km_ulb/10-2SA.usfm

1389 lines
324 KiB
Plaintext
Raw Permalink Blame History

This file contains invisible Unicode characters

This file contains invisible Unicode characters that are indistinguishable to humans but may be processed differently by a computer. If you think that this is intentional, you can safely ignore this warning. Use the Escape button to reveal them.

\id 2SA
\ide UTF-8
\h ២ សាំយូអែល
\toc1 ២ សាំយូអែល
\toc2 ២ សាំយូអែល
\toc3 2sa
\mt ២ សាំយូអែល
\s5
\c 1
\cl ជំពូក ១
\p
\v 1 បន្ទាប់ពីព្រះបាទសូល​ សោយទិវង្គតទៅ​ លោកដាវីឌបានត្រឡប់មកវិញ បន្ទាប់ពី វាយឈ្នះជនជាតិអាម៉ាឡេក ហើយបានស្នាក់នៅក្រុងស៊ីគឡាក់រយៈពេលពីរថ្ងៃ។
\v 2 នៅថ្ងៃទីបី មានបុរសម្នាក់មកពីជំរំរបស់ព្រះបាទសូល ជាមួយនឹងសម្លៀកបំពាក់រហែក ហើយរោយដីនៅលើក្បាលផង។ ពេលដែលគាត់បានជួបនឹងលោកដាវីឌ ​គាត់ឱនមុខចុះ ហើយក្រាបថ្វាយបង្គំដល់ដី។
\s5
\v 3 លោកដាវីឌសួរគាត់ថា៖ «តើអ្នកមកពីណា?» គាត់ឆ្លើយថា៖ «ខ្ញុំបាទរត់ចេញពីជំរំអ៊ីស្រាអែល»។
\v 4 លោកដាវីឌមានប្រសាសន៍ទៅគាត់ថា៖ «សូមប្រាប់យើងមកមើល៍ តើមានរឿងអ្វីកើតឡើង?» គាត់ឆ្លើយថា៖ «ពួកទាហានបានបាក់ទ័ពរត់ពីសមរភូមិ។ មានមនុស្សជាច្រើនបានដួលស្លាប់។ ព្រះបាទសូល​ និងសម្តេចយ៉ូណាថាន់ បុត្ររបស់ទ្រង់ក៏សុគតដែរ»។
\v 5 លោកដាវីឌសួរទៅបុរសវ័យក្មេងនោះថា៖ «ហេតុអ្វីបានជាឯងដឹងថា ព្រះបាទសូល និងសម្តេចយ៉ូណាថាន់ សោយទិវង្គត?»
\s5
\v 6 បុរសនោះរៀបរាប់ថា៖ «នៅពេលកើតហេតុការណ៍នោះ​ ខ្ញុំក៏នៅលើភ្នំគីលបោរដែរ ហើយព្រះបាទសូលបានច្រត់លើលំពែងរបស់ព្រះអង្គ មានរទេះចម្បាំង និងទ័ពសេះរបស់សត្រូវតាមមកយ៉ាងប្រកិតនឹងព្រះអង្គ។
\v 7 ព្រះបាទសូលងាកមកបានឃើញខ្ញុំ ហើយបានហៅខ្ញុំ។ ខ្ញុំក៏បានឆ្លើយថា៖​ ព្រះករុណាថ្លៃវិសេស ទូលបង្គំនៅទីនេះ។​
\s5
\v 8 ព្រះអង្គបានមានបន្ទូលមកខ្ញុំថា៖ «តើឯងជាអ្នកណា?» ខ្ញុំក៏បានទូលទៅព្រះអង្គថា៖ «ទូលបង្គំជាជនជាតិអាម៉ាឡេក»។
\v 9 ព្រះអង្គក៏បង្គាប់មកខ្ញុំថា៖ «ចូរមកឈរនៅពីមុខយើង ហើយសម្លាប់យើងទៅ ព្រោះសេចក្តីឈឺចាប់ជាមួយនឹងរបួសរបស់យើងណាស់ ប៉ុន្តែ យើងនៅមានជីវិត។
\v 10 ដូច្នេះ ខ្ញុំក៏បានឈរនៅពីមុខព្រះអង្គហើយបានធ្វើគត់ព្រះអង្គទៅ ព្រោះខ្ញុំបានដឹងថា ព្រះរាជានឹងសោយទិវង្គតបន្ទាប់ពី ព្រះអង្គបរាជ័យ។ បន្ទាប់មក ខ្ញុំបានដោះយកមកុដ ដែលនៅលើព្រះ‌សិរ របស់ព្រះអង្គ ព្រមទាំងខ្សែដៃរបស់ព្រះអង្គហើយនាំយកមកជូនលោក ជាម្ចាស់របស់ខ្ញុំ»។
\s5
\v 11 បន្ទាប់មក លោកដាវីឌ បានហែកសម្លៀកបំពាក់របស់លោក រីឯមនុស្សទាំងអស់ដែលនៅជាមួយលោកក៏បានហែកសម្លៀកបំពាក់របស់ពួកគេដែរ។
\v 12 ពួកគេកាន់ទុក្ខ យំសោក និងតមអាហាររហូតដល់ពេលល្ងាច​ ដើម្បីរំលឹកដល់ព្រះបាទសូល​ និងសម្តេចយ៉ូណាថាន់ បុត្រារបស់ស្តេច និងសម្រាប់ប្រជាជនរបស់ព្រះអម្ចាស់ ព្រមទាំងសម្រាប់ស្រុកអ៊ីស្រាអែលទាំងមូល ដែលពួកគេបានបាត់បង់ជីវិតដោយសារសង្ក្រាម។
\v 13 លោកដាវីឌបានសួរទៅកាន់បុរសនោះថា៖ «តើអ្នកមកពីណា?» គាត់ឆ្លើយថា៖ «ខ្ញុំជាកូនរបស់ជនជាតិអាម៉ាឡេក ដែលរស់នៅក្នុងស្រុកនះ»។
\s5
\v 14 លោកដាវីឌមានប្រសាសន៍ទៅបុរសនោះថា៖ «ហេតុអ្វីបានជាអ្នកមិនមានការភ័យខ្លាច ដែលធ្វើគត់ស្តេចដែលព្រះអម្ចាស់បានចាក់ប្រេងអភិសេធ ដោយដៃរបស់អ្នកដូច្នេះ?»
\v 15 លោកដាវីឌបានហៅក្មេងអ្នកបម្រើរបស់គាត់ម្នាក់មក ហើយបង្គាប់ថា៖ «ចូរទៅក្បែរគេ! ហើយសម្លាប់គេទៅ»។ ដូច្នេះ អ្នកបម្រើរបស់លោកដាវីឌបានចូលទៅក្បែរ ហើយសម្លាប់ជនជាតិអាម៉ាឡេកនោះស្លាប់ទៅ។
\v 16 លោកដាវីឌបានមានប្រសាសន៍ទៅកាន់សាកសពជនជាតិអាម៉ាឡេកនោះថា៖ «ឈាមរបស់អ្នកធ្លាក់ទៅលើក្បាលរបស់អ្នក ព្រោះមាត់របស់អ្នកបានធ្វើបន្ទាល់ប្រឆាំងនឹងអ្នក ដោយអ្នកបាននិយាយថា៖ «ខ្ញុំបានសម្លាប់ ស្តេចដែលព្រះអម្ចាស់បានចាក់ប្រេងតែងតាំង!»។
\s5
\v 17 លោកដាវីឌបានស្មូតទំនុកចម្រៀង​ដែលរំលឹកអំពីព្រះបាទសូល និងសម្តេចយ៉ូណាថាន់ ជាបុត្ររបស់ព្រះអង្គ។
\v 18 ហើយលោកក៏បានបញ្ជាឲ្យពួកគេបង្រៀនបទនេះ គឺជាទំនុកធ្នូរ ដល់កូនចៅយូដា ដែលមានកត់ត្រាទុកក្នុងសៀវភៅ ពួកសុចរិត។
\v 19 «អ៊ីស្រាអែលអើយ!​ហេតុអ្វីវីរជនរបស់អ្នក ត្រូវគេសម្លាប់នៅលើកំពូលភ្នំយ៉ាងដូច្នេះ?
\v 20 អ្នកមិនត្រូវប្រកាសដំណឹងនេះនៅក្រុងកាថឡើយ ហើយក៏មិនត្រូវផ្សព្វផ្សាយដំណឹងនេះនៅតាមផ្លូវនៃក្រុងអេស្កាឡូនដែរ​ ក្រែងលោកូនស្រីរបស់ពួកភីលីស្ទីន នាំគ្នាអរសប្បាយ ក្រែងលោពួកកូនស្រីនៃជនជាតិដែលមិនកាត់ស្បែកនាំគ្នាអរសប្បាយ។
\s5
\v 21 ជួរភ្នំគីលបោរអើយ! សូមកុំឲ្យមានភ្លៀង ឬទឹកសន្សើមធ្លាក់លើអ្នកឡើយ ទាំងស្រែចម្ការ សូមកុំឲ្យមានផលសម្រាប់តង្វាយឡើយ ព្រោះនៅទីនោះខែលរបស់អ្នកខ្លាំងពូកែត្រូវគេបន្ទាបបន្ថោក។ ខែលរបស់ព្រះបាទសូលក៏លែងបានលាបប្រេងតទៅទៀតដែរ។
\v 22 ធ្នូររបស់សម្តេចយ៉ូណាថាន់មិនរុញរាឡើយ ហើយដាវរបស់ព្រះបាទសូលក៏មិនវិលចូលស្រោមវិញដែរ ប្រសិនបើ មិនបានបង្ហូរឈាមសត្រូវ ដែលបានសម្លាប់គេនោះ។
\s5
\v 23 ព្រះបាទសូល និងសម្តេចយ៉ូណាថាន់ គួរឲ្យស្រឡាញ់ និងគោរពរាប់អាន ពេលដែលនៅរស់​ ហើយពេលដែលពួកគេស្លាប់ ក៏ពួកគេមិនបែកគ្នាដែរ។ ពួកគេរហ័សដូចជាឥន្រ្ទី ពួកគេខ្លាំងដូចជាសិង្ហ។
\v 24 ឳកូនស្រីអ៊ីស្រាអែលអើយ! ចូរយំសោកស្រណោះព្រះបាទសូល​ដែលធ្លាប់ស្លៀកសម្លៀកបំពាក់រុងរឿងដ៏ត្រចះត្រចង់ ព្រមទាំងមានរំយោលធ្វើពីមាសនៅលើសម្លៀកបំពាក់។
\s5
\v 25 ហេតុអ្វីបានជាអ្នកដ៏ខ្លាំងពូកែ ត្រូវស្លាប់នៅកណ្តាលសមរភូមិដូច្នេះ! ​សម្តេចយ៉ូណាថាន់អើយ! ហេតុអ្វីបានជាសម្តេចត្រូវខ្មាំងសត្រូវចាក់ទម្លុះនៅលើកំពូលភ្នំដូច្នេះ?
\v 26 ទូលបង្គំខ្លោចផ្សារក្នុងចិត្តដោយសារបាត់បង់សម្តេច! សម្តេចយូណាថាន់អើយ! សម្តេចមានសេចក្តីករុណាណាស់ចំពោះទូលបង្គំណាស់។ ក្តីស្រឡាញ់របស់សម្តេច គឺវិសេសណាស់ គឺប្រសើរជាងក្តីស្រឡាញ់របស់មនុស្សស្រីទៅទៀត!
\v 27 ហេតុអ្វីបានជាវីរបុរសដ៏អង់អាចត្រូវស្លាប់ដូច្នេះ ហេតុអ្វីបានជាគ្រឿងសាស្ត្រាវុធ ត្រូវវិនាសដូច្នេះ!»
\s5
\c 2
\cl ជំពូក ២
\p
\v 1 ក្រោយការនោះ លោកដាវីឌបានទូលសួរព្រះអម្ចាស់ថា៖ «តើទូលបង្គំគួរនឹងឡើងទៅក្រុងណាមួយរបស់ស្រុកយូដាឬ?» ព្រះអម្ចាស់បានតបទៅលោកថា៖ «ចូរទៅចុះ!» លោកដាវីឌក៏ទូលទៀតថា៖ ​«តើក្រុងមួយណាដែលទូលបង្គំគួរនឹងឡើងទៅ?» នោះព្រះអម្ចាស់មានបន្ទូលថា៖ «ត្រូវទៅក្រុងហេប្រុន!»។
\v 2 ដូច្នេះ លោកដាវីឌបានចេញទៅជាមួយភរិយាទាំងពីរនាក់របស់លោកគឺ៖ នាង​អហ៊ី‌ណោម អ្នកស្រុកយេសរាល និងនាង​អប៊ី‌កែល ភរិយារបស់លោកណាបាល អ្នកស្រុកគើមែល
\v 3 លោកដាវីឌបាននាំមនុស្សទាំងអស់ដែលនៅជាមួយលោក ទាំងគ្រួសាររបស់លោក ទៅកាន់ទីក្រុងហេប្រុន ជាទីកន្លែងដែលពួកគេនឹងត្រូវរស់នៅ។
\s5
\v 4 ពេលនោះ អ្នកស្រុកយូដា បាននាំគ្នាមកក្រុងហេប្រុន ហើយធ្វើការចាក់ប្រេងតាំងលោកដាវីឌឲ្យធ្វើជាស្តេចដឹកនាំលើកស្រុកយូដា។ ពួកគេបានប្រាប់លោកដាវីឌថា៖ «មានបុរសម្នាក់ឈ្មោះយ៉ាប៊េស ជាអ្នកស្រុកកាឡាត បានបញ្ចុះសពព្រះបាទសូល»។
\v 5 ដូច្នេះ ព្រះបាទដាវីឌបានចាត់អ្នកនាំសារឲ្យទៅជួបនឹងលោកយ៉ាប៊េស ជាអ្នកស្រុកកាឡាត ហើយមានរាជឱង្ការទៅលោកថា៖ «សូមព្រះអម្ចាស់ប្រទានពរដល់លោក! ដ្បិត លោកបានបង្ហាញសេចក្តីស្មោះស្ម័គ្រចំពោះព្រះបាទសូលជាម្ចាស់របស់លោក ហើយបានបញ្ចុះសពរបស់ព្រះអង្គ។
\s5
\v 6 ឥឡូវនេះ សូមព្រះអម្ចាស់សម្តែងព្រះហឫទ័យសប្បុរស និង​ព្រះហឫទ័យស្មោះស្ម័គ្រចំពោះអ្នករាល់គ្នា។ ហើយយើងក៏នឹងសម្តែងសេចក្តីសប្បុរស និងភាពស្មោះស្ម័គ្រចំពោះអ្នករាល់គ្នាដែរ ដោយព្រោះអ្នករាល់គ្នាបានធ្វើយ៉ាងដូច្នេះចំពោះម្ចាស់របស់អ្នករាល់គ្នា។
\v 7 ដូច្នេះ ចូរមានកម្លាំងឡើង ដោយព្រះបាទសូលម្ចាស់របស់អ្នក​ បានសោយទិវង្គតទៅហើយ ហើយអ្នកស្រុកយូដាក៏បានតែងតាំងខ្ញុំជាស្តេចគ្រប់គ្រងលើពួកគេដែរ។
\s5
\v 8 ប៉ុន្តែ លោកអប៊ីនើរ ជាកូនរបស់លោក នើរ ជាមេទ័ពរបស់ព្រះបាទសូលបាននាំសម្តេចអ៊ីសបូសែត ជាបុត្រព្រះបាទសូល ឆ្លងទៅស្រុកម៉ាហាណាអ៊ីម។
\v 9 គាត់បានលើកសម្តេចអ៊ីសបូសែត ធ្វើជាស្តេចគ្រងរាជ្យលើស្រុកកាឡាត ស្រុកអេស៊ើរ ស្រុកយេសរាល ស្រុកអេប្រាអ៊ីម ស្រុកបេនយ៉ាមីន គឺលើស្រុកអ៊ីស្រាអែលទាំងមូល។
\s5
\v 10 សម្តេច​អ៊ីសបូសែត​ បុត្ររបស់ព្រះបាទសូលមាន​ព្រះជន្មសែសិបព្រះវស្សា ពេលដែលព្រះអង្គចាប់ផ្តើមគ្រងរាជ្យលើស្រុកអ៊ីស្រាអែល ព្រះអង្គគ្រងរាជ្យអស់រយៈពេលពីរឆ្នាំ។ ប៉ុន្តែ មានតែស្រុកយូដាប៉ុណ្ណោះដែលស្ថិតក្រោមការគ្រប់គ្រងរបស់ស្តេចដាវីឌ។
\v 11 ព្រះបាទដាវីឌ បានសោយរាជ្យនៅក្រុងហេប្រុន និងគ្រប់គ្រងលើជនជាតិយូដា អស់រយៈពេលប្រាំពីរឆ្នាំ និងប្រាំមួយខែ។
\s5
\v 12 លោកអប៊ីនើរ ជាកូនរបស់លោកនើរ ជាអ្នកបម្រើរបស់សម្តេចអ៊ីសបូសែត បុត្រព្រះបាទសូល បានចាកចេញពីម៉ាហាណាអ៊ីមទៅកាន់ក្រុងគីបៀន។
\v 13 លោកយ៉ូអាប់ ជាកូនរបស់លោកស្រីសេរូយ៉ា ព្រមទាំងរាជ្យបម្រើរបស់ស្តេចដាវីឌក៏បានចេញទៅច្បាំងដែរ ហើយពួកគេបានជួបគ្នានៅត្រង់បឹងគីបៀន។ នៅទីនោះ ពួកគេបានបោះទ័ពប្រឈមមុខគ្នានៅបឹងម្នាក់ម្ខាង។
\s5
\v 14 លោកអប៊ីនើរមានប្រសាសន៍ទៅលោកយ៉ូអាប់ថា៖ «ចូរឲ្យពួកយុវជន ក្រោកឡើង ហើយប្រយុទ្ធគ្នានៅខាងមុខយើង»។ លោកយ៉ូអាប់តបទៅវិញថា៖​ «ចូរឲ្យគេក្រោកឡើងប្រកួតគ្នាចុះ»។​​
\v 15 យុវជនទាំងនោះក៏ក្រោកចេញទៅមានចំនួនស្មើគ្នា គឺម្ភៃនាក់ពីពួកបេនយ៉ាមីន និងពីពួកសម្ដេច​អ៊ីស‌បូសែតបុត្រព្រះបាទសូល ហើយម្ភៃនាក់ទៀតពីពួករាជ្យបម្រើរបស់ស្តេចដាវីឌ។
\s5
\v 16 ពួកគេម្នាក់ៗចាប់ក្បាលដៃគូប្រយុតរៀងៗខ្លួន ហើយហូតដាវរបស់គេចាក់ទៅចន្លោះឆ្អឹងជំនីដៃគូរប្រយុទ្ធរបស់ខ្លួន ហើយក៏ដួលស្លាប់ទាំងអស់គ្នា។ កន្លែងដែលពួកគេបានប្រយុទ្ធគ្នានោះក្នុងភាសាហេព្រេីរហៅថា៖ «ហេល‌កាត-‌ហាស៊ូ‌រីម» ឬ «ទីវាលនៃដាវ» គឺនៅក្នុងក្រុងគីបៀន។
\v 17 ការប្រយុទ្ធយ៉ាងសាហាវបានកើតឡើងនៅថ្ងៃនោះ។​ លោកអប៊ីនើរ និងទាហានរបស់លោក បានប្រយុទ្ធចាញ់អ្នកបម្រើរបស់ស្តេចដាវីឌ។​
\s5
\v 18 កូនប្រុសទាំងបីរបស់លោកស្រីសេរូយ៉ា ដែលនៅទីនោះមាន៖ លោកយ៉ូអាប់ លោកអប៊ីសាយ និង​លោកអេសាអែល។ លោកអសាហែល អាចរត់លឿនដូចជាប្រើសព្រៃ។
\v 19 លោកអេសាអែល បានដេញតាមលោកអប៊ីនើរ យ៉ាងប្រកិតដោយមិនបានងាកឆ្វេង ឬស្តាំឡើយ។
\s5
\v 20 លោកអប៊ីនើរបានក្រឡេកមើលក្រោយហើយសួរថា៖ «តើអ្នកជាេអសាអែលឬ?» គាត់ក៏តបថា៖​ «គឺយើងនេះហើយ»។​
\v 21 លោកអប៊ីនើរមានប្រសាសន៍ទៅគាត់ថា៖ «ចូរដេញតាមក្មេងណាម្នាក់ដែលនៅខាងស្តាំ ឬនៅខាងឆ្វេងអ្នក ហើយដោះយកគ្រឿងសាស្ត្រាវុធរបស់គេទៅ!
\s5
\v 22 លោកអប៊ីនើរមានប្រសាសន៍ទៅលោកអេសាអែលម្តងទៀតថា៖ ​«ឈប់ដេញតាមយើងទៅ។ តើចង់ឲ្យយើងវាយផ្តួលឯងទៅលើដីឬអី? បើដូច្នេះ​ តើឲ្យយើងប្រឈមមុខនឹងលោកយ៉ូអាប់ជាបងប្រុសរបស់ឯងយ៉ាងដូចម្តេច»។
\v 23 ប៉ុន្តែ លោកអេសាអែលនៅតែមិនព្រមឈប់ដេញតាមគាត់ ដូច្នេះ លោកអប៊ីនើរបានបុកលោកអេសាអែល នឹងចុងលំពែងរបស់លោក នោះចុងលំពែងបានបុកទំលុះពីពោះធ្លាយដល់ខ្នង។ លោកអេសាអែល បានដួលហើយស្លាប់នៅកន្លែងនោះទៅ។​ នៅពេលដែលពួកអ្នកដែលរត់តាមមកដល់កន្លែងដែលលោកអេសាអែលដួលស្លាប់នោះ ក៏បាននាំគ្នាឈប់ហើយឈរនៅទីនោះ។
\s5
\v 24 ប៉ុន្តែ លោកយ៉ូអាប់​ និងលោកអប៊ីសាយនៅតែដេញតាម​លោកអប៊ីនើរ។ នៅពេលថ្ងៃលេច ពួកគេបានមកដល់ជំរាលអាំម៉ា ដែលនៅជិតគីយ៉ា តាមផ្លូវទៅទីរហោស្ថានគីបៀន។
\v 25 ពួកទាហានបេន‌យ៉ាមីនបានប្រមូលគ្នាមកឈរពីក្រោយលោកអប៊ីនើរ ហើយផ្តុំគ្នាឈរនៅលើកំពូលភ្នំ។
\s5
\v 26 នៅពេលនោះលោកអប៊ីនើរស្រែកសួរទៅលោកយ៉ូអាប់ថា៖ «តើយើងត្រូវច្បាំងគ្នារហូតឬ? តើលោកមិនដឹងថា ការនេះនឹងបញ្ចប់ទៅដោយជូរចត់ទេឬ? តើរហូតដល់ពេលណាទើបលោកប្រាប់ពលទាហានរបស់លោកឲ្យឈប់ដេញតាមបងប្អូនរបស់ពួកគេ។
\v 27 លោកយ៉ូអាប់តបវិញថា៖ «​ខ្ញុំសូមស្បថក្នុងនាមព្រះអង្គដែលមានព្រះជន្មគង់នៅថា ប្រសិនបើ អ្នកមិនសូមយើងទេ នោះទាហានរបស់យើងនឹងដេញតាមបងប្អូនរបស់ពួកគេរហូតដល់ព្រឹកមិនខាន!»។
\s5
\v 28 លោកយ៉ូអាប់ផ្លុំត្រែឡើង ហើយទាហានរបស់គាត់ទាំងអស់បានឈប់ដេញតាមពួកទ័ពអ៊ីស្រាអែល ហើយក៏មិនប្រយុទ្ធជាមួយពួកគេទៀតដែរ។​
\v 29 នៅយប់នោះលោកអប៊ីនើរ​ពួកទាហានបន្តធ្វើដំណើរពេញមួយយប់ ដោយធ្វើដំណើរកាត់តាមអារ៉ាបា។ ពួកគេដើរតាមវាលទំនាបទន្លេយ័រដាន រហូតដល់ព្រឹកបន្ទាប់ ទើបពួកគេទៅដល់ម៉ាហាណាអ៊ីម។
\s5
\v 30 លោកយ៉ូអាប់បានត្រឡប់ពីដេញតាមលោកអប៊ីនើរវិញ។ លោកបានប្រមូលទាហានរបស់គាត់ នោះលោកឃើញមានមនុស្សដប់ប្រាំបួននាក់អវត្តមាន រួមទាំងលោកអសាអែល។
\v 31 ទាហានរបស់ព្រះបាទដាវីឌបានសម្លាប់ទាហានរបស់លោកបេន‌យ៉ាមីន និងទាហានរបស់លោកអប៊ីនើរទាំងអស់បីរយហុកសិបនាក់។
\v 32 ពួកគេក៏បានលើកសពរបស់លោកអេសាអែល ហើយបានបញ្ចុះនៅក្នុងផ្នូរឪពុករបស់គាត់ ដែលនៅភូមិបេថ្លេហិម។ លោកយ៉ូអាប់​ និងទាហានរបស់គាត់ដើរពេញមួយយប់ រហូតដល់ពេលថ្ងៃរះ​ពួកគេបានទៅដល់ហេប្រុន។
\s5
\c 3
\cl ជំពូក ៣
\p
\v 1 គ្រានោះ មានកើតសង្ក្រាមអស់រយៈពេលយ៉ាងយូរវាងរវាង​រាជ‌វង្សរបស់ព្រះបាទសូល និងរវាង​រាជ‌វង្សរបស់ព្រះបាទដាវីឌ។ រាជ្យវង្សរបស់់ព្រះបាទដាវីឌកាន់តែមានអំណាចឡើងខ្លាំង ហើយខ្លាំងឡើង ចំណែកឯ រាជ‌វង្សរបស់ព្រះបាទសូលកាន់តែចុះខ្សោយទៅ ចុះខ្សោយទៅ។
\s5
\v 2 បុត្ររបស់ព្រះបាទដាវីឌជាច្រើនអង្គ បានប្រសូតនៅក្នុងហេប្រុន។ បុត្រច្បងរបស់ព្រះអង្គ ព្រះនាម​អាំណូន ដែលបានប្រសូតពីព្រះនាងអ័ហីណោម ជាអ្នកស្រុកយេសរាល។
\v 3 បុត្រទីពីរ ព្រះនាម គីឡាប ដែលប្រសូតពីព្រះនាង​អប៊ី‌កែល ជាភរិយារបស់លោកណាបាល អ្នកស្រុកកាមែល។ បុត្រទីបី ព្រះនាម អាប់សាឡូម ប្រសូតពីព្រះនាងម៉ាកា ជាបុត្រីព្រះបាទតាលម៉ាយ អ្នកស្រុកហ្កេសួរ។
\s5
\v 4 បុត្រទីបួនរបស់ស្តេចដាវីឌ ព្រះ‌នាម​អដូនី‌យ៉ា ជាបុត្ររបស់ព្រះនាង​ហាគីត។ បុត្រទីប្រាំ ព្រះនាមសេផាធា ប្រសូតពីព្រះនាងអប៊ីតាល។
\v 5 ហើយបុត្រទីប្រាំមួយ គឺយីតរ៉ាម ប្រសូតពីព្រះនាងអេកឡា។ ទាំងនេះគឺជាបុត្ររបស់ស្តេចដាវីឌ​​ ដែលបានប្រសូតនៅក្នុងហេប្រុន។
\s5
\v 6 នៅគ្រានោះការធ្វើសង្គ្រាមរវាងរាជវង្សរបស់ព្រះបាទសូល និង រាជវង្សរបស់ព្រះបាទដាវីឌ លោអប៊ីនើរបានពង្រឹងអំណាចរបស់ខ្លួននៅក្នុងរាជវង្សរសស់ព្រះបាទសូល។
\v 7 ព្រះបាទសូលមានស្នំឯកម្នាក់ ឈ្មោះនាងរីសប៉ា ដែលជាកូនស្រីរបស់លោកអយ៉ា។ សម្តេចអ៊ីសបូសែត បានមានបន្ទូលទៅកាន់លោកអប៊ីនើរថា៖ «ហេតុអ្វីបានជាលោកដេកជាមួយស្នំឯកបិតារបស់យើងដូច្នេះ?»
\s5
\v 8 ពេលនោះ លោកអប៊ីនើរខឹងយ៉ាងខ្លាំងចំពោះសំនួររបស់សម្តេចអ៊ីសបូសែត​ រួចតបទៅវិញថា៖ «តើទូលបង្គំជាឆ្កែបម្រើរបស់ពួកយូដាឬក៏អី? រហូតដល់សព្វថ្ងៃនេះទូលបង្គំបង្ហាញសេចក្តីស្មោះត្រង់ចំពោះញាតិវង្សរបស់ព្រះបាទសូលបិតារបស់ព្រះករុណា ចំពោះបងប្អូន និង មិត្តភក្រ្តរបស់ទ្រង់ ដោយមិនបញ្ជូនព្រះករុណាទៅក្នុងព្រះហស្តស្តេចដាវីឌ។ ប៉ុន្តែ ហេតុអ្វីឥឡូវព្រះករុណាបែរជាស្តីបន្ទោសទូលបង្គំព្រោះតែរឿងមនុស្សស្រីទៅវិញ?
\s5
\v 9 សូមព្រះអម្ចាស់ដាក់ទូលបង្គំ លោកអប៊ីនើរ យ៉ាងធ្ងន់ធ្ងរទៅចុះ ប្រសិនបើទូលបង្គំមិនប្រគល់រាជ្យទៅអោយព្រះបាទដាវីឌ តាមព្រះបន្ទូលដែលព្រះជាម្ចាស់បានសន្យាទេនោះ
\v 10 គឺព្រះអង្គបានសន្យាថា នឹងផ្ទេររាជ្យពីរាជវង្សរបស់ព្រះបាទសូល ហើយតាំងបល័្លង្ករបស់ព្រះបាទដាវីឌឡើងឲ្យគ្រប់គ្រងលើអ៊ីស្រាអែល​និង យូដា គឺចាប់ពីក្រុងដាន់ រហូតដល់បៀសេបា»។
\v 11 សម្តេចអ៊ីសបូសែត មិនមានពាក្យអ្វីឆ្លើយតបនឹងពាក្យរបស់លោកអប៊ីនើរបានទេ ព្រោះលោកភ័យខ្លាចលោកអប៊ីនើរ។
\s5
\v 12 លោកអប៊ីនើរបានចាត់អ្នកនាំសារទៅឯព្រះបាទដាវីឌ ដើម្បីទូលព្រះអង្គថា៖ «តើស្រុកនេះជាកម្មសិទ្ធិរបស់អ្នកណា? ចូរចងសម្ពន្ធមិត្តជាមួយទូលបង្គំចុះ ហើយចូលទតមើលចុះគឺទូលបង្គំប្រមូលជនជាតិអ៊ីស្រាអែលទាំងអស់ឲ្យមកនៅក្រោមការដឹកនាំរបស់ទ្រង់»។
\v 13 ព្រះបាទដាវីឌ​តបវិញថា៖ «បាន! យើងយល់ព្រមចងសម្ពន្ធមេត្រីជាមួយលោក។ ប៉ុន្តែយើងមានរឿងមួយស្នើដល់លោក គឺលោកនឹងមិនបានឃើញមុខរបស់យើងទេ លុះត្រាតែលោកនាំព្រះ‌នាង​មិកាល់ ជាបុត្រីស្តេចសូល មកជាមួយនោះលោកនឹងបានជួបជាមួយយើង»។
\s5
\v 14 បន្ទាប់មក ព្រះបាទដាវីឌ បានចាត់អ្នកនាំសារទៅគាល់ព្រះ‌បាទ​អ៊ីស‌បូសែត បុត្ររបស់ព្រះបាទសូលមានរាជឱង្ការថា៖ «សូមប្រគល់ព្រះ‌នាង​មិកាល់ ជាមហេសីរបស់ទូលបង្កំមកឲ្យទូលបង្គំវិញ គឺមហេសីដែលទូលបង្គំបានយកស្បែកអង្គជាតិពួកភីលីស្ទីន ចំនួនមួយរយមកជូនជាបណ្តាការ»។
\v 15 ដូច្នេះ ព្រះ‌បាទ​អ៊ីស‌បូសែត​ ចាត់គេឲ្យទៅនាំព្រះ‌នាង​មិកាល់ ពីផ្ទះប្តីរបស់នាងមក គឺលោកប៉ាសធាស កូនរបស់លោកឡាអ៊ីស។
\v 16 ប្តីរបស់នាងក៏ចេញទៅតាមពីក្រោយនាង ទាំងយំផង រហូតដល់បាហ៊ូរីម។ បន្ទាប់មក លោកអប៊ីនើរមានប្រសាសន៍ទៅលោកថា៖ «ចូរត្រឡប់ទៅផ្ទះវិញទៅ!»។ គាត់ក៏ត្រឡប់ទៅវិញ។
\s5
\v 17 លោកអប៊ីនើរបានមានប្រសាសន៍ទៅកាន់ពួកចាស់ទុំរបស់អ៊ីស្រាអែលថា៖​ «កាលពីមុនអ្នករាល់គ្នាព្យាយាមដើម្បីឲ្យបានព្រះបាទដាវីឌ ជាស្តេចគ្រងរាជ្យលើអ្នករាល់គ្នា។
\v 18 ឥឡូវនេះ ចូរនាំគ្នាធ្វើដូច្នេះចុះ! ដ្បិត ព្រះអម្ចាស់បានមានព្រះបន្ទូលអំពីព្រះបាទដាវីឌថា៖ «យើងនឹងសង្គ្រោះអ៊ីស្រាអែលជាប្រជារាស្រ្តរបស់យើងពីដៃរបស់ពួកភីលីស្ទីន និងពីដៃរបស់ខ្មាំងសត្រូវរបស់ពួកគេ តាមរយៈដាវីឌ ជាអ្នកបម្រើរបស់យើង»។
\s5
\v 19 លោកអប៊ីនើរក៏បានមានប្រសាសន៍ដោយផ្ទាល់ជាមួយពួកប៊េនយ៉ាមីនដែរ។ បន្ទាប់មក លោកអប៊ីនើរបានចូលទៅគាល់ព្រះបាទដាវីឌ នៅទីក្រុងហេប្រុន និងបានទូលស្តេចឲ្យបានជ្រាបពីសេចក្តីសម្រេចទាំងឡាយរបស់ពួកអ៊ីស្រាអែល និងកុលសម្ព័ន្ធបេនយ៉ាមីន​។
\v 20 នៅពេលដែល លោកអប៊ីនើរ និងទាហានទាំងម្ភៃនាក់របស់លោកមកដល់ទីក្រុងហេប្រុន ដើម្បីជួបព្រះបាទដាវីឌ​ នោះព្រះបាទដាវីឌបានរៀបចំពិធីជបលៀងសម្រាប់ពួកគេ។
\s5
\v 21 លោកអប៊ីនើរបានទូលព្រះបាទដាវីឌថា៖ «ទូលបង្គំនឹងចេញទៅប្រមូលជនជាតិអ៊ីស្រាអែលទាំងអស់ ឲ្យមកឯព្រះករុណាជាអម្ចាស់នៃទូលបង្គំ ដូច្នេះពួកគេនឹងចងសម្ពន្ធមេត្រីជាមួយព្រះករុណា ឲ្យព្រះករុណាបានសោយរាជ្យលើគ្រប់ៗទាំងអស់»។
\s5
\v 22 ខណៈនោះ ពួកពលទាហានរបស់ព្រះបាទដាវីឌ និងលោកយ៉ូអាប់បានត្រឡប់មកពីលុកលុយស្រុកក្រៅវិញ ទាំងនាំយករបឹបមកជាមួយផង។ ប៉ុន្តែ ពេលនោះលោក​អប៊ី‌នើរ​មិនបានមកនៅជាព្រះបាទដាវីឌ នៅទីក្រុងហេប្រុនទេ។ ព្រះបាទដាវីឌបានបញ្ជូនគាត់ចេញទៅ ហើយលោកលោក​អប៊ី‌នើរ​បានចេញទៅដោយសុខសាន្ត។
\v 23 នៅពេលដែលលោកយ៉ូអាប់ និងពួកពលទាហានរបស់លោកមកដល់ មានគេប្រាប់លោកថា៖ «លោក​អប៊ី‌នើរ​ ជាកូនរបស់លោកនើរ បានមកជូបព្រះរាជា ហើយព្រះរាជាបានឲ្យគេទៅ លោក​អប៊ី‌នើរ​ក៏ចេញទៅដោយសុខសាន្ត។
\s5
\v 24 ពេលដែលលោកមកដល់លោកបានទូលសួរព្រះបាទដាវីឌថា៖ «តើព្រះរាជាបានធ្វើអ្វី? ទតចុះ! លោក​អប៊ី‌នើរ​បានមកគាល់ព្រះរាជា តើហេតុអ្វីបានជាព្រះករុណាអនុញ្ញាតឲ្យគេទៅយ៉ាងស្រួលដូច្នេះ?
\v 25 តើព្រះករុណា មិនជ្រាបទេឬ ថា លោក​អប៊ី‌នើរ​ជាកូនរបស់លោកនើរ គេមកដើម្បីបោកបញ្ឆោតព្រះករុណា ហើយដើម្បីស៊ើបរកយុទ្ធសាស្រ្តរបស់ព្រះករុណា និងដើម្បីរៀនពីគ្រប់យ៉ាងដែលព្រះករុណាកំពុងធ្វើ?
\v 26 បន្ទាប់ពី លោកយ៉ូអាប់បានចាកចេញពីព្រះបាទដាវីឌទៅ លោកបានចាត់អ្នកនាំសារទៅតាមលោក​អប៊ី‌នើរ​ ហើយពួកគេបាននាំលោក​អប៊ី‌នើរ​ត្រឡប់ពីអណ្ដូង​ទឹក​ស៊ីរ៉ា​វិញ ប៉ុន្តែ ព្រះបាទដាវីឌ មិនបានជ្រាបពីរឿងនេះទេ។
\s5
\v 27 ពេលដែលលោកអប៊ីនើរត្រឡប់មកដល់ក្រុងហេប្រុនវិញ លោកយ៉ូអាប់បាននាំលោកទៅកាន់កណ្តាលច្រកទ្វារ ដើម្បីនិយាយការសម្ងាត់ជាមួយគាត់។ នៅទីនោះលោកយ៉ូអាប់បានចាក់លោកអប៊ីនើរ ត្រង់ពោះ​ហើយលោកក៏ស្លាប់នៅទីនោះ។ លោកយ៉ូអាប់ធ្វើដូច្នេះដើម្បីសងសឹកឲ្យលោកអេសាអែល ជាប្អូនប្រុសរបស់លោក។
\s5
\v 28 ខណៈដែលព្រះបាទដាវីឌ បានឮដំណឹងនេះ ព្រះអង្គមានរាជ្យឳង្ការថា៖ «យើងនឹងរាជាណាចក្ររបស់យើងគ្មានទោសនៅចំពោះព្រះភក្រ្តព្រះអម្ចាស់ ចំពោះឈាមរបស់លោកអប៊ីនើរ កូនរបស់លោកនើរឡើយ។
\v 29 សូមឲ្យទោសនៃការសម្លាប់លោកអប៊ីនើរនេះ ធ្លាក់ទៅលើលោកយ៉ូអាប់ ហើយនិងញាតិសន្តានរបស់គេទៅចុះ។ សូមឲ្យក្នុុងគ្រួសាររបស់លោកយ៉ូអាប់តែងតែមានមនុស្សកើត ដំបៅងារ ជម្ងឺឃ្លង់ ឬមានមនុស្សពិការ ហើយសូមឲ្យមានមនុស្សដែលស្លាប់ដោយមុខដាវ ឬស្លាប់ដោយអត់អាហារ»។
\v 30 ដូច្នេះ លោកយ៉ូអាប់ និងលោកអប៊ីសាយ ជាបងប្អូនប្រុសរបស់គាត់ដែលបានសម្លាប់លោកអប៊ីនើរ ព្រោះតែលោកអប៊ីនើរបានសម្លាប់លោកអេសាអែល ជាបងប្អូនរបស់គាត់នៅគីបៀន នៅក្នុងការប្រយុទ្ធគ្នា។
\s5
\v 31 ព្រះបាទដាវីឌ បានមានរាជឳង្ការទៅកាន់លោកយ៉ូអាប់ និងពួកពលទាហានដែលនៅជាមួយគាត់ថា៖ «ចូរហែកសម្លៀកបំពាក់របស់អ្នករាល់គ្នា រួចស្លៀកបាវជំនួសវិញ ហើយត្រូវកាន់ទុកចំពោះសពរបស់អប៊ីនើរ»។ ស្តេចបានដើរពីក្រោយពិធីដង្ហែរសព។
\v 32 ពួកគេបានបញ្ចុះសពរបស់លោកអប៊ីនើរនៅក្នុងហេប្រុន។ ព្រះរាជាទ្រង់ព្រះកន្សែងយ៉ាងខ្លាំងនៅផ្នូររបស់លោកអប៊ីនើរ ហើយប្រជាជនទាំងអស់ក៏បានយំសោកដែរ។
\s5
\v 33 ព្រះរាជាបានលើកទំនួញត្អូញត្អែររំលឹកពីលោកអប៊ីនើរដូចតទៅ៖ «លោកអប៊ីនើរអើយ ហេតុអ្វីបានជាលោកស្លាប់ដូចជាមនុស្សលេលាដូច្នេះ
\v 34 ដៃរបស់លោកគ្មានជាប់ចំណងសោះ។ ជើងរបស់លោកក៏មិនជាប់ច្រវាក់ដែរ។ តែលោកបានដួលស្លាប់ ដូចគេដួលស្លាប់នៅមុខជនទុច្ចរិត»។ ប្រជាជនទាំងអស់នាំគ្នាយំសោកស្តាយស្រណោះលោកអប៊ីនើរសារជាថ្មី។
\s5
\v 35 ប្រជាជនបានចូលមកឯព្រះបាទដាវីឌ​ ដើម្បីថ្វាយព្រះស្ងោយទាន់នៅភ្លឺ ប៉ុន្តែ ព្រះបាទដាវីឌបានស្បថថា៖ «សូមឲ្យព្រះអម្ចាស់ដាក់ទោសយ៉ាងធ្ងន់ធ្ងរទៅចុះ​ប្រសិនបើ យើងបរិភោគនំប៉័ង ឬអ្វីក៏ដោយមុនពេលថ្ងៃលិច»។
\v 36 ប្រជាជនបានកត់សម្គាល់ឃើញសេចក្តីសោកសៅរបស់ស្តេច ហើយពួកគេមានការពេញចិត្តណាស់​ដូចដែលពួកគេធ្លាប់ពេញចិត្តនឹងអ្វីដែលស្តេចបានធ្វើ។
\s5
\v 37 ដូច្នេះ ប្រជាជនទាំងអស់ ក៏ដូចជាពួកអ៊ីស្រាអែលបានដឹងថា ការសម្លាប់លោកអប៊ីនើរនៅថ្ងៃនោះ មិនមែនជាការសម្រេចចិត្តរបស់ព្រះរាជានោះទេ។
\v 38 ព្រះរាជាមានព្រះរាជឳង្ការទៅពួកអ្នកបម្រើរបស់ព្រះអង្គថា៖ «តើអ្នករាល់គ្នាមិនដឹងទេឬថា ថ្ងៃនេះវីរជនមួយរូប ដែលជាមេដឹកនាំដ៏សំខាន់ បានស្លាប់នៅក្នុងទឹកដីអ៊ីស្រាអែល?
\v 39 ទោះបីជាខ្ញុំបានទទួលការចាក់ប្រេងតាំងពីព្រះជាម្ចាស់ក្តី ក៏ខ្ញុំនៅតែជាមនុស្សទន់ខ្សោយដែរ។ ចំណែកឯកូនៗរបស់លោកស្រីសេរូយ៉ា គេជាមនុស្សឃោរឃៅជាងខ្ញុំ។ សូមឲ្យព្រះអម្ចាស់ ដាក់ទោសមនុស្សឃោរឃៅ ទៅតាមអំពើរឃោរឃៅរបស់គេទៅចុះ»។
\s5
\c 4
\cl ជំពូក ៤
\p
\v 1 ពេលដែលព្រះ‌បាទ​អ៊ីស‌បូសែត បុត្រព្រះបាទសូល បានឮដំណឹងថាលោកអប៊ីនើរស្លាប់នៅក្នុងក្រុងហេប្រុន ព្រះអង្គក៏បាក់ទឹកចិត្ត ចំណែក ប្រជាជនអ៊ីស្រាអែលទាំងអស់ក៏រន្ធត់ចិត្តយ៉ាងខ្លាំងដែរ។
\v 2 ព្រះបាទអ៊ីសបូសែតមានមេទ័ពពីរនាក់។ ម្នាក់ឈ្មោះ លោកបាណា និងម្នាក់ទៀតឈ្មោះ លោករីកាប អ្នកទាំងពីរជាកូនរបស់លោករីមម៉ូន​ ជាអ្នកស្រុកបៀតរ៉ុត ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន(បៀតរ៉ុតក៏ជាផ្នែកមួយកុលសម្ព័ន្ធបេនយ៉ាមីនដែរ)
\v 3 ប្រជាជនដែលរស់នៅទីនោះពីមុន បាននាំគ្នាភៀសខ្លួនទៅគីថែម ហើយរស់នៅទីនោះរហូតដល់សព្វថ្ងៃ)។
\s5
\v 4 សម្តេចយ៉ូណាថាន់ ជាបុត្ររបស់ព្រះបាទសូល មានកូនប្រុសម្នាក់ដែលពិការជើង។ ទ្រង់មានព្រះជន្មប្រាំព្រះវស្សា នៅពេលទ្រង់បានឮដំណឹងនៃការចូលទិវង្គតរបស់ព្រះបាទសូល និងសម្តេចយ៉ូណាថាន់ពីយេសរាល។ មេដោះរបស់ព្រះអង្គបានលើកទ្រង់ឡើង ហើយរត់ ប៉ុន្តែពេលដែលនាងរត់នោះ កូនប្រុសរបស់សម្តេចយ៉ូណាថាន់ បានធ្លាក់ ជាហេតុធ្វើឲ្យទ្រង់ពិការ។ ឈ្មោះរបស់គាត់គឺ មេភីបូសែត។
\s5
\v 5 ដូច្នេះ កូនៗរបស់លោករីមម៉ូន ជាអ្នកស្រុកបៀតរ៉ុត គឺលោករេកាប និងលោកបាណា បានចូលទៅក្នុងព្រះដំណាក់របស់សម្តេចអ៊ីសបូសែត នៅពេលថ្ងៃត្រង់ ពេលដែលទ្រង់កំពុងផ្ទុំ។
\v 6 ស្ត្រីអ្នកយាមទ្វារបានដេកលក់ក្នុងកំឡុងពេលដែលបូតស្រូវ ពេលនោះជាឱកាសលោករេកាប និងលោកបាណា បានដើរកាត់នាងយ៉ាងស្ងប់ស្ងាត់។
\v 7 បន្ទាប់ពី ពួកគេបានចូលទៅក្នុងដំណាក់ ពួកគេបានវាយប្រហារទ្រង់ ហើយសម្លាប់ទ្រង់ ក្នុងពេលដែលទ្រង់ផ្ទុំលើគ្រែក្នុងបន្ទប់របស់ទ្រង់។ បន្ទាប់មកពួកគេបានកាត់ព្រះ‌សិរសាទ្រង់ ហើយកាន់យកចេញទៅ ពួកគេធ្វើដំណើរពេញមួយយប់តាមផ្លូវទៅកាន់អារាបា។
\s5
\v 8 ពួកគេបាននាំយកព្រះ‌សិរសាព្រះបាទអ៊ីសបូសែត ទៅថ្វាយព្រះបាទដាវីឌ នៅក្រុងហេប្រុន ហើយពួកគេទូលព្រះរាជាថា៖​ «សូមព្រះករុណាទតចុះ! នេះគឺជាព្រះកេសរបស់អ៊ីសបូសែត បុត្ររបស់ព្រះបាទសូល សត្រូវរបស់ទ្រង់ ដែលតែងតែប៉ុនប៉ងយកជីវិតរបស់ទ្រង់។ ថ្ងៃនេះ ព្រះអម្ចាស់បានសងសឹកចំពោះស្តេចសូល និងរាជវង្សរបស់ស្តេច ថ្វាយព្រះករុណាជាម្ចាស់នៃយើង»។
\v 9 ព្រះបាទដាវីឌ តបទៅកាន់លោករេកាប និងលោកបាណា ជាកូនៗរបស់រ៉ីមម៉ូន ជាអ្នកស្រុកបៀតរ៉ូតថា៖ «យើងសូមស្បថក្នុងនាមព្រះអម្ចាស់ ដែលបាននាំយើងចេញពីគ្រប់ទាំងបញ្ហា
\v 10 នៅពេលដែលមនុស្សម្នាក់នាំដំណឹងមកប្រាប់យើងថា៖ «ទតចុះ! សូល បានចូលទិវង្គតហើយ គេគិតថា គេបាននាំយកដំណឹងល្អមកប្រាប់យើងហើយ ប៉ុន្តែ យើងបានចាប់គេ ហើយសម្លាប់គេនៅស៊ីគឡាក់។
\s5
\v 11 តើគួរនឹងត្រូវតបស្នងប៉ុន្មាន នៅពេលដែលនរណាម្នាក់បានសម្លាប់មនុស្សដែលគេដេកលើគ្រែក្នុងផ្ទះរបស់គេ តើយើងគួរទាមទារឈាមរបស់គេពីដៃរបស់លោកហើយសម្លាប់លោកឬទេ?»
\v 12 បន្ទាប់មក ព្រះបាទដាវីឌ បានបញ្ជាឲ្យពួកទាហាន ហើយពួកគេក៏បានយកលោករេកាប និងលោកបាណាទៅសម្លាប់ ហើយក៏បានកាត់ដៃ និងជើងរបស់ពួកគេ ទាំងយកទៅចងព្យួរនៅក្បែរបឹងហេប្រុន។ រីឯព្រះសិរសារបស់ព្រះបាទអ៊ីសបូសែតវិញ ពួកគេបានយកទៅបញ្ចុះនៅក្នុងផ្នូររបស់លោកអប៊ីនើរ ក្នុងក្រុងហេប្រុន។
\s5
\c 5
\cl ជំពូក ៥
\p
\v 1 កាលនោះកុលសម្ព័ន្ធអ៊ីស្រាអែលទាំងអស់បានមករកព្រះបាទដាវីឌ នៅទីក្រុងហេប្រុន ហើយទូលទ្រង់ថា៖ «សូមទតចុះ! យើងរាល់គ្នាជាសាច់ឈាមរបស់ទ្រង់ដែរ។
\v 2 កាលពីដើម នៅពេលដែលព្រះបាទសូល គ្រងរាជ្យលើយើង គឺទ្រង់ធ្លាប់ដឹកនាំទ័ពអ៊ីស្រាអែលទៅធ្វើសឹក។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ទ្រង់ថា៖ អ្នកនឹងឃ្វាលប្រជារាស្ត្ររបស់យើង ហើយអ្នកនឹងក្លាយទៅជាអ្នកដឹកនាំលើអ៊ីស្រាអែល»។
\s5
\v 3 ចាស់ទុំរបស់អ៊ីស្រាអែលទាំងអស់បានមករកព្រះរាជានៅក្រុងហេប្រុន ហើយព្រះរាជាបានចងសម្ព័ន្ធមេត្រីជាមួយពួកចាស់ទុំទាំងអស់នៅចំពោះព្រះអម្ចាស់។ រួចពួកគេចាក់ប្រេងអភិសេកព្រះបាទដាវីឌ ជាស្តេចសោយរាជ្យលើពួកគេ។
\v 4 ពេលដែលព្រះបាទដាវីឌឡើងគ្រងរាជ្យ ទ្រង់មានព្រះជន្មសាមសិបព្រះវស្សា ហើយទ្រង់សោយរាជ្យបានសែសិបព្រះវស្សា។
\v 5 ទ្រង់សោយរាជ្យលើកុលសម្ព័ន្ធយូដា នៅក្រុងហេប្រុនអស់រយៈពេលប្រាំពីរឆ្នាំ ​និងប្រាំមួយខែ ហើយសោយរាជ្យលើអ៊ីស្រាអែលទាំងមូល ព្រមទាំងកុលសម្ព័ន្ធយូដា នៅក្រុងយេរូសាឡិម អស់រយៈពេលសាមសិបបីឆ្នាំ។
\s5
\v 6 ព្រះបាទដាវីឌ និងកងទ័ពរបស់ព្រះអង្គបានចេញទៅវាយយកយេរូសាឡិម ប្រឆាំងនឹងពួកយេប៊ូស ដែលរស់នៅក្នុងតំបន់នោះ។ ពួកគេទូលព្រះបាទដាវីឌថា៖ «អ្នកឯងមិនអាចចូលមកទីនេះបានទេ គ្រាន់តែមនុស្សខ្វាក់ ហើយនិងជនពិការ​ក៏អាចរុញច្រានអ្នកឲ្យត្រឡប់ទៅវិញបានដែរ។ ព្រះបាទដាវីឌមិនអាចចូលក្នុងក្រុងបានទេ»។
\v 7 ប៉ុន្តែ ព្រះបាទដាវីឌ វាយយកបានបន្ទាយនៅស៊ីយ៉ូន ដែលសព្វថ្ងៃនេះហៅថា បុរីព្រះបាទដាវីឌ។
\s5
\v 8 ពេលនោះ ព្រះបាទដាវីឌមានរាជឳង្ការថា៖ «អ្នកណាដែលឡើងទៅវាយពួកយេប៊ូស ត្រូវឡើងទៅតាមប្រឡាយទឹក ដែលនឹងទៅដល់ពួកខ្វាក់ និងពួកពិការដែលជាសត្រូវរបស់ដាវីឌជាមិនខាន»។ ដូច្នោះហើយបានជាពួកគេនិយាយថា៖ «មនុស្សខ្វាក់ និងជនពិការមិនអាចចូលទៅក្នុងព្រះដំណាក់បានទេ»។
\v 9 នោះព្រះបាទដាវីឌគង់នៅក្នុងបន្ទាយ​ ដែលហៅថា បុុរីព្រះបាទដាវីឌ។ បន្ទាប់មក ទ្រង់បានពង្រីកទីក្រុងជុំវិញនោះ គឺចាប់ពីផ្ទៃរាបស្មើទៅខាងក្នុង។
\v 10 ព្រះបាទដាវីឌមានអំណាចកាន់តែខ្លាំងឡើងៗ ព្រោះព្រះអម្ចាស់ ជាព្រះនៃពិភពទាំងមូល គង់នៅជាមួយព្រះអង្គ។
\s5
\v 11 ព្រះបាទហ៊ីរ៉ាម ស្តេចនៃក្រុងទីរ៉ុស បានចាត់អ្នកនាំសារឲ្យចូលគាល់ព្រះបាទដាវីឌ ទាំងនាំឈើតាត្រៅ ជាងសំណង់ និងជាងដាប់ថ្មមកជាមួយផង។ ពួកគេបានសាងសង់ដំណាក់ថ្វាយព្រះបាទដាវីឌ។
\v 12 ទ្រង់ជ្រាបថា ព្រះអម្ចាស់បានតាំងទ្រង់ឡើងឲ្យធ្វើជាស្តេចគ្រងរាជ្យលើអ៊ីស្រាអែល ហើយព្រះអង្គក៏ប្រោសប្រទានឲ្យអាណាចក្ររបស់ស្តេចបានចម្រុងចម្រើនឡើង ដោយព្រោះអ៊ីស្រាអែល ជារាស្រ្តរបស់ព្រះអង្គ។
\s5
\v 13 បន្ទាប់ពី ព្រះបាទដាវីឌបានចាកចេញពីក្រុងហេប្រុន មកគង់នៅក្រុងយេរូសាឡិម ទ្រង់បានយកស្រីស្នំ និងមហេសីជាច្រើន ហើយក៏មានបុត្រា​បុត្រីជាច្រើន ដែលបានប្រសូតនៅទីនោះសម្រាប់ព្រះអង្គ។
\v 14 នេះជាព្រះនាមរបស់បុត្រា​បុត្រី របស់ព្រះអង្គដែលបានប្រសូត្រនៅយេរូសាឡិមដូចជា៖ សាំមួរ សូបាប់ ណាថាន សាឡូមូន
\v 15 យីបហារ អេលីសួ នេផេក យ៉ាភា
\v 16 អេលីសាម៉ា អេលាដា និង អេលីផេលេត។
\s5
\v 17 នៅពេលដែលពួកភីលីស្ទីនបានឮថាព្រះបាទដាវីឌត្រូវបានចាក់ប្រេងតាំងអភិសេកជាស្តេចគ្រងរាជ្យលើអ៊ីស្រាអែល ពួកគេក៏បានធ្វើដំណើរទៅតាមរកព្រះអង្គ។ ខណៈដែលព្រះរាជាឮអំពីដំណឹងនេះ ទ្រង់បានចុះទៅឯបន្ទាយ។
\v 18 ពួកភីលីស្ទីន បានមកដល់ ហើយពួកគេបានបោះជំរំទ័ពរបស់ខ្លួននៅក្នុងជ្រលងភ្នំរេផែម។
\s5
\v 19 ព្រះបាទដាវីឌបានទូលសូមឲ្យព្រះអម្ចាស់ជួយ​ដោយទូលថា៖ «តើគួរឲ្យទូលបង្គំច្បាំងជាមួយនឹងពួកភីលីស្ទីនឬ? តើព្រះអង្គនឹងប្រទានជ័យជម្នះមកទូលបង្គំឬទេ? ព្រះអម្ចាស់ក៏មានព្រះបន្ទូលតបថា៖ «ចូរចេញទៅច្បាំងចុះ! យើងនឹងឲ្យអ្នកមានជ័យជម្នះលើជនជាតិភីលីស្ទីនមិនខាន»។
\v 20 ព្រះបាទដាវីឌ ក៏ចេញទៅរហូតដល់ បាល-ពេរ៉ាស៊ីម ហើយទ្រង់បានវាយពួកគេឲ្យបាក់ទ័ពនៅទីនោះ។ នោះស្តេចមានរាជឳង្ការថា៖ «ព្រះអម្ចាស់បានធ្វើឲ្យខ្មាំងសត្រូវបាក់ទ័ពនៅចំពោះមុខយើង ដូចជាទឹកបាក់ទំនប់»។ ដូច្នេះហើយបានជាគេហៅកន្លែងនោះថា បាល-ពេរ៉ាស៊ីម។
\v 21 នៅពេលដែលបាក់ទ័ព ពួកភីលីស្ទីនបានទុកព្រះរបស់ពួកគេចោលនៅទីនោះ ហើយស្តេចដាវីឌ និងកងទ័ពរបស់ទ្រង់បានប្រមូលយកព្រះទាំងនោះយកទៅបោះចោល។
\s5
\v 22 បន្ទាប់មក ពួកភីលីស្ទីន​បាននាំគ្នាមកបោះជំរំទ័ពនៅក្នុងជ្រលងភ្នំ រេផាអ៊ីម។
\v 23 ព្រះបាទដាវីឌបានទូលសូមជំនួយពីព្រះអម្ចាស់ ហើយព្រះអង្គមានព្រះបន្ទូលថា៖ «អ្នកមិនត្រូវវាយប្រហារពួកគេចំពីមុខឡើយ! ប៉ុន្តែ ត្រូវដើរវាងពីក្រោយ ហើយវាយពួកគេនៅម្តុំដើមស្រល់នោះវិញ។
\s5
\v 24 នៅពេលដែលអ្នកបានឮសន្ធឹកជើងនៃការដើរក្បួនដែលមកតាមខ្យល់នៅលើចុងស្រល់មក​ ត្រូវប្រញាប់ចេញទៅវាយប្រហារដោយពេញកម្លាំងចុះ។ ចូរធ្វើដូច្នេះចុះ​ ព្រោះព្រះអម្ចាស់នឹងយាងទៅខាងមុខអ្នកដើម្បីវាយប្រហារពួកទាហានភីលីស្ទីន»។
\v 25 ព្រះបាទដាវីឌបានធ្វើតាមសេចក្តីបង្គាប់របស់ព្រះអម្ចាស់បានបង្គាប់ដល់ព្រះអង្គ។​ ទ្រង់បានសម្លាប់ពួកភីលីស្ទីនចាប់តាំងពីក្រុងកេបា រហូតដល់ក្រុងកេស៊ើរ។
\s5
\c 6
\cl ជំពូក ៦
\p
\v 1 ព្រះបាទដាវីឌបានប្រមូលពលទាហានដ៏ចំណានទាំងប៉ុន្មាននៃកងទ័ពអ៊ីស្រាអែល មានចំនួនប្រមាណបីម៉ឺននាក់សារជាថ្មី។
\v 2 ព្រះបាទដាវីឌ និងពលទ័ពដែលនៅជាមួយទ្រង់បានចេញដំណើរពីបាឡា ក្នុងស្រុកយូដា ដើម្បីហែរហឹបរបស់ព្រះជាម្ចាស់​ ដែលឧទ្ទិសដល់ព្រះនាមព្រះអម្ចាស់នៃពិភពទាំងមូល​ ដែលគង់នៅកណ្តាលពួកយេរូប៊ីន។
\s5
\v 3 ពួកគេបានលើកហឹបរបស់ព្រះអម្ចាស់ដាក់លើរទេះថ្មីមួយ។ ពួកគេបានដឹកហឹបចេញពីផ្ទះលោកអប៊ីណាដាប់ ដែលស្ថិតនៅលើភ្នំ។ លោកអ៊ូសា និងលោកអហ៊ីយ៉ូ ជាកូនរបស់លោកអប៊ីណាដាប់ ជាអ្នកបររទេះថ្មីនោះ។
\v 4 ពួកគេបានបររទេះដែលមានផ្ទុក ហឹបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់នៅលើនោះ ចេញពីផ្ទះរបស់់លោក អប៊ីណាដាប់ដែលនៅលើកំពូលភ្នំ។
\v 5 ព្រះបាទដាវីឌ និងប្រជាជនអ៊ីស្រាអែលទាំងអស់ មានសេចក្តីអំណរយ៉ាងខ្លាំងនៅចំពោះព្រះអម្ចាស់ ពួកគេបានប្រារព្ធពិធីដោយប្រគុំភ្លេងជាមួយនឹងឧបករណ៍តន្ត្រីគ្រប់ប្រភេទដែលធ្វើពីឈើខ្លឹម ព្រមទាំងពិណ ឃឹម ស្គរ ឆឹង និង ឃ្មោះ។
\s5
\v 6 នៅពេលដែលពួកគេធ្វើដំណើរទៅមកដល់លានស្រូវរបស់លោកណាំកុន គោបានធ្វើឲ្យរទេះផ្អៀង ពេលនោះលោកអ៊ូសា បានលើកដៃទៅប៉ះ ហើយទប់ហឹបរបស់ព្រះអម្ចាស់។
\v 7 ពេលនោះព្រះអម្ចាស់ព្រះពិរោធនឹងលោកអ៊ូសាយ៉ាងខ្លាំង។ ព្រះអម្ចាស់បានប្រហារលោកដោយសារអំពើបាបរបស់លោក។ លោកអ៊ូសាបានស្លាប់នៅទីនោះដោយសារបានពាល់ហឹបរបស់ព្រះអម្ចាស់។
\s5
\v 8 ព្រះបាទដាវីឌរំជួលព្រះទ័យយ៉ាងខ្លាំងដែលព្រះអម្ចាស់បានប្រហារលោកអ៊ូសា ហើយទ្រង់បានហៅកន្លែងនោះថា ពេរេស-អ៊ូសា។ ទីកន្លែងនោះត្រូវគេហៅថា ពេរេស-អ៊ូសា រហូតដល់សព្វថ្ងៃ។
\v 9 នៅថ្ងៃនោះ ព្រះបាទដាវីឌភ័យខ្លាចព្រះអម្ចាស់។ ទ្រង់មានរាជឳង្ការថា៖ «តើធ្វើដូចម្តេច ទើបអាចយកហឹបរបស់ព្រះអម្ចាស់មកឯយើងបាន?»
\s5
\v 10 ដូច្នេះ ព្រះបាទដាវីឌ មិនចង់យកហឹបរបស់ព្រះអម្ចាស់ ចូលទៅក្នុងដំណាក់នៅបូរីព្រះបាទដាវីឌទេ ទ្រង់បានឲ្យគេយកហិបទៅដាក់នៅផ្ទះរបស់លោក​ អេបេដ អេដុម ជាអ្នកស្រុកកាថវិញ។
\v 11 ហឹបរបស់ព្រះរបស់ព្រះអម្ចាស់បាននៅផ្ទះរបស់លោកអេបេដ អេដុម ជាអ្នកស្រុកកាថ អស់រយៈពេលបីខែ។ ព្រះអម្ចាស់ប្រទានពរលោក និងគ្រួសារលោកទាំងមូល។
\s5
\v 12 មានគេទូលព្រះបាទដាវីឌថា៖ «ព្រះអម្ចាស់បានប្រទានពរដល់គ្រួសារ លោកអេបេដ អេដុម និងអ្វីៗដែលគាត់មាន ដោយសារតែហឹបរបស់ព្រះអម្ចាស់»។ ពេលនោះព្រះបាទដាវីឌ បានធ្វើដំណើរទៅផ្ទះរបស់អេបេដ អេដុមដើម្បីនាំយកហឹបទៅកាន់បុរីព្រះបាទដាវីឌដោយអំណរ។
\v 13 នៅពេលពួកអ្នកសែងហឹបដើរបានប្រាំមួយជំហ៊ាន ព្រះបាទដាវីឌ បានយកគោឈ្មោលមួយ​ និងគោធាត់មួយមកថ្វាយជាយញ្ញបូជា។
\s5
\v 14 ព្រះបាទដាវីឌ បានរាំលោតកញ្ឆេងថ្វាយព្រះអម្ចាស់ ​យ៉ាងអស់ពីកម្លាំងរបស់ព្រះអង្គ ដោយស្លៀកតែអេផូដ ដែលធ្វើពីក្រណាត់ទេសឯកតែប៉ុណ្ណោះ។
\v 15 ព្រះបាទដាវីឌ និងប្រជាជនអ៊ីស្រាអែលទាំងមូលបានដង្ហែហឹបរបស់ព្រះអម្ចាស់ ដោយស្រែកជ័យឃោស និងផ្លុំត្រែយ៉ាងលាន់រំពង។
\s5
\v 16 ពេលដែលហឹបរបស់ព្រះអម្ចាស់បានចូលដល់បុរីព្រះបាទដាវីឌ ព្រះនាងមិកាល បុត្រីព្រះបាទសូល បានក្រឡេកមើលតាមបង្អួច។ ព្រះនាងបានឃើញព្រះបាទដាវីឌ កុំពុងលោតកញ្ឆេង និងរាំនៅចំពោះព្រះអម្ចាស់។ ពេលនោះព្រះនាងបានមើលងាយស្តេចនៅក្នុងចិត្តរបស់នាង។
\v 17 ពួកគេបាននាំយកហិបទៅតម្កល់នៅទីកន្លែងដែលបានរៀបចំ គឺនៅកណ្តាលព្រះដំណាក់ដែលព្រះបាទដាវីឌ បានបម្រុងទុក។ បន្ទាប់មក ព្រះបាទដាវីឌបានថ្វាយតង្វាយដុតទាំងមូល និងនៅចំពោះព្រះអម្ចាស់។
\s5
\v 18 ពេលដែលទ្រង់បញ្ចប់ការថ្វាយតង្វាយដុត និងតង្វាយមេត្រីភាព ទ្រង់បានឲ្យពរដល់ប្រជាជនទាំងអស់ក្នុងនាមព្រះអម្ចាស់នៃពិភពទាំងមូល។
\v 19 បន្ទាប់មក ទ្រង់បានប្រទានអាហារដល់មនុស្សទាំងអស់ ទាំងប្រុស ទាំងស្រី គឺម្នាក់ទទួលបាននំប៉័ងមួយដុំ សាច់មួយដុំ និងនំដំណាប់លមើុមួយដុំ។ បន្ទាប់មក ពួកគេបានចាកចេញ នឹងត្រឡប់ទៅផ្ទះរបស់ពួករៀងៗខ្លួន។
\s5
\v 20 បន្ទាប់មក ព្រះបាទដាវីឌ បានត្រឡប់ទៅព្រះដំណាក់វិញ ដើម្បីប្រទានពរដល់រាជវង្ស។ ព្រះនាងមីកាល បុត្រីស្តេចសូល បានចេញមកជួបព្រះបាទដាវីឌ ហើយទូលថា៖ «ថ្ងៃនេះ ស្តេចនៃអ៊ីស្រាអែលរុងរឿងណាស់ហ្ន៎! ដែលបានបង្ហាញខ្លួនទទេរបស់ព្រះអង្គនៅចំពោះភ្នែកពួករាជបម្រើទាំងប្រុសទាំងស្រី ដូចជាមនុស្សលេលាម្នាក់ ដែលមិនខ្មាស់អៀនដែលខ្លួនគ្មានសម្លៀកបំពាក់!»
\s5
\v 21 ព្រះបាទដាវីឌក៏មានរាជឱង្ការតបទៅនាងវិញថា៖ «យើងបានធ្វើការនោះ​ ចំពោះព្រះភក្ត្រព្រះអម្ចាស់ ដើម្បីថ្វាយព្រះកិត្តិយសដល់ព្រះអម្ចាស់ ដែលបានជ្រើសរើសយើងជំនួសឪពុករបស់នាង និងលើពួកញាតិរបស់នាង ព្រះអម្ចាស់ដែលបានតាំងយើងឲ្យដឹកនាំលើប្រជារាស្រ្តរបស់ព្រះអង្គ គឺលើរាស្ត្រអ៊ីស្រាអែល។
\v 22 យើងនឹងដាក់ខ្លួនរបស់យើងឲ្យថោកជាងនេះទៅទៀត ទោះបីជាយើងនឹងអាម៉ាស់មុខក្នុងភ្នែករបស់យើង។ ប៉ុន្តែ យើងនឹងបានទទួលការលើកតម្កើងដោយពួកបម្រើស្រីៗដែលនាងបាននិយាយអំបាញមិញនេះ»។
\v 23 ព្រះនាងមិកាល បុត្រីព្រះបាទសូល គ្មានបុត្រឡើយរហូតដល់ថ្ងៃដែលព្រះនាងស្លាប់។
\s5
\c 7
\cl ជំពូក ៧
\p
\v 1 ការនេះបានកើតឡើង បន្ទាប់ពីស្តេចសាងសង់រាជវាំងរបស់ទ្រង់រួចរាល់និងបន្ទាប់ពី ព្រះអម្ចាស់បានប្រទានឲ្យទ្រង់បានសេចក្តីសុខក្សេមក្សាន្ត រួចផុតពីខ្មាំងសត្រូវគ្រប់ទិសទី
\v 2 ព្រះបាទដាវីឌមានរាជឱង្ការមកកាន់ព្យាការីណាថាន់ថា៖ «សូមលោកពិចារណាចុះ! យើងបានរស់នៅក្នុងដំណាក់ដែលធ្វើពីឈើដ៏មានតម្លៃ ចំណែកឯហឹបរបស់ព្រះអម្ចាស់ ស្ថិតនៅក្នុងព្រះពន្លាដែលធ្វើពីក្រណាត់នៅឡើយ»។
\s5
\v 3 ព្យាការីណាថាន់តបថា៖ «ការអ្វីដែលព្រះករុណាសព្វព្រះទ័យនឹងធ្វើ ចូរធ្វើចុះ! ​ព្រោះព្រះអម្ចាស់គង់នៅជាមួយព្រះករុណាហើយ»។
\v 4 ប៉ុន្តែ នៅយប់នោះ ព្រះអម្ចាស់បានមានព្រះបន្ទូលមកព្យាការីណាថាន់ដោយបន្ទូលថា៖
\v 5 «ចូរទៅហើយប្រាប់ដាវីឌ ជាអ្នកបម្រើរបស់យើងថា នេះជាអ្វីដែលព្រះអម្ចាស់មានបន្ទូល៖ តើអ្នកនឹងសាងសង់ដំណាក់ឲ្យយើងនៅឬ?
\s5
\v 6 យើងមិនបានរស់នៅក្នុងដំណាក់ ចាប់តាំងពីថ្ងៃដែលយើងបាននាំប្រជាជនអ៊ីស្រាអែល ចេញពីស្រុកអេស៊ីបមករហូតដល់សព្វថ្ងៃនេះ ជំនួសមកវិញគឺយើងបានធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយ ហើយក៏ស្នាក់នៅក្នុងត្រសាល និងក្នុងពន្លា។
\v 7 គ្រប់ទីកន្លែងទាំងអស់ដែលយើងបានធ្វើដំណើរទៅ ក្នុងចំណោមប្រជាជនអ៊ីស្រាអែល យើងមិនដែលបង្គាប់មេដឹកនាំរបស់កុលសម្ព័ន្ធអ៊ីស្រាអែលណាម្នាក់ថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាមិនសង់ដំណាក់ពីឈើដ៏មានតម្លៃឲ្យយើងនៅ?»
\s5
\v 8 ឥឡូវនេះ ចូរប្រាប់ដាវីឌជាអ្នកបម្រើរបស់យើងថា៖ «នេះគឺជាអ្វីដែលព្រះអម្ចាស់នៃពិភទាំងមូលមានព្រះបន្ទូល៖ «យើងបានយកអ្នកចេញពីវាលស្មៅមក គឺចេញពីភាពជាគង្វាលចៀម ដើម្បីឲ្យធ្វើជាមេដឹកនាំលើជនជាតិអ៊ីស្រាអែលជារាស្រ្តរបស់យើង។
\v 9 យើងបានទៅជាមួយអ្នកគ្រប់កន្លែងដែលអ្នកទៅ។ យើងបានបណ្តេាញខ្មាំងសត្រូវរបស់អ្នកចេញពីមុខរបស់អ្នក។ ឥឡូវនេះ យើងក៏បានធ្វើឲ្យអ្នកមានកេរ្ត៍ឈ្មោះល្បីល្បាញ ដូចជាអ្នកធំនៅលើផែនដី។
\s5
\v 10 យើងបានកំណត់ទីកន្លែងសម្រាប់រាស្ត្រអ៊ីស្រាអែលរបស់យើង ហើយយើងបានដាក់ពួកគេនៅកន្លែងនោះ ដូច្នេះ ពួកគេអាចរស់នៅកន្លែងរបស់ពួកគេ ហើយក៏មិនមានអ្នកណារំខានពួកគេទៀតដែរ។ ក៏នឹងមិនមានជាតិសាសន៍ទុច្ចរិតណាមកជិះជាន់សង្កត់សង្កិនពួកគេ ដូចពីមុនទៀតដែរ
\v 11 ឬដូចនៅគ្រាដែលយើងបានតែងតាំងពួកចៅហ្វាយអោយដឹកនាំប្រជាជនអ៊ីស្រាអែលរបស់យើង។ ឥឡូវនេះ យើងឲ្យអ្នកបានសុខសាន្ត រួចផុតពីខ្មាំងសត្រូវរបស់អ្នក។ ជាងនេះ យើងព្រះអម្ចាស់ ធ្វើឲ្យអ្នកមានពូជពង្សមួយផង។
\s5
\v 12 ពេលដែលអ្នកលាចាកលោកនេះទៅ​ អ្នកនឹងបានទៅជួបជុំជាមួយដូនតារបស់អ្នក យើងនឹងធ្វើអោយមានម្នាក់ គឺពូជពង្សដែលចេញពីសាច់ឈាមរបស់អ្នកផ្ទាល់ឡើងស្នងរាជ្យ ហើយយើងនឹងពង្រឹងរាជ្យរបស់គេ។
\v 13 គឺគេនោះហើយដែលនឹងសង់ដំណាក់សម្រាប់នាមរបស់យើង យើងនឹងពង្រឹងបល្ល័ង្គរបស់គេ អោយនៅស្ថិតស្ថេររហូតតទៅ។
\v 14 យើងនឹងធ្វើជាឪពុករបស់គេ​ ហើយគេជាកូនរបស់យើង។ បើគេប្រព្រឹត្តអ្វីខុស យើងនឹងវាយប្រដៅគេដោយរំពាត់ ដូចជាមនុស្សលោកគេវាយប្រដៅកូនរបស់គេ។
\s5
\v 15 ប៉ុន្តែ សម្ពន្ធមេត្រីនៃសេចក្តីសប្បុរសរបស់យើង យើងនឹងមិនដកចេញ ដូចដែលយើងបានដកចេញសូល អ្នកដែលយើងបានដកចេញពីមុខរបស់អ្នកនោះទេ។
\v 16 ពូជពង្ស និងរាជសម្បត្តិរបស់អ្នក នឹងស្ថិតស្ថេររហូតតទៅ។ រាជបល័្លង្ករបស់អ្នកនឹងរឹងមាំរហូតតទៅដែរ»។
\v 17 ព្យាការីណាថាន់បានទូលថ្វាយព្រះបាទដាវីឌនូវសេចក្តីទាំងប៉ុន្មាន ដែលព្រះអម្ចាស់មានព្រះបន្ទូលមកលោកនៅក្នុងសុបិន្តនោះ។
\s5
\v 18 ព្រះបាទដាវីឌបានយាងទៅគង់នៅចំពោះព្រះភក្រ្តព្រះអម្ចាស់ ហើយទូលទ្រង់ថា៖ «បពិត្រព្រះអម្ចាស់! តើទូលបង្គំនេះជាអ្នកណា ហើយគ្រួសាររបស់ទូលបង្គំជាអ្វី បានជាព្រះអង្គនាំទូលបង្គំរាល់គ្នាមកដល់ចំនុចនេះ?
\v 19 ប៉ុន្តែ ព្រះអម្ចាស់អើយ នេះគឺជាកិច្ចការដ៏តូចសម្រាប់ទ្រង់ប៉ុណ្ណោះ។ ព្រះអង្គបានរៀបរាប់ពីគ្រួសារនៃអ្នកបម្រើរបស់ព្រះអង្គ អំពីកិច្ចការដ៏អស្ចារ្យដែលនឹងកើតឡើង ហើយក៏បានបង្ហាញទូលបង្គំអំពីជំនាន់ក្រោយរបស់ទូលបង្គំ!
\v 20 ឱព្រះអម្ចាស់អើយ! តើមានអ្វីផ្សេងទៀតដែលទូលបង្គំ ដាវីឌ អាចទូលថ្វាយដល់ទ្រង់បាន? គឺទ្រង់បានជ្រាបគ្រប់សព្វពីអ្នកបម្រើរបស់ព្រះអង្គ។
\s5
\v 21 ព្រះអង្គបានសម្តែងកិច្ចការដ៏អស្ចារ្យដល់អ្នកបម្រើរបស់ព្រះអង្គ គឺព្រះអង្គបានសម្រេចបំណងព្រះហឫទ័យរបស់ព្រះអង្គ តាមព្រះបន្ទូលរបស់ព្រះអង្គ។
\v 22 ព្រះអម្ចាស់អើយ! ព្រះអង្គពិតជាព្រះដ៏ឧត្តុងឧត្តុម មិនមានអ្នកណាម្នាក់អាចដូចទ្រង់ទេ ហើយក៏គ្មានព្រះណាប្រៀបផ្ទឹមនឹងទ្រង់បានឡើយ តាមដែលយើងធ្លាប់បានឮគេតំណាលមកនោះ។
\v 23 តើជាតិសាសន៍ណាដូចជាប្រជាជនអ៊ីស្រាអែលរបស់ព្រះអង្គនោះ គឺប្រជាជាតិមួយនៅលើផែនដី ដែលទ្រង់បានយាងទៅសង្គ្រាះគេ មកធ្វើជាប្រជារាស្រ្តរបស់ព្រះអង្គផ្ទាល់នោះ? គឺព្រះអង្គបានធ្វើកិច្ចការទាំងនោះ​ ដូច្នេះ ពួកគេបានមកជាប្រជារាស្ត្ររបស់ព្រះអង្គ ដើម្បីឲ្យពួកគេមានកេរ្តិ៍ឈ្មោះទៀតផង ហើយទ្រង់ក៏បានធ្វើការដ៏អស្ចារ្យ និងគួរឲ្យស្ងែងខ្លាចនៅក្នុងទឹកដីរបស់ទ្រង់។ ព្រះអង្គបានបណ្តេញជាតិសាសន៍នានាព្រមទាំងព្រះរបស់ពួកគេ ចេញពីមុខប្រជារាស្ត្ររបស់ទ្រង់ ដែលទ្រង់បានរំដោះពីស្រុកអេស៊ីបមក។
\s5
\v 24 ព្រះអម្ចាស់អើយ! ព្រះអង្គបានពង្រឹងអ៊ីស្រាអែល ដើម្បីឲ្យគេធ្វើជាប្រជារាស្ត្ររបស់ព្រះអង្គរហូតតទៅ ហើយព្រះអង្គ ព្រះអម្ចាស់ ក្លាយជាព្រះរបស់ពួកគេ។
\v 25 បពិត្រព្រះអម្ចាស់ ដ៏ជាព្រះអើយ! សូមឲ្យព្រះបន្ទូលសន្យា ដែលទ្រង់បានសន្យាជាមួយអ្នកបម្រើរបស់ទ្រង់ និងគ្រួសាររបស់គេបានរឹងមាំរហូតតទៅ សូមទ្រង់សម្រេចតាមព្រះបន្ទូលសន្យានេះផង។
\v 26 សូមឲ្យព្រះបន្ទូលរបស់ទ្រង់បានឧត្តុង្គឧត្តុមជានិច្ច ដូច្នេះ មនុស្សម្នានឹងពោលថា៖ «ព្រះអម្ចាស់នៃពិភពទាំងមូលគឺជាព្រះនៃជនជាតិអ៊ីស្រាអែល» នៅពេលដែលពូជពង្សរបស់ទូលបង្គំ ដាវីឌ អ្នកបម្រើរបស់ទ្រង់ បានស្ថិតស្ថេរនៅចំពោះព្រះអង្គ រហូតតទៅ។
\s5
\v 27 បពិត្រព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះនៃជនជាតិអ៊ីស្រាអែលអើយ! ទ្រង់បានប្រទានឲ្យអ្នកបម្រើរបស់ទ្រង់ដឹងថា ទ្រង់នឹងធ្វើឲ្យមានពូជពង្សរបស់ទូលបង្គំឡើងគ្រងរាជបន្តពីទូលបង្គំ។ ដូច្នេះហើយទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គ មានចិត្តក្លាហានអធិស្ឋានពាក្យនេះថ្វាយដល់ទ្រង់។
\v 28 ឱព្រះអម្ចាស់អើយ ទ្រង់គឺជាព្រះ​ ហើយព្រះបន្ទូលរបស់ទ្រង់គឺសុទ្ធតែពិត ហើយព្រះអង្គក៏នឹងសម្រេចពាក្យសន្យានេះសម្រាប់អ្នកបម្រើរបស់ទ្រង់។
\v 29 ឥឡូវនេះ សូមព្រះអង្គប្រទានពរដល់ពូជពង្សរបស់ទូលបង្គំ ដើម្បីឲ្យបានស្ថិតស្ថេរនៅចំពោះព្រះភក្រ្តរបស់ព្រះអង្គរហូតតរៀងទៅ។ ឱព្រះអម្ចាស់អើយ! ស្របតាមព្រះបន្ទូលទាំងអស់នេះ ពូជពង្សរបស់ទូលបង្គំនឹងទទួលព្រះពរអស់កល្បជានិច្ច»។
\s5
\c 8
\cl ជំពូក ៨
\p
\v 1 គ្រានោះព្រះបាទដាវីឌ ត្រឡប់ពីវាយពួកសាសន៍ភីលីស្ទីន ហើយទ្រង់បានយកជ័យជម្នះលើពួកគេ។ ព្រះបាទដាវីឌដណ្តើមបានក្រុងកាថ និងភូមិនានាដែលស្ថិតក្រោមការគ្រប់គ្រងរបស់ជនជាតិភីលីស្ទីន។
\s5
\v 2 ហើយទ្រង់ក៏បានវាឈ្នះជនជាតិម៉ូអាប់ ទ្រង់បានសម្លាប់ពួកគេដោយឲ្យពួកគេដេកលើដី ជាបីខ្សែ។ គឺពីរភាគបីត្រូវសម្លាប់ និងមួយភាគបីទុកឲ្យនៅរស់។ ដូច្នេះជនជាតិម៉ូអាប់ក្លាយទៅជាអ្នកបម្រើរបស់ព្រះបាទដាវីឌ ហើយចាប់ផ្តើមបង់សួយសារអាករទៅទ្រង់។
\s5
\v 3 ព្រះបាទដាវីឌ ក៏វាយឈ្នះហាដាដេស៊ើរ បុត្ររបស់ព្រះ‌បាទ​ហាដា‌រេស៊ើរ​ ស្តេចក្រុងសូបា ក្នុងអំឡុងពេលដែលព្រះបាទហាដាដេស៊ើរកំពុងតែកាន់កាប់តំបន់ទន្លេអ៊ឺប្រាតឡើងវិញ។
\v 4 ព្រះបាទដាវីឌចាប់បានទ័ពសេះរបស់ទ្រង់ចំនួន មួយពាន់ប្រាំពីររយ និងទ័ពថ្មើរជើងពីរម៉ឺននាក់។ ទ្រង់បានកាត់សសៃកែងជើងសេះទាំងអស់ ដោយទុកតែមួយរយក្បាលប៉ុណ្ណោះ។
\s5
\v 5 នៅពេលនោះជនជាតិស៊ីរីនៅក្រុងដាម៉ាសបានមកជួយព្រះបាទហាដាដេស៊ើរ បុត្រព្រះបាទសូបា ព្រះបាទដាវីឌសម្លាប់ពួកគេចំនួនពីរម៉ឺននាក់។
\v 6 ព្រះបាទដាវីឌបានដាក់ទេសាភិបាល ឲ្យត្រួតត្រាលើស្រុកស៊ីរី នៅក្រុងដាម៉ាស់ ហើយជនជាតិស៊ីរីបានធ្លាក់ជាចំណុះព្រះបាទដាវីឌ ហើយត្រូវនាំសួយសារអាករថ្វាយទ្រង់ផង។ ព្រះអម្ចាស់ប្រទានជ័យជម្នអឲ្យព្រះបាទដាវីឌ នៅគ្រប់កន្លែងដែលស្តេចទៅ។
\s5
\v 7 ព្រះបាទដាវីឌរឹបអូសយកខែលមាស ពីពួកបរិវាររបស់ព្រះបាទហាដាដេស៊ើរ ហើយនាំរបស់ទាំងនោះទៅក្រុងយេរូសាឡិម។
\v 8 ព្រះបាទដាវីឌក៏រឹបអូសយកលង្ហិនយ៉ាងច្រើនសន្ធឹកសន្ធាប់ពីក្រុងបេថាស និងក្រុងបេរូថាយ។
\s5
\v 9 កាលនោះ ព្រះបាទថូអ៊ី ជាស្តេចនៃស្រុកហាម៉ាស បានឮថាព្រះបាទដាវីឌបានវាយឈ្នះកងទ័ពទាំងមូលរបស់ព្រះបាទហាដាដេស៊ើរ
\v 10 នោះទ្រង់ក៏ចាត់ព្រះបាទហាដូរ៉ាម បុត្ររបស់ទ្រង់ឲ្យមកចូលគាល់ព្រះបាទដាវីឌ ដើម្បីអបអរសាទរចំពោះជ័យជម្នះរបស់ទ្រង់ ព្រោះព្រះបាទដាវីឌបានវាយឈ្នះកងទ័ពទាំងមូលរបស់ព្រះបាទហាដាដេស៊ើរ និងព្រះបាទហាដាដេស៊ើរផង ក៏ដោយសារព្រះបាទហាដាដេស៊ើរ ធ្វើសឹកសង្រ្គាមជាមួយព្រះបាទថូអ៊ី។ ព្រះបាទហាដូយ៉ាបាននាំទៅជាមួយទ្រង់នូវវត្ថុដែលធ្វើពីប្រាក់ មាស និងលង្ហិន។
\s5
\v 11 ព្រះបាទដាវីឌបានយករបស់ទាំងនោះទៅថ្វាយព្រះអម្ចាស់ ជាមួយគ្នានោះ ស្តេចថ្វាយប្រាក់ មាស ដែលបានពីជាតិសាសន៍នានាដែលបានពីការវាយឈ្នះពី
\v 12 ជនជាតិស៊ីរី ជនជាតិម៉ូអាប់ ពីប្រជាជនអាំម៉ូន ពីពួកភីលីស្ទីន និង ពួកអាម៉ាឡេក រួមគ្នាជាមួយនឹងជ័យភ័ណ្ឌដែលរឹបអូសបានពីព្រះបាទហាដាដេស៊ើរ បុត្រព្រះបាទរេហូប ជាស្តេចស្រុកសូបា។
\s5
\v 13 ព្រះកិត្តិនាមរបស់ព្រះបាទដាវីឌកាន់តែល្បីល្បាញថែមទៀត នៅពេលដែលទ្រង់ត្រឡប់ពីច្បាំងឈ្នះជនជាតិស៊ីរី នៅជ្រលងភ្នំអំបិលវិញ ជាមួយកងទ័ពរបស់ពួកគេប្រាំបីពាន់នាក់។
\v 14 ទ្រង់បានដាក់ទេសាភិបាលត្រួតត្រាលើស្រុកអេដុមទាំងមូល ហើយជនជាតិអេដុមទាំងអស់មកជាចំណុះរបស់ព្រះបាទដាវីឌ។ ព្រះអម្ចាស់ប្រទានឲ្យស្តេចដាវីឌមានជ័យជម្នះគ្រប់ទីកន្លែងដែលទ្រង់ទៅ។
\s5
\v 15 ព្រះបាទដាវីឌសោយរាជ្យលើអ៊ីស្រាអែលទាំងមូល ហើយទ្រង់គ្រប់គ្រងលើប្រជាជនដោយសុច្ចរិតនិងទៀងត្រង់។
\v 16 លោកយ៉ូអាប់ កូនរបស់អ្នកស្រីសេរូយ៉ា មានមុខងារជាមេបញ្ជាការកងទ័ព ហើយលោកយេហូសាផាត កូនរបស់លោកអហ៊ីលូដ ជាអ្នកនាំព្រះរាជសាររបស់ស្តេច។
\v 17 លោកសាដុក កូនរបស់លោកអហ៊ីទូប និងលោកអហ៊ីមេឡែក កូនរបស់លោកអបៀថើរ មានមុខងារជាបូជាចារ្យ ចំណែកឯលោកសេរ៉ាយ៉ា ជាលេខាធិការ។
\v 18 លោកបេណាយ៉ាជាកូនរបស់លោកយេហូយ៉ាដា ជាមេបញ្ជាការលើក្រុមកេរេធីម និង ក្រុមពេលលេធីម ហើយចំណែកឯបុត្រាទាំងឡាយរបស់ព្រះបាទដាវីឌ មានមុខងារជាមេក្រុមលើអ្នកណែនាំរបស់ព្រះមហាក្សត្រ។
\s5
\c 9
\cl ជំពូក ៩
\p
\v 1 ព្រះបាទដាវីឌមានរាជឳង្ការថា៖ «តើមាននរណាម្នាក់ក្នុងញាតិវង្សរបស់ព្រះបាទសូល ដែលនៅរស់រានមានជីវិត ដែលយើងអាចសម្តែងសេចក្តីសប្បុរសចំពោះគេ ដោយយល់ដល់សម្តេចយ៉ូណាថានឬទេ?»
\v 2 កាលនោះគេបាននាំបុរសម្នាក់មកជួបព្រះរាជា គឺអ្នកបម្រើម្នាក់ក្នុងញាតិវង្សរបស់ព្រះបាទដាវីឌដែលមានឈ្មោះថា ស៊ីបា។ ព្រះបាទដាវីឌមានរាជឱង្ការសួរគាត់ថា៖​ «តើអ្នកឬជាស៊ីបា?» គាត់ទូលស្តេចថា៖ «បពិត្រ! គឺទូលបង្គំនេះហើយ»។
\s5
\v 3 នោះ ព្រះរាជាមានរាជឱង្ការថា៖​ «តើក្នុងវង្សញាតិរបស់ព្រះបាទសូល មិនមានអ្នកណាម្នាក់នៅមានជីវិត ដែលយើងអាចសម្តែងសេចក្តីសប្បុរសនៃព្រះចំពោះគេបានទេឬ?» លោកស៊ីបាទូលទៅស្តេចវិញថា៖​ «សម្តេចយ៉ូណាថាន់ នៅមានបុត្រាមួយអង្គ ដែលពិការជើង»។
\v 4 ព្រះរាជាសួរលោកថា៖ «តើគេនៅឯណា?» លោកស៊ីបាទូលថា៖ គឺលោកស្នាក់នៅក្នុងផ្ទះរបស់លោកម៉ាកៀរ ជាកូនប្រុសរបស់លោកអាំមាល ក្នុងក្រុងឡូរដេបា»។
\s5
\v 5 នោះព្រះបាទដាវីឌបានចាត់គេឲ្យទៅរកគាត់ និងនាំពីផ្ទះរបស់លោក​ម៉ាកៀរ ជាកូនរបស់អាំមាល ពីក្រុងឡូរដេបាមក។
\v 6 សម្តេចមេភីបូសែត ជាបុត្ររបស់សម្តេចយ៉ូណាថាន់ និងជាចៅរបស់ព្រះបាទសូល បានចូលគាល់ព្រះបាទដាវីឌ លោកបានឱនចុះក្រាបមុខដល់ដីថ្វាយបង្គំស្តេច។ ព្រះបាទដាវីឌមានរាជឱង្ការសួរថា៖ «តើអ្នកឬជាមេភីបូសែត?» លោកទូលថា៖ «បពិត្រព្រះករុណា! ទូលបង្គំជាអ្នកបម្រើរបស់ព្រះករុណា!»
\s5
\v 7 ព្រះបាទដាវីឌមានរាជឱង្ការថា៖ «កុំភ័យខ្លាចយើងធ្វើអ្វី យើងនឹងប្រព្រឹត្តចំពោះអ្នកដោយសប្បុរស ដោយយល់ដល់សម្តេចយ៉ូណាថាន់ ជាបិតារបស់អ្នក ហើយយើងនឹងប្រគល់ដីធ្លីទាំងប៉ុន្មានដែលជារបស់ព្រះបាទសូល ជាជីតារបស់អ្នកឲ្យទៅអ្នកវិញ នោះអ្នកនឹងបរិភោគរួមតុជាមួយយើងជារៀងរាល់ថ្ងៃរហូតតទៅ»។
\v 8 សម្តេចចមេភីបូសែតក្រាបថ្វាយបង្គំ ហើយទូលស្តេចថា៖ «បពិត្រព្រះករុណា! តើទូលបង្គំនេះមានឋានៈជាអ្វី ដែលព្រះករុណាយកចិត្តទុកដាក់ជាមួយ ទូលបង្គំប្រៀបបាននឹងឆ្កែងាប់មួយក្បាលតែប៉ុណ្ណោះ?»
\s5
\v 9 ពេលនោះ ស្តេចបានត្រាស់ហៅលោកស៊ីបា ជាអ្នកបម្រើរបស់ព្រះបាទសូលមក ហើយមានរាជឱង្ការថា៖ គ្រប់ទាំងអ្វីៗទាំងអស់ ដែលជាសម្បត្តិរបស់ព្រះបាទសូលនិងញាតិរបស់ទ្រង់ យើងបានប្រគល់ឲ្យទៅចៅរបស់ចៅហ្វាយរបស់លោកហើយ។
\v 10 លោកនិងកូនចៅរបស់លោកព្រមទាំងអ្នកបម្រើរបស់លោកត្រូវនាំគ្នាធ្វើស្រែចំការនោះឲ្យលោក ហើយប្រមូលភោគផលទុកសម្រាប់គាត់ ដូច្នេះ ចៅហ្វាយរបស់លោកនឹងមានអាហារសម្រាប់បរិភោគ។ សម្រាប់សម្តេចមេភីបូសែត ចៅប្រុសចៅហ្វាយរបស់លោកត្រូវបរិភោគរួមតុជាមួយយើងជារៀងរាល់ថ្ងៃ»។ លោកស៊ីបាមានកូនប្រុសចំនួនដប់ប្រាំនាក់ និងអ្នកបម្រើម្ភៃនាក់។
\s5
\v 11 នោះគាត់ទូលស្តេចថា៖ «បពិត្រព្រះករុណា ទូលបង្គំជាអ្នកបម្រើរបស់ទ្រង់ នឹងប្រព្រឹត្តតាមបញ្ជាទាំងប៉ុន្មានដែលព្រះករុណាបង្គាប់មកទូលបង្គំ។ ស្តេចបន្ថែមទៀតថា៖ «ឯមេភីបូសែតដែលនឹងត្រូវបរិភោគរួមតុជាមួយយើងរាល់ថ្ងៃ គឺដូចជាបុត្រាមួយអង្គរបស់ពព្រះរាជាដែរ»។
\v 12 លោកមេភីបូសែតមានកូនប្រុសម្នាក់ ឈ្មោះមីកា។ មនុស្សទាំងអស់ដែលរស់នៅក្នុងផ្ទះរបស់លោកស៊ីបា សុទ្ធតែជាអ្នកបម្រើរបស់លោកមេភីបូសែត។
\v 13 លោកមេភីបូសែតបានស្នាក់នៅក្រុងយេរូសាឡឹម​ ហើយលោកតែងតែរួមតុអាហារជាមួយស្តេច ជើងរបស់សម្តេចមេភីបូសែតទាំងពីរគឺពិការ។
\s5
\c 10
\cl ជំពូក ១០
\p
\v 1 ក្រោយបន្តិចមក ស្តេចនៃជនជាតិអាំម៉ូនបានចូលទិវង្គត ហើយបុត្រារបស់ទ្រង់ព្រះនាមហានូន បានគ្រងរាជ្យបន្ត។
\v 2 ព្រះបាទដាវីឌមានរាជឱង្ការថា៖ «យើងនឹងសម្តែងសេចក្តីសប្បុរស​ ចំពោះហានូន ជាកូនរបស់ណាហាស ដូចជាបិតាទ្រង់ធ្លាប់បានសម្តែងសេចក្តីសប្បុរសចំពោះយើង»។ ដូច្នេះ ព្រះបាទដាវីឌ​ បានចាត់រាជទូតរបស់ទ្រង់ទៅជួយសម្រាលទុក្ខរបស់ទ្រង់ដោយ បិតារបស់ទ្រង់បានសុគត។ ពួករាជទូតបានចូលទៅក្នុងទឹកដីរបស់ពួកអាំម៉ូន។
\v 3 ប៉ុន្តែ ពួកអ្នកដឹកនាំរបស់សាសន៍អាំម៉ូន បានទូលទៅហានូន ជាចៅហ្វាយរបស់ពួកគេថា៖ «តើទ្រង់ពិតជាជឿថា ស្តេចដាវីឌចង់លើកតម្កើងបិតាទ្រង់ ដោយចាត់រាជទូតមកសម្រាលទុក្ខទ្រង់ឬ? តើដាវីឌ មិនមែនបញ្ជូនទូតរបស់គេមកដើម្បីអង្កេត ស៊ើបមើលទីក្រុង ក្នុងគោលបំណងវាយដណ្តើមទីក្រុងទេឬ?»
\s5
\v 4 ដូច្នេះ លោកហានូន​បានចាប់ពួករាជទូតរបស់ស្តេចដាវីឌ កោរពុកចង្ការរបស់ពួកគេមួយចំហៀង និងកាត់សម្លៀកបំពាក់ពួកគេផ្តាច់ត្រឹមគូថ រួចលែងពួកគេទៅ។
\v 5 នៅពេលដែលពួកគេទូលរឿងនេះដល់ព្រះបាទដាវីឌ ​ទ្រង់បានចាត់មនុស្សឲ្យទៅទទួលពួកគេ ព្រោះពួកគេមានសេចក្តីអៀនខ្មាស់ជាខ្លាំង។ ស្តេចបានបង្គាប់មកថា៖ «ចូរអ្នករាល់គ្នាស្នាក់នៅក្រុងយេរីខូ រហូតដល់ពុកចង្ការរបស់អ្នករាល់គ្នាបានដុះឡើងវិញ រួចចាំត្រឡប់មកវិញ»។
\s5
\v 6 កាលពួកជនជាតិអាំម៉ូន ឃើញថាពួកគេបានទៅជាទីគួរស្អប់ខ្ពើមរបស់ស្តេចដាវីឌហើយនោះ ជនជាតិអាំម៉ូន បានចាត់អ្នកនាំសារឲ្យទៅជួលជនជាតិស៊ីរី ពីក្រុង បេត រេហូប និងក្រុងសូបា បានទ័ពថ្មើរជើងចំនួនពីរម៉ឺននាក់ កងទ័ពរបស់ស្តេចម៉ាកា ចំនួនមួយពាន់នាក់។
\v 7 ពេលដែលព្រះបាទដាវីឌ បានឮដំណឹងនេះ ទ្រង់បានចាត់លោកយ៉ូអាប់ និងកងទ័ពទាំងអស់។
\v 8 ពួកសាសន៍អាំម៉ូន បានចេញមកបោះទីតាំងទ័ព នៅច្រកចូលទីក្រុងរបស់ពួកគេ ដែលពេលនោះទ័ពថ្មើរជើងស៊ីរី នៃសូបា និង រេហូប និងម៉ាកា បានចេញមកត្រៀមខ្លួននៅតាមទីវាល។
\s5
\v 9 ពេលដែលលោកយ៉ូអាប់បានឃើញថា លោកត្រូវប្រឈមមុខច្បាំងតទល់ទាំងពីរមុខព្រួញដូច្នេះ លោកក៏បានជ្រើសរើសពួកទាហានដែលជំនាញបំផុតពីកងទ័ពអ៊ីស្រាអែល ហើយរៀបចំពួកគេជាក្បួនទ័ពចេញទៅតទល់នឹងកងទ័ពស៊ីរី។
\v 10 រីឯពួកទាហានដែលនៅសល់ លោកបានប្រគល់ទៅក្នុងការដឹកនាំរបស់លោកអប៊ីសាយ ប្អូនប្រុសរបស់លោក ចេញទៅតទល់នឹងជនជាតិអាំមូន។
\s5
\v 11 លោកយ៉ូអាប់មានប្រសាសន៍ទៅ លោកអប៊ីសាយ ជាប្អូនថា៖ «ប្រសិនបើជនជាតិស៊ីរីមានកម្លាំងខ្លាំងជាងបង នោះប្អូន លោកអប៊ីសាយត្រូវទៅជួយបងផង។ ផ្ទុយទៅវិញជនជាតិអាំម៉ូន ខ្លាំងជាងឯង នោះបងនឹងទៅជួយឯង។
\v 12 ចូរមានកម្លាំង និងចិត្តក្លាហានប្រយុទ្ធ ដើម្បីប្រជារាស្ត្ររបស់យើង និងទីក្រុងរបស់ព្រះនៃយើង សូមព្រះអម្ចាស់សម្រេចតាមព្រះហឫទ័យរបស់ព្រះអង្គចុះ»។
\s5
\v 13 ដូច្នេះ លោកយ៉ូអាប់ និងពលទាហានរបស់លោក បានចេញទៅប្រយុទ្ធជាមួយជនជាតិស៊ីរី គឺអ្នកដែលបានបាក់ទ័ពរត់នៅខាងមុខពលទ័ពអ៊ីស្រាអែល។
\v 14 នៅពេលដែលកងទ័ពជនជាតិអាំមូនឃើញថាកងទ័ពស៊ីរី បាក់ទ័ពដូច្នេះ ពួកគេក៏រត់ចេញពីមុខលោកអប៊ីសាយ ត្រឡប់ចូលទៅក្នុងទីក្រុងវិញ។ លោកយ៉ូអាប់ក៏បានត្រឡប់ពីវាយប្រហារជនជាតិអាំម៉ូន ហើយត្រឡប់ទៅក្រុងយេរូសាឡិមវិញ។
\s5
\v 15 ពេលដែលពួកស៊ីរីឃើញថាពួកគេចាប់ផ្តើមចាញ់ដៃជនជាតិអ៊ីស្រាអែល នោះពួកគេក៏ប្រមូលផ្តុំគ្នាឡើងវិញ។
\v 16 ពេលនោះ ព្រះបាទហាដារេស៊ើបានចាត់គេឲ្យទៅប្រមូលពលទ័ពស៊ីរីដែលនៅឯនាយទន្លេអឺប្រាតមកជួយ។ ពួកគេបានមកដល់ហេឡាម ដែលមានលោកសូបាក់ ជាមេបញ្ជាការកងទ័ពលើពលទាហានរបស់ព្រះបាទហាដារេស៊ើ ជាមេដឹកនាំរបស់ពួកគេ។
\s5
\v 17 មានគេនាំដំណឹងនេះមកទូុលព្រះបាទដាវីឌ ទ្រង់ក៏បានប្រមូលកងទ័ពអ៊ីស្រាអែលទាំងអស់ឆ្លងទន្លេយ័រដាន់ ហើយបានទៅដល់ហេឡាម។ ពួកស៊ីរីបានរៀបចំទ័ពប្រឈមមុខជាមួយនឹងទាហានរបស់ព្រះបាទដាវីឌ ហើយវាយប្រហារទ្រង់។
\v 18 កងទ័ពស៊ីរី បានបាក់ទ័ពរត់នៅមុខទ័ពអ៊ីស្រាអែល។ ព្រះបាទដាវីឌ សម្លាប់ទាហានបររទេះសេះអស់ប្រាំពីររយនាក់ និងពលទ័ពសេះអស់បួនម៉ឺននាក់។ លោកសូបាក់ជាមេបញ្ជាការរបស់ពួកគេក៏ស្លាប់នៅទីនោះដែរ។​
\v 19 ពេលដែលស្តេចទាំងឡាយដែលជាចំនុះរបស់ព្រះបាទហាដារេស៊ើរ ឃើញថាពួកគេចាញ់កងទ័ពអ៊ីស្រាអែលដូច្នេះ ពួកគេក៏បែរមកចុះសន្ធិសញ្ញាសន្តិភាពជាមួយអ៊ីស្រាអែល ហើយចុះចូលជាមួយនឹងស្តេច។
\s5
\c 11
\cl ជំពូក​ ១១
\p
\v 1 នៅរដូវស្លឹកឈើលាស់​ ជារដូវកាលដែលស្តេចទាំងឡាយទម្លាប់ធ្វើសង្គ្រាម នោះព្រះបាទដាវីឌបានចាត់លោកយ៉ូអាប់ ជាមេទ័ពរបស់ទ្រង់ និងពួកកងទ័ពរបស់អ៊ីស្រាអែលឲ្យចេញទៅ។ ពួកគេបានកម្ទេចកងទ័ពអាំម៉ូន និងបានឡោមព័ទ្ធក្រុងរ៉ាបាត។ ចំណែកឯព្រះបាទដាវីឌ ទ្រង់គង់នៅក្រុងយេរូសាឡិម។
\s5
\v 2 មានថ្ងៃមួយ នៅពេលរសៀល ព្រះបាទដាវីឌបានតើនពីក្រឡាបន្ទំ ហើយស្តេចបានយាងកំសាន្តតាមថែវដែលនៅជាន់ខាងលើព្រះដំណាក់។ ទ្រង់បានទតឃើញនារីម្នាក់ដែលកំពង់ងូតទឹក ស្ត្រីម្នាក់នោះមានរូបឆោមស្អាតណាស់ស្រស់
\v 3 ស្តេចបានចាត់គេឲ្យទៅស៊ើបសួរអំពីស្រ្តីនោះ។ មានគេនិយាយថា៖ «តើនេះមិនមែនជានាងបេតសេបា ជាកូនស្រីរបស់លោក អេលាំ​ ជាភរិយារបស់លោកអ៊ូរី ជាជនជាតិហេតនោះទេឬ?»
\s5
\v 4 ព្រះបាទដាវីឌបានចាត់គេឲ្យនាំនាងមក នាងបានចូលគាល់ស្តេច ហើយស្តេចបានរួមដំណេកជាមួយនាង (គឺនាងទើបតែបានសម្អាតខ្លួនពីការមានរដូវរបស់នាង)។ បន្ទាប់មក នាងបានត្រឡប់ទៅផ្ទះរបស់នាងវិញ។
\v 5 នាងបេតសេបាក៏ចាប់មានទម្ងន់ ហើយនាងក៏ចាត់មនុស្សឲ្យទៅទូលព្រះបាទដាវីឌ ថា៖ «ខ្ញុំម្ចាស់មានទម្ងន់ហើយ»។
\s5
\v 6 នោះ ព្រះបាទដាវីឌមានរាជឱង្ការបញ្ជាទៅលោកយ៉ូអាប់ថា៖ «ចូរបញ្ជូនអ៊ូរី​ ជាជនជាតិហេតមកជួបយើង»។ ដូច្នេះលោកយ៉ូអាប់បានចាត់លោកអ៊ូរីមកឯព្រះបាទដាវីឌ។
\v 7 នៅពេលដែលលោកអ៊ូរី មកដល់ ព្រះបាទដាវីឌបានសួរសុខទុក្ខរបស់លោកយ៉ូអាប់ អំពីពួកពលទាហាន ហើយនិងសភាពការណ៍សង្រ្គាម តើយ៉ាងណាទៅហើយ។
\v 8 ព្រះបាទដាវីឌ ក៏មានរាជឱង្ការទៅកាន់លោកអ៊ូរីថា៖ «ចូរត្រឡប់ទៅផ្ទះរបស់លោក ហើយសម្អាតជើងរបស់លោកចុះ»។ ដូច្នេះ លោកអ៊ូរីក៏ចាកចេញពីព្រះរាជវាំងទៅ ហើយបន្ទាប់ពីលោកចាកចេញទៅ ស្តេចបានផ្ញើអំណោយទៅឲ្យលោក។
\s5
\v 9 ប៉ុន្តែ លោកអ៊ូរីមិនបានត្រឡប់ទៅផ្ទះរបស់លោកនោះទេ​ គឺលោកបានសម្រាន្ដនៅមាត់ទ្វារចូលព្រះរាជវាំងរបស់ស្តេចជាមួយនឹងអ្នកបម្រើទាំងអស់របស់ចៅហ្វាយរបស់លោក។
\v 10 ពេលនោះមានគេទូលរឿងនេះដល់ព្រះបាទដាវីឌថា៖ «លោកអ៊ូរីមិនបានត្រឡប់ទៅផ្ទះរបស់លោកនោះទេ»។ ព្រះបាទដាវីឌសួរលោកអ៊ូរីថា៖ «តើអ្នកបានធ្វើអ្វី? តើហេតុអ្វីបានជាលោកមិនត្រឡប់ទៅផ្ទះរបស់លោក?»
\v 11 នោះលោកអ៊ូរីទូលស្តេចថា៖ «ហឹបរបស់ព្រះអម្ចាស់ទាំងពលទាហានអ៊ីស្រាអែល ព្រមទាំងយូដា ពួកគេស្នាក់នៅក្នុងត្រសាលនៅឡើយ ហើយចៅហ្វាយរបស់ទូលបង្គំលោកយ៉ូអាប់ និងអ្នកបម្រើរបស់លោកទាំងអស់ក៏សម្រាកនៅទីវាល។ តើនឹងឲ្យទូលបង្គំចូលទៅក្នុងផ្ទះ ស៊ីផឹក ហើយដេកជាមួយភរិយារបស់ទូលបង្គំយ៉ាងដូចម្តេចបាន? ទូលបង្គំសូមស្បថថា ដរាបណាព្រះករុណានៅមានព្រះជន្មគង់នៅ ទូលបង្គំនឹងមិនធ្វើដូច្នេះជាដាច់ខាត។
\s5
\v 12 ព្រះបាទដាវីឌមានរាជឱង្ការមកលោកអ៊ូរីថា៖ «ថ្ងៃនេះសូមលោកស្នាក់នៅទីនេះចុះ ហើយថ្ងៃស្អែកសឹមចេញដំណើរទៅ»។ ដូច្នេះ លោកក៏ស្នាក់នៅក្រុងយេរូសាឡិមក្នុងថ្ងៃនោះនឹងថ្ងៃបន្ទាប់។
\v 13 នៅពេលដែលព្រះបាទដាវីឌ ត្រាស់ហៅលោកនោះ លោកបាន​បរិភោគ នឹងផឹកមុនស្តេច។ នៅរសៀលបន្ទាប់លោកអ៊ូរីបានសម្រាន្តលើគ្រែរបស់លោកជាមួយពួកអ្នកបម្រើចៅហ្វាយរបស់លោក គឺលោកមិនបានត្រឡប់ទៅផ្ទះរបស់លោកទេ។
\s5
\v 14 នៅពេលព្រឹកព្រះបាទដាវីឌបានសរសេរ​​សំបុត្រ​ផ្ញើទៅលោកយ៉ូអាប់ តាមរយៈលោកអ៊ូរី។
\v 15 ស្តេចបានសរសេរនៅក្នុងសំបុត្រនោះថា៖ «ចូរបញ្ជូនលោកអ៊ូរីទៅកាន់សមរភូមិមុខ គឺទៅកាន់ខ្សែប្រយុទ្ធ ហើយដកអ្នកដទៃទៀតចេញពីគេមក នោះគាត់នឹងត្រូវគេវាយប្រហារហើយសម្លាប់នៅទីនោះ។
\s5
\v 16 លោកយ៉ូអាប់ សង្កេតមើលទីក្រុងដែលលោកឡោមព័ទ្ធ លោកក៏បានដាក់លោកអ៊ូរីនៅកន្លែងដែលលោកបានដឹងថាមានសត្រូវដែលខ្លាំងពូកែ។
\v 17 នៅពេលដែលកងទ័ពសត្រូវចេញមកច្បាំងតទល់នឹងកងទ័ពរបស់លោកយ៉ូអាប់ ពួកគេបានសម្លាប់កងទ័ពមួយចំនួន នៅក្នុងជួរទ័ពរបស់ស្តេចដាវីឌ ហើយលោកអ៊ូរី ជាជនជាតិហេត ក៏ត្រូវបានគេសម្លាប់នៅទីនោះដែរ។
\s5
\v 18 លោកយ៉ូអាប់ បានចាត់គេឲ្យទៅរាយការណ៍ថ្វាយព្រះបាទដាវីឌ សព្វគ្រប់អំពីសភាពការណ៍ចម្បាំង
\v 19 គឺលោកបញ្ជាអ្នកនាំសារថា៖ «នៅពេលដែលអ្នកបានទូលថ្វាយស្តេចចប់សព្វគ្រប់អំពីសភាពការណ៍ចម្បាំងហើយ
\v 20 ប្រសិនបើ ស្តេចខ្ញាល់ ហើយទ្រង់មានរាជឱង្ការថា «ហេតុអ្វីបានជាអ្នកចូលទៅជិតកំពែងក្រុង ក្នុងពេលប្រយុទ្ធ តើអ្នកមិនដឹងទេឬថា ខ្មាំងនឹងបាញ់ព្រួញពីលើកំពែងក្រុងមក?
\s5
\v 21 តើអ្នកណាជាអ្នកសម្លាប់លោក​អប៊ី‌មាឡេក​ ជាកូនប្រុសរបស់លោកយេរូបាលដែលនៅថេប៊េស? តើមិនមែនជាមនុស្សស្រីទេឬដែលបានទម្លាក់ថ្មត្បាល់ពីលើកំពែងមកចំលោក? ហេតុអ្វីបានជាអ្នកចូលទៅជិតកំពែងក្រុងនោះ? នោះ អ្នកត្រូវទូលស្តេចថា៖ «អ្នកបម្រើរបស់ព្រះករុណា លោកអ៊ូរី ជាជនជាតិហេតុ ក៏បានស្លាប់នៅទីនោះដែរ។
\s5
\v 22 ដូច្នេះ អ្នកនាំសារបានចាកចេញទៅគាល់ព្រះរាជា និងបានទូលថ្វាយទ្រង់គ្រប់សព្វ តាមដែលលោកយ៉ូអាប់បានបង្គាប់លោកឲ្យនិយាយ។
\v 23 អ្នកនាំសារទូលស្តេចថា៖ «ពួកខ្មាំងសត្រូវមានប្រៀបជាងយើង គេចេញមកវាយយើងខ្ញុំនៅតាមវាល ប៉ុន្តែ យើងបានវាយបកទៅវិញ រហូតពួកគេទៅដល់ក្លោងទ្វារក្រុង។
\s5
\v 24 ពេលនោះ ពួកខ្មាំងសត្រូវបានបាញ់ព្រួញពីលើកំពែងក្រុង មកលើកងទ័ពរបស់ព្រះករុណា ធ្វើអោយពលទាហានមួយចំនួនបានស្លាប់ ហើយអ្នកបម្រើរបស់ព្រះករុណា លោកអ៊ូរី ជាជនជាតិហេត ក៏បានស្លាប់នៅទីនោះដែរ។
\v 25 «នោះព្រះបាទដាវីឌ មានរាជឱង្ការទៅអ្នកនាំសារថា «ចូរប្រាប់យ៉ូអាប់ថា សូមកុំពិបាកចិត្តព្រោះតែរឿងនេះឡើយ ដ្បិត ការធ្វើសង្គ្រាមគឺតែងតែមានការស្លាប់ទាំងសងខាងដូច្នេះហើយ។ ចូរខំប្រឹងច្បាំងឲ្យកាន់តែខ្លាំង ហើយបំផ្លាញក្រុងនេះឲ្យបាន»។
\s5
\v 26 នៅពេលដែលភរិយារបស់លោកអ៊ូរី បានដឹងដំណឹងថាប្តីរបស់ស្លាប់ នាងបានធ្វើពិធីកាន់ទុក្ខសពប្តីរបស់នាង។
\v 27 លុះពេលវេលានៃការកាន់ទុកបានចប់សព្វគ្រប់ហើយ ព្រះបាទដាវីឌបានចាត់គេឲ្យទៅនាំនាងពីផ្ទះមក ចូលទៅក្នុងព្រះរាជវាំង ហើយនាងបានក្លាយជាមហេសីរបស់ស្តេច ហើយសម្រាលបានបុត្រមួយថ្វាយស្តេច។ ប៉ុន្តែ អំពើដែលដាវីឌបានធ្វើ មិនគាប់ព្រះទ័យព្រះអម្ចាស់ឡើុយ។
\s5
\c 12
\cl ជំពូក ១២
\p
\v 1 កាលនោះព្រះអម្ចាស់ បានចាត់លោកណាថាន់ទៅឯព្រះបាទដាវីឌ។ លោកបានមកគាល់ស្តេច ហើយនិយាយថា៖ «មានដំណាលថា ក្នុងក្រុងមួយមានបុរសពីរនាក់។ ម្នាក់ជាអ្នកមាន និងម្នាក់ទៀតជាអ្នកក្រ។
\v 2 បុរសអ្នកមានមានហ្វូងគោ និងហ្វូងចៀមជាច្រើន
\v 3 ប៉ុន្តែបុរសអ្នកក្រមិនមានអ្វីទាំងអស់ ក្រៅពីកូនចៀមញីមួយប៉ុណ្ណោះ ដែលទិញមកហើយចិញ្ចឹមបីបាច់វាបានធំធាត់។ ចៀមនោះវាបាននៅជាមួយគាត់តាំងពីតូច ហើយក៏បានធំឡើងជាមួយគាត់។ ចៀមនោះវាតែងតែស៊ី នឹងផឹកពីពែងរបស់គាត់​ ហើយវាតែងតែដេកនៅក្នុងដៃរបស់គាត់ គឺដូចជាកូនស្រីរបស់គាត់។
\s5
\v 4 ថ្ងៃមួយមានភ្ញៀវមកសួរសុខទុក្ខបុរសអ្នកមាន ប៉ុន្តែ បុរសអ្នកមានមិនចង់យកសត្វពីហ្វូងគោ ហ្វូងចៀមរបស់លោក ដើម្បីធ្វើអាហារទទួលភ្ញៀវនោះទេ។ ជំនួសវិញគាត់បានយកមេចៀមរបស់បុរសអ្នកក្រ ហើយចំអិនអាហារទទួលភ្ញៀវរបស់គាត់»។
\v 5 ព្រះបាទដាវីឌ ព្រះពិរោធយ៉ាងខ្លាំងនឹងបុរសអ្នកមាន ហើយទ្រង់មានរាជឱង្ការទៅព្យាការីណាថាន់ថា៖ «យើងសូមស្បថក្នុងព្រះនាមព្រះអម្ចាស់ដែលមានព្រះជន្មគង់នៅ មនុស្សដែលប្រព្រឹត្តដូច្នេះ ត្រូវដាក់ទោសដល់ស្លាប់។
\v 6 គេត្រូវសងចៀមមួយជាបួនឲ្យម្ចាស់ដើមវិញ ពីព្រោះគេបានប្រព្រឹត្តយ៉ាងដូច្នេះ ហើយបានកិច្ចការដ៏អាក្រក់ចំពោះអ្នកក្រ»។
\s5
\v 7 ព្យាការីណាថាន់ទូលព្រះបាទដាវីឌថា៖ «ទ្រង់គឺជាបុរសម្នាក់នោះ! ព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែលមានព្រះបន្ទូលថា៖ «យើងបានចាក់ប្រេងតែងតាំងអ្នក ឲ្យគ្រប់គ្រងលើអ៊ីស្រាអែល ហើយយើងក៏បានរំដោះអ្នកចេញពីដៃរបស់ស្តេចសូល។
\v 8 យើងបានប្រគល់រាជសម្បត្តិ ព្រមទាំងស្រីស្នំទាំងអស់របស់ចៅហ្វាយរបស់អ្នក មកក្នុងកណ្តាប់ដៃរបស់អ្នក។ យើងក៏បានប្រគល់ឲ្យអ្នកគ្រប់គ្រងលើជនជាតិអ៊ីស្រាអែល និងពួកយ៉ូថាដែរ។ ប្រសិនបើជានៅតែមិនគ្រប់គ្រាន់ទៀត យើងអាចបន្ថែមលើសពីនេះទៅទៀត។
\s5
\v 9 ដូច្នេះ ហេតុដូចម្តេចបានជាអ្នកមើលងាយព្រះបន្ទូលព្រះអម្ចាស់! ដោយធ្វើអំពើដ៏អាក្រក់ដែលទាស់ចិត្តយើងដូច្នេះ? គឺអ្នកបានសម្លាប់លោកអ៊ូរីជាជនជាតិហេត ដោយប្រគល់ឲ្យគេសម្លាប់ដោយមុខដាវ ហើយអ្នកបានយកប្រពន្ធរបស់គេមកធ្វើជាប្រពន្ធ។ អ្នកបានប្រគល់គេឲ្យទៅពួកសាសន៍អាំម៉ូនប្រហារជីវិតរបស់គេ។
\v 10 ដូច្នេះហើយបានជាក្នុងគ្រួសាររបស់អ្នកតែងតែមានមនុស្សស្លាប់ដោយមុខដាវជានិច្ច ព្រោះអ្នកបានមាក់ងាយយើង ដោយយកប្រពន្ធអ៊ូរី ជាជនជាតិហេតមកធ្វើជាប្រពន្ធរស់ខ្លួន។
\s5
\v 11 ព្រះអម្ចាស់មានព្រះបន្ទូលថា៖ មើល៍! យើងនឹងធ្វើឲ្យមានមហន្តរាយកើតមាននៅក្នុងគ្រួសាររបស់អ្នក។ យើងនឹងយកស្ត្រីស្នំទាំងប៉ុន្មានរបស់អ្នក ឲ្យទៅសាច់ញាតិរបស់អ្នក ហើយគេនឹងរួមដំណេកជាមួយស្ត្រីស្នំរបស់អ្នកនៅកណ្តាលវាល នៅចំពោះមុខរបស់អ្នក។
\v 12 អ្នកបានប្រព្រឹត្តអំពើបាបដោយស្ងាត់កំបាំង ឯយើងវិញ យើងនឹងប្រព្រឹត្តការនេះចំពោះអ្នកនៅកណ្តាលវាល ចំពោះមុខប្រជាជនអ៊ីស្រាអែលទាំងមូល»។
\v 13 ព្រះបាទដាវីឌមានរាជឱង្ការទៅព្យាការីណាថាន់ថា៖ «យើងបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះអម្ចាស់»។ ព្យាការីតបទៅស្តេចវិញថា៖ «ព្រះអម្ចាស់លើកលែងទោសឲ្យព្រះករុណា។ ព្រះករុណានឹងមិនសោយទិវង្គតទេ។
\s5
\v 14 ប៉ុន្តែ ទោះជាយ៉ាងណាក្តី ដោយអ្នកបានមាក់ងាយព្រះអម្ចាស់ នោះក្មេងដែលកើតមកនោះនឹងត្រូវស្លាប់ជាប្រាកដ»។
\v 15 បន្ទាប់មក ព្យាការីណាថាន់បានត្រឡប់ទៅលំនៅរបស់លោកវិញ។ ព្រះអម្ចាស់បានធ្វើឲ្យកូនដែលភរិយាលោកអ៊ូរី បានធ្វើឲ្យព្រះបាទដាវីឌមានជម្ងឺជាទម្ងន់។
\s5
\v 16 ព្រះបាទដាវីឌបានទូលអង្វរព្រះអម្ចាស់សម្រាប់ក្មេងនោះ។ ស្តេចបានតមអាហារ ហើយកាលស្តេចយាងចូលក្រឡាបន្ទំ ស្តេចបានផ្ទុំផ្ទាល់ដី។
\v 17 ពួកចាស់ទុំបានទទូចអង្វរសូមឲ្យស្តេចតើនឡើង ប៉ុន្តែ ព្រះបាទដាវីឌមិនព្រមក្រោកទេ ហើយទ្រង់ក៏មិនសោយអាហារជាមួយពួកគេដែរ។
\v 18 នៅថ្ងៃទីប្រាំពីរ កូននោះក៏បានស្លាប់។ ពួករាជបម្រើរបស់ព្រះបាទដាវីឌមិនហ៊ានទូលស្តេចពីការស្លាប់របស់កូននោះទេ ដោយពួកគេនិយាយថា៖ «មើល៍ កាលកូននៅមានជីវិតនៅឡើយ​ យើងបាននិយាយជាមួយព្រះករុណា តែព្រះករុណាពុំព្រមស្តាប់យើងនោះទេ។ ចុះទម្រាំបើពេលនេះកូនស្លាប់ទៅហើយ តើទ្រង់នឹងធ្វើយ៉ាងណាចំពោះរូបកាយទ្រង់។
\s5
\v 19 ប៉ុន្តែ ពេលដែលព្រះបាទដាវីឌបានឃើញពួករាជបម្រើខ្សឹបខ្សៀវគ្នា ទ្រង់ក៏យល់ថា កូនបានស្លាប់ហើយ។ ទ្រង់មានរាជឱង្ការទៅពួករាជបម្រើថា៖ «តើកូនរបស់យើងស្លាប់ហើយឬ?» ពួកគេទូលថា៖ «បពិត្រព្រះករុណា! ព្រះឱរសសុគតហើយ»។
\v 20 នោះ ព្រះបាទដាវីឌ បានក្រោកពីដី ស្រង់ទឹក ប្រោះទឹកអប់ ព្រមទាំងផ្លាស់ព្រះភូសា។ ទ្រង់បានយាងចេញទៅទីសក្ការៈ ហើយថ្វាយបង្គំព្រះអម្ចាស់នៅទីនោះ ហើយស្តេចត្រឡប់មកព្រះដំណាក់របស់ទ្រង់វិញ។ ស្តេចបានបញ្ជាឲ្យគេរៀបចំអាហារ ពួកគេបានរៀបចំអាហារនៅចំពោះព្រះរាជា​ ហើយស្តេចក៏សោយ។
\s5
\v 21 ពួករាជបម្រើទូលសួរទ្រង់ថា៖ «ហេតុអ្វីបានជាទ្រង់ធ្វើដូច្នេះ? ទ្រង់បានតមអាហារ និងយំសោកនៅពេលដែលរាជកុមារនៅមានជីវិតនៅឡើយ ប៉ុន្តែ ពេលនេះព្រះឱរសចូលទិវង្គត ទ្រង់បែរជាក្រោកឡើង ហើយសោយព្រះស្ងោយទៅវិញ»។
\v 22 ព្រះបាទដាវីឌតបថា៖ «កាលកូននៅរស់នៅឡើយ យើងបានតមអាហារ និងសោកសង្រេងដោយយើងនឹកថា៖ ព្រះអម្ចាស់នឹងប្រណីសន្តោសដល់យើង ដោយទុកឲ្យកូននោះមានជីវិតបន្តទៀត។
\v 23 ប៉ុន្តែ ពេលនេះកូនបានស្លាប់ផុតទៅហើយ តើឲ្យយើងតមធ្វើអ្វីទៀត? តើយើងអាចនឹងអាចយកគេត្រឡប់មកវិញឬ? គឺយើងទេដែលនឹងត្រូទៅជួបវា គឺវានឹងមិនត្រឡប់មកជួបយើងនោះទេ។
\s5
\v 24 ព្រះបាទដាវីឌបានសម្រាលទុក្ខនាងបេតសេបាជាមហេសីរបស់ទ្រង់ ហើយរួមរស់ជាមួយនាង។ បន្ទាប់មក នាងប្រសូត្របានបុត្រាមួយអង្គ និងប្រទាននាមថា សាឡូម៉ូន។ ព្រះអម្ចាស់សព្វព្រះទ័យនឹងបុត្រនេះណាស់
\v 25 ព្រះអម្ចាស់បានចាត់ព្យាការីណាថាន ទៅទូលព្រះបាទដាវីឌជ្រាបថា ត្រូវដាក់​នាមកូនថា យេឌីឌីយ៉ា មានន័យថា អ្នកដែលព្រះអម្ចាស់ស្រឡាញ់។
\s5
\v 26 គ្រានោះ លោកយ៉ូអាប់វាយយកបានក្រុងរ៉ាបាត ជារាជធានីរបស់ជនជាតិអាំម៉ូន ហើយហើយដណ្តើមយកវាំងរបស់ស្តេច។
\v 27 ដូច្នេះ លោកយ៉ូអាប់បានចាត់អ្នកនាំសារទៅឯព្រះបាទដាវីឌទូលថា៖ «ទូលបង្គំបានវាយទីក្រុងរ៉ាបាត ហើយដណ្តើមបានទីកន្លែងផ្គត់ផ្គង់ទឹក។
\v 28 ឥឡូវនេះ សូមព្រះករុណាប្រមូលទ័ពដែលនៅសល់ ហើយមកវាយយកក្រុងនេះដោយព្រះករុណាផ្ទាល់ចុះ ក្រែងលោពេលដែលទូលបង្គំវាយយកបានក្រុង ហើយគេនិយាយថា ក្រុងនេះជាកម្មសិទ្ធិរបស់ទូលបង្គំ»។
\s5
\v 29 ព្រះបាទដាវីឌបានប្រមូលកងទ័ពទាំងអស់ ហើយចេញទៅរ៉ាបាត ទ្រង់វាយយកបានទីក្រុង។
\v 30 ទ្រង់បានយកមកុដដែលស្ថិតនៅលើព្រះសិរសារបស់ស្តេចអាំម៉ូន ដែលមកុដនោះធ្វើពីមាសមានទម្ងន់សាមសិបគីឡូក្រាម ហើយមានដាំត្បូងទៀតផង។ ទ្រង់បានពាក្យមកុដលើព្រះសិរសារបស់ទ្រង់។ បន្ទាប់មក ព្រះបាទដាវីឌបានរឹបអូសយកជ័យភ័ណ្ឌជាច្រើនពីក្រុងនេះ។
\s5
\v 31 ទ្រង់បានចាប់ប្រជាជនក្រុងនេះទៅជាឈ្លើយ ព្រមទាំងបង្ខំឲ្យពួកគេអាឈើ វាយដែកធ្វើចប ធ្វើពូថៅ ហើយទ្រង់ក៏ឲ្យគេធ្វើឥដ្ឋដែរ។ ព្រះបាទដាវីឌក៏បានធ្វើដូច្នេះចំពោះក្រុងឯទៀតៗរបស់ជនជាតិអាំម៉ូនដែរ។ បន្ទាប់មក ស្តេច និងពួកកងទ័ពរបស់ទ្រង់បានត្រឡប់ទៅក្រុងយេរូសាឡិមវិញ។
\s5
\c 13
\cl ជំពូក ១៣
\p
\v 1 ក្រោយមកទៀត មានរឿងកើតឡើងគឺ៖ សម្តេចអាំម៉ូន ជាបុត្ររបស់ព្រះបាទដាវីឌ ដែលមានចិត្តប្រតិព័ទ្ធយ៉ាងខ្លាំងចំពោះប្អូនស្រីរួមឪពុករបស់គាត់ ដែលមានរូបឆោមស្រស់ស្អាតយ៉ាងខ្លាំង ឈ្មោះព្រះនាងតាម៉ា ដែលជាប្អូនស្រីរួមម្តាយរបស់សម្តេចអាប់សូឡូម ជាស្នំរបស់ព្រះបាទដាវីឌ។
\v 2 សម្តេចអាំណូណមានចិត្តស្រឡាញ់ព្រះនាងតាម៉ា យ៉ាងខ្លាំង រហូតធ្លាក់ខ្លួនឈឺ។ ព្រះនាងជាស្រីព្រហ្មចារី ហើយព្រះបាទអាំណូណ មិនអាចធ្វើអ្វីនាងបានទេ។
\s5
\v 3 សម្តេចអាំណូណ មានមិត្តសម្លាញ់ម្នាក់ឈ្មោះ លោកយេហូណាដាប់ ជាកូនរបស់លោកសាំម៉ា ជាក្មួយប្រុសរបស់ព្រះបាទដាវីឌ។ លោកយេហូណាដាប់ជាមនុស្សដ៏ឈ្លាសវៃ។
\v 4 លោកបានសួរសម្តេចអាំណូណថា៖ «ព្រះរាជបុត្រានៃព្រះមហាក្សត្រអើយ! ហេតុអ្វីបានជាទ្រង់តប់ប្រមល់ជារៀងរាល់ព្រឹកដូច្នេះ? តើទ្រង់អាចប្រាប់ទូលបង្គំបានឬទេ?» សម្តេចអាំណូណឆ្លើយថា៖ «យើងស្រឡាញ់ព្រះនាងតាម៉ាជាប្អូនស្រីរបស់សម្តេចអាប់សូឡូមខ្លាំងណាស់»។
\s5
\v 5 លោកយេហូណាដាប់​ផ្តល់យោបល់ទៅសម្តេចអាំណូណថា៖ «ចូរផ្ទុំនៅលើគ្រែរបស់ទ្រង់ ហើយធ្វើពុតជាឈឺ។ នៅពេលដែលបិតារបស់ទ្រង់យាងមកមើលទ្រង់ នោះត្រូវទូលសូមទ្រង់ថា៖ តើបិតាអាចអនុញ្ញាតឲ្យព្រះនាងតាម៉ារ​ ជាប្អូនស្រីរបស់ទូលបង្គំ យកអាហារមកឲ្យទូលបង្គំសោយ ហើយចម្អិននៅចំពោះមុខទូលបង្គំ ដូច្នេះទូលបង្គំអាចឃើញ និងទទួលអាហារពីដៃរបស់នាង?»
\v 6 ដូច្នេះសម្តេចអាំណូណ ផ្ទុំនៅលើគ្រែ ហើយពុតជាឈឺ។ នៅពេលដែលស្តេចយាងមកសួរសុខទុក្ខគាត់ សម្តេចអាំណូណទូលទៅស្តេចថា៖ «សូមបិតាមេត្តាអនុញ្ញាតឲ្យតាម៉ារ ប្អូនស្រីរបស់ទូលបង្គំមកចម្អិនអាហារសម្រាប់ជំងឺរបស់ទូលបង្គំនៅនឹងមុខទូលបង្គំផង ដូច្នេះ ទូលបង្គំនឹងអាចសោយពីដៃរបស់នាង»។
\s5
\v 7 ព្រះបាទដាវីឌចាត់គេឲ្យទៅប្រាប់ព្រះនាងតាម៉ារនៅដំណាក់របស់នាងថា៖ «ចូរទៅដំណាក់អាំណូណ ជាបងប្រុសរបស់នាង ហើយរៀបចំអាហារសម្រាប់គេ»។
\v 8 ដូច្នេះ ព្រះនាងតាម៉ារបានទៅដំណាក់របស់សម្តេចអាំណូណ កន្លែងដែលគាត់ផ្ទុំ។ ព្រះនាងបានយកម្សៅមកវាយធ្វើនំ ហើយដុតនៅចំពោះមុខសម្តេចអាំណូន។
\v 9 ព្រះនាងបានយកខ្ទះមកចៀននំ រួចយកទៅថ្វាយសម្តេចអាំណូន ប៉ុន្តែ ទ្រង់មិនព្រមសោយទេ។ សម្តេចបញ្ជាអ្នកដែលនៅទីនោះថា៖​ ឲ្យពួកគេចេញពីយើងទៅ។ ដូច្នេះ ពួកគេក៏ចេញទៅ។
\s5
\v 10 សម្តេចអាំណូនប្រាប់នាងតាម៉ារថា៖ «ចូរយកនំចូលមកក្នុងបន្ទប់របស់បងផង ដើម្បីបងបានសោយពីដៃនាង»។ ព្រះនាងតាមារក៏យកនំដែលបានធ្វើនោះចូលទៅក្នុងក្រឡាបន្ទំរបស់សម្តេចអាំណូន ជាបងរបស់នាង។
\v 11 ពេលដែលនាងកំពុងលើកនំថ្វាយនោះ សម្តេច​បានចាប់នាងទាំងពោលថា៖ «ប្អូនអើយ! ចូលមក! រួមដំណេកជាមួយបង»។
\v 12 ព្រះនាងតបវិញថា «ទេបងប្រុស! សូមកុំធ្វើបាបខ្ញុំបែបនេះ! រឿងបែបនេះមិនត្រូវកើតមានក្នុងទឹកដីអ៊ីស្រាអែលទេ។ សូមកុំប្រព្រឹត្តរឿងថោកទាបបែបនេះអោយសោះ!
\s5
\v 13 តើទូលបង្គំនឹងអាចបំបាត់ភាពអាម៉ាស់ដោយការនោះដោយរបៀបណា? ហើយចំពោះម្ចាស់បងវិញ? ទ្រង់នឹងទៅជាមនុស្សដែលចោលម្សៀតនៅស្រុកអ៊ីស្រាអែលនេះ! ដូច្នេះ សូមទ្រង់ទៅទូលព្រះបិតាទៅ ទ្រង់នឹងមិនបង្ខាំងខ្ញុំពីម្ចាស់បងទេ»។
\v 14 តែទោះយ៉ាងណា​សម្តេចអាំណូនមិនស្តាប់នាងទេ។ ស្តេចបានប្រើកម្លាំងចាប់បង្ខំព្រះនាង ហើយរំលោភព្រះនាងតាម៉ារ។
\s5
\v 15 បន្ទាប់នោះ សម្តេចអាំណូនស្អប់ព្រះនាងយ៉ាងខ្លាំង​។ សម្តេចបានស្អប់ខ្ពើមនាងច្រើនជាងកាលដែលសម្តេចបានស្រឡាញ់នាងទៅទៀត។ សម្តេចអាំណូនបណ្តេញនាងថា៖ «ចេញទៅ!»
\v 16 ប៉ុន្តែ ព្រះនាងបានប្រកែកថា៖​ «ទេ! កាលម្ចាស់បងបណ្តេញខ្ញុំម្ចាស់នេះ គឺវាអាក្រក់ជាងអ្វីដែលម្ចាស់បងទើបនឹងធ្វើដាក់ខ្ញុំម្ចាស់អំបាញមិញនេះទៅទៀត»។ ប៉ុន្តែ សម្តេចអាំណូណមិនបានស្តាប់នាងទេ។
\v 17 ស្តេចបានហៅអ្នកបម្រើផ្ទាល់ខ្លួនព្រះអង្គមក ហើយបញ្ជាថា៖ «ចូរយកមនុស្សស្រីនេះចេញទៅ ហើយខ្ទាស់ទ្វារបន្ទាប់ពីនាងចេញទៅផង»។
\s5
\v 18 នោះ អ្នកបម្រើរបស់សម្តេចអាំណូន បាននាំព្រះនាងទៅខាងក្រៅ និងខ្ទាស់ទ្វារផង។ ព្រះនាងតាម៉ារពាក់រ៉ូបយ៉ាងល្អប្រណិត ដូចដែលពួកបុត្រីស្តេចពាក់ពេលដែលពួកនាងនៅក្រមុំព្រហ្មចារី។
\v 19 ព្រះតាម៉ារបានយកផេះរោយលើព្រះកេសាររបស់ព្រះនាង ព្រមទាំងហែកសំពត់រ៉ូបដ៏ប្រណិតនោះចោល។ ព្រះនាងបានទូលព្រះហស្តលើព្រះសិសាររបស់ព្រះនាង និង ចេញទៅទាំងស្រែកយំយ៉ាងឮៗផង។
\s5
\v 20 សម្តេចអាប់សូឡូមជាបងប្រុសរបស់ព្រះនាង សួរព្រះនាងថា៖ «តើម្ចាស់បងអាំណូន បានធ្វើយ៉ាងដូច្នេះជាមួយឯងឬ? ប៉ុន្តែ ឥឡូវនេះ ប្អូនស្រី ចូរនៅឲ្យស្ងៀមសិន! ។ គាត់ជាបងប្រុសរបស់ឯងទេ ដូច្នេះ កុំឈឺចិត្តនឹងរឿងនេះខ្លាំងពេក»។ ដូច្ នេះព្រះនាងតាម៉ារក៏រស់នៅតែម្នាក់ឯងក្នុងដំណាក់របស់ព្រះបាទអាប់សូឡូម ជាបង។
\v 21 នៅពេលដែលព្រះបាទដាវីឌបានជ្រាបពីរឿងនេះ ទ្រង់ព្រះពិរោធយ៉ាងខ្លាំងជាមួយសម្តេចអាំណូន។
\v 22 សម្តេចអាប់សូឡូម មិនបាននិយាយអ្វីទាំងអស់ទៅរកសម្តេចអាំណូន គឺសម្តេចអាប់សូឡូមស្អប់សម្តេចអាំណូនយ៉ាងខ្លាំងដែលបានចាប់រំលោភព្រះនាងតាម៉ារ។
\s5
\v 23 ពីរឆ្នាំក្រោយមក ពួកអ្នកកាត់រោមចៀមរបស់សម្តេចអាប់សូឡូម កាត់រោមចៀមនៅបាល ហាសោត​ នៅជិតភូមិអេប្រាអីម ហើយសម្តេចអាប់សូឡូម បានអញ្ជើញបុត្រទាំងអស់របស់ដាវីឌអោយចូលរួមដែរ។​
\v 24 សម្តេចអាប់សូឡូម​ បានចូលគាត់ព្រះបាទដាវីឌហើយទូលថា៖​ «បពិត្រព្រះបិតា​ពួកអ្នកបម្រើរបស់ទូលបង្គំ នឹងកាត់រោមចៀម។ ដូច្នេះ សូមទ្រង់មេត្តាទៅចូលរួមក្នុងពិធីនោះជាមួយមន្ត្រីរបស់ព្រះបិតា»។
\s5
\v 25 ស្តេចមានរាជឱង្ការថា៖ «ទេ កូនប្រុស យើងមិនអាចទៅចូលរួមពិធីទាំងអស់គ្នាបានទេ ​ដ្បិត យើងមិនចង់ឲ្យកូនពិបាក»។ សម្តេចអាប់សាឡូមនៅតែទទូចអង្វរព្រះរាជា ប៉ុន្តែ ទ្រង់មិនព្រមទៅចូលរួមពិធីនោះទេ គឺព្រះរាជាគ្រាន់តែប្រទានពរសម្តេចអាប់សាឡូមប៉ុណ្ណោះ។
\v 26 បន្ទាប់មក ស្តេចអាប់សាឡូម ទូលទ្រង់ថា៖ «ប្រសិនបើ ទ្រង់មិនបានយាងមកចូលរួមពិធីទេ សូមទ្រង់មេត្តាអនុញ្ញាតឲ្យសម្តេចអាំណូនបានមកចូលរួមជាមួយពួកយើងផង»។ នោះ ព្រះបាទដាវីឌមានរាជឱង្ការថា៖ «ហេតុអ្វីអាំណូនត្រូវទៅជាមួយឯង?»
\s5
\v 27 សម្តេចអាប់សាឡូមបានទទូចអង្វរព្រះបាទដាវីឌសាជាថ្មី ហើយស្តេចក៏អនុញ្ញាតឲ្យសម្តេចអាំណូន និងបុត្រឯទៀតៗទៅចូលរួមជាមួយសម្តេចអាប់សាឡូម។
\v 28 សម្តេចអាប់សាឡូមបញ្ជាពួកអ្នកបម្រើរបស់គាត់ថា៖​ «ស្តាប់ឲ្យច្បាស់! នៅពេលដែលអាំណូនចាប់ផ្តើមស្រវឹងស្រា ហើយពេលដែលយើងនិយាយថា ​ចូរប្រហារអាំណូន ​នោះឯងរាល់គ្នាត្រូវសម្លាប់វា។ កុំខ្លាចអ្វីឡើយ។ តើយើងមិនបានបញ្ជាពួកឯងទេឬអី? ត្រូវមានចិត្តអង់អាច និងក្លាហានឡើង»។​
\v 29 ពួកបម្រើរបស់សម្តេចអាប់សាឡូម បានសម្លាប់សម្តេចអាំណូន តាមការបង្គាប់ចំពោះពួកគេ។ បុត្រទាំងអស់របស់ព្រះបាទដាវីឌបានក្រោកឡើង ហើយឡើងរទេះរៀងៗខ្លន និងភាសន៍ខ្លួនចេញទៅ។
\s5
\v 30 នៅពេលដែលពួកគេកំពុងធ្វើដំណើរនោះ មានគេនាំដំណឺងទៅទូលព្រះបាទដាវីឌថា «សម្តេចអាប់សាឡូម បានធ្វើគត់បុត្រទាំងអស់របស់ទ្រង់ហើយ មិនមានអ្នកណាម្នាក់នៅមានជីវិតនោះទេ»។
\v 31 ពេលនោះស្តេចបានក្រោកឡើងរួចហែកព្រះពស្ថរបស់ទ្រង់ ហើយក្រាបចុះនៅលើកម្រាល ពួករាជបម្រើរបស់ទ្រង់ទាំងអស់ក៏បានក្រាប់លើកម្រាលជាមួយនឹងសម្លៀកបំពាក់រហែករបស់ពួកគេ។
\s5
\v 32 លោកយេហូណាដាបកូនប្រុសរបស់លោកសាំម៉ា ជាក្មួយប្រុសរបស់ព្រះបាទដាវីឌ បានទូលស្តេចថា៖ «សូមទ្រង់កុំជឿឡើយថាពួកគេបានធ្វើគត់បុត្រាទាំងអស់របស់ទ្រង់ឡើយ គឺមានតែសម្តេចអាំណូនមួយអង្គគត់ដែលសុគត។ សម្តេចអាប់សាឡូមបានរៀបចំផែនការណ៍នេះ​ តាំងពីថ្ងៃដែលសម្តេចអាំណូនបានចាប់រំលោភលើព្រះនាងតាម៉ារប្អូនស្រីរបស់ទ្រង់ម្លេះ។
\v 33 ដូច្នេះ សូមព្រះរាជាជាម្ចាស់របស់ទូលបង្គំ កុំជឿលើដំណឹងដែលបានឮនេះឡើយ ថាព្រះរាជបុត្រទាំងអស់មិនសុគតនោះឡើយ គឺមានតែសម្តេចអាំណូនមួយអង្គប៉ុណ្ណោះដែលសុគត។
\s5
\v 34 សម្តេចអាប់សាឡូមបានរត់គេចខ្លួន។​ ពួកអ្នកបម្រើក្រឡេកមើលទៅឃើញមនុស្សមួយក្រុមបានចុះពីលើភ្នំមកតាមពីក្រោយគាត់។
\v 35 បន្ទាប់មកលោកយេហូណាដាបទូលស្តេចថា៖ «បពិតព្រះករុណា ព្រះរាជបុត្រទាំងប៉ុន្មានរបស់ទ្រង់បានមកវិញហើយ។ ដូចដែលទូលបង្គំជាអ្នកបម្រើរបស់ទ្រង់បានទូលនោះ»។
\v 36 ពេលដែលគាត់និយាយចប់ នោះរាជបុត្រទាំងប៉ុន្មានបានមកដល់ ហើយពួកគេបាននាំគេបានស្រែកទ្រហោរយំយ៉ាងខ្លាំង។ ព្រះរាជា និងពួករាជបម្រើទាំងអស់របស់ទ្រង់ក៏បានស្រែកយំកាន់ទុក្ខដែរ។
\s5
\v 37 ប៉ុន្តែ សម្តេចអាប់សាឡូមបានរត់គេចខ្លួនទៅរកលោកតាល់ម៉ាយ ជាបុត្រារបស់ព្រះបាទអាំមីហ៊ូដ ជាស្តេចរបស់កេស៊ើរ។ ព្រះបាទដាវីឌបានកាន់ទុក្ខបុត្រារបស់ទ្រង់ជារាងរាល់ថ្ងៃ។
\v 38 សម្តេចអាប់សាឡូមបានរត់ភៀសខ្លួនទៅក្រុងកេស៊ើរ ហើយបានស្នាក់នៅទីនោះរយៈពេលបីឆ្នាំ។
\v 39 ព្រះបាទដាវីឌឈប់ខ្ញាល់នឹងសម្តេចអាប់សាឡូម ដោយទ្រង់បានកម្សាន្តចិត្តពីការសុគតរបស់សម្តេចអាំណូន។
\s5
\c 14
\cl ជំពូក ១៤
\p
\v 1 លោកយ៉ូអាប់កូនរបស់លោកស្រីសេរូយ៉ា បានឃើញពីទឹកចិត្តរបស់ព្រះបាទដាវីឌដែលនឹករលឹកសម្តេចអាប់សាឡូម។
\v 2 ដូច្នេះ លោកយ៉ូអាប់បានចាត់គេឲ្យទៅភូមិតេកូអា ឲ្យគេរកស្ត្រីដែលមានប្រាជ្ញា​ម្នាក់ហើយនាំនាងមកជួបលោក។ លោកមានប្រសាសន៍ទៅកាន់នាងថា៖ «ចូរនាងធ្វើពុតជាមនុស្សកាន់ទុក្ខម្នាក់ ហើយស្លៀកសម្លៀកបំពាក់កាន់ទុក្ខ។ មិនត្រូវលាបគ្រឿងក្រអូបលើខ្លួនទេ គឺត្រូវធ្វើឲ្យដូចជាមនុស្សដែលកាន់ទុក្ខជាយូរមកហើយ។
\v 3 ហើយចូលធ្វើដំណើរទៅគាល់ព្រះរាជា រួចទូលទ្រង់តាមអ្វីដែលខ្ញុំនឹងរៀបរាប់ប្រាប់នាង»។ ដូច្នេះ លោកយ៉ូអាប់បានប្រាប់ស្ត្រីនោះ នូវសេចក្តីដែលនាងត្រូវទូលថ្វាយព្រះរាជា។
\s5
\v 4 ស្រ្តីក៏ចាកចេញពីតេកូអា ដើម្បីទៅគាល់ព្រះរាជា នាងបានឱនមុខក្រាបទៅលើដី ហើយទូលស្តេចថា៖ «បពិតព្រះករុណា! សូមករុណាជួយខ្ញុំម្ចាស់ផង»។
\v 5 ព្រះបាទដាវីឌមានរាជឱង្ការសួរនាងថា៖ «តើមានរឿងអ្វី?» នាងទូលស្តេចថា៖ «ការពិតខ្ញុំម្ចាស់គឺជាស្ត្រីមេម៉ាយ ហើយស្វាមីរបស់ខ្ញុំម្ចាស់បានស្លាប់ជាយូរមកហើយ។
\v 6 ខ្ញុំម្ចាស់​ជាស្រីបម្រើរបស់ព្រះករុណា មានកូនប្រុសពីរនាក់ ពួកគេបានឈ្លោះប្រកែកគ្នានៅវាលស្រែ កាលនោះមិនមានអ្នកណាម្នាក់ឃាត់ពួកគេទេ។ ហើយម្នាក់បានវាយម្នាក់ទៀតស្លាប់។
\s5
\v 7 ឥឡូវនេះ ញាតិសណ្តានរបស់ខ្ញុំម្ចាស់ បានទាស់ប្រឆាំងនឹងស្រីបម្រើរបស់ព្រះករុណា ពួកគេនិយាយថា៖ «អ្នកណាដែលលើកដៃសម្លាប់បងប្អូនរបស់គេ ត្រូវទទួលទោសដល់ស្លាប់ ដើម្បីសងជីវិតឲ្យបងប្អូនរបស់គេដែលគេបានសម្លាប់នោះ។​ គឺពួកគេចង់បំផ្លាញអ្នកបន្តវង្សត្រកូលរបស់ខ្ញុំ។ ពួកគេនឹងកប់ក្តីសង្ឃឹមចុងក្រោយរបស់ខ្ញុំ ហើយពួកគេមិនចង់ទុកឲ្យវង្សត្រកូលប្តីរបស់ខ្ញុំម្ចាស់ បន្តពូជពង្សលើផែនដីនេះទេ»។
\s5
\v 8 ព្រះរាជាមានរាជឱង្ការទៅនាងថា៖ «ចូរត្រឡប់ទៅផ្ទះវិញចុះ ហើយយើងនឹងបង្គាប់ឲ្យគេដោះស្រាយរឿងនេះសម្រាប់នាង»។
\v 9 ស្រ្តីអ្នកភូមិតេកូអាទូលតបទៅព្រះរាជាថា៖ «បពិតព្រះករុណាជាម្ចាស់របស់ខ្ញុំម្ចាស់ សូមឲ្យទោសកំហុសទាំងនោះធ្លាក់មកលើខ្ញុំម្ចាស់ និងគ្រួសាររបស់ខ្ញុំម្ចាស់ទៅចុះ។ ដូច្នេះ កុំឲ្យធ្លាក់លើព្រះមហាក្សត្រ និងរាជបល្ល័ង្កឡើយ»។
\s5
\v 10 ស្តេចតបថា៖ «បើអ្នកណាម្នាក់ស្តីបន្ទោសនាង​ ចូរនាំគេមកជួបយើង នោះគេនឹងលែងប៉ះពាល់នាងទៀតទេ»។
\v 11 នោះនាងទូលតបវិញថា៖ «បពិតព្រះករុណា! សូមសន្យានឹងខ្ញុំម្ចាស់ក្នុងនាមព្រះអម្ចាស់ដែលជាព្រះរបស់ព្រះករុណា ដើម្បីកុំឲ្យអ្នកដែលត្រូវសងសឹកជំនួសកូនប្រុសខ្ញុំម្ចាស់ដែលត្រូវបានសម្លាប់នោះ ហ៊ានសម្លាប់កូនប្រុសរបស់ខ្ញុំម្ចាស់ដែលនៅសល់នោះឡើយ»។ ព្រះរាជាតបថា៖ «យើងស្បថក្នុងព្រះនាមព្រះអម្ចាស់ ថានឹងមិនមានសក់មួយសសៃណារបស់កូនប្រុសនាងដែលនឹងជ្រុះលើដីនោះទេ»។
\s5
\v 12 នាងទូលទ្រង់ថា៖ «សូមអនុញ្ញាតិឲ្យខ្ញុំម្ចាស់ជាស្រីបម្រើរបស់ព្រះករុណា ទូលថែមមួយម៉ាត់ទៀត»។ ទ្រង់តបថា៖ «ចូរនិយាយមកចុះ»។
\v 13 នោះនាងទូលថា៖ «ហេតុអ្វីបានជាព្រះករុណាផ្ទាល់ ក៏មានគំនិតដូច្នេះដែល គឺទាស់នឹងផលប្រយោជន៍ប្រជារាស្ត្ររបស់ព្រះជាម្ចាស់? គឺក្នុងសាច់រឿងអំបាញមិញនេះ ព្រះករុណាដូចជាមនុស្សម្នាក់ដែលមានកំហុស គឺព្រះករុណាមិនបានត្រាស់ហៅសម្តេចអាប់សាឡូមដែលបានរត់ភៀសខ្លួននោះត្រឡប់មកវិញទេ។
\v 14 មនុស្សយើងទាំងអស់នឹងស្លាប់នៅពេលណាមួយ គឺយើងដូចជាទឹកដែលចាក់ទៅលើដី ដែលមិនអាចប្រមូលត្រឡប់មកវិញបាន។ ព្រះអម្ចាស់មិននាំមនុស្សដែលស្លាប់ទៅហើយនោះមកវិញទេ តែទ្រង់បានរៀចំគម្រោងការណ៍ សម្រាប់សម្តេចអាប់សាឡុមដែលបរទេះទៅឆ្ងាយពីព្រះអង្គនោះត្រឡប់មកវិញ។
\s5
\v 15 ឥឡូវនេះ ខ្ញុំម្ចាស់ទូលរឿងនេះថ្វាយព្រះករុណាជារាជានៃខ្ញុំម្ចាស់ ដោយព្រោះមនុស្សបានធ្វើឲ្យខ្ញុំម្ចាស់មានភាពភ័យខ្លាច។ ដូច្នេះហើយ បានជាស្រីបម្រើរបស់ទ្រង់និយាយមកកាន់ខ្លួនឯងថា៖ ​«ខ្ញុំនឹងទូលរឿងនេះទៅព្រះរាជា។ នោះទ្រង់ប្រហែលជាដោះស្រាយរឿងនោះសម្រាប់ស្រីបម្រើរបស់ទ្រង់។
\v 16 ព្រះរាជាមុខជាស្តាប់ពាក្យរបស់ខ្ញុំម្ចាស់ ហើយរំដោះខ្ញុំម្ចាស់ ​និងកូនខ្ញុំម្ចាស់ ចេញពីដៃរបស់ពួកដែលចង់បំផ្លាញយើងអោយបាត់ពីទឹកដី ដែលជាកេរមរតករបស់ព្រះអម្ចាស់។
\v 17 នោះខ្ញុំម្ចាស់អធិស្ឋានថា៖ «បពិត្រព្រះអម្ចាស់! សូមឲ្យព្រះឱង្ការរបស់ព្រះរាជាប្រទានឲ្យខ្ញុំម្ចាស់បានធូរស្បើយ ដ្បិត ទ្រង់ដូចជាទេវតានៃព្រះជាម្ចាស់ ដែលនឹងប្រាប់ខ្ញុំម្ចាស់ពីព្រះវិញ្ញាណ។ សូមព្រះអម្ចាស់ជាព្រះរបស់ព្រះរាជាគង់ជាមួយទ្រង់»។
\s5
\v 18 ស្តេចមានរាជឱង្ការទៅកាន់ស្ត្រីនោះថា៖ «ចូរកុំលាក់បាំងការទាំងឡាយដែលយើងនឹងសួរពីយើងឡើង»។ នាងទូលទ្រង់ថា៖ «សូមទ្រង់មានព្រះបន្ទូលសួរមកចុះ»។
\v 19 នោះស្តេចសួរថា៖ «តើយ៉ូអាប់ឬ ដែលរួមគំនិតជាមួយនាងក្នុងរឿងទាំងអស់នេះ?» នាងក៏ទូលថា៖ «បពិត្រព្រះករុណាជាម្ចាស់នៃខ្ញុំ មិនមានអ្នកណាអាចគេចទៅឆ្វេងឬទៅស្តាំ ពីអ្វីដែលព្រះរាជាមានបន្ទូលបានទេ។ គឺលោកយ៉ូអាប់ ជារាជបម្រើរបស់ព្រះករុណាដែលបានបង្គាប់ និងប្រាប់ខ្ញុំម្ចាស់ឲ្យនិយាយនូវអ្វីៗដែលខ្ញុំម្ចាស់បាននិយាយនោះ។
\v 20 លោកធ្វើការអស់ទាំងនេះដើម្បីផ្លាស់ប្តូរសភាពការណ៍ដែលបានកើតឡើង។ ព្រះរាជារបស់ខ្ញុំម្ចាស់មានប្រាជ្ញាប្រៀបបាននឹងទេវេតារបស់ព្រះជាម្ចាស់ ហើយទ្រង់ជ្រាបគ្រប់សព្វដែលកើតឡើងនៅលើផែនដីនេះ»។
\s5
\v 21 ស្តេចមានរាជឳង្ការទៅលោកយ៉ូអាប់ថា៖ «មើល! ឥឡូវនេះយើងនឹងធ្វើការនេះ។ ចូរទៅ ហើយនាំសម្តេចអាប់សាឡុម ត្រឡប់មកវិញ»។
\v 22 នោះលោកយ៉ូអាប់ក្រាបថ្វាយបង្គំស្តេច អោនមុខដល់ដី ហើយអរព្រះគុណស្តេច។ លោកយ៉ូអាប់ទូលថា៖ «បពិត្រព្រះករុណាជាអម្ចាស់ ថ្ងៃនេះទូលបង្គំដឹងថា ព្រះករុណានៅតែប្រណីសណ្តោសទូលបង្គំជាអ្នកបម្រើរបស់ព្រះករុណា ដែលទ្រង់បានយល់ព្រមតាមការស្នើសុំរបស់ទូលបង្គំ»។
\s5
\v 23 លោកយ៉ូអាប់ក្រោកឡើយ ហើយចាកចេញទៅកាន់កេសើុរ និងនាំសម្តេចអាប់សាឡុមត្រឡប់មកយេរូសាឡិមវិញ។
\v 24 ព្រះបាទដាវីឌមានរាជឱង្ការថា៖ «ចូរឲ្យគេត្រឡប់ទៅកាន់ដំណាក់របស់គេចុះ តែកុំឲ្យគេមកជួបមុខរបស់យើងឡើយ»។ ដូច្នេះ សម្តេចអាប់សាឡុមត្រឡប់ទៅកាន់ដំណាក់វិញ ដោយមិនបានឃើញព្រះភក្ត្ររបស់ស្តេចទេ។
\s5
\v 25 ពេលនេះ នៅក្នុងអ៊ីស្រាអែលទាំងមូល មិនមានអ្នកណាដែលមានរូបសម្បត្តិស្រស់សង្ហា ជាងសម្តេចអាប់សាឡុមទៀតទេ។ ពីចុងជើងដល់ចុងសក់របស់សម្តេចគឺមិនមានកន្លែងទាស់ទាល់តែសោះ។
\v 26 ជារៀងរាល់ចុងឆ្នាំ សម្តេចតែងតែកាត់សក់របស់សម្តេច ព្រោះវាមានទម្ងន់ធ្ងន់ពេកនៅលើសម្តេច សក់នោះមានទម្ងន់ប្រមាណពីរគីឡូក្រាម តាមរង្វាល់របស់ស្តេច។
\v 27 ព្រះបាទអាប់សាឡុម មានបុត្រាបីអង្គ និងបុត្រីមួយអង្គ មាននាមថាតាម៉ារ។ នាងមានរូបឆោមស្រស់ស្អាតណាស់។​
\s5
\v 28 ព្រះបាទអាប់សាឡុមគង់នៅក្រុងយេរូសាឡឹមរយៈពេលពីរឆ្នាំ ដោយមិនបានឃើញព្រះភក្ត្រព្រះរាជាទេ។
\v 29 សម្តេចអាប់សាឡុម បានចាត់គេអោយទៅអញ្ជើញលោកយ៉ូអាប់មក ដើម្បីនាំសម្តេចចូលគាល់ព្រះរាជា ប៉ុន្តែលោកយ៉ូអាប់មិនមកជួបសម្តេចទេ។ ដូច្នេះសម្តេចបានអោយគេទៅអញ្ជើញលោកជាលើកទីពីរ តែលោកនៅតែមិនមក។
\s5
\v 30 សម្តេចអាប់សាឡុម បានបង្គាប់ទៅអ្នកបម្រើថា៖ «ចូរទៅមើលស្រែរបស់លោកយ៉ូអាប់ ដែលនៅជិតស្រែរបស់យើង ដែលគាត់សាបព្រោះនៅទីនោះ។ ទៅដុតវាទៅ»។ ដូច្នេះអ្នកបម្រើរបស់សម្តេចបានដុតស្រែរបស់លោកយ៉ូអាប់ តាមបញ្ជារបស់សម្តេច។
\v 31 ពេលនោះលោកយ៉ូអាប់ បានក្រោកឡើងទៅឯដំណាក់របស់សម្តេចអាប់សាឡុម​ហើយសួរថា៖​ «ហេតុអ្វីបានជារាជបម្រើរបស់ទ្រង់ដុតស្រែរបស់ទូលបង្គំដូច្នេះ?»
\s5
\v 32 សម្តេចតបថា៖ «មើល៍! យើងបានចាត់មនុស្សអោយអញ្ជើញលោកមក ដើម្បីយើងអាចចាត់លោកទៅគាល់ព្រះរាជា ដើម្បីសួរថា «តើហេតុអ្វីអនុុញ្ញាតអោយយើងត្រឡប់ពីកេសើរមក? វាប្រសើរជាងសម្រាប់យើងបើនៅទីនោះ។ ឥឡូវនេះចូរនាំយើង ទៅគាល់ស្តេច ហើយប្រសិនបើយើងមានកំហុស នោះអោយទ្រង់សម្លាប់យើងទៅចុះ»។
\v 33 បន្ទាប់មកលោកយ៉ូអាប់ បានគាល់ព្រះរាជាហើយទូលទ្រង់នូវអ្វីដែលសម្តេចអាប់សូឡុម មានបន្ទូល។ ពេលនោះព្រះបាទដាវីឌ បានហៅសម្តេចអាប់សាឡុម ហើយសម្តេចក៏យាងមក ក្រាបចុះដល់ដីនៅចំពោះព្រះភក្ត្រស្តេច ពេលនោះព្រះរាជាបានថើបទ្រង់។
\s5
\c 15
\cl ជំពូក ១៥
\p
\v 1 សម្តេចអាប់សូឡូមបានរៀបចំរទេះ និងសេះសម្រាប់ទ្រង់ ទាំងមានមនុស្សហាសិបនាក់រត់ពីមុខទ្រង់ផង។
\v 2 សម្តេចអាប់សាឡុមតើនពីព្រលឹម ហើយទៅឈរនៅច្រកចូលទ្វារក្រុង។ នៅពេលដែលមានអ្នកណាមករកគាល់ស្តេច សូមស្តេចជំនំជំរះក្តី នោះសម្តេចក៏ហៅគេមកជួបនឹងទ្រង់ហើយសួរគេថា៖ «តើអ្នកមកពីណាដែរ?» អ្នកនោះនឹងឆ្លើយថា៖ «ទូលបង្គំជាអ្នកបម្រើរបស់ទ្រង់មកពីកុលសម្ព័ន្ធមួយក្នុងចំណោមប្រជាជនអ៊ីស្រាអែល»។
\s5
\v 3 នោះសម្តេចអាប់សូឡុមនឹងនិយាយនឹងគេថា៖ «មើល៍! ក្តីរបស់អ្នកគឺល្អ ត្រឹមត្រូវហើយ ប៉ុន្តែមិនមានអ្នកណាម្នាក់អើពើនាំយករឿងនេះអោយស្តេចបានជ្រាបទេ»។
\v 4 សម្តេចបន្ថែមទៀតថា៖ «យើងសង្ឃឹមថា បើយើងជាអ្នកកាត់ក្តីក្នុងទឹកដីនេះ ដូច្នេះមនុស្សគ្រប់គ្នាដែលមានរឿង ឬុមានបញ្ហាមករកខ្ញុំ នោះខ្ញុំនឹងរកយុត្តិធ៌មអោយគេ!»
\s5
\v 5 ដូច្នេះប្រសិនបើមានអ្នកណាមកថ្វាយបង្គំ នោះសម្តេចអាប់សូឡុមតែងតែចាប់ដៃគាត់លើកឡើង ហើយឳបនិងថើបគាត់។
\v 6 សម្តេចអាប់សូឡុម ប្រព្រឹត្តរបៀបនេះចំពោះជនជាតិអ៊ីស្រាអែលទាំងអស់ ដែលបានមករកព្រះរាជាជំនំជំរះក្តី។ សម្តេចអាប់សូឡុមបានទាក់ទាញទឹកចិត្តរបស់ប្រជាជនអ៊ីស្រាអែលតាមរបៀបនេះឯង។
\s5
\v 7 បួនឆ្នាំក្រោយមក សម្តេចអាប់សូឡុមបានទូលស្តេចថា៖ «សូមអនុញ្ញាតអោយទូលបង្គំទៅក្រុងហេប្រុន ដើម្បីលាបំណន់ដែលបានបន់ព្រះជាម្ចាស់។
\v 8 កាលពីទូលបង្គំស្នាក់នៅកេស៊ើរ ក្នុងស្រុកស៊ីរី ទូលបង្គំបានស្បថនឹងព្រះអម្ចាស់ថា ប្រសិនបើព្រះជាម្ចាស់នាំទូលបង្គំត្រឡប់មកយេរូសាឡឹមវិញ ទូលបង្គំនឹងថ្វាយយញ្ញបូជាចំពោះព្រះអម្ចាស់»។
\s5
\v 9 ស្តេចមានរាជឳង្ការថា៖«ចូរទៅដោយបានសុខសាន្តចុះ»។ ដូច្នេះសម្តេចអាប់សូឡុមក៏ធ្វើដំណើរទៅទីក្រុងហេប្រុន។
\v 10 ប៉ុន្តែនៅទីនោះសម្តេចអាប់សូឡុមបានចាត់បក្សពួកដោយសម្ងាត់អោយទៅគ្រប់កុលសម្ព័ន្ធអ៊ីស្រាអែល ប្រាប់គេថា «កាលណាអ្នករាល់គ្នាឮសម្លេងត្រែបន្លឺឡើង អ្នករាល់គ្នាត្រូវស្រែកឡើងថា ់សម្តេចអាប់សូឡុមជាស្តេចគ្រងរាជនៅក្រុងហេប្រុន ់»។
\s5
\v 11 មានមនុស្សពីររយនាក់ដែលបានអញ្ជើញចាកចេញពីក្រុងយេរូសាឡឹមជាមួយសម្តេចអាប់សូឡុម។ អ្នកទាំងនោះបានចេញទៅដោយចិត្តបរិសុទ្ធ ពួកគេមិនបានដឹងអំពីផែនការណ៍របស់សម្តេចអាប់សូឡុមទេ។
\v 12 ពេលដែលសម្តេចអាប់សូឡុម កំពុងថ្វាយយញ្ញបូជា ទ្រង់បានចាត់អោយអញ្ជើញលោក អាហ៊ីថូផែលពីស្រុករបស់លោកគឺ គីឡោ។ លោកអហ៊ីថូផែល ជាទីព្រឹក្សារបស់ព្រះបាទដាវីឌ។ ការបះបោររបស់សម្តេចអាប់សូឡុមមានកម្លាំងកាន់តែខ្លាំងឡើង មានមនុស្សកាន់តែច្រើនឡើងតាមសម្តេចអាប់សូឡុម ក្នុងការបះបោរនោះ។
\s5
\v 13 អ្នកនាំសារបាននាំដំណឹងមកទូលព្រះបាទដាវីឌថា៖ «ដួងចិត្តរបស់ជនជាតិអ៊ីស្រាអែលបានទៅតាមសម្តេចអាប់សូឡុមហើយ»។
\v 14 ព្រះបាទដាវីឌមានរាជឳង្ការទៅកាន់រាជបម្រើរបស់ទ្រង់ទាំងអស់ដែលនៅជាមួយទ្រង់នៅក្រុងយេរូសាឡឹមថា៖ «ចូរនាំគ្នារត់ចេញទៅ ដ្បិតយើងមិនអាចគេចផុតពីកណ្តាប់ដៃរបស់អាប់សូឡុមបានទេ។ ចូរប្រញាប់ប្រញាល់រត់ភៀសខ្លួនទៅ ក្រែងលោអាប់សូឡុមមកទាន់ ហើយប្រហារទាំងយើងរាល់គ្នា ទាំងអ្នកក្រុងដោយមុខដាវ»។
\v 15 ពួករាជបម្រើរបស់ទ្រង់ទូលស្តេចថា៖ «ទូលបង្គំរាល់គ្នាបានត្រៀមរួចជាស្រេចនឹងធ្វើតាមការសម្រេចព្រះទ័យរបស់ទ្រង់»។
\s5
\v 16 ព្រះបាទដាវីឌរួមទាំងញាតិវង្សចាកចេញទៅ ដោយទ្រង់ទុកស្នំដប់នាក់របស់ទ្រង់អោយនៅរក្សាព្រះរាជវាំង។
\v 17 ស្តេចនិងមនុស្សទាំងប៉ុន្មានបានចាកចេញពីក្រុងហើយ ពួកគេក៏ទៅឈប់នៅផ្ទះមួយដែលនៅចុងគេ។
\v 18 ពួកទាហានទាំងអស់ដែលនៅជាមួយទ្រង់ និងពួករាជបម្រើទាំងអស់ដើរពីមុខទ្រង់មានដូចជា៖ ពួកកេរេធីម ពួកភេរេធីម និងពួកកាថ ទាំងអស់មានប្រាំមួយរយនាក់ ដែលមកពីក្រុងកាថតាមបម្រើស្តេច។
\s5
\v 19 ស្តេចមានរាជឳង្ការទៅកាន់លោកអ៊ីតាយ ជាជនជាតិកាថថា៖ «ហេតុអ្វីបានជាលោកមកជាមួយយើង? ចូរត្រឡប់ទៅក្រុងវិញ ហើយនៅជាមួយស្តេចថ្មីចុះ ដ្បិតលោកជាជនបរទេស ដែលគេនិរទេសពីស្រុកទេសលោកមក។ ចូរត្រឡប់ទៅកន្លែងរបស់លោកវិញទៅ។
\v 20 លោកទើបតែចាកចេញពីម្សិលមិញនេះទេ តើគួរអោយយើងនាំលោកត្រាច់ចរជាមួយយើងឬ? យើងមិនទាំងដឹងផងថាយើងនឹងទៅទីណា។ ដូច្នេះចូរត្រឡប់ទៅក្រុងវិញ ហើយនាំទាំងជាតិសាសន៍របស់លោកទៅជាមួយទៅ។ សូមព្រះអម្ចាស់ប្រព្រឹត្តចំពោះលោក ដោយព្រះហឫទ័យសប្បុរស និងស្មោះត្រង់»។
\s5
\v 21 ប៉ុន្តែលោកអ៊ីតតាយ ទូលតបទៅស្តេចវិញថា៖ «ទូលបង្គំសូមស្បថក្នុងព្រះមានព្រះអម្ចាស់ដែលមានព្រះជន្មគង់នៅ! គឺដរាបណាព្រះរកុណានៅមានព្រះជន្មគង់នៅ គ្រប់ទីកន្លែងណាដែលព្រះករុណាយាងទៅ នោះទូលបង្គំក៏នឹងទៅទីនោះ ទាំងរួមស្លាប់រស់ជាមួយព្រះករុណា»។
\v 22 ព្រះបាទដាវីឌមានរាឳង្ការទៅលោកថា៖ «ល្អហើយ! ចូរធ្វើដំណើរទៅមុខជាមួយយើងចុះ»។ ដូច្នេះលោកអ៊ីតតាយ ជនជាតិកាថ រួមនឹងប្រជាជនរបស់លោក និងគ្រួសាររបស់លោកបានធ្វើដំណើរជាមួយស្តេចបន្តទៅមុខទៀត។
\v 23 ប្រជាជនទាំងមូលទ្រហោយំជាខ្លាំង ពេលដែលក្បួនដង្ហែស្តេចចេញទៅឆ្លងកាត់ជ្រោះកេ្រដូន។ ប្រជាជនទាំងមូលក៏ឆ្លងតាមត្រង់ផ្លូវឆ្ពោះទៅវាលរហោស្ថាន។
\s5
\v 24 លោកសាដុកនិងពួកលេវីទាំងអស់ ដែលសែងហឹបនៃសម្ព័ន្ធមេត្រីរបស់ព្រះអម្ចាស់ ក៏នៅទីនោះដែរ។ ពួកគេបានដាក់ហឹបរបស់ព្រះអម្ចាស់ចុះ លោកបូជាចារ្យអប់រថើរក៏ចូលរួមជាមួយពួកគេដែរ។ ពួកគេរងចាំនៅទីនោះ រហូតទាល់តែប្រជាជនចេញផុតពីទីក្រុងអស់។
\v 25 ស្តេចមានរាជឳង្ការទៅលោកសាដុកថា៖ «ចូរនាំយកហឹបនៃសម្ព័ន្ធមេត្រីរបស់ព្រះជាម្ចាស់ទៅកាន់ទីក្រុងវិញចុះ។ ប្រសិនបើព្រះអម្ចាស់សព្វព្រះហឫទ័យនឹងយើង នោះទ្រង់ប្រាកដជានាំយើងត្រឡប់មកវិញ ហើយយើងនឹងឃើញហឹបនេះនៅក្នុងព្រះដំណាក់របស់ព្រះអង្គសារជាថ្មី។
\v 26 ប៉ុន្តែប្រសិនបើទ្រង់មានព្រះបន្ទូលថា៖ យើងមិនសព្វព្រះទ័យនឹងអ្នកទៀតទេ! ដូច្នេះ ទូលបង្គំនៅទីនេះ សូមព្រះអង្គសម្រេចតាមព្រះហឫទ័យរបស់ចំពោះទូលបង្គំទៅចុះ»។
\s5
\v 27 ស្តេចក៏មានរាជឳង្ការទៅលោកបូជាចារ្យសាដុកថា៖ «លោកមិនមែនជាហោរាទេ? ចូរត្រឡប់ទៅទីក្រុងវិញដោយសុខសាន្តចុះ ជាមួយកូនប្រុសទាំងពីររបស់លោក អហ៊ីម៉ាសកូនប្រុសរបស់លោក និងយ៉ូណាថាន់កូនប្រុសរបស់លោកអប៊ីយ៉ាថារ។
\v 28 ឯយើង យើងនឹងរង់ចាំនៅវាលទំនាប អរាបារ រហូតដល់បានទទួលដំណឹងពីអ្នករាល់គ្នា»។
\v 29 បូជាចារ្យសាដុក និងបូជាចារ្យអប៊ីថារ បាននាំយកហឹបរបស់ព្រះអម្ចាស់ត្រឡប់ទៅកាន់ក្រុងយេរូសាឡឹមវិញ ហើយពួកគេនៅទីនោះ។
\s5
\v 30 ព្រះបាទដាវីឌបានឡើងទៅលើភ្នំដើមអូលីវ ដោយព្រះបាទទទេ ទាំងទ្រង់ព្រះកន្សែង ហើយទទូរកន្សែងលើព្រះសិរសាទ្រង់ផង។ អ្នកដែលនៅជាមួយទ្រង់គ្រប់គ្នាក៏ទទូរកន្សែងលើក្បាល ហើយឡើងទៅទាំងយំដែរ។
\v 31 មានគេទូលស្តេចថា៖ «អហ៊ីថូផែល ក៏បានចូលរួមបះបោរជាមួយសម្តេចអាប់សូឡុមដែរ»។ ព្រះបាទដាវីឌមានរាជឳង្ការថា «ឳព្រះអម្ចាស់អើយ! សូមធ្វើអោយយោបល់ទាំងប៉ុន្មានរបស់អហ៊ីថូផែលប្រែជាឥតបានការ»។
\s5
\v 32 ពេលដែលព្រះបាទដាវីឌបានឡើងទៅដល់លើកំពូលភ្នំ ជាកន្លែងថ្វាយបង្គំព្រះអម្ចាស់ លោកហ៊ូសាយ ជាជនជាតិអើគី បានឡើងមកជួបនឹងស្តេចដោយមានអាវរហែក និងធូលីដីនៅលើក្បាលផង។
\v 33 ព្រះបាទដាវីឌមានរាជឳង្ការថា៖ «ប្រសិនបើអ្នកមកជាមួយយើង ប្រហែលជាអ្នកនឹងក្លាយជាបន្ទុកមួយសម្រាប់យើង។
\v 34 ប៉ុន្តែប្រសិនបើអ្នកត្រឡប់ទៅកាន់ក្រុងវិញ ត្រូវប្រាប់អាប់សូឡុមថា៖ ់បពិត្រព្រះករុណា ទូលបង្គំនឹងធ្វើជាអ្នកបម្រើរបស់ទ្រង់ ដូចដែលទូលបង្គំធ្លាប់បានបម្រើព្រះបិតារបស់ទ្រង់កាលពីមុន ដូច្នេះទូលបង្គំនឹងជាអ្នកបម្រើរបស់ទ្រង់។់ ធ្វើដូច្នេះ លោកអាចធ្វើជាឧបសគ្គ ជំទាស់នឹងយោបល់របស់អហ៊ីថូផែល។
\s5
\v 35 ម៉្យាងទៀត អ្នកមានលោកបូជាចារ្យសាដុក និង អបៀរថើរក៏ចាំជួយលោកដែរ។
\v 36 ពួកគេមានកូនប្រុសរបស់ពួកគេចំនួនពីរនាក់នៅជាមួយគឺ អហីម៉ាស់ កូនប្រុសរបស់បូជាចារ្យសាដុក និងយ៉ូណាថាន់ កូនប្រុសលោកអប៊ីយ៉ាថារ។ អ្នកត្រូវផ្តល់ដំណឹងគ្រប់យ៉ាងដែលអ្នកបានឭមកយើង តាមរយះអ្នកទាំងពីរ»។
\v 37 ដូច្នេះលោកហ៊ូសាយ ជាមន្ត្រីជំណិតរបស់ព្រះបាទដាវីឌ បានវិលត្រឡប់ទៅកាន់ក្រុងវិញ ចំពេលដែលសម្តេចអាប់សូឡុម យាងចូលទីក្រុងដែរ។
\s5
\c 16
\cl ជំពូក ១៦
\p
\v 1 នៅពេលដែលព្រះបាទដាវីឌ ឡើងផុតកំពូលភ្នំ ស៊ីបាជាអ្នកបម្រើរបស់លោកមេភីបូសែត បានមកជួបនឹងទ្រង់ គាត់បាននាំយកសត្វលាពីក្បាល ដែលមានដឹកនំប៉័ងចំនួនពីររយ ទំពាំងបាយជូរក្រៀមចំនួនមួយរយកញ្ចប់ ផ្លែរឧទុម្ពរស្រស់ចំនួនមួយរយផ្លែ និងស្រាទំពាំងបាយជូរមួយថង់ស្បែក។
\v 2 ព្រះរាជាសួរស៊ីបាថា៖ «ហេតុអ្វីបានជាអ្នកនាំយករបស់ទាំងនេះមកអោយយើង?» ស៊ីបាទូលទ្រង់ថា៖ «សត្វលាទាំងពីរនេះគឺសម្រាប់ជាយានជំនិះរបស់ទ្រង់និងញាតិវង្ស នំប៉័ង ផ្លែឈើជាអាហារសម្រាប់ពួកពលទាហាន ហើយស្រានេះគឺសម្រាប់អស់អ្នកដែលអស់កំលាំងនៅវាលហោស្ថាន»។
\s5
\v 3 ស្តេចមានរាជឳង្ការថា៖ «តើចៅប្រុសចៅហ្វាយរបស់ឯងនៅឯណា?» ស៊ីបាទូលថា៖ «គឺគាត់នៅឯក្រុងយេរូសាឡឹម ដោយគាត់បាននិយាយថា «ថ្ងៃនេះជនជាតិអ៊ីស្រាអែល នឹងប្រគល់រាជ្យរបស់ជីតាគាត់ មកអោយគាត់វិញ»។
\v 4 នោះព្រះរាជាមានរាជឳង្ការទៅលោកស៊ីបាថា៖ «ឥឡូវនេះអ្វីៗគ្រប់យ៉ាងដែលជារបស់មេភីបូសែត យើងប្រគល់អោយអ្នកទាំងអស់»។ ស៊ីបាទូលទ្រង់ថា៖ «បពិត្រព្រះករុណាអម្ចាស់ សូមទ្រង់ប្រណីសណ្តោសទូលបង្គំរហូតតទៅ!»
\s5
\v 5 នៅពេលដែលព្រះបាទដាវីឌទៅដល់ភូមិបាហ៊ូរីម មានបុរសម្នាក់ចេញមក ក្នុងអំបូររបស់សូល គាត់មានឈ្មោះថាស៊ីម៉ៃ ជាកូនរបស់កេរ៉ា។ គាត់បានដើរចេញពីភូមិមក ជេរប្រទេចផ្តាសារព្រះបាទដាវីឌ។
\v 6 គាត់បានចោលដុំថ្មទៅលើព្រះបាទដាវីឌ និងពួកមន្ត្រីរបស់ទ្រង់ ទោះបីមានបណ្តាជន និងពួកទាហានអមសងខាងស្តេចក៏ដោយ។
\s5
\v 7 គាត់ជេរប្រទេចផ្តាសារថា៖ «ចេញទៅ! ចេញពីទីនេះទៅ! អាមនុស្សអាក្រក់! អាឃាតករ!
\v 8 ព្រះអម្ចាស់នឹងសងដល់ឯងវិញ សម្រាប់ឈាមនៃរាជ្យវង្សព្រះបាទសូល ដែលឯងបានដណ្តើមរាជ្យ។ ព្រះអម្ចាស់នឹងផ្ទេររាជ្យអោយទៅអាប់សូឡុមជាកូនប្រុសឯង។ ឥឡូវនេះឯងត្រូវរត់ភៀសខ្លួនដោយសារឯងជាឃាតករ។»
\s5
\v 9 លោកអប៊ីសាយ កូនប្រុសលោកសេរូយ៉ា ទូលស្តេចថា៖ «តើហេតុអ្វីបានជាបណ្តោយអោយឆ្កែងាប់មួយនេះជេរប្រទេចផ្តាសារព្រះករុណាជាអម្ចាស់របស់ទូលបង្គំដូច្នេះ? សូមអោយទូលបង្គំទៅកាត់កវាទៅ»។
\v 10 ប៉ុន្តែស្តេចមានរាជឳង្ការថា៖ «តើគួរអោយយើងធ្វើដូចម្តេចជាមួយអ្នក កូនរបស់លោកស្រីសេរ៉ូយ៉ាអើយ ប្រហែលជាគេប្រទេចផ្តាសារយើងដោយសារព្រះអម្ចាស់បានមានព្រះបន្ទូលទៅកាន់គេថា៖ ចូរដាក់បណ្តាសាដាវីឌទៅ! តើអ្នកណាអាចនឹងសួរគេថា៖ ហេតអ្វីបានជាអ្នកប្រទេចផ្តាសាដាវីឌដូច្នេះ?»
\s5
\v 11 «ដូច្នេះព្រះបាទដាវីឌ មានរាជឳង្ការទៅអប៊ីសាយហើយនិងរាជបម្រើរបស់ទ្រង់ថា៖ «មើល៍! សូម្បីតែកូនប្រុសរបស់យើង ដែលយើងបានបង្កើតមក វាចង់យកជីវិតរបស់យើង។ តើមានអ្វីទៅដែលអ្នកស្រុកប៊េនយ៉ាមីននេះបានធ្វើចំពោះការភៀសខ្លួនរប់យើង? ដូច្នេះចូរទុក្ខអោយគេជេរប្រទេចផ្តាសាយើងទៅចុះ ប្រសិនបើព្រះអម្ចាស់បានបង្គាប់អោយគេធ្វើ។
\v 12 ប្រហែលជាព្រះអម្ចាស់ទតឃើញទុក្ខវេទនារបស់យើង ហើយធ្វើអោយបណ្តាសាថ្ងៃនេះអោយទៅជាព្រះពរវិញ»។
\s5
\v 13 «ព្រះបាទដាវីឌនិងពលទាហានបន្តដំណើរទៅមុខទៀត ចំណែកឯលោកសាំម៉ាយក៏ដើរតាមចង្កេះភ្នំ នៅមិនឆ្ងាយប៉ុន្មាន គាត់ដើរបណ្តើរនិងជេរប្រទេចផ្តាសាបណ្តើរ ទាំងបាចដីលើស្តេច និងយកដំថ្មគប់ផង។
\v 14 ស្តេច និងពួកបណ្តាជនដែលរួមដំណើរជាមួយទ្រង់អស់កម្លាំងហើយពួកគេបានឈប់សម្រាក់នៅពេលយប់។
\s5
\v 15 សម្តេចអាប់សូឡុម និងពួកបណ្តាលជនដែលនៅជាមួយទ្រង់បានមកដល់ក្រុងយេរូសាឡឹម ហើយលោកអហ៊ីដុផែលក៏បានមកជាមួយសម្តេចដែរ។
\v 16 កាលនៅលោកហ៊ូសាយ ជនជាតិអើគី ជាសម្លាញ់របស់ព្រះបាទដាវីឌ បាននិយាយទៅកាន់សម្តេចថា ៖ «សូមព្រះរាជាមានព្រះជន្មយ៉ឺនយូរ! សូមព្រះរាជាមានព្រះជន្មយ៉ឺនយូរ!»
\s5
\v 17 អាប់សាឡុមតបទៅលោកហ៊ូសាយថា៖ «តើនេះជាភាពស្មោះត្រង់របស់លោកចំពោះមិត្តសម្លាញ់របស់លោកឬ? ហេតុអ្វីបានជាលោកមិនទៅជាមួយទ្រង់»
\v 18 លោកហ៊ូសាយទូលទៅសម្តេចអាប់សូឡុមថា៖ «ទេ! បើព្រះអម្ចាស់ និង មនុស្សទាំងនេះ ព្រមទាំងប្រជាជនអ៊ីស្រាអែលទាំងអស់ជ្រើសរើសអ្នកណាហើយនោះ ទូលបង្គំក៏បម្រើស្តេចនោះ ហើយនៅជាមួយស្តេចនោះ។
\s5
\v 19 ម៉្យាងទៀត តើអោយទូលបង្គំបម្រើអ្នកណា? តើមិនគួរអោយទូលបង្គំបុត្ររបស់មិត្តសម្លាញ់ទូលបង្គំទេឬអី? ដូច្នេះទូលបង្គំនឹងបម្រើទ្រង់ ដូចជាធ្លាប់បម្រើបិតាទ្រង់ដូច្នេះដែរ។
\s5
\v 20 នោះសម្តេចអាប់សូឡុមមានរាជឱង្ការទៅលោកអហ៊ីថូផែលថា៖ «ចូរផ្តល់យោបល់របស់លោកមកមើល៍ ថាយើងគួរធ្វើអ្វី?»
\v 21 លោកអហ៊ីថូផែល ទូលសម្តេចអាប់សូឡុមថា៖ «សូមយាងទៅរួមដំណេកជាមួយពួកស្រីស្នំរបស់ព្រះបិតាទ្រង់ ដែលស្តេចបានទុកឲ្យនៅយាមដំណាក់ទៅ នោះប្រជាជនអ៊ីស្រាអែលទាំងអស់នឹងបានដឹងថា ព្រះករុណាបានតាំងខ្លួនជាសត្រូវរបស់បិតាទ្រង់។ នោះបក្សពួករបស់ព្រះករុណានឹងមានកម្លាំងចិត្តឡើង»។
\s5
\v 22 ដូច្នេះ គេបានតម្លើងត្រសាលសម្រាប់សម្តេចអាប់សូឡុមនៅលើដំបូលព្រះដំណាក់ ហើយសម្តេចអាប់សូឡុមបានរួមដំណេកជាមួយស្រីស្នំរបស់បិតា ឲ្យប្រជាជនអ៊ីស្រាអែលទាំងអស់បានឃើញ។
\v 23 នៅគ្រានោះយោបល់របស់អហ៊ីថូផែលដែលទូលទៅស្តេច គឺដូចជាពាក្យដែលគេបានឮចេញពីព្រះឱស្ឋរបស់ព្រះជាម្ចាស់។ គឺទាំងព្រះបាទដាវីឌ ទាំងសម្តេចអាប់សូឡុម តែងតែធ្វើតាមយោបល់ទាំងប៉ុន្មានរបស់លោក។
\s5
\c 17
\cl ជំពូក ១៧
\p
\v 1 កាលនោះលោកអហ៊ីថូផែលទូលស្តេចអាប់សូឡុមថា៖ «សូមអនុញ្ញាតឲ្យទូលបង្គំជ្រើសរើសទ័ព ចំនួនមួយម៉ឺនពីរពាន់នាក់ ហើយទូលបង្គំនឹងចេញដេញតាមព្រះបាទដាវីឌយប់នេះ។
\v 2 ទូលបង្គំនឹងវាយប្រហារស្តេចនៅពេលដែលទ្រង់អស់កម្លាំង ហើយចុះខ្សោយ រួចទូលបង្គំនឹងធ្វើឲ្យស្តេចភ័យតក់ស្លុត។ មនុស្សទាំងប៉ុន្មានដែលនៅជាមួយទ្រង់ នឹងរត់ចោលទ្រង់ ហើយទូលបង្គំនឹងធ្វើគុតស្តេចតែមួយអង្គគត់។
\v 3 ទូលបង្គំនឹងនាំមនុស្សទាំងអស់មកព្រះករុណាវិញ គឺដូចជាកូនក្រមុំវិលមករកស្វាមី ហើយប្រជាជនទាំងអស់នឹងរស់នៅដោយសុខសាន្តក្រោមការគ្រប់គ្រងរបស់ព្រះករុណា»។
\v 4 ស្តេចអាប់សូឡុម និងចាស់ទុំទាំងអស់របស់អ៊ីស្រាអែលឃើញថាយោបល់នេះជាការសមរម្យ។
\s5
\v 5 សម្តេចអាប់សុឡុមមានរាជឱង្ការទៅលោកថា៖ «ចូរអញ្ជើញលោកហ៊ូសាយ ជាជនជាតិអើគីមក យើងចង់ឮយោបល់របស់គាត់»។
\v 6 ពេលដែលលោកហ៊ូសាយមកដល់ សម្តេចអាប់សូឡុមបានរៀបរាប់លោកពីអ្វីដែលដែលលោកអហ៊ីថូផែលបានទូលទ្រង់ បន្ទាប់មកទ្រង់សួរលោកហ៊ូសាយថា៖ «តើយើងគួរធ្វើតាមយោបល់របស់លោកអាហ៊ូថូផែល ឬមិនធ្វើ? ប្រសិនបើ មិនត្រូវធ្វើ តើលោកមានយោបល់អ្វីផ្សេងឬទេ?»
\v 7 ដូច្នេះលោកស៊ូហាយទូលទ្រង់ថា៖ «យោបល់ដែលលោកអាហ៊ីថូផែលទូលទ្រង់នៅពេលនេះគឺមិនល្អទេ»។
\s5
\v 8 លោកហ៊ូសាយទូលថា៖ «ព្រះករុណាស្គាល់ព្រះបិតាទ្រង់ស្រាប់ហើយថា បិតារបស់ទ្រង់ និងបរិវាររបស់ទ្រង់សុទ្ធតែជាពលទាហានដែលខ្លាំងពូកែ ហើយពួកគេកំពុងតែក្រៅក្រហាយ ដូចមេខ្លាឃ្មុំដែលបាត់កូននៅទីវាល។ ម៉្យាងវិញទៀត ព្រះបិតារបស់ព្រះករុណាជាអ្នកចម្បាំង ទ្រង់ប្រាកដជាមិនផ្ទុំនៅពេលយប់ជាមួយពលទាហានរបស់ទ្រង់ទេ។
\v 9 ពេលនេះប្រហែលជាទ្រង់លាក់ខ្លួននៅក្នុងរូងភ្នំ ឬនៅកន្លែងណាមួយផ្សេងមិនខានឡើយ។ ប្រសិនបើ មានទាហានណាម្នាក់ស្លាប់នៅក្នុងជួរ ចាប់តាំងពីពេលចាប់ផ្តើមប្រយុទ្ធ នោះនឹងឮមានដំណឹងថា ទ័ពរបស់ព្រះបាទអាប់សាឡុមទទួលបរាជ័យហើយ។
\v 10 ដូច្នេះ ទាហានដែលក្លាហាន ហើយមានចិត្តអង់អាចដូចជាសត្វសិង្ហ ក៏បាក់ទឹកចិត្តដែរ ព្រោះជនជាតិអ៊ីស្រាអែលទាំងអស់ដឹងថាព្រះបិតារបស់ទ្រង់ជាមេទ័ពដ៏ខ្លាំងពូកែ ហើយពលទាហានដែលនៅជាមួយទ្រង់ទាំងអស់ក៏សុទ្ធតែជាមនុស្សក្លាហាន។
\s5
\v 11 ទូលបង្គំសូមផ្តល់យោបល់ថា៖ សូមព្រះករុណាប្រមូលកងទ័ពអ៊ីស្រាអែលទាំងអស់មក គឺចាប់ពីក្រុងដាន់ រហូតដល់បៀរសេបា ឲ្យមានចំនួនច្រើនដូចគ្រាប់ខ្សាច់នៅមាត់សមុទ្រ ហើយព្រះករុណានឹងដឹកនាំពួកគេចេញទៅធ្វើសង្រ្គាម។
\v 12 យើងនឹងទៅទាន់ស្តេចដាវីឌនៅកន្លែងណាមួយដែលពួកគេស្នាក់ ហើយយើងនឹងសង្រ្គប់លើពួកគេ។ យើងនឹងប្រហារពួកគេដោយមិនទុកឲ្យអ្នកណាម្នាក់នៅមានជីវិតឡើយ គឺទាំងមនុស្សរបស់ទ្រង់ ទាំងព្រះបិតាទ្រង់។
\s5
\v 13 ប្រសិនបើ ពួកគេរត់ទៅជ្រកនៅក្រុងណាមួយ នោះប្រជាជនអ៊ីស្រាអែលទាំងអស់នឹងចងខ្សែពួរក្រុងនោះ ហើយទាញវាទំលាក់ទៅក្នុងទន្លេ ឥតឲ្យសល់ដុំថ្មណាមួយឡើង»។
\v 14 ព្រះបាទអាប់សាឡុម និងពួកចាស់ទុំនិយាយថា៖ «យោបល់លោកហ៊ូសាយ ជាជនជាតិអើគី ល្អជាងយោបល់របស់លោកអហ៊ីថូផែល!»។ ព្រះអម្ចាស់បានធ្វើឲ្យគេបដិសេធយោបល់ដ៏ឆ្លាតវៃរបស់អហ៊ីថូផែល ដើម្បីធ្វើឲ្យសម្តេចអាប់សាឡុមវិនាស។
\s5
\v 15 លោកហ៊ូសាយរៀបរាប់ប្រាប់លោកបូជាចារ្យសាដុក និងបូជាចារ្យអបៀរ​ធើរ​ថា​៖ «លោកអហ៊ី​ថូ​ផែល​​បានផ្តល់​យោបល់ដល់សម្តេចអាប់សាឡុមឲន្យដេញតាមព្រះបាទដាវីឌ ប៉ុន្តែ ខ្ញុំបានឲ្យយោបល់ផ្សេង។
\v 16 ឥឡូវនេះ ចូរចាត់អ្នកនាំសារទៅរាយការណ៍សេចក្តីទាំងនេះថ្វាយព្រះបាទដាវីឌ៖ យប់នេះសូមកុំឈប់នៅវាលទំនាបអារ៉ាបាឡើយ គឺត្រូវឆ្លងទៅត្រើយម្ខាង គឺដើម្បីកុំឲ្យព្រះរាជា និងអ្នកនៅជាមួយត្រូវវិនាស»។
\s5
\v 17 លោកយ៉ូណាថាន់ និងលោកអហ៊ីម៉ាស់នៅចាំត្រង់ អេន រូកែន។ ស្ត្រីអ្នកនាំសារបានមកជួបលោក ហើយជម្រាបលោកទាំងពីរនូវកិច្ចការដែលលោកត្រូវដឹង គឺពួកគេមិនត្រូវចូលទៅស្នាក់នៅក្នុងទីក្រុងនោះទេ។ បន្ទាប់ពី បានទទួលដំណឹង ពួកគេបាននាំយកទៅទូលព្រះបាទដាវីឌ។
\v 18 ប៉ុន្តែ មានយុវជនម្នាក់បានឃើញពួកគេ ហើយបានទូលទៅសម្តេចអាប់សាឡុម។ ដូច្នេះ លោកយ៉ូណាថាន់ និងលោកអហ៊ីម៉ាស់បានចាកចេញពីទីនោះយ៉ាងប្រញាប់ប្រញាល់ ហើយទៅផ្ទះរបស់មនុស្សម្នាក់នៅភូមិបាហ៊ូរីម ដែលផ្ទះរបស់នោះមានអណ្តូងទឹកនៅក្នុងបរិវេនផ្ទះ ដែលពួកគេអាចចូលពួនបាន។
\s5
\v 19 ស្រ្តីម្ចាស់ផ្ទះបានយកគម្របអណ្តូង មកគ្របពីលើមាត់អណ្តូង ហើយចាក់គ្រាប់ស្រូវរាយពីលើ ដូច្នេះ មិនមានអ្នកដឹងទេថា លោកយ៉ូណាថាន់ និងលោកអហ៊ីម៉ាស់នៅក្នុងអណ្តូងនោះទេ។
\v 20 ទាហានរបស់សម្តេចអាប់សាឡុមបានមកដល់ផ្ទះរបស់ស្ត្រីនោះ ហើយសួរនាងថា៖ «តើលោកយ៉ូណាថាន់ និងលោកអហ៊ីម៉ាស់នៅឯណា?»។ នាងឆ្លើយថា៖ «ពួកគេបានឆ្លងទន្លេទៅហើយ»។ បន្ទាប់ពីពួកគេបានស្វែងរកមើលគ្រប់ទីកន្លែងហើយ តែរកមិនឃើញអ្នកទាំងពីរ ពួកទាហានក៏ត្រឡប់ទៅក្រុងយេរូសាឡិមវិញ។
\s5
\v 21 បន្ទាប់ពី ពួកទាហានចាកចេញទៅ នោះលោកយ៉ូណាថាន់ និងលោកអហ៊ីម៉ាស់បានឡើងពីអណ្តូងមក។ ពួកគេបាននាំយកដំណឹងទៅរាយការណ៍ថ្វាយព្រះបាទដាវីឌ ពួកគេទូលថា៖ «សូមព្រះរាជាក្រោកឡើង ហើយឆ្លងទន្លេជាប្រញាប់ ព្រោះមានគេថ្វាយយោបល់សម្តេចអាប់សាឡុម ឲ្យដេញតាមទ្រង់ហើយ»។
\v 22 ដូច្នេះ ព្រះបាទដាវីឌ និងបណ្តាជនដែលនៅជាមួយទ្រង់ទាំងអស់ បានក្រោកឡើងឆ្លងទន្លេយ័រដាន។ លុះព្រលឹមស្រាងៗពួកគេបានឆ្លងទន្លេយ័រដានទាំងអស់គ្នា មិនមាននៅសេសសល់នរណាម្នាក់ឡើយ។
\s5
\v 23 នៅពេលដែលលោកអហ៊ីថូផែលឃើញថាគេមិនអនុវត្តតាមយោបល់របស់លោកដូច្នេះ លោកបានចងកែបលា ហើយចាកចេញទៅ។ លោកបានត្រឡប់ទៅស្រុកកំណើតរបស់លោកវិញ គាត់បានធ្វើការផ្តែផ្តាំ ហើយបានចងករសម្លាប់ខ្លួនឯង។ គាត់ស្លាប់ដោយរបៀបនេះ ហើយគេបញ្ចុះសព្វរបស់លោកក្នុងផ្នូរឪពុករបស់លោក។
\s5
\v 24 ព្រះបាទដាវីឌបានមកដល់ម៉ាហា​ណែម នៅពេលដែលសម្តេចអាប់សាឡុម និងអស់អ្នកដែលនៅជាមួយសម្តេចកំពុងឆ្លងទន្លេរយ័រដាន់
\v 25 ស្តេចអាប់សាឡុម បានតែងតាំងលោកអាម៉ាសាឲ្យធ្វើជាមេបញ្ជាការកងទ័ពជំនួសលោកយ៉ូអាប់។ លោកអាម៉សា ជាកូនរបស់លោកយេថើរ ជាជនជាតិអ៊ីស្មាអែល ដែលបានយកនាងអប៊ីហ្គែល ដែលជាកូនស្រីរបស់លោកណាហាស និងជាប្អូនស្រីរបស់អ្នកស្រីសេរូយ៉ា ដែលជាម្តាយរបស់លោកយ៉ូអាប់។
\v 26 ពួកអ៊ីស្រាអែល និងស្តេចអាប់សាឡុមបានបោះជំរំទ័ពនៅស្រុកកាឡាដ។
\s5
\v 27 កាលព្រះបាទដាវីឌបានមកដល់ក្រុងម៉ាហាណែម ស្តេចបានជួបនឹងលោកស៊ូបី ជាកូនប្រុសរបស់លោកណាហាស នៅក្រុងរ៉ាបា ជារាជធានីរបស់ជនជាតិអាំម៉ូន និងលោកម៉ាកៀរ ជាកូនប្រុសរបស់លោកអាំមាល នៅឡូដេបា និងលោកបាស៊ីឡៃ អ្នកភូមិរ៉ូគីលីម ស្រុកកាឡាដ
\v 28 បាននាំយកមុង ភួយ ក្នើយ ហើយនិងចាន ឆ្នាំង ស្រូវសាលី ម៉្សៅស្រូវសាលី លាជ សណ្តែក
\v 29 ទឹកឃ្មុំ ប័រ ចៀម និង ប្រូម៉ាស ដែលព្រះបាទដាវីឌ និងពួកដែលនៅជាមួយទ្រង់អាចបរិភោគបាន។ ដោយពួកគេបាននិយាយថា៖ «ពួកបណ្តាលជនប្រាកដជាឃ្លាន អស់កម្លាំង និងខ្សោយហើយ នៅវាលរហោស្ថាន»។
\s5
\c 18
\cl ជំពូក ១៨
\p
\v 1 ព្រះបាទដាវីឌបានរាប់ចំនួនពលទាហានដែលនៅជាមួយទ្រង់ និងតែងតាំងមេបញ្ជាការកងពលធំ និងមេបញ្ជាការកងពលតូច គ្រប់គ្រងលើពួកគេ។
\v 2 បន្ទាប់មក ស្តេចចែកពលទាហានជាបីកង មួយភាគបីនៅក្រោមការដឹកនាំរបស់លោកយ៉ូអាប់ កងទីពីរនៅក្រោកការបញ្ជារបស់លោកអប៊ីសាយ កូនប្រុសរបស់លោកស្រីសេរ៉ូយ៉ា ប្អូនប្រុសរបស់លោកយ៉ូអាប់ និងមួយភាគបីផ្សេងទៀតស្ថិតក្រោមការដឹកនាំរបស់លោកអ៊ីតាយ ជាជនជាតិកាថ។ ព្រះរាជាមានព្រះរាជឱង្ការទៅកាន់ពលទាហានថា៖ «យើងនឹងចេញទៅច្បាំងជាមួយអ្នករាល់គ្នាដែរ»។
\s5
\v 3 ប៉ុន្តែ ពួកទាហានទូលទ្រង់ថា៖ «ទ្រង់មិនត្រូវចេញទៅសមរភូមិទេ ព្រោះប្រសិនបើ យើងរាល់គ្នាចាញ់សង្រ្គាម នោះពួកគេនឹងមិនចាប់អារម្មណ៍នឹងយើងរាល់គ្នានោះទេ ឬក៏ប្រសិនបើ ពួកយើងពាក់កណ្តាលស្លាប់ក្តីក៏គ្មានអ្នកណាចាប់អារម្មណ៍ដែរ។ ប៉ុន្តែ ព្រះករុណាមានតម្លៃស្មើនឹងពួកយើងមួយម៉ឺននាក់! ហេតុនេះគួរតែព្រះករុណាគង់នៅក្នុងទីក្រុងចាំជួយយើងរាល់គ្នាវិញ»។
\v 4 នោះព្រះបាទដាវីឌមានរាជឱង្ការទៅពួកគេថា៖ «យើងនឹងធ្វើតាមការស្នើសុំរបស់អ្នករាល់គ្នា»។ នោះស្តេចគង់ប្រថាប់នៅត្រង់មាត់ទ្វារក្រុង ខណៈពេលដែលពួកទាហានចេញទៅ តាមក្រុម តាមកងរបស់ខ្លួន។
\s5
\v 5 ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់លោកយ៉ូអាប់ លោកអប៊ីសាយ និងលោកអ៊ីតាយថា៖ «បើអ្នករាល់គ្នាស្រឡាញ់យើង សូមកុំធ្វើបាបសម្តេចអាប់សាឡុម ជាបុត្ររបស់យើងឡើយ»។ ពលទាហានទាំងអស់បានឮរាជឱង្ការ ដែលព្រះបាទដាវីឌផ្តែផ្តាំមេទ័ពទាំងអស់ ស្តីអំពីសម្តេចអាប់សាឡុម។
\s5
\v 6 ដូច្នេះ ពួកទាហានបានចេញទៅច្បាំងនឹងកងទ័ពអ៊ីស្រាអែល ហើយសង្រ្គាមបានផ្ទុះឡើងនៅក្នុងព្រៃអេប្រាអ៊ីម។
\v 7 ទាហានអ៊ីស្រាអែលបានចាញ់ទាហានរបស់ព្រះបាទដាវីឌ នៅថ្ងៃនោះពួកគេត្រូវបរាជ័យយ៉ាងធ្ងន់ធ្ងរ គឺមានទាហានចំនួនពីរម៉ឺននាក់បានស្លាប់។
\v 8 ការប្រយុទ្ធបានរាលដាលពេញស្រុកទាំងមូល ហើយមនុស្សដែលស្លាប់ក្នុងព្រៃមានចំនួនច្រើនជាងមនុស្សដែលស្លាប់ដោយមុខដាវ។
\s5
\v 9 សម្តេចអាប់សាឡុមបានជួបជាមួយទាហានរបស់ព្រះបាទដាវីឌ។ ពេលនោះសម្តេចអាប់សាឡុមកំពុងតែជិះលារបស់ទ្រង់ ហើយលានោះបានចូលទៅក្រោមឈើដ៏ធំ ដែលមានមែកសាខា ស្រាប់តែព្រះសិរសារបស់ទ្រង់បានជាប់នឹងប្រគាបមែកឈើ។ សត្វលានៅតែដើរទៅមុខដោយទុកឲ្យស្តេចអាប់សាឡុមនៅព្យួរនឹងមែកឈើ ជើងផុតពីដី។
\v 10 ទាហានម្នាក់បានឃើញការនេះ ហើយប្រាប់លោកយ៉ូអាប់ថា៖ «មើល៍! ខ្ញុំបានឃើញស្តេចអាប់សាឡុម ព្យួរជាប់នឹងមែនឈើ!»។
\v 11 លោកយ៉ូអាប់មានប្រសាសន៍ទៅបុរសនោះថា៖ «មើល៍! អ្នកបានឃើញគាត់! ហេតុអ្វីបានជាអ្នកមិនសម្លាប់គាត់នៅនឹងកន្លែងនោះទៅ» នោះខ្ញុំនឹងឲ្យប្រាក់ឯងដប់ស៊ីគែល និងខ្សែក្រវាត់មួយជារង្វាន់»។
\s5
\v 12 បុរសនោះតបទៅលោកវិញថា៖ «ទោះបីជាខ្ញុំបានទទួលរហូតដល់មួយពាន់ស៊ីគែលក្តី ក៏ខ្ញុំមិនលើកដៃរបស់ខ្ញុំទាស់នឹងបុត្ររបស់ស្តេចដែរ ព្រោះយើងទាំងអស់គ្នាបានឮព្រះឱង្ការស្តេច បញ្ជាមកលោកអប៊ីសាយ និងលោកអ៊ីតាយថា៖ «សូមប្រណីដល់អាប់សាឡុមផង!។
\v 13 ប្រសិនបើ ខ្ញុំធ្វើគត់បុត្រាស្តេច (មិនមានអ្វីមួយដែលអាចលាក់លៀមនឹងស្តេចបានឡើយ) លោកក៏មិនការពារខ្ញុំដែរ។
\s5
\v 14 លោកយ៉ូអាប់មានប្រសាសន៍ថា៖ «ខ្ញុំនឹងមិនចាំឯងទេ»។ ដូច្នេះ លោកយ៉ូអាប់ចាប់ជន្លួញបី ហើយចាក់ទំលុះបេះដូងស្តេចអាប់សាឡុម ពេលដែលស្តេចនៅរស់ហើយជាប់នឹងមែកឈើនោះទៅ។
\v 15 បន្ទាប់មក ពលទាហាបដប់នាក់ ដែលកាន់អាវុធរបស់លោកយ៉ូអាប់បានចោមរោមសម្តេចអាប់សាឡុម ហើយវាយទ្រង់ រហូតសុគត។
\s5
\v 16 លោកយ៉ូអាប់បានហៅពួកទាហានឲ្យត្រឡប់ពីការដេញតាមទ័ពអ៊ីស្រាអែលវិញ ដោយឲ្យគេផ្លុំត្រែឡើង។
\v 17 ពួកទាហានបានដាក់សពសម្តេចអាប់សាឡុមចុះ ហើយបោះចោលក្នុងរណ្តៅដ៏ធំមួយនៅក្នុងព្រៃ ហើយបានយកថ្មយ៉ាងច្រើនមកគរពីលើផង ពេលនោះទាហានអ៊ីស្រាអែលបាក់ទ័ព ហើយរត់ទៅជំរំរបស់គេរៀងៗខ្លួន។
\s5
\v 18 នៅពេលមានព្រះជន្មរស់នៅឡើយ សម្តេចអាប់សាឡុមបានសាងបង្គោលថ្មធំមួយ នៅក្នុងជ្រលងភ្នំរបស់ស្តេច ដោយទ្រង់មានរាជឱង្ការថា៖ «យើងមិនមានកូនប្រុសបន្តវង្សត្រកូលទេ»។ ដូច្នេះ ទ្រង់បានដាក់ឈ្មោះរបស់ទ្រង់ផ្ទាល់នៅលើបង្គោលថ្មនោះ ហេតុនេះហើយបានជាគេហៅបង្គោលនោះថា៖ «ស្តូបអាប់សាឡុម» រហូតដល់សព្វថ្ងៃនេះ។
\s5
\v 19 នៅពេលនោះ លោកអហ៊ីម៉ាស់ កូនរបស់បូជាចារ្យសាដុកមានប្រសាសន៍ថា៖ «ចូលយើងនាំយកដំណឹងល្អនេះ ទៅទូលស្តេចឥឡូវនេះ ថាព្រះអម្ចាស់បានរកយុត្តិធ៌មឲ្យព្រះករុណា ដោយរំដោះទ្រង់ពីដៃរបស់សត្រូវ»។
\v 20 លោកយ៉ូអាប់តបទៅគាត់ថា៖ «ទេ! លោកមិនត្រូវនាំដំណឹងនៅថ្ងៃនេះនោះទេ មិនត្រូវទូលស្តេចនៅថ្ងៃនេះទេ។ ថ្ងៃនេះ លោកមិនមែននាំដំណឹងល្អនោះទេ ព្រោះបុត្រារបស់ស្តេចសុគត»។
\s5
\v 21 លោកយ៉ូអាប់បង្គាប់ទៅជនជាតិអេត្យូពីម្នាក់ថា៖ «ចូរទៅទូលព្រះបាទដាវីឌនូវហេតុការណ៍ដែលលោកបានឃើញ»។ ជនជាតិអេត្យូពីនោះក្រាបថ្វាយបង្គំលោកយ៉ូអាប់ ហើយចាកចេញទៅ។
\v 22 ពេលនោះ លោកអហ៊ីម៉ាស់ កូនរបស់បូជាចារ្យសាដុក សូមលោកយ៉ូអាប់ម្តងទៀតថា៖ «មិនថាមានអ្វីកើតឡើងទេ! សូមអនុញ្ញាតឲ្យខ្ញុំរត់ទៅតាមសាសន៍អេត្យូពីនេះផងចុះ»។ លោកយ៉ូអាប់តបថា៖ «ហេតុអ្វីបានជាឯងចង់ទៅដូច្នេះកូនប្រុស? ដំណឹងនេះមិនផ្តល់រង្វាន់អ្វីដល់អ្នកនោះទេ!»
\v 23 «ទោះមានអ្វីកើតឡើងក៏ដោយខ្ញុំនឹងរត់ទៅ!» អហ៊ីម៉ាស់តប។ ដូច្នេះ លោកយ៉ូអាប់ក៏ឆ្លើយថា៖ «រត់ទៅចុះ!» នោះ លោកអហ៊ីម៉ាស់ក៏រត់តាមពីក្រោយបុរសជនជាតិអេត្យូពីនោះទៅ។
\s5
\v 24 ពេលនោះព្រះបាទដាវីឌកំពុងគង់នៅត្រង់ចន្លោះទ្វារខាងក្រៅ និងទ្វារខាងក្នុងកំពែងក្រុង។ អ្នកល្បាតបានឡើងទៅខាងលើកំពែងក្រុង ហើយសម្លឹងទៅខាងក្រៅ។ អ្នកល្បាតនោះបានឃើញមានបុរសម្នាក់រត់តម្រង់មក។
\v 25 គេបានស្រែកទូលទៅស្តេច។ នោះ ព្រះរាជាមានរាជឱង្ការថា៖ «ប្រសិនបើ គេមកតែម្នាក់ឯង នោះគឺគេមកដើម្បីនាំដំណឹងមកឲ្យយើង»។ អ្នករត់នោះចូលមកកាន់តែជិតទីក្រុង។
\s5
\v 26 បន្ទាប់មក អ្នកល្បាតនោះឃើញថាមានម្នាក់ទៀតកំពុងរត់ពីក្រោយមកដែរ រួចគាត់ក៏ស្រែកប្រាប់ទៅអ្នកយាមទ្វារថា៖ «មើល៍! មានមនុស្សម្នាក់ទៀតកំពុងរត់ពីក្រោយមក»។ នោះ ព្រះបាទដាវីឌមានបន្ទូលថា៖ «គេក៏នាំដំណឹងមកឲ្យយើងដែរ!»
\v 27 អ្នកល្បាតស្រែកថា៖ «អ្នកដែលរត់ខាងក្រោយនោះ មើលទៅដូចជាលោកអហ៊ីម៉ាស់ កូនបូជាចារ្យសាដុក»។ ព្រះរាជាមានរាជឱង្ការថា៖ «គាត់ជាមនុស្សល្អហើយក៏នាំដំណឹងល្អមកដែរ»។
\s5
\v 28 លោកអហ៊ីម៉ាស់ស្រែកឡើង និងទូលស្តេចថា៖ «គ្រប់យ៉ាងគឺប្រសើរណាស់!»។ គាត់ឲ្យមុខចុះ និងក្រាបដល់ដីនៅចំពោះមុខព្រះរាជា ហើយទូលថា៖ «សូមព្រះអម្ចាស់ជាព្រះរបស់ព្រះករុណា ប្រទានពរព្រះករុណ! ព្រះអម្ចាស់បានបណ្តេាញមនុស្សដែលបានលើកដៃទាស់នឹងព្រះរាជា ជាម្ចាស់របស់ខ្ញុំម្ចាស់»។
\v 29 ព្រះបាទដាវីឌមានរាជឱង្ការថា៖ «តើវាបានកើតឡើងចំពោះសម្តេចអាប់សាឡុម បុត្ររបស់យើងឬ?» លោកអហ៊ីម៉ាស់ទូលថា៖ «ពេលដែលលោកយ៉ូអាប់ចាត់ទូលបង្គំនិងអ្នកបម្រើម្នាក់ទៀត មកគាល់ទ្រង់នោះ មានការជ្រួលច្របល់យ៉ាងខ្លាំង ប៉ុន្តែ ទូលបង្គំមិនដឹងថាមានអ្វីកើតឡើងនោះទេ»។
\v 30 នោះព្រះរាជាមានរាជឱង្ការថា៖ «ចូរទៅឈរនៅមួយចំហៀងទៅ!» លោកអហ៊ីម៉ាស់ក៏ថយខ្លួនចេញ ហើយនៅឈររង់ចាំ។
\s5
\v 31 ភ្លាមនោះអ្នកបម្រើជនជាតិអេត្យូពីបានមកដល់ ហើយទូលស្តេចថា៖ «បពិត្រព្រះករុណា! ទូលបង្គំនាំដំណឹងល្អមកទូលថ្វាយព្រះករុណា ថ្ងៃនេះព្រះអម្ចាស់បានរកយុត្តិធ៌មថ្វាយព្រះករុណាពីមនុស្សដែលបះបោរនឹងព្រះរាជាហើយ»។
\v 32 នោះព្រះរាជាមានរាជឱង្ការមកអ្នកបម្រើសាសន៍អេត្យូពីនោះថា៖ «ចុះអាប់សាឡុមសុខសប្បាយឬយ៉ាងណា?» ជនជាតិអេត្យូពីនោះទូលថា៖ «បពិត្រព្រះករុណា! សូមឲ្យពួកខ្មាំងសត្រូវ ដែលបះបោរប្រឆាំងនឹងព្រះករុណា វិនាសដូចជាបុរសនោះចុះ!»
\v 33 ពេលនោះព្រះបាទដាវីឌក្តុកក្តួលព្រះហឫទ័យយ៉ាងខ្លាំង ទ្រង់បានយាងឡើងទៅលើបន្ទប់នៅខាងលើក្លោងទ្វារក្រុង ហើយទ្រង់ព្រះកន្សែង។ ស្តេចយាងឡើងទៅទាំងរៀបរាប់ថា៖ «អាប់សាឡុមបុត្របិតា! ឱបុត្របិតា! អាប់សាឡុមបុត្របិតាអើយ! គួរតែឲ្យបិតាស្លាប់ជំនួសបុត្រវិញ អាប់សាឡុម បុត្របិតា ឱបុត្របិតាអើយ!»។
\s5
\c 19
\cl ជំពូក ១៩
\p
\v 1 មានគេប្រាប់លោកយ៉ូអាប់ថា៖ «មើល៍! ព្រះរាជាព្រះកន្សែង ហើយស្រណោះស្រណោកសម្តេចអាប់សូឡុម»។
\v 2 ដូច្នេះ នោះជ័យជម្នះនៅថ្ងៃនេះបានប្រែទៅជាទុក្ខព្រួយសម្រាប់ស្តេច ដ្បិត កងទ័ពទាំងមូលបានឮថា «ព្រះរាជាសោកស្រណោះសម្តេចអាប់សាឡុមបុត្ររបស់ព្រះអង្គ»។
\s5
\v 3 នៅថ្ងៃនោះ ពួកទាហានវិលត្រឡប់ចូលក្រុងវិញយ៉ាងស្ងៀមស្ងាត់ គឺដូចជាកងទ័ពដែលបាត់ទ័ពរត់ពីសមរភូមិដោយក្តីអាម៉ាស់។
\v 4 ចំណែកឯ ព្រះរាជាគ្របព្រះភក្រ្តជិត ហើយបន្លឺព្រះសូរសៀងឮៗថា៖ «អាប់សាឡុមបុត្របិតា! អាប់សាឡុម បុត្រសម្លាញ់បិតា! បុត្របិតា!»។
\s5
\v 5 ពេលនោះ លោកយ៉ូអាប់បានចូលទៅព្រះដំណាក់របស់ស្តេច ហើយទូលស្តេចថា៖ «ពួកទាហានបានសង្រ្គោះជីវិតព្រះករុណា ជីវិតបុត្រាបុត្រីរបស់ព្រះករុណាទាំងពួកស្រីស្នំ និងរាជបម្រើរបស់ព្រះករុណាផង ប៉ុន្តែ ព្រះករុណាបានធ្វើឲ្យពួកគេមានក្តីអាម៉ាសនៅថ្ងៃនេះ
\v 6 ដ្បិត ព្រះករុណាស្រឡាញ់អ្នកដែលស្អប់ព្រះករុណា ហើយទ្រង់បែរជាស្អប់អ្នកដែលស្រឡាញ់ទ្រង់ទៅវិញ។ ថ្ងៃនេះ ព្រះករុណាបានបង្ហាញឲ្យយើងឃើញថា មេទ័ពនិង កងទ័ពទាំងអស់មិនមានតម្លៃអ្វីសោះសម្រាប់ទ្រង់។ ទូលបង្គំក៏ជឿថា ប្រសិនបើ ថ្ងៃនេះសម្តេចអាប់សាឡុមនៅរស់ ហើយទូលបង្គំរាល់គ្នាស្លាប់វិញនោះ ព្រះករុណាច្បាស់ជាយល់ថានោះជារឿងធម្មតា។
\s5
\v 7 ឥឡូវនេះ សូមព្រះករុណាក្រោកឡើង ហើយចេញទៅមានរាជឱង្ការលើកទឹកចិត្តពួកពលទាហានផង ទូលបង្គំសូមស្បថក្នុងនាមព្រះអម្ចាស់ថា ប្រសិនបើ ទ្រង់មិនធ្វើដូច្នេះទេ នៅយប់នេះនឹងមិនមានអ្នកណាម្នាក់នៅបម្រើព្រះករុណាឡើយ។ ព្រះករុណានឹងវេទនាលើសទុក្ខវេទនា​​នានា ដែលព្រះករុណាធ្លាប់ជួបតាំងពីក្មេងរហូតដល់ឥឡូវនេះ។
\v 8 ដូច្នេះ សូមព្រះករុណាក្រោកឡើងចេញទៅមាត់ទ្វារក្រុង ហើយមនុស្សទាំងអស់នឹងប្រកាសថា៖ «មើល៍! ព្រះរាជាគង់នៅមាត់ទ្វារវាំង» ហើយពលទាហានទាំងអស់នឹងមកចំពោះព្រះរាជា។ ដូច្នេះ ទាហានអ៊ីស្រាអែលបានបាក់ទ័ពរត់ទៅជំរំរបស់គេរៀងៗខ្លួន។​
\s5
\v 9 មនុស្សទាំងអស់នៃកុលសម្ព័ន្ធអ៊ីស្រាអែលនីមួយៗបានគិតគ្នាថា៖ «ព្រះបាទដាវីឌធ្លាប់បានសង្គ្រោះយើងរាល់គ្នាចេញពីដៃខ្មាំងសត្រូវរបស់យើង ហើយទ្រង់បានសង្គ្រោះយើងពីកណ្តាប់ដៃនៃពួកជនជាតិភីលីស្ទីន ប៉ុន្តែឥឡូវនេះ ទ្រង់បែរជាភៀសខ្លួនចេញពីស្រុកដោយសារតែសម្តេចអាប់សាឡុម។
\v 10 ព្រះបាទអាប់សាឡុម ដែលយើងបានតែងតាំងជាស្តេចគ្រងរាជ្យលើយើង ទ្រង់បានសុគតនៅក្នុងសមរភូមិហើយ។ ដូច្នេះ ហេតុអ្វីបានជាយើងមិនយាងព្រះរាជាត្រឡប់មកវិញ?»។
\s5
\v 11 ព្រះបាទដាវីឌបានចាត់គេឲ្យទៅជម្រាបលោកបូជាចារ្យសាដុក និងបូជាចារ្យអបៀថើរថា៖ «ចូរសាកសួរពួកចាស់ទុំរបស់ជនជាតិយូដាថា ហេតុអ្វីបានជាអស់លោកនៅដំអក់ មិនយាងស្តេចចូលក្នុងព្រះដំណាក់វិញដូច្នេះ? ព្រះរាជាបានជ្រាបពីគោលបំណងរបស់ជនជាតិអ៊ីស្រាអែលទាំងមូល ក្នុងការយាងស្តេចត្រឡប់ទៅព្រះដំណាក់វិញនោះ។
\v 12 អស់លោកជាបងប្អូន និងជាសាច់ញាតិរបស់យើង។ ហេតុអ្វីបានជានៅរង់ចាំធ្វើជានាក់ចុងក្រោយគេ ក្នុងការយាងស្តេចចូលព្រះដំណាក់ដូច្នេះ?»
\s5
\v 13 បន្ទាប់មក ពួកគេប្រាប់លោកអាម៉ាសាថា តើលោកមិនមែនជាសាច់ញាតិរបស់យើងទេ? ប្រសិនបើ​ យើងមិនតែងតាំងលោកជាមេទ័ពរបស់យើងជំនួសលោកយ៉ូអាប់ទេនោះ! សូមព្រះអម្ចាស់ដែលមានព្រះជន្មគង់នៅ ដាក់ទោសយើងទៅចុះ»។
\v 14 ដូច្នេះ ព្រះបាទដាវីឌ បានធ្វើឲ្យប្រជាជនអ៊ីស្រាអែលទាំងមូលទន់ចិត្តមកឯទ្រង់ដូចមនុស្សតែម្នាក់។ ពួកគេបានចាត់មនុស្សមកគាល់ស្តេចថា៖ «បពិតព្រះករុណា! សូមយាងត្រឡប់មកព្រះដំណាក់វិញ ជាមួយនឹងរាជ្យបម្រើរបស់ទ្រង់»។
\v 15 ពេលដែលព្រះបាទដាវីឌបានមកដល់ទន្លេយ័រដាន់ ពួកជនជាតិយូដាបានមកដល់គីលកាល់ ដើម្បីទទួលស្តេច និងជួយចម្លងស្តេចឆ្លងទន្លេយ័រដាន់។
\s5
\v 16 លោកស៊ីម៉ាយ កូនប្រុសរបស់លោកកេរ៉ា ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន ដែលមកពីភូមិបាហ៊ូរីម ក៏បានប្រញាប់ប្រញាល់ចុះមកជាមួយប្រជាជនយូដា ដើម្បីគាល់ព្រះបាទដាវីឌដែរ។
\v 17 មានមនុស្សមួយពាន់នាក់ពីកុលសម្ព័ន្ធបេនយ៉ាមីនដែលមកជាមួយលោកស៊ីម៉ាយ និងលោកស៊ីបា ជាអ្នកបម្រើរបស់ព្រះបាទសូល រួមទាំងកូនប្រុសទាំងដប់ប្រាំនាក់ និងអ្នកបម្រើទាំងម្ភៃនាក់របស់លោក។ ពួកគេបានឆ្លងទន្លេយ័រដាន់ មកគាល់ស្តេច។
\v 18 ពួកគេជួយចម្លងព្រះរាជ្យវង្សឆ្លងទន្លេ ហើយនឹងធ្វើអ្វីដែលពួកគេគួរនឹងធ្វើ។ ពេលដែលស្តេចឆ្លងដល់ត្រើយម្ខាងហើយ លោកស៊ីម៉ាយ កូនប្រុសលោកកេរ៉ា ឲ្យក្រាបថ្វាយបង្គំស្តេច។
\s5
\v 19 លោកស៊ីម៉ាយទូលព្រះរាជាថា៖ «បពិតព្រះករុណា ជាម្ចាស់របស់ទូលបង្គំ សូមកំុប្រកាន់ទោសទូលបង្គំ ឬសូមបំភ្លេចកំហុសដែលទូលបង្គំបានប្រព្រឹត្ត នៅថ្ងៃដែលព្រះករុណាបានយាងចេញពីក្រុងយេរូសាឡឹមផង។ សូមកុំចងកគំនំុនឹងទូលបង្គំអី។
\v 20 ទូលបង្គំបានដឹងថាទូលបង្គំពិតជាបានធ្វើអំពើបាបមែន។ ដូច្នេះហើយបានជាថ្ងៃនេះក្នុងអំបូររបស់លោកយូសែប ទូលបង្គំបានចុះមកមុន ដើម្បីថ្វាយបង្គំព្រះករុណាជាម្ចាស់នៃទូលបង្គំ»។
\s5
\v 21 ប៉ុន្តែ លោកអប៊ីសាយ កូនប្រុសលោកស្រីសេរូយ៉ាទូលស្តេចថា៖ «តើស៊ីម៉ាយគួរតែស្លាប់ឬទេ ព្រោះគេបានដាក់បណ្តាសាអ្នកដែលព្រះអម្ចាស់បានចាក់ប្រេងអភិសេក?»
\v 22 ព្រះបាទដាវីឌមានរាជ្យឱង្ការថា៖ «តើយើងគួរធ្វើយ៉ាងដូចម្តេចជាមួយអ្នក កូនអ្នកស្រីសេរូយ៉ាអើយ ដែលអ្នកប្រឆាំងនឹងយើងដូច្នេះ? តើគួរមានជនជាតិអ៊ីស្រាអែលណាម្នាក់ត្រូវស្លាប់ក្នុងថ្ងៃនេះឬ? តើខ្ញុំមិនដឹងឬថា ខ្ញុំពិតជាស្តេចលើប្រជាជនអ៊ីស្រាអែលវិញហើយ?»
\v 23 ស្តេចមានរាជ្យឱង្ការទៅលោកសាម៉ាយថា៖ «អ្នកនឹងមិនស្លាប់ទេ!» ស្តេចបានស្បថនឹងលោកដូច្នេះ។
\s5
\v 24 ពេលនៅលោកមេភីបូសែត ចៅព្រះបាទសូលបានចុះមកគាល់ព្រះបាទដាវីឌដែរ។ ចាប់តាំងពីថ្ងៃដែលស្តេចចាកចេញពីក្រុងទៅ ហើយត្រឡប់មកវិញដោយសុខសាន្ត លោកមិនបានលាងជើងរបស់លោក ក៏មិនបានកោរពុកមាត់ ឬក៏បោកសម្លៀកបំពាក់របស់លោកដែរ។
\v 25 នៅពេលដែលលោកចេញពីក្រុងយេរូសាឡឹមមកជួបនឹងព្រះបាទដាវីឌ ទ្រង់មានរាជ្យឳង្ការទៅគាត់ថា៖ «ហេតុអ្វីបានជាអ្នកមិនចាកចេញទៅជាមួយយើង?»
\s5
\v 26 គាត់ទូលស្តេចថា៖ «បពិតព្រះករុណាជាអម្ចាស់! អ្នកបម្រើរបស់ទូលបង្គំបានបញ្ឆោតទូលបង្គំ ដោយទូលបង្គំនិយាយថា៖ «ខ្ញុំនឹងចងកែបលា ដូច្នេះខ្ញុំនឹងជិះវាទៅជាមួយស្តេច ព្រោះទូលបង្គំជាមនុស្សខ្វិន។
\v 27 ស៊ីបា អ្នកបម្រើរបស់ទូលបង្គំបានមួលបង្កាច់ទូលបង្គំ ថ្វាយព្រះករុណាជាម្ចាស់។ ព្រះករុណាជាអម្ចាស់ប្រៀបបាននឹងទេវតារបស់ព្រះអម្ចាស់។ ដូច្នេះសូមព្រះករុណាសម្រេចតាមការដែលទ្រង់បានទតឃើញទៅចុះ។
\v 28 ទោះបីព្រះករុណាយល់ឃើញថាញាតិសន្តានរបស់ព្រះបាទសូល ជីតារបស់ទូលបង្គំដូចជាមនុស្សស្លាប់ទៅហើយនោះ ក៏ព្រះករុណាបានប្រោសប្រទានអោយទូលបង្គំចូលរួម ក្នុងចំណោមអ្នកដែលបរិភោគជាមួយព្រះករុណា តើទូលបង្គំមានសិទ្ធិអ្វី នឹងទូលអង្វរសូមអ្វីពីព្រះករុណាទៀតនោះ»។
\s5
\v 29 ព្រះរាជាមានរាជ្យឳង្ការថា៖ «មិនចាំបាច់បរិយាយអ្វីផ្សេងទៀតទេ! យើងបានសម្រេចអោយអ្នកនិងស៊ីបាបែងចែកដីស្រែចំការរបស់ស្តេចសូល»។
\v 30 លោកមេភីបូសែតទូលស្តេចថា៖ «បពិតព្រះករុណា! សូមអោយគាត់យកទាំងអស់ទៅចុះ! ព្រះករុណាជាអម្ចាស់វិលត្រឡប់មកវិញ ដោយសុខសាន្តដូច្នេះ ទូលបង្គំស្កប់ចិត្តហើយ!»
\s5
\v 31 លោកបាស៊ីឡៃ អ្នកស្រុកកាឡាតបានចុះពីរ៉ូកេលីម ឆ្លងទន្លេយ័រដាន់មកគាល់ស្តេច ហើយគាត់បានជួយស្តេចឆ្លងទន្លេយ័រដាន់។
\v 32 កាលនោះលោកបាស៊ីឡៃ មានវ័យចាស់ហើយ គឺលោកមានអាយុប៉ែតសិបឆ្នាំហើយ។ លោកបានផ្គត់ផ្គង់អ្វីៗទាំងអស់ដែលព្រះរាជាត្រូវការ កាលដែលស្តេចគង់នៅម៉ាហានាម ដ្បិតលោកជាអ្នកមានស្តុកស្តម្ភ។
\v 33 ព្រះបាទដាវីឌមានព្រះរាជឳង្ការទៅកាន់គាត់ថា៖ «សូមលោកមកក្រុងយេរូសាឡឹមជាមួយយើង ហើយស្នាក់នៅចុះ យើងនឹងផ្គត់ផ្គង់លោកគ្រប់យ៉ាង»។
\s5
\v 34 លោកបាស៊ីឡៃទូលស្តេចវិញថា៖ «ទូលបង្គំមានអាយុប៉ុណ្ណោះហើយ តើអាចរស់បានប៉ុន្មានថ្ងៃ ដែលគួរនឹងអោយទូលបង្គំឡើងទៅក្រុងយេរូសាឡឹមជាមួយនឹងទ្រង់នោះ?
\v 35 ទូលបង្គំមានអាយុប៉ែតសិបឆ្នាំហើយ។ តើទូលបង្គំអាចដឹងអ្វីស្អាត អ្វីអាក្រក់ឬ? តើទូលបង្គំអាចទទួលរស់ជាតិពីអាហារដែលទទួលទាន ឬពីអ្វីដែលផឹកនោះឬ? តើទូលបង្គំអាចស្តាប់ឮសូរសម្លេងដ៏ពិរោះរបស់ពួកអ្នកចម្រៀងប្រុសស្រីនោះឬ? តើហេតុអ្វីបានជាទូលបង្គំត្រូវរំខានព្រះរាជាជាអម្ចាស់ដូច្នេះ?
\v 36 ទូលបង្គំមកគ្រាន់តែចង់ជូនដំណើរព្រះរាជាតែប៉ុណ្ណោះ។ ហេតុអ្វីបានជាព្រះរាជាតបស្នងនូវរង្វាន់ដូច្នេះមកទូលបង្គំ?
\s5
\v 37 សូមព្រះករុណាអនុញ្ញាតអោយទូលបង្គំត្រឡប់ទៅផ្ទះវិញផងចុះ ដូច្នេះទូលបង្គំអាចស្លាប់នៅក្នុងក្រុងរបស់ទូលបង្គំ ក្នុងផ្នូរឪពុកម្តាយរបស់ទូលបង្គំ។ ប៉ុន្តែព្រះករុណាអើយ គីមហាំ នៅទីនេះ សូមព្រះករុណាអនុញ្ញាតអោយគេឆ្លងទៅជាមួយព្រះអង្គ ហើយប្រព្រឹត្តចំពោះគេតាមតែការសព្វព្រះទ័យរបស់ទ្រង់ចុះ»។
\s5
\v 38 ព្រះបាទដាវីឌតបទៅលោកស៊ីបាឡៃថា៖ «លោកគីមហាំនឹងទៅជាមួយយើង ហើយយើងនឹងប្រព្រឹត្តចំពោះគេនូវការល្អដូចជាចំពោះអ្នកដែរ និងអ្វីដែលអ្នកសូមពីយើង គឺយើងនឹងធ្វើសម្រាប់អ្នក»។​
\v 39 បន្ទាប់ពី មនុស្សទាំងអស់បានឆ្លងទន្លេយ័រដាន់ហើយ ស្តេចក៏ឆ្លងទៅដែរ ព្រះបាទដាវីឌបានថើបលាលោកស៊ីបាឡៃ ព្រមទាំងជូនពរលោក។ រួចមកលោកក៏ប្រឡប់ទៅផ្ទះរបស់លោកវិញ។
\s5
\v 40 ​ព្រះបាទដាវីឌបានឆ្លងមកដល់គីលកាល់ ដោយមានលោកគីមហាំឆ្លងមកជាមួយផង។ មានកងទ័ពយូដាទាំងអស់ និងកងទ័ពអ៊ីស្រាអែលចំនួនពាក់កណ្តាលបានដង្ហែស្តេចមក។
\v 41 ភ្លាមនោះពួកជនជាតិអ៊ីស្រាអែលបានចូលមកគាល់ព្រះបាទដាវីឌ ហើយទូលសួរទ្រង់ថា៖ «ហេតុអ្វីបានជាបងប្អូនរបស់ទូលបង្គំ គឺពួកជនជាតិយូដា លួចយកព្រះករុណា ហើយនាំព្រះករុណានិងញាតិវង្ស ព្រមទាំងមនុស្សទាំងអស់របស់ព្រះករុណា ឆ្លងទន្លេយ័រដាន់ដូច្នេះ?»
\s5
\v 42 ប្រជាជនយូដាបានឆ្លើយទៅពួកគេថា៖ «គឺដោយសារតែព្រះរាជា មានទំនាក់ទំនងជាមួយយើងជិតជាង។ ហេតុអ្វីបានជាអ្នករាល់គ្នាខឹងនឹងរឿងនេះ? តើយើងបានហូបអ្វីដែលព្រះរាជាបានបង់ថ្លៃសម្រាប់យើងឬ? តើទ្រង់បានប្រទានរង្វាន់អ្វីដល់យើងឬ?»
\v 43 នោះប្រជាជនអ៊ីស្រាអែលតបទៅពួកយូដាវិញថា៖ «យើងមានកុលសម្ព័ន្ធចំនួនដប់ដែលមានទំនាក់ទំនងជាមួយព្រះរាជា ដូច្នេះយើងមានសិទ្ធិច្រើនជាងចំពោះព្រះបាទដាវីឌ ជាជាងពួកអ្នក។ ហេតុអ្វីបានជាអ្នករាល់គ្នាស្អប់យើង? តើគំនិតដំបូងក្នុងការយាងព្រះរាជាត្រឡប់មកវិញ មិនមែនជាគំនិតរបស់យើងទេឬ?» ប៉ុន្តែ ពាក្យសំដីរបស់ជនជាតិយូដា មានភាពម៉ឺងម៉ាត់ជាងជនជាតិអ្វីស្រាអែល។
\s5
\c 20
\cl ជំពូក ២០
\p
\v 1 កាលនោះមានមនុស្សពាលម្នាក់មានឈ្មោះថា លោកសេបា ជាកូនរបស់ប៊ីគ្រី ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន។ គាត់បានផ្លុំត្រែឡើង ហើយប្រកាសថា៖ «យើងមិនមានជាប់ជាសាច់ញាតិអ្វីនឹងព្រះបាទដាវីឌទេ ហើយក៏មិនជាប់ពាក់ព័ន្ធនឹងកូនលោកអ៊ីសាយនេះដែរ។ អ៊ីស្រាអែលទាំងអស់អើយ ចូរត្រឡប់ទៅផ្ទះរៀងខ្លួនវិញទៅ»។
\v 2 ដូច្នេះ ប្រជាជនអ៊ីស្រាអែលបានចាកចេញពីព្រះបាទដាវីឌ ហើយតាមលោកសេបា កូនរបស់លោកប៊ីគ្រី។ ប៉ុន្តែប្រជាជនយូដាបានតាមស្តេចរបស់ពួកគេកាន់តែគៀក តាមផ្លូវពីទន្លេយ័រដាន់ទៅកាន់ក្រុងយេរូសាឡិម។
\s5
\v 3 ពេលដែលព្រះបាទដាវីឌយាងមកដល់ព្រះដំណាក់របស់ទ្រង់វិញ ទ្រង់បានយកស្នំទាំងដប់នាក់ ដែលទ្រង់បានទុកឲ្យនៅចាំព្រះរាជដំណាក់នោះ ទៅបង្ខាំងទុកក្នុងផ្ទះមួយ។ ព្រះបាទដាវីឌបានប្រទាននូវអ្វីៗដែលពួកនាងត្រូវការ ប៉ុន្តែ ស្តេចមិនបានចូលទៅផ្ទុំជាមួយពួកនាងទៀតទេ។ ដូច្នេះពួកនាងត្រូវរស់នៅក្នុងភាពជាស្ត្រីមេម៉ាយ រហូតដល់ថ្ងៃស្លាប់។
\s5
\v 4 ព្រះរាជាមានរាជ្យឱង្ការមកលោកអាម៉ាសាថា៖ «ត្រូវប្រកាសប្រមូលកងទ័ពយូដាទាំងអស់ក្នុងរយៈពេលបីថ្ងៃ ឲ្យមកបង្ហាញខ្លួននៅទីនេះជាមួយនឹងលោក»។
\v 5 ដូច្នេះ អាម៉ាសាបានចេញទៅប្រមូលកងទ័ពតាមបញ្ជារបស់ស្តេច ប៉ុន្តែ លោកមកមិនទាន់ពេលដែលស្តេចបានកំណត់ទុកជាមួយនឹងលោកនោះទេ។
\s5
\v 6 ពេលនោះព្រះបាទដាវីឌមានរាជ្យឱង្ការទៅលោកអប៊ីសាយថា៖ «សេបាកូនរបស់លោកប៊ីគ្រី នឹងនាំអន្តរាយមកយើង ខ្លាំងជាអាប់សាឡុមទៅទៀត។ ដូច្នេះ ចូរលោកនាំយកទាហានរបស់យើងផ្ទាល់ ហើយដេញតាមអ្នកទាំងនោះ មុនពេលពួកគេរកបានជម្រកតាមក្រុងដែលមានកំពែងរឹងមាំ ហើយគេចបាត់ពីយើង»។
\v 7 ដូច្នេះ ទាហានរបស់លោកយូអាប់ និងពួកកេរេធីម ពួកពេលេធីម និងពលទាហានខ្លាំងពូកែទាំងអស់។ ពួកគេបានចេញពីក្រុងយេរូសាឡិម ហើយដេញតាមលោកសេបាកូនរបស់លោកប៊ីគ្រី។
\s5
\v 8 ពេលដែលពួកគេទៅដល់ផ្ទាំងថ្មធំដែលនៅក្រុងគីបៀន លោកអាម៉ាសាក៏បានជួបនឹងពួកគេ។ ពេលនោះលោកយ៉ូអាប់បានពាក់អាវគ្រោះ ព្រមទាំងវ៉ាត់ខ្សែក្រវាត់ដែលមានដាវស៊កក្នុងស្រោមជាមួយផង។ នៅពេលលោកដើរទៅមុខ ដាវនោះក៏ជ្រុះ។
\s5
\v 9 លោកយ៉ូអាប់មានប្រសាសន៍ទៅលោកអាម៉ាសាថា៖ «តើសុខសប្បាយជាទេ លោកប្អូន?» ដោយក្តីស្រឡាញ់លោកយ៉ូអាប់បានចាប់ពុកមាត់របស់លោកអាម៉ាសា ដោយដៃស្តាំរបស់លោកដើម្បីថើប។
\v 10 លោកអាម៉ាសា មិនបានចាប់អារម្មណ៍ នឹងដាវដែលនៅក្នុងដៃឆ្វេងរបស់លោកយ៉ូអាប់ទេ។ ពេលនោះលោកយ៉ូអាប់បានចាក់ចំពោះរបស់លោកអាម៉ាសា ហើយធ្លាយពោះវៀនធ្លាក់មកដល់ដី។ លោកស្លាប់ដោយមិនចាំបាច់លោកយ៉ូអាប់ចាក់លោកម្តងទៀតទេ។ ដូច្នេះ លោកយ៉ូអាប់ និងលោកអប៊ីសាយ បងប្អូនរបស់គាត់បានដេញតាមសេបាកូនរបស់លោកប៊ីគ្រីទៅ។
\s5
\v 11 ទាហានម្នាក់របស់លោកយ៉ូអាប់ ដែលឈរនៅជិតសពរបស់លោកអាម៉ាសា បាននិយាយថា៖ «អ្នកណាដែលនៅខាងលោកយ៉ូអាប់ និងខាងព្រះបាទដាវីឌ ចូរទៅតាមលោកចុះ»។
\v 12 លោកអាម៉ាសាដេកក្នុងថ្លុកឈាមនៅកណ្តាលផ្លូវ។ ទាហាននោះឃើញថា ទាហានទាំងអស់នៅឈរស្ងៀម គាត់ក៏លើកសពលោកចេញពីផ្លូវដាក់ទៅក្នុងវាលស្រែ។ ទាហាននោះបានបោះអាវធំគ្របពីលើ ដ្បិត គាត់ឃើញថាទាហានដែលនៅជាមួយគាត់នោះ ពួកគេនៅឈរស្ងៀម។
\v 13 បន្ទាប់ពីគេយកសពលោកអាម៉ាសាចេញពីផ្លូវ ទាហានទាំងអស់នាំគ្នាបន្តដំណើរតាមពីក្រោយលោកយ៉ូអាប់ ដេញតាមលោកសេបា ជាកូនរបស់លោកប៊ីគ្រី។
\s5
\v 14 លោកសេបា បានធ្វើដំណើរឆ្លងកាត់គ្រប់កុលសម្ព័ន្ធអ៊ីស្រាអែលទាំងមូល ឆ្ពោះទៅកាន់អេប៊ិល នៃក្រុងបេតម៉ាការ ហើយជនជាតិប៊េរី ដែលលោកបានប្រមូលទាំងអស់ក៏ដេញតាមលោកសេបាដែរ។
\v 15 ពួកគេបានឡោមព័ទ្ធលោកសេបា នៅ អេប៊ិល បេតម៉ាការ។ ពួកគេបានលើកដីឡើងខ្ពស់ ស្មើនឹងជញ្ជាំង ជុំវិញទីក្រុង។ ទាហានទាំងអស់ដែលមកជាមួយលោកយ៉ូអាប់ បានជីករំលើងជញ្ជាំងក្រុង។
\v 16 ពេលនោះស្ត្រីដ៏ឈ្លាសវៃម្នាក់បានស្រែកពីក្នុងក្រុងមកថា៖ «លោកយ៉ូអាប់អើយ! សូមមេត្តាស្តាប់! សូមស្តាប់ខ្ញុំសិន! សូមចូលមកជិតខ្ញុំ នោះខ្ញុំនឹងជម្រាបលោក»។
\s5
\v 17 ដូច្នេះ លោកយ៉ូអាប់បានចូលមកក្បែរនាង ស្ត្រីនោះនិយាយថា៖ «តើលោក គឺលោកយ៉ូអាប់ឬ?» លោកតបថា៖ «គឺខ្ញុំនេះហើយ!» នាងក៏ប្រាប់លោកថា៖ «សូមស្តាប់ពាក្យ ស្រីបម្រើរបស់លោកសិន!» លោកឆ្លេីយថា៖ «និយាយមកចុះ!»
\v 18 បន្ទាប់មក នាងប្រាប់ថា៖ «ពីដើមគេមានទម្លាប់ពោលថា៖ ត្រូវតែពីគ្រោះគ្នាជាមួយអ្នកក្រុងអេបិលសិន ហើយដំបូន្មាននោះនឹងនាំមកនូវជោគជ័យ។
\v 19 ទីក្រុងរបស់យើងជាទីក្រុងដែលសុខសាន្ត និងស្មោះត្រង់បំផុតក្នុងអ៊ីស្រាអែល។ ឯលោក លោកព្យាយាមបំផ្លាញក្រុង ដែលជាម្តាយរបស់អ៊ីស្រាអែលទៅវិញ។ ហេតុអ្វីបានជាលោកចង់បំផ្លាញ ក្រុងដែលជាកេរមរតករបស់ព្រះអម្ចាស់ដូច្នេះ?»
\s5
\v 20 លោកយ៉ូអាប់ទៅនាងថា៖ «ទេ! ខ្ញុំគ្មានបំណងបំផ្លាញវា ឬកម្ទេចទីក្រុងនេះទាល់តែសោះ។
\v 21 ប៉ុន្តែ មានបុរសម្នាក់ដែលមកពីតំបន់អេប្រាអ៊ីម ឈ្មោះថាសេបា ជាកូនរបស់ប៊ីគ្រី ដែលបានលោកដៃប្រឆាំងនឹងស្តេច ព្រះបាទដាវីឌ។ ចូលប្រគល់គេតែម្នាក់មកឲ្យយើងចុះ ហើយយើងនឹងចាកចេញពីទីក្រុង»។ បន្ទាប់មក ស្ត្រីតបទៅគាត់ថា៖ «ក្បាលរបស់គេ យើងនឹងបោះឲ្យលោក ពីលើកំពែងក្រុង»។
\v 22 ដូច្នេះ នាងបានទៅជួបនឹងប្រជាជនទាំងអស់ដោយប្រាជ្ញារបស់នាង។ ពួកគេបានកាត់ក្បាលរបស់សេបា កូនរបស់លោកប៊ីគ្រី ហើយបោះទៅឲ្យលោកយ៉ូអាប់។ លោកយ៉ូអាប់ បានឲ្យគេផ្លុំត្រែ ហើយពួកកងទ័ពរបស់លោកបានចាកចេញពីក្រុងទៅ ផ្ទះរបស់ពួកគេវិញ។ ឯលោកយ៉ូអាប់ក៏បានត្រឡប់ទៅកាន់ក្រុងយេរូសាឡិមវិញដែរ។
\s5
\v 23 លោកយ៉ូអាប់ជាមេបញ្ជាការលើកងទ័ពអ៊ីស្រាអែលទាំងមូល ហើយលោកបេណាំយ៉ា កូនរបស់លោកយេហូយ៉ាដា ជាមេបញ្ជាការលើកងកេរេធីម និង ពេលេធីម។
\v 24 លោកអដូរ៉ាម ជាអ្នកទទួលខុសត្រូវលើកំណែន ហើយលោកយេហូសាផាត កូនរបស់លោកអហ៊ីលូដ ជាអ្នកនាំពាក្យរបស់ស្តេច។
\v 25 លោកសេវ៉ា ជាលេខាធិការ លោកសាដុក និងលោកអបៀថើរ ជាបូជាចារ្យ។
\v 26 លោកអ៊ីរ៉ា ពីអំបូរយ៉ាអៀរ ជាបូជាចារ្យផ្ទាល់របស់ព្រះបាទដាវីឌ។
\s5
\c 21
\cl ជំពូក ២១
\p
\v 1 ក្នុងរជ្ជកាលព្រះបាទដាវីឌ មានកើតទុរ្ភិក្សរយៈពេលបីឆ្នាំ ហើយទ្រង់បានទូលសួរព្រះអម្ចាស់។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ទុរ្ភិក្សនេះគឺបណ្តាលមកពីស្តេចសូល និងគ្រួសារដែលរបស់ពួកគេ គឺដោយសារតែពួកគេបានកាប់សម្លាប់ជនជាតិគីបៀន»។
\s5
\v 2 អ្នកស្រុកគីបៀន មិនមែនជាជនជាតិអ៊ីស្រាអែលទេ ពួកគេជាជនជាតិអាម៉ូរី។ ជនជាតិអ៊ីស្រាអែល បានស្បថថាមិនសម្លាប់ពួកគេទេ ប៉ុន្តែ ព្រះបាទសូលបានព្យាយាមសម្លាប់ពួកគេក្នុងគ្រប់មធ្យោបាយ ដើម្បីបង្ហាញឲ្យជនជាតិអ៊ីស្រាអែល និងជនជាតិយូដាឃើញថាទ្រង់ជាស្តេចដែលស្រឡាញ់ជាតិ។
\v 3 ព្រះបាទដាវីឌបានហៅជនជាតិគីបៀនមក ហើយសួរពួកគេថា៖ «តើគួរឲ្យយើងធ្វើដូចម្តេចជាមួយអ្នករាល់គ្នា? តើយើងអាចលាងកំហុសដែលយើងបានប្រព្រឹត្តចំពោះអ្នករាល់គ្នាតាមវិធីណា ដើម្បីឲ្យអ្នករាល់គ្នាជូនពរដល់រាស្ត្ររបស់ព្រះអម្ចាស់ ដែលប្រកាន់សេចក្តីល្អ និងសេចក្តីសន្យារបស់ទ្រង់?
\s5
\v 4 អ្នកស្រុកគីបៀនតបថា៖ «បំណុលដែលព្រះបាទសូល និងញាតិវង្សជំពាក់យើង មិនអាចសងដោយមាសឬប្រាក់បាននោះទេ។ ដូចគ្នាដែរ គឺយើងមិនអាចសម្លាប់អ្នកណាម្នាក់ក្នុងស្រុកអ៊ីស្រាអែលបានទេ»។ ព្រះបាទមានរាជ្យឱង្ការថា៖ «សូមនិយាយមក តើយើងគួរធ្វើដូចម្តេចជាមួយនឹងអ្នករាល់គ្នា?»
\s5
\v 5 ពួកគេតបថា៖ «អ្នកដែលមានផែនការណ៍សម្លាប់ផ្តាច់ពូជ និងបំផ្លាញយើងមិនឲ្យសល់ក្នុងស្រុកអ៊ីស្រាអែលនេះគឺព្រះបាទសូល
\v 6 ដូច្នេះ សូមយកមនុស្សប្រាំពីរនាក់ពីចំណោមពូជពង្សរបស់ព្រះបាទសូល មកឲ្យយើង ហើយយើងនឹងយកពួកគេទៅព្យួរកនៅចំពោះព្រះអម្ចាស់ក្នុងក្រុងគីបៀន ដែលជ្រើសរើសដោយព្រះអម្ចាស់»។ ព្រះបាទដាវីឌមានរាជ្យឱង្ការថា៖ «យើងនឹងប្រគល់ពួកគេឲ្យអ្នករាល់គ្នា»។
\s5
\v 7 ប៉ុន្តែ ព្រះបាទដាវីឌបានប្រណីសណ្តោសលោកមេភីបូសែត បុត្ររបស់សម្តេចយ៉ូណាថាន់ ត្រូវជាចៅរបស់ព្រះបាទសូល ដោយសារព្រះបាទដាវីឌ និងសម្តេចយ៉ូថាន់បុត្ររបស់ព្រះបាទសូលបានស្បថនៅចំពោះព្រះអម្ចាស់។
\v 8 ព្រះបាទដាវីឌបានបង្គាប់ឲ្យគេចាប់លោកអាម៉ូនី និងលោកមេភីបូសែត ជាកូនរបស់នាងរីសប៉ា កូនស្រីរបស់អយ៉ា គឺបុត្រដែលនាងបង្កើតថ្វាយព្រះបាទសូល ហើយព្រះរាជាក៏បង្គាប់ឲ្យគេចាប់បុត្រទាំងប្រាំរបស់ព្រះនាងមីលកា ជាបុត្រីរបស់ព្រះបាទសូល ដែលនាងបង្កើតឲ្យលោកអទ្រីអែល កូនរបស់លោកស៊ីបាឡៃ អ្នកស្រុកមេហូឡា។
\v 9 ព្រះបាទដាវីឌបានប្រគល់ពួកគេទៅឲ្យជនជាតិគីបៀន។ ពួកជនជាតិគីបៀនបានព្យួរពួកគេនៅលើភ្នំនៅចំពោះព្រះអម្ចាស់ ដូច្នេះពួកគេទាំងប្រាំពីរនាក់បានស្លាប់រួមគ្នាដូច្នេះឯង។ ជនជាតិគីបៀនបានសម្លាប់ពួកគេក្នុងរដូវកាលប្រមូលផល គឺនៅដើមនៃរដូវប្រមូលផលស្រូវឱក។
\s5
\v 10 នាងរីសប៉ា កូនស្រីរបស់លោកអយ៉ា បានយកបាវមកក្រាលនៅលើផ្ទាំងថ្ម ហើយអង្គុយនៅក្បែរសពកូនរបស់នាង ចាប់តាំងពីដើមរដូវចម្រូត រហូតដល់មានភ្លៀងធ្លាក់ពីលើមេឃមកលើសាកសព។ នៅពេលថ្ងៃនាងដេញសត្វមិនឲ្យទុំលើសាកសព ហើយពេលយប់នាងក៏បានបណ្តេញពួកសត្វព្រៃ។
\v 11 មានគេទូលព្រះបាទដាវីឌ អំពីអ្វីដែលនាងរីសប៉ា កូនស្រីលោកអយ៉ា ជាស្រីស្នំរបស់ព្រះបាទសូលបានធ្វើ។
\s5
\v 12 ដូច្នេះ ព្រះបាទដាវីឌបានយាងទៅយកធាតុរបស់ព្រះបាទសូល និងធាតុរបស់សម្តេចយ៉ូណាថាន់ពីអ្នកក្រុងយ៉ាបេស ក្នុងក្រុងកាឡាដ ដែលពួកគេបានលួចយកពីទីធ្លាក្រុងបេតសាន ជាទីកន្លែងដែលពួកភីលីស្ទីនបានព្យួរទ្រង់ទាំងពីរអង្គ គឺបន្ទាប់ពីពួកភីលីស្ទីនមានជ័យជម្នះ និងបានធ្វើគត់ពួកទ្រង់នៅគីលបោ។
\v 13 ព្រះបាទដាវីឌបានយកអដ្ឋិធាតុរបស់ព្រះបាទសូល និងសម្តេចយ៉ូណាថាន់បុត្ររបស់ទ្រង់ ព្រមទាំងប្រមូលអដ្ឋិធាតុអ្នកទាំងប្រាំពីរដែលត្រូវគេព្យួរនោះផង។
\s5
\v 14 ពួកគេបានបញ្ចុះសពព្រះបាទសូល និងសម្តេចយ៉ូណាថាន់ ក្នុងផ្នូរលោកគីសជាឪពុកព្រះបាទសូល នៅសេឡា ក្នុងស្រុកបេនយ៉ាមីន។ ពួកគេធ្វើគ្រប់បែបយ៉ាងទាំងអស់តាមរាជ្យបង្គាប់របស់ព្រះរាជា។ បន្ទាប់មក ព្រះអម្ចាស់បានឆ្លើយតបនឹងការអធិស្ឋានរបស់ពួកគេសម្រាប់ទឹកដី។
\s5
\v 15 គ្រានោះ ពួកភីលីស្ទីនបានលើកទ័ពមកធ្វើសង្គ្រាមជាមួយប្រជាជនអ៊ីស្រាអែលសាជាថ្មី។ ព្រះបាទដាវីឌបានចេញទៅជាមួយពួកទាហានរបស់ទ្រង់ប្រយុទ្ធជាមួយពួកភីលីស្ទីន។ ព្រះបាទដាវីឌហត់នឿយជាខ្លាំង។
\v 16 ជនជាតិភីលីស្ទីនម្នាក់ ដែលជាពូជពង្សរបស់ពួកខ្លាំងពូកែ មានឈ្មោះថា យីសប៊ីបេណូប គេលំពែងរបស់គេមានទំងន់ប្រហែលបីគីឡូក្រាម និងប្រដាប់ដោយអាវុធសង្រ្គាមថ្មី គេមានបំណងធ្វើគត់ព្រះបាទដាវីឌ។
\v 17 លោកអប៊ីសាយ កូនរបស់លោកស្រីសេរ៉ូយ៉ា បានសង្រ្គោះស្តេច ហើយបានវាយប្រហារនេះពួកភីលីស្ទីន និងសម្លាប់យីសប៊ីបេណូប។ បន្ទាប់មក ពួកទាហានរបស់ព្រះបាទដាវីឌបានស្បថចំពោះស្តេចថា៖ «ព្រះករុណាជាអម្ចាស់ គឺមិនត្រូវមកសមរភូមិទៀតជាដាច់ខាត ដូច្នេះ ព្រះករុណនឹងមិនធ្វើឲ្យប្រជាជនអ៊ីស្រាអែលបាត់បង់ពន្លឺនោះទេ»។
\s5
\v 18 ក្រោមមកជនជាតិភីលីស្ទីន ច្បាំងនឹងជនជាតិអ៊ីស្រាអែលជាថ្មីនៅកូប ពេលនោះលោកស៊ីបបេកាយ ជាជនជាតិហ៊ូសា បានសម្លាប់លោកសាភ ដែលជាពូជពង្សរបស់រេផាអ៊ីម។
\v 19 ក្រោយមកមានចម្បាំងសារជាថ្មីជាមួយភីលីស្ទីន នៅកូប ពេលនោះលោកអែលហាណាន កូនរបស់លោកយ៉ារី អ្នកភូមិបេថ្លេហឹម បានសម្លាប់កូលីយ៉ាត ជាអ្នកក្រុងកាថ ដែលដងលំពែងរបស់របស់គាត់មានរាងដូចជាថ្នឹមរបស់កីដំបាញ។
\s5
\v 20 បន្ទាប់មក មានកើតចម្បាំងសារជាថ្មីនៅក្រុងកាថ ដែលមានទាហានភីលីស្ទីនម្នាក់ដែលមានមាឌធំ និងមានម្រាមដៃម្ខាងប្រាំមួយ និងមានម្រាមជើងម្ខាងក៏ប្រាំមួយដែល សរុបទាំងអស់គាត់មានម្រាមចំនួនម្ភៃបួន។ គាត់ក៏ជាពូជពង្សរបស់រេផាអ៊ីមដែរ។
\v 21 ទាហាននោះបាននិយាយចំអកឡកឡាយជនជាតិអ៊ីស្រាអែល ពេលនោះលោកយ៉ូណាថាន់កូនប្រុសរបស់សាំម៉ា និងក្មួយប្រុសរបស់ព្រះបាទដាវីឌ ក៏សម្លាប់ទាហាននោះ។
\v 22 ពួកគេសុទ្ធតែជាពូជពង្សរបស់រេផាអ៊ីម ជាអ្នកក្រុងកាថ ដែលត្រូវព្រះបាទដាវីឌ និងពួកទាហានរបស់ទ្រង់សម្លាប់។
\s5
\c 22
\cl ជំពូក ២២
\p
\v 1 ព្រះបាទដាវីឌបានលើកទំនុកស្មូតសសើរតម្កើងព្រះអម្ចាស់ នៅថ្ងៃដែលព្រះអម្ចាស់បានរំដោះទ្រង់ឲ្យរួចពីដៃរបស់ខ្មាំងសត្រូវរបស់ទ្រង់ និងឲ្យរួចពីដៃរបស់ព្រះបាទសូល។
\v 2 ទ្រង់ទូលថា៖ «ព្រះអម្ចាស់គឺជាថ្មដារបស់ទូលបង្គំ ជាបន្ទាយ ដែលសង្គ្រោះទូលបង្គំ។
\s5
\v 3 ព្រះអម្ចាស់ជាថ្មដា។ ខ្ញុំពឹងជ្រកក្នុងទ្រង់។ ទ្រង់គឺជាកំពែងការពារ ជាស្នែងនៃសេចក្តីសង្គ្រោះរបស់ខ្ញុំ ទ្រង់ជាកម្លាំង និងជាជម្រកដ៏រឹងមាំរបស់ខ្ញុំ ព្រះអង្គសង្គ្រោះខ្ញុំចេញពីពួកឃោរឃៅ។
\v 4 ពេលដែលខ្ញុំស្រែករកព្រះអម្ចាស់ ទ្រង់នឹងសង្គ្រោះខ្ញុំឲ្យរួចពីខ្មាំងសត្រូវរបស់ខ្ញុំ! ខ្ញុំសូមសរសើរតម្កើងព្រះអម្ចាស់។
\s5
\v 5 សេចក្តីស្លាប់បានរួមរឹតខ្ញុំ ឯសេចក្តីវិនាសអន្តរាយបានគ្រប់ដណ្តប់លើខ្ញុំ។
\v 6 សំណាញ់នៃស្ថានឃុំព្រលឹងបានរុំព័ទ្ធខ្ញុំ ដូចជាអន្ទាក់នៃសេចក្តីស្លាប់ដែលបានទាក់ខ្ញុំ។
\s5
\v 7 នៅពេលមានទុក្ខវេទនា ខ្ញុំស្រែករកព្រះអម្ចាស់ ខ្ញុំស្រែករកព្រះរបស់ខ្ញុំ ទ្រង់ឮសម្លេងរបស់ខ្ញុំនៅក្នុងព្រះវិហាររបស់ព្រះអង្គ ហើយស្នូរសម្រែករបស់ខ្ញុំបានឮដល់ព្រះកាណ៌របស់ព្រះអង្គ។
\s5
\v 8 ដោយសារព្រះពិរោធរបស់ព្រះអង្គ ផែនដីកក្រើកញាប់ញ័រ។ ផ្ទៃមេឃរង្គើររហូតដល់គ្រឹះរបស់វា។
\v 9 មានផ្សែងហុយចេញពីព្រះនាសាររបស់ព្រះអង្គ ហើយមានអណ្តាតភ្លើងចេញពីព្រះឱស្ឋរបស់ព្រះអង្គមក។ រងើកភ្លើងក៏ខ្ទាតចេញមកជាមួយនឹងភ្លើងនោះដែរ។
\s5
\v 10 ទ្រង់បានបើកចំហផ្ទៃមេឃ ហើយយាងចុះមក ដោយមានពពកខ្មួលខ្មាញនៅពីក្រោមព្រះបាទាទ្រង់ផង។
\v 11 ទ្រង់យាងលើយេរ៉ូប៊ីន ហើយហោះមក។ ទ្រង់យាងចេញមកនៅលើវាយោ ដូចជាគង់លើស្លាបបក្សី។
\v 12 ទ្រង់បានធ្វើឲ្យមានភាពងងឹតនៅជុំវិញព្រះពន្លារបស់ទ្រង់ ដោយពពកដែលពេញទៅដោយទឹក។
\s5
\v 13 មានរងើកភ្លើងធ្លាក់ចេញពីផ្លេកបន្ទោរមកនៅចំពោះទ្រង់។
\v 14 ព្រះអម្ចាស់ធ្វើឲ្យមានផ្គរលាន់ពីលើមេឃមក។ ព្រះដ៏ខ្ពង់ខ្ពស់មានព្រះសូរសៀងលាន់កងរំពង។
\v 15 ទ្រង់បាញ់ព្រួញទៅលើពួកខ្មាំងសត្រូវ ហើយទ្រង់បាញ់ផ្លេកបន្ទោរធ្វើឲ្យពួកគេបាក់ទ័ព។
\s5
\v 16 បាតសមុទ្របានលេចចេញមក ហើយគ្រឹះរបស់ផែនដីក៏បានលេចមកដែរ ដោយសារព្រះបន្ទូលគំរាមរបស់ព្រះអម្ចាស់ និងដោយសារខ្យល់ដែលបក់ចេញពីព្រះនាសាររបស់ព្រះអង្គមក។
\s5
\v 17 ទ្រង់បានលាតព្រះហស្តមករកខ្ញុំ ហើយទ្រង់បានស្រង់ខ្ញុំចេញផុតពីទឹកសមុទ្រ។
\v 18 ទ្រង់បានរំដោះខ្ញុំឲ្យរួចផុតពីខ្មាំងសត្រូវដ៏ខ្លាំងពូកែរបស់ខ្ញុំ នឹងពីអស់អ្នកដែលស្អប់ខ្ញុំ ហើយពួកគេមានកម្លាំងខ្លាំងជាងខ្ញុំ។
\s5
\v 19 ពួកគេបានលើកគ្នាមកវាយប្រហារខ្ញុំនៅថ្ងៃដែលខ្ញុំមានទុក្ខវេទនា ក៏ប៉ុន្តែព្រះអម្ចាស់ជាបង្អែករបស់ខ្ញុំ។
\v 20 ព្រះអង្គក៏បាននាំខ្ញុំចេញពីគ្រោះថ្នាក់។ ទ្រង់បានសង្គ្រោះខ្ញុំ ដោយព្រោះទ្រង់មានសេចក្តីមេត្តាដល់ខ្ញុំ។
\v 21 ព្រះអម្ចាស់បានប្រព្រឹត្តចំពោះខ្ញុំស្របតាមសេចក្តីសុចរិតរបស់ខ្ញុំ ព្រះអង្គក៏បានតបស្នងមកខ្ញុំស្របតាមសេចក្តីបរិសុទ្ធរបស់ខ្ញុំដែរ។
\s5
\v 22 ដោយព្រោះខ្ញុំបានរក្សាក្រឹត្យវិន័យរបស់ព្រះអម្ចាស់ ហើយខ្ញុំមិនបានឃ្លាតចេញពីព្រះរបស់ខ្ញុំ ដោយបែរទៅប្រព្រឹត្តការអាក្រក់ណាមួយនោះទេ។
\v 23 គឺខ្ញុំបានប្រព្រឹត្តតាមសេចក្តីសុចរិតទាំងអស់របស់ទ្រង់ ខ្ញុំក៏មិនបានបំពានលើច្បាប់ណាមួយរបស់ព្រះអង្គឡើយ។
\s5
\v 24 ខ្ញុំមិនមានភាពសៅហ្មងអ្វីឡើយនៅចំពោះទ្រង់ ហើយខ្ញុំបានរក្សាខ្លួនរបស់ខ្ញុំពីអំពើបាបទាំងឡាយ។
\v 25 ដូច្នេះហើយ បានជាព្រះអម្ចាស់ប្រណីសន្តោសខ្ញុំ ស្របតាមសេចក្តីសុចរិតរបស់ខ្ញុំ ព្រោះទ្រង់ឈ្វេងយល់ដល់សេចក្តីបរិសុទ្ធរបស់ខ្ញុំ។
\s5
\v 26 ព្រះអម្ចាស់អើយ ព្រះអង្គសម្តែងព្រះហឫទ័យស្មោះត្រង់ ចំពោះអស់អ្នកដែលមានចិត្តស្មោះត្រង់ ព្រះអង្គសម្តែងព្រះហឫទ័យស្មោះសរ ចំពោះអ្នកដែលមានចិត្តស្មោះសរ។
\v 27 ចំពោះអ្នកដែលមានចិត្តបរិសុទ្ធ ព្រះអង្គសម្តែងថា ព្រះអង្គបរិសុទ្ធ ប៉ុន្តែ ព្រះអង្គសម្តែងថាព្រះអង្គឈ្លាសវៃ ចំពោះមនុស្សដែលមានចិត្តវៀចវេរ។
\s5
\v 28 ព្រះអង្គសង្គ្រោះមនុស្សទន់ទាប ប៉ុន្តែទ្រង់ប្រឆាំងនឹងមនុស្សឆ្មើងឆ្មៃ ដើម្បីបន្ទាបពួកគេចុះ។
\v 29 ព្រះអម្ចាស់អើយ ព្រះអង្គគឺជាពន្លឺរបស់ទូលបង្គំ។ ព្រះអម្ចាស់បំភ្លឺភាពងងឹតរបស់ទូលបង្គំ។
\s5
\v 30 ព្រះអម្ចាស់អើយ ដោយសារព្រះអង្គទូលបង្គំអាចហក់រំលងរនាំងបាន ហើយដោយសារទ្រង់ទូលបង្គំអាចលោកលើកំពែងបាន។
\v 31 មាគ៌ារបស់ព្រះជាម្ចាស់សុទ្ធតែល្អឥតខ្ចោះ ។ ព្រះបន្ទូលរបស់ព្រះអម្ចាស់ពិតទាំងស្រុង។ ទ្រង់គឺជាខែលការពារអស់អ្នកដែលមកជ្រកកោននឹងព្រះអង្គ។
\s5
\v 32 គឺមានតែព្រះអម្ចាស់មួយព្រះអង្គគត់ ដែលពិតជាព្រះជាម្ចាស់ ហើយមានតែព្រះរបស់យើងមួយព្រះអង្គគត់ ដែលជាថ្មដា។
\v 33 ព្រះអម្ចាស់គឺជាជម្រកដ៏រឹងមាំរបស់ទូលខ្ញុំ ហើយព្រះអង្គដឹកនាំមនុស្សសុចរិត ឲ្យដើរក្នុងមាគ៌ារបស់ទ្រង់។
\s5
\v 34 ព្រះអង្គធ្វើឲ្យខ្ញុំរត់លឿនដូចជាសត្វក្តាន់ ហើយឲ្យខ្ញុំអាចឈរនៅលើទីខ្ពស់។
\v 35 ទ្រង់បង្រៀនឲ្យដៃរបស់ខ្ញុំមានកម្លាំងធ្វើសង្គ្រាម និងអាចយឹតធ្នូលង្ហិនបាន។
\s5
\v 36 ព្រះអង្គបានប្រទានខែលនៃសេចក្តីសង្គ្រោះរបស់ទ្រង់មកទូលបង្គំ ហើយព្រះអង្គលើកទូលបង្គំឡើង ដោយព្រះហឫទ័យមេត្តា។
\v 37 ទ្រង់បានបង្កើតកន្លែងដ៏ធំទូលាយសម្រាប់ជើងរបស់ទូលបង្គំ ហើយការពារមិនឲ្យជើងទូលបង្គំត្រូវរអិលដួលឡើយ។
\s5
\v 38 ទូលបង្គំដេញតាមខ្មាំងសត្រូវរបស់ទូលបង្គំ ហើយបំផ្លាញពួកគេ។ ទូលបង្គំមិនត្រឡប់មកវិញឡើយ លុះត្រាតែពួកគេត្រូវបំផ្លាញ។
\v 39 ទូលបង្គំលេបត្របាក់ ហើយកម្ទេចពួកគេ ពួកគេមិនអាចត្រឡប់មកវិញបានទេ។ ពួកគេដួលស្លាប់នៅនឹងជើងរបស់ទូលបង្គំ។
\s5
\v 40 ព្រះអង្គប្រទានកម្លាំងឲ្យទូលបង្គំ ដូចជាខ្សែក្រវាត់ ដើម្បីធ្វើសង្គ្រាម ហើយដាក់អស់អ្នកដែលក្រោកឡើងប្រឆាំងនឹងទូលបង្គំ ឲ្យនៅក្រោមទូលបង្គំ។
\v 41 ព្រះអង្គបានធ្វើឲ្យពួកគេបាក់ទ័ព នៅខាងមុខទូលបង្គំ ហើយទូលបង្គំបានធ្វើឲ្យអ្នកដែលស្អប់ទូលបង្គំវិនាសសូន្យ។
\s5
\v 42 ពួកគេបានស្រែករកជំនួយ ប៉ុន្តែ មិនមានអ្នកណាម្នាក់ជួយពួកគេទេ ពួកគេស្រែករកព្រះជាម្ចាស់ ប៉ុន្តែ ទ្រង់មិនបានឆ្លើយតបនឹងពួកគេទេ។
\v 43 ទូលបង្គំវាយកម្ទេចពួកគេ ដូចជាធូលីដី ទូលបង្គំជាន់ឈ្លីពួកគេដូចជាភក់នៅតាមផ្លូវ។
\s5
\v 44 ព្រះអង្គក៏បានសង្រ្គោះទូលបង្គំពីការបះបោររបស់ប្រជាជន។ ព្រះអង្គទុកឲ្យទូលបង្គំធ្វើជាមេដឹកនាំលើជាតិសាសន៍នានា។ ប្រជាជាតិមួយ ដែលទូលបង្គំមិនស្គាល់បានចុះចូលនឹងទូលបង្គំ។
\v 45 ជនបរទេសបាននាំគ្នាស្តាប់បង្គាប់ទូលបង្គំ។ នៅពេលដែលពួកគេបានឮពាក្យរបស់ទូលបង្គំ ពួកគេក៏ធ្វើតាមភ្លាម។
\v 46 ជនបរទេសបានបាក់ទឹកចិត្ត ហើយចេញទៅទាំងភ័យញាប់ញ័រ។
\s5
\v 47 ព្រះអម្ចាស់ដ៏មានព្រះជន្មគង់នៅ! សូមសរសើរតម្កើងព្រះអង្គដ៏ជាថ្មដារបស់ទូលបង្គំ! សូមលើតម្កើងព្រះអម្ចាស់ ជាថ្មដានៃសេចក្តីសង្គ្រោះរបស់ទូលបង្គំ។
\v 48 ព្រះជាម្ចាស់ដែលបានប្រទានឲ្យទូលបង្គំមានជ័យជម្នះ ទ្រង់បានបន្ទាបប្រជាជននានាឲ្យមកនៅក្រោមអំណាចរបស់ទូលបង្គំ។
\v 49 ព្រះអង្គបានរំដោះទូលបង្គំឲ្យមានសេរីភាពពីខ្មាំងសត្រូវរបស់ទូលបង្គំ។ ព្រះអង្គក៏បានលើកទូលបង្គំឡើងខ្ពស់ជាង ពួកដែលប្រឆាំងនឹងទូលបង្គំ។ ព្រះអង្គក៏រំដោះទូលបង្គំឲ្យរួចពីមនុស្សឃោរឃៅ។
\s5
\v 50 ហេតុនេះហើយបានជាទូលបង្គំសរសើរតម្កើងព្រះអម្ចាស់ នៅកណ្តាលចំណោមប្រជាជាតិនានា ព្រះអម្ចាស់អើយ! ទូលបង្គំនឹងច្រៀងសរសើរតម្កើងព្រះនាមព្រះអង្គ។
\v 51 ព្រះអង្គបានប្រទានជ័យជម្នះដ៏អស្ចារ្យដល់ស្តេច ដែលព្រះអង្គបានតែងតាំង ហើយព្រះអង្គសម្តែងសេចក្តីស្មោះត្រង់នៃសម្ព័ន្ធមេត្រីរបស់ទ្រង់ ចំពោះស្តេចដែលព្រះអង្គបានចាក់ប្រេងអភិសេក គឺចំពោះស្តេចដាវីឌ និងពូជពង្សរបស់ទ្រង់រហូតតទៅ»។
\s5
\c 23
\cl ជំពូក ២៣
\p
\v 1 នេះជាពាក្យបណ្តាំចុងក្រោយរបស់ព្រះបាទដាវីឌ ជាបុត្ររបស់លោកអេសាយ ជាមនុស្សដែលព្រះជាម្ចាស់លើកឡើងយ៉ាងខ្ពស់បំផុត ជាម្នាក់ដែលព្រះរបស់លោកយ៉ាកុប បានចាក់ប្រេងអភិសេក ជាស្តេចដែលប្រជាជនអ៊ីស្រាអែលតែងតែច្រៀងសរសើរ។
\v 2 «ព្រះវិញ្ញាណរបស់ព្រះអម្ចាស់មានព្រះបន្ទូលតាមរយៈខ្ញុំ ហើយព្រះអង្គដាក់ព្រះបន្ទូលលើអណ្តាតរបស់ខ្ញុំ។
\s5
\v 3 ព្រះរបស់ជនជាតិអ៊ីស្រាអែលមានព្រះបន្ទូលថា ព្រះដែលជាថ្មដានៃជនជាតិអ៊ីស្រាអែលមានបន្ទូលមកខ្ញុំថា៖ ស្តេចណាដែលគ្រប់គ្រងលើប្រជាជាតិដោយសុចរិត គឺស្តេចដែលគ្រប់គ្រងប្រជាជន ដោយកោតខ្លាចព្រះអម្ចាស់។
\v 4 ស្តេចនោះប្រៀបបាននឹងពន្លឺព្រះអាទិត្យរះឡើងនៅពេលព្រឹក ដោយមិនមានពពកបាំង ពន្លឺនោះធ្វើឲ្យស្មៅលាស់ខៀវខ្ចីឡើងក្រោយពេលភ្លៀង។
\s5
\v 5 ជាការពិតណាស់ តើគ្រួសាររបស់ខ្ញុំមិនយ៉ាងដូច្នេះ ចំពោះព្រះអង្គទេឬ? តើព្រះអង្គមិនបានចងសម្ព័ន្ធមេត្រីស្ថិតស្ថេរអស់កល្ប គឺជាសម្ព័ន្ធមេត្រីដែលមានមាត្រាត្រឹមត្រូវជាមួយខ្ញុំទេឬ? តើព្រះអង្គមិនបានប្រទានឲ្យខ្ញុំមានជ័យជម្នះ និងអ្វីៗគ្រប់យ៉ាងដែលខ្ញុំត្រូវការទេឬ?
\s5
\v 6 ប៉ុន្តែ មនុស្សពាលវិញ ប្រៀបបាននឹងបន្លាដែលគេបោះចោលទៅ ដ្បិត មិនដែលមានអ្នកណានឹងយកដៃទៅពាល់វាទេ។
\v 7 មនុស្សដែលប៉ះវា ពួកគេត្រូវតែប្រើទម្ពក់ដែក ឬដងលំពែង។ ពួកគេត្រូវដុតនៅនឹងកន្លែងនោះ។
\s5
\v 8 ទាំងនេះគឺជាឈ្មោះទាហានដ៏អង់អាចរបស់ព្រះបាទដាវីឌ៖ លោកយេសបាអាល ជាជនជាតិតាកមូនី ជាមេបញ្ជាការនៃកងទាហានដែលអង់អាចក្លាហាន។ លោកបានសម្លាប់មនុស្សអស់ប្រាំរយនាក់ក្នុងសមរភូមិមួយ។
\s5
\v 9 បន្ទាប់មក គឺលោកអេឡាសារ ជាកូនរបស់លោកដូដូ លោកជាទាហានម្នាក់ ក្នុងចំណោមនាយទាហានដ៏អង់អាចក្លាហានទាំងបីនាក់របស់ព្រះបាទដាវីឌ។ លោកជាមេទ័ពម្នាក់ ក្នុងគ្រាដែលពួកភីលីស្ទីនប្រមូលគ្នាលើកទ័ពមកច្បាំងនឹងអ៊ីស្រាអែល ហើយជនជាតិអ៊ីស្រាអែលដកទ័ពថយ។
\v 10 កាលនោះ មានតែលោកអេឡាសារ ប៉ុណ្ណោះដែលនៅឈរទប់ទល់ និងវាយពួកភីលីស្ទីនជាច្រើន រហូតដល់ដៃរបស់គាត់រោយ ហើយម្រាមដៃរបស់គាត់ក្តាប់ដាវលែងជាប់។ ព្រះជាម្ចាស់ប្រទានឲ្យលោកនូវជ័យជម្នះដ៏ធំធេងនៅថ្ងៃនោះ។ ពួកទាហានបានវិលត្រឡប់មករកលោកវិញ ដោយគ្រាន់តែប្រមូលសាកសពតែប៉ុណ្ណោះ។
\s5
\v 11 បន្ទាប់មក គឺលោកសាំម៉ា ជាកូនរបស់លោកអកេ ពីអំបូរហារ៉ាវី។ នៅគ្នានោះកងទពភីលីស្ទីនប្រមូលគ្នានៅវាលមួយ ដែលពេញទៅដោយសណ្តែក ហើយទាហានអ៊ីស្រាអែលបានបាក់ទ័ពនៅចំពោះមុខពួកគេ។
\v 12 ប៉ុន្តែ លោកសាំម៉ាឈរនៅកណ្តាលចម្ការហើយវាយដណ្តើមយកចំការនោះមកវិញ។ លោកបានសម្លាប់ជនជាតិភីលីស្ទីនយ៉ាងច្រើន ហើយព្រះអម្ចាស់បានប្រទានជ័យជម្នះដ៏ធំធេង។
\s5
\v 13 ទាហានបីនាក់ ក្នុងចំណោមទាហានសាមសិបនាក់ បានចុះទៅគាល់ព្រះបាទដាវីឌ នៅរដូវចម្រូតនៅក្នុងល្អាងភ្នំអាឌូឡាម។ ពួកទាហានភីលីស្ទីនបានបោះជំរំ នៅជ្រលងភ្នំរេផាអ៊ីម។
\v 14 នៅគ្រានោះ ព្រះបាទដាវីឌគង់នៅក្នុងបន្ទាយដ៏រឹងមំារបស់ទ្រង់ ដែលនៅក្នុងជ្រលងភ្នំ។ ស្របពេលជាមួយគ្នាពួកភីលីស្ទីន ក៏ឈរជើងនៅបេថ្លេហឹមដែរ។
\s5
\v 15 ព្រះបាទដាវីឌស្រេកទឹក ទ្រង់ក៏មានរាជឱង្ការថា៖ «តើអ្នកណាអាចយកទឹកពីអណ្តូងដែលនៅភូមិបេថ្លេហឹម មកឲ្យយើងសោយបាន គឺអណ្តូងដែលនៅមាត់ទ្វារក្រុង!»
\v 16 ដូច្នេះ មេទាហានទាំងបីរូបដែលក៏នាំគ្នាសម្រុកទៅក្នុងបន្ទាយរបស់ពួកភីលីស្ទីន ហើយដងទឹកពីអណ្តូងនៅភូមិបេថ្លេហឹម គឺអណ្តូងទឹកដែលនៅមាត់ទ្វារក្រុង។ ពួកគេបានយកទឹកនោះទៅថ្វាយព្រះបាទដាវីឌ ប៉ុន្តែ ទ្រង់មិនព្រមសោយទឹកនោះទេ។ ជំនួសវិញ ទ្រង់បានច្រូចទឹកនោះថ្វាយព្រះជាម្ចាស់។
\v 17 បន្ទាប់មក ទ្រង់មានរាជឱង្ការថា៖ «បពិត្រព្រះអម្ចាស់! សូមឲ្យការនេះឆ្ងាយពីទូលបង្គំ ថាទូលបង្គំនឹងទទួលទានទឹកនេះ។ តើទូលបង្គំ នឹងផឹកឈាមរបស់ទាហានដែលបានប្តូរជីវិតរបស់ពួកគេ ទៅដងឲ្យទូលបង្គំឬ?» ដូច្នេះ ទ្រង់មិនសោយវាទេ។ នេះហើយជាស្នាដៃ ដែលទាហានអង់អាចទាំងបីនាក់បានប្រព្រឹត្ត។
\s5
\v 18 លោកអប៊ីសាយ ប្អូនប្រុសលោកយ៉ូអាប់ ជាកូនប្រុសរបស់លោកស្រីសេរូយ៉ា ជាប្រមុខនៃមេទ័ពទាំងបីរូប។ លោកបានប្រើលំពែងសម្លាប់ខ្មាំងសត្រូអស់បីរយនាក់។ លោកមានកេរ្តិ៍ឈ្មោះក្នុងចំណោមទាហានទាំងបីរូប។
\v 19 តើគាត់មិនល្បីល្បាញជាងអ្នកទាំងបីទេឬ? លោកត្រូវបានតែងតាំងជាមេបញ្ជាការនៃកងទ័ព។ ប៉ុន្តែ លោកពុំអាចប្រៀបស្មើរនឹងមេក្រុមបីរូបទៀតបានឡើយ។
\s5
\v 20 លោកបេនណាយ៉ា អ្នកស្រុកកាបសៀល ជាកូនរបស់លោកយេហូយ៉ាដា និងជាចៅរបស់ទាហានដ៏អង់អាចម្នាក់។ លោកបានសម្លាប់កូនប្រុសទាំងពីររបស់អរាល អ្នកស្រុកម៉ូអាប់។ គាត់ក៏បានចុះទៅក្នុងអណ្តូង ហើយបានសម្លាប់សត្វសិង្ហមួយ នៅពេលដែលធ្លាក់ទឹកកក។
\v 21 គាត់ក៏បានសម្លាប់ជនជាតិអេស៊ីបម្នាក់ ដែលមានមាឌធំសម្បើម។ ទាហានអេស៊ីបនោះ មានលំពែងនៅនឹងដៃ ប៉ុន្តែលោកបេណាយ៉ា ប្រយុទ្ធជាមួយនឹងគេដោយប្រើតែដំបងមួយប៉ុណ្ណោះ។ លោកបេណាយ៉ាបានដណ្តើមយកលំពែងពីដៃរបស់ទាហាននោះ ហើយបានសម្លាប់គេដោយលំពែងរបស់គេ។
\s5
\v 22 ទាំងនេះគឺជាស្នាដៃរបស់លោកបេណាយ៉ាកូនរបស់លោកយេហូយ៉ាដា ហើយគាត់មានកេរ្តិ៍ឈ្មោះក្នុងចំណោមវីរជនទាំងបី។
\v 23 ក្នុងចំណោមទាហានដ៏អង់អាចសាមសិបនាក់ លោកទទួលបានកិត្តិយសខ្លាំងជាងគេ ប៉ុន្តែលោកមិនអាចប្រៀបស្មើរនឹងមេទ័ពទាំងបីរូបបានឡើយ។ ព្រះបាទដាវីឌបានតែងតាំងលោកជាមេបញ្ជាការកងអង្គរក្ស។
\s5
\v 24 ទាហានទាំងសាមសិបនាក់នោះរួមមាន៖ លោកអសាអែល ជាប្អូនប្រុសរបស់លោកយ៉ូអាប់ លោកអែលហាណាន កូនប្រុសលោកដូដូ ជាអ្នកភូមិបេថ្លេហឹម
\v 25 លោកសាំម៉ា ជាអ្នកស្រុកហារ៉ូដ លោកអេលីកា ជាអ្នកស្រុកហារ៉ូដ
\v 26 លោកហេលេស ជាអ្នកស្រុកប៉ាលធី លោកអ៊ីរ៉ា កូនប្រុសរបស់លោកអ៊ីកកែស ជាអ្នកក្រុងតេកូ
\v 27 លោកអាប៊ីអាស៊ើរ អ្នកស្រុកអាណាថោត លោកមេប៊ូណាយ អ្នកស្រុនហ៊ូសាយ
\v 28 លោកសាលម៉ូន អ្នកស្រុកអហូអា លោកម៉ាហារ៉ៃ អ្នកស្រុកណេថូផាត
\s5
\v 29 លោកហេលែប កូនរបស់លោកបាណា អ្នកស្រុកណែថូផា លោកអ៊ីតាយ កូនរបស់លោករីបាយ អ្នកស្រុកគីបៀ ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន
\v 30 លោកបេណាយ ជាអ្នកស្រុកពីរ៉ាថូ លោកហ៊ីតដាយ អ្នកស្រុកនៃជ្រលងភ្នំអាកាស។
\v 31 លោកអប៊ី អាល់បូន អ្នកស្រុកអើរ៉ាបា លោកអាស្មាវែត អ្នកស្រុកបាហូមីត
\v 32 លោកអេលីយ៉ាបា អ្នកស្រុកស្អាឡាប៊ីន លោកយ៉ូណាថាន់ កូនៗរបស់លោកយ៉ាសេន លោកយ៉ូណាថាន់ កូនប្រុសលោកសាំម៉ា អ្នកស្រុកហារ៉ារីត
\s5
\v 33 លោកអាហីយ៉ាម កូនលោកសារ៉ា អ្នកស្រុកហារ៉ារីត
\v 34 លោកអែលលីផេឡែត កូនរបស់លោកអាហាសបាយ អ្នកស្រុកម៉ាកាត់ លោកអែលីយ៉ាម កូនរបស់លោកអហីថូផែល អ្នកស្រុកគីឡូន
\v 35 លោកហេសរ៉ូ ជានជាតិកាមែល លោកផាអារ៉ៃ អ្នកស្រុកអាប៊ីត
\v 36 លោកអ៊ីកាល កូនរបស់លោកណាថាន់ ដែលមកពីភូមិស៊ូបា លោកបានី ដែលមកពីកុលសម្ព័ន្ធកាថ
\s5
\v 37 លោកសេឡែក ជាជនជាតិអាំម៉ូន លោកណាហារ៉ាយ អ្នកស្រុកបៀរ៉ុត ដែលជាអ្នកកាន់គ្រឿងសាស្ត្រាវុធរបស់លោកយ៉ូអាប់ កូនប្រុសរបស់លោកស្រីសេរូយ៉ា
\v 38 លោកអ៊ីរ៉ា អ្នកស្រុកយេធើ លោកកេរែប អ្នកស្រុកយេធើ
\v 39 លោកអ៊ូរី ជនជាតិហេត សរុបមកមានសាមសិបប្រាំពីរនាក់។
\s5
\c 24
\cl ជំពូក ២៤
\p
\v 1 ព្រះអម្ចាស់ព្រះពិរោធទាស់នឹងប្រជាជនអ៊ីស្រាអែលសារជាថ្មី ហើយទ្រង់បានធ្វើឲ្យព្រះបាទដាវីឌទាស់នឹងពួកគេ ដោយបន្ទូលថា៖ «ចូលទៅធ្វើជំរឿនប្រជាជនអ៊ីស្រាអែល និងប្រជាជនយូដា»។
\v 2 ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់លោកយ៉ូអាប់ជាមេទ័ព ដែលនៅជាមួយទ្រង់ថា៖ «ចូលចេញទៅគ្រប់ទាំងកុលសម្ព័ន្ធរបស់ប្រជាជនអ៊ីស្រាអែលទាំងអស់ ចាប់ពីក្រុងដាន់ រហូតដល់បៀសេបា ហើយរាប់ចំនួនមនុស្សទាំងអស់ ដូច្នេះយើងអាចដឹងពីចំនួនសរុបនៃមនុស្សប្រុសដែលពេញកម្លាំងអាចចេញច្បាំងបាន។
\s5
\v 3 លោកយ៉ូអាប់ទូលព្រះរាជាថា៖ «សូមព្រះជាម្ចាស់ ជាព្រះរបស់ព្រះករុណា ប្រោសប្រទានឲ្យប្រជាជនរបស់ព្រះករុណាកើនចំនួនទ្វេរឡើងមួយរយដង ច្រើនជាងនេះ ហើយឲ្យព្រះករុណាជាអម្ចាស់ទតឃើញផ្ទាល់នឹងភ្នែក។ ប៉ុន្តែហេតុអ្វីបានជាព្រះរាជា ចង់ជំរឿនប្រជាជនដូច្នេះ?»
\v 4 ដោយសារតែ បទបញ្ជារបស់ព្រះរាជាជំទាស់នឹងលោកយ៉ូអាប់ ហើយជំទាស់នឹងពួកមេទ័ព។ ដូច្នេះលោកយ៉ូអាប់ និងពួកមេទ័ពឯទៀតៗបានចេញពីព្រះរាជា ដើម្បីទៅធ្វើជំរឿនប្រជាជនអ៊ីស្រាអែល។
\s5
\v 5 ពួកគេបានឆ្លងទន្លេយ័រដាន់ ហើយបោះជំរំនៅខាងត្បូងក្រុងអារ៉ូអ៊ើរ ដែលស្ថិតនៅកណ្តាលជ្រលងភ្នំ។ បន្ទាប់មក ពួកគេធ្វើដំណើរឆ្លងតាមកាថ ទៅកាន់ក្រុងយ៉ាស៊ើរ។
\v 6 ពួកគេបានទៅដល់ស្រុកកាឡាត និងស្រុកថាសធីម ហុដស៊ី បន្ទាប់មក ទៅស្រុកដាន់យ៉ាអ៊ន និងតំបន់ស៊ីដូន។
\v 7 ពួកគេបានបន្តដំណើរទៅដល់បន្ទាយក្រុងទីរុស ហើយនិងក្រុងនានារបស់ក្រុងហេវី និងជនជាតិកាណាន។ បន្ទាប់មក ពួកគេបានចេញតម្រង់ទៅណេកេវ ក្រុងបៀរសេបា ដែលនៅប៉ែកខាងត្បូងស្រុកយូដា។
\s5
\v 8 ក្រោយពីពួកគេបានធ្វើដំណើរឆ្លងកាត់ស្រុកទាំងមូល អស់រយៈពេលប្រាំបួនខែម្ភៃថ្ងៃ បន្ទាប់ពួកគេបានត្រឡប់មកក្រុងយេរូសាឡិម។
\v 9 លោកយ៉ូអាប់ចូលទៅគាល់ស្តេច និងរាយការណ៍អំពីចំនួនមនុស្សដែលប្រយុទ្ធបានដល់ព្រះរាជា។ គឺនៅក្នុងអ៊ីស្រាអែលមានបុរសក្លាហានដែលអាចប្រដាប់អាវុធបាន ចំនួនប៉ែតសិបម៉ឺននាក់ និងមានហាសិបម៉ឺននាក់ក្នុងស្រុកយូដា។
\s5
\v 10 ព្រះបាទដាវីឌដឹងកំហុសដែលរបស់ទ្រង់ បន្ទាប់ពីការធ្វើជំរឿនប្រជាជន។ ដូច្នេះ ព្រះបាទដាវីឌបានទូលអង្វរព្រះអម្ចាស់ថា៖ «ទូលបង្គំបានធ្វើអំពើបាបធំណាស់ ដោយបានធ្វើការនេះ។ បពិត្រព្រះអម្ចាស់! សូមអត់ទោសឲ្យទូលបង្គំផង ដ្បិត ទូលបង្គំប្រព្រឹត្តដូចមនុស្សវង្វេងស្មារតីទាំងស្រុង!»។
\s5
\v 11 នៅពេលដែលព្រះបាទដាវីឌតើនឡើងនៅពេលព្រឹក ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្រះបាទដាវីឌតាមរយៈព្យាការីរបស់ទ្រង់ លោកព្យាការីកាថ
\v 12 «ចូរទៅប្រាប់ដាវីឌថា៖ នេះជាអ្វីដែលព្រះអម្ចាស់មានព្រះបន្ទូល «យើងឲ្យជម្រើសបីដល់អ្នក។ ត្រូវជ្រើសរើសយកមួយក្នុងចំណោមបីនោះ»។
\s5
\v 13 ព្យាការីកាថបានចូលគាល់ព្រះបាទដាវីឌហើយទូលទ្រង់ថា៖ «តើព្រះករុណាសព្វព្រះហឫទ័យ ឲ្យមានគ្រោះទុរ្ភិករយៈពេលបីឆ្នាំក្នុងស្រុក? ឬព្រះករុណាត្រូវបាក់ទ័ពរត់នៅមុខសត្រូវរយៈពេលបីខែ? ឬចង់ឲ្យមានជម្ងឺអាសន្នរោគ ក្នុងស្រុករយៈពេលបីថ្ងៃ? ឥឡូវនេះ សូមព្រះករុណាពិចារណាចុះ ទូលបង្គំនឹងនាំចម្លើយទៅថ្វាយព្រះអម្ចាស់ដែលបានចាត់ទូលបង្គំឲ្យមក។
\v 14 ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់ព្យាការីកាថថា៖ «យើងតប់ប្រមល់ខ្លាំងណាស់។ សូមឲ្យយើងធ្លាក់ទៅក្នុងព្រះហស្តរបស់ព្រះអម្ចាស់ ជាជាងធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់មនុស្ស ដ្បិត ព្រះអង្គមានព្រះហឫទ័យមេត្តាករុណាដ៏ធំធេង»។
\s5
\v 15 ព្រះអម្ចាស់បានធ្វើឲ្យមានជម្ងឺអាសន្នរោគកើតឡើងក្នុងស្រុកអ៊ីស្រាអែលតាំងពីព្រឹករហូតដល់ពេលកំណត់ មានមនុស្សចំនួនប្រាំពីរម៉ឺននាក់ បានស្លាប់ចាប់ពីដាន់រហូតដល់បៀរសេបា។
\v 16 នៅពេលដែលទេវតាលើកព្រះហស្តឡើងបម្រុងប្រហារក្រុងយេរូសាឡិម ព្រះអម្ចាស់ប្រែព្រះហឫទ័យអាណិត មិនព្រមបំផ្លាញក្រុងនេះទេ ហើយព្រះអង្គមានព្រះបន្ទូលទៅទេវតាដែលកំពុងបំផ្លាញប្រជាជនថា៖ «គ្រប់គ្រាន់ហើយ! ឥឡូវនេះ ចូរដកដៃរបស់អ្នកចេញចុះ»។ ពេលនោះទេវតារបស់ព្រះអម្ចាស់កំពុងស្ថិតនៅក្បែរលានបោកស្រូវរបស់លោកអរ៉ៅណា ជាជនជាតិយេប៊ូស។
\s5
\v 17 កាលព្រះបាទដាវីឌបានឃើញទេវតាប្រហារប្រជាជនដូច្នេះ ទ្រង់ទូលព្រះអម្ចាស់ថា៖ «ទូលបង្គំបានប្រព្រឹត្តអំពើរបាប ហើយទូលបង្គំទេតើដែលបានធ្វើខុស។ ប៉ុន្តែកូនចៀមទាំងនេះ តើពួកគេបានធ្វើអ្វីទៅ? សូមទ្រង់ដាក់ទោសទូលបង្គំ និង ក្រុមគ្រួសាររបស់ទូលបង្គំទៅចុះ!»
\s5
\v 18 នៅថ្ងៃនោះ ព្យាការីកាថបានចូលមកគាល់ និងទូលទ្រង់ថា៖ «ចូលក្រោកឡើងទៅលានបោកស្រូវរបស់លោកអារ៉ៅណា ជាជនជាតិយេប៊ូស ហើយសង់អាសនៈមួយសម្រាប់ព្រះអម្ចាស់ចុះ»។
\v 19 ដូច្នេះព្រះបាទដាវីឌបានយាងទៅតាមពាក្យរបស់ព្យាការីកាដ ដូចព្រះអម្ចាស់បង្គាប់មក។
\v 20 លោកអារ៉ៅណាក្រឡេកទៅឃើញថាព្រះរាជា និងរាជបម្រើររបស់ទ្រង់មកដល់។ ដូច្នេះា លោកចេញទៅហើយក្រាបចុះអោនមុខដល់ដីថ្វាយបង្គំស្តេច។
\s5
\v 21 លោកអារ៉ៅណាទូលស្តេចសួរថា៖ «ហេតុអ្វីបានជាព្រះរាជាជាម្ចាស់យាងមករកទូលបង្គំដូច្នេះ?» ព្រះបាទដាវីឌតបថា៖ «គឺយើងមកទិញលានបោកស្រូវរបស់លោក ដើម្បីសង់អាសនៈថ្វាយព្រះអម្ចាស់ ដើម្បីឲ្យប្រជាជនរួចផុតពីគ្រោះកាច»។
\v 22 លោកអារ៉ៅណាទូលទៅព្រះរាជាថា៖ «សូមព្រះករុណាជាអម្ចាស់ យកអ្វីៗទុកជារបស់ទ្រង់ទៅចុះ។ សូមធ្វើតាមការសព្វព្រះហឫទ័យរបស់ទ្រង់ចុះ។ ទតចុះ នៅទីនេះមានគោសម្រាប់ជាតង្វាយដុតទាំងមូល ព្រមទាំងនឹមនឹងរនាស់សម្រាប់ជាអុសដុតតង្វាយផង។
\v 23 ទូលបង្គំសូមថ្វាយរបស់ទាំងអស់នេះទៅព្រះរាជា»។ បន្ទាប់មក លោកទូលស្តេចថា៖ «សូមព្រះអម្ចាស់ ជាព្រះរបស់ព្រះរាជាទទួកយកតង្វាយទាំងនេះ»។
\s5
\v 24 ព្រះបាទដាវីឌតបទៅលោកថា៖ «ទេ! យើងចង់ទិញរបស់ទាំងនេះពីលោកដោយពេញថ្លៃ។ យើងមិនអាចយកយញ្ញបូជាដែលយើងមិនបានបង់ប្រាក់ ទៅដុតថ្វាយព្រះអម្ចាស់បានទេ»។ ដូច្នេះ ព្រះបាទដាវីឌបានទិញលានបោកស្រូវនិងគោអស់ប្រាក់សុទ្ធចំនួនហាសិបស្លឹង។
\v 25 ទ្រង់ក៏បានសង់អាសនៈសម្រាប់ព្រះអម្ចាស់នៅទីនោះហើយថ្វាយតង្វាយដុតទាំងមូល និងយញ្ញបូជាមេត្រីភាពថ្វាយព្រះអម្ចាស់។ ដូច្នេះ ពួកគេបានទូលអង្វរព្រះអម្ចាស់ជំនួសស្រុក ហើយព្រះអម្ចាស់បានបញ្ចៀសគ្រោះកាចនោះចេញពីស្រុកអ៊ីស្រាអែល។