112 lines
23 KiB
Plaintext
112 lines
23 KiB
Plaintext
\id JON
|
|
\ide UTF-8
|
|
\h យ៉ូណាស
|
|
\toc1 យ៉ូណាស
|
|
\toc2 យ៉ូណាស
|
|
\toc3 jon
|
|
\mt យ៉ូណាស
|
|
|
|
\s5
|
|
\c 1
|
|
\cl ជំពូក ១
|
|
\p
|
|
\v 1 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយ៉ូណាស ជាកូនរបស់អ័មីថាយថា៖
|
|
\v 2 ចូរងើបឡើងហើយចេញទៅនីនីវេ ជាទីក្រុងធំ ហើយប្រកាសទាស់នឹងក្រុងនោះ ព្រោះអំពើអាក្រក់របស់គេបានល្បីរន្ទឺ នៅចំពោះមុខយើងហើយ។
|
|
\v 3 ប៉ុន្តែ លោកយ៉ូណាសក្រោកឡើង រត់ចេញពីព្រះភក្ត្រនៃព្រះអម្ចាស់ទៅឯក្រុងតើស៊ីសវិញ។ លោកចុះទៅដល់ក្រុងយ៉ុបប៉េ បានជួបនឹងសំពៅមួយ ដែលកំពុងរៀបចេញទៅក្រុងតើស៊ីស។ លោកក៏បង់ថ្លៃធ្វើដំណើរ ហើយក៏ចុះសំពៅនោះទៅឯក្រុងតើស៊ីសជាមួយគេ ដើម្បីគេចចេញពីព្រះភក្ត្ររបស់ព្រះអម្ចាស់។
|
|
|
|
\s5
|
|
\v 4 ប៉ុន្តែ ព្រះអម្ចាស់បានធ្វើឲ្យមានខ្យល់យ៉ាងខ្លាំង បក់មកលើសមុទ្រ បង្កើតជាព្យុះយ៉ាងធំនៅលើសមុទ្រ។ បណ្ដាលឲ្យសំពៅស្ទើរតែបែកបាក់។
|
|
\v 5 ឯពួកអ្នកសំពៅក៏ភ័យខ្លាចយ៉ាងខ្លាំង ម្នាក់ៗបានស្រែកបន់ព្រះរបស់គេរៀងៗខ្លួន។ ពួកគេបានបោះទំនិញទាំងប៉ុន្មាន ដែលនៅក្នុងសំពៅចោលទៅក្នុងសមុទ្រ ដើម្បីឲ្យសំពៅស្រាល។ ឯលោកយ៉ូណាសបានចុះទៅដេកលក់នៅខាងក្នុងសំពៅ។
|
|
|
|
\s5
|
|
\v 6 ដូច្នេះ នាយសំពៅក៏មកសួរលោកថា៖ «អ្នកទ្រមក់អើយ អ្នកធ្វើអីដូច្នេះ? ក្រោកឡើង ចូរទូលអង្វរដល់ព្រះរបស់អ្នកទៅ ក្រែងលោព្រះរបស់អ្នកនឹកចាំពីយើង ដើម្បីមិនឲ្យយើងត្រូវវិនាស»។
|
|
\v 7 ពួកអ្នកសំពៅនិយាយគ្នាថា៖ «មក! ចូរយើងចាប់ឆ្នោត ដើម្បីឲ្យដឹងថា ការអាក្រក់កើតឡើងដល់យើងនេះ ដោយព្រោះអ្នកណា»។ ដូច្នេះ ពួកគេក៏បានចាប់ឆ្នោត ហើយឆ្នោតនោះក៏ត្រូវលើលោកយ៉ូណាស។
|
|
|
|
\s5
|
|
\v 8 ហើយពួកគេសួរលោកយ៉ូណាសថា៖ «ចូរប្រាប់យើង តើអ្នកណាបាននាំការអាក្រក់នេះមកលើយើង។ តើលោកមានមុខរបរអី្វ? ហើយលោកមកពីណា? តើលោកនៅស្រុកណា? ហើយលោកជាជាតិសាសន៍អី្វ?»
|
|
\v 9 លោកយ៉ូណាសប្រាប់គេថា៖ «ខ្ញុំជាជនជាតិហេព្រើរ ហើយខ្ញុំកោតខ្លាចព្រះអម្ចាស់ ជាព្រះនៃស្ថានសួគ៌ ដែលបានបង្កើតសមុទ្រ និងដីគោក។»
|
|
\v 10 ហើយពួកអ្នកសំពៅកាន់តែភ័យខ្លាចក៏សួរលោកយ៉ូណាសថា៖ «តើលោកបានធ្វើអ្វីដូច្នេះ?» ដ្បិតពួកគេបានដឹងថា លោកបានកំពុងរត់គេចពីព្រះភក្ត្ររបស់ព្រះអម្ចាស់ ដោយសារតែលោកបានប្រាប់ពួកគេ។
|
|
|
|
\s5
|
|
\v 11 បន្ទាប់មកពួកគេសួរលោកយ៉ូណាសថា៖ «តើត្រូវឲ្យយើងធ្វើដូចម្តេចដល់អ្នក ដើម្បីឲ្យសមុទ្របានស្ងប់ឡើងវិញ?» ដ្បិតសមុទ្រចេះតែកម្រើករឹតតែខ្លាំងឡើង។
|
|
\v 12 លោកយ៉ូណាសប្រាប់ពួកគេថា៖ «សូមលើកបោះខ្ញុំចូលក្នុងសមុទ្រចុះ។ នោះសមុទ្រនឹងស្ងប់ទៅវិញហើយ ដ្បិតខ្ញុំដឹងថា ដោយព្រោះខ្លួនខ្ញុំ ខ្យល់ព្យុះយ៉ាងខ្លាំងនេះកើតឡើងដល់ពួកអ្នក»។
|
|
\v 13 ទោះជាពួកគេព្យាយាមចែវត្រឡប់ ដើម្បីឲ្យពួកគេទៅច្រាំងវិញ ប៉ុន្តែទៅមិនបានសោះ ដ្បិតសមុទ្រចេះតែបក់បោកមកកាន់តែខ្លាំងឡើងៗ។
|
|
|
|
\s5
|
|
\v 14 ពេលនោះ ពួកគេក៏ទូលអង្វរដល់ព្រះអម្ចាស់ថា៖ «ឱព្រះអម្ចាស់អើយ យើងខ្ញុំសូមអង្វរព្រះអង្គ សូមកុំឲ្យយើងខ្ញុំត្រូវវិនាសឡើយ ដោយព្រោះជីវិតបុរសនេះឡើយ ហើយកុំទម្លាក់ទោសរបស់គាត់ មកលើយើងខ្ញុំរាល់គ្នាដែរ ដ្បិតព្រះអម្ចាស់អើយ ព្រះអង្គបានសម្រេចតាមដែលព្រះអង្គគាប់ព្រះហឫទ័យ»។
|
|
\v 15 ហើយពួកគេក៏ចាប់លោកយ៉ូណាស បោះចូលទៅក្នុងសមុទ្រ រួចសមុទ្រក៏ស្ងប់ទៅ។
|
|
\v 16 ពួកគេទាំងនោះកោតខ្លាចព្រះអម្ចាស់យ៉ាងខ្លាំង។ ហើយពួកគេក៏ថ្វាយយញ្ញបូជាដល់ព្រះអម្ចាស់ ព្រមទាំងបន់ស្រន់ផង។
|
|
|
|
\s5
|
|
\v 17 ព្រះអម្ចាស់ក៏បានធ្វើឲ្យមានត្រីមួយយ៉ាងធំដើម្បីលេបលោកយ៉ូណាស ហើយលោកយ៉ូណាសបាននៅក្នុងពោះត្រីនោះអស់បីថ្ងៃបីយប់។
|
|
|
|
\s5
|
|
\c 2
|
|
\cl ជំពូក ២
|
|
\p
|
|
\v 1 ពេលនោះ លោកយ៉ូណាសបានអធិស្ឋានដល់ព្រះអម្ចាស់ជាព្រះរបស់ខ្លួន នៅក្នុងពោះត្រី។
|
|
\v 2 លោកទូលថា៖ «ទូលបង្គំបានទូលអង្វរព្រះអម្ចាស់ អំពីទុក្ខលំបាករបស់ទូលបង្គំ ហើយព្រះអង្គក៏បានឆ្លើយមកទូលបង្គំ ពីក្នុងពោះនៃស្ថានឃុំព្រលឹងមនុស្សស្លាប់ ទូលបង្គំបានស្រែកហៅព្រះអង្គជួយ! ហើយព្រះអង្គព្រះសណ្ដាប់ពាក្យរបស់ទូលបង្គំ។
|
|
|
|
\s5
|
|
\v 3 ព្រះអង្គបានបោះទូលបង្គំទៅក្នុងទីជម្រៅ គឺចុះទៅក្នុងផ្ទៃបាតនៃសមុទ្រ ហើយខ្សែរទឹកបាននៅព័ទ្ធជុំវិញទូលបង្គំ ហើយគ្រប់ទាំងរលក និងអស់ទាំងខ្សែទឹករបស់ព្រះអង្គបានហូរពីលើទូលបង្គំ។
|
|
\v 4 ទូលបង្គំបានពោលថា៖ «ទូលបង្គំត្រូវបោះចោលពីព្រះនេត្ររបស់ព្រះអង្គហើយ ប៉ុន្តែ ទូលបង្គំនឹងសម្លឹងឆ្ពោះទៅរកព្រះវិហារបរិសុទ្ធរបស់ព្រះអង្គ»។
|
|
|
|
\s5
|
|
\v 5 ទឹកបានព័ទ្ធជុំវិញទូលបង្គំ រហូតដល់ករបស់ទូលបង្គំ ដែលសេចក្ដីអន្តរាយបានហ៊ុមទូលបង្គំជិត ហើយសារ៉ាយបានរុំព័ទ្ធក្បាលទូលបង្គំ។
|
|
\v 6 ទូលបង្គំបានចុះទៅដល់បាតនៃភ្នំទាំងឡាយ ហើយផែនដីបានបិទខ្ទប់ពីលើ ទូលបង្គំទុកជាដរាបតទៅ។ ប៉ុន្តែ ឱព្រះអម្ចាស់ ជាព្រះនៃទូលបង្គំ ព្រះអង្គបាននាំទូលបង្គំងើបចេញពីរណ្តៅ!
|
|
|
|
\s5
|
|
\v 7 កាលព្រលឹងទូលបង្គំបានសន្លប់ក្នុងទូលបង្គំ នោះទូលបង្គំស្រែកហៅព្រះអម្ចាស់ មកនៅក្នុងចិត្តរបស់ទូលបង្គំ ហើយសេចក្ដីអធិស្ឋានរបស់ទូលបង្គំបានទៅព្រះអង្គ គឺចូលទៅក្នុងព្រះវិហារបរិសុទ្ធរបស់ព្រះអង្គ។
|
|
\v 8 អស់ពួកអ្នកដែលជឿលើព្រះដែលក្លែងក្លាយ សូមលះបង់ភាពស្មោះត្រង់របស់អ្នកចំពោះពួកគេ។
|
|
|
|
\s5
|
|
\v 9 ប៉ុន្តែ ទូលបង្គំនឹងថ្វាយយញ្ញបូជាដល់ព្រះអង្គដោយសំឡេងនៃពាក្យអរព្រះគុណ ហើយទូលបង្គំនឹងលាបំណន់របស់ទូលបង្គំផង។ ឯសេចក្ដីសង្គ្រោះនោះកើតមកតែពីព្រះអម្ចាស់»។
|
|
\v 10 ពេលនោះព្រះអម្ចាស់ បង្គាប់ត្រី ឲ្យខ្ជាក់លោកយ៉ូណាសចេញនៅលើដីគោក។
|
|
|
|
\s5
|
|
\c 3
|
|
\cl ជំពូក ៣
|
|
\p
|
|
\v 1 ព្រះបន្ទូលរបស់ព្រះអម្ចាស់មកកាន់លោកយ៉ូណាសម្តងទៀតថា៖
|
|
\v 2 «ចូរក្រោកឡើងទៅឯនីនីវេ ជាក្រុងធំ ហើយប្រកាសប្រាប់គេ តាមសេចក្ដីដែលយើងបង្គាប់»។
|
|
\v 3 ដូច្នេះ លោកយ៉ូណាសក៏ក្រោកឡើងទៅក្រុងនីនីវេតាមការបង្គាប់របស់ព្រះអម្ចាស់។ នីនីវេជាទីក្រុងដ៏ធំសម្បើមអស្ចារ្យ ដែលដើរអស់រយៈពេលបីថ្ងៃ ទើបបានសព្វ។
|
|
|
|
\s5
|
|
\v 4 លោកយ៉ូណាសបានចាប់ផ្ដើមដើរចូលទៅទីក្រុង បន្ទាប់ពីធ្វើដំណើរអស់មួយថ្ងៃហើយ នោះលោកប្រកាសថា «នៅតែសែសិបថ្ងៃទៀតក្រុងនីនីវេនឹងត្រូវបំផ្លាញហើយ»។
|
|
\v 5 ពួកបណ្ដាជននៅក្រុងនីនីវេក៏ជឿលើព្រះអង្គ ដូច្នេះគេក៏ប្រកាសឲ្យមានពេលតមអត់។ ពួកគេស្លៀកពាក់កាន់ទុក្ខចាប់តាំងពីអ្នកធំបំផុត រហូតដល់អ្នកតូចជាងគេ។
|
|
|
|
\s5
|
|
\v 6 ភ្លាមនោះដំណឹងក៏បានទៅដល់ស្តេចនៃក្រុងនីនីវេ។ ស្ដេចក៏យាងចុះពីបល្ល័ង្ក ដោះព្រះពស្ត្រចេញ ហើយឃ្លុំអង្គដោយសំពត់កាន់ទុក្ខ និងគង់នៅក្នុងផេះវិញ។
|
|
\v 7 ដែលស្ថិតនៅក្រោមការបង្គាប់របស់ស្តេច និងពួករដ្ឋមន្ត្រីថា៖ «មិនត្រូវឲ្យពួកមនុស្ស ឬសត្វ ហ្វូងគោ ឬហ្វូងចៀមភ្លក់អ្វីឡើយ។ កុំឲ្យពួកវាស៊ី ឬផឹកឲ្យសោះ។
|
|
|
|
\s5
|
|
\v 8 ប៉ុន្តែទាំងមនុស្ស និងសត្វត្រូវឃ្លុំខ្លួនដោយសំពត់កាន់ទុក្ខ ហើយគ្រប់គ្នាត្រូវអំពាវនាវយ៉ាងខ្លាំងដល់ព្រះ។ ត្រូវឲ្យអ្នករាល់គ្នាលាចេញពីផ្លូវអាក្រក់របស់គេរៀងខ្លួន ហើយចេញពីការច្រឡោតដែលនៅដៃខ្លួនគេផងដែរ។
|
|
\v 9 ក្រែងលោព្រះជាម្ចាស់ប្រែព្រះហឫទ័យលែងព្រះពិរោធ ដូច្នេះ យើងនឹងមិនត្រូវវិនាសអន្តរាយឡើយ»។
|
|
|
|
\s5
|
|
\v 10 ពេលព្រះទតឃើញការទាំងប៉ុន្មានដែលពួកគេប្រព្រឹត្តនោះ ដែលគេបានលៈបង់ពីផ្លូវអាក្រក់របស់គេ។ ហើយព្រះក៏ប្រែគំនិតពីការដាក់ទណ្ឌកម្ម ដែលព្រះអង្គធ្លាប់មានបន្ទូលថា ទ្រង់នឹងធ្វើដល់ពួកគេ ហើយព្រះអង្គក៏លែងធ្វើទៅ។
|
|
|
|
\s5
|
|
\c 4
|
|
\cl ជំពួក ៤
|
|
\p
|
|
\v 1 ប៉ុន្តែ ការនោះលោកយ៉ូណាសមិនពេញចិត្តសោះ ហើយលោកក៏ខឹងខ្លាំង។
|
|
\v 2 រួចលោកយ៉ូណាសអធិស្ឋានដល់ព្រះអម្ចាស់ថា៖ «ឱព្រះអម្ចាស់អើយ តើមិនមែនការនេះទេឬ ដែលទូលបង្គំបាននិយាយកាលទូលបង្គំត្រលប់ទៅស្រុករបស់ទូលបង្គំនោះ? គឺដោយហេតុនោះបានជាទូលបង្គំខំរត់ទៅក្រុងតើស៊ីសវិញ ព្រោះទូលបង្គំបានដឹងថា ព្រះអង្គជាព្រះដ៏ប្រកបដោយករុណា ក៏មានព្រះហឫទ័យអាណិតអាសូរ ព្រះអង្គយឺតនឹងខ្ញាល់ ហើយមានសេចក្ដីសប្បុរសជាបរិបូរ ក៏តែងតែប្រែចិត្តចេញពីការធ្វើទុកផងដែរ។
|
|
\v 3 ដូច្នេះអាលូវនេះ ឱព្រះអម្ចាស់អើយ ទូលបង្គំសូមអង្វរដល់ព្រះអង្គ សូមដកជីវិតទូលបង្គំចុះ ដ្បិតស៊ូឲ្យទូលបង្គំស្លាប់ទៅជាជាងរស់នៅ»។
|
|
|
|
\s5
|
|
\v 4 ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «ការដែលឯងខឹងដូច្នេះ តើគួរឬ?»
|
|
\v 5 លោកយ៉ូណាសក៏ចេញទៅអង្គុយនៅខាងកើតទីក្រុង។ នៅទីនោះលោកធ្វើជម្រកមួយ ហើយអង្គុយជ្រកនៅក្រោមម្លប់នោះ ដើម្បីចាំមើលការអ្វី ដែលនឹងកើតដល់ទីក្រុងនោះ។
|
|
|
|
\s5
|
|
\v 6 ព្រះអម្ចាស់ ទ្រង់ធ្វើឲ្យមានដើមឈើ ហើយដុះឡើងគ្របបាំងលោកយ៉ូណាស ដើម្បីឲ្យបានជាម្លប់ពីលើក្បាលរបស់គាត់ ដើម្បីកុំឲ្យលោកមួម៉ៅតទៅទៀត។ លោកយ៉ូណាសមានអំណរណាស់ ដោយព្រោះដើមឈើនោះ។
|
|
\v 7 ប៉ុន្តែ ពេលដល់ថ្ងៃស្អែកឡើង ព្រះធ្វើឲ្យមានដង្កូវមួយ។ វាមកស៊ីដើមឈើស្វិតក្រៀមវិញ។
|
|
|
|
\s5
|
|
\v 8 ពេលថ្ងៃរះឡើង ព្រះឲ្យមានខ្យល់ក្តៅ បក់មកពីទិសខាងកើត។ ថ្ងៃក៏ចាំងក្បាលលោកដែរ ឲ្យលោកខ្សោះល្វើយ។ លោកក៏សូមឲ្យខ្លួនបានស្លាប់ទៅ។ ដោយពោលពាក្យដាក់ខ្លួនឯងថា៖ «ស៊ូឲ្យទូលបង្គំស្លាប់ទៅ ជាជាងរស់នៅ»។
|
|
\v 9 ពេលនោះព្រះទ្រង់មានព្រះបន្ទូលទៅលោកយ៉ូណាសថា៖ តើវាជាការល្អដែលឯងខឹងពីដើមឈើនោះ?» រួចលោកយ៉ូណាសតបថា៖ «វាជាការល្អដែលទូលបង្គំខឹងនេះ ទោះបើដល់ស្លាប់ក៏ដោយ»។
|
|
|
|
\s5
|
|
\v 10 ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «តើឯងបានអាណិតចំពោះរុក្ខជាតិ ដែលឯងមិនបានដាំ ឬធ្វើឲ្យដុះឡើង។ វាដុះឡើងក្នុងមួយយប់ ហើយបានវិនាសបាត់ ក្នុងមួយយប់ដូចគ្នានោះ។
|
|
\v 11 ដូច្នេះដូចយើងចឹង តើមិនគួរឲ្យយើងអាល័យចំពោះក្រុងនីនីវេ ជាទីក្រុងយ៉ាងធំនេះ ដែលមានមនុស្សជាងមួយសែនពីរម៉ឺននាក់ ជាពួកអ្នកដែលមិនស្គាល់ស្តាំ មិនស្គាល់ឆ្វេងសោះ ព្រមទាំងហ្វូងសត្វជាច្រើនទៀត?»
|