210 lines
42 KiB
Plaintext
210 lines
42 KiB
Plaintext
\id 1JN
|
|
\ide UTF-8
|
|
\h ១ យ៉ូហាន
|
|
\toc1 ១ យ៉ូហាន
|
|
\toc2 ១ យ៉ូហាន
|
|
\toc3 1jn
|
|
\mt ១ យ៉ូហាន
|
|
|
|
\s5
|
|
\c 1
|
|
\cl ជំពូក ១
|
|
\p
|
|
\v 1 ពីអ្វីដែលយើងបានឮដំបូងគេបំផុត គឺអ្វីដែលយើងបានឃើញេជាមួយភ្នែករបស់យើង ហើយអ្វីដែលយើងបានសម្លឹងមើល និងដៃរបស់យើងបានប៉ះ គឺអំពីព្រះបន្ទូលនៃជីវិតដែលមានតាំងពីដំបូងមកម៉េ្លះ
|
|
\v 2 ជាមួយនិងជីវិតដែលបានសម្តែងឲ្យស្គាល់ ហើយយើងបានឃើញជីវិតនោះ យើងក៏បានធ្វើទីបន្ទាល់ពីជីវិតនោះដែរ។ យើងកំពុងតែប្រកាសពីជីវិតអស់កល្ប ដែលបានគង់នៅជាមួយព្រះវរបិតា ហើយបានសម្តែងឲ្យយើងបានស្គាល់ផង។
|
|
|
|
\s5
|
|
\v 3 គឺយើងបានឃើញ ហើយឮ យើងក៏ប្រកាសដល់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាបានរួមប្រកបជាមួយយើង។ ការរួមប្រកបរបស់យើងគឺរួមប្រកបជាមួយព្រះវរបិតា និងជាមួយព្រះបុត្រារបស់ព្រះអង្គ ព្រះយេស៊ូគ្រិស្ត។
|
|
\v 4 យើងសរសេរសេចក្តីទាំងនេះផ្ញើដល់អ្នករាល់គ្នា ដើម្បីឲ្យអំណររបស់យើងបានពេញបរិបូរឡើង។
|
|
|
|
\s5
|
|
\v 5 ការនេះគឺជាសារដែលយើងបានឮពីព្រះអង្គ និងកំពុងតែប្រកាសដល់អ្នក៖ ព្រះជាម្ចាស់ជាពន្លឺ ហើយនៅក្នុងព្រះអង្គ គ្មានសេចក្តីងងឹតទាល់តែសោះ។
|
|
\v 6 ប្រសិនបើ យើងនិយាយថា យើងបានរួមប្រកបជាមួយព្រះអង្គ ហើយនៅតែដើរក្នុងសេចក្តីងងឹត នោះយើងកំពុងតែកុហកហើយ ក៏មិនបានប្រព្រឹត្តតាមសេចក្តីពិតដែរ។
|
|
\v 7 ប៉ុន្តែ ប្រសិនបើ យើងដើរនៅក្នុងពន្លឺ ដូចជាព្រះអង្គដែលនៅក្នុងពន្លឺ គឺយើងបានប្រកបជាមួយគ្នាទៅវិញទៅមក នោះព្រះលោហិតរបស់ព្រះយេស៊ូ ព្រះបុត្រារបស់ព្រះអង្គសម្អាតយើងពីបាបទាំងអស់។
|
|
|
|
\s5
|
|
\v 8 ប្រសិនបើ យើងនិយាយថា យើងគ្មានបាបសោះ នោះយើងកំពុងកុហកខ្លួនឯងហើយ គឺគ្មានសេចក្តីពិតនៅក្នុងយើងទេ។
|
|
\v 9 ប៉ុន្តែ ប្រសិនបើយើងសារភាពបាបរបស់យើង នោះទ្រង់ស្មោះត្រង់ ថែមទាំងអត់ទោសបាបរបស់យើង និងសម្អាតបាបយើងចេញពីអំពើទុច្ចរិតទាំងអស់ផង។
|
|
\v 10 ប្រសិនបើយើងនិយាយថា យើងមិនបានធ្វើបាបទេ យើងធ្វើឲ្យព្រះអង្គក្លាយជាអ្នកកុហក ហើយព្រះបន្ទូលរបស់ព្រះអង្គមិនបាននៅក្នុងយើងទេ។
|
|
|
|
\s5
|
|
\c 2
|
|
\cl ជំពូក ២
|
|
\p
|
|
\v 1 កូនរាល់គ្នាអើយ ខ្ញុំសរសេរសេចក្តីទាំងនេះផ្ញើដល់អ្នក ដើម្បីកុំឲ្យអ្នករាល់គ្នាធ្វើបាបទៀត។ ប៉ុន្តែ ប្រសិនបើ នរណាម្នាក់បានធ្វើបាប គឺយើងមានមេធាវី ដែលនៅជាមួយព្រះវរបិតា គឺព្រះយេស៊ូគ្រិស្ត ព្រះអង្គជាព្រះដ៏សុចរិត។
|
|
\v 2 ទ្រង់គឺជាតង្វាយធួននឹងបាបរបស់យើង ហើយមិនគ្រាន់តែសម្រាប់បាបរបស់យើងតែប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងសម្រាប់ពិភពលោកទាំងមូលផងដែរ។
|
|
\v 3 តាមរយៈការនេះយើងប្រាកដថា យើងស្គាល់ព្រះអង្គ ប្រសិនបើយើង កាន់តាមបបញ្ជារបស់ព្រះអង្គ។
|
|
|
|
\s5
|
|
\v 4 អ្នកណាដែលនិយាយថា «ខ្ញុំស្គាល់ព្រះជាម្ចាស់» ប៉ុន្តែ មិនកាន់តាមបញ្ជារបស់ព្រះអង្គទេ គឺជាមនុស្សកុហក ហើយសេចក្តីពិតមិននៅក្នុងគាត់។
|
|
\v 5 ប៉ុន្តែ អស់អ្នកណាដែលកាន់តាមព្រះបន្ទូល ពិតជាស្គាល់ព្រះជាម្ចាស់ ហើយសេចក្តីស្រឡាញ់ដ៏គ្រប់លក្ខណ៍របស់ព្រះជាម្ចាស់នៅក្នុងអ្នកនោះ។
|
|
\v 6 ហេតុដូច្នេះ អ្នកណាដែលនិយាយថា គាត់នៅជាប់ក្នុងព្រះជាម្ចាស់ អ្នកនោះត្រូវដើរដូចជាព្រះយេស៊ូបានដើរដែរ។
|
|
|
|
\s5
|
|
\v 7 បងប្អូនស្ងួនភ្ងាអើយ ខ្ញុំមិនបានសរសេរបញ្ជាតិថ្មីមកកាន់អ្នករាល់គ្នាទេ ប៉ុន្តែ ជាបញ្ជាចាស់ ដែលអ្នកធ្លាប់មានតាំងពីដំបូងមក។ បញ្ជាចាស់គឺជាព្រះបន្ទូលដែលអ្នកបានឮ។
|
|
\v 8 លើសពីនេះ ខ្ញុំសរសេរបញ្ជាថ្មីមកកាន់អ្នក ជាសេចក្តីពិតនៅក្នុងព្រះគ្រិស្ត និងក្នុងអ្នក ដោយសារសេចក្តីងងឹតកំពុងតែកន្លងផុតទៅ ហើយពន្លឺនៃសេចក្តីពិតក៏កំពុងតែជះពន្លឺដែរ។
|
|
|
|
\s5
|
|
\v 9 អ្នកណាដែលនិយាយថា គាត់នៅក្នុងពន្លឺ ហើយស្អប់បងប្អូនរបស់គាត់ នោះកំពុងស្ថិតក្នុងភាពងងឹតហើយ។
|
|
\v 10 អ្នកណាដែលស្រឡាញ់បងប្អូនខ្លួន គឺស្ថិតនៅក្នុងពន្លឺ ហើយគ្មានឱកាសធ្វើឲ្យរវាតចិត្តនៅក្នុងគាត់បានឡើយ។
|
|
\v 11 ប៉ុន្តែ អ្នកណាដែលស្អប់បងប្អូនរបស់ខ្លួនវិញ គឺកំពុងស្ថិតក្នុងភាពងងឹត ក៏ដើរក្នុងភាពងងឹតដែរ គាត់មិនដឹងថាគាត់កំពុងទៅណានោះទេ ព្រោះភាពងងឹងបានធ្វើឲ្យភ្នែករបស់គាត់មើលមិនឃើញ។
|
|
|
|
\s5
|
|
\v 12 ខ្ញុំសរសេរមកអ្នក ជួនកូនជាទីស្រឡាញ់រាល់គ្នាអើយ ពីព្រោះបាបរបស់អ្នកបានអត់ទោស គឺដោយសារព្រះនាមរបស់ព្រះអង្គ។
|
|
\v 13 ខ្ញុំសរសេរមកអ្នក ជួនឪពុករាល់គ្នាអើយ ដោយអ្នកស្គាល់ព្រះអង្គតាំងពីដំបូង។ ខ្ញុំសរសេរមកអ្នក ជួនកំឡោះៗរាល់គ្នាអើយ ដោយសារអ្នកបានឈ្នះអារក្ស។ ខ្ញុំសរសេរមកអ្នករាល់គ្នា កូនតូចៗរាល់គ្នាអើយ ដោយសារអ្នកស្គាល់ព្រះបិតា។
|
|
\v 14 ខ្ញុំសរសេរមកអ្នករាល់គ្នា ឪពុករាល់គ្នាអើយ ដោយសារអ្នកបានស្គាល់ព្រះតាំងពីដំបូងមក។ ខ្ញុំសរសេរមកអ្នករាល់គ្នា កម្លោះរាល់គ្នាអើយ ដោយសារអ្នកមានកម្លាំង ហើយព្រះបន្ទូលរបស់ព្រះជាម្ចាស់ស្ថិតនៅក្នុងអ្នក ហើយអ្នកបានយកឈ្នះអារក្សហើយ។
|
|
|
|
\s5
|
|
\v 15 កុំស្រឡាញ់លោកីយ៍ ឬអ្វីៗដែលនៅក្នុងលោកីយ៍ឡើយ។ ប្រសិនបើ នរណាម្នាក់ស្រឡាញ់លោកីយ៍ សេចក្តីស្រឡាញ់របស់ព្រះបិតាមិននៅក្នុងអ្នកនោះទេ។
|
|
\v 16 ដ្បិត អ្វីៗដែលនៅក្នុងលោកីយ៍ គឺជាសេចក្តីប៉ងប្រាថ្នាខាងឯសាច់ឈាម និងសេចក្តីប៉ងប្រាថ្នានៃភ្នែក ព្រមទាំងអំនួតនៃជីវិត មិនមែនមកពីព្រះបិតាទេ ប៉ុន្តែ មកពីលោកីយ៍វិញ។
|
|
\v 17 លោកីយ៍ និងសេចក្តីប៉ងប្រាថ្នារបស់លោកីយ៍នឹងកន្លងផុតទៅ។ ប៉ុន្តែ អស់អ្នកណាដែលធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់នឹងស្ថិតស្ថេរនៅអស់កល្បជានិច្ច។
|
|
|
|
\s5
|
|
\v 18 កូនតូចៗរាល់គ្នាអើយ នេះគឺជាពេលចុងក្រោយហើយ។ ដូចដែលអ្នករាល់គ្នាបានឮថាពួកប្រឆាំងនឹងព្រះគ្រិស្តកំពុងតែមកដែរ ឥឡូវនេះ ពួកប្រឆាំងនឹងព្រះគ្រិស្តបានមកហើយ។ ដូច្នេះ យើងដឹងថា នេះគឺជាពេលចុងក្រោយហើយ។
|
|
\v 19 ពួកគេបានចេញពីពួកយើង ប៉ុន្តែ ពួកគេមិនមែនជាគ្នាយើងទេ។ ប្រសិនបើ ពួកគេជាគ្នារបស់យើងមែន ពួកគេនឹងនៅជាមួយយើងហើយ។ ប៉ុន្តែ ពួកគេបានចេញពីយើង នោះបង្ហាញថា ពួកគេមិនមែនជាគ្នាយើងទេ។
|
|
|
|
\s5
|
|
\v 20 ប៉ុន្តែ អ្នករាល់គ្នាមានប្រេងតាំងពីព្រះអង្គដ៏បរិសុទ្ធ ហើយអ្នកស្គាល់សេចក្តីពិតទាំងអស់ហើយ។
|
|
\v 21 ខ្ញុំមិនបានសរសេរមកកាន់អ្នករាល់គ្នា ដោយសារអ្នករាល់គ្នាមិនស្គាល់សេចក្តីពិតនោះទេ ប៉ុន្តែ ដោយសារអ្នកស្គាល់សេចក្តីពិត ក៏ដោយសារនៅក្នុងសេចក្តីពិតគ្មានការកុហកដែរ។
|
|
|
|
\s5
|
|
\v 22 តើអ្នកណាជាមនុស្សកុហក តើអ្នកណាដែលកុហកគឺជាអ្នកដែលបដិសេធព្រះយេស៊ូថាជាព្រះគ្រិស្ត? អ្នកនោះគឺជាអ្នកដែលប្រឆាំងនិងព្រះគ្រិស្ត ដោយសារគាត់បដិសេធព្រះបិតា និងព្រះរាជបុត្រា។
|
|
\v 23 គ្មាននរណាដែលបដិសេធព្រះបុត្រា មានព្រះបិតានោះទេ។ អ្នកណាដែលទទួលស្គាល់ព្រះបុត្រា ក៏ទទួលស្គាល់ព្រះបិតាដែរ។
|
|
|
|
\s5
|
|
\v 24 អ្នកក៏ដូចគ្នាដែរ ចូរឲ្យអ្វីដែលអ្នកបានឮតាំងពីដំបូងបាននៅជាប់ក្នុងអ្នករាល់គ្នា។ ប្រសិនបើ អ្នកបានឮអ្វីតាំងពីដំបូងស្ថិតនៅជាប់ក្នុងអ្នក នោះអ្នកក៏នៅជាប់ក្នុងព្រះបុត្រា និងក្នុងព្រះវរបិតាដែរ។
|
|
\v 25 នេះគឺជាសេចក្តីសន្យាដែលព្រះអង្គបានប្រទានដល់យើង គឺជាជីវិតអស់កល្ប។
|
|
\v 26 ខ្ញុំសរសេរការទាំងនេះមកអ្នករាល់គ្នា ចំពោះអ្នកដែលនឹងនាំអ្នករាល់ឲ្យវង្វេង។
|
|
|
|
\s5
|
|
\v 27 អ្នករាល់គ្នាក៏ដូចគ្នាដែរ ប្រេងតាំងដែលអ្នករាល់គ្នាបានទទួលពីព្រះអង្គ ស្ថិតនៅក្នុងអ្នករាល់គ្នាហើយ ដូច្នេះ អ្នករាល់គ្នាមិនចាំបាច់ត្រូវការនរណាម្នាក់បង្រៀនអ្នករាល់គ្នាទេ។ ប៉ុន្តែ ប្រេងតាំងរបស់ព្រះអង្គនឹងបង្រៀនអ្នកគ្រប់យ៉ាង ព្រមទាំងបង្រៀនសេចក្តីពិត មិនមែនការកុហកទេ ហើយសេចក្តីពិតនោះបានបង្រៀនអ្នករាល់គ្នាឲ្យនៅជាប់ជាមួយព្រះអង្គ។
|
|
\v 28 ឥឡូវនេះ កូនៗជាទីស្រឡាញ់អើយ ចូរនៅជាប់ក្នុងព្រះអង្គ ដើម្បីនៅពេលព្រះអង្គលេចមក យើងនឹងមានសេចក្តីក្លាហាន ហើយនឹងមិនអាម៉ាស់នៅចំពោះព្រះអង្គនៅពេលដែលព្រះអង្គយាងមកនោះទេ។
|
|
\v 29 ប្រសិនបើ អ្នកដឹងថាព្រះអង្គសុចរិត អ្នកក៏ដឹងដែរថា មនុស្សគ្រប់គ្នាធ្វើអ្វីដែលត្រឹមត្រូវគឺបានកើតពីព្រះអង្គមក។
|
|
|
|
\s5
|
|
\c 3
|
|
\cl ជំពូក ៣
|
|
\p
|
|
\v 1 សូមមើល ថាតើសេចក្តីស្រឡាញ់ដែលព្រះបិតាមានសម្រាប់យើងយ៉ាងណា នោះព្រះអង្គក៏ហៅយើងថាជាបុត្រធីតារបស់ព្រះអង្គដែរ នេះឯងជាអ្វីដេលយើងមាន។ ដោយហេតុនេះហើយ បានជាលោកីយ៍មិនស្គាល់យើងទេ ដោយសារលោកីយ៍មិនស្គាល់ព្រះអង្គ។
|
|
\v 2 បងប្អូនជាទីស្រឡាញ់ ឥឡូវនេះ យើងគឺជាបុត្រធីតារបស់ព្រះអង្គ ហើយមិនទាន់បានបើកសម្តែងឲ្យយើងឃើញថានឹងទៅជាយ៉ាងណាទេ។ យើងដឹងថា នៅពេលដែលព្រះគ្រិស្តលេចមក យើងនឹងបានដូចព្រះអង្គ យើងនឹងបានឃើញព្រះអង្គ ថាព្រះអង្គជានរណា។
|
|
\v 3 អ្នកណាដែលមានជំនឿអំពីអនាគត នឹងផ្តោតទៅលើព្រះអង្គ ហើយនឹងធ្វើឲ្យខ្លួនឯងបានបរិសុទ្ធ ដូចជាព្រះអង្គបរិសុទ្ធដែរ។
|
|
|
|
\s5
|
|
\v 4 អ្នកណាដែលប្រព្រឹត្តបាបគឺកំពុងតែធ្វើអ្វីដែលខុសច្បាប់ ព្រោះបាបគឺជាភាពខុសច្បាប់។
|
|
\v 5 អ្នកដឹងហើយថា ព្រះគ្រិស្តបានលេចមកដើម្បីដកយកអំពើបាបចេញ ហើយក្នុងព្រះអង្គគ្មានបាបសោះឡើយ។ គ្មាននរណាម្នាក់ដែលនៅជាប់នឹងព្រះអង្គ ហើយបន្តធ្វើបាបទៀតនោះទេ។
|
|
\v 6 ក៏គ្មាននរណាដែលបន្តធ្វើបាប បានឃើញព្រះអង្គ ឬបានស្គាល់ព្រះអង្គនោះដែរ។
|
|
|
|
\s5
|
|
\v 7 កូនៗជាទីស្រឡាញ់ កុំអនុញ្ញាតឲ្យនរណាម្នាក់នាំអ្នកឲ្យវង្វេងឡើយ អ្នកណាដែលប្រព្រឹត្តអំពើសុចរិតនឹងបានសុចរិត ដូចជាព្រះគ្រិស្តសុចរិតដែរ។
|
|
\v 8 អ្នកណាដែលប្រព្រឹត្តអំពើបាបគឺមកពីសាតាំង ព្រោះសាតាំងបានធ្វើបាបតាំងពីដំបូង។ ដោយហេតុនេះហើយ បានជាព្រះបុត្រានៃព្រះបានលេចមក ដើម្បីព្រះអង្គអាចបំផ្លាញកិច្ចការបស់សាតាំងចោល។
|
|
|
|
\s5
|
|
\v 9 អស់អ្នកណាដែលបានកើតមកពីព្រះជាម្ចាស់មិនបន្តធ្វើបាបទៀតទេ ពីព្រោះគ្រាប់ពូជរបស់ព្រះជាម្ចាស់បានស្ថិតក្នុងអ្នកនោះ។ គាត់មិនអាចបន្តធ្វើបាបទៀតបានទេ ដោយសារគាត់បានកើតចេញពីព្រះជាម្ចាស់មក។
|
|
\v 10 ការនេះហើយ បានបើកសម្តែងឲ្យឃើញពីកូនរបស់ព្រះជាម្ចាស់ និងកូនរបស់សាតាំង។ អស់អ្នកណាដែលមិនបានធ្វើអ្វីដែលសុចរិត មិនមែនមកពីព្រះជាម្ចាស់ទេ ហើយអ្នកដែលស្អប់បងប្អូនរបស់ខ្លួនក៏ដូច្នោះដែរ។
|
|
|
|
\s5
|
|
\v 11 នេះហើយគឺជាសារដែលអ្នកបានឮតាំងពីដំបូងថា៖ យើងត្រូវស្រឡាញ់គ្នាទៅវិញទៅមក
|
|
\v 12 មិនដូចជាលោកកាអិនទេ គាត់កើតចេញពីសាតាំង ហើយបានសម្លាប់ប្អូនប្រុសរបស់គាត់។ ហេតុអ្វីបានជាគាត់សម្លាប់លោកអេបិល? ដោយសារកិច្ចការរបស់គាត់មកពីសាតាំង ហើយប្អូនប្រុសរបស់គាត់សុចរិត។
|
|
|
|
\s5
|
|
\v 13 សូមកុំភ្ញាក់ផ្អើលឡើយ បងប្អូនអើយ ប្រសិនបើ លោកីយ៍ស្អប់អ្នករាល់គ្នា។
|
|
\v 14 យើងដឹងថា យើងបានឆ្លងផុតពីសេចក្តីស្លាប់មកកាន់ជីវិតហើយ ដោយសារយើងស្រឡាញ់បងប្អូន។ អ្នកណាដែលមិនស្រឡាញ់បងប្អូន ស្ថិតក្នុងសេចក្តីស្លាប់ហើយ។ អ្នកណាដែលស្អប់បងប្អូនរបស់ខ្លួន គឺជាឃាតករ។
|
|
\v 15 អ្នកដឹងហើយថា គ្មានឃាតករណាមានជីវិតអស់កល្បជានិច្ចស្ថិតនៅក្នុងគាត់ទេ។
|
|
|
|
\s5
|
|
\v 16 ដោយសារការនេះ យើងស្គាល់សេចក្តីស្រឡាញ់ ដោយសារព្រះគ្រិស្តបានលះបង់ជីវិតរបស់ព្រះអង្គសម្រាប់យើង។ យើងក៏គួរតែលះបង់ជីវិតរបស់យើងសម្រាប់បងប្អូនរបស់យើងដែរ។
|
|
\v 17 ប៉ុន្តែ អស់អ្នកណាមានរបស់ដែលនៅក្នុងលោកីយ៍នេះ ហើយឃើញបងប្អូនមានការខ្វះខាត ហើយបិទចិត្តមេត្តាចំពោះអ្នកនោះ តើសេចក្តីស្រឡាញ់ព្រះជាម្ចាស់ស្ថិតនៅក្នុងគាត់យ៉ាងដូចម្តេចទៅ?
|
|
\v 18 កូនៗជាទីស្រឡាញ់អើយ ចូរឲ្យយើងស្រឡាញ់មិនគ្រាន់តែជាពាក្យ ឬសំដីតែប៉ុណ្ណឹងទេ ប៉ុន្តែ ចូរស្រឡាញ់ដោយការប្រព្រឹត្ត និងសេចក្តីពិតផង។
|
|
|
|
\s5
|
|
\v 19 ដោយសារការនេះ យើងដឹងថា យើងកើតមកពីសេចក្តីពិត ហើយយើងក៏មានអំណះអំណាងនៅក្នុងចិត្តរបស់យើងនៅចំពោះព្រះអង្គដែរ។
|
|
\v 20 ប្រសិនបើ ចិត្តរបស់យើងកាត់ទោសយើង ព្រះជាម្ចាស់ធំជាងចិត្តរបស់យើង ហើយព្រះស្គាល់អ្វីៗទាំងអស់។
|
|
\v 21 បងប្អូនជាទីស្រឡាញ់ ប្រសិនបើ ចិត្តរបស់យើងមិនកាត់ទោសយើងទេ យើងមានទំនុកចិត្តនៅចំពោះព្រះជាម្ចាស់។
|
|
\v 22 អ្វីក្តីដែលយើងសូម យើងនឹងបានទទួលពីព្រះអង្គ ដោយសារយើងបានកាន់តាមបញ្ជារបស់ព្រះអង្គ ហើយធ្វើតាមអ្វីៗដែលគាប់ព្រះហឫទ័យនៅចំពោះព្រះអង្គ។
|
|
|
|
\s5
|
|
\v 23 នេះគឺជាបញ្ជារបស់ព្រះអង្គ៖ គឺថា យើងត្រូវជឿលើព្រះនាមព្រះបុត្រារបស់ព្រះអង្គ គឺព្រះយេស៊ូគ្រិស្ត ហើយត្រូវស្រឡាញ់គ្នាទៅវិញទៅមក ដូចដែលព្រះអង្គប្រទានបញ្ជានេះមកដល់យើង។
|
|
\v 24 អ្នកណាដែលកាន់តាមបញ្ជារបស់ព្រះអង្គ គឺស្ថិតនៅជាប់នឹងព្រះអង្គ ហើយព្រះអង្គក៏ស្ថិតនៅជាប់នឹងអ្នកនោះដែរ។ ដោយសារការនេះ យើងដឹងថា ព្រះអង្គនៅជាប់នឹងយើង ដោយព្រះវិញ្ញាណដែលព្រះអង្គប្រទានដល់យើង។
|
|
|
|
\s5
|
|
\c 4
|
|
\cl ជំពូក ៤
|
|
\p
|
|
\v 1 បងប្អូនជាទីស្រឡាញ់ សូមកុំជឿគ្រប់ទាំងវិញ្ញាណផ្សេងៗឡើយ។ ផ្ទុយទៅវិញ ចូរល្បងលវិញ្ញាណទាំងនោះ ដើម្បីឲ្យឃើញថា មកពីព្រះជាម្ចាស់ឬយ៉ាងណា ដោយសារមានព្យាការីក្លែងក្លាយជាច្រើនបានចេញទៅក្នុងលោកីយ៍នេះ។
|
|
\v 2 ដោយសារការនេះ អ្នកនឹងស្គាល់ព្រះវិញ្ញាណនៃព្រះជាម្ចាស់ គ្រប់ទាំងវិញ្ញាណដែលទទួលស្គាល់ថា ព្រះយេស៊ូគ្រិស្តបានត្រឡប់ទៅជាសាច់ឈាមគឺមកពីព្រះជាម្ចាស់
|
|
\v 3 ហើយគ្រប់ទាំងវិញ្ញាណផ្សេងៗដែលមិនទទួលស្គាល់ ថាព្រះយេស៊ូមកពីព្រះជាម្ចាស់។ នេះគឺជាវិញ្ញាណនៃអ្នកដែលប្រឆាំងនឹងព្រះគ្រិស្ត ដែលអ្នកបានឮថា វានឹងមក ហើយឥឡូវនេះ វាបានមកក្នុងលោកីយ៍រួចរាល់ហើយ។
|
|
|
|
\s5
|
|
\v 4 កូនៗជាទីស្រឡាញ់អើយ អ្នករាល់គ្នាមកពីព្រះជាម្ចាស់ ហើយអ្នករាល់គ្នាបានឈ្នះពួកវាហើយ ដោយសារព្រះអង្គដែលនៅក្នុងអ្នក គឺធំជាងម្នាក់ដែលនៅក្នុងលោកីយ៍នេះ។
|
|
\v 5 ពួកគេមកពីលោកីយ៍ េហតុដូច្នេះហើយ អ្វីដែលពួកគេនិយាយចេញពីលោកីយ៍មក ហើយពួកលោកីយ៍បានស្តាប់ពួកគេ។
|
|
\v 6 យើងមកពីព្រះជាម្ចាស់។ អ្នកណាដែលស្គាល់ព្រះជាម្ចាស់ នឹងស្តាប់យើង។ ដោយសារយើងស្គាល់វិញ្ញាណនៃសេចក្តីពិត និងវិញ្ញាណនៃខុសឆ្គង។
|
|
|
|
\s5
|
|
\v 7 បងប្អូនជាទីស្រឡាញ់ ចូរយើងស្រឡាញ់គ្នាទៅវិញទៅមក ព្រោះសេចក្តីស្រឡាញ់មកពីព្រះជាម្ចាស់ ហើយអស់អ្នកណាដែលមានសេចក្តីស្រឡាញ់គឺកើតចេញមកពីព្រះជាម្ចាស់ ហើយស្គាល់ព្រះជាម្ចាស់។
|
|
\v 8 អ្នកណាដែលគ្មានសេចក្តីស្រឡាញ់មិនស្គាល់ព្រះជាម្ចាស់ទេ ព្រោះព្រះជាម្ចាស់គឺជាសេចក្តីស្រឡាញ់។
|
|
|
|
\s5
|
|
\v 9 ដោយសារការនេះ សេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់បានសម្តែងឲ្យឃើញនៅក្នុងចំណោមយើង ថាព្រះជាម្ចាស់បានចាត់ព្រះបុត្រាតែមួយរបស់ព្រះអង្គមកក្នុងលោកីយ៍នេះ ដើម្បីឲ្យយើងអាចរស់នៅដោយសារព្រះអង្គ។
|
|
\v 10 នៅក្នុងសេចក្តីស្រឡាញ់នេះ មិនមែនដោយសារយើងស្រឡាញ់ព្រះជាម្ចាស់ទេ ប៉ុន្តែ ដោយសារព្រះអង្គស្រឡាញ់យើង ហើយព្រះអង្គបានចាត់ព្រះបុត្រារបស់ព្រះអង្គមកធ្វើជាយញ្ញបូជាធួននឹងបាបសម្រាប់លោះបាបរបស់យើង។
|
|
|
|
\s5
|
|
\v 11 បងប្អូនជាទីស្រឡាញ់ ប្រសិនបើ ព្រះជាម្ចាស់ស្រឡាញ់យើងខ្លាំងដល់ម៉េ្លះ ដូច្នេះ យើងត្រូវស្រឡាញ់ដល់គ្នាទៅវិញទៅមកដែរ។
|
|
\v 12 គ្មាននរណាម្នាក់ធ្លាប់បានឃើញព្រះជាម្ចាស់ទេ។ ប្រសិនបើ យើងស្រឡាញ់គ្នាទៅវិញទៅមក ព្រះជាម្ចាស់ស្ថិតនៅក្នុងយើង ហើយសេចក្តីស្រឡាញ់របស់ព្រះអង្គក៏បានគ្រប់លក្ខណ៍នៅក្នុងយើងដែរ។
|
|
\v 13 ដោយសារការនេះ យើងដឹងថា យើងស្ថិតនៅក្នុងព្រះអង្គ ហើយព្រះអង្គនៅក្នុងយើង ដោយសារព្រះអង្គបានប្រទានដល់យើងនូវព្រះវិញ្ញាណរបស់ព្រះអង្គ។
|
|
\v 14 ហើយយើងបានឃើញ ហើយបានធ្វើបន្ទាល់ថា ព្រះបិតាបានចាត់ព្រះបុត្រាមកសង្គ្រោះលោកីយ៍ទាំងមូល។
|
|
|
|
\s5
|
|
\v 15 អស់អ្នកណាដែលទទួលស្គាល់ថា ព្រះយេស៊ូជាបុត្រានៃព្រះជាម្ចាស់ ព្រះអង្គនឹងស្ថិតនៅក្នុងអ្នកនោះ ហើយអ្នកនោះក៏នៅក្នុងព្រះជាម្ចាស់ដែរ។
|
|
\v 16 យើងបានស្គាល់ ហើយបានជឿលើសេចក្តីស្រឡាញ់ដែលព្រះជាម្ចាស់មានសម្រាប់យើង។ ព្រះជាម្ចាស់ជាសេចក្តីស្រឡាញ់ ហើយអ្នកណាដែលស្ថិតនៅក្នុងសេចក្តីស្រឡាញ់នេះ ក៏ស្ថិតនៅក្នុងព្រះជាម្ចាស់ ហើយព្រះជាម្ចាស់ក៏ស្ថិតនៅក្នុងអ្នកនោះដែរ។
|
|
|
|
\s5
|
|
\v 17 ដោយសារការនេះ បានធ្វើឲ្យសេចក្តីស្រឡាញ់នេះបានគ្រប់លក្ខណ៍នៅក្នុងចំណោមយើង ដូច្នេះ យើងនឹងមានទំនុកចិត្តនៅថ្ងៃជំនុំជម្រះ ដោយសារព្រះអង្គជាសេចក្តីស្រឡាញ់ យើងដែលនៅក្នុងលោកីយ៍នេះក៏មានសេចក្តីស្រឡាញ់ដែរ។
|
|
\v 18 ដូច្នេះហើយ គ្មានការភ័យខ្លាចនៅក្នុងសេចក្តីស្រឡាញ់ឡើយ។ ផ្ទុយទៅវិញ សេចក្តីស្រឡាញ់ដ៏គ្រប់លក្ខណ៍ បណ្តេញភាពភ័យខ្លាច ព្រោះភាពភ័យខ្លាចដោយសារមានការជំនុំជម្រះ។ ប៉ុន្តែ អ្នកណាដែលភ័យខ្លាច មិនបានសិ្ថតនៅក្នុងសេចក្តីស្រឡាញ់ដ៏គ្រប់លក្ខណ៍នៅឡើយទេ។
|
|
|
|
\s5
|
|
\v 19 យើងស្រឡាញ់ ដោយសារព្រះអង្គស្រឡាញ់យើងជាមុន។
|
|
\v 20 ប្រសិនបើ នរណាម្នាក់និយាយថា «ខ្ញុំស្រឡាញ់ព្រះជាម្ចាស់» ប៉ុន្តែ ស្អប់បងប្អូនរបស់ខ្លួន គាត់ជាមនុស្សកុហក។ ព្រោះអស់អ្នកដែលមិនស្រឡាញ់បងប្អូនរបស់ខ្លួន ដែលមើលឃើញ មិនអាចស្រឡាញ់ព្រះជាម្ចាស់ ដែលគាត់មើលមិនឃើញបានទេ។
|
|
\v 21 នេះគឺជាបញ្ជាដែលយើងបានទទួលពីព្រះអង្គ៖ អស់អ្នកណាដែលស្រឡាញ់ព្រះជាម្ចាស់ ត្រូវស្រឡាញ់បងប្អូនរបស់ខ្លួនដែរ។
|
|
|
|
\s5
|
|
\c 5
|
|
\cl ជំពូក ៥
|
|
\p
|
|
\v 1 អស់អ្នកណាដែលជឿថា ព្រះយេស៊ូជាព្រះគ្រិស្ត ដែលកើតមកពីព្រះជាម្ចាស់ ហើយអស់អ្នកណាដែលស្រឡាញ់ព្រះបិតា ក៏ស្រឡាញ់កូនដែលកើតចេញពីព្រះអង្គដែរ។
|
|
\v 2 ដោយសារការនេះ យើងដឹងថា យើងស្រឡាញ់បុត្រធីតារបស់ព្រះអង្គ៖ នៅពេលយើងស្រឡាញ់ព្រះជាម្ចាស់ ហើយប្រព្រឹត្តតាមបញ្ជារបស់ព្រះអង្គ។
|
|
\v 3 ដ្បិត ការនេះគឺជាសេចក្តីស្រឡាញ់ចំពោះព្រះជាម្ចាស់៖ គឺថា យើងកាន់តាមបញ្ជារបស់ព្រះអង្គ។ ហើយបញ្ជារបស់ព្រះអង្គមិនមែនជាបន្ទុកធ្ងន់ទេ។
|
|
|
|
\s5
|
|
\v 4 មនុស្សគ្រប់រូបដែលកើតមកពីព្រះជាម្ចាស់បានឈ្នះលោកីយ៍ហើយ។ ហើយនេះគឺជាជ័យជំនះដែលឈ្នះលោកីយ៍៖ គឺដោយជំនឿរបស់យើង។
|
|
\v 5 តើអ្នកណាជាអ្នកឈ្នះលោកីយ៍? គឺជាអ្នកដែលជឿលើព្រះយេស៊ូថាជាព្រះបុត្រានៃព្រះជាម្ចាស់។
|
|
|
|
\s5
|
|
\v 6 នេះគឺជាអ្នកដែលបានមកដោយទឹក និងលោហិត៖ គឺព្រះយេស៊ូគ្រិស្ត។ ព្រះអង្គបានយាងមកមិនគ្រាន់តែដោយទឹក ប៉ុន្តែ ដោយទឹក និងព្រះលោហិត។
|
|
\v 7 ព្រោះមានការបីយ៉ាងដែលធ្វើបន្ទាល់ពីការនេះ៖
|
|
\v 8 ព្រះវិញ្ញាណ ទឹក និងព្រះលោហិត។ ទាំងបីនេះព្រមព្រៀងគ្នា។
|
|
|
|
\s5
|
|
\v 9 ប្រសិនបើ យើងទទួលទីបន្ទាល់ពីមនុស្ស ទីបន្ទាល់របស់ព្រះជាម្ចាស់ប្រសើរជាង។ ព្រោះទីបន្ទាល់របស់ព្រះជាម្ចាស់គឺបែបនេះ គឺថា ព្រះបានធ្វើបន្ទាល់ទាក់ទងនឹងព្រះបុត្រារនស់ព្រះអង្គ។
|
|
\v 10 អស់អ្នកណាដែលជឿលើព្រះបុត្រារបស់ព្រះជាម្ចាស់ គេមានទីបន្ទាល់នៅក្នុងខ្លួនគេ។ អស់អ្នកណាដែលមិនជឿថាព្រះជាម្ចាស់បានបង្កើតព្រះអង្គចេញមក គឺជាមនុស្សកុហក ដោយសារគាត់មិនបានជឿទីបន្ទាល់ដែលព្រះជាម្ចាស់បានប្រទានមកទាក់ទងនឹងព្រះបុត្រារបស់ព្រះអង្គ។
|
|
|
|
\s5
|
|
\v 11 ហើយទីបន្ទាល់គឺយ៉ាងដូច្នេះ៖ ព្រះជាម្ចាស់ប្រទានជីវិតអស់កល្បជានិច្ចដល់យើង ហើយជីវិតនេះនៅក្នុងព្រះបុត្រារបស់ព្រះអង្គ។
|
|
\v 12 អ្នកណាដែលមានព្រះបុត្រា គឺមានជីវិត។ ហើយអ្នកណាដែលគ្មានព្រះបុត្រារបស់ព្រះជាម្ចាស់ក៏គ្មានជីវិតដែរ។
|
|
|
|
\s5
|
|
\v 13 ខ្ញុំសរសេរសេចក្តីទាំងនេះ មកកាន់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាបានដឹងថា អ្នករាល់គ្នាមានជីវិតអស់កល្បជានិច្ចហើយ ចំពោះអ្នកណាដែលជឿនៅក្នុងព្រះនាមព្រះបុត្រារបស់ព្រះជាម្ចាស់។
|
|
\v 14 ហើយនេះក៏ជាទំនុកចិត្តដែលយើងមានចំពោះព្រះអង្គដែរ គឺថាប្រសិនបើយើង សូមអ្វីស្របតាមព្រះហឫទ័យរបស់ព្រះអង្គ នោះព្រះអង្គនឹងស្តាប់យើង។
|
|
\v 15 ហើយប្រសិនបើយើងដឹងថា ព្រះអង្គស្តាប់យើង អ្វីៗដែលយើងបានទូលសុំពីព្រះអង្គ យើងដឹងថា យើងបានទទួលអ្វីៗដែលយើងបានសុំពីព្រះអង្គនោះហើយ។
|
|
|
|
\s5
|
|
\v 16 ប្រសិនបើ នរណាម្នាក់ឃើញបងប្អូនរបស់គាត់ធ្វើបាប ដែលមិនមានទោសដល់ស្លាប់ គាត់ត្រូវអធិស្ឋាន ហើយព្រះអង្គនឹងប្រទានជីវិតដល់គាត់។ ខ្ញុំសំដៅលើអស់អ្នកដែលធ្វើបាបដែលមិនមានទោសដល់ស្លាប់។ បើធ្វើបាបមានទោសដល់ស្លាប់ ខ្ញុំមិននិយាយថា គាត់គួរអធិស្ឋានសម្រាប់ការនោះទេ។
|
|
\v 17 អ្វីៗដែលមិនសុចរិតគឺជាបាប ប៉ុន្តែ ក៏មានបាបដែលមិនមានទោសដល់ស្លាប់ដែរ។
|
|
|
|
\s5
|
|
\v 18 យើងដឹងថា អស់អ្នកណាដែលកើតមកពីព្រះជាម្ចាស់មិនធ្វើបាបទេ។ ប៉ុន្តែ ព្រះអង្គដែលកើតមកពីព្រះជាម្ចាស់ នឹងការពារគាត់ឲ្យមានសុវត្តិភាព ហើយការអាក្រក់មិនអាចធ្វើទុក្ខគាត់បានទេ។
|
|
\v 19 យើងដឹងថាយើងមកពីព្រះជាម្ចាស់ ហើយយើងដឹងថា លោកីយ៍ទាំងមូលកំពុងតែដេកនៅក្នុងមេកំណាច។
|
|
|
|
\s5
|
|
\v 20 ប៉ុន្តែ យើងដឹងថា ព្រះបុត្រារបស់ព្រះជាម្ចាស់បានយាងមក ហើយបានប្រទានមកយើងនូវការយល់ដឹង ដើម្បីឲ្យយើងបានដឹងថា ព្រះអង្គជាសេចក្តីពិត។ ហើយយើងនៅក្នុងព្រះជាម្ចាស់នៃសេចក្តីពិតដែរ ហើយនៅក្នុងព្រះបុត្រាព្រះអង្គ គឺព្រះយេស៊ូគ្រិស្ត។ ព្រះជាម្ចាស់គឺជាព្រះដ៏ពិត និងជាជីវិតអស់កល្ប។
|
|
\v 21 កូនៗរាល់គ្នាអើយ ចូររក្សាខ្លួនចេញពីរូបព្រះផ្សេងៗ។
|