km_ulb/18-JOB.usfm

2070 lines
337 KiB
Plaintext
Raw Permalink Blame History

This file contains invisible Unicode characters

This file contains invisible Unicode characters that are indistinguishable to humans but may be processed differently by a computer. If you think that this is intentional, you can safely ignore this warning. Use the Escape button to reveal them.

\id JOB
\ide UTF-8
\h យ៉ូប
\toc1 យ៉ូប
\toc2 យ៉ូប
\toc3 job
\mt យ៉ូប
\s5
\c 1
\cl ជំពូក ១
\p
\v 1 កាល​ពី​ដើម នៅ​ទឹកដី​អ៊ូស មាន​បុរស​ម្នាក់​ឈ្មោះ​យ៉ូប ជា​មនុស្ស​ស្មោះ​ត្រង់ និង​សុចរិត លោក​យ៉ូបគោរព​កោត​ខ្លាច​ព្រះ‌ជាម្ចាស់ ហើយ​ចៀសចេញពីការប្រព្រឹត្ត​អំពើ​អាក្រក់។
\v 2 លោក​យ៉ូប​មាន​កូន​ប្រុស​ប្រាំ‌ពីរ​នាក់ និង​កូន​ស្រី​បី​នាក់ផងដែរ។
\v 3 លោក​មាន​ចៀម​ប្រាំ‌ពីរ​ពាន់​ក្បាល អូដ្ឋ​បី​ពាន់​ក្បាល គោ​ប្រាំ​រយ​នឹម និង​លា​ប្រាំ​រយ​ក្បាល ហើយ​លោក​ក៏​មាន​អ្នក​បម្រើ​ជា​ច្រើន​ដែរ។ លោក​ជា​មនុស្ស​មាន​ឈ្មោះ​ល្បី​ជាង​គេ នៅ​លើទឹកដី​ខាង​កើត។
\s5
\v 4 កូន​ប្រុសៗ​របស់​លោក​តែងតែ​ទៅ​ជប់‌លៀង​នៅ​ផ្ទះ​របស់​ពួក​គេ តាម​វេន​រៀងៗ​ខ្លួន។ ពួកគេក៏​អញ្ជើញ​បងប្អូន​ស្រីៗ​ទៅ​ចូល​រួម​បរិភោគជាមួយគេដែរ។
\v 5 ក្រោយ​ពេល​ជប់‌លៀងហើយ លោក​យ៉ូប​តែងតែ​ហៅ​កូនៗ​របស់​លោក មក​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បាន​វិសុទ្ធ។ លោក​ក្រោក​ពី​ព្រលឹម ថ្វាយ​តង្វាយ​ដុត​ សម្រាប់​កូន​ម្នាក់ៗ ដ្បិត​លោក​បាននិយាយថា៖ «ក្រែងកូនរបស់ទូលបង្គំ​ប្រព្រឹត្ត​អំពើ​បាប ហើយ​ប្រមាថ​ព្រះ‌ជាម្ចាស់​នៅ​ក្នុង​ចិត្ត​របស់​គេ»។ លោក​យ៉ូប​តែងតែ​ថ្វាយ​តង្វាយ​ដុត​ជានិច្ច។
\s5
\v 6 ថ្ងៃ​មួយ ពួកកូន​របស់​ព្រះ‌អម្ចាស់ នាំ​គ្នា​ចូល​មកគាល់នៅចំពោះ​ ព្រះវត្តមានព្រះអម្ចាស់។ មារសាតាំង​ក៏​ស្ថិត​នៅ​ក្នុង​ចំណោម​​នោះ​ដែរ។
\v 7 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​មារ​សាតាំង​ថា៖ «តើ​អ្នក​ទើប​នឹង​មក​ពី​ណា?» មារ​សាតាំង​ទូល​ព្រះ‌អម្ចាស់ដោយទូលថា៖ «ទូលបង្គំ​ទើប​នឹង​ដើរ​​នៅ​លើ​ផែនដី ទៅពេញលើផែនដីផង»។
\v 8 ព្រះ‌អម្ចាស់​សួរ​មារ​សាតាំង​ថា៖ «តើ​អ្នក​សង្កេត​ឃើញ​យ៉ូប ជា​អ្នក​បម្រើ​របស់​យើង​ឬ​ទេ? ដ្បិត​លើ​ផែនដី គ្មាន​នរណា​ម្នាក់​ដូច​យ៉ូប​ឡើយ គឺ​ជា​មនុស្ស​ទៀង​ត្រង់ និង​រកកន្លែងបន្ទោសគ្មាន ជាអ្នក​កោត​ខ្លាច​ព្រះជាម្ចាស់ និងបែរចេញពីអំពើ​អាក្រក់»។
\s5
\v 9 ក្រោយមក​សាតាំង​ឆ្លើយនិង​ព្រះ‌អម្ចាស់​វិញ​ថា៖ «តើ​យ៉ូប​ពិត​ជា​​កោត​ខ្លាច​ព្រះអង្គ​ដោយ​គ្មានហេតុ​ឬ?
\v 10 តើមិនមែនព្រះអង្គ​បានការពារ​គាត់ និង​ផ្ទះ​សំបែង​របស់​គាត់ ព្រម​ទាំង​អ្វីៗ​ដែល​គាត់​មានទេឬ? ព្រះអង្គ​ប្រទាន​ពរ​ឲ្យ​ឲ្យចម្រើន​ក្នុងដៃ​ដែលគាត់​ធ្វើ ហើយ​ក៏​ប្រទាន​ឲ្យ​ហ្វូង​សត្វ​របស់​គាត់ មានចំនួនច្រើនទឹកដីគាត់ដែរ។
\v 11 ប៉ុន្តែពេលនេះ​ព្រះអង្គ​លូកព្រះហ័សបំផ្លាញ​អ្វីៗ​ទាំង​អស់​ដែល​គាត់​មាន ហើយ​គាត់​នឹង​ប្រមាថ​ព្រះអង្គជា​មិន​ខាន»។
\v 12 ព្រះ‌អម្ចាស់មាន​ព្រះ‌បន្ទូល​ទៅ​កាន់​​សាតាំង​ថា៖ «មើល៍! អ្វីៗ​ដែល​យ៉ូប​មាន ស្ថិត​នៅ​ក្នុង​ដៃឯងស្រាប់​ហើយ។ ការមួយ ឯងអាចបំផ្លាញគាត់ តែកុំ​ប៉ះ‌ពាល់​រូប​គាត់​ផ្ទាល់​ឲ្យ​សោះ»។ ក្រោមក សាតាំង​បាន​ចេញ​ពី​ព្រះ‌អម្ចាស់​ទៅ។
\s5
\v 13 ថ្ងៃ​មួយ ពេល​កូន​ប្រុស​កូន​ស្រី​របស់​លោក​យ៉ូប​កំពុង​តែ​ជប់‌លៀង​បរិភោគនៅ​ផ្ទះរបស់​បង​ច្បង។
\v 14 នោះ​មាន​អ្នក​បម្រើ​ម្នាក់​មក​ជម្រាប​លោក​ថា៖ «យើង​ខ្ញុំ​កំពុង​តែ​ភ្ជួរ​ស្រែ​ជា​មួយ​គោ ហើយ​ហ្វូង​លា​ក៏​កំពុង​តែ​ស៊ី​ស្មៅ​នៅ​ក្បែរ​នោះ។
\v 15 មាន​ជន‌ជាតិ​សេបាបានមក ហើយប្លន់​យក​ហ្វូង​សត្វ​របស់​លោក​ម្ចាស់​ទៅ។ ពួក​គេ​បាន​សម្លាប់​អ្នក​បម្រើ​ផ្សេងទៀត ​ដោយដាវ។ មានតែខ្ញុំទេដែលរួចជីវិតហើយយកដំណឹងនេះមកជម្រាបលោក»។
\s5
\v 16 ពេល​អ្នក​បម្រើ​កំពុង​តែ​និយាយ​ ស្រាប់​តែ​អ្នក​បម្រើ​ម្នាក់​ទៀត​មក​ដល់ ជម្រាប​លោក​ថា៖ «មាន​រន្ទះ​បាញ់​ពី​លើ​មេឃ ឆេះ​ហ្វូង​ចៀម​ និង​អ្នក​បម្រើ​ផ្សេងទៀត​ស្លាប់​អស់​ហើយ។ មាន​តែ​ខ្ញុំ​​ម្នាក់​ដែល​បាន​រួច​ជីវិត នាំ​ដំណឹង​នេះ​មក​ជម្រាប​លោក»។
\v 17 អ្នកចម្រើកំពុងតែនិយាយ ក៏​មាន​អ្នក​បម្រើ​ម្នាក់​ទៀត​មក​ដល់ ប្រាប់​ថា៖ «មាន​ជន‌ជាតិ​ខាល់ដេ លើក​គ្នា​មក​ជា​បី​ក្រុម ហើយ​ប្លន់​យក​ហ្វូង​អូដ្ឋទៅ។ សម្លាប់​អ្នក​បម្រើ​ផ្សេងទៀតដោយមុខដាវ។ មាន​តែ​ខ្ញុំ​​ម្នាក់​ដែល​បាន​រួច​ជីវិត នាំ​ដំណឹង​នេះ​មក​ជម្រាប​លោក»។
\s5
\v 18 ពេលគាត់និយាយមិនទាន់ចប់ផង ស្រាប់​តែ​មាន​អ្នក​បម្រើ​ម្នាក់​ទៀត​មក​ដល់ ប្រាប់​ថា៖ «កូន​ប្រុស កូន​ស្រី​របស់​លោក​ម្ចាស់ កំពុង​ជប់‌លៀង​បរិភោគនៅ​ផ្ទះបង​ច្បង។
\v 19 ស្រាប់​តែ​មាន​ខ្យល់​ព្យុះ​បក់​មក​ពី​វាល​រហោ‌ស្ថាន ប៉ះ​នឹង​ជ្រុង​ផ្ទះ​ទាំង​បួនទិស ផ្ទះ​ក៏​រលំ​សង្កត់​យុវជន​ទាំង​នោះ ស្លាប់​អស់​ហើយ។ មាន​តែ​ខ្ញុំ​ទេដែលបានរួចជីវិតហើយមកជម្រាបលោក»។
\s5
\v 20 ពេល​នោះ លោក​យ៉ូប​ក្រោក​ឡើង ហែក​អាវ​ធំ​របស់​លោក ហើយ​កោរ​សក់ បន្ទាប់​មក លោក​ផ្ដួល​ខ្លួន​ដល់​ដី ក្រាប​ថ្វាយ‌បង្គំព្រះជាម្ចាស់។
\v 21 ទាំង​ពោល​ថា៖ «ខ្ញុំ​បាន​ចាក​ចេញ​ពី​ផ្ទៃ​ម្ដាយ​មក​ខ្លួន​ទទេ ខ្ញុំ​ក៏​នឹង​វិល​ត្រឡប់​ទៅ​វិញ​ខ្លួន​ទទេ​ដែរ។ ព្រះ‌អម្ចាស់​ប្រទាន​អ្វីៗ​មក​ខ្ញុំ ហើយ​ព្រះអង្គ​ក៏​ដក​យក​ពី​ខ្ញុំ​វិញ​ដែរ។ សូម​លើក​តម្កើង​ព្រះ‌នាម​ព្រះ‌អម្ចាស់»។
\v 22 ក្នុង​ស្ថាន‌ភាព​ទាំង​នេះ លោក​យ៉ូប​ពុំ​បាន​ប្រព្រឹត្ត​អំពើ​បាប ឬ​ពោល​ពាក្យ​ចោទ​ប្រកាន់​ព្រះ‌ជាម្ចាស់​ដែរ។
\s5
\c 2
\cl ជំពូក ២
\p
\v 1 ក្រោយមកមានថ្ងៃ​មួយ ពេលពួក​កូនព្រះជាម្ចាស់ ​នាំ​គ្នា​ចូល​មកក្នុងព្រះវត្តមាន ​គាល់​ព្រះ‌អម្ចាស់។ ​សាតាំង​ក៏​មក​គាល់​ព្រះអង្គ​ជា​មួយ​ពួក​គេនៅចំពោះព្រះអម្ចាស់​ដែរ។
\v 2 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៅ​កាន់សាតាំង​ថា៖ «តើ​ឯងទើប​មក​ពី​ណា?» សាតាំង​ទូល​ឆ្លើយព្រះអម្ចាស់ថា៖ «ទូលបង្គំ​ទើប​នឹងមកពី​ដើរ​​ជុំ‌វិញ​ផែនដី ទៅពេញគ្រប់កន្លែងទាំងអស់»។
\s5
\v 3 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៅ​​សាតាំង​ថា៖ «តើ​អ្នក​សង្កេត​ឃើញ​យ៉ូប ជា​អ្នក​បម្រើ​របស់​យើង​ឬ​ទេ? នៅ​លើ​ផែនដី​នេះ គ្មាន​នរណា​ម្នាក់​ដូច​យ៉ូប​ឡើយ គេ​ជា​មនុស្ស​ទៀង​ត្រង់ និង​រកកន្លែងបន្ទោសគ្មាន ​កោត​ខ្លាច​ព្រះជាម្ចាស់ ហើយបែរចេញពីការអាក្រក់។ យ៉ូប​នៅ​តែស្មោះត្រង់​ជានិច្ច ទោះឯង​ចង់​ឲ្យ​យើង​បំផ្លាញ​គេ ដោយ​ឥត​ហេតុ​ផលក៏ដោយ»។
\s5
\v 4 ​សាតាំង​ទូលឆ្លើយ​ព្រះ‌អម្ចាស់​ថា៖ «ស្បែក​ទល់​ស្បែក មនុស្ស​សុខ​ចិត្ត​ប្រគល់​អ្វីៗ​ទាំង​អស់​ដែល​ខ្លួន​មាន ដើម្បី​ឲ្យ​រួច​ជីវិត។
\v 5 សូមលូក​ព្រះហស្ថធ្វើ​ឲ្យ​រូប​កាយ​គាត់​ឈឺ​ចាប់​ នោះ​គាត់​មុខ​ជា​ប្រមាថ​ព្រះអង្គ​មិន​ខាន»។
\v 6 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៅ​​សាតាំង​ថា៖ «មើល! យ៉ូប​ស្ថិត​នៅ​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​ស្រាប់​ហើយ តែ​ធ្វើ​យ៉ាង​ណា​ក៏​ដោយ កុំ​ប៉ះ‌ពាល់​ដល់​ជីវិត​គេ​ឲ្យ​សោះ»។
\s5
\v 7 ក្រោយមក ​សាតាំង​ចាក​ចេញ​ពីព្រះវត្តមាន​ព្រះ‌អម្ចាស់​ទៅ។ ហើយ​សាតាំងក៏ធ្វើ​ឲ្យ​លោក​យ៉ូប​កើត​ដំបៅ​រីក​ពេញ​ខ្លួន គឺ​ចាប់​ពី​ចុង​ជើង​រហូត​ដល់​ក្បាល។
\v 8 លោក​យ៉ូប​អង្គុយ​នៅ​ក្នុង​ផេះ ហើយ​យក​អំបែង​ឆ្នាំង​មក​កោស​ខ្លួន។
\s5
\v 9 ប្រពន្ធរបស់លោកយ៉ូបពោល​ថា៖ «តើ​បង​នៅ​តាំង​ខ្លួន​ជា​មនុស្ស​ទៀង​ត្រង់​ទៀតឬ? សូម​ប្រមាថ​ព្រះ‌ជាម្ចាស់ ហើយ​ស្លាប់​ទៅ​»។
\v 10 លោក​យ៉ូប​តប​ថា៖ «អូន​និយាយ​ដូច​ជា​ស្រី​មិន​ដឹង​ខុស​ត្រូវ។ តើយើង​​ទទួលតែការល្អពីព្រះជាម្ចាស់ ហើយមិនអាចទទួលអ្វីដែលអាក្រក់ឬ?» នៅក្នុងបញ្ហាទាំងអស់នេះ លោកយ៉ូបមិនបានធ្វើបាបជាមួយអណ្តាតរបស់គាត់ទេ។
\s5
\v 11 មិត្ត‌ភក្ដិ​បី​នាក់​របស់​លោក​យ៉ូប បាន​ឮ​ដំណឹង​ពី​ទុក្ខ​វេទនា​ដែល​កើត​មាន​ចំពោះ​លោក ពួក​គេ​ចាក​ចេញ​ពី​ទឹកដីរៀងៗ​ខ្លួន អ្នក​ទាំង​នោះ គឺ​លោក​អេលី‌ផាស​ជា​ជនជាតិ​ថេម៉ាន លោក​ប៊ីល‌ដាដ​ជា​ជនជាតិ​ស៊ូអា និង​លោក​សូផារ​ជាជនជាតិណា‌អាម៉ា។ ពួកគេរៀបចំពេលដើម្បីមក ​ជួយ​លើក​ទឹក​ចិត្ត​លោក។
\s5
\v 12 ពេល​ក្រឡេក​ពី​ចម្ងាយ អ្នក​ទាំង​បី​មើល​លោក​យ៉ូប​លែង​ស្គាល់​ទៀត​ហើយ។ ដូច្នេះ ពួក​គេ​នាំ​គ្នា​ទ្រហោ​យំ ហែក​អាវ​ធំ​របស់​ខ្លួន និង​យក​ធូលី​ដី​បាច​នៅ​លើ​ក្បាល។
\v 13 អ្នក​ទាំង​បី​អង្គុយ​ផ្ទាល់​នឹង​ដី​ជា​មួយ​លោក អស់​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ ប្រាំ‌ពីរ​យប់។ គ្មាននិយាយ​អ្វី​មួយ​ម៉ាត់​ទៅ​កាន់​លោក​ឡើយ ព្រោះ​ពួក​គេ​ឃើញ​លោក​ឈឺ​ចាប់​ជាខ្លាំងពេក។
\s5
\c 3
\cl ជំពូក ៣
\p
\v 1 បន្ទាប់​មក លោក​យ៉ូប​បើកមាត់ ហើយ​ដាក់​បណ្ដាសា​ថ្ងៃ​កំណើត​របស់​លោក។
\v 2 លោក​បាននិយាយ​ថា៖
\v 3 «សូម​ឲ្យ​ថ្ងៃ​ដែល​ខ្ញុំ​បាន​កើត​មក​នោះ វិនាសទៅ ចំណែក​យប់​វិញគាត់និយាយថា៖ កូន​ប្រុស​ម្នាក់​ចាប់​ផ្ទៃ​ហើយ​នោះ ជា​យប់​អព‌មង្គល។
\s5
\v 4 សូម​ឲ្យ​ថ្ងៃ​នោះ​ប្រែ​ទៅ​ជា​ងងឹត ហើយ​កុំ​ឲ្យ​ព្រះ‌ជាម្ចាស់ ដែល​គង់​នៅ​ស្ថាន​លើ ចងចាំពី​ថ្ងៃ​នោះ ហើយ​ក៏​កុំ​ឲ្យ​មាន​ពន្លឺ​​ថ្ងៃ​ចាំងលើថ្ងៃនោះដែរ។
\v 5 សូម​ឲ្យ​ភាព​ងងឹត និង​ភាព​អន្ធការ គ្រប​បាំង​ថ្ងៃ​នោះ។ ហើយ​សូម​ឲ្យ​មាន​ភាព​អាប់‌អួរ​គ្រប​បាំង មកលើវាដែរ សូមឲ្យអ្វីដែលកើតនៅថ្ងៃនោះ ត្រឡប់ទៅជាខ្មៅ ពិតជាវេទនាទាំងអស់។
\s5
\v 6 ដ្បិតសម្រាប់​យប់​នោះ​វិញ ក៏​សូម​ឲ្យ​ភាព​ងងឹត គ្រប​បាំង​វា​ដែរ។ សូម​កុំ​ឲ្យ​គេ​រាប់​បញ្ចូល​យប់​នោះ​ទៅ​ក្នុង ខែ និង​ឆ្នាំ​ឡើយ។
\v 7 មើល! សូម​ឲ្យ​យប់​នោះ​ប្រៀប​បាន​នឹង​ស្ត្រី​អារ ហើយ​ក៏​កុំ​ឲ្យ​មាន​សម្រែក​អរ​សប្បាយនៅ​យប់​នោះ​ដែរ។
\s5
\v 8 សូម​ឲ្យ​យប់​នោះ​ត្រូវ​បណ្ដាសា របស់​គ្រូ​នក្ខត្ត‌ឫក្ស និង​ត្រូវ​បណ្ដាសា​របស់​គ្រូ​ដាស់​ស្ដេច​ក្រពើ។
\v 9 សូម​ឲ្យ​ផ្កាយ​ព្រឹក​ប្រែ​ជា​ងងឹត​សូន្យ យប់​នោះ​រង់‌ចាំ​ពន្លឺ តែ​មិន​ឃើញ​ពន្លឺ​មក​ទេ ហើយ​ក៏​មិន​ឃើញ​អរុណ‌រះ​ដែរ
\v 10 ដ្បិត​យប់​នោះ​ពុំ​បាន​ឃាត់​ខ្ញុំ​មិន​ឲ្យ​កើត ហើយ​ក៏​មិន​បាន​បញ្ចៀស​ទុក្ខ​លំបាក​នេះ យកចេញ​ពី​ភ្នែករបស់​ខ្ញុំ​ដែរ។
\s5
\v 11 ហេតុ​អ្វី​បាន​ជា​ខ្ញុំ​មិនបាន​ស្លាប់ទៅ​តាំង​ពី​នៅក្នុង​ផ្ទៃ​ម្ដាយ? ហេតុ​អ្វី​បាន​ជា​ខ្ញុំ​មិន​ផុត​ដង្ហើម​ទៅ នៅ​ពេលកើតចេញ​ពី​ផ្ទៃ​ម្ដាយ?
\v 12 ហេតុ​អ្វី​បាន​ជា​មាន​ភ្លៅ​ម្ដាយ​ចាំ​ទទួល​ខ្ញុំ? ហេតុអ្វី​​ដោះអ្នកម្តាយ​ចាំ​បំបៅ​ខ្ញុំ​ដូច្នេះ?
\s5
\v 13 ដ្បិត ​បើ​ខ្ញុំ​បានស្លាប់​តាំង​ពី​កាល​នោះ ខ្ញុំនឹងបានដេកទៅយ៉ាងស្ងាត់។​ ខ្ញុំ​បាន​សម្រាក​យ៉ាង​សុខ​ស្រួល​ហើយ
\v 14 ទោះបីជា​​ស្ដេច និង​មន្ត្រី​ទាំង​ប៉ុន្មាន​នៃ​ផែនដី ជា​អ្នក​ដែល​បាន​កសាង​ផ្នូរ ទុក​សម្រាប់​ខ្លួន។
\s5
\v 15 ឬក៏ខ្ញុំ​មុខ​ជា​បាន​សម្រាក​ជា​មួយ​ពួក​មេ​ដឹក​នាំ ដែល​ជាអ្នកមាន​មាស​ប្រាក់​ពេញ​ផ្ទះ។
\v 16 ឬប្រសិន​បើ​ខ្ញុំ​គ្មាន​ជីវិត គឺ​ដូច​កូន​រលូត ឬ​ដូច​កូន​ក្មេង​ដែល​មិន​ធ្លាប់​ឃើញ​ពន្លឺ​ថ្ងៃ នោះ​ប្រសើរ​ជាង។
\s5
\v 17 នៅ​ក្នុង​ផ្នូរ មនុស្ស​អាក្រក់​លែង​មាន សកម្ម‌ភាព​ទៀត​ហើយ រីឯ​អ្នក​ដែល​នឿយ‌ហត់ អស់​កម្លាំង​នឹង​នាំ​គ្នា​សម្រាក។
\v 18 អ្នក​ជាប់​ឃុំ‌ឃាំង​បាន​សុខ​ក្សេម‌ក្សាន្ត គឺ​គេ​លែង​ឮ​សំឡេង​របស់​ឆ្មាំ​គុក​ទៀត​ហើយ។
\v 19 អ្នក​តូច និង​អ្នក​ធំ ស្ថិត​នៅ​ទី​នោះ​ជា​មួយ​គ្នា ទាសករ​ក៏​លែង​នៅ​ក្រោម​អំណាច ម្ចាស់​របស់​ខ្លួន។
\s5
\v 20 ហេតុ​អ្វី​ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ មនុស្ស​ដែល​ត្រូវ​វេទនា ស្គាល់​ពន្លឺ​ថ្ងៃ ហើយ​ផ្ដល់​ជីវិត​ឲ្យ​អ្នក​ដែល​ស្គាល់​តែ ទុក្ខ​លំបាក
\v 21 គេ​ទន្ទឹង​រង់‌ចាំ​សេចក្ដី​ស្លាប់ តែ​មិន​ឃើញ​សេចក្ដី​ស្លាប់​មក​ទេ គេ​ប្រាថ្នា​ចង់​បាន​សេចក្ដី​ស្លាប់ ជាង​ទ្រព្យ‌សម្បត្តិ​ដែលកប់ទុក។
\v 22 ប្រសិន​បើ​គេ​រក​បាន​ផ្នូរ​សម្រាប់​ខ្លួន នោះ​គេ​មុខ​ជា​សប្បាយ​រីក‌រាយ​ត្រូវទេ?
\s5
\v 23 ហេតុអ្វី បានជាពន្លឺត្រូវចាំងភ្លឺមកលើមនុស្ស ដែលផ្លូវត្រូវបាំងបិត ហើយ​ព្រះ‌ជាម្ចាស់​បាន​ដាក់​របង​ព័ទ្ធ​ជុំ‌វិញ​នោះ?
\v 24 ដ្បិត ខ្ញុំ​បាន​​ស្រែក​ថ្ងូរ ជំនួស​អាហារ សម្រែក​ឈឺ​ចាប់​របស់​ខ្ញុំ ចេះ​តែ​ហូរ​ចេញ​មក​ដូច​ទឹក។
\s5
\v 25 ដ្បិត​ការ​អ្វីដែលខ្ញុំខ្លាច ការ​នោះ​កើត​មាន​ដល់​ខ្ញុំ ហើយ​ដែលខ្ញុំ​បារម្ភ គឺបានមករក​ខ្ញុំ​។
\v 26 ខ្ញុំ​មិន​បាន​ស្ងប់ មិន​បាន​សុខ​ស្រួល ហើយ​ក៏​មិន​បាន​សម្រាក​ដែរ គឺ​ខ្ញុំ​ឈឺ​ចាប់ កើតឡើងលើរូបខ្ញុំជានិច្ច»។
\s5
\c 4
\cl ជំពូក ៤
\p
\v 1 លោក​អេលី‌ផាស ជា​ជនជាតិថេម៉ាន ពោល​ឡើង​ថា៖
\v 2 ប្រសិន​បើ​យើង​ជូន​យោបល់​តែ​មួយ​ម៉ាត់ តើ​លោក​ទ្រាំ​នឹង​ស្ដាប់​បាន​ទេ? ប៉ុន្តែ តើ​នរណា​ទ្រាំ​មិន​និយាយ​កើត?
\v 3 មើល! លោក​បាន​ទូន្មាន​មនុស្ស​ជា​ច្រើន លោកមានមនុស្សឲ្យ​កម្លាំង ចិត្ត​ឡើង​វិញ​។
\s5
\v 4 ពាក្យ​ដែល​លោក​មាន​ប្រសាសន៍ បាន​ធ្វើ​ឲ្យ​អ្នក​ដែល​ដួល​អាច​ងើប​ឡើង​វិញ លោក​ក៏​បាន​ធ្វើ​ឲ្យ​អ្នក​ដែល​ទន់​ជង្គង់ ​មាំ‌មួន​ឡើង​វិញ​។
\v 5 ប៉ុន្តែបញ្ហាបានធ្វើឲ្យលោក​​បាក់​ទឹក​ចិត្ត វា​កើត​ឡើង​ដល់​លោក ហើយលោកបានជួបទុក្ខដ៏ធ្ងន់​។
\v 6 តើមិនមែនការកោតខ្លាច និងទំនុកចិត្ត ហើយក្តីស្មោះត្រង់នៃផ្លូវរបស់អ្នក ជាក្តីសម្ឃឹមរបស់អ្នកទេឬ?
\s5
\v 7 សូម​គិតពីការនេះ តើ​មនុស្ស​ណា​ដែល​នឹងវិនាស? តើពេលណាដែល​មនុស្ស​ទៀងត្រង់​បាន​អន្តរាយ​នោះ?
\v 8 តាមតែការមើលឃើញរបស់ខ្ញុំវិញ អ្នកដែលភ្ជួររាស់ហើយសាបព្រោះការអាក្រក់នឹងចូតកាត់ផលនោះវិញ។
\v 9 គឺ​ពួក​គេ​វិនាស ដោយ‌សារ​ព្រះ‌ពិរោធ​របស់ ព្រះ‌ជាម្ចាស់​ដែល​បក់​បោក​មក​លើ​ពួក​គេ ដូច​ព្យុះ​សង្ឃរា។
\s5
\v 10 ពួក​គេ​ស្រែក​ដូច​សិង្ហ ហើយ​គ្រហឹម​ដូច​ខ្លា ហើយ​​ចង្កូម​របស់​ពួក​សិង្ហស្ទាវបានបាក់អស់។
\v 11 សិង្ហ​ចាស់នឹង​វិនាស​ទៅ​ដោយ​អត់​អាហារ កូន​របស់​វា​នឹង​ខ្ចាត់‌ខ្ចាយ​ទៅ​គ្រប់​ទិស‌ទី។
\s5
\v 12 ពេលនេះ ខ្ញុំ​បាន​ឮ​សេចក្ដី​មួយ​យ៉ាង​ស្ងាត់ៗ ហើយ​ត្រចៀក​ខ្ញុំ​ស្ដាប់​ឮ​សំឡេង​មួយ យ៉ាង​ស្រាលៗផង។
\v 13 ខ្ញុំ​ឮ​សេចក្ដី​នោះ​ក្នុង​សុបិន​នៅ​ពេល​យប់ គឺ​ក្នុង​ពេល​ដែល​មនុស្ស​ដេក​លង់‌លក់​ឥត​ដឹង​ខ្លួន។
\s5
\v 14 ខ្ញុំ​ភ័យ​ខ្លាច និង​រន្ធត់ ញាប់‌ញ័រ​សព្វ​គ្រប់ពេញរាង្គកាយ ដែលបានកើតដល់រូបខ្ញុំ ហើយឆ្អឹងរបស់ស្រៀវ។
\v 15 គឺ​ហាក់​ដូច​ជា​មាន​ខ្យល់​បក់​មក​ប៉ះ​នឹង ផ្ទៃ​មុខ​របស់​ខ្ញុំ ធ្វើ​ឲ្យ​ខ្ញុំ​ព្រឺ​សម្បុរ។
\s5
\v 16 មាន​វិញ្ញាណឈរ​នៅ​ក្បែរ​ខ្ញុំ តែ​ខ្ញុំ​មើល​មិន​ស្គាល់​ថា​ជា​នរណា​ទេ។ មាន​ដូច​ជា​ស្រមោល​មួយ​នៅ​ចំពោះ​មុខ​ខ្ញុំ ហើយ​ក្នុង​ភាព​ស្ងប់​ស្ងាត់​នោះ ខ្ញុំ​ឮ​សំឡេង​មួយ​បន្លឺ​ឡើង​ថា៖
\v 17 «តើ​មនុស្ស​ដែល​តែងតែ​ស្លាប់ សុចរិត​ជាង​ព្រះ‌ជាម្ចាស់ឬ? តើ​មនុស្សនោះបរិសុទ្ធព្រះជាម្ចាស់ឬ?
\s5
\v 18 មើល! បើព្រះជាម្ចាស់មិនទុកចិត្តអ្នក​បម្រើ​របស់​ព្រះអង្គ និងព្រះអង្គចោតប្រកាន់ទេវតារបស់ព្រះអង្គ
\v 19 នោះ​ចំណង់​បើ​មនុស្ស​ដែល​មាន​ធាតុ​ជា​ដី​ឥដ្ឋ កើត​មក​ពី​ធូលី​ដី ហើយ​ដែល​គេ​អាច​ជាន់​កម្ទេច​ដូច​ដង្កូវ​នេះ តើ​ឲ្យ​ព្រះអង្គ​ទុក​ចិត្ត​ដូច​ម្ដេច​បាន?
\s5
\v 20 ក្នុង​រវាងពេល និងពេលល្ងាចមនុស្ស​ត្រូវ​អន្តរាយ ហើយ​វិនាស​សូន្យ​ទៅ ដោយ​គ្មាន​នរណា​ចាប់​អារម្មណ៍​ឡើយ។
\v 21 តើមិនមែន​ខ្សែ​ជីវិត​របស់ពួក​គេ​ត្រូវ​បានចប់ទេឬអី? គេ​ស្លាប់​ទៅ ទាំង​មិន​យល់​អ្វី​ទាំង​អស់។
\s5
\c 5
\cl ជំពូក ៥
\p
\v 1 ឥឡូវ​នេះ សូម​លោក​ស្រែក​ចុះ តើ​មាន​នរណា​នឹងឆ្លើយ​តប​មក​លោក? តើ​លោក​អាច​ហៅ​ទេវតា​ណា​មួយ ឲ្យ​មក​ជួយ​បានទេ?
\v 2 ដ្បិតកំហឹងរមែង​សម្លាប់​មនុស្ស​ល្ងី‌ល្ងើ ការច្រណែនសម្លាប់អ្នកដែលផ្តេសផ្តាស។
\v 3 ខ្ញុំ​ធ្លាប់​ឃើញ​មនុស្ស​ល្ងី‌ល្ងើ​បានចាក់ឬស ប៉ុន្តែ រំពេច​នោះ ខ្ញុំ​ក៏​ដាក់​បណ្ដាសាផ្ទះ​របស់​គេ​។
\s5
\v 4 កូនរបស់គាត់គឺនៅឆ្ងាយពីទីសុវត្តិភាព ពួកគេបុកចូលមកតាមទ្វារក្រុង។ ឥត​មាន​អ្នក​ណា​នឹង​ជួយ​ពួកគេឡើយ។
\v 5 ពួក​មនុស្ស​អត់​បាយ​នាំ​គ្នា​មកសុី ​ភោគ‌ផល​របស់​គេ ទោះ​បី​មាន​បន្លា​ជុំ‌វិញ​ក៏ពួកគេសុីដែរ។ យក​​ទ្រព្យ‌សម្បត្តិធ្វើជា​របស់​គេ។
\s5
\v 6 ដ្បិតសេចក្តីវេទនា​មិន​មែន​ដុះ​ចេញ​ពី​ធូលី​ដី​មកទេ ហើយ​បញ្ហា​ក៏​មិន​មែន​ដុះ​ចេញ​ពី​ដីមក​ដែរ។
\v 7 ផ្ទុយទៅវិញ មនុស្ស​កើត​មក ដើម្បី​រង​ទុក្ខ​វេទនា ដូច​ផ្កា​ភ្លើង​ដែល​ហើរ​ទៅ​លើ។
\s5
\v 8 ប្រសិន‌បើ​ខ្ញុំ​វិញ ខ្ញុំ​នឹង​បែរទៅរក​ព្រះជាម្ចាស់ ខ្ញុំ​នឹងឲ្យពាក្យបណ្តាសា​ទៅចំពោះ​ព្រះអង្គ
\v 9 គឺ​ព្រះ‌ជាម្ចាស់ដែល​ធ្វើ​ការ​យ៉ាង​ធំ រក​គិត​មិន​យល់ ជា​ការ​យ៉ាង​អស្ចារ្យ​ឥត​គណនា។
\v 10 ព្រះ‌អង្គ​បង្អុរ​ភ្លៀង​មក​លើ​ផែនដី ហើយ​ឲ្យ​ទឹក​ហូរ​មក​ក្នុង​ស្រែ។
\s5
\v 11 ព្រះជាម្ចាស់​លើក​មនុស្ស​ទន់‌ទាប​ឡើង ហើយ​ជួយ​សង្គ្រោះ​អ្នក​ដែល​កាន់​ទុក្ខ។
\v 12 ព្រះអង្គ​រំលាយ​គម្រោង‌ការ​មនុស្ស​មាន​ល្បិច មិន​ឲ្យ​គេ​សម្រេច​គម្រោង‌ការ របស់​ខ្លួន​បាន​ឡើយ។
\v 13 ព្រះអង្គ​ធ្វើ​ឲ្យ​អ្នក​ប្រាជ្ញ ធ្លាក់​ក្នុង​ល្បិច​កិច្ច‌កល​របស់​ខ្លួន ហើយ​ធ្វើ​ឲ្យ​យោបល់​ដ៏​ប៉ិន‌ប្រសប់ របស់​ពួក​គេ ប្រែ​ជា​ឥត​ន័យ។
\s5
\v 14 នៅ​ពេល​ថ្ងៃ ពួក​គេ​ជំពប់​ជើង ដូច​ដើរ​នៅ​ពេល​យប់​ងងឹត ហើយ​ពួក​គេ​ដើរ​ស្ទាបៗ នៅ​កណ្ដាល​ថ្ងៃ​ត្រង់ ដូច​ដើរ​នៅ​ពេល​យប់​ដែរ។
\v 15 ប៉ុន្តែ ព្រះអង្គ​សង្គ្រោះ​អ្នកក្រីក្រ ឲ្យ​រួច​ផុត​ពី​មុខ​ដាវ ពី​ចង្កូម និង​ពី​កណ្ដាប់​ដៃ​ដ៏​ខ្លាំង​ពូកែ​របស់​ពួក​គេ។
\v 16 ដូច្នេះ ​សេចក្ដី​សង្ឃឹម មានដល់​មនុស្ស​ទន់​ខ្សោយ តែ​ព្រះអង្គ​បំបិទ​មាត់​មនុស្ស​ទុច្ចរិត។
\s5
\v 17 មើល! មានពរហើយអ្នកដែលព្រះ‌ជាម្ចាស់​កែតម្រូវ ​មិន​ត្រូវ​មាក់‌ងាយ​ការ​ស្ដី​បន្ទោស​របស់​ព្រះជាម្ចាស់ឡើយ។
\v 18 ដ្បិតព្រះ‌ជាម្ចាស់​ធ្វើ​ឲ្យ​ឈឺ​ចាប់ ធ្វើ​ឲ្យ​របួស តែ​ព្រះអង្គ​នឹង​ព្យាបាល​មុខ​របួស​នោះ ដោយ​ព្រះ‌ហស្ថរបស់​ព្រះអង្គ​ផ្ទាល់។
\v 19 ព្រះអង្គ​នឹងជួយ​លោក​ឲ្យ​រួច​ពី​ទុក្ខ​លំបាក ចំនួន​ប្រាំ​មួយ​ដង នឹង​ទី​ប្រាំ‌ពីរផង គ្មានការ​អាក្រក់​នឹង​ពាល់លោកបានឡើយ។
\s5
\v 20 នៅ​ពេល​កើត​ទុរ្ភិក្ស ព្រះអង្គ​រំដោះ​លោក​ពី​សេចក្ដី​ស្លាប់ ហើយ​នៅ​ពេល​កើត​សង្គ្រាម ព្រះអង្គ​រំដោះ​លោក​ពី​មុខ​ដាវ។
\v 21 ព្រះអង្គ​នឹង​ការពារ​លោក​ពី​ពាក្យ បរិហារ​របស់​អ្នក​ដទៃ ហើយ​លោក​ក៏​នឹង​មិន​ភ័យ​ខ្លាច​មហន្ត‌រាយ ដែល​កើត​ឡើង​ដែរ។
\v 22 លោក​នឹង​មិន​ញញើត នៅ​ចំពោះ​មុខ មហន្ត‌រាយ ការ​អត់​ឃ្លាន សត្វ​សាហាវ​នៅផែនដីឡើយ។
\s5
\v 23 ដ្បិត ស្រែ​ចម្ការ​របស់​លោក​នឹង​គ្មាន​ដុំ​ថ្ម ហើយ​គ្មាន​សត្វ​សាហាវ​ដែលនៅស្រែចម្ការ នឹងសុខសាន្តជាមួយលោក​ដែរ។
\v 24 លោក​នឹង​មានសុវត្តិភាព​នៅ​ក្នុង ទី​លំ‌នៅ​របស់​លោក ហើយ​ពេល​លោក​មើល​ទៅ​ហ្វូង​សត្វ ក៏​មិន​ឃើញ​មាន​បាត់​បង់​ដែរ។
\v 25 លោក​នឹង​ឃើញ​ពូជ‌ពង្ស​របស់​លោក កើន​ចំនួន​ច្រើន​ឡើង កូន​ចៅ​របស់​លោក​កើន​ចំនួន ដូច​ស្មៅ​ដុះ​នៅ​តាម​ទី​វាល។
\s5
\v 26 លោក​រស់​បាន​អាយុ​វែង ស្កប់​ស្កល់ ហើយ​លា​ចាក​លោក​នេះ​ទៅ ដូច​ស្រូវ​ទុំ​នៅ​រដូវ​ចម្រូត។
\v 27 មើល! យើង​បាន​សង្កេត​មើល​បញ្ហានេះ ហើយ​ឃើញ​ថា​ពិត​ជា​កើត​មាន​ដូច្នេះ​មែន ចូរ​ត្រង‌ត្រាប់​ស្ដាប់ ហើយ​យក​ជា​មេ​រៀន​ចុះ»។
\s5
\c 6
\cl ជំពូក ៦
\p
\v 1 ពេលនោះលោក​យ៉ូប​ឆ្លើយ​ថា៖
\v 2 «ប្រសិន​បើ​គេ​ថ្លឹង​ការ​ឈឺ​ចាប់​របស់​ខ្ញុំ ប្រសិន​បើ​គេ​យក​ទុក្ខ​លំបាក​របស់​ខ្ញុំ​ដាក់​លើ​ជញ្ជីង!
\v 3 ដ្បិត​វា​អាចធ្ងន់​ជាង​ខ្សាច់ នៅ​តាម​ឆ្នេរ​សមុទ្រ​ទៅ​ទៀត។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​និយាយ​លែង​រួច។
\s5
\v 4 ដ្បិត​ព្រួញ​របស់​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​បាញ់​ទម្លុះ​ខ្ញុំ ពិស‌ពុល​របស់​ព្រួញ​ទាំង​នោះ​ជ្រួត‌ជ្រាប ពេញ​ក្នុង​សរពាង្គ‌កាយ​របស់​ខ្ញុំ ព្រះ‌ជាម្ចាស់​ធ្វើ​ឲ្យ​ខ្ញុំ​ភ័យ​ញាប់‌ញ័រ ដូច​មាន​សត្រូវ​តម្រៀប​គ្នា​ជា​ក្បួន​ទ័ព​វាយ​ប្រហារ​ខ្ញុំ។
\v 5 ពេល​មាន​ស្មៅ​ខៀវ​ខ្ចី​ស៊ី តើ​លា​ព្រៃ​ដែល​ស្រែក​ឬ​ទេ? ពេល​មាន​ចំបើង​ស៊ី តើ​គោ​ចេះ​តែ​រោទ៍​ដែរ​ឬ?
\v 6 តើ​គេ​អាច​បរិភោគ​ម្ហូប​សាប ដោយ​មិន​បង់​អំបិល​កើត​ឬ? តើ​ផ្នែក​ស​របស់​ពង​មាន់​មាន​រស‌ជាតិ​ដែរ​ឬ?
\s5
\v 7 ខ្ញុំ​មិន​ចង់​បរិភោគ​អាហារ​ទាំង​នោះ​ទេ ព្រោះ​ជា​អាហារ​ដែល​ខ្ញុំ​ស្អប់​ខ្ពើម។
\v 8 សូម​ឲ្យ​សំណូម​ពរ​របស់​ខ្ញុំ​បាន​សម្រេច ហើយ​សូម​ព្រះ‌ជាម្ចាស់​ប្រោស​ប្រទាន តាម​សេចក្ដី​សង្ឃឹម​របស់​ខ្ញុំ។
\v 9 គឺ​សូម​ព្រះ‌ជាម្ចាស់​មេត្តា​កិន​កម្ទេច​ខ្ញុំ សូម​ព្រះអង្គ​លាត​ព្រះ‌ហស្ថ បង្ហើយ​អាយុ​ជីវិត​របស់​ខ្ញុំ​ទៅ​ចុះ!
\s5
\v 10 ធ្វើ​ដូច្នេះ ខ្ញុំ​ដូច​ជា​បាន​ល្ហែ ហើយ​ទោះ​បី​ខ្ញុំ​ឈឺ​ចាប់​ដល់​កម្រិត​ក្ដី ក៏​ខ្ញុំ​មាន​អំណរ​សប្បាយ​ដែរ ព្រោះ​ខ្ញុំ​មិន​បាន​បោះ​បង់​ចោល ព្រះ‌បន្ទូល​របស់​ព្រះ​ដ៏វិសុទ្ធ​ឡើយ។
\v 11 តើកម្លាំងខ្ញុំមកពីណាដែលធ្វើឲ្យមាន​សង្ឃឹមនោះ? តើទីបញ្ចាប់របស់ខ្ញុំគ្រាន់តែពន្យាពេលជីវិតខ្ញុំឬ?
\s5
\v 12 តើ​ខ្ញុំ​មាន​កម្លាំងខ្ញុំដូចជា​​ដូច​ថ្មឬ? ហើយ​រូប​កាយខ្ញុំ​ដូច​លង្ហិន​ឬ?
\v 13 ក្នុង​ខ្លួន​ខ្ញុំ ខ្ញុំ​លែង​មាន​អ្វី​ជា​ទី​ពឹង​ឬជំនួយទៀត​ហើយ ហើយចំណេះដឹងរបស់ខ្ញុំបានរីងហួតអស់ហើយឬ?
\s5
\v 14 អ្នក​ដែល​រង​ទុក្ខ​គ្រាំ‌គ្រា គួរ​តែ​ទទួល ចិត្ត​មេត្តា​ករុណា​ពី​មិត្ត‌ភក្ដិ​របស់​ខ្លួន បើ​មិន​ដូច្នេះ​ទេ គេ​មុខ​ជា​លែង​គោរព កោត​ខ្លាច​ព្រះ‌ជាម្ចាស់ ។
\v 15 ប៉ុន្តែ បងប្អូន​របស់​ខ្ញុំ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ខក​ចិត្ត ដូច​ទឹក​ជ្រោះ​ដែល​រីង ដូច​ជ្រលង​ដង​អូរ​ដែល​គ្មាន​ទឹក។
\v 16 នៅ​ចុង​រដូវ​ត្រជាក់ ទឹក​អូរ​ទាំង​នោះ​ប្រែ​ជា​ល្អក់‌កករ ព្រោះ​តែ​ព្រិល និង​ទឹក​កក​រលាយ។
\v 17 នា​រដូវ​ក្ដៅ អូរ​ទាំង​នោះ​រីង​ស្ងួត​នៅ​នឹង​កន្លែង ព្រោះ​តែ​កម្ដៅ​ថ្ងៃ ហើយក៏រលាយនៅតាមកន្លែរបស់វាទៅ។
\s5
\v 18 ក្បួន​អ្នក​ដំណើរ​តាមផ្លូវនោះ ពួកគេក៏បែរទៅម្ខាងដើម្បីទឹក ពួកគេចូល​ទៅ​វាល​រហោ‌ស្ថាន ហើយ​វិនាស​បាត់​បង់​អស់​ទៅ។
\v 19 ក្បួន​អ្នក​ដំណើរ​ពី​ទឹកដីថេម៉ា នាំ​គ្នា​សម្លឹង​មើល​អូរ​ទាំង​នោះ ក្បួន​អ្នក​ដំណើរ​ពី​ទឹកដីសេបា​នាំ​គ្នា សង្ឃឹម​លើ​អូរ​ទាំង​នោះ។
\v 20 ប៉ុន្តែ ពួក​គេ​ត្រូវ​ខូចចិត្ត ព្រោះ​តែ​ទុក​ចិត្ត​លើ​អូរ​ទាំង​នោះ។ ​ពួក​គេ​បានទៅដល់ទីនោះ​តែពួកគេត្រូវបានគេបោកប្រាស់។
\s5
\v 21 ដ្បិតពេល​នេះ សម្លាញ់ទាំងអស់គ្នាមិនបានជួយអ្វីដល់ខ្ញុំទេ ​ពួកអ្នកឃើញ​ខ្ញុំ​មាន​អាសន្ន ហើយ​បែរ​ជា​ភ័យ​ខ្លាច។
\v 22 តើខ្ញុំ​បាននិយាយទៅកាន់អ្នកអស់គ្នាថា យក​របស់​អ្វី​មួយ​មក​ឲ្យ​ខ្ញុំ? ឬ​យក​ប្រាក់​របស់​អស់​មក​ជួយ​ខ្ញុំ​ឡើយ?
\v 23 ខ្ញុំ​មិន​ដែល​សុំ​អស់​លោក​ជួយ​ខ្ញុំ ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​បច្ចា‌មិត្ត ឬ​ក៏​សុំ​ឲ្យ​លោះ​ខ្ញុំ​ពី​កណ្ដាប់​ដៃ នៃជំងឺរបស់ខ្ញុំឬ?
\s5
\v 24 សូម​ប្រៀន‌ខ្ញុំ​ផង ហើយ​ខ្ញុំ​នឹង​នៅ​ស្ងៀម សូម​ប្រាប់​ខ្ញុំ​ផង ដើម្បីឲ្យបានយល់ពីកំហុស។
\v 25 ពាក្យ​សម្ដី​ត្រឹម​ត្រូវ នោះ​ពូកែ​បណ្ដាល​យ៉ាង​ណា​ តើតែ​សេចក្ដី​បន្ទោស​របស់​អ្នក​រាល់​គ្នា បាន​បន្ទោស​អ្វី​ខ្លះដល់ខ្ញុំ?
\s5
\v 26 ពាក្យ​ដែល​ខ្ញុំ​និយាយ​នេះ តើ​អស់​លោក​ចង់​បន្ទោស​កន្លែង​ណា តើ​អស់​លោក​យល់​ថា​ពាក្យ​សម្ដី​របស់ មនុស្ស​អស់​សង្ឃឹម ឥត​បាន​ការ​ឬ?
\v 27 អស់​លោក​ហ៊ាន​ដល់​ទៅ​ចាប់​ឆ្នោត​យក​ក្មេង​កំព្រា ហើយ​សូម្បី​តែ​មិត្ត​សម្លាញ់ ក៏​អស់​លោក​មិន​ញញើត​នឹង​លក់​ដែរ។
\s5
\v 28 ឥឡូវ​នេះ ចូរ​បែរ​មក​មើល​មុខ​ខ្ញុំ​ឲ្យ​ចំ ដ្បិត ពិតណាស់ខ្ញុំ​និយាយ​បំផ្លើស​ត្រង់​ណា។
\v 29 ខ្ញុំ​សូម​អង្វរ​ទៅ​ចុះ កុំ​ចោទ​ខ្ញុំ​ជ្រុល​ពេក ហើយ​ក៏​កុំ​អយុត្តិធម៌​បែប​នេះ​ដែរ កុំ​ចោទ​ខ្ញុំ​ជ្រុល​ពេក ខ្ញុំ​គ្មាន​កំហុស​អ្វី​សោះ។
\v 30 តើ​អណ្ដាត​ខ្ញុំ​ដែល​គ្រលាស់​ចេញ​មក​នូវ​ពាក្យ​ទុច្ចរិត ហើយ​មាត់​របស់​ខ្ញុំ​ស្រដី​ចេញ​មក នូវ​ពាក្យ​អព‌មង្គល​ឬ​ទេ?
\s5
\c 7
\cl ជំពូក ៧
\p
\v 1 តើ​មនុស្ស​មិនបានធ្វើការលំបាកនៅ​លើ​ផែនដីទេ? តើមនុស្សមិនបានដូចជាថ្ងៃ របស់​អ្នក​ស៊ី​ឈ្នួលទេឬអី?
\v 2 ដូចជាទាសករ​ប្រាថ្នា​ជ្រក​ក្រោម​ម្លប់ ហើយ​អ្នក​ស៊ី​ឈ្នួល​ទន្ទឹង​រង់‌ចាំ​ប្រាក់​ឈ្នូលយ៉ាងបែបនោះដែរ
\v 3 ខ្ញុំ​ក៏​ទទួល​ការ​ឈឺ​ចាប់​ជា​ច្រើន​ខែ ហើយ​រង​ទុក្ខ​សោក​ជា​ច្រើន​យប់ បែបយ៉ាង​នោះ​ដែរ។
\s5
\v 4 ពេល​ខ្ញុំ​ផ្តេកខ្លួនលូនចុះ នោះក៏ខ្ញុំ​និយាយ​ថា៖ តើ​ពេល​ណា​ខ្ញុំ​នឹង​ក្រោក​ឡើង​ និងពេលណាទើបយប់នឹងបានឆ្លងផុត? ហើយ​ខ្ញុំ​ចេះ​តែ​ប្រះ​ខ្លួននិងងាកចុះឡើង រហូត​ដល់​ទៀប​ភ្លឺឡើង។
\v 5 រូប​កាយ​របស់​ខ្ញុំ​មាន​សុទ្ធ​តែ​ដង្កូវ និង​ក្រមរ ស្បែក​របស់​ខ្ញុំ​ប្រេះ ហើយ​រលួយស្អុយផង។
\s5
\v 6 អាយុ​ជីវិត​របស់​ខ្ញុំ​បោះ‌ពួយ​ទៅ​មុខ លឿន​ជាង​ត្រល់​របស់​អ្នក​ត្បាញ​ ពេល​ណា​អស់​អំបោះ គ្មានអ្វីសង្ឃឹមទៀតដែរ។
\v 7 ​ព្រះជាម្ចាស់នឹក​ចាំ​ផង​ថា ជីវិត​របស់​ទូលបង្គំ ប្រៀប​បាន​នឹង​មួយ​ដង្ហើម​ទេ ហើយភ្នែករបស់ទូលបង្គំ នឹងមើលអ្វីល្អមិនឃើញទេ។
\s5
\v 8 ព្រះអង្គ​ទត​មក​ទូលបង្គំ តែ​លែង​ឃើញ​ទូលបង្គំ​ទៀត​ហើយ ព្រះអង្គ​នឹង​ខំ​រក​មើល​ទូលបង្គំ តែ​ទូលបង្គំ​បាត់​សូន្យ​ទៅ។
\v 9 ពពក​តែងតែ​រសាត់​បាត់​ទៅ រីឯ​អ្នក​ដែល​ចុះ​ទៅ​ស្ថាន​មនុស្ស​ស្លាប់ ក៏​ពុំ​អាច​ឡើង​មក​វិញ​បាន​ដែរ។
\v 10 គេ​នឹង​មិន​វិល​ត្រឡប់​មក​ផ្ទះ​វិញ​ទេ ញាតិ‌សន្ដាន​ក៏​លែង​ស្គាល់​គេ​ទៀត​ដែរ។
\s5
\v 11 ហេតុ​នេះ ទូលបង្គំ​មិន​អាចបិតមាត់​បាន​ឡើយ ទូលបង្គំ​ត្រូវ​តែ​និយាយ​នៅ​ពេល​ពិបាក​ចិត្ត ទូលបង្គំ​នឹង​ត្អូញ‌ត្អែរ​ក្នុងការជូរល្វីញនៅក្នុងព្រលឹងរបស់ទូលបង្គំ។
\v 12 តើ​ទូលបង្គំ​ជា​សមុទ្រ ឬ​ជា​សត្វ​រស់ក្នុងសមុទ្រ ដែលព្រះអង្គបានទូតមើលទូលបង្គំត្រូវទេ?
\s5
\v 13 ទូលបង្គំ​ពោល​ថា៖ គ្រែដែល​ខ្ញុំ​​ដំណេក ជួយឲ្យខ្ញុំ​បាន​ល្ហែ រួច​ផុត​ពី​ការ​ឈឺ​ចាប់
\v 14 ដ្បិត ព្រះអង្គ​ធ្វើ​ឲ្យ​ទូលបង្គំ​ភ័យ​តក់‌ស្លុត ដោយ​យល់​សប្ដិ​អាក្រក់ ព្រះអង្គ​ធ្វើ​ឲ្យ​ទូលបង្គំ​ញ័រ​រន្ធត់ ដោយ​ឃើញ​សុបិន​និមិត្ត​មិន​ល្អ។
\v 15 ទូលបង្គំ​ចង់​អត់​ដង្ហើម​ស្លាប់ ជា​ជាង​រស់​ក្នុង​រូប​កាយ​ដែល​សល់​តែ​ឆ្អឹង​នេះ។
\s5
\v 16 ​ស្អប់ជីវិតរបស់ទូលបង្គំណាស់ ទូលបង្គំ​មិន​ចង់​រស់​រហូត​ទេ សូម​ទុក​ទូលបង្គំ​ឲ្យ​នៅ​តែ​ឯង ដ្បិត​ជីវិត​របស់​ទូលបង្គំ​គ្មាន​ន័យ​អ្វី​សោះ។
\v 17 តើ​មនុស្ស​លោក​ជា​អ្វី បាន​ជា​ព្រះអង្គ​យក​ព្រះ‌ហឫទ័យ​ទុក​ដាក់​នឹង​គេ ​ព្រះអង្គ​នឹក​គិត​ដល់​គេបែបនេះ
\v 18 ព្រះអង្គ​ពិនិត្យ​មើល​គេ​រៀង​រាល់​ព្រឹក ព្រះអង្គ​ល្បង‌ល​គេ​គ្រប់​ពេល​វេលាពិតទេ?
\s5
\v 19 តើ​ព្រះអង្គ​នៅ​តែ​ឃ្លាំ​មើល​ទូលបង្គំ ដល់​កាល​ណា​ទៀត សូម​ទុក​ឲ្យ​ទូលបង្គំ​មាន​ពេល លេប​ទឹក​មាត់​ផង?
\v 20 ព្រះអង្គ​ដែល​ជា​ឆ្មាំ​យាម​មនុស្ស​លោក​អើយ ប្រសិន​បើ​ទូលបង្គំ​បាន​ប្រព្រឹត្ត​អំពើ​បាប​មែន តើ​ទូលបង្គំ​បាន​ធ្វើ​អ្វី​ទាស់​នឹង​ព្រះអង្គ? ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​ចាត់​ទុក​ទូលបង្គំ ដូច​ជា​ផ្ទាំង​ស៊ីប តើ​ទូលបង្គំ​បាន​ធ្វើ​អ្វី​រំខាន​ដល់​ព្រះអង្គ?
\s5
\v 21 តើ​ព្រះអង្គ​លើក‌លែង​ទោស​ឲ្យ​ទូលបង្គំ និង​លុប​លាង​កំហុស​របស់​ទូលបង្គំ​បាន​ឬ​ទេ? ដ្បិត​បន្តិច​ទៀត ទូលបង្គំ​នឹង​ដេកលើដី ព្រះអង្គ​នឹង​រក​ទូលបង្គំ តែ​ទូលបង្គំ​​សូន្យ​បាត់​ទៅ​ហើយ»។
\s5
\c 8
\cl ជំពូក ៨
\p
\v 1 លោក​ប៊ីល‌ដាដ ជា​ជនជាតិស៊ូអា បានឆ្លើយតប​ថា៖
\v 2 «តើ​លោក​នៅ​តែ​មាន​ប្រសាសន៍​បែប​នេះ ដល់​កាល​ណាទៀត? តើ​លោក​បញ្ចេញ​ពាក្យ​សម្ដី ដូច​ខ្យល់​កំបុត​ត្បូង​ដល់​កាល​ណា​ទៀត? តើ​ព្រះ‌ជាម្ចាស់​បង្ខូច​យុត្តិធម៌​ឬ?
\v 3 តើ​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុត បង្ខូច​សេចក្ដី​សុចរិត​ឬ?
\s5
\v 4 ប្រសិន​បើ​កូន​ប្រុស​របស់​លោក​ប្រព្រឹត្ត អំពើ​បាប​ទាស់​នឹង​ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ ព្រះអង្គ​ដាក់​ទោស​ពួក​គេ តាម​កំហុស​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។
\v 5 ប៉ុន្តែ​លោក​វិញ គួរ​តែ​ស្វែង​រក​ព្រះអង្គ បើ​លោក​អង្វរ​ករ​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព ខ្ពង់‌ខ្ពស់​បំផុត។
\s5
\v 6 បើ​លោក​ពិត​ជា​បរិសុទ្ធ និង​ទៀង​ត្រង់​មែន ព្រះអង្គ​មុខ​ជា​ជួយ​លោក ហើយ​ស្ដារ​ស្ថាន‌ភាព​របស់​លោក ឲ្យ​បាន​យុត្តិធម៌​ឲ្យលោកដែរ។
\v 7 ទោះបីលោកបានចាប់ផ្តើមតូច តែនៅចុងក្រោយ ទុក្ខលំបាករបស់លោកនឹងប្រសើរឡើង។
\s5
\v 8 ហេតុ​នេះ សូម​សាក​សួរ​ចាស់​ទុំ​នៅ​ជំនាន់​មុន ហើយ​រំពឹង​គិត​អំពី​បទ​ពិសោធន៍ ដែល​ដូនតា​របស់​លោក​រៀនបាន។
\v 9 (ដ្បិត​យើង​ជា​មនុស្ស​ទើប​នឹងកើត យើង​មិន​ដឹង​អ្វី​ទាំង​អស់ អាយុ​ជីវិត​របស់​យើង​នៅ​លើ​ផែនដី​នេះ ប្រៀប​ដូច​ជា​ស្រមោល)។
\v 10 តើ​ចាស់​ទុំ​មិនបានបង្រៀនលោក​ទេ? តើចាស់​ទុំ​នឹង​មិនបានប្រាប់លោកពីអ្វីដែលនៅក្នុងចិត្តគេទេ?
\s5
\v 11 តើ​ដើម​ត្រែង​អាច​ដុះ​នៅ​ក្រៅ​ត្រពាំង? ហើយ​ដើម​កក់​អាច​ដុះ​នៅ​កន្លែង ដែល​គ្មាន​ទឹក​បាន​ឬ?
\v 12 ពេល​វា​នៅ​ខៀវ​ខ្ចី ទោះ​បី​គ្មាន​នរណា​កាត់​ក៏​ដោយ ក៏​វា​ក្រៀម​ស្ងួត មុន​តិណ‌ជាតិ​ផ្សេងដែរ។
\s5
\v 13 ដូច្នេះ អស់​អ្នក​ដែល​បំភ្លេច​ព្រះ‌ជាម្ចាស់ ក៏​ធ្លាក់​ខ្លួន​ដូច្នោះ​ដែរ សេចក្ដី​សង្ឃឹម​របស់​មនុស្ស​អាក្រក់ នឹងវិនាស។
\v 14 បង្អែក​របស់​គេ​ត្រូវ​បាក់ អ្វីៗ​ដែល​គេ​ទុក​ចិត្ត ប្រៀប​ដូច​ជា​សំបុក​ពីង‌ពាង។
\v 15 គេ​ផ្អែក​លើ​ផ្ទះ​របស់​ខ្លួន តែ​ផ្ទះ​រលំ គេ​ខំ​ប្រឹង​តោង​ផ្ទះ តែ​ផ្ទះ​មិន​នៅ​ស្ថិត‌ស្ថេរ​ឡើយ។
\s5
\v 16 ​រុក្ខ‌ជាតិ​នៅក្រោមពន្លឺថ្ងៃពណ៌បៃតង ព្រោះ​សម្បូណ៌​កម្ដៅ​ថ្ងៃ ហើយ​បែក​មែក​សាខា​ពាស‌ពេញ​ឧទ្យាន។
\v 17 ឫស​របស់​គេ​ចាក់​ស្រេះ​ទៅ​ក្នុង​ដី​ដែល​មាន​ថ្ម ហើយ​រុក​ទៅ​ដល់​ផ្ទាំង​សិលា។
\v 18 ប៉ុន្តែ ពេល​ណា​គេ​ត្រូវ​រម្លើង​ចេញ​ពី​កន្លែង របស់​ខ្លួន​ហើយ​នោះ សូម្បី​តែ​ញាតិ‌សន្ដាន ក៏​លែង​រាប់​រក​គេ​ទៀត​ដែរ។
\s5
\v 19 មើល! នេះគឺជា «អំណរ» ចេញពីការប្រព្រឹត្យរបស់មនុស្ស ហើយ​មាន​អ្នក​ផ្សេង​ទទួល​កន្លែង​ជំនួស​គេ។
\v 20 ព្រះ‌ជាម្ចាស់​មិន​បោះ​បង់​ចោល មនុស្ស​គ្មាន​កំហុស​ឡើយ ហើយ​ព្រះអង្គ​ក៏​មិន​ពង្រឹង​អំណាច​របស់ អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់​ដែរ។
\s5
\v 21 បន្តិច​ទៀត ព្រះអង្គ​នឹង​ប្រទាន​ឲ្យ​លោក សើច​សប្បាយ​ ហើយ​ឲ្យ​លោក​បន្លឺ​សំឡេងបានវិញ។
\v 22 អស់​អ្នក​ដែល​ស្អប់​លោក​នឹង​ត្រូវ​អាម៉ាស់ ហើយ​លំ‌នៅ​របស់​មនុស្ស​អាក្រក់​នឹង រលាយ​សូន្យ»។
\s5
\c 9
\cl ជំពូក ៩
\p
\v 1 លោក​យ៉ូប​មាន​និយាយ​តប​វិញ​ថា៖
\v 2 «ពិត​មែន​ហើយ ខ្ញុំ​ដឹង​ថា​ប្រាកដ​ជា​កើត មាន​ដូច្នោះ​។ ប៉ុន្តែធ្វើដូចម្តេចឲ្យមនុស្សបានត្រឹមត្រូវជាមួយព្រះជាម្ចាស់បាន?
\v 3 បើ​គេ​ចង់​ជជែក​វែក‌ញែក​ជា​មួយ​ព្រះអង្គ ក្នុង​មួយ​ពាន់​សំណួរ សូម្បី​តែ​មួយ ក៏​មនុស្ស​ពុំ​អាច​ឆ្លើយ​បាន​ផង។
\s5
\v 4 ព្រះអង្គ​ប្រកប​ទៅ​ដោយ​ព្រះ‌ប្រាជ្ញា‌ញាណ និង​មហិទ្ធិ‌ឫទ្ធិ តើអ្នក​ដែល​ប្រឆាំង​នឹង​ព្រះអង្គ អាច​កើតផង​ទេ?
\v 5 ព្រះអង្គ​រើ​ភ្នំ​ទាំង‌ឡាយ មិន​ឲ្យ​វា​ដឹង​ខ្លួន ព្រះអង្គ​ក៏មិនប្រាប់អ្នកណា ដោយ‌សារ​តែព្រះ‌ពិរោធ របស់​ព្រះអង្គ
\v 6 ហើយព្រះអង្គ​ធ្វើ​ឲ្យ​ផែនដី​កក្រើក​នៅ​លើ​គ្រឹះ​របស់​វា ហើយ​សសរ​របស់​វា​ក៏​រញ្ជួយ​ដែរ។
\s5
\v 7 ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ថ្ងៃ នោះ​ថ្ងៃ​មិន​រះ​ទេ ព្រះអង្គ​ក៏​ឃាត់​ផ្កាយ​មិន​ឲ្យ​ចាំង​ពន្លឺ​ដែរ
\v 8 ព្រះអង្គ​លាត​សន្ធឹង​ផ្ទៃ​មេឃ ដោយ​គ្មាន​នរណា​ជួយ ព្រះអង្គ​យាង​នៅ​លើ​រលក​សមុទ្រ
\v 9 ព្រះអង្គ​បាន​បង្កើត​ផ្កាយ​ក្រពើ ផ្កាយ​នង្គ័ល និង​ផ្កាយ​កូន​មាន់ ព្រម​ទាំង​កញ្ចុំ​ផ្កាយ​នៅ​ទិស​ខាង​ត្បូង។
\s5
\v 10 ព្រះអង្គ​បាន​ធ្វើ​ការ​ដ៏​ធំ​អស្ចារ្យ ដែល​ពុំ​អាច​យល់​បាន ព្រម​ទាំង​ការ​ដ៏​ល្អ​វិសេស​ច្រើន​ឥត​គណនា។
\v 11 ព្រះអង្គ​យាង​មក​ក្បែរ​ខ្ញុំ ក៏​ខ្ញុំ​មើល​ព្រះអង្គ​មិន​ឃើញ ព្រះអង្គ​យាង​ទៅ​បាត់ ក៏​ខ្ញុំ​មិន​អាច​យល់​បាន។
\v 12 ពេល​ព្រះអង្គ​ដក​យក​អ្វី​ទៅ​ហើយ តើមាន​នរណា​អាច​ឃាត់​ព្រះអង្គ​បាន​ទេ? ហើយ​ក៏​គ្មាន​នរណា​អាច​ពោល​ទៅ​ព្រះអង្គ​ ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​ធ្វើ​ដូច្នេះ?
\s5
\v 13 ពេល​ព្រះអង្គ​ព្រះ‌ពិរោធ​ហើយ ព្រះអង្គ​មិន​ប្រែ​ព្រះ‌ហឫទ័យ​ទេ ព្រះអង្គ​បង្ក្រាប​សត្វ​សម្បើម​នៅ​ក្នុង​សមុទ្រ និង​បរិវារ​របស់​វា។
\v 14 ហេតុ​នេះ តើ​ឲ្យ​ខ្ញុំ​ឆ្លើយ​តប​ទៅ​ព្រះអង្គ ដូច​ម្ដេច​បាន? តើ​ខ្ញុំ​មាន​ពាក្យ​អ្វី​ទូល​ទៅ​កាន់​ព្រះអង្គ?
\v 15 ទោះ​បី​ខ្ញុំ​សុចរិត​ក្ដី ក៏​ខ្ញុំ​ពុំ​អាច​ឆ្លើយ​នឹង ព្រះអង្គ​បាន​ដែរ គឺ​ខ្ញុំ​មាន​តែ​អង្វរ​សូម​ចៅ‌ក្រម​របស់​ខ្ញុំ មេត្តា​ប្រណី​សន្ដោស​ខ្ញុំ​ប៉ុណ្ណោះ។
\s5
\v 16 ទោះ​បី​ព្រះអង្គ​ឆ្លើយ​តប​មក​ខ្ញុំ នៅ​ពេល​ខ្ញុំ​ស្រែក​ហៅ​ព្រះអង្គ​ក៏​ដោយ ក៏​ខ្ញុំ​មិន​ជឿ​ថា ព្រះអង្គ​ផ្ទៀង​ព្រះ‌កាណ៌ ស្ដាប់​ពាក្យ​ទូល‌អង្វរ​របស់​ខ្ញុំ​ដែរ។
\v 17 ព្រះអង្គ​វាយ​ប្រហារ​ខ្ញុំ ដោយ​ខ្យល់​ព្យុះ ព្រះអង្គ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​របួស​កាន់​តែ​ច្រើន ដោយ​ឥត​ហេតុ​ផល។
\v 18 ព្រះអង្គ​មិន​ទុក​ឲ្យ​ខ្ញុំ​មាន​ពេល​ដក​ដង្ហើម​ទេ ដ្បិត​ព្រះអង្គ​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​ចាប់​ខ្លាំងណាស់។
\s5
\v 19 ប្រសិន​បើ​ខ្ញុំ​ចង់​ប្រើ​កម្លាំង​បាយ ព្រះអង្គ​មាន​ឫទ្ធា‌នុភាព​ជាង ប្រសិន​បើ​ខ្ញុំ​ចង់​ប្ដឹង​រក​យុត្តិធម៌ តើ​នរណា​ហៅ​ព្រះអង្គ​មក​កាត់​ក្ដី?
\v 20 ទោះ​បី​ខ្ញុំ​សុចរិត​ក្ដី ក៏​ពាក្យ​សម្ដី​របស់​ខ្ញុំ​ដាក់​ទោស​ខ្ញុំ ទោះ​បី​ខ្ញុំ​ស្លូត​ត្រង់​ក្ដី ក៏​ពាក្យ​សម្ដី​របស់​ខ្ញុំ​ឲ្យ​ខ្ញុំ​ខុស​ដែរ។
\s5
\v 21 ​ខ្ញុំ​ពិត​ជា​មនុស្ស​ស្លូត​ត្រង់​ តែខ្ញុំ​មិន​ប្រាកដ​ថា​ខ្លួន​ខ្ញុំ​ស្លូត​ត្រង់​ដែរ ខ្ញុំ​អស់​ចិត្ត​នឹង​ជីវិត​របស់​ខ្ញុំ​។
\v 22 ណ្ហើយ បណ្ដោយ​តាម​ដំណើរ​ទៅ​ចុះ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ពោល​ថា ព្រះអង្គ​ប្រហារ ទាំង​មនុស្ស​ស្លូត​ត្រង់ ទាំង​មនុស្ស​អាក្រក់។
\v 23 ពេល​មាន​មហន្ត‌រាយ​អ្វី​មួយ​កើត​ឡើង​បណ្ដាល ឲ្យ​មនុស្ស​ស្លូត​ត្រង់​ស្លាប់​ភ្លាមៗ​នោះ ព្រះអង្គ​សើច​ចំអក​ឲ្យ​គេ នៅ​ពេល​ដែល​គេ​វេទនា។
\v 24 ផែនដី​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​មនុស្ស​អាក្រក់ ព្រះ‌ជាម្ចាស់​បិទ​ភ្នែក​ចៅ‌ក្រម​ទាំង‌ឡាយ បើ​ព្រះអង្គ​មិន​ធ្វើ​បែប​នេះ​ទេ តើ​នរណា​ជា​អ្នក​ធ្វើ?
\s5
\v 25 ពេល​វេលា​របស់​ខ្ញុំ​ខិត​ទៅ​មុខ លឿន​ជាង​អ្នក​ដែល​រត់​ទៅ​ទៀត គឺ​ពេល​វេលា​នេះ​ចេះ​តែ​រត់​ទៅ​មុខ ដោយ​ខ្ញុំ​មិន​បាន​ឃើញ​សុភមង្គល​ឡើយ។
\v 26 ពេល​វេលា​របស់​ខ្ញុំ​អណ្ដែត​ទៅ​មុខ លឿន​ជាង​នាវា ឬ​បោះ‌ពួយ​ដូច​ខ្លែង​ហោះ​តម្រង់​ទៅ​ចាប់​រំពា។
\s5
\v 27 ប្រសិន​បើ​ខ្ញុំ​ពោល​ថា: ខ្ញុំ​នឹង​បំភ្លេច​ការ​សោក​សង្រេង ខ្ញុំ​នឹង​ធ្វើ​ទឹក​មុខ​រីក‌រាយ ហើយ​ខំ​ប្រឹង​សើច​សប្បាយ​ឡើង​វិញ
\v 28 នោះ​ការ​ឈឺ​ចាប់​ទាំង​ប៉ុន្មាន​របស់​ខ្ញុំ ធ្វើ​ឲ្យ​ខ្ញុំ​តក់‌ស្លុត ដ្បិត​ខ្ញុំ​ដឹង​ថា ព្រះអង្គ​មិន​ចាត់​ទុក​ខ្ញុំ​ជា មនុស្ស​គ្មាន​ទោស​ឡើយ។
\v 29 ទោះ​បី​ធ្វើ​យ៉ាង​ណា ក៏​ខ្ញុំ​នៅ​តែ​មាន​ទោស ដូច្នេះ តើ​ខ្ញុំ​នៅ​តែ​ខំ​ប្រឹង​ដោះ‌សា​ខ្លួន​បាន​ការ​អ្វី?
\s5
\v 30 ទោះ​បី​ទូលបង្គំ​យក​ទឹក​មក​លាង​ខ្លួន ទោះ​បី​ទូលបង្គំ​យក​សាប៊ូ​មក​លាង​ដៃ
\v 31 ព្រះអង្គ​បោះ​ទូលបង្គំ​ទៅ​ក្នុង​ភក់​ជ្រាំ ហើយ​សូម្បី​តែ​សម្លៀក‌បំពាក់​របស់​ទូលបង្គំ ក៏​ខ្ពើម​ទូលបង្គំ​ដែរ។
\s5
\v 32 ព្រះអង្គ​មិន​មែន​ជា​មនុស្ស​ដូច​ខ្ញុំ​ដែល​ខ្ញុំ​អាច​តវ៉ា និង​ហៅ​ឡើង​ទៅ​តុលា​ការ​បាន​ឡើយ។
\v 33 គ្មាន​នរណា​អាច​ធ្វើ​ជា​អាជ្ញា​កណ្ដាល សម្រុះ‌សម្រួល​រឿងរ៉ាវ​រវាង ព្រះអង្គ និង​ខ្ញុំ​បាន​ទេ។
\s5
\v 34 សូម​ព្រះអង្គ​មេត្តា​ឈប់​យក​ដំបង​វាយ​ខ្ញុំ សូម​កុំ​ឲ្យ​ព្រះ‌ពិរោធ​របស់​ព្រះអង្គ ធ្វើ​ឲ្យ​ខ្ញុំ​ញ័រ​រន្ធត់​ទៀត​ឡើយ។
\v 35 ពេល​នោះ ទើប​ខ្ញុំ​និយាយ​ស្ដី​បាន ដោយ​លែង​ភិត‌ភ័យ។ ប៉ុន្តែ តាម​ពិតពេលនេះ ខ្ញុំ​មិនអាចធ្វើវាបានទេ។
\s5
\c 10
\cl ជំពូក ១០
\p
\v 1 ខ្ញុំ​ឆ្អែត​ចិត្ត​នឹង​ជីវិត​ណាស់ ខ្ញុំ​នឹង​ត្អូញ‌ត្អែររបស់​ខ្ញុំ​ ដោយ​ពាក្យជូរល្វីង ដោយ​ឈឺ​ចាប់​ក្នុង​ចិត្ត។
\v 2 ខ្ញុំ​នឹង​ទូល​ព្រះ‌ជាម្ចាស់​ថា សូម​កុំ​ដាក់​ទោស​ទូលបង្គំ​ឡើយ សូម​ប្រាប់​ឲ្យ​ទូលបង្គំ​ដឹង​ផង​ថា ​ព្រះអង្គ​មាន​មូល​ហេតុ​អ្វី ចោទ​ប្រកាន់​ទូលបង្គំ។
\v 3 តើ​មាន ប្រយោជន៍​អ្វី បាន​ជា​ព្រះអង្គ​សង្កត់‌សង្កិន​ទូលបង្គំ ហើយ​បោះ​បង់​ចោល​ស្នា​ព្រះ‌ហស្ថរបស់​ព្រះអង្គ រួច​បែរ​ជា​ជួយ​ជ្រោម‌ជ្រែង​ផែន​ការ របស់​មនុស្ស​អាក្រក់​ទៅ​វិញ?
\s5
\v 4 តើ​ព្រះអង្គ​មាន​ព្រះ‌នេត្រ ហើយ​ទត​មើល តាម​របៀប​ដូច​មនុស្ស​លោក​ដែរ​ឬ?
\v 5 តើ​ចំនួន​ថ្ងៃ​របស់​ព្រះអង្គ​ដូច​ចំនួន​ថ្ងៃ របស់​មនុស្ស​លោក ហើយ​ចំនួន​ឆ្នាំ​របស់​ព្រះអង្គ
\v 6 ក៏​ដូច​ជា​ចំនួន​ឆ្នាំ របស់​មនុស្ស​លោក​ដែរ​ឬ​ បាន​ជា​ព្រះអង្គ​ស្វែង​រក​កំហុស​របស់​ទូលបង្គំ ហើយ​រុក‌រក​អំពើ​បាប​របស់​ទូលបង្គំ​ដូច្នេះ?
\v 7 ព្រះអង្គ​ជ្រាប​ស្រាប់​ហើយ​ថា ទូលបង្គំ​គ្មាន​កំហុស​អ្វី​ទេ ហើយ​ក៏​គ្មាន​នរណា​រំដោះ​ទូលបង្គំ​ឲ្យ​រួច​ផុតបាន?
\s5
\v 8 ព្រះហស្ថទាំងពីរព្រះអង្គបានក្របជុំវិញទូលបង្គំជានិច្ច ក៏ប៉ុន្តែ ព្រះអង្គបែរជាវាយឲ្យទូលបង្គំវិនាសវិញ។
\v 9 ទូលបង្គំសូមអង្វរព្រះអង្គ ដែលព្រះអង្គបានសូនឆ្នៃទូលបង្គដូចដីឥត្ឋ តើព្រះអង្គនឹងឲ្យទូលបង្គទៅជាដីវិញឬ?
\s5
\v 10 តើ​ព្រះ‌អង្គ​មិន​បាន​ចាក់​ទូល‌បង្គំ​ចេញ​ដូច​ជា​ទឹក​ដោះ ហើយ​ឲ្យ​ទូល‌បង្គំ​កក​ខន់ ដូច​ជា​ផែន​ទឹក​ដោះ​ទេ​ឬ?
\v 11 ព្រះអង្គ​បំពាក់​ស្បែក និង​សាច់ ពាស‌ពេញ​រូប​កាយ​ទូលបង្គំ ព្រះអង្គ​បង្កើត​ឆ្អឹង និង​សរសៃ​ឲ្យ​ទូលបង្គំ។
\s5
\v 12 ព្រះអង្គ​ប្រទាន​ជីវិត និង​សម្តែង​ព្រះ‌ហឫទ័យ មេត្តា​ករុណា​ចំពោះ​ទូលបង្គំ ព្រះអង្គ​ថែ‌រក្សា​ដង្ហើម​ជីវិត​របស់​ទូលបង្គំ។
\v 13 ប៉ុន្តែ ទូលបង្គំ​ដឹង​ច្បាស់​នូវ​អ្វីៗ ដែល​ព្រះអង្គ​លាក់​ទុក​នៅ​ក្នុង​ព្រះ‌ហឫទ័យ។
\v 14 បើ​ទូលបង្គំ​ប្រព្រឹត្ត​អំពើ​បាប ព្រះនឹងចំណាំទុក ហើយ​ព្រះអង្គ​មិន​ព្រម​លើក‌លែង​ទោស ឲ្យ​ទូលបង្គំ​ទាល់​ទេ។
\s5
\v 15 ប្រសិន​បើ​ទូលបង្គំ​មនុស្សអាក្រក់ នោះ​ទូលបង្គំ​ពិត​ជា​វេទនា​មិន​ខាន ប្រសិន​បើ​ទូលបង្គំ​សុចរិត នោះ​ក៏​ទូលបង្គំ​មិន​ហ៊ាន​ងើប​មុខ​ឡើង​ដែរ ទូលបង្គំ​ត្រូវ​អាម៉ាស់ ហើយ​លិច​លង់​ទៅ​ក្នុង​ទុក្ខ​វេទនា។
\v 16 ប្រសិន​បើ​ទូលបង្គំ​ហ៊ាន​ងើប​មុខ ព្រះអង្គ​នឹង​ដេញ​តាម​ទូលបង្គំ​ដូច​សត្វ​សិង្ហ ព្រះអង្គ​នឹង​សម្តែង​ការ​អស្ចារ្យ​មកលើទូលបង្គំ។
\s5
\v 17 ព្រះអង្គ​មាន​មូល​ហេតុ​ថ្មីៗ មក​ចោទ​ប្រកាន់​ទូលបង្គំ ព្រះអង្គ​ទ្រង់​ព្រះ‌ពិរោធ​នឹង​ទូលបង្គំ ព្រះអង្គ​នឹងវាយទូលបង្គំជាពលទេវតារបស់ព្រះអង្គ។
\s5
\v 18 ព្រះអង្គ​ឲ្យ​ទូលបង្គំ​ចេញ​ពី​ផ្ទៃ​ម្ដាយ​មកធ្វើ​អ្វី? បើ​ទូលបង្គំ​ស្លាប់​តាំង​ពី​ក្នុង​ផ្ទៃ នោះ​គ្មាន​នរណាបាន​ឃើញ​ទូលបង្គំទេ។
\v 19 បើ​គេ​យក​ទូលបង្គំ​ចេញ​ពី​ផ្ទៃ​ម្ដាយ​ទៅ​កប់​ក្នុង​ផ្នូរ នោះ​ទូលបង្គំ​មិន​ដែល​មាន​ជីវិត​ទាល់​តែ​សោះ។
\s5
\v 20 តើអាយុ​ជីវិត​របស់​ទូលបង្គំពិតជាខ្លីមែនឬ? សូម​ឈប់ទៅ នឹងសូម​ទុកឲ្យ​ទូលបង្គំ​នៅម្នាក់ឯង ដើម្បី​ឲ្យ​ទូលបង្គំ​មាន​ពេល​សម្រាកបន្តិច
\v 21 មុន​នឹង​ទូលបង្គំ​ធ្វើ​ដំណើរ​ទៅ​ស្ថាន​ងងឹត ដែល​ស្ថិត​នៅ​ក្រោម​អំណាច​នៃ​សេចក្ដី​ស្លាប់ ឥត​វិល​ត្រឡប់​វិញ​ឡើយ។
\v 22 កន្លែងងឹត​ជាងកណ្តាលយប់ ជា​កន្លែង​ស្ថិត​នៅ​ក្រោម​អំណាច​នៃ​សេចក្ដី​ស្លាប់ ជា​កន្លែង​ដែល​គ្មាន​របៀប​រៀប​រយ ហើយ​សូម្បី​តែ​ពន្លឺ​នៅ​ទី​នោះ​ក៏​ងងឹត​ដែរ»។
\s5
\c 11
\cl ជំពូក ១១
\p
\v 1 លោក​សូផារ ជា​ជនជាតិណា‌អាម៉ា ឆ្លើយ​ឡើង​ថា៖
\v 2 «តើ​យើង​គួរ​នៅ​ស្ងៀម មិន​តប​នឹង​ពាក្យ‌ជាចំលើយ​ឬ? តើសម្ដី​របស់​អ្នក​ពូកែ​វោហារ អាចនឹងជឿបានទេ? ពាក្យ​ព្រោក‌ប្រាជ្ញ​របស់​លោក ​អាច​ធ្វើ​ឲ្យ​មនុស្ស‌ម្នា​នៅ​ស្ងៀមឬ?
\v 3 ពេលលោក​មើល‌ងាយ​ការបង្រៀនរបស់យើង តើមិនធ្វើឲ្យ​លោក​អាម៉ាស់​មុខទេឬអី?
\s5
\v 4 ដ្បិតលោកបានទូលទៅព្រះជាម្ចាស់ថា សេចក្តីជំនឿទូលបង្គំគឺបរិសុទ្ធ ក៏គ្មានកំហុសនៅចំពោះព្រះជាម្ចាស់ដែរ។
\v 5 ប៉ុន្តែព្រះជាម្ចាស់បានមានបន្ទូល ដើម្បីទាស់ជាមួយនឹងទូលបង្គំ សូម​ព្រះអង្គ​ថ្លែង​ប្រាប់​លោក​ពី​អាថ៌‌កំបាំង នៃ​ព្រះ‌ប្រាជ្ញា‌ញាណ​របស់​ព្រះអង្គ ដ្បិតព្រះអង្គពេញដោយប្រាជ្ញាដ៏អស្ចារ្យ។
\v 6 លោក​នឹង​ដឹង​ថា ព្រះ‌ជាម្ចាស់​ចង់បានអ្នក ច្រើនជាងអ្នកចង់បានខ្លួនឯងទៀត។
\s5
\v 7 តើ​លោក​អាច​ស្វែង​យល់​ជម្រៅ​ព្រះ‌ហឫទ័យរបស់​ព្រះ‌ជាម្ចាស់ទេ? តើលោកជ្រាបពីឫទ្ធា‌នុភាព​ឥត​ខ្ចោះទេ?
\v 8 បញ្ហានោះគឺធំ ហើយខ្ពស់ជាងផ្ទៃមេឃ តើខ្ញុំអាចធ្វើអ្វីបាន? គឺវាជ្រៅជាងស្ថានឃុំព្រលឹងមនុស្សស្លាប់ទៀត តើខ្ញុំអាចដឹងអ្វី?
\v 9 វាវែងជាងផែនដីទៅទៀត ហើយក៏ធំជាងសមុទ្រផង។
\s5
\v 10 បើ​ព្រះ‌អង្គ​យាង​កាត់​ទៅ ហើយ​កោះ​ឃុំ​អ្នក​ណា ព្រម​ទាំង​ហៅ​ប្រជុំ​ជំនុំ‌ជម្រះ តើ​អ្នក​ណា​អាច​នឹង​ឃាត់​ព្រះ‌អង្គ​បាន?
\v 11 ដ្បិត​ព្រះ‌អង្គ​ស្គាល់​មនុស្ស​កំភូត ព្រះ‌អង្គ​ក៏​ឃើញ​អំពើ​ទុច្ចរិត តើ​ព្រះអង្គមិនចាំពីរឿងនេះទេឬ?
\v 12 ប៉ុន្តែមនុស្ស​ល្ងីល្ងើនឹង​មិន​មាន​យោបល់​សោះ លុះ​ត្រា​តែ​សត្វ​លា​ព្រៃ​កើត​មក​ជា​មនុស្ស។
\s5
\v 13 ប៉ុន្តែលោកគួរ ​តាំង​ចិត្ត​ត្រឹម​ត្រូវ​ឡើង ហើយ​លើកដៃ​របស់លោកទៅរកព្រះ‌ជាម្ចាស់
\v 14 ព្រម​ទាំង​បោះ‌បង់​សេចក្ដី​អាក្រក់ ដែល​នៅ​ដៃ​របស់លោកចេញ ប៉ុន្តែក្រោយមកលោក​មិនដាក់​ឲ្យ​មាន​អំពើ​ទុច្ចរិត​ណា នៅ​ក្នុង​ទី​លំនៅ​របស់​លោកនោះ​ឡើយ។
\s5
\v 15 ប្រាកដ​ជា​លោក​នឹង​ងើប​មុខ​ឡើង ឥត​មាន​ប្រឡាក់​ភាពអាម៉ាស់ទេ លោក​នឹង​បាន​មាំ‌មួន​ឥត​ភ័យ​ខ្លាច​អ្វីឡើយ។
\v 16 ដ្បិត​អ្នក​នឹង​ភ្លេច​សេចក្ដី​វេទនា​របស់​អ្នក​ទៅ លោក​នឹង​នឹក​ចាំ​ពី​សេចក្ដី​នោះ ដូច​ជា​ចាំ​ពី​ទឹក​ដែល​ហូរ​បាត់​ហើយ។
\v 17 ជីវិត​របស់លោកនឹង​បាន​ភ្លឺថ្លា​ជាង​ពេល​ថ្ងៃ​ត្រង់ ប្រសិន‌បើ​មាន​សេចក្ដី​ងងឹត​ នោះ​នឹង​បាន​ដូច​ជា​ពេល​ព្រឹក‌វិញ។
\s5
\v 18 លោក​នឹង​មិន​បារម្ភ​អ្វី​សោះ​ឡើយ ព្រោះ​លោក​មាន​សង្ឃឹម។លោក​លែង​អាម៉ាស់ ហើយ​លោក​នឹង​សម្រាន្ដយ៉ាង​សុខ​ស្រួល។
\v 19 ពេល​លោក​សម្រាក គ្មាន​នរណា​មក​រំខាន​លោក​ឡើយមនុស្ស​ជា​ច្រើន​នឹង​កោត​សរសើរ​លោក។
\s5
\v 20 ប៉ុន្តែ ភ្នែក​របស់​ពួក​មនុស្ស​អាក្រក់​វិញ នឹង​ត្រូវ​ងងឹត​ទៅ គេ​នឹង​រក​ទី​ពឹង​គ្មាន ហើយ​សេចក្ដី​សង្ឃឹម​របស់​គេ នឹង​បាន​ជា​សេចក្ដី​ស្លាប់​នោះ»។
\s5
\c 12
\cl ជំពូក ១២
\p
\v 1 ពេល​នោះ លោក​យ៉ូប​ឆ្លើយ​ឡើង​ថា៖
\v 2 «គ្មាន​ផ្លូវ​សង្ស័យ​ឡើយ មាន​តែ​អ្នក​រាល់​គ្នា​ទេ​ដែល​ជា​មនុស្ស ហើយ​ប្រាជ្ញា​នឹង​ស្លាប់ទៅ ជា‌មួយ​អ្នក​រាល់​គ្នា​ដែរ។
\v 3 ប៉ុន្តែ ខ្ញុំ​ក៏​យល់ដូច​ជា​អ្នក​រាល់​គ្នា​ដែរ ខ្ញុំ​មិន​អន់​ជាង​អ្នក​រាល់​គ្នា​ទេ។ តើ​នរណា​មិន​ស្គាល់​សេចក្ដី​នេះទៅ?
\s5
\v 4 ខ្ញុំ​ជា​ទី​សើច​ចំអក​ដល់​មិត្ត​សម្លាញ់​ខ្ញុំ ជា​អ្នក​ដែល​បាន​អំពាវ‌នាវ​ដល់​ព្រះជាម្ចាស់ ហើយ​ព្រះ‌អង្គ​ក៏​ឆ្លើយ​តប គឺ​ជា​មនុស្ស​សុចរិត​ត្រឹម​ត្រូវ ដែល​ត្រូវ​គេ​សើច​ចំអក​ឲ្យ។
\v 5 ក្នុង​គំនិត​របស់​អ្នក​ដែល​មាន​សេចក្ដី​សុខ តែង​មើល‌ងាយ​ចំពោះ​អ្នក​វេទនា សេចក្ដី​នោះ​ប្រុង‌ប្រៀប​សម្រាប់​អ្នក​ណា ដែល​ភ្លាត់​ជើង។
\v 6 ទី​លំនៅ​របស់​ពួក​ចោរ​ចេះ​តែ​ចម្រើន ហើយ​ពួក​អ្នក​ដែល​ធ្វើ​ឲ្យ​ព្រះ ថ្នាំង‌ថ្នាក់​ព្រះ‌ហឫ‌ទ័យ ក៏​តែង​មាន​សេចក្ដី​សុខ គឺ​ជា​ពួក​អ្នក​ដែល​ទទួល​តែ​អំណាច របស់​ខ្លួន​ទុក​ជា​ព្រះជាម្ចាស់។
\s5
\v 7 ប៉ុន្តែ សួរ​សត្វ​តិរច្ឆាន​ឥឡូវ​ចុះ វា​នឹង​បង្រៀន​អ្នក ហើយ​សត្វ​ស្លាប ដែល​ហើរ​លើ​អាកាស វា​នឹង​ប្រាប់​ឲ្យ​អ្នក​ដឹង។
\v 8 ឬ​សួរ​ទៅ​រុក្ខជាតិ​នៅ​លើ​ផែន​ដី​ចុះ វា​នឹង​បង្រៀន​អ្នក​ដែរ ហើយ​សួរ​ត្រី​នៅ​សមុទ្រ​នឹង​ប្រកាស​ប្រាប់​អ្នក។
\s5
\v 9 ក្នុង​ពួក​សព្វទាំង​នោះ តើ​មាន​​មួយ​ណាដែល​មិន​ដឹង​ថា ព្រះ‌ហស្ថនៃ​ព្រះ‌អម្ចាស់​បាន​បង្កើត​ទាំង​អស់?
\v 10 ដែល​ជីវិត​នៃ​សត្វ​ទាំង‌ឡាយ សុទ្ធ​តែ​នៅ​ក្នុង​ព្រះ‌ហស្ថ​របស់​ព្រះ‌អង្គ ព្រម​ទាំង​ខ្យល់​ដង្ហើម​របស់​មនុស្ស​ផង​។
\s5
\v 11 ​ត្រចៀក តើ​មិន​ស្តាប់​យល់​ពាក្យ​សម្ដី ដូច​ជា​មាត់​ភ្លក់​ឲ្យ​ដឹង​រស​អាហារ​ដែរ​ទេ​ឬ?
\v 12 មនុស្ស​ចាស់ៗ​តែង​មាន​ប្រាជ្ញា ហើយ​មនុស្ស​មាន​អាយុ​យឺនយូ ទើប​មាន​យោបល់។
\s5
\v 13 នៅជាមួយ​ព្រះជាម្ចាស់ ​មាន​ទាំង​ប្រាជ្ញា និង​ឥទ្ធិ‌ឫទ្ធិ​ផង ព្រះ‌អង្គ​ក៏​មាន​ព្រះ‌តម្រិះ និង​ការយល់ដឹង។
\v 14 មើល! ព្រះ‌អង្គ​រំលំ ហើយ​គេ​នឹង​សង់​ឡើង​វិញ​មិន​បាន ប្រសិន​បើ​ព្រះ‌អង្គ​ឃុំ​អ្នក​ណា​ទុក​ហើយ គ្មាន​អ្នក​ណា​អាច​នឹងដោះ​បាន​ឡើយ។
\v 15 មើល! ប្រសិន‌បើ​ព្រះ‌អង្គ​ទប់​ទឹក នោះ​ទាំង​អស់​ក៏​រីង​ស្ងួត​ទៅ ប្រសិន‌បើ​ព្រះ‌អង្គ​បើក នោះ​ក៏​លិច​លង់​ផែនដី​អស់។
\s5
\v 16 ក្នុងព្រះ‌អង្គ​មាន​កម្លាំង​ឫទ្ធិ និង​ប្រាជ្ញា មនុស្ស​ដែល​គេឆ​បោក និង​មនុស្ស​ឆ​បោក​គេ សុទ្ធ​តែ​នៅ​ក្រោម​អំណាច​របស់​ព្រះ‌អង្គ។
\v 17 ព្រះ‌អង្គ​ដឹក‌នាំ​ពួក​អ្នក​ជួយ​គំនិត​ទៅ​ខ្លួន​ទទេ ហើយ​ប្រគល់​ពួក​ចៅ‌ក្រម​ទៅ​ក្នុង​សេចក្ដី​ល្ងី‌ល្ងើ។
\v 18 ព្រះ‌អង្គ​រំលាយ​អំណាច​នៃ​ពួក​ស្តេច ហើយ​ចង​ខ្សែ​ភ្ជាប់​នៅ​ចង្កេះ​ផង។
\s5
\v 19 ព្រះ‌អង្គ​ដឹក‌នាំ​ពួក​សង្ឃ​ទៅ​តែ​ខ្លួន​ទទេ ហើយ​ទម្លាក់​ងារ​ពួក​មាន​អំណាចចុះ។
\v 20 ព្រះ‌អង្គ​ដក​ពាក្យ​សម្ដី​ពី​ពួក​អ្នក ដែល​គួរ​ទុក​ចិត្ត​បាន ហើយ​ក៏​ដក​យក​យោបល់​ពី​ពួក​ចាស់​ទុំ​ចេញ។
\v 21 ព្រះ‌អង្គ​ចាក់​សេចក្ដី​មើល‌ងាយ​ទៅ​លើ​ពួក​ដែលមានទ្រព្យ ក៏​បន្ធូរ​ខ្សែ​ក្រវាត់​នៃ​ពួក​ខ្លាំង​ពូកែ។
\s5
\v 22 ព្រះ‌អង្គ​បើក​អស់​ទាំង​សេចក្ដី​ជ្រៅ‌ជ្រះ ចេញ​ពី​ងងឹត​មក ក៏​នាំ​យក​សេចក្ដី​ស្លាប់​ចេញ​មក ដាក់​នៅ​ពន្លឺ​ដែរ។
\v 23 ព្រះ‌អង្គ​ចម្រើន​ជនជាតិ​ទាំង​ប៉ុន្មាន ហើយ​ក៏​បំផ្លាញ​គេ​វិញ ព្រះ‌អង្គ​ពង្រីក​ឲ្យ​គេ​ធំ​ឡើង រួច​ក៏​ដឹក‌នាំ​គេ​ទៅ​ជា​ឈ្លើយ។
\s5
\v 24 ព្រះ‌អង្គ​ដក​ប្រាជ្ញា​ចេញពី​ពួក​អ្នក​ដឹកនាំ នៃ​ប្រជា​ជាតិនានានៅ​លើផែនដី​ដែរ ហើយ​ព្រះអង្គបណ្ដាល​ឲ្យ​គេ​ដើរ​សាត់‌ព្រាត់ នៅ​ទី​រហោ‌ស្ថាន​ដែល​ឥត​មាន​ផ្លូវ​សោះ។
\v 25 ពួកគេ​ដើរ​​ក្នុង​ទី​ងងឹត​ឥត​មាន​ពន្លឺ​សោះ ព្រះ‌អង្គ​ក៏​ធ្វើ​ឲ្យ​គេ​ដើរ​ទ្រេត‌ទ្រោត ដូច​ជា​មនុស្ស​ស្រវឹង។
\s5
\c 13
\cl ជំពូក ១៣
\p
\v 1 មើល! ភ្នែក​ខ្ញុំ​បាន​ឃើញ​ការទាំងនេះ ​ហើយត្រចៀក​ខ្ញុំ​ក៏​បាន​ឮ ក៏បាន​យល់​ដែរ។
\v 2 អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ដឹង ខ្ញុំ​ក៏​ដឹង​ដែរ ខ្ញុំ​មិន​អន់​ជាង​អ្នក​រាល់​គ្នា​ទេ។
\s5
\v 3 ទោះជាយ៉ាងណាក៏ដោយ ខ្ញុំ​ចង់​ទូល​ដល់​ព្រះអង្គ ដ៏​មាន​គ្រប់​ព្រះ‌ចេស្តាថា ខ្ញុំ​មានហេតុផង​ជាមួយ​ព្រះ​អង្គ។
\v 4 ​អ្នក​រាល់​គ្នា​សុទ្ធ​តែ​ជា​អ្នក បង្កើត​សេចក្ដីពិតកុហក អ្នក​រាល់​គ្នា​ជា​គ្រូ​ពេទ្យ​ឥត​ប្រយោជន៍​ទាំង​អស់។
\v 5 ឱ​បើ​អ្នក​រាល់​គ្នា​នឹង​នៅ​ស្ងៀម​វិញ​ទៅ នោះ​នឹង​សម្ដែង​ថា អ្នក​រាល់​គ្នា​មាន​ប្រាជ្ញា​មែន។
\s5
\v 6 ដូច្នេះ ចូរ​ស្តាប់ហេតុផល​របស់​ខ្ញុំ ហើយ​ផ្ទៀង​ត្រចៀក​ស្តាប់​សេចក្ដី​អង្វរ របស់​បបូរ​មាត់​ខ្ញុំ​សិន។
\v 7 តើ​អ្នក​រាល់​គ្នា​នឹង​និយាយ​សេចក្ដី​ទុច្ចរិត ដោយ​យល់​ដល់​ព្រះ ព្រម​ទាំង​សេចក្ដី​កំភូត​ផង​ឬ?
\v 8 តើ​លោកពិតជាបានបង្ហាញក្តីសបុរស្បុរសព្រះអង្គ? ហើយ​តាំង​ខ្លួន​ជា​អ្នក​កាន់​ក្តី​ជំនួស​ព្រះ‌អង្គ​ឬ?
\s5
\v 9 អ្នក​រាល់​គ្នា​សុខ​ចិត្ត​ឲ្យ​ព្រះ‌អង្គ ស្ទង់​ចិត្តរបស់​អ្នក​ឬ​ទេ? តើ​អ្នក​រាល់​គ្នា​គិត​បញ្ឆោត​ព្រះ‌អង្គ ដូច​ជា​បញ្ឆោត​មនុស្ស​ដែរ?
\v 10 ព្រះអង្គនឹងទូទាត់ជាមួយនិងអ្នក ប្រសិនបើអ្នកធ្វើការហើយបង្ហាញថាអ្នកសម្លៀងពិត។
\s5
\v 11 តើ​មិនមែនតេជា‌នុភាព​របស់​ព្រះ‌អង្គ ដែលបានធ្វើឲ្យ លោកស្ញែង​ខ្លាច​ទេឬអី?
\v 12 តើ​មិនមែនភាពភ័យខ្លាច បានធ្លាក់​លើ​លោកទេ​ឬ? ការចងចាំរបស់អ្នកបានប្រាប់ថា ពាក្យសុភាសិតគ្រាន់តែជាសម្លេង និងរបងការពារក៏ធ្វើអំពីដីឥដ្ឋដែរ។
\s5
\v 13 សូម​អស់​លោកបានសុខសាន្ត និងសុមឲ្យខ្ញុំនៅម្នាក់ឯង រួចឲ្យ​ខ្ញុំ​និយាយ​ផង សូមឲ្យ​ផល​វិបាក​ទាំងនោះកើត​ចំពោះ​ខ្ញុំចុះ។
\v 14 ខ្ញុំ​នឹងយកសាច់ឈាម ព្រមទាំងធ្មេញរបស់ខ្ញុំផង ហើយខ្ញុំនឹងទទូលខុសត្រូវជីវិតរបស់ខ្ញុំដោយដៃខ្ញុំដែរ។
\v 15 មើល! បើព្រះអង្គ​សម្លាប់​ខ្ញុំ នោះខ្ញុំ​លែង​មាន​សង្ឃឹម​​ទៀតទេ​ ប៉ុន្តែ ខ្ញុំ​នឹង​ការពារផ្លួវរបស់ខ្ញុំនៅ​ចំពោះព្រះអង្គ។
\s5
\v 16 នេះគឺជាមូលហេតុដែលខ្ញុំអាចរួចជីវិត ដែលខ្ញុំមិនបាននៅចំពោះព្រះជាម្ចាស់ដូចជាមនុស្សទមិឡ។
\v 17 ព្រះជាម្ចាស់ស្តាប់ដោយព្រះទ័យទុកដាក់ សម្រាប់ពាក្យរបស់ទូលបង្គំ សូមឲ្យពាក្យដែលទូលបង្គំបានឮដល់ព្រះកាណ៌របស់ព្រះអង្គផង។
\s5
\v 18 មើល ឥឡូវ​នេះ! ទូលបង្គំបាន​រៀប‌សេចក្តីការពារជា​លំដាប់ ទូលបង្គំ​ដឹង​ហើយថា​ទូលបង្គំ​គ្មានកំហុសទេ។
\v 19 តើ​មាន​អ្នក​ណា​នឹងហ៊ាន​ទាស់នឹង​ទូលបង្គំនៅមុខចៅក្រមទៅ? ប្រសិនបើ​មានមែន ហើយអាចរកឃើញថាទូលបង្គំខុស នោះ​ទូលបង្គំ​នឹង​នៅ​ស្ងៀម ហើយ​ព្រម​ប្រគល់​ជីវិតរបស់ទូលបង្គំផង។
\s5
\v 20 ព្រះជាម្ចាស់បានធ្វើការពីរសម្រាប់ទូលបង្គំ ហើយទូលបង្គំនឹងបិតបាំងខ្លួនទូលបង្គំពីចំពោះព្រះអង្គឡើយៈ
\v 21 សូមដកព្រះហស្ថនៃទុក្ខវេទនាចេញពីទូលបង្គំ ហើយសូមកុំឲ្យអំណាចព្រះអង្គធ្វើឲ្យទូលបង្គំភ័យខ្លាចដែរ។
\v 22 សូមមានបន្ទូលមកទូលបង្គំ ហើយទូលបង្គំនឹងឆ្លើយ ឬសូមឲ្យទូលបង្គំពោលទៅកាន់ព្រះអង្គ ហើយសូមឲ្យព្រះអង្គឆ្លើយនឹងទូលបង្គំផង។
\s5
\v 23 តើ​អំពើ​ទុច្ចរិត និង​អំពើ​បាប របស់​ទូល‌បង្គំ​មាន​ប៉ុន្មាន? សូម​ព្រះ‌អង្គ​​ឲ្យ​ទូល‌បង្គំ បាន​ស្គាល់អស់​ទាំង​អំពើ​រំលង និង​អំពើ​បាប​របស់​ទូល‌បង្គំ​ផង។
\v 24 ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​លាក់​ព្រះ‌ភក្ត្រ ហើយ​ទុក​ទូល‌បង្គំ​ដូច​ជា​​សត្រូវ​របស់ ព្រះអង្គដូច្នេះ?
\v 25 ហេតុ​អ្វី​ព្រះ‌អង្គ​វាយ​ស្លឹក​ឈើ​ដែល​ត្រូវ​ខ្យល់​ផាត់? ហើយ​ដេញ​តាម​ចំបើង​ក្រៀមបែបនេះ?
\s5
\v 26 ដ្បិត​ព្រះ‌អង្គ​បាន​កត់​ទុក​ សេចក្ដី​ជូរ​ល្វីង​ទាស់​នឹង​ទូល‌បង្គំ ហើយ​ឲ្យ​ទូល‌បង្គំ​ទទួល​មរតក នៃ​បាប​ដែល​បាន​ប្រព្រឹត្ត​កាល​ពី​ក្មេង។
\v 27 ព្រះ‌អង្គ​ដាក់​ជើង​ទូល‌បង្គំ​ជាប់​នៅ​ខ្នោះ ក៏​ចំណាំ​មើល​អស់​ទាំង​ផ្លូវ​ច្រក​នៃ​ទូល‌បង្គំ ហើយ​ព្រះ‌អង្គ​គូស​ព្រំ‌ដែន មិន​ឲ្យ​ដាន​ជើង​ទូល‌បង្គំ​រំលង​ឡើយ។
\v 28 ទូល‌បង្គំ​ប្រៀប​ដូច​ជា​ឈើ​ដែល​ខ្មូត​ស៊ី​សុស ហើយ​ដូច​ជា​អាវ ដែល​កន្លាត បាន​កាត់​សុីអស់​។
\s5
\c 14
\cl ជំពូក ១៤
\p
\v 1 មនុស្ស​ដែល​កើត​ពី​ស្រី្ត​មក សុទ្ធ​តែ​មាន​អាយុ​ខ្លី​ ហើយ​ក៏​មាន​សេចក្ដី​ទុក្ខលំបាក​។
\v 2 មនុស្ស​ចេញ​មក​ដូច​ជា​ផ្កា រួច​ត្រូវ​កាត់​ដាច់​ទៅ គេ​រួញ​ថយ​បាត់​ទៅ ដូច​ជា​ស្រមោល ឥត​នៅ​ស្ថិត‌ស្ថេរ​ដែរ។
\v 3 តើ​ព្រះ‌អង្គបានទតឃើញការទាំងនេះទេ? តើព្រះអង្គនឹងនាំទូលទូលបង្គំចូលទៅក្នុងទីជំនុំជម្រះរបស់ព្រះអង្គឬអី?
\s5
\v 4 តើ​អ្នក​ណា​អាច​នឹង​ដក​យក​របស់​ស្អាត ចេញ​ពី​របស់​ស្មោក‌គ្រោក​បាន? គ្មាន​អ្នក​ណា​ធ្វើ​ទេ។
\v 5 ​ថ្ងៃ​អាយុ​របស់​មនុស្ស​នោះ​បាន​កំណត់​ស្រេច។ ហើយ​ចំនួន​ខែ​នៃ​ជីវិត​របស់​គេ គឺនៅជាមួយនឹង​ព្រះ‌អង្គហើយ ព្រះ‌អង្គ​បាន​ដាក់ព្រំ​ខណ្ខ មិន​ឲ្យ​គេឆ្លងផុតឡើយ។
\v 6 សូម​បែរ​ព្រះ‌ភក្ត្រ​ចេញ​ពី​គេ​ទៅ ដើម្បី​ឲ្យ​គេ​បានសម្រាក ហើយគេនឹងរីករាយជាមួយថ្ងៃ​របស់​ខ្លួន ដូច​ជាកូន​ឈ្នួល​ផង។
\s5
\v 7 នឹងមានសង្ឃឹមដល់ដើមឈើ ប្រសិនបើវាត្រូវរលំចុះមក ហើយវានឹងអាចពន្លកមកវិញ គឺ​វា​មិន​ខ្វះ​ពន្លក​ចេញ​ពី​គល់​ទេ។
\v 8 ហើយ​ទោះ​បើ​ឫស​បានទៅជាចាស់​នៅក្នុងដី ហើយ​គល់របស់វាក៏​ងាប់​នៅ​ក្នុង​ដីដែរ
\v 9 ប៉ុន្តែទោះបី មានទឹក​ក្លិនស្អុយ​ក៏ដោយ វានៅតែ​បែក​មែក​ដូច​ជា​ដើម​ថ្មី​វិញ។
\s5
\v 10 ប៉ុន្តែ​មនុស្សស្លាប់​វិញ គឺត្រឡប់ទៅជាខ្សោយ ហើយ​និងឈប់ដកដង្ហើម ក្រោយពីនេះតើមនុស្សនឹងទៅទីណា?
\v 11 ដូច​ជា​ទឹក​បឹង​ដែល​ស្រកចុះ ហើយ​ទឹក​ទន្លេ​ក៏​ហូរ​ទៅ ហើយ​រីង​ស្ងួត​ដែរ
\v 12 ដូច្នេះមនុស្ស​ក៏​ដេក ហើយមិន​ក្រោក​ឡើង​យ៉ាង​នោះ​ដែរ។ រហូត​ដល់​ផ្ទៃ​មេឃ​សូន្យ​បាត់​ទៅ ពួកគេ​នឹង​មិន​ភ្ញាក់ឡើងពីការដេកលក់របស់ពួកគេ​ឡើយវិញ។
\s5
\v 13 ​ព្រះ‌អង្គបាន​លាក់​ទូល‌បង្គំ នៅ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ពីទុក្ខលំបាកផ្សេងៗ ហើយរក្សាទូលបង្គំនៅកន្លែងសម្ងាត់ រហូតដល់សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ​កន្លង​បាត់​ទៅ ហើយ​តម្រូវ​ឲ្យ​មាន​ពេល​កំណត់​ដល់​ទូល‌បង្គំ ហើយ​នឹក​ចាំ​ពី​ទូល‌បង្គំ​ផង!
\v 14 បើ​មនុស្ស​ស្លាប់​ទៅ តើ​នឹង​មាន​ជីវិត រស់​ឡើង​វិញ​ម្ដង​ទៀត​ទេ? បើ​មាន ទូល‌បង្គំ​នឹង​រង់‌ចាំ​អស់​រវាង សង្គ្រាម​វេទនា​របស់​ទូល‌បង្គំ ដរាប​ដល់​កំណត់​ដែល​ទូល‌បង្គំបានមកដល់។
\s5
\v 15 ព្រះ‌អង្គ​នឹង​ហៅ ហើយ​ទូល‌បង្គំ​នឹង​​តបឆ្លើយ។ ព្រះ‌អង្គ​នឹង​មាន​បំណង​ព្រះ‌ហឫ‌ទ័យ ដល់​ស្នា​ដៃ​ដែល​ព្រះ‌អង្គ​បាន​ធ្វើ។
\v 16 ដ្បិត​យ៉ាង​នោះ ព្រះ‌អង្គ​នឹង​មិន​រាប់ អស់​ទាំង​ជំហាន​របស់​ទូល‌បង្គំ​ទេ ហើយ​ក៏​មិន​ពិនិត្យ​មើល​អស់​ទាំង​អំពើ​បាប របស់​ទូល‌បង្គំ​ដែរ។
\v 17 អំពើ​រំលង​របស់​ទូល‌បង្គំ​បាន​ខ្ចប់​បិទ​ត្រា​ទុក ហើយ​ព្រះ‌អង្គ​បិទ​ភ្ជាប់​អំពើ​អាក្រក់ របស់​ទូល‌បង្គំ​ផង។
\s5
\v 18 ប៉ុន្តែ ទោះ​ភ្នំ​ដែល​រលុះ​បាក់​ចុះ នោះ​ត្រូវ​ខ្ទេច‌ខ្ទីអស់ ហើយ​ថ្ម​ត្រូវ​ខ្ចាត់​ចេញ​ពី​កន្លែង​ទៅដែរ
\v 19 ទឹក​ក៏​ហូរ​បន្សឹក​ថ្ម ហើយ​ជំនន់​ក៏​ហូរ​ចម្រោះផែន​ដីដែរ។ គឺ​យ៉ាង​នោះ​ដែល​ព្រះ‌អង្គ​បំផ្លាញ សេចក្ដី​សង្ឃឹម​របស់​មនុស្ស​ផងដែរ។
\s5
\v 20 ព្រះ‌អង្គ​វាយផ្តួលពួកគេ​ជា​និច្ច ហើយ​គេ​ស្លាប់ទៅដែរ ព្រះ‌អង្គ​បានផ្តូរមុខមាត់របស់​ពួក​គេ ហើយ​កម្ចាត់​គេឲ្យស្លាប់​ទៅ។
\v 21 ប្រសិនបើកូន​ចៅ​របស់​គេ​មាន​ស្មោះត្រង់ ហើយមិន​ដឹង​ពីការនេះ និង​ត្រូវ​បន្ទាប​ខ្លួនចុះ នោះពួកគេនឹងបានឃើញវាទេ។
\v 22 គេ​ដឹង​តែឈឺចាប់លើ​ខ្លួន​គេ ហើយ​មាន​សេចក្ដី​ទុក្ខ​ព្រួយ​តែ​ក្នុង​ចិត្ត​ខ្លួន​ឯងដែរ។
\s5
\c 15
\cl ជំពូក ១៥
\p
\v 1 អេលី‌ផាស ជនជាតិ​ថេម៉ាន ឆ្លើយ​ថា៖
\v 2 «តើ​គួរ​ឲ្យ​អ្នក​ប្រាជ្ញ​ឆ្លើយ ដោយ​សេចក្ដី​ចេះ​ដឹង​បែបឥតប្រយោជន៍ ឬ​បំពេញ​ចិត្ត​ដោយ​ខ្យល់​ពី​ខាង​កើត​ឬ?
\v 3 តើ​គួរ​នឹង​ជជែក​ដោយ​សម្ដី​ឥត​តម្លៃ ឬ​ដោយ​ពាក្យ​អធិប្បាយ ដែល​បង្កើត​សេចក្ដី​ល្អ​មិន​បាន​ឬ?
\s5
\v 4 អ្នក​បំផ្លាញ​សេចក្ដី​កោត​ខ្លាច​ដល់​ព្រះជាម្ចាស់ ហើយ​និងការសញ្ជឹងគិតដល់​ព្រះអង្គ​ផង
\v 5 ដ្បិត​សេចក្ដី​អាក្រក់​របស់​អ្នក​បង្រៀន ឲ្យ​មាត់​អ្នក​និយាយ​ចេញ​មក ហើយ​អ្នក​ប្រើ​ពាក្យ​សម្ដី របស់​មនុស្ស​​អាក្រក់។
\v 6 គឺ​មាត់​របស់​អ្នកដាក់​ទោស​ដល់​ខ្លួន​ឯង មិន​មែន​ជា​ខ្ញុំ​ទេ បបូរ​មាត់​របស់​អ្នក ធ្វើ​បន្ទាល់​ទាស់​នឹង​ខ្លួន​អ្នកដែរ។
\s5
\v 7 តើ​អ្នក​ជា​មនុស្ស​ដំបូង​ដែល​កើត​មក​ឬ? តើ​អ្នក​បាន​លេច​មក​មុន​អស់​ទាំង​ភ្នំ​ដែរ​ឬ?
\v 8 តើ​អ្នក​បាន​ឮ​សេចក្ដី​ប្រឹក្សា​ដ៏​កំបាំង​របស់​ព្រះ​ជាម្ចាស់ឬ? តើ​អ្នក​ស្មាន​ថា មាន​តែ​ខ្លួន​អ្នក​មួយ​ទេ ដែល​មាន​ប្រាជ្ញា?
\v 9 តើ​អ្នក​ចេះ​អ្វី​ដែល​ពួក​យើង​មិន​ចេះ? តើអ្នក​យល់​អ្វី​ដែល​ពួក​យើង​មិន​បាន​យល់​នោះ?
\s5
\v 10 ចំណែក ​យើង​មាន​ទាំង​មនុស្ស​ក្បាល​សក់​ស្កូវ និង​មនុស្ស​អាយុ​ច្រើនដែល​ចាស់​ជាង​ឪពុករបស់​អ្នក​ទៅ​ទៀត។
\v 11 តើ​អ្នក​បានចាត់ទុកការលួងចិត្ត​​របស់​ព្រះ​ជាម្ចាស់ថា​តូច​តាច​ពេក ឬ​ជា​ពាក្យ​ផ្អែម​ទនភ្លន់សម្រាប់​អ្នកឬ?
\s5
\v 12 ហេតុ​អ្វី​បាន​ជា​ចិត្តរបស់អ្នក នាំយកអ្នកទៅអញ្ចឹង? ហើយ​មិច​ភ្នែក​ដូច្នេះ
\v 13 ហេតុ​អ្វី​បាន​ជា​អ្នក​បំបែរ​ចិត្ត​ទៅ​ទាស់​នឹង​ព្រះជាម្ចាស់ ហើយបញ្ចេញ​ពាក្យ​យ៉ាង​នេះ ពី​មាត់​របស់​អ្នក​មក?
\v 14 តើ​មនុស្ស​ជា​អ្វី​ដែល​អាច​បាន​បរិសុទ្ធ? តើ​មនុស្ស​កើត​មក​ពី​មនុស្ស​ស្រី អាច​សុចរិតម្ដេច​បាន?
\s5
\v 15 មើល! ព្រះ‌ជាម្ចាស់មិន​ទុក​ចិត្ត នឹង​ពួក​បរិសុទ្ធ​របស់​ព្រះ‌អង្គ ហើយ​ផ្ទៃ​មេឃ​ក៏​មិន​បរិសុទ្ធ
\v 16 នៅ​ព្រះ‌នេត្រ​របស់​ព្រះ‌អង្គ​ដែរ ចំណង់​បើ​ម្នាក់​ដែល​គួរ​តែ​ខ្ពើម ហើយ​ស្មោក‌គ្រោក ជា​អ្នក​ដែល​ផឹក​សេចក្ដី​អាក្រក់​ដូច​ជា​ទឹក!
\s5
\v 17 ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​អ្នក​ដឹង ចូរ​ស្តាប់​ចុះ ខ្ញុំ​នឹង​ថ្លែង​ប្រាប់​ពី​សេចក្ដី ដែល​ខ្ញុំ​បាន​ឃើញ​ហើយ
\v 18 គឺ​ជា​សេចក្ដី​ដែល​ពួក​អ្នក​ប្រាជ្ញ​បាន​ពោល​ត​មក តាំង​តែ​ពី​បុព្វ‌បុរស​គេ ឥត​លាក់​ទុក​ឡើយ
\s5
\v 19 ជា​ពួក​តែ​មួយ​ដែល​បានគ្រប់​គ្រង​ទឹកដី ឥត​មាន​ជនជាតិដទៃ​ណា ចូល​មក​ក្នុង​ពួក​គេ​ឡើយ។
\v 20 គឺ​ថា មនុស្ស​អាក្រក់​រមែង​រង​ទុក្ខ ដោយ​ឈឺ​ចាប់​គ្រប់​មួយ​ជីវិត​របស់​គេ ឯ​អស់​ចំនួន​ឆ្នាំ​គេ​បាន​លាក់​ទុក សម្រាប់​មនុស្ស​គំហក‌កំហែង។
\v 21 មាន​សូរ​គួរ​ស្ញែង​ខ្លាច​ឮ​ដល់​ត្រចៀក​គេ ក្នុង​ពេល​ដែល​កំពុង​តែ​ចម្រើន នោះ​មេ​បំផ្លាញ​នឹង​មក​លើ​គេ។
\s5
\v 22 គេ​គ្មាន​សង្ឃឹម​នឹង​ត្រឡប់​ពី​ទី​ងងឹត​មក​វិញ​ទេ ហើយ​ដាវ​នៅ​រង់‌ចាំ​គេ​ដែរ។
\v 23 គេ​ដើរ​ចេញ​ទៅ​ទី​នេះ​ផង ដើម្បីរក​អាហារ​បរិ‌ភោគ​ទាំង​និយាយ​ថា «តើ​នៅ​ឯ​ណា?» គេ​ដឹងប្រាកដ​ថា វេលា​លំបាក​ជិត​មក​ដល់​គេ​ហើយ។
\v 24 ​ទុក្ខ​លំបាក និង​សេចក្ដី​ចង្អៀត​ចិត្ត​មក​បំភ័យ​ពួកគេ ហើយយក​ឈ្នះ​គេ​ ដូច​ជា​ស្តេចដែល​ត្រៀមជាស្រេច​សម្រាប់​ច្បាំង។
\s5
\v 25 ពីព្រោះ​ពួកគេ​បាន​លូក​ដៃ​ទៅ​ទាស់​នឹង​ព្រះជាម្ចាស់ ហើយ​ក៏​ប្រព្រឹត្ត​ដោយ​ឆ្មើង‌ឆ្មៃ នៅ​ចំពោះ​ព្រះជាម្ចាស់​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តាដែរ
\v 26 ពួកមនុស្សអាក្រក់បានរត់ទៅ​ទាស់​នឹង​ព្រះ‌អង្គ ហើយ​មាន​ខែល​បាំង​យ៉ាង​ក្រាស់។
\s5
\v 27 ជាការពិតណាស់ ទោះបីមុខរបស់ពួកគេ​បាំងទៅដោយសាច់​​ធាត់​ពេញ ហើយ​បាន​ឡើង​សាច់​ចង្កេះផង
\v 28 ពួកគេ​អាស្រ័យ​នៅ​ក្នុង​ទី​ក្រុង​ស្ងាត់​ឈឹង ក្នុង​ផ្ទះ​ឥត​មាន​មនុស្ស​នៅ ដែល​ហៀប​នឹង​រលំ​ហើយ។
\s5
\v 29 គេ​នឹង​មិន​អាចទៅ​ជា​អ្នក​មានទេ ហើយ​ទ្រព្យ‌សម្បត្តិ​គេ​ក៏​មិន​គង់​នៅ​ដែរ ​នឹង​មិន​ចម្រុង‌ចម្រើន​នៅលើ​ផែនដី​ដែរ។
\v 30 គេ​នឹងមិនអាច​ចេញ​ពី​ទី​ងងឹតនោះបានទេ អណ្ដាត​ភ្លើង​នឹង​ធ្វើ​ឲ្យ​ដើមស្វិត​ក្រៀម​ ​ដោយ​សារ​ខ្យល់នៃព្រះជាម្ចាស់គេនឹងផាត់ទៅបាត់ដែរ។
\s5
\v 31 កុំ​ឲ្យ​គេ​បញ្ឆោត​ខ្លួន ដោយ​ទុក​ចិត្ត​នឹងការឥតប្រយោជន៍ឡើយ ដ្បិតសេចក្ដី​នោះ គឺ​ជា​រង្វាន់​ដល់​ពួកគេវិញ។
\v 32 ការ​នោះ​នឹង​បាន​សម្រេច មុន​ពេល​ស្លាប់របស់ពួកគេ ហើយ​មែករបស់​គេ​នឹង​មិន​ខៀវ​ស្រស់​ទៀត​ទេ។
\v 33 គេ​នឹង​រលាស់​ជម្រុះ​ផ្លែ​ខ្ចី​របស់​ខ្លួន​អស់​ទៅ ដូច​ជា​ដើម​ទំពាំង‌បាយ‌ជូរ ហើយ​នឹង​ឲ្យ​ផ្កា​ខ្លួន​ជ្រុះ​ចុះ ដូច​ជា​ដើម​អូលីវ​ដែរ។
\s5
\v 34 ដ្បិត​ពួក​មនុស្ស​ទមិឡ​ល្មើស នឹង​មិនអាចកើត​ផល​​បានោះទេ ហើយ​ភ្លើង​នឹង​ឆេះ​បន្សុស​ទី​លំនៅរបស់ពួកគេដែរ។
\v 35 ពួកគេ​មាន​គភ៌​បង្កើត​ជា​សេចក្ដី​អាក្រក់ ហើយ​ក៏​សម្រាល​ចេញ​មក​ជា​អំពើ​ទុច្ចរិត និងការបោកប្រាស់»។
\s5
\c 16
\cl ជំពូក ១៦
\p
\v 1 នោះ​លោក​យ៉ូប​ឆ្លើយ​ឡើង​ថា៖
\v 2 «ខ្ញុំ​បាន​ឮ​សេចក្ដី​យ៉ាង​នោះ​ជា​ច្រើន​ហើយ អ្នក​រាល់​គ្នា​សុទ្ធ​តែ​ជា​អ្នក​កម្សាន្ត​ចិត្ត ដែល​នាំ​ឲ្យ​ល្វើយ​វិញ។
\v 3 តើ​ពេលណាពាក្យ​​ឥត​ប្រយោជន៍​ទាំង​នេះ​ត្រឹម​ចប់? តើ​មាន​អ្វី​សុខជាមួយ​អ្នក​រាល់​គ្នា ​បានធ្វើឲ្យ​អ្នកឆ្លើយមក​ដូច្នេះ?
\s5
\v 4 ខ្ញុំ​ក៏​អាចនិយាយ​ដូច​ជា​អ្នក​រាល់​គ្នា​បាន​ដែរ ប្រសិន‌បើ​អ្នក​រាល់​គ្នា ជួប​នឹង​ស្ថាន​ការដូច​ខ្ញុំ នោះ​ខ្ញុំ​នឹងរក​ពាក្យ​មក​ទាស់​នឹង​អ្នក​រាល់​គ្នា ព្រម​ទាំង​គ្រវី​ក្បាល​ដាក់​អ្នក​រាល់​គ្នា​ដែរ។
\v 5 ប៉ុន្តែ ខ្ញុំ​នឹង​បញ្ចេញ​ពាក្យ​លើកទឹកចិត្ត ដល់​អ្នក​រាល់​គ្នា​វិញ ហើយ​បបូរ​មាត់​ខ្ញុំ​នឹង​រក​បន្ធូរ​ទុក្ខ របស់​អ្នក​រាល់​គ្នា!
\s5
\v 6 តែ​ឥឡូវ​នេះ ទោះ​បើ​ខ្ញុំ​និយាយ ក៏​សេចក្ដី​ទុក្ខ​ព្រួយ​របស់​ខ្ញុំ​មិន​ថយ​ចេញ​ពី​ខ្ញុំ​ដែរ ហើយ​បើ​នៅ​ស្ងៀម តើ​វា​នឹងជួយអ្វីដល់​​ខ្ញុំ​?
\v 7 ប៉ុន្តែពេលនេះ ព្រះ​ជាម្ចាស់បាន​ធ្វើ​ឲ្យ​ខ្ញុំ​ល្វើយ​ទៅ ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​របស់​ខ្ញុំ វិនាស​អស់​ហើយ។
\v 8 ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ខ្ញុំនៅ​សល់​តែ​ស្បែក នឹង​ឆ្អឹង ដែល​ជា​ទី​បន្ទាល់​មួយ​ទាស់​នឹង​ខ្ញុំ ហើយ​អាការៈ​ស្គម​ស្គាំង​របស់​ខ្ញុំ ក៏​ទាស់​នឹង​ខ្ញុំ​ដែរ គឺ​វា​ក្រោក​ឡើង​ធ្វើ​បន្ទាល់​នៅ​មុខ​ខ្ញុំ។
\s5
\v 9 ព្រះ​ជាម្ចាស់បាន​ហែក‌ហួរ​ខ្ញុំ ដោយ​សេចក្ដីក្រោធ របស់​ព្រះ‌អង្គ ព្រម​ទាំង​ស្អប់​ខ្ញុំ​ផង ព្រះ‌អង្គ​សង្កៀត​ធ្មេញ​ដាក់​ខ្ញុំ ខ្មាំង​សត្រូវ​របស់​ខ្ញុំ បាន​សំលៀង​ភ្នែក​ទាស់​នឹង​ខ្ញុំ។
\v 10 ពួក​គេ​បាន​ហា​មាត់​គំរាម​ខ្ញុំ គេ​បាន​ទះ​កំផ្លៀង​នៅលើមុខរបស់​ខ្ញុំ ហើយ​ប្រមូល​គ្នា​ដើម្បីនឹងទាស់​ជាមួយ​ខ្ញុំ។
\s5
\v 11 ព្រះជាម្ចាស់​បាន​ប្រគល់​ខ្ញុំ​ទៅមនុស្សទមិឡ​ល្មើស ហើយ​បាន​បោះ‌បង់​ចោល​ខ្ញុំ ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួកអាក្រក់។
\v 12 ពី​ដើម​ខ្ញុំ​មាន​សេចក្ដី​សុខ តែ​ព្រះ‌អង្គ​បាន​បំបាក់​បំបែក​ខ្ញុំ។ ព្រះ‌អង្គ​បាន​ចាប់​កញ្ចឹង​ក​ខ្ញុំ ទាំង​បោក​ខ្ញុំ​កម្ទេច​ផង ព្រះ‌អង្គ​បាន​បញ្ឈរ​ខ្ញុំ​ឡើង ទុក​ជា​ផ្ទាំង​ស៊ីប​របស់​ព្រះ‌អង្គ។
\s5
\v 13 ពួក​ពល​ធ្នូ​របស់​ព្រះ‌អង្គ​ឡោម‌ព័ទ្ធ​ខ្ញុំ ព្រះ‌អង្គ​ពុះ​ចិត្ត​ថ្លើម​ខ្ញុំ​ជា​ពីរ​ឥត​ត្រា‌ប្រណី​ឡើយ ទាំង​ចាក់​ទឹក​ប្រមាត់​ខ្ញុំ​ចុះ​ដល់​ដី។
\v 14 ព្រះ‌អង្គ​ចាក់​ទម្លុះ​ខ្ញុំ​ម្ដង​ហើយ​ម្ដង​ទៀត ព្រះ‌អង្គ​ក៏​រត់​ចូល​មក​លើ​ខ្ញុំ ដូច​ជា​មនុស្ស​ខ្លាំង​ពូកែខាងសង្គៀម។
\s5
\v 15 ខ្ញុំ​បាន​ដេរ​សំពត់​ធ្មៃ​ភ្ជាប់​លើ​ស្បែក​ខ្ញុំ ហើយ​បាន​ដាក់​កិតិ្តយស​ខ្ញុំ​ចុះ​ក្នុង​ធូលី​ដី។
\v 16 ខ្ញុំ​យំឡើង​មុខរបស់ខ្ញុំក្រហម ហើយ​ភ្នែក​ខ្ញុំ​ត្រូវ​រូង​ខ្មៅ។
\v 17 ទោះ​បីជា ខ្ញុំគ្មាន​សេចក្ដី​អាក្រក់ នៅ​ក្នុង​ដៃ​ខ្ញុំ ហើយ​សេចក្ដី​អធិ‌ស្ឋាន​របស់ខ្ញុំគឺ​បរិសុទ្ធ។
\s5
\v 18 ផែនដី​អើយ កុំ​គ្រប​បាំង​ឈាម​ខ្ញុំ​ឡើយ ហើយ​កុំ​ឲ្យ​សម្រែក​របស់​ខ្ញុំ ឈប់​សម្រាកបាន​ឡើយ។
\v 19 ឥឡូវ​នេះ មើល​ចុះ ទី​បន្ទាល់​របស់​ខ្ញុំ​នៅ​លើ​ស្ថាន‌សួគ៌ ហើយ​សាក្សី​របស់​ខ្ញុំ​នៅ​លើ​ស្ថាន​ដ៏​ខ្ពស់។
\s5
\v 20 ពួក​មិត្ត​របស់​ខ្ញុំ គេ​ឡក‌ឡឺយ​ដាក់​ខ្ញុំ ប៉ុន្តែខ្ញុំ​ស្រក់​ទឹក​ភ្នែក​នៅ​ចំពោះ​ព្រះជាម្ចាស់។
\v 21 ខ្ញុំ​ត្រូវ​ការ​មនុស្ស​ម្នាក់ ធ្វើ​ជា​អ្នក​កណ្ដាល រវាង​មនុស្ស និង​ព្រះ ដូច​ជា​មនុស្ស​ម្នាក់ ដែលសម្រុះ​សម្រួល រវាង​មិត្ត​សម្លាញ់​របស់​ខ្លួន!
\v 22 ដ្បិត​នៅមិន​យូ​ឆ្នាំ​ទេ ពេល​កំណត់​នឹង​មក​ដល់ នោះ​ខ្ញុំ​នឹង​ទៅ​តាម​ផ្លូវ ដែល​មិន​ត្រឡប់​មក​វិញ​ឡើយ។
\s5
\c 17
\cl ជំពូក ១៧
\p
\v 1 វិញ្ញាណ​ខ្ញុំខ្ទេច​ខ្ទាំ​អស់​ហើយ អាយុ​របស់​ខ្ញុំ​ក៏បញ្ចាប់ដែរ ផ្នូរ​ត្រៀមរួចសម្រាប់​ខ្ញុំ។
\v 2 នៅ​ជុំ​វិញ​ខ្ញុំ​មាន​សុទ្ធ​តែ​មនុស្ស​ឡក‌ឡឺយ ហើយ​ភ្នែក​ខ្ញុំ​ត្រូវ​មើល​សេចក្ដី​ចាក់​រុក របស់​គេ​ជា‌និច្ច។
\v 3 សូម​ព្រះ‌អង្គ​ប្រោស​មេត្តា ធានា​ឲ្យ​ទូល‌បង្គំ ចំពោះ​ព្រះ‌អង្គ​ផង បើ​ពុំ​នោះ តើ​មាន​អ្នក​ណា​នឹង​ចាប់​ដៃ យល់​ព្រម​នឹង​ទូល‌បង្គំ​បាន?
\s5
\v 4 ព្រះជាម្ចាស់ ដ្បិត​ព្រះ‌អង្គ​បាន​បង្ខាំង​ចិត្ត​គេ​ចេញ​ពី​យោបល់ ហេតុ​នោះ ព្រះ‌អង្គ​នឹង​មិន​តម្កើង​គេ​នៅចំពោះទូលបង្គំឡើយ។
\v 5 គេ​លួង​លោម​មិត្ត​សម្លាញ់​ខ្លួន ឲ្យ​តែ​បាន​ទ្រព្យ​សម្បត្តិ ហើយ​ភ្នែក​របស់​កូន​គេ​កាន់​តែ​ងងឹត។
\s5
\v 6 ប៉ុន្តែ ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ទៅ​ជា​សេចក្ដី​ប្រៀប‌ធៀបដល់​មនុស្ស ហើយ​គេ​ស្តោះ​ដាក់​ចំ​មុខ​ខ្ញុំ។
\v 7 ភ្នែក​ខ្ញុំ​ក៏​ស្រវាំង ដោយ​សេចក្ដី​ទុក្ខ​ព្រួយ ហើយ​អវយវៈ​រូប​កាយ​ខ្ញុំ​ទាំង​អស់ ទុក​ដូច​ជា​ស្រមោល​ទទេ។
\v 8 មនុស្ស​ទៀង​ត្រង់​នឹង​មាន​សេចក្ដី​អស្ចារ្យ ពី​ដំណើរ​នេះហើយ​មនុស្ស​ផូរ‌ផង់ គេ​នឹង​លើក​គ្នា ទាស់​នឹង​មនុស្ស​ទមិឡ​ល្មើស។
\s5
\v 9 ចំណែក​អ្នក​សុចរិត គេ​នឹង​ព្យាយាម​ក្នុង​ផ្លូវ​គេ ហើយ​អ្នក​ណា​ដែល​មាន​ដៃ​ស្អាត អ្នក​នោះ​នឹង​មាន​កម្លាំង​កាន់​តែ​ខ្លាំង​ឡើង។
\v 10 ចំណែក​អ្នក​រាល់​គ្នា សូម​អញ្ជើញ​មក​វិញ តែ​ក្នុង​ពួក​អ្នក​រាល់​គ្នា ខ្ញុំ​មិន​ឃើញ​អ្នក​ណា​មួយ ដែល​មាន​ប្រាជ្ញា​ឡើយ។
\s5
\v 11 អស់​ទាំង​ថ្ងៃ​អាយុ​ខ្ញុំ​បាន​កន្លង​ហួស​ទៅ គម្រោង​ការ​របស់​ខ្ញុំ​ត្រូវ​រលាយ គឺ​អស់​ទាំង​បំណង​របស់​ខ្ញុំ​បាន​កាត់​ផ្តាច់​ហើយ។
\v 12 ពួកឡកលើយ ធ្វើ​ឲ្យ​យប់​ទៅ​ជា​ថ្ងៃ ពន្លឺ​នៅ​ក្បែរ​ងងឹត​ដែរ។
\s5
\v 13 ចាប់តាំងពីខ្ញុំបានសម្លឹងមើល ស្ថានឃុំព្រលឹងមនុស្សស្លាប់ ហើយខ្ញុំបានធ្វើឲ្យគ្រែធំនៅទីងងឹត
\v 14 គ្រាខ្ញុំ​ពោល​ដល់​ផ្នូរ​ថា ឯង​ជា​ឪពុក​ខ្ញុំ ហើយ​ពោល​ទៅ​ដង្កូវ​ថា ឯង​ជា​ម្តាយ ឬ​ជា​បង‌ប្អូន​ស្រី​របស់​ខ្ញុំ
\v 15 តើ​សេចក្ដី​សង្ឃឹម​របស់​ខ្ញុំ​នៅ​ឯ​ណា? តើ​មាន​អ្នក​ណា​ឃើញ​សេចក្ដី​សង្ឃឹម​របស់​ខ្ញុំទេ? តើ​វា​នឹង​ចុះ​ទៅ​ឯ​ទ្វារ នៃ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់?
\v 16 តើ​យើង​នឹង​ចុះ​ទៅ​ជា‌មួយ​គ្នា ចូល​ក្នុង​ធូលី​ដីឬ?»
\s5
\c 18
\cl ជំពូក ១៨
\p
\v 1 បន្ទាប់​មក ប៊ីលដាឌ ជនជាតិស៊ូអា ក៏​ឆ្លើយ​ឡើង​ថា៖
\v 2 «តើ​អ្នក​រាល់​គ្នា​នឹង​នៅ​តែ និយាយ​ដល់​កាល​ណា​ទៀត? ចូរ​ពិចារ‌ណា​ចុះ រួច​យើង​នឹង​និយាយ។
\s5
\v 3 ហេតុ​អ្វី​បាន​ជា​យើង​ត្រូវ​រាប់​ទុក ដូច​ជា​សត្វ​តិរច្ឆាន ហេតុ​អ្វី​បានជា​យើង​ទៅ​ជា​មនុស្ស​ល្ងី​ល្ងើ នៅ​ក្នុង​ភ្នែក​របស់​អ្នក?
\v 4 ​អ្នក​ដែល​ហែក‌ហួរ​ខ្លួន​ដោយ​សេចក្ដី​កំហឹង តើ​ផែនដី​ត្រូវ​ចោល​ស្ងាត់​ដោយ​ព្រោះ​អ្នក ឬ​ថ្ម​ត្រូវ​រើ​ចេញ​ពី​កន្លែង​របស់​វា​ឬ?
\s5
\v 5 ​ពន្លឺ​នៃ​មនុស្ស​អាក្រក់​នឹង​រលត់​ទៅ ហើយ​រងើក​ភ្លើង​របស់​គេ​នឹង​លែង​ភ្លឺ។
\v 6 ពន្លឺ​នៅ​ក្នុង​ទី​លំនៅ​គេ​នឹង​ត្រូវ​ងងឹត​វិញ ហើយ​ចង្កៀង​នៅ​ពី​លើ​គេ​នឹង​រលត់​ទៅ។
\s5
\v 7 អស់​ទាំង​ជំហាន​នៃ​កម្លាំង​គេ​នឹង​កាន់​តែ​អន់​ថយ ហើយ​ផែនការ​របស់​គេ​នឹង​ផ្តួល​គេ​ផងដែរ។
\v 8 ដ្បិត​ជើង​ខ្លួន​គេ​នាំ​ឲ្យ​គេ​ជាប់​សំណាញ់ គេ​ដើរ​ទៅរក​អន្ទាក់​ជា‌និច្ច។
\s5
\v 9 អន្ទាក់​នឹង​រូត​ជាប់​កែង​ជើង​គេ ហើយ​អន្ទាក់​សាង​នឹង​វាត់​ឡើង​ជាប់​គេ។
\v 10 មាន​ខ្សែ​រូត​បង្កប់​ក្នុង​ដី​សម្រាប់​ចាប់​គេ ហើយ​មាន​អង្គប់​រង់‌ចាំ​គេ​នៅ​ផ្លូវ។
\v 11 សេចក្ដី​ស្ញែង​ខ្លាច​នឹង​បំភ័យ​គេ​នៅ​គ្រប់​ទិស ហើយ​នឹង​ដេញ​តាម​ប្រកិត​នៅ​កែង​ជើង​គេ។
\s5
\v 12 ទ្រព្យរបស់គេទៅ​ជាការអត់​ឃ្លាន ហើយ​សេចក្ដី​អន្តរាយ​នឹង​ប្រុង‌ប្រៀប ជា​ស្រេច​នៅ​ខាង​គេ។
\v 13 ជំងឺ​រោគា​បាន​បំផ្លាញ​ស្បែករបស់​គេ​អស់ ហើយ​សេចក្ដី​ស្លាប់ក៏​លេបត្របាក់ដៃជើង​របស់​គេ​ដែរ។
\s5
\v 14 គេ​នឹង​ត្រូវ​រលើង​ចេញ​ពី​ទី​លំនៅ ដែល​បាន​យក​ជា​ទី​ពឹង ហើយ​នឹង​ត្រូវ​នាំ​ទៅ​ចំពោះ​ស្តេច នៃ​សេចក្ដី​ស្ញែង​ខ្លាច។
\v 15 មនុស្ស​ក្រៅ​វង្ស​ត្រកូល​របស់​គេ នឹង​មក​នៅ​ក្នុង​ទី​លំនៅ​គេ​វិញ ហើយ​នឹង​មាន​ស្ពាន់‌ធ័រ​រោយ​ចុះ​មក​លើ ទី​អាស្រ័យ​របស់​គេ។
\s5
\v 16 ឫស​គេ​នឹង​ត្រូវ​ក្រៀម​ស្ងួត​ទៅ ហើយ​ខាង​លើ​មែក​របស់​គេ​នឹង​ត្រូវ​កាច់​ចេញ។
\v 17 ទាំង​សេចក្ដី​នឹក​ចាំ​ពី​គេ នឹង​សូន្យ​បាត់​ពី​ផែនដី​ទៅ ហើយ​នឹង​លែង​ឮ​និយាយ ពី​ឈ្មោះ​គេ​តាម​ផ្លូវ​ត​ទៅ។
\s5
\v 18 គេ​នឹង​ត្រូវ​ដេញ​ចេញ​ពី​ពន្លឺ​ទៅ​ក្នុង​ទី​ងងឹត ហើយ​ត្រូវ​ប្រដេញ​ចេញ​ពី​លោកីយ​ផង។
\v 19 គេ​នឹង​គ្មាន​កូន ឬ​ចៅ​ក្នុង​វង្ស​ត្រកូល​របស់​គេ ឬ​អ្នក​ណា​នៅ​សល់​ក្នុង​កន្លែង ដែល​គេ​អាស្រ័យ​នោះ​ឡើយ។
\v 20 ពួក​ជំនាន់​ក្រោយ​នឹង​មាន​សេចក្ដី​អស្ចារ្យ ពី​ប្រវត្តិ​របស់​គេ ដូច​ជា​ជំនាន់​មុន​បាន​ភ័យ​ខ្លាច​ដែរ។
\s5
\v 21 ជាការពិតណាស់ ​ផ្ទះ​របស់​មនុស្ស​អាក្រក់ នេះ​ហើយ​ជា​កន្លែង​របស់​អ្នក ដែល​មិន​ស្គាល់​ព្រះជាម្ចាស់»។
\s5
\c 19
\cl ជំពូក ១៩
\p
\v 1 ពេល​នោះ លោក​យ៉ូប​ឆ្លើយ​ថា៖
\v 2 «តើ​អ្នក​រាល់​គ្នា​ធ្វើ​ទុក្ខ​ដល់​​ខ្ញុំ ហើយ​ជាន់​ឈ្លី‌ខ្ញុំ​ដោយ​ពាក្យ​សម្ដី ដល់​កាល​ណា​ទៀត?
\s5
\v 3 មាន​ដប់​ដង​ហើយ ដែល​អ្នក​រាល់​គ្នា​បាន​ដៀល‌ត្មះ​ខ្ញុំ អ្នក​រាល់​គ្នា​មិន​មានសេចក្តីខ្មាសសោះ​ ដែល​ធ្វើ​បាប​ខ្ញុំ។
\v 4 ប្រសិន‌បើ​ខ្ញុំ​បាន​ធ្វើ​ខុស​មែន កំហុស​នោះ​នៅ​ជាប់​តែ​ខ្លួន​ខ្ញុំ​ទេ។
\s5
\v 5 ប្រសិន‌បើ​អ្នក​រាល់​គ្នា​ចង់តម្កើង​ខ្លួន ឲ្យខ្ពស់ពី​ខ្ញុំ ហើយ​ជជែក​យក​ខុស​ត្រូវ ដើម្បីនឹងទាស់នឹង​ខ្ញុំ
\v 6 ត្រូវ​ដឹង​ថា គឺ​ព្រះជាម្ចាស់​ដែល​បាន​ផ្តួល​ខ្ញុំ ហើយ​បាន​ព័ទ្ធ​ខ្ញុំ​ជុំ‌វិញ​ដោយសំណាញ់​របស់​ព្រះ‌អង្គដែរ។
\s5
\v 7 មើល! ពេល​​ខ្ញុំ​ស្រែក​ថា "គេ​ធ្វើ​បាប​ខ្ញុំ​ហើយ" គ្មាន​អ្នកឆ្លើយ​សោះ។ ខ្ញុំ​ស្រែករកជំនួយ តែ​គ្មាន​អ្នក​រក​យុត្តិ‌ធម៌ឲ្យ​ខ្ញុំ​ឡើយ។
\v 8 ព្រះ‌អង្គ​បាន​ធ្វើ​របង​រាំង​ផ្លូវ​ខ្ញុំ មិន​ឲ្យ​ទៅ​ណា​បាន ក៏​បាន​ធ្វើ​ឲ្យ​ផ្លូវ​ច្រក​របស់​ខ្ញុំ​ប្រែជា​ងងឹត។
\v 9 ព្រះ‌អង្គ​បាន​ដោះ​កេរ្តិ៍​ឈ្មោះ​ខ្ញុំ​ចេញ ព្រម​ទាំង​​យក​មកុដ​ចេញ​ពី​ក្បាល​ខ្ញុំ​ផង។
\s5
\v 10 ព្រះ‌អង្គ​បាន​បំផ្លាញ​ខ្ញុំ​គ្រប់​ទិស ហើយ​ខ្ញុំ​កំពុង​តែ​វិនាស​ទៅ ឯ​សេចក្ដី​សង្ឃឹម​របស់​ខ្ញុំ ព្រះ‌អង្គ​បាន​រំលើង ដូច​ជា​ដើម​ឈើ។
\v 11 ព្រះ‌អង្គ​បាន​បង្កាត់​សេចក្ដី​ក្រោធ របស់​ព្រះ‌អង្គ​ទាស់​នឹង​ខ្ញុំ ក៏​រាប់​ខ្ញុំ ទុក​ដូច​ជា​សត្រូវ​នឹង​ព្រះ‌អង្គ។
\v 12 ពល​ទ័ព​របស់​ព្រះ‌អង្គ​ចូល​មក​ព្រមៗ​គ្នា ហើយ​លើក​ផ្លូវ​ឡើង​មក​ទាស់​នឹង​ខ្ញុំ ក៏​បោះ​ទ័ព​ព័ទ្ធ​ជុំ‌វិញ​ទី​លំនៅ​របស់​ខ្ញុំ​ដែរ។
\s5
\v 13 ព្រះ‌អង្គ​បាន​ញែក​ពួក​បង‌ប្អូន​ខ្ញុំ​ចេញ​ឆ្ងាយ​ពី​ខ្ញុំ ហើយ​ពួក​អ្នក​ដែល​ខ្ញុំ​ស្គាល់ ក៏​ត្រឡប់​ទៅ​ជា​អ្នក​ដទៃ​ទាំង​អស់។
\v 14 ញាតិ​សន្តាន​ខ្ញុំ​បាន​ទុក​ខ្ញុំ​ចោល ហើយ​មិត្ត​សម្លាញ់​ដែល​ជិត‌ស្និទ្ធ ក៏​ភ្លេច​ខ្ញុំដែរ។
\s5
\v 15 ភ្ញៀវ​ដែលធ្លាប់ស្នាក់​ក្នុង​ផ្ទះ​ខ្ញុំ ហើយនិងពួក​ស្រីបម្រើ​ បានចាត់ទុក​ខ្ញុំ​ដូច​ជា​មនុស្សចម្លែក ខ្ញុំ​ដូច​ជា​អ្នក​ដែល​គេ​មិន​ធ្លាប់​ស្គាល់។
\v 16 ខ្ញុំ​ហៅ​អ្នក​បម្រើ​ខ្ញុំ តែ​វា​មិន​ឆ្លើយ​សោះ ទោះ​បើ​ខ្ញុំ​សូម​អង្វរ​យ៉ាង​ណា​ក៏​ដោយ។
\s5
\v 17 ដង្ហើម​របស់​ខ្ញុំបាន​ស្អប់​​ដល់​ប្រពន្ធ​ខ្ញុំ ហើយរូបកាយរបស់​ខ្ញុំ​ជា​ទី​ខ្ពើម​ដល់​បង‌ប្អូន​ដែលបានកើតពីម្តាយខ្ញុំ។
\v 18 ទោះ​ទាំង​កូន​ក្មេង​ក៏​មើល‌ងាយ​ដល់​ខ្ញុំ បើ​កាល​ណា​ខ្ញុំ​ក្រោក​ឡើង នោះ​វា និយាយ​បង្កាច់​ខ្ញុំ។
\v 19 ពួក​មិត្ត​សម្លាញ់​ជិត‌ស្និទ្ធ​ក៏​ខ្ពើម​ឆ្អើម​ខ្ញុំ ហើយ​ទាំង​ពួក​អ្នក​ដែល​ខ្ញុំ​បាន​ស្រឡាញ់​ថ្នម ក៏​ប្រែ​ជា​ទាស់​នឹង​ខ្ញុំ​វិញ។
\s5
\v 20 ខ្ញុំ​នៅ​តែ​ស្បែក និង​ឆ្អឹង ហើយ​បាន​រស់ ដោយ​សារ​តែ​ស្បែក និង​ធ្មេញ​ប៉ុណ្ណោះ។
\v 21 អ្នក​រាល់​គ្នា ជា​សម្លាញ់​ខ្ញុំ​អើយ សូម​អាណិត​ខ្ញុំ សូម​អាណិត​ខ្ញុំ​ផង ដ្បិត​ព្រះ‌ហស្ថ​នៃ​ព្រះជាម្ចាស់​បាន​ពាល់​ខ្ញុំ​ហើយ។
\v 22 ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា ធ្វើទុក្ខដល់​ខ្ញុំ​ដូច​ជា​ព្រះ​ជាម្ចាស់ដែរ? ហេតុអ្វីបានអ្នកនៅ​មិន​ទាន់​ឆ្អែត​នឹង​សាច់​ខ្ញុំ​ទៀត?
\s5
\v 23 ឱ​ប្រសិន‌បើ​ពាក្យ​ខ្ញុំ​បាន​សរសេរ​ចុះ! ឱ​បើ​បាន​កត់​ទុក​ក្នុង​សៀវភៅ​មួយក្បាលនោះ!
\v 24 គឺ​បាន​ឆ្លាក់​នៅ​នឹង​ថ្ម​ដោយ​ដែក​ឆ្លាក់ ហើយ​នឹង​សំណ​ទុក​ជា​រៀង​រាប​ត​ទៅ!
\s5
\v 25 ប៉ុន្តែ ខ្ញុំ​ដឹង​ថា ព្រះ​ដែល​លោះ​ខ្ញុំ ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់​នៅ ហើយនៅ​ទី​បំផុត ព្រះ‌អង្គ​នឹង​ឈរ​នៅ​លើ​ផែនដី
\v 26 ​ក្រោយ​ពី​សម្បក​កាយ​ខ្ញុំ​រលាយ​ទៅ នោះ​សាច់​ឈាម​ខ្ញុំ​នឹង​ឃើញ​ព្រះជាម្ចាស់។
\v 27 ​ខ្ញុំ​នឹងបាន​ឃើញ​ព្រះជាម្ចាស់ដោយ​ភ្នែក​ខ្ញុំ មិន​មែន​អ្នកផ្សេងទេ។ ចិត្ត​ខ្ញុំបានចុះចាញ់នៅ​ក្នុង​ខ្លួនខ្ញុំ ដោយ​រង់‌ចាំ​ពេល​នោះ។
\s5
\v 28 ដូច្នេះ បើ​អ្នក​រាល់​គ្នា​ពោល​ថា ចាំ​មើល​យើង​នឹង​ធ្វើ​ទុក្ខ​វា​យ៉ាង​ណា ហើយ​ឃើញ​ថា ដើម​ហេតុ​នោះ​គឺ​មក​ពី​ខ្ញុំ
\v 29 យ៉ាង​នោះ​ត្រូវ​ខ្លាច​ចំពោះ​ដាវ​ហើយ ដ្បិត​សេចក្ដី​ក្តៅ​ក្រហាយ នឹង​នាំ​ឲ្យ​មាន​ទោស​ដោយ​ដាវ​នោះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដឹង​ថា មាន​សេចក្ដី​យុត្តិ‌ធម៌​ដែរ»។
\s5
\c 20
\cl ជំពូក ២០
\p
\v 1 ពេល​នោះ សូផារ ជា​ជនជាតិ​ណាអា‌ម៉ា ឆ្លើយ​ឡើង​ថា៖
\v 2 «គឺ​ដោយ​ហេតុ​នោះ​បាន​ជា​គំនិត​ខ្ញុំ បណ្ដាល​ឲ្យ​ឆ្លើយ ដោយ​ព្រោះ​សេចក្ដី​រួស‌រាន់​នៅ​ក្នុង​ចិត្ត​ខ្ញុំ។
\v 3 ខ្ញុំ​បាន​ឮ​សេចក្ដី​បន្ទោស​នោះ ដែល​ជា​សេចក្ដី​ទំនាស់​ចិត្ត​ខ្ញុំ តែវិញ្ញាណ​នៃ​សេចក្ដី​ចេះ​ដឹង​របស់​ខ្ញុំ បាន​ឆ្លើយ​មកកាន់ខ្ញុំ។
\s5
\v 4 តើ​អ្នក​មិន​បាន​ដឹង​សេចក្ដី​នេះ​ទេ​ឬ ថា​តាំង​ពី​ចាស់​បុរាណ​មក គឺ​ពី​កាល​ព្រះជាម្ចាស់​បាន​ដាក់​មនុស្ស​ឲ្យ​មាន​នៅ​ផែនដី:
\v 5 នោះ​ជ័យ‌ជម្នះ​របស់​មនុស្ស​អាក្រក់គឺខ្លី ហើយ​សេចក្ដី​រីក‌រាយ​របស់​មនុស្ស​ទមិឡ​ល្មើស ក៏​នៅ​តែ​មួយ​ភ្លែត​ដែរឬ?
\s5
\v 6 ទោះ​បើ​គេ​មាន​កម្ពស់​ដល់​ផ្ទៃ​មេឃ ហើយ​ក្បាល​គេ​លូត​ឡើង​ដល់​ពពក​ក៏​ដោយ
\v 7 គង់​តែ​នឹង​ត្រូវ​វិនាស​ទៅ​ជា‌និច្ច ដូច​ជា​លាមក​របស់​ខ្លួន​គេ​ដែរ ឯ​ពួក​អ្នក​ដែល​ធ្លាប់​ឃើញ​គេ នោះ​នឹង​សួរ​ថា "តើ​គេ​នៅ​ឯ​ណា?"
\s5
\v 8 គេ​នឹង​ហោះ​ហើរ​ទៅ​បាត់​ដូច​ជា​យល់​សប្តិន ឥត​មាន​អ្នក​ណា​ឃើញ​ទៀត​ឡើយ គេ​នឹង​ត្រូវ​បណ្តេញ​ទៅ​ដូច​ជា ការ​ស្រមើ​ស្រមៃ​នៅ​ពេល​យប់។
\v 9 នោះ​ភ្នែក​ដែល​ធ្លាប់​ឃើញ​គេ នឹង​មិន​ឃើញ​គេ​ទៀត​ទេ ហើយ​ទី​កន្លែង​របស់​គេ​នឹង​លែង​ឃើញ​គេ​ដែរ។
\s5
\v 10 កូន​ចៅ​គេ​នឹង​សូម​អង្វរ​ដល់​ពួក​ទាល់​ក្រ ដៃ​របស់​ខ្លួន​គេ​នឹង​ត្រូវ​ប្រគល់ ទ្រព្យ‌សម្បត្តិ​ទៅ​វិញ។
\v 11 ឆ្អឹង​គេ​ពេញ​កម្លាំង​ដោយ​សណ្ឋាន​នៅ​ក្មេង ប៉ុន្តែ នឹង​ត្រូវ​ដេក​ចុះ ទៅ​ក្នុង​ធូលី​ដី ជា‌មួយ​ខ្លួន​គេ​ដែរ។
\s5
\v 12 ទោះ​បើ​សេចក្ដី​អាក្រក់ មាន​រស​ផ្អែម​នៅ​ក្នុង​មាត់​គេ ទោះ​បើ​គេ​លាក់​សេចក្ដី​នោះ​នៅ​ក្រោម​អណ្ដាត
\v 13 ទោះ​បើ​លៃ​លក​សំចៃ​ទុក មិន​ចង់​លេប​ចុះ​ទៅ គឺ​បៀម​ទុក​នៅ​តែ​ក្នុង​មាត់​ក៏​ដោយ
\v 14 គង់​តែ​អាហារ​នៅ​ក្នុង​ពោះ​គេ​បាន​ប្រែ ទៅ​ជា​ពិស​នៃ​ពស់​ហនុមាន​នៅ​ក្នុង​ខ្លួន​គេ​ដែរ។
\s5
\v 15 គេ​បាន​លេប​ទ្រព្យ‌សម្បត្តិ​ចូល​ទៅ ហើយ​នឹង​ត្រូវ​ក្អួត​ចេញ​មក​វិញ ព្រះ​ជាម្ចាស់នឹង​កម្ចាត់​របស់​ទាំង​នោះ ចេញ​ពី​ពោះ​គេ។
\v 16 គេ​នឹង​ជញ្ជក់​ពិស​របស់​ពស់​ហនុមាន ហើយ​នឹង​ស្លាប់ដោយ‌សារ​អណ្ដាត​ពស់​វែក។
\s5
\v 17 គេ​នឹង​លែង​ឃើញ​ទឹក​ទន្លេ ទឹក​ឃ្មុំ និង​ទឹក​ដោះ ហូរ​ដូច​ទឹក​ស្ទឹង​ទៀត​ហើយ។
\v 18 គេប្រគល់ឲ្យផ្លែឈើទៅអ្នកជិតខាងវិញ ហើយ​ពួកគេទំពារ​លេប​មិន​បាន​ទេ ទ្រព្យសម្បត្តិ នឹង​មិន​ធ្វើ​ឲ្យ​គេ​បាន​សប្បាយ​ចិត្ត​ឡើយ។
\v 19 ព្រោះ​គេ​បាន​សង្កត់‌សង្កិន ឥត​រមិល​ដល់​ពួក​ទាល់​ក្រ ក៏​បាន​រឹប​ជាន់​យក​ផ្ទះ​មួយ ដែល​ខ្លួន​មិន​បាន​សង់​ផង។
\s5
\v 20 គេ​មាន​ចិត្ត​លោភ‌លន់​មិន​ចេះ​ស្កប់ តែ​គេ​មិន​អាច​រក្សា​ទុក​នូវ​អ្វីៗ ដែល​គេ​ពេញ​ចិត្ត​នោះ​បាន​ឡើយ។
\v 21 គេ​ត្របាក់​លេប​អ្វីៗ​ទាំង​អស់ ឥត​មាន​សល់ តែ​ភាព​ចម្រុង‌ចម្រើន​របស់​គេ នឹង​មិន​នៅ​ស្ថិត‌ស្ថេរ​រហូត​ទេ។
\v 22 ក្នុង​ពេល​កំពុង​តសម្បូរសប្បាយ នោះ​គេ​បែរ​ជា​ខ្វះ​ខាត​វិញ ទុក្ខ​វេទនា​ទាំង​អស់​នឹង​គ្រប​សង្កត់​លើ​គេ។
\s5
\v 23 នៅ​ពេល​ដែល​គេ​កំពុង​តែ​បំពេញ​ក្រពះ នោះ​ព្រះ‌ជាម្ចាស់​ស្រោច​ព្រះ‌ពិរោធ​ដ៏​ខ្លាំង​ក្លា របស់​ព្រះអង្គ​ទៅ​លើ​គេ ហើយព្រះអង្គធ្វើឲ្យភ្លៀងនៅពេលគេបរិភោគ​អាហារ។
\v 24 ទោះបីជា​គេ ​រត់​គេច​ពី​អាវុធ​ដែក នោះ​ធ្នូ​រលង្ហិន​នឹង​បាញ់​ព្រួញ​ទៅ​ទម្លុះ​គេ។
\v 25 ប្រសិន​បើ​គេ​ដក​ព្រួញ​ចេញ​ពី​ខ្លួន នោះ​មុខ​ដាវ​ដ៏​មុត​នឹង​ចាក់​ទម្លុះ រហូត​ដល់​ថ្លើម​របស់​គេ ការ​ភ័យ​តក់‌ស្លុត​នឹង​កើត​មាន​ដល់​គេ។
\s5
\v 26 អស់​ទាំង​សេចក្ដី​ងងឹត បាន​មក​បង្ខូច​ទ្រព្យ‌សម្បត្តិ​គេ នឹង​មាន​ភ្លើង​ដែល​ឥត​មនុស្ស​ផ្លុំ បាន​ឆេះ​បំផ្លាញ​គេ ព្រម​ទាំង​បន្សុស​ទាំង​អស់ ដែល​នៅ​សល់​ក្នុង​ទី​លំនៅ​របស់​គេ។
\v 27 ​ផ្ទៃ​មេឃ​ក៏​នឹង​សម្ដែង​ពី​អំពើ​ទុច្ចរិត​របស់​គេ ហើយ​ទាំង​ផែនដី នឹង​ក្រោក​ឡើង​ទាស់​នឹង​គេ​ដែរ។
\s5
\v 28 ទ្រព្យ​សម្បត្តិ​នៅ​ក្នុង​ផ្ទះ​របស់​គេ នឹង​ចាក​ចេញ​ទៅ ទាំង​អស់​នឹង​ហូរ​បាត់​ទៅ នៅ​ថ្ងៃ​នៃ​សេចក្ដី​ក្រោធ​របស់​ព្រះជាម្ចាស់។
\v 29 នេះ​ជា​ចំណែករបស់​មនុស្ស​អាក្រក់ ត្រូវ​ទទួល​ពី​ព្រះជាម្ចាស់ ជា​មរតក ដែល​ព្រះ​អង្គចែក​ឲ្យ​ដល់​គេ»។
\s5
\c 21
\cl ជំពូក ២១
\p
\v 1 ក្រោយមកលោកយ៉ូប ឆ្លើយដោយនិយាយថា
\v 2 «សូមស្តាប់ពាក្យខ្ញុំឲ្យបានច្បាស់ ហើយយកពាក្យនេះកម្សាន្តចិត្ត ជំនួសពាក្យអ្នកវិញ។
\v 3 សូមតាមខ្ញុំឲ្យទាន់ នោះខ្ញុំនឹងនិយាយ បន្ទាប់ពីខ្ញុំបាននិយាយ ចាំចំអកទៀតចុះ។
\s5
\v 4 ដ្បិតសម្រាប់ខ្ញុំ គឺជាការមិនសុខចិត្តជាមួយមនុស្សឬ? ហេតុអ្វីបានជាខ្ញុំមិនអាចទ្រាំបាននោះ?
\v 5 សូមសម្លឹងមកខ្ញុំដោយភ្ញាក់ផ្អើល ហើយយកដៃមកបិទមាត់អ្នកផង។
\v 6 ពេលខ្ញុំគិតអំពីការឈឺចាប់របស់ខ្ញុំ គឺខ្ញុំវេទនាហើយភ័យខ្លាច និងញ័ររាង្គកាយផងដែរ។
\s5
\v 7 តើហេតុអ្វីបានជាមនុស្សអាក្រក់បន្តរស់នៅ រហូតដល់ចាស់ ហើយរឹងមាំនៅក្នុងអំណាចឬ?
\v 8 ពូជពង្សរបស់ក៏បានតាំងទីរឹងមាំជាមួយពួកគេដោយតាមខ្សែរដែរ ហើយកូនចៅក៏បានចំរើនឡើង នៅចំពោះភ្នែករបស់គេដែរ។
\v 9 ផ្ទះរបស់ពួកគេបានរួចផុតពីការភ័យខ្លាច ម្យ៉ាងមួយទៀត ពួកគេរូចផុតពីរំពាត់របស់ព្រះជាម្ចាស់ដែរ។
\s5
\v 10 គោ​ឈ្មោល​របស់​គេ​ជាន់​មេ​ឥត​ខាន គោ​ញី​ក៏​បង្កើត​កូន​ឥតបាន​រលូត​ដែរ។
\v 11 គេ​ឲ្យ​កូន​តូចៗ​របស់​គេ ចេញ​ទៅ​ដូច​ជា​ហ្វូង​ចៀម ហើយ​កូន​ធំៗ​ក៏​លោត​កញ្ឆាត់‌កញ្ឆេង​ផង។
\v 12 ពួកគេ ​រាល់​គ្នា​ច្រៀង​តាម​ចង្វាក់​គែន និង​ស៊ុង ហើយ​ក៏​អរ​សប្បាយ​តាម​សំឡេង​ខ្លុយ។
\s5
\v 13 ពួកគេបានចំណាយមួយថ្ងៃជាមួយទ្រព្យសម្បត្តិ ហើយគេបានធ្លាក់ទៅក្នុងស្ថាននរកដោយស្ងាត់ៗ។
\v 14 ពួកគេនិយាយទៅព្រះជាម្ចាស់ថា សូមចេញពីយើងទៅពីព្រោះយើងមិនចង់បានចំណេះដឹងពីព្រះអង្គទេ។
\v 15 តើព្រះចេស្តារ្យគឺជាអ្វី? ហេតុអ្វីបានជាយើងត្រូវថ្វាយបង្គំព្រះអង្គ? តើយើងបានអ្វីមកវិញបើយើងអធិស្ឋានរកព្រះអង្គ។
\s5
\v 16 មើល! តើទ្រព្យទាំងនោះដែលនៅក្នុងដៃទេឬអី? ខ្ញុំគ្មានអ្វីត្រូវធ្វើជាមួយនឹងយោបល់ របស់មនុស្សអាក្រកនោះទេ។
\v 17 តើប៉ុន្មានដងដែលចង្កៀងរបស់មនុស្សអាក្រក់ បានរលត់ទៅ ឬគ្រោះមហន្តរាយរបស់ពួកគេបានធ្លាក់មកលើគេនោះ? តើប៉ុន្មានដងដែលបានកើតឡើង គឺព្រះជាម្ចាស់បាននាំភាពទុក្ខសោក មកកាន់ពួកគេជាមួយសេចក្តីក្រោធនោះ?
\v 18 តើប៉ុន្មានដង ដែលគេ​ដូច​ជា​ចំបើង​បណ្តោយ​ខ្យល់ ហើយ​ដូច​ជា​អង្កាម​ដែល​ខ្យល់​ព្យុះ​ផាត់​យក​ទៅនោះ?
\s5
\v 19 អ្នក​ថា ព្រះជាម្ចាស់​បាន​ប្រមូល​ទុក​អំពើ​ទុច្ចរិត របស់​មនុស្ស​សម្រាប់​កូន​ចៅ​របស់​គេ តែ​សូមព្រះ​ដាក់​ទោស​ដល់ពួក​គេ​នោះ​វិញ ដើម្បី​ឲ្យ​គេ​ដឹង​ខ្លួន។
\v 20 ត្រូវ​ឲ្យ​ភ្នែក​របស់​អ្នក​នោះ ឃើញ​សេចក្ដី​វិនាស​របស់​ខ្លួន ព្រម​ទាំង​ផឹក​ស្រូប​សេចក្ដី​ក្រោធរបស់​ព្រះ ដ៏​មាន​គ្រប់​ព្រះ‌ចេស្តាផង។
\v 21 តើ​គេ​ខ្វល់អ្វី​ដល់​ពួក​វង្ស​របស់​ខ្លួន ដែល​នៅ​ជំនាន់​ក្រោយ បើ​កាល​ណា​ចំនួន​ខែ​នៃ​ជីវិត​គេ បាន​ផុត​ទៅ​ហើយនោះ?
\s5
\v 22 តើ​មាន​អ្នក​ណា​បង្រៀន​ចំណេះ​ដល់​ព្រះជាម្ចាស់​បាន ឃើញ​ហើយ​ថា គឺ​ព្រះ‌អង្គ​ហើយ ដែល​ជំនុំ‌ជម្រះ​ទាំង​ពួក​អ្នក​ធំៗ​ផង។
\v 23 អ្នក​ខ្លះ​រស់​នៅ​យ៉ាង​ស្រណុក មាន​សេចក្ដី​សុខ ក៏​ស្លាប់​បាត់​ទៅ ក្នុង​កាល​ដែល​នៅ​មាន​កម្លាំង​ពេញ​ប្រាណ។
\v 24 រូបកាយរបស់គេ​ពេញទៅដោយទឹកដោះគោ ជាកញ្ចាក់ នៃ​ឆ្អឹង​របស់គាត់ ហើសម្នើមធ្វើឲ្យធ្វើឲ្យមានសុខភាពល្អ។
\s5
\v 25 អ្នក​ខ្លះ​ទៀត​ស្លាប់​ទៅ​ទាំង​មាន​ចិត្ត​ជូរ​ល្វីង មិន​ដែល​ស្គាល់​បទពិសោធន៍នៃ​សេចក្ដី​ល្អ​ឡើយ។
\v 26 ពួក​គេ​ដេក​ទៅ​ក្នុង​ធូលី​ដី ហើយ​ក៏​មាន​ដង្កូវចោះ​​គេ​ដូច​គ្នា។
\s5
\v 27 មើល! ខ្ញុំ​ស្គាល់​គំនិត​របស់​អ្នក​រាល់​គ្នា​ហើយ ក៏​យល់អ្វី​ដែល​គិត​ធ្វើ​អាក្រក់​ដល់​ខ្ញុំ​ដែរ។
\v 28 ដ្បិត​អ្នក​រាល់​គ្នានិយាយ​ថា តើ​ផ្ទះ​របស់​អ្នកធំនៅ​ឯ​ណា​ពេលនេះ? តើ​ទី​លំនៅ​របស់​មនុស្ស​អាក្រក់​នៅ​ទីណាដែរ?
\s5
\v 29 តើ​អ្នក​រាល់​គ្នា​មិន​បាន​សួរ ពួក​អ្នក​ដំណើរ​ទេ​ឬអី? តើ​មិន​បាន​ស្គាល់​គោល​គំនិត​របស់​គេ​ដែលចង់ប្រាប់ទេ​
\v 30 គឺ​ថា មនុស្ស​អាក្រក់ ត្រូវ​បម្រុង​ទុក​ដល់​ថ្ងៃ​អន្តរាយ ហើយគេ​ត្រូវ​នាំ​ចេញ​ទៅ​នៅ​ថ្ងៃ​នៃ​សេចក្ដី​ក្រោធនោះទេ?
\s5
\v 31 តើ​អ្នក​ណា ​នឹងដាក់ទោសដល់ផ្លួវរបស់មនុស្សអាក្រក់ នៅចំពោះមុខគេ? តើ​អ្នក​ណា​នឹង​សង​គេ តាម​ការ​ដែល​គេ​បាន​ប្រព្រឹត្ត?
\v 32 ប៉ុន្តែ នឹង​ត្រូវ​សែង​គេ​នាំ​យក​ទៅ​ឯ​ទី​បញ្ចុះ​សព្វ ហើយ​នឹង​មាន​មនុស្ស​ចាំ​យាម​ផ្នូរ​ដែរ។
\v 33 គំនរ​ដុំ​ដី​នៅ​ច្រក​ភ្នំ​នឹង​បាន​ស្រួល​ដល់​គេ ហើយ​មនុស្ស​ទាំង​អស់​នឹង​ទៅ​តាម​គេ ដូច​ជា​មាន​មនុស្ស​ឥត​គណនា បាន​ទៅ​មុខ​គេ​ដែរ។
\s5
\v 34 តើ​អ្នក​រាល់​គ្នា​យក​សេចក្ដី​ឥត​ប្រយោជន៍ មក​កម្សាន្ត​ចិត្ត​ខ្ញុំ​ធ្វើ​អី ចម្លើយ​របស់​អ្នក​រាល់​គ្នា​សុទ្ធ​តែ​កុហក?»
\s5
\c 22
\cl ជំពូក ២២
\p
\v 1 លោក​អេលី‌ផាស ជនជាតិ​ថេម៉ាន ឆ្លើយ​ឡើង​ថា៖
\v 2 «តើ​មនុស្ស​មាន​ប្រយោជន៍​អ្វី​សម្រាប់​ព្រះជាម្ចាស់? តើមនុស្ស​មាន​ប្រាជ្ញា មាន​ប្រយោជន៍អ្វីសម្រាប់ព្រះជាម្ចាស់?
\v 3 ​បើអ្នកជាមនុស្សសុចរិត តើមានអ្វីដែលជាសំអាងដល់ព្រះជាម្ចាស់? បើ​អ្នក​កែ​ផ្លូវ​អ្នក​ឲ្យ​ត្រឹម​ត្រូវ​ឡើង តើ​ជា​កម្រៃ​ដល់​ព្រះ‌អង្គ​ឬ?
\s5
\v 4 តើ​ដោយ​ព្រោះ​តែ​អ្នក​មាន​សេចក្ដី កោត​ខ្លាច​ដល់​ព្រះជាម្ចាស់ បាន​ជា​ព្រះ‌អង្គ​បន្ទោស​អ្នក ហើយ​យកអ្នកមកដាក់ទោសឬ?
\v 5 តើ​មិន​មែន​អំពើអាក្រក់អ្នកធំ​​ទេ​ឬ? ហើយ​អំពើ​ទុច្ចរិត​របស់​អ្នក​ក៏​មិន​ចេះ​ចប់ដែរឬ?
\s5
\v 6 ដ្បិត​អ្នក​មានតម្រូវការ និងចង់បានសំណង ពីការខ្ចីរបស់​បង‌ប្អូន​អ្នកដោយ​ឥត​ហេតុ ហើយ​បានជំរឹតទាំងដោះ​យក​ខោអាវ ពី​ពួកគេ​ផង។
\v 7 អ្នក​មិន​បាន​ឲ្យ​ទឹក​ដល់​មនុស្ស​ហេវ​ផឹក​ឡើយ ក៏​បាន​បង្អត់​អាហារ​ដល់​មនុស្ស​ឃ្លាន​ដែរ
\v 8 ទោះបីអ្នកជាមនុស្ស​ខ្លាំង​ពូកែ​ បាន​ជា​ម្ចាស់​លើ​ផែនដី ហើយជាមនុស្ស​មាន​ស្មោះត្រង់ក្តី សូមរស់នៅជាមួយវាទៅ។
\s5
\v 9 អ្នក​បាន​បណ្តេញ​ស្ត្រី​មេម៉ាយ ឲ្យ​ទៅ​ដោយ​ដៃ​ទទេ ហើយ​អ្នក​បាន​បំបាក់​ដៃ​របស់​ក្មេង​កំព្រា។
\v 10 ហេតុ​នោះ​បាន​ជា​មាន​អន្ទាក់​នៅ​ព័ទ្ធ​ជុំ‌វិញ​អ្នក ហើយ​មាន​សេចក្ដី​ស្ញែង​ខ្លាច​ភ្លាមៗ មក​បំភ័យ​អ្នក។
\v 11 មាន​សេចក្ដី​ងងឹត​ឲ្យ​អ្នក​មើល​មិន​ឃើញ ឬ​ជា​ទឹក​ជន់​សាយ​មក​គ្រប​លើ​អ្នក​វិញ។
\s5
\v 12 តើ​ព្រះ‌អង្គ​មិន​គង់​នៅ​ជាន់​ខ្ពស់ នៅ​ស្ថាន​សួគ៌​ទេ​ឬ? ចូរ​មើល​ផ្កាយ​ដ៏​ខ្ពស់​ទាំង​ប៉ុន្មាន ដែល​ជា​ខ្ពស់​ដល់​ណា​ទៅ!
\v 13 អ្នក​ពោល​ថា តើ​ព្រះជាម្ចាស់​ជ្រាប​អ្វី​ខ្លះ? តើ​ព្រះ‌អង្គ​អាច​ទត​ទម្លុះ​សេចក្ដី​ងងឹត មក​ជំនុំ‌ជម្រះ​បាន​ដែរ​ឬ?
\v 14 មាន​ពពក​យ៉ាង​ក្រាស់​នៅ​ហ៊ុម​ព្រះ‌អង្គ​ជុំ‌វិញ មិន​ឲ្យ​ឃើញ​អ្វី​ឡើយ ហើយ​ព្រះ‌អង្គ​ក៏​យាង​នៅ​តែ​លើ​ផ្ទៃ​មេឃ។
\s5
\v 15 តើ​អ្នក​រក្សា​ទុក​ផ្លូវ​ចាស់ ដែល​មនុស្ស​អាក្រក់​បាន​ដើរ​ហើយ​
\v 16 ជា​ពួក​មនុស្ស​ដែល​ត្រូវ​ឆក់​យក​ទៅ​មុន​កំណត់ កន្លែង​ជ្រក​កោន​របស់​គេ បាន​ហូរ​ទៅ​បាត់​ដូច​ជា​ទឹក​ជ្រោះ
\v 17 គេ​បាន​ទូល​ដល់​ព្រះ​ជាម្ចាស់ថា សូម​យាង​ចេញ​ពី​យើង​ទៅ ហើយ​ថា តើ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា អាច​ធ្វើ​អ្វី​ដល់​យើង​បាន?
\s5
\v 18 ប៉ុន្តែ គឺ​ព្រះ‌អង្គ​ដែល​បាន​បំពេញ​ផ្ទះ​គេ ដោយ​អស់​ទាំង​របស់​ល្អ​ផង តែ​សូម​ឲ្យ​គំនិត​នៃ​មនុស្ស​អាក្រក់ នៅ​ឆ្ងាយ​ពី​ខ្ញុំ​ទៅ។
\v 19 ពួក​មនុស្ស​សុចរិត​ក៏​ឃើញ ហើយ​មាន​អំណរ ពួក​មនុស្ស​ផូរ‌ផង់​នឹង​សើច​ឡក​ឲ្យ​គេ​ថា។
\v 20 ពួក​អ្នក​ដែល​បាន​លើក​គ្នា​ទាស់​នឹង​យើង គេ​ត្រូវ​សាប​សូន្យ​ហើយ សំណល់​របស់​គេ នោះ​ភ្លើង​បាន​ឆេះ​អស់​ទៅ។
\s5
\v 21 ពេលនេះ ចូរ​ចុះ​សម្រុង​ជា‌មួយ​ព្រះជាម្ចាស់ ហើយ​មាន​សេចក្ដី​មេត្រី​នឹង​ព្រះ‌អង្គ​ចុះ យ៉ាង​នោះ​នឹង​បាន​ជា​ប្រយោជន៍​ដល់​អ្នក។
\v 22 ខ្ញុំ​សូម​ឲ្យ​អ្នក​ទទួល​សេចក្ដី​បង្រៀន ពី​ព្រះ‌ឧស្ឋ​របស់​ព្រះ‌អង្គ ហើយ​ប្រមូល​ទុក​អស់​ទាំង​ព្រះ‌បន្ទូល នៃ​ព្រះ‌អង្គ​នៅ​ក្នុង​ចិត្ត​ចុះ។
\s5
\v 23 បើ​អ្នក​វិល​ត្រឡប់​មក​ឯ​ព្រះ ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា​វិញ នោះ​នឹង​បាន​តាំង​ឡើង​ហើយ គឺ​បើ​អ្នក​កម្ចាត់​អំពើ​ទុច្ចរិត​ឲ្យ​ឆ្ងាយ​ចេញ ពី​ទី​លំនៅ​របស់​អ្នក​។
\v 24 ហើយ​បោះ‌បង់​ចោល​ទ្រព្យ​វិសេស របស់​អ្នក​ទៅ​ក្នុង​ធូលី​ដី ព្រម​ទាំង​មាស​ពី​ទឹកដីអូភារ​ទៅ​ក្នុង​ថ្ម នៅ​បាត​ជ្រោះ​ទឹក​ផង
\v 25 នោះ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ព្រះ‌អង្គ​នឹង​បាន​ជា​ទ្រព្យ​វិសេស និង​ជា​ប្រាក់​មាន​សាច់​សុទ្ធ​ដល់​អ្នក​ហើយ។
\s5
\v 26 ដ្បិត​យ៉ាង​នោះ​ឯង​នឹង​បាន​ពេញ​ចិត្ត ដោយ‌សារ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា​វិញ ក៏​នឹង​អាច​ងើប​មុខ​មើល​ចំ​ទៅ​ឯ​ព្រះ‌អង្គ​ផង។
\v 27 លោក​នឹង​អធិ‌ស្ឋាន​ដល់​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​នឹង​ទទួល យ៉ាង​នោះ​ឯង​នឹង​បាន​លា​បំណន់​របស់​អ្នក។
\v 28 កាល​ណាលោកសម្រេច​ធ្វើ​ការ​អ្វី នោះ​នឹង​បាន​សម្រេច​ដូច​បំណង និង​មាន​ពន្លឺ​ភ្លឺ​មក​លើ​ផ្លូវ​របស់​អ្នក​ដែរ។
\s5
\v 29 ព្រះ‌ជាម្ចាស់​ទម្លាក់​មនុស្ស​មាន​អំនួត តែ​ព្រះអង្គ​សង្គ្រោះ​មនុស្ស​ទន់‌ទាប។
\v 30 សូម្បី​តែ​មនុស្ស​មាន​ទោស​ក៏​ព្រះអង្គ​សង្រ្គោះដែរ ដូច្នេះ ព្រះអង្គ​នឹងជួយ​លោក តាម​អំពើ​ដ៏​បរិសុទ្ធ​ដែល​លោក​ប្រព្រឹត្ត»។
\s5
\c 23
\cl ជំពូក ២៣
\p
\v 1 បន្តិចមកលោកយ៉ូប ក៏ឆ្លើយដោយថា៖
\v 2 «ទោះបីថ្ងៃនេះការត្អូញត្អែររបស់ខ្ញុំពោពេញទៅដោយភាពជូរល្វីញ ហើយដៃរបស់ខ្ញុំបានជាធ្ងន់ដោយព្រោះតែសំលេងថ្ងូររបស់ខ្ញុំ។
\s5
\v 3 ដូច្នេះ ខ្ញុំនឹងដឹងថា ខ្ញុំគួរស្វែងរកព្រះអង្គ! ដូច្នេះ ខ្ញុំនឹងចូលទៅចំពោះព្រះរាជដំណាក់របស់ព្រះអង្គដែរ!
\v 4 នោះ​ខ្ញុំ​នឹង​បាន​រៀបរាប់​ពី​ដំណើរ​ខ្ញុំ ដោយ​លំដាប់​លំដោយទូល​នៅ​ចំពោះ​ព្រះ‌អង្គ ហើយ​នឹង​ប្រើ​មាត់​របស់ខ្ញុំ ដើម្បីជជែក​ពីរឿងទាំងនោះ។
\v 5 ខ្ញុំនឹងអាចរៀនបានពីព្រះបន្ទូល ជាមួយនិងការឆ្លើយរបស់ព្រះអង្គ ហើយខ្ញុំនឹងបានយល់ព្រះអ្វីដែរព្រះជាម្ចាស់ មានបន្ទូលមកកាន់ខ្ញុំដែរ។
\s5
\v 6 តើ​ព្រះ‌អង្គ​បានប្រើ​អំណាច​ដ៏​ធំមក​តយុទ្ធនឹង​ខ្ញុំ​មែនឬ? មិនមែនទេ ​ព្រះ‌អង្គ​បានប្រុង​ស្តាប់​ខ្ញុំ​វិញ។
\v 7 នៅ​ទី​នោះ មនុស្ស​ទៀង​ត្រង់នឹង​ប្រឹក្សា​ជា​មួយ​ព្រះ‌អង្គ​បាន យ៉ាង​នោះ​ខ្ញុំ​នឹង​បាន​រួច​ជា​ដរាប ពី​អំណាច​ចៅ‌ក្រម​ដែល​ជំនុំ​ជម្រះ​ខ្ញុំ។
\s5
\v 8 ​មើល! ខ្ញុំ​ដើរ​ទៅទិស​ខាង​កើត តែ​ព្រះ‌អង្គ​មិន​បាននៅ​ទី​នោះ ខ្ញុំក៏ទៅ​ទិស​ខាង​លិច ក៏​មិន​ឃើញ​ព្រះអង្គ​នៅ​ទី​នោះ​ដែរ។
\v 9 ខ្ញុំក៏ទៅ​ទិស​ខាង​ជើង​ ជាកន្លែងដែលព្រះធ្វើការ តែ​ខ្ញុំ​មិន​អាច​ឃើញ​ព្រះអង្គទេ ​ហើយ​នៅ​ទិស​ខាង​ត្បូង ជាកន្លែងដែលព្រះអង្គពួនដើម្បីកុំឲ្យខ្ញុំ​រក​ព្រះអង្គឃើញ។
\s5
\v 10 ប៉ុន្តែ ព្រះ‌អង្គ​ស្គាល់​ផ្លូវ​ដើរ​របស់​ខ្ញុំ ហើយ​កាល​ណា​ព្រះ‌អង្គ​បាន​សាក​ល​ខ្ញុំ​ស្រេច​ហើយ នោះ​ខ្ញុំ​នឹង​ចេញ​មក​ដូច​ជា​មាស។
\v 11 ជើង​ខ្ញុំ​បាន​ដើរ​ជាប់​តាម​ជំហាន​ព្រះ‌អង្គ ខ្ញុំ​បាន​កាន់​តាម​ផ្លូវ​ព្រះ‌អង្គ ឥត​ងាក​បែរ​ទៅ​ខាង​ណា​ឡើយ។
\v 12 ខ្ញុំ​មិន​ដែល​គេច​ចេញ​ពី​បទ​បញ្ជា នៃ​ព្រះ​រឹមរបស់​ព្រះ‌អង្គ​ទេ ខ្ញុំ​បាន​ខំ​ប្រមូល​ទុក​ព្រះ‌បន្ទូល នៃ​ព្រះ‌ឧស្ឋ​របស់​ព្រះ‌អង្គ ជា​ជាង​អាហារ​ដែល​ខ្ញុំ​ត្រូវ​ការ​ផង។
\s5
\v 13 ប៉ុន្តែ ព្រះ‌អង្គ​មាន​គំនិត​តែ​មួយ តើ​អ្នក​ណា​នឹង​បំផ្លាស់​បំប្រែ ព្រះ‌ហឫ‌ទ័យ​ព្រះ‌អង្គ​បាន? ការ​អ្វី​ដែល​ព្រះ‌អង្គ​ចង់​ធ្វើ ព្រះ‌អង្គ​ក៏​ធ្វើ។
\v 14 ដ្បិត​ព្រះ‌អង្គ​ធ្វើ​សម្រេច​សេចក្ដី ដែល​បាន​តម្រូវ​ទុក​សម្រាប់​ខ្ញុំ ហើយ​មាន​សេចក្ដី​យ៉ាង​នោះ​ជា​ច្រើន​ផងដែរ។
\s5
\v 15 ដូច្នេះ ខ្ញុំ​ក៏​ភ័យ​ស្លុត​នៅ​ចំពោះ​ព្រះ‌អង្គ ពេល​ខ្ញុំ​​នឹកគិត​ពីព្រះអង្គ នោះ​ខ្ញុំ​ខ្លាច​ព្រះ‌អង្គ​ណាស់។
\v 16 ដ្បិត​ព្រះ​ជាម្ចាស់បាន​ធ្វើ​ឲ្យ​ខ្ញុំ​ស្រយុត​ចិត្ត ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ស្ញែង​ខ្លាច។
\v 17 ក៏​ប៉ុន្តែ ខ្ញុំ​មិន​បាន​នៅ​ស្ងៀម ដោយ​ព្រោះ​សេចក្ដី​ងងឹត ហើយ​ក៏​គ្រប​មុខ​ដោយ​ព្រោះ​ភាព​អន្ធការ។
\s5
\c 24
\cl ជំពូក ២៤
\p
\v 1 តើហេតុអ្វីបានជាពេលវេលា ដើម្បីជំនុំជម្រះមនុស្សអាក្រក់មិនបានរៀបចំទុកពីព្រះពេញដោយព្រះចេស្តារ្យ? តើហេតុអ្វីបានជាអ្នកដែរស្មោះត្រង់ចំពោះព្រះជាម្ចាស់ បានឃើញថ្ងៃជំនុំជម្រះមកដល់?
\s5
\v 2 មានពួកមនុស្សអាក្រក់ដែលបានដកបង្គោលព្រំដែន គឺមានពួកមនុស្សអាក្រក់ដែលបានលូចយកហ្វូងចៀម ហើយនាំយកទៅឃ្វាលនៅក្នុងវាលស្មៅរបស់ពួកគេវិញ។
\v 3 ពួកគេ​ពង្រត់​សត្វ​លា​របស់​ពួកកូន​កំព្រា គេ​ទទួល​បញ្ចាំ​យក​គោ​របស់​ស្ត្រី​មេម៉ាយ។
\v 4 ពួកគេ​បង្ខំ​មនុស្ស​កម្សត់​ឲ្យ​ចៀស​ចេញ​ពី​ផ្លូវរបស់គេ មនុស្ស​ក្រីក្រ​នៅ​ផែនដី ក៏​គេច​ពួន​ចេញពីពួកទាំងនោះ។
\s5
\v 5 មើល! អ្នកក្រីក្រទាំងនោះនាំគ្នាទៅធ្វើការ នៅទីវាលសត្វលា ក្នុងទី​រហោ‌ស្ថាន ហើយស្វែរកអាហារដោយចិត្តទុកដាក់ ប្រហែលជានឹងបាន​អាហារ​សម្រាប់​ខ្លួន និង​កូន​ចៅ​របស់​គេ។
\v 6 ពួកអ្នកក្របានចូលទៅច្រូតនៅ​ក្នុង​ស្រែ​របស់​អ្នក​ដទៃ នៅពេលយប់ ក៏​បេះ​សន្សំ​ផល​ទំពាំង‌បាយ​ជូរ របស់​មនុស្ស​អាក្រក់​។
\v 7 ពួកគេ ​ដេក​ខ្លួន​ទទេ​មួយ​យប់​ទាល់​ភ្លឺ ឥត​មានសម្លៀកបំពាក់ទេ ហើយពួកគេក៏គ្មានភួយនៅ​ពេល​រងាដែរ។
\s5
\v 8 ពួកគេ​ត្រូវទទឹក​ភ្លៀង​ដែល​មក​ពី​ភ្នំ ហើយដេកនៅ​ក្បែនឹង​ថ្មដា ដោយសាពួកគេគ្មានទី​ជ្រក​ឡើយ។
\v 9 មាន​មនុស្ស​អាក្រក់ដែរបានឆក់​យក​កូន​កំព្រាចេញ​ពីដោះ​ម្តាយទៅ អ្វីដែលពួកមនុស្សអាក្រក់បានធ្វើ គឺយកកូនអ្នកក្រទៅបញ្ចាំផងដែរ។
\v 10 ប៉ុន្តែ ពួកអ្នកក្រ​នឹង​ត្រូវ​ដើរដោយស្ទើតែ​នៅ​ខ្លួន​ទទេ ឥត​មាន​សម្លៀកបំពាក់​សោះ ហើយ​ដោយ​ព្រោះ​ឃ្លាន បាន​ជា​ត្រូវ​រែក​ជញ្ជូន​កណ្ដាប់​ស្រូវឲ្យអ្នកដទៃវិញ។
\s5
\v 11 ពួកអ្នកក្រត្រូវ​ចម្រាញ់​ធ្វើ​ប្រេង​នៅ​ខាង​ក្នុង​របង របស់​មនុស្ស​អាក្រក់ទាំង​នោះ គេបម្រើស្រាទំពាំង‌បាយ‌ជូរដល់មនុស្សអាក្រក់ ប៉ុន្តែ ពួកគេកំពុង​តែ​ស្រែក​​ទឹកខ្លាំង។
\v 12 នៅក្នុងទីក្រុងមានមនុស្សថ្ងូរ អ្នកដែល​ត្រូវ​របួស​ក៏​ស្រែក​ឡើង ប៉ុន្តែ ព្រះ​ជាម្ចាស់មិន​យក​ព្រះ‌ហឫ‌ទ័យ​ទុក​ដាក់ នឹង​ពាក្យអង្វររបស់គេឡើយ។
\s5
\v 13 ពួក​មនុស្សអាក្រក់​ជា​​អ្នក​ដែលទាស់ប្រឆាំនឹង​ពន្លឺ គេ​មិន​ស្គាល់​​ផ្លូវ​នោះទេ ហើយ​កាន់​ខ្ជាប់​តាម​ផ្លូវ​ច្រកទាំងនោះ​ដែរ។
\v 14 មុនពេល​​ព្រលឹម​ស្រាង ឃាតកក៏​សម្លាប់អ្នក​ក្រីក្រ និង​មនុស្ស​កម្សត់​ទុគ៌ត ហើយ​នៅ​ពេល​យប់​គេ​ធ្វើ​ដូចជា​ចោរ។
\s5
\v 15 រួចហើយ ភ្នែក​របស់​មនុស្ស​កំផិត​ក៏​រង់‌ចាំ​ពេល​ព្រលប់ គេនិយាយ​ថា "គ្មាន​អ្នក​ណា​ឃើញ​ខ្ញុំ​ទេ"។ គេ​ក៏បិទ​មុខចេញ​ទៅ។
\v 16 នៅ​ពេល​ងងឹត​មនុស្សអាក្រក់​ទម្លុះចូល​ផ្ទះ​ តែ​នៅ​ពេល​ថ្ងៃ គេ​លាក់​ខ្លួន គេ​មិន​ឲ្យឃើញពន្លឺ​ឡើយ ដោយពួកគេ​មិនខ្វាលពីពន្លឺឡើយ។
\v 17 ដ្បិតពួកគេគិតថា ពេលភាពទទឹតគឺដូចពេលព្រឹក ហើយពួកគឺជាមិត្តសំឡាញ់ជាមួយនិងសេចក្តីវិនាស ក្នុងជំរៅនៃភាពងងឹត។
\s5
\v 18 គេ​អណ្តែត​លើ​ទឹក​ទៅ​បាត់​យ៉ាង​ឆាប់ ​ចំណែក​របស់​គេ​នៅ​ផែនដី មាន​តែ​បណ្ដាសា​ទេ គេ​មិន​ដែល​បែរ​ទៅ ចូល​តាម​ផ្លូវ​ចម្ការ​ទំពាំង‌បាយ‌ជូរ​ឡើយ។
\v 19 បែប​ដូច​ជា​ទឹក​ពី​ហិមៈ​រីង​ហួត​ទៅ ដោយ​រាំង‌ស្ងួត និង​ក្តៅ​យ៉ាង​ណា នោះ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ លេបត្របាក​មនុស្ស​មាន​បាប​ដែរ។
\s5
\v 20 ផ្ទៃ​ម្តាយ​នឹង​ភ្លេច​អ្នក​នោះ​ទៅ ហើយ​ដង្កូវ​នឹង​ចោះ​គេ​យ៉ាង​ឆ្ងាញ់ គ្មាន​អ្នក​ណា​នឹក​ចាំ​ពី​គេទៀត​ទេ យ៉ាង​នោះ​អំពើ​ទុច្ចរិត​នឹង​ត្រូវ​កាច់​ផ្តាច់ ដូច​ជា​ដើម​ឈើ។
\v 21 មនុស្សអាក្រក់ បានធ្វើបាបស្ត្រី​អារ​ដែល​មិន​បង្កើត​កូន ហើយគេក៏ធ្វើអំពើមិនល្អដល់​ស្ត្រី​មេម៉ាយ​ផងដែរ។
\s5
\v 22 ​ព្រះជាម្ចាស់​ធ្វើ​ឲ្យ​ពួក​អ្នកធំទាំង​នោះ​មាន​អាយុ​វែង ដោយ‌សារ​ព្រះ‌ចេស្តា​របស់​ព្រះ‌អង្គ ចំណែក​ពួក​អ្នក​ដែល​គ្មាន​សង្ឃឹម​ក្នុង​ជីវិត​នេះគេ​បាន​ឡើង​ជា​ធំ។
\v 23 ព្រះ‌អង្គ​ប្រទាន​ឲ្យ​គេ​បាន​សេចក្ដី​សុខហើយ​គេ​ពឹង​ពាក់​លើ​សេចក្ដី​នោះ តែព្រះ‌នេត្រ​របស់​ព្រះ‌អង្គទត​ឃើញ​អស់​ទាំង​ផ្លូវ​របស់​គេ។
\s5
\v 24 ពួកមនុស្សទាំងនោះត្រូវបាន​លើកតម្កើងឡើង​ ក្នុង​ពេល​តែ​មួយ​ភ្លែត​ទេ គេ​នឹង​ត្រូវស្វិត​ក្រៀម ហើយ​ហោះហើរ ទៅ​ដូច​ជា​មនុស្ស​ដទៃ​ទាំង​អស់ គេ​ត្រូវ​កាត់​ចេញ​ដូច​ជា​គួរ​ស្រូវដែរ។
\v 25 ប្រសិនបើ​មិន​មែន​ដូច្នោះ​ទេ នោះ​តើ​អ្នក​ណា​នឹង​ហ៊ាន​ថា​ខ្ញុំ​កុហក តើអ្នកណាធ្វើ​ឲ្យ​សម្ដី​ខ្ញុំ​នេះ ឥត​ខ្លឹម‌សារ​បាន?»
\s5
\c 25
\cl ជំពូក ២៥
\p
\v 1 គ្រានោះ លោក​ប៊ីល‌ដាឌ ជនជាតិ​ស៊ូអា គាត់​ឆ្លើយ​ឡើង​ថា៖
\v 2 «ព្រះ‌ចេស្តា និង​សេចក្ដី​ស្ញែង​ខ្លាច​នៅជាមួយ​ព្រះជាម្ចាស់ ហើយព្រះ​អង្គ​ក៏​ធ្វើ​ឲ្យ​មាន​សេចក្ដី​សុខ នៅ​ស្ថាន​ដ៏​ខ្ពស់គឺស្ថានសួគ៌។
\v 3 តើចំនួន​ពល​ទ័ព​ព្រះ‌អង្គ តើ​នឹង​រាប់​បាន​ឬទេ? តើ​ក្នុងចំណោមគេដែលមាន​ពន្លឺដែលមិនចែងចាំងទេ?
\s5
\v 4 ដូច្នេះ ធ្វើ​ដូចម្តេច​ឲ្យ​មនុស្ស បាន​សុចរិត​នៅ​ចំពោះ​ព្រះ​ជាម្ចាស់បាន? ហើយធ្វើ​ដូច​ម្ដេច​ឲ្យ​មនុស្ស ដែល​កើត​ពី​ស្ត្រី​មក​បាន​បរិសុទ្ធហើយព្រះអង្គអាចទទួលយកបាន?
\v 5 សូម្បី​តែ​ខែ​ក៏​មិន​ភ្លឺ​ដែរ ហើយ​ផ្កាយ​ទាំង​ប៉ុន្មាន​ក៏​មិន​ជ្រះ​ថ្លា នៅ​ព្រះ‌នេត្រ​របស់​ព្រះ‌អង្គ​ផង។
\v 6 ចុះ​ចំណង់​បើ​មនុស្ស​ដែល​មិន​ខុស​ពី​ដង្កូវ ហើយ​កូន​មនុស្ស​ដែល​មិន​ខុស​ពី​ជន្លេន តើ​គេ​រឹត​តែ​អន់​យ៉ាង​ណា​ទៅ​ទៀត!»
\s5
\c 26
\cl ជំពូក ២៦
\p
\v 1 ក្រោយមក ​លោក​យ៉ូប​ក៏​ឆ្លើយ​ដោយនិយាយថា៖
\v 2 «តើអ្នកបានជួយដល់​មនុស្ស ដែល​គ្មាន​អំណាច! ម្យ៉ាងវិញទៀត តើអ្នកអាចជួយដល់ដៃដែល​គ្មាន​កម្លាំងបាន!
\v 3 គួរឲ្យទាំង​ទូន្មាន​មនុស្ស​ដែល​គ្មាន​ប្រាជ្ញា ដោយប្រើពាក្យនៃការចេះដឹងបាន!
\v 4 តើ​អ្នក​បាន​ពោល​ពាក្យ​ទាំង​នេះ​ដល់​អ្នក​ណា? តើ​ជា​វិញ្ញាណ​របស់​អ្នក​ណា ដែល​បណ្ដាល​ឲ្យ​អ្នក​និយាយ?
\s5
\v 5 អស់​អ្នក​ដែល​ស្លាប់​ទៅ​ហើយ នាំ​គ្នា​ញ័រ​រន្ធត់​នៅ​ពី​ក្រោម​សមុទ្រ និង​អ្វីៗ​ដែល​រស់​នៅ​ក្នុង​សមុទ្រផង។
\v 6 ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ក៏​អាក្រាត​ទទេ​នៅ​ចំពោះ​ព្រះជាម្ចាស់ ហើយ​ទី​ជង្ហុក​ជ្រៅ​គ្មាន​អ្វី​គ្រប​បាំង​ឡើយ។
\s5
\v 7 ព្រះ‌អង្គ​ត្រដាង​ទិស​ខាង​ជើងពី​លើ​ទី​អាកាស ហើយ​ក៏​ព្យួរ​ផែនដី​នៅ​លើ​លំហដែលគ្មានអ្វីទាំងអស់។
\v 8 ព្រះ‌ជាម្ចាស់បាន​ទប់​ទឹកទុក​នៅ​ក្នុង​ពពកដ៏​ក្រាស់​របស់​ព្រះ‌អង្គ ទោះជាយ៉ាងណាក៏ដោយ​ពពក​មិន​ធ្លាយ​ចុះក្រោម​ទេ។
\s5
\v 9 ព្រះ‌ជាម្ចាស់បាន​បាំង​ខាង​មុខ​បល្ល័ង្ក​ដោយព្រះច័ន្ទ ហើយ​ត្រដាង​ពពក​របស់​ព្រះ‌អង្គ​ពី​លើផង។
\v 10 ព្រះ‌ជាម្ចាស់​បាន​ធ្វើ​របង​ព័ទ្ធ​ជុំ‌វិញ​ទឹក ក្នុងចន្លោះពន្លឺ ហើយ​នឹងភាព​ងងឹត​ផងដែរ។
\s5
\v 11 សសរ​នៃ​ផ្ទៃ​មេឃ​ញញ័រ ហើយ​មាន​សេចក្ដី​អស្ចារ្យ ដោយ​ព្រះ‌អង្គ​បញ្ជា។
\v 12 ព្រះ‌ជាម្ចាស់​ធ្វើ​ឲ្យ​សមុទ្រ​កម្រើក​ឡើង ដោយ​ឥទ្ធិ‌ឫទ្ធិ​របស់​ព្រះ‌អង្គ និងតាមរយៈព្រះប្រាជ្ញាញាណ ព្រះជាម្ចាស់វាយបែកខ្ចាយ។
\s5
\v 13 ព្រះ‌អង្គ​តុប‌តែង​ផ្ទៃ​មេឃ ដោយ‌សារ​ព្រះ‌វិញ្ញាណ​ព្រះ‌អង្គ ហើយ​ព្រះ‌ហស្ថ​របស់​ព្រះ‌អង្គ បាន​ចាក់​ទម្លុះ​ពស់។
\v 14 ការ​ទាំង​នេះ​គ្រាន់​តែ​ជា​កិច្ច​ខាង​ក្រៅ របស់​ព្រះ‌អង្គ​ទេ ហើយ​យើង​ឮ​និយាយ​ពី​ព្រះ‌អង្គ ជា​សំឡេង​ខ្សាវៗ​យ៉ាង​ណា​ទៅ ​សំឡេង​លាន់​ឮ​ពី​ឥទ្ធិ‌ឫទ្ធិ​របស់​ព្រះ‌អង្គ តើ​អ្នក​ណា​នឹង​យល់​បាន?»
\s5
\c 27
\cl ជំពូក ២៧
\p
\v 1 លោក​យ៉ូប​ក៏​បន្ត​សេចក្ដី​អធិប្បាយ របស់​លោក​ទៅ​ទៀត​ថា៖
\v 2 «ការពិតណាស់ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ដែល​ព្រះ‌អង្គ​បាន​ដក​សេចក្ដី​យុត្តិ‌ធម៌​ពី​ខ្ញុំ​ចេញ គឺ​ជា​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តាដែល​ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យជីវិតខ្ញុំ​ជូរ​ចត់
\v 3 កាល​ខ្ញុំ​នៅ​មាន​ដង្ហើម​ចេញ​ចូល ហើយ​មាន​ខ្យល់​វិញ្ញាណ នៃ​ព្រះជាម្ចាស់​នៅ​ក្នុង​រន្ធ​ច្រមុះ​ខ្ញុំ​នៅ​ឡើយ នេះគឺជាអ្វីដែលខ្ញុំនឹងធ្វើ។
\s5
\v 4 ​បបូរ​មាត់​ខ្ញុំ​នឹង​មិន​និយាយការអាក្រក់ ហើយ​អណ្ដាត​ខ្ញុំ​ក៏​មិន​បញ្ចេញ ពាក្យ​ភូត​ភរ​ឡើយ។
\v 5 ​ខ្ញុំ​នឹងមិនព្រមនិយាយថា អ្នកទាំងបីត្រូវនោះទេ រហូតដល់ខ្ញុំស្លាប់ នោះខ្ញុំនៅតែមិនបដិសេធ សេចក្តីត្រឹមត្រូវនិងស្មោះត្រង់ដែរ។
\s5
\v 6 ខ្ញុំ​នឹង​ប្រកាន់​សេចក្ដី​សុចរិត​របស់​ខ្ញុំ ហើយខ្ញុំនឹងបោះបង់វាចោលឡើយ និងគំនិតខ្ញុំក៏មិនអាចទាញខ្ញុំចេញ ដរាបណាខ្ញុំនៅមានជីវិត។
\v 7 សូម​ឲ្យ​សត្រូវ​ខ្ញុំ​បាន​រាប់​ជា​មនុស្ស​អាក្រក់​ចុះ ហើយ​ឲ្យ​អ្នក​ដែល​ទាស់​នឹង​ខ្ញុំ បាន​រាប់​ជា​ទុច្ចរិត​ផង។
\s5
\v 8 ដ្បិត តើអ្វីទៅដែលជាក្តីសង្ឃឹមរបស់មនុស្សទមិឡ នៅពេលព្រះជាម្ចាស់បដិសេធគេ និងពេលព្រះជាម្ចាស់ដកយកជីវិតរបស់គេនោះ?
\v 9 តើព្រះជាម្ចាស់នឹងស្តាប់សម្រែកពេលពួកគេជួបបញ្ហាដែលឬទេ?
\v 10 តើនៅពេលពួកទមិឡរីករាយជាខ្លាំង តើគេដែលនឹកឃើញព្រះជាម្ចាស់គ្រប់ពេលវេលាទេ?
\s5
\v 11 ខ្ញុំ​នឹងបង្រៀនអ្នក​រាល់​គ្នា អំពី​ព្រះ‌ហស្ថនៃ​ព្រះជាម្ចាស់ ដែល​មាន​នៅ​នឹង​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ​ខ្ញុំ​មិនលាក់និងរាល់គ្នាទេ​។
\v 12 មើល! អ្នក​រាល់​គ្នា​ក៏​បាន​ឃើញ​សេចក្ដី​ទាំង​នេះ​ហើយ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា នៅតែនិយាយសេចក្តីគ្មាប្រយោជន៍ទៀត?
\s5
\v 13 នេះ​ហើយ​គឺជាវាសនា ដែល​មនុស្ស​អាក្រក់ជាមួយព្រះជាម្ចាស់ គឺ​ជា​សេចក្ដី​ដែល​មនុស្ស​សង្កត់‌សង្កិន ត្រូវ​ទទួល​ពី​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា
\v 14 ប្រសិនបើ​​កូន​ចៅ​គេ​បាន​ចម្រើន​ជា​ច្រើន​ឡើង នោះ​គឺ​សម្រាប់​តែ​ដាវ​ប៉ុណ្ណោះ ហើយ​ពូជ​ពង្ស​គេ​មិន​បាន​បរិ‌ភោគ​ឆ្អែត​ទេ។
\s5
\v 15 ពួក​អ្នក​ដែល​រួច​ជីវិត នឹង​ត្រូវ​ស្លាប់ ដោយ​ជំងឺ​រាត​ត្បាត ប្រពន្ធ​របស់​គេ​ដែល​នៅ​មេម៉ាយ នឹង​មិន​យំ​កាន់​ទុក្ខ​ឲ្យ​គេ​ឡើយ។
\v 16 ទោះ​បើ​គេ​ប្រមូល​ប្រាក់​ទុក​ដូច​ជា​ធូលី​ដី ក៏​ត្រៀម​ទុក​សម្លៀក‌បំពាក់​ដូច​ជា​ភក់
\v 17 នោះ​គេ​នឹង​រៀបចំ​បាន តែ​គឺ​ពួក​សុចរិត​ជា​អ្នក​ស្លៀក​ពាក់​វិញ ហើយ​ពួក​អ្នកដែលគ្មានទោស គឺពួក​គេ​នឹងគ្នា​ចែក​ប្រាក់ក្នុងចំណោមគ្នាទៅ។
\s5
\v 18 ផ្ទះ​ដែល​គេ​សង់ ប្រៀប​ដូច​ជា​សំបុក​កណ្ដៀរ ឬ​ដូច​ខ្ទម​របស់​ឆ្មាំ​ចម្ការ។
\v 19 ពេល​ចូល​ដំណេក គេ​ជា​អ្នក​មាន ប៉ុន្តែ នេះ​ជា​លើក​ចុង​ក្រោយ​ហើយ ដ្បិត​ពេល​ភ្ញាក់​ឡើង គេ​បាត់​បង់​ទ្រព្យ‌សម្បត្តិ​អស់។
\s5
\v 20 ការ​ភ័យ​ខ្លាច​ធ្លាក់​មក​លើ​គេ​ដូច​ទឹក​ជំនន់ ហើយ​នៅ​ពេល​យប់ ខ្យល់​កួច​នាំ​យក​គេ​បាត់​ទៅ។
\v 21 ខ្យល់​ពី​ទិស​ខាង​កើត​បក់​មក កន្ត្រាក់​គេ​ចេញ​បាត់​ពី​លំ‌នៅ​របស់​ខ្លួន។
\s5
\v 22 ខ្យល់​នោះ​បក់​បោក​ទៅ​លើ​គេ​ឥត​ត្រា​ប្រណី ធ្វើ​ឲ្យ​គេ​ខិត‌ខំ​រត់​គេច​ចេញ។
\v 23 អ្នក​ដទៃ​ឃើញ​ដូច្នេះ ក៏​ទះ​ដៃ​ហ៊ោ ហើយ​នាំ​គ្នា​ចំអក​នៅកន្លែង ដែល​គេ​ធ្លាប់​រស់​នៅ។
\s5
\c 28
\cl ជំពូក ២៨
\p
\v 1 មាន​អណ្ដូង​រ៉ែ​សម្រាប់​ជីក​យក​ប្រាក់ ហើយ​ក៏​មាន​កន្លែង​បន្សុទ្ធ​មាស​ដែរ។
\v 2 គេ​យក​ដែក​ចេញ​ពី​ដី ហើយ​យក​លង្ហិន​ចេញមក​ពី​ថ្មដែរ។
\s5
\v 3 មនុស្សបានជីកចុះ​ទៅខាងក្រោមជ្រៅ​ដល់​ទី​ងងឹត ដើម្បីស្វែងរក​ថ្ម ដែល​កប់​នៅ​បាត​ដី​ក្នុង​ទី​ងងឹត​អន្ធការ។
\v 4 គេ​ជីក​អណ្ដូង​រ៉ែ​ឆ្ងាយ​ពី​កន្លែង​មនុស្ស​រស់​នៅ ជាកន្លែងដែលមនុស្ស​ស្ទើតែភ្លេចថាគេដើរតាមនោះ។ គេ​សម្រូត​ខ្លួន​ចុះ​ទៅ​ក្នុង​អណ្ដូង​រ៉ែ ហើយ​យោល​ចុះ​យោល​ឡើង​នៅ​ទី​នោះ គឺនៅឆ្ងាយពីមនុស្ស​។
\s5
\v 5 ដី​តែងតែ​ផ្ដល់​អាហារ​ដល់​មនុស្ស តែ​នៅ​ខាង​ក្រោម ដូច​ជា​ត្រូវ​ភ្លើង​ឆេះ​បំផ្លាញ​អស់។
\v 6 គេ​រក​ឃើញ​ត្បូង​នៅ​ជា​មួយ​ថ្ម​ក្នុង​ដី ហើយ​រក​បាន​មាស​ក្នុង​ធូលី​ដី។
\s5
\v 7 សត្វ​ត្មាត​មិន​ស្គាល់​ផ្លូវ​ចូល​ទៅ ក្នុង​អណ្ដូង​រ៉ែ​នោះ​ទេ ហើយ​សត្វ​រអាត​ក៏​មើល​មិន​ឃើញ​ដែរ។
\v 8 សត្វ​ដ៏​ខ្លាំង​ពូកែ​មិន​ដែល​ចូល​ទៅ​ក្នុង​នោះ​ទេ សត្វ​សិង្ហ​ក៏​មិន​ដែល​ដើរ​កាត់​តាម​នោះ​ដែរ។
\s5
\v 9 មនុស្សបានដាក់ដៃលើ​​ថ្ម​ដ៏​រឹង ហើយ​រម្លើង​ភ្នំ​រហូត​ដល់​បាតខាងក្រោមនៃភ្នំ។
\v 10 គេ​ចោះ​រូង​នៅ​ក្នុងចំណោម​ថ្ម‌ដា ហើយ​ភ្នែករបស់គេបានឃើញ​វត្ថុ​ធាតុ​ទាំង​ប៉ុន្មាន​ដ៏​មាន​តម្លៃ។
\v 11 គេ​ទប់​ប្រភព​ទឹក​ឲ្យ​រីង​ស្ងួត ដើម្បី ពួកគេនឹងនាំ​យក​អ្វីៗ​ដែល​លាក់​កំបាំង មក​ដាក់​នៅដែលមាន​ពន្លឺវិញ។
\s5
\v 12 តើ​គេ​អាច​រកប្រាជ្ញា​បាន​នៅ​ទីណាបាន? តើ​ការ​យល់​ដឹង​ស្ថិត​នៅ​កន្លែង​ណា?
\v 13 មនុស្ស​លោក​មិន​ស្គាល់​តម្លៃ​របស់​ប្រាជ្ញា​ទេ ហើយ​ប្រាជ្ញា​ក៏​មិន​ស្ថិត​នៅ​លើ​ផែនដី​ដែរ។
\v 14 ទី​ជម្រៅ​ពោល​ថា ប្រាជ្ញា​មិន​នៅ​ក្នុង​ខ្ញុំ​ទេ មហា​សមុទ្រ​ពោល​ថា ប្រាជ្ញា​ក៏​មិន​នៅ​ជា​មួយ​ខ្ញុំ​ដែរ។
\s5
\v 15 គេ​មិន​អាច​យក​មាស​សុទ្ធ​ ហើយ​យក​ប្រាក់​ទៅ​ទិញ​ប្រាជ្ញា​បាន​ទេ។
\v 16 គេ​មិន​អាច​យក​ប្រាជ្ញា​ទៅ​ថ្លឹង​ជា​មួយ កែវ‌មរកត ពេជ្រ ឬ​ត្បូង​កណ្ដៀង​បាន​ឡើយ។
\v 17 គ្មាន​មាស ឬ​ពេជ្រ​ណា​ផ្ទឹម​ស្មើ​នឹង​ប្រាជ្ញា​ទេ ហើយ​គេ​ក៏​មិន​អាច​យក​ប្រាជ្ញា​ទៅ​ដូរ​ជា​មួយ ភាជន៍​ដែល​ធ្វើ​ពី​មាស​សុទ្ធ​ដែរ។
\s5
\v 18 ផ្កា​ថ្ម និង​គុជ រឹត​តែ​ផ្ទឹម​នឹង​ប្រាជ្ញា​មិន​បាន ហើយ​មាន​ប្រាជ្ញា​ប្រសើរ​ជាង​មាន កែវ‌មុក្ដា​ទៅ​ទៀត។
\v 19 ត្បូង​ជម្ពូ‌រ័ត្ន​ពី​ទឹកដី​អេត្យូ‌ពី​ក៏​មិន​អាច​ប្រដូច ទៅ​នឹង​ប្រាជ្ញា ហើយ​ប្រាជ្ញា​មិន​អាច​យក​ទៅ​ថ្លឹង ជា​មួយ​មាស​បាន​ទេ។
\s5
\v 20 ដូច្នេះ តើ​ប្រាជ្ញា​មាន​ប្រភព​នៅ​ទីណា? តើ​ការ​យល់​ដឹង​ស្ថិត​នៅ​កន្លែង​ណាដែរ?
\v 21 មនុស្ស​លោក​មិន​អាច​មើល​ឃើញ​ប្រាជ្ញា​ទេ ហើយក៏បានលាក់បាំងពី​សត្វ ​ដែល​ហើរ​នៅ​លើ​មេឃដែរ។
\v 22 រណ្ដៅ​នៃ​សេចក្ដី​វិនាស និងសេចក្តីស្លាប់​ពោល​ថា យើង​បាន​ឮ​គេ​និយាយ​ពី​ប្រាជ្ញាដោយផ្ទាល់ត្រចៀក។
\s5
\v 23 មាន​តែ​ព្រះ‌ជាម្ចាស់​ទេ​ដែល​ស្គាល់​ផ្លូវ ហើយ​ជ្រាប​ថា ប្រាជ្ញា​ស្ថិត​នៅ​កន្លែង​ណា។
\v 24 ដ្បិត​ព្រះអង្គ​មើល​ធ្លុះ​រហូត​ដល់​ទៅ ទី​ដាច់​ស្រយាល​នៃ​ផែនដី និង​ទត​ឃើញ​អ្វីៗ​ទាំង​អស់​នៅ​ក្រោម​មេឃ។
\v 25 ពេល​ណា​ព្រះអង្គ​កំណត់​កម្លាំង​របស់​ខ្យល់ និង​ទំហំ​របស់ផ្ទៃទឹក។
\s5
\v 26 ​ព្រះជាម្ចាស់បានកំណត់​ច្បាប់​មួយ សម្រាប់​ទឹក​ភ្លៀង ព្រម​ទាំង​កំណត់​ផ្លូវ​សម្រាប់​ផ្លេក​បន្ទោរ និង​ផ្គរ​រួច​ស្រេច​ហើយ។
\v 27 ព្រះអង្គ​ក៏​ទត​ឃើញ​ប្រាជ្ញា ព្រះអង្គ​លើក​តម្លៃ​ប្រាជ្ញា​នោះ ព្រះអង្គ​តាំង​ប្រាជ្ញា​ឡើង ហើយ​ពិនិត្យ‌ពិច័យ​មើល​យ៉ាង​ល្អិត‌ល្អន់។
\v 28 ចំពោះមនុស្សវិញ ព្រះជាម្ចាស់មានបន្ទូលថា៖ មើល! ការកោតខ្លាចនៃព្រះអម្ចាស់ គឺជាប្រាជ្ញា ហើយញែកចេញពីការអាក្រក់ ក៏ជាប្រាជ្ញាដែរ។
\s5
\c 29
\cl ជំពូក ២៩
\p
\v 1 លោក​យ៉ូប​រៀប​រាប់​សា​ជា​ថ្មី​ដោយនិយាយថា៖
\v 2 «ខ្ញុំ​ប្រាថ្នា​ឲ្យ​បាន​ដូច​កាល​ពី​មុន គឺ​នៅ​គ្រា​ដែល​ព្រះ‌ជាម្ចាស់​មើល​ថែ​ទាំ​ខ្ញុំ
\v 3 នៅ​គ្រា​ដែល​ចង្កៀង​របស់​ព្រះអង្គ​បំភ្លឺ​ខ្ញុំ ហើយខ្ញុំដើរកាត់ភាពងងឹតដោយពន្លឺរបស់ព្រះអង្គ។
\s5
\v 4 ពេល​ដែល​ខ្ញុំ​កំពុង​តែ​ចម្រុង‌ចម្រើន​នោះ ព្រះ‌ជាម្ចាស់​ជា​មិត្ត​សម្លាញ់​របស់​ខ្ញុំ ព្រះជាម្ចាស់បានគង់នៅក្នុងទីលំនៅរបស់ខ្ញុំ​។
\v 5 ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុត គង់​នៅ​ជា​មួយ​ខ្ញុំ ហើយ​កូន​ចៅ​របស់​ខ្ញុំ​ក៏​នៅ​ជុំ‌វិញ​ខ្ញុំ​ដែរ
\v 6 នោះហ្វូង​សត្វ​របស់​ខ្ញុំ​ផ្ដល់​ទឹក​ដោះ​ឲ្យ​ខ្ញុំ យ៉ាង​បរិបូណ៌ ចម្ការ​អូលីវ​របស់​ខ្ញុំ ផ្ដល់​ប្រេង​ដ៏​ច្រើន​ហូរ‌ហៀរ​មក​ខ្ញុំ!
\s5
\v 7 ពេល​ខ្ញុំ​ចេញ​ទៅ​មាត់​ទ្វារ​ក្រុង ហើយពេលខ្ញុំអង្គុយ​កាត់​ក្ដី​ក្នុង​ចំណោម​ពួក​ព្រឹទ្ធា‌ចារ្យ
\v 8 ពួកក្មេង​យុវជន​បានឃើញ​ខ្ញុំ គេ​នាំ​គ្នា​ដក​ខ្លួន​ថយទៅទីឆ្ងាយដែរ ហើយពួក​អ្នកចាស់​ទុំ​នាំ​គ្នា​ក្រោក​ឈរឡើងនៅចំពោះខ្ញុំផងដែរ។
\s5
\v 9 ពួក​មេ​ដឹក​នាំ​ឈប់​និយាយ យក​ដៃ​ខ្ទប់​មាត់ ហើយ​នៅ​ស្ងៀម នៅពេលដែរខ្ញុំចូលទៅដល់ទីនោះ។
\v 10 សម្លេងរបស់ពួកអ្នក​អភិ‌ជន​ក៏​នៅ​ស្ងៀម​ស្ងាត់ ហើយមាត់របស់ពួកគេក៏បិទ មិន​ហ៊ាន​និយាយ​ស្ដី​អ្វីទៀតទេ។
\s5
\v 11 ដ្បិតនៅពេលត្រចៀក របស់ពួកគេបាន​ឮ​ខ្ញុំ​និយាយ នោះពួកនឹងគេ​ឲ្យ​ពរ​ខ្ញុំ ពេលភ្នែករបស់​គេ​ឃើញ​ខ្ញុំ ពួកគេនឹងធ្វើសាក្សី​ហើយនឹងយល់ស្រប់តាម​ខ្ញុំដែរ
\v 12 ដ្បិត​ពេល​មនុស្ស​ជួបទុក្ខលំបាក​ស្រែកឡើង នោះខ្ញុំ​ជួយ​យក​អាសា​គេ ហើយ​ខ្ញុំ​ក៏​បាន​ជួយ​ក្មេង​កំព្រា និងអ្នកដែលគ្មាន​ទី​ពឹង​ដែរ។
\v 13 អ្នក​ដែល​ហៀប​នឹង​ស្លាប់ តែង​ឲ្យ​ពរ​ខ្ញុំ ហើយ​ខ្ញុំ​បាន​លើក​ទឹក​ចិត្ត​ស្ត្រី​មេម៉ាយ ច្រៀង​ដោយ​អំណរ​សប្បាយផងដែរ។
\s5
\v 14 សេចក្ដី​សុចរិត​នៅ​ជាប់​ជា​មួយ​ខ្ញុំ ប្រៀប​ដូច​ជា​សម្លៀក‌បំពាក់​របស់ខ្ញុំ ហើយ​យុត្តិធម៌​ក៏​ប្រៀប​ដូច​ជា​អាវ​ធំ។
\v 15 ខ្ញុំ​ធ្វើ​ជា​ភ្នែក​របស់​មនុស្ស​ខ្វាក់ និង​ជា​ជើង​របស់​មនុស្ស​ខ្វិន។
\v 16 ខ្ញុំ​ធ្វើ​ជា​ឪពុក​របស់​ជន​ក្រីក្រ ហើយ​ខ្ញុំជួយ​រក​ខុស​ត្រូវ​ឲ្យ​មនុស្ស ដែល​ខ្ញុំ​ពុំ​ស្គាល់​ផង។
\s5
\v 17 ខ្ញុំ​បំបាក់​ថ្គាម​របស់​មនុស្ស​ទុច្ចរិត ដណ្ដើម​យក​ជន​រង​គ្រោះ​ពី​ចង្កូម​របស់​គេ។
\v 18 ពេល​នោះ ខ្ញុំ​និយាយ​ថា៖ ខ្ញុំ​នឹងស្លាប់នៅក្នុងទីលំនៅរបស់ខ្ញុំ ហើយជីវិតរបស់នឹងបានវែងដូចចំនួនគ្រាប់ខ្សាច់។
\v 19 ហើយ​ឫស​របស់ខ្ញុំនឹងចាក់​ទៅ​រក​ទឹក ហើយ​នៅ​ពេល​យប់ មាន​សន្សើម​ធ្លាក់​មក​លើ​មែកផងដែរ។
\s5
\v 20 ​កិត្តិយស​ទាំងនេះតែងតែនៅជាមួយខ្ញុំជានិច្ច កម្លាំង​របស់​ខ្ញុំ​ចេះ​តែ​ចម្រើន​ឡើង​សា​ជា​ថ្មី ដូច​ខ្សែ​ធ្នូ​ដែល​គេ​រឹត​យ៉ាង​តឹង។
\v 21 មនុស្ស‌ម្នា​ត្រង‌ត្រាប់​ស្ដាប់​ពាក្យ​ខ្ញុំ ពេល​ខ្ញុំ​ផ្ដល់​យោបល់ គេ​នៅ​ស្ងៀម​ស្ងាត់។
\v 22 បន្ទាប់ពី​ខ្ញុំ​និយាយ​ផុត​​ហើយ​នោះ គ្មាន​នរណា​ប្រកែក​តវ៉ា​ទេហើយពាក្យខ្ញុំធ្លាក់ទៅលើគេ ដូចជាទឹកស្រក់លើពួកគេ។
\s5
\v 23 ពួក​គេតែងតែ​រង់‌ចាំ​ខ្ញុំ ដូចពួកគេ​រង់‌ចាំ​ទឹក​ភ្លៀងដែរ ហើយពួកគេបានបើកមាត់យ៉ាងធំ ដើម្បីផឹកយកពាក្យរបស់ខ្ញុំ គឺ​ដូចពួកគេទន្ទឹង​រង់‌ចាំ​ភ្លៀង​ចុង​រដូវ។
\v 24 ពេល​ខ្ញុំ​ញញឹម​ដាក់​ពួក​គេ ពួក​គេ​​មិន​ចង់ជឿទេ ពួកគេមិនបានបដិសេធពន្លឺដែលចេញពីមុខខ្ញុំទេ។
\s5
\v 25 ខ្ញុំ​សុខ​ចិត្ត​ធ្វើ​ជា​មេ​ដឹក​នាំ​របស់​ពួក​គេ ខ្ញុំ​នឹង​បង្ហាញ​ផ្លូវ​ពួក​គេ ហើយ​ខ្ញុំ​រស់នៅ ដូច​ស្ដេច​ដែលនៅជាកងទ័ព​របស់​ខ្លួន និង​ដូច​អ្នក​លើក​ទឹក​ចិត្ត អស់​អ្នក​ដែល​កើត​ទុក្ខ។
\s5
\c 30
\cl ជំពូក ៣០
\p
\v 1 ឥឡូវ​នេះ អស់​អ្នក​ដែល​នៅ​ក្មេង​ជាង​ខ្ញុំ សើច​ចំអក​ឲ្យ​ខ្ញុំ! ឪពុក​របស់​អ្នក​ទាំង​នោះ សុទ្ធ​តែ​ជា​មនុស្ស​ប្រើ​ការ​មិន​កើត សូម្បី​តែ​ប្រើ​ឲ្យ​កៀង​ហ្វូង​សត្វ ជា​មួយ​ឆ្កែ​របស់​ខ្ញុំ ក៏​ខ្ញុំ​មិន​ទុក​ចិត្ត​ដែរ។
\v 2 កម្លាំងដៃរបស់ឪពុកអ្នកទាំងនោះ ប្រើមិនកើតទេ តើធ្វើដូចម្តេចអាចជួយខ្ញុំបាន ហើយមនុស្សវ័យកាន់តែចាស់តើមិនវិនាសទេឬ?
\v 3 ពួកគេស្គមដោយ​ដោយការក្រីក្រ និង​ឃ្លាន​ខ្លាំង​ពេក ពួក​គេ​រត់​ទៅ​វាល​ហួត‌ហែង ដែល​ជា​ទី​ស្មសាន រាំង​ស្ងួត​តាំង​ពី​យូរ‌យារ​មក​ហើយ។
\s5
\v 4 ពួក​គេ​បោច​ស្លឹក​ឈើ​នៅ​តាម​គុម្ពោត យក​មក​ធ្វើ​ជា​អាហារ សូម្បី​តែ​មើម​ក្ដួច ក៏​ពួក​គេ​បរិភោគ​ដែរ។
\v 5 មនុស្ស‌ម្នា​ដេញ​អ្នក​ទាំង​នោះ​ចេញ​ពី​ទី​ប្រជុំ​ជន ហើយ​ស្រែក​ពី​ក្រោយ ដូច​ស្រែក​ដេញ​ចោរ។
\v 6 ពួក​គេ​នាំ​គ្នា​រត់​ទៅ​ស្នាក់​អាស្រ័យ នៅ​តាម​ជ្រលង​ភ្នំ​ដ៏​ចង្អៀត​គួរ​ព្រឺ​ខ្លាច និង​នៅ​តាម​រូង​ភ្នំ តាម​ក្រហែង​ថ្ម។
\s5
\v 7 ពួក​គេ​ស្រែក​នៅ​ក្នុង​គុម្ពោត​ព្រៃ ដូច​សត្វ​ធាតុ ហើយ​ប្រជ្រៀត​គ្នា​នៅ​ក្រោម​ដើម​ផ្អាវ។
\v 8 ពួកគេគឺជាកូននៃមនុស្សល្ងង់ ​ហើយជាកូននៃ​​មនុស្ស​មិន​ដឹង​ខ្យល់ ឥត​ពូជឥត​អំបូរ ហើយពួកគេ​ត្រូវ​បានអ្នកស្រុកដេញចេញពីទឹកដីរបស់គេផង។
\s5
\v 9 ប៉ុន្តែ ឥឡូវ​នេះ ពួក​​កូនចៅរបស់គេបែរ​ជា​នាំ​គ្នា ច្រៀង​ឡក‌ឡឺយ និងយកខ្ញុំមកនិយាយលេងសើច។
\v 10 ពួក​គេ​ខ្ពើម​ខ្ញុំ ហើយ​ដើរ​វាង​ឆ្ងាយ​ពី​ខ្ញុំ ពួក​គេ​មិន​ញញើត​នឹង​ស្ដោះ​ទឹក​មាត់ ដាក់​មុខខ្ញុំ​ផង។
\v 11 ដ្បិត ព្រះ‌ជាម្ចាស់​ធ្វើ​ឲ្យ​ខ្ញុំ​ធ្លាក់​ខ្លួន​ខ្សោយ ព្រះអង្គ​បន្ទាប​បន្ថោក​ខ្ញុំ ហេតុ​នេះ​ហើយ​បាន​ជា​ពួក​គេ​មើល‌ងាយ​ខ្ញុំ តាម​ចិត្ត​របស់​ពួក​គេ។
\s5
\v 12 ជន​ពាល​ជា​ច្រើន​ប្រហារ​ខ្ញុំ​ពី​ខាង​ស្ដាំ ពួក​គេ​ទាត់​ជើង​ខ្ញុំ ហើយ​សង្គ្រប់​មក​លើ​ខ្ញុំ ដើម្បី​កម្ទេច​ខ្ញុំផងដែរ។
\v 13 ពួក​គេ​បានបំផ្លាញផ្លូវ​ខ្ញុំ មិន​ឲ្យ​រត់​រួច ពួក​គេ​ប្រាថ្នា​ធ្វើ​ឲ្យ​ខ្ញុំ​វិនាស ដោយ​មិន​បាច់​មាន​នរណាឃាត់​ពួក​គេ​បានឡើយ។
\s5
\v 14 ពួក​គេ​លើក​គ្នា​សម្រុក​មក​លើ​ខ្ញុំ ដូច​កង‌ទ័ព​ទម្លុះ​កំពែង សម្រុក​ចូល​វាយ​ក្រុង​ដ៏ធំមួយ ហើយនៅកណ្តាលនៃការបំផ្លាញនោះ គេបានរមៀលខ្លួនពួកគេមកលើខ្ញុំ។
\v 15 ការ​ភ័យ​តក់‌ស្លុត​ក៏​កើត​មាន​ដល់​ខ្ញុំ កិត្តិយស​ដ៏​រុងរឿង​របស់​ខ្ញុំ​ប៉ើង​ទៅ​តាម​ខ្យល់ ភាព​ចម្រុង‌ចម្រើន​របស់​ខ្ញុំ​រសាត់​បាត់ ដូច​ពពក។
\s5
\v 16 ឥឡូវ​នេះ ជីវិត​របស់​ខ្ញុំ​កំពុង​តែ​រលត់ គ្មាន​អ្វី​សម្រាល​ទុក្ខ​វេទនា​របស់​ខ្ញុំ​បាន​ទេ។
\v 17 នៅ​ពេល​យប់ ការ​ឈឺ​ចាប់​ស៊ី​រូង​ឆ្អឹង​របស់​ខ្ញុំឥត​មាន​ពេល​ល្ហែ​សោះ​ឡើយ។
\s5
\v 18 ព្រះជាម្ចាស់បានជំរុញការឈឺចាប់​ខ្លាំង​ពេក រហូត​ដល់​ធ្វើ​ឲ្យ សម្លៀក‌បំពាក់​របស់​ខ្ញុំ ហើយ​រឹត‌រួត​ខ្ញុំ ដូច​ក​អាវ​រឹត​ក​ខ្ញុំ។
\v 19 ព្រះ‌ជាម្ចាស់​បាន​បោះ​ខ្ញុំ​ទៅ​ក្នុង​ភក់​ជ្រាំ ខ្ញុំ​មិន​ខុស​ពី​ធូលី​ដី និង​ផេះ​ទេ។
\s5
\v 20 ទូលបង្គំ​ស្រែក​អង្វរ​សូម​ព្រះអង្គ​ជួយ តែ​ព្រះអង្គ​មិន​ឆ្លើយ​មក​ទូលបង្គំ​ទេ ពេល​ទូលបង្គំ​ក្រោក​ឈរ ព្រះអង្គ​គ្រាន់​តែ​សម្លឹង​មក​ទូលបង្គំ​ប៉ុណ្ណោះ។
\v 21 ព្រះអង្គ​ប្រព្រឹត្ត​ចំពោះ​ទូលបង្គំ​យ៉ាង​ឃោរ‌ឃៅ ព្រះអង្គ​ប្រហារ​ទូលបង្គំ​ ជាមួយព្រះហស្ថដ៏​ខ្លាំង​ពូកែ មកលើទួលបង្គំ។
\s5
\v 22 ព្រះអង្គ​លើក​ទូលបង្គំ​ឡើង ហើយ​ឲ្យ​ខ្យល់​ផាត់​ទូលបង្គំ​យក​ទៅ ព្រម​ទាំង​ឲ្យ​ខ្យល់​ព្យុះ​បក់​បោក មក​លើ​ទូលបង្គំ​ផង។
\v 23 ដ្បិត ទូលបង្គំ​ដឹង​ហើយ​ថា​ព្រះអង្គ​នាំ​ទូលបង្គំ ទៅ​រក​សេចក្ដី​ស្លាប់ គឺ​នៅ​កន្លែង​ដែលរបស់ដែលមានជីវិតរស់នៅ។
\s5
\v 24 ទោះជាយ៉ាងណាក៏ដោយ តើមានអ្នកណាដែលខ្លួនជិតដួលហើយមិនលូកដៃ សុំរកជំនួយទេឬ?
\v 25 តើនៅពេលជួយបញ្ហា ហើយមិនស្រែកហៅឲ្យគេជួយទែឬ?
\v 26 ខ្ញុំ​សង្ឃឹម​ថា​បាន​សុភមង្គល តែ​ទុក្ខ​វេទនា​បែរ​ជា​កើត​មាន​ដល់​ខ្ញុំ ខ្ញុំ​ទន្ទឹង​រង់‌ចាំ​ពន្លឺ តែ​សេចក្ដី​ងងឹត​បែរ​ជា កើត​មាន​ដល់​ខ្ញុំ​ទៅ​វិញ។
\s5
\v 27 ចិត្ត​របស់​ខ្ញុំ​តប់‌ប្រមល់ ឥត​ឈប់​ឈរ ទុក្ខ​លំបាក​កើត​មាន​ដល់​ខ្ញុំ​រៀង​រាល់​ថ្ងៃ។
\v 28 មុខរបស់​ខ្ញុំ​ឡើង​ខ្មៅ តែ​មិន​មែន​ដោយ‌សារ​កម្ដៅ​ថ្ងៃ​ទេ ខ្ញុំ​ក្រោក​ឈរ​នៅ​ទី​ប្រជុំ​ជន ស្រែក​ហៅ​គេ​ឲ្យ​ជួយ។
\v 29 ខ្ញុំ​បាន​ក្លាយ​មក​ជា​បងប្អូន​របស់​ឆ្កែ​ព្រៃ និង​ជា​មិត្ត​សម្លាញ់​របស់​ខ្លែង‌ស្រាក។
\s5
\v 30 ស្បែក​របស់​ខ្ញុំ​ឡើង​ខ្មៅ ហើយបានធ្លាក់ចុះពីខ្ញុំដែរ ឆ្អឹង​របស់​ខ្ញុំបានឆេះដោយសារកំដៅថ្ងៃ។
\v 31 សំលេងពិណ​របស់​ខ្ញុំ​លេង​បាន​តែ​បទ​ទំនួញ សំឡេង​ប៉ី​របស់​ខ្ញុំ​បាន​ត្រឹម​តែ​កំដរ អស់​អ្នក​ដែល​យំ​កាន់​ទុក្ខ​ប៉ុណ្ណោះ។
\s5
\c 31
\cl ជំពូក ៣១
\p
\v 1 ខ្ញុំ​បាន​តាំង​សញ្ញា​នឹង​ភ្នែក​ខ្ញុំ​ហើយ ដូច្នេះ ធ្វើ​ដូចម្តេច​ឲ្យ​ខ្ញុំ​មើល​ស្ត្រី​ក្រមុំ ដោយ​ចាប់​ចិត្ត​បាន?
\v 2 ដ្បិត​យ៉ាង​នោះ តើ​នឹង​មាន​ចំណែក​អ្វី ពី​ព្រះជាម្ចាស់​ដ៏​គង់​នៅ​ស្ថាន​លើ តើ​នឹង​មាន​មរតក​អ្វី​ពី​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា នៅ​ស្ថាន​ដ៏​ខ្ពស់?
\s5
\v 3 ខ្ញុំធ្លាប់គិតសេចក្ដី​អន្តរាយ​ដល់​មនុស្ស​ទុច្ចរិត ហើយ​ជា​សេចក្ដី​វេទនា​ដល់​ពួក​អ្នក ដែល​ប្រព្រឹត្ត​អាក្រក់​។
\v 4 តើ​ព្រះ‌អង្គ​មិន​ឃើញ​ផ្លូវ​ខ្ញុំ ហើយ​រាប់​អស់​ទាំង​ជំហាន​នៃ​ខ្ញុំ​ទេ​ឬ?
\s5
\v 5 បើ​ខ្ញុំ​បាន​ដើរ​ដោយ​សេចក្ដី​ភូត‌ភរ ហើយ​ជើង​ខ្ញុំ​បាន​រហ័ស​ទៅ​តាម​សេចក្ដី​ល្បួង
\v 6 សូម​ឲ្យ​ព្រះ​ថ្លឹង​ខ្ញុំ ដោយ​ជញ្ជីង​ត្រឹម​ត្រូវ ដើម្បី​ឲ្យ​ព្រះ‌អង្គ​បាន​ជ្រាប​គំនិត​ទៀង​ត្រង់​របស់​ខ្ញុំ។
\s5
\v 7 ប្រសិន​បើ​ជើង​ខ្ញុំ​ងាក​ចេញ​ពី​មាគ៌ា​ត្រឹម​ត្រូវ ប្រសិន​បើ​ចិត្ត​ខ្ញុំ​បណ្ដោយ​ឲ្យ​ភ្នែក​អូស​ទាញ ប្រសិន​បើ​មាន​អំពើ​សៅ‌ហ្មង​ណា​មួយ នៅ​ជាប់​នឹង​ដៃ​របស់​ខ្ញុំ
\v 8 ​ពេល​ខ្ញុំ​សាប​ព្រោះ​អ្វី សូម​ឲ្យ​អ្នក​ផ្សេង​មក​ទទួល​យក​ផល ហើយសូមច្រូតកាត់ពីវាលស្រែខ្ញុំចុះ។
\s5
\v 9 បើ​ចិត្ត​ខ្ញុំ​បាន​ចុះ​ចូល នឹង​សេចក្ដី​លួង​លោម​របស់​ស្ត្រី​ណា ហើយ​ខ្ញុំ​បាន​លប​ចាំ​នៅ​មាត់​ទ្វារ​អ្នក​ជិត​ខាង​ខ្ញុំ
\v 10 ​សូម​ឲ្យ​ប្រពន្ធ​ខ្ញុំ​បាន​កិន​ស្រូវ​ឲ្យ​ម្នាក់​ទៀត ហើយ​សូមឲ្យអ្នកផ្សេងទៀត​គោរពនាង។
\s5
\v 11 ដ្បិត​ប្រព្រឹត្ត​ដូច្នោះ​ជា​អំពើ​មួយ​ដ៏​អាស្រូវ​បំផុត ជា​អំពើ​ដែល​ចៅ‌ក្រម​ត្រូវ​ដាក់​ទោស។
\v 12 ដ្បិត អំពើ​នេះ​ប្រៀប​បាន​នឹង​ភ្លើង ឆេះ​រាល‌ដាល ដូចជាគ្រប់យ៉ាងដែលនៅស្ថានឃុំព្រលឹងមនុស្សស្លាប់ និងឆេះផលដំណាំរបស់ខ្ញុំទាំងអស់។
\s5
\v 13 បើ​ខ្ញុំ​ដែល​មើល​ងាយ រឿង​របស់​បាវ​ប្រុស​បាវ​ស្រី​ខ្ញុំ ក្នុង​កាល​ដែល​វា​បាន​តវ៉ា​នឹង​ខ្ញុំ
\v 14 យ៉ាង​នោះ តើ​ខ្ញុំ​នឹង​ធ្វើ​ដូច​ម្តេច ក្នុង​កាល​ដែល​ព្រះ​ក្រោក​ឡើង កាល​ណា​ព្រះ‌អង្គ​ពិចារ‌ណា​សួរ​ខ្ញុំ តើ​ខ្ញុំ​នឹង​ឆ្លើយ​ដល់​ព្រះ‌អង្គ​ដូច​ម្តេច?
\v 15 ​ព្រះ​ដែល​បាន​បង្កើត​ខ្ញុំ​នៅ​ក្នុង​ពោះ​ម្តាយ តើ​មិន​បាន​បង្កើត​បាវ​នោះ​ដែរ​ទេ​ឬ? តើ​មិន​មែន​ជា​ព្រះ​តែ​មួយ ដែល​ស្អាង​យើង​ទាំង​ពីរ​នៅ​ក្នុង​ផ្ទៃ​ម្តាយ​ទេ​ឬ?
\s5
\v 16 ប្រសិនបើ ខ្ញុំ​មិន​ដែល​បដិសេធ​ជួយ​ជន​ក្រីក្រ ឬប្រសិនបើ ខ្ញុំ​បានធ្វើ​ឲ្យ​ស្ត្រី​ភ្នែក របស់ស្ត្រីមេម៉ាយ​ហើមធំដោយការស្រែកយំ
\v 17 ឬប្រសិនបើ ខ្ញុំ​មិន​ដែល​បរិភោគ​អាហារ​តែ​ម្នាក់​ឯង ដោយមិនបាន​ចែក​ឲ្យ​ក្មេង​កំព្រា​ទេ ដែលគ្មានឪពុកនោះ
\v 18 ពីព្រោះតែ ​តាំង​ពី​ខ្ញុំ​នៅ​ក្មេង ខ្ញុំបាន​បី​បាច់​ថែ‌រក្សាពួក​គេ រូបខ្ញុំបីដូចជាឪពុករបស់ពួកគេ ហើយខ្ញុំក៏បានណែនាំម្តាយគេដែរ ជាស្ត្រីមេម៉ាយ ដែលកើតពីផ្ទៃម្តាយរបស់ខ្ញុំដែរ។
\s5
\v 19 ប្រសិនបើ​ខ្ញុំ​បាន​ឃើញ​អ្នក​ណា​វិនាស​ទៅ ដោយ​ឥត​មាន​អ្វី​ស្លៀក​ពាក់ ឬប្រសិនបើ​អ្នក​ក្រីក្រ​ឥត​មាន​សំលៀកបំពាក់
\v 20 ប្រសិនបើ​ចិត្តរបស់ពួក​គេ​មិន​បាន​ឲ្យ​ពរ​ដល់​ខ្ញុំ ពីព្រោះ​គេ​មិន​បាន​កក់​ក្តៅ​ដោយ​រោម​ចៀម​របស់​ខ្ញុំ​នោះទេ
\v 21 ប្រសិនបើ​ខ្ញុំ​បាន​លើក​ដៃ​ទាស់​នឹង​ក្មេង​កំព្រា ពីព្រោះតែខ្ញុំបានឃើញសេចក្តីជំនួយរបស់ខ្ញុំ នៅឯទ្វារទីក្រុង បើដូច្នេះខ្ញុំជាប់ទោសហើយ!
\s5
\v 22 ប្រសិនបើបានធ្វើការនេះ សូម​ឲ្យ​ដៃ​របស់​ខ្ញុំ​ដាច់​ចេញ​ពី​ស្មា ហើយ​សូម​ឲ្យ​កំភួន​ដៃ​របស់​ខ្ញុំ បានបាក់ចេញពីគ្នា។
\v 23 ដ្បិត​ខ្ញុំ​ភ័យ​ខ្លាច​ព្រះ‌ជាម្ចាស់​ដាក់​ទោស​ណាស់ ខ្ញុំ​មិន​អាច​តទល់​នឹង​ឫទ្ធិ‌បារមី​ដ៏​ថ្កុំ‌ថ្កើង របស់​ព្រះអង្គ​បាន​ឡើយ។
\s5
\v 24 ប្រសិនបើ ខ្ញុំ​បានយកមាសមកធ្វើជាទីសង្ឃឹម ហើយបើសិនខ្ញុំបាននិយាយថា ទៅស្វែងរកមាស «គឺ​​មាស​សុទ្ធ​បានក្លាយ​ជា​ទី​ពឹង​លើមាសហើយ»
\v 25 បើសិនខ្ញុំរីករាយ​ ដោយព្រោះ​តែទ្រព្យ‌សម្បត្តិ​ស្ដុក‌ស្ដម្ភ ដែលក្នុងដៃ​ខ្ញុំ​មានទ្រព្យ‌ នោះនឹងមកនូវការជាប់ទោសដល់ខ្ញុំវិញ!
\s5
\v 26 ប្រសិនបើខ្ញុំបានឃើញព្រះអាទិត្យ ពេលកំពុងចាំងរស្មី ឬព្រះចន័្ទកំពុងតែដើរជាមួយពន្លឺ
\v 27 ហើយបើបេះដូងរបស់ខ្ញុំស្ងាត់ៗក៏លង់ រហូតយកដៃមកដាក់លើមាត់ទាំងថើប ក្នុងបង្ហាញពីការថ្វាយបង្គំ ដល់ព្រះអាទិត្យនិងព្រះចន្ទ័នោះ
\v 28 ការធ្វើបែបនេះគឺខ្ញុំបានជាប់ទោស ដោយការជំនុំជម្រះ គឺខ្ញុំបានបដិសេធព្រះជាម្ចាស់ដែលធំជាងអ្វីទាំងអស់។
\s5
\v 29 បើ​ខ្ញុំ​ដែល​រីក‌រាយ​សប្បាយ ដោយ​ឃើញ​សេចក្ដី​ហិន‌វិនាស របស់​អ្នក​ដែល​ស្អប់​ខ្ញុំ ឬ​បំប៉ោង​ខ្លួនខ្ញុំឡើង នៅពេលទុក្ខវេទនា​​បាន​កើតឡើងជាមួយគេឡើយ បើបែរនេះខ្ញុំនឹងជាប់ទោសហើយ!
\v 30 ប៉ុន្តែ គឺ​ខ្ញុំ​មិន​បាន​ឲ្យ​មាត់របស់ខ្ញុំ​ធ្វើ​បាប ដោយ​ដាក់​បណ្ដាសា ដល់​ជីវិត​គេ​ឡើយ។
\s5
\v 31 ប្រសិន​បើ​ពួក​មនុស្ស​នៅ​ទី​លំនៅ​ខ្ញុំ មិន​ដែលបាន​និយាយថា៖ «តើ​មាន​អ្នក​ណា​ដែល​មិន​បាន​ឆ្អែត ដោយ​អាហារ​របស់​លោកយ៉ូប?»
\v 32 (សូម្បី​តែ​ពួកអ្នក​ដំណើរបរទេស ក៏​មិន​បាន​សម្រាកនៅឯបន្ទុបក្នុងទីក្រុងដែរ ដ្បិត​ខ្ញុំ​បាន​បើក​ទ្វារ​ទទួល​គេ​ឲ្យ​ស្នាក់​នៅ​ដែរ) បើខ្ញុំមិនបានធ្វើការនោះទេ គឺខ្ញុំជាប់ទោសហើយ!
\s5
\v 33 បើ​ខ្ញុំ​បាន​គ្រប​បាំង​អំពើ​រំលង​របស់​ខ្ញុំ ដូច​ជា​មនុស្ស​លោក ដោយ​លាក់​សេចក្ដី​អាក្រក់ដែលនៅ​ក្នុងខ្លួនខ្ញុំ​
\v 34 (ពីព្រោះ​តែ​ខ្លាច​ចំពោះ​ហ្វូង​មនុស្ស ហើយ​ដោយសេចក្ដី​មើល​ងាយ​របស់​គ្រួ​សារផ្សេងៗ បាន​នាំ​ឲ្យ​ខ្ញុំ​ភ័យ ដល់​ម៉្លេះ​បាន​ជា​ខ្ញុំ​នៅ​ស្ងៀម មិននិយាយចេញមកក្រៅទេ) ដូចនេះខ្ញុំនឹងជាប់ទោសហើយ!
\s5
\v 35 ឱ​បើ​មាន​អ្នក​ណា​មួយ​ស្ដាប់​ខ្ញុំ មើល ខ្ញុំ​ចុះ​ឈ្មោះ​ហើយ សូម​ឲ្យ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ឆ្លើយ​មក​ខ្ញុំ​ចុះ ឱ​បើ​អ្នក​ដែល​ត​តាំង​នឹង​ខ្ញុំ បាន​ធ្វើ​ពាក្យ​ថ្លែង​ការទៅ!
\v 36 នោះ​ប្រាកដ​ជា​ខ្ញុំ​នឹង​យក​ទៅ​ដោយ​ភ្ជាប់​នឹង​ស្មា ហើយ​ដាក់ពាក់​នៅ​លើក្បាល​ដូច​ជា​ម្កដ។
\v 37 ខ្ញុំ​នឹង​ទូល​ព្រះ‌អង្គ​ពី​ចំនួន​ជំហាន​ខ្ញុំ ហើយ​នឹង​ចូល​ទៅ​ជិត​ព្រះ‌អង្គ ដូច​អ្នក​ធំផ្សេងទៀតដែរ។
\s5
\v 38 ប្រសិន‌បើ​ដី​ស្រែ​របស់​ខ្ញុំ​ស្រែក​ឡើង​ទាស់​នឹង​ខ្ញុំ ហើយ​គន្លង​ទាំង​ប៉ុន្មាន​យំ​ជា‌មួយ​គ្នា
\v 39 បើ​ខ្ញុំ​បាន​បរិ‌ភោគ​ផល​នៃ​ដី​នោះ​ឥត​បង់​ថ្លៃ ឬ​បាន​ធ្វើ​ឲ្យ​ម្ចាស់​ដើម​បង់​ជីវិត​នោះ
\v 40 សូម​ឲ្យ​មាន​តែ​បន្លា​ដុះ​ឡើង ជំនួស​ស្រូវ​ភោជ្ជ‌សាលី ហើយ​ស្រងែ​ជំនួស​ស្រូវ​ឱក​វិញ​ចុះ»។ ពាក្យ​របស់​លោក​យ៉ូប​ចប់​តែ​ប៉ុណ្ណេះ។
\s5
\c 32
\cl ជំពូក ៣២
\p
\v 1 កាល​មិត្ត‌ភក្ដិ​ទាំង​បី​រូប​របស់​លោក​យ៉ូប ឃើញ​លោក​ប្រកាន់​ជំហរ​ថា​ខ្លួន​សុចរិត​ដូច្នេះ ពួក​គេ​ក៏​លែង​ឆ្លើយ​ឆ្លងទៀត។
\v 2 ពេល​នោះ លោក​អេលី‌ហ៊ូវ ជា​កូន​របស់​លោក​បារ៉ា‌គាល ក្នុង​អំបូរ​ប៊ូស​នៃ​ត្រកូល​រ៉ាម ក៏​ចាប់​ផ្ដើម​ខឹង​ជា​ខ្លាំង គាត់​ខឹង​នឹង​លោក​យ៉ូប ព្រោះ​លោក​ប្រកាន់​ថា​ខ្លួន​លោក​សុចរិត​ជាង​ព្រះ‌ជាម្ចាស់ ។
\s5
\v 3 គាត់​ក៏​ខឹង​នឹង​មិត្ត‌ភក្ដិ​ទាំង​បី​របស់​លោក​យ៉ូប​ដែរ ព្រោះ​លោក​ទាំង​បី​ពុំ​អាច​រក​ពាក្យ​ឆ្លើយ​ទៅ​លោក​វិញ​បាន ធ្វើ​ហាក់​ដូច​ជា​ព្រះ‌ជាម្ចាស់​មាន​កំហុស​មែន ។
\v 4 ពេលនេះលោក​អេលី‌ហ៊ូវ​ក្មេង​ជាង​គេ គាត់​រង់‌ចាំ​និយាយ​ជា​មួយ​លោក​យ៉ូប​ក្រោយ​គេ។
\v 5 ប៉ុន្តែ ពេល​គាត់​ឃើញ​លោក​ទាំង​បី​គ្មាន​ពាក្យ​អ្វី​ឆ្លើយ​ទៅ​លោក​យ៉ូប​ទៀត​នោះ គាត់​ក៏​ខឹង​ជា​ខ្លាំង។
\s5
\v 6 លោក​អេលី‌ហ៊ូវ ជា​កូន​របស់​លោក​បារ៉ា‌គាល ក្នុង​អំបូរ​ប៊ូស ពោល​ឡើង​ថា៖ «ខ្ញុំ​នៅ​ក្មេង ហើយ​អស់​លោក​សុទ្ធ​តែ​ជា​ចាស់​ទុំ។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ភ័យ​ញាប់‌ញ័រ មិន​ហ៊ាន​ជម្រាប​អស់​លោក​ពី​ចំណេះ​របស់​ខ្ញុំ។
\v 7 ខ្ញុំ​បាននិយាយ​ថា មនុស្ស ​«មាន​អាយុ​វែង រមែង​ប្រសប់​និយាយ អ្នក​រស់​បាន​ច្រើន​ឆ្នាំ​គួរបង្រៀនពីប្រាជ្ញា។
\s5
\v 8 ក៏​ប៉ុន្តែ តាម​ពិត មាន​តែ​វិញ្ញាណ​នៅ​ក្នុង​មនុស្ស គឺ​ខ្យល់​ដង្ហើម​មក​ពី​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព ខ្ពង់‌ខ្ពស់​បំផុត​ប៉ុណ្ណោះ ទើប​ផ្ដល់​ឲ្យ​គេ​យល់​ដឹង​បាន។
\v 9 គឺមិនមែនដោយសារមនុស្សដែលមានប្រាជ្ញា ហើយក៏មិនមែនសារអាយុ ដែលអាចមានចំណេះដឹងនិង ការ​វិនិច្ឆ័យ​ដែរ។
\v 10 ហេតុ​នេះ ខ្ញុំ​នឹងនិយាយទៅកាន់លោកម្ដង សូមស្តាប់ខ្ញុំ នោះខ្ញុំនឹងប្រាប់អំពីចំណេះដឹងរបស់ខ្ញុំ។
\s5
\v 11 មើល! ខ្ញុំ​បាន​ផ្ទៀង​ត្រចៀក​ស្ដាប់​ពាក្យ ដែល​អស់​លោក​ថ្លែង រហូត​ដល់​អស់​លោក​វែក‌ញែក​អស់​សេចក្ដី។
\v 12 ខ្ញុំ​បាន​ផ្ចង់​ចិត្ត​ស្ដាប់​អស់​លោក ក៏​ប៉ុន្តែ គ្មាន​នរណា​ម្នាក់​ក្នុង​ចំណោម​អស់​លោក ជជែក​ឈ្នះ​លោក​យ៉ូប ឬ​អាច​ឆ្លើយ​តប​នឹង​ពាក្យ​របស់​គាត់​វិញ​សោះ។
\s5
\v 13 ហេតុ​នេះ សូម​កុំ​អះ‌អាង​ថា អស់​លោក​រក​បាន​ប្រាជ្ញា​នោះ​ឡើយ! មាន​តែ​ព្រះ‌ជាម្ចាស់​ប៉ុណ្ណោះ​ដែល​អាច តទល់​នឹង​គាត់​បាន គឺ​មិន​មែន​មនុស្ស​ទេ។
\v 14 ដ្បិតលោក​យ៉ូប​ពុំ​មាន​ប្រសាសន៍​មក​កាន់​ខ្ញុំ​ផ្ទាល់​ទេ ដូច្នេះ ខ្ញុំ​នឹង​មិន​ឆ្លើយ​ទៅ​គាត់​វិញ តាម​របៀប​ដែល​អស់​លោក​ឆ្លើយ​នោះ​ឡើយ។
\s5
\v 15 លោក​យ៉ូប​អើយ លោក​ទាំង​បី​នេះ​មិន​ហ៊ាន​ឆ្លើយ​ទៀត​ទេ ដ្បិត​ពួក​គាត់​រក​ពាក្យ​និយាយ​ពុំ​បាន។
\v 16 តើគួរឲ្យខ្ញុំ​រង់‌ចាំ​ដែរ ពីព្រោះមិន​ឃើញ​ពួក​គាត់​និយាយ​ទេ ដោយ​ពួក​គាត់​នៅ​ស្ងៀម លែង​ឆ្លើយ​ដូច្នេះទៀតហើយឬ?
\s5
\v 17 ខ្ញុំ​សូម​ឆ្លើយ​តប​ទៅ​លោក​វិញ​ម្ដង ខ្ញុំ​ក៏​ចង់​បង្ហាញ​ចំណេះ​ដឹង​របស់​ខ្ញុំ​ដែរ។
\v 18 ដ្បិត ខ្ញុំ​មាន​សេចក្ដី​ជា​ច្រើន​ដែល​ចង់​និយាយ វិញ្ញាណដែលនៅក្នុងខ្ញុំ បានបង្ខំខ្ញុំដែរ។
\v 19 មើល! ​ទ្រូង​របស់​ខ្ញុំ​មុខ​តែ​ធ្លុះ‌ធ្លាយ​ដូច​ថង់​ស្បែក ដែល​ដាក់​ស្រា​ទំពាំង‌បាយជូរ​ថ្មី។
\s5
\v 20 ខ្ញុំ​សូម​និយាយ ដើម្បី​ឲ្យ​បាន​ធូរ​ទ្រូង ខ្ញុំ​ត្រូវ​តែ​បើក​មាត់​ឆ្លើយ​ទៅ​អស់​លោក​វិញ។
\v 21 ខ្ញុំ​មិន​រើស​មុខ​នរណា​ឡើយ ហើយ​ខ្ញុំ​ក៏​មិន​បញ្ចើច‌បញ្ចើ​នរណា​ម្នាក់​ដែរ។
\v 22 ដ្បិត ខ្ញុំ​មិន​ចេះ​បញ្ចើច‌បញ្ចើ​ទេ បើ​ខ្ញុំ​ធ្វើ​ដូច្នេះ ព្រះ​ដែល​បង្កើត​ខ្ញុំ​មុខ​ជា ដក​ជីវិត​ខ្ញុំ​យ៉ាង​ឆាប់​មិន​ខាន។
\s5
\c 33
\cl ជំពូក ៣៣
\p
\v 1 ពេលនេះ លោក​យ៉ូប​អើយ! សូម​ស្ដាប់​ពាក្យខ្ញុំ នឹងសូមស្ដាប់​ពាក្យ​ទាំង​ប៉ុន្មាន​របស់​ខ្ញុំ។
\v 2 មើល! ខ្ញុំ​រៀបចំ​ពាក្យ​សម្ដី ហើយ​ត្រៀមមាត់ជា​ស្រេចនឹង​និយាយ។
\v 3 ពាក្យខ្ញុំ​របស់គឺ​ដោយ​ស្មោះត្រង់ ​ចេញ​ពី​ចិត្ត មាត់របស់ខ្ញុំ​និយាយចំណេះដឹងដែលបរិសុទ្ធ។
\s5
\v 4 ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌ជាម្ចាស់​បាន​សូន​ខ្ញុំ​ឡើង ខ្យល់​ដង្ហើម​របស់ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ ប្រទាន​ឲ្យ​ខ្ញុំ​​មាន​ជីវិត។
\v 5 សូម​ឆ្លើយ​មក​ខ្ញុំ​ចុះ បើ​លោក​អាច​ឆ្លើយ​បាន សូមរៀបចំពាក្យរបស់លោកមុនខ្ញុំចាប់ផ្តើម។
\s5
\v 6 មើល! ខ្ញុំក៏នៅខាងព្រះ‌ជាម្ចាស់ដែរ ព្រះអង្គ​បាន​សូន​ខ្ញុំ​ពី​ដី​ឥដ្ឋ ដូច​លោក​ដែរ។
\v 7 មើល! សូម​កុំ​ញាប់‌ញ័រ​នៅ​ចំពោះ​មុខ​ខ្ញុំ​ឡើយ ហើយក៏មិនធ្វើឲ្យលោកភ័យខ្លាច ឬដាក់បន្ទុកលើលោកដែរ។
\s5
\v 8 ខ្ញុំ​បាន​ឮ​ពាក្យ​ដែល​លោក​ថ្លែង​ប្រាប់ ហើយ​ខ្ញុំ​ចង​ចាំ ឥត​ភ្លេច​ឡើយ គឺ​លោក​ពោល​ថា៖
\v 9 ខ្ញុំ​ជា​មនុស្ស​គ្មាន​ទោស គ្មាន​បាប ខ្ញុំ​ជា​មនុស្ស​ស្អាត‌ស្អំដែរ ឥត​មាន​កំហុស​អ្វី​ទេ។
\s5
\v 10 មើល! ព្រះ‌ជាម្ចាស់​រក​រឿង​ទាស់​នឹង​ខ្ញុំ ព្រះអង្គ​ចាត់​ទុក​ខ្ញុំ​ជា​ខ្មាំង​សត្រូវ។
\v 11 ព្រះអង្គ​ដាក់​ខ្នោះ​ជើង​ខ្ញុំ ព្រះអង្គ​ឃ្លាំ​មើល​គ្រប់​ផ្លូវរបស់​ខ្ញុំ។
\v 12 មើល! លោក​មាន​ប្រសាសន៍​ដូច្នេះ មិន​ត្រូវ​ទេ ចាំ​ខ្ញុំ​ពន្យល់​លោក ដ្បិត​ព្រះ‌ជាម្ចាស់​ធំ​ជាង​មនុស្ស​លោក។
\s5
\v 13 ហេតុ​អ្វី​បាន​ជា​លោក​ចោទ​ប្រកាន់​ព្រះអង្គ​? ព្រះអង្គ​មិន​ទទួលខុសត្រូវ សម្រាប់ការដែលព្រះអង្គបានធ្វើ។
\v 14 ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​តាម​របៀប​ផ្សេងៗ តែ​គ្មាន​នរណា​ចាប់​អារម្មណ៍​ទេ។
\v 15 តាម​ការ​យល់​សប្ដិ តាម​រយៈ​សុបិន​និមិត្ត​នៅពេលយប់ ក្នុង​ពេល​ដែល​មនុស្ស​កំពុង​តែ​ដេក លង់‌លក់នៅលើគ្រែផង
\s5
\v 16 ព្រះអង្គ​ក៏​សម្តែង​ឲ្យ​គេ​ស្គាល់ ហើយពួកគេមានការរន្ធត់ជាង ការសម្លុតទៅទៀត។
\v 17 ធ្វើ​ដូច្នេះ ព្រះអង្គ​នាំ​មនុស្ស​ឲ្យ​ងាក ចេញ​ពី​អំពើ​បាប ហើយ​ការពារ​មនុស្ស​កុំ​ឲ្យ​មាន​អំនួត។
\v 18 ព្រះជាម្ចាស់រក្សាគេ​កុំ​ឲ្យ​គេ​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ និង​ការពារ​ជីវិត​គេ ឲ្យ​រួច​ពី​ក្តីស្លាប់។
\s5
\v 19 មនុស្សនឹងទទួលទោស នឹងជាមួយការឈឺចាប់នៅលើគ្រែរបស់គេ នឹងមានការឈឺចាប់ក្នុងឆ្អឹងមិនឈប់
\v 20 ដូច្នេះ គេ​បរិភោគ​អាហារ​លែង​កើត ហើយ​ក៏លែងដឹងរស់ជាតិអាហារដែរ។
\s5
\v 21 រូប​កាយ​របស់​គេ​កាន់​តែ​ស្គម​ទៅៗ នៅ​សល់​តែ​ស្បែកដែលមើលស្ទើតែមិនឃើញ និង​ឆ្អឹងរបស់គេក៏ដូចគ្នាដែរ។
\v 22 ព្រលឹងគេ​កាន់​តែ​ខិត​ជិត​រណ្ដៅ ជីវិត​របស់​គេ ក៏​ខិត​ទៅ​ជិត​ដល់ក្តីវិនាសដែរ។
\s5
\v 23 ក៏​ប៉ុន្តែ ប្រសិន​បើ​មាន​ទេវតា​មួយ​ណា ក្នុង​ចំណោម​ទេវតា​មួយ​ពាន់ មក​បក​ស្រាយ និង​បង្ហាញ​ឲ្យ​អ្នក​នោះ ស្គាល់​ផ្លូវ​ត្រឹម​ត្រូវ។
\v 24 ព្រះ‌ជាម្ចាស់​មុខ​ជា​លើក‌លែង​ទោស​ឲ្យ​គេ ដ្បិត​ទេវតា​អង្វរ​ថា៖ សូម​ដោះ​លែង​អ្នក​នេះ​ទៅ កុំ​ឲ្យ​គេ​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ​ឡើយ ទូលបង្គំ​រក​បាន​ហេតុ​ផល ដើម្បី​រំដោះ​គេ​ហើយ។
\s5
\v 25 ពេល​នោះ សាច់​ឈាម​របស់​គេ​នឹង​ប្រែ​ជា ស្រស់​ស្អាត​ដូច​គ្រា​នៅ​ពី​ក្មេង ហើយ​គេ​នឹង​បាន​ដូច​គ្រា​នៅ​វ័យ​ជំទង់។
\v 26 ពេល​គេ​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់ ព្រះអង្គ​ស្ដាប់​គេ គេ​ចូល​ទៅ​គាល់​ព្រះអង្គ​ដោយ​អំណរ ព្រះអង្គ​រាប់​គេ​ជា​មនុស្ស​សុចរិត​ឡើង​វិញ។
\s5
\v 27 ពេល​នោះ គេ​នឹង​ច្រៀង នៅ​ចំពោះ​មុខ​មនុស្ស‌ម្នា​ថា៖ ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប ខ្ញុំ​បាន​វង្វេង​ចេញ​ពី​មាគ៌ា​ដ៏​ត្រឹម​ត្រូវ តែ​ព្រះ‌ជាម្ចាស់​ពុំ​បាន​ដាក់​ទោស​ខ្ញុំ ស្រប​តាម​អំពើ​ដែល​ខ្ញុំ​ប្រព្រឹត្ត​នោះ​ឡើយ។
\v 28 ព្រះជាម្ចាស់​បាន​រំដោះ​ខ្ញុំ​មិន​ឲ្យ​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ ខ្ញុំ​នៅ​មាន​ជីវិត ហើយ​មើល​ឃើញ​ពន្លឺ។
\s5
\v 29 មើល! ព្រះ‌ជាម្ចាស់​ធ្វើ​ការ​ទាំង​នេះ​ចំនួន​ពីរ ឬ​បី​លើក ចំពោះ​មនុស្ស
\v 30 ដើម្បី​នាំ​គេ​ឲ្យ​ចេញ​ផុត​ពី​រណ្ដៅ ហើយ​ឲ្យ​ពន្លឺ​ជីវិត​ចាំង​ចែង​ទៅ​លើ​គេផងដែរ។
\s5
\v 31 លោក​យ៉ូប​អើយ សូម​ត្រង‌ត្រាប់​ស្ដាប់​ពាក្យ​ខ្ញុំ! សូម​លោក​នៅ​ស្ងៀម​ទៅ នោះយ​ខ្ញុំ​នឹងនិយាយ​។
\v 32 ប្រសិន​បើ​លោក​ចង់​ឆ្លើយ សូម​ឆ្លើយ​មក​ចុះ សូម​មាន​ប្រសាសន៍​មក ដ្បិត​ខ្ញុំ​ចង់​រក​យុត្តិធម៌​ជូន​លោក។
\v 33 បើ​គ្មាន​ទេ សូម​ស្ដាប់​ខ្ញុំ! សូម​នៅ​ស្ងៀម​ទៅ ខ្ញុំ​នឹង​បង្រៀន​លោក​អំពី​ប្រាជ្ញា»។
\s5
\c 34
\cl ជំពូក ៣៤
\p
\v 1 ទោះបីជាយ៉ាងណាក៏ដោយ លោក​អេលី‌ហ៊ូវ​បន្តទៀត​ថា៖
\v 2 សូមស្តាប់ពាក្យរបស់ខ្ញុំ លោកគឺជាអ្នកមានប្រាជ្ញា ស្តាប់ខ្ញុំ លោកដែលមានចំណេះដឹង។
\v 3 ដ្បិត​ត្រចៀក​ស្ដាប់​យល់​ពាក្យ​សម្ដី ដូច​អណ្ដាត​ស្គាល់​រស‌ជាតិ​អាហារ​ដែរ។
\s5
\v 4 សូមឲ្យយើងបានជ្រើសរើសអ្វីដែលត្រឹមត្រូវ សម្រាប់ខ្លួនយើង៖ ហើយក៏ស្វែងរកអ្វីដែលល្អសម្រាប់ខ្លួនយើងដែរ។
\v 5 ដ្បិត លោកយ៉ូបបាននិយាយថា៖ លោកគឺជាមនុស្សសុចរិត ប៉ុន្តែព្រះជាម្ចាស់បានយកសិទ្ធនោះចេញពីលោកវិញ។
\v 6 ការធ្វេសប្រហែស អំពីសេចក្តីត្រឹមត្រូវ របស់លោក ហើយគិតថាលោកគឺជាមនុស្សកុហកវិញ។ ហើយការឈឺចាប់នៃជំងឺ គឺមិនអាចព្យាបាលបាន ទោះបីលោកមិនមានបាបសោះ។
\s5
\v 7 តើមានអ្នកណាដូចជាលោកយ៉ូប​ ដែលបានផឹកទឹកនៃសេចក្តីឡកឡឺយ
\v 8 តើអ្នកណាដែលទៅក្នុងពួកអ្នកដែលបានប្រព្រឹត្តសេចក្តីអាក្រក់ ហើយដើរជាមួយមនុស្សមានបាបឬ?
\v 9 ដ្បិត គាត់បាននិយាយថា៖ ការនេះមិនបានប្រើដល់អ្នកមនុស្ស ដែលធ្វើការសព្វព្រះហឬទ័យដល់ព្រះជាម្ចាស់។
\s5
\v 10 ដូច្នេះសូមស្តាប់ដល់ខ្ញុំ លោកទាំងអស់សុទ្ធតែមានចំណោះដឹងៈ ព្រះ‌ជាម្ចាស់​មិន​ដែល​ប្រព្រឹត្ត​អាក្រក់​ឡើយ ហើយ​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុត ក៏​មិន​ដែល​ប្រព្រឹត្ត​អំពើ​បាបទេ។
\v 11 ព្រះអង្គ​តប​ស្នង​ចំពោះ​មនុស្ស​លោក តាម​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត ព្រះអង្គ​ឲ្យ​ម្នាក់ៗ​ទទួល​ផល តាម​របៀប​ដែល​ខ្លួន​រស់​នៅ។
\v 12 ពិត​មែន​ហើយ ព្រះ‌ជាម្ចាស់​មិន​ប្រព្រឹត្ត អំពើ​អាក្រក់​ជា​ដាច់​ខាត ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុត មិន​ប្រាស​ចាក​យុត្តិធម៌​ឡើយ។
\s5
\v 13 តើអ្នកណាជាអ្នកឲ្យអំណាចដល់ព្រះអង្គគ្រប់គ្រងផែនដី? តើអ្នកណាបានដាក់ផែនដីនេះឲ្យនៅក្រោមព្រះអង្គ?
\v 14 បើសិនជាព្រះហឬទ័យព្រះអង្គសម្រាប់ខ្លួនព្រះអង្គទេ ហើយបើព្រះអង្គប្រមូលព្រះវិញ្ញាណ និងដង្ហើមមកវិញដើម្បីតែព្រះអង្គនោះ
\v 15 ដូច្នេះមនុស្សនឹងពិតជាវិនាសទាំងអស់គ្នា ហើយមនុស្សក៏នឹងត្រឡប់ទៅជាធូលីដីវិញដែរ។
\s5
\v 16 ប្រសិន​បើ​លោក​មាន​ប្រាជ្ញា សូម​ស្ដាប់​ខ្ញុំ​ សូម​ផ្ទៀង​​ស្ដាប់​សេចក្ដី​ដែល​ខ្ញុំ​បាននិយាយ។
\v 17 តើ​ព្រះ‌ជាម្ចាស់​ស្អប់​យុត្តិធម៌ អាច​គ្រប់‌គ្រង​ផែនដីបានទេ? តើ​លោក​ហ៊ាន​ថ្កោល​ទោស​ព្រះ​ដ៏​សុចរិត ជា​ព្រះ​ចេស្តារ្យ​ឬ?
\s5
\v 18 មិន​ដែល​មាន​នរណា​ហ៊ាន​បន្ទោស​ស្ដេច​ថា មនុស្ស​ពាល ឬ​ស្ដី​ឲ្យ​អ្នក​ធំ​ថា មនុស្ស​ទុច្ចរិត?
\v 19 ​ព្រះ‌ជាម្ចាស់​វិញ ព្រះអង្គ​មិន​រើស​មុខ​មេ​ដឹក​នាំ​ឡើយ ហើយ​ព្រះអង្គ​ក៏​មិន​យោគ‌យល់​អ្នក​មាន ជាង​អ្នក​ក្រ​ដែរ ដ្បិត​ព្រះអង្គ​បាន​បង្កើត​ពួក​គេ​មក​ដូច​គ្នា។
\v 20 ពួក​គេ​នឹង​បាត់​បង់​ជីវិត​តែ​ក្នុង​មួយ​ប៉ប្រិច​ភ្នែក នៅ​ពាក់​កណ្ដាល​អធ្រាត្រ ញ៉បញ័រហើយ​វិនាសក្នុងផ្លួវគេ ពួកអ្នកធំនឹងត្រូវយកចេញ តែមិនមែនដោយដៃមនុស្សទេ។
\s5
\v 21 ដ្បិត ព្រះ‌ជាម្ចាស់​ទត​មើល​ផ្លូវ​របស់​មនុស្ស​ ព្រះជាម្ចាស់បានមើល​គ្រប់​ជំហាន​របស់​គេ។
\v 22 គ្មាន​ភាព​ងងឹត ឬ​ភាព​អន្ធការ​ណា បាំង​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត មិន​ឲ្យ​ព្រះអង្គ​ទត​ឃើញ​ឡើយ។
\v 23 ព្រះអង្គ​មិន​ចាំបាច់​ចំណាយ​ពេល​ពិនិត្យ‌ពិច័យ មុន​នឹង​នាំ​មនុស្ស​ឲ្យ​មក​ឈរ​ក្នុង​ទី​កាត់​ក្ដី របស់​ព្រះអង្គ​។
\s5
\v 24 ព្រះអង្គ​ផ្ដួល​រំលំ​អ្នក​កាន់​អំណាច ដោយ​មិន​បាច់​សួរ​នាំ ហើយ​ព្រះអង្គ​តែង‌តាំង​អ្នក​ផ្សេង​ជំនួស។
\v 25 ដ្បិត​ព្រះអង្គ​ជ្រាប​អំពើ​ដែល​ពួក​គេ​ប្រព្រឹត្ត ព្រះអង្គ​ផ្ដួល​រំលំ​ពួក​គេ​ឲ្យ​ធ្លាក់​ពី​អំណាច ក្នុង​ពេល​តែ​មួយ​យប់។
\s5
\v 26 ក្នុងការបើឲ្យគ្រប់គ្នាដឹង ព្រះអង្គ​ប្រហារពួក​គេ​នូវអំពើអាក្រក់របស់គេ ដូច​វាយ​ជន​ទុច្ចរិត
\v 27 ព្រោះ​ពួក​គេ​ងាក​ចេញ​ពី​ការដើរតាមព្រះអង្គ ហើយបដិសេធចំណេះដឹង និងផ្លួវរបស់​ព្រះអង្គ​។
\v 28 ពួក​គេ​ធ្វើ​បាបជន​ក្រីក្រ រហូត​ដល់​អ្នក​ទាំង​នោះ​ស្រែក​រក​ព្រះអង្គ ហើយ​ព្រះអង្គ​ទ្រង់​ព្រះ‌សណ្ដាប់​សម្រែក​នេះ។
\s5
\v 29 ប្រសិន​បើ​ព្រះ‌ជាម្ចាស់​នៅ​ស្ងៀម តើ​នរណា​ហ៊ាន​ថ្កោល​ទោស​ព្រះអង្គ? ប្រសិន​បើ​ព្រះអង្គ​លាក់​ព្រះ‌ភ័ក្ត្រ​នោះ តើ​នរណា​មើល​ព្រះអង្គ​ឃើញ? ព្រះអង្គ​ពិនិត្យ​មើល​មនុស្ស​ម្នាក់ ក៏​ដូច​ជា​ប្រជា‌ជាតិ​មួយ​ដែរ
\v 30 ដូច្នេះ មនុស្សទមិឡគឺមិនអាចគ្រប់គ្រង ហើយក៏មិនមានមនុស្សជាប់អន្ទាក់ឡើយ។
\s5
\v 31 មាន​ម្នាក់​ទូល​ព្រះ‌ជាម្ចាស់​ថា៖ ទូលបង្គំ​បាន​រង​ទុក្ខ​ទោស​រួច​ហើយ នោះទូលបង្គំនឹងគ្មានបាបទៀតទេ
\v 32 សូមបង្រៀនអ្វី​ដែល​ទូលបង្គំ មើល​មិន​ឃើញ ហើយនាំឲ្យ​ទូលបង្គំ​បាន​ប្រព្រឹត្ត​អំពើបាប តែទូលបង្គំ​នឹងមិនធ្វើវាទៀតទេ។
\v 33 តើ​លោកគិតថា ​ព្រះជាម្ចាស់នឹងដាក់​ទោស​បាបរបស់មនុស្ស តើនេះជាអ្វីដែលលោកគិតថាព្រះអង្គបានធ្វើឬ? លោកនឹងឆ្លើយថា មិនមែនខ្ញុំ។ ដូច្នេះសូមនិយាយ អ្វីដែលលោកបានដឹងចុះ។
\s5
\v 34 មនុស្ស​មាន​សុភ‌និច្ឆ័យ​នឹង​យល់​ស្រប​ជា​មួយ​ខ្ញុំ មនុស្ស​មាន​ប្រាជ្ញា​នឹង​ចុះ​សំរុង​ជា​មួយ​ខ្ញុំ​ថា៖
\v 35 លោក​យ៉ូប​នេះ​និយាយ​មិន​ដឹង​ខុស​ត្រូវ ពាក្យ​សម្ដី​របស់​គាត់​គឺគ្មានប្រាជ្ញាទេ។
\s5
\v 36 សូម​សួរ​ចម្លើយ​លោក​យ៉ូប រហូត​ដល់​ចប់​ចុង​ចប់​ដើម ព្រោះ​គាត់​និយាយ​ដូច​មនុស្ស​ទុច្ចរិត។
\v 37 ដ្បិត​គាត់​បន្ថែម​កំហុស​មួយ​ដ៏​ធ្ងន់ ពី​លើ​អំពើ​បាប​របស់​ខ្លួន គាត់បានទះដៃក្នុងការឡកឡឺយនៅកណ្តាលយើង គឺ​គាត់​ពោល​ពាក្យ​ប្រឆាំង​នឹង​ព្រះ‌ជាម្ចាស់»។
\s5
\c 35
\cl ជំពូក ៣៥
\p
\v 1 លោក​អេលី‌ហ៊ូវ​មាន​ប្រសាសន៍ ទៀត​ថា៖
\v 2 «តើ​លោក​ស្មាន​ថា​លោក​ត្រូវ​ទាំង​ស្រុង​ឬ?
\v 3 ជាសិទ្ធរបស់លោកនៅចំពោះព្រះ‌ជាម្ចាស់​ឬ? លោកបានទូលសួរថា៖ តើប្រើអ្វីសម្រាប់ខ្ញុំ? ខ្ញុំគួរសា្លប់ទៅបើខ្ញុំធ្វើបាបឬ?
\s5
\v 4 ខ្ញុំ​សូម​ឆ្លើយ​ទៅ​លោក ព្រម​ទាំង​មិត្ត‌ភក្ដិ​របស់​លោក​ដែរ។
\v 5 សូម​លោក​សម្លឹង​មើល​ទៅ​លើ​មេឃ សូម​មើល​ទៅ​ពពក ថា​តើ​វា​ខ្ពស់​ជាង​លោក​ប៉ុន​ណា។
\s5
\v 6 បើ​លោក​បានធ្វើ​បាប តើ​លោក​ធ្វើ​ឲ្យ​ព្រះអង្គ​អាម៉ាស់ដែរទេ? បើ​លោក​បំពាន​លើ​វិន័យ​កាន់​តែ​ច្រើន​ឡើងៗ តើ​លោកបានធ្វើអ្វីដល់ព្រះជាម្ចាស់?
\v 7 បើ​លោក​ជា​មនុស្ស​សុចរិត តើ​បាន​ផល​អ្វី​ចំពោះ​ព្រះអង្គ? តើ​ព្រះអង្គ​ទទួល​អ្វី​ពី​លោក?
\v 8 តាម​ពិត អំពើ​អាក្រក់​ដែល​លោក​ប្រព្រឹត្ត ផ្ដល់​តែ​ទុក្ខ​ទោស​ដល់​មនុស្ស​ដូច​លោក​ប៉ុណ្ណោះ ហើយ​អំពើ​សុចរិត​ដែល​លោក​ប្រព្រឹត្ត ក៏​ផ្ដល់​ផល​ប្រយោជន៍​សម្រាប់​តែកូនមនុស្សផ្សេង។
\s5
\v 9 ពេលមានការ​ជិះ‌ជាន់​សង្កត់‌សង្កិន​ច្រើន មនុស្ស​នឹងស្រែក​ថ្ងូរ ហើយពួកគេស្រែករកជំនួយ ពីអ្នកដែលមានអំណាច។
\v 10 តែគ្មាននរណា​និយាយ​ថា៖ តើព្រះ‌ជាម្ចាស់​ដែល​បាន​បង្កើត​ខ្ញុំ ហើយ​ព្រះអង្គឲ្យទំនុកចំរៀង នៅ​ពេល​រាត្រី​
\v 11 ព្រះអង្គ​ប្រៀន‌យើង​ឲ្យ​មាន​ចំណេះ ជាង​សត្វ​ដែល​រស់​នៅ​លើ​ដី ព្រះអង្គ​ប្រទាន​ឲ្យ​យើង​មាន​ប្រាជ្ញា ជាង​បក្សា‌បក្សី​ដែល​ហើរ​នៅ​លើ​មេឃ?
\s5
\v 12 ពេល​គេ​ស្រែក​រក​ព្រះអង្គ តែព្រះអង្គ​មិន​ឆ្លើយ​ទេ ព្រោះ​តែ​អំនួត និង​អំពើ​អាក្រក់​របស់​គេ។
\v 13 គេ​ស្រែក​រក​ព្រះអង្គ តែ​ឥត​បាន​ផល​អ្វី​ឡើយ ព្រោះ​ព្រះអង្គ​មិន​ព្រម​ស្ដាប់ ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព មិន​រវី‌រវល់​នឹង​គេ​ទេ។
\v 14 លោក​ពោល​ថា លោក​មិន​ឃើញ​ព្រះអង្គ លោក​បាន​ផ្ញើ​សំណុំ​រឿង​ទៅ​ព្រះអង្គ ហើយ​លោក​នៅ​រង់‌ចាំចំពោះព្រះអង្គ!
\s5
\v 15 ធ្វើយ៉ាងណាឲ្យព្រះជាម្ចាស់ឆ្លើយមកកាន់លោក ប្រសិនបើលោកនិយាយថា ព្រះអង្គនឹងដាក់ទោសដោយសេចក្តីក្រោធ ហើយព្រះជាម្ចាស់ក៏មិនចាប់អារម្មណ៍និងមនុស្សអំនួតដែរ។
\v 16 ដូច្នេះ លោក​យ៉ូប​និយាយ​សុទ្ធ​តែ​ឥត​បាន​ការ លោក​ចេះ​តែ​ពោល​ពាក្យ​សម្ដី​ដែលគ្មានប្រាជ្ញា»។
\s5
\c 36
\cl ជំពូក ៣៦
\p
\v 1 លោក​អេលី‌ហ៊ូវ​មាន​ប្រសាសន៍ បន្តទៀត​ថា៖
\v 2 «សូម​រង់‌ចាំ​បន្តិច ខ្ញុំ​នឹង​ពន្យល់​ឲ្យ​លោក​ដឹង ដ្បិត​ខ្ញុំ​នៅ​មាន​សេចក្ដី​ខ្លះ​ទៀត​ដែល​ត្រូវ​និយាយ ដើម្បីការពារ​ព្រះ‌ជាម្ចាស់។
\v 3 ខ្ញុំ​នាំ​យក​ចំណេះ​ដឹង​ដ៏​ជ្រៅ​ជ្រះ​មក​ជម្រាប​ជូន ហើយ​ខ្ញុំ​ទទួលស្គាល់ថា សេចក្តីសុចរិតគឺជារបស់ព្រះជាម្ចាស់ ​ដែល​បានបង្កើត​ខ្ញុំ។
\s5
\v 4 ដ្បិត​សេចក្ដី​ដែល​ខ្ញុំ​និយាយ មិន​មែន​ខាងឯសាច់ឈាមទេ គឺខ្ញុំបានពេញវ័យនៅក្នុងចំណេះដឹង នៅជាមយួយលោក។
\v 5 ព្រះ‌ជាម្ចាស់​ដ៏​អស្ចារ្យ មិន​មើល‌ងាយ​នរណា​ម្នាក់​ឡើយ ព្រះអង្គ​មាន​ព្រះ‌ចេស្ដា​ដ៏​ឧត្តុង្គ‌ឧត្ដម និងពេញដោយព្រះប្រាជ្ញាញាណ។
\s5
\v 6 ព្រះអង្គ​មិន​ទុក​ជីវិត​ឲ្យ​មនុស្ស​អាក្រក់​ទេ ហើយ​ព្រះអង្គ​តែងតែ​រក​យុត្តិធម៌​ឲ្យ មនុស្សក្រីក្រ។
\v 7 ព្រះអង្គ​មិន​បែរ​ព្រះ‌ភ័ក្ត្រ​ចេញ​ឆ្ងាយ ពី​មនុស្ស​សុចរិត​ឡើយ ព្រះអង្គ​ប្រទាន​ឲ្យ​គេ​គ្រង​រាជ្យ រួម​ជា​មួយ​ស្ដេច​នានា ព្រម​ទាំង​លើក​តម្កើង​គេ​ថែម​ទៀត​ផង។
\s5
\v 8 ប្រសិន​បើ​គេ​ជាប់​ច្រវាក់ ឬ​ជាប់​នៅ​ក្នុង​ចំណង​នៃ​ទុក្ខ​លំបាក
\v 9 គឺ​មក​ពី​ព្រះអង្គ​បង្ហាញ​ឲ្យ​គេ​ស្គាល់ អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត នៅ​ពេល​មាន​អំនួត គេ​បាន​បះ‌បោរ ប្រឆាំង​នឹង​ព្រះអង្គ។
\s5
\v 10 ព្រះអង្គ​ជួយ​គេ​ឲ្យ​យក​ចិត្ត​ទុក​ដាក់ ស្ដាប់​ដំបូន្មាន ព្រះអង្គ​ណែ‌នាំ​គេ​ឲ្យ​លះ‌បង់​អំពើ​ទុច្ចរិត។
\v 11 ប្រសិន​បើ​គេ​សុខ​ចិត្ត​ស្ដាប់ ហើយ​គោរព​ចុះ​ចូល គេ​មុខ​ជា​មាន​សុភមង្គល និង​អំណរ​សប្បាយ រហូត​ដល់​ថ្ងៃ​លា​ចាក​លោក​នេះ​ទៅ។
\v 12 ប្រសិន​បើ​គេ​មិន​ព្រម​ស្ដាប់​ទេ គេ​មុខ​ជា​ត្រូវ​វិនាស​ដោយ​មុខ​លំពែង គេ​នឹង​រលត់​វិញ្ញាណ​ទៅ ទាំង​អាប់​ប្រាជ្ញា។
\s5
\v 13 មនុស្ស​ទមិឡ​រមែង​ចូល​ចិត្ត​កំហឹង ពេល​ព្រះ‌ជាម្ចាស់​យក​ច្រវាក់​មក​ចង​គេ នោះ​គេ​មិន​ស្រែក​អង្វរ​ព្រះអង្គ​ឡើយ។
\v 14 ពួកគេ​ស្លាប់​ទៅ ទាំង​ខ្លួន​នៅ​ក្មេង ​ជីវិត​របស់ពួកគេបានបញ្ចាប់ជា​មួយ ចំណោមពូជកំផឹត។
\s5
\v 15 ក៏​ប៉ុន្តែ ព្រះ‌ជាម្ចាស់​ប្រើ​ភាព​ទុគ៌ត ដើម្បី​រំដោះ​ជន​ក្រីក្រ ព្រះអង្គ​ប្រើ​ទុក្ខ​លំបាក ដើម្បី​អប់រំ​គេ។
\v 16 ព្រះអង្គ​នឹង​នាំ​លោក​ឲ្យ​ចៀស​ផុត​ពី ភាព​អាសន្ន​នេះ ព្រម​ទាំង​ប្រទាន​ឲ្យ​លោក​បាន​ចម្រុង‌ចម្រើន ហើយ​តុ​របស់​លោក​នឹង​ពោរ‌ពេញ​ដោយ ចំណី​អាហារ​ដ៏​ឆ្ងាញ់​ពិសា។
\s5
\v 17 ប៉ុន្តែ ដោយ​លោក​វិនិច្ឆ័យ​ដូច​មនុស្ស​អាក្រក់ លោក​នឹង​ទទួល​ទោស ស្រប​តាម​យុត្តិធម៌ ចៀស​មិន​ផុត​ឡើយ។
\v 18 សូម​កុំ​បណ្ដោយ​ឲ្យ​កំហឹង​ទាក់‌ទាញ​លោកចំអក ឬក៏ជាហេតុធ្វើឲ្យលោក​បែរចេញផងដែរ។
\s5
\v 19 ទ្រព្យ‌សម្បត្តិ​របស់​លោក​ពុំ​អាច​ជួយ​លោក ឲ្យ​រួច​ពី​ភាព​អាសន្ន​បាន​ទេ តើ​កម្លាំង​ដ៏​ខ្លាំង​របស់​លោក ​អាច​ជួយ​លោក​បាន​ទេ?
\v 20 កុំ​រង់ចាំដល់ពេលយប់ ដើម្បីធ្វើបាបទាស់ជាមួយអ្នកផ្សេង ជា​ពេល​ដែល មនុស្ស​ត្រូវ​វិនាស​ពីកន្លែងពួកគេ។
\v 21 ប៉ុន្តែ ចូរ​ប្រយ័ត្ន ក្រែង​លោក​បែរ​ទៅ​រក​អំពើ​បាប ដោយព្រោះ​លោក​បានល្បងពីសេចក្តីឈឺចាប់វិញ ដូច្នេះសូមនៅឲ្យឆ្ងាយអំពើបាប។
\s5
\v 22 មើល! ព្រះ‌ជាម្ចាស់​លើកតម្កើង តាម​រយៈ​ព្រះ‌ចេស្ដា​របស់​ព្រះអង្គ តើ​នរណា​អាច​ប្រៀន‌​ដូច​ព្រះអង្គបាន?
\v 23 តើ​នរណា​អាច​បង្រៀន​ព្រះអង្គ​អំពី​មាគ៌ា​រនៃព្រះជាម្ចាស់? តើ​នរណា​អាច​និយាយ​ថា៖ ព្រះអង្គ​ធ្វើ​ដូច្នេះ គឺមិនសុចរិតនោះទេ?
\v 24 ហេតុ​នេះ សូម​កុំ​ភ្លេច​លើក​តម្កើង ស្នា​ព្រះ‌ហស្ថ​របស់​ព្រះអង្គ ដូចមនុស្ស‌ម្នា​តែងតែ​ច្រៀង​លើក​តម្កើង។
\s5
\v 25 មនុស្ស​លោក​ទាំង​អស់​មើល​ឃើញ ស្នា​ព្រះ‌ហស្ដ​នេះ​ពី​ចម្ងាយ ហើយ​ស្ងើច​សរសើរ​គ្រប់ៗ​គ្នា។
\v 26 មើល! ព្រះ‌ជាម្ចាស់​ជា​ព្រះ​ដ៏​ឧត្ដម ដែល​យើង​ពុំ​អាច​ស្វែង​យល់​បាន​ឡើយ ហើយ​យើង​ក៏​ពុំ​អាច​គិត​អំពី​ព្រះ‌ជន្មាយុ របស់​ព្រះអង្គ​បាន​ដែរ។
\s5
\v 27 ដ្បិត ព្រះអង្គ​ទាញ​យក​ដំណក់​ទឹក​មក​មូល​ផ្ដុំ​គ្នា ជា​ចំហាយ និង​ទឹក​ភ្លៀង។
\v 28 កន្លែងពពក​បង្អុរ​ភ្លៀង​ចុះ​មក​ស្រោច​ស្រពបណ្ដា‌មនុស្ស​នៅ​លើ​ផែនដី។
\v 29 ការពិត តើ​នរណា​អាច​យល់​ពីដំណើរ​ពពក​រសាត់ ព្រម​ទាំង​ផ្គរ‌លាន់​ក្នុង​អាកាស‌វេហាស៍បាន?
\s5
\v 30 ព្រះអង្គ​ជះ​ពន្លឺ​រស្មី​នៅ​ជុំ‌វិញ​ព្រះអង្គ តែ​ព្រះអង្គ​ធ្វើ​ឲ្យ​មាន​ភាព​ងងឹត នៅ​បាត​សមុទ្រ។
\v 31 ព្រះអង្គ​គ្រប់‌គ្រង​លើ​ជនជាតិ​ទាំង‌ឡាយ ដោយ​ប្រទាន​ទឹក​ភ្លៀង និង​ផ្ដល់​ឲ្យ​គេ​មាន​អាហារ​ដ៏​បរិបូណ៌។
\s5
\v 32 ព្រះអង្គ​កាន់​ផ្លេក​បន្ទោរ​នៅ​ក្នុង​ព្រះ‌ហស្ថ ហើយ​បាញ់​តម្រង់​ទៅ​រក​ទិស‌ដៅ។
\v 33 ព្រះអង្គ​ប្រើ​ផ្គរ‌លាន់ ដើម្បី​ប្រកាស​អំពី​វត្ត‌មាន​របស់​ព្យុះ ហើយ​គោក្របីក៏អាចឮពីសម្លេងទាំងនោះដែរ។
\s5
\c 37
\cl ជំពូក ៣៧
\p
\v 1 ការពិត បេះដូងខ្ញុំ​ញ័រ​រន្ធត់​ ចង់លោតចេញពីដើមទ្រង់ហើយ​។
\v 2 ​ស្ដាប់​ចុះ ចូរ​នាំ​គ្នា​ស្ដាប់​ព្រះ‌សូរសៀង ដែល​លាន់​ឮ​គគ្រឹក‌គគ្រេង គឺ​សំឡេង​ចេញ​មក​ពី​ព្រះ‌ឱស្ឋ​របស់​ព្រះអង្គ។
\v 3 ព្រះអង្គ​ធ្វើ​ឲ្យ​លាន់​ឮ​ពាស‌ពេញ​ផ្ទៃ​មេឃ ផ្លេក​បន្ទោរ​របស់​ព្រះអង្គ​ភ្លឺ​រហូត​ទៅ​ដល់ ទី​ដាច់​ស្រយាល​នៃ​ផែនដី។
\s5
\v 4 បន្ទាប់​មក ព្រះ‌សូរសៀង​ដ៏​រំពង​របស់​ព្រះអង្គ លាន់​ឮ​ឡើង​ប្រកប​ដោយ​ភាព​ថ្កុំ‌ថ្កើង​រុងរឿង ហើយ​ពេល​ព្រះអង្គ​បន្លឺ​ព្រះ‌សូរសៀង​នោះ ព្រះអង្គ​បណ្ដោយ​ឲ្យ​ផ្លេក​បន្ទោរ ជះ​ពន្លឺ​ដ៏​ព្រោង‌ព្រាត។
\v 5 ព្រះ‌ជាម្ចាស់​បន្លឺ​ព្រះ‌សូរសៀង​ដ៏​គួរ​ស្ញប់‌ស្ញែង ព្រះអង្គ​ធ្វើ​កិច្ចការ​ដ៏​អស្ចារ្យ​បំផុត ដែល​យើង​ពុំ​អាច​ស្វែង​យល់​បាន។
\v 6 ព្រះអង្គ​បង្គាប់​ឲ្យ​ព្រឹល​ធ្លាក់​មក​លើ​ផែនដី ព្រះអង្គ​បង្គាប់​ឲ្យ​មានភ្លៀង​។
\s5
\v 7 ពេល​នោះ ព្រះអង្គ​បញ្ឈប់​សកម្ម‌ភាព របស់​មនុស្ស​ទាំង​អស់ ដើម្បី​ឲ្យ​គេ​ទទួល​ស្គាល់​ស្នា​ព្រះ‌ហស្ដ របស់​ព្រះអង្គ។
\v 8 សត្វ​ព្រៃ​នាំ​គ្នា​រត់​ទៅ​រក​ជម្រក ហើយ​សំងំ​នៅ​ក្នុង​រូង​របស់​វា។
\v 9 ខ្យល់​ព្យុះ​បក់​មក​ពី​ទិស​ខាង​ត្បូង ហើយ​ខ្យល់​ត្រជាក់​បក់​មក​ពី​ទិស​ខាង​ជើង។
\s5
\v 10 ដោយ‌សារ​ខ្យល់ដង្ហឹម​របស់​ព្រះ‌ជាម្ចាស់ ទឹក​ប្រែ​ជា​កក ហើយ​ផ្ទៃ​ទឹក​ប្រែ​ជា​រឹង។
\v 11 ជាការពិត ព្រះអង្គ​ធ្វើ​ឲ្យ​មាន​ចំហាយ​នៅ​ក្នុង​ពពក ហើយព្រះជាម្ចាស់បានធ្វើ​ឲ្យ​ពពក​នោះ​ជះ​ពន្លឺ​ដ៏​ភ្លឺ​ផ្លេក។
\s5
\v 12 ព្រះអង្គ​ឲ្យ​ពពក​រសាត់​ទៅ​គ្រប់​ទិស‌ទី ស្រប​តាម​ព្រះ‌ហឫទ័យ​ដែល​ព្រះអង្គ​ប្រើ​វា ឲ្យ​ទៅ​សព្វ​ទី​កន្លែង​នៅ​លើ​ផែនដី។
\v 13 ព្រះជាម្ចាស់ធ្វើការនេះឲ្យកើតឡើង ដើម្បី​ព្រះអង្គកែតម្រូវដល់​មនុស្ស នៅ​លើ​ផែនដី ឬ​សម្តែង ព្រះ‌ហឫទ័យ​សប្បុរស​របស់​ព្រះអង្គ។
\s5
\v 14 លោក​យ៉ូប​អើយ សូម​​ស្ដាប់​សេចក្ដី​ទាំង​នេះ ហើយ​រិះគិត​អំពី​ស្នា​ព្រះ‌ហស្ថ ដ៏​អស្ចារ្យ​របស់​ព្រះអង្គ។
\v 15 សូម​លោក​សង្កេត​ឲ្យ​ច្បាស់​ថា តើ​ព្រះ‌ជាម្ចាស់​បញ្ជា​ធម្ម‌ជាតិ​ទាំង​នោះ និង​បញ្ចេញ​ផ្លេក​បន្ទោរ​ពី​ពពក​របស់​ព្រះអង្គ តាម​របៀប​ណា?
\s5
\v 16 តើ​លោក​ដឹង​ឬ​ទេ​ថា ពពក​រក្សា​លំនឹង នៅ​ក្នុងអាកាស‌វេហាស៍ ដោយ​របៀប​ណា ទាល់​តែ​អ្នក​មាន​ប្រាជ្ញា​ប្រសើរ​ឥត​ខ្ចោះទើប​សម្រេច​ការ​អស្ចារ្យ​បែប​នេះ​បាន?
\v 17 ពេល​ធាតុ​អាកាស​ហប់ដោយ‌សារ​ខ្យល់​ក្ដៅ​បក់​មក​ពី​ទិស​ខាង​ត្បូង នោះ​លោក​ក៏​ក្ដៅ​ស្អុះ‌ស្អាប់​ទៅ​ហើយ?
\s5
\v 18 ដូច្នេះ តើ​លោក​អាច​ជួយ​ព្រះ‌ជាម្ចាស់ ដើម្បី​លាត​សន្ធឹង​អាកាស‌វេហាស៍ ដែល​រឹង​ដូច​កញ្ចក់​ដ៏​ភ្លឺ​រលើប​បាន​ដែរ​ឬ?
\v 19 សូម​ប្រាប់​ឲ្យ​យើង​ដឹង​អំពី​សេចក្ដី​ដែល យើង​ត្រូវ​ទូល​ព្រះអង្គ​ផង យើង​មិន​ដឹង​ជា​ត្រូវ​ថ្លែង​ដូច​ម្ដេច​ទេ ព្រោះ​យើង​ជា​មនុស្ស​ល្ងិត‌ល្ងង់។
\v 20 ខ្ញុំ​មិន​ចង់​និយាយ​ទៅ​កាន់​ព្រះអង្គ​ទេ ដ្បិត​ខ្ញុំ​មិន​ចង់​ហុច​ឱកាស​ឲ្យ​ព្រះអង្គ​បំផ្លាញ​ខ្ញុំ។
\s5
\v 21 ឥឡូវនេះ មនុស្សមិន​អាច​មើល​ឃើញ​ពន្លឺ​ទៀត​ទេ ព្រោះ​ព្រះ‌អាទិត្យ​លាក់​ខ្លួន​នៅ​ពី​ក្រោយ​ពពក ហើយ​មាន​ខ្យល់​បក់​មក​ធ្វើ​ឲ្យ​ផ្ទៃ​មេឃ ប្រែ​ជា​ស្រឡះ។
\v 22 មាន​ពន្លឺ​ពណ៌​មាស​ចេញ​មក​ពី​ទិស​ខាង​ជើង ព័ទ្ធ​ជុំ‌វិញ​ព្រះ‌ជាម្ចាស់​ដ៏​ថ្កុំ‌ថ្កើង និង​គួរ​ឲ្យ​ស្ញែង​ខ្លាច​ណាស់។
\s5
\v 23 យើង​មិន​អាចរក​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​បាន​ឡើយ! ព្រះអង្គ​ជា​ព្រះ​ដ៏​ឧត្ដម ពេញដោយ‌ព្រះ‌ចេស្ដា ព្រះអង្គ​មិនបានសង្កត់សង្កិនភាព​យុត្តិធម៌ ហើយ​សុចរិត​បំផុត។
\v 24 ដូច្នេះ មនុស្សដែលកោតខ្លាចព្រះអង្គ។ ព្រះអង្គ​មិន​រវី‌រវល់​នឹង​អ្នក​ដែល​តាំង​ខ្លួន ជា​មនុស្ស​មាន​ប្រាជ្ញា​ឡើយ»។
\s5
\c 38
\cl ជំពូក ៣៨
\p
\v 1 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់ លោក​យ៉ូប​ពី​ក្នុង​ខ្យល់​ព្យុះ​ដូច​ត​ទៅ៖
\v 2 «ម្ដេច​ក៏​អ្នក​បង្អាប់​គម្រោង‌ការ​របស់​យើង ដោយ​ពោល​ពាក្យ​មិន​ដឹង​ខុស​ត្រូវ​ដូច្នេះ?
\v 3 ចូរ​ប្រុង​ប្រៀប​ខ្លួន​ដូច​មនុស្ស​អង់អាច យើង​នឹង​សួរ​អ្នក ហើយ​អ្នក​ត្រូវ​តែ​ឆ្លើយ​ឲ្យ​យើង​ដឹង​ផង។
\s5
\v 4 នៅ​ពេលដែល​យើង​បង្ក​បង្កើត​គ្រឹះនៃផែនដី នោះ​តើ​អ្នក​នៅទី​ណា? ប្រសិន​បើ​អ្នក​ដឹង​សព្វ​គ្រប់​ដូច្នេះ ចូរ​ប្រាប់យើង​មក​។
\v 5 នរណា​ជា​អ្នក​កំណត់​ទំហំ​ផែនដី? នរណា​ជា​អ្នក​ទាញ​ខ្សែ​វាស់​ផែនដីតើ​អ្នកអាចប្រាប់យើងបានទេ?
\s5
\v 6 តើ​ផែនដី​ចាក់​គ្រឹះ​នៅ​លើ​អ្វី? តើ​នរណា​បាន​បញ្ចុះ​ថ្ម​ដ៏​សំខាន់
\v 7 ក្នុង​ពេល​ដែល​ផ្កាយ​ព្រឹក​ស្រែក​ច្រៀង​ព្រម​គ្នា ហើយ​ពពួក​ទេវតា​បន្លឺ​សំឡេង​យ៉ាង​សប្បាយ?
\s5
\v 8 តើ​នរណា​ទប់​សមុទ្រ​ជាប់ នៅ​ពេល​ដែល ទឹក​ជន់‌ជោរ​ឡើង​ពី​ទី​ជម្រៅ​នៃ​ផែនដី?
\v 9 ពេលណាយើង​ បាន​យក​ពពក​បិទ‌បាំង​សមុទ្រ ទុក​ដូច​ជា​សម្លៀក‌បំពាក់ ហើយ​យក​ភាព​ងងឹត​ទុក​មួយកន្លែងឬ?
\s5
\v 10 យើង​បាន​កំណត់​ព្រំ‌ដែន​ឲ្យ​សមុទ្រ យើង​បាន​ទប់​សមុទ្រ​ជាប់ ដូច​បិទ​ទ្វារ និង​ខ្ទាស់​រនុក។
\v 11 យើង​បញ្ជា​ទៅ​សមុទ្រ​ថា ចូរ​មក​ត្រឹម​នេះ ប៉ុន្តែកុំ​ទៅ​ហួស​ដល់​ខាង​នោះ ចូរ​ឲ្យ​រលក​ដ៏​សាហាវ​របស់​ឯង​ឈប់ ត្រង់​កន្លែង​នេះ។
\s5
\v 12 តាំង​ពី​អ្នក​កើត​មក តើ​អ្នក​ធ្លាប់​បញ្ជា ឲ្យ​មាន​ពេល​ព្រឹក ហើយ​កំណត់​ពេល​វេលា​ពេលព្រឹកនោះឲ្យ​មានថ្ងៃ​រះ​ឡើង ដូច្នេះ អ្នកនឹងអាច កាន់ជាយ​ផែនដីកុំឲ្យវិល
\v 13 ធ្វើដូចនេះអ្នកនឹងអាច ​អង្រួន​មនុស្ស​អាក្រក់​ពីឲ្យធ្លាក់ចេញពីផែនដីបានត្រូវទេ?
\s5
\v 14 ផែនដី​ទាំង​មូល​ចាប់​ផ្ដើម​មាន​រូប​រាង ដួចេជា ដី​ឥដ្ឋ​នៅ​ក្រោម​ត្រា ហើយ​ផែនដី​មាន​ភាព​ដូច​ជា​ពាក់​អាវ។
\v 15 ចំណែក​មនុស្ស​អាក្រក់​​ពន្លឺ​របស់ពូកគេគឺត្រូវយកចេញពីគេ ដៃ​ដែល​ធ្លាប់​ធ្វើ​បាប​អ្នក​ដទៃ​នឹង​ត្រូវ​បាក់។
\s5
\v 16 តើអ្នកបានទៅដល់ទីជម្រៅនៃទឹកហើយបាតនៃសមុទ្រទេ?
\v 17 តើអ្នកធ្លាប់បានដើរនៅផ្នែកដែលទាបហើយនៅទីជ្រៅបំផុតទេ? ហើយតើទ្វារនៃស្ថានឃុំមនុស្សស្លាប់បានបង្ហាញដល់អ្នកទេ?
\v 18 តើអ្នកធ្លាប់ឃើញម្លប់នៃសេចក្តីស្លាប់ទេ? តើអ្នកធ្លាប់បានយល់ពីទំហំនៃផែនដីដែរឬទេ? បើអ្នកដឹងពីការនេះសូមប្រាប់យើងផង។
\s5
\v 19 តើរបៀបនៃការសម្រាក់នៅកន្លែងពន្លឺ ក្នុងពេលងងឹត តើកន្លែងនោះនៅទីណា?
\v 20 តើអ្នកអាចដឹកនាំពន្លឺហើយនិងភាពងងឹត ទៅកាន់កន្លែងការងារទាំងពីរនោះបានទេ? តើអ្នកអាចស្គាល់ផ្លូវទៅកន្លែទាំងនោះទេ?
\v 21 មិនឆ្ងល់ទេបើអ្នកដឹងនោះ ដ្បិតអ្នកបានកើតមក ហើយថ្ងៃនៃអាយុរបស់អ្នកក៏វែងដែរ!
\s5
\v 22 តើអ្នកធ្លាប់បានទៅដល់ឃ្លាំងដែលដាក់ហិមៈទេ ឬតើអ្នកធ្លាប់បានឃើញឃ្លាំងនៃព្រិល
\v 23 ការទាំងនេះដែលយើងបានរក្សាទុក្ខសម្រាប់ពេលមានទុក្ខលំបាក ហើយនិងថ្ងៃវាយប្រហារហើយសង្គ្រាម?
\v 24 តើបានពន្លឺ​ចាំង​ចែង​មក​តាម​ផ្លូវ​ណាហើយ​ខ្យល់​ដែល​បក់​ពី​ទិស​ខាង​ជើង មក​លើ​ផែនដី​តាម​ផ្លូវ​ណា តើ​អ្នក​ដឹង​ឬ​ទេ?
\s5
\v 25 តើអ្នកណាបានបង្កើតផ្លូវទឹកពេលមានភ្លៀងធ្លាក់ជន់ ឬអ្នកណាដឹងពីផ្លូវនិងទីកន្លែងដែលផ្ទុះផ្គរ‌លាន់
\v 26 ដើម្បីនឹង​បង្អុរ​ជា​ភ្លៀង​មក​លើ​ដី​ ជាកន្លែងដែល​គ្មាន​មនុស្សរស់​នៅ ហើយនិង​លើ​វាល​រហោ‌ស្ថាន​ដ៏​ស្ងាត់​ជ្រងំ
\v 27 ដើម្បី​ស្រោច​ស្រព​ដី​រឹង​ស្ងួតនៅតាមទឹកដីដែល បែក​ក្រហែង និង​ធ្វើ​ឲ្យ​មាន​តិណ‌ជាតិ​ដុះ​ឡើង?
\s5
\v 28 តើ​ភ្លៀង​មាន​ឪពុក​ឬ​ទេ? នរណា​ផ្ដល់​កំណើត​ឲ្យ​ដំណក់​ទឹក​សន្សើម?
\v 29 តើ​នរណា​ជា​ម្ដាយ​របស់​ទឹក​ដែល​កក? តើអ្នកណាបាន​សម្រាល​ចេញ​ជា​សន្សើម​កក ដែល​ធ្លាក់​ចុះ​ពី​លើ​មេឃ?
\v 30 ផ្ទៃ​ទឹក​ទាំង‌ឡាយ​ប្រែ​ជា​នៅ​នឹង​ថ្កល់ រឹង​ដូច​ថ្ម ហើយ​មហា‌សាគរ​ក៏​កក​ដែរ។
\s5
\v 31 តើ​អ្នក​អាច​ផ្គុំ​កញ្ចុំ​ផ្កាយ​នង្គ័ល​ជាប់​ជា​មួយ​គ្នា ឬ​បំបែក​ផ្កាយ​កូន​មាន់​ចេញ​ពី​គ្នា​បាន​ដែរ​ឬ?
\v 32 តើ​អ្នក​អាច​ធ្វើ​ឲ្យ​ចក្រ‌រាសី​លេច​ចេញ​មក តាម​ពេល​កំណត់​របស់​វា និង​នាំ​ផ្លូវ​ផ្កាយ​ក្រពើ​ទាំង​ធំ ទាំង​តូច​បាន​ឬ?
\v 33 តើ​អ្នក​ស្គាល់​ច្បាប់​នៅ​លើ​មេឃទេ? ហើយតើអ្នក​អាច​ចាត់​ចែង​សណ្ដាប់‌ធ្នាប់​នៅ​លើ និងគ្រប់គ្រងផែនដី​បាន​ឬ​ទេ?
\s5
\v 34 តើ​អ្នកអាច​ស្រែកឲ្យឭដល់​ពពក ដូច្នេះមេឃនឹងធ្លាក់ភ្លៀង​យ៉ាងច្រើនមក​លើ​អ្នក​ឬ​ទេ?
\v 35 តើ​អ្នកអ្នក​បញ្ជា​ផ្លេក​បន្ទោរ​ឲ្យ​បញ្ចេញ ពន្លឺ​រស្មី ហើយផ្លេកបន្ទោរនោះនិយាយថា ពួកយើងនឹងព្រមធ្វើតាមទេ?
\s5
\v 36 តើ​នរណា​ធ្វើ​ឲ្យ​សត្វ​មាន​ប្រាជ្ញា​ដឹង​ជា​មុន ថា​ដល់​ពេល​ទឹក​ឡើង ហើយ​ដឹង​ថា​រដូវ​វស្សា​ចូល​មក​ដល់?
\v 37 តើ​នរណា​មាន​ប្រាជ្ញា​អាច​រាប់​ដុំ​ពពកបានទេ? តើអ្នកណាអាច​ផ្អៀង​អាង​នៅ​លើ​មេឃ ឲ្យ​បង្ហូរ​ទឹក​ចុះ​មក
\v 38 ដើម្បី​ស្រោច​ស្រព​ធូលី​ដី​ឲ្យ​នៅ​ផ្គុំ​គ្នា ហើយ​ធ្វើ​ឲ្យ​ដី​បែក​ក្រហែង មក​នៅ​ជាប់​គ្នា​វិញ។
\s5
\v 39 តើ​អ្នក​ឬ​ដែល​ដេញ​ចាប់​សត្វ​មក​ចិញ្ចឹម​សិង្ហ​ញី និង​ផ្គត់‌ផ្គង់​អាហារ​ឲ្យ​កូន​សិង្ហ​បាត់​ឃ្លាន
\v 40 នៅ​ពេល​ដែល​វា​ក្រាប​ក្នុង​រូង ឬ​សំងំ​ចាប់​រំពា​នៅ​ក្នុង​ព្រៃ​ល្បោះ?
\s5
\v 41 តើ​នរណា​ជា​អ្នក​ផ្ដល់​ចំណី​ឲ្យ​សត្វ​ក្អែក នៅ​ពេល​ដែល​កូន​វា​ស្រែក​ហៅ​ព្រះ‌ជាម្ចាស់ ហើយ​ហើរ​ចុះ​ហើរ​ឡើង ព្រោះ​អត់​អាហារ?
\s5
\c 39
\cl ជំពូក ៣៩
\p
\v 1 តើ​អ្នក​ដឹងទេថា​វេលា​ណា​ដែល​ពពែ​ព្រៃ នៅ​ភ្នំ​ថ្ម​សម្រាល​កូន? តើអ្នក​ចំណាំ​បាន​ពេល​ដែល​ក្តាន់​ញី​ទម្លាក់​កូន​ឬ​ទេ?
\v 2 តើ​អ្នកអាចកំណត់​ដឹង​ថា​វា​ត្រូវ​មាន​ទម្ងន់​ប៉ុន្មាន​ខែបានទេ? តើអ្នកអាចដឹង ​ពេល​ដែលសត្វទាំងនោះ​នឹង​កើត​កូន​មក​ឬ​ទេ?
\s5
\v 3 ពួកវាបានក្រាប​ចុះ រួចហើយ​បង្កើត​កូន​ចេញ​មក ហើយក្រោយមក ​ក៏បញ្ចាប់​ការ​ឈឺ​ចាប់។
\v 4 កូន​របស់​វា​ក៏​មាន​កម្លាំង​មាំ‌មួន ហើយ​ចម្រើន​ធំ​ឡើង​នៅ​តាម​ទី​វាល ហើយពួកវា​ចាក​ចេញ​ពី​មេ​វា​ទៅ ឥត​វិល​ត្រឡប់​មក​វិញ​ឡើយ។
\s5
\v 5 តើ​នរណា​ផ្ដល់​សេរី‌ភាព​ឲ្យ​ដល់សតុ្វលា​ព្រៃ? តើអ្នកណាបាន​ស្រាយ​ចំណង​រឲ្យ​វា
\v 6 យើង​បាន​ឲ្យ​វា​រស់​នៅ​តាម​ព្រៃ​ល្បោះ ហើយជម្ររបស់ពួកវាគឺកន្លែងដីដែលមានជាតិប្រៃ?
\s5
\v 7 វា​មិន​ដែល​ស្គាល់​ទីក្រុង​ដ៏​អ៊ូ‌អរ ហើយ​ក៏​មិន​ដែល​ឮ​សំឡេង​ម្ចាស់​ណា ស្រែក​ដាក់​វា​ដែរ។
\v 8 ពយកវា​រក​ចំណី​នៅ​តាម​ដង​ភ្នំជាវាលរបស់វា នៅទីនោះវាស្វែង​រក​ស្លឹក​ឈើ​ខៀវ​ខ្ចី​មក​ធ្វើ​ជា​ចំណី។
\s5
\v 9 តើ​គោ​ព្រៃ​ចូល​ចិត្ត​ធ្វើ​ការ​បម្រើ​អ្នក ហើយ​ចង់​ដេក​នៅ​ក្នុង​ក្រោល​គោ​របស់​អ្នក​ឬ​ទេ?
\v 10 ជាមួយនិងរំពាត់ តើ​អ្នក​អាច​យក​ខ្សែ​មក​ចង​គោ​ព្រៃ បង្ខំ​វា​ឲ្យ​ភ្ជួរ​ស្រែ​បាន​ឬ​ទេ? តើ​វា​សុខ​ចិត្ត​អូស​រនាស់​ឲ្យ​អ្នកនៅ​តាម​ជ្រលង​ភ្នំ​ឬ​ទេ?
\s5
\v 11 តើ​អ្នក​អាច​ទុក​ចិត្ត​វា ព្រោះ​តែ​វា​មាន​កម្លាំង​ដ៏​ខ្លាំង‌ក្លាឬ? តើអ្នកនឹងទុការអាររបស់អ្នកឲ្យពួកវាធ្វើបានទេ?
\v 12 តើ​អ្នក​អាច​ទុក​ចិត្ត​វា​ឲ្យ​ដឹក​ស្រូវ យក​ទៅ​លាន​បោក​បែន ហើយ​នាំ​ភោគ‌ផល​ទៅ​ដាក់​ជង្រុក​បាន​ឬ​ទេ?
\s5
\v 13 សត្វ​អូទ្រីស ទទះ​ស្លាប​យ៉ាង​មានអំនួត ក៏​ប៉ុន្តែ ពួកវាទាំងពីរក៏បានហើរទៅរកគូរស្នេហ៍របស់វា?
\v 14 ដ្បិតវា​ពង​ចោល​នៅ​លើ​ដី ហើយ​បង្កប់​ពង​នោះ​ឲ្យ​ក្ដៅ​នៅ​ក្នុង​ដី
\v 15 ដោយពួកវា​មិននឹក​ស្មាន​ថា គេ​អាច​ដើរ​ពី​លើ ឬ​មាន​សត្វ​ព្រៃ​មក​ជាន់​កម្ទេច​ឡើយ។
\s5
\v 16 វា​តឹង‌តែង​ជា​មួយ​កូន​របស់​វា ធ្វើ​ហាក់​បីដូច​ជា​មិន​មែន​កូន​ទាំងនោះមិនមែនរបស់​វា។ វា​ខំ​ប្រឹង​ពង ទោះ​បី​មិន​បាន​ការ ក៏​វា​មិន​ខ្វល់​ខ្វាយ​អ្វី​ដែរ
\v 17 ដ្បិត​ព្រះ‌ជាម្ចាស់​បាន​ធ្វើ​ឲ្យ​វា​ខ្វះ​ប្រាជ្ញា ហើយ​គ្មានក៏គ្មានប្រាជ្ញាដែរ។
\v 18 ប៉ុន្តែ ពេល​វា​ក្រោក​ឡើង រត់​បោះ‌ពួយ​ទៅ​មុខ វាសើចមើលងាយសត្វសេះ និង​អ្នក​ជិះ​សេះនោះផង។
\s5
\v 19 តើ​អ្នក​ឬ​ដែល​ផ្ដល់​កម្លាំង​ឲ្យដល់​សេះ? តើ​អ្នក​ឬ​ដែល​ធ្វើ​ឲ្យ​មាន​ក្រណាត់ដែលដាក់នៅនឹងក ហើយសរសេរឈ្មោះរបស់វាដែរនោះ?
\v 20 តើ​អ្នក​ឬ​ដែល​ធ្វើ​ឲ្យ​វា​ចេះ​លោត​ដូច​កណ្ដូប? ​សម្រែក​របស់វាគឺដូច​ញាប់‌ញ័រណាស់។
\s5
\v 21 វា​បោល​នៅ​តាម​ជ្រលង​ភ្នំ ហើយ​បញ្ចេញ​កម្លាំង សម្រុក​ទៅ​រក​សមរ‌ភូមិ។
\v 22 វា​មិន​ចេះ​ភ័យ​ខ្លាច ឬ​តក់‌ស្លុតហើយ​មិន​រា​ថយ​នៅ​ចំពោះ​មុខ​ដាវ​នោះដែរ។
\v 23 សំឡេង​បំពង់​ព្រួញ សន្ធឹក​លំពែង ហើយនិង​ស្ន បានលាន់​ឮ​នៅ​លើ​ខ្លួន​វាដែរ។
\s5
\v 24 វា​លោត វា​កញ្ជ្រោល វា​បោះ‌ពួយ​ទៅ​មុខ ហើយ​ពេល​ឮ​គេ​ផ្លុំ​ស្នែងវា​ពុំ​អាច​នៅ​ស្ងៀម​មួយកន្លែងបាន​ទេ។
\v 25 កាល​ណា​ឮ​គេ​ផ្លុំ​ស្នែង វា​ស្រែក​ឡើងដោយសប្បាយរីករាយ វា​ស្រង់​ក្លិន​ចម្បាំង​ពី​ចម្ងាយ ហើយ​ក៏​ស្គាល់​សំឡេង​របស់​មេ‌ទ័ព និង​សម្រែក​ប្រកាសពីការធ្វើ​សឹក​ដែរ។
\s5
\v 26 តើ​សត្វ​ប្រមង់​សំកាំង​ស្លាប តម្រង់​ទៅ​ទិស​ខាង​ត្បូង ដើម្បី​ឲ្យ​រោម​ស្លាប​ដុះ​ឡើង​សា​ជា​ថ្មី ដោយ‌សារ​គំនិត​យោបល់​របស់​អ្នក​ឬ?
\s5
\v 27 តើ​សត្វ​ឥន្ទ្រី​ហើរ​ឡើង​ទៅ​លើ ហើយ​ដាក់​កូន​របស់​វា​នៅ​តាម​ទី​ខ្ពស់ៗ តាម​បញ្ជា​របស់​អ្នក​ឬ?
\v 28 វា​ស្នាក់​នៅ​តាម​ថ្ម វា​យក​ក្រហែង​ថ្ម​នៅ​តាម​កំពូល​ភ្នំ​ដ៏​ខ្ពស់ៗ ធ្វើ​ជា​កំពែង​ការពារ​ខ្លួន។
\s5
\v 29 ពី​ទីដ៏​ខ្ពស់​នោះ វា​សម្លឹង​ចាំ​ចាប់​រំពាធ្វើជាអាហារ វា​អាច​មើល​ឃើញ​ពី​ចម្ងាយ។
\v 30 កូន​របស់​វា​ជញ្ជក់​ឈាម ទី​ណា​មាន​សាក‌សព វា​ស្ថិត​នៅ​ទី​នោះ»។
\s5
\c 40
\cl ជំពួក ៤០
\p
\v 1 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់ លោក​យ៉ូប​ទៀត​ថា៖
\v 2 «តើអ្នក​ដែលមានប្រាជ្ញា នឹងពូកែទាស់ទែង អាចកែតម្រូវ ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុតបានទេ? អ្នក​ដែលទាស់នឹងព្រះជាម្ចាស់ សូមឲ្យគាត់ឆ្លើយចុះ»។
\s5
\v 3 លោក​យ៉ូប​ទូល​ព្រះ‌អម្ចាស់​ថា៖
\v 4 «មើល៍! ទូលបង្គំ​ជា​មនុស្ស​ទន់‌ទាប​ណាស់ តើ​ឲ្យ​ទូលបង្គំ​ឆ្លើយ​ទៅ​ព្រះអង្គ​វិញ ដូច​ម្ដេច​បាន?
\v 5 ទូលបង្គំ​នឹង​យក​ដៃ​ខ្ទប់​មាត់។ ទូលបង្គំ​បាន​និយាយ​ម្ដង​រួច​មក​ហើយ ទូលបង្គំ​មិន​និយាយ​ទៀត​ទេ ហើយ​ទូលបង្គំ​ក៏​បាន​និយាយ​ជា​លើក​ទី​ពីរ​ដែរ ទូលបង្គំ​នឹងគ្មាន​អ្វី​និយាយទៀតទេ»។
\s5
\v 6 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យ៉ូប​ពី ក្នុង​ខ្យល់​ព្យុះ​ថា៖
\v 7 «ចូរ​រៀបចំ​ខ្លួន​ឲ្យ​បាន​ដូច​មនុស្ស​អង់‌អាច យើង​នឹង​សួរ​អ្នកហើយ​អ្នក​ត្រូវ​តែ​ឆ្លើយទៅនឹងសំនួរ​យើង​ដែរ។
\s5
\v 8 តើ​អ្នក​ពិត​ជា​បាននិយាយថា យើង​មិន​យុត្តិធម៌មែនទេ? តើ​អ្នក​ចង់​ថ្កោល​ទោស​យើង ដើម្បី​បង្ហាញ​ថា​អ្នក​ជា​មនុស្ស​សុចរិត​ឬ?
\v 9 តើ​ដៃរបស់អ្នកមានចេស្តាដូច​ព្រះ‌ជាម្ចាស់ទេ? តើអ្នកមាន​សំឡេង​ដូច​ផ្គរ‌លាន់ដូច​​ព្រះអង្គ​ទេ?
\s5
\v 10 ​អ្នក​មាន​ភាព​ថ្កុំ‌ថ្កើង និង​ភាព​ឧត្តុង្គ‌ឧត្ដម ហើយ​ពោរ‌ពេញ​ទៅ​ពន្លឺ​រស្មី​ដ៏​រុង​រឿងដ៏អស្ចារ្យ។
\v 11 ចូរ​ក្រឡេក​មើល​មនុស្ស​មាន​អំនួត ហើយ​ជះ​កំហឹង​ដ៏​ខ្លាំង‌ក្លា​របស់​អ្នក​លើ​ពួក​គេនឹងបង្ក្រាបគេចុះ។
\s5
\v 12 ចូរ​ក្រឡេក​មើល​មនុស្ស​ដែលមាន​អំនួត ហើយបំបាក់​ពួក​គេដែរ ចូរ​ជាន់​ឈ្លី​មនុស្ស​អាក្រក់​នៅ​នឹង​កន្លែងគេ​ទៅ។
\v 13 ចូរ​យក​ពួក​គេ​ទៅ​កប់​នៅ​ក្នុង​ធូលី​ដី​ជា​មួយ​គ្នា ចូរ​ឃុំ​ពួក​គេ​ទុក​ក្នុង​រណ្ដៅ​ងងឹត។
\v 14 ពេល​នោះ យើង​នឹងទទួលស្គាល់ថាអ្នកពិតជាខ្លាំងមែន ដោយដៃស្តាំរបស់អ្នកនោះនឹងអាចសង្គ្រោះខ្លួនបានហើយ។
\s5
\v 15 ចូរ​មើល​ទៅ​សត្វ​ដំរី​ទឹក ដែល​យើង​បាន​បង្កើត​មក​ដូច​ជា​អ្នក​ដែរ វា​ស៊ី​ស្មៅ​ដូចសត្វ​គោ។
\v 16 មើល៍! កម្លាំង​របស់​វា​ស្ថិត​នៅ​ត្រង់​ចង្កេះ អំណាច​ដ៏​ខ្លាំង​ក្លា​របស់វាស្ថិត​នៅ​ត្រង់​សាច់​ដុំ​ពោះ​។
\s5
\v 17 កន្ទុយ​របស់​វា​រឹង​ដូច​ដើម​តាត្រៅ សរសៃ​ភ្លៅ​របស់​វាឡើងដូចពួរ​ពាក់‌ព័ន្ធ​គ្នា។
\v 18 ឆ្អឹង​របស់​វា​ប្រៀប​បាន​នឹង​បំពង់​លង្ហិន ហើយ​ឆ្អឹង​ជំនីរ​របស់​វា​ដូច​ចម្រឹង​ដែក។
\s5
\v 19 វា​ជា​ស្នា​ព្រះ‌ហស្ថដ៏​វិសេស​របស់​ព្រះ‌ជាម្ចាស់។
\v 20 មាន​តែ​ព្រះជាម្ចាស់​ដែល​បង្កើត​វា ដែល​អាច​បង្ក្រាប​វា​បាន។ ដ្បិត វា​ស៊ី​ស្មៅ​នៅ​តាម​ភ្នំ ជា​កន្លែង​ដែល សត្វ​ព្រៃ​ទាំង​ប៉ុន្មាន​ប្រឡែង​គ្នា។
\v 21 វា​ដេក​នៅ​ក្រោម​ស្លឹក​ឈូក ហើយ​សំងំ​នៅ​តាម​ដើម​ត្រែង ក្នុង​ត្រពាំង។
\s5
\v 22 ម្លប់​ស្លឹក​ឈូក​បាំង​លើ​វា ដើម​ចាក​នៅ​តាម​ដង​ស្ទឹង​ព័ទ្ធ​ជុំ‌វិញ​វា។
\v 23 ទោះ​បី​ទឹក​ហូរ​យ៉ាង​ខ្លាំង​ក្ដី ក៏​វា​មិន​បារម្ភ ទោះ​បី​ទឹក​ទន្លេ​យ័រដាន់​ជន់​ឡើង​លិច​មាត់​ច្រាំង ក៏​វា​មិន​ព្រួយ​ដែរ។
\v 24 តើមាននរណា​អាច​ចាប់​វា​បានដោយប្រើសន្ទូចទេ ឬទម្លុះ​ច្រមុះ របស់​វា​តាមរយៈអន្ទាកបានទេ?
\s5
\c 41
\cl ជំពូក ៤១
\p
\v 1 តើ​អ្នក​អាច​យក​សន្ទូច​ទៅ​ស្ទូច​ស្ដេចក្រពើបានទេ? ហើយ​យក​ខ្សែ​ទៅ​ចង​អណ្ដាត របស់​វា​បាន​ឬ?
\v 2 តើ​អ្នក​អាច​យក​កន្លុះ​ទៅ​ដាក់​ច្រមុះ​វា ហើយ​យក​ដែក​សន្ទូច ​ចោះ​ថ្គាម​របស់​វា​បាន​ទេ?
\v 3 តើ​​វា​នឹង​​អង្វរ​ដល់អ្នកឬ? តើ​វានឹងនិយាយ​មក​អ្នក​ដោយ​ទន់‌ភ្លន់​ឬ?
\s5
\v 4 តើ​វា​ចេះ​ចុះ​ខ​សន្យា​ជា​មួយ​អ្នកដោយសន្តិភាព ហើយ​អ្នក​អាចប្រើ​ប្រាស់វា​បានជារៀង​រហូត​ឬទេ?
\v 5 តើ​អ្នក​អាច​លេង​ជា​មួយ​វា ដូច​លេងសត្វ​ចាបបានទេ?
\v 6 តើអ្នកអាច​ចង​វា ទុក​ឲ្យ​កូនអ្នកបម្រើ​ស្រី​របស់​អ្នកបានទេ? តើ​ពួក​អ្នក​នេសាទអាច​ចាប់​វា​បានទេ? ហើយ​អ្នក​លក់​អាច​យក​វា​ដាក់ដេញថ្លៃបានទែ?
\s5
\v 7 តើ​អ្នក​អាច​យក​ជន្លួញ​មក​ចាក់​ទម្លុះ​ស្បែក​វា ហើយ​យក​ស្ន​ចាក់​ត្រី​មក​ចាក់​ក្បាល​វា​បាន​ឬ?
\v 8 ចូរ​លូក​ដៃ​ពាល់​វា​មើល៍ ពេល​អ្នក​គិត​ដល់​ការ​ប្រយុទ្ធ​ជា​មួយ​នឹង​វា នោះ​អ្នក​មុខ​ជា​លែង​ហ៊ាន​ពាល់​វា​ជាប់ទៀត​មិន​ខាន។
\v 9 មើល៍! អ្នក​ណា​ប្រាថ្នា​ចង់​ចាប់​វា អ្នក​នោះ​កុហកហើយ តើធ្លាប់មានអ្នកណាអាចចាប់វាឲ្យនៅស្ងៀមនៅដីបានទេ?
\s5
\v 10 បើ​គ្មាន​នរណា​ម្នាក់​ហ៊ាន​តទល់​នឹង​វា​ដូច្នេះ តើ​នរណា​អាច​ប្រឈម​មុខ​នឹង​យើង​បាន?
\v 11 គ្មាន​នរណា​ឲ្យ​របស់​មក​យើង​ខ្ចី ហើយ​យើង​ត្រូវ​សង​ទៅ​គេ​វិញ​នោះ​ឡើយ ដ្បិត​អ្វីៗ​ទាំង​អស់​នៅ​លើ​ផែនដី​នេះ សុទ្ធ​តែ​ជា​កម្មសិទ្ធិ​របស់​យើង។
\v 12 មក​ដល់​ត្រឹម​ពេលនេះ យើង​មិន​ទាន់​បាន​ថ្លែង អំពី​អវ‌យវៈ កម្លាំង និង​សរីរាង្គ​ដ៏​ល្អ របស់​ក្រពើ​នៅ​ឡើយ​ទេ។
\s5
\v 13 តើ​នរណា​អាច​ពន្លាត់​ស្បែក​វា​បាន? តើ​នរណា​ហ៊ាន​ប៉ះ‌ពាល់​ចង្កូម​របស់​វា?
\v 14 តើ​នរណា​ហ៊ាន​បើក​មាត់​របស់​វា? ដ្បិត​វា​មាន​ធ្មេញ​គួរ​ឲ្យ​ស្ញែង​ខ្លាច​ណាស់មែនទេ?
\v 15 ស្រកា​ដ៏​សង្ហា ហើយ​មាំ​របស់​វា ត‌ភ្ជាប់​គ្នា ទៅ​វិញ​ទៅ​មក​យ៉ាង​ស្អិត‌ល្មួត។
\s5
\v 16 ស្រកា​របស់​វា​នៅ​ភ្ជាប់​គ្នា​យ៉ាង​ជិត សូម្បី​តែ​ខ្យល់​ក៏​ពុំ​អាច​ឆ្លង​កាត់​បាន​ផង។
\v 17 ស្រកា​នីមួយៗ​ត‌ភ្ជាប់​គ្នា​យ៉ាង​មាំ ដែល​ពុំ​អាច​បំបែក​ចេញ​ពី​គ្នា​បាន​ឡើយ។
\v 18 កាល​ណា​វា​ព្រួស​ទឹក​ចេញ​មក នោះ​មាន​បែក​ជា​ពន្លឺ ភ្នែក​របស់​វា​ភ្លឺ​ដូច​ជា​ពេល​ថ្ងៃ​រះ។
\s5
\v 19 មាន​ភ្លើង​ចេញ​ពី​មាត់​របស់​វា ហើយ​ផ្កា​ភ្លើង​ក៏​ហើរ​ចេញ​មក​ដែរ។
\v 20 មាន​ផ្សែង​ហុយ​ចេញ​តាម​ច្រមុះ​របស់​វា ដូច​ផ្សែង​ហុយ​ចេញ​ពី​ថ្លាង​ដែល​កំពុង​ពុះ។
\v 21 ខ្យល់​ដង្ហើម​របស់​វា​អាច​បង្កាត់​ភ្លើង​បាន ហើយ​ក៏​មាន​អណ្ដាត​ភ្លើង​ផុស​ចេញ​ពី ក្នុង​មាត់​របស់​វា​ដែរ។
\s5
\v 22 ក​របស់​វា​មាន​កម្លាំង​ណាស់ ធ្វើ​ឲ្យ​អស់​អ្នក​ដែល​ឃើញ​វា ចូល​មក​ជិត ភ័យ​ខ្លាច​ជា​ខ្លាំង។
\v 23 សាច់​ស្រទាប់​របស់​វា​នៅ​ជាប់​គ្នា​យ៉ាង​រឹង‌មាំ ដែល​មិន​អាច​ផ្ដាច់​ចេញ​ពី​គ្នា​បាន​ទេ។
\v 24 បេះ‌ដូង​របស់​វា​រឹង​ដូច​ដុំ​ថ្ម គឺ​រឹង​ដូច​ត្បាល់​ថ្មផងដែរ។
\s5
\v 25 ពេល​ណា​វា​ក្រោក​ឡើង សូម្បី​តែ​អ្នក​ខ្លាំង​ពូកែ​ក៏​ភ័យ​តក់‌ស្លុត​ដែរ ហើយ​រត់​ចេញ​ទៅ ទាំង​បាក់‌ស្បាត។
\v 26 ប្រសិនបើគេ​យក​ដាវ លំពែង ស្ន និង​ព្រួញ ឬអាវុធផ្សេងទៀត មក​ចាក់​ទម្លុះវា ក៏​មិន​មុត​ហើយធ្វើអ្វីមិនបានដែរ។
\v 27 ដ្បិតពួក​វា​បានគិតថា ​ដែក​ដូច​ជា​ចំបើង ហើយ​លង្ហិន​ដូច​ជា​ឈើ​ពុក។
\s5
\v 28 ព្រួញ​មិន​ដែល​ធ្វើ​ឲ្យ​វា​ដក​ខ្លួន​ថយ​ទេ រីឯ​ថ្ម​ដែល​គេ​បាញ់​ពី​ខ្សែ​ដង្ហក់ ក៏​ប្រៀប​ដូច​ជា​ចំបើង​សម្រាប់​វា​ដែរ។
\v 29 វា​មើល​មក​ព្រនង់​ដូច​ជា​ចំបើង ហើយ​មិន​ញ‌ញើត​នឹង​សន្ធឹក​ស្ន​ឡើយ។
\v 30 ចំណែកក៏តូច​របស់​វា​មុត​ដូច​អំបែង​ឆ្នាំង ធ្វើ​ឲ្យ​មាន​ដាន​នៅ​លើ​ភក់​ដូច​ដាន​រនាស់។
\s5
\v 31 វា​ធ្វើ​ឲ្យ​ទឹក​នៅ​ក្នុង​មហា‌សាគរ ពុះ​កញ្ជ្រោល​ដូច​ទឹក​ពុះ​នៅ​ក្នុង​ថ្លាង ហើយ​ធ្វើ​ឲ្យ​សមុទ្រ​ប្រៀប​ដូច​ជា ឆ្នាំង​រម្ងាស់​ទឹក​អប់។
\v 32 វា​ធ្វើ​ឲ្យ​មាន​ដាន​រលោង​នៅ​ពី​ក្រោយ​វា គឺ​ប្រៀប​បី​ដូច​ជា​សក់​របស់​ចាស់​ព្រឹទ្ធា‌ចារ្យ។
\s5
\v 33 នៅ​លើ​ផែនដី​នេះ គ្មាន​សត្វ​ណា​ដូច​វា​ឡើយ យើង​បង្កើត​វា​មក មិន​ខ្លាច​អ្វី​ទាំង​អស់។
\v 34 វា​មិន​ញញើត​នឹង​មើល​ទៅ​សត្វ​ដ៏​សម្បើមៗ ដ្បិត​វា​ជា​ស្ដេច​លើ​សត្វ​សាហាវ​ទាំង​អស់»។
\s5
\c 42
\cl ជំពូក ៤២
\p
\v 1 លោក​យ៉ូប​ទូល​ព្រះ‌អម្ចាស់​ថា៖
\v 2 «ទូលបង្គំ​ដឹងថា ព្រះអង្គ​អាច​ធ្វើ​គ្រប់​កិច្ចការ​ទាំង​អស់​បាន ហើយ​គ្មាន​ការ​អ្វី​ធ្វើ​ឲ្យ​ព្រះអង្គ ឈប់បាន​ឡើយ។
\v 3 ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​ទូលបង្គំ​ថា ម្ដេច​ក៏​អ្នក​សង្ស័យ​លើ​គម្រោង‌ការ​របស់​យើង ដោយ​ពោល​ពាក្យ​ឥត​ខ្លឹមសារ​ដូច្នេះ? ដ្បិត ទូលបង្គំ​បាន​ថ្លែង​នូវ​សេចក្ដី ដោយ​ពុំ​ដឹង​ខ្លួន គឺ​ជាអ្វីដែល​លើស​​ពីការយល់ដឹង ដែល​ទូលបង្គំ​មិនបាន​​ដឹងពីមុន។
\s5
\v 4 ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៀត​ថា ចូរ​ស្ដាប់​សេចក្ដី​ដែល​យើង​ថ្លែង យើង​នឹង​សួរ​អ្នក ហើយ​អ្នក​ត្រូវ​តែ​ឆ្លើយ។
\v 5 កាល​ពី​មុន ទូលបង្គំ​គ្រាន់​តែ​បាន​ឮ​គេ​និយាយ អំពី​ព្រះអង្គ ឥឡូវ​នេះ ទូលបង្គំ​ឃើញ​ព្រះអង្គ ផ្ទាល់​នឹង​ភ្នែក​តែ​ម្ដង។
\v 6 ហេតុ​នេះ ទូលបង្គំ​សូម​សារភាព​កំហុស ហើយ​ដាក់​ខ្លួន ដោយ​ក្រាប​នៅ​ក្នុង​ធូលី​ដី និង​ផេះ»។
\s5
\v 7 ក្រោយ​ពេល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទាំង​នេះ​មក​កាន់​លោក​យ៉ូប​ហើយ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​លោក​អេលី‌ផាស​ជា​ជនជាតិ​ថេម៉ាន​ថា៖ «យើង​ខឹង​នឹង​អ្នក ព្រម​ទាំង​មិត្ត‌ភក្ដិ​ទាំង​ពីរ​របស់​អ្នក​ខ្លាំង​ណាស់ ដ្បិត​អ្នក​ពុំ​បាន​ថ្លែង​អំពី​យើង ដោយ​ត្រឹម​ត្រូវ​ដូច​យ៉ូប ជា​អ្នក​បម្រើ​របស់​យើង​ឡើយ។
\v 8 ដូច្នេះ ចូរ​យក​គោ​បា​ប្រាំ‌ពីរ និង​ចៀម​ឈ្មោល​ប្រាំ‌ពីរ ទៅ​ជួប​យ៉ូប ជា​អ្នក​បម្រើ​របស់​យើង ហើយ​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល ​សម្រាប់​អ្នក​​ចុះ។ យ៉ូប ជា​អ្នក​បម្រើ​របស់​យើង ​យើង​នឹងទទួលពាក្យអធិស្ឋានគាត់ ហើយយើងមិនសងតាមអ្វីដែលាបនប្រព្រឹត្តឡើយ អ្នកមិនបាននិយាយអ្វីដែលត្រឹមត្រូវ ដូចយ៉ូបអ្នកបម្រើយើងបាននិយាយ»។
\v 9 លោក​អេលី‌ផាស​ជា​ជា​ជនជាតិថេម៉ាន លោក​ប៊ីល‌ដាដ​ជា​ជា​ជនជាតិ​ស៊ូអា និង​លោក​សូផារ​ជា​ជា​ជនជាតិ​ណាអាម៉ា​នាំ​គ្នា​ចាក​ចេញ​ទៅ ហើយ​ធ្វើ​តាម​សេចក្ដី​ដែល​ព្រះ‌អម្ចាស់​បាន​បង្គាប់ ហើយព្រះ‌អម្ចាស់​ក៏​ទទួល​លោក​យ៉ូប។
\s5
\v 10 ពេល​លោក​យ៉ូប​ទូល‌អង្វរ​ឲ្យ​មិត្ត‌របស់​លោក ព្រះ‌អម្ចាស់​ប្រោស‌ប្រណី​លោក​ឲ្យ​បាន​ចម្រុង‌ចម្រើន​ឡើង​វិញ។ ព្រះ‌អម្ចាស់​ប្រទាន​ទ្រព្យឲ្យ​លោក​​ពីរ​ដង​ច្រើន​លើស​មុន។
\v 11 បងប្អូន​ប្រុស​ស្រី​ទាំង​ប៉ុន្មាន​របស់​លោក និង​ញាតិ‌មិត្ត​ទាំង​អស់​ដែល​លោក​ធ្លាប់​ស្គាល់ នាំ​គ្នា​មក​សួរ​សុខ​ទុក្ខ​លោក ហើយ​បរិភោគ​អាហារ​រួម​ជា​មួយ​លោក នៅ​ក្នុង​ផ្ទះ​របស់​លោក។ ពួក​គេ​សម្តែង​ការ​អាណិត‌អាសូរ និង​សម្រាល​ទុក្ខ​លោក ព្រោះ​តែ​ទុក្ខ​វេទនា​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌អម្ចាស់​បាន​បណ្ដាល​ឲ្យ​កើត​មាន​ដល់​លោក។ ពួក​គេ​យក​ប្រាក់​មួយ​ណែន​ម្នាក់ ព្រម​ទាំង​កង​មាស​ម្នាក់​មួយ មក​ជូន​លោក។
\s5
\v 12 ព្រះ‌អម្ចាស់ ប្រទាន​ពរ​ដល់​លោក​យ៉ូប​លើក​នេះ ច្រើន​ជាង​មុន​ទៅ​ទៀត គឺ​លោក​មាន​ចៀម​មួយ​ម៉ឺន​បួន​ពាន់​ក្បាល អូដ្ឋ​ប្រាំ​មួយ​ពាន់​ក្បាល គោ​មួយ​ពាន់​នឹម និង​លា​ញី​មួយ​ពាន់​ក្បាល។
\v 13 លោក​មាន​កូន​ប្រុស​ប្រាំ‌ពីរ​នាក់ និង​កូន​ស្រី​បី​នាក់។
\v 14 លោក​ដាក់​ឈ្មោះ​កូន​ស្រី​ទី​មួយ​ថា យេមី‌ម៉ា កូន​ស្រី​ទី​ពីរ កេស៊ី‌យ៉ា និង​កូន​ស្រី​ទី​បី កេរេន ហាពូក។
\s5
\v 15 នៅ​ក្នុង​ទឹកដីនោះ​ទាំង​មូល គ្មាន​នារី​ណា​មាន​រូប​ឆោម​ល្អ​ស្អាត ដូច​កូន​ស្រី​របស់​លោក​យ៉ូប​ទេ។ លោក​យ៉ូប ជា​ឪពុក ក៏​បាន​ចែក​មត៌ក​ឲ្យ​នាង​ទាំង​បី ដូច​បងប្អូន​ប្រុសៗ​ទាំង​ប្រាំ‌ពីរ​នាក់​ដែរ។
\v 16 ក្រោយ​មក លោក​យ៉ូប​រស់​បាន​ ១៤០​ឆ្នាំ​ទៀត លោក​បាន​ឃើញ​កូន​ចៅ​របស់​លោក​រហូត​ដល់​បួន​តំណ។
\v 17 បន្ទាប់​ពី​មាន​អាយុ​យឺន‌យូរ​សម្បូរ​សប្បាយ​មក លោក​យ៉ូប ​ក៏​លា​ចាក​លោកទៅ។