km_ulb/05-DEU.usfm

2029 lines
459 KiB
Plaintext
Raw Permalink Blame History

This file contains invisible Unicode characters

This file contains invisible Unicode characters that are indistinguishable to humans but may be processed differently by a computer. If you think that this is intentional, you can safely ignore this warning. Use the Escape button to reveal them.

\id DEU
\ide UTF-8
\h ចោទិយកថា
\toc1 ចោទិយកថា
\toc2 ចោទិយកថា
\toc3 deu
\mt ចោទិយកថា
\s5
\c 1
\cl ជំពូក ១
\p
\v 1 នេះជាពាក្យរដែលលោកម៉ូសេបានមានប្រសាសន៍ទៅកាន់ជនជាតិអ៊ីស្រាអែលទាំងអស់ នៅឯខាងនាយទន្លេយ័រដាន់ ក្នុងទីរហោស្ថានតំបន់អារ៉ាបា នៅទល់មុខនឹងស៊ូភ ត្រង់ចន្លោះប៉ារ៉ាន តូផែល ឡាបាន់ ព្រមទាំងហាសិរ៉ូត និងឌីសាហាប។
\v 2 ​បន្ទាប់ពីបានធ្វើដំណើរអស់រយៈពេលដប់មួយថ្ងៃចេញពីហោរែប នៅតាមតំបន់ភ្នំសៀរ ទៅកាន់កាដេស បារនា។
\s5
\v 3 ការនេះកើតឡើងនៅក្នុងឆ្នាំសែសិប នៅខែទីដប់មួយ នៅថ្ងៃទីមួយនៃខែនោះ លោកម៉ូសេបានមានប្រសាសន៍ទៅកាន់ជនជាតិអ៊ីស្រាអែល អំពីព្រះបន្ទូលដែលព្រះជាម្ចាស់បង្គាប់ដល់លោកឲ្យប្រាប់គេពួកគេ។
\v 4 ការនេះកើតឡើងបន្ទាប់ពីព្រះជាម្ចាស់បានប្រហារលើព្រះបាទស៊ីហុន ជាស្តេចជនជាតិអាម៉ូរី ដែលគង់នៅក្រុងហេសបូន និងព្រះបាទអុក ជាស្ដេចស្រុកបាសាន ដែលគង់នៅក្រុងអាសថារ៉ូត និងអេទ្រី។
\s5
\v 5 កាលលោកម៉ូសេចាប់ផ្ដើមបង្រៀនក្រឹត្យវិន័យ នៅខាងនាយទន្លេយ័រដាន់ ក្នុងស្រុកម៉ូអាប់ថា៖
\v 6 «ព្រះអម្ចាស់ជាព្រះនៃយើងបានមានព្រះបន្ទូលមកកាន់ពួកយើង​នៅលើហោរែបថា អ្នករាល់គ្នាបានរស់នៅនៅលើភ្នំនេះជាយូរណាស់មកហើយ។
\s5
\v 7 ចូរចេញទៅ​ហើយបន្តដំណើររបស់អ្នក ហើយឆ្ពោះទៅកាន់តំបន់ភ្នំជនជាតិអាម៉ូរី ហើយទៅកាន់គ្រប់ទីកន្លែងដែលនៅជិតទីនោះនៅ ព្រមទាំងវាលទំនាបជ្រលងទន្លេយ័រដាន់នៅតំបន់ភ្នំ តំបន់វាលទំនាប ក្នុងតំបន់ណេកិប និងឆ្នេរសមុទ្រ ស្រុកកាណាន និងនៅក្នុងប្រទេសលីបង់ រហូតដល់ទន្លេធំអឺប្រាត។
\v 8 មើល៍ យើងប្រគល់ស្រុកឲ្យអ្នករាល់គ្នាហើយ ចូរកាន់កាប់ទឹកដីនោះទៅ ជាទឹកដីដែលព្រះជាម្ចាស់បានសន្យាប្រគល់ឲ្យលោកអប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប ជាបុព្វបុរសរបស់អ្នករាល់គ្នា ព្រមទាំងពូជពង្សដែលកើតមកតាមក្រោយផ្សេងទៀត។
\s5
\v 9 នៅពេលនោះយើងបានប្រាប់អ្នករាល់គ្នាថា ខ្ញុំមិនអាចទទួលខុសត្រូវអ្នករាល់គ្នាតែម្នាក់ឯងបានទេ។
\v 10 ព្រះជាម្ចាស់ជាព្រះនៃអ្នកបានធ្វើឲ្យអ្នករាលគ្នាកើនគ្នាច្រើន ហើយមើល៍ សព្វថ្ងៃនេះ អ្នករាល់គ្នាមានចំនួនច្រើនដូចជាផ្កាយនៅលើមេឃ។
\v 11 សូមព្រះជាម្ចាស់ ជាព្រះនៃបុព្វបុរសអ្នករាល់គ្នា ប្រទានឲ្យអ្នករាល់គ្នាមានចំនួនច្រើន មួយពាន់ដងលើសជាងនេះ ហើយប្រទានពរអ្នករាល់គ្នា ដូចព្រះបានសន្យានឹងអ្នករាល់គ្នារួចហើយ!
\s5
\v 12 ប៉ុន្តែ តើធ្វើដូចម្ដេចឲ្យខ្ញុំតែម្នាក់ អាចទទួលបន្ទុកដ៏ច្រើន និងដោះស្រាយជម្លោះឲ្យអ្នករាល់គ្នាបានទៅ?
\v 13 ចូរយកមនុស្សដែលមានប្រាជ្ញា មនុស្សដែលមានការយល់ដឹង និងមនុស្សដែលមានកេរិ៍្តឈ្មោះល្អ ក្នុងកុលសម្ព័ន្ធនីមួយៗ ហើយយើងនឹងឲ្យពួកគេធ្វើជាមេដឹកនាំលើអ្នករាល់គ្នា។
\v 14 អ្នករាល់គ្នាឆ្លើយតមមកខ្ញុំថា៖ «កិច្ចការដែលលោកបានប្រាប់នោះប្រសើរណាស់សម្រាប់ពួកយើង»។
\s5
\v 15 ដូច្នេះ ខ្ញុំបានជ្រើសរើសមេដឹកនាំនៃកុលសម្ពន័្ធរបស់អ្នក គឺមនុស្សមានប្រាជ្ញា និងមនុស្សដែល​មានកេរិ៍្តឈ្មោះល្អ ហើយតែងតាំងឲ្យពួកគេធ្វើជាមេដឹកនាំលើអ្នករាល់គ្នា ជាមេដឹកនាំលើមួយពាន់នាក់ ជាមេដឹកនាំលើមួយរយនាក់ ជាមេដឹកនាំលើហាសិបនាក់ ជាមេដឹកនាំលើដប់នាក់ និងជាពួកមេដឹកនាំ តាមកុលសម្ព័ន្ធ។
\v 16 ខ្ញុំបានបង្គាប់ទៅពួកចៅក្រុមរបស់អ្នករាល់គ្នានៅគ្រានោះថា ចូរស្ដាប់ជម្លោះរបស់បងប្អូនរបស់អ្នករាល់គ្នា ហើយកាត់ក្ដីដោយយុត្តិធម៌រវាងមនុស្សម្នាក់ និងបងប្អូនរបស់គាត់ ហើយនិងជនបរទេសដែលរស់នៅគាត់ផង។
\s5
\v 17 អ្នករាល់គ្នានឹងមិនត្រូវបង្ហាញភាពលំអៀងទៅលើនរណាម្នាក់នៅេពេលមានជម្លោះកើតឡើងនោះទេ អ្នករាល់គ្នានឹងត្រូវស្ដាប់ទាំងអ្នកតូច និងអ្នកធំដូចគ្នា។ អ្នករាល់គ្នានឹងមិនត្រូវភ័យខ្លាចមុខនៃមនុស្សណាឡើយ ដ្បិត ការកាត់ក្ដីគឺស្ថិតលើព្រះជាម្ចាស់ បើរឿងនោះអ្នករាល់គ្នាពិបាកកាត់ក្ដីពេក នោះអ្នករាល់គ្នានឹងនាំមកឯខ្ញុំ ហើយខ្ញុំនឹងស្ដាប់រឿងនោះ។
\v 18 ខ្ញុំបង្គាប់អ្នករាល់គ្នានៅគ្រានោះថា គ្រប់កិច្ចការទាំងអស់ដែលអ្នករាល់គ្នាគួរធ្វើ។
\s5
\v 19 យើងធ្វើដំណើរចេញពីភ្នំហោរែប ហើយបានឆ្លងកាត់វាលរហោស្ថានដ៏ធំ គួរស្ញែងខ្លាចទាំងនោះ ដែលអ្នករាល់គ្នាបានឃើញ នៅតាមផ្លូវរបស់ពួកយើងទៅកាន់ភ្នំរបស់ជនជាតិអាម៉ូរី ដូចព្រះអម្ចាស់ជាព្រះជាម្ចាស់របស់យើងបានបង្គាប់ដល់យើង ហើយយើងបានទៅដល់កាដេស បារនា។
\s5
\v 20 ខ្ញុំបានប្រាប់អ្នករាល់គ្នាថា៖ «អ្នករាល់គ្នាបានមកដល់ភ្នំរបស់ជនជាតិអាម៉ូរី ដែលព្រះអម្ចាស់ជាព្រះជាម្ចាស់នៃយើង ប្រទានដល់យើង។
\v 21 មើល៍ ព្រះអម្ចាស់ជាព្រះជាម្ចាស់របស់អ្នករាល់គ្នា បានរៀបចំទឹកដីនៅមុខអ្នករាល់គ្នាហើយ ចូរឡើងទៅកាន់កាប់ ដូចព្រះអម្ចាស់ជាព្រះនៃបុព្វបុរសរបស់អ្នករាល់គ្នាបានមានបន្ទូលមកអ្នករាល់គ្នាថារួចហើយថា កុំភ័យខ្លាច ឬតក់ស្លុតអ្វីឡើយ»។
\s5
\v 22 អ្នកទាំងអស់គ្នាបានចូលមកជួបខ្ញុំ ហើយនិយាយថា៖ «ចូរឲ្យពួកយើងចាត់មនុស្សឲ្យទៅមុខពួកយើង ដូច្នេះ ពួកគេអាចនឹងស្វែងរកទឹកដីសម្រាប់ពួកយើង ហើយនាំពាក្យមកប្រាប់ពួកយើងអំពីផ្លូវដែលពួកយើងគួរតែវាយប្រហារ ព្រមទាំងទីក្រុងណាដែលយើងនឹងទៅដល់។
\v 23 ខ្ញុំយល់ឃើញថាគំនិតនេះល្អ ខ្ញុំបានចាត់មនុស្សដប់ពីរពីអ្នករាល់គ្នា គឺក្នុងកុលសម្ព័ន្ធមួយត្រូវយកមនុស្សម្នាក់។
\v 24 ពួកគេបានចេញទៅ ហើយឡើងទៅកាន់តំបន់ភ្នំ រហូតដល់ភូមិអែលកុល ហើយក៏ស៊ើបការណ៍នៅស្រុកនោះ។
\s5
\v 25 ពួកគេបានយកផលរបស់ដីនៅក្នុងដៃរបស់ពួកគេ និងបាននាំយកវាចុះដល់ពួកយើង។ ពួកគេព្រមទាំងនាំពាក្យមកប្រាប់ពួកយើងថា៖ «ស្រុកនោះគឺជាទឹកដីដែលព្រះអម្ចាស់ជាព្រះជាម្ចាស់នៃយើងប្រទានដល់ពួកយើង»។
\s5
\v 26 អ្នករាល់គ្នាមិនព្រមវាយប្រហារ តែបែរជាប្រឆាំងបះបោរនឹងសេចក្តីបង្គាប់របស់ព្រះអម្ចាស់ជាព្រះជាម្ចាស់របស់អ្នករាល់គ្នាវិញ។
\v 27 អ្នករាល់គ្នាត្អូញត្អែក្នុងត្រសាលរបស់អ្នករាល់គ្នា ហើយនិយាយថា៖ «ដោយព្រោះ ព្រះអម្ចាស់ស្អប់ពួកយើង បានជាព្រះអង្គនាំពួកយើងចាកចេញពីទឹកដីអេស៊ីប ដើម្បីឲ្យពួកយើងធ្លាក់ចូលក្នុងដៃរបស់ជនជាតិអាម៉ូរី ហើយបំផ្លាញពួកយើង។
\v 28 តើពួកយើងអាចទៅកន្លែងណាបាន? បងប្អូនរបស់យើងបានបំភ័យយើង ដោយនិយាយថា៖ «ប្រជាជនទាំងនោះធំជាង និងខ្ពស់ជាងពួកយើង ក្រុងរបស់ពួកគេធំជាងយើង ហើយមានកំពែងការពារខ្ពស់ដល់មេឃ មួយទៀត យើងបានឃើញកូនចៅអណាក់ នៅទឹកដីនោះដែរ»។
\s5
\v 29 បន្ទាប់មក ខ្ញុំនិយាយទៅកាន់អ្នករាល់គ្នាថា៖ «កុំភ័យខ្លាចឲ្យសោះ ហើយក៏មិនត្រូវខ្លាចពួកគេដែរ។
\v 30 ព្រះអម្ចាស់ជាព្រះនៃអ្នករាល់គ្នា ជាព្រះដែលយាងនៅមុខអ្នករាល់គ្នា ព្រះអង្គនឹងប្រយុទ្ធជំនួសអ្នករាល់គ្នា ដូចជាអ្វីៗដែលព្រះអង្គបានធ្វើលើទឹកដីអេស៊ីបនៅចំពោះមុខអ្នករាល់គ្នា
\v 31 ព្រមទាំងនៅក្នុងទីរហោស្ថាន ជាកន្លែងដែលអ្នករាល់គ្នាបានឃើញថា ព្រះអម្ចាស់ជាព្រះជាម្ចាស់របស់អ្នករាល់គ្នា បាននាំអ្នករាល់គ្នា ដូចជានាំបុត្ររបស់ព្រះអង្គ ទៅគ្រប់កន្លែងដែលអ្នករាល់គ្នាទៅរហូតមកដល់កន្លែងនេះ។
\s5
\v 32 ប៉ុន្តែ ទោះបីយ៉ាងនោះក្តី អ្នករាល់គ្នានៅតែមិនជឿលើព្រះអម្ចាស់ជាព្រះនៃអ្នករាល់គ្នា
\v 33 ជាព្រះដែលបានយាងនៅមុខអ្នក​នៅតាមផ្លូវ ដើម្បីស្វែងរកទីកន្លែងសម្រាប់អ្នករាល់គ្នាតម្លើងត្រសាល ដោយភ្លើងនៅពេលយប់ និងដោយពពកនៅពេលថ្ងៃ។
\s5
\v 34 ព្រះអម្ចាស់ឮសម្លេងរបស់អ្នករាល់គ្នាហើយ ព្រះអង្គព្រះពិរោធ ហើយមានព្រះបន្ទូលថា៖
\v 35 «ក្នុងចំណោមមនុស្សអាក្រក់នៅជំនាន់នេះ គ្មានអ្នកណាម្នាក់អាចឃើញទឹកដីល្អ ដែលយើងបានស្បថថា នឹងឲ្យបុព្វបុរសរបស់អ្នករាល់គ្នាឡើយ
\v 36 លើកលែងតែកាលែប ជាកូនរបស់យេភូនេ លោកនឹងឃើញទឹកដីនោះ។ យើងនឹងប្រទានទឹកដីណាដែលលោកបានដើរកាត់ ហើយកូនចៅរបស់លោក​​​​​​​ព្រោះលោកបានដើរតាមព្រះអម្ចាស់ទាំងស្រុង»។
\s5
\v 37 ហើយព្រះអម្ចាស់ក៏ព្រះពិរោធនឹងខ្ញុំដោយព្រោះតែអ្នករាល់គ្នា ព្រះអង្គមានបន្ទូលថា៖ «អ្នកក៏មិនបានចូលទៅក្នុងទឹកដីនោះដែរ
\v 38 លោកយ៉ូស្វេ ជាកូនរបស់លោកនួន ជាអ្នកដែលឈរនៅពីមុខអ្នករាល់គ្នា លោកនឹងទៅដល់ទីនោះ ចូរលើកទឹកចិត្តលោក ដ្បិត លោកនឹងដឹកនាំអ៊ីស្រាអែល ដើម្បីទៅយកវាជាមរតក។
\s5
\v 39 មួយវិញទៀត កូនតូចៗរបស់អ្នករាល់គ្នា ដែលអ្នករាល់គ្នានិយាយថា ពួកគេអាចទៅជាជនរងគ្រោះ ដែលសព្វថ្ងៃគេមិនទាន់យល់ដឹងអំពីការល្អ ឬអាក្រក់នៅឡើយ ពួកគេនឹងទៅកាន់ទឹកដីនោះដែរ។ យើងនឹងប្រគល់ទឹកដីនោះឲ្យទៅពួកគេ ហើយពួកគេនឹងកាន់កាប់ទឹកដីនោះ។
\v 40 ប៉ុន្តែ អ្នករាល់គ្នាវិញ ចូរត្រឡប់ និងធ្វើដំណើរទៅក្នុងទីរហោស្ថាន ឆ្ពោះទៅកាន់សមុទ្រកក់វិញ។
\s5
\v 41 បន្ទាប់មក អ្នករាល់គ្នាឆ្លើយមកខ្ញុំថា៖ «យើងបានធ្វើបាបទាស់នឹងព្រះអម្ចាស់ យើងនឹងឡើងទៅប្រយុទ្ធ ហើយយើងនឹងដើរតាមអ្វីៗទាំងអស់ ដែលព្រះអម្ចាស់ជាព្រះនៃយើងបានបង្គាប់យើងឲ្យធ្វើ។ បុរសគ្រប់រូប នៅក្នុងចំណោមអ្នករាល់គ្នាត្រូវកាន់អាវុធរៀងៗខ្លួន ហើយអ្នករាល់គ្នាបានត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រយុទ្ធនៅតំបន់ភ្នំនោះ។
\v 42 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ខ្ញុំថា៖​ «ចូរប្រាប់ពួកគេកុំវាយប្រហារ និងប្រយុទ្ធឡើយ ដ្បិត យើងនឹងមិនគង់នៅជាមួយអ្នករាល់គ្នាឡើយ ហើយខ្មាំងសត្រូវរបស់អ្នករាល់គ្នានឹងយកឈ្នះលើអ្នករាល់គ្នាជាមិនខាន»។
\s5
\v 43 ខ្ញុំបានប្រាប់អ្នករាល់គ្នាហើយ តែអ្នករាល់គ្នាមិនបានស្ដាប់ខ្ញុំទេ។ អ្នករាល់គ្នាបះបោរប្រឆាំងនឹងសេចក្តីបង្គាប់របស់ព្រះអម្ចាស់ អ្នករាល់គ្នាបានក្រអឺតក្រទម ហើយបានទៅវាយលុកនៅតំបន់ភ្នំ។
\v 44 ប៉ុន្តែ ជនជាតិអាម៉ូរីដែលរស់នៅក្នុងតំបន់ភ្នំនោះ ចេញមកប្រយុទ្ធនឹងអ្នករាល់គ្នា ហើយដេញប្រហារអ្នករាល់គ្នាដូចជាសត្វឃ្មុំ ហើយបានវាយអ្នករាល់គ្នារហូតដល់តំបន់ភ្នំសៀរ និងរហូរដល់ហោម៉ាផងដែឬ។
\s5
\v 45 អ្នករាល់គ្នាបានត្រឡប់មកវិញ ហើយបានយំសោកនៅចំពោះព្រះភក្រ្តព្រះអម្ចាស់ ប៉ុន្តែ ព្រះអម្ចាស់មិនបានស្ដាប់សម្លេងរបស់អ្នករាល់គ្នាទេ ហើយព្រះអង្គក៏មិនបានផ្ទៀងព្រះកាណ៌ស្ដាប់អ្នករាល់គ្នាដែរ។
\v 46 ដូច្នេះ អ្នករាល់គ្នារស់នៅក្នុងកាដេសនោះអស់រយៈជាយូរថ្ងៃ។
\s5
\c 2
\cl ជំពូក ២
\p
\v 1 បន្ទាប់មក យើងចេញដំណើរទៅទីរហោស្ថាន តាមផ្លូវសមុទ្រកក់ ដូចជាព្រះអម្ចាស់បានមានបន្ទូលមកខ្ញុំ នៅពេលយើងបានដើរជុំវិញតំបន់ភ្នំសៀរ ជាច្រើនថ្ងៃ។
\v 2 ព្រះអម្ចាស់បានមានព្រះបន្ទូលមកកាន់ខ្ញុំថា៖
\v 3 អ្នករាល់គ្នាបានធ្វើដំណើរជុំវិញភ្នំនេះយូរណាស់ហើយ ចូរចេញដំណើរទៅទិសខាងជើងចុះ។
\s5
\v 4 ចូរបង្គាប់ដល់ប្រជាជន ដោយនិយាយថា៖ «អ្នករាល់គ្នាត្រូវដើរឆ្លងកាត់តាមទឹកដីបងប្អូនរបស់អ្នករាល់គ្នា គឺកូនរបស់អេសាវ ជាអ្នកដែលរស់នៅក្នុងតំបន់ភ្នំសៀរ ពួកគេនឹងខ្លាចអ្នករាល់គ្នា។ ហេតុនេះហើយ ចូរប្រយ័ត្ន
\v 5 កុំប្រយុទ្ធជាមួយពួកគេឡើយ ដ្បិត យើងនឹងមិនប្រគល់ទឹកដីគេឲ្យមកអ្នករាល់គ្នាទេ សូម្បីតែ ស្នាមបាត់ជើងក៏មិនបានផង ដ្បិត យើងបានប្រគល់ភ្នំសៀរនេះ ទៅឲ្យអេសាវ ទុកដូចជាទ្រព្យសម្បត្តិហើយ។
\s5
\v 6 អ្នករាល់គ្នាត្រូវយកប្រាក់ទៅទិញអាហារពីពួកគេ ដើម្បីឲ្យអ្នករាល់គ្នាអាចបរិភោគបាន អ្នករាល់គ្នាត្រូវយកប្រាក់ទៅទិញទឹកពីពួកដែរ ទើប​ អ្នករាល់គ្នាអាចនឹងផឹកបាន។
\v 7 ដ្បិត ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាបានប្រទានព្រះពរដល់អ្នករាល់គ្នា ក្នុងគ្រប់កិច្ចការទាំងអស់ដែលអ្នករាល់គ្នាធ្វើ ព្រះអង្គជ្រាបពីការដែលអ្នករាល់គ្នាដើរឆ្លងកាត់នៅទីរហោស្ថានដ៏ធំនេះ។ ដ្បិត ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាបានគង់នៅជាអ្នករាល់គ្នា អស់រយៈពេលសែសិបឆ្នាំមកហើយ ហើយអ្នករាល់គ្នាមិនខ្វះខាតអ្វីសោះឡើយ»។
\s5
\v 8 ដូច្នេះ យើងបានដើរឆ្លងកាត់ទឹកដីបងប្អួនរបស់យើង ជាកូនចៅរបស់លោកអេសាវដែលរស់នៅលើតំបន់ភ្នំសៀរ ហើយយើងក៏បានចេញពីទឹកដីតំបន់ភ្នំអារ៉ាបា អេឡាត និងអេស៊ាន គេប៊ើរដែរ។ បន្ទាប់មក យើងធ្វើដំណើរ ហើយបានឆ្លងកាត់តាមផ្លូវទៅទីរហោស្ថានទឹកដីម៉ូអាប់។
\s5
\v 9 ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «កុំបង្កបញ្ហាដល់ជនជាតិម៉ូអាប់ ហើយកុំប្រយុទ្ធជាមួយពួកគេនៅក្នុងសង្គ្រាមឡើយ។ ដ្បិត យើងនឹងមិនឲ្យទឹកដីរបស់ពួកគេទៅជាកម្មសិទ្ធិរបស់អ្នករាល់គ្នាឡើយ ព្រោះយើងបានប្រគល់ក្រុងអើរ ឲ្យកូនចៅរបស់លោកឡុតទុកជាកម្មសិទ្ធិរួចទៅហើយ។
\s5
\v 10 (ពីមុន ជនជាតិអេមីមរស់ទឹកដីនោះ ជាជនជាតិដែលមានគ្នាច្រើន ហើយមានមាឌធំខ្ពស់ ដូចជាជនជាតិអណាក់ដែរ
\v 11 អ្នក​ផ្សេងទៀត​ចាត់​ទុក​ពួក​នោះ​ជា​ជន‌ជាតិ​រេផែម ដូច​ជន‌ជាតិ​អណាក់​ដែរ ​ប៉ុន្តែ ជន‌ជាតិ​ម៉ូអាប់​ហៅ​ពួក​គេ​ថា ជន‌ជាតិ​អេមីម។
\s5
\v 12 ពីមុន ជនជាតិហូរីក៏រស់នៅក្នុងតំបន់ភ្នំសៀរដែរ ប៉ុន្តែ កូនចៅរបស់លោកអេសាវបានទទួលេជ័យជម្នះលើពួកគេ។ ពួកគេបំផ្លាញជនជាតិហូរីចេញពីមុខពួកគេ ហើយបានរស់នៅទីកន្លែងរបស់ពួកគេ ដូចជាអ៊ីស្រាអែលបានធ្វើ ក្នុងទឹកដី ដែលព្រះអម្ចាស់បានប្រគល់ដល់ពួកគេដែរ)។
\s5
\v 13 «ឥឡូវនេះ ចូរក្រោកឡើង ហើយទៅឆ្លងកាត់ជ្រោះសេរេដចុះ»។ ដូច្នេះ យើងក៏បានទៅឆ្លងកាត់ជ្រោះសេរេដទៅ។
\v 14 ឥឡូវ ចាប់ពីថ្ងៃដែលពួកយើងបានធ្វើដំណើរពីកាដេស បារនារហូតដល់យើងឆ្លងកាត់ជ្រោះសេរេដ គឺមានរយៈពេលសាមសិបប្រាំបីឆ្នាំហើយ។ គឺ​រហូត​ដល់​អស់​អ្នក​ដែល​មាន​អាយុ​ពេញ​វ័យ​ធ្វើ​​សង្គ្រាម​នៅ​ជំនាន់​នោះ បាន​បាត់​បង់​ជីវិត​អស់ ដូចព្រះអម្ចាស់បានស្បថនឹងពួកគេ។
\v 15 ម៉្យាងវិញទៀត ព្រះហស្តរបស់ ព្រះអម្ចាស់ទាល់​ប្រឆាំងនឹងមនុស្សជំនាន់នោះ ដើម្បីបំផ្លាញពួកគេចេញជំរំ រហូតដល់គេវិនាសអស់។
\s5
\v 16 ការនេះបានកើតឡើងនៅពេលដែល​មាន​អាយុ​ពេញ​វ័យ​ធ្វើ​​សង្គ្រាម ហើយបានស្លាប់បាត់អស់ចេញពីក្នុងចំណោមប្រជាជន
\v 17 នោះ ព្រះអម្ចាស់បានមានព្រះបន្ទូលមកកាន់ខ្ញុំថា៖
\v 18 «ថ្ងៃនេះ អ្នកបានត្រូវឆ្លងកាត់ក្រុងអើរ ជាព្រំប្រទល់ទឹកដីម៉ូអាប់ហើយ។
\v 19 នៅពេលអ្នករាល់គ្នាធ្វើដំណើរជិតដល់ទឹកដីរបស់ប្រជាជនអាំម៉ូន នោះកុំបង្កបញ្ហា ឬប្រយុទ្ធនឹងពួកគេឡើយ ដ្បិត យើងនឹងមិនឲ្យទឹកដីរបស់ពួកគេធ្វើជាកម្មសិទ្ធិរបស់អ្នករាល់គ្នាទេ ព្រោះយើងបានប្រគល់ទឹកដីនេះ ឲ្យទៅកូនចៅរបស់លោកឡុត ធ្វើជាកម្មសិទ្ធិរួចហើយ»។
\s5
\v 20 (ទឹកដីនោះ ក៏ចាត់ទុកជាទឹកដីរបស់ពួកជនជាតិរេផែមដែរ។ ជនជាតិរេផែមធ្លាប់បានរស់នៅលើទឹកដី ប៉ុន្តែ ជនជាតិអាំម៉ូនហៅគេថាជាជនជាតិសាំស៊ូមីម
\v 21 ជាប្រជាជនមួយដែលខ្លាំងពូកែ មានគ្នាច្រើន ហើយមានមាឌខ្ពស់ៗដូចជា ជនជាតិអណាក់។ ប៉ុន្តែ ព្រះអម្ចាស់បានបំផ្លាញពួកគេនៅពីមុខប្រជាជនអាំម៉ូន ពួកគេ ទទួលបានជ័យជម្នះ ហើយបានរស់នៅទីនោះទៅ។
\v 22 ព្រះអម្ចាស់ក៏បានធ្វើការដល់ប្រជាជនរបស់លោកអេសាវដែរ ជាអ្នកដែលរស់នៅតំបន់ភ្នំសៀរ នៅពេលដែលព្រះអង្គបានបំផ្លាញប្រជាជនហូរី ចេញពីមុខរបស់ពួកគេ ហើយកូនចៅរបស់លោកអេសាវក៏ទទួលបានជ័យជម្នះ ក្រោយមកពួកគេបានរស់នៅលើទឹកដីនោះ រហូតមកដល់ថ្ងៃនេះ។
\s5
\v 23 ឯជនជាតិអារីមដែលរស់នៅក្នុងភូមិនានា រហូតដល់កាសា ជនជាតិកាប់ថោរ ដែលចេញមកពីទឹកដីកាប់ថោរ បានបំផ្លាញពួកគេ និងតាំងទីលំនៅក្នុងទឹកដីនោះទៅ)។
\s5
\v 24 ឥឡូវនេះ ចូរក្រោកឡើង ហើយបន្តដំណើររបស់អ្នករាល់គ្នាទៅមុខទៀត ត្រូវដើរកាត់ស្ទឹងអើណូន មើល៍ យើងបានប្រគល់ទឹកដីនោះទៅក្នុងដៃរបស់អ្នករាល់គ្នាហើយ ព្រះបាទស៊ីហុន ជាស្តេចរបស់ជនជាតិអាម៉ូរី និងជាស្ដេចក្រុងហែលពូន ព្រមទាំងទឹកដីរបស់គេផង។ ចូរចាប់ផ្តើមកាន់កាប់ទឹកដីនោះទៅ ហើយប្រយុទ្ធជាមួយពួកគេក្នុងសង្គ្រាម។
\v 25 នៅថ្ងៃនេះយើងនឹងចាប់ផ្ដើមឲ្យជនជាតិនៅក្រោមមេឃទាំងមូលភ័យខ្លាច និងកោតខ្លាចចំពោះអ្នករាល់គ្នា ហើយពួកគេនឹងឮអំពីអ្នករាល់គ្នា ហើយគេនឹងភ័យខ្លាច ព្រមទាំងមានចិត្តព្រួយបារម្ភចំពោះអ្នករាល់គ្នាផង។
\s5
\v 26 ខ្ញុំបានចាត់អ្នកនាំសារមកពីទីរហោស្ថានកេ្ដម៉ូតឲ្យទៅជួបព្រះបាទស៊ីហុន ជាសេ្ដចក្រុងហែលបូន ជាមួយនឹងពាក្យសនិ្តភាព ដោយនិយាយថា៖
\v 27 «សូមអនុញ្ញាតឲ្យយើងខ្ញុំដើរឆ្លងកាត់ទឹកដីរបស់អ្នកផង យើងខ្ញុំនឹងធ្វើដំណើរតាមផ្លូវប៉ុណ្ណោះ យើងខ្ញុំនឹងមិនងាកខាងស្ដាំ ឬទៅខាងឆ្វេងនោះទេ។
\s5
\v 28 ប្រសិនបើ ព្រះករុណាផ្ដល់អាហារ និងទឹកដោយគិតប្រាក់នោះយើងខ្ញុំនឹងបង់ប្រាក់ថា្វយ គ្រាន់តែអនុញ្ញាតឲ្យយើងខ្ញុំដើរឆ្លងកាត់ទឹកដីរបស់ព្រះករុណាប៉ុណ្ណោះ
\v 29 ដូចជាកូនចៅរបស់លោកអេសាវ ជាអ្នកដែលរស់នៅក្នុងតំបន់ភ្នំសៀរ ​និងដូចជាជនជាតិម៉ូអាប់ ជាអ្នកដែលរស់នៅក្រុងអើរ បានអនុញ្ញាតឲ្យយើងដែរ រហូតដល់យើងខ្ញុំឆ្លងទន្លេយ័រដាន់ទៅដល់ទឹកដីដែលព្រះអម្ចាស់ជាព្រះរបស់យើងខ្ញុំប្រគល់ឲ្យយើងខ្ញុំផង។
\s5
\v 30 ប៉ុន្តែ ព្រះបាទស៊ីហុន ជាស្ដេចក្រុងហែលបូនមិនអនុញ្ញាតឲ្យយើងឆ្លងកាត់ទឹកដីរបស់ព្រះអង្គទេ ដ្បិត ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាបានធ្វើឲ្យគំនិតរបស់ស្ដេចមានះ និងចិត្តរឹងចចេស ដើម្បីប្រគល់គេមកឲ្យអ្នករាល់គ្នា ដូចដែលអ្នករាល់គ្នាបានឃើញថ្ងៃនេះ។
\v 31 ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «មើល៍ យើងបានចាប់ផ្ដើមប្រគល់ស្ដេចស៊ីហុន និងទឹកដីរបស់គេដាក់នៅមុខអ្នកហើយ ចុូរចាប់ផ្ដើមកាន់កាប់ទឹកដីនេះ ទុកជាមរតកចុះ»។
\s5
\v 32 បន្ទាប់មក ស្ដេចស៊ីហុនចេញមកប្រឆាំងនឹងពួកយើង ហើយស្ដេច និងប្រជាជនរបស់ស្តេចទាំងអស់មកប្រយុទ្ធនៅត្រង់យ៉ាហាស់។
\v 33 ព្រះអម្ចាស់ជាព្រះរបស់យើងបានប្រគល់សេ្ដចមកក្នុងកណ្តាប់ដៃរបស់យើង ហើយយើងបានយកឈ្នះលើស្តេច យើងបានដេញប្រហារសម្លប់ស្តេចរហូតដល់ទ្រង់សុគត ទាំងបុត្រធីតា និងប្រជាជនរបស់ស្តេចទាំងអស់ផង។
\s5
\v 34 យើងបានចាប់យកក្រុងរបស់ស្ដេចទាំងអស់នៅពេលនោះ ហើយបានបំផ្លាញគ្រប់ក្រុងទាំងអស់ ព្រមទាំងមនុស្សប្រុសស្រី និងក្មេងតូចៗ យើងមិនបានទុកអ្នកណាម្នាក់ឲ្យរួចជីវិតឡើយ។
\v 35 យើងយកតែហ្វូងសត្វទុកសម្រាប់ខ្លួន ជារបស់ដែលយើងដណ្ដើមយកបាន ពីក្រុងនានាដែលយើងចាប់បាន។
\s5
\v 36 ចាប់ពីក្រុងអារ៉ូអ៊ើរ ដែលនៅតាមមាត់ស្ទឹងអើណូន និងក្រុងផ្សេងៗនៅក្នុងជ្រងលងភ្នំរហូតដល់កាឡូដ គ្មានក្រុងមួយណាខ្ពស់ជាងយើងទេ។ ព្រះអម្ចាស់ជាព្រះរបស់យើងបានប្រទានជ័យជម្នះដល់យើង លើគ្រប់សត្រូវទាំងអស់ដែលនៅមុខយើង។
\v 37 លើកលែងតែទឹកដីរបស់កូនចៅរបស់ជនជាតិអាំម៉ូនទេ ដែលយើងមិនទៅដល់ ព្រមទាំងក្រុងប៉ុន្មានដែលនៅតាមមាត់ស្ទឹងយ៉ាកុប និងក្រុងនៅតាមតំបន់ភ្នំ ហើយគ្រប់កន្លែងណាដែលព្រះអម្ចាស់ជាព្រះរបស់យើងបានហាមឃាត់ពួកយើងមិនឲ្យទៅ។
\s5
\c 3
\cl ជំពូក ៣
\p
\v 1 បន្ទាប់មក យើងបានចេញដំណើរតាមផ្លូវឡើងទៅទឹកដីបាសាន។ ព្រះបាទអុក ជាសេ្ដចនៃទឹកដីបាសាន បានចេញមកប្រយុទ្ធជាមួយពួកយើង ស្ដេច និងប្រជាជនទាំងមូលរបស់ស្ដេច បានចេញមកប្រយុទ្ធនៅត្រង់អេទ្រី។
\v 2 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ខ្ញុំថា៖ «កុំភ័យខ្លាចឲ្យសោះ ដ្បិត យើងបានប្រគល់ជ័យជម្នះដល់អ្នករាល់គ្នា ហើយប្រគល់ប្រជាជន និងទឹកដីរបស់ស្ដេចទាំងអស់មកអ្នករាល់គ្នាឲ្យស្ថិតក្នុងក្រោមការគ្រប់គ្រង់របស់អ្នកហើយ។ អ្នករាល់គ្នានឹងប្រព្រឹត្តចំពោះស្ដេចនោះ ដូចជាអ្នករាល់គ្នាបានប្រព្រឹត្្តចំពោះស្ដេចស៊ីហុក ជាស្ដេចនៃជនជាតិអាម៉ូរី ជាអ្នកដែលរស់នៅក្រុងហែលបូនដែរ។
\s5
\v 3 ដូច្នេះ ព្រះអម្ចាស់ជាព្រះនៃយើងក៏បានប្រទានជ័យជម្នះដល់យើងលើស្ដេចអុក ជាសេ្ដចនៃទឹកដីបាសាន ព្រមទាំងប្រជាជនទាំងអស់របស់ស្ដេចក៏ត្រូវស្ថិតនៅក្រោមការគ្រប់គ្រងរបស់យើងដែរ។ យើងដេញប្រហារពួកគេរហូតគ្មានសល់អ្នកណាម្នាក់ឡើយ។
\v 4 យើងបានចាប់យកក្រុងរបស់គេនៅពេលនោះ គ្មានក្រុងណាមួយដែលរួចផុតពីការចាប់យករបស់យើងទេ គឺហុកសិបក្រុង គ្រប់ទាំងតំបន់អើកុប ដែលជានរគនៃស្ដេចអុកនៅក្នុងទឹកដីបាសាន។
\s5
\v 5 ក្រុងទាំងអស់នោះ មានកំពែងការពារយ៉ាងខ្ពស់ មានទ្វារ និងរនុក ក្រៅពីនោះ មានភូមិជាច្រើនគ្មានកំពែងទេ។
\v 6 យើងបានបំផ្លាញពួកគេទាំងស្រុង ដូចជាយើងបានធ្វើចំពោះព្រះបាទស៊ីហុក ជាស្ដេចនៃទឹកដីហែលបូន គឺបានបញ្ចប់ការបំផ្លាញក្រុងទាំងអស់ ទាំងមនុស្សប្រុសស្រី និងក្មេងតូចៗ។
\v 7 ប៉ុន្តែ ហ្វូងសត្វ និងរបស់ដែលបានមកពីក្រុងនានា យើងយកទុកជារបស់ជ័យភ័ណ្ឌសម្រាប់យើងផ្ទាល់។
\s5
\v 8 នៅពេលនោះ យើងបានយកទឹកដីនោះ ពីស្ដេចពីរអង្គរបស់ជាជនអាម៉ូរី ជាស្ដេចដែលនៅខាងនាយទន្លេយ័រដាន់ ចាប់តាំងពីស្ទឹងអើណូនរហូតដល់ភ្នំហ៊ើរម៉ូន
\v 9 (ជនជាតិស៊ីដូនហៅភ្នំហ៊ើរម៉ូនថា ភ្នំស៊ីរាន ហើយប្រជាជនៅទឹកដីអាម៉ូរីហៅភ្នំនេះថា ភ្នំសេនារ)
\v 10 ព្រមទាំងក្រុងនៅតំបន់វាល និងទឹកដីកាឡាដ ទឹកដីបាសានទាំងមូល រហូតដល់សាល់កា និងអេទ្រី ជាក្រុងរបស់នរគនៃស្ដេចអុកនៅក្នុងទឹកដីបាសាន»។
\s5
\v 11 (ជនជាតិរេមផែម​ដែលនៅសល់ចុងក្រោយគឺមានតែព្រះបាទអុក ជាស្ដេចទឹកដីបាសាន។ មើល៍! គ្រែផ្ទុំរបស់ព្រះអង្គ គឺជាគ្រែដែក។ តើគ្រែនោះមិននៅក្រុងរ៉ាបាត ជាកន្លែងដែលកូនចៅរបស់ពួកអាំម៉ូនទេឬ? គ្រែនោះមានបណ្ដាោយប្រាំបួនហត្ថ និងទទឹងបួនហត្ថ តាមហត្ថរបស់មនុស្ស)។
\s5
\v 12 «នេះគឺជាទឹកដីដែលយើងបានចាប់យកធ្វើជាកម្មសិទ្ធិនៅពេលនោះ ចេញពីទឹកដីអារ៉ូអ៊ើរ ដែលនៅមាត់ស្ទឹងអើណូន និងពាក់កណ្ដាលតំបន់ភ្នំនៃកាឡាត ព្រមទាំងក្រុងនៅទឹកដីនោះ ខ្ញុំប្រគល់ឲ្យកុលសម្ព័ន្ធរូបេន និងកុលសម្ព័ន្ធកាដ។
\v 13 ហើយទឹកដីដែលនៅពីកាឡាត និងទឹកដីទាំងអស់នៅបាសាន ជានរគនៃស្ដេចអុក ខ្ញុំបានប្រគល់កណ្ដាលទៅឲ្យកុលសម្ព័ន្ធម៉ាណាសេ តំបន់ទាំងអស់អើកុប និងបាសានទាំងមូល។ (គេក៏ហៅតំបន់នេះថា ទឹកដីរេផែមដែរ។
\s5
\v 14 អំបូរយ៉ាអ៊ារ ដែលត្រូវកូនចៅរបស់ម៉ាណាសេ បានយកតំបន់ទាំងមូលនៃអើកុប ទៅដល់ព្រំប្រទល់នៃទឹកដីជនជាតិកេស៊ូរី និងជនជាតិម៉ាកាធី។ គេបានហៅតំបន់​ ទឹកដីបាសា​ដែរ គឺហៅតាមឈ្មោះលោកហាវ៉ុត យ៉ាអ៊ារ រហូតមកទល់សត្វថ្ងៃនេះ)។
\s5
\v 15 ខ្ញុំបានប្រគល់ទឹកដីកាឡាដទៅឲ្យអំបូរម៉ាគារ។
\v 16 ចំពោះកូនចៅរូបេន និងកូនចៅកាដវិញ ខ្ញុំបានប្រគល់ទឹកដីចាប់ពីកាឡាដ រហូតដល់ស្ទឹងអើណូន ពាក់កណ្ដាលនៃស្ទឹងគឺតំបន់នៃព្រំប្រទល់ ហើយពីស្ទឹងយ៉ាបុក ដែលជាព្រំប្រទល់ដែនដីរបស់កូនចៅអាំម៉ូន។
\s5
\v 17 ហើយព្រំប្រទល់មួយទៀតក៏ជាវាលទំនាបនៃទន្លេយ័រដាន់ ចាប់ពីគេនេសារ៉ែន ទៅសមុទ្រអារ៉ាបា (ជាសមុទ្រអំបិល) រហូតដល់ជម្រាលភ្នំពីសកាភាគខាងកើត។
\s5
\v 18 ខ្ញុំបានបង្គាប់អ្នករាល់គ្នានៅពេលនោះថា៖ «ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាបានប្រទានទឹកដីនេះដល់ ដើម្បីឲ្យកាន់កាប់ អ្នករាល់គ្នាដែលអ្នកចម្បាំងនឹងត្រូវដើរកាន់ទីនោះ ដោយមានអាវុធជាប់ខ្លួន នៅពីមុខបងប្អូនរបស់អ្នករាល់គ្នា ជាប្រជាជនអ៊ីស្រាអែល។
\s5
\v 19 ប៉ុន្តែ ប្រពន្ធកូន និងហ្វូងសត្វរបស់អ្នករាល់គ្នា (ខ្ញុំដឹងថា អ្នករាល់គ្នាមានហ្វូងសត្វច្រើនណាស់) នឹងត្រូវស្នាក់នៅក្នុងក្រុងរបស់អ្នករាល់គ្នា ដែលខ្ញុំបានប្រគល់ឲ្យ
\v 20 រហូតដល់ព្រះអម្ចាស់ប្រទានឲ្យបងប្អូនរបស់អ្នករាល់គ្នាទាំងអស់សម្រាក ដូចជាព្រះអង្គប្រទានដល់អ្នករាល់គ្នាដែរ ហើយរហូតដល់ពួកគេកាន់កាប់ទឹកដីដែលព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាប្រទានឲ្យពួកគេនៅត្រើយខាងនាយទន្លេយ័រដាន់ បន្ទាប់មក អ្នករាល់គ្នានឹងត្រឡប់ទៅទឹកដីដែលខ្ញុំបានប្រគល់ឲ្យអ្នករាល់គ្នាវិញ។
\s5
\v 21 ខ្ញុំបានបង្គាប់ទៅលោកយ៉ូស្វេនៅពេលនោះ ដោយប្រាប់ថា៖ «ភ្នែករបស់អ្នកបានឃើញការទាំងអស់ដែលព្រះអម្ចាស់ជាព្រះរបស់អ្នកបានធ្វើ ចំពោះស្ដេចទាំងពីរអង្គនេះស្រាប់ហើយ ព្រះអម្ចាស់នឹងធ្វើដល់នគរទាំងអស់ដូចគ្នាដែរ នៅពេល​អ្នក​ឆ្លងចូលទៅក្នុងទឹកដីនោះ។ ។
\v 22 អ្នកមិនភ័យខ្លាចពួកគេទេ ដ្បិត ព្រះអម្ចាស់ព្រះរបស់អ្នក ហើយព្រះអង្គនឹងប្រយុទ្ធជំនួសអ្នកដែរ»។
\s5
\v 23 ខ្ញុំបានអង្វរករព្រះអម្ចាស់នៅពេលនោះថា៖
\v 24 «ឱព្រះអម្ចាស់ ព្រះអង្គបានចាប់ផ្ដើមបង្ហាញឲ្យអ្នកបម្រើរបស់ព្រះអង្គ ឃើញពីភាពអស្ចារ្យ និងឫទិ្ធបារមីរបស់ព្រះអង្គ ដ្បិត តើមានព្រះឯណានៅស្ថានសួគ៌ ឬនៅលើផែនដី ដែលអាចធ្វើការអស្ចារ្យ ហើយកិច្ចការដ៏អស្ចារ្យដូចព្រះអង្គបាន?
\v 25 សូមប្រទានឲ្យទូលបង្គំចេញទៅ សុំឲ្យឃើញទឹកដីល្អដែលនៅត្រើយខាងទន្លេយ័រដាន់ ព្រមទាំងតំបន់ភ្នំល្អៗ និងទឹកដីលីបង់ផង។
\s5
\v 26 ប៉ុន្តែ ព្រះអម្ចាស់បានព្រះពិរោធនឹងខ្ញុំ ពីព្រោះតែអ្នករាល់គ្នា ព្រះអង្គមិនបានស្ដាប់ខ្ញុំឡើយ។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ខ្ញុំថា៖ «ប៉ុណ្ណឹងបានហើយ កុំនិយាយជាមួយយើងពីការទាំងនេះទៀត។
\v 27 ចូរចេញទៅលើកំពូលភ្នំពីសកា ហើយក្រឡេកភ្នែករបស់អ្នកមើលភាគខាងលិច ភាគខាងជើង និងភាគខាងកើត ចូរដោយភ្នែករបស់អ្នក ដ្បិត អ្នកនឹងមិនឆ្លងកាត់ទន្លេយ័រដាន់ទេ។
\s5
\v 28 ផ្ទុយទៅវិញ ចូរបង្រៀនលោកយ៉ូស្វេ ហើយលើកទឹកចិត្ត និងចម្រើនកម្លាំងឲ្យគាត់វិញ ដ្បិត លោកនឹងនាំមុខប្រជាជនឆ្លង ហើយលោកនឹងចែកទឹកដីដែលអ្នករាល់គ្នានឹងមើលឃើញនេះ ទុកជាកេរមតក។
\v 29 ដូច្នេះ យើងបាននៅក្នុងជ្រលងភ្នំដែលទល់មុខនឹងបេតពេអរ។
\s5
\c 4
\cl ជំពូក ៤
\p
\v 1 ឥឡូវនេះ អ៊ីស្រាអែលអើយ ចូរស្ដាប់តាមក្រឹត្យវិន័យ និងច្បាប់ដែលខ្ញុំបានបង្រៀនដល់អ្នករាល់គ្នា ចូរប្រតិបតិ្តតាម ដូច្នេះហើយ អ្នករាល់គ្នាអាចនឹងរស់ ហើយចូលទៅកាន់កាប់ទឹកដីដែលព្រះអម្ចាស់ ជាព្រះដូនតារបស់អ្នករាល់គ្នា បានប្រទានឲ្យអ្នករាល់គ្នា។
\v 2 អ្នករាល់គ្នានឹងមិនត្រូវបន្ថែម ទៅលើពាក្យដែលខ្ញុំបានបង្គាប់អ្នក ឬបន្ថយពាក្យទាំងនោះឡើយ ដូច្នេះហើយ អ្នករាល់គ្នាអាចនឹងកាន់តាមសេចក្ដីបង្គាប់ នៃព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា ដែលខ្ញុំបានបង្គាប់ដល់អ្នករាល់គ្នា។
\s5
\v 3 ភ្នែករបស់អ្នករាល់គ្នាបានឃើញនូវអ្វីដែលព្រះអម្ចាស់បានធ្វើ ដោយព្រោះព្រះបាល ពេអរ សម្រាប់អស់អ្នកណាដែលដើរតាមព្រះបាល ពេអរនោះ ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាបានបំផ្លាញពួកគេចេញពីក្នុងចំណោមអ្នករាល់គ្នា។
\v 4 ប៉ុន្តែ អ្នករាល់គ្នាដែលកាន់តាមព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាគឺមានជីវិតរស់នៅសព្វថ្ងៃនេះ។
\s5
\v 5 មើល៍ ខ្ញុំបានបង្រៀនអ្នករាល់គ្នាអំពីក្រឹត្យវិន័យ និងច្បាប់ ដូចជាព្រះអម្ចាស់ជារបស់ខ្ញុំបានបង្គាប់មកខ្ញុំ ដែលអ្នករាល់គ្នាគួរតែប្រតិបតិ្តតាមដូចគ្នា នៅក្នុងទឹកដីដែលអ្នករាល់គ្នាត្រូវទៅក្នុងគោលបំណងដើម្បីកាន់កាប់។
\v 6 ហេតុនេះ ចូររក្សា ហើយប្រតិបតិ្តតាមក្រឹត្យវិន័យ និងច្បាប់នោះចុះ ដ្បិត នេះគឺជាប្រាជ្ញាដល់អ្នករាល់គ្នា ហើយជាការយល់ដឹងដល់អ្នករាល់គ្នា នៅចំពោះមុខមនុស្ស ដែលនឹងឮអំពីក្រឹត្យក្រមទាំង ឡាយនេះ គេនឹងនិយាយថា ប្រជាជាតិដែលអស្ចារ្យ ពិតជាមនុស្សដែលមានប្រាជ្ញា និងមានការចេះដឹងមែន។
\s5
\v 7 ដ្បិត តើមានប្រជាជាតិធំណាមួយ ដែលមានព្រះគង់នៅជិត ដូចជាព្រះអម្ចាស់ជាព្រះនៃយើងគង់នៅជិត គ្រប់ពេលដែលយើងអំពាវនាវរកព្រះអង្គ?
\v 8 តើមានប្រជាជាតិធំណាមួយ​ ដែលមានក្រឹត្យវិន័យ និងច្បាប់សុចរិត ដូចជាក្រឹត្យវិន័យ និងច្បាប់ដែលខ្ញុំបានដាក់នៅចំពោះមុខអ្នករាល់គ្នានៅថ្ងៃនេះទេ?
\s5
\v 9 ត្រូវប្រុងស្មារតី និងប្រយ័ត្នខ្លួនរបស់អ្នករាល់គ្នា ដូច្នេះ អ្នករាល់គ្នានឹងមិនភ្លេចកិច្ចការដែលភ្នែករបស់អ្នករាល់គ្នាបានឃើញនោះទេ ដូច្នេះហើយ ការនោះនឹងមិនឃ្លាតឆ្ងាយពីចិត្តរបស់អ្នករាល់គ្នាបានឡើយ រហូតពេញមួយជីវិតរបស់អ្នករាល់គ្នា។ ផ្ទុយទៅវិញ ចូរប្រាប់ដល់កូន និងចៅរបស់អ្នករាល់គ្នា។
\v 10 នៅថ្ងៃនោះអ្នករាល់គ្នាឈរនៅមុខព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា នៅភ្នំហោរែប នៅពេលដែលព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ខ្ញុំថា៖ ​«ចូរប្រមូលប្រជាជនមកឯយើង ហើយយើងនឹងធ្វើឲ្យពួកគេឮពាក្យរបស់យើង ហើយពួកគេអាចនឹងរៀនកោតខ្លាចយើង ក្នុងជីវិតរស់នៅរបស់ពួកគេលើផែនដី ហើយពួកគេអាចបង្រៀនដល់កូនចៅរបស់ពួកគេផងដែរ។
\s5
\v 11 អ្នករាល់គ្នាបានចូលមកជិត ហើយឈរនៅក្បែរជើងភ្នំ។ ភ្នំមានភ្លើងឆេះឡើងដល់ផ្ទៃមេឃ មានភាពខ្មៅងងឹត ហើយពពក និងអ័ព្ទងងឹតសូន្យ‌សុង។
\v 12 ព្រះអម្ចាស់មានព្រះបន្ទូលមកអ្នករាល់គ្នាចេញពីក្នុងភ្លើង អ្នករាល់គ្នាបានឮព្រះបន្ទូលរបស់ព្រះអង្គ ប៉ុន្តែ អ្នករាល់គ្នាមិនបានឃើញព្រះអង្គឡើយ ​អ្នករាល់គ្នាឮតែសម្លេងប៉ុណ្ណោះ។
\s5
\v 13 ព្រះអង្គបានបង្ហាញអ្នករាល់គ្នាពីសម្ពន្ធមេត្រីរបស់ព្រះអង្គ ដែលព្រះអង្គបានបង្គាប់អ្នករាល់គ្នា ដើម្បីប្រតិបតិ្តតាមក្រឹត្យវិន័យទាំងដប់ប្រការនោះ។ ព្រះអង្គបានសរសេរច្បាប់ និងវិន័យនេះឡើង នៅលើបន្ទះថ្មពីរដុំ។
\v 14 ព្រះអម្ចាស់បានបង្គាប់ខ្ញុំនៅពេលនោះ ឲ្យបង្រៀនដល់អ្នករាល់គ្នាអំពីច្បាប់ និងបញ្ញាតិ ដើម្បីឲ្យអ្នករាល់គ្នានឹងអាចប្រតិបតិ្តច្បាប់ និងបញ្ញាតិនោះនៅក្នុងទឹកដីដែលអ្នករាល់គ្នាបានដើរឆ្លង ដើម្បីកាន់កាប់។
\s5
\v 15 ដូច្នេះ ចូរយកចិត្តទុកដាក់ឲ្យខ្លាំងចំពោះខ្លួនឯង ដ្បិត អ្នករាល់គ្នាមិនបានឃើញព្រះអង្គមានរូបរាងបែបណាឡើយ ពេលដែលព្រះអម្ចាស់បានមានព្រះបន្ទូលចេញពីក្នុងភ្លើងមកកាន់អ្នករាល់គ្នា ពេលនៅភ្នំហោរែប
\v 16 ហើយអ្នករាល់គ្នាមិនត្រូវបង្ខូចខ្លួន និងធ្វើរូបចម្លាក់តំណាងឲ្យដូចបុគ្គលណាម្នាក់ ដូចជាមនុស្សស្រី ឬមនុស្សប្រុសឡើយ
\v 17 ឬដូចសត្វដែលនៅលើផែនដី ឬដូចជាសត្វស្លាបដែលហើរលើអាកាស
\v 18 ឬដូចជាអ្វីៗដែលលូនវារនៅក្នុងដី ឬដូចជាត្រីផ្សេងៗដែលនៅក្នុងទឹកក្រោមផែនដីឡើយ។
\s5
\v 19 អ្នករាល់គ្នាមិនត្រូវក្រឡេកភ្នែករបស់អ្នកមើលទៅលើមេឃ ហើយមើលទៅព្រះអាទិត្យ និងព្រះច័ន្ទ ឬផ្កាយ ព្រមទាំងផ្ទៃមេឃទាំងមូល នឹងត្រូវបណ្ដាយខ្លួនទៅថ្វាយបង្គំ និងគោរពរបស់ទាំងនោះឡើយ វាជារបស់ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា ព្រះអង្គបានប្រទានដល់មនុស្សគ្រប់គ្នាដែលក្រោមមេឃទាំងមូល។
\v 20 ប៉ុន្តែ ព្រះអម្ចាស់បានដក និងបាននាំអ្នករាល់គ្នាចេញពីឡដែករបស់អេស៊ីប ដើម្បីក្លាយជាប្រជារាស្រ្តដ៏ជាកេរអារករបស់ព្រះអង្គផ្ទាល់ ដូចជាអ្នករាល់គ្នាសព្វថ្ងៃនេះ។
\s5
\v 21 ព្រះអម្ចាស់បានព្រះពិរោធនឹងខ្ញុំ ដោយសារតែអ្នករាល់គ្នា ព្រះអង្គបានស្បថថា ខ្ញុំមិនបានទៅដល់ទន្លេយ័រដាន់ទេ ហើយខ្ញុំមិនគួរបានចូលទៅក្នុងទឹកដីល្អ ជាទឹកដីដែលព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាប្រទានដល់អ្នករាល់គ្នាទុកជាមរតកឡើយ។
\v 22 ផ្ទុយទៅវិញ ខ្ញុំនឹងត្រូវតែស្លាប់នៅក្នុងទឹកដីនេះ ខ្ញុំមិនអាចទៅដល់ទន្លេយ័រដាន់ទេ ប៉ុន្តែ អ្នករាល់គ្នាអាចនឹងទៅដល់ ហើយកាន់កាប់ទឹកដីដែលល្អនោះវិញ។
\s5
\v 23 ចូរប្រុងស្មារតីរបស់អ្នករាល់គ្នា ដូច្នេះហើយ អ្នករាល់គ្នាកុំភ្លេចនូវសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា ដែលព្រះអង្គបានធ្វើជាមួយអ្នករាល់គ្នា ហើយកុំឆ្លាក់រូបអ្វីសម្រេាប់អ្នករាល់គ្នា ចេញពីអ្វីៗផ្សេង ដែលព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាបានហាមឃាត់ឡើយ។
\v 24 ដ្បិត ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាជាភ្លើងដែលឆេះសន្ធោសន្ធៅ ព្រះអង្គជាព្រះជាម្ចាស់ដែលប្រច័ណ្ឌ។
\s5
\v 25 នៅពេលអ្នករាល់គ្នាបង្កើតកូន និងចៅ ហើយនៅពេលអ្នករាល់គ្នានឹងបានទៅក្នុងទឹកដីនោះជាយូរអង្វែង ហើយប្រសិនបើ អ្នករាល់គ្នាបង្ខូចខ្លួនរបស់អ្នករាល់គ្នា ព្រមទាំងឆ្លាក់រូបតំណាងចេញពីអ្វីៗផ្សេង ហើយធ្វើអ្វីដែលអាក្រក់នៅចំពោះព្រះអម្ចាស់ជាព្រះជាម្ចាស់របស់អ្នករាល់គ្នា ដើម្បីធ្វើឲ្យព្រះអង្គមានសេចក្ដីក្រោធឡើុុយ
\v 26 នោះខ្ញុំហៅមេឃ និងផែនដីមកធ្វើជាសាក្សីទាស់ប្រឆាំងនឹងអ្នករាល់អ្នកនៅថ្ងៃនេះ ហើយអ្នករាល់គ្នានឹងត្រូវវិនាស​អស់​ពី​ស្រុក​ដែល​អ្នក​រាល់​គ្នា​ឆ្លង​ទន្លេ​យ័រ‌ដាន់​ទៅ​កាន់​កាប់​នោះ អ្នក​រាល់​គ្នា​មិនអាច​រស់​នៅ​ក្នុង​ស្រុក​នោះ​យូរ‌អង្វែង​ឡើយ ប៉ុន្តែ អ្នករាល់គ្នានឹងត្រូវបំផ្លាញចោលទាំងស្រុង។
\s5
\v 27 ព្រះអម្ចាស់នឹងកម្ចាត់កម្ចាយអ្នករាល់គ្នាក្នុងចំណោមមនុស្សនានា ហើយអ្នករាល់គ្នានឹងត្រូវនៅចំនួនតិចតួចក្នុងចំណោមប្រជាជាតិទាំងឡាយ ជាកន្លែងដែលព្រះអម្ចាស់នឹងដឹកនាំអ្នករាល់គ្នាទៅរស់នៅ។
\v 28 នៅទីនោះ អ្នករាល់គ្នានឹងបម្រើព្រះផ្សេងៗ ជាព្រះដែលធ្វើឡើងដោយដៃរបស់មនុស្សពីឈើ និងថ្ម ជារូបដែលមិនចេះមើល មិនចេះស្ដាប់ មិនចេះបរិភោគ ឬមិនចេះហិតក្លិនដែរ។
\s5
\v 29 ប៉ុន្តែ នៅទីនោះអ្នករាល់គ្នានឹងស្វែងរកព្រះរបស់អ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងរកឃើញព្រះអង្គ នៅពេលដែលអ្នករាល់គ្នាស្វែងរកព្រះអង្គដោយអស់អំពីចិត្ត និងអស់អំពីប្រលឹងរបស់អ្នករាល់គ្នា។
\s5
\v 30 នៅពេលអ្នករាល់គ្នានៅក្នុងសេចក្ដីទុក្ខព្រួយ ហើយនៅពេលគ្រប់កិច្ចការទាំងអស់នេះនឹងកើតលើអ្នករាល់គ្នា នៅគ្រាចុងក្រោយអ្នករាល់គ្នានឹងវិលត្រលប់ទៅរកព្រះអម្ចាស់ជាព្រះនៃអ្នករាល់គ្នា ហើយស្ដាប់តាមព្រះបន្ទូលរបស់ព្រះអង្គ។
\v 31 ដ្បិត ព្រះអម្ចាស់ជាព្រះនៃអ្នករាល់គ្នា ជាព្រះដែលប្រកបដោយព្រះហឫទ័យមេត្តាករុណា ព្រះអង្គនឹងមិនបោះបង់ ឬបំផ្លាញ ឬបំភ្លេចសម្ពន្ធមេត្រីនៃដូនតារបស់អ្នករាល់គ្នា ដែលព្រះអង្គបានស្បថជាមួយពួកគេឡើយ។
\s5
\v 32 ដ្បិត ចូរសួរឥឡូវនេះ អំពីថ្ងៃដែលមានកន្លងមក ជាថ្ងៃដែលកើតមុនអ្នករាល់គ្នា តាំងពីថ្ងៃដែលព្រះបានបង្កើតមនុស្សនៅលើផែនដី ហើយចេញពីជើងម្ខាងទៅជើងម្ខាង សួរថាតើមានអ្វីអស្ចារ្យបែបនេះកើតឡើង ឬដូចអ្វីដែលធ្លាប់បានឮបែបនេះដែរឬទេ?
\v 33 តើមាននរណាដែលធ្លាប់បានឮព្រះសូរសៀងរបស់ព្រះ ដែលមានបន្ទូលចេញពីកណ្ដាលភ្លើង ដូចជាអ្នករាល់គ្នាបានឮ ហើយរស់បានដែរឬទេ?
\s5
\v 34 ឬ តើមានព្រះឯណាធ្លាប់ព្យាយាមដើម្បីចេញទៅរំដោះប្រជាជាតិរបស់ព្រះអង្គ ចេញពីកណ្ដាល់ចំណោមប្រជាជាតិផ្សេងៗ ដោយការសាកល្បង ដោយទីសម្គាល់ និងដោយការអស្ចារ្យ ហើយដោយការធ្វើសង្គ្រាម ដោយព្រះហស្តខ្លាំងពូកែ និងដោយពាហុលើកសម្រេច ហើយដោយការគួរស្ងែងខ្លាចយ៉ាងខ្លាំង ដូចជាអ្វីៗដែលព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាបានធ្វើសម្រាប់អ្នករាល់គ្នានៅអេស៊ីប ចំពោះមុខអ្នករាល់គ្នាដែរឬទេ?
\s5
\v 35 ការទាំងនេះបានបើកសម្ដែងមកឲ្យអ្នករាល់គ្នាបានឃើញ ដូច្នេះហើយ អ្នករាល់គ្នាអាចនឹងដឹងថាព្រះអម្ចាស់គឺជាព្រះ ហើយគ្មាននរណាម្នាក់ក្រៅពីព្រះអង្គឡើយ។
\v 36 ព្រះអង្គធ្វើឲ្យអ្នករាល់គ្នាឮព្រះសូរសៀងរបស់ព្រះអង្គចេញពីលើមេឃមក ដើម្បីឲ្យព្រះអង្គអាចណែនាំអ្នករាល់គ្នា ហើយព្រះជាម្ចាស់បានធ្វើឲ្យអ្នករាល់គ្នាឃើញភ្លើងដ៏អស្ចារ្យរបស់ព្រះអង្គ នៅលើផែនដី ហើយអ្នករាល់គ្នាបានឮព្រះបន្ទូលរបស់ព្រះអង្គចេញពីកណ្ដាលភ្លើងនោះមក។
\s5
\v 37 ពីព្រោះព្រះអង្គបានស្រឡាញ់ដូនតារបស់អ្នករាល់គ្នា ព្រះអង្គបានជ្រើសរើសកូនចៅរបស់ពួកគេនៅជំនាន់ក្រោយ ហើយបាននាំអ្នករាល់គ្នាចេញទឹកដីអេស៊ីប ដោយព្រះវត្តមានរបស់ព្រះអង្គ ជាមួយនឹងព្រះចេស្ដាដ៏អស្ចារ្យរបស់ព្រះអង្គ
\v 38 ក្នុងគោលបំណង ដើម្បីបណ្ដេញប្រជាជាតិនានា ដែលមានគ្នាច្រើន និងមានកម្លាំងខ្លាំងជាងអ្នករាល់គ្នា ដើម្បីនាំអ្នករាល់គ្នាចូលទៅ និងប្រទានទឹកដីរបស់ពួកគេឲ្យអ្នករាល់គ្នាទុកដូចមរតក ដូចនៅថ្ងៃនេះ។
\s5
\v 39 ដូច្នេះ ចូរដឹងនៅថ្ងៃ ហើយដាក់ការនេះក្នុងចិត្តរបស់អ្នករាល់គ្នាថា ព្រះអម្ចាស់ពិតជាព្រះដែលគង់នៅស្ថានសួគ៌ និងនៅលើផែនដី​ ហើយគ្មានអង្គណាក្រៅពីព្រះអង្គឡើយ។
\v 40 អ្នករាល់គ្នានឹងកាន់តាមច្បាប់ និងសេចក្ដីបង្គាប់របស់ព្រះអង្គ ដែលខ្ញុំបានបង្គាប់អ្នករាល់គ្នានៅថ្ងៃនេះ ដែលការនេះនឹងល្អប្រសើរសម្រាប់អ្នក និងកូនចៅរបស់អ្នករាល់គ្នាដែលនៅជំនាន់ក្រោយ ហើយឲ្យអ្នករាល់អាចនឹងមានអាយុវែងនៅលើទឹកដីដែលព្រះអម្ចាស់ជាព្រះនៃអ្នករាល់គ្នានឹងប្រទានឲ្យអ្នករាល់គ្នាជារៀងរហូត»។
\s5
\v 41 បន្ទាប់មក លោកម៉ូសេបានជ្រើសរើសយកក្រុងចំនួនបីនៅខាងកើតនៃត្រើយទន្លេ
\v 42 ដើម្បីឲ្យអ្នកម្នាក់ដែលរត់គេចខ្លួន ប្រសិនបើអ្នកនោះបានសម្លាប់នរណាម្នាក់ ដោយអចេតនា ដែលមិនជាសត្រូវនឹងគ្នាមុននោះទេ។ ដោយរត់គេចខ្លួនចូរទៅក្នុងក្រុងណាមួយនៃក្រុងទាំងបីនេះ ដើម្បីឲ្យអ្នកនោះបានរួចជីវិត។
\v 43 ក្រុងទាំងបីនោះ នៅទីរហោស្ថាននៃតំបន់ខ្ពង់រាបក្នុងទឹកដីរូបេន ក្រុងរ៉ាម៉ូត នៅទឹកដីកាឡាដ ក្នុងទឹកដីកាដ និងក្រុងកូឡាន នៅទឹកដីបាសាន ក្នុងទឹកដីម៉ាណាសេ។
\s5
\v 44 នេះគឺជាក្រឹត្យវិន័យដែលលោកម៉ូសេបានប្រគល់ឲ្យជនជាតិអ៊ីស្រាអែល
\v 45 ទាំងនេះគឺជាដំបូន្មាន ច្បាប់ និងវិន័យ ដែលលោកម៉ូសេបាននិយាយប្រាប់ ប្រជាជនអ៊ីស្រាអែល នៅពេលពួកគេចាកចេញពីទឹកដីអេស៊ីប
\v 46 នៅពេលដែលពួកគេនៅត្រើយខាងកើតនៃទន្លេយ័រដាន់ ក្នុងជ្រលងភ្នំទល់មុខនឹងបេតពេអរ ក្នុងទឹកដីរបស់ព្រះបាទស៊ីហុន ជាស្ដេចនៃជនជាតិអាម៉ូរី នៅទឹកដីដែលបូន លោកម៉ូសេ និងប្រជាជនអ៊ីស្រាអែល បានយកឈ្នះនៅពេលដែលពួកគេបានចាក់ចេញពីទឹកដីអេស៊ីប។
\s5
\v 47 ពួកគេបានដកយកទឹកដីរបស់ស្ដេចនោះ ធ្វើជាកម្មសិទ្ធិ និងទឹកដីរបស់ព្រះបាទអុក ជាស្ដេចទឹកដីបាសាន ទាំងពីរជាស្ដេចនៃជនជាតិអាម៉ូរី ជាម្ចាស់ដែលកាន់កាប់ត្រើយទន្លេយ័រដាន់តាមទិសខាងកើតពីមុន។
\v 48 គឺចាប់តាំងពីក្រុងអារ៉ូអ៊ើរ ដែលនៅតាមមាត់ស្ទឹងអើណូន រហូតដល់ភ្នំស៊ីអូន​ (ឬភ្នំហ៊ើរម៉ូន)
\v 49 និងរួមទាំងវាលទំនាបនៅត្រើយខាងកើតទន្លេយ័រដាន់ រហូតដល់សមុទ្រអារ៉ាបា ដែលនៅជើងភ្នំពីសកា។
\s5
\c 5
\cl ជំពូក ៥
\p
\v 1 លោកម៉ូសេបានហៅប្រជាជនអ៊ីស្រាអែល ហើយមានប្រសាសន៍ទៅកាន់ពួកគេថា៖ «ចូរស្ដាប់ អ៊ីស្រាអែលអើយ នេះជាច្បាប់ និងវិន័យដែលខ្ញុំនឹងប្រាប់ដល់អ្នករាល់គ្នានៅថ្ងៃនេះ គឺថាអ្នករាល់គ្នានឹងអាចរៀន ហើយកាន់តាមពីច្បាប់ និងវិន័យទាំងនេះបាន។
\v 2 ព្រះអម្ចាស់ជាព្រះនៃយើងបានចងសម្ពន្ធមេត្រីជាមួយពួកយើង នៅភ្នំហោរែប។
\v 3 ព្រះអម្ចាស់មិនបានចងសម្ពន្ធមេត្រីរបស់ព្រះអង្គជាមួយបុព្វបុរសទេ តែជាព្រះអង្គចងជាសម្ពន្ធមេត្រីជាមួយពួកយើង ជាអ្នកដែលមានជីវិតរស់នៅថ្ងៃនេះ។
\s5
\v 4 ព្រះអម្ចាស់មានព្រះបន្ទូលជាមួយអ្នករាល់គ្នាដោយមុខទល់នឹងមុខ នៅលើភ្នំចេញពីកណ្ដាលភ្លើង
\v 5 (នៅពេលនោះ ខ្ញុំបានឈរនៅចន្លោះព្រះអម្ចាស់ និងអ្នករាល់គ្នា ដើម្បីប្រកាសព្រះបន្ទូលរបស់ព្រះអង្គប្រាប់អ្នករាល់គ្នា ដ្បិត អ្នករាល់គ្នាបានភ័យខ្លាច ដោយព្រោះភ្លើង ហើយអ្នករាល់គ្នាមិនបានឡើងទៅលើភ្នំទេ)។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖
\v 6 «យើងគឺជាព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា ជាព្រះដែលបាននាំអ្នករាល់គ្នាចេញពីទឹកដីអេស៊ីប និងចេញពីផ្ទះនៃភាពជាទាសករ។
\s5
\v 7 អ្នករាល់គ្នាមិនត្រូវមានព្រះឯណាក្រៅពីយើងឡើយ។
\v 8 អ្នករាល់គ្នាមិនត្រូវឆ្លាក់រូបណាសម្រាប់អ្នករាល់គ្នា ឬដូចជាអ្វីៗដែលនៅលើមេឃ ឬអ្វីដែលលើផែនដី​ ក្រោមដី ឬអ្វីដែលនៅក្នុងទឹកឡើយ។
\s5
\v 9 អ្នកមិនត្រូវក្រាបថ្វាយបង្គំ ឬបម្រើរូបទាំងនោះឡើយ ដ្បិត យើងគឺជាព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា យើងជាព្រះដែលប្រចណ្ឌ។ យើងដាក់ទោសអំពើទុច្ចរិតរបស់បុព្វបុរស ដោយនាំការដាក់ទោសដល់កូនចៅ រហូតដល់បី និងបួនជំនាន់ដល់អ្នកណាដែលស្អប់យើង
\v 10 តែសម្ដែងសេចក្ដីសប្បុរសដល់មួយរយដល់អ្នកណាដែលស្រឡាញ់យើង និងកាន់តាមសេចក្ដីបង្គាប់របស់យើង។
\s5
\v 11 អ្នករាល់គ្នាមិនត្រូវបញ្ចេញព្រះនាមរបស់ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាជាការអសារឥតការឡើយ ដ្បិត ព្រះអម្ចាស់នឹងមិនអត់ឱនឲ្យអ្នកណាដែលបញ្ចេញព្រះនាមព្រះអង្គជាការអសារឥតការឡើយ។
\s5
\v 12 ចូរគោរពថ្ងៃសប្ប័ទ ហើយរក្សាថ្ងៃនោះជាបរិសុទ្ធ ដូចដែលព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា ​បានបង្គាប់ដល់អ្នករាល់គ្នា។
\v 13 ក្នុងរយៈពេលប្រាំមួយថ្ងៃ ត្រូវឲ្យអ្នករាល់គ្នាបំពេញកិច្ចការ និងធ្វើគ្រប់ការងាររបស់អ្នករាល់គ្នាចុះ
\v 14 ប៉ុន្តែ ថ្ងៃទីប្រាំពីរគឺជាថ្ងៃសប្ប័ទ ថ្វាយព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា។ នៅថ្ងៃនោះ អ្នករាល់គ្នាមិនត្រូវធ្វើកិច្ចការទាំអស់ ទាំងអ្នករាល់គ្នា ទាំងកូនប្រុស ឬកូនស្រីរបស់អ្នករាល់គ្នា ឬបាវបម្រើស្រី ឬបាវបម្រើប្រុសរបសអ្នករាល់គ្នា ឬគោ ឬសត្វលា ឬអស់ទាំងហ្វូងសត្វរបស់អ្នករាល់គ្នា ឬជនបរទេសដែលរស់នៅជាមួយអ្នករាល់គ្នាឡើយ។ ដូច្នេះហើយ បាវបម្រើស្រី និងប្រុសរបស់អ្នករាល់គ្នាអាចសម្រាក់ដូចអ្នករាល់គ្នាដែរ។
\s5
\v 15 អ្នករាល់គ្នាត្រូវនឹកចាំថា អ្នករាល់គ្នាក៏ធ្លាប់ជាបាវបម្រើកាលនៅក្នុងទឹកដីរបស់អេស៊ីប ហើយព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាបាននាំអ្នករាល់គ្នាចាក់ចេញពីទឹកដីនោះ ដោយឬទិ្ធបារមី និងតេជានុភាពរបស់ព្រះអង្គ។ ដូច្នេះហើយ ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា បានបង្គាប់ដល់អ្នករាល់គ្នាឲ្យរក្សាថ្ងៃសប្ប័ទនេះ។
\s5
\v 16 ចូរគោរពដល់មាតា​ និងបិតារបស់អ្នករាល់គ្នា ដូចជាព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា បានបង្គាប់អ្នករាល់ឲ្យប្រតិបិត្តតាម នោះអ្នករាល់គ្នាអាចនឹងរស់នៅបានអាយុវែង នៅក្នុងទឹកដីដែលព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាបានប្រទាន ហើយអាចជួយអ្នករាល់គ្នាមានសុភមង្គលផងដែរ។
\s5
\v 17 អ្នករាល់គ្នាមិនត្រូវសម្លាប់មនុស្ស។
\v 18 អ្នករាល់គ្នាមិនត្រូវប្រព្រឹត្តអំពើផិតក្បត់។
\v 19 អ្នករាល់គ្នាមិនត្រូវលួចប្លន់។
\v 20 អ្នករាល់គ្នាមិនត្រូវធ្វើសាក្សីក្លែងក្លាយ ប្រឆាំងទាស់នឹងអ្នកជិតខាងរបស់អ្នករាល់គ្នាឡើយ។
\s5
\v 21 អ្នករាល់គ្នាមិនត្រូវលោភលន់ចង់បានប្រពន្ធអ្នកជិតខាងរបស់អ្នករាល់គ្នាឡើយ អ្នករាល់គ្នាក៏មិនត្រូវចង់បានផ្ទះរបស់អ្នកជិតខាងរបស់អ្នករាល់គ្នាដែរ ទាំងដីស្រែ ឬបាវបម្រើស្រីប្រុស ឬគោ ឬសត្វលា ឬរបស់អ្វីៗដែលជាកម្មសិទ្ធិរបស់អ្នកជិតខាងអ្នករាល់គ្នាឡើយ។
\s5
\v 22 ទាំងនេះគឺជាព្រះបន្ទូលរបស់ព្រះអម្ចាស់ដែលមានព្រះបន្ទូលដោយព្រះសូរសៀងយ៉ាងខ្លាំងៗ មកក្នុងការប្រជុំរបស់អ្នករាល់គ្នាដែលនៅលើភ្នំ ចេញពីកណ្ដាលភ្លើង និងភាពងងឹកយ៉ាងក្រាសដែលចេញពីពពកមក ព្រះអង្គមិនបានបន្ថែមពាក្យអ្វីទៀតឡើយ។ ព្រះអង្គបានចារសេចក្ដីទាំងនេះនៅលើបន្ទះថ្មពីរដុំ ហើយបានប្រទានមកឲ្យខ្ញុំ។
\s5
\v 23 នៅពេលអ្នករាល់គ្នាបានឮសម្លេងចេញពីកណ្ដាលភាពងងឹត នៅពេលដែលភ្នំកំពុងឆេះ នោះ ពួកចាស់ទុំ និងពួកមេនៃកុសម្ព័ន្ធរបស់អ្នករាល់គ្នាទាំងអស់បានមកជិតខ្ញុំ ។
\v 24 អ្នករាល់គ្នានិយាយថា៖ «មើល៍ ព្រះអម្ចាស់ជាព្រះរបស់យើងបានសម្ដែងសិរីល្អ និងភាពធំអស្ចារ្យរបស់ព្រះអង្គឲ្យយើងឃើញ ហើយយើងបានឮព្រះសូរសៀងរបស់ព្រះអង្គចេញពីកណ្ដាលភ្លើង យើងបានឃើញនៅថ្ងៃនេះ នៅពេលដែលព្រះជាម្ចាស់បានមានព្រះបន្ទូលជាមួយប្រជាជនដែលនៅរស់។
\s5
\v 25 ប៉ុន្តែ ហេតុអ្វីបានជាយើងត្រូវស្លាប់? ដ្បិត ភ្លើងដ៏អស្ចារ្យនេះនឹងឆាបឆេះយើង ប្រសិនបើ យើងឮព្រះសូរសៀងរបស់ព្រះអម្ចាស់ជាព្រះរបស់យើងទៀត នោះយើងនឹងស្លាប់មិនខាន។
\v 26 ដ្បិត តើមាននរណាក្រៅពីយើងដែលនៅក្នុងចំណោមមនុស្សទាំងអស់បានឮព្រះសូរសៀងរបស់ព្រះដែលមានព្រះជន្មរស់ ចេញពីកណ្ដាលភ្លើង ហើយនៅរស់បាន ដូចជាយើងបានឮដូច្នេះ?
\v 27 ដូច្នេះ សូមលោកចូលទៅជិត ហើយស្ដាប់អ្វីៗដែលព្រះអម្ចាស់ជារបស់យើងបានមានព្រះបន្ទូល ហើយនិយាយប្រាប់ពួកយើងអំពីអ្វីៗដែលព្រះអម្ចាស់ជាព្រះរបស់យើងបានមានព្រះបន្ទូលមកកាន់លោក យើងនឹងស្ដាប់ ហើយប្រតិបិត្តតាមផង។
\s5
\v 28 ព្រះអម្ចាស់បានឮពាក្យរបស់អ្នករាល់គ្នា នៅពេលដែលអ្នកនិយាយជាមួយខ្ញុំ។ ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖​ «យើងបានឮពាក្យរបស់ប្រជាជនទាំងនេះ ឮអ្វីដែលពួកគេនិយាយជាមួយអ្នក។ អ្វីដែលពួកគេនិយាយសុទ្ធតែត្រឹមត្រូវ។
\v 29 អូ​ ប្រសិនបើ ពួកគេមានចិត្តយ៉ាងដូច្នេះ ពួកគេអាចនឹងគោរពកោតខ្លាចយើង ហើយកាន់តាមគ្រប់ទាំងសេចក្ដីបង្គាប់របស់យើង ដើម្បីឲ្យគេ និងកូនចៅរបស់គេមានសុភមង្គលជារៀងរហូត!
\v 30 ចូរចេញទៅប្រាប់ពួកគេថា៖ «ចូរត្រឡប់ទៅត្រសាលរបស់អ្នករាល់គ្នាវិញចុះ»។
\s5
\v 31 ប៉ុន្តែសម្រាប់អ្នកវិញ ចូរឈរនៅទីនោះជិតយើង ហើយយើងនឹងប្រាប់អ្នកអស់ទាំងសេចក្ដីបង្គាប់ អស់ទាំងច្បាប់ និងវិន័យដែលអ្នកនឹងត្រូវបង្រៀនដល់ពួកគេ ដូច្នេះ ពួកគេអាចនឹងកាន់តាមសេចក្ដីទាំងនេះ នៅក្នុងទឹកដីដែលយើងនឹងប្រទានឲ្យពួកគេឲ្យកាន់កាប់។
\s5
\v 32 ដូច្នេះហើយ អ្នករាល់គ្នាត្រូវកាន់តាមអ្វីដែលព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាបានបង្គាប់ដល់អ្នករាល់គ្នា នោះអ្នករាល់គ្នានឹងមិនត្រូវងាកចេញទៅខាងស្ដាំដៃ ខាងឆ្វេងដៃឡើយ។
\v 33 អ្នករាល់គ្នាត្រូវដើរនៅក្នុងផ្លូវដែលព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាបានបង្គាប់មកអ្នករាល់គ្នាឡើយ ដូច្នេះ អ្នករាល់គ្នាអាចនឹងរស់នៅ និងមានសុភមង្គល ហើយអ្នករាល់គ្នាអាចនឹងមានអាយុវែងនៅលើទឹកដីដែលអ្នករាល់គ្នានឹងកាន់កាប់។
\s5
\c 6
\cl ជំពូក ៦
\p
\v 1 ទាំងនេះគឺជាសេចក្ដីបង្គាប់ ជាច្បាប់ និងជាបទបញ្ជាដែលព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាបានបង្គាប់ដល់ខ្ញុំ ឲ្យបង្រៀនអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាត្រូវកាន់តាមសេចក្ដីទាំងនេះនៅលើទឹកដីដែលអ្នករាល់គ្នានឹងឆ្លងកាត់ទៅទន្លេយ័រដាន់ ដើម្បីកាន់កាប់
\v 2 ធ្វើដូច្នេះ អ្នករាល់គ្នានឹងគោរពព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា ហើយកាន់តាមគ្រប់ទាំងច្បាប់ និងសេចក្ដីបង្គាប់របស់ព្រះអង្គ ដូចដែលខ្ញុំបានបង្គាប់អ្នករាល់គ្នា ទាំងអ្នករាល់គ្នា ទាំងកូនប្រុស ទាំងចៅប្រុសរបស់អ្នករាល់គ្នា រហូតអស់មួយជីវិតរបស់អ្នករាល់គ្នា ដូច្នេះ អ្នករាល់គ្នានឹងមានអាយុវែង។
\s5
\v 3 ដូច្នេះ អ៊ីស្រាអែលអើយ ចូរស្ដាប់ ហើយកាន់តាមសេចក្ដីទាំងនេះចុះ ធ្វើដូច្នេះ អ្នករាល់គ្នានឹងមានសុភមង្គល ធ្វើដូច្នេះ អ្នករាល់គ្នានឹងកើនចំនួនជាច្រើន នៅក្នុងទឹកដីដែលមានទឹកដោះគោ និងទឹកឃ្មុំយ៉ាងហូរហៀរ ដូចជាព្រះអម្ចាស់ ជាព្រះនៃដូនតារបស់អ្នករាល់គ្នា បានសន្យានឹងអ្នករាល់គ្នា ។
\s5
\v 4 ឱអ៊ីស្រាអែល ចូរស្ដាប់ ព្រះអម្ចាស់ជាព្រះតែមួយរបស់យើង។
\v 5 អ្នករាល់គ្នាត្រូវស្រឡាញ់ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា ឲ្យអស់អំពីចិត្តរបស់អ្នករាល់គ្នា ឲ្យអស់អំពីប្រលឹងរបស់អ្នករាល់គ្នា និងឲ្យអស់អំពីកម្លាំងរបស់អ្នករាល់គ្នា។
\s5
\v 6 គ្រប់ពាក្យដែលខ្ញុំបង្គាប់អ្នករាល់គ្នានៅថ្ងៃនេះ ត្រូវនៅជាប់ក្នុងចិត្តរបស់អ្នករាល់គ្នា
\v 7 ហើយអ្នករាល់គ្នាត្រូវឧស្សាហ៍បង្រៀនសេចក្ដីទាំងនេះ ដល់កូនៗរបស់អ្នករាល់គ្នា។ អ្នករាល់គ្នាត្រូវនិយាយអំពីសេចក្ដីទាំងនេះ នៅពេលអ្នករាល់គ្នាអង្គុយនៅក្នុងផ្ទះរបស់អ្នករាល់គ្នា នៅពេលអ្នករាល់គ្នាដើរនៅតាមផ្លូវ នៅពេលអ្នករាល់គ្នាដេក និងនៅពេលអ្អ្នករាល់គ្នាក្រោកឡើង។
\s5
\v 8 អ្នករាល់គ្នាត្រូវចងសេចក្ដីទាំងនេះ ទុកជាទីសម្គាល់នៅលើដៃរបស់អ្នករាល់គ្នា ហើយត្រូវចងសេចក្ដីទាំងនោះនៅលើថ្ងាសរបស់អ្នករាល់គ្នា។
\v 9 អ្នករាល់គ្នាត្រូវសរសេរសេចក្ដីទាំងនេះ នៅលើក្របទ្វារផ្ទះ និងនៅលើទ្វារក្រុងរបស់អ្នករាល់គ្នា។
\s5
\v 10 នៅពេលព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា នាំអ្នករាល់គ្នាចូលទៅទឹកដីដែលព្រះអង្គបានស្បថជាមួយនឹងដូនតារបស់អ្នករាល់គ្នា គឺចំពោះលោកអប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុបថា ព្រះអង្គបានស្បថថានឹងប្រទានឲ្យអ្នករាល់គ្នាមានទីក្រុងយ៉ាងធំ ហើយល្អ ជាទីក្រុងដែលអ្នករាល់គ្នាមិនបានសាងសង់
\v 11 ហើយផ្ទះជាច្រើន ពេញដោយរបស់ល្អៗគ្រប់មុខ ដែលអ្នករាល់គ្នាមិនបានបង្កើត ព្រមទាំងស្រះដែលអ្នករាល់គ្នាមិនបានជីក ហើយទាំងចម្ការទំពាំងបាយជូរ និងដើមអូលីវ ដែលអ្នករាល់គ្នាមិនបានដាំ អ្នករាល់គ្នានឹងបរិភោគ ហើយនឹងពេញចិត្ត
\v 12 បន្ទាប់មក ត្រូវប្រយ័ត្ន ក្រែងអ្នករាល់គ្នាភ្លេចព្រះអម្ចាស់ ជាព្រះដែលបាននាំអ្នករាល់គ្នាចេញពីទឹកដីអេស៊ីប ចាកចេញពីផ្ទះនៃទេសករ។
\s5
\v 13 អ្នករាល់គ្នាត្រូវកោតខ្លាចព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា អ្នករាល់គ្នាត្រូវគោរពបម្រើព្រះអង្គ ហើយអ្នករាល់គ្នាត្រូវស្បថក្នុងព្រះនាមរបស់ព្រះអង្គដែរ។
\v 14 អ្នករាល់គ្នាមិនត្រូវទៅរកព្រះណាទៀតឡើយ ជាព្រះរបស់ប្រជាជនដែលនៅជុំវិញអ្នករាល់គ្នាឡើយ
\v 15 ដ្បិត ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាដែលគង់នៅកណ្ដាលអ្នករាល់គ្នា​ ព្រះអង្គជាព្រះដែលប្រចណ្ឌ ប្រសិនបើ អ្នករាល់គ្នាធ្វើដូច្នោះ នោះសេចក្ដីកោធរបស់ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នានឹងឆួលឡើងប្រឆាំងនឹងអ្នករាល់គ្នា ហើយព្រះអង្គនឹងបំផ្លាញអ្នករាល់គ្នាចេញពីលើផែនដីនេះទៅ។
\s5
\v 16 អ្នករាល់គ្នាមិនត្រូវល្បងលព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា ដូចដែលអ្នករាល់គ្នាបានល្បងលព្រះអង្គនៅម៉ាសានោះឡើយ។
\v 17 អ្នករាល់គ្នាព្យាយាមកាន់តាមសេចក្ដីបង្គាប់របស់ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា ព្រមទាំងបន្ទាល់ និងច្បាប់ទាំងឡាយរបស់ព្រះអង្គ ដែលព្រះអង្គបានបង្គាប់អ្នករាល់គ្នា។
\s5
\v 18 អ្នករាល់គ្នាប្រព្រឹត្តតាមអ្វីដែលសុចរិត ហើយត្រឹមត្រូវ នៅចំពោះព្រះនេត្ររបស់ព្រះអម្ចាស់ ដើម្បីឲ្យអ្នករាល់គ្នាមានសុភមង្គល ហើយអ្នករាល់គ្នាអាចនឹងចូរទៅ និងកាន់កាប់ទឹកដីល្អ ដែលព្រះអម្ចាស់បានស្បថចំពោះដូនតារបស់អ្នករាល់គ្នា
\v 19 ដើម្បីបណ្ដេញខ្មាំងសត្រូវទាំងអស់របស់អ្នករាល់គ្នា ចេញពីមុខអ្នករាល់គ្នា ដូចជាព្រះអម្ចាស់បានមានព្រះបន្ទូល។
\s5
\v 20 កាលណាថ្ងៃក្រោយ កូនប្រុសអ្នករាល់គ្នាសួរថា តើអ្វីជាបទបញ្ជា ច្បាប់ និងបញ្ញាតិទាំងឡាយ ដែលព្រះអម្ចាស់ជាព្រះរបស់យើងបានបង្គាប់ដល់អ្នករាល់គ្នា?
\v 21 បន្ទាប់មក អ្នករាល់គ្នានឹងឆ្លើយទៅកាន់កូនប្រុសរបស់អ្នករាល់គ្នាថា ពីដើមយើងជាទាសកររបស់ផារ៉ោននៅទឹកដីអេស៊ីប ព្រះអម្ចាស់បាននាំពួកយើងចេញពីអេស៊ីប ដោយព្រះហស្ដដ៏ខ្លាំងអស្ចារ្យ
\v 22 ហើយព្រះអង្គបានធ្វើទីសម្គាល់ ព្រមទាំងការអស្ចារ្យយ៉ាងធំ និងយ៉ាងខ្លាំង នៅលើទឹកដីអេស៊ីប ចំពោះស្តេចផារ៉ោន ព្រមទាំងដំណាក់របស់ព្រះអង្គ នៅចំពោះមុខរបស់ពួកយើង
\v 23 ហើយព្រះអង្គបាននាំពួកយើងចេញពីទីនោះ ដើម្បីឲ្យព្រះអង្គនាំពួកយើងចូលមក ហើយប្រទានទឹកដីដែលព្រះអង្គបានស្បថចំពោះដូនតារបស់យើង។
\s5
\v 24 ព្រះអម្ចាស់បានបង្គាប់ពួកយើង ដើម្បីកាន់តាមច្បាប់ទាំងអស់ ដើម្បីឲ្យកោតខ្លាចព្រះអង្គជាព្រះរបស់ពួកយើងសម្រាប់ឲ្យយើងមានសុភមង្គល ធ្វើដូច្នេះ ព្រះអង្គនឹងទុកជីវិតរបស់ពួកយើង ដូចជាយើងរស់នៅថ្ងៃនេះ។
\v 25 ប្រសិនបើ យើងកាន់តាមគ្រប់ទាំងសេចក្ដីបង្គាប់ទាំងនេះ នៅចំពោះព្រះនេត្រព្រះអម្ចាស់ជាព្រះនៃយើង ដូចជាព្រះអង្គបានបង្គាប់នោះ ពួកយើងនឹងបានរាប់ជាសុចរិត។
\s5
\c 7
\cl ជំពូក ៧
\p
\v 1 នៅពេលព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នានាំអ្នករាល់គ្នាចូលទៅទឹកដីដែលអ្នករាល់គ្នាទៅកាន់កាប់ ព្រះអង្គបានបណ្ដេញប្រជាជាតិជាច្រើនដែលនៅពីមុខអ្នករាល់គ្នា ដូចជាជនជាតិហេត ជនជាតិគើកាស៊ី ជនជាតិអាម៉ូរី ជនជាតិកាណាន ជនជាតិពេរិស៊ីត ជនជាតិហេវី និងជនជាតិយេប៊ូស ប្រជាជាតិទាំងប្រាំពីរនេះ ធំជាង និងមានកម្លាំងខ្លាំងជាងអ្នករាល់គ្នា។
\s5
\v 2 គឺព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា ជាព្រះដែលប្រទានពួកគេមកដល់អ្នករាល់គ្នា ពេលដែលអ្នករាល់គ្នាយកជ័យជម្នះលើពួកគេហើយ នោះ អ្នករាល់គ្នាត្រូវតែបំផ្លាញពួកគេឲ្យខ្ទេច។ អ្នករាល់គ្នាមិនត្រូវចងសម្ពន្ធមេត្រីជាមួយពួកគេ ហើយអ្នករាល់គ្នាមិនត្រូវផ្តល់សេចក្ដីមេត្ដាករុណាដល់ពួកគេឡើយ។
\v 3 អ្នករាល់គ្នាក៏មិនត្រូវរៀបការជាមួយនឹងពួកគេដែរ។ អ្នករាល់គ្នាមិនត្រូវលើកកូនស្រីៗរបស់អ្នករាល់គ្នាទៅឲ្យកូនប្រុសៗរបស់ពួកគេ ហើយអ្នករាល់គ្នាក៏មិនត្រូវយកកូនស្រីៗរបស់ពួកគេឲ្យកូនប្រុសៗរបស់អ្នករាល់គ្នាដែរ។
\s5
\v 4 ដ្បិត ពួកគេនឹងបង្វែរកូនប្រុសៗរបស់អ្នករាល់គ្នាចេញពីយើងដើម្បីឲ្យពួកគេបែរទៅថ្វាយបង្គំព្រះដទៃវិញ។ នោះសេចក្ដីកោធរបស់ព្រះអម្ចាស់នឹងឆួលឡើង ទាល់ប្រឆាំងនឹងអ្នករាល់គ្នា ហើយព្រះអង្គនឹងបំផ្លាញអ្នករាល់គ្នាយ៉ាងរហ័ស។
\v 5 នេះគឺជារបៀបដែលអ្នករាល់គ្នាត្រូវប្រព្រឹត្តជាមួយពួកគេ គឺអ្នករាល់គ្នានឹងត្រូវផ្ដួលរំលំកន្លែងថ្វាយយញ្ញបូជារបស់ពួកគេ បំបាក់សសរថ្មគ្រឹះជាចំណែកៗ ត្រូវកាត់ផ្ដាច់បង្គោលរបស់ព្រះអាសេរ៉ា ហើយត្រូវដុតកម្ទេចរូបព្រះរបស់ពួកគេដែរ។
\s5
\v 6 ដ្បិត អ្នករាល់គ្នាគឺជាប្រជាជាតិ ដែលត្រូវបានជ្រើសរើសជាប្រជាជាតិរបស់ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា។ ព្រះអង្គបានជ្រើសរើសអ្នករាល់គ្នាឲ្យធ្វើជាប្រជារាស្រ្តថ្វាយព្រះអង្គផ្ទាល់ ច្រើនជាងប្រជាជនផ្សេងៗទៀត ដែលនៅលើផែនដីនេះ។
\s5
\v 7 ព្រះអម្ចាស់មិនបានកំណត់សេចក្ដីស្រឡាញ់របស់ព្រះអង្គមកលើអ្នករាល់គ្នា ឬជ្រើសរើសដោយព្រោះអ្នកមានគ្នាច្រើនជាងប្រជាជាតិដទៃទេ ដ្បិត អ្នករាល់គ្នាជាប្រជាជាតិដែលមានគ្នាតិចជាងគេបង្អស់នៃប្រជាជាតិទាំងអស់
\v 8 ប៉ុន្តែ ដោយសារព្រះអង្គស្រឡាញ់អ្នករាល់គ្នា ហើយព្រះអង្គចង់គោរពតាមសេចក្ដីសម្បថ ដែលព្រះអង្គបានស្បថចំពោះដូនតារបស់អ្នករាល់គ្នា។ នេះគឺជាហេតុផល ដែលព្រះអម្ចាស់បាននាំអ្នករាល់គ្នាចេញ ដោយព្រះហស្តដ៏ខ្លាំងអស្ចារ្យ និងបានរំដោះអ្នករាល់គ្នាចេញពីផ្ទះនៃភាពជាទាសករ ចេញពីកណ្ដាប់ដៃរបស់ព្រះចៅផារ៉ោន ជាស្ដេចនៃអេស៊ីប។
\s5
\v 9 ដូច្នេះហើយ ចូរដឹងថា ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា ព្រះអង្គគឺជាព្រះ ជាព្រះស្មោះត្រង់ ជាព្រះដែលគោរពតាមសម្ពន្ធមេត្រី និងមានសេចក្ដីសប្បុរសដល់មួយពាន់តំណរជាមួយអ្នកណាដែលស្រឡាញ់ព្រះអង្គ ហើយកាន់តាមសេចក្ដីបង្គាប់របស់ព្រះអង្គ
\v 10 ប៉ុន្តែ ព្រះអង្គសងដល់អស់អ្នកណា ដែលស្អប់ព្រះអង្គនៅចំពោះមុខរបស់ពួកគេ ដើម្បីបំផ្លាញពួកគេ ព្រះអង្គនឹងមិនបង្អង់ឡើយ ចំពោះអ្នកណាដែលស្អប់ព្រះអង្គ ព្រះអង្គនឹងសងដល់គេនៅចំពោះមុខ។
\v 11 ដូច្នេះ អ្នករាល់គ្នាត្រូវកាន់តាមសេចក្ដីបង្គាប់ ច្បាប់ និងបទបញ្ជាទាំងប៉ុន្មាន ដែលខ្ញុំបានបង្គាប់អ្នករាល់គ្នានៅថ្ងៃនេះ ដើម្បីឲ្យអ្នករាល់គ្នាបានប្រតិបត្តិតាម។
\s5
\v 12 ប្រសិនបើ អ្នករាល់គ្នាស្ដាប់តាមច្បាប់ទាំងនេះ ហើយកាន់តាម និងប្រតិបិត្តតាម នោះព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នានឹងរក្សាសម្ពន្ធមេត្រី និងសេចក្ដីសប្បុរសចំពោះអ្នករាល់គ្នា ដែលព្រះអង្គបានស្បថ ចំពោះដូនតារបស់អ្នករាល់គ្នា។
\v 13 ព្រះអង្គនឹងស្រឡាញ់អ្នករាល់គ្នា ហើយនឹងប្រទានពរ និងធ្វើឲ្យអ្នករាល់គ្នាចម្រុងចម្រើន ព្រះអង្គនឹងប្រទានពរផលផ្លែនៃអ្នករាល់គ្នា និងផលផ្លែពីដីរបស់អ្នករាល់គ្នា គឺជាស្រូវ ទឹកទំពាំងបាយជូរថ្មី និងប្រេង ព្រមទាំងផលចម្រើននៃហ្វូងសត្វ ព្រមទាំងកូនហ្វូងចៀមរបស់អ្នករាល់គ្នា នៅក្នុងទឹកដីដែលព្រះអង្គបានស្បថ ចំពោះដូនតារបស់អ្នករាល់គ្នាថានឹងប្រទានដល់អ្នករាល់គ្នា។
\s5
\v 14 អ្នករាល់គ្នានឹងបានទទួលព្រះពរថែមទៀតច្រើនជាងប្រជាជាតិផ្សេងៗ នឹងមិនមានបុរស ឬស្ត្រីអារណាក្នុងចំណោមអ្នករាល់គ្នា ឬក្នុងចំណោមហ្វូងសត្វរបស់អ្នករាល់គ្នាគ្មានកូនឡើយ។
\v 15 ព្រះអម្ចាស់នឹងដកយកចេញអស់ទាំងជំងឺពីអ្នករាល់គ្នា គ្មានគ្រោះកាចណាដែលកើតនៅក្នុងទឹកដីអេស៊ីប ដែលអ្នកធ្លាប់បានដឹង នឹងកើតឡើងលើអ្នករាល់គ្នាឡើយ ប៉ុន្តែ ព្រះអង្គនឹងដាក់គ្រោះកាចនោះទាំងនេោះ នៅលើអស់អ្នកដែលស្អប់អ្នករាល់គ្នាវិញ។
\s5
\v 16 អ្នករាល់គ្នានឹងបំផ្លាញអស់ទាំងប្រជាជាតិណាដែលព្រះអម្ចាស់ជាព្រះរបស់ឲ្យអ្នករាល់គ្នា បានប្រគល់ជ័យជម្នះដល់អ្នករាល់គ្នា ហើយភ្នែករបស់ឲ្យអ្នករាល់គ្នា នឹងមិនត្រូវអាណិតពួកគេឡើយ។ អ្នករាល់គ្នាមិនត្រូវថ្វាយបង្គំព្រះរបស់ពួកគេទេ បើមិនដូច្នេះទេ អ្នករាល់គ្នានឹងត្រូវជាប់អន្ទាក់ជាមិនខានឡើយ។
\s5
\v 17 ប្រសិនបើ អ្នករាល់គ្នានិយាយទៅកាន់ដួងចិត្តរបស់អ្នករាល់គ្នាថា៖​ «ប្រជាជាតិទាំងនេះមានគ្នាច្រើនជាងខ្ញុំ តើធ្វើដូចម្ដេចឲ្យខ្ញុំអាចបំបែកពួកគេបាន?
\v 18 ចូរកុំភ័យខ្លាចពួកគេឡើយ អ្នករាល់គ្នាត្រូវនឹកចាំពីអ្វីដែលព្រះអម្ចាស់ជាព្រះរបស់ឲ្យអ្នករាល់គ្នា បានធ្វើចំពោះស្តេចផារ៉ោន និងចំពោះជនជាតិអេស៊ីបទាំងអស់
\v 19 ការងទុក្ខលំបាកយ៉ាងខ្លាំង ដែលអ្នករាល់គ្នាបានឃើញ ពីទីសម្គាល់ ពីការអស្ចារ្យ ពីព្រះហស្តដែលខ្លាំងពូកែ និងឫទិ្ធបារមី ដោយព្រះអម្ចាស់ជាព្រះនៃអ្នករាល់គ្នាបាននាំអ្នកចេញមក។ ព្រះអម្ចាស់ជាព្រះនៃឲ្យអ្នករាល់គ្នា នឹងប្រព្រឹត្តបែបនេះចំពោះប្រជាជាតិទាំងអស់ណាដែលអ្នករាល់គ្នាខ្លាចដែរ។
\s5
\v 20 លើសពីទៀត ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នានឹងបញ្ជូនសត្វឪម៉ាល់មកក្នុងចំណោមពួកគេ រហូតដល់អស់អ្នកណាដែលនៅសល់ ហើយដល់អ្នកដែលលាក់ខ្លួនត្រូវវិនាសចេញពីចំពោះមុខអ្នករាល់គ្នា។
\v 21 អ្នករាល់គ្នាមិនត្រូវភ័យខ្លាចពួកគេទេ ដ្បិត ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា ព្រះអង្គគង់នៅក្នុងចំណោមអ្នករាល់គ្នា ព្រះអង្គជាព្រះដ៏ធំ ហើយជាព្រះដែលគួរស្ញែងខ្លាច។
\v 22 ព្រះអម្ចាស់ជាព្រះនៃឲ្យអ្នករាល់គ្នា នឹងបណ្ដេញអស់ទាំងប្រជាជាតិណាដែលនៅមុខអ្នករាល់គ្នាចេញបន្តិចម្ដងៗ។ អ្នករាល់គ្នានឹងមិនត្រូវបំផ្លាញពួកគេទាំងអស់នៅក្នុងពេលតែមួយបានទេ ឬសត្វព្រៃជាច្រើនអាចនឹងចម្រើនឡើង នៅជំវិញអ្នករាល់គ្នា។
\s5
\v 23 ប៉ុន្តែ ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នានឹងប្រទានជ័យជម្នះដល់អ្នករាល់គ្នា នៅពេលដែលអ្នករាល់គ្នាប្រឈមមុខនឹងពួកគេក្នុងចម្បាំង ព្រះអង្គនឹងធ្វើឲ្យពួកគេភានច្រឡំយ៉ាងខ្លាំង រហូតដល់ពួកគេត្រូវបំផ្លាញ។
\v 24 ព្រះអង្គនឹងដាក់ស្ដេចរបស់ពួកគេឲ្យនៅក្រោមការគ្រប់គ្រង់របស់ឲ្យអ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងត្រូវធ្វើឲ្យឈ្មោះរបស់គេវិនាសចេញពីផែនដី។ គ្មានអ្នកណាអាចឈរនៅចំពោះមុខអ្នករាល់គ្នាពបានទេ រហូតដល់អ្នករាល់គ្នាបំផ្លាញពួកគេអស់។
\s5
\v 25 អ្នករាល់គ្នាត្រូវដុតបំផ្លាញរួបចំលាក់ដែលតំណាងព្រះរបស់ពួកគេ មិនត្រូវចង់បានប្រាក់ និងមាសដែលស្រោមរូបព្រះទាំងនោះឡើយ និងកុំយករូបព្រះទាំងនេះជារបស់អ្នករាល់គ្នាឡើយ ពីព្រោះ ប្រសិនបើ អ្នករាល់គ្នាធ្វើដូច្នេះ អ្នករាល់គ្នានឹងអាចជាប់អន្ទាក់ដោយសារពួកគេ ដ្បិតរបស់ទាំងនេះគឺជាទីស្អប់ខ្ពើមចំពោះព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា។
\v 26 អ្នករាល់គ្នានឹងមិនត្រូវនាំទីស្អប់ខ្ពើមទាំងឡាយណាចូលទៅក្នុងផ្ទះ ហើយថ្វាយបង្គំរបស់ទាំងនោះឡើយ។ អ្នករាល់គ្នានឹងត្រូវស្អប់ខ្ពើមរបស់ទាំងនេះទាំងស្រុង ដ្បិត របស់ទាំងនេះគឺត្រូវបំផ្លាញ។
\s5
\c 8
\cl ជំពូក ៨
\p
\v 1 អ្នករាល់គ្នាត្រូវតែកាន់តាមគ្រប់ទាំងសេចក្ដីបង្គាប់ ដែលខ្ញុំប្រគល់ឲ្យអ្នករាល់គ្នានៅថ្ងៃនេះ ធ្វើដូច្នេះអ្នករាល់គ្នានឹងមានជីវិត និងមានភាពចម្រុងចម្រើន ហើយអាចចូល ហើយកាន់កាប់ទឹកដីដែលព្រះអម្ចាស់បានស្បថចំពោះដូនតារបស់អ្នករាល់គ្នា។
\v 2 អ្នករាល់គ្នាត្រូវរំលឹកខ្លួនឯង ពីគ្រប់ទាំងផ្លូវដែលព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា បានណែនាំអស់រយៈពេលសែសិបឆ្នាំ នៅក្នុងទីរហោស្ថាន ដើម្បីបន្ទាបចិត្តរបស់អ្នករាល់គ្នា ហើយព្រះអង្គចង់ល្បងលអ្នករាល់គ្នា ដើម្បីឲ្យដឹងថាអ្វីដែលមាននៅក្នុងចិត្ត ហើយឲ្យដឹងថាតើអ្នករាល់គ្នាកាន់តាមសេចក្ដីបង្គាប់របស់ព្រះអង្គបាន ឬមិនបាន។
\s5
\v 3 ព្រះអង្គបានបន្ទាបចិត្តរបស់អ្នករាល់គ្នា ហើយធ្វើឲ្យអ្នករាល់គ្នាស្រែកឃ្លាន ព្រមទាំងបានចិញ្ចឹមអ្នករាល់គ្នាដោយនំម៉ាណា ជានំដែលអ្នករាល់គ្នាមិនបានស្គាល់ និងជានំដែលដូនតារបស់អ្នករាល់គ្នាមិនបានស្គាល់ដែរ។ ព្រះអង្គបានប្រទាននំនេះ ដើម្បីឲ្យអ្នករាល់គ្នាដឹងថាមនុស្សមិនមែនរស់ដោយសារតែនំប៉័ងប៉ុណ្ណោះទេ គឺរស់ដោយសារព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ព្រះអម្ចាស់មកដែរ។
\s5
\v 4 សម្លៀកបំពាក់របស់អ្នករាល់គ្នាមិនបានសឹក និងបាត់ចេញពីអ្នករាល់គ្នាទេ ហើយជើងរបស់អ្នករាល់គ្នាមិនបានហើមដែរ ក្នុងរយៈពេសែសិបឆ្នាំនោះ។
\v 5 អ្នករាល់គ្នានឹងនឹកគិតក្នុងចិត្តរបស់អ្នករាល់គ្នាថាព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាបានអប់រំអ្នករាល់គ្នាដូចជាឳពុកអប់រំកូន។
\v 6 អ្នករាល់គ្នាត្រូវកាន់តាមសេចក្ដីបង្គាប់របស់ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា ធ្វើដូច្នេះ​ អ្នករាល់គ្នាអាចនឹងដើរនៅក្នុងផ្លូវរបស់ព្រះអង្គ ហើយកោតខ្លាចព្រះអង្គ។
\s5
\v 7 ដ្បិត ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា គឺនាំអ្នកចូលទៅក្នុងទឹកដីល្អ ជាទឹកដីសម្បូរស្ទឹង អណ្ដូង និងប្រភពទឹក ហូរចេញមកចាក់ទៅជ្រងភ្នំ និងចំណោមភ្នំ
\v 8 ជាទឹកដីនៃស្រូវសាលី និងស្រូវ ហើយស្រាទំពាំងបាយជូរ ព្រមទាំងផ្លែឧទុម្ពរ និងផ្លែទទឹម ជាទឹកដីនៃដើមអូលីវ និងទឹកឃ្មុំ។
\s5
\v 9 ជាទឹកដីដែលអ្នករាល់គ្នានឹងបរិភោគនំប៉័ង ដោយគ្មានការខ្វះខាត់ឡើយ ហើយជាកន្លែងដែលអ្នករាល់គ្នានឹងមិនខ្វះខាត់អ្វីឡើយ ជាទឹកដីដែលសម្បូរដោយថ្មដែលធ្វើចេញពីដែក និងចេញពីភ្នំដែលអ្នករាល់គ្នាអាចជីករកបាន។
\v 10 អ្នករាល់គ្នានឹងបរិភោគ ហើយនឹងបានឆ្អែត ហើយអ្នករាល់គ្នានឹងថ្វាយព្រះពរព្រះអម្ចាស់ជាព្រះរបស់សម្រាប់ទឹកដីល្អដែលព្រះអង្គបានប្រទានឲ្យអ្នករាល់គ្នា។
\s5
\v 11 ត្រូវប្រុងប្រយ័ត្នក្រែងអ្នករាល់គ្នាភ្លេចព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា និងមិនបានកាន់តាមសេចក្ដីបង្គាប់របស់ព្រះអង្គ ដូចជាវិន័យ និងច្បាប់របស់ព្រះអង្គ ដែលខ្ញុំបង្គាប់អ្នករាល់គ្នានៅថ្ងៃនេះ
\v 12 ធ្វើដូច្នេះ នៅពេលអ្នករាល់គ្នាបរិភោគឆ្អែតហើយ និងនៅនៅពេលអ្នករាល់គ្នាសង់ផ្ទះល្អ សម្រាប់រស់នៅ នោះចិត្តរបស់អ្នករាល់គ្នានឹងត្រូវលើកឡើង។
\s5
\v 13 ត្រូវប្រុងប្រយ័ត្ន នៅពេលហ្វូងគោ និងហ្វូងសត្វរបស់អ្នករាល់គ្នារីកចម្រើនឡើង ហើយនៅពេលប្រាក់ និងមាសរបស់អ្នករាល់គ្នាកើនឡើង ព្រមទាំងអ្វីៗដែលអ្នករាល់គ្នាមានបានចម្រើនឡើង
\v 14 បន្ទាបចិត្តរបស់អ្នកនឹងអាចលើកឡើង ហើយអ្នករាល់គ្នានឹងភ្លេចព្រះអម្ចាស់ជាព្រះនៃអ្នករាល់គ្នា ដែលបាននាំអ្នករាល់គ្នាចេញពីទឹកដីអេស៊ីប ចេញពីផ្ទះនៃភាពជាទាសករ។
\s5
\v 15 មិនត្រូវភ្លេចព្រះអង្គ ជាព្រះដែលបាននាំអ្នករាល់គ្នាដើរឆ្លងកាត់ទីរហោស្ថានដ៏ធំ និងគួរឲ្យស្ញែងខ្លាច ជាកន្លែងដែលមានពស់ភ្លើង និងខ្យាដំរី ព្រមទាំងដីហួតហែង ជាកន្លែងគ្មានទឹក ជាព្រះដែលបាននាំឲ្យអ្នករាល់គ្នាទឹកចេញពីផ្ទាំងថ្មដ៏រឹងបំផុត។
\v 16 ព្រះអង្គបានចម្អែតអ្នករាល់គ្នានៅក្នុងទីរហោស្ថាន ដោយនំម៉ាណា ដែលដូនតារបស់អ្នករាល់គ្នាមិនធ្លាប់បានស្គាល់ ធ្វើដូច្នេះ ព្រះអង្គអាចនឹងបន្ទាបចិត្តរបស់អ្នករាល់គ្នា ហើយល្បងលអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាបានសេចក្ដីល្អនៅចុងក្រោយ
\v 17 ប៉ុន្តែ អ្នករាល់គ្នាអាចនឹងនិយាយក្នុងចិត្តថា ខ្ញុំមានទ្រព្យសម្បតិ្តទាំងនេះ ដោយសារកម្លាំង និងឥទ្ធិឫទ្ធិដៃរបស់ខ្ញុំ។
\s5
\v 18 ប៉ុន្តែ អ្នករាល់គ្នាត្រូវរំលឹកខ្លួនឯងថាព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា ដ្បិត គឺព្រះអង្គហើយដែលប្រទានកម្លាំងឲ្យអ្នករាល់គ្នា បានទទួលទ្រព្យសម្បត្តិ ដើម្បីឲ្យដឹងថាព្រះអង្គបានបង្កើតសម្ពន្ធមេត្រីរបស់ព្រះអង្គដែលបានស្បថចំពោះដូនតារបស់អ្នករាល់គ្នា ដូចនៅថ្ងៃនេះ។
\v 19 ការនេះនឹងកើតឡើងយ៉ាងដូច្នេះ បើសិនអ្នករាល់គ្នាបំភ្លេចព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា ហើយដើរតាមព្រះដទៃ ព្រមទាំងថ្វាយបង្គំ ព្រមទាំងគោរពដល់ព្រះទាំងនោះ ខ្ញុំធ្វើជាសាក្សីប្រឆាំងទាស់នឹងអ្នករាល់គ្នានៅថ្ងៃនេះថា អ្នករាល់គ្នានឹងត្រូវវិនាសជាមិនខាន។
\v 20 គឺដូចជាប្រជាជាតិដែលព្រះអម្ចាស់បានកំពុងធ្វើឲ្យពួកគេវិនាសនៅចំពោះមុខអ្នករាល់គ្នា ដូច្នេះ អ្នករាល់គ្នានឹងវិនាស ពីព្រោះអ្នករាល់គ្នាមិនបានស្ដាប់ព្រះសូរសៀងរបស់ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា។
\s5
\c 9
\cl ជំពូក ៩
\p
\v 1 ឱអ៊ីស្រាអែល ចូរស្ដាប់ អ្នករាល់គ្នាត្រូវឆ្លងកាត់ទន្លេយ័រដាន់នៅថ្ងៃនេះ ចូលទៅទីនោះ ដើម្បីបណ្ដេញប្រជាជាតិដែលធំជាង និងមានកម្លាំងខ្លាំងជាងអ្នករាល់គ្នា និងក្រុងជាច្រើនដែលធំ ហើយមានកំពែងខ្ពស់កប់មេឃ
\v 2 ជាប្រជាជនដែលមានមាឌធំ និងខ្ពស់ គឺកូនចៅអណាក់ ដែលអ្នករាល់គ្នាបានស្គាល់ ហើយជាមនុស្សដែលអ្នករាល់គ្នាបានឮពីមនុស្សដទៃនិយាយប្រាប់ តើនរណាអាចឈរនៅចំពោះមុខពួកកូនចៅរបស់អណាក់បាន?
\s5
\v 3 ដូច្នេះ នៅថ្ងៃនេះ ចូរដឹងថា ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា គឺព្រះអង្គហើយដែលយាងនាំមុខអ្នករាល់គ្នា ដូចជាភ្លើងដែលឆេះបន្សុស ព្រះអង្គនឹងបំផ្លាញពួកគេ ហើយព្រះអង្គនឹងបង្រ្កាបពួកគេនៅចំពោះមុខអ្នករាល់គ្នា ដូច្នេះ អ្នករាល់គ្នានឹងបណ្ដេញពួកគេចេញ និងធ្វើឲ្យពួកគេវិនាសយ៉ាងលឿនបំផុត ដូចជាព្រះអម្ចាស់បានមានព្រះបន្ទូលនឹងអ្នករាល់គ្នា។
\s5
\v 4 មិនត្រូវនិយាយក្នុងចិត្តរបស់អ្នករាល់គ្នា បន្ទាប់ពី ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាបានបណ្ដេញពួកគេចេញនៅចំពោះមុខអ្នករាល់គ្នាថា៖ «ព្រះអម្ចាស់ប្រទានទឹកដីនេះឲ្យអ្នករាល់គ្នាកាន់កាប់ ដោយសារតែអ្នករាល់គ្នាសុចរិតឡើយ ដ្បិត ព្រះអម្ចាស់ដេញប្រជាជាតិទាំងនេះនៅចំពោះមុខអ្នករាល់គ្នា ដោយសារតែអំពើអាក្រក់របស់ពួកគេទេ។
\s5
\v 5 មិនមែនដោយសារតែសេចក្ដីសុចរិត ឬចិត្តទៀងត្រង់របស់អ្នករាល់គ្នា ដែលអ្នករាល់គ្នាអាចកាន់កាប់ទឹកដីរបស់ពួកគេនោះទេ ប៉ុន្តែ ដោយសារតែអំពើអាក្រក់នៃប្រជាជាតិទាំងនេះ ទើបព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាបណ្ដេញពួកគេចេញនៅចំពោះមុខអ្នករាល់គ្នា ដើម្បីនឹងបញ្ជាក់ពីព្រះបន្ទូលរបស់ព្រះអង្គដែលបានស្បថនឹងបុព្វបុរសរបស់អ្នករាល់គ្នា គឺចំពោះលោកអប្រាហាំ លោកអ៊ីសាក លោកនិងយ៉ាកុប។
\s5
\v 6 ដូច្នេះ ត្រូវដឹងថា ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាមិនបានប្រទានទឹកដីល្អ ដើម្បីឲ្យអ្នករាល់គ្នាកាន់កាប់នេះ ដោយសារតែសេចក្ដីសុចរិតរបស់អ្នករាល់គ្នាទេ ដ្បិត អ្នករាល់គ្នាគឺជាមនុស្សដែលមានចិត្តរឹងរូស។
\s5
\v 7 ចូរចង់ចាំ ហើយមិនត្រូវភ្លេចថា អ្នករាល់គ្នាបានធ្វើឲ្យព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាមានសេចក្ដីក្រោធ នៅទីរហោស្ថាន ចាប់ពីថ្ងៃដែលអ្នករាល់គ្នាបានចាក់ចេញពីទឹកដីអេស៊ីប រហូតដល់អ្នករាល់គ្នាមកដល់ទីនេះ អ្នករាល់គ្នាបានចេះតែបះបោរនឹងប្រឆាំងនឹងព្រះអម្ចាស់។
\v 8 នៅភ្នំហោរែប អ្នករាល់គ្នាក៏បានធ្វើឲ្យព្រះអម្ចាស់មានសេចក្ដីក្រោធដែរ ហើយព្រះអម្ចាស់បានក្រោធរហូតដល់បំផ្លាញអ្នករាល់គ្នា។
\s5
\v 9 នៅពេលដែលខ្ញុំ បានឡើងទៅលើភ្នំ ដើម្បីទទួលបន្ទះថ្ម គឺបន្ទះថ្មនៃសម្ពន្ធមេត្រី ដែលព្រះអម្ចាស់បានចងជាមួយនឹងអ្នករាល់គ្នា ខ្ញុំបាននៅលើភ្នំនោះ អស់រយៈពេលសែសិបថ្ងៃ និងសែបសិបយប់ ដោយមិនបានបរិភោគនំប៉័ង ឬផឹកទឹកទេ។
\v 10 ព្រះអម្ចាស់បានប្រទានបន្ទះថ្មពីរដុំមកឲ្យខ្ញុំ ដែលចារដោយព្រះអង្គុលីរបស់ព្រះអង្គ លើថ្មនោះបានចារអំពីសេចក្ដីទាំងប៉ុន្មាន ដែលព្រះអម្ចាស់មានព្រះបន្ទូលនឹងអ្នករាល់គ្នានៅលើភ្នំ ចេញពីកណ្ដាលភ្លើងនៅថ្ងៃដែលអ្នករាល់គ្នាជួបប្រជុំគ្នា។
\s5
\v 11 ការនេះបានកើតឡើងនៅថ្ងៃចុងក្រោយនៃសែបសិបយប់សែបសិនថ្ងៃ ពេលដែលព្រះអម្ចាស់បានប្រទានបន្ទះថ្មពីរដុំមកឲ្យខ្ញុំ គឺជាបន្ទះថ្មនៃសម្ពន្ធមេត្រី។
\v 12 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ខ្ញុំថា៖ «ចូរក្រោកឡើង ហើយចុះទៅយ៉ាងឆាប់ចេញពីទីនេះ ដ្បិត ប្រជាជនរបស់អ្នក ជាប្រជាជនដែលអ្នកបាននាំចេញពីអេស៊ីប បានប្រព្រឹត្តអំពើអាក្រក់។ ពួកគេបង្វែរចេញពីផ្លូវដែលយើងបានបង្គាប់ពួកគេយ៉ាងលឿន។ ពួកគេបានបង្កើតធ្វើរូបព្រះសម្រាប់គេ។
\s5
\v 13 ម៉្យាងទៀត ព្រះអម្ចាស់បានមានព្រះបន្ទូលមកកាន់ខ្ញុំថា យើងបានឃើញប្រជាជនទាំងនេះ ពួកគេជាមនុស្សចចេសរឹងរូស។
\v 14 ចូរទុកឲ្យយើង ដើម្បីឲ្យយើងបំផ្លាញពួកគេ និងលុបឈ្មោះរបស់ពួកគេចេញពីលើផែន ហើយយើងនឹងបង្កើតប្រជាជាតិមួយចេញមួយដែលខ្លាំងពូកែ និងច្រើនជាងពួកគេចេញពីអ្នក។
\s5
\v 15 ដូច្នេះ ខ្ញុំបានវិលត្រលប់មកវិញ និងចុះពីលើភ្នំ ហើយភ្នំបានឆាបឆេះឡើង។ បន្ទះថ្មនៃសម្ពន្ធមេត្រីទាំងពីរដុំបាននៅលើដៃរបស់ខ្ញុំ។
\v 16 ខ្ញុំបានមើលហើយឃើញថា អ្នករាល់គ្នាបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា។ អ្នករាល់គ្នាបានសូនធ្វើរូបកូនគោសម្រាប់ខ្លួនឯង។ អ្នករាល់គ្នាបានឆាប់ងាកចេញពីផ្លូវដែលព្រះអម្ចាស់បានបង្គាប់អ្នករាល់គ្នា។
\s5
\v 17 ខ្ញុំបានយកបន្ទះថ្មទាំងពីរដុំនេះ
\v 18 ហើយក្រវែងបន្ទះថ្មទាំងពីរដុំនេះចោលចេញពីដៃរបស់ខ្ញុំ។​ ខ្ញុំបានធ្វើឲ្យបន្ទះថ្មទាំងនោះបាក់នៅចំពោះភ្នែកអ្នករាល់គ្នា។ ហើយខ្ញុំបានឱនមុខចុះនៅចំពោះព្រះអម្ចាស់រយៈពេលសែបសិបថ្ងៃសែបសិបយប់ ដោយមិនបានបរិភោគនំប៉័ង ឬផឹកទឹកទេ ដោយព្រោះតែអំពើបាបដែលអ្នករាល់គ្នាបានប្រព្រឹត្ត ជាអំពើអាក្រក់នៅចំពោះព្រះអម្ចាស់ ធ្វើឲ្យព្រះអង្គមានសេចក្ដីក្រោធ។
\s5
\v 19 ដ្បិត ខ្ញុំបានភ័យខ្លាចសេចក្ដីក្រោធនោះ ហើយសេចក្ដីក្រេវក្រោធដែលព្រះអម្ចាស់បានអស់ទ្រាំនឹងអ្នករាល់គ្នា រហូតដល់ព្រះអង្គបំផ្លាញអ្នករាល់គ្នា។ ប៉ុន្តែ ព្រះអម្ចាស់បានស្តាប់ឮខ្ញុំនៅពេលនោះដែរ។
\v 20 ព្រះអម្ចាស់បានមានសេចក្ដីក្រោធនឹងលោកអើរ៉ុនជាងខ្លាំង រហូតដល់ចង់បំផ្លាញលោក នៅពេលនោះ ខ្ញុំក៏បានអធិស្ឋានសម្រាប់លោកអើរ៉ុនផងដែរ។
\s5
\v 21 ខ្ញុំបានទទួលយកអំពើបាបរបស់អ្នករាល់គ្នា​ រូបកូនគោដែលអ្នករាល់គ្នាបានសូន ហើយបានដុតវាចោល ព្រមទាំងវាយបំបែក ហើយកិនឲ្យម៉ដ្តរហូតម៉ដ្តដល់ដូចជាធូលីដី។ ខ្ញុំបានបោះធូលីនោះទៅក្នុងស្ទឹងដែលហូរចេញពីមកពីភ្នំមក។
\s5
\v 22 នៅតាបេរ៉ា នៅម៉ាសា និងនៅគីប្រូត ហាតាវ៉ា អ្នករាល់គ្នាក៏បានធ្វើឲ្យព្រះអម្ចាស់ព្រះពិរោធដែរ។
\v 23 នៅពេលព្រះអម្ចាស់បានបញ្ជូនអ្នករាល់គ្នាចេញពីកាដេស បារនាដោយមានព្រះបន្ទូលថា ចូរចេញទៅ ហើយកាន់កាប់ទឹកដីដែលយើងបានប្រទានដល់អ្នករាល់គ្នា ក្រោយមក អ្នករាល់គ្នាបានប៉ះបោរប្រឆាំងនឹងសេចក្ដីបង្គាប់របស់ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា ហើយអ្នករាល់គ្នាមិនបានជឿជាក់ ឬស្ដាប់ព្រះសូរសៀងរបស់ព្រះអង្គឡើយ។
\v 24 អ្នករាល់គ្នាបានបះបោរប្រឆាំងនឹងព្រះអម្ចាស់តាំងពីថ្ងៃដែលខ្ញុំបានស្គាល់អ្អ្នករាល់គ្នា។
\s5
\v 25 ដូច្នេះ ខ្ញុំបានឱនមុខចុះនៅចំពោះព្រះអម្ចាស់អស់រយៈពេលសែបសិបថ្ងៃសែបសិបយប់ ដោយព្រោះតែព្រះអង្គបានមានព្រះបន្ទូលថា ព្រះអង្គនឹងបំផ្លាញអ្នក។
\v 26 ខ្ញុំបានអធិស្ឋានទៅកាន់ព្រះអម្ចាស់ដោយទូលថា ឱ ព្រះអម្ចាស់ សូមកុំបំផ្លាញប្រជាជន ឬប្រជាជាតិជាមរតករបស់ព្រះអង្គឡើយ ជាប្រជាជាតិដែលមានសេរីភាពដោយសារតែព្រះចេស្ដារបស់ព្រះអង្គ ជាប្រជាជាតិដែលចាក់ចេញពីអេស៊ីប ដោយសារតែព្រះហស្ដដ៏ខ្លាំងពូកែរ។
\s5
\v 27 ចូរនឹកចាំពីលោកអប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប ជាអ្នកបម្រើរបស់ព្រះអង្គ សូមកុំទតមើលចំពោះសេចក្ដីរឹងរូសរបស់ប្រជាជន ឬអំពើអាក្រក់ ឬអំពើបាបរបស់ពួកគេទាំងនេះឡើយ
\v 28 ធ្វើដូច្នេះទឹកដីដែលព្រះអង្គបាននាំពួកយើងចេញមកនោះអាចនិយាយថា៖ «ដោយសារតែព្រះអម្ចាស់មិនអាចនាំពួកគេ ចូរទៅទឹកដីដែលព្រះអង្គបានសន្យាចំពោះពួកគេ និងដោយសារតែ ព្រះអង្គស្អប់ពួកគេ ព្រះអង្គបាននាំពួកគេចេញមក ដើម្បីសម្លាប់ពួកគេនៅក្នុងទីរហោស្ថាន»។
\v 29 ដ្បិត ពួកគេជាប្រជាជន និងជាប្រជាជាតិមរតករបស់ព្រះអង្គ ដែលព្រះអង្គបាននាំចេញពីដោយព្រះចេស្ដាដ៏អស្ចារ្យ និងដោយព្រះពាហុលើសម្រេច។
\s5
\c 10
\cl ជំពូក ១០
\p
\v 1 នៅពេលនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «ចូរឆ្លាក់ថ្មពីរបន្ទះ ដូចបន្ទះថ្មពីមុន រួចឡើងយកមកជួបយើងនៅលើភ្នំ ហើយត្រូវធ្វើហឹបមួយពីឈើ។
\v 2 យើងនឹងសរសេរពាក្យនៅលើបន្ទះថ្មនេះ​​ តាមសេចក្តីដែលបានសរសេរលើបន្ទះថ្មពីមុន ដែលអ្នកបានបំបែក ហើយត្រូវទុកបន្ទះថ្មនេះនៅក្នុងហឹប។
\s5
\v 3 ដូច្នេះ ខ្ញុំបានធ្វើហឹបមួយពីឈើនាងនួន​ ហើយខ្ញុំបានធ្លាក់ថ្មពីបន្ទះ ដូចបន្ទះថ្មពីមុន ហើយខ្ញុំក៏បានឡើងទៅលើភ្នំ ដោយកាន់ថ្មពីរបន្ទះនោះនៅនឹងដៃ។
\v 4 ព្រះអង្គបានសរសេរនៅលើបន្ទះថ្មនោះ តាមសេចក្តីដែលបានសរសេរពីមុន គឺក្រឹត្យវិន័យទាំងដប់ប្រការ ដែលព្រះអម្ចាស់បានមានព្រះបន្ទូលនៅកណ្តាលភ្លើងមកកាន់អ្នក នៅលើភ្នំ ក្នុងថ្ងៃប្រជុំ បន្ទាប់មក ព្រះអម្ចាស់ក៏បានប្រគល់បន្ទះថ្មនោះមកខ្ញុំ។​
\s5
\v 5 ខ្ញុំក៏ចុះពីភ្នំមកវិញ ហើយទុកបន្ទះថ្មនោះនៅក្នុងហឹបដែលខ្ញុំបានធ្វើ​ ហើយបន្ទះថ្មនោះនៅក្នុងហឹបរហូត ដូចដែលព្រះអម្ចាស់បានបង្គាប់មកខ្ញុំ»។
\s5
\v 6 (ប្រជាជនអ៊ីស្រាអែលបានចេញដំណើរពីប្អៀរ៉ូត​ បេនេយ៉ាកាន ឆ្ពោះទៅម៉ូសេរ៉ា។ លោកអើរ៉ុនក៏ស្លាប់នៅទីនោះហើយគេក៏បញ្ចុះសពលោកនៅទីនោះ ហើយលោកអេឡាសារ ជាកូនរបស់លោក បានទទួលមុខងារជាបូជាចារ្យជំនួសលោក។
\v 7 ពួកគេបានចេញដំណើរពីទៅនោះ ឆ្ពោះទៅកាន់គុតកូថា ហើយចេញពីគុតកូថា ឆ្ពោះទៅកាន់យ៉ុតបាថា​ ជាទឹកដីដែលមានស្ទឹងច្រើន។​​​
\s5
\v 8 នៅគ្រានោះ ព្រះអម្ចាស់បានញែកកុលសម្ព័ន្ធលេវីចេញ ដើម្បីឲ្យពួកគេសែងហឹបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ ហើយឲ្យឈរធ្វើការងារនៅចំពោះព្រះអម្ចាស់ ព្រមទាំងជូនពរដល់ប្រជាជនក្នុងមានព្រះអង្គ រហូតមកដល់សព្វថ្ងៃនេះ។
\v 9 ហេតុនេះហើយ បានជាពួកលេវីគ្មានចំណែកមរតកជាមួយបងប្អូនរបស់ខ្លួនទេ ដ្បិត ព្រះអម្ចាស់ជាមរតករបស់ពួកគេ ដូចដែលព្រះអម្ចាស់ ជាព្រះរបស់អ្នកបានមានព្រះបន្ទូលទៅពួកគេហើយ)។
\s5
\v 10 ខ្ញុំនៅលើភ្នំអស់ចំនួនសែសិបថ្ងៃសែសិបយប់ ដូចពីមុន។ នៅពេលនោះ ព្រះអម្ចាស់ព្រមស្តាប់តាមពាក្យទូលអង្វររបស់ខ្ញុំ គឺព្រះអម្ចាស់មិនចង់បំផ្លាញអ្នករាល់គ្នាទេ។
\v 11 ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «ចូរក្រោកឡើង ហើយដើរនាំមុខប្រជាជននេះ ដើម្បីឲ្យពួកគេចាប់យកទឹកដី ដែលយើងបានស្បថជាមួយបុព្វបុរសរបស់ពួកគេ ថានឹងប្រគល់ឲ្យទៅពួកគេ»។
\s5
\v 12 ឥឡូវនេះ អ៊ីស្រាអែលអើយ តើព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា ទាមទារចង់បានអ្វីពីអ្នករាល់គ្នា គឺចង់ឲ្យអ្នករាល់គ្នាគោរពកោតខ្លាចព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា ចូរដើតាមផ្លូវរបស់ព្រះអង្គ ហើយត្រូវស្រឡាញ់ព្រះអង្គ ព្រមទាំងថ្វាយបង្គំព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា ឲ្យអស់ពីចិត្ត និងអស់ពីព្រលឹងរបស់អ្នករាល់គ្នា
\v 13 ហើយត្រូវកាន់តាមបទបញ្ជា និងច្បាប់ទាំងប៉ុន្មានរបស់ព្រះអម្ចាស់ ដែលខ្ញុំបង្គាប់អ្នករាល់គ្នានៅថ្ងៃនេះ​ សម្រាប់ជាសេចក្តីល្អដល់អ្នករាល់គ្នា?
\s5
\v 14 មើល៍​ ផ្ទៃមេឃ ហើយអស់ទាំងអាកាសវេហាស៍ដ៏ខ្ពស់បំផុត និងផែនដី ព្រមទាំងរបស់សព្វសារពើដែលនៅទីនោះ សុទ្ធតែជាកម្មសិទ្ធិរបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។
\v 15 ព្រះអម្ចាស់ជាប់ព្រះហប្ញទ័យ​ស្រឡាញ់​តែបុព្វបុរសរបស់អ្នករាល់គ្នា ហើយបានជ្រើសរើសអ្នករាល់គ្នា​ ដែលជាពូជពង្សរបស់ពួកគេ និងអ្នកដែលនៅបន្ទាប់ពីពួកគេ លើសជាងជាតិសាសន៍ទាំងប៉ុន្មាន ដូចព្រះអង្គបានធ្វើសព្វថ្ងៃនេះ។
\s5
\v 16 ដូច្នេះ ចូរអ្នករាល់គ្នាកាត់ស្បែកចិត្តរបស់អ្នករាល់គ្នាចេញ ហើយកុំមានចិត្តរឹងរូសឲ្យសោះ។​
\v 17 ដ្បិត ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា គឺជាព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់ ជាព្រះដ៏ធំឧត្តម ព្រះអង្គជាព្រះដ៏មានព្រះចេស្តា ហើយគួឲ្យស្ញែងខ្លាច ហើយព្រះអង្គមិនយោគយល់នរណាឡើយ ក៏មិនទទួលសំណូកពីនរណាដែរ។
\s5
\v 18 ព្រះអង្គរកសេចក្តីយុត្តិធម៌ឲ្យក្មេងកំព្រា និងស្រ្តីមេម៉ាយ​ ហើយព្រះអង្គបានបង្ហាញក្តីស្រឡាញ់ដល់ជនបរទេស ព្រមទាំងប្រទានអាហារ និងសម្លៀកបំពាក់ដល់ពួកគេ។
\v 19 ដូច្នេះ ចូរស្រឡាញ់ជនបរទេស ដ្បិត អ្នករាល់គ្នាក៏ធ្លាប់ជាជនបរទេសនៅទឹកដីអេស៊ីបដែរ។
\s5
\v 20 ត្រូវគោរពកោតខ្លាចដល់ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា ហើយត្រូវគោរពប្រតិបត្តិដល់ព្រះអម្ចាស់ ហើយនៅជាប់ជាមួយនឹងព្រះអង្គ ហើយអ្នករាល់គ្នាត្រូវស្បថក្នុងនាមព្រះអង្គតែមួយប៉ុណ្ណោះ។
\v 21 ចូរលើកតម្កើងដល់ព្រះអង្គ ហើយព្រះអង្គជាព្រះរបស់អ្នករាល់គ្នា ព្រះអង្គបានធ្វើការអស្ចារ្យដ៏ធំ គួរឲ្យស្ញែងខ្លាច នៅក្នុងចំណោមអ្នករាល់គ្នា ដូចដែលភ្នែករបស់អ្នករាល់គ្នាបានឃើញស្រាប់ហើយ។
\s5
\v 22 កាលបុព្វបុរសរបស់អ្នករាល់គ្នាបានចុះទៅនៅទឹកដីអេស៊ីប ពួកគេមានគ្នាចិតសិបនាក់តែប៉ុណ្ណោះ តែឥឡូវ ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា បានចម្រើនឲ្យអ្នករាល់គ្នាមានគ្នាច្រើនដូចជាផ្កាយនៅលើមេឃ។
\s5
\c 11
\cl ជំពូក ១១
\p
\v 1 ហេតុដូច្នេះ ត្រូវស្រលាញ់ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា ហើយត្រូវស្តាប់បង្គាប់ កាន់តាមច្បាប់ បញ្ញត្តិ និងបទបញ្ជារបស់ព្រះអង្គជានិច្ច។
\s5
\v 2 ចូរចាំថា ខ្ញុំមិនបាននិយាយទៅកូនចៅរបស់អ្នករាល់គ្នាដែលមិនបានដឹង​ ហើយគេក៏មិនបានឃើញការដាក់ទោសរបស់ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា ឃើញពីភាពដ៏ឧត្តុង្គឧត្តម ប្ញទ្ធិបារមី និងតេជានុភាព​ ព្រះហស្តដ៏មានគ្រប់ទាំងព្រះចេស្តា ឬ​ព្រះ‌ពាហុ​ដែល​លើក​សម្រេច​របស់​ព្រះ‌អង្គ
\v 3 ទីសម្គាល់ និងការអស្ចារ្យទាំងប៉ុន្មាន ដែលព្រះអង្គបានធ្វើនៅទឹកដីអេស៊ីប ទាស់ប្រឆាំងនឹងព្រះចៅផារ៉ោន ជាស្តេចនៃទឹកដីអេស៊ីប និងប្រជាជនក្នុងទឹកដីនោះទាំងមូលផង។
\s5
\v 4 ទាំងពីការដែលព្រះអង្គបានប្រហារដល់កងទ័ពអេស៊ីប ទាំងកងពលសេះ និងរទេះចម្បាំងរបស់ពួកគេ ព្រះអង្គបានធ្វើឲ្យទឹកសមុទ្រដើមត្រែងហូរគ្របពីលើពួកគេ នៅពេលដែលពួកគេដេញតាមអ្នករាល់គ្នា ហើយព្រះអម្ចាស់បានបំផ្លាញពួកគេរហូតមកដល់សព្វថ្ងៃនេះ​
\v 5 ព្រះអង្គបានជួួយអ្នករាល់គ្នានៅទីរហោស្ថាន រហូតមកដល់ទីនេះ។
\s5
\v 6 ពួកគេមិនបានឃើញការដែលព្រះអម្ចាស់បានធ្វើចំពោះ លោកដាថាន និងលោកអប៊ីរ៉ាម ជាកូនរបស់លោកអេលាប ជាពូជពង្សរូបេន ដែលឲ្យដីស្រូបពួកគេ ព្រមទាំងក្រុមគ្រួសារ និងជំរំរបស់គេ និងអស់អ្នកដែលរួមគំនិតជាមួយពួកគេ នៅកណ្តាលចំណោមជនជាតិអ៊ុីស្រាអែលទាំងមូល។
\v 7 ដ្បិត អ្នករាល់គ្នាបានឃើញផ្ទាល់នឹងភ្នែកពីការអស្ចារ្យដ៏ធំៗដែលព្រះអម្ចាស់បានធ្វើ។
\s5
\v 8 ដូច្នេះ ត្រូវកាន់តាមបទបញ្ជាទាំងប៉ុន្មាន ដែលយើងបានបង្គាប់មកអ្នករាល់គ្នានៅថ្ងៃនេះ នោះ អ្នករាល់គ្នានឹងមានកម្លាំង ហើយទៅចាប់យកទឹកដី ដែលអ្នករាល់គ្នាត្រូវឆ្លងកាត់ ហើយកាន់កាប់ជាកម្មសិទ្ធិ
\v 9 និងដើម្បីឲ្យអ្នករាល់គ្នាមានអាយុយឺនយូរក្នុងទឹកដីដែលព្រះអម្ចាស់បានស្បថថានឹងប្រទានឲ្យបុព្វបុរសរបស់អ្នករាល់គ្នា និងដល់ពូជពង្សរបស់ពួកគេ ជាទឹកដីដែលសម្បូរទឹកដោះ និងទឹកឃ្មុំហូរហៀរ។
\s5
\v 10 ដ្បិត ទឹកដីដែលអ្នករាល់គ្នាចាប់ទៅយកនោះ​ វាមិនដូចជាទឹកដីអេស៊ីប ដែលអ្នករាល់គ្នាចេញមកនោះទេ ហើយជាទឹកដីដែលអ្នកករាល់គ្នាសាបព្រោះ​ ត្រូវបាចទឹកបញ្ចូលស្រែ ដូចជានៅសួនបន្លែនោះដែរ
\v 11 ប៉ុន្តែ ទឹកដី ដែលអ្នករាល់គ្នាទៅកាន់កាប់នោះ ជាទឹកដីដែលមានភ្នំ និងជ្រលងភ្នំ​ ហើយក៏មានភ្លៀងធ្លាក់ស្រោចស្រពដីស្រែចម្ការ
\v 12 ជាទឹកដីដែលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាយកព្រះហប្ញទ័យទុកដាក់ ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាតែងតែទតមើលទឹកដីនោះជានិច្ច គឺចាប់ពីដើមឆ្នាំរហូតដល់ចុងឆ្នាំ។
\s5
\v 13 ប្រសិនបើ អ្នករាល់គ្នាយក​ចិត្តទុកដាក់ធ្វើតាមបទបញ្ជារបស់ព្រះ ដែលខ្ញុំបង្គាប់អ្នករាល់គ្នានៅថ្ងៃនេះ គឺត្រូវឲ្យស្រឡាញ់ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា ហើយត្រូវគោរពបម្រើព្រះអង្គឲ្យអស់ពីចិត្ត អស់ពីព្រលឹងរបស់អ្នករាល់គ្នា
\v 14 នោះ ព្រះអង្គនឹងប្រទានឲ្យមានភ្លៀងធ្លាក់មកលើទឹកដីរបស់អ្នកតាមរដូវកាល គឺជាភ្លៀងនៅដើមរដូវ និងភ្លៀងនៅចុងរដូវ ដើម្បីឲ្យអ្នករាល់គ្នាអាចប្រមូលផលស្រូវ ស្រាទំពាំងបាយជូរថ្មី និងប្រេង។
\v 15 យើងនឹងធ្វើឲ្យមានស្មៅដុះនៅតាមទីវាលស្រែ សម្រាប់ហ្វូងសត្វរបស់អ្នករាល់គ្នា ហើយអ្នកនឹងមានអាហារបរិភោគយ៉ាងហូរហៀរ។
\s5
\v 16 ចូរប្រយ័ត្ន ចំពោះខ្លួនឯង ដើម្បីកុំឲ្យចិត្តអ្នករាល់គ្នាត្រូវសេចក្តីល្បួង ហើយបែរទៅគោរពបម្រើ​ ហើយក្រាបថ្វាយបង្គំព្រះដទៃ និងលុតជង្គង់ចំពោះព្រះទាំងនោះឡើយ​
\v 17 បើមិនដូច្នេះទេ សេចក្តីក្រោធនៃព្រះអម្ចាស់ទាស់នឹងអ្នករាល់គ្នា ហើយព្រះអង្គនឹងបង្ខាំងមេឃមិនឲ្យមានភ្លៀង ហើយដីក៏មិនបង្កើតផលផ្លែដែរ នោះអ្នករាល់គ្នានឹងត្រូវវិនាសយ៉ាងឆាប់ពីទឹកដីដ៏ល្អ ដែលព្រះអម្ចាស់ប្រទានឲ្យអ្នករាល់គ្នា។
\s5
\v 18 ដូច្នេះ ត្រូវរក្សាទុកព្រះបន្ទូលដែលខ្ញុំថ្លែងប្រាប់ ឲ្យដក់ជាប់នៅក្នុងចិត្ត ក្នុងព្រលឹងរបស់អ្នករាល់គ្នា ហើយត្រូវចងព្រះបន្ទូលទាំងនេះ ទុកជាទីសម្គាល់ ជាប់នៅនឹងដៃ ហើយជាស្លាកនៅលើថ្ងាសអ្នករាល់គ្នា។
\v 19 ចូរបង្រៀនសេចក្តីទាំងនេះដល់កូនចៅអ្នករាល់គ្នា​ ដោយនិយាយប្រាប់ពួកគេ នៅពេលអ្នករាល់គ្នានៅផ្ទះ ពេលអ្នករាល់គ្នាធ្វើដំណើរតាមផ្លូវ ពេលអ្នករាល់គ្នាចូលដំណេក និងពេលអ្នករាល់គ្នាក្រោកពីដំណេកផង។
\s5
\v 20 ចូរសរសេរសេចក្តីទាំងនេះ នៅលើក្របទ្វារផ្ទះរបស់អ្នករាល់គ្នា និងនៅលើខ្លោងទ្វារក្រុងរបស់អ្នករាល់គ្នាដែរ។
\v 21 ដើម្បីឲ្យអ្នករាល់គ្នា ព្រមទាំងកូនចៅរបស់អ្នករាល់គ្នាមានអាយុវែង នៅក្នុងទឹកដីដែលព្រះអម្ចាស់ស្បថ និងប្រគល់ឲ្យបុព្វបុរសរបស់អ្នករាល់គ្នា គឺវែងដូចជាផ្ទៃមេឃដែលនៅលើផែនដីដែរ។
\s5
\v 22 ប្រសិនបើ អ្នករាល់គ្នាយកចិត្តទុកដាក់កាន់តាម និងប្រតិបត្តិតាមបទបញ្ជាទាំងអស់ដែលខ្ញុំបានបង្គាប់អ្នករាល់គ្នា ឲ្យស្រឡាញ់ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា ព្រមទាំងដើរតាមផ្លូវរបស់ព្រះអង្គ ហើយនៅជាប់ជាមួយនឹងព្រះអង្គ
\v 23 នោះ ព្រះអម្ចាស់នឹងបណ្តេញប្រជាជាតិទាំងនេះចេញពីមុខអ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងចាប់យកទឹកដីរបស់ប្រជាជាតិនានាដែលធំ ហើយខ្លាំងពូកែជាងអ្នករាល់គ្នា។
\s5
\v 24 ទីកន្លែងណាដែលអ្នករាល់គ្នាដាក់ជើងជាន់ នោះនឹងបានជាកម្មសិទ្ធិរបស់អ្នករាល់គ្នា ព្រំប្រទល់របស់អ្នករាល់គ្នានឹងបានចាប់តាំងពីទីវាលហោស្ថាន រហូតដល់ទឹកដីលីបង់ និងពីទន្លេ គឺទន្លេអឺប្រាតរហូតដល់​សមុទ្រមេឌីទែរ៉ាណេ។
\v 25 គ្មាននរណាម្នាក់នឹងអាចឈរតទល់នឹងអ្នករាល់គ្នាបានឡើយ។ ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នានឹងធ្វើឲ្យប្រជាជននៅក្នុងទឹកដីទាំងប៉ុន្មាន ដែលអ្នករាល់គ្នាឆ្លងកាត់ ភិតភ័យ ហើយខ្លាចអ្នករាល់គ្នា ដូចព្រះអង្គបានសន្យានឹងអ្នករាល់គ្នា។
\s5
\v 26 មើល៍ នៅថ្ងៃនេះ ខ្ញុំដាក់ព្រះពរ និងបណ្តាសានៅមុខអ្នករាល់គ្នា​
\v 27 ប្រសិនបើ អ្នករាល់គ្នាគោរពតាមបទបញ្ជារបស់ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា ដែលខ្ញុំបានបង្គាប់អ្នករាល់គ្នានៅថ្ងៃនេះ នោះអ្នករាល់គ្នានឹងទទួលបានព្រះពរ​​
\v 28 តែប្រសិនបើ អ្នករាល់គ្នាមិនគោរពតាមបទបញ្ជារបស់ព្រះអម្ចាស់​ ជាព្រះរបស់អ្នករាល់គ្នាទេ ហើយងាកចេញពីផ្លូវដែលខ្ញុំបង្គាប់អ្នករាល់គ្នានៅថ្ងៃនេះ ហើយទៅតាមព្រះដទៃដែលអ្នករាល់គ្នាមិនស្គាល់ នោះនឹងត្រូវបណ្តាសាជាមិនខាន។
\s5
\v 29 ពេលណាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា បាននាំអ្នករាល់គ្នាទៅក្នុងទឹកដីដែលអ្នករាល់គ្នាត្រូវទៅចាប់យក នោះអ្នករាល់គ្នាត្រូវប្រកាសអំពីព្រះពរនៅលើភ្នំកេរិស៊ីម និងបណ្តាសានៅលើភ្នំអេបាល។
\v 30 តើអ្នករាល់គ្នាបានស្គាល់ហើយថា ភ្នំទាំងពីរនេះ សិ្ថតនៅត្រើយខាងនាយទន្លេយ័រដាន់ គឺនៅតាមផ្លូវទៅទិសខាងលិច ក្នុងទឹកដីរបស់ជនជាតិកាណាន ដែលរស់នៅតាមវាលទំនាបអារ៉ាបា ទល់មុខទៅគីកាល់​ ជិតដើមម៉ៃសាក់នៅម៉ូរេ?
\s5
\v 31 ដ្បិត អ្នករាល់គ្នាត្រូវឆ្លងទន្លេយ័រដាន់ ដើម្បីឆ្ពោះទៅចាប់យកទឹកដីដែលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ប្រទានឲ្យអ្នករាល់គ្នា ហើយត្រូវរស់នៅក្នុងទឹកដីនោះ ដែលអ្នករាល់គ្នាបានចាប់យក។
\v 32 អ្នករាល់គ្នាត្រូវតាមអស់ទាំងច្បាប់ និងបញ្ញតិ្តទាំងប៉ុន្មាន ដែលខ្ញុំប្រគល់ឲ្យទៅអ្នករាល់គ្នានៅថ្ងៃនេះ។
\s5
\c 12
\cl ជំពូក ១២
\p
\v 1 នេះជាច្បាប់ និងបញ្ញត្តិទាំងប៉ុន្មានដែលអ្នករាល់គ្នាត្រូវកាន់ ហើយប្រព្រឹត្តតាម នៅក្នុងទឹកដីដែលជាព្រះអម្ចាស់ ជាព្រះនៃបុព្វបុរសរបស់អ្នករាល់គ្នា បានប្រទានឲ្យអ្នករាល់ទុកជាកម្មសិទ្ធិ ជារៀងរាល់ថ្ងៃអស់មួយជីវិតដែលអ្នករាល់គ្នាដែលរស់នៅលើផែនដី។
\v 2 ត្រូវបំផ្លាញ់ទីកន្លែងដែលប្រជាជាតិទាំងប៉ុន្មាន ថ្វាយសក្ការបូជាដល់ព្រះរបស់ពួកគេ នៅលើភ្នំធំភ្នំតូច និងនៅក្រោមដើមឈើមានស្លឹកខៀវខ្ចី កុំឲ្យនៅសល់ឡើយ។
\s5
\v 3 ចូរផ្តួលរលំអាសនៈរបស់ពួកគេ កម្ទេចស្តូបរបស់ពួកគេ ហើយត្រូវដុតបំផ្លាញបង្គោលរបស់ព្រះអាសេរ៉ា។ ត្រូវកាប់រំលំរូបព្រះបដិមារបស់ពួកគេ ហើយត្រូវបំផ្លាញឈ្មោះព្រះទាំងនោះ ឲ្យអស់ពីកន្លែងនោះផង។
\v 4 ហើយអ្នកមិនថ្វាយបង្គំព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា តាមបែបដូច្នេះឡើយ។
\s5
\v 5 ប៉ុន្តែ អ្នករាល់គ្នាត្រូវតែថ្វាយបង្គំព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា នៅកន្លែងដែលព្រះអង្គបានជ្រើសរើស នៅក្នុងចំណោមទឹកដីនៃកុលសម្ព័ន្ធទាំងប៉ុន្មានរបស់អ្នករាល់គ្នា ដើម្បីតាំងព្រះនាមព្រះអង្គ និងទុកជាដំណាក់របស់ព្រះអង្គនៅទីនោះ ហើយអ្នករាល់គ្នានឹងត្រូវទៅទីនោះ។
\v 6 ហើយត្រូវនាំយកអស់ទាំងតង្វាយដុត តង្វាយយញ្ញបូជា តង្វាយមួយភាគដប់ តង្វាយពិសេស តង្វាយលាបំណន់ តង្វាយស្ម័គ្រពីចិត្ត និងកូនដំបូងនៃកូនគោ និងហ្វូងចៀមរបស់អ្នករាល់គ្នានៅទីនោះដែរ។
\s5
\v 7 នៅទីនេោះ អ្នករាល់គ្នាត្រូវបរិភោគនៅចំពោះព្រះភក្រ្តព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ហើយត្រូវអរសប្បាយ ជាមួយក្រុមគ្រួសាររបស់អ្នករាល់គ្នា ក្នុងគ្រប់ទាំងការដែលអ្នករាល់គ្នា សម្រេចបាន ដោយសារព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា បានប្រទានពរឲ្យអ្នករាល់គ្នា។
\s5
\v 8 អ្នករាល់គ្នាមិនត្រូវប្រព្រឹត្តការទាំងអស់នោះទេ ដូចយើងប្រព្រឹត្តពេលនេះឡើយ គឺនៅថ្ងៃនេះ អ្នករាល់គ្នាប្រព្រឹត្តតាមដែលខ្លួនយល់ថាត្រឹមត្រូវនៅចំពោះភ្នែករបស់ខ្លួន
\v 9 ដ្បិត អ្នករាល់គ្នាមិនទាន់បានចូលទៅកន្លែងសម្រាក ជាទឹកដីដែលព្រះអង្គម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាប្រទានឲ្យជាកេរមរតកនៅឡើយទេ។
\s5
\v 10 ប៉ុន្តែ នៅពេលដែលអ្នករាល់គ្នាឆ្លងកាត់ទៅទន្លេយ័រដាន់ ហើយទៅរស់នៅក្នុងទឹកដីដែលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា បានប្រទានឲ្យអ្នករាល់គ្នាទុកជាកេមរតក ហើយពេលព្រះអង្គប្រទានឲ្យអ្នករាល់គ្នាសម្រាកពីខ្មាំងសត្រូវទាំងប៉ុន្មានដែលនៅជុំវិញអ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងរស់នៅដោយសុខសាន្ត
\v 11 ហើយនៅកន្លែងណាដែលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា បានជ្រើសរើសជាព្រះដំណាក់ សម្រាប់តាំងព្រះនាមព្រះអង្គ​​ ពេលនោះអ្នករាល់គ្នាត្រូវនាំយកតង្វាយទាំងប៉ុន្មានដែលខ្ញុំបង្គាប់ទៅអ្នករាល់គ្នា​ គឺមានទាំងតង្វាយដុត តង្វាយយញ្ញបូជា​ តង្វាយមួយភាគដប់ តង្វាយពិសេស និងតង្វាយផ្សេងៗដែលអ្នករាល់គ្នាសន្យាថ្វាយព្រះអម្ចាស់។
\s5
\v 12 អ្នករាល់គ្នានឹងត្រូវអរសប្បាយចំពោះព្រះភក្ត្រព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ព្រមទាំងកូនប្រុស និងកូនស្រីរបស់អ្នករាល់គ្នា និងអ្នកបម្រើប្រុសស្រី ព្រមទាំងពួកលេវីដែលរស់នៅក្នុងក្រុងជាមួយអ្នករាល់គ្នាដែរ ដ្បិត ពួកលេវីមិនមានទឹកដីជាចំណែកកេមរតក​ក្នុងចំណោមអ្នករាល់គ្នាទេ។
\s5
\v 13 ចូរប្រយ័ត្ន កុំថ្វាយតង្វាយដុតរបស់អ្នករាល់គ្នានៅតាមទីកន្លែងណាដែលអ្នករាល់គ្នាឃើញនោះឡើយ
\v 14 ប៉ុន្តែ ត្រូវថ្វាយតង្វាយដុតនៅកន្លែងដែលព្រះអម្ចាស់បានជ្រើសរើស ក្នុងទឹកដីនៃកុលសម្ព័ន្ធមួយរបស់អ្នករាល់គ្នា ហើយនៅទីនោះអ្នករាល់គ្នាត្រូវធ្វើអ្វីៗដែលខ្ញុំបានបង្គាប់អ្នករាល់គ្នា។
\s5
\v 15 ក៏ប៉ុន្តែ អ្នករាល់គ្នាអាចសម្លាប់សត្វបរិភោគ នៅក្នុងក្រុងណាមួយរបស់អ្នករាល់គ្នា តាមតែចិត្តប៉ងប្រាថ្នា តាមដែលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាបានប្រទានពរអ្នករាល់គ្នា មនុស្សមិនបរិសុទ្ធ និងមនុស្សបរិសុទ្ធ អាចបរិភោគសាច់នេះបានទាំងអស់គ្នា ដូចជាបរិភោគសាច់ឈ្លូស និងសាច់កា្តន់។
\v 16 ប៉ុន្តែ មិនត្រូវបរិភោគឈាមឡើយ ត្រូវចាក់ឈាមនោះចោលទៅលើដី ដូចជាចាក់ទឹកវិញ។
\s5
\v 17 នៅក្នុងក្រុងរបស់អ្នករាល់គ្នាមិនត្រូវបរិភោគតង្វាយមួយភាគដប់ចេញគ្រាប់ធញ្ញជាតិ ស្រូវ ស្រាទំពាំងថ្មី ប្រេង ឬកូនដំបូងពីហ្វូងចៀម​របស់អ្នករាល់គ្នាឡើយ និងតង្វាយលាបំណន់ ឬតង្វាយស្ម័គ្រពីចិត្ត ព្រមទាំងតង្វាយពិសេសដែលថ្វាយដោយដៃរបស់អ្នករាល់គ្នានោះឡើយ។
\s5
\v 18 ឯតង្វាយទាំងនោះ អ្នករាល់គ្នាត្រូវបរិភោគនៅចំពោះមុខព្រះភក្ត្រព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា​ នៅត្រង់កន្លែងដែលព្រះអង្គជ្រើសរើស គឺបរិភោគជាមួយកូនប្រុស កូនស្រី អ្នកបម្រើប្រុសស្រីរបស់អ្នករាល់គ្នា និងពួកលេវីដែលនៅក្នុងទីក្រុងរបស់អ្នករាល់គ្នា ហើយអ្នករាល់គ្នាត្រូវអរសប្បាយនៅចំពោះព្រះភក្ត្រព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា ក្នុងគ្រប់ទាំងការដែលអ្នករាល់គ្នាសម្រេចបាន។
\v 19 ចូរប្រយ័ត្នកុំបំភ្លេចពួកលេវីឡើយ ដរាបណាអ្នករាល់គ្នារស់នៅលើទឹកដីរបស់អ្នករាល់គ្នា។
\s5
\v 20 ពេលណាដែលព្រះអម្ចាស់ ជាព្រះនៃអ្នករាល់គ្នា ពង្រីកទឹកដីអ្នករាល់គ្នាឲ្យធំឡើង ដូចព្រះអង្គបានសន្យាជាមួយអ្នករាល់គ្នា ហើយអ្នករាល់គ្នានឹកក្នុងចិត្តថា ខ្ញុំចង់បរិភោគសាច់​ ព្រោះខ្ញុំចង់បរិភោគសាច់នោះ នោះអ្នកអ្នករាល់គ្នាអាចបរិភោគសាច់តាមចិត្តប៉ងប្រថ្នារបស់អ្នករាល់គ្នា។
\s5
\v 21 ប្រសិនបើ នៅកន្លែងដែលព្រះអម្ចាស់ ជាព្រះនៃអ្នករាល់គ្នា បានជ្រើសរើសសម្រាប់តាំងព្រះនាមព្រះអង្គ សិ្ថតនៅឆ្ងាយពីផ្ទះរបស់អ្នករាល់គ្នា នោះអ្នករាល់គ្នាអាចសម្លាប់គោ ឬចៀមដែលព្រះអម្ចាស់ប្រទានមកអ្នករាល់គ្នា គឺដូចដែលខ្ញុំបានបង្គាប់អ្នករាល់គ្នា នោះអ្នករាល់គ្នាអាចបរិភោគនៅក្នុងទីក្រុងរបស់អ្នករាល់គ្នាតាមចិត្តប្រាថ្នារបស់អ្នករាល់គ្នា។​
\v 22 អ្នករាល់គ្នាអាចបរិភោគសាច់សត្វទាំងអស់នោះបាន ដូចជាបរិភោគសាច់ឈ្លូស និងសាច់ក្តាន់ គឺទាំងអ្នកបរិសុទ្ធ និងទាំងអ្នកមិនបរិសុទ្ធ អាចបរិភោគបានដូចគ្នា។
\s5
\v 23 ប៉ុន្តែ ចូរឲ្យប្រយ័ត្នថា អ្នករាល់គ្នាមិនត្រូវបរិភោគឈាមជាដាច់ខាត ដ្បិត ឈាមជាជីវិត ដូច្នេះ អ្នករាល់គ្នាមិនត្រូវបរិភោគជីវិតជាមួយសាច់ឡើយ។
\v 24 មិនត្រូវបរិភោគឈាមឡើយ អ្នករាល់គ្នាត្រូវចាក់ឈាម ចោលនៅលើដី ដូចជាចាក់ទឹក។
\v 25 មិនត្រូវបរិភោគឈាមឡើយ ធ្វើដូច្នេះ អ្នករាល់គ្នា និងកូនចៅរបស់អ្នករាល់គ្នានៅជំនាន់ក្រោយនឹងបានសុខសប្បាយ ព្រោះអ្នករាល់គ្នាបានប្រព្រឹត្តសេចក្តីត្រឹមត្រូវនៅចំពោះព្រះនេត្រព្រះអង្គម្ចាស់។
\s5
\v 26 ប៉ុន្តែ អស់ទាំងតង្វាយបរិសុទ្ធដែលអ្នកញែកទុកដោយឡែកថ្វាយព្រះអម្ចាស់ និងតង្វាយលាបំណន់របស់អ្នករាល់គ្នា ត្រូវនាំយកទៅថ្វាយនៅកន្លែងដែលព្រះអម្ចាស់ជ្រើសរើស។
\v 27 ចំពោះតង្វាយដុតទាំងអស់នោះ ត្រូវយកទាំងសាច់ទាំងឈាមដើម្បីយកទៅថ្វាយនៅលើអាសនៈរបស់ព្រះអម្ចាស់ ជាព្រះនៃអ្នករាល់គ្នា រីឯឈាមនៃតង្វាយយញ្ញបូជារបស់អ្នករាល់គ្នា នឹងត្រូវប្រោះនៅលើអាសនៈរបស់ព្រះអម្ចាស់ ជាព្រះនៃអ្នករាល់គ្នា ហើយអ្នករាល់គ្នាអាចបរិភោគសាច់បាន។
\s5
\v 28 ចូរប្រតិបត្តិ និងស្តាប់តាមអស់ទាំងព្រះបន្ទូលដែលខ្ញុំបង្គាប់មកអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នា និងកូនចៅរបស់អ្នករាល់គ្នានៅជំនាន់ក្រោយបានសុខសប្បាយរហូតតទៅ ដោយប្រព្រឹត្តអំពើល្អ និងសេចក្តីត្រឹមត្រូវនៅចំពោះព្រះនេត្រព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។
\s5
\v 29 កាលណាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា កាត់ប្រជាជាតិនៅចំពោះមុខអ្នករាល់គ្នាចេញ​ នៅក្នុងទឹកដីដែលអ្នករាល់គ្នាទៅចាប់យកពីគេ ហើយអ្នករាល់គ្នាអាចបណ្តេញគេចេញពីទឹកដីនោះ រួចចូលទៅរស់នៅក្នុងទឹកដីរបស់គេ
\v 30 ចូរប្រយ័ត្ន ក្រែងលោអ្នករាល់គ្នាធ្លាក់ទៅក្នុងអន្ទាក់ដោយយកតម្រាប់តាមគេ ក្រោយពេលដែលគេបំផ្លាញឲ្យសូន្យបាត់ពីមុខអ្នករាល់គ្នា មិនត្រូវសាកសួរចង់ដឹងពីព្រះរបស់ពួកគេ ដោយពាក្យថា តើប្រជាជាតិទាំងនោះគោរពប្រតិបត្តិដល់ព្រះរបស់ពួកគេយ៉ាងដូចម្តេច? ដើម្បីឲ្យខ្ញុំបានធ្វើដូចគេដែរ។
\s5
\v 31 អ្នករាល់គ្នាមិនត្រូវថ្វាយបង្គំព្រះអម្ចាស់​ ជាព្រះរបស់អ្នករាល់គ្នា តាមបែបដូច្នេះឡើយ ដ្បិត គេប្រព្រឹត្តដល់ព្រះរបស់ពួកគេ តាមសេចក្តីដែលព្រះម្ចាស់ប្រព្រឹត្តគួរស្អប់ខ្ពើម សូម្បីតែ កូនប្រុសកូនស្រីរបស់ពួកគេ គេក៏យកទៅដុតជាសក្ការបូជាដល់ព្រះទាំងនោះដែរ។ អស់ទាំងសេចក្តីដែលខ្ញុំបង្គា​ប់មកអ្នករាល់គ្នា។
\v 32 នោះត្រូវប្រយ័ត្ន និងប្រព្រឹត្តតាមចុះ មិនត្រូវបន្ថែម ឬបន្ថយអ្វីឡើយ។
\s5
\c 13
\cl ជំពូក ១៣
\p
\v 1 ប្រសិនបើ មានព្យាការី ឬគ្រូទាយណាម្នាក់ កើតឡើងក្នុងចំណោមអ្នករាល់គ្នា ហើយបើអ្នកនោះប្រាប់ពីទីសម្គាល់ ឬការអសា្ចរ្យអ្វីមួយ
\v 2 បើទីសម្គាល់ ឬការអស្ចារ្យកើតមានឡើងមែន ហើយគេ​និយាយថា ចូរយើងទៅតាមព្រះដទៃ ហើយគោរពប្រតិបត្តិដល់ព្រះទាំងនោះវិញ ជាព្រះដែលអ្នករាល់គ្នាមិនបានស្គាល់
\v 3 នោះមិនត្រូវស្តាប់តាមពាក្យព្យាការី ឬគ្រូទាយនោះឡើយ ដ្បិត ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ព្រះអង្គគ្រាន់តែចង់ល្បងលអ្នករាល់គ្នា ដើម្បីឲ្យដឹងថា តើអ្នករាល់គ្នាស្រឡាញ់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាអស់ពីចិត្ត ហើយអស់ពីព្រលឹង ឬយ៉ាងណា។
\s5
\v 4 អ្នករាល់គ្នាត្រូវដើរតាមព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ត្រូវកោតខ្លាចព្រះអង្គ ហើយកាន់តាមបញ្ញត្តិទាំងប៉ុន្មានរបស់ព្រះអង្គ ស្តាប់បង្គាប់ព្រះអង្គ ហើយគោរពបម្រើព្រះអង្គ និងនៅជាប់នឹងព្រះអង្គ។
\v 5 រីឯព្យាការី ឬគ្រូទាយនោះវិញ នឹងត្រូវស្លាប់ ដោយព្រោះបានល្បួងបះបោរទាស់ប្រឆាំងនឹងព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ដែលបាននាំអ្នករាល់គ្នាចេញពីទឹកដីអេស៊ីប និងរំដោះអ្នករាល់គ្នាឲ្យរួចពីទាសករ។ រីឯព្យាការីនោះចង់ទាញអ្នករាល់គ្នាឲ្យចេញពីផ្លូវដែលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាបង្គាប់ឲ្យអ្នករាល់គ្នាដើរតាម។ ដូច្នេះ ចូរដកអំពើអាក្រក់ចេញពីចំណោមអ្នករាល់គ្នា។
\s5
\v 6 ប្រសិនបើ បងប្អូនប្រុសរបស់អ្នករាល់គ្នា ដែលត្រូវជាកូនប្រុសរបស់ម្តាយអ្នករាល់គ្នា ឬកូនប្រុសរបស់ឪពុកអ្នករាល់គ្នា ឬកូនប្រុសស្រីរបស់អ្នករាល់គ្នា និងប្រពន្ធជាទីស្រឡាញ់របស់អ្នករាល់គ្នា និងមិត្តសម្លាញ់ដ៏ជិតស្និទ្ធរបស់អ្នករាល់គ្នាមកបបួលអ្នករាល់គ្នាដោយស្ងាត់ៗថា តោះយើងទៅថ្វាយបង្គំព្រះដទៃទៀត ជាព្រះដែលអ្នករាល់គ្នា និងដូនតារបស់អ្នករាល់គ្នាដែលមិនស្គាល់
\v 7 គឺព្រះរបស់ជនជាតិនានាដែលនៅជុំវិញអ្នករាល់គ្នា ទោះនៅជិត ឬនៅឆ្ងាយពីអ្នករាល់គ្នាក្តី ចាប់តាំងពីចុងផែនដីម្ខាង ដល់ចុងផែនដីម្ខាង។
\s5
\v 8 នោះកុំយល់ព្រមជាមួយគេ ឬ​ស្តាប់តាមគេឡើយ។ កុំអាណិតអាសូរ ឬត្រាប្រណីដល់គេឲ្យសោះ ហើយក៏មិនត្រូវការពារគេឡើយ។
\v 9 ផ្ទុយទៅវិញ ត្រូវសម្លាប់អ្នកនោះចោល គឺរាល់គ្នាលើកដៃប្រហារអ្នកនោះមុនគេ បន្ទាប់មក ប្រជាជនប្រហារគេតាមក្រោយ។
\s5
\v 10 ត្រូវយកដុំថ្មគប់សម្លាប់អ្នកនោះ ព្រោះគេចង់ទាញអ្នករាល់គ្នាឲ្យបែរចេញពីព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ដែលបាននាំអ្នករាល់គ្នាចេញពីទឹកដីអេស៊ីប គឺជាទឹកដីដែលអ្នករាល់គ្នាធ្វើជាទាសករ។
\v 11 ប្រជាជនអ៊ុីស្រាអែលទាំងមូលនឹងឮ រួចភ័យខ្លាច ហើយនឹងលែងប្រព្រឹត្តអំពើអាក្រក់បែបនេះ​ នៅក្នុងចំណោមអ្នករាល់គ្នាទៀត។
\s5
\v 12 ប្រសិនបើ អ្នករាល់គ្នាឮនរណាម្នាក់និយាយអំពីទីក្រុងរបស់អ្នករាល់គ្នា ថាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ព្រះអង្គប្រទានឲ្យអ្នករាល់គ្នារស់នៅ។
\v 13 មានមនុស្សអាក្រក់ខ្លះ បានចេញពីក្នុងចំណោមអ្នករាល់គ្នា ហើយនាំគ្នាបបួលអ្នកក្រុងនោះចេញឲ្យទៅថ្វាយបង្គំព្រះដទៃទៀត ដែលអ្នករាល់គ្នាមិនស្គាល់។
\v 14 នោះត្រូវស៊ើបសួរ និងតាមដានមើល ឲ្យឃើញប្រាកដ។ ព្រមទាំងសាកសួរដំណឹងឲ្យច្បាស់ថា តើការនោះពិត ឬមិនពិត ប្រសិនបើ មានភស្តុតាងថា អំពើដ៏គួរស្អប់ខ្ពើមនោះកើតឡើងនៅក្នុងចំណោមអ្នករាល់គ្នាមែន នោះត្រូវចាត់វិធានការ។
\s5
\v 15 នោះត្រូវប្រហារពួកអ្នកក្រុងនោះដោយមុខដាវ ហើយត្រូវបំផ្លាញចោលឲ្យអស់កុំឲ្យនៅសល់ គឺមនុស្សទាំងអស់នៅក្នុងទីក្រុង ព្រមទាំងកម្ទេចរបស់របរនៅក្នុងទីក្រុុង និងសម្លាប់ហ្វូងសត្វដោយមុខដាវផង។
\v 16 ត្រូវប្រមូលទ្រព្យសម្បត្តិទាំងអស់ដែលនៅក្នុងទីក្រុងនោះ មកដាក់ចំកណ្តាលទីលានក្រុង រួចដុតកម្ទេចទីក្រុង និងទ្រព្យសម្បត្តិ ដើម្បីថ្វាយព្រះអម្ចាស់។ ទីក្រុងនោះនឹងក្លាយជាគំនររហូតទៅ ឥតមាននរណាសង់ឡើងវិញឡើយ។
\s5
\v 17 មិនត្រូវយករបស់អ្វីៗដែលត្រូវបំផ្លាញនោះ នៅក្នុងដៃរបស់អ្នករាល់គ្នាឡើយ។ ដើម្បីឲ្យព្រះអម្ចាស់ងាកចេញពីសេចក្តីក្រោធ ហើយព្រះអង្គនឹងសម្តែងព្រះហប្ញទ័យសេចក្តីមេត្តាករុណា និងសេចក្តីអាណិតអាសូរដល់អ្នករាល់គ្នាវិញ ព្រមទាំងប្រទានឲ្យអ្នករាល់គ្នាចម្រើនឡើង ដូចព្រះអង្គបានស្បថចំពោះបុព្វបុរសរបស់អ្នករាល់គ្នា។
\v 18 ព្រះអង្គនឹងធ្វើបែបនេះ ដោយសារ អ្នករាល់គ្នាស្តាប់តាមព្រះបន្ទូលរបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ហើយកាន់តាមបញ្ញត្តិរបស់ព្រះអង្គទាំងប៉ុន្មាន ដែលខ្ញុំបង្គាប់អ្នករាល់គ្នានៅថ្ងៃនេះ ហើយប្រព្រឹត្តអំពើត្រឹមត្រូវនៅចំពោះព្រះភក្ត្ររបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។
\s5
\c 14
\cl ជំពូក ១៤
\p
\v 1 អ្នករាល់គ្នាជាប្រជារាស្រ្តរបស់ព្រះអម្ចាស់ ជាព្រះនៃអ្នករាល់គ្នា។ ដូច្នេះ នៅពេលអ្នករាល់គ្នាកាន់ទុក្ខ មិនត្រូវធ្វើពិធីអារសាច់ ហើយក៏មិនត្រូវកោរសក់នៅផ្នែកខាងមុខដែរ។
\v 2 ដ្បិត អ្នករាល់គ្នាជាប្រជារាស្រ្តដ៏វិសុទ្ធរបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ហើយព្រះអម្ចាស់ បានជ្រើសរើសអ្នករាល់គ្នាពីក្នុងចំណោមជនជាតិនានានៅលើផែនដី មកធ្វើជាប្រជារាស្រ្តមួយដែលជាកម្មសិទ្ធិរបស់ព្រះអង្គផ្ទាល់។
\s5
\v 3 អ្នករាល់គ្នាមិនត្រូវបរិភោគអាហារណាដែលមិនបរិសុទ្ធឡើយ។
\v 4 ទាំងនេះជាសត្វដែលអ្នករាល់គ្នាអាចបរិភោគបានគឺ​ សត្វគោ សត្វចៀម សត្វពពែ
\v 5 សត្វឈ្លូស សត្វប្រើស សត្វក្តាន់ សត្វរមំាង សត្វទ្រាយ សត្វទន្សោង និងសត្វពពែភ្នំឡើយ។
\s5
\v 6 អ្នករាល់គ្នាអាចបរិភោគសត្វទាំងអស់ដែលមានជើងឆែកជាពីរ ហើយជាសត្វដែលទំពាអៀង។
\v 7 ប៉ុន្តែ ក្នុងចំណោមសត្វដែលទំពាអៀង ឬមានក្រចកឆែកនោះ មិនត្រូវបរិភោគឡើយ គឺមានសត្វអូដ្ឋ​ ទន្សាយគល់ និងទន្សាយថ្មឡើយ ព្រោះសត្វទាំងនោះទំពាអៀង តែគ្មានក្រចកជើងឆែកទេ​ ហើយសត្វទាំងនោះមិនបរិសុទ្ធដល់អ្នករាល់គ្នាឡើយ។
\s5
\v 8 រីឯជ្រូកក៏មិនបរិភោគដែរ ព្រោះវាមានក្រចកឆែក តែមិនទំពាអៀងទេ វាជាសត្វមិនបរិសុទ្ធដល់អ្នករាល់គ្នា។ មិនត្រូវបរិភោគសាច់វាឡើយ ហើយក៏មិនត្រូវប៉ះពាល់ខ្មោចវាដែរ។
\s5
\v 9 ក្នុងចំណោមសត្វដែលរស់នៅក្នុងទឹក អ្នករាល់គ្នាអាចបរិភោគបាន គឺអ្នករាល់គ្នាអាចបរិភោគត្រីណាដែលមានព្រុយ និងស្រកា
\v 10 តែមិនត្រូវបរិភោគត្រីណាដែលគ្មានមានព្រុយ និងមានស្រកាឡើយ​ ដ្បិត វាជាសត្វមិនបរិសុទ្ធដល់អ្នករាល់គ្នា។
\s5
\v 11 សត្វស្លាបដែលបរិសុទ្ធអ្នករាល់គ្នាអាចបរិភោគបានទាំងអស់។
\v 12 ប៉ុន្តែ សត្វស្លាបដែលអ្នករាល់គ្នាមិនអាចបរិភោគបាននោះគឺសត្វខ្លែងស្រាក សត្វត្មាត សត្វប្រមង់
\v 13 សត្វល្អូត សត្វរអាត និងពពួកប្រភេទសត្វស្ទាំង។
\s5
\v 14 អ្នករាល់គ្នាមិនត្រូវបរិភោគប្រភេទសត្វក្អែក
\v 15 និងសត្វអូទ្រុស សត្វខ្លែងស្រាក សត្វរំពេ និងសត្វស្ទាំងគ្រប់ប្រភេទ
\v 16 សត្វមៀម សត្វគូក សត្វទីទុយ
\v 17 សត្វទុង សត្វក្អែកទឹក សត្វស្មោញឡើយ ។​
\s5
\v 18 អ្នករាល់គ្នាមិនត្រូវបរិភោគ សត្វកុក សត្វក្រសា គ្រប់ប្រភេទ ព្រមទាំងសត្វត្រសេះ និងសត្វប្រចៀវ។
\v 19 អស់ទាំងសត្វល្អិត ដែលមានស្លាប សុទ្ធតែជាសត្វមិនបរិសុទ្ធសម្រាប់អ្នកគ្រប់គ្នា គឺមិនត្រូវបរិភោគឡើយ។
\v 20 អ្នករាល់គ្នាអាចបរិភោគសត្វស្លាបណាដែលបរិសុទ្ធ។
\s5
\v 21 អ្នករាល់គ្នាមិនត្រូវបរិភោគសាច់សត្វណាដែលងាប់ដោយឯកឯងឡើយ គឺអ្នករាល់គ្នាអាចឲ្យសត្វនោះទៅជនបរទេសដែលរស់នៅក្នុងទីក្រុងរបស់រាល់គ្នាបរិភោគបាន ឬលក់ឲ្យទៅសាសន៍ដទៃបាន។ ព្រោះអ្នករា​ល់គ្នាជាប្រជាជនដ៏បរិសុទ្ធរបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។ អ្នករាល់គ្នាមិនត្រូវស្ងោរកូនពពែក្នុងទឹកដោះរបស់មេវាឡើយ។
\s5
\v 22 អ្នករាល់គ្នាត្រូវញែកតង្វាយមួយភាគដប់ គ្រប់ទាំងភោគផលពីស្រែចម្ការរបស់អ្នករាល់គ្នាជារៀងរាល់ឆ្នាំ។
\v 23 អ្នករាល់គ្នាត្រូវបរិភោគតង្វាយមួយភាគដប់ ដែលអ្នករាល់គ្នាញែកចេញពីស្រូវ ស្រាទំពាំងបាយជូរថ្មី ប្រេង ព្រមទាំងកូនដំបូងនៃកូនគោ និងហ្វូងចៀមរបស់អ្នករាល់គ្នានៅចំពោះព្រះភក្ត្រព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា កន្លែងដែលព្រះអង្គនឹងជ្រើសរើស សម្រាប់នឹងតាំងព្រះនាមព្រះអង្គ ដើម្បីឲ្យអ្នករាល់គ្នារៀនគោរពកោតខ្លាចព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។
\s5
\v 24 ប្រសិនបើ ជាផ្លូវនោះឆ្ងាយពេក អ្នករាល់គ្នាមិនអាចដឹកតង្វាយមួយភាគដប់នោះទៅបាន ដោយសារព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាជ្រើសរើសកន្លែង សម្រាប់នឹងតាំងព្រះនាមព្រះអង្គ នៅឆ្ងាយពីអ្នករាល់គ្នា ដូច្នេះ ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាបានប្រទានពរដល់អ្នករាល់គ្នា។
\v 25 អ្នករាល់គ្នាត្រូវលក់តង្វាយមួយភាគដប់របស់អ្នករាល់គ្នា រួចយកប្រាក់វេចកាន់ជាប់នៅដៃ ហើយត្រូវទៅកន្លែងដែលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាបានជ្រើសរើស។
\s5
\v 26 អ្នករាល់គ្នាអាចចំណាយលុយ ដើម្បីទិញអ្វីៗដែលអ្នករាល់គ្នាប្រាថ្នាចង់បាន ដូចជាគោ ឬចៀម ស្រាទំពាំងបាយជូរ ឬស្រាផ្សេងៗទៀត ឬអ្វីៗដែលអ្នករាល់គ្នាចូលចិត្តចង់បាន អ្នករាល់គ្នាត្រូវបរិភោគនៅទីនោះ ចំពោះព្រះភក្ត្រព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ហើយត្រូវអរសប្បាយជាមួយក្រុមគ្រួសាររបស់អ្នករាល់គ្នា។
\v 27 រីឯពួកលេវីដែលនៅក្នុងទីក្រុងរបស់អ្នករាល់គ្នា នោះមិនត្រូវបំភ្លេចគេឡើយ ដ្បិត ពួកគេគ្មានចំណែកដីជាកេមរតកដូចអ្នករាល់គ្នាទេ។
\s5
\v 28 នៅចុងឆ្នាំ រៀងរាល់បីឆ្នាំម្តង អ្នករាល់គ្នាត្រូវយកតង្វាយមួយភាគដប់ទាំងអស់ដែលញែកចេញពីភោគផលដែលអ្នករាល់គ្នាទទួលបានក្នុងឆ្នាំនោះ ហើយអ្នករាល់គ្នាត្រូវយកមកដាក់នៅក្នុងក្រុងរបស់អ្នករាល់គ្នា
\v 29 ហើយពួកលេវី ដែលគ្មានដីជាចំណែកកេមរតកជាមួយអ្នករាល់គ្នា ព្រមទាំងជនបរទេស ក្មេងកំព្រារ និងស្រ្តីមេម៉ាយ ដែលនៅក្នុងក្រុងជាមួយអ្នករាល់គ្នា នឹងនាំគ្នាមកបរិភោគយ៉ាងឆ្អែតបរិបូរ។ កាលណាអ្នករាល់គ្នាប្រព្រឹត្តដូច្នេះ នោះព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា នឹងប្រទានពរឲ្យអ្នករាល់គ្នាបានចម្រុងចម្រើន គ្រប់ទាំងកិច្ចការដែលអ្នករាល់គ្នាធ្វើ។
\s5
\c 15
\cl ជំពូក ១៥
\p
\v 1 នៅចុងឆ្នាំ គឺប្រាំពីរឆ្នាំម្តង អ្នករាល់គ្នាត្រូវតែលុបបំណុលចោល។
\v 2 នេះគឺជារបៀបដែលលុបបំណុល គ្រប់ទាំងម្ចាស់បំណុលដែលបានឲ្យប្រាក់ទៅអ្នកជិតខាងខ្ចី នោះមិនត្រូវទារពីអ្នកជិតខាង​ ឬបងប្អូនរបស់ខ្លួនវិញឡើយ ព្រោះកាលុបបំណុលរបស់ព្រះអម្ចាស់​ បានប្រកាសចេញហើយ។
\v 3 អ្នករាល់គ្នាអាចទារបំណុលពីជនបរទេសបាន ប៉ុន្តែ បំណុលបងប្អូនជនរួមជាតិរបស់អ្នករាល់គ្នា ជំពាក់អ្នករាល់គ្នា នោះត្រូវលុបបំណុលនោះចោល។
\s5
\v 4 ទោះជាយ៉ាងណា ក៏មិនមានអ្នកក្រីក្រនៅក្នុងចំណោមអ្នករាល់គ្នាឡើយ​ (ដ្បិត ព្រះអម្ចាស់នឹងប្រទានពរអ្នករាល់គ្នា នៅក្នុងទឹកដីដលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា បានប្រទានពរឲ្យអ្នករាល់គ្នាកាន់កាប់ទុកជាមរតក)
\v 5 ប្រសិនបើ អ្នករាល់គ្នាស្តាប់បង្គាប់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ហើយប្រព្រឹត្តតាមបញ្ញត្តិទាំងប៉ុន្មាន ដែលខ្ញុំបានបង្គាប់អ្នករាល់គ្នា នៅថ្ងៃនេះ។
\v 6 នោះព្រះអម្ចាស់់ ជាព្រះរបស់អ្នករាល់គ្នានឹងប្រទានពរដល់អ្នករាល់គ្នាដូចដែរព្រះអង្គបានសន្យាជាមួយអ្នករាល់គ្នា អ្នករាល់គ្នាអាចចងការប្រាក់ឲ្យប្រជាជាតិជាច្រើន ប៉ុន្តែ អ្នករាល់គ្នាមិនត្រូវខ្ចីប្រាក់ពីគេវិញទេ ហើយអ្នករាល់គ្នានឹងត្រួតត្រាលើប្រជាជាតិជាច្រើន ប៉ុន្តែ ពួកគេនឹងមិនត្រួតត្រាលើអ្នករាល់គ្នាឡើយ។
\s5
\v 7 ប្រសិនបើ មានបងប្អូនរបស់អ្នករាល់គ្នាខ្លះ ធ្លាក់ខ្លួនក្រ នៅក្នុងក្រុងណាមួយនៃទឹកដីដែលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា បានប្រទានឲ្យអ្នករាល់គ្នា នោះអ្នករាល់គ្នាមិនត្រូវចិត្តកំណាញ់ ឬមិនរវីរវល់ជួយបងប្អូនដែលក្រនោះឡើយ។
\v 8 អ្នករាល់គ្នាត្រូវបើកចិត្តឲ្យទូលាយហើយជួយគាត់ ដោយឲ្យគាត់ខ្ចីប្រាក់តាមចំនួនដែលគាត់ត្រូវការ។​
\s5
\v 9 ចូរប្រយ័ត្ន មិនត្រូវមានគំនិតអាក្រក់ ហើយគិតថា នៅឆ្នាំទីប្រាំពីរ ជាឆ្នាំដែលលុបបំណុលជិតមកដល់ហើយ ហើយអ្នករាល់គ្នាគ្មានចិត្តមេត្តាអាណិតដល់បងប្អូនដែលក្រនោះ ឥតមានឲ្យអ្វីដល់គេសោះ ពេលគេយំទូលអង្វរទៅព្រះអម្ចាស់ ចោទប្រកាន់ពីអ្នករាល់គ្នា នោះអ្នករាល់គ្នានឹងមានបាបមិនខាន។
\v 10 អ្នករាល់គ្នាត្រូវឲ្យប្រាក់ទៅគាត់ដោយឥតទើសទាល់ ហើយមិនត្រូវមានចិត្តសោកស្តាយឡើយ ដ្បិត ធ្វើដូច្នេះ ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា នឹងប្រទានពរដល់អ្នករាល់គ្នាគ្រប់ទាំងកិច្ចការដែលអ្នកធ្វើ។
\s5
\v 11 ដ្បិត តែងតែនឹងមានអ្នកក្រនៅក្នុងទឹកដី ហេតុនេះហើយ បានជាខ្ញុំបង្គាប់អ្នករាល់គ្នាឲ្យមានចិត្តទូលាយ ដល់បងប្អូនរបស់អ្នករាល់គ្នា ដល់អ្នកខ្វះខាត និងជនក្រីក្រនៅក្នុងទឹកដីរបស់អ្នករាល់គ្នា។
\s5
\v 12 ប្រសិនបើ ជាបងប្អូនប្រុសរបស់អ្នករាល់គ្នា ជាជនជាតិហេព្រើរ ឬជាស្ត្រីជនជាតិហេព្រើរ មកលក់ខ្លួនឲ្យអ្នករាល់គ្នា នោះគេត្រូវបម្រើដល់អ្នករាល់គ្នារយៈពេលប្រាំមួយឆ្នាំ បន្ទាប់មក នៅឆ្នាំទីប្រាំពីរ ត្រូវដោះលែងគេឲ្យទៅវិញចុះ។
\v 13 នៅពេលអ្នកដោះលែងគេឲ្យទៅវិញ មិនត្រូវឲ្យគេទៅវិញដោយដៃទទេឡើយ។
\v 14 អ្នករាល់គ្នាត្រូវផ្តល់ឲ្យគេដោយចិត្តសទ្ធា គឺជាសត្វពីហ្វូងចៀម ស្រូវពីទីលាន និងស្រាទំពំាងបាយជូរពីធុងឃ្នាង។ ដូចជា ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា បានប្រទានពរដល់អ្នករាល់គ្នាដែរ ដូច្នេះ អ្នករាល់គ្នាត្រូវផ្តល់អំណោយដល់គេផង។
\s5
\v 15 ចូរចាំថា អ្នករាល់គ្នាក៏ធ្លាប់ជាទាសករនៅក្នុងទឹកដីអេស៊ីបដែរ តែព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា បានរំដោះអ្នករាល់គ្នា ហេតុនេះហើយ បានជាខ្ញុំបង្គាប់ដល់អ្នករាល់គ្នានៅថ្ងៃនេះ ឲ្យធ្វើដូច្នេះដែរ។
\v 16 ប្រសិនបើ អ្នកបម្រើនិយាយមកកាន់អ្នករាល់គ្នាថា​ ខ្ញុំមិនចង់ចេញទៅណាឆ្ងាយពីអ្នករាល់គ្នាទេ ព្រោះគេស្រឡាញ់អ្នករាល់គ្នា និងគ្រួសាររបស់អ្នករាល់គ្នា ដោយសារគេពេញចិត្តនឹងរស់នៅជាមួយអ្នករាល់គ្នា
\v 17 នោះ ត្រូវយកដែកចោះត្រចៀកអ្នកបម្រើនោះ ផ្ទាប់នឹងទ្វារផ្ទះរបស់អ្នករាល់គ្នា នោះគេនឹងក្លាយជាអ្នកបម្រើស្រីរបស់អ្នករាល់គ្នារហូតទៅ។
\s5
\v 18 នៅពេលដោះលែងអ្នកបម្រើឲ្យទៅ នោះអ្នករាល់គ្នាមិនត្រូវមានចិត្តពិបាកឡើយ ព្រោះគេបាននៅបម្រើអ្នកអស់រយៈពេលប្រាំមួយឆ្នាំ ហើយធ្វើការឲ្យអ្នករាល់គ្នាបានផលពីរដងលើសកម្មករ ដែលអ្នករាល់គ្នាជួលមកធ្វើការទៅទៀត។ នោះព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នានឹងប្រទានពរដល់អ្នករាល់គ្នា​ ក្នុងគ្រប់កិច្ចការដែលអ្នករាល់គ្នាធ្វើ។
\s5
\v 19 ក្នុងហ្វូងគោឈ្មោល និងហ្វូងចៀមឈ្មោលរបស់អ្នករាល់គ្នា ដែលជាកូនដំបូង ត្រូវញែកជាបរិសុទ្ធថ្វាយព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។ មិនត្រូវយកកូនដំបូងពីហ្វូងគោរបស់ សម្រាប់ភ្ជួររាស់ ហើយមិនត្រូវកាត់រោមកូនដំបូងពីកូនចៀមរបស់អ្នករាល់គ្នាឡើយ។
\v 20 រៀងរាល់ឆ្នាំ ត្រូវបរិភោគកូនដំបូងនៃហ្វូងសត្វជាមួយក្រុមគ្រួសាររបស់អ្នករាល់គ្នា​ នៅចំពោះព្រះភ័ក្រ្តព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា នៅត្រង់កន្លែងព្រអង្គនឹងជ្រើសរើស។
\v 21 ប្រសិនបើ សត្វនោះមានស្លាកស្នាម ឧទាហរណ៍ បើសិនជាសត្វនោះខ្វិន ឬខ្វាក់ ឬមានស្លាកស្នាមនៅកន្លែងណាមួយ អ្នករាល់គ្នាមិនត្រូវយកទៅថ្វាយជាយញ្ញបូជាដល់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាឡើយ។
\s5
\v 22 ត្រូវបរិភោគសត្វនោះនៅក្នុងក្រុងរបស់អ្នករាល់គ្នា ទាំងអ្នកបរិសុទ្ធ និងអ្នកមិនបរិសុទ្ធអាចបរិភោគបានដូចគ្នា គឺដូចជាបរិភោគ សាច់ឈ្លូស និងសាច់ក្តាន់ដែរ។
\v 23 ប៉ុន្តែ​ អ្នករាល់គ្នាមិនត្រូវបរិភោគឈាមវាឡើយ អ្នករាល់គ្នាត្រូវចាក់ឈាមចោលនៅលើដី ដូចជាចាក់ទឹកវិញ។
\s5
\c 16
\cl ជំពូក ១៦
\p
\v 1 នៅខែចេត្រ ចូរប្រារព្ធពិធីបុណ្យចម្លង ថ្វាយព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ដ្បិត នៅខែចេត្រនេះហើយ ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា បាននាំអ្នករាល់គ្នាចេញពីទឹកដីអេស៊ីបទាំងយប់។
\v 2 ចូរយកសត្វពីហ្វូងគោរបស់អ្នករាល់គ្នា​ ធ្វើជាយញ្ញបូជាបុណ្យចម្លងថ្វាយព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នានៅត្រង់កន្លែងដែលព្រះអម្ចាស់នឹងជ្រើសរើស សម្រាប់តាំងព្រះនាមរបស់ព្រះអង្គ។
\s5
\v 3 មិនត្រូវបរិភោគនំបុ័ងដែលមានដាក់មេឡើយ​ គឺត្រូវបរិភោគនំបុ័ងឥតមេចំនួនប្រាំពីរថ្ងៃ ជានំបុ័ងនៃទុក្ខលំបាក ព្រោះអ្នករាល់គ្នាបានចេញពីទឹកដីអេស៊ីប យ៉ាងប្រញាប់ប្រញាល់។ ធ្វើដូច្នេះ អ្នករាល់គ្នានឹងនឹកចាំអស់មួយជីវិត នៅថ្ងៃដែលអ្នករាល់គ្នាបានចាកចេញពីទឹកដីអេស៊ីប។
\v 4 ក្នុងរយៈពេលប្រាំពីរថ្ងៃនោះ មិនត្រូវឲ្យមានមេ នៅក្នុងទឹកដីទាំងមូលរបស់អ្នករាល់គ្នាឡើយ​ រីឯសាច់របស់សត្វដែលអ្នករាល់គ្នាសម្លាប់ធ្វើជាយញ្ញបូជានៅល្ងាចថ្ងៃទីមួយ ​មិនត្រូវទុកឲ្យនៅសល់រហូតដល់ព្រឹកដែរ។​
\s5
\v 5 អ្នករាល់គ្នាមិនអាចថ្វាយយញ្ញបូជាបុណ្យចម្លងនេះ នៅក្នុងក្រុងណាមួយ ក្នុងទឹកដីដែលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ប្រទានឲ្យអ្នករាល់គ្នានោះឡើយ។
\v 6 ផ្ទុយទៅវិញ ត្រូវថ្វាយយញ្ញបូជាបុណ្យចម្លងនោះ នៅកន្លែងដែលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នានឹងជ្រើសរើស សម្រាប់តាំងព្រះនាមព្រះអង្គវិញ។ ចូរថ្វាយយញ្ញបូជានៅពេលល្ងាច ជាពេលថ្ងៃលិច គឺចំពេលដែលអ្នករាល់គ្នាចាកចេញពីទឹកដីអេស៊ីប។
\s5
\v 7 អ្នករាល់គ្នាត្រូវចម្អិនសាច់នោះ ហើយបរិភោគនៅកន្លែងដែលព្រះអម្ចាស់នឹងជ្រើសរើស លុះព្រឹកឡើង អ្នករាល់គ្នាត្រូវត្រឡប់ទៅជំរំរបស់អ្នករាល់គ្នាវិញ។
\v 8 អ្នករាល់គ្នាត្រូវបរិភោគនំបុ័ងឥត ចំនួនប្រាំមួយថ្ងៃ លុះដល់ថ្ងៃទីប្រាំពីរ​ ត្រូវធ្វើបុណ្យយ៉ាងធំ ដើម្បីថ្វាយដល់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាគឺមិនត្រូវធ្វើកិច្ចការអ្វីនៅថ្ងៃនោះឡើយ។
\s5
\v 9 អ្នករាល់គ្នាត្រូវរាប់ប្រាំពីរសប្តាហ៍ ត្រូវគិតពីថ្ងៃដែលអ្នករាល់គ្នាចាប់ផ្តើមច្រូតស្រូវមុនដំបូង។
\v 10 បន្ទាប់មក ត្រូវប្រារព្ធពិធីបុណ្យសប្តាហ៍ទីប្រាំពីរ ដើម្បីថ្វាយព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ចូរថ្វាយតង្វាយស្ម័គ្រពីចិត្ត តាមភោគផលដែលព្រះអម្ចាស់​ ជាព្រះរបស់អ្នករាល់គ្នាបានប្រទានពរឲ្យ។
\s5
\v 11 ត្រូវអរសប្បាយនៅចំពោះព្រះភក្រ្តព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ជាមួយកូនប្រុសកូនស្រី ព្រមទាំងអ្នកបម្រើប្រុសស្រីរបស់អ្នករាល់គ្នា និងពួកលេវីដែលរស់នៅក្នុងក្រុងជាមួយអ្នករាល់គ្នា ព្រមទាំងជនបរទេស ក្មេងកំព្រារ និងស្ត្រីមេម៉ាយ ដែលនៅក្នុងចំណោមអ្នករាល់គ្នា នៅកន្លែងដែលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា និងជ្រើសរើស សម្រាប់តាំងព្រះនាមព្រះអង្គ។
\v 12 ត្រូវនឹកចាំថា អ្នករាល់គ្នាក៏ធ្លាប់ជាទាសករនៅទឹកដីអេស៊ីបដែរ ដូច្នេះ ត្រូវប្រយ័ត្ន និងប្រតិបត្តិតាមច្បាប់ទាំងនេះចុះ។
\s5
\v 13 ត្រូវប្រារព្ធពិធីបុណ្យបារាំ ចំនួនប្រាំពីរថ្ងៃ ក្រោយពេលអ្នករាល់គ្នាប្រមូលភោគផលពីទីលានស្រូវ និងជាន់ផ្លែទំពំាងបាយជូររួចរាល់ហើយ។
\v 14 អ្នករាល់គ្នាត្រូវអរសប្បាយក្នុងឱកាសពិធីបុណ្យនេះ ជាមួយកូនប្រុសកូនស្រីរបស់អ្នករាល់គ្នាអ្នកបម្រើប្រុសស្រី និងពួកលេវី ព្រមទាំងជនបរទេស ក្មេងកំព្រារ និងស្រ្តីមេម៉ាយ ដែលនៅក្នុងទីក្រុងរបស់អ្នករាល់គ្នា។
\s5
\v 15 ត្រូវប្រារព្ធពិធីបុណ្យនេះចំនួនប្រាំពីរថ្ងៃ ដើម្បីថ្វាយដល់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា នៅត្រង់កន្លែងដែលព្រះអម្ចាស់នឹងជ្រើសរើស ដ្បិត ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា និងប្រទានពរឲ្យអ្នករាល់គ្នាទទួលភោគផលច្រើន ហើយប្រទានពរដល់អ្នករាល់គ្នាក្នុងគ្រប់កិច្ចការដែលអ្នករាល់គ្នាធ្វើ ដើម្បីឲ្យអ្នកទាំងអស់គ្នាមានអំណរ។
\s5
\v 16 បីដងក្នុងមួយឆ្នាំ ត្រូវឲ្យប្រុសៗទាំងអស់ក្នុងចំណោមអ្នករាល់គ្នា ទៅថ្វាយបង្គំព្រះអម្ចាស់ នៅត្រង់កន្លែងដែលព្រះអង្គនឹងជ្រើសរើស គឺនៅពេលបុណ្យនំបុ័ងឥតមេ បុណ្យសប្តាហ៍ទីប្រាំពីរ និងបុណ្យបារាំ ប៉ុន្តែ មិនត្រូវថ្វាយបង្គំព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ដោយដៃទទេឡើយ។
\v 17 ផ្ទុយទៅវិញ គ្រប់គ្នាត្រូវយកតង្វាយទៅជាមួយ តាមតែខ្លួនអាចធ្វើទៅបាន គឺតាមព្រះពរដែលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាបានប្រទានឲ្យ។
\s5
\v 18 ត្រូវតែងតាំងឲ្យមានចៅក្រម និងពួកមេដឹកនាំ នៅតាមក្រុងទាំងប៉ុន្មាន ដែលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាប្រទានពរឲ្យអ្នករាល់គ្នា អ្នកទាំងនោះនឹងជំនុំជម្នះប្រជាជននៅតាមកុលសម្ព័ន្ធនានាដោយយុត្តិធម៌។
\v 19 មិនត្រូវបំពានលើយុត្តិធម៌ឡើយ ឬវិនិច្ឆ័យនរណាម្នាក់ដោយចិត្តលម្អៀងឡើយ ឬស៊ីសំណូកឲ្យសោះ ដ្បិត សំណូករមែងធ្វើឲ្យអ្នកប្រាជ្ញទៅជាខ្វក់ ហើយបង្ខូចពាក្យសម្តីមនុស្សសុចរិត។
\v 20 ត្រូវប្រកាន់យុត្តិធម៌ជានិច្ច ដើម្បីឲ្យអ្នករាល់គ្នាមានជីវិត ហើយកាន់កាប់ទឹកដី ដែលព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា ប្រទានឲ្យអ្នករាល់គ្នាទុកជាមរតក។
\s5
\v 21 មិនត្រូវដំឡើងបង្គោល​ណាមួយព្រះអាសេរ៉ាសម្រាប់ខ្លួនអ្នក នៅក្បែរអាសនៈរបស់ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាឡើយ។
\v 22 ហើយក៏មិនត្រូវដំឡើងថ្មបង្គោល ដែលព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា មិនគាប់ព្រះហប្ញទ័យនោះដែរ។
\s5
\c 17
\cl ជំពូក ១៧
\p
\v 1 មិនត្រូវយកគោ ឬចៀមណាដែលមានស្លាកស្នាម ឬពិការ ថ្វាយជាយញ្ញបូជាដល់ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាឡើយ ដ្បិត នោះជាទីស្អប់ខ្ពើមដល់ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា។
\s5
\v 2 ប្រសិនបើ ឃើញមានបុរសម្នាក់ ឬស្រ្តីម្នាក់ ក្នុងចំណោមអ្នករាល់គ្នាដែលប្រព្រឹត្តអំពើបាបនៅព្រះនេត្រព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នានៅក្នុងក្រុងដែលព្រះអម្ចាស់ប្រទានឲ្យ គឺអ្នកនោះបំពានលើសេចក្តីសញ្ញារបស់ព្រះអង្គ
\v 3 នរណាម្នាក់ដែលបានចាកចេញទៅ ហើយទៅគោរពបម្រើ ហើយក្រាបថ្វាយបង្គំព្រះដទៃ ឬព្រះអាទិត្យ ព្រះច័ន្ទ ឬហ្វូងផ្កាយទាំងប៉ុន្មាននៅលើមេឃ ទាំងនេះហើយដែលខ្ញុំហាម
\v 4 ហើយប្រសិនបើមានគេប្រាប់អ្នករាល់គ្នា ឬឮដំណឹងនេះ ត្រូវស៊ើបសួរឲ្យបានច្បាស់លាស់។ ហើយបើរឿងនោះពិតប្រាកដមែន គឺមានហេតុការណ៍ដ៏គួរស្អប់ខ្ពើមនេះ នៅក្នុងទឹកដីអ៊ីស្រាអែលមែន នេះគឺជាអ្វីអ្នករាល់គ្នាត្រូវធ្វើ។
\s5
\v 5 ត្រូវនាំយកបុរស ឬស្រ្តីណាដែលប្រព្រឹត្តអំពើអាក្រក់ ទៅឯមាត់ទ្វាក្រុង ហើយយកដំុថ្មគប់ បុរស ឬស្រ្តីនោះរហូតទាល់តែស្លាប់។
\v 6 អ្នកដែលមានទោសដល់ស្លាប់នោះ គឺត្រូវមានភស្តុតាងជាសាក្សី ពីរនាក់ ឬបីនាក់ តែបើមានសាក្សីតែម្នាក់ នោះមិនអាចប្រហារជីវិតអ្នកនោះបានឡើយ។
\v 7 សាក្សីទាំងនោះត្រូវតែយកដុំថ្មគប់សម្លាប់អ្នកនោះមុនគេ បន្ទាប់មក ទើបប្រជាជនគប់តាមក្រោយ ធ្វើដូច្នេះ អ្នករាល់គ្នាត្រូវដកអំពើអាក្រក់ចេញពីចំណោមអ្នករាល់គ្នា។
\s5
\v 8 ប្រសិនបើ មានរឿងណាពិបាកនឹងកាត់ក្តី​ ដូចជា ឃាតកម្ម ការប្តឹងផ្តល់គ្នា និងការវាយតប់គ្នាឲ្យមានរបួស ដែលនាំឲ្យមានរឿងក្តីកើតឡើងនៅក្នុងក្រុងរបស់អ្នករាល់គ្នា​ នោះត្រូវនាំងយករឿងនេះទៅកន្លែងដែលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា និងជ្រើសរើស សម្រាប់តាំងព្រះនាមអង្គ។
\v 9 អ្នករាល់គ្នាត្រូវចូលទៅជួបពួកបូជាចារ្យលេវី និងចៅក្រមនៅជំនាន់នោះ ដើម្បីសុំសួរយោបល់​ ហើយពួកគេនឹងប្រាប់អ្នកពីការសម្រេចក្តីនេះបែបណា។
\s5
\v 10 អ្នករាល់គ្នាត្រូវធ្វើតាមការវិនិច្ឆ័យដែលលោកទាំងនោះប្រាប់អ្នករាល់គ្នានៅកន្លែងដែលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នានឹងជ្រើសរើស សម្រាប់តាំងព្រះនាមព្រះអង្គ។ អ្នករាល់គ្នាត្រូវប្រុងប្រយ័ត្ននឹងធ្វើតាមក្រឹត្យវិន័យដែលលោកទាំងនោះណែនាំអ្នករាល់គ្នា។
\v 11 ត្រូវធ្វើតាមក្រឹត្យវិន័យឲ្យបានត្រឹមត្រូវ តាមការណែនាំដែលលោកទាំងនោះប្រាប់អ្នករាល់គ្នា និងតាមការវិនិច្ឆ័យដែលពួកលោកបានសម្រេចឲ្យអ្នករាល់គ្នា។ គឺត្រូវធ្វើតាមពាក្យដែលពួកលោកបានប្រាប់អ្នករាល់គ្នា​ មិនត្រូវងាកចេញ ឬលម្អៀងទៅខាងណាឡើយ។
\s5
\v 12 អ្នកណាដែលប្រព្រឹត្តតាមតែអំពើចិត្ត​ មិនធ្វើតាមពាក្យរបស់បូជាចារ្យ ដែលឈរបម្រើនៅចំពោះព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ឬមិនស្តាប់ពាក្យរបស់ចៅក្រមទេ អ្នកនោះនឹងត្រូវស្លាប់ ធ្វើដូច្នេះ អ្នករាល់គ្នានឹងដកអំពើអាក្រក់ចេញពីជនជាតិអ៊ីស្រាអែល។
\v 13 ប្រជាជនទាំងអស់ឮដំណឹងនេះ ហើយភ័យខ្លាច និងលែងប្រព្រឹត្តតាមតែអំពើចិត្តទៀតឡើយ។
\s5
\v 14 ពេលណាអ្នកបានចូលទៅដល់ទឹកដីព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាប្រទានឲ្យ ហើយពេលណាអ្នករាល់គ្នាកាន់កាប់ទឹកដី ព្រមទាំងតាំងទីលំនៅក្នុងទឹកដីនោះទេ រួចអ្នករាល់គ្នាក៏និយាយថា យើងនឹងតាំងឲ្យមានស្តេចមួយ ដូចប្រជាជាតិទាំងប៉ុន្មានដែលនៅជុំវិញយើងដែរ
\v 15 នោះអ្នករាល់គ្នាអាចតាំងឲ្យមានស្តេចគ្រប់គ្រងលើអ្នកបានតាមដែលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នានឹងជ្រើសរើស។ អ្នករាល់គ្នាត្រូវតែងតាំងស្តេច ក្នុងចំណោមពួកបងប្អូនរបស់អ្នករាល់គ្នា។​ ហើយមិនត្រូវតែងតាំងជនបរទេស ដែលមិនមែនជាបងប្អូនរបស់អ្នករាល់គ្នាឲ្យគ្រប់គ្រងលើអ្នករាល់គ្នាឡើយ។
\s5
\v 16 ប៉ុន្តែ ស្តេចមិនត្រូវមានសេះច្រើនសម្រាប់ខ្លួនឡើយ ហើយក៏មិនត្រូវឲ្យប្រជាជនវិលត្រឡប់ទៅទឹកដីអេស៊ីប ដើម្បីរកសេះឲ្យបានច្រើនដែរ ដ្បិត​ ព្រះអម្ចាស់មានព្រះបន្ទូលមកអ្នករាល់គ្នាថា អ្នករាល់គ្នាមិនត្រូវវិលត្រឡប់ទៅទឹកដីនោះវិញឡើយ។
\v 17 ហើយស្តេចមិនត្រូវមានមហេសីច្រើនឡើយ​ ក្រែងលោចិត្តរបស់ស្តេចងាកចេញ។ ស្តេចក៏មិនត្រូវប្រមូលប្រាក់ និងមាសច្រើនលើសលប់សម្រាប់ខ្លួនដែរ។
\s5
\v 18 កាលណាស្តេចបានឡើងគង់លើបល័្លង្ករាជ្យរបស់ព្រះអង្គហើយ ត្រូវឲ្យស្តេចយកក្រឹត្យវិន័យនេះ នៅមុខពួកបូជាចារ្យលេវី ទៅចម្លងទុកក្នុងសៀវភៅមួយ។
\v 19 ត្រូវឲ្យសៀវភៅនេះនៅជាប់ជាមួយស្តេចជានិច្ច ហើយស្តេចត្រូវអានជារៀងរាល់ថ្ងៃ អស់មួយជីវិត ដើម្បីឲ្យព្រះអង្គរៀនគោរពកោតខ្លាចដល់ព្រះអម្ចាស់​ ជាព្រះរបស់ខ្លួន​ ដូច្នេះ ត្រូវកាន់តាមគ្រប់ទាំងសេចក្តីដែលនៅក្នុងក្រឹត្យវិន័យ និងច្បាប់ទាំងនេះកុំខានឡើយ។
\s5
\v 20 ហើយកុំឲ្យស្តេចកើតមានចិត្តតម្កើងខ្លួនខ្ពស់លើពួកបងប្អូនរបស់ខ្លួន ហើយងាកបែរចិត្តចេញពីបទបញ្ជា​ ដោយងាកទៅឆ្វេង ឬងាកទៅស្តាំ ដើម្បីឲ្យរាជវង្សរបស់ស្តេច និងកូនចៅរបស់ស្តេច បានគ្រងរាជយូរអង្វែងនៅក្នុងនរគររបស់ខ្លួន លើជនជាតិអ៊ីស្រាអែល។
\s5
\c 18
\cl ជំពូក ១៨
\p
\v 1 ពួកបូជាចារ្យ ដែលជាពួកលេវី និងកុលសម្ព័ន្ធលេវីទាំងមូលនឹងមិនមានចំណែកមរតកជាមួយជនជាតិអ៊ីស្រាអែលឡើយ ពួកគេអាចបរិភោគអាហារពីយញ្ញបូជា ដែលប្រជាជនយកមកថ្វាយព្រះអម្ចាស់តែប៉ុណ្ណោះ។
\v 2 ពួកគេគ្មានចំណែកមរតកអ្វីក្នុងចំណោមពួកបងប្អូនរបស់ខ្លួនឡើយ ដ្បិត ព្រះអម្ចាស់ ជាចំណែកមរតករបស់ពួកគេ ដូចដែលព្រះអង្គបានមានព្រះបន្ទូលនឹងគេស្រាប់ហើយ។
\s5
\v 3 នេះជាចំណែកដែលប្រជាជន យកគោ និងចៀមមកថ្វាយជាយញ្ញបូជា នោះពួកគេត្រូវយកសាច់ ស្មា សាច់ថ្គាមទាំងពីរ និងក្រពះផង ដើម្បីជូនដល់ពួកបូជាចារ្យ។
\v 4 ត្រូវយកផលដំបូងពីស្រូវរបស់អ្នករាល់គ្នា ស្រាទំពាំងបាយជូរថ្មី ប្រេងអូលីវ និងរោមចៀមដែលកាត់មុនដំបូង ជូនដល់ពួកបូជាចារ្យ។
\v 5 ដ្បិត ព្រះអម្ចាស់​ ជាព្រះរបស់អ្នករាល់គ្នាបានជ្រើសរើសលោក និងកូនចៅរបស់លោក ពីចំណោមកុលសម្ព័ន្ធទាំងប៉ុន្មានរបស់អ្នករាល់គ្នា ឲ្យបម្រើព្រះអម្ចាស់ជារៀងរហូត។
\s5
\v 6 ប្រសិនបើ មានពួកលេវីណាម្នាក់ចាកចេញពីក្រុងណាមួយក្នុងទឹកដីអ៊ីស្រាអែល ជាកន្លែងដែលគាត់កំពុងរស់នៅ ហើយមានបំណងមួយចង់ទៅកន្លែង ដែលព្រះអម្ចាស់ជ្រើសរើស
\v 7 ហើយបំពេញមុខងារក្នុងព្រះនាមព្រះអម្ចាស់ ជាព្រះរបស់គាត់ ដូចពួកលេវីទាំងប៉ុន្មាន ជាបងប្អូនរបស់គាត់ ដែលធ្វើការនៅទីសក្ការនោះ នៅចំពោះព្រះអម្ចាស់។
\v 8 គាត់នឹងមានអាហារបរិភោគស្មើៗគ្នា ថែមពីលើអ្វីៗដែលគាត់លក់បាន។
\s5
\v 9 កាលណាអ្នករាល់គ្នាចូលទៅក្នុងទឹកដីដែលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាបានឲ្យ នោះមិនត្រូវរៀនធ្វើត្រាប់តាមការគួរស្អប់ខ្ពើមរបស់ប្រជាជាតិទាំងនោះឡើយ។
\v 10 ក្នុងចំណោមអ្នករាល់គ្នា មិនត្រូវឲ្យនរណាម្នាក់ យកកូនប្រុស កូនស្រីរបស់ខ្លួន ទៅបូជាក្នុងភ្លើង មិនត្រូវឲ្យមាននរណាម្នាក់ ទស្សន៍ទាយ បញ្ជាន់រូប ប្រព្រឹត្តមន្តអាគម ឬអំពើអាបធ្មប់
\v 11 គ្រូស្នេហ៍ គ្រូខាប គ្រូគាថា ឬគ្រូអន្ទងខ្មោចឡើយ។
\s5
\v 12 ដ្បិត អ្នកណាដែលប្រព្រឹត្តអំពើទាំងនោះ ជាមនុស្សដែលគួរឲ្យស្អប់ខ្ពើមដល់ព្រះអម្ចាស់ គឺដោយព្រោះអំពើស្អប់ខ្ពើមទាំងនេះហើយ បានជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាបានបណ្តេញពួកគេចេញពីមុខអ្នករាល់គ្នា។
\v 13 អ្នករាល់គ្នាត្រូវស្មោះត្រង់ចំពោះព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាជានិច្ច។
\v 14 ដ្បិត ប្រជាជាតិទាំងនោះ ដែលអ្នករាល់គ្នានឹងបណ្តេញគេចេញ នោះសុទ្ធតែជាអ្នកស្តាប់តាមពាក្យរបស់គ្រូទស្សន៍ទាយ និងគ្រូធ្មប់ ចំណែកឯអ្នករាល់គ្នាវិញ ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាមិនឲ្យអ្នកប្រព្រឹត្តដូច្នេះឡើយ។
\s5
\v 15 ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នានឹងធ្វើឲ្យមានព្យាការីម្នាក់ដូចជាខ្ញុំ ងើបឡើងពីក្នុងចំណោមបងប្អូនរបស់អ្នករាល់គ្នា។​ ត្រូវឲ្យអ្នករាល់គ្នាស្តាប់តាមព្យាការីនោះចុះ។​
\v 16 ដូចអ្នករាល់គ្នាបានទូលសូមព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នានៅត្រង់ភ្នំហោរែប នៅថ្ងៃជួបជុំគ្នានោះថា សូមកុំឲ្យយើងខ្ញុំឮព្រះសូរសៀងរបស់ព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំតទៅទៀត ឬក៏ឃើញភ្លើងដ៏សន្ធោសន្ធៅនេះដែរ ក្រែងលោយើងខ្ញុំត្រូវស្លាប់។
\s5
\v 17 ពេលនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ខ្ញុំថា សេចក្តីដែលពួកគេនិយាយនោះត្រឹមត្រូវហើយ។
\v 18 យើងនឹងធ្វើឲ្យមានព្យាការីម្នាក់ដូចអ្នករាល់គ្នា​ ងើបឡើងពីក្នុងចំណោមបងប្អូនរបស់ខ្លួន។ យើងនឹងដាក់ព្រះបន្ទូលរបស់យើងក្នុងមាត់ព្យាការីនោះ រួចលោកនឹងថ្លែងប្រាប់គេ គ្រប់ទាំងសេចក្តីដែលយើងបង្គាប់ដល់លោក។
\v 19 អ្នកណាដែលមិនស្តាប់ពាក្យលោកថ្លែងក្នុងនាមយើងទេ នោះយើងនឹងដាក់ទោសអ្នកនោះ។
\s5
\v 20 ប៉ុន្តែ ប្រសិនបើ មានព្យាការីណាម្នាក់ហ៊ានថ្លែងពាក្យអ្វីមួយក្នុងនាមយើង ជាពាក្យដែលយើងមិនបានបង្គាប់ឲ្យថ្លែង ឬគេថ្លែងពាក្យក្នុងនាមព្រះដទៃទៀត ព្យាការីនោះនឹងត្រូវស្លាប់។
\v 21 អ្នករាល់គ្នាប្រហែលជាគិតក្នុងចិត្តថា តើធ្វើដូចម្តេចឲ្យយើងដឹងថា ពាក្យណាមួយដែលមិនមែនមកពីព្រះអម្ចាស់?
\s5
\v 22 គឺពេលព្យាការីណាម្នាក់ថ្លែងពាក្យក្នុងព្រះនាមព្រះអម្ចាស់ បើពាក្យនោះមិនឃើញមានហេតុការណ៍អ្វីកើតឡើង ដូចពាក្យគេប្រកាសទេ បានសេចក្តីថាពាក្យនោះហើយមិនមែនជាព្រះបន្ទូលរបស់ព្រះអម្ចាស់ទេ គឺព្យាការីនោះមិនហ៊ាននិយាយតាមតែអំពើចិត្តរបស់ខ្លួន ដូច្នេះ កុំខ្លាចគេឲ្យសោះ។
\s5
\c 19
\cl ជំពូក ១៩
\p
\v 1 កាលណាព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា កាត់ប្រជាជាតិចេញពីទឹកដីដែលព្រះអង្គប្រទានឲ្យអ្នករាល់គ្នា ហើយអ្នកបានបណ្តេញគេចេញ ហើយរស់នៅក្នុងក្រុង និងនៅក្នុងផ្ទះរបស់ពួកគេ
\v 2 នោះ អ្នករាល់គ្នាត្រូវជ្រើសរើសទីក្រុងឲ្យបានបីសម្រាប់ខ្លួនអ្នក នៅក្នុងទឹកដីដែលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាបានប្រទានឲ្យអ្នករាល់គ្នាកាន់កាប់។
\v 3 អ្នករាល់គ្នាត្រូវរៀបចំផ្លូវ និងបែងចែកទឹកដីដែលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាប្រទានឲ្យអ្នករាល់គ្នាទុកជាកេមរតក ជាបីតំបន់ ដើម្បីឲ្យអ្នកណាដែលសម្លាប់គេអាចរត់ទៅជ្រកកោននៅទីនោះ។
\s5
\v 4 នេះគឺជាច្បាប់មួយសម្រាប់ជួយអ្នកដែលសម្លាប់គេ ហើយអាចរត់ទៅជ្រកកោននៅក្រុងនោះបាន ដើម្បីឲ្យបានរួចជីវិត គឺអ្នកសម្លាប់អ្នកជិតខាងរបស់ខ្លួនដោយអចេតនា និងគ្មានគំនិតស្អប់គ្នាជាមុន
\v 5 ឧទាហរណ៍ថា បើមានបុរសម្នាក់ទៅកាប់ឈើក្នុងព្រៃ ជាមួយអ្នកជិតខាង ហើយពេលដែលគាត់លើកពូថៅទៅកាប់រលំដើមឈើ ស្រាប់តែផ្លែពូថៅនោះរបូតចេញពីដង ទៅប៉ះអ្នកជិតខាងបណ្តាលឲ្យស្លាប់ ដូច្នេះ គាត់អាចត់ទៅជ្រកកោននៅក្រុងណាមួយដើម្បីឲ្យរួចជីវិត។
\s5
\v 6 ធ្វើដូច្នេះ បើផ្លូវឆ្ងាយពេក នោះអ្នកដែលមានសិទ្ធិសងសឹក កាលកំពុងមានចិត្តខឹងខ្លាំង ពុំអាចដេញតាមទាន់អ្នកដែលសម្លាប់គេនោះ និងសម្លាប់គាត់ឡើយ ដ្បិត បុរសនោះមិនត្រូវមានទោសដល់ស្លាប់ទេ ព្រោះគាត់មិនបានសម្លាប់គេដោយចិត្តស្អប់ឡើយ។
\v 7 ហេតុនេះហើយ បានជាខ្ញុុំបង្គាប់អ្នកថា ត្រូវញែកក្រុងបីដោយឡែក។
\s5
\v 8 ប្រសិនបើ ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា ពង្រីកទឹកដីរបស់អ្នករាល់គ្នា ដូចព្រះអង្គបានសន្យាជាមួយបុព្វបុរសរបស់អ្នករាល់គ្នា ហើយព្រះអង្គប្រទានទឹកដីទាំងមូលមកឲ្យអ្នករាល់គ្នា ជាទឹកដីដែលព្រះអង្គបានសន្យាជាមួយបុព្វបុរសរបស់អ្នករាល់គ្នា
\v 9 ប្រសិនបើ អ្នករាល់គ្នាប្រព្រឹត្តតាមបទបញ្ជាទាំងប៉ុន្មាន ដែលខ្ញុំបង្គាប់ដល់អ្នករាល់គ្នានៅថ្ងៃនេះ ដើម្បីឲ្យអ្នករាល់គ្នាស្រឡាញ់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ហើយដើរតាមផ្លូវរបស់ព្រះអង្គជាដរាប បន្ទាប់មក អ្នករាល់គ្នាត្រូវបន្ថែមក្រុងបីទៀតពីលើក្រុងបីនោះ។
\v 10 ធ្វើដូច្នេះ កុំឲ្យឈាមមនុស្សឥតទោស ខ្ទាយទៅក្នុងទឹកដីដែលព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាប្រទានឲ្យអ្នករាល់គ្នាទុកជាកេមរតក ហើយកុំឲ្យទោសនៃការខ្ចាយឈាមនោះធ្លាក់មកលើអ្នករាល់គ្នាឡើយ។
\s5
\v 11 ប៉ុន្តែ ប្រសិនបើមាននរណាម្នាក់ស្អប់អ្នកជិតខាងរបស់ខ្លួន ហើយប្រើល្បិចកល ហើយលបចាំស្ទាក់វាញប្រហារអ្នកនោះឲ្យស្លាប់ រួចរត់ទៅជ្រកកោននៅក្នុងទីក្រុងណាមួយក៏ដោយ
\v 12 នោះពួកអ្នកចាស់ទុំនៃទីក្រងនោះ ត្រូវចាត់គេឲ្យទៅចាប់ជនជាតិនោះមកវិញ។
\v 13 ភ្នែករបស់អ្នករាល់គ្នាមិនត្រូវអាណិតដល់អ្នកនោះឡើយ ផ្ទុយទៅវិញ គឺអ្នកលុបបំបាត់ជនដែលបង្ហូរឈាម ចេញពីទឹកដីអ៊ីស្រាអែល ដើម្បឲ្យអ្នករាល់គ្នាបានសប្បាយតទៅ។
\s5
\v 14 មិនត្រូវបង្ខិតបង្គោលរបងចូលទៅក្នុងដីរបស់អ្នកជិតខាង ជារបងដាំដោយមនុស្សជំនាន់ដើម នៅដីដែលគ្រងជាមរតក ក្នុងទឹកដីដែលព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា ប្រទានឲ្យអ្នករាល់គ្នាកាន់កាប់នោះឡើយ។
\s5
\v 15 មិនត្រូវមានសាក្សីតែម្នាក់ ងើបឡើងធ្វើបន្ទាល់ទាស់នឹងអំពើទុច្ចរិត ប្រព្រឹត្តបទឧក្រិដ្ឋ បទល្មើស ឬអំពើបាន ណាមួយឡើយ បើមានសាក្សីពីរ ឬបីនាក់ ទើបសំណុំរឿងនោះអាចយកជាការបាន។
\v 16 ប្រសិនបើ មានសាក្សីក្លែងក្លាយម្នាក់ ងើបឡើងចោទប្រកាន់មនុស្សណាម្នាក់ថា បានប្រព្រឹត្តអំពើអាក្រក់អ្វីមួយ។
\s5
\v 17 នោះត្រូវឲ្យភាគីទាំងពីរដែលទាស់ទែងគ្នា ត្រូវឈរនៅចំពោះព្រះអម្ចាស់ ឈរនៅចំពោះមុខពួកបូជាចារ្យ និងចៅក្រមដែលកាន់មុខតំណែងនៅគ្រានោះ។
\v 18 ចៅក្រមត្រូវសាកសួរឲ្យហ្មត់ចត់ ហើយប្រសិនបើ ឃើញថាសាក្សីនោះក្លែងក្លាយមែន គឺគាត់ចោទមួលបង្គាច់បងប្អូនរបស់ខ្លួន
\v 19 នោះត្រូវដាក់ទោសគាត់ ដូចដែលគាត់បានគ្រោងនឹងធ្វើដល់បងប្អូនរបស់ខ្លួន ធ្វើដូច្នេះ អ្នករាល់គ្នានឹងលុបបំបាត់អំពើអាក្រក់ចេញពីចំណោមអ្នករាល់គ្នា។
\s5
\v 20 ហើយអ្នកឯទៀតឮដំណឹងនេះហើយភ័យខ្លាច​ និងលែងប្រព្រឹត្តអំពើអាក្រក់បែបនេះ នៅក្នុងចំណោមអ្នកទៀតឡើយ។
\v 21 កុំអាណិតអាសូរអ្នកមានទោសឲ្យសោះ គឺជីវិតសងដោយជីវិត ភ្នែកសងដោយភ្នែក ធ្មេញសងដោយធ្មេញ ដៃសងដោយដៃ ជើងសងដោយជើង។
\s5
\c 20
\cl ជំពូក ២០
\p
\v 1 ពេលណាអ្នក​រាល់​គ្នា​ចេញទៅច្បាំងនឹងខ្មាំងសត្រូវ ហើយឃើញថាសត្រូវមានទ័ពសេះ រទេះចម្បាំង និងកងទ័ពច្រើនជាងខ្លួន អ្នក​រាល់​គ្នា​មិនត្រូវភ័យខ្លាចឡើយ ដ្បិត ព្រះអម្ចាស់ ជាព្រះរបស់អ្នក​រាល់​គ្នា​ ដែលបាននាំអ្នកចេញពីទឹកដីអេស៊ីប ហើយព្រះអង្គគង់នៅជាមួយអ្នក​រាល់​គ្នា​។
\s5
\v 2 មុនពេលអ្នក​រាល់​គ្នា​ចូលទៅច្បាំង នោះពួកបូជាចារ្យត្រូវចេញមកនិយាយទៅកាន់ពលទាហានថា។
\v 3 អ៊ីស្រាអែលអើយ ចូរស្តាប់ ថ្ងៃនេះអ្នករាល់គ្នាត្រូវចូលទៅប្រយុទ្ធនឹងខ្មាំងសត្រូវ។ មិនត្រូវមានចិត្តតក់ស្លុត។ កុំភ័យខ្លាច ញ័ររន្ធត់។ និងភ័យខ្លាចនៅចំពោះមុខគេឡើយ។
\v 4 ដ្បិត ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ព្រះអង្គយាងទៅជាមួយនឹងអ្នករាល់គ្នា ដើម្បីច្បាំងនឹងខ្មាំងសត្រូវជំនួសអ្នករាល់គ្នា ហើយប្រទានឲ្យអ្នករាល់គ្នាមានជ័យជម្នះ។​
\s5
\v 5 បន្ទាប់មក ពួកមេដឹកត្រូវនិយាយទៅពួកបណ្តាជនថា តើមាននរណាទើបនឹងសង់ផ្ទះថ្មី ហើយមិនទាន់បានឡើងទៅលើផ្ទះដែរឬទេ? ចូរឲ្យអ្នកនោះត្រឡប់ទៅផ្ទះវិញចុះ ក្រែងលោគេស្លាប់នៅក្នុងចម្បាំង រួចមានម្នាក់ទៀតឡើងផ្ទះជំនួស។
\s5
\v 6 ប្រសិនបើ មាននរណាម្នាក់បានដាំទំពាំងបាយជូរ ហើយមិនទាន់ទទួលផលឬទេ។ ចូរឲ្យអ្នកនោះត្រឡប់ទៅផ្ទះវិញចុះ ក្រែងលោកគេត្រូវស្លាប់នៅក្នុងចម្បាំង រួចមានម្នាក់ទៀតទទួលផលជំនួស។
\v 7 តើមាននរណាម្នាក់មានគូរដណ្តឹង ហើយមិនទាន់បានរៀបការជាមួយនាងនៅឡើយឬទេ? ចូរឲ្យអ្នកនោះត្រឡប់ទៅផ្ទះវិញចុះ ក្រែងលោកគេត្រូវស្លាប់នៅក្នុងចម្បាំង រួចមានម្នាក់ទៀតរៀបការនឹងនាង។
\s5
\v 8 ពួកមេដឹកនាំត្រូវនិយាយទៅកាន់ពលទ័ពទៀតថា​ តើមាននរណាភ័យខ្លាច ហើយមានចិត្តតក់ស្លុតឬទេ? ចូរឲ្យអ្នកនោះត្រឡប់ទៅផ្ទះវិញចុះ ក្រែងលោគេនាំឲ្យបងប្អូនតក់ស្លុតដូចខ្លួនដែរ។
\v 9 ពេលពួកមេដឹកនាំបាននិយាយទៅកាន់ពលទាហានរួចហើយ​ នោះត្រូវចាត់តាំងឲ្យមានមេទ័ព ដើម្បីនាំមុខពលទាហានទាំងនោះ។
\s5
\v 10 ពេលណាអ្នករាល់គ្នាចូលទៅជិតក្រុងមួយ ដើម្បីច្បាំងយកក្រុងនោះ​ ត្រូវស្នើឲ្យពួកគេចុះចូលជាមុនសិន។
\v 11 ប្រសិនបើ អ្នកក្រុងនោះយល់ព្រមទទួលសំណើ ហើយបើកទ្វាក្រុងឲ្យអ្នកចូល នោះប្រជាជនទាំងប៉ុន្មានដែលមានឃើញនៅក្រុងនោះត្រូវតែចំណុះអ្នក ហើយធ្វើការបម្រើអ្នករាល់គ្នា។
\s5
\v 12 ប្រសិនបើ អ្នកក្រុងនោះមិនព្រមទទួលសំណើ ហើយចង់ច្បាំងជាមួយអ្នករាល់គ្នាវិញ នោះត្រូវឡោមព័ទ្ធក្រុងនោះ
\v 13 ហើយកាលណាព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាប្រគល់ពួកគេមកក្នុងកណ្តាប់ដៃអ្នករាល់គ្នានោះ អ្នករាល់គ្នាត្រូវប្រហារប្រុសៗទាំងអស់ដោយមុខដាវ។
\s5
\v 14 ចំណែកឯស្រីៗ កូនក្មេង ហ្វូងសត្វ និងរបស់អ្វីទាំងប៉ុន្មាននៅក្នុងទីក្រុង ព្រមទាំងទ្រព្យសម្បត្តិទាំងប៉ុន្មាន ត្រូវរឹបអូសយកមកសម្រាប់ខ្លួនអ្នក​រាល់​គ្នា​។​ ហើយត្រូវបរិភោគសាច់របស់សត្វដែលរឹបអូសយកពីខ្មាំងសត្រូវ ដែលព្រះអម្ចាស់ជាព្រះរបស់អ្នក​រាល់​គ្នា​បានប្រទានមកឲ្យអ្នករាល់គ្នា។
\v 15 អ្នករាល់គ្នាត្រូវប្រព្រឹត្តបែបនេះ ដល់គ្រប់ទាំងក្រុងដែលនៅឆ្ងាយពីអ្នក​រាល់​គ្នា​មិនមែនជាក្រុងរបស់ប្រជាជាតិទាំងនេះទេ។
\s5
\v 16 រីឯក្រុងរបស់ជាតិសាសន៍ទាំងនេះ ដែលព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាប្រទានឲ្យអ្នករាល់គ្នាទុកជាមរតក ហើយអ្នករាល់គ្នាមិនត្រូវទុកជីវិតនរណាម្នាក់ឲ្យនៅរស់ឡើយ។
\v 17 ផ្ទុយទៅវិញ អ្នករាល់គ្នាត្រូវបំផ្លាញគេឲ្យអស់ មានជនជាតិហេត ជនជាតិអាម៉ូរី ជនជាតិកាណាន ជនជាតិពេរិស៊ីត ជនជាតិហេវី និងជនជាតិយេប៊ូស ដូចដែលព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាបានបង្គាប់។
\v 18 ធ្វើដូច្នេះ ដើម្បីកុំឲ្យគេបង្រៀនអ្នករាល់គ្នា ឲ្យប្រព្រឹត្តអំពើគួរស្អប់ខ្ពើម ដែលគេបានប្រព្រឹត្តចំពោះព្រះរបស់ពួកគេ។ បើអ្នកប្រព្រឹត្តដូច្នោះ នោះអ្នករាល់គ្នាធ្វើបាបទាស់នឹងព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាហើយ។
\s5
\v 19 កាលណាអ្នក​រាល់​គ្នា​ឡោមព័ទ្ធទីក្រុងមួយ អស់រយៈពេលយ៉ាងយូរ ដើម្បីវាយដណ្តើមយកក្រុងនោះ អ្នករាល់គ្នាមិនត្រូវយកពូថៅកាប់រំលំដើមឈើនោះឡើយ។ ដ្បិត អ្នករាល់គ្នាអាចបរិភោគពីផ្លែឈើនោះបាន ដូច្នេះ អ្នករាល់គ្នាមិនត្រូវកាប់រំលំដើមឈើនោះឡើយ។ តើដើមឈើនៅក្នុងចម្ការជាមនុស្ស ឬបានជាអ្នកច្បាំងនឹងវាដូច្នេះ?
\v 20 ក៏ប៉ុន្តែ អ្នករាល់គ្នាអាចកាប់ដើមឈើណា ដែលអ្នករាល់គ្នាឃើញថាមិនមែនជាដើមឈើស៊ីផ្លែ អ្នករាល់គ្នាអាចកាប់ដើមឈើនោះ យកទៅធ្វើជារបាំង ដើម្បីវាយលុកក្រុងដែលអ្នកធ្វើសឹក រហូតដល់អ្នកក្រុងនោះចុះចាញ់។
\s5
\c 21
\cl ជំពូក ២១
\p
\v 1 ប្រសិនបើ ឃើញមានមនុស្សដែលគេសម្លាប់ ហើយដេកស្លាប់នៅទីវាល នៅក្នុងទឹកដីដែលព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាប្រទានឲ្យអ្នករាល់គ្នាកាន់កាប់ ហើយគេមិនដឹងមុខឃាតក
\v 2 នោះពួកចាស់ទុំ និងពួកចៅក្រម ត្រូវចេញទៅវាស់ចម្ងាយពីកន្លែងសាកសពនោះ ទៅក្រុងនានាដែលនៅជុំវិញ។
\s5
\v 3 កាលដឹងថា ក្រុងណាមួយដែលនៅជិតសាកសពជាងគេ នោះពួកចាស់ទុំរបស់ក្រុងនោះ ត្រូវយកគោស្ទាវមួយ គឺគោដែលគេមិនដែលធ្លាប់ទឹម ឬប្រើឲ្យធ្វើការនៅឡើយ។
\v 4 បន្ទាប់មក ត្រូវដឹកចុះទៅក្នុងជ្រោះដែលមានទឹកហូរ ជាកន្លែងមិនដែលភ្ជួររាស់ ឬសាបព្រោះ ដំាំដំណាំទេ ហើយត្រូវវាយបំបាក់កគោនោះនៅក្នុងជ្រោះ។
\s5
\v 5 ពួកបូជាចារ្យ ជាកូនចៅពួកលេវី ត្រូវចូលទៅជិត ដ្បិត ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាបានជ្រើសរើសឲ្យបម្រើព្រះអង្គ និងឲ្យពរក្នុងព្រះនាមព្រះអម្ចាស់ ហើយគ្រប់ទាំងការទាស់ទែងគ្នា ហើយវាយតប់គ្នារហូតដល់របួស នោះស្រេចនឹងអ្នកទាំងនោះសម្រេចចុះ។
\s5
\v 6 ពួកចាស់ទុំទាំងអស់របស់ទីក្រុងណាមួយដែលនៅជិតសាកសព ត្រូវនាំគ្នាលាងដៃពីលើគោស្ទេវ ដែលគេវាយបំបាក់កនៅក្នុងជ្រោះនោះ
\v 7 ហើយត្រូវប្រកាសថា ដៃរបស់ខ្ញុំមិនបានធ្វើឃាតជននោះទេ ហើយភ្នែករបស់យើងខ្ញុំក៏មិនបានឃើញនរណាធ្វើឃាតគេដែរ។
\s5
\v 8 ឱព្រះអម្ចាស់អើយ សូមលើកលែងទោសអ៊ីស្រាអែល ជាប្រជារាស្រ្តរបស់ព្រះអង្គ ឲ្យរួចពីបាបផង សូមកុំឲ្យអ៊ីស្រាអែល ជាប្រជារាស្រ្តដែលព្រះអង្គបានរំដោះ ត្រូវទទួលទោស ដោយព្រោះឃាកកម្មទៅលើជនស្លូតត្រង់នេះឡើយ។ ធ្វើដូច្នេះ ពួកគេនឹងគ្មានទោសឡើយ។​
\v 9 នោះ អ្នករាល់គ្នាត្រូវលុបបំបាត់ការសម្លាប់ជនស្លូតត្រង់ចេញពីក្នុងចំណោមអ្នករាល់គ្នា​ ហើយប្រព្រឹត្តតែអំពើត្រឹមត្រូវដែលគាប់ព្រះហប្ញទ័យព្រះអម្ចាស់។
\s5
\v 10 ពេលណាអ្នក​រាល់​គ្នា​ចេញទៅច្បាំងនឹងពួកខ្មាំងសត្រូវ ហើយព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា និងប្រគល់ពួកគេមកក្នុងកណ្តាប់ដៃរបស់អ្នករាល់គ្នា ហើយអ្នករាល់គ្នាបានចាប់ពួកគេមកជាឈ្លើយ
\v 11 ប្រសិនបើ ក្នុងចំណោមពួកឈ្លើយនោះ មានស្រ្តីម្នាក់ដែលមានរូបឆោមស្អាត​ហើយអ្នករាល់គ្នាមានចិត្តចង់យកនាងមកធ្វើជាភរិយា
\v 12 នោះត្រូវនាំនាងចូលមកក្នុងផ្ទះរបស់អ្នករាល់គ្នា រួចឲ្យនាងកោសក់ ហើយកាត់ក្រចកដៃ ក្រចកជើងរបស់នាង។
\s5
\v 13 នាងត្រូវប្តូរសម្លៀកបំពាក់ ដែលនាងស្លៀក នៅពេលដែលគេចាប់នាងមកជាឈ្លើយសឹកចេញ ត្រូវឲ្យនាងនៅក្នុងផ្ទះរបស់អ្នករាល់គ្នាហើយយំកាន់ទុក្ខឪពុកម្តាយរបស់ខ្លួន រយៈពេលពេញមួយខែ។ បន្ទាប់មក អ្នករាល់គ្នាអាចចូលទៅជិតនាង ហើយធ្វើជាប្តីរបស់នាង ហើយនាងនឹងក្លាយជាប្រពន្ធរបស់អ្នករាល់គ្នា។
\v 14 ប្រសិនបើ អ្នករាល់គ្នាមិនពេញចិត្តនឹងនាង ត្រូវដោះលែងនាងឲ្យមានសេរីភាពចុះ។ អ្នករាល់គ្នាមិនត្រូវលក់នាង ឬទុកនាងជាខ្ញុំបម្រើទេ ព្រោះអ្នករាល់គ្នាបានរួមរស់ជាមួយនាងរួចទៅហើយ។
\s5
\v 15 ប្រសិនបើ បុរសម្នាក់មានភរិយាពីរ គាត់ស្រឡាញ់ភរិយាមួយខ្លាំងជាភរិយាមួយទៀត ហើយនាងទាំងពីមានកូនប្រុសដូចគ្នា តែកូនច្បង ជាកូនរបស់នាងដែលគាត់មិនសូវស្រឡាញ់
\v 16 ដូច្នេះ នៅពេលដែលគាត់ចែកមរតកឲ្យកូនរបស់គាត់ គាត់មិនអាចយកចំណែកមរតកដែលត្រូវបានទៅកូនច្បង ឲ្យទៅកូនប្រុសរបស់ភរិយា ដែលគាត់ស្រឡាញ់ជាងនោះឡើយ មរតកនេះត្រូវបានទៅលើកូនរបស់ភរិយា ដែលគាត់មិនសូវស្រឡាញ់ ព្រោះគាត់ជាកូនច្បង។
\v 17 ផ្ទុយទៅវិញ គាត់ត្រូវទទួលស្គាល់ថា​​ កូនច្បងជាកូនរបស់ភរិយាដែលគាត់មិនសូវស្រឡាញ់ ដោយចែកទ្រព្យសម្បត្តិដល់កូននោះពីរដងច្រើនជាងកូនឯទៀត ដ្បិត កូននេះជាផលដំបូងនៃកម្លាំង​ ដូច្នេះ សិទ្ធិរបស់កូនច្បងជារបស់កូននោះឯង។
\s5
\v 18 ប្រសិនបើ បុរសម្នាក់មានកូនដែលរឹងរូស​ ​ហើយបះបោរ មិនស្តាប់បង្គាប់របស់ឪពុកម្តាយ ទោះបីឪពុកម្តាយវាយប្រដៅ ក៏នៅតែមិនស្តាប់បង្គាប់
\v 19 នោះឪពុកម្តាយត្រូវនាំយកទៅជួបពួកចាស់ទុំរបស់ទីក្រុងនោះ នៅត្រង់ទ្វាក្រុងរបស់ខ្លួន។
\s5
\v 20 រួចឪពុកម្តាយត្រូវជម្រាបទៅពួកចាស់ទុំរបស់ទីក្រុងថា​ កូនប្រុសរបស់យើងខ្ញុំជាមនុស្សរឹងរូសណាស់​ ហើយបះបោរ មិនស្តាប់បង្គាប់យើងខ្ញុំទេ វាជាមនុស្សល្មោភស៊ី ហើយជាមនុស្សប្រមឹក។
\v 21 ប្រជាជនទាំងអស់ដែលនៅទីក្រុងនោះ ត្រូវចោលសម្លាប់កូននោះនឹងថ្មទៅ ធ្វើដូច្នេះ អ្នកនឹងលុបបំបាត់អំពើអាក្រក់ចេញពីចំណោមអ្នករាល់គ្នា។ ជនជាតិអ៊ីស្រាអែលទាំងអស់ដឹងរឿងនេះ ហើយគេភ័យខ្លាច។
\s5
\v 22 ប្រសិនបើ អ្នកណាម្នាក់ប្រព្រឹត្តអំពើឧក្រិដ្ឋត្រូវមានទោសដល់ស្លាប់ ហើយត្រូវគេយកទៅប្រហារជីវិត ដោយព្យួរកនៅលើដើមឈើ
\v 23 ហើយមិនត្រូវទុកសាកសពរហូតដល់យប់ឡើយ។ ផ្ទុយទៅវិញ អ្នករាល់គ្នាត្រូវយកសពទៅបញ្ចុះក្នុងថ្ងៃដែលគេស្លាប់នោះ ដ្បិត អ្នកណាដែលត្រូវព្យូរកនៅលើដើមឈើ ជាអ្នកដែលព្រះដាក់បណ្តាសា។ ដូច្នេះ ត្រូវធ្វើយ៉ាងនោះ មិនត្រូវធ្វើឲ្យទឹកដីដែលព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាប្រទានឲ្យអ្នករាល់គ្នាទុកជាមរតក ក្លាយទៅជាសៅហ្មងឡើយ។
\s5
\c 22
\cl ជំពូក ២២
\p
\v 1 ប្រសិនបើ អ្នករាល់គ្នាឃើញគោ ឬចៀមរបស់បងប្អូនរបស់អ្នករាល់គ្នាវង្វេង កុំធ្វើពើដូចជាមិនឃើញនោះឡើយ ត្រូវនាំសត្វនោះទៅឲ្យម្ចាស់វាវិញកុំខានឡើយ។
\v 2 ប្រសិនបើ ម្ចាស់សត្វនោះនៅឆ្ងាយ ហើយអ្នករាល់គ្នាមិនស្គាល់ម្ចាស់ នោះត្រូវនាំសត្វនោះទៅផ្ទះរបស់អ្នករាល់គ្នា ហើយទុកវានៅជាមួយអ្នករាល់គ្នា រហូតដល់ម្ចាស់វាមកសុំយកទៅវិញ រួចត្រូវប្រគល់វាឲ្យទៅគេវិញចុះ។
\s5
\v 3 ត្រូវប្រព្រឹត្តបែបដូច្នោះ ចំពោះសត្វលា ឬសម្លៀកបំពាក់ និងអ្វីៗទាំងអស់ដែលបងប្អូនអ្នកបាត់ ហើយប្រសិនបើ អ្នករាល់គ្នារកឃើញ នោះមិនត្រូវធ្វើពើដូចជាមិនឃើញសោះឡើយ។
\v 4 ប្រសិនបើ អ្នករាល់គ្នាឃើញលា ឬគោរបស់បងប្អូនអ្នកដួលតាមផ្លួវ នោះមិនត្រូវធ្វើពើដូចជាមិនឃើញសោះឡើយ តែត្រូវជួយគាត់លើកសត្វនោះឡើងមកវិញ។
\s5
\v 5 ស្រ្តីមិនត្រូវស្លៀកពាក់ដូចបុរសឡើយ ហើយបុរសក៏មិនត្រូវស្លៀកពាក់ដូចស្រ្តីដែរ ដ្បិត អ្នកណាដែលប្រព្រឹត្តបែបដូច្នោះ នោះជាទីស្អប់ខ្ពើមដល់ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាហើយ។
\s5
\v 6 ប្រសិនបើ អ្នករាល់គ្នាឃើញសំបុកសត្វ នៅលើដើមឈើ​ ឬនៅលើដី ហើយឃើញកូនសត្វ ឬពងសត្វ ដែលមានមេវាកំពុងតែក្រាប នោះមិនត្រូវយកទាំងមេ ទាំងកូនឡើយ។
\v 7 ត្រូវលែងមេឲ្យហើរទៅចុះ គឺយកតែកូនរបស់វាបានហើយ។ ធ្វើដូច្នេះ ដើម្បីឲ្យអ្នករាល់គ្នាបានសប្បាយ ហើយមានអាយុយឺនយូរ។
\s5
\v 8 នៅពេលអ្នករាល់គ្នាសង់ផ្ទះថ្មី ត្រូវធ្វើបង្កាន់ដៃនៅលើដំបូលផ្ទះ ក្រែងលោមាននរណាម្នាក់ធ្លាក់ពីលើដំបូលនោះមក ហើយបណ្តាលឲ្យអ្នករាល់គ្នាមានទោស ព្រោះតែផ្ទះនោះ។
\s5
\v 9 មិនត្រូវព្រោះពូជពីរប្រភេទនៅក្នុងចម្ការរបស់អ្នករាល់គ្នាឡើយ ក្រែងលោផលទាំងអស់នោះត្រូវខូចខាត​ គឺទាំងពូជផ្សេងៗដែលអ្នករាល់គ្នាព្រោះ​ ទាំងផលទំពំាំងបាយជូរ។​
\v 10 មិនត្រូវទឹមគោ និងលា ឲ្យអូសនង្គ័លជាមួយគ្នាឡើយ។
\v 11 មិនត្រូវស្លៀកពាក់សំពត់ត្បាញដោយអំបោះរោមចៀម និងអំបោះសូតទេសជាមួយគ្នាឡើយ។
\s5
\v 12 ត្រូវដេរខ្សែរំយោលភ្ជាប់នឹងជាយទាំងបួនរបស់ក្រណាត់ដែលអ្នករាល់គ្នាគ្របដណ្តាប់ខ្លួន។
\s5
\v 13 ប្រសិនបើ បុរសណាយកប្រពន្ធ ហើយរួមរស់ជាមួយនាង តែក្រោយមក បែរជាឈប់ស្រឡាញ់នាង
\v 14 ហើយចាប់តាំងនិយាយបរិហារកេរ្តិ៍នាងថា ខ្ញុំបានយកនាងនេះមកធ្វើជាភិយា ហើយខ្ញុំឃើញថា នាងមិនមែនជាស្រ្តីព្រហ្មចារីទេ។
\s5
\v 15 ពេលនោះ ឪពុកម្តាយរបស់នាងត្រូវនាំយកភស្តុតាងពីភាពព្រហ្មចារីរបស់នាង ទៅបង្ហាញពួកចាស់ទុំរបស់ទីក្រុង នៅត្រង់ទ្វារក្រុង។
\s5
\v 16 នោះ ឪពុករបស់នាងត្រូវជម្រាបទៅកាន់ពួកចាស់ទុំថា ខ្ញុំបានលើកកូនស្រីរបស់ខ្ញុំឲរៀបការជាមួយបុរសម្នាក់នេះ តែគេបែរជាលែងស្រឡាញ់នាង។​
\v 17 ហើយមើល៍ គេបាននិយាយបរិហារកេរ្តិ៍នាងថា៖ «ខ្ញុំឃើញថាកូនស្រីរបស់លោកមិនមែនជាស្ត្រីព្រហ្មចារីទេ»។ ប៉ុន្តែ សូមអស់លោកមើល៍ចុះ​ នេះជាភស្តុតាង ដែលបញ្ជាក់ថា កូនស្រីរបស់ខ្ញុំពិតជាព្រហ្មចារីមែន។ ពេលនោះ ឪពុកម្តាយត្រូវលាសំពត់នោះនៅមុខពួកចាស់ទុំរបស់ទីក្រុង។
\s5
\v 18 ពេលនោះ ពួកចាស់ទុំរបស់ទីក្រុងនោះ ត្រូវចាប់បុរសនោះមកផ្តន្ទារទោស
\v 19 ហើយត្រូវពិន័យអ្នកនោះឲ្យបង់ប្រាក់ មួយរយណែន ឲ្យទៅឪពុករបស់នាង ដោយព្រោះបុរសនោះបានបង្ខូចកេរ្តិ៍ឈ្មោះស្រ្តីព្រហ្មចារីម្នាក់នៃជនជាតិអ៊ីស្រាអែល។ រីឯនាងវិញ នៅតែជាភរិយារបស់អ្នកនោះរហូតទៅ មិនអាចលែងនាងបានឡើយ រហូតអស់មួយជីវិត។
\s5
\v 20 ប៉ុន្តែ ប្រសិនបើរឿងនោះជាការពិតមែន ហើយរកភស្តុតាងបានថា នាងមិននៅព្រហ្មចារីទេ
\v 21 នោះត្រូវនាំស្រ្តីនោះទៅមាត់ទ្វារផ្ទះរបស់ឪពុកនាង ហើយអ្នកស្រុកត្រូវនាំគ្នាយកដុំថ្មគប់សម្លាប់នាង ដោយព្រោះនាងបានប្រព្រឹត្តអំពើថោកទាបនៅក្នុងទឹកដីអ៊ីស្រាអែល ដោយបានបង្ខូចខ្លួននៅក្នុងផ្ទះរបស់ឪពុក ធ្វើដូច្នេះ អ្នកនឹងលុបបំបាត់អំពើអាក្រក់ចេញពីចំណោមអ្នករាល់គ្នា។
\s5
\v 22 ប្រសិនបើឃើញបុរសណាម្នាក់ដែលកំពុងរួមដំណេកជាមួយប្រពន្ធអ្នកដ៏ទៃ នោះអ្នកទាំងពីរត្រូវទទួលទោសដល់ស្លាប់ គឺទាំងបុរសដែលរួមដំណេកជាមួយស្រ្តីនោះ ទាំងស្ត្រីដែលផិតក្បត់ ធ្វើដូច្នេះ អ្នកនឹងលុបបំបាត់អំពើអាក្រក់ចេញពីអ្នករាល់គ្នា។
\s5
\v 23 ប្រសិនបើ មានស្រ្តីព្រហ្មចារីម្នាក់ដែលមានគូរដណ្តឹងហើយ ហើយបើមានបុរសម្នាក់ទៀតជួបនាងនៅទីក្រុង រួចរួមដំណេកជាមួយនាង
\v 24 នោះត្រូវនាំអ្នកទាំងពីរនោះចេញទៅទ្វារក្រុង ហើយយកដុំថ្មគប់សម្លាប់ចោលទៅ។ នាងមានទោស ដោយព្រោះមិនបានស្រែកហៅអ្នកនៅក្នុងទីក្រុងឲ្យជួយ។ ឯបុរសនោះមានទោស ដោយព្រោះបានរំលោភប្រពន្ធអ្នកជិតខាងរបស់ខ្លួន ធ្វើដូច្នេះ អ្នកនឹងលុបបំបាត់អំពើអាក្រក់ចេញពីចំណោមអ្នករាល់គ្នា។
\s5
\v 25 ប៉ុន្តែ ប្រសិនបើបុរសនោះបានជួបនាងក្រមុំដែលមានគូរដណ្តឹងហើយនៅឯវាលស្រែ ហើយចាប់នាងរំលោភ នោះបុរសដែលចាប់នាងរំលោភនឹងត្រូវទទួលទោសដល់ស្លាប់។​
\v 26 តែឯស្រ្តីក្រមុំនោះវិញ មិនត្រូវធ្វើទោសអ្វីដល់នាងឡើយ ដ្បិតនាងគ្មានកំហុសអ្វីដែលត្រូវទទួលទោសដល់ស្លាប់ឡើយ។ ដ្បិតក្នុងករណីនេះ ប្រៀបដូចជាមនុស្សម្នាក់ប្រព្រឹត្តអំពើឃាតកម្មមួយដែរ។
\v 27 ព្រោះបុរសនោះចាប់រំលោភនាងនៅឯវាលស្រែ ទោះបើស្រ្តីក្រមុំមានគូរដណ្តឹនោះ ខំប្រឹងស្រែកយ៉ាងណាក្តី ក៏គ្មាននរណាជួយនាងដែរ។
\s5
\v 28 ប្រសិនបើ បុរសណាម្នាក់ប្រទះឃើញស្រ្តីក្រមុំព្រហ្មចារី ដែលពុំទាន់មានគូរដណ្តឹងនៅឡើយ ហើយចាប់នាងរំលោភ ហើយមានគេតាមទាន់
\v 29 នោះបុរសដែលរំលោភនាង ត្រូវបង់ប្រាក់ហាសិបណែនឲ្យទៅឪពុករបស់នាង ហើយនាងនឹងក្លាយទៅជាភរិយារបស់អ្នកនោះ ដោយព្រោះបុរសនោះបានរំលោភនាង​។ ហើយបុរសនោះមិនអាចលែងនាងបានឡើយ រហូតអស់មួយជីវិត។
\s5
\v 30 មិនត្រូវឲ្យនរណាម្នាក់រួមដំណេកជាមួយប្រពន្ធចុងរបស់ឪពុកខ្លួនឡើយ​ ដ្បិត ធ្វើដូច្នេះ គេបានប្រមាថឪពុករបស់ខ្លួន។
\s5
\c 23
\cl ជំពូក ២៣
\p
\v 1 អ្នកដែលបែកពងលិង្គ ឬ​ត្រូវគេកាត់លិង្គ នោះមិនអាចចូលរួមអង្គប្រជុំរបស់ព្រះអម្ចាស់បានឡើយ។​
\v 2 កូនដែលកើតឥតខាន់ស្លាមិនអាចចូលរួមក្នុងអង្គប្រជុំរបស់ព្រះអម្ចាស់បានទេ ទោះបីកូនចៅរបស់គេរហូតដប់តំណ ក៏មិនអាចចូលរួមក្នុងអង្គប្រជុំរបស់ព្រះអម្ចាស់បានដែរ។
\s5
\v 3 ជនជាតិអាំម៉ូន និងជនជាតិម៉ូអាប់ មិនអាចចូលរួមក្នុងអង្គប្រជុំរបស់ព្រះអម្ចាស់បានទេ ទោះបីកូនចៅរបស់ពួកគេរហូតដល់ដប់តំណ ក៏មិនអាចចូលរួមក្នុងអង្គប្រជុំរបស់ព្រះអម្ចាស់ដែរ។
\v 4 ព្រោះកាលដែលអ្នកចេញពីទឹកដីអេស៊ីបមក ពួកគេមិនបានយកអាហារ និងទឹកមកទទួលអ្នកតាមផ្លួវទេ ហើយពួកគេបានជួលលោកបាឡោម ជាកូនរបស់លោកបេអ៊រ មកពីពេថោរ អ្នកស្រុកមេសូប៉ូតាមា ដើម្បីដាក់បណ្តាសាអ្នករាល់គ្នា។
\s5
\v 5 ប៉ុន្តែ ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាមិនព្រមស្តាប់តាមពាក្យលោកបាឡោមទេ ផ្ទុយទៅវិញ ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាបានបង្វែបណ្តាសារបស់អ្នករាល់គ្នាឲ្យទៅជាព្រះពរដល់អ្នករាល់គ្នាវិញ ដ្បិតព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាបានស្រឡាញ់អ្នករាល់គ្នា។
\v 6 ដូច្នេះ អ្នកមិនត្រូវរកសេចក្តីសុខឲ្យគេ ឬភាចម្រុងចម្រើនឲ្យគេឡើយ រហូតអស់មួយរបស់ជីវិត។
\s5
\v 7 មិនត្រូវស្អប់ខ្ពើមជនជាតិអេដុមឡើយ ដ្បិត ពួកគេជាបងប្អូនរបស់អ្នករាល់គ្នា ហើយមិនត្រូវស្អប់ខ្ពើមជនជាតិអេស៊ីបដែរ ដ្បិត ពីដើមឡើយ អ្នករាល់គ្នាធ្លាប់រស់នៅក្នុងទឹកដីរបស់គេ។
\v 8 កូនចៅរបស់ពួកគេនៅជំនាន់ទីបី ដែលកើតពីពូជពួកគេ អាចចូលរួមក្នុងអង្គប្រជុំរបស់ព្រះអម្ចាស់បាន។
\s5
\v 9 ពេលណា អ្នក​រាល់​គ្នា​ទៅបោះទ័ព ធ្វើសឹកនឹងខ្មាំងសត្រូវ ចូររក្សាខ្លួនចេញពីសេចក្តីអាក្រក់។
\v 10 ប្រសិនបើ នរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាមិនបរិសុទ្ធ ព្រោះតែកើតហេតុអ្វីមួយនៅពេលយប់ ត្រូវឲ្យអ្នកនោះចេញទៅក្រៅ មិនត្រូវចូលមកក្នុងជំរំទេ។
\v 11 លុះដល់ពេលល្ងាច គេត្រូវធ្វើពិធីជម្រះកាយ លុះដល់ថ្ងៃលិច គេអាចចូលទៅក្នុងជំរំវិញបាន។​​
\s5
\v 12 ត្រូវរៀបចំឲ្យមានកន្លែងមួយនៅក្រៅជំរំ ដែលអ្នករាល់គ្នាអាចចេញទៅបត់ជើងបាន​
\v 13 ត្រូវមានចបជីកមួយជាប់នឹងខ្លួន ហើយពេលណា អ្នកចេញទៅបត់ជើងនៅខាងក្រៅ នោះត្រូវជីករណ្តៅកប់លាមករបស់អ្នករាល់គ្នា។
\v 14 ដ្បិត ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាយាងចំកណ្តាលជំរំរបស់អ្នករាល់គ្នា ដើម្បីការពារអ្នករាល់គ្នា ហើយប្រគល់ខ្មាំងសត្រូវមកក្នុងកណ្តាប់ដៃរបស់អ្នករាល់គ្នា។ ហេតុនេះហើយ ជំរំរបស់អ្នករាល់គ្នាត្រូវតែបរិសុទ្ធ ដើម្បីកុំឲ្យព្រះអង្គទតឃើញអ្វីដែលស្មោកគ្រោកក្នុងចំណោមអ្នករាល់គ្នា ហើយចាកចេញពីអ្នករាល់គ្នាឡើយ។
\s5
\v 15 ប្រសិនបើ មានបាវបម្រើណាដែលបានរត់ចេញពីចៅហ្វាយរបស់ខ្លួន មកជ្រកកោនជាមួយអ្នករាល់គ្នា នោះមិនត្រូវប្រគល់ទៅឲ្យចៅហ្វាយគេវិញឡើយ។
\v 16 ចូរឲ្យគាត់នៅស្នាក់នៅជាមួយអ្នករាល់គ្នា ក្នុងក្រុមគ្រួសាររបស់អ្នករាល់គ្នា ក្នុងក្រុងណាមួយដែលគេជ្រើសរើស ពេញចិត្តស្នាក់នៅ។ កុំជិះជាន់គេឡើយ។
\s5
\v 17 មិនត្រូវឲ្យមានស្រីពេស្យាណាមួយ ក្នុងចំណោមកូនស្រីនៃកូនចៅអ៊ីស្រាអែលឡើយ​ ឬប្រុសពេស្យាណាមួយ ក្នុងចំណោមកូនប្រុសនៃកូនចៅអ៊ីស្រាអែលដែរ។
\v 18 មិនត្រូវយកថ្លៃឈ្នួលពីការធ្វើស្រីពេស្យា ឬប្រាក់ឈ្នួលពីការធ្វើប្រុសពេស្យា ចូលមកក្នុងដំណាក់របស់ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាឡើយ ដើម្បីលាបំណន់អ្វីមួយក៏ដោយ ដ្បិត ទាំងពីរមុខនេះ គឺជាទីស្អប់ខ្ពើមដល់ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា។
\s5
\v 19 បើបងប្អូនរបស់អ្នករាល់គ្នាខ្ចីប្រាក់ ឬស្បៀងអាហារ​ ឬរបស់អ្វីៗផ្សេងទៀត មិនត្រូវយកការប្រាក់ពីគេឡើយ។​
\v 20 អ្នករាល់គ្នាអាចយកការប្រាក់ពីជនបរទេសបាន តែមិនត្រូវយកការប្រាក់ពីបងប្អូនរបស់អ្នករាល់គ្នាឡើយ ធ្វើដូច្នេះ ដើម្បីឲ្យព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នានឹងប្រទានពរដល់អ្នករាល់គ្នាក្នុងគ្រប់ទាំងកិច្ចការដែលអ្នករាល់គ្នាធ្វើនៅក្នុងទឹកដីដែលអ្នករាល់គ្នាចូលទៅកាន់កាប់។
\s5
\v 21 កាលណាអ្នក​រាល់​គ្នា​បន់ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា អំពីរឿងអ្វីមួយ នោះមិនត្រូវបង្អង់នឹងលាបំណន់ឡើយ ដ្បិត ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា នឹងទាបំណន់ពីអ្នករាល់គ្នា ហើយនឹងរាប់ជាបាបដល់អ្នករាល់គ្នាទៀតផង។
\v 22 ប៉ុន្តែ ប្រសិនបើ អ្នករាល់គ្នាមិនបានបន់ទេ នោះអ្នករាល់គ្នានឹងមិនមានបាបឡើយ។
\v 23 សេចក្តីណាដែលចេញពីបបូរមាត់របស់អ្នករាល់គ្នា នោះត្រូវប្រយ័ត្ននឹងធ្វើតាមបំណន់ដែលអ្នករាល់គ្នាបានបន់ព្រះអម្ចាស់ព្រះរបស់អ្នករាល់គ្នា ជាតង្វាយស្ម័គ្រពីចិត្ត ដែលមាត់របស់អ្នករាល់គ្នាបានសន្យា។
\s5
\v 24 ប្រសិនបើ អ្នករាល់គ្នាដើរកាត់ក្នុងចម្ការទំពំាងបាយជូររបស់អ្នកជិតខាងរបស់អ្នករាល់គ្នា អ្នករាល់គ្នាអាចបេះផ្លែទំពាំងបាយជូរបរិភោគតាមចិត្ត រហូតដល់ឆ្អែត ប៉ុន្តែ មិនត្រូវបេះដាក់ថង់យកទៅជាមួយឡើយ។​
\v 25 ពេលណា អ្នករាល់គ្នាដើរកាត់ស្រែរបស់អ្នកជិតខាង អ្នករាល់គ្នាអាចយកដៃបូតគួរស្រូវបាន ប៉ុន្តែ មិនត្រូវយកកណ្តៀវទៅច្រូតស្រូវរបស់អ្នកជិតខាងឡើយ។
\s5
\c 24
\cl ជំពូក ២៤
\p
\v 1 ពេលណាបុរសម្នាក់រៀបការជាមួយស្រ្តីម្នាក់ ហើយក្រោយមក បែរជាឈប់ស្រឡាញ់នាង ព្រោះគេមិនពេញចិត្តនឹងនាងត្រង់កន្លែងណាមួយ នោះត្រូវសរសេរខិលិតលែងលះ ហើយត្រូវប្រគល់លិខិតនោះឲ្យទៅនាង រួចឲ្យនាងចេញពីផ្ទះទៅចុះ។
\v 2 ក្រោយពីនាងបានចាកចេញពីផ្ទះរបស់អ្នករាល់គ្នានោះផុតហើយ នោះនាងអាចរៀបការជាមួយបុរសម្នាក់ទៀត។
\s5
\v 3 ប្រសិនបើ ប្តីក្រោយឈប់ស្រឡាញ់នាង នោះត្រូវសរសេរលិខិតលែងលះប្រគល់ឲ្យនាង រួចឲ្យនាងចេញពីផ្ទះទៅចុះ​​ ប្រសិនបើ ប្តីទីពីរដែលបានយកនាងធ្វើជាប្រពន្ធនោះស្លាប់ទៅ
\v 4 នោះប្តីដើមដែលបានលែងនាង មិនអាចយកនាងធ្វើជាប្រពន្ធវិញឡើយ ហើយត្រូវចាត់ទុកនាងថាជាស្រីសៅហ្មង ដ្បិត នោះជាទីស្អប់ខ្ពើមចំពោះព្រះអម្ចាស់។ មិនត្រូវធ្វើឲ្យមានអំពើបាបបែបនេះ កើតមាននៅក្នុងទឹកដីដែលព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា ប្រទានឲ្យអ្នករាល់គ្នាទុកជាមរតកឡើយ។
\s5
\v 5 ប្រសិនបើ បុរសណាម្នាក់ទើបនឹងរៀបការថ្មីៗ​ នោះមិនត្រូវឲ្យបុរសនោះទៅច្បាំងឡើយ ហើយមិនត្រូវដាក់បន្ទុកអ្វីឲ្យគេធ្វើការដែរ ត្រូវឲ្យគេទំនេរនៅផ្ទះរយៈពេលមួយឆ្នាំ ដើម្បីឲ្យគេបានរីករាយជាមួយភរិយាដែលគេបានរៀបការ។
\s5
\v 6 មិនត្រូវឲ្យនរណាទទួលយកត្បាល់កិនជារបស់បញ្ចាំឡើយ សូម្បីតែថ្មផ្នែកខាងលើរបស់ត្បាល់កិន ក៏មិនត្រូវទទួលយកដែរ ដ្បិត ធ្វើដូច្នេះ ដូចជាបង្អត់អាហារម្ចាស់ត្បាល់។
\s5
\v 7 ប្រសិនបើ ឃើញជនជាតិអ៊ីស្រាអែលណាម្នាក់ចាប់យកបងប្អូនរបស់ខ្លួន​ យកទៅធ្វើជាទាសករ ឬយកទៅលក់ អ្នកនោះនឹងត្រូវស្លាប់ ធ្វើដូច្នេះ អ្នករាល់គ្នានឹងលុបបំបាត់អំពើអាក្រក់ចេញពីចំណោមអ្នករាល់គ្នា។
\s5
\v 8 ចូរប្រយ័ត្ន ក្នុងករណីមានរោគឃ្លង់ ចូរប្រយ័ត្ននឹងធ្វើតាមសេចក្តីទាំងប៉ុន្មានរបស់ពួកបូជាចារ្យ លេវីបង្រៀនអ្នករាល់គ្នា ត្រូវធ្វើតាមពាក្យ ដូចដែលខ្ញុំបានបង្គាប់ដល់ពួកបូជាចារ្យទាំងនោះ។
\v 9 ចូរនឹកចាំពីសេចក្តីដែលព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា បានធ្វើចំពោះនាងម៉ារាម នៅតាមផ្លូវពេលដែលអ្នករាល់គ្នាចាកចេញពីទឹកដីអេស៊ីប។​
\s5
\v 10 ប្រសិនបើ អ្នករាល់គ្នាឲ្យអ្វីមួយទៅអ្នកជិតខាងខ្ចី នោះមិនត្រូវចូលទៅក្នុងផ្ទះរបស់គេ ដើម្បីយកវត្ថុបញ្ចាំឡើយ។
\v 11 អ្នករាល់គ្នាត្រូវឈរចាំនៅខាងក្រៅផ្ទះ ហើយទុកឲ្យអ្នកដែលខ្ចីនោះ យកវត្ថុបញ្ចាំមកឲ្យអ្នកនៅខាងក្រៅវិញ។
\s5
\v 12 ប្រសិនបើ អ្នកនោះជាអ្នកក្រីក្រ អ្នករាល់គ្នាមិនត្រូវចូលដំណេក ដោយទុកវត្ថុបញ្ចាំជាប់នឹងខ្លួនឡើយ។
\v 13 ពេលថ្ងៃលិច ត្រូវប្រគល់អាវធំដែលគេយកមកបញ្ចាំនោះប្រគល់ឲ្យគេវិញ ដើម្បីឲ្យគេមានអាវដណ្តប់ខ្លួន ហើយគេនឹងឲ្យពរអ្នករាល់គ្នា។ ដ្បិត ប្រព្រឹត្តដូច្នេះ នឹងបានរាប់ជាសេចក្តីសុចរិតដល់អ្នករាល់គ្នា ដែលគាប់ព្រះហប្ញទ័យព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា។
\s5
\v 14 អ្នករាល់គ្នាមិនត្រូវជិះជាន់កូនឈ្នួលដែលក្រីក្រ ហើយកម្សត់ទុគ៌តឡើយ ទោះបីអ្នកនោះជាបងប្អូនរបស់អ្នករាល់គ្នា ឬជនបរទេសដែលរស់នៅក្នុងទឹកដីរបស់អ្នករាល់គ្នាក៏ដោយ​
\v 15 ត្រូវបើកប្រាក់ឈ្នួលឲ្យគេមុនពេលថ្ងៃលិច ដ្បិត គេទាល់ក្រ​​​ ហើយត្រូវការប្រាក់ឈ្នួលរបស់ខ្លួនជាចាំបាច់។ ក្រែងលោគេទូលអង្វរព្រះអម្ចាស់ប្រឆាំងនឹងអ្នករាល់គ្នា នោះអ្នករាល់គ្នានឹងមានបាបមិនខាន។
\s5
\v 16 មិនត្រូវប្រហារជីវិតឪពុក ដោយព្រោះតែទោសរបស់កូន ហើយក៏មិនត្រូវប្រហារជីវិតកូន ដោយព្រោះទាសរបស់ឪពុកដែរ គឺត្រូវប្រហារជីវិតម្នាក់ៗ តាមអំពើបាបដែលខ្លួនគេប្រព្រឹត្ត។
\s5
\v 17 មិនត្រូវរំលោភបំពានលើសិទ្ធិរបស់ជនបរទេស ឬក្មេងកំព្រាឡើយ ក៏មិនត្រូវយកសម្លៀកបំពាក់របស់ស្រ្តីមេម៉ាយទុកជាវត្ថុបញ្ចាំដែរ។
\v 18 ផ្ទុយទៅវិញ ត្រូវនឹកចាំថា អ្នករាល់គ្នាក៏ធ្លាប់ធ្វើជាទាសករនៅក្នុងទឹកដីអេស៊ីបដែរ ហើយព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាបានរំដោះអ្នករាល់គ្នាចេញពីទីនោះមក។ ហេតុនេះហើយ បានជាខ្ញុំបង្គាប់ឲ្យអ្នករាល់គ្នាប្រព្រឹត្តតាមសេចក្តីបង្គាប់នេះ។
\s5
\v 19 ពេលណា អ្នករាល់គ្នាច្រូតស្រូវនៅក្នុងស្រែរបស់អ្នករាល់គ្នា ហើយអ្នករាល់គ្នាភ្លេចស្រូវមួយកណ្តាប់នៅក្នុងស្រែ នោះមិនត្រូវវិលត្រឡប់ទៅយកវិញឡើយ គឺត្រូវទុកស្រូវនោះឲ្យជនបរទេស ក្មេងកំព្រា ឬស្រ្តីមេម៉ាយរើស ដើម្បីឲ្យព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាប្រទានពរឲ្យអ្នករាល់គ្នាក្នុងគ្រប់កិច្ចការដែលអ្នករាល់គ្នាធ្វើ។
\v 20 ពេលណា អ្នករាល់គ្នាបេះផ្លែពីដើមអូលីវរួចរាល់ហើយ នោះមិនត្រូវវិលទៅបេះផ្លែដែលនៅសល់ម្តងទៀតឡើយ ត្រូវទុកផ្លែទាំងនោះឲ្យជនបរទេស ក្មេងកំព្រា ឬស្រ្តីមេម៉ាយវិញ។
\s5
\v 21 ពេលណា អ្នករាល់គ្នាបេះផ្លែទំពាំងបាយជូររួចរាល់ហើយ នោះមិនត្រូវវិលទៅបេះម្តងទៀតឡើយ។ គឺត្រូវទុកផ្លែដែលនៅសល់នោះឲ្យទៅជនបរទេស ក្មេងកំព្រា ឬស្រ្តីមេម៉ាយ។
\v 22 ត្រូវនឹកចាំថា ពីដើមអ្នករាល់គ្នាក៏ធ្លាប់ធ្វើជាទាសករនៅក្នុងទឹកដីអេស៊ីបដែរ ហេតុនេះហើយ បានជាខ្ញុំបង្គាប់ឲ្យអ្នករាល់គ្នាប្រព្រឹត្តតាមដូច្នេះ។
\s5
\c 25
\cl ជំពូក ២៥
\p
\v 1 ប្រសិនបើ មានមនុស្សទាស់ទែងគ្នា ហើយឡើងទៅតុលាការ​ រួចចៅក្រមកាត់ក្តីឲ្យពួកគេ ដោយប្រកាសថា ម្នាក់ជាអ្នកស្លូតត្រង់ឈ្នះក្តី ហើយម្នាក់ទៀតមានទោស។
\v 2 ប្រសិនបើ អ្នកមានទោសនោះទទួលរំពាត់ នោះចៅក្រមត្រូវឲ្យគាត់ដេកនៅលើដី ហើយឲ្យគេវាយនៅចំពោះមុខលោក ឲ្យសមនឹងកំហុស ដែលខ្លួនបានប្រព្រឹត្ត។
\s5
\v 3 ប៉ុន្តែ មិនត្រូវវាយគាត់ឲ្យលើសពីសែសិបរំពាត់ឡើយ ហើយប្រសិនបើគេវាយគាត់លើសពីនោះ ក្រែងលោបងប្អូនរបស់អ្នករាល់គ្នាបាត់បង់កិត្តិយស​ នៅចំពោះមុខអ្នករាល់គ្នា។
\s5
\v 4 អ្នករាល់គ្នាមិនត្រូវឃ្លុំមាត់គោដែលកំពុងបញ្ជាន់ស្រូវឡើយ។
\s5
\v 5 ប្រសិនបើ បងប្អូនប្រុសៗរស់នៅជាមួយគ្នា ហើយម្នាក់ស្លាប់ទៅដោយគ្មានកូនប្រុសទេ នោះ ប្រពន្ធរបស់អ្នកស្លាប់ មិនអាចរៀបការជាមួយអ្នកដទៃបានឡើយ។ ផ្ទុយទៅវិញ ប្អូនថ្លៃរបស់នាង ត្រូវយកនាងមកធ្វើជាភរិយា ហើយត្រូវបំពេញកាតព្វកិច្ចរបស់ខ្លួនជាប្អូនថ្លៃ។
\v 6 កូនប្រុសដំបូងដែលនាងបង្កើតមក ត្រូវបន្តឈ្មោះជាកូនរបស់ប្តីដែលស្លាប់ទៅហើយនោះ ដើម្បីកុំឲ្យឈ្មោះរបស់គាត់បាត់ពីចំណោមជនជាតិអ៊ីស្រាអែលឡើយ។
\s5
\v 7 ប្រសិនបើ អ្នកនោះមិនសុខចិត្តរៀបការជាមួយបងថ្លៃរបស់ខ្លួនទេ នាងត្រូវចូលទៅជួបពួកចាស់ទុំនៅត្រង់មាត់ទ្វារក្រុង ហើយជម្រាបថា ប្អូនថ្លៃនាងខ្ញុំមិនព្រមរក្សាឈ្មោះឲ្យបងប្អូនប្រុសរបស់ខ្លួន ឲ្យគង់វង្ស នៅក្នុងចំណោមជនជាតិអ៊ីស្រាអែលទេ គាត់មិនចង់បំពេញកាតព្វកិច្ចរបស់គាត់ជាប្អូនថ្លៃឡើយ។
\v 8 ពេលនោះពួកចាស់ទុំរបស់ទីក្រុងត្រូវហៅអ្នកនោះមកសួរ។​​ ហើយគាត់នៅតែបដិសេធមិនព្រមរៀបការជាមួយនាងទេ។
\s5
\v 9 ពេលនោះ បងថ្លៃត្រូវចូលទៅជិតគាត់ នៅមុខពួកចាស់ទុំ ហើយនាងត្រូវដោះស្អែកជើងចេញពីជើងរបស់គាត់ ព្រមទាំងស្តោះទឹកមាត់ដាក់មុខគាត់។ ​​​ហើយប្រកាសថា មនុស្សដែលមិនព្រមបន្តពូជឲ្យបងប្រុសរបស់ខ្លួនគឺត្រូវបាក់មុខដូចនេះឯង។
\v 10 រួចនៅក្នុងទឹកដីអ៊ីស្រាអែលទាំងមូល គេនឹងដាក់ឈ្មោះក្រុមគ្រួសារអ្នកនោះថា ពូជអត់ស្បែកជើង។
\s5
\v 11 នៅពេលបុរសពីរនាក់កំពុងវាយតប់គ្នា ហើយប្រពន្ធរបស់បុរសម្នាក់ចូលទៅជួយប្តីឲ្យរួចពីកណ្តាប់ដៃរបស់អ្នកដែលវាយនោះ ដោយចាប់ទាញកេរ្តិ៍ខ្មាស់របស់បុរសម្នាក់ទៀត​
\v 12 នោះត្រូវកាត់ដៃរបស់ស្រ្តីនោះចោល គឺមិនត្រូវអាណិតមេត្តានាងឡើយ។
\s5
\v 13 ក្នុងថង់របស់អ្នករាល់គ្នាមិនត្រូវមានកូនជញ្ជីងពីខុសគ្នា គឺមួយធ្ងន់ មួយស្រាលឡើយ។
\v 14 ក្នុងផ្ទះរបស់អ្នករាល់គ្នាក៏មិនត្រូវមានរង្វាស់ពីរខុសគ្នា គឺមួយធំ មួយតូចដែរ។
\s5
\v 15 អ្នករាល់គ្នាត្រូវមានកូនជញ្ជីងត្រឹមត្រូវពេញទម្ងន់ និងរង្វាស់ត្រឹមត្រូវ ដើម្បីឲ្យអ្នករាល់គ្នាបានអាយុយឺនយូរ នៅក្នុងទឹកដីដែលព្រះអម្ចាស់​ ជាព្រះរបស់អ្នករាល់គ្នាប្រទានឲ្យ។
\v 16 ដ្បិត អ្នកណាដែលប្រព្រឹត្តដូច្នោះ គឺអស់អ្នកដែលប្រព្រឹត្តមិនទៀងត្រង់ ជាទីស្អប់ខ្ពើមដល់ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា។
\s5
\v 17 ចូរនឹកចាំពីការដែលជនជាតិអាម៉ាឡេក បានប្រព្រឹត្តចំពោះអ្នករាល់គ្នានៅតាមផ្លូវ ក្រោយពេលអ្នករាល់គ្នាចាកចេញពីទឹកដីអេស៊ីប
\v 18 ពួកគេបានទាស់នឹងអ្នករាល់គ្នានៅតាមផ្លូវ ហើយពេល អ្នករាល់គ្នាអស់កម្លាំង ហើយល្វើយ ពួកគេបានវាយអស់អ្នកដែលដើរយឺតជាងគេនៅតាមក្រោយ ពួកគេមិនកោតខ្លាចព្រះជាម្ចាស់សោះ។
\v 19 ហេុតដូច្នេះ កាលណាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាបានកម្ចាត់ខ្មាំងសត្រូវទាំងអស់ដែលនៅជុំវិញអ្នករាល់គ្នា ហើយបានប្រទានឲ្យអ្នករាល់គ្នាបានសម្រាក នៅក្នុងទឹកដីដែលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាប្រទានឲ្យអ្នករាល់គ្នាបានកាន់កាប់ជាមរតក នោះត្រូវលុបការនឹកចាំរបស់ជនជាតិអាម៉ាឡេកចេញពីក្រោមមេឃ។ ចូរកុំភ្លេចឲ្យសោះ។
\s5
\c 26
\cl ជំពូក ២៦
\p
\v 1 កាលណា អ្នករាល់គ្នាបានចូលទៅក្នុងទឹកដីដែលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាបានប្រទានឲ្យអ្នករាល់គ្នាជាមរតក ព្រមទាំងកាន់កាប់ទឹកដី ហើយនិងរស់នៅក្នុងទឹកដីនោះ
\v 2 នោះត្រូវយកផលដំបូងនៃភោគផលទាំងអស់ ដែលកើតពីដីនៅក្នុងទឹកដីដែលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាប្រទានឲ្យ។ រួចដាក់នៅក្នុងកញ្ជើមួយ ហើយនាំយកទៅកន្លែងដែលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នានឹងជ្រើសរើសសម្រាប់តាំងព្រះនាមព្រះអង្គ។
\s5
\v 3 អ្នករាល់គ្នាត្រូវទៅជួបពួកបូជាចារ្យដែលនៅបំពេញមុខងារនៅទីនោះ ហើយជម្រាបលោកថា នៅថ្ងៃនេះ ខ្ញុំបាទសូមប្រកាស នៅចំពោះព្រះភក្ត្រព្រះអម្ចាស់ជាព្រះរបស់លោកថា ខ្ញុំបាទបានមកដល់ទឹកដី ដែលព្រះអង្គសន្យាជាមួយបុព្វបុរសរបស់យើងថា នឹងឲ្យមកយើងខ្ញុំហើយ។
\v 4 ពេលនោះ ពួកបូជាចារ្យនឹងទទួលកញ្ជើពីដៃរបស់អ្នករាល់គ្នាយកទៅដាក់នៅមុខអាសនៈព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។
\s5
\v 5 ពេលនោះ ត្រូវទូលនៅចំពោះព្រអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាថា បុព្វបុរសរបស់ខ្ញុំបាទគឺជនជាតិអើរ៉ាម។ លោកបានទៅស្នាក់នៅក្នុងទឹកដីអេស៊ីប ហើយមានគ្នាមួយចំនួនត្រូវនៅជាមួយលោក។​ នៅទីនោះ លោកបានក្លាយជាប្រជាជាតិមួយក៏ធំខ្លាំងពូកែ ហើយមានគ្នាជាច្រើន។
\s5
\v 6 ជនជាតិអេស៊ីបបានធ្វើបាន និងជិះជាន់យើងខ្ញុំ។ ពួកគេប្រើយើងខ្ញុំឲ្យធ្វើការជាទាសករ។​
\v 7 ពេលនោះ យើងខ្ញុំបានស្រែកទូលអង្វរទៅព្រះអម្ចាស់ ជាព្រះនៃបុព្វបុរសរបស់យើងខ្ញុំ ហើយព្រះអម្ចាស់ ព្រះសណ្តាប់ឮពាក្យរបស់យើងខ្ញុំ ព្រះអង្គទតឃើញពីការទុក្ខលំបាក និងការនឿយហត់របស់យើងខ្ញុំ ព្រមទាំងការដែលគេជិះជាន់ដល់យើងខ្ញុំ។
\s5
\v 8 ព្រះអម្ចាស់បាននាំយើងខ្ញុំចាកចេញពីទឹកដីអេស៊ីប ដោយព្រះហស្តដ៏ខ្លាំងពូកែ និងតេជានុភាពដ៏ខ្លាំងពូកែរបស់ព្រះអង្គសម្តែងមហិទិ្ធប្ញទ្ធិគួរឲ្យស្ញែងខ្លាច ទីសម្គាល់ និងការអស្ចារ្យផ្សេងៗ
\v 9 ព្រះអង្គបាននាំយើងខ្ញុំចូលមកដល់ទីនេះ ហើយបានប្រទានទឹកដីដ៏សម្បូរសប្បាយឲ្យយើងខ្ញុំ។
\s5
\v 10 ឥឡូវនេះ ឱព្រះអម្ចាស់អើយ ទូលបង្គំសូមថ្វាយផលដំបូងពីដីដែលព្រះអង្គបានប្រទានមកទូលបង្គំ។ អ្នក​រាល់​គ្នា​ត្រូវដាក់តង្វាយនោះចុះនៅចំពោះព្រះភក្រ្តព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ហើយក្រោបថ្វាយបង្គំព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា
\v 11 បន្ទាប់មក ត្រូវជប់លៀងយ៉ាងអរសប្បាយជាមួយពួកលេវី និងជនបរទេសដែលរស់នៅជាមួយអ្នករាល់គ្នាព្រោះព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ប្រទានភោគផលទាំងប៉ុន្មានមកឲ្យអ្នករាល់គ្នា និងគ្រួសាររបស់អ្នករាល់គ្នា។
\s5
\v 12 កាលណា អ្នករាល់គ្នាថ្វាយតង្វាយមួយភាគដប់ ពីការប្រមូលភោគផលទាំងប៉ុន្មានរបស់អ្នករាល់គ្នា នៅឆ្នាំទីបី គឺជាឆ្នាំដែលថ្វាយមួយភាគដប់ទុកដោយឡែក ហើយត្រូវប្រគល់តង្វាយនោះឲ្យទៅពួកលេវី ជនបរទេស ក្មេងកំព្រា និងស្រ្តីមេម៉ាយ ដើម្បីឲ្យពួកគេបានអាហារបរិភោគឆ្អែតបរិបូរនៅក្នុងក្រុងរបស់អ្នករាល់គ្នា។
\v 13 ពេលនោះ អ្នក​រាល់​គ្នា​ត្រូវទូលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា​ថា​ ទូលបង្គំបាននាំយកតង្វាយទាំងអស់ ចេញពីផ្ទះរបស់ទូលបង្គំមក​ ហើយបានប្រគល់ឲ្យទៅពួកលេវី ជនបរទេស ក្មេងកំព្រា និងស្រ្តីមេម៉ាយ តាមបទបញ្ជាទាំងប៉ុន្មានដែលព្រះអង្គបង្គាប់មកទូលបង្គំ។ ទូលបង្គំមិនបានបំពានបទបញ្ជាណាមួយរបស់ព្រះអង្គ ឬភ្លេចបទបញ្ជារបស់ព្រះអង្គឡើយ។
\s5
\v 14 ទូលបង្គំមិនបានបរិភោគតង្វាយមួយភាគដប់ ក្នុងពេលដែលទូលបង្គំកាន់ទុក្ខឡើយ ទូលបង្គំមិនបានយកទៅប្រើសម្រាប់ការអ្វីដែលមិនបរិសុទ្ធ ឬយកអ្វីមួយឲ្យទៅគេ នៅពេលលមានមនុស្សស្លាប់ដែរ។ ទូលបង្គំបានស្តាប់តាមព្រះបន្ទូលរបស់ព្រះអម្ចាស់ ជាព្រះនៃទូលបង្គំ ហើយទូលបង្គំបានធ្វើតាមបទបញ្ជាទាំងប៉ុន្មាន ដែលព្រះអង្គបានបង្គាប់មកទូលបង្គំ។
\v 15 សូមព្រះអង្គទតពីស្ថានបរមសុខ ជាព្រះដំណាក់ដ៏បរិសុទ្ធ របស់ព្រះអង្គនៅស្ថានសួគ៌ ហើយប្រទានពរដល់អ៊ីស្រាអែល ដែលជាប្រជារាស្រ្តរបស់ព្រះអង្គ និងទឹកដីដែលព្រះអង្គប្រទានមកយើងខ្ញុំ ដូចដែលព្រះអង្គបានសន្យាជាមួយបុព្វបុរសរបស់យើងខ្ញុំ គឺទឹកដីដ៏សម្បូរសប្បាយនេះ។
\s5
\v 16 នៅថ្ងៃនេះ ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាបានបង្គាប់ឲ្យអ្នករាល់គ្នាប្រតិបត្តិតាមច្បាប់ និងបញ្ញតិ្តទាំងនេះ។ ចូរកាន់ និងប្រព្រឹត្តតាម ឲ្យអស់ពីចិត្ត អស់ពីព្រលឹងរបស់អ្នករាល់គ្នា។
\v 17 នៅថ្ងៃនេះ អ្នករាល់គ្នាបានប្រកាសថា ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា និងដើរតាមផ្លូវរបស់ព្រះអង្គ ព្រមទាំងកាន់តាមបញ្ញត្តិ គោរពច្បាប់ និងបទបញ្ជារបស់ព្រះអង្គ ព្រមទាំងស្តាប់បង្គាប់ព្រះអង្គទៀតផង។
\s5
\v 18 នៅថ្ងៃនេះ ព្រះអម្ចាស់បាប្រកាសថា អ្នករាល់គ្នាជាប្រជារាស្ត្ររបស់ព្រះអង្គផ្ទាល់ ដូចដែលព្រះអង្គបានសន្យានឹងអ្នករាល់គ្នា ហើយត្រូវឲ្យអ្នករាល់គ្នាប្រតិបត្តិតាមបទបញ្ជាទាំងប៉ុន្មានរបស់ព្រះអង្គ
\v 19 ព្រះអង្គនឹងឲ្យអ្នករាល់គ្នាក្លាយទៅជាប្រជាជាតិមួយ មានកិត្តិយស កេរ្តិ៍ឈ្មោះ ខ្ពស់លើសអស់ទាំងប្រជាជាតិ ដែលព្រះអង្គបានបង្កើតមក ដើម្បីឲ្យអ្នករាល់គ្នាបានធ្វើជាប្រជារាស្រ្តដ៏វិសុទ្ធសម្រាប់ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា​ ដូចព្រះអង្គមានព្រះបន្ទូលទុក»។
\s5
\c 27
\cl ជំពូក ២៧
\p
\v 1 លោកម៉ូសេ និងពួកចាស់ទុំនៃជនជាតិអ៊ីស្រាអែល បានបង្គាប់ប្រជាជនថា៖ «ចូរកាន់តាមបទបញ្ជាទាំងប៉ុន្មានដែលខ្ញុំបានបង្គាប់មកអ្នករាល់គ្នានៅថ្ងៃនេះ។
\v 2 នៅថ្ងៃដែលអ្នករាល់គ្នាឆ្លងទន្លេយ័ដាន់ ចូលទៅក្នុងទឹកដីដែលព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាប្រទានឲ្យ ចូរបញ្ឈរថ្មធំៗឡើង ហើយលាបកំបោរពណ៌ស។
\v 3 ចូរចារឹកអស់ទាំងពាក្យក្នុងក្រឹត្យវិន័យនេះនៅលើថ្មនោះ នៅពេលដែលអ្នករាល់គ្នាឆ្លងចូលទៅក្នុងទឹកដីដែលព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាប្រទានឲ្យ គឺជាទឹកដីដែលសម្បូរសប្បាយ ដូចដែលព្រះអម្ចាស់ ជាព្រះនៃបុព្វបុរសរបស់អ្នករាល់គ្នាបានសន្យានឹងអ្នករាល់គ្នា។
\s5
\v 4 ពេលណាដែលអ្នករាល់គ្នាបានឆ្លងទន្លេយ័ដាន់រួចហើយ ចូរបញ្ឍរថ្មដែលខ្ញុំបានបង្គាប់អ្នករាល់គ្នានៅថ្ងៃនេះ នៅលើភ្នំអេបាល ហើយលាបកំបោរពណ៌សផង។​
\v 5 បន្ទាប់មក អ្នករាល់គ្នាត្រូវសង់អាសនៈមួយដើម្បីថ្វាយព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាជាអាសនៈដែលធ្វើពីថ្ម ប៉ុន្តែ មិនត្រូវយកដែលពន្លាកទៅដាប់ថ្មនោះឡើយ។
\s5
\v 6 ត្រូវសង់អាសនៈមួយថ្វាយព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាគឺជាថ្មដែលមិនទាន់ដាប់ ហើយថ្វាយតង្វាយដុតដល់ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា​​
\v 7 ត្រូវថ្វាយយញ្ញបូជាជាតង្វាយមេត្រី ហើយត្រូវបរិភោគនៅកន្លែងនោះ ហើយត្រូវអរសប្បាយនៅចំពោះព្រះភក្រ្តព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។
\v 8 ត្រូវចារឹកអស់ទាំងពាក្យក្នុងក្រឹត្យវិន័យនេះ នៅលើថ្មឲ្យច្បាស់ៗ»។
\s5
\v 9 បន្ទាប់មក លោកម៉ូសេ ពួកបូជាចារ្យ និងពួកលេវី បានថ្លែងទៅកាន់ប្រជាជនអ៊ីស្រាអែលទាំងអស់ថា៖ «ឱអ៊ីស្រាអែលអើយ ចូរស្ងៀមស្ងាត់ ហើយស្តាប់ចុះ ថ្ងៃនេះអ្នករាល់គ្នាបានក្លាយទៅជាប្រជារាស្រ្តរបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។
\v 10 ដូច្នេះ ត្រូវតែស្តាប់បង្គាប់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាហើយប្រតិបត្តិតាមបទបញ្ជា និងច្បាប់របស់ព្រះអង្គ ដែលខ្ញុំបង្គាប់ដល់អ្នករាល់គ្នានៅថ្ងៃនេះ»។
\s5
\v 11 លោកម៉ូសេបានបង្គាប់ប្រជាជន នៅថ្ងៃដដែលនោះថា៖
\v 12 «អំបូរទាំងនោះត្រូវឈរនៅលើភ្នំការិស៊ីម ដើម្បីប្រកាសអំពីព្រះពរដល់ប្រជាជន បន្ទាប់ពីពួកគេបានឆ្លងទន្លេយ័ដាន់រួចហើយ គឺកុលសម្ព័ន្ធស៊ីម្មាន លេវី យូដា អ៊ីុសាខារ យ៉ូសែប និងបេនយ៉ាមីន។​
\s5
\v 13 ក៏មានអំបូរដែលត្រូវឈរនៅលើភ្នំអេបាល ដើម្បីប្រកាសអំពីបណ្តាសា គឺមានកុលសម្ព័ន្ធរូបេន កាដ អេស៊ីរ សាប់យូឡូន ដាន់ និងណែបថាលី។
\v 14 បន្ទាប់មក ពួកលេវីត្រូវប្រកាសយ៉ាងខ្លាំង ប្រាប់ប្រជាជនអ៊ីស្រាអែលទាំងអស់គ្នាថា
\s5
\v 15 ត្រូវដាក់បណ្តាសាអ្នកណាដែលឆ្លាក់រូបបដិមា ឬសិតធ្វើរូបព្រះក្លែងក្លាយ ដែលជាទីស្អប់ខ្ពើមដល់ព្រះអម្ចាស់ ហើយយករូបដែលជាស្នាដៃរបស់មនុស្ស រួចយកទៅដាក់នៅកន្លែងសម្ងាត់ នោះប្រជាជនទាំងអស់ត្រូវឆ្លើយព្រមគ្នាថា អាមែន។
\s5
\v 16 ត្រូវបណ្តាសាហើយ អ្នកណាដែលប្រមាថមើលងាយឪពុកម្តាយរបស់ខ្លួន។ នោះប្រជាជនទាំងអស់ត្រូវឆ្លើយព្រមគ្នាថា អាមែន។
\v 17 ត្រូវបណ្តាសាហើយ អ្នកណាដែលបង្ខិតបង្គោលរបងចូលទៅក្នុងដីធ្លីរបស់អ្នកជិតខាងខ្លួន។ នោះប្រជាជនទាំងអស់ត្រូវឆ្លើយព្រមគ្នាថា អាមែន។
\s5
\v 18 ត្រូវបណ្តាសាហើយ អ្នកណាដែលធ្វើឲ្យមនុស្សខ្វាក់ដើរខុសផ្លូវ។ នោះប្រជានជទាំងអស់ត្រូវឆ្លើយព្រមគ្នាថា អាមែន។
\v 19 ត្រូវបណ្តាសាហើយ អ្នកណាដែលរំលោភបំពានសេចក្តីយុត្តិធម៌ លើជនបរទេស ក្មេងកំព្រា និងស្រ្តីមេម៉ាយ។ នោះប្រជាជនទាំងអស់ត្រូវឆ្លើយព្រមគ្នាថា អាមែន។
\s5
\v 20 ត្រូវបណ្តាសាហើយ អ្នកណាដែលរួមដំណេកជាមួយប្រពន្ធចុងរបស់ឪពុកខ្លួន ព្រោះគេបានប្រមាថកិត្តិយសរបស់ឪពុកខ្លួន។ នោះប្រជាជនទាំងអស់ត្រូវឆ្លើយព្រមគ្នាថា អាមែន។
\v 21 ត្រូវបណ្តាសាហើយ អ្នកណាដែលរួមដំណេកជាមួយសត្វណាមួយ។ នោះប្រជាជនទាំងអស់ត្រូវឆ្លើយព្រមគ្នាថា អាមែន។
\s5
\v 22 ត្រូវបណ្តាសាហើយ អ្នកណាដែលរួមដំណេកជាមួយបងប្អូនស្រី ជាកូនរបស់ឪពុក ឬម្តាយតែមួយ។ នោះប្រជាជនទាំងអស់ត្រូវឆ្លើយព្រមគ្នាថា អាមែន។
\v 23 ត្រូវបណ្តាសាហើយ អ្នកណាដែលរួមដំណេកជាមួយម្តាយក្មេករបស់ខ្លួន។ នោះប្រជាជនទាំងអស់ត្រូវឆ្លើយព្រមគ្នាថា អាមែន។
\s5
\v 24 ត្រូវបណ្តាសាហើយ អ្នកណាដែលលួចប្រហារជីវិតអ្នកជិតខាងរបស់ខ្លួន។ នោះប្រជាជនទាំងអស់ត្រូវឆ្លើយព្រមគ្នាថា អាមែន។​
\v 25 ត្រូវបណ្តាសាហើយ អ្នកណាដែលស៊ីសំណូកដើម្បីសម្លាប់ជនស្លូតត្រង់។ នោះប្រជាជនទាំងអស់ត្រូវឆ្លើយព្រមគ្នាថា អាមែន។
\s5
\v 26 ត្រូវបណ្តាសាហើយ អ្នកណាដែលមិនគោរពសេចក្តីដែលមានចែងទុកក្នុងក្រឹត្យវិន័យនេះ​ ហើយមិនប្រព្រឹត្តតាម។ នោះប្រជាជនទាំងអស់ត្រូវឆ្លើយព្រមគ្នាថា អាមែន។
\s5
\c 28
\cl ជំពូក ២៨
\p
\v 1 ប្រសិន​បើ​ អ្នករាល់គ្នា​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាដោយកាន់ និងប្រព្រឹត្តតាមបទបញ្ជា ដែលខ្ញុំបង្គាប់អ្នករាល់គ្នានៅថ្ងៃនេះ នោះព្រអម្ចាស់ជាព្រះរបស់អ្នករាល់គ្នានឹងលើកអ្នករាល់គ្នាខ្ពស់ឡើងលើសអស់ទាំងប្រជាជាតិនៅលើផែនដី។
\v 2 ព្រះពរទាំងអស់នេះនឹងធ្លាក់មកលើអ្នករាល់គ្នា ប្រសិនបើ អ្នករាល់គ្នាស្តាប់តាមព្រះបន្ទូលព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា។
\s5
\v 3 ព្រអង្គនឹងប្រទានពរដល់អ្នករាល់គ្នានៅតាមទីក្រុង ហើយនឹងមានពរនៅតាមស្រែចម្ការ។
\v 4 ព្រះអង្គនឹងប្រទានពរឲ្យអ្នករាល់គ្នាមានកូនចៅច្រើន ហើយឲ្យដីរបស់អ្នករាល់គ្នាកើតភោគផលច្រើនហូរហៀរ ហើយហ្វូងសត្វរបស់អ្នករាល់គ្នាគឺគោ និងចៀមក៏កើនចំនួនឡើងជាច្រើនដែរ។
\s5
\v 5 ព្រះអង្គនឹងប្រទានពរឲ្យអ្នករាល់គ្នាមានផ្លែឈើពេញកន្រ្តក់ និងមានស្រូវពេញជង្រុក។
\v 6 ព្រះអង្គនឹងប្រទានពរក្នុងកាលដែលអ្នករាល់គ្នាចូលមក ហើយនឹងមានពរក្នុងគ្រប់កិច្ចការដែលអ្នករាល់គ្នាធ្វើ។
\s5
\v 7 ព្រះអម្ចាស់នឹងធ្វើឲ្យខ្មាំងសត្រូវដែលលើកគ្នាមកទាស់នឹងអ្នករាល់គ្នា ហើយត្រូវចុះចាញ់នៅមុខអ្នករាល់គ្នា គេនឹងចេញមកទាស់នឹងអ្នករាល់គ្នានៅតាមផ្លូវតែមួយ ប៉ុន្តែ ពួកគេនឹងរត់នៅមុខអ្នករាល់គ្នា នៅតាមផ្លូវប្រាំពីរ។
\v 8 ព្រះអម្ចាស់នឹងប្រទានពរអ្នករាល់គ្នាឲ្យមានស្រូវពេញជង្រុក និងប្រទានពរក្នុងគ្រប់កិច្ចការដែលអ្នករាល់គ្នាបានធ្វើ ព្រះអម្ចាស់នឹងប្រទានពរអ្នករាល់គ្នា ក្នុងទឹកដីដែលព្រះអង្គប្រទានឲ្យអ្នករាល់គ្នា។
\s5
\v 9 ព្រះអម្ចាស់នឹងធ្វើឲ្យអ្នករាល់គ្នាទៅជាប្រជារាស្រ្តដ៏វិសុទ្ធ ដូចដែលព្រះអង្គបានសន្យានឹងអ្នករាល់គ្នា ប្រសិនបើ អ្នករាល់គ្នាប្រតិបត្តិតាមអស់ទាំងបទបញ្ជារបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ហើយដើរតាមផ្លូវរបស់ព្រះអង្គ។
\v 10 ពេលនោះ គ្រប់ទាំងមនុស្សដែលនៅលើផែនដីនឹងឃើញថា ព្រះអង្គបានជ្រើសរើសអ្នករាល់គ្នាជាប្រជារាស្រ្តរបស់ព្រះអង្គផ្ទាល់ ហើយពួកគេនឹងកោតខ្លាចអ្នករាល់គ្នា។
\s5
\v 11 ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នានឹងចម្រើនឲ្យអ្នករាល់គ្នាមានជាបរិបូរឡើង មានកូនចៅជាច្រើន និងហ្វូងសត្វរបស់អ្នករាល់គ្នាក៏កើនចំនួនច្រើនឡើង ហើយកធ្វើឲ្យអ្នករាល់គ្នាទទួលភោគផលជាច្រើន នៅលើទឹកដីដែលព្រះអម្ចាស់ បានសន្យាដល់បុព្វបុរសរបស់អ្នករាល់គ្នាថា នឹងប្រទានឲ្យដល់អ្នករាល់គ្នា។
\v 12 ព្រះអម្ចាស់នឹងបើកផ្ទៃមេឃ ឲ្យមានភ្លៀងធ្លាក់ចុះមកស្រោចស្រពទឹកដីរបស់អ្នករាល់គ្នា តាមរដូវកាល ហើយប្រទានពរដល់កិច្ចការទាំងប៉ុន្មានដែលអ្នករាល់គ្នាធ្វើ អ្នករាល់គ្នានឹងឲ្យប្រជាជាតិជាច្រើនខ្ចី តែអ្នករាល់គ្នានឹងមិនខ្ចីពីគេឡើយ។
\s5
\v 13 ព្រះអម្ចាស់ នឹងធ្វើឲ្យអ្នករាល់គ្នាបានថ្តុំថ្កើងជាងគេ គឺមិនមែនអន់ជាងគេទេ អ្នករាល់គ្នានឹងទទួលកិត្តិយសខ្ពង់ខ្ពស់ជានិច្ច ប្រសិនបើ អ្នករាល់គ្នាស្តាប់តាមបទបញ្ជារបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ដែលខ្ញុំបង្គាប់ដល់អ្នករាល់គ្នានៅថ្ងៃនេះ ដោយប្រុងប្រយ័ត្ន និងប្រតិបត្តិតាម
\v 14 មិនត្រូវងាកទៅឆ្វេង ឬទៅស្តាំ ចេញពីព្រះបន្ទូលណាមួយ ដែលខ្ញុំបានបង្គាប់ដល់អ្នករាល់គ្នានៅថ្ងៃនេះ ហើយបែរទៅតាមព្រះដទៃ និងគោរពថ្វាយបង្គំព្រះដ៏ទៃទៀតឡើយ។
\s5
\v 15 ប៉ុន្តែ ប្រសិនបើ អ្នករាល់គ្នាមិនស្តាប់តាមព្រះបន្ទូលរបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ហើយមិនកាន់នឹងប្រព្រឹត្តតាមអស់ទាំងបទបញ្ជាដែលខ្ញុំបង្គាប់អ្នករាល់គ្នានៅថ្ងៃនេះទេ នោះអស់ទាំងបណ្តាសានេះ និងធ្លាក់មកលើអ្នករាល់គ្នាហើយនៅតាមអ្នករាល់គ្នាជាប់។
\s5
\v 16 អ្នករាល់គ្នានឹងត្រូវបណ្តាសានៅតាមទីក្រុង ហើយនឹងត្រូវបណ្តាសានៅតាមស្រែចម្ការ។
\v 17 អ្នករាល់គ្នានឹងត្រូវបណ្តាសាដោយគ្មានផ្លែឈើនៅក្នុងល្អី និងគ្មានស្រូវនៅក្នុងជង្រុក។
\s5
\v 18 អ្នករាល់គ្នានឹងត្រូវបណ្តាសាដោយគ្មានកូនចៅ ដីរបស់អ្នករាល់គ្នានឹងមិនបង្កើតភោគផល ហ្វូងគោ និងហ្វូងចៀមរបស់អ្នករាល់គ្នាក៏មិនកើនចំនួនដែរ។
\v 19 អ្នករាល់គ្នានឹងត្រូវបណ្តាសាក្នុងគ្រប់កិច្ចការដែលអ្នករាល់គ្នាធ្វើ។
\s5
\v 20 ព្រះអម្ចាស់នឹងដាក់បណ្តាសាអ្នករាល់គ្នាឲ្យជួបប្រទះទុក្ខវេទនា និងសេចក្តីថប់ព្រួយមកលើអ្នករាល់គ្នា ហើយអ្វីៗដែលអ្នករាល់គ្នាធ្វើនឹងត្រូវខូចបង់ រហូតទាល់តែអ្នករាល់គ្នាត្រូវវិនាសសូន្យ ដោយព្រោះតែអំពើអាក្រក់ដែលអ្នករាល់គ្នាបានប្រព្រឹត្ត ដែលអ្នកបានបោះបង់ចោលព្រះអង្គ។
\v 21 ព្រះអង្គនឹងធ្វើឲ្យមានគ្រោះកាចកើតឡើងដល់អ្នករាល់គ្នារហូតដល់អ្នករាល់គ្នាវិនាសសាបសូន្យពីទឹកដីដែលអ្នករាល់គ្នាចូលទៅកាន់កាប់។
\s5
\v 22 ព្រះអម្ចាស់នឹងប្រហារអ្នករាល់គ្នាដោយជំងឺរាតត្បាត ជំងឺគ្រុនក្តៅ​ កើតពិស និងកើតមានការរាំងស្ងួតស្រូវស្កក ហើយមានក្រាស៊ី ទុក្ខវេទនានេះនឹងកើតមានដល់អ្នករាល់គ្នា រហូតទាល់តែអ្នករាល់គ្នាវិនាស។
\s5
\v 23 មេឃដែលនៅលើពីអ្នករាល់គ្នានឹងក្តៅដូចជាលង្ហិន ហើយដីដែលនៅពីក្រោមអ្នករាល់គ្នានឹងរឹងដូចដែក។
\v 24 ព្រះអម្ចាស់នឹងធ្វើឲ្យធូលីដី ព្រមទាំងផេះធ្លាក់ពីលើមេឃ​ មកលើទឹកដីរបស់អ្នករាល់គ្នាជំនួសភ្លៀង រហូតទាល់តែអ្នករាល់គ្នាវិនាស។
\s5
\v 25 ព្រះអម្ចាស់នឹងធ្វើឲ្យអ្នករាល់គ្នាបាន់ទ័ព រត់នៅមុខខ្មាំងសត្រូវ​ អ្នករាល់គ្នានឹងចេញទៅទាស់នឹងគេតាផ្លួវតែមួយ​ តែអ្នករាល់គ្នានឹងរត់នៅមុខពួកគេ តាមផ្លូវប្រាំពីរ។​ ហើយនរគទាំងប៉ុន្មានដែលនៅលើផែនដីឮដំណឹងនេះ គេនឹងនាំគ្នាភ័យខ្លាច។
\v 26 សាកសពរបស់អ្នករាល់គ្នានឹងក្លាយទៅជាចំណីដល់សត្វស្លាបហើរនៅលើអាកាស និងសត្វព្រៃ ហើយគ្មាននរណាមកដេញពួកវាឡើយ។
\s5
\v 27 ព្រះអម្ចាស់នឹងវាយប្រហារអ្នករាល់គ្នាដោយបូស ដែលកើតនៅក្នុងទឹកដីអេស៊ីប ដោយរោគប្ញដូងបាត កមរមាស់ ដែលមិនអាចមើលជាឡើយ។
\v 28 ព្រះអម្ចាស់នឹងវាយប្រហារអ្នករាល់គ្នាឲ្យវង្វេងស្មារតី ឲ្យពិការភ្នែក ហើយនឹងវិកលចរិត។
\v 29 អ្នករាល់គ្នានឹងដើរស្ទាបនៅពេលថ្ងៃត្រង់ ដូចមនុស្សខ្វាក់ដើរស្ទាបរាវរកផ្លូវនៅទីងងឹត ហើយអ្នករាល់គ្នាមិនអាចសម្រេចតាមផែនការដែលអ្នករាល់គ្នារៀបចំឡើយ អ្នករាល់គ្នានឹងត្រូវគេជិះជាន់ ឬរឹបអូសយកទ្រព្យសម្បត្តិរបស់អ្នករាល់គ្នា រៀងរាល់ថ្ងៃ ហើយគ្មាននរណាមកជួយអ្នករាល់គ្នាឡើយ។
\s5
\v 30 ពេលអ្នករាល់គ្នាមានគូរដណ្តឹង តែនឹងមានបុរសម្នាក់ទៀតរួមដំណេកជាមួយនាង។ អ្នករាល់គ្នានឹងសង់ផ្ទះ តែអ្នកដែលមិនបានសង់នឹងបានរស់នៅក្នុងផ្ទះនោះវិញ ពេលអ្នករាល់គ្នាដាំផ្លែទំពាំងបាយជូរ តែអ្នករាល់គ្នាមិនបានបរិភោគផលឡើយ។​
\v 31 គេនឹងសម្លាប់គោរបស់អ្នករាល់គ្នា នៅចំពោះមុខអ្នករាល់គ្នា តែអ្នកមិនបានបរិភោគសាច់ឡើយ គេនឹងរឹបអូសយកលារបស់អ្នករាល់គ្នា នៅចំពោះមុខអ្នករាល់គ្នា តែគេមិនបានប្រគល់មកអ្នករាល់គ្នាវិញឡើយ។ គេនឹងប្រគល់ហ្វូងចៀមរបស់អ្នករាល់គ្នា ទៅខ្មាំងសត្រូវ តែគ្មាននរណាមកជួយអ្នករាល់គ្នាឡើយ។
\s5
\v 32 គេនឹងលក់កូនប្រុសកូនស្រីរបស់អ្នករាល់គ្នាឲ្យទៅសាសន៍ដទៃ ហើយអ្នករាល់គ្នានឹងទន្ទឹងរង់ចាំគេត្រឡប់មកវិញ រហូតដល់ស្រវាំងភ្នែក តែអ្នករាល់គ្នាមិនអាចសម្រេចដូចប្រាថា្នឡើយ។
\s5
\v 33 ប្រជាជាតិមួយដែលអ្នករាល់គ្នាមិនស្គាល់​ ហើយគេនឹងបរិភោគដំណាំដោយដុះចេញពីដីរបស់អ្នករាល់គ្នា គឺភោគផលទាំងប៉ុន្មានដែលអ្នករាល់គ្នាខំប្រឹងធ្វើដោយនឿយហត់ ហើយអ្នករាល់គ្នានឹងត្រូវគេសង្កត់សង្កិន និងជិះជាន់ជារៀងរាល់ថ្ងៃ
\v 34 ដើម្បីឲ្យអ្នករាល់គ្នាឃើញនឹងភ្នែក​ ដល់ម្លេះបានជាអ្នករាល់គ្នាវង្វេងស្មារតី។
\v 35 ព្រះអម្ចាស់នឹងវាយប្រហារអ្នករាល់គ្នាឲ្យកើតដំបៅរីកនៅក្បាលជង្គង់ នៅត្រង់ជើង ហើយអ្នករាល់គ្នាមិនអាចមើលជាបានឡើយ ចាប់ពីបាតជើងរហូតដល់ក្បាល។
\s5
\v 36 ព្រះអម្ចាស់នឹងនាំអ្នករាល់គ្នា ស្តេចដែលអ្នករាល់គ្នាតាំងឡើងឲ្យសោយរាជ្យលើអ្នករាល់គ្នា ទៅកាន់សាសន៍មួយ ដែលអ្នករាល់គ្នា និងដូនតារបស់អ្នករាល់គ្នាមិនដែលបានស្គាល់ នៅទឹកដីនោះ អ្នករាល់គ្នានឹងគោរពបម្រើព្រះដទៃ ដែលគេធ្វើពីឈើ និងពីថ្ម។
\v 37 អ្នករាល់គ្នានឹងនាំគ្នាភ្ញាក់ផ្អើល ហើយយករឿងរបស់អ្នករាល់គ្នាទៅនិទានប្រាប់គ្នា ព្រមទាំងប្រមាថមាក់ងាយអ្នករាល់គ្នា ក្នុងចំណោមអស់ទាំងមនុស្សដែលព្រះអម្ចាស់នាំអ្នករាល់គ្នាចេញ។
\s5
\v 38 អ្នករាល់គ្នានឹងនាំយកគ្រាប់ពូជជាច្រើននៅព្រោះក្នុងស្រែរបស់អ្នករាល់គ្នា តែអ្នករាល់គ្នានឹងច្រូតបានផលបន្តិចបន្តួច នឹងមានកណ្តូបស៊ីបំផ្លាញអស់។
\v 39 អ្នករាល់គ្នានឹងដាំទំពាំងបាយជូរនៅក្នុងស្រែចម្ការ ហើយខំមើលថែទាំ ប៉ុន្តែ អ្នករាល់គ្នាមិនអាចបេះផ្លែ ឬផឹកស្រាទំពាំងបាយជូរឡើយ ដ្បិត មានដង្កូវស៊ីផ្លែទំពាំងបាយជូរនោះអស់។
\s5
\v 40 អ្នករាល់គ្នានឹងមានដើមអូលីវ នៅពាសពេញទឹកដីរបស់អ្នករាល់គ្នា ប៉ុន្តែ អ្នករាល់គ្នានឹងមិនប្រេងសម្រាប់លាបខ្លួនឡើយ ដ្បិត ផ្លែអូលីវនឹងជ្រុះអស់។
\v 41 អ្នករាល់គ្នានឹងបង្កើតបានកូនប្រុសកូនស្រី តែពួកគេមិនបានរស់នៅជាមួយអ្នករាល់គ្នាឡើយ ព្រោះខ្មាំងសត្រូវនឹងនាំពួកគេទៅជាឈ្លើយ។
\s5
\v 42 អស់ទាំងដើមឈើ និងផលផ្លែដែលកើតពីដីរបស់អ្នករាល់គ្នា នោះនឹងត្រូវសត្វកណ្តូបស៊ីបង្ហិនអស់។
\v 43 ជនបរទេសដែលរស់នៅជាមួយអ្នករាល់គ្នានឹងមានអំណាចកាន់តែខ្លាំងឡើងៗលើអ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងចុះឱនថយកាន់តែទាបទៅៗ។
\v 44 គេនឹងឲ្យអ្នករាល់គ្នាខ្ចី តែអ្នករាល់គ្នាមិនបានឲ្យគេខ្ចីទេ គេនឹងបានខ្ពង់ខ្ពស់បំផុត ហើយអ្នករាល់គ្នាវិញអន់ជាងគេបំផុត។
\s5
\v 45 បណ្តាសាទាំងនេះនឹងធ្លាក់មកលើអ្នករាល់គ្នា ហើយនឹងនៅជាប់ជាមួយអ្នករាល់គ្នាជានិច្ច រហូតទាល់តែអ្នករាល់គ្នាវិនាស។ ព្រោះអ្នករាល់គ្នាមិនបានស្តាប់តាមព្រះបន្ទូលរបស់ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាឡើយ អ្នករាល់គ្នាមិនបានកាន់តាមបទបញ្ជា និងច្បាប់របស់ព្រះអង្គ ដែលព្រះអង្គបានបង្គាប់អ្នកឡើយ។
\v 46 បណ្តាសាទាំងនេះនឹងនៅជាប់ជាមួយអ្នករាល់គ្នា និងលើពូជពង្សរបស់អ្នករាល់គ្នាជាទីសម្គាល់ និងការអស្ចារ្យរហូតតទៅ។
\s5
\v 47 នៅពេលអ្វីៗទាំងអស់ដែលសម្បូរសប្បាយ ដោយព្រោះអ្នករាល់គ្នាមិនបានគោរពបម្រើព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាដោយចិត្តអរសប្បាយ និងដោយស្មោះអស់ពីចិត្តឡើយ
\v 48 ហេតុនេះ អ្នករាល់គ្នានឹងត្រូវបម្រើខ្មាំងសត្រូវ ដែលព្រះអម្ចាស់នឹងចាត់ឲ្យមកទាស់នឹងអ្នករាល់គ្នា គឺអ្នករាល់គ្នានឹងបម្រើគេទាំងស្រេកឃ្លាន​ ទាំងអាក្រាត ហើយខ្វះខាតអ្វីៗទាំងអស់។ ព្រះអង្គនឹងដាក់នឹមដែកនៅលើកអ្នករាល់គ្នា រហូតទាល់តែអ្នករាល់គ្នាវិនាសសូន្យ។
\s5
\v 49 ព្រះអម្ចាស់នឹងនាំប្រជាជាតិមួយពីស្រុកឆ្ងាយ គឺពីចុងផែនដីមក ដូចជាសត្វឥន្ទ្រីហើរ មកប្រហារអ្នករាល់គ្នា ហើយអ្នករាល់គ្នាស្តាប់ភាសារបស់ប្រជាជាតិនោះមិនបានទេ
\v 50 ពួកគេមានទឹកមុខសាហាវ​ ហើយមិនគោរពចាស់ទុំ​ ហើយក៏គ្មានចិត្តមេត្តាដល់កូនក្មេងដែរ។
\v 51 ពួកគេនឹងបរិភោគសត្វ និងភោគផលដែលកើតមកពីដីរបស់អ្នករាល់គ្នា រហូតទាល់តែអ្នករាល់គ្នាវិនាសអស់។ ពួកគេមិនទុកឲ្យអ្នករាល់គ្នាមានស្រូវ ឬស្រាទំពាំងបាយជូរថ្មី ប្រេង កូនគោ កូនចៀមឲ្យនៅសល់សម្រាប់អ្នកឡើយ រហូតទាស់តែគេធ្វើឲ្យអ្នករាល់គ្នាវិនាស។
\s5
\v 52 ពួកគេនឹងឡោមព័ទ្ធទីក្រុងរបស់អ្នករាល់គ្នាទាំងអស់ដែលអ្នករាល់គ្នារស់នៅ ពួកគេនឹងរលំកំពែងក្រុងដ៏ខ្ពស់ ហើយមាំនៅក្នុងទឹកដីរបស់អ្នករាល់គ្នា ដែលកំពែងជាទីទុកចិត្តរបស់អ្នករាល់គ្នា។ គេនឹងឡោមព័ទ្ធទាំងអស់នៅក្នុងទីក្រុងរបស់អ្នករាល់គ្នា ពាសពេញក្នុងទឹកដីដែលព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាប្រទានឲ្យអ្នករាល់គ្នា។
\v 53 ក្នុងពេលសត្រូវឡោមព័ទ្ធ​អ្នកជុំវិញ អ្នករាល់គ្នានឹងរងទុក្ខវេទនាយ៉ាងខ្លាំង រហូតដល់ស៊ីសាច់កូនរបស់ខ្លួន គឺកូនប្រុសកូនស្រីដែលព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាប្រទានឲ្យ។
\s5
\v 54 បុរសណាដែលមានចិត្តទន់ភ្លន់ជាងគេ ហើយមានចិត្តស្លូតបូតក្នុងចំណោមអ្នករាល់គ្នា​ អ្នកនោះបែរជាសម្លក់សម្លឹង បងប្អូន និងប្រពន្ធជាទីស្រឡាញ់របស់អ្នករាល់គ្នា និងកូនរបស់ខ្លួនដែលនៅសេសសល់។
\v 55 ដូច្នេះ គេមិនព្រមចែកសាច់កូនរបស់ខ្លួន ដែលកំពុងតែបរិភោគ ឲ្យនរណាម្នាក់ឡើយ ដ្បិត គ្មានអ្វីនៅសេសសល់ ពេលខ្មាំងសត្រូវឡោមព័ទ្ធទីក្រុងទាំងប៉ុន្មានរបស់អ្នករាល់គ្នា និងគ្រាដែលអ្អ្នករាល់គ្នាជួបការលំបាក រងទុក្ខវេទនាជាខ្លាំង។
\s5
\v 56 ស្រ្តីណាដែលទន់ភ្លន់ស្លូតបូតហើយមានចិត្តមេត្តាក្នុងចំណោមអ្នករាល់គ្នា ជាស្រ្តីដែលមិនហ៊ានយកជើងជាន់នឹងដីផងនោះ ដោយព្រោះនាងទន់ភ្លន់ និងថ្នមខ្លួន នោះបែជាសម្លក់សម្លឹងប្តីជាទីស្រឡាញ់ និងកូនប្រុសកូនស្រីរបស់ខ្លួន
\v 57 ហើយទារកដែលទើបនឹងចេញពីផ្ទៃរបស់នាង ទៅធ្វើម្ហូបបរិភោគស្ងាត់ៗតែម្នាក់ឯង ដោយព្រោះខ្វះខាត ក្នុងគ្រាដែលខ្មាំងសត្រូវឡោមព័ទ្ធទីក្រុងទាំងប៉ុន្មានរបស់អ្នក ក្នុងគ្រាដែលរងទុក្ខវេទនាយ៉ាងខ្លាំង។
\s5
\v 58 ប្រសិនបើ អ្នករាល់គ្នាមិនកាន់តាមព្រះបន្ទូលទាំងប៉ុន្មានក្នុងក្រឹត្យវិន័យ ដែលបានកត់ទុកក្នុងគម្ពីរនេះ ដើម្បីឲ្យអ្នករាល់គ្នាកោតខ្លាចព្រះនាមដ៏រុងរឿង និងគួរស្ញែងខ្លាចរបស់ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាទេ
\v 59 នោះ ព្រះអម្ចាស់នឹងប្រហារអ្នករាល់គ្នា និងពូជពង្សរបស់អ្នករាល់គ្នា ដោយសម្តែងការអស្ចារ្យ ធ្វើឲ្យកើតដំបៅ និងជំងឺធ្ងន់ៗ ដែលមិនអាចមើលជាបាន។
\s5
\v 60 ព្រះអង្គនឹងធ្វើឲ្យកើតមានជំងឺផ្សេងៗ ដែលធ្លាប់កើតចំពោះជនជាតិអេស៊ីប ដែលអ្នករាល់គ្នាភ័យខ្លាចនោះ​ ហើយជំងឺទាំងនោះនឹងនៅជាប់ជាមួយអ្នករាល់គ្នា។
\v 61 ព្រះអម្ចាស់នឹងទម្លាក់គ្រប់ទាំងជំងឺ និងគ្រោះកាចគ្រប់យ៉ាង ដែលមិនបានកត់ទុកក្នុងគម្ពីរក្រឹត្យវិន័យនេះ រហូតទាល់តែវិនាស។
\v 62 ទោះពីដើមអ្នករាល់គ្នាមានគ្នាច្រើន ដូចជាផ្កាយនៅលើមេឃ និងក្លាយទៅជាប្រជាជនមួយដ៏តូច ដោយព្រោះអ្នករាល់គ្នាមិនបានស្តាប់តាមព្រះបន្ទូលរបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។
\s5
\v 63 ព្រះអម្ចាស់សព្វព្រះហប្ញទ័យប្រទានឲ្យអ្នករាល់គ្នាមានសេចក្តីល្អ ហើយឲ្យអ្នករាល់គ្នាកើនចំនួនច្រើនឡើងយ៉ាងណា នោះព្រះអង្គក៏សព្វព្រះហប្ញទ័យធ្វើឲ្យអ្នករាល់គ្នាវិនាស​ ហើយបំផ្លាញអ្នករាល់គ្នាយ៉ាងនោះដែរ​។ ព្រះអង្គនឹងដកអ្នករាល់គ្នាចេញពីទឹកដី ដែលអ្នករាល់គ្នាចូលទៅកាន់កាប់។
\v 64 ព្រះអម្ចាស់នឹងកម្ចាត់កម្ចាយអ្នករាល់គ្នាទៅក្នុងចំណោមប្រជាជនទាំងអស់ ចាប់ពីជើងមេឃម្ខាង ទៅជើងមេឃម្ខាង នៅទីនោះ អ្នករាល់គ្នានឹងគោរពបម្រើព្រះដទៃ ជាព្រះដែលអ្នករាល់គ្នា និងដូចតារបស់អ្នករាល់គ្នាមិនដែលស្គាល់ គឺព្រះធ្វើពីឈើ និងថ្ម។
\s5
\v 65 ក្នុងចំណោមប្រជាជាតិទាំងនោះ អ្នករាល់គ្នានឹងមិនបានសុខសាន្ត ហើយក៏មិនមែនជាកន្លែងដែលអ្នករាល់គ្នាសម្រាកដែរ ផ្ទុយទៅវិញ ព្រះអម្ចាស់នឹងធ្វើឲ្យចិត្តអ្នករាល់គ្នាញ័ររន្ធត់ ធ្វើឲ្យភ្នែករបស់អ្នករាល់គ្នាស្រវាំង ហើយធ្វើឲ្យព្រលឹងរបស់អ្នករាល់គ្នាទុក្ខព្រួយលំបាក។
\v 66 ជីវិតរបស់អ្នករាល់គ្នានឹងគ្មានទីកំណត់នៅចំពោះមុខអ្នករាល់គ្នា​ អ្នករាល់គ្នាភ័យខ្លាចទាំងយប់ទាំងថ្ងៃ ហើយគ្មានសង្ឈឹមនឹងរស់នៅទៀតឡើយ។
\s5
\v 67 នៅពេលព្រឹក អ្នករាល់គ្នានឹងពោលថា​ សូមឲ្យល្ងាចឆាប់មកដល់! ហើយដល់ពេលល្ងាច នោះអ្នករាល់គ្នាពោលថា សូមឲ្យព្រឹកឆាប់មកដល់! ព្រោះតែក្នុងចិត្តរបស់អ្នករាល់គ្នាភ័យខ្លាច ដោយព្រោះហេតុការណ៍ដែលអ្នករាល់គ្នាឃើញផ្ទាល់នឹងភ្នែក បណ្តាលឲ្យអ្នករាល់គ្នាភ័យខ្លាច។
\v 68 ព្រះអម្ចាស់នឹងនាំអ្នករាល់គ្នា ចូលទៅក្នុងទឹកដីអេស៊ីបវិញតាមនាវា នៅតាមផ្លូវដែលខ្ញុំបានប្រាប់អ្នករាល់គ្នាថា អ្នករាល់គ្នានឹងមិនបានឃើញផ្លូវនោះទៀតឡើយ។ នៅទីនោះ អ្នករាល់គ្នានឹងលក់ខ្លួនឲ្យទៅខ្មាំងសត្រូវ ដើម្បីធ្វើជា បាវបម្រើប្រុសស្រីរបស់គេ តែគ្មាននរណាទិញអ្នករាល់គ្នាឡើយ»។
\s5
\c 29
\cl ជំពូក ២៩
\p
\v 1 ទាំងនេះគឺជាពាក្យនៃសេចក្តីសញ្ញា ដែលព្រះអម្ចាស់បានបង្គាប់ឲ្យលោកម៉ូសេកោះហៅជនជាតិអ៊ីស្រាអែលនៅក្នុងទឹកដី ម៉ូអាប់ ក្រៅពីសេចក្តីសញ្ញាដែលព្រះអង្គបានតាំងជាមួយពួកគេនៅ ភ្នំហោរែប។
\s5
\v 2 លោកម៉ូសេបានកោះហៅជនជាតិអ៊ីស្រាអែលទាំងអស់មក ហើយមានប្រសាសន៍ថា៖ «អ្នករាល់គ្នាបានឃើញផ្ទាល់នឹងភ្នែក គ្រប់ទាំងហេតុការណ៍ដែលព្រះអម្ចាស់បានធ្វើនៅក្នុងទឹកដីអេស៊ីបនៅចំពោះស្តេចផារ៉ោន និងពួកមហាតលិក ព្រមទាំងប្រជារាស្រ្តទាំងអស់នៅទឹកដីអេស៊ីប
\v 3 អ្នករាល់គ្នាបានឃើញព្រះអង្គដាក់ទោសពួកគេយ៉ាងធ្ងន់ធ្ងរ ព្រមទាំងទីសម្គាល់ និងការអស្ចារ្យដ៏ធំ។
\v 4 ប៉ុន្តែ រហូតមកដល់សព្វថ្ងៃនេះ ព្រះអម្ចាស់មិនបានប្រទានឲ្យអ្នករាល់គ្នាមានចិត្តដែលអាចស្វែងយល់ មានភ្នែកដែលអាចមើលឃើញ ឬមានត្រចៀកដែលស្តាប់ឮនៅឡើយ។
\s5
\v 5 យើងបានដឹកនាំអ្នករាល់គ្នាក្នុងទីរហោស្ថានអស់រយៈពេលសែសិបឆ្នាំ សម្លៀកបំពាក់របស់អ្នករាល់គ្នាមិនចេះសឹក រេចរឹល ហើយស្បែកជើងរបស់អ្នកក៏មិនបានសឹកដែរ។​
\v 6 អ្នករាល់គ្នាមិនបានបរិភោគនំបុ័ង ឬផឹកស្រាទំពាំងបាយជូរ ឬគ្រឿងស្រវឹងណាសោះឡើយ ដើម្បីឲ្យអ្នករាល់គ្នាដឹងថា ខ្ញុំគឺជាព្រះអម្ចាស់ជាព្រះរបស់អ្នក។
\s5
\v 7 ពេលអ្នករាល់គ្នាមកដល់ទីនេះ ព្រះបាទស៊ីហុនជាស្តេចក្រុងហែសបូន និងព្រះបាទអុកជាស្តេចនៃទឹកដីបាសាន បានចេញមកច្បាំងនឹងយើង ហើយយើងក៏បានវាយឈ្នះពួកគេ។
\v 8 ពួកយើងដណ្តើមបានទឹកដីរបស់ពួកគេ ហើយក៏ចែកមរតកដល់ពួកកុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេ ចំនួនពាក់កណ្តាល។
\v 9 ដូច្នេះ ចូរកាន់ ហើយប្រព្រឹត្តតាមសេចក្តីដែលមានចែងទុកក្នុងសម្ពន្ធមេត្រី ដើម្បីឲ្យអ្នករាល់គ្នាបានចម្រើនឡើង ក្នុងគ្រប់កិច្ចការដែលអ្នករាល់គ្នាធ្វើ។
\s5
\v 10 នៅថ្ងៃនេះ អ្នកទាំងអស់គ្នាកំពុងឈរនៅចំពោះព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា គឺមានពួកមេដឹកនាំ មានទាំងកុលសម្ពន្ធ ពួកចាស់ទុំរបស់អ្នករាល់គ្នា ពួកមេទ័ព និងបុរសនៃជនជាតិអ៊ីស្រាអែលទាំងអស់​
\v 11 ពួកកូនតូចៗរបស់អ្នករាល់គ្នា ប្រពន្ធរបស់អ្នករាល់គ្នា​ និងជនបរទេសដែលរស់នៅក្នុងជំរំជាមួយគ្នា​ គឺចាប់ពីពួកអ្នកពុះអុសរហូតដល់អ្នករាល់គ្នារែកទឹក។
\s5
\v 12 ត្រូវចងសម្ពន្ធមមេត្រីជាមួយព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា ដោយសច្ចាថា​ ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាព្រះអង្គស្បថនឹងអ្នកនៅថ្ងៃនេះ
\v 13 ធ្វើដូច្នេះ ដើម្បីឲ្យអ្នករាល់គ្នានឹងទៅជាប្រជារាស្រ្តរបស់ព្រះអង្គនៅថ្ងៃនេះ ហើយព្រះអង្គនឹងធ្វើជាព្រះរបស់អ្នករាល់គ្នា​ ដូចដែលព្រះអង្គមានព្រះបន្ទូលជាមួយនឹងអ្នករាល់គ្នា​​​ ដូចព្រះអង្គបានស្បថនឹងលោកអប្រាហំា លោកអ៊ីុសាក លោកយ៉ាកុបជាបុព្វបុរសរបស់អ្នករាល់គ្នា។
\s5
\v 14 ព្រះអង្គម្ចាស់មិនគ្រាន់តែចងសម្ពន្ធមេត្រីជាមួយអ្នករាល់គ្នា ដែលបានសច្ចាថាអនុវត្តតាមប៉ុណ្ណោះទេ
\v 15 គឺជាមួយអស់អ្នកដែលឈរនៅទីនេះ នៅចំពោះព្រះភក្រ្តព្រះអម្ចាស់​ជាព្រះរបស់យើង នៅថ្ងៃនេះ​ ព្រមទាំងអ្នកទាំងអស់ដែលមិនទាន់កើតដែរ។
\v 16 អ្នករាល់គ្នាដឹងស្រាប់ហើយថា យើងធ្លាប់រស់នៅក្នុងទឹកដីអេស៊ីបរបៀបណា ហើយយើងបានឆ្លងកាត់ទឹកដីរបស់ប្រជាជាតិនានាដោយរបៀបណា។
\s5
\v 17 អ្នករាល់គ្នាបានឃើញការគួរស្អប់ខ្ពើមរបស់គេ គឺព្រះដែលធ្វើពីឈើ និងពីថ្ម ពីប្រាក់ និងពីមាស ដែលនៅក្នុងចំណោមពួកគេ។
\v 18 ដូច្នេះ មិនត្រូវឲ្យនរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នា ទោះបីមានបុរស ឬស្រ្តីណា​ ឬពូជអំបូរណា ឬកុលសម្ព័ន្ធណាមួយក្តី​​ ដែលមានចិត្តបែរចេញពីព្រះអម្ចាស់ជាព្រះរបស់យើង ហើយទៅគោរពបម្រើព្រះនានារបស់ប្រជាជាតិទាំងនោះ។ ចូរប្រយ័ត្នក្រែងលោក្នុងចំណោមអ្នករាល់គ្នា មាននរណាម្នាក់ក្លាយទៅជាប្ញសគល់ ដែលបង្កជាតិពុលល្វីងជូរចត់ឡើយ។
\v 19 ក្រោយពីបានឮពាក្យសម្បថនេះហើយ ត្រូវឲ្យពរដល់ខ្លួននៅក្នុងចិត្តថា ខ្ញុំនឹងមានសេចក្តីសុខ ទោះបីខ្ញុំដើរតាមចិត្តរឹងចចេសរបស់ខ្ញុំក៏ដោយ។ គំនិតដូច្នេះ នឹងធ្វើឲ្យពួកគេអន្តរាយទាំងអស់គ្នា ទាំងមនុស្សល្អ ទាំងមនុស្សអាក្រក់។
\s5
\v 20 ព្រះអម្ចាស់នឹងមិនអត់ទោសឲ្យមនុស្សបែបនេះឡើយ ផ្ទុយទៅវិញ សេចក្តីខ្ញាល់ និងសេចក្តីប្រច័ណ្ឌរបស់ព្រះអម្ចាស់ មុខជាឆាបឆេះគេ ហើយគ្រប់ទាំងបណ្តាសាដែលកត់ទុកក្នុងគម្ពីរនេះក៏នឹងកើតមានដល់គេ រួចព្រះអម្ចាស់នឹងលុបបំបាត់ឈ្មោះរបស់ពួកគេពីផែនដីនេះ។
\v 21 ព្រះអម្ចាស់នឹងញែកអ្នកនោះ ពីចំណោមកុលសម្ព័ន្ធនានានៃជនជាតិអ៊ីស្រាអែល ដើម្បីឲ្យរងទុកវេទនា ស្របតាមពាក្យអស់ទាំងបណ្តាសានៃសម្ពន្ធមេត្រី ដែលមានចែងទុកក្នុងគម្ពីរក្រឹត្យវិន័យនេះ។
\s5
\v 22 ឯកូនចៅរបស់អ្នករាល់គ្នាដែលកើតនៅជំនាន់ក្រោយ មានពួកជនបរទេសដែលមកពីស្រុកឆ្ងាយ កាលណាគេឃើញសេចក្តីវេទនានៅក្នុងទឹកដីនោះ និងជំងឺផ្សេងៗដែលព្រះអម្ចាស់ធ្វើឲ្យកើតមានចំពោះទឹកដីនេះ
\v 23 គឺទឹកដីទាំងមូលត្រូវឆេះដោយស្ពាន់ធ័រ​ និងអំបិល គ្មាននរណាអាចសាបព្រោះ គ្មានដំណាំអ្វីដុះ​ សូម្បីតែស្មៅក៏គ្មានផង ហើយត្រូវបំផ្លាញដូចក្រុងសូដុម ក្រុងកូម៉ូរ៉ា ក្រុងអាដម៉ា និងក្រុងសេប៉ោម ដែរជាទីក្រុងដែលព្រះអម្ចាស់បំផ្លាញ ដោយសេចក្តីខ្ញាល់ និងព្រះពិរោធរបស់ព្រះអង្គ​
\v 24 ប្រជាជាតិទាំងអស់ពោលថា ហេតុអ្វីបានជាព្រះអម្ចាស់ប្រព្រឹត្តបែបដូច្នេះចំពោះទឹកដីនេះ? ហេតុអ្វីបានជាព្រះអង្គខ្ញាល់បែបនេះ?
\s5
\v 25 នោះគេនឹងឆ្លើយតបវិញថា គឺដោយសារពួកគេបានបោះបង់ចោលសម្ពន្ធមេត្រី ដែលព្រះអម្ចាស់ជាព្រះនៃបុព្វបុរសរបស់ពួកគេ ដែលព្រះអង្គបានចងជាមួយពួកគេ នៅពេលដែលព្រះអង្គបាននាំពួកគេចេញពីទឹកដីអេស៊ីប
\v 26 ហើយពួកគេបាននាំគ្នាទៅគោរពបម្រើព្រះដទៃ ជាព្រះដែលគេមិនបានស្គាល់ ហើយព្រះអង្គក៏មិនអនុញ្ញាតឲ្យពួកគេថ្វាយបង្គំដែរ។
\s5
\v 27 ហេតុនេះហើយ បានជាព្រះអម្ចាស់ព្រះពិរោធយ៉ាងខ្លាំងទាស់នឹងទឹកដីនេះ ហើយទម្លាក់អស់ទាំងបណ្តាសាដែលបានចែងទុកក្នុងគម្ពីរនេះ កើតមានដល់ពួកគេ។
\v 28 ព្រះអម្ចាស់បានដកពួកគេចេញពីទឹកដីរបស់ខ្លួន ដោយព្រះហប្ញទ័យខ្ញាល់យ៉ាងខ្លាងបំផុត ហើយព្រះអង្គបានបោះពួកគេចោលទៅក្នុងទឹកដីមួយទៀត រហូតមកដល់សព្វថ្ងៃនេះ។
\s5
\v 29 មានតែព្រះអម្ចាស់ជាព្រះរបស់យើងតែប៉ុណ្ណោះ ដែលជ្រាបនូវអ្វីៗដែលលាក់កំបាំងនេះ ព្រះអង្គបើកឲ្យយើង និងកូនចៅរបស់យើងគ្រប់ជំនាន់តទៅ ដើម្បីឲ្យយើងប្រព្រឹត្តតាមអស់ទាំងពាក្យក្នុងក្រឹត្យវិន័យនេះ។
\s5
\c 30
\cl ជំពូក ៣០
\p
\v 1 នៅពេលសេចក្ដីទាំងនេះបានកើតលើអ្នករាល់គ្នា គឺការប្រទានព្រះពរ និងបណ្ដាសា ​ដែលខ្ញុំបានដាក់នៅមុខអ្នករាល់គ្នា ហើយនៅពេលអ្នករាល់គ្នានឹកឃើញសេចក្ដីទាំងនេះ នៅក្នុងចំណោមប្រជាជាតិដទៃទាំងអស់ ជាកន្លែងដែលព្រះអម្ចាស់ជាព្រះនៃអ្នករាល់គ្នាបានបណ្ដេញអ្នករាល់គ្នា
\v 2 ព្រមទាំងនៅពេលអ្នករាល់គ្នាវិលត្រលប់មកកាន់ព្រះអម្ចាស់ជាព្រះនៃអ្នករាល់គ្នាវិញ ហើយស្ដាប់តាមព្រះសូរសៀងរបស់ព្រះអង្គ ក្នុងគ្រប់ការទាំងអស់ដែលខ្ញុំកំពុងបង្គាប់អ្នករាល់គ្នានៅថ្ងៃនេះ ទាំងអ្នករាល់គ្នា និងកូនចៅរបស់អ្នករាល់គ្នាដោយអស់អំពីចិត្ត និងអស់អំពីព្រលឹងរបស់អ្នករាល់គ្នា
\v 3 នោះព្រះអម្ចាស់ជាព្រះនៃអ្នករាល់គ្នានឹងស្ដារស្ថានភាពរបស់អ្នករាល់គ្នា និងមានព្រះហឫទ័យអាណិតអាសូរដល់អ្នករាល់គ្នាព្រះអង្គនឹងបែរមក ហើយប្រមូលផ្ដុំអ្នករាល់គ្នាវិញ ចេញពីប្រជាជនទាំងអស់ជាកន្លែងដែលព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាបានកម្ចាត់កម្ចាយអ្នករាល់ទៅនោះ។
\s5
\v 4 ប្រសិនបើ ប្រជាជនដែលត្រូវខ្ចាត់ខ្ចាយទៅកន្លែងឆ្ងាយបំផុតនៅលើផែនដី ក៏ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នានឹងប្រមូលអ្នករាល់គ្នា ហើយព្រះអង្គនឹងនាំអ្នករាល់គ្នាចេញពីទីនោះ។
\v 5 ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នានឹងនាំអ្នករាល់គ្នាចូលទៅកាន់ទឹកដីដែលដូនតារបស់អ្នករាល់គ្នាបានកាន់កាប់ ហើយអ្នករាល់គ្នានឹងកាន់កាប់ទឹកដីនោះម្ដងទៀត ​ព្រះអង្គនឹងធ្វើការល្អ ហើយនឹងចម្រើនអ្នករាល់គ្នាបន្ថែមទៀត គឺច្រើនជាងព្រះអង្គបានប្រទានដល់ដូនតារបស់អ្នករាល់គ្នាទៅទៀត។
\s5
\v 6 ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នានឹងកាត់ស្បែកចិត្តរបស់អ្នករាល់គ្នា ហើយចិត្តរបស់ពូជពង្សអ្នករាល់គ្នា ដូច្នេះ អ្នករាល់គ្នាត្រូវស្រឡាញ់ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាដោយអស់អំពីចិត្ត និងអស់អំពីព្រលឹងរបស់អ្នករាល់គ្នា ធ្វើដូច្នេះ អ្នករាល់គ្នាអាចរស់នៅបាន។
\v 7 ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាទម្លាក់បណ្ដាសាទាំងអស់នេះលើសត្រូវ និងលើអ្នកណាដែលស្អប់អ្នករាល់គ្នា ព្រមទាំងអស់អ្នកណាដែលបៀតបៀនអ្នករាល់គ្នា។
\v 8 អ្នករាល់គ្នានឹងត្រឡប់មកវិញ ហើយស្ដាប់តាមព្រះសូរសៀងរបស់ព្រះអម្ចាស់ អ្នករាល់គ្នានឹងប្រព្រឹត្តតាមសេចក្ដីបង្គាប់ទាំងអស់ ដែលខ្ញុំកំពុងបង្គាប់អ្នករាល់គ្នានៅថ្ងៃនេះ។
\s5
\v 9 ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នានឹងធ្វើប្រទានឲ្យអ្នករាល់គ្នាបានចម្រុងចម្រើនកិច្ចការដែលដៃអ្នករាល់គ្នាបានធ្វើ ទាំងផលផ្លែនៃអ្នករាល់គ្នា ទាំងផលនៃហ្វូងសត្វរបស់អ្នក ព្រមទាំងផលដែលកើតចេញដីរបស់អ្នករាល់គ្នា ដ្បិត ព្រះអម្ចាស់នឹងរីករាយប្រោសឲ្យអ្នករាល់គ្នាម្តងទៀត ដូចជាព្រះអង្គបានរីករាយនឹងដូនតារបស់អ្នករាល់គ្នាដែរ។
\v 10 ព្រះអង្គនឹងកាន់តាមសេចក្ដីនេះ ប្រសិនបើ អ្នករាល់គ្នាស្ដាប់តាមព្រះសូរសៀងរបស់ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា ​គឺកាន់តាមសេចក្ដីបង្គាប់របស់ព្រះអង្គ និងបទបញ្ជាដែលបានចារនៅក្នុងគម្ពីរក្រឹតវិន័យនេះ ប្រសិនបើ អ្នករាល់គ្នាបែរមកព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាវិញ ដោយអស់អំពីចិត្ត និងអស់អំពីព្រលឹងរបស់អ្នករាល់គ្នា។
\s5
\v 11 ដ្បិត សេចក្ដីបង្គាប់ ដែលខ្ញុំកំពុងតែបង្គាប់អ្នករាល់គ្នានៅថ្ងៃនេះ គឺមិនពិបាកខ្លាំងពេកសម្រាប់អ្នករាល់គ្នាទេ ហើយក៏មិនមែននៅឆ្ងាយដែរ។
\v 12 សេចក្ដីនេះមិនមែននៅលើស្ថានសួគ៌ទេ ​ដូច្នេះហើយ អ្នករាល់គ្នាគួរតែនិយាយថា តើអ្នកណានឹងឡើងទៅដើម្បីពួកយើង និងនាំសេចក្ដីទាំងនេះចុះមកឲ្យយើង ព្រមទាំងធ្វើឲ្យយើងអាចនឹងស្ដាប់ឮផង ដើម្បីឲ្យយើងប្រតិបត្តិតាម?
\s5
\v 13 ក៏មិនមែននៅត្រើយខាងនាយសមុទ្រ ដូច្នេះ អ្នករាល់គ្នាគួរនិយាយថា តើអ្នកណានឹងឆ្លងសមុទ្រសម្រាប់ពួកយើង និងនាំយកព្រះបន្ទូលមកកាន់ពួកយើង ហើយធ្វើឲ្យពួកយើងបានឮ ដើម្បីឲ្យយើងអាចនឹងប្រតិបិត្តតាមផង?
\v 14 ប៉ុន្តែ ព្រះបន្ទូលគឺនៅក្បែរនឹងអ្នករាល់គ្នា គឺនៅក្នុងមាត់ និងចិត្តរបស់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាអាចប្រតិបតិ្តតាមបាន។
\s5
\v 15 មើល៍ ថ្ងៃនេះខ្ញុំបានដាក់ជីវិត​ និងសេចក្ដីល្អ នៅពីមុខអ្នករាល់គ្នា ព្រមទាំងសេចក្ដី និងអំពើអាក្រក់។
\v 16 ប្រសិនបើ អ្នករាល់គ្នាស្ដាប់តាមច្បាប់នៃព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាដែលខ្ញុំកំពុងតែបង្គាប់អ្នករាល់គ្នានៅថ្ងៃនេះ ដើម្បីស្រឡាញ់ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា ដោយដើរតាមផ្លូវរបស់ព្រះអង្គ និងកាន់តាមសេចក្ដីបង្គាប់របស់អង្គ ព្រមទាំងបទបញ្ជា និងបញ្ញាតិទាំងឡាយរបស់ព្រះអង្គ នោះអ្នករាល់គ្នានឹងមានជីវិតរស់នៅ និងចម្រើនឡើង ហើយព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នានឹងប្រទានព្រះពរដល់អ្នករាល់គ្នា នៅក្នុងទឹកដីដែលអ្នករាល់គ្នានឹងចូលទៅកាន់កាប់នោះ។
\s5
\v 17 ប៉ុន្តែ ប្រសិនបើ ចិត្តរបស់អ្នករាល់គ្នាងាកចេញ និងមិនព្រមស្ដាប់ តែបណ្ដោយឲ្យគេទាញអ្នករាល់គ្នាទៅថ្វាយបង្គំ និងគោរពប្រតិបតិ្តដល់ព្រះដទៃ
\v 18 នោះសូមខ្ញុំប្រកាសប្រាប់អ្នករាល់គ្នានៅថ្ងៃនេះថា អ្នករាល់គ្នានឹងត្រូវវិនាសជាប្រាកដ អ្នករាល់គ្នានឹងមិនមានអាយុវែងនៅលើទឹកដី ដែលអ្នករាល់គ្នានឹងឆ្លងកាត់ទន្លេយ័រដាន់ ដើម្បីចូលទៅកាន់កាប់ឡើយ។
\s5
\v 19 ខ្ញុំហៅមេឃ និងផែនដីធ្វើជាសាក្សីប្រឆាំងនឹងអ្នករាល់គ្នានៅថ្ងៃនេះថា​ ខ្ញុំបានដាក់ជីវិត និងសេចក្ដីស្លាប់ ព្រះពរ និងបណ្ដាសា នៅពីមុខអ្នករាល់គ្នា ដូច្នេះ ចូរជ្រើសរើសជីវិត ដើម្បីឲ្យអ្នករាល់គ្នាអាចរស់នៅបាន ទាំងអ្នក និងពូជពង្សរបស់អ្នករាល់គ្នា។
\v 20 ធ្វើយ៉ាងនេះ ដើម្បីបញ្ជាក់ថា អ្នករាល់គ្នាស្រឡាញ់ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា ដើម្បីស្តាប់តាមព្រះសូរសៀង និងនៅជាប់នឹងព្រះអង្គ។ ដ្បិតព្រះអង្គគឺជាជីវិតរបស់អ្នករាល់គ្នា និងជាអាយុយឺនយូររបស់អ្នករាល់គ្នាធ្វើដូច្នេះ ដើម្បីឲ្យអ្នករាល់គ្នាអាចរស់នៅក្នុងទឹកដី ដែលព្រះអម្ចាស់បានស្បថចំពោះដូនតារបស់អ្នក គឺចំពោះលោកអប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប ថានឹងប្រទានដល់ពួកលោក»។
\s5
\c 31
\cl ជំពូក ៣១
\p
\v 1 លោកម៉ូសេបានមានប្រសាសន៍ទៅកាន់ប្រជាជនអ៊ីស្រាអែលទាំងមូល។
\v 2 លោកមានប្រសាន៍ទៅកាន់ពួកគេថា៖ «ខ្ញុំឥឡូវ មានអាយុមួយរយម្ភៃឆ្នាំហើយ ខ្ញុំមិនអាចបន្តដឹកនាំអ្នករាល់គ្នាទៀតទេ
\v 3 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ខ្ញុំថា ខ្ញុំនឹងមិនអាចឆ្លងទន្លេយ័រដាន់បានទេ។ ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា ព្រះអង្គនឹងយាងនៅមុខអ្នករាល់គ្នា ព្រះអង្គនឹងបំផ្លាញប្រជាជាតិទាំងនេះ ចេញពីមុខអ្នករាល់គ្នា ហើយអ្នកនឹងដកហូតយកទឹកដីរបស់ពួកគេ។ លោកយ៉ូស្វេនឹងឆ្លងទន្លេនៅពីមុខអ្នករាល់គ្នា ដូចជាព្រះអម្ចាស់មានព្រះបន្ទូល។
\s5
\v 4 ព្រះអម្ចាស់នឹងប្រព្រឹត្តជាមួយពួកគេ ដូចដែលព្រះអង្គបានប្រព្រឹត្តជាមួយនឹងស៊ីហុន និងអុកជាស្ដេចនៃជនជាតិអាម៉ូរី ព្រមទាំងទឹកដីរបស់ពួកគេ ជាទឹកដីដែលព្រះអង្គបានបំផ្លាញ។
\v 5 ព្រះអម្ចាស់នឹងប្រទានជ័យជម្នះដល់អ្នករាល់គ្នាឲ្យយកឈ្នះពួកគេ នៅពេលអ្នករាល់គ្នាប្រឈមមុខនឹងពួកគេ នៅក្នុងការប្រយុទ្ធ ហើយអ្នករាល់គ្នានឹងប្រព្រឹត្តចំពោះពួកគេ តាមសេចក្ដីដែលខ្ញុំបានបង្គាប់អ្នករាល់គ្នា។
\v 6 ចូរមានកម្លាំង និងចិត្តក្លាហានឡើង កុំភ័យខ្លាច ហើយតក់ស្លុតនៅចំពោះពួកគេឲ្យសោះ ដ្បិត ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា ព្រះអង្គគឺជាព្រះដែលយាងទៅជាមួយអ្នកហើយ ព្រះអង្គនឹងមិនចាកចេញ ឬបោះបង់អ្នករាល់គ្នាចោលឡើយ»។
\s5
\v 7 លោកម៉ូសេបានហៅលោកយ៉ូស្វេហើយមានប្រសាសន៍ទៅលោកនៅចំមុខប្រជាជនអ៊ីស្រាអែលថា៖ «ចូរមានកម្លាំង និងចិត្តក្លាហានឡើយ ​ដ្បិត អ្នកនឹងនាំប្រជាជនទាំងនេះ ចូលទៅកាន់ទឹកដីដែលព្រះអម្ចាស់បានស្បថចំពោះដូនតារបស់ពួកគេ ថានឹងប្រទានឲ្យពួកគេ។ អ្នកនឹងត្រូវឲ្យពួកគេចាប់យកទឹកដីនោះជាមរតករបស់ពួកគេ។
\v 8 ព្រះអម្ចាស់ ព្រះអង្គគឺជាព្រះដែលនាំមុខអ្នក ព្រះអង្គនឹងគង់នៅជាមួយអ្នក ព្រះអង្គនឹងមិនចាកចេញ ឬបោះបង់អ្នកចោលឡើយ ចូរកុំភ័យខ្លាចឲ្យសោះ ចូរកុំបំបាក់ទឹកចិត្តឲ្យសោះ»។
\s5
\v 9 លោកម៉ូសេបានសរសេរក្រឹត្យវិន័យនេះ ហើយបានប្រគល់ឲ្យទៅកាន់ពួកបូជាចារ្យជាកូនចៅពួកលេវី ជាអ្នកដែលសែងហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ លោកក៏បានប្រគល់ជូនចំពោះពួកចាស់ទុំនៃអ៊ីស្រាអែលផងដែរ។
\v 10 លោកម៉ូសេបានបង្គាប់ពួកគេ ហើយមានប្រសាសន៍ថា៖ «នៅចុងឆ្នាំ រាល់ប្រាំពីរឆ្នាំម្ដង គឺនៅពេលកំណត់នៃឆ្នាំដែលត្រូវដោះលែង ក្នុងពេលបុណ្យបារាំ
\v 11 ពេលដែលប្រជាជនអ៊ីស្រាអែលទាំងអស់បានបង្ហាញខ្លួននៅចំពោះព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា នៅកន្លែងដែលព្រះអង្គនឹងជ្រើសរើសសម្រាប់ជាទីសក្ការ ហើយអ្នកនឹងត្រូវអានក្រឹត្យវិន័យនេះនៅមុខប្រជាជនអ៊ីស្រាអែលទាំងអស់ ឲ្យគេពួកគេបានឮ។
\s5
\v 12 ចូរប្រមូលផ្ដុំប្រជាជន ទាំងប្រុស ទាំងស្រី ព្រមទាំងកូនក្មេង និងជនជាតិដ៏ទៃដែលរស់នៅក្នុងក្រុងរបស់អ្នក ដើម្បីឲ្យពួកគេអាចឮ ហើយបានរៀនផង ហើយដើម្បីឲ្យពួកគេអាចនឹងកោតខ្លាចព្រះអម្ចាស់ជាព្រះនៃអ្នក ព្រមទាំងកាន់តាមសេចក្ដីដែលបានចែងក្នុងក្រឹត្យវិន័យនេះផង។
\v 13 ចូរធ្វើដូច្នេះ ដើម្បីឲ្យកូនៗរបស់ពួកគេ ដែលមិនបានស្គាល់ អាចនឹងឮ ហើយរៀនដើម្បីកោតខ្លាចព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា ដូចជាអ្នករស់នៅក្នុងទឹកដីដែលអ្នកនឹងឆ្លងកាត់ទន្លេដើម្បីកាន់កាប់នោះ»។
\s5
\v 14 ព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់លោកម៉ូសេថា៖ «មើល៍ ថ្ងៃដែលអ្នកត្រូវស្លាប់ជិតមកដល់ហើយ ចូរហៅលោកយ៉ូស្វេ ហើយ​ចូលមកក្នុងត្រសាលនៃការប្រជុំ ដើម្បីយើងនឹងប្រទានសេចក្ដីបង្គាប់ដល់លោក»។ លោកម៉ូសេ និងលោកយ៉ូស្វេបានចូលរួមក្នុងត្រសាលប្រជុំ។
\v 15 ព្រះអម្ចាស់បានលេចមកក្នុងត្រសាល នៅក្នុងបង្គោលពពក បង្គោលពពកនោះឈរនៅពីលើទ្វារត្រសាល។
\s5
\v 16 ព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់លោកម៉ូសេថា៖ «មើល៍ អ្នកនឹងត្រូវដេកលក់ទៅជាមួយដូនតារបស់អ្នក ហើយប្រជាជននេះនឹងលើកគ្នា ហើយប្រព្រឹត្តអំពើផិតក្បត់ទៅតាមព្រះដទៃ ក្នុងទឹកដីដែលពួកគេចូលទៅរស់នៅ។ ពួកគេនឹងបោះបង់ចោលយើង ហើយបានកាត់ផ្ដាច់សម្ពន្ធមេត្រីដែលយើងបានចងជាមួយពួកគេ។
\s5
\v 17 បន្ទាប់មក នៅថ្ងៃនោះ សេចក្ដីក្រោធរបស់យើងនឹងត្រូវឆួលឡើងប្រឆាំងនឹងពួកគេ ហើយយើងនឹងបោះបង់ពួកគេ។ យើងនឹងគេចព្រះចេញពីពួកគេ នោះពួកគេនឹងត្រូវលេបត្របាក់អស់ទៅ។ គ្រោះមហន្តរាយ និងបញ្ហាជាច្រើននឹងកើតឡើងចំពោះពួកគេ ដូច្នេះហើយ នៅថ្ងៃនោះពួកគេនិយាយថា គ្រោះមហន្តរាយទាំងនេះ បានកើតឡើងលើពួកយើង តើមិនមែនដោយសារតែព្រះជាម្ចាស់មិនគង់ក្នុងចំណោមយើងទេឬ?
\v 18 យើងនឹងពិតជាគេចមុខចេញពីពួកគេនៅថ្ងៃនោះ ដោយសារតែសេចក្ដីអាក្រក់ទាំងអស់ដែលពួកគេបានប្រព្រឹត្ត ព្រោះពួកគេបានងាកបែរទៅរកព្រះដទៃ។
\s5
\v 19 ដូច្នេះ ឥឡូវនេះ ចូរសរសេរចម្រៀងនេះ សម្រាប់ខ្លួនអ្នក ហើយបង្រៀនចម្រៀងនេះទៅដល់ប្រជាជនអ៊ីស្រាអែល។ ចូរដាក់ចម្រៀងនេះនៅក្នុងមាត់ ដើម្បីឲ្យចម្រៀងនេះធ្វើជាសាក្សីដល់យើង ប្រឆាំងនឹងប្រជាជនអ៊ីស្រាអែល។
\v 20 ដ្បិតនៅពេលដែលយើងបាននាំពួកគេចូលទៅទឹកដីដែលយើងបានស្បថចំពោះបុព្វបុរសពួកគេថានឹងប្រទានដល់គេ ទឹកដីដែលពេញដោយទឹកដោះគោ ទឹកឃ្មុំ និងពេលពួកគេបរិភោគហើយ គេបានធំធាត់ នោះពួកគេនឹងងាកបែរទៅរកព្រះដទៃ ហើយពួកគេនឹងបម្រើព្រះទាំងនោះ ហើយពួកគេនឹងមើលងាយ ពួកគេនឹងកាត់ផ្ដាច់សម្ពន្ធមេត្រីរបស់យើង។
\s5
\v 21 ពេលដែលអំពើអាក្រក់ និងបញ្ហាជាច្រើនកើតឡើងលើប្រជាជននេះ នោះចម្រៀងនេះនឹងធ្វើជាសាក្សីទាស់នឹងពួកគេ (ដ្បិត ចម្រៀងនេះនឹងមិនអាចលុបចេញពីមាត់របស់ពូជពង្សពួកគេឡើយ)។ ដ្បិត យើងដឹងអំពីផែនការដែលពួកគេបង្កើតនៅថ្ងៃនេះ សូម្បីតែមុនពេលដែលយើងបាននាំពួកគេចូលទៅក្នុងទឹកដីដែលយើងបានសន្យានឹងពួកគេ»។
\s5
\v 22 ដូច្នេះ លោកម៉ូសេបានសរសេរចម្រៀងនេះ នៅថ្ងៃនោះ​ ហើយបានបង្រៀនចម្រៀងនេះដល់ប្រជាជនអ៊ីស្រាអែល។
\v 23 ព្រះអម្ចាស់បានប្រទានសេចក្ដីបង្គាប់មួយឲ្យលោកយ៉ូស្វេជាកូនរបស់លោកនូន ហើយមានព្រះបន្ទូលថា៖ «ចូរមានកម្លាំង និងចិត្តក្លាហានឡើង ដ្បិត អ្នកនឹងត្រូវនាំប្រជាជនអ៊ីស្រាអែលចូលទៅទឹកដីដែលយើងបានស្បថចំពោះអ្នក ហើយយើងនឹងគង់នៅជាមួយអ្នក»។
\s5
\v 24 សេចក្ដីនេះកើតឡើងនៅពេលដែលលោកម៉ូសេបានបញ្ចប់ការសរសេរព្រះបន្ទូលនៃក្រឹត្យវិន័យនេះទុកក្នុងគម្ពីរ
\v 25 លោកម៉ូសេបង្គាប់ពួកលេវី ដែលសែងហឹបសម្ពន្ធមេត្រីនៃព្រះអម្ចាស់ ហើយលោកមានប្រសាសន៍ថា៖
\v 26 «ចូរយកគម្ពីរក្រឹត្យវិន័យ ហើយដាក់ដាក់ក្បែរហឹបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ជាព្រះរបស់អ្នក ដូច្នេះ គម្ពីរក្រឹត្យវិន័យនេះអាចធ្វើជាសាក្សីទាស់នឹងអ្នក។
\s5
\v 27 ដ្បិត ខ្ញុំដឹងអំពីចិត្តបះបោរ និងចិត្តរឹងរុសរបស់អ្នក មើល៍ កាលណាខ្ញុំរស់នៅជាមួយអ្នករាល់គ្នានៅឡើយ អ្នកបានបះបោរ ប្រឆាំងនឹងព្រះអម្ចាស់ ចុះទម្រាំតែខ្ញុំស្លាប់ទៀត តើអ្នករាល់គ្នានឹងបះបោរខ្លាំងយ៉ាងណាទៅ?
\v 28 ចូរប្រមូលពួកចាស់ទុំនៃកុលសម័្ពន្ធរបស់អ្នករាល់គ្នា និងមេដឹកនាំទាំងអស់របស់អ្នករាល់គ្នា មកឯខ្ញុំ ដើម្បីឲ្យខ្ញុំបាននិយាយប្រាប់ពាក្យទាំងនេះដល់ពួកគេ ព្រមទាំងយកមេឃ និងផែនដីធ្វើជាសាក្សីប្រឆាំងនឹងអ្នករាល់គ្នា។
\v 29 ដ្បិត ខ្ញុំដឹងថា បន្ទាប់ពីខ្ញុំស្លាប់ទៅ នោះអ្នករាល់គ្នានឹងបង្ខូចខ្លួន ហើយងាកបែរចេញពីផ្លូវដែលខ្ញុំបានបង្គាប់អ្នករាល់គ្នា នោះគ្រោះមហន្តរាយនឹងកើតឡើងលើអ្នករាល់គ្នា ពេញមួយជីវិតរបស់អ្នក។ ការនេះនឹងកើតឡើង ដោយសារតែអ្នករាល់គ្នានឹងទៅប្រព្រឹត្តអ្វីដែលជាអំពើអាក្រក់នៅចំពោះព្រះអម្ចាស់ បណ្ដាលឲ្យព្រះអង្គមានសេចក្ដីក្រោធ ដោយអំពើដែលអ្នកបានប្រព្រឹត្ត។
\s5
\v 30 លោកម៉ូសេបានសូត្រដាក់ក្នុងត្រចៀករបស់ប្រជាជនអ៊ីស្រាអែលទាំងអស់ដែលកំពុងជួបប្រជុំ គឺជាពាក្យដែលនៅក្នុងចម្រៀងនេះរហូតចប់។
\s5
\c 32
\cl ជំពូក ៣២
\p
\v 1 ឱផ្ទៃមេឃ​អើយ ចូរស្ដាប់សេចក្ដីដែលខ្ញុំនិយាយ។ ផែនដីអើយ ចូរស្ដាប់ពាក្យដែលខ្ញុំនិយាយ។
\v 2 សូមឲ្យការបង្រៀនរបស់ខ្ញុំហូរចុះមកដូចជាភ្លៀង សូមឲ្យពាក្យសំដីរបស់ខ្ញុំ ដូចជាទឹកសន្សើម ដូចជាភ្លៀងរលឹម ធ្លាក់លើស្មៅខៀវខ្ចី ហើយដូចជាទឹកស្រោចលើដំណាំ។
\s5
\v 3 ដ្បិត ខ្ញុំនឹងប្រកាសពីព្រះនាមព្រះអម្ចាស់ និងលើតម្កើងភាពថ្កុំថ្កើងនៃព្រះរបស់យើង។
\v 4 ព្រះអង្គជាថ្មដា កិច្ចការរបស់ព្រះអង្គគឺល្អគ្រប់លក្ខណ៍ ដ្បិត អស់ទាំងផ្លូវរបស់ព្រះអង្គគឺទៀងត្រង់។ ព្រះអង្គគឺជាព្រះដែលស្មោះត្រង់ ព្រះអង្គគ្មានសេចក្ដីទុច្ចរិតទេ។ ព្រះអង្គជាព្រះដែលសុចរិត និងយុតិ្តធម៌។
\s5
\v 5 ពួកគេបានប្រព្រឹត្តយ៉ាងអាក្រក់ប្រឆាំងនឹងព្រះអង្គ។ ពួកគេមិនមែនជាកូនរបស់ព្រះអង្គទេ។ នេះគឺជាសៅហ្មងរបស់ពួកគេ។ ពួកគេគឺជាជំនាន់មនុស្សអាក្រក់ ហើយរៀចវេរ។
\v 6 មនុស្សល្ងីល្ងើ និងឥតប្រាជ្ញាអើយ តើអ្នករាល់គ្នាសង់គុណព្រះអម្ចាស់ដោយប្រព្រឹត្តបែបនេះមែនទេ? តើព្រះអង្គមិនជាព្រះបិតា ជាព្រះតែមួយអង្គដែលបានបង្កើតអ្នករាល់គ្នាមកទេឬ? ព្រះអង្គបានបង្កើតអ្នករាល់គ្នា និងតាំងអ្នកឡើងផង។
\s5
\v 7 ចូរនឹកចាំពីថ្ងៃពីចាស់បុរាណ ចូរពិចារណាពីអាយុច្រើនឆ្នាំដែលកន្លងទៅ។ ចូរសួរឪពុករបស់អ្នករាល់គ្នា នោះលោកនឹងបង្ហាញអ្នករាល់គ្នាឲ្យដឹង ហើយសួរពួកចាស់ទុំ នោះពួកគេនឹងប្រាប់អ្នករាល់គ្នាហើយ។
\v 8 នៅពេលព្រះដ៏ខ្ពស់បំផុតបានប្រទានទឹកដីឲ្យប្រជាជាតិទាំងឡាយ ទុកជាមរតក ពេលដែលព្រះអង្គបានបែងចែកមនុស្សលោកទាំងអស់ចេញពីគ្នា ហើយព្រះអង្គបានកំណត់ព្រំដែនឲ្យប្រជាជននានា តាមចំនួននៃព្រះរបស់ពួកគេ។
\s5
\v 9 ដ្បិត ចំណែករបស់ព្រះអម្ចាស់គឺជាប្រជារាស្រ្តរបស់ព្រះអង្គ លោកយ៉ាកុបគឺជាចំណែកមរតករបស់ព្រះអង្គ។
\v 10 ព្រះអង្គបានរកឃើញលោកនៅទឹកដីដែលស្ងាត់ ហួតហែង ក្នុងទីរហោស្ថាន គ្មានជីជាតិ និងឮតែសម្លេងស្រែកយំ ព្រះអង្គបានការពារលោក ហើយថែទាំលោក ព្រះអង្គបានការពារលោកដូចជាព្រះកែវព្រះនេត្ររបស់ព្រះអង្គ។
\s5
\v 11 ដូចសត្វឥន្ទ្រីដែលការពារសំបុក និងហើរការពារពីលើកូន ព្រះអម្ចាស់ត្រដាងស្លាបរបស់ព្រះអង្គ ហើយទទួលពួកគេ និងទ្រនៅលើចំអេងស្លាបរបស់ព្រះអង្គ។
\v 12 ព្រះអម្ចាស់តែមួយព្រះអង្គបាននាំលោក គ្មានព្រះដទៃណាដែលបាននៅជាមួយលោកឡើយ។
\s5
\v 13 ព្រះអង្គបានធ្វើឲ្យលោកនៅលើទឹកដីដែលមានទីខ្ពស់ ហើយព្រះអង្គបានចម្អែតលោកដោយផលផ្លែចេញពីស្រែចម្ការ ព្រះអង្គបានចិញ្ចឹមលោកដោយទឹកឃ្មុំចេញពីថ្ម និងប្រេងដែលចេញពីច្រាំងថ្មដ៏រឹង។
\s5
\v 14 លោកបរិភោគខ្លាញ់ចេញពីហ្វូងសត្វ ហើយផឹកទឹកដោះចេញពីហ្វូងចៀម ជាមួយនឹងខ្លាញ់របស់កូនចៀម និងចៀមឈ្មោលនៃទឹកដីបាសាន ព្រមទាំងពពែផង ហើយស្រូវសាលីល្អបំផុត ហើយអ្នករាល់គ្នាក៏បានផឹកស្រាដែលធ្វើពីទំពាំងបាយជូរដែរ។
\s5
\v 15 ប៉ុន្តែ យេស៊ូរូនបានធំធាត់ និងមានកម្លាំងរឹងប៉ឹង អ្នកបានធំធាត់ អ្នកបានធំធាត់ខ្លាំង ហើយអ្នកបានបរិភោគ លោកបានបោះបង់ព្រះជាម្ចាស់ដែលបានបង្កើតលោកមក ហើយលោកបានមិនទទួលយកថ្មដានៃសេចក្ដីសង្គ្រោះរបស់លោក។
\v 16 ពួកគេធ្វើឲ្យព្រះអម្ចាស់មានសេចក្ដីប្រចណ្ឌ ដោយព្រះដទៃរបស់ពួកគេ ហើយដោយអំពើគួរស្អប់ខ្ពើមរបស់ពួកគេ ពួកគេធ្វើឲ្យព្រះអង្គព្រះពិរោធ។
\s5
\v 17 ពួកគេថ្វាយយញ្ញបូជាដល់ពួកអារក្ស ដែលមិនជាព្រះពិត ព្រះដែលពួកគេមិនបានស្គាល់ ជាព្រះដែលទើបតែនឹងកើតមក ជាព្រះរបស់ដូនតារបស់អ្នកមិនបានភ័យខ្លាច។
\v 18 អ្នករាល់គ្នាបានមិនបានខ្វល់ពីព្រះអង្គជាថ្មដា ដែលជាព្រះបិតា ហើយបានភ្លេចព្រះអង្គជាព្រះដែលបានបង្កើតអ្នករាល់គ្នាមក។
\s5
\v 19 ព្រះអម្ចាស់បានទតឃើញការនេះ ហើយព្រះបានបដិសេធពួកគេ ដោយព្រោះបុត្រធីរបស់ព្រះអង្គបានធ្វើឲ្យព្រះអង្គព្រះពិរោធ។
\v 20 ព្រះអង្គមានព្រះបន្ទូលថា៖ «យើងនឹងបែរព្រះភក្រ្តចេញពីពួកគេ» «យើងនឹងចាំទតមើលចុងក្រោយរបស់ពួកគេជាយ៉ាងណា ដ្បិត ពួកគេជាតំណរមនុស្សរឹងចចេស ជាកូនចៅដែលគ្មានចិត្តស្មោះត្រង់។
\s5
\v 21 ពួកគេបានធ្វើឲ្យយើងប្រចណ្ឌ ដោយសាររបស់ដែលមិនមែនជាព្រះ និងបានធ្វើឲ្យយើងខឹងដោយសារការឥតប្រយោជន៍របស់ពួកគេ។ យើងនឹងធ្វើឲ្យពួកគេច្រណែន ដោយសារពួកអ្នកដែលមិនមែនជាប្រជាជនណាមួយ ហើយដោយប្រជាជាតិមួយដែលល្ងីល្ងើ យើងនឹងធ្វើឲ្យពួកគេខឹង។
\s5
\v 22 ដ្បិត ភ្លើងកំហឹងរបស់យើងបានឆាបឆួលឡើង ហើយឆេះទៅដល់ស្ថានឃុំព្រលឹងមនុស្សស្លាប់ គឺលេបត្របាក់ផែនដី និងភោគផលរបស់ផែនដី ហើយឆាបឆេះគ្រឹះភ្នំនានា។
\s5
\v 23 យើងនឹងបង្ករមហន្ដរាយដល់ពួកគេ ​យើងនឹងបាញ់ព្រួញរបស់យើងទាំងអស់ទៅលើគេ
\v 24 ពួកគេនឹងចុះខ្សោយដោយការស្រែកឃ្លាន ហើយលេបត្របាក់ដោយសារភ្លើងឆេះ និងការបំផ្លាញយ៉ាងជូរចត់ យើងនឹងបញ្ជូនពួកគេទៅក្នុងចង្កូមរបស់សត្វព្រៃ និងសត្វលូនវារនៅលើដីឲ្យចឹកគេផង។
\s5
\v 25 នៅខាងក្រៅផ្ទះ ពួកគេនឹងស្លាប់ដោយសារមុខដា ហើយនៅក្នុងបន្ទប់ដេកពួកគេនឹងស្លាប់ដោយភ័យខ្លាំង។ ការនេះនឹងបំផ្លាញទាំងកំលោះ និងក្រមុំ ទាំងទារកនៅបៅ ទាំងចាស់សក់ស្កូវផង។
\v 26 យើងបាននិយាយថា យើងនឹងកម្ចាត់កម្ចាយពួកគេឲ្យវិនាសទៅឆ្ងាយ យើងនឹងលុបបំបាត់ការនឹកចាំអំពីពួកគេ ចេញពីមនុស្សលោកទៅ។
\s5
\v 27 ប៉ុន្តែ យើងខ្លាចថាខ្មាំងសត្រូវរបស់ពួកគេអួតអាង ហើយសត្រូវរបស់ពួកគេអាចនឹងកាត់សេចក្ដីខុស ហើយគេអាចនឹងនិយាយថា ដៃរបស់ពួកយើងខ្លាំង យើងអាចនឹងសម្រេចការងារទាំងអស់បាន។
\s5
\v 28 ដ្បិត អ៊ីស្រាអែលគឺជាប្រជាជាតិមួយគ្មានប្រាជ្ញា ហើយគ្មានអ្នកចេះដឹងទេ។
\v 29 អូ បើសិនពួកគេជាមនុស្សមានប្រាជ្ញា និងជាមនុស្សចេះដឹង នោះពួកគេអាចពិចារណាអំពីវាសនាដែលនឹងកើតមានចំពោះពួកគេហើយ!
\s5
\v 30 តើមនុស្សម្នាក់អាចនឹងដេញមនុស្សមួយពាន់នាក់ ហើយដាក់មនុស្សពីរនាក់ប្រយុទ្ធជាមួយម៉ឺននាក់ដូចម្ដេចទៅ បើព្រះដ៏ជាថ្មដារបស់គេមិនបានលក់គេ ហើយព្រះអម្ចាស់មិនបានប្រគល់ពួកគេទៅខ្មាំងសត្រូវទេនោះ?
\v 31 ដ្បិត ថ្មដាខ្មាំងសត្រូវរបស់ពួកយើងគឺមិនដូចជាថ្មដារបស់ពួកយើងឡើយ សូម្បីតែខ្មាំងសត្រូវរបស់ពួកយើង ក៏ទទួលស្គាល់ដូច្នេះដែរ។
\s5
\v 32 ដ្បិត ដើមទំពាំងបាយជូររបស់ពួកគេ ចេញមកពីដើមទំពាំងបាយជូរនៃក្រុងសូដុម ហើយចេញចម្ការនៃក្រុងកូម៉ូរ៉ា ផ្លែទំពាំងបាយជូររបស់ពួកគេគឺជាផ្លែទំពាំងបាយជូរពុល ហើយចង្កោមរបស់ពួកគេក៏ល្វីងដែរ។
\s5
\v 33 ស្រាទំពាំងបាយជូររបស់ពួកគេគឺមានជាតិពុលនៃពស់ និងដូចជាពិសដ៏សាហាវរបស់ពួកគេពស់វែក។
\v 34 តើមិនមានគម្រោងការដែលលាក់កំបាំង ដោយយើងទាំងបិទត្រានៅក្នុងឃ្លាំងរបស់យើងទេឬ?
\s5
\v 35 ការសងសឹក និងការតបទៅវិញគឺស្រេចតែលើយើង នៅពេលនោះ ជើងរបស់ពួកគេរអិល ដ្បិត ថ្ងៃនៃអន្តរាយសម្រាប់ពួកគេគឺជិតមកដល់ ហើយថ្ងៃដែលពួកគេទទួលការអាក្រក់ក៏នឹងកើតឡើងយ៉ាងរហ័សដែរ»។
\s5
\v 36 ដ្បិត ព្រះអម្ចាស់នឹងប្រទានភាពត្រឹមត្រូវដល់ប្រជារាស្រ្តរបស់ព្រះអង្គ ហើយព្រះអង្គនឹងអាណិតមេត្តាដល់អ្នកបម្រើរបស់ព្រះអង្គ។ ព្រះអង្គនឹងទតឃើញថាកម្លាំងរបស់ពួកគេគឺបាត់អស់ហើយ ហើយគ្មានអ្នកណាម្នាក់នៅសល់ឡើយ ទាំងទាសករ ឬអ្នកជាផង។
\s5
\v 37 បន្ទាប់មក ព្រះអង្គនឹងមានព្រះបន្ទូលថា៖ «តើព្រះរបស់ពួក ជាថ្មដាដែលពួកគេបានយកចាទីពឹងនោះ នៅឯណាទៅ?
\v 38 ព្រះដែលបានទទួលទានខ្លាញ់នៃយញ្ញបូជារបស់ពួកគេ និងផឹកស្រាទំពាំងបាយជូរនៃតង្វាយច្រូចរបស់ពួកគេ? ចូរឲ្យពួកគេក្រោកឡើង និងជួយអ្នកចុះ ចូរឲ្យពួកគេធ្វើជាអ្នកការពារអ្នកចុះ។
\s5
\v 39 ឥឡូវនេះ មើល៍ គឺយើងនេះហើយដែលជាព្រះ គ្មានព្រះឯណាក្រៅពីយើងទេ យើងសម្លាប់ ហើយប្រោសឲ្យរស់ យើងធ្វើឲ្យរបួស ហើយយើងប្រោសឲ្យជា គ្មានអ្នកណាម្នាក់អាចសង្គ្រោះអ្នករាល់គ្នាចេញពីដៃរបស់យើងបានទេ។
\v 40 ដ្បិតយើងលើកដៃរបស់យើងទៅលើស្ថានសួគ៌ ហើយស្បថក្នុងនាមយើងដែលមានព្រះជន្មអស់កល្បជានិច្ច។
\s5
\v 41 នៅពេលយើងសំរួចមុខដាវដែលភ្លឺចាំងរបស់យើង ហើយដៃរបស់យើងចាប់កាន់សេចក្ដីត្រឹមត្រូវ យើងនឹងសងសឹកខ្មាំងសត្រូវបស់យើង ហើយយើងនឹងសងវិញដល់អស់អ្នកណាដែលស្អប់យើង។
\s5
\v 42 យើងនឹងធ្វើឲ្យគ្រាប់ព្រួញរបស់យើងស្រវឹងជាមួយឈាម ហើយដាវរបស់យើងនឹងលេបត្របាក់សាច់ និងឈាមនៃអ្នកដែលស្លាប់ ព្រមទាំងពួកឈ្លើយ ហើយចាប់ពីក្បាលរបស់អ្នកដឹកនាំរបស់ពួកខ្មាំងសត្រូវ»។
\s5
\v 43 ចូរឲ្យ​ប្រជាជាតិរបស់អ្នក អរសប្បាយឡើង ជាមួយនឹងប្រជាជននៃព្រះ ដ្បិត ព្រះអង្គនឹងសងសឹកជួសអ្នកបម្រើរបស់ព្រះអង្គ ព្រះអង្គនឹងសងសឹកចំពោះពួកខ្មាំងសត្រូវ ហើយព្រះអង្គនឹងធ្វើឲ្យទឹកដី និងប្រជារាស្រ្តរបស់ព្រះអង្គរួចផុតពីភាពសៅហ្មង។
\s5
\v 44 លោកម៉ូសេ និងលោកយ៉ូស្វេ ជាកូនរបស់លោកនូន បាននាំយក ព្រះបន្ទូលទាំងប៉ុន្មាននៅក្នុងចម្រៀងនេះទៅប្រាប់ប្រជាជនទាំងអស់ឲ្យបានឮ។
\v 45 លោកម៉ូសេបានសូត្រព្រះបន្ទូលទាំងអស់នោះ ទៅកាន់ប្រជាជនអ៊ីស្រាអែល។
\s5
\v 46 លោកម៉ូសេបាននិយាយទៅកាន់ពួកគេថា «ចូរនឹកចាំគ្រប់ទាំងពាក្យដែលខ្ញុំបានទូន្មានអ្នករាល់គ្នានៅថ្ងៃនេះ ដើម្បីឲ្យអ្នករាល់គ្នាអាចបង្គាប់ដល់កូនចៅរបស់អ្នកដើម្បីឲ្យពួកគេកាន់តាមគ្រប់ទាំងព្រះបន្ទូលនៅក្នុងក្រឹត្យវិន័យនេះ។
\v 47 ដ្បិតនេះមិនមែនជាបញ្ហាតូចតាចសម្រាប់អ្នកទេ ពីព្រោះសេចក្តីនេះគឺជាជីវិតរបស់អ្នករាល់គ្នាវិញ ហើយតាមរយះការនេះអ្នករាល់គ្នានឹងរស់នៅបានយូរអង្វែងនៅក្នុងទឹកដីដែលអ្នករាល់គ្នានឹងឆ្លងកាត់ទន្លេយ័ដាន់ចូរទៅកាន់កាប់»។
\s5
\v 48 ព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់លោកម៉ូសេនៅថ្ងៃនោះដែរថា
\v 49 «ចូរឡើងទៅកំពូលភ្នំនេបូដែលសិ្ថតនៅជួរភ្នំអាបារីនក្នុងទឹកដីម៉ូអាប់ទល់មុខនឹងទន្លេយ័ដាន់ហើយសម្លឹងមើលទឹកដីកាណានដែលយើងប្រគល់ដល់ប្រជាជនអ៊ីស្រាអែលទុកជាកម្មសិទ្ធិ។
\s5
\v 50 អ្នកនឹងស្លាប់នៅភ្នំដែលអ្នកឡើងទៅនោះហើយអ្នកនឹងបានជួបជុំជាមួយនឹងដូនតារបស់អ្នក ដូចលោកអើរ៉ុន ដែលបានស្លាប់នៅលើភ្នំហោរ ហើយបានជួបជុំដូនតារបស់គាត់ដែរ។
\v 51 ការនេះនឹងកើតឡើងដោយសារអ្នកមិនបានស្មោះត្រង់ចំពោះខ្ញុំក្នុងចំណោមប្រជាជនអ៊ីស្រាអែលកាលនៅក្បែរប្រភពទឹកមេរីបានៅកាដេសក្នុងទីហោរស្ថានស៊ីន ពីព្រោះអ្នកមិនបានលើកតម្កើងយើង និងគោរពយើងនៅចំពោះមុខប្រជាជនអ៊ីស្រាអែលទេ។
\v 52 ដ្បិត អ្នកនឹងឃើញទឹកដីដែលនៅចំពោះមុខអ្នក ប៉ុន្តែ អ្នកនឹងមិនអាចទៅទីនោះបានទេ ដែលជាទឹកដីដែលយើងបានប្រគល់ឲ្យទៅប្រជាជនអ៊ីស្រាអែលឡើយ»។
\s5
\c 33
\cl ជំពូក ៣៣
\p
\v 1 នេះគឺជាពរដែលលោកម៉ូសេជាអ្នកសំណប់របស់ព្រះ បានឲ្យពរដល់ប្រជាជនអ៊ីុស្រាអែលមុនពេលសេចក្ដីស្លាប់របស់គាត់មកដល់។
\v 2 លោកមានប្រសាសន៍ថា៖ «ព្រះអម្ចាស់បានយាងមកពីស៊ីណៃ ហើយបានបំភ្លឺពីភ្នំសៀរមកលើពួកគេ។ ព្រះអង្គបានជះពន្លឺពីភ្នំប៉ារ៉ាន ហើយព្រះអង្គបានយាងមកជាមួយទេវតាទាំងសល់សែន។ ព្រះអង្គកាន់ក្រឹត្យវិន័យចេញពីព្រះហស្តសាំ្តរបស់ព្រះអង្គ ដែលមានពន្លឺដូចជាភ្លើង។
\s5
\v 3 ប្រាកដណាស់ ព្រះអង្គស្រឡាញ់ប្រជារាស្រ្តរបស់ព្រះអង្គ ហើយព្រះអង្គរក្សាប្រជាជនដ៏វិសុទ្ធរបស់ព្រះអង្គ សិ្ថតនៅក្នុងព្រះហស្តរបស់ព្រះអង្គ ហើយពួកគេក្រាបនៅទៀបព្រះបាទាព្រះអង្គ ដើម្បីទទួលព្រះបន្ទូលរបស់ព្រះអង្គ។
\v 4 លោកម៉ូសេបានប្រគល់ក្រឹត្យវិន័យឲ្យពួកយើង គឺជាមរតករបស់កូនចៅលោកយ៉ាកុប។
\s5
\v 5 នៅពេលមេដឹកនាំដែលជាស្តេចនៅក្នុងពួកយេស៊ូរូន និងកុលសម្ព័ន្ធទាំងអស់នៃជនជាតិអ៊ីស្រាអែល បានជួបជុំគ្នា។
\v 6 សូមឲ្យលោករូបេនដែលមានជីវិតរស់នៅ កុំឲ្យស្លាប់ឡើយ ហើយឲ្យគេកើនចំនួនច្រើនឡើង។
\s5
\v 7 នេះគឺជាពររបស់កុលសម្ព័ន្ធយូដា។ លោកម៉ូសេថ្លែងថា៖ «ឱព្រះអម្ចាស់អើយ សូមព្រះអង្គព្រះសណ្តាប់ពាក្យរបស់យូដា ហើយសូមនាំគេចូលទៅឯបងប្អូនរបស់ខ្លួនវិញ។ សូមឲ្យគេជួយការពារបងប្អូនរបស់ខ្លួន ក្នុងពេលដែលពួកគេទាស់ប្រឆាំងជាមួយនឹងខ្មាំងសត្រូវ។
\s5
\v 8 ចំពោះកុលសម្ព័ន្ធលេវី លោកម៉ូសេនិយាយថា៖ រីឯធូមីម និងយូរីម ព្រះអង្គបានប្រគល់ឲ្យទៅកូនចៅលេវី ជាពួកអ្នកដែលបរិសុទ្ធរបស់ព្រះអង្គ ដែលព្រះអង្គបានល្បងលពួកគេនៅត្រង់ម៉ាសា ដែលព្រះអង្គវិនិច្ឆ័យទាសពួកគេនៅត្រង់មាត់ទឹកមេរីបា។
\s5
\v 9 បុរសម្នាក់ដែលបាននិយាយអំពីឪពុកម្តាយរបស់គេថា៖ «ខ្ញុំមិនបានឃើញពួកគាត់ទេ»។ ហើយគេក៏មិនបានទទួលស្គាល់បងប្អូនរបស់ខ្លួនដែរ និងមិនរវល់នឹងកូនចៅរបស់ខ្លួនទៅទៀត។ ដ្បិត គេបានកាន់តាមព្រះបន្ទូលរបស់ព្រះអង្គ ហើយកាន់តាមសេចក្តីសញ្ញារបស់ព្រះអង្គ។
\s5
\v 10 ពួកគេបង្រៀនបញ្ញត្តិរបស់ព្រះអង្គដល់កូនចៅលោកយ៉ាកុប ហើយបង្រៀនក្រឹត្យវិន័យដល់កូនចៅអ៊ីស្រាអែល។ ហើយពួកគេដុតគ្រឿងក្រអូបថ្វាយចំពោះព្រះអង្គ ហើយថ្វាយតង្វាយទាំងមូលនៅលើអាសនៈរបស់ព្រះអង្គ។
\s5
\v 11 ឱព្រះអម្ចាស់អើយ សូមប្រទានពរឲ្យពួកគេមានកម្លាំង ហើយប្រទានពរដល់អ្វីៗដែលពួកគេធ្វើ។ សូមបំបាក់ចង្កេះដល់ពួកអ្នកដែលលើកគ្នាទាស់ប្រឆាំងនឹងពួកគេ ដូច្នេះ គេត្រូវបរាជ័យហើយងើបលែងរួច។
\s5
\v 12 រីឯកូនចៅបេនយ៉ាមីន លោកម៉ូសេមានប្រសាសន៍ថា៖ ព្រះអម្ចាស់ស្រឡាញ់បេនយ៉ាមីនណាស់ ហើយគេនឹងរស់នៅក្បែរព្រះអង្គដោយសុខសាន្ត ព្រះអម្ចាស់នឹងការពារពួកគេជានិច្ច ហើយពួកគេនឹងរស់នៅក្នុងព្រះហស្តរបស់ព្រះអង្គ។
\s5
\v 13 រីឯកូនចៅយ៉ូសែប លោកម៉ូសេមានប្រសាសន៍ថា៖ «សូមឲ្យទឹកដីរបស់គាត់បានទទួលពរតាមរយៈព្រះអម្ចាស់ ដោយរបស់ពិសេសដែលមានតម្លៃពីស្ថានសួគ៌ ជាទឹកសន្សើម និងពីទីជម្រៅដែលនៅខាងក្រោម។
\s5
\v 14 សូមឲ្យទឹកដីរបស់គាត់ទទួលពរផលដែលដាំដុះជាច្រើនដែលនៅក្រោមកម្តៅថ្ងៃ និងបង្កើតភោគផលយ៉ាងច្រើនជារៀងរាល់ខែ
\v 15 ជាភោគផលដែលវិសេសនៅលើភ្នំបុរាណ និងសម្បូរភោគផលនៅភ្នំដ៏អស់កល្ប។
\s5
\v 16 សូមឲ្យទឹកដីរបស់ពួកគេទទួលបានពរ ដោយរបស់ដ៏វិសេស ដែលកើតចេញដី និងភាពសម្បូរបែបនៃផែនដី ហើយព្រះគុណរបស់ព្រះអង្គ ដែលគង់នៅក្នុងគុម្ពបន្លា។ សូមឲ្យពរហូរមកលើក្បាលរបស់លោកយ៉ូសែប និងនៅលើថ្ងាសរបស់លោក ដែលជាមេគ្រប់គ្រងលើបងប្អូនរបស់លោក។
\s5
\v 17 លោកដូចជា គោឈ្មោលដំបូង ដែលមានកម្លាំងខ្លាំង ហើយស្នែងរបស់លោកដូចជា ស្នែងនៃគោព្រៃ។ ហើយលោកនឹងរុញច្រានប្រជាជនទាំងអស់ ដោយសារនោះស្នែង រហូតដល់ចុងនៃផែនដី។ គឺជាពួកអេប្រាអ៊ីម ដែលមានគ្នាច្រើនអនេក និងពួកម៉ាណាសេដែលមានគ្នាទាំងពាន់ទាំងម៉ឺនដែរ។
\s5
\v 18 រីឯកុលសម្ព័ន្ធសាប់យូឡូន លោកម៉ូសេនិយាយថា៖ «សាប់យូឡូនអើយ ចូរអរសប្បាយឡើងក្នុងកាលដែលអ្នករាល់គ្នាចេញទៅ ឯអ៊ីសាខារវិញ ចូរអសប្បាយនៅក្នុងត្រសាលរបស់អ្នករាល់គ្នាចុះ។
\v 19 ពួកគេនឹងហៅប្រជាជននានាឲ្យទៅឯភ្នំ។ ពួកគេនឹងថ្វាយយញ្ញបូជានៃសេចក្ដីសុចរិត។ ដ្បិត ពួកគេនឹងទទួលផលបរិបូរពីសមទ្រ និងចេញពីខ្សាច់នៅលើឆ្នេរសមទ្រ»។
\s5
\v 20 អំពីកុលសម្ព័ន្ធកាដវិញ លោកម៉ូសេមានប្រសាសន៍ថា៖ «សូមសរសើរដល់ព្រះអម្ចាស់ ដែលប្រទានឲ្យកាដមានទឹកដីធំទូលាយ។ លោកកាដនឹងរស់នៅទីនោះដូចសិង្ហញី ហើយហែកដៃ ឬក្បាល។
\s5
\v 21 លោកកាដបានរើសយកដីមួយចំណែកដ៏ល្អសម្រាប់ខ្លួន ដ្បិត នៅក្នុងទឹកដីនោះ មានចំណែកសម្រាប់មេដឹកនាំ។ លោកកាដបានមកជាមួយពួកបណ្តាជន។ គេបានសម្រេចតាមសេចក្តីយុត្តិធម៌នៃព្រះអម្ចាស់ និងបញ្ញត្តិរបស់ព្រះអង្គដល់អ៊ីស្រាអែល។
\s5
\v 22 ចំពោះកូនចៅដាន់វិញ លោកម៉ូសេនិយាយថា ដាន់ប្រៀបដូចជាកូនតោ ដែលបានលោកសង្រ្គប់ទៅលើស្រុកបាសាន។
\s5
\v 23 ចំពោះកូនចៅណែបថាលី លោកម៉ូសេមានប្រសាសន៍ថា៖ «លោកណែបថាលីទទួលបានការសន្តោសប្រណី ហើយពេញដោយព្រះពរនៃព្រះអម្ចាស់ ចូរឲ្យគេចាប់យកទឹកដីខាងលិច និងខាងត្បូងចុះ»។
\s5
\v 24 ចំពោះកូនចៅអេស៊ីេរ លោកម៉ូសេមានប្រសាសន៍ថា៖ «សូមឲ្យអេស៊ីេរទទួលបានព្រះពរយ៉ាងច្រើនលើសជាងពួកកូនចៅឯទៀត សូមឲ្យគេបានប្រកបដោយក្តីអាណិតស្រឡាញ់ក្នុងពួកបងប្អូនរបស់គេ ហើយសូមឲ្យគេមានប្រេងអូលីវសម្បូរហូរហៀរ។
\v 25 រនុកទ្វារក្រុងរបស់អ្នកដែលធ្វើអំពីដែក និងលង្ហិន ហើយសូមឲ្យកម្លាំងរបស់គេនៅស្ថិតស្ថេរ និងសេចក្តីសុខសាន្តដល់អេស៊ីេរ ដូចអាយុជីវិតរបស់គេដែរ។
\s5
\v 26 ឱយេស៊ូរូនអើយ គ្មាននរណាដូចព្រះឡើយ ព្រះអង្គយាងកាត់ផ្ទៃមេឃមកជួយអ្នក ដោយយាងកាត់យ៉ាងរុងរឿងនៅលើពពក។
\s5
\v 27 ព្រះអង្គជាជម្រករបស់អ្នកនៅអស់កល្បជានិច្ច ហើយព្រះហស្តរបស់ព្រះអង្គទ្រអ្នកជានិច្ច។ ព្រះអង្គបានដេញច្រានខ្មាំងសត្រូវចេញពីមុខអ្នក ហើយព្រះអង្គមានព្រះបន្ទូលថា៖ «ចូរបំផ្លាញពួកគេទៅ!»។
\s5
\v 28 ជនជាតិអ៊ីស្រាអែលរស់នៅយ៉ាងសុខសាន្ត។ ហើយកូនចៅរបស់លោកយ៉ាកុបនោះនៅតែឯង ក្នុងទឹកដីដែលមានស្រូវ និងស្រាទំពាំងបាយជូរថ្មី ហើយមេឃក៏ទម្លាក់ទឹកសន្សើមមកដែរ។
\s5
\v 29 ឱអ៊ីស្រាអែលអើយ អ្នកមានពរច្រើនណាស់ហើយ! តើមាននរណាដូចឯង ជាជនជាតិដែលព្រះអម្ចាស់បានសង្រ្គោះ ហើយព្រះអង្គជាខែលការពារអ្នក ហើយជាដាវនៃសិរីល្អរបស់អ្នកឬ? ខ្មាំងសត្រូវរបស់អ្នកនឹងចុះចូលនៅចំពោះមុខអ្នក ហើយអ្នកនឹងជាន់កម្ទេចនៅតាមទូលខ្ពស់ៗរបស់គេ។
\s5
\c 34
\cl ជំពូក ៣៤
\p
\v 1 នោះ លោកម៉ូសេបានឡើងពីវាលទំនាបទឹកដីម៉ូអាប់ ឆ្ពោះទៅភ្នំនេបូ ត្រង់កំពូលភ្នំពីសកា ដែលទល់មុខនឹងក្រុងយេរីខូ។ ហើយព្រះអម្ចាស់បានបង្ហាញឲ្យលោកឃើញទឹកដីទាំងមូល គឺទឹកដីស្រុកកាឡាតរហូតដល់ក្រុងដាន់
\v 2 ហើយទឹកដីណែបថាលីទាំងមូល និងទឹកដីអេប្រាអ៊ីម និងម៉ាណាសេ ជាទឹកដីយូដាទាំងមូល រហូតដល់សមុទ្រខាងលិច
\v 3 តំបន់ណេកិប ព្រមទាំងតំបន់វាលទំនាប គឺជ្រលងភ្នំយេរីខូ ជាទីក្រុងដើម​លម៉ើ រហូតដល់ក្រុងសូអារ។
\s5
\v 4 ព្រះអម្ចាស់មានព្រះបន្ទូលមកលោកថា៖ «នេះជាទឹកដីដែលយើងបានស្បថជាមួយលោកអប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុបថា៖ «យើងនឹងប្រគល់ទឹកដីនេះឲ្យដល់ពូជពង្សរបស់អ្នក យើងនឹងបង្ហាញឲ្យអ្នកឃើញទឹកដីនេះផ្ទាល់នឹងភ្នែក តែអ្នកមិនត្រូវឆ្លងចូលទៅឡើយ»។
\v 5 ដូច្នេះ លោកម៉ូសេ ដែលជាអ្នកបម្រើព្រះអម្ចាស់បានស្លាប់នៅទីនោះ ក្នុងទឹកដីម៉ូអាប់ តាមព្រះបន្ទូលរបស់ព្រះអម្ចាស់។
\v 6 ព្រះអម្ចាស់បានបញ្ចុះសពលោកនៅជ្រលងភ្នំក្នុងទឹកដីម៉ូអាប់ ទល់មុខនឹងបេតពេអ៊រ រហូតមកដល់សព្វថ្ងៃនេះ គ្មាននរណារដឹងដឹងកន្លែងបញ្ចុះសពរបស់ឡើយ។
\s5
\v 7 កាលដែលលោកម៉ូសេស្លាប់ លោកមានអាយុមួយរយម្ភៃឆ្នាំ តែភ្នែករបស់លោកមិនអន់ថយឡើយ រីឯកម្លាំងរបស់លោកក៏មិនបានថយចុះដែរ។
\v 8 ជនជាតិអ៊ីស្រាអែលនាំគ្នាកាន់ទុក្ខលោកម៉ូសេ អស់រយៈពេលសាមសិបថ្ងៃ នៅត្រង់វាលទំនាបទឹកដីម៉ូអាប់ ហើយពួកគេយំកាន់ទុក្ខលោកម៉ូសេរហូតទាល់តែផុតពេលសាមសិបថ្ងៃនោះ។
\s5
\v 9 លោកយ៉ូស្វេ ជាកូនរបស់លោកនូន មានចិត្តពេញដោយប្រាជ្ញាញាណ ដ្បិត លោកម៉ូសេបានដាក់ដៃលើលោក។ ជនជាតិអ៊ីស្រាអែលក៏នាំគ្នាស្តាប់បង្គាប់លោកយ៉ូស្វេ ដោយធ្វើតាមដូចព្រះអម្ចាស់បានបង្គាប់មកលោកម៉ូសេ។
\s5
\v 10 មិនមានព្យាការីណាម្នាក់ដូចលោកម៉ូសេនៅក្នុងទឹកដីអ៊ីស្រាអែលនោះទេ គឺព្រះអម្ចាស់ស្គាល់លោក មុខទល់នឹងមុខ។
\v 11 ហើយគ្មាននរណាម្នាក់សម្តែងទីសម្គាល់ និងការអស្ចារ្យទាំងប៉ុន្មាន ដែលព្រះអម្ចាស់បានចាត់លោកឲ្យធ្វើនៅទឹកដីអេស៊ីប ដើម្បីទាស់ប្រឆាំងនឹងព្រះចៅផារ៉ោន ព្រមទាំងពួករាជបម្រើរបស់ព្រះអង្គ និងដល់ទឹកដីរបស់ព្រះអង្គទាំងមូល។
\v 12 ហើយក៏គ្មាននរណាម្នាក់អាចសម្តែងប្ញទ្ធិបារមីគួរឲ្យស្ញែងខ្លាច នៅចំពោះមុខជនជាតិអ៊ីស្រាអែលទាំងអស់ ដូចលោកម៉ូសេដែរ។