km_ulb/19-PSA.usfm

5301 lines
909 KiB
Plaintext
Raw Permalink Blame History

This file contains invisible Unicode characters

This file contains invisible Unicode characters that are indistinguishable to humans but may be processed differently by a computer. If you think that this is intentional, you can safely ignore this warning. Use the Escape button to reveal them.

\id PSA
\ide UTF-8
\h ទំនុកតម្កើង
\toc1 ទំនុកតម្កើង
\toc2 ទំនុកតម្កើង
\toc3 psa
\mt ទំនុកតម្កើង
\s5
\c 1
\cl ជំពូក ១
\p
\v 1 មានពរហើយអ្នកដែលមិនដើរតាមដំបូន្មានរបស់មនុស្សពាល ឬឈរតាមផ្លូវជាមួយមនុស្សមានបាប ឬអង្គុយជាមួយមនុស្សដែលចំអកឡកឡាយ។
\v 2 ប៉ុន្តែរីករាយជាមួយក្រឹត្យវិន័យនៃព្រះអម្ចាស់ ហើយសញ្ជឹងគិតអំពីក្រឹត្យវិន័យ ទាំងយប់ទាំងថ្ងៃ។
\s5
\v 3 អ្នក​នោះ​ប្រៀប​បាន​នឹង​ដើម​ឈើ ដែលដុះ​នៅ​ក្បែរ​ផ្លូវ​ទឹក ដែល​ផ្ដល់​ផល​ផ្លែ​តាម​រដូវ​កាល ដែល​មាន​ស្លឹក​មិន​ចេះ​ស្លោក​ស្រពោន ការអ្វី​ដែល​គាត់​ធ្វើ​នឹង​ចម្រុង‌ចម្រើន​ឡើង។
\s5
\v 4 ការរបស់មនុស្សពាលវិញ គឺមិនដូច្នោះឡើយ តែពួក​គេ​ប្រៀប​បាន​នឹង​អង្កាម ដែល​ត្រូវ​ខ្យល់​ផាត់​បាត់​ទៅ។
\v 5 មនុស្សពាលនឹងមិនអាចឈរក្នុងថ្ងៃជំនំុជម្រះបានឡើយ ហើយ​មនុស្ស​បាប​ក៏​ពុំ​អាច​ស្ថិត​នៅ​ក្នុង​ចំណោម មនុស្ស​សុចរិត​បាន​ដែរ។
\s5
\v 6 ដ្បិតព្រះជាម្ចាស់ស្គាល់ផ្លូវរបស់មនុស្សសុចរិត ប៉ុន្តែរបស់មនុស្សពាលនឹងវិនាសអន្តរាយ។
\s5
\c 2
\cl ជំពូក ២
\p
\v 1 តើហេតុ​អ្វី​បាន​ជា​ប្រជា‌ជាតិ​ទាំង‌ឡាយនៅក្នុងភាពវឹកវរ ហើយ​ហេតុអ្វីបានជាប្រជាជនរៀបផែនការដែលនឹង បរាជ័យនោះ?
\v 2 ពួកស្តេចនៅលើផែនដីបានរួមគ្នាជាមួយនឹងពួកអ្នកដែលមានអំណាច បះបោរហើយប្រឆាំងនឹងព្រះអម្ចាស់ ព្រមទាំងទាស់ទៅនឹងព្រះមេស្សុី ដោយពោលថា៖
\v 3 «ចូរ​យើង​នាំ​គ្នា​បំបាក់​នឹម​របស់​ព្រះអង្គ ហើយ​គ្រវែង​ច្រវាក់​របស់​ព្រះអង្គ​ចេញ​ទៅ»។
\s5
\v 4 ព្រះ‌អម្ចាស់​ដែល​គ្រង​រាជ្យ​នៅ​ស្ថាន​បរម‌សុខ ព្រះជាម្ចាស់​អស់​សំណើច និង​ចំអក​ឲ្យ​ពួក​គេ។
\v 5 ក្រោយមកព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ពួក​គេដោយ​ព្រះ‌ពិរោធ ហើយ​ធ្វើ​ឲ្យ​ពួក​គេ​ ភ័យ​តក់‌ស្លុត ដោយ‌សារ​ព្រះ‌ពិរោធ​ដ៏​ខ្លាំង​របស់​ព្រះអង្គ ដោយ​ព្រះ‌បន្ទូល​ថា៖
\s5
\v 6 «គឺ​យើង​នេះ​ហើយ ដែល​បាន​អភិសេក​ស្ដេច​របស់​យើងឲ្យ​ឡើង​គ្រង​រាជ្យ​នៅ​លើ​ភ្នំ​ស៊ីយ៉ូន ជា​ភ្នំ​ដ៏វិសុទ្ធ​របស់​យើង»។
\v 7 ខ្ញុំនឹង​ប្រកាស​ច្បាប់មួយ​របស់​ព្រះ‌អម្ចាស់។ ព្រះអង្គ​មាន​ព្រះ‌ បន្ទូល​មក​កាន់​ខ្ញុំ​ថា៖ «អ្នកគឺ​ជា​បុត្រ​របស់​យើង! ថ្ងៃនេះយើងបានត្រឡប់ជាឪពុករបស់អ្នក។
\s5
\v 8 ចួលសូម នោះយើង​នឹង​ប្រគល់​ប្រជា‌ជាតិ​នានា ឲ្យ​អ្នក​ទុក​ជា​មត៌ក យើង​ក៏​នឹង​ប្រគល់​ផែនដី​ទាំង​មូល ឲ្យ​អ្នកទុក​ជា​កម្មសិទ្ធិ​ដែរ។
\v 9 ព្រះអង្គ​នឹង​បង្ក្រាប​ពួក​គេ​ដោយ​ដំបង​ដែកហើយ​ព្រះអង្គ​កម្ទេច​គេ ដូច​ជាង​ស្មូន​កម្ទេច​ភាជន៍»។
\s5
\v 10 ដ្បិតពេលនេះ ស្តេចទាំងឡាយអើយ ត្រូវដឹងនិងកែតម្រូវឡើង រួមទាំងអ្នកមានអំណាចទាំងឡាយផងដែលនៅលើផែនដីនេះផង។
\v 11 ចូលថ្វាយបង្គំដល់ព្រះអម្ចាស់ដោយកោតខ្លាច ហើយមានអំណរដោយញាប់ញ័រផង។
\s5
\v 12 ចូលថើបព្រះបុត្រឬព្រះជាម្ចាស់នឹងទ្រង់ព្រះពិរោធ នោះអ្នករាល់គ្នានឹងស្លាប់ក្នុងរបៀបដែលព្រះពិរោធបានឆេះឆួលឡើងក្នុងគ្រានោះ។ មានពរហើយអស់អ្នកដែលជ្រកកោនក្រោមម្លប់បារមីរបស់ព្រះជាម្ចាស់។
\s5
\c 3
\cl ជំពូក ៣
\p
ទំនុកតម្កើង របស់​ស្ដេច​ដាវីឌ ក្នុង​គ្រា​ដែល​ទ្រង់​រត់ភៀស​ចេញ​ពី​សម្ដេច​អាប់​សាឡុម ជា​ព្រះ‌រាជ​បុត្រ។
\v 1 ព្រះអម្ចាស់ ខ្មាំង​សត្រូវ​របស់​ទូលបង្គំ​មាន​គ្នា​ច្រើន​ណាស់! ហើយ​អ្នក​ដែល​លើក​គ្នា​ប្រឆាំង​នឹង​ទូលបង្គំ ក៏​មាន​គ្នា​ច្រើន​ដែរ។
\v 2 មានមនុស្សជាច្រើននិយាយថា «គ្មានជំនួយណាមកពីព្រះជាម្ចាស់សម្រាប់គាត់ឡើយ»។ សម្រាក
\s5
\v 3 ប៉ុន្តែព្រះអម្ចាស់អើយ ព្រះអង្គគឺជាខែលការពារទូលបង្គំ ក៏ជាសិរីរុងរឿងរបស់ទូលបង្គំ ហើយព្រះអង្គគឺជាអ្នកលើកមុខទូលបង្គំឡើង។
\v 4 ខ្ញុំ​ស្រែក​ដង្ហោយ​ហៅ​រក​ព្រះ‌អម្ចាស់យ៉ាង​អស់​ពី​ដួង​ចិត្ត ហើយ​ព្រះអង្គ​ឆ្លើយ​តប​មក​ខ្ញុំ​វិញ ពី​ភ្នំ​ដ៏វិសុទ្ធ​របស់​ព្រះអង្គ។ សម្រាក
\s5
\v 5 ខ្ញុំ​ទម្រេត នឹងដេក​យ៉ាង​ស្កប់​ស្កល់ ហើយ​ខ្ញុំ​ក៏បានភ្ញាក់​ឡើងវិញ​ ដ្បិត​ព្រះ‌អម្ចាស់​បានការពារខ្ញុំ។
\v 6 ទោះ​បី​មាន​មនុស្ស‌ម្នា​ដ៏​ច្រើន​អនេក‌អនន្ត លើក​គ្នា​ពី​គ្រប់​ទី​កន្លែង មក​ប្រឆាំង​នឹង​ខ្ញុំ​យ៉ាង​ណា​ក្ដីក៏​ខ្ញុំ​មិន​ភ័យ​ខ្លាច​ដែរ។
\s5
\v 7 តើនឡើង ព្រះអម្ចាស់អើយ! សូមសង្គ្រោះទូលបង្គំផង ព្រះអម្ចាស់នៃទូលបង្គំអើយ! ដ្បិតព្រះអង្គនឹងវាយពួកខ្មាំងរបស់ទូលបង្គំ ព្រះអង្គ​នឹងបំបាក់​ធ្មេញ​របស់​មនុស្ស​ពាលដែរ។
\v 8 សេចក្តីសង្គ្រោះគឺបានមកពីព្រះអម្ចាស់។ សូមឲ្យព្រះពររបស់ព្រះអង្គបានដល់ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​ផង។ សម្រាក
\s5
\c 4
\cl ជំពូក ៤
\p
ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង កំដរ​ដោយ​ក្រុម​តន្ដ្រី​មាន​ខ្សែ។ ទំនុក​របស់​ស្ដេច​ដាវីឌ។
\v 1 ព្រះជាម្ចាស់នៃសេចក្តីសុចរិតរបស់ទូលបង្គំអើយ! ពេលទូលបង្គំដង្ហោយរកព្រះអង្គនោះសូមព្រះអង្គតបនឹងទូលបង្គំផង ពេល​ទូលបង្គំ​មាន​ទុក្ខ‌ធុរៈព្រះអង្គ​បាន​ធ្វើ​ឲ្យ​ទូលបង្គំ​ធូរ​ស្បើយ។ សូម​អាណិត​មេត្តា​ទូលបង្គំ ហើយ​ព្រះ‌សណ្ដាប់​ពាក្យ​អធិស្ឋាន​របស់​ទូលបង្គំ​ផង។
\s5
\v 2 មនុស្សទាំងឡាយអើយតើ​អ្នក​រាល់​គ្នា​ជាន់​ឈ្លី​កិត្តិយស​ខ្ញុំដល់​កាល​ណា​ទៀត? តើ​អ្នក​រាល់​គ្នា​ចូល​ចិត្ត​ចោទ​ប្រកាន់ដោយ​ឥត​បាន​ការនិង​និយាយ​កុហក​មួល​បង្កាច់​ដល់​កាល​ណា​ទៀត? សម្រាក
\v 3 ប៉ុន្តែ ត្រូវ​ដឹង​ថា ព្រះ‌អម្ចាស់​តែងតែ​ប្រោស‌ប្រណីមនុស្ស​ស្មោះ​ត្រង់ពេល​ណា​ខ្ញុំ​ស្រែក​អង្វរ​រក​ព្រះ‌អម្ចាស់ទ្រង់​ព្រះ‌សណ្ដាប់​ខ្ញុំ​ជានិច្ច។
\s5
\v 4 បើអ្នកញាប់ញ័រក្នុងការភ័យក្លាច សូមកុំធ្វើបាប! តែ​ត្រូវ​ដេក​គិត​ពិចារណា នៅក្នុងចិត្តរបស់អ្នកដោយស្ងៀមស្ងាត់ចុះ។ សម្រាក
\v 5 ចូរ​ថ្វាយ​យញ្ញ‌បូជា​ដ៏​សុចរិត ហើយ​ពឹង​ផ្អែក​លើ​ព្រះ‌អម្ចាស់​ចុះ។
\s5
\v 6 មានមនុស្សជាច្រើននិយាយថា៖ «តើអ្នកណានឹងបង្ហាញយើងអំពីការល្អទៅ?» ព្រះអម្ចាស់អើយ សូមពន្លឺនៃព្រះភ័ក្រ្តរបស់ព្រះអង្គដល់យើងផង។
\v 7 ព្រះអង្គ​បាន​ដាក់​អំណរ​នៅ​ក្នុង​ចិត្ត​ទូលបង្គំ ច្រើន​ជាង​អំណរ​ដែល​គេ​មាន​នៅ​ពេល​ច្រូត​ស្រូវ និង​បេះ​ផ្លែ​ទំពាំង‌បាយជូរ​ដ៏​បរិបូណ៌​ទៅ​ទៀត។
\v 8 ពេល​ទូលបង្គំ​ចូល​ដំណេកនោះ​ទូលបង្គំ​នឹង​ដេក​លក់​ដោយ​សុខ‌សាន្ត​ ដ្បិត ឱ​ព្រះ‌អម្ចាស់​អើយ មាន​តែ​ព្រះអង្គ​ទេដែល​ធ្វើ​ឲ្យ​ទូលបង្គំ​រស់​នៅ ដោយ​សុខ‌ដុម‌រមនា។
\s5
\c 5
\cl ជំពូក ៥
\p
ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។ កំដរ​ដោយ​ខ្លុយ។ ទំនុក​របស់​ស្ដេច​ដាវីឌ។
\v 1 ​ព្រះ‌អម្ចាស់​អើយ! សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ពាក្យ​របស់​ទូលបង្គំ! សូម​ទ្រង់​ព្រះ‌សណ្ដាប់​សម្រែក​ឈឺ​ចាប់ របស់​ទូលបង្គំ​ផង។
\v 2 ​ព្រះ‌ជាម្ចាស់ ជា​ព្រះ‌មហា‌ក្សត្រ​នៃ​ទូលបង្គំ​អើយ សូម​យក​ព្រះ‌ហឫទ័យ​ទុក​ដាក់​នឹង​សូរ​សម្រែករបស់​ទូលបង្គំ​ផងដ្បិត​ទូលបង្គំ​អធិស្ឋាន​រក​ព្រះអង្គ។
\v 3 ព្រះ‌អម្ចាស់​អើយ! នៅ​ពេល​ព្រឹក ព្រះអង្គ​ព្រះ‌សណ្ដាប់​សំឡេងរបស់​ទូលបង្គំ ទូលបង្គំ​ចូល​មក​គាល់ ហើយ​នៅ​រង់‌ចាំ​ព្រះអង្គ តាំង​ពី​ព្រលឹម។
\s5
\v 4 ការពិតណាស់ ព្រះអង្គ​មិន​មែន​ជា​ព្រះ​ដែល​សព្វ​ព្រះ‌ហឫទ័យនឹង​អំពើ​ទុច្ចរិត​នោះ​ទេ មនុស្សអាក្រក់​ពុំ​អាច​នៅ​ក្បែរ​ព្រះអង្គ​បាន​ឡើយ។
\v 5 ពួកអ្នកដែលមានអំនួតនឹងមិនអាចឈរក្នុងព្រះវត្តមានព្រះអង្គឡើយ ព្រះអង្គមិនសព្វព្រះហឫទ័យអស់អ្នកប្រព្រឹត្ត​អំពើ​ទុច្ចរិត​ដែរ។
\v 6 ព្រះអង្គ​នឹង​ធ្វើ​ឲ្យ​ពួក​កុហក​វិនាស​សាប‌សូន្យ។ ព្រះ‌អម្ចាស់​ស្អប់​ខ្ពើម​អ្នក​បង្ហូរ​ឈាម និង​អ្នក​មាន​ល្បិច‌កល។
\s5
\v 7 ប៉ុន្តែ ទូលបង្គំវិញ ដោយសារតែសេចក្តីមេត្រីនិងភាពស្មោះត្រង់ដ៏អស្ចារ្យ ទូលបង្គំ​ចូល​មក​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះអង្គ​បាន ទូលបង្គំ​សូម​ក្រាប​ថ្វាយ‌បង្គំ​ព្រះអង្គ ដោយ​បែរ​មុខ​តម្រង់​ទៅ​រក​ព្រះ‌វិហារ​ដ៏វិសុទ្ធ របស់​ព្រះអង្គ។
\v 8 ​ព្រះ‌អម្ចាស់​អើយ! មាន​មនុស្ស​ជា​ច្រើន​ប្រឆាំង​នឹង​ទូលបង្គំ! សូម​ដឹក​នាំ​ទូលបង្គំ​ឲ្យ​ធ្វើ​តាមព្រះ‌ហឫទ័យរបស់​ព្រះអង្គ សូម​ពង្រាប​ផ្លូវ​របស់​ព្រះអង្គ​នៅ​មុខ​ទូលបង្គំ​ផង។
\s5
\v 9 ដ្បិត អ្នក​ទាំង​នោះ​គ្មាន​ពាក្យ​ពិតក្នុងម៉ាត់របស់គេទេ ពួកគេ​គិត​តែ​ចង់​បំផ្លិច‌បំផ្លាញអណ្ដាត​របស់​គេ​គ្រលាស់​ចេញ​នូវ​ពាក្យ​បញ្ចើចបញ្ចាលតែ​មាន​បង្កប់​ទៅ​ដោយ​ពិស‌ពុល សម្រាប់​ប្រហារ​ជីវិត។
\v 10 ​ព្រះ‌ជាម្ចាស់​អើយ សូម​ដាក់​ទោស​គេ​ទៅ! សូម​ឲ្យ​គេ​វិនាស​អន្តរាយ ដោយ‌សារ​គម្រោង‌ការ​របស់​ខ្លួន គេ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​ច្រើន​រាប់​មិន​អស់ ព្រោះ​គេ​បះ‌បោរ​ប្រឆាំង​នឹង​ព្រះអង្គ ដូច្នេះ សូម​កាត់‌កាល់​គេ​ចោល​ទៅ។
\s5
\v 11 ប៉ុន្តែ អស់​អ្នក​ដែល​ជ្រក​កោន​ក្រោម​ម្លប់​បារមី​ព្រះអង្គ គេ​នឹង​មាន​អំណរ គេ​នឹង​សប្បាយ​រីក‌រាយ​រហូត​ត​ទៅ ហើយ​ព្រះអង្គ​នឹង​រក្សា​ការពារ​គេ អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ‌នាម​របស់​ព្រះអង្គ។
\v 12 ដ្បិត ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​ប្រទាន​ពរ​ឲ្យ​មនុស្ស​សុចរិត ព្រះ‌ហឫទ័យ​មេត្តា​ករុណា​របស់​ព្រះអង្គ ប្រៀប​បាន​នឹង​ខែល​ការពារ​គេ។
\s5
\c 6
\cl ជំពូក ៦
\p
ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង កំដរ​ដោយ​ក្រុម​តន្ដ្រី​មាន​ខ្សែ និង​ពិណ​ប្រាំ​បី​ខ្សែ។ ទំនុក​របស់​ស្ដេច​ដាវីឌ។
\v 1 ឱ​ព្រះ‌អម្ចាស់​អើយ! សូមកុំដេញទូលបង្គំដោយ​ព្រះ‌ពិរោធសូម​កុំ​ដាក់​ទោស​ទូលបង្គំ ដោយការ​ខ្ញាល់​របស់ព្រះអង្គឡើយ។
\v 2 ព្រះអម្ចាស់អើយ សូមសេចក្តីមេត្តារបស់ព្រះអង្គបានមកលើទូលបង្គំ ដ្បិត​ទូលបង្គំខ្សោយណាស់ សូម​ប្រោស​ទូលបង្គំ​ឲ្យ​ជា​ផង ព្រះអម្ចាស់អើយ ដ្បិត​រូប​កាយ​ទូលបង្គំ​ទាំង​មូល​ញ័រ‌ញាក់។
\s5
\v 3 ព្រលឹងរបស់ទូលបង្គំ​តប់‌ប្រមល់​ជា​ខ្លាំង។ ប៉ុន្តែ ព្រះ‌អម្ចាស់​អើយ តើ​ទុក​ឲ្យ​ទូលបង្គំ​នៅក្នុងការនេះដល់កាលណាទៀត?
\v 4 ព្រះ‌អម្ចាស់​អើយ សូម​ទ្រង់​យាង​មក​វិញ ហើយ​សង្គ្រោះ​ទូលបង្គំ​ផង។ សូម​រំដោះ​ទូលបង្គំ ដោយ​ព្រះ‌ហឫទ័យ​ស្មោះត្រង់និងសម្ព័មេត្រីនេះផង!
\v 5 ដ្បិត​ពេល​ស្លាប់​ផុត​ទៅ​ហើយ គ្មាន​នរណា​អាច​នឹក​ដល់​ព្រះអង្គ​បាន​ទៀត​ទេ។ ពុំ​ដែល​មាន​នរណា​សរសើរ​តម្កើង​ព្រះអង្គ នឹងអរព្រះគុណដែរ​។
\s5
\v 6 ទូលបង្គំ​ស្រែក​ថ្ងូរ ហើយ​កាន់​តែ​ល្វើយ​ទៅៗ។ រៀង​រាល់​យប់ ទូលបង្គំ​យំ​សោក​នៅ​លើ​គ្រែ ហើយ​បង្ហូរ​ទឹក​ភ្នែក​ជោក​ខ្នើយ។
\v 7 ភ្នែក​ទូលបង្គំ​ក៏​ប្រែ​ទៅ​ជា​ស្រវាំង ព្រោះ​តែ​បច្ចា‌មិត្ត​របស់​ទូលបង្គំ។ ទុក្ខ​កង្វល់​បាន​ធ្វើ​ឲ្យ​ទូលបង្គំ​ស្លក់​មុខ។
\s5
\v 8 សូមដកការនេះចេញពីទូលបង្គំទៅ អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​អើយ ដ្បិតព្រះអម្ចាស់បានឮសម្រែកនៃការយំសោករបស់ខ្ញុំ។
\v 9 ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌សណ្ដាប់​ឮ​ពាក្យ ទទូច​អង្វរ​របស់​ខ្ញុំ ព្រះ‌អម្ចាស់​ទទួល​ពាក្យ​អធិស្ឋាន​របស់​ខ្ញុំ​ហើយ។
\v 10 សូម​ឲ្យ​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​របស់​ខ្ញុំ ត្រូវ​អាម៉ាស់ និង​ញ័រ​រន្ធត់ ហើយ​ឲ្យ​គេ​ដក​ខ្លួន​ថយ​ទៅ​វិញ ទាំង​អៀន​ខ្មាស​យ៉ាង​ខ្លាំង។
\s5
\c 7
\cl ជំពូក ៧
\p
\v 1 ទំនួញ​របស់​ស្ដេច​ដាវីឌ ព្រះអង្គ​សូត្រ​ថ្វាយ​ព្រះ‌ជាម្ចាស់ នៅ​ពេល​មាន​រឿង​ជា​មួយ​មនុស្ស​ម្នាក់​ឈ្មោះ​គូស ក្នុង​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន។ ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ទូលបង្គំ​អើយ! ទូលបង្គំ​សូម​យក​ព្រះអង្គ​ធ្វើ​ជា​ទី​ពឹង​ជ្រក សូម​សង្គ្រោះ​ទូលបង្គំ សូម​រំដោះ​ទូលបង្គំ ឲ្យ​រួច​ផុត​ពី​អស់​អ្នក ដែល​បៀត‌បៀន​ទូលបង្គំ​ផង។
\v 2 ​ទោះបី មាន​គេ​ហែក​ទូលបង្គំ ដូច​សត្វ​សិង្ហ​ខាំ​រំពា​នាំ​យក​ទៅ ហើយ​គ្មាន​អ្នកណានឹងនាំទូលបង្គំទៅកន្លែងសុវត្តិភាពឡើយ។
\s5
\v 3 ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ទូលបង្គំ​អើយ! ទូលបង្គំមិនដែលបានធ្វើតាមពាក្យរបស់សត្រូវរបស់ទូលបង្គំឡើយ ហើយក៏មិនដែលធ្វើអំពើទុច្ចរិតដោយដៃទូលបង្គំដែរ។
\v 4 ទូលបង្គំមិនដែលធ្វើអ្វីដែលខុសដល់អ្នកណា ដែលកំពុងនៅក្នុងសេចក្តីសុខសានជាមួយទូលបង្គំឡើយ ឬក៏ធ្វើឲ្យអ្នកណាម្នាក់ខ្មាស់ទោះបីជាអ្នកនោះជំទាស់និងទូលបង្គំ។
\s5
\v 5 បើសិនទូលបង្គំទូលមិនពិតទេ សូម​ឲ្យ​ខ្មាំង​សត្រូវ​ដេញ​ទាន់ និង​ប្រហារ​ទូលបង្គំ​ទៅ​ចុះ ឲ្យ​គេ​ជាន់​ឈ្លី​ជីវិត​ទូលបង្គំ​នៅ​នឹង​ដី និង​ឲ្យ​គេ​យក​កិត្តិយស​របស់​ទូលបង្គំ ទៅ​ទម្លាក់​ក្នុង​ភក់​ជ្រាំ​ចុះ។ សម្រាក
\s5
\v 6 តើនឡើង ព្រះ‌អម្ចាស់​អើយ សូម​តើន​ឡើង សូម​ទ្រង់​ព្រះ‌ពិរោធ​តប​នឹង​អំពើ​ឃោរ‌ឃៅ របស់​បច្ចា‌មិត្ត​ទូលបង្គំ សូម​ជួយ​ការពារ​ទូលបង្គំ​ផង ដ្បិត​ព្រះអង្គហ្នឹង​ហើយ ដែល​បាន​តែង‌តាំង​ច្បាប់​ឡើង។
\v 7 សូម​ឲ្យ​ប្រទេសនានា នាំ​គ្នា​មក​​ជុំ‌វិញ​ព្រះអង្គ សូម​ព្រះអង្គ​គ្រប់‌គ្រង​លើ​ពួក​គេ​ទាំង​អស់​គ្នា។
\s5
\v 8 ព្រះ‌អម្ចាស់​ជា​ចៅ‌ក្រម​វិនិច្ឆ័យ​ប្រជា‌រាស្ដ្រ​ទាំង​អស់ ព្រះ‌អម្ចាស់​អើយ សូម​រក​យុត្តិធម៌​ឲ្យ​ទូលបង្គំ​ផង ដ្បិត​ទូលបង្គំ​សុចរិត ហើយ​ក៏​ទៀង​ត្រង់​ដែរ។
\v 9 សូមឲ្យការអាក្រក់នៃអំពើទុច្ចរិតឈានដល់ទីបញ្ឃប់ ប៉ុន្តែ សូមជួយ​មនុស្ស​សុចរិត ឲ្យ​មាន​ចិត្ត​រឹង‌ប៉ឹង​ឡើង ព្រះ​ដ៏​សុចរិត​អើយ ព្រះអង្គ​ឈ្វេង​យល់​ចិត្ត​ថ្លើម​របស់​មនុស្ស។
\s5
\v 10 ព្រះ‌ជាម្ចាស់​ជា​ខែលរបស់ទូលបង្គំ ព្រះអង្គ​សង្គ្រោះ​អស់​អ្នក ដែល​មាន​ចិត្ត​ទៀង​ត្រង់។
\v 11 ព្រះជាម្ចាស់ គឺជាព្រះដ៏សុចរិតហើយយុតិ្តធ៌ម ព្រះជាម្ចាស់ដែលប្រឆាំងនឹងអំពើអាក្រក់រាល់ថ្ងៃផងដែរ។
\s5
\v 12 ប្រសិនបើ មនុស្សមិនប្រែចិត្ត ព្រះជាម្ចាស់នឹង​សំលៀង​មុខ​ដាវ ហើយត្រៀមសម្រាប់ការប្រយុទ្ធ។
\v 13 ព្រះជាម្ចាស់ ​នឹង​រៀបចំ​អាវុធ​ដើម្បី​ប្រហារ​អ្នក​នោះ ព្រម​ទាំង​ត្រៀម​ព្រួញ​ភ្លើង​ចាំ​ជា​ស្រេច​ផង។
\s5
\v 14 សូមគិត​តែ​ពី​ប្រព្រឹត្ត​អំពើ​ទុច្ចរិត ហើយ​រិះគិត​ពី​អំពើ​ឧក្រិដ្ឋ អ្នក​នោះ​នឹង​បង្កើត​បាន​ការ​បោក​បញ្ឆោត។
\v 15 អ្នក​នោះនឹង​ជីក​រណ្ដៅ​កាន់​តែ​ជ្រៅ​ទៅៗ អ្នក​នោះ​នឹង​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ ដែល​ខ្លួន​ជីក​នោះ​ជា​មិន​ខាន។
\v 16 អំពើ​ទុច្ចរិត​ដែល​គេ​ប្រព្រឹត្ត នឹង​ធ្លាក់​មក​លើ​ក្បាល​គេ​វិញ អំពើ​ឃោរ‌ឃៅ​របស់​គេ ក៏​នឹង​ធ្លាក់​មក​លើ​លលាដ៍​ក្បាល​គេ​វិញ​ដែរ។
\s5
\v 17 ខ្ញុំ​នឹង​សរសើរ​តម្កើង​ព្រះ‌អម្ចាស់ ដ្បិត​ព្រះអង្គ​យុត្តិធ៌ម ខ្ញុំ​នឹង​ច្រៀង​លើក​តម្កើង​ព្រះ‌នាម​ព្រះ‌អម្ចាស់ ជា​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត។
\s5
\c 8
\cl ជំពូក ៨
\p
ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង សម្រាប់​ពិណ​ពី​ក្រុង​កាថ។ ទំនុក​របស់​ស្ដេច​ដាវីឌ។
\v 1 ព្រះអម្ចាស់ ជាអម្ចាស់របស់យើង! ព្រះ‌នាម​របស់​ព្រះអង្គ​ថ្កុំ‌ថ្កើង​រុងរឿង ពាស‌ពេញ​លើ​ផែនដី​ទាំង​មូល! ព្រះអង្គ​ថ្កុំ‌ថ្កើង​រុងរឿង​លើស​ផ្ទៃ​មេឃ​ទៅ​ទៀត។
\v 2 ចេញពីពាក្យ​សរសើរ​តម្កើង​របស់​ក្មេងៗ និង​ទារក​ ធ្វើ​ជា​កម្លាំង​ប្រយុទ្ធ​នឹង​បច្ចា‌មិត្ត​របស់​ព្រះអង្គ ដើម្បី​បង្ក្រាប​ខ្មាំង​សត្រូវ​ដ៏​កាច​សាហាវ ឲ្យ​វិនាស​សាប‌សូន្យ​ទៅ។
\s5
\v 3 ពេល​ទូលបង្គំ​សម្លឹង​មើល​ផ្ទៃ​មេឃ ដែល​ជា​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះអង្គ ហើយ​សម្លឹង​មើល​ដូងច័ន្ទ និង​ហ្វូង‌តារា​ដែល​ព្រះអង្គ​ដាក់​នៅ​លើ​មេឃ​នោះ
\v 4 អ្វីដែលសំខាន់នោះគឺមនុស្សមាន​ឋានៈ​អ្វីបាន​ជា​ព្រះអង្គ​នឹក​គិត​ដល់​គេ​ដូច្នេះ តើ​បុត្រ​មនុស្ស​ជា​អ្វី​បាន​ជា​ព្រះអង្គ​យកព្រះ‌ហឫទ័យ​ទុក​ដាក់​នឹង​គេ​យ៉ាង​នេះ?
\v 5 ប៉ុន្តែ ព្រះអង្គ​បាន​ធ្វើ​ឲ្យ​គេ​មាន​ឋានៈ​ទាប​ជាងទេវតា​តែ​បន្តិច​ប៉ុណ្ណោះ ព្រះអង្គ​ប្រទាន​សិរី‌រុងរឿងនិង​កិត្តិយស​ដល់​គេ។
\s5
\v 6 ព្រះ‌អង្គ​បាន​តាំង​គេឲ្យ​គ្រប់​គ្រង លើ​ស្នា​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​បានដាក់​អ្វីៗ​ទាំង​អស់ ឲ្យ​នៅ​ក្រោម​ជើង​របស់​គេដែរ
\v 7 អស់​ទាំង​ចៀម ទាំង​គោ និង​សត្វ​ព្រៃ
\v 8 សត្វ​ហើរ​លើ​អាកាស និង​ត្រី​នៅ​ក្នុង​សមុទ្រ គឺ​សត្វ​ផង​ទាំង​ពួង​ដែល​ហែល​នៅ​បាត​សមុទ្រ។
\s5
\v 9 ឱព្រះ‌អម្ចាស់ ជា​ម្ចាស់​របស់​យើង​ខ្ញុំ​អើយ ព្រះ‌នាម​របស់​ព្រះអង្គ​ថ្កុំ‌ថ្កើង​រុងរឿងពាស‌ពេញ​លើ​ផែនដី​ទាំង​មូល!
\s5
\c 9
\cl ជំពូក ៩
\p
ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង តាម​លំនាំ​បទ​កូន​ប្រុស​ស្លាប់។ ទំនុក​របស់​ស្ដេច​ដាវីឌ។
\v 1 ខ្ញុំនឹងអរព្រះគុណដល់ព្រះអម្ចាស់ អស់ពីដូងចិត្តរបស់ទូលបង្គំ ទូលបង្គំ​នឹង​និទាន​ពី​គ្រប់​ការ​អស្ចារ្យដែល​ព្រះអង្គ​បាន​ធ្វើ។
\v 2 ខ្ញុំនឹងអរសប្បាយ ហើយនិងរីករាយនៅក្នុងព្រះជាម្ចាស់ ហើយទូលបង្គំនឹងសរសើរតម្កើនដល់ព្រះនាមរបស់ព្រះអង្គដ៏ខ្ពស់បំផុត!
\s5
\v 3 កាល ​ពួក​ខ្មាំង​សត្រូវ​របស់​ទូល‌បង្គំ​ថយ​ទៅ គេ​ជំពប់​ដួល ហើយ​វិនាស​នៅ​ចំពោះ​ព្រះ‌អង្គ។
\v 4 ដ្បិត​ព្រះ‌អង្គ​បាន​រក្សារឿង​ក្ដី​ដ៏​ទៀង​ត្រង់ របស់​ទូល‌បង្គំ ព្រះ‌អង្គ​គង់​នៅ​លើ​បល្ល័ង្កដោយយុត្តិធ៌ម!
\s5
\v 5 ព្រះ‌អង្គ​បាន​បន្ទោស​ជនជាតិផ្សេងៗ ព្រះ‌អង្គ​បាន​បំបាត់មនុស្ស​អាក្រក់​ឲ្យវិនាស ព្រះ‌អង្គ​បាន​លុប​ឈ្មោះ​គេឲ្យ​បាត់ ជា​រៀង​រហូត​ ត​ទៅ។
\v 6 ​សត្រូវ​បាន​វិនាស​អន្តរាយ​អស់​កល្ប​ជានិច្ច ព្រះ‌អង្គ​បាន​ដក​រំលើង​ទី​ក្រុង​នានា​របស់​គេ សេចក្ដី​នឹក​ចាំ​ពីពួក‌គេ​ក៏​បាត់វិនាស​ទៅ​ដែរ។
\s5
\v 7 ប៉ុន្តែ ព្រះអម្ចាស់នឹងគង់នៅអស់‌កល្ប​ជា‌និច្ច ព្រះជាម្ចាស់ នឹងតាំងព្រះរាជ្យរបស់ព្រះអង្គសម្រាប់សេចក្តីយុត្តិធ៌ម។
\v 8 ព្រះជាម្ចាស់នឹងជំរុំជម្រះពិភពលោកនេះដោយសេចក្តីសុចរិត ហើយព្រះ‌អង្គ​នឹងជំរុំជម្រះ​ប្រជាជន​ទាំង​ឡាយដោយ​យុត្តិធម៌ដែរ។
\s5
\v 9 សូម​ព្រះ‌អម្ចាស់​ធ្វើ​ជា​បន្ទាយ​ដ៏​រឹង‌មាំ​ការពារ អស់​អ្នក​ដែល​ត្រូវ​គេ​ជិះ‌ជាន់ គឺ​ជា​បន្ទាយ​ការពារ​នៅ​ពេល​មាន​អាសន្ន។
\v 10 អស់​អ្នក​ដែល​ស្គាល់​ព្រះ‌នាម​ព្រះ‌អង្គ គេ​ទុក​ចិត្ត​ដល់​ព្រះ‌អង្គ ដ្បិត ព្រះអម្ចាស់​អើយ ព្រះ‌អង្គ​មិន​បាន​បោះ‌បង់​អស់​អ្នក ដែល​ស្វែង​រក​ព្រះ‌អង្គ​ឡើយ។
\s5
\v 11 សូមលើកតម្កើនដល់ព្រះអម្ចាស់ ដែល​គង់​លើ​ក្រុង​ស៊ីយ៉ូន ចូរ​ថ្លែង​ប្រាប់​ប្រជាជន​ទាំង​ឡាយ ពី​ស្នា​ព្រះហស្ត​របស់​ព្រះ‌អង្គ។
\v 12 ដ្បិត​ព្រះ‌អង្គនឹងដាក់ទោស​អ្នក​សម្លាប់​គេ ព្រះ‌អង្គ​នឹក​ចាំ​ពី​អ្នក​ទាំង​នោះ ព្រះ‌អង្គ​មិន​ភ្លេច​សម្រែក របស់​មនុស្ស​រង​ទុក្ខ​ឡើយ។
\s5
\v 13 ព្រះអម្ចាស់អើយ សូមផ្តល់ក្តីមេត្តាដល់ទូលបង្គំផង សូម​ទត​មើល​ទុក្ខ​លំបាក​របស់​ទូល‌បង្គំ ដោយ‌សារ​អស់​អ្នក​ដែល​ស្អប់​ទូល‌បង្គំ​ផង ព្រះ‌អង្គ​នេះហើយដែល​លើក​ទូល‌បង្គំ​ឡើង ឲ្យ​រួច​ពី​ទ្វារ​នៃ​សេចក្ដី​ស្លាប់។
\v 14 អូរ! ដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​ថ្លែង​ពី អស់​ទាំង​សេចក្ដី​សរសើរ​របស់​ព្រះ‌អង្គ នៅ​មាត់​ទ្វារ​ទាំង​ប៉ុន្មាន​នៃ​កូន​ស្រី​ស៊ីយ៉ូន ហើយ​ត្រេក​អរ ក្នុង​ការ​សង្គ្រោះ​របស់​ព្រះ‌អង្គ!
\s5
\v 15 ប្រជាជាតិ​នានា​បាន​ផុង ទៅ​ក្នុង​រណ្តៅ​ដែល​គេ​បាន​ជីក ជើង​របស់ពួក​គេ​ក៏​ជាប់​អន្ទាក់ ដែល​ខ្លួន​គេ​បាន​បង្កប់​ទុក។
\v 16 ព្រះអម្ចាស់បានបើកសម្តែងព្រះអង្គឲ្យស្គាល់ ព្រះ‌អង្គ​បាន​សម្រេច​ដោយ​យុត្តិ‌ធម៌ មនុស្ស​អាក្រក់​បាន​ជាប់​អន្ទាក់ ដោយ​ការ​ដែល​ដៃ​របស់​គេ​ធ្វើ។ ប្រគំ​ភ្លេង សម្រាក
\s5
\v 17 មនុស្ស​អាក្រក់​នឹង​ត្រូវ​វិល​ទៅរក ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​វិញ គឺ​គ្រប់​ទាំង​ប្រជាជាតិ​ដែល​បានភ្លេច​ព្រះជាម្ចាស់។
\v 18 ដ្បិតមនុស្ស​លំបាកមិន​ត្រូវ​គេ​ភ្លេច​ទេ ហើយ​សេចក្ដី​សង្ឃឹម​របស់​មនុស្ស​ទ័ល‌ក្រ ក៏​មិន​ត្រូវ​វិនាស​បាត់​ជានិច្ច​ដែរ។
\s5
\v 19 សូមតើនឡើង ព្រះអម្ចាស់អើយ សូមកុំឲ្យអ្នកដែលទាស់និងព្រះអង្គបានឈ្នះឡើយ សូមឲ្យប្រជាជាតិនានាទទួលការជំរុំជម្រះជាមួយព្រះអង្គ។
\v 20 ឱ​ព្រះ‌អម្ចាស់​អើយ សូម​ឲ្យ​ពួក‌គេ​ភិត​ភ័យ សូម​ឲ្យ​ប្រជាជាតិទាំង​ឡាយ​ដឹង​ខ្លួន​ថា គេ​គ្រាន់​តែ​ជា​ មនុស្ស​ប៉ុណ្ណោះ។ សម្រាក
\s5
\c 10
\cl ជំពូក ១០
\p
\v 1 ឱ​ព្រះ‌អម្ចាស់​អើយ ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​គង់​នៅ​ឆ្ងាយ​យ៉ាងនេះ? តើហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​ពួន​ នៅ​គ្រា​ដែល​មានទុក្ខ​លំបាក​ដូច្នេះ?
\v 2 ដោយព្រោះ មនុស្ស​ពាល​នាំ​គ្នា​តាម​ធ្វើ​បាប​មនុស្ស​ទុគ៌ត ទាំង​ឥត​អៀន​ខ្មាស ពួក​គេ​ប្រើ​កល‌ល្បិច​ធ្វើ​ឲ្យ មនុស្ស​ទុគ៌ត​វិនាស។
\v 3 ដ្បិត មនុស្សដែលអាក្រក់និងចំអក ឡកឡាយ នៅក្នុងបំណងបោកប្រាស់របស់ពួកគេ ហើយគេនឹងឲ្យពរដល់អ្នកលោភលន់ ហើយនិងអ្នកដែលប្រមាថព្រះអម្ចាស់។
\s5
\v 4 មនុស្ស​អាក្រក់​និយាយ​ទាំង​វាយ​ឫក​ខ្ពស់​ថា គេមិនដែលស្វែងរកព្រះជាម្ចាស់ទេ។ ហើយគេក៏មិនដែល​គិតអំពីព្រះអង្គដែរ ​ដោយសារគេមិនដែរខ្វល់ពីព្រះជាម្ចាស់ទេ។
\v 5 គេ​មានសុវត្តិភាពគ្រប់ពេលជានិច្ច ប៉ុន្តែក្តីសុចរិត​របស់​ព្រះ‌អង្គ​នៅ​ខ្ពស់ ហួស​ពី​ភ្នែក​របស់​គេ ហើយគេ​បូញ​មាត់​ឡក‌ឡាយដាក់​បច្ចា‌មិត្ត​របស់​គេ។
\s5
\v 6 គេ​និយាយ​ក្នុង​ចិត្ត​ថា «អញ​នឹង​មិន​ត្រូវ​រង្គើ​ឡើយ អញ​មិន​ជួប​ទុក្ខ​លំបាក ជា​រៀង​រហូត​គ្រប់​ជំនាន់​ត​ទៅ»។
\v 7 មាត់របស់គេពេញទៅដោយបណ្តាសារ ការបោកប្រាស់ហើយនិងពាក្យ​ជេរ​ប្រមាថ ​អណ្ដាត​គេ​មានតែ​ពាក្យ​អពមង្គលនិង​ការបំផ្លាញ់។
\s5
\v 8 គេ​អង្គុយ​ពួន​ស្ទាក់​នៅ​តាម​ភូមិ នៅ​កន្លែង​ស្ងាត់​កំបាំង គេ​សម្លាប់​មនុស្សស្លូត​ត្រង់ ភ្នែក​គេ​តាម​ឃ្លាំមើល​មនុស្ស​ដែលគ្មានទីពឹងអាង។
\v 9 គេ​ពួន​ចាំ​នៅ​ទី​សម្ងាត់ ដូច​សិង្ហ​សម្ងំ​នៅ​ក្នុង​រូង គេ​លប​ចាំ​ចាប់​មនុស្ស​ក្រីក្រ។ គេ​ចាប់​មនុស្សក្រី​ក្រ ដោយ​ទាញ​គេ​មក​ក្នុង​អន្ទាក់​របស់​ខ្លួន។
\v 10 គេបំពានដោយអាក្រក់ហើយវាយដំឲ្យដេកចុះ រួច​ដួល​ទៅ​ក្នុង​អំណាច​របស់​គេ។
\s5
\v 11 គេនិយាយក្នុងចិត្តថា «ព្រះជាម្ចាស់បានបំភេ្លច ដោយបិតព្រះភក្រ្ត័ ព្រះអង្គក៏នឹងមិនទូតលើគេដែរ»។
\v 12 ព្រះអម្ចាស់ អើយ សូមតើនឡើង! សូមលើកព្រះហស្តឡើង ព្រះជាម្ចាស់ អើយ! សូមកុំបំភ្លេចពួកអ្នកក្រក្រីឡើយ។
\s5
\v 13 ហេតុ​អ្វី​បាន​ជា​មនុស្ស​ពាលមិនទទួលព្រះអង្គ ហើយ​និយាយ​ក្នុង​ចិត្ត​ថា «ព្រះ‌អង្គនឹង​មិនធ្វើអ្វីដល់​​អញ​ទេ»?
\v 14 ​ព្រះ‌អង្គ​ពិត​ជា​ទត​ឃើញ ដ្បិត​ព្រះ‌អង្គ​ទត​មើល​ទុក្ខ​លំបាក និង​ការ​ឈឺ​ចាប់ ដើម្បី​ឲ្យ​ព្រះ‌អង្គ​បាន​ទទួល​គេ មក​ក្នុង​ព្រះ‌ហស្ត​ព្រះ‌អង្គ។ មនុស្ស​ទុគ៌ត​ផ្ញើ​ខ្លួន​នឹង​ព្រះ‌អង្គ ព្រះ‌អង្គ​ជា​អ្នក​ជួយ​សង្គ្រោះ​ជន​កំព្រា។
\s5
\v 15 សូម​ព្រះ‌អង្គ​បំបាក់​ដៃ​មនុស្ស​អាក្រក់ និង​មនុស្ស​ពាល ធ្វើឲ្យគេទទួលខុសត្រូវសម្រាប់អ្វីដែលគេបានប្រព្រឹត្ត​អំពើ​អាក្រក់ ដើម្បី​កុំ​ឲ្យ​គេ​ប្រព្រឹត្តអំពើ​ពាល​ត​ទៅ​ទៀត។
\v 16 ព្រះ‌អម្ចាស់ជា​មហា‌ក្សត្រ ដ៏​គង់​នៅ​អស់‌កល្ប​ជា‌និច្ច ជាតិសាសន៍​ដទៃ​នឹង​ត្រូវ​វិនាសអស់​ពី​ផែនដី​របស់​ព្រះ‌អង្គ។
\s5
\v 17 ឱ​ព្រះ‌អម្ចាស់អើយ ព្រះ‌អង្គ​ទ្រង់​ព្រះ‌សណ្ដាប់​បំណង របស់​មនុស្ស​លំបាក ព្រះ‌អង្គ​នឹង​លើក​ទឹក​ចិត្ត​គេ ហើយ​នឹង​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់ ពាក្យអធិស្ឋានរបស់គេ
\v 18 ព្រះអង្គរក​យុត្តិធម៌​ឲ្យ​ជន​កំព្រា និង​មនុស្ស​ដែល​ត្រូវ​គេ​សង្កត់‌សង្កិន ដើម្បី​កុំ​ឲ្យ​មនុស្ស​ដែលនៅលើផែនដី អាចធ្វើទុក្ខបានទៀត។
\s5
\c 11
\cl ជំពូក ១១
\p
ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។ ទំនុក​របស់​ស្ដេច​ដាវីឌ។
\v 1 ខ្ញុំ​យក​ព្រះ‌អម្ចាស់​ជា​ទី​ពឹង​ជ្រក តើ​អ្នក​អាច​និយាយ​មក​ខ្ញុំ​បែបនេះវិញ «ចូរ​រត់​ទៅ​ឯ​ភ្នំ​របស់​ឯង ដូច​ជា​សត្វ​ហើរ​ចុះ?»
\v 2 ដ្បិត​មើល៍! ពួក​មនុស្ស​ពាលគេ​យឹត​ធ្នូ គេ​ដំឡើង​ព្រួញ​នៅ​ជាប់​នឹង​ខ្សែ ដើម្បី​បាញ់​ពី​ទី​ងងឹត ចំ​អស់​អ្នក​ដែល​មាន​ចិត្ត​ទៀង​ត្រង់។
\s5
\v 3 ដ្បិត បើ​គ្រឹះ​ត្រូវ​បំផ្លាញ នោះ​តើ​មនុស្ស​សុចរិត​នឹង​អាច​ធ្វើ​អ្វី​បាន?
\v 4 ព្រះអម្ចាស់គឺគង់នៅក្នុងព្រះវិហារដែលបរិសុទ្ធ ព្រះ‌នេត្រ​ព្រះ‌អង្គ​ទត​មើល ត្របក​ព្រះ‌នេត្រ​ទ្រង់​ពិចារណា មើលពីកូនចៅនៃ​មនុស្ស​ជាតិ​។
\s5
\v 5 ព្រះ‌អម្ចាស់ល្បង​ល​មនុស្ស​សុចរិត ហើយនិងមនុស្សពាលដែរ តែ​ព្រះ‌អង្គ​មាន​ព្រះ‌អង្គស្អប់​មនុស្ស ​ដែលចូល​ចិត្តធ្វើ​អំពើ​ឃៅរឃៅ។
\v 6 ព្រះអង្គ​ដាក់​ទោស​មនុស្ស​ពាល ដោយ​ធ្វើ​ឲ្យ​មាន​រងើក​ភ្លើង និង​ស្ពាន់‌ធ័រ បង្អុរ​ចុះ​មក​លើ​ពួក​គេ​ដូច​ជា​ភ្លៀង ហើយ​សូម​ឲ្យ​ខ្យល់​ក្ដៅ បក់​បោក​មក​លើ​ពួក​គេ​ដែរ។
\v 7 ដ្បិត​ព្រះ‌អម្ចាស់​ទ្រង់​សុចរិត ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ​នឹង​កិច្ចការ​ណាដែល​សុចរិត។ មនុស្ស​មាន​ចិត្ត​ទៀង​ត្រង់មុខ​ជា​បាន​ឃើញ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះអង្គ។
\s5
\c 12
\cl ជំពូក ១២
\p
ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង កំដរ​ដោយ​ពិណ​ប្រាំ‌បី​ខ្សែ។ ទំនុក​របស់​ស្ដេច​ដាវីឌ។
\v 1 ឱ​ព្រះ‌អម្ចាស់អើយ សូមជួយ​ផង! ដ្បិត​មនុស្ស​ដែល​កោត​ខ្លាច​ព្រះអង្គគេ​កំពុង​តែបាត់អស់​ទៅ ហើយ​មនុស្ស​ស្មោះ‌ត្រង់​ក៏​កាន់​តែ​បាត់​បង់​អស់​ដែរ។
\s5
\v 2 គ្រប់គ្នានិយាយពាក្យគ្មានន័យទៅកាន់អ្នកជិតខាងខ្លួន គេ​និយាយ​សុទ្ធ​តែ​ពាក្យ​បញ្ចើច‌បញ្ចើ​ដាក់​គ្នា តែ​មាន​ចិត្ត​មិន​ទៀង។
\v 3 សូមព្រះអម្ចាស់ដកពាក្យ​បញ្ចើច‌បញ្ចើ​ពីមាត់គេទៅ ព្រម​ទាំង​អណ្ដាត​ដែល​អួត​អាងយ៉ាងសម្បើម។
\v 4 អស់​អ្នក​ដែល​ពោល​ថា «ដោយ​សារ​អណ្ដាតរបស់​យើង យើង​នឹង​ឈ្នះ បបូរ​មាត់របស់​យើងស្រេច​លើ​យើង តើ​អ្នក​ណា​ជា​ចៅ‌ហ្វាយ​លើ​យើងនោះ?»
\s5
\v 5 «ដោយការធ្វើបាបមកលើជនក្រីក្រ ដោយសារតែសម្រែកនៃអ្នកត្រូវការជំនួយ យើងនឹងតើនឡើងឥឡូវ» នេះជាព្រះបន្ទូលនៃព្រះអម្ចាស់។ «យើង​នឹង​ដាក់​ពួក‌គេ​ឲ្យ​នៅ​ទី​សុវត្ថិភាព ដែល​គេ​ស្វែងរក​នោះ»។
\s5
\v 6 ព្រះបន្ទូលរបស់ព្រះអម្ចាស់គឺបរិសុទ្ធដូច​ប្រាក់​ដែល​គេ​បន្សុទ្ធ​ក្នុង​ឡ​នៅ​លើ​ដី ហើយ​បាន​សម្រង់​អស់​ប្រាំពីរ​ដង។
\v 7 ឱ​ព្រះ‌អម្ចាស់អើយ ព្រះ‌អង្គ​នឹង​ថែពួកគេ។ ព្រះ‌អង្គ​នឹង​ការពារ​យើងដែលជារាស្រ្តព្រះអង្គ ចេញ​ពីជំនាន់មនុស្សអាក្រក់នេះ​តរៀង​ទៅ។
\v 8 មនុស្សអាក្រក់ដើរគ្រប់ទីកន្លែង កាល​ណា​មនុស្ស​លើក​តម្កើងសេចក្ដី​អាក្រក់​ឡើង។
\s5
\c 13
\cl ជំពូក ១៣
\p
ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។ ទំនុក​របស់​ស្ដេច​ដាវីឌ។
\v 1 ឱ​ព្រះ‌អម្ចាស់​អើយ! តើ​ព្រះអង្គ​នៅ​តែ​ភ្លេច​ទូលបង្គំ ដល់ពេលណា? តើ​ព្រះអង្គ​នៅ​តែ​មិន​ព្រម​ទត​មើល មក​ទូលបង្គំ​ដល់​កាល​ណា​ទៀត?
\v 2 តើ​ទូលបង្គំ​ត្រូវ​មាន​កង្វល់​ក្នុង​ចិត្ត ដល់​ពេល​ណា​ទៅ? តើ​ចិត្ត​ទូលបង្គំ​ត្រូវ​រង​ទុក្ខ​ព្រួយ ទាំង​យប់ ទាំង​ថ្ងៃ​ដល់​អង្កាល់? តើ​ខ្មាំង​សត្រូវ​មាន​ជ័យ‌ជម្នះ​លើ​ទូលបង្គំ ដល់​កាល​ណា​ទៀត?
\s5
\v 3 សូមទូតមើលទូលបង្គំហើយឆ្លើយតបនឹងទូលបង្គំផង ឳព្រះអម្ចាស់អើយ! សូមឲ្យភ្នែកទូលបង្គំបានភ្លឺឡើង ឬទូលបង្គំដេកក្នុងសេចក្តីស្លាប់វិញ។
\v 4 កុំឲ្យខ្មាំង​សត្រូវ​របស់​ទូល‌បង្គំពោល​ថា៖ «យើងបានផ្តួលឯងហើយ» ដូច្នេះ សត្រូវរបស់ទូលបង្គំមិនអាចនិយាយថា «យើងបានយកឈ្នះលើបច្ចា‌មិត្តឡើយ» ការនេះ នឹងធ្វើឲ្យសត្រូវរីករាយ ពេលដែលទូលបង្គំដូលចុះ។
\s5
\v 5 ប៉ុន្តែ ទូល‌បង្គំ​បាន​ទុក​ចិត្ត​នឹង​សម្ព័ន្ឋមេត្រី ស្មោះត្រង់​របស់​ព្រះ‌អង្គ ចិត្ត​ទូល‌បង្គំ​នឹង​ត្រេក​អរ ព្រោះសេចក្តីសង្គ្រោះ​របស់​ព្រះ‌អង្គ។
\v 6 ទូល‌បង្គំ​នឹង​ច្រៀង​ថ្វាយ​ព្រះ‌អម្ចាស់ ព្រោះ​ព្រះ‌អង្គ​បានធ្វើការយ៉ាងសប្បុរសដល់ទូលបង្គំ។
\s5
\c 14
\cl ជំពូក ១៤
\p
ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។ ទំនុក​របស់​ស្ដេច​ដាវីឌ។
\v 1 មនុស្ស​ល្ងី‌ល្ងើ​និយាយ​ក្នុង​ចិត្ត​ថា «គ្មាន​ព្រះ‌ជាម្ចាស់​ទាល់​តែ​សោះ»។ ពួកគេ​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​ថោក​ទាប និង​កិច្ចការ​ផ្សេងៗ​គួរ​ឲ្យ​ស្អប់​ខ្ពើមគឺ​គ្មាន​នរណា​ម្នាក់​ប្រព្រឹត្ត​អំពើ​ល្អ​ឡើយ។
\s5
\v 2 ព្រះ‌អម្ចាស់បាន​ទត​មើល​ពី​ស្ថាន‌សួគ៌ មក​លើ​ពួក​កូន​មនុស្សរក​មើល​ក្រែង​មាន​អ្នក​ណា ដែល​មាន​គំនិត​ឈ្លាស​វៃ ហើយ​ស្វែង​រក​ព្រះអង្គ។
\v 3 ពួកគេ​បាន​វង្វេង​ចេញ​ឆ្ងាយ ពី​ព្រះ‌ជាម្ចាស់ ហើយ​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​ខិល‌ខូច គ្មាន​នរណា​ម្នាក់​ប្រព្រឹត្ត​អំពើ​ល្អ​ឡើយ សូម្បី​តែ​ម្នាក់​ក៏​គ្មាន​ផង។
\s5
\v 4 ពួកគេមិនដឹងអ្វីឡើយ អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត ជាពួក​អ្នក​ដែល​ស៊ី​ប្រជា‌រាស្ត្រ​របស់​យើងដូច​ជា​ស៊ី​នំប័ុង ហើយ​មិន​ដែល​អំពាវ‌នាវ​រក​ព្រះ‌អម្ចាស់ឡើយ។
\s5
\v 5 ពួកគេញាប់ញ័រជាមួយនឹងការភ័យខ្លាច ដ្បិត​ព្រះជាម្ចាស់​គង់​នៅ​ជាមួយ និងចំណោម​មនុស្ស​សុចរិត!
\v 6 អ្នក​រាល់​គ្នា​បាន​ធ្វើ​ឲ្យ​មនុស្ស​ក្រីក្របាត់​បង់​ សេចក្ដី​សង្ឃឹម​របស់​ខ្លួន ប៉ុន្តែ ព្រះ‌អម្ចាស់​ធ្វើ​ជា​ជម្រក​របស់​គេវិញ។
\s5
\v 7 ឱ សូមឲ្យ​ការ​សង្គ្រោះ​ដល់​ជនជាតិ​អុីស្រា‌អែលចេញ​ពី​ ក្រុង​ស៊ីយ៉ូន​មក​! ពេល​ព្រះ‌ទ្រង់ប្រោស ឲ្យ​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ​ងើយ​មុខ​ឡើង​វិញ នោះសូម​ឲ្យ​យ៉ាកុប​បាន​ត្រេក​អរ ហើយ​សូម​ឲ្យ​អុីស្រា‌អែល​រីក‌រាយ​ឡើង!
\s5
\c 15
\cl ជំពូក ១៥
\p
ទំនុក​របស់​ស្ដេច​ដាវីឌ។
\v 1 ព្រះអម្ចាស់ តើនរណា​អាច​ស្នាក់​នៅ​ក្នុង​ព្រះ‌ពន្លារបស់​ព្រះអង្គ​បាន? តើ​នរណា​អាច​ស្ថិត​នៅ​លើ​ភ្នំ​ដ៏វិសុទ្ធ របស់​ព្រះអង្គ​ទៅ?
\v 2 តើអ្នកណាដែលដើរដោយគ្មានសេចក្តីបន្ទោស ហើយធ្វើអ្វីដែលត្រូវនឹងនិយាយពីសេចក្តីពិតដែលចេញពីចិត្តនោះ។
\s5
\v 3 ជា​អ្នក​ដែល​មិន​និយាយបង្កាច់​ដោយ​អណ្ដាតខ្លួនហើយ​មិន​ ធ្វើ​អាក្រក់​ដល់អ្នកផ្សេង ក៏​មិន​ទាស់​ជាមួយ​អ្នក​ជិត​ខាង​ខ្លួន​ឡើយ។
\s5
\v 4 ជា​អ្នក​ដែល​មាន​ភ្នែក​មើល​មនុស្ស​ពាល ដោយ​សេចក្ដី​ស្អប់​ខ្ពើម ប៉ុន្តែ​លើក​មុខ​អស់​អ្នក​ដែល​កោត​ខ្លាច ដល់​ព្រះ‌អម្ចាស់។ ជា​អ្នក​ដែល​គោរព​ពាក្យ​សម្បថ​របស់​ខ្លួន ឥត​ប្រែ​ប្រួល​ឡើយ។
\v 5 ជា​អ្នក​ដែល​មិន​យកការ​ប្រាក់ពីអ្នកខ្ចីប្រាក់​ខ្លួនឡើយ។ គាត់ក៏​មិន​ទទួល​សំណូក​ទាស់​នឹង​មនុស្ស ឥត​ទោស​ដែរ។ អ្នក​ណា​ដែល​ប្រព្រឹត្ត​យ៉ាង​ដូច្នេះ អ្នក​នោះ​នឹង​មិន​រង្គើ​ឡើយ។
\s5
\c 16
\cl ជំពូក ១៦
\p
កំណាព្យ​របស់​ស្ដេច​ដាវីឌ។
\v 1 ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​ការពារ​ទូលបង្គំ​ផង ដ្បិត​ទូលបង្គំ​មក​ជ្រក​កោន​ជា​មួយ​ព្រះអង្គ​ហើយ។
\v 2 ទូលបង្គំ ទូលដល់ព្រះអម្ចាស់ «ព្រះអង្គគឺជាព្រះអម្ចាស់របស់ទូលបង្គំ ក្រៅ​ពី​ព្រះអង្គ គ្មាន​អ្វី​ប្រសើរ​សម្រាប់​ទូលបង្គំ​ឡើយ។
\v 3 ចំណែក​ឯ​ពួក​បរិសុទ្ធ​នៅ​លើ​ទឹក​ដី​នេះ ពួកគេ​ជា​មនុស្សដ៏​ប្រសើរ ដែល​ពេញចិត្ត​ទូល‌បង្គំ​ណាស់។
\s5
\v 4 ទុក្ខលំបាករបស់ពួកគេនឹងចម្រើនឡើង សម្រាប់អ្នកណាដែលស្វែងរកព្រះផ្សេងៗ។ ទូល‌បង្គំ​មិន​បង្ហូរឈាម ថ្វាយ​ដល់​ព្រះ​ទាំង​នោះ​ឡើយ ឬចេញ​ឈ្មោះ​របស់​ព្រះ​ទាំង​នោះ ដោយ​បបូរ​មាត់​ទូល‌បង្គំ​ដែរ។
\s5
\v 5 ព្រះ‌អម្ចាស់អើយ! ​ព្រះអង្គជាចំណែក​មរតក​របស់​ទូល‌បង្គំ ហើយ​ជា​ពែង​របស់​ទូល‌បង្គំ។ អនាគត​របស់​ទូល‌បង្គំស្ថិត​ក្នុង​ព្រះ‌ហស្ត​ព្រះ‌អង្គ។
\v 6 ខ្សែ​រង្វាស់​បាន​ធ្លាក់ នៅ​កន្លែង​គាប់​ចិត្ត​ដល់​ទូល‌បង្គំ ប្រាកដណាស់​មរតក​ល្អដ៏ប្រសើរគឺជារបស់​ទូលបង្គំ។
\s5
\v 7 ទូលបង្គំនឹងថ្វាយព្រះពរដល់ព្រះអម្ចាស់ ដែល​ទ្រង់​ជួយ​គំនិត​ទូល‌បង្គំ ចិត្តទូល‌បង្គំដាស់​តឿន​ទូល‌បង្គំ​នៅ​ពេល​យប់។
\v 8 ទូល‌បង្គំ​បាន​តាំង​ព្រះអម្ចាស់ នៅ​ចំពោះមុខ​ទូល‌បង្គំ​ជា‌និច្ច ទូល‌បង្គំ​នឹង​មិន​រង្គើ​ចេញពីព្រះហស្តស្តាំរបស់ព្រះអង្គឡើយ។
\s5
\v 9 ការនេះហើយ​បាន​ធ្វើឲ្យ​ចិត្ត​ទូល‌បង្គំ​អរ​សប្បាយ ហើយ​កិត្តិយស​នៃ​ទូល‌បង្គំ​បាន​រីក‌រាយ​ឡើង។ ពិតប្រាកដណាស់ ទូលបង្គំនឹងរស់នៅសុខសប្បាយ។
\v 10 ដ្បិត​ព្រះ‌អង្គ​មិន​បោះ​បង់​ព្រលឹង​ទូល‌បង្គំ នៅ​ក្នុង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ឡើយ។ ព្រះជាម្ចាស់នឹង​មិន​ឲ្យអ្នក​បរិសុទ្ធ​របស់​ព្រះ‌អង្គ ឃើញ​សេចក្ដី​ពុក​រលួយ​ដែរ។
\s5
\v 11 ព្រះ‌អង្គបានបង្រៀន​ទូល‌បង្គំ​ពី​ផ្លូវ​ជីវិត នៅ​ចំពោះ​ព្រះ‌អង្គ​មាន​អំណរ​ពោរ‌ពេញ នៅ​ព្រះ‌ហស្ត​ស្តាំ​របស់​ព្រះ‌អង្គមាន​សេចក្ដី ​រីករាយជា​ដរាប​ត​ទៅ!»
\s5
\c 17
\cl ជំពូក ១៧
\p
ពាក្យ​អធិស្ឋាន​របស់​ស្ដេច​ដាវីឌ។
\v 1 ឱ​ព្រះ‌អម្ចាស់អើយ សូម​ព្រះ‌អង្គ​​ព្រះ‌សណ្ដាប់ សេចក្ដី​ដែល​ទៀង​ត្រង់ សូម​ប្រុង​ស្តាប់​ សម្រែក​របស់​ទូល‌បង្គំ! សូម​ផ្ទៀង​ព្រះ‌កាណ៌ ស្តាប់​ពាក្យ​អធិស្ឋាន​របស់​ទូល‌បង្គំ ដែល​ចេញ​ពី​បបូរ​មាត់​គ្មាន​ពុត​នេះ​ផង។
\v 2 សូម​ការ​សម្រេច​ក្ដី​របស់​ទូល‌បង្គំ ចេញ​ពីព្រះ‌អង្គ​មក សូម​ព្រះ‌នេត្រ​ព្រះ‌អង្គ​ទត​មើល សេចក្ដី​ទៀង​ត្រង់!
\s5
\v 3 ប្រសិនបើ ព្រះ‌អង្គ​បាន​ល្បង​មើល​ចិត្ត​ទូល‌បង្គំ ព្រះ‌អង្គ​បាន​ពិចារណា​មើល ទូល‌បង្គំ​នៅ​ពេល​យប់ ព្រះ‌អង្គ​បាន​ពិនិត្យ​មើល​ទូល‌បង្គំ ឥត​ឃើញ​មាន​បំណង​អាក្រក់​ឡើយ ទូល‌បង្គំ​បាន​សម្រេច​ចិត្ត​ថា មិន​ឲ្យ​មាត់​ទូល‌បង្គំ​មាន​បាប​ឡើយ។
\s5
\v 4 ចំណែកឯ​ការ​​របស់​មនុស្ស ទូល‌បង្គំ​បាន​ចៀស​ចេញ ពី​ផ្លូវ​របស់​មនុស្ស​ទទឹងច្បាប់ ដោយ‌សារ​ព្រះ‌បន្ទូល ពី​ព្រះ‌ឱស្ឋ​របស់​ព្រះ‌អង្គ។
\v 5 ទូល‌បង្គំ​បោះ​ជំហាន​តាម​ផ្លូវ​ច្រករបស់​ព្រះ‌ អង្គ​ជាប់ជើង​ទូល‌បង្គំ​មិន​ឲ្យ​រអិល​ឡើយ។
\s5
\v 6 ឱ​ព្រះ​ជាម្ចាស់អើយ ទូល‌បង្គំ​បាន​អំពាវ‌នាវ​រក​ព្រះ‌អង្គ ដ្បិត​ព្រះ‌អង្គ​នឹង​ឆ្លើយ​តប​មក​ទូល‌បង្គំ ព្រះអង្គ សូម​ផ្អៀង​ព្រះ‌កាណ៌​ស្តាប់​ទូល‌បង្គំ សូម​ព្រះ‌អង្គ​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​ទូល‌បង្គំ​ផង។
\v 7 ឱ​ព្រះ‌សង្គ្រោះ​នៃ​អស់​អ្នក ដែល​ស្វែង​រក​ទីពឹង​ជ្រក ក្រោម​ព្រះ‌ហស្ត​ស្តាំ​របស់​ព្រះ‌អង្គ ឲ្យ​រួច​ពី​ពួក​បច្ចា‌មិត្ត​អើយ សូម​សម្ដែង​ព្រះ‌ហឫ‌ទ័យ​សប្បុរស ដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ​ផង!
\s5
\v 8 សូម​ការពារ​រក្សា​ទូល‌បង្គំ​ដូច​ប្រស្រី​ភ្នែកនៃព្រះអង្គ សូម​បាំង​ទូល‌បង្គំ​ក្រោម​ម្លប់ នៃ​ចំអេង​ស្លាប​របស់​ព្រះ‌អង្គ
\v 9 សូមឲ្យ​ទូល‌បង្គំ​បាន​រួច​ពី​មនុស្ស​អាក្រក់ ដែល​សង្កត់‌សង្កិន​ទូល‌បង្គំ ជា​សត្រូវ​ ដែល​ឡោម‌ព័ទ្ធជុំ​វិញ​ទូល‌បង្គំ។
\v 10 ចិត្ត​របស់​គេ​គ្មាន​សេចក្ដី​អាណិត​អាសូរ​ទេ មាត់​របស់​គេ​ពោល​ពាក្យ​យ៉ាង​ព្រហើន។
\s5
\v 11 ឥឡូវ​នេះ ពួកគេ​ហ៊ុមព័ទ្ធ​ជំហាន​របស់ទូលបង្គំ គេ​សម្លក់​សម្លឹង​ដើម្បី​ផ្ដួល​យើង​ខ្ញុំ​ឲ្យ​រាប​ដល់​ដី។
\v 12 ពួកគេ​ដូច​ជា​សត្វ​សិង្ហ ដែល​ប្រុង​តែ​នឹង​ហែក​ស៊ី ដូច​ជា​កូន​សិង្ហ ដែល​លប​ចាំ​ចាប់​រំពា។
\s5
\v 13 ឱ​ព្រះ‌អម្ចាស់​អើយ សូម​ក្រោក​ឡើង! សូម​ប្រឈម​មុខ​នឹង​គេ សូម​ផ្ដួល​គេ ហើយ​រំដោះ​ជីវិត​ទូល‌បង្គំ ឲ្យ​រួច​ពី​មនុស្ស​អាក្រក់ ដោយ‌សារ​ដាវ​របស់​ព្រះ‌អង្គ!
\v 14 ឱ​ព្រះ‌អម្ចាស់​អើយ សូម​ដេញ​ពួក​គេ​ចេញ​ពី​ចំណោម មនុស្ស​លោក ដោយ​ឫទ្ធិ‌បារមី​របស់​ព្រះអង្គ សូម​ដាក់​ទោស​ពួក​គេ ឲ្យ​ជីវិត​ពួក​គេរង​ទុក្ខ​វេទនា​យ៉ាង​ខ្លាំង តាំង​ពី​កូន​រហូត​ដល់​ចៅ។
\s5
\v 15 ចំពោះ​ទូលបង្គំ​វិញ ដោយ​ទូលបង្គំ​ប្រព្រឹត្ត​តាម​សេចក្ដី​សុចរិតទូលបង្គំ​នឹង​បាន​ឃើញ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ ពេល​ទូលបង្គំ​ក្រោក​ពី​ដំណេក ទូលបង្គំ​បាន​ស្កប់​ចិត្ត ដោយ​ព្រះអង្គ​គង់​ជា​មួយ។
\s5
\c 18
\cl ជំពូក ១៨
\p
ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង ទំនុក​របស់​ស្ដេច​ដាវីឌ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អម្ចាស់ ជា​ពាក្យ​ដែល​ស្ដេច​ច្រៀង​ថ្វាយ​ព្រះ‌អម្ចាស់ នៅ​ថ្ងៃ​ដែល​ព្រះអង្គ​បាន​រំដោះ​ស្ដេច ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន និង​រួច​ពី​កណ្ដាប់​ដៃ​របស់​ស្ដេច​សូល។
\v 1 ឱ​ព្រះ‌អម្ចាស់ ជា​កម្លាំង​នៃ​ទូល‌បង្គំ​អើយ ទូល‌បង្គំ​ស្រឡាញ់​ព្រះ‌អង្គ។
\s5
\v 2 ព្រះ‌អម្ចាស់ ជា​ថ្ម​ដា និងជា​បន្ទាយ​របស់​ទូល‌បង្គំ ហើយ​ជា​អ្នក​​រំដោះ​របស់​ទូល‌បង្គំមកទីសុវត្តិភាព ព្រះ​ជាម្ចាស់នៃ​ទូល‌បង្គំ ជា​ថ្ម​ដា​ដែល​ទូល‌បង្គំ​ពឹង​ជ្រក។ ព្រះអង្គជា​ខែល​នៃ​ទូល‌បង្គំ ជា​ស្នែង​នៃ​ការ​សង្គ្រោះ​របស់​ទូល‌បង្គំ និង​ជា​ជម្រក​ដ៏​មាំ​មួន​របស់​ទូល‌បង្គំ។
\v 3 ខ្ញុំ​អំពាវ‌នាវ​រក​ព្រះ‌អម្ចាស់ ដែល​ព្រះ‌អង្គ​ស័ក្ដិ‌សម​នឹង​លើក​សរសើរ យ៉ាង​នោះ​ខ្ញុំ​នឹង​បាន​សង្គ្រោះ រួច​ពី​ពួក​ខ្មាំង​សត្រូវ​របស់​ខ្ញុំ។
\s5
\v 4 ចំណង​នៃ​សេចក្ដី​ស្លាប់​បាន​រួប​រឹត​ខ្ញុំ ហើយ​ជំនន់​នៃ​សេចក្ដី​វិនាស​បាន​បំភ័យ​ខ្ញុំ។
\v 5 ចំណង​នៃ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ក៏​រឹត​ជុំ‌វិញ​ខ្ញុំអន្ទាក់​នៃ​សេចក្ដី​ស្លាប់​បាន​ទាក់​ខ្ញុំ។
\s5
\v 6 ក្នុង​គ្រា​ដែល​ខ្ញុំ​មាន​ទុក្ខ​វេទនា ទូល‌បង្គំ​បាន​អំពាវ‌នាវ​ដល់​ព្រះ‌អម្ចាស់ ខ្ញុំបាន​ស្រែក​រក​ជំនួយ​ដល់​ព្រះជាម្ចាស់​នៃ​ខ្ញុំ។ ពី​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​ឮ​សំឡេង​ខ្ញុំ ហើយ​សម្រែក​ដែល​ខ្ញុំ​ស្រែក​រក​ព្រះ‌អង្គបាន​ទៅ​ដល់​ព្រះ‌កាណ៌​របស់​ព្រះ‌អង្គ។
\s5
\v 7 ពេល​នោះ ផែនដី​បាន​កក្រើក ហើយ​រញ្ជួយ គ្រឹះ​ភ្នំ​ទាំង​ឡាយ​ក៏​ញាប់​ញ័រ ហើយ​រំពើក​ឡើង ព្រោះ​ព្រះ‌អង្គ​ក្រោធ។
\v 8 មាន​ផ្សែង​ហុយ​ចេញ​ពី​ព្រះ‌នាសា​ព្រះ‌អង្គ ហើយ​មាន​ភ្លើង​បញ្ឆេះ ចេញ​ពី​ព្រះ‌ឱស្ឋ​ព្រះ‌អង្គ​មក ក៏​មាន​រងើក​ភ្លើង​ឆេះ ជា​អណ្ដាតមក​ពីព្រះ‌អង្គ​ដែរ។
\s5
\v 9 ព្រះអង្គ​បាន​ផ្អៀង​ផ្ទៃ​មេឃ ទ្រង់​យាង​ចុះ​មក ដោយ​មាន​ពពក​យ៉ាង​ក្រាស់ នៅ​ពី​ក្រោម​ព្រះ‌បាទា​ផង។
\v 10 ព្រះអង្គ​យាង​គង់​លើ​ចេរូប៊ីន ហើយ​ហោះ​មក ព្រះអង្គ​គង់​នៅ​លើ​វាយោ ដូច​គង់​នៅ​លើ​ស្លាប​បក្សី។
\s5
\v 11 ព្រះជាម្ចាស់បានបង្កើតភាពងងឹត និងជា​ពន្លា​នៅ​ព័ទ្ធ​ជុំ‌វិញព្រះអង្គ ជា​ពពកខ្មៅ​ក្រាស់​ពេញ​ដោយ​ទឹក។
\v 12 ហើយ​មាន​ព្រឹល និង​រងើក​ភ្លើង​ធ្លាក់​ចុះ​មក មាន​ផ្លេក​បន្ទោរ​ចេញ​មក​ពី​ពពក ភ្លឺ​នៅ​ខាង​មុខ​ព្រះអង្គ។
\s5
\v 13 ព្រះ‌អម្ចាស់ធ្វើ​ឲ្យ​មាន​ផ្គរ​លាន់​នៅ​លើ​មេឃ! ព្រះជាម្ចាស់​ដ៏​ខ្ពស់​បំផុត ព្រះ‌អង្គ​បន្លឺ​ព្រះ​សូរសៀង។
\v 14 ព្រះ‌អង្គ​បាញ់​ព្រួញ​របស់​ព្រះ‌អង្គ ទៅ​កម្ចាត់‌កម្ចាយ​ពួកសត្រូវរបស់ព្រះអង្គ ហើយព្រះ‌អង្គ​បាញ់​ផ្លេក​បន្ទោរ​ទៅ​បំបាក់​ពួក‌គេផងដែរ។
\s5
\v 15 ក្រោយមក ព្រះ‌បន្ទូល​គំរាម​របស់​ព្រះអង្គ និង​ខ្យល់​ព្យុះ ដែល​បក់​ចេញ​មក​ពី​ព្រះ‌នាសា​របស់​ព្រះអង្គ បាន​ធ្វើ​ឲ្យ​បាត​សមុទ្រ​លេច​ចេញ​មក ហើយ​គ្រឹះ​របស់​ផែនដី​ក៏​លេច​មក​ដែរ។
\s5
\v 16 ព្រះអង្គ​បាន​លាត​ព្រះ‌ហស្ដ​ពី​ទីខ្ពស់​មកកាន់ខ្ញុំ ព្រះអង្គ​ស្រង់​ខ្ញុំ​ចេញ​ឲ្យ​ផុត​ពី​ទឹកមក​។
\v 17 ព្រះអង្គ​បាន​រំដោះ​ខ្ញុំ​ឲ្យ​រួច​ផុត​ពី ខ្មាំង​សត្រូវ​ដ៏​ខ្លាំង​ ហើយ​ឲ្យ​ខ្ញុំ​រួច​ផុត​ពី​អ្នក​ដែល​ស្អប់​ខ្ញុំ ដ្បិតទាំង​អស់​អ្នកនោះគឺខ្លាំង​ជាង​ខ្ញុំ​ផង។
\s5
\v 18 ពួកគេមកដើម្បីនឹងទាស់ប្រឆាំងជាមួយទូលបង្គំ នៅថ្ងៃដែលទូលបង្គំពេញដោយទុក្ខព្រួយ តែព្រះអម្ចាស់ជាជំនួយរបស់ទូលបង្គំ!
\v 19 ព្រះអង្គ​បាន​រំដោះខ្ញុំ​ចេញ​ទៅ​ឯ​ទី​ធំ​ទូលាយ ព្រះ‌អង្គសង្រោះខ្ញុំ ដ្បិត​ព្រះ‌អង្គពេញចិត្ត​នឹង​ខ្ញុំ។
\s5
\v 20 ព្រះ‌អម្ចាស់​បាន​ប្រទាន​រង្វាន់​ដល់​ខ្ញុំ ដោយព្រោះសេចក្ដី​សុចរិត​របស់​ខ្ញុំ ព្រះ‌អង្គ​បាន​សងខ្ញុំ ដោយការត្រឹមត្រូវ​ដែល​ដៃខ្ញុំ​ធ្វើ។
\v 21 ដ្បិត​ខ្ញុំ​បាន​កាន់​តាម អស់​ទាំង​ផ្លូវ​របស់​ព្រះ‌អម្ចាស់ ហើយ​មិន​បែរចេញដោយសារតែការអាក្រក់ ពីព្រះជាម្ចាស់របស់ខ្ញុំឡើយ។
\s5
\v 22 ដ្បិត​អស់​ទាំង​វិន័យដ៏សុចរិត​របស់​ព្រះ‌អង្គ បាននៅ​ចំពោះ​មុខ​ខ្ញុំ ហើយ​ខ្ញុំ​មិន​បាន​ងាក​ចេញ​ពី​បញ្ញត្តិ របស់​ព្រះ‌អង្គ​ទេ។
\v 23 ខ្ញុំ​ក៏គ្មាន​សៅ​ហ្មង​នៅ​ចំពោះ​ព្រះ‌អង្គ ហើយ​ខ្ញុំ​បាន​រក្សា​ខ្លួន​មិន​ឲ្យ​មាន​បាបឡើយ។
\v 24 ហេតុ​នេះ ព្រះ‌អង្គបាន​ប្រទាន​រង្វាន់​ដល់​ខ្ញុំ ដោយព្រោះ​អំពើ​សុចរិត​របស់​ខ្ញុំ ហើយតាម​អំពើ​បរិសុទ្ធ ដែល​ដៃ​ខ្ញុំ​បានធ្វើ នៅ​ចំពោះ​ព្រះ‌នេត្រ​ព្រះ‌អង្គ។
\s5
\v 25 ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​សម្តែង​ព្រះ‌ហឫទ័យ​ស្មោះ​ត្រង់​ចំពោះ​អ្នក ដែល​មាន​ចិត្ត​ស្មោះ​ត្រង់ ព្រះអង្គ​សម្តែងព្រះ‌ ហឫទ័យ ​ស្មោះ‌សរ ចំពោះ​អ្នក​ដែល​មាន​ចិត្ត​ស្មោះ‌សរ។
\v 26 ចំពោះ​អ្នក​ដែល​មាន​ចិត្ត​បរិសុទ្ធ ព្រះអង្គ​ក៏​សម្តែង​ថា ព្រះអង្គ​បរិសុទ្ធ​ដែរ ចំពោះ​អ្នក​ដែល​មាន​ចិត្ត​មិនស្មោះត្រង់ ព្រះអង្គ​សម្តែង​ថា​ព្រះអង្គ​ឈ្លាស‌វៃ។
\s5
\v 27 ប៉ុន្តែ​មនុស្ស​ឆ្មើង‌ឆ្មៃ ព្រះ‌អង្គ​បានបន្ទាប​គេ​ចុះ ដ្បិត​ព្រះ‌អង្គ​អុជ​ប្រទីប​ទូល‌បង្គំ​ឲ្យភ្លឺ​ឡើង!
\v 28 ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ទូល‌បង្គំ ព្រះ‌អង្គ​បំភ្លឺ​សេចក្ដីងងឹត​របស់​ទូល‌បង្គំ។
\v 29 ដ្បិត​ដោយ​សារ​ព្រះ‌អង្គ ទូល‌បង្គំ​អាច​ប្រហារ​សត្រូវ​ទាំង​កង ហើយ​ដោយ‌សារ​ព្រះ​អង្គនោះ​ទូល‌បង្គំ​អាច​រត់រំលង​កំផែង​បាន។
\s5
\v 30 ដ្បិត ព្រះ‌ជាម្ចាស់​​ល្អ​ឥត​ខ្ចោះ។ ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អម្ចាស់​បរិសុទ្ធ! ព្រះអង្គ​ជា​ខែល​ការពារ​អស់​អ្នក ដែល​មក​ជ្រក​កោន​ជា​មួយ​ព្រះអង្គ។
\v 31 ដ្បិត តើអ្នកណាជាព្រះជាម្ចាស់? តើអ្នកណាជាសិលាគឺមានតែព្រះអង្គរបស់យើងទេ?
\v 32 គឺ​ជា​ព្រះ​ដែល​ក្រវាត់​ខ្ញុំ​ដោយ​កម្លាំង ហើយ​ធ្វើ​ឲ្យ​ផ្លូវ​របស់​ខ្ញុំ​បាន​គ្រប់​លក្ខណ៍។
\s5
\v 33 ព្រះ‌អង្គ​ធ្វើ​ឲ្យ​ជើង​ខ្ញុំ​បាន​ដូច​ជា​ជើង​ក្តាន់ ហើយ​ដាក់​ខ្ញុំ​ឲ្យ​ឈរ​​នៅលើ​ទី​ដ៏ខ្ពស់។
\v 34 ព្រះ‌អង្គ​បង្ហាត់​ដៃ​ខ្ញុំ​ឲ្យ​ស្ទាត់​ជំនាញ​សម្រាប់ធ្វើចម្បាំង ហើយ​ឲ្យ​ដៃ​ខ្ញុំ​អាច​យឹត​ធ្នូ​លង្ហិន​បាន។
\s5
\v 35 ព្រះ‌អង្គ​បាន​ប្រទាន​ខែលនៃ​ការ​សង្គ្រោះ របស់​ព្រះ‌អង្គ​មក​ទូល‌បង្គំ។ ព្រះ‌ហស្ត​ស្តាំ​របស់​ព្រះ‌អង្គ​បាន​ជួយទូល‌បង្គំ ហើយ​ព្រះ‌ហឫ‌ទ័យ​ស្រទន់​របស់​ព្រះ‌អង្គ បានធ្វើ​ឲ្យ​ទូល‌បង្គំ​អស្ចារ្យ។
\v 36 ព្រះ‌អង្គ​បាន​ប្រទាន​ឲ្យ​ទូល‌បង្គំ មានកន្លែងធំ​ទូលាយ​សម្រាប់​ជំហាន​ទូល‌បង្គំ ហើយ​ជើង​ទូល‌បង្គំ​មិន​បាន​រអិល​ភ្លាត់​ឡើយ។
\s5
\v 37 ទូល‌បង្គំ​ដេញ​តាម​ពួក​ខ្មាំង​សត្រូវ ហើយ​ក៏​ទាន់​គេ ក៏​មិន​ងាកបែរក្រោយឡើយ រហូត​ទាល់​តែ​គេ​វិនាស​។
\v 38 ទូល‌បង្គំ​វាយពួកគេមិន​ឲ្យ​គេ​ក្រោក​ឡើង​វិញ​បាន​ឡើយ ពួកគេ​ដួល​នៅ​ក្រោម​ជើង​ទូល‌បង្គំ។
\v 39 ដ្បិត​ព្រះ‌អង្គ​បាន​ក្រវាត់​ទូល‌បង្គំ​ដោយ​កម្លាំងសម្រាប់​ចម្បាំង ព្រះ‌អង្គ​បាន​បង្ក្រាប​អស់​អ្នក ដែល​លើក​គ្នា​ទាស់​នឹង​ទូល‌បង្គំ ឲ្យ​រាប​នៅ​ក្រោម​ទូល‌បង្គំ។
\s5
\v 40 ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ពួក​គេ​បាក់​ទ័ព រត់​នៅ​មុខ​ទូលបង្គំ ហើយ​ទូល‌បង្គំ​បាន​ប្រហារ​អស់​អ្នក ដែល​ស្អប់​ទូល‌បង្គំ។
\v 41 ពួកគេស្រែករកជំនួយ ប៉ុន្តែគ្មាននរណាអាចជួយគេបាន ពួកគេស្រែកទៅកាន់ព្រះអម្ចាស់ តែព្រះអង្គមិនបានជួយពួកគេទេ។
\v 42 ទូលបង្គំ​បាន​កម្ទេច​ពួក​គេ​ឲ្យ​ហ្មត់ ដូច​ធូលី​ដី​ដែល​ត្រូវ​ខ្យល់​ផាត់ ទូលបង្គំ​បាន​បោស​ពួក​គេ ដូច​ជាដីភក់​​នៅ​តាម​ផ្លូវ។
\s5
\v 43 ព្រះអង្គបានសង្រោះទូលបង្គំពីការបះបោរនៃមនុស្ស។ ព្រះអង្គបានធ្វើឲ្យទូលបង្គំជាប្រមុខនៃប្រជាជាតិផ្សេងៗ។ ប្រជាជនដែលទូលបង្គំមិនស្គាល់បានមកបម្រើដល់ទូលបង្គំ។
\v 44 នៅពេលពួកគេឮសម្លេងទូលបង្គំ នោះគេដ៏ស្តាប់តាម ទោះជាជនបរទេសក៏ត្រូវនៅក្រោមទូលបង្គំដែរ។
\v 45 ជន​បរទេស​បាក់​ទឹក​ចិត្ត ហើយ​ចេញ​ពី​ទី​ជម្រក​របស់​គេ​មកទាំង​ ​ភ័យ​ញាប់‌ញ័រ។
\s5
\v 46 ព្រះ‌អម្ចាស់​មាន​ព្រះ‌ជន្ម​រស់​នៅ សូម​សរសើរ​តម្កើង​ព្រះ‌អង្គ ដែល​ជា​ថ្ម​ដា​នៃ​ទូល‌បង្គំ សូម​លើក​តម្កើង​ព្រះ​អម្ចាស់ដ៏​ជួយ​សង្គ្រោះ​របស់​ទូល‌បង្គំ
\v 47 ​ព្រះ​អង្គដែល​សង‌សឹក​ជំនួស​ទូល‌បង្គំ ហើយ​បង្ក្រាប​ប្រជាជាតិ​នានា ឲ្យ​ចុះ​ចូល​នឹង​ទូល‌បង្គំ។
\s5
\v 48 ទូលបង្គំរួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ! ព្រះអង្គ​បាន​លើក​ទូលបង្គំ​ឡើង​ខ្ពស់ ជាង​បច្ចា‌មិត្ត​របស់​ទូលបង្គំ! ព្រះអង្គ​រំដោះ​ទូលបង្គំ​ឲ្យ​រួច​ផុត​ពី មនុស្ស​ឃោរ‌ឃៅ។
\v 49 ហេតុ​នេះ​ហើយ​បាន​ជា​ទូលបង្គំ​អរព្រះគុណដល់​ព្រះអង្គ​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា ឱ​ព្រះ‌អម្ចាស់​អើយ! ទូលបង្គំ​នឹង​ច្រៀង​លើក​តម្កើង​ព្រះ‌នាម របស់​ព្រះអង្គ។
\s5
\v 50 ព្រះ‌អង្គ​ប្រទាន​ជ័យ​ជម្នះ​យ៉ាង​ធំ​ដល់​ស្តេច ដែល​ព្រះ‌អង្គ​បាន​តែង​តាំង ក៏​សម្ដែង​សម្ព័ន្ឋមេត្រី​សប្បុរស ដល់​អ្នក​ដែល​ព្រះ‌អង្គ​បាន​ចាក់ប្រេង​តាំង គឺ​ដល់​ដាវីឌ និង​ពូជ‌ពង្ស​របស់ទ្រង់។
\s5
\c 19
\cl ជំពូក ១៩
\p
ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។ ទំនុក​របស់​ស្ដេច​ដាវីឌ។
\v 1 ផ្ទៃ​មេឃ​ថ្លែង​អំពី​សិរី‌រុងរឿងនៃ​ព្រះ‌ជាម្ចាស់ អាកាស‌វេហាស៍​ស្តែង​អំពី​ស្នា​ព្រះ‌ហស្ដ របស់​ព្រះអង្គ។
\v 2 ពីថ្ងៃ​មួយទៅ​ថ្ងៃ​មួយ​ទៀត យប់​មួយ​ដល់យប់​មួយ​ទៀត​ឲ្យ​បាន​ដឹង។
\v 3 តែ​មិន​មែន​ដោយ​ប្រើ​ភាសា ឬ​ពាក្យ​សម្ដី​ទេ ហើយ​ក៏​មិន​ឮ​សូរ‌ស័ព្ទ​អ្វី​ដែរ។
\s5
\v 4 ប៉ុន្តែ ពាក្យ​របស់​វា បានឮលើ​ផែនដី​ទាំង​មូល ហើយ​សំឡេង​របស់​វា​លាន់​ឮ​រហូត​ដល់​ជើង​មេឃ។ ​ព្រះ‌ជាម្ចាស់​បាន​ដំឡើង​ពន្លា សម្រាប់​ព្រះ‌អាទិត្យក្នុងចំណោមគេ។
\v 5 ​ព្រះ‌អាទិត្យ​ក៏​រះ​ឡើង ដូច​ជា​កូន​កំលោះ​ចេញ​មក​សំពះ​ផ្ទឹម និង​ប្រៀប​បី​ដូច​ជា​វីរ‌បុរស​ដ៏​ខ្លាំង​ពូកែ​មួយ​រូប ចេញ​មក​រត់​ប្រណាំង​ដោយ​អរ‌សប្បាយ។
\v 6 ព្រះ‌អាទិត្យ​បានលិច​ពី​ជើង​មេឃ​ម្ខាង ឆ្ពោះ​ទៅ​ជើង​មេឃ​ម្ខាង​ទៀត គ្មាន​នរណា​អាច​បំបាំង​កម្ដៅរបស់​ព្រះ‌ អាទិត្យ​បាន​ឡើយ។
\s5
\v 7 ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អម្ចាស់ល្អ​គ្រប់​លក្ខណ៍ បាន​កែ​ព្រលឹង​ឡើង​វិញ ទីបន្ទាល់​របស់​ព្រះ‌អម្ចាស់នោះ​ពិត​ប្រាកដ ក៏​ធ្វើ​ឲ្យ​មនុស្ស​ខ្លៅ​ល្ងង់​មាន​ប្រាជ្ញា។
\v 8 ព្រះ‌ឱវាទ​របស់​ព្រះ‌អម្ចាស់សុទ្ធ​តែ​ត្រឹម​ត្រូវ ក៏ធ្វើ​ឲ្យ​ចិត្ត​រីក‌រាយ​សប្បាយ បទ‌បញ្ជា​របស់​ព្រះ‌ អម្ចាស់ស្អាត​បរិសុទ្ធ ក៏នាំ​បំភ្លឺមកដល់​ភ្នែក។
\s5
\v 9 ការ​កោត​ខ្លាច​ដល់​ព្រះ‌អម្ចាស់ នោះ​ស្អាត​បរិសុទ្ធ ក៏​ស្ថិត​ស្ថេរ​នៅ​ជា​ដរាប វិន័យ​របស់​ព្រះ‌អម្ចាស់​សុទ្ធ​តែ​ពិត​ត្រង់ ហើយ​សុចរិត​គ្រប់​ជំពូក!
\v 10 សេចក្ដី​ទាំង​នោះមានតម្លៃលើស​ជាង​មាស លើស​ជាង​មាស​សុទ្ធ​ជា​ច្រើន​ទៅ​ទៀត ហើយវាក៏​ផ្អែម​ជាង​ទឹក​ឃ្មុំ ហើយ​ជាង​ដំណក់ ស្រក់​ពី​សំណុំ​ផង។
\s5
\v 11 តាមរយៈការទាំង​នេះ​បាន​បំភ្លឺ​ទូលបង្គំ ជា​អ្នក​បម្រើ​របស់​ព្រះអង្គ ហើយ​ដោយ​ការ​ប្រព្រឹត្ត​តាម ទូលបង្គំ​បាន​ទទួល​បានរង្វាន់។
\v 12 តើ​នរណា​ម្នាក់​អាច​មើល​ឃើញ​កំហុសដែល​ខ្លួន​ប្រព្រឹត្ត​? សូមសម្អាតទូលបង្គំពីកំហុសដែលបានលាក់បាំង ផង។
\s5
\v 13 សូមរក្សាទូលបង្គំ​ឲ្យ​រួច​ពី​ចិត្ត​អួត​បំប៉ោង សូម​កុំ​ឲ្យ​ចិត្ត​អួត​បំប៉ោង​នេះ បានគ្រប់គ្រងលើ​ទូលបង្គំ​បាន​ឡើយ។ ធ្វើ​ដូច្នេះ ទូលបង្គំ​នឹង​បាន​ឥត​សៅ‌ហ្មង ឥត​ជាប់​ជំពាក់​នឹង​អំពើ​បាប​ដ៏​ធ្ងន់​នេះ​ទេ។
\v 14 សូម​ឲ្យ​ពាក្យ​សម្ដី ដែល​ចេញ​មក​ពី​មាត់​ទូល‌បង្គំ និង​ការ​រំពឹង​គិត​ក្នុង​ចិត្ត​របស់​ទូល‌បង្គំ បាន​ជា​ទី​គាប់ព្រះ‌ ហឫ‌ទ័យ នៅ​ចំពោះ​ព្រះ‌នេត្រ​ព្រះ‌អង្គ ដ្បិតទ្រង់ជាថ្មដា​ និងជាព្រះដ៏រស់​ ។
\s5
\c 20
\cl ជំពូក ២០
\p
ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។ ទំនុក​របស់​ស្ដេច​ដាវីឌ។
\v 1 សូម​ព្រះ‌អម្ចាស់ជួយដល់ស្តេច នៅ​ថ្ងៃ​មាន​ចលាចល សូម​ព្រះ‌នាម​នៃ​ព្រះ​ជាម្ចាស់នៃ​លោក​យ៉ាកុប ការពារ​ព្រះ​ករុណា
\v 2 ហើយប្រទានជំនួយពីទីដែលបរិសុទ្ធ ជាជំនួយដល់ព្រះករុណាដែរពី​ក្រុង​ស៊ីយ៉ូន​មក។
\s5
\v 3 សូម​ឲ្យ​ព្រះអង្គ​នឹក​ឃើញ​តង្វាយ ទាំង​ប៉ុន្មាន​របស់​ព្រះ‌រាជា ហើយ​សូម​ឲ្យ​ព្រះអង្គ​គាប់​ព្រះ‌ហឫទ័យ នឹង​យញ្ញ‌បូជា​ដែល​ស្ដេច​បាន​ថ្វាយ។ សម្រាក
\v 4 សូម​ព្រះអង្គ​ប្រទាន​នូវ​អ្វីៗ​មក​ព្រះ‌រាជា តាម​តែព្រះករុណា​ប្រាថ្នា និង​ធ្វើ​ឲ្យផែនការរបស់​ព្រះ‌រាជា​បាន​សម្រេចដែរ។
\s5
\v 5 នោះពួក​យើងនឹង​បាន​ស្រែក​ហ៊ោ​ដោយ​អំណរ នឹង​ជ័យ​ជម្នះ​របស់​ព្រះ​ករុណា នៅក្នុង​ព្រះ‌នាម​នៃ​ព្រះ​ជាម្ចាស់របស់​យើងហើយ​លើក​ទង់​ជ័យ​ឡើង។ សូម​ព្រះ‌អម្ចាស់ សម្រេច​តាម អស់​ទាំង​សំណូម​របស់​ព្រះ‌ករុណា​ផង។
\v 6 ឥឡូវ​នេះ ខ្ញុំ​ដឹង​ហើយ​ថា ព្រះ‌អម្ចាស់​នឹង ​ចាក់​ប្រេង​តាំងដល់អ្នកដែលព្រះអង្គបានសង្រោះ ព្រះ‌អង្គ​នឹង​ឆ្លើយ​មក​ព្រះ​ករុណា​ពី​ស្ថាន‌សួគ៌ ដ៏​បរិសុទ្ធ​របស់​ព្រះ‌អង្គ ដោយ​ឫទ្ធានុ‌ភាព​នៃ​ព្រះ‌ហស្ត​ស្តាំដែលនឹងជួយព្រះករុណាផង។
\s5
\v 7 អ្នក​ខ្លះ​ពឹង​ផ្អែក​លើ​រទេះ​ចម្បាំង​ អ្នក​ខ្លះ​ទៀត​ពឹង​ផ្អែក​លើ​ទ័ព​សេះ​របស់​ខ្លួន ប៉ុន្តែ យើង​ទុក​ចិត្ត​លើ​ព្រះ‌នាម​ព្រះ‌អម្ចាស់ គឺជាព្រះអម្ចាស់​របស់​យើង។
\v 8 អ្នក​ទាំង​នោះ​នឹង​ត្រូវ​​បរា‌ជ័យ ប៉ុន្តែ​យើង​វិញ យើង​នឹងឈរ​យ៉ាង​រឹង‌ប៉ឹង​មាំ‌មួន!
\s5
\v 9 ព្រះ‌អម្ចាស់​អើយ សូម​សង្គ្រោះ​ព្រះ‌រាជា​ផង! សូមជួយដល់យើងនៅពេលយើងទូលរកព្រះអង្គ។
\s5
\c 21
\cl ជំពូក ២១
\p
ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។ ទំនុក​របស់​ស្ដេច​ដាវីឌ។
\v 1 ឱ​ព្រះ‌អម្ចាស់អើយ ព្រះ​រាជាត្រេក​អរ​ណាស់ ចំពោះ​ឫទ្ធា‌នុភាព​របស់​ព្រះ‌អង្គ ហើយ​ព្រះ​រាជា​រីក‌រាយ​ជា​ខ្លាំង ចំពោះ​ការ​សង្គ្រោះ​របស់​ព្រះ‌អង្គ!
\v 2 ព្រះអង្គ​ប្រទាន​ឲ្យ​ព្រះ‌រាជា បាន​ទទួល​អ្វីៗ​ដែល​ស្តេច​ប្រាថ្នា​ចង់​បាន គឺ​ព្រះអង្គ​ពុំ​បាន​បដិសេធ​ពាក្យ​ទូល‌អង្វររបស់​ព្រះ‌រាជា​ឡើយ។ សម្រាក
\s5
\v 3 ដ្បិត ព្រះអង្គ​បាន​យាង​មក​ជួប​ព្រះ‌រាជា ព្រះអង្គ​បាន​យក​មកុដ​មាស​សុទ្ធ មក​បំពាក់​ព្រះ‌សិរសា​របស់​ព្រះ‌រាជា។
\v 4 ពេល​ព្រះ‌រាជា​ទូល​សូម​ជីវិត ព្រះអង្គបាន​ប្រទាន​ឲ្យ​ស្ដេច​មាន​ជីវិត និង​មាន​ជន្មាយុ​យឺន‌យូរ​​ទៅមុខទៀត។
\s5
\v 5 សិរី‌ល្អ​របស់ព្រះ​រាជា​ធំ​អស្ចារ្យ ដោយ‌សារការ​សង្គ្រោះ​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​ប្រទាន​ឲ្យ​ព្រះ​រាជា​មាន​កិត្តិយស និង​អានុភាព។
\v 6 ដ្បិត​ព្រះ‌អង្គ​បាន​តាំង​ឲ្យ​ព្រះ​រាជា មាន​ព្រះ​ពរ​ជានិច្ចព្រះ‌អង្គ​ធ្វើ​ឲ្យ​ព្រះ​រាជា​មាន​អំណរ​ដ៏​ពោរ‌ពេញ នៅ​ចំពោះ​ព្រះ‌អង្គ។
\s5
\v 7 ព្រះ‌រាជា​ពឹង​ផ្អែក​លើ​ព្រះ‌អម្ចាស់ ហើយ​ដោយ‌សារ​ព្រះ‌ហឫទ័យ​សប្បុរស ស្មោះ​ត្រង់​របស់​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត រាជ្យ​របស់​ព្រះ‌រាជា​នឹង​មិន​ត្រូវ​រលំ​សោះ​ឡើយ។
\v 8 ព្រះ‌ករុណា​នឹង​ចាប់​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន របស់​ព្រះអង្គ ព្រះអង្គ​នឹង​ប្រើ​អំណាច​ចាប់​អស់​អ្នកដែល​ស្អប់​ព្រះអង្គ។
\s5
\v 9 នៅ​វេលា​ដែល​ព្រះ​ករុណា​យាង​មក​ដល់ ទ្រង់​នឹង​ធ្វើឲ្យ​គេ​បាន​ដូច​ជា​គុក​ភ្លើង​ដែល​ឆេះ​ក្តៅ ព្រះ‌យេហូវ៉ា​នឹង​លប​គេដោយ​ សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ ហើយ​ភ្លើង​នឹង​ឆេះ​បំផ្លាញ​គេ​អស់​ទៅ។
\v 10 ព្រះ​ករុណា​នឹង​បំផ្លាញ​ពូជ​វង្ស​របស់​គេ ឲ្យ​វិនាស​បាត់​ពី​ផែនដី ហើយ​កូន​ចៅ​របស់​គេ ពី​កណ្ដាល​ពួក​មនុស្ស​ជាតិ​ទៅ​ដែរ។
\s5
\v 11 ដ្បិត ពួក​គេ​ឃុប‌ឃិត​គ្នា​ធ្វើ​បាប​ព្រះ‌ករុណា តែ​ពួក​គេ​គ្មាន​កម្លាំង​អាច​សម្រេច តាម​គម្រោង‌ការ​របស់​ខ្លួន​បាន​ឡើយ!
\v 12 ដ្បិត​ព្រះ‌ករុណា​បាន​ធ្វើ​ឲ្យ​ពួក​គេ​បរា‌ជ័យ ហើយ​ព្រះអង្គ​យឹត​ធ្នូ​បាញ់​ពួក​គេ​ចំ​ពី​មុខ។
\s5
\v 13 ​ព្រះ‌អម្ចាស់អើយ! សូមព្រះ‌អង្គ​បាន​ថ្កើង​ឡើងដោយ​ឥទ្ធិ‌ឫទ្ធិ​របស់​ព្រះ‌អង្គយើង​ខ្ញុំ​នឹង​ច្រៀង​សរសើរ ពី​ព្រះ‌ចេស្តា​របស់​ព្រះ‌អង្គ។
\s5
\c 22
\cl ជំពូក ២២
\p
ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។ បទ «ក្ដាន់​ញី​នៅ​ពេល​ថ្ងៃ​រះ»។ ទំនុក​របស់​ស្ដេច​ដាវីឌ។
\v 1 ឱ​ព្រះជាម្ចាស់​នៃ​ទូលបង្គំ ឱ​ព្រះ​ជាម្ចាស់នៃ​ទូលបង្គំ​អើយ! តើហេតុ​អ្វី​បាន​ជា​ព្រះអង្គ​បោះ‌បង់​ចោលទូលបង្គំ​ដូច្នេះ? ហេតុ​អ្វីបាន​ជា​ព្រះ‌អង្គ​គង់​ឆ្ងាយ​មិន​ជួយ​ទូល‌បង្គំ ឬ​ស្តាប់​ពាក្យ​ស្រែក​ថ្ងូរ​របស់​ទូល‌បង្គំ​ដូច្នេះ?
\v 2 ​ព្រះជាម្ចាស់​អើយ ទូល‌បង្គំ​ស្រែក​អំពាវ​នាវ​នៅ​ពេល​ថ្ងៃ ប៉ុន្តែ​ព្រះ‌អង្គ​មិន​ឆ្លើយ​តប​ទេ ហើយនៅ​ពេល​យប់​ ទូលបង្គំក៏មិនបាននៅស្ងៀមដែរ!
\s5
\v 3 ដ្បិត ​ព្រះអង្គបរិសុទ្ធ ​ដែល​គង់​នៅ​លើ​បល្ល័ង្ក ហើយ​ជន‌ជាតិ​អ៊ីស្រា‌អែល​សរសើរ​តម្កើង​ព្រះអង្គ។
\v 4 បុព្វ​បុរស​របស់​យើង​​តែងតែ​ផ្ញើ​ជីវិត​លើ​ព្រះអង្គ ពួក​លោក​ផ្ញើ​ជីវិត​លើ​ព្រះអង្គ​ជានិច្ច ហើយ​ព្រះអង្គ​ក៏​បាន​រំដោះ​ពួក​លោក។
\v 5 ពួក​គេ​បាន​ស្រែក​អង្វរ​រក​ព្រះអង្គ ហើយក៏បានសង្គ្រោះ។ ពួក​គេ​នឹង​មិន​ខក​ចិត្ត​សោះ​ឡើយ។
\s5
\v 6 ប៉ុន្តែ ​ទូលបង្គំ​វិញ គឺ​គេ​ចាត់​ទុក​ជា​ជន្លេន មិនមែនជាមនុស្សនោះទេ មនុស្ស‌ម្នា​នាំ​គ្នា​ជេរ​ប្រមាថ ហើយ​មាក់​ងាយ​ទូលបង្គំ។
\v 7 អស់​អ្នក​ដែល​ឃើញ​ទូលបង្គំ គេ​ចំអក​ឲ្យ​ទូលបង្គំ​គ្រប់ៗ​គ្នា គេ​ពេប‌ជ្រាយ​ដាក់​ទូលបង្គំ ព្រម​ទាំង​គ្រវី​ក្បាល​ដាក់​ទូលបង្គំ​ផង។
\v 8 ពួកគេ​ពោល​ថា «គាត់​ផ្ញើ​វាសនា​លើ​ព្រះ‌អម្ចាស់​ហើយ ឲ្យ​ព្រះអង្គ​រំដោះ​គាត់​ទៅ បើ​ព្រះអង្គ​ស្រឡាញ់​គាត់ ឲ្យ​ព្រះអង្គ​សង្គ្រោះ​គាត់​ទៅ»។
\s5
\v 9 ដ្បិត គឺ​ព្រះ‌អង្គ​ដែល​បាននាំ​យក​ទូល‌បង្គំ ចេញ​ពី​ផ្ទៃ​ម្តាយ មក ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ទូល‌បង្គំ​ទុក​ចិត្តព្រះ‌អង្គ តាំង​ពី​ទូល‌បង្គំ​នៅ​បៅ​ដោះម្តាយ​នៅ​ឡើយ។
\v 10 កាល​ពី​ទូលបង្គំ​កើត​មក ព្រះអង្គ​បាន​ទទួល​ទូលបង្គំ​ធ្វើ​ជា​កូន ព្រះអង្គ​ជា​ព្រះ​របស់​ទូលបង្គំ តាំង​តែ​ពី​មុន​ពេល ដែល​ទូលបង្គំ​ស្គាល់​ពន្លឺ​ថ្ងៃ​ទៅ​ទៀត។
\s5
\v 11 សូម​កុំ​គង់​ឆ្ងាយ​ពី​ទូល‌បង្គំ​ឡើយ ដ្បិត​ទុក្ខ​លំបាកបានមក​ជិត​ហើយ គ្មាន​អ្នក​ណា​ជួយ​ទូល‌បង្គំ​ទេ។
\v 12 មានគោ​ឈ្មោល​ជា​ច្រើន​បាន​ឡោម​ព័ទ្ធ​ទូល‌បង្គំ គឺ​គោ​ឈ្មោល​ខ្លាំង​ៗ​ពី​ស្រុក​បាសាននៅ​ជុំ​វិញ​ទូល‌បង្គំ។
\v 13 ពួកវាហា​មាត់​ធំ​ដាក់​ទូល‌បង្គំ ដូច​ជា​សិង្ហ​ដែល​គ្រហឹម​បម្រុង​នឹង​ហែក​ស៊ី។
\s5
\v 14 ទូល‌បង្គំ​ត្រូវ​ច្រួច​ចេញ​ដូច​ជា​ទឹក ហើយ​អស់​ទាំង​ឆ្អឹង​នៃ​ទូល‌បង្គំ​សណ្តក​ចេញ​ពី​គ្នា។ ចិត្ត​ទូល‌បង្គំប្រៀប​ដូច​ជា​ក្រមួន ដែល​រលាយ​នៅ​ក្នុង​ខ្លួន។
\v 15 កម្លាំង​ទូល‌បង្គំ​ស្ងួត ដូច​អំបែង​ឆ្នាំង អណ្ដាត​ទូល‌បង្គំ​ជាប់​នៅ​ក្រអូម​មាត់ព្រះ‌អង្គ​ដាក់​ទូល‌បង្គំ ចុះ​ទៅ​ក្នុង​ធូលី​នៃ​សេចក្ដី​ស្លាប់។
\s5
\v 16 ដ្បិត មាន​ពួក​ឆ្កែ​ឡោម‌ព័ទ្ធ​ទូល‌បង្គំជុំ​វិញ មនុស្ស​អាក្រក់​មួយ​ហ្វូង ដើរ​ក្រវែល​ជុំ‌វិញ​ទូល‌បង្គំ គេ​បាន​ចាក់​ទម្លុះ​ដៃ​ជើង​ទូល‌បង្គំ
\v 17 ទូល‌បង្គំ​អាច​រាប់​ឆ្អឹង​ជំនីរ របស់​ទូល‌បង្គំ​បាន​ទាំង​អស់។ គេ​សម្លក់​សម្លឹង​មក​ទូល‌បង្គំ។
\s5
\v 18 ពួកគេ​យក​សម្លៀក‌បំពាក់​ទូលបង្គំ​ទៅ​ចែក​គ្នា និង​នាំ​គ្នា​ចាប់​ឆ្នោត​យក​អាវ​វែង​របស់​ទូលបង្គំ ។
\v 19 ឱ​ព្រះ‌អម្ចាស់​អើយ សូម​កុំ​នៅ​ឆ្ងាយ​ពី​ទូលបង្គំ​ឡើយ ព្រះអង្គ​ជា​កម្លាំង​នៃ​ទូលបង្គំ សូម​ឆាប់នឹងយាងមកជួយទូលបង្គំផង!
\s5
\v 20 សូម​សង្រ្គោះទូលបង្គំឲ្យ​រួច​ផុត​ពី​មុខ​ដាវ ហើយជួយជីវិត​ទូលបង្គំ​ឲ្យរួច​ផុត​ពី​ចង្កូម​របស់​ឆ្កែ​ទាំង​នេះ។
\v 21 សូម​សង្គ្រោះ​ទូលបង្គំ​ឲ្យ​រួច​ផុត​ពី​មាត់​សិង្ហ និង​ពី​ស្នែង​ក្របីផង។
\s5
\v 22 ទូលបង្គំ​នឹងប្រកាសពី​ព្រះ‌នាម របស់​ព្រះអង្គ​ឲ្យ​បងប្អូន​ទូលបង្គំ​ស្គាល់ ទូលបង្គំ​នឹង​ច្រៀង​លើក​តម្កើង​ព្រះអង្គនៅ​ក្នុង ​អង្គ​ប្រជុំ។
\v 23 អ្នក​ណា​ដែល​កោត​ខ្លាច​ដល់​ព្រះ‌អម្ចាស់​សូមសរសើរ​តម្កើង​ព្រះ‌អង្គ! អ្នក​ណា​ដែល​ជា​ពូជ‌ពង្ស​យ៉ាកុប ចូរ​លើក​តម្កើង​ព្រះ‌អង្គ! អ្នក​ណាដែល​ជា​ពូជ‌ពង្ស​អុីស្រា‌អែល​អើយ ចូរ​ស្ញប់​ស្ញែង​នៅ​ចំពោះ​ព្រះ‌អង្គ​ចុះ!
\s5
\v 24 ដ្បិត ​ព្រះ‌អង្គ​មិន​បាន​មើល‌ងាយ ឬ​ស្អប់​ខ្ពើម មនុស្ស​ក្រក្រីមាន​ទុក្ខ​វេទនា​ឡើយ ព្រះអម្ចាស់មិន​បាន​លាក់​ព្រះ‌ភក្ត្រ​នឹង​គេ​ដែរ កាល​អ្នក​នោះ​បាន​ទូល​រក​ព្រះ‌អង្គ ព្រះជាម្ចាស់ព្រះ‌ សណ្ដាប់។
\v 25 សូម​លើក​តម្កើង​ព្រះអង្គ នៅ​ក្នុង​អង្គ​ប្រជុំ​ដ៏​ធំ ទូលបង្គំ​នឹង​លា​បំណន់ នៅ​មុខ​អស់​អ្នក​គោរព​កោត​ខ្លាច​ព្រះ អង្គ។
\s5
\v 26 អ្នកដែល​ទន់‌ទាប​នឹង​បាន​បរិ‌ភោគ​ឆ្អែត អស់​អ្នក​ដែល​ស្វែង​រក​ព្រះ‌អម្ចាស់ នឹង​សរសើរ​តម្កើង​ព្រះ‌អង្គ។ សូម​ឲ្យ​ចិត្ត​អ្នក​រាល់​គ្នា​រស់​នៅ​ជា​ដរាប។
\v 27 មនុស្ស​ទាំង​ប៉ុន្មាន​ដែល​ស្ថិត​នៅ​តាម​ស្រុក ដាច់​ស្រយាល​នៃ​ផែនដី នឹង​នឹក​ឃើញ​ពីព្រះ‌អម្ចាស់ ប្រជា‌ជាតិ​ទាំង​មូល នឹង​នាំ​គ្នា​ក្រាបថ្វាយ‌បង្គំ​ព្រះអង្គ។
\s5
\v 28 ដ្បិត ​ព្រះ‌រាជនៃព្រះអម្ចាស់ និង​គ្រប់‌គ្រង​លើ​ប្រជា‌ជាតិ​នានា។
\v 29 ពួក​អ្នក​ធំ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី នាំ​គ្នា​បរិភោគ ហើយ​ក្រាប​ថ្វាយ‌បង្គំ​ព្រះអង្គ អស់​អ្នក​ដែល​កើត​ពី​ធូលី​ដី គឺ​មនុស្ស​លោក​ដែល​តែងតែ​ស្លាប់ក៏​នឹង​ក្រាប​ថ្វាយ‌បង្គំ​ព្រះអង្គ​ដែរ។
\s5
\v 30 នឹង​មាន​ពូជ‌ពង្ស​មួយ​គោរព​ប្រតិ‌បត្តិ ដល់​ព្រះ‌អង្គ គេ​នឹង​ថ្លែង​ប្រាប់អំពី​ព្រះ‌អម្ចាស់ ដល់​មនុស្ស​ជំនាន់​ក្រោយ។
\v 31 ពួកគេ​នឹង​មក ហើយ​ប្រកាស​អំពីសេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ ប្រាប់​មនុស្ស​មួយ​ពួក ដែល​មិន​ទាន់​កើតមក​នៅ​ឡើយ​ថា គឺ​ព្រះ‌អង្គ​ហើយ​ដែល​បាន​ធ្វើ​ការ​នោះ។
\s5
\c 23
\cl ជំពូក ២៣
\p
ទំនុកតម្កើង របស់​ស្ដេច​ដាវីឌ។
\v 1 ព្រះ‌អម្ចាស់គឺ​ជា​គង្វាល​ខ្ញុំ នោះខ្ញុំ​នឹង​មិន​ខ្វះ​អ្វី​សោះ។
\v 2 ព្រះ‌ជាម្ចាស់ឲ្យ​ខ្ញុំ​ដេក​សម្រាក​នៅ​លើ​វាល​ស្មៅ​ខៀវ​ខ្ចី ព្រះ‌អង្គ​នាំ​ខ្ញុំ​ទៅ​ក្បែរ​មាត់​ទឹក​ដែល​ហូរ​គ្រឿនៗ។
\s5
\v 3 ព្រះអង្គ​ប្រទាន​ជីវិតដល់ខ្ញុំ​ឡើង​វិញ ព្រះអង្គ​នាំ​ខ្ញុំ​ដើរ​ក្នុង​ផ្លូវ​ដ៏ត្រឹមត្រូវដោយ​យល់​ដល់​ព្រះ‌កិត្តិនាម​របស់​ព្រះអង្គ។
\s5
\v 4 ទោះ​បីជា​ទូលបង្គំ​ដើរ​កាត់​ជ្រលង​ភ្នំ នៃ​សេចក្ដី​ងងឹត ក៏​ដោយ ក៏​ទូលបង្គំ​មិន​ខ្លាច​អ្វី​សោះ​ឡើយ ដ្បិត​ព្រះអង្គ​គង់​នៅ​ជា​មួយ​ទូលបង្គំព្រះអង្គ​ការពារ និង​រក្សា​ទូលបង្គំ​ជានិច្ច ។
\s5
\v 5 ព្រះ‌អង្គ​រៀប​តុ​នៅ​មុខ​ទូល‌បង្គំ ហើយនៅ​ចំពោះ​ខ្មាំង​សត្រូវ​របស់​ទូល‌បង្គំ ព្រះ‌អង្គ​ចាក់​ប្រេង​លើ​ក្បាល​ទូល‌បង្គំ ហើយពែងរបស់ទូលបង្គំដ៏ពេញហូរហៀរ។
\s5
\v 6 ប្រាកដជា​ព្រះអង្គ​ប្រណី​សន្ដោស​ទូលបង្គំ ជាមួយសម្ព័ន្ឋមេត្រីដ៏​ស្មោះ‌ស្ម័គ្រ​ជា​រៀង​រាល់​ថ្ងៃ អស់​មួយ​ជីវិតរបស់ទូលបង្គំ។​ ហើយខ្ញុំនឹងរស់នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​យូអង្វែងជានិច្ច។
\s5
\c 24
\cl ជំពូក​ ២៤
\p
ទំនុកតម្កើង របស់​ស្ដេច​ដាវីឌ។
\v 1 ផែនដី​ជា​របស់​ព្រះ‌អម្ចាស់ ហើយ​អ្វីដែលមាន​នៅលើ​ផែនដី ព្រម​ទាំង​អស់​អ្នក ដែល​រស់​នៅក្នុងពិភព​លោកផង។
\v 2 ដ្បិត​ព្រះ‌អង្គ​បាន​ចាក់​គ្រឹះ​ផែនដី​នៅ​លើ​សមុទ្រហើយ​បាន​តាំង​វា​យ៉ាង​មាំនៅ​លើ​ទន្លេ​នានា។
\s5
\v 3 តើ​អ្នក​ណា​អាច​ឡើង​ទៅ​លើ​ភ្នំ នៃ​ព្រះ‌អម្ចាស់​បាន? តើ​អ្នក​ណា​អាច​ឈរ​នៅ​​ទី​បរិសុទ្ធ របស់​ព្រះ‌ជាម្ចាស់​បាន?
\v 4 ​អ្នក​ដែល​មាន​ដៃ​ស្អាត និង​ចិត្ត​បរិសុទ្ធ ជា​អ្នក​ដែល​មិន​បណ្ដោយ​ឲ្យ​ព្រលឹង​ខ្លួន ទៅ​តាម​សេចក្ដី​ភូត​ភរ ហើយ​មិន​ពោល​ពាក្យ​ស្បថ​បំពាន​ឡើយ។
\s5
\v 5 អ្នក​នោះ​នឹង​ទទួល​ព្រះ​ពរ​ពី​ព្រះ‌អម្ចាស់ និង​សេចក្ដី​សុចរិត​ពី​ព្រះអង្គ ដ៏​ជួយ​សង្គ្រោះ​របស់​ខ្លួន។
\v 6 អ្នក​ទាំងនេះ​ហើយ​ជា​ពួក​អ្នកដែល​ស្វែង​រក​ព្រះ‌អង្គ គឺ​អ្នក​ដែល​ស្វែង​រក​ព្រះ‌ភក្ត្រនៃ ​ព្រះជាម្ចាស់របស់​លោក​យ៉ាកុប។ សម្រាក
\s5
\v 7 ចូរ​ងើប​ក្បាល​ឡើង និងគ្រប់ទាំងទ្វារ ចូរ​ងើបឡើង ដើម្បី​ឲ្យ​មហា‌ក្សត្រ​ដ៏​មាន​សិរី‌ល្អ ទ្រង់​យាង​ចូល​មក។
\v 8 តើ​មហា‌ក្សត្រ​ដ៏​មាន​សិរី‌រុងរឿង​ជា​អ្នក​ណាទៅ? គឺ​ព្រះអម្ចាស់ដ៏​មាន​ព្រះ‌ចេស្តា និង​ឥទ្ធិ‌ឫទ្ធិ ជា​ព្រះ‌អម្ចាស់​ដ៏​មាន​ឥទ្ធិ‌ឫទ្ធិ​ក្នុង​ចម្បាំង។
\s5
\v 9 ចូរ​ងើប​ក្បាល​របស់អ្នកឡើង! ឱ​ទ្វារ​ដ៏​នៅ​អស់‌កល្ប​ជា‌និច្ច​អើយ ចូរ​បើកឡើង ដើម្បី​ឲ្យ​មហា‌ក្សត្រ​ដ៏​ពេញ​សិរី‌រុងរឿង ព្រះអង្គ​យាង​ចូល​មកក្នុង!
\v 10 តើ​មហា‌ក្សត្រ​ដ៏​មាន​សិរី‌រុងរឿងនេះ​ជា​អ្នក​ណា? គឺ​ជាព្រះ‌អម្ចាស់​នៃ​ពួក​ពល‌បរិវារ ព្រះ‌អង្គ​ហើយ​ជា​មហា‌ក្សត្រ ដ៏​មាន​សិរី‌ល្អ។ សម្រាក
\s5
\c 25
\cl ជំពូក ២៥
\p
ទំនុក​របស់​ស្ដេច​ដាវីឌ។
\v 1 សូមថ្វាយជីវិតរបស់ទូលបង្គំ ទៅចំពោះព្រះអម្ចាស់!
\v 2 ព្រះអម្ចាស់របស់ទូលបង្គំអើយ ទូលបង្គំទុកចិត្តលើព្រះអង្គ។ សូម​កុំ​ឲ្យ​ទូលបង្គំ​ត្រូវ​អាម៉ាស់​មុខ សូម​កុំ​ឲ្យ​ខ្មាំង​សត្រូវ​អាច​មាន​ជ័យ‌ជម្នះលើ​ទូលបង្គំ​ឡើយ។
\v 3 សូមឲ្យ​អ្នក​ដែលសង្ឃឹម​លើព្រះ‌អង្គនឹង​មិន​ត្រូវ​ខ្មាស​ឡើយ គឺ​មាន​តែ​អ្នក​មានចិត្តមិនល្អ ​ដែល​ត្រូវ​ខ្មាសវិញ។
\s5
\v 4 ព្រះ‌អម្ចាស់​អើយ សូម​បង្ហាញ​​របៀបរបស់​ព្រះ‌អង្គ ព្រះអម្ចាស់អើយ សូម​បង្រៀន​ទូល‌បង្គំ​អំពី​ផ្លូវ​ច្រក របស់​ព្រះ‌អង្គ​ផង។
\v 5 សូម​នាំ ហើយ​បង្រៀន​ទូល‌បង្គំ ដ្បិត​ព្រះ‌អង្គ​ជា​ព្រះ​ដ៏​ជួយ​សង្គ្រោះ​របស់​ទូល‌បង្គំ ទូល‌បង្គំ​សង្ឃឹម​ដល់​ព្រះ‌អង្គ​​រាល់​ថ្ងៃ។
\s5
\v 6 ឱ​ព្រះ‌អម្ចាស់អើយ សូមនឹកចាំពីព្រះហឫទ័យហើយនិងសម្ព័ន្ឋមេត្រីដ៏ស្មោះត្រង់នៃព្រះអង្គផង ដ្បិតការទាំងនោះមានតាំងពីដើមហើយ។
\v 7 ឱព្រះអម្ចាស់អើយ! សូម​កុំ​នឹក​ចាំ​អំពើ​បាបដែល​ទូល‌បង្គំ​ប្រព្រឹត្ត​កាល​នៅ​ក្មេង ឬការបះបោរបស់​ទូល‌បង្គំ​ឡើយ សូមនឹកចាំអំពីសម្ព័ន្ឋមេត្រីដ៏ស្មោះត្រង់តាមរយៈ ការល្អរបស់ព្រះអង្គ។
\s5
\v 8 ព្រះអម្ចាស់គឺល្អហើយទៀងត្រង់ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អង្គ​បង្រៀនមនុស្ស​បាប​ឲ្យ​ស្គាល់​ផ្លូវ​។
\v 9 ព្រះអង្គ​នាំ​មនុស្ស​បន្ទាបខ្លួន ឲ្យ​ដើរ​តាម​ដ៏ត្រឹមត្រូវ ព្រះអង្គ​បង្រៀន​គេ​ឲ្យ​ស្គាល់ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ។
\s5
\v 10 គ្រប់​ទាំង​ផ្លូវ​របស់​ព្រះ‌អម្ចាស់ សុទ្ធ​តែប្រកប​ដោយ ព្រះ‌ហឫ‌ទ័យ​ស្រឡាញ់ និងសេចក្ដី​ស្មោះ‌ត្រង់ ចំពោះ​អស់​អ្នក​ដែល​កាន់​តាម​សម្ព័ន្ឋមេត្រី និង​សេចក្ដី​បន្ទាល់​របស់​ព្រះ‌អង្គ។
\v 11 ឱ​ព្រះ‌អម្ចាស់អើយ ដោយ​យល់​ដល់​ព្រះ‌នាម​ព្រះ‌អង្គសូម​អត់​ទោស​អំពើ​បាប ដ៏​ធ្ងន់​របស់​ទូល‌បង្គំ​ផង។
\s5
\v 12 តើមាន​​អ្នក​ណា​ដែល​កោត​ខ្លាចដល់​ព្រះ‌អម្ចាស់ឬទេ? ព្រះ‌អម្ចាស់ ​នឹង​បង្រៀន​អ្នក​នោះ ឲ្យ​ស្គាល់​ផ្លូវ​ដែល​គួរជ្រើស​រើស។
\v 13 ជីវិតរបស់អ្នកនោះនឹងបានទទួលការដែលល្អ ហើយកូនចៅរបស់គេនឹងទទួលទឹកដីជាមរតក។
\s5
\v 14 មេត្រី​ភាព​របស់​ព្រះ‌អម្ចាស់ គឺ​សម្រាប់​អស់​អ្នក​ណា​ដែល​កោត​ខ្លាច​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​ធ្វើ​ឲ្យ​គេ​ស្គាល់ ​សម្ព័ន្ឋមេត្រីរបស់​ព្រះ‌អង្គ។
\v 15 ភ្នែក​ទូល‌បង្គំ​សម្លឹង​ទៅ​រក ព្រះ‌អម្ចាស់ជា‌និច្ច ដ្បិត​ព្រះ‌អង្គ​នឹង​ដោះ​ជើង​ទូល‌បង្គំឲ្យ​រួច​ពី​អន្ទាក់។
\v 16 សូម​បែរ​មកទូល‌បង្គំ ហើយ​ផ្តល់ក្តីមេត្តាឲ្យទូល‌បង្គំ​ផង ដ្បិត​ទូល‌បង្គំ​នៅ​ឯកោ ហើយ​ពេញដោយទុក្ខព្រួយ។
\s5
\v 17 ទុក្ខ​ព្រួយ​ក្នុង​ចិត្ត​ទូល‌បង្គំ​បាន​កើន​ឡើង​ជា​ខ្លាំង សូម​នាំ​ទូល‌បង្គំ​ចេញ​ពី​ការខ្វាល់ខ្វាយរបស់​ទូល‌បង្គំ​ផង!
\v 18 សូម​ទត​មើល​ទុក្ខ​វេទនា និង​ការ​នឿយ​ព្រួយ​របស់​ទូល‌បង្គំ ហើយ​សូម​អត់​ទោសអំពើ​បាប​ របស់​ទូល‌បង្គំផង។
\v 19 សូមព្រះអង្គទតចុះ ដ្បិតសត្រូវទូលបង្គំមានចំនួនច្រើនណាស់ ហើយគេ​ស្អប់​ទូល‌បង្គំ ដោយ​ចិត្ត​សាហាវ​យ៉ាង​ណា។
\s5
\v 20 សូមការពារជីវិតរបស់ទូលបង្គំ ហើយរំដោះទូលបង្គំផង សូម​កុំ​ឲ្យ​ទូល‌បង្គំ​ត្រូវ​ខ្មាស​ឡើយ ដ្បិត​ទូល‌បង្គំ​ពឹង​ជ្រកក្នុង​ព្រះ‌អង្គ។
\v 21 សូម​ឲ្យ​សេចក្ដី​សុចរិត និង​សេចក្ដី​ទៀង​ត្រង់រក្សា​ទូល‌បង្គំ ដ្បិត​ទូល‌បង្គំ​សង្ឃឹម នៅក្នុង​ព្រះ‌អង្គ​ហើយ។
\s5
\v 22 ឱ​ព្រះជាម្ចាស់​អើយ សូម​រំដោះអុីស្រា‌អែលពី​ទុក្ខ​វេទនា ​ទាំង​ប៉ុន្មាន​របស់​ពួកគេ​ផង!
\s5
\c 26
\cl ជំពូក ២៦
\p
ទំនុក​របស់​ស្ដេច​ដាវីឌ។
\v 1 ​ព្រះ‌អម្ចាស់​អើយ សូម​រក​យុត្តិធម៌​ឲ្យ​ទូល‌បង្គំផង ដ្បិត​ទូល‌បង្គំ​បាន​ដើរ​យ៉ាង​ត្រឹម​ត្រូវ ក៏​បាន​ទុក​ចិត្ត​នឹង​ព្រះ‌អម្ចាស់ឥត​ល្អៀង​ឡើយ។
\v 2 ឱ​ព្រះ‌អម្ចាស់​អើយ សូម​ពិនិត្យ​មើល​ទូល‌បង្គំ ហើយ​ល្បង​ល​ទូល‌បង្គំ នឹងសាក​ចិត្ត​គំនិត​របស់​ទូល‌បង្គំ​ចុះ។
\v 3 ដ្បិតព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ នៅនិងមុខភ្នែក​ទូល‌បង្គំ ហើយ​ទូល‌បង្គំ​បាន​ដើរ​តាម សេចក្ដី​ស្មោះត្រង់បស់​ព្រះ‌អង្គ។
\s5
\v 4 ទូលបង្គំមិនបានចូលរួមជាមួយពួកមនុស្សបោកបញ្ឆាត ក៏​មិន​បាន​សេព​គប់​ជា​មួយ​មនុស្ស​មាន​ពុត​ដែរ។
\v 5 ទូលបង្គំ​មិន​ចូល​ចិត្ត​ ពួក​អ្នក​ដែល​ប្រព្រឹត្ត​ការអាក្រក់ ហើយ​ទូលបង្គំ​មិន​អង្គុយ​រួម​ជា​មួយ មនុស្ស​ពាល​ដែរ។
\s5
\v 6 ​ព្រះ‌អម្ចាស់​អើយ ទូល‌បង្គំ​លាង​ដៃ​ជា​សម្គាល់​ថា ទូល‌បង្គំគ្មាន​ទោស​ទេ ហើយ​ទូល‌បង្គំ​ដើរ​ជុំ​វិញ​អាសនា​របស់​ព្រះ‌អង្គ
\v 7 ដើម្បី​ស្រែកច្រៀងសរសើរតម្កើន និង​រៀប​រាប់​ពី​ការ​អស្ចារ្យ ​របស់​ព្រះ‌អង្គ។
\v 8 ​ព្រះ‌អម្ចាស់​អើយ ទូល‌បង្គំ​ស្រឡាញ់ ព្រះ​ដំណាក់​ដែល​ព្រះ‌អង្គ​គង់​នៅ និង​កន្លែង​ដែល​មាន​សិរី​ល្អរបស់​ព្រះ‌អង្គ​ស្ថិត​នៅ។
\s5
\v 9 សូម​កុំផាត់​ព្រលឹង​ទូល‌បង្គំ​ចេញជាមួយអ្នកមាន​បាប​ឡើយ ឬ​កុំ​ដក​ជីវិត​ទូល‌បង្គំ ជា​មួយ​មនុស្ស​ដែល​កម្ចាយ​ឈាម​ដែរ
\v 10 ដៃ​របស់​អ្នក​ទាំង​នោះ សុទ្ធ​តែ​ជាប់​មាន​អំពើ​អាក្រក់ ហើយ​ដៃ​ស្តាំ​របស់​គេ​ពេញ​ដោយ​សំណូក។
\s5
\v 11 ប៉ុន្តែ ​ទូល‌បង្គំវិញ ទូល‌បង្គំ​នឹង​ដើរ ដោយ​ចិត្ត​ទៀង​ត្រង់ សូមប្រោស​លោះ​ទូល‌បង្គំ ហើយ​ផ្តល់ក្តីមេត្តាដល់ទូល‌បង្គំ​ផង។
\v 12 ជើង​ទូល‌បង្គំ​ឈរ​នៅ​លើ​ដី​រាប​ស្មើ ទូល‌បង្គំ​នឹង​ថ្វាយ​ព្រះ​ពរ​ព្រះ‌អម្ចាស់។
\s5
\c 27
\cl ជំពូក ២៧
\p
ទំនុក​របស់​ស្ដេច​ដាវីឌ។
\v 1 ព្រះ‌អម្ចាស់​ជា​ពន្លឺ និង​ជា​ព្រះ‌សង្គ្រោះ​ខ្ញុំ តើខ្ញុំ​ត្រូវ​ខ្លាច​នរណា​ទៀត? ព្រះ‌អម្ចាស់​ជា​ទី​ជម្រក​របស់​ជីវិត​ខ្ញុំ តើខ្ញុំ​ត្រូវតក់‌ស្លុត​ឬ?
\s5
\v 2 ពេល​ពួកបច្ចា​មិត្ត និង​ខ្មាំង​សត្រូវ​របស់​ខ្ញុំ​នាំគ្នាមកជិត​ខ្ញុំ ដើម្បី​ស៊ី​សាច់​ខ្ញុំ នោះ​គេ​នឹង​ជំពប់​ដួល។
\v 3 ទោះ​បើ​មាន​ពល​ទ័ព​មក​ឡោម​ព័ទ្ធ​ខ្ញុំ ក៏​ចិត្ត​ខ្ញុំ​មិន​ភ័យ​ខ្លាច​ឡើយ ទោះ​បើ​មាន​ចម្បាំង​កើត​ឡើង​ទាស់​នឹង​ខ្ញុំ ក៏​ខ្ញុំ​នៅ​តែ​មានទំនុកចិត្តជានិច្ច។
\s5
\v 4 ខ្ញុំបាន​សូម​សេចក្ដី​តែ​មួយ​ពី​ព្រះ‌អម្ចាស់ ហើយ​នឹង​ស្វែង​រក​សេចក្ដី​នោះ​ឯង គឺ​ឲ្យ​ខ្ញុំ​បាន​នៅ​ក្នុង​ដំណាក់​របស់​ព្រះ‌អម្ចាស់ រាល់​តែ​ថ្ងៃ​អស់​មួយ​ជីវិត​របស់​ខ្ញុំ ដើម្បី​រំពឹង​មើល​សោភ័ណភាព​របស់​ព្រះ‌អម្ចាស់ ហើយ​ពិនិត្យ​ពិចារណា​នៅ​ក្នុង ព្រះ‌វិហារ​របស់​ព្រះ‌អង្គ។
\s5
\v 5 ដ្បិត នៅក្នុងថ្ងៃដែលមានទុក្ខលំបាក ព្រះជាម្ចាស់នឹងបិតបាំងទូលបង្គំនៅក្រោមម្លប់របស់ព្រះអង្គ បិតបាំងដោយ​ព្រះ​ពន្លារបស់​ព្រះ‌អង្គ។ ព្រះ‌អង្គ​នឹង​លើក​ខ្ញុំ​ដាក់​លើ​ថ្ម​ដា។
\v 6 ដ្បិត ខ្ញុំ​បាន​ងើប​ក្បាល​ឡើង ខ្ពស់​ជាង​ខ្មាំង​សត្រូវ​ដែល​នៅ​ជុំ‌វិញ​ខ្ញុំ ហើយ​ខ្ញុំ​នឹង​ថ្វាយ​យញ្ញ​បូជា នៅ​ក្នុង​ព្រះ​ពន្លា​របស់​ព្រះ‌អង្គ ទាំង​ស្រែក​ដោយ​អំណរ ខ្ញុំ​នឹង​ច្រៀង ខ្ញុំ​នឹង​លើក​ទំនុក​ថ្វាយ​ព្រះ‌អម្ចាស់!
\s5
\v 7 ឱ​ព្រះ‌អម្ចាស់​អើយ! សូម​សណ្ដាប់​ពេល​ទូល‌បង្គំ​ទូលរកព្រះអង្គ សូម​មេត្តាដល់​ទូល‌បង្គំ និង​ឆ្លើយ​តប​មក​ទូល‌បង្គំ​ផង!
\v 8 ឱព្រះអម្ចាស់អើយ! ចិត្ត​ទូលបង្គំ​នឹក​ដល់​ព្រះ‌បន្ទូលរបស់ព្រះអង្គថា «ចូរ​ស្វែងព្រះភ័ក្រ្តរបស់ព្រះអង្គ!» ទូល‌បង្គំ​ស្វែង​រក​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ​ហើយ។
\s5
\v 9 សូមកុំបាំងព្រះភ័ក្រ្តព្រះអង្គពីទូលបង្គំឡើយ សូមកុំបង្វែរសេចក្តីកំហឹងរបស់ព្រះអង្គមកលើអ្នកបម្រើរបស់ព្រះអង្គឡើយ! ព្រះអង្គជាអ្នកជួយទូលបង្គំ ព្រះជាម្ចាស់នៃសេចក្តី សង្គ្រោះទូលបង្គំអើយ សូម​កុំ​ផាត់ទូល‌បង្គំ​ចេញសូមកុំ​បោះ‌បង់​ចោល​ទូល‌បង្គំ​ឡើយ!
\v 10 បើទោះបីឪពុក​ម្តាយ បានបោះ​បង់​ចោល​ទូល‌បង្គំ ព្រះ‌អម្ចាស់នឹង​ទទួល​ទូល‌បង្គំ​ទុក។
\s5
\v 11 ឱ​ព្រះ‌អម្ចាស់​អើយ! សូម​បង្រៀន​ទូល‌បង្គំ​ឲ្យ​ស្គាល់ផ្លូវ​របស់​ព្រះ‌អង្គ សូម​នាំ​ទូល‌បង្គំ​ទៅ​តាម​ផ្លូវ​រាប​ស្មើ ដោយព្រោះ​តែ​ខ្មាំង​សត្រូវ​របស់​ទូល‌បង្គំ។
\v 12 សូម​កុំ​ប្រគល់​ទូល‌បង្គំ​ទៅ​តាម​បំណង​ចិត្ត បច្ចា‌មិត្ត​របស់​ទូល‌បង្គំ​ឡើយ ដ្បិត​មាន​ស្មរ​បន្ទាល់​ក្លែង​ក្លាយ បាន​លើក​គ្នា​ទាស់​នឹង​ទូល‌បង្គំ ពីព្រោះ​ដង្ហើមពួកគេ​ចេញ​ដោយពាក្យ​សាហាវ!
\s5
\v 13 តើនឹងមានអ្វីកើតឡើងដល់​ទូល‌បង្គំ ​បើទូលបង្គំមិន​ជឿ​ថាព្រះ‌អម្ចាស់ពេញដោយសេចក្ដីសប្បុរស​ នៅ​ក្នុង​ទឹក​ដី​របស់​មនុស្ស​កំពុងរស់នៅ?
\v 14 ចូរ​រង់‌ចាំ​ចំពោះព្រះ‌អម្ចាស់ ចូរ​មាន​កម្លាំង ហើយ​មាន​ចិត្ត​ក្លាហាន​ឡើង ចូរ​រង់‌ចាំ​ព្រះ‌អម្ចាស់ចុះ!
\s5
\c 28
\cl ជំពូក ២៨
\p
ទំនុក​របស់​ស្ដេច​ដាវីឌ។
\v 1 សម្រាប់ព្រះអង្គ ព្រះអម្ចាស់អើយ! ទូលបង្គំស្រែកឡើងអង្វរ ព្រះអង្គជាថ្មដានៃទូលបង្គំ សូមកុំប្រងើយនិងទូលបង្គំធ្វើអ្វី។ ប្រសិនបើព្រះអង្គមិនឆ្លើយចំពោះ ទូលបង្គំទេ នោះទូលបង្គំនឹងចូលរួមជាមួយអ្នកទាំងនោះដែលបានបញ្ចុះក្នុងផ្នូរហើយ។
\v 2 ពេល​ទូលបង្គំ​ស្រែក​រក​ព្រះអង្គ ពេល​ទូលបង្គំ​លើក​ដៃ​ឆ្ពោះ​ទៅ​កាន់​ទីបរិសុទ្ធ របស់​ព្រះអង្គ សូម​​ព្រះ‌អង្គសណ្ដាប់​ពាក្យ​ទូល‌អង្វរ របស់​ទូលបង្គំ​ផង។
\s5
\v 3 សូម​កុំរុញទូល‌បង្គំ​ចេញ​ជា​មួយ​មនុស្សពាល ឬ​ជា​មួយ​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អាក្រក់ ជា​អ្នក​ដែល​ពោល​ពាក្យមេត្រី​នឹង​អ្នក​ជិត​ខាង តែ​មាន​ពេញដោយការអាក្រក់​នៅ​ក្នុង​ចិត្ត​គេវិញ។
\v 4 សូម​ឲ្យដល់​គេ​តាម​អ្វីដែល​គេ​ធ្វើ ហើយ​តាម​សេចក្ដី​អាក្រក់​នៃ​អំពើ​ដែល​គេ​ប្រព្រឹត្ត សូម​ឲ្យ​គេ​ទទួល​តាមអំពើ​ដែល​ដៃ​របស់​គេធ្វើ សូម​តបស្នង​ឲ្យ​សម​នឹង​ទោស​របស់​គេ។
\v 5 ព្រោះ​គេ​មិន​យក​ចិត្ត​ទុក​ដាក់ នឹង​កិច្ច​ការ​របស់​ព្រះ‌អម្ចាស់ ឬ​នឹង​ស្នា​រព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​ទេ ព្រះ‌អង្គ​នឹង​រំលំ​គេចុះ ក៏​មិន​សង់​ឡើង​វិញ​ឡើយ។
\s5
\v 6 សូម​ថ្វាយព្រះពរដល់​ព្រះ‌អម្ចាស់! ព្រោះ​ព្រះ‌ជាម្ចាស់​ ព្រះ‌សណ្ដាប់​សំឡេងដែល​ខ្ញុំ​ទូល‌អង្វរ
\v 7 ព្រះ‌អម្ចាស់ ​ជា​កម្លាំង និង​ជា​ខែល​ការពារ​ទូលបង្គំ នោះខ្ញុំ​ទុក​ចិត្ត​ដល់​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​បានជួយ​ខ្ញុំ។ ដូច្នោះ ចិត្ត​ខ្ញុំ​រីក‌រាយ​ជា​ខ្លាំង និងសរសើរតម្កើង ដោយ​បទ​ចម្រៀង​របស់​ខ្ញុំ។
\v 8 ព្រះ‌អម្ចាស់​ការពារ​ប្រជា‌រាស្ដ្រ​របស់​ព្រះអង្គ ហើយព្រះ‌អង្គ​ជា​ទី​ពឹង​ជ្រក​ដល់​អ្នកដែល​ព្រះ‌អង្គ​បាន​ចាក់​ប្រេង​តាំង។
\s5
\v 9 សូមសង្គ្រោះប្រជារាស្រ្តរបស់ព្រះអង្គ ហើយប្រទានពរដល់​កូន​ចៅ​របស់​ព្រះអង្គ។ សូម​ធ្វើ​ជា​គង្វាល​ដល់​គេនិង​បី​ទ្រ​គេ​ជា រៀងរហូតទៅ។
\s5
\c 29
\cl ជំពូក ២៩
\p
ទំនុកតម្កើង របស់​ស្ដេច​ដាវីឌ។
\v 1 អស់ទាំងកូន​ព្រះ‌ជាម្ចាស់​អើយ! ចូរ​នាំ​គ្នា​តម្កើង​ព្រះ‌អម្ចាស់ ចូរ​លើក​តម្កើង​សិរី‌រុងរឿង និង​តេជា‌នុភាព​របស់​ព្រះ‌អម្ចាស់ដែរ។
\v 2 ចូរថ្វាយ​សិរី‌ល្អ​ដល់​ព្រះ‌នាម​ព្រះ‌អង្គ គឺឲ្យសមនិងព្រះ‌អម្ចាស់។ សូម​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់ ដោយ​ពាក់​គ្រឿង​លម្អ​បរិសុទ្ធ។
\s5
\v 3 ព្រះ‌សូរ‌សៀងរបស់​ព្រះ‌អម្ចាស់ លាន់​ឮ​លើ​ផ្ទៃ​ទឹក ព្រះជាម្ចាស់​ដ៏​មាន​សិរី‌ល្អ​ព្រះ‌អង្គ​បញ្ចេញ​ផ្គរ​លាន់ គឺ​ព្រះ‌អម្ចាស់​គង់​លើ​ផ្ទៃទឹក។
\v 4 ព្រះ‌សូរ‌សៀង​របស់​ព្រះ‌អម្ចាស់​មាន​អំណាច ព្រះ‌ សូរ‌សៀង​របស់​ព្រះ‌អម្ចាស់ មាន​ពេញ​ដោយ​ឫទ្ធា‌នុភាព។
\v 5 ព្រះ‌សូរ‌សៀង​របស់​ព្រះ‌អម្ចាស់​បំបាក់​ដើម​តា‌ត្រៅ គឺ​ព្រះ‌អម្ចាស់បំបាក់​ដើម​តា‌ត្រៅ​នៅ​ភ្នំ​ល្បាណូន។
\s5
\v 6 ព្រះ‌អង្គ​ធ្វើ​ឲ្យ​ភ្នំ​ល្បាណូន​លោត​ដូច​ជា​កូន​គោ ហើយ​ឲ្យ​ភ្នំ​ស៊ីរាន លោត​ដូច​ជា​គោ​ព្រៃ​ស្ទាវ។
\v 7 ព្រះ‌សូរ‌សៀង​របស់​ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​មាន អណ្ដាត​ភ្លើង​ផុស​ឡើង។
\v 8 ព្រះ‌សូរ‌ សៀង​របស់​ព្រះ‌អម្ចាស់ កក្រើក​ទី​រហោ‌ស្ថាន ព្រះ‌អម្ចាស់អង្រួន​ទី​រហោ‌ស្ថាន​ការដេស។
\s5
\v 9 ព្រះ‌សូរ‌សៀង​របស់​ព្រះ‌អម្ចាស់ អង្រួន​ក្តាន់​ញី​ឲ្យ​កើត​កូន ក៏​ធ្វើ​ឲ្យ​ព្រៃ​ឈើ​ជ្រុះ​ស្លឹក​អស់​រលីង ហើយ​នៅ​ក្នុង​ព្រះ‌វិហារ​ព្រះ‌អង្គ អ្វីៗ​សព្វ​សារពើ ស្រែក​ឡើង​ថា «សិរិរុងរឿង!»
\v 10 ព្រះ‌អម្ចាស់គ្រប់​គ្រង​លើ​ទឹក​ជំនន់ ព្រះ‌អម្ចាស់​គង់​ជា​ព្រះ‌មហា‌ក្សត្រ រហូត​ត​ទៅ។
\s5
\v 11 ព្រះ‌អម្ចាស់បាន​ប្រទាន​កម្លាំង ដល់ប្រជា‌រាស្ត្រ​ព្រះ‌អង្គ ព្រះ‌អម្ចាស់បានប្រទាន​ពរ ឲ្យ​ប្រជា‌រាស្ត្រ​ព្រះ‌អង្គជាមួយសន្ដិភាព។
\s5
\c 30
\cl ជំពូក ៣០
\p
ទំនុកតម្កើង បទ​សម្រាប់​ច្រៀង​នៅ​ពេល​សម្ពោធ​ព្រះ‌វិហារ។ ទំនុក​របស់​ស្ដេច​ដាវីឌ។
\v 1 ឱព្រះអម្ចាស់អើយ ទូលបង្គំនឹងលើកតម្កើនព្រះអង្គឡើង ដ្បិត ព្រះអង្គបានលើកទូលបង្គំឡើង ហើយមិនឲ្យសត្រូវរបស់ទូលបង្គំ អរសប្បាយមកលើទូលបង្គំឡើយ។
\v 2 ឱព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយ! ទូលបង្គំស្វែងរកសេចក្តីជំនួយពីព្រះអង្គ ហើយការប្រោសឲ្យជារបស់ព្រះអង្គ។
\v 3 ឱ​ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​បាន​ស្រង់​ព្រលឹង​ទូលបង្គំ ចេញ​ពី​ចំណោម​មនុស្ស​ស្លាប់ ព្រះអង្គរក្សាទូលបង្គំឲ្យនៅមានជីវិតរស់ ពីការធ្លាក់​ចុះ​ទៅ​ក្នុង​រណ្តៅ។
\s5
\v 4 ឱ​ពួក​ស្មោះត្រង់របស់​ព្រះ‌អង្គ​អើយ ចូរ​ច្រៀង​សរសើរ​ព្រះ‌អម្ចាស់ ចូរ​អរ​ព្រះ‌គុណពេលអ្នកនឹកដល់ព្រះ‌នាម​បរិសុទ្ធ របស់​ព្រះ‌អង្គ។
\v 5 ដ្បិត​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ នៅ​តែ​មួយ​ភ្លែត​ទេ ប៉ុន្តែ​ព្រះ‌គុណ​របស់​ព្រះ‌អង្គ​វិញ នៅ​អស់​មួយ​ជីវិត។ ទុក្ខសោកកើតមាននៅពេល​យប់​ តែ​ព្រឹក​ឡើង​នឹង​មាន​អំណរ​ឡើង​វិញ។
\s5
\v 6 ទូល‌បង្គំ​បាន​ពោល ដោយទំនុកចិត្តថា៖ «ទូល‌បង្គំ​នឹង​មិន​ត្រូវ​រង្គើ​ឡើយ»។
\v 7 ឱ​ព្រះ‌អម្ចាស់អើយ ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ភ្នំរបស់​ទូល‌បង្គំ ឈរ​យ៉ាង​រឹង​មាំ ដោយ​ព្រះ‌គុណ​ព្រះ‌អង្គ តែពេល​ព្រះ‌អង្គ​​លាក់​ព្រះ​ភ័ក្ត្រ​ ​ទូល‌បង្គំ​មាន​ចិត្ត​តក់‌ស្លុតជា​ខ្លាំង។
\v 8 ឱ​ព្រះ‌អម្ចាស់​អើយ! ទូលបង្គំ​ស្រែក​អង្វរ​ព្រះអង្គ ទូលបង្គំ​ទទូច​អង្វរ​ព្រះ‌អម្ចាស់។
\s5
\v 9 តើ​មាន​ប្រយោជន៍​អ្វី បើ​ទូល‌បង្គំ​ស្លាប់ ហើយ​ចុះ​ទៅ​ក្នុង​រណ្តៅ​នោះ? តើ​ធូលី​ដី​អាច​សរសើរ​ព្រះ‌អង្គ​កើត​ឬ? តើ​គេ​អាច ​ថ្លែង​រៀប​រាប់​ពី​ព្រះ‌ហឫ‌ទ័យ ស្មោះ‌ត្រង់​របស់​ព្រះ‌អង្គ​កើត​ឬ?
\v 10 ឱ​ព្រះ‌អម្ចាស់អើយ សូម​ព្រះ‌អង្គ​​ព្រះ‌សណ្ដាប់ ហើយ​ប្រណី​ សន្ដោស​ទូល‌បង្គំផង ឱ​ព្រះ‌អម្ចាស់អើយ សូម​ធ្វើ​ជា​អ្នក​ជំនួយ ​ដល់​ទូល‌បង្គំ​ផងចុះ។
\s5
\v 11 ព្រះ‌អង្គ​បាន​ផ្លាស់​ការ​យំ​សោក​របស់​ទូល‌បង្គំ ឲ្យ​ទៅ​ជា​ការ​លោត​កញ្ឆេង ព្រះ‌អង្គ​បានយក​សម្លៀក​បំពាក់​កាន់​ទុក្ខ​ចេញ ហើយ​បំពាក់​ឲ្យ​ទូល‌បង្គំ​ដោយចិត្ត​ត្រេក​អរ​វិញ។
\v 12 ដូច្នេះ ទូលបង្គំច្រៀងទំនុកតម្កើង ថ្វាយព្រះអង្គទូលបង្គំមិននៅស្ងៀមទេ ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ទូលបង្គំ​អើយ ទូលបង្គំ​នឹងអរព្រះគុណព្រះអង្គ​រហូត​ត​ទៅ!
\s5
\c 31
\cl ជំពូក ៣១
\p
ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។ ទំនុកតម្កើង របស់​ស្ដេច​ដាវីឌ។
\v 1 ឱ​ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​សូម​ជ្រក​កោន​ជា​មួយ​ព្រះអង្គ សូម​កុំ​ឲ្យ​ទូលបង្គំ​ត្រូវ​ខក​ចិត្ត​ឡើយ ឱ​ព្រះ​ដ៏​សុចរិត​អើយ សូម​រំដោះ​ទូលបង្គំ។
\v 2 សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ទូលបង្គំ សូម​មក​រំដោះ​ទូលបង្គំ​ជា​ប្រញាប់ សូម​ធ្វើ​ជា​ថ្ម‌ដា និង​ជា​កំពែង​ការពារ​ទូលបង្គំ ហើយ​សង្គ្រោះ​ទូលបង្គំ​ផង។
\s5
\v 3 ដ្បិត​ព្រះ‌អង្គ​ជា​ថ្ម​ដា ហើយ​ជា​បន្ទាយ​របស់​ទូល‌បង្គំដោយ​ យល់​ដល់​ព្រះ‌នាម​ព្រះ‌អង្គ សូម​ដឹកនាំ​ផ្លូវ​ទូល‌បង្គំផង។
\v 4 សូម​ដោះ​ទូល‌បង្គំ​ចេញ​ពី​អន្ទាក់ ដោយគេ​លួច​លាក់​ដើម្បី​ចាប់​ទូល‌បង្គំ ដ្បិត​ព្រះ‌អង្គ​ជា​ជម្រក​របស់​ទូល‌បង្គំ។
\s5
\v 5 ទូល‌បង្គំ​សូម​ប្រគល់​វិញ្ញាណ​ទូល‌បង្គំ ទៅ​ក្នុង​ព្រះ‌ហស្ត​ព្រះ‌អម្ចាស់ ជា​ព្រះដ៏​ស្មោះ‌ត្រង់​អើយ ព្រះ‌អង្គ​បានប្រោស​លោះ​ទូល‌បង្គំ។
\v 6 ទូលបង្គំស្អប់អស់អ្នកណាដែលទុកចិត្តព្រះក្នុងលោកីយ ប៉ុន្តែទូលបង្គំទុកចិត្តព្រះអម្ចាស់វិញ។
\v 7 ទូល‌បង្គំ​នឹង​ត្រេក​អរ ហើយ​រីក‌រាយ នឹង​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ព្រោះ​ព្រះ‌អង្គ​បាន​ឃើញ​ទុក្ខ​វេទនា​របស់​ទូល‌បង្គំ ក៏​ជ្រាប​ពី​សេចក្ដី​ថប់​ព្រួយ​នៃ​ព្រលឹង​ទូល‌បង្គំ​ដែរ។
\s5
\v 8 ព្រះ‌អង្គ​មិន​បាន​ប្រគល់​ទូល‌បង្គំ ទៅក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ​ឡើយ។ ព្រះ‌អង្គ​បាន​ដាក់​ជើង​ទូល‌បង្គំ នៅ​កន្លែង​មួយ​ធំ​ទូលាយ។
\v 9 ឱ​ព្រះ‌អម្ចាស់អើយ សូម​មេត្តាដល់​ទូល‌ បង្គំផង ដ្បិត​ទូល‌បង្គំ​មាន​ទុក្ខ​ព្រួយ ភ្នែក​ទូល‌បង្គំ​ចុះ​ខ្សោយ​ដោយ​សោយ​សោក ព្រលឹងនិង​រូប​កាយ​ទូល‌បង្គំ​ក៏​ដូចគ្នាដែរ។
\s5
\v 10 ដ្បិត​ជីវិត​ទូល‌បង្គំ​នឹង​ផុត​ទៅ​ដោយ​ទុក្ខ​ព្រួយ ហើយ​ឆ្នាំ​នៃ​អាយុ​ទូល‌បង្គំថយ​ទៅ​ដោយ​ស្រែក​ថ្ងូរ។ កម្លាំង​ទូល‌បង្គំ​ចុះ​ខ្សោយដោយសារបាបរបស់ទូលបង្គំ ហើយ​ឆ្អឹង​ទូល‌បង្គំ​ក៏​ខ្សោះ​ទៅ​ដែរ។
\v 11 ដោយ​ព្រោះ​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មានរបស់​ទូល‌បង្គំ ទូល‌បង្គំ​បាន​ត្រឡប់​ជា​ទីត្មះតិះ​ដៀល ជា​ពិសេសចំពោះ​អ្នក​ជិត​ខាង​របស់​ទូល‌បង្គំ ហើយ​ជា​ហេតុ​គួរ​ខ្លាច​ដល់​ពួកអ្នក ដែល​ស្គាល់​ទូល‌បង្គំ អស់​អ្នក​ដែល​ឃើញ​ទូល‌បង្គំ​នៅ​តាម​ផ្លូវ គេ​គេច​មុខ​ពី​ទូល‌បង្គំ។
\s5
\v 12 គេ​បាន​ភ្លេច​ទូល‌បង្គំ ប្រៀប​ដូច​ជា​មនុស្ស​ស្លាប់ ទូល‌បង្គំ​បាន​ត្រឡប់​ដូច​ជា​ឆ្នាំង​បាក់បែក។
\v 13 ដ្បិត​ទូល‌បង្គំ​បាន​ឮ​ពាក្យ​មិនល្អរបស់​មនុស្ស​ជា​ច្រើន ការ​ភ័យ​ខ្លាច​មក​ពី​គ្រប់ជ្រុង​ទាំង​អស់​គេ​ឃុត​ឃិត​គ្នា​ទាស់​នឹង​ទូល‌បង្គំ។ គេគ្រោង​នឹង​ដក​ជីវិត​ទូល‌បង្គំ។
\s5
\v 14 ប៉ុន្តែ ទូលបង្គំទុកចិត្តព្រះអង្គ ឱព្រះអម្ចាស់អើយ!​ទូលបង្គំទូលថា «ព្រះអង្គគឺជាព្រះអម្ចាស់របស់ទូលបង្គំ»។
\v 15 វាសនា​របស់​ទូល‌បង្គំ ស្ថិត​នៅ​ក្នុង​ព្រះ‌ហស្ត​ព្រះ‌អង្គ។ សូម​រំដោះ​ទូល‌បង្គំ ចេញ​ពី​កណ្ដាប់​ដៃ ខ្មាំង​សត្រូវ​របស់​ទូល‌បង្គំ និង​ពី​អស់​អ្នក​ដែល​បៀត‌បៀន​ទូល‌បង្គំ​ផង។
\v 16 សូម​ឲ្យ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ ភ្លឺ​មក​លើ​អ្នក​បម្រើ​ព្រះ‌អង្គ សូម​សង្គ្រោះ​ទូល‌បង្គំ ដោយ​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ។
\s5
\v 17 ឱ​ព្រះ‌អម្ចាស់អើយ សូម​កុំ​ឲ្យ​ទូល‌បង្គំ​ត្រូវ​ខ្មាស​ឡើយ ដ្បិត​ទូល‌បង្គំ​អំពាវ‌នាវ​រក​ព្រះ‌អង្គ សូម​ឲ្យ​ពួក​មនុស្ស​អាក្រក់​ត្រូវ​ខ្មាស សូម​ឲ្យ​គេ​ដេក​ស្ងៀម​នៅ​ស្ថាន ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ទៅ។
\v 18 សូម​ឲ្យ​បបូរ​មាត់​ភូត​ភរ​មិនអាចនិយាយបាន ជា​បបូរ​មាត់​ដែល​ពោល​ទាស់​នឹង​មនុស្ស​សុចរិត ដោយ​ព្រហើន និង​ប្រមាថ​មើល‌ងាយ។
\s5
\v 19 ឱ​ព្រះ‌ហឫ‌ទ័យ​សប្បុរស របស់​ព្រះ‌អង្គ​បរិបូរ​ក្រៃ​លែង ព្រះ‌អង្គ​បាន​បម្រុង​ទុក​សម្រាប់​អស់​អ្នក​ដែល កោត​ខ្លាច​ព្រះ‌អង្គ សម្រាប់​អស់​អ្នក​ដែល​ពឹង​ជ្រក​ក្នុង​ព្រះ‌អង្គ នៅ​ចំពោះ​មុខ​ពួក​កូន​មនុស្ស!
\v 20 ព្រះ‌អង្គ​លាក់​គេ​ក្នុង​ទីកំបាំង នៃ​ព្រះ‌វត្ត‌មាន​ព្រះ‌អង្គឲ្យ​រួច​ពី​ឧបាយ​របស់​មនុស្ស ព្រះ‌អង្គ​ថែ‌រក្សា​គេ​នៅ​ក្នុង​ព្រះ​ពន្លា​របស់​ព្រះ‌អង្គឲ្យ​រួច​ពី​អណ្ដាត​មិនល្អ។
\s5
\v 21 សូមថ្វាយព្រះពរដល់ព្រះអម្ចាស់ ដ្បិត​ព្រះ‌អង្គ​បាន​សម្ដែង​ព្រះ‌ហឫ‌ទ័យ​សប្បុរស ដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ ដល់​ទូល‌បង្គំ នៅ​ក្នុង​ទី​ក្រុងដែលសត្រូវ​ឡោម​ព័ទ្ធ។
\v 22 ទូល‌បង្គំបានពោល​ទាំង​ភ័យស្លន់​ថា «ទូល‌បង្គំ​ត្រូវ​កាត់​ចេញ​ពី​ព្រះ‌នេត្ររបស់​ព្រះ‌អង្គ​» ព្រះ‌អង្គ​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​ទូល‌អង្វររបស់​ទូល‌បង្គំ។
\s5
\v 23 គ្រប់អ្នកដែលតាមព្រះអង្គ គឺស្រលាញ់ព្រះអម្ចាស់។ ឱព្រះអម្ចាស់ ការពារ​មនុស្ស​ស្មោះ‌ត្រង់ តែ​ព្រះ‌អង្គ​សង​ដល់​មនុស្ស​ព្រហើន​ជា​បរិបូរណ៏។
\v 24 សូមរឹងមាំហើយទុកចិត្តចុះ គ្រប់គ្នាដែលទុកចិត្តលើព្រះអម្ចាស់ដើម្បីបានសង្រ្គោះ។
\s5
\c 32
\cl ជំពូក ៣២
\p
ទំនុក​របស់​ស្ដេច​ដាវីឌ។ ពាក្យ​កាព្យ។
\v 1 មាន​ពរ​ហើយ អ្នក​ដែល​ទទួលការ​អត់​ទោស​ គឺជាអ្នក​ដែល​បាន​គ្រប​បាំង​អំពើ​បាប​របស់​ខ្លួន។
\v 2 មាន​ពរ​ហើយ អ្នក​ដែល​ព្រះ‌អម្ចាស់ មិន​រាប់​ថា​មាន​ទោស ជា​អ្នក​ដែល​គ្មាន​កល‌ឧបាយ​ក្នុង​ចិត្ត។
\s5
\v 3 ពេល​ទូល‌បង្គំ​ចេះ​តែ​នៅ​ស្ងៀម ឆ្អឹង​ទូល‌បង្គំ​បាន​ខ្សោះទៅ ដោយ‌សារ​ទូល‌បង្គំ​ស្រែក​ថ្ងូរ​ជា​រៀង​រាល់​ថ្ងៃ។
\v 4 ដ្បិត​ព្រះ‌ហស្ត​ព្រះ‌អង្គ​បាន​សង្កត់ លើ​ទូល‌បង្គំ​យ៉ាង​ធ្ងន់ ទាំង​យប់​ទាំង​ថ្ងៃ កម្លាំង​ទូល‌បង្គំ​ខ្សោះ​ល្វើយ ដូចទឹក​រីង​ស្ងួត ដោយ​កម្ដៅ​នៅ​រដូវ​ប្រាំង។ សម្រាក
\s5
\v 5 ទូល‌បង្គំ​បាន​សារភាព​អំពើ​បាប របស់​ទូល‌បង្គំ នៅ​ចំពោះ​ព្រះ‌អង្គ ឥត​លាក់​លៀម​អំពើ​ទុច្ចរិត​របស់​ទូល‌បង្គំ​ឡើយ។ ទូល‌បង្គំ​ពោល​ថា«ទូល‌បង្គំ​នឹង​លន់‌តួ​អំពើ​រំលងរបស់​ទូល‌បង្គំ​ចំពោះ​ព្រះ‌យេហូវ៉ា»ហើយ​ព្រះ‌អង្គ​ក៏​បាន​អត់​ទោស​អំពើ​បាបឲ្យទូល‌បង្គំ។ សម្រាក
\v 6 ដូច្នេះ ត្រូវ​ឲ្យ​អស់​អ្នក​ដែល​កោត​ខ្លាច​ដល់​ព្រះបាន​អធិស្ឋាន​ដល់​ព្រះ‌អង្គ នៅ​ពេល​ដែល​អាច​រក​ព្រះ‌អង្គ​ឃើញយ៉ាង​នោះ កាល​ណា​មាន​ទឹក​ជំនន់​ធំ​ជន់​ឡើង ប្រាកដ​ជា​នឹង​មិន​លិច​លង់​ដល់​អ្នក​នោះ​ឡើយ។
\s5
\v 7 ព្រះ‌អង្គ​ជា​ទី​ពួន​ជ្រក​របស់​ទូល‌បង្គំ ព្រះ‌អង្គ​ការពារ​ទូល‌បង្គំ ឲ្យ​រួច​ពី​ទុក្ខ​លំបាក។ ព្រះ‌អង្គ​ហ៊ុមព័ទ្ធ​ទូល‌បង្គំ ដោយ​ចម្រៀងនៃ​ជ័យ​ជម្នះ។ សម្រាក
\v 8 យើង​នឹង​បង្ហាត់​បង្រៀន​អ្នកឲ្យ​ស្គាល់​ផ្លូវដែល​អ្នក​ត្រូវ​ដើរ។ យើង​នឹង​ទូន្មាន​អ្នកទាំង​ភ្នែក​យើង​មើល​អ្នក​ជានិច្ច។
\s5
\v 9 កុំ​ឲ្យ​អ្នកធ្វើ​ដូច​ជា​សេះ ឬ​លា​កាត់ ដែល​គ្មាន​ការយល់ដឹង ដែល​គេ​ត្រូវ​ដាក់​បង្ខាំ ហើយ​និង​បង្ហៀរ ដើម្បី​ទប់​វា ក្រែង​វា​មិន​ព្រម​មក​រកអ្នក​នោះ​ឡើយ។
\v 10 ​មនុស្ស​អាក្រក់​គេ​នឹង​មាន​ទុក្ខ​ព្រួយ​ជា​ច្រើន តែ​អ្នក​ណា​ដែល​ទុក​ចិត្ត​នឹង​ព្រះ‌អម្ចាស់ នោះ​នឹង​មាន​សេចក្ដី​សប្បុរស​នៅ​ព័ទ្ធ​ជុំវិញ​ខ្លួន។
\s5
\v 11 ឱ​មនុស្ស​សុចរិត​រាល់​គ្នា​អើយ ចូរ​មាន​ចិត្ត​សប្បាយ ហើយ​រីក‌រាយ​ឡើង​ ក្នុង​ព្រះ‌អម្ចាស់​ចុះ អស់​អ្នក​ដែល​មាន​ចិត្ត​ទៀត​ត្រង់​អើយចូរ​នាំ​គ្នា​ស្រែក​ឡើង​ដោយ​អំណរ​ចុះ។
\s5
\c 33
\cl ជំពូក ៣៣
\p
\v 1 ឱមនុស្ស​សុចរិត​អើយ! ចូរ​រីក‌រាយ​ក្នុង​ព្រះ‌អម្ចាស់​ចុះ សូមសរសើរ​តម្កើង​ព្រះជាម្ចាស់ ដ៏សមគួរហើយក្នុងផ្លូវត្រឹមត្រូវ។
\v 2 ចូរ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌អម្ចាស់ដោយ​ចាប់​ស៊ុង ហើយ​លើក​ទំនុក​ថ្វាយ​ព្រះ‌អង្គ ដោយ​ដេញ​ពិណ​ខ្សែ​ដប់។
\v 3 ចូរ​ច្រៀង​បទ​ថ្មី​ថ្វាយ​ព្រះ‌អង្គ ហើយ​ប្រគំ​ភ្លេង​យ៉ាង​ពិរោះ​ឲ្យ​ឮ​រងំទាំង​ស្រែក​ដោយអំណរ។
\s5
\v 4 ដ្បិត​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​ទៀង​ត្រង់ ហើយ​អស់​ទាំង​កិច្ច‌ការ​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​បាន​ធ្វើ​ដោយ​ស្មោះ‌ត្រង់។
\v 5 ព្រះ‌អង្គ​ស្រឡាញ់​សេចក្ដី​សុចរិត និង​យុត្តិ‌ធម៌ ផែនដី​មាន​ពេញ​ដោយ​ព្រះ‌ហឫ‌ទ័យ​សប្បុរស របស់​ព្រះ‌អម្ចាស់។
\v 6 ផ្ទៃ​មេឃ​កើត​ឡើង​ដោយ‌សារ​ព្រះ‌បន្ទូល របស់​ព្រះ‌អម្ចាស់ ហើយ​អ្វីៗ​ទាំង​អស់​នៅ​លើ​មេឃ ក៏​កើត​ឡើង​ដោយ‌សារ​ខ្យល់​ដង្ហើមចេញ​ពី​ព្រះ‌ឧស្ឋ​របស់​ព្រះ‌អង្គ​ដែរ។
\s5
\v 7 ព្រះ‌អង្គ​ធ្វើឲ្យ​ទឹក​សមុទ្រ​ផ្ដុំ​គ្នា​ឡើង​ជា​គំនរ ព្រះ‌អង្គ​យក​ទី​ជម្រៅ​ដាក់​ក្នុង​ឃ្លាំង។
\v 8 ចូរ​ឲ្យ​ផែនដី​ទាំង​មូល​កោត​ខ្លាច​ព្រះ‌អម្ចាស់ ចូរ​ឲ្យ​មនុស្ស​ទាំង​អស់​នៅ​លើ​ពិភព​លោក កោត​ស្ញប់​ស្ញែង​ព្រះ‌អង្គ។
\v 9 ដ្បិត​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល នោះអ្វីៗ​ក៏​កើត​មាន ព្រះ‌អង្គ​បាន​បង្គាប់ នោះ​អ្វី​ៗ​ក៏​មាន​នៅ។
\s5
\v 10 ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​ការ​ប្រឹក្សា របស់​ជាតិ​សាសន៍​នានា ទៅ​ជា​អសារ​ឥត​ការ ព្រះ‌អង្គ​ធ្វើ​ឲ្យ​គំនិត​របស់​ប្រជាជន​ទាំង‌ឡាយ អសារ​បង់។
\v 11 ផែនការ​របស់​ព្រះ‌អម្ចាស់ នៅ​ស្ថិត​ស្ថេរ​ជា​រៀង​រហូត ហើយ​គម្រោង​ការ​ក្នុង​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អង្គ សម្រាប់ គ្រប់​ជំនាន់​​។
\v 12 មាន​ពរ​ហើយ ជាតិ​សាសន៍​ណា ដែល​យក​ព្រះ‌អម្ចាស់ទុក​ជា​ព្រះ​របស់​ខ្លួន ជា​ប្រជាជន​ដែល​ព្រះ‌អង្គ​បានជ្រើស​រើស ទុក​ជា​មរតក​របស់​ព្រះ‌អង្គ!
\s5
\v 13 ព្រះ‌អម្ចាស់​ទត​មក​ពី​លើ​ស្ថាន‌សួគ៌ ព្រះ‌អង្គ​ឃើញ​មនុស្ស​លោក​ទាំង​អស់។
\v 14 ​ពី​ព្រះដំណាក់​ជាកន្លែងគង់នៅរបស់​ព្រះ‌អង្គ ព្រះ‌អង្គ​ទត​ឃើញ​មនុស្ស​ទាំង​អស់ ដែល​រស់​នៅ​លើ​ផែនដី។
\v 15 គឺ​ព្រះ‌អង្គ​ហើយ​ដែល​បង្កើត​ចិត្ត របស់​គេ​ទាំង​អស់​គ្នា ក៏​ពិចារណា​មើល​អស់​ទាំង​ការដែល​គេ​ប្រព្រឹត្ត​ដែរ។
\s5
\v 16 គ្មាន​ស្តេច​ណា​បាន​សង្គ្រោះ ដោយ​សារ​មាន‌ទ័ព​ច្រើន​នោះ​ឡើយ ហើយ​មនុស្ស​ខ្លាំង​ពូកែ ក៏​មិន​បាន​រួច ដោយ​សារ​កម្លាំងខ្លួន​​ដែរ។
\v 17 សេះចម្បាំង មិន​មែន​ជា​ទី​សង្ឃឹម ឲ្យ​មាន​ជ័យ​ជម្នះ​ឡើយ ក៏​មិន​អាច​សង្គ្រោះ​ដោយ‌សារ​កម្លាំង​ដ៏​ខ្លាំងរបស់​វា​បាន​ដែរ។
\s5
\v 18 មើល៍ ព្រះ‌នេត្រ​របស់​ព្រះ‌អម្ចាស់ ទត​មក​លើ​អស់​អ្នក ដែល​កោត​ខ្លាច​ព្រះ‌អង្គ គឺ​មក​លើ​អស់​អ្នក​ដែល​សង្ឃឹម ដល់​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ
\v 19 ដើម្បី​ឲ្យ​ព្រះ‌អង្គ​បាន​រំដោះ​ព្រលឹង​គេ ឲ្យ​រួច​ពី​សេចក្ដី​ស្លាប់ ហើយ​ការពារ​គេ ឲ្យ​បាន​រស់​នៅ​ក្នុង​គ្រា​អំណត់។
\s5
\v 20 យើងរង់ចាំចំពោះ​ព្រះ‌អម្ចាស់ ព្រះ‌អង្គ​ជា​ជំនួយ និង​ជា​ខែល​របស់​យើងខ្ញុំ។
\v 21 ដ្បិត​ចិត្ត​របស់​យើង​ខ្ញុំ រីក‌រាយ​ក្នុង​ព្រះ‌អង្គ ព្រោះ​យើង​ខ្ញុំ​ទុក​ចិត្ត​ដល់​ព្រះ‌នាម​បរិសុទ្ធ របស់​ព្រះ‌អង្គ។
\s5
\v 22 ឱ​ព្រះ‌អម្ចាស់​អើយ សូម​ឲ្យ​សេចក្ដី​សប្បុរស​របស់​ព្រះអង្គ ​នៅជាមួយយើង​ ដូចដែល​យើង​ដាក់​សង្ឃឹម​ក្នុងព្រះអង្គ។
\s5
\c 34
\cl ជំពូក ៣៤
\p
ទំនុក​របស់​ស្ដេច​ដាវីឌ នៅ​គ្រា​ដែល​ទ្រង់​ក្លែង​ធ្វើ​ជា​ឆ្កួត នៅ​ចំពោះ​អ័ប៊ី‌ម៉្មា‌ឡិច ហើយ​អ័ប៊ី‌ម៉្មា‌ឡិច​ក៏​បណ្ដេញ​ទ្រង់​ចេញ​ទៅ។
\v 1 ទូលបង្គំ​នឹងសរសើតម្កើងព្រះ‌អម្ចាស់ គ្រប់​ពេល​វេលា ការ​សរសើរ​ព្រះ‌អង្គ​ នៅ​ក្នុង​មាត់​ទូលបង្គំជា‌និច្ច។
\s5
\v 2 ចូរ​ឲ្យ​មនុស្ស​រាប​សារ​ស្ដាប់ ហើយ​មាន​ចិត្ត​ត្រេក​អរ​ឡើង។
\v 3 ឱ សូម​តម្កើង​ព្រះ‌អម្ចាស់​ជា​មួយ​ខ្ញុំ ចូរ​យើង​នាំ​គ្នា​លើក​តម្កើងព្រះ‌នាម​ព្រះ‌អង្គ​ជា​មួយ​គ្នា។
\s5
\v 4 ខ្ញុំ​បាន​ស្វែង​រក​ព្រះ‌អម្ចាស់ ហើយ​ព្រះ‌អង្គ​ក៏​ឆ្លើយ​តប​មក​ខ្ញុំ ក៏​ជួយ​ខ្ញុំយកឈ្នះការ​ភ័យ​ខ្លាច​របស់​ខ្ញុំ។
\v 5 អ្នក​ណា​សម្លឹង​ឆ្ពោះ​ទៅ​ព្រះអង្គ អ្នក​នោះ​នឹង​បាន​ពោរ‌ពេញ​ទៅ​ដោយ​អំណរ ហើយ​នឹង​មិន​ខក​ចិត្ត​សោះ​ឡើយ។
\v 6 មនុស្ស​ក្រលំបាក​បាន​ស្រែក​ឡើង ហើយព្រះ‌អម្ចាស់​​សណ្ដាប់ នឹងសង្គ្រោះ​គេ​ឲ្យ​រួច ពីទុក្ខ​លំបាក​ទាំង​ប៉ុន្មាន​របស់​គេ។
\s5
\v 7 ទេវតា​នៃ​ព្រះ‌អម្ចាស់ ចោម‌រោម​ជុំ‌វិញ​អស់​អ្នក​ដែល កោត​ខ្លាច​ព្រះ‌អង្គ ហើយ​រំដោះ​គេ​ឲ្យ​រួច។
\v 8 ឱ​សូម​ភ្លក់​មើល​ឲ្យ​ដឹង​ថា ព្រះ‌អម្ចាស់ល្អ​ចុះ។ មាន​ពរ​ហើយ មនុស្ស​ណាដែល​ពឹង​ជ្រក​ក្នុង​ព្រះ‌អង្គ។
\v 9 ឱ​ពួក​បរិសុទ្ធ​របស់​ព្រះ‌អង្គ​អើយ ចូរ​កោត​ខ្លាច​ព្រះ‌អម្ចាស់។ ដ្បិត​អស់​អ្នក​ដែល​កោត​ខ្លាច​ព្រះ‌អង្គ មិន​ខ្វះ​អ្វី​ឡើយ។
\s5
\v 10 ពួក​សិង្ហ​ស្ទាវ អាច​ជួប​នឹង​ការ​ខ្វះ​អាហារ ហើយ​អត់​ឃ្លាន តែ​អស់​អ្នក​ដែល​ស្វែង​រក​ព្រះ‌អម្ចាស់ នឹង​មិន​ខ្វះ​គ្រប់ការ​ល្អ​ឡើយ។
\v 11 ឱ កូន​ទាំង‌ឡាយ​អើយ ចូរ​នាំ​គ្នា​មក ហើយ​ស្តាប់​ខ្ញុំ​នឹង​បង្រៀន​អ្នក​រាល់​គ្នា ពី​ការ​កោត​ខ្លាច​ព្រះ‌អម្ចាស់។
\s5
\v 12 តើ​មាន​អ្នក​ណា​ដែល​ចង់​បាន​ជីវិត ហើយ​ស្រឡាញ់​អាយុ​យឺន‌យូរដើម្បី​ឲ្យ​ខ្លួន​បាន​ឃើញ​សេចក្ដី​ល្អ​ឬទេ?
\v 13 សូមរក្សាអណ្ដាត​របស់អ្នកពី​សេចក្ដី​អាក្រក់​ និង​បបូរ​មាត់ កុំ​ពោល​ពាក្យ​បោក​បញ្ឆោត។
\v 14 ចូរ​ចៀស​ចេញ​ពី​អំពើ​អាក្រក់ ហើយ​ប្រព្រឹត្ត​អំពើ​ល្អ​វិញ។ ចូរ​ស្វែង​រក​សេចក្ដី​សុខ ហើយ​ដេញ​តាម​ចុះ។
\s5
\v 15 ព្រះ‌នេត្រ​ព្រះ‌អម្ចាស់ ទត​ឆ្ពោះ​ទៅរក​មនុស្ស​សុចរិតហើយ​ព្រះ‌កាណ៌​ព្រះ‌អង្គ ផ្ទៀង​ស្តាប់​សម្រែក​របស់​គេ។
\v 16 ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ទាស់​ទទឹង​នឹង​ពួក​អ្នក ដែល​ប្រព្រឹត្ត​អាក្រក់ដើម្បី​កុំ​ឲ្យ​មនុស្ស​នៅ​លើ​ផែន​ដី នឹក​ចាំ​ពីពួក​គេ​ត​ទៅ​ទៀត។
\v 17 ពេល​មនុស្ស​សុចរិត​ស្រែក​ឡើង ព្រះ‌អម្ចាស់​ព្រះ​សណ្ដាប់ ហើយ​ព្រះ‌អង្គ​ក៏​រំដោះ​គេ​ឲ្យ​រួច ពី​គ្រប់​ទុក្ខ​លំបាក​របស់​គេ។
\s5
\v 18 ព្រះ‌អម្ចាស់​គង់​នៅ​ជិត​ អ្នកដែល​មាន​ចិត្ត​ខ្ទេច​ខ្ទាំ ហើយ​សង្គ្រោះ​អស់​អ្នក ដែល​មាន​វិញ្ញាណ​សោក​សង្រេង។
\v 19 មនុស្ស​សុចរិត​រង​ទុក្ខ​លំបាក​ជា​ច្រើន តែ​ព្រះ‌អម្ចាស់​នាំចេញ​ឲ្យ​រួចពី​ទុក្ខ​លំបាក​ទាំង​ឡាយ។
\v 20 ព្រះ‌អង្គ​រក្សា​អស់​ទាំង​ឆ្អឹង​របស់​អ្នក​នោះ មិន​ឲ្យ​ឆ្អឹង​ណា​មួយ​ត្រូវ​បាក់​ឡើយ។
\s5
\v 21 អំពើ​អាក្រក់​នឹង​សម្លាប់​មនុស្ស​ពាល។ ​អស់​អ្នក​ដែល​ស្អប់​មនុស្ស​សុចរិតនឹង​ត្រូវទទួល​ទោស។
\v 22 ព្រះ‌អម្ចាស់សង្គ្រោះ​ជីវិតពួក​អ្នក​បម្រើ​របស់​ព្រះ‌អង្គ។ ​ក្នុង​ចំណោម​អស់​អ្នក ដែល​ពឹង​ជ្រក​ក្នុង​ព្រះ‌អង្គ គ្មាន​អ្នក​ណា​ម្នាក់​នឹង​ត្រូវ​ទោស​ឡើយ។
\s5
\c 35
\cl ជំពូក ៣៥
\p
\v 1 ទំនុក​របស់​ស្ដេច​ដាវីឌ។ ឱ​ព្រះ‌អម្ចាស់​អើយ! សូម​តតាំង​នឹង​អស់​អ្នក​ដែល​តតាំង​នឹង​ទូល‌បង្គំ សូម​តយុទ្ធ​នឹង​អស់​អ្នក ដែល​តយុទ្ធ​នឹង​ទូល‌បង្គំ​ផង។
\v 2 សូម​យក​ខែល​ទាំង​តូច​ទាំង​ធំ ហើយ​ក្រោក​ឡើង ជួយទូល‌បង្គំផង។
\v 3 សូម​ប្រើ​លំពែង និង​ដែក​ពួយ ប្រហារ​ពួក​អ្នក​ដែល​ដេញ​តាម​ទូល‌បង្គំទៅ សូម​មាន​ព្រះ‌បន្ទូល​មក​ព្រលឹង​ទូល‌បង្គំ​ថា យើង​ជា​ព្រះ‌សង្គ្រោះ​អ្នក»។
\s5
\v 4 សូម​ឲ្យ​អ្នក​ដែល​ប៉ុន​ប៉ង​ដល់​ជីវិត​ទូល‌បង្គំ ត្រូវ​ខ្មាស ហើយ​បាក់​មុខ សូម​ឲ្យ​អ្នក​ដែល​ប៉ុន​ប៉ង​ធ្វើ​បាប​ទូល‌បង្គំ ត្រូវ​ដក​ខ្លួន​ថយ ហើយ​អៀន​ខ្មាស។
\v 5 សូម​ឲ្យ​គេ​បាន​ដូច​ជា​ចំបើង​ដែល​ត្រូវ​ខ្យល់​ផាត់ ហើយ​ឲ្យ​ទេវតា​របស់​ព្រះ‌អម្ចាស់បណ្ដេញ​គេ​ចេញ។
\v 6 សូម​ឲ្យ​ផ្លូវ​របស់​គេ​ងងឹតសូន្យ​សុង ហើយ​រអិល ដូច​ឲ្យ​ទេវតា​របស់​ព្រះ‌អម្ចាស់ ដេញ​តាម​គេ​ផង។
\s5
\v 7 ដ្បិត​គេ​បាន​បង្កប់​អន្ទាក់ ដើម្បីចាប់​ទូល‌បង្គំ ​ដោយ​ឥត​ហេតុ គេ​បាន​ជីក​រណ្តៅ ដើម្បី​ចាប់ជីវិត​ទូល‌បង្គំដោយ​ឥត​ហេតុដែរ។
\v 8 សូម​ឲ្យ​គេជួប​នឹងការ​ហិន​វិនាស ដោយ​មិន​ដឹង​ខ្លួន។ សូម​ឲ្យ​គេ​ជាប់​អន្ទាក់​ដែល​ខ្លួនគេ​បាន​បង្កប់​ទុក សូម​ឲ្យ​គេ​ធ្លាក់​ចូល​អន្ទាក់​នោះ ហើយ​វិនាស​អន្តរាយ​ទៅ។
\s5
\v 9 ពេល​នោះ ព្រលឹង​ទូល‌បង្គំ នឹង​អរ​សប្បាយ​ក្នុង​ព្រះ‌អម្ចាស់ ហើយត្រេក​អរ​ក្នុងការ​សង្គ្រោះ​របស់​ព្រះ‌អង្គ។
\v 10 អស់​ទាំង​ឆ្អឹងរបស់​ទូល‌បង្គំ​នឹង​ពោល​ថា «ឱ​ព្រះ‌អម្ចាស់អើយ តើ​មាន​អ្នក​ណា​ដូច​ព្រះ‌អង្គ ព្រះ‌អង្គ​រំដោះ​មនុស្ស​ក្រីក្រ ឲ្យ​រួច​ពី​អ្នក​ដែល​ខ្លាំង​ជាង​ខ្លួន ទាំង​ជន​ក្រីក្រ និង​កម្សត់​ទុគ៌ត​ឲ្យ​រួច​ពី​អ្នក​លូចប្លន់ពួកគេ?»។
\s5
\v 11 មាន​សាក្សី​ក្លែង​ក្លាយ​លើក​គ្នា​ឡើង គេ​ចោទ​សួរ​ពី​រឿង​ហេតុ​ដែល​ទូល‌បង្គំ​មិន​ដឹង។
\v 12 ពួកគេ​យកការអាក្រក់ មកតប​ស្នង​នឹង​ការល្អ​របស់​ទូល‌បង្គំ។ ​ទូល‌បង្គំ​ឈឺចាប់ណាស់។
\s5
\v 13 កាល​គេ​បាន​ឈឺ នោះទូល‌បង្គំ​បាន​ស្លៀក‌ពាក់​សំពត់​ធ្មៃ ទូល‌បង្គំ​​បាន​តម​អាហារ និងទូល‌បង្គំ​ឱន​ក្បាល​អធិស្ឋាន​យ៉ាង​អស់​ពីចិត្ត។
\v 14 ទូល‌បង្គំ​បាន​ប្រព្រឹត្ត ដូច​ប្រព្រឹត្ត​ចំពោះបងប្អូនខ្លួន​របស់​ទូល‌បង្គំ ទូល‌បង្គំ​បាន​កាន់​ទុក្ខ​ ដូចនៅ​ពេល​ម្តាយ​របស់ទូលបង្គំស្លាប់។
\s5
\v 15 ប៉ុន្ដែ ពេល​ទូល‌បង្គំ​មាន​ទុក្ខ​លំបាក ពួកគេ​អរ​សប្បាយ និងប្រមូល​ផ្ដុំ​គ្នា ហើយគេ​ប្រមូល​ផ្ដុំ​គ្នា​ទាស់​នឹង​ទូល‌បង្គំ ហើយទូលបង្គំមិនយល់ពីពួកគេឡើយ។ ពួកគេបាន​ហែក​ហួរ​ទូល‌បង្គំ​ឥត​ឈប់‌ឈរ។
\v 16 គេ​ប្រមាថ​មើល​ងាយ​ទូល‌បង្គំ​ឥត​ស្រាកស្រាន្ត ហើយ​សង្កៀត​ធ្មេញ​ដាក់​ទូល‌បង្គំ។
\s5
\v 17 ឱ​ព្រះ‌អម្ចាស់​អើយ! តើ​ព្រះ‌អង្គ​ធ្វើ​ព្រងើយ​ដល់​កាល​ណា​ទៀត? សូម​រំដោះ​ព្រលឹង​ទូល‌បង្គំ ឲ្យ​រួច​ពី​ការ​វាយប្រហា​របស់ពួក​គេ ហើយ​សង្គ្រោះ​ជីវិត​ទូល‌បង្គំ ឲ្យ​រួច​ពី​ពួក​សិង្ហ​ផង។
\v 18 ទូល‌បង្គំ​នឹង​អរ​ព្រះ‌គុណ​ព្រះ‌អង្គ នៅ​ក្នុង​ក្រុម​ជំនុំ​ធំ ទូល‌បង្គំ​នឹង​សរសើរ​តម្កើង​ព្រះ‌អង្គ ក្នុង​ចំណោម​មនុស្សជាច្រើន។
\s5
\v 19 សូម​កុំ​ឲ្យ​ពួក​ខ្មាំង​សត្រូវ​របស់​ទូល‌បង្គំ អរ​សប្បាយ​ដោយ​ឈ្នះ​ទូល‌បង្គំ​ឡើយ ក៏​កុំ​ឲ្យ​អស់​អ្នក​ដែល​ស្អប់​ទូល‌បង្គំ បាន​ចំអកដាក់ទូល‌បង្គំ​ដែរ។
\v 20 ដ្បិត​គេ​មិន​និយាយ​ដោយ​មេត្រី​ទេ គឺ​គេ​តែង​តែ​បង្កើត​ពាក្យ​មួល​បង្កាច់ ទាស់​នឹង​អស់​អ្នក​ដែល​ស្ងប់​ស្ងៀម​នៅ​ក្នុង​ស្រុក។
\s5
\v 21 គេ​ហា​មាត់យ៉ាង​ធំ​ទាស់​នឹង​ទូល‌បង្គំ ដោយ​ពាក្យ​ថា «អេ អេ! ភ្នែក​យើង​បាន​ឃើញ​ច្បាស់​ហើយ»។
\v 22 ឱ​ព្រះ‌អម្ចាស់អើយ ព្រះ‌អង្គ​ទត​ឃើញ​ស្រាប់​ហើយ សូម​កុំ​នៅ​ស្ងៀម ឱ​ព្រះ‌អម្ចាស់​អើយ សូម​កុំ​គង់​ឆ្ងាយ​ពី​ទូល‌បង្គំ​ឡើយ។
\v 23 សូម​តើន​ឡើង! សូម​ក្រោក​ឡើង ហើយ​ការ​ពារ​ក្ដី​ឲ្យ​ទូល‌បង្គំ​ផង ឱ​ព្រះ​ជា​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ​អើយ! សូម​រក​យុត្តិធម៌​ឲ្យ​ទូល‌បង្គំ​ផង។
\s5
\v 24 ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយ! សូម​ការពារ​ទូល‌បង្គំ តាម​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ សូម​កុំ​ឲ្យ​គេ​អរ​សប្បាយ ដោយ​ឈ្នះ​ទូល‌បង្គំ​ឡើយ។
\v 25 សូម​កុំ​ឲ្យ​គេ​គិត​ក្នុង​ចិត្ត​ថា «អេ យើងបានអ្វីដែលយើងចង់បាន​ហើយ»។ សូម​កុំ​ឲ្យ​គេពោល​ថា «យើង​បាន​លេប​វាបាត់ហើយ»។
\v 26 អស់​អ្នក​ដែល​លើក​គ្នា​ទាស់​នឹង​ទូល‌បង្គំ សូម​ឲ្យ​គេ​ហ៊ុម​ព័ទ្ធដោយ​ភាព​អាម៉ាស់ហើយ​បាក់​មុខ​ទៅ។ អស់​អ្នក​ដែល​អរ​សប្បាយ​នឹង​ទុក្ខ​លំបាករបស់​ទូល‌បង្គំសូម​ឲ្យ​គេ​ត្រូវ​ខ្មាសហើយខូចឈ្មោះចុះ។
\s5
\v 27 តែ​អស់​អ្នក​ដែល​កាន់​ខាង​សេចក្ដី​សុចរិត របស់​ទូល‌បង្គំ សូម​ឲ្យ​គេ​បាន​ស្រែក​ហ៊ោ​ឡើង​ដោយ​អំណរ ហើយ​សប្បាយ​រីក​រាយ​វិញ សូម​ឲ្យ​គេបន្តពោល​ថា «ព្រះ‌អម្ចាស់​គួរតម្កើងឡើងព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ ឲ្យអ្នក​បម្រើ​ព្រះ‌អង្គ​បានចម្រុង​ចម្រើន»។
\v 28 ពេល​នោះ អណ្ដាត​ទូល‌បង្គំ​នឹង​ថ្លែងអំពីសេច​ក្ដី​សុចរិត​របស់​ព្រះ‌អង្គ ហើយ​សរសើរ​តម្កើង​ព្រះ‌អង្គ​ដរាប​រាល់​ថ្ងៃ។
\s5
\c 36
\cl ជំពូក ៣៦
\p
ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។ ទំនុក​របស់​ស្ដេច​ដាវីឌ ជា​អ្នក​បម្រើ​ព្រះ‌អម្ចាស់។
\v 1 ការរំលង​ច្បាប់​របស់​មនុស្ស​អាក្រក់ សម្ដែង​ក្នុង​ចិត្ត​ខ្ញុំ​ថា នៅ​ចំពោះ​ភ្នែក​គេគ្មាន​ការ​កោត​ខ្លាច​ដល់​ព្រះជាម្ចាស់​ទេ។
\v 2 ដ្បិត​នៅ​ក្នុង​ភ្នែក​គេ គេ​បញ្ជោរខ្លួនឯង​ថា អំពើ​ទុច្ចរិត​របស់​គេ មិន​អាចមាន​អ្នក​ណា ឃើញ ឬ​ស្អប់​ឡើយ។
\s5
\v 3 ពាក្យ​ដែល​ចេញ​ពី​មាត់​គេ ពេញអំពើបាប និង​ពាក្យ​បោក​បញ្ឆោត គេ​មិនចង់បាន​ប្រាជ្ញា និង​ប្រព្រឹត្ត​ល្អ​ទៀត​ហើយ។
\v 4 គេ​គិត​ដើម្បីធ្វើបាប តាំងកំពុង​នៅ​ក្នុង​ដំណេកនៅឡើយ គេ​មិន​ព្រម​បោះ​បង់​អំពើ​អាក្រក់​ឡើយ ដោយទទួលយកផង។
\s5
\v 5 ឱ​ព្រះ‌អម្ចាស់​អើយ ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ខ្ពស់ដល់​ផ្ទៃ​មេឃ ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់​របស់​ព្រះ‌អង្គ ខ្ពស់​ដល់​ពពក។
\v 6 សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ ប្រៀប​ដូច​ជា​ភ្នំ​នៃ​ព្រះ ជំនុំជម្រះ​របស់​ព្រះ‌អង្គ ប្រៀប​ដូច​មហា​សមុទ្រ​ដ៏​ជ្រៅ ឱ​ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​សង្គ្រោះ ទាំង​មនុស្ស​លោក ទាំង​សត្វផង។
\s5
\v 7 ឱ​ព្រះជាម្ចាស់​អើយ ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ថ្លៃ​វិសេសយ៉ាង​ណា​ទៅ! មនុស្ស​លោកនឹង ជ្រក​ក្រោម​ម្លប់​នៃ​ស្លាប​របស់​ព្រះ‌អង្គហើយ។
\v 8 គេ​នឹង​បាន​ឆ្អែត ដោយ​របស់​ដ៏​បរិបូរ​ក្នុង​ដំណាក់​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​នឹង​ឲ្យ​គេ​ផឹក​ពី​ទន្លេ នៃ​ព្រះ‌ហឫ‌ទ័យសប្បុរស​របស់​ព្រះ‌អង្គដែរ។
\v 9 ដ្បិត​ប្រភព​ទឹក​នៃ​ជីវិត​ស្ថិត​នៅ​ជា​មួយ​ព្រះ‌អង្គ យើង​ខ្ញុំ​មើល​ឃើញ​ពន្លឺ ដោយ​សារ​ពន្លឺ​របស់​ព្រះ‌អង្គដែរ។
\s5
\v 10 ឱ​សូម​សម្ដែង​ព្រះ‌ហឫ‌ទ័យ​សប្បុរស ដល់​អស់​អ្នក​ដែល​ស្គាល់​ព្រះ‌អង្គ​​ផង ហើយ​សម្ដែង​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ ដល់​អ្នកដែល​មាន​ចិត្ត​ទៀង​ត្រង់​ផងចុះ។
\v 11 សូម​កុំ​ឲ្យ​ជើង​របស់​មនុស្ស​ពាល ជាន់​ឈ្លី​ទូល‌បង្គំ​ឡើយ ក៏កុំ​ឲ្យ​ដៃ​គេ នាំយក​ទូល‌បង្គំ​ចេញដែរ។
\v 12 ពួក​អ្នក​ដែល​ប្រព្រឹត្ត​អាក្រក់ ត្រូវ​ដួល​ចុះ​នៅ​ទី​នោះ គេ​ត្រូវទម្លាក់​ចុះ មិនអាចងើប​ឡើង​វិញ​បាន​ឡើយ។
\s5
\c 37
\cl ជំពូក ៣៧
\p
ទំនុក​របស់​ស្ដេច​ដាវីឌ។​
\v 1 កុំ​ក្តៅ​ចិត្ត ដោយ​ព្រោះ​មនុស្ស ដែល​ប្រព្រឹត្ត​អាក្រក់​ឡើយ ក៏​កុំ​ច្រណែន​នឹង​ពួក​អ្នកដែលប្រព្រឹត្ត​អំពើ​ទុច្ចរិត​ដែរ
\v 2 ដ្បិតពួក​គេ​នឹង​ត្រូវ​ស្រពោន​ដូច​ជា​ស្មៅ ហើយ​ក៏​ក្រៀម​ស្វិត ដូច​តិណជាតិ​ខៀវ​ខ្ចីដែរ។
\s5
\v 3 ចូរ​ទុក​ចិត្ត​ដល់​ព្រះ‌អម្ចាស់ ហើយ​ប្រព្រឹត្ត​អំពើ​ល្អ នោះអ្នក​នឹង​បាន​នៅ​ក្នុង​ស្រុក ហើយ​រស់​នៅ​យ៉ាង​សុខ​ក្សេម​ក្សាន្ត។
\v 4 ចូរ​យក​ព្រះ‌អម្ចាស់ជា​អំណរ​របស់​អ្នក​ចុះ នោះ​ព្រះ‌អង្គ​នឹង​ប្រទាន​អ្វីៗ ដែល​ចិត្ត​អ្នក​ប្រាថ្នាចង់​បាន។
\s5
\v 5 ចូរ​ទុក​ដាក់​ផ្លូវ​របស់​អ្នក​ដល់​ព្រះ‌អម្ចាស់ ចូរ​ទុក​ចិត្ត​ដល់​ព្រះ‌អង្គនោះ​ព្រះ‌អង្គ​នឹង​ប្រោស​ឲ្យ​បាន​សម្រេច។
\v 6 ព្រះ‌អង្គ​នឹង​ឲ្យ​សេចក្ដី​សុចរិត របស់​អ្នក​ផ្សាយ​ចេញ​ដូច​ពន្លឺ ហើយ​អំពើ​យុត្តិ‌ធម៌​របស់​អ្នក ដូច​ពន្លឺ​នៅ​ពេល​ថ្ងៃ​រសៀល។
\s5
\v 7 សូម​ស្ងប់​ស្ងៀម​នៅ​ចំពោះ​ព្រះ‌អម្ចាស់ ហើយ​រង់‌ចាំ​ព្រះ‌អង្គ​ដោយ​អំណត់ កុំ​រហ័សខឹងឡើយ ដែលចម្រុង​ចម្រើន​ក្នុង​ផ្លូវ​របស់​គេ ហើយ​នឹង​មនុស្ស​ដែលសម្រេច​បាន តាម​ផ្លូវ​អាក្រក់របស់​ខ្លួន​នោះឡើយ។
\s5
\v 8 សូមកុំរហ័ស​កំខឹង ហើយ​មាន​ចិត្តក្ដៅ​ក្រហាយ។ សូមកុំខ្វាល់ចិត្តពេក។ ការទាំងនោះគ្រានតែនាំយើងឲ្យមានបញ្ហាទេ។
\v 9 ព្រោះ​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អាក្រក់ នឹង​ត្រូវ​កាត់​ចេញ តែ​អស់​អ្នក​ដែល​រង់‌ចាំ​ព្រះ‌អម្ចាស់ នឹង​បាន​ទទួល​ទឹក​ដី​ជា​មរតក។
\v 10 នៅតែ​បន្តិច​ទៀត មនុស្ស​អាក្រក់ នឹងលែង​មាន​ទៀត​ហើយ ​អ្នក​នឹងខំ​រក​មើល​កន្លែង​គេ តែគេ​មិន​នៅទី​នោះ​ទៀតដែរ។
\s5
\v 11 ប៉ុន្តែ មនុស្សទន់​ទាប គេ​នឹង​បាន​ទទួល​ទឹក‌ដី​ជា​មរតក ហើយ​មាន​ចិត្ត​រីក‌រាយ ដោយ​សេចក្ដី​សុខ​ក្សេម‌ក្សាន្ត​ជា​បរិបូរ។
\v 12 មនុស្ស​អាក្រក់គេ​បង្កើត​គម្រោង​ការ​អាក្រក់ទាស់​នឹង​មនុស្ស​សុចរិត ហើយ​សម្ញែង​ធ្មេញ​ដាក់​មនុស្ស​សុចរិត។
\v 13 ​ព្រះ‌អម្ចាស់​សើច​ចំអក ដាក់​មនុស្ស​អាក្រក់​វិញ ដ្បិត​ព្រះ‌អង្គ​ជ្រាប​ថាថ្ងៃ​អន្សា​របស់​គេ​ជិត​មក​ដល់​ហើយ។
\s5
\v 14 ពួក​មនុស្ស​អាក្រក់​បាន​ហូត​ដាវ​ជា​ស្រេច ហើយយឹត​ធ្នូរ​ដើម្បី​ទម្លាក់​មនុស្ស​ទ័ល‌ក្រ និង​មនុស្ស​កម្សត់​ទុគ៌ត ព្រម​ទាំង​សម្លាប់​អស់​អ្នកដែល​កាន់​តាម​ផ្លូវ​ទៀង​ត្រង់។
\v 15 តែ​ដាវ​របស់​គេ​នឹង​ចាក់​ចូល ទៅ​ក្នុង​បេះ​ដូង​ខ្លួន​គេវិញ ហើយ​ធ្នូរ​របស់​គេ​នឹង​ត្រូវ​បែក​បាក់។
\s5
\v 16 ទ្រព្យ​បន្តិច​បន្តួច​ដែល​មនុស្ស​សុចរិត​មាន នោះ​ប្រសើជាងទ្រព្យ​ដ៏ច្រើន របស់​មនុស្ស​អាក្រក់​ជា​ច្រើន​នាក់។
\v 17 ដ្បិត​ដៃ​របស់​មនុស្ស​អាក្រក់​នឹង​ត្រូវ​បាក់ តែ​ព្រះ‌អម្ចាស់ជួយ​មនុស្ស​សុចរិតវិញ។
\s5
\v 18 ព្រះ‌អម្ចាស់បាន​ជ្រាប​អស់​ទាំង​ថ្ងៃ របស់​មនុស្ស​ទៀង​ត្រង់ ហើយ​មរតក​របស់​គេនៅ​ជាប់​ជា​ដរាប។
\v 19 ពួកគេ​នឹង​មិន​ត្រូវ​ខ្មាស​ក្នុង​គ្រា​លំបាក​ឡើយ។ ហើយ​នៅ​វេលា​អំណត់មកដល់ ពួកគេ​នឹង​មាន​ជា​បរិបូរ។
\s5
\v 20 ប៉ុន្តែ ​មនុស្ស​អាក្រក់​នឹង​ត្រូវ​វិនាស ហើយ​ខ្មាំង​សត្រូវ​របស់​ព្រះ‌អម្ចាស់ ដូច​ជា​វាល​ស្មៅ​ខៀវ​ខ្ចី ដែល​នឹង​សាប​សូន្យ​ទៅ គឺ​នឹង​រលាយ​សូន្យ​ទៅ​ដូច​ជា​ផ្សែង។
\v 21 មនុស្ស​អាក្រក់​ខ្ចី​គេ តែ​មិន​សង​វិញ​ឡើយ ឯ​មនុស្ស​សុចរិត​វិញ មាន​ចិត្ត​សទ្ធា ហើយ​ចេះ​ឲ្យ​ទៅ​អ្នក​ដទៃ។
\s5
\v 22 ដ្បិត​អស់​អ្នក​ដែល​ទទួល​ព្រះ‌ពរដោយព្រះ‌ជាម្ចាស់ នឹង​ទទួល​​ទឹក‌ដី​ជា​មរតក តែ​អស់​អ្នក​ដែល​ព្រះ‌អង្គ​ដាក់​បណ្ដាសា​វិញ នឹង​ត្រូវ​កាត់​ចោល។
\v 23 ព្រះ‌អម្ចាស់តាំង​ជំហាន​របស់​មនុស្សឲ្យ​បាន​មាំ​មួន​ពេល​ព្រះ‌អង្គ​សពព្រះ‌ហឫ‌ទ័យនឹង​ផ្លូវ​របស់​គេ។ ទោះ​បើ​គេជំពប់ជើង ក៏​គេ​នឹង​មិន​ដួល​បោក​ក្បាល​ដែរ ដ្បិត​ព្រះ‌អម្ចាស់ព្រះអង្គកាន់​ដៃ​គេ​ជាប់។
\v 24 ពី​មុន​ខ្ញុំ​នៅ​ក្មេង ហើយ​ឥឡូវ​នេះ​ចាស់​ហើយតែ​មិន​ដែល​ឃើញ​ព្រះ​បោះ​បង់​ចោល មនុស្ស​សុចរិត​ឡើយក៏​មិន​ដែល​ឃើញ​ពូជ‌ពង្ស​របស់​គេ សុំ​ទាន​អាហារ​ដែរ។
\s5
\v 25 ពី​មុន​ខ្ញុំ​នៅ​ក្មេង ហើយ​ឥឡូវ​នេះ​ចាស់​ហើយ តែ​មិន​ដែល​ឃើញ​ព្រះ​បោះ​បង់​ចោល មនុស្ស​សុចរិត​ឡើយ ក៏​មិន​ដែល​ឃើញ​ពូជ‌ពង្ស​របស់​គេ​ សុំ​ទាន​អាហារ​ដែរ។
\v 26 ពួកគេ​រមែង​ឲ្យ​របស់​ទៅ​អ្នក​ដទៃ​ខ្ចីដោ​យ​ចិត្ត​សទ្ធា ហើយ​កូន​ចៅ​របស់​គេ​ជា​មនុស្ស​មាន​ពរ។
\v 27 ចូរ​បែរ​ចេញ​ពី​អំពើ​អាក្រក់ ហើយ​ប្រព្រឹត្ត​អំពើ​ល្អវិញ ហើយ​អ្នក​នឹង​រស់នៅ​ដោយសុខសាន្តជា​រៀង​ដរាប។
\s5
\v 28 ដ្បិត​ព្រះ‌អម្ចាស់ស្រឡាញ់​យុត្តិ‌ធម៌ ព្រះ‌អង្គ​មិន​បោះ‌បង់​ពួក​បរិសុទ្ធរបស់​ព្រះ‌អង្គ​ឡើយ។ ព្រះ‌អង្គ​ថែ‌រក្សា​គេ​ជា‌និច្ច តែ​កូន​ចៅ​របស់​មនុស្ស​អាក្រក់​នឹង​ត្រូវ​កាត់​ចេញ។
\v 29 មនុស្ស​សុចរិត​នឹង​ទទួល​ទឹក​ដី​ជា​មរតក ហើយ​រស់​នៅ​ក្នុង​ទឹកដីនោះ​ជា​រៀង​រហូត។
\v 30 មាត់​របស់​មនុស្ស​សុចរិត ពោល​ចេញ​ជា​ប្រាជ្ញា ហើយ​អណ្ដាត​របស់​គេ ស្រដី​ចេញ​ជា​ពាក្យ​យុត្តិ‌ធម៌។
\s5
\v 31 ក្រឹត្យ‌វិន័យនៃ​ព្រះជាម្ចាស់​របស់​គេ នៅ​ជាប់​ក្នុង​ចិត្តគេ ហើយ​ពេលគេដើរនឹងមិនដូលឡើយ។
\v 32 មនុស្ស​អាក្រក់​ឃ្លាំ​មើល​មនុស្ស​សុចរិត ហើយ​រក​មធ្យោ‌បាយ​សម្លាប់​គេ។
\v 33 ប៉ុន្ដែ ព្រះ‌អម្ចាស់មិនបោះ​បង់​គេទៅ​ក្នុង កណ្ដាប់​ដៃ​របស់​មនុស្ស​អាក្រក់​ឡើយ ក៏​មិន​ឲ្យ​គេ​មាន​ទោស នៅ​ពេល​ត្រូវ​ជំនុំ‌ជម្រះ​ដែរ។
\s5
\v 34 ចូរ​រង់‌ចាំ​ព្រះ‌អម្ចាស់ចុះ ហើយ​កាន់​តាម​ផ្លូវ​របស់​ព្រះ‌អង្គ​ដែរ នោះ​ព្រះ‌អង្គ​នឹង​លើក​តម្កើង​អ្នក ឲ្យ​គ្រប់​គ្រង​ទឹក‌ដី​ជា​មរតក អ្នកនឹង​ឃើញ​មនុស្ស​អាក្រក់​ត្រូវវិនាស។
\s5
\v 35 យើង​បាន​ឃើញ​មនុស្ស​អាក្រក់​មាន​អំណាច ហើយលេច​ត្រ​ដែត​ឡើង ដូច​ដើម​តាត្រាវ​នៅ​ភ្នំ​ល្បាណូន។
\v 36 ប៉ុន្ដែ គេ​ទៅ​បាត់ហើយ​មើល៍ គេ​មិននៅ​ទៀត​ឡើយ ទោះ​បើ​យើង​បាន​ស្វែង​រក​គេ តែ​រកគេ​មិន​ឃើញ​សោះ។
\s5
\v 37 ហើយ​ពិចារណា​មើល​មនុស្ស​ទៀង​ត្រង់​ចុះ ចូរ​ចំណាំ​មើល​មនុស្ស​ឥត​សៅ​ហ្មង ទីបំផុត​នៃ​មនុស្សទាំង​នោះ នឹងបាន​សុខ​សាន្ត។
\v 38 មនុស្សមានបាប នឹង​ត្រូវ​វិនាស​ទៅ​ជា​មួយ​គ្នា ចុង​បំផុត​របស់​មនុស្ស​អាក្រក់ នឹង​ត្រូវ​កាត់​ចេញ។
\s5
\v 39 ព្រះ‌អម្ចាស់​តែងតែ​សង្គ្រោះ​មនុស្ស​សុចរិត ហើយ​ព្រះអង្គ​ជា​កំពែង​ការពារ​គេ នៅ​គ្រាលំបាក។
\v 40 ព្រះ‌អម្ចាស់​សង្គ្រោះ និង​សង្គ្រោះពួក​គេ ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​មនុស្ស​អាក្រក់ ព្រះអង្គ​សង្គ្រោះ​ពួក​គេ ពី‌ព្រោះ​ពួក​គេ មក​ជ្រក​កោន​ក្រោម​ម្លប់របស់​ព្រះអង្គ។
\s5
\c 38
\cl ជំពូក ៣៨
\p
ទំនុក​របស់​ស្ដេច​ដាវីឌ។ សម្រាប់​ពិធី​រំឭក។
\v 1 ឱ​ព្រះ‌អម្ចាស់​អើយ សូម​កុំ​ដាក់​ទោស​ទូលបង្គំ​ឡើយហើយ​ទោះ​បី​ព្រះអង្គព្រះ‌ពិរោធ​នឹង​ទូលបង្គំ​ ក៏​សូម​កុំ​ធ្វើ​ទារុណ‌កម្ម​ទូលបង្គំ​ឡើយ។
\v 2 ដ្បិត​ព្រួញ​របស់​ព្រះអង្គ បាន​ធ្វើ​ឲ្យ​ទូលបង្គំ​ឈឺ​ចុក​ចាប់ ព្រះ‌ហស្ដ​របស់​ព្រះអង្គ​បាន​សង្កត់ មក​លើ​ទូលបង្គំ។
\s5
\v 3 ក្នុងរូបកាយរបស់​ទូល‌បង្គំគឺ​ឈឺ ​ដោយ​ព្រោះ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ ក៏​គ្មាន​សេចក្ដី​សុខ​នៅ​ក្នុង​ឆ្អឹង​ទូល‌បង្គំ​ដែរ ដោយ​ព្រោះ​អំពើ​បាប​របស់​ទូល‌បង្គំ។
\v 4 ដ្បិត​អំពើ​ទុច្ចរិត​របស់​ទូល‌បង្គំ បាន​ឡើង​លិច​ក្បាល​ទូល‌បង្គំ​ហើយក៏​ដូច​ជា​បន្ទុក​យ៉ាង​ធ្ងន់ ដែល​ទូល‌បង្គំ​ទ្រាំ​មិន​បាន។
\s5
\v 5 របួស​ទូល‌បង្គំ​ដំ​បៅ​រលួយ ហើយ​ធុំ​ក្លិន​ស្អុយ ដោយ​ព្រោះ​គំនិត​ល្ងង់​ខ្លៅ​របស់​ទូល‌បង្គំ
\v 6 ទូល‌បង្គំចំកោង​ខ្លួន ហើយ​ឈឺ​ចុក​ចាប់​ជា​ខ្លាំង ទូល‌បង្គំ​ដើរ​ទាំង​មាន​ទុក្ខពេញមួយថ្ងៃ។
\s5
\v 7 ដ្បិត ​ទូល‌បង្គំ​ឈឺ​ពី​ក្នុង​ពោះ ហើយ​គ្មាន​កន្លែង​ណា​ក្នុង​រូប​សាច់​ទូល‌បង្គំ ដែល​មិន​ឈឺ​នោះ​ទេ។
\v 8 ទូល‌បង្គំ​ចុះ​ខ្សោយ ហើយ​ខ្សោះល្វើយ​ជា​ខ្លាំង ទូល‌បង្គំ​ស្រែក​ថ្ងូរដោយ​ព្រោះ​បេះ​ដូង​ទូល‌បង្គំ​ញាប់​ញ័រ។
\s5
\v 9 ឱ​ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​ជ្រាប​អស់​ទាំង​ចិត្ត​ប៉ង​ប្រាថ្នា របស់​ទូល‌បង្គំ​ហើយ សំឡេង​ថ្ងូរ​របស់​ទូល‌បង្គំ មិន​កំបាំង​នឹង​ព្រះ‌អង្គ​ទេ។
\v 10 បេះ​ដូង​ទូល‌បង្គំ​កម្រើក​ជា​ខ្លាំង កម្លាំង​ទូល‌បង្គំ​ក៏​អន់​ថយ ហើយ​ភ្នែក​ទូល‌បង្គំ ក៏​ស្រវាំង​លែង​មើល​ឃើញ​អ្វី​ដែរ។
\s5
\v 11 មិត្ត​សម្លាញ់ និង​គូកន​ទូល‌បង្គំ គេ​ឈរមើលទុក្ខ​វេទនា​របស់​ទូល‌បង្គំ ហើយ​បង​ប្អូន​របស់​ទូល‌បង្គំ ក៏​ឈរ​នៅឆ្ងាយ​ដែរ។
\v 12 អស់​អ្នក​ដែល​ស្វែង​រក​ជីវិត​ទូល‌បង្គំ នាំ​គ្នា​ដាក់​អន្ទាក់។ អស់​អ្នក​ដែល​ប៉ង​ធ្វើ​ឲ្យ​ទូល‌បង្គំ​ឈឺ​ចាប់ នាំ​គ្នា​ពោ​ល​ពាក្យ​មួល​បង្កាច់ ហើយ​ចេះ​តែ​រក​កល​ល្បិច ពេញមួយ​ថ្ងៃ។
\s5
\v 13 ប៉ុន្ដែ ទូល‌បង្គំ​មិន​ឮ​ទេ ដូច​ជា​មនុស្ស​ថ្លង់ ក៏​មិនហា​មាត់​និយាយ​បាន ដូច​ជា​មនុស្ស​គ។
\v 14 ទូល‌បង្គំ​ដូច​ជា​មនុស្ស​ដែល​មិន​ឮ​សោះ ហើយ​ក្នុង​មាត់​ទូល‌បង្គំ ក៏​គ្មាន​ពាក្យ​សម្ដី​តប​ទៅ​គេ​វិញ​ដែរ។
\s5
\v 15 ប៉ុន្ដែ ឱ​ព្រះ‌អម្ចាស់អើយ! ទូល‌បង្គំ​សង្ឃឹម​ដល់​ព្រះ‌អង្គ ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ទូល‌បង្គំ​ គឺ​ព្រះ‌អង្គ​ហើយ​ដែលបាន​ឆ្លើយ។
\v 16 ទូលបង្គំបានពោលដូចនេះ គឺកុំឲ្យសត្រូវរបស់ទូលបង្គំចំអឡដាក់ទូលបង្គំឡើយ។ ប្រសិនបើជើងទូលបង្គំរអិលដូល នោះគេនឹងធ្ចើការយ៉ាងអាក្រក់មកចំពោះយើង។
\s5
\v 17 ដ្បិត ​ទូល‌បង្គំ​ជិត​នឹង​ដួលហើយ និង​ការ​ឈឺ​ចាប់​របស់​ទូល‌បង្គំ នៅ​ពី​មុខ​ទូល‌បង្គំ​ជា‌និច្ច។
\v 18 ទូល‌បង្គំ​សូម​លន់‌តួ​អំពើ​ទុច្ចរិត​របស់​ទូល‌បង្គំ ហើយ​សោក​ស្ដាយ​ដោយ​ព្រោះ​អំពើ​បាបរបស់​ទូល‌បង្គំ។
\s5
\v 19 ប៉ុន្តែ ខ្មាំង​សត្រូវ​របស់​ទូល‌បង្គំ គេ​ស្វាហាប់ គេ​មាន​កម្លាំង ហើយ​អស់​អ្នក​ដែល​ស្អប់​ទូល‌បង្គំ ដោយ​ឥត​ហេតុមាន​គ្នា​ជា​ច្រើន។
\v 20 ពួកគេ​ប្រព្រឹត្ត​អំពើ​អាក្រក់ ស្នង​នឹង​អំពើ​ល្អ គេចោទ​ប្រកាន់​ទូល‌បង្គំ ព្រោះ​ទូល‌បង្គំ​ខិត​ខំ​ប្រព្រឹត្ត​អំពើ​ល្អ។
\s5
\v 21 ឱ​ព្រះ‌អម្ចាស់​អើយ សូម​កុំ​បោះ​បង់​ចោល​ទូល‌បង្គំឡើយ! ឱ​ព្រះជាម្ចាស់​នៃ​ទូល‌បង្គំ​អើយ សូម​កុំ​គង់​ឆ្ងាយ​ពី​ទូល‌បង្គំ​ឡើយ។
\v 22 ឱ​ព្រះ‌អម្ចាស់ ជាព្រះ‌សង្គ្រោះ​ទូល‌បង្គំ​អើយ សូម​យាង​មក​ជួយ​ទូល‌បង្គំ​ជា​ប្រញាប់​ផង។
\s5
\c 39
\cl ជំពូក ៣៩
\p
ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។ សម្រាប់​លោក​យេ‌ឌូ‌ថិន ។ ទំនុក​របស់​ស្ដេច​ដាវីឌ។
\v 1 ខ្ញុំ​បាន​នឹក​ថា «ខ្ញុំ​នឹង​ប្រយ័ត្ន​ផ្លូវ​របស់​ខ្លួន ដើម្បី​កុំ​ឲ្យ​អណ្ដាត​ខ្ញុំ​មាន​បាប។ ដរាប​ណាមានមនុស្ស​អាក្រក់​នៅ​ចំពោះ​ខ្ញុំ ​នឹង​ដាក់​បង្ខាំ​ទប់​មាត់​ខ្ញុំ»។
\s5
\v 2 ខ្ញុំ​រក្សាភាព​ស្ងៀម ឥត​និយាយ​ស្ដី គឺ​បើ​ទោះ​ជា​ការ​ល្អ ក៏​ខ្ញុំ​មិន​និយាយ​ដែរ ហើយ​ទុក្ខ​ព្រួយ​របស់​ខ្ញុំ​ក៏​ជ្រួល​ឡើង។
\v 3 ចិត្តរបស់​ខ្ញុំ ត្រឡប់​ជា​ក្តៅ​នៅ​ក្នុង​ខ្លួន ពេល​ខ្ញុំ​រំពឹងគិត នោះ​ភ្លើង​ក៏​ឆួល​ឡើង។ ហើយ​អណ្ដាត​ខ្ញុំ​ពោល​ថា។
\s5
\v 4 ឱ​ព្រះ‌អម្ចាស់​អើយ! សូម​ឲ្យ​ទូល‌បង្គំ​ដឹង​ពី​ជីវិតចុងក្រោយរបស់​ទូល‌បង្គំ និង​ពី​ចំនួន​ថ្ងៃ​អាយុ​របស់​ទូល‌បង្គំ​ផង។ ដើម្បី​ឲ្យ​ទូល‌បង្គំ​សូមបង្ហាញទូលបង្គំដើម្បីឲ្យទូលបង្គំដឹងផង។
\v 5 មើល៍ ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ថ្ងៃ​អាយុ​របស់​ទូល‌បង្គំ មាន​ប្រវែង​តែ​ប៉ុន្មាន​ចំអាម​ដៃ​ប៉ុណ្ណោះ ហើយ​ជីវិត​ទូល‌បង្គំ ដូច​ជា​ឥត​មាន​សោះនៅ​ចំពោះ​ព្រះ‌អង្គ។ ពិតណាស់ មនុស្សលោក​ទាំងអស់ ប្រៀប​បាននឹង​មួយ​ដង្ហើម​ប៉ុណ្ណោះ។ សម្រាក
\s5
\v 6 ជាការពិត មនុស្ស​មាន​ជីវិត ប្រៀប​ដូច​ជា​ស្រមោល។ ប្រាកដ​មែន គេ​ជ្រួល​ជ្រើម​ជា​ឥត​ប្រយោជន៍ គេ​បង្គរ​ទ្រព្យ​សម្បត្តិទុក តែ​មិន​ដឹង​ថាអ្នកណានឹងទទួលនោះទេ។
\v 7 ឥឡូវ​នេះ ឱ​ព្រះ‌អម្ចាស់​អើយ តើ​ទូល‌បង្គំ​ទន្ទឹង​រង់​ចាំ​អ្វីទៅ? ព្រះ‌អង្គ​ជា​ទី​សង្ឃឹម​របស់​ទូល‌បង្គំ។
\s5
\v 8 សូមសង្គ្រោះ​ទូល‌បង្គំ​ឲ្យ​រួច​ពី​អំពើបាប របស់​ទូល‌បង្គំ​ផង សូម​កុំ​ឲ្យ​ទូល‌បង្គំ​ក្លាយ​ជា​ទី‌ត្មះតិះ​ដៀល របស់​មនុស្សល្ងី​ល្ងើ​ឡើយ។
\v 9 ទូល‌បង្គំ​នៅ​ស្ងៀម ឥត​ហើប​មាត់​សោះ ដ្បិត​គឺ​ព្រះ‌អង្គ​ហើយ​ដែល​បាន​ធ្វើ​ការនោះ។
\s5
\v 10 សូម​ដក​រំពាត់​របស់​ព្រះ‌អង្គ​ចេញ​ពី​ទូល‌បង្គំផង ព្រះ‌ហស្ដ​ព្រះ‌អង្គ​វាយ​ទូល‌បង្គំ​ទ្រម​ទៅ​ហើយ។
\v 11 ពេល​ព្រះ‌អង្គ​វាយ‌ផ្ចាល​មនុស្ស ដោយ​ព្រោះ​អំពើ​បាប​របស់​គេ ព្រះ‌អង្គ​ធ្វើ​ឲ្យ​អ្វីៗ​ដែល​អ្នក​នោះ​ចូល​ចិត្ត វិនាស​ហិន​ហោចដូចកណ្ដៀរ​ស៊ី ប្រាកដ​មែន មនុស្ស​លោក​ទាំង​អស់ ប្រៀប​បាន​នឹង​មួយ​ដង្ហើម។ សម្រាក
\s5
\v 12 ឱ​ព្រះ‌អម្ចាស់អើយ! សូម​ស្តាប់​ពាក្យ អធិស្ឋាន​របស់​ទូល‌បង្គំ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្តាប់​សម្រែក​ទូល‌បង្គំ​ផង សូម​កុំ​ព្រងើយ​កន្ដើយ​នឹង​ទឹក​ភ្នែក​ទូល‌បង្គំ ដ្បិត​ទូល‌បង្គំ​គ្រាន់​តែ​ជា​អ្នក​ស្នាក់​នៅ ជា​ភ្ញៀវ​របស់​ព្រះ‌អង្គ ដូច​បុព្វ‌បុរស​របស់​ទូល‌បង្គំ​ទាំង​អស់​គ្នា​ដែរ។
\v 13 សូម​បែរ​ព្រះ​ភក្ត្រ​ចេញ​ពី​ទូល‌បង្គំ ដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​ញញឹម​ឡើង​វិញ មុន​នឹង​ទូល‌បង្គំ​ស្លាប់ទៅ»។
\s5
\c 40
\cl ជំពូក ៤០
\p
ទំនុក​របស់​គ្រូ​ចម្រៀង។ ទំនុកតម្កើង របស់​ស្ដេច​ដាវីឌ។
\v 1 ខ្ញុំ​បាន​រង់‌ចាំ​ព្រះ‌អម្ចាស់​ដោយ​អំណត់ ព្រះ‌អង្គ​ក៏​បាន​ផ្អៀង​ព្រះ‌កាណ៌​ស្តាប់​ខ្ញុំ និង​ឮ​សម្រែក​របស់​ខ្ញុំ។
\v 2 ព្រះ‌អង្គ​បាន​នាំ​ខ្ញុំ​ចេញ​ពី​រណ្ដៅ នៃ​សេចក្ដី​វិនាស ចេញ​ពី​ភក់​ជ្រាំ ហើយដាក់​ជើង​ខ្ញុំ​នៅ​លើ​ថ្ម​ដា ធ្វើ​ឲ្យ​ជំហាន​ខ្ញុំ​ឈរ​យ៉ាងរឹង​មាំ។
\s5
\v 3 ព្រះ‌អង្គ​បាន​ដាក់បទ​ចម្រៀង​ថ្មី​នៅ​ក្នុង​មាត់​ខ្ញុំ ជា​បទ​ចម្រៀង​នៃ​ការ​សរសើរ​ដល់​ព្រះជាម្ចាស់​នៃ​យើង មនុស្ស​ជា​ច្រើន​នឹង​ឃើញ ហើយ​កោត​ខ្លាច គេ​នឹង​ទុក​ចិត្ត​ដល់​ព្រះ‌អម្ចាស់។
\v 4 មាន​ពរ​ហើយ អ្នក​ណា​ដែល​យក​ព្រះ‌អម្ចាស់ ជា​ទីទុក​ចិត្ត ជា​អ្នក​ដែល​មិន​បែរ​ទៅ​រក​មនុស្ស​អំនួត ឬ​ទៅ​រក​អស់​អ្នក​ដែលវង្វេង ទៅ​តាម​សេចក្ដី​ភូត‌ភរ។
\s5
\v 5 ឱ​ព្រះ‌អម្ចាស់ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយ! ការ​អស្ចារ្យ​ដែល​ព្រះ‌អង្គ​បាន​ធ្វើ មាន​ច្រើន​ណាស់ ហើយ​ព្រះ‌អង្គ​ក៏​មាន​គំនិត​គិត​ដល់​យើង​ខ្ញុំ​ដែរ គ្មាន​អ្នក​ណា​អាច​ប្រៀប​ផ្ទឹម ស្មើ​នឹង​ព្រះ‌អង្គ​បាន​ឡើយ។ ប្រសិន‌បើ​ទូល‌បង្គំ​នឹង​ប្រកាស រៀប​រាប់ពី​ការ​អស្ចារ្យ​ទាំង​នោះ នោះ​មាន​ច្រើន​ឥត​គណនា មិន​អាច​រៀប​រាប់​អស់​ឡើយ។
\v 6 ព្រះ‌អង្គ​មិនចង់​បាន​យញ្ញ‌បូជា និង​តង្វាយអ្វី​ទេ តែ​ព្រះ‌អង្គ​បាន​បើក​ត្រចៀក​ឲ្យ​ទូល‌បង្គំ​ស្តាប់ ព្រះ‌អង្គ​មិនទាម​ទារ​តង្វាយ​ដុត និងតង្វាយ​លោះ​បាប​ឡើយ។
\s5
\v 7 គ្រានោះ ទូល‌បង្គំ​ពោល​ថា «មើល៍ ទូល‌បង្គំ​មក​ហើយ សេចក្ដី​នេះ​មាន​ចែង​ពី​ទូល‌បង្គំ នៅ​ក្នុង​គម្ពីរ​ហើយ។
\v 8 ឱ​ព្រះ​ជាម្ចាស់នៃ​ទូល‌បង្គំ​អើយ ទូល‌បង្គំ​រីក​រាយ នឹង​ធ្វើ​តាម​ព្រះ‌ ហឫ‌ទ័យ​ព្រះ‌អង្គ ហើយ​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ នៅ​ក្នុង​ចិត្ត​ទូល‌បង្គំ»។
\v 9 ទូល‌បង្គំ​បានប្រកាស​ដំណឹង ដ៏​រីករាយ​អំពី​ការ​រំដោះ​របស់​ព្រះ‌អង្គ នៅ​ក្នុង​ក្រុម​ជំនុំ​ធំ មើល៍ ឱ​ព្រះ‌អម្ចាស់អើយ! ព្រះ‌អង្គ​ជ្រាប​ហើយ​ថា ទូល‌បង្គំ​មិន​បាន​ទប់​មាត់​ឡើយ។
\s5
\v 10 ទូល‌បង្គំ​មិន​បាន​លាក់​ការ​រំដោះ​របស់​ព្រះ‌អង្គ ទុក​ក្នុង​ចិត្ត​ឡើយ ទូល‌បង្គំ​បាន​ថ្លែង​ប្រាប់​ពី​ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់ និងការ​សង្គ្រោះ​របស់​ព្រះ‌អង្គ​វិញ ក៏​មិន​បាន​បិទ​បាំងព្រះ‌ហឫ‌ទ័យ​សប្បុរស និង​ព្រះ‌ហឫ‌ទ័យ​ស្មោះត្រង់ របស់​ព្រះ‌អង្គ នៅ​ក្នុង​ជំនុំ​ធំ​ដែរ។
\v 11 ឱ​ព្រះ‌អម្ចាស់អើយ សូម​កុំ​បង្ខាំង​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា របស់​ព្រះ‌អង្គ​ចំពោះ​ទូល‌បង្គំ​ឡើយ សូម​ព្រះ‌ហឫ‌ទ័យ​សប្បុរស និង​ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់​របស់​ព្រះ‌អង្គ ថែ‌រក្សា​ទូល‌បង្គំ​ជា‌និច្ច។
\s5
\v 12 ដ្បិត​មាន​ទុក្ខលំបាកច្រើន​ឥត​គណនា ព័ទ្ធ​ជុំ​វិញ​ទូល‌បង្គំ អំពើ​ទុច្ចរិត​របស់​ទូល‌បង្គំ បាន​តាម​ទូល‌បង្គំ​ទាន់​ហើយទូល‌បង្គំ​ មើល​អ្វីមិន​ឃើញ​ទេ អំពើ​ទាំង​នោះ​ច្រើន​ជាង​សរសៃ​សក់ លើ​ក្បាល​ទូល‌បង្គំ​ទៅ​ទៀត ហើយ​ចិត្ត​ទូល‌បង្គំ ក៏​លែង​មាន​សង្ឃឹម​ហើយ។
\v 13 ឱ​ព្រះ‌អម្ចាស់​អើយ សូម​ព្រះ‌អង្គ​សព្វព្រះ‌ហឫ‌ទ័យ ​សង្រ្គោះទូល‌បង្គំ​ផង ឱ​ព្រះ‌អម្ចាស់​អើយ សូម​ប្រញាប់​នឹង​ជួយ​ទូល‌បង្គំ​ផង!
\s5
\v 14 ចូលឲ្យពួក​អ្នក​ដែល​ចង់​ឆក់​យក​ជីវិត​ទូល‌បង្គំ ត្រូវ​ខ្មាស ហើយ​បាក់​មុខ​ទាំង​អស់​គ្នា។ សូម​ឲ្យ​អ្នក​ដែល​ប៉ង​ធ្វើឲ្យ​ទូល‌បង្គំ​ឈឺ​ចាប់ ត្រូវ​ដក​ខ្លួន​ថយ ហើយ​អាម៉ាស់មុខ។
\v 15 សូម​ឲ្យ​អស់​អ្នក​ដែល​និយាយ​មក​ទូល‌បង្គំ​ថា «អេ អេ» ឲ្យ​គេ​ត្រូវញាប់​ញ័រ ព្រោះ​តែភាពអាម៉ាស់របស់​គេ​ទៅ។
\s5
\v 16 ប៉ុន្តែ ​អស់​អ្នក​ដែល​ស្វែង​រក​ព្រះ‌អង្គ សូម​ឲ្យ​គេ​បាន​អរ​សប្បាយ ហើយ​រីក​រាយ​ក្នុង​ព្រះ‌អង្គ សូម​ឲ្យ​អស់​អ្នក​ដែល​ស្រឡាញ់ ការ​សង្គ្រោះ​របស់​ព្រះ‌អង្គ បាន​ពោល​ជា‌និច្ច​ថា «ព្រះ‌អម្ចាស់​ដ៏ប្រសើរ​ឧត្តម»។
\v 17 ទូល‌បង្គំ​ក្រីក្រ ហើយ​ទុគ៌ត ប៉ុន្តែ ព្រះ‌អម្ចាស់គិត​គូរ​ដល់​ទូល‌បង្គំ។ ព្រះ‌អង្គ​ជា​ជំនួយ និង​ជា​អ្នក​រំដោះ​ទូល‌បង្គំ ឱ​ព្រះ​ជាម្ចាស់នៃ​ទូល‌បង្គំ​អើយ សូម​កុំ​បង្អង់​ឡើយ។
\s5
\c 41
\cl ជំពូក ៤១
\p
ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។ ទំនុកតម្កើង របស់​ស្ដេច​ដាវីឌ។
\v 1 មាន​ពរ​ហើយ អ្នក​ណា​ដែល​យក​ចិត្ត​ទុក​ដាក់ នឹង​មនុស្ស​ទន់ខ្សោយ ដ្បិត​នៅ​ថ្ងៃ​អាក្រក់ ព្រះ‌អម្ចាស់​នឹងសង្រ្គោះអ្នក​នោះ។
\v 2 ព្រះ‌អម្ចាស់នឹង​ទំនុក​បម្រុង ហើយ​ថែ‌រក្សា​ជីវិត​អ្នក​នោះ អ្នក​នោះ​មាន​ពរ​នៅ​លើ​ផែនដី​នេះ ហើយ​ព្រះ‌អង្គ​មិន​ប្រគល់​គេ ទៅ​ក្នុង​ការដែល​ខ្មាំង​សត្រូវ​ចង់បាន។
\v 3 ព្រះ‌អម្ចាស់​ជួយ​អ្នក​នោះ ពេល​គេ​ឈឺ​នៅ​លើ​គ្រែ គឺ​ព្រះ‌អង្គ​ប្រោស​គេ ឲ្យ​ជា​សះ​ស្បើយ​ពី​គ្រប់​ជំងឺ​ផ្សេងៗ។
\s5
\v 4 ខ្ញុំ​ទូល​ថា «ឱ​ព្រះ‌អម្ចាស់​អើយ សូម​​មេត្តាទូល‌បង្គំ សូម​ប្រោស​ព្រលឹង​ទូល‌បង្គំ​ឲ្យ​បាន​ជា ដ្បិត​ទូល‌បង្គំ​បានធ្វើបាប ទាស់​នឹងព្រះ‌អង្គ​ហើយ»។
\v 5 ខ្មាំង​សត្រូវ​របស់​ទូល‌បង្គំ និយាយ​អាក្រក់​ពី​ទូល‌បង្គំ​ថា «តើ​ពេល​ណា​ទើប​វានឹង​ស្លាប់ហើយ​ឈ្មោះ​វា​ត្រូវ​វិនាស?»
\v 6 កាល​ណា​គេ​មក​សួរ​សុខ​ទុក្ខ​ទូល‌បង្គំ គេ​​ធ្វើ​ពុតជា​ស្និទ្ធ​ស្នាល​នឹង​ទូល‌បង្គំ តែ​ចិត្ត​គេ​វិញ គេ​គិត​រក​វិធីបំបាក់​មុខ​ទូល‌បង្គំ លុះ​គេ​ចេញ​ទៅ​ក្រៅ​ហើយ គេ​ក៏​និយាយ​បរិហារ​ពី​ទូល‌បង្គំ។
\s5
\v 7 អស់​អ្នក​ដែល​ស្អប់​ទូល‌បង្គំ នាំ​គ្នា​ខ្សឹប‌ខ្សៀវ​អំពី​ទូល‌បង្គំ គេ​ប្រឌិត​រឿង​អាក្រក់ទាស់​នឹង​ទូល‌បង្គំ។
\v 8 ពួកគេ​និយាយថា «ជំងឺ​មើល​មិន​ជាបាន​រួត​រឹត​វា​ហើយ វា​ដេក​រហូត មិន​អាច​ក្រោក​​បាន​ទេ»។
\v 9 សូម្បីតែ​មិត្ត​ស្និទ្ធ‌ស្នាល​របស់​ទូល‌បង្គំ ជា​អ្នក​ដែល​ទូល‌បង្គំ​បាន​ទុក​ចិត្ត ហើយ​បាន​បរិ‌ភោគ​អាហារ​របស់​ទូល‌បង្គំ ក៏​បាន​លើក​កែង​ជើង​ទាស់នឹង​ទូល‌បង្គំ​ដែរ។
\s5
\v 10 ប៉ុន្ដែ ឱ​ព្រះ‌អម្ចាស់​អើយ សូម​មេត្តាទូល‌បង្គំ សូម​លើក​ទូល‌បង្គំ​ឡើង​វិញ ដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​សង​ដល់​គេ​វិញ។
\v 11 យ៉ាង​នោះ ទូល‌បង្គំ​នឹង​ដឹង​ថា ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​ទូល‌បង្គំ​មែន ព្រោះ​សត្រូវ​របស់​ទូល‌បង្គំ មិន​បាន​ឈ្នះ​ទូល‌បង្គំ​ឡើយ។
\v 12 ប៉ុន្ដែ ព្រះ‌អង្គ​បាន​លើក​ទូល‌បង្គំឡើង ដោយ​ព្រោះ​ទូល‌បង្គំ​ទៀង​ត្រង់ ហើយ​ព្រះ‌អង្គ​បាន​តាំង​ទូល‌បង្គំ ឲ្យ​នៅ​ចំពោះ​ព្រះ‌អង្គ​ជា​រៀង​រហូត។
\s5
\v 13 សូម​លើក​តម្កើង​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ជន‌ជាតិ​អុីស្រា‌អែល អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ អាម៉ែន! អាម៉ែន!។
\s5
\c 42
\cl ជំពូក ៤២
\p
ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។ កំណាព្យ​របស់​កូន​ចៅ​លោក​កូរេ។
\v 1 ឱ​ព្រះ‌ជាម្ចាស់​អើយ ទូលបង្គំ​ប្រាថ្នា​ចង់​បាន ព្រះអង្គ​ ដូច​សត្វ​ក្តាន់​ប្រាថ្នា​រក​ទឹក​ហូរ។
\v 2 ទូលបង្គំស្រេក​ឃ្លាន​ព្រះ‌ជាម្ចាស់ គឺ​ព្រះ‌ជាម្ចាស់​ដ៏​មាន​ព្រះ‌ជន្ម​រស់ តើពេលណាទើប​ខ្ញុំ​អាច​ទៅ​ជិត ដើម្បី​ថ្វាយ‌បង្គំ​ព្រះអង្គ​បាន?
\s5
\v 3 ​ទឹក​ភ្នែកទូលបង្គំ​ទាំង​ថ្ងៃ​ទាំង​យប់ គឺជាអាហារ ពេលសត្រូវ ទូលបង្គំពោល​មក​ទូលបង្គំ​ថា «តើ​ព្រះ​របស់​ឯង​នៅ​ឯ​ណា?»
\v 4 ពេល​ព្រលឹង​ខ្ញុំ​គិត ខ្ញុំ​នឹក​ឃើញ​ពី​គ្រា​ដែល​ខ្ញុំ ទៅ​ជាមួយ​មនុស្សមួយ​ហ្វូង ហើយ​នាំ​មុខ​គេ ហែទៅ​កាន់​ដំណាក់​របស់​ព្រះជាម្ចាស់ មាន​សម្លេង​អរ​សប្បាយ និង​បទ​ចម្រៀង​សរសើរ​តម្កើង គឺ​មហាជនដែល​ប្រារព្ធ​ពិធី​បុណ្យ​។
\s5
\v 5 ឱ​ព្រលឹង​ខ្ញុំ​អើយ ហេតុ​អ្វី​បាន​ជា​ធ្លាក់ចុះ? ហេតុ​អ្វី​បាន​ជាកំសត់ក្នុង​ខ្លួន​ដូច្នេះ? ចូរ​សង្ឃឹម​ដល់​ព្រះជាម្ចាស់​ ដ្បិត​ខ្ញុំ​នឹង​បាន​សរសើរព្រះ‌អង្គ​ត​ទៅ​ទៀត ព្រះ‌អង្គ​ជាសង្គ្រោះរបស់ខ្ញុំ។
\v 6 ព្រលឹង​ទូល‌បង្គំ​ខ្សោយ​នៅ​ក្នុង​ខ្លួន ហេតុ​នេះ​ហើយ​បាន​ជា​ទូល‌បង្គំ នឹក​ឃើញ​ព្រះ‌អង្គ​នៅ​ក្នុង​ស្រុក ក្បែរ​ទន្លេ​យ័រដាន់ ភ្នំ​ហ៊ើរម៉ូន និង​ភ្នំ​មីតសារ។
\s5
\v 7 ទី​ជម្រៅ​ហៅ​រក​ទី​ជម្រៅ ដោយ​សន្ធឹក​នៃ​ទឹក​ដែល​ធ្លាក់​ពី​ភ្នំ អស់​ទាំង​រលក និង​អង្កាញ់​នៃ​ទឹក​របស់​ព្រះ‌អង្គ បាន​ហូរ​គ្រប​មក​លើ​ទូល‌បង្គំ។
\v 8 នៅពេល​ថ្ងៃ ព្រះ‌អម្ចាស់សម្ដែង ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ហើយ​នៅ​វេលា​យប់ បទ​ចម្រៀង​របស់​ព្រះ‌អង្គ នៅ​ជា​មួយ​ទូល‌បង្គំ ជា​ពាក្យ​អធិស្ឋាន​ដល់​ព្រះជាម្ចាស់​នៃ​ជីវិត​ទូល‌បង្គំ។
\s5
\v 9 ខ្ញុំ​ទូល​ដល់​ព្រះជាម្ចាស់​ដែល​ជា​ថ្ម​ដា​របស់​ខ្ញុំ​ថា «ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​បំ​ភ្លេច​ទូល‌បង្គំ? តើហេតុ​អ្វី​បាន​ជា​ទូល‌បង្គំ​ត្រូវ​ដើរ​ទាំង​ទុក្ខ​ព្រួយ ដោយ​ព្រោះ​តែ​ខ្មាំង​សត្រូវ សង្កត់‌សង្កិន​ដូច្នេះ?»
\v 10 ខ្មាំង​សត្រូវ​ចំអក​ឲ្យ​ខ្ញុំ ប្រៀប​ដូច​ជា​ដាវ ចាក់​ដោត​នៅ​ក្នុង​ឆ្អឹង​របស់​ខ្ញុំ ហើយ​គេចេះ​តែពោល​មក​ខ្ញុំ​ជា‌និច្ច​ថា «តើ​ព្រះ​របស់​ឯង​នៅ​ឯ​ណា?»
\s5
\v 11 ឱ​ព្រលឹងខ្ញុំ​អើយ ហេតុ​អ្វី​បាន​ជា​ស្រយុត? ហេតុ​អ្វី​បាន​ជា​កំសត់នៅ​ក្នុង​ខ្លួន​ដូច្នេះ? ចូរ​មានសង្ឃឹម​ក្នុង​ព្រះជាម្ចាស់ ដ្បិតខ្ញុំ​នឹង​បាន​សរសើរព្រះ‌អង្គ​ត​ទៅ​ទៀត ព្រះ‌អង្គ​ជា​ព្រះសង្គ្រោះ និង​ជា​ព្រះជាម្ចាស់របស់​ខ្ញុំ។
\s5
\c 43
\cl ជំពូក ៤៣
\p
\v 1 ឱ​ព្រះ​អើយ សូម​រក​យុត្តិ​ធម៌​ឲ្យ​ទូល‌បង្គំ ហើយ​សូម​កាន់​ក្ដី​ទូល‌បង្គំទាស់​នឹង​មនុស្សអាក្រក់។
\v 2 ដ្បិត​ព្រះ‌អង្គ​ជា​ព្រះអម្ចាស់នៃកម្លាំងរបស់ទូលបង្គំ។ ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​មិនទទួលទូល‌បង្គំ? ហេតុ​អ្វី​បាន​ជា​ទូល‌បង្គំ​ត្រូវ​ដើរ​ទាំង​ទុក្ខ​ព្រួយ ដោយ​ព្រោះ​តែ​ការ​សង្កត់‌សង្កិន របស់​ខ្មាំង​សត្រូវ​ដូច្នេះ?
\s5
\v 3 ឱ​សូម​ឲ្យ​ពន្លឺ និង​សេចក្ដី​ពិត មក​នាំ​មុខ​ទូល‌បង្គំ។ គឺ​នាំ​ ទូល‌បង្គំ​ទៅ​កាន់​ភ្នំ​បរិសុទ្ធ ហើយ​ទៅកាន់​ដំណាក់​របស់​ព្រះ‌អង្គគង់នៅ។
\v 4 ពេល​នោះ ទូល‌បង្គំ​នឹង​ចូល​ទៅ​រក អាសនា​របស់​ព្រះអង្គ គឺទៅ​ជួប​ព្រះជាម្ចាស់​ដែល​ជា​អំណរ ដ៏​លើស​លប់​របស់​ទូល‌បង្គំ ឱ​ព្រះជាម្ចាស់ ព្រះ​នៃ​ទូល‌បង្គំ​អើយ ទូល‌បង្គំ​នឹង​សរសើរ​តម្កើង​ព្រះ‌អង្គដោយសំឡេង​ស៊ុង។
\s5
\v 5 ឱ​ព្រលឹង​ខ្ញុំ​អើយ ហេតុ​អ្វី​បាន​ជា​ស្រយុត? ហេតុ​អ្វី​បាន​ជាកំសត់​នៅ​ក្នុង​ខ្លួន​ដូច្នេះ? ចូរ​មានសង្ឃឹម​ក្នុង​ព្រះ​ជាម្ចាស់ ដ្បិត​ខ្ញុំ​នឹង​បាន​សរសើរ​ព្រះ‌អង្គ​ត​ទៅ​ទៀត ព្រះ‌អង្គ​សង្គ្រោះ និង​ជា​ព្រះ​របស់ខ្ញុំ។
\s5
\c 44
\cl ជំពូក ៤៤
\p
ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។ កំណាព្យ​របស់​កូន​ចៅ​លោក​កូរេ។
\v 1 ឱ​ព្រះ​អើយ យើង​​បាន​ឮ​ផ្ទាល់​នឹង​ត្រចៀក បុព្វ‌បុរស​យើង​ខ្ញុំ បាន​ប្រាប់​យើង​ អំពី​កិច្ច​ការ​ដែល​ព្រះ‌អង្គ​បាន​ធ្វើនៅ​ជំនាន់​របស់​លោក គឺ​នៅ​សម័យ​មុន​ថា ព្រះ‌អង្គ​បាន​បណ្តេញ​ជនជាតិនានាចេញ។
\v 2 ដោយ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​ផ្ទាល់ ហើយ​បាន​ដាំ​អុីស្រាអែល​ជំនួស​វិញ ព្រះ‌អង្គ​បាន​ធ្វើ​ទោស​ជនជាតិ​ទាំង​នោះ តែ​បានធ្វើ​ឲ្យ​អុីស្រា‌អែល​ពង្រីក​ទឹក​ដី។
\s5
\v 3 ដ្បិត​គេ​មិន​បាន​ចាប់​យក​ទឹកដីនោះ ដោយ​ដាវ​របស់​ខ្លួន​ឡើយ ក៏​មិន​មែន​ដៃ​របស់​គេ ដែល​សង្គ្រោះ​គេ​នោះ​ដែរ គឺ​ព្រះ‌ហស្តស្ដាំ និង​ព្រះ‌ពាហុ​របស់​ព្រះ‌អង្គ ព្រម​ទាំង​ពន្លឺ​នៃ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ​វិញ ដ្បិត​ព្រះ‌អង្គ​គាប់​ព្រះ‌ហឫ‌ទ័យ​នឹង​គេ។
\v 4 ឱ​ព្រះ​ជាម្ចាស់អើយ ព្រះ‌អង្គ​ជា​មហា‌ក្សត្រ​របស់​ទូល‌បង្គំ ព្រះ‌អង្គ​បង្គាប់​ឲ្យ​មាន​ការ​សង្គ្រោះដល់​ពួក​យ៉ាកុប។
\s5
\v 5 តាមរយៈ​ព្រះ​នាម​ព្រះ‌អង្គ យើង​ខ្ញុំ​បាន​រុញផ្ដួល​សត្រូវ ដោយ​សារ​ព្រះ‌នាមព្រះ‌អង្គ យើង​ជាន់​ឈ្លី​ពួក​អ្នក​ដែល​លើក​គ្នា ទាស់​នឹង​យើង​។
\v 6 ដ្បិត​ទូល‌បង្គំ​មិន​ទុក​ចិត្ត នឹង​ធ្នូ​របស់​ទូល‌បង្គំ​ឡើយ ហើយ​ដាវ​ទូល‌បង្គំ​ក៏​មិនអាចសង្គ្រោះ​ទូល‌បង្គំ​បាន​ដែរ។
\s5
\v 7 ប៉ុន្ដែ ព្រះ‌អង្គ​បាន​សង្គ្រោះ​យើង​ឲ្យ​រួច​ពី​សត្រូវ ហើយ​ធ្វើ​ឲ្យ​អស់​អ្នក​ដែល​ស្អប់​យើង​ត្រូវ​ខ្មាស។
\v 8 យើង​ខ្ញុំ​បាន​អួត​ពី​ព្រះ​ជាម្ចាស់ជារៀង​រាល់​ថ្ងៃ ហើយ​យើង​នឹង​អរ​ព្រះ​គុណ ដល់​ព្រះ‌នាម​ព្រះ‌អង្គ រហូត​ត​ទៅ។ សម្រាក
\s5
\v 9 ប៉ុន្តែ ឥឡូវ​នេះ ព្រះ‌អង្គ​បាន បោះ‌បង់​ចោល​យើង​​ ហើយ​​​ ​បាន​ធ្វើ​ឲ្យ​យើង​បាក់​មុខ ក៏​មិន​បាន​យាង​ចេញ​ទៅ​ជា​មួយ​ពល‌ទ័ពរបស់​យើង​ខ្ញុំ​ទៀត​ដែរ។
\v 10 ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​យើង​ដក​ថយ​ពី​សត្រូវ ហើយ​អស់​អ្នក​ដែល​ស្អប់​យើង​ខ្ញុំ គេ​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​របស់​យើង​។
\v 11 ព្រះ‌អង្គ​ធ្វើ​ឲ្យ​យើង​​ដូច​ជា​ចៀម ដែល​គេ​យក​ទៅ​សម្លាប់ ក៏​បាន​ធ្វើ​ឲ្យ​យើង​ខ្ចាត់​ខ្ចាយ​ទៅ នៅ​កណ្ដាល​ពួក​ជនជាតិ​ដទៃ។
\s5
\v 12 ព្រះ‌អង្គ​បាន​លក់ប្រជា‌រាស្ត្រ​ព្រះ‌អង្គ យ៉ាង​ថោក​បំផុតដោយ​មិន​បាន​ទារ​តម្លៃ​ខ្ពស់​ឡើយ។
\v 13 ព្រះ‌អង្គ​ធ្វើ​ឲ្យ​យើង​​ត្រឡប់​ជា​ទី​ត្មះ​តិះ​ដៀល ដល់ជនជាតិជិត​ខាង​របស់​យើង​ខ្ញុំ ជា​ទី​ចំអក​ឡក‌ឡាយ​ដល់​អស់​ទាំង​សាសន៍ ដែល​នៅ​ជុំ‌វិញ​យើង​។
\v 14 ព្រះ‌អង្គ​ធ្វើ​ឲ្យ​យើង​​ទៅ​ជា​ពាក្យ​បង្អាប់ ក្នុង​ចំណោម​សាសន៍​ដទៃហើយ​ជា​ទីសើច​ចំអក​ក្នុង​ចំណោមមនុស្សទាំង​ឡាយ។
\s5
\v 15 រាល់​ថ្ងៃ ភាព​អាប់​យស​របស់​ទូល‌បង្គំ នៅ​មុខ​ទូល‌បង្គំ​ជា‌និច្ច ហើយ​សេចក្ដី​អាម៉ាស់​បាន​គ្រប​មុខ​ទូល‌បង្គំ​ហើយ
\v 16 ពី​ព្រោះ​សំឡេង​របស់​ពួក​អ្នក ដែល​ប្រមាថ​មើល‌ងាយ នៅ​ចំពោះ​ខ្មាំង​សត្រូវ និង​ពួក​អ្នក​ដែល​សង​សឹង។
\v 17 ការ​ទាំង​អស់​នេះ​បាន​ធ្លាក់​មក​លើ​យើង​ខ្ញុំ ប៉ុន្តែ យើង​ខ្ញុំ​មិន​បាន​ភ្លេច​ព្រះ‌អង្គ​ឡើយ ក៏​មិន​បាន​ក្បត់​នឹង​សេចក្ដី​សញ្ញា របស់​ព្រះ‌អង្គ​ដែរ។
\s5
\v 18 ចិត្តរបស់​យើង​មិន​បាន​បែរ​ក្រោយ​ឡើយ ជំហានរបស់​យើង​ក៏​មិន​បាន​ឈាន​ចេញ​ពី​ផ្លូវ របស់​ព្រះ‌អង្គ​ដែរ។
\v 19 ប៉ុន្តែ ព្រះ‌អង្គ​បាន​បំបាក់​យើង​ នៅ​កន្លែងដែល​មាន​ឆ្កែ​ព្រៃ ហើយ​គ្របលើ​យើង​ ដោយ​ម្លប់​នៃ​សេចក្ដី​ស្លាប់។
\v 20 ប្រសិន‌បើ​យើង​បាន​ភ្លេច ព្រះ‌នាម​ព្រះជាម្ចាស់​របស់​យើង​ ឬ​ប្រទូល​ដៃ​ទៅ​រក​ព្រះ​ដទៃ​ណា​មួយ
\v 21 នោះ​តើ​ព្រះ​មិន​ទត​ឃើញ​ទេ​ឬអី? ដ្បិត​ព្រះ‌អង្គ​ជ្រាប​ពី​សេចក្ដី ដែល​លាក់​ទុក​នៅ​ក្នុង​ចិត្ត។
\v 22 ដ្បិត ដោយ​ព្រោះ​ព្រះ‌អង្គ យើង​ខ្ញុំ​ត្រូវ​គេ​សម្លាប់​វាល់​ព្រឹក​វាល់​ល្ងាច ហើយក៏​រាប់​ទុក​ដូច​ជា​ចៀម ដែល​ត្រូវ​យក​ទៅ​សម្លាប់។
\s5
\v 23 ​ព្រះ‌អម្ចាស់​អើយ! សូម​តើន​ឡើង ហេតុ​អ្វី​បាន​ជា​ព្រះ‌អម្ចាស់ផ្ទំ​លក់ដូច្នេះ? សូម​តើន​ឡើង កុំ​បោះ‌ចោលយើង​ខ្ញុំ​ជា​រៀងរហូត​ឡើយ។
\v 24 ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​លាក់​ព្រះ‌ភ័ក្ត្រ ហើយ​ព្រះ‌អង្គ​ភ្លេច​ទុក្ខ​វេទនា និង​សេចក្ដីថប់​ព្រួយ​របស់​យើង​ខ្ញុំ​ដូច្នេះ?
\s5
\v 25 ដ្បិត​ព្រលឹង​យើង​ខ្ញុំ​ធ្លាក់ចុះ​ដល់​ដី​ហើយ ខ្លួន​ប្រាណរបស់​យើងក៏​ជាប់​នៅ​នឹងដី​ដែរ។
\v 26 សូម​តើន​ឡើង សូម​យាង​មក​ជួយ​យើង​ខ្ញុំ​ផង! សូម​លោះ​យើង​ខ្ញុំ ដោយ​យល់​ដល់ព្រះ‌ហឫ‌ទ័យសប្បុរស​របស់​ព្រះ‌អង្គ។
\s5
\c 45
\cl ជំពូក ៤៥
\p
ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។ បទ​ផ្កា​ម្លិះ។ កំណាព្យ​របស់​កូន​ចៅ​លោក​កូរេ។ ចម្រៀង​ស្នេហា។
\v 1 ចិត្ត​របស់​ខ្ញុំ​ពេញ​ហៀរ​ដោយ​ពាក្យ​ពេជន៍​ដ៏​ល្អ ខ្ញុំ​លើកកំណាព្យ​របស់​ខ្ញុំ​ថ្វាយ​ព្រះមហាក្សត្រ អណ្ដាត​ខ្ញុំ​ប្រៀប​ដូច​ជា​ប៉ាកកា​របស់​កវី​និពន្ធ ដែល​បានតែងទុករួចហើយ។
\v 2 ព្រះ‌ករុណាមាន​រូប​សម្បត្តិ​ល្អ លើស​ជាងបុរស​ទាំង​អស់ បបូរ​មាត់ព្រះ​ករុណា​មាន​ពេញ​ដោយ​ព្រះ‌គុណ ហេតុនេះ​ហើយ​បាន​ជា ព្រះជាម្ចាស់​ប្រទាន​ពរ​ដល់ព្រះ‌អង្គ​ជានិច្ច។
\s5
\v 3 ឱ​ព្រះ‌ស្តេច​ដែលមានអំណាចអើយ សូម​ក្រវាត់​ដាវ​របស់​ព្រះ‌អង្គ​ជាប់នឹង​ត្រគាក ឲ្យ​សម​នឹង​តេជានុភាព​ដ៏​រុង​រឿង​របស់​ព្រះ‌អង្គ។
\v 4 សូម​យាង​ទៅ​ដោយ​ឥទ្ធិឫទ្ធិ​របស់​ព្រះ‌ករុណា ទាំង​មាន​ជ័យ​ជម្នះ ដើម្បី​ការពារ​សេចក្ដី​ពិត ភាព​ស្លូត​បូត និង​សេចក្ដី​សុចរិត សូម​ព្រះ‌ហស្ត​ស្តាំ​របស់​ព្រះ‌អង្គ បង្រៀន​ព្រះ‌ករុណា ពី​ការ​ដែល​គួរ​កោត​ខ្លាច។
\s5
\v 5 ព្រួញ​របស់​ព្រះ‌អង្គ មុត​ចូល​ទៅ​ក្នុង​បេះ‌ដូង​របស់​ខ្មាំង​សត្រូវ សាសន៍​ទាំង​ប៉ុន្មាន​ដួល​នៅ​ក្រោម ព្រះករុណា។
\v 6 ឱ​ព្រះជាម្ចាស់​អើយ បល្ល័ង្ក​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច​រៀង​រាប​ត​ទៅ។ ដំបង​រាជ្យ​នៃ​រាជ្យ​ព្រះ‌អង្គ ជា​ដំបង​រាជ្យ​សុចរិត ព្រះករុណា​ស្រឡាញ់​សេចក្ដី​សុចរិត ហើយ​ស្អប់​អំពើ​ទុច្ចរិត។
\v 7 ហេតុ​នេះ​ហើយ​បាន​ជា​ព្រះអង្គ គឺ​ព្រះ​ជាម្ចាស់នៃព្រះ​ករុណា បាន​ចាក់​ប្រេង​លើ​ព្រះ​ករុណា ជា​ប្រេង​នៃ​សេចក្ដី​ត្រេក‌អរ លើស​ជាងមិត្ត​សម្លាញ់​របស់​ព្រះ​ករុណាទៅទៀត។
\s5
\v 8 ព្រះ‌ពស្ត្រព្រះ​ករុណា​​ក្លិន​ក្រអូបដោយ​ជ័រ​ល្វីង‌ទេស ក្រឹស្នា និង​កំញាន មាន​សូរ​សព្ទ​តន្ត្រី​ចេញ​ពី​ដំណាក់​ភ្លុក ធ្វើ​ឲ្យ​ព្រះ‌អង្គ​សប្បាយ​រីក​រាយ។
\v 9 មាន​បុត្រី​ស្តេច​នៅ​ក្នុង​ចំណោម​ស្ត្រី​ជាន់​ខ្ពស់ របស់​ព្រះករុណា ព្រះ​មហាក្សត្រិយានី ទ្រង់​ពាក់ដោយ​មាស​ពី​ស្រុក​អូភារ គង់​នៅ​ខាង​ស្តាំ​ព្រះ‌អង្គ។
\s5
\v 10 ឱ​បុត្រី​អើយ ចូរ​ស្តាប់ ហើយ​ពិចារណា ចូរ​ផ្ទៀង​ត្រចៀក​ស្តាប់​ចុះ ចូរ​បំភ្លេច​ប្រជា‌រាស្ត្រ​របស់​បុត្រី និងពួក​ដំណាក់​បិតា​របស់​បុត្រីទៅ។
\v 11 បែបនេះ​ព្រះ​មហាក្សត្រ​នឹង​គាប់​ព្រះ‌ហឫ‌ទ័យ ដោយ​សោភ័ណភាព​របស់បុត្រី ដ្បិត​ព្រះ‌ករុណាជា​ម្ចាស់របស់​បុត្រី ចូរ​ចុះ​ចូល​នឹង​ព្រះ​រាជាទៅ។
\s5
\v 12 បុត្រីនៃ​ក្រុង​ទីរ៉ុសគឺ​ពួក​អ្នក​មាន​ស្ដុក​ស្ដម នឹង​នាំ​តង្វាយ​មក​ថ្វាយ​ព្រះ​នាង ដើម្បី​ផ្គាប់​ផ្គុន​ព្រះ​នាង។
\v 13 ព្រះ‌អង្គ​ម្ចាស់​ក្សត្រិយ៍​ដែល​នៅ​ក្នុង​ក្រឡា​បន្ទំ ព្រះ​បុត្រី​មាន​ពេញ​ដោយ​សេចក្ដី​រុងរឿង ព្រះ‌ភូសា​របស់​ព្រះ​នាង​ប៉ាក់​លម្អ​ដោយ​មាស។
\s5
\v 14 គេ​នឹង​ដង្ហែ​ព្រះ​នាង​មក​ថ្វាយ​ព្រះ‌ករុណា ទាំង​គ្រង​ព្រះ‌ភូសា​ចម្រុះ​ពណ៌ ហើយ​ពួកភីលៀង​ព្រហ្មចារី​របស់​ព្រះ​នាង ហែ​ហម​ពីក្រោយ។
\v 15 កាល​ពួក​នាង​ចូល​មក​ក្នុង​ព្រះ​ដំណាក់​ព្រះ​រាជា មានសំឡេងអប​អរ​សាទរ យ៉ាងសប្បាយ​រីក‌រាយ។
\s5
\v 16 ព្រះ​ករុណា​នឹង​បាន‌រាជ​បុត្រ តពីអយ្យកោ​របស់ព្រះ‌អង្គ ព្រះ​ករុណា​នឹង​តាំង‌រាជ​បុត្រ​ទាំង​នោះ ជា​អ្នក​គ្រប់​គ្រង​លើ​ផែនដី​ទាំង​មូល។
\v 17 ទូល‌បង្គំ​នឹង​ធ្វើ​ឲ្យ​មនុស្ស​លោក នឹក​ចាំ​ពី​ព្រះ​នាមព្រះ​ករុណា គ្រប់​ជំនាន់​ត​ទៅ ហេតុ​នេះ ជាតិ​សាសន៍​ទាំង​ឡាយ នឹង​សរសើរ​ព្រះករុណា អស់‌កល្ប​ជា​អង្វែង​តរៀង​ទៅ។
\s5
\c 46
\cl ជំពូក ៤៦
\p
ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។ បទ​ចម្រៀង​របស់​កូន​ចៅ​លោក​កូរេ។ បទ​សម្រាប់​នារី។
\v 1 ព្រះ‌ជាម្ចាស់​ទ្រង់​ជា​ជម្រក និង​ជា​បង្អែក​ដ៏​រឹង‌មាំ​របស់​យើងព្រះវត្តមាននៃព្រះអង្គនៅចាំជួយ ក្នុង​ពេល​មាន​អាសន្ន។
\v 2 ដូច្នេះ ​ហើយ​បាន​ជា​យើង មិន​ភ័យ​ខ្លាច​អ្វី​ឡើយ គឺ​ទោះ​បី​មាន​រញ្ជួយ​ផែនដី ទោះ​បី​ភ្នំ​នានា​រលំ​ធ្លាក់​ទៅ​ក្នុង​សមុទ្រដែរ
\v 3 ឮ​សូរ​សន្ធឹក​សមុទ្រ​បក់​បោក បែក​ពពុះ​ទឹក​ធ្វើ​ឲ្យ​កក្រើក​ភ្នំនានា​យ៉ាង​ណា​ក្ដី ក៏​យើង​មិន​ភ័យ​ខ្លាច​អ្វី​ដែរ។ សម្រាក
\s5
\v 4 មាន​ទន្លេ​មួយ​ហូរ​នាំ​យក​អំណរ​មក​ស្រោច​ស្រព ទីក្រុង​របស់​ព្រះ‌ជាម្ចាស់ ដែល​ជា​ព្រះ‌ដំណាក់ ដ៏​សក្ការៈ​នៃ​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត ។
\v 5 ព្រះ‌ជាម្ចាស់​គង់​នៅ​ក្នុង​ទីក្រុង ហើយទីក្រុងនោះ​នឹង​មិន​រង្គើ​សោះ​ឡើយ។ ព្រះអង្គ​នឹង​សង្គ្រោះទីក្រុងនោះ តាំង​ពី​ពេល​ថ្ងៃ​រះ។
\s5
\v 6 ប្រជា‌ជាតិ​នានា​ត្រូវ​ញ័រ​រន្ធត់ នគរ​នានា​ត្រូវ​រង្គើ ព្រះ‌ជាម្ចាស់​បន្លឺ​ព្រះ‌សូរសៀង​របស់ព្រះអង្គ ផែនដី​ក៏​រលាយ​អស់​ទៅ។
\v 7 ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ទ្រង់​គង់​នៅ​ជា​មួយ​យើង ព្រះ​របស់​លោក​យ៉ាកុប​ជា​ជម្រក ដ៏​រឹង‌មាំ​សម្រាប់​យើង។ សម្រាក
\s5
\v 8 ចូរ​នាំ​​មើល​ចុះ ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អម្ចាស់ ព្រះអង្គ​បាន​ធ្វើ​ការ​ដ៏​អស្ចារ្យ​ក្រៃ‌លែង នៅ​លើ​ផែនដី​នេះ។
\v 9 ព្រះ‌អង្គ​បញ្ឈប់​សង្គ្រាម រហូត​ដល់​ចុង​បំផុត​នៃ​ផែន​ដី ព្រះ‌អង្គ​បំបាក់​ធ្នូ ហើយ​កាច់​លំពែង ក៏​ដុត​រទេះ​ចម្បាំងដោយ​ភ្លើង។
\s5
\v 10 សូមនៅស្ងៀមចុះ ដោយដឹងថាយើងគឺជាព្រះជាម្ចាស់ យើងនឹងត្រូវបានលើកតម្កើងឡើងនៅក្នុងប្រជាជាតិផ្សេងៗ យើង​នឹង​បាន​ថ្កើង​ឡើង​នៅ​ផែនដីដែរ។
\v 11 ព្រះអម្ចាស់នៃពិភពទាំងមូល គងនៅជាមួយ ព្រះ​របស់​លោក​យ៉ាកុប ជា​ទី​ពឹង ​ជ្រក​របស់​យើង។ សម្រាក
\s5
\c 47
\cl ជំពូក ៤៧
\p
ទំនុក​ពី​សៀវភៅ​គ្រូ​ចម្រៀង។ ទំនុក​របស់​កូន​ចៅ​លោក​កូរេ។
\v 1 ប្រជា‌ជន​ទាំង‌ឡាយ​អើយ ចូរ​នាំ​គ្នា​ទះ​ដៃ​អប​អរ​សាទរ ចូរ​ស្រែក​ច្រៀង​ថ្វាយ​ព្រះ​ដោយ​អំណរ​ឡើង។
\v 2 ដ្បិតព្រះ‌ អម្ចាស់ជា​ព្រះ​ដ៏​ខ្ពស់​បំផុត ព្រះ‌អង្គ​គួរ​ស្ញែង​ខ្លាច ជា​ព្រះ​មហា‌ក្សត្រដ៏​ធំ​នៅ​លើ​ផែនដី​ទាំង​មូល។
\s5
\v 3 ព្រះ‌អង្គ​បង្ក្រាប​ជាតិ​សាសន៍ទាំង​ឡាយ ឲ្យ​ស្ថិត​នៅ​ក្រោម​អំណាច​យើង ហើយ​នជនជាតិ នៅ​ក្រោម​ជើង​យើង។
\v 4 ព្រះ‌អង្គ​បានជ្រើស​រើស​មរតក​ឲ្យ​យើង គឺ​ជា​ទី​សិរីរុងរឿង​របស់​លោក​យ៉ាកុបជា ​អ្នក​ដែល​ព្រះ‌អង្គ​ស្រឡាញ់។ សម្រាក
\v 5 ព្រះ​ជាម្ចាស់បាន​យាង​ឡើង ដោយ​សំឡេង​អប​អរ គឺ​ព្រះ‌អម្ចាស់​យាង​ទៅ ដោយ​សំឡេង​ត្រែ។
\s5
\v 6 ចូរ​ច្រៀង​សរសើរ​តម្កើង​ព្រះជាម្ចាស់ ចូរ​ច្រៀង​សរសើរ! ចូរ​ច្រៀង​សរសើរ​តម្កើងព្រះ​មហា‌ក្សត្រ​នៃ​យើង ចូរ​ច្រៀង​សរសើរ។
\v 7 ដ្បិត​ព្រះអង្គ​ជា​ព្រះ​មហា‌ក្សត្រ លើ​ផែនដី​ទាំង​មូល ចូរ​ច្រៀង​សរសើរ​ដោយសេចក្តី​យល់ដឹង។
\s5
\v 8 ព្រះ​គ្រប់‌គ្រង​លើ​ជនជាតិ​នានា ព្រះ​គង់​លើ​បល្ល័ង្ក​ដ៏​បរិសុទ្ធ​របស់​ព្រះ‌អង្គ។
\v 9 ពួក​អ្នក​ធំ​នៃ​ប្រជាជន​ទាំង‌ឡាយ​បាន​ជួប​ជុំ​គ្នា រួម​ជាមួយ​ប្រជា‌រាស្ត្រនៃ​ព្រះជាម្ចាស់ របស់​លោក​អ័ប្រា‌ហាំ ដ្បិត​ខែល​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី ជា​របស់​ព្រះជាម្ចាស់ ហើយព្រះ‌អង្គ​បាន​ថ្កើង​ឡើង​យ៉ាង​អស្ចារ្យ។
\s5
\c 48
\cl ជំពូក ៤៨
\p
បទ​ចម្រៀង។ ទំនុក​របស់​កូន​ចៅ​លោក​កូរេ។
\v 1 ព្រះ‌អម្ចាស់ប្រសើរ​ឧត្តម ហើយ​ស័ក្ដិ‌សម​នឹង​សរសើរ​តម្កើង នៅ​ក្នុង​ទី​ក្រុង​ របស់​ព្រះជាម្ចាស់​នៃ​យើង និងភ្នំ​បរិសុទ្ធ​របស់​ព្រះ‌ជាម្ចាស់។
\v 2 គឺ​ភ្នំ​ស៊ីយ៉ូន ជា​ទី​ដ៏​ខ្ពស់ ហើយ​ស្រស់ស្អាត នៅ​ទិស​ខាង​ជើង គឺ​ជា​ទី​ក្រុង​របស់​ព្រះ​មហា‌ក្សត្រ​ដ៏​ធំ ជា​ទី​អំណរ​ដល់​ផែនដី​ទាំង​មូល។
\v 3 ព្រះជាម្ចាស់បានបើកឲ្យទីក្រុងទាំងមូលដឹងថា ព្រះ‌ជាម្ចាស់​ជា​កំពែង​ដ៏​រឹង‌មាំរបស់ពួកគេ។
\s5
\v 4 ដ្បិត​មើល៍ ស្ដេច​ទាំង​ឡាយ​បាន​លើក​គ្នា ហើយ​នាំ​គ្នា​ឡើង​មក​ព្រម​គ្នា។
\v 5 កាល​គេ​ឃើញ​ទី​ក្រុង​នោះ ពួកគេ​ក៏​អស្ចារ្យ​ក្នុង​ចិត្តនិងមាន​ចិត្ត​តក់‌ស្លុត ហើយគេក៏​គេចចេញ​ទៅ។
\v 6 នៅ​ទី​នោះ គេ​កើត​មាន​ចិត្ត​ភ័យ​ញ័រ ហើយ​ឈឺ​ចាប់​ដូច​ជា​ស្ត្រី​ដែល​សម្រាល​កូន។
\s5
\v 7 ព្រះ‌អង្គ​បាន​បំបែក​នាវា​តើស៊ីសដោយ​ខ្យល់​ពី​ទិស​ខាង​កើត។
\v 8 កាល​យើង​បាន​ឮ នោះ​យើង​ក៏​បាន​ឃើញ ក្នុង​ទី​ក្រុង​របស់​ព្រះ‌អម្ចាស់នៃពិភពទាំងមូល គឺ​នៅ​ក្នុង​ទី​ក្រុង​របស់​ព្រះជាម្ចាស់​នៃ​យើង ព្រះអង្គ​នឹង​តាំង​ទី​ក្រុង​នោះ ឲ្យ​រឹង​មាំ​រហូត​ត​ទៅ។ សម្រាក
\s5
\v 9 ឱ​ព្រះជាម្ចាស់​អើយ នៅ​កណ្ដាល​ព្រះ‌វិហារ របស់​ព្រះ‌អង្គ យើង​បាន ​រិះ​គិត អំពី​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ។
\v 10 ឱ​ព្រះ​ជាម្ចាស់អើយ គឺ​ព្រះ‌នាម​ព្រះ‌អង្គ បាន​សរសើរ​តម្កើង​ ក៏​ទៅ​ដល់​ចុង​បំផុត​នៃ​ផែនដី។ ព្រះ‌ហស្ត​ស្តាំ​របស់​ព្រះ‌អង្គ មាន​ពេញ​ដោយ​សេចក្ដី​សុចរិត។
\s5
\v 11 សូម​ឲ្យ​ភ្នំ​ស៊ីយ៉ូន​បាន​រីក​រាយ​ឡើង សូម​ឲ្យ​ពួក​កូន​ស្រី​ស្រុក​យូដា​បាន​មានអំណរ ដោយ​ព្រោះ​សេចក្ដីសុចរិត​របស់​ព្រះ‌អង្គ។
\s5
\v 12 ចូរ​ដើរចុះ​ឡើង​ក្នុង​ក្រុង​ស៊ីយ៉ូន ចូរ​ដើរ​ព័ទ្ធ​ជុំ‌វិញ ហើយ​រាប់​ចំនួន​ប៉ម ក្នុងទី​ក្រុង​នេះ​ផង
\v 13 ចូរ​ពិចារណា​មើល​កំផែង​ក្រុង​នេះ​ទៅ ហើយ​ពិនិត្យមើលជញ្ជាំង​ក្រុង​នេះ ដើម្បី​ឲ្យ​អ្នកបានតំណាល​ប្រាប់​មនុស្ស ជំនាន់​ក្រោយ​ផង។
\s5
\v 14 ដ្បិត​ព្រះជាម្ចាស់ គឺ​ព្រះ‌អង្គ​ជា​ព្រះ​របស់​យើង អស់‌កល្ប​ជា‌និច្ច ព្រះ‌អង្គ​នឹង​ធ្វើ​ជា​អ្នក​បង្ហាញផ្លូវដល់យើង រហូតដល់ស្លាប់។
\s5
\c 49
\cl ជំពូក ៤៩
\p
ទំនុក​ពី​សៀវភៅ​គ្រូ​ចម្រៀង។ ទំនុក​របស់​កូន​ចៅ​លោក​កូរេ។
\v 1 មនុស្សទាំងអស់​អើយ ចូរ​ស្តាប់​សេចក្ដី​នេះ គឺអ្នកទាំងអស់និងហើយដែលនៅក្នុងពិភព ចូរ​ផ្ទៀង​ត្រចៀក​ស្តាប់​
\v 2 គឺ​ទាំង​អ្នក​ធំ ទាំង​អ្នក​តូច ទាំង​អ្នក​មាន ទាំង​ក្រ​គ្រប់​គ្នា។
\s5
\v 3 មាត់​ខ្ញុំ​នឹង​ថ្លែងពីប្រាជ្ញា ហើយ​ចិត្ត​ខ្ញុំ​នឹង​សញ្ជឹង​គិត​ពីសេចក្តីដែលចេះដឹង។
\v 4 ខ្ញុំ​នឹង​ផ្ទៀង​ត្រចៀក​ស្តាប់​ពាក្យប្រស្នា ខ្ញុំ​នឹងចាប់ផ្តើមពាក្យប្រស្នា​របស់​ខ្ញុំ​តាម​សំឡេង​ស៊ុង។
\v 5 តើហេតុ​អ្វី​បាន​ជា​ខ្ញុំ​ត្រូវ​ភ័យ​ខ្លាច​ក្នុង​គ្រា​អាក្រក់ ពេល​ឃើញ​អំពើ​ទុច្ចរិត​ ដែល​ធ្វើ​ទុក្ខ​បៀត​បៀននៅ​ព័ទ្ធ​ជុំ‌វិញ​ខ្ញុំ?
\s5
\v 6 តើហេតុអ្វីបានជាខ្ញុំត្រូវខ្លាច អស់​អ្នក​ដែល​ទុក​ចិត្ត នឹង​របស់​ទ្រព្យ​របស់​ខ្លួន ហើយ​អួត‌អាង​ពីចំនួន​ទ្រព្យ‌សម្បត្តិរបស់គេ?
\v 7 ប្រាកដ​មែន គ្មាន​អ្នក​ណា​ម្នាក់ អាច​លោះ​ជីវិត​បងប្អូនរបស់ខ្លួនបានឡើយ ឬមិន​អាច​ថ្វាយ​ព្រះ ដើម្បី​លោះ​ជីវិត​ខ្លួន​បាន​ដែរ
\v 8 ដ្បិត​តម្លៃ​លោះជីវិត នោះ​ថ្លៃ​ណាស់ គ្មាន​អ្នកណាអាច​នឹង​បង់ថ្លៃនូវអ្វីដែលយើងជំពាក់បានទេ។
\s5
\v 9 គ្មាន​មនុស្សណា​អាច​រស់​រហូតទេ ប៉ុន្តែរូបកាយគាត់នឹងមិនត្រូវឃើញ​​រណ្ដៅ​មរណៈ​បាន​ឡើយ។
\v 10 ដ្បិត​គេ​ឃើញ​ហើយ​ថា សូម្បីតែ​អ្នក​ប្រាជ្ញ​ក៏​ស្លាប់​ដែរ មនុស្ស​ល្ងង់ និង​មនុស្ស​ខ្លៅ​វិនាស​ទៅ​ដូច​គ្នា ហើយ​ទុក​ចោល​ទ្រព្យ​សម្បត្តិ​របស់​ខ្លួនឲ្យ​អ្នក ​ដទៃ។
\s5
\v 11 ពួកគេ​គិត​ក្នុង​ចិត្ត​ថា ពូជ‌ពង្ស​របស់​គេ នឹង​នៅ​ស្ថិត​ស្ថេរ​ជា‌និច្ចទី​លំនៅ​របស់​គេ​នឹង​បន្តទៅគ្រប់​ជំនាន់ ក៏​ផ្ទេទ្រព្យដីធ្លីទៅតាមឈ្មោះរបស់គេ។
\s5
\v 12 ប៉ុន្តែ មនុស្ស​មិន​ស្ថិត​ស្ថេរ​នៅ ដោយ​មាន​កេរ្តិ៍​ឈ្មោះ​ទេ គេ​ដូច​ជា​សត្វ​តិរច្ឆាន​ដែល​ត្រូវ​វិនាសទៅ។
\v 13 នេះ​ហើយ​ជា​អនាគត​របស់​មនុស្ស​ល្ងង់​ខ្លៅ មនុស្សនឹងបង្ហាញពីអ្វីដែលគេបាននិយាយ។ សម្រាក
\s5
\v 14 គេ​ដូច​ជា​ចៀម​ដែលឈានទៅនរក ហើយសេចក្ដី​ស្លាប់​នឹង​ធ្វើ​ជា​អ្នកនាំមុខគេ។ ហើយ​មនុស្ស​ទៀង​ត្រង់ នឹង​ជាន់​ឈ្លី​គេ​តាំង​ពី​ព្រលឹម រូប​កាយ​របស់​គេ​នឹង​ត្រូវ​សូន្យ​ទៅ នៅ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ឥត​មាន​ទី​អាស្រ័យ​ឡើយ។
\v 15 ប៉ុន្តែ ព្រះ​ជាម្ចាស់ នឹង​លោះ​ព្រលឹង​ខ្ញុំ ពី​អំណាច​នៃ ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ដ្បិត​ព្រះ‌អង្គ​នឹង​ទទួល​ខ្ញុំ។ សម្រាក់
\s5
\v 16 សូមកុំ​ភ័យ​ខ្លាចឡើយ ពេលអ្នក​ណា​ម្នាក់​មាន​ទ្រព្យ នឹងលើកមុខម៉ាត់ផ្ទះ​របស់​គេ កាន់តែចម្រើន​ឡើង។
\v 17 ដ្បិត​កាល​គេ​ស្លាប់​ទៅ គេមិន​អាច​យក​អ្វី​ទៅ​បាន​ទេ ហើយ​ភាព​រុង​រឿង​របស់​គេ នឹង​មិន​អាចទៅក្រោមជាមួយគេឡើយ។
\s5
\v 18 ក្នុង​កាល​ដែល​គេ​នៅ​រស់​នៅ​ឡើយ ហើយមនុស្ស​សរសើរដល់អ្នក ពេលអ្នកបាន​រស់សម្រាប់ខ្លួនឯង
\v 19 ក៏​គង់​តែ​នឹង​ទៅ​តាម​ពួក​ដូន​តា​របស់​ខ្លួន ដែល​នឹង​លែង​ឃើញ​ពន្លឺ​ទៀត​ឡើយ។
\v 20 មនុស្ស​ដែល​មាន​កេរ្តិ៍​ឈ្មោះ តែ​ឥត​មាន​សេចក្តីយល់ដឹង ប្រៀប​ដូច​ជា​សត្វ​តិរច្ឆាន​ដែល​វិនាស។
\s5
\c 50
\cl ជំពូក ៥០
\p
ទំនុក​របស់​លោក​អេសាភ។
\v 1 ព្រះជាម្ចាស់​ដ៏​មាន​ចេស្តា ព្រះ‌អង្គគឺ​ជា​ព្រះ‌អម្ចាស់ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល ហើយ​ព្រះ‌អង្គ​កោះ​ហៅ​ផែនដី ចាប់​តាំង​ពី​ទិស​ថ្ងៃ​រះ រហូត​ដល់​ទិស​ថ្ងៃ​លិច។
\v 2 ព្រះ​ជាម្ចាស់ភ្លឺ​ចាំង​ចែង​ពី​ក្រុង​ស៊ីយ៉ូន ដែល​ជា​ទី​ក្រុង​ដ៏​មាន សោភ័ណភាព​គ្រប់​លក្ខណ៍។
\s5
\v 3 ព្រះជាម្ចាស់​នៃ​យើង​​យាង​មក ​មិន​នៅ​ស្ងៀម​ទេ មាន​ភ្លើង​ឆេះ​នៅ​ចំពោះ​ព្រះ‌អង្គ ហើយ​នៅ​ព័ទ្ធ​ជុំ‌វិញព្រះ‌អង្គ មាន​ព្យុះ​សង្ឃរា។
\v 4 ព្រះ‌អង្គ​កោះ​ហៅ​ផ្ទៃ​មេឃ​នៅ​ខាង​លើ និង​ផែនដី ដើម្បី​ជំនុំ‌ជម្រះ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​៖
\v 5 «ចូរ​ប្រមូល​ពួក​អ្នក​បរិសុទ្ធ​របស់​យើង ឲ្យ​មក​ជួប​យើង គឺ​ពួក​អ្នក​ដែល​បាន​តាំង​សញ្ញា​ជាមួយ​យើង ដោយ​ថ្វាយ​យញ្ញ‌បូជា»។
\s5
\v 6 ផ្ទៃ​មេឃ​ប្រកាស​ពី​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ ដ្បិតព្រះ‌អង្គ​ផ្ទាល់​ជា​ចៅ‌ក្រម។ សម្រាក
\s5
\v 7 រាស្ត្រ​របស់​យើង​អើយ ចូរ​ស្តាប់​ចុះ ហើយយើង​នឹងពោលថា យើង​ជា​ព្រះអម្ចាស់ គឺ​ជា​ព្រះជាម្ចាស់​របស់​អ្នក។
\v 8 យើង​មិន​មែន​បន្ទោស​អ្នក ដោយ​ព្រោះ​យញ្ញ‌បូជា​ដែល​អ្នក​ថ្វាយ​នោះ​ទេ ដ្បិតតង្វាយ​ដុត​របស់​អ្នក តែង​តែ​នៅ​ចំពោះ​យើង​ជានិច្ច។
\s5
\v 9 យើង​មិនយក​គោ​ឈ្មោល​ពី​ផ្ទះ​របស់​អ្នក ឬ​ពពែ​ឈ្មោល​ពី​ក្រោលរបស់​អ្នក​ឡើយ។
\v 10 ដ្បិត​អស់​ទាំង​សត្វ​នៅក្នុង​ព្រៃ សុទ្ធ​តែ​ជា​របស់យើង ព្រម​ទាំង​សត្វ​ទាំង​ប៉ុន្មាន​នៅ​លើ​ភ្នំ​ទាំង​ពាន់​ផង។
\v 11 យើង​ស្គាល់​អស់​ទាំង​សត្វ​ស្លាប​នៅ​លើ​ភ្នំហើយ​សត្វ​ទាំង‌ឡាយ​ដែលរក​ស៊ី​នៅ​ទី​វាល ក៏​ជា​របស់​យើង​ដែរ។
\s5
\v 12 ប្រសិន‌បើ​យើង​ឃ្លាន យើង​មិនបាច់​ប្រាប់​អ្នក​ឡើយ ព្រោះ​ពិភព​លោក និង​របស់ទាំងអស់ នៅ​ក្នុងពិភព​នេះជា​របស់ យើង។
\v 13 តើ​យើងបរិ‌ភោគ​សាច់​គោ​ឈ្មោល ឬ​ផឹក​ឈាម ​ពពែ​ឬ?
\s5
\v 14 ចូរ​ថ្វាយ​យញ្ញបូជា ជា​ការ​អរ​ព្រះ‌គុណ​ដល់​ព្រះជាម្ចាស់ ហើយ​ត្រូវ​លា​បំណន់ ដែល​អ្នក​បាន​សន្យាដល់​ព្រះ​ដ៏​ខ្ពស់​បំផុត​ផង។
\v 15 នៅ​ថ្ងៃ​មាន​ទុក្ខ​លំបាក ចូរ​អំពាវ‌នាវ​រក​យើងចុះ យើង​នឹង​រំដោះ​អ្នកហើយ​អ្នក​នឹងថ្វាយសិរិរុងរឿងដល់​យើង»។
\s5
\v 16 ប៉ុន្ដែ សម្រាប់​មនុស្ស​អាក្រក់ ព្រះអង្គមាន​ព្រះ‌បន្ទូល​បែនេះ «តើ​អ្នក​មាន​សិទ្ធិ​អ្វី​នឹង​សូត្រ​ពី​បញ្ញត្តិ​របស់​យើង ឬពី​សេចក្ដី​សញ្ញា​របស់​យើងជាប់​នឹង​មាត់​ឯង​
\v 17 ដ្បិត​អ្នក​ស្អប់​សេចក្តីបង្រៀន ហើយ​មិនទទួលពាក្យ​យើង​ទៅ​ហើយ?
\s5
\v 18 ពេលអ្នក​ឃើញ​ចោរ អ្នក​ក៏យល់ព្រម​ជាមួយ​គេ ហើយ​ចូល​ដៃ​ជា​មួយ​ពួក​ផិត​ក្បត់​ទៀត​ផង។
\v 19 អ្នក​បាន​ប្រគល់​មាត់​របស់​អ្នក ទៅ​បម្រើ​សេចក្ដី​អាក្រក់ ហើយ​អណ្ដាត​អ្នក​តែង​បង្កើត​ចេញ នូវ​ពាក្យ​បោក​ប្រាស់។​
\v 20 អ្នក​អង្គុយ​និយាយ​ដើម​បង​ប្អូន​របស់​ខ្លួន អ្នក​និយាយ​បង្កាច់​បង​ប្អូន​បង្កើតខ្លួនឯង។
\s5
\v 21 អ្នក​បាន​ប្រព្រឹត្ត​អំពើ​ទាំង​នេះ តែ​យើង​បាន​នៅ​ស្ងៀម អ្នក​ស្មាន​ថា យើង​ក៏​ដូច​តែ​អ្នក​ដែរ តែ​ឥឡូវ​នេះ យើង​បន្ទោស​អ្នក ហើយយក​រឿង​នេះ​មក​ដាក់​នៅ​ចំពោះ​មុខអ្នក។
\v 22 ដូច្នេះ អ្នក​រាល់​គ្នា​ដែល​ភ្លេច​ព្រះ​ជាម្ចាស់អើយ ចូរ​ពិចារណា​សេចក្ដី​នេះ​ចុះ ក្រែង​យើង​ហែក​អ្នកឲ្យ​ខ្ទេច ហើយ​គ្មាន​អ្នក​ណា​នឹងមកជួយអ្នក។
\s5
\v 23 អ្នកណា​ដែល​ថ្វាយពាក្យ​អរ​ព្រះ‌គុណ ទុក​ជា​យញ្ញបូជា អ្នក​នោះ​លើក​តម្កើងយើង ហើយ​យើង​នឹងបង្ហាញការ​សង្គ្រោះ​របស់​ព្រះជាម្ចាស់ ដល់​អ្នក​ណា​ដែល​រៀប​ផ្លូវ​របស់​ខ្លួន​ឲ្យ​ត្រង់»។
\s5
\c 51
\cl ជំពូក ៥១
\p
ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង ទំនុក​របស់​ស្ដេច​ដាវីឌ។ នៅ​ពេល​ព្យាការី​ណាថាន​មក​គាល់​ស្ដេច​ដាវីឌ បន្ទាប់​ពី​ស្ដេច​បាន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ជា​មួយ​នាង​បាត‌សេបា។
\v 1 ព្រះជាម្ចាស់ សូមមេត្តាដល់ទូលបង្គំផង ដោយយល់ដល់តាម​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ហើយ​សូម​លុប​អំពើ​រំលង​របស់​ទូល‌បង្គំ​ចេញ តាម​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ។
\v 2 សូម​លាង​ទូល‌បង្គំ​ឲ្យបាន​ស្អាត ពី​អំពើ​ទុច្ចរិត​របស់​ទូល‌បង្គំ ហើយ សូម​សម្អាត​ទូល‌បង្គំ​ពី​អំពើ​បាប​ផង។
\s5
\v 3 ដ្បិតទូល‌បង្គំ​ស្គាល់​អំពើ​រំលង របស់​ទូល‌បង្គំ​ ហើយអំពើ​បាប​របស់​ទូល‌បង្គំ នៅ​ចំពោះ​មុខ​ទូល‌បង្គំ​ជា‌និច្ច។
\v 4 ទូល‌បង្គំ​បានទាស់​នឹងព្រះ‌អង្គ គឺព្រះ‌អង្គ​តែ​មួយ​គត់ ហើយ​បាន​ប្រព្រឹត្ត​ការ​អាក្រក់ នៅ​ចំពោះ​ព្រះ‌នេត្រ​ព្រះ‌អង្គ ព្រះអង្គត្រឹមត្រូវ ពេលព្រះអង្គមានព្រះបន្ទូល គឺពាក្យកែតម្រូវ ហើយពេលព្រះអង្គក៏យុតិ្តធ៌មដែរ។
\s5
\v 5 មើល៍ ទូល‌បង្គំ​កើត​មក​ក្នុង​អំពើ​ទុច្ចរិត ហើយ​ទូល‌បង្គំ​មាន​បាប​តាំង​ពី​នៅ​ក្នុង​ផ្ទៃ​ម្ដាយមក។
\v 6 មើល៍ ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​សេចក្ដី​ពិត នៅ​ក្នុងជម្រៅ​ចិត្ត​ទូលបង្គំ ហើយ​ព្រះ‌អង្គ​នឹងបើកឲ្យ​ទូល‌បង្គំ​មាន​ប្រាជ្ញា។
\s5
\v 7 សូម​ជម្រះ​ទូល‌បង្គំ​ដោយ​មែក​ហ៊ីសុប នោះ​ទូល‌បង្គំ​នឹង​បាន​ជ្រះ​ស្អាត សូម​លាង​សម្អាត​ទូល‌បង្គំ នោះ​ទូល‌បង្គំ​នឹង​បាន​ស​ជាង​ហិមៈ។
\v 8 សូម​ឲ្យ​ទូល‌បង្គំ​បាន​ឮ​ពី​សេចក្ដីត្រេក​អរ និ​ង​សេចក្ដីរីករាយ សូម​ឲ្យ​ឆ្អឹង​ដែល​ព្រះ‌អង្គ​បាន​បំបាក់ អរសប្បាយឡើង​វិញ។
\v 9 សូម​បាំង​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ ចេញ​ពី​អំពើ​បាប​របស់​ទូល‌បង្គំ ហើយ​លុប​បំបាត់​អំពើ​ទុច្ចរិត​ទាំង​ប៉ុន្មាន របស់​ទូល‌បង្គំ​ផង។
\s5
\v 10 ឱ​ព្រះអង្គ​អើយ សូម​បង្កើត​ចិត្ត​បរិសុទ្ធ នៅ​ក្នុង​ទូល‌បង្គំ ហើយ​កែ​វិញ្ញាណ​ក្នុង​ទូល‌បង្គំ​ឲ្យ​ត្រឹម​ត្រូវ​ឡើង។
\v 11 សូម​កុំ​បោះ​បង់​ទូល‌បង្គំ ចេញ​ពីព្រះ​វត្តមាន​ព្រះ‌អង្គ ហើយ​កុំ​ដក​យក​ព្រះ‌វិញ្ញាណ​បរិសុទ្ធ របស់​ព្រះ‌អង្គ ចេញ​ពី​ទូល‌បង្គំ​ឡើយ។
\s5
\v 12 សូម​ប្រោស​ប្រទាន​ឲ្យ​ទូល‌បង្គំ មានអំណរចំពោះ​ការ​សង្គ្រោះ របស់​ព្រះ‌អង្គ​ឡើង​វិញ ហើយ​សូម​ជួយ​ទូល‌បង្គំ ឲ្យ​មាន​វិញ្ញាណ​ដែល​ព្រម​ធ្វើ​តាម។
\v 13 នោះ​ទូល‌បង្គំ​នឹង​បង្រៀន​ពីផ្លូវ​របស់​ព្រះ‌អង្គ ដល់​មនុស្ស​ដែល​ប្រព្រឹត្ត​អំពើ​រំលង ហើយ​មនុស្ស​បាប​នឹង​វិល​ត្រឡប់​មក​រក​ព្រះ‌អង្គវិញ។
\s5
\v 14 ឱ​ព្រះជាម្ចាស់ នៃក្តីសង្គ្រោះរបស់ទូលបង្គំអើយ សូម​រំ​ដោះ​ទូល‌បង្គំ​ឲ្យ​រួច​ពី​ទោស​កម្ចាយ​ឈាម នោះ​អណ្ដាត​ទូល‌បង្គំ​នឹង​ស្រែក​ច្រៀង អំពី​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ។
\v 15 ឱ​ព្រះ‌ អម្ចាស់​អើយ សូម​បើក​បបូរ​មាត់​ទូល‌បង្គំ នោះ​មាត់​ទូល‌បង្គំ​នឹង​សរសើរ​តម្កើង​ព្រះ‌អង្គ។
\v 16 ដ្បិតព្រះ‌អង្គ​មិន​សព្្វព្រះ‌ហឫ‌ទ័យ នឹង​យញ្ញ‌បូជា​ទេ ប្រសិន‌បើ​ទូល‌បង្គំ​ត្រូវ​ថ្វាយ​តង្វាយ​ដុត នោះ​ក៏​ព្រះ‌អង្គ​មិន​សព្វ​ព្រះ‌ហឫ‌ទ័យ​ដែរ។
\s5
\v 17 យញ្ញបូជា​ដែល​សព្វ​ព្រះ‌ហឫ‌ទ័យ​​ព្រះជាម្ចាស់ គឺ​វិញ្ញាណ​ខ្ទេច‌ខ្ទាំ ឱ​ព្រះជាម្ចាស់​អើយ ព្រះ‌អង្គ​មិន​មើល‌ងាយ​ចិត្ត​ខ្ទេច‌ខ្ទាំ និង​ចិត្តសោក​ស្ដាយ​ឡើយ។
\v 18 សូម​ព្រះ‌អង្គ​ប្រព្រឹត្ត​ដោយ​សប្បុរស ដល់​ក្រុង​ស៊ីយ៉ូន តាម​ព្រះ‌ហឫ‌ទ័យ​ដ៏​ល្អ​របស់​ព្រះ‌អង្គ សូម​សង់​កំផែង​ក្រុង​យេរូ‌សាឡិម​ឡើង​វិញ​ផង។
\v 19 គ្រា​នោះ ព្រះ‌អង្គ​មុខ​ជា​សព្វ​ព្រះ‌ហឫ‌ទ័យ នឹង​យញ្ញបូជា​ដែល​ថ្វាយ​ដោយ​វិញ្ញាណ​ត្រឹម​ត្រូវ ព្រម​ទាំង​តង្វាយ​ដុត គឺ​តង្វាយ​ដុត​ទាំង​មូល​ផង ដូច្នេះ គេ​នឹង​ថ្វាយ​គោ​ឈ្មោល​នៅ​លើ​អាសនារបស់​ព្រះ‌អង្គ។
\s5
\c 52
\cl ជំពូក ៥២
\p
ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។ ទំនុក​របស់​ស្ដេច​ដាវីឌ។ នៅ​គ្រា​ដែល​លោក​ដូអេក ជា​ជន‌ជាតិ​អេដុម ទៅ​ទូល​ស្ដេច​សូល​ថា ស្ដេច​ដាវីឌ​បាន​រត់​ទៅ​ជ្រក​កោន​នឹង​ស្ដេច​អហ៊ី‌ម៉ាឡេក។
\v 1 ឱ​មនុស្ស​ខ្លាំង​ពូកែ​អើយ ហេតុ​អ្វី​បាន​ជា​អួត​ខ្លួន​ពី​អំពើ​អាក្រក់​ដូច្នេះ? ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច។
\v 2 អណ្ដាត​អ្នក​បង្កើត​ជា​សេចក្ដីវិនាស អ្នកប្រសប់​ខាង​បោកបញ្ឆោត ប្រៀប​ដូច​ជា​កាំបិត​កោរ​យ៉ាង​មុត។
\s5
\v 3 អ្នក​ស្រឡាញ់​ការ​អាក្រក់ ជាង​ការ​ល្អ ហើយ​ចូល​ចិត្ត​ភូត‌ភរ ជាង​និយាយ​ការ​ពិត។ សម្រាប
\s5
\v 4 ឱ​អណ្ដាត​បោក​បញ្ឆោត​អើយ អ្នក​ស្រឡាញ់​អស់​ទាំងពាក្យ​ដែល​នាំ​ឲ្យ​វិនាស។
\v 5 ប៉ុន្តែ ព្រះ​នឹង​បំផ្លាញ​អ្នក​រហូត​តទៅ ព្រះ‌អង្គ​នឹង​ចាប់​យក​អ្នក​ទៅ ហើយ​កន្ត្រាក់​អ្នក​ចេញ​ពី​ជំរំ ព្រះ‌អង្គ​នឹង​ដក​អ្នក​ចេញ​ពីទឹក​ដី របស់​មនុស្ស​រស់​នេះ។ សម្រាក
\s5
\v 6 មនុស្ស​សុចរិត​នឹង​ឃើញ ហើយ​កោត​ខ្លាច គេ​នឹង​សើច​ចំអក​អ្នកប្រព្រឹត្ត​អំពើ​អាក្រក់​នោះដោយ​ពាក្យ​ថា
\v 7 «មើល៍ នេះ​នែ៎​អ្នក​ដែល​មិន​បាន​យក​ព្រះ​ជា​ទី​ពឹង គឺ​បាន​ទុក​ចិត្ត​នឹង​ទ្រព្យ​សម្បត្តិ ដ៏​ស្ដុក​ស្ដម​របស់ខ្លួន ហើយ​ស្មាន​ថា​ខ្លួន​ខ្លាំង​ពូកែ ដោយ​អំពើ​អាក្រក់»។
\s5
\v 8 តែ​ខ្ញុំ​វិញ ខ្ញុំ​ដូច​ជា​ដើម​អូលីវ​ខៀវ​ខ្ចី នៅ​ក្នុង​ដំណាក់​របស់​ព្រះជាម្ចាស់ ខ្ញុំ​ទុក​ចិត្ត​នឹង​ព្រះ‌ហឫ‌ទ័យ​សប្បុរស របស់​ព្រះ​ជា​រៀង​រហូត​តទៅ។
\v 9 ទូល‌បង្គំ​នឹង​សរសើរ​តម្កើង​ព្រះ‌អង្គ​ជានិច្ច ដោយ​ព្រោះ​កិច្ច​ការ​ដែល​ព្រះ‌អង្គ​បាន​ធ្វើ ទូល‌បង្គំ​នឹង​សង្ឃឹម​ដល់​ព្រះ‌នាម​ព្រះ‌អង្គ ដ្បិត​ព្រះ‌នាម​ព្រះ‌អង្គ​ល្អ​វិសេស នៅ​ចំពោះ​អស់​អ្នក​ដែល​កោត​ខ្លាច​ព្រះ‌អង្គ។
\s5
\c 53
\cl ជំពូក ៥៣
\p
ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។ កំដរ​ដោយ​ខ្លុយ។ កំណាព្យ​របស់​ស្ដេច​ដាវីឌ។
\v 1 មនុស្ស​ល្ងង់​ខ្លៅ​គិត​ក្នុង​ចិត្ត​ថា «គ្មាន​ព្រះ​ទេ» គេ​ជា​មនុស្ស​ខូច​អាក្រក់ គេ​ប្រព្រឹត្តអំពើ​ដែល​គួរ​ស្អប់​ខ្ពើម ឥត​មាន​អ្នក​ណា​ម្នាក់​ដែល​ប្រព្រឹត្ត​ល្អ​សោះ។
\v 2 ព្រះ​ទត​មើល​ពី​ស្ថាន‌សួគ៌ មក​លើ​ពួក​កូន​មនុស្ស ដើម្បី​រក​មើល​ក្រែង​មាន​អ្នក​ណា​ដែល​មាន​ប្រាជ្ញា គឺអ្នក​ដែល​ស្វែង​រក​ព្រះ។
\v 3 គេ​ទាំង​អស់​គ្នា​បាន​វង្វេង​ចេញគេ​ត្រឡប់​ជាពុក​រលួយ​ទាំង​អស់​គ្នា គ្មាន​អ្នក​ណា​មួយ​ដែល​ប្រព្រឹត្ត​ល្អ​ឡើយ សូម្បី​តែ​ម្នាក់​ក៏​គ្មាន​ផង។
\s5
\v 4 អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត តើ​គេ​គ្មាន​ប្រាជ្ញា​ទេ​ឬ? គេ​ជា​អ្នក​ដែល​ស៊ី​ប្រជា‌រាស្ត្រ​របស់​យើង ដូច​ជា​ស៊ី​អាហារ ហើយ​ មិន​ដែល​អំពាវ‌នាវ​រក​ព្រះ​សោះ។
\v 5 គេ​មាន​សេចក្ដី​ភ័យ​ខ្លាច​ជា​ខ្លាំង គឺ​ភ័យ​ខ្លាច នៅ​កន្លែង​ដែល​គ្មាន​ហេតុ​ភ័យ​ខ្លាច ដ្បិត​ព្រះ ​នឹង​កម្ចាត់​កម្ចាយ​ឆ្អឹង របស់​ពួក​អ្នក​ដែល​បោះ​ទ័ព​ទាស់​នឹង​អ្នក អ្នក​នឹង​ធ្វើ​ឲ្យ​គេ​អាម៉ាស់ ដ្បិត​ព្រះ​បដិសេធ​មិន​ទទួល​គេ​ឡើយ។
\s5
\v 6 ឱ សូម​ឲ្យ​ការ​សង្គ្រោះ​ដល់​សាសន៍​អុីស្រា‌អែល ចេញ​ពី​ក្រុង​ស៊ីយ៉ូន​មក​! ពេល​ព្រះជាម្ចាស់នាំប្រជាជនរបស់ព្រះអង្គចេញពីភាពជាឈ្លើយ សូម​ឲ្យ​យ៉ាកុប​បាន​ត្រេក​អរ ហើយ​សូម​ឲ្យ​អុីស្រា‌អែល​រីក‌រាយ​ដែរ!
\s5
\c 54
\cl ជំពូក ៥៤
\p
ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។ ប្រគំ​ជា​មួយ​តន្ដ្រី​ដែល​មាន​ខ្សែ។ កំណាព្យ​របស់​ស្ដេច​ដាវីឌ នៅ​ពេល​ដែល​ជន‌ជាតិ​ស៊ីភ​មក​ទូល​ស្ដេច​សូល​ថា ស្ដេច​ដាវីឌ​នៅ​លាក់​ខ្លួន​ជា​មួយ​ពួក​គេ។
\v 1 ​ព្រះ‌ជាម្ចាស់​អើយ សូម​សង្គ្រោះ​ទូលបង្គំ ដោយ​​ព្រះ‌នាម​របស់​ព្រះអង្គ សូម​រក​យុត្តិធម៌​ឲ្យ​ទូលបង្គំ ដោយ​ឫទ្ធា‌នុភាព​របស់​ព្រះអង្គ។
\v 2 ​ព្រះ‌ជាម្ចាស់​អើយសូម​ស្ដាប់​ពាក្យ​ទូល‌អង្វរ​របស់​ទូលបង្គំ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ពាក្យ​របស់​ទូលបង្គំ​ផង។
\v 3 ដ្បិត​ជន​ជាតិដទៃ លើក​គ្នា​មកប្រឆាំង​នឹង​ទូលបង្គំ ហើយមនុស្ស​ដេលគ្មានមេត្តា​ចង់​ដក​ជីវិត​ទូលបង្គំ ពួកគេអត់មានព្រះជាម្ចាស់នៅពីមុខគេទេ។ សម្រាក
\s5
\v 4 មើល៍ ព្រះ​ជាម្ចាស់ជា​ជំនួយ​របស់​ទូល‌បង្គំ ព្រះ‌អម្ចាស់​ជា​អ្នក​ទ្រទ្រង់ជីវិតទូល‌បង្គំ។
\v 5 ព្រះ‌អង្គ​នឹង​សង​ទៅ​ខ្មាំង​សត្រូវ​របស់​ទូល‌បង្គំ តាម​អំពើ​អាក្រក់​របស់​គេ ដោយព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់ របស់​ព្រះ‌អង្គ សូម​បំផ្លាញពួក​គេចុុះ​!
\s5
\v 6 ទូល‌បង្គំ​នឹង​ថ្វាយ​យញ្ញបូជា​ដល់​ព្រះ‌អង្គ ដោយ​តង្វាយ​ស្ម័គ្រពី​ចិត្តព្រះ‌អម្ចាស់អើយ ទូល‌បង្គំ​នឹងអរ​ព្រះ​គុណដល់​ព្រះ‌នាម​ព្រះ‌អង្គ ដ្បិត​ព្រះ‌នាម​ព្រះ‌អង្គ​ល្អ​។
\v 7 ដ្បិត​ព្រះ‌អង្គ​បាន​រំដោះ​ទូល‌បង្គំ ឲ្យ​រួច​ពី​គ្រប់​សេចក្ដី​វេទនា ហើយ​ភ្នែក​ទូល‌បង្គំ​បាន​ឃើញ​ខ្មាំងសត្រូវ របស់​ទូល‌បង្គំត្រូវ​បរាជ័យ។
\s5
\c 55
\cl ជំពូក ៥៥
\p
ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។ ប្រគំ​ជា​មួយ​តន្ត្រី​ដែល​មាន​ខ្សែ។ កំណាព្យ​របស់​ស្ដេច​ដាវីឌ។
\v 1 ឱ​ព្រះ​អើយ សូម​ផ្ទៀង​ព្រះ‌កាណ៌ ស្តាប់​សេចក្ដី​ដែល​ទូល‌បង្គំ​អធិស្ឋាន សូម​កុំ​ពួន​ព្រះ​កាយ​នឹង​ពាក្យ ដែល​ទូល‌បង្គំ​ទូល‌អង្វរ​ឡើយ។
\v 2 សូម​ព្រះ‌អង្គ​មេត្តា​ព្រះ​សណ្ដាប់​ទូល‌បង្គំ ហើយ​ឆ្លើយ​មក​ទូល‌បង្គំ​ផង ទូល‌បង្គំ​អន្ទះ‌អន្ទែង ហើយ​ថ្ងូរ ដោយ​ចិត្ត​ថប់​ព្រួយ​របស់​ទូល‌បង្គំ
\v 3 ដោយ​ព្រោះ​សំឡេង​របស់​ខ្មាំង​សត្រូវ និង​ការ​សង្កត់‌សង្កិន​របស់​មនុស្ស​អាក្រក់។ ដ្បិត​គេ​ទម្លាក់អំពើ​ទុច្ចរិត​មក​លើ​ទូល‌បង្គំ ហើយគេ​ចូល​ចិត្ត​ឈ្នានីសនឹង​ទូល‌បង្គំដោយ​កំហឹង។
\s5
\v 4 ចិត្ត​ទូល‌បង្គំ​អន្ទះ‌សា​នៅ​ក្នុង​ខ្លួន ហើយការ​ភ័យ​ខ្លាច​ចំពោះ​សេចក្ដី​ស្លាប់ បាន​គ្រប​សង្កត់​លើ​ទូល‌បង្គំ។
\v 5 ទូល‌បង្គំ​កើត​មាន​ចិត្ត​ភ័យ​ខ្លាច ហើយ​ញាប់‌ញ័រ សេចក្ដី​តក់‌ស្លុត​បានញាំ​ញី​ទូល‌បង្គំ។
\s5
\v 6 ទូល‌បង្គំ​ពោល​ថា «ឱ ប្រសិនបើទូល‌បង្គំ​មាន​ស្លាប ដូច​ជា​ព្រាប​នោះ! ហើយទូល‌បង្គំ​នឹង​ហើរ​ទៅឲ្យ​ឆ្ងាយ នឹងបាន​សម្រាកផង។
\v 7 មើល៍ រួចហើយទូល‌បង្គំ​នឹង​ទៅ​ឲ្យ​ឆ្ងាយ ហើយ​ទូល‌បង្គំ​នឹង​ស្នាក់​នៅ​ទី​រហោ‌ស្ថាន​វិញ។ សម្រាក
\s5
\v 8 ទូល‌បង្គំ​នឹង​ប្រញាប់​ស្វែង​រក​ទី​ជ្រកកោន ឲ្យ​រួច​ផុត​ពី​ខ្យល់​គំហុក និង​ព្យុះ​សង្ឃរា»។
\v 9 ឱ​ព្រះ‌អម្ចាស់​អើយ សូម​បំផ្លាញ​គំនិត​គេ សូម​កុំ​ឲ្យ​គេ​និយាយ​ស្ដាប់​គ្នា​បាន ដ្បិត​ទូល‌បង្គំ​បាន​ឃើញ​អំពើ​ឃោរឃៅ និង​ការឈ្លោះ​ប្រកែក​គ្នានៅ​ក្នុង​ទី​ក្រុង។
\s5
\v 10 ទាំង​ថ្ងៃ​ទាំង​យប់ គេ​ប្រព្រឹត្ត​យ៉ាង​នោះ នៅ​លើ​កំផែង​ជុំ‌វិញ​ទី​ក្រុងហើយ​នៅ​ក្នុង​ទី​ក្រុង មាន​សុទ្ធ​តែ​អំពើ​ទុច្ចរិត និងភាព​វឹក​វរ។
\v 11 មាន​សេចក្ដី​វិនាស​នៅ​កណ្ដាល​ទី​ក្រុង ការ​សង្កត់‌សង្កិន និងការ​បោកប្រាស់ មិន​ចេះ​បាត់​ពី​ទី​ផ្សារ​ឡើយ។
\s5
\v 12 មិន​មែន​ជា​ខ្មាំង​សត្រូវ​ទេ​ដែល​បំបាក់​មុខ​ខ្ញុំ បើ​ជា​ខ្មាំង​សត្រូវ​មែន នោះ​ខ្ញុំ​អាច‌ទ្រាំ​ទ្របាន ក៏​មិន​មែន​ជា​អ្នក​ស្អប់​ខ្ញុំ ដែល​លើក​ខ្លួន​ទាស់​នឹង​ខ្ញុំដែរ បើ​ជា​អ្នក​ស្អប់​ខ្ញុំ​មែន នោះ​ខ្ញុំ​អាចពួន​ពី​គេ​បាន។
\v 13 ប៉ុន្ដែ គឺ​អ្នក​ឯង​វិញ​ទេតើ ជា​មនុស្ស​ស្មើ​នឹង​ខ្ញុំ ជាគូកន និង​ជា​សម្លាញ់​ស្និទ្ធ‌ស្នាល​របស់​ខ្ញុំ។
\v 14 យើង​ធ្លាប់​ប្រឹក្សា​គ្នា​យ៉ាង​ផ្អែម‌ល្ហែម ក្នុង​ដំណាក់​ព្រះ យើង​ធ្លាប់​ដើរ​ជា​មួយ​គ្នាក្នុង​ចំណោម​បណ្ដាជន។
\s5
\v 15 សូម​ឲ្យ​សេចក្ដី​ស្លាប់​ធ្លាក់​លើ​គេ សូម​ឲ្យ​គេ​ចុះ​ទៅ​ស្ថាន ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ទាំង​រស់ ដ្បិត​មាន​អំពើ​អាក្រក់​នៅ​ក្នុង​ទី​លំនៅ​របស់​គេ និង​នៅ​ក្នុង​ចិត្ត​របស់​គេ។
\s5
\v 16 រីឯ​ខ្ញុំ​វិញ ខ្ញុំ​នឹង​អំពាវ‌នាវ​ដល់​ព្រះ ហើយ​ព្រះ‌អម្ចាស់​នឹង​សង្គ្រោះ​ខ្ញុំ។
\v 17 ខ្ញុំ​អធិស្ឋាន ហើយ​ស្រែក​ថ្ងូរ ទាំង​ល្ងាច ទាំង​ព្រឹក ហើយ​ទាំង​ថ្ងៃ​ត្រង់ ហើយ​ព្រះ‌អង្គ​ទ្រង់​ព្រះ‌សណ្ដាប់​សំឡេង​ខ្ញុំ។
\v 18 ព្រះ‌អង្គ​នឹងប្រោស​ព្រលឹង​ខ្ញុំ ឲ្យ​រួច​ពី​សឹក​សង្គ្រាម ដោយ​សុខ‌សាន្ត ដ្បិត​មាន​មនុស្សជា​ច្រើន​លើក​គ្នា​ទាស់​ខ្ញុំ។
\s5
\v 19 ព្រះ​ដែល​គង់​នៅ​តាំង​ពី​អស់​កល្ប ព្រះ‌អង្គ​នឹង​ស្ដាប់ ហើយ​ព្រះ‌អង្គ​នឹង​បំបាក់​មុខ​គេ។ សម្រាក ពួក​គេ​មិន​ប្រែ​ចិត្ត ក៏​មិន​កោត​ខ្លាច​ព្រះ​ជាម្ចាស់ដែរ។
\s5
\v 20 គូកនរបស់​ខ្ញុំ​បាន​លូក​ដៃ ទាស់​នឹង​មិត្តសម្លាញ់​ខ្លួន គេ​បាន​ក្បត់ពាក្យ​សន្យារបស់​ខ្លួន។
\v 21 សម្ដី​របស់​គេ​រអិល​ជាង​ខ្លាញ់ តែ​ចិត្ត​របស់​គេមាន​ពេញ​ដោយ​ចម្បាំង ពាក្យ​របស់​គេ​ទន់​ភ្លន់​ជាង​ប្រេង តែ​ពាក្យ​ទាំង​នោះ​ជា​ដាវ​ដែល​ហូត​ជា​ស្រេច។
\s5
\v 22 ចូរ​ផ្ទេរ​បន្ទុក​របស់​អ្នក​ទៅ​លើ​ព្រះ‌អម្ចាស់ នោះ​ព្រះ‌អង្គ​នឹង​ជួយ​ទ្រទ្រង់​អ្នក ព្រះ‌អង្គ​នឹង​មិន​ទុក​ឲ្យ​មនុស្ស​សុចរិត ត្រូវ​រង្គើ​ឡើយ។
\v 23 ប៉ុន្តែ ព្រះ‌អង្គ ឱ​ព្រះ​អើយ ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​គេ​ចុះ ទៅ​ក្នុង​រណ្តៅ​នៃ​សេចក្ដី​វិនាស ពួក​មនុស្ស​កម្ចាយ​ឈាម និងជន​បោក​ប្រាស់ នឹង​រស់​នៅ​មិន​បាន​ពាក់​កណ្ដាល​អាយុ​ឡើយ តែ​ទូល‌បង្គំ​វិញ ទូល‌បង្គំ​នឹង​ទុក​ចិត្ត ដល់​ព្រះ‌អង្គ។
\s5
\c 56
\cl ជំពូក ៥៦
\p
ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។ បទ «ព្រាប​ស្ងៀម​ស្ងាត់​នៅ​ស្រុក​ឆ្ងាយ»។ បទ​ចម្រៀង​របស់​ស្ដេច​ដាវីឌ នៅ​គ្រា​ដែល​ជន‌ជាតិ​ភីលីស្ទីន​ចាប់​ព្រះអង្គ​នៅ​ក្រុង​កាដ។
\v 1 ឱ​ព្រះ​អើយ សូម​ប្រណី​សន្ដោស​ទូល‌បង្គំ ដ្បិត​មនុស្ស​ជាន់​ឈ្លីទូល‌បង្គំ​ហើយ គេ​វាយ​ប្រហារ ហើយ​សង្កត់‌សង្កិន ទូល‌បង្គំ​រាល់​ថ្ងៃ។
\v 2 ខ្មាំង​សត្រូវ​របស់​ទូល‌បង្គំ ជាន់​ឈ្លី​ទូល‌បង្គំ​រាល់​ថ្ងៃ ដ្បិត​មាន​មនុស្ស​ជា​ច្រើន​វាយ​ប្រហារ​ទូល‌បង្គំ ទាំង​ចិត្ត​អួត​អាង។ ពេល​ទូល‌បង្គំ​ភ័យ​ខ្លាច ទូល‌បង្គំ​ទុក​ចិត្ត​ដល់​ព្រះ‌អង្គ។
\s5
\v 3 ពេល​ទូល‌បង្គំ​ភ័យ​ខ្លាច ទូល‌បង្គំ​ទុក​ចិត្ត​ដល់​ព្រះ‌អង្គ។
\v 4 នៅ​ក្នុង​ព្រះ ខ្ញុំ​សរសើរ​តម្កើង ព្រះ‌បន្ទូល​ព្រះ‌អង្គ នៅ​ក្នុង​ព្រះ ខ្ញុំ​ទុក​ចិត្ត ខ្ញុំ​នឹង​មិន​ភ័យ​ខ្លាច​អ្វី​ឡើយ។ តើ​សាច់​ឈាម​អាចធ្វើ​អ្វី​ដល់​ខ្ញុំ​បាន?
\s5
\v 5 គេ​មួល​បង្កាច់​ពាក្យ​ខ្ញុំ​វាល់​ព្រឹក​វាល់​ល្ងាច អស់​ទាំង​គំនិត​របស់​គេ សុទ្ធ​តែ​ប៉ង​ធ្វើ​អាក្រក់​ដល់​ខ្ញុំ។
\v 6 គេរក​រឿង​ឈ្លោះប្រកែក គេ​ពួន​ខ្លួន គេ​ឃ្លាំ​មើល​ជំហាន​របស់​ខ្ញុំ ព្រោះ​គេ​រក​ឱកាស​នឹង​សម្លាប់​ខ្ញុំ។
\s5
\v 7 តើ​គេ​នឹង​គេច​ផុត​ដោយ​អំពើ​អាក្រក់ រប​ស់​គេ​បាន​ឬ? ឱ​ព្រះ​អើយ សូម​ទម្លាក់​ប្រជាជនទាំង​នោះ ដោយ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ​ទៅ។
\v 8 ព្រះ‌អង្គ​បាន​កត់​ត្រា​ទុក​អស់​ការ​សាត់​អណ្តែត របស់​ទូល‌បង្គំ ក៏​ដាក់​ទឹក​ភ្នែក​ទូល‌បង្គំទុក​ក្នុង​ដប​របស់​ព្រះ‌អង្គ តើ​ទឹក​ភ្នែក​ទាំង​នោះ មិន​នៅ​ក្នុង​បញ្ជី​ព្រះ‌អង្គ​ទេ​ឬ?
\s5
\v 9 ពេល​នោះ ខ្មាំង​សត្រូវ​របស់​ទូល‌បង្គំ​នឹង​ដក​ថយ នៅ​ថ្ងៃ​ដែល​ទូល‌បង្គំ​ស្រែក​រក​ព្រះ‌អង្គ ហើយ​ទូល‌បង្គំ​ដឹងច្បាស់​ថា ព្រះ‌អង្គ​គង់​ខាង​ទូល‌បង្គំ។
\v 10 នៅ​ក្នុង​ព្រះ ខ្ញុំ​សរសើរ​តម្កើង ព្រះ‌បន្ទូល​ព្រះ‌អង្គ នៅ​ក្នុង​ព្រះ‌អម្ចាស់ ខ្ញុំ​សរសើរ​តម្កើង​ព្រះ‌ បន្ទូល​ព្រះ‌អង្គ
\v 11 នៅ​ក្នុង​ព្រះ ខ្ញុំ​ទុក​ចិត្ត ខ្ញុំ​នឹង​មិន​ភ័យ​ខ្លាច​អ្វី​ឡើយ។ តើ​មនុស្ស​អាច​ធ្វើ​អ្វី​ដល់​ខ្ញុំ​បាន?
\s5
\v 12 ឱ​ព្រះ​អើយ ទូល‌បង្គំត្រូវ​តែ​លា​បំណន់ តាម​ពាក្យ​ដែល​ទូល‌បង្គំ​បាន​បន់​ដល់​ព្រះ‌អង្គ ទូល‌បង្គំ​នឹង​ថ្វាយ​តង្វាយ​អរ​ព្រះ‌គុណដល់​ព្រះ‌អង្គ។
\v 13 ដ្បិត​ព្រះ‌អង្គ​បាន​រំដោះព្រលឹង​ទូល‌បង្គំឲ្យ​រួច​ពី​ស្លាប់ អើ ក៏​បានជួយ​ជើង​ទូល‌បង្គំ​មិនឲ្យ​ដួលដែរ ដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​ដើរ​នៅ​ចំពោះ​ព្រះ ក្នុង​ពន្លឺ​នៃ​ជីវិត។
\s5
\c 57
\cl ជំពូក ៥៧
\p
ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។ បទ «សូម​កុំ​បំផ្លាញ»។ ទំនុក​របស់​ស្ដេច​ដាវីឌ នៅ​គ្រា​ដែល​ទ្រង់​ភៀស​ព្រះអង្គ​ចេញ​ពី​ស្ដេច​សូល​ទៅ​ពួន​នៅ​រូង​ភ្នំ។
\v 1 សូម​អាណិត​មេត្តា​ទូល‌បង្គំ ឱ​ព្រះ‌អើយ សូម​អាណិត​មេត្តា​ទូល‌បង្គំ​ផង ដ្បិត​ព្រលឹង​ទូល‌បង្គំ​ពឹង​ជ្រក​ក្នុង​ព្រះ‌អង្គ ទូល‌បង្គំ​ពឹង​ជ្រក​នៅ​ក្រោម​ម្លប់ នៃ​ស្លាប​របស់​ព្រះ‌អង្គ រហូត​ទាល់​តែ​ព្យុះ​នៃ​សេចក្ដី​អន្តរាយ​ទាំង​នេះ បាន​ទៅបាត់។
\s5
\v 2 ទូល‌បង្គំ​នឹង​ស្រែក​រក​ព្រះ​ដ៏​ខ្ពស់​បំផុត គឺ​រក​ព្រះ​ដែល​សម្រេច​គោល​បំណង របស់​ព្រះ‌អង្គដល់​ទូល‌បង្គំ។
\v 3 ព្រះ‌អង្គ​នឹង​ប្រទាន​ការ​សង្គ្រោះមកខ្ញុំ​ពី​ស្ថាន​សួគ៌ ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យអស់​អ្នក​ដែលជាន់​ឈ្លី​ទូល​ប​ង្គំ ត្រូវ​អាម៉ាស់។ សម្រាក ព្រះ​នឹង​ចាត់​ព្រះ‌ហឫ‌ទ័យ​សប្បុរស និង​ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់​របស់​ព្រះ‌អង្គ​មក!
\s5
\v 4 ព្រលឹង​ទូល‌បង្គំ​នៅ​កណ្ដាល​ហ្វូង​សិង្ហ ទូល‌បង្គំ​ដេក​នៅ​កណ្ដាល​អស់​អ្នក ដែលចង់​លេប​ត្របាក់ទូល‌បង្គំ ជា​មនុស្ស​ដែល​មាន​ធ្មេញ​ជា​លំពែង និង​ព្រួញ ជា​អ្នក​ដែល​មាន​អណ្ដាត​ជា​ដាវ​យ៉ាង​មុត។
\v 5 ឱ​ព្រះ​អើយ សូម​ឲ្យ​ព្រះ‌អង្គ​បាន​ថ្កើង​ឡើង ខ្ពស់​ជាង​ផ្ទៃ​មេឃ សូម​ឲ្យ​សិរី‌ល្អ​របស់​ព្រះ‌អង្គ គ្រប​ដណ្ដប់​លើ​ផែនដី​ទាំង​មូល។
\s5
\v 6 គេ​បានដាក់​អន្ទាក់​ដើម្បី​ទាក់​ជើង​ទូល‌បង្គំ ព្រលឹង​ទូល‌បង្គំ​បាន​ស្រុត​ចុះ។ គេ​បាន​ជីក​រណ្តៅ​នៅ​ពី​មុខ​ទូល‌បង្គំ តែ​ខ្លួន​គេ​បាន​ធ្លាក់​ទៅ​ក្នុង​រណ្តៅ​នោះ​វិញ! សម្រាក
\s5
\v 7 ទូល‌បង្គំ​បាន​តាំង​ចិត្ត​ជា​ស្រេច ឱ​ព្រះ​អើយ ចិត្ត​ទូល‌បង្គំ​បាន​តាំង​ជា​ស្រេច​ហើយ ទូល‌បង្គំ​នឹង​ច្រៀង ហើយ​ទូល‌បង្គំ​នឹង​ស្មូត្រ​ជា​ទំនុក។
\v 8 ឱព្រលឹងចូរ​ភ្ញាក់​ឡើង ឱ​ពិណ និង​ស៊ុង​របស់​ខ្ញុំ​អើយចូរ​ភ្ញាក់​ឡើង ខ្ញុំ​នឹង​ដាស់​អរុណឲ្យ​រះ​ឡើង។
\s5
\v 9 ឱ​ព្រះ‌អម្ចាស់​អើយ ទូល‌បង្គំ​នឹងអរ​ព្រះ​គុណ​ព្រះ‌អង្គ ក្នុង​ចំណោម​ប្រជា​ជនទាំង​ឡាយ ទូល‌បង្គំ​នឹង​ច្រៀង​សរសើរ​ព្រះ‌អង្គ នៅ​កណ្ដាល​ប្រជាជាតិ​នានា។
\v 10 ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ខ្ពស់​ដល់​ស្ថាន‌សួគ៌ ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់​របស់​ព្រះ‌អង្គខ្ពស់​ដល់​អាកាស​វេហាស៍។
\v 11 ឱ​ព្រះ​អើយ សូម​ឲ្យ​ព្រះ‌អង្គ​បាន​ថ្កើង​ឡើង ខ្ពស់​ជាង​ផ្ទៃ​មេឃ សូម​ឲ្យ​សិរី‌ល្អ​របស់​ព្រះ‌អង្គគ្រប​ដណ្ដប់​លើ​ផែនដី​ទាំង​មូល។
\s5
\c 58
\cl ជំូពូក ៥៨
\p
ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។ បទ «សូម​កុំ​បំផ្លាញ»។ ទំនុក​របស់​ស្ដេច​ដាវីឌ។
\v 1 អ្នក​រាល់​គ្នា​ជា​ព្រះ​អើយ តើ​អ្នក​រាល់​គ្នា​ពិត​ជា​សម្រេច សេចក្ដី​ដែល​ត្រឹម​ត្រូវ​ឬទេ? តើ​អ្នក​រាល់​គ្នា​កាត់​ក្ដី​ឲ្យ​ពួក​កូន​មនុស្ស ដោយ​ទៀត​ត្រង់ឬទេ?
\v 2 ទេ! ក្នុង​ចិត្ត​អ្នក​រាល់​គ្នា​បង្កើត​រឿង​អយុត្តិធម៌ ដៃ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អំពើ​ឃោរ‌ឃៅនៅ​លើ​ផែន​ដី។
\s5
\v 3 មនុស្ស​អាក្រក់​វ​ង្វេង​តាំង​ពី​ក្នុង​ផ្ទៃ​ម្តាយ គេ​វង្វេង​តាំង​ពី​កំណើត ហើយ​ពោល​ពាក្យ​ភូត​ភរ។
\v 4 គេមាន​ពិស ដូច​ជា​ពិស​ពស់វែក ដូច​ជា​ពស់​វែក​តម្លង់​ដែល​ខ្ទប់​ត្រចៀក
\v 5 ដើម្បី​កុំ​ឲ្យ​សំឡេង​របស់​គ្រូ​អាយ‌លម្ពាយ ទោះ​បើ​គ្រូ​នោះប៉ិន​ប្រសប់​យ៉ាង​ណា​ក៏​ដោយ។
\s5
\v 6 ឱ​ព្រះ​អើយ សូម​បំបាក់​ធ្មេញ​នៅ​ក្នុង​មាត់​គេ ឱ​ព្រះ‌អម្ចាស់ អើយ សូម​កាច់​ចង្កូម​ពួក​សិង្ហ​ស្ទាវ​ទាំង​នោះ​ទៅ!
\v 7 សូម​ឲ្យ​គេ​រលាយ​ដូច​ជា​ទឹក​ហូរ​ទៅ​បាត់ កាល​ណា​គេ​តម្រង់​ព្រួញរបស់​គេ សូម​ឲ្យ​ព្រួញ​ទាំង​នោះ​បាក់បែក​ទៅ។
\v 8 សូម​ឲ្យ​គេ​បាន​ដូច​ជា​ខ្យង​ក្ដក់ ដែល​រលាយ​ទៅ​ជា​ភក់ ដូច​ជា​កូន​រលូត​ដែល​មិន​ឃើញ​ពន្លឺ​ថ្ងៃ។
\s5
\v 9 មុន​នឹង​ភ្លើង​បន្លា​ឆេះ​ក្ដៅ​ដល់​ឆ្នាំង សូម​ព្រះ‌អង្គ​ផាត់​យក​គេទាំងក្មេង​ទាំង​ចាស់ចេញ​ទៅ។
\v 10 មនុស្ស​សុចរិត​នឹង​ត្រេក​អរដោយ​ឃើញ​សេចក្ដី​សង‌សឹក គេ​នឹង​លាង​ជើង​ក្នុង​ឈាម​របស់​មនុស្ស​អាក្រក់។
\v 11 មនុស្ស​នឹង​ពោល​ថា ប្រាកដ​ជា​មាន​រង្វាន់ សម្រាប់​មនុស្ស​សុចរិត​មែន ប្រាកដ​ជា​មាន​ព្រះ​មួយព្រះ‌អង្គ ដែល​ជំនុំ​ជម្រះ​នៅ​លើ​ផែនដី​មែន។
\s5
\c 59
\cl ជំពូក ៥៩
\p
ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។ បទ «សូម​កុំ​បំផ្លាញ»។ ទំនុក​របស់​ស្ដេច​ដាវីឌ។ នៅ​ពេល​ដែល​ស្ដេច​សូល​ចាត់​គេ​ឲ្យ​ទៅ​ព័ទ្ធ​ដំណាក់​ស្ដេច​ដាវីឌ ដើម្បី​ធ្វើ​គុត​ព្រះអង្គ។
\v 1 ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​រំដោះទូល‌បង្គំ ឲ្យ​រួច​ពី​ខ្មាំង​សត្រូវ​របស់​ទូល‌បង្គំ​ផង សូម​ការពារ​ទូល‌បង្គំ​ឲ្យ​រួច​ពី​អស់​អ្នកដែល​លើក​គ្នា​ទាស់​នឹង​ទូល‌បង្គំ។
\v 2 សូម​រំដោះ​ទូល‌បង្គំ​ឲ្យ​រួច​ពី​អស់​អ្នក ដែល​ប្រព្រឹត្ត​អាក្រក់ ហើយ​សង្គ្រោះ​ទូល‌បង្គំ​ឲ្យ​រួច​ពី​មនុស្ស ដែល​កម្ចាយ​ឈាម។
\s5
\v 3 ដ្បិត​មើល៍ ឱ​ព្រះ‌អម្ចាស់អើយ គេពួន​ស្ទាក់ចាំ​ប្រហារ​ជីវិត​ទូល‌បង្គំ ពួក​មនុស្ស​ខ្លាំង​ពូកែ​រក​រឿង​ទាស់​នឹង​ទូល‌បង្គំ មិន​មែន​ដោយ​ព្រោះ​អំពើ​រំលង ឬ​អំពើ​បាប​របស់​ទូល‌បង្គំ​ឡើយ។
\v 4 ក៏​មិន​មែន​ដោយ​ព្រោះ​កំហុស​របស់​ទូល‌បង្គំ​ដែរ គេ​រត់​មក ហើយ​ត្រៀម​ជាស្រេច​ហើយ។ សូម​ព្រះ‌អង្គ​តើន​ឡើង សូម​យាង​មក​ជួយ​ទូល‌បង្គំ ហើយ​ទត​មើល​ចុះ!
\s5
\v 5 ឱ​ ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ពិភពទាំងមូល​អើយទ្រង់​ជា​ព្រះ​នៃ ជនជាតិ​អុីស្រា‌អែល សូម​តើន​ឡើង ហើយ​ដាក់​ទោស ជាតិ​សាសន៍​ទាំង​អស់​នោះ សូម​កុំ​ប្រណី​អ្នក​ណា​ម្នាក់ ក្នុងចំណោម​អស់​អ្នក ដែល​ក្បត់​ដ៏​ទុច្ចរិត​ទាំង​នោះ​ឡើយ។ សម្រាក
\s5
\v 6 គេ​ត្រឡប់​មក​វិញ​រាល់​ល្ងាច ទាំង​លូ​ដូច​ជា​ឆ្កែ ហើយ​ដើរ​ក្រវែល​ជុំ​វិញ​ទី​ក្រុង។
\v 7 មើល៍ គេ​បើក​មាត់​ជេរ​ប្រមាថ បបូរ​មាត់​របស់​គេប្រៀប​ដូច​ជា​ដាវ ដ្បិត​គេគិត​ថា «តើ​មាន​ព្រះ​ណា​នឹង​ស្ដាប់​យើង?»
\s5
\v 8 ប៉ុន្ដែ ឱ​ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​សើច​ចំអក​ឲ្យ​គេ ព្រះ‌អង្គ ​ចំអក​ឲ្យជាតិ​សាសន៍​ទាំង​អស់​នោះ។
\v 9 ឱព្រះដ៏​ជា​កម្លាំង​នៃ​ទូល‌បង្គំ​អើយ ទូល‌បង្គំ​សម្លឹង​មើល​ទៅ​ព្រះ‌អង្គ ដ្បិត ឱ​ព្រះអើយ ព្រះ‌អង្គ​ជាបន្ទាយរបស់​ទូល‌បង្គំ។
\s5
\v 10 ព្រះ​របស់​ខ្ញុំ ព្រះ‌អង្គ​នឹង​យាង​មក​រក​ខ្ញុំ ដោយ​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ព្រះ​នឹង​ឲ្យ​ខ្ញុំ​ឃើញ​ខ្មាំង​សត្រូវ​របស់​ខ្ញុំ​បរាជ័យ។
\v 11 សូម​កុំ​សម្លាប់​គេ ក្រែង​ប្រជា‌រាស្ត្រ​ទូល‌បង្គំ​ភ្លេច ឱ​ព្រះ‌អម្ចាស់​ដ៏​ជា​ខែល​នៃ​យើង​ខ្ញុំ​អើយ សូម​ធ្វើ​ឲ្យ​គេ​រញ្ជួយ​ដោយ​ព្រះ‌ចេស្តា​ព្រះ‌អង្គ ហើយ​ច្រាន​ទម្លាក់​គេ​ទៅ។
\s5
\v 12 ដ្បិត​អំពើ​បាបដែល​ចេញ​ពី​មាត់​របស់​គេ និង​ពាក្យ​ដែល​ចេញ​ពី​បបូរ​មាត់​របស់​គេ សូម​ឲ្យ​គេ​ជាប់​អន្ទាក់ ដោយ​សារ​អំនួត​របស់​ខ្លួន។ ដ្បិតពាក្យ​ជេរ​ប្រទេច​ផ្ដាសា និង​ពាក្យ​ភូត​ភរ ដែល​គេ​បញ្ចេញ​មក។
\v 13 សូម​បំផ្លាញ​គេដោយ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ សូម​បំផ្លាញ​គេឲ្យ​អស់ កុំ​ឲ្យ​មាន​ទៀត​ឡើយ ដើម្បី​ឲ្យ​គេ​ដឹង​ថា ព្រះ​គ្រប់‌គ្រង​លើ​ពួក​យ៉ាកុប រហូត​ដល់​ចុង​បំផុត​នៃ​ផែនដី។ សម្រាក
\s5
\v 14 គេ​ត្រឡប់​មក​វិញ​រាល់​ល្ងាច ទាំង​លូ​ដូច​ជា​ឆ្កែ ហើយ​ដើរ​ក្រវែល​ជុំ​វិញ​ទី​ក្រុង។
\v 15 គេ​ដើរ​ចុះ​ឡើង​រក​អាហារ ហើយ​គេ​គ្រហឹម ប្រសិន‌បើ​គេ​ស៊ីមិន​ឆ្អែត។
\s5
\v 16 ឯ​ទូល‌បង្គំ​វិញ ទូល‌បង្គំ​នឹង​ច្រៀង ពី​ឫទ្ធានុ‌ភាព​របស់​ព្រះ‌អង្គ ទូល‌បង្គំ​នឹង​ស្រែក​ច្រៀងពី ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ នៅ​ពេល​ព្រឹក ដ្បិត​ព្រះ‌អង្គ​ជា​បន្ទាយ និង​ជា​ជម្រក​ដល់​ទូល‌បង្គំ នៅ​ថ្ងៃ​ដែល​ទូល‌បង្គំ​មាន​សេចក្ដី​វេទនា។
\v 17 ឱព្រះដ៏​ជា​កម្លាំង​នៃ​ទូល‌បង្គំ​អើយ ទូល‌បង្គំ​នឹង​ច្រៀង​សរសើរ​ព្រះ‌អង្គ ដ្បិត ឱព្រះ​អើយ ព្រះ‌អង្គ​ជា​បន្ទាយរបស់​ទូល‌បង្គំ ជា​ព្រះ​ដែល​សម្ដែង​ព្រះ‌ហឫ‌ទ័យ សប្បុរស​ដល់​ទូល‌បង្គំ។
\s5
\c 60
\cl ជំពូក ៦០
\p
ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។ បទ «ផ្កា​ម្លិះ​បន្ទាល់»។ បទ​ចម្រៀង​របស់​ស្ដេច​ដាវីឌ សម្រាប់​ប្រៀន‌ប្រដៅ។ រំឭក​ពី​គ្រា​ដែល​ព្រះអង្គ​ធ្វើ​សឹក​ជា​មួយ​ជន‌ជាតិ​ស៊ីរី​នៅ​ស្រុក​មេសូ‌ប៉ូតាមា និង​ជន‌ជាតិ​ស៊ីរី​នៅ​ស្រុក​សូបា ហើយ​នៅ​ពេល​ដែល​លោក​យ៉ូអាប់​វិល​មក​ពី​ច្បាំង​ឈ្នះ​ទ័ព​អេដុម​មួយ​ម៉ឺន​ពីរ​ពាន់​នាក់ នៅ​វាល​ទំនាប​អំបិល។
\v 1 ឱ​ព្រះ​អើយ ព្រះ‌អង្គ​បាន​បោះ‌បង់​ចោល​យើង​ខ្ញុំ បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ​បាក់​ទ័ព ព្រះ‌អង្គ​ខ្ញាល់​នឹង​ខ្ញុំ ឱ​សូម​ស្រោច​ស្រង់​យើង​ខ្ញុំ​ឡើង​វិញ​ផង។
\s5
\v 2 ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ផែន​ដី​រញ្ជួយ ព្រះ‌អង្គ​បាន​ហែក​ផែន​ដី​ឲ្យប្រេះ​ចេញ​ពី​គ្នា សូម​ផ្សារ​ទី​ប្រេះ​ស្រាំ​ឡើង​វិញផង ដ្បិតផែន​ដី​កំពុង​តែ​រង្គើ​ហើយ។
\v 3 ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យប្រជា‌រាស្ត្រ​ព្រះ‌អង្គ ជួប​ការ​ដ៏​ពិបាក ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ​ផឹក​ស្រា ដែល​នាំ​ឲ្យ​យើង​ខ្ញុំ​វង្វេង​ស្មារតី។
\s5
\v 4 ព្រះ‌អង្គ​បាន​ប្រទាន​ទង់​ជ័យ​មួយ ដល់​ពួក​អ្នក​ដែល​កោត​ខ្លាច​ព្រះ‌អង្គ ដើម្បី​ឲ្យ​គេ​បាន​រត់​ទៅ​ទី​នោះ រួច​ផុត​ពីមុខ​ព្រួញ សំណៅ​ហេព្រើរ ដោយ​ព្រោះ​សេចក្ដីពិត។ សម្រាក
\v 5 សូម​សង្គ្រោះ​ដោយ​ព្រះ‌ហស្ត​ស្តាំ​របស់​ព្រះ‌អង្គ ហើយ​សូម​ឆ្លើយ​តប​យើង​ខ្ញុំផង ដើម្បី​ឲ្យ​ពួក​ស្ងួន‌ភ្ងា​របស់​ព្រះ‌អង្គ​បាន​រួច​ជីវិត។
\s5
\v 6 ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​នៅ​ក្នុង​ទី​បរិសុទ្ធ របស់​ព្រះ‌អង្គ​ថា «យើង​នឹង​បែង​ចែក​ក្រុង​ស៊ីគែម​ដោយ​អំណរ ហើយ​នឹង​វាស់​ជ្រលង​ភ្នំ​ស៊ូកូថ។
\v 7 កាឡាត​ជា​ទឹក​ដី​របស់​យើង ហើយ​ម៉ាណា‌សេ​ក៏​ជា​ទឹក​ដី​របស់​យើង​ដែរ អេប្រាអិម​ជា​មួក​ដែក​របស់​យើង យូដា​ជា​ដំបង​រាជ្យ​របស់​យើង។
\s5
\v 8 ​ម៉ូអាប់​ជា​អាង​លាង​សម្អាត​របស់​យើង ហើយ​យើង​នឹង​បោះ​ស្បែក​ជើង​យើង ទៅ​លើ​ស្រុក​អេដុម យើងនឹង​ស្រែក​ប្រកាស​ជ័យជម្នះ លើ​ភីលី​ស្ទីន»។
\v 9 តើ​អ្នក​ណា​នឹង​នាំ​ទូល‌បង្គំ ចូល​ទៅ​ក្នុង​ទី​ក្រុង​មាំ‌មួន​បាន? តើ​អ្នក​ណា​នឹង​នាំ​ទូល‌បង្គំ​ចូល​ទៅ​ស្រុក​អេដុម?
\s5
\v 10 ឱ​ព្រះ​អើយ តើ​មិន​មែន​ព្រះ‌អង្គ​ទេ​ឬ ដែល​បាន​បោះ​បង់​ចោល​យើង​ខ្ញុំ? ឱ​ព្រះ​អើយ ព្រះ‌អង្គ​មិន​យាង​ចេញ​ទៅ​ជា​មួយ កង‌ទ័ព​របស់​យើង​ខ្ញុំ​ទៀត​ឡើយ។
\v 11 ឱ​សូម​ប្រោស​ប្រទាន​ជំនួយ​ឲ្យ​យើង​ខ្ញុំ ទាស់​នឹង​ពួក​សត្រូវ​ផង ដ្បិត​ជំនួយ​របស់​មនុស្ស​ឥត​ប្រយោជន៍​ទេ។
\v 12 ដោយ​ព្រះ​ចេស្ដា​របស់​ព្រះ យើង​ខ្ញុំ​នឹង​តស៊ូ​យ៉ាង​រឹង‌ប៉ឹង គឺ​ព្រះ‌អង្គ​ហើយ ដែល​នឹង​ជាន់​ឈ្លី ពួក​សត្រូវ​យើង​ខ្ញុំ។
\s5
\c 61
\cl ជំពូក ៦១
\p
ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។ ប្រគំ​ុជា​មួយ​តន្ដ្រី​ដែល​មាន​ខ្សែ។ ទំនុក​របស់​ស្ដេច​ដាវីឌ។
\v 1 ឱ​ព្រះ​អើយ សូម​ព្រះ‌អង្គ​ទ្រង់​ព្រះ‌សណ្ដាប់ សម្រែក​របស់​ទូល‌បង្គំសូម​ស្តាប់​ពាក្យ​ទូល‌បង្គំ​អធិស្ឋាន​ផង
\v 2 ពេល​ចិត្ត​ទូល‌បង្គំអស់​សង្ឃឹម ទូល‌បង្គំ​ស្រែក​រក​ព្រះ‌អង្គ​ពី​ចុង​ផែនដី សូម​នាំ​ទូល‌បង្គំ​ទៅ​កាន់​ថ្ម​ដា ដែល​ខ្ពស់​ជាង​ទូល‌បង្គំ
\v 3 ដ្បិត​ព្រះ‌អង្គ​ជា​ទី​ជ្រកកោនរបស់​ទូល‌បង្គំ ជា​ប៉ម​យ៉ាង​មាំ​តទល់​នឹង​ខ្មាំង​សត្រូវ។
\s5
\v 4 សូមឲ្យទូល‌បង្គំ​បានរស់​នៅ​ក្នុង​ព្រះ​ពន្លា របស់​ព្រះ‌អង្គ​រហូត​តទៅផង! សូមឲ្យទូល‌បង្គំ​បាន​ជ្រក​កោន​ក្រោម​នៃ​ស្លាប​របស់​ព្រះ‌អង្គផងដែរ។ សម្រាក
\v 5 ដ្បិត ព្រះ​អង្គអើយ ព្រះ‌អង្គ​បាន​ឮ​សេចក្ដី ដែល​ទូល‌បង្គំ​ទូលសូម​ហើយ ព្រះ‌អង្គ​បាន​ប្រោស​ប្រទាន​ឲ្យ​ទូល‌បង្គំនូវ​មរតកដែល​ព្រះ‌អង្គ​បម្រុង​ទុក​សម្រាប់​អស់​អ្នក ដែល​កោត​ខ្លាចដល់​ព្រះ‌នាម​ព្រះ‌អង្គ។
\s5
\v 6 សូម​ប្រទាន​ឲ្យ​ព្រះ​រាជា មាន​ជន្មាយុ​យឺន​យូរ សូម​ឲ្យ​ឆ្នាំ​របស់​ព្រះ​រាជា ស្ថិតស្ថេរអស់ទាំង​តំណ​តរៀង​ទៅ! សូម​ឲ្យ​ព្រះ​រាជា​គ្រង​រាជ្យ នៅ​ចំពោះ​ព្រះរហូត​ត​ទៅ។
\v 7 សូមតាំង​សេចក្ដី​សប្បុរស និង​សេចក្ដី​ពិត ឲ្យ​ថែ‌រក្សា​ព្រះ​រាជា​ផង។
\s5
\v 8 យ៉ាង​នោះ ទូល‌បង្គំ​នឹង​ច្រៀង​សរសើរ ព្រះ‌នាម​ព្រះ‌អង្គ​ជា​ដរាប ទុក​ជា​ការ​លា​បំណន់​របស់​ទូល‌បង្គំ រៀង​រាល់​ថ្ងៃ។
\s5
\c 62
\cl ជំពូក ៦២
\p
បទ​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។ សម្រាប់​លោក​យេឌូ‌ថិន ។ ទំនុក​របស់​ស្ដេច​ដាវីឌ។
\v 1 ព្រលឹង​ខ្ញុំ​រង់‌ចាំ​ព្រះ​តែ​មួយ​ព្រះ‌អង្គ ដោយ​ស្ងៀម​ស្ងាត់ ការ​សង្គ្រោះ​របស់​ខ្ញុំ​ក៏​មក​តែ​ពី​ព្រះ‌អង្គ​ដែរ។
\v 2 ព្រះ‌អង្គ​តែ​មួយ​ប៉ុណ្ណោះ​ដែល​ជា​ថ្ម​ដា និង​ជាព្រះ‌សង្គ្រោះ​ខ្ញុំ ជា​បន្ទាយ​របស់​ខ្ញុំ ខ្ញុំ​នឹង​មិន​ត្រូវ​រង្គើ​ជា​ខ្លាំង​ឡើយ។
\s5
\v 3 តើ​អ្នក​រាល់​គ្នា​នឹង​ព្រួត​គ្នា​វាយ​ផ្ដួល​មនុស្ស​ម្នាក់ ទាំង​ចង់​សម្លាប់​គេ​ដល់កាល​ណា​ទៀត? អ្នក​នោះ​ដូច​ជា​កំផែង​ដែល​ទ្រេត ដូច​ជា​របង​ដែល​ចង់​រលំ​ទៅ​ហើយ។
\v 4 គម្រោង​ការ​របស់​គេ គឺ​ដើម្បី​ធ្វើ​ឲ្យ​អ្នក​នោះ ធ្លាក់ពី​តំណែង​ដ៏​ខ្ពង់​ខ្ពស់​របស់​ខ្លួន​តែ​ប៉ុណ្ណោះ គេ​ចូល​ចិត្ត​នឹង​សេចក្ដី​ភូត‌ភរមាត់​របស់​គេ​ឲ្យ​ពរ តែ​នៅ​ក្នុង​ចិត្ត គេ​ប្រទេច​ផ្ដាសា​វិញ។ សម្រាក
\s5
\v 5 ឱ​ព្រលឹង​ខ្ញុំ​អើយ ដ្បិត​ព្រះ​តែ​មួយ​ព្រះ‌អង្គ​គត់ ចូររង់​ចាំ​ដោយ​ស្ងាត់​ស្ញៀម​ចុះ ដ្បិត​សេចក្ដី​សង្ឃឹម​របស់​ខ្ញុំ មក​តែ​ពី​ព្រះ‌អង្គ​ប៉ុណ្ណោះ។
\v 6 ព្រះ‌អង្គ​តែមួយ​គត់ ដែល​ជា​ថ្ម​ដា និងព្រះ‌សង្គ្រោះ​ខ្ញុំ ជា​បន្ទាយ​របស់​ខ្ញុំ ខ្ញុំ​នឹង​មិន​ត្រូវ​រង្គើ​ឡើយ។
\s5
\v 7 ការ​សង្គ្រោះ និង​សិរី‌ល្អ​របស់​ខ្ញុំ ស្ថិត​នៅ​លើ​ព្រះ ឯ​ថ្ម​ដា​នៃ​កម្លាំង​ខ្ញុំ និង​ទី​ពឹង​ជ្រក​របស់​ខ្ញុំ ក៏​នៅ​ក្នុង​ព្រះ​ដែរ។
\v 8 ឱ​ប្រជាជន​អើយ ចូរ​ទុក​ចិត្ត​ដល់​ព្រះ‌អង្គ​គ្រប់​ពេល​វេលាចូរ​ថ្លែង ​រៀប​រាប់​នៅ​ចំពោះ​ព្រះ‌អង្គ​ចុះ ដ្បិត​ព្រះ​ជា​ទី​ពឹង​ជ្រក​សម្រាប់​យើង។ សម្រាក
\s5
\v 9 អស់​អ្នក​ដែល​ទន់ទាប នៅ​តែ​មួយ​ដង្ហើម​ទេ ឯ​អស់​អ្នក​ដែល​ខ្ពង់​ខ្ពស់ ក៏​ជា​សេចក្ដី​បញ្ឆោត​ដែរ បើ​ថ្លឹង​គេ​នឹង​ជញ្ជីង នោះ​មាន​ខ្ពស់​ទាប តែ​ទាំង​អស់​គ្នា​ស្រាល​ជាង ខ្យល់​មួយ​ដង្ហើម​ទៅ​ទៀត។
\v 10 កុំ​ទុក​ចិត្ត​នឹងការ​សង្កត់‌សង្កិន​ឡើយ ក៏​កុំ​សង្ឃឹម​ឥត​ប្រយោជន៍​លើ​ការ​លួច​ប្លន់​ដែរ ប្រសិន‌បើ​ទ្រព្យ​សម្បត្តិ​ចម្រើន​ឡើង សូម​កុំ​ឲ្យ​ទុក​ចិត្ត​នឹង​របស់​ទាំង​នោះ​ឲ្យ​សោះ។
\s5
\v 11 ខ្ញុំ​បាន​ឮ​ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល មួយ​លើក​ជា​ពីរ​លើកថា ឫទ្ធិ​អំណាចជា​របស់​ព្រះ។
\v 12 ឱ​ព្រះ‌អម្ចាស់​អើយ ព្រះ‌ហឫ‌ទ័យ​សប្បុរស​ជា​របស់​ព្រះ‌អង្គ​ដែរ ដ្បិត​ព្រះ‌អង្គ​សង​ដល់​មនុស្ស​ទាំង​អស់តាម​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត។
\s5
\c 63
\cl ជំពូក ៦៣
\p
ទំនុក​របស់​ស្តេច​ដាវីឌ ក្នុង​គ្រា​ដែល​ទ្រង់​គង់​នៅ​ទី​រហោ‌ស្ថាន​ស្រុក​យូដា។
\v 1 ឱ​ព្រះ​ជាម្ចាស់អើយ ព្រះ‌អង្គ​ជា​ព្រះ​នៃ​ទូល‌បង្គំ ទូល‌បង្គំ​នឹង​ស្វែង​រក​ព្រះ‌អង្គ​អស់​ពី​ចិត្ត ព្រលឹង​ទូល‌បង្គំ​ស្រេក​ឃ្លាន​ចង់​បាន​ព្រះ‌អង្គ រូប​សាច់​ទូល‌បង្គំ​រឭក​ចង់​បាន​ព្រះ‌អង្គ ដូច​ដី​ស្ងួតបែក​ក្រ‌ហែង​ដែល​គ្មាន​ទឹក។
\v 2 ទូល‌បង្គំ​បាន​ឃើញ​ព្រះ‌អង្គ​នៅ​ក្នុង​ទី​បរិសុទ្ធ ទាំង​សម្លឹង​មើល​ព្រះចេស្ដា និង​សិរី‌ល្អ​របស់​ព្រះ‌អង្គ។
\s5
\v 3 ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ វិសេស​ជាង​ជីវិត បបូរ​មាត់​ទូល‌បង្គំ​នឹង​សរសើរ​តម្កើង​ព្រះ‌អង្គ។
\v 4 ទូល‌បង្គំ​នឹង​លើក​តម្កើង​ព្រះ‌អង្គ ដរាបអស់មួយ​ជីវិត​ទូល‌បង្គំ ហើយទូល‌បង្គំ​នឹង​ប្រទូល​ដៃ​ឡើង ក្នុង​ព្រះ‌នាម​ព្រះ‌អង្គ។
\s5
\v 5 ព្រលឹង​ទូល‌បង្គំ​នឹង​បាន​ស្កប់​ស្កល់ ដូច​បាន​បរិ‌ភោគ​ខួរ​ឆ្អឹង និង​ខ្លាញ់ ហើយ​មាត់​ទូល‌បង្គំ​នឹង​សរសើរ​តម្កើង​ព្រះ‌អង្គដោយ ​បបូរ​មាត់​រីក‌រាយ
\v 6 ពេល​ទូល‌បង្គំ​នឹក​ដល់​ព្រះ‌អង្គ​នៅ​ក្នុង​ដំណេក ហើយសញ្ជឹង​គិត​ពី​ព្រះ‌អង្គ នៅ​វេលា​យាម​យប់។
\s5
\v 7 ដ្បិត​ព្រះ‌អង្គ​បាន​ធ្វើ​ជា​ជំនួយ​ដល់​ទូល‌បង្គំ ហើយ​នៅ​ក្រោម​ម្លប់នៃ​ស្លាប​ព្រះ‌អង្គ ទូល‌បង្គំ​នឹង​ច្រៀង​ដោយ​អំណរ។
\v 8 ព្រលឹង​ទូល‌បង្គំ​តាម​ព្រះ‌អង្គ​ប្រកិត ព្រះ‌ហស្ត​ស្តាំរបស់​ព្រះ‌អង្គ ក៏​ទ្រ​ទ្រង់​ទូល‌បង្គំ។
\s5
\v 9 ប៉ុន្តែ អស់​អ្នក​ដែលស្វែង​រក​បំផ្លាញ​ជីវិត​ទូល‌បង្គំ នឹង​ត្រូវ​ចុះ​ទៅ​ក្នុង​ជម្រៅ​នៃ​ផែនដី
\v 10 ពួកគេ​នឹង​ត្រូវ​ប្រគល់​ទៅ​ក្នុង​អំណាច​ដាវ គេ​នឹង​បាន​ជា​អាហារ​ដល់​ឆ្កែ​ព្រែ។
\s5
\v 11 ប៉ុន្តែ ព្រះ​រាជា​នឹង​អរ​សប្បាយ​ក្នុង​ព្រះវិញ អស់​អ្នក​ដែល​ស្បថ​ដោយ​ព្រះ‌នាម​ព្រះ‌អង្គ នឹងមាន​ចិត្ត​ត្រេក​អរឡើង ព្រោះ​មាត់​របស់​មនុស្ស​ភូត​កុហក នឹង​ត្រូវ​បិទ។
\s5
\c 64
\cl ជំពូក ៦៤
\p
បទ​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។ ទំនុក​របស់​ស្ដេច​ដាវីឌ។
\v 1 ឱ​ព្រះ​អើយ សូម​ស្តាប់​សំឡេង​ទូល‌បង្គំ ដែល​ទូល‌បង្គំ​ពោល​តម្អូញ សូម​ការពារ​ជីវិត​ទូល‌បង្គំ ឲ្យ​រួច​ផុត​ពី​ការ​ភ័យ​ខ្លាច​ចំពោះ ពួក​ខ្មាំង​សត្រូវ​ផង។
\v 2 សូម​លាក់​ទូល‌បង្គំ​ឲ្យ​រួច​ផុត​ពី​ផែន​ការ​សម្ងាត់ របស់​ពួក​មនុស្ស​អាក្រក់ និង​ពីពពួក​មនុស្ស​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត។
\s5
\v 3 ដែល​បាន​សំលៀង​អណ្ដាត​ដូច​ជា​សំលៀង​ដាវ ហើយ​ចោល​ពាក្យ​សម្ដី​ដ៏​ជូរ​ចត់​របស់​គេ ដូច​ជា​ព្រួញ
\v 4 ដោយ​លប​បាញ់​ប្រហារ​មនុស្ស​ទៀង​ត្រង់ គេ​បាញ់​អ្នក​នោះ​មិន​ឲ្យ​ដឹង​ខ្លួន ឥតកោត​ក្រែង​អ្វី​ឡើយ។
\s5
\v 5 គេ​ជំរុញ​ចិត្ត​គ្នា​ក្នុង​បំណង​អាក្រក់​របស់​គេ គេ​ពិគ្រោះ​គ្នា​អំពី​ការ​ដាក់​អន្ទាក់ ដោយ​ស្ងាត់​កំបាំង គេ​ថា «តើ​អ្នក​ណា​មើល​យើងឃើញ?
\v 6 តើ​អ្នក​ណា​អាច​រក​ឃើញ​ថា យើង​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋ យើង​បាន​រិះ​រក​ផែន​ការយ៉ាង​ល្អ​រួច​រាល់​ហើយ»។ ដ្បិត​គំនិត​ខាង​ក្នុង​ចិត្ត​របស់​មនុស្ស ជ្រៅ​ណាស់។
\s5
\v 7 ប៉ុន្តែ ព្រះជាម្ចាស់​នឹង​បាញ់គេដោយ​ព្រួញ​របស់​ព្រះ‌អង្គ មិន​ឲ្យ​គេ​ដឹង​ខ្លួន ហើយ​គេ​នឹង​ត្រូវ​របួស។
\v 8 អណ្ដាត​របស់​គេ​នឹង​នាំ​ឲ្យ​គេ​វិនាសអស់​អ្នក​ណា​ដែល​ឃើញ​គេ នឹង​គ្រវី​ក្បាល។
\v 9 នោះ​មនុស្សលោក​ទាំង​អស់​នឹង​ភ័យ​ខ្លាច គេ​នឹង​ប្រកាស​ប្រាប់​ពី​កិច្ច‌ការ​របស់​ព្រះហើយ​ពិចារណា​ពី​កិច្ច​ការ ដែល​ព្រះ‌អង្គ​បាន​ធ្វើ។
\s5
\v 10 សូម​ឲ្យ​មនុស្ស​សុចរិត​រីក​រាយ​ក្នុង​ព្រះ‌អម្ចាស់ ហើយ​ពឹង​ជ្រក​ក្នុង​ព្រះ‌អង្គ សូម​អស់​អ្នក​ណា​ដែល​មាន​ចិត្ត​ទៀត​ត្រង់លើក​តម្កើង​ព្រះ‌អង្គ។
\s5
\c 65
\cl ជំពូក ៦៥
\p
បទ​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។ ទំនុក​របស់​ស្ដេច​ដាវីឌ។ ចម្រៀង​តម្កើង​ព្រះ‌ជាម្ចាស់។
\v 1 ឱ​ព្រះ‌ជាម្ចាស់​អើយ យើង​ខ្ញុំ​ត្រូវ​តែ​សរសើរ​តម្កើង​ព្រះអង្គ នៅ​ក្រុង​ស៊ីយ៉ូន ហើយ​ថ្វាយ​តង្វាយតាម​ពាក្យ​ដែល​យើង​ខ្ញុំ បាន​សន្យា​ចំពោះ​ព្រះអង្គ។
\v 2 ព្រះអង្គ​តែងតែ​ស្ដាប់​ពាក្យ​ទូល‌អង្វរ របស់​មនុស្ស​លោក​ជានិច្ច ពួក​គេ នឹង​មក​រក​ព្រះអង្គ​ទាំង​អស់​គ្នា។
\v 3 កំហុស​របស់​ទូលបង្គំ​ធ្ងន់‌ធ្ងរ​ណាស់ មាន​តែ​ព្រះអង្គ​ទេ ដែល​លើក‌លែង​ទោស​ឲ្យ​យើង​ខ្ញុំ​បាន។
\s5
\v 4 មាន​ពរ​ហើយ​អស់​អ្នក​ណា ដែល​ព្រះ‌អង្គ​ជ្រើស​រើស ហើយ​នាំ​ចូល​មក​ជិត​ព្រះ‌អង្គ ដើម្បី​ឲ្យ​បាន​អាស្រ័យ​នៅ​ក្នុង​ទី​លាន​ព្រះ‌អង្គ។ យើង​ខ្ញុំ​នឹង​បាន​ស្កប់​ចិត្ត​ដោយ​សេចក្ដី​ល្អ នៃ​ដំណាក់​ព្រះ‌អង្គ គឺ​ជា​ព្រះ‌វិហារ​ដ៏​បរិសុទ្ធ​របស់​ព្រះ‌អង្គ។
\s5
\v 5 ឱ​ព្រះ​នៃ​ការ​សង្គ្រោះ​របស់​យើង​ខ្ញុំ​អើយ ព្រះ‌អង្គ​ឆ្លើយ​តប​យើង​ខ្ញុំដោយ​ឫទ្ធិ​បារមី​គួរ​ឲ្យ​ស្ញែង​ខ្លាច និង​ដោយ​សេចក្ដី​សុចរិត ព្រះ‌អង្គ​ជា​សេចក្ដី​សង្ឃឹម ដល់​អស់​ទាំង​ចុង​បំផុត​ផែនដីនិង​ដល់​ចុង​សមុទ្រ​នៅ​ទី​ឆ្ងាយ។
\s5
\v 6 ព្រះ‌អង្គ​បាន​តាំង​ភ្នំ​ទាំង​ឡាយ​ឲ្យ​មាំ‌មួន ដោយ​ឥទ្ធិ‌ឫទ្ធិ​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​ក្រវាត់​ដោយ​ឫទ្ធា‌នុភាព
\v 7 ព្រះ‌អង្គ​ធ្វើ​ឲ្យ​សូរ​សន្ធឹក នៃ​សមុទ្រ​បាន​ស្ងប់​ឈឹង គឺ​សូរ​សន្ធឹក​នៃ​រលក ការ​ច្របូក​ច្របល់​របស់​ប្រជាជន។
\s5
\v 8 ដល់​ម៉្លេះ​បាន​ជា​អស់​អ្នក ដែល​រស់​នៅ​ឯ​ចុង​បំផុត​ផែន​ដី ស្ញែង​ខ្លាច​ដោយ​ឃើញ ទី​សម្គាល់​របស់​ព្រះ‌អង្គ។ ព្រះ‌អង្គ​ធ្វើ​ឲ្យ​អស់​អ្នក ដែល​រស់​នៅ​ទិស​ខាង​កើត និង​ទិស​ខាង​លិច​ស្រែក​ហ៊ោរ​ដោយ​អំណរ។
\v 9 ព្រះ‌អង្គ​ថែ‌រក្សា​ផែន​ដី ហើយក៏​ស្រោច​ស្រព ព្រះ‌អង្គ​ធ្វើ​ឲ្យ​ផែន​ដី​មាន​ភោគ​ផល សម្បូរ​ហូរ​រហៀរ ទន្លេ​របស់​ព្រះ​មាន​ពោរ​ពេញ​ទៅ​ដោយ​ទឹក ព្រះ‌អង្គ​ផ្គត់‌ផ្គង់​ឲ្យ​គេ​មាន​ស្រូវ ដ្បិត​ព្រះ‌អង្គ​បាន​រៀបចំ​ផែនដី​មក​ដូច្នេះ។
\s5
\v 10 ព្រះ‌អង្គ​ស្រោច​ស្រពផែន​ដី​ជា​បរិបូរ ក៏​ពង្រាប​ដីអោយរាបស្មើ ហើយ​ធ្វើ​ឲ្យ​ដី​ទន់ដោយ​ទឹក​ភ្លៀង ក៏​ប្រទាន​ពរ​ឲ្យ​គ្រាប់​ពូជ​ដុះ​ឡើង។
\v 11 ព្រះ‌អង្គ​ប្រោស​ប្រទាន​ឲ្យ​ឆ្នាំ ប្រកប​ដោយ​ភាព​សម្បូរណ៍សប្បាយ ហើយ​ផ្លូវ​រាជ​រថ​ព្រះ‌អង្គ​ក៏​ហូរ​ហៀរ ដោយ ​ភោគ​ផល​បរិបូរ​ដែរ។
\v 12 វាល​ស្មៅ​នៅ​ទី​រហោ‌ស្ថាន​មាន​សំណើម​ហូរហៀរ ហើយ​ភ្នំ​នានា​ក៏​ហ៊ុម​ព័ទ្ធ​ដោយ​អំណរ​ដែរ
\s5
\v 13 វាល​ស្មៅ​ប្រដាប់​ខ្លួន​ដោយ​ហ្វូង​ចៀម ជ្រលង​ភ្នំ​តាក់​តែង​ខ្លួន​ដោយ​ស្រូវ​ដេរ​ដាស ទី​ទាំង​នោះ​ស្រែក​ច្រៀង​ព្រម​គ្នា​ដោយ​អំណរ។
\s5
\c 66
\cl ជំពូក ៦៦
\p
បទ​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។ ចម្រៀង​តម្កើង​ព្រះ‌ជាម្ចាស់។ ទំនុកតម្កើង ។
\v 1 ផែនដី​ទាំង​មូល​អើយ ចូរ​បន្លឺ​ឡើងដោយ​អំណរ​ថ្វាយ​ព្រះ​ចុះ
\v 2 ចូរ​ច្រៀង​អំពី​សិរី​រុង​ល្អ​នៃ​ព្រះ‌នាមព្រះ‌អង្គ ហើយ​ថ្វាយ​ការ​សរសើរ​ដ៏​រុង​រឿង​ដល់​ព្រះ‌អង្គ។
\s5
\v 3 ចូរ​ទូល​ដល់​ព្រះ​ថា «អស់​ទាំង​កិច្ច‌ការ​របស់ព្រះ‌អង្គ គួរ​ស្ញែង​ខ្លាច​យ៉ាង​ណា​ទៅ! ខ្មាំង​សត្រូវ​របស់​ព្រះ‌អង្គ ចុះ​ចូល​ចំពោះ​ព្រះ‌អង្គដោយ​ព្រោះព្រះ​ចេស្ដា​ដ៏​ធំ​របស់​ព្រះ‌អង្គ។
\v 4 ផែនដី​ទាំង​មូល​ថ្វាយ‌បង្គំ​ព្រះ‌អង្គ ហើយ​ច្រៀង​សរសើរ​ដល់​ព្រះ‌អង្គ គេ​ច្រៀង​សរសើរ​ដល់​ព្រះ‌នាម​ព្រះ‌អង្គ»។ សម្រាក
\s5
\v 5 ចូរ​មក​មើល​កិច្ច​ការ​ដែល​ព្រះ​បាន​ធ្វើចុះ! ព្រះ‌អង្គ​គួរ​ស្ញែង​ខ្លាច ក្នុង​កិច្ច​ការ​ដែល​ព្រះ‌អង្គ បាន​ធ្វើ​ដល់​ពួក​កូន​មនុស្ស។
\v 6 ព្រះ‌អង្គ​ធ្វើ​ឲ្យ​សមុទ្រ​ទៅ​ជា​ដី​គោក គេ​បាន​ដើរ​ឆ្លង​កាត់​ទន្លេ។នៅ​ទី​នោះ យើង​ខ្ញុំ​បាន​រីករាយ​ក្នុង​ព្រះ‌អង្គ។
\v 7 ដែល​ទ្រង់​សោយ‌រាជ្យ ដោយ​ព្រះ‌ចេស្តា​ព្រះ‌អង្គ​អស់​កល្បជានិច្ចព្រះ‌នេត្រ​ព្រះ‌អង្គ​រំពៃ​មើល​អស់​ទាំង​សាសន៍ មិន​ត្រូវ​ឲ្យ​ពួក​បះ‌បោរ​តម្កើងខ្លួន​ឡើយ។ សម្រាក
\s5
\v 8 ឱ​ប្រជាជន​ទាំង‌ឡាយ​អើយ ចូរ​លើក​តម្កើង​ព្រះ​នៃ​យើង សូម​បន្លឺ​សំឡេង​សរសើរ​តម្កើង​ព្រះ‌អង្គ​ឡើង។
\v 9 ព្រះ‌អង្គ​ហើយ​ដែល​រក្សា​ព្រលឹង​យើង ក្នុង​ចំណោម​មនុស្ស​រស់ ក៏​មិន​ឲ្យ​ជើង​យើង​រអិល​ភ្លាត់​ឡើយ។
\s5
\v 10 ដ្បិត ឱ​ព្រះ​អើយ ព្រះ‌អង្គ​បាន​ល្បង​ល​យើង​ខ្ញុំ ក៏​បានលត់ដំ​យើង​ខ្ញុំ ដូច​គេ​បន្សុទ្ធ​ប្រាក់។
\v 11 ព្រះ‌អង្គ​បាន​នាំ​យើង​ខ្ញុំ​ឲ្យ​ជាប់​មងព្រះ‌អង្គ​បាន​ដាក់​បន្ទុក​យ៉ាង​ធ្ងន់ នៅ​លើ​ខ្នង​យើង​ខ្ញុំ។
\v 12 ព្រះ‌អង្គ​បាន​បើក​ឲ្យ​មនុស្ស​ជិះ​លើ​ក្បាល​យើង​ខ្ញុំ យើង​ខ្ញុំ​បានឆ្លងកាត់​ភ្លើង និងឆ្លង​កាត់​ទឹក ប៉ុន្តែ ព្រះ‌អង្គ​បាន​នាំ​យើង​ខ្ញុំចេញ​មក​កន្លែង​ដែល​មាន​បរិបូរណ៏។
\s5
\v 13 ទូល‌បង្គំ​នឹង​យក​តង្វាយ​ដុត ចូល​មក​ក្នុង​ដំណាក់​ព្រះ‌អង្គ ទូល‌បង្គំ​នឹង​លា​បំណន់ចំពោះ​ព្រះ‌អង្គ
\v 14 ជា​បំណន់​ដែល​បបូរ​មាត់​ទូល‌បង្គំ​បាន​បន់ ហើយ​ដែល​មាត់​ទូល‌បង្គំ​បាន​សន្យា នៅ​ពេល​ទូល‌បង្គំ​មាន​អាសន្ន។
\v 15 ទូល‌បង្គំ​នឹង​ថ្វាយ​សត្វ​ធាត់ៗ ជា​តង្វាយ​ដុត​ដល់​ព្រះ‌អង្គ ដោយ​ក្លិន​យញ្ញបូជា​របស់​ចៀម​ឈ្មោល ទូល‌បង្គំ​នឹង​ថ្វាយ​គោ​ឈ្មោល និង​ពពែ​ឈ្មោល។
\s5
\v 16 អស់​អ្នក​ដែល​កោត​ខ្លាច​ព្រះ​អើយ ចូរ​ចូល​មក​ស្តាប់​ចុះ ខ្ញុំ​នឹង​រៀប​រាប់​ប្រាប់​ពី​កិច្ច​ការ ដែល​ព្រះ‌អង្គ​បាន​ធ្វើ​ដល់​ខ្ញុំ។
\v 17 មាត់​ខ្ញុំ​បាន​អំពាវ‌នាវ​រក​ព្រះ‌អង្គ ហើយ​អណ្ដាត​ខ្ញុំ​បាន​សរសើរ​តម្កើង​ព្រះ‌អង្គ។
\v 18 ប្រសិន‌បើ​ខ្ញុំ​លាក់​អំពើ​ទុច្ចរិត​នៅ​ក្នុង​ចិត្តនោះ​ព្រះ‌អម្ចាស់​មិន​ស្តាប់​ខ្ញុំ​ឡើយ។
\s5
\v 19 ប៉ុន្តែ ព្រះ​ពិត​ជា​បាន​ស្តាប់​ខ្ញុំ​មែន ព្រះ‌អង្គ​យក​ព្រះ‌ហឫ‌ទ័យទុក​ដាក់ ស្តាប់​សំឡេង​អធិស្ឋាន​របស់​ខ្ញុំ។
\v 20 សូម​លើក​តម្កើង​ព្រះ ព្រោះ​ព្រះ‌អង្គ​មិន​បាន​បែរ​ចេញ​ពីសេចក្ដី​អធិស្ឋាន​របស់​ខ្ញុំ ក៏​មិន​បាន​ដក​ព្រះ‌ហឫ‌ទ័យ​សប្បុរសរបស់​ព្រះ‌អង្គចេញ​ពី​ខ្ញុំ​ដែរ។
\s5
\c 67
\cl ជំពូក ៦៧
\p
ទំនុក​ជា​បទ​ចម្រៀង សម្រាប់​មេ​ភ្លេង ត្រូវ​លេង​ដោយ​ប្រដាប់​មាន​ខ្សែ។
\v 1 សូម​ព្រះ​ប្រណី​សន្ដោស​ដល់​យើង ហើយ​ប្រទាន​ពរ​យើង សូម​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ​រះ​លើ​យើង​ខ្ញុំ។ សម្រាក
\v 2 ដើម្បី​ឲ្យ​មនុស្ស​លោក​បាន​ស្គាល់​ផ្លូវ​របស់​ព្រះ‌អង្គស្គាល់​ព្រះចេស្ដា​សង្គ្រោះ​របស់​ព្រះ‌អង្គ នៅ​កណ្ដាល​អស់​ទាំង​ជាតិ​សាសន៍។
\s5
\v 3 ឱ​ព្រះ​អើយ សូម​ឲ្យ​ប្រជាជន​ទាំង‌ឡាយ សរសើរ​តម្កើង​ព្រះ‌អង្គ សូម​ឲ្យ​ប្រជាជន​ទាំង​អស់​សរសើរ​តម្កើង​ព្រះ‌អង្គ។
\v 4 សូម​ឲ្យ​ជាតិ​សាស៍​ទាំង​ឡាយ​បាន​អរ​សប្បាយ ហើយ​ច្រៀង​ដោយ​អំណរ ដ្បិត​ព្រះ‌អង្គ​ជំនុំ‌ជម្រះ​ប្រជាជនទាំង​ឡាយ ដោយ​យុត្តិធម៌ ហើយ​ដឹក​នាំជាតិ​សាសន៍នានា​នៅ​ផែនដី។
\s5
\v 5 ឱ​ព្រះ​អើយ សូម​ឲ្យ​ប្រជាជន​ទាំង‌ឡាយ សរសើរ​តម្កើង​ព្រះ‌អង្គ សូម​ឲ្យ​ប្រជាជន​ទាំង​អស់​សរសើរ​តម្កើង​ព្រះ‌អង្គ។
\v 6 ផែន​ដី​បាន​បង្កើត​ភោគ​ផល​ចម្រើន​ឡើង ហើយ​ព្រះគឺ​ព្រះ​នៃ​យើង​ខ្ញុំ ព្រះ‌អង្គ​នឹង​ប្រទាន​ពរ​យើង​ខ្ញុំ។
\s5
\v 7 ព្រះ​ជាម្ចាស់ នឹង​ប្រទាន​ពរ​យើង សូម​ឲ្យ​មនុស្ស​ទាំង​អស់​ដល់​ចុង​បំផុត​ផែនដី កោត​ខ្លាច​ព្រះ‌អង្គ។
\s5
\c 68
\cl ជំពូក ៦៨
\p
ទំនុក​ជា​បទ​ចម្រៀង​របស់​ស្តេច​ដាវីឌ សម្រាប់​មេ​ភ្លេង។
\v 1 សូម​ព្រះ​ក្រោក​ឡើង សូម​ឲ្យ​ខ្មាំង​សត្រូវ​របស់​ព្រះ‌អង្គ​ត្រូវ​ខ្ចាត់‌ខ្ចាយ ហើយ​ឲ្យ​អស់​អ្នក​ដែល​ស្អប់​ព្រះ‌អង្គ រត់​ចេញ​ពី​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ!
\v 2 សូម​ព្រះ‌អង្គ​បណ្តេញ​គេ​ចេញ ដូច​ផ្សែងដែល​ត្រូវ​ខ្យល់​ផាត់​បាត់​ទៅ សូម​ឲ្យ​មនុស្ស​អាក្រក់​វិនាស​បាត់​នៅ​ចំពោះ​ព្រះ ដូច​ក្រមួន​ដែល​រលាយ​នៅ​ចំពោះ​ភ្លើង។
\v 3 តែ​សូម​ឲ្យ​មនុស្ស​សុចរិត​បាន​សប្បាយ​រីករាយ គេ​នឹង​រីករាយ​នៅ​ចំពោះ​ព្រះ គេ​នឹង​មានអំណរ​សប្បាយ​យ៉ាង​ខ្លាំង!
\s5
\v 4 ចូរ​ច្រៀង​ថ្វាយ​ព្រះ ចូរ​ច្រៀង​សរសើរ​ព្រះ‌នាម​ព្រះ‌អង្គ ចូរ​ស្រែក​ច្រៀង​ថ្វាយ​ព្រះ‌អង្គ ដែល​ជិះ​រាជ​រថ​កាត់ទី​រហោ‌ស្ថាន ព្រះ‌អង្គ​មាន​ព្រះ​នាម​ថា ព្រះ‌អម្ចាស់ ចូរ​សប្បាយ​រីករាយ​នៅ​ចំពោះ​ព្រះ‌អង្គ។
\v 5 ព្រះ​ដែល​គង់​ក្នុង​ដំណាក់​ដ៏​បរិសុទ្ធ ព្រះ‌អង្គ​ជា​ឪពុក​របស់​ក្មេង​កំព្រា និង​ជា​អ្នក​ការ​ពារ​ស្ត្រី​មេម៉ាយ។
\v 6 ព្រះ‌ទ្រង់​ប្រទាន​ឲ្យ​មនុស្ស​ឯកោ មាន​ផ្ទះ​សំបែង​រស់​នៅ ព្រះ‌អង្គ​នាំ​អ្នក​ជាប់​ឃុំ​ឃាំង ចេញទៅ​រកភាព​ចម្រុង​ចម្រើន តែ​ពួក​បះ​បោរ​វិញ នឹង​រស់​ក្នុង​ទឹក​ដីហួត‌ហែង។
\s5
\v 7 ឱ​ព្រះជាម្ចាស់​អើយ កាល​ព្រះ‌អង្គ​យាង​នាំ​មុខ ប្រជា‌រាស្ត្រ​របស់ព្រះ‌អង្គ​ចេញ​ទៅ កាល​ព្រះ‌អង្គ​បាន​យាងកាត់ទីហោ‌ ស្ថាន។​​ សម្រាក
\v 8 នោះ​ផែនដីរញ្ជួយ ហើយ​មេឃ​ក៏​បង្អុរ​ភ្លៀង នៅ​ចំពោះ​ព្រះ គឺ​ព្រះនៃ​ភ្នំ​ស៊ី‌ណាយ នៅ​ចំពោះ​ព្រះ ជា​ព្រះ​នៃ​សាសន៍​អុីស្រាអែល។
\s5
\v 9 ឱ​ព្រះ​អើយ ព្រះ‌អង្គ​បាន​បង្អុរ​ភ្លៀង​ជា​បរិបូរ ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ប្រជា‌រាស្រ្ត​របស់​ព្រះ‌អង្គ ដែល​ខ្សោះ​ល្វើយ បាន​ស្រស់​បស់​ឡើង​វិញ។
\v 10 ប្រជា‌រាស្ត្រ​ព្រះ‌អង្គ​រក​បាន ទី​អាស្រ័យ​ក្នុង​ស្រុក​នោះ ឱ​ព្រះ​អើយ ដោយ​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​បាន​ផ្គត់‌ផ្គង់​មនុស្ស​កម្សត់​ទុគ៌ត។
\s5
\v 11 ព្រះ‌អម្ចាស់​ប្រទាន​ព្រះ‌បន្ទូល ពួក​ស្ត្រីដែល​ប្រកាស​ដំណឹង នោះ​មាន​គ្នា​ច្រើន​ណាស់។
\v 12 ពួក​ស្តេច​កង‌ទ័ព​រត់​គេច គេ​រត់​គេច​ទៅ! ស្ត្រីៗ​ដែល​នៅ​ផ្ទះ​នាំ​គ្នា​ចែក​ជ័យ‌ភណ្ឌ។
\v 13 ទោះ​បើ​អ្នក​រាល់​គ្នា​បាន​ដេក នៅ​កណ្ដាល​ក្រោល​សត្វ គង់​តែ​នឹង​មាន​ស្លាបសត្វ​ព្រាប ដែល​ស្រោប​ដោយ​ប្រាក់ហើយ​រោម​វា​ក៏​ស្រោប​ដោយ​មាស​ចែង​ចាំង។
\s5
\v 14 កាល​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា​បំផុត ព្រះ‌អង្គ​កម្ចាត់‌កម្ចាយ​ពួក​ស្តេច​នៅ​ស្រុក​នោះ សូម​ឲ្យ​ព្រឹល​ធ្លាក់​នៅ​លើ​ភ្នំ​សាល‌ម៉ូន។
\v 15 ឱ​ភ្នំ​នៃ​ព្រះ ភ្នំ​បាសាន ឱ​ភ្នំ​ដែល​មាន​កំពូល​ច្រើន ភ្នំ​បាសានអើយ។
\v 16 ឱ​ភ្នំ​ដែល​មាន​កំពូល​ច្រើន​អើយ ហេតុ​អ្វី​បាន​ជា​មើលដោយ​ច្រណែន នឹង​ភ្នំ​ដែល​ព្រះ​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​យក ជា​លំនៅ​របស់​ព្រះ‌អង្គ​ដូច្នេះ? អើ ព្រះ‌អម្ចាស់ នឹង​គង់ នៅ​លើ​ភ្នំ​នោះ​រហូត​តទៅ។
\s5
\v 17 រាជ‌រថ​របស់​ព្រះ​មាន​ចំនួន​រាប់​លាន​រាប់​កោដិ ព្រះ‌អម្ចាស់​គង់​នៅ​កណ្ដាល គឺ​ព្រះ​នៃ​ភ្នំ​ស៊ី‌ណាយ ព្រះ‌អង្គ​គង់​ក្នុង​ទី​បរិសុទ្ធ។
\v 18 ព្រះ‌អង្គ​បាន​យាង​ឡើង​ទៅ​ទី​ខ្ពស់ ទាំង​នាំ​ពួក​ឈ្លើយ​ទៅ​ជាមួយ ហើយ​ទទួលសួយ​អាករ​ពីប្រជាជន សូម្បី​តែ​ពី​ក្នុង​ចំណោម​មនុស្ស​បះ‌បោរ ដើម្បី​ឲ្យ​ព្រះ‌អម្ចាស់ដ៏​ជា​ព្រះបាន​គង់​នៅ​ទី​នោះ។
\s5
\v 19 សូម​លើក​តម្កើង​ព្រះ‌អម្ចាស់ ដែល​ព្រះ‌អង្គ​ទទួល​យក​បន្ទុក​របស់​យើង​រាល់​ថ្ងៃ គឺ​ជា​ព្រះ​ជា​ទី​សង្គ្រោះ​របស់​យើង។ សម្រាក
\v 20 ព្រះ​នៃ​យើង គឺ​ជា​ព្រះ​នៃ​ការ​សង្គ្រោះ និងជួយ​រំដោះ​ឲ្យ​រួច​ពី​ស្លាប់ គឺជា​ព្រះ‌អម្ចាស់។
\v 21 តែ​ព្រះ​នឹង​វាយ​បំបែក​ក្បាល ខ្មាំង​សត្រូវ​របស់​ព្រះ‌អង្គ គឺ​ថ្ងាសនៃ​អ្នក​ដែល​ចេះ​តែ​ដើរ ក្នុង​ផ្លូវ​ទុច្ចរិត​របស់​ខ្លួន។
\s5
\v 22 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា «យើង​នឹង​នាំ​គេ​ត្រឡប់​ពី​ភ្នំ​បាសាន យើង​នឹង​នាំ​គេ​ចេញ​ពី​បាត​សមុទ្រ​មក​វិញ
\v 23 ដើម្បី​ឲ្យជើង​អ្នក​រាល់​គ្នា បាន​ដើរ​លុយ​ក្នុង​ឈាម​របស់​គេ ឲ្យ​អណ្ដាត​ឆ្កែ​របស់​អ្នក​រាល់​គ្នា មាន​ចំណែកពី​ខ្មាំង​សត្រូវ​ទាំង​នោះ​ដែរ»។
\s5
\v 24 ឱ​ព្រះ​អើយ គេ​បាន​ឃើញ​ក្បួនដំណើរ របស់​ព្រះ‌អង្គគឺ​ក្បួន​ដំណើរ​របស់​ព្រះ​នៃ​ទូល‌បង្គំ មហាក្សត្រ​នៃ​ទូល‌បង្គំយាង​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ។
\v 25 ពួក​ចម្រៀង​នៅ​ខាង​មុខពួក​ភ្លេង​នៅ​ខាង​ក្រោយ នៅ​កណ្ដាល​មាន​ពួក​ស្រី​ក្រមុំ​នាំ​គ្នា​វាយ​ក្រាប់។
\s5
\v 26 ឱ​អស់​អ្នក​ដែល​កើត​ពី​ពូជ‌ពង្ស​ អុីស្រា‌អែល​អើយ ចូរលើក​តម្កើង​ព្រះ នៅ​ក្នុង​ក្រុម​ជំនុំ​ធំ ចូរ​លើក​តម្កើង​ព្រះ‌អម្ចាស់។
\v 27 នៅ​ទី​នោះ​មាន​បេនយ៉ាមីន ជា​កូន​ពៅ​បង្អស់ នាំ​មុខ​គេ ក្នុង​ចំណោម​ពួក‌គេ មាន​ពួក​មេ​ដឹក​នាំ​របស់​យូដា ពួក​មេ​ដឹក​នាំ​របស់​សាប់‌យូឡូន និង​ពួក​មេ​ដឹក​នាំ​របស់​ណែប‌ថា‌លី។
\s5
\v 28 ឱ​ព្រះ​អើយ សូមបង្ហាញឫទ្ធានុ‌ភាព របស់​ព្រះ‌អង្គ​មក ឱ​ព្រះ​អើយ សូម​បង្ហាញ​ព្រះ​ចេស្ដា​រប​ស់​ព្រះ‌អង្គ ជា​ព្រះ​ចេស្ដា​ដែល​ព្រះ‌អង្គ តែងតែ​ប្រោស​យើង​ខ្ញុំ។
\v 29 ដោយ​យល់​ដល់​ព្រះ‌វិហាររបស់​ព្រះ‌អង្គ នៅ​ក្រុង​យេរូ‌សាឡិម ពួក​ស្តេច​នាំ​គ្នា​យក​តង្វាយ​មក​ថ្វាយ​ព្រះ‌អង្គ។
\s5
\v 30 សូម​ព្រះ‌អង្គ​បន្ទោស​សត្វព្រៃ ដែល​រស់​នៅ​កណ្ដាល​ដើម​ត្រែង និង​ហ្វូង​គោ​ឈ្មោល ព្រម​ទាំង​កូន​គោ នៃ​ជនជាតិទាំង‌ឡាយ​ផងគ្រប់​គ្នា​មក​ក្រាប​ចុះ ហើយ​ថ្វាយ​ប្រាក់​ទាំង​ដុំៗ ព្រះ‌អង្គ​កម្ចាត់‌កម្ចាយ​ប្រជាជន​ទាំង​ឡាយ ដែល​ចូល​ចិត្ត​នឹង​សង្គ្រាម។
\v 31 ពួក​មាន​ត្រកូល​ខ្ពស់​នឹង​ចេញ​ពី​ស្រុក​អេស៊ីប អ្នក​​អេធីយ៉ូពីនឹង​លើក​ដៃ​ទៅ​រក​ព្រះជាម្ចស់។
\s5
\v 32 ឱ​នគរ​ទាំង​ឡាយ​នៅ​ផែនដី​អើយ ចូរ​ច្រៀង​ថ្វាយ​ព្រះ ឱ​ចូរ​ច្រៀង​សរសើរ​ដល់​ព្រះ‌អម្ចាស់។ សម្រាក
\v 33 គឺ​ដល់​ព្រះ‌អង្គ​ដែល​ជិះរាជរថ​កាត់​ផ្ទៃ​មេឃ គឺ​ផ្ទៃ​មេឃ​ពី​បុរាណ មើល៍ ព្រះ‌អង្គ​បញ្ចេញ​ព្រះ‌សូរ‌សៀង គឺ​ព្រះ​សូរ​សៀង​យ៉ាង​ខ្លាំង​ក្រៃ‌លែង។
\s5
\v 34 ចូរ​ប្រកាស​ទទួល​ស្គាល់​ព្រះ‌ចេស្តា​របស់​ព្រះ ឫទ្ធា‌នុភាព​របស់​ព្រះ‌អង្គ គ្រប​ដណ្ដប់​លើ​អុីស្រា‌អែល ហើយ​ព្រះ‌ចេស្តា​របស់​ព្រះ‌អង្គ ក៏​នៅ​លើ​ផ្ទៃ​មេឃ។
\v 35 ព្រះ​ដែល​យាង​មក​ពី​ទី​បរិសុទ្ធ​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​គួរ​ឲ្យ​ស្ញែង​ខ្លាច ព្រះ‌អង្គ​ប្រទាន​ព្រះ​ចេស្ដា និង​កម្លាំង​ដល់​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ សូមលើកតម្កើង​ព្រះជាម្ចាស់។
\s5
\c 69
\cl ជំពូក ៦៩
\p
បទ​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។ បទ «ផ្កា​ម្លិះ»។ ទំនុក​របស់​ស្ដេច​ដាវីឌ។
\v 1 ឱ​ព្រះ​ជាម្ចាស់អើយ សូម​សង្គ្រោះ​ទូល‌បង្គំ​ផង ដ្បិត​ទឹក​បាន​ឡើង​ដល់​ក​ទូល‌បង្គំ​ហើយ។
\v 2 ទូល‌បង្គំ​ផុង​នៅ​ក្នុង​ភក់​ដ៏​ជ្រៅ ជា​កន្លែង​ដែល​គ្មាន​ទី​ឈរឡើយ ទូល‌បង្គំ​បាន​ចូល​ទៅ​ក្នុង​ទឹក​ជ្រៅ ហើយ​ជំនន់​ក៏​បោក​គ្រប​លើ​ទូល‌បង្គំ។
\s5
\v 3 ទូល‌បង្គំ​ល្វើយ ដោយ​សារ​ស​ម្រែក​របស់​ទូល‌បង្គំ បំពង់​ក​ទូល‌បង្គំ​ស្ងួត​ហើយ ភ្នែក​ទូល‌បង្គំ​ទៅ​ជា​ស្រវាំង ដោយ​សារទន្ទឹង​រង់‌ចាំ​ព្រះជាម្ចាស់​នៃ​ទូល‌បង្គំ។
\v 4 អស់​អ្នក​ដែល​ស្អប់​ទូល‌បង្គំ​ដោយ​ឥត​ហេតុ មាន​ច្រើន​ជាង​សក់​ក្បាល​របស់​ទូល‌បង្គំ​ទៅ​ទៀត អស់​អ្នក​ដែល​ចង់​បំផ្លាញ​ទូល‌បង្គំ អស់​អ្នក​ដែល វាយ​ប្រហារ​ទូល‌បង្គំ​ដោយ​ឥត​រឿង មាន​កម្លាំង​ខ្លាំង​ណាស់ គេ​ចាប់​ឲ្យ​ទូល‌បង្គំ​សង​របស់​ដែល​ទូល‌បង្គំ មិន​បាន​យក​សោះ។
\s5
\v 5 ឱ​ព្រះជាម្ចាស់​អើយ ព្រះ‌អង្គ​ជ្រាប​សេចក្ដី​ល្ងង់​ខ្លៅ របស់​ទូល‌បង្គំ កំហុសដែល​ទូល‌បង្គំ​បាន​ប្រព្រឹត្ត ពុំ​អាច​បិទ​បាំង​នឹង​ព្រះ‌អង្គ​ឡើយ។
\v 6 ឱ​ព្រះ‌អម្ចាស់នៃពិភពទាំងមូល សូម​កុំ​ឲ្យ​អស់​អ្នក​ដែល​សង្ឃឹម ដល់​ព្រះ‌អង្គ​ត្រូវ​ខ្មាស ដោយ​ព្រោះ​ទូល‌បង្គំ​ឡើយ ឱ​ព្រះ​នៃ​​អុីស្រា‌អែល​អើយ សូម​កុំ​ឲ្យ​អស់​អ្នក​ដែល​ស្វែង​រក​ព្រះ‌អង្គ ត្រូវ​បាក់​មុខ ដោយ​ព្រោះ​ទូល‌បង្គំ​ឲ្យ​សោះ។
\s5
\v 7 ដ្បិត​គឺ​ដោយ​យល់​ដល់​ព្រះ‌អង្គ​ហើយ បាន​ជា​ទូល‌បង្គំ​ទ្រាំ​ទ្រ​ពាក្យ​ដំណៀល ហើយ​សេចក្ដី​អាម៉ាស់​បាន​គ្របមុខទូល‌បង្គំ។
\v 8 ទូល‌បង្គំ​បាន​ត្រឡប់​ដូច​ជា​អ្នក​ដទៃ ចំពោះ​បង​ប្អូន​ទូល‌បង្គំ គឺ​ដូច​ជា​ជនជាតិផ្សេង ​ចំពោះ​បង​ប្អូន​ពោះ​មួយ របស់​ទូល‌បង្គំ។
\v 9 ដ្បិត​សេចក្ដី​ឧស្សាហ៍​ដល់​ដំណាក់​ព្រះ‌អង្គ បានបំផ្លាញ​ទូល‌បង្គំ ហើយ​ដំណៀល​ទាំង​ប៉ុន្មាន របស់​អស់​អ្នក​តិះ​ដៀល​ព្រះ‌អង្គ បាន​ធ្លាក់​មក​លើ​ទូល‌បង្គំ។
\s5
\v 10 កាល​ទូល‌បង្គំ​យំសោក ហើយ​ដាក់​ចិត្ត​តមអាហារ នោះ​ធ្វើ​ឲ្យ​គេ​តិះ‌ដៀល​ទូល‌បង្គំ។
\v 11 កាល​ទូល‌បង្គំ​យក​សំពត់​ធ្មៃ មក​ធ្វើ​ជា​សម្លៀក‌បំពាក់ នោះ​ទូល‌បង្គំ​ត្រឡប់​ជា​ពាក្យ លេង​សើច​របស់​គេ។
\v 12 អស់​អ្នក​ដែល​អង្គុយ​នៅ​ទ្វារ​ក្រុង នាំ​គ្នា​និយាយ​ដើម​ទូល‌បង្គំ ហើយ​មនុស្ស​ប្រមឹក យក​រឿង​ទូល‌បង្គំ​ទៅ​ធ្វើ​ជា​ទំនុក​ច្រៀង។
\s5
\v 13 ប៉ុន្តែ ឯ​ទូល‌បង្គំ​វិញ ឱ​ព្រះ‌អម្ចាស់​អើយ ពាក្យ​អធិស្ឋាន​របស់​ទូល‌បង្គំ គឺតម្រង់ទៅឯ​ព្រះ‌អង្គ។ នៅ​ពេល​គាប់ព្រះ‌ហឫ‌ទ័យ ឱ​ព្រះ​អើយ ដោយព្រះ‌ហឫ‌ទ័យ​សប្បុរសដ៏​បរិបូរ​របស់​ព្រះ‌អង្គ សូម​ឆ្លើយ​តប​មក​ទូល‌បង្គំ​ផង ដោយ​ការ​សង្គ្រោះ​ដ៏​ស្មោះ‌ត្រង់​របស់​ព្រះ‌អង្គ។
\v 14 សូម​រំដោះ​ទូល‌បង្គំ​ឲ្យ​រួច​ពី​ភក់​ជ្រាំនេះ សូម​ឲ្យ​ទូល‌បង្គំ​បាន​រួច​ពី​ខ្មាំង​សត្រូវ​របស់​ទូល‌បង្គំ និង​ពី​ទឹក​ដ៏​ជ្រៅ​នេះ​ផង!
\v 15 សូម​កុំ​ឲ្យជំនន់​នេះ​ពន្លិច​ទូល‌បង្គំ ឬ​ទី​ជម្រៅ​លេប​ទូល‌បង្គំ ឬ​រណ្តៅ​បិទ​មាត់ គ្រប​ពីលើ​ទូល‌បង្គំ​ឡើយ។
\s5
\v 16 ព្រះ‌អម្ចាស់​អើយ ដោយ​ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​សប្បុរស និង​មេត្តា​ករុណា សូម​ឆ្លើយ​តប​មក​ទូលបង្គំ ដោយ​ព្រះ‌ហឫទ័យ​អាណិត​មេត្តា​ដ៏​ធំ‌ធេង សូម​ងាក​មក​ទត​មើល​ទូលបង្គំ​ផង។
\v 17 សូម​កុំ​លាក់​ព្រះ‌ភ័ក្ត្រ​នឹង​ទូលបង្គំ ដែល​ជា​អ្នក​បម្រើ​របស់​ព្រះអង្គ​ឡើយ សូម​មេត្តា​ឆ្លើយ​តប​មក​ទូលបង្គំ​ជា​ប្រញាប់ ដ្បិត​ទូលបង្គំ​កំពុង​តែ​មាន​អាសន្ន។
\s5
\v 18 សូម​យាង​មក​ជិត​ទូល‌បង្គំ សូម​លោះ​ទូល‌បង្គំ ដោយ​ព្រោះ​ខ្មាំង​សត្រូវ​របស់​ទូល‌បង្គំ សូម​ដោះ​ទូល‌បង្គំ​ឲ្យ​រួច​ផង។
\v 19 ព្រះ‌អង្គ​ជ្រាប​ពាក្យ​ដំណៀល​មក​លើ​ទូល‌បង្គំ ពី​សេចក្ដី​អាម៉ាស់ និង​សេចក្ដី​អាប់‌ឱន​របស់​ទូល‌បង្គំ ព្រះ‌អង្គ​ស្គាល់​បច្ចា​មិត្ត​ទាំង​ប៉ុន្មាន របស់​ទូល‌បង្គំ​ហើយ។
\s5
\v 20 ពាក្យដំណៀល​បាន​ញាំ‌ញី​ចិត្ត​ទូល‌បង្គំ ដល់​ម៉្លេះ​បាន​ជា​ទូល‌បង្គំ​អស់​សង្ឃឹម ទូល‌បង្គំ​សង្ឃឹម​ថា​នឹង​មាន​គេ​អាណិត តែ​គ្មាន​សោះ ក៏​ស្វែង​រក​អ្នក​កម្សាន្ត​ចិត្ត តែ​រក​មិន​បានឡើយ។
\v 21 គេ​ឲ្យ​ថ្នាំ​ពុល​មក​ទូល‌បង្គំ​ជា​អាហារ ហើយ​កាល​ទូល‌បង្គំ​ស្រេក គេ​យក​ទឹក​ខ្មេះ​ឲ្យ​ទូល‌បង្គំ​ផឹក។
\s5
\v 22 សូម​ឲ្យ​តុ​របស់​គេ​ត្រឡប់​ជា​អន្ទាក់​ដល់​គេ ហើយ​កាល​ណា​គេ​មាន​សេចក្ដី​សុខ នោះ​សូម​ឲ្យ​ទៅ​ជា​អង្គប់​ដល់​គេ​វិញ
\v 23 សូម​ឲ្យ​ភ្នែក​របស់​គេ​ទៅ​ជា​ងងឹត ដើម្បី​កុំ​ឲ្យ​គេ​មើល​ឃើញហើយ​សូម​ឲ្យ​ចង្កេះ​គេ​ញ័រ​រហូត​ទៅ។
\s5
\v 24 សូម​ចាក់​សេចក្ដី​ក្ដៅ​ក្រហាយ របស់​ព្រះ‌អង្គ​ទៅ​លើ​គេ ហើយ​សូម​ឲ្យ​សេចក្ដី​ក្រោធ ដ៏​សហ័ស​របស់​ព្រះ‌អង្គ​តាម​ទាន់​គេ។
\v 25 សូម​ឲ្យ​ជំរំ​របស់​គេ​ត្រូវ​ចោល​ស្ងាត់ កុំ​ឲ្យ​អ្នក​ណា​រស់​នៅ​ក្នុង​ជម្រករបស់​គេ​ឡើយ។
\s5
\v 26 ដ្បិត​គេ​ធ្វើ​ទុក្ខ​បៀត‌បៀន​អ្នក ដែល​ព្រះ‌អង្គ​បាន​វាយ ហើយ​គេ​តំ​ណាល​ពីការ​ឈឺ​ចាប់​របស់​អស់​អ្នក ដែល​ព្រះ‌អង្គ​បាន​វាយឲ្យ​របួស។
\v 27 សូមដាក់​ទោស បន្ថែម​លើ​ទោស​គេថែម​ទៀត សូម​ព្រះ‌អង្គ​កុំ​ឲ្យ​គេ​រួច​ខ្លួន​ឡើយ។
\s5
\v 28 សូម​លុប​គេ​ចេញ​ពី​បញ្ជី​ជីវិត​ទៅ សូម​កុំ​រាប់ឈ្មោះ​គេក្នុង​ចំណោម​មនុស្ស​សុចរិត​ឡើយ។
\v 29 ឯ​ទូល‌បង្គំ​វិញ ទូល‌បង្គំ​វេទនា ហើយ​ឈឺ​ចាប់ ឱ​ព្រះ​អើយ សូម​ឲ្យ​ការ​សង្គ្រោះ​របស់​ព្រះ‌អង្គ លើក​ទូល‌បង្គំ​ដាក់​លើ​ទី​ខ្ពស់​ផង!
\s5
\v 30 ទូល‌បង្គំ​នឹង​ច្រៀង​សរសើរ​ព្រះ‌នាម​របស់​ព្រះជាម្ចាស់ ដោយបទ​ចម្រៀង ទូល‌បង្គំ​នឹង​លើក​តម្កើង​ព្រះ‌អង្គ ដោយ​ការ​អរ​ព្រះ‌គុណ។
\v 31 បែប​នេះ​នឹង​គាប់​ព្រះ‌ហឫ‌ទ័យ ដល់​ព្រះ‌អម្ចាស់ ជាង​ការ​ថ្វាយ​គោ​ឈ្មោល ឬ​គោ​ឈ្មោល​ដែល​ថ្វាយ​ទាំង​ស្នែង និង​ក្រចក​ទៅ​ទៀត។
\s5
\v 32 កាល​មនុស្ស​ទន់​ទាប​ឃើញ គេ​នឹង​សប្បាយ​រីក​រាយ។ អ្នក​រាល់​គ្នា​ដែល​ស្វែង​រក​ព្រះ​អើយ ចូរ​ឲ្យ​ចិត្ត​អ្នក​រាល់​គ្នា​ស្រស់​បស់​ឡើង!
\v 33 ដ្បិត​ព្រះ‌អម្ចាស់ ព្រះ​សណ្ដាប់​មនុស្ស​កម្សត់​ទុគ៌ត ហើយ​មិន​មើល‌ងាយ​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ ដែល​ជាប់​ឃុំ​ឃាំង​ឡើយ។
\s5
\v 34 សូម​ឲ្យ​ផ្ទៃ​មេឃ និង​ផែនដី សរសើរ​តម្កើង​ព្រះ‌អង្គ រួម​ទាំង​សមុទ្រ និង​អ្វីៗដែល​នៅ​ក្នុង​នោះ សរសើរ​តម្កើង​ព្រះ‌អង្គ​ដែរ។
\v 35 ដ្បិត​ព្រះ​នឹង​សង្គ្រោះ​ក្រុង​ស៊ីយ៉ូន ហើយ​សង់​ក្រុង​ទាំង​ឡាយ​របស់​យូដា​ឡើង ប្រជាជន​នឹង​រស់​នៅក្នុង​ទឹកដីនោះរួច​កាន់​កាប់​ទឹកដី​នោះ​ជាមរតក
\v 36 ពូជ‌ពង្ស​របស់​អ្នក​បម្រើ​ព្រះ‌អង្គ នឹង​គ្រប់​គ្រង​ទឹកដី​នោះ​ជា​មរតក ហើយ​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ‌នាម​ព្រះ‌អង្គ នឹង​រស់​នៅ​ក្នុង​ទឹកដី​នោះ។
\s5
\c 70
\cl ជំពូក ៧០
\p
បទ​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។ ទំនុក​របស់​ស្ដេច​ដាវីឌ។ សម្រាប់​ពិធី​រំឭក។
\v 1 ឱ​ព្រះ​អើយ សូម​ប្រញាប់​មក​រំដោះ​ទូល‌បង្គំ ឱ​ព្រះ‌អម្ចាស់​អើយ សូម​ប្រញាប់​មក​ជួយ​ទូល‌បង្គំ​ផង។
\v 2 សូម​ឲ្យ​អស់​អ្នក​ដែលប៉ុន​ប៉ង​ជីវិត​ទូល‌បង្គំ ត្រូវ​អាម៉ាស់ ហើយ​អាប់ឱន សូម​ឲ្យអស់​អ្នក​ដែល​ប្រា​ថ្នា ធ្វើ​ឲ្យ​ទូល‌បង្គំ​ឈឺ​ចាប់ ត្រូវ​ដក​ខ្លួន​ថយ ហើយ​បាក់​មុខ​ទៅ។
\v 3 សូម​ឲ្យ​អស់​អ្នក​ដែល​ចំអក​ថា៖ «ហាស​ហា ហាស​ហា!» ត្រូវ​ដក​ខ្លួន​ថយ ព្រោះ​តែ​សេចក្ដី​អាម៉ាស់​របស់​គេ។
\s5
\v 4 សូម​ឲ្យ​អស់​អ្នក​ដែល​ស្វែង​រក​ព្រះ‌អង្គ មាន​ចិត្ត​ត្រេក​អរ ហើយ​រីក​រាយ​ក្នុង​ព្រះ‌អង្គ សូម​ឲ្យ​អស់​អ្នក​ដែល​ស្រឡាញ់ ការ​សង្គ្រោះ​របស់​ព្រះ‌អង្គ ពោល​ជា‌និច្ច​ថា «ព្រះ​ធំ​អស្ចារ្យ»
\v 5 ចំណែក​ទូល‌បង្គំ ជាមនុស្ស​កម្សត់​ទុគ៌ត ឱ​ព្រះ​អើយ សូម​ប្រញាប់​មករក​ទូល‌បង្គំ​ផង ព្រះ‌អង្គ​ជា​ជំនួយ និង​ជា​អ្នក​រំដោះ​ទូល‌បង្គំ។ ឱ​ព្រះ‌អម្ចាស់អើយ សូម​កុំបង្អង់​ឡើយ។
\s5
\c 71
\cl ជំពូក ៧១
\p
\v 1 ឱ​ព្រះ‌អម្ចាស់អើយ ទូល‌បង្គំ​ពឹង​ជ្រក​ក្នុង​ព្រះ‌អង្គ សូម​កុំ​ឲ្យ​ទូល‌បង្គំ​ត្រូវ​ខ្មាស​ឡើយ។
\v 2 សូម​រំ​ដោះ​ទូល‌បង្គំ ហើយ​សង្គ្រោះទូល‌បង្គំ​ឲ្យ​រួច ដោយ​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្តាប់ទូល‌បង្គំ ហើយ​សង្គ្រោះទូល‌បង្គំ​ផង!
\v 3 សូម​ធ្វើ​ជា​ថ្ម​ដាជ្រក​កោន​ដល់​ទូល‌បង្គំ ជា​កន្លែង​ដែល​ទូល‌បង្គំចូល​មក​រក​ថ្ម​ដា​នេះ​ជា‌និច្ច ព្រះ‌អង្គ​បាន​ចេញ​បញ្ជា​ឲ្យ​សង្គ្រោះ​ទូល‌បង្គំ ដ្បិត​ព្រះ‌អង្គ​ជា​ថ្ម​ដា និង​ជា​បន្ទាយ​របស់​ទូល‌បង្គំ។
\s5
\v 4 ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​សង្គ្រោះ​ទូល‌បង្គំ ឲ្យ​រួច​ពី​កណ្ដាប់​ដៃរបស់​មនុស្ស​អាក្រក់ គឺ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​មនុស្ស​ទុច្ចរិត និង​ការសាហាវ​នេះ​ផង!
\v 5 ដ្បិត ឱព្រះ‌អម្ចាស់‌ អើយ ព្រះ‌អង្គ​ជា​ទី​សង្ឃឹម​របស់​ទូល‌បង្គំ ព្រះ‌អង្គ​ជា​ទី​ទុក​ចិត្ត​របស់​ទូល‌បង្គំ តាំង​ពី​ក្មេង​មក។
\s5
\v 6 ទូល‌បង្គំ​ពឹង​ផ្អែក​លើ​ព្រះ‌អង្គ​តាំង​ពី​កំណើត គឺ​ព្រះ‌អង្គ​ហើយ​ដែល​បាន​យក​ទូល‌បង្គំ ចេញ​ពី​ផ្ទៃ​ម្តាយ ទូល‌បង្គំ​សរសើរ​តម្កើង​ព្រះ‌អង្គ​ជា‌និច្ច។
\v 7 ទូល‌បង្គំ​ជា​ប្រផ្នូល​ដល់​មនុស្ស​ជា​ច្រើន តែ​ព្រះ‌អង្គ​ជា​ជម្រក​ដ៏​មាំ‌មួន​របស់​ទូល‌បង្គំ។
\s5
\v 8 មាត់​ទូល‌បង្គំ​ពេញ​ដោយ​ពាក្យ សរសើរ​តម្កើង​ព្រះ‌អង្គ ហើយ​ដោយ​ពាក្យ​លើក​តម្កើង ព្រះ‌អង្គ​ដរាប​រាល់​ថ្ងៃ។
\v 9 សូម​កុំ​លះ​បង់ចោល​ទូល‌បង្គំ ក្នុង​គ្រា​ដែល​ចាស់​ជរា ហើយ​កុំ​បោះ‌ បង់ចោល​ទូល‌បង្គំ ក្នុង​គ្រា​ដែល​កម្លាំង​ទូល‌បង្គំ​អន់‌ថយនេះ​ឡើយ។
\s5
\v 10 ដ្បិត​ខ្មាំង​សត្រូវ​របស់​ទូល‌បង្គំ និយាយ​ដើម​ពី​ទូល‌បង្គំ ហើយ​អស់​អ្នក​ដែល​ចាំ​មើល​ជីវិត​ទូល‌បង្គំ គេ​ប្រឹក្សា​គ្នា
\v 11 គេ​ពោល​ថា «ព្រះ​បាន​បោះ‌បង់​ចោល​វា​ហើយ ចូរ​ដេញ​តាម ហើយ​ចាប់​វា​មក! ដ្បិត​គ្មាន​អ្នក​ណា​ជួយ​រំដោះ​វា​បាន​ទេ»។
\s5
\v 12 ឱ​ព្រះ​អើយ សូម​កុំ​គង់​ឆ្ងាយ​ពី​ទូល‌បង្គំ​ឡើយ ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​ប្រញាប់​មក​ជួយ​ទូល‌បង្គំ​ផង!
\v 13 សូម​ឲ្យ​ពួក​អ្នក​ដែល​ចោទ​ប្រកាន់​ទូល‌បង្គំ ត្រូវ​អាម៉ាស់ ហើយ​វិនាស​សូន្យ​ទៅ សូម​ឲ្យ​អស់​អ្នក​ដែល​ប្រាថ្នា ធ្វើ​ឲ្យ​ទូល‌បង្គំឈឺ​ចាប់ គ្រប​ដណ្ដប់​ដោយពាក្យ​ដំណៀល និង​អាប់‌យស។
\s5
\v 14 រីឯ​ទូល‌បង្គំ​វិញ ទូល‌បង្គំ​នឹង​មាន​សង្ឃឹម​ជា‌និច្ច ហើយ​នឹង​រឹត​តែ​សរសើរ​តម្កើង​ព្រះ‌អង្គ​ថែម​ទៀត។
\v 15 មាត់​ទូល‌បង្គំ​នឹង​ថ្លែង​ប្រាប់​ពី​កិច្ច​ការ​ដ៏​សុចរិត និង​ពី​កិច្ច​ការ​សង្គ្រោះ​របស់​ព្រះ‌អង្គ​ដរាប​រាល់​ថ្ងៃ ដ្បិត​កិច្ច​ការ​នោះ​មាន​ចំនួន​ច្រើនឥត​គណនា។
\v 16 ទូល‌បង្គំ​នឹង​ចូល​មក​ដោយ​ព្រះ‌ចេស្តា​របស់ ព្រះ‌អម្ចាស់‌ដ៏ជាព្រះ ហើយ​នឹង​តំណាល​ពី​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ គឺ​របស់​ព្រះ‌អង្គ​តែ​មួយ​ប៉ុណ្ណោះ។
\s5
\v 17 ឱ​ព្រះ​អើយ ព្រះ‌អង្គ​បាន​បង្រៀន​ទូល‌បង្គំ តាំង​ពី​ទូល‌បង្គំ​នៅ​ក្មេងរហូត​មក ហើយ​ទូល‌បង្គំ​នៅ​តែ​ប្រកាស ពី​កិច្ច​ការដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ​ដដែល។
\v 18 ឱ​ព្រះ​អើយ សូម​កុំ​លះ​បង់​ចោល​ទូល‌បង្គំ​ឡើយ ទោះ​ជា​ទូល‌បង្គំ​ចាស់​សក់​ស្កូវ​ហើយក៏​ដោយ ដើម្បីឲ្យ​ទូល‌បង្គំ​បាន​ប្រកាស ពី​ឫទ្ធា‌នុភាព​របស់​ព្រះ‌អង្គ ដល់​មនុស្សជំនាន់​ក្រោយ គឺ​ពី​ព្រះ​ចេស្ដា​របស់​ព្រះ‌អង្គ ដល់មនុស្ស​ទាំង​អស់​ដែល​ត្រូវ​កើត​មក។
\s5
\v 19 ឱ​ព្រះ​អើយ សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ ខ្ពស់​ដល់​ផ្ទៃ​មេឃ ព្រះ‌អង្គ​បាន​ធ្វើ​ការ​ដ៏​ធំ​អស្ចារ្យ​ជាច្រើន ឱ​ព្រះ​អើយ តើ​មាន​អ្នក​ណា​ដូច​ព្រះ‌អង្គ?
\v 20 ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យទូល‌បង្គំ ឃើញ​សេចក្ដី​វេទនា និង​ទុក្ខ​លំបាក​ជា​ច្រើន តែ​ព្រះ‌អង្គ​នឹង​ប្រោស​ឲ្យ​ទូល‌បង្គំ មាន​ជីវិត​ជា​ថ្មី​ឡើង​វិញ ព្រះ‌អង្គ​នឹង​នាំ​ទូល‌បង្គំ​ឡើង​ចេញ ពី​ទី​ជម្រៅ​នៃ​ផែនដី​មក​វិញ។
\s5
\v 21 ព្រះ‌អង្គ​នឹង​ចម្រើនឲ្យ​ទូល‌បង្គំ កាន់​តែ​មាន​កិត្ដិយស​ឡើង ហើយកម្សាន្ត​ចិត្ត​ទូល‌បង្គំ​ជា​ថ្មី។
\v 22 ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ ទូល‌បង្គំ​នឹង​សរសើរ​តម្កើង​ព្រះ‌អង្គ​ដោយ​ពិណ ព្រោះព្រះ‌ ហឫ‌ទ័យ ​ស្មោះ‌ត្រង់​របស់​ព្រះ‌អង្គ ឱ​ព្រះ​ដ៏​បរិសុទ្ធ​នៃ​ជនជាតិ​អុីស្រា‌អែល​អើយ ទូល‌បង្គំ​នឹង​ច្រៀង​សរសើរ ដល់​ព្រះ‌អង្គ​ដោយ​ចាប់​ស៊ុង។
\s5
\v 23 កាល​ទូល‌បង្គំ​ច្រៀង​សរសើរតម្កើង​ព្រះ‌អង្គ បបូរ​មាត់​ទូល‌បង្គំស្រែកហ៊ោ​ដោយ​អំណរ ហើយ​ព្រលឹង​ទូល‌បង្គំ​ដែល​ព្រះ‌អង្គ​បាន​លោះ ក៏បន្លឺ​សំឡេង​ឡើង​ដោយ​អំណរ​ដែរ។
\v 24 ឯ​អណ្ដាត​ទូល‌បង្គំ​នឹង​ថ្លែង អំពី​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ​ដរាប​រាល់​ថ្ងៃ ដ្បិត​អស់​អ្នក​ដែល​ប្រាថ្នា ចង់​ធ្វើ​ឲ្យ​ទូល‌បង្គំ​ឈឺ​ចាប់គេ​ត្រូវ​អាម៉ាស់ ហើយ​អាប់​យស។
\s5
\c 72
\cl ជំពូក ៧២
\p
ទំនុក​របស់​ស្តេច​សាឡូម៉ូន។
\v 1 ​ព្រះជាម្ចាស់អើយ សូម​ប្រទាន​ដល់ព្រះ​រាជានៅច្បាប់ដ៏​សុចរិត​របស់​ព្រះ‌អង្គ ហើយ​សូម​ប្រទានសុចរិត​របស់​ព្រះ‌អង្គដល់បុត្រា​របស់​ព្រះ​រាជាផង។
\v 2 សូម​ឲ្យ​ព្រះ​រាជា​បាន​គ្រប់​គ្រង លើ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ដោយ​សុចរិត ហើយ​គ្រប់​គ្រង​លើ​ប្រជា‌រាស្ត្រ​ក្រីក្រ របស់​ព្រះ‌អង្គ​ដោយ​យុត្តិធម៌។
\v 3 សូម​ឲ្យ​ភ្នំ​ធំៗ​ផ្ដល់​ភាព​ចម្រុង​ចម្រើន ដល់​ប្រជា‌រាស្ត្រ ហើយ​ភ្នំ​តូចៗ​ផ្ដល់​ផល​ផ្លែ​ជា​សេចក្ដី​សុចរិត។
\s5
\v 4 សូម​ឲ្យ​ព្រះ​រាជា​បាន​ការ​ពារ​ក្ដី​របស់​មនុស្ស​ក្រី​ក្រ ក្នុង​ចំណោម​ប្រជា‌រាស្ត្រ ជួយ​សង្គ្រោះ​ពួក​កូន​របស់​មនុស្ស​កម្សត់​ទុគ៌ត ហើយ​កម្ទេច​ពួក​អ្នក​ជិះ​ជាន់​គេ ឲ្យ​ខ្ទេច‌ខ្ទី​ទៅ។
\v 5 សូម​ឲ្យ​គេ​បាន​កោត​ខ្លាច​ព្រះករុណា ក្នុង​កាល​ដែល​នៅ​មាន​ព្រះ‌អាទិត្យ ហើយ​ដរាប​ណា​នៅ​មាន​ព្រះ‌ច័ន្ទ គឺជា​រៀង​រហូត​គ្រប់​ជំនាន់​ផង។
\s5
\v 6 សូម​ឲ្យ​ព្រះ​រាជា​បាន​ដូច​ជា​ភ្លៀង​បង្អុរ មក​លើ​វាលដែល​ច្រូត​ស្មៅ​ហើយ គឺ​ដូច​ជា​ភ្លៀង​ដែល​ស្រោច‌ស្រព​ផែន​ដី។
\v 7 នៅ​ក្នុង​គ្រា​របស់​ព្រះ​រាជា សូម​ឲ្យ​សេចក្ដី​សុចរិត​រីក​ចម្រើន​ឡើង ហើយ​សូម​ឲ្យ​សេចក្ដី​សុខ​សាន្ត​មាន​ជា​បរិបូរណ៏ ដរាប​ទាល់​តែ​លែង​មាន​ព្រះ‌ចន្ទ។
\s5
\v 8 ចាប់​តាំង​ពី​សមុទ្រ​ម្ខាង រហូត​ដល់​សមុទ្រ​ម្ខាង ហើយ​ចាប់​ពី​ទន្លេ​អឺប្រាត រហូត​ដល់​ចុង​បំផុត​ផែនដី។
\v 9 សូម​ឲ្យ​មនុស្ស​ដែល​រស់​នៅ​ទី​រហោ‌ស្ថាន នាំ​គ្នា​ក្រាប​ចុះ​នៅ​ចំពោះ​ព្រះ‌អង្គ ហើយ​ខ្មាំង​សត្រូវ​របស់​ព្រះ‌អង្គ ក្រាប​លិឍ​ធូលី​ដី។
\v 10 សូម​ឲ្យ​ស្ដេច​ទាំង​ឡាយ​នៅ​ស្រុក​តើស៊ីស និង​កោះ​នានា​នាំ​សួយ‌សាអាករ​មក​ថ្វាយ​ព្រះ‌អង្គ សូម​ឲ្យ​ស្ដេច​ទាំង​ឡាយ​នៅ​ស្រុក​សេបា និង​ស្រុក​សាបា នាំ​បណ្ណាការ​មក​ថ្វាយ​ដែរ។
\s5
\v 11 សូម​ឲ្យ​ស្ដេច​ទាំង​ប៉ុន្មាន​ក្រាប​ចុះ នៅ​ចំពោះ​ព្រះ‌អង្គ ហើយ​ជាតិ​សាសន៍​ទាំង​អស់​នាំ​គ្នា​បម្រើ​ព្រះ‌អង្គ!
\v 12 ដ្បិត​ព្រះ​រាជា​រំដោះ​មនុស្ស​កម្សត់​ទុគ៌ត​ឲ្យ​រួច ពេល​គេ​ស្រែក​រក​ព្រះ‌អង្គ គឺ​ទាំង​មនុស្ស​ក្រី​ក្រ និង​អ្នក​ដែល​គ្មាន​ទីពឹង។
\s5
\v 13 ព្រះ​រាជា​អាណិត​អាសូរ​មនុស្ស​ទន់​ខ្សោយ និង​មនុស្ស​កម្សត់​ទុគ៌ត ហើយ​ក៏​សង្គ្រោះ​ជីវិត​មនុស្ស​កម្សត់​ទុគ៌ត​នោះ។
\v 14 ព្រះ​រាជា​លោះ​ជីវិត​ពួកគេ ឲ្យ​រួច​ពី​ការ​សង្កត់‌សង្កិន និង​អំពើ​ឃោរ‌ឃៅ ឈាម​របស់​គេ មាន​តម្លៃ​ណាស់​នៅ​ចំពោះ​ព្រះ‌អង្គ។
\s5
\v 15 សូម​ឲ្យ​ព្រះ​រាជា​មាន​ព្រះ​ជន្មាយុ​យឺន​យូរ ហើយ​សូមឲ្យ​គេ​យក​តង្វាយ​ជា​មាស ពី​ស្រុក​សេបា មក​ថ្វាយ​ព្រះ‌អង្គ សូម​ឲ្យ​មាន​មនុស្ស​អធិស្ឋាន​ឲ្យ​ព្រះ​រាជា​ជា‌និច្ច ហើយ​ថ្វាយ​ព្រះ​ពរ​ដល់​ព្រះ‌អង្គ​ជា​ដរាប​រាល់​ថ្ងៃ។
\v 16 សូម​ឲ្យ​មាន​ស្រូវ​ជា​បរិបូរ​ណ៏នៅ​ក្នុង​ស្រុក ភោគ​ផល​ទាំង​នោះ​ទ្រេត​ចុះ​ឡើង​នៅ​លើ​កំពូល​ភ្នំ។ សូម​ឲ្យ​ដើម​ឈើ​មាន​ផល​ផ្លែ ដូច​ដើម​ឈើ​នៅ​ភ្នំ​ល្បាណូន ហើយ​សូម​ឲ្យ​មនុស្ស​ចម្រើន​ឡើង​នៅ​ក្នុង​ទី​ក្រុង ដូច​ស្មៅ​នៅ​តាម​ទីវាល។
\s5
\v 17 សូម​ឲ្យ​ព្រះ​នាម​ព្រះ​រាជា​ស្ថិត‌ស្ថេរ អស់​កល្ប​ជានិច្ច សូម​ឲ្យ​កិត្តិនាម​ព្រះ​រាជា នៅ​គង់​វង្ស​ដូច​ព្រះ‌អាទិត្យ សូម​ឲ្យ​មនុស្ស​ម្នា​បាន​ពរ​ដោយ‌សារ​ព្រះ​រាជា អស់​ទាំងជនជាតិ​នឹង​ហៅ​ព្រះ​រាជា ថា​ជា​អ្នក​មាន​ពរ។
\s5
\v 18 សូម​លើក​តម្កើង​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​សាសន៍​អុីស្រា‌អែលជា​ព្រះ​តែ​មួយ​ព្រះ‌អង្គ​គត់ ដែល​ធ្វើ​ការ​ដ៏​អស្ចារ្យ។
\v 19 សូម​លើក​តម្កើង​ព្រះ‌នាម ដ៏​រុងរឿង​របស់​ព្រះ‌អង្គ អស់‌កល្ប​ជា‌និច្ច សូម​ឲ្យ​ផែនដី​ទាំង​មូល មាន​ពេញ​ដោយ​សិរី‌ល្អ​របស់​ព្រះ‌អង្គ! អាម៉ែន ហើយ​អាម៉ែន។
\v 20 ពាក្យ​អធិស្ឋាន​របស់​ស្ដេច​ដាវីឌ ជា​បុត្រ​របស់​លោក​អ៊ី​សាយ ចប់​តែ​ប៉ុណ្ណេះ។
\s5
\c 73
\cl ជំពូក ៧៣
\p
ទំនុកតម្កើង របស់​លោក​អេសាភ។
\v 1 ប្រាកដ​មែន ព្រះ​ល្អ​ដល់​​អុីស្រា‌អែល គឺ​ដល់​អស់​អ្នក​ដែល​មាន​ចិត្ត​បរិសុទ្ធ។
\v 2 ប៉ុន្តែ​ទូល‌បង្គំ​វិញ ជើង​ទូល‌បង្គំសឹង​តែ​នឹង​ជំពប់​ដួល ជំហាន​ទូល‌បង្គំ​ហៀប​តែ​នឹង​រអិល​ទៅ​ហើយ។
\v 3 ដ្បិត​ទូល‌បង្គំ​មាន​ចិត្ត​ច្រណែន នឹង​មនុស្ស​អួត​អាង ដោយ​ឃើញ​មនុស្ស​អាក្រក់​បាន​ចម្រុង​ចម្រើន។
\s5
\v 4 ដ្បិត​គេ​គ្មាន​ឈឺ​ចាប់​អ្វី​សោះ​រហូត​ដល់​ស្លាប់ រូប​កាយ​របស់​គេ​ធាត់​រលោង។
\v 5 គេ​មិន​ស្គាល់​ទុក្ខលំបាក​ដូច​មនុស្ស​ឯទៀត​ឡើយ ក៏​មិន​ដែល​វេទនា ដូច​មនុស្ស​ដទៃ​ដែរ។
\s5
\v 6 គេ​ពាក់​អំនួត​របស់​គេ ដូច​ជា​ពាក់​ខ្សែក ហើយ​គេ​ពាក់​ចិត្ត​ឃោរ‌ឃៅ ដូច​សម្លៀក​បំពាក់។
\v 7 ភ្នែក​គេ​លៀន​ចេញដោយ​មាន​សាច់​ច្រើន ចិត្ត​គេ​ហូរ​ហៀរ​ដោយ​គំនិត​អាក្រក់។
\s5
\v 8 គេ​ចំអក​ឡក‌ឡាយ ហើយ​ពោល​ពាក្យអាក្រក់ គេ​ស្រែក​គំរាម​ក្ដែងៗ​ពី​ការ​សង្កត់​សង្កិន។
\v 9 គេ​តាំង​មាត់​របស់​គេ​ទាស់​នឹង​ស្ថាន‌សួគ៌ ហើយ​អណ្ដាត​គេ​បង្វិល​ទៅ​មក​ពេញ​លើ​ផែនដី។
\s5
\v 10 ហេតុ​នេះ​ហើយ​បាន​ជាប្រជា‌រាស្ត្រ​ព្រះ‌អង្គ ងាក​ទៅ​សរសើរ​គេហើយ​មិន​ឃើញ​ថា​គេ​មាន​កំហុស​អ្វី​ឡើយ។
\v 11 គេ​ពោល​ថា «ធ្វើ​ដូច​ម្តេច​ឲ្យ​ព្រះ​ជ្រាប​បាន? តើ​ព្រះ​ដ៏​ខ្ពស់​បំផុត​មាន​ព្រះ​តម្រិះ​ដែរ​ឬ?»
\v 12 មើល៍ នេះ​ហើយ​មនុស្ស​អាក្រក់ គេ​ចេះ​តែ​សុខ​ស្រួល​ជានិច្ច ទ្រព្យ‌សម្បត្តិ​គេ​ចេះ​តែ​ចម្រើន​ឡើង​រហូត។
\s5
\v 13 ជាការពិត ​ទូល‌បង្គំ​ដែល​បាន​រក្សា​ចិត្ត​ឲ្យបរិសុទ្ធ ហើយ​លាង​ដៃ​ឲ្យ​ឥត​មាន​សៅ‌ហ្មង នោះ​ឥត​ប្រយោជន៍​ទទេ។
\v 14 ដ្បិត​ទូល‌បង្គំជួបទុក្ខ​លំបាក​រាល់​ថ្ងៃ ហើយ​ត្រូវ​វាយ​ផ្ចាល​រាល់​ព្រឹក។
\v 15 ប្រសិន‌បើ​ទូល‌បង្គំ​ពោល​ថា «ខ្ញុំ​នឹង​និយាយ​ដូច្នេះ​ដូច​គេ​ដែរ» នោះ​ទូល‌បង្គំ​ឈ្មោះ​ថា​បាន​ក្បត់បង​ប្អូន ដែល​ជា​កូន​របស់​ព្រះ‌អង្គ​មិន​ខាន។
\s5
\v 16 តែ​កាល​ទូល‌បង្គំ​គិត​ពិចារណា ចង់​យល់​ពី​រឿង​នេះ នោះ​ពិបាក​យល់​ដល់​ទូល‌បង្គំ​ណាស់។
\v 17 រហូត​ទាល់​តែ​ទូល‌បង្គំ​បាន​ចូល​ទៅ​ក្នុង ទី​បរិសុទ្ធ​របស់​ព្រះ នោះ​ទើប​ទូល‌បង្គំ​យល់​ពី​ចុង​បញ្ចប់​របស់​គេ។
\s5
\v 18 តាម​ពិត ព្រះ‌អង្គ​បាន​ដាក់​ឲ្យ​គេ ឈរ​នៅ​កន្លែង​ដ៏​រអិល ព្រះ‌អង្គ​ធ្វើ​ឲ្យ​គេ​ធ្លាក់​ទៅក្នុងសេចក្ដី​វិនាស។
\v 19 គេ​ត្រូវ​អន្តរធាន​ទៅ​យ៉ាង​ឆាប់​ដល់​ម៉្លេះ គេ​ត្រូវ​រលាយ​សូន្យ​ទៅ ដោយ​ហេតុ​គួរ​ស្ញែង។
\v 20 គេ​ប្រៀប​ដូច​យល់‌សប្តិ​ក្រោយ​ពេល​ភ្ញាក់​ឡើង ឱ​ព្រះ‌អម្ចាស់​អើយ កាល​ព្រះ‌អង្គ​តើន​ឡើង ព្រះ‌អង្គ​មិន​ចង់​ឃើញ​រូប​គេ​ឡើយ។
\s5
\v 21 ដ្បិត កាល​ទូល‌បង្គំ​កើត​មាន​ចិត្តជូរ​ល្វីង កាល​ទូល‌បង្គំ​ឈឺចាប់​ក្នុង​ទ្រូង។
\v 22 នោះ​ទូល‌បង្គំ​មិន​យល់ ហើយ​ល្ងង់​ខ្លៅ ទូល‌បង្គំ​ដូច​ជា​សត្វ​តិរច្ឆាន​នៅ​ចំពោះ​ព្រះ‌អង្គ។
\s5
\v 23 ប៉ុន្តែ ទូល‌បង្គំ​នៅ​ជាប់​ជាមួយ​ព្រះ‌អង្គ​ជា‌និច្ច ព្រះ‌អង្គ​កាន់​ដៃ​ស្តាំរបស់​ទូល‌បង្គំ។
\v 24 ព្រះ‌អង្គ​នាំ​ទូល‌បង្គំ ដោយព្រះ‌ឱវាទ​របស់​ព្រះ‌អង្គ ហើយ​នៅ​ទីបំផុត ព្រះ‌អង្គ​នឹង​ទទួល​ទូល‌បង្គំ​ចូល​ទៅ​ក្នុង​សិរី‌ល្អ។
\s5
\v 25 នៅ​ស្ថាន‌សួគ៌ តើ​ទូល‌បង្គំ​មាន​អ្នក​ណា ក្រៅ​ពី​ព្រះ‌អង្គ? ហើយគ្មានអ្វី​នៅលើ​ផែនដី ដែល​ទូល‌បង្គំ​ប្រាថ្នា​ចង់​បានក្រៅ​ពី​ព្រះ‌អង្គ​ឡើយ។
\v 26 សាច់​ឈាម និង​ចិត្ត​ទូល‌បង្គំ អាច​នឹង​សាប​សូន្យ​ទៅ ប៉ុន្តែ ព្រះ​ជា​កម្លាំងនៃ​ចិត្ត និង​ជា​ចំណែក​របស់​ទូល‌បង្គំ​រហូត​តទៅ។
\s5
\v 27 ដ្បិត​មើល៍ អស់​អ្នក​ដែល​នៅ​ឆ្ងាយ​ពី​ព្រះ‌អង្គ នឹង​ត្រូវ​វិនាស ព្រះ‌អង្គ​បំផ្លាញ​អស់​អ្នក​ដែល​ផិត​ក្បត់​ព្រះ‌អង្គ។
\v 28 ប៉ុន្តែ ​ទូល‌បង្គំ​វិញ ជា​ការ​ប្រពៃ​ណាស់ ដែល​ទូល‌បង្គំបាន​នៅ​ជិត​ព្រះ ទូល‌បង្គំ​បាន​យក​ព្រះ‌អម្ចាស់‌យេហូវ៉ា ជា​ទី​ជ្រកកោន ដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​ថ្លែង​ប្រាប់ ពី​កិច្ច​ការ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ។
\s5
\c 74
\cl ជំពូក ៧៤
\p
កំណាព្យ​របស់​លោក​អេសាភ។
\v 1 ឱ​ព្រះ​អើយ ហេតុ​អ្វី​បាន​ជា ព្រះ‌អង្គ​បោះ‌បង់​ចោល​យើង​ខ្ញុំ​រហូត​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​សេចក្ដី​ខ្ញាល់ របស់​ព្រះ‌អង្គ​ហុយ​ផ្សែងទាស់​នឹង​ហ្វូង​ចៀម​នៅ​លើ​វាល​ស្មៅ របស់​ព្រះ‌អង្គ?
\v 2 សូម​នឹក​ចាំ​ពី​ក្រុម​ជំនុំ​របស់​ព្រះ‌អង្គ ដែល​ព្រះ‌អង្គ​បាន​ទិញ​តាំង​ពី​បុរាណមក ជា​អ្នក​ដែល​ព្រះ‌អង្គ​បាន​លោះ យក​មក​ធ្វើ​ជាកុលសម្ព័ន្ធ នៃ​មរតក​របស់​ព្រះ‌អង្គ សូម​នឹក​ចាំ​ពី​ភ្នំ​ស៊ីយ៉ូន ជា​កន្លែង​ដែលព្រះ‌អង្គ​បាន​គង់​នៅ។
\s5
\v 3 សូម​ព្រះ‌អង្គ​លើក​ព្រះ‌បាទ​មក​កាន់​កន្លែង​ដែល ចេះ​តែ​បាក់​បែក​ជាប់​រហូតនេះ​ផង! ខ្មាំង​សត្រូវបានបំផ្លាញ​អ្វីៗ នៅ​ក្នុង​ទី​បរិសុទ្ធ​អស់​ហើយ។
\v 4 បច្ចា​មិត្ត​របស់​ព្រះ‌អង្គ​បាន​ស្រែក​ហ៊ោ នៅ​កណ្ដាល​ទីបរិសុទ្ធ​របស់​ព្រះ‌អង្គ គេ​បាន​លើក​ទង់​របស់​គេ​ឡើង​ជា​ទី​សម្គាល់។
\v 5 ពួក‌គេ​ប្រៀប​ដូច​ជា​មនុស្ស​លើក​ពូថៅ ប្រុង​នឹង​កាប់​ព្រៃ​ឈើ។
\v 6 ឥឡូវ​នេះ គេ​កម្ទេច​អស់​ទាំង​ក្បាច់​ចម្លាក់ ដោយ​ពូថៅ និង​ញញួរ។
\s5
\v 7 គេ​បាន​យក​ភ្លើង​ដុត​ទី​បរិសុទ្ធ​របស់​ព្រះ‌អង្គ គេបន្ទាប​បន្ថោក​ព្រះ​ដំណាក់​នៃ​ព្រះ‌នាម​ព្រះ‌អង្គ ហើយ​រំលំ​ព្រះ​ដំណាក់​ព្រះ‌អង្គ​ឲ្យ​រាប​ចុះ​ដល់​ដី។
\v 8 គេគិត​គ្នា​ថា «យើង​នឹង​បង្ក្រាប​គេ​ឲ្យ​រាប» គេ​ដុត​បំផ្លាញ​អស់​ទាំង​កន្លែង​ប្រជុំទាំងឡាយ។
\s5
\v 9 យើង​ខ្ញុំ​មិន​ឃើញ​មាន​ទីសម្គាល់ របស់​យើង​ខ្ញុំ​ទៀត​ទេ ក៏​គ្មាន​ហោរា​ណា​ទៀត​ដែរ ហើយ​គ្មាន​អ្នក​ណា​ក្នុង​ចំណោម​យើង​ខ្ញុំ ដែល​ដឹង​ថា​នៅ​យូរ​ប៉ុណ្ណា​ឡើយ។
\v 10 ឱ​ព្រះ​ជាម្ចាស់អើយ តើ​ឲ្យ​បច្ចា‌មិត្ត‌ត្មះតិះ​ដៀល ដល់​ពេល​ណា? តើ​ឲ្យ​ខ្មាំង​សត្រូវ​ប្រមាថ​ព្រះ‌នាម​ព្រះ‌អង្គ​រហូត​ឬ?
\v 11 ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គឱបព្រះហស្តនៅ​ស្ងៀម​ដូច្នេះ? គឺ​ព្រះ‌ហស្ត​ស្តាំ​របស់​ព្រះ‌អង្គ សូម​ដក​ព្រះ‌ហស្ត​ចេញ​ពី​ព្រះ‌ឱរា​ព្រះ‌អង្គ​មក ហើយ​បំផ្លាញ​គេទៅ។
\s5
\v 12 ប៉ុន្តែ ព្រះ​ជា​មហា‌ក្សត្រ​របស់​ទូល‌បង្គំ តាំង​តែ​ពី​បុរាណ​មក ក៏​ប្រោស​ប្រទាន​ការ​សង្គ្រោះ​នៅ​កណ្ដាល​ផែនដី។
\v 13 ព្រះ‌អង្គ​បាន​ញែក​ទឹក​សមុទ្រ ដោយ​ឫទ្ធានុ‌ភាព​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​បាន​បំបែក​អស់​ទាំង​ក្បាលនាគ​ នៅ​ក្នុងទឹក។
\s5
\v 14 ព្រះ‌អង្គ​បាន​កិនកម្ទេច​ក្បាល​ស្ដេច​ក្រពើ ហើយ​ព្រះ‌អង្គ​ប្រទាន​សាច់វា​ដល់​សត្វ​នានា ដែល​រស់​នៅ​ទីរហោ​ស្ថាន​ជា​អាហារ។
\v 15 ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យមាន​ទឹក​ផុស និង​ទឹក​ជ្រោះ​ចេញ​មក ក៏​ធ្វើ​ឲ្យ​ទន្លេ​ដែល​ហូរ​ជានិច្ច ប្រែ​ជា​រីង​ស្ងួត។
\s5
\v 16 ពេល​ថ្ងៃ​ជា​របស់​ព្រះ‌អង្គ ហើយ​ពេល​យប់​ក៏​ជា​របស់​ព្រះ‌ អង្គ​ដែរព្រះ‌អង្គ​បាន​បង្កើត​ឲ្យ​មាន​ពន្លឺ និង​ព្រះ‌អាទិត្យ។
\v 17 ព្រះ‌អង្គ​បាន​តាំង​ព្រំ​ដែន​ទាំង​ប៉ុន្មាន​នៃ​ផែនដី ហើយ​កំណត់​ឲ្យ​មាន​រដូវ​ក្តៅ និង​រដូវ​ត្រជាក់។
\s5
\v 18 ឱ​ព្រះអម្ចាស់អើយ សូមទ្រង់​នឹក​ចាំ​ថា ខ្មាំង​សត្រូវ​បាន​ត្មះ‌តិះ‌ដៀល ហើយ​សាសន៍​មួយ​ដែល​ល្ងី‌ល្ងើ បាន​ប្រមាថ​ព្រះ‌ នាម​ព្រះ‌អង្គ។
\v 19 ​សូម​កុំ​ប្រគល់​ព្រលឹង​នៃ​សត្វ​លលករបស់ ​ព្រះ‌អង្គ​ដល់​សត្វ​ព្រៃ សូម​កុំ​ភ្លេច​ជីវិត​មនុស្ស​កម្សត់​របស់​ព្រះ‌អង្គ រហូត​ឡើយ។
\s5
\v 20 សូម​យោគ​យល់​ដល់​សេចក្ដី​សញ្ញា​របស់​ព្រះ‌អង្គដ្បិតអស់ ​ទាំង​ទី​ងងឹត​នៅ​ផែនដី មាន​ពេញ​ដោយ​លំនៅ​នៃ​អំពើ​ឃោរ‌ ឃៅ។
\v 21 សូម​កុំ​ឲ្យ​ពួក​អ្នក​ដែល​គេ​សង្កត់‌សង្កិន ត្រូវ​អាម៉ាស់​ឡើយ សូម​ឲ្យ​មនុស្ស​ក្រីក្រ និង​មនុស្ស​កម្សត់​ទុគ៌តបាន​សរសើរ​ តម្កើង​ព្រះ‌នាម​ព្រះ‌អង្គ។
\s5
\v 22 ឱ​ព្រះ​អើយ សូមក្រោក​ឡើង សូម​ការ​ពារ​កិត្តិនាម​របស់​ព្រះ‌អង្គ សូម​នឹក​ចាំ​ពី​បែប​យ៉ាង​ណា ដែល​មនុស្ស​ល្ងី‌ល្ងើ​ត្មះ‌តិះ‌ដៀល​ព្រះ‌អង្គ ជា​រៀង​រាល់​ថ្ងៃ។
\v 23 សូម​កុំ​ភ្លេច​សម្រែកនៃ​ខ្មាំង​សត្រូវ​របស់​ព្រះ‌អង្គ គឺ​សូរ​ទ្រហឹង​អឺង‌កង​របស់​អស់​អ្នក​ដែល​លើក​គ្នា ទាស់​នឹង​ព្រះ‌អង្គ ដែល​ចេះ​តែ​ឮ​ឡើងឥត​ឈប់​ឈរ។
\s5
\c 75
\cl ជំពូក ៧៥
\p
ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។ បទ «សូម​កុំ​បំផ្លាញ»។ ទំនុក​របស់​លោក​អេសាភ។ ចម្រៀង​តម្កើង​ព្រះ‌ជាម្ចាស់។
\v 1 ឱ​ព្រះ​ជាម្ចាស់អើយ យើង​ខ្ញុំ​សូម​អរ​ព្រះ‌គុណ​ព្រះ‌អង្គ យើង​ខ្ញុំ​អរ​ព្រះ‌គុណ ដោយ​ព្រោះ​ព្រះ‌នាម​ព្រះ‌អង្គ​ស្ថិត​នៅ​ជិត យើង​ខ្ញុំ​រៀប​រាប់​ពី​កិច្ច​ការ​ដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ។
\v 2 ព្រះ‌ទ្រង់​មាន​ព្រះ​បន្ទូល​ថា «ដល់​គ្រា​ដែល​យើង​កំណត់ យើង​នឹង​ជំនុំ‌ជម្រះ​ដោយ​យុត្តិ​ធម៌។
\v 3 កាល​ផែនដី និង​អស់​ទាំង​មនុស្ស នៅ​ផែនដី​រលាយ​ទៅ គឺ​យើង​ដែល​ធ្វើ​ឲ្យ​សសរ​ផែនដី នៅ​តែ​រឹង​មាំ»។
\s5
\v 4 ទូល‌បង្គំ​និយាយ​ទៅ​កាន់​មនុស្ស​អំនួត​ថា «កុំ​អួត​ខ្លួន​ឡើយ» ហើយ​ទៅ​កាន់​មនុស្ស​អាក្រក់​ថា «កុំ​លើក​តម្កើង​ខ្លួន​ឲ្យ​សោះ។
\v 5 កុំ​លើក​តម្កើង​ខ្លួន​ខ្ពស់ ឬ​និយាយ​ប្រហើនឡើយ»។
\v 6 ដ្បិត​ការ​លើក​តម្កើង មិន​មែន​មក​ពី​ទិស​ខាង​កើត ឬ​មក​ពី​ទិស​ខាង​លិច ហើយ​ក៏​មិន​មែន​មក​ពី​ទី​រហោ‌ស្ថាន​ដែរ។
\s5
\v 7 គឺ​ព្រះ​ទេ​តើ ដែល​ព្រះ‌អង្គ​ជា​ចៅ‌ក្រម ព្រះ‌អង្គ​បន្ទាប​ម្នាក់​ចុះ ហើយ​លើក​ម្នាក់​ទៀត​ឡើង។
\v 8 ដ្បិត ​ព្រះ‌អម្ចាស់​កាន់​ពែង​មួយ​នៅ​ព្រះ‌ហស្ត ដែល​មាន​ស្រា​កំពុង​ឡើង​ពពុះ ពែង​នោះ​ពេញ​ដោយ​ស្រា​លាយ​ជាស្រេច ព្រះ‌អង្គ​នឹង​ចាក់​បង្ហូរ​ពី​ពែង​នោះ ហើយ​មនុស្ស​អាក្រក់​ទាំង​ប៉ុន្មាន​នៅ​ផែនដី ត្រូវ​តែ​ផឹក​សម្រេង​ពី​ពែង​នោះ​ទាល់​តែ​អស់។
\s5
\v 9 ចំណែកទូល‌បង្គំ​វិញ ទូល‌បង្គំ​នឹង​ប្រកាស​ពី​កិច្ច​ការរបស់​ព្រះ‌អង្គ​ជា​ដរាប ទូល‌បង្គំ​នឹង​ច្រៀង​សរសើរ​ដល់​ព្រះ របស់​លោក​យ៉ាកុប។
\v 10 ព្រះ‌ជាម្ចាស់មាន​ព្រះ​បន្ទូល​ថា «យើង​នឹង​កាត់ អស់​ទាំង​ស្នែងរបស់​មនុស្សអាក្រក់ចេញ តែយើង​នឹង​លើក​ស្នែង របស់​មនុស្ស​សុចរិត​ឡើងវិញ»។
\s5
\c 76
\cl ជំពូល ៧៦
\p
ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។ ប្រគំ​ជា​មួយ​តន្ត្រី​ដែល​មាន​ខ្សែ។ ទំនុក​របស់​លោក​អេសាភ។ ចម្រៀង​តម្កើង​ព្រះ‌ជាម្ចាស់។
\v 1 មនុស្សម្នា​ស្គាល់​ព្រះ​នៅ​ស្រុក​យូដា ព្រះ‌នាម​ព្រះ‌អង្គ​ធំអស្ចារ្យ​នៅទឹកដី​អុីស្រា‌អែល។
\v 2 ព្រះ​ពន្លា​របស់​ព្រះ‌អង្គស្ថិត​នៅ​ក្រុង​សាឡិម ព្រះ​ដំណាក់​ព្រះ‌អង្គ​ស្ថិត​នៅ​ក្រុង​ស៊ីយ៉ូន។
\v 3 នៅ​ទី​នោះ ព្រះ‌អង្គ​បាន​បំបាក់​ព្រួញ ធ្នូ ខែល ដាវ និង​អស់​ទាំង​សស្ត្រា‌វុធ​ចម្បាំង។ សម្រាក
\s5
\v 4 ព្រះ‌អង្គ​ប្រកប​ដោយ​ភាព​រុងរឿង ហើយ​ប្រសើរ​ខ្ពង់​ខ្ពស់ លើល​ជាង​ភ្នំ​រំពា​ទាំង​ប៉ុន្មាន។
\v 5 ពួក​អ្នក​ដែល​មាន​ចិត្ត​ក្លាហាន បាន​ត្រឡប់​ជា​រំពា គេ​បាន​ដេក​លង់​លក់​បាត់​ស្មារតី ពួក​អ្នក​ខ្លាំង​ពូកែ​ទាំង​ប៉ុន្មាន មិន​អាច​លើក​ដៃ​ច្បាំង​បាន​ឡើយ។
\s5
\v 6 ឱ​ព្រះជាម្ចាស់​នៃ​លោក​យ៉ាកុប​អើយ ពេល​ព្រះ‌អង្គ​បន្ទោស នោះ​ទាំង​អ្នក​ជិះ ទាំង​សេះ​ក៏​ស្រឡាំង​កាំងទៅ។
\v 7 គឺ​ព្រះ‌អង្គ ព្រះ‌អង្គ​ហើយ​ដែល​គួរ​ស្ញែង​ខ្លាច កាល​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ​ឆួល​ឡើង តើ​អ្នក​ណា​អាច​ឈរ​នៅ​ចំពោះ​ព្រះ‌អង្គ​បាន?
\s5
\v 8 ព្រះ‌អង្គ​បាន​ប្រកាស​កាត់​ទោស​ពី​ស្ថាន‌សួគ៌​មក ផែនដី​ក៏​ភ័យ​ខ្លាច ហើយ​នៅ​ស្ងៀម​ឈឹង
\v 9 នៅ​ពេល​ព្រះ​ក្រោក​ឡើង​ជំនុំ‌ជម្រះ ដើម្បី​សង្គ្រោះ​មនុស្ស​ទន់​ទាបទាំង​ប៉ុន្មាន នៅ​លើ​ផែនដី។
\s5
\v 10 ពិត​ប្រាកដ​ជា​សេចក្ដីក្រេវ​ក្រោធ​របស់​មនុស្ស នឹង​សរសើរ​តម្កើង​ព្រះ‌អង្គ ឯ​សំណល់​នៃសេចក្ដី​ក្រេវ​ក្រោធ ព្រះ‌អង្គ​នឹង​ពាក់​ដូច​ជា​ខ្សែ​ក្រវាត់។
\s5
\v 11 ចូរបន់​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ហើយ​លា​បំណន់​នោះ​ទៅ ចូរ​អស់​អ្នក​ដែល​នៅ​ជុំ‌វិញ​ព្រះ‌អង្គ យក​តង្វាយ​មក​ថ្វាយ​ព្រះ‌អង្គ ដ៏​គួរ​ស្ញែង​ខ្លាច។
\v 12 ព្រះ‌អង្គ​កាត់​វិញ្ញាណរបស់​ពួកហៅ​ហ្វាយ ហើយ​ពួក​ស្ដេច​នៅ​លើ​ផែន​ដី ស្ញប់​ស្ញែង​ព្រះ‌អង្គ។
\s5
\c 77
\cl ជំពូក ៧៧
\p
បទ​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។ សម្រាប់​លោក​យេឌូ‌ថិន។ ទំនុក​របស់​លោក​អេសាភ។
\v 1 ដ្បិង ខ្ញុំ​បន្លឺ​សំឡេង​ស្រែក​រក​ព្រះ គឺ​ស្រែក​រក​ព្រះជាម្ចាស់យ៉ាង​ឮ ហើយ​ព្រះ‌អង្គ​ផ្ទៀង​ព្រះ​កាណ៌​ស្តាប់​ខ្ញុំ។
\s5
\v 2 នៅ​ថ្ងៃ​ដែល​ខ្ញុំ​មាន​សេចក្ដី​វេទនា ខ្ញុំ​ស្វែង​រក​ព្រះ‌អម្ចាស់ នៅ​ពេល​យប់ ខ្ញុំ​ប្រទូល​ដៃ​ឡើង​ឥត​ឈប់‌ឈរ ព្រលឹង​ខ្ញុំ​មិន​ព្រមស្រាក​ស្រាន្ត​ឡើយ។
\v 3 ពេល​ខ្ញុំ​នឹក​ដល់​ព្រះជាម្ចាស់ ខ្ញុំស្រែក​ថ្ងូរ ពេល​ខ្ញុំ​សញ្ជឹង​គិត វិញ្ញាណ​ខ្ញុំ​ក៏​ល្វើយ​ទៅ។ សម្រាក
\s5
\v 4 ព្រះ‌អង្គ​ទល់​ត្របក​ភ្នែក​ទូល‌បង្គំ ទូល‌បង្គំ​មាន​ចិត្ត​តាន​តឹង​ជា​ខ្លាំង រក​និយាយ​មិន​កើត។
\v 5 ទូល‌បង្គំ​ពិចារណា​ពី​សម័យ​ចាស់​បុរាណ ក៏​នឹក​ចាំ​ពី​ឆ្នាំ​ទាំង​ឡាយ​ដ៏​យូរ​លង់​កន្លង​មក។
\s5
\v 6 ទូល‌បង្គំ​នឹក​ឃើញ​ទំនុក ដែល​ធ្លាប់​ច្រៀង​នៅ​ពេល​យប់ ទូល‌បង្គំសញ្ជឹង​គិត​ក្នុង​ចិត្ត ហើយ​វិញ្ញាណ​ទូល‌បង្គំ ក៏ស្វះ​ស្វែង​រក​ចម្លើយ។
\v 7 តើ​ព្រះ‌អម្ចាស់​នឹងបោះ‌បង់​ទូលបង្គំ​រហូតឬ? តើព្រះអង្គនឹងមិនផ្តល់ក្តីមេត្តាដល់ទូលបង្គំទេឬ?
\s5
\v 8 តើ​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ លែង​មាន​រហូត​ហើយ​ឬ? តើ​សេចក្ដី​សន្យា​របស់​ព្រះ‌អង្គ ខក​ខាន​រហូត​ហើយ​ឬ?
\v 9 តើ​ព្រះជាម្ចាស់​ភ្លេច​សម្ដែង​ព្រះ​គុណ​ហើយ​ឬ? តើ​សេចក្តីក្រោធនៃព្រះ‌អង្គ​បង្ខាំង​ព្រះ‌ហឫ‌ទ័យ​អាណិត​អាសូរឬអី? សម្រាក
\s5
\v 10 ពេល​នោះ ទូល‌បង្គំ​គិត​ថា «នេះ​ជា​ទុក្ខ​ព្រួយ​របស់​ទូល‌បង្គំទេ ដែល​យល់​ថា ព្រះ‌ហស្ត​ស្តាំ នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត​បាន​ប្រែ​ប្រួល»។
\s5
\v 11 ទូល‌បង្គំ​នឹងរំឭក​ពី​កិច្ច​ការ របស់​ព្រះ‌អម្ចាស់ ទូល‌បង្គំ​នឹង​នឹក​ចាំពី​ការ​អស្ចារ្យ ដែល​ព្រះ‌អង្គ​បាន​ធ្វើ​កាល​ពី​ជំនាន់​ដើម។
\v 12 ទូល‌បង្គំ​នឹង​សញ្ជឹង​គិត​ពី​អស់​ទាំង​កិច្ច​ការ របស់​ព្រះ‌អង្គ ហើយ​ពិចារណា​ពីស្នា​ព្រះ‌ហស្ដដ៏​អស្ចារ្យ របស់​ព្រះ‌អង្គ។
\s5
\v 13 ឱ​ព្រះជាម្ចាស់​អើយ ផ្លូវ​របស់​ព្រះ‌អង្គ ជា​ផ្លូវ​បរិសុទ្ធ តើ​មាន​ព្រះ​ឯ​ណា​ដែលធំ​ឧត្តុង​ឧត្តម ដូច​ព្រះអង្គ​នៃ​យើង?
\v 14 ព្រះ‌អង្គ​ជា​ព្រះ​ដែល​ធ្វើ​ការ​អស្ចារ្យ ព្រះ‌អង្គ​បាន​សម្ដែង​ឲ្យ​ស្គាល់​ឫទ្ធា‌នុភាព របស់​ព្រះ‌អង្គ នៅ​កណ្ដាល​ជាតិ​សាសន៍ផ្សេងៗ។
\v 15 ព្រះ‌អង្គ​បានលោះ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ដោយ​ព្រះ‌ពាហុ​របស់​ព្រះ‌អង្គ គឺ​កូន​ចៅ​លោក​យ៉ាកុប និង​លោក​យ៉ូសែប។ សម្រាក
\s5
\v 16 ឱ​ព្រះ​អើយ សមុទ្រ​បាន​ឃើញ​ព្រះ‌អង្គ គឺ​កាល​សមុទ្រ​បាន​ឃើញ​ព្រះ‌អង្គ នោះ​ក៏​មាន​សេចក្ដីភិត‌ភ័យ មែន ទី​ជម្រៅ​ក៏ញាប់​ញ័រ​ដែរ។
\v 17 ពពក​បាន​បង្អុល​ទឹក​ចេញមក ផ្ទៃ​មេឃ​ក៏​បញ្ចេញ​ផ្គរលាន់ ហើយ​ព្រួញ​របស់​ព្រះ‌អង្គ​ជះ​ពន្លឺ​ទៅ​គ្រប់​ទិស។
\s5
\v 18 សូរ‌សៀង​ផ្គរលាន់​របស់​ព្រះ‌អង្គ នៅ​ក្នុង​ខ្យល់​ ផ្លេក‌បន្ទោរ​របស់​ព្រះ‌អង្គ​ចាំង​បំភ្លឺ​ពិភព​លោក ផែនដី​ក៏​រញ្ជួយ ហើយ​ញាប់​ញ័រ។
\v 19 ផ្លូវ​របស់​ព្រះ‌អង្គ​ឆ្លង​កាត់​សមុទ្រ ផ្លូវ​ច្រក​របស់​ព្រះ‌អង្គ​ឆ្លង​កាត់មហា​សាគរ តែ​គ្មាន​អ្នក​ណា​ឃើញ​ដាន​ព្រះ‌បាទ របស់​ព្រះ‌អង្គ​ឡើយ។
\v 20 ព្រះ‌អង្គ​បាន​នាំ​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ ដូច​ជា​ហ្វូង​ចៀម ដោយ​ដៃ​របស់លោក​ម៉ូសេ និងលោក​អើរ៉ុន។
\s5
\c 78
\cl ជំពូក ៧៨
\p
កំណាព្យ​របស់​លោក​អេសាភ។
\v 1 រាស្រ្ត​របស់​ខ្ញុំ​អើយ ចូរ​ប្រុង​ត្រចៀក​ស្តាប់​សេចក្ដី​បង្រៀន​របស់​ខ្ញុំ ហើយ​ផ្ទៀង​ត្រចៀក​ស្តាប់​អស់​ទាំង​ពាក្យ ដែល​ចេញ​ពី​មាត់​ខ្ញុំ​ចុះ។
\v 2 ខ្ញុំ​នឹង​បើក​មាត់​បញ្ចេញ​ជា​សេចក្ដី​ប្រៀប‌ធៀប ខ្ញុំ​នឹងបរិយាយ​ប្រាប់​អំពី​សេចក្ដី​លាក់‌កំបាំង ពីសម័យមុន។
\s5
\v 3 ជា​សេចក្ដី​ដែល​យើង​ធ្លាប់​បាន​ឮ និង​ធ្លាប់​បាន​ដឹង ជា​សេចក្ដី​ដែល​ដូនតា​យើង​បាន​ប្រាប់។
\v 4 យើង​នឹង​មិន​លាក់​សេចក្ដី​ទាំង​នោះ​ចំពោះ​កូន​ចៅ របស់​គាត់​ឡើយ យើង​នឹងប្រាប់​មនុស្សជំជាន់​ក្រោយ អំពី​អស់​ទាំង​ស្នាព្រហស្ត​ដ៏​អស្ចារ្យ របស់​ព្រះ‌អម្ចាស់ អំពី​ឫទ្ធា‌នុភាព និង​ការ​អស្ចារ្យ ដែល​ព្រះ‌អង្គ​បាន​ធ្វើ។
\s5
\v 5 ព្រះ‌អង្គ​បាន​តាំង​ឲ្យ​មាន​ទី​បន្ទាល់ នៅ​ក្នុង​ពួក​យ៉ាកុប ក៏​បាន​តម្រូវ​ឲ្យ​មាន​ក្រឹត្យ‌វិន័យ នៅ​ក្នុង​ពួក​អុីស្រា‌អែល ជា​ច្បាប់​ដែល​ព្រះ‌អង្គ​បាន​បង្គាប់ បុព្វ‌បុរស​របស់​យើង ឲ្យ​បង្រៀន​ដល់​កូន​ចៅ​ត​ទៀត។
\v 6 ព្រះអង្គបង្គាប់បែបនេះដើម្បីឲ្យ គឺ​កូន​ចៅ​ដែល​នឹង​កើត​មក​ស្គាល់​សេចក្ដី​ទាំង​នោះ គេ​នឹងបន្ត​វេន ហើយ​ប្រាប់​ដល់​កូន​ចៅរបស់​គេទៀតដែរ។
\s5
\v 7 ក្រោយមក ពួក​គេ​បាន​តាំង​ចិត្ត​សង្ឃឹម​ដល់​ព្រះជាម្ចាស់ ហើយ​មិន​ភ្លេច​ពី​កិច្ច​ការ​របស់​ព្រះ‌អង្គ​ឡើយ គឺ​គោរព​តាម​បទ‌បញ្ជានៃ​ព្រះ‌អង្គ​។
\v 8 បន្ទាប់មក ពួកគេ​បាន​ដូច​បុព្វ‌បុរស​រប​ស់​គេ ជា​ជំនាន់​មនុស្ស​រឹង‌រូស ហើយ​បះ‌បោរ ជា​ជំនាន់​មនុស្ស​ដែល​មិន​បាន​តាំង​ចិត្ត ឲ្យ​ទៀង​ត្រង់ ហើយ​វិញ្ញាណ​របស់​គេ មិន​ស្មោះ​ចំពោះ​ព្រះជាម្ចាស់​នោះ​ទេ។
\s5
\v 9 ចំណែក កូន​ចៅ​អេប្រាអិម​ដែល​មាន​គ្រឿង​ធ្នូ ហើយ​ក៏​ប្រសប់​បាញ់ ពួកគេ​បាន​ដក​ថយ​នៅ​ថ្ងៃ​ធ្វើ​ចម្បាំង។
\v 10 ពួកគេ​មិន​បាន​កាន់​តាម​សេចក្ដី​សញ្ញា​របស់​ព្រះជាម្ចាស់​ទេ គឺ​មិន​ព្រម​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ របស់​ព្រះ‌អង្គ​ដែរ។
\v 11 ពួកគេ​បាន​ភ្លេច​កិច្ច​ការ​របស់​ព្រះ‌អង្គ ភ្លេច​ការ​អស្ចារ្យ​ទាំង​ឡាយ ដែល​ព្រះ‌អង្គ​បាន​សម្ដែង​ដល់​ពួកគេ​។
\s5
\v 12 ព្រះ‌អង្គ​បាន​ធ្វើ​ការ​ចម្លែក នៅ​នឹង​ភ្នែក​បុព្វ‌បុរស​របស់​គេ នៅ​ទឹកដី​អេស៊ីប នៅ​វាល​សូអាន។
\v 13 ព្រះ‌អង្គ​បាន​ញែក​សមុទ្រ ហើយ​ឲ្យ​គេ​ដើរ​ឆ្លង ក៏​បាន​ធ្វើ​ឲ្យ​ទឹក​ឈរ​ឡើង​ដូច​កំផែង។
\v 14 នៅ​ពេល​ថ្ងៃ ព្រះ‌អង្គ​បាន​នាំពួក​គេ​ដោយ​ពពក ហើយ​រាល់​ពេលយប់ ព្រះ‌អង្គ​បាន​នាំ​គេ ដោយ​ពន្លឺ​ភ្លើង។
\s5
\v 15 ព្រះ‌អង្គ​បាន​បំបែក​ថ្ម​នៅ​ទី​រហោ‌ស្ថាន ហើយ​ប្រទាន​ឲ្យ​ពួកគេ​មាន​ផឹក​ទឹក​ជា​បរិបូរណ៏ ដូច​ជា​ប្រភព​ទឹក​ផុស​ចេញដី​មក។
\v 16 ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​មាន​ទឹក​ចេញ​ពី​ថ្ម ហើយក៏ហូរ​ចុះ​មក​ដូច​ជា​ទឹកទន្លេ។
\s5
\v 17 ដ្បិត ពួកគេ​នៅ​តែ​ប្រព្រឹត្ត​អំពើ​បាប ទាស់​នឹង​ព្រះ‌អង្គ ដោយ​បះ‌បោរ​ប្រឆាំង​នឹង​ព្រះ​ជាម្ចាស់ដ៏​ខ្ពស់​បំផុត នៅ​ទី​រហោ‌ស្ថាន។
\v 18 ពួកគេ​បាន​ល្បង‌ល​ព្រះ​ជាម្ចាស់នៅ​ក្នុង​ចិត្ត​គេ ដោយ​ទាម​ទារ​អាហារ​តាម​អ្វិដែលពួក​គេចង់បាន។
\s5
\v 19 ពួកគេ​បាននិយាយទាស់​នឹង​ព្រះជាម្ចាស់​ថា «តើ​ព្រះ​អង្គអាច​ផ្គត់​ផ្គង់​អាហារ​ឲ្យ​យើង​បរិ‌ភោគ នៅ​ទី​រហោ‌ស្ថាន​នេះ​បាន​ឬ?
\v 20 មើល៍! ព្រះ‌អង្គ​បាន​វាយ​ថ្ម​ឲ្យ​មាន​ទឹក​ផុល​ចេញមក ដូច​ជា​ទឹក​ជ្រោះ​ហូរ​ហៀរ​មែន។ ក៏​ប៉ុន្ដែ តើ​ព្រះ‌អង្គ​អាច​ប្រទាន​នំបុ័ង ឬ​ផ្គត់‌ផ្គង់​សាច់​ឲ្យ​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ បរិ‌ភោគ​បាន​ដែរ​ឬ?»
\s5
\v 21 កាល​ព្រះ‌អម្ចាស់បានឮ ព្រះ‌អង្គ​​ក្រោធ​ជា​ខ្លាំង ក៏​មាន​ភ្លើង​ឆួល​ឡើង​ទាស់​នឹង​ពួក​យ៉ាកុប សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ ទាស់​នឹង​ពួក​អុីស្រា‌អែល
\v 22 ព្រោះ​គេ​មិន​បាន​ជឿ​ដល់​ព្រះជាម្ចាស់ ហើយ​មិន​បាន​ទុក​ចិត្ត​នឹង​ព្រះចេស្ដា​របស់​ព្រះ‌អង្គ ដែល​អាច​សង្គ្រោះពួក​គេ​បាន​។
\s5
\v 23 ដ្បិត ព្រះ‌អង្គ​បាន​បង្គាប់​ផ្ទៃ​មេឃ​នៅ​ខាង​លើ ព្រះ‌អង្គ​បាន​បើក​ទ្វារ​ស្ថាន‌សួគ៌។
\v 24 ហើយ​បង្អុរ​នំ​ម៉ាណា​ឲ្យ​ធ្លាក់​មក​លើ​គេដូច​ភ្លៀង ដើម្បី​ឲ្យ​គេ​បរិ‌ភោគ ព្រះ‌អង្គ​ប្រទាន​ស្រូវ​ពី​ស្ថាន‌សួគ៌​ដល់​គេ។
\v 25 មនុស្ស បាន​បរិ‌ភោគ​នំ​ប៉័ង​របស់​ពួក​ទេវតា ព្រះ‌អង្គ​ប្រទាន​ឲ្យ​គេ​មាន​អាហារ​ជា​បរិបូរណ៏។
\s5
\v 26 ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ខ្យល់​ពី​ទិស​ខាង​កើត បក់​នៅ​លើ​មេឃ ហើយ​បាន​នាំ​ខ្យល់​ពី​ទិស​ខាង​ត្បូង ដោយ​ព្រះ‌ចេស្តា​របស់​ព្រះ‌អង្គ។
\v 27 ព្រះ​អង្គ​ទម្លាក់​សាច់​មក​លើ​គេ ដូច​ធូលី​ធ្លាក់​ពីលើ​មេឃ គឺ​ជា​សត្វ​ស្លាប​ជា​ច្រើន ដូចគ្រាប់​ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ។
\v 28 ព្រះ‌អង្គ​ធ្វើ​ឲ្យ​សត្វ​ទាំង​នោះ ធ្លាក់​ចំ​កណ្ដាល​ជំរំ​របស់​គេ ជុំ‌វិញ​កន្លែង​ដែល​គេស្នាក់​នៅ។
\s5
\v 29 ដូច្នេះ ពួក​គេ​ក៏​បរិ‌ភោគ​ឆ្អែត​គ្រប់គ្នា។ ​ព្រះ‌អង្គ​បាន​ប្រទាន​ឲ្យ តាម​បំណង​ដែល​គេ​ចង់​បាន។
\v 30 ប៉ុន្ដែ ចិត្ត​របស់​គេ​មិន​ទាន់​ស្កប់​ស្កល់​ទេ ហើយ​កាល​អាហារ​នោះ នៅ​ក្នុង​មាត់​គេ​ផងដែរ។
\s5
\v 31 សេចក្ដី​ក្រោធ​របស់​ព្រះជាម្ចាស់ក៏​ឆួល​ឡើង​ទាស់​នឹង​គេ ហើយ​ប្រហារ​ពួក​អ្នក​ខ្លាំង​ពូកែ​ជាង​គេ។ ព្រះអង្គក៏ផ្តួលពួក​យុវជន​ដែល​ពេញ​កម្លាំង ក្នុង​ចំណោម​ពួក​អុីស្រា‌អែល​ផង​ដែរ។
\v 32 ទោះ​បើ​យ៉ាង​នេះ​ក៏​ដោយ ក៏​គេ​នៅ​តែ​ប្រព្រឹត្ត​អំពើ​បាប​ដដែល គេ​មិន​បាន​ជឿ​ការ​អស្ចារ្យ​របស់​ព្រះ‌អង្គ​ទេ។
\s5
\v 33 ដូច្នេះ ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ថ្ងៃ​របស់​គេ កន្លង​បាត់ទៅ បាន​ដូច​ជា​មួយ​ដង្ហើម ហើយ​ឆ្នាំ​របស់​គេ​ពេញ​ដោយ​ការ​ភ័យ​ខ្លាច។
\v 34 កាល​ព្រះ‌អង្គ​ប្រហារ​ពួក‌គេ ទើប​គេ​ស្វែង​រក​ព្រះ‌អង្គ គេ​ប្រែ​ចិត្ត ហើយ​នាំគ្នា​ស្វែង​រក​ព្រះ យ៉ាង​អស់​ពី​ចិត្ត។
\s5
\v 35 ពួកគេ​នឹក​ចាំ​ថា ព្រះ​ជា​ថ្ម​ដា​របស់​ពួក‌គេ គឺ​ព្រះ​ដ៏​ខ្ពស់​បំផុត ព្រះ‌អង្គ​ជា​អ្នក​ប្រោស​លោះ​របស់​គេ។
\v 36 ប៉ុន្ដែ ពួកគេ​បាន​លើក​បញ្ចើច​ព្រះ‌អង្គ ដោយ​មាត់​របស់​គេ អណ្ដាត​របស់​គេបាន​កុហក​ព្រះ‌អង្គ។
\v 37 ដ្បិត ចិត្តរបស់​គេ​មិន​ទៀង​ចំពោះ​ព្រះ‌អង្គ​ទេ ហើយ​ក៏​មិន​ស្មោះត្រង់ ចំពោះ​សេចក្ដី​សញ្ញា​ព្រះ‌អង្គ​ឡើយ។
\s5
\v 38 ​ព្រះ‌អង្គ​វិញ គឺ​មានព្រះ‌ហឫ‌ទ័យ អាណិត​អាសូរ ព្រះ‌អង្គ​អត់​ទោស​អំពើ​ទុច្ចរិត​របស់​គេ ហើយ​មិន​បាន​បំផ្លាញ​គេ​ទេ។ ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ ជា​ច្រើន​លើក​ច្រើន​ដង មិន​ឲ្យ​សេចក្ដី​ក្រោធ​នៃព្រះ‌អង្គ ឆួល​ឡើង​ទាំង​អស់​ឡើយ។
\s5
\v 39 ព្រះ‌អង្គ​បាន​នឹក​ចាំ​ថា គេ​គ្រាន់​តែ​ជា​សាច់​ឈាម​ប៉ុណ្ណោះ គឺ​ជា​ខ្យល់​ដែល​បក់​កន្លង​ហួស​ទៅ ឥត​វិល​មក​វិញ​ឡើយ។
\v 40 ប៉ុន្មាន​ដង​ហើយ​ដែល​គេ​បះ‌បោរ​នឹង​ព្រះ‌អង្គ នៅ​ក្នុង​ទី​រហោ‌ស្ថាន ហើយ​ធ្វើ​ឲ្យ​ព្រះ‌អង្គ​ព្រួយ​ព្រះ‌ហឫ‌ទ័យ នៅ​ទី​ហួត​ហែង!
\v 41 គេ​បាន​ល្បង​ល​ព្រះ ម្ដង​ហើយម្ដង​ទៀត គេ​បាន​រក​រឿង​ព្រះ​ជាម្ចាស់ដ៏​បរិសុទ្ធ នៃ​ជនជាតិ​អុីស្រា‌អែល។
\s5
\v 42 គេ​មិន​បាន​នឹក​ចាំ​ពី​ព្រះ‌ចេស្ដា​របស់​ព្រះ‌អង្គ ឬ​ពី​ថ្ងៃ​ដែល​ព្រះ‌អង្គ​បាន​រំដោះ​គេ​ពី​ខ្មាំង​សត្រូវ
\v 43 កាល​ព្រះ‌អង្គ​បាន​សម្ដែង​ទី​សម្គាល់ របស់​ព្រះ‌អង្គ​នៅ​​អេស៊ីប និង​ការ​អស្ចារ្យ​នៅ​ទី​វាល​សូអាន​។
\s5
\v 44 ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ទន្លេ និង​ព្រែក​របស់​គេ​ទៅ​ជា​ឈាម ហើយ​គេ​មិន​អាច​ផឹក​ពី​ទឹក​នោះ​បាន​ឡើយ។
\v 45 ព្រះ‌អង្គ​បាន​ចាត់​ហ្វូង​រុយ​មក​បង្ហិន​គេ ហើយ​កង្កែប​មក​បំផ្លាញ​គេ។
\v 46 ព្រះ‌អង្គ​បាន​ប្រគល់​ដំណាំ​របស់​គេ ទៅ​ឲ្យ​ចង្រិត​កាត់ ហើយ​ភោគផល​របស់​គេ​ទៅ​ឲ្យ​កណ្តូបស៊ី។
\s5
\v 47 ព្រះ‌អង្គ​បាន​បំផ្លាញ​ដើម​ទំពាំង‌បាយ‌ជូរ របស់​គេ​ដោយ​ព្រឹល ហើយ​ដើម​ឧទុម្ពរ​របស់​គេ​ដោយ​សន្សើម​កក។
\v 48 ព្រះ‌អង្គ​បាន​ប្រគល់​ហ្វូង​គោ​របស់​គេ​ឲ្យ​ត្រូវ​ព្រឹល ហើយ​ឲ្យ​ហ្វូង​ចៀម​របស់​គេ​ត្រូវ​រន្ទះ​បាញ់។
\v 49 ព្រះ‌អង្គ​បាន​ចាក់​សេចក្ដី​ក្រោធ ដ៏​សហ័ស​របស់​ព្រះ‌អង្គ​ទៅ​លើ​គេ។ ព្រម​ទាំង​សេចក្ដី​ក្រោធ និង​សេចក្ដី​ទុក្ខលំបាក រួម​ទាំង​ពល​ទេវតា​មក​បំផ្លាញ​គេផង។
\s5
\v 50 ព្រះ‌អង្គ​បាន​ធ្វើ​ផ្លូវ​សម្រាប់​សេចក្ដី​ក្រោធ របស់​ព្រះ‌អង្គ ព្រះ‌អង្គ​មិន​បាន​ប្រណី​ព្រលឹង​គេ ឲ្យ​រួច​ពី​ស្លាប់​ឡើយ គឺ​បាន​ប្រគល់​ជីវិត​គេ​ទៅ​ឲ្យ​គ្រោះ​កាច។
\v 51 ព្រះ‌អង្គ​បាន​ប្រហារ​អស់​ទាំង​កូន​ច្បង នៅ​​អេស៊ីប គឺ​ជា​ដើម​កម្លាំង​របស់​ហាំ​នៅ​ក្នុង​ជំរំ​ពួកគេ។
\s5
\v 52 ព្រះ‌អង្គ​បាន​នាំរាស្ត្រ​ព្រះ‌អង្គ ចេញ​ដូច​ជា​ចៀម ហើយបាន​ដឹក‌នាំ​គេ​នៅ​ក្នុង​ទី​រហោ‌ស្ថាន ដូច​ជា​ហ្វូង​សត្វ។
\v 53 ព្រះ‌អង្គ​បាន​នាំ​គេ​ដោយ​សុវត្តិភាព មិន​ឲ្យគេ​ភ័យ​ខ្លាច​ឡើយ តែ​សមុទ្រ​បាន​គ្រប​លើ​ខ្មាំង​សត្រូវ​របស់​គេ​។
\s5
\v 54 ព្រះ‌អង្គ​បាន​នាំ​គេ​ទៅ​កាន់​ទឹក​ដី​បរិសុទ្ធ របស់​ព្រះ‌អង្គ គឺ​ទៅ​កាន់​ភ្នំ​ដែល​ព្រះ‌ហស្ត​ស្តាំ របស់​ព្រះ‌អង្គ​បាន​ឈ្នះ។
\v 55 ព្រះ‌អង្គ​បាន​បណ្តេញ​ជនជាតិ​នានា ចេញ​ពី​មុខពួក​គេ ព្រះ‌អង្គ​បាន​ចែកទឹក​ដីទាំង​នោះ ឲ្យគេទុក​ជា​មរតក ក៏​ឲ្យ​កុល‌សម្ព័ន្ធនៃ​អុីស្រា‌អែល រស់​នៅ​ក្នុង​លំនៅ​របស់​ជនជាតិទាំង​នោះ។
\s5
\v 56 ប៉ុន្តែ ពួកគេ​បាន​ល្បង‌ល​ព្រះជាម្ចាស់​ដ៏​ខ្ពស់​បំផុត ហើយ​បះ‌បោរ​ទាស់​នឹង​ព្រះ‌អង្គ មិនធ្វើ​តាម​បញ្ញត្តិ​របស់​ព្រះ‌អង្គ។
\v 57 គឺ​ពួកគេបាន​ថយ​ចេញ ហើយ​ប្រព្រឹត្ត​ដោយ​ក្បត់ ដូច​បុព្វ‌បុរស​របស់​គេ ដែល​ក្រឡាច់​រមួល​ដូច​ជា​ធ្នូ​មិន​ត្រង់។
\s5
\v 58 ដ្បិត ពួកគេ​បាន​ធ្វើ​ឲ្យ​ព្រះ‌អង្គ​ខ្ញាល់ ដោយ​ទី​ខ្ពស់​របស់​គេ គេ​បណ្ដាល​ឲ្យ​ព្រះ‌អង្គ​ប្រចណ្ឌ ដោយ​រូប​ព្រះ​របស់​គេ។
\v 59 កាល​ព្រះជាម្ចាស់​ជ្រាប ព្រះ‌អង្គ​ក្រោធ​ជា​ខ្លាំង ហើយ​ព្រះ‌អង្គ​មិន​រវីរវល់េះនឹង​​អុីស្រា‌អែល​សោះ។
\s5
\v 60 ព្រះ‌អង្គ​លះ​ចោល​ព្រះ​ដំណាក់​ព្រះ‌អង្គ​នៅស៊ីឡូរជា​រោង ​ឧបោ​សថ​ដែល​ព្រះ‌អង្គ​ធ្លាប់​គង់​នៅ កណ្ដាល​មនុស្ស។
\v 61 ហើយ​ប្រគល់​ព្រះ​ចេស្ដា​របស់​ព្រះ‌អង្គ ឲ្យ​ទៅ​ជា​ឈ្លើយ គឺ​សិរី‌ល្អ​របស់​ព្រះ‌អង្គ ទៅ​ក្នុង​កណ្ដាប់​ដៃ​ខ្មាំង​សត្រូវ។
\s5
\v 62 ព្រះ‌អង្គ​បាន​ប្រគល់រាស្ត្រ​ព្រះ‌អង្គ ទៅ​ឲ្យ​ដាវ ហើយ​ព្រះ‌អង្គ​ក្រោធ​នឹង​មរតក របស់​ព្រះ‌អង្គ។
\v 63 ភ្លើង​បាន​ឆេះ​បំផ្លាញ​ពួក​កំលោះ​របស់ពួក​គេ ស្ត្រី​ក្រមុំ​របស់​គេ គ្មាន​អ្នក​ណា​ចូលដណ្តឹង​។
\s5
\v 64 ពួក​សង្ឃ​របស់​គេ​បាន​ដួល​ស្លាប់​ដោយ​ដាវ តែ​ប្រពន្ធ​របស់​គេ​មិន​បាន​យំ​សោក​ដែរ។
\v 65 ក្រោយមក ព្រះ‌អម្ចាស់​តើន​ឡើង ដូច​គេ​ភ្ញាក់​ពី​ដំណេក ដូច​មនុស្ស​ខ្លាំង​ពូកែ​ដែល​ស្រែក​ឡើង ដោយ​អំណាច​ស្រា​ទំពាំង‌បាយ‌ជូរ។
\v 66 ព្រះ‌អង្គ​វាយ​បច្ចា‌មិត្ត​របស់​ព្រះ‌អង្គ ឲ្យ​រត់​ខ្ចាត់​ខ្ចាយ ព្រះ‌អង្គ​ធ្វើ​ឲ្យ​គេ​អាម៉ាស់​អស់​កល្ប​ជានិច្ច។
\s5
\v 67 ព្រះ‌អង្គ​មិន​រវី​រវល់​នឹង​រោង​ឧបោសថ របស់​ពួក​យ៉ូសែប​ឡើយ ក៏​មិន​បាន​ជ្រើស​រើស​កុល‌សម្ព័ន្ធ​អេប្រាអិម​ដែរ។
\v 68 តែ​ព្រះ‌អង្គ​បាន​រើស​កុល‌សម្ព័ន្ធ​យូដា និង​ភ្នំ​ស៊ីយ៉ូនដែល​ព្រះ‌អង្គ​ស្រឡាញ់។
\v 69 ព្រះ‌អង្គ​បានសង់​ទី​បរិសុទ្ធ​របស់​ព្រះ‌អង្គ ដូច​ជា​ផ្ទៃ​មេឃ​ដ៏​ខ្ពស់ ដូច​ជា​ផែនដី ដែល​ព្រះ‌អង្គ​បាន​តាំង​ឲ្យ​នៅ​ជាប់ រហូត​តទៅ។
\s5
\v 70 ព្រះ‌អង្គ​បាន​ជ្រើស​រើស​ដាវីឌ ជា​អ្នក​បម្រើ​ព្រះ‌អង្គ ហើយ​បាន​យក​លោក​ចេញ​ពី​ក្រោល​ចៀម។
\v 71 ព្រះ‌អង្គ​បាន​យក​លោកចេញ​ពី​ការ​ឃ្វាល​មេ​ចៀម​ដែល​មាន​កូន ឲ្យ​ធ្វើ​ជា​គង្វាល​ដល់​ពួក​យ៉ាកុប ជា​រាស្ត្រ​ព្រះ‌អង្គ គឺ​ពួក​អុីស្រា‌អែល​ដែល​ជា​មរតក​របស់​ព្រះ‌អង្គ។
\v 72 ដាវិឌ​បាន​ឃ្វាល​ពួក‌គេ​ដោយ​ចិត្ត​ទៀង​ត្រង់ ហើយ​នាំ​ផ្លូវ​គេ​ដោយដៃប៉ិន​ប្រសប់។
\s5
\c 79
\cl ជំពូក ៧៩
\p
ទំនុក​របស់​លោក​អេសាភ។
\v 1 ​ព្រះជាម្ចាស់​អើយ! ពួក​ជនជាតិ​ដទៃ បាន​ចូល​រុក‌រាន​ក្នុង​មរតក​របស់​ព្រះ‌អង្គហើយ គេ​បាន​បង្អាប់​ព្រះ‌វិហារ​បរិសុទ្ធ​របស់​ព្រះ‌អង្គ ហើយ​បាន​បំផ្លាញ​ក្រុង​យេរូ‌សាឡិម ឲ្យ​ទៅ​ជា​គំនរ​ថ្ម។
\v 2 គេ​បាន​ប្រគល់សាក​សព​ពួក​អ្នក​បម្រើ​ព្រះ‌អង្គ ទៅ​ឲ្យ​សត្វ​ហើរ​លើ​អាកាសធ្វើ​ជា​អាហារ គឺ​ជា​សាច់​នៃ​ពួក​អ្នក​បរិសុទ្ធ​របស់​ព្រះ‌អង្គ ដល់​សត្វ​តិរច្ឆាន​នៅ​ផែនដី។
\v 3 គេ​បាន​បង្ហូរ​ឈាម​របស់​អ្នក​ទាំង​នោះ ដូច​ជា​ទឹក​ហូរ​នៅ​ជុំ‌វិញ​ក្រុង​យេរូ‌សាឡិម ហើយ​គ្មាន​អ្នក​ណា​បញ្ចុះ​សព​ពួកគេ​។
\s5
\v 4 យើង​ខ្ញុំ​បាន​ត្រឡប់​ជា​ទី​ត្មះ​តិះ​ដៀល ដល់​អ្នក​ជិត​ខាង និង​ជា​ទី​សើច​ចំអកឡក​ឡាយ ដល់​អស់​អ្នក​ដែល​នៅ​ជុំ‌វិញ​យើង​ខ្ញុំ។
\v 5 ​ព្រះ‌អម្ចាស់​អើយ! តើ​ដល់​ពេល​ណាទៀត? តើ​ព្រះ‌អង្គ​ខ្ញាល់​រហូត​ឬ? តើ​ព្រះ‌ហឫ‌ទ័យ​ប្រចណ្ឌ​របស់ព្រះ‌អង្គ នៅ​តែ​ឆេះ​ដូច​ភ្លើង​ទៀត​មែនទេ?
\s5
\v 6 សូម​ចាក់​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ ទៅ​លើ​ជនជាតិដែល​មិន​ស្គាល់​ព្រះ‌អង្គ និង​ទៅ​លើ​នគរ​ដែល​មិន​អំពាវ‌នាវ ដល់​ព្រះ‌នាម​ព្រះ‌អង្គ​នោះ​ទៅ។
\v 7 ដ្បិត​គេ​បាន​ស៊ី​បង្ហិន​ពួក​យ៉ាកុប ហើយ​បំផ្លាញ​ភូមិ​របស់គេ។
\s5
\v 8 សូម​កុំ​នឹក​ចាំ​អំពើ​ទុច្ចរិត ដែល​យើង​ខ្ញុំ​ធ្វើ​ពី​ដើម​ឡើយ សូម​ប្រញាប់​សម្ដែង​ព្រះ‌ហឫ‌ទ័យ​អាណិត​អាសូរ របស់​ព្រះ‌អង្គ​ដល់​យើង​ខ្ញុំផង ដ្បិត​យើង​ខ្ញុំកំពុង​តែ​អាប់ឱន​ណាស់។
\v 9 ​ព្រះអង្គសង្គ្រោះ​របស់​យើង​ខ្ញុំ​អើយ សូម​ជួយ​យើង​ខ្ញុំ ដ្បិត ​យល់​ដល់​សិរី‌ល្អ​នៃ​ព្រះ‌នាម​ព្រះ‌អង្គ សូម​ប្រាស​យើង​ខ្ញុំ​ឲ្យ​រួច ហើយ​អត់​ទោស​អំពើ​បាបរបស់​យើង​ខ្ញុំ​ផង ដោយ​យល់​ដល់​ព្រះ‌នាម​ព្រះ‌អង្គ។
\s5
\v 10 ហេតុ​អ្វី​ត្រូវ​ឲ្យ​ពួក​ជនជាតិដទៃ​ប្រមាថ​ថា «តើ​ព្រះ​របស់​គេ​នៅ​ឯ​ណា?» សូម​ឲ្យ​ការ​សង‌សឹក ចំពោះ​ឈាម​ពួក​អ្នក​បម្រើ​ព្រះ‌អង្គ ដែល​បាន​ខ្ចាយ​នោះ បាន​ដឹង​ច្បាស់ ក្នុង​ចំណោម​ពួក​ជនជាតិ​ដទៃ នៅ​មុខ​យើង​ខ្ញុំផង។
\v 11 សូម​ឲ្យ​សំឡេង​ថ្ងូរ​របស់​ពួក​អ្នក​ទោស បាន​ឮ​ដល់​ព្រះ‌អង្គ ហើយ​ដោយ​ព្រះ‌ចេស្តា​ដ៏​ធំ​របស់​ព្រះ‌អង្គ សូម​ការ​ពារ​អ្នក​ដែលមាន​ទោស​ដល់​ស្លាប់ ទាំង​នោះ​ផង។
\s5
\v 12 ​ព្រះ‌អម្ចាស់​អើយ! ​ការ​ដែល​អ្នក​ជិត​ខាង​យើង​ខ្ញុំ បាន​ត្មះ‌តិះ‌ដៀល​ព្រះ‌អង្គ សូម​សង​ទៅ​លើ​ខ្លួន​គេ​មួយ​ជា​ប្រាំពីរ​វិញ។
\v 13 ដូច្នេះ យើង​ខ្ញុំ​ដែល​ជារាស្ត្រ និង​ជា​ហ្វូង​ចៀម​នៅ​ក្នុង​វាល​ស្មៅរបស់​ព្រះ‌អង្គ នឹង​អរ​ព្រះ‌គុណដល់​ព្រះ‌អង្គ​ជា​រៀង​រហូត។ យើង​ខ្ញុំ​នឹងពោល​សរសើរ​តម្កើង​ព្រះ‌អង្គ គ្រប់​ជំនាន់​។
\s5
\c 80
\cl ជំពូក ៨០
\p
បទ​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។ បទ«ផ្កា​ម្លិះ»។ សក្ខីភាព។ ទំនុកតម្កើង របស់​លោក​អេសាភ។
\v 1 សូមទតមើល៍! ព្រះ​ដែល​ជា​គង្វាល​​អុីស្រា‌អែល​ ជា​ព្រះជាម្ចាស់​ដែល​នាំ​មុខ​ពួក​យ៉ូសែប ដូច​ជា នាំ​ហ្វូង​ចៀម ​ព្រះ​ដែល​គង់​នៅ​កណ្ដាល​ចេរូ‌ប៊ីម​អើយ សូម​ភ្លឺ​មកលើយើង!
\v 2 សូម​បណ្ដាល​ឥទ្ធិ‌ឫទ្ធិ​របស់​ព្រះ‌ អង្គ​ឡើង នៅ​ចំពោះ​ពួកអេប្រាអិម បេនយ៉ាមីន និង​ម៉ាណា‌សេ ហើយ​យាង​មក​សង្គ្រោះ​យើង​ខ្ញុំ​ផង។
\v 3 ​ព្រះជាម្ចាស់អើយ សូម​សាងយើង​ខ្ញុំ​មក​វិញ សូម​ឲ្យ​ព្រះ‌ភ័ក្ត្រនៃ​ព្រះ‌អង្គ​ភ្លឺ​មកលើយើង​ខ្ញុំ​ហើយយើងនឹង​បាន​រួច​ជីវិត។
\s5
\v 4 ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ពិភពទាំងមូលអើយ តើ​ព្រះ‌អង្គ​ខ្ញាល់​នឹង​រាស្ត្រ​ព្រះ‌អង្គ ក្នុងការពួកគេ​អធិស្ឋាន​រក​ព្រះ‌អង្គ ដល់​ពេល ណា​ទៀត?
\v 5 ព្រះ‌អង្គ​បាន​ប្រទាននំប៉័ងនៃទឹកភ្នែក ហើយ​ឲ្យ​គេ​ផឹក​ទឹក​ភ្នែក​ពេញ​រង្វាល់។
\v 6 ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ​ទៅ​ជា​ដើម​ហេតុ នៃ​ការ​ទាស់‌ទែង​គ្នា ដល់​ពួក​អ្នក​ជិត​ខាងយើង​ខ្ញុំ ហើយ​ខ្មាំង​សត្រូវ​របស់​យើង​ខ្ញុំ ពួកគេ​នាំ​គ្នា​សើច​ចំអក។
\s5
\v 7 ​ព្រះជាម្ចាស់​នៃ​ពិភពទាំងមូល សូមស្អាងយើងឡើងវិញ សូម​ឲ្យ​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ​ភ្លឺ​មកយើង នោះ​យើង​ខ្ញុំ​នឹង​បាន​សង្រ្គោះ។
\v 8 ព្រះ‌អង្គ​បាន​យក​ដើម​ទំពាំង‌បាយ‌ជូរ​មួយ ពី​ទឹកដីអេស៊ីបមក ព្រះ‌អង្គ​បាន​បណ្តេញ​ជនជាតិនានា​ចេញ ហើយ​បាន​ដាំ​ដើម​ទំពាំង​បាយ​ជូរ​នោះ​មក។
\s5
\v 9 ព្រះ‌អង្គ​បានសម្អាតដី​នោះ​យ៉ាង​ស្អាត ដើម​ទំពាំង​បាយ​ជូរ​ក៏​ចាក់​ឫស​ ហើយ​ដុះពាស​ពេញ​ក្នុង​ស្រុក។
\v 10 ម្លប់​ដើម​ទំពាំង​បាយ​ជូរ បាន​គ្រប​ដណ្ដប់​ទៅ​លើ​ភ្នំ​នានា ហើយ​មែក​របស់​វាក៏​គ្រប​លើ​ដើម​តា‌ត្រៅនៃព្រះជាម្ចាស់។
\v 11 ដើម​ទំពាំង​បាយ​ជូរ​នោះ​បែក​មែក រហូត​ទៅ​ដល់​សមុទ្រ ហើយ​ពន្លក​របស់​វារហូត​ទៅ​ដល់​ទន្លេអឺប្រាត។
\s5
\v 12 ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ រំលំ​របងចម្ការ​ទំពាំង​បាយ​ជូរ​ ធ្វើ​ឲ្យ​អស់​អ្នកដែល​ដើរ​តាម​នោះ​បេះ​ផ្លែ​វា។
\v 13 ជ្រូក​ចេញ​ពី​ព្រៃ​មក​ឈ្មុសបំផ្លាញ ហើយ​អស់​ទាំង​សត្វ​នៅទី​វាល ក៏​ស៊ីវា​ចម្អែតពោះដែរ។
\s5
\v 14 សូម​ព្រះ‌អង្គ​បែរ​មក​វិញ ព្រះជាម្ចាស់នៃពិភពទាំងមូលអើយ! ហើយ​ទត​មើល​ពី​លើ​ស្ថាន‌សួគ៌​មក សូម​ប្រោស​ប្រណី​ដើម​ទំពាំង‌បាយ‌ជូរ​នេះ​ផង។
\v 15 គឺ​ជា​ដើម​ដែល​ព្រះ‌ ហស្ត​ស្តាំ​របស់​ព្រះ‌អង្គ​បាន​ដាំ ជាពន្លកដែលព្រះអង្គធ្វើឲ្យលូតលាស់ឡើង។
\v 16 ត្រូវ​បាន​យក​ភ្លើង ដុតនឹងកាត់ចោល សូម​ឲ្យ​គេ​វិនាស​ដោយ​ការ​នៃការបន្ទោសរបស់ព្រះ‌អង្គផង។
\s5
\v 17 សូម​ឲ្យ​ព្រះ‌ហស្ត​ព្រះ‌អង្គ​ស្ថិតនៅ​លើ មនុស្សដែល​នៅ​ខាង​ស្ដាំ​ព្រះ‌ហស្ត​ព្រះ‌អង្គ គឺ​កូន​មនុស្ស​ដែល​ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​មាន​កម្លាំងសម្រាប់​អង្គ​។
\v 18 ក្រោយមក យើង​ខ្ញុំ​នឹង​មិន​បែរ​ចេញ ពី​ព្រះ‌អង្គ​ឡើយ សូម​បង្ហាញដល់យើង នោះយើង​ខ្ញុំ​នឹង​ស្រែករក​ព្រះ‌នាម​របស់ព្រះ‌អង្គ។
\s5
\v 19 ​ព្រះ‌អម្ចាស់ ជា​ព្រះជាម្ចាស់​នៃ​ពិភពទាំងមូល​អើយ សូម​សាងយើង​​មក​វិញ សូម​ឲ្យ​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ​ភ្លឺ​មកលើយើង នោះ​យើង​នឹងបានសង្គ្រោះ។
\s5
\c 81
\cl ជំពូក ៨១
\p
ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។ សម្រាប់​ពិណ​ពី​ស្រុក​កាថ។ ទំនុក​របស់​លោក​អេសាភ។
\v 1 ចូរ​ស្រែក​ច្រៀង​ថ្វាយ​ព្រះជាម្ចាស់ ដែល​ជា​កម្លាំង​របស់​យើង ចូរ​ស្រែកដោយ​អំណរ ថ្វាយ​ព្រះ​របស់​លោក​យ៉ាកុប។
\v 2 ចូរច្រៀងចម្រៀង ហើយ​ចាប់​ស៊ុង​យ៉ាង​ពីរោះ និង​ដេញ​ពិណ​ផង។
\v 3 ចូរ​ផ្លុំ​ត្រែ​នៅ​ពេល​ចាប់​ផ្ដើម​ខែ​ខ្នើត នៅ​ពេល​ខែ​ពេញ​បូណ៌មី ជា​ថ្ងៃ​ផ្តើមបុណ្យ​របស់​យើង។
\s5
\v 4 ដ្បិត​នេះ​ជា​ច្បាប់​សម្រាប់​អុីស្រា‌អែល ជា​វិន័យ​របស់​ព្រះ​នៃ​យ៉ាកុប។
\v 5 ព្រះ‌អង្គ​តាំង​ច្បាប់​នោះ ទុក​ជា​ទី​បន្ទាល់​នៅ​ក្នុង​ពួក​យ៉ូសែប នៅ​ពេល​ព្រះ‌អង្គ​ចេញ​ទៅ វាយ​ប្រហារ​ទឹកដីអេស៊ីប ខ្ញុំ​បាន​ឮ​សំឡេង​មួយ​ដែល​ខ្ញុំ​មិន​ស្គាល់ថា៖
\s5
\v 6 «យើង​បាន​ដោះ​បន្ទុក​ចេញ​ពី​ស្មារបស់​អ្នក ហើយ​ក៏​យក​កញ្ច្រែង​ចេញពី​ដៃ​របស់​អ្នក​ដែរ។
\v 7 នៅ​ក្នុងគ្រា​មាន​ទុក្ខ​វេទនា អ្នក​បាន​អំពាវ‌នាវ ហើយ​យើង​បាន​ជួយ​អ្នក យើង​បាន​ឆ្លើយ​តប​ដល់​អ្នក​ពី​ទី​សម្ងាត់​នៃ​ផ្គរ។ យើង​បាន​ល្បង‌ល​អ្នក​នៅ​ទឹក​មេរីបា។ សម្រាក
\s5
\v 8 ​ប្រជា‌រាស្ត្រ​របស់​យើង​អើយ! ចូរ​ស្តាប់ ដ្បិត ​យើង​បាន​ដាស់​តឿន​អ្នក ​អុីស្រា‌អែល​អើយ ប្រសិន‌បើ​អ្នក​គ្រាន់​តែ​ស្តាប់​តាម​យើង!
\v 9 មិន​ត្រូវ​ឲ្យ​មាន​ព្រះ​ដទៃ​ណា នៅ​ក្នុង​ចំណោម​អ្នក​ឡើយក៏​មិន​ត្រូវ​ក្រាប​ថ្វាយ‌បង្គំព្រះ ជនជាតិ​ដទៃ​ណា​​ដែរ។
\v 10 យើងជា​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​អ្នក ដែល​បាន​នាំ​អ្នក​ចេញ​ពី​ទឹកសី​អេស៊ីប ចូរ​ហា​មាត់​អ្នក​ឲ្យ​ធំ នោះ​យើង​នឹង​បំពេញ​ដល់អ្នក។
\s5
\v 11 ប៉ុន្តែ រាស្ត្រ​របស់​យើង មិន​បាន​ស្តាប់​តាម​ពាក្យ​យើង​ អុីស្រាអែល​មិន​ព្រមស្តាប់បង្កាប់​យើង​ទេ។
\v 12 ដូច្នេះ យើងក៏​បណ្ដោយ​ឲ្យ​គេ ទៅ​តាម​ចិត្ត​រឹង​ចចេស​របស់​គេ ឲ្យ​គេ​ប្រព្រឹត្ត​តាម​គំនិត​របស់​ខ្លួន​គេ។
\s5
\v 13 ឱ​ប្រសិន‌បើ​ប្រជា‌រាស្ត្រ​របស់​យើង ព្រម​ស្តាប់​តាម​យើង​ ឱ​ប្រសិន‌បើ​អុីស្រា‌អែល ព្រម​ដើរ​តាម​ផ្លូវ​របស់យើង​នោះ។
\v 14 នោះ​យើង​នឹង​បង្ក្រាប​ខ្មាំង​សត្រូវ​របស់​គេ​ភ្លាម ហើយ​យើង​នឹងបង្វែរ​ដៃ ទៅ​ទាស់​នឹងបច្ចា‌មិត្ត​របស់​គេ​មិន​ខាន។
\s5
\v 15 សូមឲ្យអស់​អ្នក​ដែល​ស្អប់​ព្រះ‌អម្ចាស់ នឹង​ក្រាប​នៅ​ចំពោះ​ព្រះ‌អង្គ! សូមឲ្យវាសនា​អាក្រក់​របស់​គេ ​នៅ​ជាប់នឹងគេ​រហូត​ទៅ។
\v 16 ប៉ុន្ដែ យើង​នឹង​ចិញ្ចឹម​អុីស្រាអែល ដោយ​ស្រូវ​សាលី​ល្អ​បំផុតហើយ​នឹង​ចម្អែត​អ្នក​ដោយ​ទឹក​ឃ្មុំ​ពី​ថ្ម​ដា»។
\s5
\c 82
\cl ជំពូក ៨២
\p
ទំនុកតម្កើង របស់​លោក​អេសាភ។
\v 1 ព្រះជាម្ចាស់​គង់​ប្រថាប់​នៅ​ក្នុង​អង្គ​ប្រជុំ របស់​ព្រះ‌អង្គ ព្រះ‌អង្គ​កាត់​ក្ដីនៅ​ក្នុង​ចំណោម ពួក​ព្រះ​ទាំងឡាយ​។
\v 2 តើ​អ្នក​រាល់​គ្នា​នឹង​ជំនុំ‌ជម្រះ​ដោយ​អយុត្តិធម៌ ហើយ​យល់​មុខ​មនុស្ស​អាក្រក់ ដល់​កាល​ណាទៀត? សម្រាក
\s5
\v 3 ចូរ​រក​យុត្តិ​ធម៌​ឲ្យ​មនុស្ស​ទន់​ខ្សោយ និង​ក្មេង​កំព្រាហើយ​គាំ ពារ​សិទ្ធិ​មនុស្ស​វេទនា និង​មនុស្ស​ទ័ល​ក្រ។
\v 4 ចូរ​សង្គ្រោះ​មនុស្សទន់​ខ្សោយ និង​មនុស្ស​កម្សត់​ទុគ៌ត ចូរ​រំដោះ​គេ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​មនុស្ស​អាក្រក់។
\s5
\v 5 ពួកគេ​មិន​ដឹង ក៏​មិន​យល់​អ្វី​ទាំង​អស់ គេ​តែង​ដើរ​ទៅ​មក​ក្នុង​សេចក្ដី​ងងឹត អស់​ទាំង​គ្រឹះ​ផែនដី​ក៏​ត្រូវ​កក្រើក​រំពើក។
\s5
\v 6 យើងបានថ្លែង​ថា «អ្នក​រាល់​គ្នា​ជា​ព្រះ អ្នក​រាល់​គ្នា​សុទ្ធ​តែ​ជា​កូន​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត។
\v 7 ទោះជាបែបនេះក្តី អ្នក​នឹងត្រូវ​ស្លាប់​ដូច​មនុស្ស​ធម្មតា​ ហើយ​នឹង​ត្រូវ​ដួល​ដូច​ជា​អ្នក​ធំ​​ដែរ»។
\s5
\v 8 ​ព្រះ​ជាម្ចាស់អើយ! សូម​ក្រោក​ឡើង ជំនុំ‌ជម្រះ​ផែនដី​នេះ ដ្បិត​ព្រះ‌អង្គ​នឹង​គ្រប់​គ្រង លើជនជាតិ​ទាំងអស់​ទុក​ជា​មរតក។
\s5
\c 83
\cl ជំពូក ៨៣
\p
ចម្រៀង​តម្កើង​ព្រះ‌ជាម្ចាស់។ ទំនុកតម្កើង របស់​លោក​អេសាភ។
\v 1 ​ព្រះ​ជាម្ចាស់អើយ! សូម​កុំ​នៅ​ស្ងៀម​ឡើយ សូម​កុំនៅ​ព្រងើយ ហើយមិនកម្រើក​ដូច្នេះព្រះជាម្ចាស់។
\v 2 ​មើល៍ ខ្មាំង​សត្រូវ​របស់​ព្រះ‌អង្គ​កំពុង​តែបានដែ និងអស់​អ្នក​ដែល​ស្អប់​ព្រះ‌អង្គ​គេ​ងើប​ក្បាល​ហើយ។
\s5
\v 3 ពួកគេ​ប្រឹក្សា​គ្នា​បង្កើត​ឧបាយ ទាស់​នឹងរាស្ត្រ​ព្រះ‌អង្គហើយ ​គិត‌គូរ​គ្នា​ទាស់​នឹង​អស់​អ្នក ដែល​ព្រះ‌អង្គ​ការ​ពារ។
\v 4 ពូកគេ​បាននិយាយ​ថា «មក យើង​នាំ​គ្នា​បំផ្លាញជនជាតិនេះ​ចេញ។ នោះគ្មាន​អ្នក​ណា​នឹក​ចាំ ឈ្មោះ​អុីស្រា‌អែល​នេះ​ឡើយ»។
\v 5 ដ្បិត​គេ​បាន​រួម​សម​គំនិត​គ្នា គេ​បាន​តាំង​សញ្ញា​ទាស់​នឹង​ព្រះ‌អង្គ
\s5
\v 6 ការនេះក៏រាប់រួមទាំងពួក​ជនជាតិ​អេដុម និងជនជាតិអុីស‌ ម៉ា‌អែល ហើយនិងជនជាតិ​ម៉ូអាប់ និង​ជនជាតិហាការេន ដែលផ្តុំគ្នាជាមួយ
\v 7 ជនជាតិ​កេបាល ជនជាតិ​អាំម៉ូន និងជនជាតិ ​អាម៉ា‌ឡេក ជនជាតិ​ភីលី‌ស្ទីន និង​ពួក​អ្នក​ទីរ៉ុស។
\s5
\v 8 ​ស្រុក​អាស‌ស៊ើរ​ក៏​បានចូល​រួម​ជា​មួយ​គេ​ដែរ ជនជាតិទាំង​នោះ​ចូល​ដៃ​ជាមួយ គឺជាពួក​កូន​ចៅ​ឡុត។ សម្រាក
\s5
\v 9 សូម​ប្រព្រឹត្ត​ចំពោះ​ពួក‌គេ ដូច​ព្រះ‌អង្គ​បានប្រព្រឹត្ត​ចំពោះ​ជនជាតិ ម៉ាឌាន គឺ​ដូច​ព្រះ‌អង្គ​ប្រព្រឹត្ត​ចំពោះ​ស៊ីសេរ៉ា និង​យ៉ាប៊ីន នៅ​ទន្លេ​គីសុន។
\v 10 ពួកគេ​បាន​វិនាស​ទៅ​នៅ​អេនដោរ ហើយ​បាន​ត្រឡប់​ដូច​ជា​លាមក​នៅ​ដី។
\s5
\v 11 ​ធ្វើ​ឲ្យ​ពួកអ្នក​មាន​ត្រកូល​ខ្ពស់​របស់​គេ បាន​ដូច​ជា​អូរិប និង​សៀបសូម​ឲ្យ​ពួក​អ្នកធំ​របស់​គេ​ទាំង​អស់ បាន​ដូច​ជា​សេបា និង​សាលមូ‌ណា។
\v 12 ពួកគេបាននិយាា​ថា «ចូរ​យើងនាំ​គ្នា​ចាប់​យក​វាល​ស្មៅ​របស់​ព្រះជាម្ចាស់ ទុក​ជា​របស់​យើង»។
\s5
\v 13 ព្រះជាម្ចាស់​នៃ​ទូល‌បង្គំ​អើយ! សូម​ធ្វើ​ឲ្យ​គេ​បាន​ដូច​ជា​ធូលី​ដី​ ដូច​ជា​ចំបើង​ដែលត្រូវ​ខ្យល់​ផាត់​យក​ទៅ។
\v 14 ដូច​ភ្លើង​ដែល​ឆេះ​ព្រៃ ឬ​អណ្ដាត​ភ្លើង​ដែល​ឆាប​ឆេះ​ភ្នំយ៉ាង​ណា។
\v 15 សូម​ដេញ​តាម​គេ​ដោយខ្យល់​គំហុក របស់​ព្រះ‌អង្គ ហើយ​ធ្វើ​ឲ្យ​គេ​ញ័ររន្ធត់ ដោយ​ព្យុះ​សង្ឃរា​របស់​ព្រះ‌អង្គ​យ៉ាង​នោះ​ផង។
\s5
\v 16 ​ព្រះ‌អម្ចាស់​អើយ! សូម​គ្រប​មុខ​គេ​ដោយ​សេចក្ដី​អៀន​ខ្មាស ដើម្បី​ឲ្យ​គេ​ស្វែង​រក​ព្រះ‌នាម​ព្រះ‌អង្គ។
\v 17 សូម​ឲ្យ​គេ​ត្រូវ​ខ្មាស ហើយ​ភ័យ​ស្លុត​រហូត​ទៅ សូម​ឲ្យ​គេ​វិនាសទៅ​ទាំង​អាប់​យស។
\s5
\v 18 ដើម្បី​ឲ្យ​គេ​បាន​ដឹង​ថា មាន​តែ​ព្រះ‌អង្គ​ប៉ុណ្ណោះ ដែល​មាន​ព្រះ‌នាម​ព្រះអម្ចាស់ ជា​ព្រះ​ដ៏​ខ្ពស់​បំផុត​លើ​ផែនដី​ទាំង​មូល។
\s5
\c 84
\cl ជំពូក ៨៤
\p
ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។ សម្រាប់​ពិណ​ពី​ស្រុក​កាថ។ ទំនុក​របស់​កូន​ចៅ​លោក​កូរេ។
\v 1 ​ព្រះ‌អម្ចាស់នៃពិភពទាំងអស់​អើយ! ព្រះ​ដំណាក់​របស់​ព្រះ‌អង្គ គួរ​ស្រឡាញ់​ណាស់!
\v 2 ព្រលឹង​ទូល‌បង្គំ​ ក៏​នឹក​ដល់​ទី‌លាន​របស់​ព្រះ‌អម្ចាស់ បំណងចិត្តបានធ្វើឲ្យ ទូល‌បង្គំលើកតម្កើងព្រះអង្គ។ ដូងចិត្តហើយនិងសាច់ឈាមទូលបង្គំបានស្រែកឡើងទៅកាន់ព្រះ‌ដែលមានព្រះជន្ម​រស់។
\s5
\v 3 ​ព្រះ‌អម្ចាស់នៃពិភពទាំងមូល ជា​មហា‌ក្សត្រ និង​ជា​ព្រះ​ជាម្ចាស់នៃ​ទូល‌បង្គំ​អើយ! សូម្បី​តែ​សត្វ​ចាប​ក៏​មានលំនៅ ហើយ​សត្វ​ត្រចៀក‌កាំ ក៏មាន​សម្បុក​សម្រាប់ពួកវា ជា​កន្លែង​ដែល​ដាក់​កូន​របស់​វា នៅក្បែរ​អាសនា​ព្រះ‌អង្គ។
\v 4 មាន​ពរ​ហើយ អស់​អ្នក​ដែល​រស់​នៅ ក្នុងដំណាក់​របស់​ព្រះ‌អង្គ ពួកគេដ៏សរសើរ​តម្កើង​ព្រះ‌អង្គ​ជា‌និច្ច។ សម្រាក
\s5
\v 5 មាន​ពរ​ហើយ អស់​អ្នក​ដែល​យក​ព្រះ‌អង្គ​ជា​កម្លាំង​របស់​ខ្លួន ជា​អ្នក​ដែលរៀប​ចំ​ចិត្ត ជា​ផ្លូវ​ទៅកាន់​ក្រុង​ស៊ីយ៉ូន។
\v 6 កាល​គេ​ដើរ​កាត់ជ្រលង​បាកា គេ​ធ្វើ​ឲ្យ​ជ្រលង​នោះ ត្រឡប់​ទៅ​កន្លែង​មាន​ប្រភព​ទឹក ហើយ​ភ្លៀង​ដើម​រដូវ​ក៏​គ្រប​ដណ្ដប់​ដោយ​ពរ​ដែរ។
\s5
\v 7 ពួកគេ​ដើរ​ទៅ​ទាំង​មាន​កម្លាំង​ខ្លាំងឡើង​ៗ​ជានិច្ច គ្រប់​គ្នា​បង្ហាញ​ខ្លួន​នៅ​ចំពោះ​ព្រះ ក្នុង​ក្រុង​ស៊ីយ៉ូន។
\v 8 ​ព្រះ‌អម្ចាស់ ជា​ព្រះជាម្ចាសនៃពិភពទាំងមូល​អើយ សូម​ស្តាប់​ការ​អធិស្ឋាន​របស់​ទូល‌បង្គំ ព្រះ​នៃ​លោក​យ៉ាកុប​អើយ សូម​ផ្ទៀង​ព្រះ‌កាណ៌​ផង។
\v 9 ​ព្រះអង្គ​​ជា​ខែល​នៃ​យើង​ខ្ញុំ​អើយ សូម​ទត​មើល សូម​ទត​ចំ​មុខ​អ្នក​ដែល​ព្រះ‌អង្គបាន​ចាក់​ប្រេង​តាំង​ផង!
\v 10 ដ្បិត​មួយ​ថ្ងៃ​នៅ​ក្នុង​ព្រះ‌លាន​របស់​ព្រះ‌អង្គ ប្រសើរ​ជាង​មួយ​ពាន់​ថ្ងៃ​នៅ​កន្លែង​ផ្សេង​ទៀត។ ទូល‌បង្គំ​ស៊ូ​ធ្វើ​ជា​អ្នក​ឈរ​នៅ​មាត់​ទ្វារ ក្នុង​ដំណាក់​របស់​ព្រះ​ជាម្ចាស់នៃ​ទូល‌បង្គំជា​ជាង​រស់​នៅ​ក្នុង​លំនៅ​នៃ​សេចក្ដី​អាក្រក់។
\s5
\v 11 ដ្បិត​ព្រះ‌អម្ចាស់​ដ៏​ជា​ព្រះ ព្រះ‌អង្គ​ជា​ព្រះ‌អាទិត្យ និង​ជា​ខែល ព្រះ‌អម្ចាស់​នឹង​ផ្តល់​ព្រះ‌គុណ ព្រម​ទាំង​កិត្តិយស ព្រះ‌អង្គ​នឹង​មិន​សំចៃ​ទុក​របស់​ល្អ​អ្វី ដល់​អស់​អ្នក​ដែល​ដើរ​ដោយ​ទៀង​ត្រង់​ឡើយ។
\v 12 ​ព្រះ‌អម្ចាស់នៃពិភពទាំងមូល​អើយ មនុស្ស​ដែល​ទុក​ចិត្ត​ដល់​ព្រះ‌អង្គ អ្នក​នោះ​មាន​ពរ​ហើយ។
\s5
\c 85
\cl ជំពូក ៨៥
\p
ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។ ទំនុក​របស់​កូន​ចៅ​លោក​កូរេ។
\v 1 ​ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​គាប់​ព្រះ‌ហឫ‌ទ័យ​នឹង​ទឹក​ដី​របស់​ព្រះ‌អង្គ ព្រះ‌ជាម្ចាស់​បាន​លើក​មុខ​ពួក​យ៉ាកុប​ឡើង​វិញ។
\v 2 ព្រះ‌អង្គ​បាន​អត់​ទោស​អំពើ​ទុច្ចរិត ប្រជា‌រាស្ត្រ​ព្រះ‌អង្គ ក៏​បាន​គ្រប​បាំង​អំពើ​បាប ទាំង​ប៉ុន្មាន​របស់​គេ។ សម្រាក
\s5
\v 3 ព្រះ‌អង្គ​បាន​ដក​សេចក្ដី​ក្រោធ ទាំង​អស់​របស់​ព្រះ‌អង្គ​ចេញ ព្រះ‌អង្គ​បាន​បែរ​ចេញ​ពី​សេចក្ដី​ក្រោធ ដ៏​សហ័ស​របស់​ព្រះ‌អង្គ។
\v 4 ​ព្រះជាម្ចាស់​នៃ​ការ​សង្គ្រោះ​របស់​យើង​ខ្ញុំ​អើយ! សូម​លើក​មុខ​យើង​ខ្ញុំ​ឡើង​វិញផង សូម​ឈប់​គ្នាន់‌ក្នាញ់​ចំពោះ​យើង​ខ្ញុំ​ទៅ។
\v 5 តើ​ព្រះ‌អង្គ​ខ្ញាល់​នឹង​យើង​ខ្ញុំ​រហូត​ឬ? តើ​ព្រះ‌អង្គ​បន្លាយ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ គ្រប់​ជំនាន់​ត​ទៅ​ឬ?
\s5
\v 6 តើ​ព្រះ‌អង្គ​មិន​ទទួល​យើង​ខ្ញុំ​​ម្តងទៀតទេ? នោះប្រជា‌រាស្ត្រ​ព្រះ‌អង្គ នឹងបាន​រីក‌រាយ​ក្នុង​ព្រះ‌អង្គ​។
\v 7 ​ព្រះ‌អម្ចាស់​អើយ សូម​សម្ដែង​ព្រះ‌ហឫ‌ទ័យ​សប្បុរស របស់ព្រះ‌អង្គ​ដល់​យើង​ខ្ញុំ ហើយ​ប្រទាន​ការ​សង្គ្រោះ​នៃ​ព្រះ‌អង្គ ដល់​យើង​ខ្ញុំ​ផង។
\s5
\v 8 ខ្ញុំ​នឹង​ស្តាប់​សេចក្ដី​ដែល​ព្រះ‌អម្ចាស់​ដ៏​ជា​ព្រះជាម្ចាស់ មាន​ព្រះ‌បន្ទូល ដ្បិត​ព្រះ‌អង្គ​នឹង​មាន​ព្រះ‌បន្ទូល ពី​សេចក្ដី​សុខ​សាន្ត ដល់​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ ដល់​ពួក​បរិសុទ្ធ​របស់​ព្រះ‌អង្គ។ ពួក​គេ​នឹងមិនវិល​ត្រឡប់ ទៅ​រក​សេចក្ដី​ចម្កួត​ទៀត​ឡើយ។
\v 9 ពិត​ប្រាកដ​ជា​ការ​សង្គ្រោះ​របស់​ព្រះ‌អង្គ នៅ​ជិត​អស់​អ្នក​ដែល​កោត​ខ្លាច​ព្រះ‌អង្គ ដើម្បី​ឲ្យ​មាន​សិរី​រុងរឿង​នៅ​ក្នុងទឹកដីរបស់​យើង។
\s5
\v 10 សេចក្ដី​សប្បុរស និង​សេចក្ដី​ស្មោះ‌ត្រង់ សេចក្ដី​សុចរិត និង​សេចក្ដី​សុខ​សាន្ត ទាំងថើប​គ្នាទៅវិញទៅមក។
\v 11 សេចក្ដី​ស្មោះ‌ត្រង់​ដុះ​ពន្លក​ចេញ​ពី​ដី ហើយ​សេចក្ដី​សុចរិត​ក៏​មើល​ពី​លើ​មេឃ​មក​។
\s5
\v 12 ដ្បិត ព្រះ‌អម្ចាស់​នឹង​ប្រទាន​ព្រះពរដ៏ប្រសើរ ហើយ​ទឹកដីយើង​នឹង​បង្កើត​ភោគ​ផល ចម្រើន​ឡើង។
\v 13 សេចក្ដី​សុចរិត​នឹង​ដើរ​នៅខាងមុខ​ព្រះ‌អង្គ ហើយ​រៀប​ផ្លូវ​សម្រាប់​ជំហាន​ព្រះ‌អង្គ។
\s5
\c 86
\cl ជំពូក ៨៦
\p
ពាក្យ​អធិស្ឋាន​របស់​ស្ដេច​ដាវីឌ។
\v 1 ​ព្រះ‌អម្ចាស់​អើយ សូម​ព្រះអង្គស្តាប់ ហើយ​ឆ្លើយ​តប​មក​ទូល‌បង្គំ​ផង ដ្បិតទូល‌បង្គំ​ទាល់​ក្រ ហើយ​ខ្វះ​ខាត។
\v 2 សូម​រក្សា​កាពារ​ទូល‌បង្គំ ដ្បិត​ទូល‌បង្គំ​ស្មោះ‌ត្រង់​ ​ព្រះ​ជាម្ចាស់នៃ​ទូល‌បង្គំ​ សូម​សង្គ្រោះ​អ្នក​បម្រើ​ព្រះ‌អង្គ ដែល​ទុក​ចិត្ត​ដល់​ព្រះ‌អង្គ​ផង។
\s5
\v 3 ​ព្រះ‌អម្ចាស់​អើយ សូម​មេត្តាដល់​ទូល‌បង្គំ ដ្បិត​ទូល‌បង្គំ​បានស្រែករក​ព្រះ‌អង្គ​រាល់​ថ្ងៃ។
\v 4 សូម​បណ្ដាល​ឲ្យ​ព្រលឹង​អ្នក​បម្រើ​ព្រះ‌អង្គ រីក‌រាយ​ឡើង ដ្បិត ព្រះ‌អម្ចាស់​អើយ ទូល‌បង្គំ​ទូលទៅ​រក​ព្រះ‌អង្គ។
\s5
\v 5 ដ្បិត ​ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​ល្អ ហើយ​តែងតែអត់​ទោស ​ព្រះ‌អង្គបង្ហាញក្តីមេត្តា ចំពោះ​អស់​អ្នក​ណា​ដែល​ស្រែករក​ព្រះ‌អង្គ។
\v 6 ​ព្រះ‌អម្ចាស់​ សូម​ស្ដាប់​ពាក្យ​អធិស្ឋាន​របស់​ទូល‌បង្គំ សូម​ស្តាប់​សម្រែក​ទូល​អង្វរ​របស់​ទូល‌បង្គំ​ផង។
\v 7 នៅ​ថ្ងៃ​ទូល‌បង្គំ​មាន​សេចក្ដី​វេទនា ទូល‌បង្គំ​បានស្រែក​រក​ព្រះ‌អង្គ ដ្បិតព្រះ‌អង្គ​ឆ្លើយ​តប​មក​ទូល‌បង្គំ។
\s5
\v 8 ​ព្រះ‌អម្ចាស់​អើយ ក្នុង​ចំណោម​ព្រះ​ផ្សេងៗគ្មាន​ព្រះ​ណា​ដូច​ព្រះ‌អង្គ​ទេ។ គ្មាន​ព្រះ​ណា​ធ្វើ​ការ​អស្ចារ្យ​ដូច​ព្រះ‌អង្គ​ឡើយ។
\v 9 ​ព្រះ‌អម្ចាស់​អើយ អស់​ទាំង​ជនជាតិ​ដែល​ព្រះ‌អង្គ​បាន​បង្កើត នឹង​នាំ​គ្នា​មក​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អង្គ ហើយពួកគេ​នឹង​លើក​តម្កើង​ព្រះ‌នាម​ព្រះ‌អង្គ។
\s5
\v 10 ដ្បិត​ព្រះ‌អង្គ​ធំ ហើយ​ធ្វើ​ការ​យ៉ាង​អស្ចារ្យ មាន​តែ​ព្រះ‌អង្គ​ប៉ុណ្ណោះ​ដែល​ជា​ព្រះជាម្ចាស់។
\v 11 ​ព្រះ‌អម្ចាស់​អើយ សូម​បង្រៀន​ទូល‌បង្គំ​ឲ្យ​ស្គាល់​ផ្លូវ​របស់​ព្រះ‌អង្គ។ ទូល‌បង្គំ​នឹង​ដើរ​ក្នុង​សេចក្ដី​ពិត​របស់​ព្រះ‌អង្គ។ សូម​បង្រួម​ចិត្ត​ទូល‌បង្គំ ឲ្យ​កោត​ខ្លាច​ព្រះ‌នាម​ព្រះ‌អង្គ។
\v 12 ​ព្រះ‌អម្ចាស់ ជា​ព្រះជាម្ចាស់​នៃ​ទូល‌បង្គំ​ ទូល‌បង្គំ​នឹង​អរ​ព្រះគុណ​ព្រះ‌អង្គ​យ៉ាង​អស់​ពី​ចិត្ត ហើយ​នឹង​លើក​តម្កើង​ព្រះ‌នាម​ព្រះ‌អង្គតទៅ។
\s5
\v 13 ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ មកដល់​ទូល‌បង្គំ ដ៏អស្ចារ្យ​ណាស់ ព្រះ‌អង្គ​បាន​រំដោះ​ព្រលឹង​ទូល‌បង្គំ ឲ្យ​រួច​ផុត​ពី​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់។
\v 14 ​ព្រះជាម្ចាស់​អើយ មនុស្ស​ព្រហើន​បាន​លើក​គ្នា ទាស់​នឹង​ទូល‌បង្គំ​ហើយ។ មនុស្ស​ច្រឡោត​មួយ​ក្រុម​ចង់​ដក​ជីវិត​ទូល‌បង្គំ។ ពួកគេមិនបានគោរពព្រះអង្គនោះទេ។
\s5
\v 15 ប៉ុន្ដែ ​ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​ជា​ព្រះ​ប្រកប​ដោយ​ព្រះ‌ហឫ‌ទ័យ​មេត្តា និង​ប្រណី​សន្ដោស ព្រះ‌អង្គ​យឺត​នឹង​ខ្ញាល់ ហើយ​មាន​ព្រះ‌ហឫ‌ទ័យ​សប្បុរស និង​ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់​។
\v 16 សូម​បែរ​មកទូល‌បង្គំ ហើយ​ប្រណី​សន្ដោស​ទូល‌បង្គំ សូម​ប្រទាន​កម្លាំង​របស់​ព្រះ‌អង្គ ដល់​អ្នក​បម្រើ​ព្រះ‌អង្គ សូម​សង្គ្រោះ​កូន​របស់​ស្ត្រី ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ផង។
\v 17 សូម​សម្ដែង​ទី​សម្គាល់​មួយ ពី​សេចក្ដី​ល្អ​ដល់​ទូល‌បង្គំ ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ស្អប់​ទូល‌បង្គំ​បាន​ឃើញ ហើយ​មាន​សេចក្ដី​ខ្មាស ដោយ​សារ​តែ​ព្រះ‌អង្គ ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​បាន​ជួយ​ទូល‌បង្គំ ហើយ​បាន​កម្សាន្ត​ចិត្ត​ទូល‌បង្គំ។
\s5
\c 87
\cl ជំពូក ៨៧
\p
ទំនុកតម្កើង របស់​កូន​ចៅ​លោក​កូរេ។ ចម្រៀង​តម្កើង​ព្រះ‌ជាម្ចាស់។
\v 1 ព្រះ‌អម្ចាស់​បាន​សង់​ទីក្រុង​របស់​ព្រះ‌អង្គ
\v 2 នៅ​លើ​ភ្នំ​បរិសុទ្ធ ព្រះ‌អង្គ​ស្រឡាញ់​អស់​ទាំង​ទ្វារ​ក្រុង​ស៊ីយ៉ូន ជា​ជាង​ទីលំនៅ​ទាំង​ប៉ុន្មាន​របស់​លោក​យ៉ាកុប។
\v 3 ទី​ក្រុង​របស់​ព្រះជាម្ចាស់​អើយ មាន​គេ​និយាយពី​សេចក្ដី​រុង​រឿង​របស់​អ្នក។ សម្រាក
\s5
\v 4 ក្នុង​ចំណោម​អស់​អ្នក​ដែលស្គាល់​ខ្ញុំ ខ្ញុំ​នឹង​តំណាល​ពី​រ៉ាហាប និង​ពី​បាប៊ីឡូន។ មើល! ជនជាតិភីលី‌ស្ទីន និង​សាសន៍​ទីរ៉ុស រួម​ទាំង​ជនជាតិអេត្យូ‌ពីដែរ គេ​និយាយ​ថា «ការនេះគឺបានកើតនៅទីនោះ»។
\s5
\v 5 គេ​និយាយ​ពី​ក្រុង​ស៊ីយ៉ូន​ថា «អ្នក​នេះ​មួយ អ្នក​នោះមួយ បាន​កើត​នៅ​ក្រុង​នោះ ដ្បិត​ព្រះ​ដ៏​ខ្ពស់​បំផុត ព្រះ‌អង្គ​នឹង​តាំង​ក្រុង​នោះ​ឲ្យ​មាំ‌មួន»។
\v 6 កាល​ព្រះ‌អម្ចាស់ចុះឈ្មោះ​ជនជាតិ​ទាំង​នោះ ចូល​ក្នុង​បញ្ជី ព្រះ‌អង្គ​សរសេរ​ថា «គេ​បាន​កើត​មក​ក្នុង​ក្រុង​នោះ»។ សម្រាក
\s5
\v 7 ដូច្នេះ ពួក​អ្នក​ចម្រៀង និង​ពួក​អ្នករបាំ បាននិយាយ​ទៅកាន់គ្នាថា «ប្រភព​ទឹក​របស់​ខ្ញុំ​ទាំង​ប៉ុន្មាន​នៅ​ក្នុង​អ្នក»។
\s5
\c 88
\cl ជំពូក ៨៨
\p
ទំនុក​ជា​បទ​ចម្រៀង​របស់​កូន​ចៅ​កូរេ សម្រាប់​មេ​ភ្លេង។ ត្រូវ​លេង​ដោយ​ខ្លុយ ជា​សេចក្ដី​បង្រៀន​របស់​លោក​ហេម៉ាន អ្នក​ស្រុក​អេស‌រ៉ាគីត។
\v 1 ​ព្រះ‌អម្ចាស់ ជា​ព្រះ‌សង្គ្រោះ​របស់​ទូល‌បង្គំ​អើយ ទូល‌បង្គំ​ស្រែកអំពាវ​នាវ​នៅ​ចំពោះ​ព្រះ‌អង្គ ទាំង​យប់​ទាំង​ថ្ងៃ។
\v 2 សូម​ឲ្យពាក្យ​អធិស្ឋាន​របស់​ទូល‌បង្គំ បាន​ចូលឡើង​ទៅ​ដល់​ព្រះ‌អង្គ សូម​​ស្តាប់​សម្រែក របស់​ទូល‌បង្គំ​ផង។
\s5
\v 3 ដ្បិត​ព្រលឹង​ទូល‌បង្គំ​មាន​ពេញ ដោយ​សេចក្ដី​វេទនា ហើយ​ជីវិត​ទូល‌បង្គំ​ខិត​ទៅ​ជិត ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ហើយ។
\v 4 គេ​រាប់​ទូល‌បង្គំ​ក្នុង​ចំណោម​អ្នក ដែល​ចុះ​ទៅ​ក្នុង​រណ្ដៅ ទូល‌បង្គំ​ជា​មនុស្ស​ដែល​គ្មាន​កម្លាំង។
\s5
\v 5 ដូច​ជា​អ្នកដែល​ត្រូវ​គេ​បោះ‌បង់​ចោល នៅ​កណ្ដាល​ពួក​មនុស្ស​ស្លាប់ ដូច​ជា​អ្នក​ដែល​ត្រូវ​គេ​សម្លាប់ ដែល​ដេក​នៅ​ក្នុង​ផ្នូរ ដូច​ជា​អស់​អ្នក​ដែល​ព្រះ‌អង្គ​លែង​នឹក​នា ហើយ​ត្រូវ​បាន​កាត់​ចេញ ពី​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ។
\v 6 ព្រះ‌អង្គ​បាន​ផ្តេក​ទូល‌បង្គំ​នៅ​ក្នុង​រណ្តៅ​ដ៏​ជ្រៅ នៅ​ក្នុង​ទី​ងងឹត និង​ទី​ជម្រៅ។
\s5
\v 7 សង្កត់​លើ​ទូល‌បង្គំ​យ៉ាង​ធ្ងន់ ហើយ​ព្រះ‌អង្គ​ធ្វើ​ទុក្ខ​ទូល‌បង្គំ ដោយ​អស់​ទាំង​រលក​របស់​ព្រះ‌អង្គ។ សម្រាក
\s5
\v 8 ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យគូកន​របស់​ទូល‌បង្គំ គេច​មុខ​ពីទូល‌បង្គំ ក៏​បាន​ធ្វើ​ឲ្យ​ទូល‌បង្គំ ត្រឡប់​ជា​ទី​ខ្ពើម​ឆ្អើម​ដល់​គេ ទូល‌បង្គំ​ត្រូវ​បង្ខាំង មិន​អាច​គេច​ចេញ​បាន​ឡើយ។
\s5
\v 9 ភ្នែក​ទូល‌បង្គំ​ស្រវាំង​ដោយ​សារ​ទុក្ខ​ព្រួយ ឱ​ព្រះ‌អម្ចាស់​អើយ ទូល‌បង្គំ​អំពាវនាវ​រក​ព្រះ‌អង្គ​រាល់​ថ្ងៃ ទូល‌បង្គំ​បាន​ប្រទូល​ដៃ​ទៅ​រក​ព្រះ‌អង្គ។
\v 10 តើ​ព្រះ‌អង្គ​ធ្វើ​ការ​អស្ចារ្យ សម្រាប់​មនុស្ស​ស្លាប់​បានឬ? តើ​អ្នក​ដែល​ស្លាប់​ទៅ​ហើយ ងើប​សរសើរ​ព្រះ‌អង្គ​ដែរ​ឬ? សម្រាក
\s5
\v 11 តើ​គេ​ថ្លែង​ពី​ព្រះ‌ហឫ‌ទ័យ​សប្បុរស របស់​ព្រះ‌អង្គ​នៅ​ក្នុង​ផ្នូរ ឬ​ពី​ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់​របស់​ព្រះ‌អង្គ នៅ​ទី​ហិន​វិនាស​កើត​ឬ?
\v 12 តើ​មាន​អ្នក​ណា​ស្គាល់​ការ​អស្ចារ្យ​របស់​ព្រះ‌អង្គ នៅ​ក្នុង​ទី​ងងឹត ឬ​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ នៅ​ក្នុង​ទឹក​ដីដែល​គេ​ភ្លេច​បាត់​ទៅ​ហើយ​ដែរ​ឬ?
\s5
\v 13 ប៉ុន្តែ ​ព្រះ‌អម្ចាស់អើយ ទូល‌បង្គំ​ស្រែក​រក​ព្រះ‌អង្គ នៅ​ពេល​ព្រឹក ពាក្យ​អធិស្ឋាន​របស់​ទូល‌បង្គំ ចូល​មក​ចំពោះ​ព្រះ‌អង្គ។
\v 14 ព្រះ‌អម្ចាស់​អើយ ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ បោះ‌បង់​ព្រលឹង​ទូល‌បង្គំ​ចោល ហេតុ​អ្វី​បានជាព្រះ‌អង្គ លាក់​ព្រះ‌ភ័ក្ត្រ​នឹង​ទូល‌បង្គំ?
\s5
\v 15 ទូល‌បង្គំ​មាន​ទុក្ខ​វេទនា ហើយ​ជិត​ស្លាប់តាំង​តែ​ពី​ក្មេង​មក​ម៉្លេះ ព្រះ‌អង្គ​ធ្វើ​ឲ្យ​ទូល‌បង្គំ​ស្ញែង​ខ្លាច ទូល‌បង្គំ​តែល​តោល​គ្មាន​ទី​ពឹង។
\v 16 សេចក្ដី​ក្រោធ​ដ៏​សហ័ស​របស់​ព្រះ‌អង្គ បាន​គ្រប​លើ​ទូល‌បង្គំ សេចក្ដី​ស្ញែង​ខ្លាច​របស់​ព្រះ‌អង្គ បាន​បំផ្លាញ​ទូល‌បង្គំ។
\s5
\v 17 ពួកគេទាំង​នោះ​បាន​ឡោម‌ព័ទ្ធ​ទូល‌បង្គំ ដូច​ទឹក​ជំនន់ជា​រៀង​រាល់​ថ្ងៃ ក៏រួម​គ្នា​រួប​រឹត​ទូល‌បង្គំទាំង​អស់។
\v 18 ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យមនុស្ស​ជា​ទី​ស្រឡាញ់ និង​មិត្ត​ភក្ដិ​របស់​ទូល‌បង្គំ គេច​មុខ​ចេញ​ពី​ទូល‌បង្គំ គូកន​របស់​ទូល‌បង្គំ​បាន​ទុក​ទូល‌បង្គំ​ចោល ក្នុង​ទី​ងងឹត។
\s5
\c 89
\cl ជំពូក ៨៩
\p
កំណាព្យ​របស់​លោក​អេថាន ជា​អ្នក​ស្រុក​អេស‌រ៉ាគីត។
\v 1 ទូល‌បង្គំ​នឹង​ច្រៀង​ពី​ព្រះ‌ហឫ‌ទ័យ​សប្បុរស របស់​ព្រះ‌អម្ចាស់ ជា​រៀង​រហូត មាត់​ទូល‌បង្គំ​នឹងប្រកាស ពី​ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់របស់​ព្រះ‌អង្គ ឲ្យ​មនុស្ស​គ្រប់​ជំនាន់បាន​ស្គាល់ត​រៀង​ទៅ។
\v 2 ដ្បិត​ទូល‌បង្គំ​បាន​ទូល​ថា «ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ នៅ​ជាប់​អស់‌កល្ប​ជា‌និច្ច ហើយ​ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់​របស់​ព្រះ‌អង្គ​រឹង​មាំ ដូច​ផ្ទៃ​មេឃ»។
\s5
\v 3 «យើង​បាន​តាំង​សញ្ញា​ជាមួយ​អ្នក ដែល​យើង​បាន​ជ្រើស​រើស យើង​បាន​ស្បថ​ជាមួយ​ដាវីឌ ជា​អ្នក​បម្រើ​របស់​យើង​ថា។
\v 4 យើង​នឹង​តាំង​ពូជ‌ពង្សអ្នក ឲ្យ​នៅ​ជាប់​អស់​កល្ប​ជា‌និច្ច ក៏​នឹង​សង់​បល្ល័ង្ក​របស់​អ្នក ឲ្យ​នៅគង់​វង្ស​គ្រប់​ជំនាន់​តទៅ»។
\s5
\v 5 ព្រះ‌អម្ចាស់​អើយ សូម​ឲ្យ​ផ្ទៃ​មេឃ​សរសើរ​ពី​ការ​អស្ចារ្យ​របស់​ព្រះ‌អង្គ សូម​ឲ្យព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់​របស់​ព្រះ‌អង្គ ស្ថិត​នៅ​ក្នុង​អង្គ​ប្រជុំ​នៃ​ពួក​អ្នក​បរិសុទ្ធ។
\v 6 ដ្បិត​តើ​មាន​អ្នក​ណា​នៅ​លើ​មេឃ ដែល​អាច​ប្រៀប​ផ្ទឹម​នឹង​ព្រះ‌អម្ចាស់​បាន? ក្នុង​ចំណោម​ពួក​ស្ថាន​សួគ៌ តើ​មាន​អ្នក​ណា​ឲ្យ​ដូច​ព្រះ‌អម្ចាស់?
\s5
\v 7 ជា​ព្រះ​ដែល​គួរ​ស្ញែង​ខ្លាច នៅ​ក្នុង​អង្គ​ប្រជុំ​របស់​ពួក​អ្នក​បរិសុទ្ធក៏​គួរ​កោត​ខ្លាច លើស​ជាង​អស់​អ្នក នៅ​ជុំ‌វិញ​ព្រះ‌អង្គ​នោះ។
\v 8 ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ​អើយ តើ​មាន​អ្នក​ណា​ខ្លាំង​ពូកែ​ដូច​ព្រះ‌អង្គ? ឱ​ព្រះ‌អម្ចាស់អើយ ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់​របស់​ព្រះ‌អង្គ នៅ​ព័ទ្ធ​ជុំ‌វិញ​ព្រះ‌អង្គ។
\s5
\v 9 ព្រះ‌អង្គ​បង្ក្រាប​អំនួត​របស់​សមុទ្រ កាល​ណា​រលក​កម្រើក​ឡើង ព្រះ‌អង្គ​ធ្វើ​ឲ្យ​វា​ស្ងប់​ទៅ​វិញ។
\v 10 ព្រះ‌អង្គ​បាន​ជាន់​កម្ទេច​ពួក​រ៉ាហាប ដូច​ជា​មនុស្ស​ដែល​គេ​វាយ​សម្លាប់ ព្រះ‌អង្គ​បាន កម្ចាត់‌កម្ចាយ​ខ្មាំង​សត្រូវ ដោយ​ព្រះ‌ពាហុ​ដ៏​មាន​ឫទ្ធិ។
\s5
\v 11 ផ្ទៃ​មេឃ​ជា​របស់​ព្រះ‌អង្គ ផែនដី​ជា​របស់​ព្រះ‌អង្គ ពិភព​លោក និង​អ្វីៗ​សព្វ​សារពើ នៅ​ក្នុង​ពិភព​លោក
\v 12 គឺ​ព្រះ‌អង្គ​បាន​បង្កើត​មក​ទាំង​អស់។ ព្រះ‌អង្គ​បាន​បង្កើត​ទិស​ខាង​ជើង និង​ទិស​ខាង​ត្បូង។ ឯ​ភ្នំ​តាបោរ និង​ភ្នំ​ហ៊ើរម៉ូន សរសើរ​តម្កើង​ព្រះ‌នាម​ព្រះ‌អង្គ​ដោយ​អំណរ។
\s5
\v 13 ព្រះ‌អង្គ​មាន​ព្រះ‌ពាហុ​ខ្លាំង​ពូកែ ព្រះ‌ហស្ត​ព្រះ‌អង្គ​មាន​ឫទ្ធិ​ខ្លាំង ព្រះ‌ហស្ត​ស្តាំ​របស់​ព្រះ‌អង្គ​ខ្ពង់​ខ្ពស់​ណាស់។
\v 14 សេចក្ដី​សុចរិត និង​សេចក្ដី​យុត្តិ‌ធម៌ គឺជា​គ្រឹះ​នៃបល្ល័ង្ក​របស់​ព្រះ‌អង្គ។ ព្រះ‌ហឫ‌ទ័យ​សប្បុរស និព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់ បាននៅពី​មុខ​ព្រះ‌អង្គដែរ។
\s5
\v 15 មាន​ពរ​ហើយ ប្រជាជន​ណា​ដែល​ស្គាល់​សម្រែក ដ៏​សប្បាយ​រីក‌រាយ ឱ​ព្រះ‌អម្ចាស់​អើយ ជា​អ្នក​ដែល​ដើរ​នៅ​ក្នុង​ពន្លឺ​នៃ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ។
\v 16 គេ​មាន​ចិត្ត​រីក‌រាយ ដោយ​សារ​ព្រះ‌នាម​ព្រះ‌អង្គ ដរាប​រាល់​ថ្ងៃ ហើយ​គេ​បាន​ខ្ពស់​មុខ ដោយ​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ។
\s5
\v 17 ដ្បិត​ព្រះ‌អង្គ​ជា​សិរី‌ល្អ​នៃ​កម្លាំង​របស់​គេ យើង​ខ្ញុំ​បាន​ថ្កុំ​ថ្កើង​ដោយសារ​ព្រះ‌គុណ របស់​ព្រះ‌អង្គ។
\v 18 ដ្បិត​ខែល​របស់​យើង​ខ្ញុំ​ជា​របស់​ព្រះ‌អម្ចាស់ ព្រះ​រាជា​របស់​យើង​ខ្ញុំ​ជា​របស់​ព្រះ​ដ៏​បរិសុទ្ធ នៃ​ជនជាតិអុីស្រា‌អែល។
\s5
\v 19 គ្រា​នោះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​កាន់ អ្នក​បរិសុទ្ធ​របស់​ព្រះ‌អង្គ ក្នុង​និមិត្ត​មួយ​ថា៖ «យើង​បានផ្ដល់​ជំនួយ ដល់​អ្នក​មួយ​ដែល​ខ្លាំង​ពូកែ យើង​បាន​លើក​តម្កើង​ម្នាក់ ដែល​យើង​បាន​ជ្រើស​រើស ពី​ក្នុង​ចំណោម​ប្រជាជន។
\v 20 គឺយើង​បាន​រក​ឃើញ​ដាវីឌ ជា​អ្នក​បម្រើ​របស់​យើង យើង​បាន​ចាក់​ប្រេង​តាំង​គេ​ឡើង ដោយ​ប្រេង​ដ៏​បរិសុទ្ធ​របស់​យើង។
\v 21 ដៃ​យើង​នឹង​នៅ​ជាមួយ​គេ​ជានិច្ច ដើម​ដៃ​យើង​នឹង​ចម្រើន​កម្លាំង​គេ។
\v 22 ខ្មាំង​សត្រូវ​នឹង​មិន​មាន​ប្រៀប​លើ​គេ​បាន​ឡើយ ហើយ​មនុស្ស​អាក្រក់​ក៏​នឹង​មិន សង្កត់​សង្កិន​គេ​បាន​ដែរ។
\v 23 យើង​នឹង​កម្ទេច​បច្ចា​មិត្ត​របស់​គេ ឲ្យ​ដួល​នៅ​មុខ​គេ ហើយ​នឹង​ប្រហារ​អស់​អ្នក​ដែល​ស្អប់គេ។
\s5
\v 24 ចិត្ត​ស្មោះ‌ត្រង់ និង​ចិត្ត​សប្បុរស​របស់​យើង នឹង​នៅ​ជា​មួយ​គេហើយ​ក្នុង​នាម​របស់​យើង គេ​នឹង​បាន​ថ្កុំ​ថ្កើង។
\v 25 យើង​នឹង​តាំង​ឲ្យ​គេ​មាន​អំណាច​នៅ​លើ​សមុទ្រ ហើយ​ឲ្យ​ដៃ​ស្តាំ​គេ​បាន​គ្រប់‌គ្រង លើ​អស់​ទាំង​ទន្លេ។
\v 26 ដាវីឌ​នឹង​អំពាវ‌នាវ​រក​យើង​ថា ព្រះ‌អង្គ​ជា​ព្រះ‌វរ‌បិតា​នៃ​ទូល‌បង្គំ ជា​ព្រះ​នៃ​ទូល‌បង្គំ ហើយ​ជា​ថ្ម​ដា​នៃ​ការ​សង្គ្រោះ របស់​ទូល‌បង្គំ។
\s5
\v 27 យើង​នឹង​តាំង​គេ​ឲ្យ​ធ្វើ​ជា​កូន​ច្បង​របស់​យើង ជា​ស្ដេច​ដ៏​ខ្ពស់​ជាង​គេ​ទាំង​អស់​នៅ​លើ​ផែនដី។
\v 28 យើង​នឹង​បម្រុង​ទុក​សេចក្ដី​សប្បុរស​របស់​យើង សម្រាប់​ដាវីឌ​ជា‌និច្ច ហើយ​សេចក្ដី​សញ្ញា​របស់​យើង នឹង​នៅ​ជាប់​ជាមួយ​គេ។
\v 29 យើង​នឹង​តាំង​ពូជ‌ពង្ស​របស់​គេ ឲ្យ​នៅ​ជាប់​ជារៀង​រហូត ហើយ​ឲ្យ​រាជបល្ល័ង្ក​របស់​គេ បាន​នៅ​ជាប់​ដូច​ជា​ផ្ទៃ​មេឃ។
\s5
\v 30 ប្រសិន‌បើ​កូន​ចៅ​របស់​ដាវីឌ បោះ‌បង់​ចោល​ក្រឹត្យ​វិន័យ​របស់​យើង ហើយ​មិន​ដើរ​តាម​វិន័យ​របស់​យើង
\v 31 ប្រសិន​បើ​គេ​ក្បត់​បញ្ញត្តិ​របស់​យើង ហើយ​មិន​កាន់​តាម​បទ​បញ្ញា​របស់​យើង
\v 32 នោះ​យើង​នឹងដាក់​ទោស​អំពើ​រំលង​របស់​គេ ដោយ​ដំបង ហើយ​អំពើ​ទុច្ចរិត​របស់​គេ​ដោយ​ស្នាម​រំពាត់។
\s5
\v 33 ប៉ុន្តែ យើង​នឹង​មិន​ដក​សេចក្ដី​សប្បុរស របស់​យើង​ចេញពី​ដាវីឌ​ឡើយ ក៏​មិន​ឲ្យ​សេចក្ដី​ស្មោះ‌ត្រង់​របស់​យើង​ខក​ខាន​ដែរ។
\v 34 យើង​នឹង​មិន​បំពាន​សេចក្ដី​សញ្ញា​របស់​យើង ឬ​ប្រែ​ក្រឡាស់​ពាក្យ​ដែល​បាន​ចេញ ពី​បបូរ​មាត់​របស់​យើង​ឡើយ។
\s5
\v 35 យើង​បាន​ស្បថ​ដោយ​ភាព​បរិសុទ្ធ​របស់​យើង ម្តង​ជា​សម្រេច យើង​មិន​កុហក​នឹង​ដាវីឌ​ឡើយ។
\v 36 ពូជ‌ពង្ស​ដាវីឌ​នឹង​ស្ថិត‌ស្ថេរ​នៅ​ជា​រៀង‌រាប​ដរាប ហើយ​រាជបល្ល័ង្ក​របស់​គេ​នឹង​គង់​វង្ស នៅ​ចំពោះ​យើងដូច​ព្រះ‌អាទិត្យ។
\v 37 រាជ​បល្ល័ង្ក​នោះ​នឹង​តាំង​នៅ​ជាប់​ជា​រៀង​រហូត ដូច​ព្រះ‌ច័ន្ទ ជា​បន្ទាល់ដ៏​ស្មោះ‌ត្រង់​នៅ​លើ​មេឃ»។ សម្រាក
\s5
\v 38 ប៉ុន្តែ ឥឡូវ​នេះ ព្រះ‌អង្គ​បាន​បោះ‌បង់​ចោល ហើយ​បាន​កាត់​កាល់​គេ ព្រះ‌អង្គ​ខ្ញាល់​នឹង​អ្នក ដែល​ព្រះ‌អង្គ​បាន​ចាក់​ប្រេង​តាំង។
\v 39 ព្រះ‌អង្គ​បាន​ផ្ដាច់​សេចក្ដី​សញ្ញា ជាមួយ​អ្នក​បម្រើ​ព្រះ‌អង្គ ក៏​បាន​បង្អាប់​មកុដ​របស់​គេ ដោយ​ទម្លាក់​ចុះ​ទៅ​ដី។
\v 40 ព្រះ‌អង្គ​បាន​ទម្លាយ​របង​ទាំង​ប៉ុន្មាន របស់​ព្រះ​រាជា ហើយ​បាន​បំផ្លាញ​ទី​មាំ‌មួន​អស់​រលីង។
\s5
\v 41 អស់​អ្នក​ដែល​ដើរ​តាម​ផ្លូវ ប្លន់​យក​អ្វី​ៗ​ដែល​ព្រះ​រាជាមាន ព្រះ​រាជា​បាន​ត្រឡប់​ជា​ទី​ត្មះ‌តិះ‌ដៀល ដល់​ពួក​អ្នក​ជិត​ខាង។
\v 42 ព្រះ‌អង្គ​បាន​លើក​តម្កើង​ដៃ​ស្តាំ​បច្ចា​មិត្ត របស់​ព្រះ​រាជា ក៏​បាន​ឲ្យ​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន របស់​ព្រះ​រាជា​ត្រេក​អរ។
\v 43 ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​មុខ​ដាវ​របស់​ព្រះ​រាជា ងាក​បែរ​មក​វិញ ហើយ​មិន​បាន​ធ្វើ​ឲ្យព្រះ​រាជា ឈរ​មាំ​ក្នុង​ចម្បាំង​ឡើយ។
\s5
\v 44 ព្រះ‌អង្គ​បានធ្វើ​ឲ្យ​ភាព​រុងរឿង របស់​ព្រះ​រាជា​សោះសូន្យ​ទៅ ហើយ​ទម្លាក់​រាជ​បល្ល័ង្ក​ទៅ​ដី។
\v 45 ព្រះ‌អង្គ​បាន​បង្រួញ​វ័យ​ក្មេង​របស់​ព្រះ​រាជា​ឲ្យ​ខ្លី ហើយ​បាន​បង្គ្របព្រះ​រាជា ដោយ​សេចក្ដី​អាម៉ាស់។ សម្រាក
\s5
\v 46 ព្រះ‌អម្ចាស់​អើយ តើ​ដល់​កាល​ណា​ទៅ? តើ​ព្រះ‌អង្គ​នឹង​លាក់​អង្គ​ទ្រង់​រហូត​ឬ? តើ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ នឹង​ឆួល‌ឆេះ​ដូច​ជា​ភ្លើងដល់​កាល​ណា​ទៀត?
\v 47 សូម​នឹក​ចាំ​ថា អាយុ​ជីវិត​ទូល‌បង្គំ​ខ្លី​ណាស់! ដ្បិត​ជីវិត​របស់​មនុស្ស​ជាតិ​ទាំង​អស់ ដែល​ព្រះ‌អង្គ​បាន​បង្កើត​មក ឥត​ប្រយោជន៍ទេ​ដឹង!
\v 48 តើ​អ្នក​ណា​អាច​រស់​នៅ ហើយ​មិន​ឃើញ សេចក្ដី​ស្លាប់​នោះ? តើ​អ្នក​ណា​អាច​រំ​ដោះ​ព្រលឹង​ខ្លួន ឲ្យ​រួច​ពី​អំណាច​នៃ​ស្ថាន ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​បាន? សម្រាក
\s5
\v 49 ឱ​ព្រះ‌អម្ចាស់​អើយ ព្រះ‌ហឫ‌ទ័យសប្បុរស របស់​ព្រះ‌អង្គ​កាល​ពី​ដើម ជា​សេចក្ដី​ដែល​ព្រះ‌អង្គ​បាន​ស្បថ​ដល់​ដាវីឌ ដោយ​ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់​របស់​ព្រះ‌អង្គ​នោះ ឥឡូវ​នេះ តើ​នៅ​ឯ​ណា?
\v 50 ឱ​ព្រះ‌អម្ចាស់​អើយ សូម​នឹក​ចាំ​ពី​សេចក្ដី​ដែល គេ​ត្មះ‌តិះ‌ដៀលពួក​អ្នក​បម្រើ​ព្រះ‌អង្គ និង​ពី​ដំណើ​ដែល​ទូល‌បង្គំ រង​ដំណៀល​របស់​ប្រជាជន
\v 51 ទាំង‌ឡាយ​ក្នុង​ទ្រូង​ទូល‌បង្គំ​ផង។​ព្រះ‌អម្ចាស់​អើយ ខ្មាំង​សត្រូវ​បាន​យក​ដំណៀល​នោះ មក​ត្មះ‌តិះ‌ដៀល​ទូល‌បង្គំ គឺ​គេ​បាន​ត្មះ‌តិះ‌ដៀល​អស់​ទាំង​ជំហាន​របស់​អ្នក ដែល​ព្រះ‌អង្គ​បាន​ចាក់​ប្រេង​តាំង។
\s5
\v 52 សូម​ឲ្យ​ព្រះ‌អម្ចាស់​បាន​ប្រកប​ដោយ​ព្រះ‌ពរ អស់‌កល្ប​ជា‌និច្ច អាម៉ែន ហើយ​អាម៉ែន។
\s5
\c 90
\cl ជំពូក ៩០
\p
ពាក្យ​អធិស្ឋាន​របស់​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះ‌ជាម្ចាស់។
\v 1 ​ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​បាន​ធ្វើ​ជា​ទី​លំនៅ របស់​យើង​ខ្ញុំ នៅ​គ្រប់​ជំនាន់។
\v 2 មុន​ពេល​ភ្នំ​ទាំង​ឡាយ​បាន​កើត​ឡើង ឬមុនពេល​ព្រះ‌អង្គ​បង្កើត​ផែនដី និង​ពិភព​លោកមក ចាប់​តាំង​ពី​អស់‌កល្ប រហូត​ដល់​អស់‌កល្ប គឺ​ព្រះ‌អង្គ​ហើយ​ជា​ព្រះជាម្ចាស់។
\s5
\v 3 ព្រះ‌អង្គ​ធ្វើ​ឲ្យ​មនុស្សត្រឡប់​ទៅ​ជា​ធូលី​ដី​វិញ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «ឱ​ពួក​កូន​មនុស្ស​អើយ ចូរ​វិល​ត្រឡប់​ទៅ​វិញ​ទៅ»។
\v 4 ដ្បិត​នៅ​ចំពោះ​ព្រះ‌នេត្រ​ព្រះ‌អង្គ មួយ​ពាន់​ឆ្នាំប្រៀប​ដូច​ជា​ថ្ងៃ​ម្សិល ដែល​កន្លង​ផុត​ទៅ ឬ​ដូច​ជា​យាម​មួយ​ក្នុងពេល​យប់។
\s5
\v 5 ព្រះ‌អង្គ​នាំ​យក​គេ​ទៅ ដូច​ជា​ទឹក​ជន់ ដូច​ជា​ដេក​លក់​មួយ​ស្របក់​ប៉ុណ្ណោះ គេ​ដូច​ជា​ស្មៅ​ដែល​លាស់​ឡើង​នៅ​ពេល​ព្រឹក។
\v 6 នៅ​ពេល​ព្រឹកវា​ដុះ​ចេញ​មក ហើយ​លាស់​ឡើង នៅ​ពេល​ល្ងាច វា​ស្រពោន ហើយ​ក្រៀម​ស្វិត​ទៅ។
\s5
\v 7 ដ្បិត​យើង​ខ្ញុំ​ត្រូវ​វិនាស​ទៅ ដោយ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ ហើយ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ ធ្វើឲ្យ​យើង​ខ្ញុំញ័រ​រន្ធត់។
\v 8 ព្រះ‌អង្គ​បាន​ដាក់​អំពើ​ទុច្ចរិតរបស់​យើងខ្ញុំ នៅ​ចំពោះ​ព្រះ‌អង្គ ហើយ​ដាក់​អំពើ​បាប​ដែល​យើង​ខ្ញុំ​ប្រព្រឹត្ត ដោយ​លាក់​កំបាំង ឲ្យ​នៅ​ក្នុង​ពន្លឺ​នៃ​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ។
\s5
\v 9 ដ្បិត​អស់​ទាំង​ថ្ងៃ​អាយុ​របស់​យើង​ខ្ញុំ​កន្លង​ផុត​ទៅ ដោយ​សារ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ យើង​ខ្ញុំ​បង្ហើយ​អាយុ​របស់​យើង​ខ្ញុំ ដូច​មួយ​ដង្ហើម។
\v 10 អាយុ​ជីវិត​របស់​យើង​ខ្ញុំ បាន​ត្រឹមតែ​ចិត​សិប​ឆ្នាំ ឬ​បើ​មាន​កម្លាំង​ច្រើន នោះ​បាន​ប៉ែត​សិប​ឆ្នាំ តែ​ទោះ​ជា​យ៉ា​ង​នោះ​ក៏​ដោយ ក៏​ឆ្នាំ​ទាំង​នោះមាន​តែ​ការ​នឿយ​លំបាក និង​ទុក្ខ​ព្រួយ​ទទេ អាយុ​យើង​ខ្ញុំ​កន្លង​ទៅ​យ៉ាង​លឿន ហើយ​យើង​ខ្ញុំ​ក៏​ហើរ​ទៅ​បាត់។
\s5
\v 11 តើ​អ្នក​ណា​ស្គាល់​អំណាច នៃ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ? សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ ធ្វើ​ឲ្យ​មនុស្ស​កោត​ខ្លាច​ព្រះ‌អង្គ។
\v 12 ដូច្នេះ សូម​បង្រៀន​ឲ្យ​យើង​ខ្ញុំ​ចេះ​រាប់​ថ្ងៃ​អាយុ របស់​យើង​ខ្ញុំ ដើម្បី​ឲ្យ​យើង​ខ្ញុំ​មាន​ចិត្ត​ប្រកប​ដោយ​ប្រាជ្ញា។
\v 13 ​ព្រះ‌អម្ចាស់អើយ សូម​វិល​មក​វិញ តើ​ដល់​កាល​ណា​ទៅ? សូម​អាណិត​មេត្តា​ពួក​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ផង!
\s5
\v 14 ពេល​ព្រឹក សូម​ចម្អែត​យើង​ខ្ញុំ ដោយ​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ដើម្បី​ឲ្យ​យើង​ខ្ញុំ​បាន​ត្រេក​អរ ហើយ​សប្បាយ​រីករាយ​អស់​មួយ​ជីវិត។
\v 15 សូម​ប្រទានឲ្យ​យើង​ខ្ញុំ​បាន​សប្បាយរីករាយ ឲ្យ​ស្មើ​នឹង​ថ្ងៃ​ជា​ច្រើន​ដែល​ព្រះ‌អង្គ បាន​ធ្វើ​ទុក្ខ​យើង​ខ្ញុំ គឺ​ឲ្យ​ស្មើ​នឹង​ឆ្នាំ​ជា​ច្រើន ដែល​យើង​ខ្ញុំ​បាន​ឃើញ សេចក្ដី​អាក្រក់នោះ​ដែរ។
\v 16 សូម​សម្ដែង​កិច្ច​ការរបស់​ព្រះ‌អង្គ ឲ្យ​ពួក​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​បាន​ឃើញ ហើយ​ព្រះចេស្ដាដ៏​រុង​រឿងរបស់​ព្រះ‌អង្គ ឲ្យ​កូន​ចៅ​របស់​គេ​ឃើញ​ផង។
\s5
\v 17 សូម​ឲ្យ​ព្រះ‌គុណ​នៃ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង​ខ្ញុំ បាន​សណ្ឋិត​លើ​យើង​ខ្ញុំ ហើយ​តាំង​កិច្ច​ការ​ដែល​ដៃ​យើង​ខ្ញុំ​ធ្វើ ឲ្យ​បាន​ខ្ជាប់‌ខ្ជួន សូម​តាំង​កិច្ច​ការ​ដែល​ដៃ​យើង​ខ្ញុំ​ធ្វើ ឲ្យ​បាន​ខ្ជាប់​ខ្ជួន​តទៅ។
\s5
\c 91
\cl ជំពូក ៩១
\p
\v 1 អ្នក​ណា​ដែល​រស់​នៅ​ក្រោម​ជម្រក នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត អ្នក​នោះ​នឹង​ជ្រក​នៅ​ក្រោម​ម្លប់​នៃ​ព្រះ​ដ៏​មាន​គ្រប់ ព្រះ‌ចេស្តា។
\v 2 ខ្ញុំ​នឹង​ពោល​អំពី​ព្រះ‌អម្ចាស់​ថា «ព្រះ‌អង្គ​ជា​ទី​ពឹង​ពំនាក់ ជា​បន្ទាយ​របស់​ទូល‌បង្គំ ជា​ព្រះ​នៃ​ទូល‌បង្គំ ទូល‌បង្គំ​ទុក​ចិត្ត​ដល់ ព្រះ‌អង្គ»។
\s5
\v 3 ដ្បិត​ព្រះ‌អង្គ​នឹង​រំដោះ​អ្នក​ឲ្យ​រួចពី​អន្ទាក់ របស់​នាយ​ព្រាន និង​ពី​ជំងឺ​រាត​ត្បាត​ដែល​នាំ​ឲ្យ​អន្តរាយ។
\v 4 ព្រះ‌អង្គ​នឹង​ក្រុង​អ្នក​ដោយ​ស្លាប​របស់​ព្រះ‌អង្គ ហើយអ្នក​នឹង​ជ្រក​នៅ​ក្រោម ចំអេង​ស្លាប​របស់​ព្រះ‌អង្គ ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់​របស់​ព្រះ‌អង្គ​ជា​ខែល និង​ជា​អាវ​ក្រោះ។
\s5
\v 5 អ្នក​នឹង​មិន​ភ័យ​ខ្លាចគ្រោះ​ថ្នាក់ ដែល​គួរ​ឲ្យ​តក់​ស្លុត​នៅ​ពេល​យប់ឬ​ព្រួញ​ដែល​ហើរ​នៅ​ពេល​ថ្ងៃ
\v 6 ឬជំងឺ​រាតត្បាត​ដែលកើត​មាន​នៅ​ទី​ងងឹត ឬ​មហន្តរាយ​ដែល​បំផ្លាញ នៅ​ពេល​ថ្ងៃ​ត្រង់ឡើយ។
\v 7 ទោះ​បើ​មាន​មនុស្ស​មួយ​ពាន់​នាក់ ដួល​ស្លាប់​នៅ​ក្បែរ​អ្នក ហើយ​មួយ​ម៉ឺន​នាក់​នៅ​ខាង​ដៃ​ស្តាំ​អ្នក​ក្ដី ក៏​ការ​នោះ​នឹង​មិន​មក​ជិត​អ្នក​ឡើយ។
\s5
\v 8 អ្នក​នឹង​បាន​ឃើញ​ការ​តប​ស្នង ដល់​មនុស្ស​អាក្រក់ ដោយ​ភ្នែក​តែ​ប៉ុណ្ណោះ។
\v 9 ដ្បិត ដោយ​ព្រោះ​អ្នក​បាន​យក ព្រះ‌អម្ចាស់​ជា​ទី​ពឹង​ជ្រក គឺ​បាន​យក​ព្រះ​ដ៏​ខ្ពស់​បំផុត​ជា​ទី​លំនៅ​របស់​អ្នក។
\s5
\v 10 នោះ​នឹង​គ្មាន​សេចក្ដី​អាក្រក់​ណា កើត​មាន​ដល់​អ្នក​ឡើយ ក៏​គ្មាន​គ្រោះ​កាច​ណា​មក​ជិត ទី​លំនៅ​របស់​អ្នក​ដែរ។
\v 11 ដ្បិត​ព្រះ‌អង្គ​នឹង​បង្គាប់​ពួក​ទេវតា របស់​ព្រះ‌អង្គពី​ដំណើរ​អ្នក ឲ្យ​បាន​ថែ‌រក្សាអ្នក ក្នុង​គ្រប់​ទាំង​ផ្លូវ​របស់​អ្នក។
\s5
\v 12 ទេវតា​ទាំង​នោះ​នឹង​ទ្រ​អ្នក​ដោយ​ដៃ ក្រែង​ជើង​អ្នក​ទង្គិច​នឹង​ថ្ម។
\v 13 អ្នក​នឹង​ដើរ​ជាន់​សត្វ​សិង្ហ និង​ពស់​វែក ចំណែក​សិង្ហ​ស្ទាវ និង​នាគ អ្នក​អាច​នឹង​ជាន់​ឈ្លី​ដោយ​ជើង​បាន។
\s5
\v 14 ព្រះ‌អម្ចាស់​មាន​ព្រះ​បន្ទូល​ថា «ដោយ​ព្រោះ​គេ​បាន​យកយើង​ជា​ទី​ស្រឡាញ់ យើង​នឹង​រំដោះ​គេ យើង​នឹង​ការ​ពារ​គេ ព្រោះ​គេ​ទទួល​ស្គាល់​ឈ្មោះ​យើង។
\v 15 កាល​គេ​អំពាវ‌នាវ​រក​យើង យើង​នឹង​ឆ្លើយ​តបដល់​គេ យើង​នឹង​នៅ​ជា​មួយ​គេ​ក្នុង​គ្រា​ទុក្ខ​លំបាក យើង​នឹង​សង្គ្រោះ​គេ ហើយ​លើក​មុខ​គេ។
\v 16 យើង​នឹង​ឲ្យ​គេ​ស្កប់​ចិត្ត​ដោយ​អាយុ​យឺន​យូរ ហើយ​នឹង​បង្ហាញ​ឲ្យ​គេ​ឃើញ ការ​សង្គ្រោះ​របស់​យើង។
\s5
\c 92
\cl ជំពូក ៩២
\p
\v 1 ទំនុក​តម្កើង។ ជា​បទ​ចម្រៀង​សម្រាប់​ថ្ងៃ​សប្ប័ទ។ នេះ​ជា​ការប្រពៃ​ណាស់ ដែល​អរ​ព្រះ‌គុណ​ដល់​ព្រះ‌អម្ចាស់ហើយ​ច្រៀង​សរសើរតម្កើង​ព្រះ‌នាម​ព្រះ‌អង្គ ឱ​ព្រះ​ដ៏​ខ្ពស់​បំផុត​អើយ!
\v 2 ដើម្បី​ប្រកាស​អំពី​ព្រះ‌ហឫ‌ទ័យ​សប្បុរស របស់​ព្រះ‌អង្គ​នៅ​ពេល​ព្រឹក និង​អំពីព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់ របស់​ព្រះ‌អង្គ​នៅពេល​យប់
\v 3 ដោយ​ប្រដាប់​ភ្លេង​មាន​ខ្សែ​ដប់ និង​ពិណា ដោយ​សូរ​ចាប់​ស៊ុង​យ៉ាង​រងំ។
\s5
\v 4 ដ្បិត ឱ​ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​បាន​ឲ្យ​ទូល‌បង្គំ រីក​រាយ​នឹង​កិច្ច‌ការ​របស់​ព្រះ‌អង្គ ទូល‌បង្គំ​ច្រៀង​ដោយ​អំណរ ចំពោះ​កិច្ច​ការ​ដែល​ព្រះ‌ហស្ត​ព្រះ‌អង្គ​បាន​ធ្វើ។
\v 5 ឱ​ព្រះ‌អម្ចាស់អើយ ស្នា​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​ធំ​អស្ចារ្យ​ណាស់ ព្រះ‌តម្រិះ​របស់​ព្រះ‌អង្គ​ក៏​ជ្រៅ​ពន់​ពេក។
\s5
\v 6 មនុស្ស​កំរោល​មិន​ដឹង​អ្វី​ទេ ហើយ​មនុស្ស​ឆោត​ល្ងង់ ក៏​មិន​យល់​សេចក្ដី​នេះ​ដែរ
\v 7 ទោះ​ជា​មនុស្ស​អាក្រក់​ដុះ​ឡើង​ដូច​ជា​ស្មៅហើយមនុស្ស​ប្រព្រឹត្ត​អំពើ​ទុច្ចរិត លូត​លាស់​ឡើង​ក៏​ដោយ ក៏​គង់តែ​គេ​នឹង​ត្រូវ​វិនាស​អន្តរាយ​ជា​រៀង​រហូត។
\s5
\v 8 ប៉ុន្តែ ​ព្រះ‌អង្គ​វិញ ឱ​ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​ជា​ព្រះ​ដ៏​ខ្ពស់​អស់‌កល្ប​ជានិច្ច។
\v 9 ដ្បិត ឱ​ព្រះ‌អម្ចាស់​អើយ សូម​ទត​មើល​ខ្មាំង​សត្រូវ​របស់​ព្រះ‌អង្គ មើល៍ ខ្មាំង​សត្រូវ​របស់​ព្រះ‌អង្គ នឹង​ត្រូវ​វិនាស​ទៅ អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត នឹង​ត្រូវ​ខ្ចាត់‌ខ្ចាយ​អស់។
\s5
\v 10 ប៉ុន្ដែ ព្រះ‌អង្គ​បាន​តម្កើង​ស្នែង របស់​ទូល‌បង្គំ​ឡើង ដូច​ស្នែង​គោ​ព្រៃ ព្រះ‌អង្គ​បាន​ចាក់​ប្រេង​ថ្មីមក​លើ​ទូល‌បង្គំ។
\v 11 ភ្នែក​ទូល‌បង្គំ​បាន​ឃើញ​ខ្មាំង​សត្រូវ របស់​ទូល‌បង្គំ​ធ្លាក់​ចុះ ហើយ​ត្រចៀក​ទូល‌បង្គំ​ក៏​បាន​ឮ​ពី​មហន្តរាយ របស់​អស់​អ្នក​ដែល​ប្រព្រឹត្ត​អាក្រក់ មក​លើ​ទូល‌បង្គំ​ដែរ។
\s5
\v 12 មនុស្ស​សុចរិត​នឹង​លូត​លាស់​ឡើង ដូច​ដើម​លម៉ើ ក៏​ចម្រើន​ឡើង ដូច​ដើម​តា‌ត្រៅ នៅ​លើ​ភ្នំ​ល្បាណូន។
\v 13 គេ​ដូច​ជា​ដើម​ឈើដែល​ដុះ នៅ​ក្នុង​ដំណាក់នៃ​ព្រះ‌អម្ចាស់ គេ​លូត​លាស់​នៅ​ក្នុង​ទី‌លាន​របស់​ព្រះជាម្ចាស់​នៃ​យើង។
\s5
\v 14 ពួកគេ​នឹង​នៅ​តែ​អាច​បង្កើត​ផល​ក្នុង​វ័យ​ចាស់ គេ​នៅ​តែ​មាន​ជ័រ​ជា​បរិបូរ ហើយ​នៅ​តែ​ខៀវ​ខ្ចី​ជានិច្ច
\v 15 ដើម្បី​សម្ដែង​ឲ្យ​ឃើញ​ថា ព្រះ‌អម្ចាស់​ទៀង​ត្រង់ ព្រះ‌អង្គ​ជា​ថ្ម​ដា​របស់​ខ្ញុំ ហើយ​គ្មាន​អំពើ​ទុច្ចរិត​ណា នៅ​ក្នុង​ព្រះ‌អង្គ​ឡើយ។
\s5
\c 93
\cl ជំពូក ៩៣
\p
\v 1 ព្រះ‌អម្ចាស់​សោយ​រាជ្យ ព្រះ‌អង្គ​គ្រង​ព្រះ​ពស្ដ្រ ប្រ​កប​ដោយ​ភាព​ថ្កុំ​ថ្កើង ព្រះ‌អម្ចាស់​គ្រង​ព្រះ​ពស្ដ្រ ព្រះ‌អង្គ​ក្រវាត់​អង្គ​ដោយ​ឫទ្ធានុ‌ភាព ពិភព​លោក​បាន​តាំង​ឡើង​យ៉ាង​មាំ‌មួន ឥត​រង្គើ​សោះ​ឡើយ។
\v 2 បល្ល័ង្ក​របស់​ព្រះ‌អង្គ​បាន​តាំង​នៅ តាំង​ពី​បុរាណ​រៀង​មកព្រះ‌អង្គ​គង់​នៅ​តាំង​ពី​អស់‌កល្ប។
\s5
\v 3 ឱ​ព្រះ‌អម្ចាស់អើយ ជំនន់​បាន​ជន់​ឡើង ជំនន់​បាន​បន្លឺ​សំឡេង​ឡើង គឺ​ជំនន់​បាន​បន្លឺ​សំឡេង​ឡើង យ៉ាង​គគ្រឹកគគ្រេង។
\v 4 ព្រះ‌អម្ចាស់​ដែល​គង់​នៅ​ស្ថាន​ដ៏​ខ្ពស់ ព្រះ‌អង្គ​មាន​មហិទ្ធិឫទ្ធិ ជាង​សូរ​គ្រាំ‌គ្រេង​នៃ​មហាសាគរ គឺ​ជាង​រលក​គំហុក​នៃ​សមុទ្រ។
\s5
\v 5 ឱ​ព្រះ‌អម្ចាស់​អើយ! បន្ទាល់​របស់​ព្រះ‌អង្គ​សុទ្ធ​តែ​ពិត​ប្រាកដ ភាព​បរិសុទ្ធ​ស័ក្ដិ‌សម​នឹង​ដំណាក់​ព្រះ‌អង្គ នៅ​អស់‌កល្ប​។
\s5
\c 94
\cl ជំពូក ៩៤
\p
\v 1 ឱ​ព្រះ‌អម្ចាស់អើយ ព្រះ‌អង្គ​ជា​ព្រះ​នៃ​ការ​សង‌សឹក ឱ​ព្រះ​នៃ​ការ​សង‌សឹក​អើយ សូម​ភ្លឺ​មក។
\v 2 ឱ​ចៅ‌ក្រម​នៃ​ផែនដី​អើយ សូម​ក្រោក​ឡើង សូម​សង​ដល់​មនុស្ស​អំនួត ឲ្យ​សម​នឹង​អំពើ​របស់​គេ។
\s5
\v 3 ឱ​ព្រះ‌អម្ចាស់​អើយ តើ​មនុស្ស​អាក្រក់​នឹង​នៅ​ដល់​កាល​ណា តើ​មនុស្ស​អាក្រក់​នឹង​តម្កើង​ខ្លួន ដល់​កាល​ណា​ទៀត?
\v 4 ពួកគេ​បង្ហូរ​ចេញ​ជា​ពាក្យ​ព្រហើន អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់គេ​នាំ​គ្នា​អួត​អាង។
\s5
\v 5 ឱ​ព្រះ‌អ្្ចាស់អើយ គេ​ញាំ‌ញី​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ហើយ​ធ្វើ​ទុក្ខ​មរតករបស់​ព្រះ‌អង្គ។
\v 6 គេ​សម្លាប់​ស្ត្រី​មេម៉ាយ និង​ពួក​អ្នក​ស្នាក់​អាស្រ័យ គេ​ធ្វើ​ឃាត​ក្មេង​កំព្រា។
\v 7 ហើយគេ​ពោល​ថា «ព្រះ‌អម្ចាស់មើល​មិន​ឃើញ​ទេ ព្រះ​របស់លោក​យ៉ាកុប​មិន​រវីរវល់​ឡើយ»។
\s5
\v 8 ឱ​មនុស្ស​កំរោល​ក្នុង​បណ្ដា‌ជន​អើយ ចូរ​ស្វែង​យល់ទៅ! មនុស្សល្ងង់​ខ្លៅ​អើយ តើ​ពេល​ណា​ទើបអ្នក​រាល់​គ្នា​មាន​ប្រាជ្ញា?
\v 9 ព្រះ‌អង្គ​ដែល​បាន​បង្កើត​ត្រចៀក​មក តើ​ព្រះ‌អង្គ​មិន​ឮ​ទេ​ឬ? ព្រះ‌អង្គ​ដែល​បាន​សូន​ធ្វើ​ភ្នែក តើ​ព្រះ‌អង្គ​មើល​មិន​ឃើញ​ទេ​ឬ?
\s5
\v 10 ព្រះ‌អង្គ​ដែល​វាយ​ប្រដៅ​គ្រប់ទាំងជនជាតិ តើ​ព្រះ‌អង្គ​មិន​វាយ​ផ្ចាល​ទេ​ឬ? ព្រះ‌អង្គ​ដែល​បង្រៀន​មនុស្ស​ឲ្យ​មាន​ចំណេះ។
\v 11 ព្រះ‌អម្ចាស់ ព្រះ‌អង្គ​ជ្រាប​គំនិត​របស់​មនុស្សថា គេ​ជា​មនុស្ស​ដែល​នៅ​តែ​មួយ​ដង្ហើមប៉ុណ្ណោះ។
\s5
\v 12 ឱ​ព្រះ‌អម្ចាស់អើយ មាន​ពរ​ហើយ មនុស្ស​ណា​ដែលព្រះ‌អង្គ​វាយ​ផ្ចាល ហើយ​បង្ហាត់​បង្រៀន​តាម​ក្រឹត្យ‌វិន័យ របស់​ព្រះ‌អង្គ។
\v 13 ដើម្បីប្រទាន​ឲ្យ​គេ​បាន​សម្រាក​នៅ​ថ្ងៃ​អាក្រក់ ដរាប​ដល់​គេ​ជីក​រណ្តៅ ទុក​សម្រាប់​មនុស្សអាក្រក់។
\s5
\v 14 ដ្បិត​ព្រះ‌អម្ចាស់នឹង​មិន​បោះ​បង់​ចោល ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ឡើយ ព្រះ‌អង្គ​នឹង​មិន​បោះ‌បង់​មរតក​របស់​ព្រះ‌អង្គ ចោល​ជាដាច់​ខាត។
\v 15 ដ្បិត​យុត្តិធម៌​នឹង​វិល​មក​រក​មនុស្ស​សុចរិត​វិញ ហើយ​អស់​អ្នក​ដែល​មាន​ចិត្ត​ទៀង​ត្រង់ នឹង​ប្រព្រឹត្ត​តាម។
\v 16 តើ​អ្នក​ណា​ក្រោក​ឡើង​ជំនួស​ខ្ញុំ ដើម្បីទាស់នឹង​មនុស្ស​អាក្រក់? តើ​អ្នក​ណា​ឈរ​ឡើង​ជំនួស​ខ្ញុំ ដើម្បី​នឹង​អស់អ្នក ដែល​ប្រព្រឹត្តអំពើ​ទុច្ចរិត?
\s5
\v 17 ប្រសិន‌បើ​ព្រះ‌អម្ចាស់មិន​បាន​ជួយ​ខ្ញុំ​ទេ ព្រលឹង​ខ្ញុំ​មុខ​ជាបានទៅ​នៅ ក្នុង​ស្ថាន​ស្ងាត់​ឈឹង​ភ្លាម​មិន​ខាន។
\v 18 ឱ​ព្រះ‌អម្ចាស់​អើយ កាល​ទូល‌បង្គំ​គិត​ថា «ជើង​ទូល‌បង្គំ​រអិល​ហើយ» នោះព្រះ‌ហឫ‌ទ័យសប្បុរស​របស់​ព្រះ‌អង្គ ជួយ​ទ្រ​ទូល‌បង្គំ។
\v 19 កាល​ទូល‌បង្គំ​មាន​កង្វល់​ជា​ច្រើន​នៅ​ក្នុង​ចិត្ត នោះ​ការ​កម្សាន្ត​ចិត្ត​របស់​ព្រះ‌អង្គ ធ្វើឲ្យ​ព្រលឹង​ទូល‌បង្គំ​បាន​រីក‌រាយ។
\s5
\v 20 តើ​ពួក​មេ​នៃ​សេចក្ដី​អាក្រក់ គឺ​អស់​អ្នក​ដែល​បង្កើតរឿង​ប្រទូស‌រ៉ាយ ដោយ​អាង​មាត្រា​ច្បាប់ អាច​មានសម្ព័ន្ធ​មិត្ត​ជាមួយ​ព្រះ‌អង្គ​បាន​ឬ?
\v 21 ពួកគេ​លើក​គ្នា​ទាស់​នឹង​ជីវិត​មនុស្ស​សុចរិត ហើយ​គេ​កាត់​ទោស​ប្រហារ​ជីវិត មនុស្ស​ស្មោះ‌ត្រង់។
\s5
\v 22 ប៉ុន្តែ ព្រះ‌អម្ចាស់​ជា​ទី​ពឹង​មាំ​មួន​នៃ​ទូល‌បង្គំ ហើយព្រះ​ជាម្ចាស់​នៃ​ទូល‌បង្គំ​ព្រះ‌អង្គ​ជា​ថ្ម​ដា និង​ជា​ជម្រក​នៃ​ទូល‌បង្គំ។
\v 23 ព្រះ‌អង្គ​នឹង​សង​ទៅ​គេ​វិញ តាម​អំពើ​ទុច្ចរិត​របស់​គេ ហើយ​នឹង​ធ្វើ​ឲ្យ​គេ​វិនាស​សូន្យ ដោយ​សារ​អំពើ​អាក្រក់​របស់​គេ គឺ​ព្រះ‌អម្ចាស់ជា​ព្រះ​នៃ​យើងនឹងធ្វើ​ឲ្យ​គេ​វិនាស​សូន្យ​ទៅ។
\s5
\c 95
\cl ជំពូក ៩៥
\p
\v 1 សូម​​មក យើង​នាំ​គ្នា​លើក​តម្កើង​ព្រះ‌អម្ចាស់! ចូរ​ស្រែក​ច្រៀង​ដោយ​អំណរ ថ្វាយ​ព្រះ‌ជាម្ចាស់​ដែល​ជា​ថ្ម‌ដា​សង្គ្រោះ​យើង។
\v 2 ចូរ​យើង​នាំ​គ្នា​ចូល​មក​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ ទាំង​អរ​ព្រះ‌គុណ និង​ស្មូត្រ​ទំនុកតម្កើង ថ្វាយ​ព្រះអង្គ។
\v 3 ដ្បិត​ព្រះ‌អម្ចាស់​ជា​ព្រះ​ដ៏​ប្រសើរ​ឧត្ដម ព្រះអង្គ​ជា​ព្រះ‌មហា‌ក្សត្រ ដ៏​ខ្ពង់‌ខ្ពស់​លើស​ព្រះ​ផ្សេងៗ។
\s5
\v 4 ព្រះអង្គ​គ្រប់‌គ្រង​លើ​អ្វីៗ​ទាំង​អស់ គឺ​ចាប់​តាំង​ពី​បាត​ដី​រហូត​ដល់​ចុង​កំពូល​ភ្នំ។
\v 5 សមុទ្រ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​ព្រះអង្គ ព្រោះ​ព្រះអង្គ​បាន​បង្កើត​សមុទ្រ​មក ផែនដី​ក៏​ព្រះអង្គ​បាន​បង្កើត​មក​ដែរ។
\s5
\v 6 ចូរ​នាំ​គ្នា​មក យើង​នឹង​ឱន​កាយ​ថ្វាយ‌បង្គំ​ព្រះអង្គ ចូរ​យើង​ក្រាប​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ដែល​បាន​បង្កើត​យើង​មក។
\v 7 ដ្បិត​ព្រះអង្គ​ជា​ព្រះ​នៃ​យើង យើង​ជា​ប្រជា‌រាស្ត្រ​ដែល​ព្រះអង្គ​ថែ‌រក្សា ជា​ហ្វូង​ចៀម​ដែល​ព្រះអង្គ​ដឹក​នាំ។ ថ្ងៃ​នេះ បើ​អ្នក​រាល់​គ្នា​ឮ​ព្រះ‌សូរសៀង របស់​ព្រះអង្គ!
\s5
\v 8 មិន​ត្រូវ​តាំង​ចិត្ត​រឹង‌រូស ដូច​កាល​នៅ​មេរីបា ឬ​ដូច​កាល​ថ្ងៃ​នៅ​ម៉ាសា ក្នុង​ទី​រហោ‌ស្ថាន​នោះ​ឡើយ។
\v 9 ជា​គ្រា​ដែល​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា បាន​ល្បង​ល​យើង ហើយ​សាក​មើល​យើង ទោះ​បើគេបាន​ឃើញ​កិច្ច​ការ ដែល​យើង​ធ្វើ​ក៏​ដោយ។
\s5
\v 10 យើង​មាន​ចិត្ត​ឆ្អែត​ឆ្អន់​នឹង​មនុស្ស​ជំនាន់​នោះ អស់រយៈ​ពេល​សែសិប​ឆ្នាំ ហើយ​ថា «គេ​ជា​ប្រជាជន​ដែល​មាន​ចិត្ត​វង្វេង គេ​មិន​ស្គាល់​ផ្លូវ​របស់​យើង​ឡើយ»។
\v 11 ហេតុ​នេះ យើង​បាន​ស្បថទាំង​កំហឹង របស់​យើង​ថា «ពួក‌គេ​មិន​ត្រូវ​ចូល​ទៅ​ក្នុង​សេចក្ដី​សម្រាក របស់​យើង​ឡើយ»។
\s5
\c 96
\cl ជំពូក ៩៦
\p
\v 1 ចូរ​ច្រៀង​បទ​ថ្មី​ថ្វាយ​ព្រះ‌អម្ចាស់ ឱ​ផែន​ដី​ទាំង​មូល​អើយ ចូរ​ច្រៀង​ថ្វាយ​ព្រះ‌អម្ចាស់។
\v 2 ចូរ​ច្រៀង​ថ្វាយ​ព្រះ‌អម្ចាស់ចូរ​សរសើរ​តម្កើង​ព្រះ‌នាមព្រះ‌អង្គ ចូរ​ប្រកាស​ពី​ការ​សង្គ្រោះ​របស់​ព្រះ‌អង្គ​រាល់​ថ្ងៃ។
\s5
\v 3 ចូរ​ប្រកាស​ពី​សិរី‌ល្អ​របស់​ព្រះ‌អង្គ ក្នុង​ចំណោមជនជាតិផ្សេងៗ និង​ពី​ការ​អស្ចារ្យ​របស់​ព្រះ‌អង្គ ក្នុង​ចំណោម​ប្រជាជន​ទាំង‌ឡាយ។
\v 4 ដ្បិត​ព្រះ‌អម្ចាស់​ប្រសើរ​ឧត្តម ហើយ​គួរ​សរសើរ​ក្រៃ​លែង ព្រះ‌អង្គ​គួរ​ជា​ទី​ស្ញែង​ខ្លាច លើស​ជាង​អស់​ទាំង​ព្រះ។
\s5
\v 5 ដ្បិត​អស់​ទាំង​ព្រះ​របស់​ប្រជាជន​ផ្សេងៗ សុទ្ធ​តែ​ជា​របស់​ឥត​ប្រយោជន៍ តែ​ព្រះ‌អម្ចាស់​វិញ ទ្រង់​បាន​បង្កើត​ផ្ទៃ​មេឃ។
\v 6 កិត្តិយស និង​តេជា‌នុភាព​ស្ថិត​នៅ​ចំពោះ​ព្រះ‌អង្គ ឥទ្ធិ‌ឫទ្ធិ និង​សោភ័ណភាព នៅ​ក្នុង​ទី​បរិសុទ្ធ​របស់​ព្រះ‌អង្គ។
\s5
\v 7 ចូរ​លើក​តម្កើង​ព្រះ‌អម្ចាស់ អស់​ទាំង​ពូជ‌ពង្ស​នៃ​ប្រជាជន​ទាំង‌ឡាយ​អើយ ចូរ​ថ្វាយ​សិរី‌ល្អ និង​ឫទ្ធា​នុភាព​ដល់​ព្រះ‌អម្ចាស់។
\v 8 ចូរ​ថ្វាយ​សិរី​ល្អ​ដល់​ព្រះ‌អម្ចាស់ ឲ្យ​ស័ក្ដិ​សម​នឹង​ព្រះ‌នាម​ព្រះ‌អង្គ។ ចូរ​នាំ​យក​តង្វាយ​ចូល​មក​ក្នុង​ទី‌លាន របស់​ព្រះ‌អង្គ។
\s5
\v 9 ចូរ​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់ ដោយ​ពាក់​គ្រឿង​ដ៏​បរិសុទ្ធ ឱ​ផែនដី​ទាំង​មូល​អើយ ចូរ​ញាប់‌ញ័រ​នៅ​ចំពោះ​ព្រះ‌អង្គ​ចុះ។
\v 10 ចូរ​ពោល​នៅ​ក្នុង​ចំណោម​ជាតិ​សាសន៍នានាថា«ព្រះ‌អម្ចាស់ សោយ​រាជ្យ»។ ពិភព​លោក​បាន​តាំង​ឡើង​យ៉ាង​មាំ‌មួន ឥត​រង្គើ​សោះ​ឡើយ។ ព្រះ‌អង្គ​នឹង​ជំនុំ‌ជម្រះប្រជាជន​ទាំង​ឡាយ ដោយ​យុត្តិធម៌។
\s5
\v 11 ចូរ​ឲ្យ​ផ្ទៃ​មេឃ​រីក​រាយឡើង ហើយ​ឲ្យ​ផែនដី​បាន​ត្រេក​អរ ចូរ​ឲ្យ​សមុទ្រ​លាន់​ឮ​កង​រំពង ព្រម​ទាំង​អ្វីៗ​សព្វ​សារពើ​នៅ​ទី​នោះ​ដែរ។
\v 12 ចូរ​ឲ្យ​ស្រែ​ចម្ការ និង​អ្វីៗ​នៅទី​នោះ សប្បាយ​រីក​រាយ​ឡើង! នោះ​ដើម​ឈើទាំង​ប៉ុន្មាន​នៅក្នុង​ព្រៃ​ព្រឹក្សា នឹង​ច្រៀង​ដោយ​អំណរ
\v 13 នៅ​ចំពោះ​ព្រះ‌អម្ចាស់ដ្បិត​ព្រះ‌អង្គ​យាង​មក ដ្បិត​ព្រះ‌អង្គ​យាង​មក​ជំនុំ‌ជម្រះ​ផែនដី។ ព្រះ‌អង្គ​នឹង​ជំនុំ‌ជម្រះ​ពិភព​លោក ដោយ​សេចក្ដី​សុចរិត ហើយ​ជំនុំ​ជម្រះ​ប្រជាជន​ទាំង​ឡាយ ដោយ​ព្រះ‌ហឫ‌ទ័យស្មោះ‌ត្រង់​របស់​ព្រះ‌អង្គ។
\s5
\c 97
\cl ជំពូក ៩៧
\p
\v 1 ព្រះ‌អម្ចាស់​សោយ​រាជ្យ ចូរ​ឲ្យ​ផែនដី​បាន​ត្រេក​អរ ចូរ​ឲ្យ​កោះ​ជា​ច្រើន​រីក​រាយ​ឡើង។
\v 2 មាន​ពពកយ៉ាង​ក្រាស់ ហើយ​ងងឹត​នៅព័ទ្ធ​ជុំ‌វិញ​ព្រះ‌អង្គ សេចក្ដី​សុចរិត និង​សេចក្ដី​យុត្តិ‌ធម៌ ជា​គ្រឹះ​ទ្រទ្រង់​បល្ល័ង្ក​របស់​ព្រះ‌អង្គ។
\s5
\v 3 មាន​ភ្លើង​ចេញ​ទៅ​នៅ​មុខ​ព្រះ‌អង្គ ហើយ​បញ្ឆេះបច្ចា‌មិត្ត​របស់​ព្រះ‌អង្គ ដែល​នៅ​ជុំ‌វិញ។
\v 4 ផ្លេក‌បន្ទោរ​របស់​ព្រះ‌អង្គ​ក៏​បំភ្លឺ​ពិភព​លោក ផែនដីក៏​ឃើញ ហើយ​ញាប់‌ញ័រ។
\v 5 ភ្នំ​ទាំង​ឡាយ​រលាយ​ដូច​ក្រមួន នៅ​ចំពោះ​ព្រះ‌អម្ចាស់​ គឺ​នៅ​ចំពោះ​ព្រះ‌អម្ចាស់​នៃ​ផែនដី​ទាំង​មូល។
\s5
\v 6 ផ្ទៃ​មេឃ​ប្រកាស​ពី​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ ហើយ​ប្រជាជន​ទាំង​អស់ ឃើញ​សិរី‌ល្អ​របស់​ព្រះ‌អង្គ។
\v 7 អស់​អ្នក​ដែល​ថ្វាយ​ប​ង្គំ​រូប​ឆ្លាក់​នឹង​ត្រូវ​អាម៉ាស់ គឺ​ជា​អ្នក​ដែល​អួតអាង​ពី​រូប​ព្រះ ដែល​ឥត​ប្រយោជន៍​របស់​គេ ព្រះ​ទាំង‌ឡាយ​អើយ ចូរ​ថ្វាយ‌បង្គំ​ព្រះ‌អង្គ!
\v 8 ព្រះ‌អម្ចាស់ ក្រុង​ស៊ីយ៉ូន​បាន​ឮ ហើយ​រីករាយ ពួក​កូន​ស្រីនៃ​ជនជាតិយូដា​មាន​ចិត្ត​ត្រេក​អរ ដោយ​ព្រោះ​ការជំនុំ​ជម្រះ​របស់​ព្រះ‌អង្គ។
\s5
\v 9 ដ្បិត ឱ​ព្រះ‌អម្ចាស់អើយ ព្រះ‌អង្គ​ជា​ព្រះ​ដ៏​ខ្ពស់​បំផុត។ នៅ​លើ​ផែនដី​ទាំង​មូល ព្រះ‌អង្គ​បាន​ថ្កើង​ឡើងលើស​ជាង​​ព្រះទាំងនោះ។
\v 10 ​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ‌អម្ចាស់​អើយ ចូរ​ស្អប់​អំពើ​អាក្រក់! ព្រះ‌អង្គ​ការ​ពារ​ជីវិត​ពួក​អ្នក​បរិសុទ្ធ​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​រំដោះ​គេ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ មនុស្ស​អាក្រក់។
\v 11 មាន​ពន្លឺ​បាន​សាប​ព្រោះ សម្រាប់​មនុស្ស​សុចរិត ហើយ​អំណរសម្រាប់​មនុស្ស ដែល​មាន​ចិត្ត​ទៀង​ត្រង់។
\s5
\v 12 ឱ​មនុស្ស​សុចរិត​អើយ ចូរ​ត្រេក​អរ​ក្នុង​ព្រះ‌អម្ចាស់ ហើយ​អរ​ព្រះ‌គុណ​ដល់​ព្រះ​នាម​បរិសុទ្ធ របស់​ព្រះ‌អង្គ​។
\s5
\c 98
\cl ជំពូក ៩៨
\p
\v 1 សូមច្រៀង​បទ​ថ្មី​ថ្វាយ​ព្រះ‌អម្ចាស់ ដ្បិត​ព្រះ‌អង្គ​បាន​ធ្វើ​ការ​យ៉ាង​អស្ចារ្យ ព្រះ‌ហស្ត​ស្តាំ និង​ព្រះ‌ពាហុ​ដ៏​បរិសុទ្ធ​របស់​ព្រះ‌អង្គ បាន​នាំ​ឲ្យ​ព្រះ‌អង្គ​មាន​ជ័យ​ជម្នះ។
\v 2 ព្រះ‌អម្ចាស់​បាន​សម្ដែង​ឲ្យ​ស្គាល់ការ​សង្គ្រោះ របស់​ព្រះ‌អង្គ ព្រះ‌អង្គ​បាន​បង្ហាញ​ឲ្យ​ជនជាតិនានា ឃើញ​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ។
\s5
\v 3 ព្រះ‌អង្គ​បាន​នឹក​ចាំ​ពីព្រះ‌ហឫ‌ទ័យ​សប្បុរស និង​ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់​របស់​ព្រះ‌អង្គ ដល់​ពូជ‌ពង្ស​អុីស្រា‌អែល មនុស្ស​ទាំង​អស់​រហូត​ដល់​ចុង​ផែនដី បាន​ឃើញ​ការ​សង្គ្រោះ​របស់​ព្រះជាម្ចាស់​នៃ​យើង។
\v 4 សូម​បន្លឺ​សំឡេង​ដោយ​អំណរ​ថ្វាយ​ព្រះ‌អម្ចាស់ ផែនដី​ទាំង​មូល​អើយ ចូរទម្លាយ​ចេញ​ជាបទ​ចម្រៀង​ដោយ​អំណរ ហើយ​ច្រៀង​សរសើរ​ចុះ។
\s5
\v 5 សូម​ច្រៀង​បទ​សរសើរ​ថ្វាយ​ព្រះ‌អម្ចាស់ ដោយ​ចាប់​ស៊ុង គឺ​ដោយ​ចាប់​ស៊ុង និង​ដោយ​សំឡេង​ដ៏​ពីរោះ។
\v 6 ដោយ​ត្រែ និង​សូរ​ស្នែង ចូរ​បន្លឺ​សំឡេង​ដោយ​អំណរ នៅ​ចំពោះ​ព្រះ‌អម្ចាស់ ជា​ព្រះ​មហា‌ក្សត្រ។
\s5
\v 7 ចូរ​ឲ្យ​សមុទ្រ​លាន់​ឮ​កង​រំពង ព្រម​ទាំង​អ្វីៗ​សព្វ​សារពើ​នៅ​ទី​នោះ​ដែរ ពិភព​លោក និង​អស់​អ្នក​ដែល​រស់​នៅ ក្នុងពិភព​លោកផង!
\v 8 ចូរ​ឲ្យ​ទន្លេ​ទាំង​ឡាយ​ទះ​ដៃ ចូរ​ឲ្យ​ភ្នំ​ទាំង​ប៉ុន្មាន​ច្រៀង​ជា​មួយ​គ្នា​ដោយ​អំណរ។
\v 9 ​ព្រះ‌អម្ចាស់ នឹង​ព្រះ‌អង្គ​យាង​មក ជំនុំ‌ជម្រះ​ផែនដី ព្រះ‌អង្គ​នឹង​ជំនុំ‌ជម្រះ​ពិភព​លោក ដោយ​សេចក្ដី​សុចរិត ហើយ​ប្រជាជាតិទាំង​ឡាយ​ដោយ​យុត្តិធម៌។
\s5
\c 99
\cl ជំពូក ៩៩
\p
\v 1 ព្រះ‌អម្ចាស់​សោយ​រាជ្យ ចូរ​ឲ្យ​ប្រជាជន​ទាំង​ឡាយ​ញាប់​ញ័រ។ ព្រះ‌អង្គ​គង់​ពី​លើ​ចេរូ‌ប៊ីម ចូរ​ឲ្យ​ផែនដី​កក្រើក​រំពើក​។
\v 2 ព្រះ‌អម្ចាស់​ធំ​អស្ចារ្យ​នៅ​ក្រុង​ស៊ីយ៉ូន ព្រះ‌អង្គ​ថ្កើង​ឡើង​លើស​ជាតិ​សាសន៍​ទាំង​អស់។
\v 3 សូមឲ្យ​គេ​សរសើរ​តម្កើង​ព្រះ‌នាម​ដ៏​ធំហើយ​គួរ​ឲ្យ​ស្ញែង​ខ្លាច​របស់​ព្រះ‌អង្គ ដ្បិត​ព្រះ‌អង្គ​បរិសុទ្ធ។
\s5
\v 4 ព្រះ​មហា‌ក្សត្រ​ដែល​ប្រកប​ដោយ​ឫទ្ធានុ‌ភាព ព្រះ‌អង្គ​ស្រឡាញ់​យុត្តិ‌ធម៌ ព្រះ‌អង្គ​បាន​តាំង​ឲ្យ​មានសេចក្ដី​ទៀត​ត្រង់ ព្រះ‌អង្គ​សម្រេច​តាម​សេចក្ដី​យុត្តិ‌ធម៌ និង​សេចក្ដី​សុចរិត​នៅ​ក្នុង​ពួក​យ៉ាកុប។
\v 5 ចូរ​លើក​តម្កើង​ព្រះ‌អម្ចាស់ជា​ព្រះជាម្ចាស់​នៃ​យើង ហើយ​ថ្វាយ‌បង្គំ​នៅ​ទៀប​ព្រះ‌បាទ​របស់​ព្រះ‌អង្គ ដ្បិត​ព្រះ‌អង្គ​បរិសុទ្ធ។
\s5
\v 6 លោក​ម៉ូសេ និងលោក​អើរ៉ុន ក្នុង​ចំណោម​ពួក​សង្ឃ​របស់​ព្រះ‌អង្គ ហើយ​លោក​សាំយូ‌អែល ក៏​នៅ​ក្នុង​ចំណោម​អស់​អ្នក ដែល​អំពាវ‌នាវ​រក​ព្រះ‌នាម​ព្រះ‌អង្គ។ គេ​បាន​អំពាវ‌នាវ​រក​ព្រះ‌អម្ចាស់ ហើយ​ព្រះ‌អង្គ​ក៏​ឆ្លើយ​តប​ពួក​លោក។
\v 7 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​កាន់​ពួក​លោក ពី​ក្នុង​បង្គោល​ពពក ពួក​លោក​បាន​កាន់​តាម​សេចក្ដី​បន្ទាល់ របស់​ព្រះ‌អង្គ ព្រម​ទាំង​ក្រឹត្យ‌ក្រម​ដែល​ព្រះ‌អង្គ បាន​ប្រទាន​ដល់​ពួក​លោក។
\s5
\v 8 ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​យើង​ខ្ញុំ​អើយ ព្រះ‌អង្គ​បាន​ឆ្លើយ​តប​ដល់​ពួក​លោក ព្រះ‌អង្គ​ជា​ព្រះ​ដែល​អត់​ទោស​ដល់ពួក​លោក តែ​ព្រះ‌អង្គ​ធ្វើ​ទោស​ចំពោះ​កំហុស ដែល​ពួក​លោក​បាន​ប្រព្រឹត្ត។
\v 9 ចូរ​លើក​តម្កើង​ព្រះ‌អម្ចាស់ជា​ព្រះជាម្ចាស់​នៃ​យើង ហើយ​ថ្វាយ‌បង្គំ​នៅ​ឯ​ភ្នំ​បរិសុទ្ធ​របស់​ព្រះ‌អង្គ​ចុះ ដ្បិត​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​យើង ព្រះ‌អង្គ​បរិសុទ្ធ។
\s5
\c 100
\cl ជំពូក ១០០
\p
ទំនុក​សម្រាប់​អរ​ព្រះ‌គុណ។
\v 1 មនុស្ស​នៅ​លើ​ផែនដី​ទាំង​មូល​អើយ ចូរ​បន្លឺ​សំឡេង​ដោយ​អំណរ​ថ្វាយ​ព្រះ‌អម្ចាស់។
\v 2 ចូរ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌អម្ចាស់ដោយ​អរ​សប្បាយ ឲ្យ​ចូល​មក​ក្នុង​ព្រះ​វត្តមាន​ព្រះ‌អង្គ ដោយ​ច្រៀង​ចម្រៀង​។
\s5
\v 3 ត្រូវ​ឲ្យ​ដឹង​ថា ព្រះ‌អ្ចាស់​ជា​ព្រះជាម្ចាស់ គឺ​ព្រះ‌អង្គ​ហើយ​ដែល​បាន​បង្កើត​យើងមក ហើយ​យើង​ជា​របស់​ព្រះ‌អង្គ យើង​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ និង​ជា​ហ្វូង​ចៀម​នៅ​ក្នុង​វាល​ស្មៅ​របស់​ព្រះ‌អង្គ។
\s5
\v 4 ចូរ​នាំ​គ្នា​ចូល​តាម​ទ្វារ​ព្រះ‌អង្គ ដោយ​អរ​ព្រះ‌គុណ ហើយ​ចូល​ទៅ​ក្នុង​ទី‌លាន​ព្រះ‌អង្គ ដោយ​សរសើរ ចូរ​អរ​ព្រះ‌គុណ​ព្រះ‌អង្គ ចូរ​សរសើរ​ព្រះ‌នាម​ព្រះ‌អង្គ។
\v 5 ដ្បិត​ព្រះ‌អម្ចាស់​ល្អ ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច ហើយ​ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់​របស់​ព្រះ‌អង្គ ក៏​នៅ​ស្ថិត​ស្ថេរ​គ្រប់​ជំនាន់​ត​​ទៅ។
\s5
\c 101
\cl ជំពូក ១០១
\p
ទំនុកតម្កើង របស់​ស្ដេច​ដាវីឌ។
\v 1 ទូល‌បង្គំ​នឹង​ច្រៀង​អំពី​ព្រះ‌ហឫ‌ទ័យ​សប្បុរស និង​យុត្តិ‌ធម៌ ឱ​ព្រះ‌អម្ចាស់អើយ ទូល‌បង្គំ​នឹង​ច្រៀង​សរសើរ​ព្រះ‌អង្គ។
\s5
\v 2 ទូល‌បង្គំ​នឹង​ប្រព្រឹត្ត​តាម​ផ្លូវ​ទៀង​ត្រង់។ តើ​ពេល​ណា​ទើប​ព្រះ‌អង្គ​យាង​មក​រក​ទូល‌បង្គំ? ទូល‌បង្គំ​នឹង​ប្រព្រឹត្ត​ដោយ​ចិត្ត​ទៀង​ត្រង់ នៅ​ក្នុង​ផ្ទះ​ទូល‌បង្គំ។
\v 3 ទូល‌បង្គំ​នឹង​មិន​តាំង​អ្វីមួយ​ដែលឥត​ប្រយោជន៍ នៅ​ចំពោះ​ភ្នែក​ទូល‌បង្គំ​ឡើយ។ ទូល‌បង្គំ​ស្អប់​កិច្ច‌ការ​របស់​អស់​អ្នក ដែល​ងាក​ចេញពី​ព្រះ កិរិយា​បែប​នេះ​នឹង​មិន​ជាប់នៅ​ក្នុង​ខ្លួន​ទូល‌បង្គំ​ឡើយ។
\s5
\v 4 ចិត្ត​វៀច​វេរ​នឹងនៅ​ឆ្ងាយ​ពី​ទូល‌បង្គំ ទូល‌បង្គំ​នឹង​មិន​ស្គាល់​សេចក្ដី​អាក្រក់​ទេ។ អ្នក​ណា​ដែល​មួល​បង្កាច់ អ្នក​ជិត​ខាង​ខ្លួន​ដោយ​សម្ងាត់ ទូល‌បង្គំ​នឹង​បំផ្លាញ​ចេញ។
\v 5 ហើយ​អ្នក​ណា​ដែល​មាន​ឫក​ខ្ពស់ និង​ចិត្ត​ឆ្មើង‌ឆ្មៃ ទូល‌បង្គំ​នឹង​ទ្រាំ​មិន​បាន​ឡើយ។
\v 6 ទូល‌បង្គំនឹង​មើល​ទៅ​មនុស្ស​ស្មោះ‌ត្រង់ នៅ​ក្នុង​ស្រុក ដោយ​សន្ដោស ដើម្បី​ឲ្យ​គេ​បានរស់​នៅ​ជា​មួយ​ទូល‌បង្គំ អ្នក​ណា​ដែល​ប្រព្រឹត្ត​តាម​ផ្លូវ​ទៀង​ត្រង់ អ្នក​នោះ​នឹង​បម្រើ​ទូល‌បង្គំ។
\s5
\v 7 អ្នក​ណា​ដែល​ប្រព្រឹត្ត​ដោយ​អំពើ​បោក​បញ្ឆោត អ្នក​នោះ​មិន​អាច​នៅ​ក្នុង​ផ្ទះ​ទូល‌បង្គំ​បាន​ឡើយ អ្នក​ណា​ដែលនិយាយ​កុហក ក៏​មិន​អាច​ធន់​នៅ​មុខ​ទូល‌បង្គំ​បាន​ដែរ។
\v 8 រាល់​ព្រឹក ទូល‌បង្គំ​នឹង​បំផ្លាញ មនុស្ស​អាក្រក់​ទាំងប៉ុន្មាននៅ​ក្នុង​ស្រុក ដោយ​កាត់​មនុស្ស​ដែល​ប្រព្រឹត្ត អំពើ​ទុច្ចរិត​ទាំង​អស់ចេញ​ពី​ទី​ក្រុង​របស់​ព្រះ‌អម្ចាស់។
\s5
\c 102
\cl ជំពូក ១០២
\p
ពាក្យ​អធិស្ឋាន​របស់​ជន​ទុគ៌ត នៅ​ពេល​អស់​សង្ឃឹម គេ​ចូល​មក​ទូល‌អង្វរ​ព្រះ‌អម្ចាស់។
\v 1 ​ព្រះ‌អម្ចាស់​អើយ សូម​ស្តាប់ ពាក្យ​អធិស្ឋាន​របស់​ទូល‌បង្គំ សូម​ឲ្យ​សម្រែក​ដែល​ទូល‌បង្គំ​អំពាវ‌នាវ បាន​ឮ​ដល់​ព្រះ‌អង្គ។
\v 2 សូម​កុំ​លាក់​ព្រះ‌ភក្ត្រ​របស់​ព្រះ‌អង្គ​ពី​ទូល‌បង្គំ ក្នុង​ថ្ងៃ​ដែល​ទូល‌បង្គំ​មាន​ទុក្ខ​ព្រួយ​ឡើយ។ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ទូល‌បង្គំ ក្នុង​ថ្ងៃ​ដែល​ទូល‌បង្គំ​ស្រែក​អង្វរ សូម​ឆ្លើយ​មក​ទូល‌បង្គំ​ជា​ប្រញាប់​កុំ​ខាន។
\s5
\v 3 ដ្បិត​អស់​ទាំង​ថ្ងៃ​នៃ​ទូល‌បង្គំ រសាត់​ទៅ​ដូច​ជា​ផ្សែង ហើយ​អស់​ទាំង​ឆ្អឹង​របស់​ទូល‌បង្គំ ក៏​ឆេះ​ក្តៅ​ដូចរងើក​ភ្លើង។
\v 4 ចិត្ត​ទូល‌បង្គំ​ទ្រោម​ចុះ​ដូច​ជា​ស្មៅ ហើយ​ក៏​ស្រពោន​ទៅ ទូល‌បង្គំ​ភ្លេច​ទាំង​ទទួល​ទាន​អាហារ​​ផង។
\s5
\v 5 ដោយ​ព្រោះ​សម្រែក​ដែល​ទូល‌បង្គំ​ថ្ងូរ ស្បែក​ទូល‌បង្គំ​នៅ​ជាប់​នឹង​ឆ្អឹងទៅ​ហើយ។
\v 6 ទូល‌បង្គំ​ប្រៀប​ដូច​ជា​សត្វទីទុយ​នៅ​ទី​រហោ‌ស្ថាន គឺ​ដូច​ជាសត្វ​ទីទុយ​នៅ​ទី​ស្មសាន។
\s5
\v 7 ទូល‌បង្គំ​នៅទន្ទឹង​រង់​ចាំ ដូច​ជា​សត្វ​ចាប​គ្មាន​គូ នៅ​លើ​ដំបូល​ផ្ទះ។
\v 8 ខ្មាំង​សត្រូវ​របស់​ទូល‌បង្គំ ចំអក​ឡក​ឡាយ​ទូល‌បង្គំ​រាល់​ថ្ងៃហើយ​អស់​អ្នក​ដែល​ស្អប់​ទូល‌បង្គំ គេ​យក​ឈ្មោះ​ទូល‌បង្គំ​ទៅ​ដាក់​បណ្ដាសា។
\s5
\v 9 ទូល‌បង្គំ​ទទួល​ទាន​ផេះ​ដូច​ជា​អាហារ ហើយ​ទូល‌បង្គំ​ផឹក​លាយ​ជាមួយ​ទឹក​ភ្នែក។
\v 10 ព្រោះ​តែ​សេចក្ដី​ថ្នាំង‌ថ្នាក់ និង​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ ដ្បិត​ព្រះ‌អង្គ​បាន​លើក​ទូល‌បង្គំ​ឡើង ហើយ​បោះ​ចោល។
\s5
\v 11 ថ្ងៃ​អាយុ​របស់​ទូល‌បង្គំ ប្រៀប​ដូច​ជា​ស្រមោល​នៅ​ពេល​ល្ងាច ហើយ​ទូល‌បង្គំ​ក្រៀម​ទៅ​ដូច​ជា​ស្មៅ។
\v 12 ប៉ុន្តែ ឱ​ព្រះ‌ជាម្ចាស់អើយ ព្រះ‌អង្គ​តាំង‌រាជ្យអស់‌កល្ប​ជា‌និច្ច ហើយ​មនុស្ស​គ្រប់​ជំនាន់នឹក​ចាំ​ពី​ព្រះ‌អង្គ​ត​រៀង​ទៅ។
\s5
\v 13 ព្រះ‌អង្គ​នឹង​ក្រោក​ឡើង ហើយ​អាណិត​មេត្តា​ក្រុង​ស៊ីយ៉ូន ដ្បិត​ដល់​ពេល​ប្រណី​សន្ដោស​ក្រុង​នេះ​ហើយ ពេល​កំណត់​បាន​មក​ដល់​ហើយ។
\v 14 ដ្បិត​ពួក​អ្នក​បម្រើរបស់​ព្រះ‌អង្គ ស្រឡាញ់​ថ្ម​របស់​ក្រុង​នេះ ហើយ​ក៏​ស្រណោះ​នឹង​ធូលី​ដី នៃ​ការ​ខូច​បង់​របស់​ក្រុង​នេះ​ដែរ។
\v 15 ជាតិ​សាសន៍​ទាំង​ឡាយ នឹង​កោត​ខ្លាចព្រះ‌នាម​ព្រះ‌អម្ចាស់ ហើយ​ស្តេច​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី នឹង​កោត​ខ្លាចសិរី‌ល្អ​របស់​ព្រះ‌អង្គ។
\v 16 ដ្បិត​ព្រះ‌អង្គ​សង់​ក្រុង​ស៊ីយ៉ូន​ឡើង​វិញ ព្រះ‌អង្គ​នឹង​លេច​មក​ក្នុង​សិរី‌ល្អ​របស់​ព្រះ‌អង្គ។
\s5
\v 17 នៅគ្រានោះ ព្រះជាម្ចាស់នឹងឆ្លើយតបពាក្យអធិស្ឋានដល់មនុស្ស ទ័លក្រ ព្រះជាម្ចាស់ក៏មិនបដិសេធពាក្យអធិស្ឋានរបស់ពួកគេដែរ។
\v 18 ហើយមនុស្សជំនាន់ក្រោយរបស់ពួកគេនឹងសរសើរតម្កើងព្រះអម្ចាស់ ការនេះនឹងត្រូវកត់ទុកសម្រាប់អនាគតរបស់មនុស្សជំនាន់ក្រោយផងដែរ។
\s5
\v 19 ដ្បិត ព្រះជាម្ចាស់បានទតពីទីបរិសុទ្ធដ៏ខ្ពស់ ព្រះអម្ចាស់ពិនិត្យមើលផែនដីពីស្ថានសួគ៌
\v 20 ដើម្បីឲ្យឮសេចក្តីអំនួតរបស់ពួកអ្នកទោស ក៏នឹងដោះលែងអស់អ្នកដែលជាប់ទោសដល់ស្លាប់ដែរ។
\s5
\v 21 ក្រោយមកមនុស្សនឹងប្រកាសពីព្រះនាមនៃព្រះអម្ចាស់ នៅក្នុងភ្នំសុីយូន ហើយបូជាចារ្យរបស់ព្រះអង្គ នៅក្រុងយេរ៉ូសាឡិម
\v 22 នៅពេលមនុស្សហើយនិងព្រះរាជ្យនៃព្រះជាម្ចាស់នៅជាមួយគ្នា នោះគ្រប់គ្នានឹងបម្រើព្រះអម្ចាស់។
\s5
\v 23 ព្រះជាម្ចាស់ បានដកកម្លាំងទូលបង្គំនៅពេលពាក់កណ្តាលជីវិត។ ព្រះជាម្ចាស់បានធ្វើឲ្យជីវិតកាន់តែខ្លី។
\v 24 ខ្ញុំបានពោលថា «ព្រះជាម្ចាស់នៃទូលបង្គំអើយ សូមកុំដកជីវិតទូលបង្គំនៅពាក់កណ្តាលផ្លូវឡើយ ព្រះអង្គគឺជាអ្នកទំលាក់គ្រប់ជំនាន់មនុស្សចេញទៅ។
\s5
\v 25 ក្នុងសម័យបុរាណ ព្រះជាម្ចាស់បានរៀបចំផែនដីបានយ៉ាងល្អ ស្ថានសួគ៌គឺជាស្នារព្រះហស្ថរបស់ព្រះអង្គ។
\v 26 ពួកគេនឹងត្រូវវិនាស ប៉ុន្តែព្រះអង្គនៅគង់នៅជានិច្ច មនុស្សនឹងចាស់ដូចជាសម្លៀកបំពាក់ហើយនិងក្រណាត់ផងដែរ ព្រះជាម្ចាស់នឹងយកពួកគេចេញហើយគេនឹងវិនាសបាត់ជារៀងរហូត។
\v 27 ប៉ុន្តែព្រះជាម្ចាស់គង់នៅដដែល ហើយឆ្នាំនៃព្រះអង្គនឹងបញ្ចាប់ដែរ។
\s5
\v 28 កូនចៅរបស់អ្នកបម្រើរបស់ព្រះជាម្ចាស់នឹងរស់នៅទៅមុខទៀត ហើយជំនាន់ក្រោយរបស់ពួកគេក៏នឹងរស់ក្នុងព្រះវត្តមាននៃព្រះអង្គដែរ»។
\s5
\c 103
\cl ជំពូក ១០៣
\p
ទំនុកតម្កើងនៃស្តេចដាវិឌ។
\v 1 ទូលបង្គំលើកសរសើរ ដល់ព្រះអម្ចាស់ពេញមួយជីវិតរបស់ទូលបង្គំ ហើយនឹងអ្វីទាំងអស់ដែលទូលបង្គំមាននៅក្នុងទូលបង្គំ ទូលបង្គំលើកតម្កើងដល់ព្រះនាមដ៏បរិសុទ្ធនៃព្រះអង្គ។
\v 2 ទូលបង្គំលើកតម្កើងដល់ព្រះអម្ចាស់ពេញមួយជីវិតរបស់ទូលបង្គំ​ ហើយទូលបង្គំនឹកចាំពីការល្អរបស់ព្រះអង្គផង។
\s5
\v 3 ព្រះជាម្ចាស់បានអត់ទោសបាបទាំងអស់ ដល់ទូលបង្គំ ហើយព្រះជាម្ចាស់បានប្រោសជំងឺគ្រប់យ៉ាងរបស់អ្នក។
\v 4 ព្រះជាម្ចាស់បានរំដោះអ្នកពីសេចក្តីវិនាស​ នឹងប្រទានម្កុដហើយនិងសម្ព័មេត្រីដ៏ស្មោះត្រង់ជាមួយសេចក្តីមេត្តាផងដែរ។
\v 5 ព្រះជាម្ចាស់សម្អាតជីវិតរបស់អ្នកជាមួយការល្អគ្រប់យ៉ាង ដូច្នេះយុវជនរបស់អ្នក នឹងបានលើកតម្កើងឡើងដូចជាសត្វឥន្រ្ទី។
\s5
\v 6 ព្រះអម្ចាស់ បានធើ្វអ្វីដែលត្រឹមត្រូវហើយនិងសេចក្តីយុតិ្តធម៌ សម្រាប់ពួកអ្នកដែលក្រីក្រ។
\v 7 ព្រះជាម្ចាស់បានបើកឲ្យមូសេបានស្គាល់ពីផ្លូវរបស់ព្រះអង្គ ហើយសម្រាប់មនុស្សជំនាន់របស់ជនជាតិ អុីស្រាអែលផងដែរ។
\v 8 ព្រះអម្ចាស់ពេញដោយក្តីមេត្តា និងព្រះគុណ ព្រះអង្គអត់ធ្មត់ ព្រះជាម្ចាស់មានក្តីសប្បុរសនិងភាពស្មោះត្រង់ដ៏អស្ចារ្យ។
\s5
\v 9 ព្រះជាម្ចាស់នឹងមិនវាយដំ ហើយនឹងតែងតែក្រោធនោះទេ។
\v 10 ព្រះជាម្ចាស់ មិនបានធ្វើនិងយើងតាមអ្វីដែល ជាអំពើបាបដែលយើងសមនឹងទទួលនោះទេ ឬសងមកយើងវិញនូវអ្វីតាមតម្រូវការនៃបាបរបស់យើងឡើយ។
\s5
\v 11 ដ្បិត ដូចជាផ្ទៃមេឃដែលខ្ពស់នៅលើផែនដីយ៉ាងណា ដូច្នេះសេចក្តីសប្បុរសរបស់ព្រះជាម្ចាស់ក៏អស្ចារ្យសម្រាប់ដល់អស់អ្នក ដែលលើកតម្កើងព្រះអង្គដែរ។
\v 12 ក៏ដូចជា ទិសខាងលិចឆ្ងាយពីទិសខាងកើតយ៉ាងណា នោះព្រះជាម្ចាស់ក៏នឹងលើកលែងទោសនៃអំពើបាបពីយើងបែបនោះដែរ។
\v 13 ដូចជាឪពុកមានក្តីមេត្តា ដល់កូនៗយ៉ាងណា ដូច្នោះ ព្រះអម្ចាស់ក៏មានក្តីមេត្តាដល់អស់អ្នកដែលលើកតម្កើងព្រះអង្គយ៉ាងនោះដែរ។
\s5
\v 14 ដ្បិត ព្រះជាម្ចាស់ ស្គាល់ពីការចាប់កំណើតរបស់យើង ព្រះអង្គដឹងថាយើងគឺជាដី។
\v 15 សម្រាប់មនុស្សពេលវេលារបស់គេដូចជាស្មៅ ព្រះជាម្ចាស់បានដាំឲ្យវាលូតលាស់ល្អ ដូចជាផ្កានៅតាមទីវាល។
\v 16 ពេលខ្យល់បកមកលើពួកវា នោះវាក៏បាត់អស់ទៅ ហើយក៏នឹងមិនមាននរណាអាចប្រាប់បានថា វាបានដុះនៅទីណាដែរ។
\s5
\v 17 ប៉ុន្តែ ភាពស្មោះត្រង់ដ៏សប្បុរសនៃព្រះអម្ចាស់ គឺមិនដែលបញ្ចប់បានឡើយដល់អ្នកណាដែលលើកតម្កើងព្រះអង្គ។ សេចក្តីសុចរិតរបស់ព្រះអង្គបានពន្លាតដល់ប្រជារាស្រ្តរបស់ព្រះអង្គ។
\v 18 ពួកគេបានរក្សាសេចក្តីសប្បុរសហើយនិងនឹកចាំពីសេចក្តីបង្រៀនក៏ធ្វើតាមផងដែរ។
\v 19 ព្រះអម្ចាស់បានសាងព្រះរាជ្យរបស់ព្រះអង្គនៅស្ថានសូគ៌ ហើយព្រះរាជ្យនៃនរគរបស់ព្រះអង្គគ្របគ្រង់លើមនុស្សទាំងអស់។
\s5
\v 20 ចូរ​ថ្វាយ​ព្រះ​ពរ​ព្រះ‌អម្ចាស់ ពួក​ទេវតារបស់​ព្រះ‌អង្គ​អើយ! អស់​លោក​ជា​អ្នក​ខ្លាំង​ពូកែ ដែល​ប្រតិ‌បត្តិ​តាម​ព្រះ​បន្ទូល​របស់​ព្រះ‌អង្គ ក៏​ស្តាប់​តាម​ព្រះ‌សូរ‌សៀង នៃ​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ជានិច្ច។
\v 21 អស់​ទាំង​ពួក​ពល‌បរិវាររបស់​ព្រះ‌អង្គ ពួក​អ្នក​បម្រើ​របស់​ព្រះ‌អង្គ អ្នក​ដែល​ធ្វើ​តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ​អើយ ចូរ​ថ្វាយ​ព្រះ​ពរ​ព្រះ‌អម្ចាស់។
\v 22 អស់​ទាំង​ស្នាព្រះ‌ហស្ត​របស់​ព្រះ‌អង្គ នៅ​គ្រប់​ទី​កន្លែង​ដែល​ព្រះ‌អង្គ​គ្រប់​គ្រង​អើយ ចូរ​ថ្វាយ​ព្រះ​ពរ​ព្រះ‌អម្ចាស់ ​ព្រលឹង​ខ្ញុំ​អើយ ចូរ​ថ្វាយ​ព្រះ​ពរ​ព្រះ‌អម្ចាស់។
\s5
\c 104
\cl ជំពូក ១០៤
\p
\v 1 ​សូម​សរសើរ​តម្កើង​ព្រះ‌អម្ចាស់ ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ទូលបង្គំ​អើយ ព្រះអង្គ​ជា​ព្រះ​ដ៏​ឧត្តុង្គ‌ឧត្ដម​បំផុត នៅ​ជុំ‌វិញ​ព្រះអង្គ​មាន​ពេញ​ទៅ​ដោយ​ពន្លឺ​រស្មី ដ៏​រុងរឿង​ចិញ្ចែង‌ចិញ្ចាច។
\v 2 ព្រះអង្គ​យក​ពន្លឺ​មក​គ្រប​ដណ្ដប់​ជុំ‌វិញ​ព្រះអង្គ ព្រះអង្គ​លាត​ផ្ទៃ​មេឃ​ធ្វើ​ជា​ព្រះ‌ពន្លា។
\v 3 ព្រះអង្គ​បាន​សង់​ព្រះ‌ដំណាក់​ខ្ពស់ លើស​ផ្ទៃ​មេឃ​ទៅ​ទៀត ព្រះអង្គ​យក​ពពក​ធ្វើ​ជា​ព្រះ‌រាជ‌រថ ព្រះអង្គ​ប្រើខ្យល់ធ្វើ​ជា​ជំនិះ។
\s5
\v 4 ព្រះ‌អង្គ​យក​ខ្យល់​ធ្វើ​ជា​អ្នក​នាំ​សារ​របស់​ព្រះ‌អង្គ ហើយ​យក​អណ្ដាត​ភ្លើង ធ្វើ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ។
\v 5 ព្រះ‌អង្គ​បានដាក់​ផែនដីនៅ​លើ​គ្រឹះ​របស់​វា មិន​ឲ្យ​ផែន​ដី​រង្គើ​សោះ​ឡើយ។
\s5
\v 6 ព្រះ‌អង្គ​បាន​គ្រប​ផែនដី​ដោយ​ទឹក​ជ្រៅ ដូច​គ្រប​ដោយ​អាវ មហា​សាគរ​ក៏​ឡើង​ខ្ពស់​ជាង​ភ្នំ​ផង។
\v 7 ពេល​ព្រះ‌អង្គ​បន្ទោស ទឹក​ទាំង​នោះ​ក៏​រត់​ចេញ ពេល​មាន​សូរ​ផ្គរ​របស់​ព្រះ‌អង្គ វា​ក៏​រត់​ទៅបាត់។
\s5
\v 8 ភ្នំ​ទាំង​ឡាយ​ងើប​ឡើង ហើយ​ជ្រលង​ភ្នំ​ទាំង​ប៉ុន្មាន​ក៏​ស្រុត​ចុះ ទៅ​រក​កន្លែង​ដែល​ព្រះ‌អង្គ​បាន​កំណត់​ឲ្យវា។
\v 9 ព្រះ‌អង្គ​បាន​ដាក់​ព្រំ​ប្រទល់ កុំ​ឲ្យ​ទឹក​ហូរ​រំលង ដើម្បី​កុំ​ឲ្យ​ឡើង​លិច​ផែនដី​ទៀត។
\s5
\v 10 ព្រះ‌អង្គ​ធ្វើ​ឲ្យ​មាន​ប្រភព​ទឹក ផុសឡើង​នៅ​ក្នុង​ជ្រោះ ទឹក​ទាំង​នោះ​ក៏​ហូរ​តាម​ជ្រលង​ភ្នំ។
\v 11 សព្វ​សត្វ​ទាំង​ឡាយ​នៅ​ទី​វាល​ផឹក​ទឹក​នោះ ចំណែក​លា​ព្រៃ​ក៏​បំបាត់​សម្រេក​របស់​វា​ដែរ។
\v 12 ប៉ុន្តែបក្សា​បក្សី​ហើរ​លើ​អាកាស​ធ្វើ​សម្បុក នៅ​ក្បែរ​ផ្លូវ​ទឹក​ទាំង​នោះ ហើយ​នាំ​គ្នា​ស្រែក​ខ្ញៀវ​ខ្ញារ​នៅ​លើ​មែក​ព្រឹក្សា។
\s5
\v 13 ព្រះ‌អង្គ​ស្រោច​ស្រព​ភ្នំ​ទាំង​ឡាយ​ពី​ស្ថាន​ដ៏​ខ្ពស់ ហើយ​ផែនដី​ស្កប់‌ស្កល់​ដោយ​ផល នៃ​ស្នាព្រះ‌ហស្ត​ព្រះ‌អង្គ។
\v 14 ព្រះ‌អង្គ​ធ្វើ​ឲ្យ​ស្មៅ​ដុះ​ឡើង​សម្រាប់​សត្វ ហើយ​រុក្ខ‌ជាតិ​សម្រាប់​មនុស្ស​ដាំ​ដុះ ដើម្បី​ឲ្យ​គេ​មាន​អាហារ​ចេញ​ពី​ផែនដី។
\v 15 ព្រះអង្គបង្កើត​ស្រា​ទំពាំង‌បាយ‌ជូរ ធ្វើ​ឲ្យ​ចិត្ត​មនុស្ស​បាន​រីក​រាយ មាន​ប្រេង​សម្រាប់​ឲ្យ​មុខ​គេ​បាន​ភ្លឺ​ និង​អាហារសម្រាប់ផ្គុតផ្គង់ជីវិតរបស់គេផងដែរ។
\s5
\v 16 ដើម​ឈើ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អម្ចាស់ មានភ្លៀង​ជាបរិបូរណ៏ គឺ​ដើម​តា‌ត្រៅ​នៅ​ភ្នំ​ល្បាណូន ជា​ដើម​ដែល​ព្រះ‌អង្គ​បាន​ដាំ។
\v 17 បក្សា​បក្សី​នាំ​គ្នា​ធ្វើ​សម្បុក។ ​សត្វ​កុក​មាន​លំនៅ​របស់​វា នៅ​លើ​ដើម​កកោះ។
\v 18 ភ្នំ​ខ្ពស់​ៗ​ជា​កន្លែង​សម្រាប់​ពពែ​ព្រៃ ហើយ​ថ្ម​ដា​នានា​ជា​ទី​ពឹង​ជ្រកនៃ​សត្វ​ទន្សាយ​ថ្ម។
\s5
\v 19 ព្រះ‌អង្គ​បាន​តម្រូវ​ព្រះ‌ច័ន្ទ ទុក​សម្រាប់​ជា​ទី​កំណត់​រដូវ ចំណែក​ព្រះ‌អាទិត្យ ក៏​ដឹង​ពេល​ដែល​ត្រូវ​លិច​ដែរ។
\v 20 ព្រះ‌អង្គ​ធ្វើ​ឲ្យ​ងងឹត ហើយ​នោះ​ជា​រាត្រី​កាល ជា​ពេល​ដែល​សត្វ​នៅ​ព្រៃ​ទាំង​ប៉ុន្មាន សសៀរ​ចេញ​មក។
\s5
\v 21 សិង្ហ​ស្ទាវ​គ្រហឹម​រក​ចាប់​រំពា វា​ស្វែង​រក​អាហារ​របស់​វា​ពី​ព្រះជាម្ចាស់។
\v 22 កាល​ព្រះ​អាទិត្យ​រះ​ឡើង វា​ក៏​ដក​ខ្លួន​ថយ ចូល​ទៅ​ដេក​ក្នុង​រូង​របស់​វា​វិញ។
\s5
\v 23 ចំណែកមនុស្ស​ចេញ​ទៅ​ធ្វើ​ការ​របស់​ខ្លួន ហើយ​គេ​ធ្វើ​ការ​រហូត​ដល់​ល្ងាច។
\v 24 ​ព្រះ‌អម្ចាស់​អើយ ស្នា​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ មាន​ច្រើន​ប្រការ​ណាស់ ព្រះ‌អង្គ​បាន​ធ្វើ​ការ​អស់​នោះ ដោយ​ព្រះ​ប្រាជ្ញា​ញាណ ផែនដី​មាន​ពេញ​ដោយ​អ្វីៗ​សព្វ​សារពើ ដែល​ព្រះ‌អង្គ​បាន​បង្កើត​មក។
\s5
\v 25 សមុទ្រ​ដ៏​ធំ ហើយ​ទូលាយ នៅ​ទី​នោះ​មាន​មច្ឆា​ជាតិ​រស់​រវើក ច្រើន​ឥត​គណនា ជា​សត្វ​មាន​ជីវិត ទាំង​តូច ទាំង​ធំ។
\v 26 មាន​នាវា​បើក​ទៅ​មក ហើយ​មាន​សត្វ​ធំ​សម្បើម​ដែល​ព្រះ‌អង្គ បាន​បង្កើតមក​ឲ្យ​លេង​នៅ​ក្នុង​សមុទ្រ។
\s5
\v 27 គ្រប់​សត្វ​ទាំងអស់​នោះ​សង្ឃឹម​លើ​ព្រះ‌អង្គ គឺ​ឲ្យ​ព្រះ‌អង្គ​ប្រទាន​ចំណី​ដល់​វា​តាម​ពេល​កំណត់។
\v 28 ពេល​ព្រះ‌អង្គ​ប្រទាន​ចំណី​ឲ្យ វា​ក៏​ទទួល​យក ពេល​ព្រះ‌អង្គ​លា​ព្រះ‌ហស្ត ពួកវាក៏​បាន​ឆ្អែត​។
\s5
\v 29 ពេលព្រះ‌អង្គ​លាក់​ព្រះ‌ភ័ក្ត្រ វា​ក៏​ថប់​ព្រួយ កាល​ព្រះ‌អង្គ​ដក​យក​ដង្ហើម​របស់​វា​ចេញ វា​ក៏​ស្លាប់ ហើយ​ត្រឡប់​ទៅ​ជា​ធូលី​ដី។
\v 30 ពេល​ព្រះ‌អង្គ​ចាត់​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អង្គ​ទៅ ពួកវា​ក៏​កើត​ឡើង ហើយ​ព្រះ‌អង្គ​ធ្វើ​ឲ្យ​ផែនដី ស្រស់​បស់​ឡើង​វិញ។
\s5
\v 31 សូម​ឲ្យ​សិរី‌ល្អ​របស់​ព្រះ‌អម្ចាស់ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច សូម​ឲ្យ​ព្រះ‌អម្ចាស់​រីក‌រាយ នឹង​ស្នាព្រះ‌ហស្ត​របស់​ព្រះ‌អង្គ។
\v 32 ព្រះ‌អង្គ​ទត​មក​ផែនដី នោះ​ផែនដី​ក៏​ញាប់​ញ័រ ហើយ​ព្រះ‌ អង្គ​ពាល់​ភ្នំ នោះ​ភ្នំ​ក៏​ហុយ​ផ្សែង​ឡើង។
\s5
\v 33 ខ្ញុំ​នឹង​ច្រៀង​ថ្វាយ​ព្រះ‌អម្ចាស់​ជា​ដរាប ពេញមួយជីវិតរបស់ខ្ញុំ ខ្ញុំ​នឹង​ច្រៀង​សរសើរ​ដល់​ព្រះ​រ​បស់​ខ្ញុំ កាល​ខ្ញុំ​នៅមាន​ជីវិត។
\v 34 សូម​ឲ្យ​ការ​សញ្ជឹង​គិត​របស់​ខ្ញុំ បានគាប់​ព្រះ‌ហឫ‌ទ័យ​ដល់​ព្រះ‌អង្គ ដ្បិត​ខ្ញុំ​រីក‌រាយ​ក្នុង​ព្រះ‌អម្ចាស់។
\s5
\v 35 សូម​ឲ្យ​មនុស្ស​បាប​វិនាស​បាត់​ពី​ផែនដី ហើយ​កុំ​ឲ្យ​មាន​មនុស្ស​អាក្រក់​ទៀត​ឡើយ។ ​ខ្ញុំនឹងសរសើរតម្កើងដល់ ព្រះ​ពរ​ព្រះ‌អម្ចាស់ ពេញមួយជីវិតេបស់ខ្ញុំ។ សូមសរសើរព្រះអម្ចាស់។
\s5
\c 105
\cl ជំពូក ១០៥
\p
\v 1 ​ចូរ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌អម្ចាស់ ចូរ​អំពាវ‌នាវ​រក​ព្រះ‌នាម​ព្រះ‌អង្គ ចូរ​ថ្លែង​ប្រាប់​ពី​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គ នៅ​កណ្ដាល ​ជនជាតិ​ទាំង​ប៉ុន្មាន​ចុះ។
\v 2 ចូរ​ច្រៀង​ថ្វាយ​ព្រះ‌អង្គ ចូរ​ច្រៀង​ សរសើរ​តម្កើង​ព្រះ‌អង្គ ចូរ​រៀប​រាប់​ពី​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ។
\v 3 ចូរ​ខ្ពស់​មុខ​នឹង​ព្រះ‌នាម​ដ៏​បរិសុទ្ធ​របស់​ព្រះ‌អង្គ​ចុះ ចូរ​ឲ្យ​ចិត្ត​នៃ​អស់​អ្នក​ដែល​ស្វែង​រក​ព្រះ‌អម្ចាស់រីក‌រាយ​ឡើង។
\s5
\v 4 ចូរ​ស្វែង​រក​ព្រះ‌អម្ចាស់ និង​ឫទ្ធានុ‌ភាព​របស់​ព្រះ‌អង្គ ចូរ​ស្វែង​រក​ព្រះ‌វត្ត‌មាន​របស់​ព្រះ‌អង្គ ឥត​ឈប់​ឈរ។
\v 5 ចូរ​នឹក​ចាំ​ពី​ស្នា​ព្រះ‌ហស្ដ​ដ៏​អស្ចារ្យ ដែល​ព្រះ‌អង្គ​បាន​ធ្វើ ពី​ការ​អស្ចារ្យ និង​ការ​ជំនុំ​ជម្រះ ដែល​ព្រះ‌អង្គ​បាន​សម្រេច
\v 6 ឱ​ពូជ‌ពង្ស​របស់​លោក​អ័ប្រា‌ហាំ ជា​អ្នក​បម្រើ​របស់ព្រះ‌អង្គ គឺ​កូន​ចៅ​របស់​លោក​យ៉ាកុប ជាអ្នកដែលព្រះអង្គជ្រើសរើស។
\s5
\v 7 ព្រះ‌អង្គ​ជា​ព្រះជាម្ចាស់​នៃ​យើង ព្រះ‌នាម​ជា​ព្រះ‌អម្ចាស់ ការ​ជំនុំ​ជម្រះ​របស់​ព្រះ‌អង្គ ស្ថិត​នៅ​លើ​ផែនដី​ទាំង​មូល។
\v 8 ព្រះ‌អង្គ​នឹក​ចាំ​ពី​សេចក្ដី​សញ្ញា របស់​ព្រះ‌អង្គ​ជា‌និច្ច គឺ​ជា​ព្រះ‌បន្ទូល​ដែល​ព្រះ‌អង្គ​បាន​បង្គាប់ ដល់​មនុស្ស​មួយ​ពាន់​តំណ។
\s5
\v 9 ព្រះអង្គ​នឹក​ដល់​សម្ព័ន្ធ‌មេត្រី ដែល​ព្រះអង្គ​បាន​ចង​ជា​មួយ​លោក​អប្រាហាំ ព្រម​ទាំង​ព្រះ‌បន្ទូល​ដែល​ព្រះអង្គ​បាន​សន្យាជា​មួយ​លោក​អ៊ីសាក។
\v 10 ហើយ​ព្រះ‌អង្គ​ក៏បាន​បញ្ជាក់ ជាមួយ​លោក​យ៉ាកុបទុក​ជា​ច្បាប់ គឺ​ជាមួយ​លោក​អុីស្រា‌អែល ទុក​ជា​សេចក្ដី​សញ្ញាអស់‌កល្ប​ជា‌និច្ច។
\v 11 ​ព្រះ‌អម្ចាស់មានបន្ទូល​ថា៖ «យើង​នឹង​ប្រគល់​ស្រុក​កាណាន​ឲ្យ​អ្នក ទុក​ជា​ចំណែក​មរតក​របស់​អ្នក»។
\s5
\v 12 ព្រះជាម្ចាស់បែបនេះ គឺ​កាល​គេ​មាន​ចំនួន​តិច ហើយ​ក៏​គ្រាន់​តែ​ជា​អ្នក ស្នាក់​អាស្រ័យ​ក្នុង​ស្រុក​នោះ។
\v 13 ពួកគេ​ធ្វើ​ដំណើ​រ​ចុះ​ឡើង ពី​ស្រុក​មួយ​ទៅ​ស្រុក​មួយ ហើយ​ពី​នគរ​មួយ​ទៅ​នគរ​មួយ​ទៀត
\s5
\v 14 ព្រះ‌អង្គ​មិន​បណ្ដោយ​ឲ្យ​អ្នក​ណា សង្កត់‌សង្កិន​គេ​ឡើយ ដោយ​យល់​ដល់​ពួក‌គេ ព្រះ‌អង្គ​បាន​បន្ទោស​ពួក​ស្តេច​។
\v 15 ដោយព្រះបន្ទូលថា «កុំ​ប៉ះ‌ពាល់​ពួក​អ្នក​ដែលយើង បាន​ចាក់​ប្រេង​តាំងឡើយ កុំធ្វើ​បាប​ពួក​ហោរា​របស់​យើង​ឲ្យ​សោះ»។
\s5
\v 16 កាលព្រះ‌អង្គ​បាន​បង្គាប់ ឲ្យ​មាន​អំណត់​កើត​ឡើង​ក្នុង​ទឹកដី ហើយ​ផ្តាច់​អស់​ទាំង​អាហារ។
\v 17 ព្រះ‌អង្គ​បាន​ចាត់​មនុស្ស​ម្នាក់​ឲ្យ​ទៅ​មុន​ពួក‌គេ គឺ​លោក​យ៉ូសែបដែល​គេ បាន​លក់​ទៅ​ធ្វើ​ជា​បាវ​បម្រើ។
\s5
\v 18 ជើង​របស់​លោក​ត្រូវ​រឹត‌រួត​ដោយ​ចំណង ហើយ​មាន​ច្រវាក់​ដែក​ជាប់​នៅ​ក
\v 19 ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​បាន​ល្បង​ល​លោករហូត​ទាល់​តែ​សេចក្ដី ដែល​លោក​ថ្លែង​ទុកបាន​សម្រេច។
\s5
\v 20 ស្តេច​បាន​ចាត់​គេ​ឲ្យ​ទៅ​ដោះ​លែង​លោក គឺ​អ្នក​គ្រប់​គ្រង​លើ​ប្រជាជន​នានា បាន​ដោះ​លោក​ឲ្យ​រួច។
\v 21 ស្ដេច​បាន​តាំង​លោកឲ្យ​ធ្វើ​ជា​ម្ចាស់​លើ​ព្រះ​ដំណាក់ ហើយ​ជា​អ្នក​គ្រប់‌គ្រង​លើ​ព្រះ‌រាជ​ទ្រព្យ ទាំង​អស់​របស់​ទ្រង់
\v 22 ឲ្យ​មាន​អំណាច​នឹង​ចាប់​ចង​ពួក​មន្ត្រីរបស់​ស្តេច​បាន​តាម​ចិត្ត ហើយ​នឹង​បង្ហាត់​បង្រៀន​ឲ្យ​ពួក​ចាស់​ទុំរបស់​ស្តេចមាន​ប្រាជ្ញា។
\v 23 ពេល​នោះ អុីស្រាអែល​ក៏​ចូល​មកក្នុង​ស្រុក​អេស៊ីប គឺ​យ៉ាកុប​បាន​ស្នាក់​នៅ​ក្នុង​ទឹកដី​របស់​ហាំ។
\s5
\v 24 ព្រះ​អម្ចាស់បានឲ្យប្រជា‌រាស្ត្រព្រះអង្គចម្រើនឡើង​ មាន​កូន​ចៅ​ជា​ច្រើន ហើយ​ឲ្យ​គេ​មាន​កម្លាំង​ជាង​បច្ចា‌មិត្ត របស់​គេ។
\v 25 ព្រះ‌អង្គ​បាន​បង្វែរ​ចិត្ត​គេ ឲ្យ​ស្អប់​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ ឲ្យ​គេ​ប្រព្រឹត្ត​ដោយ​កិច្ច‌កល មកកាន់​អ្នក​បម្រើ​ព្រះ‌អង្គ។
\v 26 ព្រះ‌អង្គ​បាន​ចាត់លោក​ម៉ូសេ ជា​អ្នក​បម្រើ​ព្រះ‌អង្គ និង​លោក​អើរ៉ុន ដែល​ព្រះ‌អង្គ​បានជ្រើស​រើស។
\v 27 លោក​ទាំង​ពីរ​បាន​សម្ដែង​ទី​សម្គាល់ របស់​ព្រះ‌អង្គនៅ​កណ្ដាល​ពួកគេ និង​ការ​អស្ចារ្យ​នៅ​ក្នុង​ទឹកដី​របស់​ហាំ។
\s5
\v 28 ព្រះ‌អង្គ​ចាត់​សេចក្ដី​ងងឹត​មក ហើយ​ធ្វើ​ឲ្យ​ស្រុក​ងងឹត ពួក​លោកមិន​បាន​ទាស់​ទទឹង នឹង​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ទេ។
\v 29 ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ទឹក​នៅ​ស្រុក​គេ ត្រឡប់​ទៅ​ជា​ឈាម ហើយ​ធ្វើ​ឲ្យ​ត្រី​នៅ ស្រុក​គេ​ទាំង​ប៉ុន្មាន​ស្លាប់​អស់។
\v 30 ស្រុក​គេ​មាន​សត្វ​កង្កែប​ពេញ​ដេរ​ដាស សូម្បី​តែ​នៅ​ក្នុង​ក្រឡា​បន្ទំ​របស់​ស្តេច​ក៏​មាន​ដែរ។
\s5
\v 31 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល នោះ​ក៏​មាន​រុយ​ទាំង​ហ្វូងៗ​ហើរ​មក ហើយ​ក៏​មាន​ចៃ​នៅ​ពាស​ពេញ​ក្នុង​ស្រុក​របស់​គេ។
\v 32 ព្រះ‌អង្គ​ប្រទាន​ព្រឹលឲ្យ​គេ​ជំនួស​ភ្លៀង ហើយ​រន្ទះ​ក៏​បាញ់​ឆេះ​ពេញ​ក្នុង​ទឹកដី​របស់​គេ។
\v 33 ព្រះ‌អង្គ​បាន​បំផ្លាញ​ដើម​ទំពាំង‌បាយ‌ជូរ និង​ដើម​ល្វា​របស់​គេ ក៏​បំបាក់​ដើម​ឈើ​ទាំង​ប៉ុន្មាន នៅ​ក្នុងទឹកដី​របស់​គេ។
\s5
\v 34 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល នោះ​ក៏​មាន​កណ្តូប​ហើរ​មក ហើយក៏​មាន​ចង្រិត​ច្រើន​ឥត​គណនា។
\v 35 សត្វ​ទាំង​នោះ​ស៊ី​បំផ្លាញ អស់​ទាំង​ដំណាំ​នៅ​ក្នុង​ទឹកដីរបស់គេ ហើយ​ស៊ី​ភោគ​ផល​ដែល​ដុះ​ចេញ​ពី​ដី​របស់​គេ។
\v 36 ព្រះ‌អង្គ​បាន​ប្រហារ​អស់​ទាំង​កូន​ច្បង នៅ​ក្នុង​ទឹកដី​គេ គឺ​ជា​ផល​ដំបូង​នៃ​កម្លាំង​ទាំង​ប៉ុន្មាន​របស់​គេ។
\s5
\v 37 ព្រះ‌អង្គ​បាន​នាំ​អុីស្រា‌អែលចេញ ទាំង​នាំ​យក​ប្រាក់ និង​មាស​ទៅ​ជាមួយ ​ក្នុង​ចំណោម​កុល‌សម្ព័ន្ធ​របស់​គេ គ្មាន​អ្នក​ណា​ម្នាក់ជំពប់​ដួល​ឡើយ។
\v 38 កាល​គេ​បាន​ចាក​ចេញ​ទៅ ជនជាតិអេស៊ីប​ក៏​អរ​សប្បាយ ដ្បិត​គេ​ភ័យ​ខ្លាច​ពួក​អុីស្រា‌អែល​ជា​ខ្លាំង។
\v 39 ព្រះ‌អង្គ​បាន​លាត​ពពក​ជា​ម្លប់​គ្រប​បាំង​គេ ហើយ​ប្រទាន​ភ្លើងជា​ពន្លឺ​បំភ្លឺ​នៅ​ពេល​យប់។
\s5
\v 40 ពួកគេ​បាន​សុំ ហើយ​ព្រះ‌អង្គ​ក៏​នាំ​សត្វ​ក្រួច​មក ហើយ​ប្រទាន​ឲ្យ​គេ​មាន​នំប៉័ង ជា​បរិបូរ​ពី​ស្ថាន‌សួគ៌។
\v 41 ព្រះ‌អង្គ​បាន​បំបែក​ថ្ម​ឲ្យ​ទឹក​ផុល​ចេញ​មក ហើយ​ទឹក​ក៏​ហូរ​កាត់​ទី​ហួត‌ហែង ដូច​ទន្លេ។
\v 42 ដ្បិត​ព្រះ‌អង្គ​នឹក​ចាំ​ពី​ព្រះ‌បន្ទូល ដ៏​បរិសុទ្ធ​របស់​ព្រះ‌អង្គ និង​ពី​លោក​អ័ប្រា‌ហាំ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ។
\s5
\v 43 ព្រះ‌អង្គ​បាន​នាំ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ចេញ​មកដោយ​អំណរ​ ព្រះ‌អង្គ​បាន​នាំ​ពួក​អ្នក​ដែល​ព្រះ‌អង្គ បាន​ជ្រើស​រើស​ចេញ​មក ដោយ​ច្រៀង​ចម្រៀង។
\v 44 ព្រះ‌អង្គ​បាន​ប្រគល់​ទឹក​ដី របស់​ជនជាតិ​នានា​ដល់​គេ ហើយ​គេ​ចាប់​យក​ភោគ​ផល ដែល​ប្រជាជន​ទាំង​នោះ​បាន​នឿយ​ហត់
\v 45 ដើម្បី​ឲ្យ​គេ​បាន​ប្រតិ‌បត្តិ តាម​ច្បាប់​របស់​ព្រះ‌អង្គ ហើយ​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ។ សសើរព្រះអម្ចាស់។
\s5
\c 106
\cl ជំពូក ១០៦
\p
\v 1 សរសើរតម្កើងព្រះអម្ចាស់ ​ចូរ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌អម្ចាស់ ដ្បិត​ព្រះ‌អង្គ​ល្អ ព្រះ‌ហឫ‌ទ័យ​សប្បុរស របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច។
\v 2 តើ​អ្នក​ណា​អាច​រៀប​រាប់​អំពី​ស្នាព្រះហស្ដ ដ៏​អស្ចារ្យរបស់ព្រះ‌អម្ចាស់ ឬ​ប្រកាស​អំពីការ​ទាំង​ប៉ុន្មាន ដើម្បីសរសើរ​តម្កើង​ព្រះ‌អង្គ​បាន?
\s5
\v 3 មាន​ពរ​ហើយ អស់​អ្នក​ដែល​រក្សា​សេចក្ដី​យុត្តិ‌ធម៌ ជា​អ្នក​ដែល​ប្រព្រឹត្ត​តាម​សេចក្ដី​សុចរិត គ្រប់​ពេល​វេលា។
\v 4 ព្រះ‌អម្ចាស់អើយ ពេល​ព្រះ‌អង្គ​សម្ដែង​ព្រះ‌ហឫ‌ទ័យ ប្រោស​ប្រណី​ដល់ប្រជា‌រាស្ត្រ​ព្រះ‌អង្គ សូម​នឹក​ចាំ​ពី​ទូល‌បង្គំផង! ពេល​ព្រះ‌អង្គ​សង្គ្រោះ​គេ សូម​ជួយ​ទូល‌បង្គំផង។
\v 5 ទូល‌បង្គំ​បាន​ឃើញ​ភាព​ចម្រុង​ចម្រើន របស់​ពួក​អ្នក​ដែល​ព្រះ‌អង្គ​បាន​ជ្រើស​រើស ហើយ​ឲ្យ​ទូល‌បង្គំ​បាន​សប្បាយ​រីក‌រាយ រួម​ជាមួយ​ជនជាតិ​របស់​ព្រះ‌អង្គ ដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​ខ្ពស់​មុខ រួម​ជា​មួយ​មរតក​របស់​ព្រះ‌អង្គ។
\s5
\v 6 ទាំង​យើង​ខ្ញុំ និង​បុព្វ‌បុរស​របស់​យើង​ខ្ញុំ បាន​ប្រព្រឹត្ត​អំពើ​បាប យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត គឺ​យើង​បានប្រព្រឹត្ត​អំពើ​អាក្រក់។
\v 7 កាល​នៅ​ទឹកដី​អេស៊ីប បុព្វ‌បុរស​របស់​យើង​ខ្ញុំ មិន​បាន​ពិចារណាអំពី​ការ​ដ៏​អស្ចារ្យ របស់​ព្រះ‌អង្គ​ទេ ក៏​មិន​បាន​នឹក​ចាំ​ពី​ព្រះ‌ហឫ‌ទ័យ​សប្បុរស ដ៏​បរិបូរណ៏​របស់​ព្រះ‌អង្គ​ដែរ គឺ​គេ​បាន​បះ‌បោរ​នៅ​មាត់​សមុទ្រ គឺ​នៅ​សមុទ្រ​ក្រហម។
\s5
\v 8 ក៏ប៉ុន្ដែ ព្រះ‌អង្គ​បាន​សង្គ្រោះ​គេ ដោយ​យល់​ដល់​ព្រះ‌នាម​ព្រះ‌អង្គដើម្បី​ឲ្យ​គេ​ស្គាល់​ព្រះ‌ចេស្តា ដ៏​ខ្លាំង​ពូកែ​របស់​ព្រះ‌អង្គ។
\v 9 ព្រះ‌អង្គ​បាន​បន្ទោស​សមុទ្រ​ក្រហម សមុទ្រ​នោះ​ក៏​រីង​ទៅ ហើយ​ព្រះ‌អង្គ​បាន​នាំ​គេ​ដើរ​កាត់​ទី​ជម្រៅ ដូច​ដើរ​កាត់​វាល​ខ្សាច់។
\s5
\v 10 ព្រះ‌អង្គ​បាន​សង្គ្រោះ​គេ ពី​កណ្ដាប់​ដៃរបស់​ខ្មាំង​សត្រូវ ក៏​រំដោះ​គេ​ឲ្យ​រួច​ពី​អំណាចរបស់​ខ្មាំង​សត្រូវ។
\v 11 ទឹក​សមុទ្រ​បាន​ហូរ​គ្រប​លើ​បច្ចា‌មិត្ត​របស់​គេ គ្មាន​សល់​អ្នក​ណា​ម្នាក់​ឡើយ។
\v 12 ពេល​នោះ គេ​ក៏​ជឿ​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ ហើយ​នាំ​គ្នា​ច្រៀង​សរសើរ​តម្កើង​ព្រះ‌អង្គ។
\s5
\v 13 ប៉ុន្ដែ មិន​យូរ​ប៉ុន្មាន គេ​ក៏​ភ្លេច​ពី​កិច្ច‌ការ​របស់​ព្រះ‌អង្គ ហើយ​មិន​បាន​រង់‌ចាំ​ស្តាប់​ដំ‌បូន្មាន របស់​ព្រះ‌អង្គ​ឡើយ។
\v 14 ពួក​គេ​មាន​ចិត្ត​ខ្មួល‌ខ្មាញ់​នៅ​ទី​រហោ‌ស្ថាន ហើយ​ល្បង‌ល​ព្រះ​នៅ​ទី​ហួត‌ហែង។
\v 15 ព្រះ‌អង្គ​ក៏បាន​ប្រទាន​តាម​សំណូម​របស់​គេ តែ​ក៏​ចាត់​ឲ្យ​មាន​ជំងឺផ្សេងៗ នៅ​ក្នុងរូបកាយរបស់គេ​វិញ។
\s5
\v 16 កាល​មនុស្ស​ក្នុង​ជំរំ​ច្រណែន​នឹងលោក​ម៉ូសេ ហើយ​នឹង​លោក​អើរ៉ុន ជា​អ្នក​បរិសុទ្ធ​របស់​ព្រះ‌អម្ចាស់។
\v 17 ​ផែនដី​ក៏​ប្រេះ​ហា ហើយ​ស្រូប​យក​ដាថាន រួច​គ្រប​លើ​បក្ស​ពួក​របស់​អ័ប៊ីរ៉ាម​ទៀត​ផង។
\v 18 ​ភ្លើង​ឆេះ​ឡើង​ក្នុង​បក្ស​ពួក​របស់​គេ អណ្ដាត​ភ្លើង​ក៏​ឆាប​ឆេះ មនុស្ស​អាក្រក់​ទាំង​នោះទៅ។
\s5
\v 19 ពួកគេ​បាន​ធ្វើ​រូប​កូន​គោ​នៅ​ភ្នំ​ហោរែប ហើយ​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​រូប ដែល​ធ្វើ​ពី​លោហធាតុ។
\v 20 គេ​បាន​ប្តូរ​យក​រូប​ដូច​គោ​ដែល​ស៊ី​ស្មៅ ជំនួស​ព្រះជាម្ចាស់​ដែល​ប្រកប​ដោយ​សិរី‌ល្អ​វិញ។
\v 21 គេ​បាន​ភ្លេច​ព្រះជាម្ចាស់​ដែល​សង្គ្រោះ​គេ ជា​ព្រះ​ដែល​បាន​ធ្វើ​ការ​យ៉ាង​ដ៏ធំ​ នៅ​ក្នុងទឹកដី​អេស៊ីប។
\s5
\v 22 ព្រះអង្គបានធ្វើការ​យ៉ាង​អស្ចារ្យ​នៅ​ទឹកដីហាំ និង​ការ​គួរ​ស្ញែង​ខ្លាច​នៅ​សមុទ្រ​ក្រហម។
\v 23 ដូច្នេះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា​នឹង​បំផ្លាញ​គេ ប៉ុន្តែ លោក​ម៉ូសេជា​អ្នក ដែល​ព្រះ‌អង្គបាន​ជ្រើស​រើស លោក​បាន​ឈរ​ក្នុង​ទីបែក​បាក់ នៅ​ចំពោះ​ព្រះ‌អង្គ ដើម្បី​បង្វែរ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ​ចេញ ពីការបំផ្លាញ​ដល់គេ។
\s5
\v 24 បន្ទាប់មក ពួកគេ​បាន​មើល‌ងាយ ទឹកដីដ៏​សប្បាយ​នោះ គេ​មិន​បាន​ជឿ​ព្រះ‌បន្ទូលសន្យាទេ
\v 25 ពួកគេនាំ​គ្នា​រទូ‌រទាំ​នៅ​ក្នុង​ជំរំ​រៀងៗ​ខ្លួន ហើយមិន​ស្តាប់​តាម​ព្រះ‌សូរ‌សៀង របស់​ព្រះ‌អម្ចាស់ដែរ។
\s5
\v 26 ដូច្នេះ ព្រះ‌អង្គ​ក៏​លើក​ព្រះ‌ហស្ត​ឡើង ស្បថ​នឹង​គេ​ថា ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​គេ​ដួល​ស្លាប់ នៅ​ក្នុង​ទី​រហោ‌ស្ថាន
\v 27 ហើយ​ឲ្យ​ពូជ‌ពង្ស​របស់​គេ​ដួល​ស្លាប់ នៅ​កណ្ដាល​ជនជាតិផ្សេង​ ព្រម​ទាំង​កម្ចាត់‌កម្ចាយ​គេ ឲ្យ​ទៅ​នៅ​ពាស​ពេញ​ស្រុក​របស់​ជនជាតិដទៃ។
\s5
\v 28 ពួកគេ​ទៅ​ភ្ជាប់​ខ្លួន នឹង​ព្រះ‌បាល-ពេអរ ហើយ​បាន​បរិ‌ភោគ​សំណែន ដែល​បាន​ថ្វាយទៅ​ព្រះ​ដែល​គ្មាន​ជីវិត។
\v 29 គេ​បាន​ធ្វើ​ឲ្យ​ព្រះ‌អម្ចាស់ខ្ញាល់ ដោយ‌សារ​អំពើ​របស់​គេ ហើយ​គ្រោះ​កាច​ក៏​កើត​ឡើង ក្នុង​ចំណោម​ពួក‌គេ។
\s5
\v 30 ក្រោយមក ភីនេ‌ហាស​ក៏ឈរ​ឡើង ហើយ​ធ្វើអន្តរាគមន៍ រួច​គ្រោះ​កាច​នោះ​ក៏​ស្ងប់​ទៅវិញ។
\v 31 ការ​នោះ​បាន​រាប់​ជា​សុចរិត​ដល់​ភីនេ‌ហាស ជា​រៀង​រហូត ដល់​មនុស្ស​គ្រប់​ជំនាន់​តមក។
\s5
\v 32 ពួក‌គេ​បាន​ធ្វើ​ឲ្យព្រះ‌អង្គ​ខ្ញាល់ នៅត្រង់​ទឹក​មេរីបា​ទៀត ហើយ​ការ​នោះ​ជា​ហេតុ​នាំ​ឲ្យ​លោក​ម៉ូសេ មាន​ទោសដោយ​សារ​តែ​ពួក‌គេ។
\v 33 ពួក​គេ​ធ្វើឲ្យ​ចិត្ត​លោកជូរ​ល្វីង ហើយ​បបូរ​មាត់​លោក​ក៏​និយាយ​ចេញ​មក ដោយ​មិន​បាន​គិត។
\v 34 ពួកគេ​មិន​បាន​បំផ្លាញ​ប្រជាជន​ទាំង​ប៉ុន្មាន ដូច​ព្រះ‌ជាម្ចាស់​បាន​បង្គាប់​ទេ
\v 35 តែ​គេបែរ​ជា​ប្រព្រឹត្ត​ច្របូក‌ច្របល់ ជា​មួយជនជាតិ​​ដទៃ ហើយ​រៀនប្រព្រឹត្ត​ដូចពួកទាំង​នោះ​ទៅ​វិញ។
\v 36 ហើយ​គោរព​ប្រតិ‌បត្តិ​រូប​ព្រះ របស់​ជនជាិត​ដទៃ​ទាំង​នោះ ជា​ការ​ដែល​ត្រឡប់​ជា​អន្ទាក់​ដល់​គេ។
\s5
\v 37 ពួកគេ​បាន​យក​កូន​ប្រុស​កូន​ស្រីរបស់​គេ ទៅធ្វើ​យញ្ញបូជា​ឲ្យ​អារក្ស។
\v 38 គេបាន​បង្ហូរ​ឈាម​មនុស្ស​ដែល​គ្មាន​ទោស គឺ​ជា​ឈាម​កូន​ប្រុស​កូន​ស្រី​របស់​ខ្លួន ដែល​គេ​យក​ទៅ​ធ្វើ​យញ្ញ​បូជា ឲ្យ​រូប​ព្រះ​នៅទឹកដិ​កាណាន ហើយ​ទេកដី​នោះ​ក៏​ត្រឡប់​ជា​ស្មោក‌គ្រោក ដោយ‌សារ​ឈាម។
\v 39 ដូច្នេះ គេ​បាន​ធ្វើ​ឲ្យ​ខ្លួន​មាន​សៅ‌ហ្មង ដោយ‌សារ​អំពើ​ដែល​ប្រព្រឹត្ត ហើយ​បាន​ក្បត់​ព្រះដោយ​សារ​អំពើ​របស់​គេ។
\s5
\v 40 សេចក្ដី​ក្រោធ​របស់​ព្រះ‌អម្ចាស់ បាន​ឆួល​ឡើង​ទាស់​នឹងប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​ក៏​ស្អប់​ខ្ពើម​មរតក​របស់​ព្រះ‌អង្គ។
\v 41 ព្រះ‌អង្គបាន​ប្រគល់​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ ជនជាតិ​​ដទៃ ដើម្បី​ឲ្យអស់​អ្នក​ដែល​ស្អប់​គេ បាន​គ្រប់‌គ្រង​លើ​គេ។
\s5
\v 42 ខ្មាំង​សត្រូវ​របស់​គេ​បាន​សង្កត់‌សង្កិន​គេ ហើយ​បង្ក្រាប​គេ ឲ្យ​នៅ​ក្រោម​អំណាច​របស់​ខ្លួន។
\v 43 ព្រះ‌អង្គ​បាន​រំដោះ​គេ​ជា​ច្រើន​លើក​ច្រើន​គ្រា ប៉ុន្តែ គេ​នៅ​តែ​តាំង​ចិត្ត​បះ​បោរ ហើយ​គេ​បាន​ធ្វើ​ឲ្យ​ខ្លួនឯង​ទាប​ថោក ដោយ​សារ​អំពើ​ទុច្ចរិត​របស់​ខ្លួន។
\s5
\v 44 ទោះ​ជា​ដូច្នេះ​ក្ដី ក៏​ព្រះ‌អង្គ​នៅ​តែ​យោគ​យល់ ពី​ទុក្ខ​ព្រួយ​របស់​គេ នៅ​ពេល​ព្រះ‌អង្គឮ​សម្រែក​របស់​គេ។
\v 45 ដោយ​យល់​ដល់​ពួក‌គេ ព្រះ‌អង្គ​នឹក​ចាំ​ពី​សេចក្ដី​សញ្ញា​របស់​ព្រះ‌អង្គ ហើយ​សម្ដែង​ព្រះ‌ហឫ‌ទ័យ​អាណិត​អាសូរ ដោយ​ព្រោះ​ព្រះ‌ហឫ‌ទ័យ​សប្បុរស ដ៏​បរិបូរ​របស់​ព្រះ‌អង្គ។
\v 46 ព្រះ‌អង្គ​ធ្វើ​ឲ្យ​ពួក​អ្នក​ដែល​ចាប់ពួក‌គេ​យក​ទៅ ជា​ឈ្លើយ មាន​ចិត្ត​អាណិត​អាសូរ​ដល់​គេ។
\s5
\v 47 ឱ​ព្រះ‌អម្ចាស់ជា​ព្រះជាម្ចាស់​នៃ​យើង​ខ្ញុំ​អើយ សូម​សង្គ្រោះ​យើង​ខ្ញុំ​ផង សូម​ប្រមូល​យើង​ខ្ញុំ​ពី​កណ្ដាល ជាតិ​សាសន៍​ដទៃ​មកវិញ ដើម្បី​ឲ្យ​យើង​ខ្ញុំ​បានអរ​ព្រះគុណ ដល់​ព្រះ‌នាម​ដ៏​បរិសុទ្ធ​របស់​ព្រះ‌អង្គ ហើយបាន​ខ្ពស់​មុខ ដោយ​សរសើរ​តម្កើង​ព្រះ‌អង្គ។
\v 48 សូម​លើក​តម្កើង​ព្រះ‌អម្ចាស់ ជា​ព្រះជាម្ចាស់​នៃ​​អុីស្រា‌អែល ចាប់​តាំង​ពី​អស់‌កល្ប រហូត​ដល់​អស់‌កល្ប​ជា‌និច្ច។ ត្រូវ​ឲ្យ​មនុស្ស​ទាំង‌អស់​ពោល​ថា «អាម៉ែន» សរសើរតម្កើងព្រះអម្ចាស់។
\s5
\c 107
\cl ជំពួក ១០៧
\p
\v 1 ឱ​ចូរ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌អម្ចាស់ ដ្បិត​ព្រះ‌អង្គ​ល្អ ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច។
\v 2 ត្រូវ​ឲ្យ​អស់​អ្នក​ដែល​ព្រះ‌អម្ចាស់ បាន​ប្រោស​លោះ ពោល​ដូច្នេះ គឺ​អស់​អ្នក​ដែល​ព្រះ‌អង្គ​បាន​ប្រោស​លោះ ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​បច្ចា‌មិត្ត។
\v 3 ហើយ​បាន​ប្រមូល​មក​ពី​ទឹកដីទាំង​ប៉ុន្មាន គឺ​ពី​ទិស​ខាង​កើត ពី​ទិស​ខាង​លិច ពី​ទិស​ខាង​ជើង និង​ពី​ទិស​ខាង​ត្បូង។
\s5
\v 4 ពួកគេ​បាន​ដើរ​សាត់​អណ្តែត​នៅ​ក្នុង ទី​រហោ‌ស្ថានដ៏​ហួត​ហែង រក​ទី​ក្រុង​ណា​នឹង​ស្នាក់​អាស្រ័យ នៅ​មិន​បាន​ឡើយ។
\v 5 ព្រលឹង​គេ​ក៏​ហេវ​ទៅ ដោយ​ស្រេក​ឃ្លាន។
\v 6 គ្រា​នោះ គេ​ស្រែក​រក​ព្រះ‌អម្ចាស់ ដោយ​សេចក្ដី​វេទនា​របស់​គេ ហើយ​ព្រះ‌អង្គ​ក៏​រំដោះ​គេ​ឲ្យ​រួច​ពី​ទុក្ខ​លំបាក។
\v 7 ព្រះ‌អង្គ​បាន​នាំ​គេ​តាម​ផ្លូវ​ត្រង់ រហូត​ទាល់​តែ​គេ​ចូល​ដល់​ទី​ក្រុង ដែល​អាស្រ័យ​នៅ​បាន។
\s5
\v 8 ត្រូវ​ឲ្យ​គេ​អរ​ព្រះ​គុណ​ដល់​ព្រះ‌អម្ចាស់ ដោយ​ព្រោះ​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ និង​ដោយ​ព្រោះ​ការ​ដ៏​អស្ចារ្យ របស់​ព្រះ‌អង្គ​ដល់​មនុស្ស​ជាតិ។
\v 9 ដ្បិត​ព្រះ‌អង្គ​ប្រោស​ព្រលឹង ដែល​ស្រេក​ឲ្យ​បាន​ស្កប់ ហើយ​ព្រះ‌អង្គ​ចម្អែត​ព្រលឹង​ដែល​ឃ្លាន ដោយ​សេចក្ដី​ល្អ។
\v 10 អ្នក​ខ្លះ​អង្គុយ​នៅ​ក្នុង​ទី​ងងឹត និង​នៅ​ក្នុង​ម្លប់​នៃ​សេចក្ដី​ស្លាប់ ជា​អ្នក​ទោស​ដែល​ជាប់​ក្នុង​សេចក្ដី​វេទនា និង​ជាប់​ច្រវាក់
\s5
\v 11 ដ្បិត​គេ​បាន​បះ‌បោរ​ប្រឆាំង នឹង​ព្រះ‌បន្ទូល​របស់​ព្រះ ហើយ​បាន​មើល‌ងាយ​ដំ‌បូន្មាន របស់ព្រះ​ដ៏​ខ្ពស់​បំផុត។
\v 12 ហេតុ​នេះ ព្រះ‌អង្គ​ក៏​បន្ទាប​ចិត្ត​គេ ដោយ​ការ​នឿយ‌ហត់ គេ​ដួល​ចុះ ហើយ​គ្មាន​អ្នក​ណា​ជួយ​បាន​ឡើយ។
\v 13 ក្រោយមកពួកគេ​ស្រែក​រក​ព្រះ‌អម្ចាស់ ដោយ​សេចក្ដី​វេទនា​របស់​គេ ហើយ​ព្រះ‌អង្គ​ក៏​រំដោះ​គេ​ឲ្យ​រួច​ពី​ទុក្ខ​លំបាក។
\s5
\v 14 ព្រះ‌អង្គ​បាន​នាំ​គេ​ចេញ​ពី​ទី​ងងឹត និង​ម្លប់​នៃ​សេចក្ដី​ស្លាប់ ព្រម​ទាំង​ផ្ដាច់​ចំណង​របស់​គេ​ចេញ។
\v 15 ត្រូវ​ឲ្យ​គេ​អរ​ព្រះ​គុណ​ដល់​ព្រះ‌អម្ចាស់ ដោយ​ព្រោះ​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ និង​ដោយ​ព្រោះ​ការ​ដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ ដល់​មនុស្ស​ជាតិ។
\v 16 ដ្បិត​ព្រះ‌អង្គ​បាន​ទម្លាយ​ទ្វារ​លង្ហិន ហើយ​បំបាក់​រនុក​ដែក។
\s5
\v 17 ពួកគេ​ខ្លះ​ល្ងីល្ងើ ព្រោះ​តែ​អំពើ​បាប ដែល​គេ​បាន​ប្រព្រឹត្ត ហើយ​ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​គេ បណ្ដាល​ឲ្យ​គេ​រង​ទុក្ខ​វេទនា។
\v 18 ពួកគេ​ស្អប់​ខ្ពើម​អាហារ​គ្រប់​មុខ ហើយ​គេ​ចូល​ទៅ​ជិត​ទ្វារ​នៃ​សេចក្ដី​ស្លាប់។
\v 19 គ្រា​នោះ គេ​ស្រែក​រក​ព្រះ‌អម្ចាស់ ដោយ​សេចក្ដី​វេទនា​របស់​គេ ហើយ​ព្រះ‌អង្គ​ក៏​រំដោះ​គេ​ឲ្យ​រួច​ពី​ទុក្ខ​លំបាក។
\s5
\v 20 ព្រះ‌អង្គ​បាន​ចាត់​ព្រះ‌បន្ទូល​ទៅ​ប្រោស​គេ​ឲ្យ​ជា ក៏​រំដោះ​ឲ្យ​គេ​រួច​ពី​សេចក្ដី​វិនាស។
\v 21 ត្រូវ​ឲ្យគេ​អរ​ព្រះ​គុណ​ដល់​ព្រះ‌អម្ចាស់ ដោយ​ព្រោះ​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ និង​ដោយ​ព្រោះ​ការ​ដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ ដល់​មនុស្ស​ជាតិ។
\v 22 ត្រូវ​ឲ្យ​គេ​ថ្វាយ​យញ្ញបូជា​នៃ​ការ​អរ​ព្រះ‌គុណ ហើយ​ប្រកាស​ពី​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គ ដោយ​បទ​ចម្រៀង​យ៉ាង​អរ​សប្បាយ។
\s5
\v 23 អ្នកខ្លះ​ចុះ​នាវា​ដើរ​ផ្លូវ​សមុទ្រ ប្រកប​មុខ​របរ​តាម​មហាសាគរ។​
\v 24 ពួក‌គេ​ឃើញ​កិច្ច​ការ​របស់​ព្រះ‌អម្ចាស់ គឺ​ការដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ​នៅ​ក្នុងសមុទ្រ។
\s5
\v 25 ដ្បិត​ព្រះ‌អង្គ​បាន​បញ្ជា នោះ​ក៏​កើត​មាន​ខ្យល់​ព្យុះ ដែល​បណ្ដាល​ឲ្យ​រលក​សមុទ្រ​កម្រើក​ឡើង។
\v 26 រលក​ទាំង​នោះ​ផាត់​ឡើង​ដល់​ផ្ទៃ​មេឃ ក៏​ធ្លាក់​ចុះ​ទៅ​វិញ​ដល់​ទី​ជម្រៅ សេចក្ដី​ក្លាហាន​របស់​គេ​ក៏​រលាយ នៅ​ក្នុង​ស្ថាន​ភាព​អាក្រក់។
\v 27 ពួកគេ ឃ្លេង‌ឃ្លោង​ចុះ​ឡើង ដើរ​ទទ្រេត‌ទទ្រោត ដូច​មនុស្ស​ស្រវឹង ហើយ​គេ​ក៏​ទាល់​ប្រាជ្ញា។
\s5
\v 28 ក្រោយមក ពួកគេ​ស្រែក​រក​ព្រះ‌អម្ចាស់ ដោយ​សេចក្ដី​វេទនា​របស់​គេ ហើយ​ព្រះ‌អង្គ​ក៏​រំដោះ​គេ​ឲ្យ​រួច​ពី​ទុក្ខ​លំបាក។
\v 29 ព្រះ‌អង្គ​ធ្វើ​ឲ្យ​ព្យុះ​សង្ឃរា​នៅ​ស្ងៀម ហើយ​ធ្វើ​ឲ្យ​រលក​សមុទ្រ​ស្ងប់។
\v 30 ពេល​នោះ គេ​មាន​ចិត្ត​រីក​រាយ ដោយ​ព្រោះ​រលក​ស្ងប់ ហើយ​ព្រះ‌អង្គ​ក៏​នាំ​គេ​ទៅ​ដល់​ជម្រក ដែល​គេ​ប្រាថ្នា​ចង់​ទៅ។
\s5
\v 31 ត្រូវ​ឲ្យ​គេ​អរ​ព្រះ​គុណ​ដល់​ព្រះ‌អម្ចាស់ ដោយ​ព្រោះ​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ និង​ដោយ​ព្រោះ​ការ​ដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គដល់​មនុស្ស​ជាតិ។
\v 32 ចូលឲ្យ​គេ​លើក​តម្កើង​ព្រះ‌អង្គ នៅ​ក្នុង​ក្រុម​ជំនុំ​នៃ​ប្រជាជន ហើយ​សរសើរ​តម្កើង​ព្រះ‌អង្គ នៅ​ក្នុង​អង្គ​ប្រជុំ​របស់​ពួក​ចាស់​ទុំ។
\s5
\v 33 ព្រះ‌អង្គ​ធ្វើ​ឲ្យ​ទន្លេ​ត្រឡប់​ទៅ​ជា​ទី​រហោស្ថាន ឲ្យ​ក្បាល​ទឹក​ប្រែ​ទៅ​ជា​ដី​ខ្សោះ
\v 34 ឲ្យទឹកដី​ដែល​មាន​ផល​ផ្លែ​ទៅ​ជា​ដី​ប្រៃ ព្រោះ​តែ​អំពើ​អាក្រក់​របស់​អ្នក​ទីនោះ។
\v 35 ព្រះ‌អង្គធ្វើ​ឲ្យ​ទី​រហោស្ថាន​ទៅ​ជា​អាង​ទឹក ហើយ​ដី​ស្ងួត​ហួត​ហែង​ទៅ​ជាប្រភព​ទឹក។
\s5
\v 36 ព្រះ‌អង្គឲ្យ​មនុស្ស​អត់​ឃ្លាន​ទៅ​រស់​នៅ​ទី​នោះ ហើយ​គេ​សង់​ទី​ក្រុង​សម្រាប់​អាស្រ័យ​នៅ។
\v 37 គេ​ធ្វើ​ស្រែ និង​ធ្វើ​ចម្ការ​ទំពាំង‌បាយ‌ជូរ ហើយ​មាន​ផល​ផ្លែ​ចម្រើន​ឡើង។
\v 38 ព្រះ‌អង្គ​ប្រទាន​ពរ​ឲ្យ​គេ​ចម្រើន​ឡើង​ជា​ច្រើន ហើយ​ព្រះ‌អង្គ​មិន​ឲ្យ​ហ្វូង​សត្វ របស់​គេ​ថយ​ចុះ​ឡើយ។
\s5
\v 39 ពួក​គេ​ត្រូវ​ថយ​ចុះ​វិញ ហើយ​ត្រូវ​អាប់‌ឱន ដោយ​មាន​គេ​សង្កត់‌សង្កិន ធ្វើ​ទុក្ខ​បុក‌ម្នេញ ហើយ​ឲ្យ​មាន​ទុក្ខ​ព្រួយ។
\v 40 ព្រះ‌អង្គ​ចាក់​សេចក្ដី​មើល‌ងាយ​ទៅ​លើ​ពួក​អ្នក​ធំ ហើយ​ធ្វើ​ឲ្យ​គេ​ដើរ​សាត់‌ព្រាត់ នៅ​ក្នុង​ទី​ស្ងាត់​ឈឹង ដែល​ឥត​មាន​ផ្លូវ
\s5
\v 41 ប៉ុន្តែ ព្រះ‌អង្គ​លើក​មនុស្ស​កម្សត់​ទុគ៌ត​ឡើង ឲ្យ​រួច​ពី​សេចក្ដី​វេទនា ហើយ​ធ្វើ​ឲ្យ​គ្រួសារ​របស់​គេ មាន​គ្នាច្រើន​ដូច​ហ្វូង​សត្វ។
\v 42 មនុស្ស​ទៀង​ត្រង់​ឃើញ​ដូច្នេះ គេ​មាន​ចិត្ត​ត្រេក​អរ ហើយ​គ្រប់​ទាំង​មនុស្ស​ទុច្ចរិត​នឹង​ត្រូវ​បិទ​មាត់។
\v 43 អ្នក​ណា​ដែល​មាន​ប្រាជ្ញា ត្រូវ​ឲ្យ​អ្នក​នោះ​យក​ចិត្ត​ទុក​ដាក់​ចំពោះ សេចក្ដី​ទាំង​នេះ ត្រូវ​ឲ្យ​គេ​ពិចារណា​ពី​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់ព្រះ‌អម្ចាស់។
\s5
\c 108
\cl ជំពួក ១០៨
\p
បទ​ចម្រៀង ជា​ទំនុក​របស់​ស្តេច​ដាវីឌ។
\v 1 ​ព្រះ‌អង្គ​អើយ ចិត្ត​ទូល‌បង្គំ​បាន​តាំង​នៅ​មាំ​ហើយ ទូល‌បង្គំ​នឹង​ច្រៀង ទូល‌បង្គំ​នឹង​ស្មូត្រ​ទំនុកតម្កើងអោយអស់ពីចិត្ត​​របស់​ទូល‌បង្គំ​ដែរ។
\v 2 ឱ​ពិណ និង​ស៊ុង​អើយ ចូរ​ភ្ញាក់​ឡើង ខ្ញុំ​នឹង​ដាស់​អរុណ​ឲ្យ​រះ​ឡើង។
\s5
\v 3 ​ព្រះ‌អម្ចាស់អើយ ទូល‌បង្គំ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌អង្គ ក្នុង​ចំណោម​ប្រជាជន​ទាំង‌ឡាយ ទូល‌បង្គំ​នឹង​ច្រៀង​សរសើរព្រះ‌អង្គ ក្នុង​ចំណោមជន​ជាតិ​​នានា។
\v 4 ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ធំ​ខ្ពស់​ជាង​ផ្ទៃ​មេឃ ហើយ​សេចក្ដី​ពិត​របស់​ព្រះ‌អង្គ ក៏​ខ្ពស់​ដល់​ពពក​ដែរ។
\s5
\v 5 ​ព្រះជាម្ចាស់​អើយ សូម​ឲ្យ​ព្រះ‌អង្គ​បាន​ថ្កើង​ឡើង ខ្ពស់​ជាង​ផ្ទៃ​មេឃ សូម​ឲ្យ​សិរី‌ល្អ​របស់​ព្រះ‌អង្គ គ្រប​ដណ្ដប់​លើ​ផែនដី​ទាំង​មូល។
\v 6 ដើម្បី​ឲ្យ​ពួក​ស្ងួន‌ភ្ងា​របស់​ព្រះ‌អង្គ​បាន​រួច សូម​សង្គ្រោះ​ដោយ​ព្រះ‌ហស្ត​ស្តាំ​របស់​ព្រះ‌អង្គ ហើយ​ឆ្លើយ​តបទូល‌បង្គំ​ផង។
\s5
\v 7 ព្រះ​បាន​សន្យា​ក្នុង​ទី​បរិសុទ្ធ​របស់​ព្រះ‌អង្គថា៖ «យើង​នឹង​បែង‌ចែក​ទឹកដី​ស៊ីគែម​ដោយ​អំណរ ហើយ​វាស់​ជ្រលង​ភ្នំ​ស៊ូកូថ។
\v 8 កាឡាត​ជា​ទឹក​ដី​របស់​យើង ម៉ាណា‌សេ​ជា​ទឹក​ដី​របស់​យើង អេប្រាអិម​ជាមួក​ដែករបស់​យើង យូដា​ជា​ដំបង​រាជ្យ​របស់​យើង។
\s5
\v 9 ​ម៉ូអាប់​ជា​អាង​លាង​សម្អាត​របស់​យើង ហើយ​យើង​បោះ​ស្បែក​ជើង​ទៅ​លើ​ទឹកដីអេដុម យើង​នឹង​ស្រែក​ប្រកាស​ជ័យ​ជម្នះ ពី​លើ​ទឹកដី​ភីលី‌ស្ទីន»។
\v 10 តើ​អ្នក​ណា​នឹង​នាំ​ទូល‌បង្គំ ចូល​ទៅ​ក្នុង​ទី​ក្រុង​មាំ‌មួន​បាន? តើ​អ្នក​ណា​នឹង​នាំ​ទូល‌បង្គំ​ចូល​ទៅ​ទឹកដី​អេដុម?
\s5
\v 11 ​ព្រះជាម្ចាស់​អើយ តើ​មិន​មែន​ព្រះ‌អង្គ​ទេ​ឬ ដែល​បាន​បោះ​បង់​ចោល​យើង​ខ្ញុំ? ​ព្រះ​ជាម្ចាស់អើយ ព្រះ‌អង្គ​មិន​យាង​ចេញ​ទៅ​ជា​មួយ កង‌ទ័ព​របស់​យើង​ខ្ញុំ​ទៀត​ឡើយ។
\v 12 សូម​​ប្រទាន​ជំនួយ​ឲ្យ​យើង​ខ្ញុំ ទាស់​នឹង​ពួក​សត្រូវ​ផង ដ្បិត​ជំនួយ​របស់​មនុស្ស​ឥត​ប្រយោជន៍​ទេ។
\v 13 ដោយ​ព្រះ​ចេស្ដា​របស់​ព្រះអង្គ យើង​ខ្ញុំ​នឹង​តស៊ូ​យ៉ាង​រឹង‌ប៉ឹង គឺ​ព្រះ‌អង្គ​ហើយ ដែល​នឹង​ជាន់​ឈ្លី ពួក​សត្រូវ​យើង​ខ្ញុំ។
\s5
\c 109
\cl ជំពូក ១០៩
\p
ទំនុក​របស់​ព្រះបាទ​ដាវីឌ សម្រាប់​មេ​ភ្លេង។
\v 1 ព្រះ​ដែល​ទូល‌បង្គំ​សរសើរ​តម្កើង​អើយ សូម​កុំ​នៅ​ស្ងៀម​ឡើយ
\v 2 ដ្បិត​មាត់​របស់​មនុស្ស​អាក្រក់ និង​មាត់​របស់​មនុស្ស​បោក​បញ្ឆោត បាន​ហា​ឡើង​ទាស់​នឹង​ទូល‌បង្គំ​ហើយ គេ​និយាយ​ទាស់​នឹង​ទូល‌បង្គំ ដោយ​អណ្ដាត​ភូត​ភរ។
\v 3 ពួកគេ​បាន​ឡោម‌ព័ទ្ធ​ទូល‌បង្គំ​ជុំ‌វិញ ដោយ​ពាក្យ​សម្អប់ ក៏​តយុទ្ធ​នឹង​ទូល‌បង្គំ ដោយ​ឥត​ហេតុ។
\s5
\v 4 ការស្នងនឹង​សេចក្ដី​ស្រឡាញ់​របស់​ទូល‌បង្គំ ប៉ុន្តែ ទូល‌បង្គំ​នៅ​តែ​អធិស្ឋាន​ជានិច្ច។
\v 5 ពួកគេ​ប្រព្រឹត្ត​អំពើ​អាក្រក់​នឹង​ទូល‌បង្គំ ស្នង​នឹង​អំពើ​ល្អ ហើយ​មាន​សេចក្ដី​សម្អប់ ស្នង​នឹង​សេចក្ដី​ស្រឡាញ់​របស់​ទូល‌បង្គំ។
\s5
\v 6 សូម​តាំង​មនុស្ស​អាក្រក់​ម្នាក់ ឲ្យ​ប្រឆាំង​ទាស់​នឹង​វា សូម​ឲ្យ​អ្នក​ចោទ​ប្រកាន់​ម្នាក់ ឈរ​នៅ​ខាង​ស្តាំ​វា។
\v 7 ពេលវា​ត្រូវ​ជំនុំ‌ជម្រះ សូម​ឲ្យ​វា​ជាប់​មាន​ទោស សូម​ឲ្យ​ពាក្យ​អធិស្ឋាន​របស់​វា រាប់​ជា​អំពើ​បាប​វិញ។
\s5
\v 8 សូម​ឲ្យ​ថ្ងៃ​អាយុ​របស់​វា​រួញ​ខ្លី សូម​ឲ្យមាន​ម្នាក់​ទៀត​យក​តំណែង​របស់​វា។
\v 9 សូម​ឲ្យ​កូន​ចៅ​របស់​វា​កំព្រា​ឪពុក ហើយ​ឲ្យ​ប្រពន្ធ​របស់​វា​ក្លាយ​ជា​ស្រ្ដី​មេម៉ាយ។
\v 10 សូម​ឲ្យ​កូន​ចៅ​របស់​វា​ក្លាយ​ជា​មនុស្ស អាវា‌សែ​ដើរ​សុំ​ទាន ហើយ​ស្វែង​រក​អាហារ ឆ្ងាយ​ពី​ទីលំនៅ​ដែល​រលំ​បាក់​បែក។
\s5
\v 11 សូម​ឲ្យ​ម្ចាស់​បំណុល​រឹប​អូស​អ្វីៗ ទាំង​អស់​ដែល​វា​មាន សូម​ឲ្យ​អ្នក​ក្រៅ​មក​ប្លន់​យក​ផល នៃ​ការ​នឿយ​លំបាក​របស់​វា​ទៅ។
\v 12 សូម​កុំ​ឲ្យ​មាន​អ្នក​ណា​អាណិត​មេត្តា​ដល់​វា​ឡើយ ក៏​កុំ​ឲ្យ​មាន​អ្នក​ណា​អាសូរ ដល់​កូន​កំព្រា​របស់​វា​ដែរ។
\v 13 សូម​ឲ្យ​ពូជ‌ពង្ស​របស់​វា​ត្រូវ​កាត់​ចេញ សូម​លុប​បំបាត់​ឈ្មោះ​របស់​វា ចេញ​ពី​មនុស្ស​ជំនាន់​ក្រោយ។
\s5
\v 14 សូម​ព្រះ‌អម្ចាស់​នឹក​ចាំពី អំពើ​ទុច្ចរិត​របស់​បុព្វ‌បុរស​វា ហើយ​សូម​កុំ​លុប​អំពើ​បាប របស់​ម្តាយ​វា​ចេញ​ឡើយ។
\v 15 សូម​ឲ្យ​សេចក្ដី​ទាំង​នោះ នៅ​ចំពោះ​ព្រះ‌អម្ចាស់​ជា‌និច្ច ដើម្បី​ឲ្យ​ព្រះ‌អម្ចាស់​បាន​ផ្តាច់​គេ​ចេញ​ពី​ផែន​ដី។
\v 16 សូមឲ្យព្រះអម្ចាស់បានសម្តែងការនេះ ដ្បិត​ជន​នេះ​ពុំ​បាន​នឹក​សម្តែង​ចិត្ត​មេត្តា‌ករុណា​សោះ គេ​បាន​ធ្វើ​បាប​មនុស្ស​កម្សត់​ទុគ៌ត ព្រម​ទាំង​សម្លាប់​អ្នក​ដែល​មាន​ចិត្ត សោក​សង្រេង​ទៀត​ផង។
\s5
\v 17 វា​ចូល​ចិត្ត​ជេរ​ប្រទេច សូម​ឲ្យ​បណ្ដាសា​ធ្លាក់​លើ​វាចុះ វា​មិន​ចូល​ចិត្ត​នឹង​ការ​ឲ្យ​ពរ​ទេ សូម​ឲ្យ​ការ​ជូន​ពរ​ស្ថិត​នៅ​ឆ្ងាយ​ពី​វា។
\v 18 វា​បាន​ប្រដាប់​ខ្លួន​ដោយ​ការ​ជេរ​ប្រទេច ដូច​ជា​ពាក់​អាវ សូម​ឲ្យ​ការ​ជេ​ប្រទេច​នោះ ចូល​ទៅ​ក្នុង​ខ្លួន​វា​ដូច​ជា​ទឹក ហើយ​ចូល​ទៅ​ក្នុង​ឆ្អឹង​វា​ដូច​ជា​ប្រេង។
\s5
\v 19 សូម​ឲ្យ​ការ​ជេ​ប្រទេច​នោះ បាន​ដូច​ជា​សម្លៀក‌បំពាក់ ដែល​ហ៊ុម​ព័ទ្ធនៅ​ជុំ​វិញ​ខ្លួន​វា ហើយ​ដូច​ជា​ខ្សែ​ក្រវាត់ ដែល​រឹត​នៅ​ចង្កេះ​វា​ជា‌និច្ច»។
\v 20 សូម​ឲ្យ​ការ​នេះ​បាន​ជា​រង្វាន់​ពី​ព្រះ‌អម្ចាស់ ដល់​ពួក​អ្នក​ដែល​ចោទ​ប្រកាន់​ទូល‌បង្គំ គឺ​អស់​អ្នក​ដែល​និយាយ​មូល​បង្កាច់ ដល់​ជីវិត​ទូល‌បង្គំ។
\s5
\v 21 ប៉ុន្ដែ ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ‌​អើយ សូម​ប្រោស​ទូល‌បង្គំ ដោយ​យល់​ដល់​ព្រះ‌នាម​ព្រះ‌អង្គ ដោយ​ព្រោះ​ព្រះ‌ហឫ‌ទ័យ​សប្បុរស ដ៏​ល្អ​របស់​ព្រះ‌អង្គ សូម​រំដោះ​ទូល‌បង្គំ​ផង។
\v 22 ដ្បិត​ទូល‌បង្គំ​ជា​មនុស្ស​ក្រីក្រ ហើយ​ទុគ៌ត ចិត្ត​នៅ​ក្នុង​ខ្លួន​ទូល‌ បង្គំ​ក៏​មាន​របួស​ដែរ។
\v 23 ទូល‌បង្គំ​ទៅ​បាត់ ដូច​ជា​ស្រមោល​នៅ​ពេល​ល្ងាច ទូល‌បង្គំ​ត្រូវ​គេ​រលាស់​ចេញ ដូច​ជា​រលាស់​កណ្តូប។
\s5
\v 24 ក្បាល​ជង្គង់​ទូល‌បង្គំ​ញ័រ ដោយ​សារ​តម​អាហារ ហើយ​រូបកាយ​ទូល‌បង្គំ​សល់​តែ​ស្បែក និង​ឆ្អឹង។
\v 25 ទូល‌បង្គំ​បាន​ត្រឡប់​ជា​ទី​ត្មះ‌តិះ‌ដៀល​ដល់​គេ កាល​ណា​គេ​ឃើញ​ទូល‌បង្គំ គេ​គ្រវី​ក្បាល។
\s5
\v 26 ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយ! សូម​ជួយ​ទូល‌បង្គំ​ផង សូម​សង្គ្រោះ​ទូល‌បង្គំ តាម​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ។
\v 27 សូម​ឲ្យ​គេ​បាន​ដឹង​ថា នេះ​ជា​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ ឱ​ព្រះ‌អម្ចាស់អើយ ព្រះ‌អង្គ​ហើយ​ដែល​បាន​ធ្វើ​ការ​នេះ។
\s5
\v 28 ទុក​ឲ្យ​គេ​ជេរ​ប្រទេច​ចុះ តែ​ព្រះ‌អង្គ​វិញ​នឹង​ប្រទាន​ពរ! កាល​ណា​គេ​ងើប​ឡើង គេ​នឹង​ត្រូវ​ខ្មាស តែ​ឯ​អ្នក​បម្រើ​ព្រះ‌អង្គ​វិញ នឹង​អរ​សប្បាយ។
\v 29 សូម​ឲ្យ​ពួក​អ្នក​ចោទ​ប្រកាន់​ទូល‌បង្គំ ប្រដាប់​ខ្លួន​ដោយ​សេចក្ដី​អាប់‌យស សូម​ឲ្យ​គេ​ឃ្លុំ​ខ្លួន​ដោយ​សេចក្ដី​អាម៉ាស់ដូច​ជា​ពាក់​អាវ។
\s5
\v 30 មាត់​ទូល‌បង្គំ​នឹង​អរ​ព្រះ‌គុណ ដល់​ព្រះ‌អម្ចាស់​យ៉ាង​ក្រៃ‌លែង ទូល‌បង្គំ​នឹង​សរសើរ​តម្កើង​ព្រះ‌អង្គ នៅ​កណ្ដាល​បណ្ដា​ជន​ទាំង‌ឡាយ។
\v 31 ដ្បិត​ព្រះ‌អង្គ​ឈរ​នៅ​ខាង​ស្តាំ​មនុស្ស​កម្សត់​ទុគ៌ត ដើម្បី​សង្គ្រោះ​គេ​ឲ្យ​រួច​ផុត​ពី​អស់​អ្នក ដែល​ចង់​កាត់​ទោស​ដល់​ព្រលឹង​គាត់។
\s5
\c 110
\cl ជំពូក ១១០
\p
ទំនុក​របស់​ព្រះបាទ​ដាវីឌ។
\v 1 ព្រះ‌អម្ចាស់មាន​ព្រះ‌បន្ទូល មក​កាន់​​ទូល‌បង្គំ​ថា «ចូរ​អង្គុយ​នៅ​ខាង​ស្តាំ​យើង រហូត​ដល់​យើង​ដាក់​ខ្មាំង​សត្រូវ​របស់អ្នក ឲ្យ​ធ្វើ​ជា​កំណល់​កល់​ជើង​អ្នក»។
\s5
\v 2 ព្រះ‌អម្ចាស់​សន្ធឹង​ដំបង​រាជ្យដ៏​មានឥទ្ធិឫទ្ធិ របស់​ព្រះករុណា ចេញ​ពី​ក្រុង​ស៊ីយ៉ូន សូម​គ្រប់‌គ្រង​នៅ​កណ្ដាល​ខ្មាំង​សត្រូវ របស់​ព្រះ​ករុណា។
\v 3 ប្រជា‌រាស្ត្រ​របស់ព្រះកុរណា នឹង​ថ្វាយ​ខ្លួន​ស្ម័គ្រ​ពី​ចិត្ត នៅ​ថ្ងៃ​ដែល​ព្រះ​ករុណា​ដឹក​នាំ​ក្បួន​ទ័ព នៅ​លើ​ភ្នំ​បរិសុទ្ធ ពួកយុវជន​របស់​ព្រះ​ករុណា នឹង​ចូល​មកគាល់​ព្រះ​ករុណា ដូច​ទឹក​សន្សើម ដែល​ចេញ​ពី​ផ្ទៃ​នៃ​បច្ចុប្បន្នកាល។
\s5
\v 4 ព្រះ‌អម្ចាស់​បាន​ស្បថ ហើយ​ព្រះ‌អង្គ​នឹង​មិន​ប្រែ​ព្រះ‌ហឫ‌ទ័យ​ឡើយថា «អ្នក​ជា​សង្ឃ​នៅ​អស់‌កល្ប​ជា‌និច្ច តាម​របៀប​លោក​មិល​គីស្សាដែក»។
\s5
\v 5 ព្រះ‌អម្ចាស់​ដែល​គង់​នៅ​ខាង​ស្តាំ​ព្រះ​ករុណា ព្រះ‌អង្គ​នឹង​កម្ទេច​ស្តេច​ទាំង​ប៉ុន្មាន នៅ​ថ្ងៃ​នៃ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ។
\v 6 ព្រះ‌អង្គ​នឹង​ជំនុំ‌ជម្រះ​ក្នុង​ចំណោម ជាតិ​សាសន៍ទាំង​ឡាយ ទាំង​បំ​ពេញក្រុង​ទាំង​នោះ​ដោយ​សាក‌សព ព្រះ‌អង្គ​នឹងកម្ទេចមេ​ដឹក​នាំ​របស់​គេ នៅ​លើ​ផែន​ដី​ទាំង​មូល។
\s5
\v 7 ព្រះ‌អង្គ​នឹង​សោយ​ទឹក​ពី​ជ្រោះ​តាម​ផ្លូវ ដូច្នេះ ព្រះ‌អង្គ​នឹង​ងើប​ព្រះ‌ភ័ក្ត្រ​ឡើងក្រោយពីជ័យជំនៈ។
\s5
\c 111
\cl ជំពូក ១១១
\p
\v 1 ចូរ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់ ខ្ញុំ​នឹង​លើក​តម្កើង​ព្រះ‌អម្ចាស់ យ៉ាង​អស់​ពី​ចិត្ត នៅ​ក្នុង​អង្គ​ប្រជុំ​របស់​មនុស្ស​ទៀង​ត្រង់។
\v 2 ព្រះ‌អម្ចាស់​បាន​ធ្វើ​ការ​អស្ចារ្យ​យ៉ាង​ឧត្ដុង្គ‌ឧត្ដម ហើយ​អស់​អ្នក​ដែល​ពេញ​ចិត្ត​នឹង​ស្នា​ព្រះ‌ហស្ដ​នេះ នាំ​គ្នា​ស្វែង​យល់។
\v 3 ស្នា​ព្រះ‌ហស្ដ​របស់​ព្រះអង្គ​ប្រកប​ទៅ​ដោយ រស្មី​ភ្លឺ​ចិញ្ចែង‌ចិញ្ចាច សេចក្ដី​សុចរិត​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ។
\s5
\v 4 ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​មនុស្ស​នឹក​ចាំ ពី​ការ​អស្ចារ្យ​របស់​ព្រះ‌អង្គ ព្រះ‌អម្ចាស់​ប្រកប​ដោយ​ព្រះ​គុណ និង​ព្រះ‌ហឫ‌ទ័យមេត្តា‌ ករុណា។
\v 5 ព្រះ‌អង្គ​ប្រទាន​អាហារដល់​អស់​អ្នក ដែល​កោត ​ខ្លាចព្រះ‌អង្គ ព្រះ‌អង្គ​នឹក​ចាំ​ពី​សេចក្ដី​សញ្ញា របស់​ព្រះ‌អង្គ​ជាប់​ជា‌និច្ច។
\v 6 ព្រះ‌អង្គ​បាន​សម្ដែង​ព្រះ‌ចេស្តា នៃ​កិច្ច​ការ​របស់​ព្រះ‌អង្គ ឲ្យ​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ​ឃើញ ដោយ​ប្រទាន​ឲ្យ​គេ​មាន​មរតក នៅ​គ្រប់​ជាតិសាសន៍។
\s5
\v 7 ស្នាដៃ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​សុទ្ធ​តែ​ស្មោះ‌ត្រង់ ហើយ​សុចរិត សេចក្តីបង្រៀន​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ សុទ្ធ​តែ​គួរ​ឲ្យ​ជឿ​ទុក​ចិត្ត។
\v 8 ក៏​បាន​តាំង​នៅ​ជាប់​អស់‌កល្ប​ជា‌និច្ច ដើម្បី​ឲ្យ​មនុស្ស​ប្រព្រឹត្ត​តាម ដោយ​ស្មោះ‌ត្រង់ និង​ទៀង​ត្រង់។
\v 9 ព្រះ‌អង្គ​បាន​ប្រទាន​ការ​ប្រោស​លោះ ដល់​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ ព្រះ‌អង្គប​ង្គាប់​ឲ្យ​គេ​កាន់​តាម​សេចក្ដី​សញ្ញា របស់​ព្រះ‌អង្គ​រហូត​តទៅ ព្រះ‌នាម​របស់​ព្រះ‌អង្គ​បរិសុទ្ធ ហើយ​គួរ​កោត​ស្ញប់​ស្ញែង។
\s5
\v 10 ការ​គោរពដល់​ព្រះ‌អម្ចាស់ ជា​ដើម​ចម​នៃ​ប្រាជ្ញា អស់​អ្នក​ដែល​កាន់​តាម តែង​មាន​ការ​យល់​ដឹង​ល្អ ការ​សរសើរ​តម្កើង​ព្រះ‌អង្គនៅ​ជាប់​អស់‌កល្ប​ជា‌និច្ច។
\s5
\c 112
\cl ជំពូក ១១២
\p
\v 1 ចូរ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់ មាន​ពរ​ហើយ អ្នក​ណា​ដែល​កោត​ខ្លាច ព្រះ‌អម្ចាស់ ហើយ​សប្បាយ​រីក​រាយ​ជា​ខ្លាំង នឹង​បទ‌បញ្ជា​របស់​ព្រះ‌អង្គ។
\v 2 ពូជ‌ពង្ស​របស់​អ្នក​នោះនឹង​ខ្លាំង​ពូកែ​នៅ​ក្នុង​ទឹកដី ជំនាន់​មនុស្ស​ទៀង​ត្រង់​នឹង​បាន​ពរ។
\s5
\v 3 ភាពមានបាន និង​ទ្រព្យ​សម្បត្តិ​ស្ថិត​នៅ​ក្នុង​ផ្ទះរបស់​គេ ហើយ​សេចក្ដី​សុចរិត​របស់​អ្នក​នោះ នៅ​ជាប់​ជា​ដរាប។
\v 4 មាន​ពន្លឺភ្លឺ​ឡើងក្នុង​ទី​ងងឹត សម្រាប់​មនុស្ស​ទៀង​ត្រង់ ជាអ្នក​មាន​ចិត្ត​ប្រណី​សន្ដោស មេត្តា‌ករុណា និង​សុចរិត។
\v 5 អ្នក​ណា​ដែល​មាន​ចិត្ត​ទូលាយ ហើយ​ឲ្យ​គេ​ខ្ចី អ្នក​នោះ​ប្រព្រឹត្ត​យ៉ាង​ល្អប្រពៃ ជា​អ្នក​ដែល​ធ្វើ​កិច្ច‌ការរបស់​ខ្លួនដោយ​យុត្តិ‌ធម៌។
\s5
\v 6 ដ្បិត​មនុស្ស​សុចរិត​មិនត្រូវ​រង្គើ​ឡើយ គេ​តែង​នឹក​ចាំ​ពី​អ្នក​នោះ​ជា​រៀង​រហូត។
\v 7 អ្នក​នោះ​នឹង​មិន​ខ្លាច​ដំណឹង​អាក្រក់​ឡើយ គេ​មាន​ចិត្ត​រឹង​ប៉ឹង ដោយ​ទុក​ចិត្ត​ដល់​ព្រះ‌អម្ចាស់។
\s5
\v 8 ចិត្ត​គេ​នឹង​ន គេ​នឹង​មិន​ភ័យ​ខ្លាចអ្វី​ឡើយ រហូត​ទាល់​តែ​បាន​ជ័យ​ជម្នះ លើ​ខ្មាំង​សត្រូវ​របស់​គេ។
\v 9 គេ​បាន​ចែក​ចាយ​ដោយ​ចិត្ត​ទូលាយ គេ​បាន​ឲ្យ​ទៅ​មនុស្ស​ក្រីក្រ សេចក្ដី​សុចរិត​របស់​គេ​នៅជាប់​ជា​ដរាប គេ​នឹង​បាន​ខ្ពស់​មុខ ទាំង​មាន​កិត្តិយស។
\s5
\v 10 មនុស្ស​អាក្រក់​ឃើញ​ដូច្នេះ ពួកគេ​មាន​ចិត្ត​ខឹង គេ​សង្កៀត​ធ្មេញ ហើយ​រលាយ​បាត់​ទៅ ចិត្ត​ប្រាថ្នា​ចង់​បាន​របស់​មនុស្ស​អាក្រក់នឹង​វិនាស​។
\s5
\c 113
\cl ជំពូក ១១៣
\p
\v 1 ចូរ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់។ ​ពួក​អ្នក​បម្រើ​នៃ​ព្រះ‌អម្ចាស់​អើយ ចូរ​សរសើរ​តម្កើង ព្រះ‌នាម​ព្រះ‌អម្ចាស់ចុះ។
\v 2 សូម​ឲ្យ​ព្រះ‌នាម​ព្រះ‌អម្ចាស់ ប្រកប​ដោយ​ព្រះ‌ពរ ចាប់​តាំង​ពី​ឥឡូវ​នេះ រហូត​អស់‌កល្ប​។
\s5
\v 3 ចាប់​តាំង​ពី​ទី​ថ្ងៃ​រះ រហូត​ដល់​ទី​ថ្ងៃ​លិច ព្រះ‌នាម​ព្រះ‌អម្ចាស់​ត្រូវ​បាន​សរសើរតម្កើង។
\v 4 ព្រះ‌អម្ចាស់​គង់​នៅ​ខ្ពស់​លើ​អស់​ទាំង​សាសន៍ ហើយ​សិរី‌ល្អ​រប​ស់​ព្រះ‌អង្គ ខ្ពស់​ជាង​ផ្ទៃ​មេឃ។
\s5
\v 5 តើ​មាន​អ្នក​ណា​ឲ្យ​ដូច​ព្រះ‌អម្ចាស់ ជា​ព្រះ​ជាម្ចាស់នៃ​យើង? ព្រះ‌អង្គ​គង់​នៅ​ស្ថាន​ដ៏​ខ្ពស់
\v 6 ព្រះ‌អង្គ​ឱន​ទត​មើល​ផ្ទៃ​មេឃ និង​ផែនដី។
\s5
\v 7 ព្រះ‌អង្គ​លើក​មនុស្ស​ក្រីក្រ​ឡើង​ចេញ​ពី​ធូលី​ដី ហើយ​មនុស្ស​កម្សត់​ទុគ៌ត​ចេញ​ពី​គំនរ​សំរាម
\v 8 ដើម្បី​តាំង​ឲ្យ​គេ​អង្គុយ​ជា​មួយ​ពួក​អ្នក​ធំ គឺ​ជា​មួយ​ពួក​អ្នក​ធំ​នៃប្រជា‌រាស្ត្រ​ព្រះ‌អង្គ។
\s5
\v 9 ព្រះ‌អង្គប្រទាន​ឲ្យ​ស្ត្រី​អារមាន​ផ្ទះ​សំបែង ហើយ​ឲ្យ​នាង​មាន​កូន​ដោយ​រីក‌រាយ។ សរសើរតម្កើងដល់ព្រះអម្ចាស់!
\s5
\c 114
\cl ជំពូក ១១៤
\p
\v 1 កាល​អុីស្រា‌អែលចាក​ចេញ​ពី​ស្រុក​អេស៊ីប គឺ​កាល​ពូជ‌ពង្ស​របស់​យ៉ាកុប ចាក​ចេញ​ពី​ជនជាតិ​មួយ ដែល​មាន​ភាសា​ចម្លែក
\v 2 យូដា​បាន​ត្រឡប់​ជា​ទី​បរិសុទ្ធ​ គឺ​អុីស្រា‌អែល​ជានគរ​របស់​ព្រះ‌អង្គ។
\s5
\v 3 សមុទ្រ​បាន​ឃើញ ហើយ​ក៏​រត់​បាត់​ទៅ ទន្លេ​យ័រដាន់​ក៏​ដក​ថយ។
\v 4 ភ្នំ​ធំៗ​នាំ​គ្នា​លោត​ដូច​ចៀម​ឈ្មោល ហើយ​ភ្នំ​តូចៗ​ដូច​កូន​ចៀម។
\s5
\v 5 ឱ​សមុទ្រ​អើយ ហេតុ​អ្វី​បាន​ជា​រត់​គេច​ដូច្នេះ? ឱ​ទន្លេ​យ័រដាន់​អើយ ហេតុ​អ្វី​បាន​ជា​ដក​ថយ?
\v 6 ឱ​ភ្នំ​ធំៗ​អើយ ហេតុ​អ្វី​បាន​ជា​ឯង​លោត​ដូច​ចៀម​ឈ្មោល ឱ​ភ្នំ​តូចៗ​អើយ ហេតុ​អ្វី​បាន​ជា​លោត ដូច​កូន​ចៀម​ដូច្នេះ?
\v 7 ឱ​ផែនដី​អើយ ចូរ​ញ័រ​រន្ធត់​នៅ​ចំពោះ​ព្រះ‌អម្ចាស់ គឺ​នៅ​ចំពោះ​ព្រះ​របស់លោក​យ៉ាកុប។
\s5
\v 8 ​ព្រះជាម្ចាស់​ដែល​ធ្វើ​ឲ្យ​ថ្ម​ដា​ប្រែ​ទៅ​ជា​ត្រពាំង​ទឹក គឺ​ធ្វើ​ឲ្យ​ថ្ម​ដ៏​រឹង​ទៅ​ជាប្រភព​ទឹក។
\s5
\c 115
\cl ជំពូក ១១៥
\p
\v 1 មិន​មែន​យើង​ខ្ញុំ​ទេ ឱ​ព្រះ‌អម្ចាស់​អើយ មិន​មែន​យើង​ខ្ញុំ​ទេ តែ​ព្រះ​នាម​ព្រះ‌អង្គ​វិញ ដែល​ទទួល​ការ​លើក​តម្កើង ដោយ​យល់​ដល់​ព្រះ‌ហឫ‌ទ័យ​សប្បុរស និង​សេចក្ដី​ស្មោះ‌ត្រង់​របស់​ព្រះ‌អង្គ។
\v 2 ហេតុ​អ្វី​បាន​ជា​ជនជាតិនានា​ពោល​ថា «តើ​ព្រះ​របស់​ពួកគេ​នៅ​ឯ​ណា?»
\s5
\v 3 ព្រះជាម្ចាស់​នៃ​យើង​ខ្ញុំ​ព្រះ‌អង្គ​គង់​នៅ​ស្ថាន‌សួគ៌ ព្រះ‌អង្គ​ធ្វើ​គ្រប់​កិច្ច​ការ ដែល​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ។
\v 4 ព្រះ​របស់​គេ​សុទ្ធ​តែ​ជា​រូបសំណាក ធ្វើ​ពី​ប្រាក់ និង​មាស ជា​ស្នាដៃ​ដែល​មនុស្ស​ធ្វើ។
\s5
\v 5 រូប​ទាំង​នោះ​មាន​មាត់ តែ​មិន​ចេះ​និយាយ មាន​ភ្នែក តែ​មើល​មិន​ឃើញ
\v 6 មាន​ត្រចៀក តែ​ស្តាប់​មិន​ឮ មាន​ច្រមុះ តែ​ធុំ​ក្លិន​មិន​បាន។
\s5
\v 7 មាន​ដៃ តែ​ចាប់​កាន់​មិន​បាន មាន​ជើង តែ​មិន​ចេះ​ដើរ រូប​ទាំង​នោះ​មិន​ចេះ​បញ្ចេញ​សំឡេង តាម​បំពង់​កឡើយ។
\v 8 ពួកអ្នក​ដែល​ធ្វើ អស់​អ្នក​ដែល​ទុក​ចិត្ត នឹង​រូប​ទាំង​នោះ នឹង​បាន​ដូច​ជា​រូប​ទាំង​នោះ​ដែរ។
\s5
\v 9 ​អុីស្រា‌អែល​អើយ ចូរ​ទុក​ចិត្ត​ដល់​ព្រះ‌អម្ចាស់ ព្រះ‌អង្គ​ជា​ជំនួយ និង​ជា​ខែល​របស់អ្នក។
\v 10 ​ពួក​វង្ស​អើរ៉ុន​អើយ ចូរ​ទុក​ចិត្ត​ដល់​ព្រះ‌អម្ចាស់ ព្រះ‌អង្គ​ជា​ជំនួយ និង​ជា​ខែល​របស់​អ្នក។
\v 11 ​អ្នករាល់​គ្នា​ដែល​គោរពដល់ព្រះ‌អម្ចាស់អើយ ចូរ​ទុក​ចិត្ត​ដល់​ព្រះ‌អម្ចាស់ ព្រះ‌អង្គ​ជា​ជំនួយ និង​ជា​ខែល​របស់​អ្នក​។
\s5
\v 12 ព្រះ‌អម្ចាស់​បាន​នឹក​ចាំ​ពី​យើង ព្រះ‌អង្គ​នឹង​ប្រទាន​ពរយើងព្រះ‌អង្គ​នឹង​ប្រទាន​ពរ​ពួក​វង្ស​អុីស្រា‌អែល ព្រះ‌អង្គ​នឹង​ប្រទាន​ពរ​ពួក​វង្ស​អើរ៉ុន។
\v 13 ព្រះ‌អង្គ​នឹង​ប្រទាន​ពរ​អស់​អ្នក ដែល​កោត​ខ្លាច​ព្រះ‌អម្ចាស់ ទាំង​អ្នក​តូច ទាំងអ្នក​ធំ។
\v 14 សូម​ព្រះ‌អម្ចាស់ប្រទាន​ពរ ឲ្យ​អ្នក​រាល់​គ្នាបាន​ចម្រើន​ឡើង គឺ​ទាំង​អ្នក​រាល់​គ្នា ទាំង​កូន​ចៅ​របស់​អ្នក​រាល់​គ្នា។
\s5
\v 15 សូមឲ្យអ្នក​បាន​ពរ​ពី​ព្រះ‌អម្ចាស់ ជា​ព្រះ​ដែល​បានបង្កើត​ផ្ទៃ​មេឃ និង​ផែនដី។
\v 16 ស្ថាន‌សួគ៌ គឺ​ជា​​របស់​ព្រះ‌អម្ចាស់ ចំណែក​ផែនដី​វិញ ព្រះ‌អង្គ​បាន​ប្រទានដល់​មនុស្សជាតិ។
\s5
\v 17 មនុស្ស​ស្លាប់​មិន​ចេះ​សរសើរ​តម្កើង ព្រះ‌អម្ចាស់ទេ ហើយ​អ្នក​ណា​ដែល​ចុះ​ទៅ​ស្ថាន​ស្ងាត់​ឈឹង ក៏​មិន​ចេះ​សរសើរ​តម្កើងព្រះ‌អង្គ​ដែរ។
\v 18 ប៉ុន្តែ ​យើង​វិញ នឹង​ថ្វាយ​ព្រះ​ពរ​ព្រះ‌អម្ចាស់ ចាប់​តាំង​ពី​ឥឡូវ​នេះ រហូត​អស់‌កល្ប​។ សរសើរដល់ព្រះអម្ចាស់។
\s5
\c 116
\cl ជំពូក ១១៦
\p
\v 1 ខ្ញុំ​ស្រឡាញ់​ព្រះ‌អម្ចាស់ ព្រោះ​ព្រះ‌អង្គ​ទ្រង់​ព្រះ‌សណ្ដាប់​សំឡេង​ខ្ញុំ និង​ពាក្យ​ដែល​ខ្ញុំ​ទូល‌អង្វរ។
\v 2 ដោយ​ព្រោះ​ព្រះ‌អង្គ​បាន​ផ្អៀង​ព្រះ‌កាណ៌​ស្តាប់​ខ្ញុំ ដូច្នេះ ខ្ញុំ​នឹង​អំពាវ‌នាវ​រក​ព្រះ‌អង្គ​អស់​មួយ​ជីវិត។
\s5
\v 3 អន្ទាក់​នៃ​សេចក្ដី​ស្លាប់​បាន​នៅជុំវិញខ្ញុំ ការ​ឈឺ​ចាប់​នៃ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ បានរឹត​រួត​ខ្ញុំ ខ្ញុំ​រង​ទុក្ខ​វេទនា ហើយ​ថប់​បារម្ភ។
\v 4 ខ្ញុំ​បាន​អំពាវ‌នាវ ដល់​ព្រះ‌នាម​ព្រះ‌អម្ចាស់​ថា៖ «ឱ​ព្រះ‌អម្ចាស់​អើយ ទូល‌បង្គំ​សូម​អង្វរ សូម​រំដោះ​ព្រលឹង​ទូល‌បង្គំ​ផង»។
\s5
\v 5 ព្រះ‌អម្ចាស់ ​ប្រកប​ដោយ​ព្រះ‌ហឫ‌ទ័យ ប្រណី​សន្ដោស ហើយ​សុចរិត ព្រះ​នៃ​យើង​ប្រកប​ដោយ ព្រះ‌ហឫ‌ទ័យ​មេត្តា‌ ករុណា។
\v 6 ព្រះ‌អម្ចាស់ជួយ​ការពារ​មនុស្ស​ឆោត​ល្ងង់ កាល​ខ្ញុំ​ត្រូវ​គេ​បន្ទាប‌បន្ថោក ព្រះ‌អង្គ​បាន​សង្គ្រោះ​ខ្ញុំ។
\s5
\v 7 ឱ​ព្រលឹង​ខ្ញុំ​អើយ! ចូរបែរមក​រក ទី​សម្រាក​របស់​ខ្លួន​វិញ​ទៅ ដ្បិត​ព្រះ‌អម្ចាស់បាន​ប្រព្រឹត្ត​នឹង​អ្នក ដោយ​ព្រះ​គុណ​ហើយ។
\v 8 ដ្បិតព្រះ‌អង្គ​បាន​រំដោះ​ព្រលឹង​ខ្ញុំ​ឲ្យ​រួច​ពី​ស្លាប់ ជូត​ទឹក​ភ្នែកឲ្យ​ខ្ញុំហើយ​ការ​ពារ​ជើង​ខ្ញុំ​មិន​ឲ្យជំពប់​ដួល។
\s5
\v 9 ខ្ញុំ​នឹង​ដើរ​នៅ​ចំពោះ​ព្រះ‌អម្ចាស់ នៅ​ក្នុង​ទឹក​ដី​របស់​មនុស្ស​រស់។
\v 10 ខ្ញុំ​បាន​ជឿ ទោះ​ជា​ពេល​ដែល​ខ្ញុំ​ពោល​ថា៖«ខ្ញុំ​មាន ​ទុក្ខ​ព្រួយ​ខ្លាំង​ណាស់»។
\v 11 ខ្ញុំ​បាន​ពោលទាំង​ប្រញាប់​ប្រញាល់​ថា «មនុស្ស​ទាំង​អស់​សុទ្ធ​តែ​ភូត​កុហក»។
\s5
\v 12 តើ​ខ្ញុំ​នឹង​តប​ស្នង​អ្វី​ដល់​ព្រះ‌អម្ចាស់ ចំពោះ​អស់​ទាំង​ព្រះ‌គុណ ដែល​ទ្រង់​បាន​ផ្តល់​មក​ខ្ញុំ?
\v 13 ខ្ញុំ​នឹង​លើក​ពែង​នៃ​ការ​សង្គ្រោះ​ឡើង ហើយ​អំពាវ‌នាវ​រក​ព្រះ‌នាម​ព្រះ‌អម្ចាស់។
\v 14 ខ្ញុំ​នឹង​លា​បំណន់​របស់​ខ្ញុំ​ចំពោះ​ព្រះ‌អម្ចាស់ នៅ​ចំពោះ​មុខ​ប្រជាជន​ទាំង​ប៉ុន្មាន របស់​ព្រះ‌អង្គ។
\v 15 ការ​ស្លាប់​របស់​ពួក​អ្នក​បរិសុទ្ធ​នៃ​ព្រះ‌អម្ចាស់មាន​តម្លៃ​វិសេស​ណាស់ នៅចំពោះ​ព្រះ‌នេត្រ​របស់​ព្រះ‌អង្គ។
\s5
\v 16 ​ព្រះ‌អម្ចាស់​អើយ ទូល‌បង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ទូល‌បង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ កូន​របស់​ស្ត្រី​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​បាន​ស្រាយ​ចំណង​របស់​ទូល‌បង្គំ​ហើយ។
\v 17 ទូល‌បង្គំ​នឹង​ថ្វាយ​យញ្ញបូជា នៃ​ការ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌អង្គ ហើយ​អំពាវ‌នាវ​រក​ព្រះ‌នាម​ព្រះ‌អម្ចាស់។
\s5
\v 18 ខ្ញុំ​នឹង​លា​បំណន់​របស់​ខ្ញុំ​ចំពោះ​ព្រះ‌អម្ចាស់ នៅ​ចំពោះ​មុខ​ប្រជាជន​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ
\v 19 នៅ​ក្នុង​ព្រះ‌លាន​នៃ​ព្រះ​ដំណាក់ របស់​ព្រះ‌អម្ចាស់ នៅ​កណ្ដាល​អ្នក ​ក្រុង​យេរូ‌សាឡិម​អើយ។ សរសើរព្រះអម្ចាស់។
\s5
\c 117
\cl ជំពូក ១១៧
\p
\v 1 ជនជាតិ​ទាំង‌ឡាយ​អើយ ចូរ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់ ប្រជា‌រាស្ត្រ​ទាំង​ប៉ុន្មាន​អើយ ចូរ​លើក​តម្កើង​​ព្រះអង្គ។
\v 2 ដ្បិត​ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ មេត្តា​ករុណា​ចំពោះ​យើង​ពន់​ពេក​ក្រៃ ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ ចំពោះ​យើង​រហូត​។ សរសើរតម្កើងព្រះអម្ចាស់។
\s5
\c 118
\cl ជំពូក ១១៨
\p
\v 1 ចូរ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌អម្ចាស់ ដ្បិតព្រះ‌អង្គ​ល្អព្រះ‌ ហឫ‌ទ័យសប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច។
\v 2 ចូរឲ្យ​​អុីស្រា‌អែល​ពោល​ថា៖ «ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច»។
\s5
\v 3 ចូរ​ឲ្យ​ពូជ‌ពង្ស​របស់​លោក​អើរ៉ុន​ពោល​ថា៖ «ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច»។
\v 4 ចូរ​ឲ្យ​អស់​អ្នក​ដែល​កោត​ខ្លាច​ព្រះ‌អម្ចាស់ ពោល​ថា៖ «ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច»។
\s5
\v 5 ខ្ញុំបាន​អំពាវ‌នាវ​ដល់​ព្រះ‌អម្ចាស់ ក្នុង​សេចក្ដី​វេទនា​របស់​ខ្ញុំ ព្រះ‌អម្ចាស់បាន​ឆ្លើយ​តបមក​ខ្ញុំ ហើយ​បាន​ដោះ​ខ្ញុំ​ឲ្យ​មាន​សេរីភាព។
\v 6 ព្រះ‌អម្ចាស់កាន់​ខាង​ខ្ញុំ នោះខ្ញុំ​នឹង​មិន​ខ្លាច​អ្វី​ឡើយ តើ​មនុស្ស​អាច​ធ្វើ​អ្វី​ដល់​ខ្ញុំ​បាន?
\v 7 ព្រះ‌អម្ចាស់​កាន់​ខាង​ខ្ញុំ ហើយ​ព្រះ‌អង្គ​ជា​ជំនួយ​របស់​ខ្ញុំ នោះខ្ញុំ​នឹង​ឃើញ​ជ័យ​ជម្នះ​ឈ្នះ​លើ អស់​អ្នក​ដែល​ស្អប់​ខ្ញុំ។
\s5
\v 8 ស៊ូ​ពឹង​ជ្រក​ក្នុង​ព្រះ‌អម្ចាស់ ជា​ជាង​ទុក​ចិត្ត​ដល់​មនុស្ស។
\v 9 ស៊ូ​ពឹង​ជ្រក​ក្នុង​ព្រះ‌អម្ចាស់ ជា​ជាង​ទុក​ចិត្តដល់​ពួក​អ្នក​ធំ។
\s5
\v 10 ជាតិសាសន៍​ទាំង​ប៉ុន្មាន​បាន​ឡោម‌ព័ទ្ធ​ខ្ញុំ តែ​ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់ ខ្ញុំ​នឹង​បំផ្លាញ​គេ​ចេញ។
\v 11 គេ​បាន​ឡោម‌ព័ទ្ធ​ខ្ញុំ បាន​ឡោម‌ព័ទ្ធ​ខ្ញុំ​គ្រប់​ទិស តែ​ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់ ខ្ញុំ​នឹង​បំផ្លាញ​គេ​ចេញ។
\v 12 គេ​បាន​ឡោម‌ព័ទ្ធ​ខ្ញុំ​ដូច​ឃ្មុំ តែ​គេ​ត្រូវ​រលត់​ទៅ ដូច​ភ្លើង​ដែល​ឆេះ​បន្លា ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់ ខ្ញុំ​នឹង​បំផ្លាញ​គេ​ចេញ។
\s5
\v 13 ពួកគេ​បាន​ច្រានខ្ញុំ​យ៉ាង​ខ្លាំង ដើម្បី​ឲ្យ​ខ្ញុំ​ដួល តែ​ព្រះ‌អម្ចាស់​បាន​ជួយ​ខ្ញុំ។
\v 14 ព្រះ‌អម្ចាស់ជា​កម្លាំង និង​ជា​បទចម្រៀង​របស់​ខ្ញុំ ព្រះ‌អង្គ​បាន​ត្រឡប់​ជា​ការ​សង្គ្រោះ​របស់​ខ្ញុំ។
\s5
\v 15 នៅ​ក្នុងជំរំ​របស់​មនុស្ស​សុចរិត មាន​ចម្រៀង​យ៉ាង​សប្បាយ​រីករាយ អំពីការ​សង្គ្រោះ គឺ​ព្រះ‌ហស្ត​ស្តាំ​នៃ​ព្រះ‌អម្ចាស់​សម្ដែង​ឥទ្ធិ‌ឫទ្ធិ។
\v 16 ព្រះ‌ហស្ត​ស្តាំ​នៃ​ព្រះ‌អម្ចាស់​បាន​ថ្កើង​ឡើង ព្រះ‌ហស្ត​ស្តាំ​នៃ​ព្រះ‌អម្ចាស់សម្ដែង​ឥទ្ធិ‌ឫទ្ធិ។
\s5
\v 17 ខ្ញុំនឹង​មិន​ស្លាប់​ទេ គឺ​ខ្ញុំនឹង​រស់​នៅ ហើយរៀប​រាប់​អំពី​ស្នាព្រះ‌ហស្ត​នៃ​ព្រះ‌អម្ចាស់។
\v 18 ព្រះ‌អម្ចាស់បាន​វាយ​ផ្ចាល​ខ្ញុំ​យ៉ាង​ខ្លាំង តែ​មិន​បាន​បណ្ដោយ​ឲ្យ​ខ្ញុំ​ស្លាប់​ទេ។
\s5
\v 19 សូម​បើក​ទ្វារ​នៃ​សេចក្ដី​សុចរិត​ឲ្យ​ខ្ញុំ ដើម្បីឲ្យ​ខ្ញុំ​បាន​ចូល​ទៅ ហើយ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌អម្ចាស់។
\v 20 នេះ​ហើយ​ជា​ទ្វារ​នៃ​ព្រះ‌អម្ចាស់ មនុស្ស​សុចរិត​នឹង​ចូល​តាម​ទ្វារ​នេះ។
\v 21 ទូល‌បង្គំ​អរ​ព្រះ‌គុណ​ព្រះ‌អង្គ ដ្បិត​ព្រះ‌អង្គ​បាន​ឆ្លើយ​មក​ទូល‌បង្គំ ហើយ​បាន​ត្រឡប់​ជា​ការ​សង្គ្រោះ​របស់​ទូល‌បង្គំ។
\s5
\v 22 ​ថ្ម​ដែល​ពួក​ជាង​សង់​ផ្ទះ​បាន​ចោល​ចេញ នោះ​បាន​ត្រឡប់​ជា​ថ្ម​ជ្រុង​យ៉ាង​ឯក។
\v 23 នេះ​ហើយ​ជា​ការ​ដែល​ព្រះ‌អម្ចាស់​ធ្វើ ជា​ការ​ដ៏​អស្ចារ្យ​នៅ​ភ្នែក​នៃ​យើង​ខ្ញុំ។
\s5
\v 24 នេះ​គឺ​ជា​ថ្ងៃ​ដែល​ព្រះ‌អម្ចាស់​បានបង្កើត ចូរ​យើង​មាន​អំណរ ហើយ​សប្បាយ​រីក‌រាយ​ក្នុង​ថ្ងៃ​នេះ។
\v 25 ឱ​ព្រះ‌អម្ចាស់អើយ យើង​ខ្ញុំ​ទូល‌អង្វរ​ព្រះ‌អង្គ សូម​សង្គ្រោះ​យើង​ខ្ញុំ! ឱ​ព្រះ‌អម្ចាស់អើយ យើង​ខ្ញុំ​ទូល‌អង្វរព្រះ‌អង្គ សូម​ប្រទាន​ឲ្យ​យើង​ខ្ញុំ​មាន​ជោគ​ជ័យ!
\s5
\v 26 សូម​ឲ្យ​ព្រះ‌អង្គ​ដែល​យាង​មក​ក្នុង​ព្រះ‌នាម ព្រះ‌អម្ចាស់ បាន​ប្រកប​ដោយ​ព្រះ‌ពរ យើង​សូម​ឲ្យ‌ពរអ្នក​រាល់​គ្នា ពី​ក្នុង​ដំណាក់​របស់​ព្រះ‌អម្ចាស់។
\v 27 ព្រះ‌អម្ចាស់​ជា​ព្រះ ព្រះ‌អង្គ​បាន​ប្រទាន​ពន្លឺ​បំភ្លឺ​យើង ចូរ​ចង​យញ្ញ‌បូជា​ភ្ជាប់​នឹង​ស្នែង​អាសនា ដោយ​ខ្សែ​ចុះ។
\v 28 ព្រះ‌អង្គ​ជា​ព្រះ​នៃ​ទូល‌បង្គំ ហើយ​ទូល‌បង្គំ​នឹង​អរ​ព្រះ‌គុណ​ដល់​ព្រះ‌អង្គ ព្រះ‌អង្គ​ជា​ព្រះ​នៃ​ទូល‌បង្គំ ទូល‌បង្គំ​នឹងលើ​តម្កើង​ព្រះ‌អង្គ។
\s5
\v 29 ​ចូរ​អរ​ព្រះគុណ​ដល់​ព្រះ‌អម្ចាស់ ដ្បិត​ព្រះ‌អង្គ​ល្អ ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច។
\s5
\c 119
\cl ជំពូក ១១៩
\p
\v 1 មាន​ពរ​ហើយ អស់​អ្នក​ដែល​ផ្លូវ​ប្រព្រឹត្ត របស់​ខ្លួន​បាន​គ្រប់​លក្ខណ៍ ជា​អ្នក​ដែល​ដើរ​តាម​ក្រឹត្យ‌វិន័យ របស់​ព្រះ‌អម្ចាស់។
\v 2 មាន​ពរ​ហើយ អស់​អ្នក​ដែល​កាន់​តាម សេចក្ដី​បន្ទាល់របស់​ព្រះ‌អង្គ ជា​អ្នក​ដែល​ស្វែង​រក​ព្រះ‌អង្គ​ដោយ​អស់​ពី​ចិត្ត។
\s5
\v 3 ជា​អ្នក​ដែល​មិន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត គឺ​ដើរ​តាម​ផ្លូវ​របស់​ព្រះ‌អង្គ​វិញ។
\v 4 ព្រះ‌អង្គ​បាន​ប្រកាស​ព្រះ‌ឱវាទ​របស់​ព្រះ‌អង្គ​មក ដើម្បី​ឲ្យ​យើង​ខ្ញុំ​បានប្រតិ‌បត្តិ​តាម ដោយ​យក​ចិត្ត​ទុកដាក់។
\s5
\v 5 ឱ​ប្រសិន‌បើ​ផ្លូវ​ទាំង​ប៉ុន្មាន​របស់​ទូល‌បង្គំ បាន​ខ្ជាប់​ខ្ជួន ដោយ​ប្រតិ‌បត្តិ​តាម​ច្បាប់​របស់​ព្រះ‌អង្គ​ទៅ​!
\v 6 នោះ​ទូល‌បង្គំ​នឹង​មិន​ត្រូវ​ខ្មាស​ឡើយ ដោយ​ភ្នែក​ទូល‌បង្គំបាន​សម្លឹង​មើល បទ‌បញ្ជា​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ។
\s5
\v 7 កាល​ទូល‌បង្គំ​រៀន​អស់​ទាំង​វិន័យ ដ៏​សុចរិត​របស់​ព្រះ‌អង្គ នោះ​ទូល‌បង្គំ​នឹង​សរសើរ​តម្កើង​ព្រះ‌អង្គ ដោយ​ចិត្ត​ទៀង​ត្រង់។
\v 8 ទូល‌បង្គំ​នឹង​កាន់​តាម​ច្បាប់​របស់​ព្រះ‌អង្គ ឱ​សូម​កុំ​បោះ​បង់​ចោល​ទូល‌បង្គំ​សោះ​ឡើយ។
\s5
\v 9 តើ​មនុស្ស​កំលោះធ្វើ​ដូចម្ដេច ដើម្បី​រក្សា​ផ្លូវ​ដែល​ខ្លួន​ប្រព្រឹត្តឲ្យ​បាន​បរិសុទ្ធ? គឺ​ដោយ​ប្រព្រឹត្ត​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។
\v 10 ទូល‌បង្គំ​បាន​ស្វែង​រក​ព្រះ‌អង្គយ៉ាង​អស់​ពី​ចិត្ត សូម​កុំ​ឲ្យ​ទូល‌បង្គំ​វង្វេង​ចេញ​ពី​បទ‌បញ្ជា របស់ព្រះ‌អង្គ​ឡើយ។
\s5
\v 11 ទូល‌បង្គំ​បាន​រក្សា​ព្រះ‌បន្ទូល​ព្រះ‌អង្គ ទុក​នៅ​ក្នុង​ចិត្តដើម្បី​កុំ​ឲ្យ​ទូល‌បង្គំ​ប្រព្រឹត្ត​អំពើ​បាប ទាស់​នឹង​ព្រះ‌អង្គ។
\v 12 ព្រះ‌ អម្ចាស់អើយ ព្រះ‌អង្គ​មាន​ពរ សូម​បង្រៀន​ឲ្យ​ទូល‌បង្គំស្គាល់​ច្បាប់របស់​ព្រះ‌អង្គ​ផង។
\s5
\v 13 បបូរ​មាត់​ទូល‌បង្គំ​ប្រកាស​ពី​គ្រប់​ទាំង​វិន័យ ដែល​ចេញ​មក​ពី​ព្រះ‌ឧស្ឋ​របស់​ព្រះ‌អង្គ។
\v 14 ទូល‌បង្គំរីក​រាយ​នឹង​ផ្លូវ​ប្រព្រឹត្ត តាមសេចក្ដី​បន្ទាល់​របស់​ព្រះ‌អង្គ ដូចជា​ទូល‌បង្គំ​រីក​រាយ នឹង​ទ្រព្យ‌សម្បត្តិ​គ្រប់​យ៉ាង។
\s5
\v 15 ទូល‌បង្គំ​នឹងសញ្ជឹង​គិត​ពីសេចក្តីបង្រៀន​របស់​ព្រះ‌អង្គ ហើយ​ភ្នែក​ទូល‌បង្គំ​សម្លឹង​មើល​ផ្លូវ​របស់​ព្រះ‌អង្គ។
\v 16 ទូល‌បង្គំ​មាន​ចិត្ត​រីក‌រាយ​នឹង​ច្បាប់​របស់​ព្រះ‌អង្គ ទូល‌បង្គំមិន​ភ្លេច​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ឡើយ។
\s5
\v 17 សូម​ប្រទាន​ឲ្យ​អ្នក​បម្រើ​របស់​ព្រះ‌អង្គ បាន​ប្រកប​ដោយ​គុណដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​រស់​នៅ ហើយ​ប្រតិ‌បត្តិ​តាមព្រះ‌ បន្ទូល​របស់​ព្រះ‌អង្គ។
\v 18 សូម​បំភ្លឺ​ភ្នែក​ទូល‌បង្គំ ឲ្យ​បាន​ឃើញ​ការ​ដ៏​អស្ចារ្យនៅ​ក្នុង​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ។
\s5
\v 19 ទូល‌បង្គំ​ជា​មនុស្ស​ស្នាក់​អាស្រ័យ បណ្ដោះ​អាសន្ន​នៅ​លើ​ផែនដីសូម​កុំ​លាក់​បទ‌បញ្ជា​របស់​ព្រះ‌អង្គ នឹង​ទូល‌បង្គំ​ឡើយ។
\v 20 ព្រលឹង​ទូល‌បង្គំ​សោក​សង្រេង ដោយ​ចង់​បាន វិន័យ​របស់​ព្រះ‌អង្គ​គ្រប់​ពេល​វេលា។
\s5
\v 21 ព្រះ‌អង្គ​បន្ទោស​មនុស្ស​ព្រហើន ជា​ពួក​អ្នក​ដែល​ត្រូវ​បណ្ដាសាជា​ពួក​អ្នក​ដែល​វង្វេង​ចេញ​ពីបទ‌បញ្ជា របស់​ព្រះ‌អង្គ។
\v 22 សូម​ដក​យក​ដំណៀល និង​ការ​មើល‌ងាយ​ចេញ​ពី​ទូល‌បង្គំ ដ្បិត​ទូល‌បង្គំ​បានកាន់​តាម​សេចក្ដី​បន្ទាល់ របស់​ព្រះ‌អង្គ​ហើយ។
\s5
\v 23 ទោះ​បី​ពួក​អ្នក​ធំ​បាន​អង្គុយ​ប្រឹក្សា​គ្នា ទាស់​នឹង​ទូល‌បង្គំ​ក៏​ដោយក៏​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​នៅ​តែ​សញ្ជឹង​គិត ពី​ច្បាប់របស់​ព្រះ‌អង្គ​ជានិច្ច។
\v 24 សេចក្ដី​បន្ទាល់​របស់​ព្រះ‌អង្គ ជា​ទី​សប្បាយ​រីករាយ​របស់​ទូល‌បង្គំ ហើយ​សេចក្ដី​បន្ទាល់​ទាំង​នោះ ជា​ដំ‌បូន្មាន​ដល់​ទូល‌បង្គំ។
\s5
\v 25 ព្រលឹង​ទូល‌បង្គំ​ជាប់​ស្អិត​នឹង​ធូលី​ដី សូម​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​ជីវិត តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ផង។
\v 26 ​ទូល‌បង្គំ​បាន​ទូល​ អំពី​ផ្លូវ​ប្រព្រឹត្ត​របស់​ទូល‌បង្គំ ព្រះ‌អង្គ​បាន​ឆ្លើយ​តប​មក​ទូល‌បង្គំ សូម​បង្រៀន​ឲ្យ​ទូល‌បង្គំ​ស្គាល់​ច្បាប់ របស់​ព្រះ‌អង្គ​ផង។
\s5
\v 27 សូម​ឲ្យ​ទូល‌បង្គំ​បាន​យល់​ផ្លូវ នៃ​សេចក្តីបង្រៀន​របស់​ព្រះ‌អង្គ នោះ​ទូល‌បង្គំ​នឹង​សញ្ជឹង​គិត អំពី​ការ​ដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ។
\v 28 ព្រលឹង​ទូល‌បង្គំ​រលាយ​ទៅ ដោយ​ព្រោះ​ទុក្ខ​ព្រួយ សូម​ចម្រើន​កម្លាំង​ទូល‌បង្គំ តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ផង។
\s5
\v 29 សូម​ដក​ផ្លូវ​ភូត‌ភរ​ចេញ​ឆ្ងាយ​ពី​ទូល‌បង្គំ ហើយ​សូម​ប្រោស​ប្រទាន​ក្រឹត្យ‌វិន័យ របស់​ព្រះ‌អង្គដោយ​ព្រះ‌គុណ​ផង។
\v 30 ទូល‌បង្គំ​បាន​រើស​យក​ផ្លូវ​ស្មោះ‌ត្រង់ ទូល‌បង្គំ​បាន​តាំង​វិន័យ​របស់​ព្រះ‌អង្គ នៅ​មុខ​ទូល‌បង្គំ។
\s5
\v 31 ទូល‌បង្គំ​ជាប់​ចិត្ត​នឹង​សេចក្ដី​បន្ទាល់​របស់​ព្រះ‌អង្គ ឱ​ព្រះ‌ អម្ចាស់​អើយ សូម​កុំ​ឲ្យ​ទូល‌បង្គំ​ត្រូវ​ខ្មាស​ឡើយ។
\v 32 ទូល‌បង្គំ​នឹង​រត់​តាម​ផ្លូវ​នៃ​បទ‌បញ្ជា​របស់​ព្រះ‌អង្គ ដ្បិត​ព្រះ‌អង្គ​បាន​ពង្រីក​ចិត្ត​ទូល‌បង្គំ។
\s5
\v 33 ឱ​ព្រះ‌អម្ចាស់អើយ សូម​បង្រៀន​ទូល‌បង្គំ ឲ្យ​ស្គាល់​ផ្លូវ​នៃ​ច្បាប់​របស់​ព្រះ‌អង្គ នោះ​ទូល‌បង្គំ​នឹង​កាន់​តាម​រហូត​ដល់​ទី​បំផុត។
\v 34 សូម​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​យោបល់ ដើម្បីឲ្យ​ទូល‌បង្គំបាន​កាន់​តាម ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ ទូល‌បង្គំ​នឹង​ប្រតិ‌បត្តិ​តាម​យ៉ាង​អស់​ពី​ចិត្ត។
\s5
\v 35 សូម​នាំ​ទូល‌បង្គំទៅ​តាម​ផ្លូវ​ច្រក នៃ​បទ‌បញ្ជា​របស់ព្រះ‌អង្គ ដ្បិត​ទូល‌បង្គំ​មាន​ចិត្ត​រីក‌រាយ នឹង​ផ្លូវ​នោះ​ណាស់។
\v 36 សូម​ធ្វើ​ឲ្យ​ចិត្ត​ទូល‌បង្គំ​ផ្អៀង​ទៅ​រក សេចក្ដី​បន្ទាល់របស់​ព្រះ‌អង្គ កុំ​ឲ្យ​ផ្អៀង​ទៅ​រក​សេចក្ដី​លោភ​ឡើយ។
\s5
\v 37 សូម​បង្វែរ​ភ្នែក​ទូល‌បង្គំ​កុំ​ឲ្យ​មើល​អ្វីៗ ដែល​ឥត​ប្រយោជន៍ ហើយ​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​ជីវិត​រស់​នៅ តាម​ផ្លូវ​របស់​ព្រះ‌អង្គ។
\v 38 សូម​បញ្ជាក់​ដល់​អ្នក​បម្រើ​ព្រះ‌អង្គតាម ​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អង្គ ជា​សេចក្ដី​ដែល​ទុក​សម្រាប់​អស់​អ្នក កោត​ខ្លាច​ព្រះ‌អង្គ។
\s5
\v 39 សូម​បង្វែរ​ពាក្យ​ដំណៀល ដែល​ទូល‌បង្គំ​ខ្លាច​នោះ​ចេញ ដ្បិត​វិន័យ​របស់​ព្រះ‌អង្គ​សុទ្ធ​តែ​ល្អ​ទាំង​អស់។
\v 40 មើល៍ ទូល‌បង្គំ​ប្រាថ្នា​ចង់​បាន ព្រះ‌ឱវាទ​របស់​ព្រះ‌អង្គ សូម​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​ជីវិត​រស់​នៅ តាម​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ។
\s5
\v 41 ​ព្រះ‌អម្ចាស់​អើយ សូម​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ផ្សាយ​មក​ដល់​ទូល‌បង្គំ គឺការ​សង្គ្រោះ​របស់​ព្រះ‌អង្គ តាម​ព្រះ‌បន្ទូលសន្យា​របស់​ព្រះ‌អង្គ
\v 42 នោះ​ទូល‌បង្គំ​នឹង​មាន​ពាក្យ​ឆ្លើយ​តប​ដល់​អ្នក​ណា ដែល​ត្មះ‌តិះ‌ដៀល​ទូល‌បង្គំ ដ្បិត​ទូល‌បង្គំ​ទុក​ចិត្តដល់​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។
\s5
\v 43 សូម​កុំ​ដក​ព្រះ‌បន្ទូល​នៃ​សេចក្ដី​ពិត ចេញ​ពី​មាត់​ទូល‌បង្គំ សោះ​ឡើយ ដ្បិត​ទូល‌បង្គំ​សង្ឃឹម​ដល់​វិន័យ​របស់​ព្រះ‌អង្គ។
\v 44 ទូល‌បង្គំ​នឹង​កាន់​តាម​ក្រឹត្យ‌វិន័យ របស់​ព្រះ‌អង្គ​ជា‌និច្ច នៅ​អស់‌កល្ប​ជា‌និច្ច​រហូត​។
\s5
\v 45 ទូល‌បង្គំ​នឹង​ដើរ​ដោយមាន​សេរី‌ភាព ដ្បិត​ទូល‌បង្គំ​បាន​ស្វែង​រកសេចក្តីបង្រៀន​របស់​ព្រះ‌អង្គ។
\v 46 ទូល‌បង្គំ​នឹង​ថ្លែង​អំពី​សេចក្ដី​បន្ទាល់​របស់​ព្រះ‌អង្គ នៅ​ចំពោះ​ពួក​ស្តេច ហើយ​នឹង​មិន​ខ្មាស​ឡើយ
\s5
\v 47 ដ្បិត​ទូល‌បង្គំ​មាន​ចិត្ត​រីក‌រាយ នឹង​បទ‌បញ្ជា​របស់​ព្រះ‌អង្គ ជា​សេចក្ដី​ដែល​ទូល‌បង្គំ​ស្រឡាញ់។
\v 48 ទូល‌បង្គំ​នឹង​លើក​ដៃ​ប្រណម្យ ឆ្ពោះ​ទៅ​បទ‌បញ្ជា​របស់​ព្រះ‌អង្គ ជា​សេចក្ដី​ដែល​ទូល‌បង្គំ​ស្រឡាញ់ ហើយ​ទូល‌បង្គំ​នឹង​សញ្ជឹង​គិត អំពី​ច្បាប់​របស់​ព្រះ‌អង្គ។
\s5
\v 49 សូម​នឹក​ចាំ​ពី​សេចក្ដី​ដែល​ព្រះ‌អង្គ មាន​ព្រះ‌បន្ទូលមក​កាន់​អ្នក​បម្រើ​ព្រះ‌អង្គ ជា​សេចក្ដី​ដែល​នាំ​ឲ្យ​ទូល‌បង្គំ​មាន​សង្ឃឹម។
\v 50 នេះ​ហើយ​ជា​សេចក្ដី​កម្សាន្ត​ចិត្ត​ដល់​ទូល‌បង្គំ ក្នុង​វេលា​ដែល​ទូល‌បង្គំ​កើត​ទុក្ខ​ព្រួយ គឺ​ព្រះ‌បន្ទូល​ព្រះ‌អង្គ​ប្រទាន ឲ្យ​ទូល‌បង្គំ​មាន​ជីវិត។
\s5
\v 51 មនុស្ស​ព្រហើន​ចំអក​មើល‌ងាយ ទូល‌បង្គំ​ជា​ពន់‌ពេក ប៉ុន្តែ ទូល‌បង្គំ​មិន​បាន​បែរ​ចេញ ពី​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ​ឡើយ។
\v 52 ​ព្រះ‌អម្ចាស់អើយ កាល​ទូល‌បង្គំ​នឹក​ដល់​វិន័យ របស់​ព្រះ‌អង្គ​ពី​បុរាណ នោះ​ចិត្ត​ទូល‌បង្គំ​ក៏​បាន​ធូរ​ស្បើយ។
\s5
\v 53 កំហឹងបានតោងខ្ញុំដោយ​ព្រោះ​មនុស្ស​អាក្រក់ ជា​អ្នក​ដែល​បោះ‌បង់​ចោល ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ។
\v 54 ច្បាប់​របស់​ព្រះ‌អង្គ​បាន​ក្លាយ​ជា បទ​ចម្រៀង​របស់​ទូល‌បង្គំ នៅ​ក្នុង​ផ្ទះ​ដែល​ទូល‌បង្គំ​ស្នាក់​អាស្រ័យ។
\s5
\v 55 ព្រះ‌អម្ចាស់អើយ ទូល‌បង្គំ​នឹក​ដល់​ព្រះ‌នាម​ព្រះ‌អង្គ​នៅ​ពេល​យប់ ហើយ​កាន់​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ។
\v 56 ព្រះ​ពរ​នេះ​បាន​ធ្លាក់​មក​ដល់​ទូល‌បង្គំ ព្រោះ​ទូល‌បង្គំ​បាន​ប្រតិ‌បត្តិ​តាម សេចក្តីបង្រៀន​របស់​ព្រះ‌អង្គ។
\s5
\v 57 ព្រះ‌អម្ចាស់​ជា​ចំណែក​របស់​ទូល‌បង្គំ ទូល‌បង្គំ​សន្យា​នឹងប្រតិ‌បត្តិ​តាម ព្រះ‌បន្ទូល​ព្រះ‌អង្គ។
\v 58 ទូល‌បង្គំ​សូម​អង្វរ​ដល់​ព្រះ‌អង្គ​យ៉ាង​អស់​ពី​ចិត្ត សូម​ប្រណី​សន្ដោស​ទូល‌បង្គំ តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ផង។
\s5
\v 59 កាល​ទូល‌បង្គំ​គិត​អំពី​ផ្លូវ​ប្រព្រឹត្ត​របស់​ខ្លួន នោះ​ជើង​ទូល‌បង្គំ​ក៏​បែរ​ទៅ​រក សេចក្ដី​បន្ទាល់​របស់​ព្រះ‌អង្គ។
\v 60 ទូល‌បង្គំ​ប្រញាប់​ប្រញាល់ ហើយ​មិន‌បង្អង់នឹង ប្រតិ‌បត្តិ​តាម​បទ‌បញ្ជា​របស់​ព្រះ‌អង្គឡើយ។
\s5
\v 61 ទោះ​ជា​មនុស្ស​អាក្រក់​ដាក់​អន្ទាក់ ចាំ​ចាប់​ទូល‌បង្គំ​ក៏​ដោយ ក៏​ទូល‌បង្គំ​មិន​ភ្លេច​ក្រឹត្យ‌វិន័យ របស់​ព្រះ‌អង្គ​ឡើយ។
\v 62 នៅ​ពាក់​កណ្ដាល​អធ្រាត្រ ទូល‌បង្គំ​ក្រោក​ឡើង ហើយ​សរសើរ​តម្កើង​ព្រះ‌អង្គ ដោយ​ព្រោះ​វិន័យ​ដ៏​សុចរិត​របស់​ព្រះ‌អង្គ។
\s5
\v 63 ទូល‌បង្គំ​ជា​មិត្ត‌ភក្តិ​នៃ​អស់​អ្នក ដែល​កោត​ខ្លាចព្រះ‌អង្គ និង​អស់​អ្នក​ដែល​កាន់​តាម ការបង្រៀនរបស់​ព្រះ‌អង្គ។
\v 64 ផែនដី​មាន​ពេញ​ដោយ ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ សូម​បង្រៀន​ឲ្យ​ទូល‌បង្គំ ស្គាល់​ច្បាប់​របស់​ព្រះ‌អង្គ​ផង។
\s5
\v 65 ព្រះ‌អម្ចាស់អើយ ព្រះ‌អង្គ​បាន​ប្រោស​ប្រណី​អ្នក​បម្រើ​ព្រះ‌អង្គតាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។
\v 66 សូម​បង្រៀន​ឲ្យ​ទូល‌បង្គំ​ចេះ​វិនិច្ឆ័យ​ដឹង​ខុស​ត្រូវ ដ្បិត​ទូល‌បង្គំ​ជឿ​ដល់​បទ‌បញ្ជា​របស់​ព្រះ‌អង្គ។
\s5
\v 67 ពី​មុន​ទូល‌បង្គំ​បាន​វង្វេង ហើយ​ក៏​មាន​ទុក្ខ​ព្រួយ តែ​ឥឡូវ​នេះ ទូល‌បង្គំ​ប្រតិ‌បត្តិ​តាម ព្រះ‌បន្ទូល​ព្រះ‌អង្គ។
\v 68 ព្រះ‌អង្គ​ល្អ ហើយ​ធ្វើ​ការ​ល្អ សូម​បង្រៀន​ឲ្យ​ទូល‌បង្គំ ស្គាល់​ច្បាប់​របស់​ព្រះ‌អង្គ។
\s5
\v 69 មនុស្ស​ព្រហើន​នាំ​គ្នា​បង្ខូច​ឈ្មោះ​ទូល‌បង្គំ ដោយ​ពាក្យ​ភូត‌ភរ តែ​ទូល‌បង្គំ​នឹង​ប្រតិ‌បត្តិ​តាម​ព្រះ‌ឱវាទ របស់​ព្រះ‌អង្គ​យ៉ាង​អស់​ពី​ចិត្ត។
\v 70 ចិត្ត​របស់​គេ​ស្ពឹក ដូច​មនុស្ស​មាន​ខ្លាញ់​កក តែ​ទូល‌បង្គំ​មាន​ចិត្ត​រីក​រាយ នឹង​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ។
\s5
\v 71 ការ​ដែល​ទូល‌បង្គំ​មាន​ទុក្ខ​ព្រួយ នោះ​ជា​ការ​ល្អ​ដល់​ទូល‌បង្គំ គឺ​ដើម្បី​ឲ្យ​ទូល‌បង្គំអាច​រៀន​ច្បាប់​របស់​ព្រះ‌អង្គ។
\v 72 ក្រឹត្យ‌វិន័យ​ដែល​ចេញ​ពី​ព្រះ‌ឧស្ឋ​របស់​ព្រះ‌អង្គ វិសេស​ដល់​ទូល‌បង្គំ ជា​ជាង​មាស​ប្រាក់ទាំង​ពាន់។
\s5
\v 73 ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​បាន​បង្កើត និង​បាន​សូន​ទូល‌បង្គំ សូម​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​យោបល់ ដើម្បី​ឲ្យទូល‌បង្គំ​បានរៀន​ស្គាល់ បទ‌បញ្ជា​របស់​ព្រះ‌អង្គ។
\v 74 អស់​អ្នក​ដែល​កោត​ខ្លាច​ព្រះ‌អង្គ នឹង​ឃើញ​ទូល‌បង្គំ ហើយ​មាន​ចិត្ត​ត្រេក​អំណរ ព្រោះ​ទូល‌បង្គំ​បាន សង្ឃឹម​ដល់​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។
\s5
\v 75 ​ព្រះ‌អម្ចាស់​អើយ ទូល‌បង្គំ​ដឹង​ថា វិន័យ​របស់​ព្រះ‌អង្គ​សុទ្ធ​តែ​សុចរិត ហើយ​ថា ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ទូល‌បង្គំ​មាន​ទុក្ខ ដោយ​សេចក្ដី​ស្មោះ‌ត្រង់​របស់​ព្រះ‌អង្គ​ទេ។
\v 76 សូម​ឲ្យ​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ កម្សាន្ត​ចិត្ត​ទូល‌បង្គំ តាម​សេចក្ដី​ដែល​ព្រះ‌អង្គ​បាន​សន្យា ដល់​អ្នក​បម្រើ​របស់​ព្រះ‌អង្គ។
\s5
\v 77 សូម​សម្ដែង​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា របស់​ព្រះ‌អង្គ​ដល់​ទូល‌បង្គំ ដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​រស់​នៅ ដ្បិត​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ ជាទី​សប្បាយ​រីករាយ​របស់​ទូល‌បង្គំ។
\v 78 សូម​ឲ្យ​មនុស្ស​ព្រហើន​ត្រូវ​ខ្មាស ព្រោះ​គេ​បាន​ប្រព្រឹត្ត​មួល​បង្កាច់​ទូល‌បង្គំ រីឯ​ទូល‌បង្គំ​វិញ ទូល‌បង្គំ​នឹង​សញ្ជឹង​គិត អំពី​ព្រះ‌ឱវាទ​របស់​ព្រះ‌អង្គ។
\s5
\v 79 សូម​ឲ្យ​អស់​អ្នក​ដែល​កោត​ខ្លាច​ព្រះ‌អង្គ ងាក​មក​រក​ទូល‌បង្គំ ដើម្បី​ឲ្យ​គេ​បាន​ស្គាល់ សេចក្ដី​បន្ទាល់​របស់​ព្រះ‌អង្គ។
\v 80 សូម​ឲ្យ​ចិត្ត​ទូល‌បង្គំ​បាន​ឥត​សៅហ្មង តាម​ច្បាប់​របស់​ព្រះ‌អង្គ ដើម្បី​កុំ​ឲ្យ​ទូល‌បង្គំ​ត្រូវ​ខ្មាស​ឡើយ។
\s5
\v 81 ព្រលឹង​ទូល‌បង្គំ​ដង្ហក់​ចង់​បាន ការ​សង្គ្រោះ​របស់​ព្រះ‌អង្គ ទូល‌បង្គំ​សង្ឃឹម​ដល់​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។
\v 82 ភ្នែក​ទូល‌បង្គំ​ស្រវាំង​ដោយ​ចង់​ឃើញ ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អង្គ ទូល‌បង្គំ​សួរ​ថា តើ​ពេល​ណា​ទើប​ព្រះ‌អង្គកម្សាន្ត​ចិត្ត​ទូល‌បង្គំ?
\s5
\v 83 ដ្បិត​ទូល‌បង្គំ​បាន​ត្រឡប់​ដូច​ជា ថង់​ស្បែក​ដែល​ត្រូវ​ផ្សែង តែ​ទូល‌បង្គំ​មិន​ភ្លេច​បញ្ញត្តិ​របស់​ព្រះ‌អង្គ​ឡើយ។
\v 84 តើ​អ្នក​បម្រើ​ព្រះ‌អង្គ​ត្រូវ​ស៊ូទ្រាំ ដល់​កាល​ណា​ទៀត តើ​ពេល​ណា​ទើប​ព្រះ‌អង្គ​វិនិច្ឆ័យ​ទោស អស់​អ្នក​ដែល​បៀត‌បៀន​ទូល‌បង្គំ?
\s5
\v 85 មនុស្ស​ព្រហើន​បាន​ជីក​រណ្តៅ ដើម្បី​ចាប់​ទូល‌បង្គំ គេ​មិន​រស់​នៅ​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ​ទេ។
\v 86 បទ‌បញ្ជា​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ សុទ្ធ​តែ​ពិតទាំង​អស់ គេ​បៀត‌បៀន​ទូល‌បង្គំ​ដោយ​ឥត​ហេតុ សូម​ជួយ​ទូល‌បង្គំ​ផង។
\s5
\v 87 ពួកគេ​បាន​ធ្វើ​ឲ្យ​ទូល‌បង្គំ ហៀប​តែ​នឹង​សូន្យ​បាត់​ពី​ផែនដី ប៉ុន្តែ ទូល‌បង្គំ​មិន​បាន​បោះ‌បង់​ចោល សេចក្តីបង្រៀនបស់​ព្រះ‌អង្គ​ឡើយ។
\v 88 សូម​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​ជីវិត​រស់​នៅ តាម​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ដើម្បី​ឲ្យ​ទូល‌បង្គំ​បានប្រតិ‌បត្តិ​តាម​សេចក្ដី​បន្ទាល់ ដែល​ចេញ​ពី​ព្រះ‌ឧស្ឋ​របស់​ព្រះ‌អង្គ។
\s5
\v 89 ព្រះ‌អម្ចាស់​អើយ ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​បាន​តាំង​ជាប់ នៅ​ស្ថាន‌សួគ៌រហូត​អស់‌កល្ប​ជា‌និច្ច។
\v 90 ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់​របស់​ព្រះ‌អង្គ នៅ​ស្ថិត‌ស្ថេរដល់​មនុស្ស​គ្រប់​ជំនាន់​តរៀង​ទៅ ព្រះ‌អង្គ​បាន​ប្រតិស្ឋាន​ផែនដី ហើយ​ផែនដី​ក៏​តាំង​នៅ​ជាប់។
\s5
\v 91 អ្វីៗ​ទាំង​អស់​ស្ថិត‌ស្ថេរ​នៅ​រហូត​ដល់​សព្វ​ថ្ងៃ ដោយ​សារ​ច្បាប់​របស់​ព្រះ‌អង្គ ដ្បិតអ្វីៗ​ទាំង​អស់​សម្រាប់​បម្រើ​ព្រះ‌អង្គ។
\v 92 ប្រសិន‌បើ​ទូល‌បង្គំ​មិន​បាន​រីក‌រាយ នឹង​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គនោះ​ទូល‌បង្គំ​មុខជា​វិនាស ទៅ​ក្នុង​សេចក្ដី​ទុក្ខ​ព្រួយ របស់​ទូល‌បង្គំ​មិន​ខាន។
\s5
\v 93 ទូល‌បង្គំ​នឹង​មិន​ដែល​ភ្លេច​សេចត្តីបង្រៀន របស់​ព្រះ‌អង្គ​ឡើយ ដ្បិត​ព្រះ‌អង្គ​បាន​ប្រោស​ឲ្យ​ទូល‌បង្គំ​មាន​ជីវិត ដោយ‌សារ​សេចក្តីបង្រៀន​ទាំង​នេះ។
\v 94 ទូល‌បង្គំ​ជា​របស់​ព្រះ‌អង្គ​ហើយ សូម​សង្គ្រោះ​ទូល‌បង្គំ​ផង ដ្បិត​ទូល‌បង្គំ​បាន​ស្វែង​រក សេចក្តីបង្រៀនរបស់​ព្រះ‌អង្គ។
\s5
\v 95 មនុស្ស​អាក្រក់​ពួន​ចាំ​សម្លាប់​ទូល‌បង្គំ តែ​ទូល‌បង្គំ​ពិចារណា​សេចក្ដី​បន្ទាល់ របស់​ព្រះ‌អង្គ។
\v 96 ទូល‌បង្គំ​បាន​ឃើញ​ថា អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​មាន​ដែន​កំណត់ តែ​បទ‌បញ្ជា​របស់​ព្រះ‌អង្គ​ធំ​ទូលាយ​ក្រៃលែង។
\s5
\v 97 ឱ​ទូល‌បង្គំ​ស្រឡាញ់​ក្រឹត្យ‌វិន័យ របស់​ព្រះ‌អង្គ​ណាស់​ហ្ន៎! ទូល‌បង្គំ​រំពឹង​គិត​អំពី​ក្រឹត្យ‌វិន័យ នោះ​ដរាប​រាល់​ថ្ងៃ។
\v 98 បទ‌បញ្ជា​របស់​ព្រះ‌អង្គ ធ្វើ​ឲ្យ​ទូល‌បង្គំ​មាន​ប្រាជ្ញា លើស​ជាង​ខ្មាំង​សត្រូវ​របស់​ទូល‌បង្គំ ដ្បិត​បាន​នៅ​ជាប់​ជា​មួយ​ទូល‌បង្គំ​ជា‌និច្ច។
\s5
\v 99 ទូល‌បង្គំ​មាន​យោបល់​ជាង​គ្រូ​ទាំង​ប៉ុន្មាន របស់​ទូល‌បង្គំ​ទៅ​ទៀត ដ្បិត​ទូល‌បង្គំ​សញ្ជឹង​គិត​ពី​សេចក្ដី​បន្ទាល់របស់​ព្រះ‌ អង្គ។
\v 100 ទូល‌បង្គំ​យល់​ដឹង​ជាង​មនុស្ស​ចាស់ដ្បិត​ទូល‌បង្គំ​ ប្រតិ‌បត្តិ​តាម សេចក្តីបង្រៀន​របស់​ព្រះ‌អង្គ។
\s5
\v 101 ទូល‌បង្គំ​បាន​បង្ខាំង​ជើង ឲ្យ​វៀរ‌ចាក​ពី​អស់​ទាំង​ផ្លូវ​អាក្រក់ ដើម្បី​នឹង​ប្រតិ‌បត្តិ​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។
\v 102 ទូល‌បង្គំ​មិន​បាន​បែរ​ចេញ ពី​វិន័យ​របស់​ព្រះ‌អង្គ​ឡើយ ដ្បិត​ព្រះ‌អង្គ​បាន​បង្រៀន​ទូល‌បង្គំ។
\s5
\v 103 ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ ផ្អែម​ដល់​អណ្ដាត​ទូល‌បង្គំ​ណាស់​ហ្ន៎ គឺ​ផ្អែម​ដល់​មាត់​ទូល‌បង្គំ​ជាង​ទឹក​ឃ្មុំ​ទៅ​ទៀត!
\v 104 ទូល‌បង្គំ​មាន​យោបល់​ដោយ‌សារ ការប្រៀន​របស់​ព្រះ‌អង្គ ហេតុនេះហើយ​បាន​ជា​ទូល‌បង្គំ ស្អប់​ដល់​អស់​ទាំង​ផ្លូវ​ភូតភរ។
\s5
\v 105 ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ ជា​ចង្កៀង​ដល់​ជើង​ទូល‌បង្គំ ហើយ​ជា​ពន្លឺ​បំភ្លឺ​ផ្លូវ​ទូល‌បង្គំ។
\v 106 ទូល‌បង្គំ​បាន​ស្បថ ហើយបាន​សម្រេច​តាម​ថា ទូល‌បង្គំ​នឹង​ប្រតិ‌បត្តិ​តាម​វិន័យ ដ៏​សុចរិត​របស់​ព្រះ‌អង្គ។
\s5
\v 107 ទូល‌បង្គំ​មាន​ទុក្ខ​ព្រួយ​ខ្លាំង​ណាស់ ព្រះ‌អម្ចាស់​អើយ សូម​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​ជីវិត តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គផង។
\v 108 ព្រះ‌អម្ចាស់អើយ សូម​ទទួល តង្វាយ​ស្ម័គ្រ​ចិត្ត​របស់​ទូល‌បង្គំ ហើយ​សូម​បង្រៀន​ទូល‌បង្គំ ឲ្យ​ស្គាល់​វិន័យ​របស់​ព្រះ‌អង្គផង។
\s5
\v 109 ជីវិត​ទូល‌បង្គំ​មាន​អន្តរាយ​ឥត​ឈប់‌ឈរ តែ​ទូល‌បង្គំ​មិន​ភ្លេច​ក្រឹត្យ‌វិន័យ របស់​ព្រះ‌អង្គ​ឡើយ។
\v 110 មនុស្ស​អាក្រក់​បាន​ដាក់​អន្ទាក់ ចាំ​ចាប់​ទូល‌បង្គំ ប៉ុន្តែ ទូល‌បង្គំ​មិន​បាន​វង្វេង​ចេញ ពី​ការបង្រៀន​របស់​ព្រះ‌អង្គ​ឡើយ។
\s5
\v 111 សេចក្ដី​បន្ទាល់​របស់​ព្រះ‌អង្គ ជា​មរតក​របស់​ទូល‌បង្គំជា​ដរាបដ្បិត​សេចក្ដី​ទាំង​នោះ ធ្វើ​ឲ្យ​ចិត្ត​ទូល‌បង្គំ​មាន​អំណរ។
\v 112 ទូល‌បង្គំ​ដាក់​ចិត្ត​ដើម្បី​ធ្វើ​តាម​ច្បាប់ របស់​ព្រះ‌អង្គជា​ដរាប រហូត​ដល់​ចុង​បំផុត។
\s5
\v 113 ទូល‌បង្គំ​ស្អប់​មនុស្ស​ដែល​មាន​ចិត្ត​ពីរ តែ​ទូល‌បង្គំ​ស្រឡាញ់​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ។
\v 114 ព្រះ‌អង្គ​ជា​ទី​ពួន​ជ្រក និង​ជា​ខែល​របស់​ទូល‌បង្គំ ទូល‌បង្គំ​សង្ឃឹម​ដល់​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។
\s5
\v 115 អ្នករាល់​គ្នា​ដែល​ប្រព្រឹត្ត​អាក្រក់​អើយ ចូរ​ថយ​ចេញ​ពីខ្ញុំ​ទៅ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ប្រតិ‌បត្តិ​តាម បទ‌បញ្ជា​របស់​ព្រះ​នៃ​ខ្ញុំ។
\v 116 សូម​ទ្រទ្រង់​ទូល‌បង្គំ​តាម ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ ឲ្យ​ទូល‌បង្គំ​បាន​រស់​នៅ សូម​កុំ​ឲ្យ​ទូល‌បង្គំ​ត្រូវ​ខ្មាស ដោយ​ព្រោះ​សេចក្ដី​សង្ឃឹម​របស់​ទូល‌បង្គំ​ឡើយ។
\s5
\v 117 សូម​ធ្វើ​ជា​បង្អែក​របស់​ទូល‌បង្គំ ឲ្យ​ទូល‌បង្គំ​បាន​សេចក្ដី​សុខ ហើយបាន​គោរព​រាប់​អាន​ច្បាប់ របស់​ព្រះ‌អង្គ​ជា‌និច្ច។
\v 118 ព្រះ‌អង្គមិន​រាប់​រក​អស់​អ្នក​ដែល​វង្វេង​ចេញ ពី​ច្បាប់​របស់​ព្រះ‌អង្គ ដ្បិត​ឧបាយកល​របស់​គេ ជាសេចក្ដី​ឥត​ប្រយោជន៍។
\s5
\v 119 ព្រះ‌អង្គ​ផាត់​មនុស្ស​អាក្រក់​បាត់​ចេញ​ពី​ផែនដី ដូច​គេ​ផាត់​សំរាម ហេតុនេះ​ហើយ​បាន​ជា​ទូល‌បង្គំ​ស្រឡាញ់ សេចក្ដី​បន្ទាល់របស់​ព្រះ‌អង្គ។
\v 120 រូប​កាយទូល‌បង្គំ​ញ័រ‌ញាក់ ដោយ​កោត​ខ្លាច​ព្រះ‌អង្គ​ ហើយ​ទូល‌បង្គំភ័យ​ខ្លាចការ​ជំនុំ​ជម្រះ របស់​ព្រះ‌អង្គ។
\s5
\v 121 ទូល‌បង្គំ​បាន​ប្រព្រឹត្ត​អំពើ​សុចរិត និង​យុត្តិធម៌ សូម​កុំ​ប្រគល់​ទូល‌បង្គំ​ទៅ​ឲ្យ​ពួក​អ្នក ដែល​សង្កត់‌សង្កិន​ឡើយ។
\v 122 សូម​ធានា​ឲ្យ​អ្នក​បម្រើ​របស់​ព្រះ‌អង្គ បាន​សេចក្ដី​ល្អ សូម​កុំ​ឲ្យ​មនុស្ស​ព្រហើន​សង្កត់‌សង្កិន ទូល‌បង្គំ​ឡើយ។
\s5
\v 123 ភ្នែក​ទូល‌បង្គំ​ស្រវាំង ដោយ​រង់​ចាំមើល ការ​សង្គ្រោះទូល‌បង្គំ​របស់​ព្រះ‌អង្គ និងរង់​ចាំ​មើល​ព្រះ‌បន្ទូល​សន្យា​ដ៏​សុចរិត របស់​ព្រះ‌អង្គ​បាន​សម្រេច។
\v 124 សូម​ប្រព្រឹត្ត​នឹង​អ្នក​បម្រើ​របស់​ព្រះ‌អង្គ តាម​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ហើយសូម​បង្រៀន​ឲ្យ​ទូល‌បង្គំ ស្គាល់​ច្បាប់​របស់​ព្រះ‌អង្គ។
\s5
\v 125 ទូល‌បង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ សូម​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​យោបល់​ផង ដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​ស្គាល់ សេចក្ដី​បន្ទាល់​របស់​ព្រះ‌អង្គ។
\v 126 នេះ​ជា​ពេល​ដែល​ព្រះ‌អម្ចាស់ ចាត់​វិធាន​ការ​ហើយ ដ្បិត​គេ​បាន​ប្រព្រឹត្ត​ល្មើស នឹង​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ។
\s5
\v 127 ទូល‌បង្គំ​ស្រឡាញ់ បទ‌បញ្ជា​របស់​ព្រះ‌អង្គលើស​ជាង​មាស គឺ​លើស​ជាង​មាស​សុទ្ធ​ទៅ​ទៀត។
\v 128 ដូច្នេះ ទូល‌បង្គំ​រាប់​ថា សេចក្តីបង្រៀន​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ​សុទ្ធ​តែ​ត្រឹម‌ត្រូវ​ទាំង​អស់ ទូល‌បង្គំ​ស្អប់​គ្រប់​ទាំង​ផ្លូវ​ភូត​ភរ។
\s5
\v 129 សេចក្ដី​បន្ទាល់​របស់​ព្រះ‌អង្គ​សុទ្ធ​តែ​អស្ចារ្យ ហេតុ​នេះ​ហើយ​បាន​ជា​ព្រលឹង​ទូល‌បង្គំ ប្រតិ‌បត្តិ​តាម។
\v 130 ការ​បើក​សម្ដែង​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ ប្រទាន​ឲ្យ​មាន​ពន្លឺ ក៏​ធ្វើ​ឲ្យ​មនុស្ស​ឆោត​ល្ងង់​មាន​យោបល់។
\s5
\v 131 ទូល‌បង្គំ​ហា​មាត់ ដក​ដង្ហើម​ធំ ព្រោះ​ទូល‌បង្គំ​ចង់​បាន​បទ‌បញ្ជា របស់​ព្រះ‌អង្គ​ណាស់។
\v 132 សូម​បែរ​មក​ទូល‌បង្គំ ហើយ​ប្រណី​សន្ដោស​ទូល‌បង្គំ ដូច​ព្រះ‌អង្គ​ធ្លាប់​ធ្វើ​ដល់​អស់​អ្នក ដែល​ស្រឡាញ់​ព្រះ‌នាម​ព្រះ‌អង្គ​ផង។
\s5
\v 133 សូម​រក្សា​ជំហាន​ទូល‌បង្គំ តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អង្គ ហើយ​សូម​កុំ​ឲ្យ​អំពើ​ទុច្ចរិត​មាន​អំណាច លើ​ទូល‌បង្គំ​ឡើយ។
\v 134 សូម​លោះ​ទូល‌បង្គំ​ឲ្យ​រួច​ពី ការ​សង្កត់‌សង្កិន​របស់​មនុស្សដើម្បី​ឲ្យ​ទូល‌បង្គំ​បានប្រតិ‌បត្តិ​តាម ការបង្រៀន​របស់​ព្រះ‌អង្គ។
\s5
\v 135 សូម​ឲ្យ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ ភ្លឺ​មក​លើ​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ហើយ​សូម​បង្រៀន​ឲ្យ​ទូល‌បង្គំ ស្គាល់​ច្បាប់​របស់​ព្រះ‌អង្គ​ផង។
\v 136 ទឹក​ភ្នែក​ទូល‌បង្គំ​ហូរ​រហាម ព្រោះ​គេ​មិន​ប្រតិ‌បត្តិ​តាម ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ។
\s5
\v 137 ព្រះ‌អម្ចាស់អើយ ព្រះ‌អង្គ​សុចរិត ហើយ​វិន័យ​របស់​ព្រះ‌អង្គ​សុទ្ធ​តែ​ត្រឹម​ត្រូវ។
\v 138 ព្រះ‌អង្គ​បាន​តាំង​សេចក្ដី​បន្ទាល់​របស់​ព្រះ‌អង្គ ដោយ​សេចក្ដី​សុចរិត និង​ដោយ​សេចក្ដី​ស្មោះ‌ត្រង់​ទាំង​អស់។
\s5
\v 139 ទូល‌បង្គំ​មាន​ចិត្ត​ឈឺ​ឆ្អាល​ជា​ខ្លាំង ព្រោះ​បច្ចា‌មិត្ត​របស់​ទូល‌បង្គំបំភ្លេច​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។
\v 140 ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អង្គ បាន​សម្រិត​សម្រាំង​យ៉ាង​ល្អ ហើយ​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ស្រឡាញ់​ព្រះ​បន្ទូល​នេះ​ណាស់។
\s5
\v 141 ទូល‌បង្គំ​ជា​មនុស្ស​តូច​តាច ហើយ​ត្រូវ​គេ​មើល‌ងាយ ប៉ុន្តែ ទូល‌បង្គំ​មិន​ភ្លេច​សេចក្តីបង្រៀនរបស់​ព្រះ‌អង្គ​ឡើយ។
\v 142 សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ សុចរិត​អស់‌កល្ប​ជា‌និច្ច ហើយ​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ​ជា​សេចក្ដី​ពិត។
\s5
\v 143 ទុក្ខ​លំបាក និង​ភាព​តាន​តឹង បាន​គ្រប​សង្កត់​ទូល‌បង្គំ តែ​បទ‌បញ្ជា​របស់​ព្រះ‌អង្គ ជា​ទី​រីក​រាយ​ដល់​ទូល‌បង្គំ។
\v 144 សេចក្ដី​បន្ទាល់​របស់​ព្រះ‌អង្គ សុចរិត​អស់​កល្ប​ជានិច្ច សូម​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​យោបល់ ដើម្បីឲ្យ​ទូល‌បង្គំ​នឹង​បាន​រស់​នៅ។
\s5
\v 145 ទូល‌បង្គំ​ស្រែក​រក​ព្រះ‌អង្គ​យ៉ាង​អស់​ពី​ចិត្ត ព្រះ‌អម្ចាស់​អើយ សូម​ឆ្លើយ​មក​ទូល‌បង្គំ​ផង ទូល‌បង្គំ​នឹង​ប្រតិ‌បត្តិ​តាម​ច្បាប់​របស់​ព្រះ‌អង្គ។
\v 146 ទូល‌បង្គំ​អំពាវ‌នាវ​រក​ព្រះ‌អង្គ សូម​សង្គ្រោះ​ទូល‌បង្គំ​ផង ដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​កាន់​តាម សេចក្ដី​បន្ទាល់​របស់​ព្រះ‌អង្គ។
\s5
\v 147 ទូល‌បង្គំ​ក្រោក​ពី​ដំណេក​មុន​ព្រលឹម​ស្រាង ហើយ​ស្រែក​រក​ជំនួយ ទូល‌បង្គំ​សង្ឃឹម​ដល់​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។
\v 148 ភ្នែក​ទូល‌បង្គំ​មិន​បាន​លង់​លក់ នៅ​អស់​ទាំង​យាម​យប់ ដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​សញ្ជឹង​គិត អំពី​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អង្គ។
\s5
\v 149 ​ព្រះ‌អម្ចាស់​អើយ សូម​ស្តាប់​សំឡេង​ទូល‌បង្គំ តាម​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ សូម​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​ជីវិត តាម​សេចក្ដី​យុត្តិធម៌​របស់​ព្រះ‌អង្គ។
\v 150 អស់​អ្នក​ដែល​បៀត​បៀន​ទូល‌បង្គំ ដោយ​បំណង​អាក្រក់ នាំ​គ្នា​ចូល​មក​ជិត អ្នក​ទាំង​នោះ​នៅ​ឆ្ងាយ​ពី​ក្រឹត្យ‌វិន័យ របស់​ព្រះ‌អង្គ។
\s5
\v 151 ប៉ុន្ដែ ឱ​ព្រះ‌អម្ចាស់អើយ ព្រះ‌អង្គ​គង់​នៅ​ជិត ហើយ​បទ‌បញ្ជា​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ សុទ្ធ​តែ​ពិត​ត្រង់។
\v 152 តាំង​ពី​យូរ​មក​ហើយ ទូល‌បង្គំ​បាន​ដឹង ដោយ‌សារ​សេចក្ដី​បន្ទាល់​របស់​ព្រះ‌អង្គ​ថា ព្រះ‌អង្គ​បាន​តាំង​សេចក្ដី​ទាំង​នោះ​មក ឲ្យ​នៅ​អស់‌កល្ប​ជា‌និច្ច។
\s5
\v 153 សូម​ទត​មើល​ទុក្ខ​ព្រួយ​របស់​ទូល‌បង្គំ ហើយ​រំដោះ​ទូល‌បង្គំ​ផង ដ្បិត​ទូល‌បង្គំ​មិន​ភ្លេច​ក្រឹត្យ‌វិន័យ របស់​ព្រះ‌អង្គ​ទេ។
\v 154 សូម​ការពារ​រឿង​ក្ដី​របស់​ទូល‌បង្គំ ហើយ​លោះ​ទូល‌បង្គំ សូម​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​ជីវិត តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អង្គផង។
\s5
\v 155 ការ​សង្គ្រោះ​ស្ថិត​នៅ​ឆ្ងាយ​ពី​មនុស្ស​អាក្រក់ ដ្បិត​គេ​មិន​ស្វែង​រក​ច្បាប់​របស់​ព្រះ‌អង្គទេ។
\v 156 ​ព្រះ‌អម្ចាស់​អើយ ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា របស់​ព្រះ‌អង្គ​ធំ​វិសេស​ណាស់ សូម​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​ជីវិត តាម​វិន័យ​របស់​ព្រះ‌អង្គ។
\s5
\v 157 អស់​អ្នក​ដែល​បៀត‌បៀន ហើយ​បច្ចា‌មិត្ត​របស់​ទូល‌បង្គំមាន​គ្នា​ច្រើន ប៉ុន្តែ ទូល‌បង្គំ​មិន​បាន​បែរ​ចេញ ពី​សេចក្ដី​បន្ទាល់​របស់​ព្រះ‌អង្គ​ឡើយ។
\v 158 ទូល‌បង្គំ​មើល​ទៅ​មនុស្ស​ក្បត់​ដោយ​ស្អប់​ខ្ពើមព្រោះ​គេ​មិន​ប្រតិ‌បត្តិ​តាម ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ទេ។
\s5
\v 159 សូមទត​មើល​ថា ទូល‌បង្គំ​ស្រឡាញ់ ព្រះ‌ឱវាទ​របស់​ព្រះ‌អង្គ​យ៉ាង​ណា ព្រះ‌អម្ចាស់អើយ សូម​ប្រទាន​ឲ្យ​ទូល‌បង្គំ មាន​ជីវិត​រស់ តាម​ព្រះ‌ហឫ‌ទ័យ​សប្បុរស របស់​ព្រះ‌អង្គ។
\v 160 បូក​រួម​ទាំង​អស់ ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ ជា​សេចក្ដី​ពិត ហើយ​គ្រប់​ទាំង​វិន័យ​ដ៏​សុចរិត​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច។
\s5
\v 161 ពួក​អ្នក​ធំ​បាន​បៀត‌បៀន ទូល‌បង្គំ​ដោយ​ឥត​ហេតុ ប៉ុន្តែ ចិត្ត​ទូល‌បង្គំ​ស្ញប់​ស្ញែង​នឹង​ព្រះ‌បន្ទូល របស់​ព្រះ‌អង្គ។
\v 162 ទូល‌បង្គំ​រីក‌រាយ​នឹង​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ ប្រៀប​ដូច​ជា​មនុស្ស​ដែល​ប្រទះនឹង​របឹប​ដ៏​មាន​តម្លៃ។
\s5
\v 163 ទូល‌បង្គំ​ស្អប់ ហើយ​ខ្ពើម​ពាក្យ​ភូតភរ តែទូល‌បង្គំ​ស្រឡាញ់​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ។
\v 164 ទូល‌បង្គំ​សរសើរ​តម្កើង​ព្រះ‌អង្គ មួយ​ថ្ងៃ​ប្រាំពីរ​ដង ព្រោះ​តែ​វិន័យ​ដ៏​សុចរិត​របស់​ព្រះ‌អង្គ។
\s5
\v 165 អស់​អ្នក​ដែល​ស្រឡាញ់​ក្រឹត្យ‌វិន័យ របស់​ព្រះ‌អង្គ មាន​សេចក្ដី​សុខ​ដ៏​លើស‌លប់ គ្មាន​អ្វី​អាច​ធ្វើ​ឲ្យ​គេ​ជំពប់​ដួល​សោះ​ឡើយ។
\v 166 ​ព្រះ‌អម្ចាស់​អើយ ទូល‌បង្គំ​សង្ឃឹម​ដល់​ការសង្គ្រោះ​របស់​ព្រះ‌អង្គ ហើយ​ទូល‌បង្គំ​ប្រព្រឹត្ត​តាម បទ‌បញ្ជា​របស់​ព្រះ‌អង្គ។
\s5
\v 167 ព្រលឹង​ទូល‌បង្គំប្រតិ‌បត្តិ​តាម សេចក្ដី​បន្ទាល់​របស់​ព្រះ‌អង្គ ទូល‌បង្គំ​ស្រឡាញ់​សេចក្ដី​បន្ទាល់​នោះ យ៉ាង​ក្រៃ‌លែង។
\v 168 ទូល‌បង្គំ​ប្រតិ‌បត្តិ​តាម​សេចក្តីបង្រៀន និង​សេចក្ដី​បន្ទាល់​របស់​ព្រះ‌អង្គ ដ្បិត​ផ្លូវ​ដែល​ទូល‌បង្គំ​ប្រព្រឹត្ត សុទ្ធ​តែ​នៅ​ចំពោះ​ព្រះ‌អង្គ​ទាំង​អស់។
\s5
\v 169 ​ព្រះ‌អម្ចាស់​អើយ សូម​ឲ្យ​សម្រែក​របស់​ទូល‌បង្គំ បាន​ចូល​ទៅ​ដល់​ព្រះ‌អង្គ សូម​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​យោបល់ តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ផង។
\v 170 សូម​ឲ្យ​ពាក្យ​អង្វរ​របស់​ទូល‌បង្គំ បាន​ចូល​ទៅ​ដល់​ព្រះ‌អង្គ សូម​រំដោះ​ទូល‌បង្គំ តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ផង។
\s5
\v 171 បបូរ​មាត់​ទូល‌បង្គំ​នឹង​ហូរ​ចេញ​ជា​ពាក្យ​សរសើរ ដ្បិត​ព្រះ‌អង្គ​បង្រៀន​ឲ្យ​ទូល‌បង្គំ ស្គាល់​ច្បាប់​របស់​ព្រះ‌អង្គ។
\v 172 អណ្ដាត​ទូល‌បង្គំ​នឹង​ច្រៀង អំពី​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ ដ្បិត​គ្រប់​ទាំងបទ‌បញ្ជា​របស់​ព្រះ‌អង្គ សុទ្ធ​តែ​សុចរិត​ទាំង​អស់។
\s5
\v 173 សូម​ឲ្យ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ បាន​ប្រុង​ប្រៀប​នឹង​ជួយ​ទូល‌បង្គំ ដ្បិត​ទូល‌បង្គំ​បាន​ជ្រើស​រើស​យក សេចក្តីបង្រៀនរបស់​ព្រះ‌អង្គ។
\v 174 ​ព្រះ‌អម្ចាស់​អើយ ទូល‌បង្គំ​ចង់​ឃើញ​ការ​សង្គ្រោះ​របស់​ព្រះ‌អង្គ ហើយ​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ ជា​ទី​រីក‌រាយ​ដល់​ទូល‌បង្គំ។
\s5
\v 175 សូម​ឲ្យ​ព្រលឹង​ទូល‌បង្គំ​រស់​នៅ ហើយ​សរសើរ​តម្កើង​ព្រះ‌អង្គ ហើយ​សូម​ឲ្យ​វិន័យ​របស់​ព្រះ‌អង្គ ជួយ​ទូល‌បង្គំ​ផង។
\v 176 ទូល‌បង្គំ​បាន​វង្វេង​ទៅ ដូច​ចៀម​ដែល​បាត់​បង់ សូម​យាង​មក​រក​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ផង ដ្បិត​ទូល‌បង្គំ​មិន​ភ្លេច​បទ​បញ្ជា របស់​ព្រះ‌អង្គ​ឡើយ។
\s5
\c 120
\cl ជំពូក ១២០
\p
ទំនុក​ច្រៀង​តាម​ថ្នាក់។
\v 1 កាល​ខ្ញុំ​មាន​ទុក្ខ​ព្រួយ ខ្ញុំ​អំពាវ‌នាវ​រក​ព្រះ‌អម្ចាស់ ហើយ​ព្រះ‌អង្គ​បាន​ឆ្លើយ​តប​មក​ខ្ញុំ។
\v 2 ព្រះ‌អម្ចាស់​អើយ សូម​រំដោះ​ទូល‌បង្គំ​ឲ្យ​រួច​ពី​បបូរ​មាត់​ភូត​ភរ និង​ពី​អណ្ដាត​បោក​បញ្ឆោត​ផង។
\s5
\v 3 អណ្ដាត​បាក​បញ្ឆោត​អើយ តើ​ត្រូវ​ឲ្យ​អ្វី​ដល់​ឯង ហើយ​តើ​ត្រូវ​ធ្វើ​អ្វី​ទៀត​ដល់​ឯង?
\v 4 គឺ​មាន​តែ​ព្រួញ​ដ៏​មុត​របស់​អ្នក​ចម្បាំង និង​រងើក​ភ្លើង​ឈើ​ដង្កោ​តែ​ប៉ុណ្ណោះ។
\s5
\v 5 វេទនា​ដល់​ខ្ញុំ ព្រោះ​ខ្ញុំ​ស្នាក់​អាស្រ័យ នៅ​ស្រុក​មែសេក គឺ​ដែល​ខ្ញុំ​រស់​នៅ​ក្នុង​ចំណោម​លំនៅ របស់​ជនជាតិ​កេដារ​ដូច្នេះ។
\v 6 យូរ​ណាស់​ហើយ ខ្ញុំ​បាន​រស់​នៅ​ជា​មួយ​អស់​អ្នក ដែល​ស្អប់​សេចក្ដី​សុខ។
\v 7 ខ្ញុំ​ស្វែង​រក​សេចក្ដី​សុខ តែ​នៅ​ពេល​ខ្ញុំ​និយាយ គេ​ចង់​ប្រកាស​សង្គ្រាម​ទៅ​វិញ។
\s5
\c 121
\cl ជំពូក ១២១
\p
ទំនុក​ច្រៀង​តាម​ថ្នាក់
\v 1 ខ្ញុំ​ងើប​ភ្នែក​មើល​ទៅ​ឯរកភ្នំ តើ​ជំនួយ​របស់​ខ្ញុំ​មក​ពី​ណា?
\v 2 ជំនួយ​របស់​ខ្ញុំ​មក​តែ​ពី​ព្រះ‌អម្ចាស់​ គឺ​ជា​ព្រះ​ដែល​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី។
\s5
\v 3 ព្រះ‌អង្គ​នឹង​មិន​ឲ្យ​ជើង​អ្នក​រអិល​ភ្លាត់​ឡើយ ព្រះ‌អង្គ​ដែល​ថែ‌រក្សា​អ្នក ព្រះ‌អង្គ​នឹង​មិន​ផ្ទំ​រលីវ​ឡើយ។
\v 4 មើល៍ ព្រះ‌អង្គ​ដែល​រក្សា​អុីស្រា‌អែល ព្រះ‌អង្គ​នឹង​មិន​ដែល​ងោក‌ងុយ ក៏​មិន​ដែល​ផ្ទំុ​លក់​ឡើយ។
\s5
\v 5 ព្រះ‌អម្ចាស់​ជា​ព្រះ​ដែល​ថែ‌រក្សា​អ្នក ព្រះ‌អម្ចាស់ជា​ម្លប់​នៅ​ខាង​ស្តាំ​អ្នក។
\v 6 នៅ​ពេល​ថ្ងៃ អ្នក​នឹង​មិន​ត្រូវ​ព្រះ‌អាទិត្យ ធ្វើ​ទុក្ខ​ឡើយ ហើយ​នៅ​ពេល​យប់ ក៏​មិន​ត្រូវ​ព្រះ‌ច័ន្ទ​ធ្វើ​ទុក្ខ​ដែរ។
\s5
\v 7 ព្រះ‌អម្ចាស់​នឹង​ថែ‌រក្សា​អ្នក ឲ្យ​រួច​ពី​គ្រប់​ទាំង​សេចក្ដី​អាក្រក់ ព្រះ‌អង្គ​នឹង​ថែ‌រក្សា​ជីវិត​របស់​អ្នក។
\v 8 ​ដំណើរ​ដែល​អ្នក​ចេញ​ចូល​ទៅ​មក នោះ​ព្រះ‌អម្ចាស់​នឹង​ថែ‌រក្សា ចាប់​តាំង​ពី​ឥឡូវ​នេះ រហូត​អស់‌កល្ប​តទៅ។
\s5
\c 122
\cl ជំពូក ១២២
\p
ទំនុក​ច្រៀង​តាម​ថ្នាក់ ជា​បទ​របស់​ស្តេច​ដាវីឌ។
\v 1 ខ្ញុំ​មាន​អំណរ​ណាស់ កាល​គេ​ប្រាប់​ខ្ញុំ​ថា៖ «មក​យើង នាំ​គ្នា​ទៅ​ដំណាក់ របស់​ព្រះ‌អម្ចាស់»
\v 2 ​ក្រុង​យេរូ‌សាឡិម​អើយ ជើង​របស់​យើង​ឈរ​នៅ​ក្នុង​ច្រក​ទ្វារ របស់​អ្នក​ហើយ។
\v 3 យេរូ‌សាឡិម​អើយ អ្នក​ត្រូវ​បាន​សង់​ឡើង ជា​ក្រុង​មួយចង​ភ្ជាប់​គ្នា​យ៉ាង​រឹង​មាំ!
\s5
\v 4 ជា​កន្លែង​ដែល​កុល​សម្ព័ន្ធ​នានា គឺ​កុល‌សម្ព័ន្ធ​របស់​ព្រះ‌អម្ចាស់ នាំ​គ្នា​ឡើង​ទៅ​តាម​ច្បាប់ របស់​សាសន៍​អុីស្រា‌អែល ដើម្បី​អរ ព្រះ‌គុណ​ដល់​ព្រះ‌នាម​ព្រះ‌អម្ចាស់។
\v 5 ដ្បិត​នៅ​ទី​នោះ មាន​តាំង​បល្ល័ង្ក​វិនិច្ឆ័យ ជា​បល្ល័ង្ក​នៃ​រាជ‌វង្ស​របស់​ព្រះ​បាទ​ដាវីឌ។
\s5
\v 6 ចូរ​អធិស្ឋានសូម​ឲ្យ​ក្រុង​យេរូ‌សាឡិម បាន​សេចក្ដី​សុខ «សូម​ឲ្យ​អស់​អ្នក​ដែល​ស្រឡាញ់​ក្រុង​នេះ បាន​ចម្រុង​ចម្រើន។
\v 7 សូម​ឲ្យ​មាន​សេចក្ដី​សុខ នៅ​ខាង​ក្នុង​កំផែង​របស់​អ្នក ហើយ​សូម​ឲ្យ​មាន​សន្ដិសុខ នៅ​ក្នុង​បន្ទាយ​របស់​អ្នក»។
\s5
\v 8 ដ្បិត ដោយ​យល់​ដល់​បង​ប្អូន និង​ញាតិ​មិត្ត​របស់​ខ្ញុំ ខ្ញុំ​នឹង​ពោល​ថា «សូម​ឲ្យ​មាន​សេចក្ដី​សុខ នៅ​ក្នុង​អ្នក»។
\v 9 ដោយ​យល់​ដល់​ដំណាក់​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង ខ្ញុំ​នឹង​ស្វែង​រក​សេចក្ដី​ល្អឲ្យ​អ្នក។
\s5
\c 123
\cl ជំពូក ១២៣
\p
ទំនុក​ច្រៀង​តាម​ថ្នាក់។
\v 1 ​ព្រះ‌អង្គ​ដែល​សោយ​រាជ្យ​នៅ​ស្ថាន‌សួគ៌​អើយ ទូល‌បង្គំ​ងើប​ភ្នែក​ឡើង​សម្លឹង​ទៅ​ព្រះ‌អង្គ។
\v 2 មើល៍ ភ្នែក​របស់​ពួក​ទាសា សម្លឹង​មើល​ដៃ​ចៅ‌ហ្វាយ​ខ្លួន ហើយ​ភ្នែក​របស់​ទាសី​សម្លឹង​មើល​ដៃ ចៅ‌ហ្វាយ​ស្រីរបស់​ខ្លួន​យ៉ាង​ណា នោះ​ភ្នែក​យើង​ខ្ញុំ​ក៏​សម្លឹង​មើល​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង​ខ្ញុំ​យ៉ាង​នោះ​ដែរ រហូត​ដល់​ព្រះ‌អង្គ​ប្រោស​មេត្តា​ដល់​យើង។
\s5
\v 3 ​ព្រះ‌អម្ចាស់​អើយ សូម​មេត្តា​ប្រោស​យើង​ខ្ញុំ សូម​មេត្តា​ប្រោស​យើង​ខ្ញុំ​ផង ដ្បិត​យើង​ខ្ញុំ​ឆ្អែត​ឆ្អន់ នឹង​ការ​មើល‌ងាយ​ខ្លាំង​ណាស់។
\v 4 ព្រលឹង​យើង​ខ្ញុំ​ឆ្អែត​ឆ្អន់​នឹង​ការ​ចំអក របស់​មនុស្ស​ដែល​មិន​ចេះខ្វល់ និង​ការ​មើល‌ងាយ​របស់​មនុស្ស​ អំនួត​ខ្លាំង​ណាស់។
\s5
\c 124
\cl ជំពូក ១២៤
\p
ទំនុក​ច្រៀង​តាម​ថ្នាក់ ជា​បទ​របស់​ស្តេច​ដាវីឌ។
\v 1 «ប្រសិន‌ បើ​មិន​មែន​ជា​ព្រះ‌អម្ចាស់ ដែល​កាន់​ខាង​យើង​ទេ​នោះ» សូម​ឲ្យ​អុីស្រា‌អែល​ពោល​តាម​ឥឡូវ​នេះ​ថា
\v 2 «ប្រសិន‌បើ​មិន​មែន​ជា​ព្រះ‌អម្ចាស់ ដែល​កាន់​ខាង​យើង​ទេ​នោះ ពេល​ខ្មាំង​សត្រូវ​បាន​លើក​គ្នា​ទាស់​នឹង​យើង
\v 3 នោះ​គេ​ច្បាស់​ជា​នឹង​លេប​យើង​ទាំង​រស់​មិន​ខាន នៅ​ពេល​កំហឹង​របស់​គេ​ឆួល​ឡើង​ទាស់​នឹង​យើង។
\s5
\v 4 ទឹក​ជំនន់​ច្បាស់​ជា​បោស​យើង​ទៅ​បាត់ ទឹក​ជ្រោះ​នឹង​គ្រប​លើ​យើង។
\v 5 ហើយ​ទឹក​គួច​យ៉ាង​ខ្លាំង​ក៏​នឹង​ពន្លិច​យើង​ទៅ​ដែរ»។
\s5
\v 6 សូម​ឲ្យ​ព្រះ‌អម្ចាស់​បាន​ប្រកប​ដោយ​ព្រះ‌ពរ ដែល​ព្រះ‌អង្គ​មិន​បាន​ប្រគល់​យើង​ជា​រំពា ទៅ​ឲ្យ​ធ្មេញ​របស់​គេ។
\v 7 យើង​បាន​រួច​ផុត ដូច​បក្សី​រួច​ពី​អន្ទាក់​របស់​ព្រាន គឺ​អន្ទាក់​គេ​បាន​ធ្លុះ​ធ្លាយ ហើយ​ក៏​យើង​បាន​រួច​ផុត។
\s5
\v 8 ជំនួយ​របស់​យើង គឺ​នៅ​ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់ ដែល​ព្រះ‌អង្គ​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី។
\s5
\c 125
\cl ជំពូក ១២៥
\p
ទំនុក​ច្រៀង​តាម​ថ្នាក់។
\v 1 អស់​អ្នក​ដែល​ទុក​ចិត្ត​ដល់​ព្រះ‌អម្ចាស់ ប្រៀប​ដូច​ជា​ភ្នំ​ស៊ីយ៉ូនដែល​មិន​អាច​រង្គើ​បាន​ឡើយ គឺ​នៅ​ជាប់​ជា​រៀង​រហូត។
\v 2 មាន​ភ្នំ​នៅ​ព័ទ្ធ​ជុំ‌វិញ​ក្រុង​យេរូ‌សាឡិម​យ៉ាង​ណា ព្រះ‌អម្ចាស់ក៏​គង់​នៅ​ព័ទ្ធ​ជុំ‌វិញ ប្រជា‌ រាស្ត្រ​របស់​ព្រះ‌អង្គ ចាប់​តាំង​ពី​ឥឡូវ​នេះ រហូត​អស់‌កល្ប​តទៅ យ៉ាង​នោះ​ដែរ។
\v 3 ដ្បិត​ដំបង​នៃ​សេចក្ដី​អាក្រក់នឹង​មិន​ស្ថិត ​លើ​ទឹកដិ​ដែល​ជា​ចំណែក របស់​មនុស្ស​សុចរិត​ឡើយប្រយោជន៍​កុំ​ឲ្យ​មនុស្ស​សុចរិត លូក​ដៃទៅ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត។
\s5
\v 4 ព្រះ‌អម្ចាស់អើយ សូម​សម្ដែង​សេចក្ដី​ល្អ ដល់​អស់​អ្នក​ដែល​ជា​មនុស្ស​ល្អ និង​ដល់​អស់​អ្នក​ដែល​មាន​ចិត្ត​ទៀង​ត្រង់​ផង។
\v 5 ប៉ុន្ដែ អស់​អ្នក​ដែល​ងាក​ទៅរក ផ្លូវ​វៀចវេរ​របស់​ខ្លួន​វិញ ព្រះ‌អម្ចាស់​នឹង​នាំ​គេ​ចេញ​ទៅ ជា​មួយ​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត។ សូម​ឲ្យ​សេចក្ដី​សុខ​គ្រប​ដណ្ដប់​លើ​អុីស្រា‌អែល!
\s5
\c 126
\cl ជំពូក ១២៦
\p
ទំនុក​ច្រៀង​តាម​ថ្នាក់។
\v 1 កាល​ព្រះ‌អម្ចាស់​បាន​លើក​មុខ ក្រុង​ស៊ី​យ៉ូន​ឡើង​វិញ យើង​រាល់​គ្នា​បាន​ដូច​ជា​មនុស្ស ដែល​យល់‌សប្តិ។
\s5
\v 2 ក្រោយមក មាត់​យើង​បាន​ពេញ​ដោយ សំណើចក្អាក​ក្អាយ ហើយ​អណ្ដាត​យើង​ក៏​ពេញ​ដោយ សម្រែកអរ​សប្បាយ នោះ​ក្នុង​ចំណោម​ជាតិត​សាសន៍​នានា មាន​គេ​ពោល​ថា «ព្រះ‌អម្ចាស់​បាន​ធ្វើ​ការ យ៉ាង​ធំ​សម្រាប់​ពួកគេ»។
\v 3 ព្រះ‌អម្ចាស់​បាន​ធ្វើ​ការ​យ៉ាង​ធំសម្រាប់​យើង​មែន ហើយ​យើង​ក៏​អរ​សប្បាយ!
\s5
\v 4 ​ព្រះ‌អម្ចាស់​អើយ សូមលើកមុខ​យើង​ខ្ញុំឡើង​វិញ ដូច​ជា​ទឹក​ជ្រោះ​នៅ​តំបន់​ណេកិប​ផង។
\v 5 អស់​អ្នក​ដែល​សាប‌ព្រោះទាំង​ស្រក់​ទឹក​ភ្នែក គេនឹង​ច្រូតបាន​វិញ​ទាំង​សម្រែក​អរ​សប្បាយ។
\v 6 អ្នក​ដែល​កណ្ដៀត​ពូជ​សម្រាប់​សាប​ព្រោះ ចេញ​ទៅ​ទាំង​យំ គេ​នឹង​វិល​ត្រឡប់​មក​វិញ ទាំង​សម្រែក​អរ​សប្បាយ ព្រម​ទាំង​យក​កណ្ដាប់​មកជាមួយ​ផង។
\s5
\c 127
\cl ជំពូក ១២៧
\p
ទំនុក​ច្រៀង​តាម​ថ្នាក់ ជា​បទ​របស់​ស្តេច​សាឡូម៉ូន។
\v 1 ប្រសិន‌បើ​ព្រះ‌អម្ចាស់មិន​សង់​ផ្ទះ​ទេ អស់​អ្នក​ដែល​សង់​នឹង​ធ្វើ​ការ​ជា​ឥត​ប្រយោជន៍។ ប្រសិន‌បើ​ព្រះ‌អម្ចាស់​មិន​ថែ‌រក្សា​ទី​ក្រុង​ទេ អ្នក​យាម​ល្បាតនឹង​ខំ​ប្រឹង​យាម ជា​ឥត​ប្រយោជន៍។
\v 2 ការ​ដែល​អ្នក​រាល់​គ្នា​ក្រោក​ឡើង​តាំង​ពី​ព្រលឹម ហើយ​ក្រ​ចូល​ដេក​នៅ​ពេល​យប់ ព្រម​ទាំង​ខំ​ប្រឹង​រក​ស៊ីចិញ្ចឹម​ជីវិត​យ៉ាង​ពិបាក នោះ​ជា​ការ​ឥត​ប្រយោជន៍ ដ្បិតព្រះ‌អង្គ​ប្រោស​ប្រទាន​ឲ្យ​ពួក​ស្ងួន‌ភ្ងារបស់​ព្រះ‌អង្គបាន​ដេក​លក់។
\s5
\v 3 មើល៍ កូន​ចៅ​ជា​មរតក​មក​ពី​ព្រះ‌អម្ចាស់ ហើយ​ផល​ដែល​កើត​ពី​ផ្ទៃ ជា​រង្វាន់​ដែល​ព្រះ‌អង្គ​ប្រទាន។
\v 4 កូន​ប្រុស​ៗដែល​កើត​មក​កាល​ឪពុក​នៅ​ក្មេង នោះប្រៀប​ដូច​ជា​ព្រួញ នៅ​ក្នុង​ដៃ​របស់​មនុស្ស​ខ្លាំង​ពូកែ។
\v 5 មាន​ពរ​ហើយអ្នក​ណា ដែល​មានព្រួញ​ពេញ​បំពង់។ ​អ្នក​នោះ​និយាយ នឹង​ខ្មាំង​សត្រូវ​នៅ​មាត់​ទ្វារ​ក្រុង គេ​នឹង​មិន​ត្រូវ​ខ្មាស​ឡើយ។
\s5
\c 128
\cl ជំពូក ១២៨
\p
ទំនុក​ច្រៀង​តាម​ថ្នាក់។
\v 1 មាន​ពរ​ហើយ​អស់​អ្នក​ដែល​កោត​ខ្លាច​ព្រះ‌អម្ចាស់ ជា​អ្នក​ដែល​ដើរ​តាម​ផ្លូវ​របស់​ព្រះ‌អង្គ។
\v 2 អ្នក​នឹង​បាន​បរិ‌ភោគ​ផល ចេញ​ពី​កម្លាំង​ដៃ​របស់​អ្នក អ្នក​នឹង​មាន​ពរ ហើយ​មាន​សេចក្ដី​សុខ។
\s5
\v 3 ប្រពន្ធ​របស់​អ្នក​នឹង​បាន​ដូច​ជា ដើម​ទំពាំង‌បាយ‌ជូរ​មាន​ផ្លែ នៅ​ក្នុង​ផ្ទះ​របស់​អ្នក កូន​ៗ​របស់​អ្នកនឹង​បាន​ដូច​ជា ដើម​អូលីវ​នៅ​ជុំ‌វិញ​តុរបស់​អ្នក។
\v 4 មើល៍ មនុស្ស​ដែល​កោត​ខ្លាច​ព្រះ‌អម្ចាស់ នឹងមាន​ពរបែប​នេះឯង។
\v 5 សូម​ព្រះ‌អម្ចាស់​ប្រទាន​ពរ​អ្នក​ពី​ក្រុង​ស៊ីយ៉ូន សូម​ឲ្យ​អ្នក​បាន​ឃើញ​ភាពចម្រុង​ចម្រើន របស់​ក្រុង​យេរូ‌សាឡិម អស់​មួយ​ជីវិត​របស់​អ្នក។
\v 6 សូម​ឲ្យ​អ្នក​បាន​ឃើញ​ចៅ​របស់​អ្នក​ដែរ។ សូម​ឲ្យ​សេចក្ដី​សុខ​គ្រប​ដណ្ដប់​លើ​អ៊ីស្រា‌អែល!
\s5
\c 129
\cl ជំពូក ១២៩
\p
ទំនុក​ច្រៀង​តាម​ថ្នាក់។
\v 1 «តាំង​ពី​ខ្ញុំ​នៅ​ក្មេង គេ​បាន​ធ្វើ​ទុក្ខ​ខ្ញុំ​ជា​ច្រើន​ដង» សូម​ឲ្យ​អុីស្រា‌អែល​ពោល​តាម​ឥឡូវ​នេះ​ថា។
\v 2 «តាំង​ពី​ខ្ញុំ​នៅ​ក្មេង គេ​បាន​ធ្វើ​ទុក្ខ​ខ្ញុំ​ជា​ច្រើន​ដង តែ​គេ​មិន​បាន​ឈ្នះ​ខ្ញុំ​ឡើយ។
\v 3 ពួក​អ្នក​ភ្ជួរ​បាន​ភ្ជួរ​លើ​ខ្នង​ខ្ញុំ គេ​បាន​ធ្វើ​គន្លងរបស់​គេ​ឲ្យ​វែង។
\s5
\v 4 ប៉ុន្ដែ ព្រះ‌អម្ចាស់សុចរិត ព្រះ‌អង្គ​បាន​ផ្ដាច់​ចំណង របស់​មនុស្ស​អាក្រក់​ចេញ។
\v 5 សូម​ឲ្យ​អស់​អ្នក​ដែល​ស្អប់​ក្រុង​ស៊ីយ៉ូន​ត្រូវ​ខ្មាស ហើយ​ត្រឡប់​ថយ​ក្រោយ​ទៅ។
\s5
\v 6 សូម​ឲ្យ​គេ​បាន​ដូច​ជា​ស្មៅ ដែល​ដុះ​នៅ​លើ​ដំបូល​ផ្ទះ ដែល​ស្វិត​ក្រៀម​ទៅ មុន​ពេល​វា​លូតលាស់​ឡើង
\v 7 ជា​ស្មៅ​ដែល​មិន​បាន​ពេញ​មួយ​ក្ដាប់ ក្នុង​ដៃ​របស់​អ្នក​ច្រូត ក៏​មិន​បាន​ពេញ​ដៃ​របស់​អ្នក ដែល​ចង​ជា​កណ្ដាប់​ដែរ។
\v 8 ហើយ​សូម​កុំ​ឲ្យអស់​អ្នក​ដែល​ដើរ​តាម​ទី​នោះ ពោល​ថា៖ «សូម​ឲ្យ​ព្រះ‌ពរ​នៃ​ព្រះ‌អម្ចាស់ ស្ថិត​នៅ​លើ​អ្នក! យើង​ឲ្យ​ពរ​អ្នក ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់»។
\s5
\c 130
\cl ជំពូក ១៣០
\p
ទំនុក​ច្រៀង​តាម​ថ្នាក់។
\v 1 ព្រះ‌អម្ចាស់​អើយ ពី​ក្នុង​ទី​ដ៏​ជ្រៅ ទូល‌បង្គំស្រែក​រក​ព្រះ‌អង្គ។
\v 2 ឱ​ព្រះ‌អម្ចាស់​អើយ សូម​ស្តាប់​សំឡេង​ទូល‌បង្គំ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្តាប់​ពាក្យ​ទូល‌អង្វរ របស់​ទូល‌បង្គំផង។
\s5
\v 3 ​ព្រះ‌អម្ចាស់ ប្រសិន‌បើ​ព្រះ‌អង្គ​កត់​ចំណាំអំពើ​ទុច្ចរិត ឱ​ព្រះ‌អម្ចាស់​អើយ តើ​អ្នក​ណា​អាច​ធន់​នៅ​បាន?
\v 4 ប៉ុន្តែ ព្រះ‌អង្គ​មានព្រះ‌ហឫ‌ទ័យ​អត់​ទោស ដើម្បី​ឲ្យ​គេ​បាន​កោត​ខ្លាច​ព្រះ‌អង្គ។
\s5
\v 5 ទូល‌បង្គំ​រង់‌ចាំ​ព្រះ‌អម្ចាស់ ព្រលឹង​ទូល‌បង្គំ​រង់‌ចាំ ទូល‌បង្គំ​សង្ឃឹម​ដល់​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។
\v 6 ព្រលឹង​ទូល‌បង្គំ​រង់‌ចាំ​ព្រះ‌អម្ចាស់ខ្លាំង​ជាងពួក​អ្នក​យាម​រង់‌ចាំ​ឲ្យបានដល់ពេល​ព្រឹកទៅទៀត។
\s5
\v 7 ​អុីស្រា‌អែល​អើយ ចូរ​សង្ឃឹម​ដល់​ព្រះ‌អម្ចាស់។ ដ្បិត​មាន​សេចក្ដី​សប្បុរស​នៅ​នឹង​ព្រះ‌អម្ចាស់ ហើយ​មាន​សេចក្ដី​ប្រោស​លោះ ជា​បរិបូរ​នៅ​នឹង​ព្រះ‌អង្គ។
\v 8 ព្រះ‌អង្គ​នឹង​លោះ​អុីស្រា‌អែលឲ្យ​រួច​ពី​គ្រប់​ទាំង​អំពើ​ទុច្ចរិត​របស់​គេ។
\s5
\c 131
\cl ជំពូក ១៣១
\p
ទំនុក​ច្រៀង​តាម​ថ្នាក់ ជា​បទ​របស់​ស្តេច​ដាវីឌ។
\v 1 ​ព្រះ‌អម្ចាស់ អើយ ទូល‌បង្គំគ្មាន​ចិត្ត​អំនួត​ឡើយ ហើយ​ភ្នែក​ទូល‌បង្គំ​ក៏​មិន​មើល​ដោយ​ឆ្មើង​ឆ្មៃ​ដែរ ទូល‌បង្គំ​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ការ​ធំៗ និង​អ្វី​ដែល​អស្ចារ្យ​ហួស​ល្បត់​ទូល‌បង្គំ​ឡើយ។
\s5
\v 2 ទូល‌បង្គំ​បាន​រម្ងាប់​ចិត្ត ហើយ​ធ្វើ​ឲ្យ​ព្រលឹង​ទូល‌បង្គំ​ស្ងប់ ដូច​កូន​ក្មេងដែលនៅជាប់​នឹង​ទ្រូង​ម្តាយ គឺ​ព្រលឹង​នៅ​ក្នុង​ខ្លួន​ទូល‌បង្គំ ដូច​កូន​ក្មេង​ដែល​បៅ​ឆ្អែត​ស្កប់​ស្កល់។
\v 3 ​អុីស្រា‌អែល​អើយ ចូរ​សង្ឃឹម​ដល់​ព្រះ‌អម្ចាស់ ចាប់​តាំង​ពី​ឥឡូវ​នេះ រហូត​អស់‌កល្ប​។
\s5
\c 132
\cl ជំពូក ១៣២
\p
ទំនុក​ច្រៀង​តាម​ថ្នាក់។
\v 1 ​ព្រះ‌អម្ចាស់ សូម​នឹក​ចាំ​ពី​ព្រះ​បាទ​ដាវីឌ និង​ពី​គ្រប់​ទាំង​សេចក្ដី​ទុក្ខ​ព្រួយ​របស់​លោក។
\v 2 ពី​ដំណើរ​ដែល​លោក​បាន​ស្បថ ចំពោះ​ព្រះ‌អម្ចាស់ គឺ​បាន​ស្បថ​ចំពោះ​ព្រះ​ដ៏​ខ្លាំង​ពូកែ របស់​លោក​យ៉ាកុប​ថា។
\s5
\v 3 លោកបាននិយាយថា៖ «ទូល‌បង្គំ​នឹង​មិន​ចូល​ទៅ​ក្នុង​ផ្ទះរបស់​ទូល‌បង្គំ ឬឡើង​ទៅ​ដេក​នៅ​លើ​គ្រែ​របស់​ទូល‌បង្គំ​ដែរ
\v 4 ទូល‌បង្គំនឹង​មិន​ព្រម​ឲ្យ​ភ្នែក​ទូល‌បង្គំ​ដេក ឬ​ឲ្យ​ត្របក​ភ្នែក​ទូល‌បង្គំ​លង់​លក់​ឡើយ
\v 5 ​ទាល់​តែ​ទូល‌បង្គំ​រក​បាន​ទី​កន្លែង​មួយ ថ្វាយ​ព្រះ‌អម្ចាស់ គឺ​ជា​ព្រះ​ពន្លា​សម្រាប់​ព្រះ​ដ៏​ខ្លាំង​ពូកែ របស់​លោក​យ៉ាកុប»។
\s5
\v 6 មើល៍ យើង​ខ្ញុំ​បាន​ឮ​ថា ហិប​របស់​ព្រះ‌អង្គនៅ​ភូមិ​អេប្រាតា យើង​ក៏បាន​រក​ឃើញ​ហិប​នេះ​នៅ​វាល​យ៉ាអើរ។
\v 7 សូម​ឲ្យ​យើង​ខ្ញុំ​ចូល​ទៅ​ក្នុង​ព្រះ​ពន្លា​របស់​ព្រះ‌អង្គ សូម​ឲ្យ​យើង​ខ្ញុំ​ក្រាប​ថ្វាយ‌បង្គំ នៅ​ទៀប​កំណល់​ព្រះ‌បាទ​របស់​ព្រះ‌អង្គ។
\v 8 ព្រះ‌អម្ចាស់ សូម​ក្រោក​ឡើង សូម​ព្រះ‌អង្គ​យាង​ចូល​ទៅ​ក្នុង​ទី​សម្រាក របស់​ព្រះ‌អង្គ ព្រម​ទាំង​ហិប​នៃ​ព្រះ‌ចេស្តា​របស់​ព្រះ‌អង្គផង។
\s5
\v 9 សូម​ឲ្យ​ពួក​សង្ឃ​របស់​ព្រះ‌អង្គ​បាន​ប្រដាប់​កាយ ដោយ​សេចក្ដី​សុចរិត ហើយ​ឲ្យ​ពួក​អ្នក​បរិសុទ្ធ​របស់​ព្រះ‌អង្គ ស្រែក ហ៊ោ​ដោយ​អំណរ។
\v 10 ដោយ​យល់​ព្រះ​បាទ​ដាវីឌ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គសូម​កុំ​បោះ​បង់​អ្នក​ដែល​ព្រះ‌អង្គ បាន​ចាក់​ប្រេងតាំង​ឡើយ។
\s5
\v 11 ព្រះ‌អម្ចាស់​បាន​ស្បថ​នឹង​ព្រះ​បាទ​ដាវីឌ ដោយ​សេចក្ដី​ពិត ដែល​ព្រះ‌អង្គ​នឹង​មិន​ប្រែ​ប្រួល​ឡើយ​ថា៖ «ក្នុង​ចំណោម​កូន​ប្រុស​ៗ ដែល​កើត​ចេញ​ពី​ខ្លួន​អ្នក យើង​នឹង​តាំង​ម្នាក់ឲ្យ​អង្គុយ​លើ​បល្ល័ង្ក​របស់​អ្នក។
\v 12 ប្រសិន‌បើ​កូន​ៗ​របស់​អ្នក​កាន់​តាម សេចក្ដី​សញ្ញា​របស់​យើង និង​សេចក្ដី​បន្ទាល់​ដែល​យើង​នឹង​បង្រៀន​ដល់​គេ នោះ​កូន​ៗ​របស់​គេ​ក៏​នឹង​អង្គុយ​លើ​បល្ល័ង្ក របស់អ្នក​ជា​រៀង​រហូត​ដែរ»។
\s5
\v 13 ដ្បិត​ព្រះ‌អម្ចាស់​បាន​ជ្រើស​រើស​ក្រុង​ស៊ីយ៉ូន ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ​ចង់​បានក្រុង​នេះ សម្រាប់​ជា​លំនៅ​របស់​ព្រះ‌អង្គ។
\v 14 «នេះ​ជា​ទី​សម្រាក​របស់​យើង​រហូត​តទៅ យើង​នឹង​អាស្រ័យ​នៅ​ទី​នេះ ដ្បិត​យើង​មាន​ចិត្ត​ចង់​បាន​ក្រុង​នេះ។
\s5
\v 15 យើង​នឹង​ឲ្យ​ពរ​ក្រុង​នេះ​មាន​អ្វីៗ​ជាបរិបូរណ៏ យើង​នឹងឲ្យ​អ្នក​ក្រ​នៅ​ក្រុង​នេះ មាន​អាហារ​បរិ‌ភោគ​ឆ្អែត​ស្កប់​ស្កល់។
\v 16 ​ពួក​សង្ឃ​របស់​ក្រុង​នេះ យើង​នឹង​តាក់‌តែងដោយ​សេចក្ដី​សង្គ្រោះហើយ​ពួក​បរិសុទ្ធ​នៅ​ក្រុង​នេះ នឹង​ស្រែក​ហ៊ោ​ដោយ​អំណរ។
\s5
\v 17 នៅ​ទី​នេះ យើង​នឹង​ធ្វើ​ឲ្យ​ស្នែង របស់​ដាវីឌ​ដុះ​ពន្លក​ឡើង យើង​បាន​រៀប​ចំ​ចង្កៀង​មួយ​សម្រាប់​អ្នក ដែលយើងបាន​ចាក់​ប្រេង​តាំង។
\v 18 យើង​នឹង​គ្រប​ដណ្ដប់​ខ្មាំង​សត្រូវរបស់​គេ ដោយសេចក្ដី​ខ្មាស តែ​នៅ​លើ​ក្បាល​លោក​វិញ នឹង​មាន​មកុដ​ដ៏​រុងរឿង»។
\s5
\c 133
\cl ជំពូក ១៣៣
\p
ទំនុក​ច្រៀង​តាម​ថ្នាក់។
\v 1 មើល៍ ការ​ដែល​បង​ប្អូន​រស់​នៅ​ជា​មួយ​គ្នា ដោយ​ចិត្ត​ព្រម​ព្រៀងនោះ​ជា​ការ​ល្អ ហើយ​សម​គួរ​យ៉ាង​ណា​ទៅ!
\s5
\v 2 គឺ​ធៀប​ដូច​ជា​ប្រេង​ដ៏​វិសេស​ដែល​ចាក់​លើ​ក្បាល ក៏​ហូរ​ចុះ​មក​ដល់​ពុក​ចង្កា គឺ​ជា​ពុក​ចង្កា​របស់​លោក​អើរ៉ុន រួច​ស្រក់​ទៅ​ដល់​ជាយ​អាវ​របស់​លោក​ផង។
\v 3 ក៏​ធៀប​ដូច​ជា​ទឹក​សន្សើម​នៅ​លើ​ភ្នំ​ហ៊ើរម៉ូន ដែល​ធ្លាក់​មក​លើ​ភ្នំ​នៃ​ក្រុង​ស៊ីយ៉ូន ដ្បិត​នៅ​ទី​នោះ ព្រះ‌អម្ចាស់បាន​បង្គាប់​ឲ្យ​មាន​ព្រះ‌ពរ គឺ​ជា​ជីវិត​ដែល​នៅ​អស់‌កល្ប​ជា‌និច្ច។
\s5
\c 134
\cl ជំពូក ១៣៤
\p
ទំនុក​ច្រៀង​តាម​ថ្នាក់។
\v 1 មក អស់​អ្នក​បម្រើ​របស់​ព្រះ‌អម្ចាស់ ដែល​ឈរ​នៅ​ក្នុង​ព្រះ​ដំណាក់​របស់​ព្រះ‌អង្គ នៅ​ពេល​យប់​អើយ ចូរ​ថ្វាយ​ព្រះ​ពរ​ព្រះ‌អម្ចាស់។
\v 2 ចូរ​ប្រណម្យ​ដៃ​ទៅ​ឯ​ទី​បរិសុទ្ធ ហើយ​ថ្វាយព្រះ​ពរ​ព្រះ‌អម្ចាស់។
\s5
\v 3 សូម​ព្រះ‌អម្ចាស់ ដែល​ព្រះ‌អង្គ​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី ប្រទាន​ពរ​អ្នក​រាល់​គ្នា​ពី​ក្រុង​ស៊ីយ៉ូន។
\s5
\c 135
\cl ជំពូក ១៣៥
\p
\v 1 ចូរ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់។ ចូរ​សរសើរ​តម្កើង​ព្រះ‌នាម​ព្រះ‌អម្ចាស់ ឱ​ពួក​អ្នក​បម្រើ​របស់​ព្រះ‌អម្ចាស់អើយ ចូរ​នាំ​គ្នា​សរសើរ​តម្កើង
\v 2 អ្នក​រាល់​គ្នា​ដែល​ឈរ​នៅ​ក្នុង​ដំណាក់របស់​ ព្រះ‌អម្ចាស់គឺ​នៅ​ក្នុង​ទី​ព្រះ‌លាន​នៃ​ព្រះ​ដំណាក់របស់​ព្រះជា ម្ចាស់​នៃ​យើង​អើយ។
\s5
\v 3 ចូរ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់ ដ្បិត​ព្រះ‌អម្ចាស់ល្អ ចូរ​ច្រៀង​ថ្វាយ​ព្រះ‌នាម​ព្រះ‌អង្គ ដ្បិត​នេះ​ជា​ទី​ដ៏​សប្បាយ​រីក​រាយ។
\v 4 ដ្បិត​ព្រះ‌អម្ចាស់ បាន​ជ្រើស​រើស​យ៉ាកុប សម្រាប់​ព្រះ‌អង្គ គឺ​អុីស្រា‌អែល ទុក​ជា​កម្ម‌សិទ្ធិ​របស់​ព្រះ‌អង្គ​ផ្ទាល់។
\s5
\v 5 ដ្បិត​ខ្ញុំ​ដឹង​ថា ព្រះ‌អម្ចាស់​ធំ​អស្ចារ្យ ហើយ​ថា ព្រះ‌អម្ចាស់​របស់​យើង ព្រះ‌អង្គ​ខ្ពស់​លើស​អស់​ទាំង​ព្រះ។
\v 6 ព្រះ‌អម្ចាស់​ធ្វើ​ការ​អ្វី ដែល​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ នៅ​លើ​មេឃ និង​នៅ​ផែនដី នៅ​ក្នុង​សមុទ្រ និង​អស់ទាំង​ទី​ជម្រៅ។
\s5
\v 7 ព្រះ‌អង្គ​ហើយ​ដែល​ធ្វើ​ឲ្យ​ពពក​ឡើង​ពី​ចុង​ផែនដី ព្រះ‌អង្គ​ធ្វើ​ឲ្យ​មាន​ផ្លេក‌បន្ទោរ​សម្រាប់​ភ្លៀង ក៏​បញ្ចេញ​ខ្យល់​ពី​ឃ្លាំង​របស់​ព្រះ‌អង្គ​មក​ដែរ។
\s5
\v 8 ព្រះ‌អង្គ​ហើយ​ដែល​បាន​ប្រហារ អស់​ទាំង​កូន​ច្បងរបស់​សាសន៍​អេស៊ីប ទាំង​មនុស្ស ទាំង​សត្វ។
\v 9 ​អេស៊ីបអើយ ព្រះ‌អង្គ​បាន​ចាត់​ទី​សម្គាល់ និង​ការ​អស្ចារ្យ ឲ្យចូល​ទៅ​កណ្ដាល​ឯង គឺ​ឲ្យទាស់​នឹង​ផារ៉ោន និង​មហា​តលិក​ទាំង​ប៉ុន្មាន​របស់​ទ្រង់។
\s5
\v 10 ព្រះ‌អង្គ​បាន​ប្រហារ​ជាតិ​សាសន៍​ជា​ច្រើន ហើយ​សម្លាប់​ពួក​ស្តេច​ដ៏​ខ្លាំង​ពូកែ
\v 11 គឺ​ស៊ីហុន ជា​ស្តេច​សាសន៍​អាម៉ូរី និង​អុក ជា​ស្តេច​នៅទឹកដីបាសាន ហើយ​អស់​ទាំង​នគរ​នៅ​ស្រុក​កាណាន។
\s5
\v 12 ព្រះ‌អង្គ​បាន​ប្រគល់​ស្រុក​របស់​គេ​ទុក​ជា​មរតក គឺ​ជា​មរតក​ដល់​អុីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ។
\v 13 ​ព្រះ‌អម្ចាស់​អើយ ព្រះ‌នាម​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច ព្រះ‌អម្ចាស់អើយ ព្រះ​កិត្តិ​នាមរបស់​ព្រះ‌អង្គ ក៏​ស្ថិត‌ស្ថេរជារៀងត​ទៅ។
\s5
\v 14 ដ្បិត​ព្រះ‌អម្ចាស់​នឹង​វិនិច្ឆ័យ ឲ្យ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ហើយ​មាន​ព្រះ‌ហឫ‌ទ័យ​អាណិត​អាសូរ ដល់​ពួក​អ្នក​បម្រើ​របស់​ព្រះ‌អង្គ។
\v 15 ព្រះ​របស់​សាសន៍​ដទៃ​សុទ្ធ​តែ​ជា​រូប ធ្វើ​ពី​ប្រាក់ និង​មាស ដែល​ជា​ស្នា​ដៃ​របស់​មនុស្ស។
\v 16 រូប​ទាំង​នោះ​មាន​មាត់ តែ​មិន​ចេះ​និយាយ មាន​ភ្នែក តែ​មើល​មិន​ឃើញ
\v 17 មាន​ត្រចៀក តែ​ស្តាប់​មិន​ឮ ក៏​គ្មាន​ខ្យល់​ដង្ហើម​នៅ​ក្នុង​មាត់​ដែរ។
\v 18 អស់​អ្នក​ដែល​ធ្វើ​រូប​ទាំង​នោះ នឹង​ត្រឡប់​ដូច​ជា​រូប​នោះ​ឯង ហើយ​អស់​អ្នក​ដែល​ទុក​ចិត្ត​នឹង​រូបទាំង​នោះ ក៏​នឹង​ត្រឡប់​ដូច​ជា​រូប​ទាំង​នោះ​ដែរ។
\s5
\v 19 ​ពូជ‌ពង្ស​អុីស្រា‌អែល​អើយ ចូរ​ថ្វាយ​ព្រះ​ពរ​ព្រះ‌អម្ចាស់ ឱ​ពូជ​ពង្ស​អើរ៉ុន​អើយ ចូរ​ថ្វាយ​ព្រះ​ពរ​ព្រះ‌អម្ចាស់។
\v 20 ឱ​ពូជ​ពង្ស​លេវី​អើយ ចូរ​ថ្វាយ​ព្រះ​ពរ​ព្រះ‌អម្ចាស់ អស់​អ្នក​ដែល​កោត​ខ្លាច​ព្រះ‌អម្ចាស់​អើយ ចូរ​ថ្វាយ​ព្រះ​ពរ​ព្រះ‌អម្ចាស់។
\v 21 សូម​ឲ្យ​ព្រះ‌អម្ចាស់​បាន​ប្រកប​ដោយ​ព្រះ‌ពរ ពី​ក្រុង​ស៊ីយ៉ូន គឺ​ព្រះ‌អង្គ​ដែល​គង់​នៅ​ក្រុង​យេរូ‌សាឡិម។ សរសើរតម្តើងព្រះអម្ចាស់។
\s5
\c 136
\cl ជំពូក ១៣៦
\p
\v 1 សូម​អរ​ព្រះ‌គុណ​ដល់​ព្រះ‌អម្ចាស់ ដ្បិត​ព្រះ‌អង្គ​ល្អ ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច។
\v 2 សូម​អរ​ព្រះ‌គុណ​ដល់​ព្រះ​ដ៏​ធំ​លើ​អស់​ទាំង​ព្រះ ដ្បិតព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច។
\v 3 សូម​អរ​ព្រះ‌គុណ​ដល់​ព្រះ‌អម្ចាស់ ដ៏​ធំ​លើ​អស់​ទាំង​ព្រះ‌អម្ចាស់ ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច។
\s5
\v 4 គឺ​ដល់​ព្រះ‌អង្គ​ដែល​ធ្វើ​ការ​អស្ចារ្យ​ធំៗ តែ​មួយ​ព្រះ‌អង្គ​ឯង ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច
\v 5 គឺ​ដល់​ព្រះ‌អង្គ​ដែល​បាន​បង្កើត​ផ្ទៃ​មេឃ ដោយ​ប្រាជ្ញា​ញាណ ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច។
\s5
\v 6 គឺ​ដល់​ព្រះ‌អង្គ​ដែល​បាន​ក្រាល​ផែនដី​នៅ​លើ​ទឹក ដ្បិតព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច
\v 7 គឺ​ដល់​ព្រះ‌អង្គ​ដែល​បាន​បង្កើត​តួ​ពន្លឺ​ធំៗ ដ្បិតព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច។
\s5
\v 8 គឺ​ព្រះ‌អាទិត្យ ឲ្យ​គ្រប់​គ្រង​នៅ​ពេល​ថ្ងៃ ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច
\v 9 ព្រះ‌ច័ន្ទ និងហ្វូង​ផ្កាយ ឲ្យ​គ្រប់​គ្រង​នៅ​ពេល​យប់ ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច។
\s5
\v 10 គឺ​ដល់​ព្រះ‌អង្គ​ដែល​បាន​ប្រហារ អស់​ទាំង​កូន​ច្បង​របស់​ពួក​អេស៊ីព្ទ ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច
\v 11 ព្រះ‌អង្គ​បាន​នាំ​​អុីស្រា‌អែល ចេញ​ពី​ក្នុង​ចំណោម​ពួក‌គេ ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច
\v 12 ដោយ​ព្រះ‌ហស្ត​ខ្លាំង​ពូកែ និង​ព្រះ‌ពាហុ​លើក​សម្រេច ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច។
\s5
\v 13 គឺ​ដល់​ព្រះ‌អង្គ​ដែល​បានញែក សមុទ្រ​ក្រហម​ចេញ​ជា​ពីរ ដ្បិតព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច
\v 14 ព្រះ‌អង្គ​ឲ្យ​សាសន៍​អុីស្រា‌អែល ដើរ​កាត់​កណ្ដាល​សមុទ្រ​នោះ ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច
\v 15 តែ​ព្រះ‌អង្គ​បាន​បោះ​ទម្លាក់​ផារ៉ោន ព្រម​ទាំង​ពល‌ទ័ព​របស់​ស្ដេច ទៅ​ក្នុង​សមុទ្រ​ក្រហម ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច។
\s5
\v 16 គឺ​ដល់​ព្រះ‌អង្គ​ដែល​បាន​នាំ​ប្រជា‌រាស្ត្រ របស់​ព្រះ‌អង្គ​ដើរ​កាត់​ទី​រហោ‌ស្ថាន ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច
\v 17 គឺ​ដល់​ព្រះ‌អង្គ​ដែល​បាន​ប្រហារ​ស្ដេច​ធំៗ ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច។
\s5
\v 18 ព្រះ‌អង្គ​បាន​សម្លាប់​ពួក​ស្តេច​ដ៏​ខ្លាំង​ពូកែ ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច
\v 19 គឺ​ស៊ីហុន ជា​ស្តេច​នៃ​សាសន៍​អាម៉ូរី​ ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច
\v 20 និង​អុក ជា​ស្តេច​ស្រុក​បាសានដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច។
\s5
\v 21 ហើយ​ប្រគល់​ស្រុក​របស់​គេ ទុក​ជា​មរតក ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច
\v 22 គឺ​ជា​មរតក​ដល់​អុីស្រា‌អែល ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច។
\v 23 គឺ​ព្រះ‌អង្គ​ហើយ​ដែល​បាន​នឹក​ចាំ​ពី​យើង កាល​យើង​នៅ​ក្នុង​សណ្ឋាន​ទាប​ថោក​នៅ​ឡើយ ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច។
\s5
\v 24 ហើយ​បាន​សង្គ្រោះ​យើង​ឲ្យ​រួច​ពី​ខ្មាំង​សត្រូវ ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច
\v 25 ព្រះ‌អង្គ​ជា​ព្រះ​ដែល​ប្រទាន​អាហារ ដល់​អស់​ទាំង​សាច់ ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច។
\v 26 សូម​អរ​ព្រះ‌គុណ​ដល់​ព្រះ​នៃ​ស្ថាន‌សួគ៌ ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច។
\s5
\c 137
\cl ជំពូក ១៣៧
\p
\v 1 យើង​បាន​អង្គុយ​ចុះ នៅ​មាត់​ទន្លេ​ទឹកដី​បាប៊ីឡូន យើង​បាន​យំ ដោយ​នឹក​រឭក​ដល់​ក្រុង​ស៊ីយ៉ូន។
\v 2 នៅ​ទី​នោះ យើង​បាន​ព្យួរ​ស៊ុង​របស់​យើង នៅ​ដើម​ចាក។
\s5
\v 3 ដ្បិត​នៅ​ទី​នោះ ពួក​អ្នក​ដែល​នាំ​យើង ទៅ​ជា​ឈ្លើយ បានសុំ​ឲ្យ​យើង​ច្រៀង គឺ​ពួក​អ្នក​ដែល​ធ្វើ​ទុក្ខ​យើង គេ​បាន​សុំ​ឲ្យ​យើង​លេង ឲ្យ​គេ​បាន​អរ​សប្បាយ គេ​ពោល​ថា «ចូរ​ច្រៀង​បទ​មួយ​របស់​ក្រុង​ស៊ីយ៉ូន ឲ្យ​យើង​ស្តាប់​ផង»។
\v 4 តើឲ្យ​យើង​ច្រៀង​បទ​របស់​ព្រះ‌អម្ចាស់ នៅ​ក្នុង​ប្រទេស​ដទៃ​ដូច​ម្តេច​កើត?
\s5
\v 5 ក្រុង​យេរូ‌សាឡិម​អើយ ប្រសិន‌បើ​ខ្ញុំ​ភ្លេច​អ្នក សូម​ឲ្យ​ដៃ​ស្តាំ​របស់​ខ្ញុំ​ភ្លេច​ជំនាញ​របស់​វា​ទៅ​ចុះ។
\v 6 ប្រសិន‌បើ​ខ្ញុំ​មិន​នឹក​ដល់​អ្នកទេ ប្រសិន‌បើ​ខ្ញុំ​មិន​ដាក់​ក្រុង​យេរូ‌សាឡិម ឲ្យ​ខ្ពស់លើស​ជាង​អំណរ​ដ៏​ខ្ពស់​បំផុត​របស់​ខ្ញុំទេ នោះ​សូម​ឲ្យ​អណ្ដាត​ខ្ញុំ ស្អិត​ជាប់​នឹង​ក្រអូម​មាត់​ខ្ញុំ​ទៅ​ចុះ។
\s5
\v 7 ​ព្រះ‌អម្ចាស់អើយ សូម​នឹក​ចាំ​ពី​ពួក​អេដុម នៅ​ថ្ងៃ​ដែល​ក្រុង​យេរូ‌សាឡិម​ដួល​រលំ គេ​ពោល​ថា៖ «ចូរ​រំលំ​វា ចូរ​រំលំ​វា​ទៅ រំលំ​វា​ឲ្យ​ដល់​គ្រឹះ​ទៅ»។
\s5
\v 8 ​កូន​ស្រី​ក្រុង​បាប៊ីឡូន​អើយ ឯង​នឹង​ត្រូវ​វិនាស​មិន​ខាន មាន​ពរ​ហើយ អ្នក​ណា​ដែល​សង​ដល់​ឯង តាម​អំពើ​ដែល​ឯង​បាន​ប្រព្រឹត្ត​ចំពោះ​យើង។
\v 9 មាន​ពរ​ហើយ អ្នក​ណា​ដែល​នឹង​ចាប់​កូន​តូចរបស់​ឯង ទៅ​បោក​នឹង​ថ្ម។
\s5
\c 138
\cl ជំពូក ១៣៨
\p
ទំនុក​របស់​ស្ដេច​ដាវីឌ
\v 1 ​ព្រះ‌អម្ចាស់​អើយ ទូល‌បង្គំ​សូម​អរ​ព្រះ‌គុណ​ព្រះ‌អង្គ យ៉ាង​អស់​ពី​ចិត្ត​របស់​ទូល‌បង្គំ ទូល‌បង្គំ​ច្រៀង​សរសើរ​ព្រះ‌អង្គ នៅ​ចំពោះ​ព្រះ​ទាំង​ឡាយ។
\v 2 ទូល‌បង្គំ​ក្រាប​ថ្វាយ‌បង្គំ តម្រង់​ទៅ​ឯ​ព្រះ‌វិហារ​បរិសុទ្ធ​របស់​ព្រះ‌អង្គ ហើយ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌នាម​ព្រះ‌អង្គ ដោយ​ព្រោះ​ព្រះ‌ហឫ‌ទ័យ​សប្បុរស និង​ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់​របស់​ព្រះ‌អង្គ ដ្បិត​ព្រះ‌អង្គ​បាន​លើក​តម្កើង ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ ខ្ពស់​លើស​ជាង​ព្រះ‌នាម​របស់​ព្រះ‌អង្គ​ទៅ​ទៀត។
\s5
\v 3 នៅ​ថ្ងៃ​ដែល​ទូល‌បង្គំ​បាន​អំពាវ‌នាវ ព្រះ‌អង្គ​បាន​ឆ្លើយ​តប​មក​ទូល‌បង្គំ ព្រះ‌អង្គ​បាន​ចម្រើន​កម្លាំង​ចិត្ត​ទូល‌បង្គំ។
\v 4 ​ព្រះ‌អម្ចាស់​អើយ អស់​ទាំង​ស្តេច​នៅ​ផែនដី នឹង​អរព្រះ‌គុណដល់​ព្រះ‌អង្គ ដ្បិត​គេ​បាន​ឮ​ព្រះ‌បន្ទូល ដែល​ចេញ​ពី​ព្រះ‌ឧស្ឋ​របស់​ព្រះ‌អង្គ។
\s5
\v 5 ហើយ​គេ​នឹង​ច្រៀង​ពី​ផ្លូវ​របស់​ព្រះ‌អម្ចាស់ ដ្បិត​សិរី‌ល្អ​របស់​ព្រះ‌អម្ចាស់ នោះ​ធំ​ក្រៃ‌លែង។
\v 6 ដ្បិត​ទោះ​បើ​ព្រះ‌អម្ចាស់​ខ្ពស់ ក៏​ព្រះ‌អង្គ​នៅ​តែគិត​ដល់​មនុស្ស​ទន់​ទាបជានិច្ច តែ​ឯ​មនុស្ស​ឆ្មើង‌ឆ្មៃវិញ ព្រះ‌អង្គ​ស្គាល់​គេ​ពី​ចម្ងាយ។
\s5
\v 7 នៅ​ពេល​ទូល‌បង្គំ​ដើរ​នៅ​កណ្ដាល​ទុក្ខ​វេទនា ព្រះ‌អង្គ​រក្សា​ការ​ពារ​ជីវិត​ទូល‌បង្គំ ព្រះ‌អង្គ​លើក​ព្រះ‌ហស្ត​ឡើង ទាស់​នឹង​សេចក្ដី​ក្រេវ‌ក្រោធ របស់​ខ្មាំង​សត្រូវ​ទូល‌បង្គំ ហើយ​ព្រះ‌ហស្ត​ស្តាំ​របស់​ព្រះ‌អង្គរំដោះ​ទូល‌បង្គំ។
\v 8 ព្រះ‌អម្ចាស់​នឹង​សម្រេច​គោល​បំណង របស់​ព្រះ‌អង្គ​ដល់​ទូល‌បង្គំ ​ព្រះ‌អម្ចាស់​អើយ ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច។ សូម​កុំ​បោះ‌បង់​ចោល​ស្នា​ព្រះ‌ហស្ត របស់​ព្រះ‌អង្គ​ឡើយ។
\s5
\c 139
\cl ជំពូក ១៣៩
\p
ទំនុក​របស់​ស្ដេច​ដាវីឌ ដែល​ទ្រង់​លើក​សម្រាប់​មេ​ភ្លេង។
\v 1 ​ព្រះ‌អម្ចាស់អើយ ព្រះ‌អង្គ​បាន​ពិនិត្យ​មើល​ទូល‌បង្គំ ហើយ​បាន​ស្គាល់​ទូល‌បង្គំ។
\v 2 ព្រះ‌អង្គ​ជ្រាប​ពេល​ដែល​ទូល‌បង្គំ​អង្គុយ​ចុះនិង​ពេល​ដែល​ទូល‌បង្គំ​ក្រោក​ឡើង ព្រះ‌អង្គ​យល់​គំនិត​របស់​ទូល‌បង្គំ​តាំង​ពី​ចម្ងាយ។
\s5
\v 3 ព្រះ‌អង្គ​ពិនិត្យ​ពិចារណា​ផ្លូវ​ច្រក​របស់​ទូល‌បង្គំ និង​ទី​ដេក​សម្រាក​របស់​ទូល‌បង្គំ ហើយ​ស្គាល់​អស់​ទាំង​ផ្លូវ​ប្រព្រឹត្ត​របស់​ទូល‌បង្គំ។
\v 4 ដ្បិត ​ព្រះ‌អម្ចាស់​អើយ សូម្បី​តែ​ពាក្យ​សម្ដី​មិន​ទាន់​មាន នៅ​អណ្ដាត​ទូល‌បង្គំ​នៅ​ឡើយ នោះ​ព្រះ‌អង្គ​ក៏​ជ្រាប​គ្រប់​ជំពូក​ទៅ​ហើយ។
\v 5 ព្រះ‌អង្គ​បាន​ព័ទ្ធ​ទូល‌បង្គំ​ជិត ពី​មុខ​ពី​ក្រោយហើយ​បាន​ដាក់​ព្រះ‌ហស្ត​លើ​ទូល‌បង្គំ។
\v 6 ការ​ជ្រាប​ច្បាស់​បែប​នេះអស្ចារ្យ​ពេក​សម្រាប់​ទូល‌បង្គំ គឺ​ខ្ពស់​ណាស់ ទូល‌បង្គំ​មិន​អាច​យល់​បាន​ឡើយ។
\s5
\v 7 តើ​ទូល‌បង្គំ​នឹង​ទៅ​ឯ​ណា ឲ្យ​ផុត​ពី​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អង្គ​បាន? តើ​ទូល‌បង្គំ​នឹង​រត់​ទៅ​ឯ​ណា ឲ្យ​ផុត​ពី​ព្រះ‌វត្តមាន​របស់​ព្រះ‌អង្គ​បាន?
\v 8 ប្រសិន‌បើ​ទូល‌បង្គំ​ឡើង​ទៅ​ស្ថាន‌សួគ៌ ព្រះ‌អង្គ​គង់​នៅ​ទី​នោះ ប្រសិន‌បើ​ទូល‌បង្គំ​រៀប​ដំណេក នៅ​ស្ថាន​ឃុំនៅ​ព្រលឹង​មនុស្ស​ស្លាប់ ព្រះ‌អង្គ​គង់​នៅ​ទី​នោះ។
\s5
\v 9 ប្រសិន‌បើ​ទូល‌បង្គំ​ពាក់​ស្លាប​ហោះ ទៅ​ទិស​ព្រះ​អាទិត្យ​រះ ហើយ​ទៅ​រស់​នៅ​ឯ​ទី​បំផុត​នៃ​សមុទ្រ។
\v 10 ក៏​គង់​តែ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ នឹង​នាំ​ទូល‌បង្គំ​នៅ​ទី​នោះ ហើយ​ព្រះ‌ហស្ត​ស្តាំ​របស់​ព្រះ‌អង្គ នឹង​ក្តាប់​ទូល‌បង្គំ​ជាប់។
\s5
\v 11 ប្រសិន‌បើ​ទូល‌បង្គំ​ពោល​ថា៖ «ប្រាកដ​ជា​ភាព​ងងឹត​នឹង​គ្រប​ពី​លើខ្ញុំ ហើយ​ពន្លឺ​ដែល​នៅ​ជុំ‌វិញ​ខ្ញុំ នឹង​ត្រឡប់​ទៅ​ជា​យប់»
\v 12 នោះ​សូម្បី​តែ​ភាព​ងងឹត ក៏​លាក់​ពី​ព្រះ‌អង្គ​មិន​បាន​ឡើយ គឺ​យប់​ភ្លឺ​ដូច​ជា​ថ្ងៃ ដ្បិត​ភាព​ងងឹត និង​ពន្លឺ ស្មើ​គ្នា​នៅ​ចំពោះ​ព្រះ‌អង្គ។
\s5
\v 13 ដ្បិត​គឺ​ព្រះ‌អង្គ​ហើយ​ដែល​បាន​បង្កើត ចិត្ត​ថ្លើម​ទូល‌បង្គំ ហើយ​បាន​ផ្សំ​គ្រឿង​ទូល‌បង្គំ​នៅ​ក្នុង​ផ្ទៃ​ម្តាយ។
\v 14 ទូល‌បង្គំ​សូម​សរសើរ​តម្កើង​ព្រះ‌អង្គ ដ្បិត​ព្រះ‌អង្គ​បាន​បង្កើត​ទូល‌បង្គំ​មក គួរ​ឲ្យ​ស្ញប់​ស្ញែង ហើយ​អស្ចារ្យ ស្នា​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​សុទ្ធ​តែ​អស្ចារ្យព្រលឹង​ទូល‌បង្គំ​ដឹង​ច្បាស់​ណាស់។
\s5
\v 15 កាល​ទូល‌បង្គំ​បាន​កកើត​ឡើង​ក្នុង​ទី​កំបាំង គឺ​បាន​ចាក់​ស្រេះ​យ៉ាង​ស្មុគ​ស្មាញ ក្នុង​ទី​ជ្រៅ​នៃ​ផែនដី នោះ​គ្រោង​កាយ​របស់​ទូល‌បង្គំ មិន​កំបាំង​នឹង​ព្រះ‌អង្គ​ឡើយ។
\v 16 ព្រះ‌នេត្រ​របស់​ព្រះ‌អង្គ បាន​ឃើញ​ធាតុ​នៃ​ទូល‌បង្គំ តាំង​ពី​ទូល‌បង្គំ​មិន​ទាន់​មាន​រូប​រាង​នៅ​ឡើយ។ គ្រប់​ទាំង​អស់​សុទ្ធ​តែ​បាន​កត់​ទុក ក្នុង​បញ្ជី​របស់​ព្រះ‌អង្គ គឺ​អស់​ទាំង​ថ្ងៃ​អាយុ​ដែល​បាន​តម្រូវ ឲ្យ​ទូល‌បង្គំ​រស់​នៅ មុន​នឹង​មាន​ថ្ងៃ​ទាំង​នោះ​មក​ដល់​ទៅ​ទៀត។
\s5
\v 17 ​ព្រះ​ជាម្ចាស់ ព្រះ‌តម្រិះ​របស់​ព្រះ‌អង្គ មាន​តម្លៃ​វិសេសដល់​ទូល‌បង្គំ​ណាស់​ គឺ​មាន​ច្រើន​ឥត​គណនា!
\v 18 ប្រសិន‌បើ​ទូល‌បង្គំ​ខំ​ប្រឹង​រាប់ នោះ​មាន​ច្រើន​ជាង​គ្រាប់​ខ្សាច់​ទៅ​ទៀត កាល​ណា​ទូល‌បង្គំ​ភ្ញាក់​ឡើង នោះ​ទូល‌បង្គំ​នៅ​ជា​មួយ​ព្រះ‌អង្គ​ដដែល។
\s5
\v 19 ​ព្រះ​ជាម្ចាស់ សូម​ទ្រង់​ប្រហារ​មនុស្ស​អាក្រក់​ទៅ​មនុស្ស​កម្ចាយ​ឈាម​អើយ ចូរ​ថយ​ចេញ​ពីខ្ញុំ​ទៅ។
\v 20 គេ​ពោល​ពាក្យ​អាក្រក់​ទាស់​នឹង​ព្រះ‌អង្គ ហើយ​ខ្មាំង​សត្រូវ​របស់​ព្រះ‌អង្គ ចេញ​ព្រះ‌នាម ព្រះ‌អង្គ​ជា​អសារ​ឥត​ការ។
\s5
\v 21 ​ព្រះ‌អម្ចាស់អើយ តើ​ទូល‌បង្គំ​មិន​បាន​ស្អប់​អស់​អ្នក ដែល​ស្អប់​ព្រះ‌អង្គ​ទេ​ឬ? តើ​ទូល‌បង្គំ​មិន​បាន​ខ្ពើម​អស់​អ្នក ដែល​លើក​គ្នា​ទាស់​នឹង​ព្រះ‌អង្គ​ទេ​ឬ?
\v 22 ទូល‌បង្គំ​ស្អប់​អ្នក​ទាំង​នោះ​ពេញ​ទី​ហើយ ទូល‌បង្គំ​ចាត់​ទុក​ពួក​គេ​ជា​ខ្មាំង​សត្រូវ របស់​ទូល‌បង្គំ។
\s5
\v 23 ​ព្រះ​ជាម្ចាស់អើយ សូម​ពិនិត្យ​មើល​ទូល‌បង្គំ ហើយ​ស្គាល់​ចិត្ត​ទូល‌បង្គំ​ផង! សូម​ល្បង​មើល​ទូល‌បង្គំ ដើម្បី​ឲ្យ​ស្គាល់​គំនិត​ទូល‌បង្គំ។
\v 24 សូម​ទត​មើល ប្រសិន‌បើ​មាន​អំពើ​អាក្រក់​ណា នៅ​ក្នុង​ទូល‌បង្គំ ហើយ​នាំ​ទូល‌បង្គំ តាម​ផ្លូវ​ដ៏​នៅ​អស់‌កល្ប​ជា‌និច្ច​ផង។
\s5
\c 140
\cl ជំពូក ១៤០
\p
ទំនុក​របស់​ស្តេច​ដាវីឌ សម្រាប់​មេ​ភ្លេង។
\v 1 ព្រះ‌អម្ចាស់​អើយ សូម​ប្រោស​ទូល‌បង្គំ ឲ្យ​រួច​ពី​មនុស្ស​អាក្រក់សូម​ការពារ​ទូល‌បង្គំ ឲ្យ​រួច​ពី​មនុស្ស​ឃោរ‌ឃៅ។
\v 2 ជា​អ្នក​ដែល​គិត​គូរ​បង្កើត សេចក្ដី​អាក្រក់​នៅ​ក្នុង​ចិត្ត ហើយ​ចេះ​តែ​ញុះ​ញង់​ឲ្យ​មាន​ចម្បាំង​ជា‌និច្ច។
\v 3 គេ​បាន​សំលៀង​អណ្ដាត​របស់​គេ ឲ្យ​ស្រួច​ដូច​ជា​អណ្ដាត​ពស់ ហើយ​នៅ​ក្រោម​បបូរ​មាត់​របស់​គេ មានសុទ្ធ​តែ​ពិស​ពស់​ហនុមាន។ សម្រាក
\s5
\v 4 ​ព្រះ‌អម្ចាស់អើយ សូម​ការពារ​ទូល‌បង្គំ ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​មនុស្ស​អាក្រក់ សូម​រក្សា​ទូល‌បង្គំ​ឲ្យ​រួច​ពី​មនុស្ស​ឃោរ‌ឃៅ ជា​អ្នក​ដែល​គិត​នឹង​ធ្វើ​ឲ្យ​ទូល‌បង្គំ ភ្លាត់​ជើង​ដួល។
\v 5 អ្នក​អួត​អាង​បាន​ដាក់​អន្ទាក់​ចង់​ចាប់​ទូល‌បង្គំ គេ​បាន​លាត​មង ទាំង​មាន​ខ្សែ​ចាំ​រូត ហើយ​គេ​ដាក់​អង្គប់​តាម​ផ្លូវ ចាំ​ចាប់​ទូល‌បង្គំ។ សម្រាក
\s5
\v 6 ខ្ញុំ​ទូល​ព្រះ‌អម្ចាស់​ថា៖ «ព្រះ‌អង្គ​ជា​ព្រះ​នៃ​ទូល‌បង្គំ ឱ​ព្រះ‌អម្ចាស់​អើយ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្តាប់​ពាក្យ ដែល​ទូល‌បង្គំ ទូល‌អង្វរផង»។
\v 7 ​ព្រះ‌អម្ចាស់ ជា​ព្រះ‌អម្ចាស់នៃ ទូល‌បង្គំអើយ ព្រះ‌អង្គ​ជា​កម្លាំង​នៃ​ការ​សង្គ្រោះ​របស់​ទូល‌បង្គំ ព្រះ‌អង្គ​បាន​គ្រប​ក្បាល​ទូល‌បង្គំ នៅ​ថ្ងៃ​សឹក​សង្គ្រាម។
\v 8 ព្រះ‌អម្ចាស់​អើយ សូម​កុំ​ឲ្យ​ចិត្ត​ប៉ង​ប្រាថ្នា​របស់​មនុស្ស​អាក្រក់ បាន​សម្រេច​ឡើយ ក៏​កុំ​ឲ្យ​កិច្ច‌កល​របស់​គេ​បាន​លឿន​ទៅ​មុខ​ដែរ ក្រែង​គេ​អួត​ខ្លួន។ សម្រាក
\s5
\v 9 អស់​អ្នក​ដែល​ឡោម​ព័ទ្ធ​ទូល‌បង្គំ សូម​ឲ្យ​អំពើ​អាក្រក់​នៃ​បបូរ​មាត់​របស់​គេ បាន​ធ្លាក់​ទៅ​លើ​គេវិញ​ទៅ។
\v 10 សូម​ឲ្យ​មាន​រងើក​ភ្លើង​ឆេះ​ធ្លាក់​ទៅ​លើ​គេ ហើយ​ឲ្យ​គេ​ត្រូវ​បោះ​ទៅ​ក្នុង​ភ្លើង គឺ​ទៅ​ក្នុង​រណ្តៅ​យ៉ាង​ជ្រៅ ងើប​ឡើង​វិញ​មិន​រួច​ឡើយ។
\v 11 សូម​កុំ​ឲ្យ​មនុស្ស​ដែល​មួល​បង្កាច់​គេ តាំង​នៅ​ជាប់​លើ​ផែន​ដី​ឡើយ សូម​ឲ្យ​សេចក្ដី​អាក្រក់​ដេញ​តាម មនុស្ស​ឃោរ‌ឃៅ​យ៉ាង​លឿន​ទៅ។
\s5
\v 12 ទូល‌បង្គំ​ដឹង​ថា ព្រះ‌អម្ចាស់​នឹង​កាន់​ក្ដី របស់​មនុស្ស​មាន​ទុក្ខ​វេទនា ហើយ​រក​យុត្តិ‌ធម៌​ឲ្យ​មនុស្ស​កម្សត់​ទុគ៌ត។​
\v 13 ប្រាកដ​ហើយ មនុស្ស​សុចរិត នឹង​អរ​ព្រះ‌គុណ​ដល់​ព្រះ‌នាម​ព្រះ‌អង្គ ហើយ​មនុស្ស​ទៀង​ត្រង់ នឹងរស់​នៅ​ក្នុង​ព្រះ​វត្ត‌មាន​ព្រះ‌អង្គ។
\s5
\c 141
\cl ជំពូក ១៤១
\p
ទំនុក​របស់​ស្ដេច​ដាវីឌ។
\v 1 ​ព្រះ‌អម្ចាស់​អើយ ទូល‌បង្គំ​បាន​អំពាវ‌នាវ​រក​ព្រះ‌អង្គ សូម​ប្រញាប់​យាង​មក​រក​ទូល‌បង្គំ ពេល​ទូល‌បង្គំ​អំពាវ‌នាវ​រក​ព្រះ‌អង្គ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្តាប់​សំឡេង​ទូល‌បង្គំ​ផង។
\v 2 សូម​ឲ្យ​ពាក្យ​អធិស្ឋាន​របស់​ទូល‌បង្គំ បាន​ដូច​ជា​គ្រឿង​ក្រអូប​នៅ​ចំពោះ​ព្រះ‌អង្គ ហើយ​ការ​លើក​ដៃ​ប្រណម្យ​របស់​ទូល‌បង្គំ បាន​ដូច​ជា​យញ្ញ‌បូជា​នៅ​ពេល​ល្ងាច។
\s5
\v 3 ​ព្រះ‌អម្ចាស់​អើយ សូម​ការពារ​មាត់​ទូល‌បង្គំ សូម​ថែ‌រក្សា​ទ្វារ​បបូរ​មាត់​របស់​ទូល‌បង្គំ​ផង។
\v 4 សូម​កុំ​ឲ្យ​ចិត្ត​ទូល‌បង្គំ ល្អៀង​ទៅ​ខាង​សេចក្ដី​អាក្រក់​ណា ដើម្បី​ប្រព្រឹត្ត​អំពើ​អាក្រក់​ជា​មួយ​មនុស្ស ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត ហើយ​សូម​កុំ​ឲ្យ​ទូល‌បង្គំ​ទទួល​ទាន ចំណី​ឆ្ងាញ់​របស់​គេ​ឡើយ។
\s5
\v 5 សូម​ឲ្យ​មនុស្ស​សុចរិត​វាយ​ទូល‌បង្គំ​ចុះ នោះ​នឹង​បាន​ជា​គុណ សូម​ឲ្យ​គេ​ប្រដៅ​ទូល‌បង្គំ នោះ​នឹង​បាន​ដូចជា ប្រេង​លាប​លើ​ក្បាល​ទូល‌បង្គំ សូម​កុំ​ឲ្យ​ក្បាល​ទូលបង្គំ​ប្រកែក​ឡើយ។ ក៏​ប៉ុន្តែ ទូល‌បង្គំ​នៅ​តែ​បន្ដ​អធិស្ឋាន ទាស់​នឹង​អំពើ​អាក្រក់របស់​មនុស្ស​ទុច្ចរិត។
\v 6 កាល​ពួក​ចៅ‌ក្រម​របស់​គេ ត្រូវ​បោះ​ទម្លាក់​ទៅ​ក្នុង​ក្រហែង​ថ្ម នោះ​គេ​នឹង​ឮ​ពាក្យ​របស់​ទូល‌បង្គំ ដ្បិត​ពាក្យ​ទាំង​នោះ​គួរ​ឲ្យ​រីក​រាយ​ចិត្ត។
\v 7 ពួកគេនឹងនិយាយថា «កាល​គេ​ភ្ជួរ ហើយ​បំបែក​ដី​យ៉ាង​ណានោះ​ឆ្អឹង​យើង​ខ្ញុំ​ក៏​នឹង​ត្រូវ​ខ្ចាត់‌ខ្ចាយ នៅ​មាត់​នៃ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់»។
\s5
\v 8 ប៉ុន្ដែ ​ព្រះ‌អម្ចាស់ ជា​ព្រះ‌អម្ចាស់​អើយ ភ្នែក​ទូល‌បង្គំ​សម្លឹង​ទៅ​រក​ព្រះ‌អង្គ ទូល‌បង្គំ​ស្វែង​រក​ទី​ពឹង​ជ្រក​នៅ​ក្នុង​ព្រះ‌អង្គ សូម​កុំ​ទុក​ឲ្យ​ទូល‌បង្គំ​នៅ​តែល​តោល​ឡើយ។
\v 9 សូម​ការ​ពារ​ទូល‌បង្គំ​ឲ្យ​រួច​ពី​អន្ទាក់ ដែល​គេ​បាន​ដាក់​សម្រាប់​ចាប់​ទូល‌បង្គំ និង​ពី​អង្គប់​របស់​ពួក​អ្នក ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់​ផង។
\v 10 សូម​ឲ្យ​មនុស្ស​អាក្រក់ ធ្លាក់​ទៅ​ក្នុង​អន្ទាក់​របស់​ខ្លួន​គេ តែ​ឲ្យ​ទូល‌បង្គំ​វិញ​នឹង​បាន​រួច​ផុត។
\s5
\c 142
\cl ជំពូក ១៤២
\p
ទំនុក​របស់​ស្តេច​ដាវីឌ ក្នុង​គ្រា​ដែល​ស្ដេច​ស្ថិត​នៅ​ក្នុង​រអាង​ថ្ម ជា​ពាក្យ​អធិស្ឋាន។
\v 1 ខ្ញុំ​ស្រែក​រក​ព្រះ‌អម្ចាស់​ដោយ​សំឡេង​របស់​ខ្ញុំ គឺ​ដោយ​សំឡេង​របស់​ខ្ញុំ ដែលខ្ញុំ​ទូល‌អង្វរ​ដល់​ព្រះ‌អម្ចាស់។
\v 2 ខ្ញុំ​បង្ហូរ​ទំនួញ​របស់​ខ្ញុំ​នៅ​ចំពោះ​ព្រះ‌អង្គ ខ្ញុំ​ទូល​រៀប​រាប់​ពី​ទុក្ខ​លំបាក​របស់​ទូលបង្គំ នៅ​ចំពោះ​ព្រះ‌អង្គ។
\s5
\v 3 កាល​វិញ្ញាណ​ទូល‌បង្គំ​បាន​អន់‌ថយ​នៅ​ក្នុង​ខ្លួន ព្រះ‌អង្គ​ជ្រាប​ពី​ផ្លូវ​របស់​ទូល‌បង្គំ តាម​ផ្លូវ​ច្រក​ដែល​ទូល‌បង្គំ​ដើរ គេ​បាន​បង្កប់​អន្ទាក់​ចាំ​ចាប់​ទូល‌បង្គំ។
\v 4 សូម​ទត​ទៅ​ខាង​ស្តាំ​មើល៍ ដ្បិត​គ្មាន​អ្នក​ណា​អើ​ពើ​នឹង​ទូល‌បង្គំ​ទេ ទូល‌បង្គំ​គ្មាន​ទី​ពឹង​ជ្រក គ្មាន​អ្នក​ណា​រវី​រវល់​នឹង​ព្រលឹង​ទូល‌បង្គំ​ឡើយ។
\v 5 ព្រះ‌អម្ចាស់អើយ ទូល‌បង្គំ​បាន​អំពាវ‌នាវ​រក​ព្រះ‌អង្គ ទូល‌បង្គំ​ពោល​ថា៖ «ព្រះ‌អង្គ​ជា​ទី​ពឹង​ជ្រក​របស់​ទូល‌បង្គំ ជា​ចំណែក​របស់​ទូល‌បង្គំ នៅ​ក្នុង​ទឹក​ដី​របស់​មនុស្ស​រស់។
\s5
\v 6 សូម​ប្រុង​ស្តាប់​ពាក្យ​អំពាវ‌នាវ​របស់​ទូល‌បង្គំ ដ្បិត​ទូល‌បង្គំ​ត្រូវអាប់ឱន​ណាស់​ហើយ សូម​រំដោះ​ទូល‌បង្គំ​ឲ្យ​រួច ពី​ពួក​អ្នក​ដែល​បៀត‌បៀន​ទូល‌បង្គំ ដ្បិត​គេ​ខ្លាំង​ពូកែ​ជាង​ទូល‌បង្គំ។
\v 7 សូម​នាំ​ព្រលឹង​ទូល‌បង្គំ​ចេញ​ពី​គុកផង ដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​អរ​ព្រះ‌គុណ ដល់​ព្រះ‌នាម​ព្រះ‌អង្គ។ មនុស្ស​សុចរិត​នឹង​នៅ​ព័ទ្ធ​ជុំវិញ​ទូល‌បង្គំ ព្រោះ​ព្រះ‌អង្គ​នឹង​ប្រោស​ប្រណី​ដល់​ទូល‌បង្គំ។
\s5
\c 143
\cl ជំពូក ១៤៣
\p
ទំនុក​របស់​ស្ដេច​ដាវីឌ។
\v 1 ​ព្រះ‌អម្ចាស់អើយ សូម​ព្រះ‌អង្គ​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​អធិស្ឋាន របស់​ទូល‌បង្គំ​ផង សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្តាប់​ពាក្យ​ទូល‌អង្វរ របស់​ទូល‌បង្គំ។ សូម​ឆ្លើយ​តប​មក​ទូល‌បង្គំ ដោយ​ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់ និង​ដោយ​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ!
\v 2 សូម​កុំ​ឲ្យ​កើត​ក្ដី​ក្ដាំ​នឹង​អ្នក​បម្រើ របស់​ព្រះ‌អង្គ​ឡើយ ដ្បិត​នៅចំពោះ​ព្រះ‌អង្គ គ្មាន​មនុស្ស​រស់​ណា​ម្នាក់ សុចរិត​ឡើយ។
\s5
\v 3 ដ្បិត​ខ្មាំង​សត្រូវ​បាន​បៀត‌បៀន​ព្រលឹង​ទូល‌បង្គំ គេ​បាន​ជាន់​ឈ្លី​ជីវិត​ទូល‌បង្គំ​ចុះ​ដល់​ដី គេបាន​ធ្វើ​ឲ្យ​ទូល‌បង្គំ​អង្គុយ​នៅ​ក្នុង​ទី​ងងឹត ដូចអស់​អ្នក​ដែល​បាន​ស្លាប់​ជា​យូរ​មក​ហើយ។
\v 4 ហេតុ​នេះ​ហើយ​បាន​ជា​វិញ្ញាណ នៅ​ក្នុងទូល‌បង្គំចុះ​ខ្សោយ ហើយ​ចិត្ត​នៅ​ក្នុង​ទូល‌បង្គំ​ក៏​ញាប់​ញ័រ។
\s5
\v 5 ទូល‌បង្គំ​នឹក​ចាំ​ពីសម័យ​ចាស់​បុរាណ ក៏​សញ្ជឹង​គិត​អំពី​អស់​ទាំង​កិច្ច‌ការ ដែល​ព្រះ‌អង្គបាន​ធ្វើ ទូល‌បង្គំ​ពិចារណា​អំពី ស្នា​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ។
\v 6 ទូល‌បង្គំ​លើក​ដៃ​ប្រណម្យ​ដល់​ព្រះ‌អង្គ ព្រលឹង​ទូល‌បង្គំ​ស្រេក​ឃ្លាន​ចង់​បាន​ព្រះ‌អង្គ ដូច​ជា​ដី​ហួត​ហែង។ សម្រាក
\s5
\v 7 ​ព្រះ‌អម្ចាស់​អើយ សូម​ឆ្លើយ​មក​ទូល‌បង្គំ​ជា​ប្រញាប់! វិញ្ញាណ​ទូល‌បង្គំ​អន់‌ថយ​ហើយ។ សូម​កុំ​លាក់​ព្រះ‌ភក្ត្រ​នឹង​ទូល‌បង្គំ​ឡើយ ក្រែង​ទូល‌បង្គំ​ត្រឡប់​ដូច​ជា​អស់​អ្នក ដែល​ចុះ​ទៅ​ក្នុង​រណ្តៅ។
\v 8 សូម​ឲ្យ​ទូល‌បង្គំ​បាន​ឮ​ព្រះ‌ហឫ‌ទ័យ​សប្បុរស របស់​ព្រះ‌អង្គ នៅ​ពេល​ព្រឹក ដ្បិត​ទូល‌បង្គំ​ទុក​ចិត្ត​ដល់​ព្រះ‌អង្គ។ សូម​ប្រោស​ឲ្យ​ទូល‌បង្គំ ស្គាល់​ផ្លូវ​ដែល​ទូល‌បង្គំ​ត្រូវ​ដើរ ដ្បិត​ទូល‌បង្គំ​លើក​ព្រលឹង​ទូល‌បង្គំ ទៅ​រក​ព្រះ‌អង្គ។
\s5
\v 9 ​ព្រះ‌អម្ចាស់អើយ សូម​រំដោះ​ទូល‌បង្គំ​ឲ្យ​រួច​ផុត​ពី​ខ្មាំង​សត្រូវ របស់​ទូល‌បង្គំ ទូល‌បង្គំ​រត់​មក​ពឹង​ជ្រក​ក្នុង​ព្រះ‌អង្គ។
\v 10 សូម​បង្រៀន​ទូល‌បង្គំ​ឲ្យ​ធ្វើ​តាម ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ ដ្បិត​ព្រះ‌អង្គ​ជា​ព្រះ​នៃ​ទូល‌បងំ្គ។ សូម​ឲ្យ​ព្រះ‌វិញ្ញាណ​ដ៏​ល្អ​របស់​ព្រះ‌អង្គ ដឹក​នាំ​ទូល‌បង្គំ​ឲ្យ​ដើរ​នៅ​លើ​ដី​រាប​ស្មើ។
\s5
\v 11 ​ព្រះ‌អម្ចាស់អើយ សូម​រក្សា​ការ​ពារ​ជីវិត​ទូល‌បង្គំ ដោយ​យល់​ដល់​ព្រះ‌នាម​របស់​ព្រះ‌អង្គ! សូម​នាំ​ព្រលឹង​ទូល‌បង្គំ​ចេញ​ពី​ទុក្ខ​វេទនា ដោយ​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ។
\v 12 ហើយ​ដោយ​ព្រះ‌ហឫ‌ទ័យ​សប្បុរស របស់​ព្រះ‌អង្គ ព្រះ‌អង្គ​នឹង​កាត់​ខ្មាំង​សត្រូវ​របស់​ទូល‌បង្គំចេញ ហើយ​បំផ្លាញ​បច្ចា‌មិត្ត​ទាំង​ប៉ុន្មាន នៃ​ព្រលឹង​ទូល‌បង្គំ ដ្បិត​ទូល‌បង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ។
\s5
\c 144
\cl ជំពូក ១៤៤
\p
ទំនុក​របស់​ស្ដេច​ដាវីឌ។
\v 1 សូម​ឲ្យ​ព្រះ‌អម្ចាស់ ជា​ថ្ម​ដា​នៃ​ទូល‌បង្គំ បាន​ប្រកប​ដោយ​ព្រះ‌ពរ ជា​ព្រះ​ដែល​បង្ហាត់​ដៃ​ទូល‌បង្គំ​ឲ្យ​ចេះ​ធ្វើ​សង្គ្រាម ហើយ​ម្រាម​ដៃ​ទូល‌បង្គំ​ឲ្យ​ចេះ​ច្បាំង។
\v 2 ព្រះ‌អង្គ​ជា​ថ្មដា និង​ជា​បន្ទាយ​របស់​ទូល‌បង្គំ ជា​ប៉ម​យ៉ាង​ខ្ពស់ ហើយ​ជា​អ្នក​ដែល​រំដោះ​ទូល‌បង្គំ ក៏​ជា​ខែល​របស់​ទូល‌បង្គំ ហើយ​ទូល‌បង្គំ​ពឹង​ជ្រក​នៅ​ក្នុង​ព្រះ‌អង្គ គឺជាព្រះដែលបានដាក់ជនជាតិនានានៅក្រោម​អំណាច​ទូល‌បង្គំ។
\s5
\v 3 ​ព្រះ‌អម្ចាស់អើយ តើ​មនុស្ស​ជា​អ្វីបាន​ជា​ព្រះ‌អង្គ យក​ចិត្ត​ទុក​ដាក់​នឹង​គេ តើ​កូន​មនុស្ស​ជា​អ្វីបាន​ជា​ព្រះ‌អង្គ នឹក​គិត​ដល់​គេ​ដូច្នេះ?
\v 4 មនុស្ស​ប្រៀប​បាន​នឹង​ខ្យល់​មួយ​ដង្ហើម​ប៉ុណ្ណោះ ថ្ងៃ​អាយុ​របស់​គេ​ប្រៀប​បាន​នឹង​ស្រមោល ដែល​តែង​តែ​រសាត់​បាត់​ទៅ។
\s5
\v 5 ព្រះ‌អម្ចាស់​អើយ សូមផ្អៀង​ផ្ទៃ​មេឃ ហើយ​យាង​ចុះ​មក សូម​ពាល់​ភ្នំ​ទាំង​ប៉ុន្មាន ដើម្បី​ឲ្យ​មាន​ផ្សែង​ហុយ​ឡើង។
\v 6 សូម​បញ្ចេញ​ផ្លេក‌បន្ទោរ ហើយ​កម្ចាត់‌កម្ចាយ​ពួក​គេ សូម​បាញ់​ព្រួញ​របស់​ព្រះ‌អង្គ ទៅ​បំបាក់​ទ័ព​ពួក​គេ។
\s5
\v 7 សូម​លា​ព្រះ‌ហស្ត​ចុះ​ពីស្ថាន​លើមក សូម​សង្គ្រោះ ហើយ​រំដោះ​ទូល‌បង្គំ ឲ្យ​រួចផុត​ពី​ទឹក​ដ៏​ធំ គឺ​ពី​កណ្ដាប់​ដៃ​ពួក​សាសន៍​ដទៃ។
\v 8 ដែល​មាត់​របស់​គេ​ពោល​តែ​ពាក្យ​កុហក ហើយ​ដៃ​ស្តាំ​របស់​គេ ជា​ដៃ​ស្ដាំ​នៃ​សេចក្ដី​កុហក។
\s5
\v 9 ព្រះជាម្ចាស់ ទូល‌បង្គំ​នឹង​ច្រៀង​បទ​ថ្មី​ថ្វាយ​ព្រះ‌អង្គ ទូល‌បង្គំ​នឹង​ច្រៀង​សរសើរ​ព្រះ‌អង្គ ដោយ​ដេញ​ពិណ​ខ្សែ​ដប់
\v 10 ព្រះ‌អង្គ​ហើយ​ដែល​ប្រទាន​ឲ្យ ពួក​ស្តេច​មាន​ជ័យ​ជម្នះ ក៏​សង្គ្រោះ​ដាវីឌ​ជា​អ្នក​បម្រើ​ព្រះ‌អង្គ ឲ្យ​រួច​ពី​ដាវ​ដ៏​សាហាវ។
\v 11 សូម​សង្គ្រោះ ហើយ​រំដោះ​ទូល‌បង្គំ ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ពួក​សាសន៍​ដទៃ ដែល​មាត់​របស់​គេ​ពោល​តែ​ពាក្យ​កុហក ហើយ​ដៃ​ស្តាំ​របស់​គេ ជា​ដៃ​ស្ដាំ​នៃ​សេចក្ដី​ភូត​ភរ។
\s5
\v 12 សូម​ឲ្យ​កូន​ប្រុសៗ​របស់​យើង បាន​ដូច​ជា​រុក្ខជាតិ ដុះ​លូតលាស់​ពេញ​កម្លាំង ក្នុង​វ័យ​នៅ​ក្មេង​របស់​គេ ហើយ​កូន​ស្រីៗ​របស់​យើង បាន​ដូច​ជា​ថ្ម​សីមា ដែល​ដាប់​ធ្វើ​តាម​របៀប​ព្រះ‌រាជ​វាំង។
\v 13 សូម​ឲ្យ​ជង្រុក​របស់​យើង​បាន​ពេញ ដោយ​ស្បៀង​អាហារ​គ្រប់​មុខ សូម​ឲ្យ​ហ្វូង​ចៀម​របស់​យើង កើត​កូន​ទាំង​ពាន់​ទាំង​ម៉ឺន ចម្រើន​ឡើង​នៅ​តាម​វាល​ស្មៅ។
\s5
\v 14 សូម​ឲ្យ​គោ​ស្ទាវ​របស់​យើង​មាន​កម្លាំង​ខ្លាំង គ្មាន​សត្រូវ​ចូល​រុក​រាន ឬ​លួច​ចាប់​យក​ទៅ​ឡើយ ហើយ​សូម​កុំ​ឲ្យ​មាន​សម្រែក​ភ័យ​អាសន្ន នៅ​តាម​ផ្លូវ​របស់​យើង​ដែរ។
\v 15 មាន​ពរ​ហើយ​ប្រជាជន​ណា ដែល​មាន​ព្រះ​ពរ​ដូច្នេះ​ធ្លាក់​មក មានពរ​ហើយ​ប្រជាជន​ណា ដែល​យក​ព្រះ‌អម្ចាស់ទុក​ជា​ព្រះ​របស់​ខ្លួន។
\s5
\c 145
\cl ជំពូក ១៤៥
\p
ទំនុក​ជា​បទ​សរសើរ​របស់​ស្តេច​ដាវីឌ។
\v 1 ​ព្រះ​ដ៏​ជា​មហា‌ក្សត្រ​នៃ​ទូល‌បង្គំ​អើយ ទូល‌បង្គំ​នឹង​លើក​តម្កើង​ព្រះ‌អង្គ ហើយសូម​ថ្វាយ​ព្រះ​ពរ​ព្រះ‌នាម​ព្រះ‌អង្គ អស់‌កល្ប​ជា‌និច្ច។
\v 2 ទូល‌បង្គំ​នឹង​ថ្វាយ​ព្រះ‌ពរ​ព្រះ‌អង្គ​ជា​រៀង​រាល់​ថ្ងៃ ហើយ​សរសើរ​តម្កើង​ព្រះ‌នាម​ព្រះ‌អង្គ អស់‌កល្ប​ជា‌និច្ច។
\v 3 ព្រះ‌អម្ចាស់​ធំ ហើយ​គួរ​សរសើរ​តម្កើង​យ៉ាង​ក្រៃ‌លែង ភាព​ធំ​អស្ចារ្យ​របស់​ព្រះ‌អង្គ នោះ​រក​យល់​មិន​បាន។
\s5
\v 4 មនុស្ស​ជំនាន់​មួយ​នឹង​សរសើរ ពី​ស្នា​ព្រះហស្ដ​របស់​ព្រះ‌អង្គ ប្រាប់​មនុស្ស​ជំនាន់​មួយ​ទៀត ហើយ​គេ​នឹង​ប្រកាស​ពី​កិច្ច​ការ ដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ។
\v 5 ទូល‌បង្គំ​នឹង​សញ្ជឹង​គិត​អំពី​ឫទ្ធា‌នុភាព ដ៏​រុង‌រឿង​ឧត្តម និង​អំពី​ការ​ដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ។
\s5
\v 6 គេ​នឹង​ថ្លែង​ប្រាប់​ពី​ឫទ្ធានុភាព​នៃ​ស្នា​ព្រះ‌ហស្ដ ដ៏​គួរ​ឲ្យ​ស្ញប់​ស្ញែង​របស់​ព្រះ‌អង្គ ហើយ​ទូល‌បង្គំ​នឹង​ប្រកាស ពី​ភាព​ធំ​អស្ចារ្យ​របស់​ព្រះ‌អង្គ។
\v 7 គេ​នឹង​បញ្ចេញ​ព្រះ​កិត្តិ‌នាម​នៃ​ព្រះ‌ហឫ‌ទ័យ សប្បុរស​ជា​បរិបូរ​របស់​ព្រះ‌អង្គ ហើយ​គេ​នឹង​ស្រែក​ច្រៀង ពី​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ។
\s5
\v 8 ព្រះ‌អម្ចាស់​ប្រកប ដោយ​ព្រះហឫ​ទ័យ​ប្រណី​សន្ដោស និង​អាណិត​អាសូរ ព្រះ‌អង្គ​យឺត​នឹង​ខ្ញាល់ ហើយ​ពោរ​ពេញ​ដោយ ព្រះ‌ហឫ‌ទ័យ​សប្បុរស។
\v 9 ព្រះ‌អម្ចាស់​ល្អ​ដល់​មនុស្ស​ទាំង​អស់ ហើយ​ព្រះ‌ហឫ‌ទ័យ​អាណិត​អាសូរ​របស់​ព្រះ‌អង្គ គ្រប​លើ​អ្វីៗ​ទាំងអស់ ដែល​ព្រះ‌អង្គ​បាន​បង្កើត​មក។
\s5
\v 10 ព្រះ‌អម្ចាស់​អើយ អស់​ទាំង​ស្នាព្រះ‌ហស្ត​របស់​ព្រះ‌អង្គ នឹង​អរ​ព្រះ‌គុណ​ដល់​ព្រះ‌អង្គ ហើយ​អស់​ទាំង​ពួក​អ្នក​បរិសុទ្ធ​របស់​ព្រះ‌អង្គ នឹង​ថ្វាយ​ព្រះពរ​ព្រះ‌អង្គ។
\v 11 គេ​នឹង​ថ្លែង​ពី​សិរី‌ល្អ​នៃ​ព្រះ​រាជ្យ​របស់​ព្រះ‌អង្គ ហើយ​រៀប​រាប់​ពីព្រះ​ចេស្ដា​របស់​ព្រះ‌អង្គ។
\v 12 ដើម្បី​ឲ្យ​ពួក​កូន​មនុស្ស​ស្គាល់ ពីកិច្ច​ការ​ដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ និង​ពី​សិរី‌ល្អ​ដ៏​រុង​រឿង​នៃ​ព្រះ​រាជ្យ​របស់​ព្រះ‌អង្គ។
\s5
\v 13 ព្រះ​រាជ្យ​របស់​ព្រះ‌អង្គ ជា​រាជ្យ​ដ៏​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច ហើយ​អំណាច​របស់​ព្រះ‌អង្គ ក៏​នៅ​ស្ថិត​ស្ថេរ​គ្រប់​ជំនាន់​តរៀង​ទៅ។
\s5
\v 14 ព្រះ‌អម្ចាស់​ទ្រទ្រង់​អស់​អ្នក​ដែល​ដួល ក៏​លើក​អស់​អ្នក​ដែល​ត្រូវ​ឱន​ចុះ ឲ្យ​ងើប​ឡើង​វិញ។
\v 15 ភ្នែក​របស់​មនុស្ស​ទាំង​អស់ទន្ទឹង​រង់​ចាំ​ព្រះ‌អង្គ ដ្បិត​ព្រះ‌អង្គ​ប្រទាន​អាហារ​ឲ្យ​គេ តាម​ពេល​កំណត់។
\v 16 ព្រះ‌អង្គ​លា​ព្រះ‌ហស្ត ព្រះ‌អង្គ​ប្រទាន​ឲ្យ​ជីវិត​ទាំង‌ឡាយ ឲ្យ​ឆ្អែត​បាន​ស្កប់​ស្កល់។
\s5
\v 17 ព្រះ‌អម្ចាស់សុចរិត​ក្នុង​គ្រប់​ទាំង​ផ្លូវ​របស់​ព្រះ‌អង្គ ក៏​សប្បុរស​ក្នុង​គ្រប់​ទាំង​កិច្ច‌ការ របស់​ព្រះ‌អង្គ​ដែរ។
\v 18 ព្រះ‌អម្ចាស់​គង់​នៅ​ជិត​អស់​អ្នក ដែល​អំពាវ‌នាវ​រក​ព្រះ‌អង្គ គឺ​ដល់​អស់​អ្នក​ដែល​អំពាវ‌នាវ​រក​ព្រះ‌អង្គ ដោយ​ពិត​ត្រង់។
\v 19 ព្រះ‌អង្គ​បំពេញ​តាម​ចិត្ត​ប៉ង​ប្រាថ្នា​របស់​អស់​អ្នក ដែល​កោត​ខ្លាច​ព្រះ‌អង្គ ព្រះ‌អង្គក៏​ឮ​សម្រែក​របស់​គេ ហើយ​សង្គ្រោះ​គេ។
\s5
\v 20 ព្រះ‌អម្ចាស់​ការពារ​អស់​អ្នក ដែល​ស្រឡាញ់​ព្រះ‌អង្គ តែព្រះ‌អង្គ​នឹង​បំផ្លាញ អស់​ទាំង​មនុស្ស​អាក្រក់​វិញ។
\v 21 មាត់​ទូល‌បង្គំ​នឹង​ពោល​ពាក្យ សរសើរ​តម្កើង​ព្រះ‌អម្ចាស់ ហើយ​សូម​ឲ្យ​មនុស្ស​ទាំង‌អស់ ថ្វាយ​ព្រះ​ពរ​ដល់​ព្រះ‌នាម​ដ៏​បរិសុទ្ធ របស់​ព្រះ‌អង្គ អស់‌កល្ប​ជា‌និច្ច។
\s5
\c 146
\cl ជំពូក ១៤៦
\p
\v 1 សរសើរតម្តើងព្រះអម្ចាស់! ឱ​ព្រលឹង​ខ្ញុំ​អើយ ចូរ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់។
\v 2 ខ្ញុំ​នឹង​សរសើរ​តម្កើង​ព្រះ‌អម្ចាស់​អស់​មួយ​ជីវិត ខ្ញុំ​នឹង​ច្រៀង​សរសើរ​ដល់​ព្រះជាម្ចាស់​របស់​ខ្ញុំ កាល​ខ្ញុំ​នៅ​មាន​ជីវិត​នៅ​ឡើយ។
\s5
\v 3 កុំ​ឲ្យ​ទុក​ចិត្ត​នឹង​អ្នក​ធំ ឬ​ទុក​ចិត្ត​នឹង​មនុស្ស​លោក ដែល​មិន​អាច​សង្គ្រោះ​អ្នក​ណា​បាន​នោះ​ឡើយ។
\v 4 កាល​គេ​ផុត​ដង្ហើម​ទៅ គេវិល​ត្រឡប់​ទៅ​ជា​ដី​វិញ នៅ​ថ្ងៃ​នោះ​ឯង គំនិត​របស់​គេ ក៏​សូន្យ​បាត់​ទៅ​ដែរ។
\s5
\v 5 មាន​ពរ​ហើយ​អ្នក​ណា​ដែល​មាន​ព្រះ របស់​យ៉ាកុប​ជា​ជំនួយ​របស់​ខ្លួន ជា​អ្នក​ដែល​សង្ឃឹម​ដល់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ខ្លួន។
\v 6 ជា​ព្រះ​ដែល​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី ព្រម​ទាំង​សមុទ្រ និងអ្វីៗ​សព្វ​សារពើ នៅ​ស្ថាន​ទាំង​នោះ ព្រះ‌អង្គ​រក្សា​សេចក្ដី​ពិត​ត្រង់​ជា​រៀង​រហូត។
\s5
\v 7 ព្រះ‌អង្គ​រក​យុត្តិធម៌​ឲ្យ​ពួក​អ្នក ដែល​ត្រូវ​គេ​សង្កត់‌សង្កិន ព្រះ‌អង្គ​ប្រទាន​អាហារ​ដល់​អស់​អ្នក ដែល​ស្រេក​ឃ្លាន។ ព្រះ‌អម្ចាស់​ដោះ​លែង​អ្នក​ជាប់​ឃុំ​ឃាំង
\v 8 ព្រះ‌អម្ចាស់​ប្រោស​ភ្នែក​មនុស្ស​ខ្វាក់​ឲ្យ​មើល​ឃើញ ព្រះ‌អម្ចាស់លើក​អស់​អ្នក​ដែល​ត្រូវ​ឱន​ចុះ ឲ្យ​ងើប​ឡើង​វិញ ព្រះ‌អម្ចាស់​ស្រឡាញ់​មនុស្ស​សុចរិត។
\s5
\v 9 ព្រះ‌អម្ចាស់​ការពារ​ពួក​អ្នក​ស្នាក់​អាស្រ័យ ព្រះ‌អង្គ​ទ្រ​ទ្រង់​ក្មេង​កំព្រា និង​ស្ត្រី​មេម៉ាយ តែ​ឯ​ផ្លូវ​របស់​មនុស្ស​អាក្រក់​វិញ ព្រះ‌អង្គ​នាំ​ទៅ​រក​សេចក្ដី​វិនាស។
\v 10 ព្រះ‌អម្ចាស់​នឹង​សោយ‌រាជ្យ​អស់‌កល្ប​ជា‌និច្ច ឱ​ក្រុង​ស៊ីយ៉ូន​អើយ ព្រះ​របស់​អ្នក នឹង​សោយ‌រាជ្យ​គ្រប់​ជំនាន់​ត​រៀង​ទៅ។ សរសើរតម្កើងព្រះអម្ចាស់។
\s5
\c 147
\cl ជំពូក ១៤៧
\p
\v 1 ចូរ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់ ដ្បិត​ការ​ដែល​ច្រៀង​សរសើរ​ដល់​ព្រះ​នៃ​យើង ជា​ការ​ប្រពៃ​ណាស់ ដ្បិត​នេះ​ជា​ទី​ដ៏​សប្បាយ​រីក​រាយ ហើយ​ចម្រៀង​សរសើរ​តម្កើង ស័ក្ដិ‌សម​ណាស់។
\s5
\v 2 ព្រះ‌អម្ចាស់​សង់​ក្រុង​យេរូ‌សាឡិមឡើង​វិញ ព្រះ‌អង្គ​ប្រមូល​អុីស្រា‌អែល ដែល​ខ្ចាត់​ខ្ចាយ​ឲ្យ​ត្រឡប់​មក​វិញ។
\v 3 ព្រះ‌អង្គ​ប្រោស​អ្នក​ដែល​មាន​ចិត្ត​ខ្ទេច​ខ្ទាំ ឲ្យ​បាន​ជា ព្រះ‌អង្គ​រុំ​របួស​ឲ្យ​គេ។
\s5
\v 4 ព្រះ‌អង្គកំណត់​ចំនួន​ផ្កាយ ហើយ​ព្រះ‌អង្គ​ដាក់​ឈ្មោះ​ឲ្យ​ផ្កាយ​ទាំង​នោះ។
\v 5 ព្រះ‌អម្ចាស់​របស់​យើង​ធំ​អស្ចារ្យ ហើយ​មាន​ពេញ​ដោយ​ព្រះ​ចេស្ដា ប្រាជ្ញា‌ញាណ​របស់​ព្រះ‌អង្គ មិន​អាច​វាស់​ស្ទង់​បាន​ឡើយ។
\s5
\v 6 ព្រះ‌អម្ចាស់លើក​មនុស្ស​រាប‌សា តែ​ព្រះ‌អង្គបន្ទាប​មនុស្ស​អាក្រក់​ដល់​ដី។
\v 7 ចូរ​ច្រៀង​ថ្វាយ​ព្រះ‌អម្ចាស់ ដោយ​ពាក្យ​អរ​ព្រះ‌គុណ ចូរ​លើក​ទំនុក​ថ្វាយ​ព្រះ​នៃ​យើង ដោយ​ចាប់​ស៊ុង។
\s5
\v 8 ព្រះ‌អង្គ​បិទ​បាំង​ផ្ទៃ​មេឃ​ដោយ​ពពក ព្រះ‌អង្គ​រៀប​ចំ​ឲ្យ​មាន​ភ្លៀង​សម្រាប់​ផែនដី ព្រះ‌អង្គ​ធ្វើ​ឲ្យ​មាន​ស្មៅ​ដុះ​នៅ​លើ​ភ្នំ។
\v 9 ព្រះ‌អង្គ​ប្រទានឲ្យ​សត្វ​ពាហនៈ​មាន​អាហារ ហើយ​ក៏​ប្រទាន​ឲ្យ​កូន​ក្អែក​ដែល​យំ​ដែរ។
\s5
\v 10 ព្រះ‌អង្គ​មិន​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​កម្លាំង​សេះ​ទេ ក៏​មិន​រីករាយ​នឹង​ជើង​មនុស្ស​ដែរ។
\v 11 តែ​ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫ‌ទ័យ នឹង​អស់​អ្នក​ដែល​កោត​ខ្លាច​ព្រះ‌អង្គ គឺ​នឹង​អស់​អ្នក​ដែល​សង្ឃឹម​ដល់ ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ។
\s5
\v 12 ក្រុង​យេរូ‌សាឡិម​អើយ ចូរ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់ ក្រុង​ស៊ីយ៉ូន​អើយ ចូរ​សរសើរ​តម្កើង​ព្រះ​របស់អ្នក។
\v 13 ដ្បិត​ព្រះ‌អង្គ​ពង្រឹង​រនុក​ទ្វារ​ឯង​ឲ្យ​រឹង​មាំ ព្រះ‌អង្គ​ប្រទាន​ពរ​កូន​ចៅដែល​រស់​នៅ​ក្នុង​ឯង។
\v 14 ព្រះ‌អង្គ​ធ្វើ​ឲ្យ​មាន​សេចក្ដី​សុខ នៅ​ក្នុង​ព្រំ​ដែន​របស់​ឯង ព្រះ‌អង្គ​ចម្អែត​ឯង ដោយ​ស្រូវ​សាលី​យ៉ាង​ល្អ​បំផុត។
\s5
\v 15 ព្រះ‌អង្គ​ចាត់​ព្រះ‌រាជ​បញ្ជា​របស់​ព្រះ‌អង្គ​មក​ផែនដី ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ក៏រត់​ទៅ​យ៉ាង​រហ័ស។
\v 16 ព្រះ‌អង្គ​ប្រទាន​ឲ្យ​មាន​ព្រឹល​សក្បុស ដូច​រោម​ចៀម ព្រះ‌អង្គ​បាច​សាច​សន្សើម កកដូច​ផេះ។
\s5
\v 17 ព្រះ‌អង្គ​បោះ​ទឹក​កក​របស់​ព្រះ‌អង្គ​មក​ជា​ដុំៗ តើ​អ្នក​ណា​អាច​ទ្រាំ​នឹង​ធាតុ​អាកាស​ត្រជាក់ របស់​ព្រះ‌អង្គ​បាន?
\v 18 ព្រះ‌អង្គចាត់​ព្រះ‌បន្ទូល​ទៅ ហើយ​ទាំង​អស់​ក៏​រំលាយ​ទៅ ព្រះ‌អង្គ​ធ្វើ​ឲ្យ​ខ្យល់​របស់​ព្រះ‌អង្គ​បក​មក ហើយ​ទឹក​នោះ​ក៏​ហូរ។
\s5
\v 19 ព្រះ‌អង្គ​ប្រកាស​ព្រះ‌បន្ទូល របស់​ព្រះ‌អង្គ​ដល់​យ៉ាកុប គឺ​ច្បាប់ និង​វិន័យ​របស់​ព្រះ‌អង្គ​ដល់​អុីស្រា‌អែល។
\v 20 ព្រះ‌អង្គ​មិន​បាន​ប្រព្រឹត្ត​ដូច្នេះ ចំពោះ​សាសន៍​ដទៃ​ណា​ឡើយ គេ​មិន​ស្គាល់​វិន័យ​របស់​ព្រះ‌អង្គ​ទេ។ សរសើរតម្តើងព្រះអម្ចាស់។
\s5
\c 148
\cl ជំពូក ១៤៨
\p
\v 1 ចូរ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់ នៅ​ស្ថាន​បរម‌សុខ អ្នក​រាល់​គ្នា​ដែល​ស្ថិត​នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត​អើយ ចូរ​សរសើរ​តម្កើង​ព្រះអង្គ។
\v 2 ទេវតា​ទាំង​អស់​អើយ ចូរ​សរសើរ​តម្កើង​ព្រះអង្គ ពពួក​ទេវតា​ទាំង​ប៉ុន្មាន​អើយ ចូរ​សរសើរ​តម្កើង​ព្រះអង្គ។
\s5
\v 3 ព្រះ‌អាទិត្យ និង​ព្រះ‌ចន្ទ​អើយ ចូរ​សរសើរ​តម្កើង​ព្រះ‌អង្គ អស់​ទាំង​ផ្កាយ​ដ៏​ភ្លឺ​អើយ ចូរ​សរសើរ​តម្កើង​ព្រះ‌អង្គ។
\v 4 ផ្ទៃ​មេឃ​ដ៏​ខ្ពស់​បំផុត​អើយ ចូរ​សរសើរ​តម្កើង​ព្រះ‌អង្គ ហើយ​ឯង​ដែរ អស់​ទាំង​ទឹក ដែល​នៅ​ពី​លើ​មេឃ​អើយ។
\s5
\v 5 ចូរ​ឲ្យ​អ្វីៗ​សព្វ​សារពើ​សរសើរ​ត​ម្កើង ព្រះ‌នាម​ព្រះ‌អម្ចាស់ ដ្បិត​ព្រះ‌អង្គ​បាន​ចេញ​បង្គាប់ នោះ​អ្វី​ៗ​ទាំង​អស់​ក៏​បាន​កើត​មក។
\v 6 ព្រះ‌អង្គ​បាន​តាំង​របស់​ទាំង​នោះ ឲ្យ​នៅ​ជាប់​អស់‌កល្ប​ជា‌និច្ច ព្រះ‌អង្គ​បាន​ដាក់​ចេញ​ជា​ច្បាប់ ហើយ​ច្បាប់​នោះ​មិន​អាច​កន្លង​បាត់​ឡើយ។
\s5
\v 7 ចូរ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់ចេញ​ពី​ផែនដី ឯង​ដែល​ជា​សត្វ​ដ៏​សម្បើម​នៅ​ក្នុង​សមុទ្រ និង​ទី​ជម្រៅ​ទាំង​ប៉ុន្មាន
\v 8 ភ្លើង និង​ព្រឹល ហិមៈ និង​ចំហាយ​ទឹក ខ្យល់​ព្យុះដែល​សម្រេច​តាម ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។
\s5
\v 9 ភ្នំ​ធំ​ភ្នំ​តូច​ទាំង​ឡាយ ដើម​ឈើ​ដែល​មាន​ផ្លែ និង​ដើម​តា‌ត្រៅ​ទាំង​ប៉ុន្មាន
\v 10 សត្វ​ព្រៃ និង​សត្វ​ស្រុក​ទាំង​ប៉ុន្មាន សត្វ​លូន​វារ ព្រម​ទាំង​សត្វ​ហើរ​ដែរ។
\s5
\v 11 ស្តេច​នៅ​ផែនដី និង​ប្រជា‌រាស្ត្រ​ទាំង‌ឡាយ អ្នក​ធំ និង​អ្នក​គ្រប់​គ្រង​នៅ​ផែនដី
\v 12 យុវជន និង​យុវនារី មនុស្ស​ចាស់ ព្រម​ទាំង​កូន​ក្មេង​ដែរ។
\s5
\v 13 ចូរ​ឲ្យ​ទាំង​អស់​សរសើរ​តម្កើង ព្រះ‌នាម​ព្រះ‌អម្ចាស់ ដ្បិត​មាន​តែ​ព្រះ‌នាម​ព្រះ‌អង្គ​ប៉ុណ្ណោះ ត្រូវ​លើក​តម្កើង តេជានុភាពរបស់​ព្រះ‌អង្គ ខ្ពស់​ជាង​ផែនដី និង​ផ្ទៃ​មេឃ។
\v 14 ព្រះ‌អង្គ​បាន​លើក​ស្នែង​ឲ្យ​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ ព្រះ‌អង្គ​ជា​ទី​សរសើរ​ដល់ អស់​ទាំង​ពួក​អ្នក​បរិសុទ្ធ​របស់​ព្រះ‌អង្គ ដល់​ប្រជា​អុីស្រា‌អែល ដែល​នៅ​ជិត​ដិត​នឹង​ព្រះ‌អង្គ។ សរសើរ​ព្រះ‌អម្ចាស់។
\s5
\c 149
\cl ជំពូក ១៤៩
\p
\v 1 សរសើរព្រះអម្ចាស់។ ចូរ​ច្រៀង​បទ​ថ្មី​ថ្វាយ​ព្រះ‌អម្ចាស់ ចូរ​ច្រៀង​សរសើរ​ព្រះអង្គ នៅ​ក្នុង​អង្គ​ប្រជុំ​របស់​អ្នក​ជឿ​ព្រះអង្គ។
\s5
\v 2 ចូរ​ឲ្យ​អុីស្រា‌អែល​រីក‌រាយ​ក្នុង​ព្រះ​ដែល​បង្កើត​ខ្លួន ចូរ​ឲ្យ​ពួក​កូន​នៃ​ក្រុង​ស៊ីយ៉ូន​បាន​ត្រេក‌អរ នឹង​ព្រះ​មហា‌ក្សត្រ​របស់​ខ្លួន។
\v 3 គួរ​ឲ្យ​គេ​សរសើរ​តម្កើង​ព្រះ‌នាម​ព្រះ‌អង្គ ដោយ​លោត​កញ្ឆេង គួរ​ឲ្យ​គេ​ច្រៀង​ថ្វាយ​ព្រះ‌អង្គ ដោយ​វាយ​ក្រាប់ និង​ចាប់​ស៊ុង។
\s5
\v 4 ដ្បិត​ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫ‌ទ័យ នឹង​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ ព្រះ‌អង្គ​តាក់‌តែង​មនុស្ស​រាប‌សា ដោយ​ការ​សង្គ្រោះ។
\v 5 ចូរ​ឲ្យ​ពួក​អ្នក​បរិសុទ្ធ​រីក‌រាយ​ឡើង​នឹង​សិរី‌ល្អ ចូរ​ឲ្យ​គេ​ច្រៀង​ដោយ​អំណរ ក្នុង​ដំណេក​របស់​ខ្លួន។
\s5
\v 6 សូម​ឲ្យ​មានការ​សរសើរ​តម្កើង​យ៉ាង​ខ្ពស់ ពី​ព្រះនៅ​ក្នុង​មាត់​របស់​គេ ហើយឲ្យ​មាន​ដាវ​មុខ​ពីរ នៅ​ជាប់​នឹង​ដៃ​របស់​គេ​ដែរ
\v 7 ដើម្បី​សម្រេច​ការ​សង‌សឹក ដល់​ជនជាតិ​ដទៃ​ទាំងនោះ និង​ដាក់​ទោស​ដល់​ប្រជាជន​ទាំង‌ឡាយ។
\s5
\v 8 ប្រយោជន៍​នឹង​ដាក់​ច្រវាក់​ដល់​ពួក​ស្តេច​របស់​គេ ហើយ​ដាក់​ខ្នោះ​ដែក ដល់​ពួក​អ្នក​មាន​ត្រកូល​ខ្ពស់​របស់​គេ។
\v 9 ដើម្បី​សម្រេច​ការ​វិនិច្ឆ័យ​ដល់ជនជាតិទាំង​នោះ ដូច​ជា​បាន​ចែង​ទុក​មក​ហើយ ការ​នេះ​ជា​កិត្តិយស ដល់​អស់​អ្នក​បរិសុទ្ធ​របស់​ព្រះ‌អង្គ។ សរសើរព្រះអម្ចាស់។
\s5
\c 150
\cl ជំពូក ១៥០
\p
\v 1 ចូរ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់ ចូរ​សរសើរ​តម្កើង​ព្រះ នៅ​ក្នុង​ទី​បរិសុទ្ធ​របស់​ព្រះ‌អង្គ ចូរ​សរសើរ​តម្កើង​ព្រះ‌អង្គនៅ​ក្នុង​លំហ​អាកាស ជា​ទី​សម្ដែង​ព្រះ‌ចេស្តា​របស់​ព្រះ‌អង្គ។
\v 2 ចូរ​សរសើរ​តម្កើង​ព្រះ‌អង្គ ដោយ​ព្រោះ​ស្នា​ព្រះ‌ហស្ដដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ ចូរ​សរសើរ​តម្កើង​ព្រះ‌អង្គ ឲ្យ​សម​នឹង​ភាព​អស្ចារ្យ​ក្រៃ​លែង​របស់​ព្រះ‌អង្គ។
\s5
\v 3 ចូរ​សរសើរ​តម្កើង​ព្រះ‌អង្គ​ដោយ​សូរ​ត្រែ ចូរ​សរសើរ​តម្កើង​ព្រះ‌អង្គ​ដោយ​ដេញ​ពិណ និង​ចាប់​ស៊ុង។
\v 4 ចូរ​សរសើរ​តម្កើង​ព្រះ‌អង្គ​ដោយ​វាយ​ក្រាប់ ហើយ​លោត​កញ្ឆេង ចូរ​សរសើរ​តម្កើងព្រះ‌អង្គ ដោយ​ប្រដាប់​មាន​ខ្សែ និង​ខ្លុយ។
\v 5 ចូរ​សរសើរ​តម្កើង​ព្រះ‌អង្គ​ដោយ​វាយ​ឈិង​ឲ្យ​ឮរងំ ចូរ​សរសើរ​តម្កើង​ព្រះ‌អង្គ ដោយ​វាយ​ឈឹង​ឮ​សូរ​រំពង។
\s5
\v 6 គួរ​ឲ្យ​អ្វីៗ​ទាំង​អស់​ដែល​មានជីវិត បាន​សរសើរ​តម្កើង​ព្រះ‌អម្ចាស់។ សរសើរតម្កើងព្រះអម្ចាស់។