km_ulb/51-PHP.usfm

198 lines
46 KiB
Plaintext
Raw Permalink Blame History

This file contains invisible Unicode characters

This file contains invisible Unicode characters that are indistinguishable to humans but may be processed differently by a computer. If you think that this is intentional, you can safely ignore this warning. Use the Escape button to reveal them.

\id PHP
\ide UTF-8
\h ភីលីព
\toc1 ភីលីព
\toc2 ភីលីព
\toc3 php
\mt ភីលីព
\s5
\c 1
\cl ជំពូក ១
\p
\v 1 ខ្ញុំ ប៉ូល និងធីម៉ូថេ គឺជាអ្នកបម្រើរបស់ព្រះគ្រិស្តយេស៊ូ សូម​ជម្រាប​មក​ដល់​អស់អ្នកដែល​បានញែកសម្រាប់ព្រះគ្រិស្ដ‌យេស៊ូ​នៅ​ក្រុង​ភីលីព ព្រម​ទាំង​អ្នកដឹកនាំ និង​អ្នកបម្រើទាំងអស់។
\v 2 សូម​ព្រះ‌គុណ និង​សេចក្ដី​សុខ‌សាន្ត​បានផ្តល់ដល់​បងប្អូន មកពីព្រះ‌ជាម្ចាស់​ជា​ព្រះ‌បិតា​របស់​យើង និង​ព្រះ‌អម្ចាស់​យេស៊ូ​គ្រិស្ដ។
\s5
\v 3 ខ្ញុំ​តែងតែ​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់​របស់​ខ្ញុំ​ជានិច្ច នៅពេលខ្ញុំ​នឹក​គិត​ដល់​បងប្អូន
\v 4 ខ្ញុំ​តែងតែអធិស្ឋានសម្រាប់បងប្អូន​ដោយ​ចិត្ត​រីក‌រាយ​ ដែលខ្ញុំបានទូលអង្វរ។
\v 5 ខ្ញុំអរគុណដល់ព្រះជាម្ចាស់ សម្រាប់បងប្អូនដែលបានរួមចំណែក​ក្នុង​ការ​ផ្សាយ​ដំណឹង‌ល្អ តាំង​ពី​ថ្ងៃ​ដំបូង​រហូត​មកដល់សព្វ​ថ្ងៃ។
\v 6 ខ្ញុំ​ជឿ​ជាក់​ថា ក្នុងគ្រប់ការទាំងអស់ ដែលព្រះជាម្ចាស់បានផ្តើមការល្អនៅក្នុងបងប្អូន នោះព្រះអង្គនឹងបង្ហើយ រហូតដល់ថ្ងៃព្រះយេស៊ូគ្រិស្តយាងមក។
\s5
\v 7 ជាការត្រឹមត្រូវណាស់ ដែលខ្ញុំមានអារម្មណ៍បែបនេះជាមួយបងប្អូនទាំងអស់គ្នា ដោយសារតែបងប្អូនស្ថិតនៅក្នុងដួងចិត្តរបស់ខ្ញុំ។ បងប្អូនទាំងអស់គ្នាក្លាយជាគូកនរបស់ខ្ញុំ ដោយព្រះគុណរួមទាំងពេលដែលខ្ញុំនៅជាប់ឃុំឃាំង ហើយដើម្បីការពារ និងប្រកាសដំណឹងល្អរបស់ព្រះជាម្ចាស់។
\v 8 ព្រះ‌ជាម្ចាស់​ជា​សាក្សី​ស្រាប់​ហើយ​ថា ខ្ញុំ​ស្រឡាញ់​បងប្អូន​ទាំង​អស់​គ្នា​យ៉ាង​ខ្លាំង ដោយ​ចិត្ត​អាណិត​មេត្តា​មក​ពី​ព្រះគ្រិស្ដ‌យេស៊ូ។
\s5
\v 9 នេះជាពាក្យ​អធិស្ឋានរបស់ខ្ញុំ​ ​សូម​ឲ្យ​បងប្អូន​មាន​សេចក្ដី​ស្រឡាញ់​​កាន់​តែ​ខ្លាំង​ឡើងៗ ធ្វើ​ឲ្យ​បងប្អូន​ចេះ​ដឹង​ច្បាស់ និង​យល់​សព្វ​គ្រប់​ទាំង​អស់។
\v 10 និងសូម​ឲ្យ​បងប្អូន​ចេះ​ពិចារណា​មើល​ថា ការ​អ្វី​ប្រសើរ​ជាង​គេ ដូច្នេះ នៅ​ថ្ងៃ​ព្រះ‌គ្រិស្ដ​យាង​មក បងប្អូន​នឹង​បានវិសុទ្ធ គ្មានកំហុសអ្វីឡើយ។
\v 11 ហើយសូមឲ្យ​បងប្អូន​បាន​ពោរ‌ពេញ​ដោយ​ផល​នៃ​សេចក្ដី​សុចរិត ដែល​មក​ពី​ព្រះ‌យេស៊ូ​គ្រិស្ដ ដើម្បី​លើក​តម្កើង​សិរី‌រុងរឿង និង​សរសើរតម្កើង​ព្រះ‌ជាម្ចាស់។
\s5
\v 12 បងប្អូនអើយ ឥឡូវខ្ញុំចង់ប្រាប់ឲ្យបានដឹងថា អ្វីដែលបានកើតឡើងដល់រូបខ្ញុំក្នុងការបម្រើនោះ ដើម្បីចំណេញសម្រាប់ដំណឹងល្អវិញ។
\v 13 ការនេះបានឃើញយ៉ាងច្បាស់ នៅពេលដែលខ្ញុំជាប់ឃុំឃាំងព្រោះព្រះគ្រិស្តដូចជាពន្លឺដែលភ្លឺឲ្យទាំងអ្នកយាមព្រះរាជវាំង និងមនុស្សគ្រប់គ្នាបានឃើញផងដែរ។
\v 14 ដោយ​សារតែ​ខ្ញុំ​ជាប់​ឃុំ‌ឃាំង​នេះហើយ បងប្អូន​ភាគ​ច្រើន​បានទុក​ចិត្ត​លើ​ព្រះ‌អម្ចាស់ ហើយ​ពួកគេក៏បានការលើកទឹក​ចិត្ត​ក្លាហាន ក្នុងការ​ប្រកាស​ព្រះ‌បន្ទូលរបស់ព្រះ ដោយឥត្ខ្លាច​ឡើយ។
\s5
\v 15 មាន​បងប្អូន​ខ្លះ​ប្រកាស​ដំណឹង‌ល្អ​អំពី​ព្រះ‌គ្រិស្ដ ដោយ​ចិត្ត​ច្រណែន‌ឈ្នានីស ចង់​ប្រណាំង​ប្រជែង តែ​បងប្អូន​ខ្លះ​ទៀត​ថ្លែងព្រះបន្ទូលដោយ​មានបំណងល្អ។
\v 16 ក្រោយមក ពួកគេធ្វើដោយចេញពីក្តីស្រឡាញ់ និងដឹង​ថា​ព្រះ‌អម្ចាស់​បាន​ដាក់ខ្ញុំកន្លែងនេះ ​ដើម្បី​ការពារ​ដំណឹង‌ល្អ។
\v 17 ប៉ុន្តែ ​អ្នក​ដែល​ផ្សាយ​ដំណឹងពីមុន​អំពី​ព្រះ‌គ្រិស្ដ ដើម្បីធ្វើដោយគំនិត​ប្រកួត​ចង់​ឈ្នះ​នោះ​វិញ គេ​មាន​គោល​បំណង​មិន​ល្អ។​គេ​ស្មាន​ថា​នឹង​ធ្វើ​ឲ្យ​ខ្ញុំ​រឹង‌រឹត​តែ​វេទនា ​ក្នុង​ពេលដែលខ្ញុំជាប់ឃុំ‌ឃាំង​។
\s5
\v 18 តើហេតុអ្វីទៅ? ទោះ​ជា​វិធី​ណា​ក៏​ដោយ បើ​ទោះជាគេសម្តែង​ក្ដី ឬស្មោះ​សរ​ក្ដី ក៏​គេ​ផ្សាយ​ដំណឹង​អំពី​ព្រះ‌គ្រិស្ដ​ដែរ ហើយ​ខ្ញុំ​នឹង​សប្បាយ​ចិត្ត​អំពី​ការនេះ
\v 19 ដ្បិត ​ខ្ញុំ​ដឹង​ថា ការ​នេះ​នឹង​ធ្វើ​ឲ្យ​ខ្ញុំ​ទទួល​ការ​សង្គ្រោះ​ទៅ​វិញ​ទេ ដោយ​បងប្អូន​អធិស្ឋានទៅ​សម្រាប់​ខ្ញុំ ហើយ​ពី​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌យេស៊ូ​គ្រិស្ដ​ដល់ខ្ញុំផងដែរ។
\s5
\v 20 វាអាស្រ័យលើការទន្ទឹងរង់ចាំ និងយក​ចិត្តទុកដាក់របស់ខ្ញុំ ដោយ​សង្ឃឹម​ថា ខ្ញុំ​នឹងមិន​ត្រូវ​អាម៉ាស់​មុខឡើយ។ ហើយនេះគឺជាមូលហេតុ ដែលខ្ញុំ​នៅ​តែ​មាន​ចិត្ត​អង់អាច ឥត​រង្គើ ទោះ‌បី​ជាខ្ញុំ​ត្រូវ​រស់ ឬ​ស្លាប់​ក្ដី ខ្ញុំ​នឹង​លើក​តម្កើង​ព្រះ‌គ្រិស្ដ​ក្នុង​រូប​កាយ​ខ្ញុំ។
\v 21 សម្រាប់​ខ្ញុំ បើ​រស់ ខ្ញុំ​រស់​រួម​ជា​មួយ​ព្រះ‌គ្រិស្ដ ហើយ​បើ​ស្លាប់ នោះបានជាកម្រៃវិញ។
\s5
\v 22 ប៉ុន្តែ បើ​ខ្ញុំ​រស់​ខាងឯសាច់ឈាម​ទៀតនោះ ដូច្នេះ មានន័យថា អ្វីដែលខ្ញុំធ្វើនឹង​បាន​ផល។ ខ្ញុំ​មិន​ដឹង​ជា​ជ្រើស​រើស​យក​ផ្លូវ​ណា​ឡើយទេ? ខ្ញុំ​ពិតជាមិនដឹង​មែន។
\v 23 សម្រាប់ខ្ញុំពិតជារារែករវាងការទាំងពីរនោះ។ ខ្ញុំ​ប៉ង‌ប្រាថ្នា​ចង់​លា​ចាក​លោក​នេះ​ទៅ​នៅ​ជា​មួយ​ព្រះ‌គ្រិស្ដ នោះ​គឺជាការប្រសើរ​ជាង​
\v 24 ហើយបើ​ខ្ញុំ​នៅ​រស់​ក្នុង​សាច់ឈាមនេះទៀតនោះ​ជា​ប្រយោជន៍​​សម្រាប់​បងប្អូនវិញ។
\s5
\v 25 ខ្ញុំ​ជឿ​ជាក់ដូច្នេះ ដោយ​ដឹង​ថា ខ្ញុំ​នឹង​បន្តរស់នៅ ហើយ​ស្នាក់​នៅ​ជា​មួយ​បងប្អូន​ទាំង​អស់​គ្នា ដើម្បី​ឲ្យ​បងប្អូន​បាន​លូតលាស់​ឡើង ហើយ​មាន​អំណរ​នៅក្នុងជំនឿ។
\v 26 ដ្បិត នៅក្នុងខ្ញុំ​បងប្អូនរីកចម្រើន​ថែម​ទៀត ​រួម​ជា​មួយ​ព្រះគ្រិស្ដ‌យេស៊ូ ក្នុង​ពេល​ដែល​ខ្ញុំ​ត្រឡប់​មកវិញ​ជួប​បងប្អូនម្តងទៀត​។
\v 27 សូម​បងប្អូន​កាន់​កិរិយា​មារយាទ​ឲ្យ​បាន​សមរម្យ សម្រាប់​ដំណឹង‌ល្អ​របស់​ព្រះ‌គ្រិស្ដ​ ដូច្នេះ ទោះបីជា​ខ្ញុំ​មកវិញ ឬមិនបានមកជួបបងប្អូនវិញ​ក្ដី នោះ​ខ្ញុំ​តែងតែឮដំណឹង ពីការដែលបងប្អូន​មាន​ជំហរ​មាំ‌មួន​ដោយ​មាន​ចិត្ត​គំនិត​តែ​មួយ ព្រម​ទាំង​រួម​ចិត្ត​ថ្លើម​គ្នា​តយុទ្ធ ដើម្បី​ជំនឿ​លើ​ដំណឹង‌ល្អ ​ផងដែរ។
\s5
\v 28 សូមបងប្អូនកុំភ័យខ្លាយ ​នឹង​ពួក​ដែលជាសត្រូវ ហើយទាស់​នឹងប្រការ​ណា​មួយ​ឡើយ។ នេះជាសញ្ញាបញ្ជាក់​ឲ្យ​ឃើញ​ថា ពួក​គេ​នឹង​ត្រូវ​វិនាស​អន្តរាយ រីឯ​បងប្អូន​វិញ ​នឹង​ទទួល​ការ​សង្គ្រោះ ហើយការ​នេះ​កើត​​ពី​ព្រះ‌ជាម្ចាស់មក។
\v 29 ដ្បិត ​ព្រះអង្គ​ប្រណី‌សន្ដោស​បងប្អូន​ឲ្យ​បម្រើ​ព្រះ‌គ្រិស្ដ ដោយ​មិន​គ្រាន់​តែ​ជឿ​លើ​ព្រះអង្គ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ រួម​ទាំង​រង​ទុក្ខ​លំបាករួមជាមួយ​ព្រះអង្គ​ទៀត​ដែរ
\v 30 បងប្អូន​បាន​តយុទ្ធ​រួម​ជា​មួយ​ខ្ញុំ ដូច​បងប្អូន​ធ្លាប់​បាន​ឃើញ​ខ្ញុំ​តយុទ្ធ​ស្រាប់​ហើយ ហើយ​ដូច​បងប្អូន​ឮ​ថា​ខ្ញុំ​កំពុង​តែ​តយុទ្ធ​នៅ​ឡើយ។
\s5
\c 2
\cl ជំពូក ២
\p
\v 1 ប្រសិនណាបើ មានការលើកទឹកចិត្តនៅក្នុងព្រះគ្រិស្ត ហើយប្រសិនណាមានការកម្សាន្តចិត្តមកពីក្តីស្រឡាញ់របស់ព្រះជាម្ចាស់ ហើយប្រសិនណាមានការប្រកបជាមួយព្រះវិញ្ញាណដ៏វិសុទ្ធ ហើយប្រសិនណា បងប្អូនពិតជាមានចិត្តមេត្តាករុណា និងចិត្តអាណិតអាសូរ
\v 2 ដូច្នេះ ចូរធ្វើឲ្យខ្ញុំពេញដោយអំណរ ដោយបងប្អូនមានការគិតតែមួយ មានសេចក្តីស្រឡាញ់តែមួយ មានការរួបរួមក្នុងឆន្ទៈតែមួយ ព្រមទាំងមានគោលបំណងតែមួយ។
\s5
\v 3 សូមកុំឲ្យមានភាពអាត្មានិយម ឬដោយអំនួតឥតប្រយោជន៍។​ ផ្ទុយទៅវិញ ត្រូវបន្ទាបខ្លួន ហើយគិតថាអ្នកដទៃប្រសើរជាងខ្លួនជានិច្ច។
\v 4 បងប្អូនអើយ សូមកុំគិតតែពីតម្រូវការផ្ទាល់ខ្លួនឡើយ ប៉ុន្តែ ត្រូវគិតអំពីតម្រូវការរបស់អ្នកដទៃវិញ។
\s5
\v 5 បងប្អូន សូមគិតដូចជាព្រះគ្រិស្តយេស៊ូគិតដែរ។
\v 6 ព្រះអង្គមានឋានៈជាព្រះជាម្ចាស់ ប៉ុន្តែ ព្រះអង្គមិនបានគិតឲ្យស្មើនឹងព្រះជាម្ចាស់ឡើយ ដូចជាអ្វីដែលជាកម្មសិទ្ធរបស់ព្រះអង្គនោះទេ។​
\v 7 ផ្ទុយទៅវិញ ព្រះអង្គបានលះបង់ទាំងអស់។ ព្រះជាម្ចាស់បានយកឋានៈជាអ្នកបម្រើ។ ព្រះអង្គបានបង្ហាញអំពីភាពជាមនុស្សដូចមនុស្សឯទៀតៗដែរ។ ព្រះអង្គត្រូវបានឃើញភាពជាមនុស្សដ៏សាមញ្ញរបស់ព្រះអង្គ។
\v 8 ព្រះជាម្ចាស់បានបន្ទាបខ្លួន និងស្តាប់បង្កាប់រហូតដល់ទីមរណា ដោយសុគតនៅលើឈើឆ្កាង។
\s5
\v 9 ដូច្នេះ​ហើយ​បាន​ជា​ព្រះ‌ជាម្ចាស់លើក​តម្កើង​ព្រះយេស៊ូ​ឡើង​​ខ្ពង់‌ខ្ពស់​បំផុត។ ព្រះជាម្ចាស់ក៏​ប្រទាន​ ​ព្រះ‌នាមដ៏​ប្រសើរ​ដល់ព្រះយេស៊ូ លើសពីនាមណាៗទាំង​អស់។
\v 10 ព្រះជាម្ចាស់ធ្វើដូច្នេះ ដើម្បីអោយ​ក្នុងនាមព្រះយេស៊ូ គ្រប់ទាំងជង្គង់នឹងលុតចុះ រួមទាំង​ជង្គង់អ្នកនៅ​ស្ថាន​បរម‌សុខ ទាំង​នៅ​លើ​ផែនដី ហើយទាំង​នៅ​ក្រោម​ដីផងដែរ។
\v 11 ព្រះជាម្ចាស់ធ្វើដូច្នេះ ដើម្បីឲ្យគ្រប់ទាំងអណ្តាតបានប្រកាសថា ព្រះ‌យេស៊ូ​គ្រិស្ដ​ជា​ព្រះ‌អម្ចាស់ ដើម្បី​លើក​តម្កើង​សិរី‌រុងរឿងដល់​ព្រះ‌បិតា។
\s5
\v 12 ហេតុ​នេះ បងប្អូន​ជា​ទី​ស្រឡាញ់​អើយ ដូច​បងប្អូន​តែង​តែ​ស្ដាប់​បង្គាប់​ជា​រៀង​ដរាប​មក គឺ​មិន​ត្រឹម​តែ​ពេលដែល​ខ្ញុំ​នៅ​ជា​មួយ​បងប្អូននោះទេ ប៉ុន្តែឥឡូវនេះទាំងគ្មានរូបខ្ញុំអ្នកបានធ្វើច្រើនជាងនោះផង សូម​បងប្អូន​ខំ​ប្រឹង​ធ្វើ​ការ ទាំង​គោរព​កោត​ខ្លាច និង​ញាប់‌ញ័រ ស្រប​តាម​ការ​សង្គ្រោះ​ដែល​បងប្អូន​បាន​ទទួល
\v 13 ដ្បិត ​ព្រះ‌ជាម្ចាស់​ទេ​តើ ដែលបាន​ធ្វើ​ការក្នុងបងប្អូន ទាំងឆន្ទៈហើយនិងការប្រព្រឹត្តដ៏សប្បុរស​របស់​ព្រះអង្គ។
\s5
\v 14 ចូរធ្វើការទាំងអស់ដោយគ្មានការរអ៊ូរទាំ ឬដោយតវ៉ាឡើយ។
\v 15 ចូរប្រព្រឹត្តបែបនេះ នោះបងប្អូន​បាន​ល្អ​ឥត​ខ្ចោះ ឥត​សៅ‌ហ្មងជា​បុត្រ​របស់​ព្រះ‌ជាម្ចាស់ ដែល​ឥត​មាន​កំហុស។ ចូរប្រព្រឹត្តក្នុងបែបនេះ បងប្អូន​បានជះពន្លឺ​ក្នុង​ចំណោម​ពួក​គេ ដូច​ពន្លឺ​ដែល​បំភ្លឺ​ពិភព‌លោកក្នុង​ចំណោម​មនុស្សអាក្រក់ និង​ខិល‌ខូច​នៅ​ជំនាន់​នេះ។
\v 16 ចូរតោងព្រះ‌បន្ទូល​នៃ​ជីវិត ​ធ្វើ​ដូច្នេះហើយ ខ្ញុំ​មានហេតុនឹងថ្វាយសិរីល្អនៅ​ថ្ងៃ​ព្រះ‌គ្រិស្ដ​យាង​មក។ ដ្បិត ខ្ញុំនឹងបានដឹងថា ខ្ញុំមិនបានរត់ និងខំធ្វើការដោយនឿយហត់នោះ មិនឥតប្រយោជន៍ឡើយ។
\s5
\v 17 ទោះ​បី​ខ្ញុំ​ត្រូវ​បង្ហូរ​ឈាម​ទុក​ជា​តង្វាយ ដាក់លើ​យញ្ញ‌បូជា និង​ពី​លើការបម្រើនៃ​ជំនឿ​របស់​បងប្អូន ខ្ញុំ​មាន​អំណរ​ណាស់ ហើយ​ខ្ញុំ​ក៏​សប្បាយ​ចិត្ត​រួម​ជា​មួយ​បងប្អូន​ទាំង​អស់​គ្នា​ដែរ។
\v 18 រីឯ​បងប្អូន​វិញ ចូរ​ឲ្យ​បងប្អូន​មាន​អំណរ ហើយ​សប្បាយ​ចិត្ត​រួម​ជា​មួយ​ខ្ញុំ​ផង។
\s5
\v 19 ​ខ្ញុំ​សង្ឃឹម​ក្នុងព្រះ‌អម្ចាស់​យេស៊ូ នឹង​ចាត់​លោក​ធីម៉ូថេ​មក​រក​បងប្អូន ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ទទួលការលើកទឹក​ចិត្ត ដោយ​ទទួល​ដំណឹង និងឮដំណឹងពី​បងប្អូន
\v 20 ដ្បិត​ ខ្ញុំមិនមានអ្នកណាផ្សេងទៀត ដែលមានឥរិយាបថដូចជាគាត់ ហើយជាអ្នកដែលយកចិត្តទុកដាក់សម្រាប់បងប្អូន។
\v 21 ដ្បិត អ្នកផ្សេងវិញ ពួកគេ​គិត​តែ​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឯង គេ​មិន​គិត​ពី​ប្រយោជន៍​របស់​ព្រះ‌យេស៊ូ​គ្រិស្ដ​ទេ។
\s5
\v 22 បងប្អូន​ដឹង​អំពី​ទឹក​ចិត្ត​របស់​គាត់ហើយ ព្រោះគាត់ដូច​កូន​ដែលមប្រើឪពុក ហើយគាត់បាន​បម្រើ​រួមជាមួយខ្ញុំ ក្នុងដំណឹង‌ល្អ។
\v 23 ដូច្នេះ ខ្ញុំ​សង្ឃឹម​ថា​នឹង​ចាត់​គាត់​មក​រក​បងប្អូន​ក្នុង​ពេល​ឆាប់ៗ នៅពេលខ្ញុំបានដឹងថារឿងរបស់ខ្ញុំរៀបរយហើយ។
\v 24 ប៉ុន្តែ ខ្ញុំជឿជាក់ក្នុងព្រះអង្គម្ចាស់ ថារូបខ្ញុំផ្ទាល់នឹងបានទៅរកបងប្អូនក្នុងពេលឆាប់ៗនេះ។
\s5
\v 25 ប៉ុន្តែ ខ្ញុំគិត​​ថា ត្រូវ​តែ​ចាត់​លោក​អេប៉ា‌ប្រូឌីត ដើម្បីត្រឡប់ទៅ​បងប្អូនវិញជាចាំបាច់។ គាត់គឺជាបងប្អូនរបស់ខ្ញុំ ហើយក៏ជាសហការី និងជាទាហានរបស់ព្រះជាម្ចាស់ ហើយក៏ជាអ្នកនាំសំបុត្ររបស់អ្នករាល់គ្នា គាត់ជាម្នាក់ដែលបម្រើសេចក្តីត្រូវការរបស់ខ្ញុំ។
\v 26 ដ្បិត គាត់មានទុក្ខព្រួយជាខ្លាំង​ ហើយគាត់ទទឹងរង់ចាំឲ្យតែដល់ពេលត្រឡប់ទៅបងប្អូនទាំងអស់គ្នា ហើយបងប្អូនក៏ធ្លាប់ឮថាគាត់បានឈឺដែរ។ ជាការពិតនោះគាត់បានឈឺធ្ងន់មែន រហូតក្បែរនឹងស្លាប់ផង។
\v 27 ក៏​ប៉ុន្តែ ព្រះ‌ជាម្ចាស់​អាណិត​គាត់ ព្រះអង្គ​មិន​ត្រឹម​តែ​អាណិត​គាត់​​ទេ ព្រះអង្គ​ក៏​អាណិត​ខ្ញុំ​ដែរ ដើម្បី​កុំ​ឲ្យ​ខ្ញុំ​មាន​ទុក្ខ​ត្រួត​ពី​លើ​ទុក្ខ។
\s5
\v 28 ​ដូច្នេះហើយ បានជា​ខ្ញុំ​ខំ​ខ្នះ‌ខ្នែង​ចាត់​គាត់​ឲ្យ​មក​ជួប​បងប្អូន ដើម្បី​ឲ្យ​បងប្អូន​មាន​អំណរ​សប្បាយ ដោយ​ឃើញ​គាត់​សារ​ជា​ថ្មី ហើយ​ឲ្យ​ខ្ញុំ​ផ្ទាល់​ឈប់​ព្រួយ​ចិត្ត។
\v 29 សូម​ទទួល​គាត់​នៅក្នុងព្រះអង្គម្ចាស់ និងការ​អរ​សប្បាយបំផុត។ សូម​គោរព​មនុស្ស​ដូចជា​គាត់​នេះ​ផង។
\v 30 ដ្បិត​ គាត់​ជិត​បាត់​បង់​ជីវិត ព្រោះ​តែ​កិច្ចការ​របស់​ព្រះ‌គ្រិស្ដ។​ គឺ​គាត់​បាន​ស៊ូ​ប្ដូរ​ជីវិតដើម្បី​បម្រើខ្ញុំ​ ហើយបំពេញអ្វីដែលបងប្អូនមិនអាចធ្វើក្នុងការបម្រើដល់ខ្ញុំ។
\s5
\c 3
\cl ជំពូក ៣
\p
\v 1 ជាចុងក្រោយ បងប្អូនអើយ ចូរអរសប្បាយនៅក្នុងព្រះអង្គម្ចាស់ចុះ។ ដ្បិត ខ្ញុំមិនធុញទ្រាន់ក្នុងការសរសេរសេចក្តីទាំងនេះមកបងប្អូនម្តងទៀតទេ។
\v 2 ពីព្រោះសេចក្តីទាំងនេះនឹងការពារបងប្អូនឲ្យមានសុវត្ថិភាព។ ចូរ​ប្រយ័ត្ន​នឹង​ពួក​ឆ្កែ ចូរ​ប្រយ័ត្ន​នឹង​ពួក​អ្នក​ដែល​ធ្វើ​ការ​អាក្រក់ ចូរ​ប្រយ័ត្ន​នឹង​ពួក​អ្នក​កាត់​ស្បែក​។
\v 3 សម្រាប់ពួកយើង យើងគឺជាអ្នកដែលកាត់ស្បែកពិត។ គឺជាអ្នកដែលថ្វាយបង្គំដោយព្រះវិញ្ញាណនៃព្រះជាម្ចាស់។ ពួកយើងគឺជាអ្នកពឹងអាងនៅលើព្រះគ្រិស្តយេស៊ូ ហើយយើងមិនពឹងអាងខាងឯសាច់ឈាមទេ។
\s5
\v 4 ទោះបីយ៉ាងនេះក្តី ខ្ញុំផ្ទាល់ក៏ហេតុនឹងពឹងអាងខាងឯសាច់ឈាមដែរ។ បើមាននរណាគិតថាគេបានពឹងអាងលើសាច់ឈាមនោះ ហើយខ្ញុំនេះអាចនឹងពឹងអាងច្រើនជាងគេផង។
\v 5 ​ពេល​ខ្ញុំ​កើត​បាន​ប្រាំ​បី​ថ្ងៃ ​ខ្ញុំ​បាន​ទទួល​ពិធី​កាត់​ស្បែក ខ្ញុំ​ជា​សាសន៍​អ៊ីស្រា‌អែល​ក្នុង​កុល​សម្ពន្ធ​បេន‌យ៉ាមីន ខ្ញុំ​ជា​ជនជាតិហេប្រឺ កើត​ពី​សាសន៍ហេប្រឺ ហើយ​បើពឹងអាចខាងក្រឹត្យ‌វិន័យ​វិញ ខ្ញុំក៏​នៅ​ខាង​ពួកផារីស៊ីដែរ។
\s5
\v 6 ខាងឯសេចក្តីឧស្សាហ៍ គឺខ្ញុំបានបៀតបៀនដល់ក្រុមជំនុំ ចំពោះសេចក្តីសុចរិតវិញ ខ្ញុំបាននៅក្រោមក្រឹត្យវិន័យ ហើយក៏គ្មានកន្លែងបន្ទោសបានផង។
\v 7 ប៉ុន្តែ អ្វីៗ​ដែល​ខ្ញុំ​ធ្លាប់​គិត​ថា​មាន​តម្លៃ​ចំពោះខ្ញុំ​នោះ ខ្ញុំ​ចាត់​ទុក​ទាំង​អស់​ថា​ឥត​បាន​ការ​ទៅ​វិញ ព្រោះ​តែ​ព្រះ‌គ្រិស្ដ។
\s5
\v 8 ចំពោះមុខ ខ្ញុំបានចាត់ទុកគ្រប់របស់ទាំងអស់ជាឥតប្រយោជន៍ ដោយព្រោះតែខ្ញុំបានស្គាល់ព្រះគ្រិស្តយេស៊ូជាអម្ចាស់របស់ខ្ញុំ ជាអ្វីដែលមានតម្លៃវិសេសវិសាលណាស់។ ដ្បិត ដោយ​សារ​តែ​ព្រះអង្គ ខ្ញុំ​សុខ​ចិត្តបោះបង់ចោល​អ្វីៗ​ទាំង​អស់។ ​ខ្ញុំ​ចាត់​ទុក​អ្វីៗ​ទាំង​អស់​​ដូច​ជា​សំរាម ឲ្យ​តែ​ខ្ញុំ​បាន​ព្រះ‌គ្រិស្ត
\v 9 គេនឹងឃើញខ្ញុំនៅក្នុងព្រះអង្គ។ ខ្ញុំមិនបានទៅជាសុចរិតដោយខ្ញុំខំប្រព្រឹត្តតាមក្រឹត្យវិន័យនោះទេ។ ផ្ទុយទៅវិញ ដែលខ្ញុំបានរាប់ជាសុចរិតដោយសារជំនឿក្នុងព្រះគ្រិស្ត និងសេចក្តីសុចរិតបានមកពីព្រះជាម្ចាស់ តាមរយៈជំនឿ។
\v 10 ឥឡូវនេះ ​ខ្ញុំ​គឺ​ចង់​ស្គាល់​ព្រះ‌គ្រិស្ដ និង​ស្គាល់ឫទ្ធានុភាព​ដែល​បាន​ប្រោស​ព្រះអង្គ​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ហើយ​ចូល​រួម​ជា​មួយ​ព្រះអង្គ​ក្នុងទុក្ខ​លំបាកដែរ។ ហើយ​ឲ្យ​បាន​ដូច​ព្រះអង្គ​ដែល​សុគត
\v 11 ដើម្បី​ឲ្យ​ខ្ញុំ​មាន​ជីវិត​រស់​ឡើង​វិញ ប្រសិនបើអាចរស់ឡើងវិញបាន។
\s5
\v 12 វាមិនមែនជាការពិតទេ ដែលថាខ្ញុំ​បាន​ទទួលការទាំងនេះរួច ឬ​បាន​គ្រប់​លក្ខណៈហើយ។ ខ្ញុំ​កំពុង​តែ​បន្តទៅមុខ ដើម្បី​ចាប់សេចក្តីនោះ​ឲ្យ​បាន ដ្បិត​ ខ្លួន​ខ្ញុំ​ផ្ទាល់​ក៏​ត្រូវ​ព្រះគ្រិស្ដ‌យេស៊ូ​ចាប់​ខ្ញុំ​ដើម្បីសេចក្តីនោះ​ដែរ។
\v 13 បងប្អូន​អើយ ខ្លួន​ខ្ញុំ​ផ្ទាល់ ក៏​យល់​ឃើញ​ថា ខ្ញុំ​​បាន​ទៅ​ដល់គោលដៅ​នៅ​ឡើយ​ទេ។ ប៉ុន្តែ ​មានការ​មួយ ដែលខ្ញុំបំភ្លេច​អ្វីៗ​ទាំង​អស់​ដែល​កន្លងទៅ​ ដើម្បី​ផ្ចង់​ចិត្ត​ឆ្ពោះ​ទៅ​​ខាង​មុខវិញ។
\v 14 ខ្ញុំ​រត់​តម្រង់​ទៅ​រកគោលដៅ ដើម្បី​ឲ្យ​បាន​ទទួល​រង្វាន់​ពី​ព្រះ‌ជាម្ចាស់ដែលបាន​ត្រាស់​ហៅ​ពី​ស្ថាន​បរម‌សុខនៅក្នុង​អង្គ​ព្រះគ្រិស្ដ‌យេស៊ូ។
\s5
\v 15 យើង​ទាំង​អស់​គ្នា​ដែល​ជាមនុស្ស​គ្រប់​ពេញវ័យ សូមឲ្យយើង​គិត​បែប​នេះ​ ប្រសិន​បើ ​បងប្អូន​មាន​ការគិត​អំពីអ្វី​មួយផ្សេង ព្រះ‌ជាម្ចាស់​​​នឹងបង្ហាញ​បងប្អូន ឲ្យ​ដឹង​ពីការនោះដែរ។
\v 16 ទោះបីជាយ៉ាងណាក៏ដោយ ឬមានអ្វីកើតឡើងក៏ដោយ យើងត្រូវតែទៅមុខជានិច្ច ហើយសូមឲ្យតោងជាប់នឹងសេចក្តីទាំងនោះផង។
\s5
\v 17 បងប្អូន​អើយ ចូរ​យក​តម្រាប់​តាម​ខ្ញុំ។ ចូរ​សម្លឹង​មើល​អស់​អ្នក​ដែលដើរ​ជា​គំរូ ដែល​បាន​ដាក់​ឲ្យ​បងប្អូន​ឃើញ​នៅក្នុងយើង។​
\v 18 ដ្បិត មានមនុស្សជាច្រើន ដែល​ខ្ញុំ​តែងតែប្រាប់ដល់បងប្អូន​ជា​ញយដង ហើយឥឡូវខ្ញុំកំពុងប្រាប់បងប្អូន ទាំងទឹកភ្នែកដូច​ជា​សត្រូវ​នៃ​ឈើ​ឆ្កាង​របស់​ព្រះ‌គ្រិស្ដ។
\v 19 ដល់​ទី​បំផុត អ្នក​ទាំង​នោះ​ត្រូវ​វិនាស​អន្តរាយ។ គេ​យក​ក្រពះ​ធ្វើ​ជា​ព្រះ យក​កេរ្តិ៍​ខ្មាស​ធ្វើ​ជា​កិត្តិយស។ ពួកគេគិត​តែ​ពី​អ្វីៗ​ដែល​ នៅ​លើ​ផែនដីនេះ​តែ​ប៉ុណ្ណោះ។
\s5
\v 20 ប៉ុន្តែ សញ្ជាតិរបស់យើងគឺនៅក្នុងស្ថានបរមសុខ ហើយ​យើង​នៅ​ទន្ទឹង​រង់‌ចាំ​ព្រះ‌សង្គ្រោះ គឺ​ព្រះ‌អម្ចាស់​យេស៊ូ​គ្រិស្ដ​។
\v 21 ព្រះអង្គ​នឹង​បំផ្លាស់​បំប្រែ​រូប​កាយ​ដ៏​ថោក​ទាប​របស់​យើង​នេះ ឲ្យ​បាន​ដូច​ព្រះ‌កាយ​ប្រកប​ដោយ​សិរី‌រុងរឿង​របស់​ព្រះអង្គ ដោយ​មហិទ្ធិ‌ឫទ្ធិ ដែល​ធ្វើ​ឲ្យ​ព្រះអង្គ​បង្ក្រាបអ្វីទាំង​អស់​នៅ​ក្រោម​អំណាច​របស់​ព្រះអង្គ។
\s5
\c 4
\cl ជំពូក ៤
\p
\v 1 បងប្អូន​ជា​ទី​ស្រឡាញ់​ ខ្ញុំ​ពិតជាចង់​ជួប​អ្នករាល់គ្នា​ខ្លាំង​ណាស់ បងប្អូន​ជា​អំណរ​សប្បាយ និង​ជាមកុដរបស់​ខ្ញុំ សំឡាញ់ខ្ញុំអើយ សូមឈរឲ្យបានរឹងពឹងនៅក្នុងព្រះអម្ចាស់។
\v 2 ខ្ញុំ​សូម​ទូន្មាន​នាង​អ៊ើ‌រ៉ូឌា និង​នាង​ស៊ុន‌ទីច​ថា ចូរ​មាន​ចិត្ត​គំនិត​តែ​មួយ ក្នុង​ព្រះ‌អម្ចាស់។
\v 3 ហើយខ្ញុំ​ក៏សូម បងប្អូនដែលជាមិត្ត​ដ៏​ស្មោះ​ត្រង់​ សូម​ជួយ​នាង​ទាំង​ពីរ​នាក់​នេះ​ផង។ ដ្បិត ​នាង​ធ្លាប់​បាន​ធ្វើការរួមជា​មួយ​ខ្ញុំ ដើម្បីផ្សាយ​ដំណឹង‌ល្អ ជា​មួយ​លោក​ក្លេមេន ព្រម​ទាំង​​អ្នកផ្សេង​​ទៀត ​ដែល​ពួកគេមាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​ជីវិតផងដែរ។
\s5
\v 4 ចូរអរសប្បាយក្នុងព្រះអម្ចាស់ចុះ។ ម្តងទៀតនិយាយថា ចូរអរសប្បាយឡើង។
\v 5 ចូរបង្ហាញ​ឲ្យ​មនុស្ស‌ទាំង​អស់​ស្គាល់​​ចិត្ត​សប្បុរស​របស់​បងប្អូន។ ព្រះ‌អម្ចាស់​ជិត​យាង​មក​ដល់​ហើយ។
\v 6 សូម​កុំ​ខ្វល់‌ខ្វាយ​នឹង​អ្វី​ឡើយ។ ផ្ទុយ​ទៅ​វិញ ក្នុង​គ្រប់​ការ​ទាំង​អស់ គឺតាមរយៈ​ពាក្យ​អធិស្ឋាន និង​ទូល‌អង្វរ ទាំង​ការអរ​ព្រះ‌គុណ​ព្រះអង្គ​ផង
\v 7 ហើយ សេចក្ដី​សុខ‌សាន្ត​របស់​ព្រះ‌ជាម្ចាស់ ​ដែល​ហួស​ពី​ការ​យល់​របស់​មនុស្សនឹង​ស្ថិត​ជាប់​ក្នុង​ចិត្ត​គំនិត​បងប្អូន ដែល​ក្នុង​អង្គ​ព្រះ‌គ្រិស្ដ​យេស៊ូ​។
\s5
\v 8 ជា​ទី​បញ្ចប់ បងប្អូន​អើយ សូម​បងប្អូន​គិត​តែ​អំពី​អ្វីៗ​ដែល​ពិត ហើយអ្វីដែលថ្លៃ‌ថ្នូរ និងអ្វីដែលសុចរិត រួមទាំងអ្វីដែលបរិសុទ្ធ ហើយអ្វីដែលគួរ​ឲ្យ​ស្រឡាញ់ ហើយអ្វីដែលគួរ​ឲ្យ​គោរព ហើយប្រសិនបើ មានអ្វីដែល​ល្អ​ឥត​ខ្ចោះ គួរ​ឲ្យ​កោត​សរសើរ សូមបងប្អូនគិតអំពីការទាំងនេះ។
\v 9 សេចក្ដី​ដែល​បងប្អូន​បាន​រៀន បាន​ទទួល និង​បាន​ឮ​ហើយឃើញនៅក្នុងខ្ញុំ សូមប្រព្រឹត្តតាមការទាំងនោះចុះ ហើយព្រះជាម្ចាស់នៃសេចក្តីសុខសាន្តនឹងគង់ជាមួយអ្នករាល់គ្នា។
\s5
\v 10 ខ្ញុំ​មាន​អំណរ​ក្នុង​ព្រះ‌អម្ចាស់​យ៉ាង​ខ្លាំង ដោយ​ដឹង​ថា បងប្អូន​បានបារម្ភដល់​ខ្ញុំ​ជា​ថ្មី​ម្តងទៀត។ មែនហើយ បងប្អូន​ក៏​បានធ្លាប់​នឹក​គិត​ដល់​ខ្ញុំ​ដែរ តែ​បងប្អូន​គ្មាន​ឱកាស​នឹង​សម្តែង​ទឹក​ចិត្ត​របស់​បងប្អូន​ដើម្បីជួយដល់ខ្ញុំទេ។
\v 11 ខ្ញុំ​និយាយ​ដូច្នេះ មិន​មែន​មក​ពី​ខ្ញុំ​ខ្វះខាតនោះទេ។ ដ្បិត​ ខ្ញុំ​បាន​រៀន​ឲ្យ​ចេះ​ស្កប់​ចិត្ត ក្នុង​គ្រប់​កាលៈ‌ទេសៈទាំងអស់។
\v 12 ខ្ញុំស្គាល់អ្វីទៅដែលជាភាពទ័ល​ក្រ​ ហើយខ្ញុំក៏ស្គាល់ពីការដែលមាន​បរិបូរដែរ។ ខ្ញុំ​បាន​អប់រំ​ចិត្ត​ក្នុង​គ្រប់​របៀបទាំងអស់ និង​គ្រប់​ទី​កន្លែង គឺ​ថា ទោះ​បី​ហូបឆ្អែត​ ឬអត់​ឃ្លាន​ក្ដី មាន​បរិបូរ ឬ​ខ្វះ​ខាត​ក្ដី ខ្ញុំ​ស្កប់​ចិត្ត​ជានិច្ច។
\v 13 ខ្ញុំ​អាច​ធ្វើគ្រប់ការ​ទាំង​អស់បាន ដោយ​ព្រះអង្គ​ដែល​ប្រទាន​កម្លាំង​ឲ្យ​ខ្ញុំ។
\s5
\v 14 ទោះ​ជា​យ៉ាង​ណា​ក៏ដោយ បងប្អូនបានធ្វើប្រសើរហើយដែលបាន​រួម​ជា​មួយ​ខ្ញុំ​ក្នុង​ពេលដែលខ្ញុំជួប​​ទុក្ខលំបាក​។
\v 15 ឱបងប្អូន​នៅ​ក្រុង​ភីលីពអើយ​ បងប្អូន​ដឹង​​ហើយ​ថា តាំង​ពី​ខ្ញុំ​បាន​ចាប់​ផ្ដើម​ផ្សាយ​ដំណឹង‌ល្អ ​នៅពេលខ្ញុំ​បាន​ចាក​ចេញ​ពី​ស្រុក​ម៉ាសេ‌ដូន​មក​នោះ ក្រៅ​ពី​បងប្អូន គ្មាន​ក្រុម‌ជំនុំ​ណា​​ជួយ​ផ្គត់ផ្គងខ្ញុំនោះទេក្រៅពីបងប្អូន។
\v 16 កាល​ខ្ញុំ​នៅ​ក្រុង​ថេស្សា‌ឡូនិក បងប្អូន​បាន​ផ្ញើ​ជំនួយ តាម​សេចក្ដី​ត្រូវ​ការ​របស់​ខ្ញុំ​ជាច្រើន​លើក។ មិន​មែន​មាន​ន័យ​ថា ខ្ញុំ​ឃើញតែពី​ជំនួយ​របស់បងប្អូននោះ​ទេ។
\v 17 តែ​ខ្ញុំ​ឃើញអំពីផលផ្លែ​ ការរីកចម្រើន និងភាពច្បាស់លាស់របស់បងប្អូនវិញ។
\s5
\v 18 ខ្ញុំ​បាន​ទទួល​​គ្រប់​ទាំង​អស់​ ហើយ​ខ្ញុំ​មាន​បរិបូរ​ផងដែរ។ ឥឡូវ​នេះ ខ្ញុំ​មាន​រឹត​តែ​ច្រើន ដោយ​បាន​ទទួល​អំណោយ​ពី​បងប្អូន តាម​រយៈ​លោក​អេប៉ា‌ប្រូឌីត។ អំណោយ​ទាំង​នេះ​ប្រៀប​បី​ដូច​ជា​ក្លិន​ក្រអូប​ឈ្ងុយ‌ឈ្ងប់ ជា​យញ្ញ‌បូជា​ដែល​ព្រះ‌ជាម្ចាស់​គាប់​ព្រះ‌ហឫទ័យ។
\v 19 ព្រះ​ជាម្ចាស់របស់​ខ្ញុំ​នឹង​បំពេញ​សេចក្ដី​ត្រូវ​ការ​គ្រប់​យ៉ាង​របស់​បងប្អូន ស្រប​តាម​សិរី‌រុងរឿង​ដ៏​ប្រសើរ​បំផុត​របស់​ព្រះគ្រិស្ដ‌យេស៊ូ។
\v 20 ឥឡូវនេះ សូមលើកតម្កើងសិរី‌រុងរឿង​ព្រះ‌ជាម្ចាស់ និងព្រះ‌បិតា​របស់​យើងដ៏អស់‌កល្ប​ជា​រៀង​រហូតតទៅ។ អាម៉ែន!
\s5
\v 21 សូម​ជម្រាប​សួរ​បងប្អូនរួមជំនឿ​នៅក្នុង​អង្គ​ព្រះ‌គ្រិស្ដយេស៊ូ​ទាំងអស់។ បងប្អូន​ដែល​នៅ​ជា​មួយ​ខ្ញុំ សូម​ជម្រាប​សួរ​មក​ដល់បងប្អូនទាំងអស់គ្នាដែរ។
\v 22 ហើយអ្នកជឿទាំងអស់ក៏ជម្រាបសួរបងប្អូន ជា​ពិសេស បងប្អូន​ដែល​ជា​អ្នក​រាជការ​របស់​ព្រះចៅ‌អធិរាជ ក៏​សូម​ជម្រាប​សួរ​មក​បងប្អូន​ដែរ។
\v 23 សូម​ព្រះ‌គុណ​របស់​ព្រះ‌អម្ចាស់​យេស៊ូ​គ្រិស្ដ​គង់​នៅ​ជា​មួយ​វិញ្ញាណ​របស់​បងប្អូន។