km_ulb/06-JOS.usfm

1354 lines
278 KiB
Plaintext
Raw Permalink Blame History

This file contains invisible Unicode characters

This file contains invisible Unicode characters that are indistinguishable to humans but may be processed differently by a computer. If you think that this is intentional, you can safely ignore this warning. Use the Escape button to reveal them.

\id JOS
\ide UTF-8
\h យ៉ូស្វេ
\toc1 យ៉ូស្វេ
\toc2 យ៉ូស្វេ
\toc3 jos
\mt យ៉ូស្វេ
\s5
\c 1
\cl ជំពូក ១
\p
\v 1 ឥឡូវនេះ ដល់ពេលដែលលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះអម្ចាស់បានស្លាប់ហើយ ដូច្នេះ ព្រះអម្ចាស់បានមានព្រះបន្ទូល​ទៅកាន់លោកយ៉ូស្វេជាកូនរបស់លោកនូន ជាអ្នកជំនួយរបស់លោកម៉ូសេថា៖
\v 2 «ម៉ូសេជាអ្នកបម្រើរបស់យើងបានស្លាប់ហើយ។ ដូច្នេះ ចូរក្រោកឡើងឆ្លងទន្លេយ័រដាន់នេះទៅ អ្នក និងប្រជាជនទាំងអស់នឹងចូលទៅកាន់ទឹកដីដែលយើងប្រគល់ដល់ពួកគេ គឺប្រគល់ឲ្យប្រជាជនអ៊ីស្រាអែល។ គ្រប់កន្លែងដែលអ្នកបោះជំហានទៅ
\v 3 យើងនឹងប្រគល់ឲ្យអ្នក។ យើងបានប្រគល់ដល់អ្នក ដូចយើងបានសន្យានឹងម៉ូសេ។
\s5
\v 4 ទឹកដីរបស់អ្នក ចាប់តាំងពីទីរហោស្ថាន និងស្រុកលីបង់ រហូតដល់ទន្លេធំ គឺទន្លេអ៊ឺប្រាត ដល់ទឹកដីរបស់ជនជាតិហេតទាំងអស់ និងរហូតដល់សមុទ្រធំ នៅទិសខាងលិច។
\v 5 នៅក្នុងជីវិតរបស់អ្នកគ្មាននរណាម្នាក់អាចប្រឆាំងជាមួយអ្នកបានឡើយ។ យើងនឹងនៅជាមួយអ្នក ដូចដែលយើងបាននៅជាមួយម៉ូសេដែរ។ យើងនឹងមិនបោះបង់ចោលអ្នក ឬចាកចេញពីអ្នកឡើយ។
\s5
\v 6 ចូរមានកម្លាំង​ និងចិត្តក្លាហានឡើង។ អ្នកនឹងធ្វើឲ្យប្រជាជននេះបានកាន់កាប់ទឹកដីដែលយើងបានសន្យា ជាមួយបុព្វបុរសរបស់ពួកគេថា យើងនឹងប្រគល់ដល់ពួកគេ។
\v 7 ចូរមានកម្លាំង និងចិត្តក្លាហានឡើង។ ត្រូវប្រយ័ត្នក្នុងការប្រតិបត្តិតាមច្បាប់ទាំងប៉ុន្មាន ដែលម៉ូសេជាអ្នកបម្រើរបស់យើងបានប្រគល់ដល់អ្នក។ មិនត្រូវងាកឆ្វេង ឬងាកស្តាំឡើយ ដើម្បីឲ្យអ្នកបានទទួលជោគជ័យនូវគ្រប់កន្លែងដែលអ្នកទៅ។
\s5
\v 8 អ្នកនឹងនិយាយពីគម្ពីរវិន័យនេះជានិច្ច។ អ្្នកត្រូវជញ្ជឹងគិតទាំងយប់ទាំងថ្ងៃ ដូច្នេះ អ្នកអាចស្តាប់បង្គាប់នូវអ្វីដែលមានកត់ត្រាទុកនៅក្នុងគម្ពីរនេះ។ នោះអ្នកនឹងចម្រុងចម្រើន ហើយទទួលបានជោគជ័យ។
\v 9 តើយើងមិនបានប្រាប់អ្នកឬ? ថា ចូរមានកម្លាំង និងចិត្តក្លាហានឡើង! កុំភ័យខ្លាច កុំបាក់ទឹកចិត្តឲ្យសោះ។ ដ្បិត ព្រះអម្ចាស់ជាព្រះរបស់អ្នក គង់នៅជាមួយអ្នកគ្រប់ទីកន្លែងដែលអ្នកទៅ។
\s5
\v 10 បន្ទាប់មកលោកយ៉ូស្វេបានបង្គាប់អ្នកដឹកនាំរបស់ប្រជាជនថា៖
\v 11 «ចូរទៅឯកាន់ជំរំ ហើយបង្គាប់បណ្តាជនថា ចូរត្រៀមស្បៀងរៀងៗខ្លួន។ ក្នុងរវាងបីថ្ងៃអ្នកនឹងឆ្លងកាត់ទន្លេយ័រដាន់នេះ ហើយចូលទៅកាន់កាប់ទឹកដីដែលព្រះអម្ចាស់ជាព្រះរបស់អ្នកប្រទានដល់អ្នក»។
\s5
\v 12 លោកយ៉ូស្វេបានមានប្រសាសន៍ទៅកាន់កុលសម្ព័ន្ធរូបេន កាដ និងម៉ាណាសេចំនួនពាក់កណ្តាលថា៖
\v 13 «ចូរចងចាំព្រះបន្ទូលដែលព្រះអម្ចាស់មានបន្ទូលមកកាន់លោកម៉ូសេជាអ្នកបម្រើរបស់ព្រះអង្គថា៖ «ព្រះអម្ចាស់ជាព្រះរបស់អ្នកបានឲ្យអ្នកសម្រាក ហើយព្រះអង្គប្រគល់ទឹកដីនេះឲ្យអ្នក។
\s5
\v 14 ប្រពន្ធរបស់អ្នក កូនតូចៗរបស់អ្នក និងហ្វូងសត្វរបស់អ្នកនឹងស្នាក់នៅក្នុងទឹកដីដែលលោកម៉ូសេបានប្រគល់ដល់អ្នកនៅត្រើយម្ខាងនៃទន្លេយ័រដាន់។ ប៉ុន្តែ ពួកទាហាននាំមុខជាមួយបងប្អូនរបស់អ្នក ដើម្បីជួយពួកគេ
\v 15 រហូតទាល់តែព្រះអម្ចាស់ប្រទានឲ្យបងប្អូនរបស់អ្នកបានសម្រាក ដូចព្រះអង្គបានឲ្យអ្នកសម្រាកដែរ។ នោះ ពួកគេចាប់យកទឹកដីដែលព្រះអម្ចាស់ជាព្រះជាម្ចាស់របស់អ្នកបានប្រទានដល់ពួកគេ។ បន្ទាប់មក អ្នកអាចត្រឡប់មកទឹកដីរបស់អ្នកវិញ ហើយកាន់កាប់ទឹកដីនោះ​គឺទឹកដីដែលលោកម៉ូសេជាអ្នកបម្រើរបស់ព្រះអម្ចាស់បានឲ្យអ្្នកនៅត្រើយម្ខាងនៃទន្លេយ័រដាន់នៃទិសខាងកើត»។
\s5
\v 16 បន្ទាប់មក ពួកគេបានឆ្លើយតបមកលោកយ៉ូស្វេថា៖ «អ្វីទាំងអស់ដែលលោកបានបញ្ជាយើងនឹងធ្វើតាម ហើយកន្លែងណាដែលលោកចង់ឲ្យយើងទៅ យើងនឹងទៅ។
\v 17 យើងនឹងស្តាប់បង្គាប់លោក ដូចជាយើងបានស្តាប់បង្គាប់លោកម៉ូសេដែរ។ សូមព្រះអម្ចាស់ជាព្រះរបស់លោកគង់នៅជាមួយលោក ដូចព្រះអង្គគង់នៅជាមួយលោកម៉ូសេដែរ។
\v 18 អ្នកណាដែលប្រឆាំងនឹងបញ្ចារបស់លោក និងមិនស្តាប់បង្គាប់លោកនឹងត្រូវស្លាប់។ ចូរមានកម្លាំង និងចិត្តក្លាហានឡើង។
\s5
\c 2
\cl ជំពូក ២
\p
\v 1 បន្ទាប់មក លោកយ៉ូស្វេជាកូនរបស់លោកនូនបានបញ្ជូនបុរសពីរនាក់យ៉ាងសម្ងាត់ចេញពីស៊ីទីមឲ្យទៅស៊ើបការ។ លោកមានប្រសាសន៍ថា៖ «ចូរទៅមើលទឹកដីទាំងមូល ជាពិសេសគឺក្រុងយេរីខូ។ «ពួកគេបានចាកចេញទៅ ហើយមកដល់ផ្ទះរបស់ស្រ្តីពេស្យាម្នាក់ ដែលមានឈ្មោះថានាងរ៉ាហាប រួចពួកគេក៏ស្នាក់នៅទីនោះ។
\v 2 មានមនុស្សបានប្រាប់ស្តេចក្រុងយេរីខូថា៖ «មើល! មានបុរសសាសន៍អ៊ីស្រាអែលបានមកស៊ើបការណ៍នៅក្នុងទឹកដីនេះ»។
\v 3 ស្តេចក្រុងយេរីខូបានឲ្យគេនាំសារទៅប្រាប់នាងរ៉ាហាបថា៖ «សូមនាំបុរសទាំងអស់ដែលមកស្នាក់នៅក្នុងផ្ទះរបស់នាងចេញមក ដោយសារពួកគេបានមកស៊ើបការណ៍នៅទឹកដីនេះទាំងមូល»។
\s5
\v 4 ប៉ុន្តែ ស្រ្តីនោះបាននាំបុរសទាំងពីរនាក់នោះទៅ ហើយលាក់ពួកគេទុក។ នាងបានឆ្លើយថា៖ «ចា៎ ពិតជាមានមនុស្សប្រុសបានមកស្នាក់នៅផ្ទះនាងខ្ញុំមែន ប៉ុន្តែ នាងខ្ញុំមិនដឹងថាគេមកពីណាឡើយ។
\v 5 ពួកគេចាកចេញតាំងពីនៅងងឹតនៅឡើយ គឺនៅពេលដែលទ្វារក្រុងត្រូវបានបិទ។ នាងខ្ញុំមិនដឹងថាពួកគេទៅទីណាឡើយ។ លោកប្រហែលជាអាចចាប់ពួកគេបាន បើលោកប្រញាប់ដេញតាមពួកគេ»។
\s5
\v 6 ប៉ុន្តែ នាង​បាននាំពួកគេឡើងទៅលើដំបូលផ្ទះ ហើយលាក់ពួកគេទុកនៅក្នុងគំនរចំបើង ដែលនាងដាក់នៅលើដំបូល
\v 7 ដូច្នេះ អ្នកទាំងនោះក៏ដេញតាមពួកគេដល់ផ្លូវទៅទន្លេយ័រដាន់។ ទ្វារក្រុងបានបិទនៅពេលដែលអ្នកដេញតាមចេញទៅខាងក្រៅផុតទៅ។
\s5
\v 8 យប់នោះកាលពួកគេមិនទាន់ចូលដំណេកនៅឡើយ នាងក៏បានឡើងទៅលើដំបូលដើម្បីជួបពួកគេ។
\v 9 នាងនិយាយថា៖ «ខ្ញុំដឹងថាព្រះជាម្ចាស់បានប្រគល់ទឹកដីនេះដល់ពួកលោក ហើយសេចក្តីភ័យខ្លាចបានកើតមានដល់ពួកយើង។ មនុស្សទាំងអស់ដែលរស់នៅក្នុងទឹកដីនេះមានការ​ភ័យ‌ខ្លាចនៅចំពោះពួកលោកជាខ្លាំង។
\s5
\v 10 យើងបានឮពីរបៀបដែលព្រះអម្ចាស់បានធ្វើឲ្យសមុទ្ររីងស្ងួតនៅចំពោះពួកលោកនៅពេលដែលពួកលោកចេញពីស្រុកអេស៊ីបមក។ យើងក៏បានឮពីអ្វីដែលអ្ពួកលោកបានប្រព្រឹត្តចំពោះស្តេចទាំងពីរអង្គរបស់ជនជាតិអាម៉ូរីនៅនាយទន្លេយ័រដាន់ដែរ គឺអ្នកបានបំផ្លាញស្តេចស៊ីហុន និងស្តេចអុកទាំងស្រុង។
\v 11 នៅពេលដែលយើងឮរឿងទាំងនេះភ្លាម ដួងចិត្តរបស់យើងក៏តក់ស្លុត ហើយម្នាក់ៗក៏មានការភ័យខ្លាចជាខ្លាំង ដ្បិត ព្រះអម្ចាស់​ជាព្រះជាម្ចាស់របស់ពួកលោកព្រះអង្គគឺជាព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ដ៏ខ្ពស់ និងផែនដីខាងក្រោមដែរ។
\s5
\v 12 ឥឡូវនេះ សូមស្បថចំពោះនាងខ្ញុំដោយនូវព្រះនាមព្រះអម្ចាស់ថា ដោយសារនាងខ្ញុំមានចិត្តសប្បុរសចំពោះពួកលោក ដូច្នេះ សូមពួកលោកប្រព្រឹត្តជាមួយគ្រួសារឪពុកនាងខ្ញុំដោយសប្បុរសវិញផង។ សូមផ្តល់ទីសម្គាល់មួយដល់នាងខ្ញុំថា
\v 13 ពួកលោកនឹងទុកជីវិតឲ្យឪពុក ម្តាយ បងប្អូនប្រុសស្រីរបស់នាងខ្ញុំ និងគ្រួសាររបស់ពួកគេ ហើយពួកលោកពិតជាសង្គ្រោះជីវិតឲ្យពួកយើងពីសេចក្តីស្លាប់មែន»។
\s5
\v 14 ពួកគេបាននិយាយទៅនាងថា៖ «យើងយកជីវិតរបស់យើងមកធានា ប្រសិនបើ នាងមិននិយាយប្រាប់នរណាពីពួកយើងទេ ដូច្នេះ នៅពេលដែលព្រះអម្ចាស់ប្រទានទឹកដីនេះមកយើង នោះយើងនឹងផ្តល់សេចក្តីមេត្តា និងសេចក្តីស្មោះត្រង់ដល់នាងមិនខាន»។
\s5
\v 15 ដូច្នេះ នាងបានប្រើខ្សែដើម្បីសម្រូតពួកគេចុះតាមបង្អួច។ ផ្ទះដែលនាងស្នាក់នៅបានសង់នៅលើរបងក្រុង។
\v 16 នាងបាននិយាយទៅកាន់ពួកគេថា៖ «ចូរឡើងទៅលើភ្នំ ហើយលាក់ខ្លួននៅទីនោះទៅ ដើម្បីកុំឲ្យអ្នកដែលដេញតាមរកអ្នកឃើញ។ សូមលាក់ខ្លួននៅទីនោះបីថ្ងៃ រហូតដល់អ្នកដែលដេញតាមត្រឡប់មកវិញ។ រួចសឹមទៅតាមផ្លូវរបស់អ្នកចុះ»។
\v 17 ពួកគេក៏បាននិយាយនឹងនាងថា៖ «យើងនឹងមិនរក្សាសេចក្តីសន្យា ដែលយើងបានស្បថជាមួយនាងទេ បើនាងមិនធ្វើការនេះ»។
\s5
\v 18 នៅពេលដែលយើងចូរមកកាន់ទឹកដីនេះ អ្នកត្រូវតែចងខ្សែក្រហមនេះនៅមាត់បង្អួចដែលនាងបានសម្រូតពួកយើងចុះ ហើយអ្នកត្រូវប្រមូលឪពុកម្តាយបងប្អូន និងគ្រួរបស់ឪពុករបស់នាងមកក្នុងផ្ទះនេះ។​
\v 19 អ្នកណាក៏ដោយដែលចេញក្រៅទ្វារផ្ទះទៅផ្លូវខាងក្រៅ​ នោះឈាមរបស់ពួកគេនឹងស្ថិតនៅលើក្បាលរបស់ពួកគេផ្ទាល់ ហើយយើងនឹងមិនទទួលខុសត្រូវឡើយ។ ប៉ុន្តែ បើមានដៃនរណាម្នាក់បានប៉ះពាល់ដល់អស់អ្នកដែលនៅក្នុងផ្ទះ យើងនឹងទទួលខុសត្រូវ។
\s5
\v 20 ប៉ុន្តែ បើអ្នកនិយាយពីយើង នោះយើងនឹងបានរួចពីសម្បថដែលយើងបានស្បថជាមួយនាងហើយ»។
\v 21 នាងរ៉ាហាបបានឆ្លើយថា៖ «សូមឲ្យបានដូចពាក្យលោកមានប្រសាសន៍ចុះ»។ នាងក៏ឲ្យពួកគេចេញទៅ ហើយពួកគេក៏ចេញបាត់ទៅ។ បន្ទាប់មក នាងក៏បានចងខ្សែក្រហមនោះនៅមាត់បង្អួច។
\s5
\v 22 ពួកគេចាកចេញទៅ ហើយឡើងទៅលើភ្នំ គឺពួកគេបានស្នាក់នៅទីនោះបីថ្ងៃរហូតដល់ពួកអ្នកដែលដេញតាមត្រឡប់មកវិញ។ អ្នកដែលដេញតាមរកតាមផ្លូវ តែរកមិនឃើញសោះ។
\s5
\v 23 បុរសទាំងពីរនាក់បានត្រឡប់មកវិញ ហើយឆ្លងទន្លេយ័រដាន់ និងត្រឡប់ទៅឯលោកយ៉ូស្វេជាកូនរបស់នូនវិញ រួចពួកគេបានរៀបរាប់រឿងគ្រប់យ៉ាងដែលបានកើតឡើងចំពោះពួកគេ។
\v 24 ពួកគេបាននិយាយទៅកាន់លោកយ៉ូស្វេថា៖ «ព្រះអម្ចាស់ពិតជាប្រគល់ទឹកដីនេះដល់ពួកយើងមែន។ ប្រជាជនទាំងអស់នៅក្នុងទឹកដីនោះមានការភ័យខ្លាចជាខ្លាំងដោយសារពួកយើង»។
\s5
\c 3
\cl ជំពូក ៣
\p
\v 1 លោកយ៉ូស្វេបានក្រោកឡើងពីព្រលឹម ហើយពួកគេបានចេញដំណើរចេញពីស៊ីទីម។ ពួកគេបានមកដល់ទន្លេយ័រដាន់ លោក និងប្រជាជនអ៊ីស្រាអែលទាំងអស់បានបោះជំរំនៅទីនោះមុនពេលដែលពួកគេឆ្លងកាត់ទន្លេយ័រដាន់។
\s5
\v 2 បីថ្ងៃក្រោយមក អ្នកដឹកនាំបានដើរកាត់កណ្តាលជំរំ
\v 3 ពួកគេបានបញ្ជាដល់ប្រជាជនទាំងអស់ថា៖ «នៅពេលដែលអ្នកបានឃើញហិបនៃសម្ព័ន្ធមេត្រីរបស់ព្រះអម្ចាស់ជាព្រះជាម្ចាស់របស់អ្នករាល់គ្នា ហើយមានពួកបូជាចារ្យមកពីកុលសម្ព័ន្ធលេវីសែងហិបនោះ អ្នករាល់គ្នាត្រូវតែចេញពីទីនេះ ហើយដើរតាមហិបនោះ។
\v 4 អ្នកត្រូវតែនៅឆ្ងាយពីហិបប្រមាណពីរពាន់ហត្ថ។ កុំឲ្យមកជិតហិបឲ្យសោះ នោះអ្នកនឹងដឹងថា ត្រូវទៅផ្លូវណា ព្រោះអ្នករាល់គ្នាមិនធ្លាប់ស្គាល់ផ្ទូវនោះពីមុនមកឡើយ»។
\s5
\v 5 លោកយ៉ូស្វេបានមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «ថ្ងៃស្អែកចូរជម្រះខ្លួនឲ្យបានបរិសុទ្ធ ព្រោះព្រះអម្ចាស់នឹងធ្វើការយ៉ាងអស្ចារ្យនៅក្នុងចំណោមអ្នករាល់គ្នា»។
\v 6 បន្ទាប់មក លោកយ៉ូស្វេបានមានប្រសាសន៍ទៅកាន់ពួកបូជាចារ្យថា៖ «ចូរសែងហិបនៃសម្ពន្ធមេត្រី ហើយដើរនៅខាងមុខបណ្តាជនទៅ»។ ដូច្នេះ ពួកគេក៏បានសែងហិបនៃសម្ពន្ធមេត្រី ហើយដីេរនៅខាងមុខប្រជាជន។
\s5
\v 7 ព្រះអម្ចាស់បានមានបន្ទូលមកកាន់លោកយ៉ូស្វេថា៖ «ថ្ងៃនេះយើងនឹងធ្វើឲ្យអ្នកក្លាយជាមនុស្សអស្ចារ្យនៅចំពោះមុខជនជាតិអ៊ីស្រាអែល។ ពួកគេនឹងដឹងថាយើងគង់នៅជាមួយអ្នកដូចជាយើងគង់នៅជាមួយម៉ូសេដែរ។
\v 8 អ្នកនឹងបញ្ជាពួកបូជាចារ្យដែលសែងហិបនៃសម្ពន្ធមេត្រី «នៅពេលដែលអ្នកមកដល់ច្រាំងនៃទន្លេយ័រដាន់ អ្នកត្រូវតែឈរឲ្យស្ងៀមនៅក្នុងទន្លេយ័រដាន់នេះ»។
\s5
\v 9 បន្ទាប់មក លោកយ៉ូស្វេបានមានប្រសាសន៍ទៅកាន់ជនជាតិអ៊ីស្រាអែលថា៖ «សូមមកទីនេះ ដើម្បីស្តាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់ជាព្រះជាម្ចាស់របស់អ្នក។
\v 10 តាមរយៈការនេះ អ្នកនឹងដឹងថាព្រះជាម្ចាស់ដែលមានព្រះជន្មគង់នៅ សណ្ឋិតជាមួយអ្នករាល់គ្នា ហើយព្រះអង្គនឹងបណ្តេញជនជាតិកាណាន ជនជាតិហេត ជនជាតិហេវី ជនជាតិពេរីស៊ីត ជនជាតិគើរកាស៊ី ជនជាតិអាម៉ូរី និងជនជាតិយ៉េប៉ូសចេញពីមុខអ្នករាល់គ្នា។
\v 11 មើល! ហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់នៃផែនដីទាំងមូលនឹងឆ្លងកាត់ទន្លេយ័រដាន់នៅមុខអ្នករាល់គ្នា។
\s5
\v 12 ឥឡូវនេះ ចូរជ្រើសរើសមនុស្សប្រុសដប់ពីរនាក់ចេញពីកុលសម្ព័ន្ធទាំងដប់ពីរ គឺម្នាក់ក្នុងមួយកុលសម្ព័ន្ធ។​
\v 13 នៅពេលដែលជើងរបស់ពួកបូជាចារ្យដែលសែងហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់នៃផែនដីទាំងមូលបានប៉ះទឹកទន្លេយ័រដាន់ នោះទឹកទន្លេយ័រដាន់នឹងត្រូវញែកចេញពីគ្នា ហើយសូម្បីតែទឹកដែលហូរមកពីខាងលើក៏ត្រូរឈប់នឹងមួយកន្លែងដែរ»។
\s5
\v 14 ដូច្នេះ នៅពេលដែលប្រជាជនត្រៀមក្នុងការឆ្លងទន្លេយ័រដាន់ ពួកបូជាចារ្យដែលត្រូវសែងហិបនៃសម្ពន្ធមេត្រីដើរខាងមុខប្រជាជន។
\v 15 នៅពេលអ្នកដែលបានសែងហិបមកដល់ទន្លេយ័រដាន់ ហើយនៅពេលដែលជើងរបស់ពួកគេបានជាន់ប៉ះទឹក (ឥឡូវនេះទឹកទន្លេយ័រដាន់បានជនលិចមាត់ច្រាំងនារដូវចម្រូវ)
\v 16 ទឹកដែលហូរពីខាងលើនៅនឹងមួយកន្លែង។ ទឹកបានឈប់ហូរពីចម្ងាយ។ ទឹកឈប់ហូរតាំងពីក្រុងអាដាំជាក្រុងនៅក្បែរសាថាន រហូតដល់សមុទ្រនេកេវ ជាសមុទ្រទឹកប្រៃ។ ប្រជាជនបានឆ្លងនៅជិតក្រុងយេរីខូ។
\s5
\v 17 ពួកបូជាចារ្យដែលសែងហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ឈរនៅលើដីស្ងួតកណ្តាលទន្លេយ័រដាន់រហូតដល់ប្រជាជនអ៊ីស្រាអែលទាំងអស់ឆ្លងកាត់ទន្លេនៅលើដីស្ងួត។
\s5
\c 4
\cl ជំពូក ៤
\p
\v 1 នៅពេលដែលប្រជាជនទាំងអស់បានឆ្លងកាត់ទន្លេយ័រដាន់រួចហើយ ព្រះអម្ចាស់បានមានបន្ទូលមកកាន់លោកយ៉ូស្វេថា៖
\v 2 «ចូរជ្រើសរើសមនុស្សប្រុសដប់ពីរនាក់ពីក្នុងចំណោមកុលសម្ព័ន្ធទាំងដប់ពីរ គឺក្នុងមួយកុលសម្ព័ន្ធម្នាក់។
\v 3 ចូរបញ្ជាគេថា៖ «ចូរយកថ្មដប់ពីរដុំពីកណ្តាលទន្លេយ័រដាន់ គឺពីកន្លែងដែលពួកបូជាចារ្យកំពុងឈរនៅលើដីស្ងួត ហើយយកវាទៅជាមួយអ្នក ដើម្បីដាក់នៅកន្លែងដែលអ្នកនឹងសម្រាកនៅយប់នេះ»។
\s5
\v 4 បន្ទាប់មក លោកយ៉ូស្វេហៅមនុស្សប្រុសដប់ពីរនាក់ដែលលោកបានជ្រើសរើសចេញពីកុលសម្ព័ន្ធទាំងដប់ពីរ គឺក្នុងមួយកុលសម្ព័ន្ធម្នាក់។
\v 5 លោកយ៉ូស្វេមានប្រសាសន៍ទៅពួកគេថា៖ «ចូរដើរនៅខាងមុខហិបរបស់ព្រះអម្ចាស់ជាព្រះជាម្ចាស់របស់អ្នកទៅក្នុងកណ្តាលទន្លេយ័រដាន់ទៅ។ អ្នកទាំងអស់គ្នាម្នាក់ៗត្រូវរើសថ្មម្នាក់មួយដុំដាក់លើស្មា តាមចំនួនកុលសម្ព័ន្ធរបស់ប្រជាជនអ៊ីស្រាអែល។
\s5
\v 6 ការនេះនឹងជាសញ្ញាក្នុងចំណោមអ្នករាល់គ្នានៅពេលដែលកូនចៅរបស់អ្នកសួរនៅពេលក្រោយថា៖ «តើថ្មនេះមានអត្ថន័យដូចម្តេច»?
\v 7 នោះ អ្នករាល់គ្នាអាចឆ្លើយទៅគេវិញថា៖ «ទឹកនៅក្នុងទន្លេយ័រដាន់បានកាត់ផ្តាច់នៅពីមុខហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់។ នៅពេលដែលហិបបានឆ្លងកាត់ទន្លេយ័រដាន់ ហើយទឹកទន្លេយ័រដាន់ក៏រីងដែរ។ ដូច្នេះ ថ្មទាំងនេះនឹងក្លាយជាការរំឭកដល់ប្រជាជនអ៊ីស្រាអែលជារៀងរហូត»។
\s5
\v 8 ប្រជាជនអ៊ីស្រាអែលបានធ្វើអ្វីដែលលោកយ៉ូស្វេបានបង្គាប់ ហើយពួកគេបានរើសថ្មដប់ពីរដុំពីកណ្តាលទន្លេយ័រដាន់ ដូចដែលព្រះអម្ចាស់បានប្រាប់ដល់លោកយ៉ូស្វេដែរ។ ពួកគេបានរៀបចំថ្មទាំងនោះ ទៅតាមចំនួនកុលសម្ព័ន្ធរបស់ប្រជាជនអ៊ីស្រាអែល។ ពួកគេបានយកថ្មរៀងៗខ្លួន ទៅកាន់កន្លែងដែលពួកគេបោះជំរំហើយដាក់នៅទីនោះ។
\v 9 បន្ទាប់មកលោកយ៉ូស្វេបានបញ្ឈរថ្មទាំងដប់ពីរដុំដែលបានយកពីកណ្តាលទន្លេយ័រដាន់នៅកន្លែងដែលពួកបូជាចារ្យបាន​ឈរ​សែង​ហិបនៃសម្ពន្ធមេត្រី។ សេចក្តីរំឭកនេះមានរហូតមកដល់សព្វថ្ងៃ។
\s5
\v 10 ពួកបូជាចារ្យដែលបានសែងហិបបានឈរនៅកណ្តាលទន្លេយ័រដាន់រហូតដល់អ្វីៗដែលព្រះអម្ចាស់បានបង្គាប់ដល់លោកយ៉ូស្វេឲ្យប្រាប់ដល់ជនជាតិអ៊ីស្រាអែលបានសម្រេច ដូចអ្វីដែលលោកម៉ូសេបានបង្គាប់ដល់លោកយ៉ូស្វេដែរ។ ប្រជាជនបានឆ្លងកាត់ទន្លេយ៉ាងប្រញាប់។
\v 11 ក្រោយពេលដែលប្រជាជនបានឆ្លងកាត់រួចហើយ នោះហិបរបស់ព្រះអម្ចាស់ និងពួកបូជាចារ្យបានដើរនាំមុខប្រជាជន។
\s5
\v 12 កុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្តាលបានដើរខាងមុខប្រជាជនអ៊ីស្រាអែល ដែលមានរបៀបដូចជាទាហាន ដូចដែលលោកម៉ូសេបានបង្គាប់ដល់ពួកគេ។
\v 13 មានបុរសប្រហែលបួនម៉ឺននាក់បំពាក់គ្រឿងសឹកសង្គ្រាមដើរខាងមុខព្រះអម្ចាស់ដើម្បីធ្វើសង្គ្រាមនៅទីវាលក្រុងយេរីខូ។
\v 14 នៅថ្ងៃនោះព្រះអម្ចាស់បានធ្វើឲ្យលោកយ៉ូស្វេក្លាយជាមនុស្សខ្លាំងពូកែនៅមុខប្រជាជនអ៊ីស្រាអែល។ ពួកគេបានគោរពលោកអស់មួយជីវិតដូចជាគេគោរពដល់លោកម៉ូសេដែរ។
\s5
\v 15 បន្ទាប់មក ព្រះអម្ចាស់មានបន្ទូលមកកាន់លោកយ៉ូស្វេថា៖
\v 16 «ចូរបង្គាប់ពួកបូជាចារ្យដែលសែងហិបនៃទីបន្ទាល់ឡើងមកពីទន្លេយ័រដាន់»។
\s5
\v 17 ដូច្នេះ លោកយ៉ូស្វេបានបង្គាប់ដល់ពួកបូជាចារ្យថា៖ «ចូរឡើងពីទន្លេយ័រដាន់មក»។
\v 18 នៅពេលដែលពួកបូជាចារ្យដែលសែងហឹបរបស់ព្រះអម្ចាស់បានឡើងពីកណ្តាលទន្លេយ័រដាន់មក ហើយនៅពេលដែលជើងរបស់ពួកគេបានដាក់នៅលើដីស្ងួត ពេលនោះទឹកទន្លេយ័រដាន់បានហូរមកកន្លែងរបស់វាវិញ ហើយបានពេញច្រាំង ដូចដែលធ្លាប់មានកាលពីបួនថ្ងៃមុនដែរ។
\s5
\v 19 ប្រជាជនបានឡើងពីទន្លេយ័រដាន់នៅថ្ងៃទីដប់ ខែទីមួយ។ ពួកគេបានស្នាក់នៅគីលកាល នៅខាងកើតក្រុងយេរីខូ។
\v 20 ថ្មទាំងដប់ពីរដុំដែលពួកគេបានយកចេញពីទន្លេយ័រដាន់មក លោកយ៉ូស្វេបានដាក់នៅត្រង់គីលកាល។
\v 21 លោកបានមានប្រសាសន៍ទៅកាន់ប្រជាជនអ៊ីស្រាអែលថា៖ «នៅពេលដែលកូនចៅរបស់អ្នករាល់គ្នាសួរថា តើថ្មទាំងនេះជាអ្វី?
\s5
\v 22 ចូរប្រាប់ដល់កូនចៅរបស់អ្នករាល់គ្នាថា៖ «នេះគឺជាកន្លែងដែលជនជាតិអ៊ីស្រាអែលបានឆ្លងកាត់ទន្លេយ័រដាន់តាមដីស្ងួត»។​
\v 23 ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាបានធ្វើឲ្យទឹកទន្លេយ័រដាន់រីងសម្រាប់អ្នករាល់គ្នា រហូតដល់អ្នករាល់គ្នាបានឆ្លងកាត់ទន្លេទាំងអស់គ្នា​ដូចដែលព្រះជាម្ចាស់បានធ្វើនៅសមុទ្រដេីមត្រែងរីង ដែលទ្រង់បានធ្វើឲ្យទឹករីងរហូតយើងឆ្លងកាត់រួច។
\v 24 ដូច្នេះ មនុស្សទាំងអស់នៅលើផែនដីទាំងមូលនឹងដឹងថាព្រះហស្តរបស់ព្រះអម្ចាស់មានពេញដោយចេស្តា នោះអ្នកនឹងគោរពព្រះអម្ចាស់ជាព្រះរបស់អ្នករៀងរហូតទៅ។
\s5
\c 5
\cl ជំពូក ៥
\p
\v 1 នៅពេលដែលស្តេចអាម៉ូរីដែលនៅខាងលិចទន្លេយ័រដាន់ និងស្តេចទាំងអស់របស់ជនជាតិកាណានដែលនៅតាមមាត់សមុទ្របានឮថាព្រះអម្ចាស់បានធ្វើឲ្យទឹកទន្លេយ័រដាន់បានរីងរហូតដល់ជនជាតិអ៊ីស្រាអែលបានឆ្លងផុតនោះ ពួកគេបានស្លុតស្មារតី ហើយហាក់បីដូចជាគ្មានវិញ្ញាណនៅក្នុងខ្លួនរបស់ពួកគេទៀតទេ ដោយសារតែជនជាតិអ៊ីស្រាអែល។
\s5
\v 2 នៅពេលនោះព្រះអម្ចាស់បានមានបន្ទូលមកកាន់លោកយ៉ូស្វេថា៖ «ចូរយកថ្មមកធ្វើជាកាំបិត ហើយត្រូវធ្វើពិធីកាត់ស្បែកឲ្យប្រុសៗជនជាតិអ៊ីស្រាអែលទាំងអស់»។
\v 3 បន្ទាប់មក លោកយ៉ូស្វេក៏បានធ្វើកាំបិតពីថ្ម ហើយធ្វើពិធីកាត់ស្បែកឲ្យប្រុសៗជនជាតិអ៊ីស្រាអែលទាំងអស់នៅគីបេត ហារ៉ាឡុត។​
\s5
\v 4 នេះជាមូលហេតុដែលព្រះអម្ចាស់បានធ្វើពិធីកាត់ស្បែកឲ្យពួកគេ៖​ ប្រុសៗទាំងអស់ដែលចេញពីស្រុកអេស៊ីបមក ទាំងអ្នកចម្បាំង បានស្លាប់នៅកណ្តាល់ផ្លូវក្រោយពីពួកគេបានចេញពីអេស៊ីបមក។
\v 5 ដូច្នេះប្រុសៗទាំងអស់ដែលចេញពីអេស៊ីបបានធ្វើពិធីកាត់ស្បែករួចហើយ នៅតែអ្នកដែលកើតក្នុងទីរហោស្ថានតាមផ្លូវពីអេស៊ីបមកត្រូវធ្វើពិធីកាត់ស្បែកនៅពេលនេះ។
\s5
\v 6 ចាប់ពីជនជាតិអ៊ីស្រាអែលដែលបានដើរអស់សែសិបឆ្នាំនៅក្នុងទីរហោស្ថានរហូតដល់ប្រុសៗដែលជាទាហានដែលចេញពីអេស៊ីបបានស្លាប់ទាំងអស់ដោយសារពួកគេមិនស្តាប់តាមព្រះបន្ទូលរបស់ព្រះអម្ចាស់។ ព្រះអម្ចាស់បានស្បថជាមួយពួកគេថា ព្រះអង្គនឹងមិនអនុញ្ញាតឲ្យពួកគេឃើញទឹកដីដែលបានស្បថនឹងពួកដូនតារបស់ពួកគេថា ព្រះអង្គនឹងប្រទានដល់យើង ជាទឹកដីដែលពេញដោយទឹកដោះ និងទឹកឃ្មុំឡើយ។
\v 7 គឺកូនចៅរបស់ពួកគេទៅវិញទេ ដែលព្រះអម្ចាស់បានចម្រើនពួកគេឡើង គឺលោកយ៉ូស្វេត្រូវធ្វើពិធីកាត់ស្បែកឲ្យពួកគេ ព្រោះពួកគេមិនបានធ្វើពិធីកាត់ស្បែកនៅតាមផ្លូវនៅឡើយ។
\s5
\v 8 នៅពេលដែលពួកគេទាំងអស់បានទទួលពិធីកាត់ស្បែករួចហើយ ពួកគេនៅក្នុងជំរំដែលពួកគេស្នាក់នៅរហូតដល់បានជា។
\v 9 បន្ទាប់មក ព្រះអម្ចាស់មានបន្ទូលមកលោកយ៉ូស្វេថា៖ «នៅថ្ងៃនេះយើងបានដកសេចក្តីអាម៉ាស់ដែលអ្នកមាននៅស្រុកអេស៊ីបចេញពីអ្នករាល់គ្នាហើយ»។ ដូច្នេះ គេក៏ហៅកន្លែងនោះថាគីលកាលរហូតមកដល់សព្វថ្ងៃនេះ។
\s5
\v 10 ប្រជាជនអ៊ីស្រាអែលបានបោះជំរំនៅគីកាល។ ពួកគេបានធ្វើពិធីបុណ្យ​ចម្លងនៅល្ងាចថ្ងៃទីដប់បួនក្នុងខែនោះនៅក្នុងតំបន់ក្រុងយេរីខូ។
\v 11 ពួកគេបានបរិភោគផលពីដីនៅក្រោយថ្ងៃបុណ្យ​ចម្លង​ គឺនំប័ុងឥតមេ និងគ្រាប់រុក្ខជាតិលីង។
\s5
\v 12 នំម៉ាណាក៏លែងមានទៀតដែរក្រោយពេលដែលពួកគេបានបរិភោគផលពីដី។ លែងមាននំម៉ាណាសម្រាប់ប្រជាជនអ៊ីស្រាអែលទៀតទេ ប៉ុន្តែពួកគេបរិភោគផលពីដីក្នុងស្រុកកាណាននៅឆ្នាំនោះវិញ។​
\s5
\v 13 នៅពេលដែលលោកយ៉ូស្វេទៅដល់ជិតក្រុងយេរីខូ គាត់ងើបមុខឡើង ហើយសម្លឹងមើល បានឃើញបុរសម្នាក់ឈនៅពីមុខគាត់ លោកមានកាន់ដាវនៅនឹងដៃ។ លោកយ៉ូស្វេបានទៅជួបបុរសនោះហើយនិយាយថា៖ «តើអ្នកនៅខាងខ្ញុំ ឬនៅខាងសត្រូវរបស់ខ្ញុំ»?
\s5
\v 14 លោកនិយាយថា៖​ «មិនមែនទេ ខ្ញុំជាមេទ័ពរបស់ព្រះអម្ចាស់។ ឥឡូវនេះខ្ញុំបានមកដល់ហើយ»។ បន្ទាប់មក លោកយ៉ូស្វេក៏ក្រាបមុខចុះដើម្បីថ្វាយបង្គំ និងនិយាយទៅលោកថា៖ «តើលោកម្ចាស់មានអ្វីនិយាយមកកាន់អ្នកបម្រើលោក»?
\v 15 មេទ័ពរបស់ព្រះជាម្ចាស់និយាយមកលោកយ៉ូស្វេថា៖ «ចូរដោះស្បែកជើងរបស់អ្នកចេញ ព្រោះកន្លែងដែលអ្នកជាន់នេះគឺជាកន្លែងបរិសុទ្ធ»។ នេះជាអ្វីដែលលោកយ៉ូស្វេបានធ្វើ។
\s5
\c 6
\cl ជំពូក ៦
\p
\v 1 ឥឡូវនេះគ្រប់ច្រកទាំងអស់ទៅកាន់ក្រុងយេរីខូបានបិទដោយសារតែពួកទាហានអ៊ីស្រាអែល។ គ្មាននរណាម្នាក់ចេញក្រៅ ហើយក៏គ្មាននរណាម្នាក់ចូលទៅក្នុងដែរ។
\v 2 ព្រះអម្ចាស់មានបន្ទូលមកកាន់លោកយ៉ូស្វេថា៖ «ឃើញទេ យើងប្រគល់ក្រុងយេរីខូមកក្នុងកណ្តាប់ដៃអ្នកហើយ ទាំងស្តេចរបស់ក្រុងនេះ និងទាហានអង់អាចទាំងអស់ផង»។
\s5
\v 3 អ្នកត្រូវដើរជុំវិញទីក្រុង ប្រុសៗដែលធ្វើសឹកទាំងអស់ត្រូវដើរជុំវិញទីក្រុងមួយជុំ។ អ្នកត្រូវធ្វើបែបនេះក្នុងរវាងប្រាំមួយថ្ងៃ។
\v 4 ពួកបូជាចារ្យប្រាំពីរនាក់ត្រូវប្រដាប់ដោយត្រែប្រាំពីរដែលធ្វើពីស្នែងនៅខាងមុខហិប។ នៅថ្ងៃទីប្រាំពីរអ្នកត្រូវតែដើរជុំវិញទីក្រុងប្រាំពីរជុំ ហើយពួកបូជាចារ្យត្រូវបន្លឺសម្លេងត្រែឡើង។
\s5
\v 5 បន្ទាប់មក ពួកគេត្រូវតែផ្លុំត្រែពីស្នែងនោះឲ្យវែង ហើយនៅពេលដែលអ្នកបានឮសម្លេងត្រែ ប្រជាជនទាំងអស់ត្រូវតែស្រែកឲ្យខ្លាំងៗ នោះជញ្ជាំងក្រុងនឹងរលំ។ ពួកទាហានត្រូវតែសម្រុកចូល ចូរឲ្យគ្រប់គ្នាដើរទៅមុខត្រង់»។
\s5
\v 6 លោកយ៉ូស្វេកូនរបស់លោកនូនបានហៅពួកបូជាចារ្យមក ហើយនិយាយទៅពួកគេថា៖ «ចូរសែងហិបនៃសម្ពន្ធមេត្រី ហើយចូរឲ្យពួកបូជាចារ្យប្រាំពីររូបប្រដាប់ដោយត្រែប្រាំពីរធ្វើពីស្នែង ដើរខាងមុខហិបរបស់ព្រះអម្ចាស់។
\v 7 លោកមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «ចូរចេញទៅ ហើយដើរជុំវិញទីក្រុង ហើយពួកទាហាននឹងដើរនៅខាងមុខហិបរបស់ព្រះអម្ចាស់»។
\s5
\v 8 ដូចអ្វីដែលលោកយ៉ូស្វេបានប្រាប់ដល់ប្រជាជន ពួកបូជាចារ្យប្រាំពីរនាក់បានប្រដាប់ដោយត្រែប្រាំពីរធ្វើពីស្នែងដើរខាងមុខព្រះអម្ចាស់។ នៅពេលដែលគេដើរ គេក៏បន្លឺសម្លេងត្រែឡើង។ ហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ក៏មកតាមក្រោយពួកគេ។
\v 9 ពួកទាហានដើរនៅខាងមុខពួកបូជាចារ្យ ហើយពួកគេបានបន្លឺសម្លេងត្រែឡើង ប៉ុន្តែ បន្ទាប់មកក៏មានអ្នកដើរពីក្រោយហិបដែរ ពួកបូជាចារ្យនៅតែបន្តបន្លឺសម្លេងត្រែឡើងដដែល។
\s5
\v 10 ប៉ុន្តែ លោកយ៉ូស្វេបានបង្គាប់ដល់ប្រជាជនថា៖​ «កុំឲ្យស្រែកឲ្យសោះ កុំឲ្យអ្នកណាម្នាក់និយាយពាក្យអ្វីមួយឡើយ រហូតដល់ថ្ងៃដែលខ្ញុំឲ្យអ្នកស្រែក នៅពេលនោះអ្នកត្រូវតែស្រែកឡើង»។
\v 11 ដូច្នេះលោកក៏ឲ្យគេសែងហិបនៃព្រះអម្ចាស់ក្រឡឹងជុំវិញទីក្រុងនោះ មួយថ្ងៃ មួយជុំ។ បន្ទាប់មក ពួកគេក៏ចូលទៅក្នុងជំរំរបស់ពួកគេវិញ ហើយពួកគេស្នាក់នៅក្នុងជំរំនៅយប់នោះ។
\s5
\v 12 បន្ទាប់មក លោកយ៉ូស្វេក៏ក្រោកឡើងពីព្រលឹម ហើយពួកបូជាចារ្យក៏សែងហិបរបស់ព្រះអម្ចាស់។
\v 13 ពួកបូជាចារ្យទាំងប្រាំពីរបានប្រដាប់ដោយត្រែធ្វើពីស្នែងចៀមប្រាំពីរដើរនៅខាងមុខហិបរបស់ព្រះអម្ចាស់ ដើរយ៉ាងមានរបៀប ហើយពួកគេក៏ផ្លុំត្រែឡើង។ ពួកទាហានបានដើរនៅខាងមុខពួកគេ។ ប៉ុន្តែ នៅពេលដែលពួកអ្នកដើរខាងក្រោយហិបមកដល់នោះសម្លេងត្រែក៏នៅតែបន្លឺឡើងដែរ។
\v 14 ពួកគេបានដើរជុំវិញក្រុងមួយជុំនៅក្នុងថ្ងៃទីពីរ ហើយបានត្រឡប់មកជំរំវិញ។ ពួកគេធ្វើរបៀបនេះអស់ប្រាំមួយថ្ងៃ។
\s5
\v 15 នៅថ្ងៃទីប្រាំពីរពួកគេបានក្រោកតាំងពីព្រលឹម ហើយពួកគេបានដើរជុំវិញទីក្រុងដូចដែលពួកគេបានធ្វើ នៅពេលនោះពួកគេដើរប្រាំពីរជុំ។ មានតែថ្ងៃនេះទេដែលពួកគេត្រូវដើរប្រាំពីរជុំ។
\v 16 គឺនៅថ្ងៃទីប្រាំពីរ នៅពេលដែលពួកបូជាចារ្យបានបន្លឺសម្លេងត្រែឡើង នោះលោកយ៉ូស្វេក៏បានបង្គាប់ដល់បណ្តាជនថា៖ «ចូរស្រែកឡើង! ព្រោះព្រះអម្ចាស់បានប្រគល់ក្រុងនេះដល់អ្នកហើយ»។
\s5
\v 17 ទាំងក្រុង និងអ្វីៗដែលមាននៅក្នុងក្រុងត្រូវតែបំផ្លាញទាំងអស់ថ្វាយដល់ព្រះអម្ចាស់។ មានតែនាងរ៉ាហាបជាស្រ្តីពេស្យាទេដែលត្រូវនៅរស់ គឺនាងនិងគ្រប់គ្នានៅក្នុងផ្ទះរបស់នាង ដោយសារនាងបានលាក់មនុស្សដែលយើងបានបញ្ជូនមក។
\v 18 ប៉ុន្តែអ្នកទាំងអស់គ្នាត្រូវតែប្រយ័ត្នជាមួយនឹងរបស់ដែលត្រូវបំផ្លាញចោល ដូច្នេះ នៅពេលដែលអ្នកត្រូវបំផ្លាញរបស់ទាំងអស់នេះ កុំឲ្យយករបស់ណាមួយឡើយ។ បើយក នោះអ្នកនឹងធ្វើឲ្យជំរំរបស់ជនជាតិអ៊ីស្រាអែលត្រូវវិនាស និងនាំឲ្យមានបញ្ហា។
\v 19 គ្រប់ទាំងរបស់ដែលធ្វើពីប្រាក់ ពីមាស និងរបស់ធ្វើពីលង្ហិន និងដែកត្រូវញែកថ្វាយព្រះអម្ចាស់។ របស់ទាំងនោះត្រូវទុកនៅក្នុងឃ្លាំងរបស់ព្រះអម្ចាស់។
\s5
\v 20 នៅពេលដែលពួកគេបន្លឺសម្លេងត្រែឡើង ប្រជាជនក៏បានស្រែកឡើងដែរ ហើយជញ្ជាំងក្រុងក៏រលំ ដូច្នេះ អ្នកដែលនៅទីនោះក៏សម្រុកចូលទៅកាន់កាប់ទីក្រុង។
\v 21 ពួកគេបំផ្លាញអ្វីៗគ្រប់យ៉ាងដែលនៅក្នុងទីក្រុងដោយមុខដាវ ទាំងមនុស្សប្រុស មនុស្សស្រី កូនក្មេង និងមនុស្សចាស់ គោ ចៀម និងលាផង។
\s5
\v 22 បន្ទាប់មក លោកយ៉ូស្វេបានមានប្រសាសន៍ទៅកាន់បុរសពីរនាក់ដែលបានទៅស៊ើបការណ៍នៅក្នុងទឹកដីនេះថា៖ «ចូរចូលទៅក្នុងផ្ទះរបស់ស្រ្តីពេស្យា។ ចូរនាំស្រ្តីនោះមក និងអ្នកដែលនៅជាមួយនាងដែរ ដូចអ្វីដែលអ្នកបានស្បថនឹងនាង»។
\s5
\v 23 ដូច្នេះ បុរសវ័យក្មេងដែលបានស៊ើបការណ៍នេះបានចូលទៅក្នុងហើយនាំនាងរ៉ាហាបចេញមក។ ពួកគេបាននាំឪពុករបស់នាង ទាំងម្តាយ បងប្អូនប្រុស និងសាច់ញាតិរបស់នាងមកជាមួយនាងដែរ។ ពួកគេបាននាំពួកនាងទៅកន្លែងមួយក្រៅជំរំជនជាតិអ៊ីស្រាអែល។
\v 24 ពួកគេបានដុតក្រុង និងអ្វីៗដែលមាននៅក្នុងក្រុងនោះ។ មានតែប្រាក់ មាស និងរបស់ធ្វើពីលង្ហឹន និងដែកទេដែលត្រូវបញ្ចូលទៅក្នុងឃ្លាំងរបស់ព្រះអម្ចាស់។
\s5
\v 25 ប៉ុន្តែ លោកយ៉ូស្វេបានទុកឲ្យនាងរ៉ាហាបជាស្រ្តីពេស្យា គ្រួឪពុកនាង និងអ្នកដែលនៅជាមួយនាងមានជីវិត។ នាងរស់នៅក្នុងទឹកដីអ៊ីស្រាអែលរហូតមកដល់ពេលនេះ ដោយសារតែនាងលាក់បុរសដែលលោកយ៉ូស្វេបានបញ្ជូនឲ្យទៅស៊ើបការណ៍នៅក្រុងយេរីខូ។
\s5
\v 26 បន្ទាប់មក លោកយ៉ូស្វេបានបង្គាប់ពួកគេនៅពេលនោះដោយស្បថថា៖ «មានបណ្តាសារហើយអស់អ្នកដែលសង់ក្រុងយេរីខូនេះឡើងវិញ។ អ្នកដែលចាក់គ្រឹះឡើង កូនប្រុសច្បងអ្នកនោះនឹងត្រូវបង់ថ្លៃ ហើយអ្នកណាដែលដំឡើងទ្វារវានឹងត្រូវបង់ថ្លៃជីវិតកូនពៅរបស់ខ្លួន។
\v 27 ដូច្នេះ ព្រះអម្ចាស់បានគង់នៅជាមួយលោកយ៉ូស្វេ ហើយកេរ្តិ៍ឈ្មោះរបស់លោកល្បីក្នុងទឹកដីនោះទាំងមូល។
\s5
\c 7
\cl ជំពូក ៧
\p
\v 1 ប៉ុន្តែ ប្រជាជនអ៊ីស្រាអែលប្រព្រឹត្តមិនស្មោះត្រង់ចំពោះរបស់ដែលត្រូវបំផ្លាញចោល។ លោកអេកាន ជាកូនរបស់លោកកើមើជាចៅរបស់លោកសាបឌី និងជាចៅទួតរបស់លោកសេរ៉ាពីកុលសម្ព័ន្ធយូដាបានយករបស់មួយចំនួនដែលត្រូវបំផ្លាញចោល ក្រោយមកព្រះ‌ពិរោធរបស់ព្រះអម្ចាស់បានកើតដល់ប្រជារាស្រ្តអ៊ីស្រាអែល។
\s5
\v 2 លោកយ៉ូស្វេបានបញ្ជូនមនុស្សប្រុសពីយេរីខូទៅស្រុកអៃ ដែលនៅជិតបេតអាវែន ខាងកើតបេតអែល។ លោកបានមានប្រសាសន៍ទៅពួកគេថា៖ «ចូរឡើងទៅ ហើយស៊ើបមើលទឹកដីនោះចុះ»។ ដូច្នេះ ពួកប្រុសៗបានចេញទៅស៊ើបមើលក្រុងអៃ។
\v 3 នៅពេលពួកគេបានត្រឡប់មកជួបលោកយ៉ូស្វេវិញ ពួកគេបាននិយាយទៅកាន់លោកថា៖ «មិនបាច់បញ្ជូនមនុស្សទាំងអស់ទៅក្រុងអៃធ្វើអ្វី។ សូមបញ្ជូនតែមនុស្សប្រុស ពីរ ឬបីពាន់នាក់ដើម្បីវាយក្រុងអៃបានហើយ។ កុំចំណាយកម្លាំងមនុស្សទាំងអស់នៅក្នុងសមរភូមិធ្វើអ្វី ដោយសារពួកគេមានគ្នាតិចទេ»។
\s5
\v 4 ដូច្នេះ មានមនុស្សប្រុសប្រហែលបីពាន់នាក់ចេញទៅ ប៉ុន្តែ ពួកគេបានរត់នៅចំពោះអ្នកក្រុងអៃ។
\v 5 ពួកក្រុងអៃបានសម្លាប់ជនជាតិអ៊ីស្រាអែលអស់សាមសិបប្រាំមួយនាក់ ហើយពួកគេដេញតាមតាំងពីច្រកទ្វារហូតដល់តំបន់ថ្ម ហើយពួកគេបានសម្លាប់ពួកប្រុសៗនៅត្រង់ជម្រាលភ្នំ។ ប្រជាជនមានចិត្តភ័យក្លាច ហើយបាក់ទឹកចិត្តយ៉ាងខ្លាំង។
\s5
\v 6 ពេលនោះ លោកយ៉ូស្វេបានហែកសំលៀកបំពាក់របស់លោក។ ទាំងលោក និងចាស់ទុំនៃសាសន៍អ៊ីស្រាអែលបានបាចដីលើក្បាលរបស់ពួកគេ ហើយក្រាបមុខដល់ដីនៅខាងមុខហិបរបស់ព្រះអម្ចាស់ ពួកគេនៅទីនោះរហូតដល់ពេលល្ងាច។
\v 7 បន្ទាប់មក លោកយ៉ូស្វេបាននិយាយថា៖ «ឱព្រះអម្ចាស់ជាព្រះ តើហេតុអ្វីបានជាព្រះអង្គនាំប្រជាជនទាំងអស់នេះឆ្លងកាត់ទន្លេយ័រដាន់មក? ដើម្បីចូលមកកាន់ទឹកដីរបស់សាសន៍អាម៉ូរីឲ្យពួកគេបំផ្លាញយើងទៅវិញ? បើយើងធ្វើការសម្រេចចិត្តស្នាក់ទៅត្រើយម្ខាងនៃទន្លេយ័រដាន់ប្រសើរជាង!
\s5
\v 8 ព្រះអម្ចាស់ តើទូលបង្គំអាចនិយាយអ្វីបាន ក្រោយពេលដែលជនជាតិអ៊ីស្រាអែលរត់នៅចំពោះខ្មាំងសត្រូវរបស់ពួកគេដូច្នេះ?
\v 9 ពួកស្រុកកាណាន និងជនជាតិទាំងឡាយនឹងឮពីរឿងនេះ។ ពួកគេនឹងឡោមព័ទ្ធយើង ហើយនឹងធ្វើឲ្យមនុស្សនៅលើផែនដីភ្លេចឈ្មោះយើងមិនខាន។ តើព្រះអង្គនឹងធ្វើយ៉ាងណាសម្រាប់ព្រះនាមដ៏ប្រសើររបស់ព្រះអង្គ»?
\s5
\v 10 ព្រះអម្ចាស់បានមានបន្ទូលមកកាន់លោកយ៉ូស្វេថា៖ «ចូរក្រោកឡើង! ហេតុអ្វីបានជាអ្នកក្រាបមុខដល់ដីបែបនេះ?
\v 11 ជនជាតិអ៊ីស្រាអែលបានប្រព្រឹត្តអំពើបាប។ ពួកគេបានរំលោភលើសម្ពន្ធមេត្រី ដែលយើងបានបង្គាប់ដល់ពួកគេ។ ពួកគេបានលួចរបស់មួយចំនួនដែលត្រូវបំផ្លាញចោល។ ពួកគេបានលួច ហើយក៏លាក់អំពើបាបរបស់ពួកគេ ដោយដាក់របស់ដែលពួកគេបានយកក្នុងចំណោមរបស់របររបស់ពួកគេថែមទៀតផង។
\v 12 ជាលទ្ធផល ធ្វើឲ្យជនជាតិអ៊ីស្រាអែលមិនអាចឈរនៅមុខខ្មាំងសត្រូវរបស់ខ្លួនបាន។ ពួកគេត្រូវរត់ពីខ្មាំង ព្រោះពួកគេផ្ទាល់ដែលត្រូវបំផ្លាញចោល។ យើងនឹងមិនគង់ជាមួយអ្នកទៀតឡើយ បើអ្នកមិនបំផ្លាញរបស់ដែលគួរបំផ្លាញដែលស្ថិតនៅក្នុងចំណោមអ្នករាល់គ្នាទេនោះ។
\s5
\v 13 ចូរក្រោកឡើង! ចូរជម្រះប្រជាជននេះឲ្យបានបរិសុទ្ធសម្រាប់យើង ហើយប្រាប់ពួកគេថា៖ «ចូរជម្រះខ្លួនឲ្យបានបរិសុទ្ធសម្រាប់ថ្ងៃស្អែក។ ព្រះអម្ចាស់ជាព្រះរបស់ជនជាតិអ៊ីស្រាអែលមានបន្ទូលថា៖ «អ៊ីស្រាអែលអើយ មានរបស់ដែលត្រូវបំផ្លាញចោល នៅក្នុងចំណោមអ្នករាល់គ្នា។ អ្នកមិនអាចឈរនៅចំពោះខ្មាំងសត្រូវរបស់អ្នករាល់គ្នានបានឡើយរហូតដល់អ្នកយករបស់ដែលត្រូវបំផ្លាញចោលចេញពីអ្នករាល់គ្នា»។
\s5
\v 14 នៅពេលព្រឹក អ្នកត្រូវបង្ហាញខ្លួនតាមកុលសម្ព័ន្ធរៀងៗខ្លួន។ កុលសម្ព័ន្ធដែលព្រះអម្ចាស់ជ្រើសរើសត្រូវចូលមកជិតតាមអំបូរបស់ខ្លួន។ អំបូរដែលព្រះអម្ចាស់បានជ្រើសរើសត្រូវចូលមកជិតតាមគ្រួសាររៀងខ្លួន។ គ្រួសារដែលព្រះអម្ចាស់បានជ្រើសរើសត្រូវចូលមកជិតម្តងម្នាក់ៗ។
\v 15 វានឹងត្រូវកើតឡើងដូច្នេះថា អ្នកដែលត្រូវបានជ្រើសរើស ហើយមានរបស់ទាំងអស់ដែលត្រូវបំផ្លាញចោល ត្រូវដុតអ្នកនោះ គឺទាំងគាត់ និងអ្វីៗដែលគាត់មាន ព្រោះគាត់បានរំលោភសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ និងដោយសារគាត់បានប្រព្រឹត្តរឿងថោកទាបនៅក្នុងស្រុកអ៊ីស្រាអែល»។
\s5
\v 16 ដូច្នេះ លោកយ៉ូស្វេបានក្រោកពីព្រលឹម ហើយនាំប្រជាជនអ៊ីស្រាអែលមកជិត តាមកុលសម្ព័ន្ធ ហើយកុលសម្ព័ន្ធយូដាត្រូវបានជ្រើសរើស។
\v 17 លោកយ៉ូស្វេក៏បាននាំអំបូរយូដាមកជិត ហើយអំបូររបស់សេរ៉ាសត្រូវបានជ្រើសរើស។ លោកបាននាំអំបូរសេរ៉ាសមកជិតម្នាក់ម្តងៗ ហើយចំលើគ្រួសារលោកសាបឌី។
\v 18 លោកបាននាំគ្រួសាររបស់សាបឌីមកជិតម្នាក់ម្តងៗ ហើយអេកានជាកូនរបស់កើមី ជាចៅរបស់សាបឌី ជាចៅទួតរបស់សេរ៉ា ពីកុលសម្ព័ន្ធយូដាត្រូវបានជ្រើសរើស។
\s5
\v 19 បន្ទាប់មក លោកយ៉ូស្វេបាននិយាយទៅលោកអេកានថា៖ «កូនអើយ ចូរនិយាយការពិតនៅចំពោះព្រះអម្ចាស់ គឺព្រះរបស់អ៊ីស្រាអែល ហើយចូរសារភាពចំពោះព្រះអង្គចុះ។ ចូរនិយាយប្រាប់ខ្ញុំពីអ្វីដែលអ្នកបានធ្វើ។ កុំឲ្យលាក់បាំងខ្ញុំឡើយ»។
\v 20 លោកអេកានបានឆ្លើយទៅលោកយ៉ូស្វេថា៖ «តាមពិតខ្ញុំបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះអម្ចាស់ ជាព្រះជាម្ចាស់របស់អ៊ីស្រាអែលមែន។ នេះជាអ្វីដែលខ្ញុំបានប្រព្រឹត្ត។
\v 21 នៅពេលខ្ញុំបានឃើញអាវធំមកពីបាប៊ីឡូន និងប្រាក់ពីររយដួង ព្រមទាំងមាសមួយដុំទម្ងន់ហាសិបដួងក្នុងចំណោមជ័យភណ្ឌ នោះខ្ញុំក៏ចង់បាន ហើយក៏យករបស់ទាំងនោះទុក។ ខ្ញុំលាក់របស់ទាំងនោះទុកនៅក្រោមដីក្នុងជំរំរបស់ខ្ញុំ ហើយប្រាក់នៅខាងក្រោមគេ»។
\s5
\v 22 លោកយ៉ូស្វេបានបញ្ជូនអ្នកនាំសារ ឲ្យរត់ទៅជំរំ ហើយបានរកឃើញរបស់ទាំងនោះ។ ពួកគេឃើញថាលោកអេកានបានលាក់វានៅក្នុងតង់ទាំងពីររបស់លោក ហើយប្រាក់នៅក្រោមគេ។
\v 23 ពួកគេបានយករបស់ទាំងនោះពីកណ្តាលត្រសាលមក ហើយយកទៅជូនលោកយ៉ូស្វេ និងប្រជាជនអ៊ីស្រាអែល។ ពួកគេដាក់របស់ទាំងអស់នោះនៅចំពោះព្រះអម្ចាស់។
\s5
\v 24 បន្ទាប់មក លោកយ៉ូស្វេ និងប្រជាជនអ៊ីស្រាអែលដែលនៅជាមួយលោក បានយកលោកអេកានជាកូនរបស់លោកសេរ៉ា ព្រមទាំងប្រាក់ អាវធំ ដុំមាស កូនប្រុសស្រី គោ លា ចៀម ពីត្រសាលរបស់គាត់ និងរបស់អ្វីដែលគាត់មាន ហើយនាំពួកគេឡើងទៅជ្រោះអាគ័រ។
\s5
\v 25 បន្ទាប់មក លោកយ៉ូស្វេបានមានប្រសាសន៍ថា៖​ «ហេតុអ្វីបានជាអ្នកនាំបញ្ហាមកឲ្យយើងដូច្នេះ? ព្រះអម្ចាស់នឹងដាក់ទោសអ្នកនៅថ្ងៃនេះ»។ ជនជាតិអ៊ីស្រាអែលទាំងអស់បានយកដុំថ្មគប់គាត់។ អ្នកផ្សេងទៀតក៏គប់នឹងដុំថ្មដែរ ហើយបានដុតពួកគេនឹងភ្លើង។
\v 26 ពួកគេបានយកដុំថ្មដ៏ច្រើនមកសង្គត់គាត់ ដែលស្ថិតនៅកន្លែងនោះរហូតមកដល់សព្វថ្ងៃនេះ។ ព្រះអម្ចាស់ក៏ឈប់ព្រះពិរោធ។ ហេតុដូច្នេះហើយ បានជាគេក៏ហៅកន្លែងនោះថា ជ្រោះអាគ័ររហូតដល់សព្វថ្ងៃនេះ។
\s5
\c 8
\cl ជំពូក ៨
\p
\v 1 ព្រះអម្ចាស់បានមានបន្ទូលមកលោកយ៉ូស្វេថា៖​ «កុំឲ្យភ័យខ្លាចឡើយ កុំឲ្យបាក់ទឹកចិត្តឲ្យសោះ។ ចូរនាំអ្នកចំបាំងទាំងអស់ទៅជាមួយអ្នក។ ឡើងទៅក្រុងអៃទៅ។ មើល យើងនឹងប្រគល់ស្តេចក្រុងអៃដល់អ្នក ទាំងប្រជាជន ទាំងក្រុង និងទឹកដីរបស់ស្តេចផង។
\v 2 អ្នកនឹងប្រព្រឹត្តជាមួយក្រុងអៃដូចដែលអ្នកបានប្រព្រឹត្តចំពោះក្រុងយេរីខូ និងស្តេចរបស់ក្រុងនោះដែរ តែអ្នកអាចយកជ័យភណ្ឌ និងហ្វូងសត្វរបស់ពួកគេទុកជារបស់អ្នកបាន។ ចូររៀបទ័ពវាយឆ្មក់ពីក្រោយក្រុង»។
\s5
\v 3 ដូច្នេះ លោកយ៉ូស្វេភ្ញាក់ពីដំណេក ហើយនាំអ្នកចម្បាំងទាំងអស់ទៅក្រុងអៃ។ បន្ទាប់មក លោកយ៉ូស្វេបានជ្រើសរើសមនុស្សប្រុសបីមុឺននាក់ ជាអ្នកខ្លាំងពូកែ និងអង់អាចក្លាហាន​ រួចពួកគេចេញទៅនៅពេលយប់។
\v 4 លោកបានបង្គាប់ពួកគេថា៖ ​«មើល អ្នកត្រូវបង្កប់ខ្លួននៅខាងក្រោយក្រុង។ កុំឲ្យទៅឆ្ងាយពីទីក្រុងពេក តែចូរឲ្យគ្រប់គ្នារួចរាល់។
\s5
\v 5 ខ្ញុំ និងអ្នកដែលនៅជាមួយខ្ញុំនឹងសំដៅទៅទីក្រុង ហើយនៅពេលដែលពួកគេចេញមកវាយពួកយើង យើងនឹងរត់ដូចកាលមុន។
\v 6 ពួកគេនឹងដេញតាមយើងរហូតដល់យើងនាំគេចេញឆ្ងាយពីទីក្រុង។ ពួកគេនឹងនិយាយថា៖​ អ្នកទាំងនេះបានរត់នៅមុខយើងដូចកាលពីមុន។ ដូច្នេះ យើងនឹងរត់នៅមុខពួកគេ។
\v 7 បន្ទាប់មក អ្នកត្រូវតែចេញពីកន្លែងលាក់ខ្លួនរបស់អ្នកមក ហើយអ្នកត្រូវដណ្តើមយកទីក្រុង។ ព្រះអម្ចាស់នឹងប្រគល់ក្រុងនេះមកក្នុងដៃរបស់អ្នក។​
\s5
\v 8 នៅពេលដែលអ្នកកាន់កាប់ទីក្រុងបានហើយ អ្នកត្រូវតែដុតក្រុងនោះចោល។ អ្នកអាចសម្រេចការនេះបានលុះត្រាតែអ្នកស្តាប់តាមព្រះបន្ទូលរបស់ព្រះអម្ចាស់។ មើល យើងបានបង្គាប់អ្នក។
\v 9 «លោកយ៉ូស្វេបានបញ្ជូនពួកគេទៅ ហើយពួកគេទៅកន្លែងលាក់ខ្លួន ហើយពួកគេបានលាក់ខ្លួននៅចន្លោះបេតអែល និងអៃ។​ ប៉ុន្តែ យប់នោះលោកយ៉ូស្វេបានស្នាក់នៅក្នុងចំណោមប្រជាជន។
\s5
\v 10 លោកយ៉ូស្វេបានក្រោកពីព្រលឹម ហើយរៀបចំពួកទាហានរួចរាល់ លោកយ៉ូស្វេ និងពួកចាស់ទុំអ៊ីស្រាអែលបានវាយលុកមនុស្សក្រុងអៃ។​
\v 11 ទាហានទាំងអស់ដែលនៅជាមួយលោកបានឡើងទៅ ហើយសំដៅទៅទីក្រុង។ ពួកគេបានមកជិតទីក្រុង ហើយពួកគេក៏បោះជំរំនៅខាងជើងក្រុងអៃ។ ពួកគេនៅចន្លោះរវាងជ្រោះ និងក្រុងអៃ។
\v 12 លោកបាននាំមនុស្សប្រុសប្រាំពាន់នាក់ ហើយឲ្យគេលាក់ខ្លួននៅខាងលិចទីក្រុងរវាងបេតអែល និងអៃ។
\s5
\v 13 ពួកគេបានរៀបកងទ័ព ទាហានជួរមុខនៅខាងជើងក្រុង ហើយទាហានផ្សេងទៀតនៅខាងលិចក្រុង។ លោកយ៉ូស្វេបានស្នាក់នៅក្នុងជ្រលងភ្នំនៅយប់នោះ។
\v 14 នៅពេលដែលស្តេចក្រុងអៃបានឃើញកងទ័ព ស្តេច និងពួកគេទាហានរបស់ស្តេចក្រោកពីព្រលឹម ហើយរួសរាន់ចេញទៅវាយប្រហារជនជាតិអ៊ីស្រាអែល។ ស្តេចមិនបានដឹងថាទ័ពដែលលាក់ខ្លួនបានរង់ចាំវាយប្រហារពួកគេពីខាងក្រោយក្រុងនោះទេ។
\s5
\v 15 លោកយ៉ូស្វេ និងប្រជាជនអ៊ីស្រាអែលទាំងអស់បានអនុញ្ញាត្តឲ្យគេមានប្រៀបលើខ្លួន ហើយរត់តម្រង់ទៅទីរហោស្ថាន។
\v 16 មនុស្សទាំងអស់នៅក្នុងក្រុងបានប្រមូលគ្នាដេញតាមពួកគេ រួចពួកគេដេញពីក្រោយលោកយ៉ូស្វេ ហើយពួកគេចេញឆ្ងាយពីក្រុង។
\v 17 គ្មានមនុស្សប្រុសនៅសល់ក្នុងក្រុងអៃ និងបេតអែលឡើយ ពួកគេបានដេញតាមទ័ពអ៊ីស្រាអែល។ ពួកគេបានទុកទីក្រុងចោល ហើយចំហទ្វារក្រុងចោល ដោយសារពួកគេដេញតាមអ៊ីស្រាអែល។
\s5
\v 18 ព្រះអម្ចាស់មានបន្ទូលមកលោកយ៉ូស្វេថា៖ «ចូរតម្រង់លំពែងនៅក្នុងដៃអ្នកឆ្ពោះទៅក្រុងអៃទៅ យើងនឹងប្រគល់ក្រុងអៃមកក្នុងដៃអ្នក»។ លោកយ៉ូស្វេបានតម្រង់លំពែងដែលនៅក្នុងដៃលោកទៅកាន់ក្រុង។
\v 19 ពួកទាហានដែលលាក់ខ្លួនក៏ចេញមកយ៉ាងប្រញាប់ពីកន្លែងរបស់ពួកគេចំពេលដែលលោកបានលើដៃឡើង។ ពួកគេរត់ចូលក្នុងក្រុងយ៉ាងប្រញាប់ ហើយក៏ចាប់យកក្រុង។ ពួកគេប្រញាប់ដុតកម្ទេចក្រុងចោល។
\s5
\v 20 ពួកប្រុសៗក្រុងអៃមើលត្រឡប់ក្រោយ។ ពួកគេឃើញផ្សែងហុយឡើងពីទីក្រុងដល់មេឃ ហើយពួកគេមិនអាចរត់ទៅណាបានឡើយ។ ទាហានអ៊ីស្រាអែលដែលរត់ទៅទីរហោស្ថានបានត្រឡប់ក្រោយរកអ្នកដែលបានដេញពួូកគេ។
\v 21 នៅពេលដែលលោកយ៉ូស្វេ និងជនជាតិអ៊ីស្រាអែលបានឃើញថាទាហានដែលលាក់់ខ្លួនបានកាន់កាប់ទីក្រុងដោយមានផ្សែងហុយឡើងផង ពួកគេក៏ត្រឡប់ក្រោយ ហើយសម្លាប់ពួកក្រុងអៃ។
\s5
\v 22 ទាហានអ៊ីស្រាអែលផ្សេងទៀត គឺអស់អ្នកដែលបានចូលទៅក្នុងក្រុង ក៏ចេញមកប្រយុទ្ធដែរ។​ ដូច្នេះ ប្រុសៗក្រុងអៃក៏ជាប់នៅកណ្តាលរវាងទាហានអ៊ីស្រាអែល ខ្លះនៅខាងនេះ ខ្លះនៅខាងនោះ។ អ៊ីស្រាអែលបានវាយប្រហារប្រុសៗក្រុងអៃ គ្មាននរណាម្នាក់នៅរស់ ឬរត់រួចឡើយ។
\v 23 ពួកគេបានទុកស្តេចក្រុងអៃ គឺពួកគេចាប់បានទាំងរស់ ហើយបាននាំស្តេចទៅជួបលោកយ៉ូស្វេ។
\s5
\v 24 នៅពេលដែលអ៊ីស្រាអែលបានសម្លាប់ពួកក្រុងអៃនៅវាលស្រែនៅជិតវាលទីរហោស្ថាននៅកន្លែងដែលពួកគេបានដេញតាមអ្នកទាំងនោះរួចហើយ គឺនៅពេលដែលពួកគេទាំងអស់បានស្លាប់ដោយមុខដាវ នោះជនជាតិអ៊ីស្រាអែលទាំងអស់ក៏ត្រឡប់ទៅក្រុងអៃវិញ។ ពួកគេបានវាយប្រហារក្រុងអៃដោយមុខដាវ។
\v 25 មនុស្សទាំងអស់បានស្លាប់នៅថ្ងៃនោះ ទាំងប្រុស ទាំងស្រី គឺមានចំនួនដប់ពីរម៉ឺននាក់ សុទ្ធតែជាអ្នកក្រុងអៃ។
\v 26 លោកយ៉ូស្វេមិនបានដកដៃរបស់លោកដែលលើកលំពែងនោះឡើយ រហូតដល់គាត់បានបំផ្លាញអ្នកក្រុងអៃបានទាំងស្រុង។
\s5
\v 27 ជនជាតិអ៊ីស្រាអែលបានយកតែហ្វូងសត្វ និងគ្រឿងជ័យភណ្ឌប៉ុណ្ណោះសម្រាប់ខ្លួនពួកគេ ដូចអ្វីដែលព្រះអម្ចាស់បានបង្គាប់មកលោកយ៉ូស្វេ។
\v 28 លោកយ៉ូស្វេបានដុតកម្ទេចក្រុងអៃ ហើយក្រុងនោះក្លាយជាគំនរបាក់បែករហូតមក។ វាក្លាយជាកន្លែងដែលគេបោះបង់ចោលរហូតដល់សព្វថ្ងៃ។
\s5
\v 29 លោកបានចងស្តេចក្រុងអៃនៅលើដើមឈើរហូតដល់ពេលល្ងាច។ នៅពេលថ្ងៃលិច លោកយ៉ូស្វេបានបញ្ជាឲ្យគេដាក់សាកសពរបស់ស្តេចចុះពីដើមឈើ ហើយបោះចោលនៅច្រកទ្វារក្រុង។ នៅទៅនោះពួកគេបានដាក់គំនរថ្មលើសាកសពស្តេច។ គំនរនោះបន្សល់មកដល់សព្វថ្ងៃ។
\s5
\v 30 បន្ទាប់មក លោកយ៉ូស្វេបានសង់អាសនាមួយថ្វាយព្រះអម្ចាស់ ដល់ព្រះរបស់អ៊ីស្រាអែលនៅលើភ្នំអេបាល។
\v 31 ដូចដែលលោកម៉ូសេជាអ្នកបម្រើរបស់ព្រះអម្ចាស់បានបង្គាប់ដល់ជនជាតិអ៊ីស្រាអែល ហើយវាមានសរសេរទុកនៅក្នុងគម្ពីរវិន័យរបស់លោកម៉ូសេថា៖​ «អាសនាពីថ្មទាំងមូល ដែលគ្មាននរណាដាប់ដោយដែកឡើយ»។ លោកបានថ្វាយតង្វាយដុតនៅលើអាសនានោះដល់ព្រះអម្ចាស់ ហើយបន្ទាប់មកគេក៏ថ្វាយដង្វាយមេត្រីដែរ។
\v 32 នៅក្នុងវត្តមានរបស់ប្រជាជនអ៊ីស្រាអែល លោកបានចំលងក្រឹត្យវិន័យរបស់លោកម៉ូសេដាក់លើថ្ម។
\s5
\v 33 គ្រប់ទាំងជនជាតិអ៊ីស្រាអែល ពួកចាស់ទុំរបស់ពួកគេ នាយក្រុម និងពួកចៅហ្វាយរបស់ពួកគេបានឈរនៅទាំងសងខាងនៅហិប នៅមុខពួកបូជាចារ្យ និងពួកលេវី ដែលបានសែងហិបសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់។ ជនបរទេស ក៏ដូចជាអ្នកដែលកើតក្នុងស្រុក និងកើតក្រៅស្រុក ពួកគេពាក់កណ្តាលបានឈរនៅមុខភ្នំកេរីស៊ីម ហើយពាក់កណ្តាលទៀតឈរនៅមុខភ្នំអេបាល។ ពួកគេបានឲ្យពរដល់ប្រជាជនអ៊ីស្រាអែល ដូចអ្វីដែលលោកម៉ូសេជាអ្នកបម្រើរបស់ព្រះអម្ចាស់បានបង្គាប់ដល់ពួកគេតាំងពីដំបូង។
\s5
\v 34 ក្រោយមក លោកយូស្វេបានអានក្រឹត្យវិន័យ គឺព្រះពរ និងបណ្តាសារ ដូចមានចែងទុកនៅក្នុងគម្ពីរក្រឹត្យវិន័យ។
\v 35 គ្មានពាក្យមួយមាត់ណាដែលចេញពីលោកម៉ូសេដែលលោកយ៉ូស្វេមិនបានអាននៅខាងមុខប្រជាជនអ៊ីស្រាអែល ទាំងស្រីៗ ក្មេងតូចៗ ជនបរទេសដែលរស់នៅក្នុងចំណោមពួកគេឡើយ។
\s5
\c 9
\cl ជំពូក ៩
\p
\v 1 ស្តេចទាំងអស់ដែលរស់នៅលើភ្នំខាងនាយទន្លេយ័រដាន់ និងស្តេចដែលរស់នៅវាលទំនាបតាមមាត់សមុទ្ររហូតដល់ភ្នំល្បាណូន គឺជនជាតិហេត ជនជាតិអាម៉ូរី ជនជាតិកាណាន ជនជាតិពេរីស៊ីត ជនជាតិហេវី និងជនជាតិយេប៊ូស
\v 2 ស្តេចទាំងអស់នេះបានប្រមូលគ្នាដើម្បីប្រកាសសង្គ្រោមប្រឆាំងនឹងលោកយ៉ូស្វេ ហើយនិងអ៊ីស្រាអែល។
\s5
\v 3 នៅពេលដែលអ្នក​ស្រុក​គីបៀនបានឮពីអ្វីដែលលោកយ៉ូស្វេបានប្រព្រឹត្តចំពោះក្រុងយេរីខូ និងក្រុងអៃ
\v 4 ពួកគេបានរៀបផែនការបោកប្រាស់។ ពួកគេបានទៅដូចជាអ្នកស្រុកឆ្ងាយ។ ពួកគេបានយកបាវចាស់ៗ ហើយដាក់លើខ្នងលារបស់ពួកគេ។ ពួកគេក៏បានយកថង់ស្រាចាស់ៗ រហែក ដែលបានដេរឡើងវិញ។​
\v 5 ពួកគេបានពាក់ស្បែកជើងចាស់ៗ ហើយក៏ស្លៀកសំលៀកបំពាក់ចាស់ៗ សំលៀកបំពាក់រហែក។ នំប័ុងសម្រាប់ជាអាហាររបស់ពួកគេស្ងួតហើយដុះផ្សិតដែរ។
\s5
\v 6 បន្ទាប់មក ពួកគេទៅជួបលោកយ៉ូស្វេនៅក្នុងជំរំត្រង់គីលកាល ហើយនិយាយនឹងលោក និងជនជាតិអ៊ីស្រាអែលដែលនៅជាមួយលោកទាំងអស់ថា៖ «យើងបានធ្វើដំណើរពីប្រទេសឆ្ងាយ ដូច្នេះ ចូរចងសម្ពន្ធមេត្រីជាមួយនឹងយើង»។
\v 7 ជនជាតិអ៊ីស្រាអែលបាននិយាយទៅកាន់ជនជាតិហេវីថា៖ «ប្រហែលជាអ្នករស់នៅជិតយើង។​ តើមានហេតុផលអ្វីដែលយើងត្រូវចងសម្ពន្ធមេត្រីជាមួយអ្នក»?
\v 8 ពួកគេបាននិយាយជាមួយលោកយ៉ូស្វេថា៖ «យើងជាអ្នកបម្រើរបស់លោក»។ លោកយ៉ូស្វេបានមានប្រសាសន៍ទៅពួកគេថា៖​ «អ្នកជាអ្នកណា? តើអ្នកមកពីណា»?
\s5
\v 9 ពួកគេបាននិយាយទៅលោកថា៖​ «អ្នកបម្រើរបស់លោកបានមកទីនេះពីទឹកដីដ៏ឆ្ងាយ ដោយសារព្រះនាមរបស់ព្រះអម្ចាស់ជាព្រះជាម្ចាស់របស់លោក។ យើងបានឮពីព្រះអង្គ
\v 10 និងពីអ្វីៗដែលព្រះអង្គបានធ្វើនៅស្រុកអេស៊ីប ហើយបានឮពីអ្វីៗដែលព្រះអង្គបានធ្វើចំពោះស្តេចទាំងពីរបស់សាសន៍អាម៉ូរីនៅខាងនាយទន្លេយ័រដាន់ គឺចំពោះព្រះបាទស៊ីហុនជាស្តេចក្រុងហែសបូន និងចំពោះព្រះបាទអុក ជាស្តេចស្រុកបាសាន ដែល​គង់​នៅ​ក្រុង​អាស‌ថារ៉ូត។
\s5
\v 11 ពួកចាស់ទុំរបស់យើង និងប្រជាជនទាំងអស់នៅក្នុងប្រទេសរបស់យើងបាននិយាយនឹងយើងថា៖​ «ចូរយកស្បៀងសម្រាប់ការធ្វើដំណើររបស់អ្នក។ ទៅជួយពួកគេ និងនិយាយនឹងគេថា៖ «យើងជាអ្នកបម្រើរបស់លោក។ ចូរចងសម្ពន្ធមេត្រីនឹងយើង»។
\v 12 នេះជានំប័ុងរបស់យើង វានៅក្តៅនៅឡើយ ដ្បិត យើងយកវាចេញពីផ្ទះរបស់យើងមកនៅថ្ងៃដែលយើងចេញដំណើរមកជួបលោក។ ប៉ុន្តែ ឥឡូវនេះមើលវាស្ងួត ហើយដុះផ្សិតផង។
\v 13 ថងស្បែកទាំងនេះនៅថ្មីនៅឡើយនៅពេលដែលយើងច្រកស្រា ចូរមើល ឥឡូវនេះវាបានលេចធ្លាយបាត់ទៅហើយ។ សំលៀកបំពាក់របស់យើង និងស្បែកជើងរបស់យើងត្រូវបានរហែកដោយសារដំណើរដ៏វែងឆ្ងាយរបស់យើងដែរ»។
\s5
\v 14 ដូច្នេះ ប្រជាជនអ៊ីស្រាអែលបានយកស្បៀងរបស់ពួកគេខ្លះ ប៉ុន្តែ ពួកគេមិនបានទូលសុំការណែនាំពីព្រះអម្ចាស់ទេ។​
\v 15 លោកយ៉ូស្វេបានប្រកាសសន្តិភាព និងចងសម្ពន្ធមេត្រីជាមួយពួកគេ ហើយទុកឲ្យពួកគេមានជីវិត។ ពួកអ្នកដឹកនាំក៏បានស្បថនឹងពួកគេដែរ។
\s5
\v 16 បីថ្ងៃក្រោយប្រជាជនអ៊ីស្រាអែលបានចងសម្ពន្ធមេត្រីនេះជាមួយអ្នកទាំងនោះ ទើបពួកគេបានដឹងថាអ្នកទាំងនោះជាអ្នកស្រុកដែលរស់នៅជិតពួកគេ។
\v 17 បន្ទាប់មក ប្រជាជនអ៊ីស្រាអែលក៏បញ្ជូនមនុស្សទៅទីក្រុងរបស់ពួកគេនៅថ្ងៃទីបី។ ទីក្រុងរបស់ពួកគេគឺគីបៀន កេភីរ៉ា បៀរ៉ូតនិងគារយ៉ាត យ៉ារីម។
\s5
\v 18 ប្រជានជនអ៊ីស្រាអែលមិនបានវាយប្រហារពួកគេទេដោយសារតែអ្នកដឹកនាំរបស់ពួកគេបានស្បថជាមួយអ្នកទាំងនោះនៅមុខព្រះអម្ចាស់ជាព្រះជាម្ចាស់របស់អ៊ីស្រាអែល។ ប្រជាជនអ៊ីស្រាអែលទាំងអស់បានរអ៊ូរទាំទាស់នឹងអ្នកដឹកនាំរបស់ពួកគេ។
\v 19 ប៉ុន្តែ អ្នកដឹកនាំបាននិយាយទៅកាន់ប្រជាជនថា៖​ «យើងបានស្បថជាមួយពួកគេដោយព្រះនាមរបស់ព្រះអម្ចាស់ ជាព្រះជាម្ចាស់របស់អ៊ីស្រាអែល ហើយឥឡូវនេះ យើងមិនអាចប៉ះពាល់ពួកគេបានឡើយ។
\s5
\v 20 នេះជាអ្វីដែលយើងអាចប្រព្រឹត្តនឹងពួកគេ៖ ដើម្បីជៀសវាងកុំឲ្យមានកំហឹងធ្លាក់មកលើយើងដោយសារពាក្យដែលយើងបានស្បថនឹងពួកគេ ដូច្នេះ យើងត្រូវតែទុកជីវិតឲ្យពួកគេ»។
\v 21 ពួកអ្នកដឹកនាំបាននិយាយទៅកាន់ប្រជាជនថា៖​ «ដូច្នេះ ពួកគីបៀនត្រូវធ្វើជាអ្នកកាប់អុស និងរែកទឹកសម្រាប់ប្រជាជនអ៊ីស្រាអែលទាំងអស់ ដូចដែលអ្នកដឹកនាំបាននិយាយជាមួយពួកគេ។
\s5
\v 22 លោកយ៉ូស្វេបានហៅពួកគេមកនិយាយថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាបញ្ឆោតយើងនៅពេលដែលអ្នកនិយាយថា៖ «យើងរស់នៅឆ្ងាយពីអ្នករាល់គ្នាណាស់?
\v 23 ដូច្នេះ ដោយសាររឿងនេះ អ្នកត្រូវបណ្តាសារហើយ ហើយអ្នកខ្លះក្នុងចំណោមអ្នករាល់គ្នានឹងធ្វើជាទាសករ គឺអ្នកត្រូវកាប់អុស និងរែកទឹកសម្រាប់ដំណាក់របស់ព្រះជាម្ចាស់របស់យើង។
\s5
\v 24 ពួកគេបានឆ្លើយនឹងលោកយ៉ូស្វេថា៖​ «ដោយសារមានគេប្រាប់អ្នកបម្រើរបស់លោកថា ព្រះអម្ចាស់ជាព្រះជាម្ចាស់របស់លោកបានបង្គាប់អ្នកបម្រើរបស់ព្រះអង្គគឺលោកម៉ូសេដើម្បីឲ្យទឹកដីទាំងមូលនេះដល់លោក និងបំផ្លាញជាតិសាសន៍ទាំងអស់នៅលើទឹកដីនេះនៅមុខលោក ដូច្នេះ យើងខ្លាចជាខ្លាំងដោយសារតែលោក។ ដូច្នេះហើយបានជាយើងធ្វើបែបនេះ។
\v 25 ឥឡូវនេះ យើងនៅក្រោមអំណាចរបស់លោកស្រាប់។ អ្វីដែលលោកគិតថាល្អ ហើយត្រឹមត្រូវ ចូរធ្វើចំពោះពួកយើងចុះ»។
\s5
\v 26 ដូច្នេះ លោកយ៉ូស្វេក៏បានប្រព្រឹត្តបែបនេះចំពោះពួកគេ៖​ លោកដោះលែងគេចេញពីការគ្រប់គ្រងរបស់ប្រជាជនអ៊ីស្រាអែល ហើយប្រជាជនអ៊ីស្រាអែលមិនសម្លាប់ពួកគេទេ។
\v 27 នៅថ្ងៃនោះលោកយ៉ូស្វេបានឲ្យពួកគីបៀនធ្វើជាអ្នកកាប់អុស និងជាអ្នកដងទឹកសម្រាប់សហគមន៍ និងសម្រាប់អាសនារបស់ព្រះអម្ចាស់រហូតដល់សព្វថ្ងៃនេះ នៅកន្លែងដែលព្រះអម្ចាស់បានជ្រើសរើស។​
\s5
\c 10
\cl ជំពូក ១០
\p
\v 1 នៅពេលដែលព្រះបាទអាដូនីសេដេក ស្តេចក្រុងយេរូសាឡិម បានឮថាលោកយ៉ូស្វេបានវាយយកក្រុងអៃ ហើយបានកម្ទេចទីក្រុងទាំងស្រុង (ដូចដែលអ្វីដែលលោកបានប្រព្រឹត្តចំពោះក្រុងយេរីខូ និងស្តេចក្រុងនោះ) ស្តេចក៏បានឮពីរបៀបដែលប្រជាជនគីបៀនបានចងសន្តិភាពជាមួយអ៊ីស្រាអែល ហើយរស់នៅក្នុងចំណោមពួកគេ។​
\v 2 ប្រជាជនក្រុងយេរូសាឡិមភ័យខ្លាចជាខ្លាំងដោយសារតែគីបៀនជាក្រុងមួយដ៏ធំ ដូចជារាជធានីមួយ។​ ក្រុងនោះធំជាងក្រុងអៃ ហើយប្រុសៗនៅក្រុងនោះក៏ជាមនុស្សអង់អាចក្លាហានដែរ។
\s5
\v 3 ដូច្នេះ ព្រះបាទអដូនីសេដេកជាស្តេចក្រុងយេរូសាឡិម បានផ្ញើសាទៅព្រះបាទហូហាំជាស្តេចក្រុងហេប្រុន ទៅព្រះបាទពារ៉ាមស្តេចក្រុងយ៉ាមុត ទៅព្រះបាទយ៉ាភាស្តេចក្រុងឡាគីស ព្រះបាទដេបៀរស្តេចក្រុងអេក្លុនថា៖​
\v 4 «ចូរឡើងមកជួបខ្ញុំ និងជួយខ្ញុំផង។ ចូរយើងវាយក្រុងគីបៀន ព្រោះពួកគេបានចងសន្តិភាពជាមួយលោកយ៉ូស្វេ និងជាមួយជនជាតិអ៊ីស្រាអែលហើយ»។
\s5
\v 5 ស្តេចទាំងប្រាំរបស់សាសន៍អាម៉ូរី គឺស្តេចក្រុងយេរូសាឡិម ស្តេចក្រុងហេប្រូន ស្តេចក្រុងយ៉ាមុត ស្តេចក្រុងឡាគីស និងស្តេចក្រុងអេក្លូន ទាំងស្តេចទាំង និងទាំងពលទាហានរបស់ពួកគេ។ ពួកគេរៀបគ្នាប្រឆាំងជាមួយក្រុងគីបៀន ហើយពួកគេវាយក្រុងនោះ។
\s5
\v 6 អ្នកក្រុងគីបៀនបានផ្ញើសារទៅលោកយ៉ូស្វេ និងទៅពួកទាហាននៅគីលកាល។ ពួកគេនិយាយថា៖​ «សូមប្រញាប់ឡើងមក! កុំឲ្យដកដៃរបស់អ្នកពីអ្នកបម្រើរបស់អ្នកឡើយ។ សូមមកជួយយើងជាប្រញាប់។ សូមជួយយើងផង ដោយសារស្តេចទាំងឡាយនៃសាសន៍អាម៉ូរីដែលរស់នៅលើភ្នំបានប្រមូលគ្នាវាយប្រហារយើងហើយ»។
\v 7 លោកយ៉ូស្វេបានឡើងពីគីលកាល លោក និងពួកទាហានរបស់លោកមកជាមួយលោក និងអ្នកដែលប្រយុទ្ធផងដែរ។
\s5
\v 8 ព្រះអម្ចាស់មានបន្ទូលមកកាន់លោកយ៉ូស្វេថា៖​ «កុំខ្លាចពួកគេឡើយ។ យើងបានប្រគល់ពួកគេមកក្នុងកណ្តាប់ដៃអ្នកហើយ។ ក្នុងចំណោមពួកគេគ្មាននរណាម្នាក់អាចបញ្ឈប់ការវាយប្រហាររបស់អ្នកបានឡើយ។
\s5
\v 9 លោកយ៉ូស្វេបានឡើងមកជួយពួកគេយ៉ាងប្រញាប់ អស់រយៈពេលពេញមួយយប់ពីគីលកាល។
\v 10 ព្រះអម្ចាស់បានធ្វើឲ្យសត្រូវភ័ណ្ឌច្រឡំចំពោះជនជាតិអ៊ីស្រាអែល ហើយជនជាតិអ៊ីស្រាអែលបានសម្លាប់ពួកគេយ៉ាងរង្គាលនៅក្រុងគីបៀន ហើយដេញតាមពួកគេរហូតដល់ផ្លូវទៅបេត ហូរ៉ុន ហើយពួកគេបានសម្លាប់អ្នកទាំងនោះនៅលើផ្លូវទៅអាសេកា និងម៉ាកេដា។​
\s5
\v 11 នៅពេលដែលគេរត់់គេចពីជនជាតិអ៊ីស្រាអែល ចុះភ្នំពីបេតហេរ៉ុន ព្រះអម្ចាស់បានទម្លាក់ថ្មមួយយ៉ាងធំពីលើមេឃមកលើពួកគេតាមផ្លូវទៅអាសេកា ហើយពួកគេស្លាប់នៅទីនោះ។ មានមនុស្សស្លាប់ដោយសារថ្មច្រើនជាងអ្នកដែលត្រូវបានស្លាប់ដោយសារដាវរបស់ជនជាតិអ៊ីស្រាអែលទៅទៀត។​
\s5
\v 12 បន្ទាប់មក លោកយ៉ូស្វេបានទូលទៅព្រះអម្ចាស់នៅថ្ងៃដែលព្រះអម្ចាស់បានផ្តល់ជ័យជម្នះដល់ជនជាតិអ៊ីស្រាអែលលើសាសន៍អាម៉ូរី។ នេះជាអ្វីដែលលោកយ៉ូស្វេបានទូលទៅព្រះអម្ចាស់នៅមុខជនជាតិអ៊ីស្រាអែល៖ «ព្រះអាទិត្យ ចូរនៅស្ងៀមនៅត្រង់គីបៀន ហើយព្រះច័ន្ទចូរនៅច្រលងអាយាឡូនចុះ។
\s5
\v 13 ព្រះអាទិត្យក៏នៅស្ងៀម ហើយព្រះច័ន្ទក៏ឈប់ដើររហូតដល់ពួកគេបានសងសឹកនឹងខ្មាំងសត្រូវរបស់ពួកគេចប់។​ តើការនេះមិនបានកត់ទុកនៅក្នុងសៀវភៅរបស់យ៉ាស៊ើទេឬអី? ព្រះអាទិត្យឈរទ្រឹងនៅចំកណ្តាលមេឃ វាមិនបានដើរអស់រយៈពេលប្រហែលមួយថ្ងៃ។
\v 14 មិនដែលមានថ្ងៃណាដូចថ្ងៃនេះពីមុន ឬទៅក្រោយទៀតឡើយ គឺនៅពេលដែលព្រះអម្ចាស់ស្តាប់ពាក្យរបស់មនុស្ស។ ដ្បិតព្រះអម្ចាស់បានច្បាំងជំនួសសាសន៍អ៊ីស្រាអែល។
\s5
\v 15 លោកយ៉ូស្វេ និងប្រជាជនអ៊ីស្រាអែលទាំងអស់ដែលនៅជាមួយលោកត្រឡប់ទៅជំរំនៅគីលកាលវិញ។
\v 16 ហើយស្តេចទាំងប្រាំអង្គបានរត់គេច និងលាក់ខ្លួននៅក្នុងរូងភ្នំមួយនៅឯម៉ាកេដា។
\v 17 គេបានប្រាប់លោកយ៉ូស្វេថា៖ «ពួកគេរកស្តេចទាំងនោះឃើញហើយ! ស្តេចទាំងប្រាំអង្គបានលាក់ខ្លួននៅក្នុងរូងភ្នំមួយនៅឯម៉ាកេដា!»។
\s5
\v 18 លោកយ៉ូស្វេនិយាយថា៖ «ចូរប្រមៀលថ្មធំមួយដើម្បីបិតមាត់រូងភ្នំ ហើយដាក់ទាហាននៅទីនោះដើម្បីយាមពួកគេ។
\v 19 កុំឲ្យឈប់ឡើយ។ ត្រូវដេញតាមខ្មាំងសត្រូវរបស់អ្នក និងវាយប្រហារពួកគេ។ កុំអនុញ្ញាត្តឲ្យពួកគេចូលទៅក្នុងទីក្រុងរបស់ពួកគេឡើយ ដោយសារព្រះអម្ចាស់បានប្រគល់ពួកគេមកក្នុងកណ្តាប់ដៃរបស់អ្នករាល់គ្នាហើយ»។
\s5
\v 20 លោកយ៉ូស្វេ និងកូនចៅអ៊ីស្រាអែលបានបញ្ចប់ជីវិតអ្នកទាំងនេះដោយការសម្លាប់រង្គាល រហូតដល់ពួកគេស្ទើរតែទាំងអស់បានស្លាប់ មានតែមនុស្សពីរបីនាក់ប៉ុណ្ណោះដែលរួចជីវិតគេចខ្លួនទៅក្រុងទាំងឡាយដែលមានកំពែង។
\v 21 បន្ទាប់មក ពួកទាហានទាំងអស់បានត្រឡប់ទៅវិញដោយសុខសាន្តទៅជួបលោកយ៉ូស្វេនៅម៉ាកេដា។ គ្មាននរណាម្នាក់ហ៊ាននិយាយពាក្យអ្វីមួយម៉ាត់ប្រឆាំងនឹងប្រជាជនអ៊ីស្រាអែលឡើយ។
\s5
\v 22 បន្ទាប់មក លោកយ៉ូស្វេបាននិយាយថា៖ «ចូរបើកម៉ាត់រូងភ្នំ ហើយចូរនាំស្តេចទាំងប្រាំមកជួបខ្ញុំ»។ ពួកគេបានធ្វើតាមអ្វីដែលលោកបាននិយាយ។
\v 23 ពួកគេបាននាំស្តេចទាំងប្រាំអង្គមកពីក្នុងរូងភ្នំមកជួបលោក មានស្តេចក្រុងយេរូសាឡិម ស្តេចក្រុងហេប្រូន ស្តេចក្រុងយ៉ាមុត ស្តេចក្រុងឡាគីស និងស្តេចក្រុងអេក្លូន។
\s5
\v 24 នៅពេលដែលពួកគេបាននាំពួកស្តេចទាំងអស់មកជួបលោកយ៉ូស្វេ គាត់ក៏បានប្រជុំប្រជាជនអ៊ីស្រាអែលទាំងអស់។ លោកនិយាយទៅកាន់មេដឹកនាំរបស់ពួកទាហានដែលបានប្រយុទ្ធក្នុងសមរភូមិជាមួយលោកថា៖ «ចូរដាក់ជើងរបស់អ្នករាល់គ្នានៅលើករបស់ពួកគេទៅ»។ «ដូច្នេះពួកគេបានឡើងមក ហើយដាក់ជើងរបស់ពួកគេលើករបស់ស្តេចទាំងនោះ»។
\v 25 បន្ទាប់មក លោកបាននិយាយជាមួយពួកគេថា៖ «កុំភ័យខ្លាច និងកុំឲ្យស្រយុតចិត្តឡើយ។ ចូរមានកម្លាំង និងចិត្តក្លាហានចុះ។ នេះជាអ្វីដែលព្រះអម្ចាស់នឹងធ្វើជាមួយសត្រូវទាំងអស់របស់អ្នករាល់គ្នាដែលអ្នករាល់គ្នាត្រូវប្រយុទ្ធជាមួយពួកគេ។
\s5
\v 26 បន្ទាប់មក លោកយ៉ូស្វេបានវាយប្រហារ​ និងសម្លាប់ស្តេចទាំងនោះទៅ។ លោកបានព្យួរពួកគេនៅលើដើមឈើរហូតដល់ពេលល្ងាច។
\v 27 នៅពេលថ្ងៃលិច លោកយ៉ូស្វេបានបញ្ជាឲ្យគេដាក់ស្តេចទាំងនោះចុះពីដើមឈើ ហើយបោះពួកគេទៅក្នុងផ្នូរដែលពួកគេបានលាក់ខ្លួន។ ពួកគេបានដាក់ដុំថ្មមួយយ៉ាងធំនៅមាត់ផ្នូរ។ ថ្មទាំងនោះមានរហូតដល់សព្វថ្ងៃ។
\s5
\v 28 នៅថ្ងៃនោះលោកយ៉ូស្វេបានវាយយកម៉ាកាដាដោយរបៀបនេះឯង ហើយបានសម្លាប់អ្នកទាំងអស់នោះដោយដាវ ទាំងស្តេចរបស់អ្នកទាំងនោះផង។ លោកបានកម្ទេចពួកគេទាំងស្រុង និងកម្ទេចអ្វីៗដែលមានជីវិតនៅទីនោះដែរ។ លោកបានប្រព្រឹត្តចំពោះស្តេចស្រុកម៉ាកាដាដូចដែលលោកបានប្រព្រឹត្តចំពោះស្តេចក្រុងយេរីខូដែរ។
\s5
\v 29 លោកយ៉ូស្វេ និងប្រជាជនអ៊ីស្រាអែលទាំងអស់បានឆ្លងកាត់ពីម៉ាកាដាទៅលិបណា។
\v 30 ព្រះអម្ចាស់ក៏បានប្រទានក្រុងនោះ និងស្តេចរបស់ក្រុងនោះដល់ដៃជនជាតិអ៊ីស្រាអែលដែរ។ លោកយ៉ូស្វេបានវាយប្រហារគ្រប់ទាំងជីវិតទាំងអស់ដែលរស់នៅក្នុងក្រុងនោះជាមួយនឹងដាវរបស់លោក។ លោកមិនបានអនុញ្ញាត្តឲ្យនរណាម្នាក់មានជីវិតឡើយ។ លោកបានប្រព្រឹត្តចំពោះស្តេចក្រុងនោះ ដូចជាស្តេចក្រុងយេរីខូដែរ។
\s5
\v 31 បន្ទាប់មក លោកយ៉ូស្វេ និងប្រជាជនអ៊ីស្រាអែលទាំងអស់បានឆ្លងកាត់ពីលីបណាទៅឡាគីស។ លោកបានបោះជំរំនៅទីនោះហើយប្រកាសសង្គ្រាមជាមួយក្រុងនោះ។
\v 32 ព្រះអម្ចាស់បានប្រគល់ក្រុងឡាគីសមកក្នុងដៃរបស់ជនជាតិអ៊ីស្រាអែល។ លោកយ៉ូស្វេបានវាយក្រុងនោះបាននៅថ្ងៃទីពីរ។ លោកបានវាយប្រហារដោយដាវលើគ្រប់ទាំងជីវិតទាំងអស់ដែលនៅក្នុងក្រុង ដូចដែលលោកបានធ្វើចំពោះក្រុងលីបណាដែរ។
\s5
\v 33 បន្ទាប់មក ព្រះបាទហោរ៉ាម ស្តេចស្រុកកេស៊ើរឡើងមកជួយក្រុងឡាគីស។ លោកយ៉ូស្វេវាយប្រហារស្តេច និងពួកទាហានដែលនៅជាមួយរហូតដល់គ្មាននរណាម្នាក់នៅរស់ឡើយ។
\s5
\v 34 បន្ទាប់មក លោកយ៉ូស្វេ និងជនជាតិអ៊ីស្រាអែលទាំងអស់ដែលនៅជាមួយលោកឆ្លងកាត់ពីឡាគីសទៅអេក្លូន។ ពួកគេបោះជំរំនៅក្បែរនោះ និងប្រកាសសង្គ្រាមជាមួយក្រុងនោះ
\v 35 ហើយវាយយកក្រុងនោះបាននៅថ្ងៃនោះឯង។ ពួកគេបានកម្ទេចអ្នកក្រុងនោះដោយដាវ ហើយពួកគេបានកម្ទេចអ្វីៗទាំងអស់នៅក្នុងក្រុងនោះ ដូចដែលលោកបានធ្វើចំពោះក្រុងឡាគីសដែរ។​
\s5
\v 36 បន្ទាប់មក លោកយ៉ូស្វេ និងជនជាតិអ៊ីស្រាអែលទាំងអស់ចេញពីអេក្លូនទៅហេប្រុន។
\v 37 ពួកគេបានប្រកាសសង្គ្រាមប្រឆាំងក្រុងនោះ។ ពួកគេវាយក្រុងនោះបាន ហើយកម្ទេចក្រុងនោះ និងអ្នកនៅក្រុងនោះដោយដាវ រួមទាំងស្តេច និងភូមិដែលនៅជុំវិញ គ្មាននរណាម្នាក់នៅរស់ឡើយ ដូចដែលលោកយ៉ូស្វេបានប្រព្រឹត្តចំពោះអេក្លូនដែរ។ លោកបានកម្ទេចក្រុងនោះ និងជីវិតដែលមាននៅក្នុងក្រុងនោះទាំងស្រុង។
\s5
\v 38 បន្ទាប់មក លោកយ៉ូស្វេត្រឡប់ក្រោយ ជាមួយពួកទាហានទាំងអស់ដែលទៅជាមួយលោក ហើយពួកគេឆ្លងទៅដេបៀរ ​ហើយប្រកាសសង្គ្រាមជាមួយក្រុងនោះ។
\v 39 លោកវាយបានក្រុងនោះ ហើយសម្លាប់ស្តេច ព្រមទាំងកម្ទេចភូមិដែលនៅជិតៗនោះ។ ពួកគេបានកម្ទេចអ្នកក្រុងនោះដោយដាវ និងបំផ្លាញអ្នកទាំងនោះទាំងស្រុងគ្រប់ទាំងជីវិតដែលនៅក្នុងក្រុងនោះដែរ។ លោកយ៉ូស្វេមិនទុកឲ្យនរណាាមានជីវិតឡើយ ដូចដែលលោកបានធ្វើចំពោះហេប្រូន និងដូចដែលលោកបានធ្វើចំពោះក្រុងលីបណា និងស្តេចក្រុងនោះដែរ។
\s5
\v 40 លោកយ៉ូស្វេកាន់កាប់ទឹកដីទាំងអស់ ទាំងតំបន់ភ្នំនេកេវ តំបន់ទំនាប និងជើងភ្នំ។ លោកមិនទុកឲ្យស្តេចណាមួយរបស់ពួកគេនៅមានជីវិតឡើយ។ លោកបានកម្ទេចគ្រប់ទាំងជីវិត ដូចដែលព្រះអម្ចាស់ជាព្រះជាម្ចាស់របស់ជនជាតិអ៊ីស្រាអែលបានបង្គាប់។
\v 41 លោកយ៉ូស្វេបានកម្ទេចពួកគេដោយដាវចាប់ពីកាដេសបានា ដល់កាសា និងចាប់ពីតំបន់កូសែន ដល់គីបៀន។
\s5
\v 42 លោកយ៉ូស្វេបានវាយប្រហារស្តេចទាំងអស់ និងដណ្តើមយកទឹកដីរបស់ពួកគេក្នុងពេលតែមួយដោយសារព្រះអម្ចាស់ជាព្រះរបស់អ៊ីស្រាអែលប្រយុទ្ធជំនួសពួកគេ។
\v 43 បន្ទាប់មក លោកយ៉ូស្វេ និងប្រជាជនអ៊ីស្រាអែលទាំងអស់ដែលនៅជាមួយលោកត្រឡប់ទៅជំរំនៅគីលកាលវិញ។
\s5
\c 11
\cl ជំពូក ១១
\p
\v 1 នៅពេលដែលព្រះបាទយ៉ាប៊ីនជាស្តេចក្រុងហាសោរបានឮដំណឹងនេះ ស្តេចបានផ្ញើសារទៅព្រះបាទយ៉ាូបាប់ជាស្តេចក្រុងម៉ាដូន ទៅស្តេចក្រុងស៊ីមរ៉ូន និងទៅស្តេចក្រុងអាសាប។
\v 2 ស្តេចក៏បានផ្ញើសារទៅស្តេចទាំងអស់ដែលនៅតំបន់ភ្នំភាគខាងជើង នៅជ្រលងទន្លេយ័រដាន់ខាងត្បូងគីណារ៉ូតនៅតំបន់វាលទំនាប និងនៅតំបន់ភ្នំនៃក្រុងឌ័រទៅភាគខាងលិច។
\v 3 ស្តេចក៏បានផ្ញើសារទៅស្រុកកាណានពីខាងកើតដល់ខាងលិច ទៅជនជាតិអាម៉ូរី ជនជាតិហេត ជនជាតិពេរីស៊ីត ជនជាតិយេប៊ូសនៅតំបន់ភ្នំ និងជនជាតិហេវីក្បែរភ្នំហ៊ើរម៉ូន នៅក្នុងទឹកដីមីសបាដែរ។
\s5
\v 4 ទាហានរបស់ពួកគេទាំងអស់ចេញមកជាមួយពួកគេ ទាហានមានចំនួនច្រើនឥតគណនា គឺមានចំនួនដូចខ្សាច់នៅមាត់សមុទ្រ។ ពួកគេមានសេះ និងរទេះចម្បាំងយ៉ាងច្រើន។
\v 5 ស្តេចទាំងនេះបានណាត់ជួបគ្នាក្នុងពេលតែមួយ ហើយពួកគេបោះជំរំនៅមេរ៉ូម ដើម្បីវាយប្រហារអ៊ីស្រាអែល។
\s5
\v 6 ព្រះអម្ចាស់មានបន្ទូលមកកាន់លោកយ៉ូស្វេថា៖​ «កុំឲ្យខ្លាចវត្តមានរបស់ពួកគេឡើយ ព្រោះថ្ងៃស្អែកថ្មើរនេះយើងនឹងប្រគល់ពួកគេមកអ៊ីស្រាអែលជាសាកសព។ ចូរកាត់សរសៃជើងសេះ និងដុតរទេះសេះរបស់ពួកគេចោលទៅ»។
\v 7 លោកយ៉ូស្វេ និងប្រុសៗអ្នកចម្បាំងទាំងអស់បានមក។ រំពេចនោះពួកគេបានមកដល់ត្រង់ជ្រោះមេរ៉ូម និងវាយប្រហារសត្រូវ។
\s5
\v 8 ព្រះអម្ចាស់បានប្រគល់សត្រូវមកក្នុងកណ្តាប់ដៃរបស់អ៊ីស្រាអែល ហើយពួកគេបានវាយប្រហារអ្នកទាំងនោះដោយដាវ និងដេញតាមពួកគេរហូតដល់ស៊ីដូនក្នុងតំបន់ក្រុង​មីស‌រិផូតម៉ែមនិងជ្រលងមីសបានៅទិសខាងកើត។​ ពួកគេវាយប្រហាររហូតដល់គ្មាននរណាម្នាក់នៅរស់ឡើយ។
\v 9 លោកយ៉ូស្វេបានប្រព្រឹត្តជាមួយពួកគេដូចដែលព្រះអម្ចាស់បានមានបន្ទូលមកកាន់លោក។ លោកបានកាត់សរសៃកែងជើងសេះ និងបានដុតរទេះចំបាំងចោល។​
\s5
\v 10 លោកយ៉ូស្វេបានត្រឡប់ក្រោយនៅពេលនោះ យើងកាន់កាប់ក្រុងហាសោរ។ លោកបានប្រហារស្តេចក្រុងនោះដោយដាវ។ (ហាសោរមេដឹកនាំលើអាណាចក្រទាំងអស់នេះ)។
\v 11 ពួកគេបានកំទេចដោយដាវគ្រប់ទាំងជីវិតដែលមាននៅពេលនោះ ហើយលោកបានកម្ទេចពួកគេ ដូច្នេះ គ្នានជីវិតណាមួយនៅរស់ឡើយ។ បន្ទាប់មក លោកបានដុតក្រុងហាសោរចោល។
\s5
\v 12 លោកយ៉ូស្វេបានកាន់កាប់ទីក្រុងរបស់ស្តេចទាំងឡាយ។​ លោកក៏បានចាប់ស្តេចទាំងអស់ និងសម្លាប់ពួកគេចោលដោយដាវ។​ លោកបានកម្ទេចពួកគេចោលដោយសារដាវ ដូចដែលលោកម៉ូសេជាអ្នកបម្រើរបស់ព្រះអម្ចាស់បានបង្គាប់។
\v 13 អ៊ីស្រាអែលមិនបានដុតក្រុងណាដែលនៅលើភ្នំទេ​ លើកលែងក្រុងហាសោរប៉ុណ្ណោះ។ មានតែក្រុងមួយនេះគត់ដែលលោកបានដុត។
\s5
\v 14 ទាហានអ៊ីស្រាអែលបានយកជ័យភណ្ឌពីក្រុងទាំងនេះជាមួយនឹងហ្វូងសត្វសម្រាប់ខ្លួនពួកគេផ្ទាល់។ ពួកគេសម្លាប់មនុស្សទាំងអស់ដោយដាវ រហូតគ្មាននរណារួចជីវិតឡើយ។ ពួកគេមិនឲ្យជីវិតណាមួយនៅរស់ឡើយ។
\v 15 ដូចដែលព្រះអម្ចាស់បានបង្គាប់លោកម៉ូសេជាអ្នកបម្រើរបស់ព្រះអង្គ ដូចគ្នាដែរលោកម៉ូសេក៏បង្គាប់ដល់លោកយ៉ូស្វេ ដូច្នេះហើយលោកយ៉ូស្វេបានធ្វើតាមទាំងអស់។ លោកបានធ្វើសម្រេចទាំងអស់គ្រប់អ្វីដែលព្រះអម្ចាស់បានបង្គាប់ដល់លោកម៉ូសេឲ្យធ្វើ។
\s5
\v 16 លោកយ៉ូស្វេបានកាន់កាប់ទឹកដីទាំងអស់ ទាំងតំបន់ភ្នំ តំបន់ណេកិប ទឹកដីកូសែន តំបន់ជើងភ្នំ ជ្រលងទន្លេយ័រដាន់ តំបន់ភ្នំរបស់អ៊ីស្រាអែល និងតំបន់វាលទំនាប។
\v 17 ពីភ្នំហាឡាក់នៅជិតស្រុកអេដុំ និងទៅខាងជើងដល់បាល‌កាដ នៅក្នុងជ្រោះជិតភ្នំលីបង់ក្រោមភ្នំ​ហ៊ើរ‌ម៉ូន លោកចាប់បានស្តេចទាំងអស់ ហើយសម្លាប់ពួកគេចោល។
\s5
\v 18 លោកយ៉ូស្វេបានធ្វើសង្គ្រាមអស់រយៈពេលយ៉ាងយូរជាមួយស្តេចទាំងអស់នេះ។​
\v 19 គ្មានក្រុងណាមួយបានប្រកាសសន្តិភាពជាមួយទាហានអ៊ីស្រាអែលឡើយ លើកលែងតែពួកហេវីដែលរស់នៅក្រុងគីបៀនចេញ។ អ៊ីស្រាអែលកាន់កាប់ទីក្រុងទាំងអស់ដោយធ្វើសង្គ្រាម។
\v 20 ដ្បិត ព្រះអម្ចាស់បានធ្វើឲ្យចិត្តរបស់ពួគគេរឹង ដើម្បីឲ្យពួកគេធ្វើសង្គ្រាមជាមួយអ៊ីស្រាអែល ដូច្នេះហើយបានជាលោកយ៉ូស្វេកម្ទេចពួកគេដោយគ្មានមេត្តា ដូចអ្វីដែលព្រះអម្ចាស់បានណែនាំដល់លោកម៉ូសេស្រាប់។
\s5
\v 21 នៅគ្រានោះ លោកយ៉ូស្វេបានចេញមក ហើយលោកបានកម្ទេចជន‌ជាតិ​អា‌ណាក់។ លោកបានធ្វើការនេះនៅតំបន់ភ្នំ នៅហេប្រុន នៅដេបៀរ នៅអាណាក់ និងតំបន់ភ្នំនៅយូដា និងនៅតំបន់ភ្នំស្រុកអ៊ីស្រាអែលទាំងមូល។ លោកយ៉ូស្វេបានសម្លាប់ពួកគេ ហើយកម្ទេចក្រុងរបស់ពួកគេ។
\v 22 គ្មានពួកអាណាក់ណាម្នាក់បន្តមានជីវិតនៅក្នុងទឹកដីអ៊ីស្រាអែលឡើយ លើកលែងតែនៅក្រុងកាសា ក្រុងកាដ និងក្រុងអាសដូឌប៉ុណ្ណោះ។
\s5
\v 23 ដូច្នេះ លោកយ៉ូស្វេកាន់កាប់ទឹកដីទាំងមូលដូចដែលព្រះអម្ចាស់មានបន្ទូលមកកាន់លោកម៉ូសេ។ លោកយ៉ូស្វេបានចែកទឹកដីនេះទុកជាមរតកសម្រាប់ជនជាតិអ៊ីស្រាអែល ចែកទៅតាមកុលសម្ព័ន្ធនីមួយៗ។​ បន្ទាប់មក ទឹកដីនោះក៏លែងមានសង្គ្រាមទៀតដែរ។
\s5
\c 12
\cl ជំពូកវ ១២
\p
\v 1 ទាំងអស់នេះគឺជាស្តេចដែលនៅក្នុងទឹកដីដែលជនជាតិអ៊ីស្រាអែលដណ្តើមបាន។​ ជន‌ជាតិ​អ៊ីស្រា‌អែលកាន់​កាប់ទឹកដីនៅ​ខាង​កើត​ទន្លេ​យ័រដាន់ជាកន្លែងដែលថ្ងៃរះ ចាប់ពីជ្រលងភ្នំអើ‌ណូន ​រហូត​ដល់​ភ្នំ​ហ៊ើរ‌ម៉ូន និង​តំបន់​អារ៉ាបាទៅទិសខាងកើង។
\v 2 ព្រះបាទស៊ីហុន ជា​ស្ដេច​របស់​ជន‌ជាតិ​អាម៉ូរី នៅ​ក្រុង​ហេស‌បូន។ ស្តេច​គ្រប់‌គ្រង​ចាប់​តាំង​ពី​អារ៉ូ‌អ៊ើរ ដែល​នៅ​ក្បែរ​ទឹក​ធ្លាក់​អើ‌ណូន ​ចាប់​​ពី​ស្រុក​ដែល​នៅ​ពាក់​កណ្ដាល​ជ្រោះ​នោះ និង​មួយ​ចំហៀង​ស្រុក​កាឡាដ ​រហូត​ដល់ទន្លេ​យ៉ាបុក នៅ​ព្រំ‌ប្រទល់​ស្រុក​អាំម៉ូន។
\s5
\v 3 ព្រះបាទស៊ីហុនក៏គ្រប់គ្រងនៅតំបន់អារ៉ាបារហូតដល់សមុទ្រគេនេសារ៉ែតទៅដល់ភាគខាងកើតរហូតដល់សមុទ្រអារ៉ាបា (សមុទ្រទឹកប្រៃ) នៅភាគខាងកើត តាមផ្លូវទៅប៉េតយេស៊ីមុត ហើយនៅភាគខាងត្បូងរហូតដល់ជើងភ្នំពីសកា។
\v 4 ព្រះបាទអុកជាស្តេចស្រុកបាសានជាជនជាតិរ៉េផែម រស់នៅក្រុងអាសថារ៉ូត និងក្រុងអេទ្រី។
\v 5 ស្តេចគ្រប់គ្រងភ្នំហ៊ើមូន ក្រុងហាល់កា និងស្រុកបាសានទាំងមូល រហូតដល់ព្រំប្រទល់ស្រុកកេស៊ួរី និងស្រុកម៉ាកាធី និងស្រុកកាឡាដមួយចំហៀង ទៅដល់ព្រំប្រទល់ស្រុកស្តេចស៊ីហុន និងស្តេចក្រុងហេសបូន។
\s5
\v 6 លោកម៉ូសេជាអ្នកបម្រើរបស់ព្រះអម្ចាស់ និងប្រជាជនអ៊ីស្រាអែលបានវាយប្រហារពួកគេ ហើយលោកម៉ូសេជាអ្នកបម្រើរបស់ព្រះអម្ចាស់បានឲ្យទឹកដីនោះដល់កុលសម្ព័ន្ធរ៉ូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្តាលជាកម្មសិទ្ធិ។
\s5
\v 7 ទាំងនេះជាស្តេចនៅលើទឹកដីដែលលោកយ៉ូស្វេ និងប្រជាជនអ៊ីស្រាអែលវាយដណ្តើមបាននៅលើភាគខាងលិចទន្លេយ័រដាន់ ចាប់តាំងពីបាល់កាដនៅក្នុងជ្រលងភ្នំលីបង់ទៅដល់ភ្នំហាឡាក់ជិតស្រុកអេដុំ។ លោកយ៉ូស្វេបានប្រគល់ទឹកដីទាំងនេះដល់កុលសម្ពន្ធអ៊ីស្រាអែលជាកម្មសិទ្ធិ។
\v 8 លោកបានប្រគល់តំបន់ភ្នំ តំបន់ទំនាប តំបន់អារ៉ាបា ជំរាលភ្នំ វាលរហោស្ថាន និងតំបន់ណេកិបជាទឹកដីរបស់ជនជាតិហេត ជនជាតិអាម៉ូរី ជនជាតិកាណាន ជនជាតិពេរីស៊ិត ជនជាតិហេវី និងជនជាតិយេប៉ូសដល់ពួកគេ។
\s5
\v 9 ស្តេចទាំងអស់រួមទាំងស្តេចក្រុងយេរីខូ ស្តេចក្រុងអៃដែលនៅជិតបេតអែល
\v 10 ស្តេចក្រុងយេរូសាឡិម
\v 11 ស្តេចក្រុងអេណាអ៊ីម ស្តេចក្រុងយ៉ាមូត ស្តេចក្រុងឡាគីស
\v 12 ស្តេចក្រុងអេក្លូន ស្តេចក្រុងកេស៊ើរ
\s5
\v 13 ស្ដេច​ក្រុង​ដេបៀរ ស្ដេច​ក្រុង​កេឌើរ
\v 14 ស្ដេច​ក្រុង​ហោ‌ម៉ា ស្ដេច​ក្រុង​អើរ៉ាត
\v 15 ស្ដេច​ក្រុង​លីប‌ណា ស្ដេច​ក្រុង​អាឌូ‌ឡាំ
\v 16 ស្ដេច​ក្រុង​ម៉ា‌កេដា ស្ដេច​ក្រុង​បេត‌អែល
\s5
\v 17 ស្ដេច​ក្រុង​តាពូរ ស្ដេច​ក្រុង​ហេភើរ
\v 18 ស្ដេច​ក្រុង​អាផេក ស្ដេច​ក្រុង​ឡា‌សា‌រ៉ូន
\v 19 ស្ដេច​ក្រុង​ម៉ាដូន ស្ដេច​ក្រុង​ហា‌សោរ
\v 20 ស្ដេច​ក្រុង​ស៊ីម‌រ៉ូន មេរ៉ូន ស្ដេច​ក្រុង​អាក‌សាប
\s5
\v 21 ស្ដេច​ក្រុង​តា‌អា‌ណាក់ ស្ដេច​ក្រុង​មេគី‌ដោ
\v 22 ស្ដេច​ក្រុង​កេដែស ស្ដេច​ក្រុង​យ៉ុក‌នាម នៅ​ភ្នំ​កើមែល
\v 23 ស្ដេច​ក្រុង​ដោរ​នៅ​វាល​រាប‌ដោរ ស្ដេច​ក្រុង​កូយីម នៅ​ជិត​គីល‌កាល់
\v 24 ស្ដេច​ក្រុង​ធើសា។ ចំនួនស្តេចទាំងអស់មានសាមសិបមួយអង្គ។
\s5
\c 13
\cl ជំពូក ១៣
\p
\v 1 លោកយ៉ូស្វេមានវ័យចាស់ណាស់ហើយនៅពេលដែលព្រះអម្ចាស់មានបន្ទូលមកកាន់លោកថា៖ «អ្នកកាន់តែចាស់ណាស់ហើយ ប៉ុន្តែ នៅមានទឹកដីជាច្រើនទៀតដែលត្រូវវាយយក។
\s5
\v 2 នេះជាទឹកដីដែលនៅសេសសល់៖ គឺ​ស្រុក​ភីលីស្ទីន​ទាំង​មូល និងអស់ទាំង​ស្រុក​កេស៊ូ‌រី​
\v 3 (ពី​ស៊ីហោ ដែលនៅខាងកើតអេស៊ីប ភាគខាង​ជើងជាប់ព្រំប្រទល់អេក្រុន ដែលជាទឹកដីស្រុកកាណាន អ្នកគ្រប់គ្រងរបស់ស្រុក​ភីលីស្ទីនទាំងប្រាំ គឺ​ក្រុង​កាសា ក្រុង​អាស‌ដូឌ ក្រុង​អាស‌កាឡូន ក្រុង​កាថ និង​ក្រុង​អេក្រូន ជាទឹកដីរបស់ជន‌ជាតិ​អាវីម​)។
\s5
\v 4 នៅភាគខាងត្បូង នៅមានទឹកដីទាំងមូលរបស់ជនជាតិកាណាន និង​ក្រុង​មារ៉ា ដែល​ជា​កម្មសិទ្ធិ​របស់​ជន‌ជាតិ​ស៊ីដូន ​ដល់​ក្រុង​អាផែក និង​ព្រំ‌ប្រទល់​ស្រុក​អាម៉ូរី
\v 5 ដល់ទឹកដីស្រុក​កេបាល និង​ស្រុក​លីបង់​ទាំង​មូល ដែល​នៅ​ទិស​ខាង​កើត ​ពី​បាល‌កាដ ក្រោម​ជើង​ភ្នំ​ហ៊ើរ‌ម៉ូន រហូត​ដល់​ឡាបូ​ហា‌ម៉ាត់។
\s5
\v 6 ក៏មានទឹកដីរបស់ជនជាតិស៊ីដូននៅតំបន់ភ្នំពីលីបង់រហូតដល់ក្រុង​មីស‌រិផូត ម៉ែម​ ព្រមទាំងប្រជាជនស៊ីដូនដែរ។ យើងនឹងដេញពួកគេចេញនៅមុខទាហានអ៊ីស្រាអែល។ ត្រូវបែងចែកទឹកដីនេះជាកម្មសិទ្ធិដល់ជនជាតិអ៊ីស្រាអែលដូចដែលយើងបានបង្គាប់អ្នក។
\v 7 ត្រូវបែងចែកទឹកដីនេះទៅកាន់កុលសម្ព័ន្ធទាំងប្រាំបួន និងកុលសម្ព័ន្ធម៉ាណាសេពាក់កណ្តាលទៀត។
\s5
\v 8 សម្រាប់កុលសម្ព័ន្ធម៉ាណាសេពាក់កណ្តាលទៀត កុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ បានទទួលមរតករបស់ពួកគេដែលលោកម៉ូសេបានប្រគល់ដល់ពួកគេរួចហើយនៅភាគខាងកើតទន្លេយ័រដាន់
\v 9 ​ចាប់​តាំង​ពី​ក្រុង​អារ៉ូ‌អ៊ើរ ដែល​ស្ថិត​នៅ​ក្បែរ​ទន្លេ​អើ‌ណូន (រួមទាំងក្រុង​ដែល​ស្ថិត​នៅ​កណ្ដាល​ជ្រលង​ភ្នំ) ដល់​ខ្ពង់​រាប​មេដេ‌បា​ទាំង​មូល រហូត​ដល់​ក្រុង​ឌីបូន
\s5
\v 10 ​ក្រុង​ទាំង​ប៉ុន្មាន​របស់ស្តេច​ស៊ីហុន ជា​ស្ដេច​អាម៉ូរី ដែល​គ្រប់គ្រងនៅ​ក្រុង​ហេស‌បូន រហូតដល់ព្រំប្រទល់ស្រុកអាំមូន
\v 11 ​ស្រុក​កាឡាដ​ទឹក​ដី​ស្រុក​កេ‌ស៊ួ‌រី និង​ម៉ាកា‌ធី ទាំង​តំបន់​ភ្នំ​ហ៊ើរ‌ម៉ូន​ទាំង​អស់ និង​ពី​បាសាន​ទាំង​មូល ដល់​សាល‌កា
\v 12 ​ទាំងតំបន់ទាំអស់​របស់​ព្រះ‌បាទ​អុក នៅ​ស្រុក​បាសាន ដែល​សោយ​រាជ្យ​នៅ​ក្រុង​អាសថា‌រ៉ូត និង​ក្រុង​អេទ្រី ទាំងនេះជាជនជាតិរ៉េផែមដែលនៅសេសសល់ លោកម៉ូសេបានវាយប្រហារពួកគេ និងដេញពួកគេចេញ។
\s5
\v 13 ប៉ុន្តែ ប្រជាជនអ៊ីស្រាអែលមិនបានបណ្តេញជន‌ជាតិ​កេស៊ូ‌រី និង​ជន‌ជាតិ​ម៉ាកា‌ធី​ចេញឡើយ។ ផ្ទុយទៅវិញ ជន‌ជាតិ​កេស៊ូ‌រី និង​ជន‌ជាតិ​ម៉ាកា‌ធី​រស់នៅក្នុងចំណោមជនជាតិអ៊ីស្រាអែលមកទល់សព្វថ្ងៃនេះ។
\s5
\v 14 ចំពោះកុលសម្ព័ន្ធលេវីវិញលោកម៉ូសេមិនបានប្រគល់ទឹកដីជាមរតកទេ។ តង្វាយដុតដែលគេថ្វាយព្រះអម្ចាស់ជាព្រះរបស់ជនជាតិអ៊ីស្រាអែលជាមរតករបស់ពួកគេ ដូចដែលព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេ។
\s5
\v 15 លោកម៉ូសេបានចែកទឹកដីមរតកដល់កុលសម្ព័ន្ធ​រូបេន តាម​អំបូរ​រៀងៗ​ខ្លួន។
\v 16 ទឹក​ដី​របស់​គេ​​ចាប់​ពី​ក្រុង​អារ៉ូ‌អ៊ើរ ដែល​ស្ថិត​នៅ​ក្បែរ​ទន្លេ​អើ‌ណូន និង​ក្រុង​ដែល​ស្ថិត​នៅ​កណ្ដាល​ជ្រលង​ភ្នំ​ ព្រម​ទាំង​ខ្ពង់​រាប​ទាំង​មូល​ក្បែរ​មេ‌ដេបា។
\s5
\v 17 កុលសម្ព័ន្ធរូបេនក៏ទទួលបានក្រុង​ហេស‌បូន និង​ក្រុង​ទាំង​ប៉ុន្មាន​នៅ​លើ​ខ្ពង់​រាប គឺ​ក្រុង​ឌីបូន ក្រុង​បាមូត បាល ក្រុង​បេត បាល‌មេយ៉ូន
\v 18 ក្រុង​យ៉ាហាស ក្រុង​កេដេ‌មូត ក្រុង​មេផាត
\v 19 ក្រុង​គារយ៉ា‌ថែម ក្រុង​ស៊ីប‌ម៉ា ក្រុង​សេរេត-‌ហា‌សាកា ដែល​ស្ថិត​នៅជ្រលងភ្នំុ។
\s5
\v 20 កុលសម្ព័ន្ធរូបេនក៏ទទួលបានក្រុង​បេត‌ពេ‌អ៊រ ជម្រាល​ភ្នំ​ពីសកា ក្រុង​បេត‌យេ‌ស៊ីម៉ុត
\v 21 ក្រុង​ទាំង​អស់​នៅ​តំបន់​ខ្ពង់​រាប អាណា‌ចក្រ​ទាំង​មូល​របស់​ព្រះបាទស៊ីហុន ជា​ស្ដេច​របស់​ជន‌ជាតិ​អាម៉ូរី គ្រង​រាជ្យ​នៅ​ក្រុង​ហេស‌បូន ដែលលោក​ម៉ូសេ​បាន​វាយ​ប្រហាររួមជាមួយ​អ្នកដឹកនាំដទៃទៀតរបស់​ជន‌ជាតិ​ម៉ាឌាន ជន‌ជាតិ​អេវី ជន‌ជាតិ​រេគែម ជន‌ជាតិ​ស៊ើរ ជន‌ជាតិ​ហ៊ើរ និង​ជន‌ជាតិ​រេបា ជាបុត្ររបស់ព្រះបាទស៊ីហុន ដែល​រស់​នៅ​ក្នុង​ទឹកដីនោះ។
\s5
\v 22 ប្រជាជនអ៊ីស្រាអែលក៏បានសម្លាប់បាឡាមជាកូនរបស់បេអ៊រ ដែលជាគ្រូទាយដែរ ក្នុងចំណោមអ្នកផ្សេងទៀតដែលពួកគេបានសម្លាប់។
\v 23 ព្រំប្រទល់របស់កុលសម្ព័ន្ធរូបេនគឺទន្លេយ័រដាន់គឺជាខ្សែខាន់។ នេះគឺជាមរតករបស់កុលសម្ព័ន្ធរូបេន ដែលចែកដល់គ្រប់អំបូរទាំងអស់របស់ពួកគេ ជាមួយនឹងក្រុង និងភូមិរបស់ពួកគេ។​
\s5
\v 24 នេះគឺជាអ្វីដែលលោកម៉ូសេបានប្រគល់ដល់កុលសម្ព័ន្ធកាដតាមអំបូរនីមួយៗ៖
\v 25 ​ទឹក​ដី​របស់ពួកគេ គឺស្រុក​យ៉ា‌ស៊ើរ ក្រុង​ទាំង​ប៉ុន្មាន​នៅ​ស្រុក​កាឡាដ និង​​ស្រុក​អាំម៉ូនពាក់​កណ្ដាល រហូត​ដល់​អារ៉ូ‌អើរ ដែល​នៅ​ខាង​កើត​ក្រុង​រ៉ាបាត
\v 26 ​ពី​ក្រុង​ហេស‌បូន រហូត​ដល់​ក្រុង​រ៉ាម៉ាត មីសប៉េ និង​ក្រុង​បេ‌ថូ‌នីម ​​ពី​ក្រុង​ម៉ាហា‌ណែម​រហូត​ដល់​ព្រំ‌ប្រទល់​ស្រុក​ដេបៀរ។
\s5
\v 27 នៅ​ក្នុង​ជ្រលង​ភ្នំ លោកម៉ូសេបានឲ្យ​​ក្រុង​បេត‌ហា‌រ៉ាម ក្រុង​បេត‌នីម‌រ៉ា ក្រុង​ស៊ូកុត និង​ក្រុង​សាផូន​ដែល​ជា​ចំណែក​ទឹក​ដី​ចុង​ក្រោយ​នៃ​អាណា‌ចក្រ​របស់​ព្រះ‌បាទ​ស៊ីហុន ជា​ស្ដេច​​ហេស‌បូន​​ ដែលមានទន្លេ​យ័រដាន់ជា​ព្រំ‌ប្រទល់ រហូត​ដល់​ចុង​សមុទ្រ​គេ‌នេ‌សារ៉ែតភាគខាងលិចក្រោយទន្លេយ័រដាន់ដល់ពួកគេ។
\v 28 នេះ​ជា​មរតក​របស់​កុល‌សម្ព័ន្ធ​កាដ តាម​អំបូរ ជាមួយនឹងទីក្រុង និងភូមិទាំងឡាយ។
\s5
\v 29 លោកម៉ូសេបានឲ្យទឹកដីជាមរតកដល់កុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្តាល។ លោកបានផ្តល់ឲ្យប្រជាជនក្នុងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្តាលតាមអំបូររបស់គេ។
\v 30 ទឹក​ដី​របស់ពួកគេ​ចាប់​តាំង​ពី​ស្រុក​ម៉ាហា‌ណែម ស្រុក​បាសាន ​អាណា‌ចក្រ​ទាំង​មូល​របស់​ព្រះ‌បាទ​អុក ស្ដេច​ស្រុក​បាសាន រូមទាំងក្រុងទាំងឡាយ​​នៅ​យ៉ាអៀរ ក្នុង​ស្រុក​បាសាន
\v 31 ដែលមានចំនួនហុកសិប​ស្រុក​កាឡាដពាក់​កណ្ដាល ក្រុង​អាសថា‌រ៉ូត និង​ក្រុង​អេទ្រី (ជា​រាជ​ធានី​របស់​ព្រះ‌បាទ​អុក​បាសាន)។ ទឹកដីទាំងនេះបាន​ប្រគល់​ឲ្យ​ពូជ​អំបូរ​ពាក់​កណ្ដាល​របស់​លោក​ម៉ាកៀរ​នៃ​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ ឲ្យដល់គ្រួសារនីមួយៗរបស់ពួកគេ។
\s5
\v 32 នេះគឺជាទឹកដីដែលលោកម៉ូសេបានប្រគល់ដល់ពួកគេនៅលើវាលទំនាបស្រុកម៉ូអាប់ ក្រោយទន្លេយ័រដាន់ខាងកើតក្រុងយេរីខូ។
\v 33 លោកម៉ូសេមិនបានប្រគល់ទឹកដីជាមរតកដល់កុលសម្ព័ន្ធលេវីទេ។ ព្រះអម្ចាស់ជាព្រះជាម្ចាស់របស់ប្រជាជនអ៊ីស្រាអែលជាមរតករបស់ពួកគេ ដូចដែលលោកបាននិយាយជាមួយពួកគេ។
\s5
\c 14
\cl ជំពូក ១៤
\p
\v 1 ទាំងអស់នេះជាតំបន់ដែលប្រជាជនអ៊ីស្រាអែលបានទទួលជាមរតករបស់ពួកគេនៅក្នុងស្រុកកាណាន ដែលមានលោកបូជាចារ្យអេលាសា លោកយ៉ូស្វេជាកូនរបស់នូន និងដោយមេដឹកនាំកុលសម្ព័ន្ធដូនតារបស់ពួកគេ ជាមួយនឹងប្រជាជនអ៊ីស្រាអែលបានបែងចែកឲ្យពួកគេ។
\s5
\v 2 មរតករបស់ពួកគេត្រូវបានជ្រើសរើសដោយការចាប់ឆ្នោតគឺសម្រាប់កុលសម្ព័ន្ធទាំងប្រាំបួន និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្តាល ដូចដែលព្រះអម្ចាស់បានបង្គាប់ដល់លោកម៉ូសេ។
\v 3 លោកម៉ូសេក៏បានផ្តល់ទឹកដីជាមរតកដល់កុលសម្ព័ន្ធទាំងពី និងកុលសម្ព័ន្ធពាក់កណ្តាលទៀតនៅឯត្រោយម្ខាងទន្លេយ័រដាន់ ប៉ុន្តែ ពួកលេវីមិនទទួលបានទឹកដីជាមរតកឡើយ។
\v 4 កុលសម្ព័ន្ធរបស់លោកយ៉ូសែប តាមពិតទៅគឺពីរកុលសម្ព័ន្ធ គឺម៉ាណាសេ និងអេប្រាអ៊ីម។ កុលសម្ព័ន្ធលេវីមិនទទួលបានទឹកដីជាមរតកទេ ប៉ុន្តែ មានក្រុងសម្រាប់រស់នៅ ដែលមានកន្លែងសម្រាប់សត្វពាហនៈរបស់ពួគេ និងដាក់ទ្រព្យរបស់ពួកគេ។
\v 5 ប្រជាជនអ៊ីស្រាអែលបានធ្វើទៅតាមអ្វីដែលព្រះអម្ចាស់បានបង្គាប់ដល់លោកម៉ូសេ ដូច្នេះ គេបានបែងចែកទឹកដីគ្នា។
\s5
\v 6 បន្ទាប់មក កុលសម្ព័ន្ធយូដាមកជួបលោកយ៉ូស្វេនៅគីលកាល។ លោកកាលែបកូនរបស់លោកយេភូនេក្នុងអំបូរកេណាសនិយាយទៅកាន់លោកថា៖ «អ្នកដឹងពីអ្វីដែលព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេជាអ្នកបម្រើរបស់ព្រះអង្គដែលទាក់ទងលោក ហើយនឹងខ្ញុំនៅការដេស បានៀរ។
\v 7 កាលនោះខ្ញុំអាយុសែសិបឆ្នាំនៅពេលលោកម៉ូសេជាអ្នកបម្រើរបស់ព្រះអម្ចាស់ចាត់ខ្ញុំឲ្យទៅកាដេស​ បារនាដើម្បីស៊ើបការណ៍ក្នុងទឹកដីនេះ។ ខ្ញុំបានរាយការណ៍ដល់លោកនូវអ្វីដែលមាននៅក្នុងចិត្តរបស់ខ្ញុំ។
\s5
\v 8 ប៉ុន្តែ បងប្អូនដែលទៅជាមួយខ្ញុំបានធ្វើឲ្យប្រជាជនបាក់ទឹកចិត្តជាមួយនឹងសេចក្តីភ័យខ្លាច។ ប៉ុន្តែ ខ្ញុំបានដើរតាមព្រះអម្ចាស់ជាព្រះរបស់ខ្ញុំយ៉ាងអស់ពីចិត្ត។
\v 9 លោកម៉ូសេបានស្បថនៅថ្ងៃនោះថា៖ «ទឹកដីដែលជើងរបស់អ្នកឆ្លងកាត់នឹងក្លាយទៅជាមរតករបស់អ្នក និងរបស់កូនចៅរបស់ជារៀងរហូត ដោយសារតែអ្នកបានដើរតាមព្រះអម្ចាស់ជាព្រះរបស់ខ្ញុំយ៉ាងអស់ពីចិត្ត»។
\s5
\v 10 ឥឡូវមើលចុះ! ព្រះអម្ចាស់បានទុកជីវិតឲ្យខ្ញុំនៅសែសិបប្រាំឆ្នាំក្រោយមកនេះ ដូចដែលព្រះអង្គមានបន្ទូល គឺចាប់ពីពេលដែលព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេពេលដែលអ៊ីស្រាអែលដើរនៅក្នុងទីរហោស្ថាន។ ឥឡូវមើលចុះ! នៅថ្ងៃនេះខ្ញុំអាយុបានប៉ែតសិបប្រាំឆ្នាំហើយ។
\v 11 នៅថ្ងៃនេះ ខ្ញុំនៅតែមានកម្លាំងដូចនៅថ្ងៃដែលលោកម៉ូសេបញ្ជូនខ្ញុំទៅដែរ។ កម្លាំងរបស់ខ្ញុំនៅពេលនេះ គឺខ្លាំងដូចពីមុន សម្រាប់ធ្វើសង្គ្រាម សម្រាប់ទៅ​ និងមក។
\s5
\v 12 ដូច្នេះ សូមប្រគល់តំបន់ភ្នំនេះមកឲ្យខ្ញុំឥឡូវនេះ ជាកន្លែងដែលព្រះអម្ចាស់បានសន្យាដល់ខ្ញុំនៅថ្ងៃនោះ។ ដូចដែលអ្នកបានឮនៅថ្ងៃនោះថា ជនជាតិអាណាក់ ដែលនៅទីនោះក្រុងរបស់គេជាក្រុងដែលមានកំពែងរឹងមាំ។ ព្រះអម្ចាស់នឹងគង់នៅជាមួយខ្ញុំ ហើយខ្ញុំនឹងដេញអ្នកទាំងនោះចេញដូចដែលព្រះអម្ចាស់បានមានបន្ទូល»។
\s5
\v 13 បន្ទាប់មក លោកយ៉ូស្វេក៏ឲ្យពរលោក ហើយប្រគល់ក្រុងហេប្រូនជាមរតកដល់កាលែបជាកូនរបស់លោកយេភូនេ។
\v 14 ដូច្នេះ ហេប្រូនក្លាយជាមរតករបស់លោកកាលែបជាកូនរបស់លោកយេភូនេក្នុងអំបូកេណាសរហូតដល់សព្វថ្ងៃនេះ ដោយសារលោកបានដើរតាមព្រះអម្ចាស់ជាព្រះរបស់អ៊ីស្រាអែលដោយអស់ពីចិត្ត។
\v 15 ឥឡូវនេះក្រុងពីមុនដែលមានឈ្មោះថា គៀយ៉ាតអេបាបានប្តូរឈ្មោះមកហេប្រូនវិញ។ (អេបាជាក្រុងដែលមានមនុស្សមាឌធំៗក្នុងចំណោមអាណាក់)។ បន្ទាប់មក ទឹកដីនោះលែងមានសង្គ្រាមទៀតហើយ។
\s5
\c 15
\cl ជំពូក ១៥
\p
\v 1 ទឹកដីរបស់កុលសម្ព័ន្ធយូដា​ដែលប្រគល់តាមអំបូររបស់គេរៀងៗខ្លួនគឺចាប់ពីព្រំប្រទល់ភាគខាងត្បូងស្រុកអេដុំ ជាមួយនឹងវាលរហោស្ថានស៊ីននៅខាងត្បូងបំផុត។
\v 2 ព្រំប្រទល់របស់ពួកគេនៅខាងត្បូងចាប់ពីចុងសមុទ្រអំបិល ចាប់ពីជ្រោយដែលបែរទៅទិសខាងត្បូង។
\s5
\v 3 ព្រំប្រទល់បន្ទាប់របស់ពួកគេចាប់ពីភាគខាងត្បូងនៃភ្នំអាក្រាប៊ីមរហូតដល់ស៊ីន ហើយបន្តរហូតដល់ភាគខាងត្បូងកាដេស បានៀរ តាមហេតស្រូន ហើយឡើងទៅអាដា និងការកា។
\v 4 វាត្រូវឆ្លងកាត់អាសមូន រហូតដល់ស្រុកអស៊ីប ហើយមកទល់នឹងសមុទ្រ។ នេះជាព្រំប្រទល់ខាងត្បូងរបស់ពួកគេ។
\s5
\v 5 ព្រំប្រទល់ភាគខាងកើតគឺសមុទ្រអំបិល នៅមាត់ទន្លេយ័រដាន់។ ព្រំប្រទល់ភាគខាងជើងចាប់ពីជ្រោយសមុទ្រ នៅឯម៉ាត់ទន្លេយ័រដាន់។
\v 6 ចាប់ពីបេត ហុកឡា កាត់​តាម​ខាង​ជើង​បេតអា‌រ៉ាបា។ បន្ទាប់មកវាទៅជាប់នឹង​ផ្ទាំង​ថ្ម​បូហានដែលជាឈ្មោះកូនរបស់លោករូបេន។
\s5
\v 7 បន្ទាប់មក ព្រំ‌ប្រទល់​នេះ​ទៅ​ដល់​ក្រុង​ដេបៀរ តាម​ជ្រលង​ភ្នំ​អាគ័រ និងទៅ​ខាង​ជើង​ទៅកាន់​គីល‌កាល់ ដែល​នៅ​ទល់​មុខភ្នំ​អាឌូ‌មីម ដែលនៅខាងត្បូងជ្រលងភ្នំ។ បន្ទាប់​មក ព្រំ‌ប្រទល់ឆ្ឆងកាត់ប្រភព​ទឹក​អេន សេ‌ម៉េស ហើយ​ទៅ​អេន រ៉ូកែល។
\v 8 បន្ទាប់មក ​ព្រំប្រទល់​ទៅ​ដល់​ជ្រលង​ភ្នំ​ហ៊ិនុម ទៅដល់​ខាង​ត្បូង​​ក្រុង​យេប៊ូស (ដែលជា​ក្រុង​យេរូ‌សាឡិម)។ បន្ទាប់មក​ បន្តរហូត​ដល់​កំពូល​ភ្នំដែលនៅលើ​ជ្រលង​ភ្នំ​ហ៊ីនុមភាគខាងលិច ដែល​នៅ​ចុង​ខាង​ជើង​ជ្រលង​ភ្នំ​រេផែម។
\s5
\v 9 បន្ទាប់មក ព្រំប្រទល់លាតសន្ធឹងពីកំពូលភ្នំទៅដល់ប្រភពទឹក​ណិប‌តា ហើយ​បន្ត​ពីនោះទៅ​ដល់​ក្រុង​នានា​នៃ​​ភ្នំ​អេប្រូន។ បន្ទាប់មក ព្រំប្រទល់បត់ជុំវិញ​ក្រុង​បាឡា (គឺដូច​ក្រុង​គារ‌យ៉ាត យា‌រីម)។
\v 10 បន្ទាប់មក ព្រំប្រទល់នេះវង់ជុំវិញភាគខាងលិច​បាឡាទៅដល់​ភ្នំ​សៀរ ​កាត់​តាម​ម្ខាងនៃ​ភ្នំ​យារីមភាគខាងជើង (ដូចគ្នានឹងភ្នំ​កេសា‌ឡូន) ចុះ​ទៅ​ដល់​បេត‌សេ‌ម៉េស និង​កាត់ទៅដល់​ធីមណា។
\s5
\v 11 ព្រំប្រទល់ចេញទៅភាគខាងជើង​ភ្នំ​អេក្រូន ហើយបន្ទាប់មកបត់ជុំវិញ​ស៊ីក្រូន និងឆ្លងកាត់​ភ្នំ​បាឡា ពីទីនោះបន្តទៅ​ដល់​យ៉ាប់‌នាល។
\v 12 ព្រំប្រទល់ចប់ត្រង់សមុទ្រ​។ ​ព្រំ‌ប្រទល់​ខាង​លិច​គឺ​សមុទ្រ​ធំ និង​តំបន់​ឆ្នេរ​។ នេះ​​ជា​ព្រំ‌ប្រទល់​ជុំ‌វិញ​កុលសម្ព័ន្ធ​យូដា តាម​អំបូរ​របស់​គេរៀងៗខ្លួន។
\s5
\v 13 ក្នុងការរក្សាបញ្ញត្តរបស់ព្រះអម្ចាស់លោកយ៉ូស្វេបានឲ្យកិច្ចការមួយដល់លោកកាលែបជាកូនរបស់លោកយេភូនេក្នុងការកាន់កាប់ទឹកដីក្នុងចំណោមកុលសម្ព័ន្ធយូដា គារ‌យ៉ាត អើបា គឺ​ក្រុង​ហេប្រូន អើបា​ត្រូវ​ជា​ឪពុក​របស់​​លោកអណាក់)។​
\v 14 លោកកាលែបបានបណ្ដេញកូនប្រុសៗរបស់លោកអណាក់បីនាក់ គឺ​លោកសេសាយ លោក​អហ៊ី‌ម៉ាន និង​​លោកតាល‌ម៉ាយ ដែលជាអ្នកជំនាន់ក្រោយរបស់លោកអណាក់។
\v 15 លោកបានចេញពីទីនោះទៅវាយយកក្រុងដេបៀរ (ក្រុងដេបៀរគេធ្លាប់ហៅថាគារ‌យ៉ាត សេភើរ)។
\s5
\v 16 លោកកាលែបនិយាយថា៖ «មនុស្សដែលវាយគារ‌យ៉ាត សេភើរ ហើយដណ្តើមបាន នោះខ្ញុំនឹងប្រគល់កូនស្រីរបស់ខ្ញុំគឺនាងអាក់‌សាធ្វើជាប្រពន្ធ»។
\v 17 លោក​អូធ្នាល ជា​កូន​របស់​លោក​កេណាស​ជា​ប្អូនប្រុស​របស់​លោក​កាលែប វាយ​យក​ក្រុង​នោះ​បាន។ លោក​កាលែប​ក៏​លើក​នាង​អាក់‌សា ជា​កូន​ស្រី​របស់​លោក ឲ្យ​ធ្វើ​ជា​ប្រពន្ធគាត់។
\s5
\v 18 ក្រោយមក លោកអាក់សាបានមកនៅជាមួយលោកអូធ្នាល ហើយនាងទទូចឲ្យគាត់សុំដីពីឪពុករបស់នាង។ នៅពេលដែលនាងចេញលាទៅ លោកកាលែបបាននិយាយនឹងនាងថា៖ «តើកូនចង់បានអ្វី»?
\s5
\v 19 នាងអាក់សាឆ្លើយថា៖ «សូម​ធ្វើតាមសំណូមពរកូនផង តាំងពីពុក​បាន​ចែកទឹកដីនេកេវ​ឲ្យ​កូន សូម​ចែក​ប្រភពទឹក​ឲ្យ​កូនខ្លះ​ផង»។ បន្ទាប់មក លោកកាលែបក៏ចែកប្រភពទឹកខាងលើ និងប្រភពទឹកខាងក្រោមឲ្យនាង។
\s5
\v 20 នេះជាមរតករបស់កុលសម្ព័ន្ធយូដាដែលបានឲ្យតាមអំបូររបស់គេ។
\s5
\v 21 ក្រុង​ទាំងឡាយដែលជាកម្មសិទ្ធិរបស់កុលសម្ព័ន្ធយូដានៅខាងត្បូងបំផុត ដល់ព្រំប្រទល់ស្រុក​អេដុម មានកាបសៀល អេឌើរ យ៉ាគើរ
\v 22 គីណា ឌីម៉ូ‌ណា អាដា‌ដា
\v 23 កេដែស ហា‌សោរ អ៊ីថ្នាន
\v 24 ស៊ីភ តេលែម បេអា‌ឡូត។
\s5
\v 25 ហា‌សោរ ហាដា‌ថា កេរី‌យ៉ូត ហេត‌ស្រូន (គេក៏ហៅថា​ហា‌សោរ)
\v 26 អាម៉ាម សេម៉ា ម៉ូឡា‌ដា
\v 27 ហាត់សារ-‌កាដដា ហេស‌ម៉ូន បេតផា‌លែត
\v 28 ហាត់‌សារ សូអាល បៀរ‌សេបា ប៊ីស‌យ៉ុត‌យ៉ា។
\s5
\v 29 បាឡា អ៊ីយ៉ីម អាត់‌សែម
\v 30 អែល‌ថូឡាត កេ‌សៀល ហោ‌ម៉ា
\v 31 ស៊ីគ‌ឡាក់ មាដ‌ម៉ា‌ណា សាន សាណា
\v 32 ល្បា‌អូត ស៊ីល‌ហ៊ីម អាយីន និង​រ៉ីមម៉ូន។ មាន​ម្ភៃ​ប្រាំ​បួន​ក្រុងរួមទាំងភូមិរបស់ពួកគេផងដែរ។
\s5
\v 33 នៅតាមភ្នំទាបៗ មាន៖ ក្រុងអែស‌ថោល ក្រុងសូរ៉ាស់
\v 34 ក្រុងអាសណា ក្រុងសា‌ណូអា ក្រុងអេន កានីម ក្រុងតាពួរ ក្រុងអេណាម
\v 35 ក្រុងយ៉ារ‌មូត ក្រុងអាឌូ‌ឡាំ ក្រុងសូគរ ក្រុងអា‌សេ‌កា
\v 36 ក្រុងស្អារ៉ែម ក្រុងអាឌី‌ថែម និងក្រុងកេដេ‌រ៉ា (គឺ​ក្ដេរ៉ូ‌ថែម)។ មាន​ដប់‌បួន​ក្រុងរួមទាំងភូមិរបស់ពួកគេ។
\s5
\v 37 ក្រុងសេណាន ក្រុងហា‌ដា‌សា មីគ‌ដាល កាដ
\v 38 ក្រុងឌី‌លាន ក្រុងមីសប៉ា ក្រុងយ៉ុគ‌ធាល
\v 39 ក្រុងឡាគីស ក្រុងបូស‌កាត់ ក្រុងអេក្លូន។
\s5
\v 40 ក្រុងកាបូន ក្រុងឡា‌ម៉ាស ក្រុងគីត‌លីស
\v 41 ក្រុងកេដេ‌រ៉ូត ក្រុងបេត‌ដាកូន ក្រុងណា‌អាម៉ា និង​ក្រុងម៉ាកេ‌ដា។ មានចំនួនដប់ប្រាំមួយទីក្រុងរួមទាំងភូមិរបស់ពួកគេផង។
\s5
\v 42 ក្រុងលីប‌ណា ក្រុងអេធើរ ក្រុងអាសាន
\v 43 ក្រុងយីប‌ថា ក្រុងអាស‌ណា ក្រុងនេស៊ីប
\v 44 ក្រុងកៃឡា ក្រុងអាក‌ស៊ីប និង​ក្រុងម៉ារី‌សា។ មានចំនួនប្រាំបួនទីក្រុងរួមទាំងភូមិរបស់ពួកគេផង។
\s5
\v 45 ក្រុង​អេក្រូន ជួយក្រុងជុំ‌វិញ និងភូមិនានា
\v 46 ​ពី​ក្រុង​អេក្រូន រហូត​ដល់​សមុទ្រ ព្រម​ទាំង​​ភូមិ​ទាំង​នានានៅជិតក្រុង​អាស‌ដូឌរួមទាំងភូមិរបស់ពួកគេ។
\v 47 ក្រុង​អាស‌ដូឌ និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ ក្រុង​កាសា និង​ក្រុង​នៅ​ជុំ‌វិញទៅដល់​ទឹក​ធ្លាក់​នៅ​​អេស៊ីប និង​ឆ្នេរ​សមុទ្រ។
\s5
\v 48 នៅក្នុងតំបន់ភ្នំ មានក្រុងសា‌មៀរ ក្រុងយ៉ាត‌ទៀរ ក្រុងសូគរ
\v 49 ក្រុងដាណា ក្រុងគារយ៉ាត ក្រុងសាន‌ណា (គឺ​ក្រុងដេបៀរ)
\v 50 ក្រុងអាណាប ក្រុងអែស‌ធេម៉ូរ ក្រុងអានីម
\v 51 ក្រុងកូសែន ក្រុងហូឡូន និងក្រុង​គីឡោ។ ​មាន​ទាំង​អស់​ដប់​មួយ​ក្រុងរួមទាំងភូមិរបស់ពួកគេ។
\s5
\v 52 ក្រុងអារ៉ាប ក្រុងឌូម៉ា ក្រុងអែស‌អៀន
\v 53 ក្រុងយ៉ានិម ក្រុងបេត តាពូ‌អា ក្រុងអាផេ‌កា
\v 54 ក្រុងហិម‌កា ក្រុងគារ‌យ៉ាត អើបា (គឺ​ហេប្រូន) និង​ស៊ី‌អោរ។ ​មាន​ទាំង​អស់​ប្រាំ​បួន​ក្រុងរួមទាំងភូមិរបស់ពួកគេ។
\s5
\v 55 ក្រុងម៉ាអូន ក្រុងកើមែល ក្រុងស៊ីភ ក្រុងយូថា
\v 56 ក្រុងយេសរាល ក្រុងយ៉ុក‌ឌាម ក្រុងសា‌ណូអា
\v 57 ក្រុងកាអ៊ីន ក្រុងគីបៀរ និងក្រុង​ធីមណា។ ​មាន​ទាំង​អស់​ដប់​ក្រុងរួមទាំងភូមិរបស់ពួកគេ។
\s5
\v 58 ក្រុងហាល់‌ហ៊ូល ក្រុងបេត‌សើរ ក្រុងកេដោរ
\v 59 ក្រុងម៉ារ៉ាត ក្រុងបេតអា‌ណូត និង​ក្រុងអែល‌ទិកុន។ ​មាន​ទាំង​អស់​ប្រាំ​មួយ​ក្រុងរួមទាំងភូមិរបស់ពួកគេ។
\s5
\v 60 ក្រុងគារយ៉ាត បាល (គឺ​ក្រុងគៀរី‌យ៉ាត យារីម) និងក្រុង​រ៉ាបាត គឺ​មាន​ទាំង​អស់​ក្រុង​ពីររួមទាំងភូមិរបស់ពួកគេ។
\v 61 នៅក្នុង​វាល​រហោ‌ស្ថាន​មានក្រុងបេតអា‌រ៉ាបា ក្រុងមីត‌ឌីន ក្រុងសេ‌កាកា
\v 62 ក្រុងនីបសាន ក្រុងអៀហា ក្រុងមេឡាក់ និងក្រុង​អេន-‌គេឌី។ មាន​ទាំង​អស់​ដប់‌ប្រាំ​មួយ​ក្រុងរួមទាំងភូមិរបស់ពួកគេ។
\s5
\v 63 ប៉ុន្តែ សម្រាប់ជនជាតិយេប៊ូស ការកាន់កាប់ក្រុងយេរូសាឡិមកុលសម្ព័ន្ធយូដាមិនអាចចេញពួកគេចេញបានឡើយ ដូច្នេះជនជាតិយេប៊ូសរស់នៅទីនោះជាមួយកុលសម្ព័ន្ធយូដារហូតដល់សព្វថ្ងៃនេះ។
\s5
\c 16
\cl ជំពូក ១៦
\p
\v 1 ការបែងចែកទឹកដីដល់កុលសម្ព័ន្ធយូ៉សែបលាតសន្ធឹងចាប់ពីទន្លេយ័រដាននៅក្រុងយេរីខូ តំបន់ទឹកធ្លាក់ខាងកើតក្រុងយេរីខូ ទៅដល់វាលរហៅស្ថាន ឡើងពីយេរីខូឆ្លងកាត់តំបន់ភ្នំបេតអែល។
\v 2 បន្ទាប់មក ចេញពីបេតអែលទៅដល់ក្រុងលូស និងឆ្លងកាត់តាម​ក្រុង​អាថា‌រ៉ូត ជាទឹកដីស្រុក​អើគី។
\s5
\v 3 បន្ទាប់មក ចុះទៅភាគខាងលិចនៃតំបន់របស់​ជន‌ជាតិ​យ៉ាផ្លេ‌ទីត រហូត​ដល់​តំបន់​បេត‌ហូរ៉ូនភាគខាង​ក្រោម និង​បន្ទាប់មក ទៅកេស៊ើរ ហើយបញ្ចប់នៅត្រង់សមុទ្រ។
\v 4 ​កុលសម្ព័ន្ធយ៉ូសែប គឺលោកម៉ាណា‌សេ និងលោក​អេប្រាអ៊ីមបានទទួលទឹកដីជាមរតកបែបនេះឯង។
\s5
\v 5 ទឹកដីរបស់កុលសម្ព័ន្ធអេប្រាអ៊ីមត្រូវបានបែងចែកតាមអំបូរនីមួយៗដូចខាងក្រោម៖ ព្រំប្រទល់ជាមរតករបស់ពួកគេភាគខាងលិចគឺចាប់ពី​ក្រុង​អាថា‌រ៉ូត-‌អាដើរ​រហូត​ដល់​បេត‌ហូរ៉ូន​ផ្នែកខាងលើ
\v 6 ហើយ​ចេញពីនោះ​បន្តទៅសមុទ្រ​។ ចេញពីក្រុង​មីគ‌មេថានៅផ្នែកខាងជើង ហើយ​ត្រឡប់ទៅ​ខាង​កើត​​ក្រុង​តាណាត ស៊ីឡូ ហើយ​ឆ្លង​កាត់​ខាងក្រោយក្រុងនោះ​ទៅ​ខាង​កើត​យ៉ា‌ណូ‌ហា។
\v 7 បន្ទាប់​មក ព្រំ‌ប្រទល់​នោះ​ចុះ​ពី​យ៉ា‌ណូ‌ហា​ទៅ​អាថា‌រ៉ូត ទៅ​ណា‌រ៉ា‌តា ហើយ​មកដល់​ក្រុង​យេរីខូ បញ្ចប់ត្រង់​ទន្លេ​យ័រដាន់។
\s5
\v 8 ចេញ​ពីព្រំប្រទល់​តាពួរទៅ​ភាគ​ខាង​លិច រហូត​ដល់​ទឹក​ធ្លាក់​ខាណា និងបញ្ចប់ត្រឹមសមុទ្រ។ នេះ​ជា​ទឹក​ដី​មរតក​របស់​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម តាម​អំបូរ​របស់​គេ
\v 9 ដោយ​មានទាំង​ក្រុងនានាដែលជ្រើសរើសសម្រាប់កុលសម្ព័ន្ធអេប្រាអ៊ីម ជាមួយនឹងមរតករបស់កុលសម្ព័ន្ធម៉ាណាសេ រួមទាំងក្រុងទាំងប៉ុន្មាន ក៏ដូចជាភូមិរបស់ពួកគេ។
\s5
\v 10 ពួកគេពុំបានបណ្តេញជនជាតិកាណានដែលរស់នៅក្នុងកេស៊ើរឡើយ ដូច្នេះជនជាតិកាណានបានរស់នៅជាមួយអេប្រាអ៊ីមរហូតដល់សព្វថ្ងៃនេះ ប៉ុន្តែ អ្នកទាំងនេះត្រូវបានបង្ខំឲ្យធ្វើការយ៉ាងធ្ងន់។
\s5
\c 17
\cl ជំពួក ១៧
\p
\v 1 នេះជាការបែងចែកទឹកដីសម្រាប់កុលសម្ព័ន្ធម៉ាណាសេ (ដែលជាកូនច្បងរបស់លោកយ៉ូសែប) ដែលសម្រាប់លោកម៉ាកៀរ ដែលជាកូនច្បងរបស់លោកម៉ាណាសេ ដែលលោកជាឪពុករបស់លោកកាឡាដ។ កូនចៅរបស់លោកម៉ាកៀរបានទទួលទឹកដីស្រុក​កាឡាដ និង​ស្រុក​បាសាន ដោយសារលោកម៉ាកៀរជាមនុស្សអង់អាចក្លាហាន។
\v 2 ទឹកដីដែលបែងចែកដល់អ្នកផ្សេងទៀតក្នុងកុលសម្ព័ន្ធម៉ាណាសេតាមអំបូរនីមួយៗ​អបៀ‌ស៊ើរ ​ហេឡេក អាស‌រាល ​ស៊ីគែមហេភើរ និង​សេមី‌ដា។ នេះគឺជាកូនចៅប្រុសៗរស់លោកម៉ាណាសេជាកូនរបស់លោកយ៉ូសែប តំណាងដោយអំបូររបស់ពួកគេរៀងៗខ្លួន។
\s5
\v 3 លោក​ស្លូផិ‌ហាត ជា​កូន​របស់​លោក​ហេភើរ ជាកូនរបស់​លោក​កាឡាដ ជាកូនរបស់​លោក​ម៉ាកៀរ ដែល​ជា​កូន​របស់​លោក​ម៉ាណា‌សេ លោកគ្មាន​កូន​ប្រុស​ទេ មាន​តែ​កូន​ស្រី​។​ ឈ្មោះកូនស្រីៗរស់លោក គឺ​នាង​ម៉ាឡា នាង​ណូហា នាង​ហុកឡា នាង​មីលកា និង​ធើសា។
\v 4 ពួកនាងបាន​ទៅ​ជួប​លោក​បូជា‌ចារ្យ​អេ‌ឡា‌សារ និង​លោក​យ៉ូស្វេ ជា​កូន​របស់​លោក​នូន ព្រម​ទាំងជា​មេ​ដឹក​នាំ​ប្រជា‌ជន ដោយនិយាយថា៖ «ព្រះ‌អម្ចាស់​បាន​បង្គាប់​លោក​ម៉ូសេ​ឲ្យ​ប្រគល់​ទឹក​ដី​ជាមរតកដល់ពួកយើង ដូចបងប្អូនប្រុសៗ​របស់​ពួក​នាង​ខ្ញុំ​ដែរ»។ ដូច្នេះ ស្រប​តាម​បទ‌បញ្ជា​របស់​ព្រះ‌អម្ចាស់ លោកក៏ប្រគល់ទឹកដីជាមរតកដល់ពួកនាងក្នុងចំណោមបងប្អូនប្រុសៗរស់ឪពុកពួកនាង។
\s5
\v 5 ទឹកដីដប់ចំណែកបានចែកឲ្យកុលសម្ព័ន្ធម៉ាណាសេនៅក្នុងស្រុកកាឡាដ និង​ស្រុក​បាសាន ដែលនៅត្រើយម្ខាងនៃទន្លេយ័រដាន់
\v 6 ដោយសារតែកូនស្រីៗរបស់លោកម៉ាណាសេបានទទួលទឹកដីជាមរតករួចជាមួយកូនប្រុសៗរបស់លោកដែរ។ ទឹកដីកាឡាដត្រូវបានប្រគល់ឲ្យអ្នកផ្សេងទៀតនៅកុលសម្ព័ន្ធម៉ាណាេស។
\s5
\v 7 ទឹក​ដី​នៃ​កុល‌សម្ព័ន្ធ​ម៉ាណា‌សេចាប់​ពី​ស្រុក​អេ‌ស៊ើរ​ទៅ​​មីគ‌មេថា ដែល​នៅខាងកើត​ស៊ីគែម។ បន្ទាប់មក ព្រំប្រទល់ទៅខាង​ត្បូងទៅដល់ទឹកធ្លាក់​ស្រុក​អេន តាពួរ។
\v 8 (ទឹក​ដី​ស្រុក​តាពួ​ជា​កម្មសិទ្ធិ​របស់ម៉ាណា‌សេ ប៉ុន្តែ ក្រុង​តាពួ​ដែល​ជាប់​នឹង​ព្រំ‌ប្រទល់​ម៉ាណា‌សេ ជា​កម្មសិទ្ធិ​របស់​កុលសម្ព័ន្ធ​អេប្រាអ៊ីម)។
\s5
\v 9 ព្រំប្រទល់ចុះទៅដល់ទឹកធ្លាក់ខាណា។​ ទីក្រុងដែលនៅភាគខាងត្បូងទឹកធ្លាក់ក្នុងចំណោមទីក្រុងរបស់ម៉ាណាសេជាកម្មសិទ្ធិរបស់អេប្រាអ៊ីម។ ព្រំប្រទល់របស់ម៉ាណាសេគឺនៅភាគខាងជើងទឹកធ្លាក់ ហើយចប់ត្រឹមសមុទ្រ។
\v 10 ទឹកដីភាគខាងត្បូងជាកម្មសិទ្ធិរបស់អេប្រាអ៊ីម ហើយទឹកដីភាគខាងជើងជាកម្មសិទ្ធិរបស់ម៉ាណាសេ ដែលមានសមុទ្រជាព្រំប្រទល់។ នៅផ្នែកខាងជើងទៅដល់អេ‌ស៊ើរ​​ ហើយខាងកើតមានព្រំប្រទល់ដល់​អ៊ីសា‌ខារ។
\s5
\v 11 ទាំង​​នៅក្នុងទឹកដីរបស់អ៊ីសា‌ខារ និង​​អេ‌ស៊ើរ កុលសម្ព័ន្ធម៉ាណាសេកាន់កាប់ក្រុង​បេត‌សាន និង​ភូមិ​របស់ក្រុងនោះ ក្រុង​យីប‌លាម និង​ភូមិ​ដែល​របស់ក្រុងនោះ ក្រុង​ដោរ ក្រុង​អេន ដោរ និង​ភូមិ​ដែល​របស់ក្រុងនោះ ក្រុង​តាណាក់ និង​ភូមិ​ដែល​របស់ក្រុងនោះ ក្រុង​មេគី‌ដោ និង​ភូមិរបស់ក្រុងនោះ (និងទីក្រុងទីបីគឺនេបហេត)។
\v 12 តែកុលសម្ព័ន្ធម៉ាណាសេមិនអាចកាន់កាប់ក្រុងទាំងនោះបានទេដោយសារតែជនជាតិកាណានបន្តរស់នៅក្នុងទឹកដីទាំងនោះ។
\s5
\v 13 នៅពេលដែលជនជាតិអ៊ីស្រាអែលមានកម្លាំងខ្លាំងឡើង ពួកគេបានយកជនជាតិកាណានធ្វើការជាទម្ងន់ ប៉ុន្តែ ពួកគេមិនបានបណ្តេញអ្នកទាំងនោះចេញទាំងស្រុងនោះទេ។
\s5
\v 14 បន្ទាប់មក កូនចៅរបស់លោកយ៉ូសែបនិយាយទៅកាន់លោកយ៉ូស្វេថា៖ «ហេតុអ្វីបានជាលោកចែកទឹកដីតែមួយចំណែកដល់ពួកយើងដូច្នេះ យើងមានគ្នាច្រើនណាស់ដោយសារព្រះអម្ចាស់បានប្រទានពរដល់យើង»?
\v 15 លោកយ៉ូស្វេបាននិយាយនឹងពួកគេថា៖ «បើអ្នកមានគ្នាច្រើន សូមឡើងទៅលើភ្នំ ហើយកាប់ឆ្ការដីសម្រាប់ពួកអ្នករាល់គ្នាចុះនៅក្នុងស្រុក​ពេរី‌ស៊ីត និង​ស្រុក​រេផែម​ទៅ។ ចូរធ្វើដូច្នេះដោយសារតែទឹកដីអេប្រាអ៊ីមតូចពេកសម្រាប់អ្នករាល់គ្នា»។
\s5
\v 16 កូនចៅរបស់លោកយ៉ូសែបនិយាយថា៖ «ភ្នំនោះមិនគ្រប់គ្រាន់សម្រាប់ពួកយើងទេ។ ប៉ុន្តែ ជនជាតិកាណានដែលរស់នៅក្នុងជ្រលងភ្នំនោះមានរទេះចម្បាំងធ្វើពីដែកទាំង​អ្នក​នៅ​ក្រុង​បេត‌សាន និង​ភូមិ​របស់ក្រុងនោះ ព្រម​ទាំង​អស់​អ្នក​ដែល​រស់​នៅ​តាម​ជ្រលង​ភ្នំ​យេសរាលដែរ»។
\v 17 បន្ទាប់មក លោកយ៉ូស្វេនិយាយទៅកុលសម្ព័ន្ធយ៉ូសែប គឺទៅកុលសម្ព័ន្ធអេប្រាអ៊ីម និងកុលសម្ព័ន្ធម៉ាណាសេថា៖ «អ្នកមានគ្នាច្រើន ហើយអ្នកក៏មានកម្លាំងខ្លាំងដែរ។ អ្នកមិនត្រូវមានដីតែមួយចំណែកឡើយ។
\v 18 ភ្នំនេះនឹងក្លាយជារបស់អ្នក។ ដូច្នេះអ្នកត្រូវឆ្ការព្រៃទាំងនេះដើម្បីធ្វើជាកម្មសិទ្ធ។ អ្នកត្រូវបណ្តេញជនជាតិកាណានចេញ ទោះបីជាពួកគេមានរទេះចំបាំងដែក ហើយទោះបីជាពួកគេខ្លាំងយ៉ាងណាក៏ដោយ»។
\s5
\c 18
\cl ជំពូក ១៨
\p
\v 1 បន្ទាប់មក ប្រជាជនអ៊ីស្រាអែលទាំងអស់ជួបជុំគ្នានៅស៊ីឡូ។ ពួកគេដំឡើងតង់ជួបជុំគ្នានៅទីនោះ ហើយពួកគេកាន់កាប់ទឹកដីដែលនៅខាងមុខពួកគេ។
\v 2 នៅមានកុលសម្ព័ន្ធប្រាំពីរទៀតក្នុងចំណោមកុលសម្ព័ន្ធអ៊ីស្រាអែលដែលមិនទាន់បានទទួលទឹកដីជាមរតកនៅឡើយទេ។
\s5
\v 3 លោកយ៉ូស្វេនិយាយទៅកាន់ប្រជាជនអ៊ីស្រាអែលថា៖ «តើដល់ពេលណាទើបអ្នករាល់គ្នាទៅកាន់កាប់ទឹកដីដែលព្រះអម្ចាស់ជាព្រះជាម្ចាស់របស់ដូនតាអ្នករាល់គ្នាប្រទានឲ្យ?
\v 4 ចូរតែងតាំងមនុស្សប្រុសបីនាក់ពីក្នុងកុលសម្ព័នរបស់អ្នករាល់គ្នា ហើយខ្ញុំនឹងបញ្ជូនពួកគេទៅ។ ពួកគេនឹងចេញទៅ ហើយធ្វើការវាស់វែងទឹកដីទាំងនោះ។ ពួកគេនឹងសរសេរបាយការណ៍អំពីទឹកដីទាំងនោះជាមរតករបស់ពួកគេ ហើយពួកគេនឹងត្រឡប់មកជួបខ្ញុំវិញ។
\s5
\v 5 ពួកគេនឹងបែងចែកជាប្រាំពីរចំណែក។ យូដាត្រូវបន្តនៅក្នុងទឹកដីរបស់ពួកគេនៅខាងត្បូង ហើយកូនចៅលោកយ៉ូសែបត្រូវមានទឹកដីរបស់ពួកគេទៅខាងជីេង។
\v 6 អ្នកត្រូវរៀបរាប់ពីដីនោះជាប្រាំពីរចំណែក ហើយត្រូវយក​របាយ​ការណ៍នោះមកឲ្យខ្ញុំនៅទីនេះ។ ខ្ញុំនឹងចាប់ឆ្នោតឲ្យអ្នករាល់គ្នានៅមុខព្រះអម្ចាស់ជាព្រះជាម្ចាស់របស់យើង។
\s5
\v 7 កុលសម្ព័ន្ធលេវីគ្មានចំណែកអ្វីនៅក្នុងចំណោមអ្នករាល់គ្នាទេ ភាពជាបូជាចារ្យនៅមុខព្រះអម្ចាស់ជាមរតករបស់ពួកគេ។ កុលសម្ព័នកាដ រូបេន និងម៉ាណាសេចំនួនពាក់កណ្តាលទៀតបានទទួលចំណែករបស់ពួកគេនៅត្រើយម្ខាងទន្លេយ័រដាន់។ នេះជាទឹកដីមរតកដែលលោកម៉ូសេជាអ្នកបម្រើរបស់ព្រះអម្ចាស់បានប្រគល់ដល់ពួកគេ»។​
\s5
\v 8 ដូច្នេះ ប្រុសៗទាំងនោះក៏ក្រោកឡើង ហើយចេញទៅ។ លោកយូ៉ស្វេបានបង្គាប់ឲ្យពួកគេសរសេររបាយការណ៍ពីទឹកដីទាំងនោះដោយនិយាយថា៖ «ចូរទៅមើលទឹកដីទាំងនោះ រួចសរសេររបាយការណ៍ ហើយត្រឡប់មករកខ្ញុំវិញ។ ខ្ញុំនឹងចាប់ឆ្នោតនៅមុខព្រះអម្ចាស់នៅឯស៊ីឡូនេះសម្រាប់អ្នករាល់គ្នា»។
\v 9 ដូច្នេះ ប្រុសៗទាំងនោះក៏ចេញទៅ ហើយចូរទៅមើលទឹកដីទាំងនោះ រួចសរសេររបាយការណ៍នៅក្នុងក្រាំងមួយតាមចំនួនក្រុងរបស់ទឹកដីនោះជាប្រាំពីរចំណែក ដោយបានកត់ពីក្រុងទាំងនោះជាចំណែកៗ។ ពួកគេក៏ត្រឡប់មករកលោកយ៉ូស្វេវិញនៅក្នុងជំរំនៅស៊ីឡូ។
\s5
\v 10 បន្ទាប់មក លោកយ៉ូស្វេក៏បានចាប់ឆ្នោតសម្រាប់ពួកគេនៅស៊ីឡូនៅមុខព្រះអម្ចាស់។ គឺនៅទីនោះហើយដែលលោកយ៉ូស្វេបានបែងចែកទឹកដីទៅដល់ជនជាតិអ៊ីស្រាអែល គឺកុលសម្ព័ន្ធនីមួយៗបានទទួលចំណែកទឹកដីរបស់ពួកគេ។
\s5
\v 11 ការបែងចែកទឹកដីដល់កុលសម្ព័ន្ធបេនយ៉ាមីន គឺបានបែងចែកតាមអំបូររបស់ពួកគេរៀងៗខ្លួន។ ទឹកដីដែលពួកគេទទួលបាន​ គឺមានទីតាំងចន្លោះកូនចៅយូដា និងកូនចៅរបស់យ៉ូសែប។
\v 12 នៅភាគខាងជើង ព្រំប្រទល់របស់គេចាប់ផ្តើមពីទន្លេយ័រដាន់។ ព្រំប្រទល់ចាប់ពីភាគខាងជើងក្រុងយេរីខូ ហើយទៅតំបន់ភ្នំភាគខាងលិច ទៅរហូតដល់វាលរហោស្ថានបេត‌អា‌វេន។
\s5
\v 13 ចេញពីទីនោះព្រំប្រទល់ភាគខាងត្បូងក្រុងលូស​ (គឺនៅកន្លែងដូងបេតអែលដែរ)។ បន្ទាប់មក ព្រំប្រទល់ចុះ​ទៅ​អាថា‌រ៉ូត អាដើរ ក្បែរ​ភ្នំ​ដែល​នៅ​ខាង​ត្បូង​បេត‌ហូរ៉ូនក្រោម​។
\v 14 បន្ទាប់មក ព្រំប្រទល់ចេញទៅទិសមួយទៀត៖ នៅ​ខាង​លិច​ភ្នំ​នេះ ព្រំ‌ប្រទល់​បត់​ទៅ​ទិស​ខាង​ត្បូងទៅដល់ភ្នំដោយឆ្លងកាត់ពី បេត‌ហូរ៉ូន។ ព្រំប្រទល់នេះបញ្ចប់ត្រឹម​គារ‌យ៉ាត បាល (គឺ​គារ‌យ៉ាតយ៉ារីម) ជា​ក្រុងដែលជាកម្មសិទ្ធិ​របស់កុលសម្ព័ន្ធ​យូដា។ នេះ​ហើយ​ព្រំ‌ប្រទល់​ភាគខាង​លិច​របស់​គេ។
\s5
\v 15 តំបន់ខាងត្បូងចាប់ពីគារ‌យ៉ាត យ៉ារីម។ ព្រំប្រទល់ចេញពីទៅនោះទៅដល់អេប្រុន ទៅ​ដល់​ប្រភព​ទឹក​ណិប‌តា។
\v 16 បន្ទាប់មក ព្រំ‌ប្រទល់​នេះ​ចុះ​ទៅ​ព្រំប្រទល់​​ភ្នំ​ដែល​ស្ថិត​នៅ​ទល់​មុខ​នឹង​ជ្រលង​ភ្នំ​ហ៊ិន‌ណម ដែលនៅខាង​ជើង​ជ្រលង​រេផែម។ បន្ទាប់មកចុះ​តាម​ជ្រលង​ហ៊ី‌ណម ​ខាង​ត្បូងជម្រាល​​ភ្នំ​យេប៊ូស និងបន្តទៅ​អេន រ៉ូកែល។
\s5
\v 17 ព្រំប្រទល់ផ្នែកខាងជើងចេញទៅ​អេន សេ‌ម៉េស និងចេញពីទីនោះវាចេញទៅកេលី‌ឡូតដែលនៅ​ទល់​មុខ​នឹង​ច្រក​ភ្នំ​អាឌូ‌មីម។ បន្ទាប់មក ចុះមកផ្ទាំង​ថ្ម​របស់​លោក​បូហានជា​កូន​របស់​លោក​រូបេន។
\v 18 ព្រំប្រទល់នេះឆ្លងកាត់ភាគខាងជើងតំបន់​អារ៉ា‌បា និងចុះទៅតំបន់​អារ៉ា‌បា​នោះ។
\s5
\v 19 ព្រំប្រទល់ឆ្លងកាត់ភាគខាងជើង​បេត ហុក‌ឡា។ ព្រំប្រទល់ចប់ត្រឹមឈូង​សមុទ្រអំបិល​ នៅភាគ​ខាង​ត្បូង​​ទន្លេ​យ័រដាន់។ នេះ​ជា​ព្រំ‌ប្រទល់​ខាង​ត្បូង។
\v 20 ​ទន្លេ​យ័រដាន់ជាព្រំប្រទល់ភាគខាងកើត។ នេះគឺជាទឹកដីមរតករបស់កុលសម្ព័ន្ធបេន‌យ៉ាមីន ដែលបានប្រគល់ជូនតាមអំបូររបស់គេរៀងៗខ្លួន ចេញពីព្រំប្រទល់មួយទៅព្រំប្រទល់មួយទៀត។
\s5
\v 21 នេះជាក្រុងរបស់កុលសម្ព័ន្ធបេនយ៉ាមិនតាមអំបូររបស់ពួកគេគឺមាន យេរីខូ បេត ហុក‌ឡា អេមាក់ កេស៊ីស
\v 22 បេត អារ៉ា‌បា សេម៉ា‌រ៉ែម បេត‌អែល
\v 23 អាវីម ប៉ារ៉ា អូប្រា
\v 24 កេផា អាំ‌ម៉ូនី អូបនី កេបា។ ​មាន​ក្រុងដប់ពីរ រួមទាំងភូមិផ្សេងៗរបស់ពួកគេផង។
\s5
\v 25 មានទាំង​ក្រុង​គីបៀន រ៉ាម៉ា បៀរ៉ុត
\v 26 មីសប៉ា កេភី‌រ៉ា ម៉ូសា
\v 27 រេគែម យារ‌ពាល តារ៉ា‌ឡា
\v 28 សេឡា អេឡេប យេប៊ូស (គឺ​ក្រុង​យេរូ‌សាឡិម) គីបៀរ គារ‌យ៉ាត។ មានដប់បួនក្រុងរួមទាំងភូមិផ្សេងៗរបស់គេផង។​​ នេះជាចំណែកមរតកដែលចែកតាមអំបូរនៃកុលសម្ព័ន្ធបេនយ៉ាមីន។
\s5
\c 19
\cl ជំពូក ១៩
\p
\v 1 សន្លឹកឆ្នោតទៅពីចំលើកុលសម្ព័ន្ធស៊ីម្មាន ហើយបានបែងចែកតាមអំបូររបស់ពួកគេរៀងៗខ្លួន។ ទឹកដីដែលពួកគេទទួលបានគឺនៅចំកណ្តាលទឹកដីរបស់កុលសម្ព័ន្ធយូដា។
\s5
\v 2 ទឹកដី​ជា​មរតករបស់ពួក​គេ គឺ​បៀរ‌សេបា សេបា ម៉ូឡា‌ដា
\v 3 ហាត‌សា ស៊ូអាល បាឡា អាសែម
\v 4 អែល‌ថូឡាត បេធូល‌ហោ‌ម៉ា។
\s5
\v 5 កុលសម្ព័ន្ធស៊ីម្មានក៏ទទួលបាន៖ ស៊ីគ‌ឡាក់ បេត ម៉ាកា‌បុត ហាត‌សា សូសា
\v 6 បេត ល្បា‌អូត សារូ‌ហេន។ មាន​​ដប់​បី​ក្រុងរួមទាំងភូមិរបស់ពួកគេ។
\v 7 កុលសម្ព័ន្ធស៊ីម្មានក៏ទទួលបាន៖ អាយីន រីម៉ូន អេធើរ និង​អាសាន។ មាន​​បួន​ក្រុងរួមទាំងភូមិផ្សេងៗរបស់ពួកគេ។
\s5
\v 8 មានទាំងភូមិដែលនៅជុំវិញនៅឆ្ងាយទៅដល់ក្រុងបាឡាត បៀរ (គឺ​រ៉ាម៉ាត់​នៅក្នុងក្រុងនេកេវ)។ នេះជាទឹកដីដែលជាមរតករបស់កុលសម្ព័ន្ធស៊ីម្មាន ដែលបានប្រគល់ឲ្យដល់អំបូរនីមួយៗ។
\v 9 ទឹកដីដែលជាមរតករបស់កុលសម្ព័ន្ធស៊ីម្មានចាប់ចេញពីផ្នែកមួយនៃកុលសម្ព័ន្ធយូដា។ ដោយសារតែទឹកដីដែលបែងចែកដល់កុលសម្ព័ន្ធយូដាធំពេកសម្រាប់ពួកគេ ដូច្នេះ កុលសម្ព័ន្ធស៊ីម្មានក៏ទទួលបានទឹកដីជាមរតកនៅកណ្តាលទឹកដីរបស់ពួកគេទៅ។
\s5
\v 10 ឆ្នោតទីបីចំលើកុលសម្ព័ន្ធសាប់យូ‌ឡូន ហើយត្រូវបានប្រគល់ឲ្យតាមអំបូររបស់គេរៀងៗខ្លួន។ ព្រំប្រទល់នៃទឹកដីរបស់ពួកគេចាប់ពីសា‌រីដ។
\v 11 ព្រំប្រទល់របស់ពួកគេចេញពីភាគខាងលិចទៅដល់​ម៉ារ៉ា‌ឡា ហើយ​ប៉ះដាបា‌សែត បន្ទាប់មក លាតសន្ធឹង​រហូត​​ដល់​ទឹក​ធ្លាក់ ដែល​នៅ​ទល់​មុខ​នឹង​យុក‌នាម។
\s5
\v 12 ចេញពីសារីដព្រំប្រទល់បែរទៅទិសខាងកើតហើយទៅដល់ព្រំប្រទល់ស្រុក​គីស្លូត តា‌បោរ។ ចេញបីទីនោះបន្ត​ទៅ​ដល់​ដាប្រាត ហើយ​ឡើង​ទៅ​យ៉ាភា។
\v 13 ចេញពីទីនោះឆ្លងកាត់ភាគខាងកើតទៅ​ដល់​គីតា ហេ‌ភើរ អ៊ីតា កាស៊ីន ហើយ​ទៅ​ដល់​រីម៉ូន និង​បត់​ទៅ​ណេយ៉ា។
\s5
\v 14 ព្រំប្រទល់បត់ទៅខាងជើងដល់​ហាណា‌ថូន និងបញ្ចប់ត្រឹមជ្រលង​យីប‌ថា អែល។
\v 15 តំបន់នេះរួមទាំងក្រុងកាថាត ណា ហា‌ឡាល់ ស៊ីម‌រ៉ូន យីដា‌ឡា និង​បេថ្លេ‌ហិម។ មានដប់ពីរក្រុង និងរួមទាំងភូមិផ្សេងៗទៀតរបស់ពួកគេ។
\v 16 នេះជាចំណែកទឹកដីមរតករបស់កុលសម្ព័ន្ធ​សាប់យូ‌ឡូន តាម​អំបូរ​របស់​ពួក​គេ មានទាំងក្រុង និងភូមិផ្សេងៗទៀតរបស់ពួកគេ។
\s5
\v 17 ឆ្នោតទីបួនចំលើកុលសម្ព័ន្ធអ៊ីសាខា ហើយបានប្រគល់ដល់អំបូររបស់ពួកគេ។​
\v 18 ទឹកដីរបស់ពួកគេមានក្រុង​យេស‌រាល គីសា‌ឡូត ស៊ូ‌ណែម
\v 19 ហាផា‌រ៉ែម ស៊ីអូន អាណា‌ក្រាត។
\s5
\v 20 រួមទាំងរ៉ាប៊ីត គីស‌យ៉ូន អាបេស
\v 21 រេមេត អេន កានីម អេន ហាដា បេត‌ផាសេ។
\v 22 ព្រំ‌ប្រទល់របស់ពួកគេក៏ប៉ះ​នឹង​ក្រុង​តាបោរ សា‌ហាត់ ស៊ីម៉ា បេត​សេមែស ហើយ​បញ្ចប់ត្រឹម​ទន្លេ​យ័រដាន់។ មានដប់ប្រាំមួយទីក្រុង រួមទាំងភូមិផ្សេងៗទៀតរបស់ពួកគេផងដែរ។
\s5
\v 23 នេះជាទឹកដីមរតករបស់កុលសម្ព័ន្ធអ៊ីសាខា ហើយត្រូវបានប្រគល់ឲ្យតាមអំបូររបស់ពួកគេ មានទាំងក្រុង រួមទាំងភូមិផ្សេងៗទៀតរបស់ពួកគេ។
\s5
\v 24 ឆ្នោតទីប្រាំចំលើកុលសម្ព័ន្ធអេស៊ើរ ហើយបានប្រគល់ឲ្យអំបូររបស់ពួកគេ។
\v 25 ទឹកដីរបស់ពួកគេរូមទាំងក្រុង​ហែល‌កាថ ហាលី បេថែន អាក‌សាប
\v 26 អាឡា‌មេឡេក អាម៉ាដ មីសាល។ នៅភាគខាងលិចព្រប្រទល់លាតសន្ធឹងទៅដល់​ភ្នំ​កើមែល ទៅស៊ី‌ហោរ លីប‌ណាថ។
\s5
\v 27 បន្ទាប់មក បត់ទៅទិសខាងកើត​ដល់​បេតដា‌កូន រហូតដល់​សាប់យូ‌ឡូន និង​ជ្រលង​ភ្នំ​យីបថា‌អែល បន្តទៅ​ទិស​ខាង​ជើង ដល់​បេតអេ‌មេក និង​ណេ‌យែល។ បន្ទាប់មក បន្តទៅ​ក្រុង​កាប៊ូល ទៅភាគខាងជើង។
\v 28 បន្តដល់​អេប្រូន រេហូប ហាំម៉ូន និង​ខាណា រហូត​ដល់​ក្រុង​ស៊ីដូន។
\s5
\v 29 ព្រំប្រទល់ត្រឡប់ទៅ​រ៉ាម៉ា ហើយទៅដល់ក្រុងទីរ៉ុស។ បន្ទាប់មក ព្រំប្រទល់ត្រឡប់ទៅក្រុង​ហូសា និងបញ្ចប់ត្រឹមសមុទ្រក្នុងតំបន់​អាក‌ស៊ីប
\v 30 ​ក្រុង​អ៊ូម៉ា អាផេក និង​រេហូប។ មាន​​ម្ភៃ​ពីរ​ក្រុង រួមទាំងភូមិផ្សេងៗទៀតរបស់ពួកគេ។
\s5
\v 31 នេះជាទឹកដីមរតករបស់កុលសម្ព័ន្ធអាស៊ើរ ដែលបានប្រគល់ដល់អំបូររបស់ពួកគេ ទាំងក្រុង រួមទាំងភូមិផ្សេងៗទៀតរបស់ពួកគេផង។
\s5
\v 32 ឆ្នោតទីប្រាំមួយចំលើកុលសម្ព័ន្ធណែប‌ថាលី និងបានប្រគល់ដល់តាមអំបូររបស់គេ។
\v 33 ព្រំប្រទល់របស់ពួកចាប់ពីហេលេប ពី​ដើម​ជ្រៃ​នៅឯសាន‌ណានីម បន្តដល់​អាដា‌មី ណេ‌កិប និង​យ៉ាប់‌នាល រហូត​​ដល់​ឡាក់​គូម បញ្ចប់ត្រឹមទន្លេ​យ័រដាន់។
\v 34 ព្រំប្រទល់ភាគខាងលិចទៅដល់​អាស‌ណូត តា‌បោរ ហើយ​ទៅ​​ហ៊ូកុក ប៉ះទឹក​ដី​សាប់​យូឡូន​ផ្នែក​ខាង​ត្បូង និង​ទៅដល់ទឹក​ដី​អេ‌ស៊ើរនៅភាគខាងលិច និង​យូដា​ផ្នែក​នៅភាគខាងកើតឯ​ទន្លេ​យ័រដាន់។
\s5
\v 35 ក្រុងដែលមានកំពែងរួមមានស៊ី‌ឌីម‌សេរ ហាំម៉ាត់ រ៉ាកាត់ គីនេ‌រ៉េត
\v 36 អាដា‌ម៉ា រ៉ាម៉ា ហា‌សោរ
\v 37 កេដែស អេទ្រី អេន ហាសោរ។
\s5
\v 38 ក៏មានក្រុងយីរ៉ូន មីក‌ដាល អែល ហូរេម បេត‌អា‌ណាត និង​បេត សេមែស។ មាន​​ដប់​ប្រាំ​បួន​ក្រុង រួមទាំងភូមិរបស់ពួកគេ។
\v 39 នេះជាទឹកដីមរតករបស់កុលសម្ព័ន្ធ​ណែប‌ថាលី ដែលផ្តល់តាម​អំបូរ​របស់​ពួក​គេ ទាំងទីក្រុង រួមទាំងភូមិផ្សេងៗទៀតរបស់ពួកគេផងដែរ។
\s5
\v 40 ឆ្នោតទីប្រាំពីរចំលើកុលសម្ព័ន្ធដាន ដែលត្រូវប្រគល់តាមអំបូររបស់ពួកគេ។
\v 41 ទឹកដីដែលគេទទួលបានមានក្រុង​សូរ៉ាស់ អែស‌ថោល សេ‌មែស
\v 42 សាឡា‌ប៊ីន អាយ៉ា‌ឡូន យីត ឡា។
\s5
\v 43 ក៏រួមទាំងអេឡូន ធីមណា អេក្រូន
\v 44 អែល‌ថ្កេរ គី‌ថោន បាឡាត
\v 45 យេហ៊ូដ បេន បេរ៉ាក់ កាថ រីម៉ូន
\v 46 ​មេយ៉ារ‌កូន និង​រ៉ាកូនជាមួយនឹងទឹកដីចេញពី​យ៉ុប‌ប៉េ។
\s5
\v 47 នៅពេលដែលកុលសម្ព័ន្ធដាន់បាត់ទឹកដីរបស់ពួកគេ ពួកគេបានវាយយកក្រុងលេសែម វាយប្រឆាំងនឹងក្រុងនោះ និងកាន់កាប់ក្រុងនោះបាន។ ពួកគេបានសម្លាប់អ្នកទាំងនោះដោយដាវ ប្រមូលយកជ័យភណ្ឌ ហើយស្នាក់នៅទីនោះទៅ។ ពួកគេបានប្តូរឈ្មោះលេសែម ដោយហៅថាដាន់តាមឈ្មោះបុព្វបុរសរបស់ពួកគេ។
\v 48 នេះជាទឹកដីមរតករបស់កុលសម្ព័ន្ធដាន់​ ហើយបានប្រគល់ឲ្យអំបូរបស់ពួកគេ ទាំងក្រុង រួមទាំងភូមិផ្សេងៗទៀតរបស់គេ។
\s5
\v 49 ក្រោយពួកគេបានបញ្ចប់ក្នុងការបែងចែកទឹកដីជាមរតករួចហើយ ប្រជាជនអ៊ីស្រាអែលបានប្រគល់មរតករបស់ពួកគេជូនលោកយ៉ូស្វេជាកូនរបស់លោកនូន។
\v 50 ស្របតាមបង្គាប់របស់ព្រះអម្ចាស់ពួកគេបានប្រគល់ជូនលោកនូវក្រុងណាដែលលោកសំណូមពរគឺក្រុង​ធីម៉្នាត សេរ៉ា នៅ​តំបន់​ភ្នំ​អេប្រាអ៊ីម។ លោកបានសង់ក្រុងនោះឡើងវិញហើយស្នាក់នៅទីនោះ។
\s5
\v 51 នេះជាទឹកដីមរតកដែលលោក​បូជា‌ចារ្យអេឡា​សារ លោក​យ៉ូស្វេ ជា​កូន​របស់​លោក​នូន និងអ្នកដឹកនាំកុល‌សម្ព័ន្ធ​នៃបុព្វបុរសរបស់ពួកគេ ជាមួយនឹងប្រជាជនអ៊ីស្រាអែលចែកគ្នាដោយការចាប់ឆ្នោតនៅស៊ីឡូមុខព្រះអម្ចាស់ នៅឯច្រកចូលជំរំដែលគេប្រជុំគ្នា។ ដូច្នេះ គេក៏បានបញ្ចប់ការបែងចែកទឹកដីគ្នា។
\s5
\c 20
\cl ជំពូក ២០
\p
\v 1 បន្ទាប់មក ព្រះអម្ចាស់មានបន្ទូលមកលោកយ៉ូស្វេថា៖
\v 2 «ចូរប្រាប់ទៅប្រជាជនអ៊ីស្រាអែលថា៖​ «ចូរជ្រើសរើសក្រុងជម្រកដែលយើងធ្លាប់បានបង្គាប់មកអ្នករាល់គ្នាតាមលោកម៉ូសេ។
\v 3 ចូរធ្វើបែបនេះដើម្បីឲ្យអ្នកណាដែលបានសម្លាប់គេដោយអចេតនាអាចទៅស្នាក់នៅទីនោះបាន។ ក្រុងទាំងនេះជាកន្លែងសម្រាប់ជាជម្រកដល់អ្នកដែលរត់គេចពីការសងសឹក។
\s5
\v 4 គេអាចរត់ទៅក្រុងណាមួយ ហើយត្រូវឈរនៅមុខទ្វារក្រុង និងត្រូវពន្យល់រៀបរាប់ដំណើររឿងរបស់គាត់ទៅដល់ចាស់ទុំក្នុងក្រុងនោះ។ បន្ទាប់មក ពួកគេនឹងយកគាត់ទៅក្នុងទីក្រុង និងផ្តល់កន្លែងសម្រាប់គាត់រស់នៅក្នុងចំណោមពួកគេ។
\s5
\v 5 បើមាននរណាម្នាក់ព្យាយាមមកសងបំណុលឈាមដល់អ្នកដែលបានសម្លាប់គេនេះ នោះប្រជាជនក្រុងនោះមិនត្រូវប្រគល់អ្នកដែលបានសម្លាប់គេដល់អ្នកនោះឡើយ។ គេមិនត្រូវប្រគល់ឡើយ ដោយសារអ្នកនោះបានសម្លាប់អ្នកជិតខាងខ្លួនដោយអចេតនា ហើយគាត់មិនមានចិត្តស្អប់គេពីមុនមកទេ។
\v 6 គាត់ត្រូវស្នាក់នៅក្នុងក្រុងនោះរហូតដល់គាត់បានឈរនៅមុខការជំនុំជម្រះ រហូតដល់បូជាចារ្យនៅជំនាន់នោះបានស្លាប់។ បន្ទាប់មក អ្នកដែលបានសម្លាប់គេដោយអចេតនានោះអាចត្រឡប់ទៅក្រុង និងផ្ទះរបស់ខ្លួនវិញ គឺទៅក្រុងដែលគាត់បានរត់ចេញមក»។
\s5
\v 7 ដូច្នេះ ប្រជាជនអ៊ីស្រាអែលបានជ្រើសរើស ​កេដែស នៅ​ស្រុក​កាលី‌ឡេ ក្នុង​តំបន់​ភ្នំ​ណែប‌ថាលី ស៊ីគែម​នៅ​ក្នុង​តំបន់​ភ្នំ​អេប្រាអ៊ីម និង​គារយ៉ាត អើបា (គឺ​ក្រុង​ហេប្រូន​) ក្នុង​តំបន់​ភ្នំ​យូដា។
\v 8 នៅ​ត្រើយ​ទន្លេ​យ័រដាន់​ខាង​កើត​ក្រុង​យេរីខូ ពួកគេ​បាន​ជ្រើស​រើស​យក​​បេស៊ើរ នៅ​វាល​រហោ‌ស្ថាន ក្នុង​តំបន់​ខ្ពង់​រាបពីកុល‌សម្ព័ន្ធ​រូបេន ក្រុង​រ៉ាម៉ូត​កាឡាដ​ពីកុល‌សម្ព័ន្ធ​កាដ និង​ក្រុង​កូឡាន នៅ​ស្រុក​បាសាន​ពី​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ។
\s5
\v 9 ក្រុងទាំងនេះសុទ្ធតែជាក្រុងដែលបានជ្រើសរើសសម្រាប់ប្រជាជនអ៊ីស្រាអែល ​និងសម្រាប់ជនបរទេសដែលរស់នៅក្នុងចំណោមពួកគេ ដូច្នេះ បើនរណាម្នាក់សម្លាប់មនុស្សដោយអចេតនាអាចរត់ទៅក្រុងទាំងនោះដើម្បីរួចជីវិត។ អ្នកនោះនឹងមិនត្រូវស្លាប់ដោយដៃរបស់អ្នកដែលចង់សងសឹកឈាមដែលអ្នកនោះបានបង្ហូរឡើយ រហូតដល់អ្នកដែលត្រូវគេចោទប្រកាន់នោះបានជួបចៅក្រមកាត់ក្តីជាមុន។
\s5
\c 21
\cl ជំពូក ២១
\p
\v 1 បន្ទាប់មក មេដឹកនាំតាមអំបូររបស់កុលសម្ព័ន្ធលេវីបានមកជួបលោកបូជា‌ចារ្យ​អេ‌ឡា‌សារ និង​លោក​យ៉ូស្វេ ជា​កូន​របស់​លោក​នូន ព្រម​ទាំង​អ្នកដឹកនាំរបស់​កុល‌សម្ព័ន្ធ​នានា​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល។
\v 2 ពួកគេបាននិយាយទៅពួកលោកនៅស៊ីឡូនៅក្នុងទឹកដីកាណានថា៖​ «ព្រះអម្ចាស់បានបង្គាប់ដល់អ្នកតាមរយៈលោកម៉ូសេថាឲ្យទីក្រុងឲ្យពួកយើងស្នាក់នៅ និងកន្លែងសម្រាប់ហ្វូងសត្វរបស់ពួកយើង»។
\s5
\v 3 ដូច្នេះ ស្របតាមបង្គាប់របស់ព្រះអម្ចាស់ ប្រជាជនអ៊ីស្រាអែលបានចែកទឹកដីជាមរតករបស់ពួកគេមានទីក្រុង និងរួមទាំងដីសម្រាប់ហ្វូងសត្វដូចតទៅដល់កុលសម្ព័ន្ធលេវី។
\s5
\v 4 ការចាប់ឆ្នោតសម្រាប់អំបូរកេហាត់មានដូចតទៅៈ បូជាចារ្យដែលជាកូនចៅរបស់លោកអើរ៉ុន​ ដែលកើតចេញពីកុលសម្ព័ន្ធលេវី បានទទួលក្រុងសាមសិបដែលបានទទួលពីកុលសម្ព័ន្ធយូដា ពីកុលសម្ព័ន្ធស៊ីម្មាន និងពីកុលសម្ព័ន្ធបេនយ៉ាមីន។​
\v 5 អ្នកផ្សេងទៀតនៅក្នុងអំបូរកេហាត់ទទួលបានទឹកដីពីកុលសម្ព័ន្ធអេប្រាអ៊ីមក្រោយការចាប់ឆ្នោត គឺបានក្រុងដប់ចេញពីអំបូរនៃកុលសម្ព័ន្ធអេប្រាអ៊ីម ដាន់ និងចេញពីកុលស្ព័ន្ធពាក់កណ្តាលរបស់ម៉ាណាសេ។
\s5
\v 6 បន្ទាប់មក ប្រជាជនដែលជាកូនចៅរបស់លោកគើសុន​ត្រូវបានប្រគល់ទឹកដីឲ្យដោយការចាប់ឆ្នោត គឺបានក្រុងសាមសិបចេញពីអំបូរនៃកុលសម្ព័ន្ធ​អ៊ីសា‌ខារ កុល‌សម្ព័ន្ធ​អេ‌ស៊ើរ កុល‌សម្ព័ន្ធ​ណែប‌ថាលី និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល ដែល​ស្ថិត​នៅ​ក្នុង​ស្រុក​បាសាន។
\v 7 ប្រជាជនដែលជាកូនចៅរបស់លោក​ម៉្រារី​ទទួល​បាន​ក្រុង​ចំនួន​ដប់‌ពីរចេញពីកុល‌សម្ព័ន្ធ​រូបេន កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​សាប់យូ‌ឡូន។
\s5
\v 8 ដូច្នេះ ប្រជាជនអ៊ីស្រាអែលចែកទឹកដីគ្នាដោយការចាប់ឆ្នោត ក្រុងទាំងនេះ (រួមទាំងទឹកដីសម្រាប់ហ្វូងសត្វ) ទៅដល់កុលសម្ព័ន្ធលេវី ដូចដែលព្រះអម្ចាស់បានបង្គាប់តាមរយៈលោកម៉ូសេ។
\v 9 ចាប់ពីកុល‌សម្ព័ន្ធ​យូដា និង​កុល‌សម្ព័ន្ធ​ស៊ីម្មាន បាន​ចែកទឹកដីដែលមានក្រុងដែលមានកត់តាមឈ្មោះ។
\v 10 ទីក្រុងទាំងនេះបានប្រគល់ឲ្យ​កូន​ចៅ​លោក​អើរ៉ុន​ដែលនៅក្នុងចំណោម​អំបូរ​លោក​កេហាត់ ដែលចេញពីកុលសម្ព័ន្ធ​លេវី ។ ដោយសារ​ការ​ចាប់​ឆ្នោត​លើក​ដំបូង​ចំ​លើ​ពួក​គេ។
\s5
\v 11 ជនជាតិអ៊ីស្រាអែលបានឲ្យក្រុង​គារ‌យ៉ាត អើបា​ពោល​ (អើបាជាឪពុករបស់អណាក់) គឺ​ក្រុង​ហេប្រូន​ដែល​ស្ថិត​នៅ​ក្នុង​តំបន់​ភ្នំ​​យូដា ព្រម​ទាំង​វាល​ស្មៅ​ដែល​នៅ​ជុំ‌វិញនោះ។
\v 12 ប៉ុន្តែ វាលស្រែ និង​ភូមិ​របស់​ក្រុង​នោះ​ គេ​បាន​ប្រគល់​ជូន​លោក​កាលែប ជា​កូន​របស់​លោក​យេភូ‌នេ ទុក​ជា​កម្មសិទ្ធិរបស់លោក។
\s5
\v 13 កូនចៅរបស់លោកអើរុនជាបូជាចារ្យបានទទួលហេប្រូន និងវាលស្មៅរបស់ក្រុងនោះ ដែលជាក្រុងជម្រកសម្រាប់អស់អ្នកដែលសម្លាប់មនុស្សដោយអចេតនា ព្រមទាំងក្រុង​លីប‌ណា និង​វាល​ស្មៅ​របស់ក្រុងនោះ
\v 14 ក្រុង​យ៉ាទៀរ និង​វាល​ស្មៅ​របស់ក្រុងនោះ ក្រុង​អែសធេ‌ម៉ូរ និង​វាល​ស្មៅ​របស់ក្រុងនោះ។
\v 15 ពួកគេក៏ឲ្យក្រុង​ហូឡូន និង​វាល​ស្មៅ​របស់ក្រុងនោះ ក្រុង​ដេបៀរ និង​វាល​ស្មៅ​របស់ក្រុងនោះ
\v 16 ក្រុង​អាយីន និង​វាល​ស្មៅ​របស់ក្រុងនោះ ក្រុង​យូថា និង​វាល​ស្មៅ​របស់ក្រុងនោះ ព្រម​ទាំង​ក្រុង​បេត‌សេមែស និង​វាល​ស្មៅ​របស់ក្រុងនោះ។ ​មាន​​ប្រាំ​បួន​ក្រុងដែលបានទទួលពីកុលសម្ព័ន្ធទាំងពីរនេះ។
\s5
\v 17 ចេញពី​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន ពួកគេ​ទទួល​បាន​ក្រុង​គីបៀន និង​វាល​ស្មៅ​របស់ក្រុងនោះ ក្រុង​កេបា និង​វាល​ស្មៅ​របស់ក្រុងនោះ
\v 18 ក្រុង​អាណា‌ថោត និង​វាល​ស្មៅ​របស់ក្រុងនោះ ក្រុង​អាល់‌ម៉ូន និង​វាល​ស្មៅ​របស់ក្រុងនោះ ​មាន​បួន​ក្រុង។
\v 19 ក្រុងដែលប្រគល់ជូនពួក​បូជា‌ចារ្យ​ដែល​ជា​កូន​ចៅ​លោក​អើរ៉ុន​ទទួល​ គឺដប់​បី​ក្រុង ព្រម​ទាំង​វាល​ស្មៅរបស់ក្រុងនោះផង។
\s5
\v 20 ដូច្នេះ អ្នកផ្សេងទៀតក្នុងគ្រួសាររបស់លោក​កេហាត់ គឺពួកលេវីដែលនៅក្នុងគ្រួសាររបស់កេហាត់ ពួកគេទទួល​បាន​ក្រុង​ក្នុង​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម ដោយ​ការ​ចាប់​ឆ្នោត។
\v 21 ពួក​គេ​ទទួល​បានក្រុង​ស៊ីគែម និង​វាល​ស្មៅ​របស់ក្រុងនោ ដែលនៅ​ក្នុង​តំបន់​ភ្នំ​អេប្រាអ៊ីម ជាក្រុងជម្រកសម្រាប់អ្នកណាដែលសម្លាប់មនុស្សដោយអចេតនា ក្រុង​កេស៊ើរ និង​វាល​ស្មៅ​របស់ក្រុងនោះ
\v 22 ក្រុង​គីប‌សែម និង​វាល​ស្មៅ​របស់ក្រុងនោះក្រុង​បេត‌ហូរ៉ូន និង​វាល​ស្មៅ​របស់ក្រុងនោះ ​ទាំង​អស់មាន​បួន​ក្រុង។
\s5
\v 23 ពីកុលសម្ព័ន្ធដាន់អំបូរកេហាត់បានទទួលក្រុង និង​វាល​ស្មៅ​​របស់​ក្រុងនោះ ក្រុង​គីប‌ថោន និង​វាល​របស់ក្រុងនោះ
\v 24 ក្រុង​អាយ៉ា‌ឡូន និង​វាល​ស្មៅ​របស់ក្រុងនោះ ព្រម​ទាំង​ក្រុង​កាថ រីម៉ូន និង​វាល​ស្មៅរបស់ក្រុងនោះ ​មាន​ទាំង​អស់​​បួនក្រុង។
\s5
\v 25 អំបូរកេហាត់បានទទួលក្រុងពីរពីកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្តាលគឺក្រុង​តាណាក់ និង​វាល​ស្មៅ​របស់ក្រុងនោះ ក្រុង​អ៊ីត‌ឡាម និង​វាល​ស្មៅ​របស់ក្រុងនោះ។
\v 26 អំបូរកូនចៅរបស់កេហាត់ទាំងអស់មានក្រុងដប់ រួមទាំងវាលស្មៅរបស់ពួកគេ។
\s5
\v 27 អំបូរ​​គើសុន ដែលជាអំបូរផ្សេងទៀតរបស់កុលសម្ព័ន្ធលេវី​ទទួល​បាន​ក្រុង​ និងវាលស្មៅរបស់ក្រុងនោះ ក្នុង​ទឹក​ដីពី​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល ដែល​នៅ​ខាង​កើត សម្រាប់​ជាក្រុង​ជម្រក​ដល់​អ្នក​សម្លាប់​គេដោយអចេតនា ក្រុង​កូឡាន និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្នុង​ស្រុក​បាសាន ព្រម​ទាំង​ក្រុង​បេស‌ត្រា និង​វាល​ស្មៅ​នៅ​ជុំ‌វិញ គឺ​មាន​ទាំង​អស់​ក្រុង​ពីរ។
\s5
\v 28 ពួកគេក៏ឲ្យក្រុងគើសុនពីកុលសម្ព័ន្ធអ៊ីសា‌ខារដល់អំបូរគើសុន ជាមួយនឹងវាលរបស់ក្រុងនោះ ក្រុងដាប្រាត និង​វាល​ស្មៅរបស់ក្រុងនោះដែរ
\v 29 ក្រុង​យ៉ាមូត និង​វាល​ស្មៅ​របស់ក្រុងនោះ ​ក្រុង​អេន‌កានីន និង​វាល​ស្មៅ​របស់ក្រុងនោះ គឺមាន​​ក្រុង​បួន។
\v 30 ចេញពីកុលសម្ព័ន្ធស៊ើរ គេបានឲ្យ​​ក្រុង​មីសាល់ និង​វាល​ស្មៅ​​របស់ក្រុងនោះ ក្រុង​អាប់‌ដូន និង​វាល​ស្មៅ​​របស់ក្រុងនោះ
\v 31 ក្រុង​ហែល‌កាថ និង​វាល​ស្មៅ​​របស់ក្រុងនោះ ក្រុង​រេហូប និង​វាល​ស្មៅ​​របស់ក្រុងនោះ គឺ​មាន​​ក្រុង​បួន។
\s5
\v 32 ចេញពី​កុល‌សម្ព័ន្ធ​ណែប‌ថាលី អំបូរគើសុន បាន​ទទួល​​ក្រុង​កាដេស និងវាលស្មៅរបស់ក្រុងនោះ នៅក្នុងស្រុកកាលីឡេជាក្រុង​ជម្រក​ដល់​អ្នក​សម្លាប់​គេដោយអចេតនា ក្រុង​ហាម៉ាត ដោរ និង​វាល​ស្មៅ​របស់ក្រុងនោះ ក្រុង​ការ‌ថាន និង​វាល​ស្មៅ​របស់ក្រុងនោះ គឺ​មាន​ក្រុង​បី។
\v 33 ពួក​លេវី​ជា​កូន​ចៅ​របស់​លោក​គើសុនមានក្រុងទាំងអស់ដប់បី តាម​អំបូររបស់ពួកគេ ព្រម​ទាំង​វាល​ស្មៅរបស់ក្រុងនោះផង។​
\s5
\v 34 ពួកលេវីផ្សេងទៀតអំបូរលោកម៉្រារី ​ទទួល​បាន​ពីកុល‌សម្ព័ន្ធ​សាប់យូ‌ឡូន មានក្រុង​យ៉ុក‌នាម និង​វាល​ស្មៅ​របស់ក្រុងនោះ ក្រុង​ការថា និង​វាល​ស្មៅរបស់ក្រុងនោះ
\v 35 ក្រុង​ឌីម ណា និង​វាល​ស្មៅ​របស់ក្រុងនោះ ព្រម​ទាំង​ក្រុង​ណា ហា‌ឡាល់ និង​វាល​ស្មៅ​របស់ក្រុងនោះ ​មាន​ទាំង​អស់​​បួនក្រុង។
\s5
\v 36 អំបូរ​ម៉្រារី បានទទួលពីកុល‌សម្ព័ន្ធ​រូបេន​មាន​ក្រុង​បេស‌ស៊ើរ និង​វាល​ស្មៅ​របស់ក្រុងនោះ ក្រុង​យ៉ាហាស និង​វាល​ស្មៅ​របស់ក្រុងនោះ
\v 37 ក្រុង​ក្ដេម៉ូត និង​វាល​ស្មៅរបស់ក្រុងនោះ ព្រម​ទាំង​ក្រុង​មេ‌ផ្អាត និង​វាល​ស្មៅរបស់ក្រុងនោះ គឺ​មាន​ទាំង​អស់បួន​ក្រុង។
\v 38 ពី​កុល‌សម្ព័ន្ធ​កាដ គេ​ទទួល​បាន​ក្រុង​រ៉ាម៉ូត ក្នុង​ស្រុក​កាឡាដ និង​វាល​ស្មៅ​របស់ក្រុងនោះ ជាជម្រក​សម្រាប់អ្នកដែល​សម្លាប់​គេដោយអចេតនា និងក្រុង​ម៉ាហា‌ណែម និង​វាល​ស្មៅ​របស់ក្រុងនោះ។
\s5
\v 39 អំបូរម៉្រារីក៏ទទួលបានក្រុងហេស‌បូន និង​វាល​ស្មៅ​របស់ក្រុងនោះ និងក្រុង​យ៉ា‌ស៊ើរ និង​វាល​ស្មៅ​របស់ក្រុងនោះ។ មានទាំងអស់ក្រុងបួន។
\v 40 ក្រុងទាំងអស់នេះជាក្រុងរបស់អំបូរបីបួនរបស់លោកម៉្រារី មកពីកុលសម្ព័ន្ធលេវី ដែលមានទាំងអស់ដប់ពីរក្រុង ដែលបានចាប់ឆ្នោតសម្រាប់ពួកគេ។
\s5
\v 41 ក្រុងដែលពួកលេវីបានទទួលពីកណ្តាលទឹកដីអ៊ីស្រាអែលមានចំនួនសែសិបប្រាំបីក្រុង រួមទាំងវាលស្មៅរបស់ក្រុងនោះផង។
\v 42 ក្រុងនីមួយៗមានវាលស្មៅព័ទ្ធជុំវិញ។ គ្រប់ក្រុងទាំងអស់មានដូចគ្នា។
\s5
\v 43 ដូច្នេះ ព្រះអម្ចាស់បានប្រទានទឹកដីដល់កូនចៅអ៊ីស្រាអែលជាទឹកដីដែលព្រះអង្គបានស្បថថានឹងប្រទានដល់បុព្វបុរសរបស់ពួកគេ។
\v 44 បន្ទាប់មក ព្រះអម្ចាស់ឲ្យពួកគេសម្រាកតាមកន្លែងរបស់ពួកគេរៀងៗខ្លួន ដូចដែលបានស្បថជាមួយដូនតារបស់ពួកគេ។ គ្មានសត្រូវណាមួយរបស់ពួកគេអាចយកឈ្នះពួកគេបានឡើយ។ ព្រះអម្ចាស់បានប្រទានសត្រូវរបស់ពួកគេមកក្នុងកណ្តាប់ដៃរបស់ពួកគេ។
\v 45 គ្មានសេចក្តីសន្យាណាមួយដែលព្រះអម្ចាស់បានសន្យាជាមួយនឹងអ៊ីស្រាអែលមិនបានសម្រេចនោះឡើយ។ អ្វីៗគ្រប់យ៉ាងបានសម្រេចទាំងអស់។
\s5
\c 22
\cl ជំពូក ២២
\p
\v 1 ក្រោយមក លោក​យ៉ូស្វេ​ហៅ​កុល‌សម្ព័ន្ធ​រូបេន កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាលមក។
\v 2 លោកបានមានប្រសាសន៍ទៅពួកគេថា៖​ «អ្នកបានធ្វើអ្វីគ្រប់យ៉ាងដែលលោកម៉ូសេជាអ្នកបម្រើរបស់ព្រះអម្ចាស់បានបង្គាប់ដល់អ្នក។ អ្នកបានស្តាប់បង្គាប់រាល់ពាក្យរបស់ខ្ញុំដែលបានប្រាប់អ្នករាល់គ្នា។
\v 3 អ្នកមិនបានបោះបង់ចោលបងប្អូនរបស់អ្នកឡើយតាំងពីមុនរហូតមកដល់ថ្ងៃនេះ អ្នកបានបំពេញកាតព្វកិច្ចដែលព្រះអម្ចាស់បានបង្គាប់ដល់អ្នករាល់គ្នា។
\s5
\v 4 ឥឡូវនេះ ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាឲ្យបងប្អូនរបស់អ្នករាល់គ្នាសម្រាក ដូចដែលព្រះអង្គបានសន្យាជាមួយពួកគេ។ ដូច្នេះ ចូរត្រឡប់ទៅជំរំរបស់អ្នករាល់គ្នាវិញ ជាកន្លែងដែលលោកម៉ូសេជាអ្នកបម្រើរបស់ព្រះអម្ចាស់បានផ្តល់ឲ្យអ្នករាល់គ្នានៅត្រើយម្ខាងទន្លេយ័រដាន់។
\v 5 ប៉ុន្តែ ត្រូវប្រយ័ត្នក្នុងការប្រព្រឹត្តតាមរាល់បទបញ្ជា និងក្រឹត្យវិន័យដែលលោកម៉ូសេជាអ្នកបម្រើរបស់ព្រះអម្ចាស់បានបង្គាប់ដល់អ្នករាល់គ្នា ត្រូវស្រឡាញ់ព្រះអម្ចាស់ជាព្រះរបស់អ្នក ត្រូវដើរតាមផ្លូវរបស់ព្រះអង្គ ត្រូវរក្សាបញ្ញត្តរបស់ព្រះអង្គ ត្រូវជាប់ចិត្តជាមួយព្រះអង្គ ហើយត្រូវថ្វាយបង្គំព្រះអង្គឲ្យអស់ពីចិត្ត និងអស់ពីព្រលឹងរបស់អ្នករាល់គ្នា»។
\v 6 ដូច្នេះ លោកយ៉ូស្វេក៏ឲ្យពរដល់ពួកគេ ហើយឲ្យពួកគេចេញទៅ ពួកគេក៏ត្រឡប់ទៅជំរំរបស់ពួកគេវិញ។
\s5
\v 7 ឥឡូវនេះ កុលសម្ព័ន្ធម៉ាណាសេពាក់កណ្តាលទៀតបានទទួលទឹកដីជាមរតកនៅក្រុងបាសាន ប៉ុន្តែ កុលសម្ព័ន្ធពាក់កណ្តាលទៀតបានទទួលទឹកដីជាមរតកនៅទល់មុខបងប្អូនរបស់ពួកគេនៅតំបន់ខាងលិចទន្លេយ័រដាន់។ លោកយ៉ូស្វេបានបញ្ជូនពួកគេទៅជំរំរបស់ពួកគេវិញ លោកក៏បានឲ្យពរពួកគេ
\v 8 ហើយនិយាយទៅពួកគេថា៖ «ចូរត្រឡប់ទៅជំរំរបស់អ្នករាល់គ្នាវិញជាមួយនឹងទ្រព្យដ៏ច្រើន និងហ្វូងសត្វយ៉ាងច្រើន ជាមួយមាស និងប្រាក់ ជាមួយលង្ហិន និងដែក និងមានសំលៀកបំពាក់ដ៏ច្រើនទាំងនេះចុះ។ ចូរចែកជ័យភណ្ឌដែលបានពីពួកខ្មាំងសត្រូវជាមួយនឹងបងប្អូនរបស់អ្នករាល់គ្នាចុះ។
\s5
\v 9 ដូច្នេះ កូនចៅកុល‌សម្ព័ន្ធ​រូបេន កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល បាន​វិល​ត្រឡប់​ទៅ​ផ្ទះរបស់ពួកគេវិញ គឺ​ចាក​ចេញ​ពី​ជន‌ជាតិ​អ៊ីស្រា‌អែល​នៅ​ស៊ីឡូ ដែលនៅទឹកដី​​កាណាន។ ពួកគេចាកចេញឆ្ពោះ​ទៅ​ស្រុក​កាឡាដ ជា​ទឹក​ដី​របស់ពួកគេ ដែលធ្វើតាម​បញ្ជា​ដែល​ព្រះ‌អម្ចាស់​បានបង្គាប់​មក​លោក​ម៉ូសេ។
\s5
\v 10 នៅពេលដែលពួកគេបានមកដល់ទន្លេយ័រដាន់នៅក្នុងទឹកដីកាណាន កុល‌សម្ព័ន្ធ​រូបេន កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល បានសង់អាសនាមួយនៅត្រើយទន្លេយ័រដាន់ជាអាសនាមួយយ៉ាងធំ និងអស្ចារ្យ។
\v 11 ប្រជាជនអ៊ីស្រាអែលបានឮពីរឿងនេះ ហើយបាននិយាយថា៖ «មើល! កុល‌សម្ព័ន្ធ​រូបេន កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល បានសង់អាសនានៅខាងមុខទឹកដីកាណានគីលីយ៉ូត នៅតំបន់ក្បែរទន្លេយ័រដាន់ នៅត្រើយម្ខាងដែលជាកម្មសិទ្ធិរបស់ប្រជាជនអ៊ីស្រាអែល។
\s5
\v 12 នៅពេលដែលប្រជាជនអ៊ីស្រាអែលឮអំពីរឿងនេះ ប្រជាជនទាំងអស់បានប្រជុំគ្នានៅក្រុងស៊ីឡូ ដើម្បីឡើងទៅធ្វើសង្គ្រាមជាមួយពួកគេ។
\s5
\v 13 បន្ទាប់មក ប្រជាជនអ៊ីស្រាអែលបានបញ្ជូនអ្នកនាំសារ ទៅកុល‌សម្ព័ន្ធ​រូបេន កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល នៅឯទឹកដីគីឡាត។ ពួកគេក៏បានបញ្ជូនលោក​ភីនេ‌ហាស ជា​កូន​លោក​បូជា‌ចារ្យ​អេ‌ឡា‌សារទៅដែរ
\v 14 និងអ្នកដឹកនាំដប់អ្នកទៀតទៅជាមួយពួកគេដែរ គឺក្នុងមួយកុលសម្ព័ន្ធម្នាក់ ហើយពួកគេម្នាក់ៗសុទ្ធតែជាអ្នកដឹកនាំនៃអំបូររបស់ប្រជាជនអ៊ីស្រាអែល។
\s5
\v 15 ពួកគេបានមកជួបប្រជាជនកុល‌សម្ព័ន្ធ​រូបេន កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល នៅ​ស្រុក​កាឡាដ ហើយពួកគេនិយាយថា៖
\v 16 «សហគមន៍ទាំងមូលរបស់ព្រះអម្ចាស់បាននិយាយថា៖ «តើហេតុអ្វីបានជាអ្នករាល់គ្នាបានប្រព្រឹត្តរឿងមិនស្មោះត្រង់ប្រឆាំងនឹងព្រះជាម្ចាស់របស់ជនជាតិអ៊ីស្រាអែល ដោយនៅថ្ងៃនេះអ្នកបានឈប់ដើរតាមព្រះអម្ចាស់ដោយបានសង់អាសនាមួយសម្រាប់ខ្លួនអ្នករាល់គ្នាដើម្បីប្រឆាំងនឹងព្រះអម្ចាស់ដូច្នេះ?
\s5
\v 17 តើអំពើបាបរបស់យើងនៅពេអ៊មិនគ្រប់គ្រាន់សម្រាប់យើងទេឬអី? នៅពេលនេះយើងមិនទាន់បានសម្អាតខ្លួនរបស់យើងពីអំពើទាំងនោះនៅឡើយ។ អំពើបាបនៅទីនោះបានធ្វើឲ្យសហគមន៍អ៊ីស្រាអែលវេទនាយ៉ាងខ្លាំង។
\v 18 តើអ្្នកត្រូវឈប់ដើរតាមការដឹកនាំរបស់ព្រះអម្ចាស់នៅថ្ងៃនេះឬ? បើអ្នករាល់គ្នាបះបោរប្រឆាំងនឹងព្រះ​អម្ចាស់នៅថ្ងៃនេះ នៅថ្ងៃស្អែកព្រះអង្គនឹងព្រះពិរោធជាមួយនឹងសហគមន៍អ៊ីស្រាអែលទាំងមូលមិនខាន។
\s5
\v 19 បើទឹកដីដែលជាកម្មសិទ្ធិរបស់អ្នករាល់គ្នាមិនបរិសុទ្ធទេ ដូច្នេះ អ្នកគួរតែឆ្លងទៅកាន់ទឹកដីដែលមានដំណាក់របស់ព្រះអម្ចាស់ ហើយទទួលចំណែកទឹកដីក្នុងចំណោមយើងរាល់គ្នាទៅ។ កុំឲ្យបះបោរប្រឆាំងនឹងព្រះអម្ចាស់ ក៏កុំឲ្យបះបោរប្រឆាំងនឹងយើងដោយសង់អាសនាសម្រាប់អ្នករាល់គ្នាជំនួសអាសនារបស់ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាឡើយ។
\v 20 តើលោកអាកានជាកូនរបស់លោកសេរ៉ាមិនបានប្រព្រឹត្តបាបលើរបស់ដែលត្រូវថ្វាយព្រះជាម្ចាស់ទេឬអី? តើព្រះពិរោធរបស់ព្រះអម្ចាស់មិនបានធ្លាក់មកលើប្រជាជនអ៊ីស្រាអែលទេឬអី? តើគាត់វិនាសតែម្នាក់ឯងទេឬ»។
\s5
\v 21 បន្ទាប់មក កុល‌សម្ព័ន្ធ​រូបេន កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល ឆ្លើយ​ទៅ​មេ​ដឹក​នាំ​អំបូរ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​ថា៖
\v 22 «ព្រះជាម្ចាស់​ដ៏មានគ្រប់ព្រះចេស្តាគឺព្រះអម្ចាស់! ព្រះជាម្ចាស់ដ៏មានគ្រប់ព្រះចេស្តាគឺព្រះអម្ចាស់! ព្រះអង្គជ្រាប ហើយក៏សូមឲ្យប្រជាជនអ៊ីស្រាអែលទាំងអស់ដឹងដែរថា! បើយើងបះបោរប្រឆាំងនឹងព្រះអម្ចាស់ សូមកុំឲ្យយើងនៅមានជីវិតដល់ថ្ងៃនេះឡើយ។
\v 23 បើយើងសង់អាសនៈធ្វើឲ្យយើងដាច់ឆ្ងាយពីការដើរតាមព្រះអម្ចាស់។ បើយើងសង់អាសនាដើម្បីថ្វាយតង្វាយដុត តង្វាយម្សៅ ឬក៏តង្វាយមេត្រីភាព នោះសូមឲ្យព្រះអម្ចាស់ដាក់ទោសពួកយើងចុះ។
\s5
\v 24 ទេ! យើងធ្វើបែបនេះដោយយើងភ័យខ្លាចថាថ្ងៃក្រោយកូនចៅរបស់អ្នកទាំងអស់គ្នា​នឹងនិយាយមកកាន់កូនចៅរបស់យើងថា៖​ «តើអ្នកបានធ្វើអ្វីខ្លះចំពោះព្រះអម្ចាស់ ជាព្រះជាម្ចាស់របស់ជនជាតិអ៊ីស្រាអែល»?
\s5
\v 25 ដោយសារព្រះអម្ចាស់បានដាក់ទន្លេយ័រដាន់ជាព្រំប្រទល់រវាងយើង និងអ្នករាល់គ្នា។ អ្នកទាំងអស់គ្នាដែលជាពួក​រូបេន និង​ពួក​កាដ​អើយ អ្នករាល់គ្នាគ្មាន​សិទ្ធិ​ទាក់ទង​ជា​មួយ​ព្រះ‌អម្ចាស់​ទេ»។ ដូច្នេះ កូនចៅរបស់អ្នករាល់គ្នាអាចមិនឲ្យកូនចៅរបស់យើងថ្វាយបង្គំព្រះអម្ចាស់។
\s5
\v 26 ដូច្នេះ យើងនិយាយថា៖ «ចូរយើងសង់អាសនៈមួយ មិនមែនសម្រាប់ថ្វាយដង្វាយដុត ឬសម្រាប់តង្វាយអ្វីផ្សេងៗឡើយ
\v 27 ប៉ុន្តែ ជាបន្ទាល់រវាងយើង និងអ្នករាល់គ្នា និងរវាងកូនចៅរបស់យើង និងយើងដែរ ដែលយើងមានសិទ្ធិក្នុងការថ្វាយបង្គំព្រះអម្ចាស់នៅមុខព្រះអង្គ ជាមួយនឹងការថ្វាយតង្វាយដុត និងតង្វាយមេត្រី ដូច្នេះ កូនចៅរបស់អ្នករាល់គ្នានៅពេលក្រោយនឹងមិននិយាយថា៖ «អ្នកគ្មានសិទ្ធិអ្វីជាមួយព្រះអម្ចាស់ឡើយ»។
\s5
\v 28 ដូច្នេះ យើងនិយាយថា៖ «បើការនេះត្រូវនិយាយជាមួយយើង ឬជាមួយកូនចៅរបស់យើងនៅពេលក្រោយ យើងគួរនិយាយថា៖ «មើល! នេះជាអាសនារបស់ព្រះអម្ចាស់ដែលបានចម្លងមក ដែលដូនតារបស់យើងបានសង់ មិនមែនសម្រាប់តង្វាយដុត ក៏មិនមែនសម្រាប់ថ្វាយតង្វាយដែរ ប៉ុន្តែ ជាបន្ទាល់រវាងយើង និងអ្នករាល់គ្នា»។
\v 29 យើងមិនចង់បះបោរប្រឆាំងនឹងព្រះអម្ចាស់ទេ ក៏មិន​ចង់​បែក​ចិត្ត​ចេញ​ពី​ព្រះអង្គនៅ​ថ្ងៃ​នេះដោយ​សង់​អាសនៈ​សម្រាប់​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល និង​ថ្វាយ​មេត្រីភាព ក្រៅពី​អាសនា​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​យើង ដែល​ស្ថិត​នៅ​មុខ​​ដំណាក់​របស់​ព្រះអង្គ​​ឡើយ។
\s5
\v 30 នៅពេល​លោក​បូជា‌ចារ្យ​ភីនេ‌ហាស មេ​ដឹក​នាំ​ប្រជាជន ដែលជាមេដឹកនាំអំបូរជនជាតិអ៊ីស្រាអែលដែលនៅជាមួយលោកបាន​ឮ​ពាក្យ​​ពី​កុល‌សម្ព័ន្ធ​រូបេន កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ រៀប​រាប់រួចមក ពួក​គេ​គិតថាល្អ។
\v 31 លោក​ភីនេ‌ហាស ជា​កូន​របស់​លោក​បូជា‌ចារ្យ​អេ‌ឡា‌សារ បាននិយាយទៅកាន់ប្រជាជនក្នុងកុលសម្ព័ន្ធ​រូបេន កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេថា៖ «នៅថ្ងៃនេះយើងដឹងថាព្រះអម្ចាស់គង់នៅក្នុងចំណោមយើងរាល់គ្នា ដោយសារអ្នកមិនបានប្រព្រឹត្តដោយឥតជំនឿប្រឆាំងនឹងព្រះអង្គឡើយ។ ឥឡូវនេះ អ្នកបានសង្គ្រោះប្រជាជនអ៊ីស្រាអែលចេញពីព្រះហស្តរបស់ព្រះអម្ចាស់ហើយ»។
\s5
\v 32 បន្ទាប់មក លោក​ភីនេ‌ហាស ជា​កូន​របស់​លោក​បូជា‌ចារ្យ​អេ‌ឡា‌សារ​ និងអ្នកដឹកនាំផ្សេងទៀតបានចាកចេញពីកុលសម្ព័ន្ធ​រូបេន និង​កុល‌សម្ព័ន្ធ​កាដ ចេញពីទឹកដី​ស្រុក​កាឡាដ វិល​មក​ស្រុក​កាណាន ទៅជួប‌នឹង​ប្រជា‌ជន​អ៊ីស្រា‌អែល និងនាំពាក្យទាំងអស់ត្រឡប់ទៅប្រាប់ពួកគេវិញ។
\v 33 របាយការណ៍របស់ពួកគេក៏ធ្វើឲ្យប្រជាជនអ៊ីស្រាអែលពេញចិត្តដែរ។ ប្រជាជនអ៊ីស្រាអែលថ្វាយព្រះពរដល់ព្រះជាម្ចាស់ ហើយក៏មិននិយាយរឿងធ្វើសង្គ្រាមប្រឆាំងនឹងកុលសម្ព័ន​រូបេន និង​កុល‌សម្ព័ន្ធ​កាដ ដើម្បីបំផ្លាញទឹកដីដែលពួកគេរស់នៅទៀតឡើយ។
\s5
\v 34 កុល‌សម្ព័ន្ធ​រូបេន និង​កុល‌សម្ព័ន្ធ​កាដ បានហៅអាសនានោះថា៖ «សក្ខីភាព» ដោយនិយាយថា៖ «វាជាសក្ខីភាពរវាងយើងទាំងអស់គ្នាថា ព្រះអម្ចាស់គឺជាព្រះជាម្ចាស់»។
\s5
\c 23
\cl ជំពូក ២៣
\p
\v 1 ជាច្រើនថ្ងៃក្រោយមក ព្រះអម្ចាស់បានឲ្យប្រជាជនអ៊ីស្រាអែលបានសម្រាកពីពួកខ្មាំងសត្រូវរបស់ពួកគេ ហើយលោកយ៉ូស្វេមានអាយុកាន់តែចាស់ និងមានអាយុវែង។
\v 2 លោកយ៉ូស្វេបានហៅប្រជាជនអ៊ីស្រាអែលទាំងអស់មក មានពួកចាស់ទុំ អ្នកដឹកនាំ ពួកចៅក្រម និងពួកនាយកក្រុមមក ហើយនិយាយទៅពួកគេថា៖ «ខ្ញុំកាន់តែចាស់ហើយ។
\v 3 អ្នករាល់គ្នាបានឃើញអ្វីៗដែលព្រះអម្ចាស់ជាព្រះជាម្ចាស់របស់អ្នកបានប្រព្រឹត្តចំពោះជាតិសាសន៍ទាំងអស់សម្រាប់អ្នករាល់គ្នា គឺព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាបានប្រយុទ្ធដើម្បីអ្នករាល់គ្នា។
\s5
\v 4 មើល! ខ្ញុំបានបែងចែកទឹកដីរបស់ជាតិសាសន៍នានាដែលអ្នករាល់គ្នាបានដណ្តើមបានដល់អ្នករាល់គ្នា សម្រាប់កុលសម្ព័ន្ធរបស់អ្នករាល់គ្នា ក្នុងនោះមានជាតិសាសន៍ដែលខ្ញុំបានបំផ្លាញរួចហើយ ចាប់ពីទន្លេយ័រដាន់ដល់សមុទ្រធំនៅខាងលិច។
\v 5 ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នានឹងដេញពួកគេចេញ។ ព្រះអង្គនឹងបង្ខំឲ្យគេចេញពីទឹកដីនោះសម្រាប់អ្នករាល់គ្នា។ ព្រះអង្គនឹងរឹបអូសយកទឹកដីរបស់ពួកគេ ហើយអ្នកនឹងទទួលទឹកដីនោះជាកម្មសិទ្ធិ ដូចដែលព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាបានសន្យាដល់អ្នក។
\s5
\v 6 ចូរមានកម្លាំង ដើម្បីឲ្យអ្នកអាចរក្សា និងធ្វើតាមអ្វីដែលបានសរសេរទុកនៅក្នុងសៀវភៅក្រឹត្យវិន័យរបស់លោកម៉ូសេ កុំឲ្យងាកឆ្វេង ឬងាកស្តាំពីក្រឹត្យវិន័យនេះឡើយ
\v 7 ដូច្នេះ អ្នកនឹងមិនពាក់ព័ន្ធជាមួយជាតិសាសន៍ទាំងនេះដែលនៅសេសសល់ក្នុងចំណោមអ្នករាល់គ្នា ឬក៏រំឭកពីឈ្មោះព្រះរបស់ពួកគេ មិនត្រូវស្បថក្នុងនាមព្រះទាំងនោះ មិនត្រូវថ្វាយបង្គំ ឬក៏គោរពពួកគេឡើយ។
\v 8 ផ្ទុយទៅវិញ អ្នកត្រូវតែស្មោះត្រង់ជាមួយព្រះអម្ចាស់ជាព្រះរបស់អ្នកដូចដែលអ្នកបានធ្វើនៅថ្ងៃនេះស្រាប់។
\s5
\v 9 ព្រះអម្ចាស់បានបណ្តេញជាតិសាសន៍ដ៏ធំ និងខ្លាំងពូកែពីមុខអ្នករាល់គ្នា។ សម្រាប់អ្នករាល់គ្នា គ្មាននរណាអ្នកអាចឈរនៅមុខអ្នករាល់គ្នាបានទេរហូតមកដល់ថ្ងៃនេះ។
\v 10 បុរសតែម្នាក់ក្នុងចំណោមអ្នករាល់គ្នា នឹងធ្វើឲ្យមនុស្សរាប់ពាន់អ្នករត់ខ្ចាត់ខ្ចាយ ដោយសារព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាជាអ្នកប្រយុទ្ធសម្រាប់អ្នករាល់គ្នា ដូចដែលព្រះអង្គបានសន្យា។
\v 11 ចូរយកចិត្តទុកដាក់ ដូច្នេះ អ្នកនឹងស្រឡាញ់ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា។
\s5
\v 12 ប៉ុន្តែ បើអ្នកត្រឡប់ក្រោយ និងជំពាក់ចិត្តនឹងអ្នកដែលនៅសេសសល់នៃជាតិសាសន៍នៅក្នុងចំណោមអ្នករាល់គ្នានេះឬក៏អ្នករៀបការជាមួយពួកគេ ឬក៏អ្នកចូលរួមជាមួយពួកគេ ហើយពួកគេនៅជាមួយអ្នក
\v 13 ដូច្នេះ ចូរចាំឲ្យបានច្បាស់ថា ព្រះអម្ចាស់ជាព្រះរបស់អ្នកនឹងមិនបណ្ដេញជាតិសាសន៍ទាំងនេះពីក្នុងចំណោមអ្នករាល់គ្នាឡើយ។ ផ្ទុយទៅវិញ ពួកគេនឹងក្លាយជាឧបសគ្គ និងជាអន្ទាក់សម្រាប់អ្នករាល់គ្នា ជារំពាត់នៅលើខ្នងអ្នក និងជាបន្លានៅក្នុងភ្នែករបស់អ្នករហូតដល់អ្នកវិនាសពីទឹកដីដែលព្រះអម្ចាស់ជាព្រះរបស់អ្នកបានប្រគល់ដល់អ្នក។
\s5
\v 14 ឥឡូវនេះ ខ្ញុំជិតអស់ជីវិតនៅលើផែនដីនេះហើយ ហើយអ្នកត្រូវដឹងឲ្យច្បាស់នៅក្នុងចិត្ត និងព្រលឹងរបស់អ្នកថាគ្មានពាក្យណាមួយនឹងមិនបានសម្រេចក្នុងចំណោមរឿងល្អដែលព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាបានសន្យាជាមួយអ្នកឡើយ។​ របស់ទាំងអស់នេះគឺសម្រាប់អ្នករាល់គ្នា។​ គ្មានអ្វីមួយដែលនឹងមិនបានសម្រេចនោះទេ។
\v 15 ប៉ុន្តែ គឺដូចគ្រប់ព្រះបន្ទូលដែលព្រះអម្ចាស់ជាព្រះរបស់អ្នកបានសន្យាដល់អ្នកបានសម្រេចដូច្នេះដែរ ដូច្នេះ ព្រះអម្ចាស់នឹងនាំការអាក្រក់មកលើអ្នករហូតដល់ព្រះអង្គបានបំផ្លាញអ្នកពីទឹកដីដ៏ល្អរបស់ព្រះអង្គ ដែលព្រះអម្ចាស់ជាព្រះរបស់អ្នកបានប្រគល់ដល់អ្នក។
\s5
\v 16 ព្រះអង្គនឹងធ្វើការនេះបើអ្នកផ្តាច់សម្ពន្ធមេត្រីជាមួយព្រះអម្ចាស់ជាព្រះរបស់អ្នក ជាសម្ពន្ធមេត្រីដែលព្រះអង្គបានបង្គាប់ឲ្យអ្នករក្សា។ បើអ្នកវាល់គ្នាទៅថ្វាយបង្គំព្រះផ្សេងទៀត និងគោរពព្រះទាំងនោះ នោះព្រះពិរោធរបស់ព្រះអម្ចាស់នឹងបញ្ឆេះប្រឆាំងនឹងអ្នក ហើយអ្នកនឹងវិនាសយ៉ាងទាន់ហន់ពីទឹកដីដ៏ល្អដែលព្រះអង្គបានប្រទានដល់អ្នក»។
\s5
\c 24
\cl ជំពូក ២៤
\p
\v 1 បន្ទាប់មក លោកយូ៉ស្វេបានប្រមូលកុលសម្ព័ន្ធទាំងអស់របស់អ៊ីស្រាអែលទៅស៊ីគែម និងបានហៅពួកចាស់ទុំ ពួកអ្នកដឹកនាំ ពួកចៅក្រម និងពួកនាយកក្រុមរបស់ពួកគេមក ហើយពួកគេបានឈរនៅចំពោះព្រះជាម្ចាស់។
\v 2 លោកយ៉ូស្វេបាននិយាយទៅប្រជាជនទាំងអស់ថា៖ «នេះជាអ្វីដែលព្រះអម្ចាស់ជាព្រះរបស់អ៊ីស្រាអែលមានបន្ទូលថា៖ «អស់រយៈពេលយ៉ាងយូរកន្លងមកបុព្វបុរសរបស់អ្នកបានរស់នៅក្រោយទន្លេអឺប្រាតគឺ​ថេរ៉ា ជា​ឪពុក​របស់​អប្រាហាំ និង​ណា‌ហ៊រពួកគេ​គោរព​បម្រើ​ព្រះ​ដទៃ។
\s5
\v 3 ប៉ុន្តែ យើងបាននាំឪពុករបស់អ្នករាល់គ្នាពីខាងនាយទន្លេអឺប្រាតមក និងនាំគាត់មកកាន់ទឹកដីកាណាន ហើយបានប្រទានកូនចៅជាច្រើនដល់គាត់តាមរយៈកូនរបស់គាត់គឺអ៊ីសាក។
\v 4 បន្ទាប់មក យើងប្រទានយ៉ាកុប និងអេសាវដល់អ៊ីសាក។ យើងបាន​ប្រគល់តំបន់​ភ្នំ​សៀរឲ្យអេសាវគ្រប់គ្រង ប៉ុន្តែ យ៉ាកុប និងកូនៗរបស់គាត់បានទៅអេស៊ីប។
\s5
\v 5 យើងបានបញ្ជូនម៉ូសេ និងអើរុ៉នហើយ​យើង​បាន​ប្រហារ​អ្នក​ស្រុក​អេស៊ីប ដោយ‌សារ​គ្រោះ​កាច។ ក្រោយមកទៀតយើងបាននាំអ្នករាល់គ្នាចេញមក។
\v 6 យើងបាននាំបុព្វបុរសរបស់អ្នករាល់គ្នាចេញពីអេស៊ីប ហើយអ្នកមកដល់សមុទ្រ។ ពួកជនជាតិអេស៊ីបបានដេញតាមពួកគេដោយមានទាំងរទេះចម្បាំង និងទ័ពសេះវែងដូចសមុទ្រត្រែង។
\s5
\v 7 នៅពេលដែលបុព្វបុរសរបស់អ្នករាល់គ្នាបានស្រែករកព្រះអម្ចាស់ ព្រះអង្គបានដាក់ភាពងងឹតនៅចន្លោះអ្នក និងជនជាតិអេស៊ីប។​ ព្រះអង្គបាននាំទឹកសមុទ្រមកគ្របលើពួកគេ។ អ្នកបានឃើញអ្វីដែលយើងបានធ្វើនៅស្រុកអេស៊ីបហើយ។ បន្ទាប់មក អ្នកបានរស់នៅក្នុងវាលរហោស្ថានអស់រយៈពេលយ៉ាងយូរ។
\s5
\v 8 យើងបាននាំអ្នកទៅកាន់ទឹកដីអាម៉ូរី ដែលរស់នៅត្រើយម្ខាងនៃទន្លេយ័រដាន់។ ពួកគេបានប្រយុទ្ធជាមួយអ្នករាល់គ្នា ហើយយើងបានប្រគល់ពួកគេទៅក្នុងកន្តាប់ដៃអ្នករាល់គ្នា។ អ្នកបានកាន់កាប់ទឹកដីរបស់ពួកគេ ហើយយើងបានបំផ្លាញពួកគេនៅមុខអ្នករាល់គ្នា។​
\s5
\v 9 ​បាឡាក់​ជា​កូន​របស់​​ស៊ីប‌ព័រ ជាស្តេច​ស្រុក​ម៉ូអាប់ បាន​លើក​ទ័ព​មក​វាយ​ជន‌ជាតិ​អ៊ីស្រា‌អែល។ លោក​បាន​ឲ្យ​គេទៅ​ហៅ​បាឡាម ជា​កូន​របស់​បេអ៊រ មក​ដាក់​បណ្ដាសា​អ្នក​រាល់​គ្នា។
\v 10 ប៉ុន្តែ យើង​មិន​ព្រម​ស្ដាប់​បាឡាម​ទេ ផ្ទុយទៅវិញគាត់​បែរ​ជា​ឲ្យ​ពរ​អ្នក​រាល់​គ្នាទៅវិញ។ ដូច្នេះ យើងបានរំដោះអ្នករាល់គ្នាចេញពីកណ្តាប់ដៃស្តេច។
\s5
\v 11 អ្នករាល់គ្នាបានឆ្លងទន្លេយ័រដាន់ ហើយមកដល់ក្រុងយេរីខូ។ អ្នកដឹកនាំក្រុងយេរីខូបានវាយប្រឆាំងនឹងអ្នករាល់គ្នា ដោយរួមជាមួយជន‌ជាតិ​អាម៉ូរី ជន‌ជាតិ​ពេរិ‌ស៊ីត ជន‌ជាតិ​កាណាន ជន‌ជាតិ​ហេត ជន‌ជាតិ​គើកា‌ស៊ី ជន‌ជាតិ​ហេវី និង​ជន‌ជាតិ​យេប៊ូស។ យើងបានឲ្យអ្នកមានជ័យជម្នះលើពួកគេ ហើយឲ្យពួកគេស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ្នករាល់គ្នា។
\v 12 យើងបានបញ្ជូន​សត្វ​ឪម៉ាល់ទៅមុនអ្នករាល់គ្នា ដើម្បីដេញពួកគេ និងស្តេចទាំងពីររបស់សាសន៍អាម៉ូរីចេញពីមុខអ្នករាល់គ្នា។ វាមិនបានកើតឡើងដោយសារដាវ ឬដោយសារធ្នូរបស់អ្នករាល់គ្នាឡើយ។
\s5
\v 13 យើងបានប្រគល់ទឹកដីដែលអ្នកមិនបានកាប់គាស់ និងទីក្រុងដែលអ្នករាល់គ្នាមិនបានសង់ដល់អ្នករាល់គ្នា ហើយឥឡូវនេះអ្នករស់នៅក្នុងក្រុងទាំងនោះ។ ​អ្នក​រាល់​គ្នា​បរិភោគ​ផ្លែ​ទំពាំង‌បាយជូរ និង​ផ្លែ​អូលីវ ពី​ចម្ការ​ដែល​អ្នក​រាល់​គ្នា​មិន​បាន​ដាំ»។
\s5
\v 14 ឥឡូវនេះ ចូរកោតខ្លាចព្រះអម្ចាស់ និងថ្វាយបង្គំព្រះអង្គដោយស្មោះត្រង់ និងដោយជំនឿ ចូរបោះបង់ចោលព្រះដែលបុព្វបុរសរបស់អ្នករាល់គ្នាបានថ្វាយបង្គំនៅនាយទន្លេអឺប្រាត និងនៅអេស៊ីបទៅ និងថ្វាយបង្គំព្រះអម្ចាស់វិញ។
\v 15 បើអ្នកគិតថាការថ្វាយបង្គំព្រះអម្ចាស់ខុស នោះចូរជ្រើសរើសព្រះដែលអ្នករាល់គ្នាចង់បម្រើនៅថ្ងៃនេះ ទោះបីពីព្រះរបស់បុព្វបុរសរបស់អ្នករាល់គ្នាដែលបានថ្វាយបង្គំនៅនាយទន្លេអឺប្រាត ឬព្រះពីសាសន៍អាម៉ូរីនៅក្នុងទឹកដីដែលអ្នករស់នៅ។ ប៉ុន្តែ សម្រាប់ខ្ញុំ និងគ្រួសាររបស់ខ្ញុំ យើងនឹងថ្វាយបង្គំព្រះអម្ចាស់»។
\s5
\v 16 ប្រជាជនទាំងអស់បានឆ្លើយថា៖ «យើងនឹងមិនបោះបង់ចោលព្រះអម្ចាស់ទៅបម្រើព្រះណាផ្សេងឡើយ
\v 17 ព្រោះព្រះអម្ចាស់ជាព្រះរបស់យើង ដែលបាននាំយើង និងបុព្វបុរសរបស់យើងចេញពីទឹកដីអេស៊ីប ចេញពីផ្ទះនៃទាសករ ហើយព្រះអង្គបានធ្វើការយ៉ាងអស្ចារ្យនៅចំពោះយើងរាល់គ្នា ហើយព្រះអង្គបាន​​ការពារ​យើង​ខ្ញុំ​តាម​ផ្លូវដែល​យើង​បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​ទឹក​ដី​របស់​ជាតិ​សាសន៍​នានា។
\v 18 បន្ទាប់មក ព្រះអម្ចាស់បានបណ្តេញមនុស្សទាំងអស់ចេញពីមុខយើង រួមទាំងសាសន៍អាម៉ូរី ដែលរស់នៅក្នុងទឹកដីនោះ។ ដូច្នេះ យើងក៏ថ្វាយបង្គំព្រះអម្ចាស់ ព្រោះព្រះអង្គជាព្រះរបស់យើង»។
\s5
\v 19 ប៉ុន្តែ លោកយ៉ូស្វេបាននិយាយទៅកាន់ប្រជាជនថា៖ «អ្នករាល់គ្នាមិនអាចបម្រើព្រះអម្ចាស់បានទេ ព្រោះព្រះអង្គជាព្រះដ៏បរិសុទ្ធ ព្រះអង្គជាព្រះដែលប្រចណ្ឌ ព្រះអង្គមិនអាចអត់ទោសចំពោះការ​បះ‌បោរ និងអំពើបាបរបស់អ្នករាល់គ្នាបានទេ។​
\v 20 បើអ្នករាល់គ្នាបោះបង់ចោលព្រះអម្ចាស់ និងទៅបម្រើព្រះបរទេស នោះព្រះអង្គនឹងងាកមកបំផ្លាញអ្នករាល់គ្នាវិញ។ ព្រះអង្គនឹងបំផ្លាញអ្នករាល់គ្នា ទោះបីព្រះអង្គធ្លាប់ធ្វើល្អជាមួយអ្នករាល់គ្នាក៏ដោយ»។
\s5
\v 21 ប៉ុន្តែ ប្រជាជនឆ្លើយទៅលោកយ៉ូស្វេថា៖ ទេ យើងនឹងថ្វាយបង្គំព្រះអម្ចាស់»។
\v 22 បន្ទាប់មក លោកយ៉ូស្វេនិយាយទៅកាន់ប្រជាជនថា៖​ «អ្នករាល់គ្នាជាបន្ទាល់សម្រាប់ខ្លួនអ្នករាល់គ្នាស្រាប់ហើយ គឺអ្នកបានជ្រើសរើសព្រះអម្ចាស់ដើម្បីថ្វាយបង្គំព្រះអង្គ»។ ពួកគេនិយាយថា៖​ «យើងជាបន្ទាល់ហើយ»។
\v 23 ឥឡូវនេះ ចូរបោះចោលព្រះដទៃដែលនៅជាប់ជាមួយអ្នករាល់គ្នា ហើយចូរបែរចិត្តរបស់អ្នករាល់គ្នាមកព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល»។
\s5
\v 24 ប្រជាជននិយាយទៅលោកយ៉ូស្វេថា៖ «យើងនឹងថ្វាយបង្គំព្រះអម្ចាស់ជាព្រះរបស់យើង។ យើងនឹងស្តាប់ព្រះសូរសៀងរបស់ព្រះអង្គ»។
\v 25 លោកយ៉ូស្វេបាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​ប្រជា‌ជន​នៅថ្វៃនោះ។ លោកបានដាក់ច្បាប់ចេញ​ និង​វិន័យ​នៅត្រង់​ស៊ីគែម។
\v 26 លោកយ៉ូស្វេបានសរសេរព្រះបន្ទូលទាំងអស់នេះនៅក្នុងសេៀវភៅនៃច្បាប់របស់ព្រះអម្ចាស់។ លោកបានយកថ្មមួយយ៉ាងធំ ហើយដាក់បញ្ឈរនៅទីនោះក្រោម​ដើម​ជ្រៃ ដែល​ស្ថិត​ក្បែរទី​សក្ការ​របស់​ព្រះ‌អម្ចាស់។
\s5
\v 27 លោកយ៉ូស្វេបាននិយាយទៅកាន់ប្រជាជនថា៖​ «មើល! ថ្មនេះជាទីបន្ទាល់ប្រឆាំងនឹងយើងរាល់គ្នា។ ថ្មនេះបានឮគ្រប់ទាំងព្រះបន្ទូលដែលព្រះអម្ចាស់ ដែលបានមានបន្ទូលមកកាន់យើងរាល់គ្នា។ ដូច្នេះ វានឹងជាបន្ទាល់ប្រឆាំងនឹងអ្នករាល់គ្នា ដើម្បីកុំឲ្យអ្នករាល់គ្នាបដិសេធព្រះរបស់អ្នករាល់គ្នា»។
\v 28 ដូច្នេះ លោកយូ៉ស្វេបានឲ្យពួកគេចេញទៅ គឺទៅតាមទឹកដីមរតករបស់ពួកគេវិញ។
\s5
\v 29 ក្រោយពីនោះមក លោកយ៉ូស្វេ កូនរបស់លោកនូន ជាអ្នកបម្រើរបស់ព្រះអម្ចាស់បានស្លាប់ទៅ ដែលមានអាយុមួយរយដប់ឆ្នាំ។
\v 30 ពួកគេបានកប់លោកនៅព្រំប្រទល់ទឹកដីជាមរតករបស់លោក នៅ​ធីម៉្នាត សេរ៉ា ក្នុង​តំបន់​ភ្នំ​អេប្រាអ៊ីម ខាង​ជើង​ភ្នំ​កាអាស។
\s5
\v 31 ជនជាតិអ៊ីស្រាអែលបានថ្វាយបង្គំព្រះអម្ចាស់គ្រប់ពេលក្នុងថ្ងៃអាយុរបស់លោកយ៉ូស្វេ និងនៅក្នុង​អំឡុង​ពេល​ពួក​ចាស់​ទុំ​នៅ​រស់​នៅ​ឡើយ​ដែរ អ្នកដែលមានអាយុវែងជាងលោកយូ៉ស្វេ គឺ​អ្នក​ដែល​មានបទពិសោធន៍ជាមួយអ្វីៗដែល​ព្រះ‌អម្ចាស់បានធ្វើសម្រាប់​អ៊ីស្រា‌អែល។
\s5
\v 32 ឆ្អឹងរបស់លោកយ៉ូសែបដែលប្រជាជនអ៊ីស្រាអែលបានយកពីស្រុកអេស៊ីបមក ពួកគេបានកប់នៅស៊ីគែមក្នុងដីមួយចំណែកដែលលោកយ៉ាកុបបានទិញពីកូនរបស់លោកហា‌ម៉ោរជាឪពុករបស់ស៊ីគែម។ លោកទិញវាក្នុងតំលៃមួយរយដួងជាប្រាក់ ហើយទីនោះក្លាយជាទឹកដីមរតករបស់កូនចៅលោកយ៉ូសែប។
\v 33 លោក​អេ‌ឡា‌សារ ជា​កូន​លោក​អើរ៉ុន ក៏​បាន​ទទួល​មរណ‌ភាព​ដែរ។ ពួកគេ​បាន​បញ្ចុះ​សពលោក​នៅ​លើ​ភ្នំ​ ជាក្រុងរបស់​លោក​ភីនេ‌ហាសជា​កូនរបស់លោក ដែលលោកបានឲ្យដល់កូនប្រុសលោក។ ទីនោះគឺ​តំបន់​ភ្នំនៃកុលសម្ព័ន្ធ​អេប្រាអ៊ីម។