹងសព្វគ្រប់ដូច្នេះ ចូរប្រាប់យើងមក។
|
||
\v 5 នរណាជាអ្នកកំណត់ទំហំផែនដី? នរណាជាអ្នកទាញខ្សែវាស់ផែនដីតើអ្នកអាចប្រាប់យើងបានទេ?
|
||
|
||
\s5
|
||
\v 6 តើផែនដីចាក់គ្រឹះនៅលើអ្វី? តើនរណាបានបញ្ចុះថ្មដ៏សំខាន់
|
||
\v 7 ក្នុងពេលដែលផ្កាយព្រឹកស្រែកច្រៀងព្រមគ្នា ហើយពពួកទេវតាបន្លឺសំឡេងយ៉ាងសប្បាយ?
|
||
|
||
\s5
|
||
\v 8 តើនរណាទប់សមុទ្រជាប់ នៅពេលដែល ទឹកជន់ជោរឡើងពីទីជម្រៅនៃផែនដី?
|
||
\v 9 ពេលណាយើង បានយកពពកបិទបាំងសមុទ្រ ទុកដូចជាសម្លៀកបំពាក់ ហើយយកភាពងងឹតទុកមួយកន្លែងឬ?
|
||
|
||
\s5
|
||
\v 10 យើងបានកំណត់ព្រំដែនឲ្យសមុទ្រ យើងបានទប់សមុទ្រជាប់ ដូចបិទទ្វារ និងខ្ទាស់រនុក។
|
||
\v 11 យើងបញ្ជាទៅសមុទ្រថា ចូរមកត្រឹមនេះ ប៉ុន្តែកុំទៅហួសដល់ខាងនោះ ចូរឲ្យរលកដ៏សាហាវរបស់ឯងឈប់ ត្រង់កន្លែងនេះ។
|
||
|
||
\s5
|
||
\v 12 តាំងពីអ្នកកើតមក តើអ្នកធ្លាប់បញ្ជា ឲ្យមានពេលព្រឹក ហើយកំណត់ពេលវេលាពេលព្រឹកនោះឲ្យមានថ្ងៃរះឡើង ដូច្នេះ អ្នកនឹងអាច កាន់ជាយផែនដីកុំឲ្យវិល
|
||
\v 13 ធ្វើដូចនេះអ្នកនឹងអាច អង្រួនមនុស្សអាក្រក់ពីឲ្យធ្លាក់ចេញពីផែនដីបានត្រូវទេ?
|
||
|
||
\s5
|
||
\v 14 ផែនដីទាំងមូលចាប់ផ្ដើមមានរូបរាង ដួចេជា ដីឥដ្ឋនៅក្រោមត្រា ហើយផែនដីមានភាពដូចជាពាក់អាវ។
|
||
\v 15 ចំណែកមនុស្សអាក្រក់ពន្លឺរបស់ពូកគេគឺត្រូវយកចេញពីគេ ដៃដែលធ្លាប់ធ្វើបាបអ្នកដទៃនឹងត្រូវបាក់។
|
||
|
||
\s5
|
||
\v 16 តើអ្នកបានទៅដល់ទីជម្រៅនៃទឹកហើយបាតនៃសមុទ្រទេ?
|
||
\v 17 តើអ្នកធ្លាប់បានដើរនៅផ្នែកដែលទាបហើយនៅទីជ្រៅបំផុតទេ? ហើយតើទ្វារនៃស្ថានឃុំមនុស្សស្លាប់បានបង្ហាញដល់អ្នកទេ?
|
||
\v 18 តើអ្នកធ្លាប់ឃើញម្លប់នៃសេចក្តីស្លាប់ទេ? តើអ្នកធ្លាប់បានយល់ពីទំហំនៃផែនដីដែរឬទេ? បើអ្នកដឹងពីការនេះសូមប្រាប់យើងផង។
|
||
|
||
\s5
|
||
\v 19 តើរបៀបនៃការសម្រាក់នៅកន្លែងពន្លឺ ក្នុងពេលងងឹត តើកន្លែងនោះនៅទីណា?
|
||
\v 20 តើអ្នកអាចដឹកនាំពន្លឺហើយនិងភាពងងឹត ទៅកាន់កន្លែងការងារទាំងពីរនោះបានទេ? តើអ្នកអាចស្គាល់ផ្លូវទៅកន្លែទាំងនោះទេ?
|
||
\v 21 មិនឆ្ងល់ទេបើអ្នកដឹងនោះ ដ្បិតអ្នកបានកើតមក ហើយថ្ងៃនៃអាយុរបស់អ្នកក៏វែងដែរ!
|
||
|
||
\s5
|
||
\v 22 តើអ្នកធ្លាប់បានទៅដល់ឃ្លាំងដែលដាក់ហិមៈទេ ឬតើអ្នកធ្លាប់បានឃើញឃ្លាំងនៃព្រិល
|
||
\v 23 ការទាំងនេះដែលយើងបានរក្សាទុក្ខសម្រាប់ពេលមានទុក្ខលំបាក ហើយនិងថ្ងៃវាយប្រហារហើយសង្គ្រាម?
|
||
\v 24 តើបានពន្លឺចាំងចែងមកតាមផ្លូវណាហើយខ្យល់ដែលបក់ពីទិសខាងជើង មកលើផែនដីតាមផ្លូវណា តើអ្នកដឹងឬទេ?
|
||
|
||
\s5
|
||
\v 25 តើអ្នកណាបានបង្កើតផ្លូវទឹកពេលមានភ្លៀងធ្លាក់ជន់ ឬអ្នកណាដឹងពីផ្លូវនិងទីកន្លែងដែលផ្ទុះផ្គរលាន់
|
||
\v 26 ដើម្បីនឹងបង្អុរជាភ្លៀងមកលើដី ជាកន្លែងដែលគ្មានមនុស្សរស់នៅ ហើយនិងលើវាលរហោស្ថានដ៏ស្ងាត់ជ្រងំ
|
||
\v 27 ដើម្បីស្រោចស្រពដីរឹងស្ងួតនៅតាមទឹកដីដែល បែកក្រហែង និងធ្វើឲ្យមានតិណជាតិដុះឡើង?
|
||
|
||
\s5
|
||
\v 28 តើភ្លៀងមានឪពុកឬទេ? នរណាផ្ដល់កំណើតឲ្យដំណក់ទឹកសន្សើម?
|
||
\v 29 តើនរណាជាម្ដាយរបស់ទឹកដែលកក? តើអ្នកណាបានសម្រាលចេញជាសន្សើមកក ដែលធ្លាក់ចុះពីលើមេឃ?
|
||
\v 30 ផ្ទៃទឹកទាំងឡាយប្រែជានៅនឹងថ្កល់ រឹងដូចថ្ម ហើយមហាសាគរក៏កកដែរ។
|
||
|
||
\s5
|
||
\v 31 តើអ្នកអាចផ្គុំកញ្ចុំផ្កាយនង្គ័លជាប់ជាមួយគ្នា ឬបំបែកផ្កាយកូនមាន់ចេញពីគ្នាបានដែរឬ?
|
||
\v 32 តើអ្នកអាចធ្វើឲ្យចក្ររាសីលេចចេញមក តាមពេលកំណត់របស់វា និងនាំផ្លូវផ្កាយក្រពើទាំងធំ ទាំងតូចបានឬ?
|
||
\v 33 តើអ្នកស្គាល់ច្បាប់នៅលើមេឃទេ? ហើយតើអ្នកអាចចាត់ចែងសណ្ដាប់ធ្នាប់នៅលើ និងគ្រប់គ្រងផែនដីបានឬទេ?
|
||
|
||
\s5
|
||
\v 34 តើអ្នកអាចស្រែកឲ្យឭដល់ពពក ដូច្នេះមេឃនឹងធ្លាក់ភ្លៀងយ៉ាងច្រើនមកលើអ្នកឬទេ?
|
||
\v 35 តើអ្នកអ្នកបញ្ជាផ្លេកបន្ទោរឲ្យបញ្ចេញ ពន្លឺរស្មី ហើយផ្លេកបន្ទោរនោះនិយាយថា ពួកយើងនឹងព្រមធ្វើតាមទេ?
|
||
|
||
\s5
|
||
\v 36 តើនរណាធ្វើឲ្យសត្វមានប្រាជ្ញាដឹងជាមុន ថាដល់ពេលទឹកឡើង ហើយដឹងថារដូវវស្សាចូលមកដល់?
|
||
\v 37 តើនរណាមានប្រាជ្ញាអាចរាប់ដុំពពកបានទេ? តើអ្នកណាអាចផ្អៀងអាងនៅលើមេឃ ឲ្យបង្ហូរទឹកចុះមក
|
||
\v 38 ដើម្បីស្រោចស្រពធូលីដីឲ្យនៅផ្គុំគ្នា ហើយធ្វើឲ្យដីបែកក្រហែង មកនៅជាប់គ្នាវិញ។
|
||
|
||
\s5
|
||
\v 39 តើអ្នកឬដែលដេញចាប់សត្វមកចិញ្ចឹមសិង្ហញី និងផ្គត់ផ្គង់អាហារឲ្យកូនសិង្ហបាត់ឃ្លាន
|
||
\v 40 នៅពេលដែលវាក្រាបក្នុងរូង ឬសំងំចាប់រំពានៅក្នុងព្រៃល្បោះ?
|
||
|
||
\s5
|
||
\v 41 តើនរណាជាអ្នកផ្ដល់ចំណីឲ្យសត្វក្អែក នៅពេលដែលកូនវាស្រែកហៅព្រះជាម្ចាស់ ហើយហើរចុះហើរឡើង ព្រោះអត់អាហារ?
|
||
|
||
\s5
|
||
\c 39
|
||
\cl ជំពូក ៣៩
|
||
\p
|
||
\v 1 តើអ្នកដឹងទេថាវេលាណាដែលពពែព្រៃ នៅភ្នំថ្មសម្រាលកូន? តើអ្នកចំណាំបានពេលដែលក្តាន់ញីទម្លាក់កូនឬទេ?
|
||
\v 2 តើអ្នកអាចកំណត់ដឹងថាវាត្រូវមានទម្ងន់ប៉ុន្មានខែបានទេ? តើអ្នកអាចដឹង ពេលដែលសត្វទាំងនោះនឹងកើតកូនមកឬទេ?
|
||
|
||
\s5
|
||
\v 3 ពួកវាបានក្រាបចុះ រួចហើយបង្កើតកូនចេញមក ហើយក្រោយមក ក៏បញ្ចាប់ការឈឺចាប់។
|
||
\v 4 កូនរបស់វាក៏មានកម្លាំងមាំមួន ហើយចម្រើនធំឡើងនៅតាមទីវាល ហើយពួកវាចាកចេញពីមេវាទៅ ឥតវិលត្រឡប់មកវិញឡើយ។
|
||
|
||
\s5
|
||
\v 5 តើនរណាផ្ដល់សេរីភាពឲ្យដល់សតុ្វលាព្រៃ? តើអ្នកណាបានស្រាយចំណងរឲ្យវា
|
||
\v 6 យើងបានឲ្យវារស់នៅតាមព្រៃល្បោះ ហើយជម្ររបស់ពួកវាគឺកន្លែងដីដែលមានជាតិប្រៃ?
|
||
|
||
\s5
|
||
\v 7 វាមិនដែលស្គាល់ទីក្រុងដ៏អ៊ូអរ ហើយក៏មិនដែលឮសំឡេងម្ចាស់ណា ស្រែកដាក់វាដែរ។
|
||
\v 8 ពយកវារកចំណីនៅតាមដងភ្នំជាវាលរបស់វា នៅទីនោះវាស្វែងរកស្លឹកឈើខៀវខ្ចីមកធ្វើជាចំណី។
|
||
|
||
\s5
|
||
\v 9 តើគោព្រៃចូលចិត្តធ្វើការបម្រើអ្នក ហើយចង់ដេកនៅក្នុងក្រោលគោរបស់អ្នកឬទេ?
|
||
\v 10 ជាមួយនិងរំពាត់ តើអ្នកអាចយកខ្សែមកចងគោព្រៃ បង្ខំវាឲ្យភ្ជួរស្រែបានឬទេ? តើវាសុខចិត្តអូសរនាស់ឲ្យអ្នកនៅតាមជ្រលងភ្នំឬទេ?
|
||
|
||
\s5
|
||
\v 11 តើអ្នកអាចទុកចិត្តវា ព្រោះតែវាមានកម្លាំងដ៏ខ្លាំងក្លាឬ? តើអ្នកនឹងទុការអាររបស់អ្នកឲ្យពួកវាធ្វើបានទេ?
|
||
\v 12 តើអ្នកអាចទុកចិត្តវាឲ្យដឹកស្រូវ យកទៅលានបោកបែន ហើយនាំភោគផលទៅដាក់ជង្រុកបានឬទេ?
|
||
|
||
\s5
|
||
\v 13 សត្វអូទ្រីស ទទះស្លាបយ៉ាងមានអំនួត ក៏ប៉ុន្តែ ពួកវាទាំងពីរក៏បានហើរទៅរកគូរស្នេហ៍របស់វា?
|
||
\v 14 ដ្បិតវាពងចោលនៅលើដី ហើយបង្កប់ពងនោះឲ្យក្ដៅនៅក្នុងដី
|
||
\v 15 ដោយពួកវាមិននឹកស្មានថា គេអាចដើរពីលើ ឬមានសត្វព្រៃមកជាន់កម្ទេចឡើយ។
|
||
|
||
\s5
|
||
\v 16 វាតឹងតែងជាមួយកូនរបស់វា ធ្វើហាក់បីដូចជាមិនមែនកូនទាំងនោះមិនមែនរបស់វា។ វាខំប្រឹងពង ទោះបីមិនបានការ ក៏វាមិនខ្វល់ខ្វាយអ្វីដែរ
|
||
\v 17 ដ្បិតព្រះជាម្ចាស់បានធ្វើឲ្យវាខ្វះប្រាជ្ញា ហើយគ្មានក៏គ្មានប្រាជ្ញាដែរ។
|
||
\v 18 ប៉ុន្តែ ពេលវាក្រោកឡើង រត់បោះពួយទៅមុខ វាសើចមើលងាយសត្វសេះ និងអ្នកជិះសេះនោះផង។
|
||
|
||
\s5
|
||
\v 19 តើអ្នកឬដែលផ្ដល់កម្លាំងឲ្យដល់សេះ? តើអ្នកឬដែលធ្វើឲ្យមានក្រណាត់ដែលដាក់នៅនឹងក ហើយសរសេរឈ្មោះរបស់វាដែរនោះ?
|
||
\v 20 តើអ្នកឬដែលធ្វើឲ្យវាចេះលោតដូចកណ្ដូប? សម្រែករបស់វាគឺដូចញាប់ញ័រណាស់។
|
||
|
||
\s5
|
||
\v 21 វាបោលនៅតាមជ្រលងភ្នំ ហើយបញ្ចេញកម្លាំង សម្រុកទៅរកសមរភូមិ។
|
||
\v 22 វាមិនចេះភ័យខ្លាច ឬតក់ស្លុតហើយមិនរាថយនៅចំពោះមុខដាវនោះដែរ។
|
||
\v 23 សំឡេងបំពង់ព្រួញ សន្ធឹកលំពែង ហើយនិងស្ន បានលាន់ឮនៅលើខ្លួនវាដែរ។
|
||
|
||
\s5
|
||
\v 24 វាលោត វាកញ្ជ្រោល វាបោះពួយទៅមុខ ហើយពេលឮគេផ្លុំស្នែងវាពុំអាចនៅស្ងៀមមួយកន្លែងបានទេ។
|
||
\v 25 កាលណាឮគេផ្លុំស្នែង វាស្រែកឡើងដោយសប្បាយរីករាយ វាស្រង់ក្លិនចម្បាំងពីចម្ងាយ ហើយក៏ស្គាល់សំឡេងរបស់មេទ័ព និងសម្រែកប្រកាសពីការធ្វើសឹកដែរ។
|
||
|
||
\s5
|
||
\v 26 តើសត្វប្រមង់សំកាំងស្លាប តម្រង់ទៅទិសខាងត្បូង ដើម្បីឲ្យរោមស្លាបដុះឡើងសាជាថ្មី ដោយសារគំនិតយោបល់របស់អ្នកឬ?
|
||
|
||
\s5
|
||
\v 27 តើសត្វឥន្ទ្រីហើរឡើងទៅលើ ហើយដាក់កូនរបស់វានៅតាមទីខ្ពស់ៗ តាមបញ្ជារបស់អ្នកឬ?
|
||
\v 28 វាស្នាក់នៅតាមថ្ម វាយកក្រហែងថ្មនៅតាមកំពូលភ្នំដ៏ខ្ពស់ៗ ធ្វើជាកំពែងការពារខ្លួន។
|
||
|
||
\s5
|
||
\v 29 ពីទីដ៏ខ្ពស់នោះ វាសម្លឹងចាំចាប់រំពាធ្វើជាអាហារ វាអាចមើលឃើញពីចម្ងាយ។
|
||
\v 30 កូនរបស់វាជញ្ជក់ឈាម ទីណាមានសាកសព វាស្ថិតនៅទីនោះ»។
|
||
|
||
\s5
|
||
\c 40
|
||
\cl ជំពួក ៤០
|
||
\p
|
||
\v 1 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ លោកយ៉ូបទៀតថា៖
|
||
\v 2 «តើអ្នកដែលមានប្រាជ្ញា នឹងពូកែទាស់ទែង អាចកែតម្រូវ ព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុតបានទេ? អ្នកដែលទាស់នឹងព្រះជាម្ចាស់ សូមឲ្យគាត់ឆ្លើយចុះ»។
|
||
|
||
\s5
|
||
\v 3 លោកយ៉ូបទូលព្រះអម្ចាស់ថា៖
|
||
\v 4 «មើល៍! ទូលបង្គំជាមនុស្សទន់ទាបណាស់ តើឲ្យទូលបង្គំឆ្លើយទៅព្រះអង្គវិញ ដូចម្ដេចបាន?
|
||
\v 5 ទូលបង្គំនឹងយកដៃខ្ទប់មាត់។ ទូលបង្គំបាននិយាយម្ដងរួចមកហើយ ទូលបង្គំមិននិយាយទៀតទេ ហើយទូលបង្គំក៏បាននិយាយជាលើកទីពីរដែរ ទូលបង្គំនឹងគ្មានអ្វីនិយាយទៀតទេ»។
|
||
|
||
\s5
|
||
\v 6 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយ៉ូបពី ក្នុងខ្យល់ព្យុះថា៖
|
||
\v 7 «ចូររៀបចំខ្លួនឲ្យបានដូចមនុស្សអង់អាច យើងនឹងសួរអ្នកហើយអ្នកត្រូវតែឆ្លើយទៅនឹងសំនួរយើងដែរ។
|
||
|
||
\s5
|
||
\v 8 តើអ្នកពិតជាបាននិយាយថា យើងមិនយុត្តិធម៌មែនទេ? តើអ្នកចង់ថ្កោលទោសយើង ដើម្បីបង្ហាញថាអ្នកជាមនុស្សសុចរិតឬ?
|
||
\v 9 តើដៃរបស់អ្នកមានចេស្តាដូចព្រះជាម្ចាស់ទេ? តើអ្នកមានសំឡេងដូចផ្គរលាន់ដូចព្រះអង្គទេ?
|
||
|
||
\s5
|
||
\v 10 អ្នកមានភាពថ្កុំថ្កើង និងភាពឧត្តុង្គឧត្ដម ហើយពោរពេញទៅពន្លឺរស្មីដ៏រុងរឿងដ៏អស្ចារ្យ។
|
||
\v 11 ចូរក្រឡេកមើលមនុស្សមានអំនួត ហើយជះកំហឹងដ៏ខ្លាំងក្លារបស់អ្នកលើពួកគេនឹងបង្ក្រាបគេចុះ។
|
||
|
||
\s5
|
||
\v 12 ចូរក្រឡេកមើលមនុស្សដែលមានអំនួត ហើយបំបាក់ពួកគេដែរ ចូរជាន់ឈ្លីមនុស្សអាក្រក់នៅនឹងកន្លែងគេទៅ។
|
||
\v 13 ចូរយកពួកគេទៅកប់នៅក្នុងធូលីដីជាមួយគ្នា ចូរឃុំពួកគេទុកក្នុងរណ្ដៅងងឹត។
|
||
\v 14 ពេលនោះ យើងនឹងទទួលស្គាល់ថាអ្នកពិតជាខ្លាំងមែន ដោយដៃស្តាំរបស់អ្នកនោះនឹងអាចសង្គ្រោះខ្លួនបានហើយ។
|
||
|
||
\s5
|
||
\v 15 ចូរមើលទៅសត្វដំរីទឹក ដែលយើងបានបង្កើតមកដូចជាអ្នកដែរ វាស៊ីស្មៅដូចសត្វគោ។
|
||
\v 16 មើល៍! កម្លាំងរបស់វាស្ថិតនៅត្រង់ចង្កេះ អំណាចដ៏ខ្លាំងក្លារបស់វាស្ថិតនៅត្រង់សាច់ដុំពោះ។
|
||
|
||
\s5
|
||
\v 17 កន្ទុយរបស់វារឹងដូចដើមតាត្រៅ សរសៃភ្លៅរបស់វាឡើងដូចពួរពាក់ព័ន្ធគ្នា។
|
||
\v 18 ឆ្អឹងរបស់វាប្រៀបបាននឹងបំពង់លង្ហិន ហើយឆ្អឹងជំនីររបស់វាដូចចម្រឹងដែក។
|
||
|
||
\s5
|
||
\v 19 វាជាស្នាព្រះហស្ថដ៏វិសេសរបស់ព្រះជាម្ចាស់។
|
||
\v 20 មានតែព្រះជាម្ចាស់ដែលបង្កើតវា ដែលអាចបង្ក្រាបវាបាន។ ដ្បិត វាស៊ីស្មៅនៅតាមភ្នំ ជាកន្លែងដែល សត្វព្រៃទាំងប៉ុន្មានប្រឡែងគ្នា។
|
||
\v 21 វាដេកនៅក្រោមស្លឹកឈូក ហើយសំងំនៅតាមដើមត្រែង ក្នុងត្រពាំង។
|
||
|
||
\s5
|
||
\v 22 ម្លប់ស្លឹកឈូកបាំងលើវា ដើមចាកនៅតាមដងស្ទឹងព័ទ្ធជុំវិញវា។
|
||
\v 23 ទោះបីទឹកហូរយ៉ាងខ្លាំងក្ដី ក៏វាមិនបារម្ភ ទោះបីទឹកទន្លេយ័រដាន់ជន់ឡើងលិចមាត់ច្រាំង ក៏វាមិនព្រួយដែរ។
|
||
\v 24 តើមាននរណាអាចចាប់វាបានដោយប្រើសន្ទូចទេ ឬទម្លុះច្រមុះ របស់វាតាមរយៈអន្ទាកបានទេ?
|
||
|
||
\s5
|
||
\c 41
|
||
\cl ជំពូក ៤១
|
||
\p
|
||
\v 1 តើអ្នកអាចយកសន្ទូចទៅស្ទូចស្ដេចក្រពើបានទេ? ហើយយកខ្សែទៅចងអណ្ដាត របស់វាបានឬ?
|
||
\v 2 តើអ្នកអាចយកកន្លុះទៅដាក់ច្រមុះវា ហើយយកដែកសន្ទូច ចោះថ្គាមរបស់វាបានទេ?
|
||
\v 3 តើវានឹងអង្វរដល់អ្នកឬ? តើវានឹងនិយាយមកអ្នកដោយទន់ភ្លន់ឬ?
|
||
|
||
\s5
|
||
\v 4 តើវាចេះចុះខសន្យាជាមួយអ្នកដោយសន្តិភាព ហើយអ្នកអាចប្រើប្រាស់វាបានជារៀងរហូតឬទេ?
|
||
\v 5 តើអ្នកអាចលេងជាមួយវា ដូចលេងសត្វចាបបានទេ?
|
||
\v 6 តើអ្នកអាចចងវា ទុកឲ្យកូនអ្នកបម្រើស្រីរបស់អ្នកបានទេ? តើពួកអ្នកនេសាទអាចចាប់វាបានទេ? ហើយអ្នកលក់អាចយកវាដាក់ដេញថ្លៃបានទែ?
|
||
|
||
\s5
|
||
\v 7 តើអ្នកអាចយកជន្លួញមកចាក់ទម្លុះស្បែកវា ហើយយកស្នចាក់ត្រីមកចាក់ក្បាលវាបានឬ?
|
||
\v 8 ចូរលូកដៃពាល់វាមើល៍ ពេលអ្នកគិតដល់ការប្រយុទ្ធជាមួយនឹងវា នោះអ្នកមុខជាលែងហ៊ានពាល់វាជាប់ទៀតមិនខាន។
|
||
\v 9 មើល៍! អ្នកណាប្រាថ្នាចង់ចាប់វា អ្នកនោះកុហកហើយ តើធ្លាប់មានអ្នកណាអាចចាប់វាឲ្យនៅស្ងៀមនៅដីបានទេ?
|
||
|
||
\s5
|
||
\v 10 បើគ្មាននរណាម្នាក់ហ៊ានតទល់នឹងវាដូច្នេះ តើនរណាអាចប្រឈមមុខនឹងយើងបាន?
|
||
\v 11 គ្មាននរណាឲ្យរបស់មកយើងខ្ចី ហើយយើងត្រូវសងទៅគេវិញនោះឡើយ ដ្បិតអ្វីៗទាំងអស់នៅលើផែនដីនេះ សុទ្ធតែជាកម្មសិទ្ធិរបស់យើង។
|
||
\v 12 មកដល់ត្រឹមពេលនេះ យើងមិនទាន់បានថ្លែង អំពីអវយវៈ កម្លាំង និងសរីរាង្គដ៏ល្អ របស់ក្រពើនៅឡើយទេ។
|
||
|
||
\s5
|
||
\v 13 តើនរណាអាចពន្លាត់ស្បែកវាបាន? តើនរណាហ៊ានប៉ះពាល់ចង្កូមរបស់វា?
|
||
\v 14 តើនរណាហ៊ានបើកមាត់របស់វា? ដ្បិតវាមានធ្មេញគួរឲ្យស្ញែងខ្លាចណាស់មែនទេ?
|
||
\v 15 ស្រកាដ៏សង្ហា ហើយមាំរបស់វា តភ្ជាប់គ្នា ទៅវិញទៅមកយ៉ាងស្អិតល្មួត។
|
||
|
||
\s5
|
||
\v 16 ស្រការបស់វានៅភ្ជាប់គ្នាយ៉ាងជិត សូម្បីតែខ្យល់ក៏ពុំអាចឆ្លងកាត់បានផង។
|
||
\v 17 ស្រកានីមួយៗតភ្ជាប់គ្នាយ៉ាងមាំ ដែលពុំអាចបំបែកចេញពីគ្នាបានឡើយ។
|
||
\v 18 កាលណាវាព្រួសទឹកចេញមក នោះមានបែកជាពន្លឺ ភ្នែករបស់វាភ្លឺដូចជាពេលថ្ងៃរះ។
|
||
|
||
\s5
|
||
\v 19 មានភ្លើងចេញពីមាត់របស់វា ហើយផ្កាភ្លើងក៏ហើរចេញមកដែរ។
|
||
\v 20 មានផ្សែងហុយចេញតាមច្រមុះរបស់វា ដូចផ្សែងហុយចេញពីថ្លាងដែលកំពុងពុះ។
|
||
\v 21 ខ្យល់ដង្ហើមរបស់វាអាចបង្កាត់ភ្លើងបាន ហើយក៏មានអណ្ដាតភ្លើងផុសចេញពី ក្នុងមាត់របស់វាដែរ។
|
||
|
||
\s5
|
||
\v 22 ករបស់វាមានកម្លាំងណាស់ ធ្វើឲ្យអស់អ្នកដែលឃើញវា ចូលមកជិត ភ័យខ្លាចជាខ្លាំង។
|
||
\v 23 សាច់ស្រទាប់របស់វានៅជាប់គ្នាយ៉ាងរឹងមាំ ដែលមិនអាចផ្ដាច់ចេញពីគ្នាបានទេ។
|
||
\v 24 បេះដូងរបស់វារឹងដូចដុំថ្ម គឺរឹងដូចត្បាល់ថ្មផងដែរ។
|
||
|
||
\s5
|
||
\v 25 ពេលណាវាក្រោកឡើង សូម្បីតែអ្នកខ្លាំងពូកែក៏ភ័យតក់ស្លុតដែរ ហើយរត់ចេញទៅ ទាំងបាក់ស្បាត។
|
||
\v 26 ប្រសិនបើគេយកដាវ លំពែង ស្ន និងព្រួញ ឬអាវុធផ្សេងទៀត មកចាក់ទម្លុះវា ក៏មិនមុតហើយធ្វើអ្វីមិនបានដែរ។
|
||
\v 27 ដ្បិតពួកវាបានគិតថា ដែកដូចជាចំបើង ហើយលង្ហិនដូចជាឈើពុក។
|
||
|
||
\s5
|
||
\v 28 ព្រួញមិនដែលធ្វើឲ្យវាដកខ្លួនថយទេ រីឯថ្មដែលគេបាញ់ពីខ្សែដង្ហក់ ក៏ប្រៀបដូចជាចំបើងសម្រាប់វាដែរ។
|
||
\v 29 វាមើលមកព្រនង់ដូចជាចំបើង ហើយមិនញញើតនឹងសន្ធឹកស្នឡើយ។
|
||
\v 30 ចំណែកក៏តូចរបស់វាមុតដូចអំបែងឆ្នាំង ធ្វើឲ្យមានដាននៅលើភក់ដូចដានរនាស់។
|
||
|
||
\s5
|
||
\v 31 វាធ្វើឲ្យទឹកនៅក្នុងមហាសាគរ ពុះកញ្ជ្រោលដូចទឹកពុះនៅក្នុងថ្លាង ហើយធ្វើឲ្យសមុទ្រប្រៀបដូចជា ឆ្នាំងរម្ងាស់ទឹកអប់។
|
||
\v 32 វាធ្វើឲ្យមានដានរលោងនៅពីក្រោយវា គឺប្រៀបបីដូចជាសក់របស់ចាស់ព្រឹទ្ធាចារ្យ។
|
||
|
||
\s5
|
||
\v 33 នៅលើផែនដីនេះ គ្មានសត្វណាដូចវាឡើយ យើងបង្កើតវាមក មិនខ្លាចអ្វីទាំងអស់។
|
||
\v 34 វាមិនញញើតនឹងមើលទៅសត្វដ៏សម្បើមៗ ដ្បិតវាជាស្ដេចលើសត្វសាហាវទាំងអស់»។
|
||
|
||
\s5
|
||
\c 42
|
||
\cl ជំពូក ៤២
|
||
\p
|
||
\v 1 លោកយ៉ូបទូលព្រះអម្ចាស់ថា៖
|
||
\v 2 «ទូលបង្គំដឹងថា ព្រះអង្គអាចធ្វើគ្រប់កិច្ចការទាំងអស់បាន ហើយគ្មានការអ្វីធ្វើឲ្យព្រះអង្គ ឈប់បានឡើយ។
|
||
\v 3 ព្រះអង្គមានព្រះបន្ទូលមកទូលបង្គំថា ម្ដេចក៏អ្នកសង្ស័យលើគម្រោងការរបស់យើង ដោយពោលពាក្យឥតខ្លឹមសារដូច្នេះ? ដ្បិត ទូលបង្គំបានថ្លែងនូវសេចក្ដី ដោយពុំដឹងខ្លួន គឺជាអ្វីដែលលើសពីការយល់ដឹង ដែលទូលបង្គំមិនបានដឹងពីមុន។
|
||
|
||
\s5
|
||
\v 4 ព្រះអង្គមានព្រះបន្ទូលទៀតថា ចូរស្ដាប់សេចក្ដីដែលយើងថ្លែង យើងនឹងសួរអ្នក ហើយអ្នកត្រូវតែឆ្លើយ។
|
||
\v 5 កាលពីមុន ទូលបង្គំគ្រាន់តែបានឮគេនិយាយ អំពីព្រះអង្គ ឥឡូវនេះ ទូលបង្គំឃើញព្រះអង្គ ផ្ទាល់នឹងភ្នែកតែម្ដង។
|
||
\v 6 ហេតុនេះ ទូលបង្គំសូមសារភាពកំហុស ហើយដាក់ខ្លួន ដោយក្រាបនៅក្នុងធូលីដី និងផេះ»។
|
||
|
||
\s5
|
||
\v 7 ក្រោយពេលព្រះអម្ចាស់មានព្រះបន្ទូលទាំងនេះមកកាន់លោកយ៉ូបហើយ ព្រះអង្គមានព្រះបន្ទូលទៅកាន់លោកអេលីផាសជាជនជាតិថេម៉ានថា៖ «យើងខឹងនឹងអ្នក ព្រមទាំងមិត្តភក្ដិទាំងពីររបស់អ្នកខ្លាំងណាស់ ដ្បិតអ្នកពុំបានថ្លែងអំពីយើង ដោយត្រឹមត្រូវដូចយ៉ូប ជាអ្នកបម្រើរបស់យើងឡើយ។
|
||
\v 8 ដូច្នេះ ចូរយកគោបាប្រាំពីរ និងចៀមឈ្មោលប្រាំពីរ ទៅជួបយ៉ូប ជាអ្នកបម្រើរបស់យើង ហើយថ្វាយជាតង្វាយដុតទាំងមូល សម្រាប់អ្នកចុះ។ យ៉ូប ជាអ្នកបម្រើរបស់យើង យើងនឹងទទួលពាក្យអធិស្ឋានគាត់ ហើយយើងមិនសងតាមអ្វីដែលាបនប្រព្រឹត្តឡើយ អ្នកមិនបាននិយាយអ្វីដែលត្រឹមត្រូវ ដូចយ៉ូបអ្នកបម្រើយើងបាននិយាយ»។
|
||
\v 9 លោកអេលីផាសជាជាជនជាតិថេម៉ាន លោកប៊ីលដាដជាជាជនជាតិស៊ូអា និងលោកសូផារជាជាជនជាតិណាអាម៉ានាំគ្នាចាកចេញទៅ ហើយធ្វើតាមសេចក្ដីដែលព្រះអម្ចាស់បានបង្គាប់ ហើយព្រះអម្ចាស់ក៏ទទួលលោកយ៉ូប។
|
||
|
||
\s5
|
||
\v 10 ពេលលោកយ៉ូបទូលអង្វរឲ្យមិត្តរបស់លោក ព្រះអម្ចាស់ប្រោសប្រណីលោកឲ្យបានចម្រុងចម្រើនឡើងវិញ។ ព្រះអម្ចាស់ប្រទានទ្រព្យឲ្យលោកពីរដងច្រើនលើសមុន។
|
||
\v 11 បងប្អូនប្រុសស្រីទាំងប៉ុន្មានរបស់លោក និងញាតិមិត្តទាំងអស់ដែលលោកធ្លាប់ស្គាល់ នាំគ្នាមកសួរសុខទុក្ខលោក ហើយបរិភោគអាហាររួមជាមួយលោក នៅក្នុងផ្ទះរបស់លោក។ ពួកគេសម្តែងការអាណិតអាសូរ និងសម្រាលទុក្ខលោក ព្រោះតែទុក្ខវេទនាទាំងប៉ុន្មានដែលព្រះអម្ចាស់បានបណ្ដាលឲ្យកើតមានដល់លោក។ ពួកគេយកប្រាក់មួយណែនម្នាក់ ព្រមទាំងកងមាសម្នាក់មួយ មកជូនលោក។
|
||
|
||
\s5
|
||
\v 12 ព្រះអម្ចាស់ ប្រទានពរដល់លោកយ៉ូបលើកនេះ ច្រើនជាងមុនទៅទៀត គឺលោកមានចៀមមួយម៉ឺនបួនពាន់ក្បាល អូដ្ឋប្រាំមួយពាន់ក្បាល គោមួយពាន់នឹម និងលាញីមួយពាន់ក្បាល។
|
||
\v 13 លោកមានកូនប្រុសប្រាំពីរនាក់ និងកូនស្រីបីនាក់។
|
||
\v 14 លោកដាក់ឈ្មោះកូនស្រីទីមួយថា យេមីម៉ា កូនស្រីទីពីរ កេស៊ីយ៉ា និងកូនស្រីទីបី កេរេន ហាពូក។
|
||
|
||
\s5
|
||
\v 15 នៅក្នុងទឹកដីនោះទាំងមូល គ្មាននារីណាមានរូបឆោមល្អស្អាត ដូចកូនស្រីរបស់លោកយ៉ូបទេ។ លោកយ៉ូប ជាឪពុក ក៏បានចែកមត៌កឲ្យនាងទាំងបី ដូចបងប្អូនប្រុសៗទាំងប្រាំពីរនាក់ដែរ។
|
||
\v 16 ក្រោយមក លោកយ៉ូបរស់បាន ១៤០ឆ្នាំទៀត លោកបានឃើញកូនចៅរបស់លោករហូតដល់បួនតំណ។
|
||
\v 17 បន្ទាប់ពីមានអាយុយឺនយូរសម្បូរសប្បាយមក លោកយ៉ូប ក៏លាចាកលោកទៅ។
|