km_ulb/13-1CH.usfm

1749 lines
349 KiB
Plaintext
Raw Permalink Blame History

This file contains invisible Unicode characters

This file contains invisible Unicode characters that are indistinguishable to humans but may be processed differently by a computer. If you think that this is intentional, you can safely ignore this warning. Use the Escape button to reveal them.

\id 1CH
\ide UTF-8
\h របាក្សត្រ ទី១
\toc1 របាក្សត្រ ទី១
\toc2 របាក្សត្រ ទី១
\toc3 1ch
\mt របាក្សត្រ ទី១
\s5
\c 1
\cl ជំពូក ១
\p
\v 1 ​​លោក​អដាំ លោកសេថ លោកអេណុស
\v 2 លោកកៃណាន លោកម៉ាលេលាល ​លោកយេរេឌ
\v 3 លោកហេណុក លោកមធូសាឡា លោកឡាមេក។
\v 4 លោកឡាមេកជាឪពុកលោកណូអេ កូនៗរបស់លោកណូអេមានលោកសិម​​ លោកហាំ និង​ លោកយ៉ាផេត។
\s5
\v 5 កូនប្រុសៗរបស់លោកយ៉ាផេតមាន កូមើរ ​ម៉ាកុក ម៉ាដាយ យ៉ាវ៉ាន​​ ទូបាល មែសេក និងទីរ៉ាស។
\v 6 កូនប្រុសៗរបស់លោកកូមើរមាន អាសក្នាស រីផាត និង​តូការម៉ា។
\v 7 កូនប្រុសៗរបស់លោកយ៉ាវ៉ានមាន អេលីសា តើស៊ីស គីទីម និងដូដានីម។
\s5
\v 8 កូនប្រុសៗរបស់លោកហាំ មានគូស មីសរ៉ែម ពូថ និងកាណាន។
\v 9 កូនប្រុសៗរបស់លោកគូសមាន សេបា ហាវីឡា សាបតា រ៉ាម៉ា និងសាបតិកា។​ កូនប្រុសៗរបស់លោករ៉ាអាម៉ា គឺ សេបា​និង​ដេដាន់។
\v 10 លោកគូស ជាឪពុករបស់លោកនីមរ៉ូដ លោកគឺជាវីរបុរសទីមួយនៅលើផែនដី។
\s5
\v 11 លោកមីសរ៉ែម ដូនតារបស់ជនជាតិលូឌីម ជនជាតិអណាមីម ជនជាតិលេហាប៊ីម ជនជាតិណាធូហ៊ីម
\v 12 ជនជាតិប៉ាទ្រូស៊ីម និងជនជាតិកាសលូហ៊ីម​ (ដែលត្រូវជាដូនតារបស់ជនជាតិភីលីស្ទីន) និងជនជាតិកាប់ថោរីម។
\s5
\v 13 លោកកាណាន បង្កើតស៊ីដូន​ ជាកូនច្បង និងហេត។
\v 14 គាត់ក៏ក្លាយជាបុព្វបុរសរបស់ ជនជាតិយេប៊ូស ជនជាតិអាម៉ូរី ជនជាតិគើកាស៊ី
\v 15 ជនជាតិហេវី ជនជាតិអើគី ជនជាតិស៊ីនីត
\v 16 ជនជាតិអើវ៉ាឌីត ជនជាតិសេម៉ារីត ជនជាតិហាម៉ាធីត។
\s5
\v 17 កូនប្រុសៗរបស់លោកសិមមាន អេឡាំ អាសស៊ើរ ​អើប៉ាកសាឌ លូឌ អើរ៉ាម អ៊ូស ហ៊ូល កេធើរ និងមែសេក។
\v 18 លោកអើប៉ាកសាឌជាឪពុករបស់លោកសេឡា លោកសេឡាជាឪពុករបស់លោកហេប៊ើរ។
\v 19 លោកហេប៊ើរមានកូនប្រុសពីរនាក់ មួយឈ្មោះផាលេក ពីព្រោះនៅជំនាន់នោះមនុស្សបានបែកចែកផែនដីគ្នា រីឯប្អូនគាត់ឈ្មោះយ៉ុកថាន។
\s5
\v 20 លោក​យ៉ុកថានជាឪពុករបស់អាល់-ម៉ូដាដ សេលែប ហាសាម៉ាវ៉ែត យេរ៉ា
\v 21 ហាដូរ៉ាម អ៊ូសាល ឌីកឡា
\v 22 អូបាល អប៊ីម៉ាអែល សេបា
\v 23 អូភៀរ ហាវីឡា និងយ៉ូបាប។ អ្នកទាំងនោះសុទ្ធតែជាកូនចៅរបស់លោកយ៉ុកថាន។
\s5
\v 24 លោកសិម លោកអើបាកសាឌលោកសេឡា
\v 25 លោកហេប៊ើរ លោកផាលេក ​លោករេហ៊ូវ
\v 26 លោកសេរូក លោកណាឃរ លោកថេរ៉ា
\v 27 លោកថេរ៉ាជាឪពុកលោកអាប់រ៉ាម គឺជាលោកអប្រាហាំ។
\s5
\v 28 កូនរបស់លោកអប្រាហាំមាន លោកអ៊ីសាក និងលោកអ៊ីស្មាអែល។
\v 29 ពូជពង្សរបស់លោកអ៊ីស្មាអែលមានដូចតទៅ លោកនេបាយ៉ូតជាកូនច្បង កេដារ អបែល មីបសាម​
\v 30 មីសម៉ា ឌូម៉ា ម៉ាស្សា ហាដាដ ថេម៉ា
\v 31 យេធើរ ណាភីស និងកេដម៉ា។​ អ្នកនោះសុទ្ធតែជាកូនប្រុសៗរបស់លោកអ៊ីស្មាអែល។
\s5
\v 32 រីឯកូនប្រុសៗរបស់នាងកិទូរ៉ា ជាប្រពន្ធចុងរបស់លោកអប្រាហាំ​មាន ស៊ីមរ៉ាន យ៉ុកសាន មីដាន មីឌាន អ៊ីសបាក់ និងស៊ូអា។ កូនប្រុសៗរបស់លោកយ៉ុកសានគឺ សាបា និងដេដាន់។
\v 33 កូនប្រុសៗរបស់លោកមីឌាន​គឺ អេផា​ អេភើរ ហេណុក​​ អប៊ីដា និងអែលដាអា។ អ្នកទាំងនោះសុទ្ធតែជាកូនចៅរបស់នាងកិទូរ៉ា។
\s5
\v 34 លោកអប្រាហាំជាឪពុករបស់លោកអ៊ីសាក ហើយកូនរបស់លោកអ៊ីសាកគឺលោកអេសាវ និងលោកអ៊ីស្រាអែល។
\v 35 កូនប្រុសៗរបស់លោកអេសាវមាន អេលីផាស រេហួល យេអូស យ៉ាឡាម និងកូរ៉ា។
\v 36 កូនប្រុសៗរបស់លោកអេលីផាសមាន ថេម៉ាន អូម៉ារ សេផូ ​កេថាម កេណាស ធីមណា និងអាមាឡេក។​
\v 37 កូនប្រុសៗរបស់លោករេហួលមាន ណាហាត់ សេរ៉ាស សាំម៉ា និងមីសសា។
\s5
\v 38 កូនប្រុសៗរបស់លោកសៀរមាន ឡូថាន សូបាល ស៊ីបៀន អណា ឌីសសុន អេស៊ើរ និងឌីសាន។
\v 39 កូនប្រុសៗរបស់លោកឡូថានមាន ហូរី និងហោម៉ាម។ប្អូនស្រីរបស់លោកឡូថាន ឈ្មោះនាងធីមណា។
\v 40 កូនប្រុសៗរបស់លោកសូបាលមាន អាល់វ៉ាន ម៉ាណាហាត់ អេបាល សេផូ និងអូណាម។ កូនប្រុសៗរបស់លោកស៊ីបៀន​មាន អៃយ៉ា​ និងអណា។
\s5
\v 41 កូនប្រុសៗរបស់លោកអណាគឺ ឌីសុន កូនប្រុសៗរបស់លោកឌីសុនមាន ហាមរ៉ាន អែសបាន់ អ៊ីតរ៉ាន និងកេរ៉ាន។
\v 42 កូនប្រុសៗរបស់លោកអេស៊ើរមាន ប៊ីលហាន​ សាវ៉ាន និងយ៉ាកាន។ កូនប្រុសៗរបស់លោកឌីសសាន គឺអ៊ូស និងអរ៉ាន។
\s5
\v 43 ស្តេចដែលគ្រងរាជ្យនៅស្រុកអេដុមមុនពេលដែលមានស្តេចគ្រងរាជ្យលើជនជាតិអ៊ីស្រាអែលមានដូចតទៅ ព្រះបាទបេឡា ជាបុត្រលោកបេអ៊រ គ្រងរាជ្យនៅក្រុងឌីនហាបា។
\v 44 ពេលព្រះបាទបេឡាសោយទិវង្គតទៅ ព្រះបាទយ៉ូបាប់ ជាបុត្ររបស់លោកសេរ៉ា អ្នកក្រុងបូសរ៉ា ឡើងគ្រងរាជ្យជំនួស។
\v 45 ពេលព្រះបាទយ៉ូបាប់សោយទិវង្គត ព្រះបាទហ៊ូសាម ជាអ្នកស្រុកថេម៉ាន ឡើងគ្រងរាជ្យជំនួស។
\s5
\v 46 ពេលព្រះបាទហ៊ូសាមសោយទិវង្គត ព្រះបាទហាដាដ ជាបុត្ររបស់លោកបេដាដ មកពីក្រុងអាវីត ឡើងគ្រងរាជ្យជំនួស គឺស្តេចនេះហើយដែលវាយឈ្នះពួកមីឌាន នៅស្រុមម៉ូអាប់។
\v 47 ពេលព្រះបាទហាដាដសោយទិវង្គត ព្រះបាទសាំឡា ជាអ្នកស្រុកម៉ាសរេកា​ ឡើងគ្រងរាជ្យជំនួស។
\v 48 ពេលព្រះបាទសាំឡាសោយទិវង្គត ព្រះបាទសូលជាអ្នកស្រុករ៉េហូបូត ដែល​នៅ​មាត់​ទន្លេ ឡើងគ្រងរាជ្យជំនួស។
\s5
\v 49 ពេលព្រះបាទសូលសោយទិវង្គត ព្រះបាទបាល-ហាណាន់ជាបុត្ររបស់លោកអកបោរឡើងគ្រងរាជ្យជំនួស។
\v 50 ពេលព្រះបាទបាល-ហាណាន់សោយទិវង្គត ព្រះបាទហាដា ជាអ្នកក្រុងប៉ាវ ឡើងគ្រងរាជ្យជំនួស។​ មហេសីរបស់ស្តេចមាននាមថា មហេថាបែល ជាបុត្រីរបស់លោកស្រីម៉ាតរ៉េត និងជាចៅស្រីរបស់លោកមេសាហាប់។
\s5
\v 51 បន្ទាប់មក ព្រះបាទហាដាសោយទិវង្គត។ រីឯមេកន្ទ្រាញរបស់ជនជាតិអេដុមមាន លោកធីមណា លោកអាល់វ៉ា លោកយេថេត
\v 52 លោកអហូលីបាម៉ា លោកអេឡា លោកពីណូន
\v 53 លោកកេណាស លោកថេម៉ាន លោកមីបសារ
\v 54 លោកម៉ាកឌាល លោកអ៊ីរ៉ាម។ លោកទាំងនោះសុទ្ធតែជាមេកន្ទ្រាញរបស់ជនជាតិអេដុម។
\s5
\c 2
\cl ជំពូក២
\p
\v 1 កូនប្រុសៗរបស់លោកអ៊ីស្រាអែលមាន រូបេន ស៊ីម្មាន លេវី យូដា អ៊ីសាខារ​ សាប់យូឡូន
\v 2 ដាន់ យ៉ូសែប បេនយ៉ាមីន ណែបថាលី កាឌ និងអេស៊ើរ។
\s5
\v 3 កូនប្រុសៗរបស់លោកយូដាមាន អ៊ើរ អូណាន់ និងសេឡា។ អ្នកទាំងបីនេះ ជាកូនដែលកើតពីស្ត្រីជនជាតិកាណាន ជាកូនស្រីរបស់លោកស៊ូអា។ លោកអ៊ើរដែលត្រូវជាកូនច្បងរបស់លោកយូដា ជាមនុស្សអាក្រក់មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ដូច្នេះ ព្រះអង្គក៏ដកជីវិតគាត់ទៅ។
\v 4 ក្រោយមកលោកយូដាបានយកនាងតាម៉ារជាកូនប្រសា ហើយនាងបង្កើតបានពេរេស ​និងសេរ៉ាស។ ដូច្នេះ លោកយូដាមានកូនទាំងអស់ប្រាំនាក់។
\s5
\v 5 កូនប្រុសៗរបស់លោកពេរេសមាន ហេស្រុន និងហាមុល។
\v 6 កូនប្រុសៗរបស់លោកសេរ៉ាសមាន ស៊ីមរី អេថាន ហេម៉ាន កាល់កូល និងដារ៉ា គឺទាំងអស់មានប្រាំនាក់។
\v 7 កូនប្រុសៗរបស់លោកកើមីគឺអេកាន ជាអ្នកនាំទុក្ខទោសមកលើជនជាតិអ៊ីស្រាអែល ដោយបានលួចយកវត្ថុដែលត្រូវបំផ្លាញថ្វាយផ្តាច់ដល់ព្រះជាម្ចាស់។
\v 8 កូនលោកអេថាន គឺអសារ៉ា។
\s5
\v 9 កូនប្រុសៗរបស់លោកហេស្រុនមាន យេរ៉ាម្អែល រ៉ាម និងកាលែប។
\v 10 លោករ៉ាមជាឪពុករបស់លោកអមីណាដាប់ លោកអមីណាដាប់ជាឪពុករបស់លោកណាសូន ដែលជាប្រមុខលើពួកកូនចៅយូដា
\v 11 លោកណាសូនជាឪពុករបស់លោកសាលម៉ូន លោកសាលម៉ូនជាឪពុករបស់លោកបូអូស
\v 12 លោកបូអូសជាឪពុករបស់លោកអូបិឌ លោកអូបិឌជាឪពុករបស់លោកអ៊ីសាយ។
\s5
\v 13 លោកអ៊ីសាយជាឪពុករបស់លោកអេលាប​ ជាកូនច្បង អប៊ីណាដាប់ជាកូនទីពីរ សាំម៉ាជាកូនទីបី
\v 14 នេថានេលជាកូនទីបួន រ៉ាដាយជាកូនទីប្រាំ
\v 15 អូសែមជាកូនទីប្រាំមួយ និងដាវីឌជាកូនទីប្រាំពីរ។
\s5
\v 16 រីឯបងប្អូនស្រីរបស់ពួកគេគឺនាងសេរ៉ូយ៉ា និងអប៊ីកែល។ កូនប្រុសៗរបស់នាងសេរ៉ូយ៉ាមានបីនាក់គឺ អប៊ីសាយ យ៉ូអាប់ និងអេសាអែល។
\v 17 នាងអប៊ីកែលបង្កើតអម៉ាសា រីឯឪពុករបស់អម៉ាសាឈ្មោះយេធើរ ជាជនជាតិអ៊ីស្មាអែល។
\s5
\v 18 លោកកាលែបជាកូនរបស់លោកហេស្រុន ព្រមទាំងនាងអស៊ូបាជាភរិយា បង្កើតបានកូនស្រីមួយឈ្មោះ យេរីអូត​ និងកូនប្រុសបីនាក់គឺ យេស៊ើរ សូបាប និងអើដូន។
\v 19 ពេលនាងអស៊ូបាស្លាប់ទៅ លោកកាលែបមានភរិយាមួយទៀតឈ្មោះនាងអេប្រា នាងបង្កើតបានកូនប្រុសមួយជូនលោក ដែលមានឈ្មោះថាហ៊ើរ។
\v 20 លោកហ៊ើរជាឪពុករបស់លោកយូរី ហើយលោកយូរីជាឪពុករបស់លោកបេតសាលាល។
\s5
\v 21 ក្រោយមក លោកហេស្រុនបានយកកូនស្រីម្នាក់របស់លោកម៉ាគារ ដែលត្រូវជាឪពុករបស់លោកកាឡាដមកធ្វើជាភរិយា។ ពេលនោះលោកមានអាយុ៦០ឆ្នាំហើយ នាងបង្កើតបានកូនប្រុសមួយជូនលោកដែលមានឈ្មោះថា សេគូប។
\v 22 លោកសេគូបជាឪពុករបស់លោកយ៉ាអៀរ ដែលជាអ្នកគ្រប់គ្រងលើភូមិម្ភៃបីនៅស្រុកកាឡាដ។
\s5
\v 23 ជនជាតិកេសួរី និងជនជាតិអើរ៉ាម បានវាយយកភូមិទាំងប៉ុន្មានរបស់លោកយ៉ាអៀរ ព្រមទាំងក្រុងកេណាតនិងស្រុកភូមិនៅជុំវិញដែលមានចំនួនទាំងអស់៦០។ ប្រជាជនដែលរស់នៅក្នុងក្រុងនោះសុទ្ធតែជាពូជពង្សរបស់លោកម៉ាគារជាឪពុករបស់លោកកាឡាដ។
\v 24 បន្ទាប់ពី​ លោកហេស្រុនស្លាប់ទៅ លោកកាលែបបានគេងជាមួយអេប្រាតា ជាភរិយាលោកហេស្រុនជាឪពុកគាត់ ហើយនាងបង្កើតកូនប្រុសមួយជូនគាត់មានឈ្មោះថា អាសហើរ ដែលត្រូវជាឪពុករបស់លោកត្កូអា។
\s5
\v 25 រីឯកូនចៅរបស់លោកយេរ៉ាមែល ជាកូនច្បងរបស់លោកហេស្រុនមាន រ៉ាម ជាកូនច្បង ប៊ូណា អូរែន អូសេម និងអហ៊ីយ៉ា។
\v 26 លោកយេរ៉ាមែលមានប្រពន្ធមួយទៀតឈ្មោះនាងអថារ៉ា ដែលត្រូវជាម្តាយរបស់លោកអូណាម។
\v 27 កូនចៅរបស់លោករ៉ាមដែលជាកូនច្បងរបស់លោកយេរ៉ាមែលមាន ម៉ាអាស យ៉ាគីន និងអេគើរ។
\v 28 កូនរបស់លោកអូណាមគឺ សាម៉ាយ និងយ៉ាដា។ កូនប្រុសៗរបស់លោកសាម៉ាយគឺ ណាដាប់​ និងអប៊ីស៊ើរ។
\s5
\v 29 ភរិយារបស់លោកអប៊ីស៊ើរឈ្មោះអប៊ីហាអែល នាងបង្កើតកូនប្រុសពីរនាក់ជូនលោក គឺអបាន់ និងម៉ូលីឌ។
\v 30 កូនរបស់លោកណាដាប់គឺ សេលេដ និង អផែម។ លោកសេលេដស្លាប់ទៅ តែគ្មានកូនទេ។
\v 31 លោកអផែមជាឪពុករបស់លោកអ៊ីស៊ី លោកអ៊ីស៊ី ជាឪពុករបស់លោកសេសាន លោកសេសាន ជាឪពុករបស់លោកអឡាយ។
\v 32 កូនរបស់លោកយ៉ាដា​ ដែលត្រូវជាប្អូនរបស់លោកសាម៉ាយ គឺយេធើរ និងយ៉ូណាថាន។ លោកយេធើរស្លាប់ទៅ តែគ្មានកូនទេ។
\v 33 កូនរបស់លោកយ៉ូណាថានគឺ ពេលេត​ និងសាសា។ អ្នកទាំងនេះសុទ្ធតែជាកូនចៅរបស់លោកយេរ៉ាមែល។
\s5
\v 34 លោកសេសានគ្មានកូនប្រុសទេ គឺមានតែកូនស្រី។ លោកសេសានមានខ្ញុំបម្រើម្នាក់ជាជនជាតិអេស៊ីប ឈ្មោះយ៉ារហា។
\v 35 លោកសេសានបានលើកកូនស្រីគាត់ទៅឲ្យយ៉ារហាដែលជាខ្ញុំបម្រើនោះ នាងបង្កើតបានកូនប្រុសឲ្យគាត់ ឈ្មោះអថាយ។
\s5
\v 36 លោកអថាយជាឪពុករបស់លោកណាថាន លោកណាថានជាឪពុករបស់លោកសាបាដ។
\v 37 លោកសាបាដជាឪពុករបស់លោកអែបឡាល លោកអែបឡាលជាឪពុករបស់លោកអូបិឌ។​
\v 38 លោកអូបិឌ ជាឪពុករបស់លោកយេហ៊ូវ លោកយេហ៊ូវជាឪពុករបស់លោកអសារ៉ា។
\s5
\v 39 លោកអសារ៉ាជាឪពុករបស់លោកហាលេស លោកហាលេសជាឪពុករបស់លោកអេឡាសា។
\v 40 លោកអេឡាសាជាឪពុករបស់លោកស៊ីសម៉ាយ លោកស៊ីសម៉ាយជាឪពុករបស់លោកសាលូម។
\v 41 លោកសាលូមជាឪពុករបស់លោកយេកាមីយ៉ា យេកាមីយ៉ាជាឪពុករបស់លោកអេលីសាម៉ា។
\s5
\v 42 រីឯកូនប្រុសៗរបស់លោកកាលែប ជាប្អូនរបស់លោកយេរ៉ាមែល គឺមេសា ជាកូនច្បង ដែលត្រូវជាឪពុករបស់ស៊ីភ។ ម៉ារីសា ជាកូនទីពីរដែលជាឪពុករបស់ហេប្រុន។
\v 43 កូនប្រុសៗរបស់ហេប្រុនមាន កូរ៉ា តាពួរ រេគេម និងសេម៉ា។
\v 44 សេម៉ាជាឪពុករបស់រ៉ាហាំ រ៉ាហាំជាឪពុករបស់យ៉ូរគាម។ រេគេមជាឪពុករបស់សាម៉ាយ។
\s5
\v 45 លោកសាម៉ាយជាឪពុករបស់ម៉ាអូន លោកម៉ាអូនជាឪពុករបស់បេតស៊ើរ។
\v 46 រីឯនាងអេប្រា ជាប្រពន្ធចុងរបស់លោកកាលែបបង្កើតបានហារ៉ាន ម៉ូសា និងកាសេស។ លោកហារ៉ានក៏មានកូនប្រុសមួយឈ្មោះកាសេសដែរ។
\v 47 កូនប្រុសៗរបស់លោកយ៉ាដាយ គឺរេគេម យ៉ូថាម កេសាន ពេលេត អេផា និងសាអាប់។
\s5
\v 48 មាកា ជាប្រពន្ធចុងរបស់លោកកាលែប បង្កើតបានសេប៊ើរ​ និងទីហាណា។
\v 49 នាងក៏បង្កើតបានសាអាប់ ជាឪពុករបស់ម៉ាដម៉ាណា ព្រមទាំងស៊ីវ៉ា ជាឪពុករបស់ម៉ាកបេណា និងគីបៀរ។ រីឯកូនស្រីរបស់លោកកាលែបឈ្មោះនាងអាក់សា។
\v 50 កូនឯទៀតៗរបស់លោកកាលែបជាកូនហ៊ើរមានដូចតទៅ កូនដែលនាងអេប្រាតាបង្កើតជូនលោកគឺស៊ូបាល ជាកូនច្បង ជាអ្នកដែលសង់ក្រុង គាយ៉ាត-យារីម។
\s5
\v 51 សាលម៉ាជាអ្នកសង់បេថ្លេហិម ហារេបជាអ្នកសង់បេត-កាឌើរ។
\s5
\v 52 លោកស៊ូបាលជាអ្នកសង់ក្រុងគាយ៉ាត-យារីមក៏មានកូនចៅដែរ គឺអ្នកភូមិហារ៉ូអេ និងអ្នកភូមិហាស៊ី-ហាមេនូហូតចំនួនពាក់កណ្តាល
\v 53 ព្រមទាំងអំបូរនានានៅក្រុងគាយ៉ាត-យារីម គឺពួកយេធើរ ពូធី ស៊ូម៉ាធី និងមីសរ៉ា។ ពូជពង្សរបស់អ្នកទាំងនោះគឺពួកសូរ៉ាត និងអែសថោស។
\s5
\v 54 រីឯកូនចៅរបស់លោកសាលម៉ាគឺអ្នកភូមិបេថ្លេហិម អ្នកភូមិនេថូផា អ្នកភូមិអាត្រូត-បេត -យ៉ូអាប់ អ្នកភូមិហាស៊ី-ហាម៉ាណាធីចំនួនពាក់កណ្តាល អ្នកភូមិសោរីត
\v 55 ព្រមទាំងអំបូររបស់ពួកស្មៀន នៅភូមិយ៉ាបេស គឺពួកធីរ៉ាត់ ពួកស៊ីម៉ាត់ និងពួកស៊ូកាត់។ អ្នកទាំងនេះសុទ្ធតែជាពួកកែន ដែលជាពូជពង្សរបស់លោកហាមម៉ាត់ ជាបុព្វបុរសរបស់អំបូររេកាប។
\s5
\c 3
\cl ជំពូក ៣
\p
\v 1 រាជបុត្ររបស់ព្រះបាទដាវីឌ ដែលប្រសូត្រនៅក្រុងហេប្រូន មានដូចតទៅ បុត្រច្បងព្រះនាមអាំណូន ប្រសូតពីនាងអហ៊ីណោម ជាអ្នកស្រុកយេសរាល បុត្រទីពីរព្រះនាមដានីអែល ប្រសូតពីនាងអប៊ីកែល ជាអ្នកភូមិកើមែល
\v 2 បុត្រទីបីព្រះនាមអាប់សាឡុម ប្រសូតពីព្រះនាងម៉ាកាដែលត្រូវជាបុត្រីរបស់ព្រះបាទតាលម៉ាយ ស្តេចស្រុកកេស៊ូរី បុត្រទីបួនព្រះនាមអដូនីយ៉ា ប្រសូតពីនាងហាគីត
\v 3 បុត្រទីប្រាំព្រះនាមសេផាធា ប្រសូតពីនាងអប៊ីថាល បុត្រទីប្រាំមួយព្រះនាមយីតរាម ប្រសូតពីនាងអេកឡា។
\s5
\v 4 ទាំងប្រាំមួយអង្គនេះប្រសូតនៅក្រុងហេប្រូន។ ព្រះបាទដាវីឌសោយរាជ្យនៅក្រុងហេប្រូនអស់រយៈពេលប្រាំពីរឆ្នាំកន្លះ ហើយសោយរាជ្យនៅក្រុងយេរូសាឡិមអស់រយៈពេលសាមសិបបីឆ្នាំ។
\v 5 រីឯបុត្រដែលកើតនៅក្រុងយេរូសាឡិមមានព្រះនាម សាំម៉ា សូបាប់ ណាថាន និងសាឡូម៉ូន បុត្របួនអង្គនេះកើតពីនាងបាតសេបា ជាកូនរបស់លោកអាំមាល។
\s5
\v 6 ព្រះបាទដាវីឌមានបុត្រាប្រាំបួនអង្គទៀត គឺយីបហារ អេលីសា អេផេលេត
\v 7 ណូកា នេផេក យ៉ាភា​
\v 8 អេលីសាម៉ា អេលីយ៉ាដា និងអេលីផាលេត។
\v 9 ទាំងនេះសុទ្ធតែជាបុត្រារបស់ព្រះបាទដាវីឌ ដោយឥតគិតបុត្រដែលកើតពីពួកស្រីស្នំឡើយ។ ព្រះបាទដាវីឌក៏មានបុត្រីមួយអង្គដែរ គឺព្រះនាងតាម៉ារ។
\s5
\v 10 បុត្រារបស់ព្រះបាទសាឡូម៉ូនគឺព្រះបាទរេហូបោម។ បុត្រារបស់ព្រះបាទរេហូបោមគឺព្រះបាទអប៊ីយ៉ា។ បុត្រារបស់ព្រះបាទអប៊ីយ៉ាគឺព្រះបាទអេសា។ បុត្រារបស់ព្រះបាទអេសាគឺព្រះបាទយ៉ូសាផាត។
\v 11 បុត្រារបស់ព្រះបាតយ៉ូសាផាតគឺព្រះបាទយ៉ូរ៉ាម។ បុត្រារបស់ព្រះបាទយ៉ូរ៉ាមគឺព្រះបាទអហាស៊ីយ៉ា។ បុត្រារបស់ព្រះបាទអហាស៊ីយ៉ាគឺព្រះបាទយ៉ូអាស
\v 12 បុត្រារបស់ព្រះបាទយ៉ូអាសគឺព្រះបាទអម៉ាស៊ីយ៉ា។ បុត្រារបស់ព្រះបាទអម៉ាស៊ីយ៉ាគឺព្រះបាទអសារា។ បុត្រារបស់ព្រះបាទអសារាគឺព្រះបាទយ៉ូថាម។
\s5
\v 13 បុត្រារបស់ព្រះបាទយ៉ូថាមគឺព្រះបាទអហាស។ បុត្រារបស់ព្រះបាទអហាសគឺព្រះបាទហេសេគា។ បុត្រារបស់ព្រះបាទហេសេគាគឺព្រះបាទម៉ាណាសេ។ បុត្រារបស់ព្រះបាទម៉ាណាសេគឺព្រះបាទអាំម៉ូន
\v 14 បុត្រារបស់ព្រះបាទអាំម៉ូនគឺព្រះបាទយ៉ូសៀស។
\s5
\v 15 រីឯបុត្ររបស់ព្រះបាទយ៉ូសៀសគឺយ៉ូហាណានជាបុត្រច្បង យេហូយ៉ាគីមជាបុត្រទីពីរ សេដេគាជាបុត្រទីបី និងសាលូមជាបុត្រទីបួន។
\v 16 រីឯបុត្ររបស់ព្រះបាទយេហូយ៉ាគីម គឺយេកូនាស​និងសេដេគា។
\s5
\v 17 រីឯបុត្ររបស់ព្រះបាទយេកូនាស ជាឈ្លើយសឹកនោះ គឺសាលធាល
\v 18 ​ម៉ាលគីរ៉ាម ពេដាយ៉ា សេណាសារ យេកាម៉ា ហូសាម៉ា និងនេដាបយ៉ា។
\s5
\v 19 កូនរបស់លោកពេដាយ៉ាគឺសូរ៉ូបាបិល និងស៊ីម៉ាយ។ កូនប្រុសៗរបស់លោកសូរ៉ូបាបិល មេស៊ូឡាម និងហាណានា ព្រមទាំងនាងសេឡូមីត។
\v 20 លោកមានកូនប្រាំនាក់ទៀតឈ្មោះ ហាស៊ូបា អូហែល បេរេគា ហាសាឌា និងយ៉ូសាបហេសេដ។
\v 21 កូនប្រុសៗរបស់លោកហាណានាគឺ ពេឡាធា និងអេសាយ ព្រមទាំងកូនចៅរបស់លោករេផាយ៉ា កូនចៅរបស់លោកអើណាន កូនចៅរបស់លោកអូបាឌា កូនចៅរបស់លោកសេកានា។
\s5
\v 22 កូនរបស់លោកសេកានាគឺលោកសេម៉ាយ៉ា កូនប្រុសរបស់លោកសេម៉ាយ៉ាគឺហាធូស យីកាល បារីយ៉ា នារីយ៉ា និងសាផាត។ សរុបទាំងអស់ប្រាំមួយនាក់។
\v 23 កូនប្រុសៗរបស់លោកនារីយ៉ាមានអេលីយ៉ូណៃ ហេសេគា និងអាសរីកាំ គឺសរុបទាំងអស់បីនាក់។
\v 24 កូនប្រុសរបស់លោកអេលីយ៉ូណៃ គឺហូដាវា អេលាស៊ីប ពេឡាយ៉ា អកាប យ៉ូហាណាន ដេឡាយ៉ា និងអណានី សរុបទាំងអស់ប្រាំពីរនាក់។
\s5
\c 4
\cl ជំពូក ៤
\p
\v 1 កូនចៅរបស់លោកយូដាមាន ពេរេស ហេស្រុន កើរមី ហ៊ើរនិងសូបាល។
\v 2 លោករីយ៉ាអា ជាកូនរបស់លោកសូបាល បង្កើតយ៉ាហាត់ យ៉ាហាត់បង្កើតអហ៊ូម៉ាយ និងឡាហាដ អ្នកទាំងនេះជាអំបូរសូរ៉ាត។
\s5
\v 3 អស់អ្នកដែលកើតមកពីឪពុករបស់លោកអេថាមមាន យេសរាល យីមា និងយីដបា ហើយប្អូនស្រីរបស់គេឈ្មោះហាសែលលេពូនី។
\v 4 លោកពេនួលជាអ្នកសង់ភូមិកេដោរ លោកអេស៊ើរជាអ្នកសង់ភូមិហ៊ូសា។ អ្នកទាំងនេះសុទ្ធតែជាកូនចៅរបស់លោកហ៊ើរ ជាកូនច្បងរបស់អេប្រាតា ហើយជាអ្នកសង់ភូមិបេថ្លេហិម។
\s5
\v 5 លោកអាស៊ើរជាអ្នកសង់ក្រុងត្កូអា មានប្រពន្ធពីរ គឺនាងហេឡា និងនាងណាអារ៉ា។
\v 6 នាងណាអារ៉ាបង្កើតកូនប្រុសជូនគាត់ ដែលមានឈ្មោះថា អហូសាំ ហេភើរ ថេម៉ានី អហាសថារី។ អ្នកទាំងនេះសុទ្ធតែជាកូនរបស់នាងណាអារ៉ា។
\v 7 រីឯកូនរបស់នាងហេឡាមាន សេរ៉េត សូហារ និងអេតណាន។
\v 8 លោកកូសបង្កើតអនូប និងសូបេបា ព្រមទាំងអំបូរអខាហែល ជាកូនប្រុសរបស់ហារូម។
\s5
\v 9 លោកយ៉ាបេស ជាមនុស្សដែលគេគោរពរាប់អានច្រើនជាងបងប្អូនរបស់គាត់។ ម្តាយរបស់គាត់បានដាក់ឈ្មោះគាត់ថា យ៉ាបេស ដោយពោលថា «ខ្ញុំបានបង្កើតកូននេះមកដោយឈឺចាប់»។
\v 10 លោកយ៉ាបេសបានអង្វររកព្រះរបស់ជនជាតិអ៊ីស្រាអែលថា៖ «សូមប្រទានពរទូលបង្គំ សូមពង្រីកទឹកដីរបស់ទូលបង្គំ ហើយដាក់ព្រះហស្តលើទូលបង្គំ កុំឲ្យទូលបង្គំជួបប្រទះទុក្ខវេទនា និងការឈឺចាប់ឡើយ!» ដូច្នេះ ព្រះជាម្ចាស់ក៏ប្រោសប្រទានតាមសំណូមពររបស់គាត់។
\s5
\v 11 លោកកេលូប ដែលត្រូវជាប្អូនរបស់លោកស៊ូហា បង្កើតបានមេហើរ ដែលជាឪពុករបស់អែសថូន
\v 12 លោកអែសថូនបង្កើតបេតរ៉ាផា ផាសេហា និងថេហ៊ីណា។ លោកថេហ៊ីណាជាអ្នកសង់ភូមិណាហាស។ ពូជពង្សរបស់អ្នកទាំងនេះរស់នៅក្នុងតំបន់រេកា។
\s5
\v 13 កូនប្រុសៗរបស់លោកកេណាសគឺអូធ្នាល និងសេរ៉ាយ៉ា។ កូនប្រុសៗរបស់លោកអូធ្នាលគឺហាថាត និងមេអូណូថាយ
\v 14 លោកមេអូណូថាយ ជាឪពុករបស់អូប្រា។ លោកសេរ៉ាយ៉ា ជាឪពុករបស់យ៉ូអាប់ ជាបុព្វបុរសរបស់ពួកសិប្បករដែលរស់នៅតាមតំបន់ជ្រលងភ្នំរបស់ពួកសិប្បករ។
\v 15 លោកកាលែប ជាកូនរបស់លោកយេភូនេ មានកូនប្រុសបីនាក់គឺ អ៊ីរូ អេឡា និងណាអាម។ កូនប្រុសរបស់អេឡា គឺ កេណាស។
\v 16 កូនប្រុសៗរបស់លោកយេហាលែលគឺស៊ីភ ស៊ីផា ធារីយ៉ា និងអសារ៉ែល។
\s5
\v 17 កូនប្រុសៗរបស់អែសរ៉ាគឺយេធើរ ម៉ារេឌ អេភើរ និងយ៉ាឡូន។ លោកម៉ារេឌបានរៀបការជាមួយព្រះនាងប៊ីធា ជាបុត្រីរបស់ព្រះចៅផារ៉ោន ហើយបង្កើតបានម៉ារាម សាម៉ាយ និងយីសបា ដែលជាអ្នកសង់ក្រុងអែសធេម៉ូរ។
\v 18 អ្នកទាំងនេះគឺជាកូនប្រុសរបស់នាងប៊ីធា ជាអ្នកដែលលោកម៉ារេឌបានរៀបការជាមួយ។ រីឯប្រពន្ធរបស់លោកម៉ារេឌមួយទៀត ដែលជាជនជាតិយូដា បង្កើតបានយេរេឌ ជាអ្នកសង់ក្រុងកេដោរ ហេប៊ើរជាអ្នកសង់ក្រុងសូគរ និងយេគូធាល ជាអ្នកសង់ក្រុងសាណូអា។
\s5
\v 19 កូនប្រុសពីរនាក់របស់ប្រពន្ធលោកហ៊ូឌា ដែលជាមួយប្អូនស្រីរបស់លោកណាហាំ ម្នាក់បានក្លាយជាឪពុករបស់ពួកកាមីត ជាអ្នកសង់ក្រុងកៃឡា។ ហើយម្នាក់ទៀតគឺលោកម៉ាកាធីជាអ្នកសង់ក្រុងអែសធេម៉ូរ។
\v 20 កូនប្រុសៗរបស់លោកស៊ីម៉ូនគឺ អាំណូន រីនណា បេន-ហាណាន និងធីឡូន។​ កូនប្រុសៗរបស់លោកអ៊ីស៊ីគឺសូហេត និងបេន-សូហេត។
\s5
\v 21 កូនចៅរបស់លោកសេឡា ដែលត្រូវជាកូនរបស់លោកយូដាគឺអ៊ើរ ជាអ្នកសង់ក្រុងលេកា លោកឡាអាដា ជាអ្នកសង់ក្រុងម៉ារីសា ពូជអំបូររបស់អ្នកដែលត្បាញក្រណាត់ទេសឯកសុទ្ធ និងក្រុមគ្រួសារអាសបេអា
\v 22 លោកយ៉ូគីម អ្នកស្រុកកូសេបា លោកយ៉ូអាស់ និងលោកសារ៉ាប់ ដែលគ្រប់គ្រងលើស្រុកម៉ូអាប់ ព្រមទាំងយ៉ាស៊ូប៊ី-លេហែម (នេះជាបញ្ជីពីចាស់បុរាណ)
\v 23 អ្នកទាំងនេះជាជាងស្មូនរស់នៅភូមិនេតាអ៊ីម និងភូមិកេដេរ៉ា។ ពួកគេរស់នៅទីនោះ ហើយធ្វើការថ្វាយស្តេច។
\s5
\v 24 រីឯកូនចៅរបស់លោកស៊ីម្មាន មាន នេមូល យ៉ាមីន យ៉ាគិន សេរ៉ាស និងសូល។
\v 25 កូនចៅរបស់លោកសូលមានរាយនាមតាមតំណវង្សត្រកូលជាបន្តបន្ទាប់ដូចតទៅ សាលូម មីបសាម មីសម៉ា
\v 26 កូនចៅរបស់លោកមីសម៉ា​គឺ​ហាមូអែល កូនរបស់លោកហាមូអែល គឺសាគើរ កូនរបស់សាគើរ គឺស៊ីម៉ាយ។
\s5
\v 27 លោកស៊ីម៉ាយមានកូនប្រុសដប់ប្រាំមួយនាក់ និងកូនស្រីប្រាំមួយនាក់ រីឯបងប្អូនរបស់គាត់មិនសូវមានកូនច្រើនទេ។ ដូច្នេះ ពូជពង្សរបស់លោកស៊ីមា្មនមិនកើនចំនួនច្រើន ដូចពូជពង្សរបស់លោកយូដាឡើយ។
\v 28 អ្នកទាំងនោះរស់នៅតាមក្រុងបៀសេបា ម៉ូឡាដា ហាសា-ស៊ូអាល។
\s5
\v 29 ពួកគេក៏រស់នៅតាមភូមិប៊ីលហា អេសែម ថូឡាឌ
\v 30 បេធូល ហោម៉ា ស៊ីកឡាក់
\v 31 បេត-ម៉ារកាបូត ហាសា-ស៊ូសា បេត-ប៊ីរៃ ហើយនៅស្អារ៉ែមផងដែរ។ ក្រុងទាំងនោះគឺជាទីក្រុងរបស់ពួកគេរហូតដល់រជ្ជកាលព្រះបាទដាវីឌ។
\s5
\v 32 ពួកគេក៏រស់នៅតាមទីក្រុងប្រាំទៀតគឺ អេថាម អាយីន រីម៉ូន ថូកែន និងអេសាន
\v 33 ព្រមទាំងស្រុកភូមិដែលនៅជុំវិញក្រុងទាំងនោះ រហូតដល់ក្រុងបាល។ នេះជាឈ្មោះក្រុងដែលពួកគេរស់នៅ និងបញ្ជីរាយនាមពូជពង្សរបស់ពួកគេ។
\s5
\v 34 មេដឹកនាំអំបូររបស់ពួកគេមានរាយនាមដូចតទៅ លោកមេសូបាប់​ លោកយ៉ាមលេក លោកយ៉ូសា​ ជាកូនរបស់លោកអម៉ាស៊ីយ៉ា
\v 35 លោកយ៉ូអែល លោកយេហ៊ូ ជាកូនរបស់លោកយ៉ូស៊ីមយ៉ា ជាចៅរបស់លោកសេរ៉ាយ៉ា និងជាចៅទួតរបស់លោកអស៊ីអែល
\v 36 លោកអេលីយ៉ូណៃ លោកយាកូបា លោកយេសូហាយ៉ា លោកអសាយ៉ា លោកអឌីអែល លោកយេស៊ីមាលលោកបេណាយ៉ា
\v 37 លោកស៊ីសា ជាកូនរបស់លោកស៊ីភី ជាចៅរបស់លោកអឡូន ជាចៅទួតរបស់លោកយេដាយ៉ា ជាចៅលួតរបស់លោកស៊ីមរី ជាចៅលារបស់លោកសេម៉ាយ៉ា
\v 38 អ្នកទាំងនោះសុទ្ធតែមេលើអំបូររបស់គេ ហើយក្រុមគ្រួសាររបស់ពួកគេបានកើនចំនួនឡើងជាច្រើន។
\s5
\v 39 ដូច្នេះ ពួកគេបានចូលទៅជិតក្រុងកេដោរ ដែលនៅខាងកើតជ្រលងភ្នំ ដើម្បីស្វែងរកវាលស្មៅសម្រាប់ចិញ្ចឹមហ្វូងសត្វរបស់ពួកគេ។
\v 40 ពួកគេរកបានវាលស្មៅដ៏បរិបូរ។ រីឯស្រុកនោះក៏ទូលាយ ស្ងប់ស្ងាត់ ហើយសុខស្រួលផង។ ពីដើម ពូជពង្សរបស់លោកហាំរស់នៅក្នុងស្រុកនោះ។
\v 41 នៅរជ្ជកាលព្រះបាទហេសេគាជាស្តេចស្រុកយូដា អស់អ្នកដែលមានឈ្មោះខាងលើ បានមកដល់ស្រុកនោះ ពួកគេបំផ្លាញទីលំនៅ និងជម្រកទាំងប៉ុន្មាននៅក្នុងស្រុកនោះ។ ពួកគេបានបំផ្លាញអ្វីៗ និងប្រជាជនឲ្យវិនាសទាំងស្រុង ដោយសារពួកគេបានរកឃើញទីនោះមានវាលស្មៅសម្រាប់ហ្វូងចៀមរបស់ពួកគេ។
\s5
\v 42 មានកូនចៅរបស់លោកស៊ីម្មានប្រមាណប្រាំរយនាក់ទៀត បាននាំគ្នាទៅតំបន់ភ្នំសៀរ ដោយមានលោកពេឡាធា លោកនារីយ៉ា លោករេផាយ៉ា និងលោកអ៊ូស៊ាល ជាកូនលោកអ៊ីស៊ី ធ្វើជាមេដឹកនាំ។
\v 43 ពួកគេប្រហារជនជាតិអាម៉ាឡេកដែលនៅសេសសល់ រួចក៏តាំងទីលំនៅក្នុងស្រុកនោះ រហូតដល់សព្វថ្ងៃ។
\s5
\c 5
\cl ជំពូក ៥
\p
\v 1 នេះជាកូនចៅរបស់លោករូបេន ដែលជាកូនច្បងរបស់លោកអ៊ីស្រាអែល លោករូបេននេះជាកូនច្បងមែន តែដោយគាត់បានលួចរួមដំណេកជាមួយប្រពន្ធចុងរបស់ឪពុក សិទ្ធិជាកូនច្បងត្រូវបានផ្ទេរទៅឲ្យកូនៗរបស់លោកយ៉ូសែប ជាកូនរបស់លោកអ៊ីស្រាអែល។ ដូច្នេះ គេមិនអាចរាប់លោករូបេនជាកូនច្បងបានទេ។
\v 2 រីឯលោកយូដាវិញ គាត់មានអំណាចជាងបងប្អូនទាំងប៉ុន្មានរបស់គាត់មែន ដ្បិត ស្តេចដែលគ្រប់គ្រងអ៊ីស្រាអែលកើតចេញពីគាត់ តែសិទ្ធិជាកូនច្បង នៅតែបានទៅលើលោកយ៉ូសែបដដែល។
\v 3 កូនប្រុសៗរបស់លោករូបេន ដែលត្រូវជាកូនច្បងរបស់លោកអ៊ីស្រាអែលមាន ហេណុក ប៉ាលូ ហេស្រុន និងកើមី។
\s5
\v 4 រីឯកូនចៅរបស់លោកយ៉ូអែលមានរាយនាមដូចតទៅនេះកូនប្រុសរបស់លោកយ៉ូអែលគឺសេម៉ាយ៉ា។ លោកសេម៉ាយ៉ាជាឪពុករបស់កុក។ លោកកុកជាឪពុករបស់ស៊ីម៉ាយ។
\v 5 កូនប្រុសរបស់លោកស៊ីម៉ាយ គឺមីកា កូនរបស់លោកមីកា គឺរីអាយ៉ា កូនរបស់លោករីអាយ៉ា គឺបាល
\v 6 លោកបាលមានកូនប្រុសឈ្មោះ បេរ៉ា ដែលត្រូវព្រះចៅទីកឡាត-ពីលីស៊ើរ ជាស្តេចស្រុកអាស្ស៊ីរីនាំទៅជាឈ្លើយ។ លោកបេរ៉ាជាមេដឹកនាំកុលសម្ព័ន្ធរូបេន។
\s5
\v 7 បងប្អូនរបស់បេរ៉ាមានឈ្មោះក្នុងបញ្ជីរាយនាម តាមវង្សត្រកូលដូចតទៅ អ្នកទីមួយគឺលោកយីអែល បន្ទាប់មក លោកសាការី
\v 8 ​លោកបេឡាជាកូនរបស់លោកអសាស លោកអសាសជាកូនរបស់លោកសេម៉ា លោកសេម៉ាជាកូនរបស់លោកយ៉ូអែល។ កុលសម្ព័ន្ធរូបេនរស់នៅក្នុងតំបន់ចាប់ពីក្រុងអារ៉ូអ៊ើរ រហូតដល់ក្រុងនេបូ និងបាល-មេយ៉ូន។
\v 9 ​នៅទិសខាងកើត ពួកគេលាតសន្ធឹងចាប់តាំងពីទន្លេអ៊ើប្រាត រហូតដល់វាលរហោស្ថាន ដ្បិត គេមានហ្វូងសត្វជាច្រើននៅស្រុកកាឡាដ។
\s5
\v 10 នៅក្នុងរជ្ជកាលរបស់ព្រះបាទសូល កូនចៅរូបេនបានច្បាំងជាមួយនឹងជនជាតិហាការេន ហើយគ្រប់គ្រងលើជនជាតិនោះ ព្រមទាំងរស់នៅក្នុងជំរំរបស់ពួកគេ ក្នុងតំបន់ប៉ែកខាងកើតស្រុកកាឡាដទាំងមូលផង។
\s5
\v 11 ពូជពង្សរបស់លោកកាដរស់នៅក្បែរពូជពង្សរបស់រូបេន ក្នុងស្រុកបាសាន និងរហូតដល់សាលេកា។
\v 12 លោកយូអែលជាមេដឹកនាំរបស់ពួកគេ អ្នកបន្ទាប់គឺលោកសាផាម រួចហើយមានលោកយ៉ាណាយ និងលោកសាផាត់នៅស្រុកបាសាន។
\v 13 បងប្អូនពួកគេប្រាំពីរនាក់ទៀតមានឈ្មោះតាមក្រុមគ្រួសារដូចតទៅ គឺ មីកែល មស៊ូឡាម សេបា យ៉ូរ៉ាយ យ៉ាកាន ស៊ីអា និងហេប៊ើរ។
\s5
\v 14 អ្នកទាំងនោះសុទ្ធតែជាកូនចៅរបស់លោកអប៊ីហែល។ លោកអប៊ីហែលជាកូនរបស់ហ៊ូរី។ លោកហ៊ូរីជាកូនរបស់លោកយ៉ារ៉ូអា។ លោកយ៉ារ៉ូអាជាកូនរបស់លោកកាឡាដ។ លោកកាឡាដជាកូនរបស់លោកមីកែល។ លោកមីកែលជាកូនរបស់លោកយេស៊ីសាយ។ លោកយេស៊ីសាយជាកូនរបស់លោកយ៉ាដោ។ លោកយ៉ាដោជាកូនរបស់លោកប៊ូស។​
\v 15 លោកអហ៊ីជាកូនរបស់លោកអាបឌាល និងជាចៅរបស់លោកគូនី ជាមេដឹកនាំលើក្រុមគ្រួសាររបស់គេ។
\s5
\v 16 ​អ្នកទាំងនោះរស់នៅក្នុងស្រុកកាឡាដ ស្រុកបាសាន ព្រមទាំងស្រុកភូមិទាំងប៉ុន្មាន ដែលនៅជុំវិញតំបន់នោះ និងវាលស្មៅដែលនៅជុំវិញក្រុងសារុន រហូតដល់ព្រំប្រទល់ស្រុករបស់គេ។
\v 17 អ្នកទាំងនោះមានឈ្មោះនៅក្នុងបញ្ជីជំរឿនប្រជាជននៅរជ្ជកាលព្រះបាទយ៉ូថាម ជាស្តេចស្រុកយូដា និងរជ្ជកាលព្រះបាទយេរ៉ូបោម ជាស្តេចស្រុកអ៊ីស្រាអែល។
\s5
\v 18 កុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្តាលមានទាហានចំនួន៤៤, ០០០នាក់ដែលអាចចេញទៅធ្វើសឹកសង្រ្គាមបាន ហើយសុទ្ធតែជាមនុស្សអង់អាចក្លាហាន ពូកែប្រើខែល ប្រើដាវ បាញ់ធ្នូ និងថ្នឹកខាងចម្បាំង។
\v 19 ពួកគេលើកគ្នាទៅច្បាំងនឹងជនជាតិហាការេន យេធើរ ណាភីស និងណូដាប់។
\s5
\v 20 នៅពេលច្បាំង ពួកគេបានទូលអង្វរសូមព្រះជាម្ចាស់ជួយ ហើយដោយពួកគេទុកចិត្តលើព្រះអង្គ នោះព្រះអង្គក៏ជួយពួកគេមានជ័យជម្នះលើកងទ័ពហាការេន និងបក្សពួក។​
\v 21 ពួកគេរឹបអូសយកបានហ្វូងសត្វរបស់ខ្មាំង គឺមានអូដ្ឋ ៥០០០០ក្បាល ចៀម ២៥០០០០ក្បាល និងលា២០០០ក្បាល ព្រមទាំងចាប់មនុស្សបានមួយសែននាក់។
\v 22 ពួកគេសម្លាប់ខ្មាំងសត្រូវជាច្រើននាក់ដែរ ដ្បិតចម្បាំងនោះកើតពីព្រះជាម្ចាស់។ ពួកគេតាំងទីលំនៅលើទឹកដីរបស់ខ្មាំង រហូតដល់គ្រាដែលពួកគេជាប់ជាឈ្លើយសឹក។
\s5
\v 23 កុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្តាលតាំងទីលំនៅលើទឹកដីនោះ ចាប់តាំងពីស្រុកបាសានរហូតដល់ស្រុកបាល-ហ៊ើរម៉ូន ភ្នំស៊ីនៀរ (ភ្នំហ៊ើរម៉ូន) ហើយពួកគេកើនចំនួនឡើងជាច្រើន។
\v 24 រីឯមេដឹកនាំលើគ្រួសាររបស់ពួកគេមានលោកអេភើរ លោកអ៊ីស៊ី លោកអេលាល លោកអាសរាល លោកយេរេមី លោកហូដាវា និងលោកយ៉ាឌាល។ អ្នកទាំងនោះសុទ្ធតែជាមនុស្សខ្លាំងពូកែ និងមានឈ្មោះល្បី ព្រមទាំងជាមេដឹកនាំលើក្រុមគ្រួសាររបស់គេផង។
\s5
\v 25 ប៉ុន្តែ ពួកគេមិនបានស្មោះត្រង់នឹងព្រះជាម្ចាស់នៃដូនតារបស់ពួកគេទេ ពួកគេបែរទៅគោរពបម្រើព្រះរបស់ជនជាតិទាំងឡាយនៅក្នុងស្រុកនោះ គឺជនជាតិដែលព្រះជាម្ចាស់បានបំផ្លាញចេញពីមុខពួកគេ។
\v 26 ហេតុនេះ ព្រះជាម្ចាស់របស់ជនជាតិអ៊ីស្រាអែលបានបណ្តាលចិត្តព្រះបាទពូល (ព្រះបាទទីកឡាត-ពីលីស៊ើរ ជាស្តេចស្រុកអាស្ស៊ីរី) ឲ្យវាយលុកទឹកដីរបស់ពួកគេ។ ព្រះបាទទីកឡាត-ពីលីស៊ើរក៏បានកៀរកុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្តាល ទៅជាឈ្លើយសឹក នៅតំបន់ហាឡា ហាបោរ និងហារ៉ា ដែលនៅក្បែរទន្លេនៃស្រុកកូសាន ហើយពួកគេរស់នៅទីនោះរហូតដល់សព្វថ្ងៃ។
\s5
\c 6
\cl ជំពូក ៦
\p
\v 1 កូនប្រុសៗរបស់លោកលេវីមាន គើរសុន កេហាត់់ និងម៉្រារី។
\v 2 កូនប្រុសៗរបស់លោកកេហាត់មាន អាំរ៉ាម អ៊ីសារ ហេប្រូន និងអ៊ូស៊ាល។
\v 3 កូនៗរបស់លោកអាំរ៉ា​មមាន អើរ៉ុន ម៉ូសេ និងម៉ារា​ម។ កូនប្រុសៗរបស់លោកអើរ៉ុនមាន ណាដាប អប៊ីហ៊ូ អេឡាសារ និងអ៊ីថាម៉ារ។
\s5
\v 4 លោកអេឡាសារជាឪពុករបស់លោកភីនេហាស ភីនេហាសជាឪពុករបស់លោកអប៊ីសួរ
\v 5 លោកអប៊ីសួរជាឪពុករបស់លោកប៊ូកគី លោកប៊ូកគីជាឪពុករបស់លោកអ៊ូស៊ី
\v 6 លោកអ៊ូស៊ីជាឪពុករបស់លោកសេរ៉ាហ៊ា លោកសេរ៉ាហ៊ាជាឪពុករបស់លោកមេរ៉ាយ៉ូត។
\s5
\v 7 លោកមេរ៉ាយ៉ូតជាឪពុករបស់លោកអម៉ារា​ លោកអម៉ារាជាឪពុករបស់លោកអហ៊ីទូប
\v 8 លោកអហ៊ីទូបជាឪពុករបស់លោកសាដុក លោកសាដុកជាឪពុករបស់លោកអហ៊ីម៉ាស
\v 9 លោកអហ៊ីម៉ាសជាឪពុករបស់លោកអសារា លោកអសារាជាឪពុករបស់យ៉ូហាណាន។
\s5
\v 10 លោកយ៉ូហាណានជាឪពុករបស់លោកអសារា ជាបូជាចារ្យបំពេញមុខងារក្នុងព្រះវិហារ ដែលព្រះបាទសាឡូម៉ូនបានសាងសង់ នៅក្រុងយេរូសាឡឹម។
\v 11 លោកអសារាជាឪពុករបស់លោកអម៉ារា លោកអម៉ារាជាឪពុករបស់លោកអហ៊ីទូប
\v 12 លោកអហ៊ីទូបជាឪពុករបស់់លោកសាដុក លោកសាដុកជាឪពុករបស់លោកសាលូម។
\s5
\v 13 លោកសាលូមជាឪពុករបស់លោកហ៊ីលគីយ៉ា លោកហ៊ីលគីយ៉ាជាឪពុករបស់លោកអសារា
\v 14 លោកអសារាជាឪពុករបស់សេរ៉ាយ៉ា លោកសេរ៉ាយ៉ាជាឪពុករបស់លោកយេហូយ៉ាដាក
\v 15 នៅគ្រាដែលព្រះជាម្ចាស់ឲ្យព្រះបាទនេប៊ូក្នេសាកៀរអ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹមទៅជាឈ្លើយនោះ លោកយេហូយ៉ាដាកក៏ត្រូវគេនាំយកទៅដែរ។
\s5
\v 16 កូនប្រុសៗរបស់លោកលេវីមាន គើរសុន កេហាត់ និងម៉្រារី។
\v 17 កូនប្រុសៗរបស់លោកគើរសុនមាន លីបនី និងស៊ីម៉ាយ។
\v 18 កូនប្រុសៗរបស់លោកកេហាត់មាន អាំរ៉ាម យីសារ ហេប្រូន និងអ៊ូស៊ាល។
\s5
\v 19 កូនប្រុសៗរបស់លោកម៉្រារីមាន ម៉ាស់លី និងមូស៊ី។ អំបូរទាំងប៉ុន្មាននៃកូនចៅលេវីមានឈ្មោះតាមបុព្វបុរសរបស់ពួកគេ
\v 20 កូនចៅរបស់លោកគើរសុនមានដូចតទៅ លោកគើសុនជាឪពុករបស់លោកលីបនី លោកលីបនីជាឪពុកលោកយ៉ាហាត់ លោកយ៉ាហាត់ជាឪពុកលោកស៊ីមម៉ា
\v 21 លោកស៊ីមម៉ាជាឪពុកយ៉ូអា យ៉ូអាជាឪពុកអ៊ីដោ អុីដោជាឪពុកសេរ៉ាស សេរ៉ាសជាឪពុកយាតរ៉ាយ។
\s5
\v 22 កូនចៅរបស់លោកកេហាត់មានរាយនាមតាមដំណរវង្សត្រកូលដូចតទៅ អមីណាដាប់។ លោកអមីណាដាប់ជាឪពុកកូរ៉ា កូរ៉ាជាឪពុកអាសសៀរ។
\v 23 លោកអាសសៀរជាឪពុកអែលកាណា។ លោកអែលកាណាជាឪពុកអេបៀសាប់ អេបៀសាប់ជាឪពុកអាស់ស៊ារ។
\v 24 លោកអាស់ស៊ារជាឪពុកថាហាត់ ថាហាត់ជាឪពុកអ៊ូរាល។ លោកអ៊ូរាលជាឪពុកអ៊ូស៊ីយ៉ា។ លោកអ៊ូស៊ីយ៉ាជាឪពុក សូល។
\s5
\v 25 កូនរបស់លោកអែលកាណាគឺ អម៉ាសាយ អហ៊ីម៉ូត និងអែលកាណា
\v 26 កូនរបស់អែលកាណាទី២នេះមាន សូផាយ កូនរបស់សូផាយគឺណាហាត់
\v 27 កូនរបស់ណាហាត់គឺអេលាប កូនរបស់អេលាបគឺយេរូហាំ កូនរបស់យេរូហាំគឺអែលកាណា។
\s5
\v 28 រីឯកូនរបស់លោកសាំយូអែលគឺ យ៉ូអែល ជាកូនច្បង និងអប៊ីយ៉ា។
\v 29 កូនចៅរបស់លោកម្រ៉ារីគឺលោកម៉ាសលី កូនរបស់លោកម៉ាសលីគឺលោកលីបនី។ កូនរបស់លោកលីបនីគឺលោកស៊ីម៉ាយ កូនរបស់លោកស៊ីម៉ាយគឺលោកអ៊ូសា។
\v 30 កូនរបស់លោកអ៊ូសាគឺលោកស៊ីមា។ កូនរបស់លោកស៊ីមាគឺលោកហាគីយ៉ា។ កូនរបស់លោកហាគីយ៉ាគឺលោកអសាយ៉ា។
\s5
\v 31 កាលហិបនៃសម្ពន្ធមេត្រីមានកន្លែងសម្រាកហើយ ព្រះបាទដាវីឌបានតែងតាំងឲ្យមានអ្នកទទួលបន្ទុកផ្នែកខាងចម្រៀង នៅក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់។
\v 32 មុនពេលព្រះបាទសាឡូម៉ូនសង់ព្រះដំណាក់របស់ព្រះអម្ចាស់ នៅក្រុងយេរូសាឡឹម អ្នកទាំងនោះតែងតែបំពេញមុខងារផ្នែកខាងចម្រៀងនេះ នៅមុខព្រះពន្លា គឺនៅមុខពន្លាជួបព្រះអម្ចាស់ តាមក្បួនច្បាប់ដែលមានចែងទុក។
\s5
\v 33 អស់អ្នកដែលបំពេញការងារនេះជាមួយកូនចៅរបស់ខ្លួន។ ក្នុងចំណោមកូនចៅរបស់លោកកេហាត់មាន លោកហេម៉ានជាអ្នកចម្រៀង។ គាត់ត្រូវជាកូនរបស់លោកយ៉ូអែល។ លោកយ៉ូអែលជាកូនរបស់សាំយ៉ូអែល។
\v 34 លោកសាំយូអែលជាកូនរបស់លោកអែលកាណា។ លោកអែលកាណាជាកូនរបស់លោកយេរ៉ូហាំ។ លោកយេរ៉ូហាំជាកូនរបស់លោកអេលាល។ លោកអេលាបជាកូនរបស់លោកតូអា
\v 35 លោកតូអាជាកូនរបស់លោកស៊ូភ។ លោកស៊ូភជាកូនរបស់លោកអែលកាណា។ លោកអែលកាណាជាកូនរបស់លោកម៉ាហាត់។ លោកម៉ាហាត់ជាកូនរបស់លោកអម៉ាសាយ។ លោកអម៉ាសាយជាកូនរបស់លោកអែលកាណា។
\s5
\v 36 លោកអែលកាណាជាកូនរបស់លោកយ៉ូអែល លោកយ៉ូអែលជាកូនរបស់អសារា។ លោកអសារាជាកូនរបស់លោកសេផានា។
\v 37 លោកសេផានាជាកូនរបស់លោកថាហាត់។ លោកថាហាត់ជាកូនរបស់លោកអាស់ស៊ា។ លោកអាស់ស៊ាជាកូនរបស់លោកអេបៀសាប់។ លោកអេបៀសាប់ជាកូនរបស់លោកកូរ៉ា។
\v 38 លោកកូរ៉ាជាកូនរបស់លោកយីតសារ។ លោកយីតសារជាកូនរបស់លោកកេហាត់។ លោកកេហាត់ជាកូនរបស់លោកលេវី។ លោកលេវីជាកូនរបស់លោកអ៊ីស្រាអែល។
\s5
\v 39 នៅខាងស្តាំដៃលោកហេម៉ានមានលោកអេសាភ ជាសហការីរបស់គាត់។លោកអេសាភត្រូវជាកូនរបស់លោកបេរេគា។ លោកបេរេគាជាកូនរបស់លោកស៊ីមា។
\v 40 លោកស៊ីមាជាកូនរបស់លោកមីកែល។ លោកមីកែលជាកូនរបស់លោកបាសេយ៉ា។ លោកបាសេយ៉ាជាកូនរបស់លោកម៉ាល់គីយ៉ា។
\v 41 លោកម៉ាល់គីយ៉ាជាកូនរបស់លោកអែតនី លោកអែតនីជាកូនរបស់លោកសេរ៉ា។ លោកសេរ៉ាជាកូនរបស់លោកអដាយ៉ា
\v 42 លោកអដាយ៉ាជាកូនរបស់លោកអេថាន។ លោកអេថានជាកូនរបស់លោកស៊ីម៉ា។ លោកស៊ីម៉ាជាកូនរបស់លោកស៊ីម៉ាយ។
\v 43 លោកស៊ីម៉ាយជាកូនរបស់លោកយ៉ាហាត់។ លោកយ៉ាហាត់ជាកូនរបស់លោកគើសុន។ លោកគើសុនជាកូនរបស់លោកលេវី។
\s5
\v 44 នៅខាងឆ្វេងមានកូនចៅរបស់លោកម៉្រារី ដែលជាក្រុមចម្រៀង ដឹកនាំដោយលោកអេថានជាកូនរបស់លោកគីស៊ី។លោកគីស៊ីជាកូនរបស់លោកអាប់ឌី លោកអាប់ឌីជាកូនរបស់លោកម៉ាលូក។
\v 45 លោកម៉ាលូកជាកូនរបស់លោកសាបយ៉ា។ លោកសាបយ៉ាជាកូនរបស់លោអម៉ាស៊ា។ លោកអម៉ាស៊ាជាកូនរបស់លោកហ៊ីគីយ៉ា។
\v 46 លោកហ៊ីលគីយ៉ាជាកូនរបស់លោកអាំស៊ី។ លោកអាំស៊ីជាកូនរបស់លោកបានី។លោកបានីជាកូនរបស់លោកសេមើរ។
\v 47 លោកសេមើរជាកូនរបស់លោកម៉ាសលី។ លោកម៉ាសលីជាកូនរបស់លោកមូស៊ី។ លោកមូស៊ីជាកូនរបស់លោកម្រ៉ារី។ ​លោកម្រ៉ារីជាកូនរបស់លោកលេវី។
\s5
\v 48 កូនចៅលេវីឯទៀតៗ ដែលជាបងប្អូនរបស់ពួកគេទទួលភារកិច្ចបំពេញការងារទាំងប៉ុន្មាននៅក្នុងព្រះពន្លាជាព្រះដំណាក់របស់ព្រះជាម្ចាស់។
\s5
\v 49 លោកអើរ៉ុន និងកូនចៅរបស់លោកមាននាទីថ្វាយយញ្ញបូជានៅលើអាសនៈសម្រាប់ថ្វាយតង្វាយដុត ព្រមទាំងដុតគ្រឿងក្រអូបនៅលើអាសនៈសម្រាប់ដុតគ្រឿងក្រអូបដែរ។ ពួកលោកបំពេញការងារទាំងប៉ុន្មាននៅក្នុងទីសក្ការៈបំផុត ហើយធ្វើពីធីរំដោះបាបឲ្យប្រជាជនអ៊ីស្រាអែល ស្របតាមសេចក្តីទាំងប៉ុន្មានដែលលោកម៉ូសេជាអ្នកម្រើរបស់ព្រះជាម្ចាស់បានបង្គាប់ទុក។
\s5
\v 50 កូនចៅរបស់លោកអើរ៉ុន មានរាយនាមដូចតទៅ លោកអើរ៉ុនជាឪពុកលោកអេឡាសារ លោកអេឡាសារជាឪពុកលោកភីនេហាស។ លោកភីនេហាសជាឪពុកលោកអប៊ីសួ។
\v 51 លោកអប៊ីសួជាឪពុកលោកប៊ូកគី។ លោកប៊ូកគីជាឪពុកលោកអ៊ូស៊ី។ លោកអ៊ូស៊ីជាឪពុកលោកសេរ៉ាហ៊ា។
\v 52 លោកសេរ៉ាហ៊ាជាឪពុកលោកមេរ៉ាយ៉ូត។ លោកមេរ៉ាយ៉ូតជាឪពុកលោកអម៉ារា។ លោកអម៉ារាជាឪពុកលោកអហ៊ីទូប។
\v 53 លោកអហ៊ីទូបជាឪពុកលោកសាដុក។ លោកសាដុកជាឪពុកលោកអហ៊ីម៉ាស។
\s5
\v 54 រីឯទីកន្លែងនិងទឹកដីដែលកូនចៅលេវីដែលត្រូវជាពូជពង្សរបស់លោកអើរ៉ុនរស់នៅមានដូចតទៅ អំបូរកេហាត់ ជាកូនចៅរបស់លោកអើរ៉ុន (ទទួលចំណែកមុនគេ ដោយការចាប់ឆ្នោត)
\v 55 ពួកគេទទួលបានក្រុងហេប្រូន នៅស្រុកយូដា ព្រមទាំងវាលស្មៅដែលនៅជុំវិញ។
\v 56 រីឯស្រែចម្ការ និងភូមិនានាដែលនៅជាប់នឹងក្រុងនោះវិញ គេបានប្រគល់ជូនលោកកាលែប ជាកូនរបស់លោកយេភូនេ។
\s5
\v 57 គេក៏បានចែកក្រុងជម្រកទាំងប៉ុន្មានឲ្យកូនចៅរបស់លោកអើរ៉ុនដែរ គឺក្រុងហេប្រូន ក្រុងលីបណា និងវាលស្មៅនីជុំវិញ ក្រុងយ៉ាទៀរ ក្រុងអែសថេម៉ូរ និងវាលស្មៅនៅជុំវិញ
\v 58 ក្រុងហ៊ីឡេន និងវាលស្មៅនៅជុំវិញ ក្រុងដេបៀរ​និងវាលស្មៅនៅជុំវិញ។
\s5
\v 59 ក្រុងបេតសេមែស និងវាលស្មៅនៅជុំវិញត្រូវបានប្រគល់ដល់លោកអាសាន ដែលជាពូជពង្សរបស់លកអើរ៉ុន
\v 60 ក្នុងទឹកដីនៃកុលសម្ព័ន្ធបេនយ៉ាមីន ពួកគេទទួលបានក្រុងកេបា និងវាលស្មៅនៅជុំវិញ ក្រុងអាលេមែត និងវាលស្មៅនៅជុំវិញ ក្រុងអាណាថោត និងវាលស្មៅនៅជុំវិញ ។សរុបទាំងអស់ អំបូរកេហាត់ទទួលបានដប់បីក្រុង។
\s5
\v 61 កូនចៅកេហាត់ឯទៀតៗទទួលបានក្រុងដប់នៅក្នុងទឹកដីរបស់កុលសម្ព័ន្ធអេប្រាអ៊ីម កុលសម្ព័ន្ធដាន់ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្តាល ដោយការចាប់ឆ្នោត។
\v 62 អំបូរនានានៃកូនចៅគើសុនទទួលបានក្រុងដប់បីពីកុលសម្ព័ន្ធអេស៊ើរ កុលសម្ព័ន្ធណែបថាលី និងកុលសម្ព័ន្ធម៉ាណាសេពាក់កណ្តាលនៅស្រុកបាសាន។
\s5
\v 63 អំបូរនានានៃកូនចៅម៉្រារីទទួលបានក្រុងដប់ពីរ ដោយការចាប់ឆ្នោតពីកុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធសាប់យូឡូន។
\v 64 កូនចៅអ៊ីស្រាអែលបានប្រគល់ក្រុងទាំងនោះ ព្រមទាំងវាលស្មៅនៅជុំវិញទៅឲ្យកុលសម្ព័ន្ធលេវី។
\v 65 ពួកគេបានចែកទីក្រុងនានាដែលមានឈ្មោះកត់ត្រាទុកនេះដល់គេ ដោយចាប់ឆ្នោត គឺទីក្រុងដែលស្ថិតនៅក្នុងទឹកដីរបស់ កុលសម្ព័ន្ធយូដា កុលសម្ព័ន្ធស៊ីម្មាន និងកុលសម្ព័ន្ធបេនយ៉ាមីន។
\s5
\v 66 អំបូរខ្លះទៀតនៃកូនចៅរបស់លោកកេហាត់ បានទទួលក្រុងនានាក្នុងទឹកដីរបស់កុលសម្ព័ន្ធអេប្រាអ៊ីម។
\v 67 ពួកគេបានប្រគល់ក្រុងជម្រកឲ្យអ្នកទាំងនោះ គឺក្រុងស៊ីគែម ដែលស្ថិតនៅក្នុងតំបន់ភ្នំអេប្រាអ៊ីម និងវាលស្មៅនៅជុំវិញ ក្រុងកេសើរនិងវាលស្មៅនៅជុំវិញ
\v 68 ក្រុងយ៉ុកម៉ាម និងវាលស្មៅនៅជុំវិញ ក្រុងបេតហូរ៉ូន និងវាលស្មៅនៅជុំវិញ
\v 69 ក្រុងអាយ៉ាឡូន និងវាលស្មៅនៅជុំវិញ ក្រុងកាថ-រីម៉ូន និងវាលស្មៅនៅជុំវិញ។
\s5
\v 70 ក្នុងទឹកដីរបស់កុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្តាល កូនចៅកេហាត់ដែលនៅសល់ទទួលបានក្រុងអាន់នើរ និងវាលស្មៅនៅជុំវិញ ក្រុងប៊ីលាម និងវាលស្មៅនៅជុំវិញ។
\s5
\v 71 គេបានប្រគល់ក្រុងនានាក្នុងទឹកដីរបស់អំបូរម៉ាណាសេចំនួនពាក់កណ្តាល ឲ្យកូនចៅគើសុន គឺក្រុងកូឡាន នៅស្រុកបាសាន និងវាលស្មៅនៅជុំវិញ ក្រុងអាសថារ៉ូត និងវាលស្មៅនៅជុំវិញ។
\v 72 ក្នុងទឹកដីរបស់កុលសម្ព័ន្ធអ៊ីសាខារ ពួកគេទទួលបានក្រុងកាដេស និងវាលស្មៅនៅជុំវិញ ក្រុងដាប្រាត និងវាលស្មៅនៅជុំវិញ
\v 73 ក្រុងរ៉ាម៉ូត​ និងវាលស្មៅនៅជុំវិញ ក្រុងអានេម និងវាលស្មៅនៅជុំវិញ។
\s5
\v 74 ក្នុងទឹកដីរបស់កុលសម្ព័ន្ធអេស៊ើរ ពួកគេទទួលបានក្រុងម៉ាសាល់ និងវាលស្មៅនៅជុំវិញ ក្រុងអាប់ដូន និងវាលស្មៅនៅជុំវិញ
\v 75 ក្រុងហ៊ូកូក និងវាលស្មៅនៅជុំវិញ ក្រុងរេហុប និងវាលស្មៅនៅជុំវិញ
\v 76 ក្នុងទឹកដីរបស់កុលសម្ព័ន្ធណែបថាលី ពួកគេទទួលបានក្រុងកេដេស នៅស្រុកកាលីឡេ និងវាលស្មៅនៅជុំវិញ ក្រុងហាំម៉ូន និងវាលស្មៅនៅជុំវិញ ក្រុងគារយ៉ាថែម និងវាលស្មៅនៅជុំវិញ។
\s5
\v 77 ពួកលេវីឯទៀតៗគឺកូនចៅលោកម៉្រារី បានទទួលក្រុងនានាក្នុងទឹកដីររបស់កុលសម្ព័ន្ធសាប់យូឡូនដូចតទៅ គឺក្រុងរីម៉ូន និងវាលស្មៅនៅជុំវិញ ក្រុងតាបោរ និងវាលស្មៅនៅជុំវិញ
\v 78 នៅត្រើយខាងកើតទន្លេយ័រដាន់ គឺនៅទល់មុខនិងក្រុងយេរីខូ ក្នុងទឹកដីកុលសម្ព័ន្ធរូបេន ពួកគេទទួលបានក្រុងបេស៊ើរ ដែលស្ថិតនៅតំបន់វាលរហោស្ថាន និងវាលស្មៅនៅជុំវិញ ក្រុងយ៉ាហស និងវាលស្មៅនៅជុំវិញ
\v 79 ក្រុងកេដេម៉ូត និងវាលស្មៅនៅជុំវិញ ក្រុងមេផាត និងវាលស្មៅនៅជុំវិញ។
\s5
\v 80 ក្នុងទឹកដីរបស់កុលសម្ព័ន្ធកាដ ពួកគេទទួលបានក្រុងរ៉ាម៉ូតនៅស្រុកកាឡាដ និងវាលស្មៅនៅជុំវិញ ក្រុងម៉ាហាណែម និងវាលស្មៅនៅជុំវិញ
\v 81 ក្រុងហេសបូន និងវាលស្មៅនៅជុំវិញ ក្រុងយ៉ាស៊ើរ និងវាលស្មៅនៅជុំវិញ។
\s5
\c 7
\cl ជំពូក ៧
\p
\v 1 លោកអ៊ីសាខារមានកូនប្រុសៗបួននាក់ គឺថូឡា ពូអា យ៉ាស៊ូប និងស៊ីមរ៉ូន។
\v 2 កូនប្រុសៗរបស់លោកថូឡាមាន អ៊ូស៊ី រេផាយ៉ា យេរីអែល យីបសាម និងសាំយូអែល។ អ្នកទាំងនេះសុទ្ធតែជាមេដឹកនាំលើអំបូរថូឡា និងជាមនុស្សពូកែអង់អាចក្នុងក្រុមគ្រួសាររបស់ខ្លួន។ នៅជំនាន់ព្រះបាទដាវីឌ ពួកគេមានចំនួនទាំងអស់ ២២, ៦០០នាក់។
\v 3 កូនរបស់លោកអ៊ូស៊ីគឺ យីសរ៉ាហ៊ា កូនប្រុសៗរបស់លោកយីសរ៉ាហ៊ាមាន មីកែល អូបាឌា យ៉ូអែល និងយីសយ៉ា គឺមានមេដឹកនាំទាំងអស់ប្រាំនាក់។
\s5
\v 4 នៅជាមួយពួកគេ មានពួកទាហានប្រដាប់អាវុធ ដែលអាចធ្វើសឹកបាន ចំនួន៣៦, ០០០នាក់ ដោយគិតតាមវង្សត្រកូល និងតាមក្រុមគ្រួសាររបស់ពួកគេ ព្រោះពួកគេមានប្រពន្ធច្រើន ហើយកូនក៏ច្រើនដែរ។
\v 5 នៅក្នុងអំបូរទាំងប៉ុន្មាននៃកុលសម្ព័ន្ធអ៊ីសាខារ ពួកគេជំរឿនបានទាំងអស់៨៧, ០០០នាក់ ដែលសុទ្ធតែជាមនុស្សពូកែអង់អាច។
\s5
\v 6 លោកបេនយ៉ាមីនមានកូនប្រុសៗបីនាក់គឺ បេឡា បេគើរនិងយេឌីអែល។
\v 7 កូនរបស់លោកបេឡាប្រាំនាក់មានអេសបូន អ៊ូស៊ី អ៊ូស៊ាល យេរីម៉ូត និងអ៊ីរី។ ពួកគេសុទ្ធជាមេដឹកនាំលើក្រុមគ្រួសាររបស់ខ្លួន និងជាមនុស្សខ្លាំងពូកែអង់អាច។ ចំនួនក្រុមគ្រួសាររបស់ពួកគេជំរឿនបានទាំងអស់ ២២, ០៣៤នាក់។
\s5
\v 8 កូនប្រុសៗរបស់លោកបេគើរមានសេមីរ៉ា យ៉ូអាស អេលាស៊ើរ​ អេលីយ៉ូណៃ អុមរី យេរេម៉ូត អប៊ីយ៉ា អណាថោត និងអឡាមេត។ អ្នកទាំងនេះសុទ្ធតែជាកូនរបស់លោកបេគើរ
\v 9 ដែលជាមេលើក្រុមគ្រួសាររបស់ខ្លួន និងជាមនុស្សខ្លាំងពូកែអង់អាច។ ចំនួនក្រុមគ្រួសាររបស់ពួកគេដែលជំរឿនតាមវង្សត្រកូលមានទាំងអស់២០, ២០០នាក់។
\v 10 កូនរបស់លោកយេឌីអែលគឺប៊ីលហាន កូនរបស់ប៊ីលហានមាន យេអ៊ូស បេនយ៉ាមីន អេហ៊ូដ កេនអាណា សេថាន តើស៊ីស និងអហ៊ីសាហារ។
\s5
\v 11 អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​កូន​របស់​លោក​យេឌី‌អែល ដែល​ជា​មេ​លើ​ក្រុម​គ្រួសារ​របស់​ខ្លួន និង​ជា​មនុស្ស​ពូកែ​អង់‌អាច។ ចំនួន​ក្រុម​គ្រួសារ​របស់​ពួក​គេ​មាន​ទាំង​អស់​១៧, ២០០​នាក់ ហើយ​ជា​មនុស្ស​ដែល​អាច​ចេញ​ទៅ​ច្បាំង​បាន។
\v 12 (រីឯ​កូន​របស់​លោក​អៀរ​គឺ ស៊ូភីម និង​ហ៊ូភីម ហើយ​កូន​របស់​លោក​អហ៊ើរ​គឺ​ហ៊ូស៊ីម)។
\s5
\v 13 កូនប្រុសៗរបស់លោកណែបថាលី ដែលជាកូនរបស់នាងប៊ីលហា មានយ៉ាស៊ាល គូនី យេស៊ើរ និងស៊ីលីម។
\s5
\v 14 កូន​របស់​លោក​ម៉ាណា‌សេ គឺ អាស‌រាល និង​ម៉ាគារ ជា​កូន​ដែល​ប្រពន្ធ​ចុង ជា​ស្ត្រី​សាសន៍​អើរ៉ាម បាន​បង្កើត​ជូន​លោក លោក​ម៉ាគារ​ជា​ឪពុក​របស់​លោក​កាឡាដ។
\v 15 ​​លោក​ម៉ាគារ​បាន​យក​ប្រពន្ធ​ពីកូនចៅ​ហ៊ូភីម និង​ស៊ូភីម។ ប្អូន​ស្រី​របស់​គាត់​ឈ្មោះ​នាង​ម៉ាកា។ កូន​ទី​ពីរ​របស់​ម៉ាណាសេឈ្មោះ​ស្លូផិ‌ហាត លោក​ស្លូផិ‌ហាត​មាន​សុទ្ធ​តែ​កូន​ស្រី។
\v 16 នាង​ម៉ាកា ជា​ភរិយា​របស់​លោក​ម៉ាគារ បង្កើត​បាន​កូន​ប្រុស​មួយ ហើយ​ដាក់​ឈ្មោះ​ថា​ពេរេស។ ប្អូន​របស់​គាត់​ឈ្មោះ សេរេស ដែល​ត្រូវ​ជា​ឪពុក​របស់​អ៊ូឡាម និង​រ៉ាគែម។
\s5
\v 17 កូនរបស់លោកអ៊ូឡាម គឺបេដាន។ អ្នកទាំងនេះសុទ្ធតែជាកូនចៅរបស់លោកកាឡាដ ដែលជាកូនរបស់លោកម៉ាគារ និងជាចៅរបស់លោកម៉ាណាសេ។
\v 18 រីឯនាងហាម៉ូលេកេត ជាប្អូនស្រីរបស់គាត់បង្កើតបាន អ៊ីសហូដ អបៀស៊ើរ និងម៉ាឡា។
\v 19 កូនប្រុសៗរបស់លោកសេមីដា គឺអហ៊ីយ៉ាន ស៊ីគែម លីកហ៊ី និងអនីយ៉ាម។
\s5
\v 20 ពូជពង្សអេប្រាអ៊ីមមានដូចតទៅ កូន​របស់​លោក​អេប្រាអ៊ីម គឺ​ស៊ុថេ‌ឡា។ លោក​ស៊ុថេ‌ឡា​ជា​ឪពុក​របស់​លោក​បេរេដ។ លោក​បេរេដ​ជា​ឪពុក​របស់​លោក​ថាហាត់។ លោក​ថាហាត់​ជា​ឪពុក​របស់​លោក​អេឡេ‌ដា។ លោក​អេឡេ‌ដា​ជា​ឪពុក​របស់​លោក​តាហាត់។ លោក​តាហាត់​ជា​ឪពុក​របស់​លោក​សាបាដ។
\v 21 លោក​សាបាដ​ជា​ឪពុក​របស់​លោក​ស៊ុថេ‌ឡា។ លោក​អេប្រាអ៊ីម​មាន​កូន​ពីរ​ទៀត គឺ​អេ‌ស៊ើរ និង​អេលាដ ប៉ុន្តែ អ្នក​ស្រុក​កាថ​បាន​សម្លាប់​អ្នក​ទាំង​ពីរ នៅ​ពេល​ដែល​អ្នក​ទាំង​ពីរ​ទៅ​ដណ្ដើម​យក​ហ្វូង​សត្វ​របស់​ពួក​គេ។
\v 22 លោក​អេប្រាអ៊ីម ជា​ឪពុកបាន​កាន់​ទុក្ខ​ជា​យូរ​ថ្ងៃ ហើយ​ញាតិ‌សន្ដាន​ក៏​នាំ​គ្នា​មក​ជួយ​សម្រាល​ទុក្ខ​លោកដែរ។
\s5
\v 23 បន្ទាប់មក លោកបានរួមរស់ជាមួយភរិយា ហើយនាងក៏មានផ្ទៃពោះបង្កើតបានកូនប្រុសមួយ ដែលលោកដាក់ឈ្មោះថា «បេរា» ដ្បិត មានទុក្ខលំបាកកើតឡើងនៅក្នុងគ្រួសាររបស់លោក។
\v 24 កូនស្រីរបស់លោកឈ្មោះនាងសេអេរ៉ា ជាអ្នកសង់ក្រុងបេតហូរ៉ូនខាងក្រោម និងបេតហូរ៉ូនខាងលើ ព្រមទាំងក្រុងអ៊ូសេន-សេអេរ៉ា។
\s5
\v 25 លោក​បេរា​ជា​ឪពុក​របស់​លោក​រេផា។ លោក​រេផា​ជា​ឪពុក​របស់​លោក​រេសែប។ លោក​រេសែប​ជា​ឪពុក​របស់​លោក​ថេឡា។ លោក​ថេឡា​ជា​ឪពុក​របស់​លោក​ថាហាន។ លោក​ថាហាន​ជា​ឪពុក​របស់​លោក​ឡាអា‌ដាន។
\v 26 លោក​ឡាដាន​ជា​ឪពុក​របស់​លោក​អាំមី‌ហ៊ូដ។ លោក​អាំមី‌ហ៊ូដ​ជា​ឪពុក​របស់​លោក​អេលី‌សាម៉ា។
\v 27 លោក​អេលី‌សាម៉ា​ជា​ឪពុក​របស់​លោក​នូន។ លោក​នូន​ជា​ឪពុក​របស់​លោក​យ៉ូស្វេ។
\s5
\v 28 រីឯ​ទឹក​ដី​ដែល​ពួក​គេ​បាន​ទទួល​ជា​កម្មសិទ្ធិ សម្រាប់​តាំង​ទី​លំ‌នៅ នោះ​មាន​ក្រុង​បេត‌អែល និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ។ នៅ​ប៉ែក​ខាង​កើត​មាន​ក្រុង​ណាអា‌រ៉ាន និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ ខាង​លិច​មាន​ក្រុង​កេស៊ើរ និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ ក្រុង​ស៊ីគែម និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ ហើយ​ទៅ​រហូត​ដល់​ក្រុង​កាសា និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ។
\v 29 ទីក្រុងជាប់ព្រំដែនកូន​ចៅ​ម៉ាណា‌សេមាន​ក្រុង​បេត‌សាន និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ ក្រុង​តាណាក់ និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ ក្រុង​មេគី‌ដោ និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ ក្រុង​ដោរ និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ។ ទីក្រុងទាំង នេះ​ហើយ ​ជា​ក្រុង​ដែល​ពូជ‌ពង្ស​លោក​យ៉ូសែប ជា​កូន​របស់​លោក​អ៊ីស្រា‌អែល តាំង​ទី​លំ‌នៅ។
\s5
\v 30 កូនប្រុសៗរបស់លោកអេស៊ើរ មាន យីមណា យីសវ៉ា យីសវី និងបេរា ហើយកូនស្រីរបស់លោកឈ្មោះនាងសេរ៉ា។
\v 31 កូនប្រុសៗរបស់លោកបេរាមាន ហេប៊ើរ និងម៉ាលគាល។ លោកម៉ាលគាលជាឪពុករបស់លោកប៊ីរសាអ៊ីត។
\v 32 កូនប្រុសៗរបស់លោកហេប៊ើរមាន យ៉ាផ្លេត សូមើរ ហូថាម ហើយកូនស្រីរបស់លោកឈ្មោះនាងស៊ូអា។
\s5
\v 33 កូន​ប្រុសៗរបស់​លោក​យ៉ាផ្លេត​មាន ផាសាក់ ប៊ីមហាល និង​អាសវ៉ាត។ អ្នក​ទាំង​នេះ​ជា​កូន​របស់​លោក​យ៉ាផ្លេត។
\v 34 កូន​ប្រុសៗរបស់​លោក​សូមើរជាប្អូនរបស់យ៉ផ្លេត​មាន រ៉ូកា ហ៊ូប‌បា និង​អើរ៉ាម។
\v 35 កូន​ប្រុសៗរបស់​លោក​ហេលេម​ជា​ប្អូន​លោកសូមើរ មានសូផា យីមណា សេលេស និង​អាំម៉ាល។
\s5
\v 36 កូនប្រុសៗរបស់លោកសូផាមាន ស៊ូអា ហានេភើរ ស៊ូអាល បេរី យីមរ៉ា
\v 37 បេស៊ើរ ហូដ សាំម៉ា ស៊ីលសា យីតរ៉ាន និងបេរ៉ា។
\v 38 កូនប្រុសៗរបស់លោកយេធើរ មាន យេភូនេ ពីសផា និងអើរ៉ា។
\s5
\v 39 កូនប្រុសៗ​របស់​លោក​អ៊ូឡា​ មាន អើរ៉ា ហាននៀល និង​រីសយ៉ា។
\v 40 អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​លោក​អេ‌ស៊ើរ ហើយ​ជា​មេ​ដឹក​នាំ​លើ​ក្រុម​គ្រួសារ​របស់​គេ គឺ​ជា​មេ​ដឹក​នាំ​ដ៏​ចំណាន និង​មាន​ចិត្ត​អង់‌អាច។ ចំនួន​ក្រុម​គ្រួសារ​របស់​គេ​ជំរឿន​បាន​ទាំង​អស់ ២៦, ០០០​នាក់ ដែលសុទ្ធតែជាអ្នកដែលអាចធ្វើចម្បាំង។
\s5
\c 8
\cl ជំពូក ៨
\p
\v 1 កូនប្រុសទាំងប្រាំរបស់លោក​បេន‌យ៉ាមីនមានលោក​បេឡា ជា​កូន​ច្បងរបស់គាត់ បន្ទាប់​មក លោកអាស‌បែល លោកអហ៊ី‌រ៉ាម
\v 2 លោកណូហា​ និងលោក​រ៉ាផា។
\v 3 កូនប្រុស​ៗរបស់​លោក​បេឡា​មានលោក​អត‌ដើរ លោកកេរ៉ា លោកអប៊ី‌ហ៊ូដ
\v 4 លោកអប៊ី‌សួ លោកណាម៉ាន លោកអហ៊ូ‌អា
\v 5 លោកកេរ៉ា លោកសេភូ‌ផាន និង​លោកហ៊ូរ៉ាម។
\s5
\v 6 រីឯ​កូន​ចៅ​របស់​អេហូដ ជា​មេ​ដឹក​នាំ​លើ​ក្រុម​គ្រួសារ​របស់​ពួក​គេ ក្នុង​ចំណោម​អ្នក​ស្រុក​កេបា ដែល​ប្ដូរ​ទី​លំ‌នៅ​ទៅ​ក្រុង​ម៉ាណា‌ហាត់
\v 7 ណាម៉ាន អហ៊ី‌យ៉ា និង​កេរ៉ា ​លោក​កេរ៉ា​នេះ​ហើយ​ដែល​នាំ​ពួក​គេ​ឲ្យ​ប្ដូរ​ទី​លំ‌នៅ។ គាត់​ជា​ឪពុក​របស់​លោក​អ៊ូសា និង​លោក​អប៊ី‌ហ៊ូដ។
\s5
\v 8 លោក​សាហា‌រ៉ែម​បាន​ក្លាយជាឪពុករបស់កូនចៅនៅក្នុងទឹកដីម៉ូអាប់ បន្ទាប់ពីគាត់បានលែងលះជាមួយភរិយារបស់គាត់ គឺ​នាង​ហ៊ូស៊ីម និង​នាង​បារ៉ា។
\v 9 ជា​មួយ​នាង​ហូដេស ជា​ភរិយា​មួយ​ទៀត លោកសាហារ៉េមបានក្លាយជាឲពុករបស់លោក​យ៉ូបាប់ ស៊ីបយ៉ា មេសា ម៉ាលកាម
\v 10 យេអ៊ូស សុកយ៉ា និង​មៀរ‌ម៉ា។ អ្នក​ទាំង​នោះ​ជា​កូន​របស់​គាត់ ហើយ​ជា​មេ​ដឹក​នាំ​លើ​ក្រុម​គ្រួសាររបស់គេ។
\v 11 លោក​សាហា‌រ៉ែម​បង្កើត​បាន​កូន​ប្រុស​ពីរ​នាក់ ជា​មួយ​នាង​ហ៊ូស៊ីម​ដែរ គឺ​អប៊ី‌ធូប និង​អែល‌ផ្អាល។
\s5
\v 12 កូនប្រុសៗរបស់លោកអែលផ្គាលមាន ហេប៊ើរ មីសាម និងសេមើរ (ជាអ្នកដែលសង់ក្រុងអូណូ និងក្រុងឡូដ ព្រមទាំងស្រុកភូមិនៅជុំវិញ)។
\v 13 លោកបេរា និងសេម៉ា ជាមេដឹកនាំលើគ្រួសាររបស់គេ ក្នុងចំណោមអ្នកស្រុកអាយ៉ាឡូន ជាអ្នកដែលបានវាយអ្នកក្រុងកាថឲ្យបាក់ទ័ព។
\s5
\v 14 កូនប្រុសៗ​របស់​លោក​បេរ៉ា​មាន អហ៊ី‌យ៉ូរ សាសាក់ យេរេ‌ម៉ូត
\v 15 សេបា‌ឌា អើរ៉ាត អេឌើរ
\v 16 មីកែល យីសប៉ា និង​យ៉ូហា។
\v 17 កូនប្រុសៗ​របស់​លោក​អែល‌ផាអាល​មាន សេបា‌ឌា មស៊ូ‌ឡាម ហ៊ីសគី ហេប៊ើរ។
\v 18 កូនប្រុសៗរបស់លោកយីស‌មេរ៉ាយ យីស‌លា និង​យ៉ូបាប់។
\s5
\v 19 កូនប្រុសៗ​របស់​លោក​ស៊ី‌ម៉ៃ​មាន យ៉ាគីម ស៊ីគ្រី សាប់ឌី
\v 20 អេលី‌យេ‌ណាយ ស៊ីល‌ថាយ អេលាល
\v 21 អដា‌យ៉ា បេរ៉ា‌យ៉ា និង​ស៊ីម‌រ៉ាត។
\s5
\v 22 កូនប្រុសៗរបស់លោកសាសាក់មាន យីសផាន ហេប៊ើរអាលាល
\v 23 អាបដូន ស៊ីកគ្រី ហាណាន
\v 24 ហាណានា អាឡាំ អាន់ថូធីយ៉ា
\v 25 យីបដេយ៉ា និងពេនួល។
\s5
\v 26 កូន​ប្រុសៗរបស់​លោក​យេរ៉ូ‌ហាំ​មាន សាំ‌សេ‌រ៉ាយ សេ‌ហា‌រា អថា‌លា
\v 27 យ៉ារេស‌យ៉ា អេលីយ៉ា និង​ស៊ីកគ្រី។
\v 28 អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​មេ​ដឹក​នាំ​លើ​ក្រុម​គ្រួសារ តាម​តំណ​វង្ស​ត្រកូល​របស់​គេ​រៀងៗ​ខ្លួន។ ពួក​គេ​រស់​នៅ​ក្រុង​យេរូ‌សាឡឹម។
\s5
\v 29 លោកយេអែលជាអ្នក​សង់​ក្រុង​គីបៀន​ និងប្រពន្ធ​របស់​គាត់​ឈ្មោះ​ម៉ាកា រស់​នៅ​ក្នុង​ក្រុង​នោះ
\v 30 កូន​ប្រុសច្បងរបស់​គាត់​មាន​អាប់ដូន បន្ទាប់​មក ស៊ើរ គីស បាល ណាដាប
\v 31 កេដោរ អហ៊ី‌យ៉ូ សេកើរ។
\s5
\v 32 កូនប្រុសៗរបស់យ៉ាអែលមា្នក់ទៀតគឺលោកមីកឡូតដែលជាឪពុករបស់សាំម៉ា។ ពួកគេក៏រស់នៅក្រុងយេរូសាឡឹមជាមួយបងប្អូនរបស់គេដែរ។
\v 33 លោក​នើរ​ជា​ឪពុក​របស់​លោក​គីស។ លោក​គីស​ជា​ឪពុក​របស់​ព្រះ‌បាទ​សូល។ ព្រះ‌បាទ​សូល​ជា​បិតា​របស់​សម្ដេច​យ៉ូណា‌ថាន ម៉ាលគីស៊ូអា អប៊ីណា‌ដាប់ និង​អែស‌បាល។
\v 34 កូន​របស់​សម្ដេច​យ៉ូណា‌ថាន​គឺ​មេរីបបាល។ ​លោក​មេរីបបាល​ជា​ឪពុក​របស់​លោក​មីកា។
\s5
\v 35 កូន​ប្រុសៗរបស់​លោក​មីកា​មាន ពីថូន មេឡេក ថាក់រា និង​អហាស។
\v 36 លោក​អហាស​ជា​ឪពុក​របស់​លោក​យេហូ‌អាដា។ លោក​យេហូ‌អាដា​ជា​ឪពុក​របស់​លោក​អលេ‌មេត។ លោក​អលេ‌មេត​ជា​ឪពុក​របស់​លោក​អាស‌ម៉ាវែត និង​លោក​ស៊ីមរី។ លោក​ស៊ីមរី​ជា​ឪពុក​របស់​លោក​ម៉ូសា។
\v 37 លោក​ម៉ូសា​ជា​ឪពុក​របស់​លោក​ប៊ីនា។ លោក​ប៊ីនា​ជា​ឪពុក​របស់​លោក​រេផា‌យ៉ា។ លោក​រេផា‌យ៉ា​ជា​ឪពុក​របស់​លោក​អេលា‌សា។ លោក​អេលា‌សា​ជា​ឪពុក​របស់​លោក​អសេល។
\s5
\v 38 លោក​អសេល​មាន​កូន​ប្រុស​ប្រាំ​មួយ​នាក់​ឈ្មោះ អាស‌រីកាំ បូកេរូ អ៊ីស្មា‌អែល ស្អារា អូបា‌ឌា និង​ហាណាន។ អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​កូន​របស់​លោក​អសេល។
\v 39 កូន​របស់​លោក​អេសែកជា​ប្អូនគាត់ មាន​អ៊ូឡាម ជា​កូន​ច្បង យេអ៊ូស​ជា​កូន​ទី​ពីរ អេលី‌ផាលេត​ជា​កូន​ទី​បី។
\v 40 កូនប្រុសៗ​របស់​លោក​អ៊ូឡាម សុទ្ធ​តែ​ជា​មនុស្ស​មាន​ចិត្ត​អង់‌អាច ជំនាញ​ខាង​បាញ់​ធ្នូ ហើយ​ពួក​គេ​មាន​កូន​ចៅ​ជា​ច្រើន គឺ​រួម​ទាំង​អស់​១៥០​នាក់។ អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​លោក​បេន‌យ៉ាមីន។
\s5
\c 9
\cl ជំពូក ៩
\p
\v 1 គេ​បាន​ធ្វើជំរឿន​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល តាម​ក្រុម​គ្រួសារ​របស់​គេ ហើយបាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​ស្ដេច​ស្រុក​អ៊ីស្រា‌អែល។ ប្រជា‌ជន​យូដា​ត្រូវ​ខ្មាំង​កៀរ​ទៅ​ជា​ឈ្លើយ នៅ​ស្រុក​បាប៊ី‌ឡូន ពីព្រោះ​តែ​ពួក​គេ​មិន​ស្មោះ​ត្រង់​នឹង​ព្រះ‌ជាម្ចាស់។
\v 2 អស់​អ្នក​ដែល​បាន​វិលត្រឡប់​មក​វិញ​មុន​គេ​បង្អស់ ហើយ​កាន់​កាប់​ទឹក​ដី​ជា​កម្មសិទ្ធិ​របស់​ខ្លួន​នៅ​តាម​ក្រុង​នានា នោះ​គឺ​ប្រជា‌ជន​អ៊ីស្រា‌អែល​ធម្មតា ពួក​បូជា‌ចារ្យ ពួក​លេវី និងពួកអ្នកបម្រើនៅព្រះវិហារ។
\v 3 កូន​ចៅ​យូដា កូន​ចៅ​បេន‌យ៉ាមីន កូន​ចៅ​អេប្រាអ៊ីម និង​ម៉ាណា‌សេ​ខ្លះ នាំ​គ្នា​តាំង​ទី​លំ‌នៅ​នៅ​ក្រុង​យេរូ‌សាឡឹម។
\s5
\v 4 នៅក្នុងកុល‌សម្ព័ន្ធ​យូដា​មាន​លោក​អ៊ូថាយ ជា​កូន​របស់​លោក​អាំមី‌ហ៊ូដ ដែលជា​កូនរបស់​លោក​អុមរី ដែលជា​កូន​របស់​លោក​អ៊ីមរី លោកអ៊ីមរីជាកូន​របស់​លោក​បានី ក្នុង​អំបូរ​ពេរេស ដែលជាកូនរបស់លោកយូដា។
\v 5 ក្នុង​អំបូរ​ស៊ីឡូរ​មាន​លោក​អសា‌យ៉ា ជា​កូនច្បង​គេ និង​កូន​ចៅ​របស់​គាត់។
\v 6 ក្នុង​អំបូរ​សេ‌រ៉ា​មាន​លោក​យេអួល និង​បងប្អូន​របស់​គាត់។ សរុប​ទាំង​អស់​មាន ៦៩០​នាក់។
\s5
\v 7 ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន មានលោកសាលូ ជាកូនរបស់លោកមេស៊ូឡាម លោកមេស៊ូឡាមជាកូនរបស់លោកហូដាវា លោកហូដាវាជាកូនរបស់លោកហាសេនួ។
\v 8 លោក​យីប‌នេ‌យ៉ា​ជា​កូន​របស់​លោក​យេរ៉ូ‌ហាំ។ លោក​អេឡា​ជា​កូន​របស់​លោក​អ៊ូស៊ី ហើយ​លោក​អ៊ូស៊ី​ត្រូវ​ជា​កូន​របស់​លោក​មីករី លោកមីករីជាកូនរបស់​លោក​មេស៊ូ‌ឡាម មេស៊ូឡាមជាកូន​របស់​លោក​សេផា‌ធា លោកសេផាធាជាកូន​របស់​លោក​រេហួល លោករេហួលជាកូន​របស់​លោក​យីប‌នីយ៉ា។
\v 9 បងប្អូន​របស់​ពួក​គេ​រាប់​តាម​តំណ​វង្ស​ត្រកូល​របស់​ពួក​គេ​មាន​ចំនួន ៩៥៦​នាក់។ អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​មេ​ដឹក​នាំ​លើ​ក្រុម​គ្រួសារ​របស់​គេ​រៀងៗ​ខ្លួន។
\s5
\v 10 ​ក្រុម​បូជា‌ចារ្យ​មាន​លោក​យេដា‌យ៉ា លោក​យេហូ‌យ៉ារីប លោក​យ៉ាគីន។
\v 11 លោក​អសា‌រា ជា​កូន​របស់​លោក​ហ៊ីល‌គីយ៉ា។ លោកហ៊ីលគីយ៉ាជាកូនរបស់​លោក​មេស៊ូ‌ឡាម។ លោកមេស៊ូឡាមជាកូនរបស់​លោក​សាដុក។ លោក​សាដុកជាកូនរបស់​លោក​មេរ៉ា‌យ៉ូត។ ​លោកមេរ៉ាយ៉ូតជាកូនរបស់​លោក​អហ៊ី‌ទូប ជា​អ្នក​គ្រប់‌គ្រង​លើ​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់។
\s5
\v 12 លោក​អដា‌យ៉ា​ជា​កូន​របស់​លោក​យេរ៉ូ‌ហាំ លោកយេរ៉ូហាំជាកូន​របស់​លោក​ផាស‌ហ៊ើរ លោកផាសហ៊ើជាកូន​របស់​លោក​ម៉ាល់‌គា។ លោក​ម៉ាសាយ ជា​កូន​របស់​លោក​អឌី‌អែល ជា​កូន​របស់​លោក​យ៉ាសេ‌រ៉ាៗជា​កូន​របស់​លោក​មេស៊ូ‌ឡាមៗជា​កូន​របស់​មេស៊ី‌លេមីតៗជា​កូន​របស់លោក​អ៊ីម‌មើរ
\v 13 ព្រម​ទាំង​បងប្អូន​របស់​ពួក​គេ ដែល​សុទ្ធ​តែ​ជា​មេ​ដឹក​នាំ​លើ​ក្រុម​គ្រួសារ​របស់​ខ្លួន មាន​ចំនួន​ទាំង​អស់​១, ៧៦០​នាក់។ អ្នក​ទាំង​នោះ​ជា​មនុស្ស​ប៉ិន‌ប្រសប់​បំពេញ​ការ‌ងារ​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់។
\s5
\v 14 ក្រុម​លេវី​មាន​សេម៉ាយ៉ា ជា​កូន​លោកហាស៊ូប លោកហាស៊ូបជា​កូនរបស់​លោក​អាស‌រីកាំ លោក​អាស‌រីកាំជា​កូន​របស់​លោក​ហាសាប‌យ៉ាក្នុង​អំបូរ​ម៉្រារី។
\v 15 លោក​បាក‌បាការ លោក​ហេរេស លោក​កាឡាល លោក​ម៉ាថា‌នា ជា​កូន​របស់​លោក​មីកា លោក​មីកាជាកូនរបស់​លោក​ស៊ីក‌គ្រី លោក​ស៊ីក‌គ្រីជាកូន​របស់​លោក​អេសាភ។
\v 16 ក៏មានលោក​អូបា‌ឌា ជា​កូន​របស់​លោក​សេម៉ាយ៉ាផងដែរ លោក​សេម៉ាយ៉ាជាកូន​របស់​លោក​កាឡាល ​លោក​កាឡាលជា​កូន​របស់​លោក​យេឌូ‌ថិន។ លោក​បេរេ‌គា ជា​កូន​របស់​លោក​អេសា លោក​អេសាជា​កូនរបស់​លោក​អែល‌កាណា ដែល​រស់​នៅ​តាម​ភូមិ​របស់​ពួក​នេថូ‌ផា។
\s5
\v 17 ក្រុម​ឆ្មាំ​ទ្វារ មានលោក​សាលូម លោក​អាក‌គូប លោក​ថាល‌ម៉ូន លោក​អហ៊ី‌ម៉ាន និង​បងប្អូន​របស់​គេ។ លោក​សាលូម​ជា​មេ​ដឹក​នាំ។
\v 18 ពីដើមមក​ ពួក​គេ​តែងតែ​យាម​នៅ​ខ្លោង​ទ្វារ​ហ្លួងនៅ​ប៉ែក​ខាង​កើតជា​ទ្វារ​នៃ​ជំរំ​កូន​ចៅ​លេវី។
\v 19 លោក​សាលូម​ជា​កូន​របស់​លោក​កូរេ លោក​កូរេជា​កូន​របស់​លោក​អេបៀ‌យ៉ាសាប់ លោក​អេបៀ‌យ៉ាសាប់ជាកូន​របស់​លោក​កូរ៉ា ព្រម​ទាំង​បងប្អូន​រួម​ត្រកូល​របស់​គាត់ គឺ​ពូជ‌ពង្ស​កូរ៉ា មាន​ភារ‌កិច្ច​ជា​អ្នក​យាម​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់។ បុព្វបុរស​របស់​ពួក​គេ​ក៏​ធ្លាប់​ធ្វើ​ជា​អ្នក​យាម​នៅ​ច្រក​ចូល​ពន្លា​របស់​ព្រះ‌អម្ចាស់​ដែរ។
\s5
\v 20 ​លោក​ភីនេ‌ហាស ជា​កូន​របស់​លោក​អេ‌ឡា‌សារធ្វើ​ជា​អ្នក​ដឹក​នាំហើយព្រះ‌អម្ចាស់​បាន​គង់​នៅជា​មួយ​លោក។
\v 21 លោក​សាកា‌រី​ជា​កូន​របស់​លោក​មេសេ‌លេមា ជា​ឆ្មាំ​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់។
\s5
\v 22 អស់អ្នកដែលត្រូវគេជ្រើសរើសឲ្យធ្វើជាឆ្មាំទ្វារ ហើយបានជំរឿនតាមភូមិរបស់គេមានចំនួនទាំងអស់២១២នាក់។ ឈ្មោះរបស់ពួកគេត្រូវបានកត់ត្រាទុកដោយប្រជាជននៅក្នុងភូមិរបស់ពួកគេ។ ព្រះបាទដាវីឌ និងលោកសាំយូអែលជាព្យាការីបានតែងតាំងពួកគេឲ្យបំពេញមុខងារនេះ។
\v 23 ដូច្នេះ ពួកគេនិងកូនចៅរបស់ពួកគេក៏បំពេញមុខងារជាឆ្មាំទ្វារព្រះដំណាក់ព្រះអម្ចាស់គឺមាត់ទ្វារពន្លាជួបព្រះជាម្ចាស់។
\v 24 មានពួកឆ្មាំទ្វារនៅគ្រប់ទិសទាំងបូន ខាងកើត ខាងលិច ខាងជើង និងខាងត្បូង។
\s5
\v 25 រីឯ​បងប្អូន​របស់​ពួក​គេ​ដែល​រស់​នៅ​តាម​ភូមិ​នានា ត្រូវ​ចូល​មក​ប្តូរវេនជួយ​ការ‌ងារ​របស់​ពួក​គេក្នុង​អំឡុង​ពេល​ប្រាំ‌ពីរ​ថ្ងៃ។
\v 26 តែពួក​លេវី​ទាំង​បួន​នាក់ ដែល​ជា​មេ​លើ​ពួក​ឆ្មាំ​ទ្វារ នៅ​បំពេញ​ការ‌ងារ​របស់​ខ្លួន​ជាប់​រហូត។ លើស​ពី​នោះ ពួក​គេ​ក៏​មើល​ខុស​ត្រូវ​លើ​បន្ទប់​ផ្សេងៗ និង​ទ្រព្យ​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់​ដែរ។
\v 27 ពេល​យប់ ពួក​គេ​ស្នាក់​នៅ​ជុំ‌វិញ​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ ដ្បិត​ពួក​គេ​មាន​ភារ‌កិច្ច​យាម​ព្រះ‌ដំណាក់និង​បើក​ទ្វារ​រៀង​រាល់​ព្រឹក។
\s5
\v 28 ពួក​លេវី​ខ្លះ​មាន​ភារ‌កិច្ច​ថែ‌រក្សា​គ្រឿង​បរិក្ខារ សម្រាប់​ប្រើ‌ប្រាស់​ក្នុង​ព្រះ‌ដំណាក់ គឺ​ពួក​គេ​ត្រូវ​រាប់​នៅ​ពេល​យក​ចេញ​មក​ប្រើ ហើយ​ពេល​យក​ទៅ​ទុក​វិញក៏​ត្រូវ​រាប់​ដែរ។
\v 29 អ្នក​ខ្លះ​ទទួល​ភារ‌កិច្ច​ថែ‌រក្សា​គ្រឿង​បរិក្ខារ​ឯ​ទៀតៗ និង​គ្រឿង​សម្ភារ​នៅ​ក្នុង​ទីសក្ការ ព្រម​ទាំង​ម៉្សៅ​ម៉ដ្ត ស្រា​ទំពាំង‌បាយជូរ ប្រេង គ្រឿង​ក្រអូប និង​ប្រេង​ក្រអូប​ផ្សេងៗ​ផង។
\s5
\v 30 ពួក​បូជា‌ចារ្យ​ខ្លះ​ទទួល​បន្ទុក​ផ្នែក​ខាង​ផ្សំ​ប្រេង​ក្រអូប។
\v 31 លោក​ម៉ាធិ‌ធា​ជា​ពួក​លេវី ហើយ​ជា​កូន​ច្បង​របស់​លោក​សាលូម ក្នុង​ពូជ‌ពង្ស​របស់​លោក​កូរ៉ា មាន​ភារ‌កិច្ច​ធ្វើ​នំ​ដែលសម្រាប់ថ្វាយជាតង្វាយ។
\v 32 រីឯ​បងប្អូន​របស់​ពួក​គេ​ពី​អំបូរ​កេ‌ហាត់ មាន​ភារ‌កិច្ច​ចាត់​ចែង​មើល​នំបុ័ងនៃព្រះវត្តមានព្រះអម្ចាស់​ ដែល​ត្រូវ​រៀប​ថ្វាយ​ព្រះ‌អម្ចាស់ រៀង​រាល់​ថ្ងៃ​ឈប់សំរាក។
\s5
\v 33 ពួក​អ្នក​ចម្រៀង ដែល​សុទ្ធ​តែ​ជា​មេ​ដឹក​នាំ​ក្រុម​គ្រួសារ​លេវី អាស្រ័យ​នៅ​តាម​បន្ទប់​នានា ក្នុង​ព្រះ‌ដំណាក់។ ពួក​គេ​មិន​ធ្វើ​ការ​អ្វី​ផ្សេង​ទៀត​ឡើយ ដ្បិត​ ពួក​គេ​ត្រូវ​បំពេញ​មុខងារ​របស់​ខ្លួន​ទាំង​ថ្ងៃ ទាំង​យប់។
\v 34 នេះ​ហើយ​ជា​មេ​ដឹក​នាំ​របស់​ក្រុម​គ្រួសារ​នៃ​កុល‌សម្ព័ន្ធ​លេវី តាម​តំណ​វង្ស​ត្រកូល​របស់​ពួក​គេ។ អ្នក​ទាំង​នោះ​រស់​នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម។
\s5
\v 35 លោក​យេហ៊ី‌អែល និងប្រពន្ធ​របស់​គាត់​ឈ្មោះម៉ាកា ជា​អ្នក​សង់​ក្រុង​គីបៀន រស់​នៅ​ក្នុង​ក្រុងគីបៀន​នោះ។
\v 36 កូន​របស់​គាត់​មាន​អាប់ដូន ជា​កូន​ច្បង បន្ទាប់​មក ស៊ើរ គីស បាល នើរ ណាដាប
\v 37 កេដោរ អហ៊ី‌យ៉ូ សាកា‌រី និង​មីក‌ឡូត។
\s5
\v 38 លោក​មីក‌ឡូត​ជា​ឪពុក​របស់​លោក​សាំម៉ា។ អ្នក​ទាំង​នោះ​ក៏​រស់​នៅ​ក្រុង​យេរូ‌សាឡឹម​ជា​មួយ​បងប្អូន​របស់​គេ​ដែរ។
\v 39 លោក​នើរ​ជា​ឪពុក​របស់​លោក​គីស លោក​គីស​ជា​ឪពុក​របស់​ព្រះ‌បាទ​សូល ព្រះ‌បាទ​សូល​ជា​បិតា​របស់​សម្ដេច​យ៉ូណា‌ថាន ម៉ាលគីស៊ូអា អប៊ី‌ណាដាប់ និង​អែស‌បាល។
\v 40 កូន​របស់​សម្ដេច​យ៉ូណា‌ថាន​គឺ​មេរីបបាល ហើយ​លោក​មេរីបបាល​ជា​ឪពុក​របស់​លោក​មីកា។
\s5
\v 41 កូន​របស់​លោក​មីកា​មាន ពីថូន មេឡេក និង​ថារា និងអហាស។
\v 42 លោក​អហាស​ជា​ឪពុក​របស់​លោក​យ៉ារ៉ា។ លោក​យ៉ារ៉ាជា​ឪពុក​របស់​លោក​អលេ‌មេត។ លោក​អលេ‌មេត​ ​លោក​អាស‌ម៉ាវែត និង​លោក​ស៊ីមរី។ លោក​ស៊ីមរី ជា​ឪពុក​របស់​លោក​ម៉ូសា។
\v 43 លោក​ម៉ូសា​ជា​ឪពុក​របស់​លោក​ប៊ីនា លោក​ប៊ីនា​ជា​ឪពុក​របស់​លោក​រេផា‌យ៉ា។ លោក​រេផា‌យ៉ា​ជា​ឪពុក​របស់​លោក​អេលា‌សា។
\v 44 លោក​អេលេ‌សា​ជា​ឪពុក​របស់​លោក​អសេល។ លោក​អសេល​មាន​កូន​ប្រុស​ប្រាំ​មួយ​នាក់ ឈ្មោះ អាសរី‌កាំ បូកេរូ អ៊ីស្មា‌អែល ស្អារ៉ា អូបា‌ឌា និង​ហាណាន។ អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​កូន​របស់​លោក​អសេល។
\s5
\c 10
\cl ជំពូក ១០
\p
\v 1 ពួកកង‌ទ័ព​ភីលីស្ទីន​បាន​វាយ​ប្រហារ​កង‌ទ័ព​អ៊ីស្រា‌អែល។ ពល​ទាហាន​អ៊ីស្រា‌អែល​បាក់​ទ័ព​នៅ​មុខ​ពួក​ភីលីស្ទីនហើយទាហាន​អ៊ីស្រា‌អែល​ជា​ច្រើន​បាន​ស្លាប់​នៅ​លើ​ភ្នំ​គីល‌បោ។
\v 2 ពួក​ភីលីស្ទីន​បាន​ដេញ​តាម​ព្រះ‌បាទ​សូល និង​បុត្រៗ​របស់​ស្ដេច​យ៉ាង​ប្រកិត។ ពួក​គេ​សម្លាប់​សម្ដេច​យ៉ូណា‌ថាន សម្ដេច​អប៊ី‌ណាដាប់ និង​សម្ដេច​ម៉ាល់គី‌ស៊ូអា ជា​បុត្រ​របស់​ព្រះ‌បាទ​សូល។
\v 3 បន្ទាប់​មក គេ​សម្រុក​ទៅ​លើ​ព្រះ‌បាទ​សូល។ ទ័ព​បាញ់​ព្រួញ​បាន​ដេញ​តាម​ទាន់​ព្រះ‌បាទ​សូល ធ្វើ​ឲ្យ​ទ្រង់​តក់‌ស្លុត​យ៉ាង​ខ្លាំង។
\s5
\v 4 ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​សេនាដែល​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​ស្ដេច​ថា៖ «ចូរឯង​ហូត​ដាវ​របស់​ឯង​ចាក់​យើង​មក ព្រោះ​យើង​មិន​ចង់​ឲ្យ​សាសន៍​ដទៃ​សម្លាប់​យើង ហើយ​ប្រមាថ​មើល‌ងាយ​យើង​ទេ»។ សេនា​នោះ​មិន​ហ៊ាន​សម្លាប់​ស្ដេច​ឡើយ ព្រោះ​គាត់​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង។ ដូច្នេះ ព្រះ‌បាទ​សូល​ក៏​ហូត​ដាវ ហើយ​ផ្ដួល​ខ្លួន​លើ​មុខ​ដាវ​នោះ​ទៅ។
\s5
\v 5 កាល​សេនា​ដែល​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​ស្ដេច​ឃើញ​ស្ដេច​សោយ​ទិវង្គត​ដូច្នេះ គាត់​ក៏​ហូត​ដាវ រួច​ផ្ដួល​ខ្លួន​លើ​មុខ​ដាវ​ដែរ។
\v 6 ដូច្នេះ ព្រះ‌បាទ​សូល និង​បុត្រា​ទាំង​បី​អង្គ ព្រម​ទាំង​ញាតិ​វង្ស​ទាំង​អស់ បាត់​បង់​ជីវិត​ក្នុង​ពេល​ជា​មួយ​គ្នា។
\s5
\v 7 កាល​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់ ដែល​ស្ថិត​នៅ​ក្នុង​ជ្រលង​ភ្នំ ឃើញ​ថា​អ៊ីស្រា‌អែល​បាក់​ទ័ព ហើយ​ព្រះ‌បាទ​សូល ព្រម​ទាំង​បុត្រាសុគត​អស់​ ពួក​គេ​ក៏​បោះ​បង់​ទីក្រុង​ចោល ហើយរត់​ភៀស​ខ្លួន​អស់​ទៅ។ កង‌ទ័ព​ភីលីស្ទីន​ក៏ចូល​មក​កាន់​កាប់​ក្រុង​ទាំង​នោះ។
\v 8 ស្អែក​ឡើង ពួក​ភីលីស្ទីន​នាំ​គ្នា​មក​ប្រមូល​របស់​របរ​ដែល​នៅ​ជាប់​នឹង​សាក‌សព ហើយ​ឃើញ​សព​របស់​ព្រះ‌បាទ​សូល និង​បុត្រា​ទាំង​បី​អង្គ នៅ​លើ​ភ្នំ​គីល‌បោ។
\s5
\v 9 ពួកគេក៏ដោះយកអ្វីៗទាំងអស់ពីសពរបស់ទ្រង់ ព្រមទាំងកាត់ក និងយកគ្រឿងសស្ត្រាវុធទៅជាមួយ រួចផ្ញើដំណឹងនេះទៅគ្រប់ទីកន្លែង ក្នុងស្រុកភីលីស្ទីនទាំងមូល ឲ្យប្រកាសនៅតាមវិហារនៃព្រះរបស់គេ និងប្រកាសប្រាប់ដល់ប្រជាជន។
\v 10 ពួកគេបានយកគ្រឿងសស្ត្រាវុធរបស់ព្រះបាទទៅតម្កល់ទុកក្នុងវិហារនៃព្រះរបស់គេ ហើយយកព្រះសិរសារបស់ស្តេចទៅព្យួរនៅក្នុងវិហារព្រះដាកុន។
\s5
\v 11 កាល​អ្នក​ក្រុង​យ៉ាបេសកាឡាដ ដឹង​អំពី​ហេតុ‌ការណ៍​ទាំង​ប៉ុន្មាន ដែល​ពួក​ភីលីស្ទីន​បាន​ប្រព្រឹត្ត​ចំពោះ​សព​របស់​ព្រះ‌បាទ​សូល
\v 12 ទាហាន​ដ៏​ចំណាន​ទាំង​ប៉ុន្មាន​នៅ​ក្រុង​នោះ បាននាំ​គ្នា​ចេញ​ដំណើរ​ទៅ​យក​សព​របស់​ព្រះ‌បាទ​សូល និង​បុត្រា នាំ​មក​ក្រុង​យ៉ាបេស​វិញ។ ពួក​គេ​រើស​ធាតុ​យក​ទៅ​បញ្ចុះ​ក្រោម​ដើម​ជ្រៃ​មួយ​នៅ​ក្រុង​យ៉ាបេស ហើយ​នាំ​គ្នា​តម​អាហារ​ចំនួន​ប្រាំ‌ពីរ​ថ្ងៃ។
\s5
\v 13 ព្រះ‌បាទ​សូល​សោយ​ទិវង្គត ព្រោះ​តែ​ស្ដេច​បាន​ប្រព្រឹត្ត​ខុស ដោយ​ក្បត់​នឹង​ព្រះ‌អម្ចាស់។ ​ស្ដេច​ពុំ​កាន់​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​ឡើយ ផ្ទុយ​ទៅ​វិញស្ដេច​បាន​ទៅ​រក​គ្រូ​អន្ទង​ខ្មោច​ទស្សន៍‌ទាយ​។
\v 14 ស្ដេច​ពុំ​បាន​ទូល​សួរ​ព្រះ‌អម្ចាស់​ទេ ហេតុ​នេះ ព្រះអង្គ​ធ្វើ​ឲ្យ​ស្ដេច​សោយ​ទិវង្គត ហើយ​ផ្ទេរ​រាជ​សម្បត្តិ​ទៅ​ឲ្យ​ព្រះ‌បាទ​ដាវីឌ ជា​បុត្រ​របស់​លោក​អ៊ីសាយ​វិញ។
\s5
\c 11
\cl ជំពូក ១១
\p
\v 1 ប្រជា‌ជន​អ៊ីស្រា‌អែលទាំងអស់បាន​​ប្រមូល​គ្នា​មក​គាល់​ព្រះ‌បាទ​ដាវីឌ នៅ​ក្រុង​ហេប្រូន ទូល​ថា៖ «យើង​ខ្ញុំ​ទាំង​អស់​គ្នា​ជា​សាច់​ញាតិរបស់​ព្រះ‌ករុណា​ដែរ។
\v 2 កាល​ពី​មុន នៅ​ពេល​​ព្រះ‌បាទ​សូល​គ្រង​រាជ្យ​លើ​យើង​ខ្ញុំ ព្រះ‌ករុណា​ធ្លាប់​ដឹក​នាំ​កង‌ទ័ព​អ៊ីស្រា‌អែល​ចេញ​ទៅ​ធ្វើ​សឹក។​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​ព្រះ‌ករុណា មាន​ព្រះ‌បន្ទូល​មក​កាន់​ព្រះ‌ករុណា​ថា អ្នក​នឹង​គ្រប់‌គ្រង​លើ​ជន‌ជាតិ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង អ្នក​នឹង​ដឹក​នាំ​ពួក​គេ»។
\v 3 ដូច្នេះ ព្រឹទ្ធា‌ចារ្យ​ទាំង​អស់​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​ចូល​មក​គាល់​ព្រះ‌រាជា នៅ​ក្រុង​ហេប្រូន ហើយព្រះ‌បាទ​ដាវីឌ​បាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​ព្រឹទ្ធា‌ចារ្យ​ទាំង​នោះ នៅ​ក្រុង​ហេប្រូននៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ រួច​ហើយ​ពួក​គេ​បាន​ចាក់​ប្រេង​អភិ‌សេក​ព្រះ‌បាទ​ដាវីឌ ជា​ស្ដេច​របស់​ប្រជា‌រាស្ត្រ​អ៊ីស្រា‌អែល ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បាន​ថ្លែង​ទុក​តាម​រយៈ​ព្យាការី​សាំយូ‌អែល។
\s5
\v 4 ព្រះ‌បាទ​ដាវីឌ និង​កង‌ទ័ព​អ៊ីស្រា‌អែល​ទាំង​មូល នាំ​គ្នា​ចេញ​ទៅ​វាយ​យក​ក្រុង​យេរូ‌សាឡឹម (គឺ​ក្រុង​យេប៊ូស)។ ពី​មុនជន‌ជាតិ​យេប៊ូស​ជា​ម្ចាស់​ស្រុក​រស់​នៅ​ក្រុង​នោះ។
\v 5 អ្នក​ក្រុង​យេប៊ូស​ពោល​មក​កាន់​ព្រះ‌បាទ​ដាវីឌ​ថា៖ «អ្នក​ឯង​ចូល​ក្នុង​ក្រុង​របស់​យើង​មិន​បាន​ទេ»។ ប៉ុន្តែ ព្រះ‌បាទ​ដាវីឌ​វាយ​យក​បាន​បន្ទាយ​នៅ​ភ្នំ​ស៊ីយ៉ូន ដែល​ក្រោយ​មក​ហៅ​ថា «ក្រុងព្រះ‌បាទ​ដាវីឌ»។
\v 6 ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ថា៖ «ប្រសិន​បើ ​អ្នក​ណា​ម្នាក់ហ៊ានចេញទៅវាយពួក​យេប៊ូស​មុន​គេ អ្នក​នោះ​នឹង​បាន​ធ្វើ​ជា​មេ‌ទ័ព»។ លោក​យ៉ូអាប់ ជា​កូន​របស់​អ្នក​ស្រី​សេរូយ៉ា ចេញ​ទៅ​វាយ​មុន​គេ ហើយ​បាន​ទទួល​តំណែង​ជា​មេ‌ទ័ពមែន។
\s5
\v 7 ព្រះបាទដាវីឌគង់នៅបន្ទាយនោះ ហេតុនោះគេក៏ហៅទីនោះថា «ក្រុងព្រះបាទដាវីឌ»។
\v 8 ព្រះករុណាពង្រីកទីក្រុងចាប់តាំងពីមីឡូរហូតដល់ជាយក្រុង។លោកយ៉ូអាប់បានជួសជុលកន្លែងផ្សេងទៀតនៃទីក្រុង។
\v 9 ព្រះបាទដាវីឌមានអំណាចកាន់តែខ្លាំងឡើងៗ ដ្បិត ព្រះអម្ចាស់នៃពិភពទាំងមូលគង់នៅជាមួយ។
\s5
\v 10 នេះ​ជា​បញ្ជី​រាយ​នាម​នាយ​ទាហាន​ដ៏​អង់‌អាច​របស់​ព្រះ‌បាទ​ដាវីឌ គឺ​អស់​អ្នក​ដែល​បាន​ជួយ​ជ្រោម‌ជ្រែង​ឲ្យ​ស្ដេច​ទទួល​រាជ​សម្បត្តិ​លើ​ស្រុក​អ៊ីស្រា‌អែល​ទាំង​មូល ហើយ​ឲ្យ​ស្ដេច​បាន​សោយ​រាជ្យ ស្រប​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ស្ដី​អំពី​ជន‌ជាតិ​អ៊ីស្រា‌អែល។
\v 11 ពួក​ទាហាន​ដ៏​អង់‌អាច​របស់​ព្រះ‌បាទ​ដាវីឌ មាន​រាយ​នាម​​ដូច​ត​ទៅ លោក​យ៉ាសុ‌បៀម​ជា​កូន​របស់​លោក​ហាក់‌មុនី លោក​ជា​ប្រមុខ​លើ​មេ​បញ្ជា​ការ​សាម‌សិប​នាក់។ គឺ​លោក​ហើយ​ដែល​បាន​ប្រើ​លំពែង សម្លាប់​ខ្មាំង​អស់​បី​រយ​នាក់ ក្នុង​ពេល​តែ​មួយ។
\s5
\v 12 បន្ទាប់មក គឺលោកអេឡាសារ ជាកូនរបស់លោកដូដូរ ជាអ្នកស្រុកអហូ លោកជាម្នាក់ក្នុងចំណោមនាយទាហានដ៏អង់អាចទាំង៣នាក់។
\v 13 លោកបាននៅជាមួយព្រះបាទដាវីឌ នៅផាស់ដាំមីម ក្នុងគ្រាដែលពួកជនជាតិភីលីស្ទីនលើកទ័ពមកច្បាំង នៅទីនោះមានវាលស្រែពេញដោយស្រូវ ហើយកងទ័ពអ៊ីស្រាអែលបានបាក់ទ័ពរត់នៅមុខពួកភីលីស្ទីន។
\v 14 ពេលនោះលោកអេឡាសារនិងទាហានរបស់លោកបានឈរនៅទីនោះ​ហើយវាយប្រហារជនជាតិភីលីស្ទីន ហើយព្រះអម្ចាស់បានប្រោសប្រទានជ័យជម្នះដ៏ធំធេង។
\s5
\v 15 នាយ​ទាហាន​បី​រូប​ក្នុង​ចំណោម​នាយ​ទាហាន​ទាំង​សាម‌សិប​នាក់ បាន​នាំ​គ្នា​ចូល​គាល់​ព្រះ‌បាទ​ដាវីឌ ក្នុង​ល្អាង​ភ្នំ​អាឌូ‌ឡាម។ នៅ​ពេលនោះ​ពួកទាហាន​ភីលីស្ទីន​បោះ​ទ័ព​នៅ​ជ្រលង​ភ្នំ​រេ‌ផែម។
\v 16 ពេលនោះ ព្រះបាទដាវីឌគង់នៅក្នុងជម្រកដ៏រឹងមាំមួយ ស្របពេលដែលពួកកងទ័ពភីលីស្ទីនមួយក្រុមឈរជើងនៅភូមិបេថ្លេហិមដែរ។
\v 17 ព្រះបាទដាវីឌស្រេកទឹក ក៏មានព្រះរាជឱង្កាថា៖ «តើអ្នកណាអាចដងទឹកពីអណ្តូងនៅមាត់ទ្វារភូមិបេថ្លេហិមយកមកឲ្យយើងបាន?»។
\s5
\v 18 នាយទាហានទាំងបីនាក់នាំគ្នាសម្រុកចូលទៅក្នុងទីតាំងទ័ពពួកភីលីស្ទីន ហើយដងទឹកពីអណ្តូងនៅមាត់ទ្វារភូមិបេថ្លេហិម​យក​​មកថ្វាយព្រះបាទដាវីឌ ប៉ុន្តែ ព្រះបាទដាវីឌមិនព្រមសោយទេ ព្រះករុណាបានយកទឹកនោះច្រូចលើដីថ្វាយព្រះអម្ចាស់វិញ។
\v 19 រួចព្រះករុណាមានព្រះរាជឱង្កាថា៖ «ព្រះអម្ចាស់អើយ! ទូលបង្គំគ្មានសិទ្ធិទទួលទានទឹកនេះទេ ពីព្រោះទឹកនេះដូចជាឈាមរបស់ទាហានដែលបានប្រថុយជីវិតទៅដងយកមកដែរ!»។ ដូច្នេះ ស្តេចមិនព្រមសោយទឹកនោះទេ ព្រោះពួកទាហានបានប្រថុយជីវិតទៅដងយកមក។ នេះហើយជាស្នាដៃដែលទាហានដ៏ខ្លាំងពូកែទាំងបីនាក់បានធ្វើ។
\s5
\v 20 លោកអប៊ីសាយជាប្អូនរបស់លោកយ៉ូអាប់ គឺជាប្រមុខលើមេទ័ពទាំងបី។ លោកបានប្រើលំពែងរបស់លោកសម្លាប់ខ្មាំងសត្រូវអស់បីរយនាក់។ លោកមានឈ្មោះល្បីជាងគេ ក្នុងចំណោមមេទ័ពទាំងបីនាក់។
\v 21 លោកបានទទួលកិត្តិយសច្រើនជាងគេ ក្នុងចំណោមមេទ័ពទាំងបីនាក់ ហើយលោកគឺជាប្រមុខលើមេទ័ពទាំងបី ប៉ុន្តែ លោកមិនអាចប្រៀបនឹងអ្នកទាំងបីបានទេ។
\s5
\v 22 លោក​បេណា‌យ៉ា ជា​កូន​របស់​លោក​យេហូ‌យ៉ាដាលោក​បាន​បញ្ចេញ​ស្នា‌ដៃ​​យ៉ាង​ច្រើន។ ​លោក​​បាន​វាយ​ពួក​អរាល​ពីរ​នាក់​នៅ​ស្រុក​ម៉ូអាប់ ព្រម​ទាំង​ចុះ​ទៅ​ក្នុង​រណ្ដៅ ដើម្បី​សម្លាប់​សត្វ​សិង្ហ​មួយ នៅ​ថ្ងៃ​ដែល​មាន​ទឹក​កក​ធ្លាក់។
\v 23 លោក​ក៏​បាន​សម្លាប់​ជន‌ជាតិ​អេស៊ីប​ម្នាក់ ដែល​មាន​កម្ពស់​ប្រាំ​ហត្ថ និង​ប្រដាប់​ដោយ​លំពែង​មួយ​យ៉ាង​ធំ ដូច​ជា​ឈើ​កី‌តម្បាញ លោក​ទៅ​ប្រយុទ្ធ​នឹង​គេដោយ​មាន​តែ​ដំបង​មួយ​ប៉ុណ្ណោះ។ លោក​ដណ្ដើម​យក​លំពែង​ពី​ដៃ​អ្នក​នោះ​បាន ហើយ​ចាក់​សម្លាប់​នឹង​លំពែង​នោះ​ទៅ។
\s5
\v 24 នេះហើយជាស្នាដៃរបស់លោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដា ដែលធ្វើឲ្យលោកមានឈ្មោះល្បីជាមួយនិងមេទ័ពទាំងបី។
\v 25 ក្នុងចំណោមមេបញ្ជាការទាំងសាមសិបនាក់ លោកទទួលបានកិត្តិយសជាងគេ ប៉ុន្តែ លោកពុំអាចប្រៀបស្មើនឹងពួកមេទ័ពទាំងបីនាក់បានទេ។ តែព្រះបាទដាវីឌបានតែងតាំងលោកជាមេបញ្ជាការលើកងអង្គរក្សរបស់ស្តេច។
\s5
\v 26 វីរ‌បុរស​ដ៏​អង់‌អាច​ឯ​ទៀតៗ​មាន លោក​អេសា‌អែល​ជា​ប្អូន​របស់​លោក​យ៉ូអាប់ លោក​អែល‌ហាណាន​ជា​កូន​របស់​លោក​ដូដូរ អ្នក​ភូមិ​បេថ្លេ‌ហិម
\v 27 លោក​សាំម៉ូត​អ្នក​ស្រុក​ហារ៉ូ លោក​ហេលេស អ្នក​ស្រុក​ពេឡូន
\v 28 លោក​អ៊ីរ៉ា​ជា​កូន​របស់​លោក​អ៊ីក‌កែស អ្នក​ក្រុង​ត្កូអា លោក​អបៀ‌ស៊ើរ​អ្នក​ស្រុក​អានា‌ថោត
\v 29 លោក​ស៊ីបា‌កាយ អ្នក​ស្រុក​ហ៊ូសាយ លោក​អ៊ីឡាយ អ្នក​ស្រុក​អហូ‌។
\s5
\v 30 លោក​ម៉ាហា‌រាយ អ្នក​ស្រុក​នេថូ‌ផា លោក​ហេលែប​ជា​កូន​របស់​លោក​បាណា អ្នក​ស្រុក​នេថូ‌ផា
\v 31 លោក​អ៊ីតាយ​ជា​កូន​របស់​លោក​រីបាយ អ្នក​ក្រុង​គីបៀន ក្នុង​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន លោក​បេណា‌យ៉ា អ្នក​ស្រុក​ពីរ៉ា‌ថូន
\v 32 លោក​ហ៊ូរ៉ាយ អ្នក​ស្រុក​កាអាស លោក​អបៀល អ្នក​ស្រុក​អើរ៉ា‌បា
\v 33 លោក​អាស‌ម៉ាវែត អ្នក​ស្រុក​បាហ៊ូ‌រីម លោក​អេលីយ៉ាបា អ្នក​ស្រុក​សាអាលបូន។
\s5
\v 34 លោក​ហាសេម​អ្នក​ស្រុក​គីសូន លោក​យ៉ូណា‌ថាន​ជា​កូន​របស់​លោក​សាកេ អ្នក​ស្រុក​ហារ៉ា‌រី
\v 35 លោក​អហ៊ី‌យ៉ាម​ជា​កូន​របស់​លោក​សាកើរ អ្នក​ស្រុក​ហារ៉ា‌រី លោក​អេលី‌ផាល​ជា​កូន​របស់​លោក​អើរ
\v 36 លោក​ហេភើរ អ្នក​ស្រុក​មេកេ‌រ៉ា លោក​អហ៊ី‌យ៉ា អ្នក​ស្រុក​ពេឡូន
\v 37 លោក​ហែស្រូ អ្នក​ស្រុក​កើមែល លោក​ណារ៉ាយ​ជា​កូន​របស់​លោក​អែស‌បាយ
\s5
\v 38 លោក​យ៉ូ‌អែល​ជា​ប្អូន​របស់​លោក​ណាថាន លោក​មីបហា​ជា​កូន​របស់​លោក​ហាគ្រី
\v 39 លោក​សេ‌លេក​ជា​ជន‌ជាតិ​អាំម៉ូន លោក​ណាហា‌រ៉ាយ អ្នក​ក្រុង​បេរ៉ូត (ជា​អ្នក​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​លោក​យ៉ូអាប់ ជា​កូន​របស់​អ្នក​ស្រី​សេរូយ៉ា)
\v 40 លោក​អ៊ីរ៉ា អ្នក​ស្រុក​យេធើរ លោក​ការេប អ្នក​ស្រុក​យេធើរ
\v 41 លោក​អ៊ូរី​ជា​ជន‌ជាតិ​ហេត លោក​សាបាដ​ជា​កូន​របស់​លោក​អឡាយ
\s5
\v 42 លោកអឌីណាជាកូនរបស់លោកស៊ីសា​ ពីកុលសម្ព័ន្ធរូបេន (គាត់ជាមេដឹកនាំនៃកុលសម្ព័ន្ធរូបេន) គាត់មានទាហានសាមសិបនាក់នៅជាមួយ
\v 43 លោកហាណានជាកូនរបស់លោកម៉ាកា លោកយូសាផា អ្នកស្រុកមីតនី
\v 44 ៤៤ លោកអ៊ូស៊ីយ៉ា ជាអ្នកស្រុកអាសថារ៉ូត លោកសាម៉ានិងលោកយេហ៊ីអែល ជាកូនរបស់លោកហូថាម ជាអ្នកស្រុកអារ៉ូអើរ។
\s5
\v 45 លោកយេឌីអែល ជាកូនលោកស៊ីមរី ព្រមទាំងលោកយ៉ូហា(ជាប្អូនរបស់លោកជាអ្នកស្រុកធីសា)
\v 46 លោក​អេលាល អ្នក​ស្រុក​ម៉ាហា‌វី លោក​យេរី‌បាយ និង​លោក​យ៉ូសា‌វា ជា​កូន​របស់​លោក​អែល‌ណាម លោក​យីតម៉ា​ជា​ជន‌ជាតិ​ម៉ូអាប់
\v 47 លោក​អេលាល លោក​អូបេដ និង​លោក​យ៉ា‌សៀល អ្នក​ស្រុក​មេសូ‌បៃ។
\s5
\c 12
\cl ជំពូក ១២
\p
\v 1 អ្នកទាំងនេះបានមកគាល់ព្រះបាទដាវីឌ នៅ​គ្រា​ដែល​ព្រះ‌បាទ​ដាវីឌ​ភៀស​ខ្លួន​ទៅ​ស៊ីគ‌ឡាក់ ដើម្បី​រត់​គេច​ពី​ព្រះ‌បាទ​សូល ជា​បុត្រ​របស់​លោក​គីស។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​ទាហាន​អង់‌អាច ហើយ​ត្រៀម​ខ្លួន​ចេញ​ប្រយុទ្ធ​រួម​ជា​មួយ​ព្រះ‌បាទ​ដាវីឌ​ជានិច្ច។
\v 2 ពួក​គេ​ប្រដាប់​ខ្លួន​ដោយ​ធ្នូ ហើយ​ស្ទាត់​ជំនាញ​ខាង​បាញ់​ព្រួញ ឬ​បាញ់​ដង្ហក់ ដោយអាចប្រើបានទាំងដៃឆ្វេង និងដៃស្តាំ។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​សាច់‌ញាតិ​របស់​ព្រះ‌បាទ​សូល ក្នុង​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន។
\s5
\v 3 លោក​មេ‌ទ័ព​អហ៊ី‌អេស៊ើរ និង​លោក​​យ៉ូអាស់ ជា​កូន​របស់​លោក​សេម៉ា‌អា អ្នក​ស្រុក​គីបៀន។ លោក​យេស៊ាល និង​លោក​ពេលេត ជា​កូន​របស់​លោក​អាស‌ម៉ាវែត។លោក​បេរ៉ា‌កា លោក​យេហ៊ូ​ជា​អ្នក​ស្រុក​អាណា‌ថោត
\v 4 លោក​យីស‌ម៉ាយ៉ា អ្នក​ស្រុក​គីបៀន ជា​នាយ​ទាហាន​ដ៏​អង់‌អាច​ក្នុង​ចំណោម​ក្រុម​ទាំង​សាម‌សិប (និង​ជា​មេ​លើពួកគេ) លោក​យេ‌រេមី លោក​យ៉ាហា‌សៀល លោក​យ៉ូហាណាន លោក​យ៉ូសា‌បាដ​ជា​អ្នក​ក្រុង​កេដេ‌រ៉ា។
\s5
\v 5 លោកអេលូសាយ លោកយេរីម៉ូត លោកបាលា លោកសេម៉ារីយ៉ា លោកសេផាធា​ ជាអ្នកក្រុងហារូប
\v 6 ពួកកូនចៅកូរ៉ាមានលោកអែលកាណា លោកអ៊ីសសាយ៉ា លោកអសារាល លោកយ៉ូអេស៊ើរ លោកយ៉ាសុបៀម
\v 7 លោកយ៉ូអេឡា និងលោកសេបាឌា ជាកូនរបស់លោកយេរ៉ូហាំ ជាអ្នកស្រុកកេដោរ។
\s5
\v 8 មានអ្នកខ្លះពីកុលសម្ព័ន្ធកាដ បានចាកចេញពីស្រុកទៅរស់នៅជាមួយព្រះបាទដាវីឌនៅទីរហោស្ថាន។ ពួកគេជាយុទ្ធជនស្ទាត់ជំនាញក្នុងសឹកសង្រ្គាម ជាអ្នកដែលអាចប្រើប្រាស់ ខែល និងលំពែង។ ពួកគេមានទឹកមុខគួរឲ្យស្ញែងខ្លាចដូចជាសត្វសឹង្ហ ហើយរហ័សដូចជាសត្វប្រើសនៅលើភ្នំ។
\s5
\v 9 អ្នក​ទាំង​នោះ​មាន​លោក​អេ‌ស៊ើរ ជា​មេ​លើ​ពួក​គេ លោក​អូបា‌ឌា​ជា​មេ​ទី​ពីរ លោក​អេលាប​ជា​មេ​ទី​បី
\v 10 លោក​មីស‌ម៉ា‌ណា​ជា​មេ​ទី​បួន លោក​យេរេ‌មី​ជា​មេ​ទី​ប្រាំ
\v 11 លោក​អថាយ​ជា​មេ​ទី​ប្រាំ​មួយ លោក​អេលាល​ជា​មេ​ទី​ប្រាំ‌ពីរ
\v 12 លោក​យ៉ូហាណាន​ជា​មេ​ទី​ប្រាំ​បី លោក​អែល‌សាបាដ​ជា​មេ​ទី​ប្រាំ​បួន
\v 13 លោក​យេរេ‌មី​ជា​មេ​ទី​ដប់ និង​លោក​ម៉ាបាណាយ​ជា​មេ​ទី​ដប់​មួយ។
\s5
\v 14 ពួកគេមកពីកុលសម្ព័ន្ធកាដ ហើយសុទ្ធតែជានាយទាហាន។ អ្នកតូចបំផុតជាមេលើមួយរយនាក់ ហើយអ្នកធំបំផុតជាមេលើមួយពាន់អ្នក។
\v 15 ពួកគេបានឆ្លងទន្លេយ័រដាន់នៅខែទីមួយ គឺរដូវដែលទឹកទន្លេឡើងលិចច្រាំងអស់ ហើយវាយពួកអ្នកដែលរស់នៅតាមជ្រលងភ្នំទាំងខាងកើតនិងខាងលិចឲ្យបាក់់ទ័ពអស់។
\s5
\v 16 មានអ្នកខ្លះពីកុលសម្ព័ន្ធបេនយ៉ាមីន និងកុលសម្ព័ន្ធយូដា​បានមកឯព្រះបាទដាវីឌដល់ជម្រកនោះដែរ។
\v 17 ព្រះបាទដាវីឌក៏ចេញទៅទទួលពួកគេ ហើយមានព្រះរាជឱង្កាថា៖ «ប្រសិនបើ អស់លោកមកឯខ្ញុំដោយសន្តិភាព ដើម្បីជួយខ្ញុំ ខ្ញុំសូមទទួលដោយស្មោះពីចិត្ត។ ប៉ុន្តែប្រសិនបើ អស់លោកមកបន្លំខ្លួន ហើយធ្វើការឲ្យសត្រូវរបស់ខ្ញុំ នោះសូមឲ្យព្រះនៃបុព្វបុរសរបស់យើងបានធ្វើជាសាក្សី ហើយដាក់ទោសអស់លោកចុះ ពីព្រោះខ្ញុំមិនបានធ្វើអ្វីខុសទេ»។
\s5
\v 18 ពេល​នោះព្រះ‌វិញ្ញាណ​ក៏​មក​សណ្ឋិត​លើ​លោក​អម៉ា‌សាយ ដែល​ជា​មេ​លើ​ក្រុម​ទាំង​សាម‌សិប​នាក់ លោក​ពោល​ថា៖ «បពិត្រ ព្រះ‌បាទ​ដាវីឌ ជា​បុត្រ​របស់​លោក​អ៊ីសាយអើយ! យើង​ខ្ញុំ​ទាំង​អស់​គ្នា​ស៊ូ​ប្ដូរ​ផ្ដាច់​នៅ​ជា​មួយ ព្រះ‌ករុណា​ហើយ។ សូម​ឲ្យ​សេចក្ដី​សុខ‌សាន្ត​កើត​មាន​ដល់​ព្រះ‌ករុណា និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​ព្រះ‌ករុណា!។ ដ្បិត ​ព្រះ​របស់​ព្រះ‌ករុណាបាន​ជួយ​ព្រះ‌ករុណា​ហើយ!»។ ព្រះ‌បាទ​ដាវីឌ​ក៏​ទទួល​ពួក​គេ ហើយ​តែង‌តាំង​ពួក​គេ ឲ្យ​ធ្វើ​ជា​នាយ​ទាហាន​ក្នុង​កង‌ទ័ព​របស់​ព្រះអង្គ។
\s5
\v 19 មាន​ទាហាន​ពីកុល‌សម្ព័ន្ធ​ម៉ាណា‌សេ ​បានមកសុំ​ចុះ​ចូល​ខាង​ព្រះ‌បាទ​ដាវីឌ ក្នុង​ពេល​ដែល​ស្ដេច​លើក​ទ័ព​ចេញ​ទៅ​ជា​មួយ​ពួក​ភីលីស្ទីន ដើម្បី​ ច្បាំង​នឹង​ព្រះ‌បាទ​សូល។ ប៉ុន្តែ ទ័ព​របស់​ព្រះ‌បាទ​ដាវីឌ​ពុំ​បាន​ចូល​រួម​ច្បាំង​ទេ ព្រោះ​ពួក​មេលើជន‌ជាតិ​ភីលីស្ទីន​បាន​ពិគ្រោះ​គ្នា រួចបញ្ជូន​ទ័ព​របស់​ព្រះ‌បាទ​ដាវីឌ​ឲ្យ​វិល​ត្រឡប់​ទៅ​វិញ ដោយ​គិត​ថា៖ «បើ​ដាវីឌ​ចូល​ដៃ​ជា​មួយ​ស្ដេច​សូល ជា​ម្ចាស់​របស់​គេ នោះ​ពួក​គេ​មុខ​ជា​បំផ្លាញ​យើង​ទាំង​អស់​គ្នា​មិន​ខាន»។
\v 20 ពេលព្រះបាទដាវីឌ ត្រឡប់មកស៊ីគឡាក់ មានពួកនាយ​ទាហាន​ពី​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ បាន​មក​សុំ​ចុះ​ចូល​ខាង​ព្រះ‌បាទ​ដាវីឌ មាន​លោក​អ័ឌ‌ណា លោក​យ៉ូសា‌បាដ លោក​យេឌី‌អែល លោក​មីកែល លោក​យ៉ូសា‌បាដ លោក​អេលី‌ហ៊ូវ និង​លោក​ស៊ីល‌តាយ។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​មេ​លើ​កង‌ពល​ធំ ក្នុង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ។
\s5
\v 21 ពួកគេដឹកនាំកងទ័ពជួយព្រះបាទដាវីឌច្បាំងជាមួយពួកចោរ ពីព្រោះពួកគេសុទ្ធតែជាទាហានអង់អាច។ ក្រោយមកគេបានក្លាយជាមេបញ្ជាការលើកងទ័ពរបស់ព្រះបាទដាវីឌ។​
\v 22 ជារៀងរាល់ថ្ងៃតែងតែមានអ្នកមកចុះចូលជាមួយព្រះបាទដាវីឌ រហូតដល់កងទ័ពព្រះបាទដាវីឌក្លាយជាកងទ័ពយ៉ាងធំ ដូចជាកងទ័ពរបស់ព្រះជាម្ចាស់ដែរ។
\s5
\v 23 អ្នក​ដែល​បាន​មក​រួប‌រួម​ជា​មួយ​ព្រះ‌បាទ​ដាវីឌ នៅ​ក្រុង​ហេប្រូន ដើម្បី​ផ្ទេរ​រាជ​សម្បត្តិ​របស់​ព្រះ‌បាទ​សូល​ថ្វាយ​ព្រះ‌បាទ​ដាវីឌ ស្រប​តាម​បញ្ជា​របស់​ព្រះ‌អម្ចាស់។
\v 24 ពីកុល‌សម្ព័ន្ធ​យូដា ទាហាន​ដែល​អាចកាន់​ខែល និង​កាន់​លំពែង ហើយ​ប្រុង​ប្រៀប​ខ្លួន​ចេញ​ទៅ​ច្បាំង​បាន មាន ៦, ៨០០នាក់។
\v 25 ពី​កុល‌សម្ព័ន្ធ​ស៊ីម្មាន មាន ៧, ១០០​នាក់ ដែល​សុទ្ធ​តែ​ជា​វីរ‌ជន​ដ៏​ពូកែ​អង់‌អាច។
\s5
\v 26 ពីកុលស្ព័ន្ធលេវី មាន៤, ៦០០នាក់សុទ្ធតែជាអ្នកចម្បាំង។
\v 27 លោកយេហូយ៉ាដា ជាមេដឹកនាំនៃអំបូរអើរ៉ុន មានទាហាន៣, ៧០០នាក់ជាមួយគាត់។
\v 28 ​លោក​សាដុក ជា​យុវជន​ពូកែ​អង់‌អាច និង​មេ​បញ្ជា​ការ​ម្ភៃ​ពីរ​រូប​ទៀត ក្នុង​ក្រុម​គ្រួសារ​របស់​លោក។
\s5
\v 29 ពី​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន​ ជាកុលសម្ព័ន្ធ​របស់​ព្រះ‌បាទ​សូល មាន​ទាហាន ៣, ០០០​នាក់។ ពួក​គេ​មួយ​ចំនួន​ធំ​នៅ​ស្មោះ​ត្រង់​នឹង​រាជ‌វង្ស​របស់​ព្រះ‌បាទ​សូល។
\v 30 ពី​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម មាន ២០, ៨០០​នាក់​សុទ្ធ​តែ​ជា​វីរ‌ជន​ដ៏​ពូកែ​អង់‌អាច ហើយ​មាន​ឈ្មោះ​ល្បី​ក្នុង​ក្រុម​គ្រួសារ​របស់​ពួក​គេ​ផង។
\v 31 ពីកុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល មាន​ទាហាន ១៨, ០០០​នាក់ ជា​អ្នក​មក​ប្រកាស​អភិ‌សេក​ព្រះ‌បាទ​ដាវីឌ ជា​ព្រះ‌មហា‌ក្សត្រ។
\s5
\v 32 ពី​កុល‌សម្ព័ន្ធ​អ៊ីសា‌ខារ មាន​មេ​បញ្ជា​ការ ២០០​នាក់ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ចេះ​សម្គាល់​មើល​ពេល​វេលា ហើយ​ដឹង​ថា​តើ​ជន‌ជាតិ​អ៊ីស្រា‌អែល​ត្រូវ​ធ្វើ​ដូច​ម្ដេច​ខ្លះ។ ព្រមទាំងពល​ទាហាន​ដែល​នៅ​ក្រោម​បង្គាប់​របស់​ពួក​គេ។
\v 33 ពី​កុល‌សម្ព័ន្ធ​សាប់យូ‌ឡូន មាន ៥០, ០០០​នាក់ ជា​ទាហាន​ដែល​បាន​ហ្វឹក‌ហាត់ សម្រាប់​ចេញ​ទៅ​ច្បាំង។ ពួក​គេ​ប្រដាប់​ដោយសាស្ត្រាវុធគ្រប់​ប្រភេទ ហើយ​មាន​ចិត្ត​មោះ‌មុត​ត្រៀម​ខ្លួន​ជា​ស្រេច ដើម្បី​ធ្វើ​សឹក​សង្គ្រាម។
\s5
\v 34 ពីកុលសម្ព័ន្ធណែបថាលី មានមេដឹកនាំ១, ០០០នាក់ ព្រមទាំងមានពលទាហាន ៣៧, ០០០នាក់ ប្រដាប់ដោយខែលនិងលំពែង។
\v 35 ពីកុលសម្ព័ន្ធដាន់ មាន២៨, ៦០០នាក់សុទ្ធតែអ្នកត្រៀមខ្លួនច្បាំង។
\s5
\v 36 ពីកុលសម្ព័ន្ធអេស៊ើរ មាន៤០, ០០០នាក់ សុទ្ធតែអ្នកត្រៀមខ្លួនសំរាប់ធ្វើសឹកសង្រ្គាម។
\v 37 នៅ​ខាង​កើត​ទន្លេ​យ័រដាន់ កុល‌សម្ព័ន្ធ​រូបេន កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល​ទៀត មាន​ទាហាន​ទាំង​អស់ ១២០, ០០០​នាក់ ប្រដាប់​ដោយ​សាស្ត្រាវុធ​គ្រប់​ប្រភេទ។
\s5
\v 38 អ្នក​ទាំង​នោះ​សុទ្ធ‌សឹង​ជា​ទាហាន​ដែល​ថ្នឹក​ខាង​ចម្បាំង។ ពួក​គេ​ធ្វើ​ដំណើរ​មក​ដល់​ក្រុង​ហេប្រូន ដោយ​ចិត្ត​ស្មោះ​សរ ដើម្បី​អភិសេក​ព្រះ‌បាទ​ដាវីឌ ជា​ព្រះ​មហា‌ក្សត្រ​លើ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល។ ជន‌ជាតិ​អ៊ីស្រា‌អែល​ឯ​ទៀតៗ​ក៏​ព្រម​ព្រៀង​គ្នា ដើម្បី​អភិសេកព្រះ‌បាទ​ដាវីឌ​ជា​ព្រះ‌មហា‌ក្សត្រ​ដែរ។
\v 39 ពួក​គេ​ស្នាក់​នៅ​ក្រុង​ហេប្រូន ជា​មួយ​ព្រះ‌បាទ​ដាវីឌ​ចំនួន​បី​ថ្ងៃ ហើយ​បងប្អូន​របស់​ពួក​គេ​បាន​រៀបចំ​ជប់‌លៀង​ទទួល។
\v 40 អស់​អ្នក​ដែល​ស្ថិត​នៅ​តំបន់​ជិត​ខាង​នោះ រហូត​ដល់​ទឹក​ដី​អ៊ីសា‌ខារ សាប់យូ‌ឡូន និង​ណែប‌ថាលី បាន​ដឹក​ស្បៀង​អាហារ​មក ដោយ​ផ្ទុក​លើ​ខ្នង​លា អូដ្ឋ លា​កាត់ និង​គោ គឺ​មាន​ម្សៅ ដំណាប់​ឧទុម្ពរ ទំពាំង‌បាយជូរ​ក្រៀម ស្រា​ទំពាំង‌បាយជូរ ប្រេង និង​សាច់​គោ សាច់​ចៀម យ៉ាង​ច្រើន​បរិបូរណ៍ ដ្បិត​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល​មាន​ការជប់លៀងយ៉ាងធំក្រៃ។
\s5
\c 13
\cl ជំពូក ១៣
\p
\v 1 ព្រះបាទដាវីឌបានប្រជុំពិភាក្សាជាមួយនឹងមេបញ្ជាការតូច ធំ ព្រមទាំអ្នកដឹកនាំទាំងអស់។​​
\v 2 ព្រះបាទដាវីឌមានព្រះរាជឱង្កាទៅកាន់អង្គប្រជុំអ៊ីស្រាអែលទាំងមូលថា៖ «ប្រសិនបើ អ្នករាល់គ្នាយល់ឃើញថាល្អ ហើយការនោះមកពីព្រះជាម្ចាស់ ជាព្រះអម្ចាស់នៃយើងមែន ចូរ​ផ្ញើ​សារ​ទៅ​ជូន​បងប្អូន​យើង​នៅ​គ្រប់​ទី​កន្លែង ក្នុង​ស្រុក​អ៊ីស្រា‌អែល​ទាំង​មូល និង​ជូន​ពួក​បូជា‌ចារ្យ ពួក​លេវី ដែល​រស់​នៅ​តាម​ក្រុង​នានា​របស់​ពួក​គេ ដើម្បី​អញ្ជើញ​ពួក​គេ​មក​ជួប‌ជុំ​ជា​មួយ​យើង​ទាំង​អស់​គ្នា។
\v 3 បន្ទាប់​មក យើង​នាំ​គ្នា​ដង្ហែ​ហិប​របស់​ព្រះ​នៃ​យើង​មក​វិញ ដ្បិត ​នៅ​រជ្ជ‌កាល​របស់​ព្រះ‌បាទ​សូល យើង​ពុំ​បាន​នឹក​ដល់​ហិប​នេះ​​ទេ»។
\v 4 អង្គ​ប្រជុំ​ទាំង​មូល​ក៏​យល់​ស្រប ព្រោះ​ប្រជា‌ជន​ទាំង​មូល​ពេញ​ចិត្ត​នឹង​សំណើ​នេះ។
\s5
\v 5 ព្រះ‌បាទ​ដាវីឌ​បាន​ប្រមូល​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់ ចាប់​តាំង​ពី​ជ្រោះស៊ីហូ​ស្រុក​អេស៊ីប​រហូត​ដល់​ច្រក​ចូល​ក្រុង​ហា‌ម៉ាត់ ដើម្បី​ដង្ហែ​ហិប​របស់​ព្រះ‌ជាម្ចាស់​ពី​គារយ៉ាត់-‌យារីម។
\v 6 ព្រះ‌បាទដាវីឌយាង​ទៅ​ក្រុង​បាឡា គឺ​គារយ៉ាត់-‌យារីម ដែល​ស្ថិត​នៅ​ស្រុក​យូដា​ជា​មួយ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល ដើម្បី​ដង្ហែ​ហិប​ព្រះ‌ជាម្ចាស់ គឺ​ព្រះ‌អម្ចាស់​ដែល​គង់​នៅ​កណ្ដាល​ពួក​ចេរូប៊ីន ហើយ​ហិប​នោះ​ជា​កម្មសិទ្ធិ​របស់​ព្រះអង្គ​ផ្ទាល់។
\s5
\v 7 គេដាក់ហិបនៃព្រះជាម្ចាស់នៅលើរទេះថ្មីមួយ។ គេបាននាំយកហិបនោះចេញពីផ្ទះរបស់លោកអប៊ីណាដាប់។ លោកអ៊ូសា និងលោកអហ៊ីយ៉ូជាអ្នកបររទេះនោះ។
\v 8 ព្រះបាទដាវីឌ និងប្រជាជនអ៊ីស្រាអែលទាំងនាំគ្នាអបអរ សប្បាយរីករាយនៅចំពោះព្រះជាម្ចាស់ ពួកគេនាំ​គ្នា​រាំ​តាម​ចង្វាក់​ពិណ ឃឹម ស្គរ ឈិង ព្រម​ទាំង​ផ្លុំ​ត្រែ​យ៉ាង​រំពង និង​ស្រែក​ច្រៀង​ផង។
\s5
\v 9 កាលបានមកដល់លានស្រូវរបស់លោកគីដុន នោះលោកអ៊ូសាបានលោកដៃរបស់គាត់ទៅទប់អិបនៃព្រះជាម្ចាស់ ពីព្រោះគោធ្វើឲ្យហិបនោះផ្អៀងចង់ធ្លាក់។
\v 10 នៅពេលនោះសេចក្តីក្រោធរបស់ព្រះជាម្ចាស់ក៏បានទាស់ឮនឹងលោក ហើយបានប្រហារជីវិតលោក ដោយព្រោះលោកបានយកដៃទៅពាល់ហិប ពេលនោះគាត់ក៏បាត់បង់ជីវិតនៅចំពោះព្រះជាម្ចាស់។
\v 11 ព្រះ‌បាទ​ដាវីឌ​រំជួល​ព្រះ‌ហឫទ័យ​យ៉ាង​ខ្លាំង ដោយ​ឃើញ​ព្រះ‌អម្ចាស់​ប្រហារ​ជីវិត​លោក​អ៊ូសា​។ ហេតុ​នេះ​ហើយ ​បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា «ពេរេស-‌អ៊ូសា» រហូត​ដល់​សព្វ​ថ្ងៃ។
\s5
\v 12 នៅថ្ងៃនោះព្រះបាទដាវីឌមានសេចក្តីកោតខ្លាចដល់ព្រះជាម្ចាស់។ ព្រះអង្គមានព្រះរាជឱង្កាថា៖ «តើធ្វើដូចម្តេចឲ្យយើងនាំហិបនៃព្រះជាម្ចាស់មកឯយើងបាន?»
\v 13 ព្រះបាទដាវីឌមិនបាននាំហិបរបស់ព្រះអម្ចាស់ ទៅដំណាក់នៅក្រុងព្រះបាទដាវីឌបានទេ តែទ្រង់បានឲ្យគេនាំយកទៅទុកនៅក្នុងផ្ទះរបស់លោកអូបិឌ-អេដុំម ជាអ្នកស្រុកកាថ។
\v 14 ហិប​របស់​ព្រះ‌អម្ចាស់​ស្ថិត​នៅ​ផ្ទះ​របស់​លោក​អូបេឌ-អេដុម គឺ​នៅ​ជា​មួយ​គ្រួសារ​របស់​គាត់​ចំនួន​បី​ខែ។ ព្រះ‌អម្ចាស់​បានប្រទាន​ពរ​ដល់​ក្រុម​គ្រួសារ​របស់​គាត់ និង​អ្វីៗ​ទាំង​អស់​ដែល​គាត់​មាន។
\s5
\c 14
\cl ជំពូក ១៤
\p
\v 1 ព្រះបាទហ៊ីរ៉ាមជាស្តេចក្រុងទីរ៉ុស បានចាត់អ្នកនាំសារឲ្យមកគាល់ព្រះបាទដាវីឌ ដោយនាំយកឈើតាត្រៅ ជាងឈើ ជាងដាប់ថ្ម ជាងសំណង់។ ពួកគេបានសង់ដំណាក់មួយថ្វាយព្រះបាទដាវីឌ។
\v 2 ព្រះបាទដាវីឌបានឈ្វេងយល់ថាព្រះជាម្ចាស់តែងតាំងទ្រង់ជាស្តេចលើស្រុកអ៊ីស្រាអែល ហើយរាជសម្បត្តិរបស់ទ្រង់កាន់តែចម្រុងចម្រើនឡើង ដោយសារប្រជាជនអ៊ីស្រាអែល។
\s5
\v 3 នៅ​ក្រុង​យេរូ‌សាឡឹម ព្រះ‌បាទ​ដាវីឌ​បាន​យក​មហេសី​ជាច្រើនទៀត ហើយ​បង្កើត​បាន​បុត្រា​បុត្រី​ជា​ច្រើន។
\v 4 បុត្រ​របស់​ស្ដេច​ដែល​ប្រសូត​នៅ​ក្រុង​យេរូ‌សាឡឹម មាន​នាម​ដូច​ត​ទៅ សាំមួរ សូបាប់ ណាថាន សាឡូម៉ូន
\v 5 យីបហារ អេលី‌សាម៉ា អែល‌ផាលេត
\v 6 ណូកា នេផេក យ៉ាភា
\v 7 អេលី‌សាម៉ា បេលី‌យ៉ាដា និង​អេលី‌ផាលេត។
\s5
\v 8 នៅពេលពួកជនជាតិភីលីស្ទីនបានឮថាព្រះបាទដាវីឌបានទទួលការចាក់ប្រេងអភិសេកជាស្តេចលើស្រុកអ៊ីស្រាអែល នោះពួកគេបានលើកគា្នមកទាស់និងព្រះអង្គ។ តែព្រះបាទដាវីឌបានជ្រាបពីការនោះ ហើយក៏បានលើកទ័ពទៅតទល់ជាមួយនឹងពួកគេ។
\v 9 ពួកជនជាតិភីលីស្ទីនបានមកបោះទ័ពនៅជ្រលងភ្នំរេផែម។
\s5
\v 10 ព្រះបាទដាវីឌបានទូលសួរដល់ព្រះជាម្ចាស់ថា៖ «តើទូលបង្គំគួរចេញទៅច្បាំងជាមួយពួកភីលីស្ទីនឬទេ? តើព្រះអង្គនឹងប្រគល់ពួកគេមកក្នុងដៃទូលបង្គំដែរឬទេ?» ព្រះអម្ចាស់មានបន្ទូលថា៖ «ចូរទៅចុះ យើងនឹងប្រគល់គេមកក្នុងកណ្តាប់ដៃរបស់អ្នក»។
\v 11 ពួកភីលីស្ទីនបានមកដល់បាលពេរេស៊ីម ហើយព្រះបាទដាវីឌ​ក៏​វាយ​ប្រហារ​ពួក​គេ​នៅ​ទី​នោះ។ បន្ទាប់​មក ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «ព្រះ‌ជាម្ចាស់​បាន​ធ្វើ​ឲ្យ​ខ្មាំង​សត្រូវ​បាក់​ទ័ព ដោយ​ថ្វី​ដៃ​ខ្ញុំ ដូច​ជា​ទឹក​បាក់​ទំនប់​ដែរ»។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា «បាល‌ពេរ៉ា‌ស៊ីម»។
\v 12 កង‌ទ័ព​ភីលីស្ទីន​បោះ​បង់​ចោល​ព្រះ​របស់​ពួក​គេ​នៅ​ទី​នោះ ហើយ​ព្រះ‌បាទ​ដាវីឌ​ចេញ​បញ្ជា​ឲ្យ​គេ​ដុត​រូប​ព្រះ​ទាំង​នោះ​ចោល។
\s5
\v 13 ពួកភីលីស្ទីនបានមកទន្រ្ទាន នៅជ្រលងភ្នំរាផែមសាជាថ្មី។
\v 14 ព្រះ‌បាទ​ដាវីឌ​ទូល​សួរ​ព្រះ‌ជាម្ចាស់​ម្ដង​ទៀត ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​ស្ដេច​វិញ​ថា៖ «កុំ​ឡើង​ទៅទល់មុខនឹងគេឡើយ ចូរ​វាង​ទៅ​ព័ទ្ធពីក្រោយ ហើយ​វាយ​ពួក​គេ​ពី​ម្ដុំ​ដើម​មន​នោះ​វិញ។
\s5
\v 15 កាល​ណា​អ្នក​ឮ​សន្ធឹក​ជើង​នៅ​លើ​ចុង​មន ចូរ​ចេញ​ទៅ​ច្បាំង​ចុះ ដ្បិត​ ព្រះ‌ជាម្ចាស់​នាំ​មុខ​អ្នក វាយ​លុក​ទី​តាំង​ទ័ព​ភីលីស្ទីនហើយ»។
\v 16 ព្រះ‌បាទ​ដាវីឌ​ធ្វើ​តាម​បញ្ជា​របស់​ព្រះ‌ជាម្ចាស់។ ស្ដេច​វាយ​ឈ្នះ​កង‌ទ័ព​ភីលីស្ទីន ហើយ​ដេញ​តាម​ពួក​គេ​តាំង​ពី​ក្រុង​គីបៀន រហូត​ដល់​ក្រុង​កេស៊ើរ។
\v 17 កិត្តិនាម​របស់​ព្រះ‌បាទ​ដាវីឌ ក៏​ល្បី​ខ្ចរ‌ខ្ចាយ​គ្រប់​ស្រុក ហើយ​ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ​ប្រជា‌ជាតិ​ទាំង​អស់​ស្ញែង​ខ្លាច​ព្រះ‌បាទ​ដាវីឌ។
\s5
\c 15
\cl ជំពូក ១៥
\p
\v 1 ព្រះបាទដាវីឌ បានសង់ដំណាក់សម្រាប់ខ្លួនឯងជាច្រើននៅក្នុងក្រុងព្រះបាទដាវីឌ។ ព្រះអង្គបានរៀបចំកន្លែងមួយសម្រាប់ហិបនៃព្រះជាម្ចាស់ ព្រមទាំងបានដំឡើងព្រះពន្លាសម្រាប់ហិបនោះផង។
\v 2 ពេលនោះព្រះអង្គមានរាជឱង្កាថា៖ «មានតែពួកលេវីទេដែលមានសិទ្ធសែងហិបរបស់ព្រះជាម្ចាស់ ពីព្រោះពួកគេត្រូវបានព្រះជាម្ចាស់ជ្រើសរើសសម្រាប់ សែងហិបរបស់ព្រះអង្គនិងបម្រើព្រះអង្គរហូតតទៅ»។
\v 3 ពេលនោះ ព្រះបាទដាវីឌបានប្រមូលពួកអ៊ីស្រាអែលទាំងមូល នៅក្រុងយេរូសាឡឹម ដើម្បីដង្ហែហិបរបស់ព្រះជាម្ចាស់មកតម្កល់នៅកន្លែងដែលព្រះអង្គបានរៀបចំទុក។
\s5
\v 4 ព្រះបាទដាវីឌបានប្រមូលពួកកូនចៅលោកអើរ៉ុន ព្រមទាំងពួកកូនចៅលេវី។
\v 5 គឺពីកូនចៅលោកកេហាត់​ មានលោកអ៊ូរាលជាអ្នកដឹកនាំ និងបងប្អូនរបស់គាត់ ទាំងអស់មាន១២០នាក់។
\v 6 ពីពួកកូនចៅលោកម៉្រារីមាន អសាយ៉ាជាអ្នកដឹកនាំ និងបងប្អូនរបស់គាត់ទាំងអស់មាន២២០នាក់។
\s5
\v 7 ពីពួកកូនចៅលោកគើសុនមានលោកយ៉ូអែលជាអ្នកដឹកនាំព្រមទាំងពួកបងប្អូនរបស់គាត់ទាំង១៣០នាក់។
\v 8 ពីពួកកូនចៅរបស់លោកអេលីសាផាន មានលោកសេម៉ាយ៉ាជាអ្នកដឹកនាំ ព្រមទាំងបងប្អូនរបស់គាត់ទាំង២០០នាក់។
\v 9 ពីពួកកូនចៅរបស់លោកហេប្រូន មានលោកអ៊ីលាលជាអ្នកដឹកនាំព្រមទាំងបងប្អូនរបស់គាត់ទាំង៨០នាក់។
\v 10 ពីពួកកូនចៅរបស់លោកអ៊ូស៊ាល មានអមីណាដាប់ជាអ្នកដឹកនាំ ព្រមទាំងបងប្អូនរបស់គាត់ទាំង១១២នាក់។
\s5
\v 11 ព្រះបាទដាវីឌបានកោះហៅលោកបូជាចារ្យ សាដុក និងលោកបូជាចារ្យអប៊ីថើរ ព្រម​ទាំង​ក្រុម​លេវី គឺ​​លោក​អ៊ូរាល លោក​អសា‌យ៉ា លោក​យ៉ូ‌អែល លោក​សេម៉ាយ៉ា លោក​អេលាល និង​លោក​អមី‌ណា‌ដាប់។
\v 12 ព្រះអង្គមានព្រះរាជឱង្កាទៅពួកគេថា៖ «អស់លោកជាអ្នកដឹកនាំលើក្រុមគ្រួសារលេវី។ ដូច្នេះ ចូរអស់លោកញែក​ខ្លួន​ឲ្យ​បាន​វិសុទ្ធ ដើម្បី​ទៅ​ដង្ហែ​ហិប​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល មក​តម្កល់​នៅ​កន្លែង​ដែល​យើង​បាន​រៀបចំ​ទុក។
\s5
\v 13 កាលពីលើកមុនអស់លោកមិនបានទៅដង្ហែជាមួយយើងទេ។​ ហេតុនោះបានជាព្រះអម្ចាស់ទ្រង់ប្រហារពួកយើង ដ្បិត ពួកយើងមិនបានស្វែងរកព្រះអង្គ និងមិនបានដង្ហែមកតាមក្បួនតម្រារបស់ទ្រង់ទេ»។
\v 14 ដូច្នេះ ពួកបូជាចារ្យ និងពួកលេវីនាំគ្នាញែកខ្លួនជាបរិសុទ្ធ ដើម្បីអាចដង្ហែហិបរបស់ព្រះអម្ចាស់ជាព្រះរបស់ជនជាតិអ៊ីស្រាអែល។
\v 15 ពួកកូនចៅលេវីបានយកឈើស្នែងមកស៊ក ហើយសែងហិបរបស់ព្រះអម្ចាស់នៅលើស្មា ដូចជាលោកម៉ូសេបានបង្គាប់ ស្របតាមព្រះបន្ទូលរបស់ព្រះអម្ចាស់។
\s5
\v 16 ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​កាន់​មេ​ដឹក​នាំ​របស់​ក្រុម​លេវី ឲ្យ​ចាត់​បងប្អូន​របស់​ពួក​គេ​ដែល​ជា​អ្នក​ចម្រៀង ឲ្យ​យក​ឧបករណ៍​ភ្លេងមាន​ ឃឹម ពិណ និង​ឈិង មក​ប្រគំព្រមទាំងច្រៀង​យ៉ាង​ពីរោះផង។
\v 17 ក្រុម​លេវី​បាន​ចាត់​គ្នា​ឲ្យ​បំពេញ​មុខងារ​របស់​ខ្លួន គឺ​លោក​ហេ‌ម៉ាន​ជា​កូន​របស់​លោក​យ៉ូ‌អែល និងបងប្អូន​របស់​គាត់ម្នាក់ ​លោក​អេសាភ​ជា​កូន​របស់​លោក​បេរេ‌គា។ពួកគេបានតែងតាំងកូន​ចៅ​របស់​លោក​ម៉្រារី ​ព្រមទាំងលោក​អេថាន​ជា​កូន​របស់​លោក​គូសា‌យ៉ា។
\v 18 បន្ទាប់​មក​ទៀត មាន​ក្រុម​លេវី​ដែល​នៅ​ក្រោម​បង្គាប់​លោក​ទាំង​នោះ គឺ​លោក​សាកា‌រី លោក​យាស៊ាល លោក​សេមី‌រ៉ាម៉ូត លោក​យេហ៊ី‌អែល លោក​អ៊ូនី លោក​អេលាប លោក​បេណា‌យ៉ា លោក​ម៉ាសេ‌យ៉ា លោក​ម៉ាធិ‌ធា លោក​អេលី‌ផាលេហ៊ូ លោក​មីក‌នេយ៉ា លោក​អូបេឌ‌អេដុម និង​លោក​យីអែល ដែល​សុទ្ធ​តែ​ជា​ឆ្មាំ​ទ្វារ។
\s5
\v 19 ក្រុម​អ្នកចម្រៀង​មាន​លោក​ហេ‌ម៉ាន លោក​អេសាភ និង​លោក​អេថាន ដែល​កាន់​ឈិង​ធ្វើពីលង្ហិន។
\v 20 រីឯ​លោក​សាកា‌រី លោក​យ៉ាស៊ាល លោក​សេមី‌រ៉ាម៉ូត លោក​យីអែល លោក​អ៊ូនី លោក​អេលាប លោក​ម៉ាសេ‌យ៉ា និង​លោក​បេណា‌យ៉ា ជា​អ្នក​កាន់​ពិណ​ដែល​មាន​សំឡេង​ខ្ពស់។
\v 21 លោក​ម៉ាធិ‌ធា លោក​អេលី‌ផាលេ លោក​មីក‌នេយ៉ា លោក​អូបេដ‌អេដុម លោក​យេអែល លោក​អសា‌ស៊ា ជា​អ្នក​កាន់​ពិណ​ដែល​មាន​ខ្សែ​ប្រាំ​បី​សម្រាប់​នាំ​មុខ​ចម្រៀង។
\s5
\v 22 លោកកេណានា ជាអ្នកដឹកនាំលើពួកលេវី លោកគឺជាប្រធានលើក្រុមចម្រៀងពីព្រោះលោកជាគ្រូបង្រៀនចម្រៀង។
\v 23 លោក​បេរេ‌គា និង​លោក​អែល‌កាណា ជា​ឆ្មាំ​ឈរ​នៅ​ជិត​ហិប។
\v 24 លោក​បូជា‌ចារ្យ​សេបា‌នា យ៉ូហូ‌សាផាត នេថា‌នេល អម៉ា‌សាយ សាកា‌រី បេណា‌យ៉ា និង​អេលា‌ស៊ើរ ជា​អ្នក​ផ្លុំ​ត្រែ នៅ​ខាង​មុខ​ហិប​របស់​ព្រះ‌ជាម្ចាស់។ លោក​អូបេដ‌អេដុម និង​លោក​យេហ៊ី‌យ៉ា ក៏​ជា​ឆ្មាំ​ដែល​ឈរ​នៅ​ជិត​ហិប​ដែរ។
\s5
\v 25 ព្រះបាទដាវីឌ ព្រមទាំងពួកព្រឹទ្ធាចារ្យនៃជនជាតិអ៊ីស្រាអែល ពួកមេទ័ព បាននាំគេចេញទៅដង្ហែហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ពីផ្ទះរបស់លោកអូបិឌអេដុមយ៉ាងសប្បាយរីករាយ។
\v 26 ព្រះ‌ជាម្ចាស់បាន​ជួយ​ការពារ​ក្រុម​លេវី ដែល​សែង​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អម្ចាស់ ហើយ​គេ​បាន​យក​គោ​បា​ប្រាំ‌ពីរ​ក្បាល និង​ចៀម​ឈ្មោល​ប្រាំ‌ពីរ​ក្បាល ថ្វាយ​ជា​យញ្ញ‌បូជា។
\s5
\v 27 ព្រះ‌បាទ​ដាវីឌ​ពាក់​អាវ​ធំ​ធ្វើ​ពី​ក្រណាត់​ព្រែ ហើយ​ក្រុម​លេវី​ដែល​សែង​ហិប ក្រុម​ចម្រៀង និង​លោក​កេណា‌នា​ជា​មេ​ដឹក​នាំ​ក្រុម​សែង ក៏​ស្លៀក​ពាក់​ដូច្នោះ​ដែរ។ ព្រះ‌បាទ​ដាវីឌ​ពាក់​អាវ​អេផូដ​ធ្វើ​ពី​ក្រណាត់​ទេស‌ឯក។
\v 28 ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល​ដង្ហែ​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អម្ចាស់ ដោយ​សម្រែក​ជ័យ‌ឃោស​សម្លេង​ប៉ី ត្រែ និង​ឈិង ព្រម​ទាំង​ប្រគំ​ឃឹម និង​ពិណ​យ៉ាង​រំពង​ផង។
\s5
\v 29 ប៉ុន្តែ កាល​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អម្ចាស់​ហែ​ចូល​មក​ដល់​ក្រុងព្រះ‌បាទ​ដាវីឌ ព្រះ‌នាង​មិកាលជា​បុត្រី​របស់​ស្ដេច​សូល បាន​អើត​តាម​បង្អួច។ ព្រះនាងឃើញ​ព្រះ‌បាទ​ដាវីឌ​អបអរលោត​កព្ឆោង ព្រះ‌នាង​ក៏​មាន​ចិត្ត​មើល‌ងាយ​ព្រះ‌បាទ​ដាវីឌ។
\s5
\c 16
\cl ជំពូក ១៦
\p
\v 1 គេបានដង្ហែហិបរបស់ព្រះជាម្ចាស់មក ហើយបានដាក់តម្កល់នៅកណ្តាលព្រះពន្លា ដែលព្រះបាទដាវីឌបានរៀបចំទុក។ រួចគេថ្វាយតង្វាយដុត និងតង្វាយមេត្រីភាពនៅចំពោះព្រះភ័ក្រ្តព្រះជាម្ចាស់។
\v 2 កាលព្រះបាទដាវីឌថ្វាយតង្វាយដុត​ និងតង្វាយមេត្រីភាពចប់សព្វគ្រប់ហើយ ព្រះអង្គក៏ប្រទានពរដល់ប្រជាជនទាំងអស់ក្នុងព្រះនាមព្រះជាម្ចាស់។
\v 3 ព្រះអង្គក៏ប្រទានម្ហូបអាហារដល់ប្រជាជនទាំងអស់ ទាំងប្រុស ទាំងស្រី ម្នាក់ៗទទួលបាននំប៉័ងមួយដុំ សាច់មួយដុំ និងនំទំពាំងបាយជូរក្រៀមមួយដុំ។
\s5
\v 4 ព្រះបាទដាវីឌក៏ចាក់ប្រេងតែងតាំងពួកលេវីខ្លះឲ្យបម្រើនៅចំពោះហិបនៃព្រះអម្ចាស់ ដើម្បីធ្វើពីធីរំឭក អរព្រះគុណ ច្រៀងសរសើរ និងលើកតម្កើងព្រះអម្ចាស់ជាព្រះនៃប្រជាជនអ៊ីស្រាអែល។
\v 5 ពួកលេវីទាំងនេះ មានលោកអេសាភជាអ្នកដឹកនាំ បន្ទាប់ពី លោកមានលោកសាការី លោក​យីអែល លោក​សេមី‌រ៉ាម៉ូត លោក​យេហ៊ី‌អែល លោក​ម៉ាធិ‌ធា លោក​អេលាប លោក​បេណា‌យ៉ា លោក​អូបេដ‌អេដុម និង​លោក​យេអែល ដែល​សុទ្ធ​តែ​ជា​អ្នក​លេង​ភ្លេង គឺ​មាន​ឃឹម និង​ពិណ។ លោក​អេសាភ​ជា​អ្នក​វាយ​ឈិងឲ្យឮរំពង។
\v 6 លោក​បូជា‌ចារ្យ​បេណា‌យ៉ា និង​លោក​យ៉ាហា‌សៀល ផ្លុំ​ត្រែ នៅ​មុខ​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌ជាម្ចាស់​ជានិច្ច។
\s5
\v 7 នៅថ្ងៃនោះ ព្រះបាទដាវីឌបានចាក់ប្រេងតែងតាំង លោកអេសាភ និងបងប្អូនគាត់ឲ្យប្រារព្ធពិធីច្រៀងចម្រៀងលើកតម្កើងព្រះជាម្ចាស់។
\v 8 ចូរអរព្រះគុណដល់ព្រះអម្ចាស់! ចូរប្រកាសពីព្រះនាមព្រះអង្គ! ចូរថ្លែងពីស្នាព្រះហស្តព្រះអង្គ ប្រាប់ដល់ជាតិសាសន៍នានា។
\v 9 ចូរច្រៀងចម្រៀង ចូរច្រៀងសរសើរព្រះអង្គ ចូររៀបរាប់ពីការអស្ចារ្យដែលព្រះអង្គបានធ្វើ!។
\s5
\v 10 ចូរអួតពីព្រះនាមបរិសុទ្ធរបស់ព្រះអង្គ! ចូរឲ្យចិត្តនៃអ្នកដែលស្វែងរកព្រះអង្គបានអរសប្បាយឡើង!។
\v 11 ចូរស្វែងរកព្រះអម្ចាស់ដែលប្រកបដោយព្រះចេស្តា! ចូរស្វែងរកព្រះអង្គជានិច្ចឥតឈប់ឈរឡើយ។
\s5
\v 12 ចូរនឹកចាំពីការអស្ចារ្យទាំងប៉ុន្មានដែលព្រះអង្គបានធ្វើ ចូរនឹកពីការអស្ចារ្យ និងឬទ្ធិបាដិហារិយ៍ទាំងប៉ុន្មានដែលចេញពីព្រះឱស្តទ្រង់មក។
\v 13 អ្នករាល់គ្នាជាពូជពង្សរបស់លោកអ៊ីស្រាអែលជាអ្នកបម្រើរបស់ព្រះអង្គ អ្នករាល់គ្នាជាកូនចៅរបស់យ៉ាកុប ដែលព្រះអង្គបានជ្រើសរើស។
\v 14 ព្រះអង្គជាព្រះអម្ចាស់ ជាព្រះជាម្ចាស់របស់យើង។ ​បញ្ញត្តិ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គនៅ​ពេញ‌លើ​ផែនដីទាំងមូល។
\s5
\v 15 ចូរនឹកដល់សម្ពន្ធមេត្រីរបស់ព្រះអង្គជានិច្ច គឺជាព្រះបន្ទូលរបស់ព្រះអង្គដែលស្ថិតស្ថេរនៅរហូតដល់មួយពាន់តំណ។​
\v 16 គឺជាសម្ពន្ធមេត្រីដែលព្រះអង្គបានចងជាមួយលោកអប្រាហាំ និងព្រះបន្ទូលសន្យាដែលទ្រង់បានសន្យាជាមួយលោកអ៊ីសាក។
\v 17 នេះគឺជាសម្ពន្ធមេត្រីដែលព្រះអង្គបានបញ្ជាក់ជាមួយលោកយ៉ាកុបទុកជាក្រឹត្យក្រម ហើយជាមួយអ៊ីស្រាអែលទុកជាសម្ពន្ធមេត្រីអស់កល្បជានិច្ច។
\v 18 ព្រះអង្គមានព្រះបន្ទូលថា៖ «យើងនឹងប្រគល់ស្រុកកាណានឲ្យអ្នកទុកជាចំណែកមរតក»។
\s5
\v 19 ព្រះអង្គបានសន្យាតាំងពីអ្នករាល់គ្នានៅមានគ្នាតិច គឺជាក្រុមមនុស្សដ៏តូច ហើយជាជនដទៃដែលចូលមករស់នៅស្រុកកាណាន។
\v 20 អ្នករាល់គ្នាបានធ្វើដំណើរពីស្រុកមួយទៅស្រុកមួយ ហើយពីនគរមួយទៅនគរមួយទៀត។
\v 21 ព្រះជាម្ចាស់មិនបានអនុញ្ញាតឲ្យអ្នកណាម្នាក់សង្កត់សង្កិនអ្នករាល់គ្នាទេ ព្រះអង្គបានដាក់ទោសស្តេចនានាដែលធ្វើទុក្ខគេ។
\v 22 ព្រះអង្គមានបន្ទូលថា៖ «កុំឲ្យប៉ះពាល់អ្នកដែលយើងចាក់ប្រេងអភិសេកឡើយ ក៏កុំឲ្យធ្វើបាបពួកព្យាការីរបស់យើងឲ្យសោះ»។
\s5
\v 23 មនុស្សនៅលើផែនដីអើយ ចូរច្រៀងថ្វាយព្រះអម្ចាស់! ចូរប្រកាសជារៀងរាល់ថ្ងៃពីសេចក្តីសង្រ្គោះរបស់ព្រះអង្គ។​
\v 24 ចូរប្រកាសពីសិរីរុងរឿងរបស់ព្រះអង្គនៅកណ្តាលជាតិសាសន៍នានា ហើយប្រកាសពីការយ៉ាងអស្ចារ្យដែលព្រះអង្គបានធ្វើដល់គ្រប់សាសន៍ទាំងអស់។
\s5
\v 25 ដ្បិត​ ព្រះ‌អម្ចាស់​ជា​ព្រះ​ដ៏​ប្រសើរ​ឧត្ដមដែល​យើង​ត្រូវ​តែ​សរសើរ​តម្កើង​អស់​ពី​ចិត្ត ព្រះអង្គ​គួរ​ជា​ទី​ស្ញែង​ខ្លាច​លើសជាង​ព្រះ​​ទាំង​ឡាយ។
\v 26 ដ្បិត ព្រះ​ទាំង​ប៉ុន្មាន​របស់​សាសន៍​នានាសុទ្ធ​តែ​ជារូបសំណាក់ ប៉ុន្តែ ​ព្រះ‌អម្ចាស់វិញ ព្រះអង្គ​បាន​បង្កើត​ផ្ទៃ​មេឃ។
\v 27 ឥទ្ធា‌នុភាពនិង ព្រះតេជៈ នៅក្នុងវត្តមានរបស់ព្រះអង្គ។ កម្លាំង និងអំណរនៅក្នុងដំណាក់របស់ព្រះអង្គ។
\s5
\v 28 ចូរលើកតម្កើងដល់ព្រះអម្ចាស់! ឱប្រជា‌ជាតិ​ទាំង‌ឡាយ​អើយ ចូរ​នាំ​គ្នា​លើក​តម្កើង​សិរី‌រុងរឿង​ព្រះ‌អម្ចាស់ និងឫទ្ធា‌នុភាព​របស់​ព្រះអង្គ។
\v 29 ចូរ​លើក​តម្កើង​សិរី‌រុងរឿង​នៃ​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់! ចូរ​​យក​តង្វាយ​ចូល​មក​ចំពោះ​ព្រះ‌ភ័ក្ត្ររបស់​ព្រះអង្គ! ចូរ​​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់ នៅ​ពេល​ព្រះអង្គ​សម្តែង​ភាព​វិសុទ្ធ​របស់​ព្រះអង្គ!
\s5
\v 30 ឱមនុស្សនៅផែនដីអើយ ចូរញាប់ញ័រចំពោះព្រះភក្ត្រព្រះអង្គចុះ ពិភពលោកបានកើតមានហើយមិនរង្គើឡើយ។
\v 31 ចូរឲ្យស្ថានសួគ៌រីករាយ ហើយផែនដីបានអរសប្បាយឡើង! ចូរប្រកាសនៅកណ្តាលប្រជាជាតិនានាថា «ព្រះអម្ចាស់សោយរាជ្យ»។
\s5
\v 32 ចូរឲ្យសមុទ្រ និងអ្វីៗទាំងអស់នៅក្នុងសមុទ្របានបន្លឺសម្លេងដោយអំណរ។ ចូរឲ្យស្រែចម្ការ និងដំណាំទាំងអស់បានត្រេកអរសប្បាយ។
\v 33 ចូរ​ឲ្យ​ព្រៃ​ព្រឹក្សា​​ស្រែក​ហ៊ោដោយអំណរនៅ​ចំពោះ​ព្រះ‌ភក្ត្រ​ព្រះ‌អម្ចាស់! ដ្បិត​ ព្រះអង្គ​យាង​ជំនុំជម្រះផែនដី។
\s5
\v 34 ចូរ​អរព្រះគុណ​ព្រះ‌អម្ចាស់ ដ្បិត ​ព្រះអង្គល្អ ហើយព្រះ‌ហឫទ័យ​មេត្តា​ករុណា​របស់​ព្រះអង្គនៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ។
\v 35 ចូរ​ទូល​ព្រះអង្គ​ថា៖ «ឱព្រះ‌សង្គ្រោះ​របស់​យើង​ខ្ញុំ​អើយ សូម​ជួយ​សង្គ្រោះ​យើង​ខ្ញុំ​ផង សូម​ប្រមូល​ផ្ដុំ​យើង​ខ្ញុំ ហើយ​សង្រ្គោះយើងខ្ញុំ​ពី​ប្រជា‌ជាតិ​នានា ដើម្បី​ឲ្យ​យើង​ខ្ញុំអរព្រះគុណ និង​លើក​តម្កើងព្រះ‌នាម​ដ៏វិសុទ្ធ​របស់​ព្រះអង្គ»។
\s5
\v 36 សូម​លើក​តម្កើង​ព្រះ‌អម្ចាស់ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែលតាំង​ពី​ដើម​រៀង​មកហើយ​អស់‌កល្ប​ត​រៀង​ទៅ!»។ប្រជា‌ជន​ទាំង​មូល​ឆ្លើយ​ថា «អាម៉ែន» «សូម​សរសើរ​តម្កើង​ព្រះ‌ជាម្ចាស់!»។
\s5
\v 37 ព្រះបាទដាវីឌបានចាត់លោកអេសាភ និងបងប្អូនលោកឲ្យបំពេញមុខងារនៅចំពោះហិបនៃសម្ពន្ធមេត្រីរបស់ព្រះជាម្ចាស់ជារៀងរាល់ថ្ងៃតាមដែលបានកំណត់ឥតដែលអាកខានឡើយ។
\v 38 លោកអូបិឌអេដុម ព្រមទាំងបងប្អូនគាត់ទាំង៦៨នាក់ក៏ត្រូវបានរួមបញ្ចូលក្នុងកាងារនោះដែរ។ លោក​អូបេឌ‌អេដុម​ជា​កូន​របស់​លោក​យេឌូ‌ថិន និង​លោក​ហូសាគឺជា​ឆ្មាំ​ទ្វារ។
\v 39 ​លោក​បូជា‌ចារ្យ​សាដុក និង​បូជា‌ចារ្យ​ឯ​ទៀតៗ ជា​បងប្អូន​របស់​គាត់ បំពេញ​មុខងារ​នៅ​មុខ​ព្រះ‌ពន្លា​របស់​ព្រះ‌អម្ចាស់ ដែល​ស្ថិត​លើ​ទួល​ខ្ពស់ នៅ​គីបៀន។
\s5
\v 40 ពួកគេត្រូវថ្វាយ​តង្វាយ​ដុត​ជា​អចិន្ត្រៃយ៍​ចំពោះ​ព្រះ‌អម្ចាស់ នៅលើ​អាសនៈ​សម្រាប់​ថ្វាយ​តង្វាយ​ដុត ទាំង​ព្រឹក ទាំង​ល្ងាច ស្រប​តាម​សេចក្ដី​ទាំង​ប៉ុន្មាន​ដែលមាន​ចែង​ទុក​ក្នុង​ក្រឹត្យ‌វិន័យ ដែល​ព្រះ‌អម្ចាស់​បាន​បង្គាប់​ដល់​ប្រជា‌ជន​អ៊ីស្រា‌អែល។
\v 41 លោក​ហេ‌ម៉ាន និង​លោក​យេឌូ‌ថិន ព្រម​ទាំង​អ្នក​ឯ​ទៀតៗ ដែល​គេ​បាន​ជ្រើស​រើស​តាម​ឈ្មោះក៏​មក​ចូល​រួម​ជា​មួយ​បូជា‌ចារ្យ​ទាំង​នោះ​ដែរ ដើម្បី​លើក​តម្កើង​ព្រះ‌អម្ចាស់ ដ្បិត​ ព្រះ‌ហឫទ័យ​មេត្តា​ករុណា​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!។
\s5
\v 42 លោក​ហេ‌ម៉ាន និង​លោក​យេឌូ‌ថិន ក៏​ទទួល​ខុស​ត្រូវ​លើ​ត្រែ និង​ឈិង​របស់​ពួក​តន្ត្រី‌ករ ព្រម​ទាំង​ឧបករណ៍​ឯ​ទៀតៗ សម្រាប់​ប្រគំ​បទ​ចម្រៀង​ថ្វាយ​ព្រះ‌ជាម្ចាស់។ កូន​ចៅ​របស់​លោក​យេឌូ‌ថិន​ក៏​មាន​មុខងារ​ជា​ឆ្មាំ​នៅ​មាត់​ទ្វារ​ដែរ។
\v 43 បន្ទាប់មក ប្រជា‌ជន​ទាំង​អស់​នាំ​គ្នា​វិល​ត្រឡប់​ទៅ​ផ្ទះ​រៀងៗ​ខ្លួន ហើយ​ព្រះ‌បាទ​ដាវីឌ​ក៏​វិល​ទៅ​ដំណាក់​វិញ ដើម្បី​ប្រទាន​ពរ​ដល់​រាជ‌វង្សព្រះអង្គ។
\s5
\c 17
\cl ជំពូក ១៧
\p
\v 1 នៅគ្រានោះ ព្រះបាទដាវីឌគង់នៅក្នុងព្រះរាជវាំងរបស់ព្រះអង្គ ហើយមានព្រះរាជឱង្កាទៅកាន់ព្យាការីណាថានថា៖ «មើល៍ ខ្ញុំរស់នៅក្នុងដំណាក់ធ្វើពីឈើតាត្រៅ ប៉ុន្តែ ហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ ស្ថិតនៅក្នុងពន្លាដែលធ្វើពីក្រណាត់ទៅវិញ»។
\v 2 ព្យាការីណាថានទូលព្រះបាទដាវីឌថា៖ «សូមព្រះករុណាធ្វើអ្វីដែលព្រះករុណាសព្វព្រះទ័យនឹងធ្វើចុះ ដ្បិតព្រះជាម្ចាស់គង់នៅជាមួយព្រះករុណាហើយ!»។
\s5
\v 3 ប៉ុន្តែ នៅវេលាយប់នោះព្រះអម្ចាស់បានមានបន្ទូលមកព្យាការីណាថានថា៖
\v 4 «ចូរទៅប្រាប់ដាវីឌជាអ្នកបម្រើយើងថា ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅមិន​មែន​អ្នក​ទេ​ដែល​នឹង​សង់​ដំណាក់​ឲ្យ​យើង​នៅ។
\v 5 តាំង​ពី​ថ្ងៃ​ដែល​យើង​បាន​នាំ​ជន‌ជាតិ​អ៊ីស្រា‌អែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប រហូត​មក​ដល់​ថ្ងៃ​នេះ យើង​មិន​ដែល​នៅ​ក្នុង​ដំណាក់​ទេ គឺ​យើង​នៅ​តែ​ក្នុង​ជំរំ និង​ព្រះ‌ពន្លា ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ។
\v 6 គ្រប់​ទី​កន្លែង​ដែល​យើង​ធ្វើ​ដំណើរ​ជា​មួយ​ជន‌ជាតិ​អ៊ីស្រា‌អែល យើង​បាន​តែង‌តាំង​ឲ្យ​មាន​ពួក​ចៅហ្វាយ​គ្រប់‌គ្រង​លើ​ប្រជា‌រាស្ត្រ​របស់​យើង តែ​យើង​មិន​បាន​បង្គាប់​ពួក​ចៅហ្វាយ​ណា​ម្នាក់ថា៖ «ហេតុអ្វីបានជាអ្នកមិនសង់​ដំណាក់​ពី​ឈើ​តាត្រៅ​សម្រាប់​យើង​?»។
\s5
\v 7 ឥឡូវនេះ ចូរប្រាប់ដល់ដាវីឌជាអ្នកបម្រើរបស់យើងថា៖ «ព្រះអម្ចាស់នៃពិភពទាំងមូល ព្រះអង្គមានបន្ទូលដូចតទៅ យើងបានជ្រើសរើសអ្នកចេញពីជីវិតជាអ្នកគង្វាល ដើម្បីតាំងឲ្យធ្វើជាអ្នកដឹកនាំលើប្រជារាស្ត្ររបស់យើង។
\v 8 យើងបាននៅជាមួយអ្នកនៅគ្រប់ទីកន្លែងដែលអ្នកទៅ ហើយបានកម្ចាត់អស់ទាំងខ្មាំងសត្រូវរបស់អ្នកពីមុខអ្នកចេញ ហើយយើងនឹងធ្វើឲ្យកេរ្តិ៍ឈ្មោះអ្នកល្បីល្បាញ ដូចវីរជនដែលល្បីនៅលើផែនដីដែរ។
\s5
\v 9 យើង​បាន​ប្រគល់​ស្រុក​មួយ​ឲ្យ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង យើង​ឲ្យ​គេ​តាំង​ទី​លំ‌នៅ​ជាប់‌លាប់​រហូត ឥត​មាន​នរណា​មក​យាយី​ពួក​គេ​ទៀត​ឡើយ។ គ្មាន​ជាតិ​សាសន៍​ដ៏​ទុច្ចរិត​ណាមក​សង្កត់សង្កិនលើ​ពួក​គេ ដូចមុនទៀតឡើយ
\v 10 គឺដូច​កាល​ពី​មុន នៅ​គ្រា​ដែល​យើង​តែង‌តាំង​ពួក​ចៅហ្វាយ​ឲ្យ​គ្រប់‌គ្រង​លើ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង។ យើងនឹង​បង្ក្រាប​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន ឲ្យ​ស្ថិត​នៅ​ក្រោម​អំណាច​របស់​អ្នក។ យើង​ប្រកាស​ឲ្យ​អ្នក​ដឹង​ថា យើង​នឹង​ប្រទាន​ឲ្យ​អ្នក​មាន​សន្តតិ‌វង្ស​មួយ​ផង។
\s5
\v 11 នឹងមានពេលមកដល់ គឺនៅពេលណាអ្នកលាចាកលោកនេះទៅជួបជុំជាមួយពួកបុព្វបុរសរបស់អ្នក នោះយើងនឹងឲ្យពូជពង្សរបស់អ្នកស្នងរាជ្យបន្ត ហើយយើងនឹងធ្វើឲ្យរាជ្យរបស់គេរឹងមាំ។
\v 12 គឺបុត្រនោះហើយដែលនឹងសង់ដំណាក់ឲ្យយើង ហើយយើងនឹងធ្វើឲ្យរាជ្យសម្បត្តិរបស់គេស្ថិតស្ថេរហូតទៅ។
\s5
\v 13 យើងនឹងធ្វើជាឪពុករបស់គេ ហើយគេនឹងបានជាកូនរបស់យើង។ យើងនឹងមិនដកសម្ពន្ធមេត្រីនេះចេញពីគេ ដូចដែលយើងបានដកចេញសូល​ជាស្តេចដែលគ្រងរាជមុនអ្នកនោះឡើយ។
\v 14 យើងនឹងតាំងគេឲ្យគ្រប់គ្រងលើដំណាក់របស់យើង និងនៅនគររបស់យើងរហូតទៅ ហើយរាជសម្បត្តិរបស់គេនឹងស្ថិតស្ថេរនៅរហូតទៅ»។
\v 15 លោកណាថានក៏ទូលដល់ព្រះបាទដាវីឌគ្រប់សេចក្តីទាំងនោះ ដែលព្រះអម្ចាស់បានប្រាប់ដល់លោកក្នុងសុបិននិមិត្តនោះ។
\s5
\v 16 ព្រះបាទដាវីឌក៏យាងចូលទៅគាល់ព្រះអម្ចាស់ ហើយទូលថា៖ «ឱព្រះអម្ចាស់អើយ! តើទូលបង្គំនឹងគ្រួសារទូលបង្គំជាអ្វីបានជាព្រះអង្គប្រោសប្រទានដល់ទូលបង្គំបែបនេះ?
\v 17 ឱព្រះអម្ចាស់អើយ នៅចំពោះព្រះអង្គ នេះគ្រាន់តែជាការតូចមួយប៉ុណ្ណោះ។ ព្រះអង្គអើយ ព្រះអង្គបានមានបន្ទូលសន្យាដល់កូនចៅជំនាន់ក្រោយៗរបស់ទូលបង្គំដែរ ព្រះអង្គបានយកព្រះទ័យទុកដាក់នឹងទូលបង្គំ។
\v 18 តើទូលបង្គំអាចថ្វាយអ្វីដល់ព្រះអង្គ? ដ្បិត ព្រះអង្គបានយកព្រះទ័យទុកដាក់ចំពោះអ្នកបម្រើរបស់ព្រះអង្គ ហើយបានផ្តល់កិត្តិយសយ៉ាងធំធេងដល់ទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ។
\s5
\v 19 ឱព្រះអម្ចាស់អើយ ដោយយល់ដល់អ្នកបម្រើរបស់ព្រះអង្គ ហើយសម្រេចតាមព្រះហប្ញទ័យរបស់ព្រះអង្គ ព្រះអង្គបានសម្តែងការអស្ចារ្យនេះជាស្នាព្រះហស្តដ៏អស្ចារ្យដែលព្រះអង្គបានធ្វើ។
\v 20 ឱព្រះអម្ចាស់អើយ គ្មានព្រះណាដូចព្រះអង្គទេ​ ហើយគ្មានព្រះឯណាទៀតដូចដែលយើងធ្លាប់បានឮនោះទេ។
\v 21 តើប្រជាជាតិមួយណានៅលើផែនដីដូចប្រជាជាតិអ៊ីស្រាអែលជាប្រជារាស្ត្ររបស់ព្រះអង្គដែលព្រះអង្គជាព្រះបានរំដោះពីស្រុកអេស៊ីបឲ្យធ្វើជាប្រជារាស្ត្ររបស់ព្រះអង្គផ្ទាល់ដើម្បីសំដែងកេរ្ដិ៍ឈ្មោះរបស់ព្រះអង្គដោយការដ៏អស្ចារ្យ និងគួរឲ្យស្ញែងខ្លាច? ព្រះអង្គបានបណ្តេញប្រជាជាតិនានាចេញពីមុខប្រជារាស្ត្ររបស់ព្រះអង្គដែលព្រះអង្គបានរំដោះពីស្រុកអេស៊ីបមក។
\s5
\v 22 ព្រះអង្គបានធ្វើឲ្យអ៊ីស្រាអែលក្លាយជាប្រជារាស្ត្ររបស់ព្រះអង្គរហូតតទៅហើយព្រះអង្គក៏បានជាព្រះរបស់គេដែរ។
\v 23 បពិត្រព្រះអម្ចាស់ឥឡូវនេះ សូមសម្រេចតាមព្រះបន្ទូលដែលព្រះអង្គបានសន្យាជាមួយទូលបង្គំ និងក្រុមគ្រួសាររបស់ទូលបង្គំជាអ្នកបម្រើព្រះអង្គរហូតតទៅ។ សូមសម្រេចតាមព្រះបន្ទូលរបស់ព្រះអង្គចុះ។
\v 24 សូមឲ្យព្រះនាមរបស់ព្រះអង្គបានស្ថិតស្ថេររហូតតទៅ សូមឲ្យប្រជាជនបាននិយាយថា៖ «ព្រះអម្ចាស់នៃពិភពទាំងមូលជាព្រះនៃជនជាតិអ៊ីស្រាអែល»។ សូមប្រោសប្រទានឲ្យគ្រួសារដាវីឌជាអ្នកបម្រើរបស់ព្រះអង្គបានស្ថិតស្ថេរចំពោះព្រះអង្គជារៀងរហូតទៅ!។
\s5
\v 25 ដ្បិត ព្រះអង្គជាព្រះរបស់ទូលបង្គំព្រះអង្គបានបង្ហាញឲ្យទូលបង្គំដឹងថាព្រះអង្គនឹងចម្រើនពូជពង្សទូលបង្គំ។ ហេតុនេះហើយបានជាទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គមានចិត្តក្លាហានអធិស្ឋានដល់ព្រះអង្គ។
\v 26 បពិត្រព្រះអម្ចាស់! ឥឡូវនេះព្រះអង្គជាព្រះដែលបានសន្យាយ៉ាងល្អប្រពៃជាមួយអ្នកបម្រើរបស់ព្រះអង្គ។
\v 27 ឥឡូវនេះ ព្រះអង្គសព្វព្រះហឫទ័យប្រទានពរដល់ក្រុមគ្រួសាររបស់ទូលបង្គំឲ្យនៅស្ថិតស្ថេររហូតតទៅ។ ឱព្រះអម្ចាស់អើយ ព្រះអង្គបានប្រទានពរហើយព្រះអង្គនឹងប្រទានពររហូតតទៅ»។
\s5
\c 18
\cl ជំពូក ១៨
\p
\v 1 ក្រោយមក ព្រះបាទដាវីឌវាយប្រហារជនជាតិភីលីស្ទីនហើយឈ្នះពួកគេ។ ព្រះអង្គបានដណ្តើមយកក្រុងកាថ និងភូមិនានាពីតំបន់ត្រួតត្រារបស់ពួកភីលីស្ទីន។
\v 2 ព្រះបាទដាវីឌវាយឈ្នះជនជាតិម៉ូអាប់ហើយជនជាតិម៉ូអាប់ក៏ធ្វើជាចំណុះព្រមទាំងថ្វាយសួយអាករដល់ព្រះបាទដាវីឌដែរ។
\s5
\v 3 ព្រះបាទដាវីឌបានវាយឈ្នះព្រះបាទហាដាដេស៊ើរជាស្តេចស្រុកសូបា នៅតំបន់ហាម៉ាត់ នៅពេលដែលព្រះបាហាដាដេស៊ើរកំពុងទៅកាន់កាប់តំបន់ទន្លេអ៊ើប្រាត។
\v 4 ព្រះបាទដាវីឌចាប់បានរទេះចម្បាំងចំនួនមួយពាន់គ្រឿងទ័ពសេះប្រាំពីរពាន់នាក់និងទ័ពថ្មើរជើងចំនួនពីរម៉ឺននាក់។ ព្រះបាទដាវីឌក៏បំផ្លាញរទេះចម្បាំងព្រមសេះទាំងអស់ចោល ដោយទុកតែរទេះចម្បាំង និងសេះមួយរយក្បាលប៉ុណ្ណោះ។
\s5
\v 5 ពេលនោះកងទ័ពស៊ីរីនៅក្រុងដាម៉ាសក៏ចូលមកជួយព្រះបាទហាដាដេស៊ើរជាស្តេចស្រុកសូបា ព្រះបាទដាវីឌក៏ច្បាំងឈ្នះហើយបានសម្លាប់ជនជាតិស៊ីរីអស់ចំនួន ២២, ០០០ នាក់។
\v 6 ព្រះបាទដាវីឌដាក់ពលទាហាននៅស្រុកស៊ីរីនៅក្រុងដាម៉ាស។ កងទ័ពស៊ីរីបានធ្វើជាចំណុះព្រះបាទដាវីឌ ព្រមទាំងថ្វាយសួយអាករដល់ព្រះបាទដាវីឌដែរ។ ព្រះអម្ចាស់ប្រទានឲ្យព្រះបាទដាវីឌមានជ័យជម្នះនៅគ្រប់កន្លែងដែលស្តេចទៅ។
\s5
\v 7 ព្រះបាទដាវីឌយកខែលមាសពីពួកអ្នកបម្រើរបស់ព្រះបាទហាដាដេស៊ើរហើយនាំយកមកក្រុងយេរូសាឡិម។
\v 8 ពីក្រុងទីហាតនិងក្រុងគូន ជាទីក្រុងរបស់ព្រះហាដាដេស៊ើរ ព្រះបាទដាវីឌបានយកលង្ហិនយ៉ាងច្រើន។ ក្រោយមកព្រះបាទសាឡូម៉ូបានយកលង្ហិននេះសិតធ្វើសមុទ្រលង្ហិន សសរសង្ហិន ព្រមទាំងសម្ភារលង្ហិនផ្សេងៗទៀតក្នុងព្រះវិហារ។
\s5
\v 9 ពេលព្រះបាទតូយជាស្តេចស្រុកហាម៉ាត់បានឮដំណឹងថា ព្រះបាទដាវីឌបានវាយឈ្នះកងទ័ពទាំងប៉ុន្មានរបស់ព្រះបាទហាដាដេស៊ើរជាស្តេចស្រុកសូបា។
\v 10 ព្រះបាទតូយបានចាត់ព្រះរាជបុត្រព្រះនាមហាដូរ៉ាមទៅគាល់ព្រះដាវីឌ និងថ្វាយសួយអាករ ពីព្រោះព្រះបាទដាវីឌបានធ្វើសង្រ្គាមឈ្នះព្រះបាទហាដាដេស៊ើរ ពីព្រោះព្រះបាទហាដាដេស៊ើតែងតែធ្វើសង្រ្គាមប្រឆាំងនឹងព្រះបាទតូយ។ ហាដូរ៉ាមបាននាំយកមាសប្រាក់និងលង្ហិនមកជាមួយ ដើម្បីថ្វាយស្តេចដាវីឌ។
\v 11 ស្តេចដាវីឌញែកវត្ថុទាំងនេះទុកជាចំណែកថ្វាយព្រះអម្ចាស់រួមជាមួយមាសប្រាក់ដែលស្តេចបានរឹបអូសយកពីប្រជាជាតិទាំងអស់គឺអេដុម ម៉ូអាប់ ប្រជាជនអាំម៉ូន ជនជាតិភីលីស្ទីននិងជនជាតិអាម៉ាលេក។
\s5
\v 12 លោកអប៊ីសាយជាកូនរបស់សេរូយ៉ាបានសម្លាប់ជនជាតិអេដុមចំនួន១៨, ០០០ នាក់នៅជ្រលងភ្នំអំបិល។
\v 13 គាត់បានចាត់ឲ្យមានពលទាហាននៅត្រួតលើស្រុកអេដុម ហើយជនជាតិអេដុមទាំងអស់សុទ្ធតែចុះចូលបម្រើព្រះបាទដាវីឌ។ ព្រះអម្ចាស់ប្រទានឲ្យដាវីឌមានជ័យជម្នះនៅគ្រប់កន្លែងដែលស្តេចទៅ។
\s5
\v 14 ព្រះបាទដាវីឌសោយរាជ្យលើជនជាតិអ៊ីស្រាអែលទាំងមូលហើយស្ដេចគ្រប់គ្រងដោយសុចរិត និងយុត្តិធម៌ដល់ប្រជាជនទាំងអស់។
\v 15 លោកយ៉ូអាប់ជាកូនរបស់សេរូយ៉ាជាមេបញ្ជាការកងទ័ពហើយលោកសាផាតជាកូនរបស់លោកអហ៊ីឡូដជាអ្នកកត់ត្រា។
\v 16 លោកសាដុកជាកូនរបស់លោកអហ៊ីទូបនិងលោកអហ៊ីម៉ាឡេកជាកូនរបស់លោកអបៀថើរសុទ្ធតែជាបូជាចារ្យហើយលោកសាវសាជាស្មៀន។
\v 17 លោកបេណាយ៉ាជាកូនរបស់លោកយេហូយ៉ាដាបានគ្រប់គ្រងលើជនជាតិកេរេធីតនិងពេលេត រីឯបុត្រារបស់ព្រះបាទដាវីឌជាទីប្រឹក្សារបស់ស្តេច។
\s5
\c 19
\cl ជំពូក ១៩
\p
\v 1 ក្រោយមកព្រះបាទណាហាសជាស្តេចរបស់ប្រជាជនអាំម៉ូនបានសោយទិវង្គតហើយព្រះរាជបុត្របានឡើងស្នងរាជ្យ។
\v 2 ព្រះបាទដាវីឌមានរាជឱង្កាថា៖ «ខ្ញុំនឹងបង្ហាញចិត្តសប្បុរសចំពោះព្រះបាទហាណូនជាបុត្រណាហាស ព្រោះបិតារបស់ព្រះអង្គបានសម្តែងសេចក្តីសប្បុរសចំពោះខ្ញុំ»។ ព្រះបាទដាវីឌចាត់អ្នកនាំសារឲ្យទៅលួងលោម និងសម្រាលទុក្ខព្រះបាទហាណូន។ ពួកមន្ត្រីរបស់ស្តេចដាវីឌចូលទៅក្នុងទឹកដីរបស់ជនជាតិអាំម៉ូនហើយបានទៅគាល់ព្រះបាទហាណូន ដើម្បីសម្រាលទុក្ខព្រះអង្គ។
\v 3 ប៉ុន្តែ ពួកមេដឹកនាំជនជាតិអាំម៉ូនមានប្រសាសន៍ទៅកាន់ហាណូនថា៖ «តើព្រះអង្គគិតថាស្តេចដាវីឌបញ្ជូនអ្នកនាំសារមកដោយព្រោះគោរពដល់បិតារបស់ព្រះអង្គឬអី? តើពួកអ្នកបម្រើរបស់ដាវីឌមិនមែនមកសង្កេតការណ៍ និងពិនិត្យមើលស្រុកក្នុងបំណងវាយដណ្តើមយកទេឬអី?»
\s5
\v 4 ព្រះបាទហាណូនចាប់ពួករាជបម្រើរបស់ព្រះបាទដាវីឌកោរសក់ និងកាត់សម្លៀកបំពាក់ចេញត្រឹមគូថរួចបញ្ជូនឲ្យពួកគេចេញទៅ។
\v 5 កាលពួកគេរៀបរាប់អំពីហេតុការណ៍ទាំងនោះទូលដល់ព្រះបាទដាវីឌ ព្រះអង្គក៏ចាត់មនុស្សឲ្យ ទៅជួបពួកគេ ដ្បិត ពួកគេមានការអាម៉ាស់យ៉ាងខ្លាំង។ ព្រះរាជាមានរាជឱង្ការថា៖ «ចូរស្នាក់នៅក្រុងយេរីខូររហូតទាល់តែពុកមាត់របស់អ្នកដុះមកវិញ បន្ទាប់មកចាំអ្នកវិលត្រឡប់មកវិញ»។
\s5
\v 6 ពេលជនជាតិអាំម៉ូនឃើញថាពួកគេបានធ្វើឲ្យព្រះបាទដាវីឌក្រេវក្រោធ ពេលនោះព្រះបាទហាណូន និងជនជាតិអាំម៉ូនបានយកប្រាក់មួយពាន់ហាបទៅជួលរទេះចំបាំង និងទ័ពសេះរបស់កងទ័ពស៊ីរីពីស្រុកណាហារ៉ាម ស្រុកម៉ាកា និងស្រុកសូបា។
\v 7 ពួកគេបានជួលរទេះចំបាំងចំនួន៣២, ០០០គ្រឿង ព្រមទាំងស្តេចស្រុកម៉ាកា និងពលទ័ពរបស់ព្រះអង្គបានមកបោះទ័ពនៅទល់មុខមេឌីបា។ ជនជាតិអាំម៉ូនក៏បានប្រមូលផ្តុំគ្នាពីក្រុងរបស់ពួកគេហើយចេញមកច្បាំង និងពួកអ៊ីស្រាអែល។
\s5
\v 8 កាលព្រះបាទដាវីឌជ្រាបដំណឹងនេះ ព្រះអង្គក៏ចាត់លោកយ៉ូអាប់ និងកងទ័ពទាំងមូលឲ្យទៅច្បាំងជាមួយពួកគេ។
\v 9 ប្រជាជនអាំម៉ូនចេញមកតម្រង់ជួរនៅមាត់ទ្វារក្រុង រីឯស្តេចបានចេញមកនៅឯវាលតែម្នាក់ឯង។
\s5
\v 10 កាលលោកយ៉ូអាប់បានឃើញសមរភូមិនៅព័ទ្ធជុំវិញលោកទាំងនៅខាងមុខ និងខាងក្រោយ លោកបានជ្រើសរើសអ្នកប្រយុទ្ធដ៏ពូកែៗរបស់ជនជាតិអ៊ីស្រាអែលហើយរៀបចំពួកគេឲ្យទៅច្បាំងនឹងជនជាតិស៊ីរី។
\v 11 រីឯកងទ័ពដែលនៅសល់លោកប្រគល់ទៅក្រោមការបញ្ជារបស់លោកអប៊ីសាយជាប្អូន លោកក៏ដាក់ពួកគេចូលទៅក្នុងជួរទ័ព ដើម្បីប្រយុទ្ធនឹងកងទ័ពអាំម៉ូន។
\s5
\v 12 លោកយ៉ូអាប់មានប្រសាសន៍ទៅលោកអប៊ីសាយជាប្អូនថា៖ «បើពួកស៊ីរីខ្លាំងជាងយើង ដូច្ នេះអប៊ីសាយឯងត្រូវតែជួយសង្គ្រោះយើងផង។ ប៉ុន្តែ បើកងទ័ពអាំម៉ូនខ្លាំងជាងឯងនោះ យើងនឹងមកជួយឯងវិញ។
\v 13 ចូរមានកម្លាំងដើម្បីប្រជាជនរបស់យើង និងក្រុងនានានៃព្រះរបស់យើង ដ្បិត ព្រះអម្ចាស់នឹងធ្វើអ្វីដែលគាប់ព្រះហប្ញទ័យព្រះអង្គ»។
\s5
\v 14 ដូច្នេះ លោកយ៉ូអាប់ និងពលទាហានរបស់គាត់បានលើកទ័ពទៅច្បាំងនឹងកងទ័ពស៊ីរី ហើយទ័ពស៊ីរីត្រូវបាក់ទ័ពរត់នៅចំពោះមុខកងទ័ពអ៊ីស្រាអែល។
\v 15 ពេលកងទ័ពអាំម៉ូនឃើញថាជនជាតិស៊ីរីបានបាក់ទ័ពនៅមុខយ៉ូអាប់ ហើយរត់ភៀសខ្លួន នោះពួកគេក៏ភៀសខ្លួចេញពីអប៊ីសាយជាប្អូនរបស់យ៉ូអាប់ហើយវិលត្រឡប់ទៅទីក្រុងរបស់គេវិញ។ ពេលនោះលោកយ៉ូអាប់ក៏វិលពីអាំម៉ូនត្រឡប់ទៅក្រុងយេរូសាឡឹមវិញ។
\s5
\v 16 នៅពេលដែលពួកស៊ីរីបានឃើញថាពួកគេកំពុងចាញ់អ៊ីស្រាអែល ពួកគេបានសុំទ័ពពីខាងនាយទន្លេអើប្រាតដោយមានស្តេចសូផាកជាមេទ័ពរបស់ព្រះបាទហាដាដេស៊ើរ។
\v 17 មានគេនាំដំណឹងនេះទៅទូលព្រះបាទដាវីឌស្ដេចក៏ប្រមូលកងទ័ពអ៊ីស្រាអែលទាំងមូលឆ្លងទន្លេយ័រដាន់ចូលមករកពួកគេ។ ស្តេចបានរៀបចំកងទ័ពឲ្យច្បាំងនឹងកងទ័ពស៊ីរី។
\s5
\v 18 កងទ័ពស៊ីរីបានបាក់ទ័ពរត់គេចពីអ៊ីស្រាអែល ហើយព្រះបាទដាវីឌបានសម្លាប់ពលទ័ពរទេះចម្បាំងរបស់កងទ័ពស៊ីរីចំនួនប្រាំពីរពាន់នាក់ និងពលទាហានថ្មើរជើងចំនួនបួនម៉ឺននាក់។ ព្រះអង្គក៏បានសម្លាប់លោកសូផាក់ដែលជាមេបញ្ជាការកងទ័ពផងដែរ។
\v 19 ពេលស្តេចទាំងប៉ុន្មានដែលធ្វើជាចំណុះរបស់ព្រះបាទហាដាដេស៊ើរឃើញថា ព្រះអង្គបានចាញ់ស្តេចអ៊ីស្រាអែល នោះពួកគេក៏មកចងសន្ដិភាព និងចំណុះព្រះបាទដាវីឌ។ ដូច្នេះប្រជាជនស្រុកស៊ីរីលែងចង់ជួយជនជាតិអាំម៉ូនទៀតហើយ។
\s5
\c 20
\cl ជំពូក ២០
\p
\v 1 នៅរដូវផ្ការីកនៅពេលដែលស្តេចត្រូវចេញទៅធ្វើសង្គ្រាមជាធម្មតា លោកយ៉ូអាប់បានដឹកនាំកងទ័ពចូលប្រយុទ្ធ និងវាយលុកស្រុកអាំម៉ូន។ គាត់បានទៅឡោមព័ទ្ធក្រុងរ៉ាបាត។ ព្រះបាទដាវីឌស្នាក់នៅក្នុងក្រុងយេរូសាឡិម។ លោកយ៉ូអាប់វាយក្រុងរ៉ាបាត ហើយវាយយកបានក្រុងនោះ។
\s5
\v 2 ព្រះ‌បាទ​ដាវីឌ​យក​មកុដ​ដែល​ស្ថិត​នៅ​លើ​សិរ​ស្ដេច​របស់​ជន‌ជាតិ​អាំម៉ូន មកុដ​នោះ​ធ្វើ​អំពី​មាស ទម្ងន់​សាម‌សិប​គីឡូ​ក្រាម ហើយ​មាន​ដាំ​ត្បូង​ពេជ្រ​ទៀត​ផង។ គេ​យក​មកុដ​នោះ​មក​បំពាក់​លើ​ព្រះ‌សិរសា​របស់​ព្រះ‌បាទ​ដាវីឌ។ ព្រះ‌បាទ​ដាវីឌ​ក៏​បាន​រឹប​អូស​យក​ជយ‌ភណ្ឌ​យ៉ាង​ច្រើន​ពី​ក្រុង​នោះ។
\v 3 រីឯ​ប្រជា‌ជន​នៅ​ក្នុង​ក្រុង​នោះ​វិញ ព្រះ‌បាទ​ដាវីឌ​បាន​ជន្លៀស​យក​មក​ជា​ឈ្លើយ ហើយ​បង្ខំ​ឲ្យ​អារ​ឈើ ដាប់​ថ្ម កាប់​អុស។ ព្រះ‌បាទ​ដាវីឌ​ប្រព្រឹត្ត​ដូច្នេះចំពោះ​ក្រុង​ឯ​ទៀតៗ​របស់​ជន‌ជាតិ​អាំម៉ូន​ដែរ។ បន្ទាប់​មក ស្ដេច​វិល​ត្រឡប់​មក​ក្រុង​យេរូ‌សាឡឹម​វិញ​ជា​មួយ​កង‌ទ័ព​ទាំង​មូល។
\s5
\v 4 ក្រោយមកទៀតមានសង្គ្រាមនៅហ្គេស៊ើរជាមួយពួកភីលីស្ទីន។ លោកស៊ីបេខៃជាអ្នកស្រុកហូសាហ៊ីតបានសម្លាប់ស៊ីផាយដែលជាកូនចៅម្នាក់របស់រេផែមហើយពួកភីលីស្ទីនក៏ត្រូវបានបង្ក្រាប។
\v 5 ពេលមានសង្រ្គាមជាមួយពួកភីលីស្ទីននៅកូបលោកអេថាហាណានជាកូនរបស់លោកយ៉ារី មកពីភូមិបេថ្លេហិមបានសម្លាប់ឡាហាមីជាប្អូនរបស់កូលីយ៉ាតជាអ្នកស្រុកកាថ។
\s5
\v 6 នៅក្នុងសមរភូមិមួយទៀតនៅក្រុងកាថមានបុរសម្នាក់ដែលមានកម្ពស់ខ្ពស់ ហើយមានម្រាមដៃប្រាំមួយទាំងសងខាង និងម្រាមជើងប្រាំមួយនៅលើជើងនីមួយៗ។ គាត់ក៏ជាពូជពង្សរេផែមដែរ។
\v 7 ពេលវាសើចចម្អកដល់កងទ័ពអ៊ីស្រាអែលនោះ លោកយ៉ូណាដាប់ជាកូនរបស់លោកស៊ីម៉ាយដែលជាបងរបស់ព្រះបាទដាវីឌក៏បានសម្លាប់វាទៅ។
\v 8 អ្នកទាំងនោះជាកូនចៅរបស់រេផែមនៅក្រុងកាថហើយពួកគេត្រូវបានសម្លាប់ដោយព្រះបាទដាវីឌ និងកងទ័ពរបស់ព្រះអង្គ។
\s5
\c 21
\cl ជំពូក ២១
\p
\v 1 មារសាតាំងបានក្រោកឡើងប្រឆាំងនឹងអ៊ីស្រាអែល ហើយបណ្តាលឲ្យព្រះបាទដាវីឌធ្វើជំរឿនជនជាតិអ៊ីស្រាអែល។
\v 2 ព្រះបាទដាវីឌមានរាជឱង្កាទៅកាន់លោកយ៉ូអាប់ និងមេបញ្ជាការកងទ័ពថា៖ «ចូរទៅជំរឿនជនជាតិអ៊ីស្រាអែលចាប់ពីបៀរសេបារហូតដល់ដាន់ ហើយរាយការណ៍មកយើង ដើម្បីឲ្យយើងដឹងចំនួនពួកគេ»។
\v 3 លោកយ៉ូអាប់មានប្រសាសន៍ថា៖ «សូមព្រះអម្ចាស់ធ្វើឲ្យកងទ័ពរបស់ព្រះអង្គធំជាងនេះមួយរយដងទៅទៀត។ ប៉ុន្ដែ ព្រះអម្ចាស់របស់ខ្ញុំជាស្តេចអើយ! តើពួកគេទាំងអស់គ្នាមិនមប្រើម្ចាស់ខ្ញុំទេឬអី? ហេតុអ្វីបានជាម្ចាស់របស់ខ្ញុំចង់បានដូច្នេះ? ហេតុអ្វីបានជានាំឲ្យមានកំហុសនេះលើអ៊ីស្រាអែល?
\s5
\v 4 ប៉ុន្តែ ពាក្យរបស់ព្រះរាជាគឺប្រឆាំងនឹងលោកយ៉ូអាប់។ លោកយ៉ូអាប់ចាកចេញទៅពាសពេញស្រុកអ៊ីស្រាអែលទាំងមូល។ បន្ទាប់មក គាត់បានត្រឡប់មកក្រុងយេរូសាឡិមវិញ។
\v 5 លោកយ៉ូអាប់បានរាយការណ៍អំពីចំនួនសរុបនៃចំនួនអ្នកប្រយុទ្ធជូនព្រះបាទដាវីឌ។ នៅអ៊ីស្រាអែលមានបុរស ១, ១០០, ០០០ នាក់ដែលមានដាវអាចច្បាំងបាន។ នៅស្រុកយូដាមានកងទ័ព ៤៧០, ០០០ នាក់។
\s5
\v 6 ប៉ុន្តែ ពួកលេវី និងពួកបេនយ៉ាមីនមិនត្រូវបានរាប់បញ្ចូលក្នុងចំណោមពួកគេទេ ព្រោះលោកយ៉ូអាប់មិនពេញចិត្ត និងបញ្ជារបស់ស្តេចទេ។
\v 7 ព្រះជាម្ចាស់មិនសព្វព្រះទ័យនឹងអំពើនេះទេ ដូច្នេះ ព្រះអង្គក៏វាយប្រហារជនជាតិអ៊ីស្រាអែល។
\v 8 ព្រះបាទដាវីឌទូលព្រះជាម្ចាស់ថា៖ «ទូលបង្គំបានប្រព្រឹត្ដអំពើបាប ដោយព្រោះការនេះ។ឥឡូវនេះ សូមដកទោសទូលបង្គំដែលជាអ្នកបម្រើរបស់ព្រះអង្គផងព្រោះទូលបង្គំបានប្រព្រឹត្ដល្ងីល្ងើបំផុតហើយ»។
\s5
\v 9 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​កាដ ជា​ព្យាការីរបស់​ព្រះ‌បាទ​ដាវីឌ​ថា៖
\v 10 «ចូរ​ទៅ​ប្រាប់​ដាវីឌ​ដូច​ត​ទៅ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា យើង​មាន​ទណ្ឌ‌កម្ម​បី​យ៉ាង​សម្រាប់​អ្នក ចូរ​ជ្រើស​រើស​យក​មួយ​ចុះ!»។
\s5
\v 11 លោកកាដចូលទៅគាល់ព្រះបាទដាវីឌហើយទូលថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ សូមជ្រើសរើសមួយក្នុងចំណោមហេតុការណ៍ទាំងនេះចុះ
\v 12 គ្រោះអត់ឃ្លានរយៈពេលបីឆ្នាំ ឬត្រូវបាក់ទ័ពនៅចំពោះមុខខ្មាំងសត្រូវរយៈពេលបីខែ ឬដាវរបស់ព្រះអម្ចាស់ គឺជាគ្រោះកាចមួយនៅក្នុងស្រុកដែលទេវតារបស់ព្រះអម្ចាស់បំផ្លាញទូទាំងស្រុកអ៊ីស្រាអែលរយៈពេលបីថ្ងៃ។ ឥឡូវនេះ សូមព្រះករុណាសម្រេចថាត្រូវយកមួយណា ដើម្បីទូលបង្គំ ទូលចំពោះព្រះជាម្ចាស់ដែលចាត់ទូលបង្គំអោយមក»។
\s5
\v 13 ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់លោកកាដថា៖ «ខ្ញុំកំពុងរងទុក្ខវេទនាខ្លាំងណាស់។ សូមឲ្យខ្ញុំធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ព្រះអម្ចាស់ជាជាងដៃរបស់មនុស្ស ដ្បិត ការប្រព្រឹត្ដដ៏សប្បុរសរបស់ព្រះអង្គធំធេងណាស់»។
\v 14 ព្រះអម្ចាស់បានធ្វើឲ្យគ្រោះកាចមកលើជនជាតិអ៊ីស្រាអែលហើយមានមនុស្សប្រាំពីរម៉ឺននាក់បានស្លាប់។
\v 15 ព្រះជាម្ចាស់បានចាត់ទេវតាមួយរូបឲ្យទៅបំផ្លាញក្រុងយេរូសាឡឹម។ នៅពេលដែលទេវតាហៀបនឹងបំផ្លាញវាព្រះអម្ចាស់បានឃ្លាំមើលហើយព្រះអង្គបានផ្លាស់ប្តូរព្រះទ័យអំពីការបំផ្លាញនេះ។ ព្រះអង្គមានបន្ទូលទៅកាន់ទេវតាដែលកំពុងតែបំផ្លាញថា៖ «ល្មមហើយ! ឥឡូវសូមដកដៃអ្នកមកវិញទៅ»។ គ្រានោះទេវតារបស់ព្រះអម្ចាស់ឈរនៅលានបោកបែនស្រូវរបស់លោកអណានជាជនជាតិយេប៊ូស។
\s5
\v 16 ព្រះបាទដាវីឌក្រឡេកមើលទៅឃើញទេវតារបស់ព្រះអម្ចាស់ឈរនៅចន្លោះផែនដី និងលើមេឃមានកាន់ដាវនៅដៃលើកមកលើក្រុងយេរូសាឡឹម។ ព្រះបាទដាវីឌនិងពួកព្រឹទ្ធាចារ្យដែលស្លៀកបាវកាន់ទុក្ខបានក្រាបចុះអោនមុខដល់ដី។
\v 17 ព្រះបាទដាវីឌទូលព្រះជាម្ចាស់ថា៖ «តើមិនមែនទូលបង្គំដែលបញ្ជាអោយរាប់ចំនួនកងទ័ពទេឬអី? ទូលបង្គំបានធ្វើអំពើអាក្រក់នេះ​ តែចៀមទាំងនេះ តើពួកគេបានធ្វើអ្វីខ្លះ? ព្រះជាម្ចាស់អើយ សូមឲ្យគ្រោះកាចនេះបានធ្លាក់មកលើទូលបង្គំ និងគ្រួសារទូលបង្គំវិញ ប៉ុន្តែ សូមកុំឲ្យកើតមានលើប្រជាជនរបស់ព្រះអង្គឡើយ»។
\s5
\v 18 ទេវតារបស់ព្រះអម្ចាស់បញ្ជាឲ្យលោកកាដទូលព្រះបាទដាវីឌថា៖ «ដាវីឌត្រូវឡើងទៅសង់អាសនៈមួយសម្រាប់ព្រះអម្ចាស់នៅលានបោកស្រូវរបស់អណានជាអ្នកស្រុកយេប៊ូស។
\v 19 ព្រះបាទដាវីឌក៏ឡើងទៅតាមការដាស់តឿនរបស់លោកកាដតាមព្រះបន្ទូលរបស់ព្រះអម្ចាស់។
\v 20 ពេលលោកអណានកំពុងច្រូតស្រូវសាលី គាត់បែរទៅឃើញទេវតា។ គាត់ និងកូនប្រុសបួននាក់ដែលនៅជាមួយគាត់ក៏បានពួនខ្លួន។
\s5
\v 21 នៅពេលដែលព្រះបាទដាវីឌទៅជិត លោកអណានបានមើល និងឃើញព្រះបាទដាវីឌ។ លោកចាកចេញពីលានបោកស្រូវហើយក្រាបថ្វាយបង្គំព្រះបាទដាវីឌដល់ដី។
\v 22 ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់លោកអណានថា៖ «សូមលក់លានបោកស្រូវនេះឲ្យខ្ញុំផងខ្ញុំនឹងសង់អាសនៈមួយថ្វាយព្រះអម្ចាស់។
\s5
\v 23 លោកអណានមានប្រសាសន៍ទៅកាន់ព្រះបាទដាវីឌថា៖ «សូមព្រះករុណាយកវាចុះ! សូមធ្វើតាមអ្វីដែលគួរឲ្យគាប់ព្រះហឫទ័យរបស់ព្រះអង្គចុះ។ ទូលបង្គំនឹងប្រគល់របស់ទាំងអស់នេះដល់ព្រះអង្គ» ។
\v 24 ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់លោកអណានថា៖ «ទេខ្ញុំសូមទិញអ្វីៗទាំងអស់ដោយពេញថ្លៃ ខ្ញុំនឹងមិនយករបស់អ្នកមកធ្វើជាតង្វាយដុតថ្វាយព្រះអម្ចាស់ទេ ប្រសិនបើ ខ្ញុំមិនបានចំណាយអ្វីសោះ»។
\s5
\v 25 ដូច្នេះ ព្រះបាទដាវីឌបានចំណាយមាសប្រាំមួយរយតម្លឹងសម្រាប់កន្លែងនោះ។
\v 26 ព្រះបាទដាវីឌសង់អាសនៈមួយថ្វាយព្រះអម្ចាស់នៅទីនោះហើយក៏ថ្វាយតង្វាយដុតទាំងមូល និងតង្វាយមេត្រីនៅទីនោះ។ ព្រះបាទដាវីឌបានអង្វររកព្រះអម្ចាស់ ហើយព្រះអង្គបានឆ្លើយតបដោយភ្លើងពីលើមេឃមកលើអាសនៈថ្វាយតង្វាយដុតទាំងមូល។
\v 27 ក្រោយមកព្រះអម្ចាស់បានបញ្ជាឲ្យទេវតាដាក់ដាវចូលទៅក្នុងស្រោមវិញ។
\s5
\v 28 ពេលព្រះបាទដាវីឌឃើញថាព្រះអម្ចាស់បានឆ្លើយតប និងពាក្យទូលអង្វររបស់ព្រះអង្គនៅលានបោកស្រូវរបស់លោកអណានជាអ្នកស្រុកយេប៊ូស ព្រះករុណាក៏ធ្វើពិធីថ្វាយដង្វាយនៅទីនោះ។
\v 29 នៅគ្រានោះ ព្រះពន្លារបស់ព្រះអម្ចាស់ដែលលោកម៉ូសេបានធ្វើនៅវាលរហោស្ថាន និងអាសនៈសម្រាប់ថ្វាយតង្វាយដុតស្ថិតនៅលើទីសក្ការៈនៅគីបៀន។
\v 30 ទោះយ៉ាងណាព្រះបាទដាវីឌមិនអាចទៅទីនោះ ដើម្បីសុំការណែនាំពីព្រះជាម្ចាស់ទេ ដោយព្រោះខ្លាចដាវរបស់ទេវតារនៃព្រះអម្ចាស់។
\s5
\c 22
\cl ជំពូក ២២
\p
\v 1 ព្រះបាទដាវីឌមានរាជឱង្ការថា៖ «ទីនេះជាព្រះដំណាក់របស់ព្រះជាម្ចាស់នឹងអាសនៈសំរាប់ថ្វាយតង្វាយដុតទាំងមូលរបស់ជនជាតិអ៊ីស្រាអែល»។
\v 2 ព្រះបាទដាវីឌក៏បញ្ជាឲ្យអ្នកបម្រើរបស់លោកប្រមូលជនបរទេសដែលរស់នៅក្នុងស្រុកអ៊ីស្រាអែលឲ្យមកជួបជុំគ្នា។ ព្រះករុណាបានចាត់តាំងពួកគេឱ្យធ្វើជាជាងចម្លាក់ថ្មកាត់ដុំថ្មដើម្បីសង់ព្រះដំណាក់របស់ព្រះជាម្ចាស់។
\s5
\v 3 ព្រះបាទដាវីឌបានត្រៀមដែកយ៉ាងច្រើនទុកធ្វើដែកគោលសម្រាប់សន្លឹកទ្វារ និងធ្វើតម្ពក់។ ព្រះអង្គក៏បានត្រៀមលង្ហិនយ៉ាងច្រើនសន្ធឹកដែលមិនអាចថ្លឹងបានដែរ
\v 4 ហើយមានឈើតាត្រៅយ៉ាងច្រើនសន្ធឹកដែលគេមិនអាចរាប់បាន។(ដ្បិតអ្នកក្រុងស៊ីដូន និងក្រុងទីរ៉ុសបាននាំយកឈើតាត្រៅយ៉ាងសន្ធឹកមកថ្វាយព្រះបាទដាវីឌ)។
\v 5 ព្រះបាទដាវីដមានរាជឱង្ការថា៖ «សាឡូម៉ូន បុត្រាយើង​ នៅក្មេងហើយគ្មានបទពិសោធន៍ រីឯដំណាក់ដែលត្រូវសង់ថ្វាយព្រះអម្ចាស់ត្រូវតែមានភាពថ្កុំថ្កើងរុងរឿងនិងល្បីល្បាញជាងគេនៅក្នុងស្រុកនានា។ ដូច្នេះយើងនឹងត្រៀមសំភារៈសំរាប់ការសាងសង់អាគារនេះ»។ ដូច្នេះព្រះបាទដាវីឌបានត្រៀមសំភារៈសាងសង់ជាច្រើនមុនពេលព្រះអង្គសោយទិវង្គត។
\s5
\v 6 ព្រះ‌បាទ​ដាវីឌ​ត្រាស់​ហៅ​សម្ដេច​សាឡូម៉ូន ជា​បុត្រ​មក​ផ្ដែ‌ផ្ដាំ​ឲ្យ​សង់​ព្រះ‌ដំណាក់​ថ្វាយ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល។
\v 7 ព្រះអង្គមាន​រាជ‌ឱង្ការ​ទៅ​កាន់​សម្ដេច​សាឡូម៉ូន​ថា៖ «បុត្រ​អើយ! បិតា​មាន​បំណង​សង់​ព្រះ‌ដំណាក់​សម្រាប់​លើក​តម្កើង​ព្រះ‌នាម​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​បិតា។
\v 8 ប៉ុន្តែ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​បិតា​ថា៖ឯង​បាន​បង្ហូរ​ឈាម​ច្រើន​ណាស់ ហើយ​ឯង​ក៏​បាន​ធ្វើ​សង្គ្រាម​ជាច្រើន​ផង។ ដូច្នេះ ឯង​មិន​ត្រូវ​សង់​ដំណាក់​សម្រាប់​នាម​របស់​យើង​ទេ ដ្បិត​ឯងបាន​បង្ហូរ​ឈាម​យ៉ាង​ច្រើន​លើ​ផែនដី នៅ​ចំពោះ​មុខ​យើង។
\s5
\v 9 ទោះជាយ៉ាងណា ឯងនឹងមានកូនប្រុសម្នាក់ដែលនឹងក្លាយជាបុរសដែលមានសន្តិភាព។ យើងនឹងអោយគាត់សំរាកពីខ្មាំងសត្រូវទាំងអស់ដែលនៅជុំវិញ។ ដ្បិតឈ្មោះរបស់គេត្រូវហៅថាសាឡូម៉ូនហើយយើងនឹងអោយអ៊ីស្រាអែលមានសុខសាន្តត្រាណនៅក្នុងរាជរបស់គេ។
\v 10 បុត្រនោះនឹងសង់ដំណាក់សំរាប់នាមយើង។ គេនឹងក្លាយជាកូនរបស់យើងហើយយើងនឹងធ្វើជាឪពុករបស់គេ។ យើងនឹងតាំងបល្ល័ង្កនៃរាជាណាចក្ររបស់ព្រះអង្គគ្រប់គ្រងលើជនជាតិអ៊ីស្រាអែលរហូតតទៅ។
\s5
\v 11 ឥឡូវនេះបុត្រអើយសូមអោយព្រះអម្ចាស់គង់ជាមួយបុត្រនិងជួយអោយបុត្រទទួលជោគជ័យ។ សូមឲ្យបុត្រអាចសង់ព្រះដំណាក់របស់ព្រះអម្ចាស់ជាព្រះរបស់បុត្រដូចព្រះអង្គបានមានព្រះបន្ទូលទុកស្រាប់។
\v 12 មានតែព្រះអម្ចាស់ទេដែលអាចផ្តល់យោបល់និងប្រាជ្ញាដល់បុត្រដើម្បីអោយបុត្រប្រតិបត្តិតាមក្រឹត្យវិន័យរបស់ព្រះអម្ចាស់ជាព្រះរបស់បុត្រនៅពេលដែលព្រះអង្គតែងតាំងបុត្រអោយគ្រប់គ្រងលើជនជាតិអ៊ីស្រាអែល។
\v 13 ប្រសិនបើបុត្រប្រតិបត្តិតាមក្រឹត្យវិន័យដែលព្រះអម្ចាស់ប្រទានមកលោកម៉ូសេស្ដីអំពីជនជាតិអ៊ីស្រាអែលនោះបុត្រមុខជាទទួលជោគជ័យមិនខាន។ ចូររឹងមាំនិងក្លាហាន។ កុំខ្លាចឬបាក់ទឹកចិត្តឡើយ។
\s5
\v 14 ឥឡូវនេះ មើល៍បិតាបានត្រៀមរៀបចំទុកសំរាប់ព្រះដំណាក់របស់ព្រះអម្ចាស់ គឺមាសចំនួន១០ម៉ឺនតោន ប្រាក់មួយលានតោនហើយលង្ហិននិងដែកយ៉ាងច្រើនសន្ធឹក។បិតាក៏បានត្រៀមឈើនិងថ្មផងដែរ។បុត្រត្រូវតែបន្ថែមលើអ្វីៗទាំងអស់នេះបន្ថែមទៀត។
\s5
\v 15 បុត្រមានកម្មករច្រើននាក់នៅជាមួយបុត្រ៖ គឺមានជាងចម្លាក់ថ្ម ជាងចម្លាក់ឈើ ជាងឈើនិងជាងសិប្បកម្មជំនាញគ្រប់ប្រភេទ។
\v 16 សុទ្ធតែជាអ្នកអាចធ្វើការជាមួយមាសប្រាក់លង្ហិននិងដែក។ ដូច្នេះចូរចាប់ផ្តើមធ្វើការហើយសូមព្រះអម្ចាស់គង់ជាមួយបុត្រ» ។
\s5
\v 17 ព្រះបាទដាវីឌក៏បញ្ជាអោយមេដឹកនាំអ៊ីស្រាអែលទាំងអស់ជួយព្រះបាទសាឡូម៉ូនជាបុត្រដោយពោលថា៖
\v 18 «ព្រះអម្ចាស់ជាព្រះរបស់អ្នកគង់នៅជាមួយអ្នកហើយប្រទានអោយអ្នកមានសន្តិភាពនៅគ្រប់ទិសទី។ព្រះអង្គបានប្រគល់ប្រជាជននៅតាមតំបន់នេះមកក្នុងកណ្តាប់ដៃរបស់យើងហើយ​ស្រុក​នេះ​ស្ថិត​នៅ​ក្រោម​អំណាច​របស់​ព្រះ‌អម្ចាស់ និង​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​ដែរ។។
\v 19 ឥឡូវនេះចូរស្វែងរកព្រះអម្ចាស់ជាព្រះរបស់អ្នកឲ្យអស់ពីចិត្តគំនិតរបស់អ្នក។ ចូរក្រោកឡើងហើយសង់ទីសក្ការៈរបស់ព្រះ អម្ចាស់ជាព្រះរបស់អ្នក ដើម្បី​ដង្ហែ​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អម្ចាស់ និង​គ្រឿង​បរិក្ខារ​ដ៏​សក្ការៈ​របស់​ព្រះ‌ជាម្ចាស់ ទៅ​តម្កល់​ទុក​ក្នុង​ព្រះ‌ដំណាក់​ដែល​នឹង​សង់​ឡើង​សម្រាប់​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់»។
\s5
\c 23
\cl ជំពូក ២៣
\p
\v 1 ពេលព្រះបាទដាវីឌមានអាយុចាស់ណាស់ហើយ ព្រះអង្គបានតែងតាំងព្រះបាទសាឡូម៉ូនជាបុត្រឲ្យធ្វើជាស្តេចស្រុកអ៊ីស្រាអែល។
\v 2 ស្តេចបានប្រមូលមេដឹកនាំអ៊ីស្រាអែលទាំងអស់ និងក្រុមបូជាចារ្យ ព្រមទាំងក្រុមលេវីឲ្យមកជួបជុំគ្នា។
\v 3 គេរាប់ចំនួនក្រុមលេវីដែលមានអាយុសាមសិបឆ្នាំឡើងទៅ។ ពួកគេទាំងអស់មានចំនួន៣៨, ០០០នាក់។
\s5
\v 4 ព្រះបាទដាវីឌមានរាជឱង្កាថា៖ «ក្នុងចំណោមមនុស្សទាំងនេះមានពីរម៉ឺនបួនពាន់នាក់ត្រូវមើលការខុសត្រូវលើកិច្ចការរបស់ព្រះដំណាក់របស់ព្រះអម្ចាស់ហើយប្រាំមួយពាន់នាក់ជាមន្ដ្រី និងជាចៅក្រម។
\v 5 បួនពាន់​នាក់ទៀត​ជា​អ្នក​យាម​ទ្វារ​ព្រះ‌ដំណាក់ បួនពាន់នាក់ ជា​អ្នក​ចម្រៀង​លើក​តម្កើង​ព្រះ‌អម្ចាស់ និង​កាន់​ឧបករណ៍​ភ្លេង​ដែល​យើង​បាន​ធ្វើ​សម្រាប់​ប្រគំ​កំដរ។
\v 6 ព្រះ‌បាទ​ដាវីឌ​បាន​បែង​ចែក​កូន​ចៅ​លេវី​ជា​ក្រុម តាម​អំបូរ​របស់​ពួក​គេ គឺ​អំបូរ​គើរ‌សុន អំបូរ​កេ‌ហាត់ និង​អំបូរ​ម៉្រារី។
\s5
\v 7 មកពីអំបូរកូនចៅ​របស់​លោក​គើរ‌សុន​មាន ឡាដាន និង​ស៊ី‌ម៉ៃ។
\v 8 កូន​របស់​លោក​ឡាដាន​មាន​បី​នាក់​គឺ យេហ៊ី‌អែល​ជា​មេ​ដឹក​នាំ សេថាម និង​យ៉ូ‌អែល។
\v 9 កូន​របស់​លោក​ស៊ី‌ម៉ៃ​មាន​បី​នាក់​គឺ សេឡូ‌ម៉ូត ហាស៊ាល និង​ហារ៉ាន។ អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​មេ​លើ​ក្រុម​គ្រួសារ​ឡាដាន។
\s5
\v 10 លោក​ស៊ី‌ម៉ៃ​មាន​កូន​បួន​នាក់​ទៀត​គឺ យ៉ាហាត់ ស៊ីស្សា យេអ៊ូស និង​បេរា។
\v 11 លោក​យ៉ាហាត់ជា​មេ​ដឹក​នាំ ហើយ​លោក​ស៊ីស្សាជា​មេ​ដឹក​នាំ​ទី​ពីរ។ លោក​យេអ៊ូសនិង​លោក​បេរា គ្មាន​កូន​ប្រុស​ច្រើន​ទេ ដូច្នេះ ពួក​គេ​ក៏​បញ្ចូល​គ្នា​ជា​ក្រុម​គ្រួសារ​តែ​មួយ ទទួលខុសត្រូវលើការងារតែមួយ។
\s5
\v 12 លោកកេហាត់មានកូនប្រុសបួននាក់គឺអាំរ៉ាម អ៊ីសារ, ហេប្រូននិងអ៊ូសៀល។
\v 13 កូនប្រុសៗរបស់លោកអាំរ៉ាមគឺលោកអើរ៉ុន និងលោកម៉ូសេ។ លោកអើរ៉ុនត្រូវបានជ្រើសរើសឲ្យញែកអ្វីៗដែលសក្ការបំផុតដែលគាត់ និងកូនចៅរបស់គាត់ត្រូវថ្វាយគ្រឿងក្រអូបនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ដើម្បីគោរពបម្រើព្រះអង្គ និងប្រទានពរក្នុងនាមព្រះអង្គជារៀងរហូត។
\v 14 ប៉ុន្តែ លោកម៉ូសេជាអ្នកជំនិតរបស់ព្រះជាម្ចាស់កូនៗ របស់លោកត្រូវបានគេចាត់ទុកថា ជាពួកលេវី។
\s5
\v 15 កូនប្រុសៗរបស់ម៉ូសេគឺគើរសុម និងអេលាស៊ើរ។
\v 16 កូនចៅរបស់លោកគើរសុមគឺសេប៊ូអែលជាកូនច្បង។ កូនចៅរបស់អេលីស៊ើរគឺរេហាបយ៉ា។
\v 17 អេលាស៊ើរមិនមានកូនប្រុសទៀតទេ ប៉ុន្តែ លោករេហាបយ៉ាមានកូនចៅជាច្រើន។
\v 18 កូនប្រុសរបស់អ៊ីសហាគឺស៊ីឡូមជាមេដឹកនាំ។
\s5
\v 19 កូនចៅ​របស់​លោក​ហេប្រូន​មាន​លោក​យេរី‌យ៉ា ជា​កូនច្បង លោក​អម៉ា‌រីយ៉ា​ជា​កូន​ទី​ពីរ លោក​យ៉ាហា‌សៀល​ជា​កូន​ទី​បី និង​លោក​យេកា‌មាម​ជា​កូន​ទី​បួន។
\v 20 កូនប្រុសៗ​របស់​លោក​អ៊ូ‌ស៊ាល​គឺ លោក​មីកា ជាកូនទីមួយ និង​លោក​យីសយ៉ា ជា​កូន​ទី​ពីរ។
\s5
\v 21 កូនចៅរបស់លោកម៉្រារីមាន លោកម៉ាលី។ កូនប្រុសៗរបស់លោកម៉ាលីមានអេលាសា និងគីស។
\v 22 អេលាសាបានស្លាប់ដោយមិនមានកូនទេ គាត់មានតែកូនស្រីៗប៉ុណ្ណោះ។ កូនៗរបស់លោកគីស បានរៀបការជាមួយពួកគេ។​
\v 23 កូនទាំងបីរបស់លោកមូស៊ី គឺម៉ាលី អេដើ និងយេរេម៉ូត។
\s5
\v 24 ទាំងនេះជាកូនចៅលេវីទៅតាមពូជអំបូររបស់ពួកគេ។ ពួកគេជាមេដឹកនាំដែលត្រូវបានគេរាប់បញ្ចូលក្នុងត្រកូលនៃអំបូរដែលត្រូវធ្វើកិច្ចការក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ចាប់ពីអាយុម្ភៃឆ្នាំឡើងទៅ។
\v 25 ព្រះបាទដាវីឌទូលថា៖ «បពិត្រព្រះអម្ចាស់ជាព្រះនៃជនជាតិអ៊ីស្រាអែល ព្រះអង្គបានប្រទានឲ្យប្រជាជនរបស់ព្រះអង្គសម្រាក។ ព្រះអង្គបានសង់ព្រះដំណាក់របស់ព្រះអង្គនៅក្រុងយេរូសាឡឹមរហូតតទៅ។
\v 26 ដូច្នេះ ពួក​លេវី​មិន​ចាំបាច់​សែង​ព្រះ‌ពន្លា និង​គ្រឿង​បរិក្ខារ​ទាំង​ប៉ុន្មាន ដែល​សម្រាប់​ប្រើ‌ប្រាស់​ក្នុង​ព្រះ‌ពន្លា​ទៀត​ឡើយ»។
\s5
\v 27 គេបានរាប់ចំនួនកូនចៅលេវីចាប់ពីអាយុម្ភៃឆ្នាំឡើងទៅ ស្របតាមបណ្តាំចុងក្រោយរបស់ព្រះបាទដាវីឌ។
\v 28 ពួកគេមានភារកិច្ចជួយកូនចៅរបស់លោកអើរ៉ុនក្នុងការបំពេញកិច្ចការក្នុងព្រះដំណាក់របស់ព្រះអម្ចាស់។ ពួកគេត្រូវថែរក្សាទីធ្លា បន្ទប់នានា ពិធីជម្រះវត្ថុផ្សេងៗដែលជាកម្មសិទ្ធិរបស់ព្រះអម្ចាស់ឲ្យបានបរិសុទ្ធនិងបំពេញកិច្ចការផ្សេងៗទៀតក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់។
\v 29 ពួក​គេ​ត្រូវ​តម្កល់​នំបុ័ង​ថ្វាយ​ព្រះ‌អម្ចាស់ រៀបចំ​ម្សៅ​ម៉ដ្ដ​សម្រាប់​តង្វាយ​ម្សៅ ព្រម​ទាំង​រៀបចំ​នំ​ក្រៀប​ធ្វើ​ពី​ម្សៅ​ឥត​ដាក់​មេ នំ​ចម្អិន​ដោយ​ប្រើ​ពុម្ព ឬ​នំ​ផ្សេងៗ​ទៀតដែលលាយជាមួយប្រេង។ ពួក​គេ​ក៏​ទទួល​ខុស​ត្រូវ​ពិនិត្យ​មើល​រង្វាស់និងទំហំ​នៃរង្វាល់​ទាំង​ប៉ុន្មាន​ដែរ។
\s5
\v 30 ពួក​គេ​ត្រូវ​ស្ថិត​នៅ​ក្នុង​ព្រះ‌ដំណាក់​រៀង​រាល់​ព្រឹក និង​រៀង​រាល់​ល្ងាច ដើម្បី​លើក​តម្កើង និង​អរ​ព្រះ‌គុណ​ព្រះ‌អម្ចាស់
\v 31 ហើយ​ត្រូវ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ នៅ​ថ្ងៃ​សប្ប័ទ ថ្ងៃបុណ្យ​ចូល​ខែ​ថ្មី ឬ​ថ្ងៃ​បុណ្យ​សំខាន់ៗ​ផ្សេង​ទៀត តាម​ចំនួន​ដែល​បាន​កំណត់​ទុក​ក្នុង​ក្បួន​តម្រា ដែល​គេ​ត្រូវ​អនុវត្ត​តាម​ជានិច្ច នៅចំពោះព្រះជាម្ចាស់។
\s5
\v 32 ពួកគេទទួលបន្ទុកក្នុងការមើលថែពន្លាជួបព្រះអម្ចាស់ ទីសក្ការបូជា និងជួយកូនចៅអើរ៉ុនក្នុងការបំពេញមុខងារក្នុងព្រះដំណាក់របស់ព្រះអម្ចាស់។
\s5
\c 24
\cl ជំពូក ២៤
\p
\v 1 ក្រុមការងារជាបូជាចារ្យត្រូវបានបែងចែកតាមកូនចៅរបស់លោកអើរ៉ុនមានដូចជា៖ លោកណាដាប់ លោកអប៊ីហ៊ូវ លោកអេឡាសារ និងលោកអ៊ីថាម៉ា។
\v 2 លោកណាដាប និងលោកអ័ប៊ីហ៊ូវបានស្លាប់មុនឪពុកពួកគេ។ ពួកគេគ្មានកូនទេ ដូច្នេះ លោកអេឡាសារ និងលោកអ៊ីថាម៉ាបានបំពេញមុខងារជាបូជាចារ្យ។
\v 3 ព្រះបាទដាវីឌ រួមជាមួយ លោកសាដុកដែលជាកូនចៅរបស់លោកអេឡាសារនិងលោកអហ៊ីម៉ាឡេកដែលជាកូនចៅរបស់លោកអ៊ីថាម៉ាបានបែងចែកពួកគេជាក្រុមសម្រាប់ការងាររបស់ពួកគេជាបូជាចារ្យ។
\s5
\v 4 មានមេដឹកនាំក្នុងចំណោមកូនចៅរបស់លោកអេឡាសារច្រើនជាងក្នុងចំណោមកូនចៅរបស់លោកអ៊ីថាម៉ា ដូច្នេះគេ​បែង​ចែក​កូន​ចៅ​របស់​លោក​អេ‌ឡា‌សារ​ជា​ដប់​ប្រាំ​មួយ​ក្រុម​គ្រួសារ ហើយ​កូន​ចៅ​លោក​អ៊ីថា‌ម៉ារ​ជា​ប្រាំ​បី​ក្រុម​គ្រួសារ ព្រម​ទាំង​មាន​មេ​ដឹក​នាំ​តាម​ក្រុម​គ្រួសារ​នីមួយៗ​ផង។
\v 5 ការ​បែង​ចែក​នេះ​ធ្វើ​ឡើង​ដោយ​ចាប់​ឆ្នោត ហើយ​មាន​ចំនួន​ស្មើៗ​គ្នា ដ្បិត​អ្នក​គ្រប់‌គ្រង​ការ‌ងារ​នៅ​ក្នុង​ទីសក្ការ និង​អ្នក​គ្រប់‌គ្រង​ការ‌ងារ​របស់​ព្រះ‌ជាម្ចាស់ សុទ្ធ​តែ​មក​ពី​ចំណោម​កូន​ចៅ​របស់​លោក​អេ‌ឡា‌សារ និង​កូន​ចៅ​របស់​លោក​អ៊ីថា‌ម៉ារ​។
\s5
\v 6 លោកសេម៉ាយ៉ាជាកូនរបស់លោកនេថានេលជាស្មៀនពីកុលសម្ព័ន្ធលេវីបានសរសេរឈ្មោះរបស់ពួកគេនៅចំពោះមុខព្រះរាជា មន្ត្រី និងលោកបូជាចារ្យសាដុកលោកអហ៊ីម៉ាឡេកជាកូនរបស់លោកអបៀថើរ និងមេដឹកនាំក្រុមបូជាចារ្យ ព្រមទាំងក្រុមលេវី។ គេ​ចាប់​ឆ្នោត​ឆ្លាស់​គ្នា​រវាង​ក្រុម​គ្រួសារ​របស់​លោក​អេ‌ឡា‌សារ និង​ក្រុម​គ្រួសារ​របស់​លោក​អ៊ីថា‌ម៉ារ ។
\s5
\v 7 ឆ្នោតទី១ ត្រូវលើលោកយេហូយ៉ារីប ឆ្នោតទី២ ត្រូវលើលោកយេដាយ៉ា
\v 8 ឆ្នោតទី៣ ត្រូវលើលោកហារីម ឆ្នោតទី៤ ត្រូវលើលោកសេអូរីម
\v 9 ឆ្នោតទី៥ ត្រូវលើលោកម៉ាល់គីយ៉ា ឆ្នោតទី៦ ត្រូវលើលោកមីយ៉ាមីន
\v 10 ឆ្នោតទី៧ ត្រូវលើលោកហាក់កូស ឆ្នោតទី៨ ត្រូវលើលោកអប៊ីយ៉ា
\s5
\v 11 ឆ្នោតទី៩ ត្រូវលើលោកយេសួ ឆ្នោតទី១០ ត្រូវលើលោកសេកានា
\v 12 ឆ្នោតទី១១ ត្រូវលើលោកអេលីយ៉ាស៊ីប ឆ្នោតទី១២ ត្រូវលើលោកយ៉ាគីម
\v 13 ឆ្នោតទី១៣ ត្រូវលើលោកហ៊ូផា ឆ្នោតទី១៤ ត្រូវលើលោកយេសេបៀប
\v 14 ឆ្នោតទី១៥ ត្រូវលើលោកប៊ីលកា ឆ្នោតទី១៦ ត្រូវលើលោកអ៊ីមម៉ើរ
\s5
\v 15 ឆ្នោត​ទី១៧​ ត្រូវ​លើ​លោក​ហេសើរ ឆ្នោត​ទី​១៨ ​ត្រូវ​លើ​លោក​ហាភី‌សេស
\v 16 ឆ្នោត​ទី​១៩ ​ត្រូវ​លើ​លោក​ពេថា‌ហ៊ីយ៉ា ឆ្នោត​ទី​២០ ​ត្រូវ​លើ​លោក​ហេសិ‌គាល
\v 17 ឆ្នោត​ទី​២១ ត្រូវ​លើ​លោក​យ៉ាគីន ឆ្នោត​ទី​២២ ​ត្រូវ​លើ​លោក​កាមូល
\v 18 ឆ្នោត​ទី​២៣ ​ត្រូវ​លើ​លោក​ដេឡា‌យ៉ា ឆ្នោត​ទី២៤​ ត្រូវ​លើ​លោក​មាស៊ា។
\s5
\v 19 អ្នក​ទាំង​នេះ​​ទទួល​ភារ‌កិច្ច​តាម​មុខងារ​របស់​ខ្លួន ដើម្បីចូល​ទៅ​បម្រើ​ការ‌ងារ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ស្រប​តាម​ក្បួន​ច្បាប់​ដែល​លោក​អើរ៉ុន ជា​បុព្វបុរស​របស់​ពួក​គេ​បាន​ចែង​ទុក ដូច​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល បាន​បង្គាប់​មក​លោក។
\s5
\v 20 ពួកកូនចៅលេវីផ្សេងទៀតមានដូចជាៈ ក្នុងចំណោមកូនចៅរបស់លោកអាំរ៉ាមគឺមានសេបួល ក្នុងអំបូរសេបាអែលគឺមានលោកយេឌីយ៉ា។
\v 21 កូនរបស់លោករេហាបយ៉ាមានលោកយីស៊ីយ៉ាជាមេដឹកនាំ។
\v 22 កូន​ចៅ​របស់​លោកអ៊ីសារីតមាន លោក​សេឡូ‌ម៉ូត ក្នុង​ចំណោម​កូន​ចៅ​របស់​លោក​សេឡូ‌ម៉ូត​មាន លោក​យ៉ាហាត់។
\s5
\v 23 កូនរបស់ហេប្រុន៖ មានលោកយេរីយ៉ាជាមេដឹកនាំ លោកអម៉ារីយ៉ាជាមេទីពីរ លោកយ៉ាហាសៀលទីបី និងយេកាមៀមជាមេទីបួន។
\v 24 កូនរបស់អ៊ូស៊ាលមានលោកមីកា។ កូនចៅរបស់លោកមីកាមានលោកសាមៀរ។
\v 25 ប្អូនប្រុសរបស់លោកមីកាគឺលោកយីស៊ីយ៉ា។ កូនរបស់លោកយីស៊ីយ៉ាមានលោកសាការី។
\s5
\v 26 កូន​ចៅ​របស់​លោក​ម៉្រារី​មាន លោក​ម៉ាលី និងលោក​មូស៊ី។ ​កូនរបស់លោក​យ៉ាស៊ាមានលោកបេណូ។
\v 27 កូន​ចៅ​របស់​លោក​ម៉្រារី​មានលោក​យ៉ាស៊ា លោកបេណូ លោក​សូហាំ លោក​សាគើរ និង​លោក​អ៊ីប‌រី។
\v 28 លោក​អេ‌ឡា‌សារ ជា​កូន​របស់​លោក​ម៉ាលី គ្មាន​កូន​ប្រុស​ទេ។
\s5
\v 29 កូនប្រុសៗរបស់លោកគីសជាកូនរបស់គីសមាន យេរ៉ាមែល
\v 30 កូនប្រុសៗរបស់មូស៊ី គឺម៉ាលី អេឌើរ និងយេរីម៉ូត។ នេះជាក្រុមលេវីដែលត្រូវបានរាយឈ្មោះក្នុងគ្រួសាររបស់គេ។
\v 31 បុរសទាំងនោះជាមេគ្រួសារ និងជាបងប្អូនរបស់គេរៀងៗខ្លួន គេបានបោះឆ្នោតនៅចំពោះព្រះភ័ក្ត្រព្រះបាទដាវីឌ លោកសាដុក​ និងលោកអហ៊ីម៉ាឡេកព្រមទាំងមេដឹកនាំក្រុមបូជាចារ្យ និងក្រុមលេវី។ ពួកគេត្រូវបានបោះឆ្នោតដូចជាកូនចៅរបស់លោកអើរ៉ុនបានធ្វើដែរ។
\s5
\c 25
\cl ជំពូក ២៥
\p
\v 1 ព្រះបាទដាវីឌ និងពួកមេដឹកនាំនៃព្រះពន្លាបានជ្រើសរើសកូនចៅរបស់អេសាភ កូនចៅលោកហេម៉ាន និងកូនចៅលោកយេឌូថុន អ្នកទាំងនេះត្រូវបានញែកចេញសម្រាប់ច្រៀង​ថ្លែង​ព្រះ‌បន្ទូល​ដោយ​លេង​ពិណ ឃឹម និង​ស្គរ​កំដរ​ផង។ នេះជាបញ្ជីរាយនាមអ្នកដែលបំពេញមុខងារនេះ។
\v 2 កូនចៅរបស់លោកអេសាភមាន លោកសាកូស លោកយ៉ូសែប លោកនេថានា​ និងលោកអេសាលាជាកូនប្រុសរបស់លោកអេសាភក្រោមការដឹកនាំរបស់លោកអេសាភដែលបានទាយក្រោមការដឹកនាំរបស់ស្តេច។
\v 3 កូនចៅរបស់លោកយេឌូថុនគឺលោកកេដាលាយ៉ា លោកហ្សេរី លោកយេសាយ៉ា លោកស៊ីម៉ៃ លោកហាសាបយ៉ា និងលោកម៉ាត់ធានា ទាំងអស់មានចំនួនប្រាំមួយនាក់នៅក្រោមការដឹកនាំរបស់លោកយេឌូថុនជាឪពុក ហើយជាអ្នកលេងពិណសរសើរ និងលើកតម្កើងព្រះអម្ចាស់។
\s5
\v 4 កូនចៅរបស់លោកហេម៉ានមាន៖ លោកប៊ូគីគា លោកម៉ាត់ថានា លោកអូស៊ៀល លោកសេប៊ូល លោកយេរីមម៉ូត លោកហាណានា លោកហាណានី អេលីតា លោកគីដាលធី លោករ៉ូម៉ាមធី លោកអេស៊ើរ លោកយ៉ូសបេកាសា លោកម៉ូលឡូធី លោកហួធី និងម៉ាហាស៊ីយ៉ូត។
\v 5 អ្នកទាំងនោះសុទ្ធតែជាកូនរបស់លោកហេម៉ានដែលជាព្យាការីរបស់ស្ដេច។ ព្រះជាម្ចាស់បានប្រទានឲ្យលោកហេម៉ានកូនប្រុស ១៤នាក់ និងកូនស្រី ៣នាក់ ដើម្បីគោរពគាត់។
\s5
\v 6 ទាំងអស់នេះស្ថិតនៅក្រោមការដឹកនាំរបស់ឪពុករបស់ពួកគេ។ ពួកគេជាអ្នកលេងភ្លេងនៅក្នុងដំណាក់របស់ព្រះអម្ចាស់ដែលមានប្រដាប់ប្រដាភ្លេង និងឧបករណ៍តន្ត្រីផ្សេងៗនៅពេលពួកគេបម្រើក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់។ លោកអេសាភ លោកយេឌូថុន និងលោកហេម៉ានស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះរាជា។
\v 7 ពួកគេ និងបងប្អូនប្រុសៗរបស់ពួកគេដែលមានជំនាញ ហើយបានបង្ហាត់បង្រៀនឲ្យមាន​ជំនាញ​ខាង​ចម្រៀង​តម្កើង​ព្រះ‌អម្ចាស់ ទាំងអស់មានចំនួន ២៨៨ នាក់។​
\v 8 ពួក​គេ​ចាប់​ឆ្នោត ដើម្បី​កំណត់​មុខងារ​រៀងៗ​ខ្លួន គឺ​ទាំង​អ្នក​តូច ទាំង​អ្នក​ធំ ទាំង​គ្រូ ទាំង​សិស្ស។
\s5
\v 9 ​កូន​របស់​លោក​អេសាភ ឆ្នោតទីមួយត្រូវលើលោកយ៉ូសែប និងគ្រួសាររបស់គាត់ ឆ្នោត​ទី​ពីរ​ត្រូវ​លើ​លោក​កេដា‌លា ព្រម​ទាំង​កូន និង​បងប្អូន​របស់​គាត់​ដែល​មាន​ចំនួន​ដប់‌ពីរ​នាក់។
\v 10 ឆ្នោត​ទី​បី​ត្រូវ​លើ​លោក​សាគើរ ព្រម​ទាំង​កូន និង​បងប្អូន​របស់​គាត់ ដែល​មាន​ចំនួន​ដប់‌ពីរ​នាក់។
\v 11 ឆ្នោត​ទី​បួន​ត្រូវ​លើ​លោក​យីសរី ព្រម​ទាំង​កូន និង​បងប្អូន​របស់​គាត់ ដែល​មាន​ចំនួន​ដប់‌ពីរ​នាក់។
\v 12 ឆ្នោត​ទី​ប្រាំ​ត្រូវ​លើ​លោក​នេថា‌នា ព្រម​ទាំង​កូន និង​បងប្អូន​របស់​គាត់​ ដែល​មាន​ចំនួន​ដប់‌ពីរ​នាក់។
\s5
\v 13 ឆ្នោត​ទី​ប្រាំ​មួយ​ត្រូវ​លើ​លោក​ប៊ូគីគា​ព្រម​ទាំង​កូន និង​បងប្អូន​របស់​គាត់ ដែល​មាន​ចំនួន​ដប់‌ពីរ​នាក់។
\v 14 ឆ្នោត​ទី​ប្រាំ‌ពីរ​ត្រូវ​លើ​លោក​យេសា‌រេឡា ព្រម​ទាំង​កូន និង​បងប្អូន​របស់​គាត់ ដែល​មាន​ចំនួន​ដប់‌ពីរ​នាក់។
\v 15 ឆ្នោត​ទី​ប្រាំ​បី​ត្រូវ​លើ​លោក​យេសា‌យ៉ា ព្រម​ទាំង​កូន និង​បងប្អូន​របស់​គាត់ ដែល​មាន​ចំនួន​ដប់‌ពីរ​នាក់។
\v 16 ឆ្នោត​ទី​ប្រាំ​បួន​ត្រូវ​លើ​លោក​ម៉ាត់ថា‌នា​ព្រម​ទាំង​កូន និង​បងប្អូន​របស់​គាត់ ដែល​មាន​ចំនួន​ដប់‌ពីរ​នាក់។
\s5
\v 17 ឆ្នោតទីដប់ធ្លាក់ទៅលើលោកស៊ីម៉ៃព្រមទាំងកូនប្រុស និងបងប្អូនរបស់គាត់ដែលមានចំនួនដប់ពីរនាក់។
\v 18 ឆ្នោតទីដប់មួយបានធ្លាក់ទៅលើលោកអសារេល ព្រមទាំងកូនប្រុស និងបងប្អូនរបស់គាត់ដែលមានចំនួនដប់ពីរនាក់។
\v 19 ឆ្នោតទីដប់ពីរបានធ្លាក់លើលោកហាសាបយ៉ាព្រមទាំងកូនៗ និងបងប្អូនរបស់គាត់ដែលមានចំនួនដប់ពីរនាក់។
\v 20 ឆ្នោតទីដប់បីបានធ្លាក់ទៅលើស៊ូបាអែលព្រមទាំងកូនប្រុស និងបងប្អូនរបស់គាត់ដែលមានចំនួនដប់ពីរនាក់។
\s5
\v 21 ឆ្នោតទីដប់បួនបានធ្លាក់ទៅលើលោកម៉ាធីធាព្រមទាំងកូន និងបងប្អូនញាតិសន្ដានរបស់គាត់ដែលមានចំនួនដប់ពីរនាក់។
\v 22 ឆ្នោតទីដប់ប្រាំបានធ្លាក់ទៅលើលោកយេរេម៉ូតព្រមទាំងកូនប្រុសនិងបងប្អូនញាតិសន្ដានរបស់គាត់ដែលមានចំនួនដប់ពីរនាក់។
\v 23 ឆ្នោតទីដប់ប្រាំមួយបានធ្លាក់ទៅលើលោកហាណានាព្រមទាំងកូន និងបងប្អូនញាតិសន្ដានរបស់គាត់ដែលមានចំនួនដប់ពីរនាក់។
\v 24 ឆ្នោតទីដប់ប្រាំពីរបានធ្លាក់ទៅលើលោកយ៉ូស្វេ ព្រមទាំងកូន និងបងប្អូនញាតិសន្ដានរបស់គាត់ដែលមានចំនួនដប់ពីរនាក់។
\s5
\v 25 ឆ្នោតទីដប់ប្រាំបីបានធ្លាក់ទៅលើលោកហាណានី ព្រមទាំងកូនប្រុសនិងបងប្អូនញាតិសន្ដានរបស់គាត់ដែលមានចំនួនដប់ពីរនាក់។
\v 26 ឆ្នោតទីដប់ប្រាំបួនបានធ្លាក់ទៅលើលោកម៉ាលឡូធី ព្រមទាំងកូនប្រុស និងបងប្អូនរបស់គាត់ដែលមានចំនួនដប់ពីរនាក់។
\v 27 ឆ្នោតទីម្ភៃបានធ្លាក់លើលោកអេលីថា ព្រមទាំងកូននិងញាតិសន្ដានរបស់គាត់ដែលមានចំនួនដប់ពីរនាក់។
\v 28 ឆ្នោតទីម្ភៃមួយត្រូវលើលោកហូធី ព្រមទាំងកូន និងញាតិសន្ដានរបស់គាត់ដែលមានចំនួនដប់ពីរនាក់។
\s5
\v 29 ឆ្នោតទីម្ភៃពីរបានធ្លាក់ទៅលើលោកគីដាលធី ព្រមទាំងកូនប្រុស និងញាតិសន្ដានរបស់គាត់ដែលមានចំនួនដប់ពីរនាក់។
\v 30 ឆ្នោតទីម្ភៃបីបានធ្លាក់ទៅលើលោកម៉ាហាស៊ីយ៉ូត ព្រមកូនប្រុស និងសាច់ញាតិរបស់គាត់ដែលមានចំនួនដប់ពីរនាក់។
\v 31 ឆ្នោតទីម្ភៃបួនបានធ្លាក់ទៅលើលោករ៉ូម៉ាមធី-អេស៊ើរ ព្រមទាំងកូន និងបងប្អូនសាច់ញាតិរបស់គាត់ដែលមានចំនួនដប់ពីរនាក់។
\s5
\c 26
\cl ជំពូក ២៦
\p
\v 1 នេះជាការបែងចែករបស់អ្នកយាមទ្វារ ពីកុលសម្ព័ន្ធកូរ៉ា មានលោកមេសេលេមីយ៉ាជាកូនរបស់លោកកូរ៉េ ជាពូជពង្សរបស់អេសាភ។
\v 2 កូនប្រុសរបស់លោកមេសេលេមីយ៉ាមាន៖ លោកសាការី ជាកូនច្បង លោកយ៉ាឌែលជាកូនទីពីរ លោកសេបាឌាជាកូនទីបី លោកយ៉ាណាលជាកូនទីបួន
\v 3 លោកអេឡាមជាកូនទីប្រាំ​ លោកយេហូហាណានជាកូនទីប្រាំមួយ លោកអេលាហូណៃជាកូនទីប្រាំពីរ។
\s5
\v 4 កូនប្រុសរបស់លោកអូបិឌ-អេឌមមាន៖ លោកសេម៉ាយ៉ាជាកូនច្បង លោកយេហូសាបាតជាកូនទីពីរ លោកយ៉ូអាជាកូនទីបី សាខារជាកូនទីបួន លោកណាថាណែលជាកូនទីប្រាំ
\v 5 អលោកមាលាជាកូនទីប្រាំមួយ លោកអ៊ីសាកជាកូនទីប្រាំពីរ លោកពេលូថាយជាកូនទីប្រាំបី ដ្បិត ព្រះជាម្ចាស់បានប្រទានពរដល់លោកអូបេដអេដុម។
\v 6 លោក​សេម៉ាយ៉ា ជា​កូន​របស់​លោក​អូបេដ‌អេដុម បង្កើត​បាន​កូន​ប្រុសៗ ដែល​មាន​សិទ្ធិ​គ្រប់‌គ្រង​លើ​ក្រុម​គ្រួសារ​របស់​ពួក​គេ ដ្បិត ​ពួក​គេ​ជា​វីរ‌បុរស​ដ៏​អង់‌អាច។
\s5
\v 7 កូនៗរបស់សេម៉ាយ៉ា មានលោកអូតនី លោករេផាអែល លោកអូបិឌ និងលោកអែលសាបាត។ ញាតិសន្ដានរបស់គាត់គឺលោកអេលីហ៊ូ និងលោកសេម៉ាស៊ីយ៉ាក៏ជាបុរសដែលមានសមត្ថភាពច្រើនដែរ។
\v 8 អ្នកទាំងនោះសុទ្ធតែជាកូនចៅរបស់លោកអូបិឌ-អេដុម។ ពួកគេ និងកូនប្រុសព្រមទាំងសាច់ញាតិរបស់ពួកគេគឺជាបុរសដែលមានសមត្ថភាពបំពេញភារកិច្ចរបស់ពួកគេក្នុងការងារបម្រើព្រះជាម្ចាស់នៅក្នុងព្រះពន្លា។ ពួកគេមានគ្នា៦២នាក់ដែលត្រូវជាសាច់ញាតិរបស់លោកអូបិឌ-អេដុម។
\v 9 លោកមេសេលេមីយ៉ាមានកូនប្រុស និងសាច់ញាតិចំនួនដប់ប្រាំបីនាក់ដែលសុទ្ធតែមានសមត្ថភាព។
\s5
\v 10 កូនប្រុសរបស់លោកហូសាដែលជាកូនចៅរបស់ម៉្រារីមាន លោកស៊ីមរីជាមេដឹកនាំ (ទោះបីគាត់មិនមែនជាកូនច្បងក៏ដោយឪពុកគាត់បានតែងតាំងគាត់ឲ្យធ្វើជាមេដឹកនាំ)
\v 11 លោកហ៊ីលគីយ៉ាទីពីរ លោកថេបាលាជាកូនទីបី លោកសាការី ជាកូនទីបួន ។ កូនប្រុស និងញាតិសន្ដានរបស់លោកហូសាទាំងអស់មានចំនួនដប់បីនាក់។
\s5
\v 12 ពួក​ឆ្មាំ​ទ្វារ​បែង​ចែក​ជា​ក្រុមៗ ហើយ​ទាំង​មេ​ដឹក​នាំ ទាំង​ឆ្មាំ​ទ្វារ​ឯ​ទៀតៗ​ជា​បងប្អូន​របស់​គេ មាន​មុខងារ​យាម​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។
\v 13 ពួក​គេ​ចាប់​ឆ្នោត​ដើម្បី​ចែក​គ្នា​យាម​ទ្វារ តាម​ក្រុម​គ្រួសារ​របស់​ខ្លួន ទាំង​ក្មេង ទាំង​ចាស់។
\v 14 ការ​ចាប់​ឆ្នោត​ត្រូវ​លើ​លោក​សេលេ‌មា ជា​អ្នក​យាម​ទ្វារ​ប៉ែក​ខាង​កើត។ បន្ទាប់​មក គេ​ចាប់​ឆ្នោត​ត្រូវ​លើ​លោក​សាកា‌រី ជា​កូន​របស់​គាត់ ដែល​ជា​ទី​ប្រឹក្សា​មួយ​រូប​ដ៏​ចំណាន។ លោក​សាកា‌រី​ត្រូវ​យាម​ទ្វារ​ប៉ែក​ខាង​ជើង។
\s5
\v 15 លោកអូបិឌ-អេដុមត្រូវបានតែងតាំងឲ្យយាមទា្វរខាងត្បូង ចំណែកកូនៗរបស់គាត់ត្រូវយាមឃ្លាំង។
\v 16 លោកស៊ូភីម និងលោកហូសាត្រូវយាមទ្វារខាងលិច និងទ្វារសាលេគែត ដែលស្ថិតនៅផ្លូវខាងលើ។ គ្រប់ក្រុមគ្រួសារត្រូវចែកវេនគ្នាយាម។
\s5
\v 17 នៅទិសខាងកើតមានពួកលេវី ៦នាក់ ខាងជើងបួននាក់ក្នុងមួយថ្ងៃ នៅខាងត្បូងមានបួននាក់ក្នុងមួយថ្ងៃហើយនៅឃ្លាំងមានពីរគូ។
\v 18 នៅទីលានខាងលិចមានបន្ទប់អមបួន ហើយមានបួននាក់យាមនៅតាមផ្លូវ និងពីរនាក់យាមតាមមាត់ទ្វារបន្ទប់អមនោះ។
\v 19 អ្នកទាំងនេះជាក្រុមអ្នកយាមទ្វារ។ ពួកគេត្រូវបានជ្រើសរើសពីកូនចៅរបស់លោកកូរ៉ា និងកូនចៅលោកម៉្រារី។
\s5
\v 20 ក្នុងចំណោមពួកលេវីលោកអហ៊ីយ៉ាទទួលខុសត្រូវលើទ្រព្យសម្បត្ដិក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ និងទ្រព្យសម្បត្ដិដែលជាកម្មសិទ្ធិរបស់ព្រះអម្ចាស់។
\v 21 កូនចៅរបស់លោកឡាដានជាកូនចៅរបស់លោកគើរសុន អ្នកដែលជាមេដឹកនាំលើក្រុមគ្រួសាររបស់ឡាដានពីអំបូរគើរសុនមាន លោកយេហ៊ីលី និងកូនៗរបស់គាត់
\v 22 គឺលោកសេថាមនិងយ៉ូអែលជាបងប្អូនរបស់គាត់ដែលមើលខុសត្រូវលើឃ្លាំងនៃព្រះដំណាក់របស់ព្រះអម្ចាស់។
\s5
\v 23 ក្នុងនោះក៏មានឆ្មាំទ្វារ ដែលចាប់ឆ្នោតពីត្រកូលរបស់លោកអាំរ៉ាម លោកអ៊ីសា លោកហេប្រុន និងលោកអ៊ូសៀល។
\v 24 លោកសេបួលជាកូនរបស់លោកគើរសុមដែលជាកូនរបស់លោកម៉ូសេជាអ្នកមើលខុសត្រូវលើឃ្លាំង។
\v 25 សាច់ញាតិរបស់គាត់មកពីអំបូរអេលាស៊ើរមានរេហាប៊ីយ៉ា លោករេហាប៊ីយ៉ាជាឪពុកលោកយេសាយ៉ា លោកយេសាយ៉ាជាឪពុកលោកយ៉ូរ៉ាម លោកយ៉ូរ៉ាមជាឪពុករបស់លោកស៊ីគ្រី លោកស៊ីគ្រីជាឪពុកជាឪពុករបស់លោកសេឡូម៉ូត។
\s5
\v 26 លោក​សេឡូ‌ម៉ូត និង​បងប្អូន​របស់​គាត់ មាន​ភារ‌កិច្ច​មើល​ខុស​ត្រូវ​លើ​វត្ថុ​សក្ការ​ទាំង​ប៉ុន្មានដែលជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់ ដែល​ព្រះ‌បាទ​ដាវីឌ ព្រម​ទាំង​មេ​ក្រុម​គ្រួសារ មេ​កង មេ​ក្រុម និង​មេ‌ទ័ព​យក​មក​ថ្វាយ​ព្រះ‌ជាម្ចាស់។
\v 27 វត្ថុ​ទាំង​នោះ​សុទ្ធ‌សឹង​ជា​ជ័យ‌ភណ្ឌ ហើយ​គេ​ញែក​ថ្វាយ​ព្រះ‌អម្ចាស់ សម្រាប់​ជួស‌ជុល​ព្រះ‌ដំណាក់​របស់​ព្រះអង្គ។
\v 28 ពួកគេគ្រប់គ្រងលើវត្ថុ​ទាំង​ប៉ុន្មាន​ដែល​លោក​សាំយូ‌អែលជាព្យាការី ​ព្រះ‌បាទ​សូលជា​បុត្រ​របស់​លោក​គីស លោក​អប៊ី‌នើរ ជា​កូន​របស់​លោក​នើរ លោក​យ៉ូអាប់ ជា​កូន​របស់​អ្នក​ស្រី​សេរូយ៉ា បាន​ថ្វាយ​ព្រះ‌អម្ចាស់។ គ្រប់របស់ទាំងអស់សុទ្ធ​តែ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​លោក​សេឡូ‌ម៉ូត និង​បងប្អូន​របស់​គាត់។
\s5
\v 29 ក្នុងចំណោមកូនចៅរបស់លោកអ៊ីសាមានលោកកេណាយ៉ា និងកូនប្រុសរបស់លោកទទួលបន្ទុកកិច្ចការស៊ីវិលនៃប្រជាជនអ៊ីស្រាអែល។ ពួកគេជាមន្រ្តី និងជាចៅក្រម។
\v 30 ក្នុងចំណោមកូនចៅរបស់លោកហេប្រុនមានហាសាប៊ីយ៉ា និងបងប្អូនរបស់គាត់ដែលមានចំនួន ១, ៧០០ នាក់ជាអ្នកទទួលខុសត្រូវលើកិច្ចការរបស់ព្រះអម្ចាស់ និងកិច្ចការរបស់ស្តេច។ ពួកគេស្ថិតនៅភាគខាងលិចទន្លេយ័រដាន់។
\s5
\v 31 ពីចំណោមកូនចៅលោកហេប្រូន មានលោកយេរីយ៉ាជាមេដឹកនាំ ហើយបានរាប់បញ្ចូលក្នុងបញ្ជីគ្រួសាររបស់ពួកគេ។ នៅឆ្នាំទីសែសិបនៃរជ្ជកាលព្រះបាទដាវីឌពួកគេបានពិនិត្យមើលកំណត់ត្រានានាហើយបានរកឃើញក្នុងចំណោមពួកគេដែលជាមនុស្សពូកែនៅយ៉ាសើរនៅស្រុកកាឡាត។
\v 32 លោកយេរីយ៉ាមានសាច់ញាតិចំនួន ២, ៧០០ នាក់ដែលជាមេដឹកនាំគ្រួសារដែលមានសមត្ថភាព។ ព្រះបាទដាវីឌតែងតាំងអ្នកគ្រប់គ្រងលើកុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាលសម្រាប់កិច្ចការទាំងអស់ដែលទាក់ទងនឹងព្រះ និងសម្រាប់ស្ដេច។
\s5
\c 27
\cl ជំពូក ២៧
\p
\v 1 នេះជាបញ្ជីរាយនាមមេដឹកនាំគ្រួសារអ៊ីស្រាអែល មេបញ្ជាការលើមួយពាន់នាក់ លើមួយរយនាក់ព្រមទាំងនាយទាហានដែលបានបម្រើស្តេចតាមរបៀបផ្សេងៗ។ កងពលយោធានីមួយៗបានបម្រើការងារជារៀងរាល់ខែពេញមួយឆ្នាំ។ កងពលនីមួយៗមានទាហាន២៤, ០០០នាក់។
\v 2 ក្នុងខែទីមួយគឺលោកយ៉ាសូបៀមជាកូនរបស់លោកសាបដេល។ នៅក្នុងកងពលរបស់គាត់មានទាហាន ២៤, ០០០នាក់។
\v 3 គាត់ជាកូនចៅនៃពូជពង្សរបស់លោកពេរេស និងទទួលមុខងារជាមេទ័ពគ្រប់គ្រងលើមេទ័ពទាំងអស់ក្នុងរយៈពេលមួយខែដំបូង។
\s5
\v 4 កងពលទីពីរ ដែលចេញប្រតិបត្តការក្នុងខែទីពីរ គឺដឹកនាំដោយលោកឌូដាយ មកពីត្រកូលអហូអា។ លោកមីកឡូតជាមេបញ្ជាការរង។ នៅក្នុងកងពលរបស់គាត់មានទាហាន ២៤, ០០០នាក់។
\v 5 មេបញ្ជាការនៅខែទីបីគឺលោកបេណាយ៉ាជាកូនរបស់លោកយេហូយ៉ាដា ជាបូជាចារ្យនិងជាមេដឹកនាំ។ នៅក្នុងកងពលរបស់គាត់មានទាហាន ២៤, ០០០នាក់។
\v 6 លោកបេនយ៉ាជាម្នាក់ក្នុងចំណោមវីរបុរសទាំងសាមសិបនាក់ ហើយជាមេដឹកនាំលើសាមសិបនាក់ផង។ លោកអាំមីសាបាដកូនប្រុសរបស់គាត់ក៏នៅក្នុងកងពលនេះដែរ។
\s5
\v 7 មេបញ្ជាការនៅខែទីបួនគឺលោកអេសាអែលជាប្អូនរបស់លោកយ៉ូអាប់។ លោកសេបាឌាជាកូនប្រុសរបស់គាត់បានក្លាយជាមេបញ្ជាការបន្ទាប់ពីគាត់។ នៅក្នុងកងពលរបស់គាត់មានទាហាន ២៤, ០០០នាក់។
\v 8 មេបញ្ជាការនៅខែទីប្រាំគឺលោកសែមហួតដែលជាកូនចៅរបស់អ៊ីសរ៉ា។ នៅក្នុងកងពលរបស់គាត់មានទាហាន ២៤, ០០០នាក់។
\v 9 មេបញ្ជាការនៅខែទីប្រាំមួយគឺលោកអ៊ីរ៉ាជាកូនប្រុសរបស់លោកអ៊ីកគីសមកពីក្រុងត្កូអា។ នៅក្នុងកងពលរបស់គាត់មានទាហាន ២៤, ០០០នាក់។
\s5
\v 10 មេបញ្ជាការសំរាប់ខែទីប្រាំពីរគឺលោកហេលេស​ ជាអ្នកស្រុកពេឡូនី មកពីកុលសម្ព័ន្ធអេប្រាអ៊ីម។ នៅក្នុងកងពលរបស់គាត់មានទាហាន ២៤, ០០០នាក់។
\v 11 មេបញ្ជាការសម្រាប់ខែទីប្រាំបីគឺលោកស៊ីបេគាជាអ្នកស្រុកហ៊ូសាតមកពីអំបូរសេរ៉ា។ នៅក្នុងកងពលរបស់គាត់មានទាហាន ២៤, ០០០នាក់។
\v 12 មេបញ្ជាការនៅខែទីប្រាំបួនគឺលោកអប៊ីអេស៊ើរ ជាអ្នកស្រុកអាណាថោតពីកុល សម្ព័ន្ធបេនយ៉ាមីន។ នៅក្នុងកងពលរបស់គាត់មានទាហាន ២៤, ០០០នាក់។
\s5
\v 13 មេបញ្ជាការសំរាប់ខែទីដប់គឺលោកម៉ាហារ៉ៃ មកពីក្រុងនេតូផាពីត្រកូលសេរ៉ា។ នៅក្នុងកងពលរបស់គាត់មានទាហាន ២៤, ០០០នាក់។
\v 14 មេបញ្ជាការនៅខែទីដប់មួយគឺលោកបេណាយ៉ាពីក្រុងភីរ៉ាថុនពីកុលសម្ព័ន្ធអេប្រាអ៊ីម។ នៅក្នុងកងពលរបស់គាត់មានទាហាន ២៤, ០០០នាក់។
\v 15 មេបញ្ជាការសម្រាប់ខែទីដប់ពីរគឺលោកហេឡៃមកពីក្រុងនេតូផា ពីអំបូរអូធ្នៀល។ នៅក្នុងកងពលរបស់គាត់មានទាហាន ២៤, ០០០នាក់។
\s5
\v 16 អ្នកទាំងនេះជាមេដឹកនាំនៃកុលសម្ព័ន្ធអ៊ីស្រាអែល៖ សម្រាប់កុលសម្ព័ន្ធរូបេនមានលោកអេលាស៊ើរជាកូនរបស់លោកស៊ីរីគឺជាមេដឹកនាំ។ សម្រាប់កុលសម្ព័ន្ធស៊ីម្មានមានលោកសេផាធីយ៉ាជាកូនរបស់លោកម៉ាកាជាមេដឹកនាំ។
\v 17 កុលសម្ព័ន្ធលេវីមានលោកហាសាបយ៉ាជាកូនរបស់លោកកេមួលជាមេដឹកនាំ ហើយលោកសាដុកជាមេដឹកនាំលើកូនចៅរបស់លោកអើរ៉ុន។
\v 18 លោកអេលីហ៊ូជាបងរបស់ព្រះបាទដាវីឌត្រូវជាមេដឹកនាំរបស់កុលសម្ព័ន្ធយូដា។ សម្រាប់កុលសម្ព័ន្ធអ៊ីសាការមានលោកអំរីជាកូនប្រុសរបស់លោកមីកែលជាអ្នកដឹកនាំ។
\s5
\v 19 កុលសម្ព័ន្ធសាប់យូឡូនគឺលោកអ៊ីសម៉ាយ៉ាជាកូនរបស់លោកអូបាឌាជាមេដឹកនាំ។ សម្រាប់កុលសម្ព័ន្ធណែបថាលីមានលោកយេរេម៉ូតជាកូនរបស់លោកអាសរៀល គឺជាមេដឹកនាំ។
\v 20 កុលសម្ព័ន្ធអេប្រាអ៊ីមមានលោកហូស៊ាជាកូនរបស់លោកអសារាជាមេដឹកនាំ។ សម្រាប់កុលសម្ព័ន្ធម៉ាណាសេពាក់កណ្ដាលមានលោកយ៉ូអែលជាកូនរបស់លោកពេដាយ៉ាជាអ្នកដឹកនាំ។
\v 21 កុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្តាលនៅស្រុកកាឡាដមានលោកអ៊ីដដូជាកូនរបស់លោកសាការីជាមេដឹកនាំ។ សម្រាប់កុលសម្ព័ន្ធបេនយ៉ាមីនមានលោកយ៉ាសៀជាកូនរបស់លោកអប៊ីនើរជាមេដឹកនាំ។
\v 22 កុលសម្ព័ន្ធដាន់មានលោកអសារេលជាកូនរបស់លោកយេរ៉ូហាំជាមេដឹកនាំ។ អ្នកទាំងនេះគឺជាមេដឹកនាំលើកុលសម្ព័ន្ធអ៊ីស្រាអែល។
\s5
\v 23 ព្រះបាទដាវីឌមិនបានរាប់អ្នកមានអាយុម្ភៃឆ្នាំឬតិចជាងនោះទេ ព្រោះព្រះអម្ចាស់បានសន្យាថានឹងបង្កើនជនជាតិអ៊ីស្រាអែលដូចផ្កាយនៅលើមេឃ។
\v 24 លោកយ៉ូអាប់ជាកូនរបស់អ្នកស្រីសេរូយ៉ាបានរាប់ចំនួនបុរសទាំងនោះតែពុំបានបញ្ចប់ទេ ដោយព្រោះសេចក្តីក្រោធរបស់ព្រះជាម្ចាស់បានធ្លាក់ទៅលើជនជាតិអ៊ីស្រាអែលដោយព្រោះការនេះ។ ចំនួនទាំងនេះមិនត្រូវបានកត់ទុកក្នុងសៀវភៅរបាក្សត្ររបស់ស្តេចដាវីឌទេ។
\s5
\v 25 លោកអាសម៉ាវេតជាកូនរបស់លោកអឌាលជាអ្នកទទួលខុសត្រូវលើរតនាគាររបស់ស្តេច។ លោកយ៉ូណាថានជាកូនរបស់លោកអូសៀសបានត្រួតត្រាលើឃ្លាំងនៅតាមទីប្រជុំជន ទីក្រុង និងតាមប៉មដែលមានកំពែងរឹងមាំ។
\v 26 លោកអែសរីជាកូនរបស់លោកសេលូបបានត្រួតត្រាលើកសិករដែលភ្ជួររាស់ដី។
\v 27 លោកស៊ីម៉ៃមកពីរ៉ាម៉ាជាអ្នកត្រួតត្រាលើចំការទំពាំងបាយជូរ ហើយលោកសាបឌីមកពីស្រុកសេផាមជាអ្នកត្រួតត្រាលើស្រាទំពាំងបាយជូរនិងរោងផលិតស្រា។
\s5
\v 28 លោក​បាល‌ហាណាន់ ជា​អ្នក​ក្រុង​កេឌើរ មើល​ខុស​ត្រូវ​លើ​ចម្ការ​អូលីវ និង​ចម្ការ​ឧទុម្ពរ​នៅ​តំបន់​វាល​ទំនាប។ លោក​យ៉ូអាស​ជា​អ្នក​មើល​ខុស​ត្រូវ​លើ​ឃ្លាំង​ដាក់​ប្រេង។
\v 29 លោក​ស៊ីត‌្រាយជា​អ្នក​ស្រុក​សារ៉ុន មើល​ខុស​ត្រូវ​លើ​ហ្វូង​គោ​នៅ​ស្រុក​សារ៉ុន។ លោក​សាផាតជា​កូន​របស់​លោក​អឌ‌ីឡាយ ជាអ្នកមើល​ខុស​ត្រូវ​លើ​ហ្វូង​គោ នៅ​តាម​ជ្រលង​ភ្នំ។
\s5
\v 30 លោកអូប៊ីលជាជនជាតិអ៊ីស្មាអែលជាអ្នកត្រួតត្រាលើសត្វអូដ្ឋ ហើយលោកយេដេយ៉ាមកពីក្រុងមេរ៉ូណោតជាអ្នកត្រួតត្រាលើសត្វលាញី។ លោកយ៉ាស៊ីសជាអ្នកស្រុកហាគ្រី ជាអ្នកត្រួតត្រាលើហ្វូងចៀម។
\v 31 អ្នកទាំងនោះសុទ្ធតែជាអ្នកមើលខុសត្រូវលើទ្រព្យសម្បត្តិរបស់ព្រះបាទដាវីឌ។
\s5
\v 32 លោកយ៉ូណាថានដែលជាឪពុកមារបស់ព្រះបាទដាវីឌជាទីប្រឹក្សារបស់ស្តេច ពីព្រោះលោកជាមនុស្សមានប្រាជ្ញា និងជាអ្នកចេះដឹងជ្រៅជ្រះ។ លោកយេហ៊ីអែលជាកូនរបស់លោកហាក់ម៉ូនីជាគ្រូបាធ្យាយដល់បុត្រារបស់ស្តេច។
\v 33 លោកអហ៊ីថូផែលជាទីប្រឹក្សារបស់ស្តេចលោក​ហ៊ូសាយ ជា​ជន‌ជាតិ​អើគី គឺជាទីប្រឹក្សាផ្ទាល់របស់ស្តេច។
\v 34 លោកយេហូយ៉ាដាជាកូនរបស់លោកបេណាយ៉ា និងលោកអបៀថើរបានចូលកាន់តំណែងជំនួសលោកអហ៊ីថូផែល។ លោកយ៉ូអាប់គឺជាមេបញ្ជាការកងទ័ពរបស់ស្តេច។
\s5
\c 28
\cl ជំពូក ២៨
\p
\v 1 ព្រះបាទដាវីឌបានកោះហៅពួកមន្ត្រីទាំងអស់នៃជនជាតិអ៊ីស្រាអែលនៅក្រុងយេរូសាឡឹម ពួកមេដឹកនាំនៃកុលសម្ព័ន្ធ មេបញ្ជាកងពលនានាដែលបានបម្រើព្រះរាជាតាមមុខងារដែលពួកគេបានគ្រោងទុក មេបញ្ជាការ មេកង មេក្រុម និងអ្នកត្រួតត្រាលើទ្រព្យសម្បត្តិ និងហ្វូងសត្វទាំងអស់របស់ស្តេច ព្រមទាំងពួករាជបុត្រ ពួកមន្រ្តីនិងទាហានប្រយុទ្ធដែលមានជំនាញទាំងអស់។
\s5
\v 2 ព្រះបាទដាវីឌក្រោកឈរឡើងហើយមានរាជឱង្ការថា៖ «បងប្អូន និងប្រជាជនរបស់ខ្ញុំអើយសូមស្ដាប់ខ្ញុំ! ខ្ញុំមានបំណងសង់ព្រះដំណាក់សម្រាប់ហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់។ យើងបានរៀបចំកន្លែងសម្រាប់សង់ព្រះដំណាក់ឡើង។
\v 3 ប៉ុន្តែ ព្រះជាម្ចាស់មានព្រះបន្ទូលមកខ្ញុំថា អ្នកនឹងមិនសង់ព្រះដំណាក់សម្រាប់នាមយើងទេ ព្រោះអ្នកជាអ្នកធ្វើសង្គ្រាម និងបានបង្ហូរឈាមជាច្រើន»។
\s5
\v 4 ប៉ុន្តែ ព្រះអម្ចាស់ជាព្រះនៃជនជាតិអ៊ីស្រាអែលបានជ្រើសរើសខ្ញុំចេញពីក្រុមគ្រួសាររបស់ឪពុកខ្ញុំឲ្យគ្រងរាជ្យលើជនជាតិអ៊ីស្រាអែលរហូតតទៅ។ ព្រះអង្គបានជ្រើសរើសកុលសម្ព័ន្ធយូដាធ្វើជាមេដឹកនាំ។ ក្នុងកុលសម្ព័ន្ធយូដា និងក្នុងអំបូរឪពុកខ្ញុំព្រះជាម្ចាស់បានជ្រើសរើសខ្ញុំឲ្យធ្វើជាស្តេចលើជនជាតិអ៊ីស្រាអែលទាំងមូល។
\v 5 ក្នុងចំណោមបុត្រយើងជាច្រើន ព្រះជាម្ចាស់ជ្រើសរើសសាឡូម៉ូនឲ្យអង្គុយនៅលើបល្ល័ង្កនៃព្រះរាជ្យរបស់ព្រះអម្ចាស់ ហើយលើជនជាតិអ៊ីស្រាអែល។
\s5
\v 6 ព្រះអង្គមានបន្ទូលមកខ្ញុំថា៖ «សាឡូម៉ូនជាបុត្ររបស់អ្នកនឹងសង់ដំណាក់ និងទីលានរបស់យើង ពីព្រោះយើងបានជ្រើសរើសគេឲ្យធ្វើជាកូនរបស់យើង ហើយយើងនឹងធ្វើជាឪពុករបស់គេ។
\v 7 ប្រសិនបើ គេគោរពប្រតិបត្តិតាមបទបញ្ជា និងវិន័យរបស់យើងយ៉ាងខ្ជាប់ខ្ជួនដូចសព្វថ្ងៃនេះ នោះយើងនឹងតាំងឲ្យរាជ្យរបស់ព្រះអង្គនៅស្ថិតស្ថេររហូត»។
\s5
\v 8 ឥឡូវនេះ នៅចំពោះមុខជនជាតិអ៊ីស្រាអែលទាំងមូលជាក្រុមជំនុំនៃព្រះអម្ចាស់ និងនៅចំពោះព្រះភ័ក្ត្រព្រះរបស់យើង អ្នករាល់គ្នាត្រូវកាន់ និងប្រតិបត្តិតាមបទបញ្ជារបស់ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា ធ្វើដូច្នេះអ្នករាល់គ្នានឹងទទួលដីល្អនេះទុកជាកេរមរតកដល់កូនចៅជំនាន់ក្រោយរបស់អ្នករហូតតទៅ។
\s5
\v 9 «រីឯបុត្រវិញ សាឡូម៉ូនអើយ! ចូរស្ដាប់បង្គាប់ព្រះនៃបិតា ហើយគោរពបម្រើព្រះអង្គអោយអស់ពីចិត្ដ និងដោយស្ម័គ្រពីចិត្ដ។ ដ្បិត​ ព្រះ‌អម្ចាស់​ឈ្វេង​យល់​ចិត្ត​គំនិត និង​បំណង​ទាំង​ប៉ុន្មាន​របស់​មនុស្ស។ ប្រសិនបើ បុត្រស្វែងរកព្រះអង្គ នោះព្រះអង្គនឹងឲ្យរកទ្រង់ឃើញ ប៉ុន្តែ ប្រសិនបើ បុត្របោះបង់ចោលព្រះអង្គ នោះព្រះអង្គនឹងបោះបង់បុត្រជារៀងរហូត។
\v 10 ចូរពិចារណាចុះ! ព្រះអម្ចាស់បានជ្រើសរើសបុត្រឲ្យសង់ព្រះដំណាក់នេះធ្វើជាទីសក្ការរបស់ព្រះអង្គ។ ចូររឹងមាំហើយធ្វើវាចុះ»។
\s5
\v 11 បន្ទាប់មក ព្រះបាទដាវីឌប្រគល់គម្រោងការផ្សេងៗសម្រាប់ព្រះដំណាក់ព្រះ ‌ព្រះវិហារ បន្ទប់ឃ្លាំង បន្ទប់ជាន់ខាងលើ បន្ទប់ខាងក្នុង និងបន្ទប់ដែលមានគម្របធ្វើពិធីជម្រះកាយ ដល់ព្រះបាទសាឡូម៉ូន។
\v 12 ព្រះ‌បាទ​ដាវីឌ​ប្រគល់​គម្រោង​នៃ​អ្វីៗ​ទាំង​ប៉ុន្មាន ដែល​ស្ដេច​បាន​គិត‌គូរ​នឹង​ធ្វើ សម្រាប់​ទី‌លាន​នៃ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ និង​បន្ទប់​ទាំង​អស់​ដែល​នៅ​ជុំ‌វិញ សម្រាប់​ដាក់​ទ្រព្យ​នៃ​ព្រះ‌ដំណាក់ និង​របស់​របរ​ដ៏​សក្ការ។
\s5
\v 13 ស្ដេច​ប្រគល់​បញ្ជី​ពួក​បូជា‌ចារ្យ និង​ពួក​លេវី ដែល​បែង​ចែក​ជា​ក្រុមៗ ព្រម​ទាំង​កិច្ចការ​ផ្សេងៗ ដែល​ត្រូវ​បំពេញ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ និង​គ្រឿង​បរិក្ខារ​ទាំង​ប៉ុន្មាន​សម្រាប់​ប្រើ‌ប្រាស់​ក្នុង​ព្រះ‌ដំណាក់
\v 14 ស្ដេច​ក៏​បាន​ប្រាប់​អំពី​ទម្ងន់​ដែល​ត្រូវ​ការ ដើម្បី​ធ្វើ​គ្រឿង​បរិក្ខារ​ទាំង​អស់​ពី​មាស និង​ប្រាក់ សម្រាប់​ការ​ប្រើ‌ប្រាស់​គ្រប់​បែប​យ៉ាង
\v 15 ព្រម​ទាំង​ទម្ងន់​របស់​ជើង​ចង្កៀង​មាស និង​ចង្កៀង​មាស ទម្ងន់របស់ជើងចង្កៀងនិងទម្ងន់របស់ចង្កៀន ទម្ងន់​របស់​ជើង​ចង្កៀង​ប្រាក់ និង​ចង្កៀង​ប្រាក់ ស្រប​តាម​ការ​ប្រើ‌ប្រាស់​របស់​ចង្កៀង​នីមួយៗ។
\s5
\v 16 ស្តេចឲ្យ ទម្ងន់មាសសម្រាប់តុនីមួយៗសម្រាប់ដាក់នំប៉័ងថ្វាយព្រះជាម្ចាស់ ព្រមទាំងទម្ងន់សម្រាប់តុនីមួយៗដែលធ្វើពីប្រាក់។
\v 17 ស្តេចឲ្យគេយកមាសសុទ្ធថ្លឹងសម្រាប់ធ្វើសម ផើង​សម្រាប់​ប្រោះ​ឈាម និងពែង។ ស្តេចឲ្យទម្ងន់សម្រាប់ចានមាសនីមួយៗនិងទម្ងន់របស់ចានប្រាក់នីមួយៗ។
\s5
\v 18 ស្តេចឲ្យទម្ងន់​របស់​អាសនៈ​ធ្វើ​ពី​មាស​សុទ្ធ​សម្រាប់​ថ្វាយ​គ្រឿង​ក្រអូប និង​គំរូ​ រូប​ចេរូប៊ីន​ធ្វើ​ពី​មាសដែល​ត្រដាង​ស្លាប​លើ​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អម្ចាស់។
\v 19 ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ថា៖ «បិតាបានកត់ត្រា នូវកំណត់ត្រា​ទាំង​នេះ​​ទុក​ក្នុង​ឯក‌សារ ដែល​បិតា​បាន​ទទួល​ពី​ព្រះ‌អម្ចាស់ នៅក្នុង​ឯក‌សារ​នេះ មាន​ពន្យល់​យ៉ាង​លម្អិត​អំពី​របៀប​ធ្វើ តាម​គំរូ»។
\s5
\v 20 ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់ព្រះបាទសាឡូម៉ូនជាបុត្រថា៖ «ចូរមានកម្លាំង និងចិត្តក្លាហានឡើង! ចូរនាំគ្នាធ្វើកិច្ចការកុំភ័យខ្លាចឬតប់ប្រមល់ឡើយ! ដ្បិត ព្រះអម្ចាស់ជាព្រះរបស់បិតានឹងគង់ជាមួយបុត្ររហូតដល់កិច្ចការសាងសង់ព្រះដំណាក់របស់ព្រះអម្ចាស់ត្រូវចប់សព្វគ្រប់។
\v 21 ពួក​បូជា‌ចារ្យ និង​ពួក​លេវី ​ត្រូវបាន​បែង​ចែក​ជា​ក្រុមៗ សម្រាប់​បម្រើ​ការ‌ងារ​ទាំង​ប៉ុន្មាន ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ ហើយ​ក៏​មាន​មនុស្ស​ស្ម័គ្រ​ចិត្ត និង​មាន​ថ្វី​ដៃ​នៅ​ជា​មួយ​បុត្រ ដើម្បី​ជួយ​សម្រេច​ការ‌ងារ​នេះ។ រីឯ​ពួក​មេ​ដឹក​នាំ និង​ប្រជា‌ជន​ទាំង​មូល ក៏​ស្ថិត​នៅ​ក្រោម​បញ្ជា​របស់​បុត្រ​ដែរ»។
\s5
\c 29
\cl ជំពូកទី ២៩
\p
\v 1 ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់អង្គប្រជុំទាំងមូលថា៖ «ព្រះជាម្ចាស់បានជ្រើសរើសសាឡូម៉ូនជាបុត្ររបស់យើង តែបុត្រយើងនៅក្មេងនិងគ្មានបទពិសោធន៍ ហើយកិច្ចការនេះធំធេងណាស់។ ព្រះវិហារនេះមិនមែនសម្រាប់ប្រជាជនទេគឺសម្រាប់ព្រះអម្ចាស់ជាព្រះនៃយើង។
\v 2 ខ្ញុំបាន​ខំ​ប្រឹង‌ប្រែង​អស់​ពី​កម្លាំង​កាយ ដើម្បី​ត្រៀម​សម្ភារសង់​ព្រះ‌ដំណាក់​នៃ​ព្រះ​របស់​ខ្ញុំ គឺ​ខ្ញុំ​បាន​ប្រមូល​មាស​សម្រាប់​ធ្វើ​គ្រឿង​ប្រដាប់​អំពី​មាស ប្រាក់​សម្រាប់​ធ្វើ​គ្រឿង​ប្រដាប់​អំពី​ប្រាក់ លង្ហិន​សម្រាប់​ធ្វើ​គ្រឿង​ប្រដាប់​អំពី​លង្ហិន ដែក​សម្រាប់​ធ្វើ​គ្រឿង​ប្រដាប់​អំពី​ដែក ឈើ​សម្រាប់​ធ្វើ​គ្រឿង​ប្រដាប់​អំពី​ឈើ ព្រម​ទាំង​ត្បូង​មណី‌ជោតិ ត្បូង​សម្រាប់​ដាំ​លំអ ត្បូង​ចម្រុះ​ពណ៌ ពេជ្រ​គ្រប់​ប្រភេទ និង​ថ្ម​កែវ​ដ៏​ច្រើន​ឥត​គណនា។
\s5
\v 3 ឥឡូវនេះ ដោយសារខ្ញុំរីករាយនឹងព្រះដំណាក់នៃព្រះរបស់ខ្ញុំ ដូច្នេះខ្ញុំបានប្រគល់មាស និងប្រាក់ផ្ទាល់ខ្លួនសម្រាប់កិច្ចការនេះ។ ខ្ញុំកំពុងធ្វើកិច្ចការនេះបន្ថែមលើអ្វីៗទាំងអស់ដែលខ្ញុំបានរៀបចំសម្រាប់ព្រះដំណាក់បរិសុទ្ធនេះ
\v 4 គឺ​ខ្ញុំ​ប្រគល់​មាស​សុទ្ធពី​ស្រុក​អូភារ ចំនួន​បី​ពាន់​ហាប និង​ប្រាក់​សុទ្ធ​ចំនួន​ប្រាំ‌ពីរ​ពាន់​ហាប សម្រាប់​ពាស​ជញ្ជាំង​អាគារ​ទាំង​ប៉ុន្មាន។
\v 5 ខ្ញុំបានថ្វាយមាស និងប្រាក់ ដើម្បី​ឲ្យ​ពួក​ជាង​ទង​យក​ទៅ​សិត​ធ្វើ​គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន អំពី​មាស អំពី​ប្រាក់។ តើ​នរណា​ខ្លះ​ស្ម័គ្រ​ចិត្ត​ថ្វាយ​មាស ប្រាក់ ដល់​ព្រះ‌អម្ចាស់?»។
\s5
\v 6 ពេល​នោះ តង្វាយស្ម័គ្រចិត្តត្រូវបានធ្វើឡើងដោយមេ​ដឹក​នាំ​ក្រុម​គ្រួសារ មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ​នានា​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល មេ​កង មេ​ក្រុម ព្រម​ទាំង​អ្នក​ដឹក​នាំ​ការ‌ងារ​របស់​ស្ដេច
\v 7 ពួកគេ​ស្ម័គ្រ​ចិត្តថ្វាយ​តង្វាយ​សម្រាប់​ការ‌ងារ​នៃ​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ គឺ​មាន​មាស​ប្រាំ​ពាន់​ហាប ​កាក់មាសចំនួន​មួយ​ម៉ឺនកាក់ ប្រាក់​សុទ្ធ​មួយ​ម៉ឺន​ហាប លង្ហិន​មួយ​ម៉ឺនប្រាំបីពាន់​ហាប និង​ដែក​មួយ​សែន​ហាប។
\s5
\v 8 អស់អ្នកណាដែលមានត្បូងពេជ្រ អោយគេទុកក្នុងឃ្លាំងព្រះដំណាក់របស់ព្រះអម្ចាស់ក្រោមការគ្រប់គ្រងរបស់យេហ៊ីអែលជាកូនចៅរបស់លោកគើរសុន។
\v 9 ប្រជាជននាំគ្នាអរសប្បាយព្រោះតែតង្វាយស្ម័គ្រចិត្តទាំងនេះ ដ្បិត ពួកគេបានថ្វាយព្រះអម្ចាស់យ៉ាងស្មោះអស់ពីចិត្ត។ ព្រះបាទដាវីឌក៏ត្រេកអរយ៉ាងខ្លាំងដែរ។
\s5
\v 10 ព្រះបាទដាវីឌលើកតម្កើងព្រះអម្ចាស់នៅចំពោះមុខអង្គប្រជុំទាំងមូល។ ព្រះអង្គមានព្រះបន្ទូលថា៖ «បពិត្រព្រះអម្ចាស់ជាព្រះនៃជនជាតិអ៊ីស្រាអែលជាបុព្វបុរសរបស់យើងអស់កល្បជាអង្វែងតរៀងទៅ។​
\v 11 ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​ជា​ព្រះ​ដ៏​ឧត្ដុង្គ‌ឧត្ដម ប្រកប​ដោយ​ឫទ្ធា‌នុភាព ព្រះ‌បារមី តេជា‌នុភាព និង​សិរី‌រុងរឿង។ ដ្បិត អ្វីៗទាំងអស់នៅលើមេឃ និងនៅលើផែនដីគឺជាកម្មសិទ្ធិរបស់ព្រះអង្គព្រះអង្គ។ ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​ជា​ព្រះ‌មហា‌ក្សត្រ​គ្រង​រាជ្យ​លើ​អ្វីៗ​ទាំង​អស់​ដែរ។
\s5
\v 12 ព្រះអង្គជាប្រភពនៃទ្រព្យសម្បត្តិ និងកិត្តិយសហើយព្រះអង្គគ្រប់គ្រងលើមនុស្សទាំងអស់។ ព្រះចេស្តា និងឬទ្ធានុភាព ស្ថិតនៅក្នុងព្រះហស្តរបស់ព្រះអង្គ។ ហើយ​ដោយ‌សារ​ព្រះ‌បារមី​របស់​ព្រះអង្គ ព្រះអង្គ​អាច​ធ្វើឲ្យមនុស្សអស្ចារ្យ និងផ្តល់កម្លាំងដល់នរណាម្នាក់ស្រេចលើព្រះអង្គ។
\v 13 ឥឡូវនេះ ឱព្រះនៃយើងខ្ញុំអើយ! យើងខ្ញុំសូមអរព្រះគុណ និងកោតសរសើរព្រះនាមដ៏ថ្កុំថ្កើងរបស់ព្រះអង្គ។
\s5
\v 14 ប៉ុន្តែ តើទូលបង្គំជាអ្វី និងជាប្រជារាស្ត្ររបស់ទូលបង្គំជាអ្វីដែលយើងអាចថ្វាយតង្វាយទាំងនេះដោយស្ម័គ្រចិត្តដល់ព្រះអង្គ? អ្វីៗទាំងអស់គឺមកពីព្រះអង្គ ហើយអ្វីៗទាំងអស់ដែលយើងខ្ញុំថ្វាយដល់ព្រះអង្គគឺសុទ្ធតែជាកម្មសិទ្ធិរបស់ព្រះអង្គ។
\v 15 នៅចំពោះព្រះភ័ក្រព្រះអង្គ យើងខ្ញុំជាជនបរទេស និងជាអ្នកស្នាក់អាស្រ័យនៅ ដូចដូនតារបស់យើងដែរ។ អាយុជីវិតរបស់យើងនៅលើផែនដីនេះប្រៀបដូចជាស្រមោលហើយគ្មានសង្ឃឹមរស់លើផែនដីទៀតឡើយ។
\s5
\v 16 ឱព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំអើយ! ទ្រព្យសម្បត្តិទាំងអស់ដែលយើងខ្ញុំប្រមូលបានក្នុងគោលបំណងសង់ព្រះដំណាក់ថ្វាយព្រះកិត្តិនាមរបស់ព្រះអង្គ សុទ្ធតែជាអំណោយមកពីព្រះអង្គហើយជាកម្មសិទ្ធិរបស់ព្រះអង្គ។
\v 17 ឱព្រះនៃទូលបង្គំអើយ! ទូលបង្គំដឹងថាព្រះអង្គពិនិត្យមើលចិត្ត ហើយរីករាយនឹងសេចក្តីទៀងត្រង់។ ចំណែកទូលបង្គំវិញ ទូលបង្គំបានថ្វាយរបស់ទាំងអស់នេះដោយចិត្តស្មោះត្រង់ហើយ ឥឡូវនេះ ទូលបង្គំរីករាយដោយឃើញប្រជាជនរបស់ព្រះអង្គដែលមានវត្តមាននៅទីនេះ បានថ្វាយទៅកាន់ព្រះអង្គដោយស្ម័គ្រពីចិត្ត។
\s5
\v 18 ឱព្រះអម្ចាស់ជាព្រះរបស់លោកអប្រាហាំ លោកអ៊ីសាក និងលោកអ៊ីស្រាអែលជាបុព្វបុរសរបស់យើងខ្ញុំអើយ! សូមប្រោសប្រទានឲ្យប្រជារាស្ត្ររបស់ព្រះអង្គប្រកាន់ខ្ជាប់នូវចិត្តស្មោះត្រង់ចំពោះព្រះអង្គរហូតតទៅផង។
\v 19 សូមប្រោសប្រទានឲ្យសាឡូម៉ូនជាបុត្ររបស់ទូលបង្គំឲ្យមានចិត្តស្មោះត្រង់កាន់តាមបទបញ្ជា និងសម្ពន្ធមេត្រីរបស់ព្រះអង្គហើយប្រតិបត្តិតាមគំរោងការទាំងប៉ុន្មាននេះឥតងាករេឡើយ ដើម្បីឲ្យគេអាចសង់ព្រះដំណាក់ដែលទូលបង្គំបានត្រៀមទុក»។
\s5
\v 20 ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់អង្គប្រជុំទាំងមូលថា៖ «សូមលើកតម្កើងព្រះអម្ចាស់ជាព្រះរបស់អ្នក!»។ អង្គប្រជុំទាំងមូលនាំគ្នាលើកតម្កើងព្រះអម្ចាស់ជាព្រះនៃបុព្វបុរសរបស់ពួកគេ។ ពួកគេនាំគ្នាក្រាបថ្វាយបង្គំព្រះអម្ចាស់ហើយក្រាបថ្វាយបង្គំស្តេច។
\v 21 ស្អែកឡើងពួកគេនាំគ្នាយកយញ្ញបូជាថ្វាយព្រះអម្ចាស់ហើយថ្វាយតង្វាយដុតទាំងមូលចំពោះព្រះអង្គ។ ពួកគេបានថ្វាយគោឈ្មោលមួយពាន់ក្បាលចៀមឈ្មោលមួយពាន់ក្បាល និងកូនចៀមមួយពាន់ក្បាលដោយមានស្រា ព្រមទាំងយញ្ញបូជាជាច្រើនសម្រាប់ជនជាតិអ៊ីស្រាអែលទាំងមូល។
\s5
\v 22 នៅថ្ងៃនោះពួកគេបរិភោគនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ដោយអរសប្បាយយ៉ាងខ្លាំង។ គេបានតែងតាំងព្រះបាទសាឡូម៉ូនជាបុត្ររបស់ព្រះបាទដាវីឌជាស្តេចជាលើកទីពីរ ហើយចាក់ប្រេងអភិសេកស្តេចឲ្យគ្រងរាជ្យលើគេ។ ពួកគេក៏បានចាក់ប្រេងតាំងលោកសាដុក ដើម្បីធ្វើជាបូជាចារ្យ។
\v 23 ព្រះបាទសាឡូម៉ូនបានឡើងគង់លើបល្ល័ង្ករាជ្យរបស់ព្រះជាម្ចាស់ ដើម្បីស្នងរាជ្យជំនួសព្រះបាទដាវីឌជាបិតា។ រាជ្យព្រះអង្គថ្កុំថ្កើង ហើយប្រជាជនអ៊ីស្រាអែលទាំងមូលក៏នាំគ្នាស្តាប់បង្គាប់ព្រះបាទសាឡូម៉ូន។
\s5
\v 24 មេដឹកនាំទាំងអស់ ព្រមទាំងពលទាហាន និងបុត្រទាំងអស់របស់ព្រះបាទដាវីឌបានស្ថិតក្រោមការគ្រប់គ្រងរបស់ព្រះបាទសាឡូម៉ូន។
\v 25 ព្រះអម្ចាស់បានលើកតម្កើងព្រះបាទសាឡូម៉ូននៅចំពោះមុខប្រជាជនអ៊ីស្រាអែលទាំងមូល និងប្រទានឲ្យស្តេចមានឫទ្ធានុភាពខ្លាំងក្លាជាងស្តេចនានាដែលព្រះអង្គបានតែងតាំងឲ្យធ្វើជាស្តេចនៅអ៊ីស្រាអែល។
\s5
\v 26 ព្រះបាទដាវីឌជាបុត្ររបស់លោកអ៊ីសាយបានសោយរាជ្យលើស្រុកអ៊ីស្រាអែលទាំងមូល។
\v 27 ព្រះបាទដាវីឌគ្រងរាជ្យជាស្តេចស្រុកអ៊ីស្រាអែលអស់រយៈពេលសែសិបឆ្នាំ។ ស្តេចសោយរាជ្យបានប្រាំពីរឆ្នាំនៅក្រុងហេប្រូន និងសាមសិបបីឆ្នាំនៅក្រុងយេរូសាឡឹម។
\v 28 ព្រះអង្គបានសោយទិវង្គតដោយជរា បន្ទាប់ពី មានអាយុយឺនយូរ ហើយទ្រព្យសម្បត្ដិស្ដុកស្ដម្ភ និងប្រកបដោយភាពថ្កុំថ្កើងរុងរឿង។ ព្រះបាទសាឡូម៉ូនជាបុត្របានឡើងស្នងរាជ្យបន្តពីព្រះបិតា។
\s5
\v 29 សមិទ្ធិផលនៃរាជកិច្ចទាំងឡាយរបស់ស្តេចដាវីឌត្រូវបានសរសេរនៅក្នុងប្រវត្ដិសាស្ដ្ររបស់ព្យាការីសាំយូអែល ព្យាការីណាថាន់ និងនៅក្នុងប្រវត្តិសាស្ត្ររបស់ព្យាការីកាដ។
\v 30 គេ​ក៏​រៀប​រាប់​អំពី​រាជ​សម្បត្តិ និង​វិរ‌ភាព​ដ៏​អង់‌អាច​របស់​ស្ដេច ព្រម​ទាំង​ហេតុ‌ការណ៍​ផ្សេងៗ ដែល​កើត​មាន​នៅ​រជ្ជ‌កាល​របស់​ស្ដេច ក្នុង​ស្រុក​អ៊ីស្រា‌អែល និង​ក្នុង​អាណា‌ចក្រ​ដទៃ​ទៀត។