km_ulb/23-ISA.usfm

2878 lines
598 KiB
Plaintext
Raw Permalink Blame History

This file contains invisible Unicode characters

This file contains invisible Unicode characters that are indistinguishable to humans but may be processed differently by a computer. If you think that this is intentional, you can safely ignore this warning. Use the Escape button to reveal them.

\id ISA
\ide UTF-8
\h អេសាយ
\toc1 អេសាយ
\toc2 អេសាយ
\toc3 isa
\mt អេសាយ
\s5
\c 1
\cl ជំពូក ១
\p
\v 1 នេះគឺជានិមិត្តនៃលោក​អេសាយ​ ដែលជា​កូន​របស់​លោក​អម៉ូស ដែលលោកបាននិមិត្ត​ឃើញ​ការ​អស្ចារ្យ​អំពី​ជនជាតិយូដា និង​យេរូសាឡិម​ នៅក្នុង​រជ្ជកាល​នៃព្រះបាទ​អ៊ូសៀស ព្រះបាទ​យ៉ូថាម ព្រះបាទ​អេហាស ហើយនិង​ព្រះបាទ​ហេសេគា ជា​ស្ដេច​នៃយូដា។
\s5
\v 2 សូមឲ្យផ្ទៃមេឃ និងផែនដីបានផ្ទៀងត្រចៀកស្ដាប់អ្វីដែលព្រះអម្ចាស់បានមានព្រះបន្ទូល៖ «យើងបានចិញ្ចឹមបីបាច់ថែរក្សាកូនចៅ ប៉ុន្តែពួកគេបានប្រឆាំងបះបោរទាស់និងយើង។
\v 3 សត្វគោបានស្គាល់ម្ចាស់របស់វា ហើយសត្វលាក៏ស្គាល់ម្ចាស់ដែលបានផ្ដល់ចំណីឲ្យវាដែ ប៉ុន្តែប្រជាជនអីុស្រាអែលមិនស្គាល់ ហើយអុីស្រាអែលក៏មិនអាចយល់បានដែរ»។
\s5
\v 4 វេទនាហើយ! ប្រជាជាតិដែលមានបាបអើយ មនុស្សដែលប្រព្រឹត្តអំពើទុច្ចរិតអើយ គឺជាកូនចៅរបស់មនុស្សអាក្រក់ និងកូនចៅដែលពោពេញដោយល្បិចកល្ប! ពួកគេបានបោះបង់ចោលព្រះអម្ចាស់ ពួកគេបានមើលងាយដល់ព្រះដ៏បរិសុទ្ធរបស់អីុស្រាអែល ពួកគេបានបែខ្នងគេចចេញពីព្រះអង្គ។
\s5
\v 5 ហេតុអ្វីបានជាអ្នកនៅតែត្រូវបានគេវាយដំ? ហេតុអ្វីបានជាអ្នកកាន់តែបះបោរខ្លាំងឡើងៗ? ក្បាលរបស់អ្នករាល់គ្នាបានឈឺ ហើយចិត្តអ្នករាល់គ្នាក៏ខ្សោយដែរ។
\v 6 តាំងពីចុងជើងដល់ក្បាលគ្មានកន្លែងណាដែលគេមិនបានវាយដំនោះឡើយមាន ហើយស្នាមជាំនិងស្នាមរបួសថ្មីជានិច្ច ពួកគេក៏មិនបាន​បិទ​ភ្ជិត និងសម្អាត់ នឹងមិនបានលាបប្រេងផងដែរ។
\s5
\v 7 ប្រទេសរបស់អ្នកត្រូវបានបំផ្លាញ ទីក្រុងទាំងឡាយរបស់អ្នកត្រូវបានដុតចោល ស្រែចម្ការរបស់អ្នកត្រូវបានអ្នកដទៃបំផ្លាញ និង​លេបត្របាក់យកទាំងអស់ ហើយមនុស្សផ្សេងធ្វើជាម្ចាស់វិញ
\v 8 កូនស្រីរបស់ស៊ីយ៉ូនត្រូវបោះបង់ចោល រោងចម្ការទំពាំងបាយជូរ ដូចជាខ្ទមនៅចម្ការត្រសក់ ដូចជាទីក្រុងដែលត្រូវគេឡោមព័ទ្ធ។
\s5
\v 9 ប្រសិនបើព្រះអម្ចាស់នៃពិភពទាំងមូលមិនទុកអោយយើងនៅសេសសល់ចំនួនដ៏តូចនេះទេ នោះយើងមុខជាដូចក្រុងសូដុម ហើយនឹងដូចជាកូម៉ូរ៉ាដែរ។
\s5
\v 10 ចូរស្តាប់ពាក្យរបស់ព្រះអម្ចាស់! មេដឹកនាំនៃក្រុងសូដុម ប្រជាជននៅក្រុងកូម៉ូរ៉ាអើយ ចូរស្តាប់ក្រឹត្យវិន័យរបស់ព្រះជាម្ចាស់នៃយើងៈ
\v 11 «តើការលះបង់របស់អ្នកមានប៉ុន្មានសំរាប់ខ្ញុំ?» នេះជាព្រះបន្ទូលនៃព្រះអម្ចាស់។ «ខ្ញុំមានតង្វាយដុតជាចៀមឈ្មោលនិងខ្លាញ់សត្វសាហាវដែលមានខ្លាញ់ គ្រប់គ្រាន់ហើយយើងមិនពេញចិត្តនឹងឈាមរបស់គោ ចៀមនិងឈាមពពែទេ។
\s5
\v 12 ពេលអ្នកចូលមកបង្ហាញខ្លួននៅចំពោះមុខយើង តើនរណាតម្រូវអោយអ្នករាល់គ្នាជាន់ឈ្លីតំណាក់របស់យើង?
\v 13 កុំយកតង្វាយដែលគ្មានន័យឡើយ និងផ្សែងដង្វាយរបស់អ្នកគឺយើង​ក៏​ធុញទ្រាន់​ ហើយបុណ្យ​ចូល​ខែ​ថ្មី បុណ្យ​សប្ប័ទ យើងមិនអាចទ្រាំទ្រនឹងការប្រជុំដែលរៀបចំនោះឡើង។
\s5
\v 14 យើងស្អប់ពិធីបុណ្យចូលខែថ្មី និងពិធីបុណ្យតាមពេលកំណត់ដែលអ្នករាល់គ្នាបានរៀបចំ ពិធីបុណ្យទាំងនោះជាបន្ទុកដល់យើង យើង​ក៏​នឿយហត់ជាមួយពិធីទាំងនោះដែរ។
\v 15 ដូច្នេះហើយ ពេលអ្នកលើកដៃអធិស្ធាន យើងបានបិទភ្នែកពីអ្នករាល់គ្នាដែរ បើទោះជាអ្នកអធិស្ធានច្រើនយ៉ាងណាក្ដី ក៏យើងមិនស្ដាប់ដែរ ដ្បិត​ដៃ​អ្នក​រាល់​គ្នា​ប្រឡាក់​ពេញ​ទៅដោយ​ឈាម។
\s5
\v 16 ចូរលាងសម្អាត និងជម្រះខ្លួនអ្នក ហើយដកការអាក្រក់ដែលអ្នកបានប្រព្រឹត្ដ ពី​ភ្នែករបស់​យើង ហើយឈប់ធ្វើ​អាក្រក់​ត​ទៀត
\v 17 ចូររៀនធ្វើការល្អ ស្វែងរកយុត្តិធម៌ឲ្យដល់ក្មេងកំព្រា ហើយការពារស្ត្រីមេម៉ាយដែលត្រូវបានគេធ្វើទុក្ខលំបាក»។
\s5
\v 18 «ចូលមកឥឡូវ យើង​រកហេតុផលជាមួយ​គ្នា» នេះជាបន្ទូលនៃព្រះអម្ចាស់៖ «ទោះ​បី​អំពើ​បាប​របស់​អ្នក​មានពណ៌ក្រហមឆ្អៅយ៉ាងណាក្ដី ក៏នឹងប្រែទៅជាពណ៏សរដូចជាព្រិល ហើយបើទោះជាមានពណ៌ក្រហមជាំយ៉ាងណាក្ដី វានិងប្រែ​ដូច​ជា​រោម​ចៀម​វិញ។
\s5
\v 19 ប្រសិនបើអ្នកមានចិត្តហើយស្ដាប់តាមយើង អ្នកនឹងបានបរិភោគភោគផលដែលល្អនៅលើទឹកដីនេះ
\v 20 ប៉ុន្តែបើអ្នករាល់គ្នាប្រឆាំងជំទាស់ នឹងរឹងចចេសចំពោះយើង អ្នក​នឹង​ស្លាប់​ដោយ​មុខ​ដាវ​ពុំ‌ខាន​ឡើយ» ដ្បិតនេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។​
\s5
\v 21 តើក្រុងដ៏ស្មោះត្រង់ បានខូចបង់អស់យ៉ាងណាទៅ! ទីក្រុុងដែលពេញដោយយុត្តិធម៌ នាងនិងពេញដោយសេចក្ដីសុចរិត ប៉ុន្តែពេលនេះពេញពោទៅដោយ ការកាប់សម្លាប់
\v 22 ប្រាក់របស់អ្នករាល់គ្នាមិនបរិសុទ្ធ ហើយស្រារបស់អ្នកក៏លាយជាមួយទឹកដែរ។
\s5
\v 23 អ្នកដឹកនាំរបស់អ្នកជាអ្នកបះបោរនិងចូលដៃជាមួយចោរ ពួកគេរាល់គ្នាចូលចិត្តសំណូក ហើយ​ក៏​ឧស្សាហ៍​តាម​រក​រង្វាន់ដែរ។ ពួកគេមិនបានការពារដល់ពួកក្មេងកំព្រាឡើយ ហើយ​ក៏​មិន​រវី‌រវល់​ស្ដាប់​ស្ត្រី​មេម៉ាយ​ដែលនៅចំពោះពួកគេដែរ។
\s5
\v 24 ហេតុនេះហើយបានជាព្រះអម្ចាស់ជាព្រះនៃពិភពទាំងមូលនិងជាព្រះដ៏មានព្រះចេស្ដាលើជនជាតិអុីស្រាអែលមានព្រះបន្ទូលថា៖ «វេទនាដល់គេហើយ! យើង​នឹង​ដណ្ដើម​យក​ជ័យ‌ជម្នះ​នៅលើ​បច្ចា‌មិត្ត​របស់​យើង ហើយ​យើង​នឹង​សង‌សឹក​ខ្មាំង​សត្រូវ​របស់​យើង
\v 25 យើង​នឹង​ដាក់​ដៃ​ទាស់នឹងអ្នក និង​សម្អាត​មន្ទិល​សៅ‌ហ្មងរបស់​អ្នក​ចេញ​ឲ្យ​ស្អាត ​នឹង​ដក​អ្វីៗ​ទាំង​អស់​ដែល​សៅហ្មងចេញ​ពី​អ្នក​។
\s5
\v 26 យើងនឹងធ្វើឲ្យចៅក្រមរបស់អ្នកមានលក្ខណៈដូចជាចៅក្រមដែលនៅជំនាន់ដើម ហើយអ្នកព្រឹក្សារបស់អ្នកបានដូចគ្រាដើមដែរ នោះអ្នកនឹងហៅថាជាទី​ក្រុង​មាន​សេចក្ដី​សុចរិត និងស្មោះ‌ត្រង់ដែរ»។
\s5
\v 27 ក្រុងស៊ីយ៉ូននឹងត្រូវបានរំដោះដោយយុត្តិធម៌ ហើយប្រជា‌ជន​ដែល​កែ​ប្រែ​ចិត្ត​គំនិត ដោយសេចក្ដី​សុចរិត។
\v 28 អ្នកដែរបះបោរ និងមនុស្សបាបនឹងត្រូវគេជាន់ឈ្លី ហើយអស់អ្នកដែលបោះបង់ចោលព្រះអម្ចាស់នឹងត្រូវវិនាសទៅជាមួយគ្នា។
\s5
\v 29 «ហើយអ្នកនិងត្រូវអាម៉ាស់ព្រោះ​តែ​ជំពាក់​ចិត្ត​នឹងដើមម៉ៃសាក​ ដែល​អ្នក​ចង់បាន​ ហើយអ្នកនឹងខ្មាសអៀ ដោយសារ សួនច្បារដែលអ្នកបានជ្រើសរើស។
\v 30 ដ្បិត​អ្នក​រាល់​គ្នា​នឹង​បាន​ដូច​ជា​ដើម​ម៉ៃសាក់ ដែល​ស្លឹក​ស្វិត​ក្រៀម​ទៅ ហើយ​ដូច​ជា​សួន‌ច្បារ​ដែលគ្មាន​ទឹក។
\s5
\v 31 មនុស្ស​ខ្លាំង​ពូកែ​នឹង​ដូច​ជា​អាចម៍​បន្ទោះ ហើយ​អ្វីៗ​ដែល​គេ​ធ្វើប្រៀប​ដូច​ផ្កា​ភ្លើង ដែល​ឆេះ​ជា​មួយ​គ្នា ហើយគ្មាន​នរណាអាច​ពន្លត់​បាន​ឡើយ»។
\s5
\c 2
\cl ជំពូក ២
\p
\v 1 នេះ​ជា​សេចក្ដី​ដែលព្យាការីអេសាយ ជា​កូនរបស់​​េអម៉ូស បាន​ទទួលតាមនិមិត្ត​ដែល​នឹង​កើត​ឡើង​ ទាក់ទងទៅនិងយូដា ហើយនិង​ក្រុង​យេរូ‌សាឡិម
\v 2 នៅថ្ងៃចុងក្រោយបង្អស់ ភ្នំនៃដំណាក់របស់ព្រះអម្ចាស់នឹងត្រូវបានតម្កើង​ឡើង គឺដូចជាភ្នំខ្ពស់បំផុត ហើយ​វានឹង​ត្រូវលើកឡើងខ្ពស់ដូចជាជួរភ្នំ ប្រជាជាតិទាំងមូលនឹងហូរទៅតាមវាដែរ។
\s5
\v 3 មនុស្សជាច្រើននឹងចូលមកហើយពោលថា «ចូរ​នាំ​គ្នា​មក! យើង​ឡើង​លើ​ភ្នំ​របស់​ព្រះ‌អម្ចាស់ ​ព្រះ‌វិហារ​នៃ​ព្រះ​របស់​លោក​យ៉ាកុប ព្រះ‌អង្គ​នឹង​បង្រៀន​យើង​ពី​ផ្លូវ​របស់​ព្រះ‌អង្គ នោះ​យើង​នឹង​ដើរ​តាម​ផ្លូវ​ទាំង​នោះ» ដ្បិត​ការ​ប្រៀន‌ប្រដៅ​ចេញ​មក​ពី​ក្រុង​ស៊ីយ៉ូន ហើយ​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់ ក៏​ចេញ​មក​ពី​ក្រុង​យេរូ‌សាឡិម​ដែរ។
\s5
\v 4 ព្រះអង្គ​នឹង​ធ្វើ​ជា​ចៅ‌ក្រម​រវាង​ជនជាតិទាំងអស់ ហើយសម្រុះ‌សម្រួល​មនុស្សជា​ច្រើន ពួក​គេ​នឹង​យក​ដាវ​របស់​ខ្លួន​ដំ​ធ្វើ​ជា​ផាល‌នង្គ័ល ហើយ​លំពែង​គេ​ធ្វើ​ជា​កណ្ដៀវ​វិញ ប្រជា‌ជាតិ​មួយនឹង​ឈប់​ច្បាំង​នឹងប្រជា‌ជាតិ​មួយ​ទៀត ហើយ​គេ​នឹងមិនហ្វឹកហាត់ក្នុងការ​ធ្វើ​សង្គ្រាមទៀត​ដែរ។
\s5
\v 5 កូនចៅរបស់យ៉ាកុប ចូរមកហើយសូមឲ្យយើងដើរនៅក្នុងពន្លឺនៃព្រះអម្ចាស់។
\v 6 ដ្បិតអ្នកបានបោះបង់ចោល ប្រជាជនខ្លួនឯង គឺកូនចៅរបស់យ៉ាកុប ដោយសារតែពួកគេមាន​គ្រូ​មន្ត‌អាគម​ពី​ទិស​ខាង​កើត ហើយពួក​គេ​មាន​គ្រូទាយ​ច្រើន​ដូច​នៅ​​ភីលីស្ទីន ហើយពួកគេបាន​ចង​សម្ពន្ធ‌មិត្ត​នឹង​ពួក​ជនជាតិបរទេស។
\s5
\v 7 ទឹកដីរបស់ពួកគេពោពេញទៅដោយមាស និងប្រាក់ ហើយទ្រព្យសម្បត្តិរបស់ពួកគេគ្មានដែនកំណត់ទេ ទឹកដីរបស់ពួកគេក៏សម្បូរទៅដោយសេះ រទេះ​ចម្បាំង​របស់​គេរាប់មិនអស់។
\v 8 ទឹកដីរបស់​គេ​ក៏​ពោរ‌ពេញ​ទៅ​ដោយ រូបសំណាកព្រះក្លែងក្លាយដែរ ពួកគេ​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ស្នា‌ដៃ​របស់​ខ្លួន គឺ​ជា​របស់​ដែល​ម្រាម​ដៃ​គេ​បាន​ធ្វើ។
\s5
\v 9 មនុស្ស​នឹងត្រូវ​ក្រាប់ចុះ​ ហើយម្នាក់ៗ​នឹងត្រូវដូលចុះ ដូច្នោះហើយសូមកុំលើកពួកគេឡើងវិញអី។
\v 10 ចូរ​ទៅលាក់​ខ្លួន​នៅ​កន្លែងក្រោមថ្ម និងក្នុង​ដី ដើម្បី​ឲ្យ​គេចចេញពីការភ័យខ្លាច​នៃ​ព្រះ‌អម្ចាស់ ហើយ​ពី​សិរី‌ល្អ​នៃ​ឫទ្ធា‌នុភាព​របស់​ព្រះ‌អង្គ។
\v 11 ព្រះអង្គនិង​បន្ទាប​មនុស្សដែលមានឬកខ្ពស់ចុះ ហើយមនុស្សមាន​ចិត្ត​អួត‌អាងក៏ត្រូវទាបចុះដែរ មាន​តែ​ព្រះ‌អម្ចាស់មួយ​ព្រះអង្គ​គត់ ដែល​នឹង​បាន​តម្កើង​ឡើងនៅថ្ងៃនោះ។
\s5
\v 12 ដ្បិត​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល បាន​កំណត់​ថ្ងៃ​មួយ​ទុក សម្រាប់​អស់អ្នកណាដែលមានចិត្តអំនួត ហើយនិង​មនុស្ស​ដែលមាន​ចិត្ត​ឆ្មើង‌ឆ្មៃ នោះព្រះជាម្ចាស់នឹង​បន្ទាប​ចុះ​វិញ
\v 13 ហើយព្រះអង្គ​នឹងទាស់ជាមួយនឹង​ដើម​ឈើ​ដែល​ខ្ពស់ៗ​ទាំងនោះ នៅក្នុងទឹកដីលីបង់ ហើយគ្រប់​ទាំង​ដើម​ម៉ៃសាក់នៅ​ក្នុងទឹកដីបាសានផង​ដែរ។
\s5
\v 14 នៅថ្ងៃនៃព្រះអម្ចាស់ដ៏ជាព្រះនៃពិភពទាំងមូល ព្រះអង្គ​នឹងទាស់ជាមួយនឹងភ្នំទាំងឡាយ ហើយនឹងពួកជួរភ្នំដែលបានត្រូវលើកតម្កើនផងដែរ
\v 15 ហើយព្រះអង្គទាស់ជាមួយនិងប៉មខ្ពស់ៗ និង​កំពែងដែលរឹងមាំដែរ
\v 16 ហើយព្រះអង្គទាស់ជាមួយនិង​សំពៅ​ទាំង​អស់​នៅ​​តើស៊ីស ព្រមទាំង​ទាស់និងនាវា​ដ៏​ល្អ​ប្រណិតទាំងនោះផង។
\s5
\v 17 ពួក​មនុស្សអំនួតនឹង​ត្រូវ​បាក់មុខ ហើយការសើចឡកឡើយរបស់មនុស្ស ក៏​នឹង​ត្រូវ​បន្ទាប​ចុះដែរ ​ព្រះ‌អម្ចាស់​មួយ​អង្គ​គត់ ដែល​​ត្រូវ​លើក​តម្កើង នៅថ្ងៃនោះ។
\v 18 គ្រប់ទាំងរូបព្រះ ក្លែងក្លាយទាំងនោះ នឹងត្រូវវិនាសបាត់អស់។
\v 19 ​មនុស្សនឹង​ចូល​ទៅ​ក្នុង​រអាង​ថ្មហើយ​ក្នុង​រូង​ដី ដើម្បី​គេច​​ពី​ព្រះ‌សេចក្តីក្រោធនៃ​ព្រះ‌អម្ចាស់ និង​ពី​សិរី‌ល្អ​នៃ​ឫទ្ធា‌នុភាព​របស់​ព្រះ‌អង្គ នៅគ្រា​ដែល​ព្រះ‌អង្គ​ក្រោក​ឡើង​អង្រួន​ផែនដីនេះ។
\s5
\v 20 នៅ​ថ្ងៃ​នោះ មនុស្ស​នឹង​បោះ​ចោល​រូប​ព្រះរបស់​ពួកគេ​ដែល​បានធ្វើ​ពី​មាសហើយនិងប្រាក់ ជា​របស់​ដែល​គេ​បាន​ធ្វើ​សម្រាប់​នឹង​ថ្វាយ​បង្គំ ទៅ​ឲ្យ​សត្វកណ្តុរនិងសត្វ​ប្រចៀវ។
\v 21 មនុស្ស​នឹង​នាំ​គ្នា​ចូល​ទៅ​ពួន​ក្នុង​គំលាតថ្ម និង​ក្រហែង​ភ្នំ ដើម្បី​គេច​ចេញពី​ព្រះ‌ពិរោធ​នៃ​ព្រះ‌អម្ចាស់ និង​សិរី‌ល្អ​នៃ​ឫទ្ធា‌នុភាព​របស់​ព្រះ‌អម្ចាស់ ពេល​ដែល​ព្រះ‌អង្គ​ក្រោក​ឡើង​អង្រួន​ផែនដីនេះ។
\v 22 ចូរឈប់ទុក្ខចិត្តមនុស្ស​ ដើម្បីគ្រាន់តែដកខ្យល់ដង្ហើមចេញ​ចូល​តាម​រន្ធ​ច្រមុះ​ ដ្បិត​តើ​គេ​មាន​តម្លៃប៉ុណ្ណា​ទៅ?
\s5
\c 3
\cl ជំពូក ៣
\p
\v 1 មើល៍! ព្រះអម្ចាស់ដែលជាព្រះនៃពិភពទាំងមូល នឹងដកចេញ​ពី​ក្រុង​យេរូ‌សាឡិម និង​​យូដាពីជំនួយនិង​របស់ផ្សេងៗ រួមទាំងចំណីអាហារ ហើយនិង​ប្រភព​ទឹកផងដែរ
\v 2 ​មនុស្ស​ខ្លាំង​ពូកែ និង​មនុស្ស​ពូកែចម្បាំង ទាំង​ចៅ‌ក្រមនិង​ពួកព្យាការី និង​អ្នក​ចាស់​ទុំ
\v 3 ពួក​មេ​ត្រួត​លើហាសិប​នាក់ និង​មនុស្ស​ដែល​មាន​កិត្តិយស ទាំង​អ្នក​ប្រឹក្សា ហើយនិង​ជាងដែលមានស្នាដៃ ហើយ​អ្នក​មាន​វោហារ​ផងដែរ។
\s5
\v 4 «យើង​នឹង​តាំង​ពួក​យុវជន ​ឲ្យ​ធ្វើ​ជា​អ្នកដឹកនាំ​ ហើយ​ពួក​យុវជននោះនឹងគ្រប់គ្រងលើពួកអ្នកទាំងនោះផង។
\v 5 មនុស្សនឹង​ត្រូវ​សង្កត់‌សង្កិន គឺ​អ្នក​មួយ​នឹង​សង្កត់‌សង្កិន​ម្នាក់ទៀតព្រម​ទាំង​អ្នក​ជិត​ខាង​ខ្លួន​ផង ពួក​ក្មេងៗ​នឹង​ប្រព្រឹត្ត​ព្រហើនចំពោះ​មនុស្សចាស់ ហើយ​មនុស្ស​ថ្នាក់​ទាប នឹងប្រជែងជាមួយមនុស្ស​ថ្នាក់​ខ្ពស់​ដែរ។
\s5
\v 6 ​មាន​មនុស្ស​ម្នាក់​ចាប់​បង្ខំ​បងប្អូនបង្កើត ពីឪពុកតែមួយ ដោយ​និយាយថា៖ អ្នក​​មាន​អាវធំ​ដូច្នេះ សូម​អ្នក​ធ្វើ​ជា​អ្នក​គ្រប់‌គ្រង​ ហើយឲ្យទឹកដីនេះនឹងខ្ទេចខ្ទាំដោយដៃអ្នកចុះ។
\v 7 នៅ​ថ្ងៃ​នោះ អ្នកនឹងស្រែកដោយនិយាយថា៖ ខ្ញុំ​មិន​មែន​ជា​គ្រូ​ពេទ្យ​ទេ ខ្ញុំ​ក៏​គ្មាន​អាហារ ឬ​អាវ​ធំ​ដែរ។ អ្នកមិនអាចធ្វើឲ្យ​ខ្ញុំទៅជា​មេ​ដឹក​នាំ​លើមនុស្សឡើយ»។
\s5
\v 8 ដ្បិត​ក្រុង​យេរូ‌សាឡិម​បានជំពប់ជើង ហើយ​យូដា​ក៏​បាន​ដួលចុះ​ដែរ ដោយសារដំណើរហើយនិងទង្វើដែរទាស់​នឹង​ព្រះ‌អម្ចាស់ដើម្បី​ប្រមាថក្នុងព្រះនេត្រនិងសិរី‌រុងរឿងនៃ​ព្រះ អង្គ។
\v 9 មើលមុខពួក​គេ​សម្តែងឃើញ​ពីការប្រឆាំងរបស់ពួកគេ ហើយពួក​គេ​ប្រាប់អំពីបាប​របស់គេដូច​អ្នក​ក្រុង​សូដុម ពួកគេមិន​លាក់‌លៀម​សោះ​ឡើយ។ វេទនាដល់គេ! ដ្បិតពួក​គេ​បាន​ប្រព្រឹត្ត អំពើ​អាក្រក់​ដល់​ខ្លួន​គេ​ហើយ។
\s5
\v 10 ចូរ​ថ្លែង​ប្រាប់ទៅមនុស្ស​សុចរិតថាមិនអីទេគ្រប់យ៉ាងនឹងប្រសើរ ដ្បិតគេ​នឹង​ទទួល​ផល​នៃ​ការ​ដែល​គេ​ប្រព្រឹត្ត។
\v 11 វេទនាដល់មនុស្ស​អាក្រក់​! ការអាក្រក់នឹងកើតឡើងដល់គេ ដ្បិតពួកគេ​នឹងទទួល​ផល​តាម​អំពើ​ដែល​ដៃបានធ្វើ។
\v 12 ​ប្រជា‌រាស្ត្រ​របស់​យើង គឺ​ជា​កូន​​ដែល​សង្កត់‌សង្កិនដល់​គេ ហើយពួកស្រីៗដ៏​មាន​អំណាច​លើ​គេ​ដែរ។ ​ប្រជា‌រាស្ត្រ​របស់​យើង​​ដែល​ជាអ្នកនាំ​មុខ​អ្នក​ឲ្យ​វង្វេងហើយច្រឡំ ​ផ្លូវ​ដែល​អ្នក​ដើរ​នោះ។
\s5
\v 13 ព្រះ‌អម្ចាស់កំពុង​ឈរដើម្បី​តវ៉ា ហើយព្រះ‌អង្គ​ឈរ​ដើម្បី​ជំនុំ‌ជម្រះ​មនុស្ស។
\v 14 ព្រះ‌អម្ចាស់​ចោទ​ប្រកាន់​ពួក​ព្រឹទ្ធា‌ចារ្យនិង​ពួក​មេ​ដឹក​នាំ​នៃ​មនុស្សទាំងនោះ៖ «គឺ​អ្នកហើយដែល​បាន​ស៊ី​បង្ហិន​ចម្ការ​ទំពាំង‌បាយ‌ជូរ ហើយប្លន់ទ្រព្យ​សម្បត្តិ​​ពី​ពួក​អ្នក​ក្រ ​យកមកដាក់​ក្នុង​ផ្ទះរបស់​អ្នក​។
\v 15 ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ជាន់​ឈ្លីប្រជា‌រាស្ត្រ​របស់​យើង ហើយ​ប្រមាថដល់អ្នក​ក្រីក្រ​ដូច្នេះ?» នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់នៃ​ពិភព​ទាំង​មូល។
\s5
\v 16 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា ដោយ​សារ​ពួក​កូន​ស្រី​ក្រុង​ស៊ីយ៉ូន​មាន​អំនួត ហើយដើរបែបងើយក្បាល ផាត់​រង្វង់​ភ្នែកដើរ​កាច់​រាង ហើយ​ដើរ​ឲ្យ​គេឮ​សូរ​កណ្ដឹង​កង​ជើងផង
\v 17 ហេតុដូច្នេះហើយ ព្រះ‌អម្ចាស់​នឹង​ធ្វើ​កូន​ស្រីនៅ​ក្រុង​ស៊ីយ៉ូន កើត​រមាស់​ពេញ​ក្បាល​ ហើយ​ព្រះ‌អម្ចាស់​​នឹង​ធ្វើឲ្យ​កេរ្ដិ៍‌ខ្មាស់របស់គេ នៅកណ្តាលវាលដែរ។
\s5
\v 18 នៅ​ថ្ងៃ​នោះ ព្រះ‌អម្ចាស់​នឹង​ដកយក​គ្រឿង​អលង្ការ ដែលស្រស់ស្អាតចេញពី​ កជើង​ និងភ្នួង‌សក់ បន្តោង​ខ្សែ​ក
\v 19 ក្រវិល ខ្សែ​ដៃ ស្បៃ​បាំង​មុខ
\v 20 ស្នៀត​សក់ ​ដែល​មាន​ដាំ​ពេជ្រ កង​ជើង ខ្សែ​ក្រវាត់ ប្រអប់​ដាក់​គ្រឿង​ក្រអូប ហើយនិងការធ្វើឲ្យមានស្នេហ៍មុខ។
\s5
\v 21 ព្រះជាម្ចាស់នឹងដកចិញ្ចៀន និង ​ចិញ្ចៀន​ពាក់លើច្រមុះ​
\v 22 សម្លៀក‌បំពាក់​ដ៏​មាន​តម្លៃ អាវ​វែង អាវ​ធំ កាបូប
\v 23 កញ្ចក់កាន់ដៃ អាវ​ពណ៌ទេសឯក ហើយនិងមួក ព្រមទាំង​ស្បៃ​រុំ​ខ្លួន។
\s5
\v 24 ផ្ទុយទៅវិញ ក្លិន​ទឹក​អប់ប្រែទៅជាក្លិនស្អុយ ហើយ ខ្សែវាត់ទៅជាខ្សែពួរទៅវិញ ជំនួសឲ្យសក់មានរបៀបទៅជាគ្មានសក់វិញ ហើយជំនួយអាវស្អាតបែបជាក្រណាត់ធ្វើពីថង់វិញ ខំដេញតាមម៉ូតទំនើប​ជំនួស​ឲ្យភាពស្រស់ស្អាតវិញផងដែរ។
\v 25 ពួក​ប្រុសៗ​របស់​អ្នក​នឹង​ដួល ​ដោយ​មុខ​ដាវ ហើយ​មនុស្ស​ខ្លាំង​ពូកែ​របស់​អ្នកនឹង​ស្លាប់​ក្នុង​ចម្បាំង។
\v 26 នៅទ្វារក្រុង​យេរូ‌សាឡិម ​​នឹង​យំ​សោក​ហើយកាន់​ទុក្ខ ហើយនាងនឹងនៅតែម្នាក់ឯង អង្គុយនៅលើដីផង។
\s5
\c 4
\cl ជំពូក ៤
\p
\v 1 នៅ​ថ្ងៃនោះ មានស្ត្រី​ប្រាំ‌ពីរ​នាក់ នឹង​ចង់​បាន​បុរស​ម្នាក់ទាំង​និយាយ​ថា៖ «យើងនឹងបរិភោគអាហាររបស់យើង នឹងប្រើសម្លៀកបំពាក់របស់យើងដែរ។ ប៉ុន្តែសូមឲ្យយើងប្រើឈ្មោះរបស់លោកដើម្បីដកភាពអាម៉ាស់ចេញ»។
\v 2 នៅថ្ងៃនោះ មែកនៃព្រះអម្ចាស់និងស្រស់ស្អាតហើយមានសិរីរុងរឿង ហើយផលផ្លែដែលកើតចេញពីទឹកដីនោះ គឺរស់ជាតិឆ្ងាញ់ក៏ធ្វើឲ្យ​សប្បាយចិត្តដល់មនុស្សដែលបានរួចជីវិតនៅក្នុងអុីស្រាអែល។
\s5
\v 3 ការនេះនឹងកើតឡើងដល់អ្នក​ដែលចាកចេញពី​ក្រុង​ស៊ីយ៉ូន​ហើយអ្នក​ដែលរស់នៅក្នុងក្រុង​យេរូ‌សាឡិម​ នឹង​ត្រូវហៅថាបរិសុទ្ធ គ្រប់គ្នាដែលរស់​ក្នុង​ក្រុង​យេរូ‌សាឡិម ដែល​មាន​ឈ្មោះ​កត់​ទុក​នៅទីនោះផង។
\v 4 ការនេះនឹងកើតឡើងនៅពេលដែលព្រះអម្ចាស់នឹងលាងសំអាតភាពកខ្វក់របស់កូនស្រីក្រុងស៊ីយ៉ូនហើយព្រះអង្គនឹងសំអាតស្នាមប្រឡាក់ឈាមចេញពីកណ្ដាលក្រុងយេរូសាឡិម ដោយ​អំណាច​នៃ​ការជំនុំជម្រះនៃព្រះវិញ្ញាណបរិសុទ្ធ ហើយ​អំណាច​នៃ​ភ្លើង​ឆេះ​បន្សុសផងដែរ។​
\s5
\v 5 បន្ទាប់​មក ទូរទាំងតំបន់ភ្នំស៊ីយ៉ូនហើយកន្លែប្រជុំរបស់ទីក្រុង ​ព្រះ‌អម្ចាស់​នឹង​បង្កើត​ដុំ​ពពក និង​ផ្សែង នៅ​ពេល​ថ្ងៃ ហើយ​ពន្លឺ​ដ៏​ចិញ្ចែង‌ចិញ្ចាច ​យ៉ាង​សន្ធោ‌សន្ធៅ នៅ​ពេល​យប់ វាគឺជាសិរីល្អនៅពីលើទីកន្លែងនោះទាំងមូល។
\v 6 វានឹងជា​​ម្លប់​​នៅ​ពេល​ថ្ងៃ​និងពីកម្តៅថ្ងៃផង ហើយ​ក៏​ជា​ជម្រក ហើយបាំងពី​​ព្យុះ​ ហើយ​ភ្លៀង​​ដែរ។
\s5
\c 5
\cl ជំពូក ៥
\p
\v 1 សូមឲ្យខ្ញុំច្រៀងសម្រាប់​សម្លាញ់ចិត្តរបស់​ខ្ញុំ ជា​ចម្រៀង​​អំពី​សម្លាញ់ចិត្តរបស់​ខ្ញុំ និង​ចម្ការ​ទំពាំង‌បាយជូរ​របស់​​គាត់។ សម្លាញ់ចិត្តខ្ញុំមានចម្ការទំពាំងបាយជូរស្ថិតនៅ​លើ​ជម្រាល​ភ្នំ​។
\v 2 គាត់​បាន​កាប់​គាស់​ដី រើស​ដុំ​ថ្ម​ចេញ ហើយ​ដាំ​ទំពាំង‌បាយជូរ​ពូជ​ល្អ​បំផុត។ គាត់​បាន​សង់​ប៉ម នៅ​កណ្ដាល​ចម្ការ​នោះ និង​ជីក​កន្លែង​បញ្ជាន់​ផ្លែ។ គាត់​រង់ចាំដើម្បីឲ្យបាន​ផ្លែ​ល្អ ប៉ុន្តែ​ចម្ការ​នោះឲ្យផលគឺជាផ្លែទំពាំងបាយជូរព្រៃវិញ។​
\s5
\v 3 ឥឡូវនេះ អ្នក​ក្រុង​យេរូ‌សាឡិម និង​អ្នក​ស្រុក​យូដា​ សូម​កាត់ក្តីរឿង​ខ្ញុំនេះ ហើយនិង​ចម្ការ​ទំពាំង‌បាយជូរ​របស់​ខ្ញុំ​ផង។
\v 4 តើគួរធ្វើអ្វីទៀតដើម្បីឲ្យចម្ការទំពាំងបាយជូររបស់ខ្ញុំកើតផលបាន? ពេលខ្ញុំសម្លឹងមើលផ្លែ​ទំពាំង‌បាយជូរ​ ​ហេតុ​អ្វីបានជាចេញ​ផ្លែ​ទំពាំង‌បាយ‌ជូរ​ព្រៃ​វិញ?
\s5
\v 5 ឥឡូវ​នេះ ខ្ញុំ​សូម​ប្រាប់​អ្នក​​ឲ្យ​ដឹងពីអ្វីដែល​ខ្ញុំ​​នឹង​ធ្វើ​ជាមួយ​ចម្ការ​របស់​ខ្ញុំ​ ហើយខ្ញុំនឹង​រើ​របង​ចេញ ហើយវានឹងទៅជាវាលស្មៅ ខ្ញុំ​នឹង​ទម្លុះ​ជញ្ជាំងវាចេញ ឲ្យ​គេ​ចូល​ជាន់​ឈ្លីវិញ។
\v 6 ខ្ញុំ​បំផ្លាញ​វា​ឲ្យ​ដូច​ចម្ការ​ដែល គេ​បោះ​បង់​ចោល គ្មាន​អ្នក​ណា​លួស​មែកគ្មាន​អ្នក​ណា​ជ្រួយ​ដី​ទៀត​ឡើយ។ គឺ​មាន​តែ​អព្ចាញ បន្លា​ដុះ ពាស‌ពេញ។ ខ្ញុំ​នឹង​ហាម​ពពក​មិន​ឲ្យ​បង្អុរ​ភ្លៀង មក​លើ​ចម្ការ​ឡើយ។
\s5
\v 7 ដ្បិតចម្ការ​ទំពាំង‌បាយជូរ​របស់​ព្រះ‌អម្ចាស់ នៃ​ពិភព​ទាំង​មូល គឺ​ជាជនជាតិ​អីុស្រា‌អែល ហើយមនុស្សនៅយូដា ដើម​ទំពាំង‌បាយជូរ​ដែល​ព្រះអង្គជាអ្នកដាំ។ ​ព្រះ‌អង្គ​ប្រាថ្នា​ចង់​បាន​សេចក្ដី​យុត្តិ‌ធម៌ តែផ្ទុយទៅវិញ បាន​តែ​ការ​សម្លាប់ សម្រាប់មនុស្សសុចរិត​ ហើយនិងសម្រែក​រកជំនួយ​វិញ។
\s5
\v 8 វេទនា​ហើយ! អស់អ្នក​ដែល​យក​ផ្ទះ​គេមក​ភ្ជាប់​ផ្ទះ​របស់​ខ្លួនអស់​អ្នក​ដែល​យក​ដី​គេ មក​ធ្វើជាដី​ខ្លួន​ឯងទាំងអស់់ មានអ្នកម្នាក់គត់ដែលរស់នៅលើទឹកដីនេះ។
\v 9 ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូលមាន​ព្រះ‌បន្ទូល​មកកាន់ខ្ញុំ​ ផ្ទះ​ជា​ច្រើន​​នឹង​ត្រូវ​ចោល​ទទេ ទោះជា​ផ្ទះ​នោះធំ​ល្អបែបណាក្តី នៅតែ​គ្មាន​អ្នក​រស់នៅ​ដែរ។
\v 10 ដ្បិត​ចម្ការទំពាំងបាយជូរបីហិចតា​នឹង​បាន​ទឹក​ទំពាំង‌បាយ‌ជូរ តែ​មួយបាថ ហើយ​ពូជ​មួយ​ហូមើរ នឹងបាន​ផល​តែ​មួយ​អេផាប៉ុណ្ណោះ។
\s5
\v 11 វេទនា​ដល់​ពួក​អ្នក​ដែល​ក្រោក​ឡើងពី​ព្រលឹម​ស្រាង ដើម្បី​តែ​នឹង​រក​គ្រឿង​ស្រវឹង ហើយ​អត់​ងងុយ​ដរាប​ដល់​យប់​ជ្រៅ រហូតដល់ស្រាឆាបឆេះពួកគេ។
\v 12 ជា​ពួក​អ្នក​ដែល​មាន​ស៊ុង ពិណ ក្រាប់ ខ្លុយ និង​ស្រា​ទំពាំង‌បាយ‌ជូរ​ តែពួក​គេ​មិនចាប់​អារម្មណ៍​នឹង​កិច្ចការ​ដែលព្រះ‌អម្ចាស់​ ពួកគេក៏មិនបានគិតពីការដែលព្រះហស្តព្រះអង្គធ្វើដែរ។
\s5
\v 13 ហេតុ​នោះហើយ​បាន​ជា​មានមនុស្សរបស់​យើងបាន​ត្រូវ​ចាប់​ទៅ​ជា​ឈ្លើយ ដោយ​ព្រោះ​ការ​ខ្វះ​ប្រាជ្ញា មេដឹកនាំរបស់ពួកគេបានឃ្លាន ហើយប្រជាជនទូទៅរបស់ពួកគេក៏គ្មានអ្វីផឹកដែរ។
\v 14 ដូច្នេះហើយ ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់បាន​រីក​ធំ​ឡើង ព្រម​ទាំង​ហា​មាត់​យ៉ាង​ធំផងដែរ​ ហើយលេប​យក​ទាំង​ពួកអ្នក​ធំរបស់គេ ទាំង​ប្រជា‌ជន​តូច‌តាចដែលសប្បាយចិត្តនិងគេ ក៏ត្រូវ​ចុះ​ទៅ​ស្ថាន​ឃុំ​ព្រលឹងដែរ។
\s5
\v 15 មនុស្ស​នឹងបង្ខំឲ្យត្រូវ​ទាប​ចុះ ហើយ​មនុស្ស​ទាំងមូល​ក៏​ត្រូវ​បន្ទាប​ខ្លួនដែរ ចំណែក​ភ្នែក​របស់​អ្នក​មាន​ឫក​ខ្ពស់​នឹង​ត្រូវ​សំយុង​។
\v 16 ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​នឹង លើកតម្កើងដោយ​សេចក្ដី​យុត្តិ‌ធម៌ ហើយព្រះ​ដ៏​បរិសុទ្ធគឺនឹងបង្ហាញព្រះអង្គថាបរិសុទ្ធ ដោយ​សេចក្ដី​សុចរិត​វិញ។
\v 17 ក្រោយមក កូន​ចៀម​នឹង​រក​ស៊ី​ដូច​ជា​​វាល​ស្មៅ​របស់​វាហើយបំផ្លាញ ចៀមទាំងនោះនឹងសុីស្មៅរបស់ជនជាតិដ៏ទៃផងដែរ។
\s5
\v 18 វេទនាហើយ អស់​អ្នក​ដែល​ខំ​ប្រឹង​ប្រព្រឹត្ត​អំពើ​បាប ដូច​គោ​ខំ​ប្រឹង​ទាញ​រទេះ ព្រោះ​គេ​នឹង​ទទួល​ទោស តាម​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត។
\v 19 វេទនា​ហើយ ​​អ្នក​ដែលនិយាយ​ថា «សូម​ព្រះ‌ជាម្ចាស់ប្រញាប់ឡើង ដើម្បី​ឲ្យ​យើង​បាន​ឃើញ​ផង សូម​ឲ្យ​គម្រោង‌ការ​របស់​ព្រះ​ដ៏វិសុទ្ធ នៃ​ជន‌ជាតិ​អុីស្រា‌អែល​បាន​សម្រេច​ចុះ ដើម្បី​ឲ្យ​យើង​បាន​ស្គាល់​ផង»។
\s5
\v 20 វេទនាហើយ អស់​អ្នក​ដែល​ហៅ​អំពើ​អាក្រក់​ថា​ល្អ ហៅ​អំពើ​ល្អ​ថា​អាក្រក់ ចាត់​ទុក​ភាព​ងងឹត​ថា​ជា​ពន្លឺ ចាត់​ទុក​ពន្លឺ​ថា​ជា​ភាព​ងងឹត ហើយ​ចាត់​ទុក​ការ​ជូរ​ចត់​ថា​ផ្អែម ចាត់​ទុក​ផ្អែម​ថា​ជា​ការ​ជូរ​ចត់!
\v 21 វេទនាហើយ អស់​អ្នក​ដែល​នឹក​ស្មាន​ថា​ខ្លួន​មាន​ប្រាជ្ញា ហើយ​ចាត់​ទុក​ខ្លួន​ឯង​ថា​ជា​អ្នក​ចេះ​ដឹង!
\s5
\v 22 វេទនាហើយ អស់​អ្នក​ដែល​ចូលចិត្ត​ផឹក​ស្រា ហើយ​ជា​ជើង​ឯក​ខាង​លាយស្រា​ខ្លាំង
\v 23 ពួក​គេ​ទទួល​សំណូក ហើយ​ចាត់​ទុកអំពើអាក្រក់ថា​គ្មាន​ទោសដោយសារប្រាក់ និង​ដកហូតសិទ្ធពី​គ្មាន​ទោស​វិញ!
\s5
\v 24 ហេតុ​នេះហើយ ដូច​អណ្ដាត​ភ្លើង​ឆាប‌ឆេះ​ស្បូវ ហើយក៏ដូចជា​ចំបើង​ត្រូវ​ភ្លើង​ឆេះ​ដែរ ដូច្នេះពួក​គេ​នឹង​រលួយ​ទាំង​ឫសផង និងផ្កា​របស់​ពួក​គេ​នឹង​ក្លាយ​ទៅ​ជា​ធូលី​ដី។ ការទាំងនេះនឹងកើតឡើងដោយសារពួកគេបានបដិសេធ ច្បាប់នៃព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ហើយ​មាក់​ងាយ​ព្រះ‌បន្ទូល​របស់ព្រះ​ដ៏វិសុទ្ធ​នៃ​ជន‌ជាតិ​អុីស្រា‌អែល។
\s5
\v 25 ហេតុ​នេះ​ហើយ​ បាន​ជា​ព្រះ‌អម្ចាស់​ ព្រះ‌ពិរោធ​ទាស់​នឹង​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ។ ព្រះជាម្ចាស់​លើក​ព្រះ‌ហស្ដនៃព្រះអង្គ ទាស់នឹង​គេហើយវាយប្រហារពួកគេផង។ ភ្នំ​ទាំង‌នោះ​នឹង​ត្រូវ​រង្គើ ហើយ​នឹង​មាន​សាក‌សព​ដូច​ជា​សំរាម នៅ​​តាម​ដង​ផ្លូវ។ នៅក្នុងការទាំងអស់នេះ ព្រះ‌ពិរោធ​របស់ព្រះអង្គ​នៅ​តែ​មិន​ស្ងប់​ដែរ ផ្ទុយទៅវិញ ព្រះអង្គ​លើក​ព្រះ‌ហស្ដសន្ធឹងចេញទៅរកគេ។
\s5
\v 26 ព្រះជាម្ចាស់​លើក​ទង់​ឡើង ជា​សញ្ញា​ដល់​គ្រប់ប្រជា‌ជាតិ ដែល​នៅ​ឆ្ងាយៗ ដ្បិតគឺជាសម្លេងអ្នកដែលនៅ​ចុង​ផែនដី។ ចូរមើល៍ ​ពួក​ខ្មាំង​នឹង​ខំ​សង្វាត​មក​ដោយ​ប្រញាប់។
\s5
\v 27 ក្នុង​ចំណោម​ពួក​គេ គ្មាន​នរណា​ម្នាក់​នឿយ‌ហត់ គ្មាន​នរណា​ម្នាក់​បាក់​កម្លាំង ហើយ​ក៏​គ្មាន​នរណា​ម្នាក់​ងោក‌ងុយដែរ។ គ្មាន​នរណា​ម្នាក់​ដោះ​ខ្សែ​ក្រវាត់​ចេញ​ពី​ចង្កេះ ឬ​ស្រាយ​ខ្សែ​ស្បែក​ជើង​សោះ​ឡើយ។
\v 28 ពួក​គេ​សំលៀង​មុខ​ព្រួញ​របស់​ខ្លួន​ជានិច្ច ហើយធ្នូ​របស់​គេ​នៅ​ត្រៀម​ជា​ស្រេច ក្រចក​ជើង​សេះ​របស់​គេ​ដូច​ថ្ម​ភ្លឺ​រលើប កង់​រទេះ​របស់​គេ​ប្រៀប​ដូច​ជា​ខ្យល់​កួចផងដែរ។
\s5
\v 29 សម្រែក​របស់​គេ​ប្រៀប​បានទៅ​នឹង​សត្វ​សិង្ហ ពួកគេ​គ្រហឹម​ដូច​ជា​សិង្ហ​ស្ទាវ។ ពួកគេចាប់​រំពា​នាំ​យក​ទៅ គ្មាន​នរណា​អាច​មក​រំដោះឲ្យ​រួច​បាន​ឡើយ។
\v 30 នៅថ្ងៃនោះ ពួកគេនឹង​មាន​ឮ​សន្ធឹក​ដូច​ស្នូរ​សមុទ្រគ្រហឹម។ បើអ្នកណាមើល​ទៅកាន់ទឹកដីនោះ អ្នកនោះ​នឹងឃើញ​ភាព​ងងឹតនិង​ការ​ឈឺ​ចាប់ ហើយ​នឹង​មាន​ពពក​យ៉ាង​ក្រាស់​មក​បាំង​ពន្លឺ​ថ្ងៃ ឲ្យ​ប្រែ​ទៅ​ជា​ងងឹត​ដែរ។
\s5
\c 6
\cl ជំពូក ៦
\p
\v 1 នៅ​ឆ្នាំ​ដែល​ព្រះ‌បាទ​អ៊ូសៀស​សោយ​ទិវង្គត ខ្ញុំ​បាន​ឃើញ​ព្រះ‌អម្ចាស់​គង់​លើ​បល្ល័ង្ក​ដ៏​ខ្ពស់​បំផុត ហើយ​បាន​តម្កើង​ឡើង ចំណែករំយោល​ព្រះ‌ពស្ត្រ​សាយ​​ពេញ​ក្នុង​ព្រះ‌វិហារ។
\v 2 នៅ​ពី​លើ​ព្រះអង្គ មាន​ពពួក​សេរភីម ហើយសេរភីម​នីមួយៗ​មាន​ស្លាប​ប្រាំ​មួយ គឺ​ស្លាប​ពីរ​សម្រាប់​បាំង​មុខ ស្លាប​ពីរ​សម្រាប់​បាំង​ជើង និង​ស្លាប​ពីរ​ទៀត​សម្រាប់​ហើរ។
\s5
\v 3 ម្នាក់ៗបាន​បន្លឺ​សំឡេង​ឆ្លើយ​ឆ្លង​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «ដ៏វិសុទ្ធ ​ដ៏វិសុទ្ធ ​ដ៏វិសុទ្ធ គឺ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល! ផែនដី​ទាំង​មូល​ពោរ‌ពេញ​ទៅ​ដោយ​សិរី‌រុងរឿង​របស់​ព្រះអង្គ»។
\s5
\v 4 គ្រឹះច្រកចូលរបស់ទ្វារ ត្រូវបានរំជួយដោយសម្លេងស្រែករបស់ពួកគេ ហើយមាន​ផ្សែង​ហុយ​ពេញ​ពីព្រះ‌ដំណាក់មក។
\v 5 ក្រោយមកខ្ញុំ​ពោល​ថា៖ «វរ​ហើយ​ខ្ញុំ! ដ្បិតខ្ញុំ​ត្រូវ​វិនាស​ដោយសារ​ខ្ញុំ​ជា​មនុស្ស​មាន​បបូរ​មាត់​មិន​ស្អាត ហើយ​ខ្ញុំ​នៅ​កណ្ដាល​បណ្ដា​មនុស្ស​ដែល​មាន​បបូរ​មាត់​មិន​ស្អាត​ដែរ ពី​ព្រោះ​ភ្នែក​ខ្ញុំ​បាន​ឃើញ​ព្រះ‌មហា‌ក្សត្រ ជា​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល!»
\s5
\v 6 ក្រោយមក​ សេរភីម​មួយ​ហើរ​មក​រក​ខ្ញុំ ទាំង​កាន់រងើក​ភ្លើង​ដែលនៅក្នុងដៃរបស់ខ្ញុំ ហើយក៏នាំជាមួយអណ្តាតមកដាក់អាសនៈ​មក​ជា​មួយ​ផង​​​​​​​​​​​​​​​​​​​​​​​​
\v 7 ព្រះអ្នកមក​ប៉ះ​នឹង​មាត់​ខ្ញុំ ដោយ​ពោល​ថា៖ «ចូលមើល៍ ​នេះ​បាន​ប៉ះ​នឹង​បបូរ​មាត់​អ្នក​ហើយ អំពើ​ទុច្ចរិត​របស់​អ្នក​បាន​ដក​ចេញ ហើយ​អំពើ​បាប​របស់​អ្នក​បាន​អត់​ទោស​ឲ្យ​ដែរ»
\s5
\v 8 ខ្ញុំបាន​ឮ​ព្រះ‌សូរសៀង​របស់​ព្រះ‌អម្ចាស់​ដែល​មាន​ព្រះ‌បន្ទូល​ថា៖ «តើ​យើង​នឹង​ចាត់​អ្នក​ណា​ឲ្យ​ទៅ តើ​នរណានិងទៅជំនួសយើង?» បន្ទាប់មកខ្ញុំឆ្លើយថា​ «ខ្ញុំនៅទីនេះហើយ សូមប្រើខ្ញុំចុះ»
\v 9 ព្រះជាម្ចាស់ឆ្លើយ​ថា៖ «ព្រះអង្គថ្លែងដូច្នេះ ​ស្រាប់​ហើយ! សូម​ប្រាប់ពួកគេ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «ចូរ​ទៅ​ប្រាប់​ជន​ជាតិ​នេះ​ថា អ្នក​រាល់​គ្នា​ស្តាប់ តែ​ឥត​យល់ ហើយ​មើល តែ​ឥត​ដឹង​ឡើយ។
\s5
\v 10 បានធ្វើ​ឲ្យ​ចិត្ត​របស់​មនុស្សទាំងនេះ​ទៅ​ជា​មិនរស់រវើក ហើយ​ឲ្យ​ត្រចៀក​គេ​ធ្ងន់ ហើយ​ភ្នែករបស់ពួក​គេមើលមិនឃើញ។ ដូច្នេះហើយ គេអាច​មើល​ឃើញដោយភ្នែក និង​ស្ដាប់​ឮដោយត្រចៀក ហើយបានយល់ដោយ​ចិត្ត​របស់គេ នោះគេនឹងបែរហើយបានការព្យាបាល»។
\s5
\v 11 ដ្បិតខ្ញុំ​ទូល​ថា «ព្រះ‌អម្ចាស់​អើយ តើដល់ពេលណាទៅ?» ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តប​ថា «គឺ​​ដល់​ពេល​ទី​ក្រុង​ទាំង​អស់ ត្រូវ​វិនាសអស់ គ្មាន​អ្នក​ណារស់​នៅ​ទៀត ហើយ​ផ្ទះ​ទាំង​អស់ គ្មាន​មនុស្ស​ ហើយទឹកដីទាំងមូល បាន​ទៅ​ជា​ទី​ស្ងាត់​ឈឹង​ដោយការខ្ជះខ្ជាយ។
\v 12 ដល់ពេលព្រះ‌អម្ចាស់​នឹង​បណ្ដេញ​មនុស្ស‌ចេញ​​ទី​ឆ្ងាយ ហើយស្ងៀមស្ងាត់ នៅ​កណ្ដាល​ទឹកដី។
\s5
\v 13 ទោះ​បើនៅ​សល់តែដប់ភាគរយ នៃ​ប្រជា‌ជន​​ដែលនៅក្នុងក្រុងនេះ ក៏​ពួក​គេ​នឹង​តែត្រូវបំផ្លាញ ​ដូច​ជា​ដើម​ឈើ‌ទាល និង​ដើម​ម៉ៃសាក់ ដែល​​គេ​កាប់​រំលំ​ហើយនៅសល់តែគល់ គឺ​ពូជ‌​បរិសុទ្ធ​នៃ​គល់​ឈើ​នោះ​»។
\s5
\c 7
\cl ជំពូក ៧
\p
\v 1 នៅ​គ្រា​ដែល​ព្រះ‌បាទ​អេហាស ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូថាម ដែល​ត្រូវ​ជា​បុត្រ​របស់​ព្រះ‌បាទ​អ៊ូសៀស គ្រង​រាជ្យ​នៅ​ស្រុក​យូដា ហើយ​រេស៊ីន ជា​ស្តេច​ស្រុក​អារ៉ាម ហើយ​ពេកា ជា​បុត្រ​រេម៉ាលា ស្តេច​ស្រុក​អីុស្រា‌អែល បាន​លើក​ទ័ព​ឡើងទៅ​ច្បាំង​នឹង​ក្រុង​យេរូ‌សាឡិម ប៉ុន្តែ ពួកគេមិន​អាច​វាយ​ចូល​បាន​ឡើយ។
\v 2 មាន​ដំណឹង​មក​ដល់​ពួក​វង្ស​ដាវីឌ​ថា ជនជាតិ​អារ៉ាមបាន​ចូល​ដៃ​នឹង​ពួក​អេប្រាអិម​។ ព្រះទ័យនៃ​ព្រះ‌បាទ​អេហាស និង​ប្រជា‌រាស្ត្រ​ត្រូវញ័រ​រន្ធត់ ដូច​ព្រៃ​ឈើ​ត្រូវ​ខ្យល់​បក់​បោក។
\s5
\v 3 គ្រាដែល ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​​អេសាយ​ «ចូរចេញទៅក្រៅ​ជាមួយ ​ស្អា យ៉ាស៊ូប ​ទៅ​ជួប​អេហាស​នៅ​ចុង​ប្រឡាយ​ទឹក ត្រង់​ស្រះ​ខាង​លើ តាម​ផ្លូវ​ទៅ​ចម្ការ​​របស់​អ្នក​ជ្រលក់​ល័ក្ខ។
\v 4 ហើយប្រាប់គាត់​ថា ចូរ​ប្រយ័ត្នខ្លួន ហើយ​រក្សាចិត្តឲ្យបានស្រួល កុំឲ្យភ័យខ្លាចអ្វីឡើយ ដោយ​ព្រោះ​កន្ទុយ​ឧស​ទាំង​ពីរ​ដែល​ហុយ​ផ្សែង​នោះ​ឡើយ គឺ​ដោយ​ព្រោះ​សេចក្ដី​កំហឹង​ដ៏​សហ័ស​របស់​រេស៊ីន និង​ជនជាតិ​អារ៉ាម ហើយ​របស់​កូន​រេម៉ាលា​ផងដែរ។
\s5
\v 5 ជនជាតិអារ៉ាម និង​ពួក​អេប្រាអិម ហើយ​កូន​រេម៉ាលា​បាន​ផែនការ​អាក្រក់ទាស់​និង​អ្នក ពួកគេនិយាយ​ថា
\v 6 «ចូរយើង​លើក​គ្នា​ទៅ​ច្បាំង​នឹង​ស្រុក​យូដា ហើយយើង​បំភ័យ​គេ​ឲ្យ​តក់‌ស្លុត ហើយ​វាយ​លុក​ស្រុក​គេ ហើយយើង​នឹងតាំងកូន​របស់​តាប‌បៀល ឲ្យធ្វើជាស្តេចនៅទីនោះ»។
\s5
\v 7 ព្រះ‌អម្ចាស់​ដ៏ជាព្រះមាន​ព្រះ‌បន្ទូល​ថា៖ «វាមិនអាចទៅរួចទេ ហើយ វាក៏​មិនកើត​ឡើង​ដែរ
\v 8 ដ្បិត​អ្នកដឹកនាំរបស់អារ៉ាម គឺ​ក្រុង​ដាម៉ាស ហើយ​អ្នកដឹកនាំ​របស់​ក្រុង​ដាម៉ាស គឺ​រេស៊ីន​។ ក្នុង​រវាង​ហុក‌សិប​ប្រាំ​ឆ្នាំ​ទៀត អេប្រាអ៊ីម​នឹង​ត្រូវ​វិនាស​សូន្យ ហើយគ្មានទីជម្រកនិងមនុស្សរស់នៅទៀតដែរ។
\v 9 ពួកអ្នកដឹកនាំ​របស់​ពួក​អេប្រាអ៊ីម គឺ​ក្រុង​សាម៉ារី ហើយ​អ្នកដឹកនាំរបស់​ក្រុង​សាម៉ារី គឺ​ជា​កូន​រេម៉ាលា​។ ប្រសិន‌បើ​អ្នក​មិន​រក្សា​ជឿ​ទេ អ្នកប្រាកដ​ជា​​មិនមាន​ក្តីសុខសាន្តបានឡើយ»។
\s5
\v 10 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ម្តងទៀតទៅកាន់អេហាស​
\v 11 «សូមការបង្ហាញពីព្រះជាម្ចាស់ដែលជាព្រះជាម្ចាស់ ឲ្យដឹងពីជំរៅឬពីកំពស់ផងដែរ»។
\v 12 ប៉ុន្តែ អេហាស​តប​ថា៖ «យើងនឹង​មិន​សូម​ ហើយ​មិន​​ល្បង‌ល​ព្រះ‌អម្ចាស់ដែរ»។
\s5
\v 13 ហើយព្យាការី​អេសាយ​តប​ថា «ចូរស្តាប់! ​ពូជពង្ស​របស់​ព្រះ‌បាទ​ដាវីឌអើយ។ តើមិនគ្រប់គ្រាន់ទេឬអីដែលអ្នកបានល្បងលពីការអត់ធ្មត់របស់មនុស្សនោះ? ត្រូវល្បងលការអត់ធ្មត់នៃព្រះជាម្ចាស់ផងដែរឬ?
\v 14 ដូច្នេះហើយ ព្រះ‌អម្ចាស់​ផ្ទាល់​នឹង​ប្រទាន​ទី​សម្គាល់​មកដល់មនុស្ស មើល៍! នាង​ព្រហ្ម‌ចារីនឹង​មាន​គភ៌​ប្រសូត​បាន​បុត្រា​មួយ ហើយ​នឹង​ឲ្យ​ព្រះ‌នាម​ថា អេម៉ា‌ញូអែល។
\v 15 បុត្រ​នោះ​នឹង​សោយ​តែ​ទឹក​ដោះ និង​ទឹក​ឃ្មុំ រហូត​ដល់​ពេល​ចេះបដិសេធ​អ្វីៗ​ដែល​អាក្រក់ ហើយ​ជ្រើស​យក​អ្វីៗ​ដែល​ល្អដែរ។
\s5
\v 16 ដ្បិត​មុន​ពេលដែល​បុត្រ​នោះ​ចេះ​បដិសេធ​របស់​អាក្រក់ ហើយ​រើស​យក​របស់​ល្អ នោះ​ទឹកដី​របស់​ស្តេច​ទាំង​ពីរ ដែល​អ្នក​ខ្ពើម​នោះ នឹង​ត្រូវ​ស្ងៀម​ស្ងាត់​។
\v 17 ព្រះ‌អម្ចាស់​​ ​​នឹង​នាំ​​អ្នក ឲ្យលើ​ប្រជា‌ជនរបស់អ្នក ហើយ​លើ​ពួក​វង្ស​របស់​ឪពុក​អ្នក ថ្ងៃនោះសូម្បីតែពួកអេប្រាអ៊ីម ក៏ដកចេញពីទឹកដីយូដាដែល គេនឹងនាំស្តេចនៃអាស្ស៊ីរី​ មកចំពោះអ្នក»។
\s5
\v 18 នៅ​វេលា​នោះ ព្រះ‌អម្ចាស់​នឹង​ហៅ​ហ្វូង​រុយ ដែល​នៅ​ទី​ឆ្ងាយ​បំផុត ​នៃ​ទន្លេ​ស្រុក​អេស៊ីប ហើយហ្វូង​ឃ្មុំ​នៅ​ស្រុក​អាស្ស៊ីរី​
\v 19 ពួក​វា​នឹង​នាំ​គ្នា​មក​ទំ​នៅ​ទីកន្លែង​ដែល​គេបោះបង់ចោល នៅ​ក្នុង​ក្រហែង​ថ្ម នៅ​លើ​គ្រប់​ទាំង​របង​បន្លា ហើយ​នៅ​អស់​ទាំង​វាល​ស្មៅ​ផង។
\s5
\v 20 នៅ​គ្រា​នោះ ព្រះ‌អម្ចាស់​នឹង​កោរ​សក់​ក្បាល និង​រោម​ជើង​ផង នៅក្បែ​ទន្លេអីប្រាទី ដល់ស្ដេច​ស្រុក​អាស្ស៊ីរី កោរ​សក់ ហើយនិងកោរ​រោម​ជើង និង​កោរ​ពុក​ចង្កា​ផងដែរ ។
\v 21 នៅថ្ងៃ​នោះ មនុស្ស​ម្នាក់​នឹង​ចិញ្ចឹម​គោ​ស្ទាវ និង​ចៀម​ពីរផង
\v 22 ហើយ​ដោយ​ព្រោះ​សត្វ​ទាំង​នោះ​មាន​ទឹក​ដោះ​ជា​បរិបូរណ៌ បាន​ជាពួកគេ ​នឹង​បរិ‌ភោគ​ខ្លាញ់​ទឹក​ដោះ ដ្បិត​ពួក​អ្នក​ដែល​រស់នៅ​ក្នុង​ទឹកដីនោះពួក​គេ នឹង​យកខ្លាញ់​ទឹក​ដោះ និង​ទឹក​ឃ្មុំ​មកបរិ‌ភោគ​គ្រប់​គ្នា។
\s5
\v 23 ហើយ​នៅ​គ្រា​នោះ គ្រប់​ទី​កន្លែង​ដែល​មានដើម​ចម្ការ​ទំពាំង‌បាយ‌ជូរ ​ចំនួន​មួយ​ពាន់​ដើម គឺមាន​តម្លៃ​ជា​ប្រាក់​មួយ​ពាន់​រៀលដែរ ហើយគ្មានអ្វីផ្សេងទៀតឡើយក្រៅពី​អញ្ចាញនិង​បន្លា​។
\v 24 មនុស្សនឹង​ចូល​ទៅ​​ទី​នោះ ដើម្បីបបាញ់និង​ធ្នូ​ ដ្បិត​ទឹកដី​នោះ​បាន​ដុះ​អញ្ចាញនិង​បន្លា
\v 25 ពួកគេនៅឲ្យឆ្ងាយពី​ទី​ទួល​ដែល​ពី​ដើម​មាន​គេ​កាប់​គាស់​ដោយចបកាប់ ព្រោះខ្លាច​អញ្ចាញ និង​បន្លា តែជាកន្លែង​សម្រាប់​​​ហ្វូង​គោ ហើយ​និង​ហ្វូង​ចៀមទេ។
\s5
\c 8
\cl ជំពូក ៨
\p
\v 1 ព្រះអម្ចាស់មានបន្ទូលមកកាន់ខ្ញុំថា «ចូរ​យក​ក្តារ​ឈ្នួន​មួយ​ធំ ហើយ​សរសេរ​​ថា «រឹប​អូស​ជា​ប្រញាប់ ប្រមូល​ជយ‌ភណ្ឌ​ឲ្យ​លឿន»។
\v 2 យើង​នឹង​យក​ស្មរ​បន្ទាល់​ស្មោះ‌ត្រង់សម្រាប់យើង គឺ​អ៊ូរីជា​បូជាចារ្យ និង​សាការី ជា​កូន​បេរេគា»។
\s5
\v 3 ខ្ញុំ​បានរួមរស់ជាមួយព្យាការី​ស្រី ដែលជា​ប្រពន្ធ​ខ្ញុំ ហើយ​នាង​មាន​ទម្ងន់​បង្កើត​បាន​កូន​ប្រុស​មួយ។ គ្រានោះ​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «ត្រូវ​ដាក់​ឈ្មោះ​ឲ្យ​គាត់​​ថា ម៉ាហ៊េ សាឡាល ហាសបាស។
\v 4 ដ្បិត​មុន​ពេល​ដែល​កូន​នេះ​ចេះ​ហៅ «ពុកហើយម៉ែ» ​ទ្រព្យ​សម្បត្តិ​របស់​ក្រុង​ដាម៉ាស ហើយ​នឹង​​សាម៉ារី នឹងត្រូវប្រមូលនាំ​យកទៅដោយស្ដេច​​អាស្ស៊ីរី»។
\s5
\v 5 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំម្តង​ទៀត​ថា៖
\v 6 «ដោយ​ព្រោះ​មនុស្សទាំងនេះ បានបដិសេធ​ទឹក​ស៊ីឡោម ដែល​ហូរ​ចុះមក ហើយ​រីក‌រាយ​ចំពោះ​រេស៊ីន និង​កូន​របស់​រេម៉ាលា​វិញ។
\v 7 ដូច្នេះហើយ ព្រះ‌អម្ចាស់​នឹង​ធ្វើ​ឲ្យ​ទឹក​ទន្លេ​ដ៏​ធំ ហូរ​យ៉ាង​ខ្លាំងចុះមក លើស្តេចអាស្ស៊ីរីហើយនិងសិរីរុងរឿងរបស់ស្តេចផងដែរ។ ទឹកទន្លេនោះនឹងជន់លិចច្រាំងហើយបំផ្លាញពួកគេ។
\s5
\v 8 ទន្លេ​នេះ​នឹង​ហូរ​សាយ​ចូល​ទៅ​ក្នុង​ទឹកដី​យូដា​ផងដែរ ហើយទឹកជន់ឡើង​ រហូតដល់លិចដល់ករបស់អ្នក។ ទឹកនេះនឹងហូរលិចទឹកដីព្រះអង្គទាំងមូលហើយ ឱព្រះអង្គ​អេម៉ា‌ញូ​អែល»។​
\s5
\v 9 ប្រជា‌ជន​ទាំង‌ឡាយ​អើយ ​អ្នក​​នឹង​ត្រូវ​ខ្ជះខ្ជាយទៅ។ ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់ អស់អ្នក​ដែល​ស្ថិត​នៅ​ទី​ដាច់​ស្រយាល ចូរអ្នក​រាល់​គ្នា​រៀបចំ​ខ្លួន​ដើម្បីធ្វើ​សឹក តែ​អ្នក​រាល់​គ្នា​មុខ​ជា​ត្រូវ​វិនាស​សូន្យ​ដែរ ​ហើយ ដៃរបស់អ្នក​និងត្រូវបាក់ជាចំណែកផងដែរ។
\v 10 ពេល​អ្នករៀបផែន‌ការ តែ​ផែន‌ការ​ទាំង​នោះ​មិនបានសម្រេចទេ អ្នក​រាល់​គ្នា​ចាត់​វិធាន‌ការ តែ​វិធាន‌ការ​នោះ​ក៏មិន​អាច​សម្រេច​ដែរ ដ្បិត​ព្រះ‌ជាម្ចាស់​គង់​នៅ​ជា​មួយ​យើង។
\s5
\v 11 ​ព្រះ‌អម្ចាស់​មានព្រះបន្ទូលមកកាន់​ខ្ញុំ ព្រះជាម្ចាស់ដាក់ព្រះហស្តនៃព្រះអង្គលើរូបខ្ញុំ ហើយហាម​ខ្ញុំ​មិន​ឲ្យ​ដើរ​តាម​ផ្លូវរបស់មនុស្សទាំង​នេះ​។
\v 12 កុំឲ្យមានគិតអ្វីដើម្បីក្បត់និងរួមជាមួយពួកមនុស្សក្បត់ទាំងនោះឡើយ ក៏មិនត្រូវខ្លាចអ្វីដែលពួកគេខ្លាចនោះដែរ ហើយមិនត្រូវ​ខ្លាច​ញ‌ញើតឡើយ។
\v 13 គឺព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​ប៉ុណ្ណោះ ដែល​ជា​ព្រះ​ដ៏វិសុទ្ធ ព្រះអង្គដែលអ្នកត្រូវ​ស្ញែង​ខ្លាច ហើយព្រះអង្គដែលអ្នកគួរភ័យខ្លាច។
\s5
\v 14 ព្រះអង្គ​ផ្ទាល់​នឹង​ធ្វើ​ជា​ទីសក្ការៈ តែ​ព្រះអង្គ​ជា​ថ្ម​ដែល​នាំ​ឲ្យ ជនជាតិអុីស្រា‌អែល​ទាំង​ពីរ​នគរ​ប៉ះ​ទង្គិច ជា​សិលា​ដែល​នាំ​ឲ្យ​គេ​ជំពប់​ដួល ហើយ​ក៏​ជា​ជង់ និង​ជា​អន្ទាក់ ដល់​ក្រុង​យេរូ‌សាឡិម​ដែរ។
\v 15 មនុស្ស​ជា​ច្រើន​ជំពប់​ជើង​នឹង​ថ្ម​នេះ ហើយ​ដួល​បាក់​បែក​ហើយពួក​គេ​នឹង​ជាប់​អន្ទាក់ ហើយ​ត្រូវ​ព្រាន​ចាប់​យក​ទៅ។
\s5
\v 16 ចូរចងក្រងសេចក្ដីទាំងនេះទុក ព្រមទាំង​បិទ​ត្រា​បញ្ញត្តិ​ច្បាប់ ហើយរក្សា​ទុក​ក្នុង​ចំណោម​សាវ័ក​របស់​ខ្ញុំចុុះ
\v 17 ខ្ញុំ​នឹង​ទន្ទឹង​ចាំ​ព្រះ‌អម្ចាស់ ដែល​បាន​លាក់​ព្រះ‌ភ័ក្ត្រ​នឹង​កូន​ចៅ​របស់​លោក​យ៉ាកុប ខ្ញុំនឹងរងចាំទ្រង់
\v 18 មើល! ខ្ញុំនឹងកូនចៅដែលព្រះជាម្ចាស់បានប្រទានមកនៅស្រុក​​អុីស្រា‌អែលនិងរួម​គ្នា​ធ្វើ​ជា ​ទី​សម្គាល់ ដល់ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ដែល​គង់​នៅ​លើ​ភ្នំ​ស៊ីយ៉ូន។
\s5
\v 19 ពួកគេនឹងនិយាយទៅកាន់អ្នកថា «សូមពិគ្រោះជាមួយគ្រូខាបនិងគ្រូមន្តអាគម» អ្នកដែលស្រែកច្រៀងនិងមួលបង្កាច់។ តើមិនគួរ​ឲ្យ​បណ្ដា‌ជន​ស្វែង​រក​ព្រះ​ជាម្ចាស់ទេឬ? តើ​នឹង​រក​ចំពោះ​រូប​ខ្មោច​ជា​ប្រយោជន៍​ដល់​មនុស្ស​រស់​ធ្វើ​អ្វី?
\v 20 ចូលទៅមើល​បទបញ្ញត្តិ និងទីបន្ទាល់ចុះ! ប្រសិនបើគេមិនពោលពាក្យដែលមិនស្របតាមព្រះបន្ទូលនោះទេ នោះពួកគេនិងមិនមានពន្លឺរះនៅក្នុងខ្លួនពួកគេនោះទេ។
\s5
\v 21 ពួកគេនឹងឆ្លងកាត់ទឹកដីនេះទាំងកាន់ទុក្ខនិងស្រេកឃ្លានយ៉ាងខ្លាំង នៅពេលដែលពួកគេឃ្លានពួកគេនឹងខឹងហើយដាក់បណ្តាសាស្តេចនិងព្រះរបស់ពួកគេនៅពេលពួកគេងើយមុខទៅលើ។
\v 22 ពួកគេក្រឡេកមើលផែនដីដែលពោពេញដោយទុក្ខព្រួយភាពងងឹតនិងភាពអាប់អួរ ពួកគេនឹងត្រូវបណ្ដេញទៅក្នុងទឹកដីនៃសេចក្ដីងងឹត។
\s5
\c 9
\cl ជំពូក ៩
\p
\v 1 ភាពអាប់អួនឹងត្រូវបានបណ្ដេញចេញពីទឹកដីដែលរងទុក្ខវេទនានេះ កាល​ពី​ដើម ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ទឹកដីសាប់‌យូឡូន និង​ស្រុក​ណែប‌ថា‌លី​ត្រូវ​គេ​មើល‌ងាយ តែ​ទៅ​អនាគត ព្រះអង្គ​នឹង​ប្រទាន​ឲ្យ ស្រុក​នៅ​តាម​ឆ្នេរ​សមុទ្រ ស្រុក​នៅ​ខាង​កើត​ទន្លេ​យ័រដាន់ និង​ស្រុក​កាលី‌ឡេ​ដែល​មានសាសន៍​ដទៃ រស់​នៅ​បាន​រុងរឿង​ឡើង។
\v 2 ប្រជាជនដែលដើរក្នុងសេចក្ដីងងឹត​​ និងបានឃើញពន្លឺដែលភ្លឺចិញ្ចាញចិញ្ចែង អស់អ្នកដែលបានរស់នៅក្នុងទឹកដីស្រមោលនៃសេចក្ដីស្លាប់ ក៏និងមានពន្លឺភ្លឺមកលើពួកគេ។​
\s5
\v 3 ព្រះអង្គ​បានធ្វើឲ្យ​ប្រជា‌ជាតិ​នេះ​បាន​ចម្រើន​ឡើង ព្រម​ទាំង​​មាន​អំណរផង។ ពួកគេ​មាន​អំណរ​នៅ​ចំពោះ​ព្រះ‌អង្គ ដូច​ជា​អំណរ ក្នុង​រដូវ​ចម្រូត ហើយ​ដូច​ជា​អំណរ​នៃ​មនុស្ស ដែល​កំពុង​តែ​ចែក​របឹប​គ្នា។
\s5
\v 4 ដ្បិត​ព្រះអង្គ​បំបាក់​នឹម ដែល​ខ្មាំង​សត្រូវ​ដាក់​លើ​គេ ហើយ​ឲ្យ​រួច​ពី​ការ​ជិះ‌ជាន់ នោះអ្នកនឹងត្រូវខ្ជះខ្ជាយដូច​ជា​នៅ​គ្រា​នៃ​ពួក​ជនជាតិ​ម៉ាឌាន​ដែរ។
\v 5 ដ្បិតគ្រប់ទាំងស្បែកជើង​របស់​ទាហាន ដែល​តែងតែ​រុក​ទន្ទ្រាន ហើយ​សម្លៀក‌បំពាក់​ប្រឡាក់​ជោក​ដោយ​ឈាម នោះ​នឹង​ត្រូវ​ដុត ហើយជា​ចំណី​ដល់​ភ្លើង។
\s5
\v 6 ដ្បិត​មាន​បុត្រ​មួយ​​កើត​មកសម្រាប់​យើងហើយគ្រប់ទាំងក្បួនច្បាប់នឹងស្ថិតនៅលើស្មារបស់ព្រះអង្គ ហើយ​គេ​នឹង​ហៅ​ព្រះ‌នាម​ព្រះ‌អង្គ​ថា ព្រះ​ដ៏​ជួយ​គំនិត​យ៉ាង​អស្ចារ្យ ព្រះ​ដ៏​មាន​ព្រះ‌ចេស្តាព្រះ‌វបិតា​ដ៏​គង់​នៅ​អស់‌កល្ប និង​ជា​ម្ចាស់​នៃ​សន្តិភាព។
\v 7 ព្រះ‌រាជ‌បុត្រ​នោះ​នឹង​លាត​សន្ធឹង​អំណាច ព្រះអង្គ​នឹង​ធ្វើ​ឲ្យ​រាជ​បល្ល័ង្ក​របស់​ព្រះ‌បាទ ដាវីឌ និង​នគរ​របស់​ព្រះអង្គ មាន​សេចក្ដី​សុខ‌សាន្ត​រហូត​ត​ទៅ ព្រះអង្គ​យក​សេចក្ដី​សុចរិត និង​យុត្តិធម៌មក​ពង្រឹង​នគរ​របស់​ព្រះអង្គ​ឲ្យ​គង់‌វង្ស ចាប់​ពី​ពេល​នេះ រហូត​អស់‌កល្ប​ជា​អង្វែង ត​រៀង​ទៅ។ ដ្បិត​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​នឹងធ្វើការនេះ។
\s5
\v 8 ព្រះបន្ទូលព្រះអម្ចាស់បានទាស់ប្រឆាំងនឹងលោកយ៉ាកុបហើយវាបានធ្លាក់មកលើជនជាតិអីុស្រាអែល។
\v 9 ប្រជាជនទាំងអស់នឹងបានស្គាល់ ទាំងអេប្រាអ៊ីមនិងប្រជាជននៅស្រុកសាម៉ារី ដែលនិយាយដោយអំនួតនិងចិត្តក្រអឺតក្រទម
\v 10 «ជញ្ជាំង​ឥដ្ឋ​បាន​រលំ​ តែ​យើង​នឹង​សង់​ឡើង​ដោយ​ថ្ម​ដាវិញ គេ​បាន​កាប់​រំលំ​សសរ​ធ្វើ​ពី​ដើម​ត្បែង តែ​យើង​នឹង​យក​សសរ​ធ្វើ​ពី​ដើម​ផ្ចឹកមក​ជំនួស​វិញ»។
\s5
\v 11 ដូច្នេះហើយ ព្រះ‌អម្ចាស់​នឹង​នាំ​បច្ចា‌មិត្ត​របស់​ស្ដេច​រេស៊ីន ឲ្យ​មក​វាយ​លុក​ពួក​គេ
\v 12 ​នឹង​ពង្រឹង​កម្លាំង​ខ្មាំង​សត្រូវ​របស់​គេ ជន‌ជាតិ​ស៊ីរី​នៅ​ខាង​កើត ហើយ​ជន‌ជាតិ​ភីលីស្ទីន​នៅខាង​លិច។ ខ្មាំង​សត្រូវ​ត្របាក់​លេប​អុីស្រា‌អែលដោយម៉ាត់។ ក្នុងគ្រប់ការទាំងនេះ ក៏​ព្រះ‌ពិរោធ​នៅ​តែ​ពុំ​ទាន់​ស្ងប់​ដដែល គឺ​ព្រះ‌អម្ចាស់​នៅ​តែ​លាត​ព្រះ‌ហស្ដ ចាំ​វាយ​គេ​ជានិច្ច។
\s5
\v 13 ប៉ុន្តែមនុស្សនឹងមិនងាកមករកព្រះអង្គ ដែលវាយពួកគេទេហើយពួកគេក៏មិនស្វែងរកព្រះអម្ចាស់នៃពិភពទាំងមូលដែរ។
\v 14 ដូច្នេះព្រះអម្ចាស់នឹងកាត់ផ្តាច់ក្បាលនិងកន្ទុយកណ្តាល របស់​ជនជាតិ​អុីស្រា‌អែល​ចេញ ក្នុង​ថ្ងៃ​តែ​មួយ។
\v 15 ពួកអ្នកដឹកនាំនិងពួកអភិជនដែលជាប្រមុខ ហើយព្យាការីដែលបង្រៀនសេចក្តីកុហកគឺជាកន្ទុយ។
\s5
\v 16 អ្នកដែលដឹកនាំប្រជាជននេះឲ្យគេវង្វេង ហើយអ្នកដែលត្រូវបានគេដឹកនាំគឺត្រូវបានលេបត្របាក់។
\v 17 ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់មិន​អាណិតយុវជន​របស់​ពួក​គេ​ឡើយ ព្រះអង្គ​ក៏​មិន​មេត្តា​ក្មេង​កំព្រានិង​ស្ត្រី​មេម៉ាយ​របស់​ពួក​គេ​ដែរ ពួកគេសុទ្ធតែជាមនុស្សមិនគោរពព្រះនិងជាមនុស្សអាក្រក់ ហើយមាត់របស់គេនិយាយពាក្យល្ងីល្ងើ។ ក្នុងការទាំងនេះ ធ្វើឲ្យ​ព្រះ‌ពិរោធ​នៃព្រះអង្គមិនស្ងប់​ដដែល គឺ​ព្រះ‌ហស្ដព្រះអង្គ ចាំ​វាយ​​គេ​ជានិច្ច។
\s5
\v 18 មនុស្សអាក្រក់នឹងដុតដោយភ្លើង ​វាបានឆេះ​គុម្ព​បន្លា និង​គុម្ព​រពាក់ រួច​ហើយ​រាល‌ដាល​ឆេះ​ព្រៃ​របោះធ្វើ​ឲ្យ​មាន​ផ្សែង​ខ្មួល‌ខ្មាញ់​ហុយ​ឡើង​។
\v 19 ដោយសេចក្ដីក្រោធរបស់ព្រះអម្ចាស់នៃពិភពលោកទាំងមូល ទឹក​ដី​របស់​គេ​នឹង​ត្រូវ​ឆាប‌ឆេះហើយ​ប្រជា‌ជន​នឹង​ក្លាយ​ទៅ​ជា​ចំណី​ របស់ភ្លើង។ គ្នាអ្នកណា​ត្រាប្រណីដល់បងប្អូនរបស់ខ្លួនឡើយ។
\s5
\v 20 ពួកគេបានយកអាហារដោយដៃស្តាំ តែគេ​នៅ​តែ​ឃ្លាន គេងាក​ទៅ​សីុអាហារនៅខាង​ឆ្វេង ក៏​នៅ​តែ​មិន​បាន​ឆ្អែត​ដដែល។ រហូតដល់ហែក​សាច់​ឈាម​របស់​ខ្លួន​ឯង​ស៊ីផង។
\v 21 គឺ​ម៉ាណា‌សេ​ស៊ី​សាច់​អេប្រាអ៊ីម ហើយ អេប្រាអ៊ីម​និង​ម៉ាណា‌សេ ហើយ​ពួកគេ​ព្រួត​គ្នា​ស៊ី​សាច់​យូដា។ ក្នុងការទាំងនេះ ក៏​ព្រះ‌ពិរោធ​នៅ​តែ​ពុំ​ទាន់​ស្ងប់​ដដែល គឺ​ព្រះ‌អម្ចាស់​នៅ​តែ​លាត​ព្រះ‌ហស្ដ ចាំ​វាយ​​គេ​ជានិច្ច។
\s5
\c 10
\cl ជំពូក ១០
\p
\v 1 ​វេទនាហើយ អ្នក​ណា​បង្កើត​ច្បាប់​អយុត្តិធម៌ ហើយ​ចេញ​បទ‌បញ្ជា ដើម្បី​ជិះ‌ជាន់​ប្រជា‌ជន។
\v 2 ពួក​គេ​ឃាត់​ជន​ក្រីក្រ​មិន​ឲ្យ​រក​យុត្តិធម៌ ហើយ​បំបិទ​សិទ្ធិ​ដល់អ្នកក្រ ដែលជាប្រជា‌រាស្ត្រ​របស់​យើង ពួក​គេ​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​ពី​ស្ត្រី​មេម៉ាយ ហើយ​ប្លន់​យក​អ្វីៗ​ទាំង​អស់​ពី​ក្មេង​កំព្រា!
\s5
\v 3 តើអ្នកនឹងធ្វើអ្វីនៅថ្ងៃជំនុំជម្រះ ហើយ​នៅពេលដែលមានការបំផ្លាញដែល​នឹង​មក​ពី​ទី​ឆ្ងាយ? តើអ្នករាល់គ្នានឹងរកអ្នកណាជាជំនួយ ហើយតើអ្នករាល់គ្នានឹងទុកទ្រព្យសម្បត្តិអ្នករាល់គ្នានៅទីណា?
\v 4 គ្មានអ្វីនៅសេសសល់ឡើយ ហើយអ្នកនឹងដេកនៅក្នុងចំណោមអ្នកទោសឬធ្លាក់ក្នុងចំណោមអ្នកដែលត្រូវគេសម្លាប់។ ទោះ​បើ​ធ្វើ​ទោស​យ៉ាង​ណា​ក៏​ដោយគង់ ​តែ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គមិន​ទាន់​បែរ​ចេញ​នៅ​ឡើយគឺ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​នៅ​តែ​លូក​មក​ទៀត។
\s5
\v 5 វេទនាហើយ ដល់ជន‌ជាតិ​អាស្ស៊ីរី ដែល​ជា​ដំបង​នៃ​សេចក្ដី​ក្រោធ​របស់​យើងហើយ​រំពាត់​នៅ​ដៃ​គេ គឺ​ជា​សេចក្ដី​គ្នាន់‌ក្នាញ់​របស់​យើង!
\v 6 យើងចាត់គាត់អោយទៅជាតិសាសន៍មួយដែលក្រអឺតក្រទមនិងប្រឆាំងនឹងប្រជាជនដែលខឹងនឹងយើងយ៉ាងខ្លាំង។ យើងបញ្ជាឲ្យគេចាប់យកជយភ័ណ្ឌចាប់យកហើយជាន់ឈ្លីពួកគេដូចភក់នៅតាមផ្លូវ។
\s5
\v 7 ប៉ុន្តែគេមិនបានយល់ទេ គឺ​គេ​មាន​ចិត្ត​គំនិត​ផ្សេងគឺ​មាន​ចិត្ត​ចង់​បំផ្លាញ​វិញ គឺគេចង់បំផ្លាញនិង រំលាយប្រជាជាតិជាច្រើន។
\v 8 ដ្បិត​គេពោល​ថា អ្នកដឹកនាំរបស់​យើង​ទាំងនោះ «តើ​មិន​មែន​ជា​ស្តេច​គ្រប់​គ្នា​ទេ​ឬ?
\v 9 តើក្រុងកាល‌នរមិនដូចដូច​ក្រុង​កើ‌កេ‌មីសទេឬ? តើក្រុង​ហា‌ម៉ាត់ ក្រុង​អើផាឌ ក្រុង​សាម៉ារីមិនដូចអាផាបទេឬ? តើស្រុកសាម៉ារីមិនដូចក្រុងដាម៉ាសទេឬ?
\s5
\v 10 យើងបានយកឈ្នះលើរាជាណាចក្រដែលមានរូបព្រះក្លែងក្លាយគឺរូបបដិមា ហើយធំជាងរូបព្រះនៅក្រុងយេរូសាឡិមនិងនៅទឹកដីសាម៉ារីទៅទៀត។
\v 11 គឺដូចយើង​បានធ្វើ​ដល់​ក្រុង​សាម៉ារី និង​រូប​ព្រះ​របស់​គេដូច​ដែល តើយើង​នឹងមិនធ្វើ​ដល់​ក្រុង​យេរូសាឡិមនិង​រូប​ព្រះ​របស់​គេ​ដែរ​ទេឬ?»
\s5
\v 12 នៅពេលដែលព្រះអម្ចាស់បានសម្រេចកិច្ចការរបស់ព្រះអង្គនៅលើភ្នំស៊ីយ៉ូន ហើយនិងក្រុងយេរូសាឡិម យើង​នឹង​ដាក់​ទោស​ដល់ស្ដេច​អាស្ស៊ីរី ដែល​មាន​ចិត្ត​អួត‌អាង និងមើលទៅមាន​​ឫក​ខ្ពស់
\v 13 ដ្បិត​ស្ដេច​នោះ​មាន​រាជ‌ឱង្ការ​ថា «យើង​ទទួល​ជ័យ‌ជម្នះដោយ‌សារ​កម្លាំង និង​ប្រាជ្ញា​របស់​យើង​ផ្ទាល់។ យើង​បានស្គាល់ការនោះ យើង​បាន​ដកចេញ​ព្រំ‌ដែន​របស់​ប្រជនជាតិទាំងនោះ។ យើងបាន​រឹប​អូស​យក​ទ្រព្យ​សម្បត្តិរបស់​គេ​ទៀត​ផង ហើយដូចដែលយើងទម្លាក់​ស្ដេច​ជា​ច្រើន​ចុះ​ពី​បល្ល័ង្ក។
\s5
\v 14 ដៃរបស់យើងបានរឹបអូសយកទ្រព្យសម្បត្តិរបស់ប្រជាជាតិទាំងឡាយ ហើយដូច​គេ​ប្រមូល​ពង​សត្វពី​សំបុក​ដែល​មេ​វា​បោះ​បង់​ចោល យើង​ក៏​បាន​ប្រមូល​រួប​រួម​លោក​ទាំង​មូល​យ៉ាង​នោះ​ដែរគ្មាន​ណា​មួយ​កម្រើក​ស្លាប ឬ​បើកមាត់ ឬ​ស្រែក​ចេក‌ចាច​ឡើយ»។
\s5
\v 15 ពូថៅតើនឹងអួតខ្លួនប្រឆាំងនឹងអ្នកដែលកាន់វាបាននោះទេ? តើរណានិងលើកតម្កើងខ្លួនវាជាងអ្នកដែលប្រើវាបានឬទេ? ឬ​ដូច​ជា​ដំបង​នឹង​លើក​មនុស្ស​ឡើង ជា​មនុស្ស​ដែល​មិន​មែន​ធ្វើ​ជា​ឈើ​ផង។
\v 16 ហេតុនេះហើយ បានជាព្រះអម្ចាស់ដ៏ជាព្រះនៃពិភពទាំងមូល ចាត់ខ្មាំងសឹកចេញពីចំណោមទាហានដ៏ពូកែៗ របស់ពួកគេ ហើយនៅក្រោមសិរីរុងរឿងរបស់ព្រះអង្គនឹងឆេះដូចភ្លើងផងដែរ។
\s5
\v 17 ពន្លឺរបស់ជនជាតិអុីស្រាអែលនឹងប្រែទៅជាភ្លើងហើយព្រះដ៏វិសុទ្ធរបស់ព្រះអង្គនឹងក្លាយទៅជាអណ្ដាតភ្លើង​នោះ​នឹង​ឆេះ​ឡើង បន្សុស​បន្លា និង​អញ្ចាញ​របស់​គេ​នៅ​ថ្ងៃ​តែ​មួយ។
\v 18 ព្រះអម្ចាស់នឹងបំផ្លាញព្រៃឈើនិងស្រុកដ៏សម្បូណ៌សប្បាយរបស់វាទាំងព្រលឹងទាំងនឹងរូបកាយ​បាន​ដូច​ជា​មនុស្ស​កើត​ជំងឺដែល​នាំ​ឲ្យ​ខ្លួន​រីង‌រៃ​ស្លាប់​ទៅ។
\v 19 សំណល់​ដើម​ឈើដែល​សល់​នៅ​ក្នុង​ព្រៃ​របស់​គេនឹង​បាន​តិច​ណាស់ បាន​ជា​កូន​ក្មេង​នឹង​អាច​កត់​ទុក​បាន។
\s5
\v 20 នៅថ្ងៃនោះកូនចៅអុីស្រាអែលដែលនៅសេសសល់គឺកូនចៅរបស់លោកយ៉ាកុប ដែលបានរត់គេចខ្លួនលែងពឹងផ្អែកលើអ្នកដែលបានវាយឈ្នះពួកគេទៀតហើយ តែពួកគេនឹងពឹងផ្អែកលើព្រះអម្ចាស់ជាព្រះដ៏វិសុទ្ធរបស់ជនជាតិអុីស្រាអែលវិញ។
\v 21 កូនចៅរបស់លោកយ៉ាកុបដែលនៅសល់នឹងវិលត្រឡប់ទៅរកព្រះជាម្ចាស់ដ៏មានឫទ្ធានុភាព។
\s5
\v 22 ដ្បិតអុីស្រា‌អែល​អើយ ទោះ​បី​ប្រជា‌ជន​របស់​អ្នក​មាន​ចំនួន​ច្រើន ដូច​គ្រាប់​ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ​ក្ដីគង់​តែ​នឹង​មាន​តែ​សំណល់​ប៉ុណ្ណោះ​ដែលអាច​មក​វិញ។ ដ្បិត​បាន​សម្រេច​ឲ្យ​មាន​ការ​បំផ្លាញ ដោយ​សេចក្ដី​សុចរិត​ដ៏​លើស‌លន់។
\v 23 ដ្បិតព្រះជាម្ចាស់ដ៏ជាព្រះនៃពិភពលោកទាំងមូល ព្រះ‌អង្គ​នឹង​បង្ហើយ​ការ​បំផ្លាញ​សព្វ​គ្រប់​នៅ​កណ្ដាល​ទឹកដីទាំង​មូល។
\s5
\v 24 ហេតុនេះហើយ ព្រះជាអម្ចាស់ដ៏ជាព្រះនៃពិភពទាំងមូលមានព្រះបន្ទូលថា «ប្រជាជនរបស់យើងដែលរស់នៅស៊ីយ៉ូនមិនត្រូវភ័យខ្លាចនឹងជនជាតិអាសស៊ើរឡើយ។ ទោះ‌បី​គេ​វាយ​អ្នក​ដោយ​រំពាត់ ហើយ​លើក​ដំបង​ទាស់​នឹង​អ្នក ដូច​យ៉ាង​សាសន៍​អេស៊ីប​ក៏​ដោយ។
\v 25 កុំខ្លាចពួកគេឡើយដ្បិតមួយរយៈខ្លីនេះ​នៅ​តែ​បន្តិច​ទៀត សេចក្ដី​គ្នាន់‌ក្នាញ់​នឹង​បាន​សម្រេច គឺ​យើង​នឹង​បំបែរ​កំហឹង​ទៅ​បំផ្លាញ​ពួក​គេ​វិញ»។
\s5
\v 26 ក្រោយមក ព្រះអម្ចាស់នៃពិភពទាំងមូលនឹងវាយឈ្នះពួកគេ ដូចព្រះអង្គបានវាយឈ្នះជនជាតិម៉ាឌាននៅលើផ្ទាំងថ្មអូរែប។ ព្រះជាម្ចាស់នឹងលើកដំបងរបស់ខ្លួនលើសមុទ្រហើយលើកវាឡើង ដូចព្រះអង្គបានធ្វើនៅអេស៊ីប។
\v 27 នៅថ្ងៃនោះ បន្ទុករបស់អ្នកនឹងត្រូវលើកយកចេញពីស្មារបស់អ្នក និងនឹមរបស់អ្នកចេញពីកអ្នក ហើយនឹមរបស់អ្នកនឹងត្រូវបំផ្លាញដោយសារកម្លាំង។
\s5
\v 28 ខ្មាំងសត្រូវបានឡើង​មក​ដល់​អៃយ៉ាត ហើយគេ​បាន​ដើរ​កាត់​ស្រុក​មីករ៉ូន មក​ដាក់​អីវ៉ាន់​របស់​គេ​នៅ​ត្រង់​មីកម៉ាស​។
\v 29 ពួកគេ​បាន​ឆ្លង​មក​ហួស​ផ្លូវ​កាត់​ភ្នំ ហើយ​បាន​ឈប់​ស្នាក់​នៅ​ត្រង់​កេបា ក្រុង​រ៉ាម៉ា​ក៏​ភ័យ‌ញ័រ ហើយ​ពួក​គី‌បៀរជា​ស្រុក​របស់​សូល បាន​រត់​អស់​ហើយ។
\s5
\v 30 សូមស្រែកអោយខ្លាំងៗ កូនស្រីរបស់កាលីម! ចូរ​ត្រង‌ត្រាប់​ស្ដាប់! អ្នក​ស្រុក​អាណា‌ថោត​អើយ អ្នកពិតជាលំបាកណាស់!
\v 31 អ្នក​ស្រុក​ម៉ាដ‌ម៉េណា​​ នឹង​រត់​បែក‌ខ្ញែក​គ្នាអ្នក​ស្រុក​កេប៊ីម​នឹង​នាំ​គ្នា​រត់​រក​កន្លែង​មានសុខសាន្ត។
\v 32 នៅ​ថ្ងៃ​ដដែល​នោះ ខ្មាំង​សត្រូវ​ទៅ​ដល់​ណូប គេ​ប្រើ​កម្លាំង​គំរាម​កំហែង​ភ្នំ​ស៊ីយ៉ូន គឺ​គំរាម​កំហែង​ក្រុង​យេរូ‌សាឡិម។
\s5
\v 33 ចូរមើល៍! ព្រះអម្ចាស់ដ៏ជាព្រះនៃពិភពទាំងមូលនឹងធ្វើអោយមែកឈើធ្លាក់ពីលើភ្នំដ៏គួរអោយស្ញែងខ្លាច។ ដើមឈើខ្ពស់ ៗ នឹងត្រូវគេកាប់ហើយដើមឈើខ្ពស់ៗ នឹងត្រូវរលំ។
\v 34 ព្រះអង្គ​នឹង​កាប់​រំលំ​ព្រៃ​របោះ ហើយ​ដើម​ឈើ​ធំៗ​ដ៏​មាន​តម្លៃ​នៅ​ស្រុក​លីបង់នឹង​ត្រូវ​រលំ​ដែរ។
\s5
\c 11
\cl ជំពូក ១១
\p
\v 1 ពន្លកនឹងដុះចេញពីគល់របស់លោកអុីសាយ ហើយមែកមួយដែលដុះចេញពីឫសរបស់វានឹងបង្កើតផល។
\v 2 ព្រះវិញ្ញាណរបស់ព្រះអម្ចាស់នឹងសណ្ឋិតលើគាត់ គឺព្រះវិញ្ញាណនៃប្រាជ្ញា ហើយនិងយល់ដឹង ព្រះវិញ្ញាណនៃស្មារតីនិងកម្លាំង ព្រះវិញ្ញាណនៃចំណេះដឹង ហើយកោតខ្លាចនៃព្រះអម្ចាស់។
\s5
\v 3 អំណរ​សប្បាយរបស់បុត្រនោះនឹង ​កោត​ខ្លាច​ព្រះ‌អម្ចាស់ ព្រះ‌បុត្រា​នេះ​មិន​វិនិច្ឆ័យ តាម​អ្វីដែលភ្នៃកមើលឃើញ គឺមិនតាមអ្វីដែលព្រះអង្គស្តាប់ឮនោះទេ។
\v 4 ហើយព្រះអង្គ​នឹង​វិនិច្ឆ័យ​ជន​ក្រីក្រ​ដោយ​យុត្តិធម៌ ដោយ​ទៀង​ត្រង់នៅលើផែនដីនេះ។ ព្រះអង្គ​ប្រើ​ព្រះ‌បន្ទូល​ជា​ដំបង ដើម្បី​ធ្វើ​ទោស​ដល់មនុស្ស​ ហើយ​ពេល​ព្រះអង្គ​ចេញ​បញ្ជា មនុស្ស​អាក្រក់​ត្រូវ​ប្រហារ។
\v 5 ព្រះអង្គ​នឹង​យក​យុត្តិធម៌​ធ្វើ​ជា​ខ្សែ​ក្រវាត់​ចង្កេះ នឹងយក​ព្រះ‌ហឫទ័យ​ស្មោះ​ត្រង់​ធ្វើ​ជា​សង្វារ។
\s5
\v 6 សត្វចចកនឹងរស់នៅជាមួយកូនចៀម ហើយចំណែកខ្លារខិន នឹងដេកជិតកូនពពែ ហើយកូនគោនិង​កូន​សិង្ហ នឹងដើររក​ស៊ី​ចំណី​ជា​មួយ​គ្នា។ ហើយ​មាន​ក្មេង​តូច​ម្នាក់​ឃ្វាលពួក​វា។
\v 7 គោហើយនិងខ្លាឃ្មុំ នឹងដើររកស៊ីជាមួយគ្នាហើយកូនរបស់ពួកវានឹងដេកជាមួយគ្នា។ សត្វតោនឹងស៊ីចំបើងដូចសត្វគោដែរ។
\s5
\v 8 កូនក្មេងនឹងលេងនៅលើរន្ធពស់ ហើយកូនក្មេងដែលផ្តាច់ដោះនឹងដាក់ដៃលើរូងពស់។
\v 9 ពួកគេមិនខាំគ្នាឬ​បំផ្លាញ​គ្នា​នៅ​ភ្នំ​ដ៏វិសុទ្ធ​របស់​យើង​ឡើយ ដ្បិតផែនដីនឹងស្គាល់ដ៏ពោពេញទៅដោយចំណេះដឹងនៃព្រះអម្ចាស់ ដូចជាទឹកដែលបានគ្របលើសមុទ្រ។
\s5
\v 10 នៅ​ថ្ងៃ​នោះ ​តាមរយៈពូជ‌ពង្ស​លោក​អុីសាយ នឹងធ្វើ​ជា​ទង់ សម្រាប់​ប្រជា‌ជន​ទាំង‌ឡាយ។ ប្រជាជាតិផ្សេងៗ​នឹង​ស្វែង​រក​អ្នក​នោះ ​ទី​កន្លែងសម្រាក​របស់គាត់ នឹង​បាន​ជា​ទី​រុងរឿង​ឧត្តម។
\v 11 នៅ​ថ្ងៃនោះ ព្រះ‌អម្ចាស់​នឹង​លូក​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​ទៅ​ម្តង​ទៀត ដើម្បី​ប្រមូល​ពួក​សំណល់​នៃ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ដែល​នៅ​សល់ពីអាស្ស៊ីរី និង​អេស៊ីប ហើយស្រុក​ប៉ាត្រូស ​អេត្យូ‌ពីអេឡាម ស៊ី‌ណើរ ក្រុង​ហា‌ម៉ាត់ និង​កោះ​ទាំង‌ឡាយ​នៃ​សមុទ្រ។
\s5
\v 12 ព្រះអង្គ​នឹង​លើក​ទង់​មួយ ជា​សញ្ញា​ឲ្យ​ប្រជា‌ជាតិ​ទាំង‌ឡាយ​ដឹង​ថា ព្រះអង្គ​នឹង​ប្រមែ‌ប្រមូល​ជន‌ជាតិ​អុីស្រា‌អែល ហើយកុលសម្ព័ន្ធយូដា ដែលបែកខ្ញែកចេញពីទិសទាំងបួននៃផែនដី។
\v 13 ព្រះអង្គនឹងបង្វែរ អេប្រាអ៊ីម​ឈប់​មាន​ចិត្ត​ច្រណែន ហើយ​ខ្មាំង​សត្រូវ​របស់​យូដា ​នឹង​វិនាស​សូន្យ។ អេប្រាអ៊ីម​លែង​ច្រណែន​នឹង​យូដា ហើយយូដា​ក៏​លែង​ប្រឆាំង​នឹង​អេប្រាអ៊ីម​ទៀត​ដែរ។
\s5
\v 14 ផ្ទុយទៅវិញ ពួកគេនឹងវាយលុកនៅលើភ្នំភីលីស្ទីននៅទិសខាងលិច ហើយពួកគេនឹងប្លន់ប្រជាជនរបស់អ្នកនៅទិសខាងកើត។ ពួកគេ​នឹង​លូក​ដៃ​ទៅ​បង្ក្រាប​​អេដុមនឹង​​ម៉ូអាប់ ហើយ​ពួក​កូន​ចៅ​អាំម៉ូន នឹង​ស្តាប់​បង្គាប់​គេ​ដែរ។
\v 15 ព្រះអម្ចាស់នឹងបំផ្លាញឈូងសមុទ្រអេស៊ីបទាំងនោះ។ ដោយមានខ្យល់បក់យ៉ាងខ្លាំង ព្រះអង្គនឹងគ្រវីព្រះហស្តរបស់ទ្រង់លើទន្លេអឺប្រាតហើយនឹងចែកវាទៅជាអូរចំនួនប្រាំពីរ ដូច្នេះវាអាចត្រូវបានឆ្លងកាត់ដោយស្បែកជើង។
\s5
\v 16 នោះ​នឹង​មាន​ផ្លូវធំមួយ​សម្រាប់​ពួក​អ្នកដែលសល់ជីវិត នៃ​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ ដែលបានមកពី​​អាស្ស៊ីរីវិញ ដូច​កាល​ពី​ដើម មាន​ផ្លូវ​មួយ​សម្រាប់ បុព្វបុរស​របស់​គេ​ចេញ​ពី​អេស៊ីប​ដែរ។
\s5
\c 12
\cl ជំពូក ១២
\p
\v 1 នៅថ្ងៃនោះអ្នកនឹងពោលថា «ព្រះអម្ចាស់អើយ! ខ្ញុំអរព្រះគុណព្រះអង្គ។ ទោះបីព្រះអង្គព្រះពិរោធនិងទូលបង្គំ សេចក្ដី​ក្រោធ​នោះ​បាន​បែរ​ចេញ​ទៅ ​ហើយព្រះ‌អង្គ​បាន​កម្សាន្ត​ចិត្ត​ទូល‌បង្គំ​វិញ។
\v 2 មើល៍! ព្រះ‌ជាម្ចាស់ជា​សេចក្ដី​សង្គ្រោះ​របស់​ខ្ញុំ ដែលខ្ញុំ​នឹង​ទុក​ចិត្តដោយមិន​ខ្លាច​ឡើយ ដ្បិត​​ព្រះ‌អម្ចាស់​ជា​កម្លាំង​របស់ខ្ញុំ ​នឹងជា​ចម្រៀងខ្ញុំច្រៀង។ ​ព្រះអង្គ​បាន​សង្គ្រោះ​ខ្ញុំ»។
\s5
\v 3 ដោយសេចក្តីអំណរអ្នកនឹងដងទឹកចេញពីអណ្តូងនៃសេចក្តីសង្គ្រោះ។
\v 4 នៅថ្ងៃនោះ អ្នកនឹងពោលថា «អរព្រះគុណដល់ព្រះអម្ចាស់ ហើយអំពាវនាវរកព្រះនាមព្រះអង្គ នឹងប្រកាសអំពីកិច្ចការរបស់ព្រះអង្គ នៅក្នុងចំណោមប្រជាជនប្រកាសថា ព្រះនាមរបស់ព្រះអង្គត្រូវលើកតម្កើន។
\s5
\v 5 ចូរច្រៀងថ្វាយព្រះអម្ចាស់ ដ្បិតព្រះអង្គបានសំដែងសិរីរុងរឿង សូមឲ្យផែនដីបានដឹងរឿងនេះ។
\v 6 ចូរ​នាំ​គ្នា​បន្លឺ​សំឡេង​ជ័យ‌ឃោស​ដោយ​អំណរ អ្នក​ក្រុង​ស៊ីយ៉ូន​អើយ! ដ្បិត​ព្រះ​ដ៏វិសុទ្ធ​របស់​ជន‌ជាតិ​អុីស្រា‌អែល ដែល​គង់​នៅ​កណ្ដាល​ចំណោម​អ្នក​រាល់​គ្នា ព្រះអង្គអស្ចារ្យណាស់»។
\s5
\c 13
\cl ជំពូក ១៣
\p
\v 1 សេចក្តីប្រកាសអំពីបាប៊ីឡូន ដែលលោកអេសាយជាកូនរបស់លោកអម៉ូសបានទទួល
\v 2 ចូរ​លើក​ទង់​សញ្ញា​មួយ នៅ​លើ​ភ្នំ​មួយ​ដែល​គ្មាន​ដើម​ឈើ ចូរ​នាំ​គ្នា​ស្រែកដាក់ពួកគេ និង​បក់​ដៃ​ហៅ​ពួក​គេផង ទាំង​នោះ​ឲ្យ​ចូល​មក​តាម​ទ្វារ​កិត្តិយស។
\v 3 យើង​បាន​ចេញ​បញ្ជា​ទៅ​កាន់​អ្នកដ៏វិសុទ្ធរបស់យើង ហើយយើង​បាន​ហៅ​ពួក​ខ្លាំង​ពូកែ​របស់​យើង សម្រាប់​នឹង​សម្រេច​សេចក្ដី​ក្រោធ​របស់​យើង គឺ​ជា​ពួក​អ្នក​ដែល​មាន​អំណរចំពោះ​សេចក្ដី​ខ្ពង់‌ខ្ពស់​របស់​យើង។
\s5
\v 4 មាន​ឮ​សូរ​គឹក‌កង​របស់​មនុស្ស​កក‌កុញ​នៅ​លើ​ភ្នំ គឺ​ជា​សំឡេង​របស់​ប្រជា‌ជាតិ​នៃ​រាជា​ណាចក្រ ជា​ច្រើន​ឥត​គណនា​ដែល​មក​ជួប‌ជុំ​គ្នា! ព្រះអម្ចាស់នៃពិភពទាំងមូលកំពុង​តែ​ត្រួត‌ត្រា​មើល​ពល‌ទ័ព​សម្រាប់​ចូល​ច្បាំង។
\v 5 ពួកគេ​ទាំង​នោះ​មក​ពី​ស្រុក​ឆ្ងាយៗគឺ​មក​ពី​ជើង​មេឃ គឺព្រះអម្ចាស់និង​គ្រឿង​អាវុធនៃ​សេចក្ដី​គ្នាន់‌ក្នាញ់​របស់​ព្រះ‌អង្គដើម្បី​នឹង​បំផ្លាញ​ស្រុក​នោះ​ទាំង​មូល។
\s5
\v 6 ចូរស្រែកឡើង ព្រោះថ្ងៃរបស់ព្រះអម្ចាស់ជិតមកដល់ហើយ។ ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុតនឹង​ធ្វើ​ឲ្យ​កើត​មហន្ត‌រាយ។
\v 7 ហេតុ​នេះ​ហើយ​ បាន​ជា​មនុស្ស​គ្រប់ៗ​គ្នា បាក់​ទឹក​ចិត្ត លែង​មាន​សេចក្ដី​ក្លា‌ហាន។
\v 8 ពួកគេនឹងភ័យរន្ធត់ ការឈឺចាប់និងការស្រែកថ្ងូរនឹងរឹបអូសពួកគេដូចជាស្ត្រីមានផ្ទៃពោះ។ ពួកគេមើលមុខគ្នាទៅវិញទៅមកដោយងឿងឆ្ងល់ ហើយ​មុខ​របស់​គេពោរ‌ពេញ​ទៅ​ដោយ​ភាព​អាម៉ាស់។
\s5
\v 9 មើល៍! ថ្ងៃនៃព្រះអម្ចាស់មកដល់ ជាមួយព្រះពិរោធយ៉ាងខ្លាំងនិង​កំហឹង​យ៉ាង​ខ្លាំង ដើម្បី​នឹង​បំផ្លាញ​ទឹកដី​គ្មានសល់ ​នឹង​ធ្វើ​ឲ្យ​មនុស្ស​មាន​បាប​សូន្យ​ចេញ។
\v 10 ផ្កាយនៅលើមេឃនិងក្រុមតារានិករនឹងមិនផ្តល់ពន្លឺដល់ពួកគេទេ។ ព្រះ‌អាទិត្យ​នឹង​បាត់​រស្មី​តាំង​ពី​ពេល​រះ​ឡើងហើយ​ព្រះ‌ច័ន្ទ​ក៏​លែង​ចាំង​ពន្លឺ​ទៀត​ដែរ។
\s5
\v 11 យើងនឹងដាក់ទោសពិភពលោក ព្រោះតែអំពើអាក្រក់និងអំពើទុច្ចរិតរបស់គេ។ យើងនឹងបំបាត់ចោលភាពក្រអឺតក្រទមរបស់មនុស្សអំនួត ហើយ​បង្ក្រាបចិត្ត​ព្រហើន​របស់​មនុស្ស​ឃោរ‌ឃៅ។
\v 12 យើង​នឹង​ធ្វើ​ឲ្យ​មនុស្ស​នៅ​សល់​តិច‌តួច​បំផុត គឺ​ពិបាក​រក​ជាង​​មាស​ទឹក​ដប់ និង​មាស​ដ៏​ល្អ​បំផុត ទៅ​ទៀត។
\s5
\v 13 ដូច្នេះហើយ យើងនឹងធ្វើឲ្យផ្ទៃ​មេឃ​នឹង​កក្រើក​រំពើក ផែនដី​នឹង​រញ្ជួយ​នៅ​លើ​គ្រឹះ​របស់​វា តាមដែល​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ខ្ញាល់​នឹង​មនុស្ស​លោក ដោយ‌សារ​ព្រះ‌ពិរោធ​ដ៏​ខ្លាំង​របស់​ព្រះអង្គ។
\v 14 ប្រៀប​ដូច​សត្វ​ប្រើស​ប្រឹង​រត់​នៅ​មុខ​ព្រាន ឬ​ដូច​ហ្វូង​ចៀម​ដែល​គ្មាន​នរណា​ឃ្វាល ម្នាក់ៗ​វិល​ទៅ​រក​ប្រជា‌ជន​របស់​ខ្លួន ហើយ​រត់​ទៅ​រក​ស្រុក​កំណើត​វិញ ។
\s5
\v 15 អ្នកដែលត្រូវគេរកឃើញនឹងត្រូវគេសម្លាប់ ហើយអ្នកដែលចាប់បាននឹងត្រូវស្លាប់ដោយមុខដាវ។
\v 16 កូនៗរបស់ពួកគេក៏នឹងត្រូវបែកជាបំណែកៗ នៅចំពោះមុខភ្នែករបស់ពួកគេដែរ។ដោយ​ពួកខ្មាំងសត្រូវ ផ្ទះ​របស់​គេក៏​ត្រូវ​ខ្មាំង​រឹប​អូស​យក​ទៅ ហើយ​ប្រពន្ធ​របស់​គេ​ក៏​ត្រូវគេរំលោភ​ដែរ។
\s5
\v 17 មើល៍! យើង​នឹង​ញុះ‌ញង់​សាសន៍​មេឌី​ឲ្យ​ទាស់​នឹង​គេ ជា​ជនជាតិ​ដែល​មិន​ចង់បាន​ប្រាក់ សូម្បី​តែ​មាស​ក៏​មិន​មាន​ចិត្ត រីក‌រាយ​ដែរ។
\v 18 ជន‌ជាតិ​មេឌី​នឹង​បាញ់​ព្រួញ​ប្រហារ​ពួក​យុវជន។ ពួកគេគ្មាន​ចិត្ត​អាណិត​អាសូរ​ទារក​ដែល​ទើប នឹង​កើត ឬ​ក៏​អាណិត​មេត្តា​ក្មេង​តូចៗ​ទេ។
\s5
\v 19 ហើយ​បាប៊ី‌ឡូន ជា​ក្រុង​ដ៏​ថ្កុំ‌ថ្កើង​ជាង​គេ​ ក្នុងរាជា‌ណាចក្រ ដែល​ធ្វើ​ឲ្យ​ជន‌ជាតិ​ខាល់ដេ មាន​មោទន‌ភាព នឹង​ត្រូវ​ព្រះ‌ជាម្ចាស់​រំលាយ ដូច​ក្រុង​សូដុម ហើយ​ក្រុង​កូម៉ូរ៉ា​ដែរ។
\v 20 ក្រុង​នោះ​នឹង​លែង​មានមនុស្ស​រស់​នៅ ក៏លែងមានដំណរមនុស្សទៀតដែរ។ សូម្បី​ពួក​អារ៉ាប់​ ក៏​លែង​បោះ​ជំរំ​នៅ​ទី​នោះ ហើយ​ពួក​គង្វាល​ក៏​មិន​នាំ​ហ្វូង​សត្វរបស់​គេ​ ទៅ​ដេក​នៅ​ទី​នោះ​ទៀតទេ។
\s5
\v 21 ប៉ុន្តែ​សត្វ​ព្រៃ​ទាំងឡាយដែល​នឹង​នាំ​គ្នា​មកនៅទីនោះ។ ផ្ទះ​ពួកគេ​នឹង​មាន​ពេញ​ដោយ​សំឡេង​សត្វ​យំ សត្វ​អូទ្រុស​នឹង​រស់​នៅហើយ​ពពែ​ព្រៃ​នឹង​លោត​កញ្ឆេង​នៅ​ទី​នោះ។
\v 22 ហ្វូង​ឆ្កែ​ព្រៃ​នឹង​លូ​នៅ​តាម​ដំណាក់​របស់​ពួក​គេ ហើយ​ហ្វូង​ស្វា​រស់​នៅ​ក្នុង​វិមាន​លំហែ​កាយ។ ពេល​កំណត់​របស់​ក្រុង​បាប៊ី‌ឡូន​ជិត​មក​ដល់ គ្មាន​ពន្យារ​ឡើយ។
\s5
\c 14
\cl ជំពូក ១៤
\p
\v 1 ព្រះ‌អម្ចាស់​អាណិត‌អាសូរ​ដល់​ពូជ‌ពង្ស​លោក​យ៉ាកុប ព្រះអង្គ​នៅ​តែ​ជ្រើស​រើស ជន‌ជាតិ​អុីស្រា‌អែល​ដដែល ព្រះអង្គ​នឹង​ឲ្យ​គេ​ទៅ​រស់​នៅ​លើ​ទឹក​ដី​របស់​ខ្លួន​វិញ។ ជន​បរទេស​នឹង​មក​ជ្រក​កោន ហើយ​រួម​រស់​ជា​មួយ​កូន​ចៅ​លោក​យ៉ាកុប។
\v 2 ជាតិ​សាសន៍​ផ្សេងៗ​នឹង​ជួយ​ជន‌ជាតិ​អុីស្រា‌អែល ឲ្យ​វិល​ត្រឡប់​ទៅទឹកដីគេ​វិញ។ ហើយ ទឹក​ដី​របស់ព្រះ‌អម្ចាស់ អុីស្រា‌អែល​នឹង​យក​អ្នក​ទាំង​នោះ​ធ្វើ​ជា​អ្នកបម្រើ។ ពួកគេ​នឹង​ចាប់​អស់​អ្នក​ដែល​បាន​ចាប់​ពួក​គេ​ទៅ​ជា​ឈ្លើយ យក​មក​ជា​ឈ្លើយ​វិញ ហើយ​យក​អស់​អ្នក​ដែល​ធ្លាប់​សង្កត់‌សង្កិន​ខ្លួន មកក្រោមខ្លួនដែរ។
\s5
\v 3 នៅថ្ងៃដែលព្រះ‌អម្ចាស់​​ឲ្យ​អ្នក​បាន​សម្រាក ពីការ​ទុក្ខ​វេទនា​ ហើយនិងការបារម្ភ និងការធ្វើការលើសកម្លាំង ដែលគេតម្រូវឲ្យធ្វើនោះ
\v 4 ហើយអ្នក​នឹង​ច្រៀង​ចំអក​ឲ្យ​ស្ដេច​ស្រុក​បាប៊ី‌ឡូន​ដូច​ត​ទៅ៖ «អំពើ​ជិះ‌ជាន់​ បានកន្លង​បាត់​ទៅហើយ អំណាច​ផ្ដាច់​ការ ក៏បានបញ្ចាប់ដែរ!
\s5
\v 5 ព្រះអម្ចាស់បានបំបាក់ដំបងរបស់មនុស្សអាក្រក់និងដំបងរបស់មេដឹកនាំទាំងនោះ។
\v 6 គឺ​មនុស្ស​ដែល​មាន​ចិត្ត​កាច​សាហាវវាយ​ធ្វើ​បាប​ប្រជា‌ជន គ្មានភាពស្រាក‌ស្រាន្ត មនុស្ស​ដែល​មាន​ចិត្ត​កំរោល ហើយ​យក​ប្រជា‌ជាតិ​ទាំង‌ឡាយ​ធ្វើ​ជា​ចំណុះនិង​តាម​ព្យាបាទ​ពួក​គេ​គ្មាន​ត្រា​ប្រណី។
\s5
\v 7 ផែនដីទាំងមូលបានសម្រាកហើយស្ងប់ស្ងាត់ ពួកគេចាប់ផ្តើមអបអរជាមួយនឹងការច្រៀង។
\v 8 សូម្បីតែដើមតាត្រៅក៏រីករាយនឹងអ្នកដែរ ដោយដើមតាត្រៅនៅស្រុកលីបង់ ពួកគេនិយាយថា ចាប់តាំងពីអ្នកបានបន្ទាបខ្លួនគ្មានជាងឈើណាម្នាក់មកកាប់បំផ្លាញយើងទេ។
\v 9 ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​នៅ​ខាង​ក្រោមមាន​សេចក្ដី​រំជួល ​ដោយ​ព្រោះ​ពួក​អ្នក​ធំ​នៅ​ផែនដី​ផងក៏​បាន​ឲ្យ​អស់​ទាំង​ស្តេច ​នៃ​ជនជាតិទាំងឡាយនៅក្រោក​ពី​បល្ល័ង្ក​របស់​ពួកគេ។
\s5
\v 10 ពួកគេទាំងអស់គ្នានឹងនិយាយមកអ្នកថា អ្នកខ្សោយដូចជាពួកយើងហើយ។ អ្នកបានក្លាយដូចជាពួកយើងដែរ។
\v 11 ភាព​ថ្កុំ‌ថ្កើង​របស់​អ្នក​ បាន​ធ្លាក់​ទៅ​ក្នុងស្ថាន​មច្ចុរាជ ដោយ​មាន​សំឡេង​ពិណ​កំដរ​ផង មាន​ដង្កូវ​ក្រាល​ក្រោម​អ្នក និង​មាន​ដង្កូវ​គ្រប​ដណ្តប់​លើអ្នកផង​ដែរ។
\s5
\v 12 ផ្កាយ​​ភ្លឺ​ពេលព្រឹកអើយ ម្ដេច​ក៏​អ្នក​ធ្លាក់​ពី​លើ​មេឃ​មក​! ហេតុអ្វីបានជា​អ្នក​ធ្លាក់​ដល់​ដី​អញ្ចឹង អ្នកហើយដែលធ្លាប់តែបំភ្លឺប្រជាជាតិទាំងឡាយ!
\v 13 អ្នក​តែងតែ​ពោល​ថា៖ «យើង​នឹង​ឡើង​ទៅ​លើ​មេឃ ហើយ​លើក បល្ល័ង្ក​របស់​យើង​ឡើង​ឲ្យ​ខ្ពស់​ជាង​ផ្កាយ របស់​ព្រះ‌ជាម្ចាស់​ទៅ​ទៀត ហើយយើង​នឹង​អង្គុយ​លើ​ភ្នំ​នៅ​ខាង​ជើង​បំផុត ជា​កន្លែង​ដែល​​ជួប‌ជុំ​គ្នា។
\v 14 យើង​នឹង​ឡើង​ទៅ​លើ ខ្ពស់​ជាង​ពពក​ទៅ​ទៀត យើង​នឹង​បាន​ដូច​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត»។
\s5
\v 15 ឥឡូវនេះអ្នកត្រូវបានគេទម្លាក់ចុះទៅស្ថានឃុំព្រលឹងមនុស្សស្លាប់ រហូតដល់ក្នុងរណ្តៅ។
\v 16 អ្នកដែលឃើញអ្នកនឹងក្រឡេកមើលអ្នកយ៉ាងយកចិត្តទុកដាក់។ ពួកគេមុខជាពោលថា៖ «តើអ្នកនេះដែលធ្វើឲ្យផែនដីរញ្ជួយញ័រ ហើយធ្វើឲ្យនរគរង្គើ
\v 17 ជា​អ្នក​ដែល​បាន​ធ្វើ​ឲ្យ​លោកីយទីរហោឋាន ព្រម​ទាំង​បំផ្លាញ​ទី​ក្រុង​ទាំង​នោះ មិន​ដែល​លែង​ពួក​ឈ្លើយឲ្យ​ត្រឡប់​ទៅ​ផ្ទះ​គេ​វិញ​នោះទេ?»
\s5
\v 18 ស្ដេច​របស់​ប្រជា‌ជាតិ​ទាំងឡាយ​សុទ្ធ​តែ​សម្រាក យ៉ាង​រុងរឿង ក្នុង​ផ្នូរ​របស់​ខ្លួន។
\v 19 ប៉ុន្តែ អ្នក​ត្រូវបាន​បោះ​សាក‌សព​ចោល​ឆ្ងាយ​ពី​ផ្នូរ។ ដូច​កូន​ដែល​គេ​រំលូត​ចោល ឬ​ដូច​សាក‌សព​ដែល​គេ​ដើរ​ជាន់។ មាន​សាក‌សព​របស់​អស់​អ្នក​ដែល​គេ សម្លាប់​ដោយ​មុខ​ដាវ​នៅ​គរ​ពី​លើ​អ្នក ហើយ​សាក‌សព​ទាំង​នោះ​ត្រូវ​គេ​ច្រាន​ទម្លាក់ ទៅ​លើ​ថ្ម​នៅ​បាត​រណ្ដៅ។
\v 20 អ្នក​មិនបាន​គប់​នៅ​ក្នុង​ផ្នូរ ព្រោះ​អ្នក​បាន​បំផ្លាញ​ស្រុក​របស់​អ្នក និង​សម្លាប់​ប្រជា‌រាស្ត្រ​របស់​អ្នកផង។ ទៅ​ថ្ងៃ​មុខ គេ​នឹង​លែង​នឹក​នា​ដល់​ឈ្មោះ ពូជ​ដ៏​កំណាច​របស់​អ្នក​ទៀត​ហើយ»។
\s5
\v 21 ចូរ​រៀបចំ​ការសម្លាប់​របស់អ្នក សម្រាប់​កូនៗរបស់​គេ​ចោល​ទៅ ដោយសារអំពើរបស់ដូនតារបស់គេ ដូច្នេះពួក​គេ​ក្រោក​ឡើង​រុក‌រាន​ទន្ទ្រាន​ផែនដី ហើយ​សង់​ក្រុង​ពាស‌ពេញ​លើ​ពិភព​លោក។
\v 22 ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​ក្រោក​ឡើង ប្រឆាំង​នឹង​ជន‌ជាតិ​បាប៊ី‌ឡូន យើង​នឹង​លុប​បំបាត់​ឈ្មោះ​បាប៊ី‌ឡូន ព្រម​ទាំង​ពូជ‌ពង្ស និង​ខ្សែ​ស្រឡាយ​របស់​គេ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។
\v 23 «យើង​នឹង​ធ្វើ​ឲ្យ​ទឹកដី​របស់​គេ​ក្លាយ​ទៅ​ជា​ព្រៃ​រនាម ដែល​មាន​តែ​សត្វ​កាំ‌ប្រមា​រស់​នៅ យើង​នឹង​បោស​ក្រុង​បាប៊ី‌ឡូន ឥត​ទុក​អ្វី​ឲ្យ​នៅ​សល់​ឡើយ» នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។
\s5
\v 24 ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូលរំលឹក​ថា៖ «ពិតណាស់ យើង​បាន​គ្រោង​ទុក​យ៉ាង​ណា យើង​ក៏​នឹង​ប្ដេជ្ញា​ចិត្ត​ធ្វើ​យ៉ាង​នោះ​ដែរ យើង​បាន​សម្រេចការនោះ។
\v 25 យើង​នឹង​កម្ទេច​ពួក​អាស្ស៊ីរី​ក្នុង​ទឹក​ដី​របស់​យើង ​លើ​ភ្នំ​របស់​យើងគឺយើងនឹងជាន់គេនៅក្រោយជើង។ ​នឹម​ដែល​អាស្ស៊ីរី​ដាក់​លើ ប្រជា‌ជន​របស់​យើង​នឹងត្រូវយកចេញ យកបន្ទុកដែល​គេ​ដាក់​លើស្មា​ប្រជា‌ជន​យើង​នោះ​ចេញ​ដែរ»។
\s5
\v 26 នេះគឺជាផែនការដែលត្រូវបានបម្រុងទុកសម្រាប់ផែនដីទាំងមូល ហើយនេះជា​ព្រះ‌ហស្តដែល​បាន​សន្ធឹង​ទៅ​លើប្រជាជាតិ​ទាំង​អស់។
\v 27 ដ្បិតព្រះអម្ចាស់នៃពិភពទាំងមូលបានសំរេចការនេះ តើអ្នកណានឹងបញ្ឈប់ព្រះអង្គបាន? ព្រះហស្តនៃព្រះអង្គបានលើកឡើង តើអ្នកណានឹងបង្វែរវាមកវិញបាន?
\s5
\v 28 ក្នុងឆ្នាំដែលស្តេចអហាសសោយទិវង្គត សេចក្តីប្រកាសចូលមកដល់៖
\v 29 អ្នកភីលីស្ទីនអើយ! កុំ​រីក‌រាយដោយ​ព្រោះ​រំពាត់​ដែល​ធ្លាប់​វាយ​អ្នកបាន​បាក់​ទៅនោះ។​ ដ្បិត​នឹង​មាន​ពស់​វែក​មួយ កើត​ចេញ​ពី​ពូជ​របស់​ពស់​នោះហើយ​ក៏​នឹង​មាន​ពស់អសិរ‌ពិស ​កើត​ចេញពី​ពង​ពស់​វែក​នោះ​ដែរ។
\v 30 កូនដំបូងពីមនុស្សក្រីក្រនឹងឃ្វាលចៀមគេនៅវាលស្មៅរបស់យើង​ ហើយមនុស្ស​ក្រីក្រ​ទៅ​រក​កន្លែង សម្រាក​ដោយសុខ‌សាន្ត។ យើងនឹងសម្លាប់ពូជ‌ពង្ស​របស់​អ្នក​ ហើយយើងនឹងដាក់សេចក្តីនោះដល់ជីវិតរបស់អ្នក។
\s5
\v 31 ទ្វារ​ក្រុង​អើយ ចូរ​សោក​សង្រេង​ទៅ ស្រុក​ភីលី‌ស្ទីន​និងរលាយសូន្យ​។ ដ្បិត​មាន​ផ្សែង​ចេញ​មក​ពី​ទិស​ខាង​ជើង ខ្មាំង​សត្រូវ​លើក​ទ័ព​មក​ទាំង​អស់​គ្នា មិនបាត់​ម្នាក់​ណា​ឡើយ។
\v 32 តើធ្វើដូចម្តេចទើបអាចឆ្លើយទៅអ្នកនាំសាររបស់ប្រជាជាតិនោះ? ហើយព្រះ‌អម្ចាស់​បាន​សង់​ក្រុង​ស៊ីយ៉ូន​ឡើង ហើយ​ជន​ទុគ៌ត​ក្នុង​ចំណោម​ប្រជា‌រាស្ដ្រ​របស់ ព្រះអង្គ​នឹង​ជ្រក​កោន​នៅ​ក្នុង​ក្រុង​នោះ។
\s5
\c 15
\cl ជំពូក ១៥
\p
\v 1 សេចក្ដី​ប្រកាស​ស្ដី​អំពី​ស្រុក​ម៉ូអាប់។ ជាការពិត ក្រុង​អើរ ម៉ូអាប់​មុខ​ជា​ត្រូវ​ហិន‌ហោច និង​វិនាស​សូន្យ​ក្នុង​ពេល​តែ​មួយ​យប់​ទេ ហើយ​ដោយ​ព្រោះ​នៅ​ក្នុង​យប់​មួយ ក្រុង​គាររបស់​ស្រុក​ម៉ូអាប់ត្រូវ​បំផ្លាញ​ខ្ទេច‌ខ្ទី ហើយ​សាប‌សូន្យ​ទៅ​ដែរ។
\v 2 ពួកគេបាន​នាំ​គ្នា​ឡើង​ទៅ​វិហារ​នៅ​ឌីបូន គេ​យំ​សោក​នៅ​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ ជន‌ជាតិ​ម៉ូអាប់​នាំ​គ្នា​សោក​សង្រេង ស្រណោះ​ក្រុង​នេបូ និង​ក្រុង​មេឌី‌បា។ គេ​បាន​កោរ​សក់​ក្បាល​គ្រប់​គ្នា ក៏​កាត់​ពុក​ចង្កា​ទាំង​អស់​គ្នា​ដែរ។
\s5
\v 3 នៅតាមផ្លូវពួកគេស្លៀកបាវ កាន់​ទុក្ខ នៅលើដំបូលផ្ទះរបស់ពួកគេ និងនៅតាមទីធ្លាមនុស្សគ្រប់គ្នាយំសោកដោយទឹកភ្នែក។
\v 4 នៅ​ក្រុង​ហេស‌បូន និង​អេឡា‌លេ ប្រជា‌ជន​ស្រែក​យំ​លាន់​ឮ សំឡេង​របស់​គេ​បាន​ឮ​រហូត​ទៅ​ដល់​ក្រុង​យ៉ាហាស់ ហេតុ​នោះ​បាន​ជាពលទាហានម៉ូអាប់ស្រែករកជំនួយ ពួកគេញាប់ញ័រនៅក្នុងខ្លួនគេ។
\s5
\v 5 ដូងចិត្តខ្ញុំបានអាណិតស្រុក​ម៉ូអាប់ ដ្បិត​មាន​ពួក​គេ​ខ្លះ​រត់ រហូត​ដល់​ក្រុង​សូអារ ក្រុង​អេក្លាត សេលី‌ស្យ៉ា។ ពួកគេ​ដើរ​ទៅ​​យំ​តាម​ផ្លូវ ឡើង​ទៅ​ក្រុងលូគិត គេ​ស្រែក​ប្រកាស​ពី​ការ​បំផ្លាញតាម​ផ្លូវ​ទៅ​​ក្រុង​ហូរ៉ូណែម
\v 6 ​ទឹកដែល​នៅ​នីមរីមបានរីងហើយ ​ស្មៅ​នឹង​ក្រៀម​ស្វិតហើយ​ស្មៅ​ដែលលាស់ខ្ចី​នឹង​រួញ​ទៅ​វិញ អត់​មាន​អ្វី​ខៀវ​ខ្ចី​ឡើយ។
\v 7 ដោយសារការនេះ គេ​នឹង​ប្រមូល​របស់​ទ្រព្យដែល​គេ​មាន ទុកនៅ​ឆ្ងាយ​ហួស​ជ្រោះ​ដើម​ចាក​ទៅ​ទៀត។
\s5
\v 8 សម្រែក​របស់​ប្រជា‌ជន​លាន់​ឮ​ជុំ‌វិញព្រំ‌ដែន​ស្រុក​ម៉ូអាប់​ទាំង​មូល សូរ​ទ្រហោ‌យំ​ក៏​បាន​ឮ​ទៅ​ដល់​ក្រុង​អេក‌ឡែម សូរ​ទ្រហោ‌យំ​នោះ បាន​ឮ​រហូត​ដល់​ក្រុង​បៀរ អេលីម។
\v 9 ដ្បិតទឹក​អូរ​ដែល​ហូរ​កាត់​ភូមិ​ឌីម៉ូនមាន​សុទ្ធ​តែ​ឈាម ហើយ​យើង​នឹង​ធ្វើ​ឲ្យ​ទុក្ខ​វេទនាកើត​មាន​ដល់​ភូមិ​ឌីម៉ូន​នេះ​ថែម​ទៀត គឺ​សត្វ​សិង្ហ​នឹង​មក​ខាំ​ជន‌ជាតិ​ម៉ូអាប់ ដែល​នៅ​សល់​លើ​ទឹក​ដី​របស់​គេ។
\s5
\c 16
\cl ជំពូក ១៦
\p
\v 1 សូម​ផ្ញើ​រចៀម​ពី​ក្រុង​សិលា​តាម​ផ្លូវ​វាល​រហោ‌ស្ថាន យក​ទៅ​ថ្វាយ​ព្រះ‌មហា‌ក្សត្រ​យូដា ដែល​គង់​នៅ​ភ្នំ​ស៊ីយ៉ូន។
\v 2 ដូចជាសត្វបក្សីដែលវង្វេងដូចជាសំបុកដែលខ្ចាត់ខ្ចាយ ដូចស្រីៗនៅស្រុកម៉ូអាប់កំពុងតែនៅមាត់ទន្លេអើ‌ណូន។
\s5
\v 3 «សូម​ជួយផ្តល់ការណែនាំឲ្យ​យើង​ខ្ញុំ សូម​ចាត់​វិធាន‌ការ​ជួយ​យើង​ខ្ញុំ​ផង នៅកណ្តាល​ថ្ងៃ​​នេះ សូម​ធ្វើ​ជា​ម្លប់​ដល់​យើង​ខ្ញុំដូច​នៅ​ពេល​យប់​ដែរ សូមបិតបាំងពួកយើងដែលរត់គេចខ្លួនផង ហើយ​កុំ​ឲ្យ​ក្បត់​ពួក​អ្នក​ដែល​រត់​ភៀសខ្លួនឡើយ។
\v 4 សូម​អនុញ្ញាត​ឲ្យ​ជន​ភៀស​ខ្លួន​សាសន៍​ម៉ូអាប់ អាស្រ័យ​នៅ​ជា‌មួយ​អ្នកផង ​សូមគ្រប​បាំង​គេឲ្យ​រួច​ពី​អ្នក​បំផ្លាញផងដែរ» ដ្បិតទាល់​តែ​ពួកជិៈជាន់​បញ្ចប់ ហើយ​ពួក​គួរភ័យខ្លាចបានវិនាសពីទឹកដីផង។
\s5
\v 5 មាន​បល្ល័ង្ក​មួយ​តាំង​ឡើង ដោយ​សេចក្ដី​សប្បុរស ហើយ​ស្តេច​មួយ​អង្គ​ក្នុង​ពូជ‌ពង្ស​របស់​ដាវីឌ នឹង​គង់​លើ​បល្ល័ង្ក​នោះ។ ស្តេចនឹងវិនិឆ្ច័យដោយស្វែងរកសេចក្តីយុត្តិធម៌ ហើយធ្វើនូវសេចក្តីសុចរិតផង។
\s5
\v 6 យើង​បាន​ឮ​គេ​និយាយ​ថា​ពួក​ម៉ូអាប់ មានអំនួត ពួក​គេ​មាន​ចិត្ត​ព្រហើន វាយ​ឫក​ខ្ពស់ ហើយ​អួត​បំប៉ោង ហើយពេញដោយកំហឹង។
\v 7 ដូច្នេះ ជន‌ជាតិ​ម៉ូអាប់​បែរ​ជា សោក​សង្រេង! គ្រប់យ៉ាងបានបំផ្លាញ ពួក​គេ​យំ​សោក​ស្ដាយ​អាហារ​ដែលគេធ្លាប់​បរិភោគ​នៅ​គារ ហារ៉ា‌សែត។
\s5
\v 8 ដ្បិត​ចម្ការ​នៃ​ក្រុង​ហែស‌បូន ត្រូវ​បានខូច​ខាត​អស់ ហើយចម្ការ​ទំពាំង‌បាយជូរ​នៅ​ស៊ីបម៉ា​ក៏​ដូចគ្នា។ ពួកមេដឹកនាំនៃប្រជាជាតិនានា បានជាន់ឈ្លីកាច់​បំបាក់​ខ្នែង​ល្អ​បំផុត ធ្លាប់​លាត​សន្ធឹង រហូត​ដល់​យ៉ា‌ស៊ើរ និង​វារ​រហូត​ដល់​វាល​រហោ‌ស្ថាន។ ព្រម​ទាំង​បែក​មែក​កាត់ឆ្លង​សមុទ្រ​ផងដែរ។
\s5
\v 9 ប្រាកដណាស់ខ្ញុំនឹងយំរួមជាមួយអ្នក​យ៉ា‌ស៊ើរស្រណោះ​ចម្ការ​ទំពាំង‌បាយជូរ​នៅ​ស៊ីបម៉ា។ យើង​បង្ហូរ​ទឹក​​ស្រោចស្រពហេស‌បូន និង​អេឡា‌លេ​ ដោយទឹកភ្នែកយើង។ ដ្បិត​ចម្ការអ្នកឲ្យផលនៅរដូវក្តៅនិងច្រូតកាត់ផង យើងបានបញ្ចាប់ដោយសម្លេងនៃអំណរ។
\v 10 ក្តីអំណរនិងសេចក្ដីរីករាយត្រូវបានយកផ្លែពី​ចម្ការ​​អ្នក ហើយនៅទីនោះក៏មិនមានស្រែកច្រៀង ឬអំណរនៅក្នុងចម្ការទំពាំងបាយជូរដែរ។ ​គ្មាន​អ្នក​ណា​ជាន់​បញ្ចេញ​ទឹក​ទំពាំង‌បាយ‌ជូរនៅ​ក្នុង​ធុង​ដែរ យើង​បាន​បញ្ឈប់​សូរ​សម្រែក នៃ​ការ​ធ្វើ​ទំពាំង‌បាយ‌ជូរ​ហើយ។
\s5
\v 11 ដូច្នេះហើយ ដួងចិត្តយើង​នឹង​បញ្ចេញ​សូរ​ទំនួញ ដូច​សំឡេង​ពិណ ព្រោះ​យើងអាណិត​ស្រុក​ម៉ូអាប់និង​ក្រុង​គារ ហារ៉ា‌សែត។
\v 12 កាល​ណា​ម៉ូអាប់​ឡើង​ទៅ​ឯ​ទី​ខ្ពស់ ហើយ​នឿយ​ហត់​ដោយ​ការ​​ចូល​ទៅ​អធិ‌ស្ឋាន​ក្នុង​ទី​បរិសុទ្ធ​ នោះការអធិស្ឋានគ្មាន​បាន​ផល​អ្វី​សោះ។
\s5
\v 13 នេះជាព្រះបន្ទូលដែលព្រះអម្ចាស់បានថ្លែងទាក់ទងនឹងជនជាតិម៉ូអាប់កាលពីលើកមុន។
\v 14 ព្រះអម្ចាស់មានព្រះបន្ទូលទៀតថា៖ «ក្នុងរយៈពេលបីឆ្នាំទៀតភាពថ្កុំថ្កើងរបស់ម៉ូអាប់នឹងរលាយសូន្យ ព្រម​ទាំង​ប្រជាជន​កុះ‌ករ​របស់​គេ​ផង ​អ្នក​ដែល​នៅ​សល់ មាន​តិច​តួច​ណាស់ ហើយ​ខ្សោយ​ផង»។
\s5
\c 17
\cl ជំពូក ១៧
\p
\v 1 សេចក្ដី​ប្រកាស​ស្ដី​អំពី​ក្រុង​ដាម៉ាស។
\v 2 ទី​ក្រុងផ្សេងៗនៃអារ៉ូ‌អ៊ើរ​ត្រូវបានបោះបង់។ ពួកគេនឹង​ហ្វូង​សត្វ​​​នាំ​ទៅ​ជ្រកកោន នៅ​ទី​នោះ គ្មានអ្នកណាខ្លាចពួកគេទៀតឡើយ។
\v 3 ​បន្ទាយ​នឹង​បាត់​ចេញ​ពី​ស្រុក​អេប្រាអិម​ទៅ ព្រម​ទាំង​នរគ​ពី​ក្រុង​ដាម៉ាស ហើយជន‌ជាតិ​ស៊ីរី​ដែល​នៅ​សេស‌សល់​នឹង​ត្រូវអាប់​ឱន​ដូច​ជន‌ជាតិ​អុីស្រា‌អែល​ដែរ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ នៃ​ពិភព​ទាំង​មូល។
\s5
\v 4 នៅវេលាថ្ងៃនោះ សិរីរុងរឿងរបស់លោកយ៉ាកុបនឹងប្រែទៅជាអន់ថយ ហើយ​សាច់​ធាត់​ធំ​របស់​គេ នឹង​ត្រឡប់​ជា​ស្គម​ស្គាំង‌ទៅ​វិញ។
\v 5 ស្រុក​អុីស្រា‌អែល​ប្រៀប​បាន​ទៅ​នឹង​ស្រែ ដែល​គេ​ទើប​នឹង​ច្រូត​កាត់​រួចគ្មាន​អ្វី​នៅ​សល់​សោះ។ គឺ​ដូច​វាល​ទំនាប​រេផែម នៅ​ពេល​ដែល​គេ​ទើប​នឹង​ប្រមូល​ស្រូវ​អស់។
\s5
\v 6 នឹង​មាន​ផល​ខ្លះ​សល់​នៅ​ដែរប្រៀប​បាន​នឹង ដើម​អូលីវ​ដែល​គេ​ទើប​នឹង​បេះ​ផ្លែ​រួចនៅ​ខាង​ចុង​មាន​សល់​ពីរ​បី​ផ្លែហើយ​តាម​មែក​មាន​សល់​បួន​ប្រាំ​ផ្លែ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ជន‌ជាតិ​អុីស្រា‌អែល។
\v 7 នៅ​គ្រា​នោះ មនុស្ស​ទាំង​ពួង​នឹង​បែរ​ទៅ​រក​ព្រះ​ដែល​បាន​បង្កើត​ខ្លួន ហើយ​ភ្នែក​របស់​គេ​នឹង​មើល​ចំ​ទៅ​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អុីស្រា‌អែល។
\s5
\v 8 ពួកគេនឹងមិនមើលទៅអាសនៈដែលជាស្នាដៃបស់ពួកគេហើយពួកគេក៏​លែង​សម្លឹង​មើល​ទៅ​ស្តូប​ព្រះ‌អាសេ‌រ៉ា ឬ​អាសនៈ​សម្រាប់​ដុត​គ្រឿង​ក្រអូប ដែលបានសង់ឡើងដោយដៃរបស់គេនោះដែរ។
\v 9 នៅថ្ងៃនោះទីក្រុងដ៏រឹងមាំរបស់ពួកគេនឹងប្រៀបដូចជាជម្រាលភ្នំដែលត្រូវគេបោះបង់ចោលហើយ​នៅ​លើ​កំពូល​ភ្នំ ជា​កន្លែង​ដែល​គេ​បោះ‌បង់​ចោល នៅ​ចំពោះ​មុខ​ពួក​កូន​ចៅ​អុីស្រា‌អែល ហើយ​ទី​នោះ​នឹង​នៅ​ស្ងាត់​ឈឹង។
\s5
\v 10 ដ្បិតអ្នកបានភ្លេចព្រះនៃសេចក្ដីសង្គ្រោះរបស់អ្នក ហើយអ្នកបានព្រងើយកន្តើយនឹងព្រះដែលជាថ្មដានៃកម្លាំងរបស់អ្នក។ ដូច្នេះ ​អ្នក​ដាំ​ដំណាំ​ដែល​គាប់​ចិត្ត​អ្នក ព្រម​ទាំង​ផ្សាំ​មែក​ប្លែកៗ​ផង
\v 11 នៅ​ថ្ងៃ​ដែល​អ្នក​ដាំ​ដំណាំ អ្នក​បាន​ធ្វើ​ឲ្យ​ដំណាំ​នោះ​ដុះ​ឡើង មិនយូរប៉ុន្មានពូជដែលអ្នកបានសាបព្រោះនឹងដុះឡើង។ ប៉ុន្តែ ពេល​ចម្រូត​មក​ដល់ គ្មាន​ផល​អ្វី​សោះផ្ទុយ​ទៅ​វិញ មាន​តែ​ការ​ឈឺ​ចាប់ គ្មាន​អ្វី​ព្យាបាល​ឲ្យ​ជា​បាន​ទេ។
\s5
\v 12 វេទនាហើយ! ការបះបោររបស់ប្រជាជនជាច្រើនមានសន្ឋឹកដូចជាស្នូរគ្រហឹមនៃមហាសាគរនិង​សូរ​របស់​សាសន៍​ផ្សេងៗដែលបក់បោកដូចរលកយក្សដ៍ធំនៃមហាសមុទ្រ!
\v 13 ប្រជាជាតិនានានឹងស្រែកហ៊ោកញ្ជ្រោលដូចរលកសមុទ្រ បក់បោកយ៉ាងខ្លាំងប៉ុន្តែព្រះជាម្ចាស់នឹងស្តីបន្ទោសពួកគេ នោះ​គេ​នឹង​រត់​ទៅ​ឆ្ងាយហើយ​នឹង​ត្រូវ​បណ្តេញ​ទៅ​ដូច​ជា​ខ្យល់ ផាត់​អង្កាម​ពី​លើ​ភ្នំ ហើយ​ដូច​ជា​ធូលី​ហុយ​ឡើង​ពី​មុខ​ខ្យល់​ព្យុះ។
\v 14 នៅពេលល្ងាចសូមមើល! មុនពេលព្រឹកពួកគេនឹងត្រូវបាត់! មុន​ពេល​ថ្ងៃ​រះ ពួក​គេ​វិនាស​សូន្យ​អស់​ទៅ នេះ​ហើយ​ជា​ទុក្ខ​ទោស​របស់​ពួក​អ្នក​ដែល​ប្លន់ និង​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​របស់​យើង។
\s5
\c 18
\cl ជំពូក ១៨
\p
\v 1 វេទនា​ដល់​ស្រុក​ដែល​បាំង​ដោយ​ស្លាប ជា​ស្រុក​នៅ​ត្រើយ​ខាង​នាយ​ទន្លេ​ស្រុក​អេត្យូ‌ពី
\v 2 ព្រះអង្គបានបញ្ជូនទូតគឺ​ឲ្យ​ជិះ​នាវា​ធ្វើ​ពី​ឫស្សី​ទៅ​លើ​ទឹក​ធំ ដោយ​បង្គាប់​ថាចូរ​ទៅ​ចុះ ចូរ​នាំ​គ្នា​វិល​ត្រឡប់​ទៅ​ស្រុក​របស់​សាសន៍ ដែល​មាន​មាឌ​ខ្ពស់ និង​មាន​ស្បែក​ភ្លឺ​រលើប មនុស្ស​ទាំង​ជិត​ទាំង​ឆ្ងាយ​ស្ញែង​ខ្លាច​សាសន៍​នេះ ព្រោះ​ពួក​គេ​ជា​ប្រជា‌ជាតិ​ដ៏​ខ្លាំង​ពូកែ ដែល​ជាន់​ឈ្លី​ទាំង​អស់ហើយ​មាន​ទន្លេ​ហូរ​កាត់​ទឹកដី​គេ។
\s5
\v 3 អ្នករាល់គ្នាដែលរស់នៅលើពិភពលោក និងអ្នកដែលរស់នៅលើផែនដី នៅពេលដែលមានសញ្ញាសំគាល់នៅលើភ្នំ ចូរមើល! ហើយនៅពេលដែលត្រែផ្លុំឡើងចូរស្តាប់។
\s5
\v 4 នេះជាអ្វីដែលព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា «យើងនឹងឃ្លាំមើលពីផ្ទះរបស់យើងយ៉ាងស្ងៀមស្ងាត់ដូចកំដៅនិង​ដូច​ទឹក​សន្សើម​នៅ​រដូវ​ចម្រូត។
\v 5 មុន​ពេល​រដូវ​ចម្រូតមកដល់នៅ​ពេល​ទំពាំង‌បាយជូរ​ឈប់​ផ្កា គឺ​ពេល​ផ្កា​ទំពាំង‌បាយជូរ​ក្លាយ​ទៅ​ជា​ផ្លែ ហើយ​ពេល​ផ្លែ​នោះ​ទុំព្រះ‌អង្គ​នឹង​យក​កាំបិត​កាត់​ទងហើយ​កាត់​ខ្នែង​ចេញ​ដែរ។
\s5
\v 6 ពួកគេក៏បោះ‌បង់​ចោល​ជា‌មួយ​គ្នាដល់​សត្វ​ហើរ​មក​ពី​ភ្នំ ដែល​ស៊ី​គំរង់ហើយ​ដល់​សត្វ​ព្រៃ​នៅ​ផែនដី​ដែរ សត្វ​ហើរ​ទាំង​នោះនឹង​អាស្រ័យ​ដោយ‌សារ​ខ្មោច​គេ​អស់​មួយ​រដូវ​ក្តៅហើយ​សត្វ​ព្រៃ​នឹង​អាស្រ័យដោយ‌សារ​គេ​អស់​មួយ​រដូវ​រងា។
\v 7 នៅ​គ្រា​នោះ សាសន៍​ដែល​មាន​មាឌ​ខ្ពស់ និង​មាន​ស្បែក​ភ្លឺ​រលើប ជា​ជាតិ​មនុស្ស​គួរ​ស្ញែង‌ខ្លាច តាំង​ពី​គេ​កើត​មក​ជា​សាសន៍​ខ្លាំង​ពូកែ ដែល​ជាន់​ឈ្លី​ទាំង​អស់ ក៏​មាន​ទន្លេ​ហូរ​កាត់​កណ្ដាល​ស្រុក​គេ គឺ​នឹង​នាំ​តង្វាយ​នោះ​មក​ថ្វាយ ព្រះអម្ចាស់នៃពិភពទាំងមូលដល់ ​ភ្នំ​ស៊ីយ៉ូន។
\s5
\c 19
\cl ជំពូក ១៩
\p
\v 1 សេចក្តីប្រកាសអំពីអេសុីប។ មើល៍! ព្រះ‌អម្ចាស់​យាង​មក​ស្រុក​អេស៊ីបដោយ​គង់​លើ​ពពក​មួយ​ដុំ ដែល​រសាត់​យ៉ាង​លឿន អស់​ទាំង​រូប​ព្រះ​របស់​ស្រុក​អេស៊ីព្ទនឹង​ញាប់‌ញ័រ​នៅ​ចំពោះ​ព្រះ‌អង្គ ហើយ​ចិត្ត​ពួក​សាសន៍​អេស៊ីប នឹង​រលត់​ទៅ​នៅ​ក្នុង​ខ្លួន​គេ។
\v 2 «យើងនឹងធ្វើអោយជនជាតិអេស៊ីបប្រព្រឹត្ដប្រឆាំងនឹងជនជាតិអេស៊ីប ទីក្រុងមួយនឹងធ្វើសង្គ្រាមទាស់នឹងទីក្រុងមួយហើយនគរមួយប្រឆាំងនឹងនគរមួយទៀត។
\s5
\v 3 គំនិត​របស់​សាសន៍​អេស៊ីព្ទ នឹង​ភាពកំសោយក្នុង​កណ្ដាល​គេ។ ហើយ​ធ្វើ​ឲ្យ​នយោ‌បាយ​របស់​គេ​ត្រូវ​រលាយ ពួក​គេ​នឹង​ទៅ​បន់​ព្រះ​ក្លែង‌ក្លាយ គ្រូ​សន្ធាប់ គ្រូ​ខាប និង​ពួក​គ្រូ​គាថា​របស់​គេ។
\v 4 យើងនឹងប្រគល់ជនជាតិអេស៊ីបទៅក្នុងកណ្តាប់ដៃរបស់ម្ចាស់ដ៏សាហាវ​ម្នាក់ ហើយស្តេចដ៏អាក្រក់ផ្ដាច់ការនឹងគ្រប់គ្រងលើពួកគេ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ជាព្រះនៃពិភពទាំងមូល»។
\s5
\v 5 ទឹកសមុទ្រនឹងរីងស្ងួតហើយទឹកទន្លេក៏ស្រក ហើយ​រីង​អស់​ទៅ។
\v 6 ដៃ​ទន្លេ​ទាំង​ប៉ុន្មាន​នឹង​ធុំ​ស្អុយ ហើយ​ព្រែក​ទាំង​ពួង​នៃ​ស្រុក​អេស៊ីប នឹង​អន់​ថយ ហើយ​រីង​ស្ងួត​ទៅ ចំណែកដើម​បបុស ដើម​ត្រែង​នឹង​ស្វិត​ក្រៀម។
\s5
\v 7 វាលស្មៅនៅតាមដងទន្លេនីល និងមាត់ទន្លេនីលនិងវាលស្រែទាំងអស់នៃទន្លេនីលនឹងរីងស្ងួត ប្រែទៅជាធូលីហើយ​ផាត់​បាត់​ទៅ។
\v 8 អ្នកនេសាទនឹងយំសោក កាន់ទុក្ខ ចំណែក​ពួក​អ្នក​ដែល​បោះ​សន្ទូច​ក្នុង​ទន្លេនីល នឹក​ស្រណោះ‌ស្រណោក ហើយ​ពួក​អ្នក​បង់​សំណាញ់ដែរ​។
\s5
\v 9 ពួក​អ្នក​ដែល​រក​ស៊ី​ធ្វើ​ខ្លូត‌ទេស​យ៉ាង​ម៉ដ្ត និង​ពួក​ដែល​ត្បាញ​សំពត់​ស នឹងប្រែទឹកមុខទៅជាស្លេកស្លាំង។
\v 10 ពួកអ្នកធ្វើការងារ ​ទាំង​ប៉ុន្មាន​នៃ​អេសុីប ​នឹង​ត្រូវ​រលាយ​ខ្ទេច​ទៅ ហើយ​ពួក​ជើង​ឈ្នួល​នឹង​ស្លុត​ចិត្ត។
\s5
\v 11 មេដឹកនាំនៅ​ក្រុង​សូអាន​គឺល្ងីល្ងើ។ ចំណែកក្រុម​ប្រឹក្សា​ដ៏ពូកែរបស់ព្រះចៅផារ៉ោនបានក្លាយជាមនុស្សឥតន័យ។ ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​រាល់​គ្នា​ទូល​ទៅ​ផារ៉ោន​បាន​ថា «ទូល‌បង្គំ​ជា​កូន​របស់​អ្នក​ប្រាជ្ញ គឺ​ជា​ពូជ‌ពង្ស​នៃ​ស្តេច​ពី​បុរាណ?»
\v 12 តើ​អ្នក​ប្រាជ្ញ​របស់​ទ្រង់​នៅ​ឯ​ណា? សូម​ឲ្យ​ពួក​គេ​ទូល​ព្រះ‌ករុណា​អំពីអ្វីដែលព្រះអម្ចាស់នៃពិភពទាំងមូល មានគំរោងទាក់ទងនឹងអេស៊ីប។
\s5
\v 13 ពួកមេដឹកនាំរបស់សូអានបានក្លាយជាមនុស្សល្ងីល្ងើ ហើយមេដឹកនាំរបស់​ក្រុង​ណូប​ត្រូវបានគេបោកបញ្ឆោត។ ពួក​អ្នក​ដែល​ជា​សសរ​កន្លោង​ក្នុង​ពូជ​អំបូរ បាន​នាំ​ស្រុក​អេស៊ីព្ទ​ឲ្យ​វង្វេង។
\v 14 ព្រះ‌អម្ចាស់​នឹង​ធ្វើ​ឲ្យ​ពួក​គេ​ឡប់​ស្មារតីពួក​គេ​នឹង​នាំ​ស្រុក​អេស៊ីប​ឲ្យ​វង្វេង ក្នុង​គ្រប់ វិស័យ​ទាំង​អស់ គឺ​ប្រៀប​ដូច​ជា​មនុស្ស​ប្រមឹក ដើរ​រអិល​ដួល​នៅ​ក្នុង​កំអួត​របស់​ខ្លួន។
\v 15 គ្មាន​ការ​អ្វី​សម្រាប់​ឲ្យ​ជនជាតិ​អេស៊ីបអាច​ធ្វើ​បាន​ឡើយ ទោះ​ជា​ក្បាល ឬ​កន្ទុយជា​មែកឬ​ធាង។
\s5
\v 16 នៅ​គ្រា​នោះ ជនជាតិ​អេស៊ីប​នឹង​បាន​ដូច​ជា​ស្ត្រី។ ពួកគេ​ នឹង​ញ័រ​រន្ធត់ហើយ​តក់‌ស្លុត នៅ​ពេល​ឃើញ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល លើក​ព្រះ‌ហស្ដ​គំរាម​ពួក​គេ។
\v 17 ហើយ​ទឹកដី​យូដា​នឹង​ត្រឡប់​ជា​ទី​ស្ញែង‌ខ្លាច​ដល់​ជនជាតិអេស៊ីប ពេល​ណា​រំឭក​ពី​​យូដា គេ​ភ័យ​ខ្លាច​ណាស់ ដោយសារផែនការរបស់ព្រះអម្ចាស់ហើយនេះជាផែនការដើម្បីប្រឆាំងនឹងពួកគេ។
\s5
\v 18 នៅថ្ងៃនោះ នឹងមានទីក្រុងប្រាំនៅក្នុងស្រុកអេស៊ីបដែលនិយាយភាសាកាណាន ហើយស្បថនឹងព្រះអម្ចាស់នៃពិភពទាំងមូល។ ទីក្រុងមួយក្នុងចំណោមទីក្រុងទាំងនោះនឹងត្រូវបានគេហៅថា ​ទីក្រុង​កណ្តាលថ្ងៃ។
\s5
\v 19 នៅថ្ងៃនោះនឹងមានអាសនៈមួយថ្វាយព្រះអម្ចាស់ នៅចំកណ្តាលចំណោមអេស៊ីប គេ​នឹង​ដំឡើង​ស្តូប​មួយ​ថ្វាយ​ព្រះ‌អម្ចាស់​នៅ​ក្បែរ​ព្រំ‌ដែន។
\v 20 នេះជាទីសំគាល់និងជាបន្ទាល់របស់ព្រះអម្ចាស់នៃពិភពទាំងមូល នៅស្រុកអេស៊ីប។ ដ្បិត​គេ​នឹង​អំពាវ‌នាវ​ដល់​ព្រះ‌អម្ចាស់ ដោយ​ព្រោះ​ពួក​អ្នក​ដែល​សង្កត់‌សង្កិន​គេ ព្រះអង្គ​នឹង​ចាត់​អ្នក​សង្គ្រោះ​ម្នាក់​ឲ្យ​មក​ការពារ និង​រំដោះ​ពួក​គេ។
\s5
\v 21 ព្រះ‌អម្ចាស់​នឹង​សម្តែង​ឲ្យ​ជន‌ជាតិ​អេស៊ីប​ស្គាល់​ព្រះអង្គ ពួកគេនឹងថ្វាយបង្គំដោយថ្វាយយញ្ញបូជានិងតង្វាយនានាហើយពួកគេនាំគ្នាស្បថនឹងព្រះអម្ចាស់ ពួក​គេ​នាំ​គ្នា​បន់​ព្រះ‌អម្ចាស់ ព្រម​ទាំង​លា​បំណន់​ផង។
\v 22 ព្រះអម្ចាស់នឹងធ្វើអោយស្រុកអេស៊ីបរងទុក្ខវេទនានិងព្យាបាលជំងឺ។ ពួកគេនឹងវិលមករកព្រះអម្ចាស់វិញ ព្រះអង្គនឹងព្រះសណ្ដាប់ពាក្យអធិស្ឋានរបស់គេហើយព្រះអង្គនឹងប្រោសពួកគេអោយបានជា។
\s5
\v 23 នៅ​គ្រា​នោះ នឹង​មាន​ផ្លូវ​មួយ​ភ្ជាប់​ពី​​អេស៊ីប​ទៅ​ដល់​​អាស្ស៊ីរី ហើយជនជាតិអាស្ស៊ីរី គេ​នឹង​មក​​អេស៊ីបដែរ ហើយ​ជនជាតិ​អេស៊ីប​ នឹង​ទៅ​អាស្ស៊ីរីផង​ដែរ ពួក​ជនជាតិ​អេស៊ីប​នឹង​ថ្វាយ​បង្គំ​ជា‌មួយ​ពួក​ជនជាតិ​អាស្ស៊ីរី។
\s5
\v 24 នៅ​ថ្ងៃ​នោះ ជន‌ជាតិ​អុីស្រា‌អែល​នឹង​មក​រួម​ជា​មួយ​ជន‌ជាតិ​អេស៊ីប ហើយ​ជន‌ជាតិ​អាស្ស៊ីរីជា​ទី​បញ្ចេញ​ពរ​នៅ​កណ្ដាល​ផែនដី
\v 25 ព្រះអម្ចាស់នៃពិភពទាំងមូល នឹងប្រទានពរដល់ពួកគេដោយពោលថា៖ «សូមលើកតម្កើងជនជាតិអេស៊ីប ប្រជាជនរបស់យើង ហើយស្រុកអាស្ស៊ីរីដែលជាស្នាដៃរបស់យើង និង​អុីស្រា‌អែល ជា​មរតក​របស់​យើងផង»។
\s5
\c 20
\cl ជំពូក ២០
\p
\v 1 នៅ​ក្នុង​ឆ្នាំ​ដែល​ថើរថាន​បាន​មក​ដល់​ក្រុង​អាស‌ដូឌ ជា​គ្រាដែលសើកុន ស្តេច​ជនជាតិអាស្ស៊ីរី​បាន​ចាត់​លោក​ឲ្យ​ទៅ ហើយ​លោក​បាន​ច្បាំង​ចាប់​យក​ក្រុងអាស‌ដូឌនោះ។
\v 2 នៅគ្រានោះព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកអេសាយជាកូនរបស់លោកអម៉ូសថា៖ «ចូរទៅយកបាវចេញពីចង្កេះទៅហើយដោះស្បែកជើងចេញពីជើងទៅ»។ លោក​ក៏​ធ្វើ​តាម គឺ​លោក​ដើរ​ខ្លួន​អាក្រាត ហើយ​ជើង​ទទេ។
\s5
\v 3 ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ដូចព្យាការីអេសាយជាអ្នកបំរើរបស់យើងបានដើរអាក្រាតកាយនិងដើរដោយជើងទទេអស់រយៈពេលបីឆ្នាំមកហើយនោះគឺជាទីសំគាល់និងជានិមិត្តរូបមួយទាក់ទងនឹងអេស៊ីបនិងទាក់ទងនឹងស្រុក​អេត្យូ‌ពី
\v 4 គឺ​ស្ដេច​អាស្ស៊ីរី​នឹង​ចាប់​អ្នក​អេស៊ីប​នាំ​ទៅ​ជា​ឈ្លើយ​សឹក ជា​ពួក​ដែល​​ចេញ​ពី​​អេស៊ីប ព្រម​ទាំង​ជន្លៀស​អ្នក​​អេត្យូ‌ពី​ទាំង​ក្មេង​ទាំង​ចាស់​យក​ទៅ​ដែរ ទាំង​ខ្លួន​អាក្រាត និង​ជើង​ទទេ ជន‌ជាតិ​អេស៊ីប​នឹង​ត្រូវ​អាម៉ាស់​ជា​ខ្លាំង។
\s5
\v 5 ពួកគេ​នឹង​មាន​សេចក្ដី​ស្រយុត ហើយ​ស្រងាក​ចិត្តដោយ​ព្រោះ​អ្នក​អេត្យូ‌ពី ដែល​ជា​ទី​សង្ឃឹម​របស់​គេ និង​ស្រុក​អេស៊ីប ជា​សេរីរុងរឿងរបស់គេ។
\v 6 ប្រជា‌ជន​ដែល​រស់​នៅ​តាម​ឆ្នេរ​សមុទ្រ​នេះ នឹង​នាំ​គ្នា​និយាយ​ថា៖ «ជាការពិតណាស់ ទី​សង្ឃឹម​ដែល​យើង​បាន​រត់​ទៅ​ពឹង ឲ្យ​បាន​រួច​ពី​ស្តេច​​ស្រុក​អាស្ស៊ីរី ធ្លាក់​ដល់​កម្រិត​ហ្នឹង​ទៅ​ហើយ តើ​ធ្វើ​ដូច​ម្ដេច​ឲ្យ​យើង​អាច​រួច​ខ្លួន​បាន?»
\s5
\c 21
\cl ជំពូក ២១
\p
\v 1 សេចក្ដី​ប្រកាស​ ​អំពីទីវាល​រហោ‌ស្ថាន​នៅ​ក្បែរសមុទ្រ។ ដូចព្យុះសង្ឃរាបក់បោកកាត់តំបន់​ណេកិប វាឆ្លងកាត់ពីវាលរហោស្ថាន ពីទឹកដីដ៏គួរអោយខ្លាច។
\v 2 ខ្ញុំ​បាន​ឃើញ​និមិត្ត​មួយ​គួរ​ឲ្យ​ព្រឺ​ខ្លាច គឺ​មនុស្ស​ឧបាយ គេ​ប្រព្រឹត្ត​ដោយ​កិច្ច‌កល​របស់​គេ ពួក​អ្នក​ដែល​ធ្លាប់​បំផ្លាញ ក៏​បំផ្លាញ​កង‌ទ័ព​អេឡាម។​ ចូរ​នាំ​គ្នា​វាយ​លុក​កង‌ទ័ព​មេឌី​អើយ ចូរ​នាំ​គ្នា​ឡោម‌ព័ទ្ធ​ ដ្បិត​យើង​នឹង​ធ្វើ​ឲ្យ​ពួក​គេ​បាក់​អំនួត។
\s5
\v 3 ហេតុនេះហើយ បានជាចង្កេះទូលបង្គំពេញការឈឺចាប់ ដូចជាការឈឺចាប់របស់ស្ត្រីដែលសំរាលកូន ខ្ញុំ​បាន​អោនចុះនូវអ្វីដែលខ្ញុំ​បានស្តាប់​​ឮ និង​រំខាន់នូវអ្វីដែលខ្ញុំបានឃើញ។
\v 4 បេះដូងខ្ញុំញ័រ ខ្ញុំ​ក៏ភ័យខ្លាចដែរ។ វេលា​ល្ងាច ជា​ពេល​​ខ្ញុំ​ចូលចិត្ត នាំឲ្យខ្ញុំមិន​តក់‌ស្លុត​ឡើយ។
\s5
\v 5 ពួក​គេ​កំពុង​តែ​រៀបចំ​តុ និង​ក្រាល​កម្រាល​ព្រំសម្រាប់បរិភោគអាហារ អ្នកដឹកនាំស្រែ​ថា ចូរក្រោកឡើងចាក់ប្រេងលើ ខែលរបស់អ្នក។
\s5
\v 6 ដ្បិតនេះជាអ្វីដែលព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំ «ចូរ​ទៅ​ដាក់​អ្នក​ល្បាត​ម្នាក់​ឲ្យ​ចាំ​យាម ឲ្យ​គេ​ប្រាប់​ហេតុ​ការណ៍​អ្វី​ដែល​គេ​ឃើញ។
\v 7 ពេលគាត់ឃើញរទេះសេះចម្បាំង ដែល​ទឹម​ដោយ​សេះ​មួយ​គូ មាន​ម្នាក់​ជិះ​លើ​លា និង​ម្នាក់​ជិះ​លើ​អូដ្ឋ​មក គេ​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ខ្លួន​ឲ្យ​មែន​ទែន»។
\s5
\v 8 អ្នកយាមស្រែកថា «ព្រះអម្ចាស់អើយខ្ញុំឈរយាមនៅលើប៉មរាល់ថ្ងៃហើយខ្ញុំ​ប្របាទ​ ស្ថិត​នៅ​កន្លែង​យាម​នេះ អស់​មួយ​យប់ដែរ»។
\v 9 មាន​កង‌ទ័ពពល​សេះ ដើរ​មក​ទាំង​គូៗ។ គេស្រែកថា» ហើយ​ស្រែក​ថា៖​ «ក្រុង​បាប៊ី‌ឡូន​ដូលហើយ ក្រុង​បាប៊ី‌ឡូនដូល​ហើយ និងរាល់រូបព្រះដែលសង់ទាំងប៉ុន្មានបានដួលរលំដល់ដីផង»។
\s5
\v 10 ​ប្រជា‌ជន​របស់​ខ្ញុំ​អើយ ជា​គ្រាប់​ពូជ​នៅ​ទី‌លាន​របស់​យើង​អើយ អ្នក​ត្រូវ​គេ​បង្ក្រាប​ដូច​ស្រូវ​ដែល​គេ​បោក​បែនឥឡូវ​នេះ អ្វីៗ​ដែល​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​នៃ​ជន‌ជាតិ​អុីស្រា‌អែលឲ្យខ្ញុំដឹងនោះខ្ញុំ​ក៏​យក​មក​ប្រាប់ដល់អ្នក។
\s5
\v 11 សេចក្ដី​ប្រកាស​ស្ដី​អំពី​ក្រុង​ឌូម៉ា។ មាន​ម្នាក់​នៅ​ស្រុក​សៀរ​សួរ​ខ្ញុំ​ថា៖ «អ្នក​យាម​អើយ យប់​ថ្មើរ​ណា​ហើយ? អ្នក​យាម​អើយ យប់​ថ្មើរ​ណា​ហើយ?»
\v 12 អ្នក​យាម​ក៏​ឆ្លើយ​តប​ថា៖ «ពេល​ព្រឹក​កំពុង​តែ​មក ហើយ​យប់​ក៏​មក​ដែរ។ ប្រសិន​បើ​អ្នក​រាល់​គ្នា​ចង់​សួរក៏សួរទៅ ចូរ​វិល​មក​សួរ​ម្ដង​ទៀត​ចុះ»។
\s5
\v 13 សេចក្ដី​ប្រកាស​និយាយ​អំពី​អារ៉ាប់។ នៅរហោស្ថាន បានចំណាយពេលពេញមួយយប់​ ពួក​អ្នក​នឹង​ស្នាក់​នៅ​ក្នុង​ដង​ព្រៃ​នៅ​ស្រុក​អារ៉ាប់
\v 14 អ្នកស្រុកថេម៉ាអើយ ទៅយកទឹកទៅឲ្យពួកអ្នកដែលស្រេកទឹក ​យក​អាហារមក​ទទួល​ពួក​អ្នកភៀសខ្លួនទាំង​នោះ​ផង។
\v 15 ដ្បិតពួកគេ​រត់​គេច​ពី​មុខ​ដាវ ពី​ធ្នូ​ដែល​ដំឡើង​ជា​ស្រេច ហើយ​រត់​ចេញ​ពី​សង្គ្រាម​ដ៏​ធំ។
\s5
\v 16 ដ្បិតនេះជាអ្វីព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖«ក្នុង​រវាង​មួយ​ឆ្នាំ រាប់​តាម​ឆ្នាំ​របស់​កូន​ឈ្នួល ស្រុក​កេដារ​នឹង​បាត់​បង់​ភាព​រុងរឿង​របស់​ខ្លួន​ទាំង​ស្រុង។
\v 17 នឹង​មាន​គ្នា​តិច​តួច​ប៉ុណ្ណោះ» ដ្បិតនេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អុីស្រា‌អែល។
\s5
\c 22
\cl ជំពូក ២២
\p
\v 1 សេចក្ដី​ប្រកាស​​អំពី​ជ្រលង​ភ្នំ នៃ​​និមិត្ត តើមានមូលហេតុអ្វីដែលអ្នកទាំងអស់គ្នាឡើងទៅលើដំបូលផ្ទះ?
\v 2 ហេតុ​អ្វី​បាន​ជា​ក្រុង​នេះ​មាន​ពេញ​ទៅ​ដោយ ភាព​អ៊ូអរ និង​សំឡេង​ហ៊ោ​កញ្ជ្រៀវ​បែប​នេះ? ពួក​អ្នក​ដែល​ត្រូវ​គេ​សម្លាប់មិនបានស្លាប់ដោយដាវទេ ហើយពួកគេក៏មិនបានស្លាប់នៅក្នុងចម្បាំង។
\s5
\v 3 ពួក​អ្នក​ដែល​ដឹកនាំ​លើ​អ្នក ​បាន​រត់​ទៅ​ជា‌មួយ​គ្នា តែ​ពួក​ពល​ធ្នូ​ចាប់​ចង​គេ​បាន​ហើយ ពួក​អ្នក​ដែល​គេ​រក​ឃើញ ជា​ពួក​អ្នក​ដែល​បាន​រត់​ទៅ​ឆ្ងាយ​ហើយ។
\v 4 ដូច្នេះហើយ ខ្ញុំនិយាយថា៖ «កុំមើលមកខ្ញុំអី ខ្ញុំ​នឹង​ទុក្ខសោកខ្លាំងណាស់ មិន​បាច់​លោងចិត្តខ្ញុំទេ ដោយ​ព្រោះ​ជនជាតិ​ដែល​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ ​ត្រូវបាន​បំផ្លាញ​ហើយ»។
\s5
\v 5 ដ្បិត​ថ្ងៃ​នេះ ព្រះ‌ជា‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ធ្វើ​ឲ្យ​មាន​ចលាចលជាថ្ងៃ​ជាន់​ឈ្លី ហើយ​វល់​គំនិត នៅជ្រលងភ្នំនៃនិមិត្ត គឺការបាក់បែកនៃកំពែង ហើយប្រជាជននាំគ្នាស្រែកនៅតាមភ្នំ។
\v 6 កង‌ទ័ព​អេឡាម​ស្ពាយ​បំពង់​ព្រួញ​មកហើយ​ក៏​មាន​រទេះ​ចម្បាំង និង​កង‌ពល​សេះមក​ជា​មួយ​ដែរ ​កង‌ទ័ព​គៀរ​នាំ​គ្នា​រៀបចំ​ខែល។
\v 7 វានឹងមកតាមច្រក​ភ្នំ​យ៉ាង​ល្អ​បំផុត​របស់​អ្នក បាន​ពេញ​ដោយ​រទេះ​ចម្បាំង ហើយទ័ពសេះនឹងឈរជើងនៅមាត់ទ្វារ។
\s5
\v 8 ព្រះអង្គដកការការពារពីស្រុកយូដា ហើយនៅថ្ងៃនោះអ្នក​បាន​ទី​ពឹង​ដល់​គ្រឿង​សស្ត្រា‌វុធ​ ដែលនៅ​ក្នុង​ឃ្លាំង​ដំណាក់​ព្រៃ។
\v 9 អ្នក​រាល់​គ្នា​បាន​ឃើញ​កំពែង​ក្រុង របស់​ព្រះ‌បាទ​ដាវីឌ បាក់​បែក​ជា​ច្រើន​កន្លែង អ្នក​រាល់​គ្នា​បាន​ប្រមូល​ទឹក​នៃ​ស្រះ​ខាង​ក្រោម​ទុក។
\s5
\v 10 អ្នករាល់គ្នារាប់ចំនួនផ្ទះនៅក្រុងយេរូសាឡឹម ហើយអ្នករាល់គ្នារំលំផ្ទះដើម្បីពង្រឹងកំពែងក្រុង។ អ្នកបានធ្វើអាងស្តុកទឹកនៅចន្លោះកំផែងទាំងពីរ សម្រាប់ទឹកនៃអាងចាស់។
\v 11 អ្នក​មិន​បាន​ពឹង‌ពាក់​ដល់​ព្រះ​ដែល​ព្រះ‌អង្គ​ធ្វើ​ការ​ទាំង​នេះ ឬ​ផ្អែក​ដល់​ព្រះ‌អង្គ​ដែល​បាន​សម្រេច​ការ​នេះ​ជា​យូរ​មក​ហើយ​។
\s5
\v 12 នៅគ្រានោះព្រះអម្ចាស់ជាព្រះនៃពិភពទាំងមូលបានយំសោកកាន់ទុក្ខដោយកោរសក់និងស្លៀកបាវ។
\v 13 ប៉ុន្តែមើលទៅអ្នករាល់គ្នាបែជាធ្វើការអបអរនិងរីករាយដោយសម្លាប់គោ ស៊ីសាច់ចៀមនិងផឹកស្រា។ ដោយ​ពោល​ថាយើងនាំគ្នាស៊ីផឹកទៅ ព្រោះស្អែកយើងមុខជាស្លាប់មិនខាន។
\v 14 ព្រះអម្ចាស់នៃពិភពទាំងមូលបានសំដែងអោយខ្ញុំ «ដឹងថាអំពើទុច្ចរិតនេះនឹងមិនត្រូវអត់ទោសអោយអ្នកឡើយ» នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ជាព្រះនៃពិភពទាំងមូល។
\s5
\v 15 ព្រះជាអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា «ចូរ​ទៅ​ជួប​លោក​សេបណា ជា​មន្ត្រី​មើល​ខុស​ត្រូវ​ក្នុង​ព្រះ‌រាជ​វាំង ប្រាប់​គាត់​ដូច​ត​ទៅ៖
\v 16 «តើអ្នក​ធ្វើ​អ្វី​នៅ​ទី​នេះ តើអ្នកបានការអនុញ្ញាតមកពីណា បាន​ជា​អ្នក​ធ្វើ​ម៉ុង​សម្រាប់​ខ្លួន​ ​អ្នក​បាន​ធ្វើ​ម៉ុង​សម្រាប់​ខ្លួន​នៅ​លើ​ទី​ខ្ពស់ គឺ​ដាប់​ទី​លំនៅ​សម្រាប់​ខ្លួន​នៅ​ក្នុង​ថ្ម?»
\s5
\v 17 មើល៍! ព្រះអម្ចាស់នឹង​បោះ​អ្នក​ចោល​ទៅ​ មនុស្សដែលពេញដោយ​កម្លាំងអើយ នឹងបោះអ្នកទៅក្រោម ហើយព្រះ‌អង្គ​នឹង​រុំ​អ្នក​យ៉ាង​ជិតបំផុត។
\v 18 ព្រះអង្គ​នឹង​បោះ​អ្នក​ឲ្យ​រមៀល ដូច​គេ​បោះ​កូន​បាល​នៅ​លើ​ដី​ដ៏​ធំ​ទូលាយដែរ។ អ្នក​នឹង​ស្លាប់​លើ​ដី​នោះ ជា​មួយ​រទេះចម្បាំងដ៏​រុងរឿង​របស់​អ្នក ​អ្នក​បាន​បន្ថោក​ដំណាក់​នៃម្ចាស់​អ្នក!
\v 19 «យើង​នឹង​បណ្តេញ​អ្នក​ពី​ដំណែង​ចេញ។ ហើយ​អ្នក​នឹង​ត្រូវ​ទម្លាក់​ចុះ​ពីតួនាទី។
\s5
\v 20 នៅ​ថ្ងៃ​នោះ យើង​នឹង​ហៅ​អ្នក​បម្រើ​របស់​យើង ឲ្យ​មក គឺ​អេលា‌គីម​ជា​កូន​ហ៊ីលគី‌យ៉ា។
\v 21 យើង​នឹង​យក​អាវ​ស​របស់​អ្នក​មក​បំពាក់​ឲ្យ​គាត់​វិញ ព្រម​ទាំង​ឲ្យ​មាន​កម្លាំង​ឡើង ដោយ​ខ្សែ​ក្រវាត់​របស់​អ្នក​ផង យើង​នឹង​ដក​អំណាច​របស់​អ្នកប្រគល់​ទៅ​ឲ្យ​គាត់។ គាត់​នឹង​ថែ‌រក្សា​អ្នក​ក្រុង​យេរូ‌សាឡឹម និង​អ្នក​ស្រុក​យូដា ដូច​ឪពុក​ថែ‌រក្សា​កូន។
\v 22 យើង​នឹង​ប្រគល់​កូន​សោរាជ្យ​វាំងរបស់​ស្ដេច​ដាវីឌ​ឲ្យ​ដាក់​លើ​ស្មា​គាត់ បើគាត់​​បើកគ្មានអ្នក​ណា​បិទ​បាន​ឡើយ ហើយ​បើ​គាត់​បិទក៏​គ្មាន​នរណា​បើក​បាន​ដែរ។
\s5
\v 23 យើង​នឹង​តាំង​គាត់​ឲ្យ​មាន​ជំហរ​រឹង‌ប៉ឹង ដូច​ដែក​គោល​ដែល​បោះ​ភ្ជាប់​លើ​ឈើ​ខ្លឹម ហើយ​គាត់​នឹង​ធ្វើ​ជា​បល្ល័ង្ក​ដ៏​រុងរឿង​ដល់​វង្សា​នៃ​បិតា​គាត់។
\v 24 ពួកគេពឹងផ្អែកលើគាត់ទាំងអស់​នូវ​សិរី‌ល្អ​នៃ​វង្សា​របស់​បិតា​គាត់ មក​បំពាក់​នៅ​លើ​គាត់​វិញ គឺ​ប្រៀប​ដូច​ជា​ចាន ឆ្នាំងនិង​គ្រឿង​ប្រដាប់​តូចៗ​ទាំង​ប៉ុន្មាន។
\s5
\v 25 នៅថ្ងៃនោះ នេះជាព្រះបន្ទូលនៃព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​ ដែក​គោល​ដែល​បោះ​ភ្ជាប់ លើ​ឈើ​ខ្លឹម​នោះ​ នឹង​បាក់​របូត​ធ្លាក់​ចុះ​មក ហើយ​អ្វីៗ​ដែល​ព្យួរ​នៅ​នឹង​ដែក​គោល​នោះ ក៏​បាក់​បែក​ខ្ទេច‌ខ្ទី​អស់​ដែរ ដ្បិតព្រះ‌ជា‌អម្ចាស់បានមានព្រះបន្ទូល។
\s5
\c 23
\cl ជំពូក ២៣
\p
\v 1 សេចក្ដី​ប្រកាស​​អំពី​ក្រុង​ទីរ៉ុស៖ ​នាវា​ពី​ស្រុក​តើស៊ីស​អើយ ចូរ​ស្រែក​ទ្រហោ‌យំ​ចុះ ដ្បិត​ក្រុង​ទីរ៉ុស​ត្រូវ​បំផ្លាញ​ហើយ អត់មាន​សល់​ផ្ទះ អត់​មាន​កន្លែង​ចូល​សំចត​​ឡើយ អ្នក​ធ្វើ​ដំណើរមក​ពី​កោះ​គីប្រុសបានបើកឲ្យគេឃើញ។
\v 2 ចូរនៅ​ស្ងៀម​ចុះ ពួក​អ្នក​ដែល​រស់​នៅ​តាម​ឆ្នេរ​សមុទ្រ ពួក​ឈ្មួញ​ពី​ក្រុង​ស៊ីដូន​អើយ ពួក​អ្នក​បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​សមុទ្រ។
\v 3 នៅតាមដងទន្លេដ៏ធំ មានអ្នក​ស្រុក​ស៊ីដូន​បាន​ប្រមូល​ភោគ​ផល​ ដែល​គេ​ដាំ​នៅ​តាម​ដង​ទន្លេ​នីល ហើយវាបានក្លាយជាពាណិជ្ជកម្មរបស់ប្រជាជាតិទាំងមូល។
\s5
\v 4 ស៊ីដូន​អើយ អ្នកជា​ក្រុង​ដ៏​រឹង‌មាំ​នៅ​តាម​ឆ្នេរ​សមុទ្រ​ ត្រូវ​អាម៉ាស់​ហើយ។ អ្នកពោល​ថា៖ «ខ្ញុំ​ពុំ​ធ្លាប់​ឈឺ​ពោះ ក៏មិនធ្លាប់​បង្កើត​កូន ហើយ​មិន​ធ្លាប់​ចិញ្ចឹម​កូន​កម្លោះ​កូន​ក្រមុំ​ដែរ»។
\v 5 ពេល​ដំណឹង​នេះ​មកដល់​​អេស៊ីប ពួកគេ​នាំ​គ្នា​ភ័យ​ញ័រ ហើយគិតដល់​ក្រុង​ទីរ៉ុស​។
\s5
\v 6 ចូរឆ្លង​ទៅ​​​តើស៊ីស​ទៅ ហើយយំសោកចុះ ពួកអ្នក​ដែល​រស់​នៅ​តាម​ឆ្នេរ​សមុទ្រ​អើយ។
\v 7 តើការនេះបានកើតឡើងចំពោះអ្នក ដែលជាទីក្រុងរីករាយ ជាអ្នកដែលនៅតាំងពីសម័យបុរាណ ហើយជាអ្នកដែលជើងខ្លួនបានចាកចេញ ទៅអាស្រ័យនៅទីឆ្ងាយនោះ?
\s5
\v 8 តើអ្នកណាបានរៀបចំផែនការទាស់នឹងក្រុងទីរ៉ុស គឺ​ជា​ក្រុង​គឺជាអ្នក​បំពាក់​មកុដឲ្យ ហើយ​ដែល​ពួក​ជំនួញ​សុទ្ធ​តែ​ជា​អ្នកដឹកនាំ និង​អ្នក​ជំនួញ​តែងតែគោរពបំផុតនៅផែនដីឬ?
\v 9 ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល បាន​​ធ្វើ​ការ​នេះ​ ដើម្បី​នឹង​បង្អាប់​សេចក្ដី​អំនួត របស់​អស់​អ្នក​ដែលស្រឡាញ់​កិត្តិយស និង​ដើម្បី​បន្ទាប​អស់​អ្នក​ដែល​តម្កើង​ខ្លួន នៅ​លើ​ផែនដី​នេះ។
\s5
\v 10 ទីរ៉ុស​អើយ ចូរ​ភ្ជួរ​រាស់​ដី​របស់​អ្នក ដូច​គេ​ភ្ជួរ​រាស់​នៅ​តាម​ទន្លេ​នីល ដ្បិតនេះ​មិន​មែន​ជា​កន្លែង​សំចតទៀត​ឡើយ។
\v 11 ព្រះ‌អម្ចាស់បាន​លូក​ព្រះ‌ហស្ត​ទៅ​លើ​សមុទ្រ ហើយព្រះ‌អង្គ​បាន​អង្រួន​គ្រប់​ទាំង​នគរ ព្រះជាម្ចាស់​បាន​បញ្ជា​ឲ្យ​ជន‌ជាតិ​កាណាន កម្ទេច​ក្រុង​ដែល​មាន​កំពែង​រឹង‌មាំ​របស់​ខ្លួន។
\v 12 ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​ក្រុង​ស៊ីដូន ដែល​ត្រូវ​គេ​ធ្វើ​បាប​អើយ អ្នក​នឹង​លែង​បាន​ធ្វើ​បុណ្យ​យ៉ាង​សប្បាយ ត​ទៅ​មុខ​ទៀត​ហើយ ទោះ​បី​អ្នក​រូត‌រះ​ឆ្លង​ទៅ​កោះ​គីប្រុស​ក្ដី ក៏​គង់​តែ​មិន​បាន​សម្រាកដែរ»។
\s5
\v 13 ចូរ​មើល៍​ ទៅ​ស្រុក​ខាល់ដេ។ ប្រជា‌ជន​មិនមែន​ជន‌ជាតិ​អាស្ស៊ីរី​បាន​ធ្វើ​ឲ្យ​ស្រុក​នោះ ក្លាយ​ទៅ​ជា​ជម្រក​របស់​សត្វ​ព្រៃ។ ពួកគេ​បាន​ដំឡើង​ប៉ម​ចាំ​យាម​របស់​គេ គេ​បានផ្តូល​ដំណាក់ទាំង​ប៉ុន្មាន​នៃ​ក្រុង​ទីរ៉ុស គេ​បំផ្លាញ​ក្រុង​នោះ​ទាំងមូល។
\v 14 នាវា​ទាំង‌ឡាយ​ដែល​មក​ពី​ស្រុក​តើស៊ីស​អើយ ចូរ​ស្រែក​ទ្រហោ‌យំ​ចុះ ដ្បិតជំរករបស់អ្នកត្រូវបានបំផ្លាញ។
\s5
\v 15 នៅថ្ងៃនោះ ក្រុងទីរ៉ុសនឹងត្រូវគេបំភ្លេចចោលអស់រយៈពេលចិតសិបឆ្នាំ ​គឺដូច​ពេល​មួយ​នៃរជ្ជកាល​របស់​ស្ដេច​មួយ​អង្គ។ ក្រោយចប់ចិតសិបឆ្នាំការនេះនឹងកើតឡើងដល់ទីរ៉ុស ដូច​ជា​​ចម្រៀង​របស់​ស្រី​ពេស្យា៖
\v 16 ចូរ​យក​ពិណដើរលេងជុំវិញទីក្រុង បំភ្លេចស្រីពេស្យា ហើយ​លេង​ភ្លេង​យ៉ាង​ពីរោះ​ចុះ ហើយច្រៀង​ឡើង​ជា​ច្រើន​បទ​ផង ដើម្បី​ឲ្យ​គេ​នឹក​ចាំ​ពី​អ្នក​ឡើង​វិញ។
\s5
\v 17 ហើយវានឹងប្រហែលរវាង​ចិត‌សិប​ឆ្នាំ​ ព្រះ‌អម្ចាស់​នឹង​យាង​មក​សង្គ្រោះ​ក្រុង​ទីរ៉ុស ហើយ​ទីក្រុង​នោះ​នឹង​ត្រឡប់ទៅជាកន្លែងបង្កើតប្រាក់ម្តងទៀតតាមរយៈធ្វើជាស្រីពេស្យា ហើយទីក្រុងនេះនឹងបម្រើដល់​គ្រប់​ទាំង​នគរ​របស់​លោកីយ។
\v 18 ប៉ុន្តែកម្រៃនិងប្រាក់​​ដែល​ក្រុង​នេះ​រក​បាន ត្រូវ​ញែក​ថ្វាយ​ព្រះ‌អម្ចាស់។ ពួកគេ​នឹង​មិន​ប្រមូល​ទុក​ទៀត​ទេ ដ្បិត​របស់​ទ្រព្យ​ទាំងនោះ​នឹង​ត្រូវ​បម្រុង​ទុក​ជា​អាហារ ហើយសម្រាប់​ពួក​អ្នក​បម្រើ​ព្រះ‌អម្ចាស់ ហើយពួកគេ ក៏អាច​មាន​សម្លៀក‌បំពាក់​ដែលមានគុណភាព​សម្រាប់​ពួក​គេ។
\s5
\c 24
\cl ជំពូក ២៤
\p
\v 1 ចូរមើល៍! ព្រះ‌អម្ចាស់​នឹងជិត​បំផ្លាញ​ផែនដី​ឲ្យវិនាស ហើយធ្វើឲ្យផែនដីហិនហោច ព្រះអង្គ​នឹង​រម្លើង​ផែនដី ហើយ​កម្ចាត់‌កម្ចាយ មនុស្ស‌ម្នា​ដែល​រស់​នៅ​លើ​ផែនដីផង។
\v 2 ពេលវេលានោះជិតមកដល់ហើយ ដូចជាមួយមនុស្ស ដូចជាបូជា‌ចារ្យ ​ពួកស្រីសៅកែ ហើយពួកស្រីកំណាន់ ពួកអ្នកទិញ ពួកអ្នកលក់ ពួកអ្នកខ្ចីប្រាក់ ពួកកូនបំណុល ហើយនិងពួកដើរយកកាប្រាក់ និងពួកអ្នកដែលបានឲ្យកាប្រាក់ផងដែរ។
\s5
\v 3 ផែនដីនឹងត្រូវខ្ចេចខ្ទីទាំងស្រុង ហើយស្ងាត់សូន្យឈឹង ត្បិតព្រះអម្ចាស់បានមានបន្ទូលពីការនេះហើយ។
\v 4 នៅផែនដីនឹងសោកសង្រេង គេធ្លាក់ខ្សោយគ្មានកម្លាំង អស់មនុស្សជាន់ខ្ពស់នឹងត្រូវថយចុះទៅ។
\v 5 ផែនដីនឹងត្រូវអាស្រូវដោយសារមនុស្សបំផ្លាញ ពួកគេបានល្មើសនឹងក្រឹត្តិវិន័យ​ ពួកគេបានបំពាននឹងច្បាប់ទាំងប៉ុន្មាន ហើយបំបែកសេចក្តីសញ្ញទាំងប៉ុន្មានដែលនៅអស់កល្បជានិច្ច។
\s5
\v 6 ដូច្នេះហើយ ផែនដីត្រូវបណ្តាសារ ហើយអស់អ្នកដែលរស់នៅផែនដីក៏ត្រូវមានទោស និងត្រូវដុតបំផ្លាញអស់ទៅ មានមនុស្សបន្តិចបន្តួចប៉ុណ្ណោះដែលនៅសល់។
\v 7 ទឹកទំពាំងបាយជូរថ្មីក៏ត្រូវសោយសោក ចម្ការទំពាំងបាយជូរក៏ត្រូវហិនវិនាសដែរ អស់អ្នកដែលសប្បាយក្លាយជាទុក្ខវិញ។
\s5
\v 8 សម្លេងសប្បាយរីករាយ នៃការវាយក្រាបបានប្រែជាស្ងាត់ជ្រងំ ហើយសម្លេងអឺងកងរីករាយក៏បាត់ទៅ ហើយអំណរដោយការដេញស៊ុងក៏ឈប់អស់ដែរ។
\v 9 ពួកគេមិនផឹកស្រា និង ច្រៀងទៀតទេ ហើយស្រាក៏ប្រែជាល្វីងសម្រាប់អ្នកផឹក។
\s5
\v 10 ទីក្រុងដែលគ្មានមនុស្សនៅក៏ត្រូវរំលាយចោល គ្រប់ផ្ទះត្រូវបិទទ្វារហើយនៅទទេ។
\v 11 មានសម្លេងស្រែកតាមផ្លូវរកស្រាទំពាំងបាយជូរ អស់ទាំងអំណរត្រូវងងឹតឈឹងហើយភាពរីករាយក៏បាត់អស់ទៅដែរ។
\s5
\v 12 នៅក្នុងទីក្រុងមានតែភាពស្ងប់ស្ងាត់ ហើយទ្វារក្រុងត្រូវបំបាក់ចោល។
\v 13 ត្បិតអស់ជាតិសាសន៍ដែលនៅលើផែនដី នឹងត្រូវសេសសល់ដូចពេលដែល ប្រមូលផលផ្លែអូលីវ និង ដូចផ្លែទំពាំងបាយជូរដែលគេបេះផ្លែហើយ។
\s5
\v 14 ពួកគេទាំងនោះនឹងបន្លឺសម្លេងស្រែកដោយអំណរពីខាងសមុទ្រ ដោយព្រោះឫទ្ធានុភាពរបស់ព្រះអម្ចាស់។
\v 15 ដូច្នេះចូរលើកតម្កើងសិរីរុងរឿងនៃព្រះអម្ចាស់ពីទិសខាងកើត ហើយអស់អ្នកដែលរស់នៅតាមកោះនានាលើកតម្កើងព្រះកិត្តិនាមព្រះអម្ចាស់ ដែលជាព្រះរបស់ជនជាតិអុីស្រាអែល។
\s5
\v 16 យើងបានឮចម្រៀងពីចុងផែនដីស្រែកច្រៀងថា «សូមថ្វាយសិរីរុងរឿងដល់ព្រះដ៏សុចរិត!» តែខ្ញុំនិយាយថា «ខ្ញុំបានវិនាសបង់អស់ហើើយ ខ្ញុំវេទនាណាស់ហើយ! ត្បិតមនុស្សមានកលបានប្រព្រឹត្តដោយកលល្បិច មនុស្សមានល្បិចបានប្រព្រឹត្តិដោយកលល្បិចណាស់ទៅហើយ»។
\s5
\v 17 សេចក្តីរន្ធត់ញាប់ញ័រ និងការធ្លាក់ក្នុងរណ្តៅមនុស្សនៃអ្នករាល់គ្នានឹងជួបជាក់នៅផែនដីនេះជាមិនខាន។
\v 18 ពួកអ្នកដែលគេចផុតពីការរន្ធត់ញាប់ញ័រនឹងធ្លាក់ទៅក្នុងរណ្តៅ ហើយអស់អ្នកដែលគេចពីរណ្តៅនឹងជាប់អន្ទាក់វិញ។ ទ្វារនៃស្ថានសួគ៌នឹងបើកចំហរបង្អុរទឹកចុះមក ហើយគ្រឹះនៃផែនដីនឹងកគ្រើកឡើង។
\s5
\v 19 ផែនដីនឹងបាក់បែក ផែនដីនឹងប្រេះក្រហែងទៅ គឺផែនដីនឹងត្រូវរញ្ជួយញាប់ញ័រជាខ្លាំង។
\v 20 ផែនដីនឹងត្រូវទ្រេតទ្រោតដូចជាមនុស្សស្រវឹង ហើយយោលទៅមកដូចជាអង្រឹង។ ហើយអំពើបាបរបស់មនុស្សនឹងត្រូវសង្កត់យ៉ាងធ្ងន់ ហើយគេនឹងត្រូវដួលដោយងើបពុំរួចឡើយ។
\s5
\v 21 គឺជិតដល់ថ្ងៃនៃព្រះអម្ចាស់នឹងដាក់ទោសនៅលើមេឃចំពោះពួកពលបរិវាដែលនៅស្ថានសួគ៌ ព្រមទាំងធ្វើទោសដល់ស្តេចទាំងឡាយនៅលើផែនដីផង។
\v 22 ពួកគេទាំងនោះគឺដូចជាអ្នកទោសទៅក្នុងរណ្តៅ ហើយយកទៅឃុំនៅក្នុងគុក ក្រោយជាយូរថ្ងៃទើបព្រះអង្គកាត់ទោសពួកគេ។
\v 23 គ្រានោះព្រះច័ន្ទត្រូវអាម៉ាស់មុខ ព្រះអាទិត្យត្រូវអាប់កេរ្ត៍ឈ្មោះដែរ ត្បិតព្រះអម្ចាស់នៃពិភពលោកទាំងមូលសោយរាជ្យលើភ្នំស៊ីយ៉ូន និង ក្រុងយេរូសាឡិមនោះ នឹងមានសិរិរុងរឿងនៅចំពោះមុខពួកចាស់ទុំរបស់ព្រះអង្គ។
\s5
\c 25
\cl ជំពូក ២៥
\p
\v 1 ព្រះអម្ចាស់អើយ ព្រះអង្គជាម្ចាស់នៃទូលបង្គំ ទូលបង្គំសូមលើកតម្កើងព្រះនាមព្រះអង្គ ដ្បិតព្រះអង្គបានធ្វើការយ៉ាងអស្ចារ្យ គឺអ្វីដែលព្រះអង្គគិតធ្វើតាំងពីមុនមក ដែលល្អគ្រប់លក្ខណ៍ហើយស្មោះត្រង់។
\v 2 ត្បិតព្រះអង្គបានធ្វើឱ្យទីក្រុងរលាយ ក្លាយទៅជាគំនរឥដ្ឋ ព្រះអង្គបានធ្វើឱ្យទីក្រុងដែលមានបន្ទាយរឹងមាំក្លាយទៅជាគំនរបាក់បែក ហើយបន្ទាយរបស់សត្រូវក៏លែងមានទៀតដែរ។
\v 3 ដូច្នេះហើយ មនុស្សខ្លាំងពូកែនឹងថ្វាយសិរីល្អដល់ព្រះអង្គ សូម្បីតែទីក្រុងរបស់មនុស្សកាចសាហារក៏ត្រូវខ្លាចព្រះអង្គដែរ។
\s5
\v 4 ត្បិតព្រះអង្គជាទីមាំមួនដល់មនុស្សទីទ័លក្រនៅពេលមានអាសន្ន ជាទីជម្រកនៅពេលមានព្យុះ ហើយជាម្លប់បាំងកម្តៅ​ នៅពេលដែលកំហឹងរបស់កាចសាហាវ ដែលប្រៀបបាននឹងព្យុះបោកបក់យ៉ាងកំណាចប៉ះនឹងជញ្ជាំង
\v 5 ព្រះអង្គបង្ក្រាបសម្លេងរបស់ពួកសាសន៍ដទៃ ដូចជាបន្ថយកម្តៅនៅដីដែលស្ងួតហួតហែង។ ព្រះអង្គនឹងធ្វើឱ្យចម្រៀងជោគជ័យរបស់ពួកកាចសាហាវប្រែជាស្ងាត់ឈឹង ដូចជាកម្តៅថ្ងៃដែលថយដោយពពកដែរ។
\s5
\v 6 នៅលើភ្នំនេះព្រះអម្ចាស់នៃពិភពទាំងមូល នឹងជប់លៀងដល់មនុស្សទាំងឡាយ ជាមួយនឹងស្រាទំពាំងបាយជូរដែលសម្រាំង សាច់នឹងម្ហូបអាហារដែលមានឱជារស់យ៉ាងពិសេស។
\v 7 ព្រះអង្គនឹងបំផ្លាញស្បៃដែលបាំងមុខមនុស្សគ្រប់សាសន៍នៅលើភ្នំនេះ ព្រមទាំងគម្របដែលគ្របលើជាតិសាសន៍ផ្សេងៗ។
\v 8 ព្រះអង្គនឹងកំចាត់សេចក្តីស្លាប់ជាដរាប ព្រះអម្ចាស់នឹងជូតទឹកភ្នែកចេញពីមុខមនុស្សទាំងឡាយ ព្រះអង្គនឹងដកយកភាពអាម៉ាស់ចេញពីប្រជាជនព្រះអង្គ ចេញពីផែនដីទាំងមូល ត្បិតព្រះអម្ចាស់បានមានបន្ទូលពីការនេះហើយ។
\s5
\v 9 នៅថ្ងៃនោះគេនឹងនិយាយថា៖ «ចូរមើល៍! នេះគឺជាព្រះជាម្ចាស់របស់យើងរាល់គ្នា។ នេះគឺជាព្រះអម្ចាស់ដែលយើងបានរង់ចាំ ហើយយើងបានរីករាយដែលទ្រង់បានជួយសង្គ្រោះយើង»។
\v 10 ត្បិតនៅលើភ្នំនេះព្រះហស្ថនៃព្រះអម្ចាស់នឹងសម្រាកហើយជនជាតិម៉ូអាប់នឹងត្រូវគេជាន់ឈ្លី នៅក្នុងស្រុករបស់គេ ប្រៀបបានដូចចំបើងដែលគេជាន់ជាមួយនឹងលាមកសត្វ។
\s5
\v 11 ពួកគេខំបោះដៃរបស់គេនៅកណ្តាលកន្លែងនោះ ដូចអ្នកហែលទឹកដែលបានបោះដៃដើម្បីហែលទឹក។ ប៉ុន្តែព្រះអម្ចាស់នឹងបំបាក់ចិត្តអំនួតរបស់គេចេញ​ ព្រមទាំងល្បិចកលនៃដៃរបស់ពួកគេ។
\v 12 បន្ទាយកំពែងដ៏ខ្ពស់នៅម៉ូអាប់របស់គេ នោះព្រះអង្គនឹងផ្តួលវាឱ្យរាបដល់ដី ហើយកប់ក្នុងធូលី។
\s5
\c 26
\cl ជំពូក ២៦
\p
\v 1 នៅថ្ងៃនោះ ច្រៀងនេះនឹងត្រូវច្រៀងនៅក្នុងស្រុកយូដាថា «យើងមានទីក្រុងមួយដ៏រឹងមាំ ព្រះជាម្ចាស់បានប្រទានសេចក្តីសង្គ្រោះទុកជាកំពែងការពារពួកយើង។
\v 2 សូមបើកទ្វារហើយឲ្យពួកអ្នកសុចរិត​ ដែលរក្សាភាពស្មោះត្រង់បានចូលមក។
\s5
\v 3 អស់អ្នកដែលមានគំនិតជាប់ជាមួយព្រះអង្គ អ្នកនោះនឹងមានសេចក្តីសុខសាន្ត ព្រះអង្គនឹងការពារគេ ដោយព្រោះគេបានទុកចិត្តព្រះអង្គ។
\v 4 ចូរទុកចិត្តដល់ព្រះអម្ចាស់ចុះ ត្បិតព្រះអម្ចាស់ជាថ្មដាដែលនៅអស់កល្បជានិច្ច។
\s5
\v 5 ព្រះអង្គបានបន្ទាបអស់អ្នកដែលមានចិត្តអំនួតចុះ ហើយទីក្រុងដ៏ខ្ពស់ព្រះអង្គបានរំលំដល់ដីអស់ ហើយក៏បន្ទាបដល់ដីដែរ។
\v 6 ជើងរបស់មនុស្សទ័លក្រនឹងដើរជាន់ ហើយនឹងជំហានរបស់មនុស្សខ្សត់ទុរគតដែរ។
\s5
\v 7 សេចក្តីទៀងត្រង់ជាផ្លូវរបស់មនុស្សសុចរិត ហើយព្រះអង្គពិនិត្យមើលអស់ទាំងផ្លូវរបស់មនុស្សសុចរិត។
\v 8 ឱព្រះអម្ចាស់អើយ យើងបានរង់ចាំព្រះអង្គនៅក្នុងសេចក្តីយុត្តិធម៌របស់ព្រះអង្គ ព្រះអម្ចាស់អើយ យើងរង់ចាំព្រះអង្គ ហើយព្រះនាមព្រះអង្គជាក្តីប្រាថ្នារបស់យើង។
\v 9 ទូលបង្គំបានរង់ចាំព្រះអង្គនៅពេលយប់ ពិតណាស់ ដួងចិត្តទូលបង្គំក៏ស្វែងរកព្រះអង្គ។ ត្បិតសេចក្តីសុចរិតរបស់ព្រះអង្គបានមកដល់ផែនដី នោះមនុស្សនៅផែនដីនឹងរៀនពីសេចក្តីសុចរិត។
\s5
\v 10 បើព្រះអង្គលើកលែងទោសដល់មនុស្សអាក្រក់ នោះគេនឹងមិនរៀនពីសេចក្តីសុចរិតឡើយ។ នោះគេនឹងប្រព្រឹត្តអំពើអាក្រក់នៅក្នុងស្រុកសុចរិត ហើយមិនយល់ពីឫទ្ធានុភាពរបស់ព្រះអម្ចាស់ឡើយ។
\s5
\v 11 ឱព្រះអម្ចាស់អើយ ព្រះហស្ថព្រះអង្គបានលើកឡើង តែគេមិនបានចាប់អារម្មណ៍ទេ។ តែពួកគេនឹងឃើញសេចក្តីឧស្សាហ៍របស់ព្រះអង្គចំពោះមនុស្ស នោះគេនឹងមានភាពអាម៉ាស់ ដោយព្រោះភ្លើងនឹងបញ្ឆេះពួកខ្មាំងសត្រូវរបស់ទ្រង់។
\v 12 ព្រះអម្ចាស់អើយ ព្រះអង្គនឹងប្រទានឱ្យយើងមានសេចក្តីសុខសាន្ត ត្បិតព្រះអង្គបានជួយយើងសម្រេចកិច្ចការនានារបស់យើង។
\s5
\v 13 ព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំអើយ ធ្លាប់មានម្ចាស់ជាច្រើនត្រួតត្រាលើយើង តែយើងលើកតម្កើងតែព្រះនាមទ្រង់មួយអង្គគត់។
\v 14 អស់អ្នកដែលបានស្លាប់ហើយ​មិនរស់វិញទេ ពួកគេរលាយអស់ហើយ មិនត្រឡប់មកវិញទេ។ ត្បិតព្រះអង្គបានកាត់ទោសគេ ហើយបំផ្លាញគេហើយ នឹងមិនមានអ្នកណានឹកចាំពីគេឡើយ។
\s5
\v 15 ព្រះអង្គបានចម្រើនជនជាតិនេះជាច្រើនឡើង ឱព្រះអម្ចាស់អើយ ទ្រង់បានចម្រើនសាសន៍នេះឡើង គេលើកតម្កើងទ្រង់ឡើង ព្រះអង្គបានពង្រីកព្រំប្រទល់ទឹកដី។
\s5
\v 16 ឱព្រះអម្ចាស់អើយ នៅគ្រាមានទុក្ខ គេបានសម្លឹងមើលទៅចំពោះព្រះអង្គ ពួកគេបានអធិស្ឋានស្រែករកព្រះអង្គ នៅគ្រាព្រះអង្គវាយផ្ចាលគេ។
\v 17 ស្ត្រីមានផ្ទៃពោះបម្រុងនឹងសម្រាលកូន នាងនឹងពេញដោយសម្រែកនៃការឈឺចាប់ នោះយើងខ្ញុំក៏ស្រែកនៅចំពោះព្រះអម្ចាស់។
\s5
\v 18 យើងបានមានគត៌ ហើយយើងក៏បាននៅក្នុងការឈឺចាប់ តែយើងសម្រាលចេញមកបានតែខ្យល់។ យើងមិនបានបង្កើតជាការសង្គ្រោះដល់ផែនដីឡើយ ហើយក៏មិនបានបង្កើតមនុស្សថ្មីនៅផែនដីដែរ។
\s5
\v 19 សេចក្តីស្លាប់របស់អ្នកនឹងរស់ឡើងវិញ សាកសពគេនឹងក្រោកឡើង ពួកអ្នកដែលដេកលើធូលីដីនឹងច្រៀងដោយអំណរ ត្បិតទឹកសន្សើមរបស់ព្រះអង្គនឹងស្រោចស្រពផែនដី ហើយប្រោសឱ្យអស់ទាំងអស់អ្នកដែលស្លាប់ទៅឱ្យមានជីវិតឡើងវិញ។
\s5
\v 20 ចូរទៅ ឱប្រជាជនខ្ញុំអើយ សូមចូលមកក្នុងបន្ទប់ខ្លួន ហើយបិទទ្វារឲ្យជិត ត្រូវលាក់ខ្លួនបន្តិចសិនរហូតដល់កំហឹងបានកន្លងផុតទៅ។
\v 21 ត្បិតមើល ព្រះអម្ចាស់នឹងយាងចេញពីដំណាក់ព្រះអង្គ ដើម្បីដាក់ទោសមនុស្សនៅលើផែនដីដែលបានប្រព្រឹត្តអំពើបាប នៅពេលនោះអំពើអាក្រក់ដែលមនុស្សប្រព្រឹត្តនឹងលាក់លែងជិតហើយ ផែនដីនឹងបង្ហាញ ឈាមមនុស្សដែលត្រូវគេសម្លាប់។
\s5
\c 27
\cl ជំពូក ២៧
\p
\v 1 នៅថ្ងៃនោះ ព្រះហស្តនៃព្រះអម្ចាស់នឹងប្រើដាវធំហើយមុត ប្រកបដោយអំណាច ដើម្បីដាក់ទោសអារក្សទឹក គឺជាពស់ដែលមានកលល្បិច ព្រះអង្គនឹងសម្លាប់សត្វចម្លែកដែលនៅក្នុងសមុទ្រ។
\v 2 នៅគ្រានោះនឹងមានចម្ការដែលធ្វើស្រាទំពាំងបាយជូរនឹងច្រៀងថា
\v 3 «យើងគឺព្រះអម្ចាស់ជាអ្នកថែរក្សា យើងស្រោចទឹកគ្រប់ពេល យើងនឹងការពារទាំងយប់ទាំងថ្ងៃមិនឲ្យនរណាម្នាក់រងទុក្ខឡើយ។
\s5
\v 4 យើងមិនខ្ញាល់នឹងវាទៀតទេ អូ តែបើមានអញ្ចាញ និងបន្លាដុះ! នៅទីនោះយើងនឹងកាប់ឆ្ការ ជាន់ឈ្លីដុតបំផ្លាញវាទាំងអស់វិញ។
\v 5 បើសិនជាគេទទួលយកការការពារ ហើយសាងសន្តិភាពជាមួយនិងយើង ចូលឲ្យពួកគេសាងសន្តិភាពជាមួយនិងយើងចុះ។
\s5
\v 6 ពេលថ្ងៃនោះមកដល់ ពូជពង្សយ៉ាកុបនឹងចាក់ឫស ពួកអុីស្រាអែលនឹងដុះពន្លកចេញមក ហើយបង្កើតផលផ្លែនៅពាសពេញផែនដី»។
\s5
\v 7 តើព្រះអម្ចាស់បានវាយប្រហារពួកយ៉ាកុប​ និងពួកអុីស្រាអែលដូចដែលព្រះអង្គបានវាយប្រហារពួកជាតិសាសន៍ដែលបានវាយប្រហារពួកគេឬ? តើពួកយ៉ាកុបហើយនិងអីុស្រាអែលត្រូវបានវាយប្រហារដូចពួកជាតិសាសន៍ដែលបានសម្លាប់ដោយពួកគេទេ?
\v 8 ​ព្រះអង្គដាក់ទោសពួកគេដោយបណ្តេញពួកយ៉ាកុបនិងអីុស្រាអែលចេញដោយខ្យល់ ដែលនៅគ្រានោះគឺជាខ្យល់ពីទិសខាងកើត។
\s5
\v 9 ដូច្នេះអំពើបាបរបស់យ៉ាកុបនឹងត្រូវលើកលែងទោសបែបនោះដែរ ហើយនេះជាផលពីការដកអំពើបាបគេចេញ ព្រះអង្គនឹងធ្វើឲ្យថ្មទាំងប៉ុន្មាននៃអាសនា ឲ្យខ្ទេចប្រៀបបានដូចថ្មកំបោរដែលគេកិន ហើយផ្តួលរំលំបង្គោលរបស់ព្រះអាសេរ៉ា និងកន្លែងថ្វាយទីសក្ការៈបូជារបស់ព្រះទាំងប៉ុន្មាន។
\s5
\v 10 ត្បិតកំពែងទីក្រុងទាំងនោះនឹងត្រូវស្ងាត់ឈឹង ហើយមនុស្សដែលរស់នៅក្នុងក្រុងនោះ និងត្រូវបោះបង់ចោលដូចជាទីរហោស្ថាន។ ដែលនឹងមានសត្វគោរស់នៅទីនោះ នឹងស៊ីបំផ្លាញមែកខ្ចីរបស់ពួកវាផងដែរ។
\v 11 កាលណាមែកប្រែជាក្រៀមអស់ទៅ នោះគេនឹងកាច់វាចេញ។ ហើយពួកស្រីៗនឹងប្រមូលដុតចោល ដោយព្រោះពួកគេមិនយល់ ដូច្នេះព្រះដែលបានបង្កើតគេនឹងមិនមេត្តាដល់គេឡើយ ព្រះដែលបង្កើតគេនឹងមិនប្រទានក្តីករុណាដល់គេឡើយ។
\s5
\v 12 ដល់គ្រានោះមកដល់ ព្រះអម្ចាស់នឹងវាយជំរុះផលគេ ចាប់ពីទន្លេអឺប្រាត រហូតដល់ទឹកជ្រោះ អេសីុព្ទ ហើយឱពួកអុីស្រាអែលអើយ នៅពេលនោះព្រះអង្គនឹងប្រមូលអ្នករាល់គ្នាមួយឡែក។
\v 13 នៅថ្ងៃនោះនឹងមានគេផ្លុំត្រែយ៉ាងធំ ហើយប្រជាជននៅទឹកដីអស្ស៊ីរីដែលខ្ចាត់ខ្ចាយ ប្រជាជនដែលនៅស្រុកអេស៊ីបបែកខ្ញែក នឹងវិលត្រឡប់មកវិញហើយគេនឹងក្រាបថ្វាយបង្គំព្រះអម្ចាស់នៅលើភ្នំដ៏វិសុទ្ធនៅក្រុងយេរូសាឡិម។
\s5
\c 28
\cl ជំពូក ២៨
\p
\v 1 វេទនាដល់ម្កុដនៃភាពអំនួតរបស់ពួកប្រមឹកអេទាំងអស់នោះដែលនៅប្រាអិម ហើយផ្កាដែលស្រពោនជាគ្រឿងលម្អដ៏រុងរឿងរបស់គេ ហើយនៅលើក្បាលជ្រលងភ្នំរបស់អស់អ្នកដែលបានយកឈ្នះលើស្រាទំពាំងបាយជូរ។
\v 2 ចូរមើល៍! ព្រះអម្ចាស់បញ្ជូនមនុស្សមានអំណាចខ្លាំងពូកែម្នាក់​ ដែលអ្នកនោះនឹងប្រៀបដូចជាខ្យល់ព្យុះសង្ឃរា ដូចជាភ្លៀងដែលធ្លាក់មកជោជន់ ព្រះអង្គនឹងរំលំម្កុដនៃសេចក្តីអំនួតនោះឲ្យរលំដល់ដី។
\s5
\v 3 សេចក្តីអំនួតរបស់ពួកអ្នកប្រមឹករបស់ពួកអេប្រាអឹម នឹងត្រូវជាន់ឈ្លីនៅក្រោមជើង។
\v 4 ចំណែក ផ្កាស្រពោនដែលជាសិរីរុងរឿងនៅលើក្បាលជ្រលងភ្នំរបស់ពួកគេ ហើយនឹងប្រៀបដូចផ្លែឧទុម្ពរទុំមុនរដូវក្តៅ ដែលពេលនរណាម្នាក់ក្រលេកឃើញវា ពេលវាមិនបាននៅដៃរបស់គេ នោះនិងត្រូវបោះវាចោល។
\s5
\v 5 នៅថ្ងៃនោះ ព្រះអម្ចាស់នៃពិភពទាំងមូល​ នឹងបានដូចជាម្កុដដ៏រុងរឿង ហើយជាគ្រឿងតុបតែងដល់ប្រជាជនព្រះអង្គ
\v 6 ហើយជាវិញ្ញាណនៃភាពយុត្តិធម៌ ដល់អស់អ្នកដែលអង្គុយកាត់ក្តី ហើយជាកម្លាំងដល់អ្នកដែលដេញពួកខ្មាំងសត្រូវនៅច្រកទ្វារ។
\s5
\v 7 ប៉ុន្តែ អស់អ្នកទាំងនេះក៏ត្រូវវង្វេងវង្វាន់ដោយសារស្រាទំពាំងបាយជូរ និងស្រាខ្លាំងៗដែរ។ ពួកបូជាចារ្យ និង ពួកព្យាការីក៏ត្រូវវង្វេងដោយស្រាខ្លាំងដែរ។ ដោយសារស្រាខ្លាំងធ្វើឲ្យពួកគេស្រវឹងទ្រេតទ្រោត ហើយនិមិត្តឃើញផ្តេសផ្តាស។
\v 8 ជាការពិតណាស់ តុរបស់គេទាំងប៉ុន្មានប្រឡាក់ទៅដោយកម្អួត រកកន្លែងស្អាតគ្មានសោះ។
\s5
\v 9 តើព្រះអង្គនឹងបង្រៀនចំណេះទៅដល់អ្នកណាទៅ តើព្រះអង្គនឹងពន្យល់ពីសេចក្តីនេះដល់អ្នកណា? គឺដល់អស់អ្នកដែលទើបតែលែងដោះ ដល់អស់អ្នកទើបតែផ្តាច់ដោះឬអី?
\v 10 ត្បិតវាគឺជាបញ្ចានៅលើការបញ្ចា ហើយបញ្ចានៅលើការបញ្ចាដែរ ច្បាប់នៅលើច្បាប់ ហើយច្បាប់នៅលើច្បាប់ដែរ នៅទីនេះបន្តិចហើយទៅនោះបន្តិច។
\s5
\v 11 ប្រាកដណាស់! ព្រះអម្ចាស់ប្រើភាសាដែលគេស្តាប់មិនបាន នឹងមានបន្ទូលមកកាន់ប្រជាជននេះ។
\v 12 ពីមុនព្រះអង្គធ្លាប់មានបន្ទូលមកកាន់ពួកគេថា «អស់អ្នកនឿយហត់អើយ ចូរសម្រាកចុះ» តែគេមិនព្រមស្តាប់ទ្រង់សោះ។
\s5
\v 13 ដូច្នេះព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់ពួកគេថា ពីបទបញ្ញត្តិមួយទៅបទបញ្ញត្តិមួយ ពីច្បាប់មួយទៅច្បាប់មួយទៀត មកនេះបន្តិច ទៅនោះបន្តិច ធ្វើដូច្នេះពួកគេនឹងចេញទៅហើយជំពប់ដួលមកក្រោយ ហើយបាក់បែក នឹងជាប់អន្ទាក់រើមិនរួចឡើយ។
\s5
\v 14 ដូច្នេះចូរស្តាប់ព្រះបន្ទូលនៃព្រះអម្ចាស់ អស់ពួកអ្នកដែលចំអកឡកឡឺយ អស់អ្នកដែលត្រួតត្រាលើបណ្តាជននៅក្រុងយេរូសាឡិម។
\v 15 ការនេះនឹងកើតឡើងដោយព្រោះអ្នករាល់គ្នាបានពោលថា «យើងបានចុះសន្ធិសញ្ញាជាមួយសេចក្តីស្លាប់​ ហើយក៏ព្រមព្រៀងជាមួយនឹងស្ថានឃុំព្រលឹងមនុស្សស្លាប់។ ដូច្នេះពេលណាសេចក្តីមហ្តរាយមកដល់នោះនឹងមិនកើតដល់យើងទេ ព្រោះយើងបានយកការកុហកជាទីពឹង ហើយយកការភូតភរជាទីជ្រកកោន»។
\s5
\v 16 ដូច្នេះហើយ ព្រះអម្ចាស់បានមានបន្ទូលថា «ចូរមើល យើងនឹងយកថ្មមួយដុំមកធ្វើជាគ្រិះនៃក្រុងស៊ីយ៉ូន ជាថ្មដើម្បីល្បងល ជាថ្មដែលមានតម្លៃ ដែលអាចធ្វើជាគ្រិះយ៉ាងមាំបាន។ ហើយអ្នកណាដែលជឿពឹងអាងលើថ្មនេះ អ្នកនោះនឹងមិនត្រូវខ្មាសឡើយ។
\s5
\v 17 យើងនឹងយកយុត្តិធម៌ធ្វើជារង្វាស់ ហើយយកសេចក្តីសុចរិតធ្វើជាខ្សែប្រយោល។ ព្យុះព្រិលនឹងបោកបក់ទីជម្រករបស់សេចក្តីកុហក ហើយទឹកក៏ជោជន់លិចទីពួនអស់ទៅ។
\s5
\v 18 សម្ពន្ធមេត្រីរបស់អ្នករាល់គ្នាជាមួយនឹងសេចក្តីស្លាប់ នឹងត្រូវលុបចោល ហើយការព្រមព្រៀងគ្នាជាមួយនឹងស្ថានឃុំព្រលឹងនោះនឹងមិនស្ថិតស្ថេរដែរ។
\v 19 កាលណាសេចក្តីអន្តរាយបានហូរកាត់ នោះអ្នករាល់គ្នានឹងត្រូវអន្តរាយដែរ។ ពេលណាសេចក្តីអន្តរាយនោះបានឆ្លងកាត់នោះវានឹងបំផ្លាញអ្នករាល់គ្នា សេចក្តីអន្តរាយនោះនឹងកើតមានរាល់ព្រឹក នឹងរាល់យប់។ គ្រាន់តែឮគេនិយាយក៏គួរឲ្យព្រឺខ្លាច។
\s5
\v 20 ត្បិតគ្រែប្រែជាខ្លីមិនអាចមនុស្សដេកត្រង់បានទេ ហើយភួយក៏តូចមិនអាចដណ្តប់អ្នកនោះបានពេញដែរ»។
\v 21 ព្រះអម្ចាស់នឹងក្រោកឡើងដូចនៅលើភ្នំពេរ៉ាស៊ីម ព្រះអង្គនឹងមានសេចក្តីក្រោធ ដូចនៅជ្រលងភ្នំគីបៀនដែលទ្រង់ធ្វើកិច្ចការទ្រង់ ដែលចម្លែក ហើយសម្រេចកិច្ចការរបស់ទ្រង់ដែលចម្លែកខុសពីធម្មតា។
\s5
\v 22 ដូច្នេះអស់អ្នកនៅចំអកឡកឡឺយទៀត នោះអ្នកនឹងត្រូវរឹតរួតកាន់តែខ្លាំងឡើង។​ ខ្ញុំបានឮថាព្រះអម្ចាស់នៃពិភពទាំងមូលនឹងសម្រេចឱ្យមានការបំផ្លាញផែនដី។
\s5
\v 23 ចូរប្រុងប្រៀបត្រចៀក ហើយស្តាប់សម្លេងរបស់ខ្ញុំ ចូរយកចិត្តទុកដាក់ស្តាប់ពាក្យខ្ញុំ។
\v 24 អ្នកស្រែភ្ជួររាស់ដើម្បីសាបព្រួស តើគេភ្ជួរពេលមួយថ្ងៃឬ? តើគេចេះតែបន្តបំបែកដី ហើយនិងរាស់ស្រែឬ?
\s5
\v 25 ពេលគេពង្រាបដីហើយ តើគេមិនព្រួសល្ងស ល្ងខ្មៅ ហើយនិងបាចពូជស្រូវសាលីជាជួរៗ ហើយស្រូវឱកនៅកន្លែងបម្រុងទុក និងស្រូវអេប៉ូតតាមភ្លឺទេឬអី?
\v 26 ត្បិតព្រះជាម្ចាស់បង្រៀនគេឲ្យមានគំនិត ទ្រង់បង្ហាត់គេឲ្យមានតំរិះប្រាជ្ញាផង។
\s5
\v 27 លើសពីនេះ ល្ងសនឹងមិនបែកដោយសារប្រដាប់មុតទេ ក៏គេមិនដែលយកកង់រទេះកិនល្ងខ្មៅដែរ តែគេបោកល្ងសនឹងរំពាត់ ហើយបោកល្ងខ្មៅនឹងដំបងវិញ។
\v 28 ស្រូវដែលគេយកធ្វើនំប៉័ង គេមិនវាយប្រឡេះទេ គេបោកដោយកង់រទេះ និង​សេះវិញតែមិនកិនវាទេ។
\s5
\v 29 តម្រិះទាំងនេះគឺមកអំពីព្រះអម្ចាស់នៃពិភពទាំងមូល ដែលព្រះអង្គផ្តល់ដំបូន្មានយ៉ាងអស្ចារ្យ ហើយមានប្រាជ្ញាដ៏ពូកែផង។
\s5
\c 29
\cl ជំពូក ២៩
\p
\v 1 វេទនាដល់ ក្រុងអើរាល ក្រុងអើរាល ជាក្រុងដែលដាវីឌគង់នៅ ចូរធ្វើបុណ្យខួបរាល់ឆ្នាំទៅ។
\v 2 តែយើងនឹងវាយព័ទ្ធក្រុងអើរាល ហើយគេនឹងកើតទុក្ខសោកសង្រេង នឹងការទួញសោក ហើយក្រុងទាំងមូលនឹងបានដូចជាក្រុងអើរាល។
\s5
\v 3 យើងនឹងបោះជំរុំទ័ពព័ទ្ធដើម្បីទាស់ប្រឆាំងនឹងអ្នក ហើយរាយទ័ពជុំវិញ ហើយយើងនឹងលើកបន្ទាយទាស់នឹងអ្នកជាមួយនិងកំពែង ហើយយើងរៀបចំគ្រឿងសឹកដើម្បីច្បាំងនឹងអ្នក។
\v 4 អ្នកនឹងត្រូវផ្តួលចុះ ហើយអ្នកនឹងនិយាយពីដីមក សម្លេងរបស់អ្នកនឹងឮខ្សាវៗ។ សម្លេងរបស់អ្នកដូចជាខ្មោចចេញពីដី ហើយសម្លេងអ្នកនិងឮខ្សឹបៗចេញពីធូលីដីមក។
\s5
\v 5 ខ្មាំងសត្រូវរបស់អ្នកនឹងកើនឡើងយ៉ាងសណ្ធឹកដូចជាធូលីដី ហើយពួកកាចសាហាវនេះនឹងបានដូចជាអង្កាមដែលប៉ើងទៅ។ ហើយហេតុនោះកើតឡើងភ្លាមមួយរំពេច។
\v 6 ព្រះអម្ចាស់នៃពិភពទាំងមូល នឹងយាងមកជាមួយនឹងរន្ទះ ផែនដីរញ្ជួយ ខ្យល់ព្យុះសង្ឃរាបក់បោកយ៉ាងខ្លាំង ហើយក៏មានភ្លើងឆេះបំផ្លាញផង។
\s5
\v 7 វាប្រៀបដូចគេយល់សុបិន្ត ដូចសុបិន្តពេលយប់ គឺមានមនុស្សជាច្រើនមកពីគ្រប់ជាតិសាសន៍នឹងច្បាំងនឹងអើរាល នឹង បន្ទាយវាផង។
\v 8 គឺដូចជាមនុស្សស្រេកឃ្លានដែលគេសុបិន្តឃើញថា ខ្លួនបានបរិភោគ ដែលពេលភ្ញាក់ឡើងពោះនៅទទេវិញ។ គឺប្រៀបបានដូចមនុស្សដែលស្រេកទឹកដែលសុបិន្តឃើញខ្លួនបានផឹកទឹក តែពេលគេភ្ញាក់ឡើងគេនៅតែស្រេកទឹក។ ពិតណាស់ ដូច្នេះហើយបានជាមានមនុស្សយ៉ាងច្រើនដែលមកពីគ្រប់ជនជាតិមកច្បាំងទាស់ជាមួយនឹងភ្នំស៊ីយ៉ូនក៏ដូចយ៉ាងនោះដែរ។
\s5
\v 9 អ្នករាល់គ្នានឹង ភាំងឆ្ងល់ ចូរបិទភ្នែក ហើយធ្វើជាមនុស្សខ្វាក់ចុះ ចូរស្រវឹងចុះ តែមិនមែនស្រវឹងដោយសារស្រាទំពាំងបាយជូរ ហើយមិនទ្រេតទ្រោតដោយសារស្រាដែរ។
\v 10 ត្បិតព្រះអម្ចាស់បានចាក់វិញ្ញាណដែលបណ្តាលឲ្យលង់លក់លើអ្នករាល់គ្នា។ ព្រអង្គបានបិទភ្នែកអ្នករាល់គ្នា ជាពួកព្យាការី ហើយបានគ្រប់ក្បាលអ្នករាល់គ្នា​គឺជាពួកគ្រូទាយ។
\s5
\v 11 គ្រប់ទាំងនិមិត្តក្លាយជាពាក្យនៅសៀវភៅ ដែលបានបោះត្រា ដែលគេឲ្យសៀវភៅនេះទៅកាន់អ្នកសិក្សាដោយនិយាយថា «សូមអានសៀវភៅនេះចុះ» ហើយអ្នកនោះក៏ឆ្លើយមកវិញថា «ខ្ញុំមើលមិនបានទេដោយគេបានបិទត្រាបាត់ហើយ»។
\v 12 បើគេឲ្យសៀវភៅនេះទៅកាន់អ្នកមិនចេះអាន «សូមអានសៀវភៅនេះចុះ» នោះគេនឹងឆ្លើយវិញថា «ខ្ញុំមិនចេះអានអក្សរទេ»។
\s5
\v 13 ព្រះអម្ចាស់បានមានបន្ទូលថា «សាសន៍នេះបានចូលមកជិតយើង ដោយបបូរមាត់របស់គេ និងថ្វាយកិត្តិយសដល់យើងតែមាត់ប៉ុណ្ណោះ តែចិត្តរបស់គេបានឃ្លាតឆ្ងាយពីយើងហើយ។ ការថ្វាយកិត្តិយសរបស់គេគ្រាន់តែធ្វើតាមបទបញ្ញត្តិដែលមនុស្សបង្រៀនប៉ុណ្ណោះ។
\v 14 ហេតុដូច្នេះ មើលយើងនឹងធ្វើការមួយយ៉ាងអស្ចារ្យនៅចំណោមសាសន៍នេះ ជាការអស្ចារ្យ ហើយប្លែក។ នោះតម្រិះរបស់អ្នកប្រាជ្ញនឹងរលាយសាបសូន្យ ហើយការយល់ឱ្យបានយោបល់របស់ពួកគេក៏រលត់បាត់ទៅផង»។
\s5
\v 15 វេទនាដល់អស់អ្នកណាដែលលាក់ គម្រោងការគេនៅចំពោះព្រះអម្ចាស់ អ្នកទាំងនោះដែលធ្វើកិច្ចការខ្លួនទៅទីងងឹត គេបានពោលថា «តើមាននរណាឃើញយើង តើមាននរណាដឹងថាយើងធ្វើអី?»
\s5
\v 16 អ្នករាល់គ្នាគិតខុសហើយ! តើគួរឲ្យជាងស្មូនប្រៀបដូចជាដីឥដ្ឋឬ របស់ដែលគេបានបង្កើតមកនឹងនិយាយពីអ្នកដែលបង្កើតគេ​មកឡើងថា «អ្នកនោះមិនមែនជាអ្នកបង្កើតខ្ញុំមកទេ» ឬ នឹងពោលទៅអ្នកដែលបានបង្កើតគេមកថា «អ្នកនោះនឹងមិនយល់អ្វីឡើយ?»
\s5
\v 17 នៅតែបន្តិចទៀតប៉ុណ្ណោះ ព្រៃល្បាណូននឹងត្រឡប់ទៅជាវាលវិញ ហើយវាលនឹងត្រឡប់ទៅជាព្រៃវិញ។
\v 18 នៅថ្ងៃនោះមនុស្សថ្លង់នឹងស្តាប់ឮពាក្យពេជន៍នៅក្នុងសៀវភៅ ហើយភ្នែកមនុស្សខ្វាក់ក៏នឹងមើលឃើញច្បាស់នៅទីងងឹតដែរ។
\v 19 មនុស្សដែលជិៈជាន់គេនឹងមានអំណរនៅក្នុងព្រះអម្ចាស់ ហើយមនុស្សទ័លក្រក្នុងចំណោមមនុស្សនានានឹងមានចិត្តរីករាយនៅក្នុងព្រះដ៏វិសុទ្ធរបស់ជនជាតីអុីស្រាអែល។
\s5
\v 20 មនុស្សដែលគ្មានមេត្តានឹងត្រូវបញ្ឈប់ មនុស្សចំអកឡកឡឺយនឹងត្រូវរលាយបាត់សូន្យ។ អស់អ្នកដែលប្រព្រឹត្តអំពើអាក្រក់នឹងត្រូវបាត់បង់ទៅ
\v 21 អ្នកដែលចាប់កំហុសចោទប្រកាន់គេ ឲ្យគេមានទោស។ ពួកគេនោះដាក់អន្ទាក់ចាប់មនុស្សដែលស្វែងរកយុត្តិធម៌នៅទ្វារក្រុង ហើយបង្វែរសេចក្តីសុចរិតដោយគ្មានហេតុផល។
\s5
\v 22 ដូច្នេះហើយ នេះជាអ្វីដែលព្រះអម្ចាស់មានបន្ទូលអំពីកូនចៅរបស់លោកយ៉ាកុបថា ព្រះអម្ចាស់ដែលបានសង្រ្គោះអ័ប្រាហាំម «យ៉ាកុបនឹងមិនត្រូវខ្មាសទៀតទេ ក៏មិនត្រូវស្រឡាំងកាំងទៀតដែរ។
\v 23 ប៉ុន្តែពេលលោកបានឃើញកូនចៅរបស់ខ្លួន នោះកិច្ចការដែលដៃយើងពួកគេនឹងធ្វើឲ្យព្រះនាមយើងបានបវិសុទ្ធ។ ពួកគេនឹងទទួលស្គាល់នាមយើងជានាមដ៏វិសុទ្ធនៃលោកយ៉ាកុប ហើយគេនឹងគោរពគោតខ្លាចយើងដែលជាព្រះនៃអុីស្រាអែល។
\v 24 អស់អ្នកដែលវង្វេងខាងវិញ្ញាណនឹងទទួលបានយោបល់វិញ ហើយអស់អ្នកដែលរអ៊ូរទាំនឹងមានចំណេះវិញ»។
\s5
\c 30
\cl ជំពូក ៣០
\p
\v 1 ព្រះអម្ចាស់មានបន្ទូលថា «វេទនាដល់អស់កូនចៅដែលបះបោរ»។ «ពួកគេមានគម្រោងការតែមិនមែនចេញពីយើងទេ ពួកគេបានចង់សម្ពន្ធមិត្តជាមួយសាសន៍ដទៃ ដែលផ្ទុយពីឆន្ទៈរបស់យើង គេប្រព្រឹត្តអំពើបាបផ្ទួនៗ។
\v 2 ពួកគេនាំគ្នាចេញដំណើរទៅស្រុកអេស៊ីប ដោយមិនបានសុំយោបល់ពីយើងសោះ។ គេសុំការការពារពីស្តេចផារ៉ោន ហើយជ្រកកោននៅក្នុងម្លប់ស្រុកអេស៊ីប។
\s5
\v 3 ដូច្នេះហើយ ការពឹងអាងលើស្តេចផារ៉ោន នឹងនាំឲ្យអ្នករាល់គ្នាមានសេចក្តីខ្មាសវិញ ហើយការជ្រកកោនក្រោមម្លប់នៅស្រុកអេស៊ីបនឹងនាំឲ្យអ្នករាល់គ្នាអាប់មុខវិញ
\v 4 ទោះបីអ្នកដឹកនាំរបស់គេសុទ្ធតែនៅក្រុងសូអាន ពួកទូតរបស់អ្នករាល់គ្នាបានមកដល់ក្រុងហានេសដែរ។
\v 5 ពួកគេនឹងអាម៉ាស់មុខដោយព្រោះសាសន៍នោះមិនអាចជួយអ្វីដល់គេបាន ជាសាសន៍ដែលមិនបានជាជំនួយ ឬ សង្គ្រោះអ្វីឡើយតែបែរជានាំឲ្យមានសេចក្តីអាម៉ាស់ និង សេចក្តីអាប់យសប៉ុណ្ណោះ»។
\s5
\v 6 សេចក្តីប្រកាសអំពីសត្វនៅវាលរហោស្ថានណេកិប ពួកគេដើរឆ្លងកាត់វាលរហោស្ថានដ៏គ្រោះថ្នាក់បំផុត ដែលមានសិង្ហ មានពស់វែក និងនាគហោះ គេដឹកទ្រព្យសម្បត្តិមានតម្លៃរបស់គេនៅលើខ្នងលា និងលើខ្នងអូដ្ឋយកទៅជូនប្រជាជនដែលមិនអាចជួយអ្វីដល់គេបាន។
\v 7 ត្បិតជំនួយមកអំពីស្រុកអេស៊ីបគ្មានតម្លៃឥតប្រយោជន៍អ្វីសោះ ដូច្នេះហើយយើងបានហៅគេថា "រ៉ាហាប ជាអ្នកដែលអង្គុយស្ងៀមត្រឹង។
\s5
\v 8 ឥឡូវនេះ ចូរចេញទៅ ហើយសរសេរសេចក្តីនេះនៅចំពោះមុខពួកគេទុកលើបន្ទះថ្ម ហើយកត់ត្រាទុកក្នុងសៀវភៅ ដើម្បីទុកជាបន្ទាល់នៅថ្ងៃខាងមុខ។
\v 9 ត្បិតអស់អ្នកដែលរឹងចចេស ជាពួកកូនចៅដែលកុហក ពួកកូនចៅដែលមិនស្តាប់តាមក្រឹត្យវិន័យរបស់ព្រះអម្ចាស់។
\s5
\v 10 ពួកគេក៏ពោលទៅពួកគ្រូទាយថា «កុំមើលឲ្យសោះ» ហើយពោលទៅពួកហោថា «កុំថ្លែងពីសេចក្តីពិតឲ្យយើងស្តាប់់ឲ្យសោះ ត្រូវនិយាយតែពាក្យបញ្ចើចបញ្ចើ ទាយតែពាក្យប្រឌិតបានហើយ។
\v 11 ត្រូវបែរចេញពីផ្លូវសុចរិត ងាកចេញពីផ្លូវត្រឹមត្រូវ សូមឈប់និយាយឲ្យយើងឮពីព្រះដ៏វិសុទ្ធរបស់ជនជាតិអុីស្រាអែលនៅចំពោះមុខយើង»។
\s5
\v 12 ដូច្នេះហើយ បាន1ជាព្រះដ៏វិសុទ្ធនៃជនជាតិអុីស្រាអែលមានបន្ទូលថា «ដោយព្រោះឯងរាល់គ្នាមិនទទួលពាក្យយើង ហើយបែរទៅពឹងលើការឆបោក និងកលល្បិច
\v 13 ដូច្នេះអំពើបាបទាំងនេះនឹងបានដូចកំពែងដែលបាក់បែកហៀបនឹងរលំមក ដូចជាកន្លែងទ្រេតនៅកំពែងយ៉ាងខ្ពស់ដែលរលំបាក់បែកមួយរំពេច»។
\s5
\v 14 ព្រះជាម្ចាស់នឹងបំបែក ដូចជាគេបំបែកឆ្នាំងជាងស្មូន ហើយព្រះអង្គនឹងបំបែកគ្មានសល់ ដោយគ្មានឃើញបំណែកសល់ សូម្បីតែយកទៅប្រើដើម្បីកាយរងើកភ្លើងពីចង្ក្រានពុំបាន ឬក៏យកទៅដងទឹកពុំបានផង។
\s5
\v 15 ត្បិតនេះជាអ្វីដែលព្រះអម្ចាស់ជាព្រះដ៏វិសុទ្ធនៃជនជាតិអុីស្រាអែលបានមានបន្ទូលថា «បើអ្នករាល់គ្នាបែរមករកយើង ហើយសម្រាក នោះអ្នករាល់គ្នានឹងបានសង្គ្រោះ នៅក្នុងការស្ងៀមស្ងាត់និងការទុកចិត្តនឹងជាកម្លាំងរបស់អ្នក។ តែអ្នករាល់គ្នាមិនព្រមធ្វើទេ។
\v 16 អ្នករាល់គ្នាបានពោលថា «ទេ! យើងនឹងជិះសេះចេញទៅ» នោះអ្នករាល់គ្នានឹងចេញទៅមែន ហើយ «យើងនឹងចេញទៅជាមួយរទេះច្បាំងយ៉ាងលឿន» តែរទេះរបស់ខ្មាំងអ្នករាល់គ្នាលឿនជាងទៅទៀត។
\s5
\v 17 មានមួយពាន់នាក់នឹងរត់ចេញទៅ ហើយមានម្នាក់សម្លុត បើសិនជាមានគ្នាប្រាំនាក់មកការសម្លុត នោះអ្នករាល់គ្នានឹងខ្ចាត់ខ្ចាយ ប្រៀបបានដូចជាបង្គោលមួយនៅលើភ្នំ ឬដូចជាទង់មួយនៅលើទួល»។
\s5
\v 18 ប៉ុន្តែព្រះអម្ចាស់រង់ចាំផ្តល់ព្រះគុណដល់អ្នករាល់គ្នា ដូច្នេះហើយព្រះអង្គនឹងសម្តែងសេចក្តីមេត្តាករុណាដល់អ្នករាល់គ្នា។​ ត្បិតព្រះអម្ចាស់ជាព្រះយុត្តិធម៌ មានពរហើយដល់អស់អ្នកដែលរង់ចាំទ្រង់។
\v 19 ត្បិតប្រជាជនដែលរស់នៅក្រុងស៊ីយ៉ូន ដែលនៅក្នុងក្រុងយេរ៉ូសាឡិម ហើយអ្នកមិនត្រូវជូតទឹកភ្នែកទៀតទេ។ ព្រះជាម្ចាស់នឹងសម្តែងព្រះគុណដល់អ្នកចំពោះសម្រែក ទួញយំរបស់អ្នក។ ពេលព្រះអង្គឮព្រះអង្គនឹងឆ្លើយតបអ្នករាល់គ្នា។
\s5
\v 20 ទោះបីជាព្រះអម្ចាស់ប្រទានគ្រោះកាចទុកជាអាហារ ហើយប្រទានទុក្ខវេទនាជាទឹកដល់អ្នករាល់គ្នាផឹក នោះពួកគ្រូរបស់អ្នកនឹងមិនអាចលាក់ពីអ្នកបានទៀតឡើយ តែអ្នកនឹងឃើញពួកគ្រូរបស់អ្នកដោយភ្នែកអ្នកផ្ទាល់។
\v 21 ត្រចៀកអ្នកនឹងឮពាក្យមកពីក្រោយការនិយាយរបស់អ្នកវិញ «នេះគឺជាផ្លូវ ដើរតាមនេះ» នៅពេលដែលអ្នកបែរទៅស្តាំ​ ឬនៅពេលដែលអ្នកបែរទៅឆ្វេង។
\s5
\v 22 ពេលនោះអ្នកនឹងចាត់ទុកប្រាក់ និង មាសដែលស្រោបរូបបដិមាកររបស់អ្នកថាជារបស់ស្មោកគ្រោកវិញ។ អ្នកនឹងបោះរូបបដិមាករទាំងនោះដូចជាសំរាម។ អ្នកនឹងពោលពួកគេថា «ចេញពីទីនេះទៅ»។
\s5
\v 23 ព្រះអង្គនឹងបង្ហូរទឹកភ្លៀងទៅលើគ្រាប់ពូជដែលអ្នកបានសាបព្រួសលើដី ហើយអ្នកនឹងបានអាហារយ៉ាងហូរហៀរពីដី ហើយដំណាំរបស់អ្នកនឹងបង្កើតផលល្អយ៉ាងបរិបូណ៌ផង។ នៅថ្ងៃនោះហ្វូងសត្វរបស់អ្នកនឹងស៊ីស្មៅក្នុងវាលដ៏ធំល្វឹងល្វើយ។
\v 24 ចំណែកគោ នឹងសត្វលាដែលព្យួរដីនឹងបានស៊ីស្មៅឆ្ងាញ់បំផុតដែលបានរាស់នឹងចប និងរនាស់។
\s5
\v 25 នៅគ្រប់ទាំងភ្នំខ្ពស់ និង ភ្នំតូចទាំងប៉ុន្មានមានជ្រោះ និង ផ្លូវទឹក ជាថ្ងៃដែលមានការប្រហារជីវិតយ៉ាងធំ ក្នុងការដែលកំពែងទាំងប៉ុន្មានត្រូវរលំ។
\v 26 ពន្លឺព្រះច័ន្ទនឹងភ្លឺដូចពន្លឺព្រះអាទិត្យ ហើយពន្លឺព្រះអាទិត្យនឹងភ្លឺជាងធម្មតាប្រាំពីរដង ដូចជាពន្លឺថ្ងៃប្រាំពីររួមគ្នាតែមួយបំភ្លឺពេលថ្ងៃ។ ព្រះអម្ចាស់នឹងរុំកន្លែងដែលបាក់បែកនៃប្រជាជនព្រះអង្គ ហើយព្យាបាលរបួសឈឺចាប់របស់គេឲ្យបានជាវិញ។
\s5
\v 27 ចូរមើល៍! ព្រះនាមរបស់ព្រះអម្ចាស់មកពីទីកន្លែងដែលឆ្ងាយ ពោពេញដោយកំហឹងដែលឆេះដូចផ្សែង។ ព្រះឱស្ឋរបស់ព្រះអង្គមានបន្ទូលពេញទៅដោយពាក្យពិរោធ ហើយអណ្តាតរបស់ព្រះអង្គគឺដូចជាភ្លើងដែលលេបត្របាក់។
\v 28 ដង្ហើមដែលចេញពីព្រះអង្គប្រៀបដូចជាទឹកដែលជោរជន់ត្រឹមក ដើម្បីនឹងរែងប្រជាជនទាំងនោះឲ្យវិនាសបង់។ ហើយព្រអង្គនឹងដាក់បង្ហៀរនៅនឹងមាត់របស់សាសន៍ហើយនាំឱ្យគេវង្វេងទៅ។
\s5
\v 29 អ្នករាល់គ្នានឹងច្រៀងសប្បាយដូចនៅក្នុងរាត្រីជប់លៀងដែលប្រារព្ធឡើង ហើយមានចិត្តអំណររីករាយដូចដើរតាមចង្វាក់ខ្លុយឡើងលើភ្នំរបស់ព្រះអម្ចាស់ឆ្ពោះទៅថ្មដារបស់ជនជាតិអុីស្រាអែល។
\s5
\v 30 ព្រះអម្ចាស់នឹងបន្លឺព្រះសូរសៀងឲ្យឮ ហើយនឹងសម្តែងព្រះចេស្តាដែលធ្វើទោស នឹងព្រះពិរោធរបស់ព្រះអង្គ និងអណ្តាតភ្លើង ព្រមទាំងខ្យល់ព្យុះសង្ឃរា និងដុំព្រិលធ្លាក់ចុះមកផង។
\s5
\v 31 ត្បិតព្រះសូរសៀងរបស់ព្រះអម្ចាស់ នឹងធ្វើឲ្យសាសន៍អាសស៊ើរ នឹងត្រូវភ័យស្លុត ហើយព្រះអង្គនឹងធ្វើទុក្ខគេដោយដំបង។
\v 32 ហើយគ្រប់ទាំងដំបងដែលព្រះអម្ចាស់ប្រើដើម្បីវាយគេឮសូរក្រាប់ និង ពិណប្រគុំជាតន្រ្តីឡើង ដូចដែលព្រះអង្គច្បាំងនឹងតយុទ្ធជាមួយពួកគេ។
\s5
\v 33 ត្បិតគេនឹងរៀបចំកន្លែងបូជាយូរណាស់មកហើយរួចជាស្រេច គឺរៀបចំសម្រាប់ស្តេច ហើយព្រះអម្ចាស់បានជីករណ្តៅយ៉ាងជ្រៅ ហើយទូលាយ។ ហើយក៏ប្រមូលគំនរអុសយ៉ាងច្រើនទុក សម្រាប់ ដុត។ ខ្យល់នៃព្រះអម្ចាស់ប្រៀបបាននឹងស្ពាន់ធ័រនឹងបក់បង្កាត់ភ្លើងនោះ។​
\s5
\c 31
\cl ជំពូក ៣១
\p
\v 1 វេទនាដល់អស់អ្នកដែលទៅស្រុកអេស៊ីប ដើម្បីឲ្យគេជួយ ហើយពឹងអាងលើសេះ ហើយទុកចិត្តលើរទេះចម្បាំង ដោយសារគេមានគ្នាច្រើន ហើយនិងទ័ពសេះ ដោយសារគេមានកម្លាំងខ្លាំងផង។ តែពួកគេមិនបានខ្វល់ពីភាពវិសុទ្ធ ហើយក៏មិនបានស្វែងរកព្រះអម្ចាស់ដែរ!
\v 2 ព្រះអង្គ​មានប្រាជ្ញា ព្រះអង្គនឹងនាំគ្រោះ កាចមក ហើយនឹងមិនដកព្រះបន្ទូលព្រះអង្គវិញឡើយ។ ព្រះអង្គនឹងក្រោកឈរទាស់នឹងផ្ទះរបស់ពួកអ្នកប្រព្រឹត្តអំពើអាក្រក់ និងអ្នកដែលរួមដៃជាមួយនឹងការអាក្រក់ដែរ។
\s5
\v 3 ពួកជនជាតិអេស៊ីប គ្រាន់តែជាមនុស្សប៉ុណ្ណោះមិនមែនជាព្រះទេ ហើយសេះរបស់ពួកគេគ្រាន់តែជាសាច់ឈាម មិនមែនជាវិញ្ញាណទេ។ ពេលព្រះអម្ចាស់លាតព្រះហស្ថ នោះទាំងអ្នកជួយគេភ្លាត់ជើង ទាំងអ្នកដែលគេជួយក៏ត្រូវដួល​ នោះគេនឹងត្រូវវិនាសទាំងអស់គ្នា។
\s5
\v 4 នេះគឺជាអ្វីដែលព្រះអម្ចាស់បានមានបន្ទូលមកខ្ញុំថា «ពេលដែលសត្វសឹង្ហ ឬកូនសឹង្ហគ្រហឹមទៅរំពា ទោះបីជាអ្នកគង្វាលនាំគ្នាស្រែកកំហែងទាស់នឹងវាដណ្តើមរំពារពីវាក៏ដោយ ក៏វាមិនខ្វល់នឹងសម្រែកនោះឡើយ ឬក៏មិនដកថយ ឬខ្លាចសម្លេងបង្អើលរបស់អ្នកគង្វាលឡើយ ដូច្នេះព្រះអម្ចាស់ជាព្រះនៃពិភពទាំងមូលនឹងច្បាំងទាស់នៅភ្នំស៊ីយ៉ូន។
\s5
\v 5 ព្រះអម្ចាស់នៃពិភពទាំងមូល នឹងការពារក្រុងយេរូសាឡិមដូចសត្វស្លាបហើរការពារសម្បុកវាដែរ ព្រះអង្គនឹងការពារ ជួយ សង្គ្រោះគេ ព្រះអង្គនឹងហោះពីលើទាំងរេរា។
\v 6 ចូរត្រឡប់បែរមករកព្រះអង្គ ដែលអ្នករាល់គ្នាបានបែរចេញពីទ្រង់ ពួកកូនចៅអុីស្រាអែលអើយ។
\v 7 ត្បិតនៅថ្ងៃនោះមនុស្សគ្រប់គ្នានឹង បោះចោលរូបព្រះធ្វើពីប្រាក់ ហើយពីមាសដែលគេធ្វើដោយដៃរាប់ថាអំពើបាប។
\v 8 ជនជាតិអាសស៊ើរនឹងដួលស្លាប់ដោយ សារដាវ ហើយដាវនោះមិនមែនជារបស់មនុស្សឡើយ។ គេនឹងរត់គេច ពីដាវនោះ ហើយពួកកំលោះៗរបស់គេនឹងត្រូវចាប់ជាឈ្លើយ។
\v 9 ពួកគេនឹងរត់ទៅទាំងញាប់ញ័រ ហើយមេទ័ពរបស់ពួកគេនឹងរន្ធត់ខ្លាចទង់ជ័យរបស់ព្រះអម្ចាស់ នេះជាសេចក្តីប្រកាសរបស់ព្រះអម្ចាស់ ដែលភ្លើងរបស់ព្រះអង្គបញ្ឆេះក្រុងស៊ីយ៉ូន ហើយដុត ដង្វាយថ្វាយព្រះអង្គនៅក្រុងយេរូសាឡិម។
\s5
\c 32
\cl ជំពូក ៣២
\p
\v 1 មើល មានស្តេចមួយអង្គនឹងឡើងសោយរាជ្យដោយសុចរិត ហើយពួកមេដឹកនាំនឹងដឹកនាំដោយយុត្តិធម៌។
\v 2 ម្នាក់ៗនឹងបានដូចជាជម្រកដែលការពារពីខ្យល់ព្យុះបក់បោក​ ហើយក៏ដូចជាទឹកដែលហូរទៅលើដីប្រេះក្រហែង ដូចជាស្រមោលផ្ទាំងថ្មដែលជាម្លប់ទៅលើដីហួតហែង។
\v 3 រួចហើយ ភ្នែកអស់អ្នកដែលមើលនឹងលែងស្រវាំងទៀតហើយ ហើយត្រចៀករបស់អ្នកនោះនឹងលែងថ្លង់ទៀតហើយ។
\s5
\v 4 មនុស្សរហ័សរហួននឹងចាប់ផ្តើមយល់ ហើយអស់អ្នកដែលនិយាយត្រដិតនឹងបែរជានិយាយច្បាស់ៗ។
\v 5 ហើយមនុស្សល្ងីល្ងឺមិនត្រូវហៅថាថ្លៃថ្នូរទៀតទេ ហើយមនុស្សបោកប្រាស់មិនគួហៅថាមានគុណធម៌ដែរ។
\v 6 ត្បិតមនុស្សល្ងីល្ងឺនិយាយតែសេចក្តីលីលា ហើយចិត្តរបស់គេគិតប្រព្រឹត្តតែអំពើអាក្រក់ ហើយគេពោលពាក្យប្រមាថទាស់នឹងព្រះអម្ចាស់។ ពួកគេធ្វើអ្នកអត់ឃ្លានគ្មានអ្វីទាំងអស់ ហើយដកទឹកចេញពីអ្នកស្រេកផង។
\s5
\v 7 វីធីរបស់មនុស្សបោកប្រាស់ដើម្បីធ្វើការអាក្រក់។ គេឲ្យយោបល់ពីការអាក្រក់ ដើម្បីធ្វើបាបមនុស្សស្លូតត្រង់ដោយពាក្យកុហក ទោះបីមនុស្សទ័លក្រនោះនិយាយសេចក្តីត្រឹមត្រូវក៏ដោយ។
\v 8 តែមនុស្សថ្លៃថ្នូរគេគិតធ្វើកិច្ចការដែលមានកិត្តិយសវិញ ហើយដោយព្រោះតែសេចក្តីថ្លៃថ្នូរនិងទង្វើរបស់គេ នោះគេនឹងគង់វង្សជានិច្ច។
\s5
\v 9 ចូរក្រោកឡើង ពួកស្រីៗដែលស្រណុកសុខស្រួលអើយ ហើយប្រុងស្តាប់ពាក្យយើងចុះ ចូរផ្ទៀងស្តាប់យើង។
\v 10 ត្បិតរយៈពេលជាងកន្លៈឆ្នាំទៀតទំនុកចិត្តអ្នកនឹងភ័យញាប់ញ័រ ពួកស្រីៗត្រូវប្រយ័ត្នត្បិតដើមទំពាំងបាយជូរនឹងមិនបង្កើតផលផ្លែឡើយ ហើយរដូវប្រមូលផលក៏នឹងមិនមកដល់ដែរ។
\s5
\v 11 ការញាប់ញ័រ ពួកស្រីៗដែលគ្មានកង្វល់អើយ អ្នកនឹងត្រូវភ័យរន្ធត់ ឱអ្នកដែលមានទំនុកចិត្តអើយ ចូរដោះសម្លៀកបំពាក់ចេញ ហើយស្លៀកសំពត់ធ្មៃវិញ។
\v 12 អ្នកនឹងទ្រហោយំស្រណោះស្រែចម្ការ និង ស្រណោះចម្ការទំពាំងបាយជូរផង។
\v 13 ដីនៅស្រុករបស់ប្រជាជនយើងនឹងដុះសុទ្ធតែគុម្ភបន្លា និង អញ្ចាញសូម្បីតែនៅក្នុងផ្ទះទាំងនៅក្នុងក្រុងដែលធ្លាប់តែអរសប្បាយ។
\s5
\v 14 ត្បិតព្រះរាជវាំងនឹងត្រូវគេទុកចោល ទីក្រុងដែលមានមនុស្សច្រើនកុះករនឹងត្រឡប់ជាស្ងាត់ឈឹង កំពែងខ្ពស់ៗ និងប៉មក្លាយជារូង ហើយជាទីសោយសុខរបស់សត្វលាព្រៃ ហើយជាវាលស្មៅរបស់ហ្វូងសត្វ។
\v 15 ដរាបដល់ព្រះវិញ្ញាណបានចាក់បង្ហូរដល់យើងរាល់គ្នាពីស្ថានដ៏ខ្ពស់ ហើយវាលរហោស្ថាននឹងក្លាយជាចម្ការបង្កើតផលផ្លែជាច្រើន ហើយចម្ការនោះនឹងក្លាយជាព្រៃ។
\s5
\v 16 រួចហើយអ្នករស់នៅតាមវាលរហោស្ថាននឹងរស់នៅដោយយុត្តិធម៌ ហើយអ្នករស់នៅតាមចម្ការនឹងរស់នៅដោយសុចរិតផងដែរ។
\v 17 សេចក្តីសុចរិតនឹងធ្វើឲ្យមានក្តីសុខសាន្ត ហើយផងពីក្តីសុចរិត និងការស្ងាត់ស្ងៀមគឺជាទំនុកចិត្តជាអង្វែងតទៅ។
\v 18 ប្រជាជនរបស់យើងនឹងរស់នៅដោយសុខសាន្ត ក្នុងផ្ទះដែលមានសុវត្ថិភាព ហើយជាកន្លែងស្ងាត់សម្រាកផងដែរ។
\s5
\v 19 ប៉ុន្តែប្រសិនបើព្រៃប្រឹក្សានឹងព្រិលត្រូវបានបំផ្លាញ ហើយទីក្រុងក៏ត្រូវបានរលំហិនហោចនោះ
\v 20 អ្នករាល់គ្នាដែលសាបព្រួសនៅតាមមាត់ទឹក នោះមានពរហើយ អ្នកអាចលែងគោ នឹងលាទៅក្រៅឲ្យដើរស៊ីតាមចិត្ត។
\s5
\c 33
\cl ជំពូក ៣៣
\p
\v 1 វេទនាដល់អ្នក គឺបានបំផ្លាញដល់អ្នកដែលមិនទាន់បានបំផ្លាញ! វេទនាដល់អស់អ្នកដែលក្បត់ដល់អ្នកដែលមិនបានក្បត់អ្នកសោះ! កាលណាអ្នកលែងបំផ្លាញគេ នោះគេនឹងបំផ្លាញអ្នកវិញ។ កាលណាអ្នកលែងក្បត់គេ នោះគេនឹងក្បត់អ្នកវិញដែរ។
\s5
\v 2 ព្រះអម្ចាស់ ផ្តល់ព្រះគុណដល់យើង ហើយយើងក៏រង់ចាំទ្រង់ សូមព្រះអង្គ​ការពារយើងខ្ញុំក្នុងព្រះហស្ថព្រះជារៀងរាល់ព្រឹក ហើយជួយសង្គ្រោះយើងក្នុងពេលលំបាក។
\s5
\v 3 មានសម្លេងឮខ្លាំងដែលប្រជាជនបានរត់ខ្ចាត់ខ្ចាយ ពេលព្រះអង្គក្រោកឡើង ជាតិសាសន៍នានាបែកខ្ញែកអស់។
\v 4 ពេលនោះមនុស្សម្នាជាច្រើនមូលគ្នាដូចជាកណ្តូប ដូចកណ្តូបលោត ហើយមនុស្សលោត សង្គ្រុបលើវាដែរ។
\s5
\v 5 ព្រះអម្ចាស់ត្រូវបានតម្កើតឡើង។ ព្រះអង្គគង់នៅស្ថានដ៏ខ្ពស់។ ព្រះអង្គនឹងបំពេញក្រុងស៊ីយ៉ូនដោយសេចក្តីយុត្តិធម៌ និង​សេចក្តីសុចរិត។
\v 6 ព្រះអង្គ​នឹងជាស្ថេរភាពនៅក្នុងពេលរបស់អ្នក ការសង្គ្រោះពេញបរិបូណ៌ ប្រាជ្ញា ចំណេះដឹង និងការគោរពកោតខ្លាចព្រះអម្ចាស់ជាទ្រព្យសម្បត្តិរបស់ពួកគេ។
\s5
\v 7 មើល ទាហានរបស់គេនឹងស្រែកយំតាមផ្លូវ អ្នកការទូតរបស់គេដែលស្វែងរកសន្តិភាពគេនឹងយំស្រែកខ្លោចផ្សារ។ ផ្លូវនានានឹងស្ងាត់ជ្រងំ
\v 8 នៅតាមផ្លូវគ្មានអ្នកធ្វើដំណើរឆ្លងកាត់។ សេចក្តីសញ្ញាត្រូវគេផ្តាច់ គេប្រមាថមើលងាយសាក្សីសេចក្តីសញ្ញា ហើយមិនគោរពនរណាទាំងអស់។
\s5
\v 9 មនុស្សនៅក្នុងស្រុកកំពុងតែយំកាន់ទុក្ខ ហើយល្វើយទៅ ព្រៃល្បាណូននឹងមានសេចក្តីអាម៉ាស់ ហើយរុះរោយ វាលសារ៉ូនបានដូចជាវាលស្ងួតហែង ឯភ្នំបាសាន និង ភ្នំកើមែលនឹងលែងមានស្លឹកឈើទៀត។
\s5
\v 10 «ឥឡូវនេះយើងនឹងក្រោកឡើង» ព្រះអម្ចាស់មានព្រះបន្ទូលថា «ឥឡូវនេះគេនឹងលើកតម្កើងយើង គេនឹងលើកយើងឡើង។
\v 11 អ្នករាល់គ្នានឹងមានគត៌ជាអង្កាម ហើយបង្កើតបានជាជញ្ជ្រាំងវិញ ដង្ហើមអ្នករាល់គ្នាបានដូចជាភ្លើងដែលនឹងដុតបំផ្លាញខ្លួនឯងវិញ។
\v 12 ហើយប្រជាជននឹងបានដូចជាការដុតក្នុងឡ ដូចជាគុម្ភបន្លារដែលគេកាប់យកទៅដុត។
\s5
\v 13 អស់អ្នកដែលនៅឆ្ងាយអើយ ចូរស្តាប់ពីកិច្ចការដែលយើងបានធ្វើ ហើយអស់អ្នកដែលនៅជិតអើយ ចូរទទួល ឫិទ្ធបារមីរបស់យើង»។
\v 14 ពួកអ្នកមានបាបនៅក្រុងស៊ីយ៉ូនគេភ័យខ្លាច ពួកត្មិលឥតសាសនាគេញាប់ញ័រទាំងពោលថា ក្នុងចំណោមយើងតើនរណាអាចទ្រាំទ្រនឹងភ្លើងដែលឆេះសណ្ធោសណ្ធៅអស់កល្បនេះបាន?
\s5
\v 15 អស់អ្នកដែលដើរដោយសុចរិត ហើយនិយាយដោយទៀងត្រង់ ជាអ្នកដែលមិនរកកម្រៃដោយហឹង្សា មិនទទួលការស៊ីសំណូកសូកប៉ាន់ ហើយជាអ្នកដែលបិទភ្នែកពីការបង្ហូរឈាម ហើយអស់អ្នកដែលធ្មេចភ្នែកចេញពីអំពើអាក្រក់
\v 16 អ្នកនោះនឹងបានរស់នៅទីខ្ពស់ ទីជ្រកកោនរបស់គេនឹងជាទីមាំមួន គេមានអាហារបរិភោគ នឹងទឹកផឹកគ្រប់គ្រាន់មិនខ្វះអ្វីសោះឡើយ។
\s5
\v 17 ភ្នែកអ្នកនឹងបានឃើញព្រះមហាក្សត្រដែលមានពេញដោយគ្រឿងលម្អរុងរឿង អ្នកនឹងមើលឃើញទឹកដីដ៏ល្វឹងល្វើយ។
\v 18 ចិត្តរបស់អ្នកនឹងនៅនឹកឃើញពីការដែលអ្នកភ័យរន្ធត់ដោយសួរថា តើអ្នកត្រួតត្រា អ្នកយកពន្ធ អ្នកត្រួតពិនិត្យតាមកំពែងទៅណាអស់ហើយ?
\v 19 អ្នកនឹងលែងបានឃើញមនុស្សដែលវាយឫកខ្ពស់ ហើយនិយាយភាសាចម្លែកដែលស្តាប់មិនយល់ទៀតហើយ។
\s5
\v 20 ចូរសម្លឹងមើលទៅក្រុងស៊ីយ៉ូន ជាក្រុងដែលតែងតែមានពិធីជប់លៀង អ្នកនឹងឃើញក្រុងយេរូសាឡិមដែលជាក្រុងស្ងប់ស្ងាត់ ជាត្រសាលដែលគ្មានអ្នករុះរើបំផ្លាញ ដែលមិនត្រូវគេដកចម្រឹងចេញ សូម្បីខ្សែរមួយក៏មិនដាច់ផង។
\v 21 ជាការពិត ព្រះអម្ចាស់ដែលពេញដោយឫិទ្ធចេស្តានឹងគង់នៅជាមួយយើង ជាកន្លែងដែលមានទន្លេ និងផ្លូវទឹកយ៉ាងធំ។ ឥតមានសំពៅចែវ ហើយកាប៉ាល់ណាបរឆ្លងកាត់ឡើយ។
\s5
\v 22 ត្បិតព្រះអម្ចាស់ជាចៅក្រមដល់យើង ព្រះអម្ចាស់ជាអ្នកប្រទានច្បាប់ដល់យើង ព្រះអម្ចាស់ជាមហាក្សត្រយើង ព្រះអង្គនឹងជួយសង្គ្រោះយើង។
\s5
\v 23 ខ្សែរចងក្តោងរបស់អ្នកធូររលុងហើយ មិនអាចទប់ក្តោងឱ្យជាប់បានទេ ពួកគេមិនអាចចងក្តោងបានទៀតទេ ពេលនោះគេនឹងយកបានជយភណ្ឌជាច្រើនចែកគ្នា សូម្បីតែមនុស្សខ្វិនក៏យកជយភណ្ឌនេះដែរ។
\v 24 គ្មានមនុស្សណានឹងនិយាយថា «ខ្ញុំឈឺ» ទៀតឡើយ មនុស្សទាំងនោះនឹងត្រូវអត់ទោសចំពោះអំពើបាបរបស់គេ។
\s5
\c 34
\cl ជំពូក ៣៤
\p
\v 1 ប្រជាជាតិទាំងឡាយអើយ ចូរចូលមកជិតហើយប្រុងស្តាប់ ផែនដី និង សពសារពើលើផែនដីចូរស្តាប់ ពិភពលោក និងអ្វីៗដែលមាននៅលើពិភពលោកនេះផង។
\v 2 ត្បិតព្រះអម្ចាស់មានព្រះទ័យខ្ញាល់នឹងប្រជាជាតិទាំងអស់ ហើយព្រះអង្គមានព្រះទ័យពិរោធចំពោះកងទ័ពរបស់គេទាំងប៉ុន្មាន ព្រះអង្គបានបំផ្លាញគេទាំងស្រុង ព្រះអង្គបានបញ្ជូនគេទៅឱ្យខ្មាំងសម្លាប់គ្មានសល់។
\s5
\v 3 សាកសពរបស់គេត្រូវគេបោះចោល។ ហើយមានក្លិនអាសោចគ្រប់ទីកន្លែង ហើយឈាមរបស់គេហូរស្រោចពាសពេញភ្នំ។
\v 4 ផ្កាយទាំងប៉ុន្មាននៅលើមេឃនឹងរលាយបាត់អស់ទៅ ហើយមេឃនឹងត្រូវរមៀលរមូរចុះឡើង ហើយគ្រប់ទាំងផ្កាយនៅលើមេឃនឹងរុះរោយដូចជាស្លឹកទំពាំងបាយជូរដែលជ្រុះពីមែក ហើយដូចស្លឹកដែលជ្រុះចេញពីដើមល្វាដែរ។
\s5
\v 5 ត្បិតពេលដែលដាវរបស់យើងបានគ្រវីនៅលើមេឃ មើលវានឹងធ្លាក់លើស្រុកអេដុម ហើយលើមនុស្សដែលយើងបានញែកគេចេញដើម្បីដាក់បណ្តាសារធ្វើទោសគេ។
\v 6 ដាវរបស់ព្រះអម្ចាស់នឹងដាបដោយឈាម ហើយប្រឡាក់ដោយខ្លាញ់ គឺប្រឡាក់ដោយឈាមកូនចៀម និងពពែ និងប្រឡាក់ដោយខ្លាញ់ជាប់នឹងក្រលៀនសត្វចៀមឈ្មោល។ ត្បិតព្រះអម្ចាស់បានធ្វើយញ្ញបូជានៅក្រុងបូសរ៉ា និងមានការសម្លាប់នៅក្នុងក្រុងអេដុម។
\s5
\v 7 គោព្រៃ ហើយគោស្ទាវ ទាំងគោចាស់នឹងដួលជាមួយគ្នា។ ស្រុកគេនឹងប្រឡាក់ពេញទៅដោយឈាមដាប ហើយធូលីដីប្រឡាក់ដោយខ្លាញ់។
\s5
\v 8 ត្បិតនៅថ្ងៃនោះព្រះអម្ចាស់នឹងសងសឹក ហើយក៏មានឆ្នាំដែលនឹងសងសឹកចំពោះខ្មាំងសត្រូវជំនួសឲ្យក្រុងស៊ីយ៉ូន។
\v 9 ទឹកជ្រោះនៅក្រុងអេដុមនឹងត្រឡប់ទៅជាធ្យូងថ្ម ធូលីនឹងក្លាយជាស្ពាន់ធ័រ ហើយស្រុកគេក្លាយជាធ្យូងដែលកំពុងតែឆេះ។
\v 10 វានឹងឆេះទាំងយប់ទាំងថ្ងៃ ហើយមានផ្សែងហុយជានិច្ច ពីជំនាន់មួយទៅជំនាន់មួយនឹងវិនាស គ្មាននរណាដើរកាត់ជារៀងរហូត។
\s5
\v 11 សត្វទុក និង សត្វកាំប្រមានឹងរស់នៅទីនោះ ហើយសត្វទីទុយ និង ក្អែកនឹងធ្វើសម្បុកនៅទីនោះដែរ។ ព្រះអង្គនឹងលាតខ្សែវាស់នៅស្រុកនោះឲ្យខូចខ្ចេច ហើយបំផ្លាញខ្សែប្រយោលឱ្យសូន្យបង់។
\v 12 គេនឹងហៅពួកខ្ពង់ខ្ពស់ឲ្យមកគ្រងរាជ្យតែគ្មាននណារម្នាក់មកទេ។
\s5
\v 13 បន្លានឹងដុះនៅក្នុងរាជវាំង ហើយអញ្ជាញ និងដើមដំបងយក្សនឹងដុះនៅក្នុងបន្ទាយគេ។ វានឹងក្លាយជាទីជម្រករបស់សត្វឆ្កែព្រៃ ហើយជារោងរបស់សត្វអូទ្រុស។
\v 14 អស់ទាំងសត្វព្រៃនឹងប្រជុំគ្នានៅទីនោះ ហើយពពែព្រៃនឹងមកជុំគ្នា។ បក្សីរាត្រីនឹងមកតាំងទីលំនៅទីនោះ។
\v 15 ទីទុយនឹងធ្វើសម្បុកព្រមទាំងទម្លាក់ពង និងញាស់រួចការពារកូនវា។ ដូចជា សត្វស្ទាំងក៏នឹងមកទាំងគូរហើយជុំគ្នា ក៏ជាមិត្តនិងគ្នា​ ។
\s5
\v 16 ចូរស្វែងរកព្រះគម្ពីររបស់ព្រះអម្ចាស់ មិនត្រូវឱ្យសត្វមួយណាខានបានឡើយ ត្បិតព្រះឱស្ឋរបស់ព្រះអង្គមានបង្គាប់មក ហើយព្រះវិញ្ញាណទ្រង់ក៏ប្រមូលគេមកដែរ។
\v 17 ព្រះអង្គបានជ្រើសរើសកន្លែងសម្រាប់សត្វទាំងនោះ ព្រះហស្ថទ្រង់បានវាស់ចែកទឹកដីឱ្យពួកវា។ ពួកវានឹងធ្វើជាម្ចាស់នៅទីនោះ និងរស់នៅទីនោះគ្រប់តំណជារៀងដរាបទៅ។
\s5
\c 35
\cl ជំពូក ៣៥
\p
\v 1 វាលរហោស្ថាន និង ទីហួតហែងរីករាយឡើងវិញ ហើយ វាលខ្សាច់នឹងមានអំណរអរសប្បាយ នឹង ផ្ការីកស្គុះស្គាយ។ ដូចផ្កាកុលាប
\v 2 វានឹងរីកជាបរិបូណ៌ ហើយរីករាយ និងមានអំណរ ទាំងច្រៀងផង គេនឹងសរសើរពីសិរីរុងរឿងរបស់ព្រៃល្បាណូន ព្រមទាំងភាពរុងរឿងនៃភ្នំកើមែល និង វាលសារ៉ុនដែរ គេនឹងឃើញសិរីរុងរឿងរបស់ព្រះអម្ចាស់ និងសិរីល្អរបស់ព្រះនៃយើងរាល់គ្នា។
\s5
\v 3 ចូរចម្រើនកម្លាំងដល់ដៃដែលល្វើយ ហើយឲ្យជង្គង់ដែលញ័របានរឹងមាំឡើង។
\v 4 ត្រូវប្រាប់ទៅអស់អ្នកដែលមានចិត្តភ័យខ្លាចថា «ចូរមានកម្លាំង កុំភ័យខ្លាចអី! មើលព្រះនៃអ្នករាល់គ្នានឹងមកសងសឹកជួសអ្នករាល់គ្នា ហើយនាំយករង្វាន់របស់ព្រះមកផង។ ព្រះអង្គនឹងមកជួយសង្គ្រោះអ្នក»។
\s5
\v 5 ពេលនោះភ្នែករបស់មនុស្សខ្វាក់នឹងមើលឃើញ ហើយត្រចៀកមនុស្សថ្លង់នឹងស្តាប់ឮ។
\v 6 គ្រានោះមនុស្សខ្វិននឹងលោតឡើងដូចជាក្តាន់ ហើយអណ្តាតមនុស្សគនឹងស្រែកច្រៀងឡើង ត្បិតនៅទីរហោស្ថាននឹងមានទឹកផុសចេញមក ហើយក៏មានផ្លូវទឹកហូរចេញពីវាលខ្សាច់ដែរ។
\v 7 ដីហួតហែងនឹងត្រឡប់ទៅជាបឹង ហើយ ដីដែលរីងស្ងួតនឹងមានទឹកផុសចេញមក នៅក្នុងរូងចចកនឹងមានស្មៅ និង ដើមត្រែងវិញ។
\s5
\v 8 មានផ្លូវមួយដែលគេនឹងហៅផ្លូវនោះថា ផ្លូវដ៏វិសុទ្ធ ។ មនុស្សមិនស្អាតនឹងមិនដើរលើផ្លូវនោះទេ។ តែទុកសម្រាប់តែបានប្រោសលោះប៉ុណ្ណោះ ក៏មិនមានមនុស្សលីលាណានឹងដើរលើផ្លូវនោះទេ។
\v 9 នឹងគ្មានសត្វសឹង្ហ ក៏គ្មានសត្វសាហាវណានៅទីនោះដែរ មានតែមនុស្សដែលបានប្រោសលោះទេដែលដើរនៅទីនោះ។
\s5
\v 10 អស់អ្នកដែលព្រះអម្ចាស់បានប្រោសគេ នោះគេនឹងត្រឡប់មកវិញទាំងច្រៀងដល់ក្រុងស៊ីស៉ូន ហើយមានអំណរអស់កល្បជានិច្ចពាក់លើក្បាលគេ គេនឹងមានអំណររីករាយជាប់ជានិច្ច ក្តីទុក្ខសោក នឹងសម្រែកថ្ងូរនឹងចាកឆ្ងាយទៅ។
\s5
\c 36
\cl ជំពូក ៣៦
\p
\v 1 នៅឆ្នាំទីដប់បួននៃរជ្ជកាលព្រះបាទហេសេគា ព្រះបាទ សានហេរីម ជាស្តេចស្រុកសាសន៍​អាស្ស៊ីរី​ ទ្រង់ច្បាំងយក បន្ទាយទាំងប៉ុន្មាននៅស្រុកយូដា។
\v 2 គ្រានោះស្តេច អាសស៊ើរបញ្ជូនមេទ័ពមួយរូបមកពី កន្លែងបោះទ័ពនៅឡាគីស ឲ្យទៅក្រុងយេរូសាឡិមដើម្បីជួបព្រះបាទហេសេគាព្រមទាំងនាំកងទ័ពយ៉ាងច្រើនមកជាមួយផង។ លោកក៏ឈរនៅប្រឡាយទឹក ដែលជាប់នឹងស្រះទឹកខាងលើ តាមផ្លូវទៅចម្ការរបស់ជាងប្រមោក។
\v 3 ពេលនោះអេលាគីមជាកូនហ៊ីលគីយ៉ាជា ឧកញ៉ារាជវាំង និង សេបណា ជាស្មៀនហ្លួង ហើយយ៉ូអាជាកូនអេសាភ ជាអ្នកតែងពង្សាវតាក៏ចេញទៅឯលោក។
\s5
\v 4 ពេលនោះមេទ័ពក៏ពោលថា «សូមអស់លោកទៅទូលព្រះបាទហេសេគាជាមហាក្សត្រធិរាជ គឺជាមហាក្សត្រនៃស្រុក​អាស្ស៊ីរី​មានរាជឱង្ការថា «តើព្រះអង្គមានអ្វីបានទ្រង់អង់អាចយ៉ាងនេះ?
\v 5 យើងគិតថា គំនិត និងកម្លាំងសម្រាប់ច្បាំងនោះគ្មានប្រយោជន៍ទេ តើអ្នកនឹងពឹងអាងអ្នកណា? តើអ្នកណាឲ្យអ្នកហ៊ានបះបោរទាស់នឹងយើងដូច្នេះ?
\s5
\v 6 មើល៍! អ្នកបានពឹងអាងលើស្រុកអេស៊ីបទុកជាឈើច្រត់ជា ដើមត្រែងដែលបាក់ តែកាលណាគេផ្អែកទៅលើ ឈើនោះនឹងចាក់ទម្លុះដៃ នោះក៏ដូចជាអ្នកណាដែលទុកចិត្តលើស្តេចផារ៉ោន ជាស្តេចអេស៊ីបយ៉ាងនោះដែរ។
\v 7 តែបើអ្នករាល់គ្នានិយាយមកកាន់យើងថា «យើងខ្ញុំទុកចិត្តដល់ព្រះអម្ចាស់» យើងមិនមែនព្រះដែលហេសេគាបានកម្ទេចទីសក្ការៈតាមទួលខ្ពស់ៗ និងអាសនៈ ហើយថែមទាំងបញ្ជាអ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡិម «អ្នកត្រូវក្រាបថ្វាយបង្គំនៅមុខអាសនៈយេរូសាឡិមនេះវិញ?»
\s5
\v 8 ឥឡូវនេះខ្ញុំសូមឲ្យអ្នកចុះសន្យានឹងស្តេចស្រុក​អាស្ស៊ីរី​ជាម្ចាស់យើងខ្ញុំសិន។ ខ្ញុំនឹងឲ្យសេះពីរពាន់ដល់អ្នក បើអ្នកអាចរកអ្នកជិះបាន។
\s5
\v 9 ធ្វើម្តេចឲ្យអ្នកអាចយកឈ្នះមេទ័ពមួយយ៉ាងតូចពីអ្នកបម្រើរបស់ម្ចាស់យើងបាន? អ្នកបានទុកចិត្តស្រុកអេស៊ីបដើម្បីឱ្យរទេះចម្បាំង និងទ័ពសេះ!
\v 10 ឥឡូវនេះ តើយើងបានមកច្បាំងបំផ្លាញនៅស្រុកនេះ ដោយគ្មានព្រះអម្ចាស់ឬ? ព្រះអម្ចាស់មានបន្ទូលមកខ្ញុំថា «ចូរច្បាំងហើយបំផ្លាញស្រុកនេះចុះ»
\s5
\v 11 ពេលនោះអេលាគីម សេបណា និង យ៉ូអា​បាននិយាយទៅមេទ័ព​អាស្ស៊ីរី​ថា «សូមលោកមានប្រសាសន៍មកយើងជាអ្នកបម្រើលោកជាភាសាអើរ៉ាមមក ដើម្បីឲ្យយើងបានយល់។ សូមលោកកុំមានប្រសាសន៍ជាភាសាយូដា ដែលប្រជាជននៅតាមកំពែងស្តាប់ឮ»។
\v 12 ប៉ុន្តែមេទ័ពនោះពោលថា «តើម្ចាស់របស់យើងបានបញ្ជូនយើងមកដើម្បីគ្រាន់តែនាំពាក្យទូលស្តេចរបស់លោកប៉ុណ្ណោះឬ? គឺលោកម្ចាស់ខ្ញុំឱ្យខ្ញុំមកដើម្បីប្រាប់អ្នកនៅតាមកំពែងទាំងអស់ ពួកគេទាំងនោះស៊ីលាមក នឹងទឹកនោមខ្លួនឯងឬ?»
\s5
\v 13 ពេលនោះមេទ័ពនោះក្រោកឈរ ហើយស្រែកឮៗជាភាសាយូដាថា «ចូរនាំគ្នាស្តាប់រាជឱង្ការរបស់ព្រះមហាក្សត្រធិរាជ ជាស្តេចស្រុកអាស្ស៊ីរី។
\v 14 ស្តេចមានរាជឱង្ការថា កុំឱ្យស្តេចហេសេគាបោកបញ្ឆោតអ្នករាល់គ្នាឡើយ ត្បិតស្តេចនេះមិនអាចជួយរំដោះអ្នករាល់គ្នាបានឡើយ។
\v 15 កុំឲ្យស្តេចហេសេគានាំអ្នកឲ្យជឿទុកចិត្តព្រះអម្ចាស់ ដែលថា ព្រះអម្ចាស់នឹងជួយរំដោះយើងរាល់គ្នា ព្រះអង្គនឹងប្រគល់ក្រុងនេះទៅក្នុងកណ្តាប់ដៃស្តេចស្រុកអាស្ស៊ីរី»។
\s5
\v 16 សូមកុំស្តាប់ស្តេចហេសេគា ត្បិតនេះជារាជឱង្ការរបស់ស្តេចអាស្ស៊ីរីថា «ចូរមកចុះសន្ធិសញ្ញាជាមួយយើងដើម្បីសុំសន្តិភាពចុះ។ នោះអ្នករាល់គ្នានឹងបានបរិភោគផ្លែទំពាំងបាយជូរ និងផ្លែល្វារបស់គេ ហើយផឹកទឹកពីអណ្តូងរបស់ខ្លួន។
\v 17 អ្នករាល់គ្នានឹងធ្វើបែបនេះ ដរាបដល់ពេលដែលយើងនាំអ្នករាល់គ្នាទៅស្រុកមួយ ដូចស្រុករបស់អ្នករាល់គ្នា ជាស្រុកដែលស្រូវ​ មានទឹកទំពាំងបាយជូរ មាននំប៉័ង និងចម្ការទំពាំងបាយជូរផង»។
\s5
\v 18 ចូរប្រយ័ត្នក្រែងហេសេគាបបួលអ្នករាល់គ្នាដោយពោលថា «ព្រះអម្ចាស់នឹងសង្រ្គោះយើង» តើមានព្រះសាសន៍ដទៃណា ដែលជួយរំដោះគេឲ្យរួចពីកណ្តាប់ដៃស្តេចស្រុកអាស្ស៊ីរីបាន?
\v 19 តើព្រះរបស់ពួកក្រុងហាម៉ាត និង ក្រុងអើផាឌនៅឯណាទៅ។ តើព្រះរបស់ពួកក្រុងសេផាវែមនៅឯណាទៅ? តើព្រះទាំងនោះបានជួយរំដោះ សាម៉ារីពីអំណាចរបស់យើងទេ?
\v 20 ក្នុងចំណោមព្រះទាំងនោះ តើមានព្រះណាមួយបានជួយរំដោះស្រុកគេឲ្យរួចពីអំណាចរបស់យើងទេ? បានជាព្រះអម្ចាស់អាចជួយរំដោះក្រុងយេរូសាឡិមពីអំណារបស់យើងទេ?»
\s5
\v 21 ប៉ុន្តែគេនៅស្ងៀមមិនឆ្លើយតបអ្វីសោះ ត្បិតស្តេចបានហាមថា «មិនត្រូវឆ្លើយតបអ្វីសោះ»។
\v 22 ពេលនោះអេលាគីម​ជាកូន ហ៊ីលគីយ៉ាជាឧកញ៉ារាជវាំង សេបណាជាស្មៀនហ្លួង ហើយយ៉ូអាកូនអេសាភជាអ្នកតែងពង្សាវតារ គេមកគាល់ព្រះបាទហេសេគាទាំងស្លៀកខោអាវរហែក ហើយនាំពាក្យរបស់មេទ័ពទូលទ្រង់។
\s5
\c 37
\cl ជំពូក ៣៧
\p
\v 1 កាលស្តេចហេសេគាបានឮពីដំណឹងនេះ ទ្រង់ក៏ហែកព្រះភូសាចោល ហើយក៏ស្លៀកបាវ រួចយាងទៅដំណាក់របស់ព្រះអម្ចាស់។
\v 2 ព្រអង្គបានបញ្ជូនអេលាគីម ដែលជាអ្នកមើលការខុសត្រូវនៅក្នុងរាជវាំង ហើយសេបណាជាស្មៀនហ្លួង ហើយបូជាចារ្យចាស់ៗ ទាំងអស់គ្នានាំគ្នាស្លៀកបាវ ទៅជួបព្យាការី អេសាយកូនរបស់អម៉ូស។
\s5
\v 3 គេនិយាយទៅកាន់គាត់ថា «ព្រះបាទហេសេគាមានរាជឱង្ការថា «ថ្ងៃនេះជាថ្ងៃអាសន្ន ហើយអាម៉ាស់ ដូចទារកដែលហៀបនឹងសម្រាល​តែម្តាយគ្មានកម្លាំងនឹងប្រឹងឲ្យកើតមក។
\v 4 ប្រហែលព្រះអម្ចាស់ជាព្រះអ្នករាល់គ្នាបានឮពីពាក្យដែលមេទ័ពដែលស្តេចស្រុកអាស្ស៊ីរីជាម្ចាស់គាត់បានបញ្ជូនមក បានប្រមាថព្រះជាម្ចាស់ដែលមានព្រះជន្មរស់ ហើយស្តីបន្ទោសដល់ព្រះអម្ចាស់ជាព្រះរបស់រាល់គ្នាបានឮ។ ឥឡូវសូមអធិស្ឋានអង្វរសូមឲ្យព្រះអង្គបានប្រណីអត់ទោសដល់ប្រជាជនដែលនៅសល់ទីនេះ»។
\s5
\v 5 ដូច្នេះអ្នកបម្រើរបស់ស្តេចហេសេគាក៏មកជួបអេសាយ
\v 6 ហើយអេសាយក៏ពោលទៅគេថា «សូមទូលទៅព្រះករុណាលោកថា» ព្រះអម្ចាស់បានមានបន្ទូលថា «កុំភ័យចំពោះដំណឹងដែលអ្នកឮឡើយ និងពាក្យប្រមាថរបស់ស្តេចស្រុកអាស្ស៊ីរីឡើយ។
\v 7 មើលយើងនឹងធ្វើឲ្យស្តេចនេះទទួលដំណឹងមួយ ហើយវិលត្រឡប់ទៅស្រុកគេវិញ។ យើងនឹងធ្វើឲ្យគេបានធ្វើគុតដោយដាវនៅក្នុងស្រុករបស់វាវិញ»។
\s5
\v 8 បន្ទាប់មកមេទ័ពក៏ត្រឡប់ទៅគាល់ស្តេចស្រុកអាស្ស៊ីរី ខណៈដែលស្តេចកំពុងតែលើកទ័ពច្បាំងនឹងក្រុងលីបណា ដោយលោកបានដឹងថាស្តេចបានលើកទ័ពចេញពីក្រុងឡាគីស។
\v 9 រួចមកស្តេចស្រុកអាស្ស៊ីរីបានឮថាព្រះចៅទារហាកាជាស្តេចអេត្យូពីកំពុងតែលើកទ័ពមកធ្វើសឹកជាមួយនឹងទ័ពអាស្ស៊ីរី។ ដូច្នេះស្តេចស្រុកអាស្ស៊ីរីក៏ចាត់អ្នកនាំសារឲ្យទៅជួបព្រះបាទហេសេគាម្តងទៀត។
\v 10 ដោយផ្តាំទៅព្រះបាទហេសេគា ជាស្តេចស្រុកយូដាថា «កុំឲ្យព្រះរបស់ព្រះករុណាដែលព្រះករុណាទុកចិត្ត បោកព្រះករុណាថា «ក្រុងយេរូសាឡិមនឹងមិនធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់ស្តេចស្រុកអាស្ស៊ីរីឡើយ»។
\s5
\v 11 មើល អ្នកបានឮមកហើយនូវអ្វីដែលស្តេចស្រុកអាស្ស៊ីរីបំផ្លាញស្រុកនានាទាំងប៉ុន្មាន។ ដូច្នេះតើព្រះនឹងជួយរំដោះអ្នករាល់់គ្នាឬ?
\v 12 តើព្រះនៃសាសន៍ទាំងប៉ុន្មានបានជួយគេទេ សាសន៍ដែលបុព្វបុរសយើងបានបំផ្លាញដូចជា ក្រុងកេសាន ក្រុងខារ៉ាន ក្រុងរេសែភ និងពួកកូនចៅអេដែនដែលនៅស្រុកធេឡាសើរ?
\v 13 តើស្តេចស្រុកហាម៉ាត ស្តេចក្រុងអើផាឌ ស្តេចក្រុងសេផាវែម ក្រុងហេណា និងក្រុងអ៊ីវ៉ានៅឯណា?»
\s5
\v 14 ព្រះបាទហេសេគាក៏ទទួលសំបុត្រនោះពីអ្នកនាំសារហើយក៏អាន។ ហើយទ្រង់ក៏យាងទៅព្រះដំណាក់នៃព្រះអម្ចាស់ ហើយលាសំបុត្រនោះនៅចំពោះព្រះអង្គ។
\v 15 ព្រះបាទហេសេគាបានអធិស្ឋានទៅព្រះអម្ចាស់ថា
\v 16 «ឱព្រះអម្ចាស់ព្រះនៃពិភពទាំងមូល ជាព្រះនៃអុីស្រាអែលអើយ ដែលគង់លើចេរូប៊ីន គឺព្រះអង្គតែមួយដែលជាព្រះនៃអ្វីទាំងអស់នៅលើផែនដី ព្រះអង្គបានបង្កើតផ្ទៃមេឃ និងផែនដី។
\s5
\v 17 ព្រះអម្ចាស់អើយ សូមផ្ទៀងព្រះកាណ៌ស្តាប់ សូមទ្រង់បើកព្រះនេត្រទត សូមព្រះអម្ចាស់សណ្តាប់ពាក្យរបស់ស្តេច សានហេរីប ដែលបានបញ្ជូនគេឲ្យប្រជែងនឹងព្រះដ៏មានព្រះជន្មរស់។
\v 18 ពិតប្រាកដណាស់ ព្រះអម្ចាស់អើយ ស្តេចស្រុកអាស្ស៊ីរីបានបំផ្លាញប្រជាជននិងស្រុកគេអស់ហើយ។
\s5
\v 19 គេបានបោះព្រះទាំងនោះទៅក្នុងភ្លើង ត្បិតព្រះទាំងនោះមិនមែនជាព្រះទេ ជាស្នាដៃដែលមនុស្សធ្វើពីឈើ ហើយនិងថ្ម។ ហេតុនោះហើយបានជាគេបំផ្លាញព្រះនោះ។
\v 20 ឥឡូវនេះ ឱព្រះអម្ចាស់ជាព្រះយើងខ្ញុំ សូមជួយសង្គ្រោះយើង ពីកណ្តាប់ដៃគេផង នោះស្តេចនៅផែនដី នេះនឹងដឹងថាមានតែព្រះអម្ចាស់តែមួយគត់»។
\s5
\v 21 ក្រោយមក អេសាយជាកូនអ័ម៉ូសចាត់គេឲ្យទៅទូលព្រះបាទហេសេគាថា «ព្រះអម្ចាស់ ជាព្រះនៃជនជាតិអុីស្រាអែលមានបន្ទូលថា៖ ដោយព្រោះអ្នកបានអធិស្ឋាន ដល់យើងពីក្តីបារម្ភចំពោះ សានហេរីបជាស្តេចស្រុកអាស្ស៊ីរី
\v 22 នេះគឺជាព្រះបន្ទូលរបស់ព្រះអម្ចាស់ដែលមានបន្ទូលពីដំណើរស្តេចនោះ «នាងក្រមុំក្រុងស៊ីយ៉ូនស្តីបន្តោស ហើយសើចចំអកដាក់អ្នកដោយប្រមាថមើល ងាយអ្នក កូនស្រីក្រុងយេរូសាឡិមគ្រវីក្បាលដាក់អ្នក។
\v 23 តើអ្នកបានប្រជែង និងប្រមាថដល់អ្នកណា? តើបានទាស់ប្រឆាំងនឹងអ្នកណា ដែលអ្នកបានដំឡើងសម្លេង ហើយបើកភ្នែកងើបឡើងខ្ពស់យ៉ាងដូច្នេះ? គឺទាស់នឹងព្រះដ៏វិសុទ្ធជាព្រះនៃជនជាតិអុីស្រាអែល។
\s5
\v 24 អ្នកបានប្រជែង នឹងព្រះអម្ចាស់ដោយអ្នកបម្រើរបស់អ្នកដោយពោលថា ដោយរទេះច្បាំងរបស់យើង យើងបានឡើងទៅដល់កំពូលភ្នំទាំងនោះ ហើយទៅដល់ព្រៃល្បាណូនយ៉ាងជ្រៅ យើងនឹងកាប់ដើមតាត្រៅ និង​ដើមកកោះដែលខ្ពស់នៅទីនោះ ហើយនឹងចូលទៅដល់ទីខ្ពស់នៅចុងស្រុកគេ ទៅដល់ចម្ការដែលពេញទៅដោយព្រៃដុះ។
\v 25 យើងបានជីងអណ្តូង ហើយផឹកទឹកពីវា យើងបានធ្វើឲ្យទន្លេរបស់ស្រុកអេស៊ីបរីងដោយសារបាតជើងរបស់យើង។
\s5
\v 26 តើអ្នកមិនបានឮទេឬអីថា យើងបានគ្រោងទុក ហើយគិតជាស្រេច ហើយធ្វើកិច្ចការនេះតាំងពីយូរមកម្លេះ? ហើយចាត់ចែងការនេះតាំងពីបុរាណមក។ ឥឡូវនេះយើងបានសម្រេចហើយ។ គឺបានឲ្យអ្នកមកបំផ្លាញទីក្រុងដែលមានកំពែងនេះឲ្យរលំខ្ទេចខ្ទី។
\v 27 ហើយពួកអ្នកក្រុងនោះគេល្វើយអស់កម្លាំង ស្រយុតចិត្តហើយខ្មាស់។ គេបានដូចជាស្មៅដែលដុះនៅតាមទីវាល និងពន្លកស្មៅខៀវខ្ចី ដូចជាស្មៅដែលដុះនៅលើដំបូលឬនៅតាមវាល ដែលនៅចំពោះមុខខ្យល់បក ពីទិសខាងកើត។
\s5
\v 28 ប៉ុន្តែយើងវិញ អ្នកបានធ្វើអ្វីយើងដឹងពេលអ្នកអង្គុយ ហើយអ្នកទៅណាមកណា អ្នកច្រឡោតទាស់នឹងយើងក៏យើងដឹងដែរ។
\v 29 ដោយព្រោះអ្នកខឹងទាស់នឹងយើង យើងបានឮរាល់ទាំងពាក្យកំហឹងទាំងនោះ យើងនឹងយកកន្លុះដាក់ច្រមុះអ្នក ហើយពាក់បង្ហៀរនៅមាត់អ្នក ហើយដឹកអ្នកទៅស្រុកអ្នកវិញតាមផ្លូវដែលអ្នកមក»។
\s5
\v 30 នេះនឹងជាទីសម្គាល់សម្រាប់អ្នក នៅឆ្នាំនេះអ្នកនឹងបរិភោគដំណាំដែលដុះនៅក្នុងព្រៃ ហើយឆ្នាំទីពីរអ្នកនឹងបរិភោគអ្វីដែលដុះនៅទីនោះដែរ។ តែនៅឆ្នាំទីបី អ្នកនឹងសាបព្រួស រួចច្រូតកាត់ ហើយដាំទំពាំងបាយជូរ ហើយបរិភោគផលពីវាផង។
\s5
\v 31 អស់អ្នកស្រុកយូដាដែលនៅមានជីវិត សេសសល់នោះប្រៀបដូចជាដើមឈើចាក់ឬសហើយបង្កើតផលផ្លែជាច្រើន។
\v 32 ត្បិតនឹងមានសំណល់ពីក្រុងយេរូសាឡិមនឹងចេញទៅ ហើយអ្នកដែលរួចជីវិតតពីក្រុងស៊ីយ៉ូននឹងមកដែរ ដោយ​សារព្រះហឬទ័យស្រឡាញ់»។
\s5
\v 33 ដូច្នេះព្រះអម្ចាស់មានបន្ទូលអំពីស្តេចអាស្ស៊ីរី ដូច្នេះថា «គេនឹងមិនចូលក្រុងនេះទៀតទេ គេនឹងមិនបាញ់ព្រួញនៅទីនេះទៀតទេ គេនឹងមិនប្រើខែល ឬ លើកដីដើម្បីវាយក្រុងនេះទៀតទេ។
\v 34 ស្តេចនោះនឹងត្រឡប់ទៅវិញតាមផ្លូវដែលគេមក ហើយនឹងមិនចូលក្រុងនេះទៀតឡើយ នេះជាសេចក្តីប្រកាសរបស់ព្រះអម្ចាស់។
\s5
\v 35 ត្បិតយើងនឹងការពារ ហើយរំដោះទីក្រុងនេះ សំរាប់ប្រយោជន៍ ដល់ដាវីឌជាអ្នកបម្រើយើងឲ្យបានប្រយោជន៍ផង»។
\s5
\v 36 រួចមកទេវតារបស់ព្រះអម្ចាស់វាយច្បាំងទីតាំងទ័ពរបស់ពួកអាស្ស៊ីរី ហើើយសម្លាប់ទាហានអស់ 185,000នាក់។ កាលគេក្រោកឡើងពីព្រលឹមក៏ឃើញសុទ្ធតែសាកសពនៅពាសពេញគ្រប់ទីកន្លែង។
\v 37 ហេតុនោះព្រះបាទសានហេរីជាស្តេចស្រុកអាស្ស៊ីរី ក៏ដកថយទ័ពទៅគង់នៅក្រុងនីនីវេវិញ។
\s5
\v 38 ក្រោយមក ស្តេចកំពុងថ្វាយបង្គំព្រះនីសរ៉ុក នៅក្នុងព្រះវិហារនោះ បុត្រាទ្រង់ពីរអង្គគឺអ័ឌរ៉ាម៉ាឡេក និងសារេស៊ើរបាននាំគ្នាធ្វើគុតទ្រង់ដោយដាវ។ ហើយពួកគេក៏នាំគ្នារត់ភៀសខ្លួនទៅស្រុកអារ៉ារ៉ាត។ រួចបុត្រាមួយទៀតគឺអេសារហាដោនក៏ឡើងគ្រងរាជ្យជំនួស។
\s5
\c 38
\cl ជំពូក ៣៨
\p
\v 1 នៅប៉ុន្មានថ្ងៃនោះព្រះបាទ ហេសេគាប្រឈួនជាទម្ងន់ ហៀប នឹងសុគត។ ដូច្នេះអេសាយជាកូនអ័ម៉ូសក៏មកគាល់ព្រះអង្គទាំង ទូលថា «ព្រះអម្ចាស់បានមានបន្ទូលថា សូមព្រះករុណារៀបចំផ្តែផ្តាំព្រះរាជវង្សានុវង្សព្រះអង្គឲ្យហើយទៅ ត្បិតព្រះអង្គជិតសោយទិវង្គត់ហើយ»។
\v 2 រួចមកព្រះបាទហេសេគា ក៏បែរព្រះភ័ក្រទៅជញ្ជាំងទាំងអធិស្ឋានទៅព្រះអម្ចាស់ថា
\v 3 ស្តេចទូលថា «ព្រះអម្ចាស់អើយ សូមទ្រង់នឹកចាំពីទូលបង្គំដែលដើរតាមព្រះអង្គដោយអស់ពីចិត្ត និងទៀងត្រង់ ទូលបង្គំប្រព្រឹត្តតែអំពើដែលគាប់ព្រះហឬទ័យព្រះអង្គ»។ ព្រះបាទហេសេគាបង្ហូរ នេត្រាយ៉ាងខ្លាំង។
\s5
\v 4 រួចព្រះអម្ចាស់មានបន្ទូលទៅកាន់អេសាយថា
\v 5 «ចូរចេញទៅទូលព្រះបាទហេសេគា ជាអ្នកដឹកនាំប្រជារាស្រ្តយើងថា​ ព្រះអម្ចាស់ជាព្រះរបស់ដាវីឌជាបុព្វបុរសរបស់ព្រះករុណា ទ្រង់មានបន្ទូលដូចតទៅ យើងបានឮពាក្យអធិស្ឋានទូលអង្វររបស់អ្នក យើងបានឃើញអ្នកសម្រក់ទឹកភ្នែកចំពោះយើង។ មើល យើងនឹងបន្ថែមអាយុឲ្យអ្នកដប់ប្រាំឆ្នាំទៀត។
\v 6 យើងនឹងរំដោះទីក្រុងនេះពីកណ្តាប់ដៃរបស់ស្តេចស្រុកអាស្ស៊ីរី ហើយយើងនឹងការពារក្រុងនេះ។
\s5
\v 7 នេះជាទីសម្គាល់មកពីព្រះអម្ចាស់ដល់ព្រះករុណាថា ព្រះអង្គមុខជានឹងសម្រេចចំពោះព្រះបន្ទូលដែលព្រះអង្គសន្យា។
\v 8 មើល៍! យើងនឹងធ្វើឱ្យស្រមោលថ្ងៃដែលជះលើរង្វាស់ម៉ោងពេលរបស់ព្រះបាទអហាស ដើរថយក្រោយដប់កាំ»។ ដូច្នេះស្រមោលនោះក៏ជ្រេថយក្រោយដប់ដងមែន។
\s5
\v 9 នេះគឺជាពាក្យដែលព្រះបាទហេសេគាជាស្តេចស្រុកយូដាបានសរសេរនៅពេលដែលព្រះអង្គប្រឈួន ហើយបានជាឡើងវិញ។
\v 10 «ខ្ញុំបានពោលថា ពាក់កណ្តាលនៃជីវិតខ្ញុំ ហើយខ្ញុំត្រូវទៅតាមច្រកទ្វារនៃស្ថានឃុំព្រលឹងមនុស្សស្លាប់ ខ្ញុំនឹងបន្តរស់នៅទីនោះសម្រាប់ឆ្នាំទៅមុខទៀត។
\v 11 ខ្ញុំពោលថា ខ្ញុំនឹងលែងបានជួបព្រះអម្ចាស់នៅក្នុងពិភពលោកនេះទៀតហើយ ខ្ញុំនឹងលែងបានឃើញមនុស្សលោកនៅផែនដីនេះទៀតហើយ។
\s5
\v 12 ជីវិតរបស់ខ្ញុំត្រូវបានដកចេញហើយឃ្លាតទៅឆ្ងាយពីខ្ញុំ ដូចអ្នកគង្វាលរើជំរុំគេដែរ ខ្ញុំបានរមូរជីវិតខ្ញុំដូចជាអ្នកត្បាញ ព្រះអង្គបានកាត់ខ្ញុំចេញពីតំបាញ តាំងពីថ្ងៃដល់យប់ ព្រះអង្គក៏បានបញ្ចប់ជីវិតខ្ញុំ។
\v 13 ខ្ញុំបានស្រែកអង្វរទល់ភ្លឺដូចជាសឹង្ហ ព្រះអង្គបំបាក់ឆ្អឹងរបស់ខ្ញុំទាំងប៉ុន្មាន។ តាំងពីថ្ងៃដល់យប់ព្រះអង្គនឹងបញ្ចប់ជីវិតរបស់ខ្ញុំ។
\s5
\v 14 ខ្ញុំស្រែកយំដូចត្រចៀកកាំ ស្រែកថ្ងូរដូចសត្វព្រាប ភ្នែកខ្ញុំក៏ស្រវាំង ហើយងើយមើលទៅលើ។ ព្រះអម្ចាស់ទូលបង្គំត្រូវគេសង្កត់សង្គិន សូមជួយទូលបង្គំផង។
\v 15 តើទូលបង្គំគួរថ្លែងពីអ្វី? ព្រះអង្គបានធ្វើឲ្យការនេះសម្រេចឡើង ទូលបង្គំដើរមួយៗអស់មួយជីវិតទូលបង្គំ ដោយព្រោះក្តីសោកសង្រេងរបស់ទូលបង្គំ។
\s5
\v 16 ព្រះអម្ចាស់អើយ ការឈឺចាប់ដែលព្រះអង្គបានប្រទានដល់ទូលបង្គំគឺល្អ ជីវិតរបស់ទូលត្រូវបានប្រទានដល់ទូលបង្គំវិញ ព្រះអង្គបានជួយនិងប្រោសជីវិតទូលបង្គំបានជា។
\v 17 ការសោកសង្រេងបានធ្វើឲ្យទូលបង្គំមានបទពិសោធ។ ព្រះអង្គបានសង្គ្រោះទូលបង្គំ ពីរណ្តៅមច្ចុរាជ ត្បិតព្រះអង្គបានលើកលែងអំពើបាបរបស់ទូលបង្គំទាំងអស់នៅពីក្រោយទ្រង់។
\s5
\v 18 ត្បិត ស្ថានឃុំមនុស្សស្លាប់មិនបានអរគុណទ្រង់ទេ សេចក្តីស្លាប់មិនបានសសើរព្រះអង្គដែរ ហើយអ្នកដែលចុះទៅក្នុងរណ្តៅនោះ មិនមានសង្ឃឹម លើសេចក្តីស្មោះត្រង់របស់ព្រះអង្គដែរ។
\v 19 មនុស្សមានជីវិតរស់ មនុស្សដែលមានជីវិត ដែលជាអ្នកអរព្រះគុណព្រះអង្គ ដូចដែលទូលបង្គំបានធ្វើថ្ងៃនេះ ឪពុកនឹងបរិយាយឱ្យកូនៗបានស្គាល់ពីភាពស្មោះត្រង់ររបស់ព្រះអង្គ។
\s5
\v 20 ព្រះអម្ចាស់គឺនឹងជួយសង្គ្រោះទូលបង្គំ ហើយយើងខ្ញុំនឹងអរសប្បាយដោយប្រគុំតន្រ្តីនៅក្នុងដំណាក់របស់ព្រះអម្ចាស់ពេញមួយជីវិតយើងខ្ញុំ»។
\s5
\v 21 ពេលនេះលោកអេសាយបានពោលថា «ចូរយកចំនិតផ្លែឧទុម្ពមកលាបលើបូសព្រះករុណា នោះស្តេចនឹងបានជាសះស្បើយ»។
\v 22 ព្រះបាទហេសេគាក៏មានបន្ទូលថា «តើនឹងមានទីសម្គាល់អ្វីដើម្បីឲ្យយើងបានដឹងថា​ យើងអាចឡើងទៅឯដំណាក់ព្រះអម្ចាស់បាន?»
\s5
\c 39
\cl ជំពូក ៣៩
\p
\v 1 នៅគ្រានោះ ព្រះចៅម្រដាក់ បាឡាដាន ជាបុត្ររបស់ព្រះចៅបាឡាដានជាស្តេចស្រុកបាប៊ីឡូនបានថ្វាយព្រះរាជសារ នឹង អំណោយមកថ្វាយព្រះបាទហេសេគា ត្បិតស្តេចជ្រាបដំណឹងថា ព្រះបាទហេសេគាប្រឈួន ហើយក៏បានជាសះស្បើយឡើងវិញ។
\v 2 ព្រះបាទហេសេគាមានព្រះទ័យរីករាយជាមួយការទាំងនោះ ស្តេចនាំរាជទូតរបស់ស្រុកបាប៊ីឡូនទៅទស្សនាកន្លែងដែលព្រះអង្គតម្កល់វត្ថុមានតម្លៃ ដែលធ្វើពីប្រាក់ មាស ព្រមទាំងគ្រឿងក្រអូប ប្រេងមានតម្លៃ និងគ្រឿងសព្វាវុធនានា និងអ្វីៗផ្សេងទៀតដែលរក្សានៅក្នុងឃ្លាំងរាជទ្រព្យនោះ។ គ្មានអ្វីដែលមាននៅក្នុងរាជវាំង និងក្នុងនគរដែលព្រះបាទហេសេគាមិនបានបង្ហាញដល់រាជទូតស្រុកបាប៊ីឡូនឡើយ។
\s5
\v 3 រួចមកព្យាការីអេសាយបានចូលគាល់ព្រះបាទហេសេគា ទាំងទូលសូរថា «តើមនុស្សទាំងនោះបានទូលអ្វីខ្លះជាមួយព្រះករុណា? តើពួកគេមកពីណាដែរ?» ព្រះបាទហេសេគាមានរាជឱង្ការថា «ពួកគេមកពីស្រុកឆ្ងាយ គឺស្រុកបាប៊ីឡូន ដើម្បីមកគាល់យើង»។
\v 4 លោកអេសាយក៏ទូលសួរថា «តើពួកគេបានឃើញអ្វីខ្លះនៅក្នុងរាជវាំងរបស់ព្រះករុណា?» ព្រះបាទហេសេគាតបវិញថា «ពួកគេបានឃើញអ្វីៗទាំងអស់ដែលមាននៅក្នុងរាជវាំងរបស់យើង គ្មានរបស់ណាមួយដែលយើងមិនបានបង្ហាញដល់ពួកគេទេ»។
\s5
\v 5 ហើយលោកអេសាយ ក៏ទូលទៅព្រះបាទហេសេគាថា «សូមព្រះករុណាសណ្តាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល
\v 6 មើល៍! នឹងមានគ្រាមួយមកដល់ ដែលគេនឹងមកប្រមូលយកទ្រព្យសម្បត្តិទាំងប៉ុន្មានដែលបុព្វបុរសព្រះករុណាបានរក្សាទុកនៅក្នុងរាជវាំងដរាបដល់សព្វថ្ងៃនេះ ហើយនឹងនាំយកទៅក្រុងបាប៊ីឡូន។ គ្មានអ្វីនៅសល់ទេ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
\s5
\v 7 បុត្រាទាំងអស់ដែលកើតចេញពីទ្រង់ នឹងត្រូវគេចាប់យកទៅធ្វើជាមហាតលិក នៅក្នុងរាជវាំងរបស់ស្តេចស្រុកបាប៊ីឡូន»។
\v 8 ក្រោយមក ស្តេចហេសេគាក៏មានរាជឱង្ការទៅលោលអេសាយថា «នោះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ដែលលោកបានថ្លែង»។ ត្បិតព្រះរាជាគិតថា «ពីព្រោះនៅក្នុងជីវិតយើង មានសន្តិភាព និងសេចក្តីសុខសាន្តហើយ»។
\s5
\c 40
\cl ជំពូក ៤០
\p
\v 1 «ស្កប់ចិត្ត ស្កប់ចិត្តចុះ ប្រជារាស្តរបស់យើងអើយ» ព្រះបន្ទូលនៃព្រះជាម្ចាស់របស់អ្នក។
\v 2 «សូមថ្លែងជាពាក្យស្នើរដល់ក្រុងយេរូសាឡិម ហើយប្រកាសទៅកាន់ប្រជាជនទាំងអស់ថាចំបាំង បានត្រូវបញ្ចាប់ហើយ អំពើទុច្ចរិត គឺគេនឹងត្រូវទទួលទោស ហើយមនុស្សទាំងនោះនឹងទទួលពីរដង ពីព្រះហស្តនៃព្រះអម្ចាស់ សម្រាប់អំពើបាបរបស់ពួកគេ»។
\s5
\v 3 សម្រែកយំសោកឮឡើង «នៅទីរហោស្ថាន ចូរ​រៀបចំផ្លូវ​ថ្វាយ​ព្រះ‌អម្ចាស់ ចូរ​កាប់​ឆ្ការ​ព្រៃ​របោះ​ធ្វើ​ផ្លូវ​ថ្វាយ​ព្រះជាម្ចាស់​នៃ​យើង»។
\v 4 គ្រប់ទាំង​ច្រក​ភ្នំ​ទាំង‌ឡាយត្រូវលើកឡើង ហើយ ​ពង្រាប​ភ្នំ​តូច​ភ្នំ​ធំ​ទាំង​ប៉ុន្មាន​ឲ្យ​រាប កន្លែង​ណា​មាន​ដី​ខ្ពស់​ទាប ត្រូវ​ធ្វើ​ឲ្យ​ទៅ​ជា​វាល​រាប​ស្មើ កន្លែង​ណា​រដិប‌រដុប​ក៏​ត្រូវ​ពង្រាប​ឲ្យ​ស្មើ​ផង​ដែរ
\v 5 ហើយ ព្រះ‌អម្ចាស់​នឹង​សម្តែង​សិរី‌រុងរឿង ឲ្យ​មនុស្ស​លោក​ឃើញ​ក្នុង​ពេល​ជា​មួយ​គ្នា ដ្បិត​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច្នេះផ្ទាល់។
\s5
\v 6 មាន​សំឡេង​មួយ​ប្រាប់​ថា៖ «ចូរ​ស្រែក​យំ​ចុះ» សំឡេង​មួយ​ទៀត​តប​ថា៖ «តើ​ឲ្យ​ខ្ញុំ​ស្រែកយំពី​​អ្វី?» «មនុស្ស​លោក​ប្រៀប​ដូច​ជា​ស្មៅ ចំណែក​អំពើ​ល្អ​ទាំង​ប៉ុន្មាន​របស់​គេ ប្រៀប​ដូច​ជា​ផ្កា​ដែល​ដុះ​តាម​វាល​ស្មៅ។
\v 7 នៅ​ពេល​ណា​ខ្យល់​របស់​ព្រះ‌អម្ចាស់​បក់​មក​លើ ស្មៅ​តែងតែ​ក្រៀម ហើយ​ផ្កា​ក៏​ស្រពោន​ដែរ។ មនុស្សលោក​នេះ​ប្រៀប​បាន​នឹង​ស្មៅដែរ។
\v 8 ស្មៅ​តែងតែ​ក្រៀម ហើយ​ផ្កា​ក៏​ស្រពោន ប៉ុន្តែ ព្រះ‌បន្ទូល​របស់​ព្រះ​ជាម្ចាស់នៃ​យើង នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច»។
\s5
\v 9 ចូរ​ឡើង​ទៅ​លើ​ភ្នំ​ខ្ពស់ ស៊ីយ៉ូន​មាន​អ្នក​នាំសារនៃដំណឹងល្អ។​ យេរូ‌សាឡឹម​ ចូរ​ស្រែក​ឲ្យ​បានខ្លាំងឡើង។ អ្នកគឺជាអ្នកនាំដំណឹងល្អ សូមលើកសម្លេងឡើងកុំខ្លាចឡើយ។ ចូរ​ប្រាប់​ក្រុង​ទាំង​ប៉ុន្មាន​នៅ​ក្នុង​យូដា​ថា៖ «​ព្រះជាម្ចាស់​របស់​អ្នក​រាល់​គ្នា!»
\v 10 មើល​៍! ព្រះ‌ជា‌អម្ចាស់​យាង​មក ប្រកប​ដោយ​ឫទ្ធា‌នុភាព ព្រះអង្គ​យាង​មក​ប្រកប​ដោយ​ព្រះ‌បារមី ដើម្បី​គ្រង​រាជ្យ។ មើល៍! រង្វាន់របស់ព្រះជាម្ចាស់គឺនៅជាមួយព្រះអង្គ ហើយអស់​អ្នក​ដែល​ព្រះអង្គ​បាន​លោះ គឺនៅ​ខាង​មុខ​ព្រះអង្គ។
\s5
\v 11 ព្រះអង្គ​នឹង​ថែ‌រក្សា​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ ដូច​ជាអ្នកគង្វាល​​ ព្រះអង្គ​លើក​ព្រះ‌ហស្ដ​ឡើង​ប្រមូល​កូន​ចៀម ព្រះអង្គ​បី​កូន​តូចៗ​ជាប់​នឹង​ព្រះ‌ឱរា ហើយ​ព្រះអង្គ​ថែ​ទាំ​មេ​ចៀម ដែល​កំពុង​បំបៅ​កូន​ផង​ដែរ។
\s5
\v 12 តើ​មានអ្នកណាអាច​ក្បង់​ទឹកនៅក្នុង​ដៃ យកមក​វាល់បាន ហើយ​យក​បាត​ដៃ​វាស់​ទំហំ​នៃផ្ទៃ​មេឃបានទៅ តើ​អ្នកណាអាចយក​ល្អីមក​វាល់​ធូលីនៃផែនដីទាំងមូលនេះបាន ហើយតើមានអ្នកណាអាច​ថ្លឹង​ទម្ងន់​ភ្នំ​ និងជ្រលោងភ្នំទាំងអស់នោះបាន?
\s5
\v 13 តើ​នរណា​ស្ទង់​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌អម្ចាស់ តើ​នរណា​ធ្វើ​ជា​ទី​ប្រឹក្សា​ជួយ​គំនិត​ព្រះអង្គ?
\v 14 តើ​ព្រះអង្គ​សុំ​នរណា​ឲ្យ​ធ្វើ​ជា​ទី​ប្រឹក្សា ដើម្បី​ថ្វាយ​យោបល់​ព្រះអង្គ? តើ​នរណា​បង្រៀន​ព្រះអង្គ​អំពី​មាគ៌ា​ដ៏​សុចរិត? តើ​នរណា​បង្រៀន​ព្រះអង្គ​ឲ្យ​ស្គាល់​ប្រាជ្ញា ហើយ​ណែ‌នាំ​ព្រះអង្គ​ឲ្យ​ស្គាល់​មាគ៌ា នៃ​ព្រះប្រាជ្ញាញាណ​?
\s5
\v 15 មើល៍! ប្រជា‌ជាតិ​ទាំង‌ឡាយ​ប្រៀប​ដូច​ជា ដំណក់​ទឹក​ដែល​ធ្លាក់​ទៅ​ក្នុង​ពាង ពួក​គេ​​ដូច​ធូលី​ដី​នៅ​លើ​ជញ្ជីង។ ចំណែកកោះ​តូចៗ​ប្រៀប​បាន​នឹង​ធូលី​ដី ដែល​ផាត់​ទៅ​តាម​ខ្យល់។
\v 16 ព្រៃ​ឈើ​នៅ​ស្រុក​លីបង់​ពុំ​មាន​ច្រើន​ល្មម សម្រាប់​ធ្វើ​ជា​អុស ហើយ​សត្វ​ដែល​នៅ​ក្នុង​ព្រៃ​នោះ​ក៏​ពុំ​មាន​ច្រើន ល្មម សម្រាប់​ធ្វើ​យញ្ញ‌បូជា​ថ្វាយ​ព្រះអង្គ​ដែរ។
\v 17 នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះអង្គ ប្រជា‌ជាតិ​ទាំង​អស់​គ្មាន​តម្លៃ​អ្វី​ទាល់​តែ​សោះ ហើយគ្មាន​ប្រយោជន៍។
\s5
\v 18 តើ​អ្នក​រាល់​គ្នា​ចង់​ប្រៀប​ប្រដូច​ព្រះ‌ជាម្ចាស់ ទៅ​នឹង​ព្រះ​ណា? តើ​អ្នក​រាល់​គ្នា​យក​អ្វី​មក​តំណាង​ព្រះអង្គ?
\v 19 ​ព្រះ​ក្លែង‌ក្លាយ​! គឺ​ជាង​ទេ​តើ ដែល​សូន​ធ្វើ​រូប​ព្រះ​ទាំង​នោះ ជាង​មាស​យក​មាស​មក​ស្រោប​រូប​នោះ ព្រម​ទាំង​ធ្វើ​ខ្សែ​ក​ប្រាក់​ពាក់​ឲ្យ​ទៀត​ផង។
\v 20 ដើម្បីជ្រើស​រើស​យក​ឈើ​ខ្លឹម ហើយ​គេក៏ស្វែងរក​ជាង​មួយ​រូប​ដ៏​ចំណាន ឲ្យ​ឆ្លាក់​ធ្វើ​រូប​ព្រះ​ដ៏​រឹង‌មាំ។
\s5
\v 21 តើ​អ្នក​រាល់​គ្នា​មិន​​ដឹង​ទេ​ឬ? តើ​អ្នក​រាល់​គ្នា​មិន​ធ្លាប់​ឮ​ទេ​ឬ? តើ​អ្នក​មិនធ្លាប់​មាននរណា​​ប្រាប់​ តាំង​ពី​ដើម​ដំបូង​មក​ទេ​ឬ? តើ​អ្នក​រាល់​គ្នា​ពុំ​យល់​អំពី​ដើម​កំណើត​របស់ ផែនដី​នេះ​ទេ​ឬ?
\v 22 ព្រះអង្គ​ដែល​គង់​នៅ​ពី​លើ​លំហ​អាកាស ទ្រង់​ទត​មើល​មនុស្ស​នៅ​លើ​ផែនដី ឃើញ​មនុស្ស​ដូច​សត្វ​ស្រមោច ព្រះអង្គ​លាត​សន្ធឹង​ផ្ទៃ​មេឃ ដូច​គេ​លាត​សន្ធឹង​ក្រណាត់​មួយ​ផ្ទាំង ព្រះអង្គ​ដំឡើង​ផ្ទៃ​មេឃ​ធ្វើ​ជា​ព្រះ‌ដំណាក់ ដូច​ដំឡើង​ព្រះ‌ពន្លា។
\s5
\v 23 ព្រះអង្គ​បាន​ធ្វើ​ឲ្យ​មេ​ដឹក​នាំ​ទាំង‌ឡាយ ទៅ​ជា​ឥត​ប្រយោជន៍ ព្រះអង្គ​ធ្វើ​ឲ្យ​អ្នក​កាន់​អំណាច​ទាំង​ប៉ុន្មាន នៅ​លើ​ផែនដី​ទៅ​ជា​ឥត​បាន​ការ។
\v 24 ពួកគេ​​ប្រៀប​បាន​នឹង​ដើម​ឈើ​ដែល​ដុះ ទោះ​បី​លូត​លាស់ ឬ​មិន​លូត​លាស់ ចាក់​ឫស ឬ​មិន​ចាក់​ឫស​ក្ដី ពេល​ណា​ខ្យល់​របស់​ព្រះ‌អម្ចាស់​បក់​មក​លើ ក៏​ស្វិត​ក្រៀម​អស់ រួច​ត្រូវ​ខ្យល់​កួច​យក​បាត់​ទៅ​ដូច​កម្ទេច​ចំបើង។
\s5
\v 25 «តើ​អ្នក​រាល់​គ្នា​ប្រៀប​ប្រដូច​យើង ទៅ​នឹង​នរណា តើ​នរណា​អាច​ស្មើ​នឹង​យើង​បាន?» ព្រះបន្ទូលនៃព្រះដ៏វិសុទ្ធ។
\v 26 ចូរ​ងើយ​ទៅ​លើ​មេឃចុះ! តើ​នរណា​បាន​បង្កើត​ផ្កាយ​ទាំង​នោះ? គឺ​ព្រះ‌អម្ចាស់​ដែល​បាន​ហៅ​ហ្វូង‌តារា​ទាំង​នោះ ឲ្យ​រះ​ឡើង ផ្ដុំ​គ្នា​​ ហើយព្រះអង្គ​ហៅ​ផ្កាយ​នីមួយៗ​តាម​ឈ្មោះ​របស់​វា។ ដោយ​ព្រះ‌ចេស្ដា​ដ៏​ខ្លាំង​ពូកែ ឥត​មាន​ផ្កាយ​ណា​មួយ​ពុំ​ព្រម​រះ​នោះ​ឡើយ។
\s5
\v 27 ​ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​​និយាយ​ថា កូន​ចៅ​របស់​លោក​យ៉ាកុប​ ​អុីស្រា‌អែល​អើយ «ផ្លូវរបស់ទូលបង្គំបានលាក់ពីព្រះ‌អម្ចាស់​ ហើយទ្រង់មិន​យល់​ទុក្ខ​លំបាក​របស់​ខ្ញុំ​ទេ ព្រះ​របស់​ខ្ញុំ​មិន​អើពើ​នឹង​រក​យុត្តិធម៌​ឲ្យ​ខ្ញុំឡើយ​?»
\v 28 តើ​អ្នក​មិន​ធ្លាប់​ដឹង​ទេ​ឬ? តើ​អ្នក​មិន​ធ្លាប់​ឮ​ទេ​ឬ​ថា ព្រះ‌អម្ចាស់​ជា​ព្រះ​ដែល​គង់​នៅ​អស់‌កល្ប​ជានិច្ច បាន​បង្កើត​ផែនដី​ទាំង​មូល ព្រះអង្គ​មិន​ចេះ​នឿយ‌ហត់ មិន​ចេះ​អស់​កម្លាំង រីឯ​ព្រះ‌តម្រិះ​របស់​ព្រះអង្គ ក៏​គ្មាន​នរណា​អាច​យល់បាន​ដែរ។
\s5
\v 29 ព្រះអង្គ​ប្រទាន​កម្លាំង​ ដល់​អ្នកដែល​នឿយ‌ហត់ និង​ខ្សោយ​ល្វើយឲ្យមានកម្លាំងឡើងវិញ។
\v 30 ទោះបីក្មេង​ជំទង់ក៏​នឹង​អស់​កម្លាំងនិងភ័យព្រួយ ហើយ​មនុស្ស​ពេញ​កម្លាំង​ក៏​តែង​ភ្លាត់​ដួល​ដែរ
\v 31 ប៉ុន្តែអ្នក​ជឿ​សង្ឃឹម​លើ​ព្រះ‌អម្ចាស់ តែងតែ​មាន​កម្លាំង​ថ្មី​ជានិច្ច ប្រៀប​បាន​នឹង​សត្វ​ឥន្ទ្រី​ហោះ​ហើរ គេ​ស្ទុះ​រត់​ទៅ​មុខ ដោយ​មិន​ចេះ​ហត់ ហើយ​ដើរ​ដោយ​មិន​ចេះ​អស់​កម្លាំង។
\s5
\c 41
\cl ជំពូក ៤១
\p
\v 1 «ចូរ​​ស្ដាប់ខ្ញុំ​និយាយដោយស្ងៀមស្ងាត់ចុះ ចូលឲ្យប្រជា‌រាស្ត្រ​ទាំង‌ឡាយ​​មាន​កម្លាំង​ឡើង​វិញ ចូរ​នាំ​គ្នា​​មកជិតចុះហើយនិយាយ សូមឲ្យយើង​ចូលមកជិតដើម្បី​រក​ខុស​ត្រូវ​ជា​មួយ​គ្នា។
\v 2 តើ​នរណាជាអ្នក​បំផុសគំនិតមក​ពី​ទិស​ខាង​កើត សូមហៅអ្នកនោះក្នុងភាពសុចរិត ដល់ការរបស់គាត់ធ្វើឬ? ព្រះអង្គដាក់ប្រជា‌ជាតិ​ទាំង‌ឡាយនៅខាងគាត់ដើម្បីជួយគាត់ឲ្យ​បង្ក្រាប​ស្ដេច​ទាំងនោះ។ លោកនាំពួកគេមកចំពោះមុខដាវរបស់គាត់ ដូចជាខ្យល់បក់ចំបើងជាមួយគ្រាប់ព្រួញរបស់គាត់។
\s5
\v 3 លោក​ដេញ​តាម​ពួក​គេ ហើយលោក​បានឆ្លង​កាត់​ ដោយ​គ្មានគ្រោះ​ថ្នាក់​ ដោយជើង​របស់​លោក​រហ័សណាស់។
\v 4 តើ​អ្នកណាអាចនឹងធ្វើការទាំងនេះដូចលោកបាន? តើអ្នកណា​បាន​ណែ‌នាំ​មនុស្ស​គ្រប់​ជំនាន់ តាំង​ពី​ដើម​ដំបូង​នោះ? យើង​ជា​ព្រះ‌អម្ចាស់​ដែល​នៅ​មុន​គេ ហើយ​យើង​ក៏​នៅ​ជា​មួយ មនុស្ស​ចុង​ក្រោយ​បង្អស់​ដែរ គឺយើងនេះហើយ។
\s5
\v 5 ប្រជា‌ជន​នៅ​តាម​កោះ​នានា​ឃើញ​អ្នក​នោះ ហើយ​នាំ​គ្នា​ភ័យ​ខ្លាច។ ហើយប្រជា‌ជន​ដែល​នៅ​ទី​ដាច់​ស្រយាល​នៃ​ផែនដី នឹង​នាំ​គ្នា​ចូល​មក​ជិត ពួកគេមានការញ័រ​រន្ធត់។
\v 6 ពួក​គេ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ម្នាក់ៗ​ពោល​ទៅ​កាន់​បងប្អូន​របស់​ខ្លួន​ថា ចូរ​មាន​ចិត្ត​ក្លាហាន​ឡើង។
\v 7 ដូច្នេះ ពួកជាង​ចម្លាក់​លើក​ទឹក​ចិត្ត​ជាង​ស្មិត អ្នក​ដុត​ដែក​លើក​ទឹក​ចិត្ត​អ្នក​ដំ​ដែក ដោយ​ពោល​ថា ផ្សារ​ដូច្នេះ «ល្អ​ណាស់។» ពួកគេ​យក​ដែក​គោល​មក​ដំ​ភ្ជាប់ រូប​ចម្លាក់​កុំ​ឲ្យ​រង្គើ។
\s5
\v 8 ប៉ុន្តែអ្នក ដែលជាជន‌ជាតិ​អីុស្រា‌អែល​ជា​អ្នក​បម្រើ​របស់​យើង កូន​ចៅ​យ៉ាកុប​ដែល​យើង​បាន​ជ្រើស​រើស ពូជ‌ពង្ស​របស់​អប្រាហាំ ដែល​ ជា​មិត្ត​សម្លាញ់​របស់​យើង​
\v 9 អ្នកត្រូវបានយើងនាំចេញ ពី​ស្រុក​ដាច់​ស្រយាល​នៃ​ផែនដី ហើយជាអ្នកដែលយើង​បាន​ហៅ​អ្នក​ពីកន្លែងឆ្ងាយ​មក ជាអ្នកដែលយើង​បាន​និយាយ​ទៅ​កាន់​ថា «​ជា​អ្នក​បម្រើ​​យើង» យើង​បាន​ជ្រើស​រើសអ្នក ហើយ​មិន​បោះ​បង់​ចោល​អ្នក​ដែរ។
\s5
\v 10 កុំ​ភ័យ​ខ្លាច​អ្វី ដ្បិតយើង​ស្ថិត​នៅ​ជា​មួយ​អ្នក។ កុំ​ព្រួយ​បារម្ភ​ឲ្យ​សោះ យើង​ជា​ព្រះ​របស់​អ្នក។ យើង​នឹង​ឲ្យ​អ្នក​មាន​កម្លាំង​រឹង‌ប៉ឹង យើង​ជួយ​អ្នក យើង​គាំទ្រ​អ្នក យើង​នឹង​សម្តែង​បារមី រក​យុត្តិធម៌​ឲ្យ​អ្នក។
\s5
\v 11 មើល៍! ពួក​គេនឹងត្រូវ​អាម៉ាស់ហើយនិង​បាក់​មុខផង សម្រាប់អ្នកដែលបានខឹងនិងអ្នក ពួកគេនឹងមិនបានអ្វីហើយវិនាស សម្រាប់អ្នកដែលទាស់និងអ្នក។
\s5
\v 12 អ្នក​នឹង​ស្វែង​រក​ពួក​ដែល​ធ្លាប់​ប្រឆាំង​នឹង​អ្នក តែ​រក​ពួក​គេ​មិន​ឃើញ​ទៀត​ទេ ពួក​ដែល​ធ្លាប់​ធ្វើ​សឹក​ជា​មួយ​អ្នក ប្រែ​ជា​សាប‌សូន្យ រលាយ​បាត់​អស់។
\v 13 ដ្បិត ​យើង​ ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក យើង​កាន់​ដៃ​ស្ដាំ​របស់​អ្នក​ហើយ យើង​ប្រាប់​អ្នក​ថា «កុំ​ភ័យ​ខ្លាច​អ្វី យើង​ជួយ​អ្នក​ហើយ»។
\s5
\v 14 កុំខ្លាចអ្វីឡើយ កូន​ចៅ​យ៉ាកុប និងបុរសនៃ​អីុស្រា‌អែល​អើយ ពួកអ្នកខ្សោយដូចដង្កូវ​ យើង​ជា​ព្រះ​ដ៏វិសុទ្ធ​របស់​ជន‌ជាតិ​អីុស្រា‌អែល យើង​ជួយ​អ្នកនិង​លោះ​អ្នក​ជា​មិន​ខាន នេះ​ជាព្រះ‌បន្ទូល ​របស់​ព្រះ‌អម្ចាស់នៃជនជាតិអុីស្រាអែល។
\v 15 មើល៍! យើង​ធ្វើ​ឲ្យ​អ្នក​ប្រែ​ទៅ​ជា​រនាស់​ដែក​ថ្មី ដែល​មាន​ធ្មេញ​យ៉ាង​មុត អ្នក​នឹង​រាស់​កម្ទេច​ភ្នំ​តូច​ធំ ឲ្យ​ទៅ​ជា​ធូលី​ដី។
\s5
\v 16 អ្នក​កម្ចាត់‌កម្ចាយ​ពួក​គេ​ឲ្យ​រសាត់​តាម​ខ្យល់ ហើយ​ខ្យល់​កួច​យក​ពួក​គេ​ទៅ​អស់​គ្មាន​សល់។ អ្នក​នឹង​រីក‌រាយ ព្រោះ​តែ​ព្រះ‌អម្ចាស់ អ្នក​នឹង​ខ្ពស់​មុខ ព្រោះ​តែ​ព្រះ​ដ៏វិសុទ្ធ​នៃ​ជន‌ជាតិ​អីុស្រា‌អែល។
\s5
\v 17 ជន​ក្រីក្រ និង​អ្នកជួបទុក្ខលំបាក​ស្វែង​រក​ទឹក ប៉ុន្តែមិនមានទឹកនោះទេ ហើយអណ្តាតពួកគេ​ស្រេកទឹកខ្លាំង​។ យើង​ជា​ព្រះ‌អម្ចាស់ ​នឹង​ឆ្លើយ​តប​ចំពោះពាក្យ​អង្វរ​របស់​ពួក​គេ យើង​ជា​ព្រះ​នៃ​ជន‌ជាតិ​អីុស្រា‌អែល នឹង​មិន​បោះ​បង់​ចោល​គេ​ទេ។
\v 18 យើង​នឹង​ធ្វើ​ឲ្យ​មាន​ទន្លេ ផុស​ចេញ​ពី​ផ្នូក​ខ្សាច់ ហើយ​មាន​ទឹក​ហូរ​តាម​ជ្រលង​ភ្នំ យើង​នឹង​ធ្វើ​ឲ្យ​វាល​រហោ‌ស្ថាន ប្រែ​ទៅ​ជា​បឹង‌ធំ ឲ្យ​ដី​ហួត‌ហែង​ប្រែ​ជា​ប្រភព​ទឹក​ទៅ​វិញ។
\s5
\v 19 យើង​នឹង​ធ្វើ​ឲ្យ​មាន​ដើម​គគីរ បេង នាង‌នួន ពពាល‌ខែ ដុះ​ក្នុង​វាល​រហោ‌ស្ថាន។ យើងនឹងត្រៀមដើម​កកោះ ស្រល់នៅទីរហោស្ថាន ជាមួយស្រឡៅ ដុះ​ជា​មួយ​គ្នា​តាម​ព្រៃ​របោះ។
\v 20 យើងនឹងធ្វើការទាំងនេះ ដើម្បីឲ្យមនុស្ស​ទាំង​អស់​មើល​ឃើញ ហើយ​ដឹងផង និង​យល់​ជា​មួយ​គ្នា​ថា ជាដីរបស់​ព្រះ‌អម្ចាស់បានធ្វើការនេះ ជា​ព្រះ​ដ៏វិសុទ្ធ នៃ​ជន‌ជាតិ​អុីស្រា‌អែល បានបង្កើតពួកវាមក។
\s5
\v 21 «សូមបង្ហាញរបស់អ្នកមក» ព្រះបន្ទូលនៃព្រះអម្ចាស់ «សូមជជែកពីការល្អសម្រាប់ព្រះរបស់អ្នក» មានបន្ទូលទៅកាន់ពួកយាកុប។
\v 22 សូមឲ្យព្រះទាំងនោះ ​ថ្លែង​ប្រាប់​អំពី​ហេតុ‌ការណ៍​ដែល នឹង​ត្រូវ​កើត​មាន​នៅ​អនាគត ដូច្នេះយើង​ដឹងអំពី​ការអ្វី។ តើព្រះទាំងនោះប្រាប់អ្វីពី​ដើម​ដំបូង នោះ​យើង​នឹង​រិះគិត ដូច្នេះយើងអាចបង្ហាញដល់ពួកគេ ហើយដឹងពីអ្វីដែលនឹងត្រូវកើតឡើងជាពិត។
\s5
\v 23 ចូរ​និយាយ​ប្រាប់​យើង​អំពី​អនាគត នោះយើងនឹងដឹងថាអ្នកគឺជាព្រះ ចូរ​ធ្វើ​ការ​អ្វី​មួយ ទោះ​បី​អាក្រក់​ឬ ល្អ​ក្ដី ដើម្បី​ឲ្យ​យើង​ឃើញ និង​ស្ងើច​សរសើរ។
\v 24 មើល៍! អ្នកគឺព្រះក្លែងក្លាយហើយការងារឯងក៏គ្មានន័យដែរ ហើយពួកអ្នកដែលជ្រើសរើសឯង សុទ្ធ​តែ​ជា​មនុស្ស​គម្រក់។
\s5
\v 25 យើង​បាន​ហៅ​មនុស្ស​ម្នាក់​មក​ពី​ទិស​ខាង​ជើង ហើយ​អ្នក​នោះ​ក៏​មក​ដល់ នៅ​ទិស​ខាង​កើត គេ​គោរព​ឈ្មោះ​គាត់ គាត់​ជាន់​ឈ្លី​អ្នក​ដឹក​នាំ​របស់​ប្រជា‌ជាតិ​នានា ដូច​គេ​ដើរ​ជាន់​ភក់ ឬ​ដូច​ជាង​ស្មូន​ជាន់​ដី​ឥដ្ឋ​ដែរ។
\v 26 តើ​នរណា​បានប្រកាស​​អំពីការទាំង​នេះ​ តាំងពីដើម ដែលយើងអាចដឹងនោះ? មុនពេលនេះ ដែលយើងគួរនិយាយថា «អ្នកជាព្រះ?» តែផ្ទុយទៅវិញគ្មានការអ្វីមួយកើតឡើង ពិតហើយក៏មិនឮអ្នកនិយាយអ្វីដែរ។
\s5
\v 27 យើង​ទេ​តើ ដែល​បាន​ប្រាប់ដល់ ក្រុង​ស៊ីយ៉ូន​ «មើលន៍ គេមកហើយ» ខ្ញុំបាន​ចាត់​អ្នក​នាំ​សារ​មក​ប្រាប់ អ្នក​ក្រុង​យេរូ‌សាឡឹម។
\v 28 យើង​ក្រឡេក​មើល​ទៅ ពុំ​ឃើញ​មាន​នរណា​ម្នាក់​ទាល់​តែ​សោះក្នុង​ចំណោម​​ទាំង​នោះ គ្មាន​នរណា​ម្នាក់​ផ្ដល់​យោបល់ឬ​ឆ្លើយ ​នឹង​សំណួរ ដែល​យើង​សាក​សួរ​នោះ​ទេ។
\v 29 មើល៍! ព្រះ​ទាំង​នោះ​គ្មាន​បាន​ការ គេ​ពុំ​អាច​ធ្វើ​អ្វី​បាន​សោះ​ឡើយ រូប​បដិមា​ទាំង​នោះ​សុទ្ធ​តែ​ឥត​ប្រយោជន៍ ឥត​បាន​ការ​អ្វី​ទាំង​អស់។
\s5
\c 42
\cl ជំពូក ៤២
\p
\v 1 មើល៍! អ្នកបម្រើរបស់យើង ជា​អ្នក​ដែល​យើង​បាន​ជ្រើស​រើស និង​ជា​ទី​គាប់​ចិត្ត​របស់​យើង។ យើង​ដាក់​វិញ្ញាណ​របស់​យើង​លើ​គាត់ ហើយ​នឹង​នាំសេចក្តីយុតិធម៌​ឲ្យ​ប្រជា‌ជាតិ​ទាំង‌ឡាយ។
\v 2 លោក​មិន​ស្រែក ឬ​គំហក​កំហែង ដាក់​នរណា​ឡើយ ហើយ​ក៏​មិន​បន្លឺ​សំឡេង​នៅ​តាម​ផ្លូវ​ដែរ។
\s5
\v 3 លោក​នឹង​មិន​កាត់ផ្ដាច់​ដើម​ត្រែង​ណា ដែល​ទក់​ហើយ​នោះ​ទេ ហើយ​លោក​ក៏​មិន​ផ្លុំ​ពន្លត់​ភ្លើង ដែល​ហៀប​នឹង​រលត់​នោះ​ដែរ លោក​នឹង​នាំ​យកក្តីយុតិធម៌ពិត។
\v 4 លោក​នឹង​មិន​ទន់​ខ្សោយ​ឡើយ លោក​អង់‌អាច​ជានិច្ច រហូត​ទាល់តែមានយុតិធម៌​លើ​ផែនដី ហើយ​​តាម​កោះ​នានា​ បាន​ទទួល​ច្បាប់ពី​លោក។
\s5
\v 5 នេះ​គឺជា​អ្វីដែលព្រះជាម្ចាស់ជាព្រះ‌អម្ចាស់មានព្រះបន្ទូល ជា​ព្រះ​ដែល​បាន​បង្កើត ​ផ្ទៃ​មេឃ និងព្រះអង្គ​បាន​សន្ធឹង​ផែនដី និង​​អ្វីៗទាំង​អស់​កកើត​ឡើង ព្រះអង្គប្រទាន​ដង្ហើម​ដល់មនុស្ស ហើយសត្វទាំង‌ឡាយ​ផង។
\v 6 «យើង​នេះ​ហើយ​ជា​ព្រះ‌អម្ចាស់ ដែលបាន​ហៅ​អ្នក​មកដោយ​សុចរិត​របស់​យើង ហើយយើង​កាន់​ដៃ​អ្នក។ យើង​ទុក​អ្នក​ដោយ​ឡែក ហើយ​តែង‌តាំង​អ្នក​ជា​សម្ពន្ធ‌មេត្រី សម្រាប់​ប្រជា‌ជន ឲ្យ​អ្នក​ធ្វើ​ជា​ពន្លឺ​ដល់​សាសន៍ដទៃផង។
\s5
\v 7 ដើម្បីប្រោស​មនុស្ស​ខ្វាក់​ឲ្យ​ភ្លឺ ដោះលែង​ជន​ជាប់​ជា​ឈ្លើយ​សឹក​ចេញ​ពី​ទី​ឃុំ‌ឃាំង ព្រម​ទាំង​រំដោះ​ប្រជា‌ជន​ដែល​រស់​នៅ​ក្នុង ភាព​ងងឹត ឲ្យ​បាន​ចេញ​រួច​ផង។
\s5
\v 8 យើងគឺ​ជា ព្រះ‌អម្ចាស់គឺជានាមរបស់យើង​ ហើយសិរី‌រុងរឿង​របស់​យើងនឹងមិនចែកការសរសើរ ជាមួយព្រះផ្សេងណាឡើយ។
\v 9 មើល៍! ការដែលកើតពីមុនគឺបាន​សម្រេច​ យើង​ក៏នឹងប្រកាសពី​ហេតុ‌ការណ៍​ថ្មីទៀតដែរ។ មុនការនោះកើតឡើង គឺ​យើង​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​អំពីពួកវា»។
\s5
\v 10 ចូរ​ច្រៀង​បទ​ថ្មី​ថ្វាយ​ព្រះ‌អម្ចាស់ ចូរ​សរសើរ​តម្កើង​ព្រះអង្គ ពីផែនដី នឹងអស់អ្នកដែលនៅតាមសមុទ្រ ហើយនៅតាមកោះ និងមនុស្សទាំងអស់ផង។
\v 11 សូមអ្នក​ដែល​រស់​នៅ​តាម​វាល​រហោ‌ស្ថាន និង​ទីក្រុងស្រែកឡើង អ្នកតាម​ភូមិ​ដែលមានមនុស្សកេដាររស់នៅ ចូរ​​បន្លឺ​ដោយអំណរ! សូម​អ្នក​ក្រុង​សេឡា​ ​ស្រែក​ច្រៀង! សូម​អ្នក​ដែល​រស់​នៅ​តាម​កំពូល​ភ្នំ​ ​ស្រែក​អបអរ‌សាទរ។
\s5
\v 12 ចូរ​នាំ​គ្នា​លើក​តម្កើង​សិរី‌រុងរឿង​ព្រះ‌អម្ចាស់ ហើយ​សរសើរ​តម្កើង​ព្រះអង្គ នៅ​តាម​កោះ​ទាំង‌ឡាយ។
\v 13 ព្រះ‌អម្ចាស់​ស្រឡាញ់​ប្រជា‌ជន របស់​ព្រះអង្គ​យ៉ាង​ខ្លាំង ព្រះអង្គ​យាង​ចេញ​ទៅ​ដូច​វីរ‌ជន ដូច​អ្នក​ចម្បាំង​ដ៏​ចំណាន ព្រះអង្គ​បន្លឺ​ព្រះ​សូរសៀង ស្រែក​កម្លា ហើយ​យក​ជ័យ‌ជម្នះ​លើ​ខ្មាំង​សត្រូវ។
\s5
\v 14 យើង​នៅ​ស្ងៀម​តាំង​ពី​យូរ​ណាស់​មក​ហើយ យើង​នៅ​សំងំ យើង​ខំ​ទប់​ចិត្ត ឥឡូវ​នេះ យើង​ស្រែក​ដង្ហក់ ដូច​ស្ត្រី​ស្រែក​ថ្ងូរ នៅ​ពេល​សម្រាល​កូន។
\v 15 យើងនឹង​កម្ទេច​ទាំង​ភ្នំ​ធំទាំង​ភ្នំ​តូចទាំងជ្រលោងទាំងឡាយដែរ យើង​នឹង​ធ្វើ​ឲ្យ​រុក្ខ‌ជាតិ​ក្រៀម​ស្វិត យើង​នឹង​ធ្វើ​ឲ្យ​ទន្លេ​ក្លាយ​ទៅ​ជា​ដី​គោក ហើយ​ឲ្យ​បឹង‌បួ​រីង​ហួត‌ហែង។
\s5
\v 16 យើង​នឹង​ធ្វើ​ឲ្យ​មនុស្ស​ខ្វាក់​ដើរ​នៅ​តាម​ផ្លូវ ដែល​គេ​ពុំ​ស្គាល់ យើង​នឹង​ដឹក​ដៃ​គេ​ដើរ​តាម​ផ្លូវ ដែល​គេ​ពុំ​ធ្លាប់​ដើរ។ យើង​នឹង​ប្ដូរ​ភាព​ងងឹត ឲ្យ​ទៅ​ជា​ពន្លឺ​នៅ​មុខ​ពួក​គេ ហើយ​ធ្វើ​ឲ្យ​ផ្លូវ​រដិប‌រដុប ប្រែ​ទៅ​ជា​ផ្លូវ​រាប​ស្មើ។ យើង​ពិត​ជា​ធ្វើ​ដូច្នោះ​មែន ហើយយើង​នឹង​មិនធ្វើឲ្យពួកគេខកខានឡើយ។
\s5
\v 17 ពួកគេនឹងត្រឡប់មកវិញ ពួកគេពិតជាត្រូវរង់អាម៉ាស់ ដែល​បានទុកចិត្ត​លើ​ព្រះ​ក្លែង‌ក្លាយ ហើយ​និយាយទៅរូបព្រះទាំងនោះថា «អ្នកគឺជាព្រះរបស់យើង»។
\s5
\v 18 ចូរ​ស្ដាប់​ មនុស្ស​ថ្លង់​អើយ​ ហើយមើល មនុស្ស​ខ្វាក់​អើយ ចូរ​​មើល​ឃើញ​ចុះ។
\v 19 តើ​នរណា​ជា​មនុស្ស​ខ្វាក់ គឺ​អ្នក​បម្រើ​របស់​យើង? តើ​នរណា​ថ្លង់​ដូច​អ្នក​នាំ​ពាក្យ ដែល​យើង​ចាត់​ឲ្យ​មក? តើ​នរណា​ខ្វាក់​ដូច​អ្នក​ដែល​យើង ស្រោច​ស្រង់​ឡើង​វិញ គឺ​ខ្វាក់​ដូច​អ្នក​បម្រើ​របស់​ព្រះ‌អម្ចាស់?
\s5
\v 20 អ្នក​​ឃើញ​ការជា​ច្រើន តែ​អ្នក​មិន​យក​ចិត្ត​ទុក​ដាក់​ចង​ចាំ​ទេ អ្នក​ស្ដាប់ តែ​មិន​ឮ​អ្វី​សោះ​។
\v 21 ដោយ​ព្រះ‌អម្ចាស់យុតិ្តធម៌ ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ​ធ្វើ​ឲ្យ​សេចក្តីយុត្តិធម៌​របស់ព្រះអង្គ ​បាន​ថ្កុំ‌ថ្កើង​រុងរឿង។
\s5
\v 22 ក៏​ប៉ុន្តែ ប្រជា‌រាស្ត្រ​នោះ​ត្រូវ​គេ​ប្លន់ ត្រូវ​គេ​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ ត្រូវ​ធ្លាក់​ទៅ​ក្នុង​អន្ទាក់ ហើយ​ត្រូវ​គេ​ឃុំ‌ឃាំង​ទាំង​អស់​គ្នា។ ខ្មាំង​សត្រូវ​បាន​ប្លន់​ពួក​គេ តែ​គ្មាន​នរណា​រំដោះ​ពួក​គេ​ឡើយ ខ្មាំង​សត្រូវ​បាន​រឹប​អូស​យក​សម្បត្តិ​ពួក​គេ តែ​គ្មាន​នរណា​អើពើ​ទាម‌ទារ​របស់​ទាំង​នោះ «ឲ្យ​ពួក​គេ​វិញ​ដែរ!»
\s5
\v 23 ក្នុង​ចំណោម​អ្នក​រាល់​គ្នា តើ​មាន​នរណានិងស្តាប់ការនេះ? តើនរណានិងស្ដាប់​​ ហើយឮនៅពេលអនាគត?
\v 24 តើ​នរណា​បាន​ប្រគល់​លោក​យ៉ាកុបទៅចោរប្លន់ និង​អុីស្រា‌អែលទៅចោរលូចដូច្នេះ? តើមិនមែនព្រះ‌អម្ចាស់​ដែល​ទាស់និង​យើង​ដែលបាន​ធ្វើបាប តើអ្នកណា​មិន​ព្រម​ដើរ​តាម​ផ្លូវព្រះអង្គ ហើយ​តើអ្នកណាមិន​ស្ដាប់​ក្រឹត្យ‌វិន័យនោះ?
\s5
\v 25 ដូច្នេះហើយ ​បាន​ជា​ព្រះអង្គ​ដាក់​ព្រះ‌ពិរោធ មក​លើពួកគេ ដោយ​ធ្វើ​ឲ្យ​ភ្លើង​សង្គ្រាម​ផ្ទុះ​ឡើង។ វាបានឆេះជុំវិញពួកគេ ទោះ​បី​យ៉ាង​នេះ​ក្ដី ក៏​ពួក​គេ​ពុំ​បាន​ភ្ញាក់​ខ្លួន ហើយ​ទោះ​វាបានឆេះបំផ្លាញពួកគេក្តី ប៉ុន្តែពួកមិនបានយកចិត្តទុកដាក់ដែរ។
\s5
\c 43
\cl ជំពូក ៤៣
\p
\v 1 ប៉ុន្តែ ពេលនេះគឺជាអ្វីដែលព្រះ‌អម្ចាស់​ មានព្រះបន្ទូល ព្រះអង្គដែលបាន​បង្កើត​អ្នកមក យ៉ាកុប ហើយព្រះអង្គដែលបង្កើតអ្នកអុីស្រាអែល «កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ ដ្បិត​យើង​បាន​លោះ​អ្នក យើង​ក៏​បាន​ហៅ​អ្នក​ចំ​ឈ្មោះ ហើយ​អ្នក​ធ្វើ​ជា​​របស់​យើង។
\s5
\v 2 ពេល​អ្នក​ឆ្លងកាត់ទឹក​សមុទ្រ យើង​នឹងនៅ​ជា​មួយ​អ្នក ប្រសិន​បើ​អ្នក​ឆ្លងកាត់​ទន្លេ អ្នក​នឹងមិន​លង់ទឹក​ឡើយ។ ប្រសិន​បើ​អ្នក​ដើរ​កាត់​ភ្លើង អ្នកនឹង​មិន​រលាក​ទេ អណ្ដាត​ភ្លើង​ក៏​មិន​ឆាប‌ឆេះ​អ្នក​ដែរ។
\v 3 ដ្បិត​យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​ជាម្ចាស់របស់​អ្នក យើង​ជា​ព្រះ​ដ៏វិសុទ្ធ​នៃអីុស្រា‌អែល ជា​ព្រះ‌សង្គ្រោះ​របស់​អ្នក។ យើង​បាន​ប្រគល់​​អេស៊ីប​ដើម្បី​លោះ​អ្នក ហើយអេត្យូ‌ពី និង​ស្រុក​សេបា ជា​ថ្នូរ​សម្រាប់​អ្នក​ដែរ។
\s5
\v 4 ចាប់តាំងពីអ្នកមានតម្លៃ ហើយវិសេសនៅក្នុងភ្នែករបស់យើង នោះយើងបានស្រឡាញ់អ្នក ដូច្នេះហើយយើងនឹងយកមនុស្សជាច្រើនសម្រាប់ប្តូរនឹងអ្នក ហើយមនុស្សជាច្រើននោះគឺប្តូរសម្រាប់ជីវិតរបស់អ្នក។
\v 5 កុំ​ភ័យ​ខ្លាច​ឡើយ ដ្បិតយើង​នៅ​ជា​មួយ​អ្នក យើង​នឹង​នាំ​កូន​ចៅ​របស់​អ្នក​ពី​ទឹកដី​ខាង​កើត ហើយ​ប្រមូល​ពូជ‌ពង្ស​របស់​អ្នក ពី​ទឹកដីខាង​លិច​ដែរ។
\s5
\v 6 យើង​នឹង​បញ្ជាទៅ​ដល់​ស្រុក​ខាង​ជើង «ប្រគល់​កូន​ចៅ​របស់​អ្នក​» ហើយបញ្ជា​ដល់​ស្រុក​ខាង​ត្បូង «មិនត្រូវឃាត់ពួកគេក្នុងការត្រឡប់មកវិញឡើយ» នឹងនាំកូន​ប្រុស​កូន​ស្រី​របស់​យើង​ដែល​ស្ថិត​នៅ​ស្រុកឆ្ងាយ​ដាច់​ស្រយាល​នៃ​ផែនដី​មក​វិញ
\v 7 គឺ​អស់​អ្នក​ដែលហៅដោយ​ឈ្មោះរបស់​យើង គឺជាអ្នកបង្កើតសម្រាប់សិរី‌រុងរឿង​របស់​យើង ជាអ្នកដែលយើងបានសូនឡើង ពិតណាស់ជាអ្នកដែលយើងបានបង្កើតមក។
\s5
\v 8 សូមនាំប្រជាជនដែលមើល​មិន​ឃើញ ទោះបីគេមានភ្នែកក៏ដោយ ហើយស្តាប់មិនឮ ទោះបីគេមាន​ត្រចៀកក៏ដោយ។
\v 9 ប្រជា‌ជាតិ​ទាំង​អស់​មក​ជួប‌ជុំ​គ្នា ហើយប្រជា‌ជន​ទាំង‌ឡាយ​មក​ប្រមូល​ផ្ដុំ​គ្នា។ តើ​មាន​ព្រះ​ណា​បាន​ប្រាប់ ដំណឹង​ជា​មុន​អំពី​ហេតុ‌ការណ៍​ទាំង​នេះ? ចូលឲ្យគេនាំ​ព្រះ​ទាំង​នោះនឹងសាក្សី ដើម្បី​បង្ហាញ​ភស្ដុតាង​មក ដើម្បី​ឲ្យ​អ្នក​ឯ​ទៀត​ឮ រួច​ពោល​ថា ពាក្យ​សម្ដី​របស់​ព្រះ​នោះ​ «ត្រឹម​ត្រូវ​មែន»។
\s5
\v 10 អ្នក​រាល់​គ្នា​គឺជា​សាក្សី​របស់​យើង «ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា» អ្នក​រាល់​គ្នា​នេះ​ហើយ​ជា​អ្នក​បម្រើ​របស់​យើងដែលបាន​ជ្រើស​រើស​ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ និង​ជឿ​លើ​យើង ព្រម​ទាំង​ទទួលស្គាល់ថាយើង ជា​ព្រះ‌ជាម្ចាស់។ នៅ​មុន​យើងគ្មាន​ព្រះ​ណា​ទេ នៅ​ក្រោយ​យើង​ក៏​គ្មាន​ព្រះ​ណា​ទៀត​ដែរ។
\v 11 ​យើង គឺយើងជា​ព្រះ‌អម្ចាស់ គ្មាន​ព្រះ‌សង្គ្រោះ​ណា​ទៀត​ឡើយ គឺមានតែយើងវិញ។
\s5
\v 12 យើង​បាន​ប្រកាស់​ ពីការ​សង្គ្រោះ​ហើយបានថ្លែងថា គ្មានព្រះ​ដទៃ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ឡើយ។ អ្នក​រាល់​គ្នា​ជា​សាក្សី​របស់​យើង «នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់» យើងគឺជាព្រះជាម្ចាស់។
\v 13 តាំងពីថ្ងៃនេះទៅ ​យើង​គឺ​ជា​ព្រះ‌អម្ចាស់ ហើយគ្មាន​នរណា​អាច​រំដោះ​អ្នកណាពី​កណ្ដាប់​ដៃ របស់​យើង​ដែរ។ ​យើង​ធ្វើ​រួច​ហើយ តើអ្នកណាអាចធ្វើដូចយើងបាន?»
\s5
\v 14 នេះគឺជាអ្វីដែលព្រះ‌អម្ចាស់មាន​ព្រះ‌បន្ទូល​ ​ព្រះអង្គសង្គ្រោះរបស់អ្នក គឺ​ព្រះ​ដ៏វិសុទ្ធ​នៃជន‌ជាតិ​អីុស្រា‌អែល «ដ្បិតយើង​នឹង​ចាត់​ទ័ព​ឲ្យ​ទៅ​វាយ​ក្រុង​បាប៊ី‌ឡូន ដើម្បី​ផ្តូលអំណាច​របស់​ពួក​គេ ហើយបែរក្តីអំណររបស់អ្នកបាប៊ីឡូន ទៅជាចម្រៀងកាន់ទុក្ខវិញ។
\v 15 យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​ដ៏វិសុទ្ធ​ យើង​ជា​ព្រះ‌មហា‌ក្សត្រ​ដែល​បាន បង្កើត​អីុស្រាអែល»។
\s5
\v 16 នេះគឺជាអ្វីដែលព្រះ‌អម្ចាស់មានបន្ទូល​​ (តើអ្នកណាបានញែក​សមុទ្រ​ធ្វើ​ផ្លូវ​នៅ​កណ្ដាល​មហា​សមុទ្រ
\v 17 តើអ្នកណាដែលបាននាំ​កង‌ទ័ពមាន​រទេះ​ចម្បាំង កង‌ពល​សេះដ៏ខ្លាំង។ ​ពួក​គេ​បានបរា‌ជ័យទាំងអស់គ្នា ហើយពួកគេមិនអាំចក្រោក​ឡើងវិញឡើយ ហើយពួក​គេ​រលត់​ទៅ ដូច​ជាចង្កៀង​អស់​ប្រេង)។
\s5
\v 18 «កុំ​គិតពីអ្វីដែល​បែបធម្មតាឡើយ ហើយកុំ​នឹក​នាការ​ដែល​កើត​មានតាំងបុរាណ​កាល​នោះ។
\v 19 មើល៍! យើង​នឹង​ធ្វើ​ឲ្យ​មានការ​ថ្មី​កើត​ឡើង ពេលនេះកំពុងតែកើតហើយ តើ​អ្នក​រាល់​គ្នា​មិន​ឃើញ​ទេ​ឬ? យើង​នឹង​ធ្វើ​ផ្លូវ​មួយ​ក្នុង​វាល​រហោ‌ស្ថាន ព្រម​ទាំង​ធ្វើ​ឲ្យ​មាន​ទន្លេ​ហូរ នៅ​វាល​ហួត‌ហែង​ទៀត​ផង។
\s5
\v 20 សត្វ​ព្រៃ​ទាំង‌ឡាយនៅតាមទីវាលនឹងគោរពយើង ហើយ​ឆ្កែ​ព្រៃ និង​ត្មាត​ផងដែរ ពីព្រោះ​យើងធ្វើ​ឲ្យ​មាន​ទឹក នៅក្នុង​វាល​រហោ‌ស្ថាន និង​ធ្វើ​ឲ្យ​មាន​ទន្លេ​ហូរ​កាត់​វាល​ហួត‌ហែង ដើម្បី​ផ្ដល់​ទឹក​ឲ្យ​ប្រជា‌ជន ដែល​យើង​បាន​ជ្រើស​រើសបានផឹក
\v 21 ប្រជា‌ជន​ទាំងនេះដែល​យើង​បាន​បង្កើត​សម្រាប់​យើង ដើម្បី​ឲ្យពួកគេលើកតម្កើង​យើង។
\s5
\v 22 ប៉ុន្តែ ពូជ‌ពង្ស​យ៉ាកុប​អើយ អ្នក​ពុំ​បាន​ហៅ​រក​យើង​ទេ អ្នក​នឿយ‌ណាយ​នឹង​បម្រើ​យើងអុីស្រា‌អែល​អើយ។
\v 23 អ្នក​យក​កូន​ចៀម​មក​ដុត​ទាំង​មូល​ធ្វើ​យញ្ញ‌បូជា តែ​មិន​មែន​ថ្វាយ​យើង​ទេ អ្នក​ធ្វើ​យញ្ញ‌បូជា តែ​មិន​បាន​បន្ថែម​សិរី‌រុងរឿង​របស់​យើង​ទេ។ យើង​មិន​បាន​បង្ខិត‌បង្ខំ អ្នក​ឲ្យ​យក​តង្វាយ​មក​ឲ្យ​យើង យើង​ក៏​មិន​បាន​ឲ្យ​អ្នកនឿយ‌ហត់​ដុត​ធូប​ដែរ។
\s5
\v 24 អ្នក​យក​ប្រាក់​ទៅ​ទិញ​គ្រឿង​ក្រអូប តែ​មិន​មែន​សម្រាប់​យើង​ទេ ហើយ​អ្នក​យក​ខ្លាញ់​សត្វ​ធ្វើ​យញ្ញ‌បូជា តែ​មិន​មែន​ដើម្បី​ចម្អែត​យើង​ឡើយ។ ផ្ទុយ​ទៅ​វិញ ដោយ‌សារ​អំពើ​បាប​របស់​អ្នក អ្នក​បែរ​ជា​បង្ខិត‌បង្ខំ​យើង ឲ្យ​ធ្វើ​ជា​ខ្ញុំ​បម្រើ​របស់​អ្នក​ទៅ​វិញ អ្នក​បាន​ធ្វើ​ឲ្យ​យើង​នឿយ‌ណាយ ដោយ‌សារ​អំពើ​អាក្រក់​របស់​អ្នក។
\s5
\v 25 គឺយើងដែលបានលុបអំពើរំលងអ្នកចេញ ដោយ​យើង​យល់​ដល់​នាម​របស់​យើង ព្រម​ទាំងលើក‌លែង​ទោស​ឲ្យ​អ្នក នឹង​មិន​នឹក​នា​ដល់​អំពើ​បាប របស់​អ្នក​ទៀត​ឡើយ។
\v 26 ចូរ​រៀប​រាប់​ប្រាប់​យើង​មក​មើល! យើង​ទាំង​ពីរ​នឹង​វិនិច្ឆ័យ​រក​ខុស​ត្រូវ​ជា​មួយ​គ្នា ចូរ​និយាយ​ការពារ​ខ្លួន ដើម្បី​បញ្ជាក់​ថា អ្នក​ពិត​ជា​គ្មាន​ទោស។
\s5
\v 27 ​បុព្វបុរស​របស់​អ្នកបាន​ធ្វើបាប ហើយ​ពួក​អ្នកដឹកនាំ​របស់​អ្នក ក៏​បាន​បះ‌បោរ​ប្រឆាំង​នឹង​យើង​ដែរ។
\v 28 ហេតុ​នេះ​ហើយ ​បាន​ជា​យើង​នឹងមើលងាយ អ្នក​ដឹក​នាំ​បរិសុទ្ធ យើង​ឲ្យ​គេ​បំផ្លាញ​​យ៉ាកុប យើង​ឲ្យ​គេ​ប្រមាថ​ដល់ ប្រជា‌ជន​អុីស្រា‌អែល»។
\s5
\c 44
\cl ជំពូក ៤៤
\p
\v 1 ឥឡូវ​នេះ ចូរ​ស្ដាប់​ ​យ៉ាកុប​ជា​អ្នក​បម្រើ​របស់​យើង ហើយនិង​អីុស្រា‌អែល ដែល​យើង​បាន​ជ្រើស​រើស​អើយ
\v 2 នេះគឺជាអ្វីដែលព្រះ‌អម្ចាស់​បានមានបន្ទូល ព្រះអង្គ​ដែល​បាន​សូន​អ្នក​តាំង​ពី​ក្នុង​ផ្ទៃ​ម្ដាយ ព្រះអង្គ​នឹង​ជួយ​អ្នក៖ «កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ យ៉ាកុប​ជា​អ្នក​បម្រើ​របស់​យើង ហើយយេស៊ូ‌រូន ​ដែល​យើង​បានជ្រើសរើស។
\s5
\v 3 យើង​នឹង​ចាក់​បង្ហូរ​ទឹក​ទៅ​លើ​ដី​បែក​ក្រហែង យើង​នឹង​ធ្វើ​ឲ្យ​មាន​ទឹក​ហូរ នៅ​លើ​ដី​ហួត‌ហែង យើង​នឹង​ចាក់​បង្ហូរ​ព្រះ‌វិញ្ញាណ​របស់​យើង ទៅ​លើ​ពូជ‌ពង្ស​អ្នក ព្រម​ទាំង​ឲ្យ​ពរ​ដល់​កូន​ចៅ​របស់​អ្នក​ផង។
\v 4 ពួកគេ​នឹង​ចម្រើន​ឡើង ដូច​ស្មៅ​ត្រូវ​ទឹក​ភ្លៀងនិង​ដូច​រុក្ខ‌ជាតិ​ដុះ​នៅ​តាម​មាត់​ស្ទឹង។
\s5
\v 5 ម្នាក់​ពោល​ថា «ខ្ញុំ​ជា​របស់​ព្រះ‌អម្ចាស់» ម្នាក់​ទៀត​នឹងហៅឈ្មោះថា ​យ៉ាកុប ម្នាក់​ទៀត​ចារ​លើ​បាត​ដៃ​ថា ខ្ញុំ​ថ្វាយ​ខ្លួន​ទៅ​ព្រះ‌អម្ចាស់ ព្រម​ទាំង​មាន​មោទន‌ភាព ព្រោះ​ខ្លួន​ជា​ជន‌ជាតិ​អីុស្រា‌អែល»។
\s5
\v 6 នេះគឺជាព្រះបន្ទូលនៃព្រះ‌អម្ចាស់ ​ជា​ព្រះ‌មហា‌ក្សត្រ​របស់ ជន‌ជាតិ​អីុស្រា‌អែល ហើយជាព្រះសង្គ្រោះ គឺ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល៖ «យើង​នៅ​មុន​គេ ហើយ​នៅ​ក្រោយ​គេ​បំផុតក្រៅ​ពី​យើង គ្មាន​ព្រះ​ណា​ទៀត​ឡើយ។
\s5
\v 7 តើ​មាន​ព្រះ​ណា​ដូច​យើង? ឲ្យ​ព្រះ​នោះ​បង្ហាញ​ខ្លួន ហើយ​និយាយ​មកកាន់យើងមក គឺ​ត្រូវ​រៀប​រាប់​អំពី​ហេតុ‌ការណ៍​ដែល​កើត​មាន ចាប់​ពី​ពេល​យើង​បង្កើត​ប្រជា‌ជន ព្រម​ទាំង​រៀប​រាប់​អំពីការ ដែល​នឹង​កើត​មាន​នៅ​ពេលខាង​មុខ​ដែរ។
\s5
\v 8 កុំ​ញ័រ​រន្ធត់ កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ។ តើយើង​មិនបាន​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ជានិច្ចតាំងពីយូរមកទេរឺ? អ្នក​រាល់​គ្នា​ជា​សាក្សី​របស់​យើង​ តើ​មាន​ព្រះ​ណា​ទៀត​ទេក្រៅពីយើង? គ្មាន​ថ្ម‌ដា​ណាផ្សេង​ទៀត​ទេ ដែលយើង​មិន​​​ស្គាល់​​សោះឡើយ»។
\s5
\v 9 អស់​អ្នក​ដែល​ឆ្លាក់​រូប​បដិមា សុទ្ធ​តែ​ជា​មនុស្ស​ឥត​បាន​ការ ចំណែកស្នា‌ដៃដែលគេចូលចិត្ត​ ក៏​គ្មាន​បានការអ្វីដែរ រូប​ព្រះ​ទាំង​នោះ​ជា​សាក្សីនៃការ​​មើលមិនឃើញ ហើយ​ក៏​មិន​ដឹង​អ្វី​ដែរ គឺ​​ធ្វើ​ឲ្យ​ពួក​គេ​អាម៉ាស់វិញ។
\v 10 តើអ្នក​សូន​រូប​ព្រះ​ក្លែង‌ក្លាយ ឬ​សិត​រូប​បដិមា ដែល​មិនបានប្រយោជន៍​ទាំងនោះ?
\s5
\v 11 មើល៍! ​អស់​អ្នក​ដែល​ថ្វាយ‌បង្គំ​រូប​ទាំង​នោះ នឹង​ត្រូវ​អាម៉ាស់ ដ្បិត​អ្នក​ឆ្លាក់​រូប​ទាំង​នោះ​សុទ្ធ​តែ​ជា​មនុស្ស។ ទុក​ឲ្យ​ពួក​គេ​ប្រមូល​គ្នា ឲ្យ​គេ​ជួប‌ជុំ​គ្នា​ទៅ ពួក​គេ​នឹង​ត្រូវ​ញាប់​ញ័រ ហើយ​អាម៉ាស់​មុខ។
\s5
\v 12 ជាង​ដែក​យក​លោហ‌ធាតុ​មក​ដុត ហើយឆ្នៃវា ជាមួយនិងធ្យូងថ្ម។ គាត់ដំ​នឹង​ញញួរ​ធ្វើ​ជា​រូប ហើយ​ខំ​ប្រឹង​ធ្វើ​ការ​ដោយប្រើកម្លាំងដៃ។ ហើយគាត់ក៏ឃ្លាន ក៏ធ្វើឲ្យគាត់​អស់​កម្លាំង ព្រោះគាត់​មិន​បានផឹក​ទឹក ហើយក៏ខ្សោយ។
\s5
\v 13 ជាង​ឈើ​លាត​សន្ធឹង​ខ្សែ​មក​វាស់​ឈើ ជាមួយខ្សែរបន្ទាត់ និង​គូរ​រូប​ពី​លើដោយស្លាបប៉ាកកា។ គាត់​យក​ពន្លាក​មក​ដាប់​ឈើ​នោះ តាម​រូប​រាងផង។ គាត់នឹងធ្វើរូបនោះទៅ​ដូច​ជាមនុស្ស ហើយទាក់ទាញចិត្តមនុស្សលោក ដូច្នេះវានឹងតម្កល់​នៅ​ក្នុង​ផ្ទះផង។
\s5
\v 14 គាត់​កាប់​ដើម​ឈើ​ដ៏​ធំៗ រួច​ជ្រើស​រើស​យក​ឈើ​ខ្លឹម​ដ៏​មាន​តម្លៃ ពី​ចំណោម​ដើម​ឈើ​ទាំង‌ឡាយ​នៅ​ក្នុង​ព្រៃ។ គាត់​ដាំ​ដើម​ស្រល់ ហើយ​ភ្លៀង​បាន​ធ្វើ​ឲ្យ​ដុះ​លូត​លាស់​ឡើង។
\s5
\v 15 មនុស្ស‌ម្នា​យក​ឈើ​ទាំង​នោះ​មក​ប្រើ​ជា​អុស សម្រាប់​កម្ដៅ​ផ្ទះ និង​ចម្អិន​ម្ហូប​អាហារ។ គេ​ក៏​យក​ឈើ​នោះ​ឆ្លាក់​ធ្វើ​រូប​ព្រះសម្រាប់​ក្រាប​ថ្វាយ‌បង្គំ និង​ធ្វើ​ជា​រូប​បដិមា​សម្រាប់​គោរព​បូជា។
\v 16 គេ​យក​ឈើ​មួយ​ចំណែក​ទៅ​ធ្វើ​ជា​អុស អាំង​សាច់​បរិភោគ​ចម្អែត​ក្រពះ ហើយ​ក៏​ប្រើ​សម្រាប់​កម្ដៅ​រូប​រាង​កាយ ទាំង​ពោល​ថា «មើល៍ អណ្ដាត​ភ្លើង​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​កក់​ក្ដៅ​ស្រួល​ណាស់»។
\s5
\v 17 ​ឈើ​មួយ​ចំណែក​ទៀត គេ​យក​ទៅ​ធ្វើ​ជា រូប​បដិមា ជា​ព្រះ​របស់​ខ្លួន រួច​ក្រាប​ថ្វាយ‌បង្គំ គេ​គោរព​បម្រើ​រូប​នោះ និង​ទូល‌អង្វរ​ថា«សូម​រំដោះ​ទូលបង្គំ​ផង ដ្បិត​ព្រះអង្គ​ជា​ព្រះ​របស់​ទូលបង្គំ»។
\s5
\v 18 ពួកគេ​ទាំង​នោះ​មិន​យល់ និង​មិន​រិះគិត​ពិចារណា ព្រោះ​ភ្នែក​គេ​ងងឹត​មើល​អ្វី​ពុំ​ឃើញ ហើយ​ចិត្ត​គំនិត​របស់​គេ​ក៏​ពុំ​យល់​អ្វី​ដែរ។
\s5
\v 19 គ្មាន​នរណា​ម្នាក់​ចាប់​អារម្មណ៍ រិះគិត និង​ពិចារណា រួច​ពោល​ថា «ខ្ញុំ​បាន​ដុត​ឈើ​អស់​ពាក់​កណ្ដាល ខ្ញុំ​ដុត​នំបុ័ង​នៅ​លើ​រងើក​ភ្លើង ខ្ញុំ​អាំង​សាច់​បរិភោគ។ គួរឲ្យខ្ញុំយក​ឈើ​ពាក់​កណ្ដាល​ទៀត​ដែល​នៅ​សល់ ​យក​ទៅ​ធ្វើ​ជា​រូប​ព្រះ​គួរ​ស្អប់​ខ្ពើម ដើម្បីថ្វាយបង្គំឬអី? តើ​ខ្ញុំ​នឹង​ក្រាប​ថ្វាយ‌បង្គំ​រូប​ឈើ​នោះឬអី?»
\s5
\v 20 គឺវាដូច្នេះ ប្រសិនបើវាកំពុងតែសុីផេះ ដូងចិត្តបោកបញ្ឆោតរបស់វាបាននាំឲ្យគេ​វង្វេង​។ វាមិនអាចជួយខ្លួនវាបានទេ ហើយវាក៏មិនអាចនិយាយបានដែរ «ការទាំង​នេះដែលនៅខាងស្តាំដៃយើង គឺជា​ព្រះ​ក្លែង‌ក្លាយ​»។
\s5
\v 21 ចូរគិតពីការនេះ អីុស្រា‌អែល​ដែល​ជា​កូន​ចៅ​យ៉ាកុប​អើយ ដ្បិតអ្នក​ជា​អ្នក​បម្រើ​របស់​យើង យើង​បាន​បង្កើត​អ្នក ហើយអ្នកជាអ្នកបម្រើយើង អុីស្រាអែលយើងនឹងមិនបំភ្លេចអ្នកឡើយ​។
\v 22 យើង​បានលុប​បំបាត់​ទោសកំហុស​របស់​អ្នក ដូច​ពពក​រសាត់ដ៏ក្រាស់​​ អំពើបាបរបស់អ្នកនឹងធ្លាក់មកលើយើងវិញ ដ្បិត​យើង​បាន​លោះ​អ្នក​ហើយ។
\s5
\v 23 ចូរ​ស្រែក​ច្រៀង​ឡើង​ផ្ទៃ​មេឃ​អើយ ដ្បិត​ព្រះ‌អម្ចាស់​បាន​ធ្វើ​ការនេះហើយ ចូលស្រែកឡើង ទី​ជម្រៅ​នៃ​ផែនដី​អើយ។ ភ្នំ​ទាំង‌ឡាយ​អើយ ចូរ​ស្រែក​អឺង‌កង​ឡើង ព្រៃ​ព្រឹក្សានិង​រុក្ខ‌ជាតិ​ ក៏​ត្រូវ​បន្លឺ​សំឡេង​រួម​ជា​មួយ​គ្នា​ដែរ ដ្បិត​ព្រះ‌អម្ចាស់​បាន​លោះ​កូន​ចៅ​របស់លោក​យ៉ាកុប​ ហើយព្រះអង្គ​បាន​សម្តែង​សិរី‌រុងរឿង​ដល់​ជន‌ជាតិ​អីុស្រា‌អែល។
\s5
\v 24 នេះជាអ្វីដែលព្រះ‌អម្ចាស់មានបន្ទូល ព្រះ​ដែល​បាន​លោះ​អ្នក គឺ​ព្រះអង្គ​ដែល​បាន​បង្កើត​អ្នក​តាំង​ពី​ក្នុង ផ្ទៃ​ម្ដាយ​មក «យើង​ជា​ព្រះ‌អម្ចាស់​ដែល​បាន​បង្កើត អ្វីៗ​ទាំង​អស់ យើង​បាន​លាត​ផ្ទៃ​មេឃ ហើយ​យើង​ក៏​បាន​សន្ធឹង​ផែនដី ដោយ​ខ្លួន​យើង​ផ្ទាល់។
\v 25 យើង​ធ្វើ​ឲ្យ​ទំនាយ​របស់​គ្រូ‌ហោរ ទៅ​ជា​ឥត​បាន​ការ យើង​ធ្វើ​ឲ្យ​ពួក​គ្រូ​ទាយ​វង្វេង​វង្វាន់ យើង​នឹង​រំលាយ​គម្រោង‌ការ​របស់​ពួក​អ្នក​ប្រាជ្ញ ដោយ​ធ្វើ​ឲ្យ​ចំណេះ​របស់​គេ ក្លាយ​ទៅ​ជា​ការ​លេលា​ទៅ​វិញ។
\s5
\v 26 យើង គឺជាព្រះអម្ចាស់ ដែលបំពេញ​តាម​ពាក្យ​សម្ដី​អ្នក​បម្រើ​របស់​យើង ហើយ​ធ្វើ​ឲ្យ​គម្រោង‌ការ​របស់​អស់​អ្នក​ដែល យើង​ចាត់​ឲ្យ​មក​នោះបាន​សម្រេច យើង​ថ្លែង​អំពី​ក្រុង​យេរូ‌សាឡឹម​ថា «ចូរ​ឲ្យ​មាន​ប្រជា‌ជន​រស់​នៅ​ឡើង​» ​និងក្រុងយូដា​ «ចូរ​សង់​ក្រុង​ទាំង​នោះ​ឡើង​វិញ យើង​នឹង​ធ្វើ​ឲ្យ​អ្វីៗ​ដែល​បាក់​បែកមាន​រូប​រាង​ឡើង​វិញ»
\v 27 តើនរណាដែល​បង្គាប់​អោយមហា‌សាគរដ៏ជ្រៅ «ចូល​ឲ្យ​រីង​ស្ងួត ហើយ​យើងនឹងធ្វើ​ឲ្យ​ទន្លេ​រីងដែរ»។
\s5
\v 28 ព្រះអម្ចាស់ដែលបាន​មានបន្ទូលអំពី​ស្តេចស៊ីរូស​ថា «ទ្រង់គឺជា​អ្នក​ដឹក​នាំ​ ស្តេចនឹង​បំពេញ​អ្វីៗ​តាម​ចិត្តរបស់យើង ទ្រង់នឹង​ចេញរាជសារ​ឲ្យ​​សង់​ក្រុង​យេរូ‌សាឡឹម «ក្រុងនឹងសង់ឡើង» ហើយអំពីព្រះ‌វិហារ​«សូមឲ្យគ្រិៈរបស់វាបានសង់ឡើង»។
\s5
\c 45
\cl ជំពូក ៤៥
\p
\v 1 នេះគឺជាអ្វីដែលព្រះអម្ចាស់បានមានព្រះ‌បន្ទូល​ទៅ ស្ដេច​ស៊ីរូសដែល​ព្រះអង្គ​បានចាក់​ប្រេង​អភិសេក​ ជាស្តេចដែលយើង​កាន់​ដៃ​ស្ដាំ​របស់​យើង ក្នុងការបង្ក្រាប​ប្រជា‌ជាតិ​នានា​នៅ​ចំពោះ​មុខ​ទ្រង់ ហើយ​ដក​អាវុធ​ពី​ស្ដេច​ទាំង‌ឡាយ ព្រម​ទាំង​បើក​ទ្វារ​ក្រុង​ចំហ​នៅ​ចំពោះ​មុខ​ទ្រង់ ហើយទ្វារក្រុងនៅតែបើកជានិច្ច
\s5
\v 2 «យើង​នឹង​នៅខាង​មុខ​អ្នក ហើយភ្នំនឹងរាប​ស្មើ យើង​នឹង​បំបាក់​ទ្វារ​លង្ហិន​ទាំង‌ឡាយ ព្រម​ទាំង​កម្ទេច​រនុក​ដែក​ឲ្យ​ខ្ទេច​ផង
\v 3 យើង​នឹង​ប្រគល់​ទ្រព្យសម្បត្តិ ដែលអ្នកមាន​បានកប់​ទុក​ក្នុង​ទី​ងងឹត​ ហើយ អ្នក​នឹង​ដឹង​ថា​គឺជាយើង​ ពិត​ជា​ព្រះ‌អម្ចាស់ ដែលបាន​ហៅ​អ្នកដោយ​ឈ្មោះ​របស់យើង យើង ជាព្រះជាម្ចាស់នៃអុីស្រាអែល។
\s5
\v 4 ដ្បិតយ៉ាកុបជាអ្នកបម្រើយើង ហើយ​អុីស្រា‌អែល​ដែល​យើង​បាន​ជ្រើស​រើស យើងបានហៅអ្នកដោយចំឈ្មោះរបស់អ្នក បាន​ប្រទានតួនាទី​នៃកិត្ដិយស ទោះ​បី​អ្នក​មិន​ស្គាល់​យើង​ក៏​ដោយ ។
\v 5 យើង​នេះ​ហើយ​ជា​ព្រះ‌អម្ចាស់ ហើយគ្មាន​អ្នកផ្សេង​ទៀត​ដែរ គ្មាន​ព្រះ‌​ណា​ទៀតទេតែយើងជាព្រះជាម្ចាស់។ ​យើង​នឹងជាកម្លាំងដល់អ្នកក្នុងចំបាំង ទោះអ្នកមិនស្គាល់យើងក៏ដោយ
\v 6 ​មនុស្ស​នឹងដឹងថា តាំង​ពី​ទិស​ខាង​កើត​ដល់​ទិស​ខាង​លិច គឺគ្មានព្រះណាក្រៅពីយើងឡើយ យើង​នេះ​ហើយ​ជា​ព្រះ‌អម្ចាស់ គ្មាន​ព្រះ‌អ្នកណា​ផ្សេង​ទៀត​ទេ។
\s5
\v 7 យើង​បានបង្កើត​ពន្លឺ និង​ភាព​ងងឹត យើង​ធ្វើ​ឲ្យ​មាន​សេចក្ដី​សុខ និង​ក្តីមហត្តរាយ គឺ​យើង​ ​ជាព្រះ‌អម្ចាស់ ដែល​បានធ្វើការ​ទាំង​នេះ។
\v 8 ចូរ​ឲ្យ​ផ្ទៃ​មេឃ​ធ្លាក់ភ្លៀងចុះពីលើ​មក ចូលឲ្យផ្ទៃមេឃ​បង្អុរ​សេចក្ដី​សុចរិត​ចុះ​មក។ ចូរ​ឲ្យ​ផែនដី​បើក​ចំហ ដើម្បី​ឲ្យ​ការ​សង្គ្រោះ​រីក​ចម្រើន​ឡើង ហើយឲ្យ​សេចក្ដី​សុចរិត ពន្លក​ចេញ​ជា​មួយ​គ្នា​ដែរ។ យើង​នេះ​ហើយ​ជា​ព្រះ‌អម្ចាស់ ដែល​បាន​បង្កើតការទាំងនោះ​មក។
\s5
\v 9 វេទនាដល់អ្នក​ណា​ដែលប្រឆាំង​ជាមួយនិង​ព្រះ​ជាម្ចាស់ដែល​បាន​បង្កើតមនុស្សនោះមក​ អ្នកនោះគឺដូចជាឆ្នាំងដីផ្សេងទៀតដែល​នៅក្នុងចំណោមឆ្នាំងដីទាំងអស់នៅលើដី! តើ​មាន​ដី​ឥដ្ឋ​ណា​ដែលនិយាយ​ទៅ​កាន់​ជាង​ស្មូន «តើអ្នកកំពុង​តែ​​ធ្វើ​អ្វី​ហ្នឹង?» ឬ «ការងាររបស់លោកមិនបានការទេ?»
\s5
\v 10 វេទនាដល់អ្នក​ណាដែលនិយាយទៅ​កាន់​ឪពុក​​ថា «តើអ្នកជាឪពុកបែបណាដែរ?» ឬនិយាយទៅម្តាយខ្លួនថា «ហេតុអ្វីបានជាផ្តល់កំណើតខ្ញុំធ្វើអី?»
\s5
\v 11 នេះគឺជាអ្វីដែល​ព្រះ‌អម្ចាស់មានព្រះបន្ទូល គឺជា​ព្រះ​ដ៏វិសុទ្ធ​របស់ជន‌ជាតិ​អុីស្រា‌អែល ជា​ព្រះ​ដែល​បាន​បង្កើតគេមក «ហេតុអ្វីបានជាអ្នកសួរ​យើង អំពី​កិច្ចការ​ដែល​យើង​នឹងធ្វើ សម្រាប់​កូន​ចៅ​របស់​យើង​ឬ? តើអ្នក​រាល់​គ្នា​ចង់​ប្រាប់​យើង​អំពី​អ្វីដែល​ដៃយើងនឹងត្រូវធ្វើ​ឬ?»
\s5
\v 12 «យើង​នេះ​ហើយ​ដែល​បាន​បង្កើត​ផែនដី ហើយបាន​បង្កើត​មនុស្ស​នៅ​លើ​ផែនដី​នេះ​ផង។ យើង​បាន​លាត​សន្ធឹង​ផ្ទៃ​មេឃ ដោយ​ដៃ​របស់​យើង​ ហើយ​យើង​ក៏​បញ្ជា​ហ្វូង‌ផ្កាយ​ទាំង​នោះឲ្យលេចមកដែរ។
\s5
\v 13 យើង​បាន​លើក​ស្ដេច​ស៊ីរូស​ឡើង នៅក្នុងសេចក្ដី​សុចរិត​ ហើយយើង​នឹងរៀបចំ​ផ្លូវ​ឲ្យបានល្អ។ ស្ដេច​នោះ​នឹង​សង់​ទីក្រុង​របស់​យើង​ ទ្រង់នឹងឲ្យ​ប្រជា‌ជន​របស់​យើង ដែល​ជាប់​ជា​ឈ្លើយ​សឹក​វិល​មក​ផ្ទះ​វិញ ហើយមិនបាច់បង់ថ្លៃនិងគ្មានសំណូកដែរ» ព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។
\s5
\v 14 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «សម្បត្តិ​នៃ​អេស៊ីប និង​ភោគ​ទ្រព្យ​របស់​​អេត្យូ‌ពី ​ជាមួយនិង​ស្រុក​សេបាដែលបរុសមាឌធំ នឹង​នាំមកឲ្យ​អ្នក។ ពួកគេទាំងនោះនឹងជារបស់អ្នក។ ពួកគេ​នឹង​ដើរ​តាម​អ្នក ទាំង​ជាប់​ច្រវាក់។ ពួកគេ​នាំ​គ្នា​ក្រាប​នៅ​ចំពោះ​មុខ​អ្នក ហើយ​ប្រកាស​ប្រាប់​អ្នក​ថា៖ «ព្រះ‌ជាម្ចាស់​គង់​នៅ​ជា​មួយ​អស់​លោក​ពិត​មែន ក្រៅ​ពី​ព្រះអង្គគ្មាន​ព្រះ​ណា​ទៀត​ទេ»។
\v 15 ​ពិតណាស់ ព្រះ​អង្គគឺជាព្រះជាម្ចាស់ ដែលបានលាក់អង្គទ្រង់ ​ហើយជាព្រះជាម្ចាស់នៃអុីស្រាអែលក៏ជាព្រះសង្គ្រោះដែរ។
\s5
\v 16 ពួក​គេ​ទាំងនោះនឹង​មានការអាម៉ាស់និងបាក់មុខទាំងអស់គ្នា ពួកអ្នក​ដែល​សូន​ធ្វើ​រូប​បដិមានឹងត្រូវ​ដើរក្នុងភាពអាម៉ាស់ដែរ ។
\v 17 ប៉ុន្តែ​ជន‌ជាតិ​អុីស្រា‌អែល​ នឹងបាន​ទទួល​ការ​សង្គ្រោះ​ពី​ព្រះ‌អម្ចាស់ ជាមួយការ​សង្គ្រោះ​ដ៏អស់‌កល្ប​ជានិច្ច អ្នក​មិន​ត្រូវ​អាម៉ាស់ ឬ​បាក់​មុខ​សោះ​ឡើយ។
\s5
\v 18 នេះជាព្រះ‌បន្ទូល​ព្រះ‌អម្ចាស់ ដែល​បាន​បង្កើត​ផ្ទៃ​មេឃ ព្រះជាម្ចាស់ដ៏ពិតដែល​បាន​បង្កើត​ផែនដី​មក ហើយធ្វើឲ្យវាកើតឡើង គឺ​ព្រះអង្គ​បានតាំង​ផែនដីឡើង។ ព្រះអង្គបង្កើតវាឡើងមិនមែនអត់ប្រយោជន៍ទេគឺឲ្យ​សត្វ​លោក​ស្នាក់​អាស្រ័យ​នៅ។ «គឺ​យើង​នេះ​ហើយ​ជា​ព្រះ‌អម្ចាស់ ក្រៅ​ពី​យើង គ្មាន​ព្រះ‌ណា​ទៀត​ទេ។
\s5
\v 19 យើង​មិនបាន​និយាយ​នៅទីស្ងាត់នោះទេ ឬក្នុង​ទី​កន្លែងលាក់បាំងទេ។ យើង​ក៏​មិន​ដែល​ប្រាប់​ពូជ‌ពង្ស​របស់​យ៉ាកុប «ឲ្យ​ស្វែង​រក​យើងដោយគ្មាន​ប្រយោជន៍ដែរ!» យើង​ជា​ព្រះ‌អម្ចាស់ យើង​តែង​និយាយ​ត្រឹម​ត្រូវ ហើយយើង​ប្រកាស​សុទ្ធ​តែការ​ពិត​ត្រង់។
\s5
\v 20 ចូរ​នាំ​គ្នា​ខិត​ចូល​មក​ជិត! មកទាំងអស់គ្នា អ្នកបានសេស‌សល់​ពី​ប្រជា‌ជាតិ​នានា​អើយ! ពួកគេគ្មានប្រាជ្ញាអ្វីសោះឡើយ ជាអ្នក​ដែល​សែង​ព្រះ​របស់​ខ្លួន​ធ្វើ​ពី​ឈើ ហើយ​បួង‌សួង​ព្រះ​ដែល​មិន​អាច​សង្គ្រោះខ្លួនបាន។
\s5
\v 21 ចូរមកជិត​ និងប្រកាសមកកាន់យើង ចូរ​យក​ភស្តុតាង​មក​មើល! ចូលឲ្យគេឃុបឃិតគ្នាទៅ។ ​តើអ្នកណាដែលបានបង្ហាញគេ​តាំងពីយូរហើយនោះ? តើអ្នកបានប្រកាស់ពីវា? តើមិនមែនយើងទេឬ ជាព្រះអម្ចាស់? ​គ្មានព្រះណាផ្សេងទៀតទេគឺមានតែយើង មានព្រះជាម្ចាស់តែមួយ និង​ព្រះ‌សង្គ្រោះ​តែមួយ គ្មានព្រះណា​ទៀត​ឡើយ។
\s5
\v 22 ចូរ​នាំ​គ្នា​បែរ​មក​រក​យើង យើង​នឹង​សង្គ្រោះ​អ្នក​ គឺសម្រាប់គ្រប់គ្នាពេញផែនដីទាំងមូល ដ្បិត​យើង​ជា​ព្រះ‌ជាម្ចាស់ គ្មាន​ព្រះ‌ណា​ទៀត​ទេ។
\v 23 យើង​ខ្លួនឯងស្បថថា នេះជាពាក្យយើង ហើយវានឹងមិនត្រឡប់មកវិញទេ «នៅមុខយើងមនុស្ស​លោក​នឹងលុតជង្គង់ចុះ ហើយ​គ្រប់ទាំងអណ្តាតថ្លែងប្រាប់ផង។
\s5
\v 24 ពួកគេ​នឹង​ពោល​ពីយើងថា «មាន​តែ​ព្រះ‌អម្ចាស់​មួយ​ព្រះអង្គ​ទេ ដែល​នាំនូវការសង្រ្គោះ និង​កម្លាំង»។ ពួកគេពេញដោយភាពអាម៉ាស់ ​អស់​អ្នក​ដែល​បាន​ខឹងនិង​ព្រះអង្គ។
\v 25 ក្នុងព្រះអម្ចាស់ ពូជ‌ពង្ស​អីុស្រា‌អែល​ទាំង​មូល​នឹង​បាន​សុចរិត ហើយ​ខ្ពស់​មុខ​ផង។
\s5
\c 46
\cl ជំពូក ៤៦
\p
\v 1 ព្រះ​បាល​បានក្រាប់ចុះ ព្រះ‌នេបូ​ក៏​អស់​ឫទ្ធិ​ដែរ។ រូប​ព្រះរបស់ពួកគេលីសែង​ដោយសត្វ​ពាហនៈ និង​សត្វព្រៃដាក់ទំងន់លើពួកវា។ រូបព្រះទាំង​នោះ​ដែល​អ្នក​ដឹក​ទៅ​មក គឺមាន​​ធ្ងន់ណាស់​នៅ​សម្រាប់សព្វទាំងនោះ។
\v 2 ពួក​គេ​ក៏ទន់ជើងចុះ លត់ចង្គុង់ចុះ គេមិន​អាច​ជួយ​រូបទាំងបានទេ ហើយ​ពួក​គេ​ក៏​ត្រូវ​ដឹក​ទៅ​ជា​ឈ្លើយ​សឹក​ដែរ។
\s5
\v 3 ចូរ​ស្តាប់​យើង​ កូនចៅ​យ៉ាកុប​អើយ និងអ្នករួចជីវិតកូនចៅអុីស្រា‌អែល​ដែរ យើង​បាន​ថែ​ទាំ​អ្នក​រាល់​គ្នា តាំង​ពី​អ្នក​រាល់​គ្នាមុនពេលចាប់កំណើតមក ហើយពីក្នុងផ្ទៃម្តាយដែរ។
\v 4 ទោះ​បី​ជា​អ្នក​ចាស់​ជរា យើង​នឹង​បី​អ្នក​ដរាប​ដល់​អ្នក​មាន​សក់​ស គឺ​យើង​បាន​បង្កើតអ្នក ហើយ​យើង​នឹង​ថែរក្សា​អ្នក ហើយយើង​នឹង​សង្គ្រោះអ្នកផងដែរ។
\s5
\v 5 តើអ្នកនឹងប្រៀបធៀបយើងទៅនឹងអ្នកណា? តើអ្នកគិតថាយើងស្រដៀងនឹងអ្នកណាដើម្បីឲ្យយើងអាចប្រៀបធៀបបាន?
\v 6 មនុស្សខ្លះ​ចាក់​មាស​អស់​ពី​ថង់​របស់​ខ្លួនពួក​គេ​ថ្លឹង​ប្រាក់ គេ​ជួល​ជាង​មាស ជាង​នោះ​ក៏​ធ្វើ​ជា​ព្រះ​ឲ្យ​គេ រួចគេ​ក្រាប​ចុះ ថ្វាយ​បង្គំ​ចំពោះ​រូប​នោះ។
\s5
\v 7 ពួកគេលើករូបព្រះទាំងនោះនៅលើស្មារបស់ពួកគេហើយកាន់វា ហើយរូប​ព្រះ​នោះ​មិន​កម្រើក​ទៅ​ណា​ឡើយ។ ពួកគេ​​អំពាវ‌នាវ​ដល់​រូប​នោះ ប៉ុន្តែវា​មិន​ចេះ​តប ឬ​ជួយ​សង្គ្រោះ​ឲ្យ​រួច​ពី​សេចក្ដី​ទុក្ខ​វេទនា​បាន​ឡើយ។
\s5
\v 8 ចូរ​គិតពីការទាំង​នេះ​ចុះ កុំបដិសេធឡើយ អ្នក​រាល់​គ្នា​ដែល​ជា​មនុស្ស​បះ‌បោរ​អើយ!
\v 9 គិតពីការគ្រាដំបូង គឺអ្វី​ដែល​កន្លង​ទៅ ដ្បិតយើង​ជា​ព្រះ‌ជាម្ចាស់ គ្មាន​ព្រះ​ណា​ទៀត​ទេ យើងគឺ​ជា​ព្រះ‌ជាម្ចាស់ គ្មាន​អ្នកណាដូចយើងឡើយ។
\s5
\v 10 យើង​បាន​ប្រាប់ពីគ្រាចុងក្រោយ តាំង​ពីពេល​ដំបូង ហើយអ្វីដែលមិនទាន់កើតឡើង យើងបានថ្លែងថា «ផែនការរបស់យើងនឹងកើតឡើង ហើយយើងនឹងធ្វើតាមបំណងចិត្តយើង»។
\v 11 យើង​បាន​ហៅបក្សីព្រៃពីទិសខាងកើត និងមនុស្ស​ដែល​នឹង​សម្រេច​តាម​គំនិត​របស់​យើងឲ្យ​មក​ពី​ទី​ឆ្ងាយ យើង​បាន​ចេញ​ថ្លែង​ហើយ យើង​នឹង​ធ្វើ​ឲ្យ​សម្រេច​ជា​រូប​រាង អ្វី​ដែល​យើង​គិត‌គូរ យើង​មុខ​ជា​ធ្វើ​មិន​ខាន។
\s5
\v 12 ចូរ​ស្ដាប់​យើង មនុស្ស​មាន​ចិត្ត​រឹង‌រូស ដែល​នៅ​ឆ្ងាយ​ពីការងារត្រឹមត្រូវអើយ
\v 13 យើង​នាំ​សេចក្ដី​សុចរិត​របស់​យើង​មក​ជិត គឺ​មិន​នៅ​ឆ្ងាយ​ឡើយ ហើយ​ការ​សង្គ្រោះ​យើងក៏មិនរង់ចាំដែរ យើង​នឹង​សង្គ្រោះ​ក្រុង​ស៊ីយ៉ូន ហើយ​អុីស្រា‌អែល ដែលស្រស់ស្អាតរបស់យើង។
\s5
\c 47
\cl ជំពូក ៤៧
\p
\v 1 ​ចុះ​មកហើយ​អង្គុយ​នៅ​លើ​ដី ក្រុង​បាប៊ី‌ឡូន​អើយ អ្នក​រលំ​ហើយ ក្រុង​របស់​ជន‌ជាតិ​ខាល់ដេ​អើយ ចូរ​អង្គុយ​ផ្ទាល់​នឹង​ដី​នេះ​ទៅ អ្នក​គ្មាន​បល្ល័ង្ក​ទៀត​ទេ។ អ្នក​លែងត្រូវ​ហៅ​ថា ជា​អ្នក​ល្វតល្វន់ហើយ​ទន់​ភ្លន់​ទៀតហើយ។
\v 2 ចូរ​យក​ត្បាល់​​មក​កិន​ម្សៅ ចូរ​យក​ស្បៃ​ចេញ​ពី​មុខ ហើយ​ដាក់​សម្លៀក​បំពាក់​អ្នក​ចុះ ចូរ​លាត់​សំពត់​ឡើង ហើយដើរ​ឆ្លង​ទឹក​ទន្លេ​ទៅ។
\s5
\v 3 ភាពអាក្រាតនិងកេរ្តិ៍ខ្មាស់បស់អ្នកនឹងត្រូវបានគេមើលឃើញ យើង​នឹង​សង‌សឹក ឥត​ប្រណី​ដល់​អ្នក​ណា​ឡើយ។
\v 4 ព្រះអង្គដែលជាព្រះដ៏ប្រោសលោះរបស់យើងព្រះអង្គជាព្រះដ៏វិសុទ្ធរបស់ជនជាតិអុីស្រាអែល។
\v 5 សូមអង្គុយនៅស្ងៀមហើយចូលទៅក្នុងភាពងងឹតឱ​កូន​ស្រី​នៃ​ពួក​ខាល់ដេ​អើយ ដ្បិត​គេ​នឹង​លែង​ហៅ​អ្នក​ជា​ម្ចាស់​នៃនរគផ្សេងៗទៀតហើយ។
\s5
\v 6 យើងបាន​ខឹងនឹង​ប្រជា‌រាស្ត្រ​របស់​យើង យើងបាន​ឲ្យ​មរតក​​ប្រជា‌រាស្ត្រ​របស់​យើងទៅក្នុងដៃអ្នក តែអ្នកមិនបានអាណិតអាសូរពួកគេទេ។ អ្នកបានដាក់នឹមធ្ងន់ៗ លើមនុស្សចាស់។
\v 7 អ្នក​និយាយា​ថា៖ «ខ្ញុំ​នឹង​ត្រួតត្រាលើអ្នកជារៀងរហូតគឺជាម្ចាស់»។ អ្នក​មិន​បានយកការនេះដាក់ក្នុងចិត្ត ​ហើយក៏​មិន​បាន​គិត​ដល់​ចុង​បំផុតថាពួកគេនឹងងៀកចេញដែរ។
\s5
\v 8 ដូច្នេះឥឡូវនេះសូមស្តាប់ អ្នកដែលចូលចិត្តការសប្បាយ ហើយ​នៅ​ដោយ​ឥត​កង្វល់ អ្នក​នឹក​ក្នុង​ចិត្ត​ «គឺយើងនេះហើយ គ្មាននរណាម្នាក់ដូចយើងទេហើយយើងនឹងមិនអង្គុយធ្វើដូចជាស្ត្រីមេម៉ាយទៀតទេហើយយើងក៏មិនដែលបាត់បង់កូនដែរ»។
\v 9 ប៉ុន្តែសេក្ដីទាំងពីរនេះនឹងមកដល់អ្នកក្នុងពេលតែមួយថ្ងៃតែមួយគឺការបាត់បង់កូននិងជាស្ត្រីមេម៉ាយ ទុក្ខ​វេទនា​នេះ​នឹង​កើត​មាន​ដល់​អ្នក ទោះ​បី​អ្នក​មាន​មន្ត‌អាគម ឬ​មាន​គាថា ការពារ​ខ្លួន​ច្រើន​យ៉ាង​ណា​ក៏​ដោយ។
\s5
\v 10 អ្នកបានទុកចិត្តនៅក្នុងអំពើអាក្រក់របស់អ្នក ហើយអ្នកបាននិយាយថា «គ្នាននរណាម្នាក់មើលឃើញទេ» ប្រាជ្ញានិងចំណេះដឹងរបស់អ្នកបាននាំអ្នកឲ្យវង្វេងប៉ុន្តែអ្នកនិយាយក្នុងចិត្តថា «ខ្ញុំមានហើយគ្មាននរណាម្នាក់ដូចខ្ញុំទេ»។
\v 11 ដោយហេតុនេះគ្រោះមហន្តរាយនឹងកើតមានដល់អ្នក អ្នកនឹងមិនអាចបណ្តេញវាចេញបានទេ មហន្ត‌រាយ​នឹង​ធ្លាក់​មក​លើ​អ្នកគ្រោះមហន្តរាយនឹងវាយប្រហារអ្នកភ្លាមៗមុនពេលដែលអ្នកដឹង។
\s5
\v 12 ចូរ​ប្រើ​មន្ត‌អាគម‌គាថា​ដ៏​ច្រើនរបស់អ្នក ជា​វិជ្ជា​ដែល​អ្នក​បាន​ខំ​ប្រព្រឹត្ត​តាម តាំង​តែ​ពី​ក្មេង​មក ប្រហែលជាអ្នកនឹងទទួលបានជោគជ័យឬ ​ប្រហែល​ជា​អ្នក​អាច​ឈ្នះ គ្រោះមហន្តរាយដែរ។
\v 13 អ្នកអស់កម្លាំង ដោយ​គំនិត​យោបល់​គ្រូ​ហោរ​ជា​ច្រើន​របស់អ្នក អ្នក​ទាំង​នោះ​បែង​ចែក​មេឃ សង្កេត​មើល​ផ្កាយហើយ​ទស្សន៍‌ទាយ​រៀង​រាល់​ខែ អំពី​ការ​ដែល​ត្រូវនឹង​កើត​មាន សូមអោយពួកគ្រូទាំងនោះ ក្រោកឈរហើយជួយសង្រ្គោះអ្នក។
\s5
\v 14 ចូរមើល៍! ពួកគេនឹងក្លាយដូចជាចំបើង។ ភ្លើងនឹងឆាបឆេះពួកគេអស់ទៅដែរ។ ពួកគេនឹងមិនសង្រ្គោះខ្លួនពួកគេពីដៃនៃអណ្តាតភ្លើងទេ។ ដ្បិត​ភ្លើង​នោះ​មិន​មែន​ជា​ភ្លើង សម្រាប់​ចម្អិន​អាហារ ឬ​សម្រាប់​អាំង​កម្ដៅ​ខ្លួន​នោះ​ឡើយ!
\v 15 របស់​ទាំង​ប៉ុន្មាន​ដែល​អ្នក​បាន​ខំ​តាម​នោះ នឹង​បាន​ដូច្នោះ ហើយ​ពួក​អ្នក​ដែល​បាន​ខំ​តាម​ជា‌មួយ​អ្នក​តាំង​តែ​ពី​ក្មេង​មកគេ​នឹង​ធ្វើការឆ្កូតលីលា​ទៅ​តាម​ផ្លូវ​របស់​គេ​រៀង​ខ្លួន ហើយនៅពេលដែលអ្នកស្រែករកជំនួយគ្មាននរណាម្នាក់អាចជួយសង្គ្រោះអ្នកបានទេ»។
\s5
\c 48
\cl ជំពូក ៤៨
\p
\v 1 សូមស្ដាប់ការនេះ កូនចៅរបស់លោកយ៉ាកុបដែលមានឈ្មោះថាអុីស្រាអែលហើយមកពីពូជពង្សរបស់យូដា អ្នកដែលបានស្បថនៅចំពោះព្រះនាមព្រះអម្ចាស់ ហើយស្រែកអង្វររកព្រះនាមរបស់ជនជាតិអុីស្រាអែល ប៉ុន្តអ្នករាល់គ្នាមិនបានសម្ដែងនូវភាពស្មោះត្រង់និង​ភាពសុចរិកឡើយ។
\v 2 ដ្បិតគេហៅខ្លួនឯងថាជាប្រជាជននៃក្រុងដ៏វិសុទ្ធហើយទុកចិត្តលើព្រះរបស់ជនជាតិអុីស្រាអែល ព្រះអម្ចាស់នៃពិភពទាំងមូលជាព្រះនាមរបស់ព្រះអង្គ។
\s5
\v 3 «យើង​បានប្រកាសប្រាប់អ្នក តាំង​ពី​យូរ‌ណាស់​មក​ហើយ សេចក្ដី​ដែលចេញ​ពី​មាត់​យើង​ ហើយឲ្យ​អ្នកគេបាន​ដឹង​ យើង​ក៏​បាន​ធ្វើ​ឲ្យ​ការ​ទាំង​នោះ​មែន ហើយក៏កើត​មួយជា​រំពេច​ដែរ។
\v 4 ដ្បិត​យើង​បាន​ដឹង​ថា អ្នក​ជា​មនុស្ស​រឹង​ចចេស សាច់ដុំករបស់អ្នករឹងដូចដែកហើយថ្ងាសរបស់អ្នកដូចជាលង្ហិន
\v 5 ហេតុនេះហើយ បានជាខ្ញុំប្រាប់អោយអ្នកបានដឹងជាមុន យើង​បាន​ឲ្យ​អ្នក​ដឹង​មុន​ការដែលនឹង​មក​ដល់ ដើម្បី​កុំ​ឲ្យ​អ្នក​និយាយ​ថា «គឺ​រូប​ព្រះ​របស់​ខ្ញុំ​ដែល​បាន​ធ្វើ​ការ​នេះ» ឬ «គឺ​រូប​ព្រះ​ដែល​ខ្ញុំ​បង្កើត បាន​ធ្វើ​ឲ្យ​ការ​កើត​មក»។
\s5
\v 6 អ្នករាល់គ្នាបានឮពីការណ៍ទាំងនេះ មើលទៅភស្តុតាងទាំងនោះ ហើយអ្នកនឹងមិនទទួលស្គាល់ អ្វីដែលយើងបានប្រាប់ថាជាការពិតទេ? តាំង​ពី​ពេល​នេះ​ទៅ យើង​ប្រាប់​ឲ្យ​អ្នក​ដឹង អំពី​ការណ៍​ថ្មីៗ​ទៀត ដែល​យើង​បាន​គ្រោង​ទុក តែ​អ្នក​រាល់​គ្នា​មិន​ទាន់​ដឹង​នៅ​ឡើយ។
\v 7 ​ឥឡូវនេះ មិន​មែន​កាល​ពី​បុរាណ​ទេ ការណ៍ទាំងនោះនឹងកើត រហូត​មក​ទល់​ពេល​នេះ អ្នក​ពុំ​ដែល​ឮ​គេនិយាយពីការណ៍​នេះ​ទេ ដូច្នេះអ្នក​មិនអាចនិយាយថា «ពិតណាស់ ខ្ញុំ​ស្គាល់​ការណ៍​នោះ​ហើយ»។
\s5
\v 8 អ្នកមិនដែល​បាន​ឮ​សោះ មិន​បាន​ដឹងទេ ហើយ​តាំង​ពី​ដើម​មក អ្នក​មិន​ដែល​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ឡើយ។ ដ្បិត​យើង​បាន​ដឹង​ថា អ្នក​នឹង​ប្រព្រឹត្ត​ដោយ​ចិត្ត​បោកប្រាស់ ហើយ​អ្នកបាន បះ‌បោរ​តាំង​ពីចាប់កំណើតមក។
\s5
\v 9 ដោយយល់ដល់នាមយើងនឹងបំបាត់សេចក្ដីក្រោធរបស់យើង ដោយ​យល់​ដល់​កិត្តិនាម​របស់​យើង យើង​បាន​ទុក​ជីវិត​ឲ្យ​អ្នក យើង​មិន​បំផ្លាញ​អ្នក​ឡើយ។
\v 10 មើល៍ យើង​បាន​បន្សុទ្ធ​អ្នក ប៉ុន្តែមិនដូច​គេ​បន្សុទ្ធ​ប្រាក់​នោះ​ទេគឺ​យើង​លត់‌ដំ​អ្នក ដោយ​ទុក្ខ​លំបាក​ដ៏​ខ្លាំង។
\v 11 ដ្បិតយើង​នឹង​ធ្វើ​ការ​នោះ ដោយ​យល់​ដល់​ខ្លួន​យើង គឺ​ដោយ​យល់​ដល់​ខ្លួន​យើង តើធ្វើដូចម្តេចដើម្បីឱ្យឈ្មោះខ្ញុំត្រូវអាម៉ាស់? សិរី‌ល្អ​របស់​យើង យើង​មិន​ឲ្យ​ទៅ​ព្រះ​ដទៃ​ណា​ផ្សេង​ឡើយ។
\s5
\v 12 ចូរស្តាប់យើងយ៉ាកុបនិងអុីស្រាអែល ដែល​យើង​ត្រាស់​ហៅ​អើយ ចូរ​នាំ​គ្នា​ស្ដាប់​ពាក្យ​យើង! គឺ​យើង​នេះ​ហើយ​ដែល​នៅ​មុន​គេ និង​នៅ​ក្រោយ​គេ​បំផុត។
\v 13 ត្រូវហើយ ដៃ​យើង​បាន​ដាក់​ឫស​នៃ​ផែនដី ហើយ​ដៃ​ស្តាំ​របស់​យើង​បាន​លាត​ផ្ទៃ​មេឃ កាល​ណា​យើង​ហៅ នោះ​ទាំង​ពីរ​ក៏​ឈរ​ឡើង​ជា‌មួយ​គ្នា។
\s5
\v 14 ប្រជា‌ជន​ទាំង​មូល​អើយ ចូរ​មក​ជួប‌ជុំ​គ្នា ហើយ​ស្ដាប់​ចុះ! ក្នុងចំណោមអ្នករាល់គ្នាតើមាននរណាម្នាក់ដែលបានប្រកាសសេចក្ដីទាំងនេះ? សម្ព័ន្ធមិត្តរបស់យើង​នឹង​ប្រហារ​ក្រុង​បាប៊ី‌ឡូន គេ នឹងធ្វើតាមព្រះហឫទ័យរបស់ព្រះអម្ចាស់ប្រឆាំងនឹងជនជាតិខាល់ដេ។
\v 15 យើង គឺ​យើង​នេះ​ហើយបាន​ថ្លែង យើង​បាន​ហៅ​គេ យើង​បាន​នាំ​គេ​មក ហើយ​គេ​នឹង​សម្រេច​កិច្ច‌ការបាន។
\s5
\v 16 ចូរ​នាំ​គ្នា​ចូល​មក​ជិត ហើយ​ស្ដាប់​យើង​ចុះ! តាំង​តែ​ពី​ដើម​ដំបូង​មក យើង​មិន​បាន​និយាយ​ដោយ​សម្ងាត់​ទេ ពេល​ការ​ទាំង​នេះ​ចាប់​ផ្ដើម​កើត​ឡើង យើង​ក៏​ស្ថិត​នៅ​ទី​នោះ​ដែរ»។ ឥឡូវនេះ ព្រះអម្ចាស់ជាព្រះបានចាត់ខ្ញុំអោយមកនិងព្រះវិញ្ញាណរបស់ព្រះអង្គ។
\s5
\v 17 ព្រះអម្ចាស់ជាព្រះដ៏ប្រោសលោះនិងជាព្រះដ៏វិសុទ្ធនៃជនជាតិអុីស្រាអែល មានព្រះបន្ទូលថា៖ «យើងជាព្រះអម្ចាស់ជាព្រះរបស់អ្នកដែលបង្រៀនអ្នកពីរបៀបដែលអ្នកអាចទទួលជោគជ័យបាន។
\v 18 ប្រសិនបើអ្នកបានធ្វើតាមបញ្ញត្ដិរបស់ខ្ញុំ! ពេលនោះសេចក្តីសុខសាន្តនិងភាពថ្កុំថ្កើងរបស់អ្នកនឹងហូរដូចជាទន្លេហើយសេចក្តីសង្គ្រោះរបស់អ្នកនឹងដូចជារលកសមុទ្រ។
\s5
\v 19 កូនចៅរបស់អ្នកនឹងកើនចំនួនច្រើនឥតគណនា ដូចខ្សាច់ ចំណែកកូនចៅដែលចេញពីផ្ទៃរបស់អ្នកកើនចំនួនច្រើនដូចគ្រាប់ខ្សាច់ផងដែរ ឈ្មោះរបស់ពួកគេនឹងមិនត្រូវបានគេកាត់ចេញ ឬ​បំផ្លាញ​ពី​មុខ​យើងនោះ​ឡើយ។
\s5
\v 20 ចូរ​ចេញ​ពី​ក្រុង​បាប៊ី‌ឡូន! ចូរ​រត់​ចេញ​ពី​ក្នុង​ចំណោម​ជន‌ជាតិ​ខាល់ដេ! ចូរ​បន្លឺ​សំឡេងប្រកាស​យ៉ាង​សប្បាយ! ចូរ​ប្រកាស​រហូត​ដល់​ទី​ដាច់​ស្រយាល​នៃ​ផែនដី! ចូលនិយាយ​ថា «ព្រះអម្ចាស់បានរំដោះយ៉ាកុបជាអ្នកបំរើរបស់ព្រះអង្គ»។
\s5
\v 21 ​ពួក​គេ​នៅ​មិនស្រែកទឹកទេនៅពេលព្រះអង្គនាំឆ្លងវាល​ហួត‌ហែង ព្រះជាម្ចាស់បានធ្វើឱ្យទឹកហូរចេញពីថ្មសម្រាប់ពួកគេ ដោយអង្គបំបែកថ្មហើយទឹកក៏ហូរចេញមក។
\v 22 ព្រះអម្ចាស់មានព្រះបន្ទូលថា មនុស្សអាក្រក់អត់មានក្តីសុខសាន្តទេ»។
\s5
\c 49
\cl ជំពូក ៤៩
\p
\v 1 ចូរ​ស្តាប់​យើង​ ​កោះ​ទាំង‌ឡាយ​អើយ! ឥឡូវនេះសូមចំណាយពេលស្ដាប់យើងដោយចិត្តទុកដាក់ អស់អ្នកដែលនៅកន្លែងឆ្ងាយ។ ព្រះ‌អម្ចាស់​ត្រាស់​ហៅ​ខ្ញុំ តាំង​ពី​ខ្ញុំ​នៅ​ក្នុង​ផ្ទៃ​ម្ដាយ ព្រះអង្គបានត្រាស់ហៅខ្ញុំតាំងពីមុនខ្ញុំកើត។
\v 2 ព្រះអង្គបានធ្វើអោយមាត់ខ្ញុំដូចជាដាវមុតស្រួច ព្រះអង្គបានលាក់ខ្ញុំនៅក្នុងម្លប់ព្រះហស្ដរបស់ព្រះអង្គ ព្រះអង្គ​ធ្វើ​ឲ្យ​ខ្ញុំ​ក្លាយ​ជា​ព្រួញ​មួយ​ស្រួច ហើយ​លាក់​ទុក​ក្នុង​បំពង់​ព្រួញ​របស់​ព្រះអង្គ។
\s5
\v 3 ព្រះអង្គមានបន្ទូលមកកាន់ខ្ញុំថា «អុីស្រាអែលដែលជាអ្នកបំរើរបស់យើង ដែល​យើង​នឹង​បាន​សិរី‌ល្អ​ដោយ‌សារ​អ្នក»។
\v 4 ប៉ុន្តែខ្ញុំបានឆ្លើយថា «ទោះបីខ្ញុំគិតថាខ្ញុំបានធ្វើការអត់ប្រយោជន៍ ខ្ញុំក៏បានប្រើកម្លាំងរបស់ខ្ញុំដោយអត់ប្រយោជន៍ ប៉ុន្តែយុត្តិធម៌របស់ខ្ញុំ គឺនៅជាមួយព្រះអម្ចាស់ ហើយ​រង្វាន់​របស់​ខ្ញុំ​ក៏​នៅមួយ​ព្រះជាម្ចាស់ដែរ»។
\s5
\v 5 ឥឡូវនេះ ព្រះអម្ចាស់មានព្រះបន្ទូលថា ព្រះអង្គដែលបានបង្កើតខ្ញុំមកដើម្បីឲ្យខ្ញុំបម្រើព្រះអង្គ សម្រាប់​នឹង​នាំ​ពួក​យ៉ាកុប​មក​រក​ព្រះ‌អង្គ​វិញ ហើយ​ឲ្យ​ពួក​អុីស្រា‌អែល​បាន​មូល​មក​រក​ព្រះ‌អង្គដែរ ដ្បិតនៅក្នុងព្រះនេត្ររបស់ព្រះអម្ចាស់ខ្ញុំជាមនុស្សដែលមានកិត្តិយស​ ហើយព្រះជាម្ចាស់ជាកម្លាំងនៃខ្ញុំ
\v 6 ព្រះអង្គមានព្រះបន្ទូលថា «ធ្វើជាអ្នកបំរើរបស់យើងគឺជារឿងដែលតូចតាចបំផុត ក្នុងការបង្កើតកុលសម្ព័ន្ធរបស់លោកយ៉ាកុបឡើងវិញ ដើម្បីស្តារជនជាតិអុីស្រាអែលដែលនៅសល់ឡើងវិញ យើងនឹងធ្វើឱ្យអ្នកក្លាយជាពន្លឺបំភ្លឺដល់ប្រជាជាតិទាំងមូល ដើម្បីអោយអ្នកធ្វើជាក្តីសង្គ្រោះរបស់យើងដល់ចុងផែនដី»។
\s5
\v 7 នេះជាព្រះបន្ទូលនៃព្រះអម្ចាស់ ដែលបានលោះអុីស្រាអែល ហើយ​ជា​ព្រះ​ជាម្ចាស់ដ៏​បរិសុទ្ធផង មកចំពោះអ្នក ដែលត្រូវ​គេ​មើល‌ងាយ និង​ជាអ្នក​ដែល​ប្រជាជាតិបាន​ស្អប់​ខ្ពើម ដែលជាខ្ញុំបម្រើនៃអ្នកដឹកនាំ «បណ្ដា​ក្សត្រ​នឹង​ឃើញ ហើយ​ក្រោក​ឈរ​ឡើង ព្រម​ទាំង​ពួក​អ្នកដឹកនាំផង អ្នកនឹង​ក្រាប​ចុះ ដោយសារព្រះ‌អម្ចាស់ ដែលជា​ព្រះ​ដ៏​ស្មោះ‌ត្រង់ គឺ​ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​ជនជាតិ​អីុស្រា‌អែលដែល​ព្រះ‌អង្គ​បាន​រើស​អ្នក»។
\s5
\v 8 នេះជាអ្វីដែលព្រះជាម្ចាស់មានព្រះបន្ទូល «ដល់ពេលមួយដែលយើងគាប់ព្រះហឬទ័យយើងនិងឆ្លើយតបទៅកាន់អ្នក ហើយនៅថ្ងៃនៃការសង្គ្រោះមកដល់យើងនិងជួយដល់អ្នក​ យើងនិងការពារអ្នក ហើយយើង​បាន​ញែក​អ្នក​ឲ្យ​នៅ​ដាច់​ឡែក​ពី​គេដើម្បី​ធ្វើ​ជា​សម្ពន្ធ‌មេត្រី​សម្រាប់​ប្រជា‌ជន ដើម្បី​តាំងទឹកដី​​ឡើង ប្រយោជន៍​នឹង​ចែក​ដី​ដែល​ចោល​ស្ងាត់​ដល់​គេ ទុក​ជា​មរតក។
\s5
\v 9 អ្នកនឹងនិយាយទៅកាន់អ្នកទោសថា «ចេញមក» ដើម្បីប្រាប់អ្នកដែលនៅក្នុងគុកងងឹតថា«ចូរបង្ហាញខ្លួនអ្នក» ពួកគេ​នឹង​មាន​អាហារបរិភោគ​តាម​ផ្លូវ ហើយ​ស្វែង​រក​អាហារ តាមទីវាលផងដែរ។
\s5
\v 10 ពួកគេនឹងមិនឃ្លាន ឬ ស្រេកទឹកឡើយ ​ចំហាយ​ក្តៅ ឬ​ព្រះ‌អាទិត្យ នឹង​​ធ្វើ​អីគេមិនបានឡើយ ដ្បិត​ព្រះ​ដែល​មាន​ព្រះ‌ហឫទ័យ មេត្តា​ករុណា​ចំពោះ​គេ ទ្រង់​នាំ​ផ្លូវ​គេ ព្រះអង្គ​ដឹក​នាំ​គេ​ឆ្ពោះ​ទៅ​កាន់​ប្រភព​ទឹក។
\v 11 យើង​នឹង​ធ្វើ​អស់​ទាំង​ភ្នំ​របស់​យើង​ឲ្យ​ជា​ផ្លូវ ​អស់​ទាំង​ថ្នល់​របស់​យើង នឹង​បាន​លើក​ឡើង»។
\s5
\v 12 ចូរមើល​៍! ពួក​គេ​មក​ពី​ឆ្ងាយ​ណាស់អ្នក​ខ្លះ​មក​ពី​ខាង​ជើង អ្នក​ខ្លះ​មក​ពី​ខាង​លិច អ្នក​ខ្លះ​ទៀត​មក​ពី​ស្រុក​ខាង​ត្បូង និងផ្សេងទៀតមកពីស្រុកសុីនីម។
\v 13 ​ផ្ទៃ​មេឃ​អើយ ចូរ​ច្រៀង​ឡើង ឱ​ផែនដី​អើយ ចូរ​ឲ្យ​អរ​សប្បាយ​ចុះភ្នំ​ទាំង‌ឡាយ​អើយ ចូរ​ស្រែក​អបអរ‌សាទរ! ដ្បិត​ព្រះ‌អម្ចាស់​សម្រាល​ទុក្ខ ប្រជា‌រាស្ត្រ​របស់​ទ្រង់ ទាំង​មាន​ព្រះ‌ហឫ‌ទ័យ​អាណិត​អាសូរ​ដល់​ប្រជារាស្ត្រ របស់​ព្រះ‌អង្គ​។
\s5
\v 14 ប៉ុន្តែក្រុងស៊ីយ៉ូនបានថា «ព្រះអម្ចាស់បានបោះបង់ចោលខ្ញុំហើយព្រះអម្ចាស់បានបំភ្លេចខ្ញុំហើយ»។
\v 15 «តើ​ម្ដាយ​អាច​បំភ្លេច​កូន​របស់​ខ្លួន ដែល​នៅ​បៅ​បាន​ឬ? ដូច្នេះនាងមិនអាណិតអាសូរកូនប្រុសដែលនាងបានសម្រាលទេ? មែនហើយ ពួកគេ​នឹង​ភ្លេច​បាន ប៉ុន្តែ យើង​មិន​ដែល​ភ្លេច​អ្នក​ឡើយ។
\s5
\v 16 ចូរមើល៍! យើង​បាន​ចារ​ឈ្មោះ​អ្នក នៅ​លើ​បាត​ដៃ​របស់​យើង ហើយ​​កំពែងរបស់​អ្នក តែងនៅមុខយើង​ជានិច្ច។
\v 17 កូនចៅអ្នកនឹងត្រឡប់មកវិញ ក្នុងពេលសត្រូវ​ដែល​បាន​កម្ទេច និង​បំផ្លាញ​អ្នក នឹង​ចាក​ចេញ​ឆ្ងាយ​ពី​អ្នក។
\v 18 ចូរ​ងើប​ភ្នែក​ឡើង​មើល​ជុំ‌វិញ​ចុះ កូន​ចៅ​របស់​អ្នក​មក​ជួប‌ជុំ​គ្នា​អស់​ហើយ គេ​នាំ​គ្នា​មក​រក​អ្នក។ ដរាបណាយើងគង់នៅ នេះជាព្រះអម្ចាស់ថ្លែងព្រះបន្ទូល អ្នក​នឹងបានពាក់វាដូច​គ្រឿង​អលង្ការ អ្នកនឹងពាក់ដូច​កូន​ក្រមុំ​តាក់​តែង​ខ្លួន។
\s5
\v 19 ដ្បិត​ទី​កន្លែង​ដែលគេ​បំផ្លាញ​ចោល​ឲ្យ​នៅ​ស្ងាត់​ជ្រងំ ហើយ​មាន​តែ​គំនរ​បាក់​បែក​នេះ នឹង​បាន​ជា​ទី​ចង្អៀត​ណែន ដល់​ពួក​អ្នក​ដែល​អាស្រ័យ​នៅ​វិញ ​សត្រូវ​ដែល​បាន​លេប​ទឹក​ដី​អ្នក​កាល​ពី​មុន នឹង​ចាក​ចេញ​ឆ្ងាយ​ពី​ទី​នេះ។
\v 20 ពួក​កូន​ចៅ​អ្នក​ដែល​កើត​ក្នុង​សេចក្ដី​ទុក្ខ​លំបាក​របស់​អ្នក ពួកគេ​នឹង​និយាយ​ដាក់​ត្រចៀក​អ្នក​ថា កន្លែងនេះចង្អៀតពេកសម្រាប់ពួកយើងទុកកន្លែងសម្រាប់ពួកយើងដូច្នេះយើងអាចរស់នៅទីនេះ។
\s5
\v 21 បន្ទាប់មកអ្នកនឹងសួរខ្លួនឯងថា«តើអ្នកណាបានយកកូនទាំងនេះមកអោយខ្ញុំ? ដ្បិត​ខ្ញុំ​បាន​បាត់​កូន​ចៅ​អស់​ហើយ ខ្ញុំ​នៅម្នាក់​ឯង។ តើអ្នកណាបានមើលថែកូនៗទាំងនេះ? មើល៍! ខ្ញុំបាននៅម្នាក់ឯង តើកូនទាំងនេះបានមកពីទីណា?»
\s5
\v 22 ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «​មើល យើងនឹងលើកដៃហៅទៅប្រជាជាតិនានាយើងនឹងលើកទង់សញ្ញារបស់យើងដល់ប្រជាជន។ គេ​នឹង​បី​យក​កូន​ប្រុសៗ​របស់​អ្នក​មក ហើយ​ដាក់​កូន​ស្រីៗ​របស់​អ្នក​នៅ​លើ​ស្មា​គេ។
\s5
\v 23 ស្តេចនឹងទៅជាឪពុកចិញ្ចឹមរបស់អ្នក ហើយម្ចាស់ក្សត្រីទាំងនោះនឹងធ្វើជាអ្នកមើលថែជំនួសអ្នក ពួកគេនឹងក្រាបសំពះអ្នកនៅលើផែនដីហើយលិទ្ធធូលីដីនៅជើងរបស់អ្នក ពេលនោះអ្នករាល់គ្នានឹងទទួលស្គាល់ថាយើងពិតជាព្រះអម្ចាស់មែន។ អ្នកដែលរង់ចាំខ្ញុំនឹងមិនត្រូវអាម៉ាស់ឡើយ»។
\s5
\v 24 អ្វីៗ​ដែល​អ្នក​ចម្បាំង​ដ៏​ជំនាញ​រឹប​អូស​យក​ហើយ តើ​នរណា ​អាច​ដណ្ដើម​យក​មក​វិញ​បាន? រំ​ដោះ​ពួក​ឈ្លើយ​ពី​ជន​កំណាច​បាន​?
\v 25 ប៉ុន្តែ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ពិតមែនហើយអស់អ្នកដែលត្រូវចាប់ជាឈ្លើយសឹកនឹងត្រូវខ្មាំងកៀរយកទៅជាឈ្លើយ។ យើងនឹងប្រឆាំងនឹងខ្មាំងសត្រូវរបស់អ្នកហើយសង្គ្រោះកូនចៅរបស់អ្នក។
\s5
\v 26 យើងនឹងឃ្វាលពួកសង្កត់សង្កិនរបស់អ្នកដោយ អោយគេបរិភោគសាច់ខ្លួនឯង ហើយពួកគេនឹងស្រវឹងឈាមរបស់ខ្លួនដូចជាស្រា។ ពេលនោះមនុស្សលោកទាំងអស់នឹងដឹងថាយើងជាព្រះសង្គ្រោះនិងជាព្រះប្រោសលោះរបស់អ្នកគឺព្រះរបស់យ៉ាកុបដ៏មានឫទ្ធានុភាព»។
\s5
\c 50
\cl ជំពូក ៥០
\p
\v 1 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «តើ​សំបុត្រ​លះ‌លែង​ដែល​យើង​ឲ្យ​ដល់​ម្តាយ​អ្នក ដើម្បី​លេងគ្នានោះ​នៅ​ឯ​ណា? តើ​យើង​លក់​អ្នក​រាល់​គ្នា ដើម្បី​សង​បំណុល​នរណា? មើល៍! អ្នកត្រូវបានលក់ដោយព្រោះ​តែ​អំពើ​បាបរបស់និងព្រោះការបះបោររបស់អ្នកដែរ ហើយម្តាយអ្នកបានបញ្ជូនទៅឆ្ងាយ។
\s5
\v 2 ហេតុអ្វីបានជាខ្ញុំមកតែគ្មាននរណាម្នាក់នៅទីនេះសោះ? ហេតុអ្វីបានជាខ្ញុំហៅ តែគ្មាននរណាឆ្លើយ? តើដៃរបស់យើងខ្លីពេកដើម្បីលោះអ្នកមែនទេ? តើយើងគ្មានអំណាចអ្វីដើម្បីរំដោះអ្នកទេឬ? ​មើល៍! យើង​ស្រែក​គំរាម នោះ​សមុទ្រ​ក៏​រីង​ស្ងួត ទន្លេ​ក្លាយ​ទៅ​ជា​វាល​រហោ‌ស្ថាន ធ្វើ​ឲ្យ​ត្រី​វិនាស​អស់ ព្រោះ​គ្មាន​ទឹក។
\v 3 យើង​អាច​ធ្វើ​ឲ្យ​ផ្ទៃ​មេឃ​ប្រែ​ជា​ងងឹត យើងបិតបាំងវាជាសំពត់ធ្មៃ»។
\s5
\v 4 ព្រះ‌អម្ចាស់ដ៏ជាព្រះបានប្រទាន​ឲ្យខ្ញុំ​និយាយ​មាន​វោហារ ដូច​ជា​អ្នក​ដែល​បាន​រៀន ដើម្បី​ឲ្យ​ខ្ញុំ​បាន​ចេះ​ប្រើ​ពាក្យ​សម្ដី ដើម្បី​ឲ្យ​ខ្ញុំ​លើក​ទឹក​ចិត្ត មនុស្ស​ដែល​អស់​សង្ឃឹម។ រៀង​រាល់​ព្រឹក ព្រះអង្គ​បាន​ដាស់‌តឿន​ខ្ញុំ ហើយ​អប់រំ​ខ្ញុំ​ឲ្យ​ចេះ​ស្ដាប់ ដូច​សិស្ស​ស្ដាប់​ពាក្យ​គ្រូ។
\s5
\v 5 ព្រះអម្ចាស់ដ៏ជាព្រះបានបើកត្រចៀកខ្ញុំ ​ហើយខ្ញុំ​មិន​បាន​បះ‌បោរ​ប្រឆាំង ហើយ​មិនបានដក​ខ្លួន​ថយ​ក្រោយ​ដែរ។
\v 6 ខ្ញុំបានបែរខ្នងអោយអ្នកដែលបានវាយខ្ញុំ និងថ្ពាល់ខ្ញុំដល់អ្នកដែលបើកពុកចង្កាខ្ញុំ។ ខ្ញុំមិនបានលាក់បាំងមុខខ្ញុំពីការអៀនខ្មាស់និងការស្តោះទឹកមាត់ទេ។
\s5
\v 7 ដ្បិតព្រះអម្ចាស់ដ៏ជាព្រះនឹងជួយខ្ញុំ។ ដូច្នេះហើយ ខ្ញុំមិនត្រូវអាម៉ាស់ដូចដែលខ្ញុំបានធ្វើឲ្យមុខរបស់ខ្ញុំដូចជាអណ្តាតភ្លើង ខ្ញុំដឹង​ថា ខ្ញុំ​មិន​ត្រូវអាម៉ាស់​ឡើយ។
\s5
\v 8 ព្រះអង្គដែលនឹងរកយុត្តិធម៌អោយខ្ញុំទ្រង់គង់នៅជិត។ តើអ្នកណានឹងប្រឆាំងនឹងខ្ញុំ? ចូរ​យើង​ឈរ​ឡើង​ជា‌មួយ​គ្នា។ តើអ្នកណាជាអ្នកចោទប្រកាន់ខ្ញុំ? ឲ្យគាត់ចូលមកជិតខ្ញុំ។
\v 9 មើល៍! ព្រះអម្ចាស់ជាព្រះនឹងជួយខ្ញុំ តើ​នរណា​អាច​ផ្ដន្ទា​ទោស​ខ្ញុំ? មើល៍! ពួកគេ​ទាំង​អស់​គ្នា​នឹង​ចាស់​ទៅ​ដូច​ជា​សម្លៀក‌បំពាក់ ហើយ​កន្លាត​នឹង​កាត់​គេ​អស់​ទៅ។
\s5
\v 10 ក្នុងចំណោមអ្នកតើមានកោតខ្លាចព្រះអម្ចាស់ទេ? តើអ្នកស្តាប់តាមសំឡេងអ្នកបំរើរបស់ព្រះអង្គទេ? តើ​អ្នក​ណា​ដើរ​ក្នុង​ភាព​ងងឹតដែលអត់មាន​ពន្លឺ​ទេ? អ្នក​នោះ​ត្រូវ​ពឹង​ផ្អែក​លើ​ព្រះ‌នាម​ព្រះ‌អម្ចាស់ និង​ផ្ញើ​រជីវិត​លើ​ព្រះជាម្ចាស់ខ្លួន។
\s5
\v 11 មើល៍! អស់​អ្នក​ដែល​បង្កាត់​ភ្លើង អស់អ្នកដែលបំពាក់ខ្លួនដោយភ្លើង ​ដើរ​ក្នុង​អណ្ដាត​ភ្លើង​ អ្នក​រាល់​គ្នា​មុខ​ជា​ត្រូវ​ធ្លាក់​ទៅ​ក្នុង​ភ្លើង​ដែល ឆេះ​យ៉ាង​សន្ធោ‌សន្ធៅ ជាភ្លើង​ដែល​អ្នក​រាល់​គ្នា​ដុត ក៏​នឹង​ឆាប‌ឆេះ​អ្នក​រាល់​គ្នា​ដែរ។ យើង​ដាក់​ទោស​អ្នក​រាល់​គ្នា ដោយ​ដៃ​យើង​ផ្ទាល់ ហើយ​អ្នក​រាល់​គ្នានឹង​ត្រូវ​ស្លាប់​នៅកន្លែងនៃការឈឺចាប់។
\s5
\c 51
\cl ជំពូក ៥១
\p
\v 1 ចូរស្តាប់យើង អ្នកដែលស្វែងរកសេចក្តីសុចរិតអើយ អ្នកដែលស្វែងរកព្រះអម្ចាស់ ចូរ​មើល​ឲ្យចំ​ទៅ​ថ្មដា ជា​ទីកន្លែង​ដែល​យើងបាន​ដាប់កាត់​យកអ្នក​រាល់​គ្នា​ចេញ​មកក្រៅ។
\s5
\v 2 ចូរមើល ​ពី​អប្រាហាំដែលជា​បុព្វបុរស​របស់​អ្នក​ និង​សារ៉ា​​ដែល​បង្កើត​អ្នក​មក ពេល​យើង​ហៅ​អប្រាហាំ​មក គាត់​នៅ​ម្នាក់​ឯង យើងបានហៅគាត់។ យើង​ឲ្យ​ពរ​គាត់ ហើយ​គាត់​ក៏​មាន​ចំនួន​ជា​ច្រើនឡើង។
\s5
\v 3 ពិតណាស់ ព្រះអម្ចាស់នឹងកំសាន្តចិត្តក្រុងស៊ីយ៉ូន ព្រះអង្គនឹងសំរាលទុក្ខដល់ទីដែលបាក់បែក ព្រះអង្គ​នឹង​ធ្វើ​ឲ្យ​ដី​ហួត‌ ហែង​នេះ ប្រែ​ទៅ​ជា​សួន​ឧទ្យាន​អេដែន ហើយទីស្ងាត់ក្បែទន្លេ យ័រដាន់ទៅជាជ្រលោងឧឡាននៃព្រះអម្ចាស់វិញ ហើយ​សម្រែក​សប្បាយ​រីក‌រាយ និង​មាន​បទ​ចម្រៀង​អរ​ព្រះ‌គុណ។
\s5
\v 4 ​«ចូរ​ប្រុង​ស្តាប់​យើង ​ប្រជា‌រាស្ត្រ​របស់​យើង​អើយ ចូរស្តាប់ចុះ ប្រជា‌រាស្ត្ររបស់​យើង​អើយ! ដ្បិតយើងនឹងចេញក្រឹត្យមួយហើយយើងនឹងអោយយុត្ដិធម៌របស់យើងធ្វើជាពន្លឺបំភ្លឺប្រជាជាតិទាំងមូល។
\v 5 សេចក្តីសុចរិតនៃយើងជិតបង្កើយ សេចក្តីសង្គ្រោះរបស់យើងនឹងចេញទៅ ហើយ​ដៃ​យើង​នឹង​ជំនុំ‌ជម្រះ​អស់​ទាំង​ប្រជាជាតិទាំងមូល ​កោះ​ទាំង​ឡាយដែលបានរង់ចាំ​យើង ដ្បិតដៃយើងក៏រង់ចាំដែរ។
\s5
\v 6 សូមងើយភ្នែកអ្នកមើលទៅមេឃហើយមើលផែនដីដែលនៅពីក្រោម ដ្បិតមេឃនឹងរសាត់បាត់ទៅដូចជាផ្សែង អ្វីៗនឹងត្រូវរលាយដូចសម្លៀកបំពាក់ មនុស្ស​នៅ​លើ​ផែនដី​នឹង​ត្រូវ​វិនាស​ដូច​សត្វ​ល្អិត។ ប៉ុន្តែការសង្គ្រោះរបស់យើងនឹងនៅស្ថិតស្ថេរជាដរាប ហើយសេចក្ដីសុចរិតរបស់យើងនឹងមិនឈប់ដែរ។
\s5
\v 7 ចូរស្តាប់យើង អស់អ្នក​​ដែល​ស្គាល់​សេចក្ដី​ពិត ប្រជា‌ជន​ដែល​គោរព​ក្រឹត្យ‌វិន័យ​របស់​យើង ដោយ​ចិត្ត​ស្មោះ​អើយ ចូរ​នាំ​គ្នា​ស្ដាប់​យើង កុំខ្លាចមនុស្សហើយក៏មិនត្រូវខកចិត្តដោយការរំលោភបំពានរបស់ពួកគេដែរ។
\v 8 ដ្បិតកណ្ដៀរនឹងស៊ីវាដូចសម្លៀកបំពាក់ហើយដង្កូវនឹងស៊ីដូចជារោមចៀម ប៉ុន្តែសេចក្តីសុចរិតរបស់យើងនឹងនៅស្ថិតស្ថេរ ហើយសេចក្តីសង្គ្រោះរបស់យើងនឹងស្ថិតស្ថេរនៅគ្រប់ជំនាន់»។
\s5
\v 9 សូម​ក្រោក​ឡើង! សូម​ក្រោក​ឡើង ព្រះ‌អម្ចាស់​អើយ បំពាក់ខ្លួនអ្នកជាមួយកម្លាំង ព្រះហ័ស្តព្រះអម្ចាស់។ សូម​ក្រោកឡើង ដូច​នៅកាលពីដើម ជាជំនាន់​ពី​បុរាណ។ តើមិនមែនទ្រង់ទេឬដែលបានផ្តូលរ៉ាហាប់ ហើយព្រះអង្គក៏បានចាក់​ទម្លុះ​សត្វ​ដ៏​សម្បើម​?
\v 10 តើ​មិន​មែន​ព្រះ‌អង្គ​ដែល​ធ្វើឲ្យទឹក​សមុទ្ររីង គឺ​ជា​ទឹកដ៏សែនជម្រៅ​ ហើយ​បាន​ធ្វើ​ឲ្យ​បាត​សមុទ្រ​ត្រឡប់​ជា​ផ្លូវ សម្រាប់​ឲ្យ​ពួក​មនុស្ស​ដែល​រំដោះ​បាន​ដើរ​ឆ្លង​ទៅ?
\s5
\v 11 ពួក​ឈ្លើយ​សឹក​ដែល​ព្រះ‌អម្ចាស់​បាន​រំដោះ នឹង​​ត្រឡប់​មក​​ក្រុង​ស៊ីយ៉ូន ហើយគេ​នឹង​មាន​អំណរ​ដ៏​នៅ​អស់​កល្ប​ជា‌និច្ច​ នៅលើ​ក្បាលរបស់គេ ​នឹង​ទទួល​បាន​សេចក្ដី​រីក‌រាយនិង​អំណរ ដ្បិត​ទុក្ខ​ព្រួយ និង​សម្រែក​យំ​ថ្ងូរ លែង​មាន​ទៀត​ហើយ។
\s5
\v 12 «​យើង គឺយើង​នេះ​ហើយ​ដែល​សម្រាល​ទុក្ខ​អ្នក​។ ហេតុ​អ្វី​បាន​ជា​អ្នក​ភ័យ​ខ្លាចនិងមនុស្ស ដែលនឹងត្រូវស្លាប់​កើត​ពី​មនុស្ស ដែល​នឹង​ត្រូវ​ក្រៀម​ទៅ​ដូច​ជា​ស្មៅ​នោះ?
\s5
\v 13 ហេតុអ្វីបានជាអ្នកភ្លេចព្រះអម្ចាស់ដែលបានបង្កើតអ្នក ហើយទ្រង់បានលាតសន្ធឹងផ្ទៃមេឃនិងរៀបគ្រិះនៃផែនដី? ហើយអ្នក​ខ្លាច​ចំពោះការនេះជារៀងរាល់ថ្ងៃ ដោយកំហឹងនៃការ​សង្កត់‌សង្កិន នៅពេលគេ​សម្រាចនឹង​បំផ្លាញ​អ្នក។ តើសេចក្តីកំហឹងរបស់អ្នកជិះជាន់នោះនៅទីណា?
\s5
\v 14 ពួក​អ្នក​ដែល​បានបានឱនចុះ ព្រះអម្ចាស់នឹង​ដោះគេចេញ​យ៉ាង​ឆាប់ គេ​នឹង​មិន​ត្រូវ​ស្លាប់ទេ មិនធ្លាក់ទៅក្នុង​រណ្តៅ​ឡើយ គេ​ក៏​មិន​ខ្វះ​​អាហារ​បរិភោគ​ដែរ។
\v 15 ដ្បិតយើងជាព្រះអម្ចាស់ជាព្រះរបស់អ្នកដែលធ្វើអោយសមុទ្របក់បោក ព្រះអម្ចាស់នៃពិភពទាំងមូលជាព្រះនាមរបស់ព្រះអង្គ។
\s5
\v 16 យើង​បាន​ដាក់​ពាក្យ​ពេចន៍​របស់​យើង​នៅ​ក្នុង​មាត់​អ្នក ហើយ​បាន​គ្រប​បាំងអ្នក​ដោយ​ស្រមោល​ដៃ​របស់​យើង ដោយ​លាត​សន្ធឹង​ផ្ទៃ​មេឃ ចាក់​គ្រឹះ​នៃ​ផែនដី ហើយ​ពោល​ទៅ​កាន់​អ្នក​ក្រុងសុីយ៉ូន​ថា «អ្នក​ជា​ប្រជា‌ជន​របស់​យើង»។
\s5
\v 17 ចូរភ្ញាក់ឡើង ចូរក្រោកឡើង ក្រុងយេរូសាឡិមអើយ ចូរឈរឡើង អ្នក​បាន​ផឹក​ពី​ពែង​នៃ​ព្រះ‌ពិរោធ​ដ៏​ខ្លាំង របស់​ព្រះ‌អម្ចាស់ អ្នក​បាន​ផឹក​ព្រះ‌ពិរោធ​ពី​ពែង​នេះ រហូត​ដល់​តំណក់​ចុង​ក្រោយ គឺ​រហូត​ដល់​បាត់​ស្មារតី។
\v 18 ក្នុង​ពួក​កូន​ប្រុសៗ​ដែល​កើត​ចេញ​ពី​ទី​ក្រុង​នោះ​មក គ្មាន​ណា​មួយ​សម្រាប់​ដឹក‌នាំ​មុខ​គេ​ឡើយ ក្នុង​ចំណោម​កូន​ទាំង​ប៉ុន្មាន​ដែល​អ្នក​ចិញ្ចឹម គ្មាន​នរណា​ម្នាក់​ជួយអ្នកទេ។
\s5
\v 19 សេចក្ដី​ទាំង​ពីរ​មុខ​នេះ បានកើយឡើងមកលើ​អ្នក​ តើអ្នកសោកស្តាយជាមួយអ្នក? គ្រោះមហន្តរាយ និង​សេចក្ដី​បំផ្លាញ គ្រោះទុរ្ភិក្សនិងដាវផង។ តើ​អ្នក​សម្រាលទុក្ខអ្នក?
\v 20 កូនប្រុសរបស់អ្នកបានដួលសន្លប់ហើយ។ ពួកគេដេកនៅតាមចិញ្ចើមថ្នល់ ពួក​គេ​កម្រើក​លែង​រួច ដូច​សត្វ​ជាប់​អន្ទាក់ ព្រោះ​ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​ចំពោះ​ពួក​គេ ហើយគំរាម​កំហែងដល់​ព្រះ​របស់​អ្នក។
\s5
\v 21 ដូច្នេះ អ្នក​ដែល​ត្រូវ​រង​ទុក្ខ​វេទនា ហើយអ្នក​ស្រវឹង តែ​មិន​មែន​ស្រវឹង​ដោយ​ផឹក​ស្រា​ទេ
\v 22 នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ជាព្រះរបស់អ្នក ដែលបានសូមអង្វរសម្រាប់ប្រជារាស្រ្តរបស់ទ្រង់ «មើល៍! យើង​លែង​ឲ្យ​អ្នក​ផឹក​ពី​ពែង ដែល​បណ្ដាល​ឲ្យ​អ្នក​បាត់​ស្មារតី គឺ​ជា​កាក​នៅ​ក្នុង​ពែង​នៃ​សេចក្ដី​ក្រោធ​របស់​យើង ចេញ​ពី​ដៃ​អ្នក​ហើយ អ្នក​នឹង​មិន​ត្រូវ​ផឹក​ម្តងទៀត​ឡើយ។
\s5
\v 23 យើង​នឹង​ឲ្យ​សត្រូវ​ដែល​ធ្វើ​បាប​អ្នក ជា​ពួក​អ្នក​ដែល​បាន​និយាយ​ទៅ​ព្រលឹង​អ្នក​ថា «ចូរ​ឱន​ចុះ ដើម្បី​ឲ្យ​យើង​បាន​ដើរ​លើ​អ្នក ហើយ​ខ្នង​របស់អ្នក​បាន​រាប​ដូច​ជា​ដី និងជា​ផ្លូវថ្នល់សំរាប់គេ​ដើរ​លើ»។
\s5
\c 52
\cl ជំពូក ៥២
\p
\v 1 ក្រោកឡើង​ ក្រោកឡើង ក្រុងស៊ីយ៉ូនអើយ ហើយដាក់កម្លាំងនៅលើអ្នក និងពាក់ខោអាវស្រស់ស្អាតរបស់អ្នកផង ក្រុងយេរូសាឡិមដ៏បរិសុទ្ធ ដ្បិតពួកមិនកាត់ស្បែកឬពួកមិនស្អាត មិនអាចចូលមកក្រុងអ្នកបានទៀតឡើយ។
\s5
\v 2 ចូរ​រលាស់​ធូលី​ដី​ចេញ​ពី​អ្នក ចូរ​ក្រោក​មក​អង្គុយ​នៅ​កន្លែង​ដើម យេរូ‌សាឡិម​អើយ ចូរដោះខ្សែច្រវាក់ចេញពីករបស់អ្នកកូនស្រីរបស់ស៊ីយ៉ូន។
\v 3 ដ្បិតនេះជាអ្វីដែលព្រះអម្ចាស់មានព្រះបន្ទូលថា «អ្នកបានត្រូវគេលក់ដោយគ្មានតម្លៃអ្វីទេអ្នកនឹងត្រូវបានលោះដោយគ្មានប្រាក់»។
\s5
\v 4 ដ្បិតនេះគឺជាព្រះអម្ចាស់មានព្រះបន្ទូល៖ «កាលពីដើមដំបូង ប្រជារាស្ដ្ររបស់យើងបានចេញទៅស្រុកអេស៊ីប ជាបណ្តោះអាសន្ន តែត្រូវបានអាស្ស៊ីរីជិះជាន់ពួកគេ។
\s5
\v 5 ឥឡូវនេះតើយើងមានអ្វីនៅទីនេះ? ដោយឃើញថាប្រជា រាស្ត្ររបស់យើងត្រូវគេនាំយកទៅដោយឥតបានការអ្វី? អ្នកដែលគ្រប់គ្រងលើពួកគេនឹងចំអកអោយពួកគេ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
\v 6 ហេតុដូច្នេះហើយ បានជាប្រជាជនរបស់យើង នឹងស្គាល់នាមរបស់យើង ហើយពួកគេ​នឹង​រស់នៅ​ក្នុង​ថ្ងៃ​ដែលយើងបាននិយាយ «គឺ​យើង​នេះ​ហើយ!»
\s5
\v 7 តើល្អយ៉ាងណាទៅ​ គឺ​ជើង​អ្នក​ដែល​ដើរ​លើ​ភ្នំ ជា​អ្នក​ដែល​នាំ​ដំណឹង​​ ហើយ​ប្រកាស​ដំណឹង​ល្អ ជាអ្នកប្រកាស​ពីក្តីសុខសាន្ត ហើយពីការ​សង្គ្រោះ គឺ​ពោល​មក​កាន់​ក្រុង​ស៊ីយ៉ូន​ថា «ព្រះជាម្ចាស់​របស់​អ្នក​សោយ​រាជ្យ​!»
\v 8 ចូរស្តាប់ អ្នក​យាម​ក្រុង​បន្លឺ​សំឡេង​ឡើង ពួកគេ​ស្រែក​ហ៊ោ​រួម​ជា​មួយ​គ្នា ដ្បិត​គេ​នឹង​ឃើញ​ដោយ​ភ្នែក​របស់​ខ្លួន​គេ គឺព្រះ‌អម្ចាស់យាង​មក​​ក្រុង​ស៊ីយ៉ូន​វិញហើយ។
\s5
\v 9 ក្រុងយេរូសាឡិមអើយ ចូរនាំគ្នាស្រែកហ៊ោនិងច្រៀងដោយអំណរទៅ។ ព្រះអម្ចាស់បានសំរាលទុក្ខប្រជាជនរបស់ព្រះអង្គ ដោយព្រះអង្គបានលោះក្រុងយេរូសាឡឹម។
\v 10 ព្រះអម្ចាស់បានសំដែងព្រះបារមីដ៏វិសុទ្ធរបស់ព្រះអង្គនៅចំពោះមុខប្រជាជាតិនានា។ ផែនដីទាំងមូលនឹងឃើញការសង្គ្រោះនៃព្រះរបស់យើង។
\s5
\v 11 ចាកចេញ​ ចូរ​នាំ​គ្នា​ចាក​ចេញ​ពី​ទី​នេះ​ទៅ កុំ​ប៉ះ‌ពាល់​អ្វីៗ​ដែល​មិន​បរិសុទ្ធ​ឡើយ ចូរ​ញែក​ខ្លួន​ចេញ​ជា​ស្អាត​ចុះ ឱ​ពួក​អ្នក​ដែល​លើក​យក​គ្រឿង​នៃព្រះ‌អម្ចាស់អើយ ។
\v 12 ដ្បិតអ្នក​រាល់​គ្នា​មិន​ចាក​ចេញ​ទៅ​យ៉ាងដោយប្រញ៉ាប់នោះទេ ហើយ​ក៏​មិន​ចាក​ចេញ​ទៅ​ដូច​គេ​រត់​លូន​ដែរ ដ្បិតព្រះអម្ចាស់នឹងយាងពីមុខអ្នក។ ព្រះរបស់ជនជាតិអុីស្រាអែលនឹងការពារអ្នក។
\s5
\v 13 មើល៍! អ្នកបម្រើរបស់យើង នឹងប្រព្រឹត្ដដោយឈ្លាសវៃ អ្នក​បម្រើ​របស់​យើង​នឹង​បាន​ចម្រុង‌ចម្រើន ហើយត្រូវលើកតម្កើង។
\v 14 មានមនុស្សច្រើន​ឃើញ​ទ្រង់គេ​ក៏​នាំ​គ្នា​ព្រឺ​ខ្លាច​យ៉ាង​ខ្លាំង ព្រោះ​គេ​មើល​មុខ​ទ្រង់​លែង​ស្គាល់ លោក​លែង​មាន​ទ្រង់‌ទ្រាយ​ជា​មនុស្ស​ទៀត​ហើយ។
\s5
\v 15 ទោះបីជាយ៉ាងនោះក្តី អ្នកបំរើរបស់យើងនឹងប្រោសប្រជាជាតិជាច្រើនហើយស្តេចនានានឹងបិទមាត់ពួកគេព្រោះតែព្រះអង្គ ដ្បិត​គេ​នឹង​ឃើញ​ការ​ដែល​ឥត​មាន​អ្នក​ណា​ប្រាប់​ដល់​គេហើយ​គេ ​នឹង​បាន​ឮ​សេចក្ដីដែលគេមិនដែលឃើញ ហើយ​គេ​អាចយល់បាន។
\s5
\c 53
\cl ជំពូក ៥៣
\p
\v 1 តើ​មាន​អ្នក​ណា​បាន​ជឿ​ដំណឹង​ដែល​យើង​ប្រាប់ ហើយតើព្រះពាហុរបស់ព្រះអម្ចាស់បានលេចមកឲ្យអ្នកណាឃើញ?
\v 2 ដ្បិតព្រះអង្គធំឡើងនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ដូចគ្រាប់ស្រូវហើយដូចពន្លកដុះចេញពីដីហួតហែង។ ព្រះអង្គ​គ្មាន​រូប​សម្បត្តិ និង​គ្មាន​កិត្តិយស​ថ្លៃ‌ថ្នូរគួរ​ឲ្យ​ចាប់​អារម្មណ៍​ឡើយ ហើយ​លោក​ក៏​គ្មាន​រូប​រាង​អ្វី​គួរ​ឲ្យទាក់‌ទាញ​ចិត្ត​យើង​ដែរ។
\s5
\v 3 ព្រះអង្គត្រូវបានគេមើលងាយនិងបដិសេធ គ្មាន​នរណា​រាប់​រក។ ព្រះ‌អង្គ​សោកសៅ និងធ្លាប់ស្គាល់ការឈឺចាប់។ ដូចជាអ្នកដែលមកពីពួកលាក់មុខ​របស់ពួកគេ ព្រះ‌អង្គ​ត្រូវ​គេ​មើល‌ងាយ ហើយ​យើង​មិន​ចាត់ទុក​ព្រះ‌អង្គថាសំខាន់។
\s5
\v 4 តែព្រះអង្គបានរងទុក្ខដោយសារជំងឺរបស់យើង ហើយបានទទួលយកទុក្ខព្រួយរបស់យើង ប៉ុន្តែយើង​រាល់​គ្នា​បាន​រាប់​ព្រះ‌អង្គ​ទុក​ជា​អ្នក​មាន​ទោស​វិញ គឺ​ជា​អ្នក​ដែល​ព្រះ​បាន​វាយ ជា​អ្នក​ដែល​រង​វេទនា។
\s5
\v 5 ប៉ុន្តែដោយព្រោះតែការបះបោរបស់យើង ព្រះអង្គត្រូវបានគេចាក់ទម្លុះ។ ព្រះអង្គត្រូវបានគេវាយដំដោយព្រោះតែបាបរបស់យើង។ ព្រះអង្គបានរងទារុណកម្មដើម្បីឱ្យយើងបានទទួលនូវសេចក្ដីសុខសាន្ត ហើយដោយព្រោះតែស្នាមរបួសរបស់ទ្រង់យើងបានជា។
\s5
\v 6 យើងទាំងអស់គ្នាដូចជាចៀមបានវង្វេង យើងម្នាក់ៗបានងាកទៅរកមាគ៌ារៀងៗខ្លួន ហើយព្រះអម្ចាស់បានទម្លាក់​អំពើ​ទុច្ចរិត របស់​យើង​ទាំង​អស់​គ្នា​ទៅ​លើ​ព្រះ‌អង្គ។
\s5
\v 7 ព្រះ‌អង្គ​ត្រូវ​គេ​សង្កត់‌សង្កិន ហើយ​ធ្វើ​ទុក្ខ តែ​ព្រះ‌អង្គ​មិន​បាន​ហើប​ព្រះ‌ឧស្ឋ​សោះ ដូចកូនចៀមដែលត្រូវគេនាំទៅរកការសម្លាប់ហើយដូចចៀមដែលនៅចំពោះមុខអ្នកកាត់រោមវានៅស្ងៀម ដូច្នេះវាមិនបានបើកមាត់របស់វាទេ។
\s5
\v 8 ដោយការបង្ខិតបង្ខំ និង​សេចក្ដី​ជំនុំជរះ ព្រះអង្គត្រូវទទួលទោស តើ​មាន​អ្នក​ណា​នៅជំនាន់នោះបានគិត​ពីព្រះ‌អង្គ? តែព្រះអង្គ​បាន​ដកចេញ​ពី​ចំណោម​មនុស្ស ដែល​រស់​នៅ​លើ​ផែនដី​នេះ ព្រោះ​តែ​អំពើ​បាប​នៃ​ប្រជា‌ជនបានដាក់លើទ្រង់។
\v 9 ពួកគេបានបញ្ចុះព្រះអង្គជាមួយឧក្រិដ្ឋជន ហើយនៅជាមួយអ្នកមានម្នាក់ ទោះបីព្រះអង្គមិនបានប្រព្រឹត្ដអំពើឃោរឃៅហើយពាក្យបោកបញ្ឆោតក៏គ្មាននៅក្នុងព្រះ‌ឧស្ឋរបស់ព្រះអង្គដែរ។
\s5
\v 10 ប៉ុន្តែ ព្រះ‌អម្ចាស់​នឹងវាយគេ ហើយធ្វើឲ្យគេឈឺ។ ពេលលោក​បាន​បូជា​ជីវិត ធ្វើ​ជា​យញ្ញ‌បូជា​លោះ​បាប​ ព្រះអង្គ​នឹង​ធ្វើ​ឲ្យ​លោក​មាន​អ្នកបន្តវាន ព្រះអង្គ​នឹង​បន្ត​ថ្ងៃអាយុ​របស់​លោក ហើយ​ព្រះ‌អម្ចាស់​នឹង​សម្រេច​តាម​ព្រះ‌ហឫទ័យ របស់​ព្រះអង្គ​តាម​រយៈ​លោក។
\v 11 បន្ទាប់ពី​រង​ទុក្ខលំបាកក្នុងជីវិត​របស់​គាត់ នោះលោកនឹង​មាន​ពន្លឺ ហើយមនុស្ស​ជា​ច្រើន​នឹង​ទទួល​ស្គាល់ចំណេះលោក។ អ្នក​បម្រើ​​សុចរិត​របស់​យើង​ នឹងបាន​យុត្តិធម៌ពីមនុស្សជាច្រើន ព្រះអង្គនឹងទទួលយកសេចក្តីទុច្ចរិតរបស់គេ។
\s5
\v 12 ដូច្នេះ​ហើយ​ ​យើងនឹងបាន​ប្រគល់ព្រះអង្គគ្រប់‌គ្រង​លើ​មនុស្ស​ជា​ច្រើន ព្រះអង្គ​នឹង​ចែក​ជ័យ‌ភណ្ឌ​រួម​ជា​មួយ ពួក​កាន់​ អំណាច ដ្បិតព្រះ‌អង្គ​បាន​ច្រួច​ព្រលឹង​ចេញ រហូត​ដល់​ស្លាប់ និង​សុខ​ចិត្ត​ឲ្យគេ​រាប់​បញ្ចូល​ទៅ​ក្នុង​ចំណោម​ជនពាល។ ព្រះ‌អង្គ​បាន​ទទួល​រង​ទោស នៃ​អំពើ​បាប​របស់​មនុស្ស​ជា​ច្រើន ព្រម​ទាំង​ទូល‌អង្វរ​ឲ្យ​មនុស្ស​បាប​ផង។
\s5
\c 54
\cl ជំពូក ៥៤
\p
\v 1 «ចូស្រែកច្រៀងឡើង អស់ទាំងស្ត្រីដែលមិន​អាច​មាន​កូនបាន ចូស្រែកច្រៀងឡើងដោយអំណរ ​អ្នក​ដែល​មិន​បាន​ឈឺ​ចាប់​នឹង​សម្រាល​អើយ ចូរ​អបអរ‌សាទរ​ឡើង។ ដ្បិត​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា កូន​របស់​ស្ត្រី​ដែល​នៅ​តែ​ម្នាក់​ឯង មាន​ច្រើន​ជាង​កូន​របស់​ស្ត្រី» ដែល​មាន​ប្តី​ទៅ​ទៀត។
\s5
\v 2 «ចូរពង្រីកត្រសាលរបស់អ្នកឲ្យធំជាងមុន ហើយពង្រាយវាំងននតង់របស់អ្នកឲ្យវែងដែរ ត្រូវ​ឲ្យ​បន្ត​ខ្សែ​ឲ្យ​វែង ហើយ​បោះ​ចម្រឹង​ឲ្យ​មាំ​ចុះ។
\v 3 ដ្បិត​ទឹក​ដី​របស់​អ្នក​នឹង​រីក​ទៅស្តាំដៃ និងឆ្វេងដៃ ហើយកូនចៅរបស់អ្នកនឹងឈ្នះលើប្រជាជាតិនានានិងតាំងទីលំនៅក្នុងក្រុងដែលស្ងាត់ជ្រងំ។
\s5
\v 4 កុំ​ខ្លាច​ឲ្យ​សោះ ដ្បិត​អ្នក​នឹង​មិន​ដែល​ត្រូវ​ខ្មាស​ឡើយ ហើយក៏មិនត្រូវធ្លាក់ទឹកចិត្ដដែរព្រោះអ្នកនឹងមិនត្រូវបាក់មុខឡើយ ហើយ​អ្នក​នឹង​មិន​នឹក​ចាំ​ពី​សេចក្ដីអាម៉ាស់​ពី​កាល​នៅក្មេង និង​ការខ្មាស់ដែលអ្នកបោះបង់ដែរ។
\s5
\v 5 គឺ​ព្រះអង្គ​ដែល​បាន​បង្កើត​ ស្វាមី​របស់​អ្នក ព្រះអម្ចាស់នៃពិភពទាំងមូលជាព្រះនាមរបស់ព្រះអង្គ។ ព្រះដ៏វិសុទ្ធរបស់អុីស្រាអែលជាព្រះប្រោសលោះរបស់អ្នក។ ទ្រង់ត្រូវបានគេហៅថាជាព្រះនៃផែនដីទាំងមូល។
\v 6 ដ្បិតអម្ចាស់បានហៅអ្នកត្រឡប់មកវិញដូចភរិយាដែលត្រូវគេបោះបង់ចោលហើយទុក្ខ ព្រួយក្នុងវិញ្ញាណ ដូចជាស្ត្រីដែលបានរៀបការហើយត្រូវគេបោះបង់» ព្រះបន្ទូលព្រះជាម្ចាស់នៃអ្នក។
\s5
\v 7 «ដ្បិតយើងបានបោះបង់អ្នកចោលនៅក្នុងរយៈពេលខ្លី ប៉ុន្តែដោយក្ដីមេត្តាករុណា​យើងនិងទទួលអ្នកត្រឡប់មកវិញ។
\v 8 ដោយសចក្ដីក្រោធយើងបានគេចមុខចេញពីអ្នក​មួយ​រយៈ​មែន ប៉ុន្តែ យើង​នឹង​អាណិត​មេត្តា​អ្នក ព្រោះ​យើង​ស្រឡាញ់​អ្នក​អស់កល្ប​ជានិច្ច។ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ដែលបានសង្គ្រោះអ្នក។
\s5
\v 9 ដ្បិតការ​នេះ​ប្រៀប​ដូច​ជា​ទឹក​ជន់ នៅ​ជំនាន់​ណូអេ ដល់យើង ដូចយើងបានស្បថថា​យើងនិងមិន ឲ្យទឹក​ជន់​នៅ​ជំនាន់​ណូអេ​នឹង​មិនដែល​គ្រប​លើ​ផែនដី​ទៀត​ជា​យ៉ាង​ណា ដូច្នេះយើងបានស្បថថាខ្ញុំនឹងមិនខឹងអ្នកឬស្តីបន្ទោសអ្នកឡើយ។
\v 10 ទោះភ្នំនានារញ្ជួយយ៉ាងណាតែសេចក្តីស្រឡាញ់ដ៏ខ្ជាប់ខ្ជួនរបស់យើងនឹងមិនឃ្លាតឆ្ងាយពីអ្នកហើយក៏មិនធ្វើអោយកក្រើកដល់សម្ពន្ធមេត្រីនៃសន្តិភាពរបស់យើងដែរ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ដែល​អាណិត​មេត្តា​អ្នក។
\s5
\v 11 ​អ្នក​មាន​ទុក្ខ​វេទនា អ្នក​ត្រូវ​ខ្យល់​ព្យុះ​បក់​បោក តែ​គ្មាន​អ្នក​ណា​សម្រាល​ទុក្ខ​អ្នក​ទេ មើល៍យើង​នឹង​រៀប​ថ្ម​អ្នក​ឡើង ដោយ​បាយអ​មាន​ពណ៌​ល្អ ហើយដាក់គ្រឹះរបស់អ្នកជាមួយត្បូងកណ្តៀង។
\v 12 យើង​យក​ត្បូង​ទទឹម​ធ្វើ​ជា​ប៉ម យក​ពេជ្រ​ចរណៃ​ធ្វើ​ជា​ទ្វារ ព្រម​ទាំង​យក​ត្បូង​មក​ធ្វើ​ជា​កំពែង។
\s5
\v 13 ក្រោយមកកូនៗ របស់អ្នកនឹងទទួលការប្រៀន‌ប្រដៅ​ ពីព្រះអម្ចាស់ ហើយសេចក្តីសុខសាន្តរបស់កូនចៅអ្នកនឹងបានប្រសើរឡើង។
\v 14 យើងនិង​បង្កើតអ្នកឡើងវិញដោយសេចក្ដីសុចរិត អ្នកនឹងលែងរងការបៀតបៀនទៀតហើយ ដ្បិត​អ្នក​នឹង​មិន​ខ្លាច​អ្វី​សោះ គ្មានការភ័យខ្លាចណាមួយចូលមកជិតអ្នកឡើយ។
\s5
\v 15 មើលប្រសិនបើមាននរណាម្នាក់បង្កបញ្ហា វាមិនមែនមកពីយើងទេ ឯ​អ្នក​ណា​ដែល​លើក​គ្នា​ទាស់​នឹង​អ្នក គេ​នឹង​ដួល​ចុះ​វិញ ។
\v 16 មើល៍! គឺ​យើង​បាន​បង្កើត​ទាំង​ជាង​ដែក ដែល​សប់​ភ្លើង​ធ្វើ​គ្រឿង​សស្ត្រា‌វុធ​សម្រាប់​ការ​របស់​ខ្លួន ហើយយើងក៏បានបង្កើតមេបំផ្លាញដើម្បីបំផ្លាញដែរ។
\s5
\v 17 គ្មានអាវុធណាមួយដែលបង្កើតឡើងមកអាចប្រឆាំងនឹងអ្នកបានទេ អស់អ្នកដែលចោទប្រកាន់អ្នកគេនិងទទួលទោសវិញ នេះហើយ​ជា​សេចក្ដី​ដែល​ពួក​អ្នក​បម្រើ របស់​ព្រះ‌អម្ចាស់​នឹង​ទទួល​ជា​មរតក ហើយ​សេចក្ដី​សុចរិត​របស់​គេ​ក៏​មក​ពីយើង នេះគឺ​ជា​ព្រះ‌បន្ទូល​របស់​ព្រះអម្ចាស់។
\s5
\c 55
\cl ជំពូក ៥៥
\p
\v 1 «ចូលមកអស់អ្នកដែលស្រេកទឹក សូមអញ្ជើញមកពិសារទឹក ហើយអស់អ្នកដែលគ្មានប្រាក់ ចូរមកទិញហើយ​បរិ‌ភោគ​ទៅ សូមអញ្ជើញមកទិញស្រាទំពាំងបាយជូរនិងទឹកដោះគោដោយមិនគិតថ្លៃ។
\s5
\v 2 ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​យក​ប្រាក់​ទៅ​ទិញ អាហារ​ដែល​មិន​អាច​ចិញ្ចឹម​ជីវិត ហេតុអ្វីបានជាអ្នកខំធ្វើការដើម្បីអ្វីដែលមិនស្កប់ស្កល់? ចូរ​ស្ដាប់​យើងដោយប្រុងប្រយ័ត្នដល់យើង នោះ​អ្នក​រាល់​គ្នា​នឹង​បាន បរិភោគ​អាហារ​យ៉ាង​ឆ្ងាញ់ ហើយរីករាយក្នុងអាហាររបស់អ្នក។
\s5
\v 3 ចូរបែរត្រចៀកហើយមករកយើង! ចូរ​ស្ដាប់ នោះ​អ្នក​រាល់​គ្នា​នឹង​មាន​ជីវិតរស់នៅ! យើងនឹងចងសម្ពន្ធមេត្រីមួយដែលនៅស្ថិតស្ថេរអស់កល្បជានិច្ចជាមួយអ្នក។ គឺ​ជា​សេចក្ដីមេត្តា‌ ករុណា​ស្មោះ‌ត្រង់ ដែល​បាន​ផ្តល់​ដល់​ដាវីឌ។
\v 4 ចូរមើល៍! យើង​បាន​តាំង​គាត់ទុក​ជា​ទី​បន្ទាល់ ដល់​ប្រជា‌ជាតិ​ទាំង‌ឡាយ គឺ​ជា​អ្នក​នាំ​មុខហើយ​ជា​អ្នក​បង្គាប់​ដល់​គេ។
\s5
\v 5 ចូរមើល៍! អ្នកនឹងហៅប្រជាជាតិិដែលអ្នកមិនស្គាល់នឹងប្រជាជាតិដែលមិនស្គាល់អ្នក ពួកគេនឹងរត់មករកអ្នក ដោយព្រោះតែព្រះនាម​ព្រះអម្ចាស់ ជាព្រះដ៏វិសុទ្ធ ជាព្រះរបស់ ជនជាតិអុីស្រាអែល ដែលបានលើកតម្កើងអ្នក»។
\s5
\v 6 ចូស្វែងរកព្រះអម្ចាស់ ក្នុងពេលដែលអ្នកអាចរកព្រះអង្គឃើញ ចូរ​ទូល​រក​ព្រះអង្គ ក្នុង​ពេល​ដែល​ព្រះអង្គគង់​នៅ​ជិត​អ្នក​។
\v 7 ត្រូវ​ឲ្យ​មនុស្ស​អាក្រក់​បោះ‌បង់​ចោល​ផ្លូវ​របស់​ខ្លួន មនុស្ស​មានបាបត្រូវ​លះ‌បង់​​គំនិត​អាក្រក់​ដែរ។ សូមអោយគាត់បានវិល ត្រឡប់មករកព្រះអម្ចាស់វិញ នោះព្រះអង្គនិងអាណិតដល់គេ សម្រាប់​ព្រះជាម្ចាស់​នៃ​យើង​ នឹង​អត់​ទោស​ឲ្យ​ជា​បរិបូរណ៏ដល់គេផង។
\s5
\v 8 «ដ្បិតគំនិតរបស់យើងមិនមែនជាគំនិតរបស់អ្នកទេ ហើយផ្លូវរបស់យើងក៏មិនមែនជាផ្លូវរបស់អ្នកដែរ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
\v 9 ដ្បិតផ្ទៃមេឃខ្ពស់ជាងផែនដីយ៉ាងណារបៀបដែលយើងប្រព្រឹត្តក៏ខ្ពស់ជាងបៀបដែលអ្នករាល់គ្នាប្រព្រឹត្តយ៉ាងនោះដែល ហើយគំនិតរបស់យើងក៏ខ្ពស់ជាងគំនិតរបស់អ្នករាល់គ្នាយ៉ាងនោះផងដែរ។
\s5
\v 10 ដ្បិតភ្លៀងនិងព្រិល ​ដែលធ្លាក់​ចុះ​មក​ពី​លើ​មេឃ មិនអាច​ត្រឡប់​ទៅ​លើ​វិញឡើយ ដរាប​ណា​ទាល់​តែ​បាន​ធ្វើ​ឲ្យ​ដំណាំ​ដុះ​ឡើង ហើយ​ឲ្យ​ពូជ​ពង្រោះ​ដល់​អ្នក​ដែល​ព្រោះ និង​អាហារ​ដល់​អ្នក​ដែល​បរិ‌ភោគ​ជា​យ៉ាង​ណា។
\v 11 ដ្បិតពាក្យ​របស់​យើង​ក៏​ដូច្នោះ​ដែរ គឺ​ពាក្យ​ដែល​ចេញ​ពី​មាត់​របស់​យើង នឹង​មិន​វិល​ត្រឡប់​មក​រក​យើង​វិញ​ឡើយ គឺ​នឹង​ធ្វើ​សម្រេច​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​នៅ​ក្នុង​ចិត្ត​យើង ហើយ​នឹង​ចម្រើន​កើន​ឡើង ក្នុង​ការ​អ្វី ដែល​យើង​ចាត់​ទៅ​ធ្វើ​នោះ។
\s5
\v 12 ដ្បិតអ្នកនឹងមានអំណរសប្បាយហើយដើរដោយសុខសាន្ត។ ឯ​អស់​ទាំង​ភ្នំ​ធំ និង​ជ្រលងភ្នំ​ទាំង​ប៉ុន្មាននឹងនាំគ្នាស្រែកហ៊ោយ៉ាងសប្បាយនៅចំពោះមុខអ្នក ហើយដើមឈើនៅតាមវាលនឹងនាំគ្នាទះដៃ។
\v 13 ជំនួសអោយ ដើម​កកោះ​នឹង​ដុះ​ឡើង​ និងជំនួសឲ្យ​បន្លា ហើយ​ដើម​យីថោ​នឹង​ដុះ​ឡើង ទាំង​អញ្ចាញ ដុះឡើងសំរាប់ព្រះនាមព្រះអម្ចាស់ដែលជា​ទី​សម្គាល់​ដ៏​ស្ថិត‌ស្ថេរ​នៅ​អស់​កល្ប​ត​រៀង​ទៅ ដែល​មិន​ត្រូវ​កាត់​ផ្តាច់​ចេញ​ឡើយ»។
\s5
\c 56
\cl ជំពូក ៥៦
\p
\v 1 នេះជាអ្វីដែលព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ចូរសង្កេតមើលអ្វីដែលត្រឹមត្រូវ ចូរធ្វើអ្វីត្រឹមត្រូវ ដ្បិតសេចក្ដីសង្គ្រោះរបស់យើងជិតមកដល់ហើយ សេចក្តីសុចរិតរបស់យើងក៏ជិតមកដល់ដែរ។
\v 2 មានពរហើយអ្នកណាដែលប្រព្រឹត្តបែបនេះ ហើយ​កាន់​សេចក្ដី​នេះ​ឲ្យ​ខ្ជាប់‌ខ្ជួន​ផង គឺ​គោរព​ថ្ងៃ​សប្ប័ទ​បាន​ត្រឹម​ត្រូវ​ឥត​ខ្ចោះ ព្រម​ទាំង​មិន​អោយដៃរបស់គេប្រព្រឹត្ត​អំពើ​អាក្រក់​ណា​មួយ»។
\s5
\v 3 កុំអោយជនបរទេសណាដែលដើរតាមព្រះអម្ចាស់ហើយពោលថា «ព្រះអម្ចាស់ប្រាកដជានឹងដកខ្ញុំចេញពីប្រជារាស្ត្ររបស់ព្រះអង្គ»។ រីឯ​មនុស្ស​កម្រៀវ​ក៏​មិន​ត្រូវ​ពោល​ថា «មើលចុះខ្ញុំជាដើមឈើស្ងួត»។
\s5
\v 4 ដ្បិត​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «បើ​មនុស្ស​កម្រៀវ​ណា​គោរព​ថ្ងៃ​សប្ប័ទ ហើយជ្រើសរើសយកអ្វីដែលគាប់ចិត្តយើងហើយ​ស្ថិត​នៅ​ជាប់​នឹង​សម្ពន្ធ‌មេត្រី​របស់​យើង
\v 5 ដូច្នេះយើងនឹងអោយគេសង់ផ្ទះនិងក្នុងកំពែងរបស់យើង យើង​នឹង​ឲ្យ​គេ​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ជាង កូន​ប្រុស​កូន​ស្រី​របស់​យើង​ទៅ​ទៀត។ យើង​នឹង​ឲ្យ​គេ​មាន​ឈ្មោះ​នៅ​អស់​កល្ប​ជា‌និច្ច ជា​ឈ្មោះ​ដែល​មិន​ត្រូវ​កាត់​ចេញ​ឡើយ។
\s5
\v 6 រីឯ​ជន​បរទេស​ដែល​ជាប់​ចិត្ត​នឹង​ចូលរួមជាមួយព្រះអម្ចាស់គោរពបម្រើព្រះអង្គនិងស្រឡាញ់នាមព្រះអង្គ អស់អ្នកដែលគោរពថ្ងៃសប្ប័ទ ហើយ​ស្ថិត​នៅ​ជាប់​នឹង​សម្ពន្ធ‌មេត្រី​របស់​យើង
\v 7 ​យើង​នឹង​នាំ​គេ​មក​កាន់​ភ្នំ​ដ៏វិសុទ្ធ​របស់​យើង ហើយអោយគេមានអំណរសប្បាយនៅក្នុងដំណាក់ដែលយើងអធិស្ឋាន។យើង​នឹង​ទទួល​អស់​ទាំង​តង្វាយ​ដុត និង​យញ្ញ‌បូជា​របស់​គេ នៅ​លើ​អាស‌នា។ ដ្បិត​គេនឹងហៅដំណាក់របស់យើងថាជាកន្លែង អធិស្ឋានសំរាប់ប្រជាជាតិទាំងមូល។
\s5
\v 8 នេះគឺជាព្រះបន្ទូលនៃព្រះ‌អម្ចាស់‌ដ៏ជាព្រះ​ ដែល​ប្រមូល​អស់​អ្នក​ត្រូវ​បានគេ​បោះ​បង់ ក្នុង​ជនជាតិ​អុីស្រា‌អែល យើង​នឹង​ប្រមែ‌ប្រមូល​អ្នកផ្សេងឲ្យ​មក​ជួប‌ជុំ​គ្នា​បន្ថែមទៀតផង»។
\s5
\v 9 អស់​ទាំង​សត្វ​នៅ​វាល ហើយ​សត្វ​នៅ​ព្រៃ​ទាំង​ប៉ុន្មាន​អើយ ចូរ​នាំ​គ្នា​មក​ស៊ី​ចំណី!
\v 10 អ្នកយាមរបស់ពួកគេទាំងអស់សុទ្ធ តែខ្វាក់ពួកគេមិនយល់។ ពួកគេទាំងអស់សុទ្ធតែជាឆ្កែដែលមិនចេះព្រុស។ ពួកគេ​តែង‌តែ​ស្រមើ​ស្រមៃ។ ពួកគេ​សម្រាកចុះ ហើយ​ចូល​ចិត្តដេកណាស់។
\s5
\v 11 គេ​ជា​ពួក​ឆ្កែ​សាហាវ ដែល​គិត​តែ​ពី​ត្របាក់​ស៊ី ហើយ​មិន​ចេះ​ស្កប់​ស្កល់​ទេ។ ជា​ពួក​គង្វាល​ដែល​មិន​ចេះ​យល់​សោះ ពួកគេបាន ងាកទៅរកមាគ៌ារៀងៗខ្លួន ម្នាក់ៗលោភលន់ចង់បានផលប្រយោជន៍អយុត្តិធម៌។
\v 12 «អញ្ជើញ​មក» ពួកគេនិយាយថា «តោះយើង​ផឹក​​ស្រា​ទំពាំង‌បាយ‌ជូរ។ ហើយ​ថ្ងៃ​ស្អែក​នឹង​ដូច​ជា​ថ្ងៃ​នេះ​ដែរ ព្រោះ​ថ្ងៃណាក៏មានស្រាច្រើនដែរ»។
\s5
\c 57
\cl ជំពូក ៥៧
\p
\v 1 មនុស្សសុចរិតត្រូវវិនាសអន្ដរាយ តែអត់​មាន​អ្នក​ណា​យក​ចិត្ត​ទុក​ដាក់​ឡើយ ហើយ​មនុស្ស​ចិត្ត​ល្អ គេ​ត្រូវ​យក​ទៅ គ្មានអ្នក​ណា​ពិចារ‌ណា​ថា មនុស្ស​សុចរិត​បាន​ដក​ចេញ ឲ្យ​រួច​ពី​ចំពោះ​ការ​អាក្រក់​នោះ​ទេ។
\v 2 អ្នក​នោះ​ចូល​ទៅ​ក្នុង​សេចក្ដី​សុខ‌សាន្ត គឺ​គ្រប់​ទាំង​មនុស្ស​ដែល​ដើរ​តាម​ផ្លូវ​ទៀង​ត្រង់។
\s5
\v 3 ប៉ុន្តែមកទីនេះ អ្នក​រាល់​គ្នា​ដែល​ជា​កូន​របស់​មេ​ធ្មប់ ហើយ​ជាកូនរបស់ស្រីផឹតក្បត់ និង​ស្រី​ដែលបានធ្វើឲ្យខ្លួនទៅជាពេស្យា​។
\v 4 តើអ្នកកំពុងសើចចំអកឲ្យនរណា? តើអ្នក​ហា​មាត់​ចំអក ហើយ​លៀន​អណ្ដាត​ឲ្យ​អ្នក​ណា? តើអ្នករាល់គ្នាមិនមែនជាពូជពង្សបះបោរដែលជាកូនចៅនៃការបោកបញ្ឆោតទេឬ?
\s5
\v 5 អ្នក​បានដុតខ្លួនរបស់អ្នករាល់គ្នា ដោយបានដេកនៅ​ក្រោម​អូស នៅក្រោម​ដើម​ឈើ​ខៀវ​ខ្ចី ហើយអ្នក​រាល់​គ្នា​សម្លាប់​កូន​ចៅ​នៅបាតទន្លេនោះដែរ ​និង​នៅខាងក្រោមក្រហែង​ថ្ម។
\s5
\v 6 នៅក្នុងចំណោម​របស់ដែល​រលើប​ នៅ​ក្នុងទន្លេបាត​ជ្រោះជាវត្ថុដែលបានផ្ដល់ឲ្យដល់អ្នក។ ពួកគេបានចាត់ទុកវត្ថុជាទីសក្ការៈរបស់គេ។ អ្នក​រាល់​គ្នា​ច្រួច‌ស្រា ហើយបាន​សែន​ដល់របស់ទាំងនោះ ហើយដ៏បានថ្វាយដង្វាយស្រូវផងដែរ។ តើការបែបនេះគួរ​ឲ្យ​យើងរីករាយបានទេ?
\s5
\v 7 អ្នកបានរៀបចំគ្រែរបស់អ្នកនៅលើភ្នំខ្ពស់។ អ្នកក៏បានឡើងទៅទីនោះដើម្បីថ្វាយយញ្ញបូជា។
\v 8 អ្នក​បាន​ដំឡើង​ទី​រំឭក​ពី​អ្នក​នៅ​ខាង​ក្រោយ​សន្លឹក​ទ្វារ និង​ក្រប​ទ្វារ​ដែរ អ្នក​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​នៅ​ពី​ក្រោយ​ខ្នង​យើង គឺ​អ្នក​យក​សម្លៀក‌បំពាក់​ចេញ ហើយ​អ្នក​បាន​បើក​ខ្លួន​ឲ្យ​ដល់​ម្នាក់​ដទៃ​ទៀត​ក្រៅ​ពី​យើង អ្នកបានធ្វើឲ្យគ្រែរបស់អ្នកធំទូលាយ។ ហើយ​បាន​តាំង​សញ្ញា​នឹង​គេ អ្នក​បាន​ស្រឡាញ់​ដំណេក​របស់​គេ អ្នកបានឃើញផ្លូវឯកជនរបស់គេ។
\s5
\v 9 អ្នករត់​ទៅ​ថ្វាយ‌បង្គំ​ព្រះ​ម៉ូឡុកជាមួយ​ប្រេង​ក្រអូប និង​ទឹក​អប់​យ៉ាង​ច្រើន ហើយ​គ្រឿង​ក្រអូប របស់​អ្នកបាន​ចម្រើន​ឡើង អ្នកបាន​ឲ្យពួក​នាំ​សារ​ទៅ​ឆ្ងាយៗ គឺ​រហូត​ទៅ​ដល់​ស្ថាន​មច្ចុរាជ ។
\v 10 អ្នកបាននឿយហត់នឹង ដំណើរដ៏វែងឆ្ងាយរបស់អ្នកប៉ុន្តែអ្នកមិនដែលនិយាយថា «វាអស់សង្ឃឹមទេ»។ គឺ​អ្នក​បាន​ទទួលជីវិតដោយដៃអ្នកខ្លួនឯង ​អ្នក​មិន​បាន​អស់កម្លាំងទេ។
\s5
\v 11 «តើអ្នកព្រួយបារម្ភអំពីនរណា? តើ​អ្នក​បាន​ភ័យ​ខ្លាចអ្នកណា​ បាន​ជា​អ្នក​កុហក ហើយ​មិន​បាន​នឹក​ដល់​យើង ឬ​យក​ចិត្ត​ទុក​ដាក់យើង​នោះ? ​ដោយព្រោះតែ​យើង​នៅ​ស្ងៀម​យូរ​ពេក​ ហើយបានជាអ្នករាល់គ្នាមិន កោត​ខ្លាច​ដល់​យើង​សោះ។
\v 12 យើង​នឹង​ប្រកាស់អំពីសេចក្តីសុចរិតដែលអ្នកបានធ្វើ ហើយប្រាប់គ្រប់ដែល​អ្នកបាន​ប្រព្រឹត្ត តែ​ការទាំងនោះមិនអាចជួយ​ដល់​អ្នក​បានទេ។
\s5
\v 13 ពេល​អ្នក​ស្រែក​អង្វរ​ករ សូមឲ្យរូបចម្លាក់ព្រះដែលអ្នកបានជ្រើសរើសជួយសង្គ្រោះអ្នកផង។ ផ្ទុយទៅវិញ ខ្យល់​នឹង​ផាត់រូប​ព្រះទៅ​ទាំង​អស់។ ចំណែក​អ្នក​ដែល​មក​ជ្រក​កោន​ជា​មួយ​យើង នឹងទទួលទឹកដីជាមត៌ក ហើយនឹងកាន់កាប់ភ្នំដ៏វិសុទ្ធរបស់យើងទៀតផង។
\s5
\v 14 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា«ចូរ​ត្រួស‌ត្រាយ​រៀបចំ​ផ្លូវ ហើយដកថ្មដែលធ្វើឲ្យជំពប់ដួល ចេញពីផ្លូវរបស់ប្រជាជនយើង!»
\v 15 ដ្បិតនេះជាអ្វីដែលព្រះដ៏ខ្ពស់ ដែល​ព្រះ‌នាម​ព្រះ‌អង្គ​ជា​នាម​បរិសុទ្ធ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា «យើង​ស្ថិត​នៅ​ក្នុង​ស្ថាន​ដ៏​ខ្ពង់‌ខ្ពស់​បំផុត តែ​យើង​ក៏​ស្ថិត​នៅ​ជា​មួយ​មនុស្ស​ដែល​ត្រូវ​គេគាបសង្កត់ខាងវិញ្ញាណ ដើម្បី​ធ្វើ​ឲ្យវិញ្ញាណមនុស្សដែលត្រូវបានគេគាបសង្កត់មាន​សង្ឃឹម​ ធ្វើ​ឲ្យ​ចិត្ត​របស់​មនុស្ស​សោគសង្រេង​បាន​សង្ឃឹម​ផងដែរ។
\s5
\v 16 ដ្បិត​យើង​នឹងមិនចោទប្រកាន់ជារហូតទេ មិនបានខឹង​ជា‌និច្ច​ដែរ ព្រោះ​វិញ្ញាណ​គេ​នឹង​រលត់​នៅ​មុខ​យើង ជីវិតដែល​យើង​បាន​បង្កើត​។
\v 17 ដោយសារតែអំពើបាប អំពើឃោឃៅរបស់គេចម្រើនឡើង យើងបានខឹងហើយជំនុំជម្រះគេ យើងបានបាំងមុខយើងដោយខឹង ប៉ុន្តែគេបានត្រឡប់មកនៅចំពោះដូងចិត្តយើងទៀត។
\s5
\v 18 យើង​បាន​ឃើញ​អស់​ទាំង​ផ្លូវ​របស់​គេ តែ​យើង​នឹង​ប្រោស​គេ​ឲ្យ​បាន​ជា​សះ‌ស្បើយ យើង​នឹង​នាំ​មុខ​គេ ព្រម​ទាំង​កម្សាន្ត​ចិត្ត​គេ ព្រម​ទាំង​សម្រាល​ទុក្ខ​ប្រជា‌ជន ដែល​កំពុង​កាន់​ទុក្ខ​នេះ​ទៀត​ផង។
\v 19 ​យើង​ដែល​បង្កើត​បបូរ​មាត់ចេញជាផលផ្លែ ចូរ​ឲ្យ​សេចក្ដី​សុខ‌សាន្ត​កើត​មាន​ដល់អ្នក​ដែល​នៅ​ឆ្ងាយៗ ​និង​អ្នក​ដែល​នៅ​ជិត នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ យើង​នឹង​ប្រោស​ពួក​គេ​ឲ្យបាន​ជា​សះ‌ស្បើយ។
\s5
\v 20 ប៉ុន្តែមនុស្សអាក្រក់វិញប្រៀបបាននឹងសមុទ្រដែលបក់បោក មិនដែលសម្រាក ហើយ​ទឹក​នោះ​ចេះ​តែ​បារ​ល្បាប់ និង​ភក់​ឡើង។
\v 21 មនុស្ស​អាក្រក់​នឹងមិន​បាន​សេចក្ដី​សុខ‌សាន្ត​ទេ នេះជា​ព្រះ‌បន្ទូល​របស់ទ្រង់»។
\s5
\c 58
\cl ជំពូក ៥៨
\p
\v 1 «ចូរស្រែកអោយខ្លាំង កុំទប់ទៀតឡើយ។ ចូរបន្លឺសំឡេងឡើងដូចសំឡេងត្រែ។ ប្រាប់ប្រជាជនរបស់យើង ពី​ការ​បះ‌បោរ​របស់ពួកគេ ចូរ​ប្រាប់​កូន​ចៅ​លោក​យ៉ាកុប ពី​អំពើ​បាប​របស់​គេ​ផង។
\v 2 ពួកគេស្វែងរកយើងជារៀងរាល់ថ្ងៃ ហើយរីករាយនឹងចង់ស្គាល់មាគ៌ារបស់យើង ដូចជាប្រជាជាតិ មួយដែលអនុវត្តសេចក្តីសុចរិតហើយមិនបោះបង់ចោលក្រឹត្យវិន័យរបស់ព្រះរបស់ខ្លួន។ ពួកគេ​​សុំ​ឲ្យ​យើង​វិនិច្ឆ័យ​ពួក​គេ តាម​យុត្តិធម៌ ពួកគេរីករាយក្នុងការគិតថាព្រះជាម្ចាស់ជិតមកវិញ។
\s5
\v 3 «ហេតុអ្វីបានជាយើងតម​អាហារ​» ពួក​គេ​និយាយ​ថា «តែ​ព្រះអង្គ​​មិនបានទត​មើល​ផង​? ហេតុ​អ្វី​បាន​ជា​យើងត្រូវបន្ទាបខ្លួន តែព្រះ‌អង្គ​មិន​យក​ចិត្ត​ទុក​ដាក់​ផង? មើល៍​! នៅ​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​តម​អត់​ គឺ​អ្នក​ធ្វើ​ដើម្បី​ជា​ប្រយោជន៍​ខ្លួន ហើយ​ក៏​សង្កត់‌សង្កិន​ពួក​កម្មករផង។
\s5
\v 4 មើល៍ អ្នក​រាល់​គ្នា​តម​អត់​ឲ្យ​តែ​បាន​រឿង​ជជែក និង​ ឈ្លោះប្រកែកហើយវាយដោយកណ្តាប់ដៃ គឺ​អ្នក​រាល់​គ្នា​ពុំ​បាន​តម​អាហារ​ឲ្យ​ស្រប​តាមគោល‌ការណ៍​របស់​ថ្ងៃ​តម​អាហារដើម្បី​ ឲ្យ​ពាក្យ​ទូល‌អង្វរ​របស់​អ្នក​រាល់​គ្នា លាន់​ឮ​ទៅ​ដល់​យើង​ឡើយ។
\v 5 តើការតមអាហារដែលយើងចង់បាន​គឺជាថ្ងៃដែលមនុស្ស​បញ្ឈឺ​ចិត្ត​ខ្លួន​ឬ? អ្នក​រាល់​គ្នា​ឱន​ក្បាល ដូច​ដើម​ត្រែង​ត្រូវ​ខ្យល់​បក់ ហើយ​ក្រាល​សំពត់​ធ្មៃ និង​រោយ​ផេះ​នៅ​ក្រោម​ខ្លួន តើ​ធ្វើ​បុណ្ណឹង​ល្មម​ឬ? តើអ្នកពិតជាហៅការតមនេះជាថ្ងៃដែលគាប់ព្រះហឫទ័យព្រះអម្ចាស់ឬ?
\s5
\v 6 នេះមិនមែនជាការ​តម​អាហារ​ដែល​​យើងជ្រើសរើសទេ ដើម្បីដោះ​ច្រវាក់មនុស្សអាក្រក់ ត្រូវ​ដោះ​លែង​អ្នក​ដែល​ត្រូវ​គេ​សង្កត់‌សង្កិន ឲ្យ​មាន​សេរី‌ភាព​ឡើង​វិញ ពោល​គឺ​ត្រូវ​បំបាក់​នឹម​គ្រប់​យ៉ាង?
\v 7 តើមិនគួរចែកនំប៉័ងរបស់អ្នកជាមួយអ្នកឃ្លានហើយនាំអ្នកក្រនិងអ្នកគ្មានផ្ទះសម្បែងចូលក្នុងផ្ទះរបស់អ្នកទេឬ?» ពេលអ្នកឃើញនរណាម្នាក់អាក្រាតអ្នកគួរតែស្លៀកពាក់ឲ្យគេ។ ហើយ​មិន​ត្រូវ​គេច​ខ្លួន​ពី​បងប្អូន​ណា ដែល​មក​ពឹង​ពាក់​អ្នក​ឡើយ។
\s5
\v 8 បន្ទាប់មក ទើប​ពន្លឺ​របស់​អ្នកនឹង​លេច​មក​ដូច​ជា​អរុណ​រស្មី ហើយស្នាម​របួស​របស់​អ្នក​នឹង​បាន​ជា​យ៉ាង​ឆាប់​រហ័ស សេចក្តីសុចរិតរបស់អ្នកនឹងនៅចំពោះមុខអ្នកហើយសិរីរុងរឿងរបស់ព្រះអម្ចាស់នឹងធ្វើជាអ្នកជួយការពារអ្នក។
\s5
\v 9 ហើយបើ​អ្នក​ស្រែក​អង្វរ ព្រះ‌អម្ចាស់​នឹង​ព្រះ‌សណ្ដាប់​អ្នក។ បើ​អ្នក​ស្រែក​រក នោះ​ព្រះ‌អង្គ​នឹង​មាន​ព្រះ‌បន្ទូល​ថា «យើង​នៅ​ឯ​ណេះ​ហើយ» ប្រសិនបើអ្នកដកយកនឹមដែលចោទប្រកាន់និងការនិយាយបង្កាច់បង្ខូចចេញពីក្នុងចំណោមអ្នករាល់គ្នា
\v 10 ប្រសិនបើអ្នក ​ផ្តល់​សេចក្ដី​សប្បុរស ដល់​មនុស្ស​ស្រេក​ឃ្លាន ពេលនោះពន្លឺរបស់អ្នកនឹងភ្លឺនៅក្នុងភាពងងឹតហើយ ​សេចក្ដី​ងងឹត​របស់​អ្នក​នឹង​បាន​ភ្លឺ ដូច​ជា​វេលា​ថ្ងៃ​ត្រង់។
\s5
\v 11 ហើយព្រះអម្ចាស់នឹងដឹកនាំអ្នកជានិច្ច ​ព្រះអង្គ​ប្រទាន​អាហារ​ដ៏​បរិបូណ៌​ឲ្យ​អ្នក និង​ប្រទាន​ឲ្យ​អ្នក​មាន​កម្លាំង​មាំ‌មួន ទោះបីជាស្ថិតនៅទីហួតហែងក៏ដោយ ហើយព្រះអង្គនឹងឲ្យឆ្អឹងអ្នកមានកម្លាំង។ អ្នកប្រៀបដូចជាសួនច្បារមួយដែល​សម្បូណ៌​ទៅ​ដោយ​ទឹក ឬ​ដូច​ជា​ប្រភព​ទឹក​ដែល​មិន​ចេះ​រីង។
\s5
\v 12 ក្នុងចំណោមអ្នក​នឹង​សង់​អ្វីៗ​ដែល​បាក់​បែក​ឡើង​វិញ អ្នក​នឹង​សង់​នៅ​លើ​គ្រឹះ​ដែល​គេ​បាន​ចាក់ ពី​បុរាណ​កាល។ អ្នកនឹងត្រូវបានហៅថា «ជា​អ្នក​ជួស‌ជុល​ទី​បាក់​បែក» «អ្នក​រៀបចំ​ផ្លូវឲ្យ​មាន​មនុស្ស​រស់​នៅ ក្នុង​ក្រុង​ឡើង​វិញ»។
\s5
\v 13 គួរតែ​អ្នក​ទេដែលបានឃាត់​ជើង​អ្នក ​ពី​ការធ្វើដំណើរនៅក្នុងថ្ងៃសប្ប័ទ ហើយពីការបំពេញចិត្តខ្លួនអ្នក ដែលនៅក្នុងថ្ងៃដ៏បរិសុទ្ធរបស់យើងនោះ។ គួរតែអ្នក​ចាត់​ទុក​ថ្ងៃ​សប្ប័ទ ថា​ជា​ថ្ងៃ​មួយ​ដ៏​សប្បាយ ជា​ថ្ងៃ​ដ៏វិសុទ្ធ​របស់​ព្រះ‌អម្ចាស់ហើយគួរឲ្យគោរពបំផុត។ គួរតែអ្នក​គោរព​ថ្ងៃ​សប្ប័ទនោះ​ ដោយមិនចេញទៅដើម្បីធ្វើការផ្ទាល់ខ្លួននោះទេ ហើយក៏មិនស្វែង​រក​អំណរ​ដល់​ខ្លួន​ឯង ដោយតាមរយៈមិនបាននិយាយពាក្យ​របស់​ខ្លួន។
\s5
\v 14 «ពេលនោះអ្នកនឹងបានគាប់ព្រះហឫទ័យព្រះអម្ចាស់ យើង​នឹង​នាំ​អ្នក​ឡើង​ទៅ​ទី​ខ្ពស់​នៃ​ផែនដី យើងនឹងអោយអ្នកទទួលកេរមត៌កពីលោកយ៉ាកុបជាឪពុករបស់អ្នកដ្បិតនេះ​ជា​ព្រះ‌បន្ទូល​ដែល​ចេញ​មក​ពី ព្រះ‌ឱស្ឋ​របស់​ព្រះ‌អម្ចាស់មក»។
\s5
\c 59
\cl ជំពូក ៥៩
\p
\v 1 មើល!៍ ព្រះហស្ដរបស់ព្រះអម្ចាស់មិនខ្លីទេដែលមិនអាចសង្គ្រោះបាននោះទេ ហើយ​ព្រះ‌អង្គ​ក៏​មិន​ធ្ងន់​ព្រះ‌កាណ៌ ដែល​ស្តាប់​មិន​ឮ​នោះ​ដែរ។
\v 2 អំពើបាបរបស់អ្នកបានធ្វើអោយអ្នកឃ្លាតឆ្ងាយពីព្រះជាម្ចាស់របស់អ្នក ហើយ​អំពើ​បាប​របស់​អ្នក​ បាន​បាំង​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ​មិន​ឲ្យ​អ្នក​ឃើញ ហេតុ​នោះ​ហើយ​បាន​ជា​ព្រះ‌អង្គ​មិន​ព្រម​ស្តាប់អ្នក។
\s5
\v 3 ដ្បិតដៃរបស់អ្នកប្រឡាក់ដោយឈាមហើយម្រាមដៃរបស់អ្នកមានបាប។ ហើយបបូរមាត់របស់អ្នកនិយាយកុហកហើយ អណ្តាតរបស់អ្នកពោលពាក្យអាក្រក់។
\v 4 គ្មាននរណាម្នាក់អំពាវនាវរកភាពសុចរិត ឬ​អ្នក​ណា​ដែល​ប្តឹង​ដោយ​សេចក្ដី​ពិត​ឡើយ ពួកគេទុកចិត្តលើពាក្យដែលគ្មានន័យ អ្នក​រាល់​គ្នា​គិត‌គូរ​គម្រោង‌ការ​ជិះ‌ជាន់​គេ រួច​នាំ​គ្នាកើត​ចេញ​ជា​អំពើ​បាប។
\s5
\v 5 ពួកគេភ្ញាស់ពងពស់ពិស ហើយ​ក៏​ព័ទ្ធ​ជា​មង​ពីងពាង អ្នក​ណា​ដែល​បរិភោគ​ពង​នោះ រមែង​ស្លាប់​ទៅ ហើយ​បើ​គេ​បំបែក​ពងពស់​ណា​មួយ នោះ​នឹង​មាន​ពស់​វែក​ចេញ​មក។
\v 6 មង​របស់​គេ​ប្រើ​ធ្វើ​ជា​សម្លៀក‌បំពាក់​មិន​បាន ហើយ​គេ​នឹង​បិទ​បាំង​ខ្លួនដោយ​ការ​ដែល​គេ​ធ្វើ​ក៏​មិន​បាន​ដែរ អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​សុទ្ធ​តែ​ទុច្ចរិត ស្នា‌ដៃ​របស់​អ្នកពេញដោយឃោរ‌ឃៅ។
\s5
\v 7 ជើងរបស់គេរត់ទៅរកអំពើអាក្រក់ ហើយ​ប្រញាប់​ទៅ​បង្ហូរ​ឈាម​ជន​ស្លូត​ត្រង់ គំនិតរបស់ពួកគេគឺជាគំនិតនៃអំពើ​ទុច្ចរិត មាន​សេចក្ដី​វិនាស និង​សេចក្ដី​បំផ្លាញ​នៅ​អស់​ទាំង​ផ្លូវ​របស់​គេ​ដែរ។
\v 8 ពួកគេនឹងមិនដឹងដែលពីផ្លូវនៃសន្តិភាពហើយគ្មានយុត្តិធម៌នឹង​​​​សេចក្ដី​សុខ‌សាន្ត​ឡើយ។ ពួកគេបានដើរតាមផ្លូវកោង វៀច ហើយអ្នកណាដែលដើរតាមផ្លូវទាំងនោះ នឹងមិនដែលស្គាល់សុខសាន្តទេ។
\s5
\v 9 ដូច្នេះ​ហើយ ​សេចក្ដី​យុត្តិ‌ធម៌​នៅ​ឆ្ងាយ​ពី​យើង​ខ្ញុំ ហើយសេចក្ដីសុចរិតក៏មិនមានដល់យើងដែរ។ យើង​សង្ឃឹម​ថា​នឹង​មាន​ពន្លឺ ផ្ទុយ​ទៅ​វិញ យើង​ជួប​តែ​ភាព​ងងឹត យើង​រង់‌ចាំ​ថ្ងៃ​រះ ផ្ទុយ​ទៅ​វិញ យើង​បែរ​ជា​ដើរ​ក្នុង​យប់​អន្ធការ។
\v 10 យើង​ដើរ​ស្ទាបៗ ដូច​មនុស្ស​ខ្វាក់​ដើរ​សសៀរ តាម​ជញ្ជាំង ដូចអ្នកដែលមិនអាចមើលឃើញ។ យើងជំពប់ដួលនៅពេលថ្ងៃត្រង់ ដូចនៅពេលព្រលប់ ក៏​ប្រៀប​ដូច​ជា​មនុស្ស​ស្លាប់​ដែរ។
\s5
\v 11 យើងស្រែកគ្រហឹមដូចខ្លាឃ្មុំ និងថ្ងូរដូចជាសត្វព្រាប យើងរងចាំយុត្តិធម៍ តែ​គ្មាន​សោះ យើង​រង់‌ចាំ​ព្រះ‌អម្ចាស់​សង្គ្រោះ តែ​នៅ​ឆ្ងាយ​ពី​យើង។
\s5
\v 12 ដ្បិត​អំពើ​រំលង​របស់​យើង​ខ្ញុំ បាន​ចម្រើន​ជា​ច្រើន​ឡើង​នៅ​ចំពោះ​ព្រះ‌អង្គ អំពើបាបរបស់យើងធ្វើជាបន្ទាល់ទាស់នឹងយើង អំពើ​រំលង​របស់​យើង​ខ្ញុំ​នៅ​ជាប់​នឹង​យើង​ជានិច្ច ហើយយើង​ខ្ញុំ​ក៏​ស្គាល់​អំពើ​បាប​របស់​យើង​ខ្ញុំ​ដែរ
\v 13 យើងបានបះបោរបដិសេធព្រះអម្ចាស់ហើយងាកចេញពីព្រះរបស់យើង។ ព្រម​ទាំង​គិត​បង្កើត ហើយ​ពោល​ពាក្យ​ភូត‌ភរ​ចេញ​ពី​ចិត្ត​មក។
\s5
\v 14 ​យុត្តិ‌ធម៌បានចេញឆ្ងាយ ហើយសេចក្តីសុចរិតនៅឆ្ងាយ ពីសេចក្តីពិត ដ្បិត​សេចក្ដី​ពិត​បាន​ដួល​នៅ​កណ្ដាល​ផ្លូវ ហើយ​សេចក្ដី​ទៀង​ត្រង់​ចូល​មក​មិន​បាន។
\v 15 សេចក្ដី​ពិត​បាន​បាត់​ពី​ខ្លួន​យើង​ខ្ញុំ​ទៅ​ហើយ រីឯអ្នកដែលងាកចេញពីអំពើអាក្រក់រមែងតែងតែ ធ្វើឲ្យខ្លួនគេក្លាយជាជនរងគ្រោះ។ ព្រះអម្ចាស់បានឃើញដូច្នេះហើយព្រះអង្គមិនសព្វព្រះហឫទ័យ ហើយ​យល់​ឃើញ​ថា នោះ​ជា​ការ​អាក្រក់ ដែល​គ្មាន​យុត្តិ‌ធម៌សោះ។
\s5
\v 16 ព្រះ‌អង្គ​ឃើញ​ថា គ្មាននរណា​ម្នាក់​អើពើ ហើយ​ព្រះអង្គ​សោក​ស្ដាយ ដោយ​ពុំ​ឃើញ​មាន​នរណា​ម្នាក់​ឈឺ‌ឆ្អាល។ ដូច្នេះ ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ បាន​នាំ​យក​សេចក្ដី​សង្គ្រោះ​មក​ឯ​ទ្រង់ដោយអាងលើក្តី​សុចរិត​របស់​ព្រះ‌អង្គ​វិញ។
\s5
\v 17 ព្រះអង្គបានពាក់សេចក្ដីសុចរិតទុកជាអាវក្រោះព្រះអង្គ​យក​ការ​សង្គ្រោះ​ធ្វើ​ជា​មួក​ដែក​ ព្រះអង្គ​យក​ការ​សង‌សឹក​ធ្វើ​ជា​ព្រះ‌ពស្ដ្រ និង​សេចក្ដី​ខ្មី‌ឃ្មាត ទុក​ជាព្រះ‌ភូសា។
\v 18 ព្រះអង្គបានតបស្នងទៅពួកគេវិញនូវអំពើដែលពួកគេបានប្រព្រឹត្ដ និងវិនិច្ឆ័យទោសចំពោះខ្មាំងសត្រូវរបស់ព្រះអង្គ សូម្បី​តែ​ជាតិ​សាសន៍​ដែល​នៅ​ឆ្ងាយៗ ក៏​ព្រះអង្គ​ដាក់​ទោស​ជារង្វាន់។
\s5
\v 19 ដូច្នេះ ពួកគេនឹងគោរពកោតខ្លាចព្រះនាមព្រះអម្ចាស់ពីទិសខាងលិច ហើយ​ដល់​សិរី‌ល្អ​នៃ​ព្រះ‌អង្គ ចាប់​តាំង​ពី​​ថ្ងៃ​រះ ដ្បិត​ព្រះអង្គ​នឹង​យាង​មក​ដូច​ទឹក​ទន្លេត្រូវ​ខ្យល់​បក់​បោក ហូរ​មក​យ៉ាង​ខ្លាំង។
\v 20 «ព្រះអម្ចាស់មាន​ព្រះ‌បន្ទូល​ថា នឹង​មាន​អ្នក​ជួយ​ប្រោស​លោះ​មក​ក្រុង​ស៊ីយ៉ូន និង​លោះ​ប្រជា‌ជន​ក្នុង​ចំណោម​កូន​ចៅ របស់​លោក​យ៉ាកុប​ដែល​លះ‌បង់​អំពើ​ទុច្ចរិត នេះ​ជា​ព្រះ‌បន្ទូល​របស់ព្រះ‌អម្ចាស់។
\s5
\v 21 ព្រះអម្ចាស់មានព្រះបន្ទូលថា នេះជាសម្ពន្ធមេត្រីដែលយើងចងជាមួយពួកគេ ព្រះ‌វិញ្ញាណ​របស់​យើង​សណ្ឋិត​លើ​អ្នក​ហើយ យើង​ឲ្យ​អ្នក​ប្រកាស​ព្រះ‌បន្ទូល​របស់​យើង ហើយ​ពាក្យ​ដែល​យើង​បាន​ដាក់​នៅ​ក្នុង​មាត់​អ្នក នោះ​នឹង​មិន​ដែល​ឃ្លាត​ចេញ​ពី​មាត់​អ្នក ឬចេញពីមាត់កូនៗ របស់អ្នកទេ។ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់»។
\s5
\c 60
\cl ជំពូក ៦០
\p
\v 1 ចូរក្រោកឡើង ចូរ​ភ្លឺឡើង ដ្បិត​ពន្លឺ​របស់​អ្នក​មក​ដល់​ហើយ ហើយសិរី‌ល្អ​នៃ​ព្រះ‌អម្ចាស់ ​បាន​ភ្លឺដល់​អ្នក​ដែរ។
\s5
\v 2 ទោះសេចក្ដីងងឹតនឹងគ្របលើផែនដី ហើយ​សេចក្ដី​សូន្យ‌សុង​នឹង​គ្រប​លើ​អស់​ទាំង​ប្រជាជាតិ ព្រះអម្ចាស់នឹងយាងមកសណ្ឋិត លើអ្នកដែលព្រះអង្គនឹងសំដែង សិរីរុងរឿងរបស់ព្រះអង្គអោយគេឃើញ។
\v 3 គ្រប់ប្រជាជាតិ នឹងចូលមកក្នុងពន្លឺរបស់អ្នក ហើយ​ស្ដេច​ទាំង‌ឡាយ​ក៏​ដើរ​ទៅ​រក​រស្មី​ដែលចាំង​ចេញ​ពី​អ្នក​ដែរ។
\s5
\v 4 ចូរ​​អ្នក​មើល​ជុំ‌វិញឲ្យឃើញ។ ពួកគេ​ទាំង​អស់​ជួប‌ជុំ​គ្នា​ដើរ​តម្រង់​មក​រក​អ្នក។ ពួក​កូន​ប្រុសៗ​របស់​អ្នក​ទាំង​អស់​នឹង​មក​ពី​ឆ្ងាយ ហើយ​នឹង​មាន​គេ​បី​ពួក​កូន​ស្រីៗ​របស់​អ្នក​មក​ដែរ។
\v 5 ពេល​នោះ អ្នក​នឹង​ឃើញ ហើយ​មាន​សេចក្ដី​រីក‌រាយ នឹងត្រេកអរសប្បាយ ពី​ព្រោះ​សេចក្ដី​បរិបូរ​ណ៏នៃ​សមុទ្រ បានបង្ហូរមកឯអ្នកហើយទ្រព្យសម្បត្តិរបស់ប្រជាជាតិនានានឹងមកដល់អ្នក។
\s5
\v 6 សត្វ​អូដ្ឋ​ទាំង​ហ្វូងៗ​នឹង​មក​ពេញ​ទីក្រុង គឺ​អូដ្ឋ​របស់​ពួក​ម៉ាឌាន និង​ពួក​អេផា។ អ្នក​ស្រុក​សេបា​ទាំង​អស់​នឹង​នាំ​គ្នា​មក ពួក​គេ​យក​មាស និង​កំញាន​មក​ជា​មួយ​ផង ហើយ​លើក​តម្កើង​ការ​អស្ចារ្យ ដែល​ព្រះ‌អម្ចាស់​បាន​ធ្វើ។
\v 7 ហ្វូង​សត្វ​នៅ​ស្រុក​កេដារនឹង​មក​ជួប‌ជុំ​គ្នា​នៅ​មុខ​អ្នក។ អ្នក​នឹង​ទទួល​ចៀម​ឈ្មោល​ពី​ស្រុក​នេបា‌យ៉ូត សម្រាប់​ធ្វើ​ជា​យញ្ញ‌បូជា​នៅ​លើ អាសនៈ​របស់​យើងជា​តង្វាយ​ដែល​គាប់​ចិត្ត​យើង។ យើង​នឹង​ធ្វើ​ឲ្យ​ដំណាក់​ដ៏​រុងរឿង​របស់​យើង បាន​ថ្កុំ‌ថ្កើង​ឡើង។
\s5
\v 8 តើ​អ្នក​ទាំង​នោះ​ជា​នរណា តើនរណាដែលរសាត់​​ដូច​ពពក និង​ដូច​ព្រាប​ដែល​ហើរ​មក​រក​សំបុក​វា​វិញ? ។
\v 9 មនុស្ស‌ម្នា​នៅ​តាម​កោះ​នានា​នឹង​មក​រក​យើង នាវា​នៅ​ស្រុក​តើស៊ីស​នឹង​ដឹក​កូន​ប្រុសៗ របស់​អ្នក​ពី​ស្រុក​ឆ្ងាយ​វិល​ត្រឡប់​មក​វិញ ទាំង​នាំ​មាស​ប្រាក់​របស់​ខ្លួន​មក​ជា​មួយ ពួក​គេ​នាំ​គ្នា​មក​តម្កើង​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក គឺ​ព្រះ​ដ៏វិសុទ្ធ​របស់​ជន‌ជាតិ​អីុស្រា‌អែល ដែល​ប្រោស​អ្នក​ឲ្យ​បាន​ថ្កុំ‌ថ្កើង។
\s5
\v 10 កូនរបស់ជន‌ជាតិ​ដ៏ទៃ​នឹង​នាំ​គ្នា​សង់ កំពែង​របស់​អ្នក​ឡើង​វិញ ស្ដេច​របស់​ពួក​គេ​នឹង​មក​បម្រើ​អ្នក ដ្បិត​កាល​ពី​មុន យើង​បាន​ខឹង ហើយ​វាយ​អ្នក តែ​ឥឡូវ​នេះ យើង​សម្តែង​ចិត្ត​អាណិត​មេត្តាចំពោះ​អ្នក​វិញ។
\v 11 ទ្វារ​របស់​អ្នក នៅ​បើក​ចំហ​ ឥត​បិទ​សោះ​ឡើយ ទោះ​ជា​យប់ ឬ​ថ្ងៃ​ក្ដី ដើម្បី​ឲ្យ​ភោគ​ទ្រព្យ​របស់​ប្រជា‌ជាតិទាំង‌ឡាយ​ហូរ​ចូល​មក និង​ឲ្យ​ស្ដេច​របស់​ពួក​គេ មក​ជា​ហូរ‌ហែ​ដែរ។
\s5
\v 12 ជាការពិតណាស់ ប្រជា‌ជាតិ​ និង​នគរ​នានា ដែល​មិន​បម្រើ​អ្នក មុខ​ជា​ត្រូវ​វិនាស​មិន​ខាន ប្រជា‌ជាតិ​ទាំង​នោះ​នឹង​ត្រូវ​គេ​បំផ្លាញ។
\v 13 សេចក្តីលម្អនៃ​ស្រុក​លីបង់និងមានដល់អ្នក គឺជាឈើកកោះ ឈើស្រស់ និងឈើស្រឡៅផង ដើម្បី​យក​មក​ធ្វើ​ជា​គ្រឿង​សង្ហារឹម លំអ​ទីសក្ការៈ​របស់​យើង។ យើង​នឹង​ធ្វើ​ឲ្យ​កន្លែង​ដែល​យើង ស្ថិត​នៅ​នេះ បាន​ប្រកប​ដោយ​សិរី‌រុងរឿង។
\s5
\v 14 ពួកគេ​នាំ​គ្នា​មក​ឱន​កាយ​នៅ​ចំពោះ​មុខ​អ្នក គឺកូនចៅអ្នកដែល​បាន​ប្រមាថ​អ្នក ពួកគេនឹង​មក​ក្រាប​នៅ​ទៀប​ជើង​អ្នក គេ​នឹង​ហៅ​អ្នក​ថាជាក្រុង​របស់​ព្រះ‌អម្ចាស់ ក្រុង​ស៊ីយ៉ូន​របស់​ព្រះ​ដ៏វិសុទ្ធ នៃ​ជន‌ជាតិ​អុីស្រា‌អែល។
\s5
\v 15 ផ្ទុយទៅវិញ គេ​បាន​បោះ​បង់​ចោល​អ្នក គេ​ស្អប់​អ្នក ហើយ​គ្មាន​នរណា​ដើរ​កាត់ តែ​យើង​នឹង​ធ្វើ​ឲ្យ​អ្នក​ប្រែ​ទៅ​ជា​ក្រុង​មួយ​ដ៏​ថ្លៃ‌ថ្នូរ ជា​ក្រុង​ដ៏​សប្បាយ​រហូត​អស់‌កល្ប ជា​អង្វែង​ត​រៀង​ទៅ។
\v 16 ប្រជា‌ជាតិ និង​ស្ដេច​ទាំង‌ឡាយ នឹង​ធ្វើ​ជា​មេ​ដោះ​របស់​អ្នក។ អ្នក​នឹង​ទទួល​ស្គាល់​ថា ព្រះ‌សង្គ្រោះ​របស់​អ្នក គឺ​ព្រះ‌អម្ចាស់ ព្រះ​ដែល​លោះ​អ្នក គឺ​ព្រះ​របស់​យ៉ាកុប ជា​ព្រះ​ប្រកប​ដោយ​ឫទ្ធិ‌បារមី។
\s5
\v 17 យើង​នឹង​ឲ្យ​គេ​យក​មាស​មក​ជំនួស​លង្ហិន ប្រាក់​ជំនួស​ដែក លង្ហិន​ជំនួស​ឈើ ដែក​ជំនួស​ថ្ម។ យើង​ឲ្យ​សន្តិ‌ភាព និង​យុត្តិធម៌ គ្រប់‌គ្រង ហើយ​កាន់​អំណាច​លើ​អ្នក។
\v 18 ក្នុង​ស្រុក​របស់​អ្នក គេ​នឹង​លែង​និយាយ​ពី អំពើ​ហិង្សា​ទៀត​ហើយ ក្នុង​ទឹក​ដី​របស់​អ្នក​ក៏​លែង​មាន ការ​វិនាស​ហិន‌ហោច​ទៀត​ដែរ។ គេ​នឹង​ហៅ​កំពែង​របស់​អ្នក​ថា សង្គ្រោះ ហៅ​ទ្វារ​របស់​អ្នក​ថា​ទ្វារ សរសើរ​តម្កើង។
\s5
\v 19 ​​ព្រះ‌អាទិត្យ​នឹងគ្មានពន្លឺដល់អ្នកនៅពេលថ្ងៃ ហើយ​ក៏មិនមាន​ពន្លឺ​ព្រះ‌ច័ន្ទចាំងមកលើអ្នក​ដែរ ប៉ុន្តែ​ព្រះ‌អម្ចាស់​នឹង​ធ្វើ​ជា​ពន្លឺ​បំភ្លឺ​អ្នករហូត​ទៅ ហើយជាព្រះអម្ចាស់​នឹងជាសិរីល្អរបស់អ្នកដែរ។
\v 20 ពន្លឺ​ថ្ងៃ​របស់​អ្នក​នឹង​មិន​លិចបាត់ទេ ពន្លឺ​ព្រះ‌ច័ន្ទ​របស់​អ្នក​ក៏​មិន​លិច​បាត់​ទៅ​វិញ​ដែរ ដ្បិត​ព្រះ‌អម្ចាស់​នឹង​ធ្វើ​ជា​ពន្លឺ​បំភ្លឺ​អ្នករហូតទៅ​ ហើយថ្ងៃ​ដែល​អ្នក​កាន់​ទុក្ខ នឹងត្រូវបញ្ចាប់ដែរ។
\s5
\v 21 ប្រជា‌ជន​របស់​អ្នក​សុទ្ធ​តែ​ជា​មនុស្ស​សុចរិត ពួក​គេ​នឹង​គ្រប់គ្រង​ទឹក​ដី​នេះ​រហូត​ត​ទៅ។ ពួក​គេ​ប្រៀប​ដូច​ជា​កូន​ឈើ​ដែល​យើង​បាន​ដាំ យើង​បង្កើត​ពួក​គេ​មក ដើម្បី​បង្ហាញ​ភាព​ថ្កុំ‌ថ្កើង​របស់​យើង។
\v 22 អំបូរ​ដែល​តូច​ជាង​គេ​នឹង​កើន​ចំនួន​រាប់​ពាន់អ្នក ​ដែល​ខ្សោយ​ជាង​គេ នឹង​ប្រែ​ទៅ​ជា​ប្រជា‌ជាតិ​មួយ​ដ៏​ខ្លាំង​ពូកែ។ យើង​ជា​ព្រះ‌អម្ចាស់ យើង​នឹង​ធ្វើ​ឲ្យ​ការ​ទាំង​នេះ​សម្រេច​ជា​រូប​រាង យ៉ាង​ឆាប់ៗ តាម​ពេល​កំណត់។
\s5
\c 61
\cl ជំពូក ៦១
\p
\v 1 ព្រះ‌វិញ្ញាណ​នៃព្រះ‌ជា‌អម្ចាស់ សណ្ឋិត​លើ​ខ្ញុំ ដោយព្រោះព្រះ‌អម្ចាស់​បាន​ចាក់​ប្រេង​អភិសេក​ខ្ញុំ ឲ្យ​នាំ​ដំណឹង‌ល្អ​ទៅ​ប្រាប់​អ្នក​ដែល​ត្រូវ​គេ​ជិះ‌ជាន់ ជួយ​ថែ​ទាំ​អ្នក​ដែល​បាក់​ទឹក​ចិត្ត ប្រកាស​ប្រាប់​ជន​ជាប់​ជា​ឈ្លើយ​ថា ពួក​គេ​នឹង​រួច​ខ្លួន ហើយ​បើកឲ្យ​អ្នក​ជាប់​ឃុំ‌ឃាំង​រួចពីចំណង។
\s5
\v 2 ព្រះអង្គបានឲ្យខ្ញុំមក​ប្រកាស​ពី​ឆ្នាំ​ដែល​ព្រះ‌អម្ចាស់​សម្តែង ព្រះ‌គុណ និង​ពី​ថ្ងៃ​ដែល​ព្រះ​ជាម្ចាស់របស់​យើង នឹងសងសឹក ហើយ​សម្រាល​ទុក្ខ​ដល់​អ្នក​ដែល​កាន់​ទុក្ខ។
\s5
\v 3 ព្រះអង្គបានបពា្ជូនខ្ញុំ ដើម្បីចែកឲ្យដល់អ្នកដែល​កាន់​ទុក្ខ​នៅក្រុងសុីយ៉ូន បានទទួល​មកុដ​នៅ​លើ​ក្បាល​ជំនួស​ផេះ ប្រេងនៃ​អំណរ​ ជំនួស​ឲ្យ​ការ​កាន់​ទុក្ខ តាំងគំនិតក្នុងការសសើរ នៅក្នុងទីកន្លែងដែលមានវិញ្ញាណងងឹត ដើម្បីហៅពួកគេថាជាដើមតាត្រៅនៃក្តីសុចរិត ព្រះអម្ចាស់ជាអ្នកដាំ ហើយព្រះអង្គនឹងត្រូវបានលើកតម្កើង។
\s5
\v 4 ពួក​គេ​នឹង​សង់​ក្រុង ដែល​បាក់​បែក​​ពី​មុន​ឡើង​វិញ ពួក​គេ​នឹង​ជួសជុលអ្វីៗ​ដែល​ខ្ទេច‌ខ្ទី​កាល​ពី​បុរាណ ឲ្យ​មាន​រូប​រាង​ឡើង​វិញ។ ពួក​គេ​ជួស‌ជុល​ក្រុង​ដែល​ខ្មាំង​បំផ្លាញ​ចោលជា​ច្រើន​ ជំនាន់​នោះ​ឡើង​វិញ។
\v 5 ជនជាតិ​ដទៃ​នឹង​នាំ​គ្នា​មកហើយ​ ត្រួត​ហ្វូង​ចៀម​របស់​អ្នក​រាល់​គ្នា កូន​ចៅ​គេ​នឹង​ភ្ជួរ​រាស់​ដី ហើយ​ដាំ​ទំពាំង‌បាយជូរ​ឲ្យ​អ្នក​រាល់​គ្នា។
\s5
\v 6 អ្នក​រាល់​គ្នាត្រូវបានហៅជា បូជា‌ចារ្យរបស់​ព្រះ‌អម្ចាស់ គេ​នឹង​ហៅ​អ្នក​រាល់​គ្នា​ថា អ្នក​បម្រើ​របស់​ព្រះ​នៃ​យើង។ អ្នក​រាល់​គ្នា​នឹង​ចិញ្ចឹម​ជីវិត​ដោយ​ភោគ​ទ្រព្យ របស់​ប្រជា‌ជាតិ​ទាំង‌ឡាយ ហើយ​អ្នកបានអួតដោយសារទ្រព្យរបស់ពួកគេ។
\v 7 ជំនួសអោយភាពអាម៉ាស់ អ្នកនឹងទទួលបានទ្វេដង ហើយគេមិនបាក់មុខផ្ទុយទៅវិញរីករាយជាមួយនិងការចែកទៅវិញ។ ហើយគេនឹងចែកពីរដងនៃដីរបស់ពួកគេ អ្នក​រាល់​គ្នា​នឹង​មាន​អំណរ​ អស់‌កល្ប​ជានិច្ច។
\s5
\v 8 ដ្បិតយើង ព្រះ‌អម្ចាស់​យើង​ស្រឡាញ់​យុត្តិធម៌ ហើយ​ស្អប់​ការ​ជំរិត​ជិះ‌ជាន់​ និងអំពើឃោរឃៅណាស់។ យើង​នឹង​សង​អ្នក​រាល់​គ្នា​វិញ​យ៉ាង​ត្រឹម​ត្រូវ យើង​នឹង​ចង​សម្ពន្ធ‌មេត្រី​ដែល​នៅ​ស្ថិត‌ស្ថេរ អស់‌កល្ប​ជានិច្ច​ជា​មួយ​អ្នក​រាល់​គ្នា។
\v 9 គ្រប់ទាំងប្រជា‌ជាតិ​នឹង​ស្គាល់​កូន​ចៅរបស់​អ្នក​រាល់​គ្នា ហើយ​ពូជ‌ពង្ស​អ្នក​រាល់​គ្នា​ក៏​នឹង​មាន​ឈ្មោះ​ល្បី នៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​នានា​ដែរ។ អស់​អ្នក​ដែល​បានឃើញ​ពួក​គេ​នឹង​ទទួល​ស្គាល់​ថា ពួក​គេ​ជាប្រជាជន​​ដែល​ព្រះ‌អម្ចាស់បាន​ប្រទាន​ពរ។
\s5
\v 10 ខ្ញុំ​នឹងមាន​អំណរ​យ៉ាង​ខ្លាំងក្រៃលែង ព្រោះ​តែ​ព្រះ‌អង្គនៅក្នុងយើង ខ្ញុំ​រីក‌រាយ​យ៉ាង​អស់​ពី​ចិត្ត ព្រោះ​តែ​ព្រះ​របស់​ខ្ញុំ ដ្បិត​ព្រះអង្គ​បាន​សង្គ្រោះ​ខ្ញុំ។ ព្រះអង្គ​បាន​យក​សេចក្ដី​សុចរិត មក​ពាក់​ឲ្យ​ខ្ញុំ ដូច​កូន​កម្លោះ និង​កូន​ក្រមុំ តែង​ខ្លួន​នៅ​ថ្ងៃ​រៀប​មង្គលការ។
\v 11 ដ្បិត ដូចជាផែនដី​ធ្វើ​ឲ្យ​មានពន្លករុក្ខជាតិ ហើយដូច​គ្រាប់​ពូជ​ដុះ​ឡើង​នៅ​ក្នុង​សួន​ច្បារ​ជាយ៉ាង​ណា ដូច្នេះហើយ ព្រះ‌ជា‌ម្ចាស់​ដ៏ជាព្រះនឹង​ធ្វើ​ឲ្យ​សេចក្ដី​សុចរិត មាន​ការ​សរសើរ​តម្កើង​ផុស​ចេញ​ពី​ទឹក​ដី​នេះ នៅ​ចំពោះ​ប្រជា‌ជាតិ​ទាំង​មូលយ៉ាង​នោះ​ដែរ។
\s5
\c 62
\cl ជំពូក ៦២
\p
\v 1 ដ្បិតដើម្បីក្រុង​ស៊ីយ៉ូន យើង​នឹង​មិន​នៅ​ស្ងៀម​ទេ ដោយយល់ដល់ក្រុង​យេរូ‌សាឡឹម យើង​នឹង​មិន​នៅ​សំងំ​ទៀត​ រហូតក្ដី​សុចរិត​បានចាំង​ចេញមក ហើយ​ការ​សង្គ្រោះ​នៃក្រុងនេះ គឺកើត​មាន​ យ៉ាង​ច្បាស់​ដូច​ភ្លើងចន្លុះ។
\v 2 ប្រជា‌ជាតិ​ទាំងមូល​នឹង​ឃើញ សេចក្ដី​សុចរិត​របស់​អ្នក ហើយ​ស្ដេច​ទាំង​អស់នឹង​ឃើញ​សិរី‌រុងរឿងរបស់​អ្នក​ដែរ។ អ្នកនឹងត្រូវហៅ​តាម​ឈ្មោះ​ថ្មីថា ​ព្រះ‌អម្ចាស់​បានជ្រើសរើស។
\s5
\v 3 អ្នក​នឹង​ប្រៀប​ដូច​ជា​ភួង​ជ័យ​ដ៏​ល្អ​ប្រណីត នៅ​ក្នុង​ព្រះ‌ហស្ដ​របស់​ព្រះ‌អម្ចាស់ និង​ជា​មកុដ​រាជ្យ​ក្នុង​ព្រះ‌ហស្ដ​​របស់​ទ្រង់។
\v 4 នឹង​គ្មានការនិយាយទៅ​អ្នក​ថា «បោះបង់​ចោល» ​នឹងគ្នាអ្នកណានិយាយទៅ​ដី​របស់​អ្នក​ថា «ស្ងាត់ជ្រងំ»។ ផ្ទុយ​ទៅ​វិញ អ្នកនឹងត្រូវ​ហៅ​អ្នក​ថា «បណ្តូលចិត្តរបស់បង» ហើយដី​របស់​អ្នក​ថា «រៀបការ» ដ្បិត​ព្រះ‌អម្ចាស់​គាប់​ព្រះ‌ហឫទ័យ​នឹង​អ្នក ហើយ​ទឹក​ដី​របស់​អ្នក​នឹង​បាន​រៀបមង្គការ។
\s5
\v 5 ពិតណាស់ ដូច​កំលោះ​ម្នាក់​រៀបការ​នឹង​ស្រី​ក្រមុំ ដូចកូនប្រុស​ដែល​នឹង​រៀបមង្គការ​​ឲ្យអ្នកដែរ។ ភរិយា​ថ្មោង​ថ្មី​និងផ្ដល់​អំណរ​សប្បាយឲ្យ​ស្វាមី​យ៉ាង​ណា ហើយព្រះជាម្ចាស់របស់អ្នកនឹងរីករាយជាមួយអ្នកដែរ។
\s5
\v 6 យើង​នឹង​ដាក់​អ្នក​យាម នៅ​តាម​កំពែង​របស់​អ្នក យេរូ‌សាឡឹម​អើយ ទោះ​បី​ថ្ងៃ​ក្ដី​យប់​ក្ដី អ្នក​ទាំង​នោះ​មិន​ត្រូវ​នៅ​ស្ងៀម​ឡើយ។ អ្នក​ត្រូវ​រំឭកដល់​ព្រះ‌អម្ចាស់​ មិន​ត្រូវ​សម្រាក​ឡើយ។
\v 7 មិនត្រូវអនុញ្ញតិឲ្យគាត់សម្រាកដរាបណា​ទាល់​តែ​ព្រះអង្គ​ស្ដារ​ក្រុង​យេរូ‌សាឡិម ហើយធ្វើឲ្យ​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​លើ​ផែនដី​ឡើង​វិញ។
\s5
\v 8 ព្រះ‌ជាម្ចាស់​បាន​សន្យា​យ៉ាង​ម៉ឹង‌ម៉ាត់ ដោយ​ព្រះហស្តស្តាំ​ដ៏​ខ្លាំង​ក្លា​របស់​ព្រះអង្គ​ «យើង​មិន​ប្រគល់​ស្រូវ​របស់​អ្នកទៅ​ឲ្យ​ខ្មាំង​សត្រូវ​ទៀត​ឡើយ សាសន៍​ដទៃ​ក៏​លែង​ផឹក ស្រា​ទំពាំង‌បាយជូរ​ថ្មី​ដែល​អ្នក​បាន​នឿយ‌ហត់ នោះ​ទៀត​ដែរ។
\v 9 ដ្បិត​អ្នក​ដែល​ច្រូត​កាត់ នឹង​បាន​ស្រូវ​បាន​អង្ករ​បរិភោគ ហើយ​នាំ​គ្នា​សរសើរ​តម្កើង​ព្រះ‌អម្ចាស់ ​ហើយអស់​អ្នក​ដែល​បេះ​ផ្លែ​ទំពាំង‌បាយជូរ នឹង​បាន​ស្រា​ទំពាំង‌បាយជូរ​ផឹក​នៅ ក្នុង​ទីធ្លា​សក្ការៈ​របស់​យើង»។
\s5
\v 10 ចូរ​នាំ​គ្នា​ចេញទៅ ចូរ​នាំ​គ្នា​ចេញ​តាម​ទ្វារ! ចូរ​រៀបចំ​ផ្លូវ​សម្រាប់​ប្រជា‌រាស្ត្រ​របស់​យើង! ចូរ​ត្រួស‌ត្រាយ ចូរ​ត្រួស‌ត្រាយ​ផ្លូវ ចូរ​យក​ដុំ​ថ្ម​ចេញ! ហើយ​លើក​ទង់​សញ្ញា​មួយ​ឲ្យ ប្រជា‌ជន​ទាំង‌ឡាយ​ឃើញ!
\s5
\v 11 មើល៍! ព្រះ‌អម្ចាស់​ប្រកាស​ប្រាប់​មនុស្ស‌ម្នា​ដែល នៅ​ទី​ដាច់​ស្រយាល​នៃ​ផែនដីដូច​ត​ទៅ «ចូរ​ប្រាប់​ប្រជា‌ជន​នៅ​ក្រុង​ស៊ីយ៉ូន​ថា មើល៍! ព្រះ‌សង្គ្រោះ​របស់​អ្នក ទ្រង់​យាង​មក​ដល់! មើល៍ ព្រះអង្គនាំនូវរង្វាន់ ហើយសំណងរបស់ព្រះអង្គក៏នាំនៅមុខ»។
\v 12 ពួកគេ​នឹង​ហៅ​អ្នក​ថា «ប្រជា‌រាស្ត្រ​ដ៏វិសុទ្ធ ប្រជា‌រាស្ត្រ​ដែល​ព្រះ‌អម្ចាស់​បាន​លោះ» ហើយអ្នក​នឹងត្រូវ​ហៅ​ថា «ទីក្រុង​សំណប់ចិត្ត ក្រុង​ដែល​គេ​មិន​បោះ​បង់​ចោល»។
\s5
\c 63
\cl ជំពូក ៦៣
\p
\v 1 តើ​នរណា​ដែល​មក​ពី​នៅ​ស្រុក​អេដុម ដោយស្លៀក​ពាក់​ដ៏​ក្រហម​ឆ្អិន‌ឆ្អៅពីក្រុង បុសរ៉ា? តើអ្នកនោះជានរណាដែលមានសម្លៀកបំពាក់ជាស្តេច ​យ៉ាង​អង់‌អាច សម្តែង​ឫទ្ធិ​ដ៏​ខ្លាំង​ពូកែ​? គឺ​យើងនេះដែលនិយាយដោយក្តីសុចរិត និងពូកែ​សង្គ្រោះ​។
\v 2 ហេតុអ្វី​​បាន​ជា​ព្រះ‌ភូសា​របស់ព្រះអង្គ​មាន​ពណ៌​ក្រហម ហើយដូច​ជាសម្លៀក‌ បំពាក់របស់​អ្នក​ ដែលបានជាន់និង​ផ្លែ​ទំពាំង‌បាយជូរ​ដូច្នេះ?
\s5
\v 3 យើង​បាន​ជាន់​ផ្លែ ទំពាំង‌បាយជូរ​តែ​ម្នាក់​ឯង ហើយគ្មាន​នរណា​ពីជនជាតិនានា​ជួយយើង​ទេ។ យើង​បាន​ជាន់ពួកវា ដោយ​កំហឹង​របស់​យើង ដោយជាន់​កម្ទេច​ពួក​វា ព្រោះ​យើង​ខឹង​ជា​ខ្លាំង។ ឈាម​របស់​ពួក​វាបាន​ខ្ទាត​មក​លើសម្លៀក‌បំពាក់​របស់​យើង ហើយ​សម្លៀក‌បំពាក់​របស់​យើង ប្រឡាក់​ពណ៌របស់វា។
\v 4 យើង​បាន​ទន្ទឹងរង់ចាំ នឹង​ដល់​ថ្ងៃ​សងសឹក ហើយឆ្នាំ​កំណត់​ដែល​យើង​ត្រូវប្រោស​លោះ ក៏​បាន​មក​ដល់​ដែរ។
\s5
\v 5 យើងមើល៍! ហើយ​គ្មាន​នរណា​ម្នាក់​មក​ជួយ​យើង​ទេ។ យើង​ឆ្ងល់ថាហេតុអី​គ្មាន​នរណា​ម្នាក់​គាំទ្រ​យើង​ដូច្នេះ តែយើង​ដៃរបស់​យើងបាននាំជ័យជំនះ​មកឲ្យយើង ហើយ​ប្រើ​កំហឹង​របស់​យើង ដើម្បី​គាំទ្រ​យើង។
\v 6 យើង​ជាន់​កម្ទេច​ជាតិ​សាសន៍​ទាំង‌ឡាយ មក​ពី​យើង​ខឹង​យ៉ាង​ខ្លាំង យើង​ដាក់​ទោស​គេ​យ៉ាង​សែន​វេទនា យើង​នឹង​បង្ហូរ​ឈាម​របស់​គេ​នៅ​លើ​ផែនដី។
\s5
\v 7 ខ្ញុំ​សូម​ប្រាប់​ពី​ក្តីសប្បុរស​របស់​ព្រះ‌អម្ចាស់ ខ្ញុំ​សរសើរ​តម្កើងនៅកិច្ចការដែល​ព្រះ‌អម្ចាស់បានធ្វើ។ ខ្ញុំ​សូម​ថ្លែង​អំពី​កិច្ចការ​ដ៏​ល្អ​គ្រប់​យ៉ាង​ដែល ព្រះអម្ចាស់​ប្រទាន​មក​ជន‌ជាតិ​អីុស្រា‌អែល។ ព្រះអង្គ​បាន​សម្តែង​ចំពោះ​ពួក​គេ ដោយ​ព្រះ‌ហឫទ័យ​មេត្តា​ និង​ព្រះ‌ហឫទ័យ​សប្បុរស​ផងដែរ ជាមួយសម្ពមេត្រីនៃភាពស្មោះត្រង់ផងដែរ។
\v 8 ដ្បិតព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ដ្បិតពួកគេពិត​ជា​ប្រជា‌រាស្ត្រ​របស់​យើង​មែន ជាអ្នកដែល​​មិន​ធ្វើ​ឲ្យ​យើង​ខក​ចិត្ត»។ ព្រះអង្គនិងក្លាយជាព្រះ​សង្គ្រោះ​ដល់គេ។
\s5
\v 9 តាមរយៈការឈឺចាប់របស់ពួកគេ ព្រះអង្គក៏ឈឺចាប់រួមជាមួយពួកគេដែរ ​ហើយទេវតារបស់ព្រះជាម្ចាស់នឹងជួយពួកគេ។ នៅក្នុងក្តីស្រឡាញ់ហើយនឹងក្តីមេត្តាព្រះអង្គបានសង្គ្រោះពួកគេ ហើយព្រះអង្គលើកគេឡើង ហើយនាំពួកគេឆ្លងគ្រប់ពេលវេលាទាំងអស់។
\s5
\v 10 ប៉ុន្តែ ពួកគេនាំ​គ្នា​បះ‌បោរ ពួក​គេ​ធ្វើ​ឲ្យ​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ ខក​ព្រះ‌ហឫទ័យ។ ដូច្នេះ ព្រះអង្គក្លាយជាសត្រូវ​ ហើយ​ក៏បាន​ប្រហារ​ពួក​គេដែរ។
\s5
\v 11 ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​បាននឹក​ដល់ ជំនាន់​លោក​ម៉ូសេ។​ ពួកគេនិយាយថា​ «តើ​ព្រះជាម្ចាស់ដែល​បាន​នាំ​ពួក​គេ​ឡើង​ពី​សមុទ្រ ជា​មួយ​មេ​ដឹក​នាំ​របស់​ពួក​គេទ្រង់​នៅ​ឯ​ណា? តើ​ព្រះជាម្ចាស់ដែល​ប្រទាន​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធឲ្យ​គង់​នៅ​ជា​មួយ​ពួក​គេ ទ្រង់​នៅ​ឯ​ណា?
\s5
\v 12 តើព្រះជាម្ចាស់នៅទីណា ហើយតើអ្នកណាបានធ្វើឲ្យសិរីល្អនិងព្រះចេស្តាររបស់ព្រះអង្គនៅខាងស្តាំដៃរបស់ម៉ូសេ ហើយធ្វើឲ្យទឹកញែកជាពីរនៅពីមុខគេ ធ្វើឲ្យឈ្មោះគេល្បីមកដល់រហូតមកនោះ?
\v 13 តើព្រះជាម្ចាស់នៅទីណា ដែលបាននាំគេឆ្លងកាត់ទឹកជ្រៅ? ដូចជាសត្វសេះរត់តាមដីស្មើនោះ ហើយគេមិនដែលជំពប់ឡើយ។
\s5
\v 14 ដូច​ហ្វូង​ចៀម​ចុះ​ទៅ​សម្រាក នៅ​តាម​ជ្រលង​ភ្នំ​ដែរ ព្រះវិញ្ញាណនៃ​ព្រះ‌អម្ចាស់​បានឲ្យគេសម្រាក។ ដូច្នេះអ្នក​បានដឹក​នាំប្រជា‌ជនរបស់​អ្នក​ ដើម្បីធ្វើឲ្យ​ខ្លួនអ្នកបាន​ការសរសើរ។
\s5
\v 15 សូម​ទ្រង់​ទត​មើល​ពី​ស្ថានសួគ៌ គឺ​ពី​ព្រះ‌ដំណាក់​ដ៏វិសុទ្ធនិង​រុងរឿង​របស់​ព្រះអង្គ។ តើព្រះ‌ហឫទ័យ​ស្រឡាញ់​ដ៏​ខ្លាំង​បំផុត និង​ភាព​អង់‌អាច​របស់​ព្រះអង្គនៅទីណា? ​ក្តីអាណិតនិងក្តីមេត្តារបស់ទ្រង់ ហើយកិច្ចការទ្រង់ បាននៅឆ្ងាយពី​ទូលបង្គំហើយ​។
\v 16 ដ្បិត​ព្រះអង្គ​ពិត​ជា​ព្រះ‌បិតា​របស់​យើង​ លោក​អប្រាហាំ​ពុំ​ដែល​បាន​ស្គាល់​យើង​ទេ ហើយលោក​អុីស្រា‌អែល​ក៏​ពុំ​ដែល​បាន​ដឹងពីយើង​ដែរ គឺ​ព្រះអម្ចាស់ ដែល​ជា​ព្រះ‌បិតា​របស់​យើង​។ «ជាព្រះអង្គរំដោះយើង» ដោយព្រះនាមព្រះអង្គតាំងពីដើមរៀងមក។
\s5
\v 17 ព្រះ‌អម្ចាស់​អើយ ហេតុ​អ្វី​បាន​ជា​ព្រះអង្គ បណ្ដោយ​ឲ្យ​យើង​វង្វេង​ឆ្ងាយ​ពី​ផ្លួវរបស់​ព្រះអង្គ ហើយចិត្ត​រឹង‌រូស​ និងមិន​ព្រម​ស្តាប់បង្គាប់ព្រះអង្គ? សូម​យាង​មក​វិញ សម្រាប់​​អ្នក​បម្រើ និង​ជា​កុល‌សម្ព័ន្ធ​ផ្ទាល់​របស់​ព្រះអង្គ​ផង។
\s5
\v 18 ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ បាន​គ្រប់‌គ្រង​លើ​ទឹក​ដី​នេះគឺពេលខ្លីណាស់ តែខ្មាំង​សត្រូវ​បាន​មក​ជាន់​ឈ្លី​វិញ។
\v 19 យើងបានក្លាយ​ជា​ប្រជា‌រាស្ត្រ ដែល​មិនធ្លាប់​គ្រប់‌គ្រងថិញ យើង​ដូច​ជា​ប្រជា‌រាស្ត្រ ដែលមិនត្រូវបានហៅដោយព្រះនាមព្រះអង្គ»។
\s5
\c 64
\cl ជំពូក ៦៤
\p
\v 1 «អូ ប្រសិនបើស្ថានសួគ៌ បានហែកជាពីរហើយធ្លាក់ចុះមក! នោះភ្នំនឹងត្រូវកក្រើករំពើកនៅក្នុងព្រះវត្តមានរបស់ព្រះអង្គ
\v 2 គឺដូចជាភ្លើងបានឆេះគុម្ពព្រៃ ឬភ្លើងក្តៅដែលធ្វើឲ្យទឹកពុះបាន។ ព្រះនាមរបស់ព្រះអង្គនឹងបានស្គាល់ តាមរយៈសត្រូវរបស់ព្រះអង្គដែរ ហើយប្រជាជាតិទាំងមូលនឹងភ័យខ្លាច នៅក្នុងព្រះវត្តមានព្រះអង្គផង!
\s5
\v 3 តាំង​ពី​មុន​មក នៅពេលដែលព្រះអង្គបានធ្វើការអស្ចារ្យ ដែលយើងពុំដែលរំពឹងទុកនោះ ព្រះ​អង្គបានយាងមកចុុះមក ហើយភ្នំបានក្រាបចុះនៅចំពាះព្រះវត្តមានទ្រង់។
\v 4 ចាប់តាំងពីបុរាណមកគ្មាន អ្នកណាឭ រឺយល់ និងបានឃើញព្រះអង្គដូចជាអ្នកឡើយ។ អ្នកណាដែលប្រព្រឹត្ត​អំពើ​ល្អ និងរង់ចាំ​ព្រះអង្គវិញ។
\s5
\v 5 ព្រះអង្គតែងតែប្រោសឲ្យអ្នកនោះមានចិត្តរីករាយ និងធ្វើការត្រឹមត្រូវ គឺដល់ពួកអ្នកនឹកចាំពីទ្រង់ក្នុងគ្រប់ផ្លូវ ទាំងស្តាប់បង្គាប់។ ព្រះអង្គ​ទ្រង់​ព្រះ‌ពិរោធនៅពេលដែលយើងធ្វើបាប។ នៅ​ក្នុងមាគ៌ា​ររបស់ទ្រង់ យើងខ្ញុំតែងតែមានសុវត្តិភាព​។
\s5
\v 6 ដ្បិតយើង​ទាំង​អស់​គ្នា​ក្លាយ​ជាមនុស្សមិនស្អាត ហើយ​អំពើ​សុចរិត​ដែលយើងបានធ្វើ ដូចជា​ក្រណាត់​ទ្រាប់ឈាម។ យើង​ទាំង​អស់​គ្នា​ប្រៀប​បាន​នឹង​ស្លឹក​ឈើ​ក្រៀម ហើយ​អំពើ​ទុច្ចរិត​របស់​យើង​នឹង​បក់​បោក​ទៅ​ដូច​ស្លឹក​ឈើ​ទៅ​តាម​ខ្យល់។
\v 7 គ្មាន​នរណាទូល​អង្វរ​រក​ព្រះ‌នាម​ព្រះអង្គ​ទេ គ្មាន​នរណា​ម្នាក់​ភ្ញាក់​រឭក ហើយ​ជំពាក់​ចិត្ត​នឹង​ព្រះអង្គ​ឡើយ។ ដ្បិត​ព្រះអង្គ​បាន​លាក់​ព្រះ‌ភ័ក្ត្រ​នឹង​យើង​ ហើយធ្វើឲ្យជំរះចិត្តអំពើទុច្ចរិតរបស់យើងចេញផងដែរ។
\s5
\v 8 ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​ជា​ព្រះ‌បិតា​របស់​យើង។ យើងគឺជា​ដី​ឥដ្ឋដែលនៅក្នុងព្រះហស្តទ្រង់ ដែលព្រះអង្គ​​ជា​ជាង​ស្មូន។
\v 9 សូម​កុំ​ព្រះ‌ពិរោធ ព្រះ‌អម្ចាស់​អើយ សូម​កុំ​ចង​ចាំ​អំពើ​បាប​របស់​យើង​ឡើយ។ សូម​ទត​មើល​ចុះ យើង​ទាំង​អស់​គ្នា សុទ្ធ​តែ​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ។
\s5
\v 10 ក្រុង​ដ៏វិសុទ្ធ​របស់​ព្រះអង្គ ក្លាយ​ទៅ​ជា​ទីរហោស្ថាន​ ស៊ីយ៉ូន​ក៏ក្លាយ​ទីរហោស្ថានដែរ យេរូ‌សាឡិម​ក្លាយ​ទៅ​ជា​ទីចោលស្ងាត់។
\v 11 ព្រះ‌វិហារបវិសុទ្ធដ៏ល្អ ​របស់​យើង ជា​កន្លែង​ដែល​ដូនតា​យើង​តែងតែ​សរសើរ​តម្កើង​ព្រះ‌នាម​របស់​ព្រះអង្គ បាន​ត្រូវ​ភ្លើង​ឆេះ​ ហើយរបស់ទាំង​អស់​ក៏​ត្រូវ​វិនាស​ដែរ។
\v 12 ​តើ​ព្រះអង្គ​នៅ​ស្ងៀម​ដល់ពេលណាទៀតព្រះអម្ចាស់? តើ​ព្រះអង្គ​នៅស្ងៀមរហូត ទុក​ឲ្យ​យើងអាម៉ាស់មុខឬ?»
\s5
\c 65
\cl ជំពូក ៦៥
\p
\v 1 «យើងបានរួចរាល់ដើម្បីដោះស្រាយ ជាមួយអស់អ្នកដែលមិនបានទូលសូម ហើយយើងក៏នឹងបានរកឃើញ ដោយអ្នកដែលមិនបានស្វែងរកយើងដែរ។ យើងបាននិយាយថា «យើងនៅទីនេះ! យើងនៅទីនេះ!» សម្រាប់ប្រជាជាតិដែលមិនបានស្រែករកព្រះនាមយើង។
\v 2 យើងបានលូកដៃរបស់យើងទៅរកមនុស្សរឹង ចចេស ជាអ្នកដែលដើរតាមផ្លូវមិនល្អ ក៏ជាអ្នកដែលដើរតាមគំនិតហើយនិងផ្លូវខ្លួនឯងផង!
\s5
\v 3 ពួកគេជាមនុស្ស​ធ្វើ​ឲ្យ​យើង​ទាស់​ចិត្ត​ជានិច្ច ដោយការ​អាក្រក់​នៅ​មុខ​យើង ពួក​គេ​ធ្វើ​យញ្ញ‌បូជា​នៅ​ក្នុង​សួន​ឧទ្យាន ហើយ​ អុជ​ធូប​បន់​ព្រះ​ក្លែង‌ក្លាយ នៅ​លើ​អាសនៈ​ធ្វើ​ពី​ឥដ្ឋ។
\v 4 ពួក​គេ​អង្គុយនៅកណ្តាល​ផ្នូរ​ខ្មោច ទាំងបើកភ្នែកពេញមួយ​យប់ គេ​បរិភោគ​សាច់​ជ្រូក និង​សំឡគួរខ្ពើមនៅ​ក្នុង​ចាន​របស់​គេ។
\s5
\v 5 ពួកគេនិយាយថា «ចូរចៀសចេញ កុំ​ចូលមកជិតខ្ញុំអី ព្រោះ​ខ្ញុំ​បរិសុទ្ធជាងអ្នក»។ ការទាំងនេះគឺជាផ្សែងហុយដល់ច្រមុះយើង ក៏ជាភ្លើងដែលឆេះពេញមូយថ្ងៃផង។
\s5
\v 6 ចូរមើល៍! មានសេចក្តីចែងទុកមកនៅចំពោះយើងថា៖ យើងនឹងមិននៅស្ងៀមឡើយ ហើយយើងនឹងសងសឹកនឹងគេវិញ យើងនឹងឲ្យគេសងទាំងអស់នៅពេលគេចាស់ផង
\v 7 គឺសរុបទាំងអំពើបាបរបស់គេនឹងបាបរបស់ឪពុកគេផង» នេះជាពាក្យរបស់ព្រះអម្ចាស់ «យើងនឹងសងសឹកគេពីកាដុតកំញានដែលនៅលើភ្នំ ហើយធ្វើឲ្យមានផ្សែងនៅតាមជ្រលោងភ្នំដែរ។ យើងនឹងធ្វើដូច្នេះក្នុងការវាស់ពីផ្លូវប្រព្រឹត្តរបស់គេ ក្នុងពេលគេចាស់ផង»។
\s5
\v 8 នេះគឺជាអ្វីព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ «នៅពេលទំពាំង‌បាយជូរ​មាន​ផ្លែ​ចង្គោម នោះមានម្នាក់និយាយ​ថា កុំ​បំផ្លាញ​វាអី ព្រោះ​ផ្លែល្អនៅក្នុងនោះដែរ ការនេះដែលយើងនឹងធ្វើដាក់ពួក​អ្នក​បម្រើ​របស់​យើង យើង​នឹង​មិន​បំផ្លាញ​ពួកគេទាំងអស់ឡើយ។
\s5
\v 9 យើង​នឹង​ធ្វើ​ឲ្យ​មាន​ពូជ‌ពង្ស​មួយ កើត​ចេញ​ពី​កូន​ចៅ​របស់​យ៉ាកុប ហើយ​ឲ្យ​ម្នាក់​ដែល​គ្រប់‌គ្រង​លើ ភ្នំ​របស់​យើង កើត​ចេញ​ពី​កូន​ចៅ​របស់​យូដា។ អស់​អ្នក​ដែល​យើង​ជ្រើស​រើស នឹង​គ្រប់‌គ្រង​លើ​ទឹក​ដី​នេះ អ្នក​បម្រើ​របស់​យើង​ក៏​នឹង​រស់​នៅ​ទី​នេះ​ដែរ។
\v 10 ​សារ៉ូននឹងក្លាយជា​វាល​ស្មៅ​សម្រាប់​ហ្វូង​ចៀម ហើយ​ជ្រលង​ភ្នំ​អាកោរ​ជា​ជម្រក​សម្រាប់​ហ្វូង​គោ គឺសម្រាប់ប្រជារាស្រ្តយើងដែលស្វែងរកយើង។
\s5
\v 11 ប៉ុន្តែ ​អ្នក​រាល់​គ្នា​ដែលបាន​បោះ​បង់​ចោល​ព្រះ‌អម្ចាស់ អ្នក​រាល់​គ្នា​ដែល​បំភ្លេច​ភ្នំ​ដ៏វិសុទ្ធ​របស់​យើង ហើយ​បែរ​ជា​រៀបចំ​តុ​សែន​ព្រះ​មានលាភ​ ហើយក៏ច្រួចស្រាសែនព្រះជោគវាសនាផង។
\s5
\v 12 យើង​នឹង​ប្រហារ​អ្នក​​ឲ្យស្លាប់​ដោយ​មុខ​ដាវ ហើយអ្នក​រាល់​គ្នា​នឹង​លុត​ជង្គង់​ចុះ​ដើម្បីឲ្យគេសម្លាប់ ព្រោះយើង​បាន​ហៅ តែ​អ្នក​​មិន​ឆ្លើយ​ទេ ពេលយើង​បាន​និយាយ អ្នក​រាល់​គ្នា​មិន​ស្ដាប់​ទេ។ ប៉ុន្តែ អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់នៅមុខយើង ហើយជាអំពើ​ដែល​យើង​មិន​ពេញ​ចិត្ត»។
\s5
\v 13 ហេតុ​នេះ​ហើយ​ បាន​ជា​ព្រះ‌ជា‌អម្ចាស់មាន​ព្រះ‌បន្ទូល​ថា «មើល អ្នក​បម្រើ​របស់​យើង​នឹង​មាន​អាហារ​បរិភោគ តែ​អ្នក​រាល់​គ្នា​នឹង​ឃ្លាន មើល អ្នក​បម្រើ​របស់​យើង​នឹង​មាន​ទឹក​ផឹក តែ​អ្នក​រាល់​គ្នា​នឹង​ស្រេក​ មើល អ្នក​បម្រើ​របស់​យើង​នឹង​មាន​អំណរ​សប្បាយ តែ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​អាម៉ាស់។
\v 14 មើល អ្នក​បម្រើ​របស់​យើង​នឹង​ស្រែក​ហ៊ោ ព្រោះ​គេ​សប្បាយ​ចិត្ត តែ​អ្នក​រាល់​គ្នា​បែរ​ជា​ស្រែក​យំ ព្រោះ​ឈឺ​ចុក​ចាប់​នៅ​ក្នុង​ចិត្ត អ្នក​រាល់​គ្នា​នឹង​សោក​សង្រេង បាក់​ទឹក​ចិត្ត។
\s5
\v 15 អ្នកនឹង​ជាប់ឈ្មោះ​ ​សម្រាប់​ឲ្យមនុស្សដែលយើងបានជ្រើសរើសយកមកដាក់​បណ្ដាសា យើងគឺ​ព្រះ‌អម្ចាស់​លើទាំងព្រះនឹង​សម្លាប់អ្នក ហើយយើងនឹងហៅអ្នកបម្រើយើងតាមឈ្មោះផ្សេង។
\v 16 អ្នកណាដែលឲ្យពរដល់ផែនដី នឹងបានពរពីយើងដែលជាព្រះនៃសេចក្តីពិត។ អ្នកណាដែលបានស្បថនៅលើផែនដី នឹងត្រូវស្បថចំពោះយើងជាព្រះនៃសេចក្តីពិតដែរ ដោយសារតែបញ្ហាពីមុនត្រូវបានបំភ្លេច ហើយការទាំងនោះក៏បានលាក់បាំងពីភ្នែកយើងដែរ។
\s5
\v 17 មើលនោះ យើង​នឹង​បង្កើត​ផ្ទៃ​មេឃ​ថ្មី និង​ផែនដី​ថ្មី អ្វីៗ​ដែល​កើត​មាន​កាល​ពី​មុន គេ​លែង​នឹក​នា​ទៀត​ហើយ គឺ​គ្មាន​នរណា​នឹង​ឃើញ​ទៀត​ទេ។
\v 18 ប៉ុន្តែចូរ​អ្នកអរ​សប្បាយ​ឡើង ចូរ​សប្បាយ​រីក‌រាយ​រហូត​ត​ទៅ ចំពោះ​អ្វីៗ​ដែល​យើង​បង្កើត​មក គឺ​យើង​បង្កើត​ក្រុង​យេរូ‌សាឡិម ដែល​មាន​អំណរ​សប្បាយ​រីក‌រាយ យើង​បង្កើត​ប្រជា‌ជន​នៅ​ក្រុង​នេះ ដែល​មាន​អំណរ។
\v 19 ក្រុង​យេរូ‌សាឡិម​នឹង​ធ្វើ​ឲ្យ​យើង សប្បាយ​រីក‌រាយ ប្រជា‌ជន​របស់​យើង​ក៏​ធ្វើ​ឲ្យ​យើង​រីក‌រាយ ក្នុង​ទីក្រុង គេ​លែង​ឮ​សូរ​សម្រែក​យំ​សោក​ទៀត​ហើយ។
\s5
\v 20 នឹងមិនដែលមានទារក ដែលអាចរស់បានតែប៉ុន្មានថ្ងៃទៀតឡើយ ហើយសម្រាប់មនុស្សចាស់ ក៏នឹងមិនស្លាប់មុនអាយុដែរ។ អ្នកដែលស្លាប់ក្នុងវ័យមួយរយឆ្នាំត្រូវរាប់ថានៅវ័យក្មេង។ អ្នកណាដែលរស់មិនបានអយុមួយរយឆ្នាំទេ អ្នកនោះត្រួវរាប់ថាទទួលបណ្តាសារហើយ។
\v 21 ពួកគេនឹងសង់ផ្ទះហើយអាស្រ័យនៅក្នុងផ្ទះនោះ ហើយគេដាំដើមទំពាំងបាយជូរ នោះគេនឹងទទូលផលរបស់វាដែរ។
\s5
\v 22 គឺ​គេ​មិន​សង់​ផ្ទះ​ឲ្យ​អ្នក​ផ្សេង​មក​នៅ គេ​មិន​ដាំ​ដំណាំ​ទុក​ឲ្យ​អ្នក​ផ្សេង បរិភោគ​ផល​ឡើយ ដ្បិត​ប្រជា‌រាស្ត្រ​របស់​យើង​នឹង​មាន​អាយុ​វែង ដូច​អាយុ​ដើម​ឈើ​ធំៗ អស់​អ្នក​ដែល​យើង​ជ្រើស​រើសនឹង​ប្រើ‌ប្រាស់​អ្វីៗ​ដែល​ខ្លួន​បាន​បង្ក​បង្កើត ។
\v 23 ពួកគេ​នឹង​មិន​ធ្វើ​ការ​នឿយ‌ហត់​ជា​អសារ‌បង់ ហើយ​គេ​ក៏​មិន​បង្កើត​កូន​ចៅ​មក ដើម្បី​ឲ្យ​ត្រូវ​អន្តរាយ​ដែរ ដ្បិត​ពួក​គេ​នឹង​បាន​ទៅ​ជា​ពូជ‌ពង្ស​មួយ ដែល​ព្រះ‌អម្ចាស់​ប្រទាន​ពរ កូន​ចៅ​របស់​គេ​នឹង​គង់‌វង្ស​នៅ​ជា​មួយ​គេ។
\s5
\v 24 មុនពេល​ដែលគេសូម យើង​នឹង​ឆ្លើយ​តប​ចំពោះ​ពួក​គេ ហើយកំឡុងពេល​ពួក​គេ​កំពុង​តែ​ទូល‌អង្វរ​នោះ យើង​សម្រេច​តាម​ពាក្យ​សុំ​របស់​គេ រួច​ស្រេច​ទៅ​ហើយ។
\v 25 ពេល​នោះ ចចកនិង​កូន​ចៀម នឹង​ស៊ី​ស្មៅ​ជា​មួយ​គ្នា សត្វ​សិង្ហ​នឹង​ស៊ី​ស្មៅ​ដូច​គោ។ រីឯ​សត្វ​ពស់ វា​នឹង​ស៊ី​ធូលី​ដី​ជា​អាហារ។ ពួកវានឹង​លែង​សុីបំផ្លាញ​គ្នា នៅ​លើ​ភ្នំ​ដ៏វិសុទ្ធ​របស់​យើង​ទៀត​ហើយ» នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។
\s5
\c 66
\cl ជំពូក ៦៦
\p
\v 1 នេះគឺជាអ្វីដែលព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ «ផ្ទៃ​មេឃ​ជា​បល្ល័ង្ក​របស់​យើង ហើយ​ផែនដី​ជា​កំណល់​ទ្រ​ជើង​របស់​យើង។​ តើ​អ្នកនឹង​សង់​ដំណាក់​ឲ្យ​យើងនៅទីណាទៅ? តើ​កន្លែង​នោះនៅទីណាហើយ​យើង​នឹង​សម្រាក​​នៅកន្លែង​ណា?
\s5
\v 2 ដៃរបស់យើង​ដែល​បាន​បង្កើត​របស់ទាំងនេះ ហើយនេះគឺជាមូលហេតុដែលរបស់ទាំងអស់កើតឡើង នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ មនុស្សទាំងនេះដែលយើងពេញចិត្ត គឺជន​កម្សត់​ទុគ៌ត និងអ្នក​បាក់​ទឹក​ចិត្ត ហើយធ្វើ​តាម​ពាក្យ​យើង ដោយ​ញាប់‌ញ័រផង។
\s5
\v 3 ​អ្នក​ដែល​សម្លាប់​គោ​ ហើយក៏​សម្លាប់​មនុស្សផងដែរ ជាអ្នកបាន​យក​ចៀម​មក​ធ្វើ​យញ្ញ‌បូជា ហើយក៏​បំបាក់​ក​ឆ្កែ និងអ្នក​ដែល​យក​តង្វាយ​មក​ថ្វាយ តែ​តង្វាយ​នេះ​ជា​ឈាម​ជ្រូក អ្នក​ដែល​ដុត​គ្រឿង​ក្រអូប ហើយក៏ឲ្យពរដល់សេចក្តីអាក្រក់។ ពួកគេបានជ្រើសរើសផ្លូវរបស់ពួកគេ ហើយ​ពួកគេចូល​ចិត្ត​តែ​អំពើ​គួរ​ស្អប់​ខ្ពើមរបស់ពួកគេផងដែរ។
\s5
\v 4 ក្នុងរបៀបនេះដែរ យើងនឹងជ្រើសរើសការជំនុំជម្រះរបស់គេដែរ យើងនឹងនាំការភ័យខ្លាចមកដល់ពួកគេ ដោយព្រោះពេលយើងហៅគ្មាននរណាឆ្លើយទេ ពេលយើងប្រកាសគ្មាននរណាស្តាប់ទេ។ ពួកគេបានធ្វើការអាក្រក់នៅចំពោះយើង ហើយជ្រើសរើសធ្វើអ្វីដែលទាស់ចិត្តយើង»។
\s5
\v 5 ចូរស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ អស់អ្នកដែល​ញាប់‌ញ័រ និងព្រះបន្ទូលរបស់ព្រះអង្គ «បងប្អូន​របស់​អ្នក​រាល់​គ្នា ដែលស្អប់និង​បដិសេធ​អ្នក​រាល់​គ្នា ដោយព្រោះអ្នកបាននិយាយពីឈ្មោះរបស់យើង «សូម​ព្រះ‌អម្ចាស់​សម្តែងសិរី‌រុងរឿង ដើម្បី​ឲ្យ​យើង​ឃើញ​អំណររបស់​អ្នក» តែពួកគេនឹង​ត្រូវ​អាម៉ាស់វិញ។
\s5
\v 6 មាន​សំឡេង​ចម្បាំង​ឮ​រំពង​ពី​ទីក្រុង មាន​សំឡេង​លាន់​ឮ​ពី​ព្រះ‌វិហារ ហើយជា​ព្រះ‌សូរសៀង​នៃ​ព្រះ‌អម្ចាស់ ដែល​សងសឹកដល់សត្រូវរបស់ព្រះអង្គ។
\s5
\v 7 មុនពេល​ស្ត្រីទៅកន្លែងសម្រាល​ ដើម្បីផ្តល់កំណើត គឺមុនដែលការឈឺចាប់ ហើយនាងឲ្យកំណើតដល់កូនប្រុស។
\v 8 តើ​នរណា​ធ្លាប់បាន​ឮ​ការណ៍ទាំង​នេះ? តើ​នរណា​ធ្លាប់​បានឃើញ​ការណ៍​ទាំងនេះ? តើ​ផែនដីនេះ​អាច​កើត​ឡើង ក្នុង​រយៈ​ពេល​តែ​មួយ​ថ្ងៃ​បាន​ឬ? តើ​ប្រជា‌ជាតិ​មួយ​អាច​កើត ក្នុង​ពេល​តែ​មួយ​បាន​ឬ? ប៉ុន្តែ​ក្រុង​ស៊ីយ៉ូន​វិញ នាង​ទើប​នឹង​ចាប់​ផ្ដើម​ឈឺ​ផ្ទៃ គឺបាន​សម្រាល​កូន​ទៅហើយ។
\s5
\v 9 តើយើងជាអ្នកនាំកូនក្មេងទៅក្នុងការចាប់កំណើត ហើយមិនអនុញ្ញាតដល់កូនកើតមកឬ? សំនួររបស់ព្រះអម្ចាស់។ ម៉្យាងទៀត តើយើងបានព្រមផ្តល់កំណើតកូននោះហើយ ក្រោយមកមិនឲ្យវិញឬ? សំនួរព្រះជាម្ចាស់របស់អ្នក»។
\s5
\v 10 ចូររីករាយជាមួយក្រុង​យេរូ‌សាឡិម​ ហើយ​សប្បាយ​​ នឹងមានអំណរជាមួយទីក្រុងនេះផង អស់​អ្នក​ដែល​កាន់​ទុក្ខ​ ដើម្បីក្រុង​យេរូ‌សាឡិម​ក៏ត្រូវអរសប្បាយផងដែរ!
\v 11 ដ្បិត​អ្នក​រាល់​គ្នា​បាន​ស្កប់​ចិត្ត​នឹង​ក្រុង​នេះ ដូច​កូន​ដែលបានបៅដោះ​ម្ដាយឆ្អែត​ផងដែរ ហើយសូមសប្បាយជាមួយសេរីរុងរឿងជាបរិបូរណ៏នៃទីក្រុងផង។
\s5
\v 12 នេះគឺជាអ្វីដែលព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ «យើង​នឹង​ឲ្យ​ភាពចម្រុងចម្រើនហូរ​ហៀរដល់​ក្រុង​នេះ ដូច​ទឹក​ទន្លេ យើង​នឹង​បង្ហូរ​ទ្រព្យសម្បត្តិនៃ ប្រជា‌ជាតិ​ទាំងមូល​ចូល​មក​ក្នុង​ក្រុង​នេះ ដូច​ទឹក​ហូរ​ប្រៀប​មាត់​ច្រាំង។ អ្នកនឹងបានការថ្នាក់‌ថ្នម​​ដូច​ម្ដាយ​បំបៅ​កូន បី​អ្នក និង​ថ្នាក់‌ថ្នមអ្នកនៅ​លើ​ភ្លៅផង។
\v 13 ដូចម្ដាយ​លួង‌លោម​កូន​របស់នាង យើង​នឹង​លួង‌លោម​អ្នក​រាល់​គ្នា​យ៉ាង​នោះ​ដែរ អ្នក​រាល់​គ្នា​នឹង​រស់​នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម»។
\s5
\v 14 អ្នកនឹងឃើញការនេះ ហើយដូងចិត្តរបស់អ្នកនឹងរីករាយ ហើយឆ្អឹងរបស់អ្នកនឹងពន្លកឡើង ដូចជាស្មៅទន់។ ព្រះហស្តនៃព្រះអម្ចាស់នឹងធ្វើឲ្យបានស្គាល់ដល់អ្នកបម្រើរបស់ព្រះអង្គ តែព្រះជាម្ចាស់នឹងបង្ហាញសេចក្តីក្រោធដល់សត្រូវព្រះអង្គវិញ។
\s5
\v 15 ដ្បិតមើល៍! ព្រះ‌អម្ចាស់​កំពុង​តែ​យាង​មក ជាមួយ​និង​ភ្លើង ហើយរាជ‌រថ​របស់​ព្រះអង្គយាងមក ​ប្រៀប​បាន​នឹង​ខ្យល់​កួច ដើម្បីនាំ​ព្រះ‌ពិរោធ​ដ៏​ខ្លាំងហើយជាមួយសេចក្តីបញ្ជានៃអណ្ដាត ភ្លើងផងដែរ។
\v 16 ដ្បិតព្រះ‌អម្ចាស់​នឹង​វិនិច្ឆ័យ​ទោស​មនុស្សទាំងអស់ ដោយ​ប្រើ​ភ្លើងនិង​ដាវរបស់ព្រះអង្គ។ ព្រះ‌អម្ចាស់សម្លាប់អ្នកដែលជាសត្រូវជាច្រើននោះ។
\s5
\v 17 ពួកគេបានរៀបចំ​ញែក​ខ្លួន ហើយធ្វើឲ្យខ្លួនបានបរិសុទ្ធផង ដូច្នេះគេអាចចូល​ទៅ​ក្នុង​ឧទ្យាន របស់​ព្រះ​ក្លែង‌ក្លាយ តាម​មេ​ដឹក​នាំ​របស់​គេ ហើយ​នាំ​គ្នា​បរិភោគ​សាច់​ជ្រូក ហើយនិង​អ្វីៗ​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើមផង។ «ពួកគេនឹងត្រូវបញ្ចាប់ ហើយនេះគឺជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
\s5
\v 18 ដ្បិតយើងដឹងពីកិច្ចការ ហើយអ្វីដែលគេគិតផងដែរ។ ពេលវេលាគឺជិតមកដល់ហើយ ជាពេលដែលយើងប្រមូលប្រជាជាតិនិងភាសារទាំងអស់ផង។ ពួកគេនឹងមកដល់ហើយឃើញសេរីរុងរឿងរបស់យើង។
\v 19 យើងនឹងតាំងសញ្ញាដ៏ធំក្នុងចំណោមពួកគេ។ ក្រោយមកយើងនឹងបញ្ចូនអ្នកដែលរួចជីវិតនៅក្នុងចំណោមគេ ទៅកាន់ប្រជាជាតិទាំងអស់ៈ គឺតើស៊ីស ​ពូល និង​លូឌ ​អ្នក​បាញ់​ព្រួញ​ដ៏​ចំណាន ទៅទូបាល ​យ៉ាវ៉ាន ហើយនិងកោះ​ឆ្ងាយៗ​ជាកន្លែងដែលគេមិនទាន់បានឪឮអំពីយើងនិងឃើញសិរីរុងរឿងនៃយើង។ ពួកគេនឹងប្រកាសសិរីល្អយើងក្នុងចំណោមប្រជាជាតិទាំងអស់។
\s5
\v 20 ពួកគេនឹងនាំត្រឡប់មកវិញបងប្អូនរបស់អ្នក ចេញពីប្រជាជាតិទាំងនោះ ដូចជាតង្វាយដល់ព្រះអម្ចាស់។ ពួកគេនឹងមកវិញដោយសេះនិងរទេះចម្បាំង ក្រុមរទេះសេះ លើលា ហើយលើសត្វអូដ្ឋ មកភ្នំយេរូសាឡិមបរិសុទ្ធរបស់យើង ព្រះបន្ទូលនៃព្រះម្ចាស់។ ដ្បិតប្រជាជនអុីស្រាអែលនឹងថ្វាយតង្វាយធញ្ញជាតិ ដែលស្អាតល្អដាក់ក្នុងដំណាក់នៃព្រះអម្ចាស់។
\v 21 អ្នកទាំងនេះយើងនឹងជ្រើសរើសឲ្យធ្វើជាបូជាចារ្យ និងលេវី ព្រះបន្ទូលនៃព្រះអម្ចាស់។
\s5
\v 22 ដ្បិតផ្ទៃ​មេឃ​ថ្មី និង​ផែនដី​ថ្មី ដែល​យើង​នឹងបង្កើត នឹង​គង់‌វង្ស​នៅ​ចំពោះ​មុខ​យើង​ ដូច្នេះពូជ‌ពង្ស និង​ឈ្មោះ​របស់​អ្នក​រាល់​គ្នា ក៏​គង់‌វង្ស​នៅ​ចំពោះ​មុខ​យើង រហូត​ត​រៀង​ទៅ​យ៉ាង​នោះ​ដែរ។ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។
\v 23 ពីមួយខែ ទៅខែបន្ទាប់ ​ហើយពីថ្ងៃ​សប្ប័ទ មនុស្ស​លោក​ទាំង​អស់​នឹង​នាំ​គ្នា មក​ក្រាប​ថ្វាយ‌បង្គំ​យើង នេះជាព្រះបន្ទូលព្រះអម្ចាស់។
\s5
\v 24 ពួកគេនឹងចេញទៅមើលរូបកាយដែលបានស្លាប់នៃមនុស្ស ដែលបានបះបោរទាស់នឹងយើង ដ្បិតដង្កូវដែលបានសុីពួកគេ នឹងមិនអាចស្លាប់ទេ ហើយភ្លើងដែលបានដុតគេនឹងឆេះរហូត មិនអាចរលត់ឡើយ ហើយវានឹងក្លាយទៅជារបស់គួរស្អប់ខ្ពើម ដល់សាច់ឈាមទាំងអស់»។