km_ulb/26-EZK.usfm

2523 lines
640 KiB
Plaintext
Raw Permalink Blame History

This file contains invisible Unicode characters

This file contains invisible Unicode characters that are indistinguishable to humans but may be processed differently by a computer. If you think that this is intentional, you can safely ignore this warning. Use the Escape button to reveal them.

\id EZK
\ide UTF-8
\h អេសេគាល
\toc1 អេសេគាល
\toc2 អេសេគាល
\toc3 ezk
\mt អេសេគាល
\s5
\c 1
\cl ជំពូក ១
\p
\v 1 ក្នុងឆ្នាំ​ទី​សាម​សិប ខែ​ទីបួន ហើយនៅ​ថ្ងៃ​ទី​ប្រាំនៃខែនោះ វាបានមកដល់ ពេលខ្ញុំ​នៅ​ជា‌មួយ​ពួក​ឈ្លើយ នៅ​មាត់​ទន្លេ​កេបារ។ ផ្ទៃមេឃ​បាន​បើកចំហ ហើយ​ខ្ញុំ​បានឃើញ​និមិត្ត​ពី​ព្រះជាម្ចាស់។
\v 2 នៅ​ថ្ងៃ​ទី​ប្រាំនៃខែនោះ ហើយក៏ជាឆ្នាំទីប្រាំនៃការ​ជាប់​ជា​ឈ្លើយរបស់​ស្តេច​យ៉ូយ៉ា‌គីន​
\v 3 ដ្បិត ព្រះបន្ទូលនៃព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ដល់អេសេ‌គាល​ជា​កូន​ប៊ូស៊ី ដែល​ជាបូជាចារ្យ​នៅ​ក្នុងទឹកដី​ខាល់ដេ​ក្បែរ​ទន្លេ​កេបារ ហើយ​ព្រះ‌ហស្តនៃព្រះអម្ចាស់ដាក់​លើ​លោក​នៅ​ទី​នោះ។
\s5
\v 4 ក្រោយមក ខ្ញុំ​បាន​មើល​ទៅ ហើយក៏មាន​ខ្យល់​ព្យុះ​ចេញ​មកពី​ទិស​ខាង​ជើង មាន​ដុំ​ពពក​យ៉ាង​ធំ ហើយ​បញ្ចេញ​ពន្លឺ​នៅ​ខាងក្នុង ហើយ​ពន្លឺនៅជុំវិញ និងនៅខាងក្នុងវាដែរ ហើយ​ភ្លើងនោះចេញ​ពន្លឺមាន​ពណ៌លឿងទុំនៅក្នុងពពក។
\v 5 ហើយ​នៅ​ចំកណ្ដាល​នោះ ក៏​មាន​​ដូច​ជា​សត្វ​ដែលមាន​ជីវិត​បួន​រូប។ គឺជាភាពដូចរបស់សត្វទាំងនោះ ពួកគេ​គ្រប់​គ្នា​មាន​ភាព​ដូច​ជា​មនុស្ស
\v 6 ប៉ុន្តែ ពួកគេម្នាក់ៗមាន​មុខដល់ទៅ​បួន ហើយសត្វដែល​មានជីវិតទាំងនោះ ម្នាក់ៗគឺមាន​ស្លាបបួន។
\s5
\v 7 ជើង​សត្វ​ទាំង​នោះគឺ​ត្រង់ៗ ប៉ុន្តែ បាតជើងដូច​ជា​ក្រចកសេះ នៃកំភួនជើង​គោដែលភ្លឺ​ចាំង​ដូច​ជា​​ខាត់លង្ហិន​ដែរ
\v 8 ប៉ុន្តែ ពួកគេមានដៃជាមនុស្សនៅក្រោម​ស្លាបមានគ្រប់ទាំងបួនទិស​។ ដ្បិត ទាំងបួន ​មុខរបស់ពួកគេ ហើយនិង​ស្លាបគឺយ៉ាងនេះ។
\v 9 ស្លាបរបស់ពួកសត្វ​ទាំង​នោះ​ គឺជាប់​​គ្នាស្មើណាស់ ពីស្លាបមួយទៅជាប់មួយទៀត ហើយស្លាបនិមួយៗគឺមិនប្រច្រាស់គ្នាឡើយ ផ្ទុយទៅវិញ ស្លាបទាំងនោះគឺត្រង់ទៅមុខ។
\s5
\v 10 ភាពដូចនៃមុខរបស់ពួកគេដូច​ជា​មុខមនុស្សដែរ។ ទាំង​បួន​មាន​មុខ​ដូច​ជា​សិង្ហ​ខាង​ស្តាំ ហើយទាំង​បួន​ក៏​មាន​មុខ​ដូច​ជា​គោ​នៅ​ខាង​ឆ្វេង។ ពួកគេ​ទាំង​បួន​មាន​មុខ​ដូច​ជា​ឥន្ទ្រីដែរ។
\v 11 ​មុខរបស់ពួកគេគឺដូច្នោះ មានស្លាប​ពីរ​ជាប់​ត​គ្នា​ត្រដាង​ខាង​លើ ដូច្នោះ ហើយ​ស្លាបរបស់ពួកគេបានលាត្រឡាងឡើងនៅលើ ហើយតួមានជីវិតទាំងនោះមានស្លាបមួយគួរ ហើយស្លាបនោះដែលប៉ះស្លាបតួរមានជីវិតផ្សេងទៀត ហើយស្លាបមួយគួរនោះ​បិតបាំងខ្លួនរបស់គេ
\v 12 ម្នាក់ៗបានហោះ​​ទៅ​ខាង​មុខ ហើយកន្លែង​ណា ​ដែល​ព្រះ‌វិញ្ញាណ​ឲ្យពួកគេទៅ ពួកគេ​ក៏​ទៅ​តាម ដោយមិនដែល​ងាក​ក្រោយ​ឡើយ។
\s5
\v 13 ដ្បិត​តួរដែលមាន​ជីវិត​ទាំង​នោះ ​ទ្រង់​ទ្រាយ​របស់ពួកគេដូច​ជា​រងើក​ភ្លើង ហើយ​ក៏ដូច​ជា​ចន្លុះ​ឆេះដែរ ពន្លឺភ្លើងបាន​ទ្រោល​ចុះ​ឡើង​នៅ​កណ្ដាល​តួរ​មាន​ជីវិត​ទាំង​នោះ ហើយក៏មានភ្លើង​ចាំងនៃ​ផ្លេក‌បន្ទោរ។​
\v 14 តួរដែលមាន​ជីវិត​ទាំង​នោះ ក៏បាន​ហោះ​ទៅ​មុខហើយមកក្រោយវិញ ហើយពួកគេមើល​ទៅ​ដូច​ជា​ផ្លេក‌បន្ទោរ!
\s5
\v 15 ពេល​ខ្ញុំ​កំពុង​មើល​ទៅកាន់តួរ​មាន​ជីវិត​ទាំង​នោះ នៅទីនោះគឺមាន​កង់​នៅ​លើ​ដី ដែលក្បែរ​តួរមាន​ជីវិត​ទាំង​នោះ។
\v 16 ការនេះគឺមានភាពដូច ​ជាទំរង់របស់កង់​ទាំង​នោះ ហើយកង់នីមួយៗមើល​ទៅ​ដូច​ជា​ត្បូង​កណ្ដៀង ហើយកង់​ទាំង​បួន​មាន​រាង​ដូច​គ្នា ទំរង់ភាពដូចរបស់ពួកគេ គឺ​ដូច​ជា​កង់​មួយបានប្រសព្វ​ជាមួយកង់ផ្សេងទៀត។
\s5
\v 17 ពេល​កង់​ទាំងនោះធ្វើចលនា គឺកង់ទាំងអស់​ទៅមុខមិនមានការបែរទៅរកទិសណាផ្សេងពីផ្លូវខាងមុខរបស់តួរមានជីវិតទេ។
\v 18 ហើយដូចជាខ្នង​កង់វិញ គឺកង់ទាំងនោះខ្ពស់​​គួរអោយខ្លាច ដ្បិតខ្នង​កង់​ទាំង​បួន​នោះ មានពេញដោយគ្រប់​ភ្នែក​នៅ​ជុំ‌វិញ។
\s5
\v 19 កាល​ណា​តួរមាន​ជីវិត​ទាំង​បួន​បាន​ហោះ​ទៅមុខ កង់​ទាំង​នោះ​ក៏​អម​ទៅជាមួយ​ដែរ។ កាល​ណា​តួរ​មាន​ជីវិត​ទាំង​បួន​បាន​លើក​ឡើង​ផុត​ពី​ផេនដី​ទៅ កង់​ទាំង​នោះ​ក៏​បាន​លើក​ឡើង​ទៅជាមួយ​ដែរ។
\v 20 ទីកន្លែង​ណា​ដែល​ព្រះ‌វិញ្ញាណ​បានទៅ ពួកតួរមានជីវិតក៏ទៅតាម កង់​ទាំង​នោះ​ក៏​ហោះឡើងទៅ​ជាមួយដែរ ដ្បិតវិញ្ញាណ​របស់​តួរ​មាន​ជីវិតទាំងនោះបាន​នៅ​ក្នុង​កង់​នោះដែរ។
\v 21 ពេល​ណា​តួរមានជីវិត​នោះ​ទៅ​មុខ កង់​ក៏​ទៅ​ដែរ ពេល​ណា​តូរមានជីវិតនោះ​ឈប់ កង់​ក៏​ឈប់​ដែរ កាល​ណា​តួរមានជីវិត​នោះ​ឡើង​ផុត​ពី​ដី កង់​ទាំង‌នោះក៏​​លើក​ឡើងទៅជាមួយគ្នា ដោយព្រោះវិញ្ញាណ​របស់​តួរមាន​ជីវិត បាន​នៅ​​ក្នុង​កង់​ទាំងនោះ។
\s5
\v 22 នៅខាង​លើ​ក្បាល​តួរមាន​ជីវិតទាំងនោះ មាន​ដូច​ជា​​ផ្ទៃដ៏ធំមួយនៅលើកំពូល វាមើល​ទៅ​ដូច​ជា​ចរណៃ​គួរ​ស្ញែង‌ខ្លាច ហើយ​ក៏​លាត​ពី​លើ​ក្បាល​តួ​រមានជីវិតទាំង​នោះ។
\v 23 នៅ​ក្រោម​ផ្ទៃ​ដ៏ធំ​​នោះ ​ស្លាបរបស់តួ​មានជីវិតនៅមួយបាន ត្រដាង​ទៅ​ត្រង់​តៗ​គ្នាហើយប៉ះស្លាបគ្នាទៅវិញទៅមក។ តួរមានជីវិតនីមួយៗគឺមាន​គួ ​ដើម្បីបិតបាំងពួកគេ ហើយគួនីមួយៗក៏អាចយកមកបាំង​បិតរងកាយរបស់ពួកគេដែរ។
\s5
\v 24 បន្ទាប់មក ខ្ញុំបាន​ឮ​សូរ​សម្លេងរបស់ពួកគេ។ ​ដូច​ជា​សូរ​ទឹក​ធ្លាក់ដ៏ធំ។ គឺ​ដូច​ជា​ព្រះ‌សូរ‌សៀង​នៃ​ព្រះ​ជាម្ចាស់ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា នៅពេលណាពួកតួរមានជីវិតធ្វើចលនា។ គដូចជាសម្លេងព្យុុះភ្លៀង។ ដូចជាសម្លេងកងទ័ពដែរ។ កាល​ណា​តួ​ទាំង​នោះ​ឈប់ ក៏ទម្លាក់​ស្លាប​ចុះ​មក​វិញ។
\v 25 មាន​ឮ​សំឡេង​ពី​ផ្ទៃ​មេឃមកដល់ខាងក្រោម ​លើ​ក្បាល​តួ​មានជីវិតទាំង​នោះ ពួកគេក៏នៅស្ងៀមហើយដាក់ស្លាបចុះ។
\s5
\v 26 ពីលើផ្ទៃដ៏ធំហើយនៅខាងក្រោម ដែលនៅពីលើក្បាល​ដូច​ជា​បល្ល័ង្ក ដែល​មើល​ទៅ​ដូច​ជា​ត្បូង​កណ្តៀង ហើយ​មើលពីទ្រង់​ទ្រាយ​ដែល​មាន​រាង​ដូច​ជា​បល្ល័ង្ក​​ នោះក៏មានឃើញ​ ​ដូច​ជា​រូបរាងមនុស្ស​ម្នាក់។
\s5
\v 27 ខ្ញុំ​ក៏​ឃើញពន្លឺ​ពណ៌​ដូច​ជា​លង្ហិន​ខាត់​រលោង មើល​ទៅ​ដូច​ជា​ភ្លើងនៅ​ខាង​ក្នុងវា ​ដូច​ជា​ត្រគាករបស់វា​ឡើងទៅលើ ហើយ​ខ្ញុំក៏ឃើញ​ពី​ត្រគាកចុះ​ទៅ​ខាង​ក្រោម ដែលមើលទៅ​ដូច​ជា​ភ្លើង ហើយ​មាន​រស្មី​ភ្លឺ​នៅ​ជុំ‌វិញផង។
\v 28 ​មាន​ភាព​ដូច​ជា​ឥន្ទធនូ​ដែល​នៅ​ក្នុងពពក ក្នុង​ថ្ងៃ​ដែល​មាន​ភ្លៀង ហើយក៏មានដូចជាពន្លឺភ្លើនៅជំវិញវាផងដែរ។ វាដូចជា​រូបរាង​ដែលដូចជា​សិរី‌ល្អ​របស់​ព្រះ‌អម្ចាស់។ ពេល​ខ្ញុំ​បាន​ឃើញវា​ ខ្ញុំ​ក្រាប​ចុះ​ដល់​ដី ហើយ​ខ្ញុំ​ឮ​ព្រះ‌សម្លេងបានថ្លែងឡើង។
\s5
\c 2
\cl ជំពូក ២
\p
\v 1 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា «កូន​មនុស្សអើយ ចូរ​ក្រោក​ឈរ​ឡើង យើងនឹងនិយាយ​ជា‌មួយ​អ្នក»។
\v 2 ពេល​ព្រះ‌អង្គ​កំពុង​មាន​ព្រះ‌បន្ទូល​នឹង​ខ្ញុំ ​ព្រះ‌វិញ្ញាណ​ក៏​មក​សណ្ឋិត​នៅ​ក្នុង​ខ្ញុំ ហើយ​បាន​ឲ្យជើងខ្ញុំឈរ​ឡើង ហើយខ្ញុំ​ក៏​ឮ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ។
\v 3 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា «កូន​មនុស្ស​អើយ យើង​ចាត់​អ្នក​ឲ្យ​ទៅ​រកប្រជាជនអុីស្រា‌អែល គឺ​ជា​ជនជាតិដែល​រឹង​ចចេសហើយ​បាន​បះ‌បោរ​នឹងយើង ទោះ​ទាំង​ខ្លួន​គេ និង​បុព្វ‌បុរស​របស់​គេ ក៏​បាន​រំលងទាស់​នឹង​យើង រហូត​ដល់​ថ្ងៃ​នេះ!
\s5
\v 4 កូនចៅរបស់ពួកគេគឺមានមុខចចេស ហើយមានចិត្តរឹង។ យើងចាត់អ្នកឲ្យទៅរកពួកគេ ហើយអ្នកត្រូវ​ប្រាប់​ពួកគេ​ថា នេះគឺជាអ្វីព្រះ‌អម្ចាស់‌​លើអស់ទាំងព្រះ‌បន្ទូល​។
\v 5 ទោះ​បើពួក​គេ​ស្តាប់ ឬ​មិន​ស្តាប់​ក្តី។ ​ពួកគេ​ជា​ពូជ‌ពង្ស​រឹង​ចចេស ប៉ុន្តែពួក​គេ​នឹង​ដឹង​ថា យ៉ាងហោចមានព្យាការី​មួយ​បាន​មក​ក្នុង​ចំណោមពួក​គេ​។
\s5
\v 6 ​អ្នកវិញ កូន​មនុស្ស​អើយ កុំ​ខ្លាច​គេ​ឡើយ ក៏​កុំ​ខ្លាច​ចំពោះកិច្ចការរបស់គេដែរ។ ​ចូរក៏​កុំ​ខ្លាច ទោះ​បើ​មាន​បន្លា និង​អញ្ចាញ​មក​ទាស់​នឹង​អ្នក ដោយអាស្រ័យ​នៅ​កណ្ដាល​ពួក​ខ្យា​ដំរី​ក៏​ដោយ។ កុំ​ខ្លាច​ពាក្យ​សម្ដីរបស់ពួក​គេ​ ឬក៏​កុំ​ស្លុត​ចិត្ត​នឹង​ទឹក​មុខ​គេ​ ចាប់តាំងពួក​គេ​ជា​ពូជ‌ដែលបះបោរ។
\s5
\v 7 ប៉ុន្តែ អ្នក​ត្រូវ​ថ្លែង​ពាក្យ​របស់​យើង​ប្រាប់​គេ ទោះ​បើ​គេ​ព្រម​ស្តាប់ ឬ​មិន​ព្រម​ក៏ដោយ ពីព្រោះគេ​រឹង​ចចេសខ្លាំង​ណាស់។
\v 8 ប៉ុន្តែ អ្នកកូន​មនុស្ស​អើយ ចូរ​ស្តាប់​សេចក្ដី​ដែល​យើង​ប្រាប់​អ្នក​។ ​កុំ​មាន​ចិត្ត​រឹង​ចចេស ដូច​ជា​ពូជ‌បះបោរ​នេះ​ឡើយ។ ចូរ​បើក​មាត់​បរិភោគ​របស់​ដែល​យើង​ឲ្យ​ដល់​អ្នក!»
\s5
\v 9 កាល​ខ្ញុំ​កំពុង​តែ​មើល នោះ​ឃើញ​មាន​ដៃ​មួយ​លូក​មក​ដល់​ខ្ញុំ នៅក្នុងនោះ​ឃើញ​ក្រាំង​មួយ​។
\v 10 ព្រះ‌អង្គ​ក៏​បើក​ក្រាំង​នោះ​នៅ​មុខ​ខ្ញុំ វាបាន​សរសេរ​ទាំង​ខាង​ក្នុងនិង​ខាង​ក្រៅដែរ មាន​កត់​ទុក​សុទ្ធ​តែ​ពាក្យ​ទំនួញ ពាក្យ​កាន់ទុក្ខ និង​ក្ដី​វេទនា។
\s5
\c 3
\cl ជំពូក ៣
\p
\v 1 ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា «កូន​មនុស្ស​អើយអ្វីដែលអ្នកឃើញចូរ​បរិភោគ។ ​បរិភោគក្រាំង​ រួច​ទៅ​ថ្លែងដល់កូនចៅ​អុីស្រា‌អែល​»។
\v 2 ដូច្នោះខ្ញុំ​ក៏​បើក​មាត់ខ្ញុំ ហើយ​ព្រះអង្គ​ឲ្យ​ខ្ញុំ​ទទួល​ទាន​ក្រាំង​នោះ។
\v 3 ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា «កូន​មនុស្ស​អើយ ចូរ​បរិភោគ​ក្រាំង​ដែល​យើង​ប្រគល់​ឲ្យអ្នកបានពេញពោះទៅ!»។ ដូច្នោះខ្ញុំ​ក៏​ទទួល​ទាន​ក្រាំង​នោះ ហើយវាមាន​រស‌ជាតិ​ផ្អែម ដូច​ទឹក​ឃ្មុំ​នៅ​ក្នុង​មាត់​ខ្ញុំ។
\s5
\v 4 ក្រោយមកព្រះអង្គមានបន្ទូល​មក​ខ្ញុំ​ «កូនមនុស្សអើយ ចូរ​ទៅ​រក​កូនចៅ​អុីស្រា‌អែល ហើយ​ថ្លែង​ពាក្យ​របស់​យើង​ប្រាប់ពួក​គេ។
\v 5 ដ្បិត​អ្នក​​មិន​បាន​ឲ្យ​ទៅ​រក​មនុស្សដទៃ ដែល​និយាយ​ភាសា​ពិបាក​ស្ដាប់ ប៉ុន្តែទៅរកកូនចៅអីុស្រាអែលវិញ
\v 6 ​មិនមែនទៅរក​ជនជាតិជា​ដ៏ធំ ហើយ​និយាយ​ភាសា​ពិបាក​ស្ដាប់ និង​ពាក្យ​ដែល​អ្នក​មិន​យល់​បានទេ! ប្រសិន​បើ​យើង​ចាត់​អ្នក​ទៅ​អ្នកទាំងនោះ ពួក​គេ​មុខ​ជា​ស្ដាប់​អ្នក​យល់។
\v 7 ប៉ុន្តែកូនចៅ​អុីស្រា‌អែល​ដែលនឹង​មិន​ចង់​ស្ដាប់​អ្នក ដ្បិត​ពួក​គេនឹងមិនចង់ស្តាប់យើងដែរ។ ដូច្នោះពូជ‌ពង្ស​អុីស្រា‌អែល​ទាំង​មូល ​ជា​មនុស្ស​ថ្ងាសរឹង និង​មាន​ចិត្ត​រឹង។
\s5
\v 8 មើល៍! យើង​ធ្វើ​ឲ្យ​មុខរបស់អ្នកក្រាស់​ ដូចជាមុខរបស់ពួកគេដែរ ហើយថ្ងាសរបស់អ្នករឹងដូចជា​របស់​ពួក​គេដែរ។
\v 9 យើង​ធ្វើ​ឲ្យ​ថ្ងាសរបស់អ្នក​ដូច​ពេជ្រ ហើយ​រឹង​ជាងត្បូងដែរ! កុំ​ខ្លាច​ពួក​គេឬ កុំ​ញ័រ​រន្ធត់​នៅ​ចំពោះ​មុខ​ពួក​គេ​ឡើយ តាំងពី​ពួកគេ​ទាំង​នោះ​ជា​ពូជ​បះ‌បោរ»។
\s5
\v 10 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ទៀត​ថា «កូន​មនុស្ស​អើយ ចូរ​ទទួល​អស់​ទាំង​ពាក្យ​ដែល​យើង​នឹង​ប្រាប់​ដល់​អ្នក ទុក​នៅ​ក្នុង​ចិត្ត​ចុះ ហើយ​ស្តាប់​ដោយ​ត្រចៀក​ផង!
\v 11 ក្រោយមក ចូរ​ទៅ​ពួក​អ្នក​ដែល​នៅ​ជា​ឈ្លើយ ហើយជា​ជនជាតិរបស់អ្នក ហើយ​និយាយ​ទៅកាន់ពួកគេ។ ចូរប្រាប់ពួកគេ នេះគឺជា​អ្វីដែលព្រះ‌បន្ទូលព្រះអម្ចាស់ដ៏ជាព្រះ ទោះ​បើ​គេ​ព្រម​ស្តាប់​ ឬ​មិន​ព្រម​ស្តាប់​ក្តី»។
\s5
\v 12 ក្រោយមក ព្រះ‌វិញ្ញាណបរិសុទ្ធ​លើក​ខ្ញុំ​ឡើង ហើយ​ខ្ញុំ​ឮ​សូរ​សំឡេង​អឺង​កង​ពី​ក្រោយ​ខ្ញុំ​ពីការរញ្ជួយផែនដី «សូម​ថ្វាយព្រះពរ​សិរី‌រុងរឿង​ពី​​ព្រះ​​ដំណាក់នៃ​ព្រះ‌អង្គ!»
\v 13 មានឮ​សូរ​សម្លេង​នៃ​ស្លាប​របស់​តូរ​មាន​ជីវិត​ទាំង​នោះ​ដែល​ប៉ះ​គ្នា ហើយនិងសម្លេង​កង់​ទាំង​នោះ​ ដែល​អម​មកជាមួយតួរមានជីវិតទាំងនោះ ហើយនិង​សម្លេងនៃការរញ្ជួយដី។
\s5
\v 14 ព្រះ‌វិញ្ញាណ​បានលើក​ខ្ញុំ​ឡើង​ហើយយក​ចេញ ហើយ​ខ្ញុំ​ក៏​ទៅ​ដោយ​មាន​សេចក្ដី​ជូរ​ចត់ ដោយកំហឹងនៅក្នុងវិញ្ញាណ​របស់ខ្ញុំ ដ្បិតព្រះ‌ហស្ត​នៃ​ព្រះ‌អម្ចាស់​​សង្កត់​លើ​ខ្ញុំ​ដោយព្រះចេស្តា!
\v 15 ដូច្នោះ ខ្ញុំ​ទៅ​ជួប​ពួក​ដែល​ជាប់​ជា​ឈ្លើយ នៅ​ថេលអាប៊ីប ក្បែរ​ទន្លេ​កេបារ ជា​កន្លែង​ដែលពួក​គេ​អាស្រ័យ​នៅ ហើយខ្ញុំ​ស្នាក់​នៅ​ទី​នោះ​ក្នុង​ចំណោម​ពួក​គេ​ សម្រាប់ប្រាំពីរថ្ងៃ ទាំងថប់​ព្រួយខ្លាំង ដ៏លើសលប់។
\s5
\v 16 រួចហើយ វាបានកើតឡើង​ប្រាំពីរ​ថ្ងៃ​ក្រោយមក ដែល​ព្រះអម្ចាស់បាន​មក​ដល់​ខ្ញុំ​ថា
\v 17 «កូន​មនុស្ស​អើយ យើង​បាន​តាំង​អ្នក​ឲ្យ​ជា​អ្នក​យាម សម្រាប់កូនចៅ​អ៊ីស្រា‌អែល ដូច្នោះ អ្នក​ត្រូវ​ស្តាប់​ពាក្យ​ពី​មាត់​យើង ហើយទៅ​ប្រាប់​គេ​ពីការរំលឹករបស់​យើង​។
\v 18 ពេល​យើង​និយាយទៅកាន់​មនុស្ស​អាក្រក់​ អ្នក​នឹង​ត្រូវ​ស្លាប់​ជា​ពិត ហើយ​អ្នក​មិនព្រម​ទៅ​ប្រាប់​គេ ឬ​រំលឹក​មនុស្ស​អាក្រក់​ទេ អំពី​ការអាក្រក់​របស់​គេ ដូច្នោះគេ​អាច​នៅមានជីវិត ហើយ​មនុស្ស​អាក្រក់​នឹង​ស្លាប់​ក្នុង​អំពើ​ទុច្ចរិត​របស់​ពួកគេ តែ​យើង​នឹង​ទារ​ឈាម​របស់​គេ​ពី​ដៃ​អ្នក​វិញ។
\v 19 ប៉ុន្តែ បើ​អ្នក​រំលឹក​ដល់​មនុស្ស​អាក្រក់​នោះ ហើយ​គេ​មិន​ព្រម​បែរ​ចេញ​ពី​អំពើ​អាក្រក់ ឬ​ពី​ការ​អាក្រក់​របស់​ខ្លួន​ទេ បន្ទាប់មក​គេ​នឹង​ត្រូវ​ស្លាប់​ក្នុង​អំពើ​បាបរបស់ពួកគេ តែ​អ្នក​នឹង​បាន​ជួយជីវិតខ្លួន​ឲ្យ​រួច​វិញ។
\s5
\v 20 ប្រសិនបើ​មនុស្ស​សុចរិតម្នាក់​បាន​លះ​ចោល​អំពើ​សុចរិត​របស់​ខ្លួន ទៅ​ប្រព្រឹត្ត​អំពើមិនត្រិមត្រូវ ហើយ​យើង​ដាក់​បញ្ហា​ឲ្យ​ពួកគេចំពប់​ ហើយ​គេ​នឹង​ត្រូវ​ស្លាប់។ ​ដោយ​ព្រោះ​អ្នក​មិន​បាន​ប្រាប់ដល់​គេ ​គេ​នឹង​ស្លាប់​ក្នុង​អំពើ​បាប​របស់​​គេ ហើយ​យើងនឹង​មិន​នឹក​ចាំ​ពី​អំពើ​សុចរិត​ ដែល​គេ​បាន​ប្រព្រឹត្ត​ដែរ តែ​យើង​នឹង​ទារ​ឈាមរបស់ពួក​គេ​ពី​ដៃ​អ្នក​។
\v 21 ប៉ុន្តែ បើ​អ្នក​បាន​‌ប្រាប់​ដល់​មនុស្ស​សុចរិត ដើម្បី​ឲ្យ​គេ​បាន​ឈប់​​ធ្វើ​បាប​ ដូច្នោះហើយ​ពួកគេនឹងមិនធ្វើបាប​ទៀតទេ ហើយ​គេ​នឹង​រស់​នៅ​ជា​ពិត ដោយ​ព្រោះ​បាន​ឮការរំលឹក​របស់​អ្នក ហើយអ្នក​នឹង​បាន​ជួយជីវិតខ្លួន​ឲ្យ​រួច​វិញ»។
\s5
\v 22 ដូច្នោះ ព្រះ‌ហស្ត​នៃ​ព្រះ‌អម្ចាស់ក៏​សណ្ឋិត​នៅ​លើ​ខ្ញុំ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ «ចូរ​ក្រោក​ឡើង! ចេញ​ទៅ​ទី​វាល នៅ​ទី​នោះ​យើង​នឹង​និយាយ​ជា‌មួយ​អ្នក!»
\v 23 ខ្ញុំ​ក៏​ក្រោក​ឡើង​ រួចចេញ​ទៅទី​វាល ហើយ​នៅទីនោះមាន​សិរី‌ល្អ​នៃ​ព្រះ‌អម្ចាស់​សណ្ឋិត​ ដូច​ជា​សិរី‌ល្អ​ដែល​ខ្ញុំ​បាន​ឃើញ​ នៅ​ក្បែរ​ទន្លេ​កេបារ​ដែរ ដូច្នោះខ្ញុំ​ក៏​ដួល​ផ្កាប់​មុខ។
\s5
\v 24 ព្រះ‌វិញ្ញាណ​ព្រះ‌អង្គ​មក​សណ្ឋិត​នៅ​ក្នុង​ខ្ញុំ ហើយ​លើក​ខ្ញុំ​បញ្ឈរ​ឡើង ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​នឹង​ខ្ញុំ ហើយ​ប្រាប់​ថា៖ «ចូរ​អ្នក​ចូល​ទៅ​ក្នុង​ផ្ទះ ហើយ​បិទ​ទ្វារ​ទៅ។
\v 25 សម្រាប់ពេលនេះ​កូន​មនុស្ស​អើយ ពួកគេ​នឹង​ដាក់​ខ្សែចំណងជាប់​នឹង​អ្នក ហើយ​ចង​អ្នក​ដោយ​ខ្សែនោះ ដូច្នោះអ្នក​មិនអាច​ចូល​ទៅក្នុង​កណ្ដាលពួក​គេ​​បានឡើយ។
\s5
\v 26 យើង​នឹង​ធ្វើ​ឲ្យ​អណ្ដាត​អ្នក ជាប់​នៅ​នឹង​ក្រអូម​មាត់ ដូច្នោះ​អ្នក​ទៅ​ជា​និយាយមិនកើត ហើយ​អ្នកនឹងមិនអាច​បន្ទោស​ដល់​ពួកគេ​ ចាប់តាំងពួក​គេ​ជា​មនុស្សដែលបះបោរ។
\v 27 ប៉ុន្តែ ពេល​យើង​និយាយ​ជាមួយ​អ្នក ​យើង​នឹង​បើក​មាត់​អ្នក​ឡើង ដូច្នោះ​អ្នក​នឹង​និយាយទៅពួកគេ​ នេះគឺជាអ្វីព្រះ‌អម្ចាស់‌មាន​ព្រះ‌បន្ទូល។​ អ្នក​ណា​ដែល​ស្តាប់ នឹងស្តាប់​ចុះ អ្នក​ណា​ដែល​មិន​ព្រម​ស្តាប់​ទេ នឹងមិនព្រមស្តាប់ ដ្បិតពួក​គេ​ជាប្រជាជនដែលបះបោរ!»
\s5
\c 4
\cl ជំពូក ៤
\p
\v 1 «ប៉ុន្តែ កូន​មនុស្ស​អើយ ចូរ​យក​ឥដ្ឋ​មួយ​ដុំ​មក​ដាក់​នៅ​មុខ​អ្នក។ រួចហើយ​ឆ្លាក់​ផែន​ទី​ក្រុង​យេរូ‌សាឡិម​នៅ​លើ​វា។
\v 2 រួច​ហើយនាំ​ទាហាន​មក​ឡោម‌ព័ទ្ធវា ហើយ​សង់​ប៉មដើម្បីទាស់នឹងវា។ ក្រោកឡើងនិងវាយប្រហារ​ទាស់​នឹងក្រុង​នេះ ហើយ​ធ្វើ​​កំផែង​ជុំ‌វិញ​ក្រុង។
\v 3 រួចហើយត្រូវ​យក​បន្ទះ​ដែក​របស់អ្នកមកធ្វើ​ជា​ជញ្ជាំងដើម្បី​ខណ្ឌខ្លយន​អ្នក​នឹង​ទី​ក្រុង​នេះ រួចហើយ​ត្រូវវាយចូលទាស់នឹង​ទីក្រុងនោះ ដ្បិតទីក្រុងនេះនឹងត្រូវ​នៅក្រោមការ​ឡោម‌ព័ទ្ធ​របស់អ្នកនឹងទាស់វា។ នេះ​ជា​ទី​សម្គាល់​សម្រាប់ជនជាតិអុីស្រា‌អែល។
\s5
\v 4 រួចហើយចូរ​អ្នក​ដេក​ទៅ​ខាង​ឆ្វេង ហើយ​ដាក់ពួកអ្នកដែលមានបាប​របស់ប្រជាជនអុីស្រា‌អែលនៅ​លើ​វា អ្នក​ត្រូវ​ទទួលអំពើ​បាប​របស់​គេ​តាម​ចំនួន​ថ្ងៃ​ដែល​អ្នក​ដេក​ចុះសម្រាប់ទាស់ជាមួយប្រជាជនអុីស្រាអែល​។
\v 5 យើង​ខ្លួនឯងបាន​រាប់​ចំនួន​ថ្ងៃ​ស្មើ​នឹង​ចំនួន​ឆ្នាំ ដែល​គេ​ត្រូវ​រង​ការជំនុំជម្រះ ៣៩០​ថ្ងៃ! តាមរបៀបនេះ អ្នកនឹង​នាំបាប​របស់​កូនចៅស​អុីស្រា‌អែល។
\s5
\v 6 ពេល​អ្នក​បានធ្វើចប់ហើយ ក្រោយមកដេកចុះ​ជាលើកទីពីរ​ដោយទៅ​ខាង​ស្តាំដៃអ្នក​ម្ដង ដ្បិតអ្នកនឹងនាំអំពើបាប​របស់​ប្រជាជន​យូដា​សម្រាប់​សែសិប​ថ្ងៃ​។ យើង​បានតាំងអ្នក​នៅ​មួយ​ថ្ងៃ សម្រាប់រាល់​ឆ្នាំ។
\v 7 អ្នក​ត្រូវសម្លឹង​មើល​ទៅ​ក្រុង​យេរូសាឡឹម ​ដែល​នៅក្រោមការ​ឡោម‌ព័ទ្ធ ហើយអ្នក​លើក​ដៃ ថ្លែងពាក្យ​ទាស់​នឹង​ទី​ក្រុង។
\v 8 ដ្បិត ចូវមើល! យើង​នឹងយក​ខ្សែរ​នេះ​ចង​អ្នក មិន​ឲ្យ​ប្រែ​ខ្លួន​ពី​ម្ខាង​ទៅ​ម្ខាង​ឡើយ រហូត​ដល់​អ្នកធ្វើគ្រប់​ចំនួន​ថ្ងៃ​ ក្នុងការ​ឡោម‌ព័ទ្ធ​របស់អ្នក។
\s5
\v 9 យក​ស្រូវសាលី ម្សៅ​ឱក សណ្តែក​អង្គុយ សណ្តែក​បាយ ថ្ពៅ ហើយ​ស្រូវ​អេប៉ូត​ទៅជាមួយអ្នក ​ដាក់​ក្នុង​ផើងមួយ ហើយ​ប្រើ​ធ្វើ​ជា​នំបុ័ង​សម្រាប់​ខ្លួនអ្នក តាម​ចំនួន​ថ្ងៃ​ដែល​អ្នក​ត្រូវ​ដេក​នៅទី​នោះ។ ដ្បិតសម្រាប់៣៩០​ថ្ងៃដែលអ្នកបរិភោគវា។
\v 10 អាហារ​ដែល​អ្នក​នឹង​បរិភោគ គឺ​សម្រាប់ទំងន់ម្ភៃ​សេកែល​សម្រាប់​មួយ​ថ្ងៃ ហើយ​ត្រូវ​បរិភោគ​បន្តិច​តាមចំនួនថ្ងៃដែលបានកំណត់។
\v 11 រួចហើយអ្នកនឹងផឹកទឹក​ ក៏​ត្រូវ​វាល់​ដែរគឺ​ប្រាំមួយកំប៉ុង​ ហើយអ្នក​ត្រូវ​ផឹក​តាមចំនួនកំណត់​គ្រប់ពេល។
\s5
\v 12 អ្នក​ត្រូវ​បរិភោគ​នំបុ័ង​ ដូច​ជា​នំ​ម្សៅ​ឱក តែអ្នកត្រូវដុត​នំបុ័ង​ ហើយយក​លាមក​មនុស្ស មកដាក់នៅនិងមុខពួកគេ!»
\v 13 ដ្បិតព្រះ‌អម្ចាស់មាន​ព្រះ‌បន្ទូល​ «ការនេះមានន័យថានំប័ុងដែល​កូន​ចៅ​អុីស្រា‌អែល​នឹង​បរិភោគគឺមិនស្អាត នៅ​កណ្ដាល​អស់​ទាំង​ជនជាតិដែល​យើង​នឹងដាក់ទោសពួកគេ»។
\s5
\v 14 ប៉ុន្តែខ្ញុំ​បាននិយាយ «បពិត្រ ​ព្រះ‌អម្ចាស់‌​អើយ ទូល‌បង្គំ​មិន​ដែល​ធ្វើការ​ស្មោក‌គ្រោក​ទេ! តាំង​ពី​ក្មេង​រហូត​ដល់​សព្វ​ថ្ងៃ​នេះ ទូល‌បង្គំ​មិន​ដែល​ទទួល​ទាន​អ្វី​ដែល​ស្លាប់ ឬ​ដែល​ត្រូវ​សត្វ​ណា​ហែក‌ហួរ​ឡើយ ហើយ​សាច់កខ្វក់មិនដែល​ចូល​ក្នុង​មាត់​ទូល‌បង្គំ​ដែរ!»
\v 15 ដូច្នោះព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ «មើល៍! យើង​ឲ្យ​អ្នក​ប្រើ​លាមក​គោ ជំនួស​លាមក​របស់​មនុស្ស​វិញ ដូច្នោះអ្នកអាចរៀបចំអាហារនៅពីលើវា»។
\s5
\v 16 ព្រះ‌អង្គក៏​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ «កូន​មនុស្ស​អើយ! យើង​នឹង​កាត់ផ្តាច់​របស់និងអាហារ ពី​ក្រុង​យេរូ‌សាឡឹម ហើយពួកគេ​នឹង​បរិភោគនំបុ័ង​ដោយ​ខ្វះខាត់ ហើយព្រួយ​បារម្ភ ហើយ​ផឹក​ទឹក​ដោយ​ខ្វះខាត់ នៅក្នុងការ​​ភ័យ​ញាប់​ញ័រផង។
\v 17 ពីព្រោះពួកគេ​នឹង​ខ្វះ​អាហារ ហើយនិងខ្វះ​ទឹក គ្រប់មនុស្សប្រុសភ័យខ្លាចជាមួយគ្នាឯង ហើយ​ត្រូវ​វិនាស​ដោយ​សារអំពើ​ទុច្ចរិត​របស់​ពួកគេ»។
\s5
\c 5
\cl ជំពូល ៥
\p
\v 1 «សម្រាប់អ្នក កូន​មនុស្ស​អើយ! ចូរ​យក​ដាវដែល​មុត ដូចដែលកាំបិតកោរ​របស់​ជាងកាត់សក់ សម្រាប់ខ្លួនអ្នក ហើយយក មកកោរសក់ក្បាលនិងពុក​ចង្កា​របស់អ្នក រួច​ហើយយក​ជញ្ជីង​មក​ថ្លឹង ហើយ​បែង​ចែក​សក់​ផង។
\v 2 មួយ​ភាគ​បី អ្នក​ត្រូវ​ដុត​នៅ​កណ្ដាល​ទី​ក្រុង ​ពេល​ដែល​គ្រប់​ចំនួន​ថ្ងៃ​នៃ​ការ​ឡោម‌ព័ទ្ធ​​ហើយ​យកសក់មួយ​ភាគ​បីផ្សេងទៀត​ ហើយយក​ដាវ​កាប់​វាដោយពង្រាយឲ្យពេញ​ជុំ‌វិញទី​ក្រុង។ ក្រោយមក មួយ​ភាគ​បី​ទៀតនៃសក់នោះ ​ចោល​ឲ្យ​វាទៅតាមខ្យល់ ​រួច​ហើយយើង​នឹង​ហូត​ដាវ​ដេញ​តាម​ពី​ក្រោយមនុស្សទាំងនោះ។
\s5
\v 3 ប៉ុន្តែ អ្នក​ត្រូវ​យក​ចំនួនសក់បន្តិច​ ហើយ​ចងពួកវា​នៅជាប់និង​ជាយ​អាវរបស់​អ្នក។
\v 4 ក្រោយមក ​យក​​ចំនួន​សរសៃ​សក់​ថែមទៀត ​យក​ដាក់​នៅកណ្តាល​ភ្លើង ហើយ​ដុតពួកវាឲ្យឆេះក្នុងភ្លើង ​ចេញ​ពី​ទីនោះ​ភ្លើងនឹងឆេះ​ដល់​កូនចៅ​អុីស្រា‌អែល»។
\s5
\v 5 ព្រះ‌អម្ចាស់‌ដ៏ជាព្រះមាន​ព្រះ‌បន្ទូល​ដូចនេះ «នេះ​គឺ​ជា​ក្រុង​យេរូ‌សាឡិម នៅ​កណ្ដាលជនជាតិផ្សេងៗ ជាកន្លែងដែលយើងដាក់ក្រុងនេះ ហើយ​ក៏ជាកន្លែងដែលយើងដាក់ឲ្យ​មានទឹកដីនៅ​ជុំ‌វិញ។
\v 6 ប៉ុន្តែ ក្រុងនេះមានពេញដោយសេចក្តីអាក្រក់ បដិសេធបញ្ញត្តិ​​របស់​យើង ច្រើនជាងជនជាតិផ្សេងៗបានធ្វើ និងច្បាប់របស់យើង​ជាង​ប្រទេសដែល​នៅ​ជុំ‌វិញ​ទីក្រុងនេះផង។ មនុស្សបានបដិសេធការដាក់ទោសរបស់យើង ហើយមិនបានដើរក្នុងច្បាប់របស់យើងដែរ»។
\s5
\v 7 ហេតុ​ដូច្នោះហើយ ​ព្រះ‌អម្ចាស់‌លើអស់ទាំងព្រះមាន​ព្រះ‌បន្ទូលដុចនេះ «ពីព្រោះ​អ្នក​រាល់​គ្នា​ជ្រួល​ជ្រើម​លើស​ជាង​ជនជាតិ​ដែល​នៅ​ជុំ‌វិញអ្នក ​ហើយមិន​ដើរ​តាម​ច្បាប់ ឬ​រក្សា​បញ្ញត្តិ​របស់​យើង ឬក៏​បាន​ប្រព្រឹត្ត​តាម​បញ្ញត្តិ​របស់​ជនជាតិទាំងឡាយ ដែល​នៅ​ជុំ‌វិញ​អ្នក​វិញ»
\v 8 ហេតុ​ដូច្នោះហើយព្រះ‌អម្ចាស់‌ដ៏ជាព្រះមាន​ព្រះ‌បន្ទូល​ដូចនេះ «មើល៍!​យើងខ្លួនឯង​នេះ​ហើយ នឹង​ទាស់​ជាមួយអ្នក។ យើង​នឹង​ដាក់ទោសប្រហារជីវិត នៅ​កណ្ដាល​អ្នក ឲ្យ​ជនជាតិដទៃ​បាន​ឃើញ​។
\s5
\v 9 យើង​នឹង​ធ្វើ​ការ​មួយ​នៅ​ក្នុង​អ្នក ជា​ការ​ដែល​យើង​មិន​ដែល​ធ្វើ​ពី​ដើម​មក ហើយ​ពេលខាង​មុខ​ ​យើងនឹងមិន​​ធ្វើ​ម្តងទៀតទេ ដោយ​ព្រោះតែ​ទង្វើដែល​គួរ​ស្អប់​ខ្ពើម​របស់​អ្នក។
\v 10 ដូច្នោះហើយ ឪពុក​នឹង​ស៊ី​កូននៅកណ្តាលចំណោម ហើយ​កូន​នឹង​ស៊ី​ឪពុកវិញ តាំងពី​យើង​នឹង​ដាក់ទោសប្រហារជីវិត​ដល់​អ្នក ហើយអ្នកកម្ចាត់‌កម្ចាយ​​ទៅ​គ្រប់​​ទីកន្លែង អ្នករាល់គ្នាជាអ្នកចាកចេញ។
\s5
\v 11 ដូច្នោះហើយ ក្នុងនាមយើងរស់នៅ នេះជាព្រះ‌អម្ចាស់‌​ដ៏ជាព្រះមានព្រះបន្ទូល​ ព្រោះ​អ្នក​បាន​បង្អាប់​ទី​បរិសុទ្ធ​របស់​យើង ជាមួយអ្វី​គួរ​ស្អប់​របស់អ្នក ហើយ​ជាមួយការគួរ​ឆ្អើម​ទាំង​អស់របស់​អ្នក ដូច្នោះយើងនឹងកាត់បន្ថាយអាយុរបស់អ្នក ហើយភ្នែកយើងនឹងមិនមេត្តាដល់អ្នកទេ និងមិនទុកជីវិតអ្នកទេ។
\v 12 មួយ​ភាគ​បី​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​នឹង​ត្រូវ​ស្លាប់ ដោយ​អាសន្ន‌រោគ និង​ភាព​អត់​ឃ្លាន។ មួយ​ភាគ​បី​ទៀត​នឹង​ដួល​ស្លាប់​ដោយ​ដាវនៅជុំវិញអ្នក។ រូចហើយ​មួយ​ភាគ​បី យើង​នឹង​កម្ចាត់‌កម្ចាយ​ទៅ​តាម​​គ្រប់​ទីកន្លែង ​ហើយហូត​ដាវ​ដេញ​តាម​ក្រោយ​គេ​ទៀត​ផង។
\s5
\v 13 បន្ទាប់មក ​សេចក្ដី​ក្រោធ​របស់​យើង​នឹង​បាន​បញ្ចាប់ ហើយ​យើង​នឹង​ដាក់កំហឹងខ្លាំងរបស់​យើង​ដល់​គេដើម្បីសម្រាក។ យើង​នឹង​បាន​ពេញ​ចិត្ត ហើយពួក​គេ​នឹង​ដឹង​ថា ​យើង​នេះ​ហើយ គឺ​ព្រះ‌អម្ចាស់ ដែលបានថ្លែងដោយសេចក្តីក្រោធ ពេលដែលយើងបង្ហើយកំហឹងខ្លាំងរបស់​យើងទាស់នឹងពួកគេ។
\v 14 យើង​នឹង​ធ្វើ​ឲ្យ​អ្នក​ហិន​វិនាស ត្រូវ​គេ​មើល‌ងាយ នៅ​កណ្ដាល​​ជនជាតិផ្សេងៗដែល​នៅ​ជុំ‌វិញ​អ្នក ជាទីសម្គាល់សម្រាប់​អ្នក​ដែល​ដើរ​ឆ្លងកាត់​។
\s5
\v 15 ដូច្នោះ យេរូសាឡិម នឹងក្លាយជាអ្វីមួយសម្រាប់មនុស្សដទៃ ថ្កោលទោស ហើយនឹងសើចចំអកផង ជាការរំលឹកហើយនិងសេចក្ដីរន្ធត់ដល់ប្រជាជាតិទាំងមូល ដែលនៅជុំវិញអ្នក។ យើងនឹងដាក់ទោសប្រហារជីវិតទាស់និងអ្នក នៅក្នុងសេចក្តីក្រោធនិងកំហឹងដ៏ខ្លាំង ហើយជាមួយការស្តីបន្ទោសខ្លាំងដែរ យើងព្រះអម្ចាស់បានប្រកាស់ពីការនេះ!
\v 16 យើង​នឹង​ចាត់​ព្រួញកំណាច នៃគ្រោះទុរភិក្ស មកទាស់នឹងអ្នក​រាល់​គ្នា ការទាំងនេះជាមូលហេតុដែលយើងបំផ្លាញអ្នក។ ដ្បិតយើងនឹងធ្វើឲ្យគ្រោះទុរភិក្សកាន់តែខ្លាំងដល់អ្នកហើយបំផាញវត្ថុនិងអាហារអ្នក។
\v 17 យើងនឹងចាត់គ្រោះទុរភិក្សនិងការមហត្តរាយឲ្យទាស់និងអ្នក ដូច្នោះអ្នកនិងដាច់ពូជ។ ជំងឺ​អាសន្ន‌រោគ ហើយ​ឈាម​នឹងឆ្លងកាត់​អ្នក ហើយយើង​នឹង​នាំ​ដាវ​មក​ទាស់នឹងអ្នក យើង​ព្រះអម្ចាស់ បាន​ប្រកាស់ពីការនេះ»។
\s5
\c 6
\cl ជំពូក ៦
\p
\v 1 ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់បាន​មក​ដល់​ខ្ញុំ​ ដោយព្រះបន្ទូលថា
\v 2 «កូន​មនុស្ស​អើយ ចូរ​បែរ​មុខ​ទៅ​ភ្នំ​នៅ​ស្រុក​អុីស្រា‌អែល ហើយ​ថ្លែង​ប្រាប់​ពួកគេ​។
\v 3 និយាយទៅ ភ្នំ​ទាំង​ឡាយនៅ​ស្រុក​អុីស្រា‌អែល​ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់‌ដ៏ជាព្រះ‌​មានបន្ទូល​ ដូច្នោះ ដល់​ទាំង​ភ្នំធំ​ ទាំងភ្នំតូច ​ដល់ប្រភព​ទឹក ហើយដល់​ជ្រលោងភ្នំទាំងអស់ថា មើល៍! ​យើង​បានយក​​ដាវ​មក​ទាស់និងអ្នក​រាល់​គ្នា ហើយ​យើង​នឹង​បំផ្លាញ​អស់​ទាំង​ទី​ខ្ពស់​របស់​អ្នក។
\s5
\v 4 រួចហើយ ​អាស‌នា​របស់​អ្នក​នឹង​ត្រូវ​ខូច ហើយបង្គោល​របស់​អ្នក​នឹង​ត្រូវ​បំផ្លាញ ហើយយើង​នឹង​បោះ​សេចក្តីស្លាប់​របស់អ្នកចុះ នៅ​មុខ​រូប​ព្រះ​របស់​ពួកគេ។
\v 5 យើង​នឹងដាក់​សាក‌សព​របស់​ពួក​កូន​ចៅ​អុីស្រា‌អែល នៅ​មុខ​រូប​ព្រះ​របស់​គេ ហើយ​នឹង​កម្ចាត់‌កម្ចាយ​ឆ្អឹង​របស់អ្នក នៅ​ជុំ‌វិញ​អាស‌នា​របស់​អ្នក។
\s5
\v 6 គ្រប់​ទី​កន្លែង​ដែល​អ្នក​រស់​នៅ ទី​ក្រុង​ទាំង​នោះ​នឹង​ត្រូវ​វិនាស ហើយ​ទី​ខ្ពស់ៗ​នឹង​ត្រូវ​ខូច​បង់ ដើម្បី​ឲ្យ​អាស‌នា​របស់​អ្នក​រាល់​គ្នា​ត្រូវ​អន្តរាយ ហើយ​ខូច​បង់។ រួចហើយពួកគេនឹងត្រូវបាក់បែកហើយបាត់អស់ បង្គោលរបស់អ្នកដូលរលំ ហើយកិច្ចការរបស់អ្នកត្រូវបោះចោល។
\v 7 សេចក្តីសម្លាប់នឹងធ្លាក់មកក្នុងចំណោមអ្នក ហើយអ្នកនឹងដឹងថាយើងគឺព្រះអម្ចាស់។
\s5
\v 8 ប៉ុន្តែ យើង​នឹង​ឲ្យ​មាន​អ្នករួចជីវិតក្នុងចំណោមអ្នក ដើម្បី​ឲ្យ​មាន​អ្នក​ដែល​រួច​ពី​ដាវ​នៅ​កណ្ដាល​ជនជាតិ​ដទៃ កាល​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ខ្ចាត់‌ខ្ចាយ​ទៅ​តាម​ប្រទេស​ផ្សេងៗ។
\v 9 ក្រោយមក អ្នក​ដែល​រួចជីវិត ​នឹង​នឹក​ចាំ​ពី​យើង​នៅ​កណ្ដាល​អស់​ទាំង​ជនជាតិ ដែល​ត្រូវ​ចាប់​ទៅ​ជា​ឈ្លើយ ដែលយើងបានស្តាយ ដោយចិត្ត​​មិនប្រកាន់របស់​គេ ដែល​បាន​បែរ​ចេញ​ពី​យើង​ទៅ ព្រម​ទាំង​ភ្នែកពេស្យា​តាម​រូប​របស់​ព្រះ​របស់គេ។ រួចហើយ​គេ​នឹង​មើល​ខ្លួន ដោយ​ខ្ពើម​ឆ្អើម ព្រោះ​អំពើអាក្រក់​ដែល​គេ​បាន​ប្រព្រឹត្ត ក្នុង​អស់​ទាំង​ការ​គួរ​ស្អប់​ខ្ពើម​របស់​គេ។
\v 10 ដូច្នោះ ពួកគេ​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌អម្ចាស់​។ វាជាមូលហេតុដែល​យើង​និយាយថា យើងនឹងនាំការអាក្រក់មកដល់ពួកគេ។
\s5
\v 11 ព្រះ‌អម្ចាស់‌ដ៏ជាព្រះ​មាន​ព្រះ‌បន្ទូល​ដូច្នោះ «ចូរ​ទះ​ដៃ ហើយ​តន្ត្រំ​ជើង​! និយាយ​ថា បពិត្រ! ដោយ​ព្រោះ​ការ​គួរ​ស្អប់​ខ្ពើម​ដ៏​អាក្រក់​របស់​ពូជ‌ពង្ស​អុីស្រា‌អែល! ដ្បិត​ពួកគេ​នឹង​ត្រូវ​ដួល​ដោយ​ដាវ ដោយ​គ្រោះ​ទុរ្ភិក្ស និង​ដោយ​អាសន្ន‌រោគ។
\v 12 អ្នក​ណា​ដែល​នៅ​ឆ្ងាយ នឹង​ស្លាប់​ដោយ​អាសន្ន‌រោគ អ្នក​ដែល​នៅ​ជិត នឹង​ស្លាប់​ដោយ​ដាវ។ អ្នកដែលនៅ​មានជីវិត ដែលនៅសល់ នឹង​ស្លាប់​ដោយ​គ្រោះ​ទុរ្ភិក្ស​វិញ។ ក្នុងផ្លួវរបស់ពួកគេយើងនឹងតាំងសេចក្តីកំហឹងរបស់យើងទាស់និងពួកគេ។
\s5
\v 13 ក្រោយមកអ្នក​​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌អម្ចាស់ ក្នុង​កាល​ដែល​សេចក្តី​សម្លាប់របស់គេ បាន​ដេក​កណ្ដាល​​រូប​ព្រះ​របស់គេ នៅ​ជុំ‌វិញ​អាស‌នា លើ​គ្រប់​ទាំង​ជ្រលោង​គ្រប់​ទាំង​កំពូល​ភ្នំ ហើយក្រោម​គ្រប់​ទាំង​ដើម​ជ្រៃ នឹង​នៅ​ក្រោម​​ដើម​ម៉ៃសាក់​ ជា​កន្លែង​ដែល​គេ​បាន​ដុត​គ្រឿង​ក្រអូប ថ្វាយ​ដល់​រូប​ព្រះ​នោះ​របស់​គេ។
\v 14 យើង​នឹង​លូក​ដៃ​ទៅ​លើ​គេ និង​ធ្វើ​ឲ្យ​ទឹកដីគេ​ត្រូវ​ខូច‌បង់ ហើយ​បោះបង់ចោល ពីទី​រហោ‌ស្ថាន​ដែល​នៅ​ខាង​រីបឡា ទៅ​តាម​គ្រប់​ទាំង​ទី​កន្លែង​ណា​ដែល​គេ​អាស្រ័យ​នៅ​។ ក្រោយមក​គេ​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌អម្ចាស់»។
\s5
\c 7
\cl ជំពូក ៧
\p
\v 1 ព្រះ‌បន្ទូលនៃព្រះអម្ចាស់​មកដល់​ខ្ញុំ​ដោយបន្ទូលថា​
\v 2 «អ្នក កូន​មនុស្ស​អើយ ​​ព្រះ‌ជា‌អម្ចាស់ដ៏ជាព្រះមានព្រះបន្ទូលដូច្នេះ ដល់ ស្រុក​អុីស្រា‌អែល» ​ត្រូវ​បញ្ចាប់! ត្រូវបញ្ចាប់ កំពុងតែ​ចូល​មក​តាម​ទិស​ទាំង​បួន។
\s5
\v 3 ពេល​បញ្ចប់បានមកដល់លើ​​មក​ ដ្បិតយើង​នឹង​ចាត់​កំហឹង​ទៅ​លើ​អ្នក ហើយយើង​នឹង​វិនិច្ឆ័យ​ទោស​អ្នក តាម​អំពើដែល​អ្នក​ប្រព្រឹត្ត រួចហើយយើង​នឹង​ដាក់​ទោស​អ្នក ព្រោះ​តែ​ព្រះ​ដ៏​គួរ​ស្អប់​ខ្ពើម​​របស់​អ្នក។
\v 4 ដ្បិតភ្នែករបស់យើង​នឹង​មិន​អាណិត​មេត្តា​អ្នកទេ ហើយយើង​នឹង​មិនទុកអ្នកទេ។ ផ្ទុយទៅវិញ យើងនឹងនាំ​ការអាក្រក់​ដែល​អ្នក​បានធ្វើមកលើអ្នក និងការគួរស្អប់​ខ្ពើម​នៅក្នុង​ចំណោម​របស់អ្នក ដូច្នោះ អ្នក​រាល់​គ្នា​នឹង​ដឹងថា យើង​គឺជា​ព្រះ‌អម្ចាស់»។
\s5
\v 5 ព្រះ‌អម្ចាស់​ដ៏ជាព្រហមាន​ព្រះ‌បន្ទូលដូច្នេះ «មហត្តរាយ​!​មហត្តរាយមួយ! មើល៍ វាកំពុងតែមកហើយ។
\v 6 គ្រាចុងក្រោយ​នឹង​មកដល់ជាពិត។ ពេល​បញ្ចប់​មក​ទាស់​នឹង​អ្នក​។ មើល៍វាកំពុងតែមកហើយ!
\v 7 សេចក្តី​វិនាស​របស់អ្នកមក​ដល់​ហើយ ដែលជាអ្នករស់នៅលើទឹកដី។ ពេលនោះនឹង​មក​ដល់​ គឺ​ជាថ្ងៃនៃការបំផ្លាញជិតមកដល់​ ហើយតំបន់ភ្នំនឹងមិនមានភាពរីករាយទៀតឡើយ។
\s5
\v 8 ឥឡូវ​នេះជិតមកដល់ហើយ យើង​នឹង​ចាក់​កំហឹង​របស់យើង លើអ្នក ហើយយើង​នឹង​បំពេញលើ​អ្នក​តាម​កំហឹង​របស់​យើង ពេលយើងដាក់ទោសអ្នកតាមការដែលអ្នកធ្វើ​ដ៏​គួរ​ស្អប់​ខ្ពើម​របស់​អ្នក។
\v 9 ដ្បិតភ្នែក​យើងនឹង​មិន​អាណិត​មេត្តា ហើយ​យើង​ក៏​មិន​ត្រា​ប្រណី​អ្នក​ដែរ។ ដូចអ្វីដែលធ្លាប់បានធ្វើ យើងនឹងធ្វើការនេះដល់អ្នក ហើយការ​គួរ​ខ្ពើម​របស់អ្នកវានឹងនៅកណ្តាលអ្នក ដូច្នោះ អ្នក​​នឹងដឹង​ថា យើង​នេះ​ហើយ​ជា​ព្រះ‌អម្ចាស់​ដែល​ជាអ្នកជំនុំជម្រះ​អ្នក។
\s5
\v 10 មើល៍! ថ្ងៃ​នោះ! មើល៍ វាកំពុង​មក​ដល់​ហើយ! សេចក្តីវិនាស​បានចេញមកហើយ! ដំបងបានចេញផ្លា ភាពក្រអឺតក្រទមចេញផ្កាក្រពុំ!
\v 11 អំពើ​ហិង្សា​ក៏​កើន​ឡើង ដល់ដំបងនៃការអាក្រក់​ គ្មានពួកគេណា ហើយក៏គ្មានមនុស្សកកកុញ ក៏គ្មាន​ទ្រព្យ​សម្បត្តិរបស់គេ ហើយក៏គ្មានអ្វីដែលសំខាន់អាចមានទៀតដែរ!
\s5
\v 12 ពេលវេលានឹងមកដល់ ថ្ងៃនោះជិតមកដល់ហើយ។ កុំឲ្យទិញបានរីករាយឡើយ កុំឲ្យអ្នក​លក់​មិន​ត្រូវ​កាន់ទុក្ខដែរ ចាប់តាំងកំហឹងរបស់យើងចូលដល់មនុស្សជាច្រើន!
\v 13 ដ្បិតអ្នក​លក់​ពុំ​អាច​ប្រមូល​យក​អ្វីៗ​ដែល​ខ្លួនបាន​លក់យកមកវិញបានឡើយ ទោះ​បី​គេ​នៅ​មាន​ជីវិត​ក៏​ដោយ ចាប់តាំងពីសេចក្តីនេះបានប្រកាសទាស់ជាមួយមនុស្ស។ ពួកគេនឹងមកវិញ ដ្បិតនឹងគ្មានមនុស្សណាអាចរស់ក្នុងអំពើបាបរបស់គេបានចំរើនឡើង នោះទេ !
\s5
\v 14 ពួកគេ​បាន​ផ្លុំ​ត្រែ ហើយ​​បាន​ត្រៀមគ្រប់យ៉ាង​ជា​ស្រេច តែ​គ្មាន​អ្នក​ណា​ចេញ​ទៅ​តស៊ូ​ឡើយ ចាប់តាំងពីកំហឹង​របស់​យើង គ្រប​ដណ្តប់លើពួកមនុស្សទាំងអស់។
\v 15 ​​ដាវបាននៅខាងក្រៅ ហើយមាន​អាសន្ន‌រោគ និង​គ្រោះ​ទុរ្ភិក្សនៅក្នុងផ្ទះ។ អ្នក​ណា​ដែល​នៅ​ទីវាល នឹង​ត្រូវ​ស្លាប់​ដោយ​ដាវ ហើយ​អ្នក​ដែល​នៅ​ក្នុង​ទី​ក្រុង មាន​គ្រោះ​ទុរ្ភិក្ស និង​អាសន្ន‌រោគ​នឹងសម្លាប់គេ។
\v 16 ប៉ុន្តែ ពួក​អ្នកដែល​រត់​រួច​បាន នោះ​នឹង​រួច​ជីវិតទៅនៅតាម​លើ​ភ្នំ។ ​ដូច​ជាសត្វ​ព្រាប​នៅ​តាម​ជ្រលង​ភ្នំ គ្រប់​គ្នា​នឹង​យំសោកដោយ​ព្រោះ​អំពើទុច្ចរិត​របស់​គេ​រៀង​ខ្លួន។
\s5
\v 17 ដៃរបស់ពួកគេនឹងគ្មានកម្លាំង ហើយ​ជង្គង់​គ្រប់​គ្នា​នឹង​ខ្សោយ​ដូច​ជា​ទឹក។
\v 18 ហើយពួកគេ​នឹង​ស្លៀក​សំពត់​ធ្មៃ ហើយ​មាន​សេចក្ដី​ស្ញែង‌ខ្លាចនឹងគ្របបាំងពួកគេ ហើយ​សេចក្ដី​ខ្មាស​នៅលើ​មុខ ហើយ​គេ​នឹង​កោរ​សក់​គ្រប់​គ្នា។
\v 19 ពួកគេ​នឹង​បោះ​ចោល​ប្រាក់​របស់​គេ​នៅ​តាម​ផ្លូវ ហើយ​មាស​ក៏​គ្មាន​តម្លៃ។ ទាំង​ប្រាក់ ទាំង​មាស​របស់​គេ​ នឹង​ជួយ​គេ​មិន​បាន​ឡើយ នៅ​ថ្ងៃ​នៃ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អម្ចាស់​ គេ​នឹង​មិន​ស្កប់​ចិត្ត ក៏​មិន​បាន​ឆ្អែត​ពោះ​ដោយ​របស់​នោះ​ដែរ ព្រោះ​របស់​នោះ ដែល​នាំ​ឲ្យ​គេ​ចំពប់​ដួល​ទៅ​ក្នុង​អំពើពើ​ទុច្ចរិត​របស់​ខ្លួន។
\s5
\v 20 ក្នុងមោទនភាព​របស់​គេ ពួកគេបាន​តាំង​ឡើង​ឲ្យ​មាន​ភាពស្រស់ស្អាតដោយគ្រឿងលំអរ ហើយពួក​គេ​បាន​ធ្វើ​រូប​ព្រះនិងស្វែងរករបស់ដែលគួរ​ឆ្អើម​។ ដូច្នេះហើយ ​យើង​បានធ្វើ​ឲ្យ​ការទាំងនេះរបស់​ពួកគេ​ទៅជា​របស់​មិន​ស្អាត។
\v 21 ក្រោយមក យើង​នឹង​ប្រគល់​ទៅ​ក្នុង​កណ្ដាប់​ដៃ នៃ​ជនជាតិ​ដទៃ​ប្លន់យក និង​ពួក​មនុស្ស​អាក្រក់នៅ​ផែន​ដី​ប្លន់​យកដែរ ហើយពួក​គេ​នឹង​រងការប្រមាថផង។
\v 22 បន្ទាប់មក យើង​នឹង​បែរ​មុខ​ចេញ​ពីពួក​គេ ហើយ​គេ​នឹង​បង្អាប់​ទី​កំបាំងរបស់​យើង​ដែរ និង​មានចោរប្លន់​ចូល​ទៅក្នុងហើយយកអ្វីទាំងអស់។
\s5
\v 23 ចូរធ្វើច្រវាក់ ព្រោះ​ទឹកដីនេះ​ពោពេញ​ដោយការដាក់ទោសនៃឈាម ហើយទីក្រុង​ពោពេញ​ដោយ​ការឃោរឃៅ។
\v 24 ដូច្នេះ យើង​នឹង​នាំ​មនុស្ស​ដែល​​អាក្រក់​បំផុតក្នុងជនជាតិ ហើយពួកគេចាប់​យក​ផ្ទះ​របស់​គេ ហើយយើង​នឹង​បំបាក់​អំនួត​របស់​មនុស្ស​ខ្លាំង​ពូកែ ហើយ​ទី​បរិសុទ្ធ​ទាំង​ប៉ុន្មាន​របស់​គេ នឹង​ត្រូវ​អាប់‌ឱន​ចុះ!
\v 25 ការភ័យខ្លាចនឹងមកសល់! ពួកគេ​នឹង​ស្វែង​រក​សេចក្ដី​សុខ‌សាន្ត តែ​រក​មិន​បាន​សោះ។
\s5
\v 26 មហន្ត‌រាយ​លើមហន្ត‌រាយនឹងមកដល់ ហើយ​វានឹងក្លាយជា​ពាក្យ​ចចាមអារាម​ហើយចចាមអារាមទៀត។ បន្ទាប់មក ពួកគេ​ស្វែង​រក​និមិត្ត​ពី​ពួក​ព្យាការី ប៉ុន្តែក្រឹត្យ‌វិន័យ​នឹង​បាត់​អស់ ហើយ​គ្មាន​ការ​ប្រឹក្សា​ពី​ចាស់​ទុំ​ទៀត​ដែរ។
\v 27 ស្តេច​នឹងកាន់​ទុក្ខ ហើយ​ពួក​អ្នកដឹងនាំនឹង​អស់​សង្ឃឹម ក្នុងពេល​ដៃ​ប្រជាជន​នៅ​ក្នុង​ទឹកដីត្រូវ​ញ័រ​រន្ធត់។ ផ្អែកទៅលើ​ការ​ប្រព្រឹត្តរបស់ពួកគេ ហើយ​នឹង​ជំនុំជម្រះពួក​គេ! យើងនឹង​ទោស​របស់​គេតាមកំរិតរបស់គេ រហូត​ពួកគេដឹងថា យើង​ជា​ព្រះ‌អម្ចាស់»។
\s5
\c 8
\cl ជំពូក ៨
\p
\v 1 ដូច្នេះ នៅ​ក្នុងឆ្នាំ​ទី​ប្រាំ​មួយ ហើយខែ​ទី​ប្រាំ​មួយ នៅក្នុងថ្ងៃទីប្រាំនៃខែនោះ ​ខ្ញុំ​កំពុង​អង្គុយ​នៅ​ក្នុង​ផ្ទះ ហើយ​មាន​ព្រឹទ្ធា‌ចារ្យនៃ​ជន‌ជាតិ​យូដា​អង្គុយ​នៅ​មុខ​ខ្ញុំ ព្រះ‌ជា‌ម្ចាស់​ដ៏ជាព្រះអម្ចាស់បានដាក់​ព្រះ‌ហស្ដ​លើ​ខ្ញុំម្តងទៀតនៅទីនោះ។
\v 2 ដូច្នោះហើយ ខ្ញុំ​បានឃើញ ហើយមើល ​មាន​ដូច​ជា​ទ្រង់‌ទ្រាយ​របស់​មនុស្ស​ម្នាក់។ ពី​ត្រង់​កន្លែងត្រគាក​ចុះ​ទៅ​ក្រោម គឺមាន​​ដូច​ភ្លើង។ ហើយពី​ត្រឹម​ត្រគាក​ឡើង​ទៅ​លើ មាន​សណ្ឋាន​ដូច​ជា​ពន្លឺ​ដ៏​ត្រចះ‌ត្រចង់ ដូចធ្វើឡើងពីដែក។
\s5
\v 3 ក្រោយមក ព្រះ‌អង្គ​លូក​មក មាន​រាង​ដូច​ជា​ដៃ​ចាប់​សក់​ក្បាល​ខ្ញុំ រួច​ព្រះ‌វិញ្ញាណ​ព្រះ‌អង្គ​លើក​ខ្ញុំ​ពី​ដី​ឡើង​ទៅ​លើ​មេឃ ហើយក្នុង​និមិត្ត​របស់​ព្រះ​ជាម្ចាស់ ហើយព្រះអង្គនាំខ្ញុំទៅ​ក្រុង​យេរូ‌សាឡិម ​ទៅ​ដល់​មាត់​ទ្វារ​នៃ​ទី‌លាន​ខាង​ក្នុង ដែល​បើក​ទៅ​ទិស​ខាង​ជើង ជា​កន្លែង​ដែលមាន​រូប​ព្រះ ដែលបង្កើត​ឲ្យ​ការប្រចណ្ឌយ៉ាងខ្លាំងឈរនៅទីនោះ។
\v 4 ក្រោយមក មើល៍ សិរីល្អនៃព្រះជាម្ចាស់របស់ជនជាតិអីុស្រាអែលនៅទីនោះ ដោយការបើសម្តែងដែលខ្ញុំបានឃើញនៅទីវាលនោះ។
\s5
\v 5 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា «កូន​មនុស្ស​អើយ ចូរ​បើក​ភ្នែក​សម្លឹង​មើល​ទៅ​ទិស​ខាង​ជើង​» ដូច្នេះ ខ្ញុំ​ក៏​មើល​ទៅ​ខាង​ជើង​នោះ ជា​ទ្វារ​ដែល​នាំចូល​ទៅ​ឯ​អាស‌នា នៅកណ្តាលទ្វារចូលគឺមានរូបព្រះនៃច្រណែននៅ​ទី​នោះ។
\v 6 ដូច្នោះព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា «កូន​មនុស្ស​អើយ តើអ្នក​ឃើញ​ការ​ដែល​គេ​ប្រព្រឹត្ត​ឬ​ទេ? គឺ​ជា​ការ​គួរ​ស្អប់​ខ្ពើម​ខ្លាំង ដែល​ពូជ‌ពង្ស​អុីស្រា‌អែល​ធ្វើ​នៅ​ទី​នេះ ដើម្បី​ឲ្យ​យើង​បាន​ឃ្លាត​ឆ្ងាយ​ពី​ទី​បរិសុទ្ធ​របស់​យើង។ តែ​ចាំ​មើល អ្នក​នឹង​ឃើញ​ការ​គួរ​ស្អប់​ខ្ពើម យ៉ាង​សម្បើម​ជាង​នេះ​ទៅ​ទៀត»។
\s5
\v 7 ពេល​នោះ ព្រះ‌អង្គ​នាំ​ខ្ញុំ​ទៅ​ដល់​ទ្វារ​ទី‌លាន ខ្ញុំ​បាន​មើល​ទៅ​ឃើញ​មាន​ប្រហោង​មួយ​ក្នុង​កំផែង។
\v 8 ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា «កូន​មនុស្ស​អើយ ចូរ​ជីក​ទៅ​ក្នុង​កំផែង​» ដូច្នោះ​ខ្ញុំ​បាន​ជីក​ក្នុង​កំផែង​ហើយ ឃើញ​មាន​ទ្វារ​មួយ។
\v 9 បន្ទាប់មកព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា «ចូរ​អ្នក​ចូល​ទៅ​ខាង​ក្នុង មើល​ការ​គួរ​ស្អប់​ខ្ពើម​យ៉ាង​អាក្រក់ ដែលពួក​គេ​ធ្វើ​នៅ​ទី​នេះ»។
\s5
\v 10 ដូច្នេះ ខ្ញុំ​ក៏​ចូល​ទៅក្នុងហើយ​មើល ហើយចូលមើល! ហើយ​ឃើញ​មាន​គំនូរ​គ្រប់​ទាំង​សត្វ​លូន​វារ សត្វ​សាហាវ! ​រួម​ទាំង​រូប​ព្រះ​របស់​ពូជ‌ពង្ស​ជនជាតិ​អុីស្រា‌អែល ដែល​គេ​គូរ​លើ​ជញ្ជាំង​នៅ​ជុំ‌វិញ។
\v 11 ក៏​មាន​ពួក​ចាស់​ទុំ​នៃ​ពួក​អុីស្រា‌អែល​ចិត​សិប​នាក់នៅ​ទីនោះ ហើយ​មាន​យ្អាសានាដែល​ជា​កូន​សាផាន បានឈរ​នៅ​កណ្ដាលពួក​គេ។ ពួកគេបានឈរនៅចំពោះរូបភាពនោះ​ហើយគ្រប់គ្នាកាន់​ជើង‌ពាននៅនិងដៃ ហើយ​ផ្សែង​ពី​គ្រឿង​ក្រអូប​ក៏​ហុយ​ឡើង​យ៉ាង​ក្រាស់។
\s5
\v 12 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មកខ្ញុំ​ «កូន​មនុស្ស​អើយ តើ​ឃើញ​អំពើ​ដែល​ពួក​ចាស់​ទុំ​ជនជាតិអុីស្រា‌អែល ធ្វើ​នៅទីងងឹតទេ? ម្នាក់ៗបានធ្វើការនេះហើយលាក់នៅក្នុងបន្ទប់នៃព្រះរបស់គេ ដ្បិត​គេ​និយាយ ព្រះអម្ចាស់​មិន​ឃើញ​យើង​ទេ! ព្រះអម្ចាស់បាន​បោះ‌បង់​ចោល​ទឹកដីនេះ​ហើយ»។
\v 13 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ «បែរមកម្តងទៀត នោះ​នឹង​ឃើញ​ការ​គួរ​ស្អប់​ខ្ពើម​ដែល​គេ​ប្រព្រឹត្តជា​ច្រើន​ទៀត»។
\s5
\v 14 បន្ទាប់មកទៀត ព្រះអង្គបាន​នាំ​ខ្ញុំ​ទៅ​ទ្វារ​ចូល​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ដែលនៅទិសខាង​ជើង ហើយមើល៍ចុះ! នៅ​ទី​នោះមានពួកស្រី្ត​អង្គុយ​យំ​កាន់ទុក្ខឲ្យ​ព្រះ​ថាមូស ។
\v 15 ដូច្នោះព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ «តើ​អ្នក​ឃើញការនេះ​ឬ​ទេ កូនមនុស្ស? ចូរមើលម្តងទៀតនឹងឃើញ​អំពើ​អាក្រក់​ជាង​នេះ​ទៅ​ទៀត»។
\s5
\v 16 ព្រះ‌អង្គ​បាននាំ​ខ្ញុំ​ចូល​ទៅ​ទី‌លាន​ខាង​ក្នុង​របស់​ព្រះ‌ដំណាក់​នៃ​ព្រះ‌ជាម្ចាស់ ហើយឃើញ! ត្រង់​មាត់​ទ្វារ​ព្រះ‌វិហារ​នៃ​ព្រះជាម្ចាស់ នៅ​រវាងផ្លូវដើរ​ ហើយនិង​អាស‌នា មាន​មនុស្ស​ប្រហែល​ជា​ម្ភៃប្រាំ​នាក់ បែរ​ខ្នង​ទៅ​ខាង​ព្រះ‌វិហារ​នៃ​ព្រះ‌ជាម្ចាស់ ហើយ​មុខ​ទៅ​ខាង​កើត ហើយពួកគេ​កំពុង​តែ​ថ្វាយ​បង្គំ​ព្រះ‌អាទិត្យ។
\s5
\v 17 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ «កូន​មនុស្ស​អើយ តើអ្នក​ឃើញ​ឬ​ទេ? តើវាជាតូចតាចឬដែលពួកអ្នកស្រុកយូដា បានកំពុងធ្វើការអាក្រក់គួរខ្ពើមនៅទីនេះ? ដ្បិត​គេ​បាន​ធ្វើ​ឲ្យ​ទឹកដី​នេះ​មាន​ពេញ​ដោយ​អំពើឃោរឃៅ ហើយ​​បែរ​ទាស់នឹង ធ្វើឲ្យ​យើង​ខឹង​ខ្លាំង ដូចយក​មែក​ឈើ​រុកចូល​ច្រមុះ​គេ​អញ្ជឹង។
\v 18 ដូច្នេះ យើង​នឹង​ធ្វើការតបទៅពួកគេវិញ ហើយភ្នែក​យើង​នឹង​មិន​ប្រណី​ឡើយ យើង​នឹង​មិន​អាណិត​គេ​ទេ។ ទោះ​បើ​គេស្រែករកយើង ដោយ​សំឡេង​​ខ្លាំង​ក្តី ​យើង​ក៏​មិន​ស្តាប់​ដែរ»។
\s5
\c 9
\cl ជំពូក ៩
\p
\v 1 ពេល​នោះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដាក់​ត្រចៀក​ខ្ញុំ ដោយ​ព្រះ‌សៀង​យ៉ាង​ខ្លាំង​ថា «ចូរ​ឲ្យ​ពួក​អ្នក​ដែល​ត្រួត‌ត្រា​ការ​ក្នុង​ទី​ក្រុង​ចូល​មក​ ត្រូវ​ឲ្យ​គ្រប់​គ្នា​កាន់​គ្រឿង​សាស្រ្តាវុធ​ដើម្បីបំផ្លាញនៅដៃ»។
\v 2 មើល៍! មាន​មនុស្ស​ប្រាំមួយ​នាក់​មក​តាម​ផ្លូវ​ទ្វារ​ខាង​លើ ដែល​បើក​ទៅ​ទិស​ខាង​ជើង គ្រប់​គ្នា​ក៏​កាន់​គ្រឿង​អាវុធ​នៅ​ដៃគេ។ ​មាន​ម្នាក់​ស្លៀក‌ពាក់​សំពត់​ទេស‌ឯក នៅ​កណ្ដាល​គេ មាន​ស្ពាយ​ដប​ទឹក​ខ្មៅ អ្នក​ទាំង​នោះ​ក៏​ចូល​ទៅ​ឈរ​ក្បែរ​អាស‌នា​លង្ហិន»។
\s5
\v 3 រួចហើយ សិរី‌ល្អ​របស់​ព្រះជាម្ចាស់​នៃ​ជនជាតិអុីស្រា‌អែល​បាន​ឡើង​ផុត​ពី​ចេរូ‌ប៊ីន ជា​កន្លែង​ដែល​ធ្លាប់​សណ្ឋិត​នៅ​ទៅ​ដល់​មាត់​ទ្វារ​ព្រះ‌វិហារ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ហៅ​អ្នក​ម្នាក់​ដែល​ស្លៀក‌ពាក់​សំពត់​ទេស‌ឯក ហើយ​ស្ពាយ​ដប​ទឹក​ខ្មៅ​នោះ
\v 4 ព្រះ‌ជាម្ចាស់មាន​ព្រះ‌បន្ទូល​ទៅ​អ្នក​នោះ «ចូរ​ដើរ​កាត់​ទី​ក្រុង គឺ​នៅកណ្ដាល​ក្រុង​យេរូ‌សាឡិម​ទៅ ហើយ​ធ្វើ​ទី​សម្គាល់​នៅ​ថ្ងាស​របស់​ពួក​មនុស្ស​ដែល​ដក​ដង្ហើម​ធំហើយ​ថ្ងូរ ដោយ​ព្រោះ​ការ​គួរ​ស្អប់​ខ្ពើម​ដែល​មនុស្ស​ប្រព្រឹត្ត​នៅ​ក្នុង​ទី​ក្រុង»។
\s5
\v 5 រូចហើយ​ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដល់​អ្នកផ្សេង​ហើយ​ខ្ញុំ​ក៏បានឮ «ចូរ​​ដើរ​កាត់​ទី​ក្រុង​តាម​អ្នក​មួយ​នោះ ហើយ​សម្លាប់។ កុំ​ឲ្យ​ភ្នែក​អ្នក​ប្រណី ហើយទុកអ្នកណាឲ្យរួចជីវិត។
\v 6 ត្រូវ​សម្លាប់​ទាំង​ពួក​ចាស់ ពួក​កំលោះ ពួក​ក្រមុំ ពួក​ក្មេង និង​ពួក​ស្រីៗ។ ​សម្លាប់គេទាំងអស់ទៅ! ប៉ុន្តែ កុំ​ចូល​ទៅ​ជិត​មនុស្ស​ណា​ដែល​មាន​ទី​សម្គាល់​នៅ​ខ្លួន​ឡើយ ហើយ​ត្រូវ​ចាប់​ផ្តើម​ពី​ទី​បរិសុទ្ធ​របស់​យើង​ផង!» ដូច្នេះ អ្នក​ទាំង​នោះ​ក៏​ផ្តើម​ពី​ពួក​ចាស់​ទុំ​ដែល​នៅ​មុខ​ព្រះ‌ដំណាក់។
\s5
\v 7 ព្រះ‌អង្គ​មានបន្ទូលទៅគេ «ចូរ​ប្រមាថវិហារ​ចុះ ត្រូវ​សម្លាប់​គេ​ធ្វើឲ្យ​ទី‌លាន​បាន​ពេញ​ដោយ​សាក‌សព។ ទៅ!» ដូច្នេះ ពួកគេ​ក៏​ចេញ​ទៅ​ប្រហារ​នៅ​ក្នុង​ទី​ក្រុង។
\v 8 កាល​គេ​កំពុង​តែ​សម្លាប់ ហើយ​មាន​តែ​ខ្ញុំ​សល់​នៅ នោះ​ខ្ញុំ​ក៏​ផ្កាប់​មុខ​យំហើយអង្វរថា «ឱ​ព្រះ‌អម្ចាស់‌អើយ តើ​ព្រះ‌អង្គ​នឹង​បំផ្លាញ​សំណល់​ជនជាតិអុីស្រា‌អែល​ទាំង​អស់ ដោយ​ចាក់​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ​មក​លើក្រុង​យេរូ‌សាឡិម​?»។
\s5
\v 9 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​​មក​ខ្ញុំ​ «ពូជ‌ពង្ស​អុីស្រា‌អែល និង​យូដា​មាន​ទោស​ធ្ងន់​ណាស់។ ទឹកដីនេះ​ពោ​ពេញ​ដោយ​ឈាម ហើយ​ទី​ក្រុង​មាន​ពេញ​ដោយ​ភាពមានៈ តាំងពីពួកគេនិយាយ​ថា ព្រះជាម្ចាស់​បាន​បោះ‌បង់​ចោល​ទឹកដីនេះ​ ហើយព្រះ‌ជាម្ចាស់​មើល​មិន​ឃើញ​ទេ!
\v 10 ដូច្នោះ​ហើយ ភ្នែក​យើង​នឹង​មិន​ប្រណី​ទេ យើង​មិន​អាណិត​មេត្តា​ឡើយ ​យើង​នឹង​មិនទុកជីវិតឲ្យពួកគេទេ។ យើងនឹងនាំការទាំងអស់មកដាក់លើក្បាលគេ»
\v 11 មើល៍! មនុស្ស​ដែល​ស្លៀក‌ពាក់​សំពត់​ទេស‌ឯក ហើយ​ស្ពាយ​ដប​ទឹក​ខ្មៅ​ក៏​មកវិញ។ គាត់​ទូលព្រះអង្គ​ថា «ទូល‌បង្គំ​បាន​ធ្វើ​សម្រេច​តាម​បង្គាប់របស់​ព្រះ‌អង្គ​ហើយ»។
\s5
\c 10
\cl ជំពូក ១០
\p
\v 1 កាលដែលខ្ញុំបានសម្លឹងមើលទៅដំបូលខាងលើ​ ដែលនៅពីលើក្បាល​របស់ចេរូ‌ប៊ីន ដែលមាន​ភាព​ដូច​ជា​ត្បូង​កណ្តៀង ហើយ​មើល​ទៅ​ដូច​ជា​សណ្ឋាន​នៃ​បល្ល័ង្ក លេចឡើងមក។
\v 2 ក្រោយមក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​មនុស្ស​ដែល​ស្លៀក​សំពត់​ទេស‌ឯក​ថា «ចូរ​ចូល​ទៅ​កណ្ដាល​កង់​ទាំង​នោះ គឺ​ក្រោម​ចេរូ‌ប៊ីន ហើយ​កើប​រងើក​ភ្លើង​ពេញ​ដៃ​ទាំង​ពីរ ពី​កណ្ដាល​ចេរូ‌ប៊ីន​នោះ រួច​បាច​ទៅ​លើ​ទី​ក្រុង​ទៅ»។ បន្ទាប់មក បុរសនោះក៏បានចេញទៅក្នុងពេលដែលខ្ញុំកំពុងមើល។
\s5
\v 3 ពេល​បុរសនោះចូលទៅ​ដល់ ពួក​ចេរូប៊ីន​ស្ថិត​នៅ​ខាង​ស្ដាំ​នៃព្រះ‌ដំណាក់ ហើយ​មាន​ពពក​ពាស‌ពេញ​ទី‌លាន​ខាង​ក្នុង។
\v 4 សិរី‌ល្អ​របស់​ព្រះ‌អម្ចាស់​អណ្ដែត​ឡើង​ពី​លើ​ពួក​ចេរូប៊ីនឈេ ឆ្ពោះ​កាន់​មាត់​ទ្វារ​ព្រះ‌ដំណាក់។ មាន​ពពក​នៅ​ពេញ​ព្រះ‌ដំណាក់ ហើយ​ទី‌លាន​ក៏​ពេញ​ទៅ​ដោយ​រស្មី​នៃ​សិរី‌ល្អ​របស់​ព្រះ‌អម្ចាស់។
\v 5 សន្ធឹក​ស្លាប​របស់​ពួក​ចេរូប៊ីន លាន់​ឮ​រហូត​ទៅ​ដល់​ទី‌លាន​ខាង​ក្រៅ មាន​សម្លេងដូច​នៃ​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ពេលព្រះអង្គមានព្រះបន្ទូល។
\s5
\v 6 នៅក្នុងពេលនោះ ព្រះ‌អម្ចាស់​បង្គាប់​ទៅ​បុរស​ដែល​ពាក់​អាវ​ទេស‌ឯក​​ថា «ចូរ​យក​ភ្លើង​ពី​ក្នុង​កង់ នៅ​ចន្លោះ​ពួក​ចេរូប៊ីន​មក» បុរស​នោះ​ក៏​បានទៅ​ឈរ​ក្បែរ​កង់នោះ។
\v 7 ពេល​នោះ ចេរូប៊ីន​មួយ​លូក​ដៃ​ទៅ​កាន់​ភ្លើង ដែល​កំពុង​ឆេះ​នៅ​ចន្លោះ​ពួក​ចេរូប៊ីន ហើយ​យក​ភ្លើង​ហុច​ទៅ​ឲ្យ​បុរសដែលពាក់អាវទេសឯកសុទ្ធ​នោះ។ បុរសនោះ​ក៏​ទទួល​យក រួច​ចេញ​ទៅវិញ។
\v 8 ខ្ញុំក៏បានឃើញ នៅ​ក្រោម​ស្លាប​របស់​ពួក​ចេរូប៊ីន មាន​ហាក់​ដូច​ជា​ដៃ​របស់​មនុស្ស​លេច​ចេញ​មក។
\s5
\v 9 ដូច្នេះ ខ្ញុំ​​មើល​ ហើយមើល៍! ឃើញ​មាន​កង់​បួន​នៅ​ក្បែរ​ពួក​ចេរូប៊ីន គឺ​នៅ​ក្បែរ​ចេរូប៊ីន​នីមួយៗ​មាន​កង់​មួយ។ កង់​ទាំង​នោះ​ភ្លឺ​ចាំង​ដូច​ត្បូង​ពេជ្រ។
\v 10 កង់​ទាំង​បួន​មាន​ទ្រង់‌ទ្រាយ និង​មាន​សណ្ឋាន​ដូចៗ​គ្នា​ទាំង​អស់ មើល​ទៅ​ហាក់​ដូច​ជា​កង់​មួយ​ស្ថិត​នៅ​ក្នុង​កង់​មួយ​ទៀត។
\v 11 ពេល​កង់​ទាំង​នោះ​វិល​ទៅ​មុខ កង់ទាំងនោះ​អាច​វិល​ទៅ​ទិសដៅ​ទាំង​បួន ដោយ​គ្មាន​ងាក​រេចេញពីគ្នាទេ។ ផ្ទុយទៅវិញ ពួកកង់ទាំងនោះ​វិល​ទៅ​មុខ តាម​ទិស​ដែល​មុខ​របស់​ចេរូប៊ីន​បែរ​ទៅ​គេកង់ទាំងនោះទៅតាមដែរ។ កង់ទាំងនោះមិនងាកបែរទៅទិសផ្សេងឡើយ។
\s5
\v 12 រូប​កាយ​របស់​ចេរូប៊ីន​ទាំង​មូល រួមទាំង​ខ្នងរបស់ពួកគេ ដៃរបស់ពួកគេ ស្លាបរបស់ពួកគេ ហើយក៏បានបិតបាំងភ្នែក ហើយភ្នែកនោះទៀត ក៏បានបិតបាំងដោយកង់ទាំងមួលបួនផងដែរ។
\v 13 ខ្ញុំ​ក៏ស្តាប់ឮ​ថា ​កង់​ទាំង​នោះត្រូវបានហៅ​ថា «ខ្យល់​កួច»។
\v 14 ហើយពួកចេរូប៊ីន​នីមួយៗ​មាន​មុខ​បួន មុខ​ទី​មួយនោះគឺ​ដូច​ជាទេវតា មុខ​ទី​ពីរ​ដូច​ដូចជាមុខ​មនុស្ស មុខ​ទី​បី​ដូច​ជាមុខ​សិង្ហ មុខ​ទី​បួន​ដូច​ជាមុខ​ឥន្ទ្រី។
\s5
\v 15 ពួក​ចេរូ‌ប៊ីន​នោះ​ក៏​ឡើង​ទៅ នេះ​ហើយ​ជា​សត្វ​មាន​ជីវិត ដែល​ខ្ញុំ​ឃើញ​ក្បែរ​ទន្លេ​កេបារដែលកំពុងជន់ឡើង។
\v 16 កាល​ណា​ចេរូ‌ប៊ីន​ធ្វើដំណើរ កង់​នោះ​ក៏​អម​ទៅ​ជា‌មួយ ហើយ​កាល​ណា​ចេរូ‌ប៊ីន​បានលើក​ស្លាប​ដើម្បី​ហោះហើរឡើង​ផុត​ពី​ផែនដី ហើយ​កង់​ក៏​ទាំងនោះក៏នឹងមិនបានបែរក្រោយ​ដែរ។
\v 17 កាល​ណា​ពួក​ចេរូប៊ីនទាំងនោះ​ឈប់នៅស្ងៀម កង់ទាំង​នោះ​ក៏​ឈប់​ដែរ ហើយ​កាល​ណា​ពួក​នេះ​ហើរ​ឡើង​ទៅ ពួក​កង់ទាំងនោះ​ក៏​ឡើង​ទៅ​ជា‌មួយ​គ្នាដែរ ដ្បិត​វិញ្ញាណ​នៃ​តួរមាន​ជីវិត​សណ្ឋិត​នៅ​ក្នុង​កង់ទាំងនោះ។
\s5
\v 18 ក្រោយមក សិរី‌ល្អ​នៃ​ព្រះ‌អម្ចាស់ ក៏​ចេញ​ពី​ប្រឡោះ​ទ្វារ​នៃ​ព្រះ‌វិហារ ហើយទៅ​សណ្ឋិត​ពី​លើ​ពួក​ចេរូ‌ប៊ីន។
\v 19 រួច​ចេរូ‌ប៊ីន​ក៏​កាង​ស្លាប ក្នុង​កាល​ដែល​ចេញ​ទៅ​នោះ ហើយ​ហើរ​ឡើង​ផុត​ពី​ផែនដី ខ្ញុំ​បាន​ឃើញ​ផ្ទាល់​ភ្នែក នៅពេលដែលទាំង​កង់​អម​ទៅ​។ ពួកគេ​ក៏​ទៅ​ឈរ​នៅ​មាត់​ទ្វារ​កំផែង​ទិស​ខាង​កើត​របស់​ព្រះ‌ដំណាក់ នៃ​ព្រះ‌អម្ចាស់ ហើយ​សិរី‌ល្អ​របស់​ព្រះ​នៃ​ជនជាតិអុីស្រា‌អែល​ក៏​សណ្ឋិត​នៅ​ពី​លើ។
\s5
\v 20 នេះហើយគឺ​ជា​តួរ​ដែលមាន​ជីវិត ដែល​ខ្ញុំ​បាន​ឃើញ​នៅ​ក្រោម​ព្រះ​នៃ​ជនជាតិអុីស្រា‌អែល ត្រង់​ទន្លេ​កេបារ ខ្ញុំ​បាន​ដឹង​ថា នោះ​ជា​ពួក​ចេរូ‌ប៊ីន​ដែរ។
\v 21 ពួកគេដែលមាន​មុខ​បួន ហើយ​មាន​ស្លាប​បួន​ដែរ នៅ​ក្រោម​ស្លាប​នោះ​ក៏​មាន​សណ្ឋាន​ដូច​ជា​ដៃ​មនុស្ស។
\v 22 ហើយមានដូច​មុខ​របស់​តួ​ទាំង​នោះ គឺ​ដូច​ជា​មុខ​ដែល​ខ្ញុំ​បាន​ឃើញ​នៅ​ក្បែរ​ទន្លេ​កេបារ ហើយតួរ​ទាំង​នោះ​បាន​ហើរ​ត្រង់​ទៅ​ខាង​មុខ​រៀង​ខ្លួន។
\s5
\c 11
\cl ជំពូក ១១
\p
\v 1 ព្រះ‌វិញ្ញាណ​លើក​ខ្ញុំ​ឡើង នាំ​ទៅ​ឯ​ទ្វារ​កំផែង​ទិស​ខាង​កើត​របស់​ព្រះ‌វិហារ​នៃ​ព្រះអម្ចាស់ ជា​ទ្វារ​ដែល​បើក​ទៅ​ទិស​ខាង​កើត នោះ​ឃើញ​នៅ​មាត់​ទ្វារ​កំផែង មាន​មនុស្ស​ម្ភៃ​ប្រាំ​នាក់ ហើយ​នៅ​កណ្ដាល​អ្នក​ទាំង​នោះ។ ខ្ញុំ​ឃើញ​មាន​យ្អាសានា ជា​កូន​អស៊ើរ ហើយ​ពេឡាធា ជា​កូន​បេ‌ណា‌យ៉ា ទាំង​ពីរ​នាក់​ជា​អ្នកដឹកនាំក្នុងចំណោមពួកគេ។
\s5
\v 2 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ «កូន​មនុស្ស​អើយ គឺ​មនុស្ស​ទាំង​នេះ​ហើយ​ដែល​គិត‌គូរ​បង្កើត​ការ​ទុច្ចរិត ហើយ​ទូន្មាន​សេចក្ដី​អាក្រក់​នៅ​ក្នុង​ទី​ក្រុង​នេះ។
\v 3 ពួកគេនិយាយ​ថា នេះ​មិន​មែន​ជា​ពេល​​ដែល​ត្រូវ​សង់​ផ្ទះទេ ទី​ក្រុង​នេះ​ជា​ថ្លាង ហើយ​យើង​រាល់​គ្នា​ជា​សាច់។
\v 4 ដូច្នេះហើយ កូន​មនុស្ស​អើយ ចូរ​ថ្លែងព្រះបន្ទូលទាស់​នឹង​ពួកគេ»។
\s5
\v 5 ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌អម្ចាស់សណ្ឋិត​លើ​ខ្ញុំ ហើយ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ «ចូរ​និយាយ នេះគឺជាព្រះ‌អម្ចាស់មាន​ព្រះ‌បន្ទូល៖​ ​ប្រជាជន​អុីស្រា‌អែល​អើយ ដ្បិតយើង​ស្គាល់​អ្វីដែលនៅក្នុង​គំនិត​របស់​អ្នក​។
\v 6 អ្នក​រាល់​គ្នា​បាន​សម្លាប់​មនុស្ស​នៅ​ក្នុង​ទី​ក្រុង​នេះ​កាន់​តែ​ច្រើន​ឡើង ហើយទុកសពគេ​ពាស​ពេញ​ផ្លូវ។
\v 7 ហេតុ​នោះ ព្រះ‌អម្ចាស់‌មាន​ព្រះ‌បន្ទូល​ដូចនេះ ពួក​អ្នក​ដែល​អ្នក​រាល់​គ្នា​បាន​សម្លាប់​ផ្តេក​នៅ​កណ្ដាល​ទី​ក្រុងយេរូ៉សាឡិម គឺ​ជា​សាច់​នោះ ហើយ​ទី​ក្រុង​នេះ​ជា​ថ្លាង។ ប៉ុន្តែ​ចំណែក​អ្នក​រាល់​គ្នា យើង​នឹង​នាំ​ចេញ​ទៅ​ក្រៅពីទីក្រុងវិញ។
\s5
\v 8 អ្នក​រាល់​គ្នា​ខ្លាច​ដាវ ដូច្នោះ យើង​នឹង​នាំ​ដាវ​មក​លើដល់​អ្នក នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់‌ដ៏ជាព្រះ។
\v 9 យើង​នឹង​នាំ​អ្នក​រាល់​គ្នា​ចេញ​ទៅ​ក្រៅ​ទី​ក្រុង ហើយ​ប្រគល់​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ជនជាតិ​ដទៃ ព្រម​ទាំង​នាំការជំនុំជម្រះទាស់និងអ្នក។
\v 10 អ្នក​រាល់​គ្នា​នឹង​ត្រូវ​ដួល​ដោយ​ដាវ។ យើង​នឹង​ជំនុំ‌ជម្រះ​អ្នក នៅ​ត្រង់​ព្រំ​ប្រទល់​ទឹកដី​អុីស្រា‌អែល ហើយ​អ្នក​រាល់​គ្នា​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌អម្ចាស់​។
\s5
\v 11 ទី​ក្រុង​នេះ​នឹង​មិន​មែន​ជា​ថ្លាង​សម្រាប់​អ្នក​រាល់​គ្នា​ឡើយ អ្នក​រាល់​គ្នា​ក៏​មិន​ត្រូវ​ជា​សាច់​នៅ​ក្នុង​ថ្លាង​នោះ​ដែរ គឺ​យើង​នឹង​ជំនុំ‌ជម្រះ​អ្នក នៅ​ត្រង់​ព្រំ​ប្រទល់​ទឹកដី​អុីស្រា‌អែល​វិញ
\v 12 បន្ទាប់មកអ្នក​រាល់​គ្នា​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌អម្ចាស់​ ជាអ្នកដាក់ច្បាប់ អ្នកមិនដើរតាមក្រឹត្យ‌ក្រម​របស់​យើង​ទេ ក៏​មិន​បាន​ធ្វើ​តាម​បញ្ញត្តិ​​របស់​យើង​ដែរ។ តែអ្នកបាន​ប្រព្រឹត្ត​តាម​បញ្ញត្តិ​ច្បាប់​របស់​ជនជាតិដទៃ​ទាំង​នោះ ដែល​នៅ​ជុំ‌វិញ​អ្នក​វិញ»។
\s5
\v 13 ក្នុងកាលដែល​ខ្ញុំ​កំពុង​តែ​ថ្លែងព្រះបន្ទូល នោះ​ពេឡាធា ជា​កូន​បេ‌ណា‌យ៉ា​ក៏​ស្លាប់​ទៅ។ ដូច្នោះ ខ្ញុំ​ក៏​ក្រាប​ផ្កាប់​មុខ​យំ​ដោយ​សំឡេង​យ៉ាង​ខ្លាំង​ថា «បពិត្រ ​ព្រះ‌អម្ចាស់‌អើយ តើ​ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​សំណល់​ជនជាតិអុីស្រា‌អែល វិនាសទាំងអស់ឬ?»
\s5
\v 14 ព្រះ‌បន្ទូល​នៃ​ព្រះអម្ចាស់​បាន​មក​ដល់​ខ្ញុំ​
\v 15 «កូន​មនុស្ស​អើយ គឺ​ជា​បង‌ប្អូន​អ្នក​បង្កើត​ទេ​តើ! ព្រម​ទាំង​បង‌ប្អូន​អ្នក! ដែល​ជា​ញាតិ‌សន្តាន និង​ពូជ‌ពង្ស​អុីស្រា‌អែល​ទាំង​មូល គឺ​ពួក​គេ​ជា​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​បានពោល​ថា «ពួកគេ​ឆ្ងាយ​ពី​ព្រះ‌អម្ចាស់! ទឹកដី​នេះ​បាន​ប្រគល់​មក​ពួក​យើង​ទុក​ជាសម្បត្តិហើយ»។
\s5
\v 16 ដូច្នោះហើយចូរនិយាយ «ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​នេះ ទោះ​បី​យើង​បណ្តេញ​អ្នក​រាល់​គ្នា​ទៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំងនោះ ទោះ​បី​យើង​កម្ចាត់‌កម្ចាយ​អ្នក​រាល់​គ្នា​ទៅ​តាម​ទឹកដី​ផ្សេងៗ​ក្ដី ក៏​យើង​នឹង​ធ្វើ​ជា​ទីសក្ការៈ​សម្រាប់​អ្នក​រាល់​គ្នា​នៅ​ក្នុង​ទឹកដី​ទាំង​នោះ​ដែរ» ។
\v 17 ដូចោះហើយចូរនិយាយ «ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​នេះ យើង​នឹង​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​កណ្ដាល​ចំណោម​ជនជាតិទាំងនោះ​មក​វិញ យើង​នឹង​ប្រមូល​អ្នក​រាល់​គ្នា​ពី​ទឹកដីទាំង‌ឡាយ ដែល​អ្នក​រាល់​គ្នា​ខ្ចាត់‌ខ្ចាយ​ទៅ ហើយ​យើង​នឹង​ប្រគល់​ទឹក​ដី​ដល់អុីស្រា‌អែល​។
\v 18 រួចហើយពួក​គេ​នឹង​នាំ​គ្នា​ត្រឡប់​មក​វិញ ហើយ​ដក​ព្រះ​ក្លែង‌ក្លាយ​ដ៏​ចង្រៃ​គួរ​ឲ្យ​ស្អប់​ខ្ពើម​ទាំង​ប៉ុន្មាន ចេញ​ពី​ទឹក​ដី​នេះ។
\s5
\v 19 យើង​នឹង​ឲ្យ​គេ​មាន​ចិត្ត​តែ​មួយ ហើយ​នឹង​ដាក់​វិញ្ញាណ​ថ្មី​មួយ​ក្នុង​គេ យើង​នឹង​ដក​ចិត្ត​ដែល​រឹង​ដូច​ថ្ម​ពី​រូប​សាច់​គេ​ចេញ ហើយ​នឹង​ឲ្យ​មាន​ចិត្ត​ជា​សាច់​វិញ
\v 20 ដើម្បី​ឲ្យ​គេ​បាន​ប្រព្រឹត្ត​តាម​ក្រឹត្យ‌ក្រម​របស់​យើង ហើយ​រក្សា​បញ្ញត្តិ​ច្បាប់​របស់​យើង ព្រម​ទាំង​ប្រព្រឹត្ត​តាម​ផង នោះ​គេ​នឹង​បាន​ជា​ប្រជា‌រាស្ត្រ​របស់​យើង ហើយ​យើង​នឹង​ធ្វើ​ជា​ព្រះ​ជាម្ចាស់ដល់​គេ។
\v 21 ប៉ុន្តែ​អស់​អ្នក​ដែល​មាន​ចិត្ត​ប្រព្រឹត្ត​តាម​រូប​ព្រះ​គួរ​ឆ្អើម និង​សេចក្ដី​គួរ​ស្អប់​ខ្ពើម​របស់​គេ យើង​នឹង​ទម្លាក់​អំពើ​របស់​គេ​ទៅ​លើ​ក្បាល​គេ​វិញ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់»។
\s5
\v 22 ពួក​ចេរូ‌ប៊ីន​ក៏​កាង​ស្លាប​ហោះ​ទៅ កង់​ទាំង​នោះ​ក៏​ទៅ​ជា‌មួយ​ដែរ ហើយ​សិរី‌ល្អ​របស់​ព្រះ​នៃ​ជនជាតិ​អុីស្រា‌អែល​សណ្ឋិត​ពី​លើ
\v 23 ក្រោយមក សិរី‌ល្អ​របស់​ព្រះ‌អម្ចាស់​យាង​ចេញពី​កណ្ដាលបណ្តាលជន​ឡើងទៅទី​ក្រុង ហើយក៏​សណ្ឋិត​លើ​ភ្នំ​នៅ​ទិសខាង​កើត​នៃទី​ក្រុង។
\s5
\v 24 ព្រះ‌វិញ្ញាណ​ក៏​លើក​ខ្ញុំ​ឡើង ហើយ​​ព្រះ‌អង្គ​នាំ​ខ្ញុំ​ទៅ​ដល់​ស្រុក​ខាល់ដេ ទៅរកពួកនិរទេស ក្នុងនិមិត្តដោយ​នូវ​ព្រះ‌វិញ្ញាណ​នៃ​ព្រះជាម្ចាស់ ហើយក្នុង​និមិត្ត​ដែល​ខ្ញុំ​បាន​ឃើញក៏ចេញ​បាត់​ពី​ខ្ញុំ​ទៅ។
\v 25 រួច​ហើយខ្ញុំ​និយាយ​ប្រកាស់ប្រាប់​ដល់​ពួក​អ្នក​ដែល​នៅ​ជា​ឈ្លើយ តាម​គ្រប់​ទាំង​ការ​ដែល​ព្រះ‌អម្ចាស់បាន​បង្ហាញ​ខ្ញុំ។
\s5
\c 12
\cl ជំពូក ១២
\p
\v 1 ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​បាន​មក​ដល់​ខ្ញុំ​ដោយព្រះបន្ទូល
\v 2 «កូន​មនុស្ស​អើយ អ្នក​រស់នៅ​ក្នុង​ចំណោម​ពូជ‌បះបោរ​ជា​ពួក​អ្នក​ដែល​មាន​ភ្នែក​សម្រាប់​មើល តែ​មើល​មិន​ឃើញ​ទេ ហើយ​មាន​ត្រចៀក​សម្រាប់​ស្តាប់ តែ​ស្តាប់​មិន​ឮ​ដែរ ដ្បិត​គេ​ជា​ពូជ‌ទាស់ប្រឆាំង។
\s5
\v 3 ដូច្នោះហើយសម្រាប់អ្នក កូន​មនុស្ស​អើយ ចូរ​រៀបចំ​អីវ៉ាន់ សម្រាប់​ដំណើរ​និរទេស ហើយ​ដើរ​ចេញ​ទៅ ទាំង​ថ្ងៃ​នៅ​ចំពោះ​ភ្នែក​គេ​ចុះ អ្នក​ត្រូវ​រើ​ចេញ​ពី​កន្លែង​អ្នក ទៅ​កន្លែង​មួយ​ទៀត។ ប្រហែល​ជា​គេ​នឹង​ពិចារ‌ណា​យល់ ទោះ​បើពួក​គេ​ជាពួជ​រឹង​​ទទឹងក៏​ដោយ។
\s5
\v 4 អ្នក​ត្រូវ​រើ​យក​អីវ៉ាន់​អ្នកចាក​ចេញនៅ​ពេល​ថ្ងៃ ចំពោះ​ភ្នែក​គេ ធ្វើ​ដូច​ជា​រៀបចំ​នឹង​ត្រូវ​និរទេស​ទៅ ហើយ​ខ្លួន​អ្នក​ត្រូវ​ចេញ​ទៅ​នៅ​ពេល​ល្ងាច​ចំពោះ​ភ្នែក​គេ បែប​ដូច​ជា​មនុស្ស​ដែល​ត្រូវ​និរទេស។
\v 5 ចូរ​ជីក​ទម្លុះ​កំផែង​នៅ​ចំពោះ​ភ្នែក​គេ ហើយ​បញ្ចេញ​អីវ៉ាន់​ទៅ​តាម​នោះ​ចុះ។
\v 6 អ្នក​ត្រូវ​លី​អីវ៉ាន់​អ្នក​នៅ​មុខ​គេ ​លើកអីវ៉ាន់ដាក់លើស្មារហើយចេញទៅទាំងយប់។ ​ត្រូវ​បាំង​មុខ ដ្បិតអ្នកនឹងមិន​ឲ្យ​ឃើញ​ទឹកដីឡើយ ​យើង​​តាំង​អ្នក​ទុក​ជា​ទី​សម្គាល់ ដល់​ពូជ‌ពង្ស​អុីស្រា‌អែល»។
\s5
\v 7 ដូច្នេះខ្ញុំ​ក៏​ធ្វើការនេះ ​​ដូចអ្វីដែលយើងបង្កាប់។ ​ខ្ញុំ​បានយក​អីវ៉ាន់ ធ្វើនិរទេស​ចេញ​ទាំង​ថ្ងៃ ហើយ​នៅ​ពេល​ល្ងាច​ខ្ញុំ​ជីក​ទម្លុះ​រូងឲ្យដល់កំផែង​ដោយ​ដៃ​ខ្ញុំ។ ខ្ញុំក៏​បានយក​អីវ៉ាន់របស់ខ្ញុំ​ក្នុងពេលទី​ងងឹត ហើយ​លី​អីវ៉ាន់ឡើងដាក់លើស្មាយក​ទៅ​នៅ​ចំពោះ​ភ្នែក​ពួកគេ។
\s5
\v 8 បន្ទាប់មកព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​បាន​មក​ដល់​ខ្ញុំនៅពេលព្រឹកដោយបន្ទូលថា
\v 9 កូន​មនុស្ស​អើយ តើ​ប្រជាជន​អុីស្រា‌អែល​ជា​អ្នកបះបោរ មិន​​សួរ​អ្នក​ទេ​ថា «តើ​អ្នក​កំពុង​ធ្វើ​អ្វី?»
\v 10 ចូរប្រាប់​គេ​ថា ព្រះ‌អម្ចាស់‌ដ៏ជាព្រះ​មាន​ព្រះ‌បន្ទូល​ដូច្​នេះ ការថ្លែងព្រះបន្ទូលនេះ ​ដោយបារម្ពពីអ្នកដឹកនាំ​នៃ​ក្រុង​យេរូ‌សាឡិម ហើយប្រជាជន​អុីស្រា‌អែល​ទាំង​អស់គ្នា។
\s5
\v 11 ចូរ​និយាយថា ខ្ញុំ​ជា​ទី​សម្គាល់​ដល់​អ្នក​រាល់​គ្នា។ ដូច្នោះវានឹង​បាន​ធ្វើ​កើតឡើង ពួកគេ​នឹងទៅជានិរទេសហើយ​ទៅ​ជា​ឈ្លើយ។​
\v 12 អ្នកដដឹកនាំ​ដែល​នៅ​ក្នុងចំណោម​ពួក​គេ ​នឹង​លី​អីវ៉ាន់ដាក់ លើស្មា​របស់​គាត់​ចេញ​ទៅ​ក្នុង​ងងឹត ហើយនឹងឆ្លងកាត់ ជញ្ជាំង។ ពួកគេនឹងជិះរូងឆ្លងទៅដល់ជញ្ជាំង ដើម្បី​យក​អីវ៉ាន់របស់ពួកគេ។ គាត់​នឹង​បាំង​មុខខ្លួនឯង ដូច្នោះ​គាត់នឹងមិនឃើញ​ទឹកដីដោយភ្នែកឡើយ។
\v 13 យើង​នឹងដាក់សំណាញរបស់យើង​​លើ​គេ ហើយ​គាត់​នឹង​ជាប់​អន្ទាក់​របស់​យើង ហើយយើង​នឹង​នាំ​គាត់ទៅ​បាប៊ីឡូន ជា​ទឹកដី​ពួក​ខាល់ដេ ប៉ុន្តែគេ​នឹង​មិន​ឃើញ​វា​​ទេ។ គាត់​នឹងស្លាប់​​នៅទី​នោះ​។
\s5
\v 14 យើង​នឹង​កម្ចាត់‌កម្ចាយ​ពួក​អ្នក​ដែល​នៅ​ជុំ‌វិញ​លោក និង​កង‌ទ័ព​របស់​លោក​ទាំង​ប៉ុន្មាន​ទៅ​តាម​ខ្យល់​គ្រប់​ទិស រួច​យើង​នឹង​ហូត​ដាវ​ទៅ​តាម​ក្រោយ​គេ។
\v 15 ដូច្នេះ កាល​ណា​យើង​បាន​បែង​ចែក​គេ ទៅ​នៅ​កណ្ដាល​អស់​ទាំង​ជនជាតិ ហើយ​បាន​កម្ចាត់‌កម្ចាយ​គេ​ទៅ​នៅ​គ្រប់​ប្រទេស នោះ​គេ​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌អម្ចាស់។
\v 16 ប៉ុន្តែ យើង​នឹង​ឲ្យ​មាន​ពួក​គេ​ខ្លះ​រួច​ពី​ដាវ ពី​អំណត់ និង​ពី​អាសន្ន‌រោគ​ដែរ ដើម្បី​ឲ្យ​គេ​បាន​ថ្លែង​ប្រាប់​ពី​គ្រប់​ទាំង​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​ខ្លួន នៅ​កណ្ដាល​ពួក​ជនជាតិ​ដទៃ​ទាំង​ប៉ុន្មាន ដែល​គេ​ត្រូវ​ទៅ​នៅ​នោះ ដូច្នេះ គេ​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌អម្ចាស់​»។
\s5
\v 17 ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​បាន​មក​ដល់​ខ្ញុំដោយបន្ទូលថា
\v 18 «កូន​មនុស្ស​អើយ ចូរ​បរិភោគ​អាហារ​របស់អ្នក ​ដោយ​រន្ធត់ ព្រម​ទាំង​ផឹក​ទឹក​ដោយ​ញាប់‌ញ័រ ហើយ​ថប់​ព្រួយ​ចុះ។
\s5
\v 19 ក្រោយមក ចូរ​ប្រាប់ប្រជាជន​ក្នុង​ទឹកដី​ថា ព្រះ‌អម្ចាស់‌ដ៏ជាព្រះមាន​ព្រះ‌បន្ទូល​ការនេះ​ បារម្ពពីអ្នក​ក្រុង​យេរូ‌សាឡឹម ហើយ​អ្នក​នៅក្នុងទឹកដី​អុីស្រា‌អែល​ ពួកគេ​នឹង​បរិភោគ​អាហារ​របស់​គេ ដោយ​ភ័យ​ខ្លាច ហើយ​ផឹក​ទឹក​របស់​គេ​ដោយ​តក់‌ស្លុត ដ្បិត​ទឹកដី​គេ​នឹង​ត្រូវ​ខូច‌បង់ ព្រម​ទាំង​របស់​ទាំង​អស់​ដែល​នៅ​ក្នុង​ទឹកដីនោះ​ដែរ ​ព្រោះ​ការឃោរឃៅរបស់​ពួក​អ្នក​ដែលរស់​នៅទឹកដីនោះ។
\v 20 ដូច្នោះទី​ក្រុង​ទាំងអស់ ដែល​មាន​មនុស្ស​នៅ នឹង​ត្រូវ​បំផ្លាញ ហើយ​ទឹកដី​នឹង​ត្រូវ​ខូច‌បង់​ទៅ អ្នក​នឹង​ដឹង​ថាយើង​នេះ​ជា​ព្រះ‌អម្ចាស់​»។
\s5
\v 21 ម្តងទៀតព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​បាន​មក​ដល់​ខ្ញុំថា​
\v 22 «កូន​មនុស្ស​អើយ តើពាក្យសុភាសិត​ ដែល​អ្នក​រាល់​គ្នា​ធ្លាប់​និយាយ នៅ​ទឹកដី​អុីស្រា‌អែល ដោយនិយាយ​ កំណត់​ថ្ងៃ​បាន​បន្ថយ​ទៅ ហើយ​គ្រប់​ទាំង​និមិត្ត​ក៏​ខាន​មាន?
\v 23 ដូច្នោះហើយ ត្រូវ​ប្រាប់​គេ​ថា ព្រះ‌អម្ចាស់‌មាន​ព្រះ‌បន្ទូល​ដូច្នេះ យើង​នឹង​ធ្វើ​ឲ្យ​ពាក្យ​សុភាសិតត្រូវចប់ ហើយប្រជាជន​អុីស្រា‌អែល​មិនប្រើទៀតទេ។ ចូរ​ប្រាប់ពួក​គេ​ថា ថ្ងៃ​កំណត់​ជិត​ដល់​ហើយ នៅពេល​គ្រប់​ទាំង​និមិត្ត​បានកើតឡើង។
\s5
\v 24 ដ្បិត​នឹង​គ្មាន​និមិត្ត​ក្លែង‌ក្លាយ ឬ​ពាក្យ​ទំនាយ​បញ្ចើច នៅ​ក្នុង​ប្រជាជនស​អុីស្រា‌អែល​ទៀត​ឡើយ។
\v 25 ដ្បិត​យើង​គឺ​ជាព្រះអម្ចាស់ យើង​នឹង​ចេញ​បង្គាប់ ហើយ​ពាក្យ​ដែល​យើង​ប្រាប់។​បញ្ហាមិនត្រូវពន្យាពេលឡើយ។ ដ្បិត​យើងនឹងថ្លែងពាក្យបែរនេះក្នុងសម័យរបស់អ្នក ដែលជាប្រជាជនបះបោរ ហើយ​នឹង​ធ្វើ​ឲ្យវាកើតឡើង! នេះ​ជា​គឺ​ព្រះ‌អម្ចាស់‌ដ៏ជាព្រះបានប្រកាស»។
\s5
\v 26 ម្តងទៀតព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់បាន​មក​ដល់​ខ្ញុំថា
\v 27 «កូន​មនុស្ស​អើយ! មើល៍ ប្រជាជន​អុីស្រា‌អែល គេ​និយាយ​ថា និមិត្ត​ដែល​គាត់​ឃើញ នឹងកើតឡើងនាពេលខាងមុខចាប់ពីពេលនេះ ហើយគាត់​ថ្លែងព្រះបន្ទូល សម្រាប់ពេលអនាគត។
\v 28 ដូច្នោះហើយចូរ​ប្រាប់​គេ​ថា ព្រះ‌អម្ចាស់‌ដ៏ជាព្រះ​មាន​ព្រះ‌បន្ទូល​ដូចនេះ ​ពាក្យ​របស់​យើង​មិនត្រូវ​ពន្យាពេលទេ តែ​ពាក្យ​ដែល​យើង​ថ្លែង នោះ​នឹង​កើតឡើង នេះ​​គឺជា​ព្រះ‌អម្ចាស់‌ដ៏ជាព្រះបានប្រកាស»។
\s5
\c 13
\cl ជំពូក ១៣
\p
\v 1 ម្តងទៀត ព្រះ‌បន្ទូល​របស់អម្ចាស់​បាន​មក​ដល់​ខ្ញុំ​
\v 2 «កូន​មនុស្ស​អើយ ចូរ​ថ្លែងព្រះបន្ទូល​ទាស់​នឹង​ពួកព្យាការីនៃ​ជនជាតិ​អុីស្រា‌អែល​ ហើយប្រាប់​អ្នក​ដែល​ថ្លែងទំនាយ​ចេញ​ពី​ការអំនួត ចូរ​ស្តាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។
\v 3 ព្រះ‌អម្ចាស់‌ដ៏ជាព្រះមាន​ព្រះ‌បន្ទូល​ដូចនេះ វេទនា​ដល់​ពួក​ព្យាការីល្ងី‌ល្ងើ ដែល​ថ្លែងទំនាយ​តាម​តែ​ចិត្ត​របស់​ខ្លួន តែមិនបានឃើញអ្វីសោះ។
\v 4 ​អុីស្រា‌អែល​អើយ ពួក​ព្យាការីរបស់​អ្នក​ធ្វើ​ដូច​ជា​ឆ្កែ​ចចក នៅ​ទី​ស្ងាត់។
\s5
\v 5 អ្នក​រាល់​គ្នា​មិន​បាន​ឡើង​ទៅ កន្លែ​ដែល​បាក់​បែកជុំវិញ​នៃជញ្ជាំងក្រុង នៃប្រជាជន​អុីស្រា‌អែលហើយសង់ឡើងវិញទេ ដើម្បី​​អាច​ឈរ​នៅ​ក្នុង​គ្រា​ចម្បាំង នៅ​ថ្ងៃ​នៃ​ព្រះ‌អម្ចាស់។
\v 6 មនុស្ស​បាន​ឃើញ​សេចក្ដី​ភូត‌ភរ «និង​ពាក្យ​ទំនាយ​កុហក ហើយ​ក៏​ថា ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល»។ ​ព្រះ‌អម្ចាស់​មិន​បាន​ចាត់​គេ​សោះ ហើយ​គេ​ធ្វើ​ឲ្យ​មនុស្ស​សង្ឃឹម​ថា ពាក្យ​នោះ​នឹង​បាន​សម្រេច​ជា​ពិត។
\v 7 តើការ​ដែល​អ្នក​រាល់​គ្នា​ថា ព្រះ‌អម្ចាស់មាន​ព្រះ‌បន្ទូល​ដូច្នេះ តែ​យើង​មិន​បាន​ពោល​សោះ «ការនេះគឺជាការដែលព្រះអម្ចាស់បានប្រកាស» តាំងយើងមិនបានថ្លែងអ្វីសោះឬ?
\s5
\v 8 ដូច្នោះហើយ ព្រះ‌អម្ចាស់‌ដ៏ជាព្រះមាន​ព្រះ‌បន្ទូល​ថា ព្រោះ​អ្នក​រាល់​គ្នា​បញ្ចេញ​និមិត្តប្រាប់មិនពិត ដូចោះហើយបាន​ជា​ព្រះ‌អម្ចាស់‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទាសនិងអ្នក
\v 9 ដៃយើង​នឹង​ប្រហារ​ពួក​ព្យាការី ជាមនុស្សប្រាប់និមិត្តកុហក ហើយ​ដែល​ថ្លែងទំនាយ​មិនពិត​។ ពួកគេ​នឹង​មិន​អាចនៅ​ក្នុង​ការប្រជុំរបស់​ប្រជា‌ជនរបស់​យើង​ឡើយ ឬ​មិន​បាន​កត់​ទុក​ក្នុង​បញ្ជីប្រជាជន​អុីស្រា‌អែល គេមិនអាចចូល​​ក្នុង​ទឹកដី​អុីស្រា‌អែល​ទេ។ ដ្បិតអ្នក​រាល់​គ្នា​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌អម្ចាស់‌ដ៏ជាព្រះលើទាំងអស់។
\s5
\v 10 ដោយ​ព្រោះ​តែ​គេ​បាន​លួង‌បញ្ឆោត​ប្រជា‌រាស្ត្រ​របស់​យើង ដោយ​ពោល​ថា «មាន​សន្តិ‌ភាព​ហើយ» ពេលគ្មាន​សន្តិ​ភាព​ ពួកគេសាងសង់កំពែង ដែលពួកគេនឹងលាបថ្នាំពណ៌ស។
\v 11 ​ចូរ​ប្រកាស​ប្រាប់​អស់​អ្នក​ដែល​បូក​បាយ​អ​នោះ​ថា កំពែង​នោះ​នឹង​ត្រូវ​រលំ ដោយ​មាន​ភ្លៀងធ្លាក់​យ៉ាង​ខ្លាំង ហើយ​យើងនឹងចាត់​គ្រាប់​ព្រឹល​ឲ្យធ្លាក់​មក ហើយ​ខ្យល់​ព្យុះ​យ៉ាង​ខ្លាំង​ក៏​បំបាក់​ឲ្យ​រលំ​ដែរ។
\v 12 ឃើញទេ ​ជញ្ជាំងនឹង​រលំចុះ។ តើគេ​នឹង​មិនសួរ​អ្នក​ទេ «តើ​បាយ‌អ​ដែល​អ្នក​បានបូក​នោះអ្នកដាក់ទីណា?»
\s5
\v 13 ដូច្នោះហើយ ព្រះ‌អម្ចាស់‌ដ៏ជាព្រះ​មាន​ព្រះ‌បន្ទូល​ដូចនេះ យើង​នឹង​​ខ្យល់​គំហុក ក្នុង​កំហឹង​របស់​យើង ហើយ​នឹង​មានជន់ លិចដោយ​ភ្លៀង​ធ្លាក់យ៉ាង​ខ្លាំង ដោយ​កំហឹង​របស់​យើង! គ្រាប់​ព្រឹល​នឹងធ្លាក់ដោយកំហឹង​របស់​យើង បំផ្លាញ​កំពែង​នោះ។
\v 14 ដ្បិត​យើង​នឹង​រំលំ​កំពែង​ដែល​អ្នក​រាល់​គ្នា​បាន​បូក​បាយអ​នោះ ហើយយើង​នឹង​រលំ​ចុះ​ដល់​ដី គ្រឹះត្រូវ​រលើង​ឡើង។ ដូច្នេះវានឹង​រំលំ​ចុះ ហើយ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​វិនាស​នៅ​ក្នុង​នោះ​ដែរ។ រួចហើយអ្នក​រាល់​គ្នា​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌អម្ចាស់។
\s5
\v 15 គឺ​យ៉ាង​នោះ​ដែល​យើង​នឹង​សម្រេច​សេចក្ដី​ក្រោធ​របស់​យើង នៅ​លើ​កំផែង​នោះ ហើយ​លើ​ពួក​អ្នក​ដែល​បាន​បូក​បាយ​អ​ដែរ។ យើង​នឹង​និយាយ​មក​អ្នក​រាល់​គ្នា​ថា «កំផែង​នោះ​មិន​មាន​ទៀត​ទេ ព្រម​ទាំង​ពួក​អ្នក​ដែល​បូក​ផង
\v 16 គឺ​ជា​ពួក​ព្យាការី​របស់​ជនជាតិអុីស្រា‌អែល ដែល​ថ្លែងទំនាយ​ពី​ដំណើរ​ក្រុង​យេរូ‌សាឡឹម ហើយ​ឃើញ​និមិត្ត​ពី​សេចក្ដី​សុខ​សម្រាប់​ទី​ក្រុង។ តែ​ឥត​មាន​សេចក្ដី​សុខ​ឡើយ! នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់‌ដ៏ជាព្រះលើទាំងអស់»។
\s5
\v 17 សម្រាបអ្នក កូន​មនុស្ស​អើយ ចូរ​តាំង​មុខ​ទាស់​នឹង​ពួក​អ្នកក្រុងរបស់​ជនជាតិ​អ្នក ដែល​ថ្លែងទំនាយ​ចេញ​ពី​គំនិត​ខ្លួន​គេ ហើយ​ថ្លែងទំនាយ​ទាស់​នឹង​គេ។
\v 18 ចូរនិយាយ ព្រះ‌អម្ចាស់‌ដ៏ជាព្រះមាន​ព្រះ‌បន្ទូល​ដូច្នេះ​ វេទនា​ដល់​ពួក​ស្រីៗ​ដែល​ធ្វើ​អំបោះ​ពាក់​នៅ​ក​ដៃ​មនុស្ស ហើយ​ធ្វើ​ស្បៃ​បាំង​មុខ សម្រាប់​ក្បាល​គ្រប់​មនុស្ស ទោះ​ទាំង​ធំ​ទាំង​តូច ដើម្បី​នឹង​ចាប់​ព្រលឹង​គេ អ្នក​រាល់​គ្នា​រក​ចាប់​ព្រលឹង​របស់​ជនជាតិយើង​ដូច្នេះ។ តើ​អ្នកបរបាញ់ជីវិតប្រជាជនរបស់យើង ​តែសង្គ្រោះជីវិតជីវិតខ្លួនមែនទេ?
\s5
\v 19 អ្នក​រាល់​គ្នា​បាន​ប្រមាថ​យើងនៅ​កណ្ដាល​ប្រជា‌រាស្ត្រ​យើង ឲ្យ​តែ​បាន​ស្រូវ​ឱក​មួយ​កំប៉ុងឬ​ពីរ និង​ចំណិត​នំបុ័ង​ខ្លះ ដើម្បី​នឹង​សម្លាប់​ព្រលឹង​មនុស្ស​ដែល​មិន​គួរ​ស្លាប់​ ហើយ​នឹង​រក្សា​ជីវិតអ្នកដែលមិន​គួរ​រស់​នៅ ដោយ​អ្នក​កុហក​ដល់​ប្រជា‌ជន​យើង ដែល​ស្តាប់​តាម​សេចក្ដី​កុហក​នោះ។
\s5
\v 20 ដូច្នោះហើយ ព្រះ‌អម្ចាស់‌ដ៏ជាព្រះ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ យើង​ទាស់​នឹង​ខ្សែ​យ័ន្ត​របស់​អ្នក​រាល់​គ្នា ដែល​ប្រើ​សម្រាប់​ប្រមាញ់​ជីវិត​មនុស្ស ដូច​ប្រមាញ់​សត្វ​ស្លាប។ យើង​នឹង​ហែក​វា​ចេញ​ពី​ដៃ​អ្នក​រាល់​គ្នា ហើយ​នឹង​ដោះ​លែង​ព្រលឹង​ទាំង​នោះ​ឲ្យ​រួច គឺ​ជា​ព្រលឹង​ដែល​អ្នក​​បាន​តាម​ប្រមាញ់ ដូច​ប្រមាញ់​សត្វ​ស្លាប​នោះ។
\v 21 យើង​នឹង​ហែក​ស្បៃ​របស់​អ្នក​រាល់​គ្នា​ដែរ ព្រម​ទាំង​ជួយ​ឲ្យ​ប្រជា‌ជនរបស់​យើង​រួច​ពី​កណ្ដាប់​ដៃ​អ្នក​រាល់​គ្នា​ ដូច្នោះ​គេ​នឹង​មិន​នៅ​ក្នុង​កណ្ដាប់​ដៃ​អ្នក​រាល់​គ្នាទៀតទេ។ អ្នក​​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌អម្ចាស់។
\s5
\v 22 ដោយ​ព្រោះ​អ្នក​រាល់​គ្នា​បាន​បញ្ឈឺ​ចិត្ត​ពួក​សុចរិត ដោយ​សេចក្កីកុហក ជា​ពួក​អ្នក​ដែល​យើង​មិន​បាន​ឲ្យ​ព្រួយ​ចិត្ត​សោះ ហើយ​អ្នក​បាន​ចម្រើន​កម្លាំង​ដៃ​នៃ​មនុស្ស​អាក្រក់ ដើម្បី​មិន​ឲ្យ​គេ​លះ​ចោល​ផ្លូវ​អាក្រក់​របស់​ខ្លួន ឲ្យ​បាន​សង្គ្រោះ​​ជីវិត​របស់ពួកគេទេ
\v 23 ដូច្នោះហើយ អ្នក​រាល់​គ្នា​នឹង​មិនអាច​ប្រាប់​និមិត្ត​កុហក ឬ​ថ្លែងទំនាយ​ទៀត​ទេ យើង​នឹង​ជួយ​ប្រជា‌ជន​របស់​យើង​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​អ្នក។ នោះ​អ្នក​រាល់​គ្នា​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌អម្ចាស់»។
\s5
\c 14
\cl ជំពូក ១៤
\p
\v 1 ពួក​ចាស់​ទុំ​នៃ​ជនជាតិអុីស្រា‌អែល​ខ្លះ​បានមក​រក​ខ្ញុំ ហើយ​ក៏​អង្គុយ​នៅ​ចំពោះ​មុខ​ខ្ញុំ។
\v 2 ក្រោយមក ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់បាន​មក​ដល់​ខ្ញុំ​
\v 3 «កូន​មនុស្ស​អើយ ពួក​អ្នក​ទាំង​នេះ​បាន​តាំង​រូប​ព្រះ​របស់​គេ នៅ​ក្នុង​ចិត្ត​គេ ក៏​បានជំពប់ដួលនៃ​អំពើ​ទុច្ចរិត​ខ្លួននៅ​ចំពោះ​មុខ​គេ។ តើ​គួរយើង​សួរ​ទាំងអស់នេះតាមរយៈពួកគេ?
\s5
\v 4 ដូច្នោះហើយ ចូរ​ប្រកាសការនេះ​ដល់​គេ​ ហើយនិយាយថា ព្រះ‌អម្ចាស់‌ដ៏ជាព្រះមាន​ព្រះ‌បន្ទូល​ដូច្នេះ ​បុរសទាំងអស់​​ក្នុង​ពួក​កូនចៅ​អុីស្រា‌អែល ដែល​បានយក​រូប​ព្រះ​ដាក់​ក្នុង​ចិត្តខ្លួន ឬ​ដាក់​ការភ័យខ្លាច​នៃ​អំពើ​ទុច្ចរិត​របស់​ខ្លួន​នៅ​ចំពោះ​មុខខ្លួន រួចហើយ​មក​រក​ព្យាការី យើង​​ព្រះ‌អម្ចាស់ នឹង​ឆ្លើយ​ដល់​គេ​តាម​ចំនួន​រូប​ព្រះ​របស់​គេ​វិញ។
\v 5 ​យើង​នឹងធ្វើការនេះ ដូច្នោះយើងអាចនឹងយក​កូនចៅ​អុីស្រា‌អែលមកវិញ ក្នុង​ចិត្ត​របស់​​គេបាននាំទៅឆ្ងាយ​​ពី​យើង​ដោយ‌សារ​រូប​ព្រះ​របស់​គេ។
\s5
\v 6 ដូច្នោះហើយ ចូរនិយាយទៅកាន់កូនចៅ​អុីស្រា‌អែល​ថា ព្រះ‌អម្ចាស់‌ដដ៏ជាព្រះមាន​ព្រះ‌បន្ទូល​ដូច្នេះ ចូរ​ប្រែចិត្ត និង​បែរ​ចេញ​ពី​រូប​ព្រះ​របស់​អ្នក​ទៅ! ហើយ​ងាក​មុខ​ពី​អស់​ទាំង​ការ​គួរ​ស្អប់​ខ្ពើម​របស់​អ្នកដែរ។
\s5
\v 7 ដ្បិត គ្រប់គ្នាពីប្រជាជន​អុីស្រា‌អែល ហើយពួកជនជាតិ​ដទៃ ជា​អ្នក​ស្នាក់​នៅ​ក្នុង​ទឹកដី​អុីស្រា‌អែល ដែល​ញែក​ខ្លួន​ចេញ​ពី​យើង ជាអ្នកដែលយក​រូប​ព្រះ​​ដាក់​ក្នុង​ចិត្ត ហើយ​ដាក់​ហេតុ​ចំពប់​នៃ​សេចក្ដី​ទុច្ចរិត​របស់​ខ្លួន​ចំពោះ​មុខ​ខ្លួន រួច​នឹង​មក​រក​ព្យាការី ដើម្បី​ស្វែងរកយើង​ ​យើង​គឺ​ព្រះ‌អម្ចាស់ ​នឹង​ឆ្លើយ​ដល់​អ្នក​នោះ ដោយ​ខ្លួន​យើង។
\v 8 ដូច្នេះ​យើង​នឹង​តាំង​មុខ​ទាស់​នឹង​អ្នក​នោះ ព្រម​ទាំង​ធ្វើ​ឲ្យ​ជា​ទី​ស្រឡាំង‌កាំង ជា​ទី​សម្គាល់ ហើយនិង​ពាក្យ​សុភាសិត ដ្បិតយើង​ក៏​នឹង​កាត់​អ្នក​នោះ​ចេញ​ពី​កណ្ដាល​ចំណោមមនុស្ស​​យើង​ ហើយ​អ្នក​​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌អម្ចាស់។
\s5
\v 9 ប្រសិនបើ​ព្យាការីណា​ត្រូវ​បញ្ឆោត ហើយ​បាន​និយាយ​ពាក្យ​ រួចហើយ យើងព្រះ‌អម្ចាស់ នឹងត្រូវ​បញ្ឆោត​ព្យាការី ហើយ​យើង​នឹង​លូក​ដៃ​ទៅ​លើ​គេ ព្រម​ទាំង​បំផ្លាញ​គេ​ចេញ​ពី​ពួក​អុីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង​ដែរ។
\v 10 ពួកគេ​នឹង​ត្រូវ​ទ្រាំ‌ទ្រ​ចំពោះ​សេចក្ដី​ទុច្ចរិត​របស់​ខ្លួន ​សេចក្ដី​ទុច្ចរិត​របស់​ព្យាការី ​នោះ​នឹង​បាន​ដូច​ជា​សេចក្ដី​ទុច្ចរិត​របស់​អ្នក​ដែល​រក​គេ​ដែរ។
\v 11 ដោយព្រោះការនេះកូនចៅ​អុីស្រា‌អែល​វង្វេង​ចេញ​ពី​យើង ឬ​នាំ​ឲ្យ​ខ្លួន​បាន​ស្មោក‌គ្រោក ដោយ​អំពើ​រំលង​ទាំង​ប៉ុន្មាន​របស់​ខ្លួន​ទៀត​ឡើយ គឺ​ឲ្យ​គេ​បាន​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​យើង​វិញ ហើយ​ឲ្យ​យើង​បាន​ជា​ព្រះ​របស់​គេ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់‌ដ៏ជាព្រះ»។
\s5
\v 12 ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់បាន​មក​ដល់​ខ្ញុំ​ប្រាប់ថា
\v 13 «កូន​មនុស្ស​អើយ ពេល​ទឹកដី​ណា​ធ្វើ​បាប​នឹង​យើង ដោយ​ប្រព្រឹត្ត​បាប ដូច្នោះ​យើង​នឹងលូក​ដៃ​ទាស់នឹង​គេ ហើយបំផ្លាញអាហារនឹងអ្វីដែលគេមាន ហើយ​ឲ្យ​គេ​កើត​មាន​ទុរភិក្ស ព្រម​ទាំង​សម្លាប់​មនុស្ស ហើយនិង​សត្វ​​ពី​ទឹកដីនេះ
\v 14 ទោះ​បើ​មនុស្ស​ទាំង​បី​នាក់​នេះ គឺ​ណូអេ ដានី‌យ៉ែល និង​យ៉ូប បាន​នៅ​ក្នុង​ទឹកដី​នោះ ពួកគេនឹងរួចជីវិតដោយសារសេចក្តីសុចរិតខ្លួនតែ​ប៉ុណ្ណោះ​ នេះគឺជាព្រះអម្ចាស់ដ៏ជាព្រះបានថ្លែង។
\s5
\v 15 ប្រសិនបើ ​យើង​ចាត់​សត្វ​កំណាច​ឲ្យទៅ​ក្នុង​ទឹកដី​នេះ ហើយ​ធ្វើឲ្យវាវិនាស ដូច្នោះហើយ​ទឹកដីនោះ​នឹងត្រូវលាងសម្អាត ហើយក៏គ្មាន​អ្នក​ណា​ហ៊ាន​ដើរ​តាម​នោះដែរ ដោយ​ព្រោះ​សត្វ​ទាំង​នោះ
\v 16 ទោះ​បើ​មនុស្ស​ទាំង​បី​នាក់​នោះ​នៅ​ក្នុង​ទឹកដីនេះ​ ដូចដែលយើងនៅរស់ នេះជាការប្រកាស់នៃព្រះអម្ចាស់ដ៏ជាព្រះ គឺពួកគេ​នឹង​មិនអាចដើម្បីជួយ​ដល់កូន​ប្រុស​កូន​ស្រី​ខ្លួន​ឲ្យ​រួច​ទេ គឺរួច​បាន​តែ​ជីវិត​គេ​ប៉ុណ្ណោះ តែ​ទឹកដីនោះ​នឹង​ត្រូវ​ចោល​ស្ងាត់​វិញ។
\s5
\v 17 ឬប្រសិន‌បើ​យើង​នាំ​ដាវ​មក​លើ​ទឹកដីនោះ ដោយ​បង្គាប់​ថា ដាវ​អើយ ចូរទៅក្នុងទឹកដីនេះ ហើយ​យើង​កាត់​ទាំង​មនុស្ស និង​សត្វ​ចេញ​ពី​វាផង
\v 18 ទោះ​បើ​មនុស្ស​ទាំង​បី​នាក់​នោះ​នៅ​ក្នុង​ទឹកដីនេះ​ ដូចដែលយើងនៅរស់ នេះជាការប្រកាស់នៃព្រះអម្ចាស់ដ៏ជាព្រះ គឺពួកគេ​នឹង​មិនអាចដើម្បីជួយ​ដល់កូន​ប្រុស​កូន​ស្រី​ខ្លួន​ឲ្យ​រួច​ទេ គឺរួច​បាន​តែ​ជីវិតពួក​គេ​ប៉ុណ្ណោះ។
\s5
\v 19 ឬ​ប្រសិន‌បើ​យើងចាត់​អាសន្ន‌រោគ ​ទៅ​ក្នុង​ទឹកដី​នោះ ហើយ​ដាក់​កំហឹង​របស់​យើង​​ទាស់ទៅ​លើ​ពួកគេ ដោយ​កម្ចាយ​ឈាម ហើយសម្លាប់​ទាំង​មនុស្ស និង​សត្វ​ចេញ​ផង
\v 20 ទោះ​បើ​ណូអេ ដានី‌យ៉ែល និង​យ៉ូប​បាន​នៅ​ក្នុង​ទឹកដីនោះ​ក៏​ដោយ ដូចដែលយើងនៅរស់ នេះជាការប្រកាស់នៃព្រះអម្ចាស់ដ៏ជាព្រះ គង់​តែ​នឹង​ជួយ​កូន​ប្រុស​កូន​ស្រី​ខ្លួន ឲ្យ​រួច​មិន​បាន​ដែរ គឺ​សេចក្ដី​សុចរិត​របស់​អ្នក​ទាំង​នោះ នឹង​ជួយ​បាន​ជីវិត​របស់​ខ្លួន​ឲ្យ​រួច​បាន។
\s5
\v 21 ដ្បិតព្រះ‌អម្ចាស់‌ដ៏ជាព្រះបាន​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ ​យើង​ចាត់​សេចក្ដី​វេទនា​តាមរយៈការទាំង​បួន​យ៉ាង​នេះ ទៅ​លើក្រុង​យេរូ‌សាឡិម គឺ​ជា​ដាវ ជា​អំណត់ ជា​សត្វ​សាហាវ និង​អាសន្ន‌រោគ ដើម្បី​នឹងសម្លាប់ទាំង​មនុស្ស និង​សត្វ​ចេញ​ផងពីក្រុងនោះ។
\s5
\v 22 ប៉ុន្តែ មើល៍! នឹង​មាន​អ្នករួចជីវិត​នៅ​ក្នុង​ក្រុង​នោះ គេ​នឹង​ត្រូវ​នាំ​ចេញ​មក ទាំងកូន​ប្រុស​ហើយនិងកូន​ស្រី។ មើល!៍ ពួកគេ​នឹង​ចេញទៅរក​អ្នក​រាល់​គ្នា ហើយ​អ្នក​នឹង​ឃើញ​ផ្លូវ និង​អំពើ​របស់​គេ រួច​អ្នក​នឹង​បាន​ក្សាន្ត​ចិត្ត ពី​ដំណើរ​ការ​អាក្រក់ ដែល​យើង​បាន​ទម្លាក់​ទៅ​លើក្រុង​យេរូ‌សាឡិម គឺ​ពី​គ្រប់​ទាំង​ការ​ដែល​យើង​បាន​នាំ​ទៅ​លើ​ក្រុង​នោះ។
\v 23 ពួកអ្នករួចជីវិត​នឹង​កម្សាន្ត​ចិត្ត​អ្នក​រាល់​គ្នា ដោយ​អ្នក​ឃើញ​ផ្លូវ និង​អំពើ​ដែល​គេ​ប្រព្រឹត្ត​ទាំងនោះ ហើយ​អ្នក​រាល់​គ្នា​នឹង​ដឹង​ថា ការ​ដែល​យើង​បាន​ធ្វើ​ដល់​គេ នោះ​មិន​មែន​ដោយ​គ្មាន​ប្រយោជន៍ទេ! នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់‌ដ៏ជាព្រះលើទាំងអស់»។
\s5
\c 15
\cl ជំពូក ១៥
\p
\v 1 ក្រោយមក​ព្រះ‌បន្ទូលនៃព្រះជាម្ចាស់​មក​ខ្ញុំ​ប្រាប់ថា៖
\v 2 «កូន​មនុស្ស​អើយ តើ​ដើម​ទំពាំង‌បាយជូរ ប្រសើរជាងដើមឈឺហើយនិងមែកផ្សេង ដែលនៅក្នុងព្រៃទាំងមូលឬ?
\v 3 តើ​មនុស្ស ​អាច​យកឈឺពី​ដើម​ទំពាំង‌បាយជូរ​ទៅធ្វើ​​អ្វី​មួយ? ឬ​ក៏​ពួកគេយក​ទៅ​ធ្វើជាស្នួលហាលរបស់លើវា?
\v 4 មើល៍! ប្រសិនបើ​ ដាក់វា​ដុត​ក្នុងភ្លើងជាអុស ហើយបើ​ភ្លើង​ឆេះ​កន្ទុយ​អុស​ទាំង​សង​ខាង និង​ឆេះ​ផ្នែក​កណ្ដាល​អស់ដែរ តើវាអាចយកទៅធ្វើអ្វីបាន?
\s5
\v 5 មើល៍! កាល​វា​នៅ​ទាំង​មូល វាមិនអាច​ប្រើ​ការ​អ្វី​​បាន​ទេ ពិតប្រាកដណាស់ ពេល​ភ្លើងបាន​ឆេះ​អស់ ក្រោយមកវានៅតែមិនអាចយកទៅប្រើបានជាប្រយោជន៍ដដែល។
\v 6 ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច្នេះ មិនចូលចិត្តដើមឈឺដែលនៅក្នុងព្រៃ យើងបានឲ្យដើមទំពាំងបាយជួរធ្វើជាអុសសម្រាប់ដុត យើងនឹងធ្វើបែបនេះដាក់ប្រជាជននៃក្រុងយេរូសាឡិមដែរ។
\s5
\v 7 ដ្បិត យើង​នឹង​តាំង​មុខយើង​ទាស់​នឹងពួក​គេ។ ទោះបីគេ​នឹង​ចេញ​ពី​ភ្លើង​មក តែ​ភ្លើង​នោះ​នឹង​ឆេះពួក​គេ ដូច្នោះ​អ្នក​រាល់​គ្នា​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌អម្ចាស់ ក្នុង​កាល​ដែល​យើង​តាំង​មុខ​ទាស់​នឹងពួក​គេ។
\v 8 រួចយើង​នឹង​ធ្វើ​ឲ្យ​ទឹកដីនេះ​ត្រូវ​ចោល​ស្ងាត់ ដោយ​ព្រោះ​គេ​បាន​ធ្វើបាប នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់‌ដ៏ជាព្រះ»។
\s5
\c 16
\cl ជំពូក ១៦
\p
\v 1 រួចហើយព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​បាន​មក​ដល់​ខ្ញុំ​ប្រាប់ថា
\v 2 «កូន​មនុស្ស​អើយ ចូរ​ធ្វើ​ប្រាប់ក្រុង​យេរូ‌សាឡិម​ពី​អំពើ​គួរ​ស្អប់​ខ្ពើម​អ្នកក្រុង
\v 3 ហើយ​ប្រាប់​ថា ព្រះ‌អម្ចាស់‌មាន​ព្រះ‌បន្ទូល​នឹង​ក្រុង​យេរូ‌សាឡិម​ដូច្នេះ ការចាប់ផ្តើម​កំណើត​របស់​អ្នក គឺនៅលើទឹកដី​របស់​ជនជាតិ​កាណាន​មក ឪពុក​អ្នក​ជា​ជនជាតិ​អាម៉ូរី ហើយ​ម្តាយ​អ្នក​ជា​ជនជាតិហេត។
\s5
\v 4 នៅថ្ងៃ​កំណើត​របស់អ្នក គឺ​នៅ​ថ្ងៃ​ដែល​អ្នក​កើត​មក គេ​មិន​បាន​កាត់​ផ្ចិត​អ្នក​ទេ ក៏​មិន​បាន​លាង​ជម្រះ​អ្នក​ដោយ​ទឹក ឬ​លាប​អំបិល ឬ​រុំ​សំពត់​ឲ្យ​ផង។
\v 5 គ្មាន​ភ្នែក​ណា​គួរឲ្យអាណិតឡើយ ប៉ុន្តែអ្នកបានធ្វើ​ការ​ទាំង​នោះ​ដើម្បីខ្លួនអ្នក ឲ្យមានការ​អាណិត​អាសូរ​ចំពោះ​អ្នក​វិញ។ នៅ​ថ្ងៃ​ដែល​អ្នក​បាន​កើត​មក​នោះ គឺ​គេ​បោះ​អ្នក​ចោល​នៅ​ទី​វាល ពី​ព្រោះ​គេ​ខ្ពើម​ជីវិតរបស់​អ្នក។
\s5
\v 6 ប៉ុន្តែ យើង​បាន​ដើរ​តាម​នោះ​ជិត​អ្នក ឃើញ​អ្នក​លង់​នៅ​ក្នុង​ឈាមខ្លួន ហើយ​យើង​បាន​និយាយ​ទៅ​អ្នក ​ក្នុង​ពេល​ដែល​នៅ​ក្នុង​ឈាម​នោះ​ថា «​ជីវិត​!» យើងបាននិយាយ ទៅ​អ្នក​ពេល​ក្នុង​ឈាមខ្លួន​អ្នក​ «​ជីវិត​រ!»
\v 7 យើង​​ធ្វើ​ឲ្យ​អ្នក​ចម្រើន​ឡើង ដូច​ដំណាំ​លូត​លាស់​នៅ​ក្នុងចម្ការ។ ​អ្នក​នឹងមានគ្នាច្រើន ហើយហើយអស្ចារ្យមានតម្លៃដូចគ្រឿងអលង្ការ។ ទ្រូងរបស់​អ្នក​ដុះ​ពេញ​រាង ហើយ​សក់​ក៏​លូត​វែង តែពីមុន ​អ្នក​ធ្លាប់អាក្រាត ហើយ​នៅ​កណ្តាលវាល។
\s5
\v 8 ​យើង​បាន​ដើរ​កាត់​តាម​ទី​នោះម្តងទៀត ហើយយើង​ឃើញ​អ្នក​។ មើល៍! អ្នកដល់​វ័យ​ដែល​គេ​ស្រឡាញ់​ហើយ យើង​ក៏​បានលាត​ជាយ​អាវ​របស់​យើង​គ្រប​លើ​អ្នក គឺ​បិទ​បាំង​កុំ​ឲ្យឃើញ​ភាព​អាក្រាត​របស់​អ្នក។ ហើយយើង​បាន​ស្បថ​នឹង​អ្នក ហើយ​តាំង​សញ្ញានឹង​អ្នក នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់‌ដ៏ជាព្រះ ​ហើយអ្នក​បាន​ត្រឡប់​ជា​របស់​យើង។
\s5
\v 9 ដូច្នោះយើង​បាន​លាង​អ្នក​ដោយ​ទឹក យើង​បាន​ជម្រះ​ឈាម​អ្នក​ចេញ​យ៉ាង​ស្អាត រួច​ចាក់​ប្រេង​លាប​ឲ្យអ្នក។
\v 10 យើង​បាន​តែង​អ្នក​ដោយ​សំពត់​ប៉ាក់ ក៏​បំពាក់​ស្បែក​ជើង​ធ្វើ​ពី​ស្បែក​ផ្សោត​ឲ្យ​អ្នក។ ហើយយើង​ក្រវាត់​អ្នក​ដោយ​សំពត់​ទេស‌ឯក រួច​បិតបាំង​ដោយ​សំពត់​ព្រែ។
\v 11 បន្ទាប់មក យើង​ក៏​បាន​តាក់‌តែង​អ្នក​ដោយ​គ្រឿង​អលង្ការ បាន​បំពាក់​កង​នៅ​ដៃ​អ្នក ហើយ​ខ្សែ​នៅ​ក។
\v 12 យើង​បំពាក់​ក្រវិល​នៅ​ច្រមុះអ្នក ហើយ​ទំហូ​នៅ​ត្រចៀកអ្នក ហើយនិង​បូ​យ៉ាង​ល្អ​នៅ​ក្បាល​អ្នក។
\s5
\v 13 ដូច្នេះ អ្នក​បាន​ប្រដាប់​ដោយ​មាស និង​ប្រាក់ ហើយអ្នក​​បាន​ពាក់សំពត់​ទេស‌ឯក​យ៉ាង​ម៉ដ្ត ហើយ​សំពត់​ប៉ាក់ អ្នក​បរិភោគ ម្សៅមីដែលល្អ ទឹក​ឃ្មុំ និង​ប្រេង អ្នក​មាន​រូបស្អាតខ្លាំងណាស់ ហើយអ្នកនឹងក្លាយជាអគ្គមហេសី។
\v 14 កិត្តិ‌សព្ទ​និងសិរី​រុងរឿង​របស់​អ្នក បាន​ខ្ចរ‌ខ្ចាយ​ទៅ​ដល់​អស់​ទាំង​នគរ ពី​ព្រោះភាពស្រស់ស្អាត​របស់​អ្នក​ ដ្បិតអ្នកបាន​គ្រប់​លក្ខណ៍ ដោយ‌តេជានុភាព ដែល​យើង​បាន​ប្រទានដល់​អ្នក នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់‌ដ៏ជាព្រះ។
\s5
\v 15 ប៉ុន្តែ អ្នកបាន​ទុកចិត្ត​លើ​ភាពស្រស់ស្អាត ហើយ​អ្នកធ្វើ ដូចជា​ស្រី​ពេស្យាដោយសារសម្រស់អ្នក ដោយ​ប្រគល់​ខ្លួន​ឲ្យ​អស់​អ្នក​ដែល​ដើរ​កាត់​ ដូច្នេះភាពស្អាតរបស់អ្នកនឹកក្លាយជារបស់គេ។
\v 16 ក្រោយមក អ្នក​យក​សម្លៀក‌បំពាក់​របស់​អ្នក ជា​មួយសម្លៀក‌បំពាក់ពួកគេ ​ធ្វើ​ពី​ក្រណាត់​ចម្រុះ​ពណ៌ ទៅ​តាក់​តែង​ទីសក្ការៈ​នៅ​តាម​ទួល​ខ្ពស់ៗ ហើយ​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ​នៅ​ទី​នោះ។ ការនេះមិនគួរកើតឡើងទេ។ មិន​ដែល​មាន​រឿង​ដូច្នេះ​កើត​ឡើង​ទេ ។
\s5
\v 17 អ្នក​​យកគ្រឿងអលង្ការ​អ្នក ដែល​ធ្វើ​ពី​មាស និង​ប្រាក់ ដែល​យើង ប្រទាន​ដល់​អ្នក​នោះ ទៅ​ធ្វើ​ទាក់ទាញ​មនុស្ស​ប្រុស ហើយ​អ្នក​បាន​ធ្វើជាមួយពួកគេក្នុងភាព​ពេស្យា‌ដែលគួធ្វើ។
\v 18 អ្នក​បាន​យក​សម្លៀក‌បំពាក់​ប៉ាក់​របស់​អ្នក ទៅ​គ្របបាំងគេ ព្រម​ទាំង​លាប​ប្រេង និង​កំញាន​របស់​យើង​នៅ​មុខគេ។
\v 19 អាហារ​ដែល​យើង​បាន​ឲ្យ​ដល់​អ្នក គឺ​ជា​ម្សៅ​យ៉ាង​ម៉ដ្ត ប្រេង និង​ទឹក​ឃ្មុំ​នោះ អ្នក​បានរៀបនៅមុខគេ ដ្បិត​​ក្លិន​ពិដោរ នេះគឺជាអ្វីដែលបានកើតឡើង នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់‌ដ៏ជាព្រះ។
\s5
\v 20 រួចហើយ អ្នក​បាន​យក​កូន​ប្រុស​ស្រី​អ្នក ដែល​បាន​បង្កើត​ឲ្យ​យើង ទៅ​ថ្វាយ​ជា​យញ្ញ‌បូជា​ដល់​ព្រះ​ទាំង​នោះ ឲ្យវាសុី​ធ្វើដូចជាអាហារ​។ តើ​ការប្រព្រឹត្ត​កំផិត​របស់​អ្នកជាបញ្ហាតូចទៀតឬ?
\v 21 ​អ្នកបាន​សម្លាប់​កូន​យើង ហើយ​ប្រគល់​ទៅ​ឲ្យ​ត្រូវ​ចូល​ក្នុង​ភ្លើង។
\v 22 ​ក្នុង​​ការ​គួរ​ស្អប់​ខ្ពើម ហើយនិង​ការ​កំផិត​របស់​អ្នក នោះ​អ្នក​មិន​បាន​នឹក​ពី​កាល​អ្នក​នៅ​ក្មេង ក្នុង​គ្រា​ដែល​អ្នក​នៅ​អាក្រាត ហើយ​នៅកណ្តាលវាល ព្រម​ទាំង​លង់​នៅ​ក្នុង​ឈាម​របស់អ្នក​»។
\s5
\v 23 វេទនា! វេទនាដល់អ្នក! នេះគឺជាព្រះ‌អម្ចាស់‌ដ៏ជាព្រះ​មាន​ព្រះ‌បន្ទូល​ថា ដ្បិត​ក្រោយ​អស់​ទាំង​អំពើ​ដ៏​លាមក​អាក្រក់​របស់​អ្នក
\v 24 អ្នក​បាន​សង់​ផ្ទះ​បន​សម្រាប់​ខ្លួន ហើយ​ធ្វើ​កន្លែង​សំខាន់​សម្រាប់​ខ្លួន នៅគ្រប់​កន្លែង​។
\s5
\v 25 អ្នក​បាន​ធ្វើ​កន្លែង​សំខាន់​នោះ នៅ​គ្រប់​ច្រក​ផ្លូវ ហើយ​បាន​ធ្វើ​ឲ្យ​សេចក្ដី​លម្អ​របស់​អ្នក​ទៅ​ទី​ខ្ពើម​ឆ្អើម​វិញ អ្នក​បាន​បើក​ជើង​ទទួល​គ្រប់​ប្រុសៗ​ដែល​ដើរ​មក​តាម​នោះ ហើយ​បាន​ចម្រើន​ការ​កំផិត​របស់​អ្នក​កាន់តែខ្លាំងឡើង។
\v 26 អ្នក​បានធ្វើដូចជាពេស្យា ​នឹង​ជនជាតិ​អេស៊ីប​ ជាមួយ​ពួក​ជិត​ខាង​អ្នក​ធ្វើកាន់តែច្រើន ក្នុង​ការ​កំផិត​របស់​អ្នក​ ​ដែល​បណ្ដាល​ឲ្យ​យើង​មានកំហឹង។
\s5
\v 27 មើល៍! យើងនឹងវាយអ្នកដោយដៃរបស់យើង ហើយដកយកអាហាររបស់អ្នកផងដែរ។ យើងនឹង​ប្រគល់ជីវិតរបស់​អ្នក​ទៅឲ្យសត្រូវរបស់អ្នក ហើយ​កូន​ស្រី​ជនជាតិ​ភីលី‌ស្ទីន ដែលបានខ្មាស​ចំពោះទង្វើអាសអាភាស​របស់​អ្នក។
\v 28 អ្នក​បាន​ប្រព្រឹត្តជាពេស្យាជាមួយនឹង​ជនជាតិ​អាស‌ស៊ើរ​ដែរ ដ្បិត​អ្នក​មិន​ចេះ​ឆ្អែត‌ឆ្អន់​ឡើយ។ អ្នក​បាន​រួម‌បវេណី​នឹង​គេ ក៏​នៅ​តែ​មិន​ស្កប់‌ស្កល់​ដែរ។
\v 29 អ្នក​បាន​ប្រព្រឹត្តជាពេស្យាកាន់ច្រើនឡើង រហូត​ដល់​ទឹកដីនៃ​ពួក​ឈ្មួញ ជាជនជាតិ​ខាល់ដេ នៅ​ក្នុង​ទឹកដី​កាណាន ហើយទោះជាយ៉ាងនេះកី្ត​នៅ​តែ​មិន​ស្កប់‌ចិត្តអ្នក។
\s5
\v 30 តើចិត្តរបស់អ្នកឈឺយ៉ាងណាទៅ នេះគឺជាព្រះ‌អម្ចាស់‌ដ៏ជាព្រះមាន​ព្រះ‌បន្ទូល​ថា ដែល​អ្នក​បាន​ប្រព្រឹត្ត​អំពើ​ទាំង​នេះ ហើយងារ​ជា​ស្រីពេស្យា​មិនខ្មាសគេទេ?
\v 31 ​អ្នក​បាន​សង់​ផ្ទះ​បន​របស់​អ្នក នៅ​ត្រង់មុខ​ច្រក​ផ្លូវ និង​កន្លែង​សំខាន់​របស់​អ្នក​នៅ​តាមកន្លែងទីសាធារណៈ។ ​អ្នក​មិន​មែន​ដូច​ជា​ស្រី​ពេស្យា​ទេ ពី​ព្រោះ​អ្នក​មិន​យក​ប្រាក់់ពីគេឡើយ។
\s5
\v 32 អ្នក​ជា​ស្រី​ដែល​​កំផិត អ្នកទទួល​មនុស្ស​ដទៃ ​​ជំនួស​ឲ្យប្តី​របស់ខ្លួន។
\v 33 មនុស្ស​ឲ្យ​ប្រាក់ដល់​ស្រី​ពេស្យា​ទាំង​នោះ តែ​អ្នក​វិញ អ្នក​ឲ្យ​ប្រាក់ទាំងនោះ​ដល់​មនុស្សដែលអ្នកស្រឡាញ់វិញ ហើយឲ្យគេមករកអ្នកពីគ្រប់ទិសទីជុំវិញ ដើម្បីដេកជាមួយអ្នកទៀត។
\v 34 ដូច្នោះហើយអ្នក​គឺ​ខុសគ្នា​ពី​ស្រី​ទាំងនោះផ្សេងទៀត ចាប់តាំងពីគ្មានអ្នកណាមកសុំអ្នកដើម្បីដេកជាមួយពួកគេ។ ផ្ទុយទៅវិញ អ្នកឲ្យប្រាក់ដល់ពួកគេ។ អត់មាននរណាឲ្យប្រាក់ដល់អ្នកទេ។
\s5
\v 35 ដូច្នេះហើយ ស្រី​ពេស្យា​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់។
\v 36 ព្រះ‌អម្ចាស់‌ដ៏ជាព្រះមាន​ព្រះ‌បន្ទូល​ដូច្នេះ​ ពី​ព្រោះ​អ្នក​បានបើកចំហរតណ្ហា​របស់​អ្នក​នៅទីសំងាត់ ហើយធ្វើការពេស្យា ជាមួយពួកដែលអ្នកស្រឡាញ់ ហើយរួមទាំង​ព្រះ​ដ៏​គួរ​ស្អប់​ខ្ពើម​របស់​អ្នក និង​ឈាម​របស់​កូន​ចៅ​អ្នក​ដែល​អ្នក​បាន​ថ្វាយ​ដល់​ព្រះទាំងនោះ
\v 37 ដូច្នោះហើយ ចូរ​មើល៍! យើង​នឹង​ប្រមូល​ពួក​សហាយរបស់​អ្នក ដែល​អ្នក​បានជួប​ជា‌មួយ​គ្នា និង​ពួក​ទាំង​​ដែល​អ្នក​បាន​ស្រឡាញ់ ព្រម​ទាំង​ពួក​ដែល​អ្នក​បាន​ស្អប់​ផង ហើយយើង​នឹង​ប្រមូល​គេ​ឲ្យ​មក​ទាស់​នឹង​អ្នក​នៅ​គ្រប់​ទិស។ យើង​នឹង​បើក​កេរ្ដិ៍‌ខ្មាស​អ្នក​ឲ្យ​គេ​ឃើញ​ ដើម្បី​ឲ្យ​គេ​បាន​ឃើញភាពអាក្រាត់​អ្នក។
\s5
\v 38 ដ្បិតយើង​នឹង​ជំនុំ‌ជម្រះ​អ្នក សម្រាប់ការ​ដែល​ផិត​ប្តី និង​កម្ចាយ​ឈាម​ផង ហើយយើង​នឹង​ទម្លាក់​ឈាម​ទៅ​លើ​អ្នក ដោយ​កំហឹងហើយនិងចិត្តចង់របស់យើង។
\v 39 យើង​នឹង​ប្រគល់​អ្នក​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​គេ នោះ​គេ​នឹង​បំផ្លាញ​ផ្ទះ​បន​របស់​អ្នក ហើយ​រំលំ​អស់​ទាំង​ទី​សំខាន់​របស់​អ្នក​ដែរ គេ​នឹង​បក​សម្លៀក‌ បំពាក់​អ្នក​ចេញ ហើយ​យកគ្រឿងអលង្ការ​របស់​អ្នក។ ពួកគេបោះបង់​អ្នក​ឲ្យ​នៅ​អាក្រាត ហើយ​នៅកណ្តាលវាល។
\s5
\v 40 ក្រោយមក ពួកគេ​នឹង​នាំ​ហ្វូង​មនុស្ស​ឡើង​មក​ទាស់​នឹង​អ្នក ហើយគប់​អ្នក​នឹង​ថ្ម ហើយ​ចាក់​ទម្លុះ​អ្នក​ដោយ​ដាវរបស់គេ។
\v 41 ពួកគេ​នឹង​ដុត​ផ្ទះ​អ្នក​ចោល ហើយ​សម្រេច​យុត្តិ‌ធម៌​ដល់​អ្នក នៅ​ចំពោះ​ភ្នែក​ពួក​ស្រីៗ​ជា​ច្រើន ដូច្នេះ យើង​នឹង​ធ្វើ​ឲ្យ​អ្នក​លែង​ប្រព្រឹត្ត​ការ​ពេស្យា ហើយ​អ្នក​នឹង​មិន​ចេញ​ថ្លៃ​ឈ្នួល​ឲ្យ​គេ​ទៀត​ឡើយ។
\v 42 បន្ទាប់មក យើង​នឹង​សម្រាល​សេចក្ដី​កំហឹងរបស់​យើង​ចំពោះ​អ្នក ហើយ​ការក្រោធបស់​យើង នឹង​ថយ​ចេញ​ពី​ចំពោះ​អ្នក​ដែរ ដ្បិតយើង​នឹង​នៅ​ស្កប់ចិត្ត ហើយនិង​មាន​កំហឹង​ទៀតទេ។
\s5
\v 43 ដោយ​ព្រោះ​អ្នក​មិន​បាន​នឹក​ពី​កាល​អ្នក​នៅ​ក្មេង ហើយបានធ្វើឲ្យយើងពេញទៅដោយកំហឹងដោយសារការទាំងនេះ ហេតុនេះហើយ សូមមើល៍! យើងខ្លួនឯងនឹងនាំក្បាលរបស់អ្នក មកដាក់ទោសតាមទង្វើរដែលអ្នកបានធ្វើ នេះគឺជាព្រះបន្ទូលនៃព្រះអម្ចាស់ដ៏ជាព្រះលើទាំងអស់។ តើអ្នកមិនបានដាក់អំពើពេស្យាដែលគួរខ្ពើមដើម្បីប្រព្រិត្តតាមទេឬ?
\s5
\v 44 មើល៍! គ្រប់គ្នាណា​ដែល​ធ្លាប់​ប្រើ​ពាក្យ​សុភា‌សិត អ្នកនឹង​ពោល​ពាក្យ​នេះ​ទាស់​នឹង​អ្នក​ថា «ម្តាយ​យ៉ាង​ណា កូន​ស្រី​ក៏​យ៉ាង​នោះ​ដែរ»។
\v 45 អ្នក​ជា​កូន​ស្រី​របស់​ម្តាយ​អ្នក ​ដែល​ជាអ្នកបាន​ស្អប់​ប្តី និង​កូន​ខ្លួន អ្នក​ក៏​ជា​ប្អូន​ស្រី​របស់​ពួក​បង‌ស្រីខ្លួន ដែល​ជាអ្នកបាន​ស្អប់​ប្តី និង​កូន​គេ​ដែរ។ ម្តាយ​អ្នក​ជា​ជនជាតិ​ហេត ហើយ​ឪពុក​អ្នក​ជា​ជនជាតិអាម៉ូរី
\s5
\v 46 បង​ស្រី​របស់អ្នក ជាអ្នក​សាម៉ារី ហើយ​កូន​ស្រី​របស់​នាង ជាអ្នកដែល​រស់​នៅ​ខាងតំបន់ខាង​ជើង ហើយ​ប្អូន​ស្រី​អ្នកវិញ​បានរស់នៅ​ខាងត្បូងពីអ្នក នោះ​គឺ​ជា​សូដុម និង​កូន​ស្រី​របស់​នាង។
\s5
\v 47 អ្នក​មិន​ត្រឹម​តែ​ដើរ​តាម​ផ្លូវ​របស់​គេ ឬ​ប្រព្រឹត្ត​តាម​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​គេ​ទេ គឺ​អ្នក​បាន​ប្រព្រឹត្ត​ខូច​អាក្រក់​ជាង​គេ ក្នុង​អស់​ទាំង​ផ្លូវ​របស់​អ្នក​ទៅ​ទៀត ដោយ​ស្មាន​ថា​អំពើ​របស់​គេ​តិច​តួច​ទេ។
\v 48 ដូចដែលយើងរស់នៅ នេះគឺជាព្រះ‌អម្ចាស់‌ដ៏ជាព្រះ​បានថ្លែងព្រះបន្ទូល នោះ​ប្រាកដ​ជា​សូដុម ជា​ប្អូន​អ្នក ព្រម​ទាំង​កូន​មិន​បាន​ប្រព្រឹត្ត​ដូច​ជា​អ្នក និង​កូន​ស្រី​របស់​អ្នក​បានធ្វើ។
\s5
\v 49 មើល! នេះគឺជាអំពើបាប​របស់​សូដុម ជា​ប្អូន​ស្រី​អ្នក ព្រម​ទាំង​កូន គឺ​មាន​អំនួត មាន​អាហារ​បរិ‌ភោគ​ឆ្អែត ហើយ​មិនយកចិត្តទុកដាក់ ​គ្មាន​កង្វល់ពីអ្វីទេ។ នាងមិន​ដែល​ចម្រើន​កម្លាំង​ដៃ​នៃ​ពួក​ក្រីក្រ និង​មនុស្ស​កម្សត់​ទុគ៌ត​ឡើយ។
\v 50 នាងក៏​មាន​ចិត្ត​ឆ្មើង‌ឆ្មៃ ហើយ​បាន​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម នៅ​ចំពោះ​យើង ដូច្នោះ ​​យើង​ដក​គេ​ចេញ​ដូចដែលអ្នកបានឃើញហើយ។
\s5
\v 51 ចំណែក​សាម៉ារីវិញ ​មិន​បានធ្វើបាប​ពាក់​កណ្ដាលបាប​របស់​អ្នក​ទេ ផ្ទុយទៅវិញ​អ្នក​បាន​ធ្វើនូវទទ្វើដែល​គួរ​ស្អប់​ខ្ពើម​ ​ច្រើន​ជាង​ពួកគេ​បានធ្វើផង ហើយ​អ្នក​បានបង្ហាញថាប្អូន​ស្រី​អ្នក​មើល​ទៅ​ប្រសើរជាងអ្នក ដោយព្រោះ​គ្រប់ទាំងការអា្រកក់​ដែល​អ្នក​បាន​ប្រព្រឹត្ត​នោះ!
\v 52 ជាពិសេសអ្នក ​បាន​បង្ហាញពីភាពអាមាស់ខ្លួនឯង ក្នុងរបៀបនេះអ្នកបានបង្ហាញថាប្អូនស្រីអ្នក គឺប្រសើេរជាងអ្នក ដោយសារតែបាបដែលអ្នកាបនធ្វើ ក្នុងរបៀបដែលឲកយស្អប់ខ្ពើម។ ប្អូនស្រីរបស់អ្នកពេលនេះមើលទៅដូចជាប្រសើរជាងអ្នក បង្ហាញការអាមាស់របស់អ្នក ដ្បិតក្នុងផ្លូវនេះអ្នកបង្ហាញថាប្អូនស្រីបានប្រសើរជាងអ្នក។
\s5
\v 53 ដ្បិតយើង​នឹង​នាំ​ពួក​គេ​ដែល​​ជា​ឈ្លើយ​ឲ្យ​មក​វិញ គឺ​សូដុម ព្រម​ទាំង​កូន​ដែល​នៅ​ជា​ឈ្លើយ សាម៉ារី ព្រម​ទាំង​កូន​ដែល​នៅ​ជា​ឈ្លើយ និង​ពួក​អ្នក​ទាំង​ប៉ុន្មាន​ដែល​នៅ​ជា​ឈ្លើយ ឲ្យ​មក​កណ្ដាល​គេ​ផង។
\v 54 ដើម្បី​ឲ្យ​មានតម្លាភាពនៃការអ្វីដែលអ្នកបង្ហាញ​ពីសេចក្ដី​ខ្មាស​ខ្លួន ហើយ​អ្នកនឹង​មានការអាម៉ាស់មុខដោយ​ព្រោះ​គ្រប់​ការដែលអ្នកបានធ្វើ ហើយនេះគឺជារបៀបដែល​អ្នកអាច​​កម្សាន្ត​ចិត្ត​ដល់ពួក​គេ។
\v 55 ដូច្នេះ ​ប្អូន​ស្រី​អ្នក គឺ​សូដុម និង​កូន​ស្រី​របស់នាង ​នឹង​ត្រឡប់​ទៅ​ក្នុងភាព​ដើម​របស់​ខ្លួន ហើយ​សាម៉ារី និង​កូន​របស់នាង ​នឹង​ត្រឡប់​ទៅ​សណ្ឋានន​ដើម​របស់​ខ្លួន​វិញ។ ចំណែក​អ្នក និង​កូន​អ្នក​នឹង​វិល​ត្រឡប់​ទៅ​ដូច​ជា​សណ្ឋាន​ដើម​របស់​អ្នក​​ដែរ។
\s5
\v 56 ​សូដុម​ជា​ប្អូន​ស្រី​អ្នក មិន​បាននិយាយដល់ដែល​ចេញ​ពី​មាត់​អ្នកទេ ក្នុងពេលអ្នកមានពេញដោយភាពអំនួត
\v 57 មុនពេល​ដែល​សេចក្ដី​ទុច្ចរិត​របស់​អ្នកបានបើកបង្ហាញ។ ប៉ុន្តែពេលនេះអ្នកមានគោលបំណងប្រមាថ ដល់​ពួក​កូន​ស្រី​ស៊ីរី​ ហើយ​និងពួក​កូន​ស្រី​ភីលី‌ស្ទីន ហើយ​អ្នក​នៅ​ជុំ‌វិញនោះ។ មនុស្សគ្រប់គ្នានឹងមើលងាយអ្នក។
\v 58 អ្នក​នឹងត្រូវ​ទទួល​ភាពអាមាស់ ហើយនិងទង្វើ​គួរ​ស្អប់​ខ្ពើម​របស់​អ្នក​! នេះគឺជាព្រះបន្ទូលនៃព្រះអម្ចាស់!
\s5
\v 59 ដ្បិត​ព្រះ‌អម្ចាស់‌ដ៏ជាព្រះ ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ យើង​នឹង​ប្រព្រឹត្ត​ចំពោះ​ជាមួយអ្នក តាមអ្វីដែល​គួនឹងទទួល ​អ្នក​បាន​មើល‌ងាយ​ដល់​ពាក្យ​សម្បថ ដោយ​ផ្តាច់​សេចក្ដី​សញ្ញា​ចេញ។
\s5
\v 60 ប៉ុន្តែ យើង​នឹង​នឹក​ចាំ​ពី​សេចក្ដី​សញ្ញា ដែល​យើង​បាន​តាំង​នឹង​អ្នក ក្នុង​កាល​ដែល​អ្នក​នៅ​ក្មេង​នោះ ហើយ​យើង​នឹង​តាំង​សញ្ញា​មួយ​នឹង​អ្នក ដ៏​ស្ថិត‌ស្ថេរ​នៅ​អស់​កល្ប​ជា‌និច្ច​ទៀត។
\v 61 រួចហើយ​អ្នក​នឹង​នឹក​ឃើញ​ពី​ផ្លូវ​របស់​អ្នក ហើយ​មាន​សេចក្ដី​ខ្មាស ក្នុង​កាល​ដែល​អ្នក​ទទួល​បង‌ស្រី​របស់​អ្នក និង​ប្អូនស្រី​របស់​អ្នក​ផង។ យើង​នឹង​ឲ្យ​បង‌ប្អូន​នោះ​ដល់​អ្នក ទុក​ជា​កូន​ស្រី​វិញ តែ​មិន​មែន​តាម​សេចក្ដី​សញ្ញា​របស់​អ្នក​ទេ។
\s5
\v 62 យើង​នឹង​តាំង​សេចក្ដី​សញ្ញា​របស់​យើង​ដល់​អ្នក នោះ​អ្នក​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌អម្ចាស់។
\v 63 ដោយព្រោះការទាំងនេះ ​អ្នក​បាន​នឹក​ចាំគ្រប់ការទាំងងស់ ហើយដោយ​អ្នក​អៀន​ខ្មាស ដូច្នោះអ្នកមិនអាចបើកម៉ាត់ដើម្បីនិយាយបាន ព្រោះការអាមាស់ យើងបានអត់ទោស ​គ្រប់​ទាំង​អំពើ​ដែល​អ្នក​បាន​ប្រព្រឹត្ត​ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់‌ដ៏ជាព្រះ»។
\s5
\c 17
\cl ជំពូក ១៧
\p
\v 1 ​ព្រះ‌បន្ទូលនៃព្រះអម្ចាស់បាន​មក​ខ្ញុំ​ប្រាប់ថា
\v 2 «កូន​មនុស្ស​អើយ ចូរ​និទាន​រឿង​មួយ​នឹងដាក់​ជា​ប្រស្នា​ដល់ប្រជាជន​អុីស្រា‌ អែល​ទៅ។
\v 3 ចូរ​ប្រាប់​ពួក​គេ​ថា ព្រះ‌អម្ចាស់​ដ៏ជាព្រះមាន​ព្រះ‌បន្ទូល​ដូច​ត​នេះ មាន​សត្វ​ឥន្ទ្រី​មួយ​យ៉ាង​ធំ ផ្ទាំង​ស្លាប​វា​វែង ស្លាប​វា​ក្រាស់ ហើយ​ចម្រុះ​ពណ៌ ហើយឥន្ទ្រី​នោះ​ហើរ​ទៅ​ដល់​ភ្នំ​លីបង់ រួចហើយ​កាច់​ចុង​ដើមតាត្រៅ។
\v 4 ឥន្ទ្រី​ក៏​កាច់​មែក​ខ្ពស់​ជាង​គេ ហើយពាំ​យក​ទៅ​ទឹកដី​កាណាន ដាក់​មែកឈឺ​ក្នុង​ក្រុង​របស់​អ្នក​ជំនួញ។
\s5
\v 5 មនុស្ស​ក៏​យក​ពូជ​ចេញ​ពី​ទឹកដីនោះមក ហើយយកទៅដាំ​នៅ​ក្នុង​ដី​ ដែលមានជីជាតិ។
\v 6 គាត់បានយកដាក់ដាំនៅក្បែប្រភពទឹកដ៏ធំដូចជាដើមដើមសូល។ រួចហើយដើម​នោះ​ក៏​ដុះ​ឡើងត្រឡប់​ជា​ដើម​ទំពាំង‌បាយ‌ជូរ​លូត‌លាស់​ទាបទៅដី។ ​ខ្នែងរបស់វា​ក៏​បែរ​មក​ទៅរកគាត់ ហើយឫស​ក៏​នៅ​ពី​ក្រោម​វា​ដែរ។ ដូច្នេះ ដើម​នោះ​បាន​ត្រឡប់​ជា​ដើម​ទំពាំង‌បាយ‌ជូរ ហើយក៏​បែក​ខ្នែង ហើយ​ចេញ​ត្រួយ​ផង។
\s5
\v 7 ប៉ុន្តែមាន​សត្វ​ឥន្ទ្រី​ធំ​មួយ​ទៀត ដែល​មាន​ស្លាប​ធំ ហើយ​ចំអេង​ស្លាប​យ៉ាង​សម្បើម។ ចូរមើល៍! នេះគឺជាដើម​ទំពាំង‌បាយ‌ជូរ នោះ​បាន​ចាក់ឫស​ពី​ដី​ដែល​ដាំ​នោះ​ទៅ​ខាង​​ឥន្ទ្រី​វិញ ហើយ​បោះ​មែក​ចេញ​ទៅ​ខាង​វា​ដែរ ដើម្បី​ឲ្យ​វា​បាន​ស្រោច​ទឹក។
\v 8 ដើម​នោះ​បាន​ដាំ​ក្នុង​ដី​ល្អ​នៅ​ក្បែរ​ទឹក​ធំ ដើម្បី​ឲ្យ​បាន​បែក​ខ្នែង ហើយ​កើត​ផល​ផ្លែ ប្រយោជន៍​ឲ្យ​បាន​ជា​ដើម​ទំពាំង‌បាយ‌ជូរ​យ៉ាង​ប្រយោជន៍។
\s5
\v 9 ​ចូរប្រាប់មនុស្សថា ព្រះ‌អម្ចាស់‌ដ៏ជាព្រះ​មាន​ព្រះ‌បន្ទូល​ដូច្នេះ តើ​ដើម​នោះ​នឹង​ចម្រើន​ឡើង​បាន​ឬ? តើ​ដើមមិនចាក់​ឫស ហើយ​កាត់​ផ្លែ​ចេញ ​នោះវា​ទៅជា​ស្វិត​ទៅ ហើយ​ឲ្យ​អស់​ទាំង​ស្លឹក​ខ្ចីៗ​បាន​ក្រៀម​ទៅ​ដែរ​ទេ​ឬ? គឺ​មិន​ចាំ​បាច់​មាន​ដៃ​ខ្លាំង​ ឬ​មនុស្ស​ជា​ច្រើន​មក​ដក​រំលើង​ឫស​របស់​វា​ឡើយ។
\v 10 ដូច្នេះមើល៍! ចាប់តាំងពីវា​បាន​ដាំ​​ហើយ តើ​ដើមនេះអាចធំឡើងបានទេ? តើ​មិន​ស្វិត​ក្រៀម​ទៅ​ទាំង​អស់ ដោយ​គ្រាន់​តែ​មាន​ខ្យល់​ពី​ខាង​កើត បក់​មក​ប៉ះ​វា? វា​នឹង​ត្រូវ​ស្វិត​ក្រៀម​នៅ​កន្លែង​ដែល​ដុះ​នោះ»។
\s5
\v 11 ហើយព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​បាន​មក​ដល់​ខ្ញុំប្រាប់ថា​
\v 12 «ចូរ​និយាយទៅ​ប្រជាជនដែលបះបោរថា តើ​អ្នក​រាល់​គ្នាយល់ពីន័យ​ទាំង​នេះដែល​ទេ? ចូរមើល៍! ស្តេច​បាប៊ីឡូន​បាន​មក​ដល់​ក្រុង​យេរូ‌សាឡិម កៀរ​យក​ទាំង​ស្តេច និង​ពួក​អ្នកដឹកនាំ​ទី​ក្រុង យកទៅ​ជា‌មួយ​ដល់​ក្រុង​បាប៊ី‌ឡូន។
\s5
\v 13 រួចហើយ ស្ដេច​បាប៊ីឡូន​ក៏​យក​ពូជ​ស្តេច​មួយ​អង្គ​ មក​តាំង​សញ្ញា​នឹង​គ្នា ហើយ​ក៏​នាំគាត់​ឲ្យ​ស្បថ។ ស្តេចនាំ​ពួក​អ្នក​ខ្លាំង​ពូកែ​ក្នុង​ទឹកដី​ចេញ​ទៅ។
\v 14 ដូច្នេះ ដើម្បី​ឲ្យ​រាជ្យ​នោះ​បាន​ទាប​ថោក ហើយមិន​ដែល​ងើប​ឡើង​ទៀត​បាន​ឡើយ។ ដោយ​ការ​រក្សាសេចក្តី​សញ្ញាទឹកដីនឹងបានរួចជីវិត​។
\s5
\v 15 ប៉ុន្តែ ស្តេច​បាន​បះ‌បោរ​នឹង​ព្រះ‌អង្គ​វិញ ដោយ​ចាត់​រាជ‌ទូត​ទៅ​ទឹកដី​អេស៊ីប ដើម្បី​ឲ្យ​គេ​បាន​ឲ្យ​សេះ និង​ពល‌ទ័ព​មក​ជា​ច្រើន ដូច្នេះ តើ​នឹង​ចម្រើន​ឡើង​បាន​ឬ? តើ​អ្នក​ដែល​ប្រព្រឹត្ត​ដូច្នេះ​រួច​ខ្លួន​ឬ? តើ​អាច​ផ្តាច់​សេចក្ដី​សញ្ញា ហើយ​រួច​ខ្លួន​បាន​ឬ?
\v 16 ដូច​ជា​យើង​រស់​នៅ ព្រះ‌អម្ចាស់‌ដ៏ជាព្រះ​ស្បថ​ថា នោះ​ប្រាកដ​ជា​ស្តេច​នឹង​ត្រូវ​ស្លាប់ នៅ​កន្លែងក្នុង​ទឹកដីដែល​បាន​តាំង​ទ្រង់​ឡើង​ឲ្យ​សោយ‌រាជ្យ ដែល​ទ្រង់​បាន​មើល‌ងាយ​ពាក្យ​សម្បថ ហើយ​ផ្តាច់​សេចក្ដី​សញ្ញា​រនោះ។ ស្តេចនឹង​ស្លាប់ នៅ​កណ្ដាល​ក្រុង​បាប៊ីឡូន។
\s5
\v 17 ផារ៉ោននិង​ពល‌ទ័ព​ដ៏​ខ្លាំង​ពូកែរបស់ទ្រង់ ​នឹង​កងទ័ពជាច្រើនទៀតចូលទៅ​ក្នុង​សង្គាម តែមិនអាចការពារទ្រង់ពីចម្បាំងបានទេ ពេលពួកទាហានបាប៊ីឡូនបោះជំរុំពំនូកហើយនិងព័ទ្ទកំពាងដើម្បីសម្លាប់មនុស្សជាច្រើន។
\v 18 ដ្បិត​ស្តេច​បាន​មើល‌ងាយ​ពាក្យ​សម្បថ ដោយ​ផ្តាច់​សេចក្ដី​សញ្ញា​នោះ​ចេញ។ ចូរ​មើល៍! ស្តេច​លើ​ដៃ​ឡើងស្បថ​និងធ្វើការសន្យា ប៉ុន្តែទ្រង់នៅតែធ្វើ​​ការ​ទាំងនោះដដែល។ ស្តេចមិនអាច​រួច​ខ្លួនទេ។
\s5
\v 19 ដូច្នោះហើយ ព្រះ‌អម្ចាស់‌ដ៏ជាព្រះមានព្រះបន្ទូលដូច្នេះ ដូច​ជា​យើង​រស់​នៅ តើមិនមែន​​​ពាក្យ​សម្បថ​របស់​យើង ដែលគេ​បាន​មើល‌ងាយ និង​សម្ពន្ធមេត្រី​របស់​យើង ដែលគេធ្វើឲ្យខូច? ដូច្នេះយើងនឹងនាំការដាក់​ទោសលើ​ក្បាល​គេ​ដែរ!
\v 20 យើង​នឹង​ដាក់សំណាញ់​យើង​ទៅ​លើ​គេ ហើយ​នឹង​ត្រូវ​ជាប់​នៅ​ក្នុង​អន្ទាក់​របស់​យើង យើង​នឹង​នាំ​គេ​ទៅ​ក្រុង​បាប៊ីឡូន ហើយ​នឹង​មាន​រឿង​នៅ​ទី​នោះ ដោយ​ព្រោះ​អំពើ​រំលង​ដែល​គេ​បាន​ក្បត់យើង!
\v 21 អស់​អ្នកដែល​ចំណានៗទាំង​ប៉ុន្មាន​ក្នុង​កង‌ទ័ពរបស់​គេ នឹង​ត្រូវ​ដួល​ដោយ​ដាវ ហើយពួក​អ្នក​ដែល​រួចជីវិត គេ​នឹង​ត្រូវ​ខ្ចាត់‌ខ្ចាយ​ទៅ​គ្រប់​កន្លែង។ ​អ្នក​រាល់​គ្នា​នឹង​ដឹង​ថា យើង​នេះ​គឺ​ព្រះអម្ចាស់ យើង​បាន​ប្រកាស ​ហើយវានឹងកើតឡើង»។
\s5
\v 22 ព្រះ‌អម្ចាស់‌ដ៏ជា​ព្រះ‌មានព្រះបន្ទូល​ដូចនេះ​ ដូច្នោះយើងខ្លួនឯង​នឹង​កាច់​យក​ចុង​ដើម​តា‌ត្រៅ​ដែល​ខ្ពស់ ហើយយកទៅ​ដាំ​ ឆ្ងាយពីមែកដែលទន់។ យើង​នឹង​កាច់វាចេញ ហើយយើងខ្លួនឯងនឹងដាំវា នៅ​លើ​កំពូល​ភ្នំ​យ៉ាង​ខ្ពស់។
\v 23 យើង​នឹង​ដាំ​នៅ​លើ​ភ្នំ​យ៉ាង​ខ្ពស់​នៃ​ទឹកដី​អុីស្រា‌អែល ដើម​នោះ​នឹង​បោះ​មែក ហើយ​កើត​ផល ហើយវានឹងក្លាយ​ជា​ដើម​តា‌ត្រៅ​យ៉ាង​ល្អ ដូច្នោះហើយ អស់​ទាំង​សត្វ​ស្លាប​ទាំងនោះនឹង​ជ្រក​នៅ​ក្រោមវា។ ពួកគេនឹង​ធ្វើ​សម្បុក នៅ​ក្រោម​ម្លប់​នៃ​មែក​វា។
\s5
\v 24 ក្រោយមក ​ដើម​ឈើ​ទាំងអស់នៅ​ផែន‌ដី​នឹង​ដឹង​ថា យើងគឺ​ជាព្រះអម្ចាស់​។ យើង​បន្ទាប​ដើម​ឈើ​ខ្ពស់​ចុះ​មក ហើយ​បាន​តម្កើង​ដើម​ឈើ​ដែលទាប​ឲ្យខ្ពស់​វិញ។ យើងនឹង​ធ្វើ​ដើម​ឈើ​​ស្វិត​និងក្រៀម​អាចចេញផ្កា។ យើងគឺព្រះអម្ចាស់ យើង​បានប្រកាស់ការនោះនឹងកើតឡើង ​ហើយយើងបានធ្វើ​វា»។
\s5
\c 18
\cl ជំពូក ១៨
\p
\v 1 ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់បាន​មក​ដល់​ខ្ញុំ​ម្តង​ទៀត​ប្រាប់ថា
\v 2 «តើអ្នកចង់​មានន័យដូចម្តេច ​អ្នកជាបានប្រើ​សុភា‌សិត​នេះ និយាយ​អំពី​​ទឹកដី​អុីស្រា‌អែលប្រាប់​ថា ឪពុក​បាន​ស៊ី​ផ្លែ​ជូរដែលមានរស់ជាតិជូរ ហើយ​​ធ្មេញកូន​ត្រូវ​សង្កៀរវិញឬ?
\s5
\v 3 ដូច​ជា​យើង​រស់​នៅ នេះគឺជាព្រះ‌អម្ចាស់‌ដ៏ជាព្រះមានព្រះបន្ទូល ​ប្រាកដ​ជា​អ្នក​រាល់​គ្នា​មិន​មាន​ឱកាស​នឹង​និយាយ​សុភា‌សិត​នេះ នៅ​ក្នុង​ទឹកដី​អុីស្រា‌អែល​ទៀត​ទេ។
\v 4 មើល! ជីវិត​ទាំង​នោះ​ជា​របស់​យើង ទោះ​ជា​ជីវិតរបស់ឪពុក និង​ជីវិតរបស់​កូន​ គឺ​ជា​របស់​យើង​ដូច​គ្នា! ជីវិត​អ្នកមាន​បាប គឺ​ជាអ្នកដែល​ត្រូវ​ស្លាប់!
\s5
\v 5 តើអាចនិយាយពីមនុស្ស​ដែលសុចរិត ហើយជា​អ្នក​ប្រព្រឹត្ត​សេចក្ដី​ត្រឹម‌ត្រូវ ហើយ​ភាពសុចរិត
\v 6 ប្រសិនបើគាត់​មិនបាន ​ស៊ី​នៅតាម​លើ​ភ្នំទាំងនោះទេ ឬមិនបានងើប​មើល​ទៅ​រូប​ព្រះ​របស់​ជនជាតិ​អុីស្រា‌អែលទេ ហើយគាត់មិន​បាន​បង្អាប់​ប្រពន្ធ​របស់​អ្នក​ជិត​ខាង​ខ្លួន នឹងទាក់ទង​ស្រី​ដែល​មាន​រដូវ តើគាត់នោះជាមនុស្សសុចរិតឬអី?
\s5
\v 7 តើអាចនិយាយបែបណាបាន មនុស្សម្នាក់មិនដែលកេញចំណេញពីនរណាម្នាក់សោះ ហើយគាត់បានសងគ្រប់ទាំងការជំពាក់ដល់អ្នកដែលបានឲ្យខ្ចីយ៉ាងតៀងទាត់ ហើយក៏មិនបានលូចទ្រព្យអ្នកដ៏ទៃដែរ តែងតែឲ្យអាហារនិងសម្លៀកបំពាក់ក្រីក្រវិញ តើអ្នកនោះគឺជាមនុស្សសុចរិតឬ?
\v 8 តើនឹងនិយាយយ៉ាងណាចំពោះអ្នកឲ្យ​ប្រាក់​គេ​ខ្ចី ដោយ​ឥត​យក​ការ ឬ​ទារ​កម្រៃ​ហួស​ហេតុ ពីអ្វីដែលគាត់បានរកសុី? អាចនិយាយបានថាគាត់រក្សានូវភាពយុតិធម៌ ហើយបានសាងទំនុកចិត្តដល់មនុស្សឯទៀត។
\v 9 បើគាត់​ប្រព្រឹត្ត​តាម​ក្រឹត្យ‌ក្រម​របស់​យើង ហើយ​រក្សា​បញ្ញត្តិ​ច្បាប់​របស់​យើង ដើម្បី​នឹង​ប្រព្រឹត្ត​ដោយ​ស្មោះ​ត្រង់ ហើយសេចកី្តសន្យាមនុស្ស​សុចរិត​គឺដូចនេះ គាត់​នឹង​រស់​នៅ​ជា​ប្រាកដ។ នេះគឺជា​ព្រះ‌អម្ចាស់‌ដ៏ជាព្រះ​មាន​ព្រះ‌បន្ទូល​។
\s5
\v 10 ​ប៉ុន្តែ ប្រសិន​បើ​មនុស្ស​សុចរិត​នោះ​មាន​កូន​ប្រុស​ម្នាក់​លួច​ប្លន់កាប់​សម្លាប់ និងធ្វើ​អំពើ​អាក្រក់​បែប​នេះ
\v 11 ទោះបីជា​ឪពុក គាត់មិនបានធ្វើ​ការទាំងនោះក្តី ប៉ុន្តែគាត់បានបរិភោគនៅលើភ្នំទាំងនោះដែរ ហើយគាត់​បង្អាប់​ប្រពន្ធ​របស់​អ្នក​ជិត​ខាង​ តើយើងអាចនិយាយយ៉ាងដូចម្តេចអំពីគាត់?
\s5
\v 12 អ្នកនោះក៏បាន ទាំង​សង្កត់‌សង្កិន​ពួក​អ្នក​ក្រីក្រ អ្នក​កម្សត់​ទុគ៌ត ឬ​ប្លន់​គេ ក៏​មិន​បាន​ប្រគល់​របស់​បញ្ចាំ​ទៅ​វិញ ហើយ​បាន​ងើប​មើល​ទៅ​រូប​ព្រះ គឺ​បាន​ប្រព្រឹត្ត​ការ​ដ៏​គួរ​ស្អប់​ខ្ពើម
\v 13 ហើយ បាន​ទាំង​ឲ្យ​គាត់​ខ្ចី​ប្រក់ដោយ​យក​ការ ហើយ​យក​កម្រៃ​ផង តើ​អ្នក​នោះ​នឹង​រស់​នៅ ឬ​វា​មិន​ត្រូវ​រស់​ទេ? ពិតប្រាកដណាស់ អ្នកនេះនឹងមិនអាចរស់បានទេ! ​ដោយការ​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម​ទាំង​នោះ ដូច្នេះ អ្នកនោះនឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន ឈាម​វា​នឹង​ធ្លាក់​ទៅ​លើ​វា​វិញ។
\s5
\v 14 ប៉ុន្តែចូលមើល៍! បើ​អ្នក​នោះ​បង្កើត​កូន​ប្រុស​មក ដែល​ឃើញ​អស់​ទាំង​អំពើ​បាប​ដែល​ឪពុក​ប្រព្រឹត្ត ក៏​ពិចារ‌ណា ហើយ​មិន​ប្រព្រឹត្ត​តាម​អំពើ​យ៉ាង​នោះ​ទេ។
\v 15 ដែលកូនប្រុសនោះគឺ​មិន​បានបរិភោគនៅ​លើ​ភ្នំ ហើយក៏មិនងើប​មើល​ទៅ​រូប​ព្រះ​របស់​ពួក​វង្ស​អុីស្រា‌អែល ហើយក៏​មិន​បាន​បង្អាក់​ប្រពន្ធ​របស់​អ្នក​ជិត​ខាង​ខ្លួន តើនឹងនិយាយបែបណាវិញ ពីកូនប្រុសរបស់គាត់?
\s5
\v 16 កូនប្រុសដែលមិន​សង្កត់‌សង្កិន​អ្នក​ណា ឬ​ទទួល​បញ្ចាំ​របស់​គេ ក៏​មិន​បាន​ប្លន់​ដែរ គឺ​បាន​ចែក​អាហារ​របស់​ខ្លួន ដល់​ពួក​អ្នក​ដែល​ឃ្លាន ហើយ​បិទ​បាំង​អ្នក​ដែល​នៅ​ខ្លួន​អាក្រាត​ទទេ ដោយ​សម្លៀក‌បំពាក់។
\v 17 កូនប្រុសដែលមិន​សង្កត់‌សង្កិន​អ្នក​ណា ហើយ​មិន​បាន​យក​ការ​ប្រាក់ ឬ​កម្រៃ​អ្វី​ឡើយ ប៉ុន្តែធ្វើ​តាម​ច្បាប់ បស់​យើង ហើយ​ប្រព្រឹត្ត​តាម​បញ្ញត្តិ​របស់​យើង​ កូន​នោះ​នឹង​មិន​ស្លាប់ ដោយ​ព្រោះ​សេចក្ដី​ទុច្ចរិត​របស់​ឪពុក​ខ្លួន​ឡើយ គាត់នឹង​មានជីវិត​រស់​នៅ​ជា​មិន​ខាន!
\s5
\v 18 ឪពុក​របស់គាត់ ចាប់តាំងគាត់ បាន​សង្កត់‌សង្កិន​ដល់អ្នកដទៃយ៉ាង​កំណាច ហើយ​បាន​ប្លន់​បង‌ប្អូន ព្រម​ទាំង​ប្រព្រឹត្ត​អំពើ​ដែល​មិន​ល្អ​ក្នុង​ចំណោម​ជនជាតិរបស់​ខ្លួន មើល៍គាត់នឹងស្លាប់់ក្នុងសេចក្តីទុច្ចរិតរបស់គាត់។
\s5
\v 19 ប៉ុន្តែអ្នក​និយាយថា ហេតុ​អ្វី​បាន​ជា​កូន​មិន​ត្រូវ​រង​សេចក្ដី​ទុច្ចរិត​របស់​ឪពុក​ដូច្នេះ? ពីព្រោះកូន​បាន​ប្រព្រឹត្ត​សេចក្ដី​ដែល​ត្រឹម‌ត្រូវ ហើសុចរិត ហើយ​រក្សា​ក្រឹត្យ‌ក្រម​របស់​យើង គាត់ប្រព្រឹត្ត​តាមទាំងអស់។ គាត់​នឹង​មាន​ជីវិត​រស់​នៅ!
\v 20 អស់អ្នក​ណា​ដែល​ធ្វើ​បាប គឺ​អ្នកនោះហើយនឹង​ត្រូវ​ស្លាប់។ កូន​មិន​ត្រូវ​រង​អំពើ​ទុច្ចរិត​របស់​ឪពុក​ទេ ហើយ​ឪពុក​ក៏​មិន​ត្រូវ​រង​សេចក្ដី​ទុច្ចរិត​របស់​កូន​ដែរ សេចក្ដី​ទុច្ចរិត​របស់​មនុស្ស​សុចរិត ​នឹង​នៅ​លើ​អ្នក​នោះ ហើយ​សេចក្ដី​ទុច្ចរិត​របស់​មនុស្ស​ទុច្ចរិត​នឹង​នៅ​លើ​ខ្លួន​អ្នក​ទុច្ចរិត។
\s5
\v 21 ប៉ុន្តែ​មនុស្ស​ទុច្ចរិត ​បែរ​ចេញ​ពី​អំពើ​បាប​ដែល​ខ្លួន​បាន​ធ្វើ ហើយ​រក្សា​​ច្បាប់របស់​យើង ព្រម​ទាំង​ប្រព្រឹត្ត​សេចក្ដី​ដែល​ត្រឹម‌ត្រូវ ហើយ​ទៀង​ត្រង់​វិញ អ្នក​នោះ​នឹងមាន​ជីវិត​រស់​នៅ ហើយមិនត្រូវ​ស្លាប់​ទេ។
\v 22 អំពើ​រំលង​ទាំងអស់​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​នោះ នឹង​មិន​នឹក​ដើម្បីនឹងទាស់នឹងគាត់​ទេ។ គាត់​នឹង​រស់​នៅដោយ​សារសេចក្ដី​សុចរិត​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។
\s5
\v 23 តើ​យើង​មាន​អំណរ​ដោយ​មនុស្ស​ទុច្ចរិត​ស្លាប់​ នេះគឺជាព្រះអម្ចាស់ដ៏ជាព្រះមានព្រះបន្ទូល ហើយ​មិន​មែន​ក្នុងការ​បែរ​ចេញរបស់គាត់ ​ពី​ផ្លូវ​​គាត់ ដូច្នោះហើយគាត់អាច​រស់បានឬ​?
\s5
\v 24 ប៉ុន្តែបើ​មនុស្ស​សុចរិត ​បែរ​ចេញ​ពី​អំពី​សុចរិត​របស់​ខ្លួន​ទៅ​ប្រព្រឹត្ត​ទុច្ចរិត ហើយ​ធ្វើ​គ្រប់​ការ​គួរ​ស្អប់​ខ្ពើម គឺដូចដែល​មនុស្ស​ទុច្ចរិត​តែង​បានធ្វើ ​តើ​មនុស្សអាក្រក់គួនឹង​រស់​ទេ? ការ​សុចរិត​ទាំង​អស់​ដែល​អ្នក​នោះ​បាន​ធ្វើ ​នឹង​មិនត្រូវបាន​នឹក​ចាំទៀតទេ ពេលដែលមនុស្សនេះបានបោកប្រាស់យើង ក្នុងសេចក្តីក្បត់របស់គាត់។ ដូច្នោះហើយគាត់នឹងត្រូវស្លាប់ក្នុងអំពើបាប ដែលគាត់បានប្រព្រឹត្ត។
\s5
\v 25 ប៉ុន្តែ​អ្នក​និយាយ​ថា ផ្លូវ​របស់​ព្រះ‌អម្ចាស់​មិន​អាចទទូលយកបាន! ចូរស្តាប់ ជនជាតិ​អុីស្រា‌អែល​! តើ​ផ្លូវ​របស់​យើងអយុត្តិធម៌ឬ?
\v 26 កាល​ណា​មនុស្ស​សុចរិត ​បែរ​ចេញ​ពី​អំពើ​សុចរិត​របស់​ខ្លួន ហើយទៅ​ប្រព្រឹត្ត​ទុច្ចរិត​វិញ ហើយ​ត្រូវ​ស្លាប់​ទៅដោយសារពួកគេខ្លួនឯង ​គឺ​នឹង​ត្រូវ​ស្លាប់​ក្នុង​អំពើ​ទុច្ចរិត ដែល​ខ្លួន​បាន​ប្រព្រឹត្ត។
\s5
\v 27 ប៉ុន្តែ កាល​ណា​មនុស្ស​ទុច្ចរិត​បែរ​ចេញ​ពី​អំពើ​ទុច្ចរិត ដែល​ខ្លួន​បាន​ធ្វើ ហើយ​ធ្វើការ​ដែល​ត្រឹម‌ត្រូវ ហើយ​ភាពសុចរិត ដូច្នេះគាត់​នឹង​ធ្វើ​ឲ្យជីវិត​ខ្លួន​រស់​។
\v 28 ដ្បិតគាត់ាបានឃើញថាបានបែរចេញពីអំពើអាក្រក់ដែលគាត់ធ្លាប់បានប្រព្រត្តឹ។ គាត់ប្រកដជារស់នៅ ហើយក៏មិនស្លាប់ដែរ។
\s5
\v 29 ប៉ុន្តែ ជនជាតិ​អុីស្រា‌អែល​និយាយថា ផ្លូវ​របស់​ព្រះ‌អម្ចាស់​អយុត្តិធម៌! តើ​ផ្លូវ​របស់​យើង​អយុត្តិធម៌បែបណាជនជាតិអីុស្រាអែល? គឺ​ផ្លូវ​របស់​អ្នក​រាល់​គ្នា​ទេ​ដែល​មិន​ត្រឹម​ត្រូវ។
\v 30 ដូច្នោះហើយ យើង​នឹង​ជំនុំ‌ជម្រះ​មនុស្សម្នាក់ៗនៅក្នុងចំណោមអ្នក ​តាម​អំពើ​ប្រព្រឹត្ត​របស់អ្នក ជនជាតិអុីស្រាអែល! នេះគឺជាព្រះអម្ចាស់ដ៏ជាព្រះមានព្រះបន្ទូល។ ចូរ​ប្រែចិត្តហើយ​បែរ​ចេញ​ពី​អំពើ​រំលង​របស់​អ្នក ដូច្នោះហើយ​សេចក្ដី​ទុច្ចរិត​ទាំងនោះ នឹង​មិន​បំផ្លាញ​អ្នក​ទេ។
\s5
\v 31 ចូលលះចោល​អំពើ​រំលង​ទាំងឡាយ​​របស់​អ្នក ដែល​អ្នក​រាល់​គ្នាធ្លាប់បានធ្វើ ហើយ​ឲ្យ​ខ្លួន​មាន​ចិត្ត​ថ្មី ហើយ​វិញ្ញាណ​ថ្មី​។ ហេតុអ្វីបានជាអ្នកស្លាប់ជនជាតិអីុស្រាអែល?
\v 32 ដ្បិត​យើង​មិនបានសប្បាយចិត្តក្នុងសេចក្តីស្លាប់ ​ដែល​អ្នកបាន​ស្លាប់​ទេ នេះគឺ​ជា​​ព្រះ‌អម្ចាស់‌ដ៏ជាព្រះមានព្រះបន្ទូល ដូច្នោះហើយប្រែចិត្តហើយរស់នៅ!»
\s5
\c 19
\cl ជំពូក ១៩
\p
\v 1 «ពេលនេះ​អ្នក ​ចាប់​យក​ទំនុកបទ​ទំនួញ​ទាស់ប្រឆាំងនឹង​ពួក​អ្នកដឹកនាំ​នៃ​ជនជាតិអុីស្រា‌អែល
\v 2 ហើយនិយាយ តើ​នរណាជាម្តាយរបស់អ្នក? គឺ​ជា​សិង្ហ​ញី ដែល​បាន​ក្រាប​នៅ​កណ្ដាល​សិង្ហ​ឈ្មោលក៏​បំបៅ​កូននៅកណ្ដាល​ពួក​សិង្ហ​ស្ទាវផង។
\v 3 សិង្ហញី​បាន​ចិញ្ចឹម​កូន​ ដែល​វានឹងក្លាយទៅ​ជា​សិង្ហ​ស្ទាវ ហើយ​បាន​ហ្វឹកហាត់​ចាប់​រំពា ហើយវាក៏​ត្របាក់​លេប​មនុស្ស​ដែរ។
\v 4 ក្រោយមក គ្រប់​ទាំង​ជនជាតិផ្សេងៗបាន​ឮ​និយាយ​អំពី​វា។ វាត្រូវបានគេ​ចាប់​ដោយអន្ទាក់របស់ពួកគេ ហើយពួកគេក៏នាំ​​វាទៅ​ទឹកដី​អេស៊ីប។
\s5
\v 5 រួចហើយសិង្ហ​ញីបានឃើញការនោះ ហើយក៏​រង់‌ចាំសម្រាប់សិង្ហស្ទាវត្រឡប់មកវិញ ក្តីសង្ឃឹម​ក៏បាន​បាត់​ទៅ ហើយក៏​យក​កូន​ផ្សេង​មកចិញ្ចឹមឲ្យ​ក្លាយ​ជា​សិង្ហ​ស្ទាវ។
\v 6 សិង្ហ​ស្ទាវ​នេះ​ក៏​ដើរ​ទៅ​មក​ជា‌មួយ​ពួក​សិង្ហ​ឈ្មោល។ វា​គឺ​ជា​សិង្ហ​ស្ទាវ ហើយ​ក៏​ហាត់​ចាប់​រំពា វាក៏ត្របាក់​លេប​មនុស្ស​​ដែរ។
\v 7 វា​បាន​ចាប់យកស្រ្តីមេម៉ាយ ហើយ​បាន​​បំផ្លាញ​ទី​ក្រុង​របស់​គេ។ ទឹកដីនិង​ទាំងមូល​ ត្រូវបានបោះបង់ចោល ដោយសារតែ​សំឡេង​គ្រហឹម​របស់​វា។
\s5
\v 8 ប៉ុន្តែ ​ជនជាតិទាំងឡាយក៏​នាំ​គ្នាមក​ទាស់​នឹង​វា ពី​គ្រប់​ទីតំបន់ទាំងអស់ ពួកគេដាក់សំណាញ​ពី​លើ​វា។ ហើយ​វាត្រូវបានចាប់ដោយអន្ទាក់។
\v 9 ពួកគេបានទាក់​វា​ដាក់​ក្នុង​ទ្រុង ហើយក្រោយមក ពួកគេក៏យកវាទៅ​ថ្វាយ​ស្តេច​បាប៊ីឡូន។ ពួកគេ​នាំ​វា​ចូល​ទៅ​ក្នុង​ទី​មាំ‌មួន ដើម្បី​មិន​ឲ្យ​ឮ​សូរ​សំឡេង​វានៅ​លើ​ភ្នំ​នៃទឹកដី​អុីស្រា‌អែល​ទៀត​ឡើយ។
\s5
\v 10 ម្ដាយ​​អ្នក​ប្រៀប​បាន​នឹង ដើម​ទំពាំង‌បាយជូរ​ដុះ​នៅ​ក្បែរ​មាត់​ទឹក។ ទំពាំង‌បាយជូរ​នោះ​មាន​ផ្លែ​ផ្កា ហើយបែក​មែក​ ដោយសារ​សម្បូណទឹកច្រើន។
\v 11 ទំពាំង‌បាយជូរ​នោះ​មាន​មែក​រឹងមាំ ដែល​ក្លាយ​ទៅ​ជា​ដំបង​រាជ្យ ហើយ​វា​លូត​ឡើង​ខ្ពស់​ជាង​មែកផ្សេង ហើយ​កម្ពស់របស់វាអាចមើលឃើញដោយសារ ស្លឹក​ច្រើនរបស់វា។
\s5
\v 12 ប៉ុន្តែ ដើម​ទំពាំង‌បាយជូរ​នោះ​ត្រូវ​គេ​រម្លើង យ៉ាង​កំហឹង ហើយ​រលំ​ទៅ​លើ​ដី ហើយខ្យល់​ដែលមកពី​ទិស​ខាង​កើត​បក់​មក ធ្វើ​ឲ្យ​ផ្លែ​វា​ស្វិត​ក្រៀម។ ​មែក​ដែលរឹងមាំរបស់វា ក៏​ដាច់​ចេញ​ពី​ដើមនិងស្វិត ហើយ​​ភ្លើង​ឆេះ​អស់​ពួកវាអស់។
\v 13 ដូច្នេះហើយ ទំពាំង‌បាយជូរ​នេះ​ដាំ​នៅក្នុង​វាល​រហោ‌ស្ថាន ​លើ​ដី​ហួត‌ហែង​គ្មាន​ទឹក។
\s5
\v 14 ដ្បិត ​ភ្លើងដែលឆេះ​ចេញ​ពី​មែកដ៏ធំរបស់វា ​ធ្វើ​ឲ្យឆេះផ្លែរបស់វាដែរ។ លែងមានមែកដែលរឹងមាំ​នៅលើវាទៀតទេ មិនអាចធ្វើ​ដំបង​រាជ្យដរ។ នេះ​ជា​បទ​ទំនួញសោសៅ ហើយនឹងច្រៀងបែបនោះ»។
\s5
\c 20
\cl ជំពូក ២០
\p
\v 1 ចូលមកដល់ក្នុង​ឆ្នាំ​ទី​ប្រាំពី នៅ​ថ្ងៃទី​ដប់ក្នុងខែទីប្រាំ ពួក​ចាស់​ទុំ​នៃ​ជនជាតិ​អុីស្រា‌អែល​បាន​មក ដើម្បី​ទូល​សួរ​ដល់​ព្រះ‌អម្ចាស់ ហើយ​គេ​អង្គុយ​នៅ​មុខ​ខ្ញុំ។
\s5
\v 2 ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​បាន​មក​ដល់​ខ្ញុំ​ប្រាប់ថា
\v 3 «កូន​មនុស្ស​អើយ ចូរ​ប្រកាស់​ដល់​ពួក​ចាស់​ទុំ​នៃ​ជនជាតិ​អុីស្រា‌អែល​ថា ព្រះ‌អម្ចាស់‌ដ៏ជាព្រះ​មាន​ព្រះ‌បន្ទូល​ដូច្នេះ តើ​អ្នក​រាល់​គ្នា​បាន​មក​សួរ​ដល់​យើង​ឬ? ដូចយើងមានជីវិត យើងមិនបាច់ឆ្លើយសំនួររបស់អ្នកឡើយ! នេះគឺជាសេចក្តីប្រកាសនៃព្រះអម្ចាស់ដ៏ជាព្រះលើទាំងអស់។
\s5
\v 4 តើអ្នក​នឹងជំនុំ‌ជម្រះពួក​គេ​ឬ? តើ​អ្នក​ជំនុំ‌ជម្រះ​ កូនមនុស្ស​? ចូរប្រាប់ពួក​គេឲ្យ​ដឹង​ពី​ការដែល​គួរ​ស្អប់​ខ្ពើម​របស់​បុព្វ‌បុរសពួក​គេ។
\v 5 និយាយប្រាប់ពួក​គេ​ ព្រះ‌អម្ចាស់‌ដ៏ជាព្រះ​បានមាន​ព្រះ‌បន្ទូល​ដូច្នេះ​ នៅ​ថ្ងៃ​ដែល​យើង​បានជ្រើស​រើស​ អុីស្រា‌អែល ហើយយើងបានលើកដៃឡើង​ស្បថ​ដល់​ពូជ‌ពង្ស​នៃកូនចៅរបស់យ៉ាកុប ហើយព្រម​ទាំង​សម្ដែង​ឲ្យ​ពួកគេ​ស្គាល់​យើង​នៅ​ស្រុក​អេស៊ីប គ្រា​ដែល​យើង​បានលើកដៃ​ស្បថ​ដល់ពួក​គេ។ យើង​និយាយថា «​យើងគឺជាព្រះអម្ចាស់​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា»
\v 6 នៅ​ថ្ងៃ​នោះ យើង​បាន​លើកដៃស្បថ​ដល់ពួក​គេ​ថា នឹង​នាំ​គេ​ចេញ​ពី​ទឹកដី​អេស៊ីប ទៅ​ក្នុង​ទឹកដី​មួយ​ដែល​យើង​បាន​ស្វែង​រក​ឲ្យ​ពួកគេ។ ជា​ទឹកដីមាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ ជា​ទី​កន្លែងស្អាត់បំផុតនៅក្នុងចំណោមទឹកដី។
\s5
\v 7 យើង​បាននិយាយថា «ចូរ​ឲ្យ​គ្រប់​គ្នា​បោះ​ចោល​អ្វីដែលគួ ស្អប់ខ្ពើម ចេញពីមុខ​ភ្នែក​របស់គេ ហើយដោយ​រូប​ព្រះ​របស់​ទឹកដី​អេស៊ីប​។ កុំធ្វើឲ្យខ្លួនអ្នកទៅជាមិនស្អាតឡើយ យើងគឺ​ជាព្រះអម្ចាស់ជា​ព្រះរបស់​អ្នក​រាល់​គ្នា​»។
\s5
\v 8 ប៉ុន្តែ ពួកគេ​បាន​ទាស់​នឹង​យើង មិនព្រម​ស្តាប់​តាម​យើង​ទេ។ បុរសម្នាក់ៗ​មិន​បាន​លះ​ចោល​របស់​គួរ​ស្អប់​ខ្ពើម ចេញពីមុខភ្នែករបស់ពួកគេ ​ក៏មិនបោះ‌បង់​ចោល​រូប​ព្រះ​របស់​ជនជាតិ ​អេស៊ីបដែរ ដូច្នេះ យើង​នឹង​ចាក់​សេចក្ដី​កំហឹង​របស់​យើង​ ទៅ​លើ​ពួកគេ ដើម្បី​ឲ្យសេចក្តីក្រោធ​របស់​យើងបានស្កប់ចិត្ត ក្នុងពួក​គេ​នៅ​កណ្ដាល​ទឹកដីអេស៊ីប។
\v 9 យើង​បាន​ប្រព្រឹត្ត​ដោយ​យល់​ដល់​ឈ្មោះ​យើង ដើម្បី​មិន​ត្រូវ​ទាប​ថោក នៅ​ចំពោះ​ភ្នែក​ជនជាតិដទៃ ជា​ជនជាតិ​ដែល​ស្នាក់នៅទីនោះ។ ​យើង​បាន​សម្ដែង​ឲ្យ​គេ​ស្គាល់​យើង នៅក្នុង​ភ្នែករបស់ពួកគេ ដោយ​នាំ​គេ​ចេញ​ពី​ទឹកដីអេស៊ីប​។
\s5
\v 10 ដូច្នេះ យើង​បានបញ្ជូនពួកគេ​ចេញ​ពី​ទឹកដីអេស៊ីប ហើយ​បាន​នាំ​ចូល​ទៅ​ក្នុង​ទី​រហោ‌ស្ថាន។
\v 11 រួចហើយយើង​ក៏​ឲ្យ​ច្បាប់​ ហើយ​ឲ្យពួក​គេ​ស្គាល់​បញ្ញត្តិ​​​របស់​យើង តាមរយៈការនេះមនុស្ស​នឹង​​រស់នៅ បើគេស្តាប់តាមច្បាប់​នោះ។
\v 12 យើង​ក៏​តាំង​ថ្ងៃ​សប្ប័ទ​ ​សម្រាប់​ជា​ទី​សម្គាល់​ដល់​យើង ហើយពួកគេ ដើម្បីឲ្យ​គេ​​ដឹង​ថា យើង​ជា​ព្រះ‌អម្ចាស់​ដែល​បានធ្វើឲ្យគេ​​បរិសុទ្ធ។
\s5
\v 13 ប៉ុន្តែ កូនចៅ​អុីស្រា‌អែល​បានបះបោរទាស់នឹង​យើង នៅ​ទី​រហោ‌ស្ថាន។ ពួកគេ​មិន​បាន​ប្រព្រឹត្ត​តាម​ច្បាប់​យើង​ទេ ផ្ទុយទៅវិញ ពួកគេបានបដិសេធ​​បញ្ញត្តិ​របស់​យើង មនុស្សនឹងរស់នៅបើេពួកគេ​​ប្រព្រឹត្ត​តាម។ ពួក​គេ​បានមើលងាយ​ថ្ងៃ​សប្ប័ទ​របស់​យើង​ ​ហើយយើង​បាននិយាយ​ថា យើង​នឹង​ចាក់​សេចក្ដី​ឃោរ‌ឃៅ​របស់​យើង ទៅ​លើ​គេ​នៅ​ក្នុង​ទី​រហោ‌ស្ថាន ដើម្បី​នឹង​បញ្ចាប់ពួកគេ។
\v 14 ប៉ុន្តែ យើង​បាន​ប្រព្រឹត្ត​ដោយយល​ដល់​ឈ្មោះ​យើង​វិញ ហើយនៅ​ចំពោះ​ភ្នែកជនជាតិដ៏ទៃ និងទីសម្កាល់ដែលយើងបាននាំពួកគេចេញពីអេស៊ីប។
\s5
\v 15 ដូច្នោះ យើងខ្លួនឯង​បានលើកដៃ​ស្បថ​នឹង​គេ នៅ​ទី​រហោ‌ស្ថាន​ថា ​មិន​នាំ​គេ​ចូល​ទៅ​ក្នុង​ទឹកដី ដែល​យើង​ចង់​ឲ្យ​ដល់​ពួកគេ ជា​ស្រុក​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ ដែល​ជា​ទឹកដីដែលស្អាតជាងគេបំផុតនៅលើផែនដីនេះ។
\v 16 យើងបានស្បថបែបនេះ ពី​ព្រោះពួក​គេ​បាន​បោះ‌បង់​ក្រឹត្យ‌ក្រម​របស់​យើង ហើយមិន​ដើរ​តាម​បញ្ញត្តិ​ច្បាប់​របស់​យើង ហើយពួកគេ​ប្រមាថថ្ងៃ​សប្ប័ទ​របស់​យើង​ដែរ ដ្បិត​ចិត្ត​គេ​ជាប់​តាម​រូប​ព្រះ​របស់​គេ​វិញ។
\v 17 ប៉ុន្តែ ភ្នែក​យើង​បាន​ប្រណី​ដល់​គេ ពីការ​បំផ្លាញ​ ហើយយើង​មិន​បាន​ឲ្យ​ ពួកគេ​វិនាស នៅ​ក្នុងទី​រហោ‌ស្ថាន​ទេ។
\s5
\v 18 យើង​បាននិយាយ កូន​ប្រុសស្រីរបស់ពួក​គេ នៅ​ទី​រហោ‌ស្ថាន​ថា «កុំ​ដើរ​តាម​ច្បាប់​របស់​បុព្វ‌បុរស​អ្នក​រាល់​គ្នា កុំកាន់​តាម​បញ្ញត្តិ​របស់​គេ ឬ​ធ្វើ​ឲ្យ​ខ្លួន​សៅ‌ហ្មង ដោយ​រូប​ព្រះ​របស់​គេ​ឡើយ។
\v 19 យើង​នេះ គឺ​ជាព្រះអម្ចាស់ជា​ព្រះជាម្ចាស់របស់​អ្នក​ ចូរដើរ​តាម​​ក្រឹត្យ‌ក្រមហើយ​រក្សា​បញ្ញត្តិ​ច្បាប់​របស់​យើង ហើយស្តាប់​តាមផង។
\v 20 ចូរ​រក្សា​ថ្ងៃសប្ប័ទ​របស់​យើងឲ្យ​បរិសុទ្ធ សម្រាប់​ជា​ទី​សម្គាល់​ដល់​យើង ហើយនិង​អ្នក​ ដូច្នោះអ្នក​បាន​ដឹង​ថា យើង​នេះគឺ​ជាព្រះអម្ចាស់ជា​ព្រះ​របស់​អ្នក»។
\s5
\v 21 ប៉ុន្តែ កូន​ប្រុសហើយកូនស្រីរបស់គេ​បះបោរទាស់​នឹង​យើង។ ពួកគេ​មិន​បានដើរ​តាម​​ច្បាប់​របស់​យើង​ ឬ​រក្សា​បញ្ញត្តិ​​របស់​យើង មនុស្សអាចរស់នៅប្រសិនបើពួកគេស្តាប់តាម។ ពួកគេ​បាន​បង្អាប់​ថ្ងៃ​សប្ប័ទ​របស់​យើង ដូច្នេះយើង​នឹង​ចាក់​សេចក្ដី​ឃោរ‌ឃៅ​របស់​យើង​ទៅ​លើ​គេ ដើម្បី​ឲ្យស្កប់ចិត្តតាមសេចក្ដី​កំហឹង​របស់​យើង​នៅ​លើ​គេ នៅ​ក្នុង​ទី​រហោ‌ស្ថាន។
\v 22 ប៉ុន្តែ យើង​បាន​ដក​ដៃ​របស់យើងចេញ​វិញ ហើយ​​ប្រព្រឹត្ត​ដោយ​យល់​ដល់​ឈ្មោះ​យើង ដើម្បី​មិនត្រូវ​ទាប​ថោក នៅ​ភ្នែក​នៃ​ជនជាតិដទៃ ដែលជាទីសម្គាល់យើងបាននាំកូនចៅអីុស្រាអែលចេញ។
\s5
\v 23 យើង​ខ្លួនឯងបានលើកដៃ​ស្បថ​នឹងពួក​គេ​នៅ​ទី​រហោ‌ស្ថាន​ថា យើង​នឹង​កម្ចាត់‌កម្ចាយ​គេ​ទៅ​នៅ​កណ្ដាល​​ជនជាតិទាំងឡាយ ហើយ​បែង​ចែក​គេ​ទៅ​នៅ​ក្នុង​ទឹកដី​ទាំង​នោះ។
\v 24 យើងបានសម្រេចនឹងធ្វើការនេះ ចាប់តាំងពួកគេ​មិន​បាន​ស្តាប់​តាមក្រឹត្យ‌ក្រម​របស់​យើង​ ហើយចាប់តាំង​បោះ‌បង់​ចោល​បញ្ញត្តិ​ច្បាប់​​របស់​យើង ហើយ​បង្អាក់​ថ្ងៃ​សប្ប័ទ​របស់​យើង។ ហើយ​ភ្នែករបស់ពួក​គេ​ក៏​ជាប់​តាម​រូប​ព្រះ​របស់​បុព្វ‌បុរស​គេ​ដែរ។
\s5
\v 25 ក្រោយមក យើង​ក៏​ឲ្យ​ក្រឹត្យ‌ក្រម​ដល់ពួក​គេដែល​មិន​​ល្អ ហើយ​បញ្ញត្តិ​ច្បាប់ដែលមិនអាចឲ្យពួកគេរស់បាន។
\v 26 យើង​​បាន​ធ្វើ​ឲ្យ​គេ​ស្មោក‌គ្រោក ដោយ‌សារ​តង្វាយ​របស់​គេ ពេលពួក​គេ​ថ្វាយនោះ ពី​កូន​កើតផ្ទៃ​ដំបូង​របស់​ខ្លួនដាក់​​ទៅក្នុង​ភ្លើង។ ​យើង​បាន​ធ្វើ​ឲ្យ​ពួកគេភ័យខ្លាច ប្រយោជន៍​ឲ្យ​គេ​បាន​ដឹង​ថា យើង​នេះ​ជា​ព្រះ‌អម្ចាស់!
\s5
\v 27 ដូច្នោះហើយ កូន​មនុស្ស​អើយ ចូរ​និយាយ​ទៅ​​ពួក​កូនចៅ​អុីស្រា‌អែល​ ហើយប្រាប់គេថា ព្រះ‌អម្ចាស់‌ដ៏ជាព្រះមាន​ព្រះ‌បន្ទូល​ដូច្នេះ បុព្វ‌បុរស​អ្នក​រាល់​គ្នា​បាន​ប្រមាថ​ដល់​យើង​ក្នុង​ការ​នេះ​ទៀត គឺ​គេ​បាន​ប្រព្រឹត្ត​អំពើ​រំលង​ទាស់​នឹង​យើង។
\v 28 ​គ្រា​យើង​បាន​នាំ​គេ​ចូល​មក​ក្នុង​ទឹកដី ដែល​យើង​បាន​ស្បថ​ថានឹង​ឲ្យ​ដល់​គេ ​ពេលណាពួកគេបាន​ឃើញ​​ទួល​ខ្ពស់ ហើយ​គ្រប់​ទាំង​ដើម​ឈើ​ស៊ុប‌ទ្រុប ពួកគេ​ក៏​ថ្វាយ​យញ្ញ‌បូជា​របស់​គេ​នៅ​លើ​ទី​នោះ ពួក​គេ​បាន​ថ្វាយ​តង្វាយ​ជា​គ្រឿង​ដុត‌ដាល នៅ​ទី​នោះ គេ​ក៏​បាន​ថ្វាយ​តង្វាយ​សម្រាប់​ជា​ក្លិន​ឈ្ងុយ​របស់​គេ ហើយ​បាន​ច្រូច​តង្វាយ​ច្រូច​របស់​គេ​ដែរ។
\v 29 រួចហើយ យើង​បាន​ប្រាប់គេ​ថា «តើ​ទី​ខ្ពស់​អ្វី​ដែល​អ្នក​តែង‌តែថ្វាយដង្វាយ​នោះ?» ដូច្នេះទី​នោះ​ហៅ​ថា បាម៉ា រហូត​ដល់​សព្វ​ថ្ងៃ។
\s5
\v 30 ដូច្នោះហើយ ចូលនិយាយទៅ​ពួកកូនចៅស្រា‌អែល​ថា ព្រះ‌អម្ចាស់‌ដ៏ជាព្រះមាន​ព្រះ‌បន្ទូល​ដូច្នេះ អ្នក​រាល់​គ្នា​តែង​ធ្វើ​ឲ្យ​ខ្លួន​ស្មោក‌គ្រោក តាម​ផ្លូវ​បុព្វ‌បុរស​អ្នក​? ហេតុអ្វីបានអ្នក​ប្រព្រឹត្ត​ដូចពេស្យា តាម​អ្វីដែល​គួរ​ស្អប់​ខ្ពើម​?
\v 31 ដ្បិត​កាល​ណា​អ្នក​រាល់​គ្នា​ថ្វាយ​តង្វាយ​របស់​ខ្លួន ហើយអ្នកដាក់កូន​ទៅក្នុង​ភ្លើង ដរាប​ដល់​សព្វ​ថ្ងៃ​នេះ ហើយធ្វើ​ឲ្យ​ខ្លួន​ស្មោក‌គ្រោក ជាមួយ​រូប​ព្រះរបស់អ្នក។​ ដូច្នេះ តើ​យើង​នឹង​ឲ្យ​អ្នក​រាល់​គ្នា​សួរ​ដល់​យើង​ឬ? ដូច​ជា​យើង​រស់​នៅ នេះគឺជាព្រះអម្ចាស់ដ៏ជាព្រះមានព្រះបន្ទូល ​យើង​មិន​ឲ្យ​អ្នក​​សួរ​ដល់​យើង​ទេ។
\v 32 ការគិត​ដែល​កើត​ក្នុង​គំនិត​អ្នក​រាល់​គ្នា នឹង​មិន​អាច​កើត​​ឡើយទេ។ អ្នក​និយាយថា សូមឲ្យយើង​ដូច​ជា​ជនជាតិ​ដទៃ ដូច​ជាអំបូរដែលនៅ​ទឹកដីផ្សេង ជាអ្នកថ្វាយបង្គំ​ឈើ និង​ថ្ម​ផង»។
\s5
\v 33 ដូច​ជា​យើង​រស់​នៅ នេះគឺជាព្រះ‌អម្ចាស់‌ដ៏ជាព្រះមានព្រះបន្ទូល ​យើង​នឹង​សោយ‌រាជ្យ​លើ​អ្នក​ដោយ​ដៃដ៏​ខ្លាំង​ពូកែ ដៃបានលើកឡើង ហើយ​ចាក់​កំហឹងខ្លាំងមកលើអ្នក។
\v 34 យើង​នឹង​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​មនុស្សដទៃ ហើយ​នឹង​ប្រមូល​អ្នក​រាល់​គ្នា​មក​ពី​ស្រុក​ទាំងឡាយ​ដែល​អ្នក​ត្រូវ​ខ្ចាត់‌ខ្ចាយ​ទៅ​នោះ។ យើងនឹងធ្វើការនេះជាមួយដៃដ៏ខ្លាំងពូកែនិងកំហឹងដែលចាក់លើអ្នក។
\v 35 រួចហើយយើង​នឹង​នាំ​អ្នក​រាល់​គ្នា​ទៅ ​ទី​សូន្យ​ស្ងាត់​នៃ​មនុស្សហើយនៅ​ទី​នោះ យើង​នឹង​ជំនុំជម្រះអ្នកមុខទលនិងមុខ។
\s5
\v 36 ដូចជាយើងបានជំនុំជម្រះបុព្វ‌បុរស​អ្នក​រាល់​គ្នា នៅ​ក្នុង​ទី​រហោ‌ស្ថាន​នៃ​ស្រុក​អេស៊ីបជា​យ៉ាង​ណា យើង​ក៏​នឹងធ្វើ​អ្នក​រាល់​គ្នា​យ៉ាង​នោះ​ដែរ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់‌ដ៏ជាព្រះ។
\v 37 យើង​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ចូល​ក្រោម​ដំបង រួច​នាំ​ឲ្យ​ជាប់​ចំណង​នៃ​សេចក្ដី​សញ្ញា។
\v 38 យើង​នឹង​ញែក​ពួក​រឹង​ចចេស​ពី​អ្នក​ចេញ ព្រម​ទាំង​ពួក​អ្នក​ដែល​តែង‌តែ​ប្រព្រឹត្ត​រំលង ទាស់​នឹង​យើង​ផង យើង​នឹង​នាំ​គេ​ចេញ​ពី​ទឹកដី​ដែល​គេ​ស្នាក់​នៅ​នោះ តែ​គេ​មិន​បាន​ចូល​ទៅ​ក្នុង​ទឹកដីអុីស្រា‌អែល​។ នោះ​អ្នក​រាល់​គ្នា​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌អម្ចាស់។
\s5
\v 39 ចំណែក​អ្នក​ កូនចៅ​អុីស្រា‌អែល​អើយព្រះ‌អម្ចាស់‌ដ៏ជាព្រះអម្ចាស់មាន​ព្រះ‌បន្ទូល​ដូច្នេះថា ចូរ​ទៅ​ចុះ ពី​នេះ​ទៅ​មុខ​អ្នក​រាល់​គ្នា​មិន​ព្រម​ស្តាប់​តាម​យើង​ទេ ដូច្នេះចូរ​ទៅ​គោរព​ដល់​រូប​ព្រះ​របស់​អ្នក​រៀង​ខ្លួន​ចុះ តែ​មិន​ត្រូវ​បង្អាក់​ឈ្មោះ​បរិសុទ្ធ​របស់​យើង ដោយ​តង្វាយ និង​រូប​ព្រះ​របស់​អ្នក។
\s5
\v 40 ដ្បិតនៅ​លើ​ភ្នំ​បរិសុទ្ធ​របស់​យើង គឺ​ជា​ភ្នំ​មានកំពូលខ្ពស់​របស់​ស្រុក​អុីស្រា‌អែល នេះគឺជាព្រះអម្ចាស់ដ៏ជាព្រះមានព្រះបន្ទូល កូនចៅស្រា‌អែល​ទាំង​មូល​នឹងថ្វាយបង្គំ​យើង​គ្រប់​គ្នា​នៅ​ក្នុង​ទឹកដី​របស់​ខ្លួន។ ​យើង​នឹង​ពេញចិត្ត ទទួល​តង្វាយ​របស់​អ្នក​រាល់​គ្នានៅទីនោះ និង​ផល​ដំបូង​ពី​តង្វាយ​អ្នកផងដែរ ព្រម​ទាំង​គ្រឿង​បរិសុទ្ធ​របស់​អ្នក​​ទាំង​នោះផង។
\v 41 យើង​នឹង​ទទួល​អ្នក​ ​ដូច​ជា​ក្លិន​ក្រអូបក្នុង​កាល​ដែល​យើង​បាន​នាំ​អ្នក​ចេញ​ពី​ពួក​ជនជាតិ​ដទៃ ហើយ​ប្រមូល​អ្នក​ពី​អស់​ទាំង​ទឹកដីដែល​អ្នក​ត្រូវ​ខ្ចាត់‌ខ្ចាយ​ទៅ​។ យើង​ខ្លួនឯងនឹង​បាន​វិសុទ្ធ​ក្នុង​ចំណោមអ្នក ហើយ​ជនជាតិដទៃនឹងបានឃើញ។
\s5
\v 42 ក្រោយមក ពេល​យើង​​នាំ​អ្នក​​ចូល​ទៅ​ក្នុង​ទឹកដី​អុីស្រា‌អែល គឺ​ក្នុង​ទឹកដី​ដែល​យើង​បានលើកដៃ​ស្បថ​ថា នឹង​ឲ្យ​ដល់​បុព្វ‌បុរស​អ្នក​ហើយ នោះ​អ្នក​​នឹង​ដឹង​ថាយើង​នេះ​ជា​ព្រះ‌អម្ចាស់។
\v 43 ហើយអ្នក​​នឹង​នឹក​ចាំ​ពី​​អំពើគ្រប់យ៉ាង និងការប្រព្រឹត្តរបស់​អ្នក​ដែល​អ្នកធ្វើឲ្យខ្លួន​ស្មោក‌គ្រោក ហើយ​អ្នក​រាល់​គ្នា​នឹង​ខ្ពើម​ខ្លួន ដោយ​ព្រោះ​អំពើ​អាក្រក់​ទាំង​នោះ ​ដែល​អ្នក​បាន​ធ្វើ​។
\v 44 ដូច្នេះ អ្នក​រាល់​គ្នា​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌អម្ចាស់ ក្នុង​កាល​ដែល​យើង​បាន​ប្រព្រឹត្ត​នឹង​អ្នក ដោយ​យល់​ដល់​ឈ្មោះ​យើង មិន​មែន​តាម​ការអាក្រក់​ ឬកិច្ចការថោកទាបរបស់អ្នកទេ កូនចៅនៃអីុស្រាអែល នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់‌ដ៏ជាព្រះ»។
\s5
\v 45 ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់បាន​មក​ដល់​ខ្ញុំប្រាប់ថា
\v 46 «កូន​មនុស្ស​អើយ ចូរ​បែរ​មុខ​ទៅ​ខាង​ត្បូង ហើយ​ប្រកាស​ទាស់​នឹង​ទឹកដីខាង​ត្បូង​នោះ ត្រូវ​ថ្លែងទំនាយ​ទាស់​នឹង​ទឹកដី​ព្រៃ​ក្នុង​តំបន់​ណេកិប​ចុះ។
\v 47 និយាយទៅកាន់​ព្រៃ​តំបន់​ណេកិប​ថា ចូរ​ស្តាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​ចុះ ព្រះ‌អម្ចាស់‌ដ៏ជាព្រះ​មាន​ព្រះ‌បន្ទូល​ដូច្នេះ យើង​នឹង​បង្កាត់​ភ្លើង​នៅ​ក្នុងចំណោម​អ្នក។ វា​នឹង​ឆេះ​អស់​ទាំង​ឈើ​ស្រស់ និង​ដើម​ឈើ​សោះ‌កក្រោះ​នៅ​ក្នុង​ចំណោមអ្នក។ ការ​ឆេះត្រគោល​នឹង​មិន​រលត់​ទេ ចាប់​តាំង​ពី​ខាង​ត្បូង​រហូត​ដល់​ខាង​ជើង​នឹង​ត្រូវ​ឆេះទាំងអស់។
\s5
\v 48 ដូច្នេះ គ្រប់​គ្នា​នឹង​ឃើញ​ថា ​យើងគឺជាព្រះ‌អម្ចាស់​ ពេលយើងដែល​បាន​បង្កាត់​ភ្លើង ហើយវា​នឹង​មិន​រលត់​ឡើយ»។
\v 49 រួចហើយខ្ញុំ​​ទូល​ថា «បពិត្រ​ព្រះ‌អម្ចាស់‌ដ៏ជាព្រះអើយ គេ​និយាយ​ពី​ទូល‌បង្គំ​ថា តើគាត់​មិន​មែន​ជា​អ្នក​និយាយ​សុទ្ធ​តែ​ពាក្យ​ប្រៀប‌ធៀប​ទេ​ឬ?»។
\s5
\c 21
\cl ជំពូក ២១
\p
\v 1 រួចហើយព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​បាន​មក​ដល់​ខ្ញុំ​ថា៖
\v 2 «កូន​មនុស្ស​អើយ ចូរ​ដាក់មុខ​អ្នក​ទៅ​រក​ក្រុង​យេរូ‌សាឡិម ហើយថ្លែងទាស់នឹង​ទី​បរិសុទ្ធ​ទាំង​នោះ រួច​ថ្លែងព្រះបន្ទូលទាស់​នឹង​ទឹកដីអុីស្រា‌អែល​ចុះ។
\v 3 ហើយ​ប្រាប់​ដល់​ទឹកដី​អុីស្រា‌អែល​ថា ព្រះ‌អម្ចាស់ដ៏ជាព្រះ មាន​ព្រះ‌បន្ទូល​ដូច្នេះ មើល៍! យើង​ទាស់​នឹង​អ្នក យើង​នឹង​ហូត​ដាវ​របស់​យើង​ចេញ​ពី​ស្រោម ហើយ​កាត់​ទាំង​មនុស្ស​សុចរិត និង​មនុស្ស​ទុច្ចរិត​ចេញ​ពី​អ្នក​ផង!
\s5
\v 4 ​ដ្បិត​យើង​នឹង​កាត់​ទាំង​មនុស្ស​សុចរិត និង​មនុស្ស​ទុច្ចរិត​ចេញ​ពី​អ្នក នោះ​ដាវ​របស់​យើង​នឹង​ចេញ​ពី​ស្រោម ទៅ​ទាស់​នឹង​គ្រប់​ទាំង​មនុស្ស ចាប់​តាំង​ពី​ខាង​ត្បូង​រហូត​ដល់​ខាង​ជើង។
\v 5 គ្រប់​គ្នា​នឹង​ដឹង​ថា យើង​គឺ​ព្រះ‌អម្ចាស់ បាន​ហូត​ដាវ​របស់​យើង​ពី​ស្រោម​ចេញ​មក ដាវ​នោះ​នឹង​មិន​បាន​ស៊ក​ចូល​ទៅ​វិញ​ឡើយ!
\s5
\v 6 ចំណែកអ្នកវិញ កូន​មនុស្ស​អើយ ចូរថ្ងូរដូចសិង្ហឈឺចាប់ ក្នុងការថ្ងូរល្វីងជូរចត់នៅ​ចំពោះ​មុខ​គេ។
\v 7 រួចហើយវានឹងកើតឡើង ពួក​គេនឹង​សួរ​អ្នក​ថា ហេតុ​អ្វី​បាន​ជា​ថ្ងូរ​ដូច្នេះ? អ្នក​ត្រូវ​ប្រាប់​ថា គឺ​ដោយ​ព្រោះ​បាន​ឮ​ដំណឹងដែល​កំពុង​តែ​មក ដ្បិត​ចិត្ត​មនុស្ស​ទាំង​អស់​នឹង​រលាយ​ទៅ ដៃ​ទាំង​អស់​នឹង​អន់​ខ្សោយ! វិញ្ញាណ​ទាំង​អស់​នឹង​ស្រយុត​ចុះ ហើយ​ក្បាល​ជង្គង់​ទាំង​ប៉ុន្មាន​នឹង​ទន់​ដូច​ជា​ទឹក ការ​នោះ​កំពុង​តែ​មក​ហើយ ក៏​នឹង​បាន​សម្រេច នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់‌ដ៏ជាព្រះ»។
\s5
\v 8 រួចហើយព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​បាន​មក​ដល់​ខ្ញុំ​ប្រាប់ថា
\v 9 «កូន​មនុស្ស​អើយ ចូរ​ថ្លែងព្រះបន្ទូល​ថា ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ មាន​ដាវ​! ជា​ដាវ​! វានឹងមសំលៀង ហើយ​ខាត់​ឲ្យ​ភ្លឺ​ផ្លេក​ផង!
\s5
\v 10 វានឹងបានសំលៀងតាមការណែនាំ ដើម្បីឲ្យវាបានក្លាយជាអាវុធប្រហារដ៏ខ្លាំង! ហើយត្រូវខាត់វាជានិច្ចដើម្បីឲ្យភ្លឺដូចផ្លេក‌បន្ទោរ! តើយើងគួរនឹងរីករាយជាដំបងរបស់កូនទេ? ហើយដាវដ៏មុតនេះគឺវាស្អាប់ពួកអ្នកដែលលួចប្លនខ្លាំងណាស់!
\v 11 ដូច្នេះ ដាវ​នោះ​បាន​ប្រគល់​ឲ្យ​គេ​ខាត់ ដើម្បីឲ្យ​បាន​កាន់​នៅ​ដៃជា។ ដាវ​នោះ​បាន​សំលៀង​ហើយ ហើយ​ក៏​បាន​ខាត់​ឲ្យ​ភ្លឺ​ធ្ចើដោយដៃដែរ ហើយប្រគល់ឲ្យទៅក្នុងដៃរបស់អ្នកប្រហារ!
\s5
\v 12 ចូរ​ស្រែករកជំនួយហើយ​សោកសៅ កូន​មនុស្ស​អើយ! ដ្បិត​ដាវ​នោះ​បាន​មក​លើ​ប្រជា‌រាស្ត្រ​របស់​យើង! វាមកទាស់នឹង​ពួក​អ្នកដឹកនាំ​ នៃ​ជនជាតិអុីស្រា‌អែល​។ ពួកគេ​ក៏ទាស់ជាមួយ​ដាវ​និង​ប្រជា‌រាស្ត្រ​យើង។ ដូច្នេះចូរ​ទះ​ភ្លៅ​អ្នក​ចុះ!
\v 13 ដ្បិត​នឹងមានការជំនុំជម្រះមួយ ប៉ុន្តែតើនឹងមានអ្វីកើតឡើងបើដំបងនោះមិននៅទៀតទេ? នេះគឺជាព្រះបន្ទូលនៃព្រះអម្ចាស់ដ៏ជាព្រះ។
\s5
\v 14 គ្រា​នោះ កូន​មនុស្ស​អើយ ចូរ​អ្នក​ថ្លែងព្រះបន្ទូល ហើយ​ទះ​ដៃ​ទាំងពីរផង ដ្បិត​ដាវ​បាន​កាប់​ដល់ទៅ​បី​ដង​! ​ដាវ​នោះ​សម្រាប់អ្នកដែល​កាប់​សម្លាប់! វាជា​ដាវ​ដែល​ធ្វើ​ឲ្យមនុស្សជាច្រើនស្លាប់ ហើយ​ក៏​ចាក់ទំលុះពួក​គេគ្រប់ទីកន្លែងដែរ​!
\s5
\v 15 ដើម្បីរៀបចំរំលាយចិត្តរបស់គេ ហើយធ្វើឲ្យគេធ្លាក់ចុះកាន់តែខ្លាំង យើង​បានដាក់​ដាវនៃការប្រហារទាស់នឹងគេនៅ​មាត់​ទ្វារ​ទាំងនោះ! ​វរហើយ! ដាវ​នោះ​បាន​ធ្វើដូច​ជា​ផ្លេក‌បន្ទោរ ត្រៀមរួចសម្រាប់ប្រហារ!
\v 16 អ្នក ជាដាវ! កាប់ទៅខាង​ស្តាំ! កាប់ទៅខាង​ឆ្វេង! មុខបែរទៅខាងណាកាប់ទៅខាងនោះទៅ។
\v 17 ដ្បិតយើង​នឹង​ទះ​ដៃ​ទាំងពីរបស់យើងដែរ ហើយសេចក្ដី​ក្រោធ​របស់​យើង​នឹងបង្ហើយតាមក្រោយ! ​យើង ​ព្រះ‌អម្ចាស់​ ​បាន​ប្រកាស​ហើយ!»
\s5
\v 18 ព្រះបន្ទួលនៃព្រអម្ចាស់បានមកកាន់ខ្ញុំម្តងទៀតប្រាប់ថា
\v 19 «ពេលនេះកូន​មនុស្ស​អើយ យើងតាំងអ្នកឲ្យទៅយាម​ផ្លូវ​ទាំងពីរ ដែលផ្លូវ​ដាវ​របស់​ស្តេច​បាប៊ីឡូន​នឹង​មក​បាន។ ផ្លូវ​ទាំង​ពីរ​នោះ​ត្រូវ​ចេញ​ពី​ទឹកដីតែ​មួយ ហើយត្រូវ​ធ្វើ​ជា​សញ្ញា​ចង្អុល​ដាក់​នៅ​ត្រង់​ដើម​ផ្លូវ​ចូល​ទៅ​ក្នុង​ទី​ក្រុង។
\v 20 ចូរ​ធ្វើ​ផ្លូវ​មួយសម្រាប់ទាហាន ពូកបាប៊ីឡូន​បាន​ទៅ​ដល់​ក្រុង​រ៉ាបាត ជាក្រុងរបស់កូន​ចៅ​អាំម៉ូន។ ធ្វើ​មួយ​ទៀត​ដើម្បីដឹកនាំទាហានយូដា ហើយ​ក្រុង​យេរូ‌សាឡឹម ជា​ទី​ក្រុង​មាំ‌មួន។
\s5
\v 21 ដ្បិត​ស្ដេច​របស់​បាប៊ី‌ឡូន​នឹងឈប់នៅ​ត្រង់​ផ្លូវ​បំបែក នៅចំកន្លែងទីប្រសព្វហើយក៏ធ្វើការទស្សន៍ទាយ។ ហើយស្តេចបានពីធី​អង្រួន​ព្រួញ​ផ្សងដល់ព្រះផ្សេងៗ ទាំងពិចារណាអំពីជីវិតផងដែរ។
\v 22 ចំណែកផ្លូវ​ដែល​​នៅ​ខាងដៃ​ស្តាំ បានទស្សន៍ ទាយថា​ក្រុង​យេរូ‌សាឡិម ដើម្បី​រៀបចំការចម្បាំងទាស់និងក្រុងនោះ ហើយ​បើកម៉ាត់​ឡើងបញ្ជាធ្វើ​ការ​កាប់​សម្លាប់ និង​បន្លឺ​សំឡេង​ហ៊ោក្នុងចម្បាំង ហើយ​តាំង​គ្រឿង​សម្រាប់​ទម្លាយ​ទ្វារ​ ដើម្បី​ជីក​ទីលាន ហើយ​សង់​បន្ទាយ។
\v 23 វានឹងមើលទៅដូចជាគ្មានប្រយោជន៏ដល់អ្នក ដែលរស់នៅក្នុងក្រុងយេរូសាឡិម អ្នកដែលបានហូតដាវហើយស្បថទៅស្តេច​បាប៊ី‌ឡូន​! ប៉ុន្តែស្ដេច​ស្រុក​បាប៊ី‌ឡូន​នឹងចោទពួកគេពីការបំពានសន្ធិសញ្ ក្នុងការឡោមព័ទ្ធពួកគេ។
\s5
\v 24 ហេតុនោះហើយ ព្រះ‌អម្ចាស់‌ដ៏ជាព្រះមាន​ព្រះ‌បន្ទូលដូច្នេះ ពី​ព្រោះ​អ្នក​រាល់​គ្នា​បាន​រឭក​​អំពើ​ទុច្ចរិត​របស់​ខ្លួន ដោយ​បើក​អំពើ​រំលង​របស់​ខ្លួន​ឲ្យ​ឃើញ! ហើយ​អំពើ​បាប​របស់​អ្នក​ក៏​បាន​ឃើញ​ច្បាស់ ក្នុង​គ្រប់​ការ​ដែល​អ្នក​ធ្វើ! ដ្បិតមូលហេតុនេះនឹងរំលឹកអ្នកឲ្យដឹងថា គ្រប់គ្នានឹងត្រូវចាប់ធ្វើជាឈ្លើយ ដោយដៃសត្រូវរបស់អ្នក!
\s5
\v 25 ចំណែក​​អ្នក ​​ជាអ្នក​មេ​ដឹក​នាំ​ប្រមាថ និង​អាក្រក់​របស់​ជន‌ជាតិ​អុីស្រា‌អែល ថ្ងៃ​ដែលជំនុំជម្រះបាន​មក​ដល់ ​ហើយពេលអ្នកដែលប្រព្រឹត្ត​អំពើ​ទុច្ចរិត​ត្រូវបញ្ចាប់
\v 26 ព្រះ‌ជា‌អម្ចាស់​ដ៏ជាព្រះមាន​ព្រះ‌បន្ទូល​ថា គេ​នឹង​យក​ឈ្នួតហើយ​ដក​មកុដ​រាជ្យ​​ចេញ​ពី​ក្បាល​អ្នក! ការទាំងនេះនឹងផ្លាស់​ប្រែ ​តម្កើង​មនុស្ស​ទន់‌ទាប​នឹង​បន្ទាប់ខ្លួនត្រូវ​គេ​លើក​តម្កើង!
\v 27 បំផ្លាញ! បំផ្លាញ! ​វានឹងមិនអាំចសង់ឡើងវិញទេ ដរាបដល់ម្នាក់ដែលយើងតាំងឲ្យមានអំណាច​ដាក់​ទោសប្រហារជីវិត។
\s5
\v 28 កូន​មនុស្ស​អើយ ចូរ​ថ្លែង​ពាក្យ​ដោយ​ពោល​ថាព្រះ‌ជា‌អម្ចាស់ដ៏ជាព្រះមាន​ព្រះ‌បន្ទូល ​ដល់​ជន‌ជាតិ​អាំម៉ូនដែល​ទាក់ទងនិងការអាម៉ាស់របស់ពួកគេដែលនឹងមកដល់ ដាវ! ដាវ​ដក​ចេញ​! វាគឺបានសំលាង​ខាត់​យ៉ាង​មុត សម្រាប់បហ្រហាររួចរាល់នឹងលេបត្របាក់ ដូច្នោះវាចាំ​ដូច​ជាផ្លេក​បន្ទោរ!
\v 29 កាលព្យាការីមិនបានឃើញនិមិត្តសម្រាប់អ្នក ជាពេលពួកគេធ្វើបង្គ្រប់កិច្ចដោយប្រមាថ ដើម្បីមករកអ្នកជាមួយពាក្យកុហក ដាវនេះនឹងកាត់កមនុស្សអាក្រក់ ជាអ្នកដែលនឹងត្រូវសម្លាប់ ជាអ្នកដែលថ្ងៃជីវិតត្រូវជំនុំជម្រះបានមកដល់ ហើយជាពេលអ្នកធ្វើការទុច្ចរិត នឹងជិតបញ្ចាប់។
\s5
\v 30 ចូរ​ស៊ក​ដាវ​ក្នុង​ស្រោម​វិញ​ទៅ។ យើង​នឹង​វិនិច្ឆ័យ​ទោស​អ្នក នៅ​កន្លែង​ដែល​អ្នក​កើត គឺ​ស្រុក​កំណើត​របស់​អ្នក!
\v 31 យើង​នឹង​ជះ​កំហឹង​របស់​យើង​លើ​អ្នក! យើង​នឹង​ផ្លុំ​ភ្លើង​នៃ​កំហឹង​របស់​យើង​ទៅ​លើ​អ្នក ហើយ​ប្រគល់​អ្នក​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​មនុស្ស​កំរោល ដែល​ប៉ិន‌ប្រសប់​ខាង​បំផ្លាញ!
\s5
\v 32 អ្នក​នឹង​វិនាស​នៅ​ក្នុង​ភ្លើង! ឈាម​របស់​អ្នក​នឹង​ដក់​នៅ​ក្នុង​ទឹកដី ហើយ​ក៏​គ្មាន​នរណា​នឹក​ដល់​អ្នក​ទៀត​ដែរ។ គ្មាននរណានឹងនឹកចាំពីអ្នកទៀតទេ ដ្បិតនេះជាពាក្យរបស់យើង គឺជា​ព្រះ‌អម្ចាស់ដ៏ជាព្រះ!»
\s5
\c 22
\cl ជំពូក ២២
\p
\v 1 ក្រោយមក ​ព្រះ‌បន្ទូលនៃព្រះ‌អម្ចាស់​បាន​មកដល់​ខ្ញុំ​ប្រាប់ថា
\v 2 «ពេលនេះកូន​មនុស្ស​អើយ តើអ្នកនឹងដាក់ទោស? តើអ្នកនឹងដាក់ទោសទី​ក្រុង​ដែល​ពេញ​ដោយ​ឈាម? សូមប្រាប់​ក្រុងនេះឲ្យដឹងពីសេចក្តី​គួរ​​ខ្ពើម​របស់​ខ្លួន។
\v 3 អ្នកត្រូវនិយាយថា ព្រះ‌ជា‌អម្ចាស់ដ៏ជាព្រះ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ ទី​ក្រុង​នេះបានបង្ហូរឈាមនៅកណ្តាលក្រុង​ ដូច្នោះពេលរបស់ក្រុងនេះជិតមកដល់ហើយ គឺជាក្រុងដែលធ្វើរូបព្រះ ធ្វើឲ្យក្រុងខ្លួនឯងទៅជាមិនស្អាត។
\s5
\v 4 អ្នក​មាន​ទោស​ដោយ​សារឈាម​ដែល​អ្នក​បាន​កម្ចាយ​ទាំងនោះ ហើយ​ក៏​ស្មោក‌គ្រោក​ដោយ​រូប​ព្រះ​ដែល​អ្នកបានធ្វើ។​ ដ្បិត​ អ្នក​​ធ្វើ​ឲ្យ​ថ្ងៃ​កំណត់​ជិត​មក​ដល់ ហើយត់​ឆ្នាំ​របស់​អ្នក​ក៏ជិតដែរ។ ដូច្នោះហើយ ​​យើង​ធ្វើ​ឲ្យ​អ្នក​ត្រឡប់​ទៅ​ទី​ត្មះ‌ដៀល​ដល់​ជនជាតិ ទាំងនោះ ហើយ​ជា​ទី​ចំអក​ឡក‌ឡឺយ​ដល់​កន្លែងផ្សេងទៀត។
\v 5 ពួក​អ្នក​ដែល​នៅ​ជិត ហើយ​ពួក​អ្នក​ដែល​នៅ​ឆ្ងាយ គេ​នឹង​ចំអក​ឡក‌ឡឺយ​ឲ្យ​អ្នក អំពីទីក្រុងដែលស្មោកគ្រោក ជាមួយនឹង​កេរ្តិ៍​ឈ្មោះ​មិនល្អនៅគ្រប់ទីកន្លែ ហើយពេញទៅដោយការចលាចល។
\s5
\v 6 មើល! ពួក​អ្នកដឹកនាំរបស់អុីស្រា‌អែល អ្នក​គ្រប់​គ្នា​បាន​នៅ​ក្នុង​​អំណាច​រៀងខ្លួន ដែលអ្នកបានយកវាមកកម្ចាយឈាម។
\v 7 ពួកគេ​បាន​មើល‌ងាយ​ទាំង​ឪពុក​ម្តាយ​ផងទាំង​អ្នកផង ហើយពួកគេ​បាន​សង្កត់‌សង្កិន លើជនជាតិបរទេសនៅមុខអ្នក។ ពួកគេ​បាន​ជិះ​ជាន់​ពួក​កំព្រា និង​ស្ត្រី​មេម៉ាយទាំងអ្នកដែរ។
\v 8 អ្នក​បាន​មើលងាយ​វត្ថុរិសុទ្ធ​របស់​យើង ហើយ​បាន​បង្អាប់​ថ្ងៃ​សប្ប័ទ​របស់​យើង​ដែរ។
\v 9 នៅ​ក្នុង​អ្នក​មាន​មនុស្ស​ដែល​និយាយ​បង្កាច់​គេ ដើម្បី​នឹង​កម្ចាយ​ឈាម ហើយពួកគេ​បាន​ស៊ី​នៅ​លើ​ភ្នំ។ ពួកគេ​​បាន​ប្រព្រឹត្ត​ការ​អាក្រក់ជាច្រើននៅចំពោះអ្នក។
\s5
\v 10 ​ភាព​អាម៉ាស់​របស់​ឪពុកត្រូវបានបង្ហាញដោយសារអ្នក។ ពួកគេ​បាន​បំពានដល់​ស្រី​ដែលមិនទាន់ស្អាត កំឡុងពេលនាងកំពុងមក​​រដូវ។
\v 11 មនុស្សប្រុស​បាន​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម​ជា‌មួយ​ប្រពន្ធ​របស់​អ្នក​ជិត​ខាង​ខ្លួន ហើយបុរសផ្សេងទៀត បាន​ធ្វើ​ឲ្យ​កូន​ប្រសា​រស្រី​ខ្លួន​មាន​សៅ‌ហ្មង ដោយ​ការ​អាស្រូវបំផុត​ និងមនុស្សប្រុស​បានបំពានលើកូនស្រីរបស់​របស់​ប្អូន​ស្រីខ្លួន ជា​កូន​របស់​ឪពុក​ខ្លួន ការទាំងនេះនៅក្នុងចំណោមអ្នក។
\v 12 មនុស្សប្រុសទាំងនេះ បាន​ស៊ី​សំណូកនៅក្នុងចំណោមអ្នក ដើម្បី​កម្ចាយ​ឈាម។ អ្នក​បាន​យក​ការប្រាក់ ហើយមកចំណេញ​ច្រើនពេក អ្នកបានបំផ្លាញ​អ្នក​ជិត​ខាង​អ្នក តាមរយៈការសង្កិតសង្កឹន ហើយអ្នកបំភ្លេចយើង នេះគឺជាព្រះអម្ចាស់ដ៏ជាព្រះមានព្រះបន្ទូល។
\s5
\v 13 មើល៍! ដៃរបស់យើងបានវាយការមិនត្រឹមត្រូវ ដែលអ្នកបានធ្វើ ហើយការ​កម្ចាយ​ឈាមដែលនៅក្នុងចំណោមអ្នក។
\v 14 តើ​ចិត្តរបស់អ្នកអាចតតាំង តើដៃរបស់អ្នកមានកម្លាំងក្នុងថ្ងៃ ពេលយើង​ខ្លួនឯងដោះស្រាយជាមួយអ្នក? យើងព្រះអម្ចាស់ប្រកាស់ពីការនេះ ហើយយើងនឹងធ្វើវាដែរ។
\v 15 ដូច្នោះយើង​នឹង​កម្ចាត់‌ កម្ចាយ​អ្នក ទៅក្នុងចំណោមជនជាតិជាច្រើន ហើយគេមើលងាយអ្នក ពេញផែនដី។ ក្នុងរបៀបនេះ យើងនឹងលុប​បំបាត់ការមិនស្អាតរបស់អ្នកចេញពីអ្នក។
\v 16 ដូច្នោះអ្នកនឹងក្លាយមិនស្អាតនៅក្នុងភ្នែកនៃប្រជាជាតិទាំងមូល។ រួចហើយអ្នកនឹងដឹងថា យើងគឺជាព្រះអម្ចាស់»។
\s5
\v 17 ក្រោយមក ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​បាន​មក​ដល់​ខ្ញុំ​ប្រាប់ថា
\v 18 «កូន​មនុស្ស​អើយ កូនចៅ​អុីស្រា‌អែល​បាន​ត្រឡប់​ជាគ្មានតម្លៃដល់​យើងទេ។ ពួកគេ​សុទ្ធ​តែ​ជា​លង្ហិន ហើយស៊ីវិឡាត ដែក និង​សំណ​នៅ​ក្នុងចំណោមអ្នក។ ​ពួកគេ​ដូចជា​អាចម៍​ប្រាក់​នៅក្នុងឡរបសអ្នក»។
\v 19 ហេតុ​នោះ ព្រះ‌អម្ចាស់‌ដ៏ជាព្រះ មាន​ព្រះ‌បន្ទូល​ដូច្នេះ​ «ដោយ​ព្រោះ​អ្នក​រាល់​គ្នា​បាន​ត្រឡប់​ជា​អាចម៍​ប្រាក់​ទាំង​អស់​គ្នា​ទៅ​ហើយ ចូល​មើល៍! យើង​នឹង​ប្រមូល​អ្នក​រាល់​គ្នា​ទៅ​កណ្ដាល​ក្រុង​យេរូ‌សាឡិម។
\s5
\v 20 ដូច​ជា​គេ​ប្រមូល​ប្រាក់ លង្ហិន ដែក សំណ និង​ស៊ីវិឡាត ដាក់​ក្នុង​ឡ ដើម្បី​សប់​ភ្លើង​រំលាយ​ទៅ​ដែរ គឺ​យ៉ាង​នោះ​ដែល​យើង​នឹង​ប្រមូល​អ្នក​រាល់​គ្នា ដោយ​សេចក្ដី​កំហឹង និង​សេចក្ដី​ឃោរ‌ឃៅ​របស់​យើង គឺ​យើង​នឹង​ដាក់​អ្នក​រាល់​គ្នា​នៅ​ទី​នោះ ហើយចាក់អ្នកឲ្យចេញ។
\v 21 ដូច្នេះ យើង​នឹង​ប្រមូល​អ្នក ហើយ​ផ្លុំ​លើ​អ្នក ដោយ​ភ្លើង​នៃ​សេចក្ដី​ក្រោធ​របស់​យើង នោះ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​រលាយ​ទៅ នៅ​កណ្ដាល​ទី​ក្រុង។
\v 22 ដូចប្រាក់​ត្រូវ​រលាយ​ទៅ​ក្នុង​ឡ​យ៉ាង​ណា នោះ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​រលាយ​ទៅ នៅ​កណ្ដាល​នោះ​យ៉ាង​នោះ​ដែរ ដូច្នេះ អ្នក​រាល់​គ្នា​នឹង​ដឹង​ថា យើង គឺជា​ព្រះ‌អម្ចាស់​ យើង​បាន​ចាក់​សេចក្ដី​ក្រោធ​របស់​យើង​ទៅ​លើ​អ្នក​រាល់​គ្នា!»
\s5
\v 23 ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់បាន​មក​ដល់​ខ្ញុំប្រាប់ថា
\v 24 «កូន​មនុស្ស​អើយ ចូរ​ប្រាប់​ដល់​ទី​ក្រុង​ថា អ្នក​ជា​ទឹកដីដែល​មិន​បាន​ជម្រះ​សម្អាត​ឡើយ។ ក៏​គ្មាន​ភ្លៀង​ធ្លាក់​មក​លើ​អ្នក ក្នុងថ្ងៃ​សេចក្ដី​ក្រោធ។
\v 25 គមានការឃុបឃិត របស់ពួកព្យាការី​របស់​វា​នៅ​កណ្ដាល​ក្រុង ​ដូច​ជា​សិង្ហដែល​គ្រហឹម​កំពុង​ហែក​រំពា​ស៊ី។ ពួកគេ​បាន​ត្របាក់​លេប​ជីវិតមនុស្ស គេ​យក​ទ្រព្យ‌សម្បត្តិ និង​របស់​មាន​តម្លៃ​ទៅ ហើយ​គេ​ធ្វើ​ឲ្យ​មាន​ពួក​ស្ត្រី​មេម៉ាយ​ជា​ច្រើន​នៅ​កណ្ដាល​ទី​ក្រុង!
\s5
\v 26 ពួក​បូជាចារ្យ​ក៏​បាន​ធ្វើ​ទទឹង​នឹង​ក្រឹត្យ‌វិន័យ​របស់​យើង ព្រម​ទាំង​បង្អាប់​របស់​បរិសុទ្ធ​ទាំង​ប៉ុន្មាន​របស់​យើង គេ​មិន​បាន​ចេះ​ញែក​របស់​បរិសុទ្ធ​ចេញ​ពី​របស់​ធម្មតា​ទេ ក៏​មិន​បាន​បង្ហាញ​ឲ្យ​មនុស្ស​ចេះ​សម្គាល់​របស់​មិន​ស្អាត និង​របស់​ស្អាត​ដែរ គេ​គេច​ភ្នែក​ចេញ​ពី​ថ្ងៃ​សប្ប័ទ​របស់​យើង ហើយ​យើង​ក៏​ត្រូវ​អាប់‌ឱន​នៅ​ក្នុង​ពួក​គេ។
\v 27 ពួក​អ្នកដឹកនាំនៅ​កណ្ដាល​ទី​ក្រុង​ប្រព្រឹត្ត​ដូច​ជា​សត្វ​ស្វាន ដែល​កំពុង​ហែក​រំពា គេ​ប្រព្រឹត្ត​ដូច្នោះ ដើម្បី​នឹង​កម្ចាយ​ឈាម ហើយ​បំផ្លាញ​ព្រលឹង​មនុស្ស ប្រយោជន៍​ឲ្យ​បាន​កម្រៃ​ទុច្ចរិត។
\v 28 ពួក​ព្យាការី​បាន​បូក​ល្បាប់​ឲ្យ​គេ ដោយ​ឃើញ​និមិត្ត​ជា​សេចក្ដី​កំភូត។ ហើយ​ថ្លែងទំនាយ​កុហក​ដល់​គេ​ថា «ព្រះ‌អម្ចាស់‌ដ៏ជាព្រះមាន​ព្រះ‌បន្ទូល​ដូច្នេះ» ក្នុង​កាល​ដែល​ព្រះ‌អម្ចាស់​មិន​បាន​មាន​ព្រះ‌បន្ទូល​សោះ។
\s5
\v 29 មនុស្សនៅ​លើទឹកដី​ធ្លាប់​សង្កត់‌សង្កិន ហើយ​ប្លន់ គេ​បៀត‌បៀន​មនុស្ស​ក្រីក្រ និង​ពួក​កម្សត់​ទុគ៌ត ហើយ​បាន​សង្កត់‌សង្កិន​មនុស្ស ដែល​ស្នាក់​នៅ ដោយ​គ្មានយុត្តិធម៌។
\s5
\v 30 ដូច្នេះយើង​បាន​ស្វែង​រក​មនុស្ស​ម្នាក់​ក្នុង​ពួក​គេ ដែល​នឹង​សង់​កំផែង ហើយ​ឈរ​នៅ​ចន្លោះ​បាក់​បែក​នៅ​មុខ​យើង​ជំនួស​គេ ដើម្បី​ឲ្យ​យើង​មិន​បំផ្លាញ​ទឹកដី​គេ​ឡើយ ប៉ុន្តែយើង​រក​មិន​បាន​អ្នក​ណា​មួយ​សោះ។
\v 31 ដូច្នោះហើយ បាន​ជា​យើង​ចាក់​សេចក្ដី​គ្នាន់‌ក្នាញ់​របស់​យើង​ទៅ​លើពួក​គេ។ យើង​បាន​រំលីង​គេ ដោយ​ភ្លើង​នៃ​សេចក្ដី​ក្រោធ​របស់​យើង ក៏​បាន​ទម្លាក់​ផ្លូវ​របស់​គេ​ទៅ​លើ​ក្បាល​គេ​វិញ» នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់‌ដ៏ជាព្រះ»។
\s5
\c 23
\cl ជំពូក ២៣
\p
\v 1 ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់បាន​មក​ដល់​ខ្ញុំ​ប្រាប់ថា
\v 2 «កូន​មនុស្ស​អើយ គឺ​មាន​ស្រី្ត​ពីរ​នាក់​ដែលជាកូនស្រីកើតចេញពីម្តាយតែមួយ។
\v 3 ពួកគេ​បាន​ធ្វើ​ពេស្យា នៅ​ទឹកដី​អេស៊ីប កាលពីពេលដែលពួកគេនៅវ័យ​ក្មេង។ គឺពួកគេធ្វើជាពេស្យានៅ​ទឹកដីនោះ។ ដោះ​របស់គេបាន​អង្អែល​តាំងពី​វ័យ​ក្រមុំ​មក។
\v 4 ឈ្មោះរបស់ពួកគេ គឺ​ឈ្មោះ​ថា អូហូ‌ឡា ជាបងស្រី ហើយ​​ឈ្មោះ​អូហូ‌លីបា គឺជាប្អូនស្រី។ រួចហើយពួកគេ​ក៏​ត្រឡប់​ជា​របស់​យើង ហើយ​បង្កើត​បាន​កូន​ប្រុស និង​កូន​ស្រី។ ​ឈ្មោះ​ពួកគេ​មានន័យ បែរនេះ អូហូ‌ឡា មានន័យថាសាម៉ារី ហើយ​អូហូ‌លីបា មានន័យ ថាយេរូ‌សាឡិម។
\s5
\v 5 ប៉ុន្តែ​អូហូ‌ឡា នាង​ប្រព្រឹត្តដូចជា​ពេស្យា ទោះបី​កាល​នាង​ជា​របស់​យើង នាង​ជាប់​ចិត្ត​នឹង​សហាយ​នាង ដ្បិត​ជនជាតិ​អាស្ស៊ីរី​ ដែលជាកងទ័ព
\v 6 ​ពួក​មន្ត្រី​ដែល​ស្លៀក‌ពាក់​ដោយ​សំពត់​ពណ៌​ខៀវ សុទ្ធ​តែ​ជា​អ្នកដឹកនាំ ហើយ​ជា​អ្នក​មានកម្លាំង ហើយសង្ហារ​ពួកគេ​ក៏​ជិះ​សេះ​គ្រប់​គ្នា។
\v 7 ដូច្នេះ នាងបានឲ្យ​ដូចជាពេស្យា​នឹង​ពួកគេ ដែល​សុទ្ធ​តែ​ជា​មនុស្ស​ជ្រើស‌រើស​ក្នុង​ជនជាតិអាស្ស៊ីរី​ ហើយ​វា​ក៏​ធ្វើ​ឲ្យ​ខ្លួន​ទៅ​ជា​ស្មោក‌គ្រោក នាងមានតណ្ហាជាមួយគ្រប់គ្នា ហើយនឹងជាមួយរូបព្រះរបស់គេផង។
\s5
\v 8 ដ្បិត នាង​មិនបាន​លះ‌ចោល​ការធ្វើពេស្យា ដែលធ្លាប់ប្រព្រឹត្តក្នុងទឹកដី​អេស៊ីបទេ ​កាល​ពួកគេដេកជាមួយនាងគឺតាំងតែនាងក្មេង​ ហើយ​បាន​អង្អែល​ដោះ​នៃ​វ័យ​ក្រមុំ​របស់​នាង ជាពេលដែលពួកគេ​ចាក់​ការ​កំផិត​របស់​គេ​ប្រព្រឹត្តលើ​នាង។
\v 9 ហេតុ​នោះ យើង​បាន​ប្រគល់​នាងទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​សហាយ​របស់នាង គឺ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​ជនជាតិ​អាស្ស៊ីរី​ ដែល​នាងមានតណ្ហាជាមួយ។
\v 10 ពួកគេ​បាន​បើក​កេរ្ដិ៍‌ខ្មាស​របស់​នាង។ ហើយ​ចាប់​យក​កូន​ប្រុស​កូន​ស្រី​របស់​នាង ហើយពួកគេ​សម្លាប់​នាង​ដោយ​ដាវ​ ហើយនាង​ការអាម៉ាស់​នៅ​ក្នុង​ពួកជំណោម​ស្រីៗ ដូច្នេះ​គេ​បាន​ដាក់​ទោស​ដល់​នាង។
\s5
\v 11 ​អូហូ‌លីបា ដែលជា​ប្អូននាង ក៏​ឃើញ​ដូការនេះ ប៉ុន្តែនាងមានតណ្ហាកាមគុណ ហើយបាន​ប្រព្រឹត្ត​ដូចជាស្រីពេស្យា គឺខ្លាំងជាងបងស្រីរបស់នាងទៀត។
\v 12 នាងមានតណ្ហាជាមួយ​ពួក​ជនជាតិអាស្ស៊ីរី​ដែលជាមន្ត្រី ហើយ​ពួក​អ្នក​គ្រប់‌គ្រង​ដែល​សំខាន់ ហើយ​ស្លៀក‌ពាក់​មានការទាក់ទាញ ពួកបុរសទាំងនោះគឺ​ជិះ​សេះ។ ពួកគេមានកម្លាំងហើយនឹងសង្ហារផង។
\v 13 យើងបាន​ឃើញ​នាង​បានធ្វើខ្លួនឯងស្មោក‌គ្រោក។ ​​ពីរ​នាក់​បងប្អូនគឺអា្រកក់ដូចគ្នា។
\s5
\v 14 ប៉ុន្តែ នាងបាន​ចម្រើន​អំពើពេស្យា​របស់​ខ្លួន​កាន់តែ​ច្រើន​។ នាង​បាន​ឃើញ​រូប​មនុស្ស​ដែល​បាន​គូរ​នៅ​ជញ្ជាំង គឺ​ជា​រូប​ពួក​ជនជាតិ​ខាល់ដេ ដែល​គូរ​ដោយ​ពណ៌​ក្រហម
\v 15 មាន​ពាក់ទាំង​ខ្សែ​ក្រវាត់​នៅ​ចង្កេះ ហើយជាមួយ​ឈ្នូត​មាន​រំភាយ​សំយុង​នៅលើក្បាល។ គ្រប់​គ្នា​​មើល​ទៅ​ដូច​ជា​មន្ត្រីនៃទ័ពសេះ ហើយដូចជាកូនចៅ​ស្តេច​ក្រុង​បាប៊ីឡូន ជាអ្នកស្រុក​ខាល់ដេ។
\s5
\v 16 កាល​ណានាង​បាន​ឃើញពួក​គេ មានតណ្ហាលើពួកគេដូច្នោះនាង​បាន​បញ្ជូនសារ​ទៅ​រកពួក​គេ ក្នុង​ទឹកដីខាល់ដេ។
\v 17 ក្រោយមក ពួក​ក្រុង​បាប៊ីឡូន​ក៏​មករកនាងហើយបានរួមដំណេកនៅលើគ្រែតណ្ហារបស់នាង ហើយពួកគេ​ក៏​ធ្វើ​ឲ្យ​នាងទៅជាស្មោក‌គ្រោក​ដោយ​ការ​កំផិត​របស់​គេ។ តាមការដែលនាង​បាន​ធ្វើ គឺនាងបានសៅ‌ហ្មង​ដោយ‌សារ​ ដូច្នោះ​នាងក៏​បែរខ្លួននាងចេញ​ពីពួក​គេក្នុងការគួខ្ពើម។
\s5
\v 18 នាង​បាន​បើក​បង្ហាញអំពើ​កំផិត​របស់​នាង ហើយ​បើកបង្ហាញ​កេរ្ដិ៍‌ខ្មាស​របស់នាងឲ្យគេ​ឃើញ ដូច្នេះចិត្ត​យើង​ក៏​ជិន‌ណាយ​ចេញពីនាងដែរ​ ក៏ដូច​ដែលយើងធ្លាប់បាន​ជិន‌ណាយ​ជាមួយបង​នាង​ដែរ។
\v 19 ក្រោយមក នាងកាន់តែធ្វើ​ការ​ពេស្យា​របស់​នាងច្រើន​ឡើង​ទៀត ដោយ​រំលឹក​​កាល​ពីនៅ​ក្មេង​នៅ​ឡើយ ហើយជា​ពេល​ដែលនាង​បាន​ធ្វើ​ជាពេស្យា​នៅ​ក្នុង​ទឹកដីអេស៊ីប​នោះ។
\s5
\v 20 ដូច្នេះ នាងបាន​ជាប់​ចិត្តតណ្ហាជាមួយគួរស្នេហ៍របស់​នាង ដែល​មាន​ប្រដាប់ភេទ​ដូច​ជា​សត្វ​លា ហើយ​ទឹក​កាម​ក៏​ដូច​ជា​ទឹក​កាម​របស់​សេះ។
\v 21 ​នេះគឺជាអ្វី ដែល​អ្នក​ចង់​ប្រព្រឹត្តតាម​កាមតណ្ហាវ័យ​ក្មេង​របស់​អ្នក កាល​ពួក​អេស៊ីបបាន​ប៉ះ​ពាល់ដើម​ទ្រូងរបស់អ្នក ហើយ​ច្របាច់​ដោះ​វ័យ​ក្រមុំ​របស់​អ្នក។
\s5
\v 22 ហេតុ​នោះហើយ ​អូហូ‌លីបា​អើយ ព្រះ‌អម្ចាស់‌ដ៏ជាព្រះមាន​ព្រះ‌បន្ទូល​ដូច្នេះ​ មើល៍! យើង​នឹងធ្វើឲ្យគួស្នហ៍របស់អ្នកស្អប់អ្នក។ យើង​នឹង​នាំ​ឲ្យគេ​មក​ទាស់​នឹង​អ្នក​នៅ​គ្រប់​ផ្លូវរបស់អ្នក
\v 23 គឺ​ជា​ពួក​ក្រុង​បាប៊ីឡូន ពួក​ខាល់ដេ​ទាំង​នោះ ពួក​ពេកូឌ ពួក​សូអា និង​ពួក​កូអា ព្រម​ទាំង​ពួក​អាស្ស៊ីរី​​ផងដែរ និង​ពួក​កំលោះ​សង្ហា ជា​អ្នកដឹកនាំនិងពួក​អ្នក​គ្រប់‌គ្រង​ទាំង​អស់​គ្នា ព្រម​ទាំង​ពួក​មន្ត្រី និង​មនុស្ស​ល្បី​ឈ្មោះ គ្រប់​គ្នា​សុទ្ធ​តែ​ជិះ​សេះ​ទាំង​អស់។
\s5
\v 24 ពួកគេ​នឹង​លើក​គ្នា​មក​ទាស់​នឹង​អ្នក ដោយ​មាន​គ្រឿង​សស្ត្រា‌វុធ រទេះ និង​យន្ត​ចម្បាំង ព្រម​ទាំង​នាំ​កង‌ទ័ព​មក​ជា​ច្រើន ពួក​ទាំង​នោះ​នឹង​តម្រៀប​គ្នា​នៅ​ជុំ‌វិញ​អ្នក ទាំង​កាន់​ខែល​ធំ​ខែល​តូច និង​ពាក់​មួក​សឹក​ផង។ យើង​នឹង​ប្រគល់​ការ​ជំនុំ‌ជម្រះ​ដល់​គេ គេ​នឹង​ជំនុំ‌ជម្រះ​អ្នក​តាម​ច្បាប់​របស់ពួក​គេ។
\v 25 ដ្បិតយើង​នឹង​តាំង​សេចក្ដី​ប្រចណ្ឌ​របស់​យើង​ទាស់​នឹង​អ្នក ហើយ​គេ​នឹង​ប្រព្រឹត្ត​នឹង​អ្នក ដោយ​សេចក្ដី​ឃោរ‌ឃៅ គេ​នឹង​កាត់​ច្រមុះ កាត់​ត្រចៀក​អ្នក ហើយ​សំណល់​របស់​អ្នក​នឹង​ដួល​ដោយ​ដាវ គេ​នឹង​ចាប់​យក​កូន​ប្រុស​កូន​ស្រី​របស់​អ្នក​ទៅ ពួក​អ្នក​ដែល​នៅ​សល់ នឹង​ត្រូវ​ភ្លើង​ស៊ី​បំផ្លាញទាំងអស់។
\s5
\v 26 ពួកគេ​នឹង​បក​យក​សម្លៀក‌បំពាក់​អ្នក ហើយ​យក​គ្រឿង​ អលង្ការ​របស់​អ្នក​ទៅ​ដែរ។
\v 27 ដូច្នោះយើង​នឹងលុប​ចោលការអាម៉ាស់របស់អ្នក ព្រម​ទាំង​ការ​ពេស្យា​របស់​អ្នក ដែល​វាបានជាប់នឹងអ្នកពី​អេស៊ីបមក។ ភ្នែករបស់អ្នកមិនបាច់មើលពួកគេ ហើយរង់ចាំពាក្យគេ និងមិនបាច់គិតពីអ្វីដែលបានកើតនៅអេសីុបទៀតដែរ។
\s5
\v 28 ដ្បិត​ព្រះ‌អម្ចាស់‌ដ៏ជាព្រះ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ មើល៍! យើង​នឹង​ប្រគល់​អ្នក​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​អ្នក​ដែល​អ្នក​ស្អប់ គឺ​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​អ្នក​ដែល​ចិត្ត​អ្នក​បាន​ណាយ​ចេញ​ពី​គេ​នោះ។
\v 29 ពួកគេ​នឹង​ប្រព្រឹត្ត​ចំពោះ​អ្នក​ដោយ​ចិត្ត​ស្អប់ គេ​នឹង​ដក​យក​អស់​ទាំង​ផល​របស់​អ្នក​ទៅ ទុក​ឲ្យ​អ្នក​គ្មានសំលៀកបំពាក់ ហើយ​នៅកណ្តាលវាល។ ការអាក្រាតនៃអាម៉ាស់គឺជា​ការ​កំផិត​របស់​អ្នក​នឹង​បាន​បើក​នៅ​ចំហ ហើយ​ការ​អាស្រូវ​ និង​ការ​ពេស្យា​របស់​អ្នក​ផង។
\s5
\v 30 ការ​ទាំង​នេះ​នឹង​ត្រូវ​ធ្វើ​ដល់​អ្នក ក្នុងការប្រព្រឹត្តដូចជាបេស្យាហើយតណ្ហាសម្រាប់​ជនជាតិដទៃ ដោយធ្វើ​ឲ្យ​ខ្លួន​ស្មោក‌ គ្រោក​ដោយ​រូប​ព្រះ​របស់​គេ។
\v 31 អ្នក​បាន​ដើរ​តាម​កិរិយា​របស់​បង​ស្រី​អ្នក ដូច្នេះយើង​នឹង​ដាក់​ពែង​នៃការជំនុំជម្រះនៅក្នុងទឹកដីរបស់អ្នក។
\s5
\v 32 ព្រះ‌អម្ចាស់‌ដ៏ជាព្រះ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ អ្នក​នឹង​ត្រូវ​ផឹក​ពី​ពែង​របស់​បង​ស្រី​អ្នក ជា​ពែង​យ៉ាង​ជ្រៅហើយ​ធំ។ អ្នក​នឹង​ត្រូវបាន​គេ​សើច​ឡក‌ឡឺយ ហើយ​ទុក​សម្រាប់ជា​ការមើល‌ងាយ ពែង​នោះ​ដាក់បានចំណុះ​ជា​ច្រើន។
\s5
\v 33 អ្នក​នឹង​បាន​ពេញ​ដោ​យ​ការ​ស្រវឹង ហើយ​ទុក្ខ​ព្រួយ គឺ​ជា​ពែង​នៃ​សេចក្ដី​ភ័យខ្លាច​ ហើយខ្លោចផ្សា! ជា​ពែង​របស់​សាម៉ារី​បង​ស្រី​អ្នក។
\v 34 អ្នក​នឹង​ត្រូវ​ផឹក​ពី​ពែង​នោះ ព្រម​ទាំង​សម្រេង​ផង រួច​នឹង​កកេរ​បំណែក ហើយ​ហែក​ដោះ​អ្នក​ទៅ ដ្បិត​យើង​នេះ​បាន​ចេញ​វាចា​ហើយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់‌ដ៏ជាព្រះ។
\s5
\v 35 ដូច្នោះហើយ ព្រះ‌អម្ចាស់‌ដ៏ជាព្រះមាន​ព្រះ‌បន្ទូល​ដូច្នេះ ដោយ​ព្រោះ​អ្នក​បាន​ភ្លេច​យើង ហើយ​​បោះ‌ចោល​យើង​ទៅ​ពីក្រោយ​ខ្នង​អ្នក ​ដូច្នេះនោះ​អ្នក​ត្រូវ​រង​ទ្រាំ​នឹង​អំពើ​អាស្រូវ​គ្រប់បែបយ៉ាង និង​ការ​កំផិត​របស់​អ្នក​»។
\s5
\v 36 ព្រះ‌អម្ចាស់មាន​ព្រះ‌បន្ទូល​នឹង​ខ្ញុំ​ «កូន​មនុស្ស​អើយ តើ​អ្នក​នឹងជំនុំ‌ជម្រះ​អូហូ‌ឡា និង​អូហូ‌លីបា​ទេ? បើ​ដូច្នេះ ចូរ​រំលឹក​ឲ្យ​នាង​ដឹង​ពី​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​នាង​។
\v 37 ចាប់តាំងពីពួកនាង​ប្រព្រឹត្ត​សេចក្ដី​កំផិត​ ហើយចាប់តាំងមាន​ឈាម​ប្រឡាក់​នៅ​ដៃ​ពួកគេ។ ពួកគេបានកំ​ផិត​ជាមួយ​រូប​ព្រះ​របស់​ខ្លួន ហើយ​បានយកកូនដាក់ទៅក្នុងភ្លើង ជាអាហារដល់​រូប​ព្រះ​ទាំង​នោះរបស់ខ្លួន។
\s5
\v 38 រួចហើយ ពួកនាង​បាន​បន្តធ្វើ​ការ​​នេះ​ដល់​យើង ពួកគេ​ធ្វើ​ឲ្យ​ទី​បរិសុទ្ធ​របស់​យើង​ស្មោក‌គ្រោក ​ហើយ​នៅ​ថ្ងៃ​មួយ​ពួកគេបង្អាប់​ថ្ងៃ​សប្ប័ទ​របស់​យើង​។
\v 39 ដ្បិត​ពេលពួកគេ​បាន​សម្លាប់​កូន​របស់​ខ្លួន ថ្វាយ​ដល់​រូប​ព្រះ​ទាំង​នោះ​ រួចហើយពួកនាង​ក៏​ចូល​ក្នុង​ទី​បរិសុទ្ធ​របស់​យើងដើម្បី​នឹង​បង្អាប់​ទី​នោះ​! ដូច្នោះ មើល៍! នេះគឺជាអ្វីង​ដែលពួកនាងបានធ្វើ នៅ​កណ្ដាលដំណាក់របស់​យើង។
\s5
\v 40 អ្នក​បាន​ចាត់​ឲ្យ​ទៅ​រក​មនុស្ស​មក​ពី​ទី​ឆ្ងាយ ទៅដល់ពួក​អ្នក​ដែល​បាន​ចាត់​ទូតឲ្យ​ទៅ​ហៅពេលនេះចូរមើល៍។ ពួកគេ​ក៏មក អ្នកបាន​ងូត​ទឹកគេ ផាត់​រង្វង់​ភ្នែក ហើយ​តែង​ខ្លួន​ដោយ​គ្រឿង​អលង្ការ សម្រាប់​ទទួល​គេ។
\v 41 អ្នក​បាន​អង្គុយ​លើ​គ្រែ​ដ៏ស្អាត មាន​តុ​រៀប​ជា​ស្រេច​នៅ​ពី​មុខ អ្នក​បាន​ដាក់​កំញាននិង​ប្រេង​របស់​យើងនៅ​លើ​តុ​នោះ។
\s5
\v 42 ដូច្នោះ មាន​ឮ​សូរ​សំឡេង​របស់​មនុស្ស​យ៉ាង​សន្ធឹក ដែល​នៅជុំវិញ​នាង រួមបញ្ចូលមនុស្សគ្រប់ប្រភេទ ទោះបី​សេបា បាននាំមកពី​ទី​រហោ‌ស្ថាន​ ហើយពួក​គេ​បាន​បំពាក់​កង​នៅ​ដៃ​ពួកនាង ហើយមុកដដ៏ស្រស់ស្អាត​នៅ​លើ​ក្បាលរបស់នាង។
\s5
\v 43 ក្រោយមកខ្ញុំបានប្រាប់ អំពីនាងដែល​បានកើតមក​សេចក្ដី​កំផិត​ ឥឡូវ​នេះ ពួក​គេ​នឹង​រួមភេទជាមួយនឹង​នាង ហើយនាងនៅជាមួយពួកគេ។
\v 44 ពួកគេ​ក៏​ចូល​ទៅ​រក​នាង ហើយដេកជាមួយនាង ដូចមនុស្សប្រុសទៅរក​ស្រី​ពេស្យា។ ក្នុងរបៀបដែលគេដេក​ជាមួយ​ ​អូហូ‌ឡានិង​អូហូ‌លីបា ជាស្រីអសីលធម៌។
\v 45 ប៉ុន្តែ នឹង​មាន​មនុស្ស​សុចរិត​ជំនុំ‌ជម្រះ​នាង​ទាំង​ពីរ តាម​មាត្រា​ច្បាប់​ដែល​ត្រូវ​ខាង​ស្រី​កំផិត ហើយ​តាម​មាត្រា​ច្បាប់​ត្រូវ​ខាង​ស្រី​ដែល​កម្ចាយ​ឈាម ពី​ព្រោះ​នាង​ទាំង​ពីរ​ជា​ស្រី​កំផិត ហើយ​ដៃ​គេ​ក៏​ប្រឡាក់​ដោយ​ឈាម​ផង។
\s5
\v 46 ដូច្នោះ ​ព្រះ‌អម្ចាស់‌ដ៏ជាព្រះមាន​ព្រះ‌បន្ទូល​ដូច្នេះ​ យើង​នឹង​លើើ​មនុស្ស​មួយ​ពួក​ឡើង​មក​ទាស់​នឹង​នាង ហើយ​នឹង​ប្រគល់​ពួក​គេនូវការភ័យខ្លាយហើយការលួចប្លន់។
\v 47 ក្រោយមក ពួក​មនុស្ស​ទាំង​នោះ​នឹង​យក​​ថ្ម​គប់​នាង ហើយ​ថ្មដែលបានកាត់​ដោយ​ដាវរបស់ពួកគេ។ ពួកគេ​នឹង​សម្លាប់​កូន​ប្រុស​កូន​ស្រី​របស់​នាង ហើយ​ដុត​ផ្ទះ​នាង​ចោល។
\s5
\v 48 ដ្បិត​យើង​នឹង​លុបចោល​ការ​ប្រព្រឹតអាស្រូវ​​ចេញ​ពី​ទឹកដី នឹង​បង្រៀន​ពួក​ស្រីៗ​ កុំឲ្យ​ប្រព្រឹត្ត​តាម​ការ​អាស្រូវ​ដែលជារបស់​នាង​ទៀតទេ។
\v 49 ដូច្នេះ ពួកគេ​នឹង​សង​ការ​អាស្រូវ​​របស់​អ្នក​ទៅ​លើ​អ្នក​វិញ។ ហើយ​នាង​នឹង​ត្រូវ​រង​​ទោស​នៃបាបរបស់អ្នក​ការ​គោរព​ដល់​រូប​ព្រះ​របស់​អ្នករ ហើយរបៀបនេះអ្នក​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌អម្ចាស់‌ដ៏ជាព្រះ»។
\s5
\c 24
\cl ជំពូក ២៤
\p
\v 1 ព្រះបន្ទូលរបស់ព្រះអម្ចាស់បានមកដល់ខ្ញុំ នៅក្នុងឆ្នាំទីប្រាំបួន ខែដប់ និងថ្ងៃទីដប់ក្នុងខែនោះ ដោយប្រាប់ថា
\v 2 «កូន​មនុស្ស​អើយ សូមកត់​ថ្ងៃ​នេះ​ទុក ដ្បិត​នៅ​ថ្ងៃ​នេះ​ហើយ គឺជាថ្ងៃពិតប្រាកដ ដែល​ស្តេច​នៃបាប៊ីឡូន​បាន​​​ឡោម​ព័ទ្ធ​ក្រុង​យេរូ‌សាឡិម។
\s5
\v 3 ដូច្នេះ សូមរ​និយាយជាពាក្យសុភាសិត ទាស់ជាមួយពូជបះបោរទាំង​នោះ ដោយពាក្យប្រៀបធៀប សូមប្រាប់​គេថា ព្រះ‌អម្ចាស់‌ដ៏ជាព្រះមាន​ព្រះ‌បន្ទូល​ដូច្នេះ ចូរ​ដាក់​ថ្លាង​នៅ​លើ​ភ្លើង។ សូម​ចាក់​ទឹកក្នុងវា​ផង។
\v 4 សូមប្រមូល​ដុំ​សាច់ គឺ​អស់​ទាំង​ដុំ​ល្អៗ និង​ភ្លៅ ហើយ​ស្មា​ផង ត្រូវ​ឲ្យ​បំពេញ​ដោយ​ឆ្អឹង​ផងដែរ។
\v 5 ត្រូវ​រើស​យក​ចៀម​យ៉ាង​ល្អ ហើយដាក់ឆ្អឹងនៅ​ពី​ក្រោមវា។ នាំវាយកទៅស្ងោរហើយនិង​ឆ្អឹងក៏ត្រូវដាក់ចូលស្ងោរដែរ។
\s5
\v 6 ហេតុ​នោះ ព្រះ‌អម្ចាស់‌ដ៏ជាព្រះមាន​ព្រះ‌បន្ទូល​ដូច្នេះ​ វរដល់ ទី​ក្រុង​ដែល​ប្រឡាក់​ដោយ​ឈាម គឺ​ជាឆ្នាំងសម្រាប់ចំអិនមាន​ក្អែលក្នុងនោះ ហើយ​ក្អែល​នោះ​មិន​បាន​ដុស​ចេញ។ ដាក់​សាច់​ចេញ​មួយដុំម្តងៗពីវា ប៉ុន្តែកុំធ្វើបែបមិនយកទុកដាក់។
\s5
\v 7 ដ្បិត​ឈាមរបស់នាង​គឺនៅកណ្តាលនោះ។ នាង​បាន​រៀបចំ​នៅ​លើ​ថ្ម​រលោង នាងមិន​បាន​ចាក់​ទៅ​លើ​ដីទេ ដើម្បីយក​ដីមកគ្រប​បាំងវានោះទេ​។
\v 8 ដូច្នេះហើយនាងនឹងបណ្ដាល​ឲ្យ​មានការសង‌សឹក​។ យើង​បាន​ដាក់​ឈាម​នាង​ទៅ​លើ​ថ្ម​រលោង ដូច្នេះនឹងគ្មានអ្វី​គ្រប​បាំង​ឡើយ។
\s5
\v 9 ដូច្នេះ ព្រះ‌អម្ចាស់‌អម្ចាស់ដ៏ជាព្រះមាន​ព្រះ‌បន្ទូល​ដូច្នេះ វេទនា​ដល់​ទី​ក្រុង​ដែល​ប្រឡាក់​ដោយ​ឈាម។ យើង​នឹងធ្វើ​គំនរ​អុសកាន់តែធំ​ឡើង​។
\v 10 ជង់អុស​ឡើង​ ហើយ បង្កាត់ភ្លើងឡើង​។ ហើយ​​ឆ្អិនសាច់ឲ្យបានល្អ រួច​បង់​គ្រឿង‌ផង ហើយឥ្យ​ដុត​ឆ្អឹង​ឆេះខ្លោច។
\s5
\v 11 ក្រោយមក​ ត្រូវ​ឲ្យ​យក​ឆ្នាំធ្យូងថ្មទទេ ដាក់​លើ​រងើក​ភ្លើង​ឲ្យ​ក្តៅ ហើយខ្លោច​​លង្ហិន​របស់វា ដើម្បី​ឲ្យ​គ្រឿង​ស្មោក‌គ្រោក​បាន​រលាយ​ចេញ ហើយ​ឲ្យច្រេះបាន​ឆេះ​ឲ្យ​សុស។
\v 12 នាង​បាន​នឿយ​ហត់ជាមួយការទុក្ខលំបាក ប៉ុន្តែស្នឹម​យ៉ាង​ក្រាស់​របស់​នាង​មិន​ចេះ​ជ្រះ​ឡើយ ត្រូវ​ដុត​ចោល​ក្នុង​ភ្លើង​។
\s5
\v 13 ការប្រព្រឹត្តក្តីអាម៉ាស់​ និងសេចក្ដី​ស្មោក‌គ្រោក​របស់​អ្នក គឺយើង​បាន​ដុស​ជម្រះ​អ្នក ​តែអ្នក​មិន​ចង់ស្អាត់។​ ដូច្នេះ អ្នក​នឹង​មិន​បាន​ស្អាតពី​សេចក្ដី​ស្មោក‌គ្រោក​របស់​អ្នក​​ឡើយ ដរាប​ដល់​យើង​ឲ្យដក​សេចក្ដី​ក្រោធ​របស់​យើង ពី​អ្នក​​វិញ។
\s5
\v 14 យើង​ គឺ​ជាព្រះអម្ចាស់បាន​ប្រកាសវា។ យើង​នឹង​ធ្វើ​ឲ្យ​វាកើតឡើង។ យើង​មិន​ព្រម​ដក​ថយ ហើយក៏មិនសម្រាកពីវាដែរ។ ផ្លូវរបស់អ្នកបែបណាហើយនិងការប្រព្រឹត្តរបស់អ្នក ពួកគេនឹងជំនុំជម្រះអ្នក! នេះគឺជាព្រះបន្ទូលនៃព្រះអម្ចាស់ដ៏ជាព្រះ»។
\s5
\v 15 ក្រោយមក ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់បាន​មក​ដល់​ខ្ញុំប្រាប់ថា
\v 16 «កូន​មនុស្ស​អើយ! ចូលមើល៍ យើង​នឹង​ដក​យក​អ្វីដែលបានទាក់​ភ្នែក​​អ្នក​ចេញ ដោយ​អាសន្ន‌រោគ ប៉ុន្តែ​អ្នក​មិន​ត្រូវ​សោយ‌ស្តាយឬយំទេ ហើយមិនត្រូវហូរ​ទឹក​ភ្នែក​ដែរ។
\v 17 អ្នក​នឹងពិបាកចិត្តដោយស្ងៀមស្ងាត់។ កុំធ្វើបុណ្យសព្វសម្រាប់អ្នកស្លាប់ឡើយ។ ចងឈ្នូតនៅលើអ្នកនៅកន្លែអ្នក ហើយ​ពាក់​ស្បែក​ជើងរបស់អ្នក មិន​ត្រូវ​ឲ្យស្បៃបាំង​មុខនិងសក់​អ្នក ឬ​បរិភោគ​អាហារ​របស់បុរសដែលកាន់​ទុក្ខ​ ប្រពន្ធបានស្លាប់ទាំងនោះ»។
\s5
\v 18 ដូច្នេះ ខ្ញុំ​ក៏បាន​និយាយ​ ទៅកាន់បណ្ដា‌ជន​នៅពេល​ព្រឹក​ ហើយ​ពេលល្ងាច​ប្រពន្ធ​ខ្ញុំ​ស្លាប់​។ ពេល​ព្រឹក​ឡើង​ខ្ញុំ​បាន​ធ្វើ​ដូច​ជា​ព្រះ‌អង្គ​បង្គាប់​ឲ្យធ្វើ។
\s5
\v 19 មនុស្ស​ទាំង​នោះ​ក៏​សួរ​ខ្ញុំ​ថា «តើអ្នកនឹងមិន​ប្រាប់​យើង​ពី​​អ្វី​ទាំង​នេះ​មាន​ន័យ​ដូច​ម្តេច ​និងកិច្ចការដែលអ្នកកំពុងធ្វើ?»
\v 20 ដូច្នេះ ខ្ញុំបាន​និយាយទៅគេ​ «​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់មកដល់ខ្ញុំ ប្រាប់ថា
\v 21 ចូរ​ប្រាប់​ដល់កូនចៅ​អុីស្រា‌អែល​ថា ព្រះ‌អម្ចាស់‌ដ៏ជាព្រះ​មាន​ព្រះ‌បន្ទូល​ដូច្នេះ មើល៍! យើង​នឹង​ប្រមាថ​ទី​បរិសុទ្ធ​របស់​យើង សេចក្ដី​អំនួតនិងកម្លាំង​អ្នក​ ហើយអ្វីដែល​ភ្នែក​​អ្នកចូលចិត្ត ហើយចំណង់ខ្លាំងនៃព្រលឹងរបស់អ្នក និង​ពួក​កូន​ប្រុស​កូន​ស្រី​ដែល​អ្នក​បាន​ទុក​ចោល​ នោះ​នឹង​ត្រូវ​ដួល​ស្លាប់​ដោយ​ដាវ។
\s5
\v 22 គ្រា​នោះ អ្នក​រាល់​គ្នា​នឹង​ធ្វើ​ដូច​ជា​ខ្ញុំ​បាន​ធ្វើ​នេះ​ដែរ គឺ​អ្នក​​នឹង​មិន​បិទាំមុខ​ដោយសក់របស់អ្នក ឬ​បរិភោគ​អាហាររបស់អ្នក​កាន់​ទុក្ខទេ!
\v 23 ផ្ទុយទៅវិញ ​សំពត់​ឈ្នួត​នឹង​នៅ​ជាប់​លើ​ក្បាល ហើយ​ស្បែក​ជើង​នៅ​ជាប់​នឹង​ជើង​ អ្នក​​នឹង​មិនកាន់ទុក្ខ​ អត់យំ‌ដែរ ដ្បិតអ្នកនឹងរលាយទៅ​ក្នុង​អំពើ​ទុច្ចរិត​របស់​ខ្លួន ហើយ​បុរសទាំងនោះស្រែកថ្ងរដាក់បងប្អូនខ្លួន។
\v 24 ដូច្នេះ អេសេ‌គាល ​នឹង​ជា​ទី​សម្គាល់ដល់​អ្នក ហើយអ្វីដែលគាត់បាន​ធ្វើអ្នកនឹងធ្វើ​​ដែរនៅវេលាមកដល់។ អ្នក​​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌អម្ចាស់‌ដ៏ជាព្រះ!»
\s5
\v 25 ចំណែកអ្នកវិញ កូន​មនុស្ស​អើយ! នៅ​ថ្ងៃ​ដែល​យើង​ដក​យក​ទី​មាំ​មួន​ពី​គេ​ចេញ ព្រម​ទាំង​អំណរ​ចំពោះ​សិរី‌ល្អ​របស់​គេ និង​អ្វីៗ​ដែល​គប់​ភ្នែក ហើយ​សំណព្វ​ចិត្ត​របស់​គេ គឺ​ទាំង​កូន​ប្រុស​កូន​ស្រី​របស់​គេ​ដែរ
\v 26 នៅ​ថ្ងៃ​នោះ ជនភៀសខ្លួន ​នឹង​មក​រក​អ្នក ដើម្បី​នឹង​ប្រាប់​ពី​ការ​នោះ​ឲ្យ​អ្នក​ឮ​ដោយ​ត្រចៀក!
\v 27 នៅ​ថ្ងៃ​នោះ មាត់​របស់អ្នក​នឹង​បើកឡើង និយាយដល់ជនភៀសខ្លួន ហើយអ្នក​នឹង​និយាយ ហើយមិនត្រូវនៅស្ងៀមដែរ។ ​​អ្នក​នឹង​ធ្វើ​ជា​ទី​សម្គាល់​ដល់​ពួកគេ ដូច្នេះពួក​គេ​នឹង​ដឹង​ថា យើង​នេះ​ជាព្រះ‌អម្ចាស់»។
\s5
\c 25
\cl ជំពូក ២៥
\p
\v 1 ក្រោយមក ព្រះបន្ទូលនៃព្រះអម្ចាស់បានមកដល់ខ្ញុំប្រាប់ថា
\v 2 «កូនមនុស្សអើយ! ចូរ​តាំងមុខអ្នកដើម្បីទាស់ នឹងប្រជាជននៃអាំម៉ូន ហើយថ្លែងព្រះបន្ទូលទាស់នឹងពួកគេផង។
\s5
\v 3 ចូរ​ប្រាប់​ដល់​ប្រជាជននៃអាំម៉ូន​ថា ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់‌ដ៏ជាព្រះ។ នេះគឺជាអ្វីដែលព្រះអម្ចាស់ដ៏ជាព្រះមានព្រះបន្ទូល ដោយ​អ្នក​បាន​និយាយ «បពិត្រ!» នៅ​លើទី​បរិសុទ្ធ​របស់​យើង ​ពេលដែល​ទីនោះត្រូវ​បានប្រមាថ ហើយ​ទាស់​នឹង​ទឹកដី​អុីស្រា‌អែល​ ពេល​ដែល​ត្រូវ​ចោល​ស្ងាត់ ហើយ​ទាស់​នឹង​​កូនចៅយូដា គ្រាដែលពួកគេបាននិរទេស។
\v 4 ហេតុ​នោះ មើល៍! យើង​នឹង​ប្រគល់​អ្នក​ដល់ប្រជាជនដែលនៅទិស​ខាង​កើត​ទុក​ជា​កេរ‌អាករ។ ពួកគេ​នឹង​តាំង​បន្ទាយទាស់និងអ្នក ហើយ​ធ្វើ​ទី​លំនៅ​របស់​គេ​នៅ​ក្នុងចំណោម​អ្នក។ ពួកគេ​នឹង​បានសុី​ផល ហើយ​ផឹក​ទឹក​ដោះ​សត្វ​របស់​អ្នក។
\v 5 យើង​នឹង​ធ្វើ​ឲ្យ​ក្រុង​រ៉ាបាត ​ទៅ​ជា​ក្រោល​សម្រាប់​សត្វ​អូដ្ឋ ហើយ​ប្រជាជននៃអាំម៉ូន​ធ្វើទីវាលសម្រាប់ហ្វូង​ចៀម​រ។ រួចហើយអ្នក​នឹង​ដឹង​ថា យើង​គឺ​ជា​ព្រះ‌អម្ចាស់។
\s5
\v 6 ដ្បិត​ព្រះ‌អម្ចាស់‌ដ៏ជាព្រះមាន​ព្រះ‌បន្ទូល​ដូច្នេះ​ ​អ្នក​បាន​ទះ​ដៃ ហើយ​តន្ត្រំហើយឈរដោយ​ជើងរបស់អ្នក ហើយ​មាន​សេចក្ដី​រីក‌រាយ ជាមួយ​គ្រប់​ទាំង​សេចក្ដីស្អប់នៅ​ក្នុង​អ្នកទាស់និងទឹកដី​អុីស្រា‌អែល។
\v 7 ហេតុ​នោះ មើល៍! យើង​នឹងវាយអ្នកជាមួយ​ដៃ​យើង ហើយប្រគល់​អ្នកជាចោរប្លន់ដល់​ជនជាតិ​ដទៃ។ យើង​នឹង​កាត់​អ្នក​ចេញ​ពី​ប្រជាជនផ្សេង ហើយយើងធ្វើឲ្យ​អ្នក​វិនាស​បាត់​ពី​ប្រទេស​ផ្សេងៗ! យើង​នឹង​បំផ្លាញ​អ្នក​ ហើយ​អ្នក​នឹង​ដឹង​ថា យើង​គឺ​ជា​ព្រះ‌អម្ចាស់។
\s5
\v 8 ព្រះ‌អម្ចាស់‌​ដ៏ជាព្រះមាន​ព្រះ‌បន្ទូល​ដូច្នេះ ដោយ​ព្រោះ​ម៉ូអាប់ និង​សៀរ​និយាយថា «មើល៍! ពួក​យូដា​គេ​ក៏​ដូច​ជា​ជនជាតិផ្សេងទៀតដែរ»។
\v 9 ហេតុ​នោះ មើល៍! យើង​នឹង​បើក​ជាយ​ស្រុក​ម៉ូអាប់ ចាប់តាំងពីទីក្រុងរបស់គេដល់​ព្រំ​ប្រទល់​ ភាពរុងរឿនៃក្រុង​បេត យេស៊ីម៉ូត ក្រុង​បាល មេយ៉ូន និង​ក្រុង​គារ‌យ៉ា‌ថែម
\v 10 ទៅដល់​ប្រជាជននៅ​ទឹកដី​ខាង​កើត ដែលជាអ្នក​បាន​​ទាស់​នឹងប្រជាជននៃអាំម៉ូន។ យើង​នឹង​ឲ្យ​​ដល់ពួក​គេនូវសម្បត្តិ ទុក​ជា​កេរ‌អាករ ដូច្នោះប្រជាជននៃ​ពួក​​អាំម៉ូននឹងមិនបាននឹកចាំ ក្នុង​ចំណោម​ជនជាតិទាំង​ទាំងនោះ
\v 11 ដូច្នេះ យើង​នឹង​ជំនុំជម្រះ ជនជាតិ​ម៉ូអាប់ ហើយយពួគគេ​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌អម្ចាស់»។
\s5
\v 12 ព្រះ‌អម្ចាស់‌ដ៏ជាព្រះមាន​ព្រះ‌បន្ទូល​ដូច្នេះ «​ជនជាតិ​អេដុម​បាន​ប្រព្រឹត្ត​ទាស់​នឹង​ពួកយូដា​ដោយ​ការ​សង‌សឹក ដោយបានធ្វើការដែលមិនត្រឹមត្រូវដូច្នេះ។
\v 13 ហេតុ​នោះ ព្រះ‌អម្ចាស់‌ដ៏ជាព្រះលើទាំងអស់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​៖ យើង​នឹង​ប្រហារ​ទឹកដី​អេដុមជាមួយដៃរបស់យើង​ នឹង​បំផ្លាញទាំង​មនុស្ស ហើយនិង​សត្វ​ផង។ យើង​នឹង​ធ្វើ​ឲ្យ​ទឹកដី​នោះ​រលាយអស់ ​តាំង​ពី​ក្រុង​ថេម៉ាន ទៅ​ដល់​ដេដាន់។ ពួកគេ​នឹង​ដួលស្លាប់​ដោយសារ​ដាវ។
\s5
\v 14 យើង​នឹង​ដាក់​ការ​សង‌សឹក​របស់​យើង ទៅ​លើ​ជនជាតិ​អេដុម ដោយ‌សារ​ដៃ​នៃ​ជនជាតិអុីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​យើង ហើយពួកគេនឹង​ធ្វើ​ដល់​ជនជាតិអេដុម តាម​កំហឹង និង​សេចក្ដី​ក្រោធ​របស់​យើង ហើយ​ពួកគេ​នឹង​ស្គាល់​សេចក្ដី​សង‌សឹក​របស់​យើង នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់‌ដ៏ជាព្រះ។
\s5
\v 15 ព្រះ‌អម្ចាស់‌ដ៏ជាព្រះមាន​ព្រះ‌បន្ទូល​ដូច្នេះ «ជនជាតិ​ភីលី‌ស្ទីន​បានដាក់ការ​សង‌សឹកដោយព្យាបាទ ហើយ​ពួកគេព្យាយាម ​ដើម្បីបំផ្លាញយូដាម្តងហើយម្តងទៀត។
\v 16 ដូច្នេះ នេះគឺជាព្រះ‌អម្ចាស់‌ដ៏ជាព្រះមាន​ព្រះ‌បន្ទូល​ មើល៍! យើង​នឹង​លាដៃយើងចេញទៅទាស់ជាមួយជាតិភីលី‌ស្ទីន យើង​នឹង​កាត់​ចេញ ពួក​កេរេ‌ធីម​ផង ក៏​បំផ្លាញ​សំណល់​មនុស្ស​ដែល​នៅ​សល់​តាម​ឆ្នេរ​សមុទ្រ​ដែរ។
\v 17 ដ្បិតយើង​នឹង​សម្រេច​ការ​សង‌សឹក​យ៉ាង​ធំ​ដល់​គេ ដោយ​សេចក្ដី​ផ្ចាញ់‌ផ្ចាល​ដ៏​ក្តៅ​ក្រហាយ ពួក​គេ​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌អម្ចាស់ ពេល​ដែល​យើង​ទម្លាក់​សេចក្ដី​សង‌សឹក​ទៅ​លើ​ពួកគេ»។
\s5
\c 26
\cl ជំពូក ២៦
\p
\v 1 ដូច្នោះ វាកើតឡើងនៅ​ឆ្នាំ​ទី​ដប់មួយ ថ្ងៃ​ទី​មួយ​នៅក្នុង​ខែ​នោះ ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​បាន​មក​ដល់​ខ្ញុំ​ប្រាប់ថា
\v 2 «កូន​មនុស្ស​អើយ ដោយ​ព្រោះ​ក្រុង​ទីរ៉ុស​បាននិយាយ​ទាស់​នឹង​ក្រុង​យេរូ‌សាឡឹម​ថា «បពិត្រ! ទ្វារ​របស់មនុស្សទាំងនោះនឹង​ត្រូវ​បាក់​បែក! ហើយនាងនឹងវិល​មក​រកយើង​ យើង​នឹងបានពេញបរិបូណ៍ ដោយសារនាងបានវិនាស។
\s5
\v 3 ហេតុ​នោះ ព្រះ‌អម្ចាស់‌ដ៏ជាព្រះមាន​ព្រះ‌បន្ទូល​ដូច្នេះ​ មើល៍! យើង​ទាស់​នឹង​អ្នកទីរ៉ុស​អើយ ហើយយើង​នឹង​​លើកឲ្យមាន ជនជាតិ​ជា​ផ្សេងៗ​មក​ទាស់​នឹង​អ្នក ដូច​ជា​សមុទ្រ​មាន​រលកធំ​។
\v 4 ពួកគេ​នឹង​បំផ្លាញ​កំផែង​នៃ​ក្រុង​ទីរ៉ុស ហើយ​នឹងផ្តូល​ប៉ម​ទាំង​អស់នោះ។ យើង​នឹង​គាស់​យក​ទាំង​ធូលី​ដី​ចេញ​ទៅ ឲ្យ​ទី​ក្រុង​នោះ​នៅ​ជា​ថ្មដា​រដែលនៅតាមទីវាល។
\s5
\v 5 ក្រុង​ទីរ៉ុស​នឹង​ក្លាយ​ទៅ​ជា​កូន​កោះ​មួយនៅដណ្តាលសមុទ្រ ដែល​គេ​ប្រើ​សម្រាប់​ហាល​សំណាញ់ ចាប់តាំងពី​យើង​ជា​ព្រះ‌ជា‌អម្ចាស់​បាន​ប្រកាស​ការ​នេះ អ្នកនឹងក្លាយជាកន្លែងជនជាតិផ្សេងៗប្លន់យកទៅ។
\v 6 កូនស្រីរបស់នាងដែលនៅឯចម្ការវិញនឹងត្រូវ​ដោយ​មុខ​ដាវ ហើយគេ​នឹង​​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​»។
\s5
\v 7 ដ្បិតនេះជាព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា ចូរមើល៍! ពី​ទិស​ខាង​ជើង​យើង​នឹង​នាំនេប៊ូ‌ក្នេសាជាស្តេចនៃបាប៊ីឡូន ជា​ស្តេចលើអស់ទាំងស្តេច ​មក​វាយ​ប្រហារ​អ្នក គឺ​មាន​កង‌ពល​សេះ រទេះ​ចម្បាំង ព្រម​ទាំងមនុស្សជា​ច្រើន​ដែរ។
\v 8 ទ្រង់នឹង​សម្លាប់​ប្រជា‌ជនរបស់អ្នកនៅឯចម្ការ។​ ស្តេចនឹងរៀបការឡោមព័ទ្ច​ ហើយនិង​លើក​កំពែង​ការពារ​ខ្លួន ដើម្បីវាយជញ្ជាំងក្រុងអ្នក ហើយលើកខែលទាស់នឹងអ្នកដែរ។
\s5
\v 9 ស្តេចនឹងប្តូរគ្រឿងអាវុធដើម្បីវាយ​ទម្លុះ​កំពែង​របស់​អ្នក ហើយ​ឧបករណ៍របស់ទ្រង់នឹង​កម្ទេច​ប៉ម​របស់​អ្នក​។
\v 10 កង ទ័ពសេះច្រើន នឹង​ធ្វើ​ឲ្យ​ធូលី​ហុយ​ឡើង​គ្រប​លើ​អ្នក កំផែង​របស់​អ្នក​នឹង​ញ័រ ដោយ​សូរ​សន្ធឹក​នៃ​ពល​សេះនិង​រទេះ​ចម្បាំង​ទាំង​ប៉ុន្មាន​របស់​គេ ក្នុង​កាល​ដែល​គេ​ចូល​ទៅ​តាម​ទ្វារ​ក្រុង​របស់​អ្នក ដូច​ជា​ចូល​ទៅ​ក្នុង​ទី​ក្រុង​ណា ដែល​គេ​បាន​រំលំ​កំពែងហើយ។
\v 11 ជើង​សេះ​របស់​ទ្រង់​នឹង​ជាន់​កម្ទេចផ្លូវទាំង​ប៉ុន្មាន​របស់​អ្នក។ ទ្រង់​នឹង​សម្លាប់​ជន​ជាតិ​អ្នក​ដោយ​ដាវ ហើយ​បង្គោល​ថ្ម​នៃ​កម្លាំង​អ្នក នឹង​ត្រូវ​រំលំ​ដល់​ដី។
\s5
\v 12 ពួកគេ​ទាំងនោះ នឹង​ដណ្ដើម​យក​ទ្រព្យ​សម្បត្តិ​របស់​អ្នក គេ​រឹប​អូស​យក​ទំនិញ​របស់​អ្នក។ ពួកគេ​នឹង​រំលំ​កំពែង​របស់​អ្នក បំផ្លាញ​វិមាន​របស់​អ្នក។ ​​ថ្ម ឈើ និង​អ្វីៗ​ទាំងនោះ ពួកគេ​បោះ​ទៅ​ក្នុង​ទឹក។
\v 13 យើង​នឹង​បំបាត់​ចម្រៀង​របស់​អ្នក។ ហើយ​សំឡេង​ពិណ​របស់​អ្នក​ក៏​នឹង​លែង​ឮ​ទៀត​ដែរ។
\v 14 យើង​នឹង​ធ្វើ​ក្លាយជា​ថ្ម​មួយនៅទីវាល អ្នកនឹងក្លាយជាកន្លែហាល​សំណាញ់។ អ្នកមិន​សង់អ្វីឡើង​វិញ​ឡើយ ដ្បិត​យើង​ជា​ព្រះ‌ជា‌អម្ចាស់ដែលបាន​ថ្លែងបន្ទូល នេះគឺជាព្រះអម្ចាស់ដ៏ជាព្រះបានប្រកាស់។
\s5
\v 15 ព្រះ‌ជា‌អម្ចាស់​ដ៏ជា​ព្រះ‌មានបន្ទូលដូច្នេះ​ទៅ​កាន់​ក្រុង​ទីរ៉ុស​ តើអ្នក​តាម​កោះ​​មិនញ័រ​រន្ធត់ និងសម្លែងនៃការធ្លាក់ចុះរបស់អ្នក ហើយនិងសម្លេងថ្ងរពីការសម្លាប់ក្នុងចំណោមអ្នក?។
\v 16 ក្រោយមក ស្ដេច​ទាំងឡាយដែល​នៅ​តាម​ឆ្នេរ​សមុទ្រ​នឹង​នាំ​គ្នា​ចុះ​ពី​បល្ល័ង្ក ហើយបានដោះ​សម្លៀក‌បំពាក់ និង​អាវ​ប៉ាក់​ដែលធ្វើពីក្រណាត់ចេញ។ ពួកអ្នកធំបាន​ពាក់​ការ​ភ័យ​ខ្លាច​មក​ជំនួសវិញ ហើយ​អង្គុយ​ផ្ទាល់​ដី ទាំង​ភ័យ​ញាប់‌ញ័រ​នៅក្នុងពេលនោះ ហើយពួកគេតក់ស្លុតដោយសារតែអ្នក។
\s5
\v 17 ពួក​គេ​ស្មូត្រ​ទំនួញ​សោកសៅសម្រាប់អ្នក ហើយនិយាយទៅកាន់អ្នកថា តើអ្នកដែលរស់នៅដោយទាហានជើងទឹក គឺបានបំផ្លាញចោល។ ទីក្រុងដែលល្បីហើយធ្លាប់ជាក្រុងដែលរឹងមាំបំផុត ពេលនេះត្រូវរលាយបាត់ពីឆ្នេរសមុទ្រ។ ពួកអ្នកក្រុងដែលរស់នៅទីនេះ ឥឡូវនេះបានរសាត់ទៅគ្រប់ទីកន្លែងដែលក្បែពួកគេ។
\v 18 ឥឡូវ ប្រជា‌ជន​នៅ​តាម​ឈូងសមុទ្រ ​ភ័យ​ញាប់‌ញ័រ ប្រជា‌ជន​នៅ​តាម​ឆ្នេរ​សមុទ្រ​រន្ធត់​ចិត្ត ព្រោះ​ឃើញការស្លាប់របស់អ្នក។
\s5
\v 19 ដ្បិតព្រះ‌អម្ចាស់​ដ៏ជាព្រះមាន​ព្រះ‌បន្ទូល​ ពេល​យើង​ធ្វើ​ឲ្យ​អ្នក​ ក្លាយ​ទៅ​ជា​ក្រុង​ដែល​​សល់​តែ​សំណល់​បាក់​បែក គឺ​ដូច​ក្រុង​ដែល​គ្មាន​មនុស្ស​រស់​នៅ ហើយពេល​យើង​ធ្វើ​ឲ្យ​ទឹក​ពី​ទី​ជម្រៅ និង​មហា​សាគរ​ជន់​ឡើង​គ្រប​ពី​លើ​អ្នក
\v 20 ក្រោយមក យើង​នឹង​នាំ​អ្នក​ចុះ​ទៅ​ជា​មួយ​អស់​អ្នក​ដែល​ធ្លាក់​ក្នុង​រណ្ដៅ​មុន​អ្នក យើង​នឹង​ឲ្យ​អ្នក​រស់​នៅ​ក្នុង​ទី​ជម្រៅ​នៃ​ផែនដី ជា​មួយ​អស់​អ្នក​ដែល​ធ្លាក់​ក្នុង​រណ្ដៅ ជា​កន្លែង​វិនាស​បង់​អស់‌កល្ប​ជានិច្ច។ អ្នក​នឹង​មិន​វិល​ត្រឡប់​មក​ផែនដីទទួល​កន្លែង​ក្នុង​ពិភព​របស់​អស់​អ្នក​ដែល​មាន​ជីវិត​ឡើយ។
\v 21 យើង​នឹង​ដាក់មហត្តរាយលើអ្នក​ ហើយនឹងលែងមានអ្នកទៀតហើយ។ រួចហើយអ្នក​នឹង​ស្វែង​រក​ តែអ្នកនឹង​មិនអាចរក​ឃើញ​​ឡើយ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់ដ៏ជាព្រះ»។
\s5
\c 27
\cl ជំពូក ២៧
\p
\v 1 ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់បាន​មក​ដល់​ខ្ញុំ​ម្តងទៀតប្រាប់ថា
\v 2 «ឥឡូវអ្នក កូន​មនុស្ស​អើយ! ចូរ​ច្រៀងទំនួញទុក្ខសោក​ឲ្យ​ទី​ក្រុង​ទីរ៉ុស
\v 3 ហើយ​ប្រាប់​ដល់​ក្រុង​ទីរ៉ុស​ថា ​អ្នក​ណាដែល​នៅ​ត្រង់​ជាមួយទ្វារ​សមុទ្រ ជា​អ្នក​ជំនួញ​សម្រាប់​ជន​ជាតិ​នៅ​កោះ​ជា​ច្រើន​អើ ព្រះ‌អម្ចាស់‌ដ៏ជាព្រះមាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ទីរ៉ុស​អើយ អ្នក​បាន​និយាយ​ថា យើង​គ្រប់​លក្ខណ៍ល្អបំផុត​។
\s5
\v 4 ព្រំ‌ដែន​របស់​អ្នក​នៅ​កណ្ដាល​សមុទ្រ ពួក​អ្នក​ដែល​បាន​សង់​អ្នកគេ​បាន​ធ្វើ​ឲ្យ​អ្នក​មានស្រស់ស្អាត។
\v 5 ក្តារ​របស់​អ្នក​សុទ្ធ​តែ​ជា​ឈើ​កកោះ​ពី​ទឹកដី​សេនារ គេ​បាន​យក​ដើម​តា‌ត្រៅ​ពី​ព្រៃ​ល្បាណូន មក​ធ្វើ​ជា​ដង​ក្តោង​សម្រាប់​អ្នក។
\s5
\v 6 ពួក​គេ​យក​ឈើ​ម៉ៃ‌សាក់​ពីទឹកដី​បាសាន ពួកគេធ្វើ​ជា​ពិតាន យក​ឈើ​គ្រញូង​ពីកោះ​គីប្រុស មក​ក្រាល​ជា​មួយ​ ហើយពួកគេខាត់ឈឺទាំងនោះជាមួយភ្លុក។
\v 7 ក្ដោង​របស់​អ្នក​ធ្វើ​ពី​ក្រណាត់​ប៉ាក់​ដ៏​ល្អ មក​ពី​ទឹកដីអេស៊ីប សម្រាប់​ឲ្យ​អ្នក​ប្រើ​ជា​ទង់​ផង!
\s5
\v 8 ពួក​អ្នករស់​នៅ​ក្រុង​ស៊ីដូន និង​អើវ៉ាឌ ជា​អ្នក​ចែវសំពៅ​របស់​អ្នក ទីរ៉ុស​អើយ ពួក​អ្នក​ប្រាជ្ញ​នៅ​ក្នុង​អ្នក ពួកគេ​ជា​អ្នកបើក​សំពៅ។
\v 9 ពួក​អ្នក​ចាស់ៗ ដែលមានបពិសោធន ​ពី​ក្រុង​កេបាលបានជួយបិតប៉ះ ហើយ​នាវាទាំងអស់​នៅ​សមុទ្រ និង​ពួក​ចែវសំពៅនៅ​ក្នុងចំណោម​អ្នក បានបន្តយកទំនិញ​របស់​អ្នកទៅលក់។
\s5
\v 10 ​ជនជាតិពើស៊ី និងជនជាតិ​លូឌ និង​ជនជាតិពូត​នៅ​ក្នុង​កង‌ទ័ព​របស់​អ្នក ពូកអ្នក​​ចម្បាំង​របស់​អ្នក។ ពួកគេ​បាន​ពាក់​ព្យួរ​ខែលនិង​មួក​សឹក​នៅ​ក្នុង​អ្នក ពួកគេបង្ហាញ​សេចក្ដី​រុងរឿងរបស់​អ្នក​។
\v 11 មនុស្ស​ក្រុង​អើវ៉ាឌ និង​ពួកហេឡិច ជា​អ្នក​ការពារ​នៅ​លើ​កំផែង​ជុំ‌វិញ ហើយ​មាន​មនុស្ស​ក្លៀវក្លា​នៅ​ក្នុង​ប៉ម​របស់​អ្នក។ ពួកគេ​បាន​ពាក់​ព្យួរ​អស់​ទាំង​ខែល​របស់​គេ​នៅ​ជញ្ជាំង​ជុំ‌វិញអ្នក! ពួកគេបានធ្វើឲ្យបានស្រស់ស្អាត់។
\s5
\v 12 ក្រុង​តើស៊ីស​ជា​អ្នក​ជំនួញ​ជា​មួយ​អ្នក ដោយ​ព្រោះ​អ្នក​មាន​ទ្រព្យ‌សម្បត្តិ​គ្រប់​មុខ​ជា​បរិបូរសម្រាប់លក់ គឺរ​ប្រាក់​ ដែក ស៊ីវិឡាត និង​សំណ​។ ពួកគេបាន​ទំនិញ​ហើយលក់សម្រាប់សង្គាម!
\v 13 ពួក​យ៉ាវ៉ាន ពួក​ទូបាល ហើយ​ពួក​មែសេក​ជា​អ្នក​ជំនួញ​ជាមួយ​អ្នក ពួកគេ​ដូរ​អ្នកបម្រើ ហើយព្រម​ទាំង​គ្រឿង​ប្រដាប់​លង្ហិន​ឲ្យ​បាន​ទំនិញ​របស់​អ្នក។
\s5
\v 14 បេត ​តូកាម៉ា ពួកគេ​លក់សេះ​ជិះ សេះ​ចម្បាំង និង​លា‌កាត់​ឲ្យ​បាន​ទំនិញ​របស់​អ្នក។
\v 15 មនុស្សមក​ដេដាន់​ដែល​ធ្វើ​ជំនួញ​ជា‌មួយ​អ្នក។ ទំនិញបាននៅក្នុងដៃរបស់អ្នក ហើយពួក​គេ​បានបញ្ចូនមកវិញ​ភ្លុក និង​ឈើ​គ្រញូង​មក​ឲ្យ​អ្នក​វិញ។
\s5
\v 16 អារ៉ាមបានទិញទំនិញពីអ្នកជាច្រើន ​ពួកគេ​បាន​ដូរ​កែវ​មរកត សំពត់​ពណ៌​ស្វាយ សំពត់​ប៉ាក់ សំពត់​ទេស​ឯក​យ៉ាង​ម៉ដ្ត ផ្កាថ្ម និង​ត្បូង​ទទឹម​ឲ្យ​បាន​ទំនិញ​របស់​អ្នក។
\v 17 យូដា និងអ្នកនៅ​អុីស្រា‌អែល ជា​អ្នក​ជំនួញ​ជា​មួយ​អ្នក។ ពួកគេ​យក​ស្រូវ​សាលី​ពី​មីនីត បង្អែម ទឹក​ឃ្មុំ និង​ប្រេង ហើយ​ក្រែមមុខ​សះ​មក​ដូរ​នឹង​ទំនិញ​របស់​អ្នក។
\v 18 ដាម៉ាស​ក៏​ជួញដូជា​របស់​អ្នក​ អ្វីដែលអ្នកធ្វើបាន ដោយ​ព្រោះ​អ្នក​មាន​ទ្រព្យ‌សម្បត្តិ​គ្រប់​មុខ​ ហើយនិង​ស្រា​ទំពាំង‌បាយ‌ជូរ ​ពី​ទឹកដី​ហេលបូន និង​រោម​ចៀម​ស។
\s5
\v 19 ដាន់ និង​យ៉ាវ៉ាន គេ​បាន​ដូរ​អំបោះ​​និង​ទំនិញ​របស់អ្នក មាន​ទាំង​ដែក​ថែប ឈើអែម និង​ឫស​កន្ធាយ នៅ​ក្នុង​ទំនិញ​របស់​អ្នក។
\v 20 ពួកអ្នកស្រុកដាន់​ធ្វើ​ជំនួញ​ជា​មួយ​អ្នក ដោយ​យក​ប្រដាប់​ប្រដា​សម្រាប់​សេះ​ចម្បាំង​មក​លក់​ឲ្យ​អ្នក។
\v 21 ពួកអារ៉ាប់ ហើយ​ពួកអ្នកសឹកនាំនៅ​ទឹកដី​កេដារ​ទាំង​អស់ ជា​អ្នក​ជំនួញ​ជា​មួយ​អ្នក គេ​លក់​កូន​ចៀម ចៀម​ឈ្មោល និង​ពពែ​ដល់​អ្នក។
\s5
\v 22 ពួក​អ្នកឈ្នួញ​ពី​​សេបា ហើយ​ពី​រ៉ាម៉ា ជា​អ្នក​ជួញ​ក៏ជាអ្នកលក់ ​គ្រឿង​ម្ហូប​យ៉ាង​វិសេស ត្បូងមាន​តម្លៃ​ និង​មាស​ដូរ​នឹង​ទំនិញ​របស់​អ្នក។
\v 23 ខារ៉ាន ហើយអ្នក​​កាននេ និង​អ្នកអេដែន ព្រម​ទាំង​ពួក​ឈ្នួញ​នៃ​ដែលមកពី​​សេបា អាស‌ស៊ើរ និង​គីលម៉ាឌ។
\s5
\v 24 ពួក​គេគឺជាឈ្មួញ​របស់អ្នក មាន​សំពត់​ពណ៌​ខៀវ ហើយ​ប៉ាក់ក្រណាត់​ ហើយភួយនៃក្រណាត់ភ្លឺរលោង ក្រហម វេចយ៉ងល្អជាមួយក្រណាត់ យកមក​លក់​ដូរ​ជា​មួយ​អ្នក។
\v 25 គ្រប់ទាំងសំពៅរបស់អ្នកតើស៊ីស​ជា​ពួក​ដឹក​ទំនិញ​អ្នក អ្នក​បាន​ចម្រើន​ជា​ពោរ‌ពេញ​ឡើង ហើយ​បាន​ថ្កុំ‌ថ្កើង​យ៉ាង​ក្រៃ‌លែង​នៅ​កណ្ដាល​សមុទ្រ​នោះ!
\s5
\v 26 ពួក​អ្នកដើរសំពៅរបស់​អ្នកបាន​នាំ​អ្នក​ទៅ​ក្នុង​សមុទ្រ​ធំ ខ្យល់​ពី​ទិស​ខាង​កើត​បាន​ធ្វើ​ឲ្យសំពៅ​អ្នក​បែក​ធ្លាយ នៅក្នុង​កណ្ដាលសមុទ្រ។
\v 27 ​ទ្រព្យ‌សម្បត្តិរបស់អ្នក និង​របស់​លក់​ដូរ ហើយ​ទំនិញ​របស់​អ្នក ព្រម​ទាំង​ពួក​ជើង​ឈ្នួល ពួក​នាយ​សំពៅ ពួក​បិទ​ពរ និង​ពួក​អ្នក​លក់​ដូរ​ទំនិញ​របស់​អ្នក ហើយ​ពួក​ទាហាន​ដែល​នៅ​ក្នុង​អ្នក និង​បណ្ដា‌ជន​ទាំង​ប៉ុន្មាន​ដែល​នៅ​កណ្ដាល​អ្នក គេ​នឹង​ត្រូវ​លិច​លង់​នៅ​ផ្ទៃ​សមុទ្រ ក្នុង​ថ្ងៃ​ដែល​អ្នក​ត្រូវ​អន្តរាយ​នោះ។
\s5
\v 28 ក្រុងដែលនៅខាងសមុទ្របាន​ញ័រ​រន្ធត់​ដោយសារសម្រែកពួកអ្នកសំពៅ។
\v 29 ពួក​អ្នក​ដែលធ្វើការលើសំពៅ ពួក​អ្នកជំនួញ និង​ពួក​នាយ​សំពៅ​តាម​ផ្លូវ​សមុទ្រ គេ​នឹង​ឡើង​ពី​នាវា​របស់​គេ​មក​ឈរ​នៅ​លើ​ច្រាំង។
\v 30 ក្រោយមក ពួកគេ​បានបន្លឺ​សំឡេង​ឡើង​ ឲ្យ​អ្នកបានឮ​ ហើយទ្រហោយំដោយយ៉ាងល្វីងជូចត់ ព្រម​ទាំង​បាច​ធូលី​ដី​ទៅ​លើ​ក្បាល។ ពួកគេ​ដេក​ននៀល​នៅ​ក្នុង​ផេះ។
\s5
\v 31 ពួកគេ​នឹង​កោរ​សក់​ទំពែកសម្រាប់​អ្នក ព្រម​ទាំង​ស្លៀក‌ពាក់​ធ្មៃ ហើយ​យំ​ស្តាយ​អ្នក ដោយ​ចិត្ត​ជូរ​ចត់ ហើយ​ដោយ​ការស្រែកចេញមក។
\v 32 ពួក​គេ​កំពុង​តែ​ទ្រហោ‌យំ នោះ​គេ​នឹង​ចាប់​ផ្តើម​ទួញ​ទំនួញ​ដោយ​ព្រោះ​អ្នក គេ​នឹង​ទួញ​ថា តើ​​អ្នក​ណា​ដូច​ជា​ទីរ៉ុស ជាអ្នកដែលបាននាំដល់កន្លែងស្ងាត់​នៅក្នុង​កណ្ដាល​សមុទ្រ​?
\v 33 ពេលណា​ទំនិញ​របស់​អ្នក​ចេញ​ទៅ​តាម​ផ្លូវ​សមុទ្រ នោះ​អ្នក​បាន​ចម្អែត​ដល់​ជនជាតិជា​ច្រើន អ្នក​បាន​ធ្វើ​ឲ្យ​ពួក​ស្តេច​នៅ​ផែន‌ដី​មាន​ជា​ច្រើន​ឡើង ដោយ‌សារ​ទ្រព្យ‌សម្បត្តិ និង​ទំនិញ​ដ៏​បរិបូរ​របស់​អ្នក!
\s5
\v 34 ប៉ុន្តែពេល​ដែល​អ្នក​ត្រូវ​អន្តរាយ​នៅ​ក្នុង​សមុទ្រ នោះ​ទំនិញ និង​ពួក​អ្នក​ទាំង​ប៉ុន្មាន​បាន​ធ្លាក់​ទៅ​បាទ​សមុទ្រជា​មួយ​អ្នក​ដែរ!
\v 35 ពួក​អ្នក​នៅ​កោះ​ទាំង​នោះ​មាន​សេចក្ដី​រន្ធត់​ពី​ដំណើរ​អ្នក ហើយ​ពួក​ស្តេច​ភ័យ​ខ្លាច​ជា​ខ្លាំង ក៏​មាន​មុខ​ភ័យ!
\v 36 ពួក​អ្នក​ជំនួញ​នៃ​មនុស្សទាំងនោះ គេ​ធ្វើ​ហូចដាក់​អ្នក អ្នក​បាន​ត្រឡប់​ជា​ទី​ស្ញែង‌ខ្លាច ហើយ​លែង​មាន​ជា​រៀង​រហូត​ត​ទៅ»។
\s5
\c 28
\cl ជំពូក ២៨
\p
\v 1 បន្ទាប់មក ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ប្រាប់ថា
\v 2 «កូន​មនុស្ស​អើយ ចូរ​ប្រាប់​ស្ដេច​ក្រុង​ទីរ៉ុស​ទៅ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​្នេះ ​ចិត្ត​អ្នកព្រហើន​ណាស់! អ្នក​ហាន​និយាយថា «ខ្ញុំ​ជា​ព្រះ! ខ្ញុំ​គង់​លើ​បល្ល័ង្ក​របស់​ព្រះ​ ដែល​ស្ថិត​នៅ​កណ្ដាល​សមុទ្រ!» ទោះបីជា អ្នក​ជា​មនុស្ស​មិន​មែន​ជា​ព្រះ​ទេ អ្នក​ធ្វើចិត្ត​ខ្លួន​ឲ្យ​ស្មើ​នឹងចិត្តរបស់​ព្រះ‌
\v 3 អ្នក​គិត​ខ្លួន​ថា មាន​ប្រាជ្ញា​ជាង​ដានី‌យ៉ែល ហើយ​ថា​គ្មាន​ការ​អ្វី​លាក់​កំបាំង​ចំពោះ​អ្នក​ឡើយ!
\s5
\v 4 អ្នក​បានខំធ្វើឲ្យខ្លួនមានទ្រព្យ‌សម្បត្តិ ដោយ​ប្រាជ្ញា និង​ជំនាញ​របស់​អ្នក ហើយ​ទទួលបាន​មាស​ប្រាក់​ដាក់​ក្នុង​ឃ្លាំងរបស់អ្នក។
\v 5 អ្នក​មាន​ប្រាជ្ញាជាមួយការរកសុី ហើយសម្បត្តិក៏ចម្រើនឡើងដូច្នេះ​ចិត្ត​អ្នក​បាន​មានអំណួត ដោយ​សារ​ទ្រព្យ‌សម្បត្តិ​របស់​អ្នក។
\s5
\v 6 ហេតុ​នោះ ព្រះ‌អម្ចាស់‌ដ៏ជាព្រះមាន​ព្រះ‌បន្ទូល​ថា ដោយ​ព្រោះ​ អ្នក​បាន​ធ្វើ​ចិត្តរបស់អ្នក ​ដូច​ជា​ចិត្តរបស់ព្រះ‌ជាម្ចាស់​
\v 7 យើង​នឹង​នាំ​ជនជាតិ​ដទៃ គឺ​ជា​ពួក​អ្នក​គួរ​ស្ញែង‌ខ្លាចពី​គ្រប់​ជនជាតិ​មក​លើ​អ្នក។ ពួកគេ​នឹង​ហូត​ដាវ​ទៅ​ទាស់​នឹងភាពស្រស់ស្អាតនៃ​​ប្រាជ្ញា​របស់​អ្នក ហើយពួកគេនឹងប្រមាថក្តីរុងរឿងរបស់អ្នក។
\s5
\v 8 ពួក​គេ​នឹង​វាយ​ទម្លាក់​អ្នក​ទៅ​ក្នុង​រណ្ដៅ អ្នក​នឹង​ត្រូវ​ស្លាប់ ដោយ​គេ​ចាក់​ទម្លុះ​នៅ​កណ្ដាល​សមុទ្រ។
\v 9 តើអ្នកហ៊ាននិយាយថា «ខ្ញុំ​គឺជា​ព្រះ» នៅចំពោះមុខអ្នកដែលចង់សម្លាប់អ្នកឬទេ? អ្នកគឺជាមនុស្សមិនមែងជាព្រះជាម្ចាស់ទេ ហើយ​អ្នក​ស្ថិត​នៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពេជ្ឈ‌ឃាត។
\v 10 អ្នក​នឹង​ត្រូវ​ស្លាប់​ដោយ​ដៃ​អ្នកមិនបានកាត់ស្បែក ដែលជាជនជាតិផ្សេង ដ្បិត​យើង​បាន​ប្រកាស​ការ​នេះ នេះ​គឺជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់ដ៏ជាព្រះ»។
\s5
\v 11 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ម្តងទៀតប្រាប់ថា
\v 12 «កូន​មនុស្ស​អើយ ចូរ​លើក​បទ​ទំនួញ​អំពី​ស្ដេច​ក្រុង​ទីរ៉ុស ហើយ​ប្រាប់​ស្ដេច​នោះ​ថា ព្រះ‌ជា‌អម្ចាស់ដ៏ជាព្រះ​មាន​ព្រះ‌បន្ទូល​ដូច​្នេះ អ្នក​ជា​គំរូ​ពេញ​លក្ខណៈ អ្នក​ពោរ‌ពេញ​ទៅ​ដោយ​ប្រាជ្ញា​ ​ហើយល្អ​ដាច់គេបំផុត។
\v 13 អ្នក​ស្ថិត​នៅ​អេដែន ជាសួននៃ​ព្រះ‌ជាម្ចាស់។ ​​មាន​ត្បូង​គ្រប់​មុខ​នៅលើខ្លួនអ្នក គឺ​ត្បូង​ទទឹម ត្បូង​ជម្ពូ‌រ័ត្ន ត្បូង​ពេជ្រ ត្បូង​ប៊ុត‌លឿង ត្បូង​ដៃ‌រគៀម ត្បូង​មណី‌រ័ត្ន ត្បូង​កណ្ដៀង ត្បូង​និល‌រ័ត្ន ហើយមរកត។ កន្លែងអង្គុយរបស់អ្នកបានគឺបានធ្វើពីមាស។ វាជាថ្ងៃដែលអ្នកបានបង្កើ ហើយថ្ងៃនោះវាបានរៀបចំជាស្រេច។
\s5
\v 14 យើងបានតាំងអ្នកឡើងនៅលើភ្នំបរិសុទ្ធនៃព្រះដូចជាចេរូប៊ីន ដែលយើងបានចាក់ប្រេងតាំងសម្រាប់ឲ្យការពារដល់មនុស្សលោក។ អ្នក​ក៏​បាន​ដើរ​ទៅ​មក​នៅ​កណ្ដាលត្បូង​ភ្លឺ​ចាំងល្អ។
\v 15 ​អ្នក​បាន​គ្រប់​លក្ខណ៍​ក្នុង​គ្រប់​ផ្លូវ​របស់​អ្នក តាំងពីថ្ងៃដែលអ្នកបានកើតមកម្លេះ រហូត​ដល់​ពេល​ដែល​ឃើញ​មាន សេចក្ដី​ទុច្ចរិត​នៅ​ក្នុង​អ្នក។
\s5
\v 16 តាមការ​រីក​ចម្រើន​នៃ​ជំនួញ​របស់​អ្នក នាំ​ឲ្យ​អ្នក​ពោរ‌ពេញ​ដោយ​អំពើ​ឃោរ‌ឃៅ និង​អំពើ​បាប។ ដូច្នេះយើង​ដេញ​អ្នក​ចុះ​ពី​ភ្នំ​របស់​ព្រះជាម្ចាស់ ឲ្យ​អ្នក​ក្លាយ​ទៅ​ជា​មនុស្ស​សាមញ្ញ ហើយយើងនឹងបំភ្លាញឯង ចេរូប៊ីន​ដែល​ជា​អ្នក​ការពារ​អើយ យើង​ដេញ​អ្នក​ចេញ​ពី​ចំណោម​ថ្ម​ដ៏​ភ្លឺ​ផ្លេក។
\v 17 អ្នក​មាន​ចិត្ត​ព្រហើន ព្រោះ​តែ​រូប​សម្បត្តិ​ដ៏​ល្អ​ស្អាត​របស់​ខ្លួន អ្នក​បាន​ធ្វើ​ឲ្យ​ខ្លួន​អាប់​ប្រាជ្ញា ព្រោះ​តែ​ភាព​រុងរឿង​របស់​អ្នក។ យើង​បញ្ជូន​អ្នកឲ្យមក​លើផែន​ដី។ យើង​ធ្វើ​ទោស​អ្នក​ឲ្យ​ស្ដេច​ទាំងឡាយ ឲ្យ​ឃើញអ្នក។
\s5
\v 18 អ្នក​បាន​បង្អាប់​អស់​ទាំង​ទី​បរិសុទ្ធ​របស់​អ្នក ដោយ​អំពើ​ទុច្ចរិត​ដ៏​បរិបូរ​របស់​អ្នក ហើយ​ដោយ​សេចក្ដី​ទុច្ចរិត​នៃ​ការ​ជួញ​ប្រែ​របស់​អ្នក ហេតុ​នោះ យើង​បាន​ធ្វើ​ឲ្យ​មាន​ភ្លើង ចេញ​ពី​កណ្ដាល​អ្នក​មក ភ្លើង​នោះ​បាន​ឆេះ​បំផ្លាញ​អ្នក។ យើង​បាន​ឲ្យ​អ្នក​ទៅ​ជា​ផេះ​នៅ​លើ​ផែន‌ដី នៅ​ចំពោះ​ភ្នែក​នៃ​អស់​អ្នក​ដែល​ឃើញ​អ្នក។
\v 19 ពួកអ្នក​ដែល​ស្គាល់ក្នុងចំណោម​អ្នក​នឹង​ងឿង‌ឆ្ងល់ពីអ្នក ពួក​គេ​ភ័យ​តក់‌ស្លុត ហើយ​អ្នក​នឹង​មិនចង់ជួបបែបនេះជារៀង រហូតទៅ​»។
\s5
\v 20 បន្ទាប់មក ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​បាន​មក​ដល់​ខ្ញុំប្រាប់ថា​
\v 21 «កូន​មនុស្ស​អើយ ចូរ​ត្រៀមខ្លួនដើម្បីទាស់ជាមួយ​ស៊ីដូន ហើយ​ថ្លែងព្រះបន្ទូលទាស់​នឹង​ទី​ក្រុង​នោះ​។
\v 22 ពោលថាព្រះ‌អម្ចាស់‌ដ៏ជាព្រះលើទាំងអស់មាន​ព្រះ‌បន្ទូល​ដូច្នេះ មើល៍! ស៊ីដូន​អើយ យើង​ទាស់​នឹង​អ្នក ហើយ​យើង​នឹង​បាន​តម្កើង​ឡើង​នៅ​កណ្ដាល​អ្នក ហើយ​គេ​នឹង​ដឹង​ថាយើង​នេះ​ជា​ព្រះ‌អម្ចាស់​ ​កាល​ដែល​យើង​បាន​សម្រេច សេចក្ដី​យុត្តិ‌ធម៌​ដល់អ្នក។ យើងនឹងបាន​ញែក​ជា​បរិសុទ្ធនៅ​ក្នុង​អ្នក។
\s5
\v 23 ​យើង​នឹង​ចាត់​អាសន្ន‌រោគ​ទៅ​ក្នុង​វា និង​ឈាម​ទៅគ្រប់​ផ្លូវ​របស់​វា ពួក​អ្នក​ដែល​ត្រូវ​របួស​នឹង​ដួល​នៅ​កណ្ដាល​វា ដោយ​មាន​ដាវ​គ្រប​សង្កត់​នៅ​គ្រប់​ទិស នោះ​គេ​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌អម្ចាស់។
\v 24 បន្ទាប់មក លែង​មានមុត​បន្លា​​ហើយឈឺចាប់ដល់​កូនចៅស្រា‌អែល ពីអ្នកដែល​នៅ​ព័ទ្ធ​ជុំ‌វិញក្រុង ដែលគេធ្លាប់មើល‌ងាយ​ដល់មនុស្សក្នុងក្រុងទៀតហើយ ពួកគេ​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌អម្ចាស់ដ៏ជាព្រះ!
\s5
\v 25 ព្រះ‌អម្ចាស់‌ដ៏ជាព្រះមាន​ព្រះ‌បន្ទូល​ដូច្នេះ​ ពេល​យើង​បាន​ប្រមូល​ពួក​វង្ស​អុីស្រា‌អែល មក​ពី​គ្រប់​ជនជាតិ ដែល​គេ​ត្រូវ​ខ្ចាត់‌ខ្ចាយ​ទៅ​នោះ ហើយ​យើង​បាន​ញែក​​ពួក​គេចេញ ចំពោះ​ភ្នែក​នៃ​ជនជាតិដទៃ ពួក​គេ​នឹង​អាស្រ័យ​នៅ​ក្នុង​ទឹកដី​របស់​ខ្លួន ដែល​យើង​បាន​ឲ្យ​ដល់​យ៉ាកុបជាអ្នកបម្រើយើង។
\v 26 ក្រោយមក ពួកគេនឹងរស់​នៅ​ក្នុង​ក្រុង ​នោះ​ដោយ​សុខ‌សាន្ត គេ​នឹង​សង់​ផ្ទះ ព្រម​ទាំង​ដាំ​ដំណាំ​ទំពាំង‌បាយ‌ជូរ និង​អាស្រ័យ​នៅ​ដោយ​សុខ‌សាន្ត​ផង ក្នុង​កាល​ដែល​យើង​សម្រេច​សេចក្ដី​យុត្តិ‌ធម៌​ដល់​ពួក​អ្នក​នៅ​ជុំ‌វិញ​ដែល​បាន​ប្រព្រឹត្ត​ នឹង​គេ​ដោយ​សេចក្ដី​មើល‌ងាយ គេ​នឹង​ដឹង​ថា យើង​គឺ​ជា​ព្រះ‌អម្ចាស់ របស់ពួកគេ!»
\s5
\c 29
\cl ជំពូក ២៩
\p
\v 1 នៅ​ឆ្នាំ​ទី​ដប់ ខែទីដប់ និងថ្ងៃទី​ដប់ពីរ នៃខែនោះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ប្រាប់ថា
\v 2 «កូន​មនុស្ស​អើយ ត្រៀមខ្លួនដើម្បីទាស់ជាមួយផារ៉ោន ជាស្ដេចនៃ​អេស៊ីប ហើយ​ថ្លែង​ពាក្យ​ក្នុង​នាម​យើង​ប្រឆាំង​នឹង​ស្ដេច​នោះ រួម​ទាំង​ប្រជា‌ជន​អេស៊ីប​ផងដែរ។
\v 3 សូម​ប្រកាស​ថា ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​នេះ មើល៍! ផារ៉ោន​ជា​ស្ដេច​នៃ​អេស៊ីប​អើយ យើង​ទាស់ប្រឆាំង​នឹង​អ្នក​។ អ្នក​ជា​សត្វសមុទ្រ​ធំ​សម្បើម ដេក​នៅ​តាម​ដៃ​ទន្លេ ហើយ​ពោល​ថា «ទន្លេនេះ​គឺយើងជាម្ចាស់វា។ យើង​បង្កើត​ទន្លេ​នេះសម្រាប់ខ្លួនយើង»។
\s5
\v 4 ដ្បិតយើង​នឹង​ឃ្លុំ​មាត់របស់​អ្នក យើង​យក​ត្រី​នៅ​តាម​ទន្លេ​មក​ដាក់​នឹងជញ្ជីង​របស់​អ្នក យើង​នឹង​អូស​អ្នក​ចេញ​ពី​ក្នុងទឹកទន្លេ ដោយ​មាន​ត្រី​នៅ​ជាប់​នឹង​ស្រកា​អ្នកទៅជាមួយ​ផង។
\v 5 យើង​នឹង​បោះ​អ្នក​ចោល​ក្នុង​ទី​រហោ‌ស្ថាន អ្នកហើយនិង​ត្រី​ទាំង​អស់​ដែលចេញពី​ទន្លេដាក់ជញ្ជីង​ផង។ អ្នក​នឹង​ធ្លាក់​ទៅ​នៅ​ទី​វាល ឥត​ដែល​បាន​ប្រមូល​ផ្តុំ​គ្នា​ទៀត​ឡើយ។ យើង​បាន​ឲ្យ​អ្នក​ទៅ​ជា​អាហារ ដល់​អស់​ទាំង​សត្វ​នៅ​ផែនដី ហើយនិងឲ្យ​សត្វ​ដែលហើរនៅ​លើ​អាកាសផងដែរ។
\s5
\v 6 ក្រោយមក ប្រជា‌ជន​ទាំង​អស់​នៅ​ស្រុក​អេស៊ីប​នឹង​ទទួល​ស្គាល់​ថា យើង​ជា​ព្រះ‌អម្ចាស់ ពីព្រោះ​ពួក​គេ​ធ្លាប់បាន​ដូច​ជា​ដើម​ត្រែង ដែល​កូន​ចៅ​អុីស្រា‌អែល​យក​ធ្វើ​ជា​បង្អែក។
\v 7 នៅ​ពេល​ពួក​គេ​តោង​អ្នកដោយដៃគេ ស្រាប់​តែ​អ្នក​បាក់ ហើយ​ធ្វើ​ឲ្យ​ពួក​គេ​មុត​ដៃ ដាច់​រហូត​ដល់​ស្មា ហើយនៅ​ពេល​ពួក​គេ​ផ្អែក​លើ​អ្នក ​តែ​អ្នកបែរជា​ដូលចុះមក ហើយ​ធ្វើ​ឲ្យ​ពួក​គេ​ថ្លោះ​ចង្កេះ។
\s5
\v 8 ដូច្នេះហើយ ព្រះអម្ចាស់ដ៏ជាព្រះបានមានព្រះបន្ទូលដូច្នេះ មើល! យើងនឹងយកដាវមកទាស់និងអ្នក។ យើងនឹងកាត់ទាំងមនុស្សហើយនិងសត្វពីអ្នកចេញ។
\v 9 ដូច្នេះ ទឹកដី​អេស៊ីប​នឹង​ត្រូវ​ហិន‌ហោច ក្លាយ​ជា​គំនរ​បាក់​បែក។ ក្រោយមកគេនឹងស្គាល់យើងថាជាព្រះអម្ចាស់ តាមរៈម្ចាស់នៃសមុទ្រដែលបានថ្លែងប្រាប់ «ទន្លេគឺជារបស់យើង ដ្បិតយើងគឺជាអ្នកបង្កើតវាមក»។
\v 10 ដូច្នេះមើល! យើងនឹងទាស់នឹងអ្នកហើយនិងទន្លេរបស់អ្នកផង ដ្បិតយើងនឹងប្រគល់ទឹកដីរបស់អេស៊ីបដែលខូច‌បង់​អស់​រលីង តាំង​ពី​ក្រុង​មីគដូល រហូត​ដល់​ក្រុង​ស៊ីយេន និង​ព្រំ‌ប្រទល់​ទឹកដី​អេត្យូ‌ពី។
\s5
\v 11 នឹង​គ្មាន​ជើង​មនុស្ស​ ំហើយគ្មានជើង​សត្វ​ណា​ដើរ​កាត់​ទឹកដី​នោះ​ឡើយ ក៏​នឹង​គ្មាន​អ្នក​ណា​អាស្រ័យ​នៅ​ផង។ ក្នុងនៅ​រវាង​សែសិប​ឆ្នាំ។
\v 12 ដ្បិត យើង​នឹង​ធ្វើ​ឲ្យ​ទឹកដី​អេស៊ីបទ​ទៅ​ជា​ទី​ស្ងាត់‌ច្រៀប នៅ​កណ្ដាល​អស់​ទាំង​ទឹកដីស្ងាត់​ជ្រងំ និង​ទី​ក្រុង​នានា​នៅ​ស្ងាត់‌ច្រៀប​អស់​សែសិប​ឆ្នាំ នៅ​កណ្ដាល​អស់​ទាំង​ទី​ក្រុង​ដែល​ខូច‌បង់​នោះ យើង​នឹង​កម្ចាត់‌កម្ចាយ​ពួក​ជនជាតិអេស៊ីប​ឲ្យ​ទៅ​នៅ​កណ្ដាល​អស់​ទាំង​ជនជាតិផ្សេងៗ ហើយ​បែង​ចែក​គេ​ទៅ​ក្នុង​ទឹកដីនោះ»។
\s5
\v 13 ដ្បិត ព្រះអម្ចាស់ដ៏ជាព្រះមានបន្ទូលដូចនេះ ដល់​ផុត​ពី​សែសិប​ឆ្នាំ​ទៅ យើង​នឹង​ប្រមូល​ពួក​ជនជាតិ​អេស៊ីប​​ ពួកគេបាន​ត្រូវ​ខ្ចាត់‌ខ្ចាយ។
\v 14 យើង​នឹងស្តាសំណាងពួក​អេស៊ីបហើយនាំអ្នក​ជា​ឈ្លើយ​ឲ្យ​មក​វិញ ហើយ​ឲ្យ​គេ​ត្រឡប់​ទៅ​ស្រុកដី​ប៉ាត្រូស ជា​ទីកំណើត​របស់​ខ្លួន គេ​នឹង​បាន​ជា​នគរ​យ៉ាង​តូចនៅ​ទី​នោះ។
\s5
\v 15 វា​នឹង​បាន​តូចទាប​​ជាង​អស់​ទាំង​នគរផ្សេងៗ ហើយឥត​ដែលមានអ្នកណា​លើក​វា​ឡើង​ខ្ពស់​ជាង​នគរ​ឯទៀតដែរ។ យើង​នឹង​ធ្វើ​ឲ្យអន់​ថយ ដើម្បី​មិន​ឲ្យ​គេ​គ្រប់‌គ្រង​លើ​ជនជាតិដទៃ​ទៀតឡើយ។
\v 16 ​ជនជាតិអេស៊ីប​​នឹងគ្មានហេតុតទៅទៀតទេ ដើម្បីនឹងគ្រប់គ្រងទៅលើទឹកដីរបស់អុីស្រា‌អែល។ ផ្ទុយទៅវិញ ពួកគេនឹង​រំឭក​ពី​អំពើ​ទុច្ចរិតដែលអុីស្រាអែលបានធ្វើ ដ៏ជាពេលដែលគេ​ងាក​បែរ​ដើម្បីរកជំនួយពីអេស៊ីប​​វិញ។ គេនឹងដឹងថាយើងគឺជាព្រះអម្ចាស់ដ៏ជាព្រះ»។
\s5
\v 17 នៅ​ឆ្នាំ​ទី​ម្ភៃ​ប្រាំពី ខែ​ទី​មួយនៃឆ្នាំនោះ ដែលព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ដ៏ជាព្រះលើទាំងអស់​បាន​មក​ដល់​ខ្ញុំ​ប្រាប់ថា
\v 18 «កូន​មនុស្ស​អើយ នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ីឡូន​បាន​ឲ្យ​កង‌ទ័ព​របស់​ខ្លួន​ធ្វើ​ការ‌ងារ​បម្រើ​យ៉ាង​ធំ ទាស់​នឹង​ក្រុង​ទីរ៉ុស។ គ្រប់​ទាំង​ក្បាល​ត្រូវ​កៅស៊ូរហូតដល់ទំពែក ហើយ​គ្រប់​ទាំង​ស្មា​ត្រូវ​របក។ ប៉ុន្តែ ស្តេចព្រម​ទាំង​ពួក​ពល‌ទ័ព​ឥតបានទទួល​កម្រៃ​អ្វី​ពី​ក្រុង​ទីរ៉ុស សម្រាប់ការ​ដែល​ខ្លួន​បាន​ទាស់​នឹង​ទីក្រុង​នោះ​ឡើយ។
\s5
\v 19 ហេតុ​នោះ ព្រះ‌អម្ចាស់‌ដ៏ជាព្រះមាន​ព្រះ‌បន្ទូល​ដូច្នេះ​ មើល! យើង​នឹង​ឲ្យ​ទឹកដី​អេស៊ីបដល់​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ីឡូន ស្តេច​នោះ​នឹង​ដឹក‌នាំ​ពួក​ជន​ទាំង‌ឡាយ​របស់​ទឹកដី​នោះ ទៅ​ជា​ឈ្លើយ ហើយ​យក​ទ្រព្យសម្បត្តិ និង​រឹប​អូសយក​ធ្វើ​ជា​របស់​ពួកគេផង។
\v 20 យើង​បាន​ឲ្យ​ទឹកដី​អេស៊ីបដល់​គេ ជាថ្លៃឈ្នូល​នៃ​ការ​ដែល​គេ​បាន​បម្រើ​ ពី​ព្រោះ​គេ​បាន​ធ្វើ​ការ​នោះ​បម្រើ​ដល់​យើង នេះគឺជាព្រះបន្ទូលនៃព្រះអម្ចាស់។
\s5
\v 21 នៅ​ថ្ងៃ​នោះ យើង​នឹង​ឲ្យ​ស្នែង​មួយ​ប៉ិច​ឡើង សម្រាប់ដល់​កូនចៅ​អុីស្រា‌អែល ហើយ​យើង​នឹង​​អ្នកនិយាយនៅ​កណ្ដាលចំណោម​ពួក​គេ នោះ​គេ​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌អម្ចាស់»។
\s5
\c 30
\cl ជំពូក ៣០
\p
\v 1 ព្រះបន្ទូលនៃព្រះអម្ចាស់បានមកដល់ខ្ញុំប្រាប់ថា៖
\v 2 កូនមនុស្សអើយ! ចូលថ្លែងពាក្យយើងប្រាប់គេថា ព្រះអម្ចាស់ដល់ជាដ៏ព្រះមានព្រះបន្ទូលបែបនេះ ចូលទុក្ខសោក «ទុក្ខវេទនានោះនឹងមកដល់ថ្ងៃ។
\v 3 ថ្ងៃនោះជិតមកដល់ហើយ។ ថ្ងៃនៃព្រះអម្ចាស់ជិតមកដល់ហើយ។ គឺវាជាថ្ងៃ​ដែល​មាន​ពពក ជាពេលកំណត់របស់ប្រជា‌ជាតិ​។
\s5
\v 4 ក្រោយមក​ ដាវនឹងមកសម្លាប់អេស៊ីប ហើយទុក្ខ​វេទនា​នឹង​កើត​មាន​នៅ​ទឹកដីអេត្យូ‌ពី ពេលដែលជន‌ជាតិ​អេស៊ីប​នឹង​ត្រូវ​គេ​សម្លាប់​រង្គាល សត្រូវ​រឹប​អូស​យក​សម្បត្តិ​របស់​ស្រុក​អេស៊ីប ព្រម​ទាំង​កម្ទេច​ទឹកដីផង។
\v 5 អ្នក​អេត្យូ‌ពី អ្នក​ស្រុក​ពូត អ្នក​ស្រុក​លូឌ ពួក​កូន​កាត់​ទាំង​ប៉ុន្មាន និង​អ្នក​ស្រុក​គូប ព្រម​ទាំង​ប្រជា‌ជន​របស់​យើង​ផ្ទាល់ ពួកគែនឹង​ត្រូវ​ស្លាប់​ដោយ​មុខ​ដាវ​។
\s5
\v 6 ព្រះអម្ចាស់មានព្រះបន្ទូលការនេះ ដូច្នេះអ្នកណាដែលគាំទ្រអេស៊ីបនឹងត្រូវដូលចុះ ហើយ​អំណាច​អួត‌អាង​របស់​អេស៊ីប​ក៏​ត្រូវ​រលាយ​សូន្យ​ទៅ​ដែរ។ ចាប់​តាំង​ពី​ក្រុង​មីគដូល រហូត​ដល់​ក្រុង​ស៊ីយេន នឹងត្រូវវិនាសទៅដែរដោយ​មុខ​ដាវ នេះគឺ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់ដ៏ជាព្រះលើទាំងអស់។
\v 7 ពួកគេ​នឹង​ត្រូវស្ងាត់‌ច្រៀប នៅ​ក្នុងទឹកដីនោះ ដែល​ត្រូវ​ចោល​ស្ងាត់អស់​ទាំង​ទី​ក្រុង​របស់​គេ នឹង​នៅ​ក្នុង​ពួក​ទី​ក្រុង​ផ្សេងក៏ត្រូវ​ខូច‌បង់​ដែរ។
\s5
\v 8 ក្រោយមក ពួក​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​ ពេល​ណា​យើង​ដុតទឹកដី​អេស៊ីប ហើយពេលពួកអ្នកជួយត្រូវបាន​បំផាញ​។
\v 9 នៅ​ថ្ងៃ​យើង​ដាក់​ទោស​ស្រុក​អេស៊ីប យើង​នឹង​ចាត់​អ្នកឲ្យ​ធ្វើ​ដំណើរ​តាម​សំពៅ នាំ​ដំណឹង​ទៅ​ប្រាប់​អ្នក​នៅអេត្យូ‌ពី ធ្វើ​ឲ្យ​ពួក​គេ​ភ័យ​តក់‌ស្លុត។ ដ្បិត ចូរមើល៍! ​ថ្ងៃ​នោះកំពុងមកដល់ហើយ។
\s5
\v 10 ព្រះ‌ជា‌អម្ចាស់​ដ៏ជាព្រះមាន​ព្រះ‌បន្ទូល​បែបនេះ យើង​នឹង​ធ្វើឲ្យបញ្ចាប់​នៃជនជាតិអេស៊ីប​ ដោយ‌សារ​ដៃ​របស់​នេប៊ូ‌ក្នេសាជា​ស្តេច​បាប៊ីឡូន។
\v 11 ស្តេចនេប៊ូ‌ក្នេសា ហើយនិង​កង‌ទ័ព​នៅជាមួយទ្រង់ មានការភ័យខ្លាចដល់ជនជាតិទាំងឡាយ នាំគ្នាមក​កម្ទេច​ទឹកដី ពួក​គេ​បានដកដាវរបស់គេវាយប្រហារអេសុីប ហើយផែនដីនេះពេញទៅដោយមនុស្សស្លាប់។
\s5
\v 12 យើង​នឹង​ធ្វើ​ឲ្យ​ដៃ​ទន្លេ​នីល​រីង​ស្ងួត ហើយយើង​នឹងប្រគល់​ទឹកដីនោះ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​មនុស្ស​អាក្រក់។ យើង​នឹង​ធ្វើឲ្យ​ទឹកដី ហើយពេញទៅដោយការបំផាញពីដៃនៃដទៃ យើង​​​ជា​ព្រះ‌អម្ចាស់បានថ្លែងពាក្យទាំងនោះ»។
\s5
\v 13 ព្រះ‌ជា‌អម្ចាស់ដ៏ជាព្រះមាន​ព្រះ‌បន្ទូល​ដូច្នេះ យើង​នឹង​បំផាញ​រូប​ព្រះទាំងនោះ ហើយយើង​នឹង​បំបាត់​រូប​ព្រះ​ក្លែង‌ក្លាយ​ពី​ក្រុង​ណូប។ ពេល​នោះ ក្នុងទឹកដី​អេស៊ីប​នឹង​លែង​មាន​អ្នក​ដឹក​នាំ ហើយ​យើង​នឹង​ធ្វើ​ឲ្យ​មាន​ការ​ភ័យ​ខ្លាច​នៅទឹកដី​អេស៊ីប។
\v 14 ក្រោយមក យើង​នឹង​បំផ្លាញ​ក្រុង​ប៉ាត្រុស យើង​នឹង​ដុត​កម្ទេច​ក្រុង​សូអាន ហើយ​ដាក់​ទោស​ក្រុង​នរ។
\s5
\v 15 ដ្បិត យើង​នឹង​ចាក់កំហឹង​របស់​យើង​លើ​ក្រុង​ស៊ីន ជា​ក្រុង​ដែល​មាន​កំពែង​រឹង‌មាំ​របស់​ទឹកដី​អេស៊ីប យើង​នឹង​ដក​ជីវិត​ប្រជា‌ជន​ដ៏​ច្រើន​នៅ​ក្រុង​នរ។
\v 16 ក្រោយមកយើង​នឹង​ដុត​ទឹកដី​អេស៊ីប ក្រុង​ស៊ីន​នឹង​ភ័យ​តក់‌ស្លុត ក្រុង​នរ​នឹង​ត្រូវ​ខ្មាំង​ឡោម‌ព័ទ្ធ ហើយ​ក្រុង​ណូប​នឹង​ប្រឈរមុខជាមួយខ្មាំងសត្រូវ​​រាល់ថ្ងៃ​។
\s5
\v 17 ពួក​យុវជន​នៅ​ក្រុង​អាវេន និង​ក្រុង​ពីបែ‌សែត នឹងដួល​ស្លាប់​ដោយ​មុខ​ដាវ ហើយ​អ្នក​ក្រុង​ទាំង​នោះ​នឹង​ត្រូវ​ខ្មាំង​កៀរ​យក​ទៅ​ជា​ឈ្លើយ។
\v 18 ក្នុងក្រុង​តាហា‌ពេនេស ថ្ងៃ​ប្រែ​ជា​ងងឹត ពពក​អាប់‌អួ​គ្រប​ដណ្ដប់​ពាស‌ពេញ​ក្រុង នៅពេល​ដែលយើង​បំបាក់​នឹម​របស់​ទឹកដីអេស៊ីប គឺជាពេល​ដែល​អំណាច​អួត‌អាង​របស់​ពួក​គេ​ ត្រូវរលាយ​សូន្យ។
\v 19 យើង​នឹង​ធ្វើ​ទោស​ដោយការជំនុំជម្រះ មកលើ​អេស៊ីប ដូច្នេះ ពួក​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់»។
\s5
\v 20 ក្រោយមក បានចូលមកដល់ នៅ​ក្នុងឆ្នាំ​ទី​ដប់មួយ ខែ​ទី​មួយ ថ្ងៃ​ទី​ប្រាំពីនៃខែនោះ ហើយព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​បាន​មក​ដល់​ខ្ញុំ​ប្រាប់ថា
\v 21 «កូន​មនុស្ស​អើយ យើង​បាន​កាច់​បំបាក់​ដៃ របស់​ផារ៉ោន ដែលជា​ស្ដេចរបស់​អេស៊ីប។ មើល៍! គ្មាន​នរណា​រុំ​របួស ឬ​ដាក់​ថ្នាំ​ឲ្យ ហើយ​ក៏​គ្មាន​នរណា​យក​ក្រណាត់​មក​ចង​អប ដើម្បី​ឲ្យ​ស្ដេច​នេះ​អាច​កាន់​ដាវ​បាន​។
\s5
\v 22 ហេតុ​នោះ ព្រះ‌អម្ចាស់‌ដ៏ជាព្រះបានមាន​ព្រះ‌បន្ទូល​ដូច្នេះ​ ចូរមើល៍ យើង​ទាស់​នឹង​ផារ៉ោន ជា​ស្តេច​ស្រុក​អេស៊ីប។ ដ្បិតយើង​នឹង​បំបាក់​ដៃ​វា​ទាំង​សង​ខាង គឺ​ដៃ​ដែល​នៅ​មាំ និង​ដៃ​ដែល​បាក់​ហើយ​នោះ ហើយយើងនឹងធ្វើឲ្យដាវធ្លាក់ចុះពីដៃ។
\v 23 ក្រោយមក យើង​នឹង​រំលាយ​ជន‌ជាតិ​អេស៊ីប​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា យើង​នឹង​កម្ចាត់‌កម្ចាយ​ពួក​គេ​ឲ្យ​ទៅ​ទឹកដីផ្សេងៗ។
\v 24 យើង​នឹង​ចម្រើន​កម្លាំង​ដៃ​ស្តេច​បាប៊ីឡូន ហើយ​ដាក់​ដាវ​យើង​ទៅ​ក្នុង​ដៃ​ស្តេច តែ​យើង​នឹង​បំបាក់​ដៃ​ទាំង​ពីរ​របស់​ផារ៉ោន។ ហើយ​ស្ដេច​ស្រុក​អេស៊ីប​នឹង​ស្រែក​ថ្ងូរ​នៅ​ចំពោះ​មុខ​ស្ដេច​ទឹកដីបាប៊ី‌ឡូន ជាមួយសេចក្តីស្លាប់ជិតនកដល់​។
\s5
\v 25 ដ្បិតយើង​នឹង​ពង្រឹង​កម្លាំង​របស់​ស្ដេច​ទឹកដី​បាប៊ី‌ឡូន ក្នុងពេលដៃ​របស់​ស្ដេច​ផារ៉ោនទាំងពីបានធ្លាក់ចុះ។ រួចហើយពួក​គេ​នឹង​សឹង​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់ ​ពេល​​យើង​ប្រគល់​ដាវ​របស់​យើង​ឲ្យ​ស្ដេច​ទឹកដីបាប៊ី‌ឡូន ហើយ​ពេល​ស្ដេច​នេះ​លើក​ដាវ​តម្រង់​ទៅ​រក​​អេស៊ីប។
\v 26 ដូច្នេះ យើង​នឹង​រំលាយ​ជន‌ជាតិ​អេស៊ីប​ក្នុង​ចំណោម​ប្រជា‌ជាតិ​ផ្សេងៗ យើង​នឹង​តាមប្រហារ​ពួក​គេ​ទៅ​គ្រប់ទីកន្លែងទាំងអស់។ ហើយ​ពួក​គេ​នឹង​ដឹង​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​»។
\s5
\c 31
\cl ជំពូក ៣១
\p
\v 1 ក្រោយ មកដល់នៅ ក្នុង​ឆ្នាំ​ទី​ដប់មួយ ខែ​ទី​បី ថ្ងៃ​ទី​មួយនៅក្នុងខែនោះ ដែលព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​បាន​មក​ដល់​ខ្ញុំ​ប្រាប់ថា
\v 2 «កូន​មនុស្ស​អើយ ចូរ​ប្រាប់​ដល់​ផារ៉ោន ស្តេច​ប្រទេសអេស៊ីប ហើយនិង​ពួក​បរិវា​នៅជុំវិញសេ្ត យ៉ាងច្រើន ក្នុងភាពធំសម្បើម ​តើអ្នក​ធៀប​ដូច​ជា​អ្វី?
\s5
\v 3 ចូរមើល! អាសុីរីដូច​ជា​ដើម​តាត្រៅ​នៅ​លើ​ភ្នំ​លីបង់ ដែល​បែក​មែក​សាខា និង​មាន​ម្លប់​ដ៏​ត្រជាក់ ហើយដើម​តាត្រៅ​នោះ​លូត​ទៅខាងលើ ចុង​វា​ខ្ពស់​ក៏ខ្ពស់ឡើងដែរ។
\v 4 ទឹក​ទន្លេ​ធ្វើ​ឲ្យ​វា​ដុះខ្ពស់ឡើង ទឹក​នៅ​ទី​ជម្រៅ​ធ្វើ​ឲ្យ​វា​ធំឡើង​។ ហើយ​ទឹកទន្លេនោះដ៏ហូរ​ជុំ‌វិញតំបន់នោះ រួច​បែក​ជា​ដៃ​ទន្លេ ដោយហូរ​ទៅ​ស្រោច​ស្រព ដើម​ឈើ​ទាំង​ប៉ុន្មាន​នៅ​តាមទីវាលដែរ។
\s5
\v 5 ដូច្នេះហើយ ​បាន​ជា​វា​ធំនិងលូត​ខ្ពស់​ជាង អស់​ទាំង​ដើម​ឈើ​នៅ​ទីវាលនោះ និងមែក​វា​ចម្រើន​ជា​ច្រើន​ឡើង ហើយ​ក៏​លូត​ចេញ​វែង ដោយ​មាន​ទឹក​ជា​ច្រើន ដូច្នេះហើយបានជាធ្វើឲ្យបែកមែកកាន់តែច្រើន។
\v 6 អស់​ទាំង​សត្វ​ហើរ​លើ​អាកាស បាន​ធ្វើ​សម្បុក​នៅ​មែក​វា ហើយ​គ្រប់​ទាំង​សត្វ​នៅ​ដី បាន​បង្កើត​កូន​នៅ​ក្រោម​ដើម​វាដែរ។ ហើយប្រជាជាតិនានា ក៏​អាស្រ័យ​នៅ​ក្រោម​ម្លប់របស់​កើមនោះដែរ។
\v 7 ដ្បិត ដោយសារតែសម្រស់ដ៏ស្អាត់និងភាពធំអស្ចារ្យហើយ​មាន​មែក​វែង ដ្បិត​ ឫស​របស់វាបាន​នៅ​ក្បែរផ្លូវ​ទឹក​។
\s5
\v 8 ដើម​តាត្រៅ​នៅដែល​ក្នុង​សួន​របស់​ព្រះ‌ជាម្ចាស់ មិន​អាច​ប្រៀប​ផ្ទឹម​នឹង​វា​បាន​ទេ។ ចំណែកឯ​ដើម​គគីរ ឬ​ដើម​កកោះ ក៏​មិន​អាច​ផ្ទឹម​ស្មើ​នឹង​វា​ដែរ។ គឺគ្មាន​ដើម​ឈើ​ណា​ក្នុង​សួនរបស់​ព្រះ‌ជាម្ចាស់ដែលល្អ​និងមានភាពស្រស់ស្អាត់ដូចវាដែរ។
\v 9 យើង​បាន​តុប‌តែង​វា​ឲ្យ​មាន​មែក​ជា​ច្រើន ដើម​ឈើ​ទាំង​ប៉ុន្មាន​នៅ​ក្នុងសួនអេដែន ដែល​ជា​សួន​របស់​ព្រះ‌ជាម្ចាស់នាំ​គ្នា​ច្រណែន​នឹង​វាណាស់។
\s5
\v 10 ដូច្នេះហើយ យើង​គឺជា​ព្រះ‌ជា‌អម្ចាស់ដ៏ជាព្រះមានបន្ទូលដូច្នេះ​ ដោយព្រោះដើម​តាត្រៅ​នេះ​មាន​កម្ពស់​ខ្ពស់​ណាស់ ចុង​របស់​វា​លូត​ឡើង​កប់​ពពក ហើយ​ចិត្ត​របស់​វា​ក៏​ព្រហើន​ដែរ។
\v 11 ​យើង​បានប្រគល់​វា​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​មេ​ដឹក​នាំ​នៃ​ប្រជា‌ជាតិ​ទាំង‌ឡាយ អ្នក​នោះ​នឹង​ប្រព្រឹត្ត​ចំពោះ​វា តាម​អំពើ​អាក្រក់​របស់​វា។ យើង​បាន​បោះ​បង់​វា​ចោល​ហើយ។
\s5
\v 12 ជន​បរទេស​ដែលជាអ្នក​សាហាវ​ជាង​គេ​ទាំង​អស់​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ បាន​កាប់​ដើម​ឈើ​នោះ រួច​ទុក​ចោល។ មែក​របស់​វា​រលំបាក់​ទៅ​លើ​តំបន់​ភ្នំ និង​ជ្រលង​ភ្នំ​ទាំង​អស់។ ចំណែក​មែក​តូចៗ​របស់​វា​បាក់​ធ្លាក់​ទៅ​តាម​ជ្រោះ​ទាំង‌ឡាយ នៅ​ក្នុង​ទឹកដីនោះ។ ដ្បិតជនជាតិទាំងនោះដែល​នៅ​ផែនដី​នាំ​គ្នា​ចាក​ចេញ​ពី​ម្លប់​របស់​វា ហើយ​បោះ​បង់​វា​ចោល។
\s5
\v 13 សត្វ​ស្លាប​ទាំង​អស់នោះដែលរស់តាមមែកឈើបាក់បែក បាន​នាំ​គ្នា​មក​ទំ​នៅ​តាម​មែក​របស់​វា ហើយ​សត្វ​ផ្សេងឯទៀតដែលនៅទីវាល​ក៏​មក​ស្នាក់​អាស្រ័យ​នៅ តាម​មែក​​របស់​វា​ដែរ។
\v 14 ការទាំងនេះកើតឡើង ដើម្បីកុំ​ឲ្យ​ដើម​ឈើ​ដែល​ដុះក្បែប្រភពទឹកនឹងលូតខ្ពស់ ហើយចាក់ឬសទៅឆ្ងាយជាងដើមឈើដែលខ្ពស់ផ្សេងទៀត ហើយក៏គ្មានដើមណាផ្សេងដែលដុះក្បែប្រភពទឹកអាចលូតខ្ពស់បែបនោះឡើយ។ ពីព្រោះដើមទាំងនោះនឹងត្រូវស្លាប់ ធ្លាក់​ទៅ​បាត​ដី រួម​ជា​មួយ​អស់​អ្នក​ដែល​ចុះ​ទៅ​ក្នុង​រណ្ដៅ។
\s5
\v 15 ព្រះ‌ជា‌អម្ចាស់ដ៏ជាព្រះ​មាន​ព្រះ‌បន្ទូល​ដូច្នេះ នៅ​ថ្ងៃ​ដែល​ដើម​តាត្រៅ​ចុះ​ទៅ​ស្ថាន​មច្ចុរាជ យើង​បាន​ឲ្យ​ធម្ម‌ជាតិ​កាន់​ទុក្ខ។ ព្រោះ​តែ​ដើម​តាត្រៅ​នោះ​ងាប់ យើង​បាន​បិទ​ប្រភព​ទឹក​នៅ​ក្រោម​ដី និង​ទប់​ទឹក​សមុទ្រ។ យើងនឹងរក្សា​ទឹក​ដ៏ធំនេះ ហើយយើង​នឹងនាំភាពសោយសោក​ទៅលើ​ភ្នំ​លីបង់សម្រាប់គាត់។ ដូច្នេះ​ដើមឈឺទាំងអស់នៅទីវាលនឹងកាន់ទុក្ខដោយសារតែវា។
\s5
\v 16 យើង​បាន​ធ្វើ​ឲ្យ​ប្រជា‌ជាតិ​ទាំងនោះ​ញ័រ​រន្ធត់ នៅ​ពេល​ឮ​សម្លេងដើម​តាត្រៅ​នោះ​រលំចុះ ពេល​យើង​ទម្លាក់​វា​ទៅ​ស្ថាន​មច្ចុរាជ​ ជា​មួយ​អស់​អ្នក​ដែល​ធ្លាក់​ក្នុង​រណ្ដៅ។ ដូច្នេះ យើងនឹងធ្វើ ឲ្យដើម​ឈើ​ទាំង​ប៉ុន្មាន​នៅ​អេដែនមានទំនុកចិត្ត ព្រម​ទាំង​ដើម​ឈើដែលតូចៗនៅលើផែនដីផង។​ ការនេះជាជម្រើសដ៏​ល្អ​បំផុត ដែល​ដើមឈើដុះលីបង់​ ដើមឈឺដែលផឹក​ទឹក។
\s5
\v 17 ដ្បិត ដើម​ឈើ​ទាំង​នោះ​ក៏ធ្លាក់​ចុះ​ទៅ​ស្ថាន​មច្ចុរាជ ទៅ​ជា​មួយ​អស់​អ្នក​ដែល​ស្លាប់​ដោយ​មុខ​ដាវ​ដែរ ព្រោះ​ដើម​ឈើ​ទាំង​នោះ​ជា​បក្ស‌សម្ព័ន្ធ ដែល​ស្ថិត​នៅ​ក្រោម​ម្លប់​របស់​ដើម​តាត្រៅ ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ។
\v 18 ក្នុង​ចំណោម​ដើម​ឈើ​នៅ​អេដែន តើ​មាន​ដើម​ណា​រុងរឿង​ឧត្ដុង្គ‌ឧត្ដម​ដូច​អ្នក? ដ្បិត ​យ៉ាង​នេះ​ក្ដី ក៏​អ្នក​នឹង​ត្រូវ​គេ​ទម្លាក់​ទៅ​ក្នុង​រណ្ដៅ​ដូច​ដើម​ឈើ​ឯ​ទៀតៗ​ដែរ អ្នក​នឹង​វិនាស​ជា​មួយ​ពួក​ទមិឡ ជា​មួយ​អស់​អ្នក​ដែល​ស្លាប់​ដោយ​មុខ​ដាវ។ នេះគឺ​ស្ដេច​ផារ៉ោន និង​ប្រជា‌ជន​ដ៏​ច្រើន​ឥត​គណនា​របស់​ខ្លួន នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ដ៏ជាព្រះ»។
\s5
\c 32
\cl ជំពូក ៣២
\p
\v 1 ក្រោយមកវាបានកើតឡើង នៅ​ឆ្នាំ​ទី​ដប់​ពីរ ខែ​ទី​ដប់​ពីរ ថ្ងៃ​ទី​មួយ ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​បាន​មក​ដល់​ខ្ញុំ​ប្រាប់ថា
\v 2 «កូន​មនុស្ស​អើយ ចូរ​ផ្តើម​ពាក្យ​ទំនួញ​ទាក់ទងនឹងផារ៉ោន ជា​ស្តេច​របស់អេសុីប ហើយ​ប្រាប់​ថា ​អ្នក​ប្រៀប​ដូច​ជា​សិង្ហ​ស្ទាវ​របស់​ជនជាតិ​ទាំង​ឡាយ ប៉ុន្តែ អ្នកដូច​ជា​សត្វ​សម្បើម​នៅ​ក្នុង​សមុទ្រ អ្នក​បាន​ធ្លាយ​ចេញ​មក​ជា‌មួយ​ទន្លេ​ ហើយ​បាន​ធ្វើ​ឲ្យ​ទឹក​ខ្វល់​ឡើង​ដោយ​ជើង​អ្នក ព្រម​ទាំង​ឲ្យ​ទន្លេ​របស់​អ្នក​ល្អក់​ដែរ។
\s5
\v 3 ព្រះអម្ចាស់ដ៏ជាព្រះមានព្រះបន្ទូលដូច្នេះ ដូច្នោះយើង​នឹង​បោះ​សំណាញ់​របស់​យើង​ទៅ​លើ​អ្នក ដែលប្រជុំគ្នាមានចំនួនមនុស្សច្រើន ហើយពួក​គេ​នឹងលើលឡើងដោយ​អ្នកជាប់​ក្នុង​សំណាញ់របស់យើង។
\v 4 យើង​នឹង​បោះ​បង់អ្នក​ទៅ​លើ​ដី។ ហើយនឹងបោះអ្នកឲ្យ​នៅ​កណ្ដាល​វាល យើង​នឹង​ឲ្យសត្វ​ត្មាត​មក​ពីមេឃចោម‌រោម​អ្នក ហើយ​ឲ្យ​សត្វ​សាហាវ​ទាំង​អស់​នៅ​លើ​ផែនដី​នឹងស្កប់ចិត្តក្នុងការស៊ី​អ្នកផងដែរ។
\s5
\v 5 ដ្បិត យើង​នឹង​យក​សាច់​អ្នក​ទៅ​ដាក់​នៅ​លើ​ភ្នំ ហើយ​យើងបំពេញ​ជ្រលង​ភ្នំជាមួយដង្កូវពេញសោយសាកសពដែរ។
\v 6 ក្រោយមក យើង​នឹងចាក់​ស្រោច​ឈាមអ្នកនៅលើភ្នំ ហើយតាមស្ទឹង និងគ្រែជាច្រើននឹងពេញទៅដោយឈាមរបស់អ្នក។
\s5
\v 7 ក្រោយពេលយើងពន្លត់ចង្កៀងអ្នក យើង​នឹង​បិតបាំង​ផ្ទៃ​មេឃ​ ឲ្យ​ផ្កាយ​ប្រែ​ជា​ងងឹត យើង​នឹង​ដាក់​ពពកបិត​បាំង​ពន្លឺ​ព្រះ‌អាទិត្យ ហើយ​ឲ្យ​ព្រះ‌ច័ន្ទ​លែង​មាន​ពន្លឺ​ទៀត។
\v 8 ​អស់​ទាំង​តួ​ពន្លឺ​នៅ​លើ​មេឃ យើង​នឹង​ធ្វើឲ្យ​ងងឹត​លើ​អ្នក ហើយយើងនឹងដាក់ភាពងងឹតនៅលើផែនដី នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់‌ដ៏ជាព្រះ។
\s5
\v 9 ដូច្នោះ យើង​នឹងធ្វើឲ្យស្រយុតចិត្តនៃមនុស្សជាច្រើន ក្នុងទឹកដីដែលអ្នកមិនបានដឹង ពេល​យើង​នាំ​ទៅដាក់ក្នុងស្រុក​របស់​អ្នក ទៅ​កណ្ដាល​ប្រជាជាតិ ក្នុង​ទឹកដី​ជាច្រើនទៀតដែល​អ្នក​មិន​បាន​ស្គាល់។
\v 10 យើង​នឹង​ធ្វើ​ឲ្យ​ជនជាតិជា​ច្រើន​​តក់‌ស្លុត ខ្វល់ខ្វាយពីអ្នក។ ស្ដេច​របស់​ពួក​គេភ័យខ្លួន​នឹង​ញ័រ‌រន្ធត់ខ្វល់ខ្វាយពីអ្នក ពេលយើងក្រវីដាវរបស់យើងនៅមុខពួកគេ។ គ្រប់ពេលវេលា គ្រប់គ្នានឹង​ភ័យ​ញាប់‌ញ័រដោយព្រោះតែអ្នក នៅថ្ងៃនៃសេចក្តីស្លាប់របស់អ្នក។
\s5
\v 11 ដ្បិតព្រះ‌អម្ចាស់​ដ៏ជាព្រះមាន​ព្រះ‌បន្ទូល​ដូច្នេះ ដាវ​របស់​ស្ដេច​នៃ​បាប៊ី‌ឡូន​នឹង​ប្រហារ​អ្នក។
\v 12 យើង​នឹង​ធ្វើ​ឲ្យ​ប្រជា‌ជន​ដ៏​ច្រើន​របស់​អ្នក​ស្លាប់​ដោយ​មុខ​ដាវ​របស់​អ្នកចម្បាំង អ្នកចម្បាំងម្នាក់ធ្វើឲ្យប្រជា‌ជាតិ​នានាភ័យខ្លាច។ ចម្បាំងទាំងនេះនឹង​បំបាក់​អំនួត​របស់​ទឹកដីអេស៊ីប ហើយ​បំផ្លាញប្រជាជនរបស់គេទាំងអស់។
\s5
\v 13 ដ្បិតយើង​នឹង​បំផ្លាញ​ហ្វូង​សត្វទាំងអស់ចាប់តាំងពី នៅ​ក្បែរ​ទន្លេទឹកច្រើន ​ជើង​របស់មនុស្សមិនអាចធ្វើ​ឲ្យ​ល្អក់​ទឹក​ទៀត​ហើយ។
\v 14 ក្រោយមក យើង​នឹង​ធ្វើ​ឲ្យ​ទឹក​នៅ​ស្ងប់‌ស្ងៀម ហើយធ្វើ​ឲ្យទន្លេ​ហូរ​​ដូច​ប្រេង នេះ​កឺជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ដ៏ជាព្រះ។
\s5
\v 15 ពេល​យើង​ធ្វើ​ឲ្យ​ទឹកដី​អេស៊ីប ​ក្លាយ​ទៅ​ជាកន្លែងគេបោះបង់ចោល ពេល​ទឹកដីគឺធ្វើនៅកណ្តាលវាលគ្រប់របស់បានពេញ ​ពេល​យើង​ប្រហារ​ប្រជាជនអេស៊ីប​ ពួក​គេ​នឹង​ដឹង​ថា យើង​ពិត​​ព្រះ‌អម្ចាស់។
\v 16 នេះ​ជា​បទ​ទំនួញ​ដែល​ពួកកូនស្រី​នៃជនជាំតិត្រូវ​ស្មូត្រ​នៅ​តាម​ក្រុង​ ពួក​គេ​នឹង​ស្មូត្រ​ទំនួញ​នេះ​ស្រណោះ​ទឹកដី​អេស៊ីប ហើយនៅលើ​ប្រជា‌ជន​​ពួកគេនឹងស្មូត្រ​ទំនួញ​នេះ នេះគឺ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ដ៏ជាព្រះ»។
\s5
\v 17 ក្រោយមកវាកើតឡើង នៅ​ក្នុងឆ្នាំ​ទី​ដប់ពីរ ខែ​ទី​ដប់​ប្រាំ ថ្ងៃ​ទី​ដប់​ប្រាំក្នុងខែនោះ ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​បាន​មក​ដល់​ខ្ញុំប្រាប់​ថា
\v 18 «កូន​មនុស្ស​អើយ ចូរ​យំ​​ស្រណោះ​ប្រជា‌ជន​ដ៏​ច្រើននៅ​អេស៊ីប​ទៅ ហើយ​​ទម្លាក់​ពួកគេចុះ ទាំងក្រុងហើយនិងប្រជាជនអស្ចារ្យនៃ​ប្រជា‌ជាតិ​ទាំងមូល គឺ​ទៅទាបបំផុតនៃផែនដីជា​មួយ​អស់​អ្នក​ដែល​ធ្លាក់ទៅក្នុង​រណ្ដៅ។
\s5
\v 19 តើអ្នកពិតជាស្អាត់ជាងអ្នកណាទាំងអស់? ចូរទៅខាងក្រោមហើយដេកចុះជាមួយអ្នកដែលមិនបានកាត់ស្បែកទៅ។
\v 20 ពួកគេនឹងដូលក្នុងចំណោមអ្នកដែលត្រូវសម្លាប់​ដោយ​​ដាវ។ ដាវ​ហូត​ចេញ​ពី​ស្រោម​ហើយ! ទីក្រុងនេះបានទទួលផ្លែដាវ ពួកគេនឹងប្រហារទីក្រុងនេះ ​ហើយនិងប្រជាជនរបស់គេផង។
\v 21 ពួក​អ្នក​ចម្បាំង​ដ៏​អង់‌អាចនៃស្ថាន​មច្ចុ នឹងប្រកាស់អំពីអេសុីប និង​សម្ពន្ធ‌មិត្ត​របស់​ពួកគេ! ពួកគេត្រូវតែមកទីនេះ! ពួកគេនឹងដេកដូលជាមួយពួកមិនកាត់ស្បែក ជាមួយពួកអ្នកដែលត្រូវបានសម្លាប់ដោយដាវ។
\s5
\v 22 ​អាស្ស៊ីរីនៅទីនោះ ជាមួយ​កង‌ទ័ព​។ ផ្នូរ​ទាហាន​នៅ​ព័ទ្ធ​ជុំ‌វិញ​ពួកគេ ហើយពួកគេទាំងនោះបានសម្លាប់ដោយដាវ។
\v 23 ហើយផ្នូរទាំងអស់នោះគឺជា​របស់​គេ​បាន​ធ្វើ​នៅ​ទី​បំផុត​នៃ​ជង្ហុក​ធំ ជាមួយកងទ័ពរបស់គេ។ ផ្នូររបសគេព័ទ្ធ​ជុំ‌វិញដោយអ្នកដែលបានស្លាប់ គឺ​អ្នកត្រូវ​ដួល​ស្លាប់​ដោយ​ដាវ ជា​ពួក​អ្នក​ដែល​នាំ​ឲ្យ​មាន​សេចក្ដី​ស្ញែង‌ខ្លាចមកលើទឹកដីដែលមនុស្សរស់នៅ។
\s5
\v 24 ​អេឡាំ​គឺនៅទីនោះ ជាមួយប្រជាជនរបស់ខ្លួន។ ផ្នូរជាច្រើនទៀតបាន​នៅ​ជុំ‌វិញ​ផ្នូរ​របស់​គាត់ អ្នកទាំងនោះត្រូវបានសម្លាប់។ គ្រប់​គ្នា​ត្រូវ​ដួល​ស្លាប់​ដោយ​ដាវ ​គឺជាអ្នកដែលបានទៅក្រោមអ្នកដែលមិនកាត់ស្បែកទៅទីដែលទាបបំផុតនៃផែនដី ក៏ជាអ្នកបាននាំការភ័យក្លាយរបស់ពួកគេមកលើទឹកដីដែលគេរស់នៅ ហើយក៏ជាអ្នកនាំមកនូវការអាម៉ាស់ដែរ រួមជាមួយអ្នកដែលបានធ្លាក់ទៅក្នុងរណ្តៅនោះ។
\v 25 ពួកគេរៀបចំរមាលគ្រែរបស់អេឡាំ ហើយនឹងប្រជាជនរបស់គាត់នៅកណ្តាលនៃការប្រហារនោះ ផ្នូររបស់គាត់នៅជុំវិញគាត់។ ពួកគេទាំងអស់គឺមិនបានកាត់ស្បែកត្រូវចាក់ទំលុះដោយដាវ ពីព្រោះពួកគេបាននាំការភ័យខ្លាចមកលើទឹកដីដែលគេរស់នៅ។ ដូច្នោះពួកគេនាំទៅជាមួយការអាម៉ាស់របស់គេ រួមជាមួយគ្នានិងអ្នកដែលបានធ្លាក់ចុះទៅក្នុងរណ្តៅនិងជាមួយចំណោមអ្នកដែលបានសម្លាប់។ អស់អ្នកណាដែលាបានធ្លាក់ទៅក្រោមរណ្តៅ។ អេឡាំគឺនៅក្នុងចំណោមពួកអ្នកដែលបានស្លាប់។
\s5
\v 26 ​មែសេក និង​ទូបាល ព្រម​ទាំងពួកប្រជាជនដ៏នៅទីនោះដែរ! ហើយផ្នូរ​របស់​គេ​នៅ​ព័ទ្ធ​ជុំ‌វិញគេ។ គ្រប់​គ្នា​ជា​មនុស្ស​ដែល​មិន​ទទួល​កាត់​ស្បែក ហើយ​ត្រូវ​ស្លាប់​ដោយ​ដាវ ដ្បិត​គេ​បាន​ធ្វើ​ឲ្យ​មាន​សេចក្ដី​ស្ញែង‌ខ្លាច​ដល់ទឹកដីដែល​គេ​រស់នៅ។
\v 27 ពួកគេ​មិន​បាន​ដេក​ជា‌មួយ​អ្នក​ចម្បាំង ដែល​មិន​កាត់​ស្បែកក្នុង​ពួក​អ្នក​ដែល​ត្រូវ​សម្លាប់ ជា​មនុស្ស​ដែល​បាន​ចុះ​ទៅ​ឯ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ទាំង​កាន់​គ្រឿង​ចម្បាំង​របស់​គេ ព្រម​ទាំង​ដាក់​ដាវ​គេ​កើយ​ក្បាល ហើយ​មាន​អំពើ​ទុច្ចរិត​របស់​គេ​ជាប់​នៅ​ឆ្អឹង​ផង​នោះ​ទេ ដ្បិត​គេ​ជា​ទី​ស្ញែង‌ខ្លាច​ដល់​ពួក​ខ្លាំង​ពូកែ នៅ​ក្នុង​ស្ថាន​របស់​មនុស្ស​រស់។
\s5
\v 28 ប៉ុន្តែអេសុីបអ្នក​ នឹង​ត្រូវ​បាក់​បែក​នៅ​ក្នុង​ពួក​ដែល​មិន​បាន​កាត់​ស្បែក! ហើយ​អ្នកដេក​នៅ​ជា‌មួយ​ពួក​អ្នក​ដែល​ត្រូវ​ស្លាប់​ដោយ​ដាវ​ដែរ។
\v 29 អេដុម​ក៏​នៅ​ទី​នោះ ព្រម​ទាំង​ពួក​ស្តេច និង​ពួកអ្នកដឹកនាំគេផង។ ពួក​អ្នក​ដែល​ទោះ​បើ​ខ្លាំង​ពូកែ​ក៏​ដោយ គង់​តែ​ត្រូវ​ដេក​នៅ​ជា‌មួយ​ពួក​អ្នក​ដែល​ស្លាប់​ដោយ​ដាវ​ដែរ គេ​ត្រូវ​ដេក​នៅ​ជា‌មួយ​ពួក​ដែល​មិន​ទទួល​កាត់​ស្បែក ហើយ​ជា‌មួយ​ពួក​អ្នក​ដែល​ធ្លាក់ទៅក្នុងរណ្តៅដ៏ធំ។
\s5
\v 30 ពួក​អ្នកដឹកនាំទាំងឡាយ​នៃ​ផ្នែក​ខាង​ជើង ពួកគេទាំងអស់ហើយពួក​ស៊ីដូន​ទាំង​អស់​ក៏បានទៅកនលែងដែលពួកគេបាបចាក់ទំលុះ។ ពួកគេមានអំណោចហើយបានធ្វើអ្នកដទៃខ្លាច តែគេ​ពេលនេះពួកគេនៅក្នុងភាពអាម៉ាស់​ ​មិនបានកាត់​ស្បែក រួមជាមួយអ្នក​ដែលបានចាក់ទំលុះ​​ដោយ​ដាវ។ ពួកគេនាំទៅជាមួយការខ្មាស​របស់​ខ្លួន ជា‌មួយ​ពួក​អ្នក​ដែល​ធ្លាក់ទៅក្នុងរណ្តៅដ៏ធំ។
\s5
\v 31 ​ផារ៉ោន​នឹង​ឃើញ​គេ​ដែរ ហើយ​មាន​សេចក្ដី​ក្សាន្ត​ចិត្ត ពី​ដំណើរ​ពួក​កក‌កុញ​របស់​វា គឺ​ផារ៉ោន​នោះ និង​ពួក​កង‌ទ័ព ដែល​ត្រូវ​ស្លាប់​ដោយ​ដាវ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់‌ដ៏ជាព្រះ។
\v 32 ដ្បិត​យើង​បាន​ធ្វើ​ឲ្យ​សេចក្ដី​ស្ញែង‌ខ្លាច​របស់​យើង​កើត​ឡើង​នៅ​ក្នុង​ស្ថាន​របស់​មនុស្ស​រស់ ហើយ​វា​នឹង​ត្រូវ​ផ្តេក​នៅ​កណ្ដាល​ពួក​អ្នក​ដែល​មិន​ទទួល​កាត់​ស្បែក ជា‌មួយ​ពួក​អ្នក​ដែល​ត្រូវ​ស្លាប់​ដោយ​ដាវ​ដែរ គឺ​ផារ៉ោន​នោះ ព្រម​ទាំង​ពួក​កក‌កុញ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់‌ដ៏ជាព្រះ»។
\s5
\c 33
\cl ជំពូក ៣៣
\p
\v 1 ក្រោយមក ព្រះ‌បន្ទូលនៃព្រះអម្ចាស់​មក​ខ្ញុំប្រាប់ថា
\v 2 «កូន​មនុស្ស​អើយ ចូរ​ប្រកាស់​ប្រាប់​ប្រជា‌ជន​របស់​អ្នក ​និយាយទៅគេ ពេល​យើង​នាំ​ដាវ​មក​ប្រហារ​ទឹកដី​​ ហើយប្រជា‌ជន​នៅ​ទឹកដី​​នោះ​ជ្រើស​រើស​យក​នរណា​ម្នាក់​ក្នុង​ចំណោម​ពួក​គេ ឲ្យ​ធ្វើ​ជា​អ្នក​យាម‌ល្បាត។
\v 3 អ្នក​យាមចាំ​មើលដាវ​ចុះមកលើទឹកដី​ គាត់​ផ្លុំ​ស្នែង​ប្រកាស​អាសន្ន​ឲ្យ​ប្រជា‌ជន​ដឹង!
\v 4 ប្រសិនបើមនុស្សបានឮ​សូរ​ត្រែ តែ​មិនបានយកចិត្តទុកដាក់ស្តាប់ ហើយ​ដាវ​មក​សម្លាប់​ជីវិត​ពួកគេ​ បន្ទាប់ឈាម​របស់ម្នាក់ៗ​នឹង​ធ្លាក់​ទៅ​លើ​ក្បាល​គេ​ផងដែរ។
\s5
\v 5 ប្រសិនបើអ្នកណាម្នាក់​បាន​ឮ​សូរ​ត្រែ តែ​មិន​អើពើ​សោះ ដូច្នេះ គេ​នឹង​ជាប់​មាន​ទោស​ចំពោះ​ឈាម​របស់​ខ្លួន​វិញ ដ្បិត​បើ​បាន​អើពើ នោះ​នឹង​បាន​រួច​ជីវិត។
\v 6 ទោះបីជាយ៉ាងណាដ៏ដោយ ប្រសិនបើ​អ្នក​ចាំ​យាម​ឃើញ​ដាវ​មក ហើយ​មិន​ផ្លុំ​ត្រែ​ឲ្យ​បណ្ដា‌ជន​បាន​ដឹង រួច​ដាវ​ក៏​មក​ដល់ យក​ជីវិត​អ្នក​ណា​ចេញ​ពី​ពួក​គេ​ទៅ អ្នក​នោះ​នឹង​ត្រូវ​ស្លាប់​ក្នុង​អំពើ​ទុច្ចរិត​របស់​ខ្លួន តែ​យើង​នឹង​ទារ​ឈាម​របស់​អ្នក​នោះ​ពី​ដៃ​អ្នក​ចាំ​យាម​។
\s5
\v 7 ចំណែក​​អ្នក​វិញ កូន​មនុស្ស​អើយ យើង​បាន​តែង‌តាំង​អ្នក​ឲ្យ​ធ្វើ​ជា​អ្នក​យាម‌ល្បាត សម្រាប់​កូនចៅ​អុីស្រា‌អែល អ្នកនឹងឮពាក្យចេញពីម៉ាត់របស់យើងរំលឹកគេដោយក្នុងនាមយើង។
\v 8 បើ​យើង​និយាយទៅកាន់មនុស្សអាក្រក់ គឺមនុស្សអាក្រក់ អ្នកនោះនឹងត្រូវស្លាប់! ប៉ុន្តែប្រសិនបើមិនបានប្រាប់ការនេះដើម្បីឲ្យពួកមនុស្សអាក្រក់បានដឹងពីផ្លួវរបស់គេទេ ដូច្នេះពួកមនុស្សអាក្រក់នឹងស្លាប់ដោយអំពើបាបរបស់គេ ប៉ុន្តែយើងនឹងគិតគួបំណលឈាមនេះពីដៃរបស់អ្នកវិញ!
\v 9 ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​អ្នក​ប្រាប់​មនុស្ស​អាក្រក់​ឲ្យ​លះ‌បង់​ចោល កិរិយា‌មារយាទ​អាក្រក់​របស់​ខ្លួន តែ​គេ​មិន​ព្រម​លះ‌បង់​ទេ​នោះ គេ​ពិត​ជា​ស្លាប់ ព្រោះ​តែ​អំពើ​បាប​របស់​គេ​ពុំ‌ខាន ចំណែកអ្នក​វិញ​នឹង​រួច​ជីវិត។
\s5
\v 10 ដូច្នោះអ្នក កូនមនុស្សអើយ ចូរប្រាប់កូនចៅ​អុីស្រា‌អែល​ អ្នក​ត្រូវនិយាយដូច្នេះ​ «អំពើ​រំលង និង​អំពើ​បាប​របស់​យើង គ្រប​សង្កត់​លើ​យើង​ហើយ យើង​កំពុង​តែ​រោយ‌រៀវ​ទៅ​ក្នុង​អំពើ​ទាំង​នោះ ដូច្នេះ ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​រស់​នៅ​បាន?»
\v 11 ចូរ​ប្រាប់​គេ​ថា ដូច​ជា​យើង​រស់​នៅ ព្រះ‌អម្ចាស់‌ដ៏ជាព្រះ​បាន​ស្បថ​ថា ប្រាកដ​ជា​យើង​មិន​រីក‌រាយ​ចំពោះ​សេចក្ដី​ស្លាប់​របស់​មនុស្ស​អាក្រក់​ឡើយ គឺ​ចូល​ចិត្ត​ឲ្យ​គេ​លះ​ចោល​ផ្លូវ​របស់​ខ្លួន ហើយ​មាន​ជីវិត​រស់ ចូរ​អ្នក​រាល់​គ្នា​បែរ​មក ចូរ​បែរ​ពី​ផ្លូវ​អាក្រក់​របស់​ខ្លួន​ចុះ! ដ្បិត​ហេតុ​អ្វី​បាន​អ្នក​ស្លាប់ កូនចៅ​អុីស្រា‌អែល​?
\s5
\v 12 ដូច្នេះ កូន​មនុស្ស​អើយ ចូរ​ប្រាប់​ដល់​ជនជាតិអ្នក​ថា សេចក្ដី​សុចរិត ​នៃ​មនុស្ស​សុចរិត​ នឹង​មិនអាចជួយសង្គ្រោះគាត់ ប្រសិនបើគាត់ធ្វើបាប! អាក្រក់​របស់​មនុស្ស​អាក្រក់​វិញ នឹង​មិន​ធ្វើឲ្យគាត់វិនាស បើគាត់ប្រែចិត្តពីអំពើបាប! ​ដ្បិមនុស្ស​សុចរិត​ក៏​មិន​អាច​នឹង​រស់​នៅ ដោយ‌សារ​អំពើ​សុចរិត​របស់​ខ្លួន ប្រសិនបើគាត់ធ្វើបាប។
\v 13 ប្រសិនបើយើង​ប្រាប់​ដល់​មនុស្ស​សុចរិត​ថា «គាត់នឹង​មាន​ជីវិត​រស់​នៅ!» ហើយបើ​គាត់​ទុកចិត្តក្នុងសេចក្ដី​សុចរិត​របស់​ខ្លួន ហើយទៅ​ធ្វើ​អំពើ​ទុច្ចរិត​វិញ នោះ​នឹង​គ្មាន​អ្នក​ណា​នឹក​ចាំ​ពី​អំពើ​សុចរិត​ទាំង​ប៉ុន្មាន​របស់​អ្នក​នោះ​ទេ។ គាត់​នឹង​ស្លាប់​សម្រាប់​អាក្រក់ ដែល​គាត់បាន​ធ្វើ។
\s5
\v 14 ដូច្នេះ ប្រសិនបើ​​យើងនិយាយដល់​មនុស្ស​អាក្រក់​ «អ្នក​នឹង​ត្រូវ​ស្លាប់ជាពិត» បើ​គេ​បែរ​ចេញ​ពី​អំពើ​បាប​របស់​ខ្លួន ទៅ​ប្រព្រឹត្ត​សេចក្ដី​ដែល​ទៀង​ត្រង់ ហើយ​ត្រឹម‌ត្រូវ​វិញ
\v 15 ប្រសិនបើ​មនុស្ស​អាក្រក់​នោះ នឹង​ប្រគល់​របស់​បញ្ចាំ​ដល់​ម្ចាស់​វិញ ហើយ​ប្រគល់​របស់​ដែល​ខ្លួន​បាន​លួច​ទៅ​វិញ​ដែរ ព្រម​ទាំង​ដើរ​តាម​អស់​ទាំង​ច្បាប់​ដែលផ្តល់ជីវិត​ ហើយមិន​ប្រព្រឹត្ត​ទុច្ចរិត​ទៀត នោះ​គេ​នឹង​បាន​រស់ ឥត​ត្រូវ​ស្លាប់​ទេ។
\v 16 ​គ្មាន​អ្នក​ណា​នឹក​ចាំ​ពី​អំពើ​បាប​ទាំង​ប៉ុន្មាន ដែលគាត់​​បាន​ប្រព្រឹត្ត ឲ្យ​ទាស់​នឹង​ខ្លួន​ទៀត​ឡើយ ដ្បិត​គេ​បាន​ប្រព្រឹត្ត​តាម​សេចក្ដី​ទៀង​ត្រង់​ត្រឹម‌ត្រូវ​ហើយ គេ​នឹង​មាន​ជីវិត​រស់​នៅ!
\s5
\v 17 ប៉ុន្តែ ប្រជាជនអ្នកបាននិយាយថា «ផ្លូវ​របស់​ព្រះ‌អម្ចាស់​មិន​ត្រឹម​ត្រូវ​ទេ!» ប៉ុន្តែ គឺ​ផ្លូវ​របស់​គេ​ទេ​តើ​ដែល​មិន​ត្រឹម​ត្រូវ!
\v 18 កាល​ណា​មនុស្ស​សុចរិត​បែរ​ចេញ​ពី​សេចក្ដី​សុចរិត​របស់​ខ្លួន ទៅ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​វិញ នោះ​គេ​នឹង​ត្រូវ​ស្លាប់​ដោយ​ព្រោះ​អំពើ​នោះ។
\v 19 ពេល​មនុស្ស​អាក្រក់​បែរ​ចេញ​ពី​សេចក្ដី​អាក្រក់​របស់​ខ្លួន ទៅ​ប្រព្រឹត្ត​តាម​សេចក្ដី​ទៀត​ត្រង់ ហើយ​ត្រឹម‌ត្រូវ​វិញ នោះ​គេ​នឹង​រស់​នៅ​ដោយ‌សារ​អំពើ​នោះ។
\v 20 ប៉ុន្តែ អ្នក​រាល់​គ្នា​ថា «ផ្លូវ​របស់​ព្រះ‌អម្ចាស់​មិន​ត្រឹម​ត្រូវ​ទេ!» ពួក​វង្ស​អុីស្រា‌អែល​អើយ យើង​នឹង​ជំនុំ‌ជម្រះ​អ្នក​រាល់​គ្នា​តាម​ផ្លូវ​របស់​អ្នក​រៀង​ខ្លួន!»
\s5
\v 21 ការនេះកើតឡើង នៅ​ថ្ងៃ​ប្រាំ ខែ​ទី​ដប់ ឆ្នាំ​ទីដប់​ពីរ ដែល​គេ​បាន​ចាប់​យើង​នាំ​ទៅ​ជា​ឈ្លើយ នោះ​មាន​ម្នាក់​ដែល​រត់​រួច​ពី​ក្រុង​យេរូ‌សាឡឹម បាន​មក​ដល់​ខ្ញុំ​ប្រាប់​ថា «គេ​ចាប់​ទី​ក្រុង​បាន​ហើយ!»
\v 22 ព្រះ‌ហស្ត​នៃ​ព្រះ‌អម្ចាស់​បាន​ស្ថិត​នៅ​លើ​ខ្ញុំ នៅ​ពេល​ល្ងាច មុន​ដែល​អ្នក​រត់​រួច​បាន​មក​ដល់ ព្រះ‌អង្គ​ក៏​បើក​មាត់​ខ្ញុំ ចាំ​តែ​អ្នក​នោះ​មក​ដល់​នៅ​ពេល​ព្រឹក ដូច្នេះមាត់​ខ្ញុំ​បាន​បើក​ឡើង ​ខ្ញុំនឹង​មិន​នៅស្ងៀម​ទៀត​ឡើយ!
\s5
\v 23 ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​បាន​មក​ដល់​ខ្ញុំ​ថា៖
\v 24 «កូន​មនុស្ស​អើយ ពួក​អ្នក​ដែល​អាស្រ័យ​នៅ​កន្លែង​បាក់​បែក ក្នុង​ទឹកដី​អុីស្រា‌អែល គេ​ថា លោក​អ័ប្រា‌ហាំ​ជា​មនុស្ស​តែ​ម្នាក់​ទេ ហើយ​លោក​បាន​ទទួល​ទឹកដី​​នេះ​ទុក​ជា​មរតក ប៉ុន្តែ​យើង​រាល់​គ្នា​មាន​គ្នា​ច្រើន! ទឹកដីនេះ​ក៏​បាន​ប្រគល់​មក​យើង​ទុក​ជា​សម្បត្តិ។
\s5
\v 25 ដូច្នេះហើយ ចូរ​ប្រាប់​គេ​ថា ព្រះ‌អម្ចាស់‌ដ៏ជាព្រះមាន​ព្រះ‌បន្ទូល​ដូច្នេះ អ្នក​រាល់​គ្នា​បានផឹក​ឈាម ក៏​ងើប​ភ្នែក​មើល​ទៅ​រូប​ព្រះ​ទាំង​ប៉ុន្មាន​របស់​អ្នក​រាល់​គ្នា ហើយ​អ្នកបានបង្ហូរឈាមមនុស្ស។ តើ​អ្នក​​នឹង​ចាន់កាប់ទឹកដីនេះឬ?
\v 26 អ្នក​រាល់​គ្នា​ពឹង​តែ​ដាវ​របស់​អ្នក ក៏​ប្រព្រឹត្ត​ការ​គួរ​ស្អប់​ខ្ពើម ម្នាក់ៗប្រមាថប្រពន្ធ​របស់​អ្នក​ជិត​ខាង​អ្នក​រៀង​ខ្លួន។ តើ​អ្នក​រាល់​គ្នា​នឹង​បានទឹកដី​នេះ​ឬ?
\s5
\v 27 អ្នក​ត្រូវ​ប្រាប់​ដល់​គេ​ដូច្នេះ​ថា ព្រះ‌អម្ចាស់‌ដ៏ជាព្រះអម្ចាស់​ស្បថ​ថា ដូច​ជា​យើង​រស់​នៅ នោះ​ប្រាកដ​ជា​ពួក​អ្នក​ដែល​អាស្រ័យ​នៅ​កន្លែង​បាក់​បែក​នេះ នឹង​ដួល​ដោយ​ដាវ ហើយ​អ្នក​ណា​ដែល​នៅ​ឯ​ទី​វាល យើង​នឹងឲ្យ​សត្វ​ព្រៃ​ហែក​ស៊ី ហើយ​ពួក​អ្នក​ដែល​នៅ​ក្នុង​ទី​មាំ‌មួន និង​ក្នុង​រអាង​ភ្នំ គេ​នឹង​ស្លាប់​ដោយ​អាសន្ន‌រោគ។
\v 28 ក្រោយមក យើង​នឹង​ធ្វើ​ឲ្យ​ទឹកដី​នេះ​ស្ងាត់​ជ្រងំ ហើយ​ជា​ទី​ស្រឡាំង‌កាំង នោះ​សេចក្ដី​ឆ្មើង‌ឆ្មៃ​នៃ​អំណាច​វា​នឹង​ផុត​ទៅ ហើយ​ភ្នំ​ទាំង​ឡាយ​របស់​អុីស្រា‌អែល នឹង​ត្រូវ​ចោល​ស្ងាត់​នៅ​ឥត​មាន​អ្នក​ណា​ដើរ​កាត់​ឡើយ។
\v 29 ដូច្នោះពួកគេ​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌អម្ចាស់​​ ក្នុង​កាល​ដែល​យើង​បាន​ធ្វើ​ឲ្យ​ទឹកដី​នេះ​ស្ងាត់​ជ្រងំ ហើយ​ជា​ទី​ស្រឡាំង‌កាំង ដោយ​ព្រោះ​អំពើ​គួរ​ស្អប់​ខ្ពើម ដែល​គេ​បាន​ធ្វើ។
\s5
\v 30 សម្រាប់អ្នក កូន​មនុស្ស​អើយ ពួក​ជនជាតិ​របស់អ្នក ពួកគេ​និយាយ​គ្នា​ពី​អ្នក​នៅ​ក្បែរ​កំផែង ហើយ​នៅ​មាត់​ទ្វារ​ផ្ទះ គេ​និយាយ​គ្នា គឺ​គ្រប់​គ្នា​និយាយ​នឹង​បង‌ប្អូន​ខ្លួន​ថា ចូរ​យើង​ទៅ​ស្តាប់​ព្រះ‌បន្ទូល ដែល​បានថ្លែងមក​ពី​ព្រះ‌អម្ចាស់​!
\v 31 ដូច្នោះនឹងមានមនុស្សជាច្រើនមក​រក​អ្នក ដូច​គេ​ធ្លាប់ធ្វើពី​មុន ហើយ​គេ​អង្គុយ​នៅ​មុខ​អ្នក ហើយក៏​ស្តាប់​អស់​ទាំង​ពាក្យ​របស់​អ្នក តែ​គេមិនធ្វើតាម​ពាក្យទាំងនោះទេ។ ដ្បិត​បបូរ​មាត់​គេ​សម្ដែង​ចេញ​ជា​សេចក្ដី​ តែ​ចិត្ត​គេ​ដេញ​រក​កម្រៃ​ដែលមិនត្រឹមត្រូវដល់​ខ្លួន​វិញ។
\s5
\v 32 ដ្បិត ​អ្នក​គឺដូច​ជា​បទ​ចម្រៀង​ដ៏​ពី​រោះ​ដល់ពួកគេ​ ហើយមាន​សំឡេងយ៉ាង​ល្អ ហើយ​ក៏ចេះ​លេង​ភ្លេង​ខ្សែ​យ៉ាង​ប្រសប់​ ដ្បិត​គេ​ស្តាប់​អស់​ទាំង​ពាក្យ​របស់​អ្នក ប៉ុន្តែ មិន​ប្រព្រឹត្ត​តាម​ទេ។
\v 33 ដូច្នេះ ពេល​ណា​ការ​នេះ​កើត​មក មើល៍! នោះ​គេ​នឹង​ដឹង​ថា មានព្យាការី​បាន​នៅ​ក្នុង​ពួក​គេ​»។
\s5
\c 34
\cl ជំពូក​ ៣៤
\p
\v 1 ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​បាន​មក​ដល់​ខ្ញុំ​ថា
\v 2 «កូន​មនុស្ស​អើយ ចូរ​ថ្លែង​ទំពាក្យ​ទាស់​នឹង​ពួក​គង្វាល​នៃ​ជនជាតិ​អុីស្រា‌អែល​ចុះ ត្រូវ​ថ្លែង​ពាក្យ​ប្រាប់​គេ គឺ​ពួក​គង្វាល​នោះ​ថាព្រះ‌អម្ចាស់‌ដ៏ជាព្រះ​មាន​ព្រះ‌បន្ទូល​ដូចនេះ វេទនា​ដល់​ពួក​គង្វាល​នៃ​ជនជាតិអុីស្រា‌អែល ដែល​ឃ្វាល​តែ​ខ្លួន​អ្នក។ តើ​មិន​ត្រូវ​ឲ្យ​ពួក​គង្វាល​នោះ ឃ្វាល​ហ្វូង​ចៀម​ទេ​ឬ?
\v 3 អ្នក​រាល់​គ្នា​ស៊ី​ខ្លាញ់ ហើយ​ស្លៀក‌ពាក់​ដោយ‌សារ​រោម​វា។ អ្នក​សម្លាប់​សត្វ​បំប៉ន​ដែរ។ អ្នក​មិន​បានឃ្វាល​ហ្វូង​ចៀម​ទេ។
\s5
\v 4 អ្នក​រាល់​គ្នា​មិន​បាន​ចម្រើន​កម្លាំង ដល់​សត្វ​ណា​ដែល​អន់​កម្លាំង ហើយ​សត្វ​ណា​ដែល​ឈឺ មិន​បាន​មើល​ឲ្យ​ជា​ទេ ណា​ដែល​បាក់​ជើង អ្នក​មិន​បាន​រុំ​អប ណា​ដែល​ត្រូវ​កម្ចាត់‌កម្ចាយ អ្នក​មិន​បាន​នាំ​មក​វិញ ហើយ​ណា​ដែល​វង្វេង ក៏​មិន​បាន​ស្វែង​រក​ដែរ។
\v 5 ក្រោយមក អ្នក​រាល់​គ្នា​បាន​គ្រប់‌គ្រង​លើ​វា ដោយ​កម្លាំង ហើយ​តឹង‌រ៉ឹង​វិញ។ ដូច្នេះ វា​ត្រូវ​កម្ចាត់‌កម្ចាយ​ទៅ ដោយ​ព្រោះ​ឥត​មាន​គង្វាល វា​ត្រឡប់​ជា​អាហារ​ដល់​អស់​ទាំង​សត្វ​ព្រៃ ហើយ​ត្រូវ​ខ្ចាត់‌ខ្ចាយ​អស់​ទៅ។
\v 6 ហ្វូង​ចៀម​របស់​យើង​បាន​ដើរ​ចុះ​ឡើង នៅ​លើ​អស់​ទាំង​ភ្នំ​ធំ និង​ភ្នំ​តូច​ទាំង​ប៉ុន្មាន ហ្វូង​ចៀម​របស់​យើង​ត្រូវ​កម្ចាត់‌កម្ចាយ នៅ​ពេញ‌ពាស​លើ​ផែន‌ដី។ អត់មាន​អ្នក​ណា​ទៅ​​ស្វែង​រក​ពួកវា​ទេ។
\s5
\v 7 ហេតុ​នោះ ពួក​គង្វាល​រាល់​គ្នា​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​
\v 8 ដូច​ជា​យើង​រស់​នៅព្រះ‌អម្ចាស់‌ដ៏ជាព្រះជាម្ចាស់ ព្រះ‌អង្គ​ស្បថ​ថាដោយព្រោះ​ហ្វូង​ចៀម​យើង​ក្លាយ​ទៅ​ជា​រំពា ហើយ​ត្រឡប់​ទៅ​ជា​អាហារ​ដល់​អស់​ទាំង​សត្វ​ព្រៃ ដោយ​ឥត​មាន​គង្វាល ហើយ​ដោយ​ព្រោះ​គង្វាល​ទាំង​ប៉ុន្មាន​របស់​យើង មិន​បាន​ស្វះ‌ស្វែង​រក​ចៀម​យើង គឺ​បាន​ឃ្វាល​តែ​ខ្លួនឯង អត់មានអ្នកឃ្វាល​ហ្វូង​ចៀម​យើង​ទេ។
\s5
\v 9 ដូច្នេះហើយ ពួកអ្នក​គង្វាល​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
\v 10 ព្រះ‌អម្ចាស់‌ដ៏ជាព្រះ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ ចូរមើល៍! យើង​ទាស់​នឹង​ពួក​អ្នក​គង្វាល ហើយ​យើង​នឹង​យកចៀម​របស់យើង​ពី​ដៃពួក​គេមកវិញ។ បន្ទាប់មក យើង​នឹង​មិនអនុញាតិឲ្យពួកគេមកឃ្វាលហ្វូងចៀមរបស់យើងទៀតឡើយ ហើយពួកដ៏នឹងមិនអាចបន្តធ្វើជាអ្នកគង្វាល បាប់តាំងពីយើងយកចៀមយើងពីម៉ាត់របស់គេ ដូច្នេះចៀមយើងនឹងមិនក្លាយជាអាហាររបស់គេទៀតឡើយ។
\s5
\v 11 ដ្បិត​ព្រះ‌អម្ចាស់‌ដ៏ជាព្រះ​មាន​ព្រះ‌បន្ទូល​ដូច្នេះ ចូរមើល! យើង គឺ​យើង​នេះ​ហើយ នឹង​ស្វែង​រក​ចៀម​របស់​យើង
\v 12 ដូចគង្វាល​តែង​មើល​ហ្វូង​ចៀម​ខ្លួន នៅ​ថ្ងៃ​ដែល​គេ​នៅ​ជា‌មួយ​ហ្វូង​ចៀម​ដែល​ខ្ចាត់‌ខ្ចាយ​ជា​យ៉ាង​ណា។ នោះ​យើង​នឹង​ថែ​មើល​ហ្វូង​ចៀម​របស់​យើង ហើយ​ជួយ​ឲ្យ​វា​រួច​ចេញ​ពី​គ្រប់​កន្លែង​ដែល​វា​ត្រូវ​កម្ចាត់‌កម្ចាយ​នោះ នៅ​ថ្ងៃ​ដែល​មេឃ‌មីរ​ស្រទំ ហើយ​ងងឹត​យ៉ាង​នោះ​ដែរ។
\v 13 ក្រោយមក យើង​នឹង​នាំ​វា​រាល់​គ្នា​ចេញ​ពី​ជនជាតិទាំង​នោះ ហើយ​ប្រមូល​វា​ពី​គ្រប់​ទាំង​ទីកន្លែ រួច​នាំ​ចូល​ទៅ​ក្នុង​ទឹកដី​របស់​វា​វិញ។ យើង​នឹង​ឃ្វាល​វា​នៅ​លើ​ភ្នំ​នៃ​ទឹកដី​​អុីស្រា‌អែល ហើយ​តាម​ផ្លូវ​ទឹក និង​នៅ​គ្រប់​ទាំង​កន្លែង​ដែល​មាន​មនុស្ស​នៅ​ក្នុង​ទឹកដី​​នោះ។
\s5
\v 14 យើង​នឹង​ឃ្វាល​វា​នៅ​ទី​វាល​ល្អ ហើយ​ក្រោល​វា​នឹង​នៅ​លើ​ភ្នំ​ខ្ពស់ៗ​នៃ​ទឹកដី​អុីស្រា‌អែល នៅ​ទី​នោះ​វា​នឹង​ដេក​ចុះ​ក្នុង​ក្រោល​យ៉ាង​ល្អ ហើយ​នឹង​រក​ស៊ី​នៅ​វាល​ដ៏​ល្អ នៅ​លើ​អស់​ទាំង​ភ្នំ​នៃ​ទឹកដី​អុីស្រា‌អែលផង​ដែរ។
\v 15 ​យើងខ្លួនឯង​នឹង​ធ្វើ​ជា​គង្វាល​ដល់​ហ្វូង​ចៀម​របស់​យើង ហើយ​យើង​នឹង​ឲ្យ​វា​ដេក នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់‌ដ៏ជាព្រះ។
\v 16 យើង​នឹង​ស្វែង​រក​សត្វ​ណា​ដែល​វង្វេង​បាត់ ហើយ​នាំ​សត្វ​ណា​ដែល​ត្រូវ​ប្រដេញ​ឲ្យ​មក​វិញ សត្វ​ណា​ដែល​បាក់​ជើង យើង​នឹង​រុំ​អប​ឲ្យ ហើយ​យើង​នឹង​ចម្រើន​កម្លាំង​ដល់​សត្វ​ណា​ដែល​ឈឺ តែ​សត្វ​ណា​ដែល​ធាត់ ហើយ​មាន​កម្លាំង យើង​នឹង​បំផ្លាញ​វា​ចោល គឺ​យើង​នឹង​ឃ្វាល​វា​ដោយ​យុត្តិធម៌។
\s5
\v 17 ដូច្នោះអ្នកគឺជាហ្វូង​របស់​យើង​អើយ នេះគឺជាព្រះ‌អម្ចាស់‌ដ៏ជាព្រះមាន​ព្រះ‌បន្ទូល​ពី​អ្នក​ដូច្នេះ ចូរមើល! យើង​នឹង​ជំនុំ‌ជម្រះរវាង​ចៀម​នឹង​ចៀម ហើយ​រវាង​ចៀម​ឈ្មោល​នឹង​ពពែ​ឈ្មោល​ផង។
\v 18 តើ​ស៊ី​ស្មៅ​ល្អដែលនៅ​ទី​វាល​មិនគ្រប់សម្រាប់អ្នក បាន​ជា​អ្នក​ជាន់​ឈ្លី​ស្មៅ​ដែល​នៅ​សល់ ហើយ​ដែល​អ្នក​រាល់​គ្នា​បាន​ផឹក​ទឹក​ថ្លា​នោះ បាន​ជា​អ្នក​ទៅ​កកូរ​ឡើង​ឲ្យ​ល្អក់ ដោយ​ជើង​ដូច្នេះ?
\v 19 ចំណែក​ហ្វូង​ចៀម​របស់​យើង តើវា​ត្រូវ​ស៊ី​ស្មៅ ដែល​អ្នក​រាល់​គ្នា​ជាន់​ឈ្លី ហើយ​ផឹក​ទឹក​ដែល​អ្នក​បាន​ធ្វើ​ឲ្យ​ល្អក់​បានទេ?
\s5
\v 20 ហេតុ​នោះហើយ ព្រះ‌អម្ចាស់‌មាន​ព្រះ‌មានព្រះបន្ទូល​ការនេះដល់ពួកវា មើល! យើងខហលួនឯង នឹង​ជំនុំ‌ជម្រះ​រវាង​ចៀម​ធាត់​នឹង​ចៀម​ស្គម
\v 21 ដ្បិត ​អ្នក​រាល់​គ្នា​តែង‌រុញគេចេញដោយយក​ស្មា​ទៅ​បុក ហើយ​ប្រើ​ស្នែង​បុះ​ចៀម​ដែល​ខ្សោយៗ រហូត​បាន​កម្ចាត់‌កម្ចាយ​គេ​ទៅ​បាត់អស់ពីទឹកដី។
\s5
\v 22 យើង​នឹង​ជួយ​សង្គ្រោះ​ហ្វូង​ចៀម​របស់​យើង នោះ​វា​នឹង​លែងក្លាយ​ជា​រំពា​ទៀត ហើយ​យើង​នឹង​ជំនុំ‌ជម្រះ​រវាង​ចៀម​នឹង​អ្នកផ្សេង!
\v 23 យើង​នឹង​តាំង​គង្វាល​តែ​មួយ ឲ្យ​ថែ​មើល​វា អ្នក​នោះ​នឹង​ឃ្វាល​វា គឺ​ដាវីឌ ជា​អ្នក​បម្រើ​របស់​យើង គាត់​នឹង​កៀង​នាំ​វា​ទៅ​ឲ្យ​ស៊ី ហើយ​ធ្វើ​ជា​គង្វាល​ដល់​ហ្វូង។
\v 24 ដ្បិតយើង​នេះ គឺ​ព្រះអម្ចាស់​នឹងជា​ព្រះជាម្ចាស់​របស់​វា​រាល់​គ្នា ហើយ​ដាវីឌ ជា​អ្នក​បម្រើ​របស់​យើង និង​ធ្វើ​ជា​ចៅ‌ហ្វាយ​លើ​គេ គឺ​យើង​នេះ ជា​ព្រះ‌អម្ចាស់ យើង​បាន​ប្រកាសបែបនេះ។
\s5
\v 25 បន្ទាប់មក យើង​នឹង​តាំង​សញ្ញា​ដែល​ផ្ដល់​សេចក្ដី​សុខ​សាន្ត​ជា​មួយ​ពួកគេ ហើយ​នឹង​ធ្វើ​ឲ្យ​សត្វ​កំណាច​ផុត​ចេញ​ពី​ទឹកដី​​វា​ទៅ ដូច្នេះ វា​នឹង​អាស្រ័យ​នៅ​ទី​រហោ‌ស្ថាន​ដោយ​សុខ‌សាន្ត ហើយ​ដេក​នៅ​ក្នុង​ព្រៃ​ផង។
\v 26 យើង​នឹង​ព្រះពរដល់គេ ព្រម​ទាំង​ទី​កន្លែង​នៅ​ជុំ‌វិញ​ភ្នំ​តូច​របស់​យើង ដ្បិតយើង​នឹង​បង្អុរ​ឲ្យ​ភ្លៀង​ធ្លាក់​មក​តាម​រដូវ​កាល។ ការនោះ​នឹង​មាន​ព្រះ‌ពរ​ធ្លាក់​មក។
\v 27 ក្រោយមក ដើម​ឈើ​នៅ​ផែន‌ដី​នឹង​បង្កើត​ផ្លែ ហើយ​ដី​នឹង​បាន​ផល​ចម្រើន វា​រាល់​គ្នា​នឹង​នៅ​ក្នុង​ស្រុក​របស់​ខ្លួន ដោយ​សុខ‌សាន្ត ហើយ​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌អម្ចាស់​ពិតម៉ែន ក្នុង​កាល​ដែល​យើង​បាន​បំបាក់​នឹម​ចេញ​ពី​វា ហើយ​បាន​ជួយ​ឲ្យ​វា​រួច​ពី​កណ្ដាប់​ដៃ​នៃ​ពួក​អ្នក​ដែល​ចាប់​វា​ទៅ​ប្រើ។
\s5
\v 28 ពួកគេ​នឹង​មិន​បានជាក្តីវិនាសដល់​ជនជាតិដ៏ទៃឡើយ ហើយ​សត្វ​ព្រៃ​នៅ​ផែន‌ដី​ក៏​មិន​ហែក​ពួកគេស៊ី​ដែរ គឺគេនឹង​នៅ​ដោយ​សុខ‌សាន្ត ឥត​មាន​អ្នក​ណា​បំភ័យ​ឡើយ។
\v 29 ដ្បិតយើង​នឹង​ធ្វើ​ឲ្យ​មាន​ដំណាំ​មួយ​យ៉ាង​ល្បី​ល្បាញ​កើត​ឡើង នោះ​ពួកគេរាល់​គ្នា​នឹង​មិន​ត្រូវ​សាប‌សូន្យ​ទៅ ដោយ​អំណត់​នៅ​ក្នុង​ទឹកដី​​ឡើយ ក៏​មិន​ត្រូវ​រង​ទ្រាំ​សេចក្ដី​ខ្មាស​នៃ​អស់​ទាំង​ជនជាតិផ្សេង​ដែរ។
\s5
\v 30 បន្ទាប់មក ពួកគេនឹងដឹងថាយើងជាព្រះអម្ចាស់គឺជាព្រះជាម្ចាស់របស់ពួកគេ និងគង់នៅជាមួយពួកគេ។ ពួកគេជារាស្រ្តរបស់យើងទាំងទឹកដីអុីស្រា‌អែលផង​ នេះ​ជា​ព្រះ‌បន្ទូល​នៃព្រះ‌អម្ចាស់‌។
\v 31 ដ្បិតអ្នក​រាល់​គ្នា​ដែល​ជា​ហ្វូង​ចៀម​របស់​យើង គឺ​ជា​ហ្វូង​ចៀម​នៅ​ទី​ឃ្វាល​របស់​យើង អ្នក​រាល់​គ្នា​ជា​មនុស្ស ហើយ​យើង​ជា​ព្រះ​របស់​អ្នក នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់‌ដ៏ជាព្រះ»។
\s5
\c 35
\cl ជំពូក ៣៥
\p
\v 1 ក្រោយមក ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់បាន​មក​ដល់​ខ្ញុំ​
\v 2 «កូន​មនុស្ស​អើយ ចូរ​ងើយមុខ​ឡើងរួចទាស់​នឹង​ស្រុក​ភ្នំ​សៀរ ចូរ​ថ្លែងទំនាយ​ទាស់​នឹង​ពួកគេថា។
\v 3 និយាយទៅវា ព្រះ‌អម្ចាស់‌ដ៏ជាព្រះ​មាន​ព្រះ‌បន្ទូល​ដូច្នេះ មើល! ទឹកដី​​ភ្នំ​សៀរ​អើយ យើង​ទាស់​នឹង​អ្នក យើង​នឹង​លូក​ដៃ​យើង​ទៅ​លើ​អ្នក ព្រម​ទាំង​ធ្វើ​ឲ្យ​អ្នក​ទៅ​ជា​ស្ងាត់​ជ្រងំ ហើយ​ភ័យខ្លាច។
\s5
\v 4 យើង​នឹង​ធ្វើឲ្យ​ទី​ក្រុង​ទាំងឡាយ​របស់​អ្នក​ខូច‌អស់ ហើយ​អ្នក​ខ្លួនឯងនឹង​ត្រូវ​ចោល​ស្ងាត់ ក្រោយមក​អ្នក​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌អម្ចាស់។
\v 5 ពី​ព្រោះ​អ្នក​បានធ្វើជាសត្រូវដល់​កូន​ចៅ​អុីស្រា‌អែល​ ហើយអ្នកបានរួញពួកគេទៅក្នុងក្រោមដៃនៃ​ដាវ នៅ​ក្នុងពេលនៃទុកព្រួុយ ​ក្នុងពេលការជំនុំជម្រះរបស់ពួកគេាបានកើតឡើងយ៉ាងធំបំផុត។
\v 6 ដូច្នោះហើយ ដូច​ជា​យើង​រស់​នៅព្រះ‌អម្ចាស់‌ដ៏ជាព្រះ​មានព្រះបន្ទួលបែបនេះ យើង​នឹង​ត្រៀម​អ្នក​ទុក​សម្រាប់បង្ហូរឈាម ហើយ​ឈាម​នឹង​ដេញ​តាម​អ្នក! តាំងពី​អ្នក​មិន​បាន​ស្អប់​ឈាម​ ហើយ​ឈាម​នឹង​ដេញ​តាម​អ្នក​។
\s5
\v 7 ​យើង​នឹង​ធ្វើ​ឲ្យ​ភ្នំ​សៀរ​ទៅ​ជា​ទី​ ស្ងាត់​ជ្រងំ ​ពេល​យើង​បានកាត់វាចេញនោះ អ្នកណាដែលដើរឆ្លង​កាត់ ហើយ​ត្រឡប់​មក​វិញ ម្តងទៀត។
\v 8 ក្រោយមក យើង​នឹង​​ឲ្យភ្នំរបស់វាពេញទៅ​ដោយ​មនុស្ស​សម្លាប់។ តាម​ភ្នំ​តូចរបស់អ្នក ហើយ​ច្រក​ភ្នំ​ហើយ​នៅ​ក្នុង​ផ្លូវ​ទឹក​របស់អ្នកផង ពួក​អ្នក​ដែល​ត្រូវ​ស្លាប់​ដោយ​ដាវ។
\v 9 យើង​នឹង​ធ្វើ​ឲ្យ​អ្នក​នៅ​ស្ងាត់‌ច្រៀប​ជា‌និច្ច​។ ទី​ក្រុង​ទាំង​​របស់​អ្នក​នឹង​គ្មាន​មនុស្ស​ណា​នៅ​ទេ តែ​អ្នក​​នឹង​ដឹង​ថា យើង​នេះ​ជាព្រះ​អម្ចាស់។
\s5
\v 10 អ្នកបាននិយាយ​ថា «ជនជាតិ​ទាំង​ពីរ និង​ទឹកដី​​ទាំង​ពីរ​នោះ នឹងក្លាយជារបស់​យើង ហើយយើង​នឹង​កាន់កាប់​​ជា​របស់​យើង» ទោះ​បើ​ពេលព្រះ‌អម្ចាស់​គង់​នៅ​ទី​នោះ​ក៏​ដោយ។
\v 11 ដូច្នេះហើយ នេះគឺ​ជា​​ព្រះ‌អម្ចាស់ដ៏ជាព្រះបានមានបន្ទូលថា យើង​នឹង​ធ្វើ​តាម​កំហឹង​របស់​អ្នក ហើយ​តាម​សេចក្ដី​ច្រណែន​ដែល​អ្នក​បាន​ស្អប់ដល់អុីស្រាអែល ហើយយើងនឹងបង្ហាញខ្លួនយើងដល់ពួកគេ នៅពេលយើងជំនុំជម្រះអ្នក។
\s5
\v 12 ដូច្នេះ អ្នក​នឹង​ដឹង​ថា យើង​នេះ​គឺ​ព្រះ‌អម្ចាស់។ យើងបាន​ឮ​អស់​ទាំង​ពាក្យ​ឡកឡឺយ ដែល​អ្នក​បាន​ថ្លែង​ទាស់​នឹង​ភ្នំ​នៃ​​អុីស្រា‌អែល «ពួកគេធ្លាប់បានបំផ្លាញ ពួកគេធ្លាប់បាន​ប្រគល់​មក​ឲ្យ​យើង​ដើម្បីត្របាក់​លេប»។
\v 13 អ្នក​រាល់​គ្នា​បាន​តម្កើង​ខ្លួន​ទាស់​នឹង​យើង ជាមួយនឹងអ្វីដែលអ្នកបាននិយាយ ព្រម​ទាំង​ចម្រើន​ពាក្យ​របស់​អ្នក​ទាស់​នឹង​យើង​ផង យើង​បាន​ឮ​វាទាំងអស់។
\s5
\v 14 ព្រះ‌អម្ចាស់‌ដ៏ជាព្រះ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ យើង​នឹង​ធ្វើ​ឲ្យ​អ្នក​ស្ងាត់​ជ្រងំ​ នៅពេលផែនដីទាំងមូលរីករាយ។
\v 15 អ្នក​បាន​អរ​សប្បាយ​ពី​ដំណើរ​មរតក​នៃ​កូនចៅ​អីុស្រា‌អែល ដោយ​ព្រោះ​នៃការចោល​ស្ងាត់​របស់វា ​យើង​នឹង​ធ្វើ​ដូចគ្នាដល់​អ្នក​ដែរ​។ អ្នក​នឹង​ត្រូវ​ចោល​ស្ងាត់ ភ្នំ​សៀរហើយអ្នក​​អេដុម​ទាំង​មូល​អើយ! នោះ​គេ​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌អម្ចាស់​»។
\s5
\c 36
\cl ជំពូក ៣៦
\p
\v 1 «សម្រាប់អ្នក កូន​មនុស្ស​អើយ ចូរ​ថ្លែងព្រះបន្ទូល​ទៅកាន់អ្នក​ភ្នំ​នៃអុីស្រា‌អែល​ដែរ​ថា ភ្នំ​អុីស្រា‌អែល​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ចុះ។
\v 2 ព្រះ‌អម្ចាស់‌ដ៏ជាព្រះមាន​ព្រះ‌បន្ទូល​ដូច្នេះ​ ​ខ្មាំង​សត្រូវ​បាន​និយាយពី​អ្នក​ «ហាសហា!» ហើយ «ទី​ខ្ពស់​ពី​បុរាណ​ទាំង​នេះ​បាន​ត្រឡប់​ជា​របស់​យើង​ហើយ»។
\v 3 ដូច្នេះហើយ ចូរ​ថ្លែងព្រះបន្ទូល​ថា ហើយនិយាយ ព្រះ‌អម្ចាស់‌ដ៏ជាព្រះ​មាន​ព្រះ‌បន្ទូល​ដូច្នេះ ដោយ​ព្រោះអ្នក​នៅ​ស្ងាត់‌ស្ងៀម ហើយនិងការវាយប្រហារមកកាន់អ្នក នោះអ្នកដ៏បានក្លាយទៅជាទឹកដី​ចំណុះឲ្យជនជាតិផ្សេងៗ អ្នកនឹងនៅក្រោមការត្រួតត្រានៃការបង្កាច់បង្ខូច បបូរមាត់និងអណ្តាតគឺនិយាយមិនល្អពីអ្នក។
\s5
\v 4 ដូច្នោះហើយ អ្នក​ភ្នំ​អុីស្រា‌អែល​អើយ! ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់‌ដ៏ជាព្រះ​ ព្រះ‌អម្ចាស់‌ដ៏ជាព្រះមាន​ព្រះ‌បន្ទូល​ដូច្នេះ ទៅដល់​អស់​ទាំង​ភ្នំ​និងជ្រលងភ្នំទាំងឡាយ ផ្លូវ​ទឹក និង​ច្រក​ភ្នំ ព្រម​ទាំង​កន្លែង​ស្ងាត់ជ្រងំ ហើយ​ទី​ក្រុង​ដែល​គេបោះ​ចោល​ វា​​បាន​ត្រឡប់​កន្លែងប្លន់ ហើយ​ក្នុងគោលបំណងនៃការឡក‌ឡឺយ​ដល់​​ជនជាតិផ្សេងៗ​ដែល​នៅ​ព័ទ្ធ​ជុំ‌ពួកគេ
\v 5 ដូច្នោះហើយព្រះ‌អម្ចាស់‌ដ៏ជាព្រះបានមាន​ព្រះ‌បន្ទូល​ដូច្នេះ យើង​បាន​តប​នឹង​ពួកគេ​ដោយ​ភ្លើង​នៃកំហឹងរបស់​យើង ទាស់នឹង​ជនជាតិផ្សេងៗ ហើយ​អេដុម​ទាំង​មូល ដែល​ជាអ្នកយកទឹកដីរបស់យើង​ទុក​សម្បត្តិពួក​គេ ហើយទាស់ជាមួយពួកអ្នកមាន​ចិត្ត​រីករាយ ហើយអ្នកដែលមានចិត្តមើលងាយ​ ពួកគេចាប់យកដីរបស់យើងហើយក៏យកវាលស្មៅធ្វើជាខ្លួនឯង។
\v 6 ដូច្នោះហើយ ចូរ​ថ្លែងព្រះបន្ទូលទៅកាន់ទឹដកីអុីស្រា‌អែល ហើយ​ប្រាប់​ដល់​ភ្នំ​ធំនិងជ្រលងភ្នំ ផ្លូវ​ទឹក និង​ច្រក​ភ្នំ​តូចទាំងអស់ ព្រះ‌អម្ចាស់‌អម្ចាស់មាន​ព្រះ‌បន្ទូល​ដូច្នេះ មើល៍! ក្នុងកំហឹងខ្លាំងហើយការក្រោធរបស់យើង យើងថ្លែងការនេះដោយសារតែអ្នក បានកើតមកដើម្បីប្រម៉ាត់ប្រជាជាតិ។
\s5
\v 7 ហេតុ​ដូច្នោះហើយ ព្រះ‌អម្ចាស់‌ដ៏ជាព្រះមានព្រះបន្ទូលដូច្នេះ យើង​ខ្លួនឯងនឹងលើកដៃ​ស្បថ​​ថា ​ជនជាតិទាំង​នោះ​ដែល​នៅ​ជុំ‌វិញ​អ្នក នឹងប្រកដជា​រង់​សេចក្ដី​ខ្មាស​របស់​ខ្លួន​គេ​វិញ។
\s5
\v 8 ប៉ុន្តែ អ្នក​ភ្នំ​អុីស្រា‌អែល! អ្នក​រាល់​គ្នា​នឹង​បែក​មែក ហើយ​បង្កើត​ផល​របស់​អ្នក ឲ្យ​អុីស្រា‌អែល​ជា​ប្រជា‌រាស្ត្រ​យើង ពី​ព្រោះ​គេ​រៀប​នឹង​មក​ហើយ។
\v 9 ដ្បិត ចូរ​មើល! យើង​កាន់​ខាង​អ្នក ហើយ​យើង​នឹង​វិល​មក​ឯ​អ្នក​វិញ នោះ​នឹង​មាន​គេ​ភ្ជួរ​រាស់ ហើយ​សាប‌ព្រោះ​អ្នក។
\s5
\v 10 ដូច្នេះ យើង​នឹង​ឲ្យ​មនុស្ស​ចម្រើន​ឡើង​នៅ​ក្នុង​អ្នក គឺ​ជា​ពួក​វង្ស​អុីស្រា‌អែល​ទាំង​មូល។ ដូច្នេះ ទី​ក្រុង​ទាំង​ប៉ុន្មាន​របស់​អ្នក​នឹង​មាន​មនុស្ស​នៅ ហើយ​អស់​ទាំង​កន្លែង​បាក់​បែក​នឹង​បាន​សង់​ឡើង​វិញ។
\v 11 យើង​នឹង​ធ្វើ​ឲ្យ​ទាំង​មនុស្ស និង​សត្វ​បាន​ចម្រើន​ឡើង​នៅ​ក្នុង​អ្នក គេ​នឹង​ចម្រើន​ឡើង ហើយ​សាយ‌គ្រាយ​ចេញ​ទៅ យើង​នឹង​ឲ្យ​មាន​មនុស្ស​អាស្រ័យ​នៅ​ក្នុង​អ្នក​ដូច​ពី​ដើម ហើយ​ប្រព្រឹត្ត​នឹង​អ្នក​ដោយ​ល្អ​ជាង​ជាន់​ដើម​ទៅ​ទៀត នោះ​អ្នក​រាល់​គ្នា​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌អម្ចាស់ពិតមែន។
\v 12 យើង​នឹង​ឲ្យ​មាន​មនុស្ស​ដើរ​លើ​អ្នក គឺ​អុីស្រា‌អែល​ជា​ប្រជា‌រាស្ត្រ​របស់​យើង គេ​នឹង​បាន​អ្នក​ជា​របស់​គេ ហើយ​អ្នក​នឹង​បាន​ជា​មរតក​ដល់​គេ នោះ​អ្នក​នឹង​មិន​ធ្វើ​ឲ្យ​កូន​របស់គេស្លាប់​ឡើយ។
\s5
\v 13 ព្រះ‌អម្ចាស់‌ដ៏ជាព្រះមាន​ព្រះ‌បន្ទូល​ដូច្នេះ​ ដោយ​ព្រោះ​ពួកគេ​និយាយ​ពី​អ្នក​ថា «អ្នក​ដែល​លេប​សីុមនុស្ស​បាត់ ហើយ​​កូនចៅរបស់ជនជាតិ​អ្នកនឹងស្អាប់»។
\v 14 ដូច្នេះហើយ អ្នក​នឹង​លែង​លេប​សុីមនុស្ស​ទៀតទេ ​ហើយអ្នកមិន​ជនជាតិរបស់កាន់ទុក្ខសេចក្តីស្លាប់ទៀតដែរ។ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់‌ដ៏ជាព្រះ។
\v 15 យើង​មិន​ឲ្យ​អ្នក​ឮ​ពាក្យ​ត្មះ‌តិះ‌ដៀល​របស់​ជនជាតិ​ដទៃ​ទាំង​ប៉ុន្មាន​ទៀត​ទេ អ្នក​មិន​ត្រូវ​រង​ទ្រាំ​សេចក្ដី​ប្រមាថ​មើល‌ងាយ​របស់​គេ អ្នក​នឹង​មិន​ធ្វើ​ជា​ហេតុ ឲ្យ​ជនជាតិ​របស់​អ្នក​ចំពប់​ដួល​ទៀត​ឡើយ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់‌ដ៏ជាព្រះលើទាំងអស់»។
\s5
\v 16 បន្ទាប់មក ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់បាន​មក​ដល់​ខ្ញុំ​
\v 17 «កូន​មនុស្ស​អើយ! កាល​ពួក​វង្ស​អុីស្រា‌អែល​បាន​នៅ​ក្នុង​ទឹកដីរបស់​ខ្លួន គេ​បាន​បង្អាប់​ ដោយ​ផ្លូវ​ប្រព្រឹត្ត និង​កិរិយា​របស់​ខ្លួន ផ្លូវ​ដែល​គេ​ប្រព្រឹត្ត​នៅ​មុខ​យើង ប្រៀប​ដូច​ជា​សេចក្ដី​ស្មោក‌គ្រោក​នៃ​ស្រី​ដែល​មាន​រដូវ។
\v 18 ដូច្នេះ ​យើង​ចាក់​សេចក្ដី​ក្រោធ​របស់​យើង​ទាស់នឹងពួក​គេ ដ្បិត​ឈាម​ដែល​គេ​បាន​កម្ចាយ​នៅ​លើទឹកដីនោះ ហើយសម្រាប់ការបំពុល​របស់វា​តាមរយៈរូប​ព្រះ​របស់​គេ។
\s5
\v 19 យើង​បាន​កម្ចាត់‌កម្ចាយពួក​គេ​ទៅក្នុងចំណោមជនជាតិផ្សេង ពួកគេ​ត្រូវ​បែង​ចែក​ទៅ​នៅ​គ្រប់​ទីកន្លែង។ យើង​បាន​ជំនុំ‌ជម្រះ​គេ​តាម​ការ​ប្រព្រឹត្ត ហើយកិច្ចការ​របស់​គេ។
\v 20 ក្រោយមក ​ពួកគេ​បាន​ចូល​ទៅដល់ជនជាតិ ​កន្លែងដែលគេទៅ​ពួកគេប្រមាថ​ឈ្មោះ​បរិសុទ្ធ​របស់​យើង​ ពេល​មនុស្ស​បាននិយាយពីពួកគេ តើពួក​នេះ​ជា​រស្រ្តរបស់ព្រះអម្ចាស់? ដ្បិតពួក គេបានបោះ​ចេញពីទឹកដីរបស់​ព្រះ‌អង្គ​។
\v 21 ប៉ុន្តែ យើង​បាន​យល់​ដល់​ឈ្មោះ​បរិសុទ្ធ​របស់​យើង ដែល​ជាកូនអុីស្រា‌អែល​បាន​បង្អាប់ នៅ​កណ្ដាល​ជនជាតិផ្សេងៗ ពេល​គេ​បាន​ទៅ​ដល់​ទីនោះ។
\s5
\v 22 ដូច្នេះហើយ ចូរ​ប្រាប់​ដល់​កូនចៅអុីស្រា‌អែល​ថា ព្រះ‌អម្ចាស់‌ដ៏ជាព្រះមាន​ព្រះ‌បន្ទូល​ដូច្នេះ យើង​មិន​មែន​ធ្វើ​ការ​នេះ ដោយ​យល់​ដល់​អ្នកអុីស្រាអែល តែយល់​ដល់​ឈ្មោះ​ដ៏វិសុទ្ធ​របស់​យើង​ ជា​ឈ្មោះ​ដែល​អ្នក​រាល់​គ្នា​បាន​បង្អាប់ នៅ​កណ្ដាល​ជនជាតិផ្សេងៗ​ដែល​អ្នក​បាន​ទៅ​ដល់​នោះ។
\v 23 ដ្បិតយើង​នឹង​ញែក​ឈ្មោះ​ដ៏​ធំ​របស់​យើង ដែល​ត្រូវ​បង្អាប់​នៅ​កណ្ដាលជនជាតិផ្សេងៗ ដែល​អ្នក​រាល់​គ្នា​បាន​បង្អាប់​នៅ​ក្នុង​ពួក​គេ ដ៏វិសុទ្ធ​ដែរ។ ក្រោយមក ផ្សេង​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌អម្ចាស់ពិតមែន ហើយការនេះព្រះអម្ចាស់ដ៏ជាព្រះបានមានព្រះបន្ទូល ពេលដែលអ្នកឃើញថាយើងបរិសុទ្ធ។
\s5
\v 24 ​យើង​នឹង​យក​អ្នក​​ចេញ​ពី​ជនជាតិដ៏ទៃ ហើយ​ប្រមូល​អ្នក​ពី​គ្រប់ទីកន្លែង ហើយយើងនាំអ្នក​មក​ក្នុង​ទឹកដី​របស់​អ្នក​​វិញ។
\v 25 បន្ទាប់មក យើង​នឹង​ប្រោះ​ទឹក​ស្អាត​ទៅ​លើ​អ្នក​ ដូចេ្នះអ្នក​នឹង​បាន​ស្អាត យើង​នឹង​ជម្រះ​អ្នក​រាល់​គ្នា​ឲ្យ​ស្អាត ពី​គ្រប់​សេចក្ដី​ស្មោក‌គ្រោក ហើយយើងសម្អាតអ្នកពី​អស់​ទាំង​រូប​ព្រះទាំងនោះ​។
\s5
\v 26 យើង​នឹង​ឲ្យ​អ្នក​មាន​ចិត្ត​ថ្មី ហើយ​នឹង​ដាក់​វិញ្ញាណ​ថ្មី​នៅ​ក្នុង​អ្នក​ដែរ យើង​នឹង​ដក​ចិត្ត​ដែល​រឹង​ដូច​ថ្ម​ចេញ​ពី​រូប​សាច់​អ្នក ហើយ​ឲ្យ​មាន​ចិត្ត​ជា​សាច់​វិញ។
\v 27 យើង​នឹង​ដាក់​វិញ្ញាណ​របស់​យើង​នៅ​ក្នុង​អ្នក​រាល់​គ្នា បណ្ដាល​ឲ្យ​អ្នក​រាល់​គ្នា​ដើរ​តាម​ក្រឹត្យ‌ក្រម ហើយ​រក្សា​បញ្ញត្តិ​ច្បាប់​របស់​យើង ព្រម​ទាំង​ប្រព្រឹត្ត​តាម​ផង។
\v 28 បន្ទាប់មក អ្នក​រាល់​គ្នា​នឹង​រស់​នៅ​ក្នុង​ទឹកដីដែល​យើង​បាន​ឲ្យ​ដល់​បុព្វ‌បុរស​អ្នក អ្នក​រាល់​គ្នា​នឹង​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​យើង ហើយ​យើង​ជា​ព្រះ​ជាម្ចាស់ដល់​អ្នក។
\s5
\v 29 ដ្បិតយើង​នឹង​ជួយ​សង្គ្រោះ​អ្នក​ ពី​អ្វីទាំងអស់ដែលមិនស្អាតរបស់អ្នក។ យើង​នឹង​បង្គាប់​ដល់​ស្រូវ ឲ្យ​បាន​ចម្រើន​ឡើង​។ យើងនឹងមិនធ្វើ​ឲ្យ​កើត​មានការ​អំណត់ដក់អ្នកទេ។
\v 30 យើង​នឹង​ចម្រើន​ផ្លែ​ឈើ និង​ផល​ចម្ការ​ឡើង​ដែរ ដើម្បី​មិន​ឲ្យ​អ្នក​រាល់​គ្នា​ត្រូវ​ពាក្យ​ដំណៀល​របស់​ជនជាតិ​ដទៃ ដោយ​ព្រោះ​អំណត់​ទៀត។
\v 31 អ្នក​រាល់​គ្នា​នឹង​នឹក​ចាំ​ពី​កិរិយា​អាក្រក់​របស់​អ្នក ហើយ​ពី​អំពើ​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​មិន​ល្អ ដូច្នេះ អ្នក​រាល់​គ្នា​នឹង​មើល​ខ្លួន​ដោយ​ខ្ពើម​ឆ្អើម ដោយ​ព្រោះ​អំពើ​ទុច្ចរិត និង​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​អ្នក»។
\s5
\v 32 យើងមិនធ្វើការនេះដើម្បីឲ្យអ្នកបានប្រយោជន៍ទេ នេះគឺជាព្រះបន្ទូលនៃព្រះអម្ចាស់ដ៏ជាព្រះ សូមឲ្យអ្នកបានដឹង។ ដូច្នេះ អ្នកនឹងអាម៉ាស់ ហើយបាក់​មុខ ដោយ​ព្រោះ​កិរិយា​អ្នកបានធ្វើ កូនចៅអុីស្រាអែល។
\v 33 ព្រះ‌អម្ចាស់‌ដ៏ជាព្រះលើទាំងអស់មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ នៅ​ថ្ងៃ​ដែល​យើង​ជម្រះ​អ្នក​ ឲ្យ​ស្អាត​ពី​អស់​ទាំង​អំពើ​ទុច្ចរិត​របស់​អ្នក នោះ​យើង​នឹង​ឲ្យ​អស់​ទាំង​ទី​ក្រុង​របស់​អ្នក មាន​មនុស្ស​រស់​នៅ​វិញ ហើយ​ឲ្យ​អស់​ទាំង​កន្លែង​បាក់​បែក​បាន​សង់​ឡើង។
\v 34 ដ្បិត ដែល​នៅ​ស្ងាត់ និង​មាន​គេ​ភ្ជួរ​រាស់ ទឹកដី​ដែល​ពី​ដើម​នៅ​ស្ងាត់‌ច្រៀប ចំពោះ​ភ្នែក​នៃ​អស់​អ្នក​ដែល​ដើរ​កាត់​នោះ។
\s5
\v 35 ក្រោយមកពួកគេ​នឹង​និយាយថា «ទឹកដីនេះ​ដែល​ត្រូវបោះ​ចោល​ ត្រឡប់​ដូច​ជា​សួន‌ច្បារ​អេដែន ហើយ​ទី​ក្រុង​ទាំងនោះ​​ត្រូវបោះ​ចោល​ ហើយ​បាក់​បែក ដែលបានដាច់ចុះក្រោម ពេលនេះបាន​មាំ‌មួន​ឡើង ហើយ​មាន​មនុស្ស​អាស្រ័យនៅ»។
\v 36 ដូច្នេះ អស់​ទាំង​ជនជាតិដែល​សល់​នៅ​ព័ទ្ធ​ជុំ‌វិញ​អ្នក គេ​នឹង​ដឹង​ថា ​យើងជា​ព្រះ‌អម្ចាស់ យើង​បាន​សង់​ទី​ដែលបាក់បែក ហើយ​បានសាងសារជាថ្មីកន្លែងបោះបង់ចោល។ យើងជា​ព្រះអម្ចាស់។ យើងបានថ្លែងពីវា ហើយយើងនឹងធ្វើវា។
\s5
\v 37 ព្រះ‌អម្ចាស់‌ដ៏ជាព្រះ​មាន​ព្រះ‌បន្ទូល​ដូច្នេះ ម្តងទៀតយើងនឹងបានសូមដោយ​កូនចៅ​អុីស្រា‌អែលដើម្បីធ្វើការនេះសម្រាប់ពួកគេ ដើម្បី​ឲ្យចម្រើន​គ្នា​ជា​ច្រើន​ដូច​ជា​ហ្វូង​ចៀម។
\v 38 ដូច​ជា​ហ្វូង​ចៀម​ ដែលបានត្រៀមសម្រាប់យញ្ញបូជា ​ដូច​ជា​ហ្វូង​ចៀមនៅ​ក្រុង​យេរូ‌សាឡិម ​នៅក្នុង​ថ្ងៃ​បុណ្យ​ដែលបាន​កំណត់ ​ដូច្នោះនឹងដូចក្រុងដែលខូចអស់ ហើយបានពេញដោយហ្វូងមនុស្សហើយពួក​គេ​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌អម្ចាស់»។
\s5
\c 37
\cl ជំពូក ៣៧
\p
\v 1 ព្រះ‌ហស្ត​នៃ​ព្រះ‌អម្ចាស់បាន​ដាក់​លើ​ខ្ញុំ ហើយ​ព្រះ‌អង្គ​ក៏​នាំ​យក​ខ្ញុំ ដោយ​ព្រះ‌វិញ្ញាណរបស់​ព្រះ‌អម្ចាស់ ទៅ​ដាក់​ចុះ​នៅ​កណ្ដាល​ច្រក​ភ្នំ​មួយ ដែល​ពេញ​ដោយ​ឆ្អឹង​ខ្មោច។
\v 2 ព្រះ‌អង្គ​ឲ្យ​ខ្ញុំ​ដើរ​ឆ្លងកាត់ទៅ​ឆ្អឹងទាំងនោះ​ជុំ‌វិញហើយជុំវិញ។ ចូរមើល៍! នៅ​វាល​ច្រក​នោះ មាន​ឆ្អឹង​យ៉ាង​សន្ធឹក។ ឆ្អឹងទាំងនោះស្ងួត‌ហែង​ណាស់។
\v 3 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មកខ្ញុំ​ «កូន​មនុស្ស​អើយ តើ​ឆ្អឹង​ទាំង​នេះ​នឹង​រស់​ម្តងទៀតទេ?» ដូច្នេះខ្ញុំ​ក៏​បាននិយាយ​ថា «ព្រះ‌អម្ចាស់‌ដ៏ជាព្រះ មានតែព្រះ‌អង្គទេទើបដឹង​»។
\s5
\v 4 រួចហើយព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា «ចូរ​ថ្លែងព្រះបន្ទូលដល់ឆ្អឹង​ទាំង​នេះ ហើយ​ប្រាប់​ថា​ឆ្អឹង​ស្ងួត‌ហែង​ ចូរ​ស្តាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​។
\v 5 ព្រះ‌អម្ចាស់‌ដ៏ជាព្រះមាន​ព្រះ‌បន្ទូល​ដល់​ឆ្អឹង​ទាំង​នេះ​ដូច្នេះ​ ចូរមើល! យើង​នឹង​ឲ្យ​មាន​ខ្យល់​ដង្ហើម​ចូល​ក្នុង​អ្នក​រាល់​គ្នា ហើយ​អ្នក​នឹង​មាន​ជីវិត​រស់។
\v 6 យើង​នឹង​ដាក់​ឲ្យ​មាន​សរសៃ ធ្វើ​ឲ្យ​មាន​សាច់​ដុះ​លើ​អ្នក​រាល់​គ្នា ហើយ​គ្រប​រុំ​ដោយ​ស្បែក ព្រម​ទាំង​បញ្ចូល​ខ្យល់​ដង្ហើម​ទៅ​ក្នុង​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​នឹង​មាន​ជីវិត​រស់ ដូច្នេះអ្នក​​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌អម្ចាស់​»។
\s5
\v 7 ដូច្នេះ ខ្ញុំ​ក៏​ថ្លែងព្រះបន្ទូល ​ដូច​ជា​ព្រះ‌អង្គបាន​បង្គាប់ ដូច​​ដែល​ខ្ញុំកំពយង​ថ្លែងព្រះបន្ទូល​នោះ មាន​ឮ​សម្លេងក្រិកៗ។ រួចហើយឆ្អឹង​ទាំង​នោះ​បាន​កម្រើកផ្គុំ​ជាប់​គ្នា ឆ្អឹង​មួយ​ភ្ជាប់​ឆ្អឹង។
\v 8 ​ខ្ញុំ​សម្លឹងមើល ហើយមើល៍! ​មាន​សរសៃនិង​សាច់​កើត​ឡើង​នៅ​ឆ្អឹង​ទាំង​នោះ រួច​មាន​ស្បែក​រុំ​គ្រប​ទៀត។ តែ​អត់​មាន​ខ្យល់​ដង្ហើម​នៅ​ក្នុង​ពួកគេទេ។
\s5
\v 9 ហើយព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា «ចូរថ្លែងព្រះបន្ទូលទៅ ​ដល់​ខ្យល់ ចូរ​ថ្លែងព្រះបន្ទូល កូន​មនុស្ស​អើយ​ ហើយនិយាយទៅ​ខ្យល់​ថា ព្រះ‌អម្ចាស់‌ដ៏ជាព្រះ​មាន​ព្រះ‌បន្ទូល​ដូច្នេះ ខ្យល់​ដង្ហើម ចូរ​មក​ពី​ខ្យល់​ទាំង​បួន​ទិស ហើយខ្យល់ដង្ហើមលើ​អ្នកបាន​ស្លាប់​ទាំង​នេះ គេនឹង​​រស់​ឡើង»។
\v 10 ដូច្នេះខ្ញុំ​ក៏​ថ្លែងព្រះបន្ទូលដូច​ជា​ព្រះ‌អង្គ​បានបង្គាប់​មក ហើយ​ខ្យល់​ដង្ហើម​ក៏​ចូល​ទៅ​ក្នុង​សព​ទាំង​នោះ ហើយ​គេ​ក៏​រស់​ឡើង បាន​ទាំង​ឈរ​ឡើង​ជា​កង‌ទ័ព​យ៉ាង​ធំ​។
\s5
\v 11 ក្រោយព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា «កូន​មនុស្ស​អើយ ឆ្អឹង​ទាំង​នេះ​គឺជាកូនចៅ​អុីស្រា‌អែលទាំងមូល។ មើល៍! ពួកគេ​និយាយ​ថា ឆ្អឹង​យើង​របស់រាល់​គ្នា​ស្ងួត‌ហែង​ហើយ ក្តីសង្ឃឹម​របស់​យើង​ក៏​បាត់​អស់ដែរ។ យើង​រាល់​គ្នា​ត្រូវ​កាត់​ចេញ​ហើយ។
\v 12 ដូច្នេះហើយ ចូរ​ថ្លែងព្រះបន្ទូល ដោយនិយាយ​ថា ព្រះ‌អម្ចាស់‌ដ៏ជាព្រះ​មាន​ព្រះ‌បន្ទូល​ដូច្នេះ មើល! ​ប្រជា‌រាស្ត្រ​របស់​យើង​អើយ យើង​នឹង​បើក​ផ្នូរ​​របស់​អ្នក​រាល់​គ្នា ហើយ​នឹង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ឡើង​ចេញ​ពី​ផ្នូរ​មក រួច​នឹង​នាំ​អ្នក​ឲ្យ​ចូល​ទៅ​ក្នុង​ទឹកដី​អុីស្រា‌អែល​វិញ។
\s5
\v 13 ​រួចហើយអ្នក​រាល់​គ្នា​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌អម្ចាស់ ពេលយើង​បើក​ផ្នូរ​របស់​អ្នក ឲ្យ​អ្នក​បាន​ឡើង​ចេញ​ពី​ទីនោះ​មក។
\v 14 យើង​នឹង​ដាក់​វិញ្ញាណ​យើង​នៅ​ក្នុង​អ្នក​រាល់​គ្នា អ្នក​នឹង​មាន​ជីវិត​រស់ ហើយ​យើង​នឹង​ធ្វើអ្នក ដើម្បីសម្រាកនៅ​ក្នុង​ទឹកដី​របស់​អ្នក នោះ​អ្នក​រាល់​គ្នា​នឹង​ដឹង​ថា គឺ​យើង ជា​ព្រះ‌អម្ចាស់ បាន​មានបន្ទូល​ហើយ នឹងកើតឡើងមែន នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់»។
\s5
\v 15 រួចហើយព្រះ‌បន្ទូល​នៃព្រះ‌អម្ចាស់បាន​មក​ដល់​ខ្ញុំ​ថា
\v 16 «កូន​មនុស្ស​អើយ! ចូរ​យក​បន្ទះ​ឈើ​មួយ​មក​សរសេរ​ចុះ​ថា សម្រាប់​ពួក​យូដា និង​ប្រជាជនរបស់អុីស្រា‌អែល ជា​មិត្ត​​និងគ្នា។ រួច​យក​បន្ទះ​ឈើ​មួយ​ទៀត​សរសេរ​ថា សម្រាប់​ពួក​យ៉ូសែប ជា​បន្ទះ​ឈើ​របស់​ពួក​អេប្រាអិម និង​ពួកប្រជាជននៃ​អុីស្រា‌អែល​ជា​​មិត្ត​របស់​គេ។
\v 17 រួច​នាំអ្នកទាំងពីរនោះមកជាមួយគ្នា ធ្វើ​ជា​បន្ទះ​ឈើ​តែ​មួយធ្វើដំបង ដើម្បី​ឲ្យ​បាន​ជាប់​ជា‌មួយ​គ្នា​នៅ​ដៃ​អ្នក។
\s5
\v 18 ពេល​ប្រជាជនអ្នក​នឹង​និយាយទៅអ្នក ហើយប្រាប់ថា តើអ្នកនឹងមិនប្រាប់​ឲ្យ​យើង​ដឹង​​ពីរ​អ្វិដែលអ្នកចង់ធ្វើទេ?
\v 19 ហើយនិយាយទៅ​គេ​ថា ព្រះ‌អម្ចាស់‌ដ៏ជាព្រះ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ មើល៍! យើង​នឹង​យក​បន្ទះ​ឈើ​របស់​យ៉ូសែប ដែល​នៅ​ដៃ​អេប្រាអិម និង​កុល‌សម្ព័ន្ធ​អុីស្រា‌អែល​ ដែល​ជា​គូកន​របស់​គេ ដាក់​ភ្ជាប់​ជា‌មួយ​បន្ទះ​ឈើ​របស់​យូដា រួចហើយគេធ្វើ​ជា​បន្ទះ​ឈើ​តែ​មួយ​វិញ ដើម្បី​ឲ្យ​គេ​រួម​មក​តែ​មួយ​នៅ​ក្នុង​ដៃ​របស់​យើង។
\v 20 សូមកាន់នៅក្នុងដៃអ្នកបន្ទះ​ឈើ​ទាំង​ពីរ​ដែល​អ្នក​បាន​សរសេរ​​ ដោយនៅចំពោះ​ភ្នែក​គេ។
\s5
\v 21 ចូរ​ប្រកាសប្រាប់​គេ​ថា ព្រះ‌អម្ចាស់‌ដ៏ជាព្រះ​មាន​ព្រះ‌បន្ទូល​ដូច្នេះ មើល៍! យើង​នឹង​យក​ពួក​កូន​ចៅ​អុីស្រា‌អែល​ចេញ​ពី​អស់​ទាំង​ជនជាតិ​ដែល​គេ​បាន​ទៅ​នោះ។ យើងនឹង​ប្រមូល​មក​ពី​គ្រប់​ទិស នាំ​ចូល​ទៅ​ក្នុង​ទឹកដី​របស់​ផង​ខ្លួន។
\v 22 យើង​នឹង​ធ្វើ​ឲ្យ​គេ​ក្លាយជាជនជាតិ​​មួយ​នៅ​ក្នុង​ទឹកដីនេះ គឺ​នៅ​លើ​អស់​ទាំង​ភ្នំ​នៃ​ស្រុក​អុីស្រា‌អែល ហើយនឹង​មាន​ស្តេច​តែ​មួយ​អង្គ​ធ្វើ​ជា​ស្តេច​លើ​ពួកគេ​ ហើយពួកគេ​នឹង​លែង​ជាជនជាតិ​ពីរ​ទៀតហើយ។ ពួកគេនឹងមិនបែងចែកទៅជាជនជាតិពីរទៀតឡើយ។
\v 23 រួចហើយពួកគេនឹងមិនត្រូវរងការប្រមាថ​ដោយ​គោរព​ដល់​រូប​ព្រះរបស់គេ ដែលវត្ថុគួរ​ស្អប់​ខ្ពើមរបស់គេដែរ ឬ​អំពើ​បាប​របស់​ផ្សេងទៀតរបស់គេ។ ដ្បិតយើង​នឹង​ជួយ​សង្គ្រោះ​គេ ​ចេញពីការជឿលើជំនឿផ្សេងៗដែលនឹងធ្វើឲ្យគេមានបាប ហើយយើងនឹងលាងសម្អាតពួកគេ ដូច្នោះគេនឹងជាប្រជាជនរបស់យើង ហើយយើងនឹងជាព្រះជាម្ចាស់របស់ពួកគេ។
\s5
\v 24 ដាវីឌ​ជា​អ្នក​បម្រើ​របស់​យើង នឹង​ធ្វើ​ជា​ស្តេច​លើពួក​គេ។ ហើយពួក​គេ​​នឹង​មានអ្នក​គង្វាល​តែ​ម្នាក់លើពួកគេ ហើយពួកគេ​នឹង​ដើរ​តាម​ច្បាប់​របស់​យើង ហើយ​រក្សា​បញ្ញត្តិ​ទាំង​នោះ​របស់​យើង ហើយស្អាប់បង្គាប់​តាម​ទាំងអស់ផង។
\v 25 ពួកគេ​នឹង​រស់​នៅ​ក្នុង​ទឹកដី​ដែល​យើង​បាន​ឲ្យ​ដល់​យ៉ាកុបជា​អ្នក​បម្រើ​យើង ជា​ទឹកដី​ដែល​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា​បាន​អាស្រ័យ​នៅ​។ ពួកគេនឹងរស់នៅទីនោះ ​ជាមួយកូន​ចៅ​របស់ពួក​គេ​ជាប់ជារៀងរហូត​ ដ្បិត​ដាវីឌ​ជា​អ្នក​បម្រើ​យើង នឹង​ធ្វើ​ជា​អ្នកដឹកនាំលើ​គេ ជា​រៀង‌រហូត។
\s5
\v 26 យើង​នឹង​តាំង​សញ្ញា​នៃសេចក្តីសុខសាន្តជា​មួយពួក​គេ។ ​វានឹង​នៅ​ជាប់​នឹងពួក​គេ​អស់​កល្ប​ជា‌និច្ច។ យើង​នឹង​តាំងពួក​គេ​ឡើង ហើយ​ចម្រើនពួក​គេ​ ហើយដាក់​ទី​បរិសុទ្ធ​របស់​យើង នៅ​កណ្ដាលពួក​គេ​​អស់​កល្ប​ជា‌និច្ច។
\v 27 ដំណាក់​របស់​យើង​នឹង​នៅ​ជា‌មួយពួក​គេ​ យើង​ក៏​នឹង​ធ្វើ​ជា​ព្រះ​ដល់​គេ ហើយ​គេ​នឹង​បាន​ជា​ប្រជា‌រាស្ត្រ​របស់​យើង។
\v 28 រួចហើយគ្រប់ទាំងជនជាតិ​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌អម្ចាស់ ជាអ្នក​ញែក​ពួក​អុីស្រា‌អែល​ជា​បរិសុទ្ធ ពេល​ដែល​ទី​បរិសុទ្ធ​របស់​យើង​បាន​តាំង​នៅ​កណ្ដាល​គេ ​អស់​កល្ប​ជា‌និច្ច»។
\s5
\c 38
\cl ជំពូក ៣៨
\p
\v 1 ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់បាន​មក​ដល់​ខ្ញុំ​ថា
\v 2 «កូន​មនុស្ស​អើយ ចូរត្រៀទាស់នឹង​ជនជាតិកុក​នៃ​ទឹកដី​ម៉ាកុក ជា​អ្នកដដឹកនាំ​នៃ​ពួក​រ៉ុស ពួក​មែសេក និង​ពួក​ទូបាល ត្រូវ​ថ្លែង​ព្រះបន្ទូលទាស់​នឹង​គេ។
\v 3 ព្រះ‌អម្ចាស់‌ដ៏ជាព្រះ​លើទាំងងស់មាន​ព្រះ‌បន្ទូល​ដូច្នេះ ចូរមើល! គឺយើង​ទាស់​នឹង​អ្នក កុក ជា​អ្នកដឹកនាំនៃ​ពួក​មេសេក និង​ពួក​ទូបាល​។
\s5
\v 4 រួចហើយយើង​នឹង​ធ្វើ​ឲ្យ​អ្នក​ត្រឡប់មកវិញ យើង​នឹង​ដាក់​ទំពក់​នៅ​ថ្គាម​អ្នក ហើយយើងនឹង​យក​អ្នក​ចេញ​ ជាមួយ​ទាហានរបស់​អ្នក​ រួមទាំង​សេះ និង​ពលទ័ព​សេះ​ផង គ្រប់​គ្នា​ស្លៀក‌ពាក់​ជា​គ្រឿង​សឹក​ កង‌ទ័ព​យ៉ាង​ធំ មាន​ទាំង​ខែល​ធំ ខែល​តូច ហើយ​កាន់​ដាវ​គ្រប់​គ្នាផង!
\v 5 ​ជនជាតិ​ពើស៊ី ជាតិអេត្យូ‌ពី និង​ជនជាតិ​​ពូថ​មក​ជា‌មួយ​គ្នា គ្រប់​គ្នា​មាន​ខែល ហើយ​មួក​ដែក!
\v 6 ​ជនជាតិ​កូមើរ និង​ពួក​គេ​ទាំង​ប៉ុន្មាន​ផង ក៏​មាន​កូនចៅតូកាម៉ា ពី​ទឹកដី​ខាង​ជើង​បំផុត ហើយ​ពួក​គ្នាគេ​ទាំង​អស់​របស់​គេ គឺ​មាន​ជនជាតិជា​ច្រើន​មក​ជា‌មួយ​អ្នក​ផង!
\s5
\v 7 ចូរ​​រៀបចំ​ខ្លួន​ ត្រូវហើយ រួចចូរ​រៀបចំ​ខ្លួនអ្នក និង​ពួក​កង‌ទ័ព​ទាំង​អស់​ដែល​បាន​នៅជាមួយអ្នកផង ហើយ​ឲ្យ​អ្នក​ធ្វើ​ជា​មេ‌ទ័ព​ដល់ពួក​គេ​។
\v 8 អ្នកនឹងត្រូវបានហៅ ក្រោយ​យូរ​ថ្ងៃ​មក ហើយ ​ដល់​ប៉ុន្មានឆ្នាំកន្លងទៅ ដែល​អ្នក​នឹង​ចូល​មក​ក្នុង​ទឹកដី ដែល​បាន​ស្វែងរកដោយសារដាវ​មក​វិញ ដែល​បាន​ប្រមូល​យកមកវិញពីប្រជាជនជា​ច្រើន ប្រមូលមក​វិញពី​​អស់​ទាំង​ភ្នំ​នៃ​អុីស្រា‌អែល ជា​ទឹកដីដែលបានខូច‌បង់​។ ប៉ុន្តែ​ដីរបស់ប្រជាជនដែលបានយកបានយកចេញពីមនុស្សផ្សេង ហើយពួកគេនឹងរស់នៅក្នុងក្តីសុខសាន្ត គឺពួកគេទាំងអស់គ្នា!
\v 9 ដូច្នោះអ្នក​នឹង​ឡើង​ទៅ ដូច​ជា​ខ្យល់​ព្យុះ អ្នកនឹង​បាន​ដូច​ជា​ពពក​គ្រប​លើ​ទឹកដី អ្នកហើយពួកកងទ័ពរបស់អ្នក និងទាហានទាំងអស់ដែលនៅជាមួយអ្នក។
\s5
\v 10 ព្រះ‌អម្ចាស់‌ដ៏ជាព្រះ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា វាបានកើតឡើងនៅថ្ងៃនោះគឺផែនការដែលមានក្នុងចិត្តរបស់អ្នក ហើយ​អ្នក​នឹង​បង្កើត​កិច្ច‌កាល​អាក្រក់។
\v 11 ក្រោយមក អ្នក​នឹងនិយាយ​ថា ខ្ញុំ​នឹង​ឡើង​ទៅ​ទឹកដី​ដែល​នៅ​ចំទំនេ ខ្ញុំនឹង​ទៅ​រកពួក​មនុស្ស ដែល​នៅ​ដោយ​ស្ងៀមស្ងាត់ ហើយ​ដោយ​សុខ‌សាន្ត ពួកគេរស់នៅកន្លែងដែលគ្មានញញ្ជាំងឬរបង ហើយជាកន្លែងដែលគ្មានទ្វារសម្រាប់ទីក្រុង។
\v 12 យើង​នឹង​ចាប់​យកជ័យ‌ភណ្ឌ ហើយនិងការលូចប្លប់ ហើយទាស់​នឹង​កន្លែង​បាក់​បែក ដែល​មាន​មនុស្សថ្មីរស់នៅ​ទីនោះ ហើយ​ទាស់​នឹង​មនុស្ស ដែល​បាន​ប្រមូល​ចេញ​ពី​គ្រប់​ទាំង​ជនជាតិ ជា​អ្នក​ដែល​មាន​​ហ្វូង​សត្វ និង​ទ្រព្យ‌សម្បត្តិ ហើយក៏ជាអ្នកដែលរស់​នៅ​ចំ​កណ្ដាល​ផែន‌ដី។
\s5
\v 13 ពួក​សេបា ហើយពួក​ដេដាន់ ពួក​ជំនួញ​របស់​ទឹកដីតើស៊ីស ជាមួយអ្នកចម្បាំងវ័យក្មេង នឹង​និយាយមក​អ្នក​ថា តើ​លោក​មក​ប្លប់ពីយើងឬ? តើអ្នក​បាន​ប្រមូល​ពួក​ទាហានបស់​លោក ដើម្បី​នឹង​យកទ្រព្យ នឹង​ដឹក​យក​ប្រាក់ និង​មាស ហើយ​នាំ​យក​ហ្វូង​សត្វ ទ្រព្យ‌សម្បត្តិ ហើយ​យក​ជ័យ‌ភណ្ឌ​យ៉ាង​ច្រើន​ឬ?
\s5
\v 14 ដូច្នេះហើយ ចូរ​ថ្លែង​ព្រះបន្ទូល កូនមនុស្សអើយ ប្រាប់ដល់​ជនជាតិ​កុក​ថា «ព្រះ‌អម្ចាស់‌ដ៏ជាព្រះមាន​ព្រះ‌បន្ទូល​ដូច្នេះ នៅ​ថ្ងៃ​នោះ ពេល​អុីស្រា‌អែលប្រជាជន​របស់យើង បាន​នៅ​ដោយសុខ‌សាន្ត ​តើ​អ្នកនឹង​មិន​បានរៀនពីពួកគេ​ទេ​ឬ?
\v 15 អ្នក​នឹង​ចេញ​ពី​កន្លែង​របស់​អ្នក គឺ​ពី​​ខាង​ជើង​បំផុត​មក មាន​ជនជាតិ​ជា​ច្រើន​មក​ជា‌មួយ​អ្នក​ផង ជា​ពួក​គ្នា​យ៉ាង​សន្ធឹក ហើយ​ជា​ពល‌ទ័ព​ខ្លាំង​ពូកែ ដែល​សុទ្ធ​តែ​ជិះ​សេះ​គ្រប់ៗ​គ្នា។
\v 16 អ្នក​នឹង​ឡើង​មក​ទាស់​នឹង​អុីស្រា‌អែល។ ​នៅគ្រា​ចុង​ក្រោយ​បំផុត យើង​នឹង​នាំ​អ្នកឲ្យ​មក​ទាស់​នឹង​ទឹកដី​យើង ដូច្នោះជនជាតិទាំងនោះនឹងគួរតែបាន​ស្គាល់​យើង ពេល​ដែល​យើង​ខ្លួនឯងបាន​គិតពីកុក ដើម្បីឲ្យជា​បរិសុទ្ធ នៅ​​ចំពោះ​ភ្នែកពួក​គេ។
\s5
\v 17 ព្រះ‌អម្ចាស់‌ដ៏ជាព្រះ​មាន​ព្រះ‌បន្ទូល​ដូច្នេះ តើ​អ្នក​មិនមែនជាម្នាក់ដែល​យើង​បាន​និយាយ​កាល​ពី​ពេលមុន តាម​រយៈ​ដៃពួក​អ្នក​បម្រើ​របស់​យើង និងពួក​ព្យាការី​នៃជនជាតិ​អុីស្រា‌អែល ជាអ្នក​ដែល​បាន​ថ្លែង​ព្រះបន្ទូលក្នុងពេលរបស់ពួកគេ ដ្បិតយើង​នឹង​នាំ​អ្នក​ឲ្យមក​ទាស់​នឹងពួក​គេ​ទេឬ?
\v 18 ដូច្នោះវានឹងមកដល់ក្នុងថ្ងៃនោះ ​ពេលជនជាតិកុកវាយទឹកដី​អុីស្រា‌អែល នេះគឺជាព្រះ‌អម្ចាស់‌មាន​ព្រះ‌បន្ទូល​ថា ​សេចក្ដី​ក្រោធ​របស់​យើង​នឹង​ឆួល​ឡើង​ដូចជាភ្នំ។
\s5
\v 19 ​ក្នុង​សេចក្ដី​ប្រចណ្ឌ​របស់​យើង និង​ភ្លើង​នៃ​សេចក្ដី​ក្រោធ​របស់​យើង ដែល​យើង​បាន​ថា ពិត​ប្រាកដ​ជា​នៅ​ថ្ងៃ​នោះ នឹង​មាន​ការ​កក្រើក​រំពើក​ជា​ខ្លាំង នៅ​ក្នុង​ទឹកដីអុីស្រា‌អែល។
\v 20 ពួកគនឹង​ញាប់‌ញ័រ​នៅ​ចំពោះ​យើង បាន​ជា​ទាំង​ត្រី​សមុទ្រ និង​សត្វ​ហើរ​លើ​អាកាស សត្វ​ព្រៃ និង​សត្វ​លូន​វារ​នៅ​ផែនកីដី ហើយមនុស្សទាំងអស់ដែលរស់នៅទឹកដីផងដែរ។ ​ភ្នំ​ទាំង​នោះ​នឹងត្រូវ​បោះចោល ហើយច្រាំង​ភ្នំ​នឹង​ដូលចុះ រហូតដល់កំពែងបាក់មកលើផែនដី។
\s5
\v 21 យើង​នឹងបង្គាប់​ដាវ​មក​ទាស់​នឹង​គេ នៅ​លើ​ភ្នំ​ទាំង​អស់នោះរបស់​យើង នេះគឺជាព្រះបន្ទូលនៃព្រះអម្ចាស់ ដាវ​​របស់ព្ួកគេនឹងទាស់ជាមួយបងប្អូនខ្លួន។
\v 22 រួចហើយយើង​នឹង​ដាក់​ទោស​ដល់​ពួកគេ ដោយ​អាសន្ន‌រោគ និង​ឈាម ហើយយើង​នឹង​បង្អុរ​ភ្លៀង​ច្រើនខ្លាំង ព្រម​ទាំង​ព្រឹល​យ៉ាង​ធំ និង​ភ្លើងឆេះ ហើយ​ស្ពាន់‌ធ័រ​មក​លើ​គេ និង​ពួក​គ្នារបស់ពួកគេ ហើយ​លើ​បណ្ដា​ជនជាតិ​ជា​ច្រើន​ដែល​មក​ជា‌មួយ​គេដែរ។
\v 23 ដ្បិតយើង​នឹង​តម្កើង​ខ្លួន​យើង ហើយ​តាំង​ខ្លួន​យើង​ជា​បរិសុទ្ធ ព្រម​ទាំង​ធ្វើ​ឲ្យ​ជនជាតិជា​ច្រើន​ស្គាល់​យើង​នៅ​នឹងមុខ ហើយពួក​គេ​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌អម្ចាស់»។
\s5
\c 39
\cl ជំពូក ៣៩
\p
\v 1 «ដូច្នេះអ្នក កូន​មនុស្ស​អើយ ចូរ​ថ្លែងព្រះបន្ទូល​ទាស់​នឹង​កុក ហើយ​ប្រាប់​ថា ព្រះ‌អម្ចាស់‌ដ៏ជាព្រះ​មាន​ព្រះ‌បន្ទូល​ដូច្នេះ មើល៍! ​យើង​ទាស់​នឹង​អ្នក កុក ជា​អ្នកដឹកនាំនៃ​ពួក​មេសេក ហើយ​ពួក​ទូបាល​អើយ។
\v 2 យើង​នឹង​ធ្វើ​ឲ្យ​អ្នក​បែរ​មក ហើយ​នាំ​អ្នក​ទៅ​មុខ ក៏​នឹង​បណ្ដាល​ឲ្យ​អ្នក​ឡើង​មក​ពី​ទឹកដីខាង​ជើង​បំផុត ព្រម​ទាំង​នាំ​អ្នក​មក​លើ​ភ្នំ​ទាំង​ប៉ុន្មាន​របស់​ទឹកដីអុីស្រា‌អែល។
\v 3 ហើយយើង​នឹង​វាយ​បំបាកធ្នូ​ចេញ​ពី​ដៃ​ឆ្វេង​របស់​អ្នក ហើយ​នឹង​ធ្វើ​ឲ្យ​ព្រួញ​ធ្លាក់​ចេញ​ពី​ដៃ​ស្តាំ​អ្នក។
\s5
\v 4 អ្នក​នឹង​ដួល​ស្លាប់​លើ​​ភ្នំ​របស់​អុីស្រា‌អែល គឺ​ទាំង​អ្នក និង​ពួក​គ្នា​របស់​អ្នក ហើយជនជាតិ​ទាំង​ប៉ុន្មាន​ដែល​នៅ​ជា‌មួយ​ផង យើង​នឹង​ប្រគល់​អ្នក​ដល់​សត្វ​ហើរ​ផ្សេងៗ​ដែល​ស៊ី​គំរង់ ហើយ​ដល់​សត្វ​ព្រៃ​ឲ្យ​វា​ស៊ី​ទៅ។
\v 5 អ្នក​នឹង​ដួល​ស្លាប់ទី​វាល​ទទេ ដ្បិត​យើង​បាន​ប្រកាសហើយ នោះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់‌ដ៏ជាព្រះ។
\v 6 ក្រោយមក យើង​នឹង​ចាត់​ភ្លើង​ទៅ​លើ​ទឹកដី​ម៉ាកុក ហើយ​លើ​ពួក​អ្នក​ដែល​អាស្រ័យ​នៅ ដោយ​សុខ‌សាន្ត​នៅ​កោះ​ទាំង‌ឡាយ នោះ​គេ​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌អម្ចាស់។
\s5
\v 7 ដ្បិតយើង​នឹងធ្វើ​ឲ្យ​​ឈ្មោះយើង​បាន​បរិសុទ្ធ​ នៅ​កណ្ដាលប្រជាជនអុីស្រា‌អែល​របស់​យើង ហើយមិន​ឲ្យ​ឈ្មោះ​បរិសុទ្ធ​របស់​យើង​ត្រូវ​ប្រមាថ ​ជនជាតិនានានឹង​ដឹង​ថា យើង​ជា​ព្រះ‌អម្ចាស់គឺ​ជា​ព្រះ​ដ៏​បរិសុទ្ធ​នៅ​ក្នុង​​អុីស្រា‌អែល។
\v 8 ចូរមើល៍! ថ្ងៃរ​នោះ​កំពុង​តែ​មកដល់ ហើយ​នឹង​ហើយនឹងជំនួសអ្វីនៅពេលនេះផង នេះគឺជាព្រះបន្ទូលព្រះអម្ចាស់ដ៏ជាព្រះ។
\s5
\v 9 ​ពួក​អ្នក​ដែល​រស់នៅ​ក្នុង​ទី​ក្រុង​របស់​​អុីស្រា‌អែល ​នឹង​ចាកចេញ​ទៅ ហើយពួកគេនឹងប្រើ​​គ្រឿង​សស្ត្រា‌វុធ​ដើម្បីបង្កាត់ភ្លើង ហើយដុត​ឆេះរួចដុតចោល ទាំង​ខែល​តូច ខែល​ធំ ទាំង​ធ្នូ និង​ព្រួញ ដែក​ពួយ និង​លំពែង​ផង គេ​នឹង​ដុត​គ្រឿង​ទាំង​នោះ​អស់​ប្រាំពីរ​ឆ្នាំ។
\v 10 ពួកគែមិន​ត្រូវ​ការ​រើស​រំកាច់​ឈើ​នៅ​ទី​វាល ឬ​កាប់​ឧស​នៅ​ក្នុង​ព្រៃ​ឡើយ តាំងពី​គេ​បានដុត​គ្រឿងសស្ត្រា‌វុធ​ ពួក​គេ​នឹងយកពី​ពួក​អ្នក​ដែល​បាន​យកពី​ខ្លួនមកវិញពីពួកគេ ពួកគេ​ប្លន់​ពីពួក​អ្នក​ដែល​បាន​ប្លន់​ពីខ្លួន​ដែរ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់‌ដ៏ជាព្រះ»។
\s5
\v 11 ក្រោយមកវានឹងកើតឡើងនៅថ្ងៃនោះដែល យើង​នឹង​ធ្វើកន្លែង​មួយ​សម្រាប់​ពួក​កុក សម្រាប់​ជា​ទី​បញ្ចុះ​សព​​ក្នុង​អុីស្រា‌អែល នឹង​ជ្រលង​ភ្នំ​របស់​អ្នក​ដំណើរខាង​កើត​សមុទ្រ។ វាបាន​បិទបាំង​អស់​អ្នក​ដែលចង់ធ្វើដំណើរឆ្លងកាត់។ ពួកគេ​នឹង​កប់​សាក‌សព​ពួក​កុកនៅទីនោះ ជាមួយប្រជាជនរបស់គាត់។ ពួកគេ​នឹង​ហៅ​ជ្រលង​ភ្នំ​របស់ហាមុន កុក។
\s5
\v 12 ដ្បិតប្រាំពីរ​ខែដែលកូនចៅ​អុីស្រា‌អែល​នឹង​បញ្ចុះ​សព​ពួកគេ​​ ទើប​បាន​ហើយ ដើម្បី​នឹង​សម្អាត​ទឹកដី។
\v 13 ដ្បិតមនុស្ស​ទាំង​អស់​នៅ​ទឹកដី​នោះ​នឹង​ធ្វើ​ការ​បញ្ចុះ​សពពួក​គេ ហើយ​ការ​នោះ​នឹង​​ល្បី​ដល់​គេ ក្នុង​ថ្ងៃ​ដែល​យើង​បាន​តម្កើង​ឡើង នេះគឺ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់‌ដ៏ជាព្រះ។
\s5
\v 14 ក្រោយមក ពួកគេ​នឹង​តម្រូវ​ទុក​មនុស្ស​មួយ​ក្រុម បន្តធ្វើ​ដំណើ​កាត់​ទឹកដីនោះ​ ដើម្បី​ទៅរកអ្នកដែលបានឆ្លងកាត់ពីមុនប៉ុន្តែអ្នកបានស្លាប់ហើយសព​នៅ​សេស​សល់​លើ​ទឹកដី ដូច្នោះពួកគេនឹងបានបញ្ចុះសពទាំងនោះ ដើម្បី​សម្អាត​ទឹកដី។ ក្រោយ​ចប់ប្រាំពីរ​ខែ​នោះ​មក ពួកគេ​នឹង​ដើរ​ពិនិត្យ​មើល។
\v 15 រួច​មនុស្ស​ដែល​ដើរ​កាត់ទឹកដី ពួកគេ​នឹងនឹងឃើញ​ឆ្អឹង ​ពួក​គេ​នឹង​តាំង​ទី​សម្គាល់​មួយ​នៅ​ជិតវា ទាល់​តែ​ពួក​បញ្ចុះ​សព​បាន​មក​កប់​ចោល នៅ​ក្នុង​ច្រក​ភ្នំ​ហាមុន កុក​។
\v 16 នៅទីនោះមាន​ទី​ក្រុង​មួយ​ដែល​មាន​ឈ្មោះ​ហៅ​ថា ហាម៉ូណា។ ក្នុងការនេះ​ពួកគេ​នឹង​សម្អាត​ទឹកដីបាន។
\s5
\v 17 ឥឡូវដល់អ្នកវិញ កូន​មនុស្ស​អើយ ព្រះ‌អម្ចាស់‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ ចូរ​និយាយទៅ​សត្វ​ស្លាប​គ្រប់​យ៉ាង និង​ដល់​អស់​ទាំង​សត្វ​ព្រៃ​នៅ​ទីវាល ចូរ​ន្រមូល​គ្នា​មក។ ចូរ​ប្រជុំ​គ្នា​ពី​គ្រប់​ទីកន្លែង ទៅទី​យញ្ញ‌បូជា​របស់​យើង ដែល​យើង​ធ្វើ​សម្រាប់​អ្នក ជា​យញ្ញ‌បូជា​យ៉ាង​ធំ នៅ​លើ​​ភ្នំ​របស់​អុីស្រា‌អែល ដូច្នោះ​ឲ្យ​អ្នក​បាន​ស៊ី​សាច់ ហើយ​ផឹក​ឈាម។
\v 18 អ្នក​​នឹង​ស៊ី​សាច់​របស់​អ្នកចម្បាំង ហើយ​ផឹក​ឈាម​របស់​ពួក​អ្នកដឹកនាំនៅ​ផែនដី ទាំង​ចៀម​ឈ្មោល កូន​ចៀម ពពែ និង​គោ​ផង សុទ្ធ​តែ​ជា​សត្វ​បំប៉ន​ពី​ទឹកដី​បាសាន។
\s5
\v 19 រួចហើយអ្នក​រាល់​គ្នា​នឹង​ស៊ី​ខ្លាញ់​ទាល់​តែ​ឆ្អែត ហើយអ្នកនឹង​ផឹក​ឈាម ទាល់​តែ​ស្រវឹង ដោយ‌សារ​យញ្ញ‌បូជា ដែល​យើង​ធ្វើ​សម្រាប់​អ្នក។
\v 20 អ្នក​រាល់​គ្នា​នឹង​បាន​ឆ្អែត​នៅ​តុ ​យើងដោយ​សាច់​សេះ រទេះ​ចម្បាំង ពួក​អ្នកចម្បាំង និង​ពួក​ទាហាន​ទាំង​ប៉ុន្មាន​ដែរ នេះ​គឺជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់‌ដ៏ជាព្រះ។
\s5
\v 21 យើង​នឹង​តាំង​សិរី‌ល្អ​របស់​យើង ក្នុង​ចំណោមជនជាតិហើយ​អស់​ទាំង​ជនជាតិនឹង​ឃើញ​ការដាក់ទោស​របស់​យើង ដែល​យើងបាន​ធ្វើ ហើយ​ដៃរបស់​យើង​ដែល​បាន​ដាក់ទាស់នឹង​ពួក​គេ។
\v 22 កូនចៅ​អុីស្រា‌អែល​នឹង​បានដឹង​ថា យើង​នេះ​ជា​ព្រះ‌អម្ចាស់ គឺ​ជា​ព្រះ​របស់ពួក​គេ តាំង​តែ​ពី​ថ្ងៃ​នេះ​ត​ទៅ។
\s5
\v 23 ​ប្រជាជាតិទាំងមូល ​នឹង​ដឹង​ថាកូនចៅ​អុីស្រា‌អែល​បាន​ចាប់យកទៅ​ជា​ឈ្លើយ ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់ពួកគេ ដោយ​សារពួក​គេ​ក្បត់​​នឹង​យើង ​ដូច្នោះយើងបាន​បាំង​មុខ​ពីពួក​គេ បាន​ជា​យើង​ប្រគល់​គេ ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវរបស់គេ ហើយ​ពួកគេ​ត្រូវ​ដួល​ដោយ​ដាវ​។
\v 24 យើង​បាន​ធ្វើ​ដល់​ពួកគេ​តាម​សេចក្ដី​ស្មោក‌គ្រោក និងបាប​របស់ពួក​គេ ពេលយើងបានបាំងចេញពីពួកគេ។
\s5
\v 25 ដូច្នោះហើយ ព្រះ‌អម្ចាស់‌ដ៏ជាព្រះមាន​ព្រះ‌បន្ទូល​ដូច្នេះ​ ឥឡូវ​នេះ យើង​នឹងកសាងវាសនា​ពួក​យ៉ាកុប​ ហើយ​យើងនឹង​មាន​សេចក្ដី​​មេត្តា​ដល់​កូនចៅស​អុីស្រា‌អែល​ ហើយ​ធ្វើ​ការខ្នះខ្នែង សម្រាប់​ឈ្មោះ​បរិសុទ្ធ​របស់​យើង។
\v 26 រួចហើយពួក​គេ​នឹង​រង​ការអាម៉ាស់ និង​គ្រប់​ទាំង​អំពើក្បត់​ដែលពួក​គេ​បានមិនស្មោះនឹង​យើង។ ពួកគេ​នឹងភ្លេចគ្រប់ការទាំងនេះពេលពួកគេសម្រាក់ដោយ​សុខ‌សាន្តក្នុងទឹកដីរបស់គេ។
\v 27 ​ពេល​យើង​ស្តា​គេ​ឡើងវិញរួច​ពីមនុស្ស ហើយ​ប្រមូលពួក​គេ​ពី​​ទឹកដីផ្សេងៗចេញពីដៃខ្មាំង​សត្រូវរបស់ពួក​គេ យើងនឹងបង្ហាញខ្លួន​យើង​ថា​បរិសុទ្ធ នៅ​ក្នុង​​ភ្នែក​ជនជាតិជា​ច្រើន។
\s5
\v 28 រួចហើយ​គេ​នឹង​ដឹង​ថា យើង​គឺ​ជា​ព្រះ‌ជាម្ចាស់ ដ្បិតយើង​បាន​បញ្ចូនពួក​គេ​ទៅ​ជា​ឈ្លើយ ក្នុងចំណោម​ជនជាតិទាំងនោះ ប៉ុន្តែយើង​ប្រមូល​គេត្រឡប់មកវិញ ទៅក្នុង​ទឹកដី​របស់​គេ​វិញ។ យើងមិនបានទុកពួកគេខ្លះក្នុងចំណោមជនជាតិទាំងនោះឡើយ។
\v 29 យើង​​នឹង​មិនលាក់​មុខ​ពី​ពួកគេ​ទៀត​ដែរ ពេលយើង​ចាក់​វិញ្ញាណ​យើងចេញ​ទៅ​លើ​កូនចៅ​អុីស្រា‌អែល នេះ​គឺជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់‌ដ៏ជាព្រះ»។
\s5
\c 40
\cl ជំពូក ៤០
\p
\v 1 នៅក្នុង​ឆ្នាំ​ទី​ម្ភៃ​ប្រាំ នៃការជាប់ជា​ឈ្លើយនៅដើមឆ្នាំ នៅ​ថ្ងៃ​ទី​ដប់ នៃខែ​នោះ នៅក្នុង​ឆ្នាំ​ទី​ដប់​បួន ក្រោយ​ពី​ទី​ក្រុង​ត្រូវ​គេ​វាយ​យក នៅ​ថ្ងៃ​នោះ ព្រះ‌ហស្ត​នៃ​ព្រះ‌អម្ចាស់​បាន​ដាក់​នៅ​លើ​ខ្ញុំ ហើយ​ព្រះ‌អង្គ​នាំ​ខ្ញុំ​ទៅ​ទី​នោះ។
\v 2 ក្នុង​និមិត្តពី​ព្រះជាម្ចាស់ ព្រះអង្គបាននាំខ្ញុំមកដល់ទឹកដីអុីស្រាអែលវិញ។ ព្រះអង្គបាននាំខ្ញុំ​ឲ្យបានសម្រាកលើ​ភ្នំ​មួយ​យ៉ាង​ខ្ពស់ នៅទិស​ខាង​ត្បូងមានអ្វីមួយបានលេចមកក្នុងអាគានៃទីក្រុង។
\s5
\v 3 ហើយព្រះ‌អង្គ​នាំ​ខ្ញុំ​ទៅ​ទី​នោះ។ ចូរមើល៍ ​មាន​មនុស្ស​ម្នាក់! រូបរាងរបស់លោកដូចជា​​លក្ខណៈ​ជា​លង្ហិន។ មាន​ខ្សែ​ខ្លូត‌ទេស​ និង​បបុស​សម្រាប់​វាស់នៅនិងដៃរបស់គាត់ លោក​ឈរ​នៅ​ក្នុង​ទ្វារក្រុង។
\v 4 មនុស្ស​នោះ​ក៏​និយាយ​មក​ខ្ញុំ​ថា «កូន​មនុស្ស​អើយ ចូរ​មើល​ដោយ​ភ្នែក ហើយ​ស្តាប់​ដោយ​ត្រចៀក​របស់អ្នក រួច​យក​ចិត្ត​ទុក​ដាក់​គ្រប់​ទាំង​អស់ ដែល​យើង​បង្ហាញ​ដល់​អ្នក ដ្បិត​បាន​នាំ​អ្នក​មក​នៅ​ទី​នេះ ប្រយោជន៍​ឲ្យ​យើង​បាន​បង្ហាញ​ទាំង​អស់​នេះ​ដល់​អ្នក។ ចូរ​ប្រាប់ការ​ទាំង​អស់​ដែល​អ្នក​នឹងឃើញ​ដល់​កូនចៅ​អុីស្រា‌អែល​ផង»។
\s5
\v 5 នៅទីនោះមាន​កំពែង​បាន​សង់ជុំ‌វិញ​​​ព្រះ‌វិហារ។ ប្រវែងឈើសម្រាប់វាស់នៅក្នុងដៃ​របស់បុរស​នោះ មាន​​ប្រាំមួយ​ហត្ថ ដែល​ក្នុង​មួយ​ហត្ថ​នោះ ត្រូវ​ជា‌មួយ​ហត្ថ​មួយ​កំណាត់ដៃប្រវែង។ បុរសនោះ ​ក៏​បានវាស់កំពែង ​វាមានមួយ​ខ្នាត​នៃឈឺវាស់ ហើយ​កម្ពស់របស់ក៏មួយខ្នាតមានឈើដែរ។
\v 6 បន្ទាប់មក លោក​ទៅ​ដល់​ទ្វារ​ព្រះវិហារ ដែល​បែបមុខទៅ​ទិស​ខាង​កើត។ លោកក៏​ឡើង​ជណ្តើរ​ទៅទ្វារ​នោះ ទៅ​វាស់​ទទឹង​មាត់​ទ្វារ​បាន​មួយ​ខ្នាត ហើយ​ទទឹង​មួយ​ទៀត ក៏​បាន​មួយ​ខ្នាត ជម្រៅ​ដូច​គ្នា។
\v 7 គ្រប់​បន្ទប់ចាំយាម មាន​បណ្តោយ​មួយ​ខ្នាតឈឺ និង​ទទឹង​មួយ​ខ្នាតឈើ ចំណែក​ប្រឡោះ​កណ្ដាល​បន្ទប់​ចាំយាមទាំង​នោះ មាន​ប្រាំ​ហត្ថឈើ កម្រិត​ពន្លឺ​មាត់​ទ្វារព្រះវិហារ ​តាមរយៈដំបូលផ្លូវដើរនៃព្រះវិហារគឺមានមួយឈើជម្រៅ។
\s5
\v 8 លោក​វាស់​ដំបូលផ្លូវដើរ នៃ​ខ្លោង​ទ្វារ​ វាមានប្រវែង​មួយ​ឈើរង្វាស់។
\v 9 លោកបានវាស់ដំបូលផ្លូវដើរនៃ​ខ្លោង​ទ្វារ​នោះ។ វាមានមួយឈើជម្រៅ។ ហើយក្របទ្វារមានពីរហត្ថក្នុងប្រវែងទទឹង។ ​ហើយដំបូលផ្លូវដើរនៃ​ខ្លោង​ទ្វារ​នោះ​បែរមុខទៅរកព្រះវិហារ។
\v 10 មានចំនួន​បន្ទប់យាមបី​នៅសងខាងនៃខ្លោងទ្វារ ហើយបន្ទប់នីមួយមានទំហំដូចគ្នា ហើយរបងខណ្ឌ​បន្ទប់ទាំងនោះមានកម្ពស់ដូចគ្នា។
\s5
\v 11 ក្រោយមក បុរសនោះបាន​វាស់​ទទឹងខ្លោងទ្វារ​ផ្លូវចូល ​មាន​ប្រវែង​ដប់​ហត្ថ ហើយលោកបានវាស់​ប្រវែងច្រកចូល​មាន​ដប់​បី​ហត្ថ។
\v 12 លោកបានរបងដែលជាព្រំខាងមុខ​បន្ទប់​ទាំងនោះ​មាន​ប្រវែង​មួយ​ហត្ថ។ ហើយ​បានវាស់​បន្ទប់​មាន​ប្រវែង​ប្រាំ​មួយ​ហត្ថនៃជ្រុងម្ខាងៗ។
\v 13 រួចហើយលោក​វាស់​ច្រកចូលតាំងពីដំបូលនៃបន្ទប់ទៅរបស់បន្ទប់មួយទៀត មានម្ភៃប្រាំហត្ថ ចាប់តាំងពីច្រកចូលនៃបន្ទប់ទីមួយទៅដល់នៃបន្ទប់ទីពីរ។
\s5
\v 14 រួចហើយលោក​ក៏​វាស់​ជញ្ជាំងដែលនៅរវាងបន្ទប់យាម ​មាន​ក្នុងប្រវែង​ហុកសិបហត្ថ លោកបានវាស់កាន់តែឆ្ងាយដែលអាចធ្វើបានពីដំបូលផ្លូវដើរ។
\v 15 តាំ​ង​ពីច្រកចូលខាងមុខដល់ចុងបំផុតម្ខាងទៀតនែដំបូលផ្លូវដើរ មាន​ហាសិប​ហត្ថ។
\v 16 មានបិទ​បង្អួច​ជិត ឆ្ពោះទៅដល់បន្ទប់ហើយក៏សំដៅទៅសសររបស់វា ​នៅ​ក្នុង​ខ្លោងទ្វារ​​ព័ទ្ធ​ជុំ‌វិញ ហើយ​មានបាំងសាចដូច្នោះដែរ។ ហើយ​មាន​បង្អួច​នៅ​ព័ទ្ធ​ជុំ‌វិញ​នៅផ្នែកខាង​ក្នុង ហើយនិង​មេបង្អួច​មាន​ឆ្លាក់​រូប​ដើម​លម៉ើ។
\s5
\v 17 រួចហើយ បុរសនោះ​បាន​នាំ​ខ្ញុំ​ទៅ​ទី‌លាន​ខាង​ក្រៅនៃព្រះវិហារ។ ចូរមើល៍! នៅទីនោះមានបន្ទប់ ហើយមានក្រាលថ្មនៅទីលាន ជាមួយ​សាម‌សិបបន្ទប់ ដែលបានក្បែកន្លែងក្រាលថ្ម។
\v 18 កម្រាល​ថ្ម​ស្ថិត​នៅ​ជាប់​ខ្លោង​ទ្វារ ហើយ​មាន​ទទឹង​ស្មើ​នឹង​ប្រវែងរបស់​ខ្លោង​ទ្វារ។ កម្រាល​ថ្ម​នេះមានកម្ពស់ទាបជាង។
\v 19 រួចហើយ បុរសនោះបាន​វាស់​ពី​ពីចំងាយពីខាងមុខ នៃខ្លោងទ្វារទាប ទៅដល់បរិវេនខ្លោងទ្វារខាងក្នុង​ គឺមានមាន​ប្រវែង​មួយ​រយ​ហត្ថ នៅ​ទិស​ខាង​កើត រហូត​ដល់​ទិស​ខាង​ជើង។
\s5
\v 20 រួចហើយលោក​បានវាស់​បណ្ដោយ និង​ទទឹង​របស់​ខ្លោង​ទ្វារ​ដែលនៅខាង​​ជើង​នៃទីជំនុំចម្រះក្តីខាងក្រៅ។
\v 21 ​មាន​បន្ទប់​បី នៃម្ខាងៗរបស់ខ្លោងទ្វារ ហើយ​ខ្លោង​ទ្វារ​ហើយនិងដំបូលផ្លូវដើរ មានទំហំដូចគ្នាទៅនិងខ្លោង​ទ្វារ​ធំ គឺ​បណ្ដោយ​ហា‌សិប​ហត្ថ និង​ទទឹង​ម្ភៃ​ប្រាំ​ហត្ថ។
\s5
\v 22 ចំណែក​បង្អួច ដំបូលផ្លូវដើរ បន្ទប់​ និងដើមលម៉ើ មានដូច ជានិងដូច​ខ្លោង​ទ្វារ​ដែល​បែរ​មុខ​ទៅ​ទិស​ខាង​កើត​។ ជណ្ដើរ​ដែល​ឡើង​ទៅ​ខ្លោង​ទ្វារ​មាន​ប្រាំ‌ពីរ​កាំ ហើយទៅដំបូលផ្លូវដើរ។​
\v 23 មានខ្លោងទ្វារ​ទី‌លាន​ខាង​ក្នុង នៅខាងមុខ​ខ្លោង​ទ្វារបែរមុខខាង​ជើង ហើយវាក៏មានខ្លោង​ទ្វារ​ខាង​កើត លោក​វាស់​ពី​ខ្លោង​ទ្វារ​មួយ​ទៅ​ខ្លោង​ទ្វារ​មួយ​ទៀត ឃើញ​មាន​ប្រវែង​មួយ​រយ​ហត្ថ។
\s5
\v 24 បន្ទាប់​មក បុរសនោះ​នាំ​ខ្ញុំ​ទៅ​​ខ្លោង​ទ្វារទិស​ខាង​ត្បូង ច្រកផ្លូវ ​ហើយជញ្ជាំងរបស់វា ហើយដំបូលផ្លូវដើរ លោក​វាស់​មាន ​ទំហំ​ដូច​គ្នានិងខ្លោងទ្វារខាងក្រៅផ្សេងទៀត។
\v 25 មាន​បង្អួចបិតនៅក្នុងផ្លូវចូលហើយដំបូលផ្លូវដើររបស់វា ក៏ដូចខ្លោងទ្វារនោះដែរ។ ខ្លោងទ្វារខាងជើង ហើយដំបូលផ្លូវដើររបស់វា មានបណ្តោយហាសិបងត្ថនិងទទឹងមានម្ពៃប្រាំហត្ថ។
\s5
\v 26 មានជណ្ដើរ​ដែល​ឡើង​ទៅ​ខ្លោង​ទ្វារ​មាន​ប្រាំ‌ពីរ​កាំ ហើយ​ដំបូលផ្លូវដើររបស់វា ​មាន​ឆ្លាក់​ក្បាច់​ដើម​ចាក​លើ​ជញ្ជាំងនៅសងខាង។
\v 27 ទី‌លាន​ខាង​ក្នុងក៏​មានខ្លោង​ទ្វារ​មួយ​នៅ​ខាង​ត្បូង ហើយលោក​វាស់​ពី​ខ្លោង​ទ្វារ​មួយ​ទៅ​ខ្លោង​ទ្វារ​មួយ​ទៀត នៅ​ខាង​ត្បូងនៅច្រកផ្លូវចូល​មាន​ប្រវែង​មួយ​រយ​ហត្ថ ដែលនៅពីចំងាយ។
\s5
\v 28 ហើយបន្ទាប់​មក បុរសនោះក៏បាន​នាំ​ខ្ញុំ​ចូល​ទៅ​ទី‌លាន​ខាង​ក្នុង តាម​ខ្លោងទ្វារដែលនៅទិស​ខាង​ត្បូង ដែលមានទំហំដូចទៅនិងខ្លោងទ្វារម្ខាងទៀត។
\v 29 ហើយបន្ទប់​ ជញ្ជាំង និងដំបូលផ្លូវដើរ ក៏​មាន​ទំហំ​ដូច​គ្នា​ ខ្លោង​ទ្វារផ្សេងទៀងដែរ ហើយដំបូលផ្លូវដើរ គឺមាន​បង្អួច​នៅជុំ‌វិញទាំងអស់។ ហើយខ្លោងទ្វារខាងក្នុងហើយនិងដំបូលផ្លូវដើរ ​មាន​បណ្ដោយ​ហា‌សិប​ហត្ថ ទទឹង​ម្ភៃ​ប្រាំ​ហត្ថ។
\v 30 ដំបូលផ្លូវដើរ ដែលនៅជំវិញជញ្ជាំងខាងក្នុងមាន​បណ្ដោយ​ម្ភៃ​ប្រាំ​ហត្ថ និង​ទទឹង​ប្រាំ​ហត្ថ។
\v 31 ដំបូលផ្លូវដើរបែរមុខទៅនឹង​ទី‌លាន​ខាង​ក្រៅ ដែលលើ​ជញ្ជាំង​មាន​ឆ្លាក់​ក្បាច់​ដើម​ចាក ហើយមាន​ជណ្ដើរ​ដែល​ឡើង​ទៅ​ខាងលើ។
\s5
\v 32 ហើយក្រោយមក លោក​បាន​នាំ​ខ្ញុំ​ចូល​ទៅ​ទី‌លាន​ខាង​ក្នុង តាម​ខ្លោង​ទ្វារ​ខាង​កើត ដែលលោក​វាស់​ខ្លោង​ទ្វារ​មាន​ទំហំ​ដូច​គ្នា។
\v 33 បន្ទប់​ទាំងនោះ ជញ្ជាំង និង​ដំបូលផ្លូវដើរ ក៏​មាន​ទំហំ​ដូច​គ្នា​ដែរ ខ្លោង​ទ្វារ ហើយមាន​បង្អួច​ជុំ‌វិញ។ ខ្លោងទ្វារខាងក្នុងហើយដំបូលផ្លូវដើរ ​មាន​បណ្ដោយ​ហា‌សិប​ហត្ថ ទទឹង​ម្ភៃ​ប្រាំ​ហត្ថ។
\v 34 ដំបូលផ្លូវដើរ​បែរមុខទៅ​នឹង​ទី‌លាន​ខាង​ក្រៅ វាមាន​ឆ្លាក់​ក្បាច់​ដើម​ចាក​លើ​សងខាងវា ហើយ​មានជណ្ដើរ​​ប្រាំ​បី​កាំដែល​ឡើង​ទៅលើ។
\s5
\v 35 បន្ទាប់មក លោកក៏បាន​នាំ​ខ្ញុំ​ទៅ​ខ្លោង​ទ្វារ​ខាង​ជើង ហើយ​ធ្វើការវាស់​ខ្លោង​ទ្វារ​ឃើញ​មាន​ទំហំ​ដូច​គ្នាទៅនិងខ្លោងទ្វារផ្សេង។
\v 36 ចំណែក​បន្ទប់​ទាំងនោះ ជញ្ជាំង និង​ដំបូលផ្លូវដើរ ​មាន​ទំហំ​ដូច​គ្នានិងខ្លោងទ្វារផ្សេងដែរ ហើយមាន​បង្អួច​ជុំ‌វិញ។ ច្រកផ្លូវចូល ហើយ​ដំបូលផ្លូវដើរ​មាន​បណ្ដោយ​ហា‌សិប​ហត្ថ ទទឹង​ម្ភៃ​ប្រាំ​ហត្ថ។
\v 37 ​ដំបូលផ្លូវដើរបែរមុខ​នឹង​ទី‌លាន​ខាង​ក្រៅ មាន​ឆ្លាក់​ក្បាច់​ដើម​ចាក​ទាំងសងខាងលើវា ហើយ​មានជណ្ដើរ​ប្រាំឡើងទៅខាងលើ។
\s5
\v 38 មាន​បន្ទប់​មួយដែលមានទ្វារនៅតាមផ្លូវច្រកចូលទៅខាងក្នុង។ ​កន្លែង​ដែល​គេ​លាងជំរះ​តង្វាយ​ដុត។
\v 39 មាន​តុ​ពីរ​នៅ​នៅសងខាងនៃ​ដំបូលផ្លូវដើរ សម្រាប់​ថ្វាយ​ជា​តង្វាយ​ដុត​ ដែលបានសម្លាប់រួចហើយ និងយញ្ញ‌បូជា​សុំ​ឲ្យ​រួច​ពី​បាប និង​យញ្ញ‌បូជា​សុំ​លើក‌លែង​ទោស។
\s5
\v 40 តាមជញ្ជាំងនៃទីធ្លា ​ទៅដល់​ខ្លោង​ទ្វារ​ខាង​ជើង មាន​តុ​ពីរ។ ហើយ​នៅ​ម្ខាង​ទៀត នៅនោះមាន​តុ​ពីរ​ដែរខ្លោងទ្វារដំបូលផ្លូវដេើរ។
\v 41 មាន​តុ​​បួន នៅម្ខាងតាមខ្លោងទ្វារ ពួកគេ​ធ្វើការសម្លាប់សត្វ នៅលើតុទាំងប្រាំបី។
\s5
\v 42 មាន​តុ​បួន​ទៀត​ដែល​ធ្វើ​ពី​ផ្ទាំង​ថ្ម សម្រាប់​ធ្វើ​ពិធី​យញ្ញ‌បូជា មាន​បណ្ដោយ​មួយ​ហត្ថ​កន្លះ ទទឹង​មួយ​ហត្ថ​កន្លះ និង​កម្ពស់​មួយ​ហត្ថ។ នៅលើតុទាំងនោះពួកគេបាន​ដាក់​ឧបករណ៍​សម្រាប់​អារ ក​សត្វ​ថ្វាយ​តង្វាយ​ដុត និង​ថ្វាយ​យញ្ញ‌បូជា​ផង។
\v 43 មានទំពក់ពីរ ចងទទឹងនិងឈើតាមបណ្តោយចងយ៉ាងជាប់ជាមួយនិងដំបូលផ្លូវដើរជុំវិញ ហើយចំណែកឯ​សាច់​សម្រាប់​ធ្វើ​យញ្ញ‌បូជា ពួកគេបាន​ដាក់​នៅ​លើ​តុ។
\s5
\v 44 ជិតខ្លោងទ្វារខាងក្នុង នៅទីធ្លាខាងក្នុង មាន​បន្ទប់សម្រាប់​អ្នក​ចម្រៀង។ បន្ទប់​មួយ​ក្នុងចំណោមនោះ​នៅ​ខាង​ជើង ហើយ​មួយទៀត​ខាង​ត្បូង។
\v 45 លោក​ប្រាប់​ខ្ញុំ​ថា៖ «បន្ទប់​បែរ​មុខ​ទៅ​ទិស​ខាង​ត្បូង សម្រាប់ពួក​បូជា‌ចារ្យ​ដែល​បំពេញ​ការ‌ងារ​ក្នុង​ព្រះ‌ដំណាក់។
\s5
\v 46 ​បន្ទប់​បែរ​មុខ​ទៅ​ទិស​ខាង​ជើង សម្រាប់ពួក​បូជា‌ចារ្យ​ដែល​បំពេញ​ការ‌ងារ​នៅ​ទី​អាសនៈ។ អ្នក​ទាំង​នោះ​ជា​កូន​ចៅ​របស់​លោក​សាដុក ក្នុង​កុល‌សម្ព័ន្ធ​លេវី»។
\v 47 បន្ទាប់មក លោក​វាស់​ទី‌ធ្លាដែល​មាន​រាង​បួន​ជ្រុង​ស្មើ បណ្តោយ​មាន​ប្រវែង​មួយ​រយ​ហត្ថ និងទទឹងមានមួយហត្ថ ជាមួយនិងអាសនៈ​ស្ថិត​នៅ​មុខ​នៃព្រះដំណាក់។
\s5
\v 48 បន្ទាប់មកបុរសនោះ​នាំ​ខ្ញុំ​ចូល​ទៅ​ក្នុង​ដំបូលផ្លូវដើរ​នៃព្រះ‌ដំណាក់ហើយ លោក​វាស់​ក្របទ្វាររបស់វា ដែល​មាន​ប្រវែង​ប្រាំ​ហត្ថ ក្រាស់ទាំងសងខាង។ ផ្លូវចូលរបស់វា​មាន​ទទឹងដប់បួរហត្ថ ហើយជញ្ជាំងសងខាងរបស់វាមាន ប្រវែងបីហត្ថ។
\v 49 ​បណ្ដោយដំបូលផ្លូវដើរមាន​ម្ភៃ​ហត្ថ និង​ទទឹង​ដប់​មួយ​ហត្ថ។ មាន​ជណ្ដើរ​ឡើង​ទៅ​កាន់​បន្ទប់​ ហើយ​មាន​សសរ គឺ​ម្ខាងៗ​មាន​បង្គោល​មួយផងដែរ។
\s5
\c 41
\cl ជំពូក ៤១
\p
\v 1 ហើយក្រោយមក លោកក៏បាន​នាំ​ខ្ញុំ​ចូល​ទៅ​ក្នុងព្រះដំណាក់​ទីសក្ការៈ លោក​វាស់​ក្របទ្វារទាំងនោះ​មាន​ទទឹង​ប្រាំ​មួយ​ហត្ថ។
\v 2 ផ្លូវចូល​មាន​ទទឹង​ដប់​ហត្ថ ជញ្ជាំងទាំងសងខាងវិញ មាន​បណ្តោយ​ប្រាំ​ហត្ថ។ ហើយក្រោយមក លោក​វាស់ទំហំនៃ​ទីសក្ការៈ ​មាន​បណ្ដោយ​សែ‌សិប​ហត្ថ ហើយ​ទទឹង​ម្ភៃ​ហត្ថផងដែរ។
\s5
\v 3 បន្ទាប់​មក បុរសនោះ​ចូល​ទៅ​ខាង​ក្នុងទីបរិសុទ្ធ​វាស់​សសរ​មាត់​ទ្វារ ឃើញ​មាន​កម្រាស់​ពីរ​ហត្ថ ហើយ​មានទទឹងទ្វារ​ចូល​ប្រាំ​មួយ​ហត្ថ។ ជញ្ជាំងទាំងពីរនៅសងខាងមានប្រាំពីរហត្ថ។
\v 4 ហើយក្រោយមក លោក​ក៏បានវាស់​បណ្តោយនៃបន្ទប់ ​ទីសក្ការៈ ដែលមាន​​ម្ភៃ​ហត្ថ។ ហើយនិងទទឹង​ម្ភៃ​ហត្ថ នៅខាងមុខនៃព្រះវិហារ។ រួច​ហើយលោកក៏បាននិយាយ​ប្រាប់​ខ្ញុំ​ថា «នេះ​ជា​ទីកន្លែងសក្ការៈ​បរិសុទ្ធបំផុត»។
\s5
\v 5 ហើយលោកក៏បាន​វាស់​ជញ្ជាំង​ខណ្ឌ​ព្រះ‌ដំណាក់ ឃើញ​មាន​កម្រាស់​ប្រាំ​មួយ​ហត្ថ។ បន្ទប់​អម​ជុំ‌វិញ​ព្រះ‌ដំណាក់​មាន​ទទឹង​បួន​ហត្ថ។
\v 6 បន្ទប់​អម​ជុំ‌វិញ​ទាំង​នោះ​មាន​បី​ជាន់ ក្នុង​មួយ​ជាន់​មាន​សាម‌សិប​បន្ទប់។ បន្ទប់​នីមួយៗ​ស្ថិត​នៅ​តាម​ជញ្ជាំង​ខាង​ក្រៅ​ដែល​ព័ទ្ធ​ជុំ‌វិញ​ព្រះ‌ដំណាក់ គឺ​មិន​នៅ​តាម​ជញ្ជាំង​ទីសក្ការៈ​ទេ។ បន្ទប់​ជាន់​ខាង​លើ​ទូលាយ​ជាង​បន្ទប់​នៅ​ជាន់​ក្រោម ព្រោះ​ផ្នែក​ខាង​លើ កម្រាស់​ជញ្ជាំង​ដែល​ព័ទ្ធ​ជុំ‌វិញ​ព្រះ‌វិហារ​តូច​ជាង​កម្រាស់​ផ្នែក​ខាង​ក្រោម។
\v 7 ហេតុ​នេះ​ហើយ​បាន​ជា​កាល​ណា​គេ​ឡើង​ទៅ​ខាង​លើ​កាន់​តែ​ខ្ពស់ នោះ​កាន់​តែ​មាន​កន្លែង​ទូលាយ​ជាង តាមរយៈនោះពួកគេ​អាច​ឡើង​ពី​ជាន់​ក្រោម​ទៅ​ជាន់​កណ្ដាល រួច​ទៅ​ជាន់​ខាង​លើផងដែរ។
\s5
\v 8 ក្រោយមក ខ្ញុំ​​មើល​ឃើញផ្នែកមួយនៅជុំ‌វិញ​ព្រះ‌ដំណាក់ គ្រិះសម្រាប់ទំហំមាន​​ពេញ​មួយ​ឈើ​រង្វាស់ គឺ​បណ្តោយប្រាំ​មួយ​ហត្ថ។
\v 9 ទទឹងនៃជញ្ជាំង​ដែល​នៅ​ខាង​ក្រៅ​​មាន​​ប្រាំ​ហត្ថ។ មានទីធ្លា​ដែលនៅ​ចន្លោះ​ខាងក្រៅ នៃបន្ទប់ក្នុងទីសក្ការៈ។
\s5
\v 10 នៅផ្នែកម្ខាងទៀត របស់​ទីធ្លាបើកចំហរជាកន្លែងបូជាចារ្យបន្ទប់ខាងក្រៅ ទំហំនេះមាន​ប្រវែង​ម្ភៃ​ហត្ថ ដែលសង់ឡើងនៅជុំវិញកន្លែទីសក្ការៈ។
\v 11 មាន​ទ្វារចូលទៅខាងក្នុងបន្ទប់ពីទីធ្លាចំហរម្ខាងទៀត ច្រក​ចូលដែលនៅទិស​​ខាង​ជើង ច្រក​មួយ​ទៀត​គឺនៅ​ទិសខាង​ត្បូងផងដែរ។ ប្រវែងទទឹងមាន​ប្រាំ​ហត្ថជុំវិញ។
\s5
\v 12 មាន​អាគារ​មួយបែរមុខទៅទី​ធ្លា​នៅទិសខាងលិច មាន​ទទឹង​ចិត‌សិប​ហត្ថ។ បណ្ដោយ​កៅ‌សិប​ហត្ថ ហើយ​ជញ្ជាំង​មាន​កម្រាស់​ប្រាំ​ហត្ថ។
\v 13 ក្រោយមកទៀត បុរសទាំង​នោះ​ក៏វាស់​ព្រះ‌ដំណាក់ ឃើញ​មាន​បណ្ដោយប្រវែង​មួយ​រយ​ហត្ថ។ ហើយចំណែក​ទី​ធ្លា​ អាគារ និង​ជញ្ជាំង ក៏​មាន​បណ្ដោយប្រវែង​មួយ​រយ​ហត្ថផង​ដែរ។
\v 14 សម្រាប់ជញ្ជាំង​ខាង​មុខនៃ​ព្រះ‌ដំណាក់ និងទី​ធ្លា​​ដែល​នៅ​ទិសខាង​កើតវិញ គឺមាន​ប្រវែង​មួយ​រយ​ហត្ថដូចគ្នា ចេញពីកន្លែទីសក្ការៈ។
\s5
\v 15 ហើយបុរស​នោះ​ក៏បាន​វាស់​បណ្ដោយ​របស់​អាគារ ដែល​ស្ថិត​នៅ​ខាង​ក្រោយ​ទីសក្ការៈនៅទិសខាងលិច ហើយវិចិត្រសាល ​នៅ​សង​ខាង​ផង ឃើញ​មាន​ប្រវែង​មួយ​រយ​ហត្ថ។ កន្លែងបរិសុទ្ធ ហើយដំបូលផ្លូវដើរ
\v 16 នៅខាងក្នុងបង្អូច មានដាក់បង្អួច​ចម្រឹង​ដែក ហើយវិចិត្រសាល​នៅជុំវិញដែលជាន់ទីបីមានបន្ទះឈើ។
\v 17 ចាប់​ពី​លើ​ទ្វារ​រហូត​ដល់​ក្នុង​ទីសក្ការៈ ហើយទីធ្លាជាមួយជញ្ជាំងមាន​ក្បាច់​លំអ​។
\s5
\v 18 វាមានក្បាច់​ចេរូប៊ីន និង​ក្បាច់​ដើម​ចាក ដែលមានរូប​ដើម​ចាក​មួយ រូប​ចេរូប៊ីន ​ពីរ នៅ​ឆ្លាស់​គ្នាផងដែរ ហើយ​ចេរូប៊ីនមានមុខពីរ។
\v 19 មុខ​របស់បុរសនោះមើលទៅ​រក​ដើម​ចាក​ម្ខាង ហើយមុខ​សិង្ហ​មើលទៅ​រក​ដើម​ចាក​នៅម្ខាង​ទៀត។ រូបទាំងនោះគឺនៅ​បន្ត​បន្ទាប់​គ្នា​ព័ទ្ធ​ជុំ‌វិញ​ព្រះ‌ដំណាក់។
\v 20 តាំងពីដីដល់ទីខ្ពស់នៃផ្លូវចូល ​ចេរូប៊ីន និង​ក្បាច់​ដើម​ចាក មានឆ្លាកនៅលើជញ្ជាំងខាងក្រៅនៃព្រះដំណាក់។
\s5
\v 21 ក្រប​ទ្វារ​នៃកន្លែងបរិសុទ្ធ​មាន​រាង​បួន​ជ្រុង។ លក្ខណៈរបសស់វាគឺដូចទៅនឹង
\v 22 ដូច​អាសនៈ​ធ្វើ​ពី​ឈើ ខាងមុខនៃកន្លែងបរិសុទ្ធ កម្ពស់​បី​ហត្ថ និង​បណ្ដោយ​ពីរ​ហត្ថ ទាំងសងខាង។ បង្គោលវានៅតាមកាច់ជ្រុង គោល ដាក់ក្រប បានធ្វើពីឈើ។ បុរស​នោះ​ពោល​មក​ខ្ញុំ​ថា៖ «នេះ​ជា​តុ​តម្កល់​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់»។
\v 23 មានទ្វារពីរសម្រាប់កន្លែងចរិសុទ្ធ ហើយនិងនៅទីបរិសុទ្ធបំផុត។
\v 24 ទ្វារទាំងនេះបត់បានពីរបត់ នៃទ្វារបន្ទះនីមួយៗ ពីរបន្ទះ​សម្រាប់ទ្វារមួយ ហើយពីរបន្ទះ​សម្រាប់ផ្សេងមួយទៀត។​
\s5
\v 25 មាន​ឆ្លាក់​នៅលើទ្វារទាំងនោះ នៅលើទ្វារនៃកន្លែងបរិសុទ្ធមានក្បាច់​ចេរូប៊ីន និង​ដើម​ចាក ដូច​នៅ​តាម​ជញ្ជាំង​ដែរ ហើយធ្វើពីឈើសម្រាប់ដំបូលផ្លូវដើរ នៅផ្នែកខាងមុខ។
\v 26 មាន​បង្អួច​ចម្រឹង​ដែក និង​ក្បាច់​ដើម​ចាកនៅម្ខាងទៀតនៃដំបូលផ្លូវដើរ។ នេះគឺជាទំហំបន្ទប់នៃព្រះដំណាក់ ហើយបន្ទប់ទាំងនោះក៏មានដំបូលលយចេញដែរ។
\s5
\c 42
\cl ជំពូក ៤២
\p
\v 1 បន្ទាប់​មក បុរសនោះ​បញ្ជូន​ខ្ញុំ​ចេញ​ទៅ​ទី‌ធ្លា​ខាង​ក្រៅ ផ្នែក​ខាង​ជើង ហើយ​នាំ​ខ្ញុំ​ទៅ​បន្ទប់​ផ្សេងៗ ដែល​នៅ​មុខ​ទីធ្លា​ខាងក្រៅនិង​ទិសខាងជើងនៃជញ្ជាំងខាងក្រៅ។
\v 2 បន្ទប់​ទាំងនោះមាន​ មាន​បណ្ដោយ​មួយ​រយ​ហត្ថ ហើយនៅពីខាងមុខមានទទឹង​ហា‌សិប​ហត្ថ។
\v 3 មានបន្ទប់ខ្លះបែរមុខទៅទីធ្លាខាងក្នុង ហើយដែល​មាន​ប្រវែង​ម្ភៃ​ហត្ថចេញពីទីសក្ការៈ។ ​មាន​បី​ជាន់នៃបន្ទប់ទាំងនោះ ហើយមួយ​ផ្នែក​ខាងលើអាចមើលមកមួយខាងក្រោមបាន ហើយគ្រប់ជាន់ទាំងអស់គឺមានផ្្លូវដើរ។ បន្ទប់ខ្លះទៀតក៏អាចមើលឃើញទីធ្លាខាងក្រៅផងដែរ។
\s5
\v 4 នៅ​ពី​មុខ​បន្ទប់​ទាំង​នោះ​មាន​ច្រក​មួយ ទទឹង​ដប់​ហត្ថ និង​បណ្ដោយ​មួយ​រយ​ហត្ថ។ ទ្វារ​បន្ទប់​ទាំង​នោះ​បែរ​មុខ​ទៅ​ទិស​ខាង​ជើង។
\v 5 ប៉ុន្តែបន្ទប់​ជាន់​ខាង​លើ​តូច​ជាង សម្រាប់ផ្លួវដើរ ដោយសារមិនសូវមានកន្លែងធំ ដូចដែលគេបានធ្វើនៅខាងក្រោមនិងជាន់កណ្តាលនៃអាគា។
\v 6 ដ្បិត ​នៅ​ជាន់ទីបីនៃអាគារនោះ គឺអត់មាន​សសរ​ដូច​សសរ​នៅ​ក្នុង​ទី‌ធ្លាទេ។ ហេតុ​នេះ​ហើយ​ បាន​ជាបន្ទប់នៅជាន់ខ្ពស់ តូចជាងក្នុងទំហំបើប្រៀបទៅនិងបន្ទប់ ដែលនៅជាន់ក្រោមនិងកណ្តាល។
\s5
\v 7 នៅ​​ជញ្ជាំងខាងក្រៅ​ នៅតាម​បណ្ដោយ​បន្ទប់ ដើម្បីចេញទៅទីធ្លាខាងក្រៅ គឺមាន​ប្រវែង​ហា‌សិប​ហត្ថ ដែលវានៅចំពីមុខបន្ទប់តែម្តង។
\v 8 ដ្បិត​បន្ទប់​ដែល​នៅ​ជាប់​នឹង​ទី‌លាន​ខាង​ក្រៅ​នោះ មាន​ប្រវែង​ហា‌សិប​ហត្ថ​ដែរ ហើយបន្ទប់ទាំងនោះ​បែរ​មុខ​ទៅ​រកទីសក្ការៈ មាន​ប្រវែង​មួយ​រយ​ហត្ថ។
\v 9 នៅ​ក្រោម​បន្ទប់​ទាំង​នោះ មាន​ទ្វារ​ចូល​ពី​ទី‌លាន​ខាង​ក្រៅ តាម​ទិស​ខាង​កើត សម្រាប់ឲ្យចូលពីទីធ្លាខាងក្រៅ។
\s5
\v 10 នៅតាម​ជញ្ជាំង​​នៃទី‌ធ្លា​ផ្នែកខាង​កើតនៃទីធ្លាខាងក្រៅ ដែល​នៅ​ទល់​មុខ​ធ្លា​ផ្នែកខាងក្នុង ដែលទលនិង​ទីសក្ការៈ ក៏​មាន​បន្ទប់​ជា​ច្រើន​ដែរ។
\v 11 ជាមួយផ្លួវដើរនៅពីមុខ ​បន្ទប់​ទាំង​នោះ។ បន្ទប់ទាំងនោះគឺមាន​ច្រក​មួយ​ដូច​នៅ​មុខ​បន្ទប់​ជួរ​ខាង​ជើង។ បន្ទប់ទាំងនោះ គឺ​មាន​បណ្ដោយ មាន​ទទឹង​ដូច​គ្នា ហើយ​មាន​ផ្លូវ​ចេញ​ចូល មាន​ទ្រង់‌ទ្រាយ ដូចទៅនិង​​ទ្វារ​ដែល។
\v 12 នៅទិសខាង​ត្បូង​ មានទ្វារមួយចូលទៅបន្ទប់ទាំងនោះ ហើយវាក៏ដូចគ្នានិងទិសខាងជើងដែរ។ ផ្លូវឆ្លង នៅខាងក្នុងមានទ្វារ នៅលើក្បាលរបស់វា ហើយផ្លូវឆ្លងឆ្ពោះទៅកាន់បនប្ទប់ផ្សេងទៀត។ នៅទិសខាងកើតក៏មានទ្វារចូល ទៅក្នុងផ្លូវឆ្លងដល់ចុងបំផុត។
\s5
\v 13 បុរស​នោះ​ប្រាប់​ខ្ញុំ​ថា៖ «បន្ទប់​ជួរ​ខាង​ជើង និង​បន្ទប់​ជួរ​ខាង​ត្បូង ដែល​នៅ​ទល់​មុខ​នឹងទី​ធ្លា​ក្រៅ ជា​បន្ទប់​ទីសក្ការៈ ជា​កន្លែង​ដែល​ពួក​បូជា‌ចារ្យ​ចូល​ទៅ​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់ ពួក​គេ​បរិភោគ​អាហារ​បរិសុទ្ធបំផុត។ ក្នុង​បន្ទប់​ទាំង​នោះ មាន​ដាក់របស់បរិសុទ្ធនៅទីនោះ តង្វាយ​អាំហារ ​តង្វាយលោះ​បាប តង្វាយលើក‌លែង​ទោស ដ្បិត​កន្លែង​នោះ​ជា​កន្លែង​បរិសុទ្ធ។
\v 14 ពេល​​ពួក​បូជា‌ចារ្យ​ចូល​ទៅ​ទីនោះ គេ​ពុំ​អាច​ចេញ​មក​ទី‌បរិសុទ្ធទៅលាន​ខាង​ក្រៅ​​ទេ គឺ​ត្រូវ​ទុក​សម្លៀក‌បំពាក់​ដែល​គេ​ស្លៀក​ពាក់ ពេលបំពេញ​មុខងារ​នោះ នៅក្នុងទីបរិសុទ្ធ។ ពួកគេត្រូវស្លៀលពាក់ផ្សេងមុខចេញទៅខាងក្រៅជួយមនុស្ស»។
\s5
\v 15 បុរសនោះ​បានបញ្ចាប់វាស់​ព្រះ‌ដំណាក់​ខាង​ក្នុង​រួច​រាល់​ហើយ ហើយលោក​នាំ​ខ្ញុំ​ចេញ​តាម​ខ្លោង​ទ្វារ​ដែលបែរមុខទៅខាង​កើត ហើយ​វាស់​នៅបរិវេណ​ដែល​នៅ​ជុំ‌វិញនោះ។
\s5
\v 16 លោក​វាស់​នៅជ្រុង​ទិសខាង​កើតជាមួយឈើវាស់ ​មាន​ប្រវែង​ប្រាំ​រយហត្ថជាមួយ​ឈើ​រង្វាស់។
\v 17 លោកក៏បាន​វាស់​ជ្រុង​ទេសខាង​ជើង ហើយក៏ឃើញ​មាន​ប្រវែង​ប្រាំ​រយ​ហត្ថឈើ​រង្វាស់។
\v 18 លោកក៏បានទៅ​វាស់​ជ្រុង​ទិសខាង​ត្បូង ហើយក៏ឃើញ​មាន​ប្រវែង​ប្រាំ​រយហត្ថ​ឈើ​រង្វាស់។
\v 19 លោក​ក៏បែរ​ទៅ​ជ្រុង​ទិសខាង​លិច ហើយ​វាស់ឃើញ​មាន​ប្រវែង​ប្រាំ​រយ​ហត្ថឈើ​រង្វាស់ដូចគ្នាផងដែរ។
\s5
\v 20 លោក​វាស់​ទាំង​បួន​ជ្រុង។ វាមានជញ្ជាំងនៅជុំវិញវា​មានបណ្តោយ ប្រវែង​ប្រាំ​រយ​ឈើ​រង្វាស់ ហើយមានទទឹងប្រាំរយហត្ថ ដើម្បីញែកឬឲទីបរិសុទ្ធចេញពីកន្លែងទូទៅ។
\s5
\c 43
\cl ជំពូក ៤៣
\p
\v 1 បុរសនោះក្រោយនកបាន​នាំ​ខ្ញុំ​ទៅ​កាន់​ខ្លោង​ទ្វារ​ខាង​កើត។
\v 2 មើល៍! សិរី‌រុងរឿង​របស់​ព្រះជាម្ចាស់​នៃ​ជន‌ជាតិ​អុីស្រា‌អែល​​មក​ពី​ទិស​ខាង​កើត សម្លេងរបស់ព្រះអង្គដូច​ជាទឹកធ្លាក់ជាច្រើន ហើយ​ផែនដី​ភ្លឺ​ដោយ​សិរី‌រុងរឿង​របស់​ព្រះអង្គ។
\s5
\v 3 វាបានផ្អែកទៅលើលក្ខណ​​​​ៈនិមិត្ត‌ដែល​ខ្ញុំ​បាន​ឃើញ​នៅ​ពេល​នោះ ដោយផ្អែកទៅលើនិមិត្ត‌​ដែល​ខ្ញុំ​បាន​ឃើញ នៅ​ពេល​ព្រះអង្គ​យាង​មក​កម្ទេច​ក្រុង​យេរូ‌សាឡិម ហើយនិមិត្ត‌​ទាំង​ពីរ​នេះ​ក៏​ដូច​ជា​និមិត្ត‌ ដែល​ខ្ញុំ​បាន​ឃើញ​នៅ​មាត់​ទន្លេ​កេបារ​ដែរ ពេល​ ខ្ញុំ​ក្រាប​ ​មុខ​ដល់​ដី។
\v 4 ដូច្នោះសិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់​ចូល​មក​ក្នុង​ព្រះ‌ដំណាក់​តាមខ្លោង​ទ្វារ​ខាង​កើត។
\v 5 ក្រោយមកព្រះ‌វិញ្ញាណ​ក៏​លើក​ខ្ញុំ​ឡើង ហើយ​នាំ​ខ្ញុំ​ទៅ​ដាក់​កណ្ដាល​ទី‌លាន​ខាង​ក្នុង។ មើល៍! សិរី‌ល្អ​របស់​ព្រះ‌អម្ចាស់​ស្ថិត​នៅ​ក្នុងព្រះ‌ដំណាក់។
\s5
\v 6 ពេល​បុរស​នោះ​នៅ​ក្បែរ​ខ្ញុំ ខ្ញុំ​ឮ​មនុស្សម្នាក់និយាយចេញ​ពី​ព្រះ‌ដំណាក់​មក​កាន់​ខ្ញុំ​ថា។
\v 7 លោកបាននិយាយថា «កូន​មនុស្ស​អើយ! កន្លែង​នេះ​ជា​បល្ល័ង្ក​របស់​យើង និង​ជា​កន្លែង​ដាក់​ជើង​របស់​យើង​ផង ហើយយើង​នឹង​ស្ថិត​នៅ​កន្លែង​នេះ​ជា​មួយ​ប្រជាជនអុីស្រា‌អែល​រហូត​ត​ទៅ។ កូនចៅស​អុីស្រា‌អែល និង​មិនប្រមាថ​នាម​យើង​ទៀតទេ ឬស្តេចរបស់ពួកគេ ជាមួយនិងភាពគ្មានជំនឿរបស់គេ ឬជាមួយនិងក​សាក‌សព​ស្ដេច​មក​តម្កល់​ទុក​នៅ​ទី​ខ្ពស់។
\v 8 ពួក​គេនឹងមិនប្រមាថនាមយើងដោយដាក់ច្រកចូលបន្ទាប់និងច្រកចូលយើងទេ ហើយក៏មិនដាក់ខ្លោងទ្ចារបិតនៅជិតខ្លោងទ្វារយើងដែរ គឺគ្មានអ្វីទេតែជញ្ជាំងរវាងយើងហើយពួកគេ។ ពួកគេធ្លាប់បានប្រមាថនាមបរិសុទ្ធយើងជាមួយការប្រព្រឹត្តអំពើស្អប់ខ្ពើម ដូច្នោះយើយលេបត្របាក់គេជាមួយកំហឹងយើង។
\s5
\v 9 ឥឡូវ​នេះ ចូរឲ្យពួក​គេ​យកចេញការខ្វះជំនឿ ហើយនិង​សព​ស្ដេច​របស់​ពួកគេ​ចេញ​ឆ្ងាយ​ពី​យើង ហើយយើង​នឹង​នៅ​ក្នុង​ចំណោម​ពួក​គេ​រហូត​ត​ទៅ។
\s5
\v 10 កូន​មនុស្ស​អើយ អ្នកខ្លួនឯងត្រូវ​ប្រាប់​កូន​ចៅ​អុីស្រា‌អែល ពីដំណាក់របស់យើង ដើម្បី​ឲ្យ​ពួក​គេខ្មាស់ដោយភាពទុច្ចរិតរបស់ពួកគេគួរគិតពីពាក្យទាំងអស់នេះ។
\v 11 ដ្បិត ប្រសិន​បើ​ពួក​គេ​បាន​ខ្មាស ដោយព្រោះ​ការ​អាក្រក់​ដែល​ខ្លួន​បាន​ធ្វើ ហើយ​ចូរ​ប្រាប់​ពួក​គេ​ឲ្យ​ដឹង​ពី​របៀបនៃ​ព្រះ‌ដំណាក់ ទ្រង់‌ទ្រាយ ច្រក​ចេញ​ចូល ហើយនិងរបៀប​តុប‌តែង ព្រម​ទាំង​របៀប​ចាត់​ចែង និង​ក្បួន​តម្រា​សព្វ​បែប​យ៉ាង។ ចូរ​កត់‌ត្រា​ទុក​ដើម្បី​ឲ្យ​ពួក​គេ​ឃើញនិងភ្នែកផង ដូច្នោះគេនឹងរក្សារបៀប​តុប‌តែង ហើយច្បាប់ទាំងអស់ ដូចដែលគេស្តាប់តាម។
\s5
\v 12 នេះ​ហើយ​ជា​បទបញ្ជា​នៃ​ព្រះ‌ដំណាក់ ​នៅ​លើ​កំពូល​ភ្នំ​នោះ ​ទៅ​​ជុំ‌វិញ​ទាំងមូលនៃព្រំប្រទល់វា ហើយវា​ត្រូវ​ជា​ទី​បរិសុទ្ធ​បំផុត។ ចូរមើល! នេះគឺ​ជា​បទបញ្ជា​​សម្រាប់ព្រះ‌ដំណាក់។
\s5
\v 13 នេះ​ជា​ទំហំ​នៃ​អាស‌នា​ដែល​វាស់​នៅក្នុង​ហត្ថ គឺ​ហត្ថ​ធំ​ដែល​ត្រូវ​ជា‌មួយ​ហត្ថ​មួយ​ទះ បាត​នៃ​អាស‌នា​ ហើយបាន​កម្ពស់មួយ​ហត្ថ បណ្តោយ​មួយ​ហត្ថ។ ដូច្នោះ​គែម​នៅ​ជុំ‌វិញ​​នៃ​អាស‌នា បាន​មួយ​ហត្ថជម្រៅនៃទទឹងក៏មានមួយហត្ថដែរ។ ហើយព្រំព្រទល់ជុំវិញ ហើយព័ទជុំវិញគែមវានឹងមានមួយចំអាម។ នេះនឹងជាមូលដ្ឋាននៃអាសនា។
\v 14 ពី​បាត​ដែល​នៅ​លើ​ដី ឡើង​ទៅ​ដល់​គន្លាក់​ខាង​ក្រោមផ្នេកល ​នៃ​អាស‌នាមាន​ពីរ​ហត្ថ ហើយនិង​ទទឹង​មួយ​ហត្ថផងដែរ បន្ទាប់មក គឺរាប់​តាំង​ពី​គន្លាក់​ក្រោម កម្ពស់​នៃ​អាស‌នា គឺឡើង​ទៅ​ដល់​គន្លាក់​ខាង​លើ ដែលមាន​បួន​ហត្ថ ហើយនិង​ទទឹង​មួយ​ហត្ថតាមរង្វាស់។
\s5
\v 15 ជើង​ក្រាន​អាស‌នាសម្រាប់ថ្វាយតង្វាយដុត គឺមាន​បួន​ហត្ថ កម្ពស់ ហើយនិង​មាន​ស្នែង​បួន​ចេញ​ពី​អាស‌នា​ឡើង​ទៅផងដែរ។
\v 16 ​ជើង​ក្រានប្រទាស​អាស‌នា មាន​បណ្តោយ​ដប់ពីរ​ហត្ថ ទទឹង​ដប់ពីរ​ហត្ថ បួន​ជ្រុង​ស្មើ។
\v 17 វាមានគន្លាក់​ប្រវែង​ដប់​បួន​ហត្ថ ទទឹង​ដប់បួន​ហត្ថ ទាំង​បួន​ជ្រុងនីមួយៗ ហើយក៏​មាន​គែម​នៅ​ព័ទ្ធ​ជុំ‌វិញ​កន្លះ​ហត្ថ។ ហើយ​បាត​ក៏​មួយ​ហត្ថ​ទាំង​បួន​ជ្រុង ឯ​ជណ្តើរ​នោះ បែរ​មុខ​ទៅ​ទិស​ខាង​កើត»។
\s5
\v 18 បន្ទាប់​មក ព្រះអង្គ​មានបន្ទូលមកខ្ញុំ​ថា «កូន​មនុស្ស​អើយ ព្រះ‌អម្ចាស់‌ដ៏ជាព្រះមាន​ព្រះ‌បន្ទូល​ដូច្នេះ នេះគឺ​ជាបទបញ្ជារ​សម្រាប់​អាស‌នា នៅថ្ងៃ​ដែល​គេ​ធ្វើវាឡើង ដើម្បី​ថ្វាយ​តង្វាយ​ដុត ហើយ​ប្រោះ​ឈាម​ទៅ​លើ​អាស‌នា​នោះ។
\v 19 អ្នកនឹង​ត្រូវ​ទទួលបាន​គោ​ឈ្មោល​ស្ទាវ​មួយ សម្រាប់​ជា​តង្វាយ​លោះ​បាប ដល់​ពួក​លេវី​ដែល​ជា​បូជាចារ្យ ក្នុង​ពូជ‌ពង្ស​សាដុក ជា​ពួក​អ្នក​ដែល​ចូល​មក​ជិត ដើម្បី​ធ្វើ​ការ‌ងារ​សម្រាប់​យើង នេះគឺជាព្រះបន្ទូលនៃព្រះអម្ចាស់ដ៏ជាព្រះ។
\s5
\v 20 ហើយអ្នក​នឹងត្រូវ​យក​ឈាមខ្លះ​នៃ​យញ្ញ‌បូជា​ទៅ​ប្រឡាក់ នៅ​​អាស‌នានៃស្នែង​ទាំង​បួន និង​នៅ​គន្លាក់​ទាំង​បួន​ជ្រុង ហើយ​នៅ​គែម​ព័ទ្ធ​ជុំ‌វិញ​ដែរ គឺ​យ៉ាង​នោះ​ដែល​អ្នក​ត្រូវ​សម្អាត ហើយ​ថ្វាយ​តង្វាយ​ឲ្យ​ធួន​នឹង​អាស‌នា។
\v 21 បន្ទាប់មក ​យក​គោ​ឈ្មោល​ដែល​សម្រាប់​ជា​តង្វាយ​លោះ​បាប​ដែរ ហើយ​ត្រូវ​ដុត​នៅ​កន្លែង​សម្រាប់​ការ​នោះ នៅ​ក្នុង​ព្រះ‌វិហារ​ខាង​ក្រៅ​ទី​សក្ការៈ។
\s5
\v 22 បន្ទាប់មក ដល់​ថ្ងៃ​ទី​ពីរអ្នក​ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​ល្អ​ឥត​ខ្ចោះ សម្រាប់​ជា​តង្វាយ​លោះ​បាប ហើយ​គេ​នឹង​សម្អាត​អាស‌នា ដូច​ជា​បាន​សម្អាត​ដោយ​គោ​ឈ្មោល​នោះ​ដែរ។
\v 23 ពេល​អ្នក​បាន​សម្អាត​អាស‌នា​រួច​ហើយ អ្នក​ត្រូវ​ថ្វាយ​គោ​ឈ្មោល​ស្ទាវ​មួយ​ល្អ​ឥត​ខ្ចោះ និង​ចៀម​ឈ្មោល​មួយ​ល្អ​ឥត​ខ្ចោះ ពី​ហ្វូង​ចៀម​ទៀត។
\v 24 ថ្វាយសត្វ​ទាំង​ពីរ​នោះ​នៅ​ចំពោះ​ព្រះអម្ចាស់ រួច​ត្រូវ​ឲ្យ​ពួក​បូជាចារ្យ​បាច​អំបិល​ទៅ​លើ ហើយ​ថ្វាយ​ជា​តង្វាយ​ដុត​ដល់​ព្រះ‌អម្ចាស់។
\s5
\v 25 អ្នក​ត្រូវ​រៀប​ពពែ​ឈ្មោល​មួយ​សម្រាប់​ជា​តង្វាយ​លោះ​បាប​រាល់ៗ​ថ្ងៃ ក្នុង​រវាង​ប្រាំពីរ​ថ្ងៃ គេ​ត្រូវ​រៀប​គោ​ឈ្មោល​ស្ទាវ​មួយ និង​ចៀម​ឈ្មោល​ល្អ​ឥត​ខ្ចោះ​មួយ​ពី​ហ្វូង​សត្វ​ដែរ។
\v 26 ពួកគេ​ថ្ងៃ​ត្រូវ​ឲ្យ​គេ​ថ្វាយ​តង្វាយ​ឲ្យ​ធួន​នឹង​អាស‌នា ក្នុងពេលប្រាំពីរថ្ងៃ ហើយ​ញែក​ចេញ​ជា​បរិសុទ្ធ គឺ​យ៉ាង​នោះ​ដែល​គេ​ត្រូវ​ឆ្លង​អាស‌នា ហើយ​ញែក​ចេញ​ជា​បរិសុទ្ធ។
\v 27 ពួក​គេ​បាន​សម្រេច​កំណត់​ថ្ងៃ​ទាំង​នោះ​ហើយ ហើយ​ដល់​ថ្ងៃ​ទី​ប្រាំបី ហើយ​ត​ទៅ​មុខ ត្រូវ​ឲ្យ​ពួក​បូជាចារ្យរៀបចំថ្វាយ​តង្វាយ​ដុតរបស់អ្នក និង​តង្វាយ​មេត្រី​របស់​អ្នក​ដែរ នៅ​លើ​អាស‌នា​ ហើយយើង​នឹង​ទទួល​អ្នក​ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់‌ដ៏ជាព្រះ»។
\s5
\c 44
\cl ជំពូក ៤៤
\p
\v 1 រួចហើយ​នាំ​ខ្ញុំ​វិល​ទៅ​តាម​ផ្លូវ​នៃ​ទ្វារ​ខាង​ក្រៅ​របស់​ទី​សក្ការៈ ដែល​បែរទៅ​ទិស​ខាង​កើត ទ្វារ​នោះ​នៅ​បិទ។
\v 2 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា «ទ្វារ​នេះ​ត្រូវ​បិទ​ជានិច្ចជិត វានឹងមិនបើកឡើយ។ គ្មន​មនុស្ស​ណា​ចូល​តាម​ទ្វារ​នេះ​ដែរ ដ្បិត​ព្រះអម្ចាស់គឺព្រះជាម្ចាស់​នៃអុីស្រា‌អែល បាន​យាង​ចូល​តាម​ទ្វារ​នេះ​ហើយ ហេតុ​នោះ​នឹង​ត្រូវ​បិទ​រហូត។
\v 3 អ្នក​ដឹក​នាំ​ នៅលើពួកអុីស្រាអែល គឺ​អង្គុយ​បរិភោគ​ពិធី​ជប់‌លៀង​នៅ​ចំពោះ​មុខ​ព្រះអម្ចាស់។ ពួកគេ​ចូល​មក​តាម​​ខ្លោង​ទ្វារដំបូលផ្លូវដើរ ហើយ​ចេញ​ទៅ​វិញ​តាម​ច្រក​ដដែល»។
\s5
\v 4 បន្ទាប់​មក លោក​នាំ​ខ្ញុំ​ទៅ​តាម​ផ្លូវ​នៃ​ទ្វារ​ខាង​ជើង ពី​មុខ​ព្រះ‌ដំណាក់។ ហើយខ្ញុំ​មើលហើយ ចូលមើល៍! សិរី‌ល្អ​នៃ​ព្រះ‌អម្ចាស់ នៅ​ពេញ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌អម្ចាស់ រួច​ខ្ញុំដូល​ក្រាប​ផ្កាប់​មុខ​ចុះ។
\v 5 ហើយព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ «កូន​មនុស្ស​អើយ ចូរ​ផ្ចង់​ចិត្តរបស់អ្នក ត្រូវ​មើល​ដោយ​ភ្នែក ហើយ​ស្តាប់​ដោយ​ត្រចៀក តាម​គ្រប់​ទាំង​សេចក្ដី​ដែល​យើង​និយាយ ពី​ដំណើរ​បៀប​ទាំង​ប៉ុន្មាន​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌អម្ចាស់ ហើយ​ពីបទបញ្ជាផង។ ចូរ​គិតចំពោះ​ផ្លូវ​ចូល​ព្រះ‌ដំណាក់ គឺទាំង​ផ្លូវចូលនិង​ចេញ​ផង។
\s5
\v 6 រួច​ហើយអ្នក​ត្រូវ​និយាយដល់​ពួក​អ្នកបះបោរ កូនចៅ​អុីស្រា‌អែល​ថា ព្រះ‌អម្ចាស់‌ដ៏ជាព្រះ​មាន​ព្រះ‌បន្ទូល​ដូច្នេះ ចូរ​ឲ្យអំពើ​គួរ​ស្អប់​ខ្ពើម​ទាំង​អស់របស់​អ្នក​ល្មម​ចប់​ សម្រាប់អ្នកកូនចៅអុីស្រាអែល
\v 7 ​អ្នក​​បាន​នាំ​ពួក​ជនជាតិ​ដទៃ ជា​មនុស្ស​ដែល​មិន​ទទួល​កាត់​ស្បែក​ខាង​ចិត្ត ហើយ​ខាង​រូប​សាច់​ផង ឲ្យ​ចូល​មក​នៅ​ក្នុង​ទីសក្ការៈ​យើង ប្រមាថដំណាក់យើង ពេល​អ្នក​​បាន​ថ្វាយ​តង្វាយអាហារ​ដល់យើង ព្រម​ទាំង​ខ្លាញ់និង​ឈាម ហើយ​បាន​ផ្តាច់​សេចក្ដី​សញ្ញា​របស់​យើង តាមរយៈទង្វើគួរ​ស្អប់​ខ្ពើម។
\s5
\v 8 អ្នក​មិន​បាន​រក្សា​បញ្ញើ ​ដែលនៅទីបរិសុទ្ធ​របស់យើង​ទេ ប៉ុន្តែអ្នកបាន​តាំង​ជនជាតិដទៃ​ ឲ្យ​រក្សា​បញ្ញើ​របស់​យើង និងឲ្យគេរក្សាទី​បរិសុទ្ធ​របស់យើងទៀត។
\v 9 ព្រះ‌អម្ចាស់‌ដ៏ជាព្រះ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ គ្មាន​ជនជាតិ​ដទៃ​ណា​មួយ ​ដែល​មិន​ទទួល​កាត់​ស្បែក​ខាង​ចិត្ត និង​ខាង​រូប​សាច់ ឲ្យនៅចំណោមពួកអុីស្រាអែល ​និងចូល​​ក្នុង​ទី​បរិសុទ្ធ​របស់​យើង​ទេ។
\s5
\v 10 ប៉ុន្តែ ពួក​លេវី​ដែល​បាន​ឃ្លាត​ឆ្ងាយ​ពី​យើង ពួកគេបាន​វង្វេង​ចេញពីយើង ទៅ​តាម​រូប​ព្រះ​​របស់​ពួកគេ តែគេ​នឹង​ត្រូវបង់ថ្លៃសម្រាប់អំពើបាបរបស់គេ។
\v 11 ពូកគេ​ជា​អ្នកបម្រើ​នៅ​ក្នុង​ទី​សក្ការៈរបស់​យើង ជាអ្នកមើលលើ​អស់​ទាំង​ទ្វារ​នៃ​ព្រះ‌ដំណាក់ហើយ​ទាំង​បម្រើ​ក្នុង​ដំណាក់យើងរ​ផង ពួកគេ​ជាអ្នកសម្លាប់​និងតង្វាយ​ដុត និង​យញ្ញ‌បូជា​សម្រាប់​បណ្ដា‌ជន ហើយ​ពួកគេត្រូវ​​ឈរ​នៅ​មុខ​ប្រជាជន ហើយ​បម្រើអ្នកទាំងនោះ។
\v 12 ដោយ​ព្រោះ​គេ​បាន​ធ្វើ​ការ‌ប្រមាថយញ្ញបូជានៅ​ចំពោះ​រូប​ព្រះ​របស់​គេ គឺពួកគេបានដូលធ្លាក់ចុះសម្រាប់អំពើបានដល់កូនចៅអុីស្រា‌អែល​ផង។ ដូច្នេះហើយ យើង​នឹង​លើក​ដៃរបស់យើងស្បថនឹង​ទាស់​ជាមួយពួកគេ នេះជាព្រះបន្ទូលនៃព្រះម្ចាស់ដ៏ជាព្រះ ពួក​គេ​នឹង​ត្រូវទទួលការដាក់ទោសរបស់គេ។
\s5
\v 13 ពួកគេ​មិន​ត្រូវ​ចូល​មក​ជិត​យើង ដើម្បី​ធ្វើ​ការ‌ងារ​ជា​សង្ឃ​ដល់​យើង ឬ​ចូល​ទៅ​ជិត​របស់​បរិសុទ្ធ​ណា​មួយ ក្នុង​អស់​ទាំង​វត្ថុ​បរិសុទ្ធ​បំផុត​របស់​យើង​ ផ្ទុយទៅវិញ ពួក​គេ​នឹងបានផលអាម៉ាស់ហើយកំហុស​របស់​ពួកគេ សម្រាប់​ទង្វើ​គួរ​ស្អប់​ខ្ពើម​ដែល​គេ​បាន​ធ្វើនោះ។
\v 14 ប៉ុន្តែ យើង​នឹង​តាំង​គេ​ជា​អ្នក​រក្សា​បញ្ញើ​នៃ​ព្រះ‌ដំណាក់ សម្រាប់​គ្រប់​ការ‌ងារ​ទាំង​នោះ និង​គ្រប់​កិច្ច‌ការហើយអ្វីគ្រប់យ៉ាងដែល​ធ្វើ​បានសម្រេច។
\s5
\v 15 ​ពួក​លេវី​ដែល​ជា​បូជាចារ្យ ជា​កូន​សាដុក ដែល​បានធ្វើបញ្ញើ​ទី​សក្ការៈ​យើង នៅ​វេលា​ដែល​ពួក​កូន​ចៅ​អុីស្រា‌អែល ​បាន​វង្វេង​ចេញឆ្ងាយ​ពី​យើង ពួក​គេ​នឹង​ចូល​មក​ជិត​យើង ដើម្បី​ថ្វាយបង្គំយើងវិញ។ ពួកគេនឹងឈរនៅចំពោះយើង ដើម្បីថ្វាយ​ខ្លាញ់ និង​ឈាម​ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់ដ៏ជាព្រះ។
\v 16 ពួកគេ​នឹង​ចូល​មក​ក្នុង​ទីសក្ការៈ​របស់​យើង ក៏​ចូល​មក​ជិត​តុ​របស់​យើង ដើម្បីថ្វាយបង្គំ​យើង ព្រម​ទាំង​រក្សា​បញ្ញើ​របស់​យើង។
\s5
\v 17 ដូច្នោះវានឹងបែបនេះ ពេលគេចូល​ទៅ​តាម​ទ្វារ​កំពែង ទី‌ធ្លា​ខាង​ក្នុង ពួកគេ​នឹង​ត្រូវ​ស្លៀក‌ពាក់​ដោយ​សំពត់​ទេស​ឯក ដ្បិតគេ​មិនត្រូវពាក់​អ្វី​ធ្វើ​ពី​រោម​សត្វទេ ក្នុង​ទ្វារ​ទី‌លាន​ខាង​ក្នុង និង​ក្នុង​ព្រះ‌ដំណាក់។
\v 18 បាន​រុំ​ឈ្នួត​ធ្វើ​ពី​សំពត់​ទេស​ឯក​នៅ​លើ​ក្បាល ហើយ​ស្លៀក‌ពាក់​ខោ​ស្នាប់​ភ្លៅ​ទេស​ឯក​ដែរ គេ​មិន​ត្រូវ​ក្រវាត់​ខ្លួន​ដោយ​អ្វី​ដែល​នាំ​ឲ្យ​បែក​ញើស​ទេ។
\s5
\v 19 កាល​ណា​ពួកគេ​ចេញ​ទៅ​ទី‌លាន​ខាង​ក្រៅ គឺ​ទៅរកប្រជាជន ដែល​នៅ​ទី‌លាន​ខាង​ក្រៅ នោះ​គេ​ត្រូវ​ដោះ​សម្លៀក‌ បំពាក់​ដែល​គេ​ស្លៀក‌ពាក់​សម្រាប់​ធ្វើ​ការ‌ងារ​ចេញ ដាក់​ទុក​ក្នុង​បន្ទប់​បរិសុទ្ធ​ទាំង​នោះ ហើយ​ត្រូវ​ស្លៀក‌ពាក់​ផ្សេង​វិញ ដើម្បី​មិន​ធ្វើឲ្យ​​ប្រជាជន​បាន​បរិសុទ្ធ ដោយ‌សារ​សម្លៀក‌បំពាក់​របស់​គេ។
\s5
\v 20 ពួកគេ​ក៏​មិន​ត្រូវ​កោរ​សក់ កុំ​ទុក​ឲ្យ​សក់របស់គេ​ដុះ​វែង​ដល់ចងបាននោះឡើយ តែពួកគេត្រូវកាត់តម្រឹមសក់ក្បាលរបស់ពួកគេ។
\v 21 គ្មានបូជាចារ្យ​ណា​ម្នាក់​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ ក្នុង​កាល​ដែល​ចូល​ទៅ​ក្នុង​ទី‌លាន​ខាង​ក្នុង​ឡើយ។
\v 22 ក៏​មិន​ត្រូវ​យក​តែ​ស្ត្រី​មេម៉ាយ ឬ​ស្រី​ប្តី​លែង ធ្វើ​ជា​ប្រពន្ធ​ខ្លួន​ដែរ គឺ​ត្រូវ​យក​ស្រី​ក្រមុំ ពី​ពូជកូនចៅ​អុីស្រា‌អែល ឬ​ស្ត្រី​មេម៉ាយ​ណា​ដែល​ជា​ប្រពន្ធ​របស់​បូជាចារ្យកាល​ពី​មុន។
\s5
\v 23 ដ្បិតពួកគេ​ត្រូវ​បង្រៀន​ប្រជា‌ជន​​យើង​ឲ្យ​ចេះ​សម្គាល់រវាងបរិសុទ្ធ និងអ្វីដែលប្រមាថ ហើយ​ឲ្យ​គេ​មើល​ដឹង​របស់​ស្អាត និង​របស់​ដែល​មិន​ស្អាត។
\v 24 ក្នុង​ការទាស់​ទែង​គ្នា ពួកគេ​ឈរ​ជំនុំ‌ជម្រះ​ក្ដី ត្រូវ​ឲ្យ​គេ​ជំនុំ‌ជម្រះ​ការនោះ តាម​ច្បាប់​របស់​យើង ព្រម​ទាំង​រក្សា​អស់​ទាំង​ក្រឹត្យ‌ក្រម និង​បញ្ញត្តិ​ច្បាប់​របស់​យើង នៅ​អស់​ទាំង​បុណ្យ​មាន​កំណត់​របស់​យើង​ផង ហើយ​ត្រូវ​ឲ្យ​គេ​រក្សា​ថ្ងៃ​សប្ប័ទ​របស់​យើង ទុក​ជា​បរិសុទ្ធ​ដែរ។
\s5
\v 25 ពួកគេ​នឹងមិនចូល​ទៅ​ជិត​ខ្មោច​ស្លាប់​ ឲ្យ​ខ្លួន​ត្រូវ​សៅ‌ហ្មង​ទេ លើក​លែង​តែ​ខ្មោច​ឪពុក​ឬ​ម្តាយ កូន​ប្រុស ឬ​កូន​ស្រី បង‌ប្អូន​ប្រុស ឬ​បង‌ប្អូន​ស្រី ដែល​មិន​ទាន់​មាន​ប្តី​នៅ​ឡើយ នោះ​គេ​នឹង​ឲ្យ​ខ្លួន​សៅ‌ហ្មង ដោយ​ព្រោះ​ខ្មោច​អ្នក​ទាំង​នោះ​បាន។
\v 26 បន្ទាប់ ពីបូជាចារ្យក្លាយជាមិនស្អាត់ ពួកគេត្រូវ​រាប់​ប្រាំពីរ​ថ្ងៃ​សម្រាប់​បូជាចារ្យនោះ។
\v 27 លុះ​ដល់​ថ្ងៃ​ដែល​ចូល​ទៅ​ក្នុង​ទី‌លាន​ខាង​ក្នុង​នៃ​ទី​បរិសុទ្ធ ​ក្នុង​ទី​បរិសុទ្ធដើម្បីបម្រើ ត្រូវ​ថ្វាយ​តង្វាយ​លោះ​បាប​របស់​ខ្លួន នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់‌ដ៏ជាព្រះ។
\s5
\v 28 ការនេះនឹង​ជាមរតក​របស់គេ គឺ​យើង​ជា​មរតក​របស់​គេ ហើយអ្នក​រាល់​គ្នា​​ឲ្យ​មិនបានឲ្យទ្រព្យសម្បត្តិ នៅ​ក្នុង​អុីស្រា‌អែល​ទេ យើង​នឹងជាទ្រព្យរបស់​គេ​ហើយ!
\v 29 ពួកគេ​នឹង​ស៊ី​តង្វាយ​អាហារ តង្វាយ​លោះ​បាប ហើយ​គ្រប់​របស់​ទាំង​អស់​ដែល​បាន​ថ្វាយ​ដាច់​ដល់​ព្រះអម្ចាស់ នៅ​ក្នុង​ពួក​អុីស្រា‌អែល នោះបាន​ជា​របស់​គេ​ទាំង​អស់។
\s5
\v 30 ​ផល​ដំបូង​ដែលល្អបំផុតនៃអ្វីទាំងអស់ ហើយ​គ្រប់ទាំងចំណែក អ្វីៗគ្រប់យ៉ាងដែលបានពីចំណែករបស់អ្នក វាជា​របស់​ពួក​បូជាចារ្យ ហើយយើងនឹងថ្វាយម្សៅ​ល្អបំផុតដល់អ្នក​ដល់​ពួកបូជាចារ្យ ដូច្នោះព្រះពរនឹងនៅក្នុងព្រះដំណាក់នៃព្រះអង្គ។​
\v 31 ពួកបូជាចារ្យមិន​ត្រូវ​ស៊ី​សាច់​សត្វ ​ដែល​ស្លាប់​ដោយ​ជំងឺ ឬ​ស្លាប់​ដែលសត្វ​ផ្សេង​បាន​ខាំ​ហែក ទោះ​បើ​ជា​សត្វ​ហើរ ឬ​សត្វ​ជើង​បួន។
\s5
\c 45
\cl ជំពូក ៤៥
\p
\v 1 ពេល​ណា​អ្នក​រាល់​គ្នា​ចាប់​ឆ្នោត​ ដើម្បីបែង​ចែក​ទឹក​ដី​ដែលជា​មត៌ក អ្នកត្រូវ​ញែក​ដី​មួយ​ចំណែក​ទុក​ជា​ដី​សក្ការៈសម្រាប់ព្រះអម្ចាស់ ការថ្វាយ​ដីគឺត្រូវតែកន្លែងបរិសុទ្ធ ដី​នោះ​មាន​បណ្ដោយ​ពីរ​ម៉ឺន​ប្រាំ​ពាន់​ហត្ថ និង​ទទឹង​មួយ​ម៉ឺន​ហត្ថ។ វានឹងបរិសុទ្ធ ​នៅកន្លែងជុំវិញរបស់េវាផងដែរ។
\v 2 ចេញពីទីនោះ ​​មាន​ទំហំ​ប្រាំ‌រយ​ហត្ថ​ បួន​ជ្រុង ដែលនៅទីធ្លា​ព័ទ្ធ​ជុំ‌វិញ ទីសក្ការៈជាមួយព្រំព្រទល់ជុំវិញ មាន​ទទឹងហាសិប​ហត្ថទៀត។
\s5
\v 3 ពីកន្លែងនេះអ្នកនឹងវាស់ដំបូលផ្លូវដើរ ​មាន​បណ្ដោយ​ពីរ​ម៉ឺន​ប្រាំ​ពាន់​ហត្ថ និង​ទទឹង​មួយ​ម៉ឺន​ហត្ថ ហើយ​នឹង​វាស់ទីសក្ការៈ​ជាក្លែងបរិសុទ្ធ​បំផុត។
\v 4 វាជាកន្លែង​បរិសុទ្ធនៅក្នុងទឹកដីនោះ សម្រាប់​ពួក​បូជា‌ចារ្យ ដែល​បម្រើ​ព្រះ‌អម្ចាស់​ជាអ្នកដែលចូលទៅជិតព្រះអម្ចាស់ដើម្បីបម្រើព្រះអង្គ។ ទីនោះជាកន្លែងសម្រាប់​សង់​ផ្ទះ​ពួកគេហើយ ហើយ​ជាកន្លែបរិសុទ្ធសម្រាប់ទីបរិសុទ្ធ។
\v 5 ដូច្នោះ​វានឹង​មាន​បណ្ដោយ​ពីរ​ម៉ឺន​ប្រាំ​ពាន់​ហត្ថ និង​ទទឹង​មួយ​ម៉ឺន​ហត្ថ​ទៀត ហើយវានឹងសម្រាប់ក្រុង​ពួក​លេវី​ ដែល​ធ្វើ​ការ​នៅ​ក្នុង​ព្រះ‌ដំណាក់។
\s5
\v 6 អ្នក​នឹង​ត្រូវ​រៀបចំទុក​​សម្រាប់​ទី​ក្រុង​ទទឹង​ប្រាំ​ពាន់ បណ្តោយ​ពីរ​ម៉ឺន​ប្រាំ​ពាន់ កន្លែងបន្ទាប់ទីនោះ ត្រូវបម្រុងទុកសម្រាប់ជាទីកន្លែងបរិសុទ្ធ ទីក្រុងនេះគឺជារបស់កូនចៅអុីស្រា‌អែលទាំងអស់​។
\v 7 ដីមួយចំណែក​សម្រាប់​អ្នកដឹកនាំ គឺនៅ​ទាំង​សង​ខាង​កន្លែងទុកបម្រុងសម្រាប់ទីបរិសុទ្ធហើយ​ទី​ក្រុង។ គឺ​ពី​ព្រំ​ប្រទល់​ខាង​លិច​ហើយទៅខាង​កើត។ ​ប្រវែង​ដី​នោះ គឺ​បាន​ស្មើ​គ្តាទៅនឹង​បណ្តោយដីរបស់ខ្លោងទ្វារដែលមានដំបូលផ្លូវដើរ ពី​ខាង​លិចទល់ទៅ​ដល់​​ខាង​កើត។
\s5
\v 8 ដី​នេះគឺជាសម្បតិ្តសម្រាប់ អ្នកដឹកនាំ​ក្នុង​​អុីស្រា‌អែល។ អ្នក​ដឹកនាំរបស់​យើង នឹង​មិន​សង្កត់‌សង្កិន​ប្រជាជន​របស់​យើង​ទៀត​ទេ ពួកគេនឹង​ចែក​ដី​ដល់​កូនចៅ​អុីស្រា‌អែល តាម​កុល‌សម្ព័ន្ធ​របស់​គេ។
\s5
\v 9 ព្រះ‌អម្ចាស់‌ដ៏ជាព្រះ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ គឺវាគ្រប់គ្រាន់សម្រាប់អ្នក ​ពួក​អ្នកដឹកនាំ​នៃ​អុីស្រា‌អែល​! ចូរ​លះ‌បង់​សេចក្ដី​ឃោរឃៅ ហើយ​ការ​ជិះ​ជាន់​ សូម​ធ្វើ​តាម​យុត្តិ‌ធម៌ និង​សេចក្ដី​សុចរិត​! ឈប់បណ្តេញប្រជាជន​របស់​យើង​ចេញ! នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់‌ដ៏ជាព្រះ។
\v 10 អ្នកត្រូវ​មាន​ជញ្ជីង​ត្រឹម‌ត្រូវ គឺ​រង្វាល់ពេញ​ខ្នាត និង​ស្អាត់ស្អំ!
\v 11 ហើយនិង​ត្រូវ​មាន​ចំណុះ​ស្មើ​គ្នា ដើម្បី​ឲ្យ​បានមួយ​នោះ ដូច្នោះត្រូវជា‌មួយ​ភាគ​ក្នុងដប់ ក្នុង​មួយ​ថាំង។ ហើយ​ឲ្យរង្វាល់​នោះ ត្រូវ​ជា‌មួយ​ភាគ​ក្នុងដប់ ក្នុង​មួយ​ថាំងដូច​គ្នា រង្វាល់​នោះ​រាប់​តាម​ថាំង។
\v 12 សេកែល ត្រូវ​ជា​ម្ភៃ​កេរ៉ា ហើយ​ម៉ានេ ត្រូវ​ជា​ម្ភៃ​ សេកែលបូកនឹង​ម្ភៃ​ប្រាំ​សេកែល បូក​នឹង​ដប់​ប្រាំ​សេកែល សម្រាប់អ្នក។
\s5
\v 13 នេះ​គឺជាចំណែក​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ថ្វាយ គឺ​ក្នុង​ស្រូវ​រង្វាល់ភោជ្ជ‌សាលី មួយថាំង ត្រូវ​ថ្វាយ​មួយ​ភាគ​ក្នុង​ប្រាំមួយ ក្នុង​មួយ​រង្វាល់ ហើយ​ក្នុង​ស្រូវ​ឱក​មួយ​ថាំង ត្រូវ​ថ្វាយ​មួយ​ភាគ​ក្នុង​ប្រាំមួយ ក្នុង​មួយ​រង្វាល់​ដែរ។
\v 14 តាមទបបញ្ជាថ្វាយតង្វាយ​ប្រេង​ គឺ​មួយ​បាថ​ពី​គ័រ​នីមួយ​ៗ ត្រូវ​ថ្វាយមួយ​ភាគ​ក្នុង​ដប់ (ឯ​គ័រ​ស្មើ​នឹង​ហូមើរ គឺ​ត្រូវ​ជា​ដប់​បាថ) ឬ។
\v 15 ចំណែក​ហ្វូង​ចៀមឬពពែ ត្រូវ​យក​មួយ​ក្នុង​ពីររយសត្វ ដែល​រក​ស៊ី​តំបន់ដែលមានទឹក​នៃអុីស្រា‌អែល​ នឹងប្រើសម្រាប់​ថ្វាយ​តង្វាយ​​ដុត ឬនិង​តង្វាយ​មេត្រី ដើម្បី​ឲ្យ​បាន​ធួន​នឹង​ប្រជាជន នេះគឺ​ជា​ព្រះ‌បន្ទូល​នៃ​អម្ចាស់ដ៏ជាព្រះ។
\s5
\v 16 ប្រជា​ជន​ទាំង‌ឡាយ​ដែលនៅ​ក្នុង​ទឹកដី ត្រូវ​តម្រូវ​ឲ្យ​ថ្វាយ​តង្វាយ​នេះ​សម្រាប់​អ្នកដឹកនាំ​នៃ​ជនជាតិ​អុីស្រា‌អែល។
\v 17 គឺអ្នកដឹកនាំដែលមានចំណែកទទួលខុសត្រូវ ក្នុងការតង្វាយ​ដុត តង្វាយ​ម្សៅ និង​តង្វាយ​ច្រួច នៅ​ថ្ងៃ​បុណ្យ នៅ​ថ្ងៃ​ដើម​ខែ ហើយ​នៅ​ថ្ងៃ​ឈប់​សម្រាក គឺ​នៅ​គ្រប់​បុណ្យ​មាន​កំណត់​របស់​ពួក​វង្ស​អុីស្រា‌អែល នោះ​ស្រេច​នៅ​លើ​អ្នកដឹកនាំ លោក​ត្រូវ​រៀបចំ​តង្វាយ​សម្រាប់​លោះ​បាប តង្វាយ​ម្សៅ តង្វាយ​ដុត និង​តង្វាយ​មេត្រី ដើម្បី​ឲ្យ​បាន​ធួន​ នឹង​ជំនួសឲ្យពួក​វង្សកូនចៅ​ជនជាតិ​អុីស្រា‌អែល។
\s5
\v 18 ព្រះ‌អម្ចាស់‌ដ៏ជាព្រះមាន​ព្រះ‌បន្ទូល​ដូច្នេះ​ ក្នុងខែដំបូង នៅថ្ងៃ​ទី​មួយ ក្នុង​ខែ​នោះ អ្នក​ត្រូវ​យក​គោ​ឈ្មោល​ស្ទាវ​មួយ​ល្អ​ឥត​ខ្ចោះ ហើយ​ត្រូវ​សម្អាត​ទី​បរិសុទ្ធ។
\v 19 ចំណែកពួកបូជាចារ្យ​ត្រូវ​យក​ឈាម​តង្វាយ​លោះ​បាប​នោះ ទៅ​ប្រឡាក់​នៅ​ក្រប​ទ្វារ​នៃព្រះ‌ដំណាក់ ហើយ​នៅ​គន្លាក់​នៃ​អាស‌នា​ទាំង​បួន​ជ្រុង ព្រម​ទាំង​នៅ​ក្រប​ទ្វារ​កំផែង​នៃ​ទី‌លាន​ខាង​ក្នុង​ផង។
\v 20 អ្នកត្រូវធ្វើការនេះ គឺនៅ​ថ្ងៃ​ទី​ប្រាំពីរ​ខែ​នោះ សម្រាប់​មនុស្សម្នាក់ៗមានបាប​ដោយមិនតាំងចិត្ត ឬបដិសេធ ក្នុងផ្លូវនេះអ្នកត្រូវយកដង្វាយធួន ទៅថ្វាយនៅព្រះវិហារ។
\s5
\v 21 ​ក្នុង​​ខែ​ដំបូង នៃថ្ងៃ​ទី​ដប់បួន​ នៃខែនោះ គឺនឹងមាន ដ្បិតអ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​បុណ្យ​រំលង ជា​បុណ្យ​ដែល​ត្រូវ​ធ្វើ​អស់​ប្រាំពីរ​ថ្ងៃ ហើយ​ត្រូវ​ស៊ី​តែ​នំបុ័ង​ឥត​ដំបែ​ម៉្យាង។
\v 22 នៅ​ថ្ងៃ​នោះ អ្នកដឹកនាំត្រូវ​រៀបចំ​គោ​ឈ្មោល​មួយ ទុក​ជា​តង្វាយ​លោះ​បាប សម្រាប់​ខ្លួន​លោក និង​បណ្ដា‌ជន​នៅ​ក្នុង​ទឹកដីនោះផង។
\s5
\v 23 ដ្បិតក្នុង​រវាង​ប្រាំពីរ​ថ្ងៃ​នៃ​បុណ្យ អ្នកដឹកនាំត្រូវ​រៀបចំ​តង្វាយ​ដុត​ថ្វាយ​ព្រះ‌អម្ចាស់ គឺ​គោ​ឈ្មោល​ប្រាំពីរ និង​ចៀម​ឈ្មោល​ប្រាំពីរ ឥត​ខ្ចោះ រាល់​ថ្ងៃ​គ្រប់​ប្រាំពីរ​ថ្ងៃ​នោះ ព្រម​ទាំង​ពពែ​ឈ្មោល​មួយ​រាល់​ថ្ងៃ​ដែរ ទុក​ជា​តង្វាយ​លោះ​បាប។
\v 24 ហើយអ្នកដឹកនាំត្រូវរៀប​តង្វាយ​ម្សៅ​ដែរ គឺ​ត្រូវ​យក​មួយ​ថាំង​សម្រាប់​គោ​មួយ និង​មួយ​ថាំង​សម្រាប់​ចៀម​ឈ្មោល​មួយ ហើយ​ប្រេង​ប្រាំបី​កំប៉ុង​សម្រាប់​ម្សៅ​មួយ​ថាំង។
\s5
\v 25 នៅក្នុងខែ​ទីប្រាំពីរ ក្នុង​ថ្ងៃ​ទី​ដប់ប្រាំ ក្នុងខែនោះ ក្នុង​ពេល​បុណ្យ​នោះ អ្នកដឹកនាំ​ត្រូវ​ធ្វើ​ដូច្នោះ​ទៀត​គ្រប់​ប្រាំពីរ​ថ្ងៃ តង្វាយ​ដុត តង្វាយ​លោះ​បាប តង្វាយ​ម្សៅ ហើយ​តង្វាយ​ប្រេង​ដែរ។
\s5
\c 46
\cl ជំពូក ៤៦
\p
\v 1 ព្រះ‌អម្ចាស់‌ដ៏ជាព្រះ​មាន​ព្រះ‌បន្ទូល​ដូច្នេះ «ខ្លោងទ្វារ​​នៃ​ទី‌លាន​ខាង​ក្នុង បែរមុខទៅ​ទិសខាង​កើត ត្រូវ​បិទ​ក្នុង​រវាង​ប្រាំមួយ​ថ្ងៃ​ដែល​ធ្វើ​ការ តែ​ដល់​ថ្ងៃ​សប្ប័ទ​ត្រូវ​បើក​វិញ ព្រម​ទាំង​នៅ​ថ្ងៃ​ចូល​ខែ​បើកដែរ។
\v 2 អ្នកដឹកនាំ ​នឹង​ចូល​តាម​ផ្លូវ​ទីលានខាងក្រៅ តាមផ្លូវខ្លោង​ទ្វារ​ហើយច្រកដំបូលផ្លូវដើរពីខាងក្រៅ ហើយ​លោកឈរ​នៅ​ពីមុខបង្គោល​ទ្វារខាងក្នុង ពេលពួក​បូជាចារ្យ ​នឹង​រៀបចំ​តង្វាយ​ដុត និង​តង្វាយ​មេត្រី​របស់​លោក។ ហើយ​លោក​នឹង​ថ្វាយ​បង្គំ​នៅ​ត្រង់​ទ្វារ​ខាងក្នុងនោះ រួច​លោក​បែរជា​ចេញក្រៅ​ទៅ​វិញ តែ​ទ្វារ​នោះ​មិន​ត្រូវ​បិទ​ទេ​រហូត​ដល់​ពេលល្ងាច។
\s5
\v 3 មនុស្ស​នៅ​ក្នុង​ទឹកដី ​នឹង​ថ្វាយ​បង្គំ​នៅចំពោះព្រះ‌អម្ចាស់ នៅ​មាត់​ទ្វារ​នោះ​រាល់​ថ្ងៃ​សប្ប័ទ និង​ថ្ងៃ​ចូល​ខែ​ដែរ។
\v 4 តង្វាយ​ដុត​ដែល​ពួកអ្នកដឹកនាំត្រូវ​ថ្វាយ​ដល់​ព្រះ‌អម្ចាស់នៅ​ថ្ងៃ​សប្ប័ទ គឺ​កូន​ចៀម​ប្រាំមួយ​ឥត​ខ្ចោះ និង​ចៀម​ឈ្មោល​មួយ​ឥត​ខ្ចោះ។
\v 5 តង្វាយ​ម្សៅ ​ត្រូវ​ជា‌មួយ​ថាំង​សម្រាប់​ចៀម​ឈ្មោល​នោះ ហើយ​តង្វាយ​ម្សៅ​ដែល​សម្រាប់​កូន​ចៀម​ទាំង​នោះ ត្រូវ​តាម​ដែល​លោក​អាច​នឹង​ថ្វាយ​បាន ព្រម​ទាំង​ប្រេង​ប្រាំបី​កំប៉ុង​សម្រាប់​ម្សៅ​មួយ​ថាំង​ផង។
\s5
\v 6 នៅ​ថ្ងៃ​ចូល​ខែចូលមកដល់ លោកត្រូវ​ថ្វាយ​គោ​ឈ្មោល​ស្ទាវ​មួយ​ឥត​ខ្ចោះ កូន​ចៀមប្រាំមួយនិង​ចៀម​ឈ្មោល​មួយ សុទ្ធ​តែ​ឥត​ខ្ចោះ​ទាំង​អស់។
\v 7 លោក​​ត្រូវ​តែថ្វាយតង្វាយ​ម្សៅ​មួយ​ថាំង​សម្រាប់​គោ​ឈ្មោល និង​មួយ​ថាំង​សម្រាប់​ចៀម​ឈ្មោល​នោះ តែ​ឯ​កូន​ចៀម​វិញ នោះ​ត្រូវ​តាម​ដែល​លោក​អាច​នឹង​ថ្វាយ​បាន ព្រម​ទាំង​ប្រេង​ប្រាំបី​កំប៉ុង​សម្រាប់​ម្សៅ​មួយ​ថាំង​ផង។
\v 8 ពេលអ្នកដឹកនាំ​ត្រូវ​ចូល​តាម​ផ្លូវ​​ទ្វារដំបូលផ្លួវដើរ​ ហើយ​ក៏​ត្រូវ​ចេញ​ទៅ​វិញ តាម​ផ្លូវ​ដដែល​ដែរ។
\s5
\v 9 ប៉ុន្តែ ពេល​ប្រជាជន​ក្នុង​ទឹកដី​ចូល​មក នៅ​ចំពោះ​ព្រះ‌អម្ចាស់ នៅ​វេលា​ថ្ងៃ​បុណ្យ​មាន​កំណត់ នោះ​អ្នក​ណា​ដែល​ចូល​តាម​ផ្លូវ​ទ្វារ​ទិស​ខាង​ជើង ដើម្បី​នឹង​ថ្វាយ​បង្គំ ត្រូវ​តែ​ចេញ​ទៅ​តាម​ផ្លូវ​នៃ​ទ្វារ​ខាង​ត្បូង​វិញ ហើយ​អ្នក​ណា​ដែល​ចូល​តាម​ទ្វារ​ទិស​ខាង​ត្បូង នោះ​ត្រូវ​តែ​ចេញ​តាម​ផ្លូវ​ទ្វារ​ខាង​ជើង​ទៅ គេ​មិន​ត្រូវ​វិល​ទៅ​វិញ តាម​ផ្លូវ​នៃ​ទ្វារ​ដែល​គេ​បាន​ចូល​នោះ​ឡើយ គឺ​ត្រូវ​ចេញ​ទៅ​តាម​ផ្លូវ​ត្រង់​ខាង​មុខ​ជា​រហូត​ទៅ។
\v 10 ​ពួកដឹកនាំត្រូវ​​ចូល​ទៅ​នៅ​ចំណោម​ពួក​គេ រួច​ពេលគេ​ចេញ​ទៅ នោះ​នឹង​ចេញ​ទៅ​ជា‌មួយ​គ្នា​ដែរ។
\s5
\v 11 ​នៅ​ថ្ងៃ​បុណ្យ​ ត្រូវ​ថ្វាយ​តង្វាយ​ម្សៅ​ជា‌មួយ​ថាំង​សម្រាប់​គោ​ឈ្មោល​មួយ និង​មួយ​ថាំង​សម្រាប់​ចៀម​ឈ្មោល​មួយ ហើយ​កូន​ចៀម​ទាំង​ប៉ុន្មាន​នោះ​ត្រូវ​តាម​តែ​លោក​អាច​នឹង​ថ្វាយ​បាន ហើយ​ប្រេង​ត្រូវ​ជា​ប្រាំបី​កំប៉ុង​សម្រាប់​ម្សៅ​មួយ​ថាំង។
\v 12 ពេល​​អ្នកដឹកនាំថ្វាយ​តង្វាយ​ស្ម័គ្រ​ពី​ចិត្ត ជា​តង្វាយ​ដុត ឬ​តង្វាយ​មេត្រី ទុក​ជា​តង្វាយ​ថ្វាយ​ដល់​ព្រះ‌អម្ចាស់​ស្ម័គ្រ​ពី​ចិត្ត នោះ​ត្រូវ​ឲ្យ​គេ​បើក​ទ្វារ​ខាង​កើត​នោះ​ជូន​លោក។ រួច​លោក​នឹង​រៀប​តង្វាយ​ដុត និង​តង្វាយ​មេត្រី​របស់​លោក ដូច​ជា​ធ្លាប់​ធ្វើ​នៅ​ថ្ងៃ​សប្ប័ទ​ដែរ។ ស្រេច​ហើយ លោក​នឹង​ចេញ​ទៅ លុះ​លោក​បាន​ចេញ​ទៅ​ហើយ នោះ​គេ​នឹង​បិទ​ទ្វារ​វិញ។
\s5
\v 13 ក្នុងចំណុចនេះ អ្នកត្រូវ​ឲ្យ​រៀប​កូន​ចៀម​មួយ​ឥត​ខ្ចោះ អាយុ​មួយ​ខួប ទុក​ជា​តង្វាយ​ដុត​ថ្វាយ​ដល់​ព្រះ‌អម្ចាស់ ត្រូវ​ថ្វាយ​តង្វាយ​នេះ​រាល់​តែ​ព្រឹក​ជា‌និច្ច។
\v 14 រាល់​ព្រឹក ត្រូវ​រៀប​តង្វាយ​ម្សៅ​ជា‌មួយ​ផង គឺ​ជា​ម្សៅ​មួយ​ភាគ​ក្នុង​ប្រាំមួយ​ក្នុង​មួយ​ថាំង និង​ប្រេងផ្សើម​មួយ​ភាគ​ក្នុង​បី​ក្នុង​មួយ​ហីន ដើម្បី​លាយ​នឹង​ម្សៅ​យ៉ាង​ម៉ដ្ត​នោះ ជា​តង្វាយ​ដែល​ថ្វាយ​ដល់​ព្រះ‌អម្ចាស់​ជា‌និច្ច តាម​ច្បាប់​ដ៏​នៅ​ជា​ដរាប​ត​ទៅ។
\v 15 ពួក​គេ​នឹងរៀបចំ​កូន​ចៀម តង្វាយ​ម្សៅ និង​ប្រេង​រាល់​ព្រឹក ទុក​ជា​តង្វាយ​ដុត​ជា‌និច្ច។
\s5
\v 16 ព្រះ‌អម្ចាស់‌ដ៏ជាព្រះមាន​ព្រះ‌បន្ទូល​ដូច្នេះ​ ប្រសិន​អ្នកដឹកនាំ​ចែក​អំណោយ​អ្វី​ឲ្យ​កូន​ខ្លួន វា​ចេញ​ពី​ទ្រព្យខ្លួនដែរ។ នោះ​នឹង​បាន​ជា​របស់​កូន​នោះ គឺ​ជា​ទ្រព្យ​សម្បត្តិ​របស់​គេ ទុក​ជា​កេរអាករ​។
\v 17 ប៉ុន្តែបើ​លោក​ចែក​អំណោយ​អ្វី​ពី​មរតក​របស់​លោក ឲ្យ​ដល់​បាវ​របស់​ខ្លួន​​វិញ នោះ​នឹង​បាន​ជា​របស់​ផង​បាវ​នោះ ដរាប​ដល់​ឆ្នាំ​ដែលមានសេរីភាព រួច​នឹង​ត្រឡប់​មក​ជា​អ្នកដឹកនាំវិញ។ ទ្រព្យរបស់លោក​ផ្ទាល់ខ្លួនទើបជា​មរតក​របស់កូន​លោក​បាន។
\v 18 អ្នកដឹកនាំ​​មិន​អាច​យក​​មរតក​ពីអ្នកដទៃទេ មក​ចែកឲ្យកូន​ខ្លួនបានទេ ដូច្នេះប្រជាជនយើងនឹងមិនខ្ចាត់ខ្ចាយទេ ប្រជាជនគ្រប់គ្នានឹងបានសម្បត្តិរបស់គេ»។
\s5
\v 19 បន្ទាប់​នោះ បុរសនោះបាន​នាំ​ខ្ញុំ​ទៅ​តាម​ផ្លូវ​ចូល តាមទ្វារ​ ទៅ​ក្នុង​បន្ទប់​បរិសុទ្ធសម្រាប់​ពួក​បូជាចារ្យ ដែលបែរមុខទៅ​ទិស​ខាង​ជើង ហើយមើល៍! ​ឃើញ​មាន​កន្លែង​មួយ​ដែលឆ្ពោះទៅ​ខាង​លិច។
\v 20 លោក​​ប្រាប់​ខ្ញុំ​ថា «នេះ​ជា​កន្លែង​ដែល​ពួក​បូជាចារ្យ​ត្រូវ​ស្ងោរ​តង្វាយ ដែល​ថ្វាយ​ដោយ​ព្រោះ​ការ​រំលង និង​តង្វាយ​លោះ​បាប ព្រម​ទាំង​ចម្អិន​តង្វាយ​ម្សៅ។ ពួកគេមិន​ត្រូវ​យកតង្វាយចូលទៅ​​ទី‌លាន​ខាង​ក្រៅ​ឡើយ ដ្បិត​ប្រជាជននឹងទៅជាបរិសុទ្ធ​»។
\s5
\v 21 រួចហើយបុរសបាន​នាំ​ខ្ញុំ​ចេញ​ទៅ​​ទី‌លាន​ខាង​ក្រៅ ឲ្យ​ខ្ញុំ​ដើរ​ទៅ​តាម​ទាំង​បួន​ជ្រុង​ទី‌លាន​នោះ នោះ​ឃើញ​មាន​ទី‌លាន​មួយៗ​នៅ​គ្រប់​ទាំង​ជ្រុងនៃ​ទី‌លាន​និងទីធ្លាក់ដទៃផង។
\v 22 គឺ​នៅ​ជ្រុង​ទាំង​បួន​នៃ​ទី‌លាន មាន​ទី‌លាន​តូចៗ បណ្តោយ​សែសិប​ហត្ថ ទទឹង​សាម​សិប​ហត្ថ ទី‌លាន​ទាំង​បួន​នោះ​មាន​ទំហំ​ប៉ុន​គ្នា។
\v 23 មានរបង​​មួយជួរធ្វើឡើងពីថ្ម​ព័ទ្ធ​ជុំ‌វិញ​ទីធ្លា​ទាំង​បួន ហើយ​មាន​ចង្ក្រាន​ធ្វើ​ម្ហូបដែលនៅពីក្រោមរបងថ្មនោះ ។
\v 24 បុរសនោះ​ប្រាប់​ខ្ញុំ​ថា «នេះ​ជា​ន្លែងអ្នកបម្រើ​ការ‌ងារ​ក្នុង​ព្រះ‌ដំាណាក់ នឹង​ស្ងោរ​យញ្ញ‌បូជា​របស់​មនុស្សទាំងឡាយ»។
\s5
\c 47
\cl ជំពូក ៤៧
\p
\v 1 បន្ទាប់​មក បុរសនោះក៏បាន​នាំ​ខ្ញុំ​ត្រឡប់​ទៅ​​ទ្វារ​នៃ​ព្រះ‌វិហារ នៅទីនោះមាន​ទឹក​ហូរចេញ​ពី​ក្រោម​មាត់​ទ្វារ​នៃ​ព្រះ‌វិហារ ​ព្រះ‌ដំណាក់​បែរមុខ​ទៅ​ទិស​ខាង​កើត ដ្បិតខាងមុខព្រះវិហារនោះគឺបែរមុខខាងកើត ហើយ​ទឹក​នោះ​ហូរ​មក​​ក្រោម ពី​ខាង​ត្បូង​នៃព្រះវិហារទៅខាងស្តាំមនៃអាស‌នា។
\v 2 ដូច្នេះហើយ លោក​នាំ​ខ្ញុំ​ចេញ​ទៅ​តាម​ផ្លូវ​នៃ​ទ្វារ​កំផែង​ខាង​ជើង ហើយ​នាំ​វាង​ទៅ​តាម​ផ្លូវ​ខាង​ក្រៅ រហូត​ដល់​ទ្វារ​កំផែង​ខាង​ក្រៅ​ដែល​បើក​ទៅ​ខាង​កើត ឃើញ​មាន​ទឹក​ហូរ​ចេញ​មក​ខាង​ស្តាំទៅរកទិសខាងត្បូង។
\s5
\v 3 ក្នុងពេលដែលបុរសនោះបាន​ចេញ​ទៅ​ខាង​កើត នៅទីនោះ​បានរង្វាស់ខ្សែរនៅក្នុងដៃគាត់ លោកវាស់មួយ​ពាន់​ហត្ថ ហើយ នាំ​ខ្ញុំ​ដើរកាត់​ទឹក ហើយ​ទឹក​នោះ​បាន​ត្រឹម​ភ្នែក​គោល។
\v 4 រួចហើយលោក​ក៏​វាស់​មួយ​ពាន់​ហត្ថ​ទៀត រួច​ឲ្យ​ខ្ញុំ​ដើរ​កាត់​ទៅ ទឹក​ត្រង់​នោះ​បាន​ត្រឹម​ក្បាល​ជង្គង់ រួច​លោក​វាស់​មួយ​ពាន់​ហត្ថ​ទៀត ក៏​ឲ្យ​ខ្ញុំ​លុយ​កាត់​ទៅ ត្រង់​នោះ​ទឹក​ដល់​ត្រឹម​ចង្កេះ។
\v 5 ហើយក្រោយ​មកទៀត លោក​វាស់​មួយ​ពាន់​ហត្ថ​ទៀត ប៉ុន្តែមាន​ទន្លេ​ដែល​ខ្ញុំ​មិនអាចដើរឆ្លង​កាត់​បានទេ ដ្បិត​ទឹក​បាន​ឡើងកាន់តែខ្ពស់​ ដែល​ទឹកនោះ​អាចល្មម​នឹងហែល​បាន គឺ​ជា​ទន្លេ​ដែល​មិនអាចដើរឆ្លងកាត់បាននោះទេ។
\s5
\v 6 បុរសនោះ​និយាយ​មក​ខ្ញុំ​ «កូន​មនុស្ស​អើយ តើ​បាន​ឃើញ​ហើយ​ឬ?» ហើយ​លោក​នាំ​ខ្ញុំ​ឲ្យ​ត្រឡប់​ទៅ​មាត់​ទន្លេ​នោះ​វិញ។
\v 7 ដូចដែលខ្ញុំដើរមកវិញ តាម​មាត់​ទន្លេមាន​ដើម​ឈើ​ជា​ច្រើន​ទាំង​សង​ខាង។
\v 8 បុរសនោះប្រាប់​ខ្ញុំ​ «ទឹក​នេះ​ហូរ​ចេញ​ទៅ​ទិស​ខាង​កើត ធ្លាក់​ចុះ​ទៅ​ដល់​តំបន់អារ៉ាប់ ហើយ​ហូរ​ធ្លាក់​ទៅ​សមុទ្រអំបិល លុះ​ហូរ​ធ្លាក់​ទៅ​ក្នុង​សមុទ្រ​ហើយ ទឹក​សមុទ្រ​នឹង​ទៅ​ជា​ទឹកសាប​វិញ។
\s5
\v 9 កន្លែង​ណា​ដែល​ទឹកទន្លេ​នោះ​ហូរទៅ សត្វ​ទាំង​អស់​ និង​មាន​ជីវិត​រស់ ក៏​មាន​ត្រី​ច្រើន​ ដោយ​ព្រោះ​ទឹក​នេះ​ហូរ​ទៅ​ដល់​ទី​នោះ។ វានឹងធ្វើឲ្យ​ទឹក​ប្រៃ​ទៅជា​ទឹក​សាបវិញ។ ​កន្លែង​ណា​ដែល​ទឹក​ទន្លេ​នេះ​ហូរ​ទៅ​ដល់ នោះ​គ្រប់យ៉ាង​នឹង​មាន​ជីវិត​រស់។
\v 10 រួចហើយវានឹងកើតឡើងជាមួយពួក​នេសាទ​ត្រីនៃអេនកេឌី នឹងឈរក្បែរទឹកនោះ ហើយនឹងមានកន្លែងសម្រាប់ហាលសំណាញ់ នៅកន្លែង​អេនអេកលែម។ ទី​នោះ​មានស្រីច្រើនប្រភេទនៅក្នុងសមុទ្រអំបិល ដូច​ជា​ត្រី​នៅ​ក្នុង​សមុទ្រ​ធំ​ដែរ ដែលពួកគេបានបោះបង់ចោល។
\s5
\v 11 ប៉ុន្តែ សមុទ្រអំបិលវាលភក់ល្បប់ហើយដីភក់ នឹង​មិន​បាន​សាប​ល្អទេ កន្លែង​ទាំង​នោះ​នឹង​បាន​ទុក​សម្រាប់​ធ្វើ​អំបិល​វិញ។
\v 12 ចំណែកឯ​តាម​មាត់​ច្រាំង​ទាំង​សង​ខាង​ទន្លេ​នោះ នឹង​មាន​ដុះ​ដើម​ឈើ​គ្រប់​យ៉ាង សម្រាប់​ជា​អាហារ។ ​ស្លឹក​វាមិន​ស្វឹតស្រពោន​ឡើយ ហើយ​​ផ្លែរបស់វាក៏មិនធ្លាក់ចុះ​ដែរ។ មួយខែម្តងដើមឈើនឹងឲ្យ​ផ្លែ​ថ្មី​ ពី​ព្រោះ​ទឹក​នោះ​ចេញ​ពី​ទី​សកលការៈ​មក ហូរស្រោចដើមឈើ​ទាំង​នោះ។ ផ្លែឈើបាន​សម្រាប់​ជា​អាហារ ចំណែក​ស្លឹក​សម្រាប់​យកទៅធ្វើថ្នាំព្យាបាល។
\s5
\v 13 ព្រះ‌អម្ចាស់‌ដ៏ជាព្រះ​មាន​ព្រះ‌បន្ទូល​ដូច្នេ​ «នេះ​ជា​របៀបដែល​អ្នក​រាល់​គ្នា​នឹង​ចែងចែក​ដីសម្រាប់ ​កុល‌សម្ព័ន្ធ​​អុីស្រា‌អែល​ទាំង​ដប់ពីរ ​លោក​យ៉ូសែប​នឹង​ត្រូវ​បាន​ពីរ​ចំណែក។
\v 14 អ្នក​រាល់​គ្នា​នឹង​បែងចែកស្មើគ្នា ដ្បិត​យើង​បាន​លើកដៃស្បថ​នឹង​ឲ្យ​ទឹកដីនេះ​ដល់​បុព្វ‌បុរស​អ្នក​រាល់​គ្នា​ហើយ។ ទឹកដី​នេះ​នឹងត្រូវឲ្យ​ដល់​អ្នក​រាល់​គ្នា ទុក​ជា​មរតក​ដែរ។
\s5
\v 15 នេះគឺជាព្រំដែននៃទឹកដីនៅទិសខាង​ជើង ​ចាប់ពី​សមុទ្រ​ធំដោយតាមផ្លូវ​ទៅ​ហេត‌ឡូន រួច​ហើយ​ដល់​សេដាត។
\v 16 បន្ទាប់មកព្រំដែន​នឹងទៅដល់ បេរ៉ូ‌ថា ហើយដល់ស៊ីប‌រ៉ែម ដែល​នៅ​ចន្លោះ​ព្រំ‌ដែន​ដាម៉ាស ហើយនិង ហាសា ហាទី‌កុន ដែលនៅក្បែរ​ព្រំ‌ដែននៃ​ហារ៉ុន។
\v 17 ដូច្នេះព្រំ‌ដែន​​ចាប់​ពី​សមុទ្រទៅដល់ ​ហាសាអេណាន នៅនិងព្រំ‌ប្រទល់ជាមួយ​ដាម៉ាស ហើយហា‌ម៉ាត់នៅ​ខាង​ជើង។ នេះគឺជាផ្នែកនៃទឹកដីខាងជើង។
\s5
\v 18 នៅផ្នែក​ខាង​កើត ​នៅក្នុង​ចន្លោះទឹកដី​ហាវរ៉ុន និង​ទឹកដី​ដាម៉ាស ហើយចន្លោះ​ទឹកដី​កាឡាត របស់​ទឹកដីអុីស្រា‌អែលតាម​ដង​ទន្លេ​យ័រដាន់។ អ្នកត្រូវវាស់ចាប់ពីព្រំប្រទល់រហូត​ដល់​សមុទ្រ​ខាង​កើត ទាំងអស់នេះគឺ​ជា​ផ្នែកខាង​កើតនៃព្រំប្រទល់។
\v 19 ​រួចហើយផ្នែកខាង​ត្បូង លាត​សន្ធឹង​ចាប់​ពី​តាម៉ារ រហូត​ដល់​ទឹក​មេរីបា កាដេស តាម​ជ្រោះ​ទឹក​អេស៊ីប ដែល​ហូរ​ធ្លាក់​ទៅ​សមុទ្រ​ធំ ហើយនេះ​ជា​ព្រំ‌ដែន​ខាង​ត្បូង។
\v 20 ហើយព្រំដែនខាង​លិច គឺ​ជា​សមុទ្រ​ធំ ចាប់​ពី​​ទល់​ដែន​នឹង​ទ្វារ​ទឹកដីហាម៉ាត។ នេះ​គឺជា​ផ្នែក​ខាង​លិច។
\s5
\v 21 ក្នុងរបៀបនេះអ្នកត្រូវបែង​ចែកទឹកដី​នេះ​ សម្រាប់អ្នក សម្រាប់កុល‌សម្ព័ន្ធ​នៃតិ​អុីស្រា‌អែល។
\v 22 អ្នកត្រូវ​ចែក​គ្នា​ដោយ​ចាប់​ឆ្នោត ទុក​ជា​មរតក​សម្រាប់​អ្នក​រាល់​គ្នា ហើយ​សម្រាប់​ពួក​ជនជាតិ​ដទៃ ដែល​អាស្រ័យ​នៅជាមួយ​អ្នក​រាល់​គ្នា ជា​ពួក​អ្នក​ដែល​នឹង​បង្កើត​កូន នៅ​កណ្ដាល​អ្នក​ដែរ អ្នក​ទាំង​នោះ​នឹង​បាន​ដូច​អ្នក​ដែល​កើត​នៅ​ក្នុង​ទឹកដី​អុីស្រា‌អែល។ ​អ្នក​រាល់​គ្នានឹងចាប់​ឆ្នោត សម្រាប់មរតក​នៅ​ក្នុង​កុល‌សម្ព័ន្ធ​នៃ​អុីស្រា‌អែល។
\v 23 ​ហើយវានឹងកើតដែលជនជាតិ​ដទៃ​ទាំង​នោះ​អាស្រ័យ​នៅ​ជាមួយ កុល‌សម្ព័ន្ធ​ ក្នុងចំណោមអ្នកដែលកំពុងរស់នៅ។ អ្នកត្រូវឲ្យ​មរតក​ដល់គេដែល នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់‌ដ៏ជាព្រះ»។
\s5
\c 48
\cl ជំពូក ៤៨
\p
\v 1 ទាំងនេះគឺ​ជា​ឈ្មោះ​កុល‌សម្ព័ន្ធទាំងឡាយ។ ​កុល‌សម្ព័ន្ធ​ដាន់​នឹងទទួលមួយចំណែកពីទឹកដីដែលស្ថិត​នៅតាមព្រំ‌ប្រទល់​​ចុង​ខាង​ជើង​បំផុតគឺជាព្រំ‌ប្រទល់​នៃអីុស្រាអែល គឺ​នៅ​តាម​បណ្ដោយ​ផ្លូវ​ពី​ហេតឡូន​ទៅ លីបូ​ហា‌ម៉ាត់។ ហើយព្រំ‌ប្រទល់​ម្ខាងទៀតទៅដល់ ហាសាអេណាន ព្រំ‌ប្រទល់​ដាម៉ាស គឺ​ទៅ​ដល់​ខាង​ជើង​ហា‌ម៉ាត់។ ព្រំ‌ប្រទល់​ដាន់លាត​សន្ធឹង​ ទៅ​ដល់ទិស​ខាង​លិច ទៅរហូតដល់សមុទ្រធំ។
\v 2 កុល‌សម្ព័ន្ធ​អេ‌ស៊ើរស្ថិត​នៅ​ជាប់​នឹង​ទឹក​ដី​ដាន់ ចាប់​ពី​ខាង​កើត​ទៅ​ខាង​លិច អេសើុរបានមួយចំណែកដែរ។
\v 3 ជិតគ្នានិងព្រំប្រទល់​អេ‌ស៊ើរដែលនៅ​ផ្នែកកើតដល់ខាងលិច ណែប‌ថាលី​នឹងបានមួយចំណែកដែរ។
\s5
\v 4 ​នៅជាប់ព្រំប្រទល់គ្នាណែប‌ថាលី​នៅ​ជាប់​នឹង​គ្នាចាប់​ពី​ខាង​កើត​ទៅ​ខាង​លិច ម៉ាណា‌សេចាប់​ពី​ខាង​កើត​ទៅ​ខាង​លិច នឹងបានមួយចំណែកផងដែរ។
\v 5 នៅជាប់ព្រំប្រទល់គ្នាម៉ាណា‌សេចាប់ពីខាង​កើត​ទៅ​ខាង​លិច ​អេប្រាអ៊ីម​នឹងបានមួយចំណែកដែរ។
\v 6 នៅជាប់គ្នាព្រំប្រទល់អេប្រាអ៊ីម ចាប់ពីខាង​កើត​ទៅ​ខាង​លិច​ ​រូបេននឹងបានមួយចំណែកដែរ។
\v 7 នៅជាប់គ្នាព្រំប្រទល់​រូបេន ​ចាប់ពីខាង​កើត​ទៅ​ខាង​លិច​ យូដានឹងបានមួយចំណែកដែរ។
\s5
\v 8 ដីសម្រាប់តង្វាយដែលអ្នកនឹងធ្វើ គឺជាប់​នឹងព្រំប្រទល់ជាមួយយូដា ហើយពង្រីកចាប់ពី​ខាង​កើត​រហូត​ដល់​ខាង​លិច គឺ​មានទទឹង​ពីរ​ម៉ឺន​ប្រាំ​ពាន់​ខ្នាត។ ហើយ​បណ្តោយ​ក៏​ប៉ុន​នឹង​ចំណែក​ទឹកដីឯ​ទៀត គឺ​ចាប់​តាំង​ពី​ខាង​កើត រហូត​ដល់​ខាង​លិច​ ហើយព្រះវិហារត្រូវ​នៅ​កណ្ដាលទី​នោះ។
\v 9 ដីនៅត្រង់កន្លែងនេះ ជា​តង្វាយ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ថ្វាយ​ដល់​ព្រះ‌អម្ចាស់ នោះ​ត្រូវ​បណ្តោយ​ពីរ​ម៉ឺន​ប្រាំ​ពាន់​ហត្ថ ហើយទទឹង​មួយ​ម៉ឺនហត្ថ។
\s5
\v 10 កន្លែងនេះត្រូវតែ ញែកចេញ​ជាកន្លែងដីមួយចំណែកដែលបរិសុទ្ធ ពួក​បូជាចារ្យនឹងត្រូវបានទទួលចំណែកដីនេះ ដោយវាស់តាំងពី​ខាង​ជើង​នោះ បណ្តោយ​ពីរ​ម៉ឺន​ប្រាំ​ពាន់​ហត្ថ ហើយ​ខាង​លិច មាន​ទទឹង​ជា‌មួយ​ម៉ឺន​ហត្ថ ខាង​កើត​ទទឹង​មួយ​ម៉ឺន​ហត្ថ ហើយ​ខាង​ត្បូង​បណ្តោយ​ពីរ​ម៉ឺន​ប្រាំ​ពាន់​ហត្ថ ចំណែកនៃកន្លែង​បរិសុទ្ធ​របស់​ព្រះ‌អម្ចាស់​នឹង​នៅ​កណ្ដាល​នោះ។
\v 11 ដី​នោះ​នឹង​ទុក​សម្រាប់​ពួក​បូជាចារ្យ ជា​កូន​ចៅ​សាដុក ដែល​បាន​ញែក​ជា​បរិសុទ្ធ ហើយ​ក៏​រក្សា​បញ្ញើ​របស់​យើង មិនដែល​វង្វេង​ចេញពីយើង ក្នុង​កាល​ដែល​ពួក​​អុីស្រា‌អែល​បាន​វង្វេង ដូច​ជា​ពួក​លេវី​បាន​វង្វេង​នោះ​ឡើយ។
\v 12 តង្វាយ​បរិសុទ្ធ​សម្រាប់​ពួក​បូជាចារ្យ គឺជា​​ចំណែកនៃ​ដីដែលបរិសុទ្ធបំផុត។ ជាប់​នឹងព្រំប្រទល់របស់​ពួក​លេវី។
\s5
\v 13 ព្រំ​ប្រទល់​​ទឹកដី​ពួក​លេវី ​ជាប់ជាមួយ​ទឹកដីពួក​ពូជាចារ្យ ដែលមានបណ្តោយ​ពីរ​ម៉ឺន​ប្រាំ​ពាន់​ហត្ថ ហើយ​ទទឹង​មួយ​ម៉ឺន​ហត្ថផងដែល។ ​ទាំង​មូល​មានពីរប័ណ្ណកាន់កាប់ ហើយបណ្ដោយ​ពីរ​ម៉ឺន​ប្រាំ​ពាន់​ហត្ថ និង​ទទឹង​ពីរ​ម៉ឺនហត្ថ។
\v 14 ពួកគេមិន​ត្រូវ​ឲ្យ​គេ​លក់​អ្វី​ពី​នោះ​ឡើយ ក៏​មិន​ត្រូវ​ប្តូរ ឬ​បញ្ជូន​ផល​ដំបូង​ចេញ​ពីដីរបស់អីុស្រាអែល ទៅ​ទីកន្លែង​ផ្ដេងទៀតដែរ អ្នកត្រូវញែក​ផល​ទាំងនោះ​ជា​របស់​បរិសុទ្ធ​ ​ដើម្បីថ្វាយដល់ព្រះ‌អម្ចាស់។
\s5
\v 15 ហើយដីដែលនៅសល់ គឺ​ដី​ប្រាំ​ពាន់​ខ្នាត​ដែល​សល់​នៅ​តាម​ទទឹង​នៅ​ខាង​មុខ​ចំណែក​ពីរ​ម៉ឺន​ប្រាំ​ពាន់​ងត្ថ នោះ​សម្រាប់​ប្រើ​ជុំ​គ្នា​សម្រាប់​ទី​ក្រុង ឲ្យ​ធ្វើ​ទី​លំនៅ ហើយ​សម្រាប់​ជា​ដី​ទំនេរ ចំណែក​ទី​ក្រុង ត្រូវ​នៅ​កណ្ដាល​នោះ។
\v 16 ចំណែកនេះ ​គឺជាទំហំ​ទី​ក្រុង​ដែលបានវាស់ទុក្ខរួចហើយ គឺ​ខាង​ជើង ត្រូវ​ជា ៤៥០០ ​ខ្នាតតាមបណ្តោយដល់ ខាង​ត្បូង៤៥០០ ​ហត្ថដែលតាមបណ្តោយ ដល់ខាង​កើតក៏មាន​ ៤៥០០ ហត្ថតាមបណ្តោយដែលទៅដល់​ខាង​លិច​៤៥០០ ​ហត្ថ​ដែរ។
\s5
\v 17 ទី​ក្រុង​នោះ​ត្រូវ​មានវាលទំនេដែលនៅ​ជុំ‌វិញ គឺ​ខាង​ជើង ត្រូវ​មាន​ទំហំ ២៥០​ហត្ថជំរៅ ចំណែកទៅខាង​ត្បូង មានទំហំ ២៥០​ហត្ថជំរៅ ខាង​កើតមានទំហំ២៥០ហត្ថជំរៅ និង​ខាង​លិចក៏ត្រូវមានទំហំ ២៥០​ហត្ថ​ជំរៅផងដែរ។
\v 18 ដី​ដែល​សល់​នៅ​តាម​បណ្តោយ​ជាប់​ត​ពី​ដី​បរិសុទ្ធ ខាង​កើត​ត្រូវ​ជា‌មួយ​ម៉ឺន​ខ្នាត ហើយ​ខាង​លិច​មួយ​ម៉ឺន​ខ្នាត នោះ​ជា​ដី​ជាប់​ត​ពី​ដី​បរិសុទ្ធ ចំណែក​ផល​ចម្រើន​ពី​ដី​នោះ នឹង​បាន​សម្រាប់​ជា​អាហារ​ដល់​ពួក​អ្នក​ដែលធ្វើការ​នៅ​ក្នុង​ទី​ក្រុង។
\s5
\v 19 ប្រជាជនដែលបាន​ធ្វើ​ការ​នៅ​ក្នុង​ទី​ក្រុង ពី​គ្រប់​ទាំង​កុល‌សម្ព័ន្ធ​អុីស្រា‌អែល គេ​នឹង​ភ្ជួរ​រាស់​ដី​នោះ។
\v 20 ដី​ទាំងអស់ដែល​ថ្វាយ​ជា​តង្វាយ ទាំង​អស់​បណ្តោយ​ត្រូវ​ជា​ពីរ​ម៉ឺន​ប្រាំ​ពាន់​ខ្នាត ហើយ​ទទឹង​ពីរ​ម៉ឺន​ប្រាំ​ពាន់​ហត្ថ។ នៅក្នុងរបៀបនេះអ្នក​ទាំង​អស់​គ្នា​ត្រូវ​ថ្វាយ​ដ៏បរិសុទ្ធនៃដីទាំងនោះ​ ព្រម​ទាំង​ដី​សម្រាប់​ទី​ក្រុង​ផង។
\s5
\v 21 ដី​ដែល​សល់​គ្រប់ផ្នែកទាំងអស់​ពីការថ្វាយដ៏បរិសុទ្ធ ហើយនិងដីសម្រាប់ទីក្រុងនឹងឲ្យទៅអ្នកដឹកនាំ។ ការកាន់កាប់ដីរបស់អ្នកដឹកនាំគឺតាំងពីខាងកើតពង្រីកដល់ទំហំ ​ពីរ​ម៉ឺន​ប្រាំ​ពាន់​ហត្ថ ចេញ​ទៅ​ព្រំ​ប្រទល់​ទៅដីថ្វាយជាទីវរិសុទ្ធ ទៅដល់និងព្រំប្រទល់ខាងកើត ហើយក៏កាន់កាប់ដល់ទិសខាងលិចទំហំ ​ពីរ​ម៉ឺន​ប្រាំ​ពាន់ហត្ថ ចេញ​ទៅ​ព្រំ​ប្រទល់​ខាង​លិច។ ប៉ុន្តែនៅកណ្តោលនោះត្រូវថ្វាយសម្រាប់ទី​បរិសុទ្ធ​នៃព្រះវិហារ ត្រូវ​នៅ​កណ្ដាល​នោះ។
\v 22 ហើយដី​ដែល​ត្រូវ​បានពង្រីកពី​ដី​របស់​ពួក​លេវី ហើយនិង​ពី​ដី​ដែលសម្រាប់​ទី​ក្រុងនោះ ​ដែល​នៅ​កណ្ដាល​ទឹក​ដី​សម្រាប់អ្នកដឹកនាំ គឺពីព្រំប្រទល់នៃ​យូដា ហើយនិងព្រំប្រទល់នៃបេនយ៉ាមីន ហើយនិងយូដា ដីនេះ​សម្រាប់ពួកអ្នកដឹកនាំ។
\s5
\v 23 សម្រាប់កុល‌សម្ព័ន្ធ​ផ្សេងទៀត ចាប់​តាំង​ពី​ខាង​កើត​រហូត​ដល់​ខាង​លិច។ កុល‌សម្ព័ន្ធ​បេនយ៉ាមីន នឹងបានទទួលមួយចំណែក​។
\v 24 ជាប់​នឹង​ទឹក​ដី​របស់​បេនយ៉ាមីន ចាប់​តាំង​ពី​ខាង​កើត​រហូត​ដល់​ខាង​លិច កុល‌សម្ព័ន្ធស៊ីម្មាននឹងបានមួយ​ចំណែក។
\v 25 ជាប់​នឹង​ទឹក​ដី​របស់​ស៊ីម្មាន ចាប់​តាំង​ពី​ខាង​កើត​រហូត​ដល់​ខាង​លិច ​កុល‌សម្ព័ន្ធ​អុីសា‌ខារ នឹងបានមយយ​ចំណែក។
\v 26 ជាប់​នឹង​ទឹក​ដី​របស់​អ៊ីសា‌ខារ ចាប់​តាំង​ពី​ខាង​កើត​រហូត​ដល់​ខាង​លិច កុល‌សម្ព័ន្ធ​សាប់‌យូឡូន នឹងបានមួយ​ចំណែក​។
\s5
\v 27 ខាងត្បូងនៃសាប់‌យូឡូន ចាប់​តាំង​ពី​ខាង​កើត​រហូត​ដល់​ខាង​លិច មាន​ចំណែក​មួយ​សម្រាប់​កុល‌សម្ព័ន្ធ​កាដ។
\v 28 ហើយនៅ​ខាង​ត្បូង​ព្រំ​ប្រទល់កាដ​ ត្រូវ​លាត​សន្ឋឹង​ចាប់​ពី​ក្រុង​តាម៉ារ ទៅ​ដល់​ទឹកធ្លាក់ មេរីបាកាដេស ជាប្រភពទឹកជ្រោះ​អេស៊ីប រហូត​ដល់​សមុទ្រ​ធំ។
\v 29 នេះ​ជា​ទឹកដី​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ចាប់​ឆ្នោត បែង​ចែក​ដល់​កុល‌សម្ព័ន្ធ​ទាំង​នោះនៃ​អុីស្រា‌អែល ទុក​ជា​មរតក​របស់​គេ​។ ទាំងនេះគឺជាចំណែកពួកគេ។ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់‌ដ៏ជាព្រះ។
\s5
\v 30 ​នេះគឺជាច្រកចេញពី​ទី​ក្រុង គឺ​ខាង​ជើង​មាន​ទំហំបណ្តោយ ៤៥០០ ហត្ថ​តាម​រង្វាស់។
\v 31 ហើយ​មានទ្វារ​បី​ ហើយ​នឹង​មាន​ឈ្មោះរបស់វា ទៅតាម​ឈ្មោះ​អស់​ទាំង​កុល‌សម្ព័ន្ធ​ជនជាតិ​អុីស្រា‌អែល ​ទ្វារទីមួយ​រូបេន​មួយ ទ្វារ​ទីពីរយូដា​មួយ និង​ទ្វារ​ទីបីលេវី។
\v 32 ហើយនៅ​ខាង​កើត​ដែលត្រូវវាស់មាន ៤៥០០ ​ហត្ថប្រវែងនោះ ហើយ​ទ្វារបី គឺ​ទ្វារ​យ៉ូសែប​មួយ ទ្វារ​បេនយ៉ាមីនមួយ និង​ទ្វារ​ដាន់មួយ។
\s5
\v 33 នៅ​ខាង​ត្បូង​មានទំហំ ៤៥០០ ​ហត្ថបណ្តោយ ហើយ​ទ្វារ​បី គឺ​ទ្វារ​សម្រាប់ស៊ីម្មានមួយ និងទ្វារសម្រាប់​អុីសា‌ខារមួយ និង​ទ្វារ​សម្រាប់សាប់‌យូឡូន​មួយ។
\v 34 នៅ​ខាង​លិច​ដែលបានវាស់មាន​ទំហំ ៤៥០០​ហត្ថ ហើយ​មានទ្វារ​បី គឺ​ទ្វារ​សម្រាប់កាដ​មួយ និងទ្វារសម្រាប់​អេស៊ើ​រមួយ ហើយនិង​ទ្វារ​សម្រាប់ ណែប‌ថា‌លី​មួយដែរ។
\v 35 ទំហំដេល​ជុំ‌វិញ​ទី​ក្រុង​ ត្រូវ​ជា‌មួយ​ម៉ឺន​ប្រាំបី​ពាន់​ហត្ថ តាំង​ពី​ថ្ងៃ​នោះ​ត​ទៅ ទី​ក្រុង​នោះ​ត្រូវ​មាន​ឈ្មោះ​ថា «ព្រះ‌អម្ចាស់​គង់​នៅ​ទី​នោះ»។