km_ulb/02-EXO.usfm

2281 lines
476 KiB
Plaintext

\id EXO
\ide UTF-8
\h និក្ខមនំ
\toc1 និក្ខមនំ
\toc2 និក្ខមនំ
\toc3 exo
\mt និក្ខមនំ
\s5
\c 1
\cl ជំពូក ១
\p
\v 1 ទាំងនេះគឺជាឈ្មោះកូនចៅអ៊ីស្រាអែល ដែលបានចុះមកអេស៊ីបជាមួយលោកយ៉ាកុប ម្នាក់ៗតាមគ្រួសាររបស់គេ។
\v 2 មាន លោករូបេន លោកស៊ីម្មាន លោកលេវី លោកយូដា
\v 3 លោកអ៊ីសា‌ខារ លោកសាប់យូ‌ឡូន លោកបេន‌យ៉ាមីន
\v 4 លោកដាន់ លោកណែប‌ថាលី លោកកាដ និងលោក​អេ‌ស៊ើរ។
\v 5 មនុស្សទាំងអស់ដែលនៅក្នុងពូជពង្សរបស់លោកយ៉ាកុបមានចំនួនចិតសិបនាក់។ លោកយ៉ូសែបរស់នៅក្នុងទឹកដីអេស៊ីបរួចរាល់ហើយ។
\s5
\v 6 លោកយ៉ូសែប និងបងប្អូនរបស់គាត់ទាំងអស់ និងមនុស្សនៅជំនាន់នោះទាំងអស់បានស្លាប់អស់ទៅ។
\v 7 ជនជាតិអ៊ីស្រាអែលបានបង្កើតកូន មានចំនួនកើនឡើងជាច្រើនសន្ធឹកសន្ធាប់ ហើយមានកម្លាំងកាន់តែខ្លាំងឡីេង ពួកគេរស់នៅពេញទឹកដីនោះ។
\s5
\v 8 នៅគ្រានោះ មានស្តេចថ្មីមួយអង្គបានគ្រប់គ្រងនៅអេស៊ីប ស្តេចនោះមិនបានស្គាល់លោកយ៉ូសែបទេ។
\v 9 ស្តេចនោះមានបន្ទូលទៅកាន់រាស្រ្តរបស់ព្រះអង្គថា៖ «មើល៍ ជនជាតិអ៊ីស្រាអែលមានចំនួនច្រើនណាស់ ហើយខ្លាំងជាងយើងទៀត។
\v 10 មក៍ ចូរយើងប្រព្រឹត្តនឹងពួកគេដោយប្រាជ្ញាចុះ បើមិនដូច្នោះទេ ពួកគេនឹងមានចំនួនកាន់តែច្រើនឡើងហើយ ហើយប្រសិនបើមានសង្រ្គាមកើតឡើង ពួកគេនឹងចូលរួមជាមួយខ្មាំងសត្រូវ ប្រយុទ្ធជាមួយយើង ហើយនឹងចាកចេញពីស្រុក»។
\s5
\v 11 ដូច្នេះ ជនជាតិអេស៊ីបបានដាក់មេត្រួតត្រាលើពួកគេ ដើម្បីបង្ខំពួកគេឲ្យធ្វើការជាទម្ងន់។ ជនជាតិអ៊ីស្រាអែលបានសង់ក្រុង​​ពីថំ និង​ក្រុង​រ៉ាម‌សេស សម្រាប់ធ្វើជាឃ្លាំងថ្វាយស្តេច​ផារ៉ោន។
\v 12 ប៉ុន្តែ ជនជាតិអេស៊ីបសង្កត់សង្កិនពួកគេខ្លាំងយ៉ាងណា ជនជាតិអ៊ីស្រាអែលមានចំនួនកាន់តែច្រើន ហើយរស់នៅពេញទឹកដីនោះ។ ដូច្នេះ ជនជាតិអេស៊ីបបានចាប់ផ្តើមភ័យខ្លាចជនជាតិអ៊ីស្រាអែល។
\s5
\v 13 ជនជាតិអេស៊ីបបានបង្ខំឲ្យជនជាតិអ៊ីស្រាអែលធ្វើការយ៉ាងធ្ងន់ធ្ងរ។
\v 14 ជនជាតិអេស៊ីបបានធ្វើឲ្យពួកគេរស់នៅដោយភាពជូរល្វីង គឺ​ប្រើ​ឲ្យ​ជាន់​ដី​ឥដ្ឋ ធ្វើ​ដុំ​ឥដ្ឋ និង​ធ្វើ​ការ​គ្រប់​មុខ​នៅ​តាម​ស្រែ​ចម្ការ។ ការដែលពួកគេតម្រូវនោះ​គឺធ្វើ​ការ‌ងារ​ដ៏​ធ្ងន់‌ធ្ងរ​គ្រប់​យ៉ាង។
\s5
\v 15 បន្ទាប់មក ស្តេចរបស់អេស៊ីបបានមានបន្ទូលទៅកាន់ឆ្មបជនជាតិហេព្រើរ​ពីរ​នាក់ ម្នាក់​ឈ្មោះ​នាង​ស៊ីប្រា ហើយម្នាក់​ទៀតឈ្មោះ​នាង​ពូអា ដែល​ជួយ​ស្ត្រី​ហេព្រើរ
\v 16 ដោយបន្ទូលថា៖ «នៅពេលនាងជួយស្ត្រីជនជាតិហេព្រើរសម្រាលកូន ចូរសង្កេតមើល នៅពេលពួកគេសម្រាល។ ប្រសិនបើ កើតមកជាកូនប្រុស ដូច្នេះ អ្នកត្រូវសម្លាប់វាចោលទៅ ប៉ុន្តែ ប្រសិនបើជាកូនស្រីវិញ ទុកឲ្យវារស់នៅចុះ»។
\v 17 ប៉ុន្តែ ឆ្មបជាមនុស្សកោតខ្លាចព្រះជាម្ចាស់ ហើយមិនបានធ្វើដូចដែលស្តេចអេស៊ីបបានបង្គាប់ដល់ពួកគេទេ។ ផ្ទុយទៅវិញពួកគេទុកឲ្យកូនប្រុសមានជីវិត។
\s5
\v 18 ស្តេចអេស៊ីបបានកោះហៅឆ្មបទាំងពីរនាក់មក ហើយមានបន្ទូលទៅពួកគេថា៖ «ហេតុអ្វីបានជាអ្នកធ្វើដូច្នេះ ហើយអនុញ្ញាតឲ្យកូនប្រុសនៅរស់ដូច្នេះ?»
\v 19 ឆ្មបទាំងពីរទូលឆ្លើយទៅស្តេចផារ៉ោនថា៖ «ស្ត្រីជនជាតិហេព្រើរមិនដូចជាស្រី្តជនជាតិអេស៊ីបទេ។ ពួកគេរឹងប៉ឹងណាស់ ពួកគេសម្រាលកូនមុនពេលឆ្មបទៅដល់ផង»។
\s5
\v 20 ព្រះជាម្ចាស់បានការពារឆ្មបទាំងនេះ។ ពួកគេមានចំនួនកើនឡើង ហើយកាន់តែខ្លាំងឡើងថែ​មទៀតផង។
\v 21 ដោយសារឆ្មបបានកោតខ្លាចដល់ព្រះជាម្ចាស់ ព្រះជាម្ចាស់បានប្រទានពរដល់គ្រួសាររបស់ពួកគេ។
\v 22 ស្តេចផារ៉ោនបានបង្គាប់ដល់មន្ត្រីរបស់ព្រះអង្គទាំងអស់ថា៖ «អ្នករាល់គ្នាត្រូវបោះចោលកូនប្រុសទាំងអស់ដែលបានកើតមកទៅក្នុងទន្លេទាំងអស់ ប៉ុន្តែ កូនស្រីទាំងអស់ត្រូវទុកឲ្យរស់វិញ»។
\s5
\c 2
\cl ជំពូក ២
\p
\v 1 គ្រានោះ មានបុរសនៅកុលសម្ព័ន្ធលេវីម្នាក់បានរៀបការជាមួយស្រី្តនៅក្នុងកុលសម្ព័ន្ធលេវីដែរ។
\v 2 នាងមានផ្ទៃពោះ ហើយបានសម្រាលកូនប្រុសមួយ។ នៅពេលនាងឃើញកូនប្រុសនោះមានសុខភាពល្អ នាងបានលាក់កូននោះអស់រយៈពេលបីខែ។
\s5
\v 3 ប៉ុន្តែ នៅពេលនាងលាក់កូននោះទៀតលែងបាន នាង​​យក​ជាល​មួយ​ធ្វើ​ពី​ដើម​បបុស ហើយយក​ជ័រ និង​ម្រ័ក្សណ៍​មក​លាប។ បន្ទាប់មក ដាក់កូននោះ​ទៅ​ក្នុង​ជាល​ រួច​យក​ទៅ​ដាក់​តាម​គុម្ព​ត្រែង​នៅ​មាត់​ទន្លេ​នីល។
\v 4 បង​ស្រី​របស់​ទារក​តាម​មើល​ពី​ចម្ងាយ ដើម្បី​ឲ្យ​ដឹង​ថា នឹងមានអ្វីកើតឡើងជាមួយនឹងទារកនោះ។
\s5
\v 5 បុត្រីរបស់សេ្តចផារ៉ោនបានចុះមកស្រង់ទឹកនៅទន្លេ នៅពេលពួកភីលៀងដើរលេងនៅតាមដងទន្លេ។ នាងបានឃើញជាលមួយនៅក្នុងគុម្ពត្រែង ហើយព្រះនាងបានចាត់ភីលៀងឲ្យទៅយកមក។
\v 6 ពេលព្រះនាងបើកឡើង ព្រះនាងឃើញកូនមួយ។ មើល៍ កូននោះកំពុងតែយំ។ ព្រះនាងមានព្រះទ័យមេត្តាលើកូននោះ ហើយមានបន្ទូលថា​៖ «កូនប្រាកដជាកូនរបស់ជនជាតិហេព្រើរហើយ»។
\s5
\v 7 បន្ទាប់មក បងស្រីរបស់កូននោះ បានចូលទៅទូលបុត្រីរបស់ស្តេចផារ៉ោនថា៖ «តើឲ្យខ្ញុំម្ចាស់ទៅរកមេដោះ ជនជាតិហេព្រើរ ថ្វាយព្រះនាងទេ?»
\v 8 បុត្រី​ផារ៉ោន​មាន​សវនីយ៍​ថា៖ «ទៅចុះ»។ ដូច្នេះ ក្មេងស្រីនោះបានទៅ ហើយបានទៅជួបម្តាយរបស់កូននោះ។
\s5
\v 9 បុត្រី​ផារ៉ោន​មាន​សវនីយ៍​ទៅកាន់ម្តាយរបស់កូននោះថា៖ «ចូរយកកូន ទៅបំបៅឲ្យខ្ញុំ ហើយយើងនិងឲ្យថ្លៃឈ្នួលដល់អ្នក»។ ដូច្នេះ ស្ត្រីនោះក៏យក ហើយបំបៅកូននោះ។
\v 10 នៅពេលកូនធំឡើង នាងបានយកកូននោះទៅថ្វាយបុត្រីស្តេចផារ៉ោន ហើយគាត់បានក្លាយជាកូនរបស់ព្រះនាង។ ព្រះនាងបានដាក់ឈ្មោះកូននោះថា ម៉ូសេ ហើយមានសវនីយ៍​ថា៖ «ព្រោះយើងបានយកកូនចេញពីទឹក»។
\s5
\v 11 នៅពេលលោកម៉ូសេធំឡើង គាត់បានទៅរកប្រជាជនរបស់គាត់ ហើយបានសង្កេតមើលការងារលំបាករបស់ពួកគេ។ គាត់បានឃើញជនជាតិអេស៊ីបវាយជនជាតិហេព្រើរម្នាក់ ជាជនជាតិរបស់គាត់។
\v 12 គាត់បានមើលឆ្វេងមើលស្តាំ ហើយពេលគាត់ឃើញថាគ្មាននរណានៅទីនោះ គាត់បានសម្លាប់ជនជាតិអេស៊ីបនោះ ហើយបានកប់អ្នកនោះនៅក្នុងខ្សាច់។
\s5
\v 13 នៅថ្ងៃបន្ទាប់ គាត់បានចេញក្រៅម្តងទៀត ហើយមើល៍ មានជនជាតិហេព្រើរពីរនាក់កំពុងតែវាយគ្នា។ គាត់បាននិយាយទៅម្នាក់ដែលធ្វើខុសថា៖ «ហេតុអ្វីបានវាយគូកនខ្លួនដូច្នេះ?»
\v 14 បុ៉ន្តែ បុរសនោះឆ្លើយថា៖ «តើអ្នកណាតាំងឯងឲ្យធ្វើជាអ្នកដឹកនាំ ហើយជាចៅក្រមលើយើង? តើលោកគ្រោងនឹងសម្លាប់ខ្ញុំ ដូចលោកបានស្លាប់ជនជាតិអេស៊ីបដែលមែនទេ?» នោះ លោកម៉ូសេមានការភ័យខ្លាចជាខ្លាំង ហើយប្រាប់ថា៖ «អ្វីដែលខ្ញុំបានធ្វើ អ្នកផ្សេងដឹងអស់ហើយ»។
\s5
\v 15 ពេលស្តេចផារ៉ោនបានដឹងរឿងនេះ ស្តេចបានព្យាយាមសម្លាប់លោកម៉ូសេ។ ប៉ុន្តែ លោកម៉ូសេបានរត់គេចចេញពីស្តេចផារ៉ោន ហើយទៅស្នាក់នៅទឹកដីម៉ាឌាន។ គាត់បានអង្គុយនៅជិតអណ្ដូងទឹក។
\v 16 បូជាចារ្យរបស់ជនជាតិម៉ាឌានមានកូនស្រីប្រាំពីរនាក់។ ពួកគេបានមក ដងទឹក ហើយចាក់ទឹកពេញស្នូកឲ្យហ្វូងសត្វរបស់ឪពុកនាងផឹក។
\v 17 អ្នកគង្វាលចៀមបានមក ហើយព្យាយាមដេញពួកគេ ប៉ុន្តែ លោកម៉ូសេបានទៅ ហើយជួយពួកគេ។ បន្ទាប់មក គាត់បានឲ្យទឹកហ្វូងសត្វរបស់ពួកគេផឹក។
\s5
\v 18 ពេលពួកស្រីៗបានទៅឯលោករេហូលជាឪពុករបស់ពួកគេ គាត់សួរថា៖​ «ហេតុអ្វីបានជាកូនមកផ្ទះលឿនម៉េ្លះថ្ងៃនេះ?»
\v 19 ពួកគេប្រាប់ថា៖​ «ជនជាតិអេស៊ីបបានជួយពួកយើងពីពួកអ្នកគង្វាលទាំងឡាយ។ គាត់ថែមទាំងបានដងទឹកឲ្យហ្វូងសត្វយើងផឹកទៀតផង»។
\v 20 គាត់ប្រាប់ទៅកូនស្រីរបស់គាត់ថា៖ «តើគាត់នៅឯណា?» ហេតុអ្វីបានជាកូនទុកបុរសនោះចោល? ហៅគាត់មក ដើម្បីឲ្យគាត់បានទទួលទានអាហារជាមួយយើង»។
\s5
\v 21 លោកម៉ូសេយល់ព្រមស្នាក់នៅជាមួយលោកនោះ ដែលបានប្រគល់​នាង​សេផូ‌រ៉ា ​កូន​ស្រីរបស់គាត់ឲ្យរៀបការជាមួយលោកម៉ូសេ។
\v 22 នាងបង្កើតបានកូនប្រុសមួយ ហើយលោកម៉ូសេបានដាក់ឈ្មោះកូននោះថា គើ‌សម គាត់និយាយថា៖ «ខ្ញុំ​ជា​អ្នកស្នាក់នៅក្នុង​ស្រុក​ដទៃ»។
\s5
\v 23 ជាយូរឆ្នាំក្រោយមក ស្តេចអេស៊ីបបានសុគត។ ជនជាតិអ៊ីស្រាអែលបានស្រែកថ្ងូរ ដោយសារធ្វើការជាទាសក។ ពួកគេបានអំពាវនាវជាជំនួយ ហើយពួកគេបានទូលអង្វរដល់ព្រះជាម្ចាស់ ដោយសារតែចំណងរបស់ពួកគេ។
\v 24 នៅពេលព្រះជាម្ចាស់បានឮសម្រែករបស់ពួកគេ ព្រះជាម្ចាស់បាននឹកចាំពីសម្ពន្ធមេត្រីជាមួយលោកអប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប។
\v 25 ព្រះជាម្ចាស់បានទតឃើញជនជាតិអ៊ីស្រាអែល ហើយព្រះអង្គបានជ្រាបពីទុក្ខលំបាករបស់ពួកគេ។
\s5
\c 3
\cl ជំពូក ៣
\p
\v 1 លោកម៉ូសេកំពុងតែឃ្វាលហ្វូងចៀមរបស់លោកេយត្រូ ឪពុកក្មេករបស់គាត់ ជាបូជាចារ្យរបស់ជនជាតិម៉ាឌាន។ លោកម៉ូសេបាននាំហ្វូងចៀមទៅកន្លែងមួយឆ្ងាយនៅទីរហោស្ថាន ហើយបានដល់ហោរ៉ែប ភ្នំរបស់ព្រះជាម្ចាស់។
\v 2 មានទេវតារបស់ព្រះជាម្ចាស់បានលេចមកជួបលោកក្នុងសណ្ឋានជាអណ្ដាតភ្លើងនៅក្នុងគុម្ពបន្លា។
\v 3 លោកម៉ូសេសម្លឹងមើល ហើយមើល៍ គុម្ពបន្លាកំពុងឆេះ ប៉ុន្តែ មិនឆេះសុសឡើយ។ លោកម៉ូសេនិយាយថា៖ «ខ្ញុំនឹងទៅមើលឲ្យឃើញថាការដ៏អស្ចារ្យនេះគឺជាអ្វី ហេតុអ្វីបានជាគុម្ពបន្លាឆេះមិនសុសដូច្នេះ?»
\s5
\v 4 នៅពេលព្រះជាម្ចាស់ឃើញថា លោកបានឈៀងចូលមកជិតដើម្បីមើល នោះ ព្រះជាម្ចាស់បានហៅលោកចេញពីគុម្ពបន្លា ហើយមានបន្ទូលថា៖ «ម៉ូសេ ម៉ូសេ»។ លោកម៉ូសេឆ្លើយថា៖ «ទូលបង្គំនៅទីនេះ»។
\v 5 ព្រះជាម្ចាស់មានបន្ទូលថា៖ «កុំចូលមកជិតទៀតឡើយ! ចូរដោះស្បែកជើងចេញពីជើងរបស់អ្នក ដ្បិត កន្លែងដែលអ្នកកំពុងឈរគឺជាដីដែលបានញែកសម្រាប់យើង»។
\v 6 ព្រះអង្គបន្ថែមទៀតថា៖ «យើងគឺជាព្រះជាម្ចាស់ឪពុករបស់អ្នក ព្រះជាម្ចាស់របស់លោកអប្រាហាំ ព្រះជាម្ចាស់របស់លោកអ៊ីសាក និងព្រះជាម្ចាស់របស់លោកយ៉ាកុប»។ បន្ទាប់មក លោកម៉ូសេក៏គ្របមុខរបស់គាត់ ដ្បិត គាត់ភ័យខ្លាចក្នុងការសម្លឹងមើលព្រះជាម្ចាស់។
\s5
\v 7 ព្រះអម្ចាស់មានបន្ទូលថា៖ «យើងបានឃើញពីការឈឺចាប់ប្រជារាស្រ្តរបស់យើងដែលនៅក្នុងអេស៊ីបហើយ។ យើងបានឮសម្រែករបស់ពួកគេ ដោយសារមេត្រួតត្រារបស់ពួកគេ ដ្បិត យើងជ្រាប់ពីការឈឺចាប់របស់ពួកគេ។
\v 8 យើងបានយាងមក​ដើម្បីរំដោះពួកគេពីអំណាចរបស់ជនជាតិអេស៊ីប ហើយនាំពួកគេត្រឡប់ទៅទឹកដីដែលល្អ ហើយធំ គឺទៅទឹកដីដែលពេញទៅដោយទឹកដោះ និងទឹកឃ្មុំ ទៅក្នុងទឹកដីរបស់ជនជាតិកាណាន ជន‌ជាតិ​ហេត ជន‌ជាតិ​អាម៉ូរី ជន‌ជាតិ​ពេរិ‌ស៊ីត ជន‌ជាតិ​ហេវី និង​ជន‌ជាតិ​យេប៊ូស។
\s5
\v 9 ឥឡូវនេះ សម្រែករបស់ជនជាតិអ៊ីស្រាអែលបានមកដល់យើងហើយ។ លើសពីនេះ យើងបានឃើញការសង្កត់សង្កិន ដែលធ្វើឡើងដោយជនជាតិអេស៊ីប។
\v 10 ដូច្នេះ យើងនឹងចាត់អ្នកទៅឯស្តេចផារ៉ោន ដើម្បីឲ្យអ្នកអាចនាំប្រជារាស្រ្តរបស់យើង គឺជនជាតិអ៊ីស្រាអែលចេញពីអេស៊ីប»។
\s5
\v 11 ប៉ុន្តែ លោកម៉ូសេទូលទៅព្រះជាម្ចាស់ថា៖​ «តើទូលបង្គំជានរណា ដែលទូលបង្គំអាចទៅគាល់ស្តេចផារ៉ោន ហើយអាចនាំជនជាតិអ៊ីស្រាអែលចេញពីអេស៊ីបបាន?»
\v 12 ព្រះជាម្ចាស់មានបន្ទូលតបថា៖ «យើងនឹងនៅជាមួយអ្នក។ ហើយនេះគឺជាទីសម្គាល់ដល់អ្នកថា យើងបានចាត់អ្នកឲ្យទៅមែន។ នៅពេលអ្នកបាននាំជនជាតិអ៊ីស្រាអែលចេញពីអេស៊ីបមក អ្នកនឹងថ្វាយបង្គំហើយនៅលើភ្នំនេះ»។
\s5
\v 13 លោកម៉ូសេទូលទៅព្រះជាម្ចាស់ថា៖​ «នៅពេលទូលបង្គំទៅជួបជនជាតិអ៊ីស្រាអែល ហើយប្រាប់ពួកគេថា៖ «ព្រះជាម្ចាស់របស់បុព្វបុរសរបស់អ្នករាល់គ្នាចាត់ខ្ញុំឲ្យមករកអ្នករាល់គ្នា» ហើយបើពួកគេសួរមកទូលបង្គំថា៖ «តើព្រះអង្គមានព្រះនាមអ្វី?» តើគួរឲ្យទូលបង្គំប្រាប់ពួកគេយ៉ាងដូចម្តេច?»
\v 14 ព្រះជាម្ចាស់មានបន្ទូលទៅលោកម៉ូសេថា៖ «យើងគឺជាយើង»។ ព្រះជាម្ចាស់មានបន្ទូលទៀតថា៖ «អ្នកត្រូវប្រាប់ជនជាតិអ៊ីស្រាអែលថា៖ «យើងបានចាត់អ្នកឲ្យមក»។
\v 15 ព្រះជាម្ចាស់ក៏មានបន្ទូលជាមួយលោកម៉ូសេថែមទៀតថា៖ «អ្នកត្រូវប្រាប់ដល់ជនជាតិអ៊ីស្រាអែលថា៖ «ព្រះអម្ចាស់ គឺជាព្រះជាម្ចាស់នៃបុព្វបុរសរបស់អ្នករាល់គ្នា គឺព្រះជាម្ចាស់របស់លោកអប្រាហាំ ព្រះជាម្ចាស់របស់លោកអ៊ីសាក និងព្រះជាម្ចាស់របស់លោកយ៉ាកុបបានចាត់ខ្ញុំមកឯអ្នករាល់គ្នា។ នេះគឺជានាមដ៏នូវអស់កល្បជានិច្ចរបស់យើង ហើយនេះគឺជារបៀបដែលនឹងធ្វើឲ្យមនុស្សគ្រប់ជំនាន់បាននឹកចាំយើង»។
\s5
\v 16 ចូរទៅ ហើយប្រមូលពួកចាស់ទុំរបស់អ៊ីស្រាអែលមកជួបជុំគ្នា។ ចូរប្រាប់ដល់ពួកគេថា៖ «ព្រះអម្ចាស់ គឺជាព្រះជាម្ចាស់នៃបុព្វបុរសរបស់អ្នករាល់គ្នា គឺជាព្រះជាម្ចាស់របស់លោកអប្រាហាំ ព្រះជាម្ចាស់របស់លោកអ៊ីសាក និងព្រះជាម្ចាស់របស់លោកយ៉ាកុប បានយាងមកជួបខ្ញុំ ហើយមានបន្ទូលថា៖ «យើង​បាន​សង្កេតឃើញអ្នករាល់គ្នា ហើយបានឃើញ​អ្វីដែលជនជាតិអេស៊ីបបានធ្វើចំពោះអ្នក​រាល់​គ្នា​។
\v 17 យើងបានសន្យាថានឹងនាំអ្នករាល់គ្នាចេញពីការសង្កត់សង្កិនរបស់អេស៊ីប ទៅកាន់ទឹកដីជន‌ជាតិ​កាណាន ជន‌ជាតិ​ហេត ជន‌ជាតិ​អាម៉ូរី ជន‌ជាតិ​ពេរិ‌ស៊ីត ជន‌ជាតិ​ហេវី និង​ជន‌ជាតិ​យេប៊ូស ជា​ទឹកដីដែល​សម្បូរទៅដោយទឹកដោះ និងទឹកឃ្មុំ»។
\v 18 ពួកគេនឹងស្តាប់តាមអ្នក។ អ្នក និងអ្នកដឹកនាំជនជាតិអ៊ីស្រាអែលត្រូវទៅគាល់ស្តេចអេស៊ីប ហើយត្រូវទូលដល់ស្តេចអេស៊ីបថា៖ «ព្រះអម្ចាស់ ជាព្រះជាម្ចាស់របស់ជនជាតិហេព្រើរ បានយាងមកជួបយើង។ ដូច្នេះ សូមអនុញ្ញាតឲ្យយើងបានធ្វើដំណើរចេញទៅទីរហោស្ថានក្នុងរយៈពេលបីថ្ងៃ ដើម្បីឲ្យយើងខ្ញុំបានថ្វាយយញ្ញបូជាដល់ព្រះអម្ចាស់ ជាព្រះជាម្ចាស់របស់យើង»។
\s5
\v 19 ប៉ុន្តែ យើងដឹងថា ស្តេចនឹងមិនអនុញ្ញាតឲ្យអ្នកចេញទៅទេ លុះត្រាតែប្រើកម្លាំងដៃ។
\v 20 យើងនឹងលើកដៃរបស់យើងវាយជនជាតិអេស៊ីប ជាមួយនឹងការអស្ចារ្យគ្រប់យ៉ាងដែលយើងនឹងធ្វើនៅក្នុងចំណោមពួកគេ។ បន្ទាប់មក ស្តេចនឹងអនុញ្ញាតឲ្យអ្នកទៅហើយ។
\v 21 យើងនឹងធ្វើឲ្យជនជាតិអេស៊ីបផ្តល់ក្តីមេត្តាដល់ជនជាតិអ៊ីស្រាអែល ដូច្នេះ នៅពេលអ្នកចេញពីអេស៊ីប អ្នករាល់គ្នានឹងមិនចេញមកដោយដៃទទេទ្បេីយ។
\v 22 ស្ត្រី​អ៊ីស្រា‌អែល​ម្នាក់ៗ​នឹង​សុំ​ប្រាក់ មាស​ពី​ស្ត្រី​ជាតិ​អេស៊ីប ដែល​នៅ​ជិត​ខាង ឬ​រស់​នៅ​ជា​មួយ​គ្នា និង​សម្លៀក‌បំពាក់ពីអ្នកជិតខាងរបស់គេដែលមានផ្ទះនៅជិតជាជនជាតិអេស៊ីប។ អ្នក​រាល់​គ្នា​នឹង​រឹប​អូស​អ្វីៗ​ទាំង​អស់​ពី​ជន‌ជាតិ​អេស៊ីប»។
\s5
\c 4
\cl ជំពូក ៤
\p
\v 1 លោកម៉ូសេបានទូលថា៖ «ចុះប្រសិនបើ ពួកគេមិនជឿទូលបង្គំ ឬមិនស្តាប់ទូលបង្គំ ប៉ុន្តែ ផ្ទុយទៅវិញ ព្រះជាម្ចាស់មិនបានយាងមកឲ្យអ្នកឃេីញទេ»។
\v 2 ព្រះអម្ចាស់មានបន្ទូលទៅគាត់ថា៖ «តេីអ្វីនោះនៅក្នុងដៃរបស់អ្នក?»​ លោកម៉ូសេទួលថា៖ «មានដំបងមួយ»។
\v 3 ព្រះអម្ចាស់មានបន្ទូលថា៖ «ចូរបោះវាទៅលេីដីចុះ» លោកម៉ូសេក៏បោះវាទៅលេីដី ហេីយវាក៏បានក្លាយទៅជាសត្វពស់់។ លោកម៉ូសេក៏បានរត់ចេញពីវា។
\s5
\v 4 ព្រះអម្ចាស់មានបន្ទូលទៅកាន់លោកម៉ូសេថា៖ «ចូរលូកដៃរបស់អ្នកហេីយចាប់កន្ទូយរបស់វាចុះ»។ ដូច្នេះ គាត់លូកដៃចាប់សត្វពស់នោះ។ វាក៏បានក្លាយទៅជាដំបងនៅក្នុងដៃរបស់គាត់វិញ។
\v 5 «បែបនេះពួកគេនឹងមានជំនឿលេីដល់ព្រះអម្ចាស់​ គឺជាព្រះជាម្ចាស់នៃបុព្វបុរសរបស់ពួកគេ គឺជាព្រះជាម្ចាស់របស់លោកអប្រាហាំ ជាព្រះជាម្ចាស់របស់អ៊ីសាក និងជាព្រះជាម្ចាស់របស់លោកយ៉ាកុប ដែលបានយាងមកជួបអ្នក»។
\s5
\v 6 ព្រះអម្ចាស់ក៏បានមានបន្ទូលនឹងគាត់ថែមទៀតថា៖ «ចូរដាក់ដៃរបស់អ្នកទៅក្នុងអាវវែងរបស់អ្នក»។ ដូច្នេះ លោកម៉ូសេក៏ដាក់ដៃរបស់គាត់នៅលើអាវវែងរបស់គាត់។ នៅពេលគាត់ដកដៃចេញ មើល៍ដៃរបស់គាត់បានក្លាយទៅជាឃ្លង់ សដូចជាហិមៈ។
\v 7 ព្រះអម្ចាស់មានបន្ទូលថា៖ «ចូរដាក់ដៃរបស់អ្នកទៅក្នុងអាវវែងរបស់អ្នកម្តងទៀត»។ ដូច្នេះ លោកម៉ូសេក៏បានដាក់ដៃរបស់គាត់ទៅក្នុងអាវវែងរបស់គាត់ម្ដងទៀត ហើយនៅពេលគាត់ដកដៃរបស់គាត់ចេញ គាត់បានឃើញថា វាបានជាសះស្បើយវិញ ដូចសាច់ធម្មតារបស់គាត់វិញ។
\s5
\v 8 ព្រះអម្ចាស់មានបន្ទូលថា៖​ «ប្រសិនបើ ពួកគេមិនជឿអ្នកទេ ហើយបើពួកគេមិនយកចិត្តទុកដាក់ជាមួយទីសម្គាល់នៃអំណាចរបស់យើងដំបូងនេះទេ ឬមិនជឿលើទីសម្គាល់នោះទេ ដូច្នេះ ពួកគេនឹងជឿលើទីសម្គាល់ទីពីរ។
\v 9 ហើយប្រសិនបើ ពួកគេមិនជឿ ទោះបីជាទីសម្គាល់ទីពីរនៃអំណាចរបស់យើង ឬមិនស្តាប់តាមអ្នក ដូច្នេះ ចូរយកទឹកពីទន្លេ ហើយចាក់វាទៅលើដីស្ងួតចុះ។ ទឹកដែលអ្នកបានចាក់នោះ នឹងត្រឡប់ទៅជាឈាមនៅលើដីស្ងួតនោះ»។
\s5
\v 10 បន្ទាប់មក លោកម៉ូសេទូលទៅព្រះអម្ចាស់ថា៖ «ព្រះអម្ចាស់អើយ ទូល‌បង្គំ​ជា​មនុស្ស​មិន​សូវ​មាន​វោហារ​ទេ គឺ​តាំង​ពី​ដើម​រៀង​មក ហើយរហូត​ដល់​​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ទូល‌បង្គំ​នៅ​ពេល​នេះ។ ​ទូល‌បង្គំ​និយាយយឺត ហើយអណ្តាតទូលបង្គំក៏យឺតដែរ»។
\v 11 ព្រះអម្ចាស់មានបន្ទូលថា៖ «តើនរណាជាអ្នកបង្កើតអណ្តាតរបស់មនុស្ស? តើអ្នកណាធ្វើឲ្យមនុស្សគ ឬថ្លង់ ឬមើលមិនឃើញ? តើមិនមែនយើងដែលជាព្រះអម្ចាស់ទេឬ?
\v 12 ដូច្នេះ ចូរចេញទៅ ហើយយើងនឹងនៅជាមួយនឹងមាត់របស់អ្នក ហើយបង្រៀនអ្នកនូវអ្វីដែលអ្នកត្រូវនិយាយ»។
\v 13 ប៉ុន្តែ លោកម៉ូសេទូលថា៖ «ព្រះអម្ចាស់អើយ សូមចាត់អ្នកផ្សេងចុះ អ្នកណាដែលព្រះអង្គគាប់ព្រះហឫទ័យនឹងចាត់គេ»។
\s5
\v 14 បន្ទាប់មក ព្រះអម្ចាស់ព្រះពិរោធជាមួយលោកម៉ូសេ។ ព្រះអង្គមានបន្ទូលថា៖ «តើលោកអ៊ើរ៉ុន ជាកូនចៅលេវី ជាបងប្រុសរបស់អ្នកមែនទេ? យើងជ្រាបថា គាត់អាចនិយាយបានល្អ។ លើសពីនេះទៀត គាត់នឹងមកជួបអ្នក ហើយពេលគាត់ឃើញអ្នក គាត់នឹងសប្បាយចិត្ត។
\v 15 អ្នកនឹងនិយាយជាមួយគាត់ ហើយឲ្យគាត់និយាយជំនួសអ្នក។ យើងនឹងនៅជាមួយមាត់របស់អ្នក ហើយនៅជាមួយមាត់របស់គាត់ ហើយយើងនឹងបង្ហាញអ្នកទាំងពីរពីអ្វីដែលត្រូវធ្វើ។
\v 16 គាត់នឹងនិយាយទៅកាន់ប្រជាជនជំនួសអ្នក។ គាត់និងធ្វើជាមាត់របស់អ្នក ហើយអ្នកនឹងបានដូចជាព្រះសម្រាប់គាត់។
\v 17 អ្នកត្រូវយកដំបងនេះទៅជាមួយអ្នក។ អ្នកនឹងធ្វើទីសម្គាល់ជាមួយនឹងដំបងនេះ»។
\s5
\v 18 ដូច្នេះ លោកម៉ូសេបានត្រឡប់ទៅឯលោកយេត្រូ ជាឪពុកក្មេករបស់គាត់ ហើយប្រាប់គាត់ថា៖ «សូមឲ្យខ្ញុំបានទៅ ដើម្បីឲ្យខ្ញុំបានត្រឡប់ទៅញាតិសណ្តានរបស់ខ្ញុំ ដែលនៅអេស៊ីបវិញ ហើយទៅមើល ដើម្បីឲ្យដឹងថាពួកគេនៅរស់ឬយ៉ាងណា?»។ លោកយេត្រូមានប្រសាសន៍ទៅលោកម៉ូសេថា៖ «ចូរទៅចុះ សូមឲ្យបានសេចក្តីសុខ»។
\v 19 ព្រះអម្ចាស់មានបន្ទូលជាមួយលោកម៉ូសេនៅស្រុកម៉ាឌានថា៖ «ចូរ ត្រឡប់ទៅអេស៊ីបវិញចុះ ដ្បិត អ្នកដែលចង់សម្លាប់អ្នក គេស្លាប់អស់ហើយ»។
\v 20 លោកម៉ូសេបានយកភរិយារបស់គាត់ និងកូនប្រុសរបស់គាត់ ហើយដាក់ពួកគេនៅលើសត្វលា។ គាត់បានត្រឡប់ទៅទឹកដីអេស៊ីបវិញ ហើយគាត់បានយកដំបងរបស់ព្រះជាម្ចាស់នៅក្នុងដៃរបស់គាត់។
\s5
\v 21 ព្រះជាម្ចាស់មានបន្ទូលទៅកាន់លោកម៉ូសេថា៖​ «នៅពេលអ្នកត្រឡប់ទៅអេស៊ីបវិញ ចូរធ្វើទីសម្គាល់គ្រប់យ៉ាងដែលយើងបានដាក់នៅក្រោមអំណាចរបស់អ្នកហើយ។ ប៉ុន្តែ យើងនឹងធ្វើឲ្យស្តេចផារ៉ោនមានចិត្តរឹង ហើយគាត់នឹងមិនអនុញ្ញាតឲ្យប្រជាជនចេញទៅទេ។
\v 22 អ្នកត្រូវទូលទៅស្តេចផារ៉ោនថា៖ «នេះជាអ្វីដែលព្រះអម្ចាស់មានបន្ទូល៖ អ៊ីស្រាអែលជាកូនរបស់យើង ជាកូនច្បងរបស់យើង
\v 23 ហើយយើងនិយាយទៅកាន់អ្នកថា៖ «ចូរអនុញ្ញាតឲ្យកូនប្រុសរបស់យើងចេញទៅ ដើម្បីឲ្យគាត់បានថ្វាយបង្គំហើយ»។ ប៉ុន្តែ ប្រសិនបើ ស្តេចនៅតែបដិសេធមិនព្រមអនុញ្ញាតឲ្យគាត់ចេញទៅទេ យើងនឹងសម្លាប់កូនប្រុសរបស់អ្នកជាប្រាកដ គឺកូនច្បងរបស់អ្នក»។
\s5
\v 24 នៅតាមផ្លូវ នៅពេលពួកគេឈប់សម្រាប់នៅពេលយប់ ព្រះជាអម្ចាស់យាងមកជួបលោកម៉ូសេ ហើយចង់សម្លាប់គាត់។
\v 25 បន្ទាប់មក នាង​សេផូ‌រ៉ា​បានយក​កាំបិត​មួយ​ធ្វើ​ពី​ថ្ម កាត់​ស្បែក​ចុង​លឹង្គ​របស់​កូន​ប្រុស​នាង ហើយយក​ទៅ​ប៉ះ​ជើងរបស់​លោក​ម៉ូសេ។ បន្ទាប់មកនាងនិយាយថា៖ «ដោយ‌សារ​ឈាម​នេះ បង​ពិត​ជា​ប្ដី​របស់​អូនមែន!»។
\v 26 ដូច្នេះ ព្រះអម្ចាស់បានចាកចេញពីគាត់ទៅ។ នាងប្រាប់ថា៖ «ដោយ‌សារ​ឈាម​នេះ បងពិត​ជា​ប្ដី​របស់​អូនមែន!» ដោយសារ​ការ​កាត់​ស្បែក។
\s5
\v 27 ព្រះអម្ចាស់មានបន្ទូលទៅលោកអ៊ើរ៉ុនថា៖ «ចូរទៅទីរហោស្ថានទៅជួបលោកម៉ូសេ»។ លោកអ៊ើរ៉ុនបានចេញទៅ ហើយជួបគាត់នៅឯភ្នំរបស់ព្រះជាម្ចាស់ ហើយបានថើបគាត់។
\v 28 លោកម៉ូសេបានប្រាប់លោកអ៊ើរ៉ុនទាំងអស់តាមព្រះបន្ទូលដែលព្រះអម្ចាស់បានចាត់គាត់ឲ្យទៅនិយាយ និងពីទីសម្គាល់ផ្សេងៗនៃអំណាចរបស់ព្រះអម្ចាស់ដែលព្រះអង្គបានបង្គាប់ឲ្យគាត់ធ្វើ។
\s5
\v 29 បន្ទាប់មក លោកម៉ូសេ និងលោកអ៊ើរ៉ុនបានចេញទៅ ហើយប្រមូលពួកចាស់ទុំរបស់ជនជាតិអ៊ីស្រាអែលទាំងអស់។
\v 30 លោកអ៊ើរ៉ុនបាននាំព្រះបន្ទូលដែលព្រះអម្ចាស់មានបន្ទូលជាមួយលោកម៉ូសេ។ គាត់ក៏បានធ្វើទីសម្គាល់នៃអំណាចរបស់ព្រះអម្ចាស់នៅចំពោះមុខប្រជាជនទាំងឡាយ។
\v 31 ប្រជាជនក៏ជឿ។ នៅពេលពួកគេបានឮថាព្រះអម្ចាស់បានយាងមករកជនជាតិអ៊ីស្រាអែល ហើយថាព្រះអង្គបានទតឃើញការដែលពួកគេត្រូវទទួលរងការសង្កត់សង្កិនរបស់ពួកគេ បន្ទាប់មក ពួកគេបានឱនក្បាលពួកគេដល់ដី ហើយថ្វាយបង្គំព្រះអង្គ។
\s5
\c 5
\cl ជំពូក ៥
\p
\v 1 បន្ទាប់ពីការទាំងនេះបានកើតឡើង លោកម៉ូសេ និងលោកអ៊ើរ៉ុនបានទៅជួបស្តេចផារ៉ោន ហើយទូលថា៖ «នេះគឺជាអ្វីដែលព្រះអម្ចាស់ ជាព្រះជាម្ចាស់របស់ជនជាតិអ៊ីស្រាអែលមានបន្ទូល៖ «ចូរអនុញ្ញាតឲ្យប្រជារាស្រ្តរបស់យើងចេញទៅ ដើម្បីឲ្យពួកគេអាចធ្វើពិធីបុណ្យសម្រាប់យើងនៅទីរហោស្ថាន»។
\v 2 ស្តេចផារ៉ោនរាជ‌ឱង្ការ​ថា៖​ «តើព្រះអម្ចាស់ជានរណា? េហតុអ្វីបានជាយើងត្រូវស្តាប់បង្គាប់តាមពាក្យរបស់លោក ហើយអនុញ្ញាតឲ្យជនជាតិអ៊ីស្រាអែលចេញទៅ? យើងមិនស្គាល់ព្រះអម្ចាស់ទេ ហើយយើងក៏មិនអនុញ្ញាតឲ្យជនជាតិអ៊ីស្រាអែលចេញទៅដែរ»។
\s5
\v 3 ពួកគេបានទូលថា៖ «ព្រះជាម្ចាស់របស់ជនជាតិហេព្រើរបានយាងមកជួបយើងខ្ញុំ។ សូមអនុញ្ញាតឲ្យយើងខ្ញុំចេញទៅក្នុងដំណើរទៅទីរហោស្ថានក្នុងរយៈពេលបីថ្ងៃ ហើយថ្វាយយញ្ញបូជាដល់ព្រះអម្ចាស់ជាព្រះជាម្ចាស់របស់យើង នោះព្រះអង្គនឹងមិនប្រហារយើងខ្ញុំដោយគ្រោះកាច ឬដោយដាវទេ»។
\v 4 ប៉ុន្តែ ស្តេចអេស៊ីបមានរាជ‌ឱង្ការ​ទៅកាន់ពួកគេថា៖ «លោកម៉ូសេ និងលោកអ៊ើរ៉ុន ហេតុអ្វីបានជាអ្នកយកប្រជាជនមិនឲ្យធ្វើការដូច្នេះ? ចូរត្រឡប់ទៅធ្វើការរបស់អ្នកវិញទៅ»។
\v 5 ស្តេចមានរាជ‌ឱង្ការបន្តទៀត​ថា៖ «មានជនជាតិហេព្រើរច្រើនណាស់នៅក្នុងទឹកដីរបស់យើង ហើយអ្នកធ្វើឲ្យពួកគេឈប់ធ្វើការមែនទេ?»។
\s5
\v 6 នៅថ្ងៃដដែលនោះ ស្តេចផារ៉ោនបានបង្គាប់ដល់មេត្រួតត្រា និងពួកមេក្រុម។ ស្តេចមានរាជ‌ឱង្ការ​ថា៖
\v 7 «មិនត្រូវផ្តល់ចម្បើងដើម្បីឲ្យប្រជាជនធ្វើឥដ្ឋទៀតទេ។ ចូរឲ្យពួកគេចេញទៅ ហើយប្រមូលចម្បើងដោយខ្លួនឯង។
\v 8 ប៉ុន្តែ អ្នករាល់គ្នាត្រូវតម្រូវឲ្យពួកគេធ្វើឥដ្ឋតាមចំនួនដូចពីមុន។ កុំបន្ថយចំនួនឲ្យសោះ ដ្បិត ពួកគេខ្ជិល។ ហេតុដូច្នេះហើយបានជាពួកគេស្រែក ហើយនិយាយថា៖ សូមអនុញ្ញាតឲ្យយើងខ្ញុំចេញទៅ ហើយថ្វាយយញ្ញបូជាដល់ព្រះជាម្ចាស់របស់យើង»។
\v 9 ត្រូវបន្ថែមការងារដល់ពួកគេ ដើម្បីឲ្យពួកគេនៅបន្តធ្វើវា ហើយកុំ​ឲ្យ​គេ​យក​ចិត្ត​ទុក​ដាក់​នឹង​ពាក្យ​ភូត​ភរ​ឡើយ»។
\s5
\v 10 ដូច្នេះ ពួកមេត្រួតត្រា និងពួកមេក្រុមបានចេញទៅ ហើយប្រាប់ដល់ប្រជាជន។ ពួកគេនិយាយថា៖ «នេះគឺជាអ្វីដែលព្រះបាទផារ៉ោនមានរាជឱង្ការ៖ យើងលែងឲ្យចម្បើងដល់អ្នករាល់គ្នាទៀតហើយ។
\v 11 អ្នករាល់គ្នាត្រូវចេញទៅ ហើយរកចម្បើង នៅកន្លែងណាដែលអ្នករាល់គ្នាអាចរកវាឃើញ ប៉ុន្តែ សូមកុំបន្ថយចំនួនឥដ្ឋឡើយ»។
\s5
\v 12 ដូច្នេះ ប្រជាជនបានចេញទៅគ្រប់កន្លែងពាសពេញទឹកដីអេស៊ីប ដើម្បីប្រមូលជញ្ជ្រាំង​មក​ប្រើ​ជំនួស​ចំបើង។
\v 13 ពួកមេត្រួតត្រាបានបន្តប្រមានពួកគេ ដោយនិយាយថា៖ «ត្រូវបង្ហើយការងាររបស់អ្នករាល់គ្នា ដូចនៅពេលដែលអ្នករាល់គ្នាមានចម្បើងពីមុន»។
\v 14 ពួកមេត្រួតត្រារបស់ស្តេចផារ៉ោនបានវាយមេក្រុមរបស់ជនជាតិអ៊ីស្រាអែល គឺពួកអ្នកដែលពួកគេបានដាក់ឲ្យទទួលខុសត្រូវលើកម្មករ។ ពួកមេត្រួតត្រាបន្តសួរពួកគេថា៖ «ហេតុអ្វីបានជាធ្វើឥដ្ឋមិនបានគ្រប់ចំនួនតាមការតម្រូវដល់អ្នករាល់គ្នា មិនថាពីម្សិលមិញ ឬថ្ងៃនេះ ដូចដែលអ្នករាល់គ្នាធ្លាប់ធ្វើពីមុន?»
\s5
\v 15 ដូច្នេះ ពួកគេមេក្រុមរបស់ជនជាតិអ៊ីស្រាអែលបានទៅគាល់ស្តេចផារ៉ោន ហើយបានស្រែកអង្វរស្តេចផារ៉ោន។ ពួកគេនិយាយថា៖ ​«ហេតុអ្វីបានជាប្រព្រឹត្តនឹងយើងខ្ញុំជាអ្នកបម្រើរបស់ព្រះអង្គបែបនេះ?
\v 16 ព្រះអង្គមិនបានប្រទានចម្បើងមកយើងខ្ញុំសោះ ប៉ុន្តែ ពួកគេប្រាប់យើងខ្ញុំថា៖ «ចូរធ្វើឥដ្ឋ!»។ អ្នកបម្រើរបស់ព្រះអង្គបានវាយយើងខ្ញុំថែមទៀតផង ប៉ុន្តែ នោះជាកំហុសរបស់ប្រជារាស្រ្តរបស់ព្រះអង្គទេ»។
\v 17 ប៉ុន្តែ ស្តេចផារ៉ោនមានរាជឱង្ការថា៖ «ពួកឯងខ្ជិល! ពួក​​​​​​​​​​​​​​ឯងខ្ជិល! អ្នករាល់គ្នានិយាយថា៖ «សូមអនុញ្ញាតឲ្យយើងខ្ញុំចេញទៅថ្វាយយញ្ញបូជាដល់ព្រះអម្ចាស់»។
\v 18 ដូច្នេះ ចូរត្រឡប់ទៅធ្វើការវិញទៅ។ យើងលែងឲ្យចម្បើងអ្នករាល់គ្នាទៀតហើយ ប៉ុន្តែ អ្នករាល់គ្នាត្រូវធ្វើឥដ្ឋឲ្យគ្រប់ចំនួន»។
\s5
\v 19 ពួកមេក្រុមរបស់ជនជាតិអ៊ីស្រាអែលឃើញថា ពួកគេធ្លាក់ក្នុងបញ្ហាហើយ ពេលនោះពួកគេបានទូលថា៖ «សូមព្រះអង្គកុំបន្ថយចំនួនឥដ្ឋប្រចាំថ្ងៃអី»។
\v 20 ពួកគេបានទៅជួបលោកម៉ូសេ និងលោកអ៊ើរ៉ុន ជាអ្នកដែលឈរនៅខាងក្រៅរាជវាំង នៅពេលពួកគេចេញពីស្តេចផារ៉ោន។
\v 21 ពួកគេនិយាយជាមួយលោកម៉ូសេនិងលោកអ៊ើរ៉ុនថា៖ «ព្រះអម្ចាស់ទតមើលអ្នកទាំងពីរ ហើយដាក់ទោសអ្នកទាំងពីរ ព្រោះអ្នកទាំងពីរបានធ្វើឲ្យយើងត្រូវគេស្អប់នៅចំពោះស្តេចផារ៉ោន និងមន្ត្រីរបស់ស្តេច។ អ្នកទាំងពីរបានដាក់ដាវនៅនឹងដៃរបស់ពួកគេ ដើម្បីសម្លាប់យើង»។
\s5
\v 22 លោកម៉ូសេត្រឡប់ទៅរកព្រះអម្ចាស់វិញ ហើយទូលថា៖ «ព្រះអម្ចាស់អើយ ហេតុបានជាព្រះអង្គធ្វើឲ្យមានបញ្ហាជាមួយប្រជាជននេះដូច្នេះ? ហេតុអ្វីបានជាចាត់ទូលបង្គំឲ្យមកដូច្នេះ?
\v 23 ដ្បិត ចាប់តាំងពីទូលបង្គំបានចូលគាល់ស្តេចផារ៉ោន ដើម្បីទូលស្តេចដោយនូវនាមរបស់ព្រះអង្គ ស្តេចបានធ្វើឲ្យមានបញ្ហាដល់ប្រជាជននេះ ហើយព្រះអង្គមិនបានធ្វើឲ្យប្រជាជននេះមានសេរីភាពសោះ»។
\s5
\c 6
\cl ជំពូក ៦
\p
\v 1 ព្រះអម្ចាស់មានបន្ទូលទៅលោកម៉ូសេថា៖ «ឥឡូវនេះ អ្នកនឹងឃើញអ្វីដែលយើងនឹងធ្វើចំពោះស្តេចផារ៉ោន។ អ្នកនឹងឃើញការនេះ ដ្បិត ស្តេចនឹងអនុញ្ញាតឲ្យពួកគេចេញទៅដោយសារព្រះហស្តដ៏ខ្លាំងពូកែរបស់យើង។ យើងនឹងនាំពួកគេចេញពីទឹកដីរបស់ស្តេចនេះ ដោយសារព្រះហស្តដ៏ខ្លាំងពូកែរបស់យើង»។
\s5
\v 2 ព្រះជាម្ចាស់មានបន្ទូលទៅកាន់លោកម៉ូសេ ដោយមានបន្ទូលទៅគាត់ថា៖ «យើងគឺជាព្រះអម្ចាស់»។
\v 3 យើងបានយាងមកជួបលោកអប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប ក្នុងនាមជាព្រះជាម្ចាស់ដ៏មានគ្រប់ទាំងព្រះចេស្តា ប៉ុន្តែ មានព្រះអម្ចាស់របស់យើង យើងមិនបានបង្ហាញឲ្យពួកគេស្គាល់ទេ។
\v 4 យើងក៏បានចងសម្ពន្ធមេត្រីជាមួយពួកគេនៅក្នុងទឹកដីកាណាន ជាទឹកដីដែលពួកគេរស់នៅក្នុងនាមជាជនបរទេស ទឹកដីដែលពួកគេដើរខ្ចាត់ព្រាត់។
\v 5 លើសពីនេះ យើងបានឮសម្លេងទួញថ្ងូរបស់ជនជាតិអ៊ីស្រាអែល ដែលជនជាតិអេស៊ីបបានឲ្យពួកគេក្លាយជាទាសករ។
\s5
\v 6 ដូច្នេះហើយ ព្រះអង្គមានបន្ទូលទៅជនជាតិអ៊ីស្រាអែលថា៖ «យើងគឺជាព្រះអម្ចាស់។ យើងនឹងនាំអ្នករាល់គ្នាចេញពីទាសករនៅក្រោមជនជាតិអេស៊ីប ហើយយើងនឹងរំដោះអ្នករាល់គ្នាចេញពីអំណាចរបស់ពួកគេ។ យើងនឹងសង្គ្រោះអ្នករាល់គ្នាដោយធ្វើការដោយអំណាចរបស់យើង ហើយយើងនឹងជំនុំជម្រះដោយឫទ្ធិអំណាចរបស់យើង។
\v 7 យើងនឹងយកអ្នករាល់គ្នាធ្វើជាប្រជារាស្រ្តរបស់យើង ហើយយើងនឹងធ្វើជាព្រះជាម្ចាស់របស់ពួកគេ។ អ្នកនឹងដឹងថា យើងគឺជាព្រះអម្ចាស់ជាព្រះជាម្ចាស់របស់អ្នក ដែលបាននាំអ្នករាល់គ្នាចេញពីភាពជាទាសករនៅក្រោមជនជាតិអេស៊ីប។
\s5
\v 8 យើងនឹងនាំអ្នករាល់គ្នាទៅកាន់ទឹកដីដែលយើងបានស្បថនឹងប្រទានឲ្យលោកអប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប។ យើងនឹងឲ្យវាដល់អ្នករាល់គ្នាទុកជាកេរអាករ។ យើងគឺជាព្រះអម្ចាស់»។
\v 9 ពេលលោកម៉ូសេប្រាប់ការនេះដល់ជនជាតិអ៊ីស្រាអែល ពួកគេមិនស្តាប់គាត់ទេ ដោយសារពួកគេបានបាក់ទឹកចិត្តទុក្ខវេទនានៃភាពជាទាសកររបស់ពួកគេ។
\s5
\v 10 ដូច្នេះ ព្រះអម្ចាស់មានបន្ទូលទៅលោកម៉ូសេដោយបន្ទូលថា៖
\v 11 «ចូរទូលព្រះបាទផារ៉ោន ស្តេចរបស់អេស៊ីប ចូរអនុញ្ញាតឲ្យប្រជាជនអ៊ីស្រាអែលចេញពីទឹកដីរបស់ស្តេចចុះ»។
\v 12 លោកម៉ូសេទូលទៅព្រះអម្ចាស់ថា៖ «បើជនជាតិអ៊ីស្រាអែលមិនស្តាប់ទូលបង្គំផង តើស្តេចផារ៉ោនស្តាប់ទូលបង្គំទេ? ហើយទូលបង្គំក៏មិនសូវចេញនិយាយផង»
\v 13 ព្រះអម្ចាស់មានបន្ទូលទៅលោកម៉ូសេនិងលោកអ៊ើរ៉ុនថា៖ «ព្រះអង្គបានបង្គាប់ដល់ពួកគេ ឲ្យនាំព្រះប​ន្ទូលទៅប្រាប់ជនជាតិអ៊ីស្រាអែល និងព្រះបាទផារ៉ោន ស្តេចរបស់អេស៊ីប ដើម្បីឲ្យជនជាតិអ៊ីស្រាអែលចេញពីទឹកដីអេស៊ីប។
\s5
\v 14 អ្នកទាំងនេះគឺមេគ្រួសារនៃឪពុកពួកគេ កូន​របស់​លោក​រូបេន ត្រូវជា​កូន​ច្បង​របស់​លោក​អ៊ីស្រា‌អែល មាន​លោកហេណុក លោកប៉ាលូវ លោកហេត‌ស្រុន និងលោក​កើមី។ អ្នក​ទាំង​នោះគឺជាបុព្វបុរសនៃ​អំបូរ​រូបេន។
\v 15 កូន​របស់​លោក​ស៊ីម្មាន​មាន​លោកយេមូ‌អែល លោកយ៉ាមីន លោកអូហាត់ លោកយ៉ាគិន លោកសូហារ និង​លោកសូល ជា​កូន​របស់​ស្ត្រី​ជន‌ជាតិ​កាណាន។ អ្នក​ទាំង​នោះ​ជា​បុព្វបុរស​នៃ​អំបូរ​ស៊ីម្មាន។
\s5
\v 16 នេះគឺជាបញ្ជីឈ្មោះរបស់កូនចៅលោកលេវី តាមពូជពង្សរបស់ពួកគេ។ ពួកគេគឺលោកគើសុន លោកកេហាត់ និងលោក​ម៉្រារី។ លោក​លេវី​រស់​បាន​១៣៧ឆ្នាំ។
\v 17 កូន​របស់លោក​គើសុន​មានលោក​លីបនី និង​លោកស៊ី‌ម៉ៃ ព្រម​ទាំង​ក្រុម​គ្រួសារ​របស់​ពួក​គេ។
\v 18 កូន​របស់​លោកកេហាត់​មានលោក​អាំរ៉ាម លោកយីតសារ លោកហេ‌ប្រុន និងលោក​អ៊ូសាល។ លោក​កេហាត់​រស់​បាន​១៣៣​ឆ្នាំ។
\v 19 កូន​របស់លោក​ម៉្រារី​មានលោក​ម៉ាស់‌លី និងលោក​មូស៊ី។ អ្នក​ទាំង​នោះ​ជា​បុព្វបុរស​នៃ​អំបូរ​លេវី តាម​តំណ​ពូជពង្សរបស់​ពួក​គេ។
\s5
\v 20 លោក​អាំរ៉ាម​រៀបការ​ជា​មួយ​នាង​យ៉ុកិ‌បិត ដែល​ត្រូវ​ជា​ម្ដាយ​មីង​របស់​គាត់ នាង​បង្កើត​បាន​កូន​ប្រុស​ពីរ​នាក់​ឲ្យគាត់ គឺ​លោក​អើរ៉ុន និង​លោក​ម៉ូសេ។ លោក​អាំរ៉ាម​រស់​បាន​១៣៧​ឆ្នាំ។
\v 21 កូន​របស់​លោក​យីតសារ​មានលោក​កូរេ លោកណេ‌ផេក និងលោក​ស៊ីកគ្រី។
\v 22 កូន​របស់​លោក​អ៊ូសាល​គឺ លោកមីសា‌អែល លោកអែលសា‌ផាន និងលោក​ស៊ីត‌ទ្រី។
\s5
\v 23 លោក​អើរ៉ុន​រៀបការ​ជា​មួយ​នាង​អេលីសេបា ជា​កូន​របស់​លោក​អមីណា‌ដាប់ និង​ជា​ប្អូន​របស់​លោក​ណាសូន។ នាង​បង្កើត​បាន​កូន​ប្រុស​បួន​នាក់​ឲ្យគាត់​គឺ លោកណាដាប លោកអប៊ី‌ហ៊ូវ លោកអេឡាសារ និងលោក​អ៊ីថា‌ម៉ារ។
\v 24 កូន​របស់​លោកកូរេ​មានលោក​អាស់‌សៀរ លោកអែលកា‌ណា និង​លោកអេបៀ‌សាប់ ដែល​ជា​បុព្វបុរស​នៃ​អំបូរ​កូរេ។
\v 25 លោក​អេឡា‌សារ កូន​ប្រុស​របស់​លោក​អើរ៉ុន បាន​រៀបការ​ជា​មួយ​កូន​ស្រី​លោក​ពូធាល នាង​បង្កើត​បាន​កូន​ប្រុស​ម្នាក់​ឲ្យគាត់​គឺ លោកភីនេ‌ហាស។ អ្នក​ទាំង​នេះ​ជា​មេ​គ្រួសារ​នៃ​កុល‌សម្ព័ន្ធ​លេវី តាម​ពូជពង្សរបស់​ពួក​គេ។
\s5
\v 26 ​បុរសពីរនាក់នេះគឺ​លោក​អើរ៉ុន និង​លោក​ម៉ូសេ​ ដែលព្រះ‌អម្ចាស់​បាន​បង្គាប់​ឲ្យនាំជនជាតិអ៊ីស្រា‌អែល​ចេញ​ពី​ទឹកដីអេស៊ីប តាមក្រុមរបស់ពួកគេ​ដូច​កង‌ទ័ព​មួយ។
\v 27 ​លោក​អើរ៉ុន លោក​ម៉ូសេ​នេះ​ហើយ​ដែល​បាន​ទៅ​គាល់​ស្តេច​ផារ៉ោន ជា​ស្ដេច​ស្រុក​អេស៊ីប ដើម្បីឲ្យស្តេចបានអនុញ្ញាតឲ្យពួកគេ​នាំ​ជន‌ជាតិ​អ៊ីស្រា‌អែល​ចេញ​ពី​ស្រុក​អេស៊ីប។ គឺលោកម៉ូសេ និងលោកអ៊ើរ៉ុននេះហើយ។
\s5
\v 28 ពេល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ នៅ​ទឹកដី​អេស៊ីប
\v 29 ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​គាត់​ថា៖ «យើង​ជា​ព្រះ‌អម្ចាស់។ ចូរទូលទៅស្តេចផារ៉ោន ស្តេចរបស់ស្រុកអេស៊ីបគ្រប់យ៉ាងតាមដែលយើងបានប្រាប់ដល់អ្នក»។
\v 30 ប៉ុន្តែ លោក​ម៉ូសេ​ទូល​ព្រះ‌អម្ចាស់​ថា៖ «ទូលបង្គំ​មិនសូវចេះនិយាយ​ទេ ធ្វើម្តេចឲ្យស្តេចផារ៉ោន​​ស្ដាប់​ទូលបង្គំ​ទៅ»។
\s5
\c 7
\cl ជំពូក ៧
\p
\v 1 ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេថា៖ «មើល៍ យើងបានធ្វើឲ្យអ្នកក្លាយជាព្រះរបស់ស្តេចផារ៉ោនហើយ។ លោកអ៊ើរ៉ុនបងប្រុសរបស់អ្នកនឹងធ្វើជាព្យាការីរបស់អ្នក។
\v 2 អ្នកត្រូវនិយាយតាមអ្វីៗដែលយើងបានបង្គាប់ដល់អ្នកឲ្យនិយាយ។ លោកអ៊ើរ៉ុន បងប្រុសរបស់អ្នកនឹងទូលទៅស្តេចផារ៉ោន ដូច្នេះ ស្តេចនឹងអនុញ្ញាតឲ្យប្រជាជនអ៊ីស្រាអែលចេញពីទឹកដីរបស់ស្តេចហើយ។
\s5
\v 3 ប៉ុន្តែ យើងនឹងធ្វើឲ្យស្តេចផារ៉ោនមានចិត្តរឹង ហើយយើងនឹងធ្វើទីសម្គាល់នៃអំណាចរបស់យើង និងការអស្ចារ្យជាច្រើន នៅក្នុងទឹកដីអេស៊ីប។
\v 4 ប៉ុន្តែ ស្តេចផារ៉ោននឹងមិនស្តាប់តាមអ្នកឡើយ ដូច្នេះ យើងនឹងដាក់ដៃរបស់យើងលើស្រុកអេស៊ីប ហើយនឹងនាំជនជាតិអ៊ីស្រាអែល ជាប្រជារាស្រ្តរបស់យើង និងពូជពង្សអ៊ីស្រាអែល ចេញពីទឹកដីអេស៊ីបដោយដោយការដាក់ទោសយ៉ាងធ្ងន់ធ្ងរ។
\v 5 ជនជាតិអេស៊ីបនឹងដឹងថា យើងគឺជាព្រះអម្ចាស់ នៅពេលយើងវាយប្រហារលើអេស៊ីប ហើយនាំជនជាតិអ៊ីស្រាអែលចេញពីចំណោមពួកគេ»។
\s5
\v 6 លោកម៉ូសេ និងលោកអ៊ើរ៉ុនបានដូច្នោះ ពួកគេបានធ្វើដូចព្រះអម្ចាស់បានបង្គាប់ដល់ពួកគេ។
\v 7 លោកម៉ូសេមានអាយុប៉ែតសិបឆ្នាំ ហើយលោកអ៊ើរ៉ុនមានអាយុប៉ែតសិបបីឆ្នាំ នៅពេលពួកគេទូលទៅស្តេចផារ៉ោន។
\s5
\v 8 ព្រះអម្ចាស់មានបន្ទូលទៅលោកម៉ូសេ និងលោកអ៊ើរ៉ុនថា៖
\v 9 «ពេលស្តេចផារ៉ោនមានរាជឱង្ការមកអ្នក «ឲ្យធ្វើការអស្ចារ្យ» ដូច្នេះ អ្នកត្រូវប្រាប់លោកអ៊ើរ៉ុនឲ្យ យកដំបង ហើយបោះវាទៅលើដីនៅចំពោះស្តេចផារ៉ោន ដូច្នេះ វានឹងក្លាយទៅជាសត្វពស់»។
\v 10 បន្ទាប់មក លោកម៉ូសេ និងលោកអ៊ើរ៉ុន បានទៅជួបស្តេចផារ៉ោន ហើយពួកគេបានធ្វើដូចដែលព្រះអម្ចាស់បានបង្គាប់។ លោកអ៊ើរ៉ុនបោះដំបងរបស់គាត់នៅចំពោះស្តេចផារ៉ោន និងមន្ត្រីរបស់ស្តេច ហើយវាបានក្លាយជាសត្វពស់មែន។
\s5
\v 11 បន្ទាប់មក ស្តេចផារ៉ោនក៏បានកោះហៅអ្នកប្រាជ្ញរបស់ស្តេច និងពួកគ្រូមន្តអាគមផង។ ពួកគេបានប្រើមន្តអាគមរបស់ពួកគេដូចគ្នាដែរ។
\v 12 បុរសម្នាក់ៗបោះដំបងរបស់ពួកគេ ហើយដំបងទាំងនោះបានក្លាយជាសត្វពោះទាំងអស់។ ប៉ុន្តែ ដំបងរបស់លោកអ៊ើរ៉ុនបានលេបសត្វពស់របស់ពួកគេអស់។
\v 13 ដួងចិត្តរបស់ស្តេចផារ៉ោនបានរឹង ហើយស្តេចមិនបានស្តាប់តាម ដូចជាព្រះអម្ចាស់បានបង្គាប់ទេ។
\s5
\v 14 ព្រះអម្ចាស់មានបន្ទូលទៅលោកម៉ូសេថា៖ «ស្តេចផារ៉ោនមានចិត្តរឹង ហើយស្តេចបានបដិសេធមិនអនុញ្ញាតឲ្យប្រជាជនចេញទៅទេ។
\v 15 ចូរទៅគាល់ស្តេចផារ៉ោន នៅពេលព្រឹក គឺពេលដែលស្តេចចេញទៅមាត់ទឹក ឈរនៅតាមមាត់ទន្លេ ហើយត្រូវកាន់ដំបងដែលបានក្លាយជាពស់ទៅជាមួយផង។
\s5
\v 16 ចូរទូលទៅស្តេចថា៖ «ព្រះអម្ចាស់ ជាព្រះជាម្ចាស់របស់ជនជាតិហេព្រើរ បានចាត់យើងខ្ញុំមកគាល់ព្រះអង្គ ហើយទូលថា៖ «ចូរអនុញ្ញាតឲ្យប្រជាជនចេញទៅ ដើម្បីឲ្យពួកគេអាចថ្វាយបង្គំយើងនៅទីរហោស្ថាន។ រហូតមកដល់ពេលនេះ ព្រះអង្គនៅតែមិនព្រមទៀត»។
\v 17 ព្រះអម្ចាស់មានបន្ទូលដូច្នេះថា៖ «ដោយសារការនេះ អ្នកនឹងដឹងថា យើងគឺជាព្រះអម្ចាស់។ យើងនឹងវាយទឹកទន្លេនីលដោយដំបងដែលនៅក្នុងដៃរបស់យើង ហើយទឹកនឹងក្លាយជាឈាម។
\v 18 ត្រីដែលនៅក្នុងទន្លេនឹងស្លាប់ ហើយទន្លេនឹងស្អុយ។ ជនជាតិអេស៊ីបមិនអាចផឹកទឹកពីទន្លេនេះបានទេ»។
\s5
\v 19 បន្ទាប់មក ព្រះអម្ចាស់មានបន្ទូលទៅលោកម៉ូសេថា៖ «ចូរប្រាប់អ៊ើរ៉ុន ឲ្យយកដំបងរបស់អ្នក ហើយលើកដៃរបស់អ្នកវាយទឹកនៅស្រុកអេស៊ីប ហើយវាយលើទន្លេ ស្ទឹង បឹងព្រមទាំងត្រពាំង ដើម្បីឲ្យទឹករបស់ពួកគេបានក្លាយជាឈាម។ ចូរធ្វើដូច្នេះ ដើម្បីឲ្យក្លាយជាឈាមនៅពាសពេញទឹកដីអេស៊ីបទាំងមូល សូម្បី​តែ​នៅ​ក្នុង​ធុង និង​ក្នុង​ពាង​ក៏​មាន​ឈាម​ដែរ»។
\s5
\v 20 លោកម៉ូសេ និងលោកអ៊ើរ៉ុនបានធ្វើដូចព្រះអម្ចាស់បានបង្គាប់។ លោកអ៊ើរ៉ុនបានលើកដំបង ហើយបានវាយលើទឹកទន្លេ នៅចំពោះស្តេចផារ៉ោន និងមន្ត្រីរបស់ស្តេច។ ទឹកទាំងអស់នៅក្នុងទន្លេបានក្លាយជាឈាម។
\v 21 ត្រីនៅក្នុងទន្លេងាប់អស់ ហើយទន្លេបានស្អុយ។ ជនជាតិអេស៊ីបមិនអាចផឹកទឹកពីទន្លេនោះបានឡើយ ហើយឈាមមាននៅគ្រប់កន្លែងនៅក្នុងទឹកដីអេស៊ីប។
\v 22 ប៉ុន្តែ ពួកមន្តអាគមរបស់អេស៊ីបធ្វើការនេះបានដូចគ្នាដោយសារមន្តអាគមរបស់ពួកគេ។ តែដួងចិត្តរបស់ផារ៉ោននៅតែរឹកដដែល ហើយស្តេចបានបដិសេធមិនព្រមតាមលោកម៉ូសេ និងលោកអ៊ើរ៉ុនឡើយ ដូចដែលព្រះអម្ចាស់មានបន្ទូលមែន។
\s5
\v 23 បន្ទាប់មក ស្តេចផារ៉ោនក៏ចាកចេញ ហើយទៅក្នុងដំណាក់របស់ស្តេចវិញ។ ស្តេចមិនបានយកព្រះទ័យទុកដាក់ជាមួយនឹងការនេះទេ។
\v 24 ជនជាតិអេស៊ីបទាំងអស់នៅជុំវិញទន្លេដើម្បីរកទឹកផឹក ប៉ុន្តែ ពួកគេមិនអាចផឹកទឹកដែលចេញពីទន្លេបានទេ។
\v 25 ប្រាំពីរថ្ងៃបានកន្លងផុតទៅ បន្ទាប់ពីព្រះអម្ចាស់វាយលើទន្លេ។
\s5
\c 8
\cl ជំពូក ៨
\p
\v 1 បន្ទាប់មក ព្រះអម្ចាស់មានបន្ទូលមកកាន់លោកម៉ូសេថា៖​ «ចូរទៅគាល់ស្តេចផារ៉ោន ហើយទូលស្តេចថា៖ «ព្រះអម្ចាស់មានបន្ទូលដូច្នេះ៖ «ចូរអនុញ្ញាតឲ្យប្រជារាស្រ្តរបស់យើងចេញទៅ ដើម្បីឲ្យពួកគេអាចថ្វាយបង្គំយើង។
\v 2 ប្រសិនបើ ស្តេចបដិសេធមិនអនុញ្ញាតឲ្យពួកគេទៅទេ យើងនឹងធ្វើទុក្ខដល់ប្រទេសរបស់ស្តេចដោយកង្កែប។
\v 3 ទន្លេនឹងពេញទៅដោយកង្កែប។ ពួកវានឹងចូលទៅក្នុងដំណាក់ ក្នុង​បន្ទប់ ហើយ​ក្នុង​ក្រឡា‌បន្ទំ​របស់​ស្តេចថែម​ទៀត​ផង។ ពួកវានឹងចូលទៅផ្ទះ​ពួក​​មន្ត្រី​របស់​ស្តេចទាំង​អស់។ ពួកវានឹងចូលទៅក្នុងផ្ទះប្រជារាស្រ្តទៅក្នុងចង្ក្រាន និងទៅក្នុងផើងម្សៅរបស់ស្តេច។
\v 4 កង្កែបនឹងវាយប្រហារស្តេច ប្រជារាស្រ្ត និងពួកមន្ត្រីរបស់ស្តេចទាំងអស់។
\s5
\v 5 ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេថា៖ «ចូរប្រាប់លោកអ៊ើរ៉ុន «ឲ្យលើកដៃ និងដំបងរបស់អ្នកទៅលើទន្លេ និងព្រែក និងត្រពាំង ហើយនាំកង្កែបឡើងមកពេញទឹកដីអេស៊ីប»។
\v 6 លោកអ៊ើរ៉ុនលើកដៃរបស់គាត់វាយលើទឹករបស់អេស៊ីប ហើយកង្កែបបានឡើងមក ហើយគ្របដណ្តប់ពេញទឹកដីអេស៊ីប។
\v 7 ប៉ុន្តែ ពួកគ្រូមន្តអាគមក៏អាចធ្វើបានដែរ ដោយមន្តអាគមរបស់ពួកគេ ពួកគេបាននាំកង្កែបពេញទឹកដីអេស៊ីប។
\s5
\v 8 បន្ទាប់មក ស្តេចផារ៉ោនបានកោះហៅលោកម៉ូសេ និងលោកអ៊ើរ៉ុន ហើយមានរាជឱង្ការថា៖ «ចូរអធិស្ឋានដល់ព្រះអម្ចាស់ ដើម្បីឲ្យយកកង្កែបចេញពីយើង និងប្រជារាស្រ្តរបស់យើង។ នោះ យើងនឹងអនុញ្ញាតឲ្យប្រជារាស្រ្ត ដើម្បីពួកគេថ្វាយយញ្ញបូជាដល់ព្រះអង្គ»។
\v 9 លោកម៉ូសេទូលទៅស្តេចផារ៉ោនថា៖ «សូម​ព្រះ‌អង្គ​កំណត់​ពេល​វេលា ថាតើពេលណា​ទូលបង្គំ​ត្រូវ​អង្វរ​ព្រះ‌អម្ចាស់​សម្រាប់​ព្រះ‌អង្គ សម្រាប់​នាម៉ឺន​មន្ត្រី និង​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ ដើម្បី​បំបាត់​កង្កែប​ចេញ​ពី​ព្រះ‌អង្គ និង​ចេញ​ពី​ដំណាក់​របស់​ព្រះ‌អង្គ គឺ​នៅ​​តែ​ក្នុង​ទន្លេ​នីល​ប៉ុណ្ណោះ»។
\s5
\v 10 ស្តេចផារ៉ោនមានរាជឱង្ការថា៖ «ថ្ងៃស្អែក»។ លោកម៉ូសេទូលថា៖ «សូមឲ្យបានកើតឡើងតាមព្រះរាជឱង្ការរបស់ស្តេចចុះ ដើម្បីឲ្យព្រះអង្គបានជ្រាបថា គ្មាននរណាដូចជាព្រះអម្ចាស់ ជាព្រះជាម្ចាស់របស់យើងឡើយ។
\v 11 កង្កែបនឹងចាកចេញពីព្រះអង្គ ពីដំណាក់ ពីពួកមន្ត្រី និងពីប្រជារាស្រ្តរបស់ព្រះអង្គ។ ពួកគេនឹងនៅក្នុងតែទន្លេប៉ុណ្ណោះ។
\v 12 លោកម៉ូសេ និងលោកអ៊ើរ៉ុនបានចាកចេញពីអេស៊ីប។ បន្ទាប់មក លោកម៉ូសេទូលទៅព្រះអម្ចាស់ទាក់ទងនឹងកង្កែប ដែលព្រះអង្គបាននាំមកដល់ស្តេចផារ៉ោន។
\s5
\v 13 ព្រះអម្ចាស់បានធ្វើដូចដែលលោកម៉ូសេបានទូលសុំ គឺកង្កែបបានងាប់នៅក្នុងផ្ទះ ដំណាក់ និងតាមស្រែចង្ការ។
\v 14 ប្រជាជនបាន​ប្រមូល​ខ្មោច​កង្កែប​គរ​ជា​គំនរ ហើយ​មាន​ក្លិន​ស្អុយ​ពាស‌ពេញ​ស្រុក។
\v 15 ប៉ុន្តែ នៅពេលស្តេចផារ៉ោនឃើញថា បានធូរស្បើយហើយ ស្តេចនៅតែមានព្រះទ័យរឹងរុស ហើយមិនយល់ព្រមស្តាប់តាមលោកម៉ូសេ និងលោកអ៊ើរ៉ុនឡើយ ដូចដែលព្រះអម្ចាស់បានមានបន្ទូលឲ្យស្តេចបានធ្វើ។
\s5
\v 16 ព្រះអម្ចាស់មានបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរប្រាប់ទៅលោកអ៊ើរ៉ុន ឲ្យលើកដំបង ហើយវាទៅលើដី នោះវានឹងក្លាយជាចៃពាសពេញទឹកដីអេស៊ីបទាំងមូល»។
\v 17 ពួកគេក៏ធ្វើដូច្នោះ លោកអ៊ើរ៉ុនក៏លើកដៃ និងដំបងរបស់គាត់។ គាត់បានវាយទៅលើដី។ ចៃបានកើតឡើងនៅលើមនុស្ស​និងសត្វ។ ធូលីដីដែលនៅដីបានកើតជាចៃពាសពេញទឹកដីអេស៊ីបទាំងមូល។
\s5
\v 18 ពួកគ្រូមន្តអាគមព្យាយាមធ្វើមន្តអាគមរបស់ពួកគេ ឲ្យកើតចៃ ប៉ុន្តែ ពួកគេមិនអាចធ្វើបានទេ។ មានចៃនៅលើមនុស្ស និងសត្វ។
\v 19 បន្ទាប់មក ពួកគ្រូមន្តអាគមបានទូលទៅស្តេចផារ៉ោនថា៖ «នេះគឺជាព្រះហស្តរបស់ព្រះជាម្ចាស់»។ ប៉ុន្តែ ស្តេចផារ៉ោនមានព្រះទ័យរឹងរុស ដូច្នេះ ស្តេចបានបដិសេធក្នុងការស្តាប់តាមពួកគេ។ វាបានកើតឡើងដូចព្រះអម្ចាស់បានមានបន្ទូលទៅផារ៉ោនឲ្យធ្វើ។
\s5
\v 20 ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេថា៖ «ចូរក្រោកពីព្រលឹម ហើយឈរនៅចំពោះស្តេចផារ៉ោន នៅពេលដែលស្តេចយាងទៅមាត់ទន្លេ។ ចូរទូលស្តេចថា៖ «ព្រះអម្ចាស់មានបន្ទូលដូច្នេះ៖ «ចូរអនុញ្ញាតឲ្យប្រជារាស្រ្តរបស់យើងចេញទៅ ដើម្បីឲ្យពួកគេអាចថ្វាយបង្គំយើង។
\v 21 ប៉ុន្តែ ប្រសិនបើ ស្តេចមិនព្រមអនុញ្ញាតឲ្យប្រជារាស្រ្តរបស់យើងទៅទេ យើងនឹងចាត់ហ្វូងរុយមកលើស្តេច លើពួកមន្ត្រី និងនៅក្នុងដំណាក់របស់ស្តេច។ នៅក្នុងផ្ទះរបស់ជនជាតិអេស៊ីប នឹងពេញទៅដោយសត្វរុយ ហើយសូម្បីតែនៅលើដីដែលពួកគេឈរ នឹងមានពេញទៅដោយសត្វរុយ។
\s5
\v 22 ប៉ុន្តែ នៅថ្ងៃនោះ យើងនឹងប្រព្រឹត្តជាមួយនឹងអ្នកដែលនៅក្នុងទឹកដីកូសែនបែបផ្សេង ទឹកដីដែលប្រជារាស្រ្តរបស់យើងរស់នៅ ដូច្នេះ នឹងមិនមានហ្វូងសត្វរុយនៅទីនោះទេ។ ការនេះនឹងកើតឡើង ដើម្បីឲ្យស្តេចបានជ្រាបថា យើងគឺជាព្រះអម្ចាស់នៅកណ្តាលចំណោមទឹកដីនេះ។
\v 23 យើងនឹងញែករវាងប្រជារាស្រ្តរបស់យើង និងប្រជារាស្រ្តរបស់ស្តេច។ ទីសម្គាល់នៃអំណាចរបស់យើងនេះ នឹងកើតឡើងនៅថ្ងៃស្អែក»។
\v 24 ព្រះអម្ចាស់បានធ្វើដូច្នោះ ហើយមានហ្វូងរុយយ៉ាងក្រាសបានហើរចូលទៅក្នុងដំណាក់របស់ស្តេចផារ៉ោន និងផ្ទះពួកមន្ត្រីរបស់ស្តេច។ នៅក្នុងទឹកដីអេស៊ីបទាំងមូល ត្រូវបានបំផ្លាញដោយសារតែហ្វូងរុយទាំងនោះ។
\s5
\v 25 ស្តេចផារ៉ោនបានកោះហៅលោកម៉ូសេ និងលោកអ៊ើរ៉ុន ហើយទូលថា៖ «ចូរទៅ ថ្វាយយញ្ញបូជាដល់ព្រះជាម្ចាស់របស់អ្នកនៅក្នុងទឹកដីរបស់អ្នកផ្ទាល់ចុះ»។
\v 26 លោកម៉ូសេទូលថា៖ «យើងខ្ញុំធ្វើដូច្នេះ មិនត្រឹមត្រូវទេ ដ្បិត យញ្ញបូជារបស់យើងដែលត្រូវថ្វាយដល់ព្រះជាម្ចាស់ជាទីស្អប់ខ្ពើមចំពោះជនជាតិអេស៊ីប។
\v 27 ប្រសិនបើ យើងខ្ញុំថ្វាយយញ្ញបូជានៅចំពោះមុខពួកគេ ដែលជាទីស្អប់សខ្ពើមដល់ជនជាតិអេស៊ីបនោះ តើពួកគេនឹងមិនចោលយើងខ្ញុំនឹងដុំថ្មទេឬ? អត់ទេ យើងត្រូវធ្វើដំណើរក្នុងរយៈពេលបីថ្ងៃទៅទីរហោស្ថាន ដើម្បីថ្វាយយញ្ញបូជាដល់ព្រះអម្ចាស់ជាព្រះជាម្ចាស់របស់យើង ដូចដែលព្រះអង្គបានបង្គាប់»។
\s5
\v 28 ស្តេចផារ៉ោនមានរាជឱង្ការថា៖ «យើងនឹងអនុញ្ញាតឲ្យអ្នកចេញទៅ ហើយថ្វាយយញ្ញបូជាដល់ព្រះអម្ចាស់ ជាព្រះជាម្ចាស់របស់អ្នកនៅទីរហោស្ថាន។ តែអ្នកមិនត្រូវទៅឆ្ងាយពេកទេ។ សូមជួយអធិស្ឋានឲ្យយើងផង»។
\v 29 លោកម៉ូសេទូលថា៖ «នៅពេលទូលបង្គំចាកចេញពីព្រះអង្គពេលណា នោះទូលបង្គំនឹងអធិស្ឋានដល់ព្រះអម្ចាស់ ឲ្យហ្វូងសត្វរុយចាកចេញពីព្រះអង្គ ស្តេចផារ៉ោន និងពីពួកមន្ត្រី និងប្រជារាស្ត្ររបស់ព្រះអង្គនៅថ្ងៃស្អែក។ ប៉ុន្តែ ព្រះអង្គមិនត្រូវបោកប្រាស់យើងខ្ញុំ ដោយមិនឲ្យប្រជាជនរបស់យើងចាកចេញទៅ ដើម្បីថ្វាយយញ្ញបូជានោះឡើយ»។
\s5
\v 30 លោកម៉ូសេបានចាកចេញពីស្តេចផារ៉ោន ហើយអធិស្ឋានដល់ព្រះអម្ចាស់។
\v 31 ព្រះអម្ចាស់បានធ្វើតាមសំណូមពររបស់លោកម៉ូសេ គឺព្រះអង្គបានយកហ្វូងសត្វរុយពីស្តេចផារ៉ោន ពីពួកមន្ត្រី និងពីប្រជារាស្រ្តរបស់ស្តេច។ គ្មាននៅសល់មួយឡើយ។
\v 32 ប៉ុន្តែ នៅពេលនេះ ស្តេចផារ៉ោនមានព្រះទ័យរឹងរូសដដែល ហើយស្តេចមិនព្រមអនុញ្ញាតឲ្យប្រជាជនទៅទេ។
\s5
\c 9
\cl ជំពូក ៩
\p
\v 1 បន្ទាប់មក ព្រះអម្ចាស់មានបន្ទូលនឹងលោកម៉ូសេថា៖ «ចូរទៅគាល់ស្តេចផារ៉ោន ហើយទូលស្តេចថា៖ «ព្រះអម្ចាស់ ជាព្រះជាម្ចាស់របស់ជនជាហេព្រើរ មានបន្ទូលដូច្នេះ៖ «ចូរអនុញ្ញាតឲ្យប្រជារាស្រ្តរបស់យើងចេញទៅ ដើម្បីឲ្យពួកគេអាចថ្វាយបង្គំដល់យើង»។
\v 2 ប៉ុន្តែ ប្រសិនបើ ស្តេចបដិសេធមិនអនុញ្ញាតឲ្យពួកគេទៅ ហើយប្រសិនបើ អ្នកនៅតែឃាំងពួកគេ
\v 3 ដូច្នេះ ព្រះហស្តរបស់ព្រះអម្ចាស់នឹងវាយប្រហារហ្វូងសត្វនៅស្រែចម្ការ និងនៅលើហ្វូងសេះ និងហ្វូងលា ហ្វូងអូដ្ឋ និងហ្វូងចៀម ព្រមទាំងហ្វូងគោ វា​នឹង​កើត​ជំងឺ​អាសន្ន​រោគ​យ៉ាង​វេទនា។
\v 4 ព្រះអម្ចាស់នឹងប្រព្រឹត្តជាមួយហ្វូងសត្វជនជាតិអ៊ីស្រាអែល ខុសពីជនជាតិអេស៊ីប៖ គឺនឹងមិនមានសត្វណាដែលជាកម្មសិទ្ធិរបស់ជនជាតិអ៊ីស្រាអែលត្រូវស្លាប់ឡើយ។
\s5
\v 5 ព្រះអម្ចាស់បានកំណត់ពេលវេលា ព្រះអង្គមានបន្ទូលថា៖ «ថ្ងៃស្អែក យើងនឹងធ្វើការនេះនៅក្នុងទឹកដីនេះ»។
\v 6 ព្រះអម្ចាស់ធ្វើការនេះនៅថ្ងៃបន្ទាប់៖ ហ្វូងសត្វទាំងអស់នៅអេស៊ីបងាប់គ្មានសល់។ ប៉ុន្តែ គ្មានសត្វរបស់ជនជាតិអ៊ីស្រាអែលណាមួយនៅបានងាប់ឡើយ សូម្បីតែមួយ។
\v 7 ស្តេចផារ៉ោនបាន​ចាត់​គេ​ឲ្យ​ទៅ​ស៊ើប‌អង្កេត ហើយ​ជ្រាប​ថា​គ្មាន​សត្វ​ណា​មួយ​ក្នុង​ហ្វូង​សត្វ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែលងាប់​ឡើយ។ ប៉ុន្តែ ស្តេចផារ៉ោន​នៅ​តែ​មាន​ព្រះទ័យ​មានះ ដូច្នេះ ស្តេចមិន​ព្រម​អនុ‌ញ្ញាត​ឲ្យប្រជាជនចេញ​ទៅ​ទេ។
\s5
\v 8 បន្ទាប់មក ព្រះអម្ចាស់មានបន្ទូលទៅលោកម៉ូសេ និងលោកអ៊ើរ៉ុនថា៖ «ចូរ​យក​ផេះ​ពី​ចង្ក្រាន គឺអ្នកហើយម៉ូសេ​ ចូរបាច​ទៅ​លើ​មេឃ នៅ​ចំពោះ​ផារ៉ោន​ទៅ
\v 9 ផេះ​នោះ​នឹង​ក្លាយ​ជា​ធូលី​យ៉ាង​ម៉ដ្ត នៅ​ពាស​ពេញ​លើ​ស្រុក​អេស៊ីប។ ហើយ​នឹង​ធ្វើឲ្យក្លាយ​ជា​បូស ហើយធ្លាយ​ចេញ​ជា​ដំបៅ​លើ​ខ្លួន​មនុស្ស និង​សត្វ ពាស​ពេញ​ក្នុង​ទឹកដី​អេស៊ីបទាំង​មូល»។
\v 10 ដូច្នេះ លោកម៉ូសេ និងលោកអ៊ើរ៉ុនបានយកផេះពីចង្ក្រាន ហើយឈរនៅចំពោះស្តេចផារ៉ោន។ បន្ទាប់មក លោកម៉ូសេបានបោះផេះនោះទៅលើមេឃ។ ផេះនោះបានធ្វើឲ្យកើតមានបូស ហើយធ្លាយចេញជាដំបៅលើខ្លួនមនុស្ស និងសត្វ។
\s5
\v 11 ពួកគ្រូមន្តអាគមមិនអាចតតាំងនឹងលោកម៉ូសេបានទេ ដោយសារតែបូស ហើយបូសនោះក៏កើតនៅលើពួកគេ និងនៅលើជនជាតិអេស៊ីបផ្សេងទៀតដែរ។
\v 12 ព្រះអម្ចាស់បានធ្វើឲ្យស្តេចផារ៉ោនមានព្រះទ័យរឹងរូស ដូច្នេះ ស្តេចផារ៉ោនមិនបានធ្វើតាមលោកម៉ូសេ និងលោកអ៊ើរ៉ុនទេ។ ការនេះកើតឡើងដូចព្រះអម្ចាស់បានប្រាប់លោកលោកម៉ូសេរួចហើយ ថាស្តេចផារ៉ោននឹងធ្វើដូច្នេះ។
\s5
\v 13 បន្ទាប់មក ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេថា៖ «ចូរក្រោកឡើងពីព្រឹក ឈរនៅចំពោះស្តេចផារ៉ោន ហើយទូលទៅព្រះអង្គថា៖ «ព្រះអម្ចាស់ ជាព្រះជាម្ចាស់របស់ជនជាតិហេព្រើរ មានបន្ទូលដូច្នេះ «ចូរអនុញ្ញាតឲ្យប្រជារាស្រ្តរបស់យើងចេញទៅ ដើម្បីពួកគេអាចថ្វាយបង្គំយើង។
\v 14 ដ្បិត នៅពេលនេះ យើងនឹងចាត់គ្រោះកាចគ្រប់យ៉ាងរបស់យើង មកលើស្តេច នៅលើពួកមន្ត្រី និងប្រជារាស្រ្តរបស់ស្តេច។ យើងនឹងធ្វើការនេះ ដើម្បីឲ្យស្តេចបានដឹងថា គ្មាននរណាដូចជាយើងនៅលើផែនដីនេះឡើយ។
\s5
\v 15 ដ្បិត ប្រសិន‌បើ​យើង​បាន​លើក​ដៃ​វាយ​អ្នក និង​ប្រជា‌រាស្ត្រ​របស់​អ្នក ដោយ​ជំងឺ​អាសន្ន‌រោគ​នៅ​ពេល​នេះ ម្លេ៉ះ​អ្នក​រាល់​គ្នា​នឹង​វិនាស​សូន្យ​ពី​ផែន‌ដី​បាត់​ទៅ​ហើយ។
\v 16 ប៉ុន្តែ យើង​បាន​ទុក​ឲ្យ​អ្នក​នៅ​រស់ ដើម្បី​ឲ្យ​អ្នក​បាន​ឃើញ​ពីអំណាចរបស់​យើង ដើម្បីឲ្យនាម​របស់​យើត្រូវប្រកាស​ពាស​ពេញ​ផែន‌ដី។
\v 17 ស្តេច​នៅ​តែ​តម្កើង​ខ្លួន​ទាស់​នឹង​ប្រជា‌រាស្ត្រ​របស់​យើង ដោយ​មិន​ព្រម​អនុញ្ញាតឲ្យ​ពួកគេ​ចេញ​ទៅ​ទេ។
\s5
\v 18 ចូរស្តាប់! ថ្ងៃស្អែក ពេលថ្មើរនេះ យើងនឹងធ្វើឲ្យមានព្យុះព្រិលយ៉ាងខ្លាំងកើតឡើង ដែលមិនធ្លាប់មាននៅក្នុងអេស៊ីប តាំងពីស្រុកនេះកើតមក រហូតមកដល់ពេលនេះ។
\v 19 ឥឡូវនេះ ចូរចាត់ពួកប្រុសៗឲ្យទៅប្រមូលហ្វូងសត្វ និងអ្វីៗទាំងអស់ដែលស្តេចមាននៅស្រែចម្ការ ទៅកាន់កន្លែងមានសុវត្ថិភាព។ បុរស និងសត្វទាំងអស់ដែលនៅស្រែចម្ការ ដែលមិនបាននៅផ្ទះ ព្រិលនឹងធ្លាក់មកលើពួកគេ ហើយពួកគេនឹងស្លាប់»។
\s5
\v 20 បន្ទាប់មក ពួកមន្ត្រីរបស់ស្តេចផារ៉ោនបានជឿនៅព្រះបន្ទូលរបស់ព្រះជាម្ចាស់ ក៏ប្រញាប់ទៅនាំទាសករ និងហ្វូងសត្វរបស់ពួកគេមកផ្ទះវិញ។
\v 21 ប៉ុន្តែ អស់អ្នកដែលមិនជឿលើព្រះបន្ទូលរបស់ព្រះអម្ចាស់បានទុកពួកទាសករ និងហ្វូងសត្វរបស់ពួកគេនៅស្រែចម្ការ។
\s5
\v 22 បន្ទាប់មក ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេថា៖ «ចូរលើកដៃរបស់អ្នកទៅលើមេឃ ដើម្បីធ្វើឲ្យមានព្រិលធ្លាក់មកពេញទឹកដីអេស៊ីប លើប្រជារាស្រ្ត លើសត្វ និងលើរុក្ខជាតិនៅស្រែចម្ការពាសពេញទឹកដីអេស៊ីបទាំងមូល»។
\v 23 លោកម៉ូសេបានលើកដំបងរបស់គាត់ទៅលើមេឃ ហើយព្រះអម្ចាស់បានធ្វើឲ្យមានផ្គរលាន់ ព្រិល និងផ្លេកបន្ទោរមកលើដី។ ព្រះអង្គបានធ្វើឲ្យមានភ្លៀងព្រិលធ្លាក់មកលើទឹកដីអេស៊ីបដែរ។
\v 24 ដូច្នេះ ក៏មានព្រិល ផ្លេកបន្ទោលាយជាមួយនឹងព្រិលយ៉ាងខ្លាំង ដែលមិនធ្លាប់កើតឡើងនៅក្នុងទឹកដីអេស៊ីបទាំងមូល ចាប់តាំងពីនាមប្រទេសនេះមក។
\s5
\v 25 ពេញទឹកដីអេស៊ីបទាំងមូល ព្រិលបានធ្លាក់មកលើស្រែចម្ការទាំងអស់ ធ្លាក់មកលើទាំងមនុស្ស និងសត្វ។ វាធ្លាក់មកលើដំណាំនៅក្នុងស្រែចម្ការ ហើយបានបំបាក់ដើមឈើទាំងអស់។
\v 26 លើកលែងតែទឹកដីកូសែន ជាកន្លែងដែលជនជាតិអ៊ីស្រាអែលរស់នៅប៉ុណ្ណោះ ដែលគ្មានព្រិល។
\s5
\v 27 បន្ទាប់មក ស្តេចផារ៉ោនបានចាត់គេឲ្យទៅកោះហៅលោកម៉ូសេ និងលោកអ៊ើរ៉ុន។ ស្តេចមានរាជឱង្ការទៅពួកគេថា «លើកនេះ យើងបានប្រព្រឹត្តបាបមែន។ ព្រះអម្ចាស់សុចរិត ហើយយើង និងប្រជារាស្រ្តរបស់យើងជាមនុស្សអាក្រក់។
\v 28 សូមអធិស្ឋានទៅកាន់ព្រះអម្ចាស់ ព្រោះព្យុះភ្លៀងព្រិលនេះខ្លាំងណាស់។ យើងនឹងអនុញ្ញាតឲ្យអ្នកទៅហើយ ហើយអ្នកនឹងលែងនៅទីនេះទៀតដែរ»។
\s5
\v 29 លោកម៉ូសេទូលទៅស្តេចថា៖ «ពេលទូលបង្គំចាកចេញពីក្រុងនេះពេលណា ទូលបង្គំនឹងលើកដៃទៅឯព្រះអម្ចាស់។ ផ្គរនឹងឈប់ ហើយនឹងលែងមានព្រិលទៀតហើយ។ បែបនេះ ព្រះអង្គនឹងជ្រាបថា ផែនដីនេះជាកម្មសិទ្ធិរបស់ព្រះអម្ចាស់។
\v 30 ប៉ុន្តែ ទូល‌បង្គំ​ដឹង​ថា ព្រះអង្គ និង​ពួក​នាម៉ឺន​មន្ត្រី​របស់​ព្រះអង្គមិន​ទាន់​កោត​ខ្លាច​ព្រះអម្ចាស់​ដ៏​ជា​ព្រះជាម្ចាស់​នៅ​ឡើយ​ទេ»។
\s5
\v 31 ពេល​នោះ ដើម​ធ្មៃ​កំពុង​ចេញ​ផ្កា និង​ស្រូវ​ស្រាល​កំពុង​ដាក់​គ្រាប់
\v 32 ចំណែក​ស្រូវ​សាលី និង​ស្រូវ​ធ្ងន់​វិញមិន​ត្រូវ​ខូច​ខាត​ឡើយ ព្រោះ​មិន​ទាន់​ចេញ​កួរ។
\v 33 នៅពេល លោក​ម៉ូសេ​ចាក​ចេញ​ពី​ស្តេច​ផារ៉ោន រួច​ចេញ​ទៅ​ក្រៅ​ទីក្រុង គាត់បាន​លើក​ដៃ​របស់គាត់ទៅចំពោះ​ព្រះ‌អម្ចាស់ ផ្គរ​ឈប់​លាន់​ឮ ព្រិល​ឈប់​ធ្លាក់ ហើយ​ភ្លៀង​ក៏​លែង​ធ្លាក់មក​លើ​ផែនដី​ទៀតដែរ។
\s5
\v 34 នៅពេលស្តេចផារ៉ោនឃើញភ្លៀងរាំង ព្រិលឈប់ធ្លាក់ និងផ្គរលែងលឺ ស្តេចបានធ្វើបាបសារជាថ្មី ហើយបានព្រះទ័យរឹងរូស រួមជាមួយមន្ត្រីរបស់ស្តេចផង។
\v 35 ស្តេចផារ៉ោនមានព្រះទ័យរឹងរូស ដូច្នេះហើយ ស្តេចមិនព្រមអនុញ្ញាតឲ្យជនជាតិអ៊ីស្រាអែលចេញទៅឡើយ។ នេះគឺជាអ្វីដែល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូលមកលោក​ម៉ូសេថា ស្តេចផារ៉ោននឹងប្រព្រឹត្តដូច្នេះ។
\s5
\c 10
\cl ជំពូក ១០
\p
\v 1 ព្រះអម្ចាស់មានបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរទៅជួបស្តេចផារ៉ោន ដ្បិត យើងបានធ្វើឲ្យស្តេច និងមន្ត្រីរបស់ស្តេចមានចិត្តរឹង។ យើងបានធ្វើការនេះ ដើម្បីបង្ហាញទីសម្កាល់ផ្សេងៗនៃអំណាចរបស់យើងនៅក្នុងចំណោមពួកគេ។
\v 2 យើងបានធ្វើការនេះ ដើម្បីឲ្យអ្នករាល់គ្នាអាចដំណាលប្រាប់កូន និងចៅរបស់អ្នករាល់គ្នាពីការដែលយើងបានធ្វើ គឺបានប្រព្រឹត្តនឹងអេស៊ីបយ៉ាងធ្ងន់ធ្ងរ និងពីការដែលយើងបានធ្វើការអស្ចារ្យផ្សេងៗដែលសម្តែងពីអំណាចរបស់យើងនៅក្នុងចំណោមពួកគេ។ បែបនេះ អ្នករាល់គ្នានឹងដឹងថា យើងជាព្រះអម្ចាស់»។
\s5
\v 3 ដូច្នេះ លោកម៉ូសេ និងលោកអ៊ើរ៉ុនបានទៅគាល់ស្តេចផារ៉ោន ហើយទូលស្តេចថា៖ «ព្រះអម្ចាស់ ជាព្រះជាម្ចាស់របស់ជនជាតិហេព្រើរ មានបន្ទូលដូច្នេះ «តើស្តេចនៅតែមិនព្រមបន្ទាបខ្លួននៅចំពោះយើងដល់កាលណាទៀត? ចូរអនុញ្ញាតឲ្យប្រជារាស្រ្តរបស់យើងចេញទៅ ដើម្បីឲ្យពួកគេអាចថ្វាយបង្គំយេីងបាន។
\v 4 ប៉ុន្តែ ប្រសិនបើ ស្តេចបដិសេធមិនព្រមអនុញ្ញាតឲ្យប្រជារាស្រ្តរបស់យើងទៅទេ ចូរស្តាប់ ថ្ងៃស្អែក យើងនឹងនាំសត្វកណ្ដូបមកក្នុងទឹកដីរបស់ព្រះអង្គ។
\s5
\v 5 ពួកវានឹងហើរមកពាសពេញដី ដូច្នេះ គ្មានសល់ដីមួយកន្លែងដែលអាចមើលឃើញឡើយ។ ពួកវានឹងស៊ីអ្វីៗដែលនៅសល់ពីព្រិល។ វាក៏នឹងស៊ីដើមឈើទាំងអស់របស់ស្តេចដែលដុះនៅឯស្រែចម្ការ។
\v 6 ពួកវានឹងចូលទៅពេញដំណាក់ និងផ្ទះមន្ត្រីរបស់ស្តេច និងផ្ទះរបស់ជនជាតិអេស៊ីបទាំងអស់ ជាអ្វីមួយដែលឪពុក និងជីតារបស់អ្នកមិនដែលឃើញពីមុន និងជាអ្វីដែលមិនដែលឃើញតាំងពីផែនដីបានកើតមក រហូតមកដល់សព្វថ្ងៃនេះ»។ បន្ទាប់មក លោកម៉ូសេក៏ចាកចេញពីស្តេចផារ៉ោនទៅ។
\s5
\v 7 ពួកមន្ត្រីរបស់ស្តេចផារ៉ោនទូលទៅស្តេចថា៖ «តើបុរសនេះឲ្យធ្វើបានយើងដល់កាលណាទៀត? ចូរអនុញ្ញាតឲ្យជនជាតិអ៊ីស្រាអែលចេញទៅ ដើម្បីឲ្យពួកគេអាចថ្វាយបង្គំព្រះអម្ចាស់ ជាព្រះជាម្ចាស់របស់ពួកគេ។ តើព្រះអង្គមិនជ្រាបទេឬថា អេស៊ីបត្រូវបានបំផ្លាញ?»
\v 8 គេបាននាំលោកម៉ូសេ និងលោកអ៊ើរ៉ុនមកគាល់ស្តេចផារ៉ោនម្តងទៀត ស្តេចបានមានរាជឱង្ការថា៖ «ចូរទៅថ្វាយបង្គំព្រះអម្ចាស់ជាព្រះជាម្ចាស់របស់អ្នកចុះ។ តើនរណាខ្លះនឹងទៅ?»
\s5
\v 9 លោកម៉ូសេទូលថា៖ «យើងនឹងចេញទៅទាំងចាស់ទាំងក្មេង ទាំងកូនប្រុស និងកូនស្រីរបស់យើង។ យើងនឹងចេញទៅជាមួយហ្វូងសត្វ និងហ្វូងចៀមរបស់យើង។ ដ្បិត យើងខ្ញុំនឹងធ្វើពិធីបុណ្យថ្វាយព្រះអម្ចាស់»។
\v 10 ស្តេចផារ៉ោនមានរាជឱង្ការទៅពួកគេថា៖ «សូមព្រះអម្ចាស់នៅជាមួយអ្នករាល់គ្នាចុះ ប្រសិនបើ យើងអនុញ្ញាតឲ្យអ្នក និងកូនតូចៗរបស់អ្នកទៅ។ មើល៍ អ្នករាល់គ្នាមានគំនិតអាក្រក់។
\v 11 អត់ទេ! ចូរចេញទៅតែប្រុសៗដែលនៅក្នុងចំណោមអ្នករាល់គ្នាបានហើយ ហើយថ្វាយបង្គំព្រះអម្ចាស់ចុះ ដ្បិត នោះគឺជាអ្វីដែលអ្នកចង់បាន»។ បន្ទាប់មក គេបានបណ្តេញលោកម៉ូសេ និងលោកអ៊ើរ៉ុនចេញពីស្តេចផារ៉ោន។
\s5
\v 12 បន្ទាប់មក ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេថា៖ «ចូរលើកដៃរបស់អ្នកលើទឹកដីអេស៊ីប ដើម្បីឲ្យកើតមានកណ្ដូបឲ្យពួកវាបានវាយប្រហារទឹកដីអេស៊ីប និងស៊ីដំណាំទាំងឡាយនៅក្នុងទឹកដីអេស៊ីបដែលនៅសល់ពីព្រិល»។
\v 13 លោកម៉ូសេបានលើកដៃ ជាមួយនឹងដំបងរបស់គាត់លើទឹកដីអេស៊ីប ហើយព្រះអម្ចាស់បាននាំឲ្យមានខ្យល់បក់ពីទិសខាងកើតលើទឹកដីទាំងអស់ពេញមួយថ្ងៃមួយយប់។ នៅព្រឹកឡើង ខ្យល់ពីទិសខាងកើតបាននាំសត្វកណ្តូបមក។
\s5
\v 14 សត្វកណ្ដូបបានចេញទៅពាសពេញទឹកដីអេស៊ីបទាំងមូល ហើយបានទំពាស់ពេញទឹកដីតែម្តង។ មិនដែលធ្លាប់មានហ្វូងកណ្តូបនៅក្នុងទឹកដីបែបនេះទេ ហើយក្រោយពីនេះក៏មានកណ្ដូបច្រើនយ៉ាងនេះដែរ។
\v 15 ពួកវាបានគ្រប់ដណ្តប់ពាសពេញទឹកដីទាំងមូល ធ្វើឲ្យផ្ទៃដីខ្មៅងងឹត។ ពួកវាបានស៊ីដំណាំ ផលផ្លែដើមឈើដែលនៅសល់ពីព្រិលទាំងអស់។ នៅពាសពេញទឹកដីអេស៊ីបទាំងមូល គ្មានសល់ស្លឹងខៀវខ្ចីនៅសល់ទេ ឬដើមឈើ និងដំណាំនៅស្រែចម្ការនៅសល់ទេ។
\s5
\v 16 បន្ទាប់មក ស្តេចផារ៉ោនបានកោះហៅលោកម៉ូសេ និងលោកអ៊ើរ៉ុនមកយ៉ាងលឿន ហើយមានរាជឱង្ការថា៖ «យើងបានធ្វើបាបទាស់នឹងព្រះអម្ចាស់ ជាព្រះជាម្ចាស់របស់អ្នក និងអ្នកផងដែរ។
\v 17 បន្ទាប់មក សូមអត់ទោសបាបរបស់យើងនៅពេលនេះ ហើយអធិស្ឋានដល់ព្រះអម្ចាស់ជាព្រះជាម្ចាស់របស់អ្នក ដែលព្រះអង្គនឹងដកសេចក្តីស្លាប់នេះចេញពីយើង»។
\v 18 ដូច្នេះ លោកម៉ូសេបានចាកចេញពីស្តេចផារ៉ោនទៅ ហើយបានអធិស្ឋានដល់ព្រះអម្ចាស់។
\s5
\v 19 ព្រះអម្ចាស់បាននាំឲ្យមានខ្យល់បង់យ៉ាងខ្លាំងពីទិសខាងលិច ដែលនាំឲ្យមានសត្វកណ្ដូប ហើយកៀរចូលទៅក្នុងសមុទ្រកក់ គ្មានសត្វកណ្ដូបណាមួយនៅសល់នៅក្នុងទឹកដីអេស៊ីបឡើយ។
\v 20 ប៉ុន្តែ ព្រះអម្ចាស់បានធ្វើឲ្យព្រះទ័យស្តេចផារ៉ោនរឹង ហើយស្តេចផារ៉ោនមិនអនុញ្ញាតឲ្យជនជាតិអ៊ីស្រាអែលចេញទេ។
\s5
\v 21 បន្ទាប់មក ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេថា៖ «ចូរលើកដៃរបស់អ្នកទៅលើមេឃ ដើម្បីឲ្យមានភាពងងឹងគ្របដណ្តប់ទឹកដីអេស៊ីបទាំងមូល គឺជាភាពងងឹតដែលមើលអ្វីមិនឃើញឡើយ»។
\v 22 លោកម៉ូសេក៏លើកដៃរបស់គាត់ទៅលើមេឃ ហើយមានភាពងងឹតយ៉ាងក្រាសនៅក្នុងទឹកដីអេស៊ីបទាំងមូលអស់រយៈពេលបីថ្ងៃ។
\v 23 គ្មាននរណាអាចមើលគ្នាទៅវិញទៅមកឃើញឡើយ ក្នុងរយៈពេលបីថ្ងៃ គ្មាននរណាចេញពីផ្ទះឡើយ។ ប៉ុន្តែ សម្រាប់ជនជាតិអ៊ីស្រាអែលវិញមានពន្លឺនៅក្នុងដែលពួកគេរស់នៅ។
\s5
\v 24 ស្តេចផារ៉ោនបានកោះហៅលោកម៉ូសេ ហើយមានរាជឱង្កាថា៖ «ចូរទៅថ្វាយបង្គំព្រះអម្ចាស់ចុះ។ ទាំងគ្រួសាររបស់អ្នកក៏ទៅជាមួយអ្នកដែរ ប៉ុន្តែ ទុកហ្វូងសត្វ និងហ្វូងចៀមនៅទីនេះហើយ»។
\v 25 ប៉ុន្តែ លោកម៉ូសេទូលថា៖ «ព្រះអង្គត្រូវប្រទានសត្វដល់យើងខ្ញុំ ដើម្បីឲ្យយើងខ្ញុំយកទៅធ្វើជាយញ្ញបូជា ហើយធ្វើជាយញ្ញបូជាដុត ដើម្បីយើងធ្វើយញ្ញបូជាសត្វទាំងនោះថ្វាយព្រះអម្ចាស់ជាព្រះជាម្ចាស់របស់យើង។
\v 26 ហ្វូងគោរបស់យើងខ្ញុំក៏ត្រូវចេញទៅជាមួយយើងខ្ញុំដែរ។ មិនត្រូវឲ្យនៅសល់ក្រចកជើងរបស់ពួកវាណាមួយឡើយ ព្រោះយើងខ្ញុំត្រូវយកពួកវាទៅថ្វាយបង្គំព្រះអម្ចាស់ជាព្រះជាម្ចាស់របស់យើងខ្ញុំ។ ដ្បិត យើងខ្ញុំមិនដឹងថា យើងខ្ញុំត្រូវយកអ្វីទៅថ្វាយបង្គំព្រះអម្ចាស់នៅឡើយទេ លុះត្រាតែយើងខ្ញុំទៅដល់ទីនោះសិន។
\s5
\v 27 ប៉ុន្តែ ព្រះអម្ចាស់បានធ្វើឲ្យព្រះទ័យរបស់ស្តេចផារ៉ោនរឹង ហើយស្តេចមិនព្រមអនុញ្ញាតឲ្យពួកគេចេញទៅទេ។
\v 28 ស្តេចផារ៉ោនមានរាជឱង្ការទៅលោកម៉ូសេថា៖ «ចូរចេញពីយើងទៅ» ចូរប្រយ័ត្នការមួយ សូមកុំឲ្យយើងឃើញមុខអ្នកទៀត ដើម្បីនៅថ្ងៃដែលអ្នកឃើញមុខយើង អ្នកនឹងស្លាប់»។
\v 29 លោកម៉ូសេទូលថា៖ «ព្រះអង្គមានរាជឱង្ការដោយអង្គទ្រង់ទេ។ ទូលបង្គំនឹងមិនឃើញព្រះភក្រ្កព្រះអង្គទៀតទេ»។
\s5
\c 11
\cl ជំពូក ១១
\p
\v 1 បន្ទាប់មក ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេថា៖ «នៅមានគ្រោះកាចមួយទៀត ដែលយើងនឹងនាំមកលើស្តេចផារ៉ោន និងស្រុកអេស៊ីប។ បន្ទាប់មក ស្តេចនឹងអនុញ្ញាតឲ្យអ្នកចេញពីទីនេះហើយ។ នៅពេលស្តេចអនុញ្ញាតឲ្យអ្នកចេញហើយ ស្តេចនឹងបណ្ដេញអ្នកឲ្យចេញទាំងអស់។
\v 2 ចូរបង្គាប់ទៅពួកប្រុសៗ និងស្រីៗទាំងអស់ឲ្យសូមគ្រឿងប្រាក់ និងគ្រឿងមាស ពីអ្នកជិតខាងរបស់ពួកគេ»។
\v 3 ព្រះអម្ចាស់បានធ្វើឲ្យជនជាតិអេស៊ីបមានចិត្តមេត្តាដល់ជនជាតិអ៊ីស្រាអែល។ លើសពីនេះ លោក​ម៉ូសេ​ជា​មនុស្សដ៏​សំខាន់​នៅ​ចំពោះ​ពួក​​មន្ត្រី​របស់​ស្តេចផារ៉ោន និង​នៅ​ចំ​ពោះ​ប្រជា‌ជន​នៅ​ក្នុង​ស្រុក​អេស៊ីប។
\s5
\v 4 លោកម៉ូសេទូលថា៖ «ព្រះអម្ចាស់មានបន្ទូលដូច្នេះ៖ «នៅពាក់កណ្តាលយប់ យើងនឹងចេញទៅពាសពេញទឹកដីអេស៊ីប។
\v 5 កូនច្បងទាំងអស់ដែលនៅក្នុងទឹកដីរបស់អេស៊ីប នឹងត្រូវស្លាប់ គឺចាប់តាំងពីកូនច្បងរបស់ស្តេចផារ៉ោន ដែលសោយរាជ្យនៅលើបល្ល័ង្ក ដល់កូនច្បងរបស់ស្រី្តបាវបម្រើដែល​នៅ​ខាង​ក្រោយ​ត្បាល់​កិន និង​​កូន​ច្បង​ក្នុង​ហ្វូង​សត្វទាំងអស់ថែម​ទៀត​ផង។
\s5
\v 6 បន្ទាប់មក ​នឹងមាន​ឮ​សូរ​សម្រែក​ទ្រហោ​យំនៅក្នុងទឹកដី​អេស៊ីប​ទាំង​មូល ចាប់តាំង​ពី​ដើម​រៀង​មក​មិន​ធ្លាប់​មាន ហើយ​ទៅ​មុខ​ក៏មិនធ្លាប់មានដូច្នេះ​ដែរ។
\v 7 សូម្បី​ឆ្កែ​ក៏​មិន​ឮ​ព្រុស​ដាក់​ជនជាតិអ៊ីស្រាអែល ដាក់មនុស្ស ឬ​សត្វ​ណា​មួយ​ផង។ បែបនេះ អ្នក​រាល់​គ្នា​នឹង​ដឹង​ថា ព្រះ‌អម្ចាស់​បានប្រព្រឹត្តនឹងជនជាតិអេស៊ីប និង​ជន‌ជាតិ​អ៊ីស្រា‌អែលផ្សេងគ្នា។
\v 8 ពួកមន្ត្រីរបស់ស្តេចផារ៉ោនទាំងអស់ នឹងចូលមករកឃើញ ហើយលុតជង្គង់ចុះនៅចំពោះយើង។ ពួកគេនឹងនិយាយថា៖ «ចូរចេញទៅ ហើយមនុស្សទាំងអស់នឹងទៅជាមួយអ្នកដែរ!»។ បន្ទាប់ពីនោះ យើងនឹងចេញទៅ»។ បន្ទាប់មក គាត់ក៏ចេញពីស្តេចផារ៉ោនទាំងមានកំហឹងយ៉ាងខ្លាំង។
\s5
\v 9 ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេថា៖ «ស្តេចផារ៉ោននឹងមិនស្តាប់តាមអ្នកទេ។ ការនេះកើតឡើងដូច្នេះ ដើម្បីយើងអាចនឹងធ្វើការអស្ចារ្យ នៅក្នុងទឹកដីអេស៊ីប»។
\v 10 លោកម៉ូសេ និងលោកអ៊ើរ៉ុនបានធ្វើទីសម្គាល់ទាំងអស់នេះ នៅចំពោះស្តេចផារ៉ោន។ ប៉ុន្តែ ព្រះអម្ចាស់បានធ្វើឲ្យព្រះទ័យរបស់ស្តេចផារ៉ោនរឹង ហើយស្តេចផារ៉ោនមិនព្រមអនុញ្ញាតឲ្យប្រជាជនអ៊ីស្រាអែលចេញពីទឹកដីរបស់ស្តេចទេ។
\s5
\c 12
\cl ជំពូក ១២
\p
\v 1 ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេ និងលោកអ៊ើរ៉ុននៅក្នុងទឹកដីអេស៊ីប។ ព្រះអង្គមានបន្ទូលថា៖
\v 2 «សម្រាប់អ្នក ខែនេះគឺជាខែដែលត្រូវចាប់ផ្តើម គឺខែដំបូងនៃឆ្នាំរបស់អ្នក។
\s5
\v 3 ចូរប្រាប់ដល់សហគមន៍អ៊ីស្រាអែលថា៖ «នៅថ្ងៃទីដប់ខែនេះ ពួកគេម្នាក់ៗត្រូវយកចៀមមួយ ឬពពែស្ទាវមួយសម្រាប់ពួកគេ គ្រួសារនីមួយៗត្រូវធ្វើដូច្នេះ គឺត្រូវយកចៀមមួយសម្រាប់គ្រួសារមួយ។
\v 4 ប្រសិនបើ គ្រួសារនោះតូចហូបចៀមមួួយមិនអស់ អ្នកនោះនិងអ្នកជិតខាង ត្រូវយកសាច់ចៀម ឬពពែស្ទាវចែកឲ្យល្មមសម្រាប់មនុស្សគ្រប់គ្នា។ គ្រប់គ្នាត្រូវតែបរិភោគឲ្យឆ្អែត ដូច្នេះ ពួកគេត្រូវយកសាច់ល្មម ដើម្បីចម្អែតពួកគេគ្រប់គ្នា។
\s5
\v 5 កូនចៀម ឬពពែឈ្មោលរបស់អ្នកត្រូវតែល្អឥតខ្ចោះ ដែលមានអាយុមួយខួប។ អ្នកត្រូវយកចៀមមួយ ឬពពែមួយពីហ្វូងសត្វ។ អ្នកត្រូវទុកវារហូតដល់ដប់បួនថ្ងៃនៅក្នុងខែនោះ។
\v 6 បន្ទាប់មក សហគមន៍អ៊ីស្រាអែលទាំងមូលត្រូវសម្លាប់វានៅពេលថ្ងៃលិច។
\v 7 អ្នកត្រូវយកឈាមខ្លះ ហើយលាបវានៅលើក្របទ្វារទាំងសងខាង ​និងនៅលើក្របទា្វារផ្ទះដែលអ្នកហូបសាច់នោះផង។
\v 8 អ្នកត្រូវហូបសាច់នៅយប់នោះ បន្ទាប់ពីអ្នកបានអាំងវានៅលើភ្លើងហើយ។ ចូរហូបវាជាមួយនំប៉័ង ឥតមេ និងបន្លែល្វីង។
\s5
\v 9 កុំហូបសាច់ឆៅ ឬស្ងោរនឹងទឹកឡើយ។ ផ្ទុយទៅវិញ ត្រូវអាំងវាលើភ្លើង ជាមួយនឹងក្បាល ជើង​និងគ្រឿងក្នុងរបស់វា។
\v 10 អ្នកមិនត្រូវទុកឲ្យអ្វីមួយនៅសល់រហូតដល់ពេលព្រឹកឡើយ។ អ្នកត្រូវដុតអ្វីៗដែលនៅសល់ចោលឲ្យអស់នៅពេលព្រឹក។
\v 11 នេះគឺជារបៀបដែលអ្នកត្រូវហូប ត្រូវក្រវាត់ចង្កេះ ពាក់ស្បែកជើងនៅលើជើងរបស់អ្នក និងកាន់ដំបងនៅនឹងដៃរបស់អ្នកដែរ។ អ្នកត្រូវហូបវាឲ្យលឿន។ នេះគឺជាបុណ្យចម្លងរបស់ព្រះអម្ចាស់។
\s5
\v 12 ព្រះអម្ចាស់មានបន្ទូលដូច្នេះ យើងនឹងឆ្លងកាត់ទឹកដីអេស៊ីប ហើយប្រហារកូនច្បងរបស់មនុស្ស និងសត្វនៅក្នុងទឹកដីអេស៊ីប។ យើងនឹងនាំការជំនុំជម្រះនៅលើព្រះរបស់អេស៊ីបទាំងអស់។ យើងគឺព្រះអម្ចាស់។
\v 13 ឈាមនឹងធ្វើជាទីសម្គាល់នៅក្នុងផ្ទះរបស់អ្នក នៅពេលយើងមក។ ពេលយើងប្រហារទឹកដីអេស៊ីប ហើយយើងឃើញឈាម យើងនឹងហោះរំលង។ គ្រោះកាចនេះនឹងមិនមកដល់អ្នករាល់គ្នាឡើយ ហើយយើងក៏មិនបំផ្លាញអ្នករាល់គ្នាដែរ។
\v 14 ថ្ងៃនេះនឹងក្លាយជាថ្ងៃដែលរំលឹកដល់អ្នករាល់គ្នា ដែលអ្នករាល់គ្នាត្រូវយកថ្ងៃនេះទុកជាពិធីបុណ្យថ្វាយព្រះអម្ចាស់។ វាជាច្បាប់សម្រាប់អ្នករាល់គ្នា អ្នករាល់គ្នាត្រូវកាន់តាមគ្រប់ជំនាន់ ទុកជាច្បាប់រហូតតទៅ។
\s5
\v 15 អ្នករាល់គ្នាត្រូវហូបនំប៉័ងឥតមេ ក្នុងរយៈពេលប្រាំពីរថ្ងៃ។ នៅថ្ងៃដំបូង អ្នកត្រូវយកមេចេញពីផ្ទះរបស់អ្នករាល់គ្នា។ អ្នកណាដែលហូបនំប៉័ងមានមេក្នុងរយៈពេលប្រាំពីរថ្ងៃ អ្នកនោះត្រូវកាត់ចេញពីអ៊ីស្រាអែល។
\v 16 នៅថ្ងៃទីមួយ ត្រូវញែកសហគមន៍ឲ្យនៅដោយឡែកសម្រាប់យើង ហើយនៅថ្ងៃទីប្រាំពីរ នឹងមានការជួបជុំសារជាថ្មីម្តងទៀត។ នៅថ្ងៃនោះ មិនត្រូវធ្វើការអ្វីឡើយ លើកលែងតែចម្អិនម្ហូបសម្រាប់មនុស្សគ្រប់គ្នាហូបតែប៉ុណ្ណោះ។ អ្នករាល់អ្នកអាចធ្វើការលុះត្រាតែការងារដែលត្រូវធ្វើម្ហូបប៉ុណ្ណោះ។
\s5
\v 17 អ្នករាល់គ្នាត្រូវកាន់តាមពិធីបុណ្យនំប៉័ងឥតមេនេះ ព្រោះវាគឺជាថ្ងៃដែលយើងបាននាំប្រជាជនរបស់អ្នករាល់គ្នា ពួកពលរបស់អ្នករាល់គ្នាជាក្រុមៗ ចេញពីទឹកដីអេស៊ីប។ ដូច្នេះ អ្នករាល់គ្នាត្រូវរក្សាថ្ងៃនេះ នៅគ្រប់ជំនាន់របស់អ្នករាល់គ្នា។ នេះគឺជាច្បាប់សម្រាប់អ្នករាល់គ្នា។
\v 18 អ្នករាល់គ្នាត្រូវហូបនំប៉័ងនៅពេលថ្ងៃលិច ចាប់ពីថ្ងៃដប់បួននៅក្នុងខែដំបូងនៃឆ្នាំ រហូតដល់ថ្ងៃម្ភៃមួយនៃខែនោះ។
\s5
\v 19 ក្នុងរយៈពេលប្រាំពីរថ្ងៃ មិនត្រូវឲ្យមានមេនៅក្នុងផ្ទះរបស់អ្នករាល់គ្នាឡើយ។ អស់អ្នកណាដែលបរិភោគនំប៉័ងដែលធ្វើដោយមេ ត្រូវកាត់ចេញពីសហគមន៍អ៊ីស្រាអែល ទោះបើ អ្នកនោះគឺជាជនបរទេស ឬអ្នកដែលកើតនៅក្នុងទឹកដីរបស់អ្នករាល់គ្នា។ អ្នករាល់គ្នាមិនត្រូវហូបនំប៉័ងដែលធ្វើដោយមេឡើយ។
\v 20 នៅគ្រប់កន្លែងដែលអ្នករាល់គ្នារស់នៅ អ្នករាល់គ្នាត្រូវហូបនំប៉័ងដែលឥតមេ។
\s5
\v 21 បន្ទាប់មក លោកម៉ូសេបានកោះហៅពួកចាស់ទុំអ៊ីស្រាអែលទាំងអស់ ហើយប្រាប់ដល់ពួកគេថា៖ «ចូរទៅ ហើយជ្រើសរើសកូនចៀម ឬចៀមតូច ដែលល្មមនឹងចម្អែតគ្រួសាររបស់អ្នករាល់គ្នា ហើយសម្លាប់វាធ្វើពិធីបុណ្យចម្លង។
\v 22 បន្ទាប់មក យកមែកហ៊ីស៊ុប ហើយជ្រលក់វាទៅក្នុងឈាមដែលនៅក្នុងផើង។ ហើយលាបឈាមដែលនៅក្នុងផើងនៅពីលើក្របទ្វារ ហើយលាបលើក្របទ្វារទាំងសងខាង។ កុំឲ្យនរណាម្នាក់ចេញក្រៅទ្វារផ្ទះរបស់គាត់ឡើងរហូតដល់ពេលព្រឹកឡើយ។
\s5
\v 23 ដ្បិត ព្រះអម្ចាស់នឹងឆ្លងកាត់ ដើម្បីប្រហារជនជាតិអេស៊ីប។ នៅពេលព្រះអង្គទតឃើញឈាមដែលនៅលើក្របទ្វារ ព្រះអង្គនឹងរំលងទ្វាររបស់អ្នក ហើយមិនអនុញ្ញាតឲ្យមេបំផ្លាញចូលទៅក្នុងផ្ទះរបស់អ្នករាល់គ្នា ហើយប្រហារអ្នករាល់គ្នាឡើយ។
\s5
\v 24 អ្នករាល់គ្នាត្រូវកាន់តាមច្បាប់នេះ។ ហើយវានឹងត្រូវធ្វើជាច្បាប់សម្រាប់អ្នករាល់គ្នា និងពូជពង្សរបស់អ្នករាល់គ្នា។
\v 25 នៅពេលអ្នករាល់គ្នាចូលទៅក្នុងទឹកដីដែលព្រះអម្ចាស់បានប្រទានដល់អ្នករាល់គ្នា ដូចដែលព្រះអង្គបានសន្យានឹងធ្វើ អ្នករាល់គ្នាត្រូវធ្វើការនេះ ទុកជាការថ្វាយបង្គំ។
\s5
\v 26 នៅពេលកូនចៅរបស់អ្នករាល់គ្នាសួរថា៖ «តើ​ពិធី​បុណ្យ​នេះ​មាន​ន័យ​ដូច​ម្តេច?»
\v 27 នោះ អ្នកត្រូវប្រាប់ពួកគេថា៖ «នេះគឺជាយញ្ញបូជានៃពិធីបុណ្យចម្លងរបស់ព្រះអម្ចាស់ ព្រោះព្រះអម្ចាស់បានឆ្លងកាត់ផ្ទះរបស់ជនជាតិអ៊ីស្រាអែលនៅអេស៊ីប នៅពេលព្រះអង្គប្រហារជនជាតិអេស៊ីប។ ព្រះអង្គបានរំដោះផ្ទះរបស់ពួកយើងឲ្យមានសេរីភាព។ បន្ទាប់មក ជនជាតិអ៊ីស្រាអែលបានលុតជង្គង់ចុះ ហើយថ្វាយបង្គំព្រះអម្ចាស់។
\v 28 ជនជាតិអ៊ីស្រាអែលបានចាកចេញយ៉ាងប្រាកដ ដូចព្រះអម្ចាស់បានបង្គាប់ដល់លោកម៉ូសេ និងលោកអ៊ើរ៉ុន។
\s5
\v 29 ការនោះបានកើតឡើងនៅពេលយប់ គឺព្រះអម្ចាស់បានប្រហារកូនច្បងទាំងអស់ដែលនៅក្នុងទឹកដីអេស៊ីប ចាត់តាំងពីបុត្រច្បងរបស់ស្តេចផារ៉ោន ដែលសោយរាជ្យនៅលើបល្ល័ង្ក ដល់កូនច្បងរបស់មនុស្សដែលនៅក្នុងគុក និងកូនច្បងទាំងអស់នៃហ្វូងសត្វដែរ។
\v 30 ស្តេចផារ៉ោនបានតើនឡើយនៅពេលយប់ ព្រះអង្គទតឃើញ ពួកមន្ត្រីរបស់ស្តេច និងជនជាតិអេស៊ីបទាំងអស់។ មានការយំកាន់ទុក្ខជាខ្លាំង ដ្បិត គ្មានផ្ទះណាមួយ ដែលគ្មានមនុស្សស្លាប់ឡើយ។
\s5
\v 31 ស្តេចផារ៉ោនបានកោះហៅលោកម៉ូសេ និងលោកអ៊ើរ៉ុននៅពេលយប់នោះ ហើយមានរាជឱង្ការថា៖ «ចូរក្រោកឡើយ ចូរចេញពីចំណោមប្រជារាស្រ្តរបស់យើងទៅ អ្នក និងជនជាតិអ៊ីស្រាអែល។ ចូរទៅ ថ្វាយបង្គំព្រះអម្ចាស់ ដូច្នេះដែលអ្នកនិយាយថាអ្នកចង់ធ្វើទៅ។
\v 32 ចូរយកហ្វូងចៀម និងហ្វូងសត្វរបស់អ្នក ដូចអ្នកបាននិយាយ ហើយទៅចុះ ព្រមទាំងឲ្យពរដល់យើងផង»។
\v 33 ជនជាតិអេស៊ីបបានប្រញាប់ប្រញាលចាត់ពួកគេឲ្យចាកចេញពីទឹកដី ដ្បិត ពួកគេនិយាយថា៖ «យើង​មុខ​ជា​ស្លាប់​ទាំង​អស់​គ្នា»។
\s5
\v 34 ដូច្នេះ ប្រជាជនបាន​យក​ម្សៅ​ដែល​មិន​ទាន់​ដាក់​ដំបែ និង​ផើង​សម្រាប់​លាយ​ម្សៅរបស់ពួកគេមករុំ​ក្នុង​អាវ ហើយ​លី​ចេញ​ទៅ។
\v 35 ជនជាតិ​អ៊ីស្រា‌អែល​បាន​ធ្វើ​ដូចលោក​ម៉ូសេបានប្រាប់ដល់ពួកគេ។ ពួកគេបាន​សុំ​គ្រឿងប្រាប់ គ្រឿងមាស និង​សម្លៀកបំពាក់​ពីជនជាតិ​អេស៊ីប។
\v 36 ព្រះអម្ចាស់បានធ្វើឲ្យជនជាតិអេស៊ីបមានចិត្តមេត្តាដល់ជនជាតិអ៊ីស្រាអែល។ ដូច្នេះ ជនជាតិអេស៊ីបបានឲ្យអ្វីៗតាមដែលពួកគេសុំ។ បែបនេះ ជនជាតិអ៊ីស្រាអែលបានរឹមអូសពីជនជាតិអេស៊ីប។
\s5
\v 37 ជនជាតិអ៊ីស្រាអែលបានធ្វើ​ដំណើរ​ពី​ក្រុង​រ៉ាម‌សេស​ទៅ​ក្រុង​សិកូត។ មានបុរសចំនួន៦០០, ០០០នាក់ធ្វើដំណើរថ្មើរជើង ដោយមិនបានរាប់ស្រ្តី និងក្មេងៗទេ។
\v 38 មានបណ្ដាជនដែលមិនមែនជាជនជាតិអ៊ីស្រាអែលធ្វើដំណើរជាមួយពួកគេដែរ ជាមួយនឹងហ្វូងចៀម និងហ្វូងគោ និងហ្វូងសត្វយ៉ាងច្រើនសន្ធឹកសន្ធាប់។
\v 39 ពួកគេបានដុតនំប៉័ងដែលឥតមេ ដែលមិនដោល ដែលបាននាំពីអេស៊ីបមក។ ជានំប៉័ងដែលឥតមេ ដោយសារពួកគេត្រូវបានបណ្ដេញចេញពីអេស៊ីប ហើយពួកគេត្រូវចម្អិនអាហារជាប្រញាប់។
\v 40 ជនជាតិអ៊ីស្រាអែលរស់នៅអេស៊ីប ៤៣០ឆ្នាំ។
\s5
\v 41 នៅចុងឆ្នាំ ៤៣០ នៅថ្ងៃដំបូង ប្រជារាស្រ្តរបស់ព្រះអម្ចាស់បានចាកចេញពីទឹកដីអេស៊ីប។
\v 42 នេះគឺជាយប់ដែលពួកគេមិនគេងឡើយ ដ្បិតព្រះអម្ចាស់នឹងនាំពួកគេចេញពីទឹកដីអេស៊ីប។ នេះគឺជាយប់នៃព្រះអម្ចាស់ ដែលជនជាតិអ៊ីស្រាអែលត្រូវរក្សាទុកដល់ជនជាតិរបស់ពួកគេគ្រប់ជំនាន់។
\s5
\v 43 ព្រះអម្ចាស់មានបន្ទូលទៅលោកម៉ូសេ និងលោកអ៊ើរ៉ុនថា៖ «នេះគឺជាច្បាប់របស់ពិធីបុណ្យចម្លង ជនបរទេសមិនអាចចូលរួមហូបបានទេ។
\v 44 ប៉ុន្តែ ទាសកររបស់ជនជាតិអ៊ីស្រាអែលទាំងអស់ ដែលបានទិញដោយប្រាក់ អាចហូបបាន បន្ទាប់ពីពួកគេបានកាត់ស្បែកហើយ។
\s5
\v 45 ជនបរទេស និងអ្នកបម្រើដែលបានជួលមិនត្រូវឲ្យហូបអាហារទាំងនេះឡើយ។
\v 46 អាហារទាំងនេះ ត្រូវតែហូបនៅក្នុងផ្ទះ។ អ្នករាល់គ្នាមិនត្រូវយកសាច់ណាមួយចេញក្រៅផ្ទះឡើយ ហើយអ្នករាល់គ្នាក៏មិនត្រូវបំបាក់ឆ្អឹងដែរ។
\s5
\v 47 នៅក្នុងសហគមន៍អ៊ីស្រាអែលទាំងមូលត្រូវរក្សាពិធីបុណ្យនេះ។
\v 48 ប្រសិនបើ ជនបរទេសដែលរស់នៅជាមួយអ្នករាល់គ្នា ចង់រក្សាពិធីបុណ្យចម្លងរបស់ព្រះអម្ចាស់នេះ ត្រូវឲ្យសាច់ញាតិរបស់គេទាំងអស់កាត់ស្បែក។ បន្ទាប់មកគាត់អាចចូលមក ហើយធ្វើពិធីនេះបាន។ អ្នកទាំងនោះនឹងក្លាយជាប្រជារាស្រ្តដែលបានកើតនៅក្នុងទឹកដីនេះ។ ប៉ុន្តែ មនុស្សដែលមិនកាត់ស្បែកមិនអាចហូបអាហារទាំងនេះឡើយ។
\s5
\v 49 នេះគឺជាច្បាប់ដូចគ្នា ដែលត្រូវអនុវត្តទាំងម្ចាស់ស្រុក និងជនបរទេសដែលរស់នៅក្នុងចំណោមអ្នករាល់គ្នា»។
\v 50 ដូច្នេះ ជនជាតិអ៊ីស្រាអែលបានធ្វើតាមដូចដែលព្រះអម្ចាស់បានបង្គាប់ដល់លោកម៉ូសេ និងលោកអ៊ើរ៉ុន។
\v 51 នៅថ្ងៃកំណត់នោះ ព្រះអម្ចាស់បាននាំជនជាតិអ៊ីស្រាអែលចេញពីទឹកដីអេស៊ីប ដោយមានរបៀបដូចជាកងទ័ព។
\s5
\c 13
\cl ជំពូក ១៣
\p
\v 1 ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេ ដោយបន្ទូលថា៖
\v 2 «ចូរញែកកូនច្បងដោយឡែកសម្រាប់យើង គឺកូនច្បងទាំងអស់ ពីចំណោមជនជាតិអ៊ីស្រាអែល ទាំងមនុស្សទាំងសត្វ។ កូនច្បងជាកម្មសិទ្ធិរបស់យើង។
\s5
\v 3 លោកម៉ូសេប្រាប់ទៅប្រជាជនថា៖ «ចូរនឹងចាំពីថ្ងៃនេះ ជាថ្ងៃដែលអ្នករាល់គ្នាបានចេញពីអេស៊ីប ចេញពីផ្ទះនៃភាពជាទាសករ ដ្បិតដោយសារព្រះហស្តដ៏ខ្លាំងពូកែរបស់ព្រះអម្ចាស់ ព្រះអង្គបាននាំអ្នករាល់គ្នាចេញពីកន្លែងនេះ។ មិនត្រូវហូបនំប៉័ងដែលមានមេឡើយ។
\v 4 ថ្ងៃនេះអ្នករាល់គ្នានឹងចេញពីទឹកដីអេស៊ីប គឺនៅក្នុងខែអាប៊ីប។
\v 5 នៅពេលព្រះអម្ចាស់នាំអ្នករាល់គ្នាទៅក្នុងទឹកដីជនជាតិកាណាន ជន‌ជាតិ​ហេត ជន‌ជាតិ​អាម៉ូរី ជន‌ជាតិ​ហេវី និង​ជន‌ជាតិ​យេប៊ូស ជា​ទឹក​ដី​ដ៏​សម្បូរសប្បាយ ដែល​ព្រះអង្គ​សន្យា​ជា​មួយ​ពួក​បុព្វបុរស​របស់អ្នករាល់គ្នាថា នឹង​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា នោះ​ត្រូវ​នាំ​គ្នា​គោរព​បម្រើ​ព្រះ‌អម្ចាស់ ដោយ​ធ្វើ​ពិធី​បុណ្យ​ចម្លង​ក្នុង​ខែ​នេះ។
\s5
\v 6 ក្នុងរយៈពេលប្រាំពីរថ្ងៃអ្នករាល់គ្នាត្រូវហូបនំប៉័ងឥតមេ នៅថ្ងៃទីប្រាំពីរ ត្រូវធ្វើពីធីបុណ្យថ្វាយព្រះអម្ចាស់។
\v 7 ត្រូវហូបនំប៉័ងឥតមេក្នុងរយៈពេលប្រាំពីរថ្ងៃ មិនត្រូវឲ្យឃើញមាននំប៉័ងមានមេនៅក្នុងចំណោមអ្នករាល់គ្នាឡើយ។ ក៏មិនត្រូវឲ្យឃើញមានមេនៅក្នុងទឹកដីរបស់អ្នករាល់គ្នាដែរ។
\s5
\v 8 នៅថ្ងៃនោះ អ្នករាល់គ្នាត្រូវប្រាប់ដល់កូនចៅរបស់អ្នករាល់គ្នាថា៖ «នេះគឺដោយអ្វីដែលព្រះអម្ចាស់បានធ្វើសម្រាប់យើងពេល យើងចេញពីស្រុកអេស៊ីបមក»។
\v 9 ការនេះនឹងរំលឹកនៅនឹងដៃរបស់អ្នករាល់គ្នា និងរំលឹកនៅលើថ្ងាស់របស់អ្នករាល់គ្នា ដ្បិត ព្រះអម្ចាស់បាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីបដោយព្រះហស្ដដ៏ខ្លាំងពូកែរបស់ព្រះអង្គ។
\v 10 ដូច្នេះ អ្នករាល់គ្នាត្រូវរក្សាច្បាប់នេះ រៀងរាល់ឆ្នាំ តាមពេលកំណត់របស់វា។
\s5
\v 11 នៅពេលព្រះអម្ចាស់បាននាំអ្នករាល់គ្នាចូលទៅក្នុងទឹកដីជនជាតិកាណាន តាមការដែលព្រះអង្គបានស្បថនឹងធ្វើជាមួយអ្នករាល់គ្នា និងជាមួយពូជពង្សរបស់អ្នករាល់គ្នា។
\v 12 អ្នករាល់គ្នាត្រូវញែកកូនច្បងទាំងអស់ដោយឡែក និងកូនច្បងនៃសត្វរបស់អ្នករាល់គ្នាតាមពូជដែរ។ កូនច្បងទាំងអស់ជាកម្មសិទ្ធិរបស់ព្រះអម្ចាស់។
\v 13 កូនច្បងរបស់សត្វលា អ្នករាល់គ្នាត្រូវទិញមកវិញ ដោយយកកូនចៀមមកជំនួសវិញ។ ប្រសិនបើ អ្នករាល់គ្នាមិនទិញត្រឡប់មកវិញទេ នោះអ្នករាល់គ្នាត្រូវបំបាក់កវា។ ប៉ុន្តែ កូនច្បងនៅក្នុងចំណោមកូនរបស់អ្នករាល់គ្នាទាំងអស់ត្រូវទិញវាមកវិញដែរ។
\s5
\v 14 ក្រោយមក នៅពេលកូនចៅរបស់អ្នកសួរថា៖ «តើការនេះមានន័យយ៉ាងដូចម្តេច?» នោះអ្នករាល់គ្នាត្រូវប្រាប់ពួកគេថា៖ «គឺជាព្រះហស្តដ៏ខ្លាំងពូកែរបស់ព្រះអម្ចាស់ដែលបាននាំចេញពីផ្ទះនៃភាពជាទាសករ។
\v 15 នៅពេលស្តេចផារ៉ោនមានព្រះទ័យរឹង បដិសេធមិនអនុញ្ញាតឲ្យយើងចេញទៅ ព្រះអម្ចាស់បានស្លាប់កូនច្បងដែលនៅក្នុងទឹកដីអេស៊ីបចោលទាំងអស់ ទាំងកូនច្បងរបស់មនុស្ស និងកូនដំបូងរបស់សត្វ។ ហេតុដូច្នេះហើយ បានជាយើងថ្វាយកូនច្បងដល់ព្រះអម្ចាស់ ទាំងមនុស្ស ទាំងសត្វ ហើយនោះគឺជាហេតុដែលយើងទិញកូនច្បងរបស់យើងត្រឡប់មកវិញ»។
\v 16 ការនេះនឹងក្លាយជាការរំលឹកនៅលើដៃ និងនៅលើថ្ងាសរបស់អ្នករាល់គ្នា ដ្បិត គឺដោយសារព្រះហស្តដ៏ខ្លាំងពូកែរបស់ព្រះអម្ចាស់ បាននាំយើងចេញពីអេស៊ីបមក»។
\s5
\v 17 នៅពេលស្តេចផារ៉ោនអនុញ្ញាតឲ្យប្រជាជនចេញ ព្រះជាម្ចាស់មិនបាននាំពួកគេតាមផ្លូវកាត់តាមទឹកដីភីលីស្ទីនទេ ទោះបីជាតាមទឹកដីនោះជិតក្តី។ ដ្បិតព្រះជាម្ចាស់មានបន្ទូលថា៖ «ប្រហែលជាមនុស្សអាចប្តូរគំនិតរបស់ពួកគេ នៅពេលពួកគេជួបជាមួយនឹងសង្គ្រាម ហើយពួកគេនឹងត្រឡប់ទៅស្រុកអេស៊ីបវិញ»។
\v 18 ដូច្នេះ ព្រះជាម្ចាស់បាននាំបណ្តាជនវាងកាត់តាមទីរហោរស្ថានឆ្ពោះទៅសមុទ្រត្រែង។ ជនជាតិអ៊ីស្រាអែលចេញពីទឹកដីអេស៊ីប ទាំង​កាន់​អាវុធសម្រាប់ធ្វើសង្គ្រាមផង។
\s5
\v 19 លោកម៉ូសេបានយកឆ្អឹងរបស់លោកយ៉ូសែបទៅជាមួយគាត់ដែរ ដ្បិតលោកយ៉ូសែបបានឲ្យជនជាតិអ៊ីស្រាអែលស្បថ ហើយនិយាយថា៖ «ព្រះជាម្ចាស់ប្រាកដជាសង្គ្រោះអ្នករាល់គ្នា ហើយអ្នករាល់គ្នាត្រូវយកឆ្អឹងរបស់ខ្ញុំទៅជាមួយផង»។
\v 20 ជនជាតិអ៊ីស្រាអែលបានធ្វើដំណើរពីក្រុង​សិកូត ទៅ​បោះ​ជំរំ​ត្រង់​អេថាម ដែល​ស្ថិត​នៅ​ជាយ​ទី​រហោ‌ស្ថាន។
\v 21 ព្រះអម្ចាស់យាងពីមុខពួកគេ ដោយនៅពេលថ្ងៃ ព្រះអង្គធ្វើឲ្យមានបង្គោលពពកនៅតាមផ្លូវ ដើម្បីនាំពួកគេ។ នៅពេលយប់ ព្រះអង្គធ្វើឲ្យមានបង្គោលភ្លើង ដើម្បីជាពន្លឺបំភ្លឺដល់ពួកគេ។ ដូច្នេះ ពួកគេអាចធ្វើដំណើរទាំងយប់ទាំងថ្ងៃ។
\v 22 ព្រះអម្ចាស់មិនបានដកបង្គោលពពកនៅពេលថ្ងៃចេញពីប្រជាជនឡើយ ហើយនៅពេលយប់ក៏ដូចគ្នាដែរ។
\s5
\c 14
\cl ជំពូក ១៤
\p
\v 1 ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេ ដោយមានបន្ទូលថា៖
\v 2 «ចូរប្រាប់ដល់ជនជាតិអ៊ីស្រាអែលថា ពួកគេត្រូវបែរទៅ ហើយបោះជំរំនៅក្បែរ​ពីហា‌ហ៊ីរ៉ុត គឺ​នៅ​ចន្លោះ​មីគដូល និង​សមុទ្រ នៅ​ទល់​មុខ​បាលសេ‌ផុន។ អ្នករាល់គ្នាត្រូវបោះជំរំ​នៅ​តាម​ឆ្នេរ​សមុទ្រទល់មុខនឹងពីហាស៊ីរ៉ុត។
\v 3 ស្ដេច​ផារ៉ោន​នឹង​និយាយ​ពីជនជាតិអ៊ីស្រាអែលថា៖ «ពួកគេកំពុងវង្វេងនៅក្នុងស្រុកនេះហើយ។ ហើយទី​រហោ‌ស្ថាននៅជិតនឹងពួកគេ»។
\s5
\v 4 យើងនឹងធ្វើឲ្យស្តេចផារ៉ោនមានព្រះទ័យរឹងរូស ហើយព្រះអង្គនឹងដេញតាមពួកគ។ យើងនឹងបានទទួលកិត្តិយស ដោយសារស្តេចផារ៉ោន និងកងទ័ពរបស់ព្រះអង្គ។ ជនជាតិអេស៊ីបនឹងដឹងថា យើងគឺជាព្រះអម្ចាស់»។ ដូច្នេះ ជនជាតិអ៊ីស្រាអែលនឹងបោះជំរំ តាមសេចក្តីបង្គាប់របស់ព្រះអង្គ។
\v 5 នៅពេលគេទូលស្តេចអេស៊ីបថា «អ៊ីស្រាអែលបានរត់ ស្តេចផារ៉ោន និងពួកមន្ត្រីរបស់ស្តេចមានគំនិតទាស់នឹងជនជាតិអ៊ីស្រាអែល។ ពួកគេនិយាយថា៖ «ហេតុអ្វីបានជាយើងអនុញ្ញាតឲ្យជនជាតិអ៊ីស្រាអែលមានសេរីភាពពីការធ្វើការឲ្យយើងដូច្នេះ?»
\s5
\v 6 បន្ទាប់មក ស្តេចផារ៉ោនបានយករទេះចម្បាំងរួចរាល់ ហើយយកទាហានរបស់ស្តេចទៅជាមួយ។
\v 7 ស្តេចបានយករទេះចម្បាំងប្រាំរយ និងរទេះចម្បាំងផ្សេងៗនៅអេស៊ីប ជាមួយកងទ័ពនៅជាមួយផង។
\v 8 ព្រះអម្ចាស់បានធ្វើឲ្យស្តេចផារ៉ោន ជាស្តេចស្រុកអេស៊ីបមានព្រះទ័យរឹងរូស ហើយស្តេចបានដេញតាមជនជាតិអ៊ីស្រាអែល។ ជនជាតិបានចាកចេញដោយជ័យជម្នះ។​
\v 9 ប៉ុន្តែ ស្តេចអេស៊ីបបានដេញតាមពួកគេ ជាមួយកងទ័ពសេះ និងរទេះសេះរបស់ស្តេច ព្រមទាំងកងទ័ពរបស់ទ្រង់ផង។ ពួកគេបានដេញ​ទាន់​ជនជាតិអ៊ីស្រាអែល​នៅ​ត្រង់​ជំរំនៅក្បែរសមុទ្រជិតពីហា‌ហ៊ីរ៉ុត ទល់​មុខ​នឹង​បាលសេ‌ផុន។
\s5
\v 10 នៅពេលស្តេចផារ៉ោនចូលមកជិត ជនជាតិអ៊ីស្រាអែលសម្លឹងមើល ហើយភ្ញាក់ផ្អើល។ ជនជាតិអេស៊ីបបានចេញតាមពួកគេ ហើយពួកគេមានការភិតភ័យជាខ្លាំង។ ជនជាតិអ៊ីស្រាអែលបានស្រែករកព្រះអម្ចាស់។
\v 11 ពួកគេនិយាយទៅកាន់លោកម៉ូសេថា៖ «តើនៅស្រុកអេស៊ីបគ្មានផ្នូរមែនទេ បានជាលោកយកពួកយើងចេញពីទីនោះឲ្យមកស្លាប់នៅទីរហោស្ថានដូច្នេះ? ហេតុអ្វីបានជាលោកប្រព្រឹត្តនឹងពួកយើងដូច្នេះ គឺនាំពួកយើងចេញពីអេស៊ីប?
\v 12 តើពួកយើងមិនប្រាប់លោកនៅអេស៊ីបរួចហើយទេឬ? យើងបានប្រាប់លោកថា៖ «កុំមករវល់ជាមួយពួកយើងធ្វើអ្វី ទុកឲ្យពួកយើងធ្វើការនៅឲ្យជនជាតិអេស៊ីបទៅ»។ ពួកយើងធ្វើការឲ្យពួកគេ ប្រសើរជាងយើងស្លាប់នៅទីរហោស្ថានដូច្នេះ»។
\s5
\v 13 លោកម៉ូសេប្រាប់ទៅប្រជាជនថា៖ «កុំភ័យខ្លាចឡើយ។ ចូរតាំងស្មារតី ហើយមើលសេចក្តីសង្គ្រោះដែលព្រះអម្ចាស់នឹងប្រទានដល់អ្នករាល់គ្នានៅថ្ងៃនេះ។ ដ្បិត អ្នករាល់គ្នានឹងលែងឃើញជនជាតិអេស៊ីបដែលអ្នកបានឃើញនៅថ្ងៃនេះទៀតហើយ។
\v 14 ព្រះអម្ចាស់នឹងច្បាំងជំនួសអ្នករាល់គ្នា ហើយអ្នករាល់គ្នាគ្រាន់តែតាំងស្មារតីឲ្យរឹងមាំឡើង»។
\s5
\v 15 បន្ទាប់មក ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេថា៖​ «ម៉ូសេ ហេតុអ្វីបានជាអ្នកបន្តស្រែករកយើងទៀត? ចូរប្រាប់ជនជាតិអ៊ីស្រាអែលឲ្យបន្តដំណើរទៅមុខទៀត។
\v 16 ចូរលើកដំបងរបស់អ្នកឡើង យកដៃរបស់អ្នកលើកវាឡើងវាយទៅលើសមុទ្រ ហើយញែកវាចេញជាពីរ ដើម្បីឲ្យប្រជាជនអ៊ីស្រាអែលអាចឆ្លងកាត់សមុទ្រនៅលើដីស្ងួត។
\v 17 ចូរដឹងថា យើងបានធ្វើឲ្យស្តេចផារ៉ោនមានចិត្តរឹងរូស ដូច្នេះ ស្តេចនឹងដេញតាមពួកគេ។ យើងនឹងបានទទួលកិត្តិយស ដោយសារស្តេចផារ៉ោន និងកងទ័ព ព្រមទាំងទ័ពសេះរបស់ស្តេច។
\v 18 នោះ ជនជាតិអេស៊ីបនឹងដឹងថា យើងគឺជាព្រះអម្ចាស់ នៅពេលយើងបានទទួលកិត្តិយសដោយសារស្តេចផារ៉ោន និងរទេះចម្បាំង​ ព្រមទាំងកងទ័ពសេះរបស់ស្តេចផង»។
\s5
\v 19 ទេវតារបស់ព្រះជាម្ចាស់ ដែលបាននៅខាងមុខជនជាតិអ៊ីស្រាអែល ក៏បានទៅពីក្រោយពួកគេ។ បង្គោលពពកក៏នៅនាំមុខពួកគេ ហើយក៏នៅពីក្រោយពួកគេដែរ។
\v 20 ពពកបានមកនៅចន្លោះជំរំរបស់អេស៊ីប និងជំរំរបស់អ៊ីស្រាអែល។ វាជាពពកខ្មៅនៅខាងអេស៊ីប ប៉ុន្តែ ភ្លឺនៅពេលយប់សម្រាប់ជនជាតិអ៊ីស្រាអែល ដូច្នេះហើយ បានជាកងទ័ពមិនហ៊ានចូលជិតគ្នាឡើយពេញមួយយប់។
\s5
\v 21 លោកម៉ូសេបានលើកដៃរបស់គាត់ទៅលើសមុទ្រ។ ព្រះអម្ចាស់បានញែកសមុទ្រដោយខ្យល់ពីទិសខាងកើតយ៉ាងខ្លាំងពេញមួយយប់នោះ ហើយបានធ្វើឲ្យសមុទ្រស្ងួត។ ដូច្នេះ ទឹកបានញែកចេញពីគ្នា។
\v 22 ជនជាតិអ៊ីស្រាអែលបាននាំគ្នាដើរទៅដល់ពាក់កណ្តាលសមុទ្រនៅលើដីស្ងួត។ ទឹកបានទៅជាកំពែងសម្រាប់ពួកគេគឺនៅខាងស្តាំ និងខាងឆ្វេងដៃរបស់ពួកគេ។
\s5
\v 23 ជនជាតិអេស៊ីបបានដេញតាមពួកគេ។ ពួកគេបានដេញតាមជនជាតិអ៊ីស្រាអែលដល់ពាក់កណ្តាលសមុទ្រ គឺសេះរបស់ស្តេចផារ៉ោន រទេះចម្បាំង និងកងទ័ពសេះទាំងអស់របស់ស្តេច។
\v 24 ប៉ុន្តែ នៅពេលព្រឹកព្រលឹម ព្រះអម្ចាស់បានទតចុះមកលើកងទ័ពរបស់ទាហានជនជាតិអេស៊ីបតាមរយៈបង្គោលភ្លើង និងពពក។
\v 25 ព្រះអង្គបានធ្វើឲ្យជនជាតិអេស៊ីបមានការភ័យខ្លាចជាខ្លាំង។ កង់រទេះរបស់ពួកគេរបូត ហើយកងទ័ពសេះក៏បរពិបាក។ ដូច្នេះ ជនជាតិអេស៊ីបនិយាយថា៖ «ចូរពួកយើងរត់ចេញពីអ៊ីស្រាអែលទៅ ដ្បិតព្រះអម្ចាស់នឹងច្បាំងជាមួយយើងជំនួសពួកគេ»។
\s5
\v 26 ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេថា៖ «ចូរលើកដៃរបស់អ្នកទៅលើសមុទ្រ ដើម្បីឲ្យទឹកបានធ្លាក់ចុះមកវិញលើជនជាតិអេស៊ីប និងលើរទេះ និងលើទ័ពសេះរបស់ពួកគេផង»។
\v 27 ដូច្នេះ លោកម៉ូសេក៏លើកដៃរបស់គាត់ទៅលើសមុទ្រ ហើយវាក៏ត្រឡប់ដូចដើមឡើងវិញ នៅពេលព្រឹកមកដល់។ ជនជាតិអេស៊ីបាននាំគ្នារត់ចេញពីសមុទ្រ ហើយព្រះអម្ចាស់បាននាំជនជាតិអេស៊ីបចូលទៅកណ្តាលសមុទ្រ។
\v 28 ទឹកបានត្រឡប់មកវិញ ហើយបានគ្របពីលើរទេះរបស់ស្តេចផារ៉ោន ទ័ពសេះ និងកងទ័ពរបស់ស្តេចទាំងអស់ដែលដេញតាមរទេះចូលទៅក្នុងសមុទ្រ។ គ្មាននរណាម្នាក់រស់ឡើយ។
\s5
\v 29 ប៉ុន្តែ ជនជាតិអ៊ីស្រាអែលវិញ បានដើរនៅលើដីស្ងួតនៅចំកណ្ដាលសមុទ្រ។ ទឹកបានធ្វើជាជញ្ជាំងសម្រាប់ពួកគេ នៅខាងស្តាំ និងខាងឆ្វេងដៃរបស់ពួកគេ។
\v 30 ដូច្នេះ ព្រះអម្ចាស់បានសង្គ្រោះអ៊ីស្រាអែល នៅថ្ងៃនោះពីកណ្តាប់ដៃរបស់ជនជាតិអេស៊ីប ហើយអ៊ីស្រាអែលបានឃើញជនជាតិអេស៊ីបស្លាប់នៅតាមមាត់សមុទ្រ។
\v 31 នៅពេលអ៊ីស្រាអែលឃើញអំណាចដ៏អស្ចារ្យដែលព្រះអម្ចាស់ប្រើទាស់នឹងជនជាតិអេស៊ីប ប្រជាជននាំគ្នាកោតសរសើរដល់ព្រះអម្ចាស់ ហើយពួកគេបានទុកចិត្តលើព្រះអម្ចាស់ ព្រមទាំងលើលោកម៉ូសេជាអ្នកបម្រើរបស់ព្រះអង្គដែរ។
\s5
\c 15
\cl ជំពូក ១៥
\p
\v 1 បន្ទាប់មក លោកម៉ូសេ និងប្រជាជនអ៊ីស្រាអែលចៀងចម្រៀងថ្វាយព្រះអម្ចាស់។ ពួកគេច្រៀងថា៖ «យើងនឹងច្រៀងថ្វាយព្រះអម្ចាស់ ដ្បិត ព្រះអង្គមានជ័យជម្នះយ៉ាងត្រចះត្រចង់ សេះ និងអ្នកដែលជិះលើវាត្រូវបានបោះចូលទៅក្នុងសមុទ្រ។
\s5
\v 2 ព្រះអម្ចាស់គឺជាកម្្លាំង និងចម្រៀងរបស់ខ្ញុំ ហើយព្រះអង្គគឺជាសេចក្តីសង្គ្រោះរបស់ខ្ញុំ។ នេះគឺជាព្រះជាម្ចាស់របស់ខ្ញុំ ហើយខ្ញុំនឹងសរសើរព្រះអង្គ ជាព្រះជាម្ចាស់ឪពុករបស់ខ្ញុំ ហើយខ្ញុំនឹងលើកតម្កើងព្រះអង្គ។
\v 3 ព្រះអម្ចាស់គឺជាអ្នកចម្បាំង ព្រះអម្ចាស់គឺជាឈ្មោះរបស់ព្រះអង្គ។
\s5
\v 4 ព្រះអង្គបានបោះរទេះ និងកងទ័ពរបស់ស្តេចផារ៉ោនចូលទៅក្នុងសមុទ្រ។ ពួកមន្ត្រីដែលស្តេចផារ៉ោនបានជ្រើសរើសត្រូវបានបោះចូលទៅក្នុងសមុទ្រដើមត្រែង។
\v 5 ជម្រៅទឹកបានគ្របពីលើពួកគេ ពួកគេធ្លាក់ចូលទៅក្នុងទឹកដ៏ជ្រៅដូចជាថ្មមួយដុំ។
\s5
\v 6 ឱព្រះអម្ចាស់អើយ ព្រះហស្ដស្តាំរបស់ព្រះអង្គ មានឫទ្ធិដ៏ខ្លាំងពិសេស ហើយឱ ព្រះអម្ចាស់អើយ ព្រះហស្ដស្តាំរបស់ព្រះអង្គបានផ្តូលរំលំពួកខ្មាំងសត្រូវ។
\v 7 ដោយសារអំណាចចេស្តាដ៏ខ្លាំងអស្ចារ្យ ព្រះអង្គបានបោះអស់អ្នកដែលក្រោកឡើងប្រឆាំងនឹងព្រះអង្គ។ ព្រះអង្គបានបញ្ចេញព្រះពិរោធរបស់ព្រះអង្គ ហើយព្រះពិរោធនោះបានត្របាក់លេបពួកគេដូចជាភ្លើងឆេះគំនរចំបើង។
\v 8 ដោយ‌សារ​កម្លាំង​ខ្យល់​ពី​ព្រះ‌នាសា​ព្រះ‌អង្គទឹក​ក៏​ឈរ​ឡើង​ជា​គំនរទឹក​ធំ​បាន​ពូន​ឡើង​ដូច​កំពែងអស់​ទាំង​ទី​ជម្រៅ​ក៏​បាន​កក​ខះ​នៅ​បាត​សមុទ្រ។
\s5
\v 9 ខ្មាំងត្រូវនិយាយថា៖ «យើងដឹងដេញតាម យើងនឹងដេញតាមទាន់ យើងនឹងចែកជ័យ‌ភណ្ឌគ្នា បំណងប្រាថ្នារបស់យើងនឹងបានស្កប់ចិត្តដោយសារពួកគេ ដៃរបស់យើងនឹងបំផ្លាញពួកគេ»។
\v 10 ប៉ុន្តែ ព្រះអង្គបានផ្លុំដោយខ្យល់របស់ព្រះអង្គ ហើយសមុទ្រនឹងគ្របពីលើពួកគេ ហើយពួកគេនឹងលិចដូចជាដំសំណនៅក្នុងទឹកដ៏ជ្រៅ។
\v 11 ឱព្រះអម្ចាស់អើយ តើនរណាដូចព្រះអង្គ នៅក្នុងចំណោមព្រះដទៃ? តើនរណាមានព្រះចេស្តាដ៏វិសុទ្ធដូចព្រះអង្គ ដែលគួរឲ្យសរសើរតម្កើង និងធ្វើការអស្ចារ្យ?
\s5
\v 12 ព្រះអង្គបានលូកព្រះហស្តស្តាំរបស់ព្រះអង្គ ហើយផែនដីបានលេបពួកគេ។
\v 13 ព្រះអង្គស្មោះត្រង់នឹងសម្ពន្ធមេត្រីព្រះអង្គ បាននាំប្រជារាស្រ្តរបស់ព្រះអង្គ ព្រះអង្គបានសង្គ្រោះពួកគេ។ នៅក្នុងព្រះហស្តដ៏ខ្លាំងពូកែរបស់ព្រះអង្គ ព្រះអង្គបាននាំពួកគេចូលទៅកន្លែងបរិសុទ្ធ ជាកន្លែងដែលព្រះអង្គរស់នៅ។
\s5
\v 14 មនុស្សនឹងឮ ហើយពួកគេនឹងញាប់ញ័រ អ្នក​ស្រុក​ភីលីស្ទីន​នាំ​គ្នា​ភ័យ​តក់‌ស្លុតដែរ។
\v 15 ហើយពួកនៃជនជាតិអេដុំនឹងភ័យខ្លាច ពួកទាហានរបស់ម៉ូអាប់នឹងភ័យញ័រ ប្រជាជននៅក្នុងទឹកដីកាណានទាំងអស់នឹងត្រូវរលាយទៅ។
\s5
\v 16 ភាពភ័យខ្លាច និង​ភាពថប់​បារម្ភបាន​គ្រប​សង្កត់​លើ​គេ។ ដោយព្រះហស្តដ៏ខ្លាំងពូកែ​របស់​ព្រះ‌អង្គ ពួកគនឹងបានដូចជាថ្មដែលនៅនឹងមួយកន្លែង រហូតទាល់តែប្រជារាស្ត្រ​ព្រះ‌អង្គ​ឆ្លង​ផុត ឱ​ព្រះ‌អម្ចាស់អើយ រហូតទាល់​តែ​ប្រជា‌រាស្ត្រ​ដែល​ព្រះ‌អង្គ​បាន​លោះ​ឆ្លង​ផុត។
\s5
\v 17 ព្រះអង្គបាននាំពួកគេ ហើយបានដាំពួកគេនៅលើភ្នំនៃមរតករបស់ព្រះអង្គ ឱព្រះអម្ចាស់អើយ ជាកន្លែងដែលព្រះអង្គបានបង្កើត សម្រាប់ព្រះអង្គរស់នៅ ឱព្រះអម្ចាស់អើយ ព្រះអង្គបានសង់ទីបរិសុទ្ធ។
\v 18 ព្រះអម្ចាស់នឹងសោយរាជ្យអស់កល្បរៀងរាបតទៅ»។
\s5
\v 19 ដ្បិត សេះរបស់ស្តេចផារ៉ោនបានធ្លាក់ទៅជាមួយនឹងរទេះរបស់ព្រះអង្គ ហើយទ័ពសេះក៏ត្រូវធ្លាក់ទៅក្នុងសមុទ្រដែរ។
\v 20 ព្រះអម្ចាស់បានធ្វើឲ្យទឹកត្រឡប់មកឯសមុទ្រវិញ ហើយបានធ្លាក់លើពួកគេ។ ប៉ុន្តែ ជនជាតិអ៊ីស្រាអែលបានដើរនៅលើដីស្ងួត នៅក្នុងកណ្តាលសមុទ្រ។
\v 21 នាងម៉ារាម ជាព្យាការានី ត្រូវជាបងស្រីរបស់លោកអ៊ើរ៉ុន បានយកក្រាប់មក ហើយស្ត្រីទាំងអស់បានចេញមកជាមួយក្រាប់ រាំជាមួយនាងដែរ។ នាងម៉ារាមច្រៀងដល់ពួកគេថា៖ «ចូរច្រៀងថ្វាយព្រះអម្ចាស់ ដ្បិត ព្រះអង្គមានជ័យជម្នះយ៉ាងត្រចះត្រចង់។ សេះ និងអ្នកជិះ ព្រះអង្គបានបោះពួកគេចូលទៅក្នុងសមុទ្រ»។
\s5
\v 22 លោកម៉ូសេបាននាំជនជាតិអ៊ីស្រាអែលបន្តចេញពីសមុទ្រដើមត្រែង។ ពួកគេបានចេញដំណើរឆ្ពោះទៅទីរហោស្ថានស៊ើរ។ ពួកគេបានធ្វើដំណើរអស់រយៈពេលបីថ្ងៃ ដើម្បីចូលទៅឯទីរហោស្ថាននោះ ហើយមិនឃើញមានទឹកទេ។
\v 23 នោះពួកគេបានទៅដល់ម៉ារ៉ា ប៉ុន្តែ ពួកគេមិនអាចផឹកទឹកនៅទីនោះទេ ដោយសារវាល្វីង។​ដូច្នេះ ពួកគេហៅទីនោះថា ម៉ារ៉ា។
\s5
\v 24 ដូច្នេះ ប្រជាជនបានរអ៊ូរទាំចំពោះលោកម៉ូសេ ហើយនិយាយថា៖ «តើយើងបានទឹកអីផឹក?»
\v 25 លោកម៉ូសេបានអំពាវនាវរកព្រះអម្ចាស់ ហើយព្រះអម្ចាស់បានបង្ហាញគាត់នូវដើមឈើមួយដើម។ លោកម៉ូសេបានបោះវាចូលទៅក្នុងទឹក ហើយនឹងនោះបានត្រឡប់ទៅជាទឹកសាបអាចផឹកបានវិញ។ នៅទីនោះហើយ ព្រះអម្ចាស់បានប្រទានច្បាប់ដល់ពួកគេយ៉ាងតឹងរឹង ហើយព្រះអង្គក៏បានល្បងលពួកគេនៅទីនោះដែរ។
\v 26 ព្រះអង្គមានបន្ទូលថា៖ «ប្រសិនបើ អ្នករាល់គ្នាប្រុងប្រយ័ត្នស្តាប់សម្លេងរបស់ព្រះអម្ចាស់ជាព្រះជាម្ចាស់របស់អ្នករាល់គ្នា ហើយធ្វើតាមអ្វីដែលត្រឹមត្រូវនៅចំពោះព្រះភក្ត្រព្រះអង្គ ហើយប្រសិនបើអ្នករាល់គ្នាផ្ទៀងត្រចៀកចំពោះបញ្ញតិ្ត ហើយស្តាប់តាមបញ្ញតិ្តទាំងអស់របស់ព្រះអង្គ យើងនឹងមិនធ្វើឲ្យមានជំងឺណាមួយដែលបានកើតឡើងនៅអេស៊ីបលើអ្នករាល់គ្នាឡើយ ដ្បិត យើងគឺព្រះអម្ចាស់ ដែលប្រោសអ្នករាល់គ្នាឲ្យជា»។
\s5
\v 27 បន្ទាប់មក ប្រជាជនបានមកដល់ អេលីម ជាកន្លែងដែលមានផ្លូវទឹកដប់ពីរ ហើយមានដើមលម៉ើ​ចំនួន​ចិត‌សិប​ដើម​ទៀត​ផង។ ពួក​គេ​ក៏​បោះ​ជំរំ​នៅ​ក្បែរ​មាត់​ទឹកនោះ។
\s5
\c 16
\cl ជំពូក ១៦
\p
\v 1 ប្រជាជននាំគ្នាដើរពីអេលីម ហើយសហគមន៍អ៊ីស្រាអែលទាំងមូលបានមកដល់ទីរហោស្ថាន​ស៊ីន ដែលនៅចន្លោះអេលីប និងស៊ីណាយ នៅថ្ងៃទីដប់ប្រាំ ខែទីពីរបន្ទាប់ពីពួកគេចេញដំណើរពីទឹកដីអេស៊ីប។
\v 2 សហគមន៍អ៊ីស្រាអែលទាំងអស់រអ៊ូរទាំទាស់នឹងលោកម៉ូសេ និងលោកអ៊ើរ៉ុននៅទីរហោស្ថាន។
\v 3 ជនជាតិអ៊ីស្រាអែលប្រាប់ពួកគេថា៖ «បើទុកឲ្យយើងស្លាប់ដោយព្រះហស្តរបស់ព្រះអម្ចាស់នៅក្នុងទឹកដីអេស៊ីប ជាកន្លែងដែលយើងអង្គុយនៅក្បែរឆ្នាំងដែលមានសាច់ ហើយហូបនំប៉័ងយ៉ាងឆ្អែត។ ប៉ុន្តែ លោកបាននាំយើងចេញមកទីរហោស្ថាន ដើម្បីសម្លាប់សហគមន៍ទាំងមូលដោយភាពអត់ឃ្លានមែនទេ»។
\s5
\v 4 បន្ទាប់មក ​ព្រះអម្ចាស់មានបន្ទូលទៅលោកម៉ូសេថា៖​ «យើងនឹងធ្វើឲ្យមានភ្លៀងធ្លាក់ពីស្ថានសួគ៌មកដល់អ្នករាល់គ្នា។ ប្រជាជានទាំងអស់ត្រូវចេញទៅ ហើយប្រមូលមួយថ្ងៃមួយចំណែករាល់ថ្ងៃ ដើម្បីឲ្យយើងបានល្បងលជាមួយពួកគេ ឲ្យដឹងថាពួកគេដើរតាមច្បាប់របស់យើងឬយ៉ាងណា។
\v 5 វានឹងធ្លាក់ចុះមកក្នុងរយៈពេលប្រាំមួយថ្ងៃ ពួកគេត្រូវប្រមូលពីរដង លើសពីថ្ងៃធម្មតា ហើយពួកគេនឹងចម្អិនអ្វីដែលពួកគេប្រមូលបាន»។
\s5
\v 6 បន្ទាប់មក លោកម៉ូសេ និងលោកអ៊ើរ៉ុនប្រាប់ទៅប្រជាជនអ៊ីស្រាអែលទាំងអស់ថា៖ «នៅពេលល្ងាច អ្នករាល់គ្នានឹងដឹងថា គឺជាព្រះអម្ចាស់ហើយដែលបាននាំអ្នករាល់គ្នាចេញពីអេស៊ីបមក។
\v 7 នៅពេលព្រឹក អ្នកនឹងបានឃើញសិរីល្អរបស់ព្រះអម្ចាស់ ដ្បិត ព្រះអង្គបានឮការរអ៊ូរទាំរបស់អ្នករាល់គ្នាទាស់នឹងព្រះអង្គ។ តើពួកយើងជានរណា ដែលអ្នករាល់គ្នាមករអ៊ូរទាំដាក់យើង?»
\v 8 លោកម៉ូសេក៏បានប្រាប់ផងដែរថា៖ «អ្នករាល់គ្នានឹងបានដឹងពីការនេះ នៅពេលព្រះអម្ចាស់ប្រទានសាច់នៅពេលល្ងាច ហើយនិងនំប៉័ងនៅពេលព្រឹកដើម្បីចម្អែតអ្នករាល់គ្នា ដ្បិត ព្រះអង្គបានឮការរអ៊ូរទាំដែលអ្នករាល់គ្នាបាននិយាយទាស់នឹងព្រះអង្គ។ តើបងអ៊ើរ៉ុន និងខ្ញុំជានរណា? ការរអ៊ូរទាំងរបស់អ្នករាល់គ្នាមិនមែនទាល់ជាមួយយើងទេ គឺទាស់ជាមួយនឹងព្រះអម្ចាស់វិញ»។
\s5
\v 9 លោកម៉ូសេប្រាប់លោកអ៊ើរ៉ុនថា៖ «ចូរប្រាប់ប្រជាជននៅក្នុងសហគមន៍អ៊ីស្រាអែលទាំងអស់ថា៖ «ចូរចូលទៅជិតព្រះអម្ចាស់​ ដ្បិត ព្រះអង្គបានឮការរអ៊ូរទាំរបស់អ្នករាល់គ្នា»។
\v 10 នៅគ្រានោះ នៅពេលលោកអ៊ើរ៉ុនប្រាប់ដល់សហគមន៍អ៊ីស្រាអែលទាំងអស់ថា ពួកគេត្រូវមើលឆ្ពោះទៅទីរហោស្ថាន ហើយមើល៍ សិរីល្អរបស់ព្រះអម្ចាស់បានលេចមកនៅលើពពក។
\v 11 បន្ទាប់មក ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេថា៖ «យើងបានឮការរអ៊ូរទាំងរបស់ប្រជាជនអ៊ីស្រាអែល។
\v 12 ចូរប្រាប់ដល់ពួកគេ ហើយនិយាយថា៖ «នៅពេលល្ងាចនេះ អ្នករាល់គ្នានឹងបានហូបសាច់ ហើយនៅពេលព្រឹកអ្នករាល់គ្នានឹងបានឆ្អែតដោយសារនំប៉័ង។ បន្ទាប់មក អ្នករាល់គ្នានឹងថា យើងគឺជាព្រះអម្ចាស់ជាព្រះជាម្ចាស់របស់អ្នករាល់គ្នា។
\s5
\v 13 នៅពេលល្ងាចនោះមានសត្វក្រូចបានហើរចេញមក ហើយបានគ្របជំរំ។ នៅពេលព្រឹកមានទឹកសន្សើមធ្លាក់ចុះមកនៅជុំវិញជំរំ។
\v 14 នៅពេលទឹកសន្សើមអស់ នៅលើផ្ទៃនៃទីរហោស្ថានមាន​គ្រាប់​ល្អិតៗ​ដូច​ព្រិលនៅលើដី។
\v 15 នៅពេលជនជាតិអ៊ីស្រាអែលឃើញវា ពួកគេនិយាយទៅកាន់គ្នាទៅវិញទៅមកថា៖ «តើនេះជាអ្វី?» ពួកគេមិនដឹងថាវាជាអ្វីទេ។ លោកម៉ូសេប្រាប់ពួកគេថា៖ «វាគឺជានំប៉័ងដែលព្រះអម្ចាស់ប្រទានឲ្យអ្នករាល់គ្នាហូប។
\s5
\v 16 នេះគឺជាសេចក្តីបង្គាប់ដែលព្រះអម្ចាស់ប្រទានដល់អ្នករាល់គ្នា គឺឲ្យម្នាក់ៗប្រមូល ល្មមសម្រាប់មនុស្សតែម្នាក់ឲ្យបានឆ្អែតប៉ុណ្ណោះ។​ នេះគឺជារបៀបដែលអ្នករាល់គ្នាត្រូវប្រមូលវា គឺត្រូវប្រមូលល្មមសម្រាប់មនុស្សម្នាក់ៗដែលរស់នៅក្នុងត្រសាលរបស់អ្នករាល់គ្នា»។
\v 17 ជនជាតិអ៊ីស្រាអែលក៏ធ្វើតាម។ អ្នកខ្លះប្រមូលបានច្រើន ហើយអ្នកខ្លះក៏ប្រមូលបានតិច។
\v 18 នៅពេលដែលពួកគេវាល់វា​ជាមួយនឹងរង្វាល់ អស់អ្នកដែលប្រមូលបានច្រើនក៏គ្មានអ្វីនៅសល់ដែរ ហើយអស់អ្នកដែលប្រមូលបានតិចក៏មិនខ្វះដែរ។ មនុស្សម្នាក់ៗត្រូវប្រមូលល្មមតាមតែសេចក្តីត្រូវការរបស់ពួកគេ។
\s5
\v 19 បន្ទាប់មក លោកម៉ូសេប្រាប់ដល់ពួកគេថា៖ «កុំឲ្យនរណាទុកវារហូតដល់ព្រឹកឡើយ»។
\v 20 ប៉ុន្តែ ពួកគេមិនបានស្តាប់តាមលោកម៉ូសេទេ។ អ្នកខ្លះទុកវាខ្លះរហូតដល់ព្រឹក ប៉ុន្តែ វាក៏កើតមានដង្កូវហើយមានក្លិនស្អុយផង។ នោះលោកម៉ូសេបានខឹងជាមួយនឹងពួកគេ។
\v 21 ពួកគេបានប្រមូលវាមួយព្រឹកម្តងៗតែប៉ុណ្ណោះ។ មនុស្សម្នាក់ៗត្រូវប្រមូលល្មមដើម្បីនឹងហូបសម្រាប់តែថ្ងៃនោះប៉ុណ្ណោះ។ នៅពេលថ្ងៃក្តៅឡើង វាក៏រលាយអស់ទៅ។
\s5
\v 22 នៅថ្ងៃទីប្រាំមួយ ពួកគេបានប្រមូលនំប៉័ងគុណនឹងពីរ ពីរង្វាល់សម្រាប់មនុស្សម្នាក់ៗ។ អ្នកដឹកនាំនៅក្នុងសហគមន៍ទាំងអស់បានចូលមក ហើយប្រាប់ការនេះដល់លោកម៉ូសេ។
\v 23 គាត់ប្រាប់ពួកគេវិញថា៖ «នេះគឺជាអ្វីដែលព្រះអម្ចាស់បានមានបន្ទូល ថ្ងៃស្អែកត្រូឈប់សម្រាក ជា​ថ្ងៃ​សប្ប័ទ​ដ៏វិសុទ្ធ ដើម្បីថ្វាយកិត្តិយសដល់ព្រះអម្ចាស់។ ចូរដុតអ្វីដែលអ្នកចង់ដុត ហើយស្ងោអ្វីដែលអ្នកចង់ស្ងោ។ ហើយអ្វីដែលនៅសល់ ចូរញែកវាដោយឡែករហូតដល់ពេលព្រឹក»។
\s5
\v 24 ដូច្នេះ ពួកគេក៏ញែកដោយឡែករហូតដល់ពេលព្រឹក ដូចលោកម៉ូសេបានបង្គាប់ដល់ពួកគេ។ ហើយវាអត់ស្អុយ ហើយក៏គ្មានដង្កូវនៅក្នុងវាដែរ។
\v 25 លោកម៉ូសេប្រាប់ថា៖​ «ចូរហូបអាហារនោះនៅថ្ងៃនេះ ដ្បិតថ្ងៃនេះ គឺជាថ្ងៃដែលត្រូវរក្សាទុកជាថ្ងៃសប្ប័ទថ្វាយកិត្តិយសដល់ព្រះអម្ចាស់។ ថ្ងៃនេះអ្នករាល់គ្នាមិនត្រូវទៅរកអ្វីនៅស្រែចម្ការឡើយ។
\s5
\v 26 អ្នកនឹងប្រមូលវាក្នុងរយៈពេលប្រាំមួយថ្ងៃ ប៉ុន្តែ ថ្ងៃទីប្រាំពីរគឺជាសប្ប័ទ។ នៅថ្ងៃសប្ប័ទ នឹងគ្មាននំម៉ាណាទេ»។
\v 27 នៅថ្ងៃសប្ប័ទ មានអ្នកខ្លះចេញទៅប្រមូលនំម៉ាណា ប៉ុន្តែគ្មាននំម៉ាណាទេ។
\s5
\v 28 បន្ទាប់មក​ ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេថា៖ «តើអ្នករាល់គ្នានៅបដិសេធមិនធ្វើតាមបង្គាប់ និងច្បាប់របស់យើងដល់កាលណាទៀត?
\v 29 មើល៍ ព្រះអម្ចាស់បានប្រទានថ្ងៃសប្ប័ទដល់អ្នករាល់គ្នា។ ដូច្នេះ នៅថ្ងៃទីប្រាំមួយ ព្រះអង្គបានប្រទាននំប៉័ងដល់អ្នករាល់គ្នាសម្រាប់ពីរថ្ងៃ។ អ្នករាល់គ្នាម្នាក់ៗត្រូវនៅកន្លែងរបស់ខ្លួន មិនត្រូវឲ្យនរណាចេញក្រៅពីកន្លែងរបស់គាត់នៅថ្ងៃទីប្រាំពីរឡើយ»។
\v 30 ដូច្នេះ មនុស្សត្រូវសម្រាកនៅថ្ងៃទីប្រាំពីរ។
\s5
\v 31 ជនជាតិអ៊ីស្រាអែលបានហៅអាហារនោះថា៖ «ម៉ាណា»។ វាមានពណ៌សដូចជាគ្រាប់ល្ង ហើយរសជាតិរបស់វាដូចជានំធ្វើពីទឹកឃ្មុំ។
\v 32 លោកម៉ូសេប្រាប់ថា៖ «នេះគឺជាអ្វីដែលព្រះអម្ចាស់បានបង្គាប់ «ចូរ​ដាក់ម៉ាណា​ក្នុង​ភាជន៍​មួយ​ឲ្យ​ពេញ ហើយ​រក្សា​ទុក សម្រាប់​ឲ្យ​ជនជាតិ​អ៊ីស្រា‌អែល​នៅ​ជំនាន់​ក្រោយ ឃើញ​អាហារ​ដែល​យើង​ឲ្យ​អ្នក​រាល់​គ្នា​ហូប ក្នុង​ទីរហោ‌ស្ថាន បន្ទាប់ពី​យើង​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប»។
\s5
\v 33 លោកម៉ូសេប្រាប់លោកអ៊ើរ៉ុនថា៖ «ចូរយកឆ្នាំង ហើយដាក់ម៉ាណាចូលទៅក្នុងវា។ ចូររក្សាវាទុកថ្វាយព្រះអម្ចាស់ ដើម្បីឲ្យជនជាតិអ៊ីស្រាអែលនៅជំនាន់ក្រោយបានឃើញ»។
\v 34 ដូច ព្រះអម្ចាស់បានបង្គាប់ដល់លោកម៉ូសេ លោកអ៊ើរ៉ុនបានរក្សាវាទុកនៅជិតហិបនៃសម្ពន្ធមេត្រី។
\v 35 ជនជាតិអ៊ីស្រាអែលហូបម៉ាណាអស់រយៈពេលសែសិបឆ្នាំ រហូតពួកគេទៅដល់ទឹកដីដែលមានមនុស្សរស់នៅ។ ពួកហូបវារហូតដល់ពួកគេបានទៅដល់ព្រំប្រទល់ទឹកដីកាណាន។
\v 36 រីឯ​រង្វាល់​សម្រាប់​វាល់​​ម៉ាណា​នោះ គឺមួយ​ភាគ​ដប់​នៃ​អេផា។
\s5
\c 17
\cl ជំពូក ១៧
\p
\v 1 នៅក្នុងសហគមន៍អ៊ីស្រាអែលទាំងមូលបានធ្វើដំណើរពីទីរហោស្ថានស៊ីន តាមសេចក្តីបង្គាប់របស់ព្រះអម្ចាស់។ ពួកគេបោះជំរំនៅរេផីឌីម ប៉ុន្តែ នៅទីនោះគ្មានទឹកសម្រាប់ប្រជាជនឲ្យប្រជាជនផឹក។
\v 2 ដូច្នេះ ប្រជាជនក៏បន្ទោសលោកម៉ូសេ ដោយព្រោះគ្មានទឹកផឹក ដោយនិយាយថា៖ «សូមឲ្យទឹកយើងផឹកផង»។ លោកម៉ូសេប្រាប់ថា៖ «ហេតុអ្វីបានអ្នករាល់គ្នាឈ្លោះជាមួយខ្ញុំ? ហេតុអ្វីបានជាអ្នករាល់គ្នាល្បងលព្រះអម្ចាស់ដូច្នេះ?»
\v 3 ប្រជាជនស្រេកទឹកយ៉ាងខ្លាំង ហើយពួកគេរអ៊ូរទាំទាស់នឹងលោកម៉ូសេ។ ពួកគេនិយាយថា៖​ «ហេតុអ្វីបានជាលោកនាំពួកយើងចេញពីអេស៊ីប? ដើម្បីសម្លាប់យើង និងកូនចៅយើង ព្រមទាំងហ្វូងសត្វរបស់យើងដោយការស្រេកទឹកដូច្នេះ?»
\s5
\v 4 បន្ទាប់មក លោកម៉ូសេបានអំពាវនាវរកព្រះអម្ចាស់ថា៖ «តើឲ្យទូលបង្គំធ្វើយ៉ាងដូចម្តេចជាមួយប្រជាជននេះ? ពួកគេជិតចោលទូលបង្គំនឹងដុំថ្មហើយ»។
\v 5 ព្រះអម្ចាស់មានបន្ទូលទៅលោកម៉ូសេថា៖​ «ចូរទៅមុខប្រជាជន ហើយនាំពួកចាស់ទុំអ៊ីស្រាអែលខ្លះទៅជាមួយអ្នកផង។ ចូរយកដំបងដែលអ្នកវាយទន្លេទៅជាមួយអ្នក ហើយចេញទៅ។
\v 6 យើងនឹងឈរនៅចំពោះអ្នកទីនោះ នៅលើថ្មឯហារ៉ែប ហើយអ្នកត្រូវវាយថ្ម។ ទឹកនឹងចេញពីវាមក ដើម្បីឲ្យប្រជាជនបានផឹក»។ បន្ទាប់មក លោកម៉ូសេក៏បានធ្វើដូច្នោះ នៅចំពោះមុខរបស់ពួកចាស់ទុំអ៊ីស្រាអែល។
\v 7 គាត់បានហៅទីនោះថា ម៉ាសា និង​មេរី‌បា ព្រោះជនជាតិអ៊ីស្រាអែលរអ៊ូរទាំ ហើយដោយសារពួកគេបានល្បងលព្រះអម្ចាស់ដោយពោលថា៖ «តើព្រះអម្ចាស់នៅជាមួយយើងឬអត់?»
\s5
\v 8 បន្ទាប់មក ទាហានរបស់ប្រជាជនអាម៉ាឡេកបានមក ហើយបានវាយអ៊ីស្រាអែលនៅឯរេផិឌីម។
\v 9 ដូច្នេះ លោកម៉ូសេបានប្រាប់លោកយ៉ូស្វេថា៖ «ចូរជ្រើសរើសពួកប្រុសៗមួយចំនួន ហើយចេញក្រៅ។ ប្រយុទ្ធជាមួយអាម៉ាឡេក។ ស្អែកយើងនឹងឈរនៅលើកំពូលភ្នំ ជាមួយនឹងដំបងរបស់ព្រះជាម្ចាស់នៅនឹងដៃរបស់យើង»។
\v 10 ដូច្នេះ លោកយ៉ូស្វេបានប្រយុទ្ធជាមួយអាម៉ាឡេក ដូចលោកម៉ូសេបានបង្គាប់ ក្នុងពេលនោះ លោកម៉ូសេ លោកអ៊ើរ៉ុន និងលោកហ៊ើរកំពុងឡើងទៅលើកំពូលភ្នំ។
\s5
\v 11 អំឡុងពេលដែលលោកម៉ូសេកាន់ដំបងនៅនឹងដៃរបស់គាត់នោះ ជនជាតិអ៊ីស្រាអែលឈ្នះ ហើយនៅពេលគាត់ដាក់ដៃចុះសម្រាក អាម៉ាឡេកមានប្រៀបជាងវិញ។
\v 12 នៅពេលដៃរបស់លោកម៉ូសេចាប់ផ្តើមអស់កម្លាំង លោកអ៊ើរ៉ុន ​និងលោកហ៊ើរបានយកថ្ម ហើយដាក់វាពីក្រោមគាត់ ឲ្យគាត់អង្គុយលើថ្មនោះ។ ក្នុងពេលដដែលនោះ លោកអ៊ើរ៉ុន និងហ៊ើរបានលើកដៃគាត់ឡើង ម្នាក់ម្ខាងលោកម៉ូសេ ហើយម្នាក់ទៀតនៅម្ខាងទៀតនៃរបស់គាត់។ ដូច្នេះ ដៃរបស់លោកម៉ូសេអាចលើកឡើងរហូតដល់ថ្ងៃលិច។
\v 13 នោះ លោកយ៉ូស្វេបានយកជ័យជម្នះលើប្រជាជនអាម៉ាឡេកដោយដាវ។
\s5
\v 14 ព្រះអម្ចាស់មានបន្ទូលនឹងលោកម៉ូសេថា៖ «ចូរសរសេរការនេះចុះនៅក្នុងសៀវភៅ ហើយអានវាឲ្យលោកយ៉ូស្វេស្តាប់ ពីព្រោះ យើង​នឹង​លុប​បំបាត់​ជន‌ជាតិ​អាម៉ា‌ឡេក​ឲ្យ​អស់​ពី​ផែនដី ឥត​ឲ្យ​នរណា​នឹក​ចាំ​ពី​ពួក​គេ​ទៀត​ឡើយ»។
\v 15 បន្ទាប់មក លោកម៉ូសេបានសង់អាសនៈមួយ ហើយគាត់ហៅកន្លែងនោះថា៖ «ព្រះអម្ចាស់ជាទង់ជ័យរបស់ខ្ញុំ»។
\v 16 គាត់និយាយថា៖ «ដ្បិត មានដៃបានលើកឡើងនៅចំពោះបល្ល័ង្ករបស់ព្រះអម្ចាស់ នោះព្រះអម្ចាស់បានធ្វើសង្គ្រាមជាមួយនឹងអាម៉ាឡេក ពីមួយជំនាន់ទៅមួយជំនាន់»។
\s5
\c 18
\cl ជំពូក ១៨
\p
\v 1 លោកយេត្រូ ជាបូជាចារ្យរបស់ម៉ាឌាន ត្រូវជាឪពុកក្មេករបស់លោកម៉ូសេ បានឮពីកិច្ចការទាំងអស់ដែលព្រះជាម្ចាស់បានធ្វើជាមួយលោកម៉ូសេ និងជាមួយជនជាតិអ៊ីស្រាអែល។ គាត់បានឮថា ព្រះអម្ចាស់បាននាំជនជាតិអ៊ីស្រាអែលចេញពីអេស៊ីប។
\v 2 លោកយេត្រូវ ឪពុកក្មេករបស់លោកម៉ូសេ បាននាំនាងស្រី​សេផូ‌រ៉ា ជា​ភរិយា​របស់​លោក​ម៉ូសេ ហើយក្រោមមកបានចាត់នាងឲ្យទៅផ្ទះវិញ
\v 3 ហើយនាងមានកូនប្រុសពីរនាក់ កូនម្នាក់ឈ្មោះ គើ‌សម ដ្បិត​ លោក​ម៉ូសេ​គិត​ថា «ខ្ញុំ​ជា​ជន​បរទេស​ដែល​រស់​នៅ​ក្នុង​ស្រុក​ដទៃ»។
\v 4 ហើយម្នាក់ទៀតឈ្មោះថា អេលា‌ស៊ើរ ដ្បិត ​លោក​ម៉ូសេ​បានមានប្រសាសន៍​ថា៖ «ព្រះ​របស់​បុព្វបុរសរបស់ខ្ញុំ​បាន​ជួយ​ខ្ញុំ ព្រះអង្គ​បាន​សង្គ្រោះ​ខ្ញុំ​ឲ្យ​រួច​ពី​មុខ​ដាវ​របស់​ស្ដេច​ផារ៉ោន»។
\s5
\v 5 លោកយេត្រូ ឪពុកក្មេកលោកម៉ូសេ បានមកជាមួយកូនប្រុសរបស់លោកម៉ូសេ និងភរិយារបស់លោកម៉ូសេ នៅទីរហោស្ថាន ជាកន្លែងដែលគាត់បោះជំរំនៅឯភ្នំរបស់ព្រះជាម្ចាស់។
\v 6 គាត់មានប្រសាសន៍ទៅលោកម៉ូសេថា៖ «ខ្ញុំ​ជា​ឪពុក​ក្មេក ឈ្មោះយេត្រូ ខ្ញុំបាន​នាំ​ប្រពន្ធ និង​កូន​ប្រុស​ទាំង​ពីររបស់លោក មក​ជួប​លោក»។
\s5
\v 7 លោកម៉ូសេបានចេញក្រៅជួបឪពុកក្មេករបស់គាត់ ហើយលុតជង្គង់ចុះ ហើយថើបគាត់។ ពួក​គេបាន​សួរ​សុខ​ទុក្ខ​គ្នាទៅវិញទៅមក ហើយក៏​ចូល​ទៅ​ក្នុង​ជំរំ។
\v 8 លោកម៉ូសេប្រាប់ឪពុកក្មេករបស់គាត់នូវអ្វីៗដែលព្រះអម្ចាស់បានធ្វើជាមួយស្តេចផារ៉ោន ហើយនិងជនជាតិអេស៊ីប ដោយព្រោះជនជាតិអ៊ីស្រាអែល និងពីទុកលំបាកដែលពួកគេបានជួបនៅតាមផ្លូវ ហើយពីរបៀបដែលព្រះអម្ចាស់សង្គ្រោះពួកគេ។
\s5
\v 9 លោកយេត្រូមានអំណរចំពោះការល្អដែលព្រះអម្ចាស់បានធ្វើជាមួយជនជាតិអ៊ីស្រាអែល ក្នុងនោះព្រះអង្គបានសង្គ្រោះពួកគេចេញពីដៃរបស់ជនជាតិអេស៊ីប។
\v 10 លោកយេត្រូប្រាប់ថា៖ «សូមសរសើរដល់ព្រះអម្ចាស់ ដ្បិត ព្រះអង្គបានសង្គ្រោះកូនពីដៃរបស់ជនជាតិអេស៊ីប ហើយចេញពីដៃរបស់ស្តេចផារ៉ោន ហើយបានរំដោះប្រជាជានពីដៃរបស់ជនជាតិអេស៊ីប។
\v 11 ឥឡូវនេះ ខ្ញុំដឹងថា ព្រះអម្ចាស់ធំជាងព្រះផ្សេងៗទាំងអស់ ព្រោះ នៅពេលជនជាតិអេស៊ីប្រព្រឹត្តអំពើឃោឃៅដល់ជនជាតិអ៊ីស្រាអែល ព្រះជាម្ចាស់សង្គ្រាះប្រជារាស្រ្តរបស់ព្រះអង្គ»។
\s5
\v 12 លោកយេត្រូ ឪពុកក្មេករបស់លោកម៉ូសេ បាននាំតង្វាយដុត ហើយថ្វាយយញ្ញបូជាដល់ព្រះជាម្ចាស់។ លោកអ៊ើរ៉ុន និងពួកចាស់ទុំអ៊ីស្រាអែលទាំងអស់បានមកហូបអាហារ នៅចំពោះព្រះជាម្ចាស់ជាមួយឪពុកក្មេកលោកម៉ូសេ។
\s5
\v 13 នៅថ្ងៃបន្ទាប់ លោកម៉ូសេបានអង្គុយកាត់ក្តីប្រជាជន។ ប្រជាជនឈរជុំវិញគាត់តាំងពីព្រឹករហូតដល់ល្ងាច។
\v 14 ពេលឪពុកក្មេករបស់លោកម៉ូសេឃើញអ្វីៗគ្រប់យ៉ាងដែលគាត់បានធ្វើសម្រាប់ប្រជាជន គាត់ប្រាប់ថា៖ «ម្តេចក៏កូនធ្វើជាមួយប្រជាជនដូច្នេះ? ហេតុអ្វីបានជាកូនអង្គុយម្នាក់ឯង ហើយប្រជាជនទាំងអស់ឈររកចាំកូនតាំងពីព្រឹកដល់ល្ងាចយ៉ាងនេះ?»
\s5
\v 15 លោកម៉ូសេប្រាប់ទៅឪពុកក្មេករបស់គាត់វិញថា៖ «ប្រជាជនបានចូលមករកខ្ញុំ ដើម្បីសូមការណែនាំពីព្រះជាម្ចាស់។
\v 16 នៅពេលពួកគេឈ្លោះគ្នា ពួកគេបានចូលមករកខ្ញុំ។ ខ្ញុំក៏សម្រេចក្តីរបស់មនុស្សម្នាក់ និងមនុស្សម្នាក់ទៀត ហើយខ្ញុំបង្រៀនពួកគេពីច្បាប់ និងបញ្ញាតរបស់ព្រះជាម្ចាស់»។
\s5
\v 17 ឪពុកក្មេករបស់លោកមូ៉សេប្រាប់គាត់ថា៖ «អ្វីដែលកូនធ្វើនេះ មិនល្អទេ។
\v 18 កូនប្រាកដជាអស់កម្លាំង ហើយកូន និងប្រជាជនមួយដែលនៅមួយក៏អស់កម្លាំងដែរ។ បន្ទុកនេះធ្ងន់ណាស់សម្រាប់កូន។ កូនមិនអាចធ្វើការនេះដោយខ្លួនឯងបានទេ។
\v 19 សូមស្តាប់ឪពុក។ យើងនឹងផ្តល់យោបល់ឲ្យកូន ហើយព្រះជាម្ចាស់នៅជាមួយកូន ដោយសារកូនគឺជាតំណាងរបស់ប្រជាជននៅចំពោះព្រះជាម្ចាស់ ហើយកូននាំរឿងរ៉ាវរបស់ពួកគេថ្វាយព្រះអង្គ។
\v 20 កូនត្រូវបង្រៀនពួកគេពីច្បាប់និងបញ្ញាតរបស់ព្រះអង្គ។ កូនត្រូវបង្ហាញពួកគេនូវរបៀប ដែលពួកគេត្រូវដើរ និងអ្វីដែលពួកគេត្រូវធ្វើ។
\s5
\v 21 លើសពីនេះ កូនត្រូវជ្រើសរើសពួកប្រុសៗដែលមានសមត្ថភាពពីប្រជាជន មនុស្សដែលកោតខ្លាចដល់ព្រះជាម្ចាស់ មនុស្សទៀតត្រង់ ស្អប់អំពើទុច្ចរិត។ កូនត្រូវដាក់ពួកគេឲ្យគ្រប់គ្រងលើប្រជាជន ធ្វើជាអ្នកដឹកនាំគ្រប់គ្រងលើ មួយពាន់ មួយរយ និងហាសិប ព្រមទាំងដប់នាក់ផង។
\v 22 ពួកគេនឹងកាត់ក្តីប្រជាជនគ្រប់រឿងរ៉ាវ ប៉ុន្តែ រឿងក្តីលំបាកៗឲ្យប្រជាជននាំវាមករកអ្នក។ សូមឲ្យរឿងក្តីតូចៗ ឲ្យពួកគេអាចកាត់ក្តីនៅក្នុងចំណោមពួកគេ។ ធ្វើបែបនេះ វានឹងងាយស្រួលសម្រាប់កូន ហើយពួកគេនឹងបន្ធូរបន្ទុករបស់កូន។
\v 23 ប្រសិនបើ កូនធ្វើដូច្នេះ ហើយប្រសិនបើព្រះជាម្ចាស់បង្គាប់កូនឲ្យធ្វើដូច្នេះ នោះកូនអាចទ្រាំបាន ហើយមនុស្សទាំងអស់ក៏អាចត្រឡប់ទៅផ្ទះដោយស្កប់ចិត្តដែរ»។
\s5
\v 24 ដូច្នេះ លោកម៉ូសេក៏ស្តាប់តាមពាក្យឪពុកក្មេករបស់គាត់ ហើយធ្វើតាមអ្វីៗគ្រប់យ៉ាងដែលគាត់បានប្រាប់។
\v 25 លោកម៉ូសេបានជ្រើសរើស មនុស្សដែលមានសមត្ថភាព ពីជនជាតិអ៊ីស្រាអែលទាំងអស់ ហើយតាំងពួកគេឲ្យធ្វើមេដឹកនាំប្រជាជន មេដឹកនាំនៃមនុស្សមួយពាន់ មួយរយ ​ហាសិប និងដប់នាក់។
\v 26 ពួកគេត្រូវកាត់ក្តីប្រជាជនដែលកាត់ស្បែកធម្មតា។ ហើយរឿងក្តីលំបាក ឲ្យពួកគេនាំមកឲ្យម៉ូសេ ប៉ុន្តែ ពួកគេត្រូវកាត់ក្តីរឿងក្តីតូចៗ។
\v 27 នោះលោកម៉ូសេ បានអនុញ្ញាតឲ្យឪពុកក្មេករបស់គាត់ចេញទៅ ហើយលោកយេត្រូវបានត្រឡប់ ហើយទៅស្រុកកំណើតវិញ។
\s5
\c 19
\cl ជំពូក ១៩
\p
\v 1 នៅខែទីបី បន្ទាប់ពីប្រជាជនអ៊ីស្រាអែលបានចាកចេញពីអេស៊ីប នៅថ្ងៃដដែលនោះ ពួកគេបានទៅដល់ទីរហោស្ថានស៊ីណាយ។
\v 2 បន្ទាប់ពី ចាកចេញពីរេភីឌីម ហើយឆ្ពោះទៅទីរហោស្ថានស៊ីណាយ ពួកគេបានបោះជំរំនៅទីរហោស្ថានទល់មុខនឹងភ្នំ។
\s5
\v 3 លោកម៉ូសេបានឡើងទៅជួបព្រះជាម្ចាស់។ ព្រះអម្ចាស់បានហៅគាត់ពីភ្នំមកថា៖ «អ្នកត្រូវប្រាប់កូនចៅរបស់លោកយ៉ាកុប ដែលជាជនជាតិអ៊ីស្រាអែលថា
\v 4 អ្នករាល់គ្នាបានឃើញអ្វីដែលយើងបានធ្វើចំពោះជនជាតិអេស៊ីប និងពីការដែលយើងនាំអ្នករាល់គ្នាដូចជាស្លាបឥន្ទ្រី ហើយបាននាំអ្នករាល់គ្នាដោយខ្លួនយើងផ្ទាល់។
\v 5 ដូច្នេះ ប្រសិនបើ អ្នករាល់គ្នាស្តាប់តាមសម្លេងនិងកាន់តាមសម្ពន្ធមេត្រីរបស់យើង ដូច្នេះ អ្នករាល់គ្នានឹងបានក្លាយជាកេរអាកររបស់យើងជាពិសេស ពីក្នុងចំណោមប្រជាជាតិ ដ្បិត ផែនដីទាំងមូលជារបស់យើង។
\v 6 អ្នករាល់គ្នានឹងបានជានគរនៃពួកបូជាចារ្យ និងជាប្រជាជាតិដ៏វិសុទ្ធសម្រាប់យើង។ នេះគឺជាព្រះបន្ទូលដែលអ្នកត្រូវនិយាយទៅកាន់ប្រជាជនអ៊ីស្រាអែល។
\s5
\v 7 ដូច្នេះ លោកម៉ូសេបានត្រឡប់មកវិញ ហើយកោះហៅពួកចាស់ទុំរបស់ជនជាតិអ៊ីស្រាអែល។ គាត់បានប្រាប់ព្រះបន្ទូលដែលព្រះអម្ចាស់បានបង្គាប់ដល់គាត់ទាំងអស់។
\v 8 ជនជាតិអ៊ីស្រាអែលបានឆ្លើយទាំងអស់គ្នា ហើយពោលថា៖ «យើងនឹងធ្វើតាមអ្វីៗគ្រប់យ៉ាងដែលព្រះអម្ចាស់បានមានបន្ទូល»។ បន្ទាប់មក លោកម៉ូសេបានត្រឡប់ទៅរាយការណ៍សំដីរបស់ប្រជាជនប្រាប់ព្រះអម្ចាស់វិញ។
\v 9 ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេថា៖ «យើងនឹងមករកអ្នកនៅក្នុងពពកដ៏ក្រាស ដើម្បីឲ្យប្រជាជនបានឮ នៅពេលយើងនិយាយជាមួយអ្នក ហើយពួកគេអាចជឿអ្នកជារៀងរហូតតទៅ»។ ពេលនោះ លោកម៉ូសេបានប្រាប់តាមសំដីរបស់ប្រជាជនដល់ព្រះអម្ចាស់។
\s5
\v 10 ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេថា៖ «ចូរទៅរកប្រជាជន។ ថ្ងៃនេះ និងថ្ងៃស្អែក អ្នកត្រូវញែកពួកគេដោយឡែកសម្រាប់យើង ហើយឲ្យពួកគេបោកសម្លៀកបំពាក់របស់ពួកគេ។
\v 11 ឲ្យពួកគេរួចរាល់នៅថ្ងៃទីបី ដ្បិតនៅថ្ងៃទីបី ព្រះអម្ចាស់នឹងយាងមកលើភ្នំស៊ីណាយ។
\s5
\v 12 អ្នកត្រូវកំណត់ព្រំប្រទល់នៅជុំវិញភ្នំសម្រាប់ប្រជាជន។ ប្រាប់ពួកគេឲ្យ៖ «ចូរប្រយ័ត្ន កុំឲ្យអ្នករាល់គ្នាឡើងទៅឯភ្នំ ឬប៉ះព្រំប្រទល់របស់វាឡើយ។ អ្នកណាដែលប៉ះភ្នំ នឹងត្រូវសម្លាប់ចោល»។
\v 13 មិនត្រូវឲ្យមានដៃណាប៉ះអ្នកនោះឡើយ។ ផ្ទុយទៅវិញ ត្រូវចោលអ្នកនោះនឹងដុំថ្ម ឬបាញ់ព្រួញវិញ។ ទោះបើមនុស្សឬក៏សត្វក្តី គឺត្រូវសម្លាប់ចោល។ នៅពេលឮសម្លេងត្រែផ្លុំយ៉ាងវែង ពួកគេត្រូវឡើងមកឯជើងភ្នំ»។
\s5
\v 14 បន្ទាប់មក លោកម៉ូសេបានចុះពីភ្នំមកវិញទៅរកប្រជាជន។ គាត់បានញែកប្រជាជនដោយឡែកថ្វាយព្រះអម្ចាស់ ហើយពួកគេបានបោកសម្លៀកបំពាក់របស់ពួកគេ។
\v 15 គាត់បានប្រាប់ដល់ប្រជាជនថា៖ «ចូររួចរាល់នៅថ្ងៃទីបី កុំចូលទៅជិតភរិយារបស់អ្នកឡើយ»។
\s5
\v 16 នៅថ្ងៃទីបី នៅពេលព្រឹក មានសម្លេងផ្គរលាន់ និងរន្ទះ ហើយមានពពកយ៉ាងក្រាសនៅលើភ្នំ ហើយមានសម្លេងត្រែយ៉ាងខ្លាំង។ ប្រជាជនទាំងអស់ដែលនៅជំរំភ័យខ្លាចជាខ្លាំង។
\v 17 លោកម៉ូសេបាននាំប្រជាជនចេញពីជំនុំមកជួបព្រះជាម្ចាស់ ហើយពួកគេឈរនៅជើងភ្នំ។
\v 18 ភ្នំស៊ីណាយទាំងមូលគ្រប់ជិតទៅដោយផ្សែង ដោយសារព្រះអម្ចាស់បានយាងចុះមកនៅវា ដោយភ្លើង និងផ្សែង។ ផ្សែងបានឡើងទៅលើដូចជាភ្លើងឡ ហើយភ្នំទាំងមូលរញ្ជួយជាខ្លាំង។
\s5
\v 19 នៅពេលសម្លេងត្រែបន្លឺកាន់តែខ្លាំងឡើង ហើយខ្លាំងឡើង លោកម៉ូសេក៏ទូលដល់ព្រះជាម្ចាស់ ហើយព្រះជាម្ចាស់ក៏មានបន្ទូលមកគាត់ជាសម្លេង។
\v 20 ព្រះអម្ចាស់បានយកចុះមកលើភ្នំស៊ីណាយ គឺនៅលើកំពូលភ្នំ ហើយកោះហៅលោកម៉ូសេពីលើកំពូលភ្នំមក។ ដូច្នេះ លោកម៉ូសេក៏ឡើងទៅលើភ្នំ។
\v 21 ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេថា៖ «ចូរចុះទៅវិញ ហើយហាមប្រាមប្រជាជនកុំឲ្យទម្លាយចូលមក ដើម្បីមើលយើងឡើយ មិនដូច្នោះទេ ពួកគេជាច្រើននឹងត្រូវវិនាស។
\v 22 ចូរឲ្យពួកបូជាចារ្យ និងពួកអ្នកដែលចូលមកជិតយើងត្រូវញែកខ្លួនគេដោយឡែក ចូររៀបចំខ្លួនរបស់ពួកគេសម្រាប់ការមកដល់របស់យើង ដើម្បីកុំឲ្យយើងប្រហារដល់ពួកគេ»។
\s5
\v 23 លោកម៉ូសេទូលទៅព្រះអម្ចាស់ថា៖ «ប្រជាជនមិនអាចឡើងទៅលើភ្នំបានទេ ដ្បិតព្រះអង្គបានបង្គាប់ដល់យើងខ្ញុំរួចហើយឲ្យ កំណត់ព្រំប្រទល់នៅជុំវិញភ្នំ ហើយញែកភ្នំនេះថ្វាយដល់ព្រះអម្ចាស់»។
\v 24 ព្រះអម្ចាស់មានបន្ទូលមកគាត់ថា៖ «ចូរចុះពីភ្នំ ហើយនាំអ៊ើរ៉ុនឡើងមកជាមួយអ្នក ប៉ុន្តែកុំអនុញ្ញាតឲ្យពួកបូជាចារ្យ និងប្រជាជនទម្លាយព្រំប្រទល់ដើម្បីចូលមករកយើងឡើយ បើមិនដូច្នេះទេ យើងនឹងប្រហារពួកគេ»។
\v 25 ដូច្នេះ លោកម៉ូសេបានចុះពីភ្នំ ទៅរកប្រជាជន ហើយប្រាប់ដល់ពួកគេ។
\s5
\c 20
\cl ជំពូក ២០
\p
\v 1 ព្រះជាម្ចាស់មានបន្ទូលពាក្យទាំងអស់នេះដូចតទៅ
\v 2 «យើងគឺជាព្រះអម្ចាស់ ជាព្រះជាម្ចាស់របស់អ្នក ដែលបាននាំអ្នកចេញពីអេស៊ីបមក ចេញពីផ្ទះដែលអ្នកធ្វើជាទាសករ។
\v 3 អ្នកមិនត្រូវមានព្រះណាផ្សេងទៀតក្រៅពីយើងឡើយ។
\s5
\v 4 អ្នកមិនត្រូវឆ្លាក់ធ្វើរូបណា ឬអ្វីមួយពីអ្វីដែលនៅស្ថានសួគ៌ខាងលើ​ ឬអ្វីៗដែលនៅក្រោមដី ឬនៅក្រោមទឹក។
\v 5 អ្នកមិនត្រូវលុតជង្គង់ចុះចំពោះរបស់ទាំងនោះឬថ្វាយបង្គំរបស់ទាំងនោះឡើយ ដ្បិត យើងគឺព្រះអម្ចាស់ ជាព្រះជាម្ចាស់របស់អ្នក យើងជាព្រះជាម្ចាស់ដែលប្រចណ្ឌ។ យើងនឹងដាក់ទោសអំពើអាក្រក់របស់បុព្វបុរស ដោយនាំការដាក់ទោសលើពូជពង្ស រហូតដល់បី​ និងបួនជំនាន់ដល់អស់អ្នកដែលស្អប់យើង។
\v 6 ប៉ុន្តែ យើងនឹងបង្ហាញពីសម្ពន្ធមេត្រីដ៏ស្មោះត្រង់ទាំងពាន់ជំនាន់ ដល់អស់អ្នកដែលស្រឡាញ់យើង ហើយកាន់តាមសេចក្តីបង្គាប់របស់យើង។
\s5
\v 7 អ្នកមិនត្រូវបញ្ចេញព្រះនាមរបស់ព្រះអម្ចាស់ជាព្រះជាម្ចាស់របស់អ្នកដោយឥតប្រយោជឡើយ ដ្បិត យើងនឹងមិនរាប់ថាឥតមានទោសដល់អស់អ្នកដែលប្រើនាមរបស់យើងឥតប្រយោជន៍។
\s5
\v 8 ចូរនឹកចាំពីថ្ងៃសប្ប័ទ ត្រូវញែកដោយឡែកសម្រាប់យើង។
\v 9 អ្នកត្រូវធ្វើការ ហើយធ្វើការងាររបស់អ្នកក្នុងរយៈពេលប្រាំមួយថ្ងៃ។
\v 10 ប៉ុន្តែ នៅថ្ងៃទីប្រាំពីរគឺជាថ្ងៃសប្ប័ទ ថ្វាយព្រះអម្ចាស់ជាព្រះជាម្ចាស់របស់អ្នក។ នៅថ្ងៃនោះអ្នកមិនត្រូវធ្វើការអ្វីឡើយ អ្នក ឬកូនប្រុសរបស់អ្នក ឬកូនស្រីរបស់អ្នក ឬអ្នកបម្រើប្រុស ឬអ្នកបម្រើស្រី ឬហ្វូងសត្វរបស់អ្នក ឬជនប្រទេស ដែលនៅក្នុងផ្ទះរបស់អ្នកក្តី។
\v 11 ដ្បិត ប្រាំមួយថ្ងៃ ព្រះអម្ចាស់បានបង្កើតស្ថានសួគ៌ និងផែនដី សមុទ្រ និងអ្វីៗដែលនៅក្នុងទីទាំងនោះ ហើយព្រះអង្គបានសម្រាកនៅថ្ងៃទីប្រាំពីរ។ ដូច្នេះហើយ ព្រះអម្ចាស់បានប្រទានពរនៅថ្ងៃសប្ប័ទ ហើយញែកថ្ងៃនោះដោយឡែក។
\s5
\v 12 ចូរគោរពឪពុក និងម្តាយរបស់អ្នក ដូច្នេះ អ្នកអាចនឹងមានអាយុវែងនៅក្នុងទឹកដីដែលព្រះអម្ចាស់ជាព្រះជាម្ចាស់របស់អ្នកបានប្រទានដល់អ្នក។
\v 13 អ្នកមិនត្រូវសម្លាប់នរណាឡើយ។
\v 14 អ្នកមិនត្រូវប្រព្រឹត្តកំផិតឡើយ។
\s5
\v 15 អ្នកមិនត្រូវលួចពីនរណាឡើយ។
\v 16 អ្នកមិនត្រូវធ្វើបន្ទាល់ក្លែងក្លាយទាស់នឹងអ្នកជិតខាងឡើយ។
\v 17 អ្នកមិនត្រូវលោភចង់បានផ្ទះរបស់អ្នកជិតខាង អ្នកមិនត្រូវលោភចង់បានភរិយារបស់អ្នកជិតខាង អ្នកបម្រើប្រុស អ្នកបម្រើស្រី គោ លា ឬអ្វីៗដែលជាកម្មសិទ្ធិរបស់អ្នកជិតខាងរបស់អ្នកឡើយ»។
\s5
\v 18 ប្រជាជនទាំងអស់បានឃើញផ្គរលាន់ ហើយរន្ទះ ហើយបានឮសម្លេងត្រែ ហើយឃើញផ្សែងហុយពីលើភ្នំ។ នៅពេលប្រជាជនឃើញវា ពួកគេភ័យញ័រ ហើយឈរពីចម្ងាយ។
\v 19 ពួកគេនិយាយនឹងលោកម៉ូសេថា៖​«សូមនិយាយមកយើងខ្ញុំ យើងខ្ញុំនឹងស្តាប់ ប៉ុន្តែ​ មិនជាបាច់ឲ្យព្រះជាម្ចាស់មានបន្ទូលមកយើងខ្ញុំទេ យើងខ្ញុំនឹងស្លាប់»។
\v 20 លោកម៉ូសេប្រាប់ទៅប្រជាជនវិញថា៖ «កុំខ្លាចឡើយ ដ្បិត ព្រះជាម្ចាស់បានយាងមក ដើម្បីល្បងលអ្នករាល់គ្នា ដើម្បីឲ្យមានការគោរពកោតខ្លាចព្រះអង្គនៅក្នុងអ្នករាល់គ្នា និងដើម្បីកុំឲ្យអ្នករាល់គ្នាធ្វើបាប»។
\v 21 ដូច្នេះ ប្រជាជន ឈរនៅពីចម្ងាយ ហើយលោកម៉ូសេបានចូលទៅជិតពពកដ៏ក្រាស់ជាកន្លែងដែលព្រះជាម្ចាស់គង់នៅ។
\s5
\v 22 ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេថា៖ «នេះគឺជាអ្វីដែលអ្នកត្រូវប្រាប់ដល់ជនជាតិអ៊ីស្រាអែល អ្នកខ្លួនឯងផ្ទាល់ បានឃើញអ្វីដែលយើងបាននិយាយជាមួយអ្នកពីស្ថានសួគ៌
\v 23 អ្នកមិនត្រូវមានព្រះផ្សេងទៀតនៅជាមួយយើងឡើយ ជាព្រះដែលធ្វេីពីប្រាក់ ឬមាស។
\s5
\v 24 អ្នកត្រូវសង់អាសនាមួយពីដីសម្រាប់យើង ហើយអ្នកត្រូវថ្វាយយញ្ញបូជា ជាតង្វាយដុត តង្វាយមេត្រី ចៀម និងគោ។ នៅគ្រប់កន្លែង ជាកន្លែងដែលយើងធ្វើឲ្យឈ្មោះរបស់យើងបានទទួលការគោរពបូជា យើងនឹងមករកអ្នក ហើយប្រទានពរដល់អ្នក។
\v 25 ប្រសិនបើ អ្នកធ្វើអាសនាសម្រាប់យើងពីថ្ម អ្នកមិនត្រូវសង់វាពីថ្មដែលកាត់ឡើយ ដ្បិត ប្រសិនបើ អ្នកបម្រើសម្ភាររបស់អ្នកនៅលើអាសនា នោះអ្នកបានបង្ខូចវាហើយ។
\v 26 អ្នកមិនត្រូវឡើងជាន់នៅលើអាសនារបស់យើងឡើយ ធ្វើដូច្នេះ ដើម្បីកុំឲ្យគេឃើញ​កេរ្ដិ៍‌ខ្មាសរបស់អ្នក»។
\s5
\c 21
\cl ជំពូក ២១
\p
\v 1 ឥឡូវ នេះគឺជាច្បាស់ផ្សេងៗ ដែលអ្នកត្រូវដាក់ចំពោះពួកគេ៖
\s5
\v 2 «ប្រសិនបើ អ្នកទិញអ្នកបម្រើជនជាហេព្រើរ គាត់ត្រូវបម្រើប្រាំមួយឆ្នាំ ហើយនៅឆ្នាំទីប្រាំពីរ គាត់នឹងមានសេរីភាពដោយមិនចាំបាច់បង់ថ្ងៃអ្វីៗទាំងអស់។
\v 3 ប្រសិនបើ គាត់មកដោយខ្លួនឯង គាត់ត្រូវទៅវិញដោយខ្លួនឯង។ ប្រសិនបើ គាត់រៀបការហើយ ដូច្នេះ ភរិយារបស់គាត់ក៏ត្រូវមានសេរីភាពជាមួយគាត់ដែរ។
\v 4 ប្រសិនបើ ចៅហ្វាយរបស់គាត់យកប្រពន្ធឲ្យគាត់ ហើយនាងបង្កើតកូនប្រុស កូនស្រីឲ្យគាត់ ប្រពន្ធនិងកូនៗរបស់នាងជាកម្មសិទ្ធិរបស់ចៅហ្វាយ ហើយគាត់នឹងទៅបានតែខ្លួនគាត់ម្នាក់ប៉ុណ្ណោះ។
\s5
\v 5 ប៉ុន្តែ ប្រសិនបើ អ្នកបម្រើនោះនិយាយថា៖ «ខ្ញុំស្រឡាញ់ចៅហ្វាយ ហើយប្រពន្ធ និងកូនៗរបស់ខ្ញុំ ខ្ញុំមិនចេញទៅទេ»។
\v 6 ដូច្នេះ ចៅហ្វាយត្រូវនាំគាត់ទៅថ្វាយព្រះជាម្ចាស់។ ចៅហ្វាយត្រូវនាំគាត់ទៅកាន់ទ្វារ ឬក្របទ្វារ ហើយចៅហ្វាយរបស់គាត់ត្រូវយកដែកចោះត្រចៀករបស់គាត់។ ដូច្នេះ អ្នកបម្រើនោះ នឹងបម្រើគាត់អស់មួយជីវិតរបស់គាត់។
\s5
\v 7 ប្រសិនបើ បុរសម្នាក់លក់កូនស្រីរបស់គាត់ឲ្យទៅជាអ្នកបម្រើស្រី នាងត្រូវអាចមានសេរីភាពដូចជាអ្នកបម្រើប្រុសឡើយ។
\v 8 ប្រសិនបើ នាងមិនចូលចិត្តចៅហ្វាយរបស់នាង ដែលបានទិញមកសម្រាប់គាត់ ដូច្នេះ គាត់ត្រូវអនុញ្ញាតឲ្យគេទិញនាងត្រឡប់ទៅវិញ។ គាត់គ្មានសិទ្ធិលក់នាងឲ្យជនជាតិដទៃឡើយ។ គាត់គ្មានសិទ្ធិបែបនោះទេ ធ្វើដូច្នេះ គាត់បោកប្រាស់នាងហើយ។
\s5
\v 9 ប្រសិនបើ ចៅហ្វាយរបស់នាងចង់បាននាងឲ្យធ្វើជាប្រពន្ធរបស់កូនប្រុសគាត់ គាត់ត្រូវប្រព្រឹត្តនឹងនាងដូចជាកូនស្រីរបស់គាត់ដែរ។
\v 10 ប្រសិនបើ គាត់យកប្រពន្ធមួយផ្សេងទៀតសម្រាប់ខ្លួនគាត់ គាត់មិនត្រូវកាត់បន្ថយអាហារ សម្លៀកបំពាក់ ឬសិទ្ធិជាប្រពន្ធឡើយ។
\v 11 ប៉ុន្តែ ប្រសិនបើ មិនផ្តល់ការទាំងបីនេះទេ ដូច្នេះ នាងត្រូវចេញទៅដោយសេរីភាពគ្មានការបង់ប្រាក់ឡើយ។
\s5
\v 12 អស់អ្នកណាដែលវាយបុរសណាម្នាក់ ធ្វើឲ្យអ្នកនោះស្លាប់ អ្នកនោះនឹងត្រូវទទួលទោសដល់ស្លាប់។
\v 13 ប្រសិនបើ អ្នកនោះមិនមានចេតនា ប៉ុន្តែ ធ្វើដោយអចេតនា ដូច្នេះ យើងនឹងរៀបចំកន្លែងមួយ ដើម្បីឲ្យអ្នកនោះអាចរត់ទៅជ្រកកោននៅទីនោះ។
\v 14 ប្រសិនបើ អ្នកនោះវាយដោយចេតនាដល់អ្នកជិតខាង ហើយសម្លាប់គាត់ដោយមានគម្រោងការនោះ ដូច្នេះ អ្នកត្រូវចាប់អ្នកនោះ ហើយបើទោះគាត់នៅឯអាសនារបស់ព្រះជាម្ចាស់ក៏ដោយ ក៏ត្រូវយកអ្នកនោះទៅសម្លាប់ដែរ។
\s5
\v 15 អស់អ្នកណាដែលវាយឪពុក ឬម្តាយរបស់ខ្លួន ត្រូវសម្លាប់អ្នកនោះចោល។
\v 16 អស់អ្នកណាដែលចាប់ជំរិតអ្នកណាម្នាក់ ហើយលក់គាត់ ឬរកឃើញទ្រព្យសម្បត្តិរបស់គាត់នៅនឹងដៃរបស់អ្នកនោះ អ្នកដែលជំរិតគេនោះនឹងត្រូវទទួលទោសដល់ស្លាប់។
\v 17 អស់អ្នកណាដែលដាក់បណ្តាសាឪពុក ឬម្តាយត្រូវទទួលទោសដល់ស្លាប់។
\s5
\v 18 ប្រសិនបើ បុរសម្នាក់ឈ្លោះគ្នា ហើយម្នាក់វាយអ្នកម្នាក់ទៀតដោយដុំថ្ម ឬដាល់ ហើយមិនធ្វើឲ្យអ្នកនោះស្លាប់ទេ តែធ្វើឲ្យគាត់ដេកនៅលើគ្រែ។
\v 19 ដូច្នេះ ប្រសិនបើគាត់ជា ហើយអាចដើរដោយប្រើឈើជ្រាត់របស់គាត់បាន បុរសដែលវាយគាត់ត្រូវបង់ថ្ងៃខាតពេលវេលារបស់គាត់ ហើយគាត់ក៏ត្រូវបង់ថ្ងៃរហូតទាល់តែអ្នកនោះបានជាដែរ។ ប៉ុន្តែ បុរសនោះមិនមានកំហុសនៃការធ្វើឃាតមនុស្សឡើយ។
\s5
\v 20 ប្រសិនបើ បុរសម្នាក់វាយអ្នកបម្រើប្រុស ឬអ្នកបម្រើស្រីរបស់គាត់ដោយដំបង ហើយប្រសិនបើ អ្នកបម្រើនោះស្លាប់ដោយសារបុរសនោះ ដូច្នេះ បុរសនោះត្រូវមានទោស។
\v 21 ប៉ុន្តែ ប្រសិនបើ អ្នកបម្រើនោះនៅរស់បានមួយថ្ងៃឬពីរថ្ងៃ ចៅហ្វាយនោះគ្មានទោសទេ ដ្បិតគាត់បានឈឺចាប់ដោយសារបាត់បង់អ្នកបម្រើនោះ។
\s5
\v 22 ប្រសិនបើ បុរសវាយគ្នា ហើយធ្វើឲ្យស្រ្តីមានផ្ទៃពោះ បណ្តាលឲ្យនាងរលូតកូន ប៉ុន្តែ គ្មានរបួសនៅកន្លែងផ្សេងទៀតដល់នាងទេនោះ ដូច្នេះ កំហុសរបស់បុរសម្នាក់នោះត្រូវពិនិត្យតាមការទាមទាររបស់ស្វាមីរបស់នាងពីគាត់។ ហើយគាត់ត្រូវបង់ថ្ងៃតាមការសម្រេចក្តីរបស់ចៅក្រម។
\v 23 ប៉ុន្តែ ប្រសិនបើ មានរបួសធ្ងន់ ដូច្នេះ អ្នកត្រូវឲ្យជីវិតសងដោយជីវិត។
\v 24 ហើយភ្នែកសងដោយភ្នែក ធ្មេញសងដោយធ្មេញ ដៃសងដោយដៃ ជើងសងដោយជើង
\v 25 រលាកសងដោយរលាក របួសសងដោយរបួស ឬបើជាំសងដោយជាំ។
\s5
\v 26 ប្រសិនបើ បុរសម្នាក់វាយភ្នែករបស់អ្នកបម្រើប្រុស ឬអ្នកបម្រើស្រីរបស់គាត់ ហើយធ្វើឲ្យខ្វាក់ ដូច្នេះ កាត់ត្រូវអនុញ្ញាតឲ្យអ្នកបម្រើនោះមានសេរីភាព ជាថ្លៃសងជំងឺចិត្ត​ ដោយព្រោះភ្នែករបស់គាត់។
\v 27 ប្រសិនបើ គាត់វាយអ្នកបម្រើប្រុស ឬអ្នកបម្រើស្រីរបស់គាត់បាក់ធ្មេញ គាត់ត្រូវឲ្យអ្នកបម្រើនោះមានសេរីភាព ជាថ្លៃសងជំងឺចិត្តសម្រាប់ធ្មេញនោះ។
\s5
\v 28 ប្រសិនបើគោជល់បុរស ឬស្ត្រីណាម្នាក់ស្លាប់ ត្រូវយកគោនោះទៅចោលនឹងដុំថ្មសម្លាប់ ហើយមិនត្រូវស៊ីសាច់របស់វាឡើយ ប៉ុន្តែ ម្ចាស់គោមិនត្រូវរាប់ជាមានទោសឡើយ។
\v 29 ប៉ុន្តែ ប្រសិនបើគោនោះមានទម្លាប់ជល់គេកាលពីមុន ហើយមានគេដាស់តឿនម្ចាស់របស់វាហើយ ប៉ុន្តែគាត់មិនធ្វើតាម ហើយគោនោះបានសម្លាប់បុរស ឬស្រី្តណាម្នាក់ នោះត្រូវចោលគោនឹងដុំថ្មសម្លាប់ ថែមទាំងសម្លាប់ម្ចាស់វាដែរ។
\v 30 ប្រសិនបើ ការបង់ថ្លៃតម្រូវឲ្យបង់ថ្លៃលោះជីវិតរបស់គាត់ ដូច្នេះ គាត់ត្រូវបង់ថ្លៃនូវអ្វីដែលគេត្រូវឲ្យគាត់បង់។
\s5
\v 31 ប្រសិនបើ គោនោះជល់កូនប្រុស ឬកូនស្រីបុរសណាម្នាក់ ម្ចាស់គោនោះត្រូវធ្វើអ្វីតាមច្បាប់តម្រូវឲ្យគាត់ធ្វើ។
\v 32 ប្រសិនបើ គោនោះជល់អ្នកបម្រើប្រុស ឬអ្នកបម្រើស្រី ម្ចាស់គោត្រូវបង់ថ្លៃ​សាម​សិប​សេកែល​ទៅ​ចៅ‌ហ្វាយ​ជន​រង​គ្រោះ ហើយគោ​នោះត្រូវ​ចោល​សម្លាប់​នឹង​ដុំ​ថ្ម។
\s5
\v 33 ប្រសិនបើ បុរសម្នាក់បើកអណ្តូងចោល ឬប្រសិនបើ បុរសនោះជីកអណ្តូង ហើយមិនបានគ្របវា ហើយមានគោ ឬសត្វលាធ្លាក់ចូលទៅក្នុងអណ្តូងនោះ
\v 34 ម្ចាស់អណ្តូងត្រូវបង់ថ្លៃការខូចខាតនោះ។ គាត់ត្រូវបង់លុយដល់ម្ចាស់សត្វដែលស្លាប់នោះ ហើយសត្វដែលស្លាប់នោះជាកម្មសិទ្ធិរបស់គាត់។
\s5
\v 35 ប្រសិនបើ គោរបស់បុរសម្នាក់ធ្វើឲ្យគោរបស់បុរសម្នាក់ទៀតរបួសដល់ស្លាប់ ដូច្នេះ គេត្រូវលក់គោដែលរស់នោះ ហើយចែកគ្នា ហើយសាច់គោដែលស្លាប់ត្រូវចែកគ្នាដែរ។
\v 36 ប៉ុន្តែ ប្រសិនបើដឹងថាគោនោះមានទម្លាប់ជល់ពីមុន ហើយម្ចាស់គោនោះនៅតែទុកគោនោះទៀត គាត់ត្រូវលក់គោនោះបង់ថ្លៃម្ចាស់គោ ហើយគោដែលស្លាប់ត្រូវតែជាកម្មសិទ្ធិរបស់ម្ចាស់វា។
\s5
\c 22
\cl ជំពូក ២២
\p
\v 1 ប្រសិនបើ បុរសណាម្នាក់លួចគោ ឬចៀម ហើយសម្លាប់វា ឬលក់វា អ្នកនោះត្រូវបងថ្លៃគោមួយជាប្រាំ ហើយចៀមមួយជាបួនវិញ។
\v 2 ប្រសិនបើ ទាន់ចោរកំពុងតែលួច ហើយ ប្រសិនបើគេវាយគាត់រហូតដល់ស្លាប់ នៅក្នុងករណីនេះ អ្នកសម្លាប់អ្នកនោះគ្មានទោសទេ​។
\v 3 ប៉ុន្តែ ប្រសិនបើ គេទាន់ចោរនៅពេលថ្ងៃ អ្នកដែលសម្លាប់ចោរនោះ នឹងមានទោស។ ត្រូវពិន័យចោរនោះ។ ប្រសិនបើ គាត់គ្មានប្រាក់សងទេ ដូច្នេះ​ត្រូវលក់ចោរនោះ ដោយព្រោះគាត់បានលួច។
\v 4 ប្រសិនបើ រកឃើញសត្វដែលត្រូវគេលួចនោះនៅរស់នៅក្នុងកណ្តាប់ដៃរបស់អ្នកលួច ទោះបើ​គោ លា ឬចៀម នោះគាត់ត្រូវសងមួយជាពីរ។
\s5
\v 5 ប្រសិនបើ បុរសណាម្នាក់ឲ្យហ្វូងសត្វរបស់ខ្លួនស៊ីបំផ្លាញស្មៅ ឬចម្ការទំពាំងបាយជូរ ហើយប្រលែងសត្វរបស់គាត់ចោល ហើយវាស៊ីបំផ្លាញចម្ការរបស់អ្នកដទៃ អ្នកនោះត្រូវយកផលដែលល្អបំផុតពីស្រែចម្ការ និងពីចម្ការទំពាំងបាយជូររបស់ខ្លួនទៅសងអ្នកនោះវិញ។
\s5
\v 6 ប្រសិនបើ អ្នកណាដុតគុម្ពបន្លា ហើយភ្លើងឆេះរាល ហើយឆេះដល់កណ្តាប់ស្រូវ ឬត្រូវដែលទុំ ឬស្រូវមិនទាន់ទុំក្តី អ្នកដែលដុតភ្លើងនោះត្រូវសងទៅម្ចាស់ស្រែវិញ។
\s5
\v 7 ប្រសិនបើ ឲ្យប្រាក់ ឬរបស់របស់គាត់ទៅអ្នកជិតខាងទុក ហើយប្រសិនបើ មានចោរលួចរបស់នោះចេញពីផ្ទះរបស់បុរសដែលទុកនោះ ហើយប្រសិនបើចាប់ចោរបាន នោះចោរត្រូវសងមួយជាពីរ។
\v 8 ប៉ុន្តែ ប្រសិនបើ រកចោរមិនឃើញទេ ដូច្នេះ ម្ចាស់ផ្ទះត្រូវមកចំពោះចៅក្រម ហើយមើលថាគាត់មិនបានរួមដៃលួចរបស់អ្នកជិតខាងរបស់គាត់ឡើយ។
\v 9 គ្រប់ទាំងជម្លោះពីអ្វីៗគ្រប់យ៉ាង ទោះបើ គោ លា ចៀម ឬសម្លៀកបំពាក់ ឬរបស់អ្នកណាម្នាក់បាត់ ហើយមានអ្នកប្រកាសថា «វាជាកម្មសិទ្ធិរបស់ខ្ញុំ» ទាំងពីរនាក់ នោះត្រូវនាំទៅចៅក្រម។ បុរសដែលចៅក្រមរកឃើញកំហុស ត្រូវសងអ្នកជិតខាងរបស់ខ្លួនមួយជាពីរ។
\s5
\v 10 ប្រសិនបើ បុរសម្នាក់ផ្ញើលា គោ និងចៀម ឬសត្វផ្សេងទៀតឲ្យអ្នកជិតខាងគាត់មើលឲ្យ ហើយប្រសិនបើវាងាប់ ឬឈឺ ឬត្រូវបានគេយកទៅបាត់ដោយគ្មាននរណាឃើញវាទេ។
\v 11 អ្នកទាំងពីរត្រូវស្បថជាមួយនឹងព្រះអម្ចាស់ ដើម្បី​បញ្ជាក់​ថា អ្នក​ទទួល​បញ្ញើ​មិន​បាន​ចូល​ដៃ​យក​របស់​ទ្រព្យ​អ្នកជិតខាងរបស់គាត់ទេ។ ហើយ​ម្ចាស់​សត្វ​ត្រូវ​តែ​ទទួល​យក​ការនេះ ហើយអ្នកម្នាក់ទៀត​មិន​តម្រូវ​ឲ្យ​មាន​សំណង​ឡើយ។
\v 12 ប៉ុន្តែ ប្រសិនបើ វាត្រូវបានគេលួចពីគាត់ ដូច្នេះ អ្នកទទួលបញ្ញើនឹងសងទៅម្ចាស់វាវិញ។
\v 13 ប្រសិនបើ សត្វនោះត្រូវបានកាប់ជាបំណែកៗ ចូរឲ្យបុរសនោះនាំសត្វនោះមក ដើម្បីធ្វើជាភស្តុតាង។ គាត់នឹងមិនត្រូវបង់ថ្លៃដើម្បីអ្វីដែលបានកាត់ជាបំណែកៗនោះទេ។
\s5
\v 14 ប្រសិនបើ បុរសណាម្នាក់ ខ្ចីសត្វពីអ្នកជិតខាងរបស់គាត់ ហើយសត្វនោះមានរបួស​ឬស្លាប់ដោយម្ចាស់មិនបានឃើញវា អ្នកខ្ចីត្រូវសងពេញថ្លៃ។
\v 15 ប៉ុន្តេ ប្រសិនបើ ម្ចាស់នៅជាមួយ អ្នកខ្ចីមិនចាំបាច់សងទេ ប្រសិនបើ ជួល តែត្រូវបង់ថ្លៃជួលវា។
\s5
\v 16 ប្រសិនបើ បុរសណាម្នាក់បោកប្រាស់ស្រីក្រមុំ ដែលមិនបានភ្ជាប់ពាក្យ ហើយប្រសិនបើ បានគេងជាមួយនាង គាត់ត្រូវតែយកនាងមកធ្វើជាប្រពន្ធ ត្រូវបង់ថ្លៃបណ្តាការតាមការតម្រូវ។
\v 17 ប្រសិនបើ ឪពុករបស់នាងបដិសេធឲ្យនាងទៅគាត់ គាត់ត្រូវបង់ប្រាក់តាមបណ្តាការរបស់ស្រីក្រមុំ។
\s5
\v 18 អ្នកមិនត្រូវអនុញ្ញាតឲ្យគ្រូមន្តអាគមនៅរស់ឡើយ។
\v 19 អស់អ្នកណាដែលរួមរ័ក​ជា​មួយ​សត្វ ត្រូវសម្លាប់អ្នកនោះចោល។
\s5
\v 20 អស់អ្នកណាដែលថ្វាយយញ្ញបូជាដល់ព្រះផ្សេងក្រៅពីព្រះអម្ចាស់ ត្រូវបំផ្លាញអ្នកនោះចោលទាំងស្រុង។
\v 21 អ្នកមិនត្រូវធ្វើខុសជាមួយជនបរទេស ឬសង្កត់សង្កិនពួកគេឡើយ ដ្បិត អ្នកក៏ជាជនបរទេសនៅក្នុងទឹកដីអេស៊ីបដែរ។
\s5
\v 22 អ្នកមិនត្រូវធ្វើបានស្រី្តមេម៉ាយ ឬកូនកំព្រាណាឡើយ។
\v 23 ប្រសិនបើអ្នកធ្វើទុក្ខដល់ពួកគេ ហើយពួកគេអំពាវនាវរកយើង យើងប្រាកដជាបានឮពួកគេអំពាវនាវរកយើង។
\v 24 យើងនឹងមានសេចក្តីក្រោធ ហើយយើងនឹងសម្លាប់អ្នកដោយមុខដាវ ប្រពន្ធរបស់អ្នកនឹងក្លាយជាស្រ្តីមេម៉ាយ ហើយកូនរបស់អ្នកនឹងក្លាយជាកូនកំព្រា។
\s5
\v 25 ប្រសិនបើ អ្នកឲ្យអ្នកណាម្នាក់ដែលជារាស្រ្តរបស់យើងខ្ចីក្នុងចំណោមអ្នក ដែលក្រ អ្នកមិនត្រូវធ្វើដូចជាអ្នកចងការដល់គាត់ ឬយកការប្រាក់ពីគាត់ឡើយ។
\v 26 ប្រសិនបើ អ្នកទទួលបញ្ចាំអាវធំអ្នកជិតខាង អ្នកត្រូវប្រគល់វាឲ្យទៅគាត់វិញមុនពេលថ្ងៃលិច ដ្បិតអាវធំនោះសម្រាប់ដណ្តប់គាត់ វាគឺជាអាវធំសម្រាប់ដណ្តប់រូបកាយរបស់គាត់។
\v 27 តើគាត់បានអ្វីមកដណ្តប់នៅពេលគាត់គេង? នៅពេលអ្នកនោះអំពាវនាវរកយើង យើងនឹងស្តាប់គាត់ ដ្បិតយើងមានចិត្តមេត្តា។
\s5
\v 28 អ្នកមិនត្រូវប្រមាថយើងឡើយ ឬដាក់បណ្តាសាអ្នកគ្រប់គ្រងលើអ្នកឡើយ។
\s5
\v 29 អ្នកមិនត្រូវយកតង្វាយពីចម្រូតរបស់អ្នក ឬពីកន្លែងបញ្ជាន់ទំពាំងបាយជូរឡើយ។ អ្្នកត្រូវប្រគល់​កូន​ប្រុស​ច្បង​របស់​អ្នក​ទុក​សម្រាប់​យើង។
\v 30 ហើយអ្នកត្រូវធ្វើជាមួយគោ និងចៀមរបស់អ្នកដែរ។ ដ្បិត ទុកពេលប្រាំពីរថ្ងៃ ឲ្យពួកគេនៅជាមួយម្តាយរបស់វា ប៉ុន្តែ នៅថ្ងៃទីប្រាំបី អ្នកត្រូវប្រគល់ពួកគេមកឲ្យយើង។ អ្នកនឹងត្រូវជាប្រជាជនដែលត្រូវបានញែកដោយឡែកសម្រាប់យើង។
\v 31 ដូច្នេះ អ្នកមិនត្រូវហូបសាច់ណាដែលត្រូវសត្វព្រៃហែកស៊ីនៅឯវាលឡើយ។ ផ្ទុយទៅវិញ អ្នកត្រូវបោះវាចោល ឲ្យឆ្កែវិញ។
\s5
\c 23
\cl ជំពូក ២៣
\p
\v 1 អ្នកមិនត្រូវផ្តល់ទីបន្ទាល់ក្លែងក្លាយពីនរណាម្នាក់ឡើយ។
\v 2 កុំចូលរួមជាមួយមនុស្សអាក្រក់ ហើយធ្វើជាសាក្សីក្លែងក្លាយឡើយ។ អ្នកមិនត្រូវដើរតាមបណ្តាជនធ្វើការអាក្រក់ ឬធ្វើសាក្សីនៅខាងមនុស្សភាគច្រើន ដើម្បីបង្ខូចសេចក្តីសុចរិតឡើយ។
\v 3 អ្នកក៏មិនត្រូវយោគយល់ដល់អ្នកក្រណាម្នាក់នៅក្នុងរឿងក្តីរបស់គាត់ឡើយ។
\s5
\v 4 ប្រសិនបើ អ្នកជួបប្រទះឃើញគោរបស់សត្រូវ ឬលារបស់អ្នកវង្វេង អ្នកត្រូវនាំវាត្រឡប់ទៅឲ្យម្ចាស់វាវិញ។
\v 5 ប្រសិនបើ អ្នកឃើញលារបស់នរណាម្នាក់ ដែលស្អប់អ្នកទន់ជង្គង់ដួលដោយសារបន្ទុកធ្ងន់ អ្នកមិនត្រូវដើរចេញពីអ្នកនោះឡើយ។ អ្នកត្រូវជួយដល់គាត់និងលារបស់គាត់វិញ។
\s5
\v 6 អ្នកមិនត្រូវបង្វែរសេចក្តីយុត្តិធម៌ នៅពេលអ្នកកាត់ក្តីឲ្យប្រជាជនក្រីក្រឡើយ។
\v 7 មិនត្រូវចូលរួមជាមួយអ្នកដទៃ ធ្វើរឿងក្លែងក្លាយទាស់ និងមិនត្រូវសម្លាប់មនុស្សទៀងត្រង់ ឬមនុស្សសុចរិតឡើយ ដ្បិតយើងមិនលើកលែងឲ្យមនុស្សទុច្ចរិតឡើយ។
\v 8 កុំស៊ីសំណូកឲ្យសោះ ដ្បិតសំណូកនឹងធ្វើឲ្យមនុស្សខ្វាក់ភ្នែក ហើយបង្វែរពាក្យទៀតរបស់មនុស្ស។
\v 9 អ្នកមិនត្រូវសង្កត់សង្កិនជនបរទេសឡើយ ព្រោះអ្នកដឹងពីជីវិតនៃភាពជាជនបរទេសហើយ ដ្បិត អ្នកក៏ធ្លាប់ជាជនបរទេសនៅក្នុងទឹកដីអេស៊ីបដែរ។
\s5
\v 10 ដ្បិត ក្នុងរយៈពេលប្រាំមួយឆ្នាំ អ្នកនឹងសាបព្រោះនៅលើដីរបស់អ្នក ហើយប្រមូលផលរបស់វា។ ប៉ុន្តែ នៅឆ្នាំទីប្រាំពីរ អ្នកមិនត្រូវភ្ជួររាស់ ឬដាំអ្វីឡើយ ធ្វើដូច្នេះ ដើម្បីឲ្យអ្នកក្រនៅក្នុងចំណោមប្រជាជនរបស់អ្នកអាចមានអ្វីហូប។
\v 11 ហើយនៅពេលពួកគេទុកដីចោល ​សត្វ​ព្រៃ​នឹង​មក​ស៊ី​អ្វីៗ​ដែល​នៅ​សេស‌សល់នោះ។ អ្នកត្រូវធ្វើដូចគ្នានៅក្នុងចម្ការ​ទំពាំង‌បាយជូរ និង​ចម្ការ​អូលីវ​របស់​អ្នក​ដែរ។
\s5
\v 12 នៅក្នុងអំឡុងពេលប្រាំមួយថ្ងៃ អ្នកត្រូវធ្វើការរបស់អ្នក ប៉ុន្តែ នៅថ្ងៃទីប្រាំពីរ អ្នកត្រូវសម្រាក។ ធ្វើបែបនេះ ជាមួយគោ និងលារបស់អ្នកដែរ ដើម្បីឲ្យវាបានសម្រាក ហើយឲ្យកូនប្រុសរបស់អ្នកបម្រើស្រីរបស់អ្នក និងជនបរទេសបានសម្រាកនិងបានទទួលការលំហែផង។
\v 13 ចូរយកចិត្តទុកដាក់ចំពោះអ្វីៗគ្រប់យ៉ាងដែលយើងបានប្រាប់ដល់អ្នក។ កុំបញ្ចេញនាមរបស់ព្រះផ្សេងៗ ឬកុំឲ្យឈ្មោះរបស់ព្រះដទៃចេញពីមាត់របស់អ្នកឡើយ។
\s5
\v 14 អ្នកត្រូវធ្វើដំណើរទៅចូលរួមពិធីបុណ្យសម្រាប់យើងបីដងក្នុងមួយឆ្នាំ រៀងរាល់ឆ្នាំ។
\v 15 អ្នកត្រូវរក្សាពិធីបុណ្យនំប៉័ងឥតមេ។ ដូចយើងបានបង្គាប់ដល់អ្នក អ្នកត្រូវហូបនំប៉័ងឥតមេនេះក្នុងរយៈពេលប្រាំពីរថ្ងៃ។ នៅថ្ងៃនោះ អ្នកត្រូវបង្ហាញខ្លួននៅចំពោះយើង នៅក្នុងខែអាប៊ីប ដែលបានកំណត់សម្រាប់គោលបំណងនេះ។ វាស្ថិតនៅក្នុងខែដែលអ្នកបានចេញពីអេស៊ីបមក។ ប៉ុន្តែ អ្នកមិនត្រូវបង្ហាញខ្លួននៅចំពោះយើងដោយដៃទទេឡើយ។
\s5
\v 16 អ្នកត្រូវរក្សាពិធីបុណ្យចម្រូត ផលដំបូងពីការនឿយហត់ ពេលអ្នកសាបព្រោះពូជនៅលើដីស្រែ។ ហើយត្រូវរក្សាពិធីបុណ្យនៃការប្រមូលផល នៅចុងឆ្នាំដែរ នៅពេលអ្នកប្រមូលផលនៃដំណាំពីចម្ការរបស់អ្នក។
\v 17 អ្នកបម្រើប្រុសទាំងអស់របស់អ្នកត្រូវបង្ហាញខ្លួននៅចំពោះព្រះអម្ចាស់ បីដងក្នុងមួយឆ្នាំ។
\s5
\v 18 អ្នកមិនត្រូវថ្វាយឈាមពីយញ្ញបូជាថ្វាយដល់យើងជាមួយនំប៉័ងដែលមានមេឡើយ។ ខ្លាញ់ពីយញ្ញបូជានៅក្នុងពិធីបុណ្យរបស់យើង មិនត្រូវទុកឲ្យនៅរហូតតាំងពីយប់ រហូតដល់ព្រឹកឡើយ។
\v 19 អ្នកត្រូវជ្រើសរើសផលដំបូងដែលចេញពីដីរបស់អ្នកមកក្នុងដំណាក់របស់យើង ដំណាក់របស់ព្រះអម្ចាស់ជាព្រះជាម្ចាស់របស់អ្នក។ អ្នកមិនត្រូវស្ងោពពែឈ្មោលនៅក្នុងទឹកដោះមេរបស់វាឡើយ។
\s5
\v 20 យើងនឹងចាត់ទេវតារបស់យើងនៅពីមុខអ្នក ដើម្បីការពារអ្នកនៅតាមផ្លូវ និងដើម្បីនាំអ្នកទៅកន្លែងដែលយើងបានរៀបចំទុកឲ្យអ្នក។
\v 21 ត្រូវយកចិត្តទុកដាក់ជាមួយលោក ហើយស្តាប់តាមលោក។ មិនត្រូវប្រឆាំងជាមួយនឹងលោកឡើយ ដ្បិតលោកនឹងមិនអត់ទោសដល់អំពើរំលងរបស់អ្នកឡើយ។ នាមរបស់យើងនៅលើលោក។
\v 22 ប្រសិនបើ អ្នកស្តាប់តាមសម្លេងរបស់លោក ហើយធ្វើតាមអ្វីៗដែលយើងបានប្រាប់ដល់អ្នករាល់គ្នា នោះយើងនឹងធ្វើជាសត្រូវ ជាមួយនឹងសត្រូវរបស់អ្នក ហើយ​ក៏ធ្វើ​ជា​បច្ចា‌មិត្ត​ប្រឆាំង​នឹង​បច្ចា‌មិត្ត​របស់​អ្នក​ដែរ។
\s5
\v 23 ទេវតារបស់យើងនឹងទៅមុខអ្នក ហើយ​នាំ​អ្នក​ចូល​ទៅ​ក្នុង​ទឹក​ដី​របស់​ជន‌ជាតិ​អាម៉ូរី ជន‌ជាតិ​ហេត ជន‌ជាតិ​ពេរិ‌ស៊ីត ជន‌ជាតិ​កាណាន ជន‌ជាតិ​ហេវី និង​ជន‌ជាតិ​យេប៊ូស។ យើង​នឹង​បំផ្លាញ​ពួកគេ។
\v 24 អ្នកមិនត្រូវលុតជង្គង់ចុះនៅចំពោះព្រះ របស់ពួកគេ ឬថ្វាយបង្គំ ឬធ្វើអ្វីដូចពួកគេធ្វើឡើយ។ ផ្ទុយទៅវិញ អ្នកត្រូវបោះវាចោល ហើយវាយកម្ទេចបង្គោលថ្មរបស់ពួកគេឲ្យខ្ទិច។
\v 25 អ្នកត្រូវថ្វាយបង្គំ ព្រះអម្ចាស់ ជាព្រះជាម្ចាស់របស់អ្នក ហើយព្រះអង្គនឹងឲ្យពរដល់នំប៉័ង និងទឹករបស់អ្នក។ យើងនឹងយកជំងឺចេញពីអ្នករាល់គ្នា។
\s5
\v 26 គ្មានស្រ្តីណាអារ ឬរលូតកូនរបស់នាងនៅក្នុងទឹកដីរបស់អ្នកឡើយ។ យើងនឹងប្រទានឲ្យអ្នកមានអាយុវែង។
\v 27 យើងនឹងឲ្យជនជាតិទាំងអស់ភ័យខ្លាចអ្នកមុនពេលអ្នកទៅដល់។ យើងនឹងសម្លាប់ប្រជាជនទាំងអស់ដែលអ្នកជួប។
\v 28 យើងនឹងធ្វើឲ្យសត្រូវរបស់អ្នកបាក់ទ័ពដោយភាពភ័យខ្លាចចំពោះអ្នក។ យើងនឹងចាត់ឪម៉ាល់ទៅមុនអ្នក វានឹងបណ្តេញ​ជន‌ជាតិ​ហេវី ជន‌ជាតិ​កាណាន និង​ជន‌ជាតិ​ហេត ចេញ​​ពី​អ្នក។
\v 29 យើង​នឹង​មិន​បណ្ដេញ​ពួក​គេ​ឲ្យ​អស់ ក្នុង​រយៈ​ពេល​តែ​មួយ​ឆ្នាំ​ទេ ឬ​ទឹក​ដី​ក្លាយ​ទៅ​ជា​ទី​ស្មសាន ហើយ​មាន​សត្វ​ព្រៃ​រស់​នៅ​កាន់​តែ​ច្រើន​ឡើងៗឡើយ នាំ​តែ​បង្ក​ការ​លំបាក​ដល់​អ្នក។
\s5
\v 30 ផ្ទុយទៅវិញ យើងនឹងបណ្តេញពួកគេបន្តិចម្តងៗ ពីចំពោះមុខអ្នក រហូតទាល់តែអ្នកមានគ្នាច្រើន ហើយកាន់កាប់ទឹកដីនោះ។
\v 31 យើងនឹងដាក់ព្រំប្រទល់របស់អ្នកពីសមុទ្រដើមត្រែង ដល់សមុទ្រភីលីស្ទីន និងពីទីរហោស្ថានទៅដល់ទន្លេអ៊ើប្រាត។ យើងនឹងប្រទានជ័យជម្នះដល់អ្នកលើអ្នកស្រុកនោះ។ អ្នកនឹងបណ្តេញពួកគេចេញពីមុខអ្នក។
\v 32 អ្នកមិនត្រូវចងសម្ពន្ធមេត្រីជាមួយពួកគេឬ ជាមួយព្រះរបស់ពួកគេឡើយ។
\v 33 ពួកគេមិនត្រូវរស់នៅក្នុងទឹកដីរបស់អ្នកឡើយ ដ្បិតពួកគេអាចនឹងធ្វើបាបទាស់នឹងយើង។ ប្រសិនបើ អ្នកថ្វាយបង្គំព្រះរបស់ពួកគេ នោះ​អ្នក​នឹង​ត្រូវ​ធ្លាក់​ទៅ​ក្នុង​អន្ទាក់​របស់​គេ​ជា​មិន​ខាន»។
\s5
\c 24
\cl ជំពូក ២៤
\p
\v 1 បន្ទាប់មក ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេថា៖ «ចូរអ្នក អើរ៉ុន ណាដាប អប៊ី‌ហ៊ូវ និង​ពួកចាស់ទុំរបស់​ជន‌ជាតិ​អ៊ីស្រា‌អែល ចំនួន​ចិត‌សិប​នាក់ ឡើង​មក​ជួប​យើង ហើយថ្វាយបង្គំយើងពីចម្ងាយ។
\v 2 មានតែម៉ូសេតែម្នាក់ទេ ដែលអាចចូលមករកយើងបាន។ អ្នកផ្សេងៗទៀតមិនត្រូវចូលមកជិតឡើយ ឬប្រជាជនមិនត្រូវឡើងមកជាមួយម៉ូសេទេ»។
\s5
\v 3 លោកម៉ូសេបានឡើយទៅ ហើយប្រាប់ប្រជាជននូវព្រះបន្ទូល និងច្បាប់របស់ព្រះជាម្ចាស់ទាំងអស់។ ប្រជាជនទាំងអស់ឆ្លើយជាមួយសម្លេងតែមួយថា៖ «យើងខ្ញុំនឹងធ្វើតាមព្រះបន្ទូលទាំងអស់ដែលព្រះអម្ចាស់បានមានបន្ទូល»។
\v 4 នោះ លោកម៉ូសេបានសរសេរចុះព្រះបន្ទូលរបស់ព្រះអម្ចាស់ទាំងអស់។ នៅពេលព្រឹកព្រលឹម លោកម៉ូសេបានសង់អាសនាមួយនៅជើងភ្នំ ហើយបានរៀបចំបង្គោលថ្មដប់ពីរ ហើយថ្មនោះជាតំណាងឲ្យកុលសម្ព័ន្ធទាំងដប់ពីររបស់ជនជាតិអ៊ីស្រាអែល។
\s5
\v 5 គាត់បានចាត់យុវជនជនជាតិអ៊ីស្រាអែលមួយចំនួនដើម្បីថ្វាយតង្វាយដុត និងថ្វាយគោដល់ព្រះអម្ចាស់ជាតង្វាយមេត្រីភាព។
\v 6 លោកម៉ូសេបានយកឈាមពាក់កណ្តាលដាក់វាចូលទៅក្នុងផើង ហើយគាត់បានយកពាក់កណ្តាលទៀតទៅប្រោះលើអាសនា។
\s5
\v 7 គាត់បានយកសៀវភៅសម្ពន្ធមេត្រី ហើយអានវាឮៗដល់ប្រជាជន។ ពួកគេនិយាយថា៖​ «យើងខ្ញុំនឹងធ្វើគ្រប់យ៉ាងតាមដែលព្រះអម្ចាស់បានមានបន្ទូល។ យើងនឹងស្តាប់បង្គាប់តាម»។
\v 8 បន្ទាប់មក លោកម៉ូសេបានយកឈាម ហើយប្រោះវាទៅលើប្រជាជន។ គាត់ប្រាប់ថា៖ «នេះគឺជាឈាមនៃសម្ពន្ធមេត្រី ដែលព្រះអម្ចាស់បានធ្វើជាមួយអ្នក ដោយប្រទានដល់អ្នកនូវសេចក្តីសន្យាជាមួយនឹងព្រះបន្ទូលទាំងនេះ»។
\s5
\v 9 បន្ទាប់មក លោកម៉ូសេ លោកអ៊ើរ៉ុន លោកណាដាប់ អប៊ី‌ហ៊ូវ និង​ពួកចាស់ទុំរបស់​ជន‌ជាតិ​អ៊ីស្រា‌អែល ចំនួន​ចិត‌សិប​នាក់ឡើងទៅលើភ្នំ។
\v 10 ពួកគេបានឃើញព្រះជាម្ចាស់របស់អ៊ីស្រាអែល។ នៅ​ក្រោម​ព្រះ‌បាទា​ព្រះអង្គ មាន​ដូច​ជា​ត្បូង​កណ្ដៀង​សុទ្ធ ភ្លឺ​ថ្លា​ដូច​ផ្ទៃ​មេឃ។
\v 11 ព្រះជាម្ចាស់មិនបានប្រហារលើអ្នកដឹកនាំជនជាតិអ៊ីស្រាអែលឡើយ។ ពួកគេបានឃើញព្រះជាម្ចាស់ ពួកគេបានហូបអាហារ។
\s5
\v 12 ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេថា៖ «ចូរឡើងមករកយើងនៅលើភ្នំ ហើយស្នាក់នៅទីនោះហើយ។ យើងនឹងប្រទានបន្ទះថ្ម ហើយយើងបានសរសេរក្រឹត្យវិន័យ និងបទបញ្ជានៅលើនោះ ដើម្បីអ្នកអាចបង្រៀនដល់ពួកគេ»។
\v 13 ដូច្នេះ លោកម៉ូសេបានរៀបចំឡើងទៅលើភ្នំរបស់ព្រះជាម្ចាស់ជាមួយនឹងយ៉ូសេ្វជាអ្នកជំនួយរបស់គាត់។
\s5
\v 14 លោកម៉ូសេបាននិយាយទៅកាន់អ្នកដឹកនាំថា៖ «ចូរនៅទីនេះហើយចាំយើងរហូតទាល់តែយើងត្រឡប់មករកអ្នករាល់គ្នាវិញ។ លោកអ៊ើរ៉ុន និងហ៊ើរនៅជាមួយអ្នករាល់គ្នាហើយ។ ប្រសិនបើ នរណាមានជម្លោះនឹងគ្នា ឲ្យគេចូលទៅរកពួកគេចុះ»។
\v 15 ដូច្នេះ លោកម៉ូសេបានឡើងទៅលើភ្នំ ហើយពពកបានគ្របបាំងភ្នំជិត។
\s5
\v 16 សិរីល្អរបស់ព្រះអម្ចាស់ស្ថិតនៅលើភ្នំស៊ីណាយ ហើយពពកបានគ្របបាំងវាជិតអស់រយៈពេលប្រាំមួយថ្ងៃ។ នៅថ្ងៃទីប្រាំពីរ ព្រះអង្គបានហៅលោកម៉ូសេចេញពីពពក។
\v 17 លក្ខណៈនៃសិរីល្អរបស់ព្រះអម្ចាស់ដូចជាភ្លើងឆេះសន្ធោសន្ធៅនៅលើកំពូលភ្នំ នៅចំពោះភ្នែករបស់ជនជាតិអ៊ីស្រាអែល។
\v 18 លោកម៉ូសេបានចូលទៅក្នុងពពកនោះ ហើយបានឡើយទៅលើភ្នំ។ គាត់បានឡើងទៅលើភ្នំអស់រយៈពេលសែសិបយប់សែសិបថ្ងៃ។
\s5
\c 25
\cl ជំពូក ២៥
\p
\v 1 ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេថា៖
\v 2 «ចូរប្រាប់ជនជាតិអ៊ីស្រាអែល ឲ្យយកតង្វាយមកថ្វាយដល់យើងពីមនុស្សគ្រប់គ្នា ដែលមានដួងចិត្តនៃការថ្វាយ។ អ្នកត្រូវទទួលតង្វាយនេះសម្រាប់យើង។
\s5
\v 3 ទាំងនេះជាតង្វាយដែលអ្នកត្រូវទទួលពីពួកគេ មានមាស ប្រាប់ និងលង្ហិន
\v 4 ក្រណាត់​ពណ៌​ស្វាយ ពណ៌​ក្រហម និងពណ៌​ក្រហម​ទុំ ក្រណាត់​ទេស‌ឯក
\v 5 ក្រណាត់​ធ្វើ​ពី​រោម​ពពែឈ្មោល ស្បែក​ពពែ​ជ្រលក់​ពណ៌​ក្រហម ស្បែក​ផ្សោត និង​ឈើ​នាង‌នួន
\v 6 ប្រេង​សម្រាប់​ដុត​បំភ្លឺទីសក្ការ ប្រេង​ក្រអូប​សម្រាប់​ពិធី​លាប​ប្រេង និង​គ្រឿង​ក្រអូប​សម្រាប់​ដុត
\v 7 ត្បូង​មណី‌ជោតិរស និង​ត្បូង​ដ៏​មាន​តម្លៃ​ផ្សេងៗ សម្រាប់​ដាំ​នៅ​លើ​អាវ​អេផូដ និង​សម្រាប់​លំអ​ដើម​ទ្រូង​បូជា‌ចារ្យ។
\s5
\v 8 ចូរឲ្យពួក​គេ​សង់​ទីសក្ការៈ​មួយ​សម្រាប់​យើង ដើម្បី​ឲ្យ​យើង​ស្នាក់​នៅ​ក្នុង​ចំណោម​ពួក​គេ។
\v 9 អ្នក​រាល់​គ្នា​ត្រូវ​ធ្វើវា ដូចដែលយើងបានបង្ហាញដល់អ្នករាល់គ្នានៅក្នុងផែនការ សម្រាប់សង់​ព្រះ‌ពន្លា និង​ធ្វើ​គ្រឿង​បរិក្ខារ​ទាំង​ប៉ុន្មានផង។
\s5
\v 10 ពួកគេត្រូវធ្វើហឹបមួយពីឈើនាងនួន។ ហឹប​នោះ​មាន​បណ្ដោយ​ពីរ​ហត្ថ​កន្លះ ទទឹង​មួយ​ហត្ថ​កន្លះ និង​កម្ពស់​មួយ​ហត្ថ​កន្លះ។
\v 11 អ្នកស្រោបហឹបនោះទាំង​ខាង​ក្នុង ទាំង​ខាង​ក្រៅដោយ​មាស​សុទ្ធ ហើយអ្នកត្រូវធ្វើ​គែម​​មាសព័ទ្ធ​ជុំ‌វិញហឹបនោះ។
\s5
\v 12 អ្នកត្រូវ​ធ្វើ​កង​មាស​បួនសម្រាប់វា ហើយដាក់​ភ្ជាប់​ទៅ​នឹងជើង​ទាំង​បួន ជាមួយនឹងជើងនៅ​ម្ខាង​ពីរៗ។
\v 13 អ្នកត្រូវ​យក​ឈើ​នាង‌នួន​មក​ធ្វើ​ជា​ឈើ​ស្នែង ហើយ​ស្រោបវាដោយ​មាស​ផងដែរ។
\v 14 អ្នកត្រូវ​ស៊ក​ឈើ​ស្នែង​ទៅ​ក្នុង​កង​ដែល​នៅ​សង​ខាង​ហឹប ដើម្បី​សែង​ហឹប​នោះបាន។
\s5
\v 15 ឈើស្នែងត្រូវនៅជាប់នឹងកងរបស់ហឹប មិនត្រូវយកចេញពីវាឡើយ។
\v 16 អ្នកត្រូវដាក់ច្បាប់នៃសម្ពន្ធមេត្រីដែលយើងបានឲ្យដល់អ្នកទៅក្នុងហឹបនោះ។
\v 17 អ្នកត្រូវធ្វើគម្របហឹបពីមាសសុទ្ធ។ ដែលបណ្តោយ​របស់វាពីរ​ហត្ថ​កន្លះ ហើយទទឹងរបស់វា​មួយ​ហត្ថ​កន្លះ ។
\v 18 អ្នកត្រូវធ្វើរូប​ចេរូប៊ីនពីរមាសនៅចុងនៃគម្របទាំងសងខាង។
\s5
\v 19 ចូរធ្វើរូប​ចេរូប៊ីនមួយនៅចុងម្ខាងនៃគម្របហឹប ហើយរូបចេរូប៊ិនមួយទៀតនៅចុងគម្របហឹបម្ខាងទៀត។ ត្រូវភ្ជាប់ចេរូប៊ិននេះនៅលើគម្របហឹបទាំងសងខាង។
\v 20 រូបចេរូប៊ិនត្រូវត្រដាងស្លាប ហើយត្រូវដាក់ទល់មុខគ្នា ព្រមទាំងត្រដាងស្លាបគ្របពីលើគម្របហឹបថែមទៀតផង។ មុខរបស់រូបចេរូប៊ិនត្រូវដាក់ទល់មុខគ្នា ហើយឈ្ងោងមុខនៅលើគម្របហឹបផង។
\v 21 អ្នកត្រូវដាក់គម្របនៃទីសន្តោសប្រោសពីលើហឹប ហើយអ្នកត្រូវដាក់ច្បាប់នៃសម្ពន្ធមេត្រីដែលយើងឲ្យដល់អ្នកនៅក្នុងនោះ។
\s5
\v 22 យើងនឹងជួបអ្នកនៅកន្លែងហឹបនោះ។ យើងនឹងនិយាយជាមួយអ្នកពីកន្លែងនោះមកគឺពីលើគម្របនៃទីសន្តោសប្រោស។ នៅចំកណ្តាលចេរូប៊ិនទាំងពីរនៅលើហឹបនៃទីបន្ទាល់ដែលយើងនឹងនិយាយមកអ្នកពីសេចក្តីបង្គាប់គ្រប់យ៉ាង ដែលយើងនឹងប្រទានដល់ជនជាតិអ៊ីស្រាអែល។
\s5
\v 23 អ្នកត្រូវធ្វើតុមួយពីឈើនាងនួន។ ប្រវែងរបស់វាត្រូវមានបណ្តោយ​ពីរ​ហត្ថ ហើយទទឹងរបស់វា​មួយ​ហត្ថ ​និងកម្ពស់របស់វា​មួយ​ហត្ថ​កន្លះ។
\v 24 អ្នកត្រូវស្រោបវាជាមួយនឹងមាសសុទ្ធ ហើយធ្វើ​គែម​មាស​នៅ​ជុំ‌វិញផង។
\s5
\v 25 អ្នកត្រូវ​ធ្វើ​គែម​ព័ទ្ធជុំវិញតុ​កម្ពស់​មួយ​ទះ ហើយ​ធ្វើ​ក្បាច់​ជា​មាស​ភ្ជាប់​នឹង​គែម​ព័ទ្ធ​ជុំ‌វិញ​ផង។
\v 26 អ្នកត្រូវ​ធ្វើ​កង​មាស​បួន​ ហើយ​ដាក់​ភ្ជាប់​កង​ទាំង​នោះ ទៅ​នឹង​ជ្រុង​ទាំង​បួន ត្រង់​ជើង​តុ​ទាំង​បួននោះផង។
\v 27 កង​ទាំង​នោះ​ត្រូវ​នៅ​ជាប់​គែម​តុ ដើម្បី​ឲ្យមានកន្លែងសម្រាប់ស៊ក​ឈើ​ស្នែង​ ដើម្បីឲ្យអាច​សែងបាន។
\s5
\v 28 អ្នកត្រូវធ្វើឈើស្នែងពីឈើនាងនួន ហើយស្រោបឈើនោះដោយមាស ដើម្បីប្រើស្នែងនោះសែងតុ។
\v 29 អ្នកត្រូវធ្វើចាន ស្លាបព្រា ក្អមនិងពែង ប្រើដើម្បីចាក់តង្វាយច្រូច។
\v 30 អ្នកត្រូវធ្វើរបស់ទាំងនេះពីមាសសុទ្ធ។ អ្នកត្រូវរៀបចំនំប៉័ងនៅលើតុនោះចំពោះយើងជាប្រចាំ។
\s5
\v 31 អ្នកត្រូវធ្វើជើងចង្កៀងមាសមានឆ្លាក់។ ជើងចង្កៀងគឺត្រូវធ្វើឲ្យមានក្បាច់រចនា នៅផ្នែកខាងក្រោម និងពីមាសសុទ្ធមួយដុំ។ មានពែង មានមែង និងមានផ្កា ទាំងអស់ធ្វើឡើងពីដុំតែមួយ។
\v 32 មានមែកប្រាំមួយ បែកចេញពីតួកណ្តាល ហើយមែកម្ខាងនៃជើងចង្កៀងមានបី ហើយម្ខាងទៀតក៏មានបីដែរ។ ហើយមែកនៃជើងចង្កៀងនោះញែកចេញពីគ្នា មានកន្លាក់ៗ ហើយមែកបីនៃជើងចង្កៀតម្ខាងទៀតក៏បែកចេញពីគ្នាដែរ។
\s5
\v 33 មែកទីមួយត្រូវមានពែងបី ធ្វើឲ្យដូចជា​គ្រាប់​ចំបក់ មាន​ទាំង​កន្សោម​គ្រាប់ និង​ផ្កា​ផង ហើយ​មែក​ទាំង​ប្រាំមួយ​ដែល​បែក​ចេញ​ពីតួ​ជើង​ចង្កៀង​មក នោះ​ក៏​ត្រូវ​មានរាងដូចជា​គ្រាប់​ចំបក់ដែរ ព្រម​ទាំង​កន្សោម​គ្រាប់ និង​ផ្កា ដូច​គ្នា​ទាំង​អស់លាតចេញមកពីជើងចង្កៀង។
\v 34 ចំណែក ជើងចង្កៀងវិញ ដងកណ្តាល ត្រូវមានពែងបួន ធ្វើឲ្យដូចជាគ្រាប់ចំបក់ ព្រម​ទាំង​កន្សោម​គ្រាប់ និង​ផ្កា​ផង។
\s5
\v 35 ត្រូវ​មាន​កន្សោម​គ្រាប់​មួយ នៅ​ក្រោម​មែកមួយគូដំបូង ត្រូវធ្វើវាពីដុំតែមួយ ហើយត្រូវ​មាន​កន្សោម​គ្រាប់​មួយ នៅក្រោមមែកគូទីពីរ ដែលមានមែកមួយគូទៀត ត្រូវធ្វើវាពីដុំតែមួយ។ ដូចគ្នានោះដែរ ត្រូមានកន្សោមគ្រាប់មួយនៅក្រោមបែកទីបីនៃមែកគូទីបី ត្រូវធ្វើវាពីដុំតែមួយ។ មែកទាំងប្រាំមួយនៃជើងចង្កៀងនោះត្រូវតែដូចគ្នាទាំងអស់។
\v 36 កន្សោម​គ្រាប់ និង​មែក​ទាំង​ប៉ុន្មាន ត្រូវ​ឆ្លាក់​ជា​ក្បាច់​រចនា​ពី​មាស​សុទ្ធ​ភ្ជាប់​ជា‌មួយ​គ្នា។
\s5
\v 37 អ្នកត្រូវធ្វើជើងចង្កៀង ហើយមានចង្កៀងប្រាំពីរ ព្រមទាំងរៀបចំចង្កៀង ដើម្បីឲ្យមានពន្លឺចេញពីវា។
\v 38 ឃ្នាប​ប្រឆេះ និង​ថាស​ដាក់​កម្ទេច​សម្រាប់​ជើង​ចង្កៀង នោះ​ក៏​ត្រូវ​ធ្វើ​ពី​មាស​សុទ្ធ​ដែរ។
\v 39 ត្រូវ​យក​មាស​សុទ្ធ​មួយ​ហាប មក​ធ្វើ​ជើង​ចង្កៀង និង​គ្រឿង​ប្រដាប់​ទាំង​អស់​របស់វា។
\v 40 ត្រូវ​ប្រយ័ត្ន​ធ្វើ​វាឲ្យ​ត្រឹម‌ត្រូវ​តាម​គំរូ ​ដែល​បាន​បង្ហាញ​ដល់អ្នក​នៅ​លើ​ភ្នំ។
\s5
\c 26
\cl ជំពូក ២៦
\p
\v 1 អ្នកត្រូវធ្វើព្រះពន្លាពីវាំងននដប់ ធ្វើពីអំបោះធ្មៃគឺក្រណាត់ពណ៌ស ពណ៌ខៀវ ពណ៌ស្វាយ និងពណ៌ក្រហមទុំ ក្រណាត់​ទាំង​នោះ​ត្រូវ​ប៉ាក់​លម្អដោយ​រូប​ចេរូប៊ីន។ ការងារនេះនឹងធ្វើឡើយដោយជាងដែលមានស្នាដៃល្អ។
\v 2 បណ្ដោយ​នៃវាំងនននីមួយៗមានប្រវែង​ម្ភៃ​ប្រាំ​បី​ហត្ថ ទទឹង​បួន​ហត្ថ។ វាំងននទាំងអស់ត្រូវមានទំហំស្មើគ្នា។
\v 3 វាំងននប្រាំត្រូវភ្ជាប់ជាមួយគ្នា ហើយវាំងននប្រាំទៀតក៏ត្រូវភ្ជាប់ជាមួយគ្នាដែរ។
\s5
\v 4 អ្នកត្រូវ​ធ្វើ​​កងដែល​មាន​ពណ៌​ខៀវ​តាម​ជាយ​វាំង‌នន​ទី​មួយ ខាង​ចុង​ផ្ទាំង​ត្រង់​កន្លែង​ដែល​ភ្ជាប់​គ្នា។ ដូចគ្នានេះ អ្នក​ត្រូវ​ធ្វើ​តាម​ជាយ​ខាង​ចុង​ផ្ទាំង​មួយ​ទៀត ត្រង់​កន្លែង​ដែល​ភ្ជាប់​គ្នា​ដែរ។
\v 5 អ្នកត្រូវ​ធ្វើ​កងហា​សិប​នៅ​វាំង‌នន​ទី​មួយ ហើយ​ហាសិប​ទៀត​នៅ​វាំង‌នន​ទី​ពីរ ហើយអ្នកត្រូវ​ធ្វើកងហាសិប នៅខាងចុងវាំងននទីពីរដែរ។ ធ្វើដូច្នេះ ដើម្បីឲ្យកងនោះបាននៅទល់មុខគ្នា
\v 6 អ្នកត្រូវ​ធ្វើដង្កៀប​មាស​ហាសិប ហើយ​ភ្ជាប់​វាំង‌នន​ទាំង​ពីរ​ផ្ទាំង​នឹង​ដង្កៀបនោះ ដើម្បីឲ្យព្រះពន្លា​បាន​ជាប់​នៅ​ជា​រោង​តែ​មួយ។
\s5
\v 7 អ្នកត្រូវធ្វើវាំងននពីរោមពពែ សម្រាប់គ្របព្រះពន្លា។
\v 8 អ្នកត្រូវធ្វើវាំងននរោមពពែនេះដប់មួយវាំងនន។ ហើយវាំងនននីមួយៗត្រូវមានប្រវែងសាមសិបហត្ថ ហើយទទឹងវាំងនននីមួយៗមានប្រវែងបួនហត្ថ។ វាំងននទាំងដប់មួយត្រូវមានទំហំស្មើៗគ្នា។
\v 9 អ្នកត្រូវភ្ជាប់វាំងននប្រាំជាមួយគ្នានឹងគ្នា ហើយវាំងននប្រាំមួយទៀតក៏ត្រូវភ្ជាប់ជាមួយគ្នាដែរ។ អ្នកត្រូវបត់វាំងននទីប្រាំមួយនៅខាងមុខព្រះពន្លា។
\s5
\v 10 អ្នកត្រូវធ្វើកងហាសិបដាក់នៅលើជាយវាំងនននីមួយៗ នៃផ្ទាំងទីមួយ ហើយហាសិបទៀតនៅខាងចុងវាំងននដែលភ្ជាប់គ្នានៅផ្ទាំងទីពីរ។
\v 11 អ្នកត្រូវធ្វើដង្កៀបពីលង្ហិន ហើយដាក់វាទៅក្នុងដង្កៀបនោះ។ បន្ទាប់មក អ្នកត្រូវតំឡើងព្រះពន្លាជាមួយគ្នា ដើម្បីភ្ជាប់ព្រះពន្លាមកតែមួយ។
\s5
\v 12 វាំងននដែលនៅសល់ពាក់កណ្តាល គឺវាំងននដែលនៅសល់ពីវាំងននព្រះពន្លា ត្រូវព្យួរនៅពីក្រោយព្រះពន្លា។
\v 13 ត្រូវតែមានវាំង‌នន​​សល់​មួយ​ហត្ថ​នៅម្ខាង ហើយមួយហត្ថទៀតនៅម្ខាងទៀត ជាវាំងននដែលនៅសល់ពីវាំងននព្រះពន្លា ត្រូវ​ព្យួរនៅសងខាងព្រះពន្លា ដើម្បីបាំងព្រះពន្លា។
\v 14 អ្នកត្រូវធ្វើគម្របសម្រាប់គ្របព្រះពន្លាដែលធ្វើពីស្បែកចៀម ជ្រលក់ពណ៌ក្រហម ហើយគម្របមួយទៀតធ្វើពីស្បែកផ្សោតមកគ្រប់ពីលើនោះ។
\s5
\v 15 អ្នកត្រូវធ្វើស៊ុមពីឈើនាងនួនសម្រាប់ព្រះពន្លា។
\v 16 ស៊ុមនីមួយៗមានបណ្តោយដប់ហត្ថ ហើយទទឹងមួយហត្ថកន្លះ។
\v 17 ត្រូវមានពន្លួញឈើពីរភ្ជាប់ជាមួយនឹងស៊ុម​នីមួយៗ​ ដើម្បីភ្ជាប់ស៊ុមជាមួយគ្នា។ អ្នកត្រូវធ្វើស៊ុមរបស់ព្រះពន្លាទាំងអស់របៀបនេះឯង។
\v 18 នៅពេលអ្នកត្រូវធ្វើស៊ុមសម្រាប់ព្រះពន្លា អ្នកត្រូវធ្វើស៊ុមម្ភៃសម្រាប់ផ្នែកខាងត្បូង។
\s5
\v 19 អ្នកត្រូវធ្វើជើងទ្រប្រាក់ចំនួនសែសិបនៅក្រោមស៊ុមទាំងម្ភៃនោះ។ ត្រូវមានជើងទ្រពីរនៅក្រោមស៊ុមមួយ ត្រង់​កន្លែង​ដែល​មាន​ពន្លួញ​ទាំង​ពីរ។
\v 20 នៅផ្នែកទីពីរនៃព្រះពន្លា គឺនៅប៉ែកខាងជើង អ្នកត្រូវធ្វើស៊ុមម្ភៃ
\v 21 ហើយជើងទ្រស៊ុមពីប្រាក់ចំនួនសែសិបផង។ ត្រូវមានជើងទ្រពីរនៅក្រោមស៊ុមមួយ ជើងទ្រពីរនៅក្រោមស៊ុមបន្ទាប់ និងជាបន្តបន្ទាប់។
\s5
\v 22 សម្រាប់ផ្នែកខាងក្រោយរបស់ព្រះពន្លាដែលនៅប៉ែកខាងលិច អ្នកត្រូវធ្វើស៊ុមប្រាំមួយ។
\v 23 អ្នកត្រូវធ្វើស៊ុមពីរសម្រាប់ជ្រុងខាងក្រោយព្រះពន្លា។
\v 24 ស៊ុមទាំងនេះត្រូវញែកដោយឡែកនៅខាងក្រោម ប៉ុន្តែ ត្រូវភ្ជាប់នៅខាងលើជាមួយនឹងកងមួយ។ នៅជ្រុងខាងក្រោយទាំងពីរត្រូវមានស៊ុមពីរដូចគ្នា។
\v 25 ត្រូវមានស៊ុមប្រាំបី និងជើងទ្រធ្វើពីប្រាក់ចំនួនទាំងអស់ដប់ប្រាំមួយ ជើងទ្រពីរនៅក្រោមស៊ុមទីមួយ ហើយជើងទ្រពីរទៀត នោក្រោមស៊ុមបន្ទាប់ និងជាបន្តបន្ទាប់ទៀត។
\s5
\v 26 អ្នកត្រូវធ្វើរនុកពីឈើនាងនួន ប្រាំសម្រាប់ស៊ុមមួយផ្នែករបស់ព្រះពន្លា។
\v 27 រនុកប្រាំទៀតសម្រាប់ស៊ុមនៃផ្នែកមួយទៀតរបស់ព្រះពន្លា ហើយរនុកប្រាំផ្សេងទៀតសម្រាប់ស៊ុម សម្រាប់ផ្នែកខាងក្រោយរបស់ព្រះពន្លានៅប៉ែកខាងលិច។
\v 28 រនុក​កណ្ដាល ពាក់​កណ្ដាល​ស៊ុម​ឡើង​លើ ត្រូវ​បង្ហូត​ចាប់​ពី​ចុង​ម្ខាង​ដល់​ចុង​ម្ខាង។
\s5
\v 29 អ្នកត្រូវស្រោបស៊ុមជាមួយនឹងមាស។ អ្នកត្រូវធ្វើកងពីមាស សម្រាប់ស៊កចូលរនុក ហើយអ្នកត្រូវស្រោមរនុកជាមួយនឹងមាស។
\v 30 អ្នកត្រូវរៀបចំព្រះពន្លា តាមផែនការដែលបានបង្ហាញអ្នកនៅលើភ្នំ។
\s5
\v 31 អ្នកត្រូវធ្វើវាំងននពី​មួយ ​ត្បាញ​ដោយ​អំបោះ​ធ្មៃ ដែល​លាយ​នឹង​អំបោះពណ៌ស ​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ពណ៌​ក្រហម​ទុំ។
\v 32 វាំងនន​នេះ​ត្រូវ​តែ​ប៉ាក់​លម្អ​ដោយ​រូប​ចេរូប៊ីន ដោយ​ការ​រចនា​នៃ​ជាង​មាន​ស្នា​ដៃ។ អ្នកត្រូវព្យួរវានៅលើសរសរនាងនួនបួនដែលស្រោមមាស។ សរសរទាំងនេះត្រូវមានទំពក់ពីមាស បញ្ឍរនៅលើជើងទ្រប្រាក់។
\v 33 អ្នកត្រូវព្យួរវាំងនននៅតម្ពក់ទាំងនោះ ហើយអ្នកត្រូវ​យក​ហឹប​ដែល​ដាក់​បន្ទះ​ថ្ម​នៃ​សម្ពន្ធមេត្រី។ វាំងននត្រូវញែកទីបរិសុទ្ធ ពីទីបរិសុទ្ធបំផុត។
\s5
\v 34 អ្នកត្រូវ​ដាក់​ទី​សន្តោស​ប្រោសនៅ​លើ​ហិប​នៃ​សម្ពន្ធមេត្រី នៅ​ក្នុង​ទី​បរិសុទ្ធ​បំផុត។
\v 35 អ្នកត្រូវដាក់តុនៅខាងក្រៅវាំងនន។ អ្នកត្រូវដាក់ជើងចង្កៀងទល់មុខនឹងតុនៅប៉ែកខាងត្បូងនៃព្រះពន្លា។ តុត្រូវនៅប៉ែកខាងជើង។
\s5
\v 36 អ្នកត្រូវធ្វើរនាំងសម្រាប់ផ្លូវចូលព្រះពន្លា។ អ្នកត្រូវធ្វើវាចេញពី​អំបោះ​ធ្មៃ ដែលមានពណ៌ខៀវ ពណ៌ស្វាយ និងពណ៌ក្រហម ព្រមទាំងវិញនឹង​អំបោះ​ខ្លូត‌ទេស ត្រូវប៉ាក់ផង។
\v 37 ដ្បិត កន្លែងព្យួរ អ្នកត្រូវ​ធ្វើ​សសរ​នាង‌នួន​ប្រាំ ហើយស្រោប​​មាស​សម្រាប់​គ្របពីលើវា។ ​តម្ពក់​របស់វាត្រូវធ្វើពីមាស ហើយអ្នក​ត្រូវ​សិត​ធ្វើ​ជើង​លង្ហិន​ប្រាំ​សម្រាប់​ទ្រសសរ​ទាំង​នោះ។
\s5
\c 27
\cl ជំពូក ២៧
\p
\v 1 អ្នកត្រូវធ្វើកន្លែងថ្វាយយញ្ញបូជាពីឈើនាងនួន ដែលមានប្រវែងប្រាំហត្ថ និងទទឹកប្រាំហត្ថ។ កន្លែងថ្វាយយញ្ញបូជានោះត្រូវមានរាងការ៉េ និងកម្ពស់បីហត្ថ។
\v 2 អ្នកត្រូវធ្វើស្នែងគោជាប់ទាំងបួនជ្រុងនៃកន្លែងថ្វាយយញ្ញបូជានោះ។ ស្នែងត្រូវភ្ជាប់ដុំតែមួយជាមួយនឹងកន្លែងថ្វាយយញ្ញបូជា អ្នកត្រូវស្រោបស្នែងនោះដោយលង្ហិន។
\s5
\v 3 អ្នកត្រូវធ្វើឧបករណ៍សម្រាប់ប្រើនៅកន្លែងថ្វាយយញ្ញបូជា មានឆ្នាំង ប៉ែល ផើង សម និង​ជើង‌ក្រាន។ អ្នកត្រូវ​ធ្វើឧបរណ៍នេះជាមួយនឹង​លង្ហិន​ទាំង​អស់។
\v 4 អ្នកត្រូវធ្វើប្រទាសសម្រាប់កន្លែងថ្វាយយញ្ញបូជា ខ្ទាស់ក្រឡាគ្នាជាមួយលង្ហិន។ ត្រូវធ្វើកងលង្ហិនបួនសម្រាប់ប្រទាសនីមួយៗទាំងបួនជ្រុងដែរ។
\s5
\v 5 អ្នកត្រូវដាក់ប្រទាសនៅក្រោមក្រោមជ្រុងទាំងបួន គឺនៅចំពាក់កណ្តាលនៃកន្លែងថ្វាយយញ្ញបូជា។
\v 6 អ្នកត្រូវធ្វើឈើស្នែងសម្រាប់សែងកន្លែងថ្វាយយញ្ញបូជា ឈើស្នែងនោះត្រូវធ្វើពីឈើនាងនួន ហើយអ្នកត្រូវស្រោបវាដោយលង្ហិន។
\s5
\v 7 ត្រូវដាក់ឈើស្នែងនៅក្នុងកង ហើយឈើស្នែងសម្រាប់សែងកន្លែងថ្វាយយញ្ញបូជាត្រូវមានទាំងសងខាង។
\v 8 អ្នកត្រូវធ្វើកន្លែងថ្វាយយញ្ញបូជាពីក្តាដែលមានប្រហោងកណ្តាល ចេញពីបន្ទះក្តានោះ។ អ្នកត្រូវធ្វើវាបែបនេះ តាមដែលបានបង្ហាញនៅលើភ្នំ។
\s5
\v 9 អ្នកត្រូវធ្វើទីលានសម្រាប់ព្រះពន្លា។ ត្រូវមានរនាំងព័ទ្ធជុំវិញភាគខាងត្បូងនៃទីលាន ​រនាំង​ធ្វើ​ពី​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់ ប្រវែង​មួយ​រយ​ហត្ថ។
\v 10 រនាំងត្រូវមាននោះត្រូវមានសរសេរម្ភៃ ជាមួយនឹងជើងទ្រម្ភៃដែលធ្វើពីលង្ហិនផង។ ត្រូវមានតម្ពក់ភ្ជាប់ទៅនឹងសរសរ និង​គន្លឹះ ត្រូវ​ធ្វើ​ពី​ប្រាក់។
\s5
\v 11 នៅប៉ែកខាងជើងក៏ដូចគ្នាដែរ ត្រូវធ្វើរនាំងប្រវែងមួយហត្ថ ជាមួយនឹងសសរម្ភៃដែរ ជើងទ្រម្ភៃធ្វើ​ពី​លង្ហិន ​តម្ពក់ដែលភ្ជាប់នឹងសសរ និង​កន្លឹះ ធ្វើ​ពី​ប្រាក់។
\v 12 នៅប៉ែកខាងលិច ត្រូវធ្វើវាំងននប្រវែងហាសិបហត្ថ។ ត្រូវធ្វើសសរដប់ និងជើងទ្រដប់។
\v 13 ទីលានត្រូវមានប្រវែងហាសិបហត្ថ ទៅប៉ែកខាងកើត។
\s5
\v 14 រនាំងសម្រាប់ប៉ែកផ្លូវចូលត្រូវមានប្រវែងដប់ប្រាំហត្ថ។ ត្រូវធ្វើសសរបី និងជើងទ្របី។ នៅប៉ែកម្ខាងទៀតក៏ត្រូវមានរនាំងប្រវែងដប់ប្រាំហត្ថដែរ។
\v 15 ត្រូវធ្វើសសរបី និងជើងទ្របី។ ច្រកចូលទីលានត្រូវធ្វើវាំងននមានប្រវែងម្ភៃហត្ថ។
\v 16 វាំងននត្រូវមានពណ៌ខៀវ ពណ៌ស្វាយ និងពណ៌ក្រហមទុំ ធ្វើពីក្រណាត់អំបោះធ្មៃយ៉ាងស្អាត ជាមួយនឹងក្បាច់បាក់ផង។ ត្រូវមានសសរបួនជាម្ួយនឹងជើងទ្របួន។
\s5
\v 17 សសរទីលានទាំងអស់ត្រូវមានគន្លឹះ និងតម្ពក់ស្រោបដោយប្រាក់ និងមានជើងទ្រលង្ហិន។
\v 18 ទីលានត្រូវមានបណ្តោយប្រវែងមួយរយហត្ថ និងទទឹងប្រវែងហាសិបហត្ថស្មើគ្នា ហើយនិងកម្ពស់ប្រាំហត្ថ ជាមួយនឹងរនាំងវិញត្រូវធ្វើពីអំបោះធ្មៃយ៉ាងស្អាតចងព័ទ្ធជុំវិញ ដែលមានជើងទ្រលង្ហិនផង។
\v 19 គ្រប់ឧបរកណ៍ទាំងអស់ដែលត្រូវប្រើនៅក្នុងព្រះពន្លា និងចម្រឹង​ព្រះ‌ពន្លា និង​ចម្រឹង​រនាំង​របស់​ទី‌លាន ត្រូវ​ធ្វើ​ពី​លង្ហិន​ទាំង​អស់។
\s5
\v 20 អ្នកត្រូវបង្គាប់ដល់ប្រជាជនអ៊ីស្រាអែលឲ្យយកប្រេងអូលីវសុទ្ធ​ដែល​ល្អបំផុត សម្រាប់​ដុតឲ្យ​ចង្កៀង​ភ្លឺ​ជា​អចិន្ត្រៃយ៍។
\v 21 នៅខាងមុខព្រះពន្លានៃការជួបជុំ នៅខាងក្រៅវាំងននដែលនៅខាងមុខព្រះពន្លាដែលនៅទីនោះមានហឹបនៃសម្ពន្ធមេត្រី លោកអ៊ើរ៉ុន និងកូនប្រុសៗរបស់គាត់ត្រូវរក្សាចង្កៀងឲ្យឆេះនៅចំពោះព្រះអម្ចាស់ជានិច្ច តាំងពីព្រឹករហូតដល់ល្ងាច។ សេចក្តីបង្គាប់នេះ នឹងត្រូវជាពិធីបរិសុទ្ធសម្រាប់​កូន​ចៅ​អ៊ីស្រា‌អែល​គ្រប់​ជំនាន់អនុវត្ត​តាមជារៀងរហូត​ត​ទៅ។
\s5
\c 28
\cl ជំពូក​ ២៨
\p
\v 1 ចូរហៅ​អើរ៉ុន ​បងប្រុស​របស់​អ្នក ព្រម​ទាំង​កូន​ប្រុសៗ​របស់​គាត់​​ មានណាដាប់ អប៊ី‌ហ៊ូវ អេលា‌សារ និង​អ៊ីថា‌ម៉ារ ពី​ក្នុង​ចំណោម​ជនជាតិ​អ៊ីស្រា‌អែល ដើម្បី​ឲ្យពួកគេបម្រើយើងក្នុងមុខងារ​ជា​បូជា‌ចារ្យ។
\v 2 អ្នកត្រូវធ្វើសម្លៀកបំពាក់សម្រាប់អ៊ើរ៉ុន បងប្រុសរបស់អ្នក ញែកដោយឡែកសម្រាប់យើង។ សម្លៀកបំពាក់នេះសម្រាប់ផ្តល់កិត្តិយស និងជាលម្អដល់គាត់។
\v 3 អ្នកត្រូវប្រាប់ឲ្យប្រជាជនទាំងអស់ដែលមានប្រាជ្ញា គឺអស់អ្នកដែលបានពេញដោយវិញ្ញាណនៃប្រាជ្ញា ដើម្បីឲ្យពួកគេធ្វើសម្លៀកបំពាក់របស់អ៊ើរ៉ុន ដើម្បីញែកគាត់ដោយឡែកបម្រើយើងក្នុងមុខងារជាបូជាចារ្យ។
\s5
\v 4 សម្លៀកបំពាក់ដែលពួកគេត្រូវធ្វើគឺ​ប្រដាប់​ពាក់​លើ​ទ្រូង​មួយ អាវ​អេផូដមួយ អាវ​វែង​មួយ អាវ​ក្នុង​មួយ​ជា​អាវ​ប៉ាក់ ឈ្នួត​ក្បាល​មួយ និង​ខ្សែ​ក្រវាត់​មួយ។ ពួក​គេ​ត្រូវ​ធ្វើ​សម្លៀក‌បំពាក់​ទាំងនេះ ដើម្បីញែកពួកគេដោយឡែកសម្រាប់យើង។ ពួកគេគឺជា​អើរ៉ុន ​បងប្រុស​របស់​អ្នក និង​ទាំង​កូនប្រុសៗ​របស់​គាត់ ដើម្បី​ឲ្យ​បម្រើមុខងារ​ជា​បូជា‌ចារ្យ​។
\v 5 ពួក​សិប្បករ​ត្រូវ​ប្រើ​អំបោះ​មាស អំបោះ​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ពណ៌​ក្រហម​ទុំ ព្រម​ទាំង​អំបោះ​ធ្មៃ។
\s5
\v 6 ពួក​គេ​ត្រូវ​ធ្វើ​អាវ​អេផូដ ពី​អំបោះ​មាស អំបោះ​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ពណ៌​ក្រហម​ទុំ ព្រម​ទាំង​អំបោះ​ធ្មៃ ដោយ​មាន​ប៉ាក់​លំអ​ផង។ ត្រូវ​ធ្វើ​តាម​រចនា​នៃ​ពួក​ជាង​ដែល​មាន​ស្នាដៃ។
\v 7 ត្រូវ​មាន​ខ្សែ​ស្មា​ពីរ ភ្ជាប់​នៅ​ចុង​អាវអេផូដ​ទាំង​មុខ​ទាំង​ក្រោយ ឲ្យ​បាន​ជាប់​ជា‌មួយ​គ្នា។
\v 8 រីឯ​ខ្សែ​ក្រវាត់​របស់​អាវ​អេផូដ ត្រូវ​ធ្វើ​ដោយ​សរសៃ​អំបោះយ៉ាងល្អ ដូច​អាវ​អេផូដ​ដែរ គឺ​មាន​អំបោះ​មាស អំបោះ​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ពណ៌​ក្រហម​ទុំ។
\v 9 ត្រូវយក​ត្បូង​មណី‌ជោតិរស​ពីរ​មក ហើយ​ចារ​ឈ្មោះ​កូន​របស់​អ៊ីស្រា‌អែលទាំងដប់ពីរ​នៅ​លើ​នោះ។
\s5
\v 10 ឈ្មោះរបស់ពួកគេប្រាំមួយ ត្រូវនៅលើត្បូង​មណី‌ជោតិរសមួយ ហើយឈ្មោះប្រាំមួយទៀតនៅលើត្បូង​មណី‌ជោតិរសមួយទៀត ដើម្បីឲ្យមានឈ្មោះតាមលំដាប់របស់ពួកគេ។
\v 11 តាម​របៀប​ដូច​គេ​ឆ្លាក់​ត្រា ហើយ​ត្រូវ​ធ្វើ​ក្រចាប់​មាស​ភ្ជាប់​នឹង​ត្បូងទាំងពីរ​នោះ​ជាមួយនឹងឈ្មោះកូនចៅអ៊ីស្រាអែលទាំងដប់ពីរផង។
\v 12 អ្នកត្រូវ​ដាក់ត្បូង​ទាំង​ពីរ​ភ្ជាប់​នឹង​ខ្សែ​​របស់​អាវ​អេផូដ ទុក​ជា​តំណាង​កូន​របស់​អ៊ីស្រា‌អែល។ អើរ៉ុន​នឹង​ពាក់​ឈ្មោះ​របស់​ពួក​គេ​ នៅចំពោះព្រះអម្ចាស់នៅលើស្មាទាំងពីររបស់កាត់ ទុកជាការរំលឹក​ដល់​ពួក​គេ។
\s5
\v 13 អ្នកត្រូវ​ធ្វើ​ក្រ​ចាប់​ទាំង​នោះ​ពី​មាស
\v 14 ហើយធ្វើ​ខ្សែ​ពី​មាស​សុទ្ធ ដែល​វេញ​ចូល​គ្នា​ជា​របៀប​ខ្សែ‌ពួរ ហើយ​អ្នកត្រូវភ្ជាប់​ខ្សែ និង​ក្រចាប់​ជាប់​គ្នា។
\s5
\v 15 អ្នកត្រូវធ្វើ​ប្រដាប់​ពាក់​លើ​ទ្រូង​មួយ សម្រាប់​វិនិច្ឆ័យ ឲ្យ​ត្រូវ​តាម​រចនា​នៃ​ពួក​ជាង​ដែល​មាន​ស្នាដៃ ហើយ​តាម​របៀប​អាវអេផូដដែរ គឺ​ធ្វើ​ពី​មាស ពីសំពត់​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម ដែល​ត្បាញ​ដោយ​អំបោះ​ធ្មៃ។
\v 16 ត្រូវ​ឲ្យ​បាន​បួន​ជ្រុង​ស្មើ។ អ្នកត្រូវបត់ប្រដាប់ពាក់ដើមទ្រូវ​ជា​ពីរ​ផ្នត់។ ត្រូវមានបណ្តោយ​មួយ​ចំអាម ទទឹង​មួយ​ចំអាម។
\s5
\v 17 អ្នកត្រូវដាក់ដាំ​ត្បូង​បួន​ជួរ​នៅ​ប្រដាប់​នោះ។ ក្នុង​ជួរ​ទី​មួយ ត្រូវ​ដាំ​ត្បូង​ទទឹម​មួយ​គ្រាប់ ត្បូង​ប៊ុត‌លឿង​មួយ​គ្រាប់ និង​ត្បូង​មរកត​មួយ​គ្រាប់។
\v 18 ក្នុង​ជួរ​ទី​ពីរ មាន​ត្បូង​មរកដ​មួយ ត្បូង​កណ្តៀង​មួយ និង​ពេជ្រ​មួយ។
\v 19 ជួរ​ទី​បី ត្រូវ​ដាំ​ត្បូង​ទទឹម​មួយ​គ្រាប់ ត្បូង​និល‌រ័ត្ន​មួយ​គ្រាប់ និង​ត្បូង​ជម្ពូ‌រ័ត្ន​មួយ​គ្រាប់។
\v 20 ​ជួរ​ទី​បួន ត្រូវ​ដាំ​ត្បូង​ដៃ‌រគៀម​មួយ​គ្រាប់ ត្បូង​កែវ‌យក់​មួយ​គ្រាប់ និង​មណី‌ជោតិរស​មួយ​គ្រាប់។ ត្បូង​នីមួយៗ​ត្រូវ​តែ​ដាំ​បង្កប់​ក្នុង​ក្រចាប់​ធ្វើ​អំពី​មាស។
\s5
\v 21 ត្បូង​ទាំង​នេះ​ត្រូវរៀបចំឡើងតាមឈ្មោះរបស់កូនចៅ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់​ដប់‌ពីរ ជាលំដាប់តាមឈ្មោះនីមួយៗ។ ត្រូវ​ឆ្លាក់​ទាំង​អស់​បែប​ដូច​ជា​ឆ្លាក់​ត្រា គ្រប់​ត្បូង ត្រូវ​ចារឹក​ឈ្មោះ​មួយៗ ក្នុង​ឈ្មោះ​កុល‌សម្ព័ន្ធ​ទាំង​ដប់​ពីរ​នោះ។
\v 22 អ្នកត្រូវ​​ធ្វើ​ជា​ខ្សែពាក់លើដើមទ្រូងដូចជាខ្សែពួរ ត្រូវធ្វើវាពី​មាស​សុទ្ធ​។
\v 23 ត្រូវ​ធ្វើ​ក្រវិល​មាស​ពីរ សម្រាប់ពាក់លើដើមទ្រូង ហើយត្រូវ​ភ្ជាប់​នៅ​ចុង​សង​ខាងនៃដើមទ្រូង​ដែរ។​
\v 24 បន្ទាប់​មក ត្រូវ​ភ្ជាប់​ខ្សែ​មាស​ទាំង​ពីរ​ទៅ​នឹង​កង​ទាំង​ពីរ​នៃ​ប្រដាប់​ពាក់​លើ​ទ្រូង។
\s5
\v 25 អ្នកត្រូវភ្ជាប់ចុងម្ខាងទៀតនៃខ្សែពីរជាមួយនឹងក្រចាប់ពីរទៀត។ បន្ទាប់មកអ្នកត្រូវភ្ជាប់របស់ទាំងនោះទៅនឹងប្រដាប់ពាក់លើដើមទ្រូងនៅខាងមុខ។
\v 26 អ្នកត្រូវធ្វើកងពីរពីមាស ហើយអ្នកដាក់កងនោះនៅលើជ្រុងទាំងពីរនៃប្រដាប់ពាក់លើដើមទ្រូង និងនៅលើជ្រុងដែលនៅជិតជាយខាងក្នុង។
\s5
\v 27 អ្នកត្រូវធ្វើកងពីមាសពីរថែមទៀត ហើយអ្នកត្រូវភ្ជាប់កងនោះទៅនឹងខាងក្រោមនៃខ្សែចងស្មាពីនៅខាងមុខអាវអេផូដ ជិត​កន្លែង​ដែល​ខ្សែ​ស្មា​ភ្ជាប់​គ្នា និង​ខាង​លើ​ខ្សែ​អាវអេផូឌ​ដែរ។
\v 28 ពួកគេត្រូវចងប្រដាប់ពាក់លើដើមទ្រូងដោយភ្ជាប់កងទៅនឹងកងរបស់អាវអេផូដចងដោយខ្សែពណ៌ស្វាយ ដើម្បីវាអាចភ្ជាប់ប្រដាប់ពាក់លើដើមទ្រូង ស្ថិតនៅលើខ្សែក្រវាត់។ ធ្វើបែបនេះ ដើម្បីឲ្យប្រដាប់ពាក់លើដើមទ្រូងអាចរបូតពីអាវអេផូដឡើយ។
\s5
\v 29 បន្ទាប់មក លោកអ៊ើរ៉ុនត្រូវចូលទៅក្នុងទីបរិសុទ្ធបំផុត គាត់ត្រូវយកឈ្មោះជនជាតិអ៊ីស្រាអែលដែលឆ្លាក់នៅលើដួងចិត្តរបស់គាត់គឺនៅលើប្រដាប់ពាក់លើដើមទ្រូង ដើម្បីវិនិច្ឆ័យ ដើម្បីបន្តរំលឹកនៅចំពោះព្រះអម្ចាស់។
\v 30 អ្នកត្រូវ​ដាក់​យូរីម និង​ធូមីម ទៅ​ក្នុង​ប្រដាប់​ពាក់​លើ​ទ្រូង​ សម្រាប់​វិនិច្ឆ័យ ដើម្បី​ឲ្យ​វត្ថុ​ទាំង​នេះ​ស្ថិត​នៅ​ជាប់​នឹង​ដួងចិត្ត​អើរ៉ុន​ជានិច្ច នៅ​ពេល​គាត់​ចូល​មក​រក​ព្រះអម្ចាស់។ ដូច្នេះ អើរ៉ុន​ត្រូវ​ពាក់​គ្រឿង​សម្រាប់​វិនិច្ឆ័យ​ជន‌ជាតិ​អ៊ីស្រា‌អែល​ជាប់​នឹង​ដួងចិត្តរបស់គាត់នៅចំពោះព្រះអម្ចាស់ជានិច្ច។
\s5
\v 31 អ្នកត្រូវធ្វើអាវអេផូដមួយវែងដែលមានពណ៌ស្វាយ។ ត្រូវបើកប្រឡោះសម្រាប់ក្បាល ហើយនិង​ប្រឡោះ​មួយ​ចំ​កណ្ដាល​។
\v 32 ត្រូវ​ដេរ‌រឹម​ជុំ‌វិញ​ប្រឡោះ​នោះ ដើម្បី​កុំ​ឲ្យ​រហែក។ ការនេះត្រូវ​ដេរ​តាម​របៀប​ដែល​គេ​ដេរ​ជាយ​អាវ​ស្បែក។
\s5
\v 33 នៅជាយខាងក្រោម អ្នកត្រូវធ្វើផ្លែទទឹមពីអំបោះពណ៌ខៀវ ពណ៌ស្វាយ និងពណ៌ក្រហមទុំនៅជុំវិញ។ ត្រូវចងឆ្លាស់គ្នានឹងកណ្តឹងមាសនៅជុំវិញ។
\v 34 ត្រូវមានកណ្តឹងមាសមួយ និងផ្លែទទឹមមួយ កណ្តឹងមាសមួយ និងផ្លែទទឹមមួយនៅព័ទ្ធជុំវិញជាយខាងក្រោមអាវវែង។
\v 35 អាវវែងត្រូវពាក់លើអ៊ើរ៉ុន នៅពេលគាត់បម្រើ ដើម្បីឲ្យសម្លេងរបស់វាអាចឮ ពេលគាត់ចូលទៅក្នុងទីបរិសុទ្ធនៅចំពោះព្រះអម្ចាស់ និងពេលគាត់ចាកចេញ។ ធ្វើដូច្នេះ គាត់នឹងមិនត្រូវស្លាប់ឡើយ។
\s5
\v 36 អ្នកត្រូវធ្វើស្លាកមួយពីមាសសុទ្ធ ហើយឆ្លាក់លើវា ដូចជាត្រាមួយថា «វិសុទ្ធថ្វាយព្រះអម្ចាស់»។
\v 37 អ្នកត្រូវភ្ជាប់ស្លាកនេះជាមួយនឹងខ្សែពណ៌ខៀវភ្ជាប់នឹងឈ្នូតក្បាលផ្នែកខាងមុខ។
\v 38 ត្រូវពាក់វានៅលើក្បាលរបស់អ៊ើរ៉ុន គាត់ផ្ទុកបាបផ្សេងៗដែលជាប់ពាក់ព័ន្ធនឹងតង្វាយបរិសុទ្ធ ដែលជនជាតិអ៊ីស្រាអែលត្រូវញែកដោយឡែកថ្វាយព្រះអម្ចាស់។ ឈ្នួតក្បាលត្រូវពាក់នៅពីលើក្បាលរបស់គាត់ជានិច្ច ដើម្បីឲ្យព្រះអម្ចាស់បានទទួលតង្វាយរបស់ពួកគេ។
\s5
\v 39 អ្នកត្រូវធ្វើអាវខ្លួនពីក្រណាត់ដ៏ល្អ ហើយអ្នកត្រូវធ្វើឈ្នូតក្បាលមួយពីក្រណាត់ដ៏ល្អដែរ។ អ្នកត្រូវធ្វើខ្សែក្រវាត់មួយដើម្បីពាក់ឈៀង។
\s5
\v 40 សម្រាប់កូនប្រុសៗរបស់អ៊ើរ៉ុនវិញ អ្នកត្រូវធ្វើអាវធំ ខ្សែ​ក្រវាត់ និង​ឈ្នួត​ក្បាល ដើម្បីជាកិត្តិយស និងភាពថ្លៃថ្នូរដល់ពួកគេ។
\v 41 អ្នកត្រូវស្លៀកពាក់ឲ្យលោកអ៊ើរ៉ុន បងប្រុសរបស់អ្នក ហើយនិងកូនប្រុសៗដែលនៅជាមួយគាត់។ អ្នកត្រូវចាក់ប្រេងលើពួកគេ​ និងតែងតាំងពួកគេ ព្រមទាំងញែកពួកគេដោយឡែកសម្រាប់យើង ដើម្បីឲ្យពួកគេបម្រើយើងក្នុងមុខងារជាបូជាចារ្យ។
\s5
\v 42 អ្នកត្រូវធ្វើខោក្នុងពីអំបោះធ្មៃ ដើម្បីគ្របបាំងកេរ្តិ៍ខ្មាសរបស់ពួកគេ ខោក្នុងនោះ នឹងគ្របបាំងពីចង្កេះដល់ភ្លៅ។
\v 43 លោកអ៊ើរ៉ុន និងកូនប្រុសៗរបស់គាត់ត្រូវស្លៀកសម្លៀកបំពាក់ទាំងនេះ នៅពេលពួកគេចូលទៅក្នុងព្រះពន្លានៃត្រសាលប្រជុំ ឬនៅពេលពួកគេចូលទៅកន្លែងថ្វាយយញ្ញបូជានៅក្នុងទីបរិសុទ្ធ។ ពួកគេត្រូវធ្វើបែបនេះ ដើម្បីកុំឲ្យពួកគេធ្វើខុស ឬពួកគេមិនត្រូវស្លាប់ឡើយ។ នេះគឺជាច្បាស់ដែលសិ្ថតស្ថេររៀងរហូតតទៅ សម្រាប់លោកអ៊ើរ៉ុន និងពូជពង្សដែលនៅក្រោយគាត់។
\s5
\c 29
\cl ជំពូក​ ២៩
\p
\v 1 ឥឡូវនេះ នេះគឺជាអ្វីដែលអ្នកត្រូវធ្វើ ដើម្បីញែកពួកគេសម្រាប់យើង ដើម្បីឲ្យពួកគេបានបម្រើដល់យើងក្នុងមុខងារជាបូជាចារ្យ។
\v 2 ចូរយកគោឈ្មោលមួយ ហើយនិងចៀមឈ្មោលពីរដែលល្អឥតខ្ចោះ ត្រូវធ្វើនំប៉័ងឥតមេ និងនំឥតមេលាយជាមួយប្រេង។ ត្រូវធ្វើនំដោយប្រើម្សៅយ៉ាងម៉ដ្ត។
\s5
\v 3 អ្នកត្រូវដាក់ពួកគេនៅក្នុងល្អីមួយ ចូរនាំនំដែលនៅក្នុងល្អីនោះ ហើយត្រូវថ្វាយនំនោះជាមួយនឹងគោឈ្មោល និងចៀមឈ្មោលពីរ។
\v 4 អ្នកត្រូវយកអ៊ើរ៉ុន និងកូនប្រុសៗរបស់គាត់មកចូលតាមច្រកទ្វារចូលទៅពន្លាជួបជុំ។ អ្នកត្រូវលាងទឹកដល់អ៊ើរ៉ុន និងកូនប្រុសៗរបស់គាត់។
\s5
\v 5 អ្នកត្រូវយកសម្លៀកបំពាក់ ហើយពាក់ដល់អ៊ើរ៉ុន គឺអាវក្នុង អាវវែងអេផូដ និងប្រដាប់ពាក់លើដើមទ្រូង ត្រូវក្រវាត់អេផូដនៅជុំវិញគាត់។
\v 6 អ្នកត្រូវឈ្នួតក្បាលនៅលើក្បាលរបស់គាត់ ហើយដាក់មកុដបរិសុទ្ធនៅលើឈ្នួតក្បាលនោះ។
\v 7 បន្ទាប់មក ត្រូវចាក់ប្រេង ហើយបង្ហូរវានៅលើក្បាលរបស់គាត់ ត្រូវចាក់ប្រេងលើគាត់បែបនេះឯង។
\s5
\v 8 អ្នកត្រូវនាំកូនប្រុសៗរបស់គាត់ ហើយពាក់អាវលើពួកគេ។ អ្នកត្រូវស្លៀកពាក់ឲ្យអ៊ើរ៉ុន និងកូនប្រុសៗរបស់គាត់ជាមួយនឹងខ្សែក្រវាត់ ហើយពាក់មកុដលើពួកគេ។
\v 9 កិច្ចការរបស់បូជាចារ្យគឺជាកម្មសិទ្ធិរបស់ពួកគេ គឺជាច្បាប់ស្ថិតស្ថេរជានិច្ច។ អ្នកត្រូវតែងតាំងអ៊ើរ៉ុន និងកូនប្រុៗរបស់គាត់ ដើម្បីឲ្យពួកគេបានបម្រើយើង។
\s5
\v 10 អ្នកត្រូវនាំគោឈ្មោលមកនៅចំពោះព្រះពន្លានៃការជួបជុំ ហើយអ៊ើរ៉ុន និងកូនប្រុសៗរបស់គាត់ ត្រូវដាក់ដៃលើក្បាលរបស់វា។
\v 11 អ្នកត្រូវសម្លាប់គោឈ្មោលនោះនៅចំពោះព្រះអម្ចាស់នៅច្រកទ្វារចូលទៅព្រះពន្លានៃការជួបជុំ។
\s5
\v 12 អ្នកត្រូវយកឈាមគោឈ្មោលខ្លះ ហើយដាក់វាទៅលើស្នែងនៃកន្លែងថ្វាយយញ្ញបូជាជាមួយនឹងម្រាមដៃរបស់អ្នក ហើយអ្នកត្រូវចាក់ឈាមដែលនៅសល់ទៅលើជើងទ្រកន្លែងថ្វាយយញ្ញបូជា។
\v 13 អ្នកត្រូវយកខ្លាញ់ទាំងអស់ដែលនៅជាប់គ្រឿងក្នុង និងនៅជាប់ថ្លើម និងនៅជាប់គ្រលៀនទាំងពីរ គឺជាខ្លាញ់នៅជាប់ទាំងនេះ ចូរដុតវាចោលទាំងអស់នៅលើកន្លែងថ្វាយយញ្ញបូជា។
\v 14 ប៉ុន្តែ ចំណែកសាច់គោ និងស្បែក និងលាមករបស់វា អ្នកត្រូវដុតវាចោលនៅខាងក្រៅជំរំ។ វាគឺជាតង្វាយលោះបាប។
\s5
\v 15 អ្នកត្រូវយកចៀមឈ្មោលមួយមកដែរ ហើយអ៊ើរ៉ុន និងកូនប្រុសៗរបស់គាត់ត្រូវដាក់ដៃរបស់ពួកគេនៅលើក្បាលរបស់វា។
\v 16 អ្នកត្រូវសម្លាប់ចៀមឈ្មោលនោះ បន្ទាប់មក យកឈាមរបស់វា និងប្រោះវានៅលើជ្រុងទាំងបួននៃកន្លែងថ្វាយយញ្ញបូជា។
\v 17 អ្នកត្រូវកាត់ចៀមឈ្មោលជាដុំៗ ជាមួយនឹងក្បាលរបស់វាដែលនៅលើកន្លែងថ្វាយយញ្ញបូជា។
\v 18 បន្ទាប់មក ត្រូវដុតចៀមឈ្មោលនោះទាំងមូល។ វាគឺជាយញ្ញបូជាដុតថ្វាយព្រះអម្ចាស់ ហើយជាក្លិនឈ្ងុយ យញ្ញបូជានេះ ត្រូវដុតថ្វាយព្រះអម្ចាស់។
\s5
\v 19 បន្ទាប់មក អ្នកត្រូវយកចៀមឈ្មោលមួយទៀត ហើយអ៊ើរ៉ុន និងកូនប្រុសៗរបស់គាត់ត្រូវដាក់ដៃទៅលើក្បាលរបស់វា។
\v 20 បន្ទាប់មក អ្នកត្រូវសម្លាប់ចៀមឈ្មោលនោះ ហើយត្រូវយកឈាមរបស់វាខ្លះ។ ដើម្បីលាបពីលើស្លៀកត្រចៀកស្តាប់ លើមេដៃស្តាប់ និងលើមេជើងស្តាប់របស់ពួកគេ។ បន្ទាប់មក អ្នកត្រូវប្រោះឈាមនោះទៅលើកន្លែងថ្វាយយញ្ញបូជាគ្រប់ជ្រុង។
\s5
\v 21 អ្នកត្រូវយកឈាមដែលនៅលើកន្លែងថ្វាយយញ្ញបូជា និងប្រេងសម្រាប់ចាក់ប្រេងតាំងខ្លះ ហើយប្រោះវាទាំងអស់លើអ៊ើរ៉ុន ហើយលើសម្លៀកបំពាក់កូនប្រុសៗរបស់គាត់ ព្រមទាំងប្រោះលើសម្លៀកបំពាក់ពួកគេផង។ ដូច្នេះ ត្រូវញែកអ៊ើរ៉ុនដោយឡែកសម្រាប់យើង រួមទាំងសម្លៀកបំពាក់របស់គាត់ និងលើកូនរបស់គាត់ ព្រមទាំងប្រោះលើសម្លៀកបំពាក់កូនប្រុសៗរបស់គាត់ដែរ។
\s5
\v 22 អ្នកត្រូវយកខ្លាញ់ចៀមឈ្មោល គឺជាខ្លាញ់ដែលជាប់កន្ទុយ ជាប់ជាមួយនឹងគ្រឿងក្នុង ជាប់ជាមួយនឹងថ្លេីម ជាប់ជាមួយក្រលៀនទាំងពីរ និងខ្លាញ់នៅភ្លៅស្តាំ ដ្បិត ចៀមឈ្មោលគឺធ្វើសម្រាប់ញែកបូជាចារ្យឲ្យយើង។
\v 23 ចូរយកនំប៉័ងមួយដុំ និងនំលាយប្រេងមួយដុំ ព្រមទាំងនំដែលនំប៉័ងដែលឥតមេចេញពីល្អីដែលនៅចំពោះព្រះអម្ចាស់។
\s5
\v 24 អ្នកត្រូវដាក់នំទាំងអស់នេះនៅលើដៃរបស់អ៊ើរ៉ុន និងដៃកូនប្រុសៗរបស់គាត់ ហើយគ្រវីនំទាំងនោះនៅចំពោះយើង ដ្បិតវាជាតង្វាយគ្រវីនៅចំពោះព្រះអម្ចាស់។
\v 25 ដូច្នេះ អ្នកត្រូវយកអាហារពីដៃរបស់ពួកគេ ហើយដុតវានៅលើកន្លែងថ្វាយយញ្ញបូជា ជាមួយនឹងតង្វាយដុត។ វានឹងធ្វើឲ្យមានក្លិនឈ្ងុយសម្រាប់យើង វាគឺជាតង្វាយដុតថ្វាយដល់យើង។
\s5
\v 26 អ្នកត្រូវយកសាច់ទ្រូងរបស់ចៀមឈ្មោលដែលបានថ្វាយ ហើយគ្រវីវា សម្រាប់ជាតង្វាយគ្រវីនៅចំពោះព្រះអម្ចាស់ ហើយវានឹងបានជាចំណែករបស់អ្នក។
\v 27 អ្នកត្រូវញែកសាច់ទ្រូងដោយឡែកសម្រាប់ជាតង្វាយគ្រវីដល់យើង ជាតង្វាយគ្រវី ហើយភ្លៅនោះ ត្រូវចែកដល់ពួកបូជាចារ្យ ទាំងសាច់ទ្រូង ដែលបានគ្រវី និងសាច់ភ្លៅដែលបានចែងដល់អ៊ើរ៉ុន និងកូនប្រុសៗរបស់គាត់។ នេះគឺជាច្បាប់សម្រាប់អ៊ើរ៉ុន និងកូនប្រុសៗរបស់គាត់។
\v 28 វានឹងត្រូវតង្វាយវិភាគទានពីប្រជាជនអ៊ីស្រាអែលថ្វាយដល់ព្រះអម្ចាស់ ពីតង្វាយមេត្រីរបស់ពួកគេ។
\s5
\v 29 សម្លៀកបំពាក់បរិសុទ្ធរបស់អ៊ីរ៉ុន ត្រូវតែរក្សាទុកឲ្យកូនប្រុសៗរបស់គាត់ដែលបន្តវេនពីគាត់។ ពួកគេត្រូវបានចាក់ប្រេងតាំងនៅលើពួកគេ ហើយតាំងពួកគេឡើងសម្រាប់យើង។
\v 30 បូជាចារ្យ ដែលទទួលតំណែងពីគាត់ គឺកូនប្រុសៗរបស់គាត់ គឺជាអ្នកដែលចូលទៅក្នុងត្រសាលនៃការជួបជុំ ដើម្បីបម្រើយើងនៅក្នុងទីបរិសុទ្ធ ត្រូវស្លៀកពាក់សម្លៀកបំពាក់នេះប្រាំពីរថ្ងៃ។
\s5
\v 31 អ្នកត្រូវយកចៀមឈ្មោលសម្រាប់ធ្វើពិធីតែងតាំងបូជាចារ្យសម្រាប់យើង ហើយស្ងោសាច់វានៅក្នុងទីបរិសុទ្ធ។
\v 32 អ៊ើរ៉ុន និងកូនប្រុសៗរបស់គាត់ត្រូវហូបសាច់ចៀមឈ្មោល និងនំប៉័ងដែលនៅក្នុងល្អី ដែលនៅច្រកចូលត្រសាលនៃការជួបជុំ។
\v 33 ពួកគេត្រូវហូបសាច់ និងនំប៉័ងដែលបានថ្វាយសម្រាប់លោះពួកគេ និងតែងតាំងពួកគេ ព្រមទាំងញែកពួកគេដោយឡែកសម្រាប់យើង។ អ្នកផ្សេងទៀតមិនអាចហូបអាហារនេះបានទេ ព្រោះពួកគេរាប់អាហារនេះថាជាអាហារបរិសុទ្ធសម្រាប់យើង និងជាអាហារដែលបម្រុងទុកសម្រាប់យើង។
\v 34 ប្រសិនបើ សាច់នៃពិធីតែងតាំងនេះនៅសល់ ឬនំប៉័ងណានៅសល់ រហូតដល់ព្រឹកបន្ទាប់ ឬនំប៉័ងនៅសល់ដល់ព្រឹកបន្ទាប់ ដូច្នេះ អ្នកត្រូវដុតវាចោល។ មិនត្រូវហូបវាឡើយ ដោយសារវាបានញែកដោយឡែកសម្រាប់យើង។
\s5
\v 35 អ្នកត្រូវធ្វើបែបនេះ គឺត្រូវធ្វើតាមគ្រប់ទាំងអស់ដែលយើងបានបង្គាប់ឲ្យអ្នកធ្វើ អ្នកត្រូវប្រព្រឹត្តនឹងអ៊ើរ៉ុន និងកូនប្រុសៗរបស់គាត់បែបនេះ។
\v 36 អ្នកត្រូវត្រៀមពួកគេប្រាំពីរថ្ងៃ។ អ្នកត្រូវថ្វាយយញ្ញបូជាលោះបាប ពីគោឈ្មោលមួយ។ អ្នកត្រូវសម្អាតកន្លែងថ្វាយយញ្ញបូជា ដោយធ្វើពិធីលោះបាបសម្រាប់វា ហើយអ្នកត្រូវចាក់ប្រេងលើវាដើម្បីញែងវាដោយឡែកដល់យើង។
\v 37 នៅក្នុងរយៈពេលប្រាំពីរថ្ងៃ អ្នកត្រូវធ្វើពិធីលោះបាបសម្រាប់កន្លែងថ្វាយយញ្ញបូជា និងញែកវាដោយឡែកថ្វាយព្រះអម្ចាស់។ បន្ទាប់មក កន្លែងថ្វាយយញ្ញបូជានឹងត្រូវបានញែកដោយឡែកសម្រាប់យើង។ អ្វីក្តីដែលប៉ះកន្លែងថ្វាយយញ្ញបូជានោះនឹងត្រូវញែកដោយឡែកសម្រាប់ព្រះអម្ចាស់ដែរ។
\s5
\v 38 អ្នកត្រូវថ្វាយរាល់ថ្ងៃនៅកន្លែងថ្វាយយញ្ញបូជា ចៀមឈ្មោលពីរមានអាយុពីរឆ្នាំ។
\v 39 ចៀមឈ្មោលមួយ ថ្វាយនៅពេលព្រឹក ហើយចៀមឈ្មោលមួយទៀតថ្វាយនៅពេលល្ងាចបន្ទាប់ពីថ្ងៃលិច។
\s5
\v 40 ចៀមឈ្មោលទីមួយ ត្រូវ​យក​ម្សៅយ៉ាងម៉ដ្ដ​ចំនួន​មួយ​ភាគ​ដប់​នៃ​អេផាយលាយ​ជា​មួយ​ប្រេង​អូលីវ​ដ៏​ល្អ​មួយ​ភាគ​បួន​នៃ​ហ៊ីន ហើយលាយ​ស្រា​ទំពាំង‌បាយជូរមួយ​ភាគ​បួន​នៃ​ហ៊ីន ទុកជាតង្វាយច្រូច។
\s5
\v 41 អ្នកត្រូវថ្វាយចៀមទីពីរនៅពេលថ្ងៃលិច។ អ្នកត្រូវថ្វាយតង្វាយធញ្ញជាតិ ដូចនៅពេលព្រឹកដែរ ហើយតង្វាយច្រូចដូចគ្នាដែរ។ ទាំងនេះគឺជាតង្វាយដុតដែលត្រូវធ្វើឡើងសម្រាប់យើង ដើម្បីធ្វើឲ្យមានក្លិនឈ្ងុយដល់យើង។
\v 42 ទាំងនេះគឺជាតង្វាយដុតរាល់ថ្ងៃនៅគ្រប់ជំនាន់របស់អ្នក នៅត្រង់ច្រក់ផ្លូវចូលត្រសាលនៃការជួបជុំនៅចំពោះព្រះអម្ចាស់ ជាកន្លែងដែលយើងជួបអ្នក ហើយនិយាយជាមួយអ្នកនៅទីនោះ។
\s5
\v 43 នោះជាកន្លែងដែលយើងជួបជាមួយជនជាតិអ៊ីស្រាអែល ព្រះពន្លាត្រូវញែកដោយឡែកសម្រាប់យើង ដោយសារសិរីល្អរបស់យើង។
\v 44 យើងនឹងញែកត្រសាលនៃការជួបជុំ និងកន្លែងថ្វាយយញ្ញបូជា ដ្បិត របស់ទាំងនេះគឺជាកម្មសិទ្ធិរបស់យើងតែម្នាក់គត់។ យើងនឹងញែកអ៊ើរ៉ុន និងកូនប្រុសៗរបស់គាត់ដោយឡែក​ដើម្បីបម្រើយើងក្នុងមុខងារជាបូជាចារ្យ។
\s5
\v 45 យើងនឹងរស់នៅក្នុងចំណោមជនជាតិអ៊ីស្រាអែល ហើយយើងនឹងធ្វើជាព្រះជាម្ចាស់របស់ពួកគេ។
\v 46 ពួកគេនឹងដឹងថា យើងគឺជាព្រះអម្ចាស់ ជាព្រះជាម្ចាស់របស់ពួកគេ ដែលបាននាំពួកគេចេញពីទឹកដីអេស៊ីប ដើម្បីឲ្យយើងបានរស់នៅក្នុងចំណោមពួកគេ។ យើងគឺជាព្រះអម្ចាស់ គឺជាព្រះជាម្ចាស់របស់ពួកគេ។
\s5
\c 30
\cl ជំពូក ៣០
\p
\v 1 អ្នកត្រូវធ្វើកន្លែងថ្វាយយញ្ញបូជាគ្រឿងក្រអូប។ អ្នកត្រូវធ្វើវាពីឈើនាងនួន។
\v 2 ត្រូវមានបណ្តោយមានប្រវែងមួយហត្ថ និងទទឹងមួយហត្ថ។ ត្រូវធ្វើជារាងការ៉េ ហើយកម្ពស់របស់វាត្រូវធ្វើប្រវែងពីរហត្ថ។ ស្នែងរបស់កន្លែងថ្វាយគ្រឿងក្រអូបនោះ ត្រូវធ្វើភ្ជាប់នឹងតួនៃកន្លែងថ្វាយគ្រឿងក្រអូបនោះ។
\s5
\v 3 អ្នកត្រូវស្រោមកន្លែងថ្វាយយញ្ញបូជាគ្រឿងក្រអូបនោះពីមាសសុទ្ធ គឺត្រូវស្រោបពីលើ ពីចំហៀងទាំងសងខាង និងពីលើស្នែងផង។ អ្នកត្រូវធ្វើគែមមាសព័ទ្ធជុំវិញវា។
\v 4 អ្នកត្រូវធ្វើកងពីរភ្ជាប់ជាមួយវានៅខាងក្រោមគែមនោះម្ខាងពីរទាំងសងខាង។ កងត្រូវដើម្បីស៊កឈើស្នែង ដើម្បីសែងកន្លែងថ្វាយយញ្ញបូជា។
\s5
\v 5 អ្នកត្រូវធ្វើឈើស្នេងពីឈើនាងនួន ហើយអ្នកត្រូវស្រោបឈើនោះពីមាស។
\v 6 អ្នកត្រូវដាក់គ្រឿងក្រអូបនៅលើកន្លែងថ្វាយយញ្ញបូជានោះ នៅពីមុខវាំងននដែលនៅក្បែរហិបនៃសម្ពន្ធមេត្រី។ វានឹងនៅពីមុខទីសន្តោសប្រោសដែលគ្របពីលើហិបនៃសម្ពន្ធមេត្រី ជាកន្លែងដែលយើងនឹងជួបជាមួយអ្នក។
\s5
\v 7 អ៊ើរ៉ុនត្រូវដុតគ្រឿងក្រអូបរៀងរាល់ព្រឹក។ គាត់ត្រូវរៀបចំចង្កៀង ហើយក៏ជាអ្នកដុតចង្កៀងដែរ។
\v 8 ហើយអ៊ើរ៉ុននឹងដុតគ្រឿងក្រអូបនៅពេលល្ងាចជាប្រចាំ ថ្វាយដល់ព្រះអម្ចាស់ដែរ នៅគ្រប់ជំនាន់របស់អ្នក។
\v 9 ប៉ុន្តែ អ្នកមិនត្រូវដុតគ្រឿងក្រអូបណាផ្សេងទៀតនៅលើកន្លែងថ្វាយយញ្ញបូជាគ្រឿងក្រអូប ឬតង្វាយដុត ឬតង្វាយធញ្ញជាតិឡើយ។ អ្នកមិនត្រូវចាក់តង្វាយច្រូចនៅលើវាឡើយ។
\s5
\v 10 អ៊ើរ៉ុនត្រូវធ្វើពិធីលោះបាបនៅលើស្នែងរបស់វា ម្តងមួយឆ្នាំ។ ជាមួយនឹងតង្វាយលោះបាប គាត់ត្រូវធ្វើពិធីលោះបាបសម្រាប់វាមួយឆ្នាំម្តង នៅគ្រប់ជំនាន់របស់អ្នក។ ត្រូវញែកវាដោយឡែកថ្វាយព្រះអម្ចាស់»។
\s5
\v 11 ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេ ដោយបន្ទូលថា៖
\v 12 «នៅពេលអ្នកធ្វើជំរឿនជនជាតិអ៊ីស្រាអែល មនុស្សម្នាក់ៗត្រូវថ្វាយជាថ្លៃលោះសម្រាប់ជីវិតរបស់គាត់ថ្វាយដល់ព្រះអម្ចាស់។ អ្នកត្រូវធ្វើការនេះ បន្ទាប់ពីជំរឿនពួកគេហើយ ធ្វើដូច្នេះ ដើម្បីកុំឲ្យមានគ្រោះកាចកើតឡើងក្នុងចំណោមពួកគេ នៅពេលអ្នកជំរឿនពួកគេ។
\v 13 មនុស្សគ្រប់គ្នាដែលបានរាប់យើងនៅក្នុងជំរឿនគឺត្រូវបង់ថ្លៃ​កន្លះសេកែល តាម​ខ្នាត​សេកែល​ដែល​ប្រើ​នៅក្នុង​ទី​បរិសុទ្ធ (មួយ​សេកែល​ស្មើនឹង​ម្ភៃ​កេរ៉ា)។ កន្លះ​សេកែល​នេះ​ ជា​តង្វាយ​ថ្វាយ​ដល់ព្រះអម្ចាស់។
\v 14 មនុស្សគ្រប់គ្នាដែលបានរាប់ហើយ គឺចាប់ពីអាយុម្ភៃឆ្នាំឡើងទៅ ត្រូវថ្វាយតង្វាយនេះដល់យើង។
\s5
\v 15 នៅពេលប្រជាជនថ្វាយតង្វាយនេះដល់យើង ដើម្បីធ្វើជាយញ្ញបូជាលោះបាបសម្រាប់ជីវិតរបស់ពួកគេ អ្នកមានមិនអាចថ្វាយលើសពីកន្លះសេកែលទេ ហើយអ្នកក្រក៏មិនអាចថ្វាយតិចជាកន្លះសេកែលដែរ។
\v 16 អ្នកត្រូវទទួលប្រាក់នៃតង្វាយលោះបាបនេះពីជនជាតិអ៊ីស្រាអែល ហើយអ្នកត្រូវប្រាក់ទាំងនេះទៅប្រើនៅក្នុងត្រសាលនៃការជួបជុំ។ វាគឺជាការរំលឹកដល់ជនជាតិអ៊ីស្រាអែលនៅចំពោះយើង ដើម្បីធ្វើជាតង្វាយលោះបាបសម្រាប់ជីវិតរបស់អ្នក»។
\s5
\v 17 ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេ ហើយបន្ទូលថា៖
\v 18 «អ្នកត្រូវធ្វើអាងមួយយ៉ាងធំពីលង្ហិន និងជើងទ្រមួយពីលង្ហិនដែរ អាងមួយនោះសម្រាប់លាងសម្អាត។ អ្នកត្រូវដាក់វានៅចន្លោះត្រសាលនៃការជួបជុំ និងកន្លែងថ្វាយយញ្ញបូជា ហើយអ្នកត្រូវដាក់ទឹកនៅក្នុងអាងនោះ។
\s5
\v 19 លោកអ៊ើរ៉ុន និងកូនប្រុសៗរបស់គាត់ត្រូវលាងសម្អាតដៃ និងជើងរបស់ពួកគេជាមួយទឹកនៅក្នុងអាងនោះ។
\v 20 នៅពេលពួកគេចូលទៅក្នុងត្រសាលនៃការជួបជុំ ឬនៅពេលពួកគេចូលទៅជិតកន្លែងថ្វាយយញ្ញបូជា ដើម្បីបម្រើយើង ដោយថ្វាយតង្វាយដុត ពួកគេត្រូវលាងសម្អាតដោយទឹក ដើម្បីកុំឲ្យពួកគេបានស្លាប់ឡើយ។
\v 21 ពួកគេត្រូវលាងសម្អាតដែ និងជើងរបស់ពួកគេ ដើម្បីកុំឲ្យពួកគេស្លាប់ឡើយ។ នេះគឺជាច្បាប់ដ៏នូវអស់កល្បសម្រាប់អ៊ើរ៉ុន​ និងពូជពង្សរបស់គាត់ នៅគ្រប់ជំនាន់របស់ពួកគេ»។
\s5
\v 22 ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេ ដោយបន្ទូលថា៖
\v 23 «ចូរយកគ្រឿងក្រអូបដែលល្អ ចំនួនប្រាំរយសេកែលនៃជ័រ​ល្វីង‌ទេស​ មានឈើយីហុបផ្អែមចំនួន ២៥០ សេកែល និង អំពៅផ្អែមចំនួន ២៥០​សេកែលដែរ។
\v 24 ឈើនាងនួនចំនួនប្រាំរយសេកែល តាមរង្វាល់របស់ទម្ងន់សេកែលនៅក្នុងទីសក្ការៈ ហើយនិងប្រេងចំនួនមួយប្រាំបីកំប៉ុង។
\v 25 អ្នកត្រូវធ្វើចាក់ប្រេងតាំងជាមួយនឹងគ្រឿងផ្សំទាំងនេះ ធ្វើជាគ្រឿងក្រអូប។ វានឹងក្លាយជាប្រេងតាំងបរិសុទ្ធ ដែលបានសម្រាំងសម្រាប់យើង។
\s5
\v 26 អ្នកត្រូវចាក់ប្រេងនៅលើ ត្រសាលនៃការជួបជុំជាមួយនឹងប្រេងនេះ ដូចចាក់ប្រេងនៅលើហិបនៃសម្ពន្ធមេត្រីដែរ
\v 27 តុ និងសម្ភារផ្សេងៗ ជើងចង្កៀង និងរបស់ផ្សេងទៀត កន្លែងថ្វាយគ្រឿងក្រអូប
\v 28 កន្លែងថ្វាយយញ្ញបូជាជាមួយនឹងរបស់ផ្សេងៗ និងអាងជាមួយនឹងជើងរបស់វាដែរ។
\s5
\v 29 អ្នកត្រូវញែករបស់ទាំងនោះសម្រាប់យើង ដើម្បីឲ្យរបស់ទាំងនោះបានបរិសុទ្ធសម្រាប់យើង។ អ្វីក្តីដែលប៉ះរបស់នោះនឹងបានបរិសុទ្ធដែរ។
\v 30 អ្នកត្រូវចាក់ប្រេងលើអ៊ើរ៉ុន និងកូនប្រុសៗរបស់គាត់ ហើយត្រូវញែកពួកគេដោយឡែកសម្រាប់យើង ដើម្បីឲ្យពួកគេបានបម្រើយើង ក្នុងមុខងារជាពួកបូជាចារ្យ។
\v 31 អ្នកត្រូវប្រាប់ទៅជនជាតិអ៊ីស្រាអែលថា៖ «នេះគឺជាប្រេងនៃការចាក់ប្រេងតាំងដែលត្រូវញែកដោយឡែកថ្វាយព្រះអម្ចាស់ នៅក្នុងគ្រប់ជំនាន់របស់អ្នករាល់គ្នា។
\s5
\v 32 មិនត្រូវយកវាទៅលាបលើស្បែករបស់មនុស្សឡើយ ឬមិនត្រូវធ្វើប្រេងណាផ្សេងទៀតដែលមានលក្ខណដូចជាប្រេងនេះឡើយ ដោយសារវាជាប្រេងដែលញែកដោយឡែកថ្វាយព្រះអម្ចាស់។
\v 33 អ្នកត្រូវរាប់វាទុកជារបស់បរិសុទ្ធ។ អ្នកណាដែលធ្វើទឹកអប់ដូចចាក់ ឬអ្នកណាដែលយកវាទៅលាបលើនរណាម្នាក់ ត្រូវកាត់អ្នកនោះចេញពីប្រជាជនរបស់ខ្លួន»។
\s5
\v 34 ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេថា៖ «ចូរយកគ្រឿងក្រអូបទាំងនេះ គឺ​ពុំ​សែន​ទេស សន្ទះ​ក្រអូប ហើយ​កប៌ូរ និង​កំញាន​សុទ្ធ គ្រឿង​នីមួយៗ​ត្រូវ​ឲ្យ​ស្មើ​គ្នា។
\v 35 ចូរធ្វើវាឲ្យទៅជាទម្រង់នៃគ្រឿងក្រអូប កិនវាឲ្យទៅជាគ្រឿងក្រអូបដោយបង់អំបិល ចម្រាញ់វាឲ្យស្អាត ហើយបរិសុទ្ធ។
\v 36 អ្នកត្រូវកិនឲ្យម៉ដ្តលាយចូលគ្នា។ ចូរដាក់វាមួយចំណែកនៅខាងមុខហិបនៃទីបន្ទាល់ ដែលនៅខាងក្នុងត្រសាលនៃការជួបជុំ ជាកន្លែងដែលយើងនឹងជួបអ្នក។ អ្នកត្រូវការពារវាជារបស់បរិសុទ្ធសម្រាប់យើង។
\s5
\v 37 អ្នកមិនត្រូវធ្វើគ្រឿងក្រអូបណាដែលមានលក្ខណដូចជារបស់នេះ សម្រាប់អ្នកឡើយ។ អ្នកត្រូវរាប់គ្រឿងក្រអូបនេះថាបរិសុទ្ធសម្រាប់អ្នក។
\v 38 អ្នកណាដែលធ្វើអ្វីៗដែលដូចវា ដើម្បីប្រើជាគ្រឿងក្រអូប ត្រូវកាត់អ្នកនោះចេញពីប្រជាជនរបស់គាត់»។
\s5
\c 31
\cl ជំពូក ៣១
\p
\v 1 ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេថា៖
\v 2 «មើល៍ យើងបានហៅ​បេតសា‌លាល ជា​កូន​របស់​យូរី និង​ជា​ចៅ​របស់​ហ៊ើរ ក្នុង​កុល‌សម្ព័ន្ធ​យូដាចំឈ្មោះ។
\s5
\v 3 យើងបានបំពេញបេតសាលាល ដោយវិញ្ញាណរបស់យើង យើងបានប្រទានឲ្យគាត់មានប្រាជ្ញា ការយល់ដឹង និងចំណេះដឹង សម្រាប់ធ្វើការគ្រប់មុខ
\v 4 ដើម្បីធ្វើគម្រោង និងចេះធ្វើមាស ប្រាក់ និងលង្ហិន
\v 5 ឲ្យចេះច្នៃ និងដាំត្បូង ព្រមទាំងចេះឆ្លាក់ឈើផង គឺចេះធ្វើការគ្រប់មុខ។
\s5
\v 6 យើង​ក៏​បាន​ជ្រើសរើស​អូហូ‌លីអាប់ ​កូន​របស់​អហ៊ី‌សាម៉ាក មកពី​កុល‌សម្ព័ន្ធ​ដាន់​ឲ្យ​ជួយ​គាត់​ដែរ។ យើងបាន​ដាក់ឲ្យគាត់មានជំនាញនៅក្នុងចិត្តរបស់អស់អ្នកដែលមានប្រាជ្ញា ដើម្បីឲ្យពួកគេអាចធ្វើអ្វីៗគ្រប់យ៉ាងដែលយើងបានបង្គាប់ដល់អ្នក។
\v 7 ការនេះ រួមទាំងត្រសាលនៃការជួបជុំ ហិបនៃទីបន្ទាល់ ទីសន្តោសប្រោសនៅលើហិប និងគ្រប់ទាំងគ្រឿងសម្ភារនៅក្នុងព្រះពន្លាផង
\v 8 មាន តុ និងសម្ភារផ្សេងៗដែលត្រូវប្រើជាមួយវា ជើងចង្កៀងពីមាសសុទ្ធ និងសម្ភាររបស់វាទាំងអស់ កន្លែងថ្វាយគ្រឿងក្រអូប
\v 9 កន្លែងថ្វាយយញ្ញបូជា ជាមួយនឹងសម្ភាររបស់វាទាំងអស់ និងអាងទឹកធំនិងជើងរបស់វា។​
\s5
\v 10 ការនេះ បូករួមជាមួយនឹងសម្លៀកបំពាក់ គឺសម្លៀកបំពាក់បរិសុទ្ធសម្រាប់អ៊ើរ៉ុន ជាបូជាចារ្យ និងកូនប្រុសៗរបស់គាត់ទាំងអស់ ដែលបានត្រៀមទុកសម្រាប់យើង ដើម្បីឲ្យពួកគេបានបម្រើយើងក្នុងមុខងារជាបូជាចារ្យ។
\v 11 ការនេះ បូករួមជាមួយនឹងប្រេងសម្រាប់ចាក់ប្រេងតាំង និងគ្រឿងក្រអូបសម្រាប់ទីបរិសុទ្ធ។ ពួក​សិប្បករទាំងនេះ ត្រូវធ្វើរបស់ទាំងអស់នេះ ដូចដែលយើងបានបង្គាប់ដល់អ្នក»។
\s5
\v 12 ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេ ដោយបន្ទូលថា៖
\v 13 «ចូរប្រាប់ជនជាតិអ៊ីស្រាអែលថា «អ្នករាល់គ្នាត្រូវរក្សាថ្ងៃសប្ប័ទរបស់ព្រះអម្ចាស់ ដ្បិត ថ្ងៃសប្ប័ទគឺជាទីសម្គាល់រវាងព្រះអង្គ និងអ្នករាល់គ្នា គ្រប់ជំនាន់តរៀងទៅ ដើម្បីឲ្យអ្នករាល់គ្នា​អាចដឹងថាព្រះអង្គគឺជាព្រះអម្ចាស់ ដែលបានញែកអ្នករាល់គ្នាសម្រាប់ព្រះអង្គ។
\v 14 ដូច្នេះ អ្នកត្រូវរក្សាថ្ងៃសប្ប័ទ ដ្បិត អ្នករាល់គ្នាត្រូវចាត់ទុកថ្ងៃសប្ប័ទជាថ្ងៃបរិសុទ្ធ រក្សាថ្ងៃនោះសម្រាប់ព្រះអង្គ។ អ្នកណាដែលបង្ខូចវា ត្រូវសម្លាប់ចោល។ អ្នកណាដែលធ្វើការនៅថ្ងៃសប្ប័ទ អ្នកនោះត្រូវកាត់ចេញពីប្រជាជនរបស់ខ្លួន។
\v 15 ត្រូវធ្វើការត្រឹមតែប្រាំមួយថ្ងៃបានហើយ ប៉ុន្តែ ថ្ងៃទីប្រាំពីរ គឺជាថ្ងៃសប្ប័ទ ជាថ្ងៃសម្រាក ថ្ងៃបរិសុទ្ធ ត្រូវរក្សាវាសម្រាប់គោរពដល់ព្រះអម្ចាស់។ អ្នកណាដែលធ្វើការនៅថ្ងៃសប្ប័ទ ត្រូវសម្លាប់ចោល។
\s5
\v 16 ដូច្នេះហើយ បានជាជនជាតិអ៊ីស្រាអែលត្រូវរក្សាថ្ងៃសប្ប័ទ។ ពួកគេត្រូវគោរពថ្ងៃសប្ប័ទជារៀងរហូតតទៅគ្រប់ជំនាន់ ជាច្បាប់អស់កល្បជានិច្ច។
\v 17 ថ្ងៃសប្ប័ទនឹងធ្វើជាទីសម្គាល់រវាងព្រះអម្ចាស់ និងជនជាតិអ៊ីស្រាអែល ដ្បិត ក្នុងរយៈពេលប្រាំមួយថ្ងៃ ព្រះអម្ចាស់បានបង្កើតស្ថានសួគ៌ និងផែនដី ហើយនៅថ្ងៃទីប្រាំពីរ ព្រះអង្គបានសម្រាក ហើយលំហែ»។
\s5
\v 18 នៅពេលព្រះជាម្ចាស់ឈប់មានបន្ទូលជាមួយលោកម៉ូសេនៅលើភ្នំស៊ីណាយ ព្រះអង្គបានប្រទានបន្ទះថ្មនៃសម្ពន្ធមេត្រី ដែលព្រះអង្គបានចារ ដោយព្រះហស្តរបស់ព្រះអង្គផ្ទាល់។
\s5
\c 32
\cl ជំពូក ៣២
\p
\v 1 នៅពេលប្រជាជនឃើញថាលោកម៉ូសេពន្យាពេលនៃការចុះពីលើភ្នំមកវិញ ពួកគេបានប្រមូលគ្នាមកឯលោកអ៊ើរ៉ុន ហើយប្រាប់គាត់ថា៖ «មក៍ ចូរធ្វើរូបព្រះមួយ ដែលនឹងនាំមុខយើង។ ដ្បិត លោកម៉ូសេ ជាម្នាក់ដែលបាននាំយើងចេញពីទឹកដីអេស៊ីប យើងមិនដឹងថាមានរឿងអ្វីកើតឡើងជាមួយនឹងគាត់ទេ»។
\v 2 ដូច្នេះ លោកអ៊ើរ៉ុនក៏ប្រាប់ពួកគេថា៖ «ចូរដោះចិញ្ចៀនមាស ដែលនៅនឹងត្រចៀកប្រពន្ធ និងកូនប្រុស កូនស្រីរបស់អ្នករាល់គ្នាមក ហើយយកវាមកឲ្យខ្ញុំ»។
\s5
\v 3 ប្រជាជានទាំងអស់បានដោះក្រវិលដែលនៅត្រចៀករបស់ពួកគេ យកមកឲ្យលោកអ៊ើរ៉ុន។
\v 4 គាត់បានទទួលមាសពីពួកគេ ធ្វើវាចេញជារូប ហើយធ្វើវាឲ្យទៅជារូបគោ។ បន្ទាប់មក ប្រជាជននិយាយថា៖ «ឱអ៊ីស្រាអែល នេះគឺជាព្រះរបស់អ្នករាល់គ្នា ដែលបាននាំអ្នករាល់ចេញពីទឹកដីអេស៊ីបមក»។
\s5
\v 5 នៅពេលលោកអ៊ើរ៉ុនឃើញដូច្នេះ គាត់បានសង់កន្លែងថ្វាយយញ្ញបូជាមួយនៅពីមុខរូបគោនោះ ហើយបានប្រកាសថា ដោយនិយាយថា៖ «ថ្ងៃស្អែកយើងនឹងធ្វើបុណ្យ ដើម្បីគោរពដល់ព្រះអម្ចាស់»។
\v 6 ប្រជាជនទាំងអស់បានក្រោកតាំងពីព្រលឹមនៅថ្ងៃបន្ទាប់ ហើយបានថ្វាយតង្វាយដុត និងនាំតង្វាយមេត្រីមកជាមួយផង។ បន្ទាប់ពី ពួកគេបានអង្គុយហូប ហើយផឹក ព្រមទាំងក្រោកឡើង រាំលេងស៊ីផឹកឡូឡាយ៉ាងសប្បាយ។
\s5
\v 7 បន្ទាប់មក ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេថា៖​ «ចូរទៅវិញចុះ ដ្បិតប្រជាជន ដែលអ្នកបាននាំពីទឹកដីអេស៊ីបមក ពួកគេបានបង្ខូចខ្លួនរបស់ពួកគេ។
\v 8 ពួកគេរហ័សក្នុងការចេញពីផ្លូវដែលយើងបានបង្គាប់ដល់ពួកគេ។ ពួកគេបានឆ្លាក់ធ្វើរូបគោមួយសម្រាប់ខ្លួនគេ ហើយបានថ្វាយបង្គំវា ហើយថ្វាយយញ្ញបូជាដល់វា។ ពួកគេបាននិយាយថា៖ «អ៊ីស្រាអែល នេះគឺជាព្រះរបស់អ្នករាល់គ្នា ដែលបាននាំអ្នករាល់គ្នាចេញពីទឹកដីអេស៊ីបមក»។
\s5
\v 9 បន្ទាប់មក ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេថា៖ «យើងបានឃើញប្រជាជននេះ មើល៍ ពួកគេជាមនុស្សក្បាលរឹក។
\v 10 ដូច្នេះ ឥឡូវនេះ កុំព្យាយាមបញ្ឍប់យើងធ្វើអ្វី។ សេចក្តីក្រេាធរបស់យើងបានឆេះឡើងទាស់នឹងពួកគេ ដូច្នេះ យើងនឹងបំផ្លាញពួកគេ។ បន្ទាប់មក យើងនឹងបង្កើតប្រជាជាតិមួយដ៏ធំចេញពីអ្នក»។
\v 11 ប៉ុន្តែ លោកម៉ូសេបានព្យាយាមរម្ងាប់សេចក្តីក្រេាធរបស់ព្រះអម្ចាស់ជាព្រះជាម្ចាស់របស់គាត់។ គាត់ទូលថា៖ «ព្រះអម្ចាស់អើយ េហតុអ្វីបានជាព្រះអង្គមានសេចក្តីក្រេាធជាមួយប្រជារាស្រ្តរបស់ព្រះអង្គ ដែលព្រះអង្គបាននាំពួកគេចេញពីទឹកដីអេស៊ីបមក ប្រកកដោយអំណាចចេស្តា និងព្រះហស្តដ៏ខ្លាំងពូកែរបស់ព្រះអង្គដូច្នេះ?
\s5
\v 12 ហេតុអ្វីបានជាជនជាតិអេស៊ីបនិយាយថា៖​«ព្រះអង្គបាននាំពួកគេចេញដោយបំណងអាក្រក់ គឺដើម្បីសម្លាប់ពួកគេនៅឯភ្នំ ហើយបំផ្លាញពួកគេឲ្យអស់ពីផែនដីដូច្នេះ? សូមព្រះអង្គបង្វែរសេចក្តីក្រោធរស់ព្រះអង្គ ហើយប្រែព្រះទ័យពីការដាក់ទោសលើប្រជារាស្រ្តរបស់ព្រះអង្គចេញទៅ។
\v 13 សូមព្រះអង្គនឹកចាំពីសម្ពន្ធមេត្រីរបស់ព្រះអង្គជាមួយលោកអប្រាហាំ លោកអ៊ីសាក និងលោកអ៊ីស្រាអែលជាអ្នកបម្រើរបស់ព្រះអង្គ ព្រះអង្គបានស្បថជាមួយពួកគេដោយអង្គទ្រង់ផ្ទាល់ ហើយមានបន្ទូលទៅពួកគេថា៖​«យើងនឹងធ្វើឲ្យពូជពង្សរបស់អ្នកមានគ្នាច្រើនដូចជាផ្កាយនៅលើមេឃ ហើយយើងនឹងប្រទានទឹកដីទាំងអស់នេះឲ្យពូជពង្សរបស់អ្នក តាមសេចក្តីដែលយើងបានសន្យា។ ពួកគេនឹងគ្រងទឹកដីនេះជាមរតកជារៀងរហូត»។
\v 14 បន្ទាប់មក ព្រះអង្គក៏ប្រែព្រះទ័យពីការដាក់ទោសដែលព្រះអង្គបានមានបន្ទូលថានឹងដាក់លើប្រជារាស្រ្តរបស់ព្រះអង្គ។
\s5
\v 15 បន្ទាប់មក លោកម៉ូសេបានត្រឡប់ ហើយចុះពីភ្នំមកវិញ ដោយកាន់បន្ទះថ្មនៃសម្ពន្ធមេត្រីទាំងពីរ ដែលបានសរសេរដោយព្រះហស្តរបស់ព្រះអង្គផ្ទាល់។ បន្ទះថ្មនោះត្រូវបានសរសេរទាំងសងខាង គឺសរសេរទាំងខាងមុខ និងខាងក្រោយ។
\v 16 បន្ទះថ្មនោះជាស្នាព្រះហស្តរបស់ព្រះអង្គ ហើយព្រះអង្គផ្ទាល់គឹជាអ្នកសរសេរ នៅលើបន្ទះថ្មនោះ។
\s5
\v 17 បន្ទាប់មក លោកយ៉ូស្វេបានឮសម្លេងរបស់មនុស្ស នៅពេលពួកគេហ៊ោកញ្ច្រៀវ គាត់ប្រាប់លោកម៉ូសេថា៖ «មានឮសម្លេងចម្បាំងនៅក្នុងជំរំ»។
\v 18 ប៉ុន្តែ លោកម៉ូសេប្រាប់ថា៖ «មិនមែនជាសម្លេងនៃអ្នកមានជ័យជម្នះ ហើយក៏មិនមែនជាសម្លេងបរាជ័យដែរ ប៉ុន្តែ ខ្ញុំុឮសម្លេងច្រៀងវិញ»។
\s5
\v 19 នៅពេលលោកម៉ូសេចូលទៅជិតជំរំ គាត់បានឃើញគោ ហើយប្រជាជនកំពុងរាំ។ គាត់កើតមានកំហឹងជាខ្លាំង។ គាត់បានបោះបន្ទះថ្មចេញពីដៃរបស់គាត់ ហើយបន្ទះថ្មនោះបានបែកនោះលើជើងភ្នំ។
\v 20 គាត់បានយករូបគោដែលប្រជាជនធ្វើនោះមកដុតវា ហើយកិនវាទៅជាម្សៅ ហើយបានចាក់វាចូលទៅក្នុងទឹក។ បន្ទាប់មក ជនជាតិអ៊ីស្រាអែលបានផឹកទឹកនោះ។
\s5
\v 21 បន្ទាប់មក លោកម៉ូសេប្រាប់លោកអ៊ើរ៉ុនថា៖ «តើប្រជាជនបានធ្វើអ្វីដល់បង បានជាបងនាំពួកគេធ្វើបាបយ៉ាងធំលើពួកគេដូច្នេះ?»
\v 22 លោកអ៊ើរ៉ុនឆ្លើយថា៖​ «សូមកុំខឹងធ្វើអ្វី លោកម្ចាស់។ លោកស្គាល់ប្រជាជនទាំងអស់នេះហើយ ពួកគេទោទន់ទៅរកតែការអាក្រក់ទេ។
\v 23 ពួកគេប្រាប់ខ្ញុំថា៖ «ចូរធ្វើព្រះមួយឲ្យពួកយើង ដែលនាំមុខយើង។ ដូចលោកម៉ូសេគឺជាម្នាក់បាននាំយើងចេញពីទឹកដីអេស៊ីប យើងមិនដឹងថាមានរឿងអ្វីកើតឡើងជាមួយលោកទេ»។
\v 24 ដូច្នេះ ខ្ញុំបានប្រាប់ទៅពួកគេថា៖ «អ្នកណាដែលមានមាស ចូរឲ្យគាត់ដោះយកវាមក»។ ពួកគេបានឲ្យមាសមកខ្ញុំ ហើយខ្ញុំក៏បោះចូលទៅក្នុងភ្លើង ហើយវាក៏កើតចេញជារូបគោនេះ»​។
\s5
\v 25 លោកម៉ូសេឃើញថា ប្រជាជនធ្វើតាមតែអំពើចិត្ត (ដ្បិត លោកអ៊ើរ៉ុនបានបណ្តោយពួកគេ លែងគ្រប់គ្រងបាន ធ្វើឲ្យសត្រូវរបស់ពួកគេបានប្រមាថមើលងាយពួកគេ)។
\v 26 បន្ទាប់មក លោកម៉ូសេក៏ក្រោកឡើងឈរនៅច្រកទ្វារចូលទៅក្នុងជំរំ ហើយមានប្រសាសន៍ថា៖ «អ្នកណាដែលនៅខាងព្រះអម្ចាស់ ចូរមកខាងខ្ញុំ»។ ពួកលេវីទាំងអស់ចូលមកខាងគាត់។
\v 27 គាត់ប្រាប់ពួកគេថា៖ «ព្រះអម្ចាស់ ជាព្រះរបស់លោកអ៊ីស្រាអែលមានបន្ទូលដូច្នេះ «ចូរឲ្យមនុស្សគ្រប់គ្នាស្ពាយដាវរបស់ខ្លួននៅផ្នែកចំហៀងរបស់ខ្លួន ហើយដើរចុះឡើងពីច្រកមួយទៅច្រកមួយនៅក្នុងជំរំ ហើយសម្លាប់បងប្អូន មិត្តភក្ត្រ ព្រមទាំងអ្នកជិតខាងរបស់ខ្លួនផង»។
\s5
\v 28 ពួកលេវី បានធ្វើតាមសេចក្តីបង្គាប់របស់លោកម៉ូសេ។ នៅថ្ងៃនោះមានមនុស្សស្លាប់ប្រហែលបីពាន់អ្នក។
\v 29 លោកម៉ូសេប្រាប់ទៅពួកលេវីថា៖​ «អ្នកបានញែកខ្លួនបម្រើព្រះអម្ចាស់ ដ្បិតអ្នកទាំងអស់គ្នាបានធ្វើកម្មភាពប្រឆាំងទាស់នឹងកូនប្រុស និងបងប្អូនប្រុសរបស់ខ្លួន ដូច្នេះ ព្រះអម្ចាស់បានប្រទានព្រះពរដល់អ្នកនៅថ្ងៃនេះ»។
\s5
\v 30 នៅថ្ងៃបន្ទាប់ លោកម៉ូសេបានប្រាប់ទៅប្រជាជនថា៖ «អ្នកបានប្រព្រឹត្តអំពើបាបធំណាស់។ ឥឡូវនេះ ខ្ញុំនឹងឡើងទៅជួបព្រះអម្ចាស់។ ប្រហែលជាខ្ញុំអាចនឹងលោះបាបសម្រាប់បាបរបស់អ្នករាល់គ្នា»។
\v 31 លោកម៉ូសេបានត្រឡប់ទៅព្រះអម្ចាស់វិញ ហើយមានប្រសាសន៍ថា «ឱប្រជាជនដែលបានធ្វើបាបយ៉ាងធំអើយ ហើយអ្នករាល់គ្នាបានដាក់ខ្លួនថ្វាយបង្គំរូបព្រះធ្វើពីមានដូច្នេះ?
\v 32 ប៉ុន្តែ ឥឡូវនេះ សូមអត់ទោសបាបដល់ពួកគេផង ប៉ុន្តែ ប្រសិនបើព្រះអង្គមិនអត់ទោសបាបដល់ពួកគេក្តី សូមលុបឈ្មោះទូលបង្គំចោលពីសៀវភៅដែលព្រះអង្គបានសរសេរចុះ»។
\s5
\v 33 ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេថា៖ «អស់អ្នកណាដែលធ្វើបាបទាស់នឹងយើង យើងនឹងលុបឈ្មោះអ្នកនោះពីសៀវភៅរបស់យើង។
\v 34 ដូច្នេះ ឥឡូវនេះចូលអ្នកចេញទៅនាំជនជាតិអ៊ីស្រាអែលទៅកន្លែងដែលើងមានបន្ទូលទៅកាន់អ្នក។ មើល សេចក្តីក្រោធរបស់យើង យើងនឹងដាក់ទោសបាបរបស់ពួកគេ»។
\v 35 បន្ទាប់មក ព្រះអម្ចាស់បានចាត់គ្រោះកាចឲ្យធ្លាក់លើមនុស្ស ព្រោះពួកគេបានធ្វើរូបគោ ហើយម្នាក់ដែលលោកអ៊ើរ៉ុនបានបង្កើត។
\s5
\c 33
\cl ជំពូក ៣៣
\p
\v 1 ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេថា៖ «ចូរចេញពីទីនេះ អ្នកនឹងប្រជាជនដែលអ្នកបាននាំចេញពីទឹកដីអេស៊ីប។ ចូរចេញទៅទឹកដីដែលយើងបានស្បថឲ្យដល់លោកអប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប នៅពេលយើងនិយាយថា៖ «យើងនឹងឲ្យវាដល់ពូជពង្សរបស់អ្នក»។
\v 2 យើងនឹងចាត់ទេវតាឲ្យនាំមុខអ្នក យើងនឹងបណ្តេញជនជាតិកាណាន ជន‌ជាតិ​អាម៉ូរី ជន‌ជាតិ​ហេត ជន‌ជាតិ​ពេរិ‌ស៊ីត ជន‌ជាតិ​ហេវី និង​ជន‌ជាតិ​យេប៊ូស។
\v 3 ចូរចេញទៅទឹកដីនោះ ដែលពេញទៅដោយទឹកដោះ និងទឹកឃ្មុំ ប៉ុន្តែ យើងនឹងមិនឡើងទៅជាមួយអ្នកទេ ព្រោះអ្នករាល់គ្នាជាមនុស្សក្បាលរឹង។ យើងអាចនឹងបំផ្លាញអ្នករាល់គ្នានៅតាមផ្លូវ»។
\s5
\v 4 នៅពេលប្រជាជនឮព្រះបន្ទូលធ្ងន់ៗទាំងនេះ ពួកគេមានការសោកសៅ ហើយគ្មាននរណាពាក់គ្រឿងអលង្ការឡើយ។
\v 5 ព្រះអម្ចាស់បានមានបន្ទូលមកលោកម៉ូសេថា៖ «ចូរប្រាប់ដល់ជនជាតិអ៊ីស្រាអែលថា៖ «អ្នករាល់គ្នាជាមនុស្សក្បាលរឹង។ ប្រសិនបើ យើងចេញទៅជាមួយអ្នករាល់គ្នា ទោះបីជាមួយរយៈខ្លី យើងអាចនឹងបំផ្លាញអ្នក។ ដូច្នេះ ឥឡូវនេះ ចូរដោះគ្រឿងអលង្ការចេញ ដើម្បីឲ្យយើងអាចសម្រេចថា តើយើងគួរធ្វើអ្វីដល់អ្នករាល់គ្នា»។
\v 6 ដូច្នេះ ជនជាតិអ៊ីស្រាអែល មិនបានពាក់គ្រឿងអលង្ការចាប់តាំងពីភ្នំមហារែបមក។
\s5
\v 7 លោកម៉ូសេបានយកព្រះពន្លា និងទៅតំឡើងនៅខាងក្រៅជំរំ គឺឆ្ងាយពីជំរំបន្តិច។ គាត់បានហៅថា ត្រសាលនៃការជួបជុំ។ អ្នកណាចង់ទូលសូមព្រះអម្ចាស់អ្វីមួយ ឲ្យចេញទៅត្រសាលនៃការជួបជុំ នៅខាងក្រៅជំរំ។
\v 8 នៅពេលលោកម៉ូសេចេញទៅព្រះពន្លា ប្រជាជនគ្រប់គ្នាឈរនៅទីនោះ នៅត្រង់ច្រកចូលរបស់ពួកគេ ហើយមើលលោកម៉ូសេរហូតទាល់តែគាត់ចូលទៅខាងក្នុង។
\v 9 នៅពេលលោកម៉ូសេចូលទៅខាងក្នុងព្រះពន្លា សសរពពកក៏ចុះមក ហើយឈរនៅត្រង់ច្រកចូលព្រះពន្លា ហើយព្រះអម្ចាស់នឹងមានបន្ទូលមកលោកម៉ូសេ។
\s5
\v 10 នៅពេលប្រជាជនអ៊ីស្រាអែលទាំងអស់ឃើញសសរពពកឈរនៅត្រង់ច្រកចូលព្រះពន្លា ពួកគេអាចក្រោកឡើង ហើយថ្វាយបង្គំ មនុស្សគ្រប់គ្នាឈរនៅច្រកចូលរៀងៗខ្លួន។
\v 11 ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេមុខទល់នឹងមុខ ដូចជាមនុស្សនិយាយជាមួយនឹងមិត្តភក្រ្តរបស់ខ្លួន។ បន្ទាប់មក លោកម៉ូសេក៏ត្រឡប់ទៅជំរំវិញ ប៉ុន្តែ អ្នកបម្រើរបស់គាត់ លោកយ៉ូស្វេ​ កូនរបស់លោកនូន ជាយុវជន នៅក្នុងព្រះពន្លាដដែល។
\s5
\v 12 លោកម៉ូសេទូលទៅព្រះអម្ចាស់ថា៖ «មើល៍ ព្រះអង្គបានមានបន្ទូលមកទូលបង្គំ» ឲ្យនាំប្រជាជននេះធ្វើដំណើរ ប៉ុន្តែ ព្រះអង្គមិនប្រាប់ទូលបង្គំដឹងទេថា ព្រះអង្គបានចាត់នរណាទៅជាមួយទូលបង្គំ។ ព្រះអង្គមានបន្ទូលថា៖ «យើងឈ្មោះអ្នក ហើយអ្នកប្រកបដោយព្រះគុណនៅចំពោះយើងដែរ»។
\v 13 ឥឡូវនេះ ប្រសិនបើ ទូលបង្គំបានប្រកដោយព្រះគុណនៅចំពោះព្រះអង្គមែន សូមបង្ហាញផ្លូវរបស់ព្រះអង្គឲ្យទូលបង្គំផង ដើម្បីឲ្យទូលបង្គំបានស្គាល់ព្រះអង្គ ហើយបន្តក្នុងការទទួលព្រះគុណនៅចំពោះព្រះអង្គ។ សូមព្រះអង្គចាំថា ប្រជាជាតិនេះគឺជាប្រជារាស្រ្តរបស់ព្រះអង្គ»។
\s5
\v 14 ព្រះអម្ចាស់ឆ្លើយថា៖ «វត្តមានរបស់យើងផ្ទាល់នឹងនាំអ្នក ហើយយើងនឹងឲ្យអ្នកបានសម្រាក»។
\v 15 លោកម៉ូសេទូលទៅព្រះអង្គវិញថា៖ «ប្រសិនបើ វត្តមានរបស់ព្រះអង្គមិនយាងទៅជាមួយយើងទេ សូមកុំនាំយើងខ្ញុំចេញពីទីនេះឡើយ។
\v 16 ដ្បិត បើមិនដូច្នោះទេ តើឲ្យគេដឹងថា ទូលបង្គំ និងប្រជារាស្រ្តរបស់ព្រះអង្គបានប្រកបដោយព្រះគុណរបស់ព្រះអង្គបាន? វាមិនអាចទៅរួចទេ ប្រសិនបើ ព្រះអង្គយាងទៅជាមួយយើង ដើម្បីឲ្យទូលបង្គំ និងប្រជារាស្រ្តរបស់ព្រះអង្គ តើមានភាពខុសគ្នាពីប្រជាជនផ្សេងទៀតដែលនៅលើផ្ទៃនៃផែនដីនេះ?
\s5
\v 17 ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេថា៖ «យើងនឹងធ្វើការនេះ តាមការស្នើសុំដែលអ្នកបានសុំ ដ្បិតអ្នកបានប្រកបដោយព្រះគុណនៅចំពោះយើង ហើយយើងក៏ស្គាល់ឈ្មោះអ្នកដែរ»។
\v 18 លោកម៉ូសេទូលថា៖ «សូមបង្ហាញសិរីល្អរបស់ព្រះអង្គ»។
\s5
\v 19 ព្រះអម្ចាស់មានបន្ទូលថា៖ «យើងនឹងសម្តែងសេចក្តីសប្បុរសរបស់យើងនៅចំពោះអ្នក ហើយយើងនឹងប្រកាសនាមរបស់យើងថា៖ «ព្រះអម្ចាស់» នៅចំពោះអ្នកដែរ។ យើងនឹងផ្តល់សេចក្តីមេត្តាដល់អស់អ្នកណាដែលយើងផ្តល់សេចក្តីមេត្តា ហើយយើងនឹងបង្ហាញព្រះគុណដល់អស់អ្នកណាដែលយើងផ្តល់ព្រះគុណ»។
\v 20 ប៉ុន្តែ ព្រះអម្ចាស់មានបន្ទូលថា៖ អ្នកមិនអាចឃើញមុខរបស់យើងទៀតបានទេ ដ្បិតគ្មាននរណាឃើញមុខយើងហើយ នៅរស់ទៀតទេ»។
\s5
\v 21 ព្រះអម្ចាស់មានបន្ទូលថា៖ «មើល៍ មានកន្លែងមួយនៅជិតយើង អ្នកទៅឈរនៅជិតថ្មនេះហើយ។
\v 22 នៅពេលសិរីល្អរបស់យើងឆ្លងកាត់ យើងនឹងដាក់អ្នកនៅត្រង់ក្រហែងថ្មនោះ ដើម្បីគ្របបាំងអ្នកពីព្រះហស្តរបស់យើងរហូតយើងបានឆ្លងផុត។ បន្ទាប់មក
\v 23 យើងនឹងដកព្រះហស្តរបស់យើងចេញ ហើយអ្នកនឹងឃើញខ្នងរបស់យើង ប៉ុន្តែ មិនឃើញមុខរបស់យើងទេ»។
\s5
\c 34
\cl ជំពូក ៣៤
\p
\v 1 ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេថា៖ «ចូរកាត់ថ្មពីរបន្ទះ ដូចបន្ទះថ្មលើកមុន។ យើងនឹងសរសេរព្រះបន្ទូលនៅលើន្ទះថ្មទាំងនេះ គឺជាបន្ទះថ្មដែលអ្នកបានបំបាក់។
\v 2 ចូររួចរាល់តាំងពីព្រឹក ហើយឡើងមកលើភ្នំស៊ីណាយ ហើយបង្ហាញខ្លួនរបស់អ្នកនៅចំពោះយើង នៅលើកំពូលភ្នំ។
\s5
\v 3 មិនត្រូវយកនរណាឡើងមកជាមួយអ្នកឡើយ។ មិនត្រូវអនុញ្ញាតឲ្យអ្នកផ្សេងទៀតឃើញកន្លែងណាមួយនៅលើភ្នំឡើយ។ មិនត្រូវឲ្យមានហ្វូងចៀម ឬហ្វូងសត្វមកស៊ីស្មៅនៅខាងមុខភ្នំឡើយ»។
\v 4 ដូច្នេះ លោកម៉ូសេបានកាត់បន្ទះថ្មីពីដូចលើកមុន ហើយគាត់បានក្រោកតាំងពីព្រលឹម ហើយឡើងទៅលើភ្នំស៊ីណាយ ដូចព្រះអម្ចាស់បានបង្គាប់ដល់គាត់។ លោកម៉ូសេបានយកបន្ទះថ្មនៅក្នុងដៃរបស់គាត់ដែរ។
\s5
\v 5 ព្រះអម្ចាស់បានយាងចុះមកពីពពក ហើយគង់នៅជិតលោកម៉ូសេនៅទីនោះ ហើយព្រះអង្គបានប្រកាសព្រះនាម «ព្រះអម្ចាស់» ផង។
\v 6 ព្រះអម្ចាស់បានយាងកាត់ខាងមុខគាត់ ហើយបានប្រកាសព្រះនាម «ព្រះអម្ចាស់ ព្រះអម្ចាស់ ព្រះជាម្ចាស់ដែលប្រកបដោយសេចក្តីមេត្តា និងព្រះគុណ ព្រះអង្គយឺតនឹងខ្ញាល់ ហើយមានព្រះទ័យស្មោះត្រង់ និងសប្បុរសជានិច្ចនៅក្នុងសម្ពន្ធមេត្រីរបស់ព្រះអង្គ
\v 7 ព្រះអង្គស្មោះត្រង់នឹងសម្ពន្ធមេត្រីដល់ទាំងពាន់តំណរ អត់ទោសកំហុស និងការរំលង ព្រមទាំងបាបផង។ ប៉ុន្តែព្រះអង្គមិនមែនមិនរាប់មនុស្សមានកំហុស ថាគ្មានកំហុសឡើយ។ ព្រះអង្គនឹងនាំការដាក់ទោសសម្រាប់បាបរបស់ឪពុកទៅលើកូន និងចៅរបស់គេផង ព្រមទាំងដល់មនុស្សនៅជំនាន់ទីបី​​​ឬទីបួនផង»។
\s5
\v 8 លោកម៉ូសេបានឱនក្បាលគាត់ចុះទៅដល់ដី ហើយបានថ្វាយបង្គំព្រះអង្គ។
\v 9 បន្ទាប់មក គាត់ទូលថា៖ «ឱព្រះអម្ចាស់អើយ ប្រសិនបើ ទូលបង្គំបានប្រកដដោយព្រះគុណនៅចំពោះព្រះអម្ចាស់មែន សូមចេញពីចំណោមយើងខ្ញុំចុះ ដ្បិត មនុស្សនេះគេក្បាលរឹងណាស់។ សូមអត់ទោសកំហុស និងបាបរបស់យើងខ្ញុំ ហើយសូមទទួលយើងខ្ញុំជាមរតករបស់ព្រះអង្គផង»។
\s5
\v 10 ព្រះអម្ចាស់មានបន្ទូលថា៖ «មើល៍ យើងនឹងចងសម្ពន្ធមេត្រី នៅចំពោះប្រជាជនទាំងអស់ យើងនឹងធ្វើការអស្ចារ្យ ដែលមិនធ្លាប់កើតមានឡើងនៅលើផែនដី ឬនៅលើប្រជាជាតិណាឡើយ។ ប្រជាជនទាំងអស់នៅក្នុងចំណោមអ្នកនឹងបានឃើញការដែលយើងធ្វើ ដ្បិត វាគឺជាការដែលគួរឲ្យខ្លាច ដែលយើងនឹងធ្វើជាមួយអ្នក។
\v 11 ចូរស្តាប់តាមអ្វីដែលយើងបានបង្គាប់ដល់អ្នកនៅថ្ងៃនេះ។ យើងនឹងបណ្តេញជន‌ជាតិ​អាម៉ូរី ជន‌ជាតិ​កាណាន ជន‌ជាតិ​ហេត ជន‌ជាតិ​ពេរិ‌ស៊ីត ជន‌ជាតិ​ហេវី និង​ជន‌ជាតិ​យេប៊ូស ចេញ​ពី​មុខ​អ្នក​រាល់​គ្នា។
\s5
\v 12 ចូរប្រយ័ត្ន មិនត្រូវចងសម្ពន្ធមេត្រីជាមួយប្រជាជនដែលរស់នៅក្នុងទឹកដីដែលអ្នកនឹងទៅឡើយ ឬ ពួកគេនឹងក្លាយជាអន្ទាក់សម្រាប់អ្នក។
\v 13 ផ្ទុយទៅវិញ អ្នកត្រូវបំផ្លាញកន្លែងថ្វាយយញ្ញបូជា វាយបំបែកសសរថ្ម ហើយកាត់សសរព្រះអាសេរ៉ាជាព្រះរបស់ពួកគេចោល។
\v 14 ព្រោះ អ្នកមិនត្រូវថ្វាយបង្គំព្រះណាផ្សេងទៀតឡើយ ដ្បិត ព្រះអម្ចាស់ ជានាមដែលប្រចណ្ឌ ព្រះអង្គជាព្រះជាម្ចាស់ដែលប្រចណ្ឌ។
\s5
\v 15 ដូច្នេះ ចូរប្រយ័ត្ន កុំចងសម្ពន្ធមេត្រីជាមួយប្រជាជននៅក្នុងទឹកដីនោះឡើយ ដ្បិត ពួកគេបានផិតក្បត់ចំពោះព្រះរបស់ពួកគេ ហើយពួកគេបានថ្វាយយញ្ញបូជាដល់ព្រះរបស់ពួកគេ។ បន្ទាប់មក មានម្នាក់នៅក្នុងចំណោមពួកគេបានអញ្ជើញអ្នក ហើយអ្នកបានហូបយញ្ញបូជារបស់ពួកគេ
\v 16 ហើយបន្ទាប់មក អ្នកបានយកកូនស្រីរបស់ពួកគេឲ្យកូនប្រុសរបស់អ្នក និងកូនស្រីរបស់គេនឹងផិតក្បត់ជាមួយនឹងព្រះរបស់ពួកគេ ហើយពួកគេនឹងឲ្យកូនប្រុសរបស់អ្នកផិតក្បត់ចំពោះព្រះរបស់ពួកគេ។
\v 17 មិនត្រូវធ្វើរូបចម្លាក់ព្រះណាមួយសម្រាប់អ្នកឡើយ។
\s5
\v 18 អ្នកត្រូវធ្វើពិធីបុណ្យនំប៉័ងឥតមេ។ ដូចដែលយើងបានបង្គាប់ដល់អ្នក ហើយអ្នកត្រូវហូបនំប៉័ងឥតមេក្នុងរយៈពេលប្រាំពីរថ្ងៃ នៅក្នុងពេលកំណត់នៃខែ​អាប៊ីប ដ្បិត ពិធីបុណ្យនេះគឺត្រូវធ្វើនៅក្នុងខែអាប៊ីប ជាខែដែលអ្នកចេញពីអេស៊ីប។
\s5
\v 19 កូនច្បងទាំងអស់ជាកម្មសិទ្ធិរបស់យើង ទោះបើកូនដំបូងនៃហ្វូងសត្វ ទាំងគោ និងចៀម។
\v 20 អ្នកត្រូវទិញកូនដំបូងត្រឡប់មកវិញ គឺពីកូនលា និងកូនចៀមដំបូង ប៉ុន្តែ ប្រសិនបើ អ្នកមិនទិញវាត្រឡប់មកវិញទេ ដូច្នេះ អ្នកត្រូវបំបាក់កវា។ អ្នកត្រូវទិញកូនច្បងរបស់អ្នកត្រឡប់មកវិញ។ គ្មាននរណាដែលមកចំពោះយើងដោយដៃទទេឡើយ។
\s5
\v 21 អ្នកអាចធ្វើការក្នុងរយៈប្រាំមួយថ្ងៃ ប៉ុន្តែ នៅថ្ងៃទីប្រាំពីរ អ្នកត្រូវសម្រាក។ ទោះបីជាដល់រដូវភ្ជួរ ហើយក្នុងរដូវចម្រូតក្តី អ្នកត្រូវសម្រាក។
\v 22 អ្នកត្រូវធ្វើពិធីបុណ្យសប្តាហ៍ ជាមួយនឹងផលដំបូងនៃការច្រូតស្រូវ អ្នកត្រូវធ្វើពិធីបុណ្យនៃការប្រមូលផលនៅចុងឆ្នាំ។
\s5
\v 23 មួយឆ្នាំបីដង ចូរឲ្យពួកប្រុសៗទាំងអស់បង្ហាញខ្លួននៅចំពោះព្រះអម្ចាស់ដ៏ជាព្រះ ជាព្រះជាម្ចាស់របស់ជនជាតិអ៊ីស្រាអែល។
\v 24 ដ្បិត យើងនឹងបណ្តេញប្រជាជាតិនានា ហើយពង្រីកព្រំប្រទល់របស់អ្នក។ គ្មាននរណាមានចិត្តចង់បានទឹកដីរបស់អ្នកមកធ្វើជារបស់គេឡើយ នៅពេលអ្នកឡើងទៅគាល់នៅចំពោះព្រះជាម្ចាស់ជាព្រះរបស់អ្នកបីដងក្នុងមួយឆ្នាំ។
\s5
\v 25 អ្នកមិនត្រូវថ្វាយឈាមនៃយញ្ញបូជារបស់យើង ជាមួយនឹងមេណាមួយ ឬសាច់ពីយញ្ញបូជានៅថ្ងៃបុណ្យចម្លង ទុកឲ្យនៅសល់រហូតដល់ព្រឹកឡើយ។
\v 26 អ្នកត្រូវនាំយកផ្លែឈើដែលល្អបំផុតពីស្រែចម្ការរបស់អ្នកមកដំណាក់របស់យើង។ អ្នកមិនត្រូវស្ងោរពពែឈ្មោលនៅក្នុងទឹកដោះម្តាយរបស់វាឡើយ»។
\s5
\v 27 ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេថា៖ «ចូរសរសេរព្រះបន្ទូលទាំងនេះ ដ្បិត យើងបានសន្យានឹងខ្លួនយើងចំពោះពាក្យដែលយើងបាននិយាយទាំងនេះ ហើយបានចងសម្ពន្ធមេត្រីជាមួយអ្នក និងអ៊ីស្រាអែល»។
\v 28 លោកម៉ូសេបាននៅទីនោះ ជាមួយនឹងព្រះអម្ចាស់អស់រយៈពេលសែសិបយប់ សែសិបថ្ងៃ គាត់មិនបានហូប ឬផឹកទឹកអ្វីឡើយ។ គាត់បានកត់ត្រាលើបន្ទះថ្ម ជាពាក្យនៃសម្ពន្ធមេត្រី គឺជាបញ្ញាត្តដប់ប្រការ។
\s5
\v 29 នៅពេលលោកម៉ូសេចុះពីភ្នំស៊ីណាយមកវិញ ទាំងមានបន្ទះថ្មនៃសម្ពន្ធមេត្រីនៅនឹងដៃរបស់គាត់ គាត់មិនបានដឹងថាស្បែកមុខរបស់គាត់មានពន្លឺរស្មី ពេលគាត់និយាយជាមួយនឹងព្រះជាម្ចាស់។
\v 30 នៅពេលលោកអ៊ើរ៉ុន និងជនជាតិអ៊ីស្រាអែលឃើញលោកម៉ូសេ ឃើញស្បែកមុខរបស់គាត់មានពន្លឺរស្មី ហើយពួកគេមានការភ័យខ្លាចក្នុងការចូលមកជិតគាត់។
\v 31 ប៉ុន្តែ លោកម៉ូសេបានហៅពួកគេ ហើយលោកអ៊ើរ៉ុន និងអ្នកដឹកនាំទាំងអស់នៅក្នុងសហគមន៍ចូលមករកគាត់។ បន្ទាប់មក លោកម៉ូសេបានមានប្រសាសន៍ជាមួយពួកគេ។
\s5
\v 32 បន្ទាប់ពីនេះ ប្រជាជាតិអ៊ីស្រាអែលទាំងអស់បានឡើងមករកលោកម៉ូសេ ហើយលោកបានប្រាប់ដល់ពួកគេនូវសេចក្តីបង្គាប់ទាំងអស់ដែលព្រះអម្ចាស់បានប្រទានដល់គាត់នៅលើភ្នំស៊ីណាយ។
\v 33 នៅពេលលោកម៉ូសេមានប្រសាសន៍ជាមួយពួកគេរួចហើយ លោកបានគ្របស្បៃលើមុខគាត់វិញ។
\s5
\v 34 នៅពេលណាលោកម៉ូសេចូលទៅគាល់ព្រះអម្ចាស់ ដើម្បីទូលព្រះអង្គ គាត់បានយកស្បៃចេញ រហូតគាត់ត្រឡប់មកវិញ។ នៅពេលគាត់ត្រឡប់មកវិញ គាត់បានប្រាប់ជនជាតិអ៊ីស្រាអែល នូវអ្វីដែលព្រះអង្គបានបង្គាប់ឲ្យគាត់និយាយ។
\v 35 នៅពេលជនជាតិអ៊ីស្រាអែលឃើញពន្លឺរស្មីនៅលើមុខរបស់លោកម៉ូសេ គាត់បានបាំងស្បៃនៅលើមុខរបស់គាត់សារជាថ្មី រហូតទាល់តែគាត់ត្រឡប់ទៅគាល់ព្រះអម្ចាស់វិញ។
\s5
\c 35
\cl ជំពូក ៣៥
\p
\v 1 លោកម៉ូសេបានប្រមូលសហគមន៍របស់អ៊ីស្រាអែលទាំងមូល ហើយប្រាប់ដល់ពួកគេថា៖ «សេចក្តីទាំងនេះគឺជាអ្វីដែលព្រះអម្ចាស់បានបង្គាប់ឲ្យអ្នករាល់គ្នាប្រព្រឹត្តតាម។
\v 2 អ្នករាល់គ្នាអាចធ្វើការក្នុងរយៈពេលប្រាំមួយថ្ងៃ ប៉ុន្តែ សម្រាប់អ្នករាល់គ្នា ថ្ងៃទីប្រាំពីរត្រូវជាថ្ងៃបរិសុទ្ធ ជាថ្ងៃសប្ប័ទសម្រាប់ទាំងស្រុង ជាថ្ងៃបរិសុទ្ធថ្វាយព្រះអម្ចាស់។
\v 3 អ្នកណាដែលធ្វើការនៅថ្ងៃនោះ ត្រូវសម្លាប់ចោល។ អ្នកមិនត្រូវបង្កាត់ភ្លើងនៅក្នុងផ្ទះណាមួយនៅថ្ងៃសប្ប័ទឡើយ»។
\s5
\v 4 លោកម៉ូសេបានមានប្រសាសន៍ទៅកាន់សហគមន៍របស់ជនជាតិអ៊ីស្រាអែលទាំងអស់ ពោលថា៖ នេះគឺជាអ្វីដែលព្រះអម្ចាស់បានបង្គាប់មក
\v 5 ត្រូវថ្វាយតង្វាយដល់ព្រះអម្ចាស់ អ្នករាល់គ្នាត្រូវថ្វាយដោយស្ម័គ្រចិត្ត។ ចូរនាំតង្វាយមកថ្វាយព្រះអម្ចាស់ មានមាស ប្រាក់ លង្ហិន
\v 6 ក្រណាត់ពណ៌ខៀវ ពណ៌ស្វាយ និងពណ៌ក្រហម ព្រមទាំងក្រណាត់​ទេស‌ឯក​សុទ្ធ រោមពពែឈ្មោល
\v 7 ស្បែកចៀមឈ្មោលជ្រលក់ពណ៌ក្រហម ស្បែក​ផ្សោត ឈើ​នាង‌នួន ប្រេងសម្រាប់ចង្កៀង
\v 8 ប្រេងក្រអូបសម្រាប់ចាក់ប្រេងតាំង និងគ្រឿងក្រអូបសម្រាប់ដុត
\v 9 ត្បូង​មណី‌ជោតិរស និង​ត្បូង​ផ្សេងៗទៀត សម្រាប់​លំអ​អាវ​អេផូដ និង​ប្រដាប់​ពាក់​លើ​ទ្រូង។
\s5
\v 10 បុរសគ្រប់រូបដែលមានជំនាញនៅក្នុងចំណោមអ្នក ត្រូវចូលមក ហើយត្រូវធ្វើតាមអ្វីៗដែលព្រះអម្ចាស់បានបង្គាប់
\v 11 ព្រះពន្លាជាមួយនិងត្រសាល គឺត្រូវធ្វើគម្របរបស់វា ហើយ​តម្ពក់ ស៊ុម រនុក សសរ និង​ជើង​ទ្ររបស់វា
\v 12 រួមទាំងហឹប និងឈើសែងរបស់វាផង ទីសណ្តោសប្រោស និងវាំងននសម្រាប់លាក់បាំងវាផង។
\s5
\v 13 ពួកគេត្រូវយកតុជាមួយ និងឈើស្នែង សម្ភាររបស់វាទាំងអស់ ហើយនិងនំប៉័ងសម្រាប់ដាក់តាំង
\v 14 ជើងចង្កៀងសម្រាប់បំភ្លឺ ជាមួយនឹងគ្រឿងបរិក្ខាររបស់វា មានចង្កៀង និងប្រេងសម្រាប់ចង្កៀង
\v 15 កន្លែងថ្វាយគ្រឿងក្រអូប ជាមួយនិងឈើសែងរបស់វា ត្រូវចាក់ប្រេងតាំង និងគ្រឿងក្រអូប រនាំងសម្រាប់ច្រកចូលព្រះពន្លា
\v 16 កន្លែងថ្វាយយញ្ញបូជា ជាមួយនឹងប្រទាសលង្ហិន និងឈើសែង ព្រមទាំងគ្រឿងបរិក្ខារផ្សេងៗ និងអាងទឹកធំមួយ​ជាមួយនឹងជើងទ្ររបស់វា។
\s5
\v 17 ពួកគេបានយករនាំងសម្រាប់បាំងទីលានជាមួយនឹងសសរ និងជើងទ្រ ហើយវាំងននសម្រាប់ច្រកចូលទីលាន
\v 18 ចម្រឹងព្រះពន្លា សម្រាប់ព្រះពន្លា និងទីលាន ជាមួយនឹងខ្សែចងរបស់ទាំងនោះដែរ។
\v 19 ពួកគេបានយកសម្លៀកបំពាក់យ៉ាងស្អាត សម្រាប់បម្រើនៅក្នុងទីបរិសុទ្ធ សម្លៀកបំពាក់បរិសុទ្ធសម្រាប់អ៊ើរ៉ុន ជាបូជាចារ្យ និងកូនប្រុសៗរបស់គាត់ សម្រាប់ពួកគេបម្រើក្នុងមុខងារជាបូជាចារ្យ»។
\s5
\v 20 បន្ទាប់មក កុលសម្ព័ន្ធរបស់អ៊ីស្រាអែលទាំងអស់បានចាកចេញពីវត្តមានរបស់លោកម៉ូសេទៅ។
\v 21 មនុស្សគ្រប់គ្នាមានការរំជួលចិត្ត និងអស់អ្នកដែលព្រះវិញ្ញាណធ្វើការ បានចូលមក ហើយបាននាំតង្វាយមកថ្វាយសម្រាប់ការសាងសង់ព្រះពន្លានេះ សម្ភារទាំងអស់សម្រាប់ប្រើការនៅក្នុងការសាងសង់ និងសម្រាប់ធ្វើសម្លៀកបំពាក់ផងដែរ។
\v 22 ពួកគេចូលមក ទាំងប្រុសទាំងស្រីនាំយកគ្រឿងអលង្ការ មានក្រវិល ចិញ្ចៀននិងគ្រឿងតុបតែង គ្រឿងអលង្ការដែលធ្វើពីមាសគ្រប់ប្រភេទ។ ពួកគេបាននាំតង្វាយមាសជាតង្វាយគ្រវីទាំងអស់ មកថ្វាយដល់ព្រះអម្ចាស់។
\s5
\v 23 អស់អ្នកដែលមានក្រណាត់ពណ៌ខៀវ ពណ៌ស្វាយ ឬក្រណាត់ពណ៌ក្រហម ​ក្រណាត់​ទេស‌ឯក​សុទ្ធ រោមពពែ ស្បែកចៀមឈ្មោលជ្រលក់ពណ៌ក្រហម ឬស្បែកផ្សោត បានយករបស់ទាំងនោះមកថ្វាយដែរ។
\v 24 អស់អ្នកដែលថ្វាយតង្វាយពីប្រាក់ ឬលង្ហិន បានយកវាមកធ្វើជាតង្វាយថ្វាយដល់ព្រះអម្ចាស់ដែរ ហើយអស់អ្នកដែលមានឈើនាងនួន ដើម្បីធ្វើរបស់ផ្សេងៗ បានយកវាមកថ្វាយដែរ។
\s5
\v 25 ស្រី្តគ្រប់រូបដែលជំនាញនៃការត្បាញដោយដៃរបស់នាង ហើយបាននាំអ្វីដែលនាងមានមកថ្វាយដែរ មាន​ក្រណាត់ខៀវ ​ពណ៌​ស្វាយ ឬពណ៌​ក្រហម ឬ​ក្រណាត់​ទេស‌ឯក​សុទ្ធ។
\v 26 ស្រី្តដែលមានការរំជួយចិត្តពួកគេ ពួកគេដែលមានជំនាញត្បាញរោមពពែពួកគេត្បាញ។
\s5
\v 27 ពួកអ្នកដឹកនាំបាននាំយក​ត្បូង​មណី‌ជោតិរស និង​ត្បូង​ឯ​ទៀតៗ ដើម្បី​លំអ​អាវ​អេផូដ និង​ប្រដាប់​ពាក់​លើ​ទ្រូង
\v 28 ពួកគេបានយកគ្រឿងក្រអូប និងប្រេងសម្រាប់ចង្កៀង ប្រេងសម្រាប់ចាក់ប្រេងតាំង និងគ្រឿងក្រអូបផង។
\v 29 ជនជាតិអ៊ីស្រាអែលបាននាំតង្វាយទាំងនោះដោយស្ម័គ្រពីចិត្តថ្វាយដល់ព្រះអម្ចាស់ បុរស និងស្រីទាំងអស់ដែលស្ម័គ្រចិត្តនាំយកសម្ភារសម្រាប់កិច្ចការទាំងអស់ដែលព្រះអម្ចាស់បានបង្គាប់តាមរយៈលោកម៉ូសេ ឲ្យធ្វើ។
\s5
\v 30 លោកម៉ូសេបានប្រាប់ដល់ជនជាតិអ៊ីស្រាអែលថា៖ «មើល៍ ព្រះអម្ចាស់បានហៅលោក​បេតសា‌លាល កូនប្រុសរបស់​លោក​យូរី ត្រូវ​ជា​ចៅ​របស់​លោក​ហ៊ើរ ដែលមកពី​កុល‌សម្ព័ន្ធ​យូដាចំឈ្មោះ
\v 31 ​ព្រះអង្គ​ចាក់បំពេញលោកបេតសាលា ជាមួយនឹងវិញ្ញាណរបស់ព្រះអង្គ ព្រះអង្គប្រទានគាត់មាន​ប្រាជ្ញា ការយល់ដឹង និងចំណេះ
\v 32 ចេះ​ធ្វើ​កិច្ចការសប្បកម្មគ្រប់​មុខ ដើម្បីធ្វើការសប្បកម្ម និងធ្វើពីមាស ពីប្រាក់ និងពីលង្ហិន
\v 33 ព្រមទាំងកាត់ និងឆ្លាក់ថ្ម ព្រមទាំងកាត់ឈើ ដើម្បីឲ្យគាត់ចេះធ្វើការងារសប្បកម្មគ្រប់មុខ។
\s5
\v 34 ព្រះអង្គបានដាក់វានៅក្នុងចិត្តរបស់គាត់ ដើម្បីបង្រៀន ទាំងគាត់និងលោកអូហូ‌លីអាប់ ​កូនប្រុស​របស់​លោក​អហ៊ី‌សាម៉ាក​ មកពី​កុល‌សម្ព័ន្ធ​ដាន់។
\v 35 ព្រះអង្គបានបំពេញពួកគេឲ្យមាន​ជំនាញ ក្នុងការធ្វើការគ្រប់មុខ ដើម្បីធ្វើការជាអ្នកសប្បកម្ម ដូចជា​ជាង​ចម្លាក់ អ្នក​រចនា អ្នក​ប៉ាក់ អ្នក​ត្បាញ​សំពត់​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ និងពណ៌ក្រហម និងក្រណាត់ទេសឯកសុទ្ធ។ ពួកគេប៉ិនប្រសប់ក្នុងការធ្វើការងារគ្រប់មុខ ហើយពួកគេចេះ​បង្កើត​គម្រោង​ការ​ផ្សេងៗផង»។
\s5
\c 36
\cl ជំពូក ៣៦
\p
\v 1 លោក​បេតសា‌លាល និងលោក​អូហី‌លីអាប់ ព្រមទាំងបុរសទាំងអស់ដែលមានជំនាញ ដែលព្រះអម្ចាស់បានប្រទានជំនាញ និងសមត្ថភាពឲ្យដឹងនិងស្គាល់របៀបនៃការធ្វើការនៅក្នុងការសាងសង់កន្លែងបរិសុទ្ធ គឺត្រូវធ្វើទៅតាមអ្វីៗដែលព្រះអម្ចាស់បានបង្គាប់»។
\s5
\v 2 លោកម៉ូសេបានកោះហៅលោកបេតសាលាល និងលោកអូហីលីអាប់ ព្រមទាំងបុរសទាំងអស់ដែលមានជំនាញនៅក្នុងគំនិតរបស់ពួកគេ គឺព្រះអម្ចាស់បានប្រទានជំនាញដល់ពួកគេ ហើយបានធ្វើការនៅក្នុងចិត្តរបស់ពួកគេឲ្យចូលមក ហើយបំពេញកិច្ចការនេះ។
\v 3 ពួកគេបានទទួលតង្វាយគ្រប់យ៉ាងពីលោកម៉ូសេ ដែលជនជាតិអ៊ីស្រាអែលបាននាំមកសម្រាប់ការសាងសង់ទីបរិសុទ្ធ។ ប្រជាជនបាននាំយកតង្វាយស្ម័គ្រចិត្តរៀងរាល់ព្រឹកមកលោកម៉ូសេ។
\v 4 ដូច្នេះ បុរសដែលមានជំនាញទាំងអស់បានធ្វើការនៅទីបរិសុទ្ធមកពីកិច្ចការដែលពួកគេធ្លាប់បានធ្វើ។
\s5
\v 5 ពួកអ្នកសិប្បករបានប្រាប់លោកម៉ូសេថា៖ «ប្រជាជនបាននាំរបស់របរច្រើនលើសពីសេចក្តីត្រូវទៅទៀត សម្រាប់ធ្វើកិច្ចការដែលព្រះអម្ចាស់បានបង្គាប់ឲ្យយើងធ្វើ»។
\v 6 ដូច្នេះ លោកម៉ូសេបានបង្គាប់ថា គ្មាននរណានៅក្នុងជំរំនាំយកតង្វាយមកថ្វាយដើម្បីសាងសង់ទីបរិសុទ្ធទៀតទេ។ ប្រជាជនឈប់យកអំណោយមកជូនទៀត។
\v 7 ពួកគេមានសម្ភារគ្រប់គ្រាន់សម្រាប់ការងារទាំងអស់ហើយ។
\s5
\v 8 ដូច្នេះ ពួកសិប្បករនៅក្នុងចំណោមពួកគេបានសាងសង់ព្រះពន្លា ជាមួយនឹងវាំងនន ដប់ធ្វើឡើងពីក្រណាត់ទេសឯកល្អ និងពណ៌ខៀវ ពណ៌ស្វាយ និងពណ៌ក្រហម ជាមួយនឹងប៉ាក់រូបចេរូប៊ីន។ ការងារសិប្បកម្មនេះ គឺជាកិច្ចការរបស់លោកបេតសា‌លាល ជាមនុស្សដែលមានជំនាញជាសិប្បករ។
\v 9 ប្រវែងវាំងនននីមួយៗមានបណ្តោយម្ភៃប្រាំបីហត្ថ ទទឹកបួនហត្ថ។ វាំងននទាំងអស់មានទំហំស្មើគ្នា។
\v 10 លោកបេសាលាលបានភ្ជាប់វាំងននជាមួយគ្នា ហើយវាំងននប្រាំទៀតត្រូវតភ្ជាប់ជាមួយគ្នាដែរ។
\s5
\v 11 ​គាត់បានធ្វើ​កងខៀវ​តាម​ជាយ​វាំង‌នន នៅ​ចុង​ផ្ទាំង​វាំង‌នន​ទី​មួយ ហើយគាត់បានធ្វើ​ដូច​គ្នានៅ​តាម​ជាយ​វាំង‌នន នៅ​ផ្ទាំង​ទី​ពីរដែរ។
\v 12 គាត់បានធ្វើកងចំនួនហាសិប នៅលើវាំងននទីមួយ និងកងហាសិបទៀតនៅចុងជាយវាំងននទីពីរដែរ។ ដូច្នេះ កងនីមួយៗនៅទន្ទឹមគ្នា។
\v 13 គាត់បានធ្វើតម្ពក់មាសចំនួនហាសិប ហើយបានភ្ជាប់វាំងនននោះជាមួយគ្នា ដើម្បីភ្ជាប់ព្រះពន្លាជាមួយគ្នា។
\s5
\v 14 លោកបេតសាលាលធ្វើវាំននពីរោមពពែសម្រាប់គ្របពីលើព្រះពន្លា កាត់បានធ្វើវាំងននទាំងនោះចំនួនដប់មួយ។
\v 15 វាំងនននីមួយមានបណ្តោយប្រវែងសាមសិបហត្ថ ហើយទទឹងមានប្រវែងបួនហត្ថ។ វាំងននទាំងដប់មួយនោះមានទំហំស្មើគ្នា។
\v 16 គាត់បានភ្ជាប់វាំងននប្រាំជាមួយវាំងននប្រាំមួយទៀតជាមួយគ្នា។
\v 17 គាត់បានធ្វើកងនៅលើចុងវាំងនននីមួយៗនៃផ្ទាំងទីមួយ ហើយហាសិបកងទៀតនៅខាងនៃវាំងននដែលភ្ជាប់គ្នានៅផ្ទាំងទីពីរ។
\s5
\v 18 លោកបេតសាលាលបានធ្វើតម្តក់លង្ហិន ដើម្បីភ្ជាប់ត្រសាលជាមួយគ្នា ដើម្បីឲ្យវាបានក្លាយជាគ្នាតែមួយផ្ទាំង។
\v 19 គាត់ធ្វើដំបូលសម្រាប់គ្របព្រះពន្លា ពីស្បែកចៀមឈ្មោល ជ្រលក់ពណ៌ក្រហម និងដំបូលផ្សេងទៀតពីស្បែកយ៉ាងល្អ ដើម្បីគ្របពីលើវា។
\s5
\v 20 លោកបេតសាលាលបានធ្វើស៊ុមបញ្ឍរពីឈើនាងនួនសម្រាប់ព្រះពន្លា។
\v 21 បណ្តោយស៊ុមនីមួយៗមានប្រវែងដប់ហត្ថ ហើយទទឹងស៊ុមនីមួយៗមានប្រវែងមួយហត្ថកន្លះ។
\v 22 ស៊ុមនីមួយៗពន្លួញពីរសម្រាប់ភ្ជាប់ស៊ុមជាមួយគ្នា។ គាត់បានធ្វើការនេះ សម្រាប់ស៊ុមព្រះពន្លាទាំងអស់។
\v 23 គាត់បានធ្វើស៊ុមសម្រាប់ព្រះពន្លាយ៉ាងដូច្នេះគឺ មានស៊ុមម្ភៃសម្រាប់ផ្នែកខាងត្បូង។
\s5
\v 24 លោកបេតសេលាលបានធ្វើជើងទ្រពីប្រាក់ចំនួនសែសិប ដើម្បីទ្រស៊ុមទាំងម្ភៃ។ មានជើងទ្រពីរនៅក្រោមស៊ុមនីមួយៗ ដើម្បីភ្ជាប់ស៊ុមជាមួយគ្នា ហើយជើងទ្រពីរទៀតសម្រាប់ស៊ុមផ្សេងៗទៀត ដើម្បីភ្ជាប់ស៊ុមជាមួយគ្នា។
\v 25 ដ្បិត នៅផ្នែកទីពីររបស់ព្រះពន្លា គឺនៅផ្នែកខាងជើង គាត់បានធ្វើស៊ុមម្ភៃដែរ ហើយមានជើងទ្រស៊ុមនោះចំនួនសែសិបធ្វើពីប្រាក់។
\v 26 មានជើងទ្រពីនៅក្រោមស៊ុមទីមួយ ជើងទ្រពីរនៅក្រោមស៊ុមបន្ទាប់ និងស៊ុមជាបន្តបន្ទាប់ទៀត។
\s5
\v 27 នៅផ្នែកខាងក្រោយព្រះពន្លាគឺប៉ែកខាងលិច លោកបេតសេលាលបានធ្វើស៊ុមប្រាំមួយ។
\v 28 គាត់បានធ្វើស៊ុមពីសម្រាប់ជ្រុងខាងក្រៅរបស់ព្រះពន្លា។
\s5
\v 29 ស៊ុមទាំងនេះ បែកចេញពីគ្នានៅប៉ែកខាងក្រោម ប៉ុន្តែ ជាប់គ្នានៅប៉ែកខាងលើដោយសាកងមួយ។ គាត់បានធ្វើបែបនេះសម្រាប់ជ្រុងទាំងពីរ។
\v 30 មានស៊ុមចំនួនប្រាប់បី រួមជាមួយជើងទ្រប្រាក់ផង។ មានជើងត្រទាំងអស់ដប់ប្រាំមួយ រូមទាំងជើងទ្រប្រាក់ផងដែរ។ មានជើងទ្រពីនៅក្រោមស៊ុមនីមួយៗ ជើងទ្រពីនៅក្រោមស៊ុមបន្ទាប់ និងបន្តបន្ទាប់ទៀត។
\s5
\v 31 លោកបេតសាលាលបានធ្វើរនុកពីឈើនាងនួន ប្រាំសម្រាប់ស៊ុមនៅមួយផ្នែកនៃព្រះពន្លា
\v 32 រនុកប្រាំទៀត សម្រាប់ស៊ុមនៃផ្នែកមួយទៀតរបស់ព្រះពន្លា ហើយរនុកប្រាំសម្រាប់ស៊ុម ដែលនៅប៉ែកខាកក្រោយនៃព្រះពន្លា គឺភាគខាងលិច។
\v 33 គាត់បានធ្វើរនុកនៅចំកណ្តាលស៊ុម ដែលពាក់កណ្តាលឡើងឈើ គឺចាប់ពីចុងម្ខាងទៅចុងម្ខាងទៀត។ គាត់បានស្រោបស៊ុមនៅជាមួយនឹងមាស។
\v 34 គាត់បានធ្វើកងពីមាសដែរ គឺសម្រាប់ស៊ករនុក ហើយគាត់បានស្រោបរនុកនោះជាមួយនឹងមាសដែរ។
\s5
\v 35 លោកបេតសាលាលបានធ្វើវាំងននពីក្រណាត់ពណ៌ខៀវ ពណ៌ស្វាយ និងពណ៌ក្រហម ព្រមទាំងជាមួយនឹងក្រណាត់ទាសឯកយ៉ាងស្អាត ដោយមានរចនារូបចេរូប៊ីមផង កិច្ចការទាំងនេះ ធ្វើឡើងពីជាងដែលមានស្នាដៃល្អ។
\v 36 គាត់បានធ្វើរនាំង ដែលមានសសរបួនពីឈើនាងនួន ហើយគាត់បានស្រោមសសរទាំងនោះជាមួយនឹងមាស។ គាត់បានធ្វើតម្ពក់សម្រាប់សសរ ហើយគាត់បានធ្វើជើងទ្របួនពីប្រាក់ដែរ។
\s5
\v 37 គាត់បានធ្វើរនាំងសម្រាប់ច្រកចូលត្រសាល។ ដែលមានពណ៌ខៀវ ពណ៌ស្វាយ និងពណ៌ក្រហម ដោយប្រើក្រណាត់ទាសឯកយ៉ាងល្អ ព្រមទាំងប៉ាក់ផងដែរ។
\v 38 គាត់បានធ្វើរនាំងសសរប្រាំ ជាមួយនឹងតម្ពក់។ គាត់បានស្រោបនៅលើក្បាលរបស់វា និងគន្លឹះពីមាស។ ជើងទ្រទាំងប្រាំរបស់វាធ្វើពីលង្ហិន។
\s5
\c 37
\cl ជំពូក ៣៧
\p
\v 1 លោកបេតសាលាលធ្វើហិបពីឈើនាងនួន ដែលមានបណ្តោយពីហត្ថកន្លះ និងទទឹងមួយហត្ថកន្លះ ព្រមទាំងកម្ពស់មួយហត្ថកន្លះដែរ។
\v 2 គាត់បានស្រោបវាដោយមាសសុទ្ធទាំងខាងក្រៅ និងខាងក្នុង ហើយក៏ធ្វើគែមមាសជុំវិញដែរ។
\v 3 គាត់បានសិតធ្វើកងមាសសម្រាប់ជើងវាទាំងបួន ជាមួយនឹងកងម្ខាងពីរ ហើយកងម្ខាងទៀតពីរទៀតដែរ។
\s5
\v 4 គាត់បានធ្វើឈើស្នែងពីឈើនាងនួន ហើយស្រោបវាជាមួយនឹងមាស។
\v 5 គាត់ដាក់ឈើស្នែងទៅក្នុងកងនៅចំហៀងហិតដើម្បីសែងហិប។
\v 6 គាត់បានធ្វេីទីសន្តោសប្រោសពីមាសសុទ្ធ។ ដែលមានបណ្តោយពីរហត្ថកន្លះ និងទទឹងមួយហត្ថកន្លះ។
\s5
\v 7 លោកបេតសាលាលបានធ្វើចេរូប៊ីមពីរ ឆ្លាក់ធ្វើពីមាសសម្រាប់ចុងសងខាងនៃទីសន្តោសប្រោស។
\v 8 រូបចេរូប៊ីមមួយសម្រាប់ចុងទីសន្តោសប្រោសម្ខាង ហើយចេរូប៊ីមមួយទៀតសម្រាប់នៅខាងចុងទីសន្តោសប្រោសម្ខាងទៀត។ ពួកគេបានភ្ជាប់វាមកតែមួយចំណែកនៅលើទីសន្តោសប្រោស។
\v 9 រូបចេរូប៊ីមត្រដាសស្លាបរបស់ពួកគេទល់មុខគ្នា ហើយគ្រប់ពីលើទីសន្តោសប្រោសជាមួយនឹងស្រមោលពីលើហិប។ មុខរបស់ចេរូប៊ីមទល់មុខគ្នា ហើយបានសម្លឹងមើលទៅចំកណ្តាលទីសន្តោសប្រោស។
\s5
\v 10 លោកបេតសាលាលធ្វើតុពីឈើនាងនួន ដែលមានបណ្តោយពីហត្ថ និងទទឹងមួយហត្ថ ព្រមទាំងកម្ពស់មួយហត្ថកន្លះផង។
\v 11 គាត់បានស្រោបវាដោយមាសសុទ្ធ ហើយបានធ្វើគែមព័ទ្ធជុំវិញ។
\v 12 គាត់បានធ្វើស៊ុមព័ទ្ធជុំវិញ ដែលមានកម្ពស់មួយទះ ហើយធ្វើស៊ុមពីមាសព័ទ្ធជុំវិញដែរ។
\v 13 គាត់បានសិតកងបួនពីមាស ហើយភ្ជាប់កងនោះទៅនឹងជ្រុងទាំងបួន គឺនៅនឹងជើងរបស់វា។
\s5
\v 14 កងនោះបានភ្ជាប់ទៅនឹងស៊ុមដើម្បីផ្តល់ជាកន្លែងសម្រាប់ស៊កឈើស្នែង ដើម្បីសែងតុនោះ។
\v 15 គាត់បានធ្វើឈើស្នែងបួនពីឈើនាងនួន ហើយស្រោបវាដោយមាស ដើម្បីសែងតុនោះ។
\v 16 គាត់បានធ្វើគ្រឿងបរិក្ខារដែលដាក់នៅលើតុនោះ មានដូចជា ចាន ស្លាបព្រា និង​ចាន‌គោម សម្រាប់​ប្រើ​ក្នុង​ពិធីថ្វាយតង្វាយ។​ គាត់ធ្វើរបស់ទាំងអស់នោះពីមាសសុទ្ធ។
\s5
\v 17 គាត់បានឆ្លាក់ធ្វើជើងចង្កៀងមួយពីមាសសុទ្ធ។ គាត់ធ្វើជើងចង្កៀងនោះជាមួយនឹងជើងទ្រ ព្រមទាំងដងផង។ មានពែង មែកនិងជើងទ្ររបស់វា ហើយផ្ការបស់វាត្រូវបានធ្វើឡើងតែមួយដុំ។
\v 18 មានមែកប្រាំមួយបែកចេញពីសងខាង ហើយម្ខាងនៃជើងចង្កៀងមានមែកបី ហើយម្ខាងទៀតមានមែកបីដែរ។
\v 19 មែកទីមួយមានពែងបី ធ្វើជារាងដូចជាផ្កាចំបក់ ដែលមានស្រទាប់ទ្រ និងផ្កាមួយ ហើយពែងបីទៀតក៏មានរាងដូចផ្លែចំបក់ដែលនៅមែកម្ខាងទៀត ដែលមានស្រទាប់ និងផ្កាមួយ។ មែកទាំងប្រាំមួយមានរាងដូចគ្នា បែកមែកចេញពីជើងចង្កៀង។
\s5
\v 20 នៅលើជើងចង្កៀងនោះ ផ្នែកកណ្តាល មានពែងបួនធ្វើរាងដូចជាផ្លែចំបក់ មានស្លឹកទ្រ ហើយនិងផ្កាផង។
\v 21 មានក្រោមជើងទ្រស្លឹក គូដំបូងរបស់មែក ធ្វើឡើងជាមួយដុំ ហើយជើងទ្រស្លឹក គូទីពីររបស់មែងក៏ធ្វើឡើងជាមួយដុំដែរ។ ហើយជើងទ្រស្លឹកផ្សេងៗទៀតដែលនៅក្រោមជើងទ្រស្លឹក គូទីបី ក៏ធ្វើឡើងជាមួយដុំដែរ។ មែងទាំងប្រាំមួយធ្វើរាងដូចៗគ្នាទាំងអស់ មានមែកបែកចេញពីជើងចង្កៀង។
\v 22 ជើងទ្រ និងមែករបស់វាទាំងអស់ ធ្វើឡើងតែមួយដុំ គឺធ្វើពីមាសសុទ្ធមួយដុំគត់។
\s5
\v 23 លោកបេតសាលាលធ្វើជើងចង្កៀង និងចង្កៀងទាំងប្រាំពីរ និងប្រឆេះ និងថាសពីមាសសុទ្ធ។
\v 24 គាត់ធ្វើចង្កៀង ហើយនិងសម្ភាររបស់វា សម្រាប់គោះកម្ទេចពីមាសសុទ្ធដែរ។
\s5
\v 25 លោកបេតសាលាលធ្វើកន្លែងថ្វាយគ្រឿងក្រអូប។ គាត់បានធ្វើវាពីឈើងនាងនួន។ បណ្តោយរបស់វាមានប្រវែងមួយហត្ថ និងទទឹងរបស់វាមានប្រវែងមួយហត្ថដែរ។ វាមានរាងបួនជ្រុង ហើយកម្ពស់របស់វាមានប្រវែងពីរហត្ថ។ ហើយស្នែងរបស់វាត្រូវបានធ្វើឡើងភ្ជាប់ជាបំណែកតែមួយ។
\v 26 គាត់បានស្រោបកន្លែងថ្វាយគ្រឿងក្រអូបនោះជាមួយនឹងមាសសុទ្ធ នៅពីលើ ពីចំហៀង និងនៅលើស្នែងរបស់វា។ គាត់ក៏បានស្រោបមាសនៅតាមគែមរបស់វាពីមាសដែរ។
\s5
\v 27 គាត់បានធ្វើកងពីមាសពីរ ដើម្បីភ្ជាប់វានៅក្រោមគែមទាំងសងខាងរបស់វា។ កងនោះសម្រាប់ស៊កឈើស្នែងដើម្បីសែងកន្លែងថ្វាយយញ្ញបូជា។
\v 28 គាត់បានធ្វើឈើស្នែងពីឈើនាងនួន ហើយគាត់បានស្រោបវាជាមួយនឹងមាស។
\v 29 គាត់បានធ្វើប្រេងចាក់ប្រេងតាំងបរិសុទ្ធ និងគ្រឿងក្រអូបបរិសុទ្ធ គឺជាកិច្ចការរបស់អ្នកធ្វើទឹកអប់។
\s5
\c 38
\cl ជំពូក ៣៨
\p
\v 1 លោកបេតសាលាលបានធ្វើកន្លែងថ្វាយតង្វាយដុតពីឈើនាងនួន។ វាមានប្រវែងប្រាំហត្ថ ហើយទទឹងប្រាំហត្ថដែរ មានរាងបួនជ្រុង ហើយមានកម្ពស់បីហត្ថ។
\v 2 គាត់ធ្វើស្នែងបួននៅជាប់នឹងជ្រុងទាំងបួនមានរាងដូចជាស្នែងគោ។ ស្នែងត្រូវបានធ្វើឡើងជាប់ជាមួយនឹងកន្លែងថ្វាយតង្វាយ ហើយគាត់បានស្រោបវាជាមួយនឹងលង្ហិន។
\v 3 គាត់ធ្វើគ្រឿងបរិក្ខារសម្រាប់កន្លែងថ្វាយតង្វាយមានដូចជា ឆ្នាំសម្រាប់កើបផេះ ប៉ែល អាងទឹក​ ផើង សម និង​ជើង‌ក្រាន។ គាត់បានធ្វើគ្រឿងបរិក្ខាទាំងអស់នេះពី​លង្ហិន​។
\s5
\v 4 គាត់បានធ្វើប្រទាសសម្រាប់កន្លែងថ្វាយតង្វាយ ខ្ទាស់ក្រឡាគ្នាពីលង្ហិន ដើម្បីដាក់នៅក្រោមគែម នៅចំកណ្តាលនៃកន្លែងថ្វាយតង្វាយ។
\v 5 គាត់បានសិតធ្វើកងបួន ដាក់នៅតាមជ្រុងទាំងបួននៃប្រទាសលង្ហិន ដើម្បីស៊កឈើស្នែង។
\s5
\v 6 លោកបេតសាលាលបានធ្វើឈើស្នែងពីឈើនាងនួន ហើយស្រោបវាជាមួយនឹងលង្ហិន។
\v 7 គាត់បានដាក់ឈើស្នែងនៅសងខាងនៃកន្លែងថ្វាយតង្វាយ ដើម្បីសែងវា។ គាត់បានធ្វើកន្លែងតង្វាយពីក្តារដែលមានប្រហោងកណ្តាល។
\s5
\v 8 លោកបេតសាលាលធ្វេីអាងទឹកធំមួយពីលង្ហិន កំណល់ពីលង្ហិន។ គាត់បានធ្វើអាងទឹកចេញពីកញ្ចក់ដែលជាកម្មសិទ្ធិរបស់ស្រីៗដែលបម្រើនៅត្រង់ច្រកចូលត្រសាលនៃការជួបជុំ។
\s5
\v 9 គាត់ក៏បានធ្វើទីលាន។ ដែលមានរនាំងព័ទ្ធជុំវិញពីភាគខាងត្បូងនៃទីលានដែលធ្វើពីក្រណាត់ទេសឯកយ៉ាងល្អ ប្រវែងមួយរយហត្ថ។
\v 10 ហើយរនាំនោះមានសសរម្ភៃជាមួយនឹងជើងទ្រលង្ហិន។ មានតម្ពក់ភ្ជាប់សសរ និងគន្លឹះធ្វើពីប្រាក់។
\s5
\v 11 នៅប៉ែកខាងជើងក៏ដូចគ្នាដែរ មានរនាំងប្រវែងមួយរយហត្ថ ជាមួយនឹងសសរម្ភៃ និងជើងទ្រលង្ហិនម្ភៃដែរ តម្ពក់ភ្ជាប់សសរ និងកន្លឹះធ្វើពីប្រាក់។
\v 12 រនាំងនៅប៉ែកខាងលិចមានប្រវែងហាសិបហត្ថ និងមានសសរ និងជើងទ្រដប់។ ទម្ពក់ និងគន្លឹះសសរធ្វើពីប្រាក់។
\s5
\v 13 នៅក្នុងទីលាននៅប៉ែកខាងកើតក៏មានហាសិបហត្ថដូចគ្នាដែរ។
\v 14 រនាំងមួយចំហៀងនៃច្រកចូលមានប្រវែងដប់ប្រាំហត្ថ។ មានសសរបី និងជើងទ្របី។
\v 15 នៅប៉ែកម្ខាងទៀតនៃច្រកចូលទីលានក៏មានរនាំងប្រវែងដប់ប្រាំហត្ថដែរ ជាមួយនឹងសសរបី និងជើងទ្របី។
\v 16 រនាំងទាំងអស់នៅជុំវិញទីលានត្រូវបានធ្វើឡើងពីក្រណាត់ទេសឯកយ៉ាងស្អាត។
\s5
\v 17 ជើងទ្រសម្រាប់សសរធ្វើពីលង្ហិន។ តម្ពក់ និងគន្លឹះធ្វើឡើងពីប្រាក់ ហើយស្រោបពីលើសសរនោះក៏ធ្វើពីប្រាក់ដែរ។ សសរទីលានទាំងអស់ត្រូវបានស្រោបឡើងដោយប្រាក់ដែរ។
\v 18 វាំងនននៅច្រកចូលទីលានមានប្រវែងម្ភៃហត្ថ។ វាំងននត្រូវបានធ្វើឡើងដោយក្រណាត់ពណ៌ខៀវ ពណ៌ស្វាយ និងពណ៌ក្រហមវេញជាមួយនឹងអំបោះខ្លូតទេស ហើយមានប្រវែងម្ភៃហត្ថ។
\v 19 មានទទឹងម្ភៃហត្ថ និងកម្ពស់ប្រាំហត្ថ ដូចវាំងនននៅទីលានដែរ។ មានជើងទ្រពីលង្ហិន ហើយតម្ពក់ពីប្រាក់។ គម្របពីលើ និងតម្ពក់របស់វាធ្វើពីប្រាក់។
\v 20 ចម្រឹងសម្រាប់ព្រះពន្លា និងទីលានទាំងអស់ធ្វើពីលង្ហិន។
\s5
\v 21 នេះគឺជាបញ្ជីសារពើភ័ណ្ឌរបស់ព្រះពន្លា និងច្បាប់របស់ព្រះពន្លានៃសម្ពន្ធមេត្រី យោងទៅតាមសេចក្តីណែនាំរបស់លោកម៉ូសេ។ វាគឺជាកិច្ចការរបស់ពួកលេវីនៅក្រោមការដឹកនាំរបស់លោកអ៊ីថា‌ម៉ា ជា​កូន​របស់​លោក​បូជា‌ចារ្យ​អើរ៉ុន។
\v 22 លោក​បេតសា‌លាល​ គឺជា​កូន​របស់​លោក​យូរី ត្រូវ​ជា​ចៅរបស់​លោក​ហ៊ើរ មកពី​កុល‌សម្ព័ន្ធ​យូដា បាន​ធ្វើតាមអ្វីៗ​ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ។
\v 23 លោក​អូហូ‌លីអាប់ ជា​កូន​លោក​អហ៊ី‌សាម៉ាក់ មកពីកុល‌សម្ព័ន្ធ​ដាន់ ក៏​បាន​ជួយ​ធ្វើ​ការ​លោកបេតសាលាល ជាជាងចម្លាក់ គឺជាជាងដែលមានជំនាញ និងអ្នក​ប៉ាក់​លំអ​ក្រណាត់​ពណ៌​ស្វាយ ពណ៌​ក្រហម ពណ៌​ក្រហម​ទុំ និង​ក្រណាត់​ធ្វើ​ពីក្រណាត់ទេសឯកយ៉ាងស្អាត។
\s5
\v 24 មាសទាំងអស់ដែលប្រើសម្រាប់គម្រោង នៅគ្រប់ទាំងកិច្ចការដែលពាក់ពាន់នឹងទីបរិសុទ្ធ មាសដែលបានមកពីតង្វាយគ្រវី មានចំនួន ម្ភៃប្រាំបួនហាប និង៧៣០ សេកែល តាម​ទម្ងន់​សេកែល​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ។
\v 25 ចំណែក ប្រាក់ដែលបានទទួលពីសហគមន៍មានទម្ងន់មួយរយហាប និង១៧៧៥សេកែលតាម​ទម្ងន់​សេកែល​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ។
\v 26 ឬម្នាក់បង់ប្រាំកាក់ ស្មើនឹងកន្លះសេគែល តាម​ទម្ងន់​សេកែល​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ។ តួលេខនេះបានទទួលពីប្រជាជនគ្រប់រូបដែលបានធ្វើជំរឿន ចាប់តាំងពីអាយុម្ភៃឆ្នាំ និងឡើងទៅមានចំនួនទាំងអស់ ៦០៣, ៥៥០នាក់។
\s5
\v 27 ប្រាក់ចំនួនមួយរយហាបត្រូវបានសិតធ្វើជាទីបរិសុទ្ធ ហើយនិងជើងទ្រវាំងនន ជើងទ្រមួយរយ ប្រាក់មួយហាបសម្រាប់ជើងទ្រមួយ។
\v 28 ​ប្រាក់នៅសល់មានចំនួន ១, ៧៧៥ សេកែល ​លោកបេតសេលាល ធ្វើ​តម្ពក់សម្រាប់សសរ ស្រោបពីលើសសរ ហើយធ្វើ​គន្លឹះ​ទាំង​ប៉ុន្មាន​សម្រាប់​សសរដែរ។
\v 29 ចំណែក លង្ហិនដែលបានមកពីការថ្វាយតង្វាយគ្រវីមានទម្ងន់ចិតសិបហាប និង២, ៤០០សេគែល។
\s5
\v 30 ជាមួយនឹងលង្ហិននេះ គាត់បានថ្វើជើងទ្រសម្រាប់ច្រកចូលទៅក្នុងត្រសាលប្រជុំ កន្លែងថ្វាយតង្វាយពីលង្ហិន និងគ្រឿងបរិក្ខារសម្រាប់កន្លែងថ្វាយតង្វាយ
\v 31 ជើងទ្រសម្រាប់ទីលាន ជើងទ្រសម្រាប់ទីលានច្រកចូល ចម្រឹងរបស់ព្រះពន្លា និងចម្រឹងរបស់ទីលានទាំងអស់។
\s5
\c 39
\cl ជំពូក ៣៩
\p
\v 1 ជាមួយក្រណាត់ពណ៌ខៀវ ពណ៌ស្វាយ ពណ៌ក្រហម គេធ្វើសម្លៀកបំពាក់ដោយត្បាយយ៉ាងស្អាត សម្រាប់បម្រើនៅក្នុងទីបរិសុទ្ធ។ ពួកគេបានធ្វើសម្លៀកបំពាក់ឲ្យលោកអ៊ើរ៉ុន សម្រាប់ទីបរិសុទ្ធ ដូចដែលព្រះអម្ចាស់បានបង្គាប់ដល់លោកម៉ូសេ។
\s5
\v 2 បេតសាលាលបានធ្វើអាវអេផូដពីមាស ពីក្រណាត់ពណ៌ខៀវ ពណ៌ស្វាយ និងពណ៌ក្រហម និងក្រណាត់ទេសឯកត្បាយយ៉ាងល្អ។
\v 3 ពួកគេបានសិតមាសជាសន្លឹកៗ ហើយកាត់វាជាសរសៃយ៉ាងឆ្មា ដើម្បីធ្វើវាជាពណ៌ខៀវ ពណ៌ស្វាយ និងពណ៌ក្រហម ព្រមទាំងក្រណាត់ទេសឯក ធ្វើពីជាងដែលមានស្នាដៃ។
\s5
\v 4 ពួកគេ​ធ្វើ​ខ្សែ​ស្មា​សម្រាប់​ចង​ភ្ជាប់​អាវ​អេផូដ​ទាំង​សង​ខាង​បាន​ជាប់​គ្នា​តែ​មួយ។
\v 5 ខ្សែក្រវាត់ក៏ដូចជាអាវអេផូដដែរ គឺធ្វើជាបំណែកតែមួយជាមួយនឹងអាវអេផូដ វេញជាមួយនឹងក្រណាត់ទេសឯកយ៉ាងល្អពណ៌មាស ពណ៌ខៀវ ពណ៌ស្វាយ និងពណ៌ក្រហម ដូចព្រះអម្ចាស់បានបង្គាប់ដល់លោកម៉ូសេ។
\s5
\v 6 ពួកគេ​បានច្នៃ​ត្បូង​អូនីក្ស ​ដាំ​ចុះ​ក្នុង​គ្រោង​មាស ឆ្លាក់ដូចជាគេឆ្លាក់ត្រា ហើយបានចារឈ្មោះរបស់កូនចៅអ៊ីស្រាអែលទាំងដប់ពីរនៅក្នុងនោះ។
\v 7 លោកបេតសាលាលបាន​ភ្ជាប់​នៅ​លើ​ខ្សែ​ស្មា​របស់អាវ​អេផូដ ជាត្បូងដើម្បី​រំឭក​ដល់​ព្រះអម្ចាស់នៃកូនចៅអ៊ីស្រាអែលទាំងដប់ពីរ ដូចព្រះអម្ចាស់​បាន​បង្គាប់​មក​លោក​ម៉ូសេ។
\s5
\v 8 គាត់បានធ្វើប្រដាប់ពាក់លើដើមទ្រូង តាមការរចនារបស់ជាងដែលមានស្នាដៃ ធ្វើតាមបែបដូចជាអាវអេផូដ។ គាត់បានធ្វើវាពីមាស ពីក្រណាត់ពណ៌ខៀវ ពណ៌ស្វាយ និងពណ៌ក្រហម និងពីក្រណាត់ពណ៌ទេសឯកយ៉ាងល្អ។
\v 9 វាមានរាងបួនជ្រុង។ ពួកគេបានអាវពាក់លើដើមទ្រូងជាពីរស្រទាប់។ បណ្តោយមួយចំអាម និងទទឹងមួយចំអាមដែរ។
\s5
\v 10 ពួកគេបានដាំត្បូងបួនជួរ។ ជួរទីមួយមានត្បូង​ទទឹម​មួយ​គ្រាប់ ត្បូង​ប៊ុត‌លឿង​មួយ​គ្រាប់ និង​ត្បូង​មរកត​មួយ​គ្រាប់។
\v 11 ជួរទីពីរមានត្បូង​ទទឹម​មួយ​គ្រាប់ ត្បូង​កណ្ដៀង​មួយ​គ្រាប់ និង​ត្បូង​ពេជ្រ​មួយ​គ្រាប់។
\v 12 ជួរទីបីមានត្បូង​ទទឹម​មួយ​គ្រាប់ ត្បូង​និល‌រ័ត្ន​មួយ​គ្រាប់ និង​ត្បូង​ជម្ពូ‌រ័ត្ន​មួយ​គ្រាប់។​
\v 13 ជួរ​ទី​បួនមាន ត្បូង​ដៃ‌រគៀម​មួយ​គ្រាប់ ត្បូង​កែវ‌យក់​មួយ​គ្រាប់ និង​ត្បូង​មណី‌ជោតិរស​មួយ​គ្រាប់។ ត្បូងទាំងនេះត្រូវបានដាំនៅក្នុងគ្រោងមាស។
\s5
\v 14 ត្បូងទាំងនោះត្រូវបានរៀបតាមលំដាប់ឈ្មោះរបស់កូនចៅអ៊ីស្រាអែល។ ពួកគេធ្វើដូចជាឆ្លាក់ត្រា គឺចាឈ្មោះកុលសម្ព័ន្ធទាំងដប់ពីរនៅលើត្បូងនោះ។
\v 15 នៅលើអាវសម្រាប់ពាក់លើដើមទ្រូង ពួកគេធ្វើខ្សែដូចខែពួរវេញចូលគ្នាពីមាសសុទ្ធ។
\v 16 ពួកគេធ្វើក្រចាប់មាសពីរ និងកងមាសពីរ ហើយពួកគេភ្ជាប់កងទាំងពីរនោះទៅនឹងជ្រុងទាំងពីររបស់ប្រដាប់ពាក់ដើមទ្រូង។
\s5
\v 17 ពួកគេបានវេញខ្សែមាសទាំងពីរទៅនឹងកងមាសទាំងពីរ នៅជ្រុងនៃអាវសម្រាប់ពាក់លើដើមទ្រូង។
\v 18 ពួកគេភ្ជាប់ចុងទាំងពីរនៃខ្សែដែលវេញនោះទៅនឹងក្រចាប់ទាំងពីរនោះ។ ពួកគេភ្ជាប់វាទៅនឹងគ្រោងមាសនៃខ្សែស្មារបស់អាវអេផូដខាងមុខ។
\s5
\v 19 ពួកគេធ្វើកងពីមាសពីរ ហើយដាក់កងនោះនៅលើជ្រុងទាំងទៀតរបស់អាវសម្រាប់ពាក់លើដើមទ្រូង គឺនៅលើគែមជិតទៅនឹងព្រំខាងក្នុង។
\v 20 ពួកគេបានធ្វើកងមាសពីរទៀត ហើយបានភ្ជាប់កងនោះទៅនឹងមុមរបស់ស្មាទីពីរនៃអាវអេផូដដែលនៅខាងមុខ។ ដេរភ្ជាប់វាទៅនឹងខ្សែក្រវាត់របស់អាវអេផូដ។
\s5
\v 21 ពួកគេចងប្រដាប់ពាក់លើដើមទ្រូងដោយចងខ្សែរបស់វាទៅនឹងក្រវិលរបស់អាវអេផូដជាមួយនឹងខ្សែពណ៌ខៀវ ដើម្បីឲ្យវាអាចភ្ជាប់ជាមួយខ្សែក្រវាតខាងលើ​អាវ​អេផូដ។ ធ្វើបែបនេះ ដើម្បី​ឲ្យ​ប្រដាប់​ពាក់​លើ​ទ្រូង​នោះ​ស្ថិត​នៅ​ពី​លើ​ខ្សែ​ក្រវាត់ ហើយ​កុំ​ឲ្យ​របូត​ចេញ​ពី​អាវ​អេផូដ។ ធ្វើបែបនេះ ដូច​ព្រះ‌អម្ចាស់​បាន​បង្គាប់​មក​លោក​ម៉ូសេ។
\s5
\v 22 លោកបេតសាលាលបានធ្វើអាវវែងរបស់អាវអេផូដ​មួយ​ ដែល​ត្បាញ​ដោយ​ក្រណាត់​ពណ៌​ស្វាយសុទ្ធ។
\v 23 គេកាត់ចំហនៅចំកណ្តាលសម្រាប់ស៊កក្បាលចូល។ គេ​ដេរ‌រឹម​ជុំ‌វិញ​ប្រឡោះ​នោះ ដើម្បី​កុំ​ឲ្យ​​រហែក។
\v 24 នៅតាមជាយខាងក្រោម ពួកគេធ្វើ​​ផ្លែ​ទទឹម​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ក្រហម​​ព្រមទាំងក្រណាត់ទេសឯកយ៉ាងស្អាត។
\s5
\v 25 ពួកគេធ្វើកណ្តឹងពីមាសសុទ្ធ ហើយពួកគេដាក់កណ្តឹងនៅចន្លោះ រូបផ្លែទទឹមនៅជុំវិញជាយអាវវែងខាងក្រោម នៅចន្លោះរូបផ្លែទទឹម កណ្តឹងមួយ និងរូបផ្លែទទឹមមួយ
\v 26 កណ្តឹងមួយរូបផ្លែទទឹមមួយ នៅលើជាងអាវវែងនោះ សម្រាប់លោកអ៊ើរ៉ុន ដើម្បីបម្រើ។ ធ្វើបែបនេះ ដូចព្រះអម្ចាស់បានបង្គាប់ដល់លោកម៉ូសេ។
\s5
\v 27 ពួកគេធ្វើអាវធំពីក្រណាត់ទេសឯកសម្រាប់លោកអ៊ើរ៉ុន និងសម្រាប់កូនប្រុសៗរបស់គាត់។
\v 28 ពួកគេធ្វើឈ្នូតពីក្រណាត់ទេសឯក សម្រាប់លម្អចងក្បាលពីក្រណាត់ទេសឯក ព្រម​ទាំង​ខោ​ស្នាប់​ភ្លៅ​ពី​សំពត់​ខ្លូត‌ទេស​។
\v 29 និងខ្សែក្រវាត់ពីក្រណាត់ទេសឯក និងពីក្រណាត់ពណ៌ខៀវ ពណ៌ស្វាយ និងពណ៌ក្រហមទុំ គឺជាកិច្ចការរបស់អ្នកប៉ាក់។ ធ្វើបែបនេះ ដូចព្រះអម្ចាស់បានបង្គាប់ដល់លោកម៉ូសេ។
\s5
\v 30 ពួកគេធ្វើស្លាកពីមាសសុទ្ធនៃមកុដបរិសុទ្ធ ពួកគេឆ្លាក់នៅលើវា ដូចជាជាឆ្លាក់ត្រាមួយថា៖ «បរិសុទ្ធថ្វាយដល់ព្រះអម្ចាស់»។
\v 31 ពួកគេភ្ជាប់វាទៅនឹងឈ្នូតក្បាលមានខ្សែពណ៌ខៀវ នៅពីលើឈ្នូតក្បាលនោះ។ ធ្វើបែបនេះ ដូចព្រះអម្ចាស់បានបង្គាប់ដល់លោកម៉ូសេ។
\s5
\v 32 ដូច្នេះ កិច្ចការនៅលើព្រះពន្លា គឺត្រសាលនៃការប្រជុំត្រូវបានបញ្ចប់។ ប្រជាជនអ៊ីស្រាអែលបានធ្វើគ្រប់យ៉ាង។ ពួកគេធ្វើតាមសេចក្តីបង្គាប់ទាំងអស់ដែលព្រះអម្ចាស់បានដល់លោកម៉ូសេ។
\v 33 ពួកគេបានយកព្រះពន្លាមកឯលោកម៉ូសេ គឺត្រសាល និងគ្រឿងបរិក្ខាររបស់វាទាំងអស់ ទាំង​តម្ពក់ ស៊ុម រនុក សសរ និង​ជើង​ទ្ររបស់វា
\v 34 គម្របធ្វើពីស្បែកចៀមឈ្មោលជ្រលក់ពណ៌ក្រហម និងគម្របពីស្បែកផ្សោត ព្រមទាំងវាំងននសម្រាប់ឃាំង
\v 35 ហឹបនៃទីបន្ទាល់ រួមទាំងឈើស្នែងនិងទីសន្តោសប្រោស។
\s5
\v 36 ពួកគេបានយកតុ និងគ្រឿងបរិក្ខាររបស់វា ព្រមទាំងនំប៉័ងដែលដាក់តាំង
\v 37 ជើងចង្កៀងដែលធ្វើពីមាសសុទ្ធ និងចង្កៀងរបស់វានៅតាមជួររបស់វា ព្រមទាំងគ្រឿងបរិក្ខាររបស់វា និងប្រេងសម្រាប់ចង្កៀង
\v 38 អាសនៈមាស ប្រេងសម្រាប់ចាក់ប្រេងតាំង និងគ្រឿងក្រអូប រនាំងសម្រាប់ច្រកចូលព្រះពន្លា
\v 39 អាសនៈលង្ហិន ជាមួយនឹងប្រទាសលង្ហិន ព្រមទាំងឈើស្នែងលង្ហិន និងគ្រឿងបរិក្ខារ និងអាងទឹកដ៏ធំមួយជាមួយនឹងជើងទ្ររបស់វាដែរ។
\s5
\v 40 ពួកគេបានយករនាំងសម្រាប់ទីលានជាមួយនឹងសសរ និងជើងទ្ររបស់វា ហើយវាំងននសម្រាប់ច្រកចូលទីលាន ខ្សែ ចម្រឹង និង​គ្រឿង​បរិក្ខារ​ទាំង​អស់ សម្រាប់​ប្រើ‌ប្រាស់​ក្នុង​ព្រះ‌ពន្លា គឺ​ត្រសាលនៃការជួបជុំ។
\v 41 ពួកគេបានយកសម្លៀកបំពាក់សម្រាប់បម្រើនៅក្នុងទីបរិសុទ្ធ គឺសម្លៀកបំពាក់បរិសុទ្ធសម្រាប់លោកអ៊ើរ៉ុន ជាបូជាចារ្យ និងកូនប្រុសៗរបស់គាត់ ដើម្បីឲ្យពួកគេបានបម្រើក្នុងមុខងារជាបូជាចារ្យ។
\s5
\v 42 ដូច្នេះហើយ ប្រជាជនអ៊ីស្រាអែលបានធ្វើគ្រប់កិច្ចការទាំងអស់ ដូចព្រះអម្ចាស់បានបង្គាប់ដល់លោកម៉ូសេ។
\v 43 លោកម៉ូសេបានពិនិត្យកិច្ចការទាំងអស់ ហើយមើល៍ ពួកគេធ្វើវាបានសម្រេចហើយ ដូច ព្រះអម្ចាស់បានបង្គាប់មែន គឺពួកគេធ្វើបែបនោះឯង។ បន្ទាប់មក លោកម៉ូសេបានឲ្យពរដល់ពួកគេ។
\s5
\c 40
\cl ជំពូក ៤០
\p
\v 1 បន្ទាប់មក ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេ ដោយបន្ទូលថា៖​
\v 2 «នៅថ្ងៃទីមួយនៃខែទីមួយរបស់ឆ្នាំថ្មី អ្នកត្រូវតម្លើងព្រះពន្លា គឺត្រសាលនៃការជួបជុំ។
\s5
\v 3 អ្នកត្រូវដាក់ហិបនៃទីបន្ទាល់នៅខាងក្នុង ហើយអ្នកត្រូវបាំងហឹបនោះនឹងវាំងនន។
\v 4 អ្នកត្រូវយកតុ ហើយរៀបចំរបស់របរឲ្យមានរប្រៀបរៀបរយ។ បន្ទាប់មក អ្នកត្រូវយកជើងចង្កៀង ហើយតម្លើងចង្កៀង។
\s5
\v 5 អ្នកត្រូវដាក់អាសនាមាសថ្វាយគ្រឿងក្រអូបនៅខាងមុខហឹបនៃទីបន្ទាល់ ហើយអ្នកត្រូវដាក់វាំងនននៅត្រង់ច្រកចូលទៅក្នុងព្រះពន្លាផង។
\v 6 ​អ្នកត្រូវាដាក់អាសនាថ្វាយតង្វាយដុតនៅខាងមុខច្រកចូលទៅក្នុងព្រះពន្លា គឺត្រសាលនៃការជួបជុំ។
\v 7 អ្នកត្រូវដាក់អាងទឹកធំនៅចន្លោះត្រសាលនៃការជួបជុំ និងអាសនា ហើយអ្នកត្រូវចាក់ទឹកចូលទៅក្នុងអាងនោះផង។
\s5
\v 8 អ្នកត្រូវតម្លើងទីលាននៅជុំវិញវា ហើយអ្នកត្រូវចងវាំងនននៅច្រកចូលទីលាន។
\v 9 អ្នកត្រូវយកប្រេងចាក់ប្រេងតាំង ហើយចាក់ទៅលើព្រះពន្លា និងអ្វីៗដែលនៅក្នុងព្រះពន្លានោះ។ អ្នកត្រូវចែកវាដោយឡែក ហើយគ្រឿងបរិក្ខារទាំងអស់សម្រាប់យើង នោះវានឹងបានបរិសុទ្ធ។
\v 10 អ្នកត្រូវចាក់ប្រេងលើកន្លែងថ្វាយតង្វាយដុត និងលើគ្រឿងបរិក្ខាររបស់វាទាំងអស់ដែរ។ អ្នកត្រូវញែកកន្លែងថ្វាយតង្វាយដុតសម្រាប់យើង ហើយវានឹងបានជាវិសុទ្ធសម្រាប់យើង។
\v 11 អ្នកត្រូវចាក់ប្រេងលើអាងលង្ហិន និងជើងទ្ររបស់វា ព្រមទាំងញែកវាដោយឡែកសម្រាប់យើង។
\s5
\v 12 អ្នកត្រូវនាំអ៊ើរ៉ុន និងកូនប្រុសៗរបស់គាត់មកកាន់ច្រកចូលត្រសាលនៃការជួបជុំ ហើយអ្នកត្រូវលាងពួកគេដោយទឹក។
\v 13 អ្នកត្រូវស្លៀកពាក់ឲ្យអ៊ើរ៉ុន ជាមួយនឹងសម្លៀកបំពាក់ដែលបានញែកដោយឡែកសម្រាប់យើង ចាក់ប្រេងលើគាត់ ហើយញែកគាត់ដោយឡែក ដើម្បីគាត់អាចបម្រើជាបូជាចារ្យរបស់យើង។
\s5
\v 14 អ្នកត្រូវនាំកូនប្រុសៗរបស់គាត់ ហើយស្លៀកពាក់ពួកគេជាមួយនឹងអាវធំ។
\v 15 អ្នកត្រូវចាក់ប្រេងពួកគេដូចអ្នកបានចាក់ប្រេងលើឪពុករបស់ពួកគេដែរ ដើម្បីឲ្យពួកគេអាចបម្រើយើងក្នុងមុខងារជាពួកបូជាចារ្យ។ ការចាក់ប្រេងតាំងលើពួកគេនេះ នឹងធ្វើឲ្យពួកគេក្លាយជាបូជាចារ្យជារៀងរហូតនៅក្នុងគ្រប់ជំនាន់របស់ពួកគេ»។
\v 16 នេះគឺជាអ្វីដែលលោកម៉ូសេបានធ្វើ គាត់បានធ្វើតាមអ្វីៗទាំងអស់ដែលព្រះអម្ចាស់បានបង្គាប់ដល់គាត់។ គាត់ធ្វើការទាំងនោះសម្រេចគ្រប់យ៉ាង។
\s5
\v 17 ដូច្នេះ ព្រះពន្លាត្រូវបានតម្លើងនៅថ្ងៃទីមួយនៃខែទីមួយនៅក្នុងឆ្នាំទីពីរ។
\v 18 លោកម៉ូសេបានតម្លើងព្រះពន្លា បានដាក់ជើងទ្ររបស់វាតាមកន្លែងរបស់វា បានតម្លើងស៊ុមភ្ជាប់ជាមួយនឹងរនុករបស់វា ហើយបានតម្លើងសសរ និងបង្គោលរបស់វា។
\v 19 គាត់បានត្រដាងគ្របពីលើព្រះពន្លា ហើយបានដាក់តង់ពីលើវា ដូចព្រះអម្ចាស់បានបង្គាប់ដល់គាត់។
\v 20 គាត់បានយកបន្ទះថ្មនៃសម្ពន្ធមេត្រី ហើយដាក់វាចូលទៅក្នុងហឹប។ គាត់ក៏បានដាក់ឈើស្នែងនៅលើហឹប និងលើទីសន្តោសប្រោសផងដែរ។
\s5
\v 21 គាត់បានយកហឹបចូលទៅក្នុងព្រះពន្លា។ គាត់បានតម្លើងវាំងននសម្រាប់វា ដើម្បីបាំងហឹបនៃទីបន្ទាល់ ដូចព្រះអម្ចាស់បានបង្គាប់ដល់គាត់។
\v 22 គាត់បានដាក់ទុកនៅក្នុងត្រសាលនៃការជួបជុំ នៅប៉ែកខាងជើងនៃព្រះពន្លា ខាងក្រៅវាំងនន។
\v 23 គាត់បានដាក់នំប៉័ងតាមលំដាប់ នៅចំពោះព្រះអម្ចាស់ ដូចព្រះអម្ចាស់បានបង្គាប់ដល់គាត់។
\s5
\v 24 គាត់បានដាក់ជើងចង្កៀងចូលទៅក្នុងត្រសាលនៃការជួបជុំ ទល់មុខនឹងតុ នៅប៉ែកខាងត្បូងនៃព្រះពន្លា។
\v 25 គាត់បានអុជចង្កៀងនៅចំពោះព្រះអម្ចាស់ ដូចព្រះអម្ចាស់បានបង្គាប់ដល់គាត់។
\s5
\v 26 គាត់បានដាក់អាសនាមាសថ្វាយគ្រឿងក្រអូបទៅក្នុងត្រសាលនៃការជួបជុំនៅខាងមុខវាំងនន។
\v 27 គាត់បានដុតគ្រឿងក្រអូបនៅលើវា ដូចព្រះអម្ចាស់បានបង្គាប់ដល់គាត់។
\s5
\v 28 គាត់បានបាំងវាំងនននៅត្រង់ច្រកចូលព្រះពន្លា។
\v 29 គាត់បានដាក់កន្លែងថ្វាយតង្វាយដុតនៅត្រង់ច្រកចូលទៅក្នុងព្រះពន្លា គឺត្រសាលនៃការជួបជុំ។ គាត់បានថ្វាយតង្វាយដុត និងតង្វាយម្សៅនៅលើវា ដូច ព្រះអម្ចាស់បានបង្គាប់ដល់គាត់។
\v 30 គាត់បានដាក់អាងទឹក នៅចន្លោះត្រសាលនៃការប្រជុំ និងកន្លែងថ្វាយតង្វាយ ហើយគាត់បានចាក់ទឹកចូលទៅក្នុងអាងនោះសម្រាប់លាង។
\s5
\v 31 លោកម៉ូសេ លោកអ៊ើរ៉ុន និងកូនប្រុសៗរបស់គាត់បានលាងដៃរបស់ពួកគេ ហើយនិងជើងរបស់ពួកគេពីអាងទឹកនោះ។
\v 32 នៅពេលពួកគេចូលទៅត្រសាលនៃការប្រជុំ និងនៅពេលពួកគេឡើងទៅកន្លែងថ្វាយតង្វាយនោះ។ ពួកគេត្រូវលាងសម្អាត ដូច ព្រះអម្ចាស់បានបង្គាប់ដល់លោកម៉ូសេ។
\v 33 លោកម៉ូសេបានតម្លើងទីលាននៅជុំវិញព្រះពន្លា និងកន្លែងថ្វាយតង្វាយ។ គាត់បានតម្លើងវាំងនននៅច្រកចូលទីលាន។ លោកម៉ូសេបានធ្វើការចប់សព្វគ្រប់បែបនេះឯង។
\s5
\v 34 បន្ទាប់មក មានពពកគ្របពីលើត្រសាលនៃការជួបជុំនោះ ហើយសិរីល្អរបស់ព្រះអម្ចាស់ស្ថិតនៅពេញព្រះពន្លា។
\v 35 លោកម៉ូសេមិនអាចចូលទៅក្នុងត្រសាលនៃការជួបជុំបានទេ ដោយសារពពកគ្របពីលើវា ហើយដោយសារសិរីល្អរបស់ព្រះអម្ចាស់សិ្ថតនៅពេញព្រះពន្លា។
\s5
\v 36 នៅពេលណាពពកឡើងផុតពីលើព្រះពន្លា ប្រជាជនអ៊ីស្រាអែលនាំគ្នាចេញដំណើរ។
\v 37 ប៉ុន្តែ ប្រសិនបើ ពពកមិនឡើងផុតពីព្រះពន្លាទេ ប្រជាជនអ៊ីស្រាអែលមិនចេញដំណើរទេ។ ពួកគេនៅរហូតដល់ថ្ងៃដែលពពកឡើងផុត។
\v 38 ដ្បិត​ ពពករបស់ព្រះអម្ចាស់ស្ថិតនៅពីលើព្រះពន្លានៅពេលថ្ងៃ ហើយភ្លើងនៅពីលើវានៅពេលយប់ ដើម្បីបំភ្លឺប្រជាជនអ៊ីស្រាអែលនៅក្នុងការធ្វើដំណើររបស់ពួកគេ។