524 lines
114 KiB
Plaintext
524 lines
114 KiB
Plaintext
\id 2CO
|
||
\ide UTF-8
|
||
\h ២ កូរិនថូស
|
||
\toc1 ២ កូរិនថូស
|
||
\toc2 ២ កូរិនថូស
|
||
\toc3 2co
|
||
\mt ២ កូរិនថូស
|
||
|
||
\s5
|
||
\c 1
|
||
\cl ជំពូក ១
|
||
\p
|
||
\v 1 ខ្ញុំប៉ូល ជាសាវ័ករបស់ព្រះគ្រិស្តយេស៊ូ ស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងលោកធីម៉ូថេជាបងប្អូនរបស់យើង សូមជម្រាបសួរដល់ក្រុមជំនុំរបស់ព្រះជាម្ចាស់ដែលនៅក្រុងកូរិនថូស និងបងប្អូនដែលរួមជំនឿទាំងអស់គ្នា ដែលនៅក្នុងស្រុកអាខៃទាំងមូល។
|
||
\v 2 សូមឲ្យបងប្អូនប្រកបដោយព្រះគុណ និងសេចក្ដីសុខសាន្តមកពីព្រះដ៏ជាព្រះបិតា និងព្រះអម្ចាស់យេស៊ូគ្រិស្ត។
|
||
|
||
\s5
|
||
\v 3 សូមលើកតម្កើងព្រះជាម្ចាស់ និងជាព្រះបិតារបស់ព្រះអម្ចាស់យេស៊ូគ្រិស្តនៃយើង។ ព្រះជាម្ចាស់កម្សាន្តចិត្តយើង គ្រប់ទាំងសេចក្ដីលំបាករបស់យើង។
|
||
\v 4 យើងកម្សាន្តចិត្តអ្នកដទៃដោយសេចក្ដីកម្សាន្តចិត្តដដែល ដែលព្រះជាម្ចាស់បានកម្សាន្តចិត្តយើង។
|
||
|
||
\s5
|
||
\v 5 ដ្បិត ព្រះគ្រិស្តបានរងទុក្ខលំបាកដោយព្រោះយើងច្រើនយ៉ាងណា ដូច្នេះសេចក្ដីកម្សាន្តចិត្តរបស់យើងក៏បានច្រើនឡើងតាមរយៈព្រះគ្រិស្តដែរ។
|
||
\v 6 ប៉ុន្តែប្រសិនបើ យើងមានទុក្ខលំបាក វាជាសេចក្ដីកម្សាន្តចិត្ត និងជាសេចក្តីសង្គ្រោះដល់បងប្អូន។ សេចក្ដីកម្សាន្តចិត្តរបស់បងប្អូនបានធ្វើការយ៉ាងមានប្រសិទ្ធភាពនៅពេលដែលបងប្អូនអត់ធ្មត់ក្នុងការរួមចំណែកក្នុងទុក្ខលំបាក ដូចយើងមានទុក្ខលំបាកដែរ។
|
||
\v 7 យើងមានការជឿជាក់លើបងប្អូនច្បាស់ណាស់ ដ្បិត យើងដឹងថា នៅពេលបងប្អូនរួមចំណែកក្នុងទុក្ខលំបាកយ៉ាងណា បងប្អូនក៏មានចំណែកនៅក្នុងការកម្សាន្តចិត្តដូចគ្នាដែរ។
|
||
|
||
\s5
|
||
\v 8 ដ្បិត យើងមិនចង់ឲ្យបងប្អូនដឹងពីបញ្ហាដែលយើងមាននៅស្រុកអាស៊ីនោះទេ។ ពួកយើងមានបន្ទុកយ៉ាងខ្លាំងដែលយើងមិនអាចទ្រាំទ្របាន ហើយយើងក៏អស់សង្ឃឹមក្នុងនៅរស់ផងដែរ។
|
||
\v 9 ពិតណាស់ ពួកយើងមានទោសស្លាប់នៅជាប់ជាមួយយើង។ ប៉ុន្តែ ការនេះធ្វើឲ្យយើងមិនដាក់សេចក្ដីជំនឿលើខ្លួនរបស់យើងឡើយ ផ្ទុយទៅវិញ យើងបានសេចក្តីជំនឿលើព្រះជាម្ចាស់ ដែលប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ។
|
||
\v 10 ព្រះអង្គបានសង្គ្រោះយើងឲ្យចេញពីសេចក្ដីស្លាប់ដ៏គ្រោះថ្នាក់ ហើយទ្រង់នឹងសង្គ្រោះយើងម្ដងទៀត។ យើងបានដាក់សេចក្ដីទុកចិត្តរបស់យើងលើព្រះអង្គ ហើយទ្រង់នឹងសង្គ្រោះយើងម្ដងទៀត។
|
||
|
||
\s5
|
||
\v 11 ព្រះអង្គនឹងធ្វើការនេះដូចដែលបងប្អូនបានជួយពួកយើងតាមរយៈការអធិស្ឋានរបស់បងប្អូនដែរ។ ហេតុនេះហើយ មនុស្សជាច្រើននឹងអរព្រះគុណព្រះអង្គ ដែលសណ្ដោសប្រណីអត់ទោសដល់យើងតាមរយៈសេចក្ដីទូលអង្វររបស់បងប្អូនជាច្រើន។
|
||
|
||
\s5
|
||
\v 12 យើងមានអំនួតដោយព្រោះ សេចក្ដីបន្ទាល់នៃមនសិការរបស់យើង។ ដ្បិត នេះជាសេចក្តីបរិសុទ្ធ និងស្មោះត្រង់មកពីព្រះជាម្ចាស់ ដែលយើងបានប្រព្រឹត្តដោយខ្លួនយើងនៅក្នុងលោកីយ៍នេះ។ យើងបានធ្វើការទាំងអស់នេះជាច្រើនជាមួយបងប្អូន មិនមែនដោយពឹងអាងលើប្រាជ្ញារបស់យើង ប៉ុន្តែ ដោយពឹងអាងលើព្រះគុណរបស់ព្រះជាម្ចាស់វិញ។
|
||
\v 13 យើងមិនបានសរសេរអ្វីផ្សេងផ្ញើមកបងប្អូន ដែលបងប្អូនអានមិនបាន ឬមិនយល់នោះទេ។ ខ្ញុំសង្ឃឹមថា
|
||
\v 14 បងប្អូនបានយល់ពីពួកយើងខ្លះហើយថា បងប្អូនជាហេតុដែលយើងនឹងមានអំនួតនៅក្នុងថ្ងៃរបស់ព្រះអម្ចាស់យេស៊ូ ហើយយើងក៏ជាហេតុដែលធ្វើឲ្យបងប្អូនមានអំនួតដូចគ្នាដែរ។
|
||
|
||
\s5
|
||
\v 15 ដោយសារខ្ញុំមានទំនុកចិត្តអំពីការនេះ បានជាខ្ញុំចង់មករកបងប្អូនមុន ដើម្បីឲ្យអ្នករាល់គ្នាបានទទួលអត្ថប្រយោជន៍ពីរដងនៃការមកសួរសុខទុក្ខរបស់ខ្ញុំ។
|
||
\v 16 ខ្ញុំមានគម្រោងមកសួរសុខទុក្ខបងប្អូននៅក្នុងដំណើរដែលខ្ញុំទៅស្រុកម៉ាសេដូន។ បន្ទាប់មកគឺខ្ញុំចង់សួរសុខទុក្ខបងប្អូនម្ដងទៀតក្នុងដំណើរដែលខ្ញុំចេញពីស្រុកម៉ាសេដូន និងដើម្បីឲ្យបងប្អូនជូនដំណើរខ្ញុំទៅស្រុកយូដាផងដែរ។
|
||
|
||
\s5
|
||
\v 17 នៅពេលដែលខ្ញុំគិតពីការនេះ តើខ្ញុំស្ទាក់ស្ទើរមែនទេ? ឬមួយអ្វីដែលខ្ញុំសម្រេចចិត្ដ ខ្ញុំសម្រេចចិត្ដតាមខ្នាតតម្រារបស់មនុស្ស ដូច្នេះហើយបានជាខ្ញុំនិយាយថា «បាទ» ផង «ទេ» ផង ដូច្នេះ?
|
||
\v 18 ក៏ប៉ុន្តែ ដោយព្រះជាម្ចាស់ស្មោះត្រង់ ទើបយើងមិនអាចនិយាយ «បាទ» ផង «ទេ» ផងបានទេ។
|
||
|
||
\s5
|
||
\v 19 ដ្បិត ព្រះយេស៊ូគ្រិស្តគឺជាបុត្រានៃព្រះជាម្ចាស់ ដែលលោកស៊ីលវ៉ាន និងលោកធីម៉ូថេ ព្រមទាំងខ្ញុំបានប្រកាសនៅក្នុងចំណោមបងប្អូននោះ ព្រះអង្គមិនបានមានបន្ទូល «បាទ» ផង «ទេ» ផងនោះទេ។ តែផ្ទុយទៅវិញព្រះអង្គមានតែ «បាទ» ប៉ុណ្ណោះ។
|
||
\v 20 គ្រប់ទាំងព្រះបន្ទូលសន្យារបស់ព្រះអង្គគឺមានតែ «បាទ» នៅក្នុងព្រះអង្គ។ ដូច្នេះ ដោយព្រោះព្រះអង្គយើងនិយាយថា «អាម៉ែន» ដើម្បីថ្វាយសិរីរុងរឿងទៅព្រះជាម្ចាស់។
|
||
|
||
\s5
|
||
\v 21 ឥឡូវនេះ ព្រះជាម្ចាស់ហើយដែលបានទទួលយកយើងជាមួយនឹងបងប្អូននៅក្នុងព្រះគ្រិស្ត ហើយព្រះអង្គបានចាក់ប្រេងតាំងយើង។
|
||
\v 22 ទ្រង់បានប្រថាប់ត្រារបស់ព្រះអង្គនៅលើយើង ហើយប្រទានព្រះវិញ្ញាណឲ្យគង់នៅក្នុងដួងចិត្តរបស់យើង ដើម្បីជាការធានានូវអ្វីដែលព្រះអង្គនឹងប្រទានពរដល់យើងនៅពេលក្រោយ។
|
||
|
||
\s5
|
||
\v 23 ផ្ទូយទៅវិញ ខ្ញុំសូមព្រះជាម្ចាស់ឲ្យធ្វើជាសាក្សីសម្រាប់ខ្ញុំ ហេតុដែលខ្ញុំមិនបានមកក្រុងកូរិនថូសនោះ មកពីខ្ញុំយោកយល់ដល់បងប្អូន។
|
||
\v 24 នេះមិនមែនដោយសារពួកយើងចង់ព្យាយាមគ្រប់គ្រងលើជំនឿរបស់បងប្អូនទេ។ ផ្ទុយទៅវិញ ពួកយើងរួមគ្នាធ្វើជាមួយបងប្អូន ដើម្បីឲ្យបងប្អូនមានអំណរដោយសារបងប្អូនឈរនៅក្នុងជំនឿរបស់បងប្អូន។
|
||
|
||
\s5
|
||
\c 2
|
||
\cl ជំពូក ២
|
||
\p
|
||
\v 1 ដូច្នេះ ខ្ញុំបានសម្រេចចិត្តដោយខ្លួនឯងហើយថា ខ្ញុំនឹងមិនមកនៅក្នុងស្ថានភាពដែលពេញដោយការឈឺចាប់ម្ដងទៀតនោះទេ។
|
||
\v 2 ប្រសិនបើ ខ្ញុំធ្វើឲ្យអ្នកឈឺចាប់ តើអ្នកណាអាចលើកទឹកចិត្តខ្ញុំបាន ក្រៅពីពួកអ្នកឈឺចាប់ដោយសារខ្ញុំនោះ?
|
||
|
||
\s5
|
||
\v 3 ខ្ញុំបានសរសេរ ដូចអ្វីដែលខ្ញុំបានធ្វើ ដើម្បីនៅពេលដែលខ្ញុំមកឯអ្នករាល់គ្នា ខ្ញុំអាចនឹងមិនឈឺចាប់ ដោយសារអស់អ្នកដែលធ្វើឲ្យខ្ញុំមានអំណរនោះទេ។ ខ្ញុំមានជំនឿយ៉ាងមុតមាំចំពោះអ្នកទាំងអស់គ្នាថា អ្នករាល់គ្នាមានអំណរដូចអំណរដែលខ្ញុំមានដែរ។
|
||
\v 4 ដ្បិត ខ្ញុំបានសរសេរមកអ្នករាល់គ្នាចេញពីទុក្ខលំបាក និងសេចក្ដីទុក្ខព្រួយនៅក្នុងចិត្ត ព្រមទាំងទឹកភ្នែកជាច្រើនផង។ ខ្ញុំមិនចង់ធ្វើឲ្យអ្នករាល់គ្នាឈឺចាប់នោះទេ ផ្ទុយទៅវិញ ខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងពីជម្រៅនៃក្ដីស្រឡាញ់ ដែលខ្ញុំមានសម្រាប់បងប្អូន។
|
||
|
||
\s5
|
||
\v 5 ប្រសិនបើ នរណាម្នាក់ធ្វើឲ្យមានការឈឺចាប់ អ្នកនោះមិនគ្រាន់តែធ្វើឲ្យខ្ញុំឈឺចាប់នោះទេ គឺបងប្អូនទាំងអស់គ្នាមានការឈឺចាប់ដូចគ្នាដែរ តែមិនត្រូវដាក់ទោសអ្នកទាំងនោះខ្លាំងពេកទេ។
|
||
\v 6 ការដាក់អ្នកនោះគឺទុកឲ្យមនុស្សភាគច្រើនជាអ្នកដាក់ទោសគេវិញគឺគ្រប់គ្រាន់ហើយ។
|
||
\v 7 ដូច្នេះ ជំនួសឲ្យការដាក់ទោសអ្នកនោះ បងប្អូនគួរតែអត់ទោស ហើយលើកទឹកចិត្តគាត់វិញ។ ធ្វើដូច្នេះ ដើម្បីកុំឲ្យគាត់មានទុក្ខព្រួយខ្លាំងពេក។
|
||
|
||
\s5
|
||
\v 8 ដូច្នេះ ខ្ញុំលើកទឹកចិត្តឲ្យបងប្អូនបង្ហាញសេចក្តីស្រឡាញ់របស់បងប្អូនចំពោះគាត់នៅទីសាធារណៈ។
|
||
\v 9 នេះគឺជាហេតុផលដែលខ្ញុំសរសេរមក ដូច្នេះ ខ្ញុំអាចនឹងល្បងលបងប្អូន ហើយដឹងថាបងប្អូនស្ដាប់បង្គាប់ខ្ញុំគ្រប់ការទាំងអស់។
|
||
|
||
\s5
|
||
\v 10 ប្រសិនបើ បងប្អូនអត់ទោសឲ្យអ្នកណាម្នាក់ ខ្ញុំក៏អត់ទោសឲ្យអ្នកនោះដូចគ្នាដែរ។ អ្វីដែលខ្ញុំបានអត់ទោស ប្រសិនបើខ្ញុំបានអត់ទោសរឿងអ្វីមួយ គឺខ្ញុំបានអត់ទោសដោយយល់ដល់អ្នករាល់គ្នានៅក្នុងព្រះវត្តមានរបស់ព្រះគ្រិស្ត។
|
||
\v 11 ដូច្នេះទើបសាតាំងមិនអាចបោកប្រាស់យើងបាន។ ដ្បិត យើងយល់មិនដល់គម្រោងការរបស់វាឡើយ។
|
||
|
||
\s5
|
||
\v 12 ព្រះអម្ចាស់បានបើកទ្វារក្រុងចំហរឲ្យខ្ញុំ នៅពេលដែលខ្ញុំបានទៅទីក្រុងទ្រអាស ដើម្បីប្រកាស់ដំណឹងល្អអំពីព្រះគ្រិស្តនៅទីនោះ។
|
||
\v 13 ទោះជាយ៉ាងនេះក៏ដោយ នៅក្នុងចិត្តរបស់ខ្ញុំគ្មានសន្តិភាពទេ ព្រោះនៅទីនោះ ខ្ញុំរកលោកទីតុសជាបងប្អូនរបស់ខ្ញុំមិនឃើញទេ។ ដូច្នេះ ទើបខ្ញុំចាកចេញពីពួកគេ ហើយត្រឡប់ទៅស្រុកម៉ាសេដូនវិញ។
|
||
|
||
\s5
|
||
\v 14 ប៉ុន្តែ សូមអរព្រះគុណដល់ព្រះជាម្ចាស់ ដែលតែងតែដឹកនាំយើងចូលក្នុងជ័យជម្នះរបស់ព្រះគ្រិស្តជានិច្ច។ តាមរយៈយើង ព្រះអង្គបានសាយភាយក្លិនក្រអូបដែលនាំឲ្យស្គាល់ព្រះអង្គគ្រប់ទីកន្លែង។
|
||
\v 15 ដ្បិត យើងជាក្លិនក្រអូបរបស់ព្រះគ្រិស្តចំពោះព្រះអង្គ ក្នុងចំណោមអ្នកដែលបានសង្គ្រោះ និងអ្នកដែលកំពុងវិនាស។
|
||
|
||
\s5
|
||
\v 16 ចំពោះមនុស្សដែលកំពុងវិនាស វាជាក្លិននៃសេចក្ដីស្លាប់ដែលនាំឲ្យស្លាប់។ ចំពោះអ្នកដែលបានសង្គ្រោះ វាជាក្លិននៃជីវិតដែលនាំឲ្យមានជីវិត។ តើអ្នកណាដែលស័ក្តិសមសម្រាប់ការទាំងនេះ?
|
||
\v 17 ដ្បិតយើងមិនដូចជាក្រុមមនុស្សដែលលក់ព្រះបន្ទូលព្រះជាម្ចាស់ដើម្បីបានផលប្រយោជន៍នោះទេ។ ផ្ទុយទៅវិញ យើងនិយាយលើកទឹកចិត្តចេញពីភាពបរិសុទ្ធនៅក្នុងព្រះគ្រិស្ត ដោយព្រះជាម្ចាស់បានចាត់យើងមក នៅចំពោះព្រះភក្ររបស់ព្រះជាម្ចាស់។
|
||
|
||
\s5
|
||
\c 3
|
||
\cl ជំពូក ៣
|
||
\p
|
||
\v 1 តើយើងចាប់ផ្ដើមសរសើរតម្កើងខ្លួនយើងទៀតហើយឬ? យើងមិនត្រូវការយកលិខិតណែនាំខ្លួនបង្ហាញទៅអ្នក ឬយកពីអ្នកដូចមនុស្សមួយចំនួនទេ តើមែនទេ?
|
||
\v 2 បងប្អូនអើយ បងប្អូនរាល់គ្នាហើយជាលិខិតណែនាំខ្លួនរបស់យើង ដែលបានសរសេរនៅក្នុងដួងចិត្តយើង បានទទួលស្គាល់ និងបានអានដោយមនុស្សគ្រប់គ្នា។
|
||
\v 3 បងប្អូនបានបង្ហាញថា បងប្អូនគឺជាសំបុត្រលិខិតរបស់ព្រះគ្រិស្ត ដែលយើងបានរៀបចំ។ លិខិតនេះមិនបានសរសេរដោយទឹកខ្មៅនោះទេ តែបានសរសេរឡើងដោយព្រះវិញ្ញាណដ៏រស់របស់ព្រះជាម្ចាស់វិញ។ លិខិតនោះមិនបានសរសេរនៅលើបន្ទះថ្មនោះទេ តែបានសរសេរឡើងនៅក្នុងដួងចិត្តនៃមនុស្សវិញ។
|
||
|
||
\s5
|
||
\v 4 នេះហើយជាទំនុកចិត្តដែលយើងមានតាមរយៈព្រះគ្រិស្តនៅចំពោះព្រះជាម្ចាស់។
|
||
\v 5 យើងមិនមានសមត្ថភាពនៅក្នុងយើងដើម្បីប្រកាសអ្វីមួយ ដែលមកពីយើងនោះទេ។ ផ្ទុយទៅវិញ សមត្ថភាពគឺមកពីព្រះជាម្ចាស់។
|
||
\v 6 គឺព្រះជាម្ចាស់ទេដែលធ្វើឲ្យយើងអាចក្លាយជាអ្នកបម្រើនៃសម្ពន្ធមេត្រីថ្មី។ សម្ពន្ធមេត្រីនេះមិនមែនគ្រាន់តែជាអក្សរទេ ប៉ុន្តែ គឺជាព្រះវិញ្ញាណវិញ។ ដ្បិត អក្សរគឺជាការសម្លាប់ ចំណែកឯព្រះវិញ្ញាណវិញគឺប្រទានជីវិត។
|
||
|
||
\s5
|
||
\v 7 ឥឡូវនេះ ការបម្រើដែលនាំឲ្យស្លាប់ ដែលបានចារឹកទុកជាអក្សរថ្ម មានសិរីល្អដែលធ្វើឲ្យជនជាតិអ៊ីស្រាអែលមិនអាចមើលមុខលោកម៉ូសេដោយផ្ទាល់បាន។ នោះគឺដោយសាតែសិរីល្អនៃមុខរបស់លោកម៉ូសេ គឺជាសេចក្ដីដែលកំពុងសាបសូន្យបាត់ទៅ។
|
||
\v 8 តើមានសិរីរុងរឿងច្រើនប៉ុណ្ណាទៅនៃការបម្រើដែលព្រះវិញ្ញាណធ្វើ?
|
||
|
||
\s5
|
||
\v 9 ដ្បិត ប្រសិនបើ កិច្ចការបម្រើនៃការកាត់ទោសមានសិរីរុងរឿងប៉ុណ្ណឹងទៅហើយ ចុះបើកិច្ចការបម្រើខាងឯសេចក្ដីសុចរិតនឹងមានសិរីរុងរឿងប៉ុណ្ណាទៅ!
|
||
\v 10 ពិតណាស់ សិរីរុងរឿងខាងឯសេចក្ដីសុចរិតធ្វើឲ្យសិរីរុងរឿងខាងឯការកាត់ទោសលែងមានតម្លៃ ដោយសារតែសិរីរុងរឿងនេះប្រសើរជាងសិរីរុងរឿងនោះ។
|
||
\v 11 ដ្បិត អ្វីដែលកន្លងផុតទៅ មានសិរីល្អប៉ុណ្ណឹងទៅហើយ ចុះបើអ្វីដែលស្ថិតស្ថេរមានសិរីរុងរឿងប៉ុណ្ណាទៅ។
|
||
|
||
\s5
|
||
\v 12 ចាប់តាំងពីពេលដែលយើងមានសង្ឃឹម យើងពិតជាក្លាហានណាស់។
|
||
\v 13 យើងមិនដូចជាលោកម៉ូសេទេ ដែលពាក់ស្បៃនៅលើមុខរបស់គាត់ ដូច្នេះ ជនជាតិអ៊ីស្រាអែលនឹងមិនអាចឃើញផ្ទាល់ពីទីបញ្ចប់នៃសិរីរុងរឿងដែលនឹងសាបសូន្យនោះទេ។
|
||
|
||
\s5
|
||
\v 14 ប៉ុន្តែ គំនិតរបស់ពួកគេត្រូវបានបិទ។ សូម្បីតែរហូតដល់សព្វថ្ងៃនេះ ស្បៃនៅតែបាំងភ្នែកពួកគេដដែល ក្នុងការដែលគេអានគម្ពីរសម្ពន្ធមេត្រីចាស់។ វាមិនបានដោះចេញទេ ដោយសារតែព្រះគ្រិស្តទើបអាចដោះចេញបាន។
|
||
\v 15 ទោះបីសព្វថ្ងៃនេះក៏ដោយ នៅពេលដែលនរណាអានក្រឹត្យវិន័យរបស់លោកម៉ូសេ ស្បៃនោះនៅតែបាំងដួងចិត្តរបស់គេដដែល។
|
||
\v 16 ប៉ុន្តែ នៅពេលដែលមនុស្សបែរទៅរកព្រះអម្ចាស់ ស្បៃនោះនឹងត្រូវដកចេញ។
|
||
|
||
\s5
|
||
\v 17 ឥឡូវនេះ ព្រះអម្ចាស់គឺជាពវិញ្ញាណ។ កន្លែងណាដែលព្រះវិញ្ញាណនៃព្រះជាម្ចាស់គង់នៅ កន្លែងនោះនឹងមានសេរីភាព។
|
||
\v 18 ឥឡូវនេះ ពួកយើង ឃើញសិរីល្អរបស់ព្រះជាម្ចាស់ដោយ មិនបាំងមុខទេ។ យើងកំពុងតែផ្លាស់ប្រែទៅរកសិរីល្អមួយដែលដូចជាព្រះអម្ចាស់ ពីសិរីល្អមួយទៅសិរីល្អមួយ ដែលព្រះអង្គជាព្រះវិញ្ញាណ។
|
||
|
||
\s5
|
||
\c 4
|
||
\cl ជំពូក ៤
|
||
\p
|
||
\v 1 ដូច្នេះ ដោយព្រោះតែយើងមានការងារនេះ ហើយយើងក៏បានទទួលនូវព្រះគុណផង នោះពួកយើងមិនដែលបាក់ទឹកចិត្តឡើយ។
|
||
\v 2 ផ្ទុយទៅវិញ យើងបានលះចោលផ្លូវដែលគួរឲ្យខ្មាស និងអំពើលាក់បាំងផ្សេងទៀត។ ពួកយើងមិនបានរស់នៅដោយល្បិចកល ហើយយើងមិនភ្លេចក្នុងការហុចព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរ។ ដោយបង្ហាញសេចក្តីពិត យើងបង្ហាញខ្លួនឯងទៅដល់មនសិការបស់មនុស្សគ្រប់គ្នា នៅចំពោះព្រះភក្រ្តរបស់ព្រះជាម្ចាស់។
|
||
|
||
\s5
|
||
\v 3 ប៉ុន្តែ ប្រសិនបើ ដំណឹងល្អរបស់ត្រូវបានបិទបាំងមែន គឺគ្របបាំងតែពួកអ្នកដែលនឹងត្រូវវិនាសវិញ។
|
||
\v 4 នេះជាបញ្ហារបស់ពួកគេ ព្រះនៃលោកីយ៍នេះបានធ្វើទៅជាមើលមិនឃើញ និងមានគំនិតមិនជឿផងដែរ។ ជាហេតុធ្វើឲ្យពួកគេមិនអាចឃើញពន្លឺនៃដំណឹងល្អ និងសិរីរុងរឿងរបស់ព្រះគ្រិស្តដែលជារូបភាពនៃព្រះជាម្ចាស់បាន។
|
||
|
||
\s5
|
||
\v 5 ដ្បិត យើងមិនខំប្រកាសពីខ្លួនយើងនោះទេ ប៉ុន្តែ យើងប្រកាសពីព្រះគ្រិស្តយេស៊ូគឺជាព្រះអម្ចាស់វិញ ហើយពួកយើងគឺជាអ្នកបម្រើដល់បងប្អូន ដោយយល់ដល់ព្រះយេស៊ូ។
|
||
\v 6 ដ្បិត ព្រះជាម្ចាស់ព្រះអង្គមានបន្ទូលថា៖ «ពន្លឺនឹងភ្លឺចេញពីសេចក្តីងងឹត»។ ព្រះអង្គបានបំភឺ្លនៅក្នុងចិត្តរបស់យើង ដើម្បីឲ្យពន្លឺរបស់ការចេះដឹងនៃសិរីល្អរបស់ព្រះជាម្ចាស់ នៅក្នុងវត្តមាននៃព្រះយេស៊ូគ្រិស្ត។
|
||
|
||
\s5
|
||
\v 7 ប៉ុន្តែ ពួកយើងមានសម្បត្តិ ដែលនៅក្នុងឆ្នាំងដី ដើម្បីបញ្ជាក់ឲ្យបានច្បាស់ថា ឫទ្ធានុភាពដ៏ធំគឺជារបស់ព្រះជាម្ចាស់ មិនមែនជារបស់យើងទេ។
|
||
\v 8 ពួកយើងត្រូវគេសង្កត់សង្កិនក្នុងគ្រប់ផ្លូវទាំងអស់ ប៉ុន្តែ យើងមិនបារម្ភអ្វីទេ។ យើងមានការទើសទាល់ ប៉ុន្តែ មិនការអស់សង្ឃឹមឡើយ។
|
||
\v 9 ពួកយើងត្រូវបានគេបៀតបៀន តែមិនត្រូវបានបោះបង់ចោលទេ។ យើងត្រូវដួលចុះ ប៉ុន្តែ មិនបានវិនាសនោះទេ។
|
||
\v 10 ពួកយើងតែងតែនាំយកសេចក្តីស្លាប់របស់ព្រះយេស៊ូនៅជាមួយនឹងរូបកាយជានិច្ច ដើម្បីឲ្យជីវិតរបស់ព្រះយេស៊ូបានស្តែងចេញនៅក្នុងរូបកាយរបស់យើងដែរ។
|
||
|
||
\s5
|
||
\v 11 ពួកយើងដែលរស់នៅ គឺតែងតែនាំការសុគតរបស់ព្រះយេស៊ូទៅជាមួយក្នុង នៅក្នុងរូបកាយយើង ដូច្នេះជីវិតរបស់ព្រះយេស៊ូនឹងបានសម្តែងនៅក្នុងរូបកាយរបស់យើងដែរ។
|
||
\v 12 ដូច្នេះ សេចក្តីស្លាប់គឺធ្វើការនៅក្នុងយើង ប៉ុន្តែ ជីវិតគឺបានធ្វើការបងប្អូនវិញដែរ។
|
||
|
||
\s5
|
||
\v 13 ប៉ុន្តែ ពួកយើងមានវិញ្ញាណនៃជំនឿដូចគ្នា ស្របតាមសេចក្តីដែលបានចែងទុកមកថា៖ «ខ្ញុំបានជឿ ដូច្នេះ ខ្ញុំក៏និយាយ»។ ពួកយើងក៏ជឿ ដូច្នេះ ពួកយើងក៏និយាយ។
|
||
\v 14 ពួកយើងដឹងថាព្រះអង្គដែលប្រោស ព្រះអម្ចាស់យេស៊ូឲ្យមានព្រះជន្មរស់ឡើងវិញ ព្រះអង្គក៏នឹងប្រោសយើងឲ្យរស់ឡើងវិញរួមជាមួយព្រះយេស៊ូដែរ។ ហើយពួកយើងដឹងទៀតថា ព្រះជាម្ចាស់នឹងនាំពួកយើងជាមួយបងប្អូនទៅក្នុងព្រះវត្តមានរបស់ព្រះអង្គ។
|
||
\v 15 គ្រប់យ៉ាងសម្រាប់ជាប្រយោជន៍ដល់បងប្អូន ដើម្បីឲ្យព្រះគុណ បានចម្រើនឡើង ដល់មនុស្សជាច្រើន ការអរព្រះគុណក៏បានចម្រើនឡើងដល់សិរីល្អនៃព្រះជាម្ចាស់។
|
||
|
||
\s5
|
||
\v 16 ដូច្នេះ យើងមិនបាក់ទឹកចិត្តឡើយ។ ទោះបើយ៉ាងណាក្តី ខាងក្រៅរបស់យើង កំពុងតែខូចបង់ទៅ តែនៅខាងក្នុងយើងវិញគឺបានថ្មីឡើងរាល់ថ្ងៃជានិច្ច។
|
||
\v 17 ដ្បិត សេចក្តីទុក្ខលំបាកបន្តិចបន្តួច គឺឲ្យយើងបានត្រៀមខ្លួន សម្រាប់ទុក្ខលំបាកយ៉ាងធ្ងន់ហួសដែលមិនអាចវាស់បាន ដ៏យូរអង្វែងជាមួយសិរីល្អផង។
|
||
\v 18 ដ្បិត យើងមិនបានសម្លឹងរកមើលសម្រាប់អ្វីដែលយើងមើលឃើញនោះទេ ប៉ុន្តែ គឺរបស់ដែលមើលមិនឃើញវិញ។ ដ្បិតអ្វីដែលយើងមើលឃើញគឺបានតែមួយគ្រាទេ ប៉ុន្តែរបស់អ្វីដែលមើលមិនឃើញគឺស្ថិតនៅអស់កល្បជានិច្ចវិញ។
|
||
|
||
\s5
|
||
\c 5
|
||
\cl ជំពូក ៥
|
||
\p
|
||
\v 1 ពួកយើងដឹងថា បើសិនជាទីលំនៅដែលយើងរស់នៅ របស់យើងនៅលើផែនដីនេះ កំពុងត្រូវខូចបង់ទៅ តែយើងនឹងបានអាគារមកពីព្រះជាម្ចាស់វិញ។ គឺជាផ្ទះដែលមិនបានធ្វើដោយដៃមនុស្ស ប៉ុន្តែគឺជាផ្ទះដ៏អស់កល្បជានិច្ចពីស្ថានសួគ៌។
|
||
\v 2 ដ្បិត នៅក្នុងជម្រកនេះ យើងតែងតែថ្ងូរហើយរង់ចាំ ដើម្បីឲ្យបានទៅនៅនិងផ្ទះដែលនៅស្ថានសួគ៌ដែរ។
|
||
\v 3 យើងរង់ចាំសម្រាប់ការនេះ ពីព្រោះតាមរយៈក្តីរំពឹងនេះ យើងនឹងមិនខ្វះខាត់និងអាក្រាតឡើយ។
|
||
|
||
\s5
|
||
\v 4 ដ្បិត ក្នុងពេលដែលពួកយើងនៅក្នុងទីជម្រកនេះ គឺតែងតែត្អូញត្អែរ និងមានបន្ទុកយ៉ាងធ្ងន់ផង។ យើងមិនចង់ដោះរូបកាយនេះចេញឡើយ។ ផ្ទុយទៅវិញ យើងចង់ឲ្យបានពាក់វិញ ដើម្បីឲ្យអ្វីដែលជាសេចក្តីស្លាប់ បានលេបបំបាត់តាមរយៈជីវិតនេះ។
|
||
\v 5 អ្នកដែលបានរៀបចំយើងសម្រាប់ការនេះ គឺជាព្រះជាម្ចាស់ដែលបានប្រទានដល់យើង ព្រះវិញ្ញាណ មកបញ្ចាំចិត្តទុកនូវអ្វីដែលនឹងកើតឡើង។
|
||
|
||
\s5
|
||
\v 6 ដូច្នេះ ចូលទុកចិត្តជាដរាបចុះ។ ដោយដឹងថាក្នុងពេលយើងនៅក្នុងផ្ទះនៃរូបកាយនេះ គឺយើងពិតជានៅឆ្ងាយពីព្រះអម្ចាស់ដែរ។
|
||
\v 7 ដ្បិត យើងគឺដើរដោយជំនឿ មិនមែនដោយការមើលឃើញនោះទេ។ ដូច្នេះ យើងមានទំនុកចិត្តជាខ្លាំង។
|
||
\v 8 ពួកយើងគឺរួចរាល់ដើម្បីនឹងចាកចេញ ពីរូបកាយនេះហើយទៅផ្ទះថ្មីជាមួយព្រះអម្ចាស់។
|
||
|
||
\s5
|
||
\v 9 ដូច្នេះ យើងបានតាំងគោលដៅរបស់យើងហើយ ទោះបីជាយើងនៅក្នុងផ្ទះនេះឬនៅកន្លែផ្សេងក៏យើងនៅតែ សរសើរព្រះអង្គជានិច្ច។
|
||
\v 10 ដ្បិតយើងនឹងត្រូវទៅនៅមុខទីជំនុំជំរះនៃព្រះគ្រិស្ត ដើម្បីឲ្យគ្រប់គ្នាបានទទួលតាមការដែលបានធ្វើ នៅក្នុងរូបកាយរៀងខ្លួន ទោះល្អឬអាក្រក់ក្តី។
|
||
|
||
\s5
|
||
\v 11 ដូច្នេះ ដែលស្គាល់សេចក្តីស្ញែងខ្លាចនៃព្រះអម្ចាស់ យើងក៏ខំនាំមនុស្សឲ្យជឿដែរ។ ពួកយើងជាអ្នកដែលច្បាស់លាស់ដល់ព្រះជាម្ចាស់។ ខ្ញុំក៏សង្ឃឹមថា វាក៏ស្របតាមមនសិកា របស់បងប្អូនដែរ។
|
||
\v 12 ពួកយើងមិនព្យាយាមជំរុញបងប្អូនម្តងទៀត ក្នុងនាមយើងជាអ្នកមានបាបនោះទេ។ ផ្ទុយទៅវិញ ពួកយើងនឹងផ្តល់នូវហេតុមួយ ដែលធ្វើឲ្យបងប្អូនមានទំនុកចិត្តលើយើងខ្ញុំវិញ ដូច្នេះ បងប្អូនអាចនិងមានចំលើយ សម្រាប់អស់អ្នកដែលមានអំនួត ពីចរិតខាងក្រៅ តែមិនមែនអ្វីដែលនៅក្នុងចិត្តនោះទេ។
|
||
|
||
\s5
|
||
\v 13 ដ្បិត ប្រសិនបើយើងវង្វេងស្មារតីក៍ដោយ គឺសម្រាប់ព្រះជាម្ចាស់ ហើយបើទោះជាយើងមានស្មារតីល្អក្តី គឺសម្រាប់ជាប្រយោជន៍ដល់បងប្អូនវិញ។
|
||
\v 14 ដ្បិត សេចក្តីស្រឡាញ់នៃព្រះគ្រិស្ត បានពេញលេញនៅក្នុងយើង ដោយសារយើងបានពិចារណាឃើញថា គឺម្នាក់បានស្លាប់ជំនួសអ្នកទាំងអស់គ្នា ហើយទាំងអស់គ្នាឈ្មោះថាបានស្លាប់ហើយដែរ។
|
||
\v 15 ព្រះជាម្ចាស់បានសុគតជំនួសមនុស្សទាំងអស់ ដើម្បីឲ្យពួកអ្នកដែលបានរស់នៅ មិនគួររស់សំរាប់តែខ្លួនឯងទៀតទេ គឺរស់សម្រាប់ព្រះអង្គ ដែលសុគតជំនួសពួកគេ ហើយបានរស់ឡើងវិញដែរ។
|
||
|
||
\s5
|
||
\v 16 ដោយហេតុផលនេះ គឺយើងមិនត្រូវវិនិច្ឆ័យ អ្នកណាតាមលក្ខណះកំរិតមនុស្សឡើយ ទោះបីជាយើង ធ្លាប់ស្គាល់ព្រះគ្រិស្តក្នុងសណ្ឋានជាមនុស្សដែរក៏ដោយ។ អញ្ចឹងយើងវិនិច្ឆ័យនរណាតាមរបៀបនេះទៀតដែរ។
|
||
\v 17 ដូច្នេះហើយ ប្រសិនបើ អ្នកណានៅក្នុងព្រះគ្រិស្ត គឺអ្នកនោះបានកើតជាថ្មីដែរ។ ការចាស់បានកន្លងផុតទៅ។ មើល គ្រប់ការទាំងនោះបានត្រឡប់ទៅជាថ្មី។
|
||
|
||
\s5
|
||
\v 18 គ្រប់ការទាំងនេះគឺមកពីព្រះជាម្ចាស់។ ព្រះអង្គបានផ្សះផ្សាយើងជាមួយព្រះជាម្ចាស់តាមរយៈព្រះគ្រិស្ត ហើយព្រះអង្គក៏បានឲ្យសិទ្ធយើងក្នុងការធ្វើការនោះដែរ។
|
||
\v 19 គឺថាតាមរយៈក្នុងព្រះគ្រិស្ត ព្រះជាម្ចាស់បានផ្សះផ្សាលោកីយ៍នេះ ឲ្យត្រូវជាមួយព្រះអង្គដែរ ដោយមិនរាប់សេចក្តី ដែលលោកិយទាស់ប្រឆាំងពីមុនឡើយ។ ព្រះជាម្ចាស់ទុកព្រះទ័យនិងផ្តល់ព្រះបន្ទូលនៃការផ្សះផ្សាដល់យើងដែរ។
|
||
|
||
\s5
|
||
\v 20 ដូច្នេះ យើងបានតាំងឡើងជាអ្នកតំណាងនៃព្រះគ្រិស្ត ក៏ដូចជាព្រះជាម្ចាស់បានលេចមកនៅក្នុងយើងដែរ។ យើងសូមអង្វរជាមួយបងប្អូន ដើម្បីប្រយោជន៍នៃព្រះគ្រិស្តៈ «សូមឲ្យបានផ្សះផ្សាជាមួយព្រះជាម្ចាស់ចុះ!»
|
||
\v 21 ព្រះជាម្ចាស់បានថ្វាយព្រះគ្រិស្ត ឲ្យក្លាយជាដង្វាយសម្រាប់បាបរបស់យើង។ ព្រះជាម្ចាស់បានធ្វើការនេះ ដើម្បីឲ្យយើងបានក្លាយទៅជាសេចក្តីសុចរិតរបស់ព្រះជាម្ចាស់ ក្នុងព្រះអង្គ។
|
||
|
||
\s5
|
||
\c 6
|
||
\cl ជំពូក ៦
|
||
\p
|
||
\v 1 ធ្វើការជាមួយព្រះអង្គ យើងក៏សូមប្រាប់បងប្អូនកុំឲ្យទទួលព្រះគុណរបស់ព្រះជាម្ចាស់ ដោយគ្មានន័យឡើយ។
|
||
\v 2 ដ្បិត ព្រះជាម្ចាស់មានបន្ទូលថា៖ «ក្នុងពេលដែលអំណោយផល នោះយើងបានស្តាប់អ្នករាល់គ្នា ហើយនៅក្នុងថ្ងៃនៃក្តីសង្គ្រោះគឺយើងជួយអ្នក»។ មើល៍ ឥឡូវនេះពេលវេលាអំណោយផងនោះបានមកដល់ហើយ។ ហើយពេលនេះ ក៏ជាថ្ងៃនៃការសង្គ្រោះដែរ។
|
||
\v 3 យើងមិនបានដាក់ភាពភ័យខ្លាចបាំងពីមុខរបស់អ្នករាល់គ្នាឡើយ ដ្បិត យើងមិនបានប្រាថ្នាឲ្យការងាររបស់យើង ត្រូវខូចឈ្មោះឡើយ។
|
||
|
||
\s5
|
||
\v 4 ផ្ទុយទៅវិញ យើងបង្ហាញខ្លួនយើង ថាជាអ្នកបម្រើរបស់ព្រះជាម្ចាស់តាមរយៈទង្វើរបស់យើង។ យើងជាអ្នកបម្រើក្នុងការទាំងនេះ គឺក្នុងការទ្រាំទ្រ ការឈឺចាប់ ទុក្ខព្រួយ និងទុក្ខលំបាក
|
||
\v 5 ការត្រូវគេវាយ ការគេដាក់គុក ការវឹកវរ ការធ្វើការហួសកម្លាំង មិនបានដេកនៅពេលយប់ ខ្វះអាហារ
|
||
\v 6 ដោយចិត្តស្អាត ដោយចេះដឹង ដោយអត់ធ្មត់ ដោយសប្បុរស ដោយព្រះវិញ្ញាណបរិសុទ្ធ ដោយសេចក្តីស្រឡាញ់ស្មោះត្រង់។
|
||
\v 7 យើងគឺជាអ្នកបម្រើព្រះបន្ទូលនៃសេចក្តីពិតរបស់ព្រះអង្គ នៅក្នុងព្រះចេស្តានៃព្រះជាម្ចាស់។ យើងពាក់គ្រឿងសឹកនៃសេចក្តីសុចរិត កាន់នៅដៃទាំងស្តាំទាំងឆ្វេងរបស់យើងផង។
|
||
|
||
\s5
|
||
\v 8 យើងធ្វើការ ទាំងការឲ្យតម្លៃក្តី និងមិនឲ្យតម្លៃក្តី ទាំងការបន្ទោសក្តី និងការសរសើរក្តី។ យើងត្រូវបានការចោទប្រកាន់ថាជាមនុស្សបោកប្រាស់ផងដែរ ប៉ុន្តែ យើងនៅតែប្រកាន់ជាប់ភាពស្មោះត្រង់ជានិច្ច។
|
||
\v 9 យើងធ្វើការដូចជាគ្មានការទទួលស្គាល់ ប៉ុន្តែ យើងនៅតែមានការទទួលស្គាល់ដដែល។ យើងធ្វើការជាកំពុងស្លាប់ ហើយមើល៍ យើងនៅតែរស់ដដែល។ យើងធ្វើការដូចជាអ្នកជាប់ជំនុំជម្រះសម្រាប់ទង្វើរបស់យើង ប៉ុន្តែ មិនដូចជាប់ជំនុំជម្រះដល់ស្លាប់ឡើយ។
|
||
\v 10 យើងធ្វើការជាមួយនិងការឈឺចាប់ ប៉ុន្តែ យើងតែងតែរីករាយវិញ។ យើងធ្វើការដូចអ្នកក្រ ប៉ុន្តែយើងបានធ្វើឲ្យមនុស្សជាច្រើនទៅជាអ្នកមានដែរ។ យើងធ្វើការដូចជាមិនបានកម្រៃ ប៉ុន្តែ យើងមានគ្រប់របស់ទាំងអស់ដែរ។
|
||
|
||
\s5
|
||
\v 11 យើងបានថ្លែងពីសេចក្តីពិតទាំងស្រុងទៅកាន់បងប្អូន អ្នកនៅទីក្រុងកូរិនថូស ហើយដួងចិត្តរបស់បានបើក ជាមួយនឹងទុក្ខសោកផង។
|
||
\v 12 ដួងចិត្តអ្នកមិនបានចង្អៀតចង្អល់ ជាមួយយើងឡើយ ប៉ុន្តែ ការនោះកើតឡើងដោយអារម្មណ៍បងប្អូនវិញ។
|
||
\v 13 ឥឡូវនេះ ដើម្បីមានភាពស្មើភាព ហើយងាយទទួលនោះ គឺខ្ញុំនិយាយទៅកាន់បងប្អូន ដូចជាកូនរបស់ខ្ញុំដែរ ចូរបើកចិត្តចំហឲ្យទូលាយចុះ។
|
||
|
||
\s5
|
||
\v 14 សូមកុំទឹមនឹមស្រៀកជាមួយពួកអ្នកមិនជឿឡើយ។ ដ្បិត តើសេចក្តីសុចរិត និងការទទឹងច្បាប់ អាចចូលគ្នាបានទេ? ដូច្នេះ តើអាចចូលគ្នាបានទេរវាង ពន្លឺ និងសេចក្តីងងឹតនោះ?
|
||
\v 15 តើមានការព្រមព្រៀងគ្នារវាង អារក្សបេលាល និងព្រះគ្រិស្តទេ? ឬតើអ្នកជឿមានចំណែកជាមួយអ្នកមិនជឿបានទេ?
|
||
\v 16 តើព្រះវិហារនៃព្រះជាម្ចាស់ និងវិហាររបស់ព្រះក្លែងក្លាយអាចចុះចូលជាមួយគ្នាបានទេ? ដ្បិត យើងទាំងអស់គ្នាគឺជាព្រះវិហាររបស់ព្រះដែលមានព្រះជន្មគង់នៅ ដូចព្រះអង្គមានបន្ទូលថា៖ «យើងនឹងគង់ ហើយយាងនៅក្នុងចំណោមពួកគេ។ យើងនឹងធ្វើជាព្រះជាម្ចាស់របស់គេ ហើយពួកគេនឹងធ្វើជាប្រជារាស្រ្តរបស់យើងដែរ»។
|
||
|
||
\s5
|
||
\v 17 ដូច្នេះ «ចូលចេញពីពួកអ្នកមិនជឿ ហើយញែកដោយឡែក» នេះគឺជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ «សូមកុំប៉ះរបស់មិនស្អាត នោះយើងនឹងស្វាគមន៍អ្នក។
|
||
\v 18 យើងគឺជាព្រះបិតាដល់អ្នក ហើយអ្នកនឹងក្លាយជាកូនប្រុសស្រីរបស់យើង» នេះគឺជាបន្ទូលរបស់ព្រះអម្ចាស់ដ៏មានព្រះចេស្តា។
|
||
|
||
\s5
|
||
\c 7
|
||
\cl ជំពូក ៧
|
||
\p
|
||
\v 1 បងប្អូនជាទីស្រឡាញ់អើយ ដោយសារយើងមានសេចក្តីសន្យាទាំងនេះ ដូច្នេះ សូមឲ្យយើងជម្រះខ្លួនយើងឲ្យបានស្អាត ពីអ្វីដែលធ្វើឲ្យមិនស្អាតចេញពី ទាំងរូបកាយ និងវិញ្ញាណរបស់យើងផងដែរ។ ចូរឲ្យយើង ដេញតាមសេចក្តីបរិសុទ្ធ ក្នុងការកោតខ្លាចដល់ព្រះជាម្ចាស់។
|
||
|
||
\s5
|
||
\v 2 សូមរៀបចំកន្លែងឲ្យយើងខ្ញុំផង! យើងមិនបានធ្វើអ្វីខុសជាមួយអ្នកណាឡើយ។ យើងក៏មិនបានធ្វើឲ្យអ្នកណាខ្មាស ឬកេញចំណេញពីអ្នកណាដែរ។
|
||
\v 3 ខ្ញុំនិយាយដូច្នេះ មិនមែនផ្កោលទោសដល់បងប្អូនទេ។ ដ្បិត ខ្ញុំបាននិយាយហើយថាបងប្អូនស្ថិតនៅក្នុងដួងចិត្តយើង គឺយើងនឹងស្លាប់រស់ជាមួយគ្នា។
|
||
\v 4 ខ្ញុំមានទំនុកចិត្តយ៉ាងមុតមាំជាមួយបងប្អូន ហើយក៏មានមោទនភាពចំពោះបងប្អូនដែរ។ ខ្ញុំបានទទួលការកម្សាន្តចិត្ត។ ខ្ញុំបានពោរពេញដោយអំណរ ទោះបីជាយើងមានការខ្វះខាតក៏ដោយ។
|
||
|
||
\s5
|
||
\v 5 ពេលយើងមកដល់ស្រុកម៉ាសេដូន រូបកាយរបស់យើងមិនបានសម្រាកឡើយ។ ផ្ទុយទៅវិញ គឺយើងបានជួបបញ្ហាគ្រប់ផ្លូវទាំងអស់ តាមរយៈការប៉ះទង្គិចផ្នែករូបកាយ ហើយធ្វើឲ្យមានការភ័យខ្លាចនៅខាងក្នុងយើងដែរ។
|
||
\v 6 ប៉ុន្តែ ព្រះជាម្ចាស់ ព្រះអង្គកម្សាន្តចិត្តដល់ការបាក់ទឹកចិត្ត ដោយស្អាងចិត្តយើងជាមួយវត្តមានរបស់លោកទីតុសមកដល់។
|
||
\v 7 វាមិនគ្រាន់តែការមកលេងមួយមុខរបស់លោកទីតុសនោះទេ ដែលព្រះជាម្ចាស់កម្សាន្តចិត្តយើងនោះ។ ប៉ុន្តែ ក៏ឃើញថាបងប្អូនបានទទួលលោកទីតុសយ៉ាងល្អដែរ ធ្វើឲ្យមានរីករាយដោយសារការនេះ។ លោកទីតុសបានប្រាប់ខ្ញុំអំពីបងប្អូន នូវអ្វីដែលបងប្អូនមានចិត្ត និងទុក្ខព្រួយរបស់បងប្អូន និងការដែលបងប្អូនព្រួយបារម្ភពីខ្ញុំ។ ការទាំងនោះធ្វើឲ្យខ្ញុំរីករាយណាស់។
|
||
|
||
\s5
|
||
\v 8 ទោះបីសំបុត្រខ្ញុំបានធ្វើឲ្យបងប្អូនមិនសប្បាយចិត្តក្តី តែខ្ញុំមិនសោកស្តាយទេ។ ប៉ុន្តែ អ្វីដែលធ្វើឲ្យខ្ញុំសោកស្តាយនោះគឺសំបុត្ររបស់ខ្ញុំបានធ្វើឲ្យបងប្អូនព្រួយវិញ។ ប៉ុន្តែ បងប្អូននឹងមិនកើតទុក្ខព្រួយយូរនោះទេ។
|
||
\v 9 ឥឡូវ ខ្ញុំសប្បាយចិត្ត តែមិនមែនដោយសារ បងប្អូនកើតទុក្ខនោះទេ ប៉ុន្តែ ការទុក្ខព្រួយរបស់បងប្អូនបាននាំបងប្អូនឲ្យបានប្រែចិត្តវិញ។ បងប្អូនមានបទពិសោធ៍នៃនៅក្នុងការទុកព្រួយរបស់ព្រះ ដូច្នេះ ការទុក្ខសោកនេះនឹងមិនធ្វើឲ្យបងប្អូនបាត់បង់ដោយសារយើងឡើយ។
|
||
\v 10 ដ្បិត ការទុក្ខព្រួយនៅក្នុងព្រះអង្គនឹងនាំឲ្យមានការប្រែចិត្ត ហើយបានទទួលសេចក្តីសង្គ្រោះ ដោយគ្មានការសោកស្តាយ។ ប៉ុន្តែ ទុក្ខព្រួយរបស់លោកីយ៍វិញ នឹងនាំឲ្យស្លាប់។
|
||
|
||
\s5
|
||
\v 11 មើល ទុក្ខព្រួយនៅក្នុងព្រះជាម្ចាស់បានកើតផលនៅក្នុងបងប្អូនយ៉ាងណា។ ផលដ៏ធំនៅក្នុងបងប្អូននោះគឺជាការបង្ហាញថាបងប្អូនមិនជាប់ទោស។ តើការទាំងនោះអស្ចារ្យយ៉ាងណា អំពីការឈឺចិត្ត ការភ័យព្រួយ ការរង់ចាំ ចិត្តខ្នះខ្នែង និងបំណងចិត្តរបស់បងប្អូន ចង់ឃើញសេចក្តីយុតិ្តធម៌បានកើតឡើង! ក្នុងការទាំងនោះបងប្អូនបានបង្ហាញឲ្យឃើញថា បងប្អូនគ្មានទោសក្នុងរឿងទាំងនោះទេ។
|
||
\v 12 ទោះបើខ្ញុំសរសរមកកាន់បងប្អូន គឺខ្ញុំមិនបានផ្ញើមកដល់អ្នកដែលធ្វើខុសនោះទេ ក៏មិនបានសម្រាប់អ្នកដែលឈឺចាប់ក្នុងការខុសនោះទេ។ ខ្ញុំសរសេរដើម្បីឲ្យបងប្អូន ប្រឹងអស់ពីចិត្តជាមួយយើង និងដើម្បីឲ្យគេបានស្គាល់បងប្អូន នៅចំពោះព្រះភក្រ្តរបស់ព្រះជាម្ចាស់។
|
||
|
||
\s5
|
||
\v 13 តាមរយៈការទាំងនេះ យើងបានទទួលការលើកទឹកចិត្ត។ ក្នុងការបន្ថែមពីការកម្សាន្តចិត្តរបស់យើង គឺកាន់តែរីករាយថែមទៀតដោយសារ អំណររបស់លោកទីតុស គឺវិញ្ញាណរបស់គាត់បានស្រស់ថ្លាដោយសារបងប្អូនទាំងអស់គ្នា។
|
||
\v 14 ដ្បិត ខ្ញុំមានអំនួតអំពីគាត់ដោយសារបងប្អូន ហើយខ្ញុំក៏គ្មានសេចក្តីខ្មាសឡើយ។ ផ្ទុយទៅវិញ អ្វីដែលយើងបាននិយាយទៅបងប្អូនសុទ្ធតែពិតទាំងអស់ អំនួតរបស់យើងអំពីបងប្អូនជាមួយនឹងលោកទីតុស បានបង្ហាញថាជាការពិត។
|
||
|
||
\s5
|
||
\v 15 គាត់បានទទួលការប៉ះពាល់យ៉ាងខ្លាំងពីបងប្អូន គាត់បានចាំពីការស្តាប់បង្គាប់ របស់បងប្អូនទាំងអស់គ្នា។ អំពីការស្វាគមន៍ដល់រូបគាត់ ជាមួយការបារម្ភហើយនិងខ្លាចផង។
|
||
\v 16 ខ្ញុំរីករាយដោយសារខ្ញុំបានទុកចិត្តលើបងប្អូនទាំងស្រុង។
|
||
|
||
\s5
|
||
\c 8
|
||
\cl ជំពូក ៨
|
||
\p
|
||
\v 1 បងប្អូនអើយ យើងចង់ឲ្យបងប្អូនដឹងអំពី ព្រះគុណរបស់ព្រះជាម្ចាស់ ដែលបានប្រទានឲ្យដល់ពួកជំនុំនៅស្រុកម៉ាសេដូន។
|
||
\v 2 កំឡុងពេលជួបនឹងការល្បងលដោយសារទុក្ខវេទនាជាមួយនឹងភាពក្រីក្រយ៉ាងខ្លាំងយ៉ាងក៏ដោយ ពួកគេនៅតែមានអំណរជាបរិបូរ ហើយក៏នៅតែមានភាពសប្បុរសដដែល។
|
||
|
||
\s5
|
||
\v 3 ដ្បិត ខ្ញុំអាចធ្វើជាសាក្សីថា ពួកគេពិតជាបានផ្តល់ប្រាក់ទៅតាមសមត្ថភាពដែលពួកគេអាចធ្វើបាន ហើយពេលខ្លះពួកគេបានថ្វាយច្រើនជាងអ្វីដែលគេមានផង។ ហើយពួកគេធ្វើការទាំងនេះដោយការពេញចិត្តផងដែរ
|
||
\v 4 ពួកគេសូមអង្វរ ហើយទទូចដើម្បីឲ្យយើងអនុញ្ញាតឲ្យពួកគេអាចមានចំណែកបម្រើការងារជាមួយបងប្អូនអ្នកជឿដែរ។
|
||
\v 5 ការនេះមិនបានកើតឡើងតាមអ្វីដែលបានរំពឹងទុកឡើយ។ ផ្ទុយទៅវិញ ពួកគេបានថ្វាយជីវិតរបស់ពួកគេទៅព្រះអម្ចាស់ជាដំបូង។ បន្ទាប់មក ពួកគេក៏បានថ្វាយខ្លួនគេដល់យើងដែរ ដោយស្របតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់។
|
||
|
||
\s5
|
||
\v 6 ដូច្នេះ យើងបានដាស់តឿនដល់ទីតុស ដែលជាអ្នកបានចាប់ផ្តើមការងារនេះ ដើម្បីធ្វើឲ្យសម្រេចការនេះស្របតាមភាពសប្បុរសនិងចំណែករបស់បងប្អូនដែរ។
|
||
\v 7 ប៉ុន្តែ បងប្អូននឹងចម្រើនឡើងក្នុងគ្រប់ការទាំងអស់ ក្នុងជំនឿ ក្នុងការនិយាយ ក្នុងសេចក្តីចេះដឹង ក្នុងសេចក្តីព្យាយាម ហើយនៅក្នុងសេចក្តីស្រឡាញ់ដល់ពួកយើង។ ដូច្នេះ សូមឲ្យប្រកដថាបងប្អូនបានចម្រើន ក្នុងកិច្ចការសប្បុរសទាំងនេះដែរ។
|
||
|
||
\s5
|
||
\v 8 ខ្ញុំនិយាយការទាំងនេះមិនមែនដោយបង្គាប់បញ្ជានោះទេ។ ផ្ទុយទៅវិញ ខ្ញុំនិយាយការទាំងនេះតាមលំដាប់លំដោយ ដើម្បីល្បងលពីភាពស្មោះត្រង់នៃសេចក្តីស្រឡាញ់របស់បងប្អូន ដោយប្រៀបធៀបវាជាមួយទឹកចិត្តរបស់មនុស្សផ្សេងទៀត។
|
||
\v 9 ដ្បិត បងប្អូនបានស្គាល់ពីព្រះគុណនៃព្រះអម្ចាស់យេស៊ូគ្រិស្តរបស់យើងហើយ។ ទោះបីជា ព្រះជាម្ចាស់មានសម្បត្តិយ៉ាងណាក្តី តែដោយសារបងប្អូនព្រះអង្គត្រឡប់ជាក្រវិញ ហើយដោយសារភាពក្រីក្ររបស់ព្រះជាម្ចាស់នោះ បងប្អូននឹងត្រឡប់ទៅជាអ្នកមានទ្រព្យសម្បត្តិវិញ។
|
||
|
||
\s5
|
||
\v 10 នៅក្នុងរឿងនេះ ខ្ញុំនឹងផ្តល់នូវគំនិតជាជំនួយដល់បងប្អូន។ កាលពីឆ្នាំមុន បងប្អូនមិនទាន់ទាំងចាប់ផ្តើមធ្វើអ្វីផង ប៉ុន្តែ បងប្អូនមានចិត្តក្នុងការធ្វើវារួចទៅហើយ។
|
||
\v 11 ដូច្នេះ ចូរបង្ហើយវាចុះ។ ដូចអ្វីដែលបងប្អូនមានដួងចិត្តចង់ធ្វើយ៉ាងណា ដូច្នេះ ចូរធ្វើវាចុះ ហើយបងប្អូននឹងបង្ហើយវា តាមអ្វីដែលបងប្អូនអាចធ្វើទៅបាន។
|
||
\v 12 ដ្បិត ប្រសិនបើ បងប្អូនមានចិត្តស្មោះក្នុងការធ្វើការនេះ វាគឺជាការល្អ ហើយអាចទទួលយកបានផង។ ហើយវាអាស្រ័យទៅលើអ្វីដែលអ្នកនោះមាន មិនមែនផ្អែកទៅលើអ្វីដែលពួកគេគ្មាននោះទេ។
|
||
|
||
\s5
|
||
\v 13 ដ្បិត កាតព្វកិច្ចទាំងនេះមិនមែនដើម្បីឲ្យអ្នកណាម្នាក់បានធូស្រាល ហើយឲ្យនរណាម្នាក់ទៀតមានបន្ទុកវិញនោះទេ។ ផ្ទុយទៅវិញ គួរតែធ្វើដោយស្មើរភាពគ្នា។
|
||
\v 14 តែបន្ទុករបស់បងប្អូនក្នុងពេលឥឡូវនេះ គឺត្រូវផ្គត់ផ្គង់អ្វីដែលពួកគេត្រូវការ។ ដូចដែលពួកគេមានបន្ទូកក្នុងការផ្គត់ផ្គង់ដល់តម្រូវការរបស់បងប្អូនដែរ ដើម្បីឲ្យមានភាពស្មើរគ្នា។
|
||
\v 15 ដ្បិត មានសេចក្តីចែងទុកមកថា៖ «អ្នកណាដែលរើសបានច្រើន នោះគ្មានសល់អ្វីឡើយ រីឯអ្នកដែលរើសបានតិច ក៏មិនខ្វះទេ»។
|
||
|
||
\s5
|
||
\v 16 ប៉ុន្តែ សូមអរព្រះគុណដល់ព្រះជាម្ចាស់ ដែលបានដាក់នៅក្នុងដួងចិត្តរបស់លោកទីតុសឲ្យមានដួងចិត្តដូចជាខ្ញុំដែរ ក្នុងការមើលថែបងប្អូន។
|
||
\v 17 ដ្បិត គាត់់មិនមែនគ្រាន់តែទទួលការស្នើសុំរបស់យើងនោះទេ ប៉ុន្តែ គាត់ពិតជាមានចិត្តស្មោះជាមួយនឹងការនោះដែរ។ លោកទីតុសបានមករកបងប្អូនដោយស្ម័គ្រពីចិត្តរបស់គាត់វិញ។
|
||
|
||
\s5
|
||
\v 18 ពួកយើងបានចាន់បងប្អូនផ្សេងទៀត មកជាមួយគាត់គឺជាអ្នកដែលមានការសរសើរនៅតាមក្រុមជំនុំផ្សេងៗ ដើម្បីជួយការងារគាត់ក្នុងការប្រកាសដំណឹងល្អ។
|
||
\v 19 មិនតែប៉ុណ្ណោះ គាត់ត្រូវបានជ្រើសរើសតាមរយៈក្រុមជំនុំ ដើម្បីឲ្យធ្វើដំណើរជាមួយយើងក្នុងការនាំយកកិច្ចការ និងទង្វើសប្បុរសរបស់យើងផង។ ការទាំងនេះសម្រាប់ជាសិរីល្អនៃព្រះអម្ចាស់ដោយខ្លួនគាត់ផ្ទាល់ និងដើម្បីបង្ហាញពីចិត្តឆេះឆួលចង់ជួយយើងដែរ។
|
||
|
||
\s5
|
||
\v 20 ពួកយើង ខំចៀសវាងពីការអ្វីដែលអាចកើតឡើង ពីនរណាម្នាក់ដែលមិនពេញចិត្តហើយបារម្ភពីដំណើរសប្បុរសនេះ ដែលយើងខ្ញុំកំពុងតែនាំចេញទៅផងដែរ។
|
||
\v 21 ពួកយើងយកចិត្តទុកដាក់ក្នុងការធ្វើការនេះដោយស្មោះត្រង់ មិនមែនតែនៅចំពោះព្រះអម្ចាស់ឡើយ ប៉ុន្តែ នៅចំពោះមនុស្សដែរ។
|
||
|
||
\s5
|
||
\v 22 ពួកយើងបានចាត់បងប្អូនផ្សេងទៀតទៅជាមួយពួកគេដែរ។ ពួកយើងបានល្បងលគាត់ជាញឹកញាប់ ហើយយើងបានរកឃើញថាគាត់ពិតជាមានចិត្តក្លៀវក្លា សម្រាប់ការងារជាច្រើនដែរ។ គាត់ពេលនេះកាន់តែព្យាយាមទៀត ពីព្រោះតែគាត់មានទំនុកចិត្តជាខ្លាំងនៅក្នុងបងប្អូន។
|
||
\v 23 ដ្បិត លោកទីតុស គាត់គឺជាគូកនរបស់ខ្ញុំ ហើយក៏ជាអ្នករួមការងារសម្រាប់បងប្អូនដែរ។ ដ្បិត បងប្អូនទាំងនោះ ក្រុមជំនុំជាអ្នកចាត់ឲ្យពួកគេទៅ។ ពួកគេទាំងនោះគោរពកោតខ្លាចព្រះគ្រិស្ត។
|
||
\v 24 ដូច្នេះ សូមបង្ហាញដល់ពួកគេនូវសេចក្តីស្រឡាញ់របស់បងប្អូន ហើយបង្ហាញដល់ក្រុមជំនុំ ពីមូលហេតុដែលមានអំនួតរបស់យើងអំពីបងប្អូនដែរ។
|
||
|
||
\s5
|
||
\c 9
|
||
\cl ជំពូក ៩
|
||
\p
|
||
\v 1 ទាក់ទងនឹងព័ន្ធកិច្ចសម្រាប់បងប្អូនអ្នកជឿ មិនចាំបាច់ឲ្យខ្ញុំសរសេរសំបុត្រមកកាន់បងប្អូននោះ។
|
||
\v 2 ខ្ញុំស្គាល់ពីបំណងចិត្តរបស់បងប្អូន ហើយខ្ញុំក៏មានអំនួតដោយសារបងប្អូនដែលនៅស្រុកម៉ាសេដូនដែរ។ ខ្ញុំបានប្រាប់ពួកគេថា អ្នកស្រុកអាខៃបានរៀបចំខ្ញុំជាស្រេច តាំងពីឆ្នាំមុនមកម្ល៉េះ។ ទឹកចិត្តរបស់បងប្អូនបានធ្វើឲ្យពួកគេភាគច្រើនទទួលការលើកទឹកចិត្ត ហើយមានសកម្មភាពផងដែរ។
|
||
|
||
\s5
|
||
\v 3 ឥឡូវ ខ្ញុំបានចាត់បងប្អូនច្រើនទៀត ដើម្បីកុំឲ្យការដែលយើងមានអំនួតលើបងប្អូនទៅជាឥតប្រយោជន៍ និងដើម្បីឲ្យបងប្អូនបានរួចរាល់ដែរ ដូចជាពាក្យដែលខ្ញុំបាននិយាយរួចមកហើយពីបងប្អូននោះ។
|
||
\v 4 ម៉្យាងវិញទៀត ប្រសិនបើ មានអ្នកស្រុកម៉ាសេដូនទៅជាមួយខ្ញុំដែរនោះហើយឃើញថា បងប្អូនបានត្រៀុមខ្លួននោះ ពួកយើងនឹងទទួលការអាម៉ាសវិញមិនខាន ពួកគេអាចគិតថា ខ្ញុំមិនបាននិយាយអ្វីមកបងប្អូន តែមានទំនុកចិត្តលើបងប្អូនពេក។
|
||
\v 5 ដូច្នេះ ខ្ញុំគិតថាវាគឺជាការសំខាន់ ក្នុងការជំរុញឲ្យបងប្អូនទាំងនោះ មករកបងប្អូនហើយដើម្បីឲ្យបងប្អូន បានត្រៀមរៀបចំទុកជាមុន នូវអំណោយទានដែលបងប្អូនបានសន្យានោះ។ ធ្វើដូច្នេះ បងប្អូននឹងអាចរួចរាល់សម្រាប់ជាព្រះពរ ហើយវាក៏មិនមែនជាការបន្ទាន់ពេកដែរ។
|
||
|
||
\s5
|
||
\v 6 ចំណុចសំខាន់គឺនៅត្រង់នេះ អ្នកណាព្រោះតិច នឹងច្រូតបានតិច ហើយអ្នកដែលព្រោះសម្រាប់គោលបំណងនៃព្រះពរ នោះនឹងច្រូតមកវិញជាមួយព្រះពរដែរ។
|
||
\v 7 សូមឲ្យគ្រប់គ្នាថ្វាយតាមការសម្រេចនៅក្នុងចិត្តរបស់គេចុះ។ សូមកុំឲ្យការថ្វាយនោះចេញពីការឈឺចាប់ ឬដោយការបង្ខិតបង្ខំឡើយ។ ដ្បិត ព្រះជាម្ចាស់សព្វព្រះហឫទ័យជាមួយអ្នកថ្វាយដោយអំណរ។
|
||
|
||
\s5
|
||
\v 8 ហើយ ព្រះជាម្ចាស់នឹងប្រទានគ្រប់ទាំងព្រះពរ ឲ្យចម្រើនឡើង សម្រាប់បងប្អូន ដូច្នេះ ក្នុងគ្រប់ការទាំងអស់ នោះបងប្អូននឹងបានទទួលអ្វីដែលតាមតម្រូវការជានិច្ច។ ការនេះនឹងកើតឡើង ដើម្បីឲ្យបងប្អូនចម្រើនឡើងនៅក្នុងការដ៏ល្អ។
|
||
\v 9 ដ្បិត មានសេចក្តីចែងទុកមកថា៖ «ព្រះជាម្ចាស់ចែកទ្រព្យរបស់ព្រះអង្គ ហើយប្រទានឲ្យអ្នកក្រ។ សេចក្ដីសុចរិតរបស់ព្រះអង្គនៅស្ថិតស្ថេរ រហូតតរៀងទៅ»។
|
||
|
||
\s5
|
||
\v 10 ព្រះជាម្ចាស់ដែលប្រទានគ្រាប់ពូជដល់អ្នកដែលសាបព្រោះ និងនំប័ុងសម្រាប់ជាអាហារដែរ ហើយព្រះអង្គនឹងផ្គត់ផ្គង់ឲ្យមានចម្រើនដល់គ្រាប់ពូជរបស់បងប្អូន សម្រាប់សាបព្រោះផង។ ព្រះជាម្ចាស់នឹងធ្វើឲ្យរីកចម្រើន កុ្នុងរដូវច្រូតកាត់នៃសេចក្តីសុចរិតរបស់បងប្អូន។
|
||
\v 11 បងប្អូននឹងទៅអ្នកមានគ្រប់របស់ទាំងអស់ ដើម្បី បងប្អូនអាចធ្វើការសប្បុរសបាន។ ការនេះនឹងនាំឲ្យមានការអរព្រះគុណដល់ព្រះជាម្ចាស់តាមរយៈយើងដែរ។
|
||
|
||
\s5
|
||
\v 12 ដ្បិត ការបន្តធ្វើការនេះ វាមិនគ្រាន់តែបានជួយបំពេញសេចក្តីខ្វះខាតរបស់បងប្អូនដែលជាអ្នកជឿប៉ុណ្ណោះទេ។ តែវាក៏ធ្វើឲ្យមានការអរព្រះគុណដល់ព្រះជាម្ចាស់ជាច្រើនថែមទៀតដែរ។
|
||
\v 13 ដោយសារបងប្អូនត្រូវបានសាកល្បង ហើយទទួលស្គាល់តាមរយៈការបម្រើនេះ បងប្អូននឹងថ្វាយសិរីរុងរឿងដល់ព្រះជាម្ចាស់តាមរយៈការស្តាប់បង្គាប់ និងការទទួលពីដំណឹងល្អនៃព្រះគ្រិស្ត។ បងប្អូនក៏នឹងថ្វាយសិរីល្អដល់ព្រះជាម្ចាស់ តាមរយៈសេចក្តីសប្បុរសនៃអំណោយរបស់បងប្អូនឲ្យទៅពួកគេ និងអ្នកដដៃលទៀតដែរ។
|
||
\v 14 ពួកគេរង់ចាំដើម្បីជួបបងប្អូន ហើយពួកគេក៏អធិស្ឋានសម្រាប់បងប្អូនដែរ។ ពួកគេធ្វើការនេះ ដោយសារព្រះគុណដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ដែលនៅក្នុងបងប្អូន។
|
||
\v 15 សូមអរព្រះគុណទៅដល់ព្រះជាម្ចាស់ សម្រាប់ព្រះអំណោយទានដែលមិនអាចរៀបរាប់អស់។
|
||
|
||
\s5
|
||
\c 10
|
||
\cl ជំពូក ១០
|
||
\p
|
||
\v 1 ខ្ញុំ ប៉ូល សូមបង្ហាញខ្លួនខ្ញុំដល់បងប្អូន ដោយបន្ទាបខ្លួន និងសុភាពនៅក្នុងព្រះគ្រិស្ត។ ខ្ញុំស្លូតបូតនៅពេលដែលខ្ញុំរស់នៅជាបងប្អូន ប៉ុន្តែ ខ្ញុំបែរជាក្លាហានចំពោះបងប្អូននៅពេលខ្ញុំនៅឆ្ងាយពីបងប្អូនវិញ។
|
||
\v 2 ខ្ញុំសុំដល់បងប្អូនថា នៅពេលដែលខ្ញុំនៅជាមួយបងប្អូន ខ្ញុំមិនបាច់ត្រូវការសេចក្តីក្លាហាន និងទំនុកចិត្តនោះទេ។ ប៉ុន្តែ ខ្ញុំគិតថា ខ្ញុំនឹងត្រូវការសេចក្តីក្លាហាន នៅពេលដែលខ្ញុំទាស់ជាមួយអ្នកដែលគិតថា ពួកយើងរស់ដោយខាងឯសាច់ឈាមវិញ។
|
||
|
||
\s5
|
||
\v 3 ដ្បិត ពួកយើងរស់នៅក្នុងសាច់ឈាមក៏ដោយ ប៉ុន្តែ យើងមិនបានតយុទ្ធតាមរយៈសាច់ឈាមនេះទេ។
|
||
\v 4 ដ្បិត អាវុធរបស់យើងប្រើ មិនមែនជាអាវុធខាងឯសាច់ឈាមទេ។ ផ្ទុយទៅវិញ អាវុធទាំងនោះគឺមកពីព្រះចេស្តា ដើម្បីបំផ្លាញទីរឹងមាំរបស់សត្រូវ។ គ្រប់ការនោះនឹងរំលំចុះ ហើយគេរកយល់មិនឃើញឡើយ។
|
||
|
||
\s5
|
||
\v 5 យើងក៏នឹងវាយរំលំការដែលនៅទីខ្ពស់ ដែលទាស់ប្រឆាំងជាមួយចំណេះដឹងរបស់ព្រះជាម្ចាស់។ យើងនឹងដោះគ្រប់ទាំងគំនិតដែលជាប់ចំណង ឲ្យបានស្តាប់បង្គាប់ព្រះគ្រិស្តវិញ។
|
||
\v 6 ហើយយើងរៀបចំរួចរាល់ដើម្បីជំនុំជម្រះ ដល់អស់ទាំងទង្វើនៃការមិនស្តាប់បង្គាប់ គឺនៅណាដែលបងប្អូនបានស្តាប់បង្គាប់ទាំងស្រុងហើយ។
|
||
|
||
\s5
|
||
\v 7 ចូរមើលទៅអ្វីដែលមាននៅចំពោះបងប្អូន។ ប្រសិនបើ នរណាបានជឿថាព្រះអង្គគឺជាព្រះគ្រិស្ត សូមអ្នកនោះរំលឹកខ្លួនឯងថា គឺគាត់ដូចជាព្រះគ្រិស្ត ហើយពួកយើងក៏ដូចដែរ។
|
||
\v 8 ដ្បិត ទោះបើជាខ្ញុំអួតបន្តិចបន្តួចអំពីសិទ្ធិអំណាចក្តី ដែលព្រះអម្ចាស់បានប្រទានដល់យើង គឺដើម្បីស្អាងបងប្អូនឡើង មិនមែនឲ្យបងប្អូនបាក់ទឹកចិត្តឡើយ ហើយខ្ញុំក៏មិនបានធ្វើឲ្យបងប្អូនទទួលការអាម៉ាស់ដែរ។
|
||
|
||
\s5
|
||
\v 9 ខ្ញុំមិនចង់ឲ្យបងប្អូនយល់ឃើញថា ខ្ញុំមិនបានធ្វើឲ្យបងប្អូនភ័យខ្លាចដោយសារសំបុត្ររបស់ខ្ញុំនោះទេ។
|
||
\v 10 ដ្បិត មានអ្នកខ្លះនិយាយថា៖ «ពាក្យក្នុងសំបុត្ររបស់ប៉ូលធ្ងន់ៗណាស់ ហើយក៏តឹងរ៉ឹងផង តែពេលគាត់នៅទីនេះ គាត់មិនហ៊ានធ្វើអ្វីនរណាទេ ហើយក៏គ្មានវោហារអ្វីដែរ»។
|
||
|
||
\s5
|
||
\v 11 សូមឲ្យមនុស្សបែបនេះបានដឹងថា ពាក្យដែលនៅក្នុងសំបុត្ររបស់យើងយ៉ាងណា ទោះបីជាយើងមិននៅក្តី តែទង្វើរបស់យើងក៏ដូចជាអ្វីដែរ ពេលយើងនៅជាមួយ។
|
||
\v 12 យើងមិនបាននិយាយឲ្យអ្នកណាផ្សេងនោះទេ គឺនិយាយតែក្នុងក្រុមយើងតែប៉ុណ្ណោះ ក៏មិនបានប្រៀបធៀបខ្លួនយើងទៅជាមួយអ្នកចេះតែសរសើរខ្លួនឯងនោះដែរ។ ប៉ុន្តែ ពេលគេពិចារណាខ្លួនពួកគេ ដោយម្នាក់ៗនោះ ក៏ប្រៀបធៀបខ្លួនពួកគេជាមួយម្នាក់ នោះពួកគេគ្មានប្រាជ្ញាទេ។
|
||
|
||
\s5
|
||
\v 13 ទោះជាយ៉ាងណាក្តី យើងមិនបានអួតហួសកម្រិតឡើយ។ ផ្ទុយទៅវិញ យើងមានអំនួតជាមួយអ្វីដែលព្រះជាម្ចាស់បានប្រទានដល់ពួកយើង ក្នុងកម្រិតមួយអាចធ្វើទៅបាន។
|
||
\v 14 ដ្បិត យើងមិនបានធ្វើហួសព្រំដែនរបស់ខ្លួនយើងនោះទេ នៅពេលដែលយើងផ្ញើមកកាន់បងប្អូន។ ពួកយើងគឺជាអ្នកដំបូងគេដែលត្រូវ ឈោងចាប់ដរាបណាយើងនៅជាមួយដំណឹងល្អនៃព្រះគ្រិស្ត។
|
||
|
||
\s5
|
||
\v 15 ពួកយើងមិនបានមានអំនួត ឲ្យលើសពីកម្រិតអំពីការងាររបស់អ្នកផ្សេងនោះទេ។ ផ្ទុយទៅវិញ យើងសង្ឃឹមថាសេចក្តីជំនឿរបស់បងប្អូនបានលូតលាស់ នៅទីកន្លែងដែលយើងបម្រើ ហើយកិច្ចការនឹងចម្រើនឡើងកាន់តែធំ ការនេះនៅតែក្នុងកម្រិតមួយដែលទទួលយកបាន។
|
||
\v 16 ពួកយើងសង្ឃឹមពីការនេះ ដូច្នេះ ពួកយើងនឹងអាចប្រកាសដំណឹងល្អ ទៅស្រុកជិតខាងបងប្អូនដែរ។ យើងមិនបានអួតពីការងាររបស់អ្នកដទៃបានធ្វើនោះទេ។
|
||
|
||
\s5
|
||
\v 17 «ប៉ុន្តែ សូមឲ្យអ្នកដែលអួតនោះ គួរអួតតែពីព្រះជាម្ចាស់បានហើយ»។
|
||
\v 18 ដ្បិត គឺមិនមែនអ្នកដែលតាំងខ្លួនឯង ហើយចេះតែមានអំនួតនោះទេ។ ផ្ទុយទៅវិញ គឺជាម្នាក់ដែលព្រះអម្ចាស់តែងតាំងវិញ ទើបគួរអួតនោះ។
|
||
|
||
\s5
|
||
\c 11
|
||
\cl ជំពូក ១១
|
||
\p
|
||
\v 1 ខ្ញុំសូមឲ្យបងប្អូនអត់ឱនដល់ភាពល្ងីល្ងើរបស់ខ្ញុំ។ ប៉ុន្តែ បងប្អូនបានអត់ឱនឲ្យខ្ញុំមែន!
|
||
\v 2 ដ្បិត ខ្ញុំបានប្រច័ណ្ឌជាមួយនឹងបងប្អូន។ ខ្ញុំមានចិត្តប្រច័ណ្ឌរបស់ព្រះជាម្ចាស់ជាមួយនឹងបងប្អូនដែរ ចាប់តាំងពីខ្ញុំបានសន្យាដល់បងប្អូន ចូររៀបការជាមួយប្តីតែមួយ។ ខ្ញុំបានសន្យាថានឹងនាំបងប្អូនមក ដូចជាស្រី្តព្រហ្មចារីបរិសុទ្ធទៅចំពោះព្រះគ្រិស្ត។
|
||
|
||
\s5
|
||
\v 3 ប៉ុន្តែ ពេលខ្លះខ្ញុំបារម្ភថា ដូចជាសត្វពស់ដែលល្បួងនាងអេវ៉ាជាមួយភាពវៃឆ្លាតរបស់វា ដូច្នេះ គំនិតរបស់អ្នករាល់គ្នាអាចនឹងវង្វេងចេញឆ្ងាយពីពួកអ្នកដែលញែកខ្លួនជាបរិសុទ្ធចំពោះព្រះគ្រិស្ត។
|
||
\v 4 ដ្បិត ឧបមាថា មានអ្នកផ្សេងមកហើយប្រកាស អំពីយេស៊ូផ្សេងមួយទៀត ដែលមិនមែនជាព្រះជាម្ចាស់យេស៊ូដែលយើងបានប្រកាសវិញ។ ឬឧបមាថាបងប្អូនទទួលវិញ្ញាណផ្សេងទៀត ដែលមិនមែនជាព្រះវិញ្ញាណដែលបងប្អូនបានទទួល។ ឬឧបមាថា បងប្អូនទទួលដំណឹងល្អផ្សេងទៀត ដែលមិនមែនដំណឹងល្អដែលបងប្អូនធ្លាប់ទទួលតាមរយៈយើង។ បងប្អូនបានជ្រើសរើសធ្វើការនេះ បានយ៉ាងល្អហើយ!
|
||
|
||
\s5
|
||
\v 5 ដ្បិត ខ្ញុំគិតថាខ្ញុំមិនមែនតូចជាងគេ នៅក្នុងចំណោមអ្នកដែលត្រូវបានហៅថា ពួកសាវ័កខ្ពង់ខ្ពស់នោះទេ។
|
||
\v 6 ប៉ុន្តែ បើទោះបីជាខ្ញុំមិនបានទទួលការបង្វឹកបង្វឺន ដើម្បីប្រកាសព្រះបន្ទូលក្តី និងមិនបានទទួលការបង្វឹកបង្វឺន ក្នុងការចេះដឹងក៏ដោយ។ ក្នុងគ្រប់ទាំងផ្លូវ និងក្នុងគ្រប់ការទាំងអស់ យើងបានធ្វើឲ្យបងប្អូនបានដឹងការពិត។
|
||
|
||
\s5
|
||
\v 7 តើខ្ញុំបានធ្វើបានឬអី ដែលបន្ទាបខ្លួនដើម្បីឲ្យបងប្អូនត្រូវបានលើកតម្កើងឡើងនោះ? ដ្បិត ខ្ញុំបានប្រកាសដំណឹងល្អដល់បងប្អូនដោយការពេញចិត្ត។
|
||
\v 8 ខ្ញុំបានជំពាក់ដល់ក្រុមជំនុំឯទៀត តាមរយៈទទួលការជួយឧបត្ថម្ភគាំទ្រពីពួកគេ ដូច្នេះហើយបានជាខ្ញុំបម្រើបងប្អូនវិញ។
|
||
\v 9 ពេលខ្ញុំនៅជាមួយបងប្អូននោះ ខ្ញុំពិតជាមានការខ្វះខាត ប៉ុន្តែ ខ្ញុំមិនបានប្រាប់ឲ្យបងប្អូនបារម្ភឡើយ។ ដោយសារតែខ្ញុំបានទទួលជំនួយពីបងប្អូននៅស្រុកម៉ាសេដូនវិញ។ ខ្ញុំបានការពារខ្លួនឯងពីការដែលធ្វើឲ្យខ្លួនខ្ញុំក្លាយជាបន្ទុកដល់បងប្អូនឡើយ ហើយខ្ញុំនឹងបន្តធ្វើការនេះទៅមុខទៀតដែរ។
|
||
|
||
\s5
|
||
\v 10 ក្នុងនាមខ្ញុំដែលមានសេចក្តីពិតរបស់ព្រះគ្រិស្តនៅជាមួយ អំនួតរបស់ខ្ញុំនឹងមិនអាចក្លាយជាស្ងៀមស្ងាត់នៅក្នុងស្រុកអាខៃឡើយ។
|
||
\v 11 ហេតុអ្វី? ដោយសារខ្ញុំមិនស្រឡាញ់បងប្អូនទេឬ? មានតែព្រះជាម្ចាស់ទេ ជ្រាប់ពីចិត្តខ្ញុំ។
|
||
|
||
\s5
|
||
\v 12 ហើយអ្វីដែលខ្ញុំធ្វើនោះខ្ញុំនឹងបន្តធ្វើទៀត ក្នុងរបៀបដែលខ្ញុំនឹងដកចេញ អំពីការរិះគន់ដល់ខ្ញុំ ហើយដកអំនួតចេញពីពួកអ្នក ដែលយើងរកឃើញថា គេមានលេសក្នុងការនិយាយថា បានធ្វើការដូចជាយើងកំពុងធ្វើដែរ។
|
||
\v 13 ដ្បិតមានមនុស្សជាច្រើនគឺជាសាវកក្លែងក្លាយ ហើយជាអ្នកបម្រើបោកប្រាស់។ ពួកគេបានក្លែងខ្លួនពួកគេថាជាសាវ័កនៃព្រះគ្រិស្ត។
|
||
|
||
\s5
|
||
\v 14 ហើយការនេះមិនភ្ញាក់ផ្អើលទេ ដ្បិតសាតាំងក៏បានក្លែងថាខ្លួនជាទេវតានៃពន្លឺដែរ។
|
||
\v 15 បែបនេះគ្មានអីគួរឲ្យភ្ញាក់ផ្អើនោះទេ បើពួកបរិវារបស់វាក្លែងខ្លួនរបស់ពួកគេនោះ ដោយថាវាគឺជាអ្នកបម្រើដ៏សុចរិត។ ហើយជោគវាសនារបស់ពួកវានឹងទទួលអ្វីដែលវាសមនិងទទួលជាពិត។
|
||
|
||
\s5
|
||
\v 16 ខ្ញុំនិយាយម្តងទៀត សូមកុំឲ្យអ្នកគិតថាខ្ញុំជាមនុស្សល្ងង់ឡើយ។ តែបើបងប្អូនគិតបែបនេះ ហើយទទួលខ្ញុំដូចជាមនុស្សល្ងង់ នោះខ្ញុំប្រហែលអំនួតបន្តិចបន្តូចដែរ។
|
||
\v 17 អ្វីដែលខ្ញុំកំពុងនិយាយអំពីការសេចក្តីអំនួត គឺមិនមែនមិនគាំទ្រដោយព្រះអម្ចាស់នោះទេ តែខ្ញុំនិយាយបែបដូចជាមនុស្សលេលាវិញ។
|
||
\v 18 មនុស្សឯទៀតគេអួតពីអ្វីដែលខាងសាច់ឈាម ឯខ្ញុំក៏មានអំនួតនៅក្នុងព្រះជាម្ចាស់ដែរ។
|
||
|
||
\s5
|
||
\v 19 ដ្បិត បងប្អូនរីករាយហើយអាចទ្រាំ ជាមួយនឹងសេចក្តីល្ងង់ខ្លៅបាន។ បងប្អូនមានភាពវ័យឆ្លាតណាស់!
|
||
\v 20 ដ្បិត បងប្អូនអាចទ្រាំទ្រជាមួយនឹងអ្នក ដែលត្រួតត្រាលើបងប្អូន អ្នកដែលចង់ប្រើបងប្អូន ហើយប្រសិនបើ គេរកប្រយោជន៍ពីបងប្អូន អ្នកដែលគិតថាគេប្រសើរជាងបងប្អូន ឬអ្នកដែលទះកំផ្លៀងបងប្អូន។
|
||
\v 21 ខ្ញុំនឹងនិយាយទៅកាន់ភាពអាម៉ាស់របស់យើងថា យើងពិតជាគ្មានកម្លាំងគ្រប់គ្រាន់ក្នុងការធ្វើការនោះទេ។ ដូច្នេះហើយ បើមាននរណាម្នាក់មានអំនួត ខ្ញុំនិយាយបែបល្ងង់ខ្លៅថា អ្នកដែលមានអំនួតនោះគួរតែខ្ញុំទេ។
|
||
|
||
\s5
|
||
\v 22 តើពួកគេជាជនជាតិហេព្រើរឬ? ខ្ញុំក៏ជាជនជាតិហេព្រើរដែរ។ តើពួកគេជាជនជាតិអ៊ីស្រាអែលឬ? ខ្ញុំក៏ជាជនជាតិអ៊ីុស្រាអែលដែរ។ តើពួកគេជាពូជពង្សរបស់លោកអប្រាហាំឬ? ខ្ញុំក៏ជាពូជពង្សរបស់លោកអប្រាហាំម្នាក់ដែរ។
|
||
\v 23 តើពួកគេគឺជាអ្នកបម្រើរបស់ព្រះគ្រិស្តឬ? (ខ្ញុំនិយាយការនេះទាំងគិតថាខ្លួនជាមនុស្សគ្មានស្មារតី) ខ្ញុំបម្រើច្រើនជាងផង។ ខ្ញុំបានធ្វើការខ្លាំងជាងផង ខ្ញុំត្រូវជាប់ឃុំឃាំងជាយូរ ខ្ញុំត្រូវរងការវាយដំលើសកម្រិត ហើយប្រឈរមុខជានឹងគ្រោះថ្នាក់ដល់ស្លាប់ជាច្រើនដងផង។
|
||
|
||
\s5
|
||
\v 24 ខ្ញុំត្រូវបានគេវាយសែបសិបរំពាត់ ខ្វះមួយ ចំនួនប្រាំដងពីជនជាតិយូដា។
|
||
\v 25 បីដងដែលខ្ញុំត្រូវបានគេវាយនឹងដំបង។ ម្តងនោះខ្ញុំត្រូវបានគប់ដោយដុំថ្ម។ ខ្ញុំត្រូវលិចសំពៅបីដង។ ពេញមួយថ្ងៃនិងមួយយប់ ដែលខ្ញុំបានអណ្តែតនៅលើសមុទ្រ។
|
||
\v 26 ពេលខ្ញុំធ្វើដំណើរជាញឹកញាប់ ជួបគ្រោះថ្នាក់តាមទន្លេ និងគ្រោះថា្នក់ដោយសារចោរប្លន់ និងគ្រោះថ្នាក់មកពីជនជាតិរបស់ខ្ញុំ និងគ្រោះថ្នាក់មកពីសាសន៍ដទៃផង គ្រោះថ្នាក់ក្នុងទីក្រុង គ្រោះថ្នាក់នៅទីរហោស្ថាន គ្រោះថ្នាក់នៅក្នុងសមុទ្រ គ្រោះថ្នាក់ព្រោះតែពួកបងប្អូនក្លែងក្លាយ។
|
||
|
||
\s5
|
||
\v 27 ខ្ញុំបានធ្វើការយ៉ាងនឿយហត់ ហើយក្នុងពេលដ៏លំបាក មិនបានដេកពេលយប់ អត់អាហារ និងស្រេកទឹកជាច្រើនដង ហើយជារឿយៗតែងតែតមអត់ ត្រូវរងា និងអាក្រាតផង។
|
||
\v 28 ការផ្សេងពីនេះទៀតនោះ គឺខ្ញុំខ្វល់ខ្វាយរៀងរាល់ថ្ងៃ ដោយគិតដល់ក្រុមជំនុំទាំងអស់ដែរ។
|
||
\v 29 តើនរណាខ្សោយ តើខ្ញុំមែនទេឬ? តើមានអ្នកណាត្រូវគេធ្វើឲ្យជំពប់ដួល នោះខ្ញុំមិនឈឺចាប់ទេឬអី?
|
||
|
||
\s5
|
||
\v 30 ប្រសិនបើ ខ្ញុំត្រូវអួតខ្លួន នោះខ្ញុំនឹងអួតតែអំពីភាពកម្សោយរបស់ខ្ញុំប៉ុណ្ណោះ។
|
||
\v 31 ព្រះជាម្ចាស់ និងព្រះបិតារបស់ព្រះអម្ចាស់យេស៊ូ ព្រះអង្គនឹងទទួលការសរសើរជារៀងរហូត ហើយព្រះអង្គជ្រាបថាខ្ញុំមិនបានកុហកនោះទេ!។
|
||
|
||
\s5
|
||
\v 32 នៅក្រុងដាម៉ាស លោកអភិបាលក្រោមស្ដេចអើរេតាសបានដាក់ទាហានឲ្យយាមទ្វារក្រុងរបស់ដាម៉ាស ដើម្បីចាំចាប់ខ្ញុំ។
|
||
\v 33 ប៉ុន្តែ គេបានដាក់ខ្ញុំក្នុងជាលមួយសម្រូតចុះតាមបង្អួចកំពែង ហើយខ្ញុំបានគេចផុតពីដៃរបស់គាត់។
|
||
|
||
\s5
|
||
\c 12
|
||
\cl ជំពូក ១២
|
||
\p
|
||
\v 1 ខ្ញុំត្រូវមានអំនួត តែគ្មានចំណេញអ្វីមកពីការនេះទេ។ ប៉ុន្តែ ខ្ញុំនឹងទៅតាមនិមិត្ត និងការបើកសម្តែងដែលមកពីព្រះអម្ចាស់វិញ។
|
||
\v 2 ខ្ញុំស្គាល់បុរសម្នាក់ដែលជាអ្នកជឿលើព្រះគ្រិស្ត កាលពីដប់បួនឆ្នាំមុន គឺត្រូវបានលើកឡើងទៅស្ថានសួគ៌ជាន់ទីបី ខ្ញុំក៏មិនដឹងច្បាស់ដែរថា គាត់បានឡើងទៅតាំងរូបកាយ ឬព្រមទាំងវិញ្ញាណផងនោះ មានតែព្រះជាម្ចាស់ទេទើបជ្រាប។
|
||
|
||
\s5
|
||
\v 3 ហើយខ្ញុំស្គាល់បុរសនោះ ថាតើគាត់ត្រូវបានលើកឡើង នៅក្នុងរូបកាយ ឬក្រៅរូបកាយ ខ្ញុំមិនដឹងទេ តែព្រះជាម្ចាស់ជ្រាប
|
||
\v 4 គាត់ត្រូវបានលើកឡើងទៅស្ថានសួគ៌ ហើយបានឮអ្វីដែលគួរឲ្យខ្លាច សម្រាប់មនុស្សក្នុងការនិយាយ។
|
||
\v 5 ក្នុងនាមបុរសនេះ ខ្ញុំមានអំនួត។ ប៉ុន្តែ ក្នុងនាមខ្ញុំវិញគឺខ្ញុំនឹងមិនអួតទេ តែបើខ្ញុំអួតគឺតែពីភាពទន់ខ្សោយរបស់ខ្ញុំវិញ។
|
||
|
||
\s5
|
||
\v 6 ប្រសិនបើ ជាខ្ញុំចង់អួត នោះខ្ញុំមិនមែនជាមនុស្សល្ងង់ខ្លៅទេ ដ្បិតខ្ញុំនិយាយតែការពិតវិញ។ ប៉ុន្តែ ខ្ញុំនឹងរក្សាខ្លួនមិនឲ្យមានអំនួតទេ ដូច្នេះនឹងមិនមានអ្នកណាគិតពីខ្ញុំលើសពីអ្វីដែលពួកគេបានឃើញ និងឮពីខ្ញុំច្រើនជាងនេះ។
|
||
\v 7 ខ្ញុំនឹងការពារខ្លួនខ្ញុំពីអំនួត ដោយព្រោះតែការបើកសម្តែងដ៏អស្ចារ្យ។ ដូច្នេះ នោះខ្ញុំនឹងមិនអួតខ្លួនជាមួយនឹងភាពឆ្មើងឆ្មៃឡើយ បន្លាដែលនៅក្នុងសាច់ខ្ញុំគឺបានចាក់ខ្ញុំ ហើយអ្នកនាំសាររបស់សាតាំងក៏បានធ្វើទុក្ខបុកម្នេញដល់ខ្ញុំដែរ ដូច្នេះ ខ្ញុំមិនអាចមានអំនួតបានឡើយ។
|
||
|
||
\s5
|
||
\v 8 បីដងដែលខ្ញុំបានទូលសូមព្រះអម្ចាស់អំពីការនេះ គឺសូមឲ្យព្រះអង្គយកការនោះចេញពីខ្ញុំ។
|
||
\v 9 ប៉ុន្តែព្រះជាម្ចាស់មានបន្ទូលថា៖ «ព្រះគុណរបស់យើងល្មមដល់អ្នកហើយ ដ្បិត ព្រះចេស្តារបស់ព្រះអង្គឥតខ្ចោះជាមួយនឹងភាពទន់ខ្សោយរបស់ខ្ញុំ»។ ដូច្នេះខ្ញុំអួតតែអំពីភាពទន់ខ្សោយរបស់ខ្ញុំវិញ ដើម្បីឲ្យព្រះចេស្តានៃព្រះគ្រិស្តបាននៅក្នុងខ្ញុំ។
|
||
\v 10 ដូច្នេះ ខ្ញុំស្កប់ចិត្តនឹងសេចក្តីកម្សោយដោយព្រោះព្រះគ្រិស្ត ទោះបីជាក្នុង គេជេរប្រមាថ មានបញ្ហាច្រើន ក្នុងការបៀតបៀន ហើយនៅក្នុងស្ថានភាពតប់ប្រមល់ក្តី។ ដ្បិត ពេលណាដែលខ្ញុំទន់ខ្សោយ គឺពេលនោះហើយដែលខ្ញុំមានកម្លាំង។
|
||
|
||
\s5
|
||
\v 11 ខ្ញុំបានក្លាយទៅជាមនុស្សល្ងីល្ងើ! គឺបងប្អូនបានជំរុញខ្ញុំឲ្យធ្វើការងារនេះ ដ្បិត ខ្ញុំគួរតែបានលើកសរសើរតាមរយៈបងប្អូន។ ដ្បិត ខ្ញុំមិនអន់ជាងពួកអ្នកដែលហៅថា មហាសាវក ទោះបីជាខ្ញុំគ្មានអ្វីទាំងអស់នោះ។
|
||
\v 12 ទីសម្គាល់ដ៏ពិតរបស់ងារជាសាវកគឺបម្រើនៅក្នុងចំណោមបងប្អូនជាមួយនឹងការអត់ធ្មត់ ហើយជាមួយទីសម្គាល់ និងការអស្ចារ្យ ហើយនិងឥទ្ធិឫទ្ធិផងដែរ។
|
||
\v 13 បើដូច្នេះ តើបងប្អូនមិនសំខាន់ជាងអ្នកឯទៀតនៃក្រុមជំនុំទេឬអី លើកលែងតែខ្ញុំមិនបានរំខានដល់បងប្អូន? សូមអត់ទោសឲ្យខ្ញុំផងអំពីការនេះ!
|
||
|
||
\s5
|
||
\v 14 មើល៍! ខ្ញុំបានរួចរាល់ក្នុងការទៅរកបងប្អូនជាលើកទីបី។ ខ្ញុំនឹងមិនធ្វើជាបន្ទុកដល់បងប្អូនទេ ហើយក៏មិនចង់បានអ្វីពីបងប្អូនដែរ។ ខ្ញុំចង់បានតែបងប្អូនទេ។ ដ្បិត កូនៗមិនគួរសន្សំទ្រព្យសម្បត្តិទុកឲ្យឪពុកម្ដាយទេ។ ប៉ុន្តែ ឪពុកម្ដាយទេ ដែលត្រូវសន្សំទ្រព្យសម្បត្តិទុកឲ្យកូនចៅវិញ។
|
||
\v 15 ខ្ញុំនឹងរីករាយក្នុងការចំណាយ និងប្រើពេលទាំងអស់សម្រាប់ព្រលឹងរបស់បងប្អូន។ ប្រសិនបើ ខ្ញុំស្រឡាញ់បងប្អូនខ្លាំងយ៉ាងនេះទៅហើយ តើខ្ញុំនឹងទទួលការស្រឡាញ់តិចជាងឬអី?
|
||
|
||
\s5
|
||
\v 16 ប៉ុន្តែ ដូចខ្ញុំបាននិយាយហើយ ខ្ញុំនឹងមិនធ្វើជាបន្ទុកដល់បងប្អូនទេ។ ប៉ុន្តែ នៅតែមានគេនិយាយថា ខ្ញុំមានល្បិចហើយជាអ្នកបោកប្រាស់ពីបងបប្អូនដែរ។
|
||
\v 17 តើខ្ញុំដែលបានកេងចំណេញពីបងប្អូន ដែលខ្ញុំបានចាត់មករកបងប្អូនទេ?
|
||
\v 18 ខ្ញុំបានអង្វរឲ្យលោកទីតុសទៅរកបងប្អូន និងអ្នកដដៃទៀតទៅជាមួយគាត់ដែរ។ តើលោកទីតុសកេងចំណេញពីបងប្អូនទេ? តើពួកយើងមិនបានដើរលើផ្លូវក្នុងតែមួយទេឬអី? តើពួកយើងមិនបានបោះជំហានតែមួយទេឬអី?
|
||
|
||
\s5
|
||
\v 19 តើបងប្អូនគិតថា ពួកយើងដោះសារការពារខ្លួនយើងនៅចំពោះបងប្អូនដែរមែនទេឬ? នៅចំពោះព្រះភ័ក្រ្តព្រះជាម្ចាស់ យើងបាននិយាយសេចក្តីទាំងនេះ ដើម្បីចម្រើនកម្លាំងដល់បងប្អូននៅក្នុងព្រះគ្រិស្តតែប៉ុណ្ណោះ។
|
||
|
||
\s5
|
||
\v 20 ដ្បិត ខ្ញុំបារម្ភថា ពេលដែលខ្ញុំមកដល់ ខ្ញុំមិនបានឃើញបងប្អូនដូចជាអ្វីដែលខ្ញុំចង់ឃើញ។ ខ្ញុំបារម្ភថា បងប្អូនមិនបានឃើញខ្ញុំ ដូចអ្វីដែលបងប្អូនចង់ឃើញដែរ។ ខ្ញុំបារម្ភ ក្រែងលោមានការឈ្លោះប្រកែក ការឈ្នានីស កំហឹង ការប្រជែង ការនិយាយបង្ខូច ការបរិហារកេរ្ដិ៍ ការក្រអឺតក្រទម និងសេចក្ដីវឹកវរកើតឡើង។
|
||
\v 21 ខ្ញុំបារម្ភថា ក្រែងលោពេលខ្ញុំមកម្ដងទៀត នោះព្រះជាម្ចាស់នៃខ្ញុំនឹងបន្ទាបខ្ញុំនៅចំពោះមុខអ្នករាល់គ្នា ហើយខ្ញុំត្រូវកើតទុក្ខចំពោះមនុស្សជាច្រើនដែលបានប្រព្រឹត្ដបាបពីមុន ប៉ុន្ដែ មិនប្រែចិត្ដពីសេចក្ដីស្មោកគ្រោក អំពើអសីលធម៌ខាងផ្លូវភេទ និងអំពើល្មោភកាមដែលគេបានប្រព្រឹត្ដ។
|
||
|
||
\s5
|
||
\c 13
|
||
\cl ជំពូក ១៣
|
||
\p
|
||
\v 1 នេះគឺជាដំណើរលើទីបីហើយដែលមករកបងប្អូន។ «គ្រប់ទាំងការចោតប្រកាន់ត្រូវធ្វើឡើង តាមរយៈសាក្សីពីរទៅបីនាក់»។
|
||
\v 2 ខ្ញុំបាននិយាយរួចហើយទៅអ្នកទាំងនោះដែលបានធ្វើបាបពីមុន ហនិងអ្នកផ្សេងទៀតនៅក្នុងដំណើរលើកទីពីររបស់ខ្ញុំ ហើយលើកនេះ ខ្ញុំសូមនិយាយម្តងទៀត ពេលខ្ញុំមកម្តងទៀតនោះខ្ញុំនឹងមិនអត់ឱនពួកគេទេ។
|
||
|
||
\s5
|
||
\v 3 ខ្ញុំប្រាប់ការទាំងនេះដល់បងប្អូនដោយសារតែបងប្អូនស្វែងរកភស្តុតាងដែលថា ព្រះគ្រិស្តមានបន្ទូលតាមខ្ញុំ។ ព្រះអង្គមិនខ្សោយនៅចំពោះបងប្អូនទេ។ ផ្ទុយទៅវិញ ព្រះអង្គពេញដោយព្រះចេស្តានៅក្នុងបងប្អូន។
|
||
\v 4 ដ្បិត ព្រះអង្គត្រូវគេឆ្កាងដោយសារភាពកម្សោយ ប៉ុន្តែ ព្រះអង្គមានព្រះជ្មនរស់ដោយព្រះចេស្តារបស់ព្រះជាម្ចាស់។ ដ្បិត ពួកយើងក៏ខ្សោយនៅក្នុងព្រះអង្គដែរ ប៉ុន្តែ យើងនឹងរស់ជាមួយព្រះអង្គ តាមរយៈព្រះចេស្តារបស់ព្រះជាម្ចាស់ក្នុងចំណោមយើងដែរ។
|
||
|
||
\s5
|
||
\v 5 ចូរពិនិត្យខ្លួនរបស់បងប្អូនឡើងវិញ ដើម្បីឲ្យដឹងថាបងប្អូននៅក្នុងជំនឿ។ ចូរល្បងលមើលខ្លួនឯងចុះ។ តើបងប្អូនមិនដឹងទេថា ព្រះយេស៊ូគ្រិស្ដគង់នៅក្នុងបងប្អូនទាំងអស់គ្នា? លើកលែងតែបងប្អូនមិនបានជាប់ក្នុងការល្បងលរបស់ព្រះអង្គ។
|
||
\v 6 ហើយខ្ញុំជឿជាក់ថា បងប្អូនដឹងហើយថាគឺពួកយើងមិនបានធ្លាក់ពីការល្បងលនោះទេ។
|
||
|
||
\s5
|
||
\v 7 ពេលយើងបានអធិស្ឋានទៅព្រះជាម្ចាស់ សូមកុំឲ្យបងប្អូនធ្វើអ្វីដែលខុសឡើយ។ ខ្ញុំមិនបានអធិស្ឋាន សូមឲ្យជាប់ការល្បងលឡើយ។ ផ្ទុយទៅវិញ ខ្ញុំអធិស្ឋានសូមឲ្យបងប្អូនធ្វើអ្វីដែលត្រឹមត្រូវ ទោះបីជាយើងមើលទៅឃើញថាដូចជាធ្លាក់ការល្បងលក៏ដោយ។
|
||
\v 8 ដ្បិត យើងមិនអាចធើ្វទាស់ទៅនឹងសេចក្តីពិតនោះទេ តែត្រូវធ្វើអ្វីដែលជាសេចក្តីពិតវិញ។
|
||
|
||
\s5
|
||
\v 9 ដ្បិត យើងរីករាយពេលដែលពួកយើងខ្សោយ ហើយបងប្អូនខ្លាំងវិញ។ ពួកយើងក៏អធិស្ឋានឲ្យបងប្អូនបានជោគជ័យដែរ។
|
||
\v 10 ខ្ញុំសរសេរសំបុត្រនេះ គឺនៅពេលដែលខ្ញុំនៅឆ្ងាយពីបងប្អូន ដើម្បីពេលមកដល់បងប្អូន កុំឲ្យខ្ញុំប្រព្រឹត្ដចំពោះបងប្អូន ដោយតឹងរ៉ឹងទៅតាមសិទ្ធិអំណាចដែលព្រះអម្ចាស់បានប្រទានឲ្យខ្ញុំសម្រាប់ការស្អាងចិត្ដ គឺមិនមែនបំផ្លាញបងប្អូនទេ។
|
||
|
||
\s5
|
||
\v 11 ជាទីបញ្ចប់ បងប្អូនអើយ! ចូរធ្វើការស្តារឡើងវិញ ចូរទទួលការលើកទឹកចិត្ដ ចូរមានគំនិតតែមួយ ចូររស់នៅដោយសុខសាន្តចុះ។ ហើយព្រះជាម្ចាស់នៃសេចក្ដីស្រឡាញ់ និងសេចក្ដីសុខសាន្ត នឹងគង់នៅជាមួយបងប្អូនទាំងអស់គ្នា។
|
||
\v 12 ចូរជម្រាបសួរគ្នាទៅវិញទៅមកដោយការថើបបរិសុទ្ធចុះ។
|
||
|
||
\s5
|
||
\v 13 ពួកបងប្អូនអ្នកជឿទាំងអស់ ក៏ជម្រាបសួរមកបងប្អូនដែរ។
|
||
\v 14 សូមឲ្យព្រះគុណរបស់ព្រះអម្ចាស់យេស៊ូគ្រិស្ដ និងសេចក្ដីស្រឡាញ់នៃព្រះជាម្ចាស់ និងព្រមទាំងសេចក្ដីប្រកបក្នុងព្រះវិញ្ញាណបរិសុទ្ធ គង់នៅជាមួយបងប្អូនទាំងអស់គ្នា។
|