km_ulb/20-PRO.usfm

1898 lines
283 KiB
Plaintext
Raw Permalink Blame History

This file contains invisible Unicode characters

This file contains invisible Unicode characters that are indistinguishable to humans but may be processed differently by a computer. If you think that this is intentional, you can safely ignore this warning. Use the Escape button to reveal them.

\id PRO
\ide UTF-8
\h សុភាសិត
\toc1 សុភាសិត
\toc2 សុភាសិត
\toc3 pro
\mt សុភាសិត
\s5
\c 1
\cl ជំពូក ១
\p
\v 1 សុភាសិត​របស់​ព្រះ‌បាទ​សា‌ឡូម៉ូន ​ជា​ព្រះ‌រាជ​បុត្រ​ព្រះ‌បាទ​ដាវីឌ និង​ជា​ព្រះ​មហា‌ក្សត្រ​ស្រុក​អុីស្រា‌អែល។
\v 2 សុភាសិត​ទាំង​នេះ​ផ្ដល់​ឲ្យ​មនុស្ស​មាន​ប្រាជ្ញា និង​ការ​ចេះ​ដឹង ដើម្បី​យល់​ពាក្យ‌ពេចន៍​ប្រកប​ដោយ​អត្ថ‌ន័យ​ជ្រៅ​ជ្រះ
\v 3 ព្រម​ទាំង​បង្រៀន​មនុស្ស​ឲ្យ​ចេះ​ដឹង សុចរិត ត្រឹម​ត្រូវ និង​មាន​ចិត្ត​ទៀង​ត្រង់។
\s5
\v 4 ដើម្បី​បង្រៀន​មនុស្ស​ឆោត​ល្ងង់​ឲ្យ​ចេះ​ប្រុង​ប្រយ័ត្ន ហើយ​ឲ្យ​យុវជន​ស្គាល់​ខុស​ស្គាល់​ត្រូវ។
\v 5 សូម​ឲ្យ​អ្នក​ប្រាជ្ញ​បាន​ស្តាប់ ហើយ​បង្កើន​ចំណេះ​ដឹង​របស់​ខ្លួន​ថែម​ទៀត សូម​ឲ្យ​អ្នក​ណា​ដែល​មាន​យោបល់ បាន​ដឹង​ពី​ផ្លូវ​ដែល​ត្រូវ​ដើរ
\v 6 ព្រម​ទាំង​ឲ្យ​បាន​យល់​ពាក្យ​សុភា‌សិត និង​ប្រស្នា អស់​ទាំង​ពាក្យ​របស់​អ្នក​ប្រាជ្ញ និង​ពាក្យ​អាថ៌‌កំបាំង​ទាំង​ប៉ុន្មាន​ផង។
\s5
\v 7 ការ​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់​ជា​ប្រភព​នៃ​ការ​ចេះ​ដឹង។ មនុស្ស​ខ្លៅ​តែងតែ​មើល‌ងាយ​តម្រិះ​ប្រាជ្ញា និង​ការ​ប្រៀន‌ប្រដៅ។
\v 8 កូន​អើយ ចូរ​ស្ដាប់​ឪពុក​ប្រៀន‌ប្រដៅ ហើយ​ត្រង‌ត្រាប់​ស្ដាប់​ម្ដាយ​ទូន្មាន
\v 9 ដ្បិត​ដំបូន្មាន​របស់​ឪពុក​ម្ដាយ​នឹង​កសាង​ចរិយា​សម្បត្តិ​របស់​កូន ឲ្យ​បាន​ល្អ​ដូច​មកុដ និង​ខ្សែ​ក​មាស។
\s5
\v 10 កូន​អើយ បើ​មនុស្ស​មាន​បាប​បបួល​នាំ​ឯង កុំ​ព្រម​តាម​គេ​ឡើយ។
\v 11 ប្រសិនបើពួក​គេ​ថា «ចូរ​មក​ជា‌មួយ​យើង​ យើង​នឹង​រង់​ចាំ​ឱកាស​កម្ចាយ​ឈាម យើង​នឹង​លបដោយ​សម្ងាត់ដើម្បី​ចាប់​មនុស្ស​ដែល​ឥត​ទោស​ដោយ​ឥត​ហេតុ។
\s5
\v 12 យើង​នឹង​លេប​គេ​ទាំង​រស់ ដូច​ជា​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ហើយ​ទាំង​មូល​ផង ដូច​ជា​ពួក​អ្នក​ដែល​ចុះ​ទៅ​ក្នុង​រណ្តៅ។
\v 13 យើង​នឹង​រឹប​អូស របស់​មាន​តម្លៃ​គ្រប់​យ៉ាង ក៏​នឹង​បំពេញ​លំ‌នៅ​យើង។
\v 14 ចូរ​ឯង​ចូល​មក​ក្នុង​ពួក​យើង​ចុះ យើង​នឹង​មាន​ថង់​ប្រាក់​តែ​មួយ​ប៉ុណ្ណោះ»។
\s5
\v 15 កូន​អើយ សូមកូន​កុំ​ដើរ​រួម​ផ្លូវ​ជា‌មួយ​គេ​ឡើយ ត្រូវ​​ឃាត់‌ជើង​កូន​មិន​ឲ្យ​ចូល​ទៅ​ក្នុង ផ្លូវ​ច្រក​របស់​គេ​វិញ។
\v 16 ដ្បិត​ជើង​គេ​រត់​តាម​តែ​ការ​អាក្រក់​ទេ គេ​ក៏​រហ័ស​នឹង​កម្ចាយ​ឈាម​ផង។
\v 17 ដ្បិត​ការ​ដែល​ដាក់​អន្ទាក់ នៅ​ចំពោះ​សត្វ​ស្លាបដែលវាមើល​ឃើញ​នោះ គឺ​ឥត​ប្រ‌យោជន៍​ទេ។
\s5
\v 18 មនុស្សទាំងនេះ​រង់​ចាំ​តែ​នឹង​សម្លាប់​ខ្លួនឯង ហើយ​ក៏​អែប​លប​ដោយ​សម្ងាត់ ដើម្បី​តែ​នឹង​បំផ្លាញ​ជីវិត​ខ្លួន​គេ​វិញ។
\v 19 ផ្លូវ​នៃ​អស់​អ្នក​ដែល​លោភ​ចង់​បាន កម្រៃ​ក៏​យ៉ាង​នោះ​ដែរ សេចក្ដី​នោះ​នឹង​ដក​យក​ជីវិត ចេញ​ពី​អ្នក​ដែល​បាន​កម្រៃ​បែប​នោះ។
\s5
\v 20 ប្រាជ្ញា​តែង​បន្លឺ​ឡើង​នៅ​ក្នុង​ផ្លូវ ក៏​បញ្ចេញ​សំឡេង​នៅ​ទី​ធ្លា
\v 21 ប្រាជ្ញា​ស្រែក​ប្រកាស នៅ​ទី​ផ្លូវ​ប្រសព្វ​ទ្រហឹង‌អឺង‌កង និង​នៅ​មាត់​ទ្វារ​ក្រុង ឯ​នៅ​ខាង​ក្នុង​ទី​ក្រុង នោះ​ក៏​បញ្ចេញ​ពាក្យ​ថា
\v 22 «មនុស្ស​ឆោត​ល្ងង់​អើយ តើ​នៅ​ស្រឡាញ់​សេចក្ដី​ឆោត​ល្ងង់ដល់​កាល​ណា​ទៀត? ពួក​មនុស្ស​ចំអក គេ​នឹង​ចូល​ចិត្ត​ខាង​សេចក្ដី​ឡក‌ឡឺយ តើ​មនុស្ស​កំឡៅ​នឹង​ចេះ​តែ​ស្អប់ ដល់​ការ​ចេះ​ដឹង​ដល់​កាល​ណា?
\s5
\v 23 ចូរ​អ្នក​រាល់​គ្នា​ស្តាប់​តាម​នូវសេចក្តីកែរតម្រូវរបស់យើង នោះយើង​នឹង​ចាក់​វិញ្ញាណ​យើង​ទៅ​លើ​អ្នក​រាល់​គ្នា ហើយ​ឲ្យ​អ្នក​រាល់​គ្នា​បាន​យល់​ពាក្យ​របស់​យើង។
\v 24 ពី​ព្រោះ​យើង​បាន​ស្រែក​ហៅ តែ​អ្នក​រាល់​គ្នា​មិន​ព្រម​ស្តាប់​ទេ យើង​បាន​ហុច​ដៃ​ទៅ តែ​ឥត​មាន​អ្នក​ណា​រវល់​សោះ។
\v 25 អ្នក​រាល់​គ្នា​ក៏​បោះ‌បង់​ចោល អស់​ទាំង​ដំបូ‌ន្មាន​របស់​យើង ហើយ​មិន​ព្រម​ទទួល​ពាក្យ​បន្ទោសរបស់​យើង​ដែរ។
\s5
\v 26 យើង​នឹង​សើច​ដែរ ក្នុង​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​អន្ត‌រាយ យើង​នឹង​ចំអក​ឲ្យ ក្នុង​កាល​ដែល​អ្នក​រាល់​គ្នា កើត​មាន​សេចក្ដី​ភិត‌ភ័យ​ផង
\v 27 ​កាល​ដែល​សេចក្ដី​ភិត‌ភ័យ មក​លើ​អ្នក​រាល់​គ្នា ដូច​ជា​ព្យុះ​សង្ឃរា ហើយ​សេចក្ដី​អន្ត‌រាយ​របស់​អ្នក​រាល់​គ្នា​មក ដូច​ជា​ខ្យល់​កួច ក្នុង​កាល​ដែល​សេចក្ដី​លំបាក និង​សេចក្ដី​ទុក្ខ​ព្រួយ មក​គ្រប​សង្កត់​លើ​អ្នក​រាល់​គ្នា។
\s5
\v 28 ក្រោយមក គេ​នឹង​អំពាវ​នាវ​ដល់​យើង តែ​យើង​មិន​ព្រម​ឆ្លើយ​សោះ គេ​នឹង​ស្វែង​រក​យើង​អស់​ពី​ចិត្ត តែ​គេ​នឹង​រក​មិន​ឃើញ​ឡើយ។
\v 29 ព្រោះ​ពួកគេ​បាន​ស្អប់​ការ​ចេះ​ដឹង ហើយ​មិន​បាន​រើស​យក​សេចក្ដី​កោត​ខ្លាច ដល់​ព្រះ‌អង្គម្ចាស់​ទេ។
\v 30 ពួកគេ​មិន​បាន​យក​ចិត្ត​ទុក​ដាក់ នឹង​ដំបូ‌ន្មាន​របស់​យើង​ឡើយ ក៏​បាន​មើល​ងាយ​សេចក្ដី​បន្ទោស​របស់​យើង​ដែរ។
\s5
\v 31 ពួក​គេនឹងស៊ី​ផល​នៃ​ផ្លូវ​របស់​ខ្លួន​គេ​វិញ ហើយ​គេ​នឹង​បាន​ឆ្អែត​ដោយ​កិច្ច‌ការ​របស់​ខ្លួន។
\v 32 ដ្បិត​​ពួក​ឆោត​ល្ងង់​នោះ ការ​ថយ​ទៅ​វិញ​របស់​គេ​នឹង​សម្លាប់​គេ​ទៅ ហើយ​ចំណែក​មនុស្ស​កំឡៅ នោះ​សេចក្ដី​សុខ​ស្រួល​របស់​គេ នឹង​បំផ្លាញគេផង​ដែរ។
\v 33 ប៉ុន្តែ​អ្នក​ណា​ដែល​ស្តាប់​តាម​យើង នោះ​នឹង​រស់ដោយ​សេចក្ដី​សុខ​ ហើយ​នឹង​មាន​សេចក្ដី​សម្រាក ឥត​ភ័យ​ខ្លាច​ចំពោះ​ការ​អា‌ក្រក់​ឡើយ»។
\s5
\c 2
\cl ជំពូក ២
\p
\v 1 កូន​អើយ បើ​ឯង​ទទួល​ពាក្យ​យើង ហើយ​ប្រមូល​ពាក្យ​បណ្ដាំ​របស់​យើង ទុក​នៅ​ជាប់​នឹង​កូន
\v 2 សូមឲ្យ​ត្រចៀករបស់កូន​ស្តាប់​តាម​ប្រាជ្ញា ហើយ​ផ្ចង់​ចិត្ត​ឲ្យ​បាន​យល់ នឹងសេចក្តីចេះដឹងផង។
\s5
\v 3 ប្រសិនបើ​កូន​ស្រែក​ហៅ​រក​ចំណេះដឹង ព្រម​ទាំង​បន្លឺ​សំឡេង​ឡើង សូម​ឲ្យ​បាន​យោ‌បល់
\v 4 បើ​កូន​ខំ​រក​ដូច​ជា​រក​ប្រាក់ ហើយ​ស្វែង​រក​ដូច​ជា​រក​កំណប់​ទ្រព្យ
\v 5 នោះ​កូន​នឹង​បាន​យល់​សេចក្ដី​កោត​ខ្លាច ដល់​ព្រះ‌អម្ចាស់ ហើយ​​កូននឹងអាច​ស្គាល់ពី​ប្រាជ្ញានៃ​ព្រះ‌ជាម្ចាស់។
\s5
\v 6 ដ្បិត​ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ​មាន​ប្រាជ្ញា នោះ​ចេញ​ពី​ព្រះ‌ឪស្ឋ​របស់​ព្រះ‌អង្គ​មក គឺជាចំណេះដឹងហើយនិងយោបល់។
\v 7 ព្រះ‌អង្គ​បម្រុង​ទុក​សេចក្ដី​ដែល​មានប្រាជ្ញា សម្រាប់​មនុស្ស​សុចរិត ក៏​ជា​ខែល​ដល់​អស់​អ្នក ដែល​ដើរ​ក្នុង​សេចក្ដី​ទៀង​ត្រង់
\v 8 ព្រះជាម្ចាស់បាន​រក្សា​អស់​ទាំង​ផ្លូវ​ច្រកនៃ​សេចក្ដី​យុត្តិ‌ធម៌ ហើយ​ការ​ពារ​ផ្លូវ​របស់​ពួក​បរិសុទ្ធ​របស់​ព្រះ‌អង្គ។
\s5
\v 9 ក្រោយមក អ្នក​នឹង​បាន​យល់​សេចក្ដី​សុចរិត សេចក្ដី​យុត្តិ‌ធម៌ និង​សេចក្ដី​ទៀង​ត្រង់ គឺ​គ្រប់​ទាំង​ផ្លូវ​ល្អ។
\v 10 ដ្បិត​ប្រាជ្ញា​នឹង​ចូល​មក​ស្ថិត​នៅ​ក្នុង​ចិត្ត​កូន ហើយ​ការ​ចេះ​ដឹង​នឹង​គាប់​ចិត្ត​ដល់​ព្រលឹងកូនផង។
\s5
\v 11 ការ​ចេះ​គិត​ពិចារណា​នឹង​ការពារ​កូន ហើយ​ការ​ដឹង​ខុស​ត្រូវ​នឹង​ថែ‌រក្សា​កូន។
\v 12 ការទាំងនោះនឹង​ជួយ​ឲ្យ​កូន​រួច​ពី​ផ្លូវ​អា‌ក្រក់ ហើយ​ពី​ពួក​មនុស្ស ដែល​តែង​តែ​និយាយ​ពាក្យ​មិនពិត
\v 13 ជា​អ្នក​ដែល​បោះ‌បង់​ចោល​ផ្លូវ​ទៀង​ត្រង់ ដើម្បី​នឹង​ដើរ​តាម​ផ្លូវ​ងងឹត​វិញ។
\s5
\v 14 ពួកគេមាន​ចិត្ត​រីក‌រាយ​ដោយ​ប្រព្រឹត្ត​ការ​អា‌ក្រក់ ហើយ​ត្រេក‌អរ​ដោយ​ចិត្ត​មិនត្រង់ របស់​មនុស្ស​អា‌ក្រក់។
\v 15 ផ្លូវ​ពួកគេ​សុទ្ធ​តែ​ក្ងិច‌ក្ងក់ ហើយបិទបាំងការទទួលខុសត្រូវ។
\s5
\v 16 ប្រាជ្ញា​នឹង​យោបល់ជួយ​ឲ្យ​កូន​រួច​ពី​ស្រី​កំផឹតក្បត់ និងសម្រស់ដោយ​ប្រលោម​ដោយ​ពាក្យ​ផ្អែម‌ល្ហែមរបស់នាង។
\v 17 នាងជា​អ្នក​ដែល​លះ​ចោល​គូ​សម្លាញ់ ដែល​បាន​គ្នា​ពី​ក្រមុំ​កំលោះ ក៏​ភ្លេច​សេចក្ដី​សញ្ញា​នៃ​ព្រះ​របស់​ខ្លួន។
\s5
\v 18 ដ្បិត​ផ្ទះ​របស់​ស្ត្រី​នោះ ទ្រេត​ទៅ​ខាង​សេចក្ដី​ស្លាប់ ហើយ​ផ្លូវ​ច្រក​របស់​នាង នាំ​ទៅ​ចំពោះ​ពួក​មនុស្ស​ស្លាប់។
\v 19 ពួក​អ្នក​ដែល​ទៅ​វានោះ​គ្មាន​អ្នក​ណា​ត្រឡប់​មក​វិញ​ឡើយ ក៏​មិន​ចាប់​កាន់​ផ្លូវ​ច្រក​នៃ​ជីវិត​ដែរ។
\s5
\v 20 ដូច្នេះ ចូរ​កូន​ដើរ​ក្នុង​ផ្លូវ​របស់​មនុស្ស​ល្អ ព្រម​ទាំង​រក្សា​ផ្លូវ​ច្រក​នៃ​ពួក​សុចរិត។
\v 21 ដ្បិត​មនុស្ស​ទៀង​ត្រង់​នឹង​អា‌ស្រ័យ​នៅ​ផែនដី ហើយ​មនុស្ស​គ្រប់​លក្ខណ៍​នឹង​បាន​នៅ​ជាប់។
\v 22 ប៉ុន្តែ​មនុស្ស​អា‌ក្រក់​នឹង​ត្រូវ​កាត់ចេញ ឲ្យ​សូន្យ​ពី​ផែនដី​វិញ ហើយ​មនុស្ស​ប្រទូស‌រ៉ាយ និង​ត្រូវ​រំលើង​ចេញ​ពី​ទីនេះ។
\s5
\c 3
\cl ជំពូក ៣
\p
\v 1 កូន​អើយ ចូរ​កុំ​ភ្លេច​ពាក្យ​ទូន្មាន​របស់​យើង​ឡើយ ចូរ​ប្រតិបត្តិ​តាម​ពាក្យ​ដែលយើង​បាន​ផ្ដែ‌ផ្ដាំ​ជានិច្ច។
\v 2 ដ្បិត ពាក្យរបស់យើងនឹង​ផ្ដល់​ឲ្យ​កូន​មាន​អាយុ​យឺន‌យូរ ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត។
\s5
\v 3 ចូរ​កាន់​ចិត្ត​ភក្ដី និង​ចិត្ត​សច្ចៈ​ជានិច្ច គឺ​ត្រូវ​ចារឹក​គុណ​សម្បត្តិ​នេះ​ជាប់​ក្នុង​ចិត្ត ដូច​ពាក់​គ្រឿង​អលង្ការ​ជាប់​នៅ​នឹង​ក​ដែរ។
\v 4 ក្រោយមក​ កូន​នឹង​បាន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់ គាប់​ចិត្ត​មនុស្ស​ផង​ទាំង​ពួង ហើយ​កូន​នឹង​មាន​កេរ្តិ៍​ឈ្មោះ​ល្អ។
\s5
\v 5 កុំ​ពឹង​លើ​ចំណេះ​ចេះ​ដឹង​របស់​ខ្លួន​ឡើយ តែ​ត្រូវ​ទុក​ចិត្ត​លើព្រះ‌អម្ចាស់​ទាំង​ស្រុងវិញ។
\v 6 ចូរ​នឹក​ដល់​ព្រះ‌អម្ចាស់​ក្នុង​គ្រប់​កិច្ចការ​ដែល​កូន​ធ្វើ នោះ​ព្រះអង្គ​នឹង​រៀបចំ​ផ្លូវ​របស់​កូន។
\s5
\v 7 កុំ​ចាត់​ទុក​ខ្លួន​កូន​ថា​ជា​អ្នក​មាន​ប្រាជ្ញា​ឡើយ ប៉ុន្តែ ត្រូវ​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ ដោយងាក​ចេញ​ពី​ការ​អាក្រក់។
\v 8 ការ​ទាំងនេះគឺ​ជា​ឱសថ​ព្យាបាល​ខ្លួន​ឲ្យ​បាន​ជា​សះ‌ស្បើយ​ពី​ជំងឺ។
\s5
\v 9 ចូរ​យក​ផល​ដំបូង​ពីផលដំណាំ និងសម្បត្តិ​ដែល​កូន​រក​បាន មក​ថ្វាយ​ព្រះ‌អម្ចាស់ ដើម្បី​សម្តែង​ការ​គោរព​ចំពោះ​ព្រះអង្គ។
\v 10 ដូច្នេះ កូន​នឹង​មាន​ស្រូវ​ពេញ​ជង្រុក ហើយ​មាន​ស្រាទំពាំង‌បាយជូរ​ដ៏​បរិបូណ៌​ហូរ‌ហៀរផង។
\s5
\v 11 កូន​អើយ មិន​ត្រូវ​មើល‌ងាយ​ការ​ប្រៀន‌ប្រដៅ​របស់ព្រះ‌អម្ចាស់​ឡើយ ហើយ​ក៏​មិន​ត្រូវ​ធ្លាក់​ទឹក​ចិត្តដែរ នៅ​ពេល​ព្រះអង្គ​ស្ដី​បន្ទោស​
\v 12 ដ្បិត​ព្រះ‌អម្ចាស់​តែងតែ​ប្រៀន‌ប្រដៅ​អស់​អ្នក​ដែល​ព្រះអង្គ​ស្រឡាញ់ ដូច​ឪពុក​វាយ​ប្រដៅ​កូន​ជា​ទី​ស្រឡាញ់​របស់​ខ្លួន។
\s5
\v 13 អ្នក​ណា​រក​ប្រាជ្ញា​ឃើញ និងយល់ដឹងពីយោបល់ អ្នក​នោះ​មាន​សុភមង្គល​ហើយ។
\v 14 ដ្បិត​ប្រាជ្ញា​ដែល​កូន​រក​បាន​នេះ​គឺប្រសើរ​ជាង​មាន​ប្រាក់ ហើយ​ផ្ដល់​ឲ្យ​បាន​ចំណេញ​ប្រសើរ​ជាង​មាន​មាសផងដែរ។
\s5
\v 15 ប្រាជ្ញា​មាន​តម្លៃ​លើស​ត្បូង ហើយ​អ្វីៗ​ទាំង​អស់​ដែល​អ្នក​ប្រាថ្នា​ចង់​បាន ពុំ​អាច​មាន​តម្លៃ​ស្មើ​នឹង​ប្រាជ្ញា​នេះ​ឡើយ។​
\v 16 ប្រាជ្ញា​ផ្ដល់​ឲ្យ​មាន​អាយុ​យឺន‌យូរ ព្រម​ទាំង​នាំ​ឲ្យ​មាន​សម្បត្តិ និង​កិត្តិយស​ដ៏​រុងរឿង​ទៀត​ផង។
\s5
\v 17 ប្រាជ្ញា​ដឹក​នាំ​មនុស្ស​ឲ្យ​រស់​នៅ​ដោយ​សុខដុម‌រមនា និង​សុខ‌សាន្ត។
\v 18 ប្រាជ្ញា​ជា​ដើម​ឈើ​ផ្ដល់​ជីវិត សម្រាប់​អស់​អ្នក​ដែល​បេះ​ផ្លែ​បរិភោគ អ្នក​ណា​មាន​ប្រាជ្ញា​ជាប់​ក្នុង​ខ្លួន អ្នក​នោះ​នឹងរីករាយ។
\s5
\v 19 ព្រះ‌អម្ចាស់​បាន​បង្កើត​ផែនដី ដោយ‌សារ​ព្រះ​ប្រាជ្ញា​ញាណ ហើយ​ព្រះអង្គ​បាន​លាត​សន្ធឹង​ផ្ទៃ​មេឃ ដោយ‌សារ​ព្រះ​តម្រិះ​របស់​ព្រះអង្គ។
\v 20 ដោយសារព្រះ‌តម្រិះ​ដ៏​វាង‌វៃ​របស់​ព្រះអង្គ និង​ឲ្យ​ពពក​បង្អូរ​ភ្លៀង​ចុះ​មក។
\s5
\v 21 កូន​អើយ កុំ​ឲ្យ​សេចក្ដី​ទាំង​នេះ ចេញ​បាត់​ពី​ភ្នែក​កួន​ឡើយ ចូរ​រក្សា​សេចក្ដី​ដែល​មាន​ប្រាជ្ញា និង​គំនិត​វាង​វៃ​។
\v 22 ដូច្នេះ សេចក្ដី​នោះ​នឹង​បាន​ជា​ជីវិត ដល់​ព្រលឹង​កូន ហើយ​ជា​គ្រឿង​លម្អ​នៅ​ក​របស់កូនផង។
\s5
\v 23 នោះ​កូននឹង​បាន​ដើរ​តាម​ផ្លូវ​របស់កូន ដោយ​សេចក្ដី​សុខ ហើយ​ជើង​កូន​នឹង​មិន​ចំពប់​ឡើយ។
\v 24 ប្រសិន​បើ​កូន អង្គុយ​ចុះ នោះកូននឹង​មិន​ភ័យ​ខ្លាច​អ្វី​ឡើយ កាល​ណា​កូនចូល​ដេក នោះ​កូន​នឹង​ដេក​លក់​យ៉ាង​ស្កប់​ស្កល់។
\s5
\v 25 កុំ​ឲ្យ​នឹក​ខ្លាច ក្រែង​លោ​មាន​ហេតុ​ភ័យ កើត​មក​ឆាប់​ភ្លាម​នោះ​ឡើយ ក៏​កុំ​ឲ្យ​ខ្លាច​ការ​ហិន​វិនាស​របស់​មនុស្ស​អា‌ក្រក់ ក្នុង​កាល​ដែល​កើត​មក​នោះ​ដែរ
\v 26 ដ្បិត​ព្រះ‌អម្ចាស់នឹង​បាន​ជា​ទី​ទុក​ចិត្ត​ដល់​កូន ព្រះ‌អង្គ​នឹង​រក្សា​ជើងកូន​មិន​ឲ្យ​ត្រូវ​ជាប់​ឡើយ។
\s5
\v 27 កាល​ណា​កូន​មាន​លទ្ធភាព​អាច​នឹង​ធ្វើ​បាន នោះ​មិន​ត្រូវ​បដិសេធ​នឹង​អ្នក ដែល​ត្រូវ​ការ​ជំនួយ​ពីកូន​ឡើយ។
\v 28 បើ​កាល​ណា​កូន​មាន​របស់​អ្វី​នៅ​ជិត​កូន ដែល​អ្នក​ជិត​ខាង​ត្រូវ​ការ នោះ​កុំ​និយាយ​ឡើយ​ថា ទៅ​សិន​ចុះ ស្អែក​សឹម​មក នោះ​ខ្ញុំ​នឹង​ឲ្យ។
\s5
\v 29 កុំ​បង្កើត​ការ​អា‌ក្រក់​ទាស់​នឹង​អ្នក​ជិត​ខាង​កូន ដែល​អា‌ស្រ័យ​នៅ​ជិត​កូន ដោយ​សុខ​សាន្ត​នោះ​ឡើយ។
\v 30 បើ​មនុស្ស​ណា​មិន​បាន​ធ្វើ​ប្រទូស្ត​ដល់​កូន នោះ​កុំ​ឲ្យ​ត​តាំង​នឹង​គេ​ដោយ​ឥត​ហេតុ​ឲ្យ​សោះ។
\s5
\v 31 កុំ​ច្រណែន​នឹង​មនុស្ស​ច្រឡោត​ឡើយ ក៏​កុំ​រើស​យក​ផ្លូវ​ប្រព្រឹត្ត​ណា​មួយ​របស់​គេ​ដែរ។
\v 32 ដ្បិត​មនុស្ស​វៀច​ជា​ទី​ខ្ពើម​ឆ្អើម​ដល់​ព្រះ‌អម្ចាស់ តែ​ចំណែក​មនុស្ស​ទៀង​ត្រង់ ព្រះ‌អង្គ​ជា​មិត្ត​នឹង​គេ​វិញ។
\s5
\v 33 បណ្ដាសា​នៃ​ព្រះ‌អម្ចាស់ នោះ​នៅ​ក្នុង​ផ្ទះ​របស់មនុស្ស​អា‌ក្រក់តែ​ព្រះ‌អង្គ​ប្រទាន​ពរ​ដល់​ទី​លំ‌នៅ របស់​មនុស្ស​ សុចរិត​វិញ។
\v 34 ព្រះ‌អង្គ​តែង​មើល​ងាយ ដល់​ពួក​អ្នក​ដែល​មើល​ងាយតែ​ព្រះ‌អង្គ​ផ្តល់​ព្រះ‌គុណ​ចំពោះ​អ្នកបន្ទាបខ្លួនវិញ។
\s5
\v 35 មនុស្ស​មាន​ប្រាជ្ញា​នឹង​គ្រង​បាន​សិរី‌ល្អ​ទុក​ជា​មរតក តែ​សេចក្ដី​អាម៉ាស់​ខ្មាស​នឹង​បាន​ជា​រង្វាន់ ដល់​មនុស្ស​ឆោត​ល្ងង់​វិញ។
\s5
\c 4
\cl ជំពូក ៤
\p
\v 1 កូន​អើយ ចូរ​​ស្ដាប់​ពាក្យ​ទូន្មាន​របស់យើង ចូរ​ប្រុង​ស្មារតី ដូច្នេះកូន​នឹង​យល់ដឹងហើយនិងចំណេះផង។
\v 2 យើងបាន​បង្រៀន​កូន​អំពី​ការ​ល្អ កុំ​បោះ‌បង់​ចោល​សេចក្តីបង្រៀនរបស់យើងឡើយ។
\s5
\v 3 ពេលមុន យើង​ធ្លាប់​ជាកូន​របស់ឪពុកយើង​ ហើយ​ក៏​ជា​កូន​សំណព្វ​របស់ម្តាយយើង​ដែរ។
\v 4 ឪពុកយើងបាន​បង្រៀន​យើង​ថា៖ «ចូរ​កូន​ចង​ចាំ​ពាក្យ​របស់​ឪពុក​ទុក​ក្នុង​ចិត្ត ចូរ​ប្រតិបត្តិ​តាម​ដំបូន្មាន​របស់​ឪពុក នោះ​កូន​នឹង​មាន​ជីវិត។
\s5
\v 5 ចូរ​រក​ប្រាជ្ញា និង​ចំណេះ​ដឹង​ឲ្យបាន មិន​ត្រូវ​បំភ្លេច ឬ​ងាក​ចេញ​ពី​ពាក្យ​របស់​ឪពុក​ឡើយ
\v 6 កុំ​បោះ‌បង់​ប្រាជ្ញា​ឲ្យ​សោះ នោះ​ប្រាជ្ញា​នឹង​ការពារ​កូន ចូរ​ស្រឡាញ់​ប្រាជ្ញា នោះ​ប្រាជ្ញា​នឹង​ថែ‌រក្សា​កូន។
\s5
\v 7 ​ប្រភព​នៃ​ប្រាជ្ញា​ចាប់​ផ្ដើម​ដូច​ត​ទៅ គឺ​ត្រូវ​រក​ប្រាជ្ញា​ឲ្យ​បាន ហើយ​ចំណាយ​អ្វីៗ​ទាំង​អស់​ដែល​កូន​មាន ដើម្បី​រក​ឲ្យ​បាន​ការ​ចេះ​ដឹង។
\v 8 ចូរ​ឱប​រឹត​ប្រាជ្ញា​ឲ្យ​ជាប់​ក្នុង​ដួង​ចិត្ត នោះ​ប្រាជ្ញា​នឹង​លើក​តម្កើង​កូន​ឡើង​យ៉ាង​ថ្លៃ‌ថ្នូរ។
\v 9 ប្រាជ្ញា​នឹង​ផ្ដល់​ឲ្យ​កូន​បាន​រុងរឿង គឺ​ប្រៀប​ដូច​ជា​មកុដ នឹង​ជា​គ្រឿង​អលង្ការ​ដ៏​ថ្លៃ​បំផុត សម្រាប់​កូន»។
\s5
\v 10 កូន​អើយ ចូរ​ស្ដាប់ ហើយធ្វើតាម​ពាក្យ​របស់​យើង នោះ​កូន​នឹង​មាន​អាយុ​វែង។
\v 11 យើង​បាន​ណែ‌នាំ​កូន​ឲ្យ​ស្គាល់​របៀប​រស់​នៅ​ប្រកប​ដោយ​ប្រាជ្ញា និង​បាន​អប់រំ​កូន​ឲ្យ​ដើរ​តាម​ផ្លូវ​ទៀង​ត្រង់។
\v 12 ពេលណាកូន​ដើរតាមផ្លូវ​នេះ នឹង​គ្មាន​ឧបសគ្គ​អ្វី​មក​រារាំង​កូន​ឲ្យ​ជំពប់​ដួល​ឡើយ។
\s5
\v 13 ចូរ​កាន់​តាម​សេចក្តីបង្រៀនរបស់យើង ដោយ​ឥត​លះ‌បង់​ចោល​ឡើយ ចូរ​ថែ‌រក្សា​ឲ្យ​ជាប់ ដ្បិត​ដំបូន្មាន​នេះ​ជា​ជីវិត​របស់​កូន។
\v 14 មិន​ត្រូវ​ចូល​រួម​ក្នុង​ផ្លូវ​របស់​មនុស្ស​ពាល​ឡើយ ហើយ​ក៏​មិន​ត្រូវ​យក​តម្រាប់​តាម​មនុស្ស​អាក្រក់​ដែរ។
\v 15 ចូរ​ចៀស‌វាង​ដើរ​តាម​ផ្លូវ​នោះ ត្រូវ​ដើរ​វាង​ឲ្យ​ឆ្ងាយតាមផ្លូវផ្សេងវិញ។
\s5
\v 16 ដ្បិត ពួកគេ​មិន​ចូល​ដំណេក​ទេ ដរាប​ទាល់​តែ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​ជា​មុន​សិន គឺ​ប្រសិន​បើ​គេ​មិន​បាន​ធ្វើ​ទុក្ខ​ទោស​អ្នក​ផ្សេង​ទេ​នោះ គេ​ដេក​មិន​លក់​ឡើយ។
\v 17 ដ្បិត​គេ​ចិញ្ចឹម​ជីវិត​ដោយ‌សារ​អំពើ​ទុច្ចរិត ហើយ​គេ​ផឹក​ស្រា​ដែល​បាន​មក​ដោយ‌សារ​អំពើ​ឃោរ‌ឃៅ។
\s5
\v 18 ប៉ុន្តែ ផ្លូវ​របស់​មនុស្ស​សុចរិត​ប្រៀប​បី​ដូច​ជា​ពន្លឺ​អរុណ‌រះ បញ្ចេញ​រស្មី​កាន់​តែ​ភ្លឺ​ឡើងៗ រហូត​ដល់​ព្រះ​អាទិត្យ​ពេញ​កម្ដៅ។
\v 19 ចំណែក​ផ្លូវ​របស់​ជន​ពាល​វិញ ដូចទៅនឹង​ភាព​ងងឹត​អន្ធការ គឺ​ពួក​គេ​មិន​អាច​មើល​ឧបសគ្គ​ដែល​ធ្វើ​ឲ្យ​ខ្លួន​ជំពប់​ដួល​នោះ​ឃើញ​ឡើយ។
\s5
\v 20 កូន​អើយ ចូរ​ផ្ទៀង​ត្រចៀក ចូរ​ត្រង‌ត្រាប់​ស្ដាប់​ពាក្យ​ទូន្មាន និង​សេចក្តីបង្រៀនរបស់យើង។
\v 21 កុំ​បំភ្លេច​ពាក្យ​យើង គឺ​ត្រូវ​រក្សា​ទុក​ឲ្យ​ជាប់​នៅ​ក្នុង​ដួង​ចិត្ត​របស់កូនផង។
\s5
\v 22 ដ្បិតពាក្យទាំង​នេះ​នឹង​ផ្ដល់​ជីវិត និង​សុខ‌ភាព​ដល់​រូបកាយអស់​អ្នក​ដែលទទួលយក​។
\v 23 ចូរ​កូន​ថែ‌រក្សា​ចិត្ត​​ដោយ​ប្រុង​ប្រយ័ត្ន ដ្បិត​ចិត្ត​គំនិត​របស់​កូន​យ៉ាង​ណា ជីវិត​របស់​កូន​ក៏​យ៉ាង​នោះ​ដែរ។
\s5
\v 24 ចូរ​ទប់​មាត់​កុំ​ឲ្យ​ពោល​ពាក្យ​អាស្រូវ​ឡើយ ហើយ​ក៏​កុំ​គ្រលាស់​អណ្ដាត​ពោល​ពាក្យ​មួល​បង្កាច់​គេ​ដែរ។
\v 25 ចូរ​ឲ្យ​ភ្នែក​កូនមើល​ចំ​ទៅ​មុខ ហើយ​ត្របក​ភ្នែក​ឯង​ទៅ​ត្រង់​ទៅ​មុខ​ដែរ។
\s5
\v 26 ត្រូវកំណត់​ផ្លូវ​ដែល​ជើងកូន​ដើរ ហើយ​​ផ្លូវ​របស់កូននឹងមានសុវត្ថិភាព។
\v 27 កុំ​ងាក​បែរ​ទៅ​ខាង​ស្តាំ ឬ​ខាង​ឆ្វេង​ឡើយ ត្រូវ​ឲ្យ​ជើងរបស់កូនងាកចេញ​ពី​សេចក្ដី​អាក្រក់​វិញ។
\s5
\c 5
\cl ជំពូក ៥
\p
\v 1 កូន​អើយ ចូរ​យក​ចិត្ត​ទុក​ដាក់​នឹង​ប្រាជ្ញា​របស់យើង ហើយ​ចាប់​អារម្មណ៍ ​និង​តម្រិះ​របស់​យើងផង​ដែរ
\v 2 ដើម្បី​ឲ្យ​កូន​ស្គាល់​ការ​រិះគិត និង​ការ​និយាយ​ស្ដី​ដឹង​ខុស​ត្រូវ។
\s5
\v 3 ដ្បិត ស្ត្រី​ក្បត់​ប្ដី​តែងតែ​និយាយ​មាយា​ផ្អែម​ដូច​ទឹក​ឃ្មុំ ហើយ​មាត់​រអិល​ដូច​ប្រេង
\v 4 ប៉ុន្តែ ​តាម​ពិត​ស្ត្រី​នោះ​ប្រៀប​បាន​នឹង​ផ្លែ​ស្លែង​ដែល​មាន​ជាតិ​ល្វីង ហើយ​មុត​ដូច​ដាវ​មុខ​ពីរ។
\s5
\v 5 ស្ត្រី​ប្រភេទ​នេះ​បណ្ដាល​ឲ្យ​អ្នក​ត្រូវ​ស្លាប់ ដ្បិត​ផ្លូវ​របស់​គេ​តម្រង់​ទៅ​រក​មច្ចុរាជ។
\v 6 ផ្លូវ​របស់​ស្ត្រី​នេះ​មិន​នាំ​ទៅ​កាន់​ជីវិត​ទេ។ តែ​នាំ​ឲ្យ​គេ​វង្វេង ​ដោយនាង​មិន​ដឹងថាកំពុងតែធ្វើអ្វីនោះទេ​។
\s5
\v 7 ឥឡូវ​នេះ កូន​អើយ ចូរ​​ស្ដាប់​យើង កុំ​ងាក​ចេញ​ពីពាក្យ ដែលចេញពីមាត់​របស់​យើងឡើយ។
\v 8 រក្សាផ្លូវរបស់កូន​ឲ្យ​ឆ្ងាយ​ពី​ស្ត្រី​ប្រភេទ​នេះ កុំ​ទៅ​ជិត​មាត់​ទ្វារ​ផ្ទះ​របស់​គេ​ឲ្យ​សោះ។
\s5
\v 9 ក្នុងផ្លូវនេះ ​អ្នក​ខ្លះអាចនឹង​ប្រមាថ​មាក់‌ងាយ​កេរ្តិ៍​ឈ្មោះ​កូន ហើយ​មនុស្ស​គ្មាន​ចិត្ត​មេត្តា​បំផ្លាញ​ជីវិត​កូន
\v 10 ក្រែង‌លោ​អ្នក​ដទៃ​មក​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​របស់​កូន ហើយ​អ្វីៗ​ដែល​កូន​រក​បាន​ដោយ​កម្លាំង​ញើស ត្រូវ​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​ផ្សេង។
\s5
\v 11 នៅ​ទី​បំផុត កូន​លែង​មាន​កម្លាំង​អ្វី​ទៀត ហើយ​កូន​នឹង​ស្រែក​ថ្ងូរ​ដូច​សត្វ។
\v 12 កូន​នឹង​ពោល​ថា «ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ស្អប់​ដំបូន្មាន ហើយ​មិន​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ការ​ប្រៀន‌ប្រដៅ​ដូច្នេះ!
\s5
\v 13 ហេតុ​អ្វី​បាន​ជា​ខ្ញុំ​មិន​ស្ដាប់​ពាក្យ​សម្ដី​គ្រូ ហើយ​ក៏​មិន​ផ្ទៀង​ត្រចៀក​ស្ដាប់​អ្នក​បង្រៀន​ខ្ញុំ​ដូច្នេះ។
\v 14 យើង​ស្ទើរ​តែ​នឹង​ចូល​ទៅ​ក្នុងអស់​ទាំង​អំពើ​អា‌ក្រក់​ហើយ គឺ​នៅ​កណ្ដាល​ចំណោម​មនុស្សនិង​ក្រុម​ជំនុំ​ផង»។
\s5
\v 15 ចូរ​ផឹក​ទឹក​ពី​ពាង​របស់​ខ្លួនកូន ព្រម​ទាំង​ទឹក​ដែល​ហូរ​ចេញពី​អណ្តូង​របស់​ខ្លួន​ផងដែរ។
\v 16 តើ​គួរ​ឲ្យ​រន្ធ​ទឹក​របស់កូន​ហូរ​សាច​ចេញ​ទៅ​ក្រៅ ហើយ​គន្លង​ទឹក​របស់កូន​ហូរ​ទៅ​ក្នុង​ផ្លូវ​ឬ?
\v 17 ត្រូវ​ទុក​សម្រាប់​ខ្លួន​កូន​តែ​មួយ​ប៉ុណ្ណោះ មិន​មែន​សម្រាប់​មនុស្ស​ដទៃ ជា‌មួយ​កូន​ផង​នោះ​ទេ។
\s5
\v 18 ចូរ​ផ្ដល់​សុភមង្គល​ឲ្យ​ភរិយា​របស់​កូន ចូរ​រួម​រស់​យ៉ាង​សប្បាយ​ជា​មួយ​ភរិយា ដែល​កូន​បាន​រៀបការ​តាំង​ពី​កំលោះ​ក្រមុំ។
\v 19 ភរិយា​របស់​កូន​មាន​ចរិយា​សម​សួន​គួរ​ឲ្យ​ស្រឡាញ់ សម្រស់​របស់​នាង​គួរ​ជា​ទី​គាប់​ចិត្ត។ ចូរ​ត្រេក‌ត្រអាល​នឹង​សម្ផស្ស​របស់​នាង ចូរ​ស្រឡាញ់​នាង​យ៉ាង​អស់​ពី​ចិត្ត​រហូត​ត​ទៅ។
\s5
\v 20 កូន​អើយ ហេតុ​អ្វី​បាន​ជា​កូន​មាន​ចិត្ត​ស្រឡាញ់​ប្រពន្ធ​របស់​គេ​ទៅ​វិញ? ហេតុ​អ្វី​បាន​ជា​កូន​ចង់​សប្បាយ​ជា​មួយ​ស្រី​ផ្សេង​ដូច្នេះ?
\v 21 អ្វីៗ​ដែល​មនុស្ស​លោក​ប្រព្រឹត្ត ព្រះ‌អម្ចាស់​ជ្រាប​ទាំង​អស់ ព្រះអង្គ​ទត​ឃើញ​កិរិយា​មារយាទ​របស់​គេ។
\s5
\v 22 កំហុស​របស់​មនុស្ស​អាក្រក់​ជា​ចំណង​ចង​ខ្លួន ហើយ​អំពើ​បាប​ជា​អន្ទាក់​ដែល​ធ្វើ​ឲ្យ​ខ្លួន​គេ​រើ​ពុំ​រួច។
\v 23 គេ​នឹង​ត្រូវ​ស្លាប់ ព្រោះ​ខ្វះ​ការ​អប់រំ គេ​នឹង​ត្រូវ​វិនាស ព្រោះ​តែ​អំពើ​លេលា​ហួស​ល្បត់​របស់​ខ្លួន។
\s5
\c 6
\cl ជំពូក ៦
\p
\v 1 កូន​អើយ ប្រសិន​បើ​កូន រៀបចំ​ទ្រព្យសម្បត្តិរបស់កូន ​ឲ្យ​ទៅអ្នក​ជិត​ខាង​របស់កូន ប្រសិន​បើ​កូនបាន​សន្យា​ឲ្យអ្នកណាខ្ចីហើយមិនបានស្គាល់
\v 2 ក្រោយមកកូន ​បាន​ជាប់​អន្ទាក់ ដោយ‌សារ​ពាក្យ​សន្យា​របស់​កូន គឺ​កូន​បាន​ត្រូវ​ចាប់​ហើយ ដោយ​ពាក្យ​សម្ដី​ដែល​ចេញ​ពី​មាត់​កូន​មក។
\s5
\v 3 នោះ​កូន​អើយ ចូរ​ធ្វើ​ដូច្នេះ​វិញ ហើយ​ដោះ​ខ្លួន​ឲ្យ​រួច​ចុះ ដ្បិតកូន​បាន​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ នៃ​អ្នក​ជិត​ខាង​របស់កូនហើយ ដូច្នេះ ចូរ​ទៅ​ជួប​អ្នក​ជិត​ខាង​របស់កូនភ្លាម ហើយ​អង្វរដោយការបន្ទាប​ខ្លួន​នៅចំពោះអ្នកជិតខាង។
\s5
\v 4 សូមកុំ​ឲ្យភ្នែករបស់កូនដេក ហើយកុំត្របកភ្នែករបស់បិទឡើយ។
\v 5 គឺ​ខំ​ប្រឹង​រើ‌បម្រះ​ឲ្យ​ទាល់​តែ​រួច​ខ្លួន ដូច​ឈ្លូស និង​បក្សី​ខំ​ប្រឹង​រំដោះ​ខ្លួន ឲ្យ​រួច​ពី​អន្ទាក់​របស់​ព្រានដែរ។
\s5
\v 6 កូន​កម្ជិល​អើយ ចូរ​ទៅ​មើល​ស្រមោច ហើយ​ពិចារណា​អំពី​ការ​រស់​នៅ​របស់​វា រួច​យក​ឲ្យមានប្រាជ្ញា។
\v 7 វា​គ្មាន​អ្នក​ដឹកនាំ គ្មាន​មេ​កើយ ឬគ្មានអ្នកត្រួតត្រាទេ
\v 8 ប៉ុន្តែ​នៅ​រដូវ​ក្ដៅ​វា​ប្រមូល​ចំណី នៅ​រដូវ​ចម្រូត វា​សន្សំ​ស្បៀង​ដែលវាអាចសុីបានទុក។
\s5
\v 9 កូន​កម្ជិល​អើយ តើ​កូន​នៅ​តែ​ដេក​ដល់​ណា​ទៀត? តើ​ដល់​អង្កាល់​ទើប​កូនភ្ញាក់​ឡើង?
\v 10 «កូន​ចង់​ដេក​ថែម​បន្តិច ចង់​ដំអក់​បន្តិច ដេក​ឱប​ដៃ​បន្តិច»។
\v 11 បើបែបនេះ កូននឹង​ខ្វះ​ខាត ហើយ​ធ្លាក់​ខ្លួន​ក្រ​ភ្លាម ដូចមានមកលួច ហើយមានតម្រូវការហើយត្រូវការជំនួយជាដរាប។
\s5
\v 12 អ្នក​គឺជាមនុស្សឥតប្រយោជន៍ អ្នក​នោះ​ជា​មនុស្ស​ពាល រស់នៅជាមួយនឹងការនិយាយពាក្យមិនពិត
\v 13 គេ​មិច​ភ្នែក ធ្វើជាសញ្ញាដោយលើក​ដៃ​លើក​ជើង​ ហើយនិងចង្អុលដោយម្រាមដៃរបស់គេដែរ។
\s5
\v 14 គេមាន​ចិត្ត​ពាល​ហើយ​រិះគិត​ធ្វើ​អាក្រក់​គ្រប់​ពេល​វេលា ហើយគេនិង​បង្ក​ជំលោះ។
\v 15 ហេតុ​នេះ គេ​មុខ​ជា​វិនាស​យ៉ាង​ទាន់‌ហន់ ព្រម​ទាំង​ត្រូវ​អន្តរាយ​មួយ​រំពេច​រក​អ្វី​មក​កែ‌កុន​ពុំ​បាន។
\s5
\v 16 មាន​អំពើ​ប្រាំ​មួយ ឬ​ប្រាំ‌ពីរ​យ៉ាងផង ដែល​ព្រះ‌អម្ចាស់​មិន​សព្វ​ព្រះ‌ហឫទ័យ ដែលជាការគួរខ្ពើម ហើយ​ព្រះជាម្ចាស់មិន​អាច​ទ្រាំ‌ទ្រ​បាន​។
\s5
\v 17 ភ្នែកនៃអ្នកដែលមានឫក​ធំ ការ​ពោល​ពាក្យ​កុហក ការ​បង្ហូរ​ឈាម​ដល់មនុស្ស​ស្លូត​ត្រង់
\v 18 ដួងចិត្តដែល​រិះគិត​ធ្វើ​អំពើ​ទុច្ចរិត ជើងដែល​រត់​ទៅ​ប្រព្រឹត្ត​អំពើ​អាក្រក់
\v 19 ការធ្វើ​ជា​សាក្សី​ក្លែង‌ក្លាយ ដែល​ពោល​ពាក្យ​មិន​ពិត និង​ការ​បង្ក​ជំលោះ​បំបាក់​បំបែក​បងប្អូន។
\s5
\v 20 កូនរបស់យើង​អើយ ចូរ​ស្ដាប់​ឱវាទ​របស់​យើង កុំ​ចោលសេចក្តីបង្រៀនរបស់​ម្ដាយកូនឡើយ។
\v 21 ចូរ​ចង​ចាំ​ទុក​ក្នុង​ចិត្ត ចូរ​រក្សា​ជាប់​នឹង​ខ្លួន​ដូច​គ្រឿង​អលង្ការ។
\s5
\v 22 ពេល​កូនធ្វើដំណើរទៅណា​មក​ណា​ដំបូន្មានទាំង​នេះនឹង​នាំ​ផ្លូវ​កូន ការពារ​កូន​ក្នុង​ពេល​ដេកផង ហើយ​និងបង្រៀន​កូនថែមទៀតនៅ​ពេល​កូន​ភ្ញាក់ឡើង។
\v 23 ដ្បិត​ឱវាទ​ប្រៀប​បាន​និង​ចង្កៀង សេចក្តីបង្រៀនដូច​ជា​ពន្លឺ ហើយ​ការ​ប្រៀន‌ប្រដៅ​គឺជា​ផ្លូវដឹក​នាំ​ជីវិតរបស់កូន។
\s5
\v 24 ពាក្យ​ដាស់​តឿន​ទាំង​នេះ​ការពារ​កូន កុំ​ឲ្យ​ចាញ់​បោក​ស្រី​ទុច្ចរិត កុំ​ឲ្យ​ចាញ់​បញ្ឆោត​ពាក្យ​ផ្អែម‌ល្ហែម​របស់​ស្ត្រី​ក្បត់​ប្ដី។
\v 25 កុំ​មាន​ចិត្ត​ពុះ​កញ្ជ្រោល​និង​សម្ផស្ស​របស់​ស្រី​របៀប​នេះ​ឡើយ ហើយ​ក៏​កុំ​បណ្ដោយ​ឲ្យ​ចិត្ត​អ្នក​ឈ្លក់​វង្វេង​ទៅ​តាម​កែវ​ភ្នែក​របស់​គេ​ដែរ។
\s5
\v 26 ដេកជាមួយស្រី​ពេស្យា​ គឺនាងចង់​បាន​នំបុ័ង​តែ​មួយ​ដុំ​ប៉ុណ្ណោះ ប៉ុន្តែប្រពន្ធរបស់អ្នកផ្សេង​វិញ គឺនាងនឹងត្រូវការជីវិតរបស់អ្នក។
\v 27 តើ​មាន​មនុស្សណាអាចយក​ភ្លើង​មកដាក់លើទ្រូង ហើយ​ភ្លើង​នោះមិន​ឆេះ​អាវរបស់​អ្នកនោះទេ?
\s5
\v 28 តើ​មាន​មនុស្សណាដែលអាច​ដើរ​លើ​រងើក​ភ្លើង ដោយ​មិន​រលាក​ជើងរបស់គាត់ទេ?
\v 29 ដូច្នេះ អ្នក​ដែលបានដេកជាមួយ​ប្រពន្ធ​របស់អ្នកជិតខាង គឺអ្នកដែលបានដេកជានាង នឹងត្រូវទទួល​ផល​វិបាក​ជានិច្ច។
\s5
\v 30 គ្មានមនុស្សណានឹងចាប់ទោសដល់ ចោរ​លួចបើសិនដើម្បី​គ្រាន់​តែ​ចម្អែត​ក្រពះ​ដែលគាត់​ឃ្លាន​នោះ។
\v 31 ប៉ុន្តែបើ​គេ​ចាប់​បានចោរ​នោះ គឺ​ត្រូវ​តែ​សង​មួយ​ជា​ប្រាំ‌ពីរ នូវអ្វីដែលគាត់បានលួចទោះបើត្រូវចំណាយរបស់ដែលមានតម្លៃនៅក្នុងផ្ទះក៏ដោយ។
\s5
\v 32 អ្នក​ណា​លួច​ប្រពន្ធ​គេ អ្នក​នោះ​ជា​មនុស្ស​មិន​ចេះ​ពិចារណា ដ្បិត​ប្រព្រឹត្ត​យ៉ាង​នេះ​នាំ​តែ​វិនាស​ខ្លួន​ឯង។
\v 33 អ្នក​នោះ​នឹង​ទទួល​ទោស​បាត់‌បង់​កិត្តិយស ហើយ​ត្រូវ​ខ្មាសនោះនឹងនៅជាមួយ​គេ​រហូត។
\s5
\v 34 ដ្បិតសេចក្តីប្រចណ្ឌរបស់ប្តីនាងគឺសាហាវណាស់ ហើយ​ប្តី​នឹងបាន​សង‌សឹក​ឥត​ត្រា​ប្រណី​ឡើយ។
\v 35 គាត់​មិន​ព្រម​ទទួល​សំណង ហើយគាត់ក៏​មិន​អត់‌ទោស​ឲ្យដែរ ទោះ​បី​យក​ជំងឺ​ចិត្ត​ទៅ​សង​ច្រើន​យ៉ាង​ណា​ក៏​ដោយ។
\s5
\c 7
\cl ជំពូក ៧
\p
\v 1 កូន​អើយ កុំ​ភ្លេច​ពាក្យ​បណ្ដាំ​យើង ចូរ​ចង‌ចាំ​ពាក្យ​ដែល​យើងទូន្មាន។
\v 2 ចូរ​រក្សា​ពាក្យ​ដែលយើងទូន្មាន​នេះ ទើប​កូន​មាន​ជីវិត ចូរ​រក្សាសេចក្តីបង្រៀនរបស់យើង​ទុក​ដូច​ជា​កែវ​ភ្នែក។
\v 3 ចូរ​ចង‌ចាំ​ពាក្យ​របស់​ឪពុក​គ្រប់​ពេល​វេលា ហើយ​ចារឹក​ទុក​ក្នុង​ដួង​ចិត្ត​ជានិច្ច។
\s5
\v 4 ចូរ​និយាយដោយ​ប្រាជ្ញា «​អ្នកគឺជា​ប្អូនស្រីរបស់ខ្ញុំ» ហើយ​ត្រូវ​ហៅ​ការ​ចេះ​ដឹង​ថា​ជា​មិត្ត​សម្លាញ់
\v 5 ធ្វើ​ដូច្នេះ កូន​អាច​គេច​ផុត​ពី​ស្ត្រី​ក្បត់​ប្ដី និង​គេច​ផុត​ពី​ប្រពន្ធ​គេ ដែល​ប្រសប់​លួង‌លោម។
\s5
\v 6 ដ្បិតយើងបាន​មើល​តាម​បង្អួច​ផ្ទះរបស់យើង សម្លឹង​ទៅ​ផ្លូវ​កែង។
\v 7 យើងឃើញ​មនុស្សដែល​មិន​សូវ​ដឹង​ខុស​ត្រូវ យើងក៏​ឃើញ​ក្មេង​កំលោះ​ម្នាក់ គឺជាអ្នកគ្មាន​ប្រាជ្ញា​ទាល់​តែ​សោះ។
\s5
\v 8 ក្មេង​កំលោះ​នោះ​ដើរ​តាម​ផ្លូវ​មាន​ផ្ទះ​លក់​ដូរ ក្បែរ​កន្លែង​ដែល​ស្ត្រី​ក្បត់​ប្ដី​រស់​នៅ ហើយ​ដើរ​តម្រង់​ទៅ​ផ្ទះ​នាង។
\v 9 ពេល​នោះ ជា​ពេល​ល្ងាច ថ្ងៃ​កំពុង​លិច ហើយ​យប់​ងងឹត​ក៏​ជិត​មក​ដល់។
\s5
\v 10 ស្ត្រី​នោះ​ចេញ​មក​ជួប​អ្នក​កំលោះ ទាំង​ស្លៀក​ពាក់​ជា​របៀប​ស្រី​ពេស្យា ដើម្បី​ទាក់‌ទាញ​ចិត្ត​គេ។
\v 11 នាង​ពុះ‌កញ្ជ្រោល ស្រើប‌ស្រាល ឥត​អៀន​ខ្មាស ទ្រាំ​នៅ​ក្នុង​ផ្ទះ​មិន​បាន​ទេ។
\v 12 នាង​នេះ​ដើរ​រក​ប្រុស​នៅ​តាម​ដង​ផ្លូវ នៅ​តាម​ផ្សារ និង​នៅ​គ្រប់​កៀន​កោះ។
\s5
\v 13 ដូច្នេះ នាង​ចាប់​អ្នក​កំលោះ​មក​ឱប​រឹតនិងថើប ហើយ​និយាយ​ដោយមុខខឹងថា
\v 14 «ថ្ងៃ​នេះ ខ្ញុំ​ទើប​នឹង​ថ្វាយ​យញ្ញ‌បូជា​អរ​ព្រះ‌គុណ ដើម្បី​លា​បំណន់។
\v 15 ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ចេញ​មក​ជួប​បង ដ្បិត​ខ្ញុំ​ចង់​ស្គាល់​បង​យូរ​ហើយ ឥឡូវ ខ្ញុំ​ជួប​បង​មែន។
\s5
\v 16 អូនបាន​រៀបចំ​គ្រែរួចហើយ ដែល​មាន​ភួយ​ចម្រុះ​ពណ៌ និង​មាន​ផាហ៊ុម​ល្អៗ​មក​ពី​​អេស៊ីប។
\v 17 អូន​បាន​ប្រោះ​ទឹក​អប់ និង​គ្រឿង​ក្រអូប​ផ្សេងៗ​ពី​លើ​គ្រែ​នោះ។
\v 18 សូម​មកចុះ ហើយផឹកស្រារួម​ស្នេហ៍​យ៉ាង​សប្បាយ​ជា​មួយ​គ្នា​ រហូត​ដល់​ព្រឹក​ស្អែក។
\s5
\v 19 ដ្បិត ប្ដី​អូនមិន​នៅ​ផ្ទះ​ទេ គាត់​បាន​ចេញ​ដំណើរ​ទៅ​កន្លែង​ឆ្ងាយ​ទៅ​ហើយ។
\v 20 គាត់​យក​ប្រាក់​មួយ​ថង់​ទៅ​ជា​មួយ​ដល់​ថ្ងៃ​ពេញ‌បូណ៌ ទើប​គាត់​វិល​ត្រឡប់​មក​ផ្ទះ​វិញ»។
\v 21 នាង​និយាយ​បញ្ចុះ‌បញ្ចូល​យ៉ាង​ប៉ិន‌ប្រសប់ អូស​ទាញ​អ្នក​កំលោះ​ដោយ​ពាក្យ​សម្ដី​ផ្អែម‌ល្ហែម។
\s5
\v 22 អ្នក​កំលោះ​ក៏​ទៅ​តាម​នាង​ភ្លាម ដូច​គោ​ដែល​គេ​នាំ​ទៅ​ទី​សត្ត‌ឃាត និង​ដូច​មនុស្ស​ឆ្កួត​ដែល​បណ្ដោយ​ឲ្យ​គេ​ចង​ជើង​ចង​ដៃ យក​ទៅ​ធ្វើ​ទោស។
\v 23 អ្នក​នោះ​ប្រៀប​បាន​នឹង​សត្វ​ស្លាប ហើរ​បោះ‌ពួយ​ទៅ​រក​អន្ទាក់ ដោយ​មិន​ដឹង​ថា ខ្លួន​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត​ទេ។ លុះ​ត្រា​តែ​មាន​ព្រួញ​មក​ទម្លុះ​ដល់​បេះ‌ដូង។
\s5
\v 24 ឥឡូវ​នេះ កូន​អើយ ចូរ​ស្ដាប់​យើង ចូរ​ត្រង‌ត្រាប់​ស្ដាប់​សេចក្ដី​ដែល​ដែលចេញពីមាត់របស់យើង។
\v 25 កុំ​បាក់​ចិត្ត​ទៅ​តាម​ស្ត្រី​ប្រភេទ​នេះ​ឡើយ ហើយ​ក៏​កុំ​វង្វេង​ទៅ​សេព‌គប់​ជា​មួយ​ផ្លូវរបស់នាងដែរ។
\s5
\v 26 ដ្បិត ​ស្ត្រី​នេះ​បាន​ធ្វើ​ឲ្យមនុស្សវិនាស​ជា​ច្រើនហើយ សេចក្តីស្លាប់​ដោយ‌សារ​ស្នាដៃ​នាង​គឺមានច្រើនណាស់ដែរ។
\v 27 ផ្ទះ​របស់​នាង​ជា​ស្ថាន​មច្ចុរាជ គេ​បានចូល​ទៅ​ក្នុង​បន្ទុប់ដែលងងឺត នៃសេចក្តីស្លាប់។
\s5
\c 8
\cl ជំពូក ៨
\p
\v 1 តើប្រាជ្ញានេះចេញមកពីណា? តើមិនមែនចំណេះដឹងដែលបានចេញមកតាមសម្លេងនាងទេ?
\v 2 នៅលើទីខ្ពស់ ក្បែរ​មាត់​ផ្លូវ និង​នៅ​ត្រង់​ផ្លូវ​បំបែក គឺនាងឈរពេញដោយប្រាជ្ញា។
\v 3 ក្បែរ​មាត់​ទ្វារ​ក្រុង នៅ​តាម​ផ្លូវ​ចេញ​ចូល ហើយនាង​ស្រែក​ឡើង​ថា។
\s5
\v 4 «មនុស្សរាល់គ្នាអើយ ពាក្យទាំងនេះគឺសម្រាប់អ្នក ហើយសម្លេងរបស់យើងគឺសម្រាប់កូនមនុស្សទាំងអស់។
\v 5 មនុស្ស​មិន​ដឹង​ខុស​ត្រូវ​អើយ ចូរ​រៀន​ពីប្រាជ្ញា មនុស្ស​ឥត​ប្រាជ្ញា​អើយ អ្នកត្រូវខំឲ្យបានចំណេះដឹងដល់គំនិតផង។
\s5
\v 6 សូម​ស្ដាប់ ពីព្រោះយើងនឹងនិយាយសេចក្ដី​សំខាន់ៗ​ប្រាប់​អ្នក​រាល់​គ្នា ពេលមាត់យើងបើក​គឺថ្លែងពី​ផ្លូវ​ទៀង‌ត្រង់។
\v 7 ដ្បិត យើង​ថ្លែង​ប្រាប់​តែ​សេចក្ដី​ពិត​ប៉ុណ្ណោះ យើង​មិន​ចូល​ចិត្ត​និយាយ​សេចក្ដី​អាក្រក់​ឡើយ។
\s5
\v 8 ពាក្យទាំងអស់ដែលចេញពីមាត់យើង​សុទ្ធ​តែ​ទៀង‌ត្រង់ គឺ​គ្មាន​ពាក្យ​វៀច‌វេរ ឬ​បោក‌បញ្ឆោត​ទេ។
\v 9 ពាក្យទាំងនោះគឺសំដៅទៅរក អ្នកដែលនឹងយល់ដឹង ហើយពាក្យរបស់យើងនឹងធ្វើឲ្យមានសេចក្តីត្រឹមត្រូវដល់អ្នកដែលមានប្រាជ្ញាដែរ។
\s5
\v 10 ចូរ​ទទួល​ដំបូន្មាន​ខ្ញុំ​ជា​ជាង​ទទួល​ប្រាក់ រីឯ​ការ​ចេះ​ដឹង​មាន​តម្លៃលើស​មាស​ទឹក‌ដប់​ទៅ​ទៀត។
\v 11 ដ្បិត ប្រាជ្ញា​មាន​តម្លៃ​ជាង​ត្បូង​ពេជ្រ គ្មាន​របស់​អ្វី​មាន​តម្លៃ​ស្មើ​នឹង​ប្រាជ្ញា​ឡើយ។
\s5
\v 12 យើង គឺជា​ប្រាជ្ញា រស់នៅជាមួយនិងការពិចារណា ហើយយើងមាន​តម្រិះ​រិះគិត ដោយ​សុភ‌និច្ឆ័យ។
\v 13 អ្នក​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ តែងតែ​ស្អប់​អំពើ​អាក្រក់។ យើងមិន​ចូល​ចិត្ត ​ការ​អួត​អាងនិងការ​ព្រហើន របៀប​អាក្រក់ និង​ការ​ពោល​ពាក្យ​បោក‌បញ្ឆោត​ឡើយ។ យើងមិនចូលចិត្តទេ។
\s5
\v 14 យើងមាន​យោបល់ល្អ ហើយសម្លេងនៃប្រាជ្ញាដែរ យើងជាតួនៃប្រាជ្ញា ហើយយើងជាកម្លាំងដែរ។
\v 15 ស្ដេច​នានា​គ្រប់‌គ្រង​ទឹកដីបាន ដោយ‌សារ​យើង អ្នកដឹក​នាំ​ទាំង‌ឡាយ តែង​ច្បាប់​ដ៏​ត្រឹម​ត្រូវ។
\v 16 អ្នក​ធំ​ទាំង‌ឡាយ​ត្រួត‌ត្រា​ទឹកដី ដោយ‌សារ​យើងហើយ​អ្នកទាំងនោះធ្វើការដ៏​សុចរិត។
\s5
\v 17 យើងស្រឡាញ់​អ្្នកណាដែលស្រឡាញ់យើង ហើយអ្នក​ណាដែល​ស្វែង​រក​យើង អ្នក​នោះ​នឹងរក​ឃើញ។
\v 18 យើងផ្ដល់​ទ្រព្យ​សម្បត្តិ និង​សិរី‌រុងរឿង ភាព​ចម្រុង‌ចម្រើន និង​សេចក្ដី​សុចរិតផងដែរ។
\s5
\v 19 ផល​ផ្លែ​របស់​យើង​មាន​តម្លៃ​ជាង​មាស​ទឹក‌ដប់ អ្វីៗ​ដែល​ខ្ញុំ​ផ្ដល់​ឲ្យមាន​តម្លៃ​ជាង​ប្រាក់​សុទ្ធ​ទៅ​ទៀត។
\v 20 យើងនឹងដើរ​តាម​មាគ៌ា​ដ៏​សុចរិត និង​ប្រព្រឹត្ត​តាម​ផ្លូវ​យុត្តិធម៌។
\v 21 យើង​ផ្ដល់​ទ្រព្យ​សម្បត្តិ​យ៉ាង​បរិបូណ៌ ឲ្យដល់​អ្នក​ដែល​ស្រឡាញ់​យើង ក៏បំពេញមិនឲ្យចេះខ្វះអ្វីឡើយ។
\s5
\v 22 ព្រះ‌អម្ចាស់​បាន​បង្កើតយើង​តាំង​ពី​ដើម​ដំបូង​បង្អស់ គឺ​មុន​អ្វីៗ​ដែល​ព្រះអង្គ​បង្កើត​មក​ទៅ​ទៀត។
\v 23 ព្រះអង្គ​បាន​ចាក់​ប្រេង​តែង‌តាំង​យើង តាំង​ពី​អស់‌កល្ប​រៀង​មក គឺ​នៅ​គ្រា​ដំបូង​បង្អស់ មុន​កំណើត​ពិភព‌លោក​ទៅ​ទៀត។
\s5
\v 24 កាលយើង​កើត​មក មិន​ទាន់​មាន​សមុទ្រ ហើយ​ក៏​មិន​ទាន់​មាន​ប្រភព​ទឹក​ផងដែរ។
\v 25 ព្រះអង្គ​បង្កើត​ខ្ញុំ​មក មុន​ព្រះអង្គ​បង្កើត​ឲ្យមាន​ភ្នំ​ធំ​ភ្នំ​តូច​និងជ្រលោងផ្សេងៗផងដែរ។
\s5
\v 26 ពេលយើងកើតមក គឺមុនពេលដែលព្រះអម្ចាស់បានបង្កើតផែនដីឬទីវាល ឬទោះបីធូលីដីដំបូងគេនៅផែនដីទៅទៀត។
\v 27 កាល​ព្រះ‌អម្ចាស់​លាត​សន្ធឹង​ផ្ទៃ​មេឃ និង​គូរ‌វាស​ជើង​មេឃ​ពី​លើ​មហា​សមុទ្រ យើង​ក៏​បាន​នៅ​ទី​នោះ​ដែរ។
\s5
\v 28 កាល​ព្រះជាម្ចាស់បង្កើត​ពពក​នៅ​លើទីខ្ពស់​អាកាស ហើយ​កាល​ប្រភព​ទឹក​ផុស​ទាំងឡាយត្រូវបានបង្កើតរួច យើងក៏នៅទីនោះដែរ។
\v 29 កាល​ព្រះអង្គ​កំណត់​ព្រំ‌ដែន​សមុទ្រ ដើម្បី​ខណ្ឌ​ទឹក​កុំ​ឲ្យ​ហៀរ​ចេញ កាល​ព្រះអង្គ​ចាក់​គ្រឹះ​ផែនដីផងដែរនោះ យើងក៏បាននៅទីនោះជាមួយព្រះអង្គដែរ។
\s5
\v 30 នៅ​ពេលនោះ យើងបាន​ជា​មេ​ជាង​ជួយ​ធ្វើ​ការ​ព្រះអង្គ ហើយ​យើងគឺជាអំណរ​ព្រះអង្គ​ ពីមួយថ្ងៃទៅមួយថ្ងៃទៀត។ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះអង្គ យើងតែងតែមានអំណរ។
\v 31 យើងមានអំណរ​នៅ​លើ​ផែនដី​ដែល​ព្រះអង្គ​បាន​បង្កើត យើងមាន​អំណរ​កើតក្នុងចំណោម​មនុស្ស​លោក។
\s5
\v 32 ឥឡូវ​នេះ កូន​អើយ ចូរ​នាំ​គ្នា​ស្ដាប់​យើង អ្នក​ណា​ប្រតិបត្តិ​តាម​មាគ៌ា​របស់​ឪពុក អ្នក​នោះ​ពិត​ជា​មាន​សុភមង្គល។
\v 33 ចូរ​ស្ដាប់​ដំបូន្មាន​របស់​យើង ដោយ​ឥត​ធ្វេស‌ប្រហែស​ឡើយ នោះ​កូន​នឹង​ទៅ​ជា​អ្នក​មាន​ប្រាជ្ញា។
\v 34 អ្នក​ណា​ស្ដាប់​យើង ហើយ​ឈរ​យាម​មាត់​ទ្វារ​ខ្ញុំ​ជា​រៀង​រាល់​ថ្ងៃ អ្នក​នោះ​ពិត​ជា​មាន​ពរហើយ។
\s5
\v 35 អ្នក​ណា​រក​យើង​ឃើញ អ្នក​នោះ​មាន​ជីវិត ហើយ​ព្រះ‌អម្ចាស់​គាប់​ព្រះ‌ហឫទ័យ​នឹង​អ្នក​នោះ។
\v 36 អ្នក​ណា​រក​យើងមិន​ឃើញ អ្នក​នោះ​ធ្វើ​បាប​ខ្លួន​ឯង អ្នក​ណា​ស្អប់​យើង អ្នក​នោះ​ស្រឡាញ់​សេចក្ដី​ស្លាប់»។
\s5
\c 9
\cl ជំពូក ៩
\p
\v 1 ប្រាជ្ញា​បាន​សង់​ផ្ទះ​របស់​ខ្លួន​រួច​ហើយគឺ​បាន​ចាំង​សសរ​ទាំង​ប្រាំពីរ​ស្រេចឡើងពីថ្ម។
\v 2 ក៏​បាន​សម្លាប់​សត្វ​សម្រាប់​ជប់‌លៀង ព្រម​ទាំង​លាយ​ស្រា​ទំពាំង‌បាយ‌ជូរ និង​រៀប​តុ​ស្រេច​ហើយផងដែរ។
\s5
\v 3 បាន​ទាំង​ចាត់​ពួក​ស្រី​បម្រើ​ក្រមុំៗ​ឲ្យ​ចេញ​ទៅ ក៏​ស្រែក​ប្រកាស​នៅ​លើ​ទី​ខ្ពស់​បំផុត​នៃ​ទី​ក្រុង​
\v 4 «តើអ្នក​ណា​ដែល​ឆោត​ល្ងង់ខ្លះ? ចូរ​បែរ​ចូល​មក​ក្នុង​ទី​នេះ​មក!» ឯ​ចំណែក​អ្នក​ណា​ដែល​ឥត​មាន​យោបល់» គឺនិយាយទៅកាន់អ្នកដែលខ្វះប្រាជ្ញា។
\s5
\v 5 «ចូរ​មក​បរិ‌ភោគ​អាហារ​របស់​យើង ហើយ​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរដែល​យើង​បាន​លាយ​ហើយ។
\v 6 ចូរ​លះ​ចោលសេចក្ដី​ល្ងង់​ខ្លៅចេញ​នោះ​នឹង​បាន​រស់​នៅ រួច​ដើរ​ក្នុង​ផ្លូវ​នៃ​ការ​ចេះ​ដឹងផង។
\s5
\v 7 អ្នក​ណា​ស្ដី​បន្ទោស​មនុស្ស​វាយ​ឫក​ខ្ពស់ អ្នក​នោះ​នឹង​ត្រូវ​គេ​មើល‌ងាយ អ្នក​ណា​ស្ដី​បន្ទោស​មនុស្ស​ពាល អ្នក​នោះ​នឹង​ត្រូវ​ការនោះវិញ។
\v 8 កុំ​ស្ដី​បន្ទោស​មនុស្ស​វាយ‌ឫក​ខ្ពស់ ក្រែង​គេ​ស្អប់​អ្នក បើ​អ្នក​ស្ដី​បន្ទោស​មនុស្ស​មាន​ប្រាជ្ញា គេ​នឹង​ស្រឡាញ់​អ្នក។
\v 9 សេចក្ដី​ដែល​អ្នក​ពោល​ទៅ​កាន់​មនុស្ស​មាន​ប្រាជ្ញា ធ្វើ​ឲ្យ​គេ​កាន់​តែ​មាន​ប្រាជ្ញា សេចក្ដី​ដែល​អ្នក​បង្រៀន​មនុស្ស​សុចរិត ធ្វើ​ឲ្យ​គេ​កាន់​តែ​ចេះ​ដឹងទៀត។
\s5
\v 10 ការ​កោត​ខ្លាច​ព្រះ‌អម្ចាស់ជា​ដើម​ចម​នៃ​ប្រាជ្ញា ហើយ​ការ​ដែល​ស្គាល់​ដល់​ព្រះ​ដ៏​បរិសុទ្ធ នោះ​គឺ​ជា​យោបល់។
\v 11 ដ្បិត​ដោយ‌សារ​យើង នោះ​អស់​ទាំង​ថ្ងៃ​របស់​កូន នឹង​បាន​ចម្រើន​ជា​ច្រើន​ឡើង ហើយ​អស់​ទាំង​ឆ្នាំ​នៃ​អាយុ​កូន នឹង​បាន​យឺន‌យូរ​ទៅ។
\v 12 បើ​កូនមាន​ប្រាជ្ញា នោះ​គឺ​មាន​សម្រាប់​តែ​ខ្លួន​កូន​ទេ ឬ​បើ​កូន​ចំអក នោះ​មាន​តែ​កូន​ម្នាក់គត់ នឹង​ត្រូវ​រង​ភារៈ​នោះ»។
\s5
\v 13 ចំណែកពួក​ស្ត្រី​ដែល​ល្ងី‌ល្ងើ គេ​តែង​ស្រែក​ឡូ​ឡា ក៏​ល្ងង់​ខ្លៅ​ឥត​ដឹង​អ្វី​សោះ។
\v 14 ពួកគេ​អង្គុយ​នៅ​មាត់​ទ្វារ​ផ្ទះ​របស់​ខ្លួនរបស់នាង ឬ​ទី​អង្គុយ​ត្រង់​ទី​ខ្ពស់​នៃ​ទីក្រុង។
\v 15 ដើម្បី​ហៅ​រក​អស់​អ្នក​ដែល​ដើរ​តាម​ទី​នោះ ជា​ពួក​អ្នក​ដែល​ដើរ​តម្រង់​តាម​ផ្លូវ​របស់ខ្លួនពួកគេ។
\s5
\v 16 «ចូលឲ្យអ្នក​ណា​ដែល​ឆោត​ល្ងង់ បែរ​មក​ទី​នេះ​ចុះ» ប្រាជ្ញានិយាយ​បបួល​អស់​អ្នក ដែល​គ្មាន​យោបល់​ថា។
\v 17 «ទឹក​ដែល​លួច​ពី​គេ នោះ​រមែង​ផ្អែម នំប័ុង​ដែល​លួច​គេ នោះ​ក៏ឆ្ងាញ់ណាស់ដែរ»។
\v 18 ប៉ុន្តែ គេ​មិន​ដឹង​ថា ពួក​មនុស្ស​ស្លាប់​មាន​នៅ​ទី​នោះ ឬ​ថា​ភ្ញៀវ​របស់​ស្ត្រី​នោះស្ថិត​នៅ​ក្នុង ទី​ជម្រៅ​នៃ​ស្ថាន​ឃុំ​ព្រលឹង​ដែរនោះទេ។
\s5
\c 10
\cl ជំពូក ១០
\p
\v 1 សុភាសិត​របស់​ព្រះ‌បាទ​សា‌ឡូម៉ូន។ កូនដែល​មាន​ប្រាជ្ញា​គឺធ្វើ​ឲ្យ​ឪពុក​សប្បាយ​ចិត្ត ប៉ុន្តែ​កូនដែល​ល្ងង់​គឺធ្វើ​ឲ្យ​ម្ដាយ​ព្រួយ​ចិត្ត។
\v 2 ទ្រព្យ​ដែល​រក​បាន​ដោយ​ទុច្ចរិត​មិន​មានតម្លៃឡើយ ប៉ុន្តែធ្វើអ្វីដែលត្រឹមត្រូវ នោះនឹងរក្សា​​ជីវិតពីស្លាប់​បាន។
\v 3 ព្រះ‌អម្ចាស់​មិន​បណ្ដោយ​ឲ្យ​មនុស្ស​សុចរិត​អត់​ឃ្លាន​ឡើយ ប៉ុន្តែ​ព្រះអង្គនឹងធ្វើឲ្យខកចិត្តដល់​មនុស្ស​ទុច្ចរិត​វិញ។
\s5
\v 4 មនុស្សដែលមានដៃ​ខ្ជិល​នាំ​ឲ្យ​អ្នកទៅជា​ក្រ ប៉ុន្តែមនុស្សដែលមានដៃ​ឧស្សាហ៍​នាំ​ឲ្យ​ខ្លួន​មានទ្រព្យ។
\v 5 កូនដែល​មានប្រាជ្ញាប្រមូល​ស្បៀង​ទុក​នៅ​រដូវ​ចម្រូត ប៉ុន្តែនឹងមិនមានក្តីមេត្តាដល់​អ្នក​ដែល​គិត​តែ​ដេក​នៅ​រដូវ​ចម្រូតនោះទេ។
\s5
\v 6 អំណោយទានរបស់ព្រះជាម្ចាស់គឺបើកដល់ដៃមនុស្ស​សុចរិត​ ប៉ុន្តែមនុស្ស​ពាល​តែងតែ​និយាយ​បិទ‌បាំង​អំពើ​ឃោរ‌ឃៅ​របស់​ខ្លួន។
\v 7 មនុស្សតែងតែ​នឹកចាំដោយសប្បាយ ដល់មនុស្ស​សុចរិត​ជានិច្ច ប៉ុន្តែឈ្មោះរបស់​មនុស្ស​ទុច្ចរិត ​នឹងត្រូវបំភេ្លចចោលវិញ។
\s5
\v 8 មនុស្ស​មាន​ប្រាជ្ញា​តែងតែ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ដំបូន្មាន ចំណែកមនុស្ស​និយាយ​ទទឹង‌ទទែង​តែងតែ​រត់​ទៅ​រក​ភាព​អន្តរាយ។
\v 9 អ្នក​ដើរ​តាម​ផ្លូវ​ទៀង​ត្រង់​តែងតែ​បាន​សុខ‌សាន្ត តែ​អ្នក​ដើរ​តាម​ផ្លូវ​វៀច‌វេរ នឹង​ត្រូវ​គេ​រក​មុខ​ឃើញ។
\s5
\v 10 អ្នក​លាក់​សេចក្ដី​ពិត​រមែង​ធ្វើ​ឲ្យ​អ្នក​ដទៃ​អំពល់​ទុក្ខ ប៉ុន្តែ​មនុស្ស​និយាយ​ទទឹង‌ទទែង​តែងតែ​រត់​ទៅ​រក​ភាព​អន្តរាយ។
\v 11 ពាក្យ​សម្ដី​របស់​មនុស្ស​សុចរិត​ជា​ប្រភព​នៃ​ជីវិត ចំណែកមនុស្ស​ពាល​តែងតែ​និយាយ​បិទ‌បាំង​អំពើ​ឃោរ‌ឃៅ​របស់​ខ្លួន។
\s5
\v 12 ចិត្ត​ស្អប់​រមែង​បង្ក​ជំលោះ ប៉ុន្តែ​ចិត្ត​ស្រឡាញ់​រមែង​គ្រប​បាំង​កំហុស​ទាំង​អស់។
\v 13 គេ​អាច​សម្គាល់​មនុស្ស​មាន​ប្រាជ្ញា តាម​រយៈ​ពាក្យ​សម្ដី​ដ៏​ឆ្លាត​វាង‌វៃ ប៉ុន្តែ​មនុស្ស​និយាយ​ដោយ​ឥត​គិត​ពិចារណា រមែង​ត្រូវ​រំពាត់។
\s5
\v 14 អ្នក​ប្រាជ្ញ​តែង​ប្រមូល​ចំណេះ​ទុក​ជា​សម្បត្តិ ប៉ុន្តែពាក្យ​សម្ដី​របស់​មនុស្ស​ល្ងី‌ល្ងើ​តែង​នាំ​ឲ្យ​វិនាស​មួយ​រំពេច។
\v 15 ទ្រព្យ​សម្បត្តិ​របស់​អ្នក​មាន ​ប្រៀប​បាន​នឹង​ក្រុង​មួយ​ដែល​មាន​កំពែង​រឹង‌មាំ ប៉ុន្តែ​ភាព​ទុគ៌ត​របស់​អ្នក​ក្រ‌ក្សត់ រមែង​នាំ​ឲ្យ​គេ​វិនាស។
\s5
\v 16 កម្រៃរបស់សុចរិតគឺនឹងនាំមនុស្សឲ្យបានជីវិតតែ​ផល​របស់​មនុស្ស​អាក្រក់ នឹងនាំអ្នកនោះទៅ​ធ្វើ​បាប​វិញ។
\v 17 អ្នក​ណា​ដែល​ស្តាប់​តាម​សេចក្ដី​ប្រៀន‌ប្រដៅ នោះ​ឈ្មោះ​ថា ដើរ​ក្នុង​ផ្លូវ​នៃ​ជីវិត​ហើយ តែ​អ្នក​ណា​ដែល​មិន​ព្រម​ទទួល​សេចក្ដី​កែតម្រូវ នឹងនាំទៅកាន់ក្តីវិនាស។
\s5
\v 18 អ្នក​ណា​ដែល​លាក់​សេចក្ដី​សម្អប់​ទុក ​គឺ​ជា​អ្នក​កុហក ហើយ​អ្នក​ណា​ដែល​និយាយ​ដើម​គេ នោះ​ជា​មនុស្ស​ល្ងី‌ល្ងើ។
\v 19 អ្នក​ណា​ដែល​និយាយ​ច្រើន នឹងមានកំហុសច្រើន ប៉ុន្តែ​អ្នក​ណា​ដែល​ឃាត់​ទប់​បបូរ​មាត់បាន នោះ​ជា​មនុស្ស​ប្រព្រឹត្ត​ដោយ​ប្រាជ្ញា។
\s5
\v 20 អណ្ដាត​របស់​មនុស្ស​សុចរិតប្រៀប​បី​ដូច​ជា​ប្រាក់ដែលវិសុទ្ធ តែវាមាន​តម្លៃ​តិច​ណាស់ ក្នុងចិត្ត​របស់​មនុស្ស​អាក្រក់ ។​
\v 21 បបូរ​មាត់​របស់​មនុស្ស​សុចរិត នឹង​រក្សា​មនុស្ស​ជា​ច្រើន តែ​មនុស្ស​ល្ងី‌ល្ងើស្លាប់​បាត់​ទៅ ដោយ​ការខ្វះយោបល់​វិញ។
\s5
\v 22 ព្រះអំណោយទាននៃ​ព្រះ‌អម្ចាស់ នាំឲ្យ​មានទ្រព្យ ហើយ​ព្រះ‌អង្គ​មិន​បន្ថែម​ការឈឺចាប់ឡើយ។
\v 23 មនុស្ស​ល្ងី‌ល្ងើ​ប្រព្រឹត្ត​អាក្រក់ ​ដូច​ជា​ល្បែង​លេង​សប្បាយ​ដល់​គេ តែ​ប្រាជ្ញា​ នោះ​តែងតែរីករាយជាមួយមនុស្សដែលមានចំណេះដឹងវិញ។
\s5
\v 24 សេចក្ដី​ដែល​មនុស្ស​អាក្រក់​ភ័យ​ខ្លាច នោះ​នឹង​កើត​ឡើង​ដល់​គេ​ជា​ការពិត ហើយ​សេចក្ដី​ដែល​មនុស្ស​សុចរិត ប្រាថ្នា​ចង់​បាន នោះ​នឹង​បាន​បើក​ឲ្យ​ដែរ។
\v 25 កាល​ណា​ខ្យល់​គួច​ហួស​បាត់​ទៅ នោះ​មនុស្ស​អាក្រក់​ឥត​មាន​សល់​ឡើយ តែ​មនុស្ស​សុចរិត មាន​ឫស​ដ៏​ស្ថិត‌ស្ថេរ​នៅ​អស់‌កល្ប​វិញ។
\s5
\v 26 ម្ជូរ​ធ្វើ​ឲ្យ​ស្រកៀរ​ធ្មេញ ផ្សែង​ធ្វើ​ឲ្យ​ផ្សា​ភ្នែក រីឯ​កូន​ឈ្នួល​កម្ជិល​ក៏​ធ្វើ​ឲ្យ​ចៅហ្វាយ​មួម៉ៅ​ដែរ។
\v 27 សេចក្ដី​កោត​ខ្លាច​ដល់​ព្រះ‌អម្ចាស់ នោះ​ចម្រើន​ថ្ងៃ​អាយុ តែ​អាយុ​របស់​មនុស្ស​អា‌ក្រក់ នឹង​ខ្លីទៅ។
\s5
\v 28 ក្តី​សង្ឃឹម​របស់​មនុស្ស​សុចរិត នោះ​នាំ​ឲ្យ​មាន​ចិត្ត​រីក‌រាយ តែ​សេចក្ដី​ទុក​ចិត្ត​របស់​មនុស្ស​អាក្រក់ នឹង​សូន្យ​បាត់​ទៅ។
\v 29 ផ្លូវ​ព្រះ‌អម្ចាស់ ជា​បន្ទាយ​ដល់​មនុស្ស​ទៀង​ត្រង់ តែ​សេចក្ដី​វិនាស​វិញ ជា​របស់​អស់​អ្នក​ណា​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់។
\v 30 មនុស្ស​សុចរិត នឹង​មិន​ត្រូវ​រង្គើ​ឡើយ តែ​មនុស្ស​អាក្រក់ នឹង​អាស្រ័យ​នៅ​ផែនដី​មិន​បាន។
\s5
\v 31 មាត់​របស់​មនុស្ស​សុចរិត តែង​បញ្ចេញផលផ្លែនៃ​ប្រាជ្ញា ប៉ុន្តែអណ្ដាត​មិនទៀងត្រង់ នឹង​ត្រូវ​បានកាត់​ចេញ។
\v 32 បបូរ​មាត់​របស់​មនុស្ស​សុចរិត រមែង​ដឹង​សេចក្ដី​ដែល​គួរ​គប្បី តែ​មាត់​របស់​មនុស្ស​អាក្រក់ ពោល​តែ​សេចក្ដី​ក្រវិច‌ក្រវៀន​វិញ។
\s5
\c 11
\cl ជំពូក ១១
\p
\v 1 ព្រះ‌អម្ចាស់​ស្អប់​អ្នក​បន្លំ​ភ្នែក​ជញ្ជីង តែ​ព្រះអង្គ​គាប់​ព្រះ‌ហឫទ័យ​នឹង​អ្នក​ដែល​ប្រើ​ជញ្ជីង​ត្រឹម​ត្រូវ។
\v 2 អ្នក​ណាដែលមានអំនួត ​នឹង​មិនត្រូវ​គេ​ឲ្យតម្លៃទេ ប៉ុន្តែអ្នក​ណាដែលបន្ទាបខ្លួន គឺជាអ្នកដែលពេញដោយប្រាជ្ញា។
\s5
\v 3 ចិត្ត​ទៀង​ត្រង់​តែងតែ​នាំ​ផ្លូវ​មនុស្ស​ត្រឹម​ត្រូវ ប៉ុន្តែផ្លូវអាក្រក់តែងតែ​នាំ​ទៅរកសេចក្តី​​វិនាស។
\v 4 នៅ​ថ្ងៃ​ព្រះ‌អម្ចាស់​វិនិច្ឆ័យ​ទោស ទ្រព្យ​សម្បត្តិ​គ្មាន​ប្រយោជន៍​អ្វី​ទេ គឺ​មាន​តែ​សេចក្ដី​សុចរិត​ប៉ុណ្ណោះ ទើប​អាច​ជួយ​ឲ្យ​រួច​ពី​ស្លាប់​បាន។
\s5
\v 5 សេចក្ដី​សុចរិត​របស់​មនុស្ស​គ្មាន​កំហុស រមែង​តម្រង់​ផ្លូវ​របស់​ខ្លួន រីឯ​មនុស្ស​ពាល​វិញ តែងតែ​ស្លាប់​ដោយ‌សារ​អំពើ​ពាល​របស់​ខ្លួន។
\v 6 សេចក្ដី​​ទៀង‌ត្រង់នៃអ្នកដែលគោរពកោតខ្លាចព្រះជាម្ចាស់ នឹងរក្សាពួកគេឲ្យបានសង្រ្គោះ ប៉ុន្តែមនុស្ស​វៀច‌វេរ តែងតែ​ជាប់​អន្ទាក់​​របស់ពួកគេ​ខ្លួនឯង។
\s5
\v 7 នៅពេលមនុស្សពាលស្លាប់ ក្តីសង្ឃឹមរបស់គេនឹងត្រូវវិនាសដែរ ហើយក្តីសង្ឃឹមជាកម្លាំងរបស់គេក៏គ្មានន័យអ្វីដែរ។
\v 8 ពួកអ្នកសុចរិតនឹងរក្សាគេចេញពីសេចក្តីទុក្ខលំបាក ហើយការអាក្រក់ទាំងនោះ និងត្រូវធ្លាក់មកលើមនុស្សពាលវិញ។
\s5
\v 9 មនុស្ស​មានមាត់អាក្រក់គឺបំផ្លាញ​អ្នកជិតខាង ប៉ុន្តែ​មនុស្ស​សុចរិត​វិញ តែងតែបានសង្គ្រោះ​ ដោយ‌សារ​ចំណេះដឹង។
\v 10 ពេល​មនុស្ស​សុចរិត​មាន​សុភមង្គល អ្នក​ក្រុង​ទាំង​មូល​នឹង​សប្បាយ​រីក‌រាយ ពេល​មនុស្ស​អាក្រក់​វិនាស ពួកគេ​បែរ​ជា​នាំ​គ្នា​ស្រែក​ហ៊ោ​វិញ។
\v 11 តាមរយៈសេចក្តីល្អរបស់អ្នកដែល កោតខ្លាចព្រះជាម្ចាស់ ធ្វើឲ្យទីក្រុងរបស់ពួកគេកាន់តែរីកចំរើនឡើង ប៉ុន្តែតាមរយៈមាត់មិនល្អរបស់មនុស្សពាលវិញ នោះធ្វើឲ្យទីក្រុងធ្លាក់ចុះវិញ។
\s5
\v 12 អ្នក​ណា​មើល‌ងាយ​មិត្តរបស់ខ្លួន អ្នក​នោះ​ជា​មនុស្ស​មិន​ចេះ​ពិចារណាប៉ុន្តែ​មនុស្ស​មានចំណេះ​ដឹង​តែងតែ​នៅ​ស្ងៀម។
\v 13 អ្នក​និយាយ​ដើម​គេ​មិន​អាច​រក្សា​រឿង​សម្ងាត់​ជិត​ឡើយ តែ​អ្នក​ដែល​គេ​ទុក​ចិត្ត​តែងតែ​លាក់​រឿង​សម្ងាត់​ទាំង​នោះ​បាន។
\s5
\v 14 កន្លែងណាដែល​គ្មាន​អ្នក​ដឹក​នាំមានប្រាជ្ញា ប្រជា‌ជន​តែងតែ​វិនាស ប៉ុន្តែ​ជ័យជំនះគឺ​ដែល​មាន​ទី​ប្រឹក្សា​ និងអ្នកឲ្យយោបល់ច្រើនៗ។
\s5
\v 15 អ្នក​ណា​ធានា​រ៉ាប់​រង​អ្នក​ដទៃ អ្នក​នោះ​តែងតែ​កើត​ទុក្ខ រីឯ​អ្នក​ដែល​មិន​ព្រម​ធានា តែងតែ​បាន​សុខ។
\v 16 ស្ត្រី​រូប​ស្អាត​តែងតែ​មាន​គេ​សរសើរ ប៉ុន្តែ​មនុស្ស​ស្វាហាប់ តែងតែ​រក​ទ្រព្យ​បាន។
\s5
\v 17 អ្នក​មាន​ចិត្ត​សប្បុរស​តែងតែ​ធ្វើ​ឲ្យ​ខ្លួន​មាន​សុភមង្គល ប៉ុន្តែមនុស្ស​ឃោរ‌ឃៅ​រមែង​ធ្វើ​ឲ្យ​រូប​កាយ​របស់​ខ្លួន​កាន់​តែ​រង​ទុក្ខ​វេទនា។
\v 18 មនុស្ស​ពាល​រក​បាន​តែ​សម្បត្តិ​ក្ដៅ​ក្រហាយ រីឯ​មនុស្ស​ដែល​សាប​ព្រោះ​សេចក្ដី​សុចរិត រមែង​ទទួល​ផល​ដែល​មិន​ចេះ​សាប‌សូន្យ។
\s5
\v 19 សេចក្ដី​សុចរិត​តែងតែ​នាំ​ទៅ​កាន់​ជីវិត ប៉ុន្តែ​អ្នក​ដែល​ដើរ​តាម​ផ្លូវ​អាក្រក់​រមែង​ស្លាប់​ខ្លួន។
\v 20 ព្រះ‌អម្ចាស់​ស្អប់​មនុស្សមានចិត្ត​វៀច‌វេរ ប៉ុន្តែ​ព្រះអង្គ​គាប់​ព្រះ‌ហឫទ័យ​នឹង​មនុស្ស​ទៀង‌ត្រង់។
\s5
\v 21 មនុស្ស​ទុច្ចរិត​ត្រូវ​តែ​ទទួល​ទោស​ជៀស​មិន​ផុត រីឯ​ពូជ‌ពង្ស​របស់​មនុស្ស​សុចរិត​នឹង​រួច​ជីវិត។
\v 22 ដូចជាស្ត្រី​មាន​រូប​ស្អាត​តែ​ឥត​គំនិត ប្រៀប​ដូច​ជា​ចិញ្ចៀន​មាស ដែល​គេ​យក​ទៅ​ពាក់​នៅ​ច្រមុះ​ជ្រូក។
\s5
\v 23 មនុស្ស​សុចរិត​មាន​បំណង​តែ​មួយ​គត់ គឺ​ធ្វើ​អំពើ​ល្អ ប៉ុន្តែ​សេចក្ដី​ប៉ង‌ប្រាថ្នា​របស់​មនុស្ស​អាក្រក់​រមែង​ធ្វើ​ឲ្យ​ខ្លួន​ទទួល​ទោស។
\v 24 មនុស្ស​មាន​ចិត្ត​ទូលាយ​រឹត​តែ​មាន​ទ្រព្យ​ច្រើន រីឯ​មនុស្ស​កំណាញ់​ធ្វើ​ឲ្យ​ខ្លួន​កាន់​តែ​ក្រ​ទៅៗ។
\s5
\v 25 មនុស្ស​មាន​ចិត្ត​សទ្ធា​តែងតែ​បាន​ចម្រុង‌ចម្រើន ប៉ុន្តអ្នក​ដាក់​ទាន​ទឹក​ឲ្យ​គេ តែងតែ​ទទួល​ទឹក​ពី​គេ​វិញ។
\v 26 អ្នក​ដែល​ទុក​ស្រូវ​ក្នុង​ឃ្លាំង ដើម្បី​ដំឡើង​ថ្លៃ​តែងតែ​ត្រូវ​ប្រជា‌ជន​ដាក់​បណ្ដាសា រីឯ​អ្នក​ដែល​សុខ​ចិត្ត​លក់​ស្រូវ​របស់​ខ្លួន​នឹង​បាន​ទទួល​ពរ។
\s5
\v 27 ព្រះ‌ជាម្ចាស់​គាប់​ព្រះ‌ហឫទ័យ​នឹង​អ្នក​ដែល​ព្យាយាម​ប្រព្រឹត្ត​ល្អ រីឯ​អ្នក​ដែល​គិត​តែ​ពី​ប្រព្រឹត្ត​អាក្រក់ តែងតែ​ទទួល​ផល​អាក្រក់។​​
\v 28 មនុស្ស​ដែល​ពឹង​ផ្អែក​លើ​ទ្រព្យ​សម្បត្តិ មុខ​ជា​ត្រូវ​អន្តរាយ ប៉ុន្តែមនុស្ស​សុចរិត​ប្រៀប​បាន​នឹង​ស្លឹក​ឈើ​លាស់​ខៀវ​ខ្ចី។
\s5
\v 29 អ្នក​ណា​ធ្វើ​ឲ្យ​គ្រួសារ​របស់​ខ្លួន​មាន​ទុក្ខ​កង្វល់ អ្នក​នោះ​នឹង​មិន​ទទួល​ផល​អ្វី​ទាំង​អស់។ មនុស្ស​ល្ងី‌ល្ងើ​នឹង​ធ្លាក់​ខ្លួន​ទៅ​ជា​ខ្ញុំ​បម្រើ​របស់​មនុស្ស​មាន​ប្រាជ្ញា។
\s5
\v 30 អំពើ​ដែល​មនុស្ស​សុចរិត​ប្រព្រឹត្ត ប្រៀប​បាន​នឹង​ដើម​ឈើ​ផ្ដល់​ជីវិត ហើយ​អ្នក​ប្រាជ្ញ​តែងតែ​ទាក់‌ទាញ​ចិត្ត​មនុស្ស។​
\v 31 មនុស្ស​សុចរិត​តែងតែ​ទទួល​រង្វាន់ នៅ​លើ​ផែនដី​នេះ រីឯ​មនុស្ស​អាក្រក់ និង​មនុស្ស​បាប តែងតែ​ទទួល​ផល តាម​អំពើ​ដែល​គេ​ប្រព្រឹត្ត។
\s5
\c 12
\cl ជំពូក ១២
\p
\v 1 អ្នកណាស្រឡាញ់ការប្រៀនប្រដៅ និងស្រឡាញ់ចំណេះដឹង ប៉ុន្តែអ្នកណាស្អប់ការកែតម្រូវគឺជាមនុស្សល្ងង់។
\v 2 ព្រះអម្ចាស់ ផ្តល់ព្រះគុណដល់មនុស្សល្អ ប៉ុន្តែព្រះជាម្ចាស់នឹងមិនផ្តល់ក្តីមេតា្តដល់ មនុស្សដែលដើរតាមផ្លូវអាក្រក់ឡើយ។
\s5
\v 3 គ្មាន​មនុស្ស​ណា​បាន​តាំង​មាំ‌មួន​ឡើង ដោយ‌សារ​អំពើ​អាក្រក់​ទេ ប៉ុន្តែ​មនុស្ស​សុចរិត មិន​ត្រូវ​រលើង​ឡើយ។
\v 4 ស្ត្រី​មាន​ចិត្ត​បរិសុទ្ធ នោះ​ជា​មកុដ​ដល់​ប្តី តែ​ស្ត្រី​ណា​ដែល​នាំ​ឲ្យ​មាន​សេចក្ដី​ខ្មាស និងដូចជាជំងឺដែលបានចាក់ឬស នៅ​ក្នុង​ឆ្អឹង​របស់​ប្តី​វិញ។
\s5
\v 5 គ្រប់ទាំងផែនការរបស់​មនុស្ស​សុចរិត គឺសុទ្ធ​តែ​ទៀង​ត្រង់ តែយោបល់​របស់​មនុស្ស​អាក្រក់ គឺជាការ​ឆ​បោក​វិញ។
\v 6 ពាក្យ​សម្ដី​របស់​មនុស្ស​អាក្រក់ គឺរកតែរឿងនឹងរង់ចាំដើម្បីសម្លាប់ តែ​ពាក្យ​របស់​មនុស្ស​ទៀង​ត្រង់ នឹង​ជួយ​ឲ្យ​គេបានជីវិត។
\s5
\v 7 បើ​មនុស្ស​អាក្រក់​រលំ គេ​គ្មាន​នៅ​សល់​អ្វី​ឡើយ តែ​ពូជ‌ពង្ស​របស់​មនុស្ស​សុចរិត​នៅ​ស្ថិត‌ស្ថេរ​ជានិច្ច។
\v 8 មនុស្ស​ដែល​ចេះ​ត្រិះ‌រិះ​ពិចារណា​តែងតែ​មាន​គេ​សរសើរ ប៉ុន្តែមនុស្ស​មាន​ចិត្ត​មិនត្រង់តែងតែ​មាន​គេ​មើល‌ងាយ។
\s5
\v 9 រស់​នៅ​ជា​មនុស្ស​សាមញ្ញ ហើយ​មាន​អ្នក​បម្រើ​តែ​ម្នាក់ នោះ​ប្រសើរ​ជាង​វាយ‌ឫក​ហ៊ឺ‌ហា តែ​ខ្វះ​អាហារបរិភោគវិញ។
\v 10 មនុស្ស​សុចរិត​តែងតែ​ថែ‌ទាំ​សត្វ​​របស់​ខ្លួន ប៉ុន្តែ​មនុស្ស​អាក្រក់​វិញ គ្មាន​ចិត្ត​មេត្តា​ករុណា​​សោះឡើយ។
\s5
\v 11 អ្នក​ខំ​ប្រឹង​ធ្វើ​ស្រែ​ចម្ការ​ គឺតែងតែ​មាន​អាហារ​បរិភោគ​ឆ្អែតគ្រប់គ្រាន់ ចំណែក​អ្នក​ចូល​ចិត្តនិយាយឥតប្រយោជន៍​ជា​មនុស្ស​ខ្វះ​ការ​ពិចារណា។
\v 12 មនុស្ស​ពាល​តែងតែ​លោភ​ចង់​បាន​ទ្រព្យ​សម្បត្តិ​របស់​មនុស្ស​អាក្រក់ ប៉ុន្តែ​អ្វីៗ​ដែល​មនុស្ស​សុចរិតបាន​ធ្វើផងនោះគឺចេញមកពីគេខ្លួនឯង។
\s5
\v 13 មនុស្ស​អាក្រក់​ជាប់​អន្ទាក់ ដោយ‌សារ​តែ​ពាក្យ​សម្ដី​របស់​ខ្លួនចំណែកមនុស្ស​សុចរិត​តែងតែ​រួច​ពី​ទុក្ខ​លំបាកវិញ។
\v 14 ផលចេញពីពាក្យដែលអ្នកនោះប្រើ បានបំពេញដល់គាត់នូវការល្អ គឺបានមកពីផលនៃដៃរបស់គាត់បានជារង្វាន់។
\s5
\v 15 ផ្លូវរបស់មនុស្សអាក្រក់គឺនៅត្រង់ចំពោះមុខ ប៉ុន្តែមនុស្សមានប្រាជ្ញា គឺស្តាប់យោបល់អ្នកដទៃ។
\v 16 មនុស្ស​ខ្លៅ​ឆាប់​ច្រឡោត​ខឹង ចំណែកមនុស្ស​ឆ្លាត​តែងតែ​ចេះ​ទប់​ចិត្ត។
\s5
\v 17 មនុស្ស​និយាយ​ការ​ពិត​រមែង​ធ្វើ​ឲ្យ​មាន​ភាពត្រឹមត្រូវ ចំណែក​សាក្សី​ក្លែង‌ក្លាយ​តែងតែ​ធ្វើ​ឲ្យ​មាន​មិនត្រឹមត្រូវ។
\v 18 អ្នក​ដែល​និយាយ​ប៉បាច់‌ប៉ប៉ោច​តែងតែ​ធ្វើ​ឲ្យ​អ្នក​ដទៃ​របួស ដូច​ចាក់​មួយ​ដាវ ចំណែកពាក្យ​សម្ដី​របស់​មនុស្ស​មាន​ប្រាជ្ញា​ជា​ឱសថ​ព្យាបាល​មុខ​របួស។
\s5
\v 19 ពាក្យ​ពិតពីមាត់​មាន​តម្លៃ​រហូត ប៉ុន្តែ​ពាក្យ​ភូត‌ភរ​ស្ថិត​នៅ​តែ​មួយ​គ្រាខ្លីតែប៉ុណ្ណោះ។
\v 20 អ្នក​ដែល​ប៉ុន‌ប៉ង​ធ្វើ​អំពើ​អាក្រក់​តែងតែ​លាក់​ចិត្ត​អាក្រក់ជានិច្ច ប៉ុន្តែ​អ្នក​កសាង​សន្តិ‌ភាព​តែងតែ​មានក្តីសុខសាន្ត។
\s5
\v 21 គ្មាន​គ្រោះ​កាច​ណា​កើត​មាន​ដល់​មនុស្ស​សុចរិត​ទេ ប៉ុន្តែ​មនុស្ស​អាក្រក់​វិញ តែងតែ​ជួប​ប្រទះ​និង​ទុក្ខ​លំបាក។
\v 22 ព្រះ‌អម្ចាស់​ស្អប់​មនុស្ស​កុហក តែ​ព្រះអង្គ​គាប់​ព្រះ‌ហឫទ័យ​​មនុស្ស​ដែល​រស់ជាមួយពាក្យ​ស្មោះត្រង់។
\s5
\v 23 មនុស្ស​ឆ្លាត​មិន​អួតពី​ចំណេះដឹង​ខ្លួន​ទេ ប៉ុន្តែ​មនុស្ស​ខ្លៅ​ចូល​ចិត្ត​អួត‌អាង​អំពី​អវិជ្ជា​របស់​ខ្លួន។
\v 24 មនុស្ស​ឧស្សាហ៍​នឹង​ក្លាយ​ទៅ​ជា​មេ​គ្រប់‌គ្រង ចំណែក​មនុស្ស​ខ្ជិល​ច្រអូស​នឹង​ធ្លាក់​ខ្លួន​ជាអ្នកបម្រើវិញ។
\s5
\v 25 ការ​ខ្វល់‌ខ្វាយ​តែងតែ​ធ្វើ​ឲ្យ​មនុស្ស​បាក់​ទឹកចិត្ត ប៉ុន្តែ​ពាក្យ​ទន់‌ភ្លន់​តែងតែ​ធ្វើ​ឲ្យ​មាន​អំណរ​ឡើង​វិញ។
\v 26 មនុស្ស​សុចរិត​តែងតែ​នាំ​មិត្ត​សម្លាញ់​របស់​ខ្លួន​ឲ្យ​ដើរ​តាម​ផ្លូវ​ល្អ ចំណែក​កិរិយា​របស់​មនុស្ស​អាក្រក់​នាំ​ឲ្យ​គេ​វង្វេង​វិញ។
\s5
\v 27 ព្រាន​កម្ជិល​គ្មាន​សាច់​អាំង​ទេ ចិត្ត​ឧស្សាហ៍​ជា​សម្បត្តិ​ដ៏​មាន​តម្លៃ​របស់​មនុស្ស។
\v 28 នៅ​ក្នុង​ផ្លូវ​សុចរិត​មាន​ជីវិត ហើយ​ផ្លូវ​នេះ​មិន​នាំ​មនុស្ស​ទៅ​រក​សេចក្ដី​ស្លាប់​ឡើយ។
\s5
\c 13
\cl ជំពូក ១៣
\p
\v 1 កូនដែលឆ្លាតនឹងស្តាប់សេចក្តីបង្រៀនរបស់ឪពុកខ្លួន តែអ្នកចំអកនឹងមិនស្តាប់ក៏មិនទទួលយកដែរ។
\v 2 ពីផលដែលចេញពីមាត់របស់អ្នកគឺមានអំណរហើយនឹងការល្អ ប៉ុន្តែអ្នកព្រហើន​មិន​ព្រម​ស្ដាប់​ការ​បន្ទោសហើយរកតែហឹង្សា។
\s5
\v 3 អ្នក​ណា​ដែល​រវាំង​មាត់របស់ខ្លួន នោះ​រមែង​រក្សា​ជីវិត​ខ្លួន តែ​អ្នក​ណា​ដែល​ហា​មាត់​ធំ នោះ​នឹង​ត្រូវ​វិនាស​ទៅ។
\v 4 ព្រលឹង​នៃ​មនុស្ស​ខ្ជិល​ច្រអូស​ប្រាថ្នា​ចង់​បាន តែ​មិន​បាន​អ្វី​សោះ ប៉ុន្តែ​ព្រលឹង​នៃ​មនុស្ស​ឧស្សាហ៍ នោះ​នឹង​បានសម្បត្តិ​ជា​បរិបូរ​វិញ។
\s5
\v 5 មនុស្ស​សុចរិត​រមែង​ស្អប់​ពាក្យ​ភូត​ភរ តែ​មនុស្ស​អាក្រក់​គេ​គួរ​ខ្ពើមហើយ​មាន​សេចក្ដី​ខ្មាស​ផង។
\v 6 សេចក្ដី​សុចរិត​តែង​តែ​ការ​ពារ​អ្នក​ណា ដែល​ប្រព្រឹត្ត​តាម​ផ្លូវ​ទៀង​ត្រង់ តែ​អំពើ​អាក្រក់តែងតែនាំនឹងជំរុញឲ្យមនុស្សបែរចុះចូលជាមួយ​​បាប​វិញ។
\s5
\v 7 អ្នក​មាន​តែងតែ​អាង​លើ​ទ្រព្យ ដើម្បី​ធានា​ជីវិត​របស់​ខ្លួន ប៉ុន្តែ​អ្នក​ដែលបានឲ្យទាំងអស់ ដែលខ្លួនមាន គ្មានអ្វីជាបន្ទុកឡើយ អ្នកនេះហើយជាសម្បត្តិពិតប្រាកដវិញ។
\v 8 ​ទ្រព្យ​សម្បត្តិរបស់អ្នកមាន នឹង​ទុក​សម្រាប់លោះ​ជីវិតរបស់គេ​ តែ​មនុស្ស​ក្រ​ គេ​មិន​ដែល​ឮ​ពាក្យ​គំរាមកំហែង​ទេ។
\s5
\v 9 មនុស្ស​សុចរិត​ប្រៀប​ដូច​ជា​ពន្លឺ​ត្រចះ‌ត្រចង់ ប៉ុន្តែ​មនុស្ស​អាក្រក់​ប្រៀប​ដូច​ជា​ចង្កៀង​រលត់។
\v 10 ការ​វាយ‌ឫក​ធំ​តែងតែ​បង្ក​ឲ្យ​មាន​ទំនាស់ រីឯ​អ្នក​ដែល​សុខ​ចិត្ត​ទទួល​ដំបូន្មាន​ជា​មនុស្ស​មាន​ប្រាជ្ញា។
\s5
\v 11 ទ្រព្យ​រក​បាន​រហ័ស បាត់‌បង់​ក៏​រហ័ស​ដែរ ប៉ុន្តែទ្រព្យ​រក​បាន​ដោយ​សន្សំ រមែង​កើន​ឡើង​ជា​ដរាប។
\v 12 ការ​អស់​សង្ឃឹម​តែងតែ​នាំ​ឲ្យ​ព្រួយ​ចិត្ត រីឯ​ការ​សម្រេច​ដូច​បំណង ប្រៀប​បាន​នឹង​ដើម​ឈើ​ដែល​មាន​ជីវិត។
\s5
\v 13 អ្នក​ណា​មើល‌ងាយ​សេចក្តីបង្រៀន អ្នក​នោះ​នឹងតែងតែមានការចុះចូលជាមួយកំហុស ប៉ុន្តែ​អ្នក​ដែល​គោរព​ព្រះ‌បន្ទូលតែងតែ​ទទួល​រង្វាន់។
\v 14 ការ​ប្រៀន‌ប្រដៅ​របស់​មនុស្ស​សុចរិត​ជា​ប្រភព​នៃ​ជីវិត ហើយ​ការពារ​ជីវិត​ឲ្យ​រួច​ពី​អន្ទាក់​នៃ​សេចក្ដី​ស្លាប់។
\s5
\v 15 អ្នក​ចេះ​គិត​ពិចារណា​តែងតែ​មាន​គេ​គោរព ប៉ុន្តែ​មនុស្ស​ដែល​គេ​ទុក​ចិត្ត​មិន​បាន​តែងតែ​វិនាស។
\v 16 មនុស្ស​ឆ្លាត​រមែង​គិត​មុន​នឹង​គូរ ប៉ុន្តែ​មនុស្ស​ខ្លៅ​តែងតែ​លាត​ត្រដាង​ភាព​ល្ងី‌ល្ងើ​របស់​ខ្លួន។
\s5
\v 17 អ្នក​នាំ​សារ​ដែល​ជា​មនុស្ស​អាក្រក់ តែងតែ​ធ្លាក់​ខ្លួន​អន្តរាយ ប៉ុន្តែ​ទូត​ដ៏​ស្មោះ​ត្រង់​តែងតែ​នាំ​សេចក្ដី​សុខ។
\v 18 អ្នក​ដែល​មិន​ទទួល​ការ​អប់រំ​រមែង​ធ្លាក់​ខ្លួន​ក្រ ហើយ​ត្រូវ​គេ​មើល‌ងាយ រីឯ​អ្នក​ដែល​សុខ​ចិត្ត​ទទួល​ការកែតម្រូវ តែងតែ​មាន​កិត្តិយស។
\s5
\v 19 សេចក្ដី​ប៉ង‌ប្រាថ្នា​ដែល​បាន​សម្រេច រមែង​នាំ​ឲ្យ​សប្បាយ​ចិត្ត ប៉ុន្តែមនុស្ស​ខ្លៅ​មិន​ចូល​ចិត្ត​លះ‌បង់​គំនិត​អាក្រក់​របស់​ខ្លួន​ចោល​ទេ។
\v 20 ដើរ​ជា​មួយ​មនុស្ស​មាន​ប្រាជ្ញា​នាំ​ឲ្យ​ខ្លួន​មាន​ប្រាជ្ញា តែ​សេព‌គប់​ជា​មួយ​មនុស្ស​ខ្លៅ នាំ​ឲ្យ​ខ្លួន​ទៅ​ជា​មនុស្ស​អាក្រក់។
\s5
\v 21 ​ទុក្ខ​វេទនាគឺដេញតាមមនុស្សមានបាប ប៉ុន្តែ​មនុស្ស​សុចរិត​តែងតែ​ទទួល​សុភមង្គល​ទុក​ជា​រង្វាន់។
\v 22 មនុស្ស​សប្បុរស​តែងតែ​មាន​មរតក​ទុក​ចែក​ឲ្យ​កូន​ចៅ ប៉ុន្តែ​មនុស្ស​បាប​តែងតែ​ប្រមូល​ទ្រព្យ​ទុក​សម្រាប់​មនុស្ស​សុចរិត។
\s5
\v 23 ស្រែ​ចម្ការ​ដែល​ជន​ក្រីក្រ​ភ្ជួរ​រាស់ តែងតែ​បង្កើត​ផល​យ៉ាង​បរិបូណ៌ ប៉ុន្តែ មាន​អ្នក​ខ្លះ​ស្លាប់ ព្រោះ​តែ​ខ្វះ​យុត្តិធម៌។
\v 24 អ្នក​ណា​មិន​សូវ​ប្រើ​រំពាត់ អ្នក​នោះ​មិន​ស្រឡាញ់​កូន​ទេ ប៉ុន្តែ​អ្នក​ដែល​ស្រឡាញ់​កូន​តែងតែ​បង្រៀន​ប្រដៅ​ដល់កូនៗ។
\s5
\v 25 មនុស្ស​សុចរិត​តែងតែ​មាន​អាហារ​បរិភោគ​គ្រប់​គ្រាន់​ជា​ដរាប ប៉ុន្តែ​មនុស្ស​អាក្រក់​តែងតែ​អត់​ខ្វះខាត។
\s5
\c 14
\cl ជំពូក ១៤
\p
\v 1 ស្ត្រី​មាន​ប្រាជ្ញា​តែងតែ​កសាង​គ្រួសារ​របស់​ខ្លួន ប៉ុន្តែ​ស្ត្រី​ដែលគ្មានគំនិត​តែងតែ​បំផ្លាញ​គ្រួសារ ដោយ​ដៃ​របស់​នាង​ផ្ទាល់។
\v 2 អ្នក​ដែល​ដើរ​តាម​ផ្លូវ​ទៀង‌ត្រង់ តែងតែ​គោរព​កោត​ខ្លាច ព្រះ‌អម្ចាស់ ប៉ុន្តែ​អ្នក​ដែល​ដើរ​តាម​ផ្លូវ​វៀច‌វេរ តែងតែ​មើល‌ងាយ​ព្រះអង្គ។
\s5
\v 3 មនុស្ស​ល្ងង់​ខ្លៅ​ហា​មាត់​និយាយ​តែ​ពាក្យ​អួត‌អាងរបស់គេ ប៉ុន្តែ​ពាក្យ​សម្ដី​របស់​អ្នក​ប្រាជ្ញ​តែងតែ​ការពារ​ខ្លួន។
\v 4 អ្នក​ណា​គ្មាន​គោ​ភ្ជួរ​ស្រែ អ្នក​នោះ​ក៏​គ្មាន​ស្រូវ​ដាក់​ក្នុង​ជង្រុក​ដែរ តែគេ​ទទួល​បាន​ភោគ‌ផល​ច្រើន ដោយ‌សារ​កម្លាំង​របស់​គោ។
\s5
\v 5 សាក្សី​គួរ​ឲ្យ​ទុក​ចិត្ត មិន​ដែល​និយាយ​កុហក​ទេ ប៉ុន្តែ​សាក្សីក្លែង‌ក្លាយ​តែងតែ​និយាយចេញ​នូវ​ពាក្យ​កុហក​គ្រប់​យ៉ាង។
\v 6 មនុស្ស​ព្រហើន​ខំ​ស្វែង​រក​ប្រាជ្ញា តែ​រក​មិន​បានទេ ប៉ុន្តែ​មនុស្ស​ដែល​មានចំណេះដឹងវិញ រក​តម្រិះ​បាន​យ៉ាង​ងាយ។
\s5
\v 7 ចូរ​ចៀស​ឲ្យ​ឆ្ងាយ​ពី​មនុស្ស​ខ្លៅ ព្រោះអ្នកនឹងមិនអាចឮពាក្យចេះដឹងចេញ​ពី​មាត់​អ្នក​នោះ​ឡើយ។
\v 8 ប្រាជ្ញា​របស់​មនុស្ស​ឆ្លាត គឺ​ការ​យល់​ច្បាស់​នូវ​ផ្លូវ​ដែល​ខ្លួន​កំពុង​ដើរ ប៉ុន្តែ​ភាព​ល្ងី‌ល្ងើ​របស់​មនុស្ស​ខ្លៅ គឺ​កល‌ល្បិច​របស់​គេ។
\s5
\v 9 មនុស្ស​ល្ងី‌ល្ងើ​តែង​សើច​ចំអក នឹង​តង្វាយ​លើក​លែង​ទោសតែ​មនុស្ស​ទៀង​ត្រង់ នោះ​គាប់​ព្រះហឫទ័យ​ព្រះ​វិញ។
\v 10 ចិត្ត​ដែល​កើត​ទុក្ខ​រមែង​ឈឺ​ចាប់​តែ​ម្នាក់​ឯង ហើយ​ពេល​មាន​អំណរ អ្នក​ក្រៅ​ពុំ​អាច​រំលែក​បាន​ឡើយ។
\s5
\v 11 ផ្ទះ​របស់​មនុស្ស​អាក្រក់​នឹង​ត្រូវ​រលំ ប៉ុន្តែ​ជំរំ​របស់​មនុស្ស​ទៀង‌ត្រង់ នឹង​ចម្រុង‌ចម្រើន។
\v 12 មនុស្ស​ខ្លះ​យល់​ថា ផ្លូវ​ដែល​ខ្លួន​ដើរ​ជា​ផ្លូវ​ត្រឹម​ត្រូវ ក៏​ប៉ុន្តែ នៅ​ទី​បំផុត ផ្លូវ​នោះ​នាំ​ទៅ​រក​សេចក្ដី​ស្លាប់។
\s5
\v 13 ការ​សើច​សប្បាយ​អាច​បង្កប់​នូវ​ទុក្ខ​លំបាក​ក្នុង​ចិត្ត ហើយ​នៅ​ទី​បំផុត​អំណរ​សប្បាយ អាច​ក្លាយ​ទៅ​ជា​ទុក្ខ​ព្រួយ។
\v 14 មនុស្ស​គ្មាន​សីលធម៌​តែងតែ​ទទួល​ផល​ពី​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត ប៉ុន្តែ​មនុស្ស​សប្បុរស​រមែង​ទទួល​ផល​គាប់​ប្រសើរ។
\s5
\v 15 មនុស្ស​ឆោត​ជឿ​ពាក្យ​គេ​ទាំង​អស់ ប៉ុន្តែមនុស្ស​ឆ្លាត មិន​ធ្វើ​អ្វី​ដោយ​ឥត​គិត​ពិចារណា​ឡើយ។
\v 16 មនុស្ស​មាន​ប្រាជ្ញា​តែងតែ​ខ្លាច និង​ចៀស‌វាង​ប្រព្រឹត្ត​អំពើ​អាក្រក់ ប៉ុន្តែ​មនុស្ស​ល្ងង់‌ខ្លៅ​ឆាប់​ប្រព្រឹត្ត​អំពើ​អាក្រក់ ព្រោះ​ទុក​ចិត្ត​លើ​ខ្លួន​។
\s5
\v 17 អ្នក​រហ័ស​ខឹង​តែងតែ​ប្រព្រឹត្ត​អំពើ​មិនត្រឹមត្រូវ ប៉ុន្តែ​អ្នក​ដែល​មាន​កល‌ល្បិច តែងតែ​ធ្វើ​ឲ្យ​គេ​ស្អប់។
\v 18 មនុស្ស​ឆោត​តែងតែ​ទទួល​ភាព​ល្ងី‌ល្ងើ​ទុក​ជា​មរតក ប៉ុន្តែ​មនុស្ស​ឆ្លាត​រមែង​ទទួល​យក​ការ​ចេះ​ដឹង​ទុក​ជា​កិត្តិយស។
\s5
\v 19 មនុស្ស​អាក្រក់​មុខ​ជា​ឱន​កាយ គោរព​មនុស្ស​ល្អ ហើយ​ឈរ​ចាំ​នៅ​មាត់​ទ្វារ​ផ្ទះ​របស់​មនុស្ស​សុចរិត។
\v 20 អ្នក​ក្រីក្រ​តែងតែ​មាន​គេ​ស្អប់ សូម្បី​តែ​អ្នក​ជិត‌ដិត​ក៏​មិន​រាប់​អាន​ដែរ ប៉ុន្តែ​អ្នក​មាន​វិញ គឺមាន​មិត្តច្រើន​រាប់​អាន​ណាស់។
\s5
\v 21 អ្នក​ណា​មើល‌ងាយ​អ្នក​ដទៃ អ្នក​នោះ​ជា​មនុស្ស​បាប ប៉ុន្តែ​អ្នក​ដែល​មាន​ចិត្ត​មេត្តា​ដល់​ជន​ក្រីក្រ នឹង​បានទទួល​ពរ។
\v 22 តើអស់​អ្នក​ដែល​មាន​បំណង​អាក្រក់​តែងតែ​ត្រូវ​វង្វេងឬ? ប៉ុន្តែ​អ្នក​ដែល​មាន​បំណង​ល្អ​រមែង​ទទួលបាន​ចិត្ត​សប្បុរស និង​ស្មោះ​ត្រង់ជានិច្ច។
\s5
\v 23 អ្នក​ណា​ធ្វើ​ការ អ្នក​នោះ​តែងតែ​ទទួល​ប្រាក់​ចិញ្ចឹម​ជីវិត ប៉ុន្តែ​អ្នក​ដែល​ពូកែ​ព្រោក‌ប្រាជ្ញ​រមែង​ធ្លាក់​ខ្លួន​ក្រ។
\v 24 សម្បត្តិ​ស្ដុក‌ស្ដម្ភ​ជា​រង្វាន់​របស់​មនុស្ស​មាន​ប្រាជ្ញា តែ​មនុស្ស​ល្ងង់‌ខ្លៅ​នៅ​តែ​ល្ងង់‌ខ្លៅ។
\s5
\v 25 សាក្សី​ដែល​គេ​ទុក​ចិត្ត​តែងតែ​ជួយ​សង្គ្រោះ​ជីវិត តែ​សាក្សីមិនពិតគឺដកដង្ហើមចេញមកដោយការកុហក។
\s5
\v 26 អ្នក​ណា​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ អ្នក​នោះ​មាន​ទី​បង្អែក​ដ៏​រឹង‌មាំក្នុងព្រះជាម្ចាស់ ហើយ​ការទាំងនោះគឺដូច​ជា​ធ្វើជម្រក​ដល់​កូន​ចៅ​របស់ពួក​គេ។
\v 27 ការ​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់​ជា​ប្រភព​នៃ​ជីវិត ដូច្នេះ ហើយ​ការពារ​ខ្លួន​ឲ្យ​រួច​ផុត​ពី​អន្ទាក់​របស់​សេចក្ដី​ស្លាប់។
\s5
\v 28 ព្រះ​មហា‌ក្សត្រ​បាន​រុងរឿង​ដោយ‌សារ​មាន​ប្រជា‌រាស្ត្រ តែ​បើ​ប្រជា‌រាស្ត្រ​ចុះ​អន់‌ថយ ស្ដេច​ក៏​អស់​អំណាច​ដែរ។
\v 29 អ្នក​ណា​ចេះ​អត់‌ធ្មត់ អ្នក​នោះ​មាន​ប្រាជ្ញា​វាង‌វៃ ប៉ុន្តែ​អ្នក​ដែល​រហ័ស​ខឹង រមែង​បង្ហាញ​នូវ​ភាព​លេលា​របស់​ខ្លួន។
\s5
\v 30 ចិត្ត​ស្ងប់​តែងតែ​ធ្វើ​ឲ្យ​មាន​សុខ‌ភាព​ល្អ ប៉ុន្តែ​ចិត្ត​ច្រណែន‌និន្ទា ប្រៀប​ដូច​ជា​មហា‌រីក​នៅ​ក្នុង​ឆ្អឹង។
\v 31 អ្នក​ណា​សង្កត់‌សង្កិន​ជន​ក្រីក្រ អ្នក​នោះ​ប្រមាថ​ព្រះ‌ជាម្ចាស់​ដែល​បាន​បង្កើត​ពួក​គេ អ្នក​ណា​ជួយ​ជន​ក្រីក្រ អ្នក​នោះ​លើក​តម្កើង​ព្រះអង្គ​វិញ។
\s5
\v 32 មនុស្ស​អាក្រក់​តែងតែ​ទទួល​បរា‌ជ័យ ដោយ‌សារ​អំពើ​អាក្រក់​របស់​ខ្លួន ប៉ុន្តែមនុស្ស​សុចរិត ទោះ​បី​ក្នុង​ពេល​ស្លាប់​ក្ដី ក៏​នៅ​តែ​មាន​ទី‌ពឹង​ជានិច្ច។
\v 33 ប្រាជ្ញានៅក្នុងចិត្ត​​គឺតែងតែនាំឲ្យចេះគិត​ពិចារណា​ ប៉ុន្តែមនុស្ស​ខ្លៅ​មិន​ដែល​មាន​ប្រាជ្ញា​ទេ។
\s5
\v 34 សេចក្ដី​សុចរិត​តែងតែ​លើក​តម្កើង​ប្រជា‌ជាតិ​មួយ ប៉ុន្តែ​អំពើ​បាប​រមែង​ធ្វើ​ឲ្យ​ជាតិ​សាសន៍​ទាំង‌ឡាយ​ត្រូវ​អាម៉ាស់​មុខ។
\v 35 ព្រះ​មហា‌ក្សត្រ​តែងតែ​សព្វ​ព្រះ‌ហឫទ័យ​នឹង​មន្ត្រី​ណា​ដែល​មាន​សុភ‌និច្ឆ័យ តែ​ស្តេចខ្ញាល់​នឹង​មន្ត្រី​ដែល​បង្ក​ភាព​អាម៉ាស់។
\s5
\c 15
\cl ជំពូក ១៥
\p
\v 1 ចម្លើយ​ទន់‌ភ្លន់​រមែង​បន្ថយ​កំហឹង ប៉ុន្តែ​សម្ដី​គំរោះ‌គំរើយ​តែងតែ​ធ្វើ​ឲ្យ​ច្រឡោត​ខឹង។
\v 2 សម្ដី​របស់​អ្នក​មាន​ប្រាជ្ញា រមែង​ធ្វើ​ឲ្យ​អ្នក​ដទៃ​ចង់​ចេះ​ដឹង ប៉ុន្តែមាត់​របស់​មនុស្ស​ខ្លៅ សាប​ព្រោះ​តែ​សេចក្ដី​ល្ងី‌ល្ងើ។
\s5
\v 3 ព្រះ‌អម្ចាស់​ទត​ឃើញ​សព្វ​អន្លើ ព្រះអង្គ​សង្កេត​មើល​ទាំង​មនុស្ស​ល្អ ទាំង​មនុស្ស​អាក្រក់។
\v 4 ពាក្យ​នៃការព្យាបាលប្រៀប​ដូច​ជា​ដើម​ឈើ​នៃជីវិត ប៉ុន្តែ​សម្ដី​បោកប្រាស​នាំ​ឲ្យ​ធ្លាក់​ចុះខាងវិញ្ញាណ។
\s5
\v 5 មនុស្ស​ល្ងី‌ល្ងើ​តែងតែ​មើល‌ងាយ​ការ​ប្រៀន‌ប្រដៅ​របស់​ឪពុក តែ​អ្នក​ដែល​ស្ដាប់​តាម​ពាក្យ​កែតម្រូវជា​មនុស្ស​ឆ្លាត។
\v 6 ផ្ទះ​របស់​មនុស្ស​សុចរិត​តែង​មានសម្បត្តិច្រើន តែ​ទ្រព្យ​ដែល​រក​បាន​ដោយ​អំពើ​អាក្រក់ រមែង​នាំ​ឲ្យ​កើត​ទុក្ខ។
\s5
\v 7 ពាក្យរបស់​អ្នក​មាន​ប្រាជ្ញា​រមែង​បណ្ដុះ‌បណ្ដាល​ចេះដឹង តែ​មនុស្ស​ខ្លៅ​វិញ គ្មានចិត្តធ្វើបែបនេះទេ។
\v 8 ព្រះ‌អម្ចាស់​មិន​សព្វ ព្រះ‌ហឫទ័យ ​នឹង​យញ្ញ‌បូជា​របស់​មនុស្ស​អាក្រក់​ឡើយ តែ​ព្រះអង្គ​ទទួល​ពាក្យ​អធិស្ឋាន​របស់​មនុស្ស​ទៀង‌ត្រង់វិញ។
\s5
\v 9 ព្រះ‌អម្ចាស់​មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​ផ្លូវ​របស់​មនុស្ស​អាក្រក់​ទេ តែ​ព្រះអង្គ​ស្រឡាញ់​អ្នក​ដែល​ស្វែង​រក​សេចក្ដី​សុចរិត។
\v 10 អ្នក​ដែល​ងាក​ចេញ​ពី​មាគ៌ា​ល្អ​រមែង​ទទួល​ទោស​ជា​ទម្ងន់ ចំណែក​អ្នក​ដែល​ស្អប់​ការ​ស្ដី​ប្រដៅ​តែងតែ​ស្លាប់។
\s5
\v 11 ​ស្ថាន​មច្ចុរាជ និង​នៅ​នរក​អវិចី នឹងត្រូវបើកចំហរនៅចំពោះព្រះអម្ចាស់ តើចិត្ត​មនុស្ស​វិញ ព្រះអង្គ​រឹត‌តែ​ជ្រាប​យ៉ាង​ច្បាស់​?
\v 12 មនុស្ស​វាយ‌ឫក​ខ្ពស់​មិន​ចូល​ចិត្ត​ពាក្យកែតម្រូវទេ ហើយ​ក៏​មិន​ទៅ​សួរ​យោបល់​ពី​អ្នក​មាន​ប្រាជ្ញា​ដែរ។
\s5
\v 13 ចិត្ត​សប្បាយ​ធ្វើ​ឲ្យ​ទឹក​មុខ​រីក‌រាយ តែ​ចិត្ត​ព្រួយ​ធ្វើ​ឲ្យ​ទឹក​មុខ​ស្រងូត‌ស្រងាត់។
\v 14 អ្នកមានចិត្ត​ពិចារណា​តែងតែ​ស្វែង​រក​ចំណេះ តែ​មនុស្ស​ខ្លៅ​ចូល​ចិត្ត​ភាព​ល្ងី‌ល្ងើ។
\s5
\v 15 ចំពោះ​មនុស្ស​កម្សត់​ទុគ៌ត ថ្ងៃ​ណា​ក៏​ជា​ថ្ងៃ​អាក្រក់​ដែរ តែ​មនុស្ស​សប្បាយ​ចិត្ត ថ្ងៃ​ណា​ក៏​ជា​ថ្ងៃ​បុណ្យ​ដែរ។
\v 16 ក្រ​ទ្រព្យ​តែ​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ ប្រសើរ​ជាង​មាន​ទ្រព្យ​ច្រើន ហើយ​កើត​ទុក្ខ​កង្វល់។
\s5
\v 17 កន្លែង​ណា​មាន​តែ​បន្លែ​បរិភោគ ហើយ​មាន​សេចក្ដី​ស្រឡាញ់ នោះ​ប្រសើរ​ជាង​កន្លែង​មាន​សាច់​បរិភោគ​យ៉ាង​ឆ្ងាញ់ តែ​មាន​ការ​ស្អប់​គ្នា។
\v 18 មនុស្ស​ខឹង​ច្រើន​តែងតែ​បង្ក​ជំលោះ តែ​មនុស្ស​ដែល​ចេះ​អត់‌ធ្មត់​តែងតែ​សម្រុះ‌សម្រួល កុំ​ឲ្យ​មាន​ការ​ទាស់‌ទែង​គ្នា។
\s5
\v 19 ផ្លូវ​របស់​មនុស្ស​ខ្ជិលគឺដូចជាកន្លែងមួយដែល​មាន​សុទ្ធ​តែ​បន្លា ប៉ុន្តែ​ផ្លូវ​របស់​មនុស្ស​ទៀង‌ត្រង់​រាប​ស្មើនឹងធំ​ល្អ។
\v 20 កូន​មាន​ប្រាជ្ញា​ធ្វើ​ឲ្យ​ឪពុក​សប្បាយ​ចិត្ត ប៉ុន្តែមនុស្ស​​ល្ងី‌ល្ងើ​តែងតែ​មើល‌ងាយ​ម្ដាយរបស់ខ្លួន។
\s5
\v 21 មនុស្ស​មិន​ដឹង​ខុស​ត្រូវ​តែងតែ​សប្បាយ​ចិត្ត​នឹង​ភាព​ល្ងី‌ល្ងើ ប៉ុន្តែមនុស្ស​ចេះ​យល់គិត​ពិចារណា​រមែង​ដើរ​តាម​ផ្លូវ​ទៀង‌ត្រង់។
\v 22 ខ្វះ​ការ​ពិគ្រោះ​គ្នាគម្រោង‌ការ​តែងតែ​បរា‌ជ័យ មាន​ទី​ប្រឹក្សា​ច្រើន គម្រោង‌ការ​តែងតែ​សម្រេច។
\s5
\v 23 ពោល​ពាក្យ​ត្រឹម​ត្រូវ​ស្រប​នឹង​កាលៈ‌ទេសៈ រមែង​នាំ​ឲ្យ​មាន​អំណរ​សប្បាយ។
\v 24 មនុស្ស​ចេះ​គិត‌គូរ​រមែង​ដើរ​តាម​ផ្លូវ​ដែល​ឡើង​ទៅ​រក​ជីវិត ហើយ​ចៀស‌វាង​ផ្លូវ​ដែល​ចុះ​ទៅ​រក​សេចក្ដី​ស្លាប់។
\s5
\v 25 ព្រះ‌អម្ចាស់​រំលំ​ផ្ទះ​របស់​មនុស្ស​អំនួត តែ​ព្រះអង្គ​ការពារ​ដី‌ធ្លី​របស់​ស្ត្រី​មេម៉ាយ។
\v 26 ព្រះ‌អម្ចាស់​មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​គំនិត​អាក្រក់​ទេ តែ​ព្រះអង្គ​គាប់​ព្រះ‌ហឫទ័យ​នឹង​ពាក្យ​ដែល​ហូរ​ចេញ​ពី​ចិត្ត​បរិសុទ្ធ។
\s5
\v 27 មនុស្ស​លោភ‌លន់​តែងតែ​នាំ​ឲ្យ​មាន​វិបត្តិ​នៅ​ក្នុង​ខ្លួន តែ​អ្នក​ដែល​មិន​ព្រម​ទទួល​សំណូក រមែង​មាន​អាយុ​យឺន‌យូរ។
\v 28 បេះដូងរបស់មនុស្ស​សុចរិត​តែងតែ​គិត​ពិចារណា​មុន​នឹង​ឆ្លើយ ចំណែក​មនុស្ស​អាក្រក់​រមែង​និយាយ​ចេញពីសេចក្តីអាក្រក់។
\s5
\v 29 ព្រះ‌អម្ចាស់​មិន​អើ‌ពើ​នឹង​មនុស្ស​អាក្រក់​ទេ តែ​ព្រះអង្គ​ស្ដាប់​ពាក្យ​អធិស្ឋាន​របស់​មនុស្ស​សុចរិត។
\v 30 ទឹក​មុខ​ដែល​សម្តែង​សេចក្ដី​មេត្តា​តែងនាំ​ឲ្យ​មាន​អំណរ ហើយ​ដំណឹង‌ល្អ​រមែង​លើក​ទឹក​ចិត្ត​ឲ្យ​មាន​កម្លាំង។
\s5
\v 31 អ្នក​ណា​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​តាម​ពាក្យ​ស្ដី​ប្រដៅ ដែល​នាំ​ឲ្យ​មាន​ជីវិត អ្នក​នោះ​អាច​រស់​នៅ​ក្នុង​ចំណោម​មនុស្ស​មាន​ប្រាជ្ញា។
\v 32 អ្នក​ណា​បដិសេធ​ការ​ប្រៀន‌ប្រដៅ អ្នក​នោះ​បាន​ប្រមាថ​ជីវិត​ខ្លួន​ឯង តែ​អ្នក​ដែល​ស្ដាប់​តាម​ពាក្យ​កែតម្រូវ​តែងតែ​រីកចំរើនខាងចំណេះដឹង​។
\s5
\v 33 ការ​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់​តែងតែ​អប់រំ​ខ្លួន​ឲ្យ​មាន​ប្រាជ្ញា មុន​នឹង​ទទួល​សិរី‌រុងរឿង។
\s5
\c 16
\cl ជំពូក ១៦
\p
\v 1 ផែនការនៃដូងចិត្តគឺមកពីមនុស្ស ប៉ុន្តែសម្រាប់ព្រះអម្ចាស់ ចម្លើយគឺមកពីព្រះបន្ទូលនៃព្រះអង្គវិញ។
\v 2 មនុស្ស​រមែង​នឹក​ស្មាន​ថា អំពើ​ទាំង​អស់​ដែល​ខ្លួន​ប្រព្រឹត្ត​សុទ្ធ​តែ​ត្រូវ ប៉ុន្តែព្រះ‌អម្ចាស់ឈ្វេង​យល់​ចិត្ត​គំនិត​របស់​មនុស្ស។
\s5
\v 3 ចូរ​ថ្វាយ​កិច្ចការ​ដែល​អ្នក​ធ្វើ​ទៅ​ព្រះ‌អម្ចាស់ នោះ​គម្រោង‌ការ​របស់​អ្នក​មុខ​ជា​បាន​សម្រេច។
\v 4 ​ព្រះ‌អម្ចាស់​ធ្វើ​អ្វីៗសុទ្ធ​តែ​មាន​គោល‌ដៅ គឺ​សូម្បី​តែ​មនុស្ស​អាក្រក់​ក៏​ព្រះអង្គ​បាន​គ្រោង​ទុក​សម្រាប់​ទទួល​ទណ្ឌ‌កម្មដែរ។
\s5
\v 5 ព្រះ‌អម្ចាស់​មិន​សព្វ​ព្រះ‌ហឫទ័យ​ នឹង​មនុស្ស​មានចិត្ត​ខ្ពស់​ទេ តែព្រះអង្គ​ពិត​ជា​ដាក់​ទោស​គេ​មិន​ខាន។
\v 6 ព្រះ‌ជាម្ចាស់​លើក‌លែង​ទោស​ឲ្យ​អ្នក​ដែល​មាន​ចិត្ត​សប្បុរស និង​ចិត្ត​ស្មោះ​ត្រង់ ហើយ អ្នក​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់​រមែង​បែរចេញ​ពី​ការអាក្រក់។
\s5
\v 7 កាល​ណា​ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​នឹង​កិរិយា​មារយាទ​របស់​អ្នក​ណា​ម្នាក់ សូម្បី​តែ​ខ្មាំង​សត្រូវ​របស់​គេ​ក៏​ព្រះអង្គ​ផ្សះ‌ផ្សា​ឲ្យ​ជា​នា​គ្នា​វិញ​ដែរ។
\v 8 រក​បាន​ប្រាក់​តិច​ដោយ​យុត្តិធម៌ ប្រសើរ​ជាង​រក​បាន​ប្រាក់​ច្រើន​ដោយ​អយុត្តិធម៌។
\s5
\v 9 នៅក្នុងចិត្តមនុស្ស ដឹង​ពី​ផ្លូវ​ដែល​ខ្លួន​ត្រូវ​ដើរ តែ​ព្រះ‌អម្ចាស់​ជា​អ្នក​ណែ‌នាំ​ផ្លូវ។
\v 10 ស្ដេច​តែងតែ​មាន​រាជ‌ឱង្ការ​ក្នុង​នាម​ព្រះ‌ជាម្ចាស់ ទ្រង់​ជំនុំ​ជម្រះ​ក្ដី​ដោយ​ឥត​លម្អៀង។
\s5
\v 11 ជញ្ជីង​ដែល​ត្រឹម​ត្រូវ​គឺមកពី​ព្រះ‌អម្ចាស់ ហើយ​របស់ដែលត្រូវថ្លឹងទាំងនោះគឺជាកិច្ចការរបស់ព្រះជាម្ចាស់។
\v 12 ពេលស្ដេច​ប្រព្រឹត្ត​អំពើ​អាក្រក់​ គឺជាភាពអាម៉ាស់ខ្លាំងណាស់ ដើម្បីឲ្យរាជ្យរបស់ទ្រង់ស្ថិតស្ថេបានគឺត្រូវសេចក្តីសុចរិតវិញ។
\s5
\v 13 ស្ដេច​សព្វ​ព្រះ‌ហឫទ័យ​នឹង​អ្នក​និយាយ​សេចក្តីពិត ហើយ​ស្រឡាញ់​អ្នក​និយាយ​ការត្រឹមត្រូវ។
\v 14 សេចក្ដី​ក្រោធ​របស់​ស្ដេច​ប្រៀប​បាន​នឹង​ពេជ្ឈ‌ឃាត​នាំ​គេ​យក​ទៅ​សម្លាប់ តែ​មនុស្ស​មាន​ប្រាជ្ញា​អាច​ទប់​កំហឹង​របស់​ស្ដេច។
\s5
\v 15 ព្រះ‌ភ័ក្ត្រ​រីក‌រាយ​របស់​ស្ដេច​រមែង​ផ្ដល់​ជីវិត ហើយ​ព្រះ‌ហឫទ័យ​សប្បុរស​របស់​ស្ដេច​ប្រៀប​បាន​នឹង​ទឹក​ភ្លៀង​នៅ​ដើម​រដូវ។
\v 16 ស្វែង​រក​ប្រាជ្ញា​ប្រសើរ​ជាង​រក​មាស។ ស្វែង​រក​ការ​ចេះ​ដឹង​ប្រសើរ​ជាង​រក​ប្រាក់។
\s5
\v 17 ផ្លូវ​របស់​មនុស្ស​ទៀង‌ត្រង់​ស្ថិត​នៅ​ឆ្ងាយ​ពី​អំពើ​អាក្រក់ អ្នក​ណា​ចេះ​ប្រយ័ត្ន​ខ្លួន អ្នក​នោះ​ចេះ​រក្សា​ជីវិត។
\v 18 ការអំនួតគឺឈរនៅចំពោះភាព​​អន្តរាយ ចិត្ត​ព្រហើន​រមែង​នាំ​ឲ្យ​វិនាស។
\s5
\v 19 ដាក់​ខ្លួន​រស់​នៅ​ជា​មួយ​ជន​ក្រីក្រ ប្រសើរ​ជាង​ចែក​ជយ‌ភណ្ឌ​ជា​មួយ​មនុស្ស​អួត‌អាង។
\v 20 អ្នក​ណា​ចេះ​គិត‌គូរ​មុន​នឹង​ធ្វើ​កិច្ចការ​អ្វី​មួយ អ្នក​នោះ​រមែង​ចម្រុង‌ចម្រើន រីឯ​អ្នក​ដែល​ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់​រមែង​មាន​សុភមង្គល។
\s5
\v 21 មនុស្ស​ដែល​ចេះ​គិត​ពិចារណា​ជា​មនុស្ស​ឈ្លាស‌វៃ ចំណែក​អ្នក​ដែល​ចេះ​និយាយ​ទន់‌ភ្លន់ គឺជាការបង្រៀនដ៏ល្អ។
\v 22 ការយល់ដឹងគឺប្រៀប​ដូច​ជា​ប្រភព​នៃ​ជីវិត​ សម្រាប់​អ្នក​ចេះ​គិត‌គូរ ចំណែក​ជន​ល្ងង់‌ខ្លៅ​ត្រូវ​វិនាស ដោយព្រោះ​តែ​ភាព​ល្ងង់‌ខ្លៅ​របស់​ខ្លួន។
\s5
\v 23 មនុស្ស​ដែល​ចេះ​ពិចារណា​រមែង​រិះគិត​មុន​នឹង​និយាយ ហើយ​អ្វីៗ​ដែល​អ្នក​នោះ​និយាយ រមែង​ធ្វើ​ឲ្យ​គេ​ទុក​ចិត្ត។
\v 24 សម្ដី​ទន់‌ភ្លន់​ប្រៀប​បាន​នឹង​ទឹក​ឃ្មុំ មាន​រស‌ជាតិ​ឆ្ងាញ់​ជា​ទី​គាប់​ចិត្ត ហើយ​ផ្ដល់​ការព្យាបាលដល់ឆ្អឹង។
\s5
\v 25 មនុស្ស​ខ្លះ​យល់​ថា ផ្លូវ​ដែល​ខ្លួន​ដើរ​ជា​ផ្លូវ​ត្រឹម​ត្រូវ ប៉ុន្តែ នៅ​ទី​បំផុត ផ្លូវ​នោះ​នាំ​ទៅ​រក​សេចក្ដី​ស្លាប់។
\v 26 ការ​អត់​ឃ្លាន​បង្ខំ​ឲ្យ​មនុស្ស​ធ្វើ​ការ ដ្បិត​ក្រពះ​គេ​ទាម‌ទារ។
\s5
\v 27 មនុស្ស​ចោល‌ម្សៀត​គិត​តែ​ពី​ប្រព្រឹត្ត​អំពើ​អាក្រក់ អណ្ដាត​របស់​គេ​ប្រៀប​ដូច​ជា​ភ្លើង​ឆេះ​បំផ្លាញ។
\v 28 មនុស្ស​ទុយ៌ស​រមែង​បង្ក​ជំលោះ ហើយ​អ្នក​អុជ‌អាល​រមែង​បំផ្លាញ​មិត្ត‌ភាព។
\s5
\v 29 មនុស្ស​ឃោរ‌ឃៅ​តែងតែ​បោក​បញ្ឆោត​មិត្ត​សម្លាញ់​របស់​ខ្លួន ដើម្បី​នាំ​គេ​ឲ្យ​ដើរ​ក្នុង​ផ្លូវដែលមិន​ល្អ។
\v 30 អ្នក​ណា​បិទ​ភ្នែក ហើយ​ខាំ​បបូរ​មាត់ អ្នក​នោះ​ក៏​ដូច​ជា​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​ខ្លួន​គ្រោង​ធ្វើវាឲ្យបានសម្រេច។
\s5
\v 31 សក់​ស្កូវ​ជា​មកុដ​ដ៏​រុងរឿង មាន​តែ​មនុស្ស​សុចរិត​ទេ ដែល​ទទួល​មកុដ​នេះតាមរស់ដ៏ត្រឹមត្រូវ។
\v 32 មនុស្ស​មិន​ចេះ​ខឹង​ប្រសើរ​ជាង​វីរ‌បុរស ចំណែក​មនុស្ស​ចេះ​ទប់​ចិត្ត ប្រសើរ​ជាង​អ្នក​វាយ​យក​បាន​ទីក្រុង​មួយ។
\s5
\v 33 មនុស្ស​តែង​បោះ​ឆ្នោត​ទៅ​ក្នុង​ថ្នក់​អាវ ប៉ុន្តែ ដែល​សម្រេច​ទៅ​ជា​យ៉ាង​ណា នោះ​ស្រេច​នៅ​ព្រះ‌អម្ចាស់។
\s5
\c 17
\cl ជំពូក ១៧
\p
\v 1 បរិភោគ​បាយ‌កក​តែ​មាន​សេចក្ដី​សុខ ប្រសើរ​ជាង​ជប់‌លៀង​នៅ​ផ្ទះ​មួយ​ដែល​មាន​តែ​ការ​ឈ្លោះ​គ្នា។
\v 2 អ្នក​បម្រើ​ឆ្លាត​រមែង​ត្រួត‌ត្រា​លើ​កូន​ដ៏​ថោក​ទាប​របស់​ចៅហ្វាយ ហើយព្រម​ទាំង​ទទួល​ចំណែក​មរតក​ក្នុង​គ្រួសារ​នោះ​ក្នុងនាមជាបងប្អូនផងដែរ។
\s5
\v 3 គេ​អាច​ស្គាល់​តម្លៃ​មាស និង​ប្រាក់ ដោយ‌សារ​ដុត​ក្នុង​ភ្លើង ប៉ុន្តែ​ព្រះជាម្ចាស់ពិនិត្យមើលដួងចិត្តវិញ។
\v 4 មនុស្ស​មាន​បំណង​អាក្រក់​រមែង​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ពាក្យ​អាក្រក់ ហើយ​មនុស្ស​កុហក​រមែង​ផ្ទៀង​ត្រចៀក​ស្ដាប់​ពាក្យ​មួល‌បង្កាច់។
\s5
\v 5 អ្នក​មើល‌ងាយ​ជន​ក្រីក្រ ដូច​ជា​ប្រមាថ​ព្រះ‌ជាម្ចាស់​ដែល​បង្កើត​គេ ប៉ុន្តែអ្នក​សើច​ចំអក​ដាក់​ជន​រង‌គ្រោះ​នឹង​ត្រូវ​មាន​ទោសដែរ។
\v 6 កូនចៅ​រមែង​ធ្វើ​ឲ្យ​ជីតា​មាន​កិត្តិយស ឪពុកម្តាយក៏បាននាំកិត្តិយសមកឲ្យកូនៗផងដែរ។
\s5
\v 7 ពាក្យ​ថ្លៃ‌ថ្នូរ​មិន​សម​ជា​សម្ដី​របស់​មនុស្ស​ល្ងី‌ល្ងើ​ទេ ហើយ​ពាក្យ​កុហក​ក៏​មិន​សម​ចេញ​ពី​មាត់​របស់​អ្នក​ដឹក​នាំ​ដែរ។
\v 8 សំណូក​រាប់​ដូច​ជា​ត្បូង​មាន​តម្លៃ ដល់​អ្នក​ណា​ដែល​មាន ទោះ​បើ​ជូន​ទៅ​ខាង​ណា​ក៏​ដោយ គង់​តែ​សម្រេច​ការ​បាន។
\s5
\v 9 អ្នក​ចង់​បាន​មិត្ត‌ភាពយូរអង្វែង​តែងតែ​បំភ្លេច​កំហុស ចំណែក​អ្នក​ណាដែល​រំឭក​កំហុសច្រើនដង ​គឺនឹង​ធ្វើ​ឲ្យ​មិត្ត‌ភាព​រលាយ។
\v 10 ស្ដី​ប្រដៅ​មនុស្ស​ចេះ​ដឹង​តែ​មួយ​ម៉ាត់ មាន​ប្រសិទ្ធ‌ភាព​ជាង​វាយ​មនុស្ស​ល្ងី‌ល្ងើ​មួយ​រយ​ដំបង។
\s5
\v 11 មនុស្ស​ទុច្ចរិត​គិត​តែពីការ​បះ‌បោរ ដូច្នេះ ពួកគេ​នឹង​ចាត់​មនុស្សកំណាចឃោរឃៅ​ឲ្យ​ទៅ​ទាស់ជាមួយ​អ្នក​នោះ។
\v 12 ជួប​មេ​ខ្លា‌ឃ្មុំ​ព្រាត់​កូន ប្រសើរ​ជាង​ជួប​មនុស្ស​ល្ងី‌ល្ងើ​ដែល​ល្ងង់​ហួស។
\s5
\v 13 អ្នក​ណាដែលបាន​ធ្វើ​អំពើ​អាក្រក់​តប​ស្នង​នឹង​អំពើ​ល្អ ភាព​អន្តរាយ​នៅ​មិន​ឆ្ងាយ​ពី​ផ្ទះ​របស់​អ្នក​នោះ​ទេ។
\v 14 ម្នាក់ដែលចាប់ផ្តើម​ជំលោះ​ប្រៀប​បាន​នឹង​ទំលាយ​ទំនប់​ទឹក ដូច្នេះចូរ​ដក​ខ្លួន​ថយ​មុន​ពេលដែលទំនប់ទឹកនោះផ្ទុះឡើង។
\s5
\v 15 អ្នក​ដែល​ចាត់​ទុក​មនុស្សអាក្រក់​ថា​គ្មាន​ទោស និង​អ្នក​ដែល​ចាត់​ទុក​មនុស្សត្រឹមត្រូវ​ថា​មាន​កំហុស ​​ព្រះ‌អម្ចាស់មិនសព្វព្រះ‌ហឫទ័យ​ទេ។
\v 16 ហេតុអ្វីបានជា​មនុស្ស​ល្ងី‌ល្ងើ យកប្រាក់មកទិញឲ្យបានប្រាជ្ញាទាំងខ្លួនមិនមានសមត្ថភាពរៀនឲ្យបានប្រាជ្ញាផងនោះ?
\s5
\v 17 កល្យាណ​មិត្ត​តែងតែ​ស្រឡាញ់​គ្នា​គ្រប់​ពេល​វេលា រីឯ​បងប្អូន​វិញ​តែងតែ​ចាំ​ជួយ​គ្នា​ក្នុង​ពេល​មាន​ទុក្ខ‌លំបាក។
\v 18 អ្នក​ណា​ធានា​សង​បំណុល​ជួស​អ្នក​ដទៃ អ្នក​នោះ​មិន​ចេះ​គិត​ពិចារណា​ទេ។
\s5
\v 19 អ្នក​ដែល​ចូល​ចិត្ត​សន្សំ​រឿង​រមែង​ចូល​ចិត្ត​អំពើ​បាប អ្នក​ណា​ខ្លួនឯងកាន់តែខ្ពស់ ដល់ពេលធ្លាក់មកវិញនឹងធ្វើខ្លួនបាក់ឆ្អឹងជាមិនខាន។
\v 20 មនុស្ស​មាន​កល‌ល្បិច​មិន​ស្គាល់​អ្វីដែលជាការល្អនោះទេ ហើយ​មនុស្ស​សម្ដី​អាក្រក់​រមែង​ជួប​គ្រោះ​កាច។
\s5
\v 21 អ្នក​ណា​បង្កើត​កូន​ល្ងី‌ល្ងើ អ្នក​នោះ​ស្គាល់​តែ​ទុក្ខ​ព្រួយ ចំណែក​ឪពុក​របស់​មនុស្ស​លេលា​មិន​ដែល​ស្គាល់​អំណរ​សប្បាយ​ទេ។​
\v 22 ចិត្ត​សប្បាយ​រមែង​នាំ​ឲ្យ​ជា​សះ‌ស្បើយ ចំណែក​ចិត្ត​ព្រួយ​រមែង​ធ្វើ​ឲ្យ​រីង‌រៃដល់ឆ្អឹងវិញ។
\s5
\v 23 មនុស្ស​អាក្រក់​លួច​ទទួល​សំណូក ដើម្បី​បង្ខូច​ផ្លូវត្រឹមត្រូវដែលយុត្តិធម៌។
\v 24 ប្រាជ្ញា​រមែង​នៅ​ក្បែរ​មនុស្ស​ដែលមានចំណេះដឹង ចំណែកឯ​មនុស្ស​ល្ងី‌ល្ងើ​ គឺសម្លឹង​មើល​អ្វី​ដែល​ជាចុងបំផុតនៃផែនដីវិញ។
\s5
\v 25 កូនដែល​ភ្លី‌ភ្លើ​ធ្វើ​ឲ្យ​ឪពុកមានការ​ព្រួយ និង​ធ្វើ​ឲ្យ​ម្ដាយ​ដែលបានផ្តល់កំនើតដល់អ្នកនោះមានការជូរចត់។
\v 26 ដាក់​ទោស​មនុស្ស​សុចរិត​ជា​ការ​មិន​ល្អ​ទេ ហើយ​វាយ​មនុស្ស​ថ្លៃ‌ថ្នូរ ព្រោះ​តែ​គេ​មាន​ចិត្ត​ទៀង‌ត្រង់​ក៏​មិន​ល្អ​ដែរ។
\s5
\v 27 អ្នក​ណា​ទប់​ពាក្យ​សម្ដី​របស់​ខ្លួន អ្នក​នោះ​ជា​មនុស្ស​ចេះ​ដឹង ប៉ុន្តែអ្នក​តាំង​ចិត្ត​ស្ងប់‌ស្ងៀម​ជា​មនុស្ស​ឈ្លាស‌វៃ។
\v 28 បើ​មនុស្ស​ល្ងី‌ល្ងើ​នៅ​ស្ងៀម គេ​ចាត់​ទុក​គាត់​ជា​មនុស្ស​មាន​ប្រាជ្ញា បើ​គាត់​បិទ​មាត់​មិន​និយាយ​អ្វី គេ​ចាត់​ទុក​គាត់​ជា​មនុស្ស​ឈ្លាស‌វៃ។
\s5
\c 18
\cl ជំពូក ១៨
\p
\v 1 អ្នក​ណា​មិន​រវី‌រវល់​នឹង​អ្នក​ដទៃ អ្នក​នោះ​គិត​តែ​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន ហើយ​បដិសេធ​យោបល់​ទាំង​ប៉ុន្មាន​របស់​អ្នក​ឯ​ទៀតៗ។
\v 2 ចំណែក​មនុស្ស​ល្ងី‌ល្ងើ​គេ​ឥត​មាន សេចក្ដី​រីក‌រាយ​ក្នុង​យោបល់​ទេ គឺ​ចូល​ចិត្ត​តែ​សម្ដែង​គំនិត ក្នុង​ចិត្ត​ខ្លួន​ឯង​ចេញ​វិញ។
\s5
\v 3 ពេលមនុស្សអាក្រក់បានមកដល់ តែងតែនាំមកជាមួយនូវសេចក្តីអាម៉ាស់ជាប់ជាមួយពួកគេ។
\v 4 ពាក្យ​សម្ដី​ដែល​ចេញ​ពី​មាត់​មនុស្ស ធៀប​បានដូច​ជា​ទឹក​ជ្រៅ ហើយ​ទី​បញ្ចេញ​ប្រាជ្ញា​ក៏​ដូច​ជា​ជ្រោះ​ទឹក​ហូរ។
\s5
\v 5 ការ​ដែល​យោគ‌យល់​ដល់​មនុស្ស​អាក្រក់ ហើយ​ការ​បង្វែរ​សេចក្ដី​យុត្តិ‌ធម៌ ក្នុង​ការ​វិនិច្ឆ័យ នោះ​មិន​ល្អ​ទេ។
\v 6 បបូរ​មាត់​មនុស្ស​ល្ងី‌ល្ងើតែង​តែ​ស៊ក​ចូល​ក្នុង​សេចក្ដី​ឈ្លោះ​ប្រកែក​គ្នា ហើយ​មាត់​វា​ត្រូវ​តែ​រំពាត់​ទេ។
\s5
\v 7 មាត់​របស់​មនុស្ស​ល្ងី‌ល្ងើ ជា​ហេតុ​នាំ​ឲ្យ​ខ្លួន​ត្រូវ​វិនាស​ទៅ ហើយ​បបូរ​មាត់​ក៏​ជា​អន្ទាក់​ដល់​ព្រលឹង​ខ្លួន​ដែរ។
\v 8 ពាក្យ​សម្ដី​របស់​មនុស្ស​អុជអាល ធៀប​ដូច​ជា​ម្ហូប​យ៉ាង​ឆ្ងាញ់​មួយ​ម៉ាត់ ដែល​បាន​ចូល​ទៅ​ក្នុង​ពោះនៃរាងកាយ។
\s5
\v 9 អ្នក​ណា​ដែល​ធ្វេស‌ប្រហែស​នឹង​ការ​របស់​ខ្លួន ឈ្មោះ​ថា​ជា​បង‌ប្អូន​ជា‌មួយ​អ្នក​ដែល​បំផ្លាញ។
\v 10 ព្រះ‌នាម​ព្រះ‌អម្ចាស់ ជា​ប៉​មាំ‌មួន មនុស្ស​សុចរិត​រត់​ចូល​ទៅ​ពឹង​ជ្រក ហើយ​មាន​សុវត្តិភាព។
\s5
\v 11 អ្នក​មានទ្រព្យ​សម្បត្តិ​របស់​គេ​ជា​ទី​ក្រុង​មាំ‌មួន ហើយ​តាម​គំនិត​របស់​គេ ក៏​យល់​ថា​ជា​កំផែង​យ៉ាង​ខ្ពស់​ដែរ។
\v 12 មុនពេល​នឹង​ត្រូវ​វិនាស ចិត្ត​របស់​មនុស្ស​កើត​មាន​សេចក្ដី​អំនួត តែ​សេចក្ដី​រាប‌សា រមែង​តែ​នាំ​មុខ​កិត្តិ‌យស​វិញ។
\s5
\v 13 អ្នក​ណា​ដែល​ឆ្លើយ​មុន​ដែល​បាន​ស្តាប់​រឿង រាប់​ជា​ការ​ចម្កួត​ហើយក៏​ជា​សេចក្ដី​ខ្មាស​ដល់​ខ្លួន​ផង។
\v 14 វិញ្ញាណ​របស់​មនុស្ស​ទប់‌ទល់​ខ្លួន ក្នុង​គ្រា​មាន​ធុរៈ​ឈឺ តែ​ឯ​វិញ្ញាណ​បាក់‌បែក តើ​អ្នក​ណា​ទ្រាំ​បាន?
\s5
\v 15 ចិត្ត​របស់​មនុស្ស​វាង‌វៃ តែង​តែ​ចម្រើន​ចំណេះដឹង ហើយ​ការស្តាប់​របស់​មនុស្ស​ដែល​មាន​ប្រាជ្ញា ក៏​ស្វះ‌ស្វែង​រក​ចំណេះដឹង​ដែរ។
\v 16 ជំនូន​របស់​មនុស្ស រមែង​បើក​ផ្លូវ​ឲ្យ​ដល់​ខ្លួន នាំ​ចូល​ទៅ​ដល់​ចំពោះ​អ្នក​ធំ​ផង។
\s5
\v 17 អ្នក​ណា​ដែល​និយាយ​មុន​គេ​ក្នុង​ការ​ក្តី មើល​ទៅ​ដូច​ជា​ត្រឹម​ត្រូវ​ហើយ តែ​គូ​ក្តី​របស់​អ្នក​នោះ​មក​ដាក់សំនួរតបវិញដែរ។
\v 18 ការ​ស្បថ‌ស្បែ​អាច​បញ្ឈប់​ជំលោះ ហើយ​អារ​កាត់​រឿងរ៉ាវ​រវាង​អ្នក​មាន​អំណាច​ផង។
\s5
\v 19 ពេល​បងប្អូន​ណា​ម្នាក់​របួស​ផ្លូវ​ចិត្ត នោះ​ពិបាក​ចូល​ទៅ​ជិត​ជាង​វាយ​យក​ទីក្រុង​មួយ ដែល​មាន​កំពែង​រឹង‌មាំ​ទៅ​ទៀត។
\v 20 ពី​ជំលោះ​ប្រៀប​បាន​នឹង​រនុក​ទ្វារ​ដែក​មួយ មនុស្ស​អាច​រក​អាហារ​បាន ដោយ‌សារ​ពាក្យ​សម្ដី ហើយ​អ្វីៗ​ដែល​គេ​និយាយ​ធ្វើ​ឲ្យ​គេ​អាច​ចិញ្ចឹម​ជីវិត​បាន។
\s5
\v 21 ​សេចក្ដី​ស្លាប់ និង​ជីវិត ក៏​នៅ​ក្នុង​អំណាច​នៃ​អណ្ដាត​ដែរ អ្នក​ណា​ដែល​ចូល​ចិត្ត​ប្រើអណ្តាត នោះ​នឹង​ស៊ី​ផល​ពីវាដែរ។
\v 22 អ្នក​ណា​ដែល​រក​បាន​ប្រពន្ធឈ្មោះ​ថា​បាន​របស់​ល្អ ហើយ​បាន​ប្រកប​ដោយ​ព្រះ‌គុណរបស់​ព្រះ‌អម្ចាស់។
\s5
\v 23 អ្នក​ក្រ​ពោល​ពាក្យ​អង្វរសូមក្តីមេត្តា តែ​អ្នក​មាន​តប​ដោយ​ពាក្យ​គំហក​វិញ។
\v 24 អ្នក​ណា​ដែល​មាន​មិត្ត​ភក្តិ​ច្រើនដែលមិនមានចិត្តស្មោះ អាច​នាំ​ឲ្យ​ខ្លួន​វិនាស ប៉ុន្តែ មាន​មិត្ត​សម្លាញ់​តែម្នាក់ ដែល​ជិតស្និត​ជាង​បង‌ប្អូន​ទៅ​ទៀត។
\s5
\c 19
\cl ជំពូក ១៩
\p
\v 1 ​មនុស្ស​ទាល់​ក្រ ដែល​ដើរ​តាម​ផ្លូវ​ទៀង​ត្រង់ វិសេស​ជាង​មនុស្ស​ដែល​មាន​បបូរ​មាត់​ចចើង និង​ចិត្ត​ល្ងី‌ល្ងើ។
\v 2 មួយ​ទៀត ការ​ដែល​ចិត្ត​ឥត​មាន​ចំណេះ នោះ​មិន​គួរ​គប្បី​ទេ ហើយ​អ្នក​ណា​ដែល​រហ័ស​ឈាន​ទៅ នោះ​ជ្រួស​ផ្លូវ​ហើយ។
\s5
\v 3 សេចក្ដី​ចម្កួត​របស់​មនុស្ស រមែង​បង្ខូច​ផ្លូវ​របស់​ខ្លួន ហើយ​អ្នក​នោះ​ក៏​អន់​ចិត្ត​ចំពោះ​ព្រះ‌អម្ចាស់​ដែរ។
\v 4 ការ​ដែល​មាន​ទ្រព្យ​សម្បត្តិ នាំ​ឲ្យ​មាន​មិត្ត‌ភក្តិ​កើន​ឡើង តែ​មនុស្ស​ក្រ​ត្រូវញែកពី​ពួក​មិត្ត‌ភក្តិ​។
\s5
\v 5 សាក្សី​ភូត​ភរ​នឹង​មិន​រួច​ចាក​ទោស​ឡើយ ហើយ​អ្នក​ណា​ដែល​ពោល​ពាក្យ​កុហក ក៏​គេច​មិន​រួច​ដែរ។
\v 6 មនុស្ស​ជា​ច្រើន​ខំ​យក​ចិត្ត​មនុស្ស​សទ្ធា ហើយ​អ្នក​ណា​ក៏​ដោយ ក៏​ជា​មិត្ត​សម្លាញ់​នឹង​អ្នកដែល​ចែក​អំណោយ‌ទាន​ដែរ។
\s5
\v 7 មនុស្ស​ក្រី​ក្រ ​ត្រូវ​បានបងប្អូន​ស្អប់​គាត់ ចុះបើ​មិត្ត‌ភក្តិ តើនឹង​ចេញ​ឆ្ងាយពី​អ្នក​នោះ ជា​ជាង​អម្បាល‌ម៉ាន​ទៅ​ទៀត! ទោះជាខំ​តាម​ទៅ​អង្វរ​គេ តែពួក​គេ​នៅតែគេច​ពីគាត់ដែរ។
\v 8 អ្នក​ណា​ដែល​បាន​ប្រាជ្ញា ជា​អ្នក​ស្រឡាញ់​ដល់​ព្រលឹង​ខ្លួន អ្នក​ណា​ដែល​រក្សា​ការចេះដឹងទុកនោះ​នឹង​បាន​សេចក្ដី​ល្អ។
\s5
\v 9 សាក្សី​ភូត​ភរ​នឹង​មិន​រួច​ចាក​ពី​ទោស​ឡើយ ហើយ​អ្នក​ណា​ដែល​ពោល​ពាក្យ​កុហក នឹង​ត្រូវ​វិនាស​ទៅ។
\v 10 ការ​ដែល​អា‌ស្រ័យ​នៅ​ដោយ​រុងរឿង មិន​សម​នឹង​មនុស្ស​ល្ងី‌ល្ងើ​ទេ លើស​ពី​នេះ​ទៀត​នោះ ទាសករ​ក៏​មិន​សម​មាន​អំណាច​លើ​អ្នក​ធំ​ដែរ។
\s5
\v 11 សតិ​បញ្ញា​របស់​មនុស្ស​ធ្វើ​ឲ្យ​យឺត​នឹង​ខឹង ហើយអ្នក​នោះ​ក៏​តែង​បានលើកតម្កើង ដោយការ​មិន​ប្រកាន់ច្រើន​។
\v 12 សេចក្ដី​ក្រោធ​របស់​ស្តេច ធៀប​ដូច​ជា​សូរ​គ្រហឹម​របស់​សិង្ហ តែ​សេចក្ដី​សប្បុរស​របស់​ស្ដេច ប្រៀប​ដូច​ជា​ទឹក​សន្សើម​នៅ​លើ​ស្មៅ។
\s5
\v 13 កូន​ល្ងី‌ល្ងើ​ជា​ទី​អន្ត‌រាយ​ដល់​ឪពុក ហើយ​ការ​ឌុក‌ដាន់​របស់​ប្រពន្ធ ក៏​ដូច​ជា​ទឹក​ស្រក់​តក់ៗ​មក​ជា‌និច្ច។
\v 14 ផ្ទះ​សម្បែង និង​ទ្រព្យ​សម្បត្តិ ជា​មរតក​មក​ពី​ឪពុក តែ​ប្រពន្ធ​ដែល​ឆ្លៀវ‌ឆ្លាត នោះ​ហើយ​ជា​អំណោយ‌ទាន​មក​ពី​ព្រះ‌អម្ចាស់។
\s5
\v 15 សេចក្ដី​ខ្ជិល​ច្រអូស តែង​ធ្វើ​ឲ្យ​មនុស្ស​ដេកលក់​ ហើយ​អ្នក​ណា​ដែលមិនព្រមធ្វើការ នឹង​ត្រូវ​អត់​ឃ្លាន។
\v 16 អ្នក​ណា​ដែល​កាន់​តាម​ក្រឹត្យ‌វិន័យ នោះ​នឹងរក្សា​ជីវិត​ខ្លួន តែ​អ្នក​ណា​ដែល​មិន​ប្រយ័ត្ន​ក្នុង​ផ្លូវ​ប្រព្រឹត្ត​របស់​ខ្លួន មុខ​ជា​ត្រូវ​ស្លាប់។
\s5
\v 17 អ្នក​ណា​ដែល​មាន​ចិត្ត​អាណិត ចែក​ដល់​ពួក​ទាល់​ក្រ នោះ​ឈ្មោះ​ថា​ថ្វាយ​ឲ្យ​ព្រះ‌អម្ចាស់​ខ្ចី ព្រះ‌អង្គ​នឹង​តប​ស្នង​សង​គុណ​អ្នក​បានធ្វើ។
\v 18 ចូលប្រដៅដល់​កូនរបស់អ្នក ក្នុង​កាល​ដែល​នៅ​មាន ដោយបំណងចិត្តសង្ឃឹមថា នឹងបានកូនល្អ កុំរង់ចាំដល់សេចក្តីស្លាប់មកដល់។
\s5
\v 19 អ្នក​ណា​ដែល​មាន​ចិត្ត​ក្តៅ​ខ្លាំង នោះ​នឹង​ត្រូវ​ទទួល​ទោស ដ្បិត​បើ​អ្នក​ជួយ​គាត់ឲ្យ​រួចម្តងហើយ នោះ​អ្នក​នឹង​ត្រូវ​ជួយ​ជាលើកទីពីរ។
\v 20 ចូរ​ស្តាប់​ដំបូន្មាន ហើយ​ទទួល​ការបង្រៀន ដើម្បី​ឲ្យ​មាន​ប្រាជ្ញា​សម្រាប់ជីវិតអ្នក។
\s5
\v 21 នៅ​ក្នុង​ចិត្ត​មនុស្ស តែង​មាន​គំនិត​គិត​ធ្វើ​ជា​ច្រើន​យ៉ាង មាន​តែ​ដំបូន្មាន​របស់​ព្រះ‌អម្ចាស់ ដែល​នឹង​ស្ថិត‌ស្ថេរ​នៅ។
\v 22 សេចក្ដី​ស្មោះត្រង់គឺជាការចង់បានរបស់មនុស្ស ទោះបីជាអ្នកនោះក្រគឺវាប្រសើ​រជាងភូត​ភរ។
\s5
\v 23 សេចក្ដី​កោត​ខ្លាច​ដល់​ព្រះ‌អម្ចាស់ ដឹកនាំឲ្យបាន​ជីវិត ហើយ​អ្នក​ណា​ដែល​មាន​សេចក្ដី​នោះ នឹង​មាន​ចិត្ត​ស្កប់‌ស្កល់​ជា‌និច្ច ហើយក៏គ្មានសេចក្តីអាក្រក់ និងភាពអាម៉ាស់កើតឡើងដែរ។
\v 24 មនុស្ស​ខ្ជិល​ច្រអូស​គឺ ដល់ថ្នាក់ពេលបរិភោគអាហារមិនចង់យកបាយដាក់ចូលមាត់ផង។
\s5
\v 25 ចូរ​វាយ​មនុស្ស​ចំអក​មើល​ងាយ នោះ​មនុស្ស​​ល្ងង់​ចេះ​ប្រយ័ត្ន​ឡើង ចូរ​បង្រៀនដល់អ្នកដែលចង់បាន​យោបល់ ដើម្បីឲ្យអ្នកនោះបានចំណេះដឹង។
\s5
\v 26 អ្នក​ណា​ដែល​បំផ្លាញ​ឪពុក​ខ្លួន ហើយ​បណ្តេញ​ម្តាយ​ចេញ នោះ​ជា​កូន​ដែល​នាំ​ឲ្យ​មាន​សេចក្ដី​ខ្មាស និង​អាប់​យស។
\v 27 កូន​អើយ! បើ​អ្នក​លែង​ស្ដាប់​ការ​ប្រៀន‌ប្រដៅ អ្នក​មុខ​ជា​វង្វេង​ចេញ​ឆ្ងាយ​ពី​ចំណេះ​ដឹង។
\s5
\v 28 ជន​ថោកទាបធ្វើ​ជា​សាក្សី​តែងតែ​ប្រមាថ​យុត្តិធម៌ ព្រោះ​មនុស្ស​អាក្រក់​គឺនិយាយតែ​ពាក្យ​ទុច្ចរិត។
\v 29 មនុស្ស​ចំអក​ឡក‌ឡឺយ​ត្រូវ​តែ​ទទួល​ទោស ប៉ុន្តែ​មនុស្ស​ល្ងង់​ខ្លៅ​ត្រូវ​ស៊ី​ផងពីការអាក្រក់វិញ។
\s5
\c 20
\cl ជំពូក ២០
\p
\v 1 ស្រា​ទំពាំង‌បាយ‌ជូរ ត្រូវជាមួយអ្នកចំអក ហើយការផឹក​ធ្វើឲ្យក្លាហាន អ្នក​ណាអនុញ្ញាតឲ្យ​គ្រឿង​ស្រវឹងដឹកមុខ ​មិនឆ្លាតទេ។
\v 2 សេចក្ដី​ស្ញែង​ខ្លាច​របស់​ស្តេច ប្រៀប​ដូច​ជា​សំឡេង​គ្រហឹម​របស់​សិង្ហ អ្នក​ណា​ធ្វើឲ្យស្តេចខ្ញាល់​ គឺនឹងបាត់ជីវិត​ខ្លួន​ហើយ។
\s5
\v 3 ​ជា​កិត្តិ‌សព្ទ​សម្រាប់អ្នកជៀសចេញពីជំលោះ ប៉ុន្តែ គ្រប់​ទាំង​មនុស្ស​ល្ងី‌ល្ងើ គឺតែងតែរកឲ្យមានជំលោះ។
\v 4 មនុស្ស​ខ្ជិល​ច្រអូស​មិន​ព្រម​ភ្ជួរ​រាស់ ដោយ​ព្រោះ​នៅ​រងា​នៅ​ឡើយ ដូច្នេះ គេ​នឹង​ត្រូវ​សុំទាន​ក្នុង​រដូវ​ចម្រូត ហើយនឹងគ្មានអ្វីទាំងអស់។
\s5
\v 5 គោលបំណងដែល​ក្នុង​ចិត្ត​មនុស្សដូចទឹកដែលជ្រៅ តែ​មនុស្ស​ដែល​មាន​យោបល់ គេ​នឹង​ដង​ទឹកនោះចេញមក។
\v 6 មនុស្ស​ជាច្រើន​ បាន​ប្រកាសថាពួកគេជាអ្នកសប្បុរស តើ​អ្នក​ណា​នឹង​រក​មនុស្ស​ដែលស្មោះ​ត្រង់​ម្នាក់​បាន?
\s5
\v 7 មនុស្ស​សុចរិត​ដើរ​តាម​ផ្លូវ​ស្មោះ​ត្រង់​របស់​ខ្លួន ហើយកូន​ចៅ​របស់​ពួកគេដែលធ្វើតាម​នឹងបាន​ពរ​ផងដែរ។
\v 8 កាល​ណា​ស្ដេច​ប្រកប​ដោយ​យុត្តិធម៌​គង់​លើ​រាជ្យ‌បល្ល័ង្ក ទ្រង់​ពិចារណា​ឃើញ​អំពើ​អាក្រក់​ភ្លាម។
\s5
\v 9 តើ​អ្នក​ណា​អាច​និយាយ​បាន​ថា «ខ្ញុំ​បាន​ជម្រះ​ចិត្ត​ខ្ញុំ​ឲ្យ​ស្អាត តើខ្ញុំ​​មានសេរីភាព​ពី​បាប​របស់​ខ្ញុំ​ហើយ?»
\v 10 ​ជញ្ជីង​ដែលមិនត្រឹមត្រូវ ហើយនិងការវ៉ាស់វែងមិនត្រឹមត្រូវ ព្រះអម្ចាស់ស្អប់ការទាំងពីរនេះ។
\s5
\v 11 សូម្បី​តែ​យុវជន​ក៏​អាច​បង្ហាញ​ឲ្យ​​ឃើញ​នូវ​កិរិយា​ល្អ​ត្រឹម​ត្រូវ​របស់​គេ តាម​អំពើ​ដែល​គេបានប្រព្រឹត្ត​ដែរ។
\v 12 ត្រចៀក​សម្រាប់​ស្ដាប់ និង​ភ្នែក​សម្រាប់​មើល សុទ្ធ​តែ​ព្រះ‌អម្ចាស់​បង្កើត​អវៈជីវៈទាំងពីរនោះ។
\s5
\v 13 កុំ​ល្មោភ​ដេក ក្រែង​លោ​ត្រឡប់​ជា​ទាល់​ក្រ ចូរ​បើក​ភ្នែក​ឡើង នោះ​នឹង​បាន​អាហារ​ឆ្អែត។
\v 14 អ្នក​ដែល​ទិញថ្លែងថា «មិនល្អ! មិនល្អ!» ប៉ុន្តែ ពេលពួកទៅទីឆ្ងាយនោះ​ក៏មាន​អួត​។
\s5
\v 15 មាស​ក៏​សម្បូណ៌ ពេជ្រ​ក៏​សម្បូណ៌ ប៉ុន្តែ ពាក្យ​សម្ដី​ប្រកប​ដោយ​ប្រាជ្ញា​មាន​តម្លៃ​លើស​អ្វីៗ​ទាំង​អស់។
\v 16 ចូរ​ទទួល​បញ្ចាំ​អាវ​របស់​អ្នក ដែល​ធានា​ឲ្យ​អ្នក​ដទៃ ហើយ​ទារ​របស់​បញ្ចាំ​ពី​អ្នក​សន្យា នៅពេលគេដាក់បញ្ចាំជារបស់ស្រ្តី។
\s5
\v 17 អាហារ​សម្រាប់បោក​បញ្ឆោត​គឺមានរសជាតិផ្អែម ក្រោយ​មក អាហារ​នោះ​ក្លាយ​ទៅ​ជា​ដុំ​គ្រួស​ក្នុង​មាត់​វិញ។
\v 18 យោបល់​ល្អ​រមែង​ធ្វើ​ឲ្យ​គម្រោង‌ការ​បាន​សម្រេច ត្រូវ​រិះគិត​ឲ្យបានលំអិត មុន​នឹង​ធ្វើ​សង្គ្រាម។
\s5
\v 19 អ្នក​និយាយ​ដើម​គេ​រមែង​បើក​កកាយ​ការ​សម្ងាត់ កុំ​សេព‌គប់​ជា​មួយ​អ្នក​ដែល​និយាយ​ច្រើន​ពេក។
\v 20 ប្រសិនបើអ្នក​ណា​ប្រទេច‌បណ្តាសា​ឪពុក​ម្ដាយ ចង្កៀង​របស់​អ្នក​នោះ​នឹង​រលត់ ហើយជួបទុក្ខលំបាក​នៅ​ក្នុង​ទី​ងងឹត។
\s5
\v 21 ចំណែក​មរតក​ដែល​ដើម​ដំបូង​បាន​យ៉ាង​រួស‌រាន់ នោះ​ដល់​ចុង​ក្រោយ​មិន​បាន​ពរ​ទេ។
\v 22 កុំ​និយាយ​ថា «យើង​នឹង​សង‌សឹកដល់អ្នកវិញ» ចូរ​រង់​ចាំ​ព្រះ‌អម្ចាស់ ហើយព្រះ‌អង្គ​នឹង​ជួយ​សង្គ្រោះ​អ្នក​វិញ។
\s5
\v 23 ព្រះអម្ចាស់ស្អប់ជញ្ជីង ហើយការវាស់វែងដែលមិនត្រឹមត្រូវ ពីព្រោះការទាំងនោះមិនល្អ។
\v 24 ជំហាន​របស់​មនុស្ស ស្រេច​លើ​ព្រះ‌អម្ចាស់ ដូច្នេះធ្វើ​ដូច​ម្តេច​ឲ្យ​មនុស្ស យល់​ផ្លូវ​របស់​ខ្លួន​បាន?
\s5
\v 25 ការ​ដែល​និយាយ​ឥត​ប្រើការគិត​ថា «នេះ​ជា​តង្វាយ​ថ្វាយ​ព្រះ​ហើយ» រួច​កាល​ណា​បាន​បន់​ព្រះ​ហើយ ទើប​ស៊ើប​សួរ​ជា​ក្រោយ នោះ​ជា​អន្ទាក់​ដល់​មនុស្ស​ហើយ។
\v 26 ស្តេច​ដែល​មាន​ប្រាជ្ញាទ្រង់​កម្ចាត់​មនុស្ស​អាក្រក់​ចេញ ហើយ​ឲ្យ​កង់​បញ្ជាន់​ស្រូវ​កិន​លើ​គេ។
\s5
\v 27 វិញ្ញាណ​របស់​មនុស្ស​ជា​ចង្កៀង​នៃ​ព្រះ‌អម្ចាស់ ក៏​ស្ទង់​មើល​ទៅ​គ្រប់​ក្នុង​ចំណែក​នៃ​រាង​កាយ។
\v 28 សេចក្ដី​សប្បុរស និង​សេចក្ដី​ស្មោះ​ត្រង់ រមែង​ការ​ពារ​ស្តេច ហើយ​បល្ល័ង្ក‌រាជ្យ​របស់​ស្ដេច​ស្ថិត​ស្ថេរ​នៅ ដោយ‌សារ​សេចក្ដី​ស្រឡាញ់​ដែរ។
\s5
\v 29 កម្លាំង​ជា​អំនួត​របស់​យុវជន រីឯ​សក់​ស្កូវ​ជា​កិត្តិយស​របស់​មនុស្ស​ចាស់។
\v 30 របួស​ដ៏​ឈឺ​ចាប់​ជា​ឱសថ​បំបាត់​ភាព​អាក្រក់ ហើយ​ការ​វាយ‌ដំ​អាច​ធ្វើ​ឲ្យ​មាន​ការ​កែ‌ប្រែ រហូត​ដល់​ជម្រៅ​ចិត្ត។
\s5
\c 21
\cl ជំពូក ២១
\p
\v 1 ព្រះ‌ហឫទ័យ​របស់​ស្ដេច​ប្រៀប​បាន​នឹង​ទឹក​នៅ​ក្នុង​ព្រះ‌ហស្ដ​របស់​ព្រះ‌អម្ចាស់ ព្រះជាម្ចាស់បង្វែទៅខាងណាតាមតែព្រះអង្គចង់។
\v 2 មនុស្ស​គ្រប់ៗ​រូប​តែង​យល់​ថា អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត​សុទ្ធ​តែ​ត្រឹម‌ត្រូវ ប៉ុន្តែ​ព្រះ‌អម្ចាស់​ទេ ដែល​ឈ្វេង​យល់​ចិត្ត​របស់​មនុស្ស។
\s5
\v 3 ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​ចំពោះ​យុត្តិធម៌ និង​សេចក្ដី​ទៀង‌ត្រង់ ជាង​ការ​ថ្វាយ​យញ្ញ‌បូជា​ទៅ​ទៀត។
\v 4 កែវភ្នែកក្រអឺត‌ក្រទម និង​ចិត្ត​ព្រហើន បង្ហាញ​ឲ្យ​ឃើញ​នូវ​អំពើ​បាប​របស់​មនុស្ស​អាក្រក់។
\s5
\v 5 អ្នក​ដែល​ធ្វើ​ការ​អ្វី​មួយ​ដោយ​ពិចារណា​យ៉ាង​ហ្មត់‌ចត់ គឺទទួល​បានសម្បត្តិ ប៉ុន្តែ​អ្នក​ដែល​ធ្វើ​អ្វី​មួយ​ដោយ​តក់‌ក្រហល់ តែងតែ​ជួប​ក្រីក្រ។
\v 6 ការ​ដែល​ប្រមូល​ទ្រព្យ​សម្បត្តិ ដោយ‌សារ​អណ្ដាត​ភូត​ភរ នោះ​ជា​ចំហាយ​ទឹក​ដែល​ផាត់​ទៅ​មក និង​ជា​អន្ទាក់​នៃ​សេចក្ដី​ស្លាប់។
\s5
\v 7 សេចក្ដី​ច្រឡោត​របស់​មនុស្ស​អាក្រក់ នឹង​បោស​ខ្លួន​គេ​ចេញ​ទៅដោយ​ព្រោះ​គេ​មិន​ព្រម​ប្រព្រឹត្តតាម​សេចក្ដី​យុត្តិ‌ធម៌​សោះ។
\v 8 ផ្លូវ​របស់​មនុស្សដែលមានទោសគឺថោកទាប ចំណែក​មនុស្ស​បរិសុទ្ធ គឺ​គេធ្វើអ្វីដែលត្រឹមត្រូវ។
\s5
\v 9 ស៊ូ​រស់​នៅ​តាម​សំយាប​ផ្ទះ ជា​ជាង​រស់​នៅ​ក្នុង​ផ្ទះ​ជា​មួយ​ប្រពន្ធ​ពូកែ​ឈ្លោះ។
\v 10 ចំណង់​របស់​មនុស្ស​អាក្រក់​ប្រាថ្នា​តែ​ការ​អាក្រក់ សូម្បី​អ្នក​ជិត​ខាង​ក៏មិនមានក្តីមេត្តានោះក្នុងក្រសែភ្នែករបស់គេដែរ។
\s5
\v 11 ពេល​មនុស្ស​ចំអក​មើល​ងាយជាប់ទោស នោះ​មនុស្ស​​ល្ងង់​នឹង​មាន​ប្រាជ្ញា​ឡើង កាល​ណា​មនុស្ស​មាន​ប្រាជ្ញា​បាន​ទទួលសេចក្ដី​ប្រៀន‌ប្រដៅ នោះ​គេ​កាន់​តែ​មាន​ចំណេះដឹង។
\v 12 មនុស្ស​សុចរិត​រមែង​ពិចា‌រណា​មើលពីផ្ទះ​របស់​មនុស្ស​អាក្រក់ ឃើញ​ថាគេក៏នាំ​ឲ្យ​ពួកអាក្រក់វិនាស​ផងដែរ។
\s5
\v 13 អ្នក​ណា​ធ្វើ​ជា​ថ្លង់ មិន​ឮ​សម្រែក​របស់​មនុស្ស​ក្រីក្រ គេក៏នឹង​ស្រែក​ហៅ​ឲ្យ​គេ​ជួយ នឹង​គ្មាន​នរណា​ឲ្យចម្លើយដែរ។
\v 14 ជំនូន​ដែល​ជូន​ដោយ​សម្ងាត់ តែងតែ​រំងាប់​កំហឹង រីឯ​អំណោយ​ដែល​ជូន​ដោយ​លាក់​ការណ៍ ក៏​ធ្វើ​ឲ្យ​ស្ងប់​កំរោល​ដែរ។
\s5
\v 15 ការ​ដែល​ប្រព្រឹត្ត​ដោយ​យុត្តិ‌ធម៌ នោះ​ជា​អំណរ​ដល់​មនុស្ស​សុចរិត តែ​នោះ​ជា​សេចក្ដី​វិនាស​ដល់​មនុស្ស ដែល​ប្រព្រឹត្ត​ទុច្ចរិត​វិញ។
\v 16 មនុស្ស​ណា​ដែល​វង្វេង​ចេញ​ពី​ផ្លូវ​នៃ​ប្រាជ្ញា គេ​នឹង​សម្រាក​នៅ​ក្នុង​ចំណោម មនុស្ស​ស្លាប់​។
\s5
\v 17 អ្នក​ណា​ដែល​ចូល​ចិត្ត​តែ​ការ​លេង​សើច នោះ​នឹង​ត្រូវ​ទៅ​ជា​មនុស្ស​ទាល់​ក្រ អ្នក​ណា​ដែល​ចូល​ចិត្ត​តែ​ស្រា និង​ប្រេង មិនអាចក្លាយជាអ្នកមានទេ។
\v 18 មនុស្ស​អាក្រក់ ​គឺសម្រាប់​ជា​ថ្លៃលោះ​មនុស្ស​សុចរិត ហើយ​មនុស្ស​ក្បត់​ក៏​សម្រាប់មនុស្ស​ស្មោះ​ត្រង់​ដែរ។
\s5
\v 19 ស៊ូ​រស់​នៅ​ក្នុង​វាល​រហោ‌ស្ថាន ជា​ជាង​រស់​នៅ​ជា​មួយ​ប្រពន្ធ​ពូកែ​ឈ្លោះ ហើយ​ឆាប់​ខឹង។
\v 20 ទ្រព្យ​សម្បត្តិ និង​វត្ថុ​ដ៏​មាន​តម្លៃ ស្ថិត​នៅ​ក្នុង​ផ្ទះ​របស់​អ្នក​ប្រាជ្ញ ប៉ុន្តែមនុស្ស​ល្ងី‌ល្ងើ​វិញ​រមែង​បង្ហិន​ទ្រព្យសម្បត្តិផង។
\s5
\v 21 អ្នក​ដែល​ស្វែង​រក​សេចក្ដី​សុចរិត និង​សេចក្ដី​សប្បុរស​តែងតែ​មាន​អាយុ​វែង ជួប​ប្រទះ​នឹង​សេចក្ដី​សុចរិត ហើយ​ទទួល​កិត្តិយស។
\v 22 មនុស្ស​មាន​ប្រាជ្ញា​អាច​វាយ​ដណ្ដើម​យក​បាន​ទីក្រុង​របស់​អ្នក​ខ្លាំង​ពូកែ ហើយ​កម្ទេច​កំពែង ដែល​ជា​ទី​ទុក​ចិត្ត​របស់​អ្នក​ទាំង​នោះ​ផង។
\s5
\v 23 អ្នក​ដែល​ប្រយ័ត្ន​មាត់និងពាក្យ​សម្ដី នោះនឹងរក្សាពួកគេឲ្យ​ផុត​ពីបញ្ហា។
\v 24 មនុស្ស​មានអំអួត​ និង​ព្រហើន តែងតែ ​«ចំអក​» នឹងអួតពីឈ្មោះរបស់គេនឹងទង្វើអួត​បំប៉ោង​របស់​ខ្លួន។
\s5
\v 25 បំណង​របស់​មនុស្ស​ខ្ជិល​រមែង​ធ្វើ​ឲ្យ​ខ្លួន​ស្លាប់​ព្រោះ​គេ​មិន​ព្រម​ធ្វើ​ការ។
\v 26 មនុស្ស​ខ្លះ​គិត​តែ​ពី​លោភ​ចង់​បាន ប៉ុន្តែ​មនុស្ស​សុចរិត​វិញ តែងតែ​ធ្វើ​ទាន​ដោយ​មិនគិតអ្វីសម្រាប់ខ្លួនឡើយ។
\s5
\v 27 ព្រះ‌ជាម្ចាស់​មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​យញ្ញ‌បូជា​របស់​មនុស្ស​អាក្រក់​ទេ ដ្បិត​ពួក​គេ​យក​មក​ថ្វាយ​ដោយ​បំណង​អាក្រក់។
\v 28 សាក្សី​ក្លែង‌ក្លាយ​រមែង​វិនាស ប៉ុន្តែអ្នក​ដែល​ដឹង​រឿង​ច្បាស់ ទើប​អាច​និយាយ​បាន។
\s5
\v 29 មនុស្ស​អាក្រក់​រមែង​មាន​មុខ​ក្រាស់ ប៉ុន្តែ​មនុស្ស​ស្មោះត្រង់ នៅតែរក្សាផ្លូវដ៏ត្រឹមត្រូវរបស់ពួកគេ។
\s5
\v 30 គ្មាន​ប្រាជ្ញា ហើយនិងការចេះដឹងណា ឬ​យោបល់​ណា​អាច​ទាស់ប្រឆាំងជាមួយ​នឹង​ព្រះ‌អម្ចាស់​បាន​ឡើយ។
\v 31 គេ​រៀប​ទ័ព​សេះ​សម្រាប់​ថ្ងៃ​ប្រយុទ្ធ តែ​ជ័យ‌ជម្នះ​គឺជារបស់​ព្រះ‌អម្ចាស់។
\s5
\c 22
\cl ជំពូក ២២
\p
\v 1 មាន​កេរ្តិ៍​ឈ្មោះ​ល្អ​ជា​ជាង​មាន​ទ្រព្យ​សម្បត្តិ​ស្ដុក‌ស្ដម្ត មាន​គេ​រាប់​អាន​ច្រើន​ប្រសើរ​ជាង​មាន​មាស​ប្រាក់។
\v 2 អ្នក​មាន និង​អ្នក​ក្រ ជា​មនុស្ស​ដូច​គ្នា ដ្បិត​ព្រះ‌អម្ចាស់​បាន​បង្កើតមនុស្សទាំងអស់។
\s5
\v 3 ​មនុស្ស​ឆ្លាត​ឃើញ​គ្រោះ​កាច​មក​ដល់ គេ​លាក់​ខ្លួន មនុស្ស​ឥត​គំនិត​ឱន​ក្បាល​ដើរ​ទៅ​មុខ ហើយ​ត្រូវ​បង់​ខាត​ធ្ងន់។
\v 4 មនុស្ស​រាបសារ​តែងតែ​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ គេ​នឹង​ទទួល​ទ្រព្យ​សម្បត្តិ កិត្តិយស និង​មាន​អាយុ​វែង។
\s5
\v 5 នៅលើផ្លូវអំពើអាក្រក់របស់សេចក្តីកុហក ​​មាន​សុទ្ធ​តែ​បន្លា និង​អន្ទាក់ អ្នកណាដែល​ស្រឡាញ់​ជីវិត​តែងតែ​ដើរ​ជៀស‌ឆ្ងាយ​ពី​ផ្លូវ​ទាំងនោះ។
\v 6 ចូរ​អប់រំ​កូន​ក្មេង​ឲ្យ​មាន​ទម្លាប់​ល្អ តាំង​ពី​តូច គេ​នឹង​រក្សាទម្លាប់​នេះ​រហូត​ដល់​ចាស់។
\s5
\v 7 អ្នក​មាន​គ្រប់គ្រងលើ​អ្នក​ក្រ ចំណែក​ដែលជំពាក់គេគឺ​ជា​ទាសករ​របស់​ម្ចាស់​បំណុល។
\v 8 អ្នក​សាប​ព្រោះ​អំពើ​អាក្រក់ ​តែងតែ​ចូតកាត់ការលំបាក ហើយ​អ្វីដែលខ្លួនខំប្រមូលទុកនឹងរលាយបាត់អស់ទៅ។
\s5
\v 9 មនុស្ស​មានភ្នែក​សប្បុរស​តែងតែ​ទទួល​ព្រះ‌ពរ ដ្បិត​គេ​ចែក​អាហារ​ដល់​ជន​ក្រីក្រ។
\v 10 បំបាត់​មនុស្ស​ចំអក​ឡក‌ឡឺយ ជំលោះ​ក៏​បាត់​អស់​ដែរ ការ​ឈ្លោះ​ប្រកែក និង​ការ​មើល‌ងាយត្រួវបញ្ចាប់។
\s5
\v 11 អ្នក​ដែលស្រឡាញ់​ចិត្ត​បរិសុទ្ធ ហើយ​មាន​ពាក្យ​សម្ដី​សុភាព​រាបសារ អ្នក​នោះ​នឹង​បាន​គាប់​ព្រះ‌ហឫទ័យ​ស្ដេច។
\v 12 ព្រះនេត្រនៃព្រះ‌អម្ចាស់​តែងតែ​ទតលើអ្នកដែលមានចំណេះដឹង តែ​ព្រះអង្គ​ផ្ចាញ់‌ផ្ចាល​ពាក្យ​សម្ដី​របស់​មនុស្ស​ពាល។
\s5
\v 13 មនុស្ស​កម្ជិល​តែង​ពោល​ថា «មាន​សត្វ​សិង្ហ​មួយ​នៅ​តាមផ្លូវ! ខ្ញុំនឹងត្រូវស្លាប់ដោយតែវានៅទីនោះជាមិនខាន»។
\v 14 ពាក្យ​សម្ដី​របស់​ស្ត្រី​ក្បត់​ប្ដី​ជា​អន្ទាក់​មួយ​គួរ​ឲ្យ​ខ្លាច ​ព្រះ‌អម្ចាស់​មិន​សព្វ​ព្រះ‌ហឫទ័យ​ ចំពោះអ្នកដែល​ជាប់ក្នុង​អន្ទាក់​នោះ។
\s5
\v 15 កូនក្មេងតែងតែជំពាក់ចិត្តជាមួយភាពល្ងង់ខ្លៅ ការ​វាយ​ប្រដៅ​នឹង​នាំ​វា​ឲ្យ​ចេញ​ឆ្ងាយ​ពី​ភាព​ល្ងី‌ល្ងើ​នោះ។
\v 16 អ្នកដែលជួបទុក្ខលំបាក​ត្រូវ​គេ​សង្កត់‌សង្កិន​មុខ​ជា​បាន​ចម្រើន ឬ​អ្នក​ដែលមាន​ទ្រព្យ នឹង​ត្រឡប់​ទៅជា​ធ្លាក់​ខ្លួន​ក្រវិញ។
\s5
\v 17 ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​ដល់ពាក្យអ្នកដែលមាន​ប្រាជ្ញា ចូរ​យក​ចិត្ត​ទុក​ដាក់​នឹង​ការ​យល់​ដឹង​របស់​យើង
\v 18 ដ្បិត​អ្នក​នឹង​សប្បាយ​ចិត្ត ដោយ​ចង‌ចាំការទាំងនោះនៅក្នុងអ្នក ហើយ​ពាក្យនៃប្រាជ្ញានោះគឺនៅក្នុងមាត់របស់អ្នកដែរ។
\v 19 ដូច្នេះអ្នកបានទុកចិត្តដល់ព្រះអម្ចាស់ ដែលយើងបានបង្រៀនប្រាជ្ញាទាំងនោះដល់អ្នក ។
\s5
\v 20 តើយើងមិន​បាន​កត់‌ត្រា​ទុក ឲ្យអ្នក​សាម‌សិបដង​នូវ​ឱវាទ និង​ចំណេះដឹង។
\v 21 ដើម្បី​ឲ្យ​អ្នក​ស្គាល់​ការត្រឹម‌ត្រូវ និង​សេចក្តី​ពិត ហើយ​ដូច្នេះអ្នក​អាច​ផ្ដល់​ចម្លើយ​ដ៏​ពិត​ប្រាកដ​ដល់​​ អ្នកដែលបានចាត់អ្នក​ឲ្យ​មកឬ?
\s5
\v 22 កុំ​បំពានលើមនុស្សក្រីក្រដោយសារតែ​គ្នា​ទន់​ខ្សោយ ឬកុំសង្កត់‌សង្កិន​ជន​ក្រីក្រ​តាមទ្វារក្រុងឡើយ
\v 23 ដ្បិត​ព្រះ‌អម្ចាស់​នឹង​រក​យុត្តិធម៌​ឲ្យ​ពួក​គេ ហើយ​ព្រះជាម្ចាស់នឹងដកយកជីវិតអ្នកនោះ ដែលបានធ្វើដាក់មនុស្សក្រីក្រ។
\s5
\v 24 កុំ​សេព‌គប់​នឹង​មនុស្ស​ឆាប់​ខឹង ហើយអ្នកក៏មិនគួរ​រួម​គំនិត​ជា​មួយ​មនុស្ស​កំរោលដែរ
\v 25 ឬ​អ្នកនឹង​យក​តម្រាប់​តាម​គេ ហើយ​នាំ​ឲ្យ​ជីវិត​របស់​អ្នក​ត្រូវវិនាសទៅដែរ។
\s5
\v 26 កំុឲ្យអ្នកចូលដៃជាមួយមនុស្ស ដែលពូកែដាក់ចំណងនោះដែរ ឬសន្យា​សង​បំណុល​ជួស​អ្នក​ដទៃ​ឡើយ។
\v 27 បើ​អ្នក​គ្មាន​អ្វី​សង​ទេ តើមានអ្វីអាចបញ្ឈប់ការដក​ហូត​យក​គ្រែ​ដេក​របស់​អ្នក​ទៅបាននោះ?
\s5
\v 28 កុំ​ដក​បង្គោល​ព្រំ​ចម្ការ ដែល​ឪពុក​របស់​អ្នក​បាន​បោះ​ទុក​រួចហើយ។
\v 29 តើអ្នកបានឃើញម្នាក់ដែលមានជំនាញ​ការ‌ងារ​ទេ? អ្នក​នោះ​អាច​ចូល​បម្រើ​ស្ដេច គឺ​គេ​មិន​ស្ថិត​ក្នុង​ចំណោម​មនុស្ស​គ្មាន​កេរ្តិ៍​ឈ្មោះ​ឡើយ។
\s5
\c 23
\cl ជំពូក ២៣
\p
\v 1 កាល​ណា​អ្នក​អង្គុយ​រួម​តុ​ជា​មួយ​អ្នក​ធំ ចូលសង្គេតមើលថាមានអ្វីនៅចំពោះមុខអ្នក
\v 2 បើ​ដឹង​ខ្លួន​ថា​អ្នក​ជា​មនុស្ស​ល្មោភ​អាហារ ចូរ​យកកាំបិតដាក់ឲ្យចំបំពងករបស់អ្នកទៅ។
\v 3 កុំ​លោភ​ចង់​បាន​ម្ហូប​ឆ្ងាញ់​របស់​គេ ក្រែង​លោ​ម្ហូប​នោះ​ជា​គ្រឿង​បញ្ឆោត​អ្នក។
\s5
\v 4 កុំ​ខំ​ប្រឹង​ធ្វើការដើម្បី​ទ្រព្យ​សម្បត្តិ​ពេក ត្រូវឆ្លាតដោយដឹងថាពេលណាគួរសម្រាកដែរ។
\v 5 តើអ្នក​តាម​សម្លឹង​មើលតែ​ទ្រព្យសម្បត្តិឬ? ដ្បិត​ប្រាក់​នឹង​ហើរ​បាត់ចេញ​ទៅ ដូច​ឥន្ទ្រី​កំពុង​ហើរ​ឡើង​ទៅ​លើ​មេឃដែរ។
\s5
\v 6 កុំ​រួម​តុ​ជា​មួយ​មនុស្ស​ដែល​មាន​កែវភ្នែក​អាក្រក់ ហើយ​កុំ​បរិភោគ​អាហារ​ឆ្ងាញ់​របស់​គេ​ឲ្យ​សោះ
\v 7 ដ្បិតចិត្ត​របស់​គេ​មិន​ដូច​សម្ដី​របស់​គេ​ទេ គេ​ពោល​ថា «សូម​អញ្ជើញ​ពិសា​!» ប៉ុន្តែ តាម​ពិត ចិត្តគេ​មិនស្មោះ​ត្រង់​ជា​មួយ​អ្នក​ឡើយ។
\v 8 ក្រោយ​មក អ្នក​នឹង​ខ្ជាក់​អាហារ​នោះ​ចោល ហើយ​ពាក្យសរសើររបស់អ្នកនឹងឥតប្រយោជន៍​។
\s5
\v 9 កុំ​បង្រៀនមនុស្ស​ល្ងង់ ដ្បិត​គេ​នឹង​មិនឲ្យតម្លៃ​ពាក្យ​ប្រកប​ដោយ​ប្រាជ្ញា​របស់​អ្នក។
\v 10 កុំ​ដក​បង្គោល​ព្រំ​ចម្ការ​ចាស់​ឡើយ ហើយ​ក៏​កុំ​បង្ខិត​ចូល​ទៅ​ក្នុង​ដី​របស់​កូន​កំព្រា​ដែរ
\v 11 ដ្បិត​ព្រះ‌ជាម្ចាស់​ប្រកប​ដោយ​ឫទ្ធា‌នុភាព​នឹង​ការពារ​គេ ព្រះអង្គ​ប្រឆាំង​នឹង​អ្នក ដើម្បី​រក​យុត្តិធម៌​ឲ្យ​គេ។
\s5
\v 12 ចូរ​យក​ចិត្ត​ទុក​ដាក់​ទទួល​មកការបង្រៀន ហើយ​ស្ដាប់ពាក្យ​នៃសេចក្ដី​ដែល​ចេះដឹង។
\s5
\v 13 កុំ​រុញ‌រា​នឹង​វាយ​ប្រដៅ​កូន​ឡើយ ដ្បិតបើសិន​អ្នក​វាយ​វា​នឹង​រំពាត់ ក៏​វា​មិន​ស្លាប់​ដែរ។
\v 14 ​អ្នកត្រូវតែ​វាយ​គេនិងរំពាត់ អ្នក​នឹង​ជួយ​ការពារជីវិតគាត់ពីស្ថានឃុំព្រលឹងមនុស្សស្លាប់។
\s5
\v 15 កូន​អើយ បើ​ក្នុងកូន​មាន​ប្រាជ្ញា នោះយើងក៏​សប្បាយ​ចិត្ត​ណាស់។
\v 16 បើ​កូន​ពោល​ពាក្យ​ត្រឹមត្រូវ នោះ​យើង​នឹងរឹតតែ​ពេញដោយអំណរ​យ៉ាង​ខ្លាំង។
\s5
\v 17 កុំឲ្យចិត្តអ្នកធ្វើ​តាម​មនុស្ស​បាប​ តែ​ត្រូវ​បន្តកោត​ខ្លាចព្រះ‌អម្ចាស់ រៀងរាល់​ថ្ងៃវិញ។
\v 18 ពិតណាស់ កូន​នឹង​មាន​អនាគត​ភ្លឺ​ស្វាង ហើយ​មិន​អស់​សង្ឃឹម​ឡើយ។
\s5
\v 19 កូន​អើយ ចូរ​ស្ដាប់យើង នោះ​នឹងបាន​ប្រាជ្ញា ហើយ​ដឹកនាំ​ចិត្ត​របស់កូនទៅតាមផ្លូវ​ត្រឹមត្រូវ។
\v 20 កុំ​សេព‌គប់​នឹង​មនុស្ស​ប្រមឹក ឬ​មនុស្ស​ល្មោភ​ស៊ី​ឡើយ។
\v 21 ដ្បិត​មនុស្ស​ប្រមឹក និង​មនុស្ស​ល្មោភ​ស៊ី នឹង​ធ្លាក់​ខ្លួន​ក្រ ហើយ​មនុស្ស​ខ្ជិល​ច្រអូស​រមែង​ខ្វះសម្លៀក‌បំពាក់។
\s5
\v 22 ចូរ​ស្ដាប់​ឪពុករបស់អ្នក ដែល​គាត់​បង្កើត​អ្នក​មក ហើយ​កុំ​មើល‌ងាយ​ម្ដាយ ក្នុង​កាល​ដែលគាត់​ចាស់​ជរា។
\v 23 ចូរ​ស្វែង​រក​សេចក្ដី​ពិត ហើយ​រក្សា​ទុក​នៅក្នុងអ្នក ចូរ​ស្វែង​រក​ប្រាជ្ញា ការ​អប់រំ ហើយនិង​ចំណេះដឹងចុះ។
\s5
\v 24 ឪពុក​របស់​មនុស្ស​សុចរិត​តែងតែ​មាន​អំណរ​ដ៏​លើស‌លប់ ហើយ​មានកូនជាអ្នក​ប្រាជ្ញ​ក៏​សប្បាយ​ចិត្តដល់ឪពុកដែរ។
\v 25 ចូរ​ធ្វើ​ឲ្យ​ឪពុក​ម្ដាយ​សប្បាយ​ចិត្ត ព្រោះ​តែ​កូន ហើយ​សូម​ឲ្យ​ម្ដាយ​ដែល​បាន​បង្កើត​កូន​មក មាន​អំណរជាខ្លាំងដែរ។
\s5
\v 26 កូន​អើយ ចូរ​ទុក​ចិត្ត​លើយើង ហើយសូមឲ្យ​ចិត្ត​កូនពិចារណាពីផ្លូវរបស់យើងចុះ។
\v 27 ស្រី​ពេស្យា​ប្រៀប​បាន​នឹង​រណ្ដៅ​ដ៏​ជ្រៅ ចំណែក​ប្រពន្ធ​វិញ​ប្រៀប​បាន​នឹង​អណ្ដូង​ដ៏​ចង្អៀត។
\v 28 ស្រី​នោះ​ចាំ​ស្ទាក់​នៅ​តាម​ផ្លូវ ដូច​ចោរ​ស្ទាក់​ចាំ​ប្លន់ វា​ធ្វើ​ឲ្យ​ប្រុស​ជា​ច្រើន​ក្បត់​ប្រពន្ធ។
\s5
\v 29 តើ​អ្នក​ណា​ពិបាក​ចិត្ត? តើ​អ្នក​ណា​កើត​ទុក្ខ​ព្រួយ? តើ​អ្នក​ណា​ទាស់​ទែង​គ្នា? តើ​អ្នក​ណា​ត្អូញ‌ត្អែរ? តើ​អ្នក​ណា​ត្រូវ​របួស​ឥត​ហេតុ? តើ​អ្នក​ណា​មាន​ភ្នែក​ក្រហម?
\v 30 គឺ​អ្នក​វក់​នឹង​ស្រា អ្នក​ដែល​ចូល​ចិត្ត​ស្រា​ខ្លាំង។
\s5
\v 31 កុំ​ចាប់​ចិត្ត​នឹង​ស្រា​ដែល​មាន​ពណ៌​ក្រហម ធ្វើ​ឲ្យ​កែវ​ភ្លឺ​ថ្លា ហើយ​ហូរ​ចូល​ក្នុង​បំពង់​ក​យ៉ាង​ស្រួល​នោះ​។
\v 32 នៅ​ទី​បំផុត ស្រា​នោះ​ធ្វើ​ឲ្យ​អ្នក​ឈឺ​ចាប់​ដូច​ពស់​អាសិរ‌ពិស​។
\v 33 ភ្នែក​របស់​អ្នក​ព្រឹល មើល​អ្វីៗ​ឃើញ​សុទ្ធ​តែ​ចម្លែក​ទាំង​អស់ ហើយ​អ្នក​នឹង​និយាយ​ឥត​ដឹង​ខុស​ត្រូវ។
\s5
\v 34 អ្នក​នឹង​ប្រៀប​ដូច​ជា​មនុស្ស​ដេក​នៅ​កណ្ដាល​សមុទ្រ និង​ដូច​មនុស្ស​ដេក​នៅ​លើ​ចុង​ក្ដោង​សំពៅ។
\v 35 «គេនឹងបុកខ្ញុំ» អ្នក​នឹង​ពោល​ថា៖ «បើ​គេ​វាយ​ខ្ញុំ ក៏​ខ្ញុំ​មិន​ឈឺ។ បើ​គេ​សំពង​ខ្ញុំ ក៏​ខ្ញុំ​មិន​ដឹង​ខ្លួន​ដែរ។ តើពេល​ណា​ខ្ញុំ​ដឹង​ខ្លួន? ខ្ញុំ​នឹង​ទៅ​រក​ផឹក​ទៀត»។
\s5
\c 24
\cl ជំពូក ២៤
\p
\v 1 កុំ​ច្រណែន​ជាមួយនឹង​មនុស្ស​អាក្រក់ ហើយ​កុំ​សេព‌គប់​ជា​មួយ​ពួក​គេ​ដែរ។
\v 2 ពួក​គេ​គិត​តែ​ប្រព្រឹត្ត​អំពើ​ឃោរ‌ឃៅ ហើយ​ពោល​ពាក្យ​បង្កើតបញ្ហា។
\s5
\v 3 ដោយ‌សារ​ប្រាជ្ញា គេ​សង់​ផ្ទះ​បាន ដោយ‌សារ​ចំណេះដឹង គេ​ធ្វើ​ឲ្យ​ផ្ទះ​នោះ​រឹង‌មាំ។
\v 4 ហើយ​ដោយ‌សារ​តម្រិះ គេ​ធ្វើ​ឲ្យ​បន្ទប់​មាន​ពេញ​ទៅ​ដោយ​វត្ថុ​ដ៏​មាន​តម្លៃ ជា​ទី​គាប់​ចិត្ត។
\s5
\v 5 អ្នក​ប្រាជ្ញ​តែងតែ​មាន​កម្លាំង ហើយ​អ្នក​ចេះ​ដឹង​មាន​កម្លាំង​កាន់​តែ​ខ្លាំង​ឡើង។
\v 6 ដ្បិតមុន​នឹង​ធ្វើ​សង្គ្រាម ត្រូវ​រិះគិត​ឲ្យ​បាន​ដិត​ដល់ មាន​ទី​ប្រឹក្សា​ច្រើន​នឹងនាំ​ឲ្យ​មាន​ជោគ​ជ័យ។
\s5
\v 7 មនុស្ស​ខ្លៅ​ឈោង​ពុំ​ដល់​ប្រាជ្ញា​ទេ នៅឯទីទ្វារក្រុងគេនឹងមិនបើកមាត់និយាយឡើយ។
\s5
\v 8 អ្នកនោះគឺគិតតែពីធ្វើការ​​អាក្រក់ ហើយគេនាំគ្នាហៅមនុស្ស​នេះទុយ៌ស។
\v 9 មនុស្ស​ល្ងង់​ខ្លៅ​គិត​តែ​ពី​ធ្វើ​អំពើ​បាប ​មនុស្ស​គ្រប់គ្នាស្អប់មនុស្សឡកលើយបែបនេះ។
\s5
\v 10 ប្រសិនបើ​អ្នកត្រឡប់ទៅជាខ្សោយ​ជាមួយការភ័យខ្លាច ព្រោះកម្លាំង​របស់​អ្នក​ទន់​ខ្សោយ​ពេក។
\s5
\v 11 ចូរ​ជួយ​សង្គ្រោះ​អស់​អ្នក​ដែល​គេ​កាត់​ទោស​ប្រហារ​ជីវិត ហើយ​ខំ​ប្រឹង​រំដោះ​អស់​អ្នក​ដែល​គេ​នាំ​ទៅ​សម្លាប់ផង។
\v 12 ប្រសិនបើ​អ្នក​ថា «មើល៍! យើង​មិន​បាន​ដឹង​ទេ» តើ​មិនមែន​ព្រះ‌អង្គ​ទេ ដែល​ថ្លឹង​មើល​ចិត្ត និង​ជ្រាប​ទាំង​អស់? តើ​មិន​មែន​ព្រះ‌អង្គ​ទេ​ដែល​ថែ‌រក្សា​ព្រលឹងអ្នក ក៏​ស្គាល់​អ្នក​ច្បាស់? ហើយ​តើ​ព្រះ‌អង្គ​មិន​សង​ដល់​មនុស្ស​ទាំង‌ឡាយ តាម​ការ​ដែល​គេ​ប្រព្រឹត្ត​ទេ​ឬ?
\s5
\v 13 កូន​អើយ ចូរ​បរិ‌ភោគ​ទឹក​ឃ្មុំ​ចុះ ដ្បិត​គឺវាល្អ ហើយ​សំណុំ​ឃ្មុំ​ដែល​មាន​ឱជារស់​ផ្អែម​ដល់​មាត់​កូនផងដែរ។
\v 14 គឺ​យ៉ាង​នោះ ដែល​កូន​នឹង​ដឹង​ថា​ប្រាជ្ញា​ក៏​ល្អ ដល់​ព្រលឹង​កូនដែរ បើ​កូន​រក​ប្រាជ្ញា​នោះ​ឃើញ នោះគឺក្ដី​សង្ឃឹម​របស់​កូន ដែលនឹង​មិន​ត្រូវ​កាត់​បង់​ឡើយ។
\s5
\v 15 មនុស្ស​អាក្រក់​អើយ កុំ​លប​ចាំ​វាយប្រហារនឹង​លំ‌នៅ របស់​មនុស្ស​សុចរិត​ឡើយ។ កុំ​បំផ្លាញ​ទី​ស្នាក់​នៅ​របស់​គេ​ឲ្យ​សោះ!
\v 16 ដ្បិត​មនុស្ស​សុចរិត ទោះ​បើ​គេ​ដួល​ដល់​ប្រាំពីរ​ដង​ក៏​ដោយ គង់​តែ​នឹង​ក្រោក​ឡើង​វិញ​ តែ​មនុស្ស​អាក្រក់​ត្រូវ​ទម្លាក់ ទៅ​ក្នុង​សេចក្ដី​អន្ត‌រាយ​។
\s5
\v 17 កុំ​ឲ្យ​មាន​ចិត្ត​រីក‌រាយ ក្នុង​កាល​ដែល​ខ្មាំង​សត្រូវ​របស់អ្នក​ដួល​ចុះ​ឡើយ ក៏​កុំ​ឲ្យ​មាន​ចិត្ត​សប្បាយ ក្នុង​កាល​ដែល​គេ​ត្រូវ​ទម្លាក់​ទៅ​ដែរ
\v 18 ក្រែង​ព្រះ‌អម្ចាស់ទត​ឃើញ ហើយ​ការ​នោះ​មិន​គាប់​ដល់​ព្រះ‌ហឫ‌ទ័យ រួច​ព្រះ‌អង្គ​បង្វែរ​សេចក្ដី​ក្រោធ​ចេញ​ពីព្រះអង្គ។
\s5
\v 19 កុំ​ក្ដៅ​ចិត្ត​នឹង​មនុស្ស​ប្រព្រឹត្ត​អំពើ​អាក្រក់ ហើយ​ក៏​កុំ​ច្រណែន​នឹង​មនុស្ស​អាក្រក់​ឲ្យ​សោះ។
\v 20 ដ្បិតមនុស្ស​អាក្រក់​គ្មាន​អនាគត​ភ្លឺ​ស្វាង​ទេ ហើយចង្កៀងរបស់មនុស្សអាក្រក់នឹង​រលត់។
\s5
\v 21 កូន​អើយ ចូរ​គោរព​ព្រះ‌អម្ចាស់ និង​គោរព​ស្ដេច កុំ​ចូល​ដៃ​នឹង​អ្នក​បះ‌បោរ​ជាមួយ ព្រះអម្ចាស់ហើយនិងស្តេចឡើយ
\v 22 ដ្បិត​ពួក​គេ​នឹង​ត្រូវ​វិនាស​យ៉ាង​ទាន់‌ហន់ ហើយ​គ្មាន​នរណា​ដឹង​ថា តើ​ព្រះ‌អម្ចាស់ ឬ​ស្ដេច ការដាក់​ទោស​មិនបានកើតឡើងព្រះអង្គទេឬអី?
\s5
\v 23 អ្នក​ប្រាជ្ញ​ពោល​ទៀត​ថា៖ គឺ​ថាការ​ដែល​យោគ‌យល់​ខាង​អ្នក​ណាក្នុង​រឿង​ក្តី នោះ​មិន​ល្អ​ទេ។
\s5
\v 24 អ្នក​ណា​ដែលនិយាយ​ឲ្យ​មនុស្ស​អាក្រក់​ថា «អ្នកជាមនុស្ស​សុចរិត​» នោះ​បណ្ដា‌ជន​នឹង​ប្រទេច​បណ្តាសា​ដល់​អ្នក​នោះ ហើយ​អស់​ទាំង​ជនជាតិ​នឹង​ស្អប់​ខ្ពើម​អ្នក​នោះ​ដែរ។
\v 25 តែ​អ្នក​ណា​ដែល​បន្ទោស​ដល់​មនុស្ស​អាក្រក់​វិញ គេ​នឹង​ពេញ​ចិត្ត​ចំពោះ​អ្នក​នោះ ហើយ​នឹង​មាន​ពរ​យ៉ាង​វិសេស មក​ស្ថិត​លើ​អ្នក​នោះ​ដែរ។
\s5
\v 26 អ្នក​ណា​ដែល​តប​ឆ្លើយ ដោយ​ពាក្យ​ត្រឹម​ត្រូវ នោះ​គេ​នឹង​ថើប​អ្នក​នោះ​ដោយ​បបូរ​មាត់។
\v 27 ចូរ​ត្រៀម​ខ្លួនអ្នក​នៅ​ខាង​ក្រៅ​ចុះ ហើយ​រៀបចំ​សម្រាប់​ខ្លួន នៅ​ឯ​វាល​ជា​មុន​សិន ទើប​សង់​ផ្ទះ​ឯង​ឡើង​ជា​ក្រោយ។
\s5
\v 28 កុំ​ឲ្យ​ធ្វើ​បន្ទាល់​ទាស់​នឹង​អ្នក​ជិត​ខាង ដោយ​ឥត​ហេតុ​ឡើយ ក៏​កុំ​ឲ្យ​បញ្ឆោត​ដោយ​បបូរ​មាត់​អ្នក។
\v 29 កុំ​និយយាយដូច្នេះ៖ «យើង​នឹង​ប្រព្រឹត្ត​ដល់​គេ ដូច​ជា​គេ​បាន​ប្រព្រឹត្ត​ដល់​យើង​ដែរ យើង​នឹង​សង់​ដល់​អ្នក​នោះ​តាម​ការ ដែល​គេ​បាន​ប្រព្រឹត្ត​រួច​ហើយ»។
\s5
\v 30 យើង​បាន​ដើរ​ក្បែរ​ចម្ការ របស់​មនុស្ស​ខ្ជិល​ច្រអូស ហើយ​ក្បែរ​ដំណាំ​ទំពាំង‌បាយ‌ជូរ របស់​មនុស្ស​ដែល​ឥត​មាន​ប្រាជ្ញា។
\v 31 មាន​បន្លា​ដុះ​គ្រប​ពេញ​ ហើយដី​នោះ​ដេរ‌ដាស​ដោយ​ព្រៃ​ទ្រុប‌ទ្រុល ឯរបង​ក៏​រលំ​ដែរ។
\s5
\v 32 នោះ​យើង​បាន​រំពឹង​មើល ហើយ​ពិចា‌រណា​ដោយ​ល្អិត យើង​យល់​ឃើញ ហើយ​ទទួល​សេចក្ដី​បង្រៀន​ថា។
\v 33 ដេក​បន្តិច ងោក​បន្តិច ឱប​ដៃ​សម្រាក​បន្តិច
\v 34 ហើយសេចក្ដី​ក្រីក្រ​របស់អ្នក និង​លោ​មក​ដល់​ដូច​ជា​ចោរ​ប្លន់ ព្រម​ទាំង​សេចក្ដី​ខ្វះ​ខាត ដូច​ជា​ទាហាន។
\s5
\c 25
\cl ជំពូក ២៥
\p
\v 1 នេះ​ជា​សុភាសិត​របស់​ព្រះ‌បាទ​សា‌ឡូម៉ូន ចម្លង​ឡើង​ដោយ​មន្ត្រី​នៃព្រះ‌បាទ​ហេ‌សេគា ជា​ស្ដេច​​យូដា។
\v 2 សិរី‌រុងរឿង​របស់​ព្រះ‌ជាម្ចាស់​ស្ថិត​នៅ​លើ​គម្រោង‌ការ​ដ៏​លាក់​កំបាំង តែ​សិរី‌រុងរឿង​របស់​ស្ដេច​ស្ថិត​នៅ​លើ​ការស្វែងរក។
\v 3 ផ្ទៃ​មេឃ​ខ្ពស់​យ៉ាង​ណា ផែនដី​ទាប​យ៉ាង​ណា ព្រះ‌ហឫទ័យ​របស់​ស្ដេច​ក៏​ដូច្នោះ​ដែរ គ្មាន​នរណា​អាច​ដឹង​នោះ​ទេ។
\s5
\v 4 ត្រូវបណ្តេញយក​អាចម៍​ប្រាក់​ ហើយចេញពីដែកផង ជាងក៏អាចធ្វើគំរូសម្រាប់ឆ្លាក់ក្បាច់ប្រាក់នោះផង។
\v 5 បើ​ស្ដេច​ចង់​ពង្រឹង​រាជ​សម្បត្តិ​នោះ ត្រូវតែ​ដក​មនុស្ស​អាក្រក់​ចេញ​ឲ្យ​ឆ្ងាយ​ពី​ព្រះ‌ភ័ក្ត្រ​របស់​ព្រះអង្គហើយកសាងអាណាចក្រដ៏ត្រឹមត្រូវ។
\s5
\v 6 កុំ​ធ្វើ​ព្រហើន​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ស្ដេច ហើយ​ក៏​កុំ​ឈរនៅ​កន្លែង​របស់​អ្នក​មានតួនាទីធំទាំងនោះ​ដែរ។
\s5
\v 7 អ្នកធំទាំងនោះនិយាយឲ្យអ្នកបែបនេះល្អជាង «សូម​អញ្ជើញ​មក​ចុះ» ប្រសើរ​ជាង​គេ​បំបាក់​មុខ​អ្នក​នៅ​ចំពោះ​មុខ​អ្នក​ធំ។ តើអ្នកជាសាក្សី
\v 8 កុំ​ប្រញាប់​នាំ​គេ​ឡើង​តុលា​ការ។ ព្រោះអ្វី​ដែលអ្នកនឹងធ្វើចុងក្រោយ តើពេលដែលអ្នក​ជិត​ខាងបានដាក់ក្តីអាម៉ាស់ដល់អ្នកនោះ?
\s5
\v 9 បើ​មាន​ទំនាស់​ជា​មួយ​អ្នក​ជិត​ខាង ចូរ​ជជែក​គ្នា​រក​ខុស​ត្រូវ​ទៅ តែ​កុំ​បង្ហើប​សេចក្ដី​ដែល​អ្នក​ក្រៅ​បាន​ខ្សឹប​ប្រាប់​អ្នក​ឡើយ
\v 10 ឬ​អ្នក​ផ្សេងដែលបានដឹង​ឮពីអ្នក គេ​នឹងដៀលដល់​អ្នក ដោយការរៀបរាប់របស់ពួកគេ ហើយ​អ្នក​ត្រូវ​អាម៉ាស់​ផង។
\s5
\v 11 ពាក្យ​សម្ដី​ដែល​និយាយ​ចំ​ពេល គឺ​ដូច​ជា​ផ្លែ​ប៉ោមមាស ឆ្លាក់​ភ្ជាប់​នឹង​ក្បាច់​ប្រាក់។
\v 12 អ្នក​ដែល​ចេះ​ស្តី​បន្ទោស​ដោយ​ប្រាជ្ញា ដល់​ត្រចៀក​ដែល​ព្រម​ស្តាប់​តាម នោះ​ធៀប​ដូច​ជា​ក្រវិល​មាស និង​គ្រឿង​លម្អ​មាស​សុទ្ធ។
\s5
\v 13 អ្នក​នាំ​សារ​ស្មោះ​ត្រង់ ប្រៀប​ដូច​ជា​ត្រជាក់​នៃ​ហិមៈ​នៅ​រដូវ​ចម្រូត ដល់​​អ្នក​ដែល​បានចាត់​គាត់ឲ្យទៅ ដ្បិត​អ្នក​នោះបាននាំជីវិតមកឲ្យចៅ‌ហ្វាយ​ខ្លួន។
\v 14 អ្នក​ណា​ដែល​អួត ដោយ​ពាក្យ​កំភូត ពី​ការ​ដែល​ខ្លួន​ឲ្យ នោះ​ទុក​ដូច​ជា​ពពក និង​ខ្យល់​ដែល​ឥត​មាន​ភ្លៀង ស្មើទៅនិងមិនបានឲ្យវិញ។
\s5
\v 15 ដោយ​ការ​​អត់‌ធ្មត់ នោះ​ទើប​នឹង​បន្ទន់​ចិត្ត​ដល់អ្នកគ្រប់គ្រង​បានពាក្យ​ស្រទន់​នឹងការលួងលោម​អាច​បំបាក់​ឆ្អឹង​បាន​។
\s5
\v 16 បើ​អ្នក​រក​បាន​ទឹក​ឃ្មុំ កុំ​បរិភោគ​ច្រើន​ហួស បើ​មិន​ដូច្នេះ​ទេ អ្នក​នឹង​ធុញ ហើយ​ចង់​ក្អួត​មក​វិញ​ផង។
\v 17 ចូរ​កុំ​ទៅ​ផ្ទះ​អ្នក​ជិត​ខាង​ញឹក​ញាប់​ពេក ក្រែង​គេ​ធុញ‌ទ្រាន់ ហើយពួកគេក៏អាចនឹងស្អប់​អ្នកផងដែរ។
\s5
\v 18 អ្នក​ណា​ចោទ​ប្រកាន់​អ្នក​ដទៃ​ទាំង​បំពាន អ្នក​នោះ​ប្រៀប​ដូច​ជា​វាយ​គេ​នឹង​ព្រនង់ កាប់​គេ​នឹង​ដាវ ឬ​បាញ់​គេ​នឹង​ព្រួញ​មុត​ស្រួច។
\v 19 នៅ​ពេល​មាន​គ្រា​អាសន្ន ទុក​ចិត្ត​លើ​មនុស្ស​ក្បត់ ប្រៀប​ដូច​ជា​បរិភោគ​អាហារ​នៅ​ពេល​ធ្មេញ​រង្គើ ឬ​ឈរ​លើ​ជើង​កំបាក់។
\s5
\v 20 អ្នក​ណា​ដែល​ច្រៀង​ចម្រៀង ឲ្យ​មនុស្ស​កើត​ទុក្ខ​បានស្តាប់ នោះ​ដូច​អ្នកដែលបាន​ដោះ​អាវ​នៅ​រដូវ​រងា​ ឬ​ដូច​ជា​ចាក់​ទឹក​ខ្មេះ​ទៅ​លើមុខ​របួសដែរ។
\s5
\v 21 បើ​សត្រូវ​ឯង​ឃ្លាន ចូរ​ឲ្យ​វា​ស៊ី​ចុះ បើ​វា​ស្រេក ត្រូវ​ឲ្យ​វា​ផឹក​ផង។
\v 22 ដ្បិតយ៉ាង​នោះ​នឹង​បាន​ដូច​ជា​បង្គរ​រងើក​ភ្លើងនៅ​លើ​ក្បាល​វា ហើយ​ព្រះ‌អម្ចាស់​នឹង​ប្រទាន​រង្វាន់​ដល់​អ្នកផង។
\s5
\v 23 ខ្យល់​ខាង​ជើង​រមែង​នាំ​ភ្លៀង​មក ហើយ​អណ្ដាត​ដែល​និយាយ​ដើម​គេ ក៏​នាំ​ឲ្យ​គេ​មាន​មុខ​មួ‌ម៉ៅ​ដូច្នោះ​ដែរ។
\v 24 ស៊ូ​នៅ​ក្នុង​ទី​កៀន​មួយ​នៅ​លើ​ដំបូល​ផ្ទះ ជា​ជាង​នៅ​ក្នុង​ផ្ទះ​ធំ​ទូលាយ​ជា‌មួយ​ស្ត្រី ដែល​ចេះ​តែ​រក​រឿង។
\s5
\v 25 ទឹក​បាន​ត្រជាក់​ដល់​ព្រលឹង​មនុស្ស ល្វឹង‌ល្វើយ​ជា​យ៉ាង​ណាដំណឹង​ល្អ​ដែល​មក​ពី​ស្រុក​ឆ្ងាយ ក៏​យ៉ាង​នោះ​ដែរ។
\v 26 មនុស្ស​សុចរិត​ដែល​ចុះ​ចាញ់ ចំពោះ​មនុស្ស​អាក្រក់ នោះ​ធៀប​ដូច​ជា​រន្ធ​ទឹក​ល្អក់ ក៏​ដូច​ជា​ក្បាល​ទឹក​ដែល​ខូច​ហើយ​ដែរ។
\s5
\v 27 បើ​បរិ‌ភោគ​ទឹក​ឃ្មុំ​ច្រើន​ពេក នោះ​មិន​ល្អ​ទេ ហើយបើ​ស្វែង​រក​កិត្តិ‌សព្ទ​ដល់​ខ្លួន នោះ​ក៏ជា​បន្ទុក​យ៉ាង​ធ្ងន់​ដែរ។
\v 28 បើ​អ្នក​ណា​ដែល​មិន​ចេះ​គ្រប់‌គ្រង លើ​ចិត្ត​របស់​ខ្លួន នោះ​ធៀប​ដូច​ជា​ទី​ក្រុង​ដែល​រលំ ហើយ​ឥត​មាន​កំផែង។
\s5
\c 26
\cl ជំពូក ២៦
\p
\v 1 លើក​មនុស្ស​ខ្លៅ​មិនគួរផ្តល់​កិត្តិយស​​ទេ គឺ​ប្រៀប​ដូច​ជា​មេឃ​ធ្លាក់​ព្រឹល នៅ​រដូវ​ក្ដៅ និង​ដូច​ភ្លៀង​នៅ​រដូវ​ចម្រូត។
\v 2 ការ​ដែល​ចាប​ហើរ​ទៅ​បាត់ ហើយ​សត្វ​ត្រចៀក‌កាំ​ចេះ​តែ​ហើរ​ទៅ​ដូច្នេះការ​ដាក់​បណ្ដាសា​ដោយ​ឥត​ហេតុ​ផល គ្មាន​បាន​ការ​អ្វី​ទេ។
\s5
\v 3 មាន​ត្មោង​សម្រាប់​សេះ មាន​បង្ហៀរ​សម្រាប់​លា ហើយ​រំពាត់​ក៏​សម្រាប់​ខ្នង​មនុស្ស​ល្ងី‌ល្ងើ​ដែរ។
\v 4 កុំ​ឲ្យ​ឆ្លើយ​តប​នឹង​មនុស្ស​ល្ងី‌ល្ងើតាម​សេចក្ដី​ចម្កួត​របស់​គេ​ឡើយ ឬមួយអ្នកនឹងអាចដូចជាពួកគេដែរ។
\s5
\v 5 ចូរ​ឆ្លើយ​តប​នឹង​មនុស្ស​ល្ងី‌ល្ងើ ឲ្យ​ចំ​នឹង​សេចក្ដី​ចម្កួត​របស់​គេ​ទៅ ដូច្នេះ​គេនឹងមិនគិតថាខ្លួនមានប្រាជ្ញា ដូចគេធ្លាប់គិតមកនោះទេ។
\v 6 អ្នក​ណា​ដែល​បានផ្ញើ​ដំណឹង​តាមមនុស្សល្ងង់ គឺដូចជាកាប់​ផ្តាច់​ជើង​របស់​ខ្លួន ហើយ​ត្រូវ​មិនស្កប់ចិត្តដែរ។
\s5
\v 7 សុភាសិត​ដែល​ចេញ​ពី​មាត់​មនុស្ស​ខ្លៅ ពុំ​មាន​ខ្លឹម‌សារ​អ្វី​ទេ គឺ​ដូច​ជើង​របស់​អ្នកពិការ ​ដែល​ប្រើ​ការ​មិន​កើត។
\v 8 លើក​តម្កើង​មនុស្ស​ខ្លៅ ប្រៀប​ដូច​ជា​យក​គ្រាប់​ក្រួស​មក​ចង​នឹង​ដង្ហក់។
\s5
\v 9 សុភាសិត​ចេញ​ពី​មាត់​មនុស្ស​ខ្លៅ ប្រៀប​ដូច​ជា​បន្លា​ដែល​មនុស្ស​ប្រមឹក​កាន់​នៅ​ក្នុង​ដៃ។
\v 10 ចៅហ្វាយ​ណា​ជួល​មនុស្ស​ខ្លៅ ឬ​មនុស្ស​ដែលមិនធ្លាប់ស្គាល់ឲ្យ​មក​ធ្វើ​ការ តែងតែ​ធ្វើ​ឲ្យ​គេ​​អំពល់​ទុក្ខ​គ្រប់​គ្នា។
\s5
\v 11 មនុស្ស​ល្ងង់មិនចោលក្បួនរបស់ខ្លួនទេ គឺ​ដូច​ឆ្កែ​ដែល​តែងតែ​ត្រឡប់​មក​ស៊ី​កំអួត​របស់​វាដែរ។
\v 12 តើ​អ្នក​ឃើញ​នរណា​ម្នាក់ អួត​ខ្លួន​ថា​ជា​មនុស្ស​មាន​ប្រាជ្ញាតាមការយល់របស់គេទេ? អ្នកល្ងង់អាចមានសង្ឃឹមជាងអ្នកអំនួតនោះទៀត។
\s5
\v 13 មនុស្ស​កម្ជិល​និយាយ​ថា «មាន​​សិង្ហ​មួយ​នៅ​លើផ្លូវ! ហើយ​មាន​សិង្ហ​​មួយ​នៅ​តាម​ទីវាល!»
\v 14 ទ្វារ​តែងតែ​វិល​ជាប់​នឹង​ត្រចៀក​ទ្វារ ចំណែក​មនុស្ស​កម្ជិល​នៅ​ដេក​ជាប់​នឹង​គ្រែ​ជានិច្ច។
\s5
\v 15 មនុស្ស​ខ្ជិល​ច្រអូស​លូក​ដៃ​ក្នុង​ចាន តែ​ពុំ​យក​ម្ហូប​មក​ដាក់​ក្នុង​មាត់​ទេ ដោយនិយាយថាអត់កម្លាំង។
\v 16 មនុស្ស​ខ្ជិល​នឹក​ស្មាន​ថា​ខ្លួន​មាន​ប្រាជ្ញា លើស​មនុស្ស​ប្រាំ‌ពីរ​នាក់ ដែល​មានពេញដោយចំណេះ។
\s5
\v 17 អ្នក​ណា​ដែល​កំពុង​តែ​ដើរ​តាម​ផ្លូវ ព្រម​ទុក​ឲ្យ​ខ្លួន​ក្តៅ​ក្រហាយ ដោយ​ការ​ឈ្លោះ​ប្រកែក​របស់​អ្នក​ដទៃ នោះ​ធៀប​ដូច​ជា​មនុស្ស​ដែល​ចាប់​ត្រចៀក​ឆ្កែ។
\s5
\v 18 ដូច​ជា​មនុស្ស​ឆ្កួត​ ដែលបាញ់ព្រួញកំពុងឆេះ
\v 19 គឺជាមនុស្ស​ដែល​បញ្ឆោត​អ្នក​ជិត​ខាងរបស់ខ្លួន ដោយនិយាយ​ថា «ខ្ញុំ​គ្រាន់​តែ​ធ្វើ​លេង​ទេ​តើ?»
\s5
\v 20 ទី​ណា​ដែល​ខ្វះ​ឧស ​ភ្លើង​ក៏​រលត់ ហើយ​ទី​ណា​ដែល​គ្មានអ្នកនិយាយដើម ក៏គ្មានការទាស់‌ទែង​គ្នាដែរ។
\v 21 មនុស្ស​ដែល​ចេះ​តែ​រក​រឿង គឺ​អុច‌អាល​ឲ្យ​មានទាស់‌ទែង​គ្នា ​ដូច​ជា​ដាក់​ធ្យូង​នៅ​លើ​រងើក​ភ្លើង ហើយ​ដូច​ជា​ដាក់​ឧស​នៅ​លើ​ភ្លើង​ដែរ។
\s5
\v 22 ពាក្យ​សម្ដី​របស់​អ្នកនិយាយដើម ធៀប​ដូច​ជា​ចំណី​ដែល​ឆ្ងាញ់​ បានចូល​ទៅ​ក្នុង​ពោះ​របស់​មនុស្ស។
\v 23 សម្ដី​ផ្អែម‌ល្ហែម តែ​ចិត្ត​អាក្រក់ ធៀប​ដូច​ជា​ភាជនៈ​ដី​ស្រោប​ដោយ​អាចម៍​ប្រាក់។
\s5
\v 24 អ្នក​ណា​ដែល​ស្អប់​គេ នោះ​រមែង​ក្លែង​ពាក្យ​ដោយ​បបូរ​មាត់ នោះ​ក៏​ប្រមូល​ទុក​សេចក្ដី​បញ្ឆោត​នៅ​ក្នុង​ចិត្ត​ដែរ។
\v 25 កាល​ណា​អ្នក​នោះ​ពោល​ពាក្យ​ល្អ នោះ​កុំ​ឲ្យ​ជឿ​ឲ្យ​សោះ ដ្បិត​នៅ​ក្នុង​ចិត្ត​គេ​មាន​សេចក្ដី​គួរ​ស្អប់​ខ្ពើម​ប្រាំពីរ​មុខ។
\v 26 ការ​សម្អប់​របស់​គេ​បាន​គ្រប​បាំង ដោយ​ពុត​មាយា​ក៏​ដោយ តែអាក្រក់​របស់​គេ នឹង​សម្ដែង​ចេញ​ឲ្យ​ច្បាស់ នៅ​ចំពោះ​មនុស្សទូទៅ។
\s5
\v 27 អ្នក​ណា​ជីក​រណ្ដៅ អ្នក​នោះ​នឹង​ត្រូវ​ធ្លាក់​ក្នុង​រណ្ដៅ ហើយ​អ្នក​ណា​ប្រមៀល​ថ្ម អ្នក​នោះ​នឹង​ត្រូវ​ថ្ម​រមៀល​កិន​វិញ។
\v 28 អណ្ដាត​ភូត​ភរ នោះ​រមែង​ស្អប់​ដល់​ពួក​អ្នក ដែល​វា​បាន​ធ្វើ​ទុក្ខ​នោះ ហើយ​មាត់​បញ្ចើច​តែង​តែ​បណ្ដាល​ឲ្យ​វិនាស។
\s5
\c 27
\cl ជំពូក ២៧
\p
\v 1 កុំឲ្យអួតពីថ្ងៃស្អែកឡើយ ដ្បិតអ្នកនឹងមិនដឹងថានឹងមានអ្វីកើតឡើងនោះទេ។
\v 2 សូមឲ្យអ្នកដទៃសរសើរអ្នកវិញ តែមិនមែនចេញពីមាត់អ្នកនោះទេ គឺអ្នកដែលមិនស្គាល់គ្នាប្រសើរជាង ពីមាត់របស់អ្នក។
\s5
\v 3 សូមគិតថា ថ្ម​ក៏​ធ្ងន់ ហើយ​ដី​ខ្សាច់​ក៏​ធ្ងន់​ដែរ ប៉ុន្តែ កំហឹង​របស់​មនុស្ស​ល្ងី‌ល្ងើ​រឹត​តែ​ធ្ងន់​លើស​នេះ​ទៅ​ទៀត។
\v 4 កំរោល​របស់​មនុស្ស​ឃោរ‌ឃៅ​ណាស់ ហើយ​កំហឹង​របស់​មនុស្ស​ប្រៀប​បាន​នឹង​ទឹក​ជន់​បាក់​ទំនប់ តែ​ចិត្ត​ប្រច័ណ្ឌ​តើអ្នកណា​អាច​ទ្រាំបាន?
\s5
\v 5 ជាល្អបើមានការស្តីបន្ទោសដោយបើកចំហរ ជាងលាក់បាំងដោយស្រឡាញ់។
\v 6 ការធ្វើឲ្យឈឺដោយស្មោះត្រង់ ពីមិត្តគឺមិនអីទេ តែសត្រូវអ្នកនឹងថើបអ្នក ជាមួយនឹងការបោកប្រាស់វិញ។
\s5
\v 7 អ្នក​ឆ្អែត​ឃើញសំបុក​ទឹក​ឃ្មុំ​ក៏​មិនចង់បរិភោគដែរ ប៉ុន្តែ​អ្នក​ឃ្លាន ទោះជាអាហារ​ដែល​ល្វីង​ជូរ​ចត់​ក៏​ផ្អែម​ដែរ។
\v 8 ដូចមនុស្សដែល​វង្វេង​ឆ្ងាយ​ពី​ស្រុក​កំណើត ប្រៀប​ដូច​ជា​សត្វ​ចាប​ហើរ​វង្វេង​សំបុករបស់វាដែរ។
\s5
\v 9 ប្រេង​លាប និង​ទឹក​អប់ តែង​ធ្វើ​ឲ្យ​ចិត្ត​រីក‌រាយ តែភាព​ផ្អែមល្អែមមិត្ត​សម្លាញ់​​រឹត​តែ​ប្រសើរ​លើស​ជាងនោះទៅទៀត។
\v 10 កុំ​ឲ្យ​បោះ‌បង់​ចោល​មិត្ត‌ភក្តិ​របស់​ខ្លួន និង​មិត្ត‌ភក្តិ​របស់​ឪពុក​ឡើយ ក៏​កុំ​ចាំតែរត់ទៅផ្ទះ​របស់​បង‌ប្អូន​ក្នុង​គ្រា ដែល​អ្នក​មាន​ទុក្ខ​ព្រួយ។ អ្នក​ជិត​ខាងនោះ​វិសេស ​ជាង​បង‌ប្អូន​ដែល​នៅ​ឆ្ងាយបងប្អូនដែលនៅឆ្ងាយទៅទៀត។
\s5
\v 11 កូន​អើយ ចូរ​មាន​ប្រាជ្ញា​ឡើង ហើយយើង​នឹង​សប្បាយ​ចិត្ត ​ដើម្បីឲ្យយើងអាចនឹងអួតពីកូន នៅចំពោះអស់អ្នកដែលបានចំអកមកលើយើង។
\v 12 កាល​មនុស្ស​ឆ្លាត​ឃើញ​គ្រោះ​កាច​មក​ដល់ គេ​លាក់​ខ្លួន ប៉ុន្តែ​មនុស្ស​ឥត​គំនិត​ឱន​ក្បាល​ដើរ​ទៅ​មុខ និងរងទុក្ខដោយសារតែវា។
\s5
\v 13 បើ​មាន​គេ​មក​ធានា​សង​បំណុល​ជំនួស​នរណា​ម្នាក់ ចូរ​ទារ​យក​អាវ​ធំ​របស់​គេ​ទុក​ជា​របស់​បញ្ចាំ ព្រោះ​គេ​បាន​ធានា​មនុស្ស​ដែល​អ្នក​មិន​ស្គាល់។
\v 14 បើ​មាន​នរណា​ម្នាក់​ស្រែក​ឲ្យ​ពរ​អ្នក​ជិត​ខាង​របស់​ខ្លួន តាំង​ពី​ព្រឹក​ព្រលឹមដោយសម្លេងខ្លាំងៗ គេ​ចាត់​ទុក​ការធ្វើ​បែប​នេះ​ជា​បណ្ដាសា​ទៅ​វិញ!
\s5
\v 15 ស្ត្រី​ពូកែ​ឈ្លោះ​ប្រៀប​បាន​នឹង​ទទឹក ដែល​បង្ហូរ​​មិន​ចេះ​ឈប់ នៅ​ថ្ងៃ​មាន​ភ្លៀង។
\v 16 នរណា​ចង់​ឃាត់​នាង ក៏​ដូច​ជា​ចង់​ឃាត់​ខ្យល់ ឬ​ចង់​យក​ដៃ​ចាប់​ប្រេង​ដែរ។
\s5
\v 17 ដែក​រមែង​សំលៀង​ដែក​យ៉ាង​ណា មនុស្ស​ក៏​សំលៀង​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​នោះ​ដែរ។
\v 18 អ្នក​ថែ​ដើម​ឧទុម្ពរ​នឹង​បាន​បរិភោគ​ផ្លែ ហើយ​អ្នក​ណាដែលការពារចៅហ្វាយខ្លួន នឹង​ទទួល​បានការសរសើរ។
\s5
\v 19 ទឹកគឺអាចឆ្លុះមើលមុខរបស់មនុស្សបាន ដូច្នេះចិត្តរបស់មនុស្សគឺត្រូវយកមនុស្សទៅពិនិត្យដែរ។
\v 20 ស្ថាន​មនុស្ស​ស្លាប់ និង​រណ្ដៅ​មច្ចុរាជ គឺ​មិន​ដែលចេះ​ស្កប់​ចិត្ត ភ្នែកបស់​មនុស្ស​ក៏​មិន​ចេះ​ស្កប់​​ដែរ។
\s5
\v 21 គេ​អាច​ស្គាល់​តម្លៃ​មាស និង​ប្រាក់ ដោយ​ដុត​ក្នុង​ភ្លើង ហើយ​មនុស្ស​វិញ គេ​អាច​ស្គាល់​តម្លៃ​ដោយ‌សារ​កេរ្តិ៍​ឈ្មោះ។
\v 22 ទោះ​បី​ដាក់​មនុស្ស​ខ្លៅ​នៅ​ក្នុង​ត្បាល់ ហើយ​យក​អង្រែ​មក​បុក​ដូច​គេ​បុក​អង្ករ​ក៏​ដោយ ក៏​គេ​ពុំ​អាច​យក​ភាព​ខ្លៅ​ចេញ​ពី​អ្នក​នោះ​បាន​ដែរ។
\s5
\v 23 ចូរ​ស្គាល់​ចៀម​នីមួយៗ​របស់​អ្នក​ឲ្យ​បាន​ច្បាស់ ចូរ​ថែ​ទាំ​ហ្វូង​សត្វ​របស់​អ្នក​ឲ្យ​បាន​ដិត​ដល់
\v 24 ទ្រព្យ​សម្បត្តិ​មិន​ស្ថិត‌ស្ថេរ​គង់‌វង្ស។​ តើមរតកអាចនៅ​ស្ថិត‌ស្ថេរ សម្រាប់មនុស្សគ្រប់ជំនាន់ដែរឬទេ?
\v 25 ចូរ​កាត់​ស្មៅ​នៅ​ក្នុង​ចម្ការ ទុក​ជា​ចំណី​សម្រាប់​សត្វ ពេល​ស្មៅ​ថ្មី​កំពុង​ដុះ ត្រូវ​ទៅ​ប្រមូល​ស្មៅសម្រាប់ចៀម។
\s5
\v 26 អ្នក​អាច​មាន​សម្លៀក‌បំពាក់ ដោយ‌សារ​រោម​ចៀម​របស់​អ្នក ហើយ​ចៀមធ្វើឲ្យចំការមានតម្លៃផងដែរ។
\v 27 ចូរ​យក​ទឹក​ដោះរបស់​ពពែ ធ្វើ​ជា​អាហារ​ចិញ្ចឹម​ជីវិត​អ្នក និង​គ្រួសារ​របស់​អ្នក ព្រម​ទាំង​ស្រី​បម្រើ​របស់​អ្នកផងដែរ។
\s5
\c 28
\cl ជំពូក ២៨
\p
\v 1 មនុស្សអាក្រក់នឹងរត់ បើទោះជាមិនមានអ្នកដេញពីក្រោយក៏ដោយ តែមនុស្សសុចរិតវិញនិងក្លាហានឈរដូច​សិង្ហ។
\v 2 ពេល​ណា​មាន​ការ​រំជើប‌រំជួល​កើត​ឡើង​ក្នុង​ទឹកដី នឹងមានមេ​ដឹក​នាំ​ជាច្រើន​ដែរ ប៉ុន្តែ ​មាន​មនុស្ស​ឈ្លាស​វៃ ហើយ​ចេះ​ដឹង​ គេនឹងនៅទីនោះសម្រាប់ពេលវែងឆ្ងាយ។
\s5
\v 3 អ្នកក្រដែលជួបទុក្ខលំបាក នឹងត្រូវអ្នកក្រផ្សេងទៀតវាយធ្វើបាបហើយបោះចោលមិនឲ្យអាហារ។
\v 4 អ្នកណាដែលបោះបង់ច្បាប់នឹងសរសើរមនុស្សអាក្រក់វិញ តែបើអ្នកដែលរក្សាច្បាប់ពិតនឹងទាស់ជាមួយមនុស្សអាក្រក់។
\s5
\v 5 មនុស្សអាក្រក់នឹងមិនស្គាល់យុត្តិធម៌ឡើយ ប៉ុន្តែអ្នកណាដែលកោតក្លាចព្រះអម្ចាស់នឹងអាចយល់គ្រប់រឿង។
\v 6 ជាការប្រសើរបើអ្នកក្រដើរក្នុងផ្លូវត្រឹមត្រូវ ហើយអ្នកមានដែលដើរក្នុងផ្លូវថោកទាបរបស់គេ។
\s5
\v 7 អ្នកដែលរក្សាច្បាប់ គឺជាកូនដែលមានចំណេះដឹង តែអ្នកដែលមិនរក្សាច្បាប់ហើយធ្វើតាមតែចិត្ត នោះនឹងនាំសេចក្តីអាម៉ាស់ដល់ឪពុករបស់ខ្លួនវិញ។
\v 8 អ្នក​ណា​ប្រមូល​ទ្រព្យ​សម្បត្តិ ដោយ​ចង​ការ​ប្រាក់​ហួស​កម្រិត ធន‌ធាន​របស់​អ្នក​នោះ​នឹង​ធ្លាក់​ទៅ​ក្នុង​ដៃ​របស់​មនុស្ស ដែល​មាន​ចិត្ត​មេត្តា​ចំពោះ​ជន​ក្រីក្រ។
\s5
\v 9 បើមាននរណាម្នាក់បែរត្រចៀកចេញ ពីការឭក្រឹត្យ‌វិន័យ ទោះពាក្្យអធិស្ឋានរបស់គេក៏មិនស្ថិតស្ថេរដែរ។
\v 10 អ្នក​ណា​នាំ​មនុស្ស​ទៀង‌ត្រង់​ឲ្យ​ដើរ​តាម​ផ្លូវ​អាក្រក់ អ្នក​នោះ​នឹង​ធ្លាក់​ក្នុង​រណ្ដៅ​ដែល​ខ្លួន​បាន​ជីក រីឯ​អ្នក​ដែល​គ្មាន​កំហុស នឹង​ទទួល​បានមរតកដ៏ប្រសើរ។
\s5
\v 11 អ្នក​មាន​ទ្រព្យ​រមែង​ស្មាន​ថា​ខ្លួន​មាន​ប្រាជ្ញា តែ​អ្នកក្រ​ដែល​ឈ្លាស​វៃ អាច​ផ្ចាញ់​អ្នក​មាន​នោះ​បាន។
\v 12 កាល​ណា​មនុស្ស​សុចរិត​ឡើង​កាន់​អំណាច ប្រជា‌ជន​ទាំង​អស់​នឹង​មាន​កិត្តិយស ប៉ុន្តែ ពេល​មនុស្ស​ទុច្ចរិត​ឈ្នះ​គេ​នឹង​រត់​ពួន​គ្រប់ៗ​គ្នា។
\s5
\v 13 អ្នក​ណា​លាក់​កំហុស​របស់​ខ្លួន អ្នក​នោះ​ពុំ​អាច​ចម្រើន​ឡើង​បាន​ឡើយ រីឯ​អ្នក​ដែល​សារភាព​កំហុស ហើយ​ឈប់​ប្រព្រឹត្ត​អាក្រក់​ទៀត​នោះ ព្រះ‌ជាម្ចាស់​នឹង​អាណិត​មេត្តា។
\v 14 អ្នក​ណា​ប្រយ័ត្ន​ខ្លួន មិន​ប្រព្រឹត្ត​អំពើ​អាក្រក់ អ្នក​នោះ​មាន​សុភមង្គល​ហើយ រីឯ​អ្នក​កាន់​ចិត្ត​រឹង‌រូស​មុខ​ជា​ជួប​នឹង​ទុក្ខ​លំបាក។
\s5
\v 15 មនុស្ស​អាក្រក់​គ្រប់‌គ្រង​លើ​ប្រជា‌ជនក្រីក្រ ដូច​នឹង​សិង្ហ​រោទ៍ ឬ​ដូច​ខ្លា‌ឃ្មុំ​ប្រុង​សង្គ្រប់។
\v 16 អ្នក​ដឹក​នាំ​ស្រុក​ដែល​គ្មាន​ប្រាជ្ញា តែងតែ​សង្កត់‌សង្កិន​ប្រជា‌រាស្ត្រ​កាន់​តែ​ខ្លាំង​ឡើងៗ ប៉ុន្តែអ្នក​មិន​ចូល​ចិត្ត​នឹង​ទ្រព្យ​ដែល​រក​បាន​ដោយ​អយុត្តិធម៌ មុខ​ជា​មាន​អាយុ​វែង។
\s5
\v 17 មនុស្ស​ដែល​មាន​ទោស ជា​អ្នក​កម្ចាយ​ឈាម​គេ នោះ​នឹង​រត់​ចុះ​ទៅ​ក្នុង​រណ្តៅ កុំ​ឲ្យ​អ្នក​ណា​ឃាត់​វា​ឡើយ។
\v 18 អ្នក​ដែល​ដើរ​តាម​ផ្លូវ​ទៀង‌ត្រង់​រមែង​បាន​សុខសាន្ត ប៉ុន្តែ​អ្នក​ដែល​ដើរ​តាម​ផ្លូវ​វៀច​វេរ មុខ​ជា​ធ្លាក់​ទៅ​ក្នុង​ផ្លូវ​នោះ​មិន​ខាន។
\s5
\v 19 អ្នក​ណា​ដែល​ធ្វើ​ស្រែ​ខ្លួន នោះ​នឹង​បាន​អាហារ​ជា​បរិបូរ តែ​អ្នក​ណា​ដែល​ជាប់​តាម​មនុស្ស​ឥតប្រយោជន៍ នោះ​នឹង​បាន​ការ​ក្រក្រីវិញ។
\v 20 មនុស្ស​ស្មោះ​ត្រង់​នឹង​បាន​ពរ​ច្រើន តែ​អ្នក​ណា​ដែល​ប្រញាប់‌ប្រញាល់ ឲ្យ​បាន​ជា​អ្នក​មាន នោះ​នឹង​មិន​រួច​ចាក​ពី​ទោស​ឡើយ។
\s5
\v 21 មិន​ត្រូវ​កាត់​ក្ដី​ដោយ​រើស​មុខ​ឡើយ ក៏​ប៉ុន្តែ មាន​ចៅ‌ក្រម​ខ្លះ​កាត់​ក្ដី​ដោយ​អយុត្តិធម៌ ដើម្បី​ដូរ​អាហារ។
\v 22 មនុស្ស​លោភ‌លន់​គិត​តែ​ពី​ខំ​ប្រឹង​ស្វែង​រក​ទ្រព្យ​សម្បត្តិ ដោយ​ឥត​ដឹង​ថា ភាពក្រីក្រកំពុងមករកគេទេ។
\s5
\v 23 អ្នក​ណាដែល​ស្ដី​បន្ទោស​នរណាម្នាក់ ថ្ងៃ​ក្រោយ អ្នកនោះនឹង​ដឹង​គុណដល់គាត់ លើសជាង​អ្នក​ដែល​ប្រើអណ្តាតនិយាយ​បញ្ជោរ។
\v 24 អ្នក​ណា​លួច​ទ្រព្យ​ឪពុក​ម្ដាយ ដោយ​គិត​ថា «​គ្មាន​បាប​ទេ» អ្នក​នោះ​មិន​ខុស​ពី​ចោរ​ប្លន់​ឡើយ។
\s5
\v 25 អ្នក​មាន​ចិត្ត​លោភ‌លន់​រមែង​បង្ក​រជំលោះ តែ​អ្នក​ដែលទុកចិត្ត​លើ​ព្រះ‌អម្ចាស់ តែងតែ​បាន​ចម្រើន​ឡើង។
\v 26 អ្នក​ណា​ទុក​ចិត្ត​លើ​ខ្លួន​ឯង អ្នក​នោះ​ជា​មនុស្ស​ល្ងង់​ខ្លៅ តែ​អ្នក​ដែល​ដើរ​ដោយ​ប្រាជ្ញា នឹងរក្សាខ្លួនពីគ្រោះថ្នាក់។
\s5
\v 27 អ្នក​ណា​ចែក​ទាន​ដល់​ជន​ក្រីក្រ ​នឹង​មិន​ខ្វះ​ខាត​អ្វី​ឡើយ តែ​អ្នក​ដែល​មិន​រវល់​នឹង​អ្នក​ក្រ តែងតែ​ទទួល​បណ្ដាសា​ជា​ច្រើន។
\v 28 ពេល​មនុស្ស​អាក្រក់ឈរឡើង មនុស្ស​នឹង​រត់​ពួន​គ្រប់ៗ​គ្នា ប៉ុន្តែ ពេល​ពួក​នោះ​វិនាស មនុស្ស​សុចរិត​នឹង​កើន​ចំនួន​ឡើង។
\s5
\c 29
\cl ជំពូក ២៩
\p
\v 1 មនុស្សម្នាក់ដែលបានទទួលការស្តីបន្ទោស តែបើអ្នកនោះនៅតែរឹងរូសនឹងធ្វើឲ្យបាក់ក ហើយពិបាកនឹងព្យាបាលណាស់។
\v 2 កាល​ណា​មាន​មនុស្ស​សុចរិត​ច្រើន​គ្រប់‌គ្រង​ស្រុក ប្រជា‌រាស្ត្រ​រមែង​មាន​អំណរ ប៉ុន្តែបើ​មនុស្ស​អាក្រក់​កាន់​កាប់​អំណាច​វិញ ប្រជា‌រាស្ត្រ​នឹង​ស្រែក​ថ្ងូរ។
\s5
\v 3 អ្នក​ដែល​ស្រឡាញ់​ប្រាជ្ញា​តែងតែ​ធ្វើ​ឲ្យ​ឪពុក​សប្បាយ​ចិត្ត តែ​អ្នក​ដែល​សេព‌គប់​ជា​មួយ​ស្រី​ពេស្យា​រមែង​បង្ហិន​ទ្រព្យ​សម្បត្តិ។
\v 4 ស្ដេច​ប្រកប​ដោយ​យុត្តិធម៌​តែងតែ​ធ្វើ​ឲ្យ​ទឹកដីបាន​ចម្រើន​ តែ​ស្ដេច​ដែលមានចិត្តអាក្រក់ រមែង​ធ្វើ​ឲ្យ​ទឹកដី​ហិន‌ហោច។
\s5
\v 5 អ្នក​ណា​បញ្ជោរ​អ្នក​ជិត​ខាង អ្នក​នោះ​ដូច​ជា​ដាក់​អន្ទាក់ជើង​ខ្លួន​ឯង។
\v 6 មនុស្ស​អាក្រក់​រមែង​ធ្លាក់​ទៅ​ក្នុង​អន្ទាក់​របស់​ខ្លួន ប៉ុន្តែមនុស្ស​សុចរិត​តែងតែ​មាន​អំណរ​សប្បាយ​។
\s5
\v 7 មនុស្ស​សុចរិត​តែងតែ​យល់​ពីបញ្ហា​របស់​ជន​ក្រីក្រ ប៉ុន្តែ​មនុស្ស​អាក្រក់ មិន​យល់​ពីបញ្ហាទាំងនោះទេ។
\v 8 មនុស្ស​ចំអក​ឡក‌ឡឺយ​រមែង​បង្កឲ្យ​មាន​ភ្លើងឆេះពេញ​ទីក្រុង តែ​មនុស្ស​មាន​ប្រាជ្ញា តែងតែ​ធ្វើ​ឲ្យ​ចលាចល​នោះ​ស្ងប់​ទៅ​វិញ។
\s5
\v 9 ពេលមនុស្ស​មាន​ប្រាជ្ញា​ទាស់គ្នា ជា​មួយ​មនុស្ស​ល្ងង់​ខ្លៅ គាត់​ខឹង ឬ​សើច​ក្ដី ហើយ​គាត់​មិន​បាន​ស្ងប់​ចិត្ត​ទេ។
\v 10 ពួក​ឃាតក​រមែង​ស្អប់​មនុស្ស​ទៀង‌ត្រង់ តែ​មនុស្ស​សុចរិត​តែងតែ​ចូល​ចិត្ត​មនុស្ស​ទៀង‌ត្រង់​នោះ​វិញ។
\s5
\v 11 មនុស្ស​ល្ងង់​ខ្លៅ​រមែង​បញ្ចេញ​កំហឹង​របស់​ខ្លួន​ឲ្យ​គេ​ឃើញ ប៉ុន្តែ ​មនុស្ស​មាន​ប្រាជ្ញា​តែងតែ​ចេះ​ទប់​ចិត្ត។
\v 12 កាល​ណា​ចៅហ្វាយ​ចូល​ចិត្ត​ស្ដាប់​ពាក្យ​ភូត‌ភរ កូន​ចៅ​នឹង​ក្លាយ​ទៅ​ជា​មនុស្ស​អាក្រក់​ជាងដើម។
\s5
\v 13 អ្នកក្រីក្រហើយនិងមនុស្សរងទុក្ខលំបាក គឺដូចគ្នា ព្រះអម្ចាស់បានបើកភ្នែកមនុស្សទាំងពីរនោះភ្លឺឡើង។
\v 14 ប្រសិនបើស្តេចនឹងកាត់ទោសដល់ពួកអ្នកក្រដោយផ្អែកលើសេចក្តីពិត នោះបល្ល័ង្កព្រះអង្គនឹងស្ថិតនៅជារៀងរហូត។
\s5
\v 15 រំពាត់ហើយនិងការបង្រៀនដោយប្រាជ្ញា តែកូនដែលមិនព្រមទទួលការប្រដៅពីម្តាយ នឹងធ្វើឲ្យមានអាម៉ាស់។
\v 16 ពេលមនុស្សអាក្រក់នៅក្នុងអំណាច អំពើអាក្រក់នោះកាន់តែរីកចម្រើន ប៉ុន្តែមនុស្សសុចរិតនឹងឃើញការដួលចុះរបស់មនុស្សអាក្រក់ដែរ។
\s5
\v 17 សូមបង្រៀនកូនអ្នកនោះអ្នកនឹងបានសម្រាក ពួកគេនឹងនាំភាពរីករាយមកកាន់ជីវិតរបស់អ្នក។
\v 18 កន្លែងណាដែលគ្មានការថ្លែងពីនិមិត្តទេ នោះមនុស្សនឹងវង្វេងទៅគ្រប់ទីកន្លែង ប៉ុន្តែអ្នកណាដែលរក្សាក្រឹត្យវិន័យនោះនឹងបានពរវិញ។
\s5
\v 19 ទាសករគឺមិនអាចកែតម្រូវដោយពាក្យ ដ្បិតទោះបីជាគេយល់ក៏ដោយនៅតែមិនបានចម្លើយនោះទេ។
\v 20 តើបើឃើញអ្នកម្នាក់ដែលមានពាក្យមិនល្អ? បើអញ្ចឹងមែនមនុស្សអាក្រក់គឺប្រសើរជាងអ្នកនោះទៅទៀត។
\s5
\v 21 បើអ្នកណាទំរើសអ្នកបម្រើរបស់ខ្លួនតាំងពីក្មេង ចុងក្រោយអ្នកនឹងរកឃើញថាមានបញ្ហាច្រើន។
\v 22 មនុស្ស​ឆាប់​ខឹង​រមែង​បង្ក​ជំលោះ ហើយអ្នក​ដែល​ចិត្ត​កំរោលជាចៅហ្វាយ រមែង​ប្រព្រឹត្ត​អំពើ​បាបច្រើន។
\s5
\v 23 អំនួតរបស់មនុស្សនាំឲ្យគាត់បាក់​មុខ ប៉ុន្តែអ្នកណាដែលបន្ទាបខ្លួនខាងឯវិញ្ញាណនឹងបានទទួលការលើកតម្កើង។
\v 24 អស់អ្នកណាដែលរួមស្អប់ទៅលើជីវិតរបស់ខ្លួនឯងវិញ នឹងមិនស្តាប់ឮអ្វី ក៏មិននិយាយអ្វីដែរ។
\s5
\v 25 ការខ្លាចដល់មនុស្សគឺនឹងត្រូវជាប់អន្ទាក់ ប៉ុន្តែអ្នកណាដែលបានទុកចិត្តលើព្រះអម្ចាស់នឹងបានទទួលការជួយគាំទ្រវិញ។
\v 26 មនុស្សជាច្រើនតែងស្វែងរកមុខអ្នកគ្រប់គ្រង ប៉ុន្តែព្រះអម្ចាស់វិញនឹងទទួលក្តីយុត្តិធម៌សម្រាប់មនុស្សវិញ។
\s5
\v 27 មនុស្សទុច្ចរិតគឺ មិនចូលចិត្តមនុស្សសុចរិតនោះទេ ប៉ុន្តែហើយ​អ្នក​ណា​ដែល​ប្រព្រឹត្ត​ដោយ​ទៀង​ត្រង់ នោះក៏​ជា​ទី​ស្អប់​ខ្ពើម​ដល់​មនុស្ស​អាក្រក់​ដែរ។
\s5
\c 30
\cl ជំពូក ៣០
\p
\v 1 នេះ​ជា​ពាក្យ​ទូន្មាន​របស់​លោក​អេគើរ ជា​កូន​របស់​លោក​យ៉ាកេ គឺ​សេចក្ដី​ដែល​លោក​ថ្លែង​ទៅ​កាន់​លោក​អ៊ីធាល និង​លោក​យូកាល។
\v 2 ជាការពិត ខ្ញុំ​ជា​មនុស្ស​ល្ងង់​ជាង​គេ​ទាំង​អស់ ខ្ញុំ​គ្មាន​តម្រិះ​ខាង​លោកីយ៍​នេះ​ទេ។
\v 3 ខ្ញុំ​មិន​បាន​រៀន​អំពី​ប្រាជ្ញា​ទេ តែ​ខ្ញុំ​ស្គាល់​ចំណេះដឹង ​អំពី​ព្រះជាម្ចាស់​ដ៏វិសុទ្ធ។
\s5
\v 4 តើ​អ្នក​ណា​បាន​ឡើង​ទៅ​ឯ​ស្ថាន‌សួគ៌ រួច​ត្រឡប់​ចុះ​មក​វិញ? តើ​អ្នក​ណា​បាន​កើប​ប្រមូល​ខ្យល់​ក្តាប់​នៅ​ដៃ​អាវ? តើ​អ្នក​ណា​បាន​ដក​ក្របួច​អស់​ទាំង​ទឹក នៅ​ក្នុង​ថ្នក់​អាវ​របស់​ខ្លួនបាន? តើ​អ្នក​ណា​បាន​ប្រតិ‌ស្ឋាន​ចុង​ផែនដី​ទាំង​ប៉ុន្មាន? តើ​ព្រះ‌អង្គ​នោះ​មាន​ព្រះ‌នាម​ជា​អ្វី? ហើយ​ព្រះ‌រាជ​បុត្រា​របស់​ព្រះ‌អង្គ តើ​មាន​ព្រះ‌នាម​ជា​អ្វី? ពិតណាស់អ្នកនឹងដឹង!
\s5
\v 5 គ្រប់ទាំងព្រះបន្ទូលអាចទុកចិត្តបាន ព្រះជាម្ចាស់ជាខែលការពារអស់អ្នកណា ដែលនៅក្រោមព្រះគុណរបស់ព្រះអង្គ។
\v 6 កុុំឲ្យថែមអ្វីទៅលើព្រះបន្ទូលព្រះអង្គឡើយ ព្រោះព្រះជាម្ចាស់នឹងទូទាត់ជាមួយអ្នក ហើយអ្នកនឹងមានឈ្មោះថាអ្នកកុហកផងដែរ។
\s5
\v 7 ព្រះ‌អម្ចាស់​អើយ! ទូលបង្គំ​ទូល​សូមការពីរ នឹងសម្រេចឲ្យនោះផង មុន​ពេល​ទូលបង្គំ​ស្លាប់
\v 8 សូម​ដកការឥតប្រយោជន៍និងការកុហកពីទូលបង្គំ។ សូម​កុំ​ឲ្យ​ទូលបង្គំ​ក្រ​ពេក ឬ​ក៏​មាន​ពេក​ដែរ គឺ​សូម​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​អាហារ​​គ្រប់​គ្រាន់​បាន​ហើយ។
\v 9 ដ្បិតទូលបង្គំ​មាន​ទ្រព្យ​ច្រើន​ពេក ​ទូលបង្គំចេញឆ្ងាយ​ពី​ព្រះអង្គ ដោយ​ពោល​ថា«តើព្រះ‌អម្ចាស់​ជា​នរណា?» ឬ​បើ​ទូលបង្គំ​ក្រ​ពេក ទូលបង្គំ​បែរ​ជា​លួច​គេ ហើយ​បង្អាប់​ព្រះ‌នាម​ព្រះជាម្ចាស់​។
\s5
\v 10 កុំ​មួល​បង្កាច់​អ្នក​បម្រើនៅចំពោះ​ចៅហ្វាយ​ឡើយ បើមិនដូច្នេះអ្នកបម្រើ​នោះ​ដាក់​បណ្ដាសា​អ្នក ហើយ​អ្នក​ត្រូវ​ទទួល​ទោស។
\s5
\v 11 មនុស្សជំនាន់ខ្លះ​ដាក់​បណ្ដាសា​ឪពុក ហើយ​មិន​ដែល​ដឹង​គុណ​ម្ដាយ​ដែរ។
\v 12 មានមនុស្សខ្លះ​ស្មាន​ថា ខ្លួន​ជា​មនុស្ស​បរិសុទ្ធ ក៏​ប៉ុន្តែ គេ​មិន​ដែល​ជម្រះ​អំពើ​សៅហ្មង​ចេញ​ពី​ខ្លួន​ឡើយ។
\s5
\v 13 មានមនុស្សជំនាន់​ខ្លះ ​ភ្នែករបស់ពួកគេមើលទៅកាន់ទីខ្ពស់ ហើយ​មើល‌ងាយ​អ្នក​ដទៃដោយប្រើក្រខ្សែភ្នែកធំៗ!
\v 14 មានមនុស្ស​ខ្លះ​មាន​ធ្មេញ​មុត​ដូច​ដាវ ថ្គាម​ដូច​កាំបិត គេ​ប្រុង​តែ​ត្របាក់​លេប​មនុស្ស​ក្រីក្រ​ឲ្យ​វិនាស​សូន្យ​ពី​ផែនដី ហើយ​លុប​បំបាត់​មនុស្ស​មានទុក្ខលំបាក​ឲ្យ​អស់​ពី​ចំណោម​មនុស្ស​លោក។
\s5
\v 15 ឈ្លើង​មាន​កូន​ញី​ពីរ ពួកវា​ស្រែក​ថា «សូមឲ្យ​ហើយ សូមឲ្យ​» មាន​ការ​បី​មុខ ដែល​មិន​ចេះ​ស្កប់​ចិត្ត ក៏​មានទី​បួន​ផង គឺ​មិន​ដែលនិយាយថា៖ «ល្មមហើយ»
\v 16 គឺ​ស្ថាន​មច្ចុរាជ ស្ត្រីដែល​អារ ទឹកដី​ដែលមិនចេះស្កប់ជាមួយនឹងទឹក ហើយ​ភ្លើង​ដែល​ឆេះ​មិន​ចេះ​អស់​មិន​ចេះ​ហើយក៏មិនដែលនិយាយថា «ល្មមហើយ!»
\v 17 អ្នក​ណា​មើល‌ងាយ​ឪពុក ហើយ​មិន​ស្ដាប់​បង្គាប់​ម្ដាយ​ទេ អ្នក​នោះ​នឹង​ត្រូវ​ក្អែក​នៅ​ទឹក​ជ្រោះ​ចោះ​ភ្នែក ហើយ​ត្រូវ​ត្មាត​ស៊ី​សាច់។
\s5
\v 18 មាន​ការបី​​យ៉ាង ដែលគួរឲ្យអស្ចារ្យសម្រាប់ទូលបង្គំ ហើយមានទីបួនផងដែលទូលបង្គំមិនអាចយល់ៈ
\v 19 គឺ​ផ្លូវ​ដែល​ឥន្រ្ទី​ហើរ​លើ​មេឃ ផ្លូវ​ដែល​សត្វ​ពស់​លូន​លើ​ថ្ម ហើយជាផ្លូវ​សំពៅ​នៅ​កណ្ដាល​សមុទ្រ និង​ផ្លូវ​ដែល​នាំ​ឲ្យ​បុរស​ទៅ​រក​ស្រី​ក្រមុំ។
\s5
\v 20 ស្ត្រី​ផិត​ក្បត់ តែងតែ​ប្រព្រឹត្ត​ដូច​ត​ទៅ​នេះ គឺ​នាង​បរិភោគ រួច​ជូត​មាត់ ទាំង​ពោល​ថា «ខ្ញុំ​មិន​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​អ្វី​ទេ»។
\s5
\v 21 នៅក្រោមការទាំង​បី​យ៉ាង​ ដែល​ធ្វើ​ឲ្យ​ក្រឡាប់​ផែនដី ហើយនៅក្រោមការទីបួន ដែល​ផែនដី​ទ្រាំ​មិន​បាន។
\v 22 ទាសករដែលបានឡើង​​សោយ​រាជ្យ មនុស្ស​ល្ងង់​មាន​អាហារ​បរិភោគគ្រប់គ្រាន់។
\v 23 ស្ត្រី​ចិត្ត​អាក្រក់​មាន​ប្ដី និង​អ្នក​បម្រើ​យក​ប្ដី​របស់​ចៅហ្វាយ​ស្រី។
\s5
\v 24 មាន​សត្វ​បួន​យ៉ាង ដែល​តូច​ជាង​គេ​នៅ​លើ​ផែនដី តែ​ជា​សត្វ​មាន​ប្រាជ្ញា​វាង‌វៃ គឺ:
\v 25 ស្រមោច​ជា​សត្វ​ដែល​គ្មាន​កម្លាំង តែ​ចេះ​ប្រមូល​អាហារ​គរ​ទុក​នៅ​រដូវ​ក្ដៅ
\v 26 ទន្សាយ​ជា​សត្វ​ខ្សោយមិនអស្ចារ្យអីទេ តែ​ពួកវាចេះ​ធ្វើ​រូង​នៅ​ក្រោម​ផ្ទាំង​ថ្ម។
\s5
\v 27 កណ្ដូប​ជា​សត្វ​គ្មាន​ស្ដេច តែ​ចេះ​លើក​គ្នា​ជា​ក្រុម​ជា​ពួក ដូច​កង‌ទ័ព​ដ៏​មាន​របៀប​រៀប​រយ។
\v 28 ជីង‌ចក់​ជា​សត្វ​ដែល​គេ​អាច​ចាប់​បាន​នឹង​ដៃ តែ​ពួកវារស់​នៅ​ក្នុង​វាំង​របស់​ស្ដេច។
\s5
\v 29 មាន​បី​មុខ ដែល​មាន​ដំណើរ​រុងរឿងក៏​មាន​បួន​ផង ដែល​មាន​ដំណើរ​យ៉ាង​ល្អ
\v 30 គឺ​សិង្ហជា​សត្វ​ខ្លាំង​ពូកែ លើស​ជាង​អស់​ទាំង​ពួក​សត្វ វា​មិន​ព្រម​ចៀស​ផ្លូវ​ដល់​សត្វ​ណា​ឡើយ
\v 31 សេះ​ចម្បាំង ពពែ​ឈ្មោល ហើយ​មហា‌ក្សត្រជា​អ្នក​ដែលមានទាហាននៅក្បែរជានិច្ច។
\s5
\v 32 បើ​ឯង​បាន​ប្រព្រឹត្ត​បែប​ចម្កួត ដោយ​លើក​តម្កើងខ្លួន​ឡើង ឬ​បើ​អ្នកបាន​គិតនឹងប្រព្រឹត្ត​ការអាក្រក់ ចូរ​យក​ដៃ​ខ្ទប់​មាត់​ចុះ។
\v 33 បើ​អ្នក​ចម្រាញ់​ទឹក​ដោះ​គោ អ្នក​នឹង​បាន​ខ្លាញ់​ទឹក​ដោះ បើ​វាយ​ច្រមុះ នឹង​ចេញ​ឈាម ហើយ​បើ​បញ្ឆេះ​កំហឹង នឹង​បង្កឲ្យមាន​ជំលោះ។
\s5
\c 31
\cl ជំពូក ៣១
\p
\v 1 ​ព្រះ‌បន្ទូល​របស់​ព្រះ‌បាទ​លេម‌យួល ជា​សេចក្ដី​ទូន្មាន ដែល​ទ្រង់​បាន​ទទួល​ពី​មាតា។
\v 2 កូន​អើយ តើហេតុអ្វី តើនេះគឺអ្វី ជាកូនដែលនៅក្នុងផ្ទៃរបស់យើង? តើកូនត្រូវការអ្វី ជាកូននៃសម្បថរបស់យើង?
\v 3 កុំឲ្យកម្លាំងរបស់អ្នកទៅកាន់ស្រ្តី ឬផ្តល់ឲ្យអ្នកដែលនឹងបំផ្លាញស្តេចឡើយ។
\s5
\v 4 ​លេមយួល​អើយ មិន​គួរ​ឲ្យ​ពួក​ស្តេច គឺមិនគួរឲ្យព្រះករុណា សោយ​ស្រាទំពាំង‌បាយ‌ជូរ ក៏​មិន​គួរ​ឲ្យ​អ្នកដឹកនាំពោលសួរថា៖ «តើគ្រឿង​ស្រវឹង​ដែលខ្លាំងនៅទីណាដែរ?»
\v 5 ក្រែង​ផឹក​ទៅ​ហើយ នោះ​ភ្លេច​បញ្ញត្តិ​ច្បាប់ ហើយ​បង្វែរ​ពីការត្រឹមត្រូវ នឹងមិនបានជួយដល់មនុស្សខ្វះខាត។
\s5
\v 6 គួរ​ឲ្យ​គ្រឿង​ស្រវឹង​ទៅ​អ្នក​ទោសជិត​ស្លាប់ និង​ឲ្យ​ស្រា​ទៅ​អ្នក​ដែល​កើត​ទុក្ខ​កង្វល់​វិញ។
\v 7 ដ្បិត​កាល​ណា​គេ​ផឹក គេ​នឹង​ភ្លេច​ភាព​ក្រីក្រ ហើយ​លែង​នឹក​ឃើញ​ទុក្ខ​ព្រួយ​របស់​ពួកគេទៀត។
\s5
\v 8 ចូរ​និយាយ​ជំនួស​អ្នក​ដែល​មិន​អាច​និយាយ​បាន ហើយ​រក​យុត្តិធម៌​ឲ្យ​អស់​អ្នក​ដែល​គ្មាន​នរណា​ការពារ។
\v 9 ចូរ​បើក​មាត់​វិនិច្ឆ័យ​តាម​សេចក្ដី​សុចរិត ហើយ​សម្រេច​សេចក្ដី​យុត្តិ‌ធម៌ ដល់​មនុស្ស​កម្សត់​ទុគ៌ត និង​មនុស្ស​ក្រ​លំបាក​ដែរ។
\s5
\v 10 ​ស្ត្រី​គ្រប់​លក្ខណ៍ តើ​អ្នក​ណា​នឹង​រក​បាន? ដ្បិត​ស្ត្រី​យ៉ាង​នោះ​មាន​តម្លៃ ជា​ជាង​ពួក​ត្បូង​ទទឹម​ទៅ​ទៀត។
\v 11 ដួងចិត្តរបស់ប្តី​នាង​នឹង​ទុក​ចិត្ត​ចំពោះ​នាង ហើយ​មិន​ត្រូវ​ខ្វះ​ខាត​អ្វី​ឡើយ។
\v 12 នាង​ធ្វើ​ការល្អសម្រាប់ប្តី ក៏មិនដែលប្រព្រឹត្តការអាក្រក់ពេញមួយជីវិតនាង។
\s5
\v 13 នាង​ខិត‌ខំ​រក​អំបោះ និង​សូត្រ យកមក​ត្បាញ​រវៃ​យ៉ាង​ដោយដៃ យ៉ាងសប្បាយរីករាយ។
\v 14 នាង​គឺដូចជាអ្នកនាំ​អាហារ​មក​ពី​ឆ្ងាយ ដូច​នាវា​ដឹក​ទំនិញ។
\v 15 នាង​ក្រោក​ពី​ព្រលឹម រៀបចំ​បាយ​ទឹក​ឲ្យ​អស់​អ្នក​ដែល​រស់​នៅ​ក្នុង​ផ្ទះ ហើយ​ចាត់​ចែង​ការ‌ងារ​ឲ្យ​ស្រី​បម្រើ​របស់ខ្លួនបានធ្វើ។
\s5
\v 16 នាង​ពិចា‌រណា​មើល​ចម្ការ​មួយ ហើយ​ក៏​ទិញ​ទុក រួច​យក​ផល​នៃ​ស្នាដៃ​នាង ទៅ​ដាំ​ដំណាំ​ទំពាំង‌បាយ‌ជូរ។
\v 17 នាង​ទម្លាប់​ចង្កេះ​ឲ្យ​មាន​កម្លាំង ហើយ​ឲ្យ​ដៃ​បាន​ខ្លាំង​ឡើង​ដែរ។
\s5
\v 18 នាង​ឃើញ​កិច្ចការ​របស់​នាងដែលអាច​បាន​ចម្រើន​ឡើង នាង​ធ្វើ​ការ​ទាំង​យប់ ក្រោម​ពន្លឺ​ចង្កៀងដែលមិនរលត់។
\v 19 នាង​កាន់​ខ្នារ​រវៃ​អំបោះដោយដៃរបស់នាង ហើយរួច​នាង​បោះ​ត្រល់​ត្បាញផង។
\s5
\v 20 នាង​ចែក​ទាន​ទៅដល់​មនុស្ស​ក្រីក្រ ហើយ​ជួយ​ជន​ខ្វះខាតជាមួយនិងដៃដែលពេញក្តីសប្បុរស។
\v 21 នៅ​រដូវ​រងា នាង​មិន​ភ័យ​បារម្ភ​អ្វី​ឡើយ ដ្បិត​អ្នក​នៅ​ក្នុង​ផ្ទះ​របស់​នាង សុទ្ធ​តែ​មាន​សម្លៀក‌បំពាក់​យ៉ាង​កក់​ក្ដៅ​គ្រប់ៗ​គ្នា។
\s5
\v 22 នាង​ត្បាញ​កម្រាលគ្រា​លសម្រាប់​ខ្លួន​ឯង នាង​មាន​សម្លៀក‌បំពាក់​ល្អៗ​ដែល​មាន​ពណ៌​ស្វាយស្រស់។
\v 23 ស្វាមី​របស់​នាង​ជា​មនុស្ស​ដែល​គេស្គាល់​គោរព​រាប់​អាន គាត់​ចូល​រួម​ក្នុង​ក្រុម​ព្រឹទ្ធា‌ចារ្យ​របស់​ទីក្រុង។
\s5
\v 24 នាង​ក៏​ធ្វើ​អាវ​ខ្លូត‌ទេស​សម្រាប់​លក់ ហើយ​ធ្វើ​ខ្សែ​ក្រវាត់​ឲ្យ​ដល់​អ្នក​ជំនួញ។
\v 25 នាង​មាន​កម្លាំង និង​មាន​កិត្តិយស​ថ្លៃ‌ថ្នូរ នាង​សើចសប្បាយជាមួយ ពេលវេលាដែលនឹងមកដល់។
\s5
\v 26 នាង​ពោល​ដោយ​ប្រាជ្ញានិងក្រឹត្យវិន័យ ហើយ​នៅ​អណ្ដាត​នាង​មាន​សេចក្ដី​សប្បុ‌រស។
\v 27 នាង​ពិនិត្យ​មើល​អស់​ទាំង​របៀប របស់​ពួក​ផ្ទះ​នាង​យ៉ាង​ល្អ ឥត​ដែល​បរិ‌ភោគ​អាហារ ដោយ​សេចក្ដី​កម្ជិល​ឡើយ។
\s5
\v 28 កូន​របស់​នាង​ទាំង​ប៉ុន្មាន​ក្រោក​ឈរ​ឡើង គោរព​ដល់​ម្តាយ ថា​ជា​អ្នក​មាន​ពរ ប្តី​​នាងក៏​សរសើរ​ដល់នាង​ដោយពោលថា៖
\v 29 «មាន​ស្រីៗ​ជា​ច្រើន​បាន​ប្រព្រឹត្ត ដោយ​គ្រប់​លក្ខណ៍ តែ​នាង​បាន​វិសេស​លើស​ជាង​គេ​ទាំង​អស់»។
\s5
\v 30 រូប​ឆោម‌ឆាយ​ជា​សេចក្ដី​បញ្ឆោត ហើយ​មុខ​ស្រស់​ល្អ​ក៏​ឥត ប្រ‌យោជន៍​ដែរ តែ​ស្ត្រី​ណា​ដែល​កោត​ខ្លាច​ដល់​ព្រះ‌អម្ចាស់ នាងនឹងទទួលការសរសើរ។
\v 31 សូមផ្តល់ឲ្យនាងនូវផលនៃដៃរបស់នាង សូមឲ្យកិច្ចការរបស់នាង បាន​ជា​ទី​សរសើរ​ដល់​នាង​នៅ​ទ្វារក្រុង។