km_ulb/31-OBA.usfm

52 lines
12 KiB
Plaintext
Raw Permalink Blame History

This file contains invisible Unicode characters

This file contains invisible Unicode characters that are indistinguishable to humans but may be processed differently by a computer. If you think that this is intentional, you can safely ignore this warning. Use the Escape button to reveal them.

\id OBA
\ide UTF-8
\h អូបាឌា
\toc1 អូបាឌា
\toc2 អូបាឌា
\toc3 oba
\mt អូបាឌា
\s5
\c 1
\cl ជំពូក ១
\p
\v 1 នេះ​ជា​និមិត្ត​របស់​ព្យាការី​អូបាឌា។ ព្រះ‌អម្ចាស់‌ដ៏ជាព្រះ មាន​ព្រះ‌បន្ទូល ពី​ដំណើរជនជាតិ​អេដុម​ដូច្នេះ​ថា៖ ពួក​យើង​បាន​ឮ​ដំណឹង​មក​ពី​ព្រះ‌អម្ចាស់ ព្រះ‌អង្គ​បាន​ចាត់អ្នក​នាំ​ពាក្យម្នាក់ ឲ្យ​ទៅ​ក្នុង​ចំណោមជន​ជាតិ​​ទាំង​ឡាយ​ថាចូរ​ក្រោក​ឡើង! «ចូរ​ក្រោកឡើង! ចូរនាំគ្នាយើង​លើក​គ្នា​ទៅ​ច្បាំង​នឹង​គេ!»
\v 2 មើល៍ យើងនឹង​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ជានគរ​មួយ​តូច​ជាង​គេក្នុង​ចំណោម​នគរ​ទាំង​ប៉ុន្មាន អ្នកនឹងត្រូវបានគេ​ប្រមាថមាក់ងាយយ៉ាងខ្លាំង។
\s5
\v 3 ចិត្ត​អំនួត​របស់​អ្នក​បាន​បញ្ឆោត​អ្នក​ហើយ អ្នកដែល​រស់​នៅ​តាម​ក្រហែង​ថ្ម ហើយ​មាន​ទី​លំនៅ​តាម​កន្លែង​ខ្ពស់ៗ អ្នក​គិត​ក្នុង​ចិត្ត​ថា «តើ​អ្នក​ណា​អាច​ទម្លាក់​ខ្ញុំ​ចុះ​ដល់​ដី​បាន?»
\v 4 អ្នក​គិតថានឹងហើរ​ឡើង​ទៅ​យ៉ាង​ខ្ពស់ ដូច​ឥន្ទ្រី ហើយ​ធ្វើ​សម្បុក​នៅ​កណ្ដាល​អស់​ទាំង​ផ្កាយ​ក៏​ដោយក៏យើង​នឹង​ទាញ​ទម្លាក់​ពី​ទី​នោះ​ដែរ នេះ​ជា​ព្រះ​បន្ទូល​របស់​ព្រះ‌អម្ចាស់។
\s5
\v 5 បើ​មានពួក​ចោរ​មក​លួច​អ្នក ហើយបើ​ពួក​ចោរ​ប្លន់​ចូល​មក​នៅ​ពេល​យប់ (តើអ្នកនឹងបាត់បង់អ្វីខ្លះ!) តើចោរ​មិន​ត្រឹម​តែ​លួច​ឲ្យ​ល្មមសម្រាប់ខ្លួនពួកគេទេ? ប្រសិន​បើ​ពួក​បេះ​ផ្លែ​ទំពាំង‌បាយជូរ មក​ដល់​ទឹកដី​អ្នកតើ​គេ​មិន​ទុក​ផ្លែ​ខ្លះ​ឲ្យ​បាន​បេះ​តាម​ក្រោយ​ទេ​ឬ?
\v 6 តើអេសាវមិនត្រូវបានគេ​គាស់​កកាយ​​ហើយ​ប្រមូល​យក​កំណប់​ទ្រព្យ​ទេរឺ!
\s5
\v 7 អស់​ទាំង​សម្ព័ន្ធ​មិត្ត​របស់​អ្នក​បាន​បញ្ឆោត​អ្នកគេ​បាន​បណ្តេញ​អ្នក​រហូត​ដល់​ព្រំ​ដែន។ មនុស្ស​ដែល​ចង​ស្ពាន​មេត្រី​ជាមួយ​អ្នក បោកបព្ឆោត​អ្នក និងបាននាំគ្រោះប្រឆាំងនិងអ្នក។ ពួកគេ​ដែលចង់បាន​បរិ‌ភោគអាហារ​របាន​ដាក់​អន្ទាក់​ចាប់​អ្នក ។ដោយព្រោះអ្នក​គ្មាន​ការ​យល់​ដឹង​អ្វី​ឡើយ។
\v 8 «តើយើងគួរមិនធ្វើទេនៅថ្ងៃនោះ» គឺជាព្រះបន្ទូលរបស់ព្រះអម្ចាស់ «យើង​នឹង​បំផ្លាញ​ពួក​អ្នក​ប្រាជ្ញ​ឲ្យ​អស់​ពីទឹកដី​អេដុម ហើយអ្នក​ចេះ​ដឹង​ឲ្យ​អស់​ពី​ទឹកដី​ភ្នំ​របស់​អេសាវ?»
\v 9 មនុស្ស​ខ្លាំង​ពូកែរបស់​អ្នក​នឹង​ត្រូវ​ញាប់ញ័រថេម៉ាន​ ដើម្បី​ឲ្យ​គ្រប់​គ្នា​ត្រូវ​កាត់​ចេញ​ពី​ភ្នំ​របស់​អេសាវដោយ​សម្លាប់រង្គាល។
\s5
\v 10 ដោយព្រោះអ្នកបានធ្វើអំពើដ៏ឃោរឃៅចំពោះប្អូនប្រុសយ៉ាកុប នោះអ្នកនិងមានពេញដោយសេចក្តីខ្មាសអៀន ហើយ​អ្នក​នឹង​ត្រូវ​កាត់​ចេញ​ជា​រៀង‌រហូត។
\v 11 នៅ​ថ្ងៃ​ដែល​អ្នក​បាន​ឈរ​មើលពីចំងាយ នៅ​ថ្ងៃ​ដែល​ពួក​ប្រទេសក្រៅ​បាន​ចាប់​យក ទ្រព្យ​សម្បត្តិ​របស់​គេ​ទៅ ហើយ​ជ​នជាតិ​ដទៃ​ចូល​ទៅ​ក្នុង​ទ្វារ​ក្រុង​របស់​គេ រួច​ចាប់​ឆ្នោត​យក​ក្រុង​យេរូ‌សាឡិម នោះ​អ្នក​ក៏​ដូច​ជា​ពួក​គេ​អច្ចឹងដែល។
\s5
\v 12 ប៉ុន្តែ អ្នក​មិន​គួរព្រងើយកន្តើយរ​មើល​‌ប្អូន​របស់​អ្នក ក្នុងថ្ងៃ​ដែល​គេ​ជួបទុក្ខ​វេទនា​ឡើយ ក៏​មិន​គួរ​មាន​ចិត្ត​រីក‌រាយ​នឹង​ប្រជា‌ជន​យូដា នៅ​ថ្ងៃ​ដែល​គេ​ត្រូវ​បំផ្លាញ​នោះ​ដែរ អ្នក​មិន​គួរ​អួត​ខ្លួន​នៅ​ថ្ងៃ​ដែល​គេ​មាន​ភាពតានតឹង​ឡើយ។
\v 13 អ្នក​មិន​គួរ​ចូល​ទៅ​ក្នុង​ទ្វារ​ក្រុង​របស់​​ប្រជា‌រាស្ត្រ​របស់​យើង​ក្នុងគ្រាមហន្តរាយទេ ។ អ្នក​មិន​គួរ​នាំ​គ្នា​ឈរ​មើល​ទាំង​ត្រេក​អរ នឹង​គេ​ក្នុងថ្ងៃដែលគេរង​ទុក្ខ​ឡើយ។ នៅ​ថ្ងៃ​ដែល​គេ​ជួប​មហន្តរាយ អ្នក​មិន​គួរ​ឆ្លៀត​លួច​យកទ្រព្យសម្បត្តិរបស់​គេ​សោះ។
\v 14 អ្នក​មិន​គួរ​ឈរ​ស្កាត់​នៅ​ត្រង់​ផ្លូវ​បំបែក ដើម្បី​សម្លាប់​ជនភៀសខ្លួន ក៏​មិន​គួរ​ធ្វើអាក្រក់ដល់អ្នកដែល​នៅ​មាន​ជីវិត​រស់ក្នុង​ទុក្ខ​លំបាក​ឡើយ។
\s5
\v 15 ដ្បិត​ថ្ងៃ​របស់​ព្រះ‌អម្ចាស់​នៅ​ជិត​បង្កើយ ដើម្បីទាស់​នឹង​អស់​ទាំង​ជនជាតិ។ អ្នក​បាន​ប្រព្រឹត្ត​យ៉ាង​ណា ព្រះក៏​នឹង​ប្រព្រឹត្ត​ចំពោះ​អ្នក​យ៉ាង​នោះ​ដែរ អំពើ​ដែល​អ្នក​បាន​ប្រព្រឹត្ត នោះ​នឹង​ធ្លាក់​មក​លើ​ក្បាល​អ្នក​វិញ។
\v 16 ដ្បិត​ដែល​អ្នក​បាន​ផឹកស្រវឹង​នៅ​លើ​ភ្នំ​បរិសុទ្ធ​របស់​យើង​ជា​យ៉ាង​ណា អស់​ទាំង​ជនជាតិ​នៅ​ជុំ​វិញ​អ្នក​ក៏​នឹងបន្ត​ផឹក​យ៉ាង​នោះ​ដែរ ពួកគេ​នឹង​ផឹក ហើយ​គេ​នឹង​លេប​ចូល​ទៅ រួច​គេ​នឹងវិនាសសូន្យទៅ។
\s5
\v 17 ប៉ុន្តែនៅលើ​ភ្នំ​ស៊ីយ៉ូន​នឹង​មាន​អស់​អ្នក​ដែលគេច​រួច​ជីវិត នោះ​នឹង​បាន​បរិសុទ្ធ ពូជ​ពង្ស​យ៉ាកុប​នឹង​បាន​កេរ‌្ត៍អាករ​របស់​ខ្លួន​វិញ។
\v 18 ពូជ​ពង្ស​យ៉ាកុប​នឹង​បាន​ដូច​ជា​ភ្លើង​ ចំណែក ពូជ​ពង្ស​យ៉ូសែប​ជា​អណ្ដាត​ភ្លើង ចំណែក​ពូជ​ពង្ស​អេសាវ​នឹង​បាន​ដូច​ជា​ជញ្ជ្រាំង ហើយ​ភ្លើង​នោះ​នឹងឆាប​ឆេះ​គេ រួច​បន្សុស​គេ​អស់​ទៅ គ្មាន​អ្នកណា​សល់​នៅ​ក្នុង​ពូជ​ពង្ស​អេសាវ​ឡើយ ដ្បិត​ព្រះ‌អម្ចាស់មាន​ព្រះ​បន្ទូល​ហើយ»។
\s5
\v 19 អស់​អ្នក​នៅ​តំបន់​ណេកិប​នឹង​កាន់​កាប់​ភ្នំ​របស់​អេសាវ ហើយ​អស់​អ្នក​នៅ​ទឹកដី​ទំនាប នឹង​កាន់​កាប់ទឹកដី​របស់​ពួក​ភីលី‌ស្ទីន។ ពួកគេ​នឹង​កាន់​កាប់​ទឹកដី​វាល​របស់​អេប្រាអិម និង​ទឹកដី​របស់​សាម៉ារី ហើយ​បេនយ៉ាមីន​នឹង​កាន់​កាប់ទឹកដី​កាឡាត។
\s5
\v 20 ការនិរទេសខ្លួនរបស់ជនជាតិ​នៃ​កូន​ចៅ​អុីស្រា‌អែល​ដែល​ជាប់​ជា​ឈ្លើយ នឹង​កាន់​កាប់​ទឹកដី​របស់​ពួក​កាណាន រហូត​ដល់​ក្រុងសារិបតា។ ហើយ​ពួក​ក្រុង​យេរូ‌សាឡិម ដែល​ជាប់​ជា​ឈ្លើយ​នៅ​សេផារ៉ាឌ នឹង​កាន់​កាប់​ក្រុង​នានា​នៅ​តំបន់​ណេកិប។
\v 21 អស់​អ្នក​ដែល​បាន​រំដោះ​នឹង​ឡើង​មក​ភ្នំ​ស៊ីយ៉ូន ដើម្បី​គ្រប់​គ្រង​ភ្នំ​របស់​អេសាវ ហើយ​រាជ្យ​នោះ​នឹង​បាន​ជា​របស់​ព្រះ‌អម្ចាស់។