km_ulb/25-LAM.usfm

311 lines
61 KiB
Plaintext
Raw Permalink Blame History

This file contains invisible Unicode characters

This file contains invisible Unicode characters that are indistinguishable to humans but may be processed differently by a computer. If you think that this is intentional, you can safely ignore this warning. Use the Escape button to reveal them.

\id LAM
\ide UTF-8
\h បរិទេវ
\toc1 បរិទេវ
\toc2 បរិទេវ
\toc3 lam
\mt បរិទេវ
\s5
\c 1
\cl ជំពូក ១
\p
\v 1 ទី​ក្រុង​ដែល​ធ្លាប់​មាន មនុស្សច្រើនកុះករ ម្ដេច​ឥឡូវ​បែរ​ជានៅឯកោ នាងដូច​ជា​ស្ត្រី​មេម៉ាយ​ទៅ​វិញ ជាក្រុងដ៏រុងរឿងក្នុងចំណោមប្រជាជាតិនានា ជា​បុត្រី​នៅ​កណ្ដាល​ខេត្ត​ទាំង​ប៉ុន្មាន តែ​ឥឡូវ​នេះ ត្រូវបានបង្ខំឲ្យទៅជាទាសករ។
\v 2 នាង​យំ​ឥតល្ហែនៅ​ពេល​យប់ ហើយទឹក​ភ្នែក​រហាម​នៅ​លើ​ថ្ពាល់​ផង គ្មានមនុស្ស​ដែល​ស្រឡាញ់​នាងបានជួយ​ដោះ​ទុក្ខ​ឡើយ ពួក​មិត្ត​សម្លាញ់​ទាំង​អស់​បាន​ក្បត់​នាង​ហើយ គេ​ត្រឡប់​ជា​ខ្មាំង​សត្រូវ​វិញ។​
\s5
\v 3 ដោយភាពក្រីក្រ និងការរងទុក្ខ ពួក​យូដា​បាន​ទៅ​ជា​ឈ្លើយ​ នាង​អា‌ស្រ័យ​នៅ​កណ្ដាល​អស់​ទាំង​ជនជាតិឥត​បាន​សម្រាក​ទេ ពួក​អ្នក​បៀត‌បៀន​នាង​បាន​តាម​នាង​ទាន់ទាំងឃើញភាពអស់ សង្ឃឹមផង។
\s5
\v 4 ផ្លូវ​ទៅ​កាន់​ក្រុង​ស៊ីយ៉ូន​យំ​ទួញ ដ្បិត​គ្មាន​អ្នក​ណា​មក​ចូលរួម​ពិធីបុណ្យ​សោះ។ ទ្វារ​ទី​ក្រុងទាំងប៉ុន្មាន​ នៅ​ស្ងាត់​ច្រៀប ហើយ​ពួក​សង្ឃ​ក៏​ថ្ងូរ ពួក​ក្រមុំៗ​មាន​ទុក្ខ​ក្រៀម​ក្រំ ហើយ​ទី​ក្រុង​ទាំង​មូល​មាន​ពេញដោយភាព​ជូរ​ចត់។
\v 5 ពួក​បច្ចាមិត្តរបស់នាងបានក្លាយជាម្ចាស់ និងពួក​ខ្មាំង​សត្រូវ​មាន​សេចក្ដី​ចម្រើនឡើង។ ដ្បិត​ព្រះអម្ចាស់បាន​ធ្វើ​ទុក្ខ​នាង ដោយ​ព្រោះ​អំពើ​រំលង​ដ៏​ច្រើនរ​បស់នាង ពួក​កូនចៅនាងត្រូវ​ចាប់​ទៅ​ជា​ឈ្លើយ។
\s5
\v 6 សម្រស់​នៃប្រជាជាតិ​ក្រុង​ស៊ីយ៉ូន​ បានបាត់​បង់​​ហើយ ពួក​ចៅ‌ហ្វាយ​របស់​នាង​បាន​ត្រ​ឡប់​ដូច​ជា​ប្រើស ដែល​រក​ស្មៅ​មិន​បាន ហើយពួក​គេ​ចេញទៅដោយ​ល្វើយអស់​កម្លាំង។
\s5
\v 7 ក្នុងថ្ងៃដែល​រង​ទុក្ខ​វេទនា ហើយ​លំបាក ក្រុង​យេរូ‌សាឡិម​នឹងនឹក​ចាំ​ពី​សេចក្ដី​ល្អ​ទាំង​ប៉ុន្មាន ដែល​ធ្លាប់​មាន​កាល​ពី​ដើម ក្នុង​គ្រា​ដែល​ជន​ទាំង‌ឡាយ​បាន​ធ្លាក់ ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ ឥត​មាន​អ្នក​ណា​ជួយ​សោះ នោះ​ពួក​ខ្មាំង​សត្រូវ​បាន​ឃើញ​នាង ហើយ​បាន​ចំអក​ឲ្យ​ពី​ដំណើរ​ដែល​នាងបានជាប់គាំ។
\s5
\v 8 ក្រុង​យេរូ‌សាឡិម​បាន​ធ្វើ​បាប​យ៉ាង​ធ្ងន់ ហេតុ​នោះ​បាន​ជា​ត្រូវ​ត្រឡប់​ដូច​ជា​របស់​ស្មោក‌គ្រោក អស់​អ្នក​ដែល​ធ្លាប់​លើក​មុខ​នាងឥឡូវ​គេ​មើល​ងាយ​វិញ ពី​ព្រោះ​គេ​បាន​ឃើញ​កេរ្ដិ៍‌ខ្មាស​នាង ​ហើយនាង​កំពុង​តែ​ថ្ងូរ ហើយ​បែរ​ថយ​ក្រោយ
\v 9 សេចក្ដី​ស្មោក‌គ្រោក​របស់​នាង​នៅ​ត្រង់​ជាយ​សំពត់ នាង​មិន​នឹក​គិតពីអនាគតទេ ​នាង​ត្រូវ​ធ្លាក់ចុះ​យ៉ាងយ៉ាប់យឺន ឥត​មាន​អ្នក​ណា​នឹង​ជួយ​ដោះ​ទុក្ខ​ឡើយ។ នាងស្រែកអំពាវនាវ «សូមទតមើល៍ សេចក្ដី​វេទនារបស់​ខ្ញុំ​ម្ចាស់​ចុះព្រះ‌អម្ចាស់​ ដែល​ខ្មាំង​សត្រូវ​បានឈ្នះហើយ!»។
\s5
\v 10 ពួក​ខ្មាំងសត្រូវ​បាន​លូក​ដៃ​មក​លើទ្រព្យសម្បតិ្ត​ទាំង​ប៉ុន្មានដែល​គាប់​ចិត្ត​ នាង​បាន​ឃើញ​ជនជាតិ​ដទៃ​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធរបស់​នាង បើទោះជាទ្រង់​បាន​ផ្តាំ​ទុកមិន​ឲ្យ​គេ​ចូល​ទៅ​ក្នុង​ជំនុំ​របស់​ព្រះ‌អង្គ​ឡើយ
\s5
\v 11 ប្រជាជនទាំងអស់បានយំថ្ងូរ ដោយគេ​រក​អាហារ ពួកគេ​បាន​ឲ្យ​របស់ដែល​មានតំលៃទាំង​ប៉ុន្មាន ដើម្បីប្ដូរ​នឹង​អាហារ សំរាប់រស់នៅវិញ។ មើល៍ ​សូមព្រះ‌អម្ចាស់​ពិចារណា ដ្បិត​ខ្ញុំ​ម្ចាស់​បាន​ត្រឡប់​ជា​ទាប​ថោក​ហើយ។
\v 12 អស់អ្នកដែលដើរកាត់តាមទីនេះ​? សូម​ពិចា‌រណា​មើល បើ​មាន​សេចក្ដី​ទុក្ខ​ព្រួយ​ណា ដូច​​សេចក្ដី​ទុក្ខ​ព្រួយ​របស់​ខ្ញុំ​នេះ ដែល​ព្រះ‌អម្ចាស់​បាន​នាំ​មក​ធ្វើ​ទុក្ខ​ដល់​ខ្ញុំ នៅ​ថ្ងៃ​នៃ​សេចក្ដី​ក្រោធ​ដ៏​សហ័ស​របស់​ទ្រង់។
\s5
\v 13 ទ្រង់បាន​ចាត់​ភ្លើង​​ពី​ស្ថាន​ដ៏​ខ្ពស់ឲ្យចូល​ក្នុង​ឆ្អឹង​ខ្ញុំ ភ្លើង​នោះ​ក៏​ឈ្នះ​ផង ព្រះ‌អង្គ​បាន​ដាក់​មង​សម្រាប់​ចាប់​ជើង​ខ្ញុំ និង​បង្វែរ​ខ្ញុំ​ឲ្យទៅ​ថយ​ក្រោយ ក៏​​ធ្វើ​ឲ្យ​ខ្ញុំ​នៅ​ស្ងាត់ ហើយ​ល្វើយ​កំលាំង
\v 14 ឯ​នឹម​នៃ​អំពើ​រំលង​របស់​ខ្ញុំ នោះ​គឺ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​បាន​ចង​ជាប់​ហើយ ឯ​អំពើ​ទាំង​នោះ​បាន​ជំពាក់​ជាប់​គ្នា មក​ពាក់​លើករបស់​ខ្ញុំ ព្រះ‌អង្គ​បាន​ឲ្យ​កម្លាំង​ខ្ញុំ​ស្បើយ​ទៅ ព្រះ‌អម្ចាស់​បាន​ប្រគល់​ខ្ញុំ​ទៅ​ក្នុង​កណ្ដាប់​ដៃ​គេ ដែល​ខ្ញុំ​ពុំ​អាច​នឹង​​ទាស់ប្រឆាំង​បាន​ឡើយ។
\s5
\v 15 ព្រះ‌អម្ចាស់​បាន​កំចាត់មនុស្ស​ខ្លាំង​ពូកែ ដែលនៅ​ការពារ​ខ្ញុំ​។ ទ្រង់ហៅកងទ័ព​ឲ្យទាស់​នឹង​​ពួក​កំលោះៗប្រឆាំងនិង​ខ្ញុំ​ ទាំងកំទេចភាពរឹងមាំរបស់មនុស្ស។ ព្រះ‌អម្ចាស់​បាន​កម្ទេច​ជនជាតិយូដាដូច​ជា​ជាន់​ធុង​ទំពាំង‌បាយ‌ជូរ
\s5
\v 16 ព្រោះ​ហេតុ‌ការណ៍​ទាំង​នេះ​បាន​ជា​ខ្ញុំ​យំ ទឹកភ្នែក​ខ្ញុំ​ហូរ​សស្រាក់ ដោយ​ព្រោះ​អ្នក​កម្សាន្ត​ចិត្ត ដែល​គួរ​មក​លំ‌ហើយ​ជីវិត​ខ្ញុំ​នោះនៅឆ្ងាយណាស់។ កូន​ចៅ​ខ្ញុំ​ត្រូវ​ចោល​ស្ងាត់ដោយ​ព្រោះ​ពួក​ខ្មាំង​សត្រូវ​បាន​ឈ្នះ​ហើយ។
\v 17 ក្រុង​ស៊ីយ៉ូន​លូក​ដៃ​ទៅ តែ​គ្មាន​អ្នក​ណា​នឹង​ជួយ​ដោះ​ទុក្ខ​សោះ ព្រះ‌អម្ចាស់​បាន​បង្គាប់​ពី​ដំណើរ​យ៉ាកុប​ថា ត្រូវ​ឲ្យ​ពួក​អ្នក​ដែល​នៅ​ជុំ​វិញ ធ្វើ​ជា​ខ្មាំង​សត្រូវ​នឹង​គាត់ ក្រុង​យេរូ‌សាឡិម​នៅ​កណ្ដាល​គេ ទុក​ដូច​ជា​របស់​ស្មោក‌គ្រោក។
\s5
\v 18 ព្រះ‌អម្ចាស់ដ៏​សុចរិត​ ដ្បិត​ខ្ញុំ​បាន​បះ‌បោរ​នឹង​បញ្ញត្តិ​ព្រះ‌អង្គ សូមស្តាប់​ជនជាតិ​ទាំង‌ឡាយ​ ហើយពិចា‌រណា​មើល​សេចក្ដី​ទុក្ខ​ព្រួយ​របស់​ខ្ញុំ ពួក​ក្រមុំៗ និង​ពួក​កំលោះៗរបស់​ខ្ញុំ គេ​បាន​ទៅ​ជា​ឈ្លើយ​អស់​ហើយ
\v 19 ខ្ញុំ​បាន​ហៅ​មិត្តសំឡាញ់ខ្ញុំ តែ​គេ​បាន​បញ្ឆោត​ខ្ញុំ​វិញ ពួក​បូជាចារ្យ និង​ព្រឹទ្ឋាចារ្យ​របស់​ខ្ញុំ បាន​វិនាសទៅ​​ក្នុង​ទី​ក្រុង កំពុង​ដែល​គេ​រក​អាហារ​ដើម្បីចិព្ជឹាមជីវិត។
\s5
\v 20 សូម​ទត​មើល​ព្រះ‌អម្ចាស់​ ដ្បិត​ខ្ញុំ​ម្ចាស់មាន​សេចក្ដី​វេទនា ដួងចិត្ត​ខ្ញុំ​ខ្លោចផ្សាជាខ្លាំង ដ្បិត​ខ្ញុំ​ម្ចាស់​​បាន​បះ‌បោរនិងទ្រង់ ​ហើយនៅ​ខាង​ក្រៅ​ ដាវ​បង្អត់​បង់ ហើយ​នៅ​ឯ​ផ្ទះ​ក៏​មាន​ដូច​ជា​សេចក្ដី​ស្លាប់​ដែរ។
\s5
\v 21 ពួកគេ​បាន​ឮ​ថា ខ្ញុំ​ម្ចាស់​ថ្ងូរ តែ​គ្មាន​អ្នក​ណា​នឹង​ជួយ​ដោះ​ទុក្ខ​ខ្ញុំ​ម្ចាស់​ទេ។ ពួក​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន បាន​ឮ​ដំណឹង​ពី​សេចក្ដី​លំបាក​របស់​ខ្ញុំ​ម្ចាស់ ហើយគេ​សប្បាយ​ចិត្តដោយ​ព្រោះ​ព្រះ‌អង្គ​បាន​ធ្វើ​យ៉ាង​នេះ ។ ព្រះ‌អង្គ​នឹង​ឲ្យ​ថ្ងៃដែលព្រះ‌អង្គ​បាន​ប្រកាស​ប្រាប់​នោះ បាន​មក​ដល់ នោះ​គេ​នឹង​បាន​ដូច​ជា​ខ្ញុំ​ម្ចាស់​វិញ។
\v 22 សូម​ឲ្យ​គ្រប់​ទាំង​អំពើ​ទុច្ចរិត​របស់​គេ បាន​លេច​មក នៅ​ចំពោះ​ព្រះ‌អង្គ ហើយ​សូម​ព្រះ‌អង្គ​ធ្វើ​ដល់​គេ ដូច​ជា​ព្រះ‌អង្គ​បាន​ធ្វើ​ដល់​ខ្ញុំ​ម្ចាស់ ដោយ​ព្រោះ​អស់​ទាំង​អំពើ​រំលង​របស់​ខ្ញុំ​ម្ចាស់​ដែរ ដ្បិត​ខ្ញុំ​ម្ចាស់​ថ្ងូរ​ជា​ច្រើន ហើយ​ចិត្ត​ខ្ញុំ​ម្ចាស់​ក៏​ល្វើយ​ផង។
\s5
\c 2
\cl ជំពូក ២
\p
\v 1 ព្រះ‌អម្ចាស់​គ្រប​បាំង​ជនជាតិនៃ​ក្រុង​ស៊ីយ៉ូន​ដោយ​ពពក ក្នុង​កាល​ដែល​ព្រះ‌អង្គ​ខ្ញាល់។ ព្រះ​អង្គ​ធ្វើឲ្យភាពថ្កុំថ្កើង​របស់​អុីស្រា‌អែល ចុះ​ពី​ស្ថាន‌សួគ៌​មក​ដល់​ដី ។ ព្រះ‌អង្គ​មិន​នឹក​ចាំ​ពី​កំណល់​កល់​ព្រះ‌បាទ​របស់​ព្រះ‌អង្គ នៅ​ថ្ងៃ​ដែល​ព្រះ‌អង្គ​ខ្ញាល់​នោះ​ទេ។
\v 2 ព្រះ‌អម្ចាស់​បាន​លេប​ទី​លំ‌នៅ​របស់​យ៉ាកុប​បាត់​អស់ ឥត​មាន​ប្រណី​ឡើយ ក្នុង​គ្រា​ដែលទ្រង់មាន​កំហឹង ព្រះ‌អង្គ​បាន​រំលំ​ទី​មាំ‌មួនទាំងប៉ុន្មាន​របស់​កូន​ស្រី​យូដា ព្រះ‌អង្គ​បាន​ពង្រាប​ទី​ទាំង​នោះ​ដល់​ដី ទាំង​បន្ទាប‌បន្ថោក​ទាំង​នគរ និង​ពួក​ចៅ‌ហ្វាយ​ផង។
\s5
\v 3 នៅ​ពេល​ដែល​ព្រះ‌អង្គ​ខ្ញាល់ ព្រះ‌អង្គ​បាន​កាត់​ស្នែង​របស់​អុីស្រា‌អែល ក៏​ដក​ព្រះ‌ហស្ត​ស្តាំ​ចេញ​ពី​មុខ​ខ្មាំង​សត្រូវ ហើយ​បាន​បញ្ឆេះ​ទឹកដី​យ៉ាកុប ដូច​ជា​ភ្លើងឆាប​ឆេះ​គ្រប់​ទិស​ទី។
\v 4 ដូច​ជា​ខ្មាំង​សត្រូវយឹត​ធ្នូ​ចំពោះយើង ​ដូច​ជា​អ្នក​ត​តាំង។ ក៏​បាន​ប្រហារ​ជីវិត​ទាំង​អស់​ដែល​គាប់​ភ្នែក ឯ​នៅ​ក្នុង​ត្រសាល​នៃ​ជនជាតិ​ស៊ីយ៉ូន ព្រះ‌អង្គ​បាន​ចាក់​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ ចេញដូច​ជា​ភ្លើង។
\s5
\v 5 ព្រះ‌អម្ចាស់​ត្រឡប់​ដូច​ជា​ខ្មាំង​សត្រូវ ហើយ​បាន​លេប​អុីស្រា‌អែល​បាត់​ទៅ ព្រះ‌អង្គ​បាន​លេប​អស់​ទាំង​ដំណាក់​របស់​គេ ហើយ​បំផ្លាញ​ទី​មាំ‌មួន​ទាំង​ប៉ុន្មាន ព្រម​ទាំង​ចម្រើន​ការ​សោក‌សៅ និង​ការ​យំ​ទួញ​ក្នុងប្រជាជាតិ​យូដា​ជា​ច្រើន​ឡើង។
\v 6 ព្រះ‌អង្គ​បាន​កន្ត្រាក់​យក​ព្រះ‌ពន្លា​របស់​ព្រះ‌អង្គ ចេញ​ដោយ​កម្លាំង ទុក​ដូច​ជា​ខ្ទមសួន‌ច្បារ ក៏​បាន​បំផ្លាញ​កន្លែង​ប្រជុំ​របស់​ព្រះ‌អង្គ​ចោល ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​ពួក​ក្រុង​ស៊ីយ៉ូន​ភ្លេច​ពិធី​បុណ្យ និង​ថ្ងៃ​សប្ប័ទ ហើយ​ក្នុងសេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ នោះបាន​ស្អប់​ខ្ពើម​ដល់​ស្តេច និង​សង្ឃ​ផង។
\s5
\v 7 ព្រះ‌អម្ចាស់​បាន​បោះ‌បង់​អាសនា​របស់​ព្រះ‌អង្គ​ចោលហើយ ​បាន​ខ្ពើម​ឆ្អើម​ចំពោះ​ទី​បរិសុទ្ធ​របស់​ព្រះ‌អង្គ​ដែរ ព្រះ‌អង្គ​បាន​ប្រគល់​កំផែង​ព្រះ‌រាជ‌វាំងទាំង​ប៉ុន្មានទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ គេ​បាន​ស្រែក​ហ៊ោ​នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌អម្ចាស់ដូច​នៅ​ថ្ងៃ​បុណ្យ​ធំមួយ។
\s5
\v 8 ព្រះ‌អម្ចាស់​បាន​សម្រេច​នឹង​បំផ្លាញ​កំផែងក្រុង នៃ​ប្រជាជាតិស៊ីយ៉ូន ។​ ក៏​បាន​លាត​ខ្សែ​រង្វាស់​ហើយ ឥត​ដក​ព្រះ‌ហស្ត​ចេញ​ពី​ការ​បំផ្លាញ​ឡើយ ព្រះ‌អង្គ​បាន​បណ្ដាល​ឲ្យ​ទាំង​របង​ និង​កំពែង​បានសោកសង្រេង និង​រោយ‌រៀវ​ជា‌មួយ​គ្នា ទាំងបោះចេញទៅ
\v 9 ទ្វារ​ទី​ក្រុង​ទាំង​ប៉ុន្មាន​បាន​ស្រុត​ចុះ​ក្នុង​ដី ព្រះ‌អង្គ​បាន​បំបាក់​រនុក​ផង។ស្តេច និង​ពួក​ចៅ‌ហ្វាយ គេ​នៅ​កណ្ដាល​ពួក​ជនជាតិ​ដ៏ទៃទាំង​ប៉ុន្មាន ឃ្លាត​ផុត​ពី​ក្រឹត្យ‌វិន័យ ទាំង​ពួក​ព្យាការី​ក៏​លែង​ឃើញ​ការ​ជាក់​ស្តែង ពី​ព្រះ‌អម្ចាស់​ទៀត​ដែរ។
\s5
\v 10 ពួក​ចាស់ទុំរបស់​ប្រជាជនក្រុងស៊ីយ៉ូន​អង្គុយ​ផ្ទាល់ដី ទាំងស្ងៀមស្ងាត់។​ ពួកគេ​បាន​បាច​ធូលី​ដី​លើ​ក្បាល ហើយ​ស្លៀកបាវកាន់ទុក្ខ។ ស្រី​ក្រមុំ​នៃ​ក្រុង​យេរូ‌សាឡិម ដើរ​ឱន​មុខ​ទៅដី​យ៉ាង​អាម៉ាស់។
\s5
\v 11 ទឹកភ្នែក​របស់​ខ្ញុំ​ហូរ​រហាម ចិត្ត​ខ្ញុំ​ក៏​ខ្លោចផ្សា ថ្លើមប្រមាត់ខ្ញុំក៏ខ្ទេចខ្ទាំ ហើយ​ត្រូវស្រលុង​ចុះ​ដល់​ដី​ផង ដោយ​ព្រោះ​កូន​តូច​នឹង​កូន​ស្រី​នៃ​ជនជាតិខ្ញុំ ហើយ​ដោយ​ព្រោះ កូន​តូច​នឹង​កូន​ដែល​នៅ​បៅដោះវា​សន្លប់​ទៅ​នៅ​តាម​ផ្លូវ​ទី​ក្រុង។
\v 12 ពួកគេសួរ​ដល់​ម្តាយ​ថា«តើ​អង្ករ និង​ស្រា​ទំពាំង‌បាយ‌ជូរ​នៅ​ឯ​ណា?» វាក៏​​សន្លប់​ទៅ​តាម​ផ្លូវ​នៃ​ទី​ក្រុង ដូច​ជា​មនុស្ស​របួស វា​ដាច់​ខ្យល់​នៅ​លើ​ទ្រូងម្តាយ។
\s5
\v 13 តើ​ត្រូវ​ឲ្យ​ខ្ញុំ​និយាយអ្វី ប្រជាជន​នៃ​ក្រុង​យេរូ‌សាឡិម​? តើ​ឲ្យខ្ញុំ​ធៀប​អ្នក​ដូច​ជា​អ្វី ដើម្បី​នឹង​កម្សាន្ត​ចិត្ត​អ្នកបាន ប្រជាជននៃ​ក្រុងស៊ីយ៉ូន​? ដ្បិត​ការ​អន្ត‌រាយ​​ធំ​ដូច​ជា​សមុទ្រ​ ហើយតើ​អ្នក​ណា​នឹង​មើល​ឲ្យ​ជា​បាន?
\v 14 ពួក​ព្យាការី​បាន​ឃើញ​ការ​ជាក់​ស្តែង​ក្លែង​ក្លាយ ហើយផ្តេស‌ផ្តាស គេ​មិន​បាន​បើក​ឲ្យ​ឃើញ​អំពើ​ទុច្ចរិត​ឡើយ ពួកគេ​នៅ​តែជា​ឈ្លើយ​ គឺ​គេ​បាន​ឃើញ​តែ​សេចក្ដី​កំភូត និង​សេចក្ដី​ដែល​បណ្ដាល​ឲ្យ​ត្រូវ​និរទេស​វិញ​ប៉ុណ្ណោះ។
\s5
\v 15 អស់​អ្នក​ណា​ដែល​ដើរ​ហួសផ្លូវទៅ គេ​ទះ​ដៃ​ឡក​ឡឺយឲ្យ​អ្នកវិញ គេ​ធ្វើ​ស៊ីស‌ស៊ូស ហើយ​គ្រវី​ក្បាល​ដល់​ប្រជាជនក្រុង​យេរូ‌សាឡិម ដោយ​ពាក្យ​ថា «តើ​ទី​ក្រុង​នេះ​ឬ ដែល​មនុស្ស​ហៅ​ថា​«ជា​ទីស្អាត​ល្អ​បំផុត» ហើយ​ជា​ទី​រីក‌រាយ​ដល់​ផែនដី​ទាំង​មូល​នោះ?»
\v 16 ពួក​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​ បានហា​មាត់​ធំ​ដាក់​អ្នក គេ​ធ្វើ​ស៊ីស‌ស៊ូស ហើយ​សង្កៀត​ធ្មេញដោយ​ពាក្យ​ថា«យើងបាន​លេប​វា​បាត់​ហើយ! ទាំងនេះជាអ្វីដែលយើងកំពុងរង់ចាំ! យើងនិងរស់នៅដើម្បីមើលវា!»។
\s5
\v 17 ព្រះ‌អម្ចាស់​បាន​សំរេចកិច្ច​ការ​ដែល​ព្រះ‌អង្គ​គ្រងនិងធ្វើ ព្រះ‌អង្គបាន​សម្រេច​តាម​ព្រះ‌បន្ទូលរបស់ទ្រង់។ គឺ​ព្រះ‌អង្គ​បាន​រំលំ ឥត​ត្រាប្រណី ហើយ​បាន​ធ្វើ​ឲ្យ​ខ្មាំង​សត្រូវ​មាន​អំណរ​ពី​ដំណើរ​របស់អ្នក ព្រះ‌អង្គ​បាន​លើក​តម្កើង​ស្នែង​របស់​ខ្មាំងសត្រូវអ្នកវិញ។
\s5
\v 18 ចិត្ត​របស់​គេ​បាន​ស្រែក​អំពាវ‌នាវ​រក​ព្រះ‌អម្ចាស់ កំផែង​នៃក្រុង​ស៊ីយ៉ូន​! ចូរ​ឲ្យ​មាន​ទឹក​ភ្នែក​ហូរ​សស្រាក់ដូច​ជា​ទន្លេ​ទាំង​ថ្ងៃ​ទាំង​យប់​ចុះ កុំ​ឲ្យ​ឈប់​សម្រាក​ឡើយ កុំ​ឲ្យ​​ភ្នែក​អ្នកឈប់​ផ្អាក​ឲ្យ​សោះ។
\v 19 ចូរ​ក្រោក​ឡើង ចូរ​បន្លឺ​ សំឡេង​ទាំងយប់ មុនពេលដែលមេឃ​ភ្លឺឡើង! ចូរ​ថ្លែង​ទុក្ខ​ព្រួយ​ថ្វាយ​ព្រះ‌អម្ចាស់ ដោយ​ឥត​លាក់‌លៀម​អ្វី​ឡើយ។ ចូរ​លើក​ដៃឡើង​អង្វរ​ព្រះអង្គ សូម​ទ្រង់​ប្រណី​សន្ដោស​ជីវិត​ក្មេងៗ ដែល​ដេក​ដួល​ព្រោះអត់​ឃ្លាន នៅ​គ្រប់ទាំងផ្លូវ»។
\s5
\v 20 សូម​ទតមើល​ព្រះ‌អម្ចាស់ ​ទាំងពិចា‌រណា​មើល​ការ​ទាំងនេះ​ តើ​ត្រូវ​ឲ្យ​ពួក​ស្រីៗ ​ស៊ី​កូន​ខ្លួន ​ដែលនៅក្នុងផ្ទៃម្តាយ គឺជាកូនដែលពួកគេបានថែរក្សារឺ? តើ​ពួកបូជាចារ្យ និង​ពួកព្យាការី​នឹង​ត្រូវ​គេ​សម្លាប់នៅ​ក្នុង​ទី​បរិសុទ្ធ​ នៃ​ព្រះ‌អម្ចាស់​ឬ?
\s5
\v 21 ទាំង​ពួក​ជំទង់ និង​ពួក​ចាស់ៗ សុទ្ធ​តែ​ដេក​នៅ​តាម​ផ្លូវ ឯ​ពួក​ក្រមុំ និង​ពួក​កំលោះៗ​របស់​ខ្ញុំ​ម្ចាស់ គេ​បាន​ដួល​ស្លាប់​ដោយ​ដាវ ព្រះ‌អង្គ​បាន​ប្រហារ​ជីវិត​គេ ទាំង​កាប់​សម្លាប់​ឥតត្រា​ប្រណី​ដល់ពួកគេឡើយ។
\v 22 ព្រះ‌អង្គ​បាន​ហៅ​ប្រមូល ដូច​ជា​នៅ​ថ្ងៃ​បុណ្យ អំពើភេរវកម្មមាននៅជុំវិញខ្ញុំ ក្នុង​ថ្ងៃ​នៃ​សេចក្ដី​ខ្ញាល់របស់​ទ្រង់​ គ្មាន​អ្នក​ណា​រត់​រួច ឬ​គេចផុតឡើយ ពួក​កូន​ដែល​ខ្ញុំ​បាន​បី​ក្រសោប​នៅ​ដៃ ហើយ​បាន​បី​បាច់​ចិញ្ចឹម​មកនោះ​ខ្មាំង​សត្រូវ​វាបាន​បំផ្លាញ​អស់​ហើយ។
\s5
\c 3
\cl ជំពូក ៣
\p
\v 1 ខ្ញុំ​ជា​មនុស្ស​ដែល​បាន​ឃើញ​សេចក្ដី​វេទនា ដោយ​ដំបង​នៃ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ
\v 2 ព្រះ‌អង្គ​បាន​នាំ​ខ្ញុំចេញទៅ​ ឲ្យដើរ​ក្នុង​សេចក្ដី​ងងឹត ជាជាង​ក្នុង​ពន្លឺ​
\v 3 ពិត​ប្រាកដណាស់​ព្រះ‌អង្គ​បាន​បែរ​ព្រះ‌ហស្ត មក​ទាស់​នឹង​ខ្ញុំម្តងហើយ ម្តងទៀត ឥតស្រាកស្រានឡើយ។
\v 4 ព្រះអង្គ​បាន​ធ្វើ​ឲ្យ​សាច់ និង ស្បែក​ខ្ញុំ​រោយ‌រៀវ​ទៅ ហើយ​បានបំបាក់​ឆ្អឹង​ខ្ញុំ​ផង។​
\s5
\v 5 ព្រះ‌អង្គ​បានសាងសង់​របង​ឃុំ​ឃាំង​ខ្ញុំ ហើយ​បាន​ឡោម‌ព័ទ្ធ​ខ្ញុំ​ដោយ​ភាពជូរល្វីង និង​ការ​ដែល​នឿយ​លំបាក
\v 6 ព្រះ‌អង្គ​ឲ្យ​ខ្ញុំ​រស់នៅ​កន្លែង​ងងឹត ដូច​ពួក​ដែល​បាន​ស្លាប់​ជា​យូរ​មក​ហើយ។
\v 7 ព្រះ‌អង្គ​បាន​ធ្វើ​ជព្ជាាំងព័ទ្ធ​ជុំ​វិញ​ខ្ញុំ មិន​ឲ្យ​ចេញ​ទៅ​ក្រៅ​ឡើយ ក៏​ចាក់ច្រវ៉ាក់​ចង​ខ្ញុំ​យ៉ាង​ធ្ងន់
\v 8 ទោះ​បើ​ខ្ញុំ​ខំ​ស្រែកហៅរក​ជំនួយ ក៏ទ្រង់​មិន​ព្រមទទួល​សេចក្ដី​អធិស្ឋានរបស់​ខ្ញុំឡើយ។
\s5
\v 9 ព្រះ‌អង្គ​បាន​បង្ខាំងផ្លូវរបស់ខ្ញុំដោយជពា្ជាំង ទាំងដាក់​ថ្ម​រាំង​ផ្លូវ​ ហើយក៏​បាន​ពង្វាងផ្លូវខ្ញុំ។
\v 10 ព្រះ‌អង្គ​ប្រៀប​ដូច​ជា​ខ្លា​ឃ្មុំ​ ដែល​លប​សង្គ្រុប ហើយ​ដូច​ជា​សិង្ហ​ពួន​ចាំប្រហារ​ខ្ញុំ
\v 11 ព្រះ‌អង្គ​បាន​បង្វែរផ្លូវ​របស់​ខ្ញុំ ក៏​ហែក​ខ្ញុំ​ខ្ទេច‌ខ្ទី ហើយ​ឲ្យ​ខ្ញុំ​នៅ​កណ្ដោច​កណ្ដែង។
\s5
\v 12 ព្រះ‌អង្គ​បាន​យឺត​ធ្នូ ហើយ​ដាក់​ខ្ញុំ​ទុក​ជា​រង្វង់​សម្រាប់បាញ់​ព្រួញ។
\v 13 ​ព្រះ‌អង្គ​ទម្លុះ​ក្រលៀន​ខ្ញុំ ជាមួយតួ​ព្រួញ​ពី​បំពង់
\v 14 ខ្ញុំ​បាន​ទៅ​ជា​ទី​សំណើច ដល់​ជន​ជាតិ​ទាំង‌ឡាយ​របស់​ខ្ញុំ ហើយ​ជា​វត្ថុកំប្លែងរបស់​គេ​ជា‌និច្ច​រាល់​ថ្ងៃ។
\v 15 ព្រះ‌អង្គ​បាន​ចម្អែត​ខ្ញុំ ដោយ​សេចក្ដី​ជូរ​ចត់ ព្រម​ទាំងបង្ខំ​ខ្ញុំ​ឲ្យផឹក​ស្លែង​ផង។
\s5
\v 16 ព្រះ‌អង្គ​បាន​បំបាក់​ធ្មេញ​ខ្ញុំ​ដោយ​ក្រួស ហើយ​រុញខ្ញុំឲ្យធ្លាក់ដល់ដីផេះ
\v 17 ​ព្រលឹង​របស់​ខ្ញុំបានចេញឆ្ងាយ​​ពី​សេចក្ដី​សុខ​ ខ្ញុំ​បាន​ភ្លេចអស់ទាំងសុភមង្គលជាអ្វីហើយ
\v 18 ខ្ញុំ​ក៏​ពោល​ថា៖ «សេចក្តីអត់ធន់របស់​ខ្ញុំ​បាត់​​អស់ហើយ សេចក្ដី​សង្ឃឹម​លើ​ព្រះ‌អម្ចាស់ក៏​លែង​មាន​ដែរ»។
\s5
\v 19 សូមនឹក​ចាំ​ពី​​ទុក្ខ​លំបាក និង​សេចក្ដី​វេទនា​របស់​ខ្ញុំ ត្បិត​ផ្លែស្លែងនិងជូរល្វីងដ៏ម្ល៉េះ។
\v 20 ​ខ្ញុំបន្តចង​ចាំ​បាន​នៅ​ឡើយថា ហើយ​ក៏​ឱន​ចុះ​នៅ​ក្នុង​ខ្លួន​ខ្ញុំ។
\v 21 តែ​ខ្ញុំ​នឹក​ចាំ​ពី​សេចក្ដី​ទាំងនេះ បាន​ជា​ខ្ញុំ​មាន​សេចក្ដី​សង្ឃឹម។
\s5
\v 22 គឺជា​សេចក្ដី​ស្រឡាញ់​របស់​ព្រះ‌អម្ចាស់ មិនចេះ​ចប់សេចក្ដី​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ​មិន​ចេះ​ផុតឡើយ
\v 23 សេចក្ដី​ទាំងនោះចេះ​តែ​ថ្មី​រៀង​រាល់​ព្រឹក សេចក្ដី​ស្មោះ​ត្រង់​របស់​ព្រះ‌អង្គ​ធំ​ណាស់។
\v 24 «ព្រះ‌អម្ចាស់​ជា​មរតករបស់ខ្ញុំ» ​ខ្ញុំ​បាន​ពោល​ថា ដូច្នេះហើយទើបខ្ញុំមាន​សង្ឃឹម​ដល់​ទ្រង់។
\s5
\v 25 ព្រះ‌អម្ចាស់​ល្អ​ដល់​អស់​អ្នក​ដែល​រង់​ចាំ​ព្រះ‌អង្គ គឺ​ដល់​អស់​អ្នក​ណា​ដែល​ស្វែង​រក​ព្រះ‌អង្គ។
\v 26 វាជាការល្អ ដែល​រង់​ចាំ​សេចក្ដី​សង្គ្រោះ​របស់​ព្រះ‌អម្ចាស់ ។
\v 27 ជាការល្អ​ដែល​មនុស្ស​ទទួល​រង​នឹម ក្នុង​កាល​ដែល​នៅ​វ័យ​ក្មេងនៅឡើយ។
\v 28 ឲ្យគាត់​អង្គុយ​តែ​ឯង ហើយ​នៅ​ស្ងៀម នៅពេលដែលទ្រង់ដែល​ដាក់​​លើ​គាត់។
\v 29 ចូរអោយគាត់ដាក់​មាត់​ចុះ​ក្នុង​ធូលី​ដី ប្រហែលជា​មាន​ទី​សង្ឃឹម​។
\s5
\v 30 ចូរឲ្យថ្ពាល់គាត់​ទៅ​ឲ្យ​ដល់​អ្នក​ដែល​ចង់ទះ​គាត់ចុះ ហើយ​ឲ្យគាត់ទ្រាំ​ឲ្យ​បាន​ពេញ ដោយ​សេចក្ដី​ត្មះ‌តិះ​ដៀល។
\v 31 ដ្បិតព្រះ‌អម្ចាស់​មិន​បោះ‌បង់​ចោល​ជា​ដរាប​ទេ។
\v 32 ទោះ​បើទ្រង់ធ្វើ​ទុក្ខ​ក៏​ដោយ គង់​តែ​ទ្រង់ ​នឹង​អាណិត​មេត្តាដោយ​សេចក្ដី​ស្រឡាញ់​ដ៏​បរិបូរ​ណ៏​ដែរ
\v 33 ទ្រង់មិនមានព្រះ‌ហឫ‌ទ័យ​ក្នុង​ការ​ធ្វើ​ទុក្ខ ឬ​ឲ្យ​មនុស្ស​ជាតិ​ត្រូវ​វេទនា​នោះទេ។
\s5
\v 34 ពួក​គេ​បានជិះ​ជាន់​ពួក​អ្នកទោស​នៅ​លើផែនដី
\v 35 មនុស្សបានបដិសេដ​សេចក្ដី​យុត្តិ‌ធម៌​ពី​វត្តមាននៅ​ចំពោះ​ព្រះ​ដ៏​ខ្ពស់​បំផុត។
\v 36 ឬ​បំភាន់ភាពយុត្តធម៌ពី​មនុស្ស​ នោះ​ជា​ការ​ដែល​ព្រះ‌អម្ចាស់ ​មិន​អនុញ្ញាតិឡើយ។
\s5
\v 37 តើនរណាអាចធ្វើឲ្យការនេះកើតឡើងបាន គឺទ្រង់ទេតើ​ដែលអាច​ថ្លែងទំនាយ​ ហើយ​ការ​នោះ​កើត​ឡើង​បាន​ជា​ពិត?
\v 38 ចំពោះសេចក្តីសុខ​ រឺ ទុក្ខ តើ​មិន​មែន​ចេញ​ពី​ព្រះ‌ឧស្ឋ របស់​ព្រះ​ដ៏​ខ្ពស់​បំផុត​មក​ទេ​ឬ?
\v 39 ហេតុដូច្នេះហើយកុំឲ្យ​មនុស្ស​រស់​នៅបាន​ត្អូញ‌ត្អែរឡើយ? ហេតុអីបានជា​មនុស្ស​មានបាប​បានត្អូញត្អែរពីការផ្តន្ទាទោសគេទៅវិញ?
\s5
\v 40 ចូរ​យើង​ពិនិត្យពិច័យ ហើយ​ល្បង​ល​ផ្លូវ​ដែល​យើង​ប្រព្រឹត្ត រួច​បែរចិត្ត​ទៅ​ឯ​ព្រះ‌អម្ចាស់​វិញ​ចុះ។
\v 41 ចូរ​ឲ្យ​យើងតម្រង់​ចិត្ត​ ជាមួយដៃរបស់យើង ទៅឯ​ព្រះអម្ចាស់ដែល​គង់​នៅ​ស្ថាន‌សួគ៌។
\v 42 យើង​ខ្ញុំ​បាន​ប្រព្រឹត្តល្មើស ព្រម​ទាំង​បះ‌បោរ​ ហើយព្រះ‌អង្គ​មិន​បាន​អត់​ទោស​ឲ្យ​ទេ។
\v 43 ព្រះ‌អង្គ​បាន​ឃ្លុំ​អង្គទ្រង់ ដោយ​សេចក្ដី​ក្រោធ ទាំង​ដេញ​តាម​យើង​ខ្ញុំ ព្រះ‌អង្គ​បាន​ប្រហារ​ជីវិតឥត​ប្រណី​សោះឡើយ។
\s5
\v 44 ព្រះ‌អង្គ​បាំង​អង្គទ្រង់ក្នុង​ពពក ដើម្បី​មិន​ឲ្យសេចក្ដី​អធិស្ឋាន​ណាចូល​ទៅ​ដល់​បាន​ឡើយ។
\v 45 ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ​ទៅ​ជា​កាក​សំរាម និងទទួលការបដិសេដក្នុងចំណោមប្រជា​ជាតិ។
\v 46 ពួក​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​បាន​ដាក់បណ្តាសា​យើង​ខ្ញុំ
\v 47 សេចក្ដី​បំផ្លាញ និង​សេចក្ដី​វិនាស​ បានមកដល់​យើង​ខ្ញុំ គឺ​ជាសេចក្ដី​ភ័យ​ខ្លាចនិង​ការបំផ្លិចបំផ្លាញផង។
\s5
\v 48 ភ្នែក​របស់ខ្ញុំ​បានយំឥតឈប់ ដោយ​ព្រោះ​តែមហន្តរាយនៃ​ជនជាតិ​ខ្ញុំ។
\v 49 ទឹកភ្នែក​ខ្ញុំ​នឹង​ហូរ​សស្រាក់ ​ឥត​ឈប់​ឈរ ឥត​ស្រាក​ឡើយ។
\v 50 ទាល់​តែ​ព្រះ‌អម្ចាស់​ព្រមទតមក​ពី​ស្ថាន‌សួគ៌​ដែរ។
\s5
\v 51 ភ្នែក​ខ្ញុំ​ធ្វើ​ឲ្យ​ចិត្ត​ខ្ញុំ​កើត​ទុក្ខ ដោយ​ព្រោះ​តែជនជាតិ​នៃ​ក្រុង​របស់​ខ្ញុំ។
\v 52 គេដេញតាមខ្ញុំដូចតាមប្រមាញសត្វស្លាប អស់ពួក​អ្នក​ដែល​ជា​ខ្មាំង​សត្រូវ​នឹង​ខ្ញុំ ដោយ​ឥត​ហេតុ​ផលទេ។
\v 53 គេ​បាន​កាត់​ជីវិត​ខ្ញុំ​ចេញ ហើយ​បាន​ទាំង​បោះ​ថ្ម​មក​ពី​លើ​ខ្ញុំ​ផង
\v 54 មាន​ទឹក​ហូរ​មកលិច​ក្បាល​ខ្ញុំ នោះ​ខ្ញុំ​បាន​ថា «ខ្ញុំ​ស្លាប់​ហើយ»។
\s5
\v 55 ទូល‌បង្គំ​បាន​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ របស់​ព្រះ‌អម្ចាស់​ពី​ក្នុង​ទី​ជម្រៅ​នៃ​គុក​ងងឹត។
\v 56 ព្រះ‌អង្គ​ក៏​ឮសំឡេង​របស់​ទូល‌បង្គំ «សូម​កុំ​គេច​ព្រះ‌កាណ៌​ព្រះ‌អង្គ​ចេញ​ពី​ការថ្ងូរ និង​សម្រែក​របស់​ទូល‌បង្គំ​ឡើយ»
\v 57 នៅ​ថ្ងៃ​ដែល​ទូល‌បង្គំ​បាន​អំពាវ‌នាវ​ដល់​ព្រះ‌អង្គ នោះ​ព្រះ‌អង្គ​បាន​យាង​មក​ជិត ហើយ​មាន​ព្រះ‌បន្ទូល​ថា «កុំ​ឲ្យ​ខ្លាច​ឡើយ»។
\s5
\v 58 ​ព្រះ‌អង្គ​បាន​កាន់​ក្តី​ខាងទូល‌បង្គំ​ ហើយ​បាន​សង្គ្រោះ​ជីវិត​របស់​ទូល‌បង្គំ​ផង។
\v 59 ព្រះ‌អម្ចាស់​បានទត​ឃើញ​កំហុសដែល​គេ​បាន​ធ្វើ​ដល់​ទូល‌បង្គំ សូម​ជំនុំ​ជម្រះ​ក្តីរបស់ទូល‌បង្គំ​ចុះ។
\v 60 ព្រះ‌អង្គ​បាន​ឃើញ​ការ​សង‌សឹក​ទាំងប៉ុន្មាន​របស់​គេ និង​អស់​ទាំង​កិច្ច‌កល​ ដែល​គេ​ធ្វើដល់ទូល‌បង្គំ​ដែរ។
\v 61 ព្រះ‌អង្គ​បាន​ឮ​ពាក្យ​ប្រមាថ​របស់​គេ និង​អស់​ទាំង​កិច្ច‌កល ដែល​គេ​គិត​ធ្វើ​ដល់​ទូល‌បង្គំ​ហើយ។
\s5
\v 62 ក៏​ឮ​ពាក្យ​សម្ដី​របស់​ពួក​អ្នក​លើក​គ្នា ទាស់​នឹង​ទូល‌បង្គំ ហើយ​ជ្រាប​ការ​ដែល​គេ​គិត ទាស់​នឹង​ទូល‌បង្គំ​ជា‌និច្ច​ដែរ។
\v 63 សូម​ព្រះ‌អង្គ​ទត​ក្នុង​កាល​ដែល​គេ​អង្គុយ​ចុះ ហើយ​ក្រោក​ឡើង​ផង ពួកគេនាំគ្នាច្រៀងឡកឡឺយដាក់ទូលបង្គំ​ហើយ។
\s5
\v 64 ព្រះ‌អង្គ​នឹង​សងដល់​គេ ដ្បិតទ្រង់ជាព្រះ‌អម្ចាស់ ឲ្យ​ស្របតាម​ការដែលគេប្រព្រឹត្ត។
\v 65 ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​ចិត្ត​គេ​អាម៉ាស់ សូមដាក់បណ្ដាសា​ដល់​គេទៅ!
\v 66 ព្រះ‌អង្គ​នឹង​ដេញ​តាម​គេ ​ដោយ​សេចក្ដី​ក្រោធ ហើយ​បំផ្លាញ​គេ​ឲ្យ​សូន្យ ចេញ​ពី​ក្រោម​ស្ថាន​របស់​ព្រះ‌អម្ចាស់​ទៅ។
\s5
\c 4
\cl ជំពូក ៤
\p
\v 1 ម្ដេច​ក៏​មាស​ប្រែជា​ស្រអាប់ ហើយ​មាស​សុទ្ធ​ប្រែ​ជាបាត់​បង់រស្មី! ថ្ម​បរិសុទ្ឋទាំង​ប៉ុន្មាន​នៅ​រាយ​ប៉ាយ គ្រប់ទីកន្លែង ទាំងនៅតាម​ផ្លូវ
\v 2 កូនប្រុសនៃអុីស្រាអែលដ៏​មាន​តម្លៃ​ថ្លៃដូច​ជា​មាស ប៉ុន្តែឥឡូវ​នេះពួកគេគ្មានតំលៃជាជាង​ក្អម​ដីឡើយ​ ដូច​ជា​កិច្ចការរបស់​ជាង​ស្មូន​ដូច្នេះ!
\s5
\v 3 សូម្បី​តែ​ឆ្កែព្រៃ ក៏​ចេះបំបៅ​ដោះ​ឲ្យ​កូន​ដែរ តែ​ប្រជា​ជន​ខ្ញុំ​វិញ បែជាមាន​ចិត្ត​ខ្មៅ សាហាវ ដូច​ជា​សត្វ​អូទ្រុស​ នៅទី រហោ‌ស្ថាន។
\s5
\v 4 អណ្ដាត​របស់​កូន​តូចៗ ស្រេកទឹកខះក ក្មេងៗនាំគ្នាយំទារកអាហារ តែ​គ្មាន​អ្នក​ណា​ឲ្យ​វា​ឡើយ។
\v 5 ពួក​អ្នក​ដែល​ធ្លាប់​មាន​អាហារ​ថ្លៃៗ​បរិ‌ភោគ ឥឡូវបែរ​ជា​ត្រូវ​ដាច់​ពោះ​នៅតាម​ផ្លូវ ពួក​អ្នក​ដែល​ធ្លាប់​ស្លៀក‌ពាក់រុង​រឿង ក៏បែរ​ជា​កាយសំរាមដើម្បីបរិភោគវិញ។
\s5
\v 6 ដ្បិត​អំពើ​ទុច្ចរិត​របស់​​ជនជាតិ​ខ្ញុំ​ធ្ងន់​ជាង អំពើ​បាប​របស់​ក្រុង​សូដុម​ទៅ​ទៀត ​ដែល​ត្រូវបាន​បំផ្លាញ​ក្នុង​មួយ​រំពេច ឥត​មាន​ដៃ​អ្នក​ណាមកជួយទាន់​ឡើយ។
\s5
\v 7 ពួក​អ្នក​ដឹកនាំជាមនុស្ស ដែលបរិសុទ្ធ​ជាង​ហិមៈ ស​ស្អាត​ជាង​ទឹក​ដោះ​គោ ខ្លួនរបស់គេ​ក្រហម​ជាង​ត្បូង​ទទឹម​ទៅ​ទៀត ក៏​ភ្លឺ​ដូច​ជា​ត្បូង​កណ្តៀង។
\v 8 ឥឡូវ​នេះ រូបរាងរបស់​គេ​ខ្មៅ​ជាង​ធ្យូង គ្មាន​អ្នក​ណា​ស្គាល់​គេតាម​ផ្លូវ​ទេ ស្បែក​ជាប់​នឹង​ឆ្អឹង ស្វិត​ក្រៀម​ដូច​ជា​រំកាច់​ឈើ។
\s5
\v 9 អស់អ្នកដែល​ស្លាប់​ដោយមុខ​ដាវ គឺរីករាយ​ជាង​ពួក​អ្នក ដែល​ស្លាប់​ដោយ​ស្រេក​ឃ្លាន​ ដែលវិនាសបន្តិចម្តងៗ​ទៅ ដោយ​ ភាពខ្វះខាត​ស្បៀង​អាហារ។
\v 10 មនុស្ស​ស្រី​ដែលធ្លាប់​មាន​ចិត្ត​ទន់​សន្តោស បាន​ស្ងោរ​កូន​ខ្លួន​ស៊ី ដោយ​ដៃ​ខ្លួន​ឯង កូន​ៗទាំង​នោះ​ជា​អាហារ​របស់​គេ ក្នុង​គ្រា​ដែលប្រជា​ជាតិ​ខ្ញុំត្រូវបានបំផ្លាញ។
\s5
\v 11 ព្រះ‌អម្ចាស់បង្ហាញសេចក្តី​ក្រោធ​យ៉ាង​ខ្លាំង ព្រះ‌អង្គ​បាន​ចាក់​សេចក្ដី​កំហឹង​ដ៏​សហ័សរបស់​ទ្រង់។​ ព្រះ‌អង្គ​បាន​បង្កាត់​ភ្លើង​ដុតក្រុង​ស៊ីយ៉ូន ឲ្យឆេះរហូតដល់គ្រិះផង។
\s5
\v 12 ពួក​ស្តេច​ទាំងឡាយនៅ​ផែនដី ព្រមទាំងមនុស្ស​ដែល​នៅក្នុង​ពិភពលោក​នេះ គេ​មិន​បាន​ជឿ​ថា​ពួក​បច្ចាមិត្ត និង​ពួក​ខ្មាំង​សត្រូវ​ រឺគូប្រជែង អាច​ចូល​តាម​ទ្វារ​ក្រុង​យេរូ‌សាឡិម​បាន​ទេ។
\v 13 ការនេះ​កើតឡើងដោយ​ព្រោះ​តែ​អំពើ​បាប​របស់​ពួក​ព្យាការី និង​អំពើ​ទុច្ចរិត​របស់​ពួក​បូជាចារ្យ ជា​ពួក​អ្នក​ដែល​បាន​កម្ចាយ​ឈាម មនុស្ស​សុចរិត​នៅ​ក្នុង​ទី​ក្រុង។
\s5
\v 14 ពួកគេ​ដើរ​តែលតោលនៅតាម​ផ្លូវដូច​ជា​មនុស្ស​ខ្វាក់ ពួកគេ​ប្រឡាក់​សុទ្ធតែ​ឈាម បាន​ជា​គ្មាន​អ្នក​ណា​ហ៊ាន​ពាល់​សម្លៀក‌បំពាក់របស់​គេ​​ឡើយ។
\v 15 «ចៀសចេញ! មនុស្សមិនស្អាត! មនុស្ស​ទាំង‌ឡាយ​ស្រែក​ដាក់​គេ​ថា «ចៀស! ចូរចៀសឲ្យឆ្ងាយទៅ! កុំ​មកប៉ះ​ពាល់​អ្វី​ឡើយ!» ​គេ​រត់​ទៅហើយ​ដើរ​សាត់អណ្តែតប្រជាជាតិមួយ ទៅប្រជាជាតិមួយទៀត «តែគ្មានអ្នកណាឲ្យគេអា‌ស្រ័យ​នៅ​ឡើយ»។
\s5
\v 16 ព្រះ‌អម្ចាស់បានរកវិធី​កម្ចាត់​កម្ចាយ​គេ​ទៅ ព្រះ‌អង្គ​មិន​ព្រម​ទត​មើល​គេ​ទៀត​ទេ គ្មាននរណ​ាគោរព​ប្រតិ‌បត្តិ​ដល់​ពួក​បូជាចារ្យ រឺក៏​អាណិតដល់​ពួក​ចាស់​ទុំ​ដែរ។
\s5
\v 17 ភ្នែករបស់យើងឡើងផ្សា ដោយទន្ទឹងរង់​ចាំ​ជំនួយ យើងឃ្លាំចាំមើល ហើយចាំមើលទៀត តែគ្មានប្រជាជាតិណាមួយមក ជួយ​សង្គ្រោះ​សោះ។
\v 18 គេ​ដេញ​តាមយើង​គ្រប់​ជំហាន បាន​ជា​យើង​រក​ចេញ​ទៅ​ផ្លូវ​មិន​បាន។ ទី​បញ្ចប់​របស់​យើង​កាន់​តែ​ជិត​មក​ដល់ កំណត់​យើង​ក៏​សម្រេច ដ្បិត​ចុង​បំផុត​របស់​យើង​បាន​មក​ដល់​ហើយ។
\s5
\v 19 ពួក​អ្នក​ដែល​ដេញ​តាម​យើង គេ​រហ័សជាង​ឥន្ទ្រី​នៅ​លើ​អាកាស​ទៅ​ទៀត គេ​បាន​ដេញ​យើង​ឲ្យ​ទៅ​លើ​ភ្នំ ក៏​លប​ចាំ​យើង​នៅ​ទី​រហោ‌ស្ថាន។
\v 20 ខ្យល់ដង្ហើមដែលដកតាមរន្ធច្រមុះ គឺ​ព្រះ‌អម្ចាស់​បាន​ចាក់​ប្រេង​តាំង ព្រះ‌អង្គ​ត្រូវ​គេ​ចាប់​ចូល​ក្នុង​អង្គប់ ​ហើយ​ដែល​យើងធ្លាប់​ពោល​ថា «យើង​ខ្ញុំសូម​ជ្រក​ក្រោម​ម្លប់​ដ៏​ត្រជាក់របស់​ព្រះ‌អង្គ ក្នុង​ចំណោម​ពួក​ជនជាតិ​ដទៃ»។
\s5
\v 21 ចូរ​មាន​ចិត្ត​រីក‌រាយ ហើយ​សប្បាយ​ឡើង ប្រជាជាតិ អេដុម ដែលជា​អ្នក​​អា‌ស្រ័យ​នៅ​ទឹកដី​អ៊ូស​ ដ្បិតអ្នកត្រូវទទួលពែង​នៃទុក្ខលំបាក ទាំង​ស្រវឹងហើយ​នៅ​ខ្លួន​អាក្រាតវិញ។
\v 22 ជនជាតិក្រុង​ស៊ីយ៉ូន​អើយ ទោស​នៃ​អំពើ​ទុច្ចរិត​របស់អ្នកគ្រប់​ចំនួន​ហើយ ព្រះ‌អង្គ​នឹង​មិនបន្ត​ឲ្យ​អ្នកទៅ​ជា​ឈ្លើយ​ឡើយ តែគឺជាជនជាតិ​អេដុមវិញ​ ព្រះ‌អង្គ​នឹង​ធ្វើ​ទោស​ចំពោះ​អំពើ​ទុច្ចរិត​របស់​អ្នកវិញ ព្រះ‌អង្គ​នឹង​មិនគ្របបាំង​អំពើ​បាប​របស់​អ្នកឡើយ។
\s5
\c 5
\cl ជំពូក ៥
\p
\v 1 សូម​នឹក​ចាំ​ពី​យើងខ្ញុំ​ព្រះ‌អម្ចាស់​ អ្វី​ដែល​កើត​មានឡើងដល់​យើង​រាល់​គ្នា ទាំង​គេ​ឃើញពីភាពអាម៉ាស់
\v 2 កេរ្ត៍អាកររបស់យើងក្លាយ​ជា​របស់​អ្នក​ដ៏ទៃ ឯ​ផ្ទះ​សំបែង​របស់​យើង​ខ្ញុំ ក៏​ក្លាយ​ជា​របស់ជន​បរទេស។
\v 3 យើង​​ក្លាយជាកូន​កំព្រា​ឪពុកម្តាយ​ ហើយម្តាយយើង​ទៅជា​មេម៉ាយវិញ។
\v 4 យើង​ត្រូវ​ចំណាយ​ប្រាក់​ដើម្បី​ផឹក​ទឹក​របស់​ខ្លួន ហើយក៏ត្រូវចំណាយប្រាក់សំរាប់ទិញ​អុស​របស់ខ្លួនឯងដែរ។
\s5
\v 5 អស់ពួក​ដែល​ដេញ​តាម​នោះនៅពីក្រោយខ្នង​យើង​ខ្ញុំជានិច្ច យើង​ខ្ញុំ​ពិតជាអស់​កម្លាំង និងឥត​មាន​ពេល​សម្រាក​ឡើយ។
\v 6 យើង​បានដាក់ខ្លួនទៅ​សុំ​ពួក​​ជនជាតិអេស៊ីប និង​ពួក​ជនជាតិ​អាស‌ស៊ើរ ដើម្បីឲ្យ​បាន​អាហារ​បរិភោគគ្រប់គ្រាន់។
\v 7 ដូនតារបស់យើង​បាន​ធ្វើ​បាប តែគាត់បានស្លាប់អស់ហើយ ដោយព្រោះកំហុសគាត់បានសាង យើងខ្ញុំត្រូវរងទ្រាំវិញ។
\s5
\v 8 ​ពួក​អ្នក​បម្រើបាន​ធ្វើ​ជា​ចៅ‌ហ្វាយ​លើ​យើង​ខ្ញុំ ឥត​មាន​អ្នក​ណា​នឹង​រំដោះ​យើង​ខ្ញុំ ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​គេ​ឡើយ។
\v 9 យើង​ខ្ញុំ​រក​អាហារ​បានដោយ​ប្រថុយ​ជីវិត ​ចំពោះ​មុខដាវ​នៅ​ទី​រហោ‌ស្ថាន។
\v 10 ស្បែក​យើង​ខ្ញុំ​ក្តៅ​ដូច​ជា​ជើង​ក្រាន ព្រោះ​តែ​ការ​អត់​ឃ្លាន។
\s5
\v 11 ពួក​ស្រ្តី​ត្រូវបានគេចាប់រំលោភនៅ​ក្រុង​ស៊ីយ៉ូន និង​ពួក​ក្រមុំៗ​នៅ​តាម​ទី​ក្រុង​ក្នុងទឹកដីយូដា។
\v 12 ឯ​ពួក​ចៅ‌ហ្វាយ​ត្រូវ​បានគេ​ចង​ដៃ​ព្យួរ ហើយគ្មាននរណាគោរព​ចាស់​ទុំ​ទៀតទេ។
\s5
\v 13 ពួកយុវជនត្រូវ​បានបង្ខំឲ្យលី​សែង​ត្បាល់‌កិន ហើយគេប្រើ​កូន​ក្មេងឲ្យលីឈើដ៏ធ្ងន់ រហូតដល់​ជំពន់ដួល។
\v 14 លែង​មាន​ពួក​ព្រឹទ្ឋាចារ្យ​នៅ​ទ្វារ​ក្រុងទៀតហើយ រីឯពួកយុវជនក៏ឈប់លេង​ភ្លេង​ទៀត​ដែរ។
\s5
\v 15 អំណរបានចាកចេញបាត់ពីចិត្តខ្ញុំហើយ រីឯការ​លោត​កញ្ឆេង​របស់​យើង​ខ្ញុំ ក៏ត្រឡប់​ទៅ​ជា​ការ​សោយ‌សោក​វិញ។
\v 16 មកុដ​បាន​ធ្លាក់​ចុះ​ពី​ក្បាល​យើង​ វរ​ហើយ​ ព្រោះ​​ខ្ញុំ​បាន​ធ្វើ​បាប!។
\s5
\v 17 ហេតុនេះបានជាចិត្តខ្ញុំខ្លោចផ្សា ហើយ​ភ្នែក​យើង​ខ្ញុំ​ក៏​ត្រឡប់​ទៅ​ជា​ងងឹត ដោយ​ព្រោះ​ការ​ទាំង​នេះ​ដែរ
\v 18 ដ្បិត​ភ្នំ​ស៊ីយ៉ូន​ត្រូវ​ចោល​ស្ងាត់ មាន​តែ​ឆ្កែ​ចចក​ដើរ​ប៉ុណ្ណោះ។
\s5
\v 19 ប៉ុន្តែព្រះអង្គ គឺជា​ព្រះ‌អម្ចាស់​ ដែល​គង់​នៅ​អស់‌កល្ប​ជា‌និច្ច បល្ល័ង្ក​របស់​ព្រះ‌អង្គ​ស្ថិត‌ស្ថេរ ពីតំណមនុស្សមួយ ទៅតំណមនុស្សមួយទៀត។
\v 20 ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​ភ្លេច​យើង​ខ្ញុំ​រហូត? ហេតុអ្វី​ព្រះ‌អង្គ​បោះ​បង់​ចោល​យើង​យូរ​យ៉ាង​នេះ?
\v 21 សូម​នាំ​យើង​ខ្ញុំ​ឲ្យ​វិល​មក​វិញ ព្រះ‌អម្ចាស់​អើយ នោះ​យើង​ខ្ញុំ​នឹង​បានស្តាឡើងវិញ សូម​កែ​ជីវិត​របស់​យើង​​ ដូច​កាល​ពី​ដើម
\v 22 ឬ​ក៏​ព្រះ‌អង្គ​បាន​បោះ‌បង់​ចោល​យើង​ខ្ញុំហើយ​ តើព្រះ‌អង្គ​ខ្ញាល់​នឹង​យើង​ខ្ញុំ​ហួសកម្រិតបែបនេះរឺ។