km_ulb/62-2PE.usfm

126 lines
31 KiB
Plaintext
Raw Permalink Blame History

This file contains invisible Unicode characters

This file contains invisible Unicode characters that are indistinguishable to humans but may be processed differently by a computer. If you think that this is intentional, you can safely ignore this warning. Use the Escape button to reveal them.

\id 2PE
\ide UTF-8
\h ២ ពេត្រុស
\toc1 ២ ពេត្រុស
\toc2 ២ ពេត្រុស
\toc3 2pe
\mt ២ ពេត្រុស
\s5
\c 1
\cl ជំពូក ១
\p
\v 1 ស៊ីម៉ូនពេត្រុស​ ជាអ្នកបម្រើ​ និងជាសាវករបស់ព្រះយេស៊ូគ្រិស្ត ជូនចំពោះអ្នកដែលបានទទួលជំនឿដ៏មានតម្លៃដូចជាជំនឿរបស់យើងដែរ តាមរយៈ​ជំនឿដ៏សុចរិតរបស់ព្រះជាម្ចាស់ និងព្រះយេស៊ូគ្រិស្តជាព្រះសង្គ្រោះរបស់យើង។
\v 2 សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ និងសេចក្តីសុខសាន្តកាន់តែចម្រើនឡើង ក្នុងការស្គាល់ថាព្រះជាម្ចាស់និងព្រះយេស៊ូជាព្រះអម្ចាស់នៃយើងទាំងអស់គ្នា។
\s5
\v 3 ដ្បិត​ព្រះ​ចេស្ដា​របស់​ព្រះជាម្ចាស់​ប្រទាន​ឲ្យ​យើង​មាន​អ្វីៗ​ទាំង​អស់​សម្រាប់​ជីវិត​ និង​ការ​គោរព​កោតខ្លាច​ព្រះជាម្ចាស់​ តាមរយៈ​ការ​ស្គាល់​ព្រះ​អង្គ​ ដែល​បាន​ត្រាស់​ហៅ​យើង​ឲ្យ​មក‍​ឯ​សិរី​រុងរឿង​ និង‍​សេចក្ដី​ល្អ​របស់​ព្រះអង្គ​ផ្ទាល់​។
\v 4 ហើយតាមរយៈសេចក្តីទាំងនេះ ព្រះអង្គបានប្រទានសេចក្តីសន្យាដ៏មានតម្លៃមកដល់យើង ដើម្បីឲ្យអ្នករាល់គ្នាត្រឡប់ជាអ្នកដែលមានចំណែកនៅក្នុងលក្ខណៈរបស់ព្រះជាម្ចាស់ ហើយអ្នករាល់គ្នារួចផុតពីសេចក្តីពុករលួយនៅក្នុងលោកិយនេះ ដែលកើតពីសេចក្តីប៉ងប្រាថ្នាដ៏អាក្រក់។
\s5
\v 5 ដ្បិត នេះជាមូលហេតុ អ្នក​រាល់គ្នា​ត្រូវ​ខំ​ប្រឹង​ឲ្យ​អស់​ពី​សម្ថភាព​ ដើម្បី​បន្ថែម​សេចក្ដីល្អ​ទៅ​លើ​ជំនឿ​របស់​អ្នក​រាល់គ្នា​ ហើយ​បន្ថែម​ការ​ស្គាល់​ព្រះ​ជាម្ចាស់​។
\v 6 បន្ថែមការគ្រប់គ្រងចិត្តទៅលើការស្គាល់ព្រះជាម្ចាស់ បន្ថែមការអត់ធ្មត់ទៅលើការគ្រប់គ្រងចិត្ត បន្ថែមការគោរពកោតខ្លាចព្រះជាម្ចាស់ទៅលើការអត់ធ្មត់
\v 7 ដើម្បីបន្ថែមភាពស្មោះត្រង់ចំពោះព្រះជាម្ចាស់ បន្ថែមភាពជាបងប្អូននិងការស្រឡាញ់រាប់អានគ្នាជាបងប្អូន។
\s5
\v 8 ការទាំង​នេះ​បាន​កើន​ឡើង​នៅ​ក្នុង​អ្នក​រាល់គ្នា​ ដូច្នោះ ​អ្នក​រាល់គ្នា​ជា​មនុស្ស​ខ្ជិល​ច្រអូស​ ឬ​គ្មាន​ផល​ផ្លែ​ក្នុង​ការ​ស្គាល់​ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះអម្ចាស់​របស់​យើង​។
\v 9 ប៉ុន្តែ បើអ្នកណា​ដែល​គ្មាន​សេចក្ដី​ទាំង​នេះ​ អ្នក​នោះ​ជា​មនុស្ស​មើលមិនឃើញ ឬ​ជា​មនុស្ស​មើល​មិន​​ឆ្ងាយ​។ គាត់ភ្លេច​ថា​ ព្រះជាម្ចាស់​បាន​សំអាត​គាត់​ឲ្យ​បាន​រួច​ពី​បាប​កាល​ពី​មុន​ហើយ។​
\s5
\v 10 ដូច្នេះ បងប្អូនអើយ ចូរធ្វើឲ្យអស់ពីចិត្ត និងពីសមត្ថភាពរបស់បងប្អូន ដើម្បីធ្វើឲ្យការត្រាស់ហៅ និងការជ្រើសរើសរបស់បងប្អូនប្រាកដប្រជា ដ្បិត​បើ​ប្រព្រឹត្ដតាម​សេចក្ដី​ទាំង​នេះ​ នោះ​អ្នក​រាល់គ្នា​នឹង​មិន​ជំពប់​ដួល​សោះ​ឡើយ។
\v 11 ហើយ​អ្នក​រាល់គ្នា​នឹង​ទទួល​បាន​សិទ្ធិ​ពេញ​លេញ​ចូល​ទៅ​ក្នុង​នគរ​ដ៏​អស់កល្ប​ជានិច្ច​របស់​ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះអម្ចាស់​ និង​ជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង។​
\s5
\v 12 ហេតុនេះ​ហើយ​ ខ្ញុំ​នឹង​រំលឹក​អ្នក​រាល់គ្នា​អំពី​សេចក្ដី​ទាំង​នេះ​ជានិច្ច​ ទោះបី​អ្នក​រាល់គ្នា​បាន​ស្គាល់​ ព្រមទាំង​បាន​មាំមួន​ឡើង​នៅក្នុង​សេចក្ដី​ពិត​ដែល​អ្នក​រាល់គ្នា​មាន​ហើយ​នេះ​ក៏​ដោយ។​
\v 13 ដរាប​ណា​ខ្ញុំ​ស្ថិត​នៅ​ក្នុង​រោង​នេះ​នៅ​ឡើយ​ នោះ​ខ្ញុំ​យល់​ឃើញ​ថា​ជា​ការ​ត្រឹម​ត្រូវ​ណាស់​ ដែល​ខ្ងុំត្រូវតែ​រំលឹក​ និង​ដាស់​អ្នក​រាល់គ្នា​ឲ្យ​ភ្ញាក់​ឡើង​
\v 14 ដោយខ្ញុំដឹងថា ខ្ញុំនឹងដោះរោងនេះចេញនៅក្នុងពេលឆាប់ៗនេះហើយ ដូចដែលព្រះយេស៊ូគ្រិស្ត ជាព្រះអម្ចាស់របស់យើងបានបង្ហាញឲ្យខ្ញុំឃើញយ៉ាងច្បាស់។
\v 15 ខ្ញុំនឹង​ខំប្រឹងខ្នះខ្នែង​ ដើម្បី​ឲ្យ​ក្រោយ​ពេល​ខ្ញុំ​ចាកចេញ​ពី​​នេះទៅ​ អ្នក​រាល់គ្នា​នៅ​តែ​ចងចាំ​ពី​សេចក្ដី​ទាំងនេះ​គ្រប់​ពេល​វេលា​ជានិច្ច។
\s5
\v 16 ដ្បិត យើងមិនបានយករឿងព្រេងប្រឌិត មកបា្រប់ឲ្យអ្នករាល់គ្នាស្គាល់ពីអំណាចព្រះចេស្តា និងការយាងមករបស់ព្រះយេស៊ូគ្រិស្តនោះទេ ប៉ុន្ដែយើង​ជា​សាក្សី​ផ្ទាល់​ភ្នែក​ដែល​បាន​ឃើញ​ព្រះ​ចេស្ដា​របស់​ព្រះអង្គ។​
\v 17 ពេល​ដែល​ព្រះអង្គ​បាន​ទទួល​កិត្ដិយស​ និង​សិរី​រុងរឿង​ពី​ព្រះជាម្ចាស់​ដ៏​ជា​ព្រះវរបិតា​ នោះ​ក៏​មាន​សំឡេង​មួយ​ចេញ​មក​ពី​សិរី​រុងរឿង​ដ៏​ឧត្តុង្គឧត្ដម​មាន​ប​ន្ទូល​មក​កាន់​ព្រះអង្គ​ថា៖​ «នេះ​ជា​បុត្រ​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង​ យើង​ពេញចិត្ដ​នឹង​បុត្រ​នេះ​ណាស់»។​
\v 18 យើង​បាន​ឮ​សំឡេង​នេះ​ចេញ​ពី​ស្ថាន​សួគ៌​មក​ នៅ​ពេល​យើង​នៅ​លើ​ភ្នំ​បរិសុទ្ធ​ជា​មួយ​ព្រះអង្គ។​
\s5
\v 19 ដ្បិត ពួកយើងមានពាក្យនៃអ្នកនាំព្រះបន្ទូល ធ្វើឲ្យរិតតែប្រាកដ ហើយ​អ្នក​រាល់គ្នា​យកចិត្ដ​ទុកដាក់​ស្ដាប់​យ៉ាង​ល្អ​ទុក​ជា​ចង្កៀង​បំភ្លឺ​នៅ​ទី​ងងឹត​រហូត​ដល់​ថ្ងៃរះ​ និង​រហូត​ដល់​ផ្កាយ​ព្រឹក​រះ​ឡើង​នៅ​ក្នុង​ចិត្ដ​អ្នក​រាល់គ្នា។​
\v 20 លើសពីនេះ អ្នកត្រូវយល់ថាគឺមិនមានការថ្លែងព្រះបន្ទូលហើយអ្នកនោះក៏ជាអ្នកបកស្រាយផងដែលនោះទេ។
\v 21 ដ្យិតការថ្លែងព្រះបន្ទូលគឺមិនបានកើតឡើងដោយចិត្តមនុស្យនោះទេ ប៉ុន្តែគឺមកពីព្រះជាម្ចាស់រួមជាមួយការបើកសម្តែងពីព្រះវិញ្ញាណដ៏វិសុទ្ធផងដែរ។
\s5
\c 2
\cl ជំពូក ២
\p
\v 1 ព្យាការីក្លែងក្លាយបានមកឯមនុស្ស ហើយពួកអ្នកដែលបង្រៀនខុសឆ្គងគឺនឹងមករកអ្នករាល់គ្នាដែរ។ ពួកគេនឹងនាំសេចក្តីវិនាសចូលមកដល់បងប្អូន ហើយនិងបធដិសេធសូម្បីតែព្រះជាម្ចាស់ដែលបានលោះពួកគេ។
\v 2 ហើយ​ក៏​នាំ​សេចក្ដី​វិនាស​ទាន់ហន់​មក​លើ​ខ្លួន​ឯង​ទៀត​ផង។ មនុស្ស​ជា​ច្រើន​នឹង​ដើរ​តាម​អំពើ​ល្មោភកាម​របស់​ពួកគេ​ ហើយ​ផ្លូវ​នៃ​សេចក្ដី​ពិត​នឹង​ត្រូវ​ប្រមាថ​ដោយ​ព្រោះ​តែ​ពួកគេ​។
\v 3 នៅក្នុង​សេចក្ដី​លោភ​លន់​របស់​ពួកគេ​ នោះ​ពួកគេ​នឹង​កេង​ចំណេញ​ពី​អ្នក​រាល់គ្នា​ដោយ​ប្រើ​ពាក្យ​បោកបញ្ឆោត​ រី​ឯ​សេចក្ដី​ជំនុំ​ជម្រះ​សម្រាប់​ពួកគេ​ ដែល​មាន​យូរ​មក​ហើយ​នោះ​មិន​នៅ​ស្ងៀម​ឡើយ​ ហើយ​សេចក្ដី​វិនាស​សម្រាប់​ពួកគេ​ក៏​មិន​ដេកលក់​ដែរ។​
\s5
\v 4 ដ្បិត ព្រះជាម្ចាស់មិនបានលើកលែងដល់ពួកទេវតាដែលបានធ្វើបាបនោះទេ។ ប៉ុន្ដែ​បាន​ទម្លាក់​ពួកគេ​ទៅ​ក្នុង​ស្ថាននរក​ ហើយ​បាន​ប្រគល់​ឲ្យ​ឃុំ​ទុក​នៅ​ក្នុង​សេចក្ដី​ងងឹត​ រហូតដល់ពេលជំនុំជម្រះ។
\v 5 ហើយព្រះជាម្ចាស់ដ៏មិនបានលើកលែងដល់អ្នកដែលក្នុងពិភពលោកជំនាន់នោះដែរ​។ ផ្ទុយទៅវិញព្រះជាម្ចាស់បានសង្គ្រោះលោកណូអេដែលជាអ្នកមានសេចក្តីសុចរិត រួមជាមួយមនុស្សប្រាំពីរនាក់ទៀត នៅក្នុងគ្រាដែលព្រះជាម្ចាស់ធ្វើមានទឹកជំនន់លេចពិភពលោកនៃមនុស្សអាក្រក់។
\v 6 ព្រះអង្គ​បាន​កាត់​ទោស​ក្រុង​សូដុម​ និង​ក្រុង​កូម៉ូរ៉ា​ ឲ្យ​វិនាស​អន្ដរាយ​ដោយ​ដុត​ឲ្យ​ទៅ​ជា​ផេះ​ ដើម្បី​ទុក​ជា​គំរូ​ដល់​មនុស្ស​ដែល​នឹង​រស់នៅ​ដោយ​មិន​គោរព​កោតខ្លាច​ព្រះជាម្ចាស់​
\s5
\v 7 ប៉ុន្តែ ក្នុងភាពជាអ្នកសុចរិតរបស់ឡុត គឺលោកមានចិត្តព្រួយអំពីការល្មោភកាមរបស់មនុស្សថោកទាប។
\v 8 ដូច្នេះ មនុស្សសុចរិតដែលរស់នៅក្នុងចំណោមពួកគេពីមួយថ្ងៃទៅមួយថ្ងៃ ហើយធ្វើឲ្យគាត់ឈឺចាប់ក្នុងព្រលឹងដោយសុចរិតរបស់គាត់ នៅពេលដែលគាត់បានឮហើយនិងបានឃើញនោះ។
\v 9 ព្រះអម្ចាស់មានរបៀបក្នុងការសង្គ្រោះមនុស្សដែលកោតក្លាចព្រះអង្គពីក្តីវិនាស ហើយនិងការជំរះជាមួយមនុស្សអាក្រក់ សម្រាប់ការជំនុំជម្រះនៅថ្ងៃដាក់ទោស។
\s5
\v 10 ជាពិសេស គឺពួកអ្នកដែលបន្តដេញតាមការប៉ងប្រាថ្នាស្មោកគ្រោកខាងឯសាច់ឈាម និងអំណាច។ ពួកគេហ៊ានធ្វើតាមទំនើងចិត្ត ដោយមិនក្លាចក្នុងការប្រមាថដល់ព្រះជាម្ចាស់ដែលប្រកបដោយសិរីរុងរឿង។
\v 11 ទេវតាគឺមានកម្លាំងខ្លាំង ហើយនិងអំណាច ប៉ុន្តែ ​មិន​ហ៊ាន​ចោទ​ប្រកាន់​ប្រមាថ​ពួកអ្នក​ទាំង​នោះ​នៅ​ចំពោះ​ព្រះ​ភក្ដ្រ​ព្រះអម្ចាស់​ដែរ។
\s5
\v 12 ប៉ុន្ដែ​មនុស្ស​ទាំង​នេះ​ដូច​ជា​សត្វ​តិរច្ឆាន​គ្មាន​វិចារណញ្ញាណ​ទេ​ កើត​មក​សម្រាប់​ឲ្យ​គេ​ចាប់​ និង​សម្លាប់​តែ​ប៉ុណ្ណោះ។​ ពួកគេ ​ប្រមាថ​អ្វី​ៗ​ដែល​គេ​មិន​ស្គាល់។​ ពួកគេ​ក៏​នឹង​ត្រូវ​វិនាស​ជា​យ៉ាង​នោះ​ដែរ​។
\v 13 ពួកគេនឹងទទួលអ្វីដែលពួកគេបានធ្វើជារង្វាន់។ ពួកគេគិតតែពីការស្រើបស្រាលរាល់ថ្ងៃដោយការពេញចិត្ត។ ពួកគេពេញទៅដោយអំពើអាក្រក់ក្នុងគេ។ ពួកគេរីករាយជាមួយការធ្វើទង្វើបោកប្រាស់ក្នុងពេលដែលពួកគេនៅជាមួយអ្នករាល់គ្នា។
\v 14 ភ្នែករបស់ពួកគេពេញទៅដោយការកំផឹត ពួកគេមិនឆ្អែតជាមួយនិងការធ្វើបាបឡើយ។ ព្រលឹងគេតែងតែទាញទៅធ្វើការអាក្រក់ និងទង្វើដែលមិនត្រឹមត្រូវ ហើយចិត្តរបស់ពួកគេពេញទៅដោយភាពលោភ។ ពួកគេតែងតែដាក់បណ្តាសាកូនគេ!
\s5
\v 15 ពួកគេ​បាន​បោះ​បង់​ផ្លូវ​ត្រង់​ ហើយ​វង្វេង​ទៅ​តាម​ផ្លូវ​របស់​បាឡាម​ ជា​កូន​របស់​បេអ៊រ​ដែល​ស្រឡាញ់​កម្រៃ​ដែល​បាន​មក​ពី​អំពើ​ទុច្ចរិត។​
\v 16 ប៉ុន្តែ​ គាត់​បាន​ទទួល​ការ​ស្ដី​បន្ទោស​ចំពោះ​ការ​បំពាន​របស់​ខ្លួន​ គឺ​សត្វលា​ដែល​មិន​ចេះ​និយាយ​ ក៏បាន​និយាយ​ភាសា​មនុស្ស​រារាំង​ភាព​ចម្កួត​របស់​អ្នក​នាំ​ព្រះបន្ទូល​នោះ។​
\s5
\v 17 មនុស្សទាំងនេះគឺជាប្រភពដែលគ្មានទឹកហើយនិងការរីងស្ងួត និងជួបព្យុះ។ ភាពងងឹតនិងចូលមកសម្រាប់ពួលគេផងដែរ។
\v 18 ពួកគេនិយាយតែអ្វីដែលគ្មានប្រយោជន៍និងភាពអំនួត។ ពួកគេអូសទាញអ្នកដទៃទៅក្នុងការកាមគុណនៃសាច់ឈាម។ ហើយពួកគេក៏ព្យាយាមទាញមនុស្សដែលរត់ចេញពីអំពើ និងទង្វើខុសឆ្គងដែរ។
\v 19 ពួកគេបានសន្យាជាមួយសេរីភាពដល់ពួកគេ ប៉ុន្តែខ្លួនគេវិញគឺជាទាសករនៃសេចក្តីពុករលួយវិញ។ ដ្បិត អ្នកណាដែលជាទាសករគឺជាអ្នកត្រូវបានបរាជ័យ។
\s5
\v 20 ប្រសិន​បើ​ ពួកគេ​បាន​រួច​ពី​សេចក្ដី​ស្មោកគ្រោក​របស់​លោកិយ​ដោយ​ការ​ស្គាល់ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះអម្ចាស់​ និង​ជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង​ ប៉ុន្ដែ​បែរ​ជាទៅ​ជាប់​ជំពាក់​នឹង​សេចក្ដី​ទាំង​នោះ​ម្ដងទៀត​ ហើយ​ឲ្យ​សេចក្ដី​ទាំង​នោះ​បង្ក្រាប​ពួកគេ​បាន​ នោះ​ស្ថានភាព​ចុងក្រោយ​សម្រាប់​ពួកគេ​ នឹង​ត្រលប់​ជា​អាក្រក់​ជាងមុន​ទៅ​ទៀត។​
\v 21 ដ្បិត ពួកគេ​ បើ​មិន​បាន​ស្គាល់​ផ្លូវ​នៃ​សេចក្ដី​សុចរិត​ នោះ​ប្រសើរ​ជាង​ស្គាល់​ ហើយ​បែរ​ចេញពី​បញ្ជា​បរិសុទ្ធ​ ដែល​បាន​ប្រគល់​ឲ្យ​ពួកគេ។​
\v 22 ដូច​សុភាសិត​ពិត​មួយ​ពោល​ថា​ ឆ្កែ​បាន​ត្រឡប់​ទៅ​រក​កម្អួត​របស់​វា​ ឯ​មេជ្រូក​ដែល​លាង​ស្អាត​ហើយ​ បាន​ទៅ​ននៀល​ក្នុង​ភក់​វិញ‍។​
\s5
\c 3
\cl ជំពូក ៣
\p
\v 1 បងប្អូនជាទីស្រឡាញ់ នេះគឺជាសំបុត្រទីពីរហើយដែលខ្ញុំបានសរសេរផ្ញើមកកាន់អ្នក នៅ​ក្នុង​សំបុត្រ​ទាំង​ពីរ​នេះ​ គឺខ្ញុំ​បាន​រំលឹក​ និង​ដាស់​គំនិត​បងប្អូន​ឲ្យ​ភ្ញាក់​ឡើង​។
\v 2 ដ្បើម្បីអ្នក​រាល់ងាកមករក ​​ព្រះបន្ទូល​ដ៏​វិសុទ្ធ​បាន​ថ្លែង​ទុក​កាល​ពីមុន​មក​ និង​ពី​បញ្ជា​របស់​ព្រះអម្ចាស់​ជា​ព្រះអង្គ​សង្គ្រោះ​ដែល​អ្នក​រាល់គ្នា​បាន​ឮ​តាមរយៈ​ពួក​សាវក។​
\s5
\v 3 បងប្អូនត្រូវដឹងពីការនេះជាមុន នៅគ្រាចុងក្រោយពួកអ្នកមើលងាយគេនឹងមកដល់។ ពួកគេនឹងចំអកហើយនិងដើរតាមសេចក្តីប្រាថ្នារបស់ពួកគេ។
\v 4 ពួកគេនឹងនិយាយថា «តើការសន្យាដែលនឹងត្រឡប់មកវិញនោះនៅទីណា? ដ្បិតតាំង​ពី​ពួក​ដូនតាបាន​ដេកលក់​ទៅ​ នោះ​អ្វីៗ​ទាំងអស់​នៅ​តែ​ដដែល​តាំង​ពីដើម​កំណើត​ផែនដី​មក»។
\s5
\v 5 ពួកគេបានភ្លេចថា​ ​ផ្ទៃមេឃ​ ហើយ​ផែនដី​ក៏​ត្រូវ​បាន​បង្កើត​ឡើង​ឲ្យ​ផុស​ចេញពី​ទឹក​ និង​នៅ​ក្នុង​ទឹក​ តាំងតែ ពីយូរណាស់មកហើយដោយសារ ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់
\v 6 ហើយតាមរយៈការទាំងនេះ ពិភពលោកនេះត្រូវបានបំផ្លាញក្នុងពេលនោះ ដោយទឹក​ជន់លិច។
\v 7 ប៉ុន្តែ​ដោយសារ​ព្រះ​បន្ទូល​ដដែល​ ផ្ទៃមេឃ​ និង​ផែនដី​នា​បច្ចុប្បន្ន​នេះ​ ត្រូវ​បាន​បម្រុងទុក​សម្រាប់​ភ្លើង​ ព្រមទាំង​ទុក​សម្រាប់​ថ្ងៃ​ជំនុំជម្រះ​ និង​ថ្ងៃ​នៃ​សេចក្ដី​វិនាស​របស់​មនុស្ស​ដែល​មិន​គោរព​កោតខ្លាចដល់​ព្រះជាម្ចាស់។​
\s5
\v 8 បងប្អូន​ជាទី​ស្រឡាញ់​អើយ! សូម​កុំ​ព្យាយាមគេចវេសពីការនេះ​ឡើយ​ គឺថានៅចំពោះ​ព្រះភក្ដ្រ​ព្រះអម្ចាស់​ មួយ​ថ្ងៃ​ដូច​ជា​មួយពាន់​ឆ្នាំ​ ហើយ​មួយពាន់​ឆ្នាំ​ក៏​ដូច​ជា​មួយថ្ងៃ​ដែរ​។
\v 9 ព្រះអម្ចាស់​មិន​យឺត​នឹង​ធ្វើ​តាម​សេចក្ដី​សន្យា​របស់​ព្រះអង្គ​ ដូច​ជា​អ្នក​ខ្លះ​គិត​ថា​យឺត​នោះ​ទេ​ តែព្រះអង្គ​មាន​ព្រះ​ហឫទ័យ​អត់ធ្មត់​ចំពោះ​អ្នក​រាល់គ្នា​ ​មិន​ចង់​ឲ្យ​អ្នកណា​ម្នាក់​ត្រូវ​វិនាស​ឡើយ​ គឺ​ចង់​ឲ្យមនុស្ស​ទាំង​អស់​បាន​ប្រែចិត្ដ​វិញ​។
\s5
\v 10 ទោះបីជាយ៉ាងណាក៏ដោយ ថ្ងៃនៃព្រះជាម្ចាស់នឹងមកដល់ដូចជាចោរលួច ផ្ទៃ​មេឃ​នឹង​រលាយ​បាត់ទៅ​ដោយ​សូរ​គ្រាំគ្រេង។ ធាតុ​ទាំងអស់​នឹង​ឆេះ​ទៅ​ ហើយ​ត្រូវ​បំផ្លាញ​ទៅ​ ហើយផែនដី និង​អ្វីៗ​ដែល​នៅ​ផែនដី​ក៏នឹង​វិនាស​បាត់អស់ដែរ។​
\s5
\v 11 គ្រប់យ៉ាងទាំងអស់នឹងត្រូវបំផ្លាញក្នុងរូបភាពបែបនេះ តើអ្នកគួរជាមនុស្សបែបណា? អ្នកត្រូវតែរស់ដោយភាពដ៏វិសុទ្ធនិងកោតខ្លាចព្រះជាម្ចាស់។
\v 12 បងប្អូនគួរ​ទន្ទឹង​រង់ចាំ​ ឲ្យ​ថ្ងៃ​របស់​ព្រះជា​ម្ចាស់​ឆាប់​មក​ដល់​។ នៅ​ថ្ងៃ​នោះ​ ផ្ទៃមេឃ​នឹង​ឆេះ​អស់​ ហើយ​ត្រូវ​បំផ្លាញ​ទៅ​ ហើយធាតុ​ទាំងឡាយ​ក៏​នឹង​ឆេះ​រលាយ​ដោយកម្តៅដ៏ខ្លាំង។
\v 13 ប៉ុន្តែដោយការសន្យារបស់ព្រះអង្គ គឺពួកយើងរង់ចាំផ្ទៃមេឃហើយនិងផែនដីថ្មី ជាកន្លែងដែលពួកសុចរិតរស់នៅ។​
\s5
\v 14 ដូច្នោះ បងប្អូនជាទីស្រឡាញ់អើយ សូមរង់ចាំការទាំងនេះឲ្យកើតឡើងចុុះ ចូរ​ធ្វើឲ្យល្អបំផុត​នៅចំពោះព្រះអង្គ​ ឲ្យឃើញថា​អ្នក​រាល់គ្នា​ ឥត​ស្លាកស្នាម ឥត​កន្លែង​បន្ទោស​បាន​ និងសន្តិភាពផង។
\v 15 ​ចូរ​គិតពីសេចក្ដី​អត់ធ្មត់​របស់​ព្រះ​អ​ម្ចាស់​នៃ​យើង​ជា​សេចក្ដី​សង្គ្រោះ​ ដូច​ដែល​លោក​ប៉ូល​ជា​បងប្អូន​ជាទី​ស្រឡាញ់​របស់​យើង​ បាន​សរសេរ​មក​អ្នក​រាល់គ្នា​តាម​ប្រាជ្ញា​ ដែល​ព្រះជាម្ចាស់​បាន​ប្រទាន​ឲ្យ​គាត់​។
\v 16 ​ក្នុង​សំបុត្រ​ទាំងឡាយ​របស់​គាត់​ ដែលបាន​និយាយ​ពីការទាំង​នេះ​ ហើយ​មាន​សេចក្ដី​ខ្លះ​ពិបាក​យល់​ ដែល​ពួក​ល្ងង់ខ្លៅ​ និង​ពួក​មិន​ខ្ជាប់ខ្ជួន​បាន​បង្វែរ​ន័យ​សំបុត្រ​ទាំង​នោះ​ ដូច​គេ​បង្វែរ​បទគម្ពីរ​ផ្សេង​ទៀត​ដែរ​ ដែល​នាំ​ឲ្យ​មាន​សេចក្ដី​វិនាស​លើ​ខ្លួន​ឯង។​​
\s5
\v 17 ដូច្នេះ​ បងប្អូន​ជាទី​ស្រឡាញ់​អើយ​ គឺ​អ្នក​រាល់គ្នា​បាន​ដឹង​សេចក្ដី​នេះ​ជា​មុន​គេហើយ​ ចូរ​ប្រយ័ត្ន​ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់គ្នា​ត្រូវ​សេចក្ដី​មិនត្រឹមត្រូវរបស់​ពួក​មនុស្ស​អាក្រក់​អូសទាញ​ ហើយ​បាត់​បង់​សេចក្ដី​ស្មោះត្រង់​របស់​ខ្លួន​អ្នក​ឡើយ​។
\v 18 ប៉ុន្តែ ចូរ​ឲ្យអ្នក​រាល់គ្នា​បាន​ចម្រើន​ឡើង​ខាង​ឯ​ព្រះគុណ​ និង​ខាង‍ឯ​ការ​ស្គាល់​ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះអម្ចាស់​ និង​ជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង។​ សូម​ឲ្យព្រះអង្គ​បាន​ប្រកប​ដោយ​សិរី​រុងរឿង​ទាំង​នៅ​ពេល​ឥឡូវ​នេះ​ និង​ រហូត​អស់កល្ប​ជានិច្ច​ អាម៉ែន។​