km_ulb/01-GEN.usfm

2959 lines
574 KiB
Plaintext

\id GEN
\ide UTF-8
\h លោកុប្បត្តិ
\toc1 លោកុប្បត្តិ
\toc2 លោកុប្បត្តិ
\toc3 gen
\mt លោកុប្បត្តិ
\s5
\c 1
\cl ជំពូក ១
\p
\v 1 កាលដំបូងឡើយ ព្រះជាម្ចាស់បានបង្កើតស្ថានសួគ៌ និងផែនដី។
\v 2 ផែនដីគ្មានទម្រង់ និងទទេ។ សេចក្តីងងឹតគ្របនៅលើផ្ទៃនៃជម្រៅទឹក។ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់រេរានៅលើផ្ទៃនៃទឹកនោះ។
\s5
\v 3 ព្រះជាម្ចាស់មានបន្ទូលថា៖ «ចូរមានពន្លឺ» ហើយពន្លឺក៏មានឡើង។
\v 4 ព្រះជាម្ចាស់ទតឃើញពន្លឺនោះថាល្អ។ ព្រះអង្គបានញែកពន្លឺចេញពីភាពងងឹត។
\v 5 ព្រះជាម្ចាស់បានហៅពន្លឺថាជា «ថ្ងៃ» ហើយព្រះអង្គហៅងងឹតថាជា «យប់»។ ក៏មានល្ងាច និងព្រឹក ជាថ្ងៃទីមួយ។
\s5
\v 6 ព្រះជាម្ចាស់មានបន្ទូលថា៖ «ចូរមានលំហមួយនៅចន្លោះទឹក ហើយឲ្យលំហនោះបានញែកទឹកចេញពីគ្នា»។
\v 7 ព្រះជាម្ចាស់ធ្វើលំហ ហើយបានញែកទឹកដែលនៅក្រោមលំហនោះពីគ្នា។ វាក៏កើតមានដូច្នោះ។
\v 8 ព្រះជាម្ចាស់ហៅលំហនោះថាជា «មេឃ»។ ក៏មានល្ងាច និងព្រឹក ជាថ្ងៃទីពីរ។
\s5
\v 9 ព្រះជាម្ចាស់មានបន្ទូលថា៖ «ចូរឲ្យទឹកដែលនៅក្រោមមេឃបានប្រមូលគ្នាមកនៅតែមួយកន្លែង ហើយចូរឲ្យមានដីស្ងួតលេចឡើង»។ វាក៏កើតមានដូច្នោះ។
\v 10 ព្រះជាម្ចាស់ហៅដីស្ងួតថាជា «ផែនដី» ហើយហៅទឹកដែលប្រមូលជុំគ្នាថាជា «សមុទ្រ»។ ព្រះអង្គទតឃើញថាល្អ។
\s5
\v 11 ព្រះជាម្ចាស់មានបន្ទូលថា៖ «ចូរឲ្យផែនដីមានរុក្ខជាតិដុះដូចជា៖ រុក្ខជាតិដែលមានគ្រាប់ ហើយដើមឈើដែលមានផ្លែតាមពូជរបស់វា»។ វាក៏កើតមានដូច្នោះ។
\v 12 ផែនដីបានបង្កើតឲ្យមានរុក្ខជាតិ គឺរុក្ខជាតិដែលមានគ្រាប់តាមពូជរបស់វា ហើយដើមឈើបានបង្កើតផលដែលមានគ្រាប់ពូជនៅក្នុងវា​ តាមប្រភេទរបស់វា។ ព្រះជាម្ចាស់ទតឃើញថាល្អ។
\v 13 ក៏មានល្ងាច និងមានព្រឹក ជាថ្ងៃទីបី។
\s5
\v 14 ព្រះជាម្ចាស់មានបន្ទូលថា៖ «ចូរឲ្យមានពន្លឺនៅលើមេឃ ដើម្បីញែកថ្ងៃចេញពីយប់ និងដើម្បីឲ្យវាធ្វើជាសញ្ញាសម្គាល់ សម្រាប់រដូវ សម្រាប់ថ្ងៃ និងឆ្នាំ។
\v 15 ចូរឲ្យមានពន្លឺនៅលើមេឃ ដើម្បីបំភ្លឺមកលើផែនដី»។ ក៏មានដូច្នោះ។
\s5
\v 16 ព្រះជាម្ចាស់បានបង្កើតពន្លឺដ៏ធំពីរ ពន្លឺដែលភ្លឺជាង ដើម្បីបំភ្លឺនៅពេលថ្ងៃ ហើយពន្លឺដែលមិនសូវភ្លឺ ដើម្បីបំភ្លឺនៅពេលយប់។
\v 17 ព្រះអង្គក៏បង្កើតពួកផ្កាយផងដែរ។ ព្រះជាម្ចាស់បានដាក់ពួកគេនៅលើមេឃដើម្បីផ្តល់ពន្លឺមកលើផែនដី
\v 18 ដើម្បីបំភ្លឺនៅពេលថ្ងៃ និងបំភ្លឺនៅពេលយប់ ហើយដើម្បីញែកពន្លឺចេញពីងងឹត។​ ព្រះជាម្ចាស់ទតឃើញថាល្អ។
\v 19 ក៏មានល្ងាច និងព្រឹក ជាថ្ងៃទីបួន។
\s5
\v 20 ព្រះជាម្ចាស់មានបន្ទូលថា៖ «ចូរឲ្យទឹកបានពេញទៅដោយសត្វដែលមានជីវិតជាច្រើន ហើយចូរមានសត្វស្លាបហើរនៅលើផែនដីនៅក្នុងចន្លោះអាកាស»។
\v 21 ព្រះជាម្ចាស់បានបង្កើតសត្តនិករយ៉ាងសម្បើមនៅក្នុងសមុទ្រ និងសត្តនិករដែលមានជីវិតទាំងឡាយតាមប្រភេទរបស់វា ដែលមានជីវិតនៅក្នុងទឹកគ្រប់ទីកន្លែង និងសត្វស្លាបហើរតាមប្រភេទរបស់វា។ ព្រះជាម្ចាស់ទតឃើញថាល្អ។
\s5
\v 22 ព្រះជាម្ចាស់បានឲ្យពរដល់ពួកវា ដោយមានបន្ទូលថា៖ «ចូរបង្កើតផល និងបានចម្រើនឡើង ហើយបានពេញទឹកនៅក្នុងសមុទ្រ។ ចូរឲ្យសត្វស្លាបបានចម្រើនឡើងពេញផែនដីផងដែរ»។
\v 23 ក៏មានល្ងាច និងព្រឹកជាថ្ងៃទីប្រាំ។
\s5
\v 24 ព្រះជាម្ចាស់មានបន្ទូលថា៖ «ចូរឲ្យផែនដីបង្កើតឲ្យមានសត្តនិករនីមួយៗទៅតាមប្រភេទរបស់វា សត្វជើងបួន សត្វលូនវា និងសត្វព្រៃនៅផែនដី ទៅតាមប្រភេទនីមួយៗរបស់វា»។ ក៏កើតមានដូច្នោះ។
\v 25 ព្រះជាម្ចាស់បានបង្កើតសត្វព្រៃនៅផែនដី ទៅតាមប្រភេទរបស់វា សត្វជើងបួនទៅតាមប្រភេទរបស់វា និងសត្វលូនវានៅលើដីគ្រប់យ៉ាងទៅតាមប្រភេទរបស់វា។ ព្រះអង្គទតឃើញថាល្អ។
\s5
\v 26 ព្រះជាម្ចាស់មានបន្ទូលថា៖ «ចូរយើងបង្កើតមនុស្សនៅក្នុងរូបភាពរបស់យើង មានលក្ខណដូចជាយើង។ ឲ្យពួកគេមានអំណាចនៅលើត្រីនៅក្នុងសមុទ្រ នៅលើសត្វនៅលើអាកាស នៅលើសត្វជើងបួន និងមានអំណាចនៅលើផែនដីទាំងមូល ព្រមទាំងនៅលើសត្វលូនវាដែលលូនវានៅលើផែនដី»។
\v 27 ព្រះជាម្ចាស់បានបង្កើតមនុស្សនៅក្នុងរូបភាពរបស់ព្រះអង្គផ្ទាល់។ គឺព្រះអង្គបានបង្កើតគេនៅក្នុងរូបភាពរបស់ព្រះអង្គផ្ទាល់។ ព្រះអង្គបង្កើតពួកគេជាបុរស និងស្រ្តី។
\s5
\v 28 ព្រះជាម្ចាស់បានឲ្យពរដល់ពួកគេ ហើយមានបន្ទូលទៅពួកគេថា៖ «ចូរបង្កើតផលឲ្យបានច្រើន ហើយចម្រើនឡើង។ បំពេញផែនដី ហើយបង្រ្កាបវាផង។ ចូរមានអំណាចនៅលើត្រីនៅក្នុងសមុទ្រ នៅលើសត្វស្លាបនៅលើមេឃ ហើយនិងអ្វីៗដែលមានជីវិតនៅលើផែនដីផង»។
\v 29 ព្រះជាម្ចាស់មានបន្ទូលថា៖ «មើល៍! យើងបានប្រគល់រុក្ខជាតិដែលមានគ្រាប់ ដែលមាននៅលើផែនដីទាំងមូល និងគ្រប់ទាំងដើមឈើដែលមានគ្រាប់តាមពូជផង។ វានឹងបានជាអាហារដល់អ្នក។
\s5
\v 30 ចំពោះសត្វព្រៃនៅលើផែនដី គ្រប់ទាំងសត្វស្លាបនៅលើមេឃ និងអ្វីៗដែលលូនវានៅលើផែនដី ព្រមទាំងសត្តនិករទាំងអស់ដែលមានខ្យល់ដង្ហើមនៃជីវិត យើងប្រគល់ស្មៅខៀវខ្ចីជាអាហារ»។
\v 31 ព្រះជាម្ចាស់បានទតឃើញអ្វីៗដែលព្រះអង្គបានបង្កើត។ មើលចុះ វាល្អប្រពៃណាស់។ ក៏មានល្ងាច និងព្រឹក ជាថ្ងៃទីប្រាំមួយ។
\s5
\c 2
\cl ជំពូក ២
\p
\v 1 បន្ទាប់ពីបង្កើតស្ថានសួគ៌ និងផែនដី និងអ្វីៗដែលមានជីវិតទាំងអស់រួចហើយ។
\v 2 នៅថ្ងៃទីប្រាំពីរ ព្រះជាម្ចាស់បានសម្រាកពីព្រះរាជកិច្ចដែលព្រះអង្គបានធ្វើ ដូច្នេះហើយបានជាព្រះអង្គសម្រាកនៅថ្ងៃទីប្រាំពីរពីព្រះរាជកិច្ចគ្រប់យ៉ាងរបស់ព្រះអង្គ។
\v 3 ព្រះជាម្ចាស់បានឲ្យពរដល់ថ្ងៃទីប្រាំពីរ ហើយរាប់ជាវិសុទ្ធ ព្រោះព្រះអង្គសម្រាកនៅថ្ងៃនោះពីព្រះរាជកិច្ចគ្រប់យ៉ាងរបស់ព្រះអង្គដែលព្រះអង្គបានធ្វើគឺនៅក្នុងការបង្កបង្កើតរបស់ព្រះអង្គ។
\s5
\v 4 ព្រឹត្តិការណ៍ទាំងនេះទាក់ទងនឹងស្ថានសួគ៌ និងផែនដី នៅពេលដែលបានបង្កើតឡើង នៅថ្ងៃនោះព្រះអម្ចាស់ដ៏ជាព្រះបានបង្កើតផែនដី និងស្ថានសួគ៌។
\v 5 គ្មានកំពូតព្រៃនៅតាមវាលនៅលើផែនដីនៅឡើយ ហើយក៏គ្មានរុក្ខជាតិដុះនៅតាមទីវាលនៅឡើយដែរ ដ្បិត ព្រះអម្ចាស់ដ៏ជាព្រះមិនបានធ្វើឲ្យមានភ្លៀងកើតឡើងនៅលើផែនដីនៅឡើយ ហើយក៏គ្មានមនុស្សភ្ជួរស្រែចម្ការដែរ។
\v 6 ប៉ុន្តែ មានអ័ព្ទចេញពីផែនដីមក ហើយបានស្រោចស្រពផ្ទៃដីទាំងមូលផង។
\s5
\v 7 ព្រះអម្ចាស់ដ៏ជាព្រះបានបង្កើតមនុស្សពីធូលីដីពីដីមក ហើយបានផ្លុំខ្យល់នៃជីវិតចូលទៅក្នុងច្រមុះរបស់គាត់ ហើយបុរសនោះក៏មានជីវិតរបស់ឡើង។
\v 8 ព្រះអម្ចាស់ដ៏ជាព្រះបានធ្វើសួនមួយនៅភាគខាងកើត នៅក្នុងស្រុកអេដែន ហើយព្រះអង្គបានដាក់មនុស្សដែលព្រះអង្គបានបង្កើតនៅទីនោះ។
\s5
\v 9 ព្រះអម្ចាស់ដ៏ជាព្រះបានបង្កើតដើមឈើគ្រប់យ៉ាងដុះចេញពីដីមក ដែលគួរជាទីពេញចិត្ត ហើយល្អសម្រាប់ជាអាហារផង។ បូករួមទាំងដើមឈើនៃជីវិតដែលនៅចំកណ្តាលនៃសួនច្បារ និងដើមដឹងល្អ និងដឹងអាក្រក់។
\v 10 មានទន្លេមួយហូរចេញពីអេដែនមកស្រោចស្រពសួនច្បារនោះ។ នៅទីនោះ មានទន្លេបួនបែកចេញពីគ្នា។
\s5
\v 11 ទន្លេទីមួយឈ្មោះពីសុន។ ជាទន្លេដែលហូរកាត់ស្រុកហាវីឡាទាំងមូល ជាស្រុកដែលមានមាស។
\v 12 មាសនៅក្នុងស្រុកនោះគឺជាមាសល្អ។ ក៏មានជ័រប្តេល្លាម និងត្បូងអូនីក្សដែរ។
\s5
\v 13 ទន្លេទីពីរមានឈ្មោះថា គីហូន ជាទន្លេដែលកាត់ស្រុកគូសទាំងមូល។
\v 14 ហើយទន្លេទីបីឈ្មោះថា ហ៊ីដេកែល ​ដែលហូរកាត់ភាគខាងកើតនៃស្រុកអាស៊ើរ។ ទន្លេទីបួនឈ្មោះថា​អឺប្រាត។
\s5
\v 15 ព្រះអម្ចាស់ដ៏ជាព្រះបានយកមនុស្ស ហើយដាក់គាត់នៅក្នុងសួនរបស់អេដែន ដើម្បីធ្វើការ និងរក្សាការពារនៅទីនោះ។
\v 16 ព្រះអម្ចាស់ដ៏ជាព្រះបានបង្គាប់ដល់មនុស្ស ដោយមានបន្ទូលថា៖ «អ្នកអាចហូបពីផ្លែឈើនៅក្នុងសួននេះបានដោយសេរី។
\v 17 ប៉ុន្តែ អ្នកមិនត្រូវហូបផ្លែឈើដឹងល្អ ដឹងអាក្រក់ឡើយ ដ្បិត នៅថ្ងៃណាដែលអ្នកហូបពីផ្លែរបស់វា អ្នកប្រាកដជាស្លាប់មិនខាន»។
\s5
\v 18 បន្ទាប់មក ព្រះអម្ចាស់ដ៏ជាព្រះមានបន្ទូលថា៖ «បុរសនៅម្នាក់ឯងមិនល្អទេ។ យើងនឹងបង្កើតអ្នកជំនួយម្នាក់ ដើម្បីជួយគាត់»។
\v 19 ព្រះអម្ចាស់ដ៏ជាព្រះបានបង្កើតសត្វពាហនៈនៅតាមវាលគ្រប់ប្រភេទ និងសត្វស្លាបហើរនៅលើអាកាសគ្រប់ប្រភេទដែរ។ បន្ទាប់មក ព្រះអង្គបាននាំពួកគេចូលមកឯមនុស្ស ដើម្បីឲ្យពួកគេបានដាក់ឈ្មោះឲ្យ។ នៅពេលមនុស្សហៅសត្តនិករណាមួយថាជាអ្វី នោះគឺជាឈ្មោះរបស់សត្វនោះហើយ។
\v 20 បុរសបានដាក់ឈ្មោះសត្វស្រុកទាំងអស់ ហើយបានដាក់ឈ្មោះសត្វស្លាបដែលហើយលើមេឃ ព្រមទាំងសត្វព្រៃដែលនៅតាមវាលដែរ។ ប៉ុន្តែ បុរសមិនទាន់មាននរណាអាចធ្វើជាជំនួយជួយដល់គាត់នៅឡើយទេ។
\s5
\v 21 ព្រះអម្ចាស់ដ៏ជាព្រះធ្វើឲ្យបុរសដេកលង់លក់ បុរសក៏ដេកលក់។ ព្រះអម្ចាស់ដ៏ជាព្រះបានយកឆ្អឹកជំនីរបស់គាត់ ហើយភ្ជិតសាច់គាត់ដែលព្រះអង្គបានយកឆ្អឹងជំនីចេញមកនោះវិញ។
\v 22 ព្រះអម្ចាស់ដ៏ជាព្រះបានយកឆ្អឹងជំនីដែលបានយកពីបុរសមក ព្រះអង្គបានបង្កើតស្រ្តីម្នាក់ ហើយបាននាំនាងទៅឯបុរសនោះ។
\v 23 បុរសនោះនិយាយថា៖ «នេះគឺជាឆ្អឹងដែលចេញពីឆ្អឹងរបស់ខ្ញុំ ហើយជាសាច់ដែលចេញពីសាច់របស់ខ្ញុំដែរ។ នាងនឹងត្រូវបានហៅថា «ស្រ្តី» ដោយសារនាងបានយកចេញពីបុរសមក»។
\s5
\v 24 ហេតុដូច្នេះហើយ បានជាបុរសនឹងត្រូវចេញពីឪពុក និងម្តាយរបស់គាត់ គាត់នឹងបានរួមមកតែមួយជាមួយភរិយារបស់គាត់ ហើយពួកគេនឹងបានត្រឡប់ទៅជាសាច់តែមួយ។
\v 25 ពួកគេទាំងពីរនាក់អាក្រាត ទាំងបុរស និងភរិយារបស់គាត់ ប៉ុន្តែ មិនមានការអៀនខ្មាសទេ។
\s5
\c 3
\cl ជំពូក ៣
\p
\v 1 ពស់ជាសត្វដែលឆ្លាតជាងសត្វព្រៃនៅតាមវាល ដែលព្រះជាអម្ចាស់ដ៏ជាព្រះបានបង្កើត។ វាបាននិយាយទៅកាន់ស្រ្តីថា៖ «តើព្រះជាម្ចាស់ពិតជាបានមានបន្ទូលថា៖ «អ្នកមិនត្រូវហូបពីផ្លែណាមួយពីដើមឈើដែលនៅក្នុងសួននេះមែនទេ?»
\v 2 ស្ត្រីនិយាយទៅកាន់សត្វពស់ថា៖​ «យើងអាចហូបផ្លែឈើពីដើមឈើនៅក្នុងសួនបាន
\v 3 ប៉ុន្តែ ចំពោះផ្លែឈើដែលនៅចំកណ្តាលសួន ព្រះជាម្ចាស់មានបន្ទូលថា៖ «អ្នកមិនត្រូវហូបវា ឬប៉ះវាឡើយ បើមិនដូច្នោះទេ អ្នកនឹងស្លាប់»។
\s5
\v 4 សត្វពស់បាននិយាយទៅកាន់ស្រ្តីថា៖ «អ្នកប្រាកដជាមិនស្លាប់ទេ។
\v 5 ដ្បិត ព្រះជាម្ចាស់ជ្រាបថា នៅថ្ងៃដែលអ្នកហូបវា ភ្នែករបស់អ្នកនឹងភ្លឺឡើង ហើយអ្នកនឹងបានដូចជាព្រះជាម្ចាស់ ដឹងល្អ និងដឹងអាក្រក់»។
\v 6 នៅពេលស្រ្តីឃើញផ្លែឈើ ល្អសម្រាប់ជាអាហារ ហើយជាទីគាប់ចិត្តដល់ភ្នែក ហើយដើមឈើនោះជាទីប្រាថ្នា ដើម្បីឲ្យបានប្រាជ្ញាផង នាងក៏បេះផ្លែឈើនោះខ្លះ ហើយក៏ហូបវា។ បន្ទាប់មក នាងបានប្រគល់ខ្លះឲ្យទៅស្វាមីដែលនៅជាមួយនាង ហើយគាត់ក៏ហូបដែរ។
\s5
\v 7 ភ្នែករបស់ពួកគេទាំងពីរក៏ភ្លឺឡើង ហើយពួកគេបានដឹងថា ពួកគេនៅខ្លួនទទេ។ ពួកគេបានដេរស្លឹកឧទុម្ពរជាមួយគ្នា ហើយធ្វើជាសម្លៀកបំពាក់សម្រាប់បាំងខ្លួនរបស់ពួកគេ។
\v 8 ពួកគេបានឮសម្លេងព្រះអម្ចាស់ដ៏ជាព្រះយាងនៅក្នុងសួនដែលមានខ្យល់បក់រំភើយ ពេលនោះ បុរស និងភរិយារបស់គាត់បានលាក់ខ្លួនពីព្រះវត្តមានរបស់ព្រះអម្ចាស់ដ៏ជាព្រះនៅក្រោមដើមឈើនៅក្នុងសួន។
\s5
\v 9 ព្រះអម្ចាស់ដ៏ជាព្រះបានហៅបុរសហើយមានបន្ទូលទៅគាត់ថា៖ «តើអ្នកនៅឯណា?»
\v 10 បុរសបានទូលឆ្លើយថា៖ «ទូលបង្គំបានឮព្រះអង្គនៅក្នុងសួន ហើយទូលបង្គំក៏ខ្លាច ដោយសារទូលបង្គំនៅខ្លួនទទេ។ ដូច្នេះ ទូលបង្គំក៏លាក់ខ្លួនទូលបង្គំទៅ»។
\v 11 ព្រះជាម្ចាស់មានបន្ទូលថា៖ «តើអ្នកណាប្រាប់អ្នកថា អ្នកនៅខ្លួនទទេ? តើអ្នកបានហូបផ្លែឈើដែលយើងបានបង្គាប់អ្នកមិនឲ្យហូបមែនទេ?»
\s5
\v 12 បុរសទូលថា៖ «ស្ត្រីដែលព្រះអង្គប្រទានឲ្យនៅជាមួយទូលបង្គំ នាងបានឲ្យផ្លែពីដើមឈើមកទូលបង្គំ ហើយទូលបង្គំក៏ហូបទៅ»។
\v 13 ព្រះអម្ចាស់ដ៏ជាព្រះមានបន្ទូលទៅស្រ្តីថា៖ «ហេតុអ្វីបានជានាងធ្វើបែបនេះ?» ស្ត្រីទូលថា៖ «សត្វពស់កុហកខ្ញុំម្ចាស់ ហើយខ្ញុំម្ចាស់ក៏ហូបទៅ»។
\s5
\v 14 ព្រះអម្ចាស់ដ៏ជាព្រះមានបន្ទូលទៅសត្វពស់ថា៖ «ដោយសារឯងបានធ្វើបែបនេះ បណ្តាសានឹងធ្លាក់មកលើឯង នៅក្នុងចំណោមសត្វស្រុក និងសត្វព្រៃដែលនៅតាមវាលទាំងអស់។ ឯងនឹងវាដោយពោះ ហើយឯងនឹងស៊ីដីអស់មួយជីវិតរបស់ឯង។
\v 15 យើងនឹងធ្វើឲ្យឯងក្លាយជាសត្រូវនឹងស្ត្រី និងពូជឯងជាមួយនឹងពូជនាងក៏ជាសត្រូវនឹងគ្នាដែរ។ គាត់នឹងជាន់ក្បាលឯង ហើយឯងនឹងខាំកែងជើងរបស់គាត់»។
\s5
\v 16 ព្រះអង្គមានបន្ទូលទៅស្រ្តីថា៖ «យើងនឹងធ្វើឲ្យនាងមានការឈឺចាប់យ៉ាងខ្លាំងនៅពេលមានកូន។ នាងនឹងប្រាថ្នាចង់បានស្វាមី ប៉ុន្តែ ស្វាមីនឹងគ្រប់គ្រងលើនាង»។
\s5
\v 17 ព្រះអង្គមានបន្ទូលទៅលោក​អដាំថា៖ ​«ដោយសារអ្នកស្តាប់តាមសម្លេងភរិយារបស់អ្នក ហើយបានហូបផ្លែឈើពីដើមឈើ ដែលយើងបានបង្គាប់ដល់អ្នកថា៖ «អ្នកមិនត្រូវហូបពីវាឡើយ»។ ដីត្រូវបណ្តាសាដោយសារអ្នក អ្នកនឹងត្រូវធ្វើការដោយនឿយហត់ អ្នកនឹងហូបពីវាអស់មួយជីវិតរបស់អ្នក។
\v 18 ដីនឹងដុះបន្លា ហើយនិងអញ្ចាញឲ្យអ្នក ហើយអ្នកនឹងហូបពីតិណ‌ជាតិ​ដែលដុះនៅតាមវាល។
\v 19 អ្នកនឹងត្រូវធ្វើការដោយបែកញើស ដើម្បីឲ្យបានហូប រហូតទាល់តែអ្នកបានត្រឡប់ទៅជាដីវិញ ដ្បិត អ្នកបានកើតពីដីមក។ ដ្បិត អ្នកកើតពីដី ហើយអ្នកនឹងត្រឡប់ទៅជាដីវិញ»។
\s5
\v 20 បុរសបានហៅភរិយារបស់គាត់ថា៖ «អេវ៉ា» ព្រោះនាងជាមាតានៃអ្វីៗដែលមានជីវិតទាំងអស់។
\v 21 ព្រះអម្ចាស់ដ៏ជាព្រះបានធ្វើសម្លៀកបំពាក់ឲ្យលោកអាដាំ និងភរិយារបស់គាត់ពីស្បែកសត្វ ហើយពាក់ដល់ពួកគេ។
\s5
\v 22 ព្រះអម្ចាស់ដ៏ជាព្រះមានបន្ទូលថា៖ «មើល មនុស្សមានលក្ខណដូចជាម្នាក់នៅក្នុងចំណោមយើង ស្គាល់ល្អ និងអាក្រក់។ ដូច្នេះ នៅពេលនេះមនុស្សមិនត្រូវបានអនុញ្ញាតឲ្យប៉ះដោយដៃ បេះផ្លែពីដើមឈើនៃជីវិត មកហូប ហើយនឹងរស់នៅអស់កល្បនោះឡើយ»។
\v 23 ដូច្នេះ ព្រះអម្ចាស់ដ៏ជាព្រះបានបណ្តេញមនុស្សចេញពីសួនអេដែន ឲ្យកាប់គាស់ដី ដើម្បីឲ្យបានផលពីវា។
\v 24 ដូច្នេះ ព្រះជាម្ចាស់បានបណ្តេញមនុស្សចេញពីសួន ហើយព្រះអង្គបានដាក់ចេរូ‌ប៊ីមនៅភាគខាងកើតនៃសួនអេដែន ហើយកាន់ដាវជាអណ្តាតភ្លើងដែលបែរទៅរកគ្រប់ទិស ដើម្បីការពារដើមឈើនៃជីវិត។
\s5
\c 4
\cl ជំពូក ៤
\p
\v 1 បុរសបានគេងជាមួយនាងអេវ៉ាភរិយារបស់គាត់។ នាងមានផ្ទៃពោះ ហើយបង្កើតបានកាអ៊ីន។ នាងនិយាយថា៖ «ខ្ញុំបានបង្កើតបុរសម្នាក់ដោយសារព្រះអម្ចាស់ជួយ។
\v 2 បន្ទាប់មក នាងបង្កើតបានប្អូនប្រុសរបស់គាត់ម្នាក់ទៀតឈ្មោះ អេបិល។ អេបិលបានត្រឡប់ជាអ្នកគង្វាលម្នាក់ ប៉ុន្តែ កាអ៊ីនជាអ្នកធ្វើស្រែចម្ការ។
\s5
\v 3 នៅពេលរដូវប្រមូលផលមកដល់ កាអ៊ីនបាននាំផលផ្លែខ្លះពីដីមកធ្វើជាតង្វាយដល់ព្រះអម្ចាស់។
\v 4 ចំណែកអេបិលវិញ បាននាំកូនដំបូងពីហ្វូងសត្វ ហើយជាសត្វដែលធាត់ៗ។ ព្រះអម្ចាស់ទទួលអេបិល និងតង្វាយរបស់គាត់
\v 5 ប៉ុន្តែ កាអ៊ីន និងតង្វាយរបស់គាត់ ព្រះអង្គមិនទទួលទេ។ ដូច្នេះ កាអ៊ីនបានខឹងជាខ្លាំង ហើយមុខឡើងក្រញ៉ូវ។
\s5
\v 6 ព្រះអម្ចាស់មានបន្ទូលទៅកាអ៊ីនថា៖​ «ហេតុអ្វីបានជាអ្នកខឹង ហើយហេតុអ្វីបានជាអ្នកមុខក្រញ៉ូវដូច្នេះ?
\v 7 ប៉ុន្តែ ប្រសិនបើ អ្នកមិនបានធ្វើអ្វីដែលត្រឹមត្រូវទេ បានដេកនៅមាត់ទ្វារ ហើយវាប្រាថ្នាចង់គ្រប់គ្រងអ្នក ប៉ុន្តែ អ្នកត្រូវគ្រប់គ្រងវា»។
\s5
\v 8 កាអ៊ីនបាននិយាយទៅកាន់អេបិលជាប្អូនប្រុសរបស់គាត់។ នៅពេលពួកគេនៅឯវាល កាអ៊ីនបានក្រោកឡើងទាស់នឹងអេបិលប្អូនប្រុសរបស់គាត់ ហើយបានសម្លាប់គាត់។
\v 9 បន្ទាប់មក ព្រះអម្ចាស់មានបន្ទូលទៅកាអ៊ីនថា៖ «តើអេបិលប្អូនប្រុសរបស់ឯងនៅឯណា?» គាត់ទូលឆ្លើយថា៖ «ទូលបង្គំមិនដឹងទេ។ តើទូលបង្គំជាអ្នកមើលថែប្អូនប្រុសរបស់ទូលបង្គំមែនទេ?»
\s5
\v 10 ព្រះអម្ចាស់មានបន្ទូលថា៖​ «តើអ្នកបានធ្វើអ្វីដូច្នេះ? ឈាមរបស់ប្អូនប្រុសរបស់អ្នកកំពុងតែស្រែករកយើងពីដីមក។
\v 11 ឥឡូវនេះ បណ្តាសានឹងធ្លាក់ទៅលើដី ដែលនឹងបើកមាត់ក្នុងការទទួលឈាមរបស់ប្អូនរបស់អ្នកចេញពីដៃរបស់អ្នក។
\v 12 ចាប់ពីពេលនេះតទៅ នៅពេលអ្នកភ្ជួររាស់ដី វាលែងបង្កើតផលច្រើនដូចមុនទៀតហើយ។ អ្នកនឹងត្រូវសាត់ព្រាត់ និងអណ្តែតត្រសែតនៅក្នុងលោកនេះ»។
\s5
\v 13 កាអ៊ីនទូលទៅព្រះអម្ចាស់ថា៖ «ទោសរបស់ទូលបង្គំធ្ងន់ណាស់ ទូលបង្គំមិនអាចទ្រាំទ្របានទេ។
\v 14 ពិតណាស់ ព្រះអង្គបានបណ្តេញទូលបង្គំចេញពីទឹកដីនេះ ហើយទូលបង្គំនឹងលាក់ខ្លួននៅចំពោះព្រះភក្រ្តរបស់ព្រះអង្គ។ ទូលបង្គំនឹងសាត់ព្រាត់ ហើយអណ្តែតត្រសែតនៅក្នុងលោកនេះ ហើយអស់អ្នកណាដែលបានរកទូលបង្គំឃើញ នឹងសម្លាប់ទូលបង្គំ»។
\v 15 ព្រះអម្ចាស់មានបន្ទូលទៅគាត់ថា៖ «ប្រសិនបើ អ្នកណាសម្លាប់កាអ៊ីន នឹងត្រូវសងសឹកមួយជាប្រាំពីរ»។ បន្ទាប់មក ព្រះអម្ចាស់បានដាក់សញ្ញានៅលើកាអ៊ីន ដើម្បីកុំឲ្យអ្នកណាម្នាក់អាចរកកាអ៊ីនឃើញ ហើយអ្នកនឹងមិនអាចប្រហារគាត់បានឡើយ។
\s5
\v 16 ដូច្នេះ កាអ៊ីនបានចេញពីព្រះវត្តមានរបស់ព្រះអម្ចាស់ ហើយបានរស់នៅក្នុងទឹកដីណូឌ នៅខាងកើតស្រុកអេដែន។
\v 17 កាអ៊ីនបានគេងជាមួយភរិយារបស់គាត់ ហើយនាងមានផ្ទៃពោះ។ នាងបង្កើតបានអេណុក។ គាត់បានសង់ទីក្រុង ហើយបានដាក់ឈ្មោះតាមឈ្មោះអេណុកកូនប្រុសរបស់គាត់។
\s5
\v 18 លោកអេណុកបង្កើតអ៊ីរ៉ាដ។ លោកអ៊ីរ៉ាដជាឪពុករបស់មហ៊ូ‌យ៉ែល។ លោកមហ៊ូ‌យ៉ែលជាឪពុករបស់មទូ‌សែល។ លោកមទូ‌សែលជាឪពុកឡាម៉េក។
\v 19 លោកឡាម៉េកមានភរិយាពីរនាក់ ម្នាក់ឈ្មោះ នាង​អដា ហើយម្នាក់ទៀតឈ្មោះនាង​ស៊ីឡា។
\s5
\v 20 នាងអដាបង្កើតបានយ៉ាបាល។ គាត់ជាឪពុករបស់អស់អ្នកដែលរស់នៅក្នុងជំរំនៃអ្នកដែលមានហ្វូងសត្វ។
\v 21 ប្អូនប្រុសរបស់គាត់ឈ្មោះលោក​យូបាល។ គាត់ជាឪពុកនៃអស់​អ្នក​លេង​ពិណ និង​ចាប៉ី។
\v 22 ចំណែកនាងស៊ីឡាបានបង្កើតទូបាកាអ៊ីន ជាឪពុកនៃពួកជាងលង្ហិន និងដែក។ ប្អូនស្រីរបស់លោកទូបាលកាអ៊ីនឈ្មោះនាង​ណាអាម៉ា។
\s5
\v 23 លោកឡាម៉េកនិយាយទៅកាន់ភរិយារបស់គាត់ថា៖ «អដា និងស៊ីឡាអើយ ចូរស្តាប់សម្លេងរបស់ខ្ញុំ អ្នកគឺជាភរិយារបស់ឡាម៉េក ចូរស្តាប់អ្វីដែលខ្ញុំនិយាយ។ ដ្បិត ខ្ញុំបានសម្លាប់បុរសម្នាក់ ដោយសារធ្វើឲ្យខ្ញុំរងរបួស យុវជនម្នាក់បានវាយដំខ្ញុំ។
\v 24 ប្រសិនបើ គេសងសឹងចំពោះលោកកាអ៊ីនមួយជាប្រាំពីរ ដូច្នេះ ត្រូវសងសឹកដល់ឡាម៉េកមួយជាចិតសិបដងវិញ»។
\s5
\v 25 លោកអដាំបានគេងជាមួយភរិយារបស់គាត់ម្តងទៀត ហើយនាងបង្កើតបានកូនប្រុសមួយទៀត។ នាងបានដាក់ឈ្មោះថា សេថ​ ហើយនាងនិយាយថា៖ «ព្រះជាម្ចាស់បានប្រទានកូនប្រុសមួយទៀតដល់ខ្ញុំ ជំនួសឲ្យអេបិល ដ្បិត កាអ៊ីនបានសម្លាប់គាត់។
\v 26 លោក​សេថ​មានកូនប្រុសម្នាក់ គាត់បានដាក់ឈ្មោះកូនប្រុសនោះថា អេណុស។ នៅពេលនោះ មនុស្សបានចាប់ផ្តើមអំពាវនាវរកព្រះនាមរបស់ព្រះអម្ចាស់។
\s5
\c 5
\cl ជំពូក ៥
\p
\v 1 នេះគឺជាបញ្ជីពូជពង្សរបស់លោកអដាំ។ នៅថ្ងៃដែលព្រះជាម្ចាស់បានបង្កើតមនុស្សលោក ព្រះអង្គបានបង្កើតពួកគេឲ្យដូចជារូបភាពរបស់ព្រះអង្គ។
\v 2 ព្រះអង្គបង្កើតពួកគេជាប្រុស ជាស្រី។ នៅពេលព្រះអង្គបង្កើតពួកគេ ព្រះអង្គបានប្រទានពរដល់ពួកគេ ហើយដាក់ឈ្មោះឲ្យពួកគេថាជាមនុស្សលោក។
\s5
\v 3 នៅពេលលោកអដាំរស់បាន ១៣០ឆ្នាំ គាត់មានកូនប្រុសមួយដែលមានលក្ខណដូចជាគាត់ ដូចជារូបរបស់គាត់ ហើយគាត់បានដាក់ឈ្មោះកូនប្រុសនោះថា សេថ។
\v 4 បន្ទាប់ពីមានសេថជាកូនប្រុសហើយ គាត់រស់បានប្រាំបីរយឆ្នាំទៀត។ គាត់មានកូនប្រុស និងកូនស្រីជាច្រើនទៀត។
\v 5 លោកអដាំរបស់បាន​៩៣០ឆ្នាំ បន្ទាប់គាត់ក៏ស្លាប់ទៅ។
\s5
\v 6 នៅពេលលោកសេថរស់បាន១៥០ឆ្នាំ គាត់បង្កើតបានកូនមួយឈ្មោះ អេណុស។
\v 7 បន្ទាប់ពីគាត់បង្កើតលោកអេណុស គាត់រស់បាន៨០៧ឆ្នាំ ហើយគាត់មានកូនប្រុស និងស្រីជាច្រើនទៀត។
\v 8 លោកសេថរស់បាន៩១២ឆ្នាំ ហើយបន្ទាប់មកគាត់ក៏ស្លាប់ទៅ។
\s5
\v 9 នៅពេលលោក អេណុសរស់បានកៅសិបឆ្នាំ គាត់បង្កើតបានកូនប្រុសមួយឈ្មោះ​កៃណាន។
\v 10 បន្ទាប់ពីគាត់បង្កើតបាន​កៃណាន លោកអេណុសរបស់បាន ៨១៥។
\v 11 គាត់មានកូនប្រុស និងកូនស្រីជាច្រើនទៀត។ លោកអេណុសរបស់បាន ៩០៥ឆ្នាំ ហើយបន្ទាប់មកគាត់ក៏ស្លាប់ទៅ។
\s5
\v 12 នៅពេលលោកកៃណានរស់បានចិតសិបឆ្នាំ គាត់បង្កើតបានម៉ាលេលាល់។
\v 13 បន្ទាប់ពីបង្កើតលោកម៉ាលេលាល់ លោកកៃណានរស់បាន ៨៤០ឆ្នាំទៀត។ គាត់បង្កើតបានកូនប្រុស និងកូនស្រីជាច្រើនទៀត។
\v 14 លោកកៃណានរស់បាន​៩១០ឆ្នាំ ហើយបន្ទាប់មកគាត់ក៏ស្លាប់ទៅ។
\s5
\v 15 នៅពេលលោកម៉ាលេលាល់រស់បានហុកសិបប្រាំឆ្នាំ គាត់បង្កើតបានយ៉ារ៉េឌ។
\v 16 បន្ទាប់មក គាត់បានបង្កើតលោកយ៉ារ៉េឌហើយ លោកម៉ាលេលាស់រស់បាន ៨៣០ទៀត។ គាត់បង្កើតបានកូនប្រុស និងកូនស្រីជាច្រើនទៀត។
\v 17 លោកម៉ាលេលាល់រស់បាន៨៩៥ឆ្នាំ ហើយបន្ទាប់មកគាត់ក៏ស្លាប់ទៅ។
\s5
\v 18 នៅពេលលោកយ៉ារ៉េឌរស់បាន១៦១ឆ្នាំ គាត់បង្កើតបានហេណុក។
\v 19 បន្ទាប់ពីលោកយ៉ារ៉េឌបង្កើតលោកហេណុកមក លោកយ៉ារ៉េឌរស់បានប្រាំបីរយឆ្នាំទៀត។ គាត់បង្កើតបានកូនប្រុស និងកូនស្រីជាច្រើនទៀត។
\v 20 លោកយ៉ារ៉េឌរស់បាន ៩៦២ឆ្នាំ ហើយបន្ទាប់មកគាត់ក៏ស្លាប់ទៅ។
\s5
\v 21 នៅពេលលោកហេណុករស់បានហុកសិបប្រាំឆ្នាំ គាត់បង្កើតបានមធូសាឡា។
\v 22 បន្ទាប់មកគាត់បង្កើតបានមធូសាឡា លោកអេណុកដើរនៅចំពោះព្រះជាម្ចាស់បីរយឆ្នាំ។ គាត់បង្កើតបានកូនប្រុស និងកូនស្រីជាច្រើនទៀត។
\v 23 លោកហេណុករស់នៅបាន៣៦៥ឆ្នាំ។
\v 24 លោកហេណុកដើរនៅចំពោះព្រះជាម្ចាស់ ហើយបន្ទាប់មក គេលែងឃើញគាត់ទៀត ដ្បិត ព្រះជាម្ចាស់បានយកគាត់ទៅ។
\s5
\v 25 នៅពេលលោកមធូសាឡារស់បាន ១៨៧ឆ្នាំ គាត់បង្កើតបានឡាម៉េក។
\v 26 បន្ទាប់ពីគាត់បង្កើតលោកឡាម៉េកមក លោកមធូសាឡារស់បាន ៧៨២ឆ្នាំទៀត។ គាត់បង្កើតបានកូនប្រុស និងកូនស្រីជាច្រើនទៀត។
\v 27 លោកមធូសាឡារបស់បាន ៩៦៩ឆ្នាំ។ បន្ទាប់មកគាត់ក៏ស្លាប់ទៅ។
\s5
\v 28 នៅពេលលោកឡាម៉េករស់បាន ១៨២ឆ្នាំ គាត់បង្កើតបានកូនប្រុសមួយ។
\v 29 គាត់ដាក់ឈ្មោះកូនរបស់គាត់ថា ណូអេ​​ ដោយនិយាយថា៖ «ម្នាក់នេះនឹងជួយឲ្យយើងបានសម្រាកពីកិច្ចការរបស់យើង ហើយពីការធ្វើការដ៏ឈឺចាប់ដែលចេញពីដៃរបស់យើង ដែលយើងត្រូវធ្វើ ដោយសារតែព្រះអម្ចាស់បានដាក់បណ្តាសាដល់ដី»។
\s5
\v 30 បន្ទាប់ពីគាត់បង្កើតបានលោកណូអេមក លោកឡាម៉េករស់បាន ៥៩៥ឆ្នាំទៀត។ គាត់បង្កើតបានកូនប្រុស និងកូនស្រីជាច្រើនទៀត។
\v 31 លោកឡាម៉េករស់បាន ៧៧៧ឆ្នាំ។ បន្ទាប់មកគាត់ក៏ស្លាប់ទៅ។
\s5
\v 32 បន្ទាប់ពីលោកណូអេរស់បានប្រាំរយឆ្នាំ គាត់បង្កើតបាន សិម ហាំ និងយ៉ាផេត។
\s5
\c 6
\cl ជំពូក ៦
\p
\v 1 នៅពេលមនុស្សកើនជាច្រើនឡើងនៅលើផែនដី ហើយពួកគេបង្កើតបានកូនស្រីៗជាច្រើន
\v 2 កូនប្រុសៗរបស់ព្រះជាម្ចាស់ឃើញថាពួកកូនស្រីៗរបស់មនុស្សមានការទាក់ទាញ។ ពួកគេបានយកកូនស្រីៗទាំងនោះមកធ្វើជាភរិយារបស់ពួកគេ ពួកគេបានជ្រើសរើសក្នុងចំណោមពួកស្រីៗទាំងនោះ។
\v 3 ព្រះអម្ចាស់មានបន្ទូលថា៖ «វិញ្ញាណរបស់យើងនឹងមិននៅជាមួយមនុស្សលោករហូតទេ ដ្បិត ពួកគេជាសាច់ឈាម។ ពួកគេនឹងរស់នៅបាន១២០ឆ្នាំប៉ុណ្ណោះ»។
\s5
\v 4 នៅសម័យនោះ មនុស្សមានមាឌធំៗនៅលើផែនដី ហើយក្រោយមកក៏មានដែរ។ ការនេះកើតឡើងនៅពេលបុត្ររបស់ព្រះជាម្ចាស់រៀបការជាមួយកូនស្រីរបស់មនុស្ស ហើយពួកគេមានកូនជាមួយគ្នា។ អ្នកទាំងនេះហើយគឺជាមនុស្សដ៏ខ្លាំងពូកែ និងមានឈ្មោះល្បីនៅសម័យបូរាណ។
\s5
\v 5 ព្រះជាម្ចាស់ឃើញថាអំពើអាក្រក់របស់មនុស្សកាន់តែច្រើនឡើងនៅលើផែនដី ហើយនៅក្នុងគំនិតនៃដួងចិត្តរបស់ពួកគេរេទៅរកតែការអាក្រក់ជាបន្តបន្ទាប់។
\v 6 ព្រះអម្ចាស់សោកស្តាយដែលព្រះអង្គបានបង្កើតមនុស្សនៅលើផែនដី ហើយវាបានធ្វើឲ្យទ្រង់ព្រួយនៅក្នុងព្រះទ័យរបស់ព្រះអង្គ។
\s5
\v 7 ដូច្នេះ ព្រះអម្ចាស់មានបន្ទូលថា៖​ «យើងនឹងលុបបំបាត់មនុស្សលោកដែលយើងបានបង្កើតចេញពីផ្ទៃនៃផែនដី ទាំងមនុស្ស និងសត្វស្រុក សត្វលូនវា ព្រមទាំងសត្វស្លាបដែលហើយនៅលើអាកាស ដើម្បីយើងសោកស្តាយដែលយើងបានបង្កើតពួកគេមក»។
\v 8 ប៉ុន្តែ ព្រះអម្ចាស់គាប់ព្រះហឫទ័យនឹងលោកណូអេ។
\s5
\v 9 នេះគឺជាព្រឹត្តិការណ៍ទាក់ទងជាមួយលោកណូអេ។ លោកណូអេជាមនុស្សសុចរិត ហើយគ្មានកន្លែងបន្ទោសបាននៅក្នុងចំណោះមនុស្សនៅសម័យនោះ។
\v 10 លោកណូអេបានដើរជាមួយព្រះជាម្ចាស់។ លោកណូអេមានកូនប្រុសបីនាក់​គឺឈ្មោះ​សិម ហាំ និង​យ៉ាផេត។
\s5
\v 11 ផែនដីបានខូចអាក្រក់នៅចំពោះព្រះជាម្ចាស់ និងពេញដោយអំពើឃោរឃៅ។​
\v 12 ព្រះជាម្ចាស់បានឃើញផែនដី មើល៍ ផែនដីបានខូច ដ្បិត គ្រប់ទាំងមនុស្សបានប្រព្រឹត្តអាក្រក់នៅគ្រប់ទាំងផ្លូវរបស់ពួកគេនៅលើផែនដី។
\s5
\v 13 ព្រះជាម្ចាស់មានបន្ទូលទៅលោកណូអេថា៖​ «យើងឃើញថា ដល់ពេលដែលត្រូវបញ្ចប់ដល់មនុស្សលោកទាំងអស់ហើយ ដ្បិត ផែនដីបានពេញទៅដោយអំពើឃោឃៅដោយសារពួកគេ។ ពិតណាស់ យើងនឹងបំផ្លាញពួកគេជាមួយនិងផែនដីដែរ។
\v 14 ចូរធ្វើទូកពីដើមស្រល់សម្រាប់អ្នក។ ចូរធ្វើបន្ទប់នៅក្នុងទូកនោះ ហើយបិទជ័រនៅខាងក្នុង និងខាងក្រៅផង។
\v 15 នេះជារបៀបដែលអ្នកត្រូវធ្វើវា៖​ ទូកនោះត្រូវមានប្រវែងបីរយហត្ថ ទទឹងហាសិបហត្ថ និងកំពស់សាមសិបហត្ថ។
\s5
\v 16 ចូរធ្វើដំបូលគ្របពីលើទូកមានកំពស់មួយហត្ថ។ ចូរដាក់ទ្វារនៅចំហៀងទូក ហើយដាក់នៅជាន់ក្រោម ជាន់ទីពីរ និងជាន់ទីបី។
\v 17 ចូរស្តាប់ យើងនឹងនាំឲ្យមានទឹកជំនន់នៅលើផែនដី ដើម្បីបំផ្លាញមនុស្សលោកទាំងអស់ដែលមានជីវិតរស់នៅក្រោមស្ថានសួគ៌។ អ្វីៗទាំងអស់ដែលនៅលើផែនដីនឹងស្លាប់។
\s5
\v 18 ប៉ុន្តែ យើងនឹងបង្កើតសម្ពន្ធមេត្រីរបស់យើងជាមួយអ្នក។ អ្នកត្រូវចូលទៅក្នុងទូក គឺអ្នក និងកូនប្រុសៗ ព្រមទាំងភរិយា ហើយនិងកូនប្រសារស្រីៗរបស់អ្នក។
\v 19 អ្នកក៏ត្រូវនាំសត្វលោកទាំងអស់ មួយគូពីចំណោមសត្វទាំងអស់ចូលទៅក្នុងទូក ឲ្យពួកវារស់នៅជាមួយអ្នក ទាំងញីទាំងឈ្មោល។
\s5
\v 20 អ្នកត្រូវនាំសត្វស្លាបគ្រប់ប្រភេទ ហើយសត្វធំៗតាមពូជរបស់វា ពីសត្វលូនវាតាមពូជរបស់វា ចូរយកមួយគូៗទៅជាមួយអ្នក ឲ្យពួកវារស់នៅជាមួយអ្នក។
\v 21 ចូរប្រមូលអាហារសម្រាប់អ្នក និងពួកវាដែរ»។
\v 22 ដូច្នេះ លោកណូអេក៏ធ្វើការនេះ។ ទៅតាមអ្វីៗដែលព្រះជាម្ចាស់បានបង្គាប់ដល់គាត់ ដូច្នេះ គាត់ក៏ធ្វើតាម។
\s5
\c 7
\cl ជំពូក ៧
\p
\v 1 ព្រះអម្ចាស់មានបន្ទូលទៅលោកណូអេថា៖ «ចូរចូលទៅក្នុងទូក អ្នក និងគ្រួសាររបស់អ្នក ដ្បិត យើងបានឃើញថា អ្នកជាមនុស្សសុចរិត នៅចំពោះយើងនៅក្នុងជំនាន់នេះ។
\v 2 ចូរនាំសត្វដែលស្អាតៗទៅជាមួយអ្នក ញីប្រាំពីរ និងឈ្មោលប្រាំពីរផង។
\v 3 ចំណែកសត្វដែលមិនស្អាត ចូរនាំតែមួយគូបានហើយ ឈ្មោល និងមេញីរបស់វា។ ព្រមទាំងសត្វស្លាបនៅលើមេឃ ចូរនាំឈ្មោលប្រាំពីរ និងញីប្រាំពីរ ដើម្បីបន្តពូជនៅលើផ្ទៃនៃផែនដីទាំងមូលផង។
\s5
\v 4 ដ្បិត នៅថ្ងៃទីប្រាំពីរ យើងនឹងធ្វើឲ្យមានភ្លៀងធ្លាក់មកលើផែនដីក្នុងរយៈពេលសែសិបថ្ងៃសែសិបយប់។ យើងនឹងបំផ្លាញអ្វីៗដែលមានជីវិតនៅលើផ្ទៃផែនដីដែលយើងបានបង្កើតទាំងអស់»។
\v 5 លោកណូអេបានធ្វើតាមព្រះអម្ចាស់បានបង្គាប់ដល់គាត់ទាំងអស់។
\s5
\v 6 ពេលទឹកជំនន់នៅលើផែនដី លោកណូអេមានអាយុប្រាំមួយរយឆ្នាំ។
\v 7 លោកណូអេ កូនប្រុសៗ និងភរិយា ព្រមទាំងកូនប្រសាស្រីរបស់គាត់បានចូលទៅក្នុងទូកជាមួយគ្នា ដោយសារទឹកជំនន់។​
\s5
\v 8 សត្វស្អាត និងសត្វដែលមិនស្អាត សត្វស្លាប និងសត្វលូនវានៅលើផែនដីទាំងអស់
\v 9 មួយគូៗ ទាំងឈ្មោល​ ទាំងញី បានមករកលោកណូអេ ហើយបានចូលទៅក្នុងទូក ដូចដែលព្រះជាម្ចាស់បានបង្គាប់ដល់លោកណូអេ។
\v 10 នៅពេលភ្លៀងបានប្រាំពីរថ្ងៃ ទឹកបានជន់លិចផែនដី។
\s5
\v 11 នៅពេលលោកណូអេមានអាយុប្រាំមួយរយឆ្នាំ នៅខែទីពីរ គឺនៅថ្ងៃទីដប់ប្រាំ ខែនោះ ថ្ងៃដដែលនោះ ប្រភពទឹកនៅក្នុងទីជម្រៅទាំងអស់បានបើកឡើង ហើយបង្អួចស្ថានសួគ៌បានបើកដែរ។
\v 12 ភ្លៀងបានចាប់ផ្តើម ហើយធ្លាក់ចុះមកផែនដីសែសិបថ្ងៃសែសិបយប់។
\s5
\v 13 នៅថ្ងៃដដែលនោះឯង លោកណូអេ និងកូនប្រុសៗរបស់លោក គឺសិម ហាំ និង​យ៉ាផេត ព្រមទាំងភរិយារបស់លោកណូអេ និងភរិយាទាំងបីរបស់កូនប្រុសៗរបស់លោក បានចូលទៅក្នុងទូកជាមួយពួកគេដែរ។
\v 14 ពួកគេបានចូលទៅជាមួយសត្វ តាមពូជរបស់វា ហើយសត្វស្រុកក៏តាមពូជរបស់វារៀងៗខ្លួនដែរ ព្រមទាំងសត្វលូនវានៅលើផែនដីតាមពូជរបស់វា និងសត្វបក្សាបក្សីតាមពូជរបស់វា ព្រមទាំងសត្វស្លាបតាមពូជរបស់វាដែរ។
\s5
\v 15 សត្វដែលមានជីវិតមួយគូៗបានចូលមកឯលោកណូអេ ហើយបានចូលទៅក្នុងទូក។
\v 16 សត្វទាំងអស់ដែលចូលទៅក្នុងទូកនោះមានឈ្មោល មានញី ពួកគេបានចូលទៅក្នុងទូកដូចដែលព្រះជាម្ចាស់បានបង្គាប់ដល់លោក។ បន្ទាប់ពីពួកគេចូលអស់ហើយ ព្រះអម្ចាស់បានបិទទ្វារ។
\s5
\v 17 បន្ទាប់ពីទឹកជំនន់មកនៅលើផែនដីសែសិបថ្ងៃរួចហើយ ទឹកក៏កាន់តែចម្រើនឡើង ហើយបានលើកទូក ហើយបានអណ្តែតផុតពីដី។
\v 18 ទឹកមានពេញពាសផែនដីទាំងមូល ហើយទូកបានអណ្តែតនៅលើផ្ទៃនៃទឹកនោះ។
\s5
\v 19 ទឹកកាន់ខ្ពស់ឡើងកាន់តែខ្លាំងនៅលើផែនដី ដូច្នេះ សូម្បីតែនៅលើភ្នំខ្ពស់ៗទាំងឡាយដែលនៅក្រោមមេឃក៏លិចអស់ដែរ។
\v 20 ទឹកបានឡើងខ្ពស់ផុតពីកំពូលភ្នំដប់ប្រាំហត្ថថែមទៀត។
\s5
\v 21 គ្រប់ទាំងសត្វមានជីវិតទាំងឡាយដែលរស់នៅលើផែនដីបានស្លាប់ ទាំងសត្វបក្សាបក្សី សត្វស្រុក សត្វព្រៃ និងសត្តនិករដែលរស់នៅលើផែនដីយ៉ាងសន្ធឹកសន្ធាប់ទាំងអស់បានស្លាប់ និងមនុស្សលោកទាំងអស់ផងដែរ។
\v 22 គ្រប់ទាំងសត្វដែលមានជីវិតទាំងអស់នៅលើដី ដែលមានជីវិតរបស់នៅ ហើយដកដង្ហើមតាមច្រមុះរបស់ពួកគេបានស្លាប់ទាំងអស់។
\s5
\v 23 ដូច្នេះ អ្វីៗដែលមានជីវិតទាំងអស់ ដែលរស់នៅលើផ្ទៃនៃផែនដីត្រូវបានលុបបំបាត់ចោលទាំងអស់ តាំងពីតូចរហូតដល់ធំ ចាប់តាំងពីសត្វលូនវា និងសត្វដែលហើរលើអាកាស។
\v 24 ពួកគេត្រូវបានបំផ្លាញទាំងអស់ពីផែនដី។ មានតែលោកណូអេ និងអស់អ្នកដែលនៅក្នុងទូកជាមួយគាត់ទេ។ ទឹកមិនបានជ្រាបចូលទៅក្នុងផែនដីវិញ អស់រយៈពេលមួយរយហាសិបថ្ងៃ។
\s5
\c 8
\cl ជំពូក ៨
\p
\v 1 ព្រះជាម្ចាស់បាននឹកចាំពីលោកណូអេ និងសត្វព្រៃទាំងអស់ ព្រមទាំងសត្វស្រុកដែលនៅក្នុងទូកជាមួយគាត់។ ព្រះជាម្ចាស់បានធ្វើឲ្យមានខ្យល់បក់នៅលើផែនដី ហើយឲ្យទឹកចាប់ផ្តើមស្រក់ចុះ។
\v 2 ប្រភពទឹកដែលផុតចេញពីជម្រៅ ហើយទ្វារនៃស្ថានសួគ៌បានបិទ ហើយភ្លៀងក៏រាំង។
\v 3 ទឹកជំនន់បានស្រក់ចុះពីផែនដីយ៉ាងយឺតៗ ហើយបន្ទាប់ពីផុតមួយរយហាសិបថ្ងៃមកទឹកបានស្រក់ចុះអស់។
\s5
\v 4 ទូកបានជាប់កឿងនៅក្នុងខែទីប្រាំពីរ នៅថ្ងៃទីដប់ប្រាំពីរនៃខែនោះ នៅលើភ្នំអារ៉ារ៉ាត។
\v 5 ទឹកបានបន្តស្រក់ចុះរហូតដល់ខែទីដប់។ នៅថ្ងៃទីមួយនៃខែនោះ កំពូលភ្នំផ្សេងៗបានលេចឡើង។
\s5
\v 6 សែសិបថ្ងៃក្រោយមក លោកណូអេបានបើកបង្អួចទូកដែលលោកបានធ្វើនោះ។
\v 7 លោកបានប្រលែងសត្វក្អែកមួយ វាក៏ហើរទៅហើយមក រហូតទាល់តែទឹកស្ងួតពីផែនដី។
\s5
\v 8 បន្ទាប់មក លោកបានប្រលែងសត្វព្រាបមួយទៀត ដើម្បីឲ្យដឹងថា តើទឹកបានស្ងួតពីផ្ទៃនៃផែនដីហើយឬនៅ
\v 9 ប៉ុន្តែ សត្វព្រាបរកកន្លែងទំមិនបាន វាបានត្រឡប់មករកលោកដែលនៅក្នុងទូកវិញ ដ្បិត ទឹកនៅគ្របដណ្តប់ផែនដីទាំងមូលនៅឡើយ។ គាត់បានឈោងដៃចាប់វា ហើយយកវាត្រឡប់ចូលមកនៅក្នុងទូកជាមួយគាត់វិញ។
\s5
\v 10 គាត់បានរង់ចាំប្រាំពីរថ្ងៃក្រោយទៀត ហើយគាត់បានប្រលែងព្រាបនោះពីទូកម្តងទៀត។
\v 11 សត្វព្រាបបានត្រឡប់មកឯគាត់វិញនៅពេលល្ងាច។ មើល៍! នៅមាត់របស់វាមានត្រួយអូលីវមកជាមួយផង។ ដូច្នេះ លោកណូអេបានដឹងថា ទឹកបានស្ងួតពីផែនដីអស់ហើយ។
\v 12 គាត់បានរង់ចាំប្រាំពីរថ្ងៃទៀត ហើយគាត់បានប្រលែងសត្វព្រាបម្តងទៀត។ វាមិនបានត្រឡប់មករកគាត់វិញទេ។
\s5
\v 13 នៅថ្ងៃទីមួយ ខែទីមួយ និងឆ្នាំទីមួយ នៅពេលលោកណូអេមានអាយុប្រាំមួយរយមួយឆ្នាំ ទឹកបានរីងស្ងួតពីផែនដីទាំងអស់។ លោកណូអេបានរើដំបូលទូកចេញ សម្លឹងមើលទៅក្រៅ ហើយលោកបានឃើញថា ផ្ទៃនៃផែនដីបានស្ងួត។
\v 14 នៅខែទីពីរ ថ្ងៃទីម្ភៃប្រាំពីរនៃខែនោះ ផែនដីបានស្ងួតអស់។
\s5
\v 15 ព្រះជាម្ចាស់មានបន្ទូលទៅលោកណូអេថា៖
\v 16 «ចូរចេញពីទូក អ្នក ភរិយារបស់អ្នក និងកូនប្រុសៗរបស់អ្នក ព្រមទាំងភរិយារបស់កូនប្រុសៗអ្នកផង។
\v 17 ចូរយកសត្វមានជីវិតទាំងអស់ដែលនៅជាមួយអ្នកចេញពីទូក គឺសត្វបក្សាបក្សី ហ្វូងសត្វ ហើយសត្វលូនវាទាំងអស់ដែលលូនវានៅលើផែនដី ដើម្បីឲ្យពួកគេបានបង្កើតពូជនៅពាសពេញផែនដីវិញ ចូរបង្កើតផល និងបានចម្រើនឡើងនៅពេញផែនដីចុះ»។
\s5
\v 18 ដូច្នេះ លោកណូអេ កូនប្រុសៗ និងភរិយារបស់គាត់ ព្រមទាំងភរិយាកូនប្រុសរបស់គាត់បានចេញពីទូកជាមួយគាត់។
\v 19 សត្វដែលមានជីវិត សត្វលូនវា និងសត្វបក្សាបក្សីទាំងអស់ ដែលមានចលនានៅលើផែនដី តាមពូជ តាមគ្រួសាររៀងៗខ្លួន បានចាកចេញពីទូក។
\s5
\v 20 លោកណូអេបានសង់អាសនៈថ្វាយព្រះអម្ចាស់។ គាត់បានយកសត្វខ្លះពីសត្វស្អាត និងសត្វបក្សាបក្សីខ្លះពីសត្វបក្សាបក្សីដែលស្អាត ហើយបានថ្វាយជាតង្វាយដុតនៅលើអាសនៈ។
\v 21 ព្រះអម្ចាស់បានធំក្លិនឆ្ងុយគាប់ព្រះទ័យដល់ព្រះអង្គ ហើយព្រះអង្គមានបន្ទូលក្នុងព្រះទ័យរបស់ព្រះអង្គថា ទោះបីជានៅក្នុងដួងចិត្តរបស់ពួកគេអាក្រក់តាំងពីតូចមកក្តី។​ យើងនឹងមិនបំផ្លាញអ្វីៗដែលមានជីវិតទៀត ដូចយើងបានធ្វើនេះទេ។
\v 22 ដរាបណាផែនដីនៅមាន នឹងមានពេលសាបព្រោះ និងច្រូតកាត់ នឹងមានក្តៅ និងត្រជាក់ នឹងមានរដូវក្តៅ និងរដូវរងា និងមានថ្ងៃ មានយប់ មិនអាក់ខានឡើយ។
\s5
\c 9
\cl ជំពូក ៩
\p
\v 1 បន្ទាប់មក ព្រះជាម្ចាស់បានប្រទានពរដល់លោកណូអេ និងកូនប្រុសៗរបស់គាត់ ដោយមានបន្ទូលទៅពួកគេថា៖ «ចូរបង្កើតផល ឲ្យបានចម្រើនឡើងបានពេញផែនដី។
\v 2 សត្វដែលរស់នៅលើផែនដី ទាំងសត្វបក្សាបក្សីនៅលើមេឃ និងអ្វីៗដែលនៅក្រោមដី ហើយនិងត្រីសមុទ្រទាំងអស់នឹងភ័យខ្លាចអ្នករាល់គ្នា។ យើងនឹងប្រគល់ពួកគេនៅក្នុងកណ្តាប់ដៃអ្នករាល់គ្នា។
\s5
\v 3 អ្វីៗទាំងអស់ដែលធ្វើចលនា ដែលមានជីវិតនឹងត្រូវធ្វើជាអាហារដល់អ្នករាល់គ្នា។ យើងឲ្យអ្វីៗទាំងអស់នេះដល់អ្នករាល់គ្នា ដូចយើងបានឲ្យតិណជាតិទាំងឡាយដល់អ្នករាល់គ្នាដែរ។
\v 4 ប៉ុន្តែ អ្នកមិនត្រូវហូបសាច់ដែលមានជីវិតនៅក្នុងវាទេ នោះឈាមដែលនៅក្នុងវានោះឯង។
\s5
\v 5 ដោយព្រោះឈាមរបស់អ្នក មានជីវិតនៅក្នុងឈាមរបស់អ្នកនោះ យើងនឹងទាមទារឲ្យបង់ថ្លៃវិញ។ ពីគ្រប់ទាំងសត្វណាដែលបង្ហូរឈាមអ្នក យើងនឹងទាមទារមកវិញ។ ហើយបើដៃរបស់មនុស្សណាម្នាក់ គឺដៃដែលរបស់អ្នកដែលបានសម្លាប់បងប្អូនរបស់គេ យើងនឹងទាមទារស្របទៅតាមជីវិតរបស់អ្នកនោះវិញ។
\v 6 អស់អ្នកដែលណាដែលបង្ហូរឈាមមនុស្ស អ្នកនោះនឹងត្រូវស្លាប់ដែរ ដ្បិត គេគឺជារូបភាពរបស់ព្រះជាម្ចាស់ គឺព្រះអង្គបានបង្កើតគេមក។
\v 7 អ្នករាល់គ្នាក៏ដូចគ្នាដែរ ចូរបង្កើតផល ហើយបានចម្រើនឡើង នៅពាសពេញផែនដី និងបានចម្រុងចម្រើនឡើង។
\s5
\v 8 បន្ទាប់មក ព្រះជាម្ចាស់មានបន្ទូលទៅកាន់លោកណូអេ និងកូនប្រុសៗដែលនៅជាមួយគាត់ថា ដោយបន្ទូលថា៖
\v 9 «រីឯយើងវិញ ចូរស្តាប់! យើងនឹងតាំងសម្ពន្ធមេត្រីរបស់យើងជាមួយអ្នករាល់គ្នា និងពូជពង្សរបស់អ្នកដែលនៅបន្ទាប់ពីអ្នករាល់គ្នា
\v 10 ព្រមទាំងតាំងជាមួយនឹងសត្តនិករមានជីវិតទាំងឡាយដែលនៅជាមួយអ្នក ពីអ្វីៗទាំងអស់ដែលចេញពីទូកមក និងជាមួយនឹងសត្តនិករទាំងអស់ដែលនៅផែនដី។
\s5
\v 11 យើងតាំងសម្ពន្ធមេត្រីជាមួយនឹងអ្នករាល់គ្នាថា យើងនឹងមិនបំផ្លាញជីវិតទាំងអស់ដោយសារទឹកជំនន់ទៀតទេ។ នឹងមិនមានទឹកជំនន់បំផ្លាញផែនដីទៀតទេ»។
\v 12 ព្រះជាម្ចាស់មានបន្ទូលថា៖ «នេះគឺជាសញ្ញាសម្គាល់នៃសម្ពន្ធមេត្រីដែលយើងបានតាំងរវាងយើង និងអ្នករាល់គ្នា ព្រមទាំងសត្តនិករដែលមានជីវិតទាំងឡាយដែលនៅជាមួយអ្នករាល់គ្នា នៅគ្រប់ជំនាន់តរៀងទៅ។
\v 13 យើងបានដាក់ឥន្ធ‌ធនូ​នៅលើពពក ហើយវាជាទីសម្គាល់នៃសម្ពន្ធមេត្រីរវាងយើង និងផែនដី។
\s5
\v 14 វានឹងកើតឡើងនៅពេលយើងដាក់ពពកនៅលើផែនដី ហើយនឹងឃើញឥន្ធ‌ធនូ​នៅលើពពកនោះ
\v 15 ពេលនោះ យើងនឹងរំលឹកខ្លួនយើងពីសម្ពន្ធមេត្រីរបស់យើង ដែលបានតាំងរវាងយើង និងអ្នករាល់គ្នា ហើយនិងសត្តនិករដែលមានជីវិតទាំងឡាយ។ ទឹកនឹងមិនត្រឡប់ទៅជាទឹកជំនន់បំផ្លាញជីវិតរបស់មនុស្សទៀតទេ។
\s5
\v 16 ឥន្ធ‌ធនូ​នឹងនៅលើពពក ហើយយើងនឹងឃើញវា ដើម្បីរំលឹកពីសម្ពន្ធមេត្រីដ៏នូវអស់កល្ប រវាងព្រះជាម្ចាស់ និងសត្តនិករដែលមានជីវិតទាំងឡាយ ដែលនៅលើផែនដី។
\v 17 នៅពេលព្រះជាម្ចាស់មានបន្ទូលទៅកាន់លោកណូអេថា៖ «នេះគឺជាទីសម្គាល់នៃសម្ពន្ធមេត្រីដែលយើងបានតាំងរវាងយើង និងគ្រប់ទាំងជីវិតដែលនៅរស់នៅលើផែនដីទាំងមូល»។
\s5
\v 18 កូនប្រុសៗរបស់លោកណូអេដែលបានចេញពីទូកមកមានឈ្មោះដូចជា សិម ហាំ និង​យ៉ាផេត។ លោកហាំជាឪពុករបស់កាណាន។
\v 19 នេះគឺជាកូនប្រុសៗទាំងបីរបស់លោកណូអេ ហើយកូនចៅទាំងនេះហើយ បានបានចេញទៅពាសពេញពិភពលោកទាំងមូល។
\s5
\v 20 លោកណូអេបានចាប់ផ្តើមធ្វើស្រែចម្ការ​ ហើយគាត់បានដាំដើមទំពាំងបាយជូរ។
\v 21 គាត់បានផឹកស្រាខ្លះ ហើយបានស្រវឹង។ គាត់ដេកអាក្រាតនៅក្នុងរោងរបស់គាត់។
\s5
\v 22 លោកហាំជាឪពុករបស់លោកកាណាន បានឃើញភាពអាក្រាតរបស់ឪពុកគាត់ ហើយបានប្រាប់ដល់បងទាំងពីរនាក់ដែលនៅខាងក្រៅ។
\v 23 ដូច្នេះ លោកសិម និង​លោកយ៉ាផេតបានយកសំពត់មួយ ហើយដាក់វាគ្របនៅលើស្មារបស់ពួកគេ ហើយដើរថយក្រោយ ហើយបានគ្របបាំងភាពអាម៉ាសឪពុករបស់ពួកគេ។ ពួកគេបានបានបែរភ្នែកទៅកន្លែងផ្សេង ដើម្បីកុំឲ្យពួកគេបានឃើញភាពអាក្រាតរបស់ឪពុកពួកគេឡើយ។
\s5
\v 24 នៅពេលលោកណូអេភ្ញាក់ឡើងពីភាពស្រវឹងរបស់គាត់ គាត់បានដឹងពីអ្វីដែលកូនប្រុសពៅរបស់គាត់បានធ្វើចំពោះគាត់។ ដូច្នេះ
\v 25 គាត់បាននិយាយថា៖ «កាណានត្រូវបណ្តាសាហើយ។ សូមឲ្យវាបានក្លាយជាអ្នកបម្រើ អ្នកបម្រើរបស់បងៗរបស់វា»។
\s5
\v 26 គាត់និយាយថា៖ «ព្រះអម្ចាស់អើយ និងជាព្រះជាម្ចាស់របស់លោកសិមអើយ សូមឲ្យព្រះអង្គបានប្រកបដោយព្រះពរ ហើយសូមឲ្យកាណានបានក្លាយជាអ្នកបម្រើរបស់គាត់។
\v 27 សូមព្រះជាម្ចាស់ពង្រីកទឹកដីរបស់លោកយ៉ាផេត ហើយឲ្យគាត់បានធ្វើផ្ទះនៅក្នុងរោងរបស់លោកសិម។ សូមឲ្យកាណានបានក្លាយជាអ្នកបម្រើវិញ»។
\s5
\v 28 បន្ទាប់ពីទឹកជំនន់រួចហើយ លោកណូអេរស់បានមួយរយហាសិបឆ្នាំទៀត។
\v 29 លោកណូអេរស់បានទាំងអស់ប្រាំបួនរយហាសិបឆ្នាំ ហើយបន្ទាប់មក គាត់ក៏ស្លាប់ទៅ។
\s5
\c 10
\cl ជំពូក ១០
\p
\v 1 នេះគឺជាពូជពង្សកូនៗរបស់លោកណូអេ មានសិម ហាំ និងយ៉ាផេត។ ក្រោយពីទឹកជំនន់ ពួកគេបានបង្កើតកូនទាំងនេះ។
\s5
\v 2 កូនប្រុសៗរបស់លោកយ៉ាផេត គឺកូមើរ ម៉ាកុក ម៉ាដាយ យ៉ាវ៉ាន ទូបាល ម៉េសេក និង​ទីរ៉ាស។
\v 3 កូនប្រុសៗរបស់លោកកូមើរគឺអ័ស‌ក្នាស រីផាត និង​តូការ‌ម៉ា។
\v 4 កូនប្រុសៗរបស់លោកយ៉ាវ៉ានគឺអេលី‌សា តើស៊ីស គីទីម និង​ដូដា‌នីម។
\v 5 ពីមនុស្សដែលរស់នៅតាមមាត់សមុទ្រនេះហើយដែលបានបែកខ្ញែក ហើយចេញទៅក្នុងទឹកដីរបស់ពួកគេ ពួកគេមានភាសារៀងៗខ្លួន ទៅតាមអំបូរ និងប្រជាជាតិរៀងខ្លួន។
\s5
\v 6 កូនប្រុសៗរបស់លោកហាំគឺគូស មីសរ៉ែម ពូថ និង​កាណាន។
\v 7 កូនប្រុសៗរបស់គូសគឺ​សេបា ហាវី‌ឡា សាប‌តា រ៉ា‌ម៉ា និង​សាប‌តិកា។ កូនប្រុសៗរបស់លោករ៉ាម៉ាគឺ​សេបា និង​ដេដាន់។
\s5
\v 8 លោកគូសជាឪពុករបស់លោក​នីមរ៉ូដ ​លោក​នីមរ៉ូដ​នេះហើយ​ជា​វីរ‌បុរស​ទី​មួយ​នៅ​លើ​ផែនដី។
\v 9 លោកគឺជាអ្នកប្រម៉ាញ់ដ៏ខ្លាំងពូកែនៅចំពោះព្រះអម្ចាស់។ ហេតុនេះហើយបានជាមានពាក្យថា «លោកនីមរ៉ូដ គឺជាអ្នកប្រម៉ាញ់ដ៏ខ្លាំងពូកែនៅចំពោះព្រះអម្ចាស់»។
\v 10 អាណាចក្រទីមួយរបស់លោកគឺបាបិល អេរេក អាកាឌ និង​កាលនេ ជា​ទី​ក្រុង​ដែល​នៅ​ទឹកដីស៊ីណើរ។
\s5
\v 11 ក្រៅពីទឹកដីទាំងនោះ លោកបានទៅទឹកដីអាសស៊ើរ ហើយបានសង់ក្រុង​នីនីវេ ក្រុង​រេហូ‌បុត ក្រុង​កាឡាស
\v 12 និង​ក្រុង​រេសែន​ដែល​ជា​ក្រុង​មួយ​​នៅ​ចន្លោះ​ក្រុង​នីនីវេ និង​ក្រុង​កាឡាស។ វាជាទីក្រុងដ៏ធំមួយ។
\v 13 លោកមីសរ៉ែម​បង្កើត​ជន‌ជាតិ​លូឌ ជន‌ជាតិ​អណា‌មីម ជន‌ជាតិ​លេហា‌ប៊ីម ជន‌ជាតិ​ណាប់‌ធូហ៊ីម។
\v 14 ជន‌ជាតិ​ប៉ាទ្រូ‌ស៊ីម ជន‌ជាតិ​កាស‌លូហ៊ីម (ដែល​ជា​ដូនតា​របស់​ជន‌ជាតិ​ភីលីស្ទីន) និង​ជន‌ជាតិ​កាប់‌ថោរីម។
\s5
\v 15 លោក​កាណាន​បង្កើត​បាន​ស៊ីដូន ជា​កូន​ច្បងរបស់គាត់ និង​ហេត
\v 16 ព្រម​ទាំង​ជន‌ជាតិ​យេប៊ូស ជន‌ជាតិ​អាម៉ូរី ជន‌ជាតិ​គើកា‌ស៊ី
\v 17 ជន‌ជាតិ​ហេវី ជន‌ជាតិ​អើគី ជន‌ជាតិ​ស៊ីនី
\v 18 ជន‌ជាតិ​អើវ៉ា‌ឌីតសេម៉ារីត ជន‌ជាតិ​សេម៉ារី ជន‌ជាតិ​ហាម៉ា‌ធីតផងដែរ។ ហើយក្រោយមកអំបូរកាណានបានបែកខ្ញែកគ្នា។
\s5
\v 19 ព្រំប្រទល់ទឹកដីជនជាតិកាណានចាប់ពី​ក្រុង​ស៊ីដូន ឆ្ពោះទៅ​ក្រុង​កេរ៉ា រហូត​ដល់​ក្រុង​កាសា និង​រហូត​ដល់​ក្រុង​សូដុម ក្រុង​កូម៉ូរ៉ា ក្រុង​អាដម៉ា និង​ក្រុង​សេ‌បោម និង​រហូត​ទៅ​ដល់​ក្រុង​ឡាសាថែមទៀតផង។
\v 20 អ្នកទាំងនេះគឺជាពូជពង្សរបស់លោកហាំ និងអំបូររបស់ពួកគេ តាមភាសារបស់ពួកគេ នៅក្នុងទឹកដីរបស់ពួកគេ និងនៅក្នុងប្រទេសរបស់ពួកគេដែរ។
\s5
\v 21 លោកសិមជាបងប្រុសច្បងរបស់លោកយ៉ផេតក៏មានកូនប្រុសៗផងដែរ។ លោកសិមជាបុព្វបុរសរបស់មនុស្សទាំងអស់របស់ជន‌ជាតិ​ហេប៊ើរ។
\v 22 ​កូនប្រុសៗរបស់លោក​សិម​គឺ​អេឡាំ អាស‌ស៊ើរ អើប៉ាក សាឌ‌លូឌ និង​អើរ៉ាម។
\v 23 កូនប្រុសៗរបស់លោកអើរ៉ាមគឺ អ៊ូស ហ៊ូល កេធើរ និង​ម៉ាស។
\s5
\v 24 លោកអើប៉ាក‌សាឌ​ជាឪពុករបស់​សេឡា ហើយ​សេឡា​ជាឪពុករបស់ហេប៊ើរ។
\v 25 លោកហេប៊ើរមាន​កូន​ប្រុស​ពីរ​នាក់។ កូនប្រុសមួយឈ្មោះ​ផា‌ឡេក ដ្បិត​ នៅ​ជំនាន់​នោះ មនុស្ស​នៅ​លើ​ផែនដី​បាន​បែក‌ខ្ញែក​គ្នា។ ប្អូន​របស់​គាត់​ឈ្មោះ យ៉ុក‌ថាន។
\s5
\v 26 លោកយ៉ុក‌ថានជាឪពុករបស់​អាល់ម៉ូ‌ដាដ សេ‌ឡេប ហាសារ‌ម៉ាវ៉េត យេរ៉ា
\v 27 ហាដូ‌រ៉ាម អ៊ូសាល ឌីក‌ឡា
\v 28 អូបាល អប៊ី‌ម៉ែល សេបា
\v 29 អូភារ ហាវីឡា និង​យ៉ូបាប។ អ្នក​ទាំង​នេះគឺជា​កូនប្រុសៗ​របស់​លោក​យ៉ុកថានទាំងអស់។
\s5
\v 30 ទឹកដីរបស់ពួកគេ​ចាប់​តាំង​ពី​​ក្រុងមេសា ​រហូត​ទៅ​ដល់​ក្រុងសេផារ នៅតំបន់​ភ្នំ​ខាង​កើត។
\v 31 ពួកគេគឺជា​ពូជ‌ពង្ស​របស់​លោក​សិម តាម​ពូជ​អំបូរ តាម​ភាសា តាម​ទឹកដី និង​តាម​ជនជាតិរបស់​គេ។
\s5
\v 32 អ្នកទាំងនេះគឺជាអំបូរកូនប្រុសៗរបស់លោកណូអេ តាមពង្សាវតារបស់ពួកគេ តាមប្រជាជាតិរបស់ពួកគេ។ ពីប្រជាជាតិទាំងនេះហើយដែលបែកខ្ញែកទៅពាសពេញផែនដី បន្ទាប់ពីទឹកជំនន់។
\s5
\c 11
\cl ជំពូក ១១
\p
\v 1 ឥឡូវនេះ ផែនដីទាំងមូលបានប្រើភាសាតែមួយ ហើយមានសំដីតែមួយ។
\v 2 ក្នុងការដែលពួកគេធ្វើដំណើរឆ្ពោះទៅប៉ែកខាងកើតនោះ ពួកគេបានជួបទីវាលរាបមួយនៅក្នុងទឹកដីស៊ី‌ណើរ ហើយពួកគេក៏តាំងលំនៅនៅទីនោះ។​
\s5
\v 3 ពួកគេបាននិយាយទៅកាន់គ្នាទៅវិញទៅមកថា៖ «មក ចូរយើងធ្វើឥដ្ឋ ហើយដុតវា»។ ពួកគេមានដីឥដ្ឋជំនួសឲ្យថ្ម និង​ប្រើ​ជ័រ​ខ្មៅ​ជា​បាយ‌អ។
\v 4 ពួកគេនិយាយថា៖ «ចូរមក តោះយើងសង់ទីក្រុងមួយ និងប៉មមួយសម្រាប់ខ្លួនយើង ដែលមានកំពូលរហូតដល់មេឃ ហើយយើងធ្វើវាដើម្បីកេរ្តិ៍ឈ្មោះពួកយើង។ ប្រសិនបើ យើងមិនធ្វើទេ​យើងនឹងបែកខ្ញែកគ្នាទៅពេញផ្ទៃនៃផែនដីទាំងមូលហើយ»។
\s5
\v 5 ដូច្នេះ ព្រះអម្ចាស់បានយាងចុះមក ដើម្បីទតមើលទីក្រុង ហើយនិងប៉មដែលកូនចៅរបស់លោកអាដាំបានសង់។
\v 6 ព្រះអម្ចាស់មានបន្ទូលថា៖ «មើល៍ ពួកគេជាមនុស្សតែមួយ ជាមួយនឹងភាសាតែមួយ ហើយពួកគេចាប់ផ្តើមធ្វើការនេះ គ្មានអ្វីអាចហាមពីបំណងចិត្តដែលពួកគេចង់ធ្វើបានឡើយ។
\v 7 មក ចូរយើងចុះទៅ ហើយបំភាន់ភាសារបស់ពួកគេ ដើម្បីកុំឲ្យពួកគេយល់គ្នាទៅវិញទៅមកបានឡើយ»។
\s5
\v 8 ដូច្នេះ ព្រះអម្ចាស់បានបំបែកពួកគេចេញពីផ្ទៃនៃផែនដីទាំងមូល ហើយពួកគេបានឈប់សង់ទីក្រុងនោះទៀយ។
\v 9 ហេតុដូច្នេះហើយ គេបានហៅទីក្រុងនោះថា បាបិល ព្រោះ ព្រះអម្ចាស់បានបំភាន់ភាសានៅលើផែនដីទាំងមូល ហើយព្រះអម្ចាស់បានបំបែកពួកគេពីទីនោះឲ្យបែកខ្ញែកទៅពេញផ្ទៃនៃផែនដីទាំងមូល។
\s5
\v 10 អ្នកទាំងនេះគឺជាពូជពង្សរបស់លោកសិម។ លោកសិមមានអាយុមួយរយឆ្នាំ ហើយក្រោយទឹកជំនន់ពីរឆ្នាំ គាត់មានកូនប្រុសមួយឈ្មោះអើប៉ាក់‌សាឌ ។
\v 11 លោកសិមរស់បានប្រាំរយឆ្នាំ បន្ទាប់មកគាត់បង្កើតបានលោកអើប៉ាក់‌សាឌ។ គាត់ក៏មានកូនប្រុស និងកូនស្រីជាច្រើនទៀតដែរ។
\s5
\v 12 ពេលលោកអើប៉ាក់‌សាឌរស់បានសាមសិបឆ្នាំ គាត់បង្កើតបានសេឡា។
\v 13 លោកអើប៉ាក់សាឌរស់បាន៤០៣ឆ្នាំ បន្ទាប់ពីគាត់បង្កើតបានលោកសេឡារួចហើយ។ គាត់ក៏បង្កើតបានកូនប្រុស និងកូនស្រីជាច្រើនទៀតដែរ។
\s5
\v 14 លោកសេឡារស់បានសាមសិបឆ្នាំ គាត់បង្កើតបានហេប៊ើរ។
\v 15 លោកសេឡារបស់បាន៤០៣ឆ្នាំ បន្ទាប់ពីគាត់បង្កើតបានលោកហេប៊ើរ។ គាត់ក៏បង្កើតបានកូនប្រុស និងកូនស្រីជាច្រើនទៀតផងដែរ។
\s5
\v 16 លោកហេប៊ើរស់បានសាមសិបបួនឆ្នាំ គាត់បង្កើតបានផាលេក។
\v 17 បន្ទាប់ពីលោកហេប៊ើររស់បាន៤៣០ឆ្នាំ គាត់បង្កើតបានផាលេក។ គាត់បង្កើតបានកូនប្រុស​ និងកូនស្រីជាច្រើនទៀតផងដែរ។
\s5
\v 18 លោកផាលេករស់បានសាមសិបឆ្នាំ គាត់បង្កើតបានរេហ៊ូវ។
\v 19 លោកផាលេករស់បាន២០៩ឆ្នាំទៀត បន្ទាប់ពីគាត់បង្កើតលោករេហ៊ូវ។ គាត់បានបង្កើតកូនប្រុស និងកូនស្រីជាច្រើនទៀត។
\s5
\v 20 លោករេហ៊ូវរស់បានសាមសិបពីរឆ្នាំ គាត់បង្កើតបានសេរូក។
\v 21 លោករេហ៊ូវរស់បាន២០៧ឆ្នាំទៀត បន្ទាប់ពីគាត់បង្កើតបានលោកសេរូក។ គាត់ក៏បង្កើតបានកូនប្រុស និងកូនស្រីជាច្រើនទៀតផងដែរ។
\s5
\v 22 លោករេហ៊ូវរស់បានសាមសិបឆ្នាំ គាត់បង្កើតបានណាឃរ។
\v 23 លោករេហ៊ូវរស់បានពីររយឆ្នាំទៀត បន្ទាប់ពីគាត់បង្កើតបានលោកណាឃរ។ គាត់ក៏បង្កើតបានកូនប្រុស និងកូនស្រីជាច្រើនទៀតផងដែរ។
\s5
\v 24 លោកណាឃររស់បានម្ភៃប្រាំបួនឆ្នាំ​ គាត់បង្កើតបានថេរ៉ា។
\v 25 លោកណាឃររស់បាន១១៩ឆ្នាំទៀត បន្ទាប់ពីគាត់បង្កើតលោកថេរ៉ា។ គាត់ក៏បង្កើតបានកូនប្រុស និងកូនស្រីជាច្រើនទៀតផងដែរ។
\v 26 បន្ទាប់មក លោកថេរ៉ារបស់បានចិតសិបឆ្នាំទៀត គាត់​បង្កើត​បាន​អាប់រ៉ាម ណាឃរ និង​ហារ៉ាន។
\s5
\v 27 ហើយនេះគឺជាពូជពង្សរបស់លោកថេរ៉ា។ លោកថេរ៉ាបង្កើតបានលោកអាប់រ៉ាម លោកណាឃរ និងលោកហារ៉ាន ហើយលោកហារ៉ានបង្កើតបានឡុត។
\v 28 លោកហារ៉ានបានស្លាប់នៅចំពោះមុខថេរ៉ាជាឪពុករបស់គាត់ នៅក្នុងទឹកដីកំណើតរបស់គាត់ នៅក្នុង​ក្រុង​អ៊ើរ​នៃ​ទឹកដី​ខាល់ដេ។
\s5
\v 29 លោកអាប់រ៉ាម និងលោកណាឃរបានរៀបការ។ ភរិយារបស់លោកអាប់រ៉ាមឈ្មោះនាងសារ៉ាយ ហើយភរិយារបស់លោកណាឃរឈ្មោះនាងមីលកា ត្រូវជាកូនស្រីរបស់លោកហារ៉ាន ដែលជាឪពុករបស់មីលកា និង​យីសកា។
\v 30 នាង​សារ៉ាយ​ជា​ស្ត្រី​អារ នាង​គ្មាន​កូន​ទេ។
\s5
\v 31 លោកថេរ៉ាបាននាំលោកអាប់រ៉ាមកូនប្រុសរបស់គាត់ លោកឡុតត្រូវជាកូនប្រុសរបស់កូនប្រុសគាត់គឺលោកហារ៉ាន ហើយពួកគេបានចេញទៅពីក្រុងអ៊ើនៃទឹកដីខាល់ដេ ទៅក្នុងទឹកដីកាណាន។ ប៉ុន្តែ ពួកគេបានទៅហារ៉ាន ហើយស្នាក់នៅទីនោះ។
\v 32 លោកថេរ៉ារស់នៅបាន២០៥ឆ្នាំ ហើយបន្ទាប់គាត់ក៏បានស្លាប់នៅក្នុងក្រុងហារ៉ាន។
\s5
\c 12
\cl ជំពូក ១២
\p
\v 1 ព្រះអម្ចាស់មានបន្ទូលទៅលោកអាប់រ៉ាមថា៖ «ចូរចេញពីប្រទេស ពីសាច់ញាតិ និងពីគ្រួសាររបស់អ្នក ទៅកាន់ទឹកដីដែលយើងបានបង្ហាញដល់អ្នក។
\v 2 យើងនឹងធ្វើឲ្យអ្នកត្រឡប់ទៅជាប្រទេសមួយដ៏ធំ ហើយយើងនឹងប្រទានពរដល់អ្នក ហើយធ្វើឲ្យអ្នកមានឈ្មោះល្បី ព្រមទាំងឲ្យអ្នកបានត្រឡប់ទៅជាពរដល់អ្នកដទៃ។
\v 3 យើងនឹងឲ្យពរដល់អស់អ្នកដែលឲ្យពរដល់អ្នក ប៉ុន្តែ អស់អ្នកណាដែលមើលងាយដល់អ្នក យើងនឹងដាក់បណ្តាសាដល់អ្នកនោះវិញ។ គ្រួសារទាំងអស់ដែលនៅផែនដីនឹងបានពរតាមរយៈអ្នក»។
\s5
\v 4 ដូច្នេះ លោកអាប់រ៉ាមបានចេញទៅ តាមដែលព្រះអម្ចាស់បង្គាប់ដល់គាត់ឲ្យធ្វើ ហើយលោកឡុតបានទៅជាមួយគាត់ដែរ។ លោកអាប់រ៉ាមមានអាយុចិតសិបប្រាំ ពេលគាត់ចេញពីហារ៉ាន។
\v 5 លោកអាប់រ៉ាមបានយកនាងសារ៉ាយជាភរិយាររបស់គាត់ និងលោកឡុត ក្មួយប្រុសរបស់គាត់ និងទ្រព្យសម្បតិ្តទាំងអស់ដែលពួកគេមាន ហើយនិងទាសករដែលពួកគេបានទិញនៅក្នុងទឹកដីហារ៉ាន។ ពួកគេបានចាកចេញ ដើម្បីធ្វើដំណើរទៅទឹកដីកាណាន ហើយបានមកដល់ទឹកដីរបស់កាណាន។
\s5
\v 6 លោកអាប់រ៉ាមបានឆ្លងកាត់ទឹកដីកាណានមកដល់ ស៊ីគែម នៅត្រង់ដើមដើម​ជ្រៃ​របស់​លោក​​ម៉ូរេ។ នៅសម័យនោះ ជនជាតិកាណានជាម្ចាស់ទឹកដីដែលគេរស់នៅ។
\v 7 ព្រះអម្ចាស់បានយាងមកឲ្យលោកអាប់រា៉ាមឃើញ ហើយមានបន្ទូលថា៖ «យើងនឹងប្រគល់ទឹកដីនេះ ដល់ពូជពង្សរបស់អ្នក»។ នៅទីនោះ លោកអាប់រ៉ាមបានសង់អាសនៈមួយថ្វាយព្រះអម្ចាស់ ដែលបានយាងមកឲ្យគាត់ឃើញ។
\s5
\v 8 គាត់បានចាកចេញពីទីនោះទៅប្រទេសដែលមានភ្នំគឺភាគខាងកើតនៃបេតអែល គាត់បានសង់ត្រសាលរបស់គាត់នៅទីនោះ បេតអែលនៅ​ខាង​លិចគឺ​នៅចន្លោះ នឹង​ក្រុង​អៃ ដែល​នៅ​ខាង​កើត។ គាត់បានសង់អាសនៈថ្វាយព្រះអម្ចាស់ ហើយអំពាវនាវរកព្រះនាមព្រះរបស់ព្រះអម្ចាស់នៅទីនោះ។
\v 9 បន្ទាប់មក លោកអាប់រ៉ាមបានបន្តដំណើរ ឆ្ពោះទៅក្នុងក្រុង​ណេកិប។
\s5
\v 10 នៅពេលនោះ មានគ្រោះទុរភិក្សកើតឡើងនៅក្នុងទឹកដីរបស់គាត់ ដូច្នេះ លោកអាប់រ៉ាមបានចុះទៅរស់នៅអេស៊ីប ដ្បិត មានគ្រោះទុរភិក្សយ៉ាងខ្លាំងកើតឡើងនៅក្នុងទឹកដីរបស់គាត់។
\v 11 នៅពេលគាត់ជិតចូលទៅក្នុងទឹកដីរបស់អេស៊ីបហើយ គាត់បាននិយាយទៅកាន់សារ៉ាយភរិយារបស់គាត់ថា៖ «មើល៍ បងដឹងថា អូនជាស្រីម្នាក់ដែលស្អាត។
\v 12 នៅពេលជនជាតិអេស៊ីបឃើញអូន ពួកគេនឹងនិយាយថា នេះជាភរិយារបស់គាត់ ហើយគេនឹងសម្លាប់បងហើយ តែគេនឹងទុកឲ្យអូនរស់វិញ។
\v 13 ចូរនិយាយថា អូនជាប្អូនស្រីរបស់បង ដើម្បីឲ្យពួកគេបានធ្វើល្អជាមួយបងដោយសារអូន ហើយអូនបានការពារជីវិតបងផងដែរ»។
\s5
\v 14 នៅពេលលោកអាប់រ៉ាមបានចូលទៅក្នុងទឹកដីអេស៊ីប ជនជាតិអេស៊ីបបានឃើញថា នាងសារ៉ាយស្អាតខ្លាំងណាស់។
\v 15 ពួកមន្ត្រីរបស់ស្តេចផារោនបានឃើញនាង ហើយបានសរសើរនាងចំពោះស្តេចផារោន ហើយគេបាននាំនាងទៅក្នុងដំណាក់របស់ស្តេចផារោន។
\v 16 ស្តេចផារោនបានប្រព្រឹត្តជាមួយលោកអាប់រ៉ាមយ៉ាងល្អដោយព្រោះនាង ហើយបានប្រទានចៀម គោ និងសត្វលាឈ្មោលៗ អ្នកបម្រើទាំងប្រុស និងអ្នកបម្រើស្រី សត្វលាញីៗ និងសត្វអូដ្ឋជាច្រើនផង។
\s5
\v 17 បន្ទាប់មក ព្រះអម្ចាស់បានធ្វើឲ្យស្តេចផារោន និងញាតិ្តវង្សរបស់ស្តេចជួបគ្រោះកាចយ៉ាងខ្លាំង ដោយសារនាងសារ៉ាយ ភរិយារបស់អាប់រ៉ាម។
\v 18 ស្តេចផារោនបានកោះហៅលោកអាប់រ៉ាម ហើយមានបន្ទូលថា៖ «ហេតុអ្វីបានជាអ្នកធ្វើចំពោះយើងយ៉ាងដូច្នេះ? ហេតុអ្វីបានជាអ្នកមិនប្រាប់យើងថានាងជាភរិយារបស់អ្នក?
\v 19 ហេតុអ្វីបានជាអ្នកនិយាយថានាងជាប្អូនស្រីរបស់អ្នកទៅវិញ ធ្វើឲ្យយើងយកនាងទៅជាមហេសីរបស់យើងដូច្នេះ? ឥឡូវនេះ មើល៍ នេះ ភរិយារបស់អ្នក។ ចូរយកនាង ហើយចេញទៅ?»។
\v 20 បន្ទាប់មក ស្តេចផារោនបានបង្គាប់ដល់ពួកប្រុសៗរបស់ព្រះអង្គទាំងអស់ទាក់ទងនឹងលោក ហើយពួកគេបានចាត់លោកឲ្យទៅ ជាមួយភរិយារបស់លោក និងជាមួយអ្វីៗទាំងអស់ដែលគាត់មាន។
\s5
\c 13
\cl ជំពូក ១៣
\p
\v 1 ដូច្នេះ លោក​អាប់រ៉ាមបានចេញពីអេស៊ីប ហើយធ្វើដំណើរទៅណេកិប ជាមួយភរិយា និងអ្វីៗទាំងអស់ដែលគាត់មាន។ លោកឡុតក៏ទៅជាមួយពួកគេដែរ។
\v 2 លោកអាប់រ៉ាមមានហ្វូងសត្វ ប្រាក់ និងមាសជាច្រើន។
\s5
\v 3 គាត់បានបន្តធ្វើដំណើរពីណេកិតទៅបេតអែល ទៅកន្លែងដែលគាត់បានសង់ត្រសាលកាលពីមុន នៅចន្លោះបេតអែល និងក្រុងអៃ។
\v 4 គាត់បានទៅដល់កន្លែងដែលមានអាសនៈ ដែលគាត់បានសង់ពីមុន។ នៅទីនេះ គាត់អំពាវនាវព្រះនាមព្រះជាម្ចាស់។
\s5
\v 5 លោកឡុតបានធ្វើដំណើរជាមួយលោកអាប់រ៉ាម គាត់មានហ្វូងសត្វ ​ហ្វូង​ចៀម ហ្វូង​គោ និង​មាន​ត្រសាលជា​ច្រើន​ដែរ។
\v 6 ទឹកដីនោះមិនអាចផ្គត់ផ្គង់ពួកគេទាំងពីរនាក់ឲ្យរស់នៅជាមួយគ្នាបានទេ ដោយសារពួកគេមានទ្រព្យសម្បត្តិយ៉ាងច្រើន ដូច្នេះ ពួកគេមិនអាចនៅជាមួយគ្នាបានទេ។
\v 7 ក៏មានជម្លោះរវាងអ្នកគង្វាលសត្វរបស់លោកអាប់រ៉ាម និងអ្នកគង្វាលសត្វរបស់លោកឡុត។ ជន‌ជាតិ​កាណាន និង​ជន‌ជាតិ​ពេរិ‌ស៊ីត ក៏​រស់​នៅ​ក្នុង​ស្រុក​នោះ​ដែរ។
\s5
\v 8 ដូច្នេះ លោកអាប់រ៉ាមនិយាយទៅកាន់លោកឡុតថា៖ «កុំឲ្យមានជម្លោះរវាងឯងនិងអ៊ំ និងអ្នកគង្វាលសត្វរបស់ឯង និងអ្នកគង្វាលសត្វរបស់អ៊ំដែរ ព្រោះយើងជាគ្រួសារតែមួយទេ។
\v 9 តើទឹកដីនៅខាងមុខឯងទាំងអស់នេះ មិនមែនជារបស់ឯងទេឬអី? ចូរទៅចុះ ហើយយើងបែកផ្លូវគ្នាចុះ។ ប្រសិនបើ ឯងទៅខាងឆ្វេង អ៊ំនឹងទៅខាងស្តាំ។ ឬ ប្រសិនបើ ឯងទៅខាងស្តាំ អ៊ំនឹងទៅខាងឆ្វេង»។
\s5
\v 10 ដូច្នេះ លោកឡុតក៏សម្លឹងមើលជុំវិញ ហើយគាត់បានឃើញទឹកដីទាំងអស់នៅវាលទន្លេយ័រដាន់មានទឹកច្រើនល្អ រហូតដល់ក្រុងសូអារ ស្អាតដូចជាសួនរបស់ព្រះអម្ចាស់ ដូចជាទឹកដីរបស់អេស៊ីប។ ការនេះ នៅមុនព្រះអម្ចាស់បំផ្លាញក្រុងសូដុម និងក្រុងកូម៉ូរ៉ា។
\v 11 ដូច្នេះ លោកឡុតក៏ជ្រើសរើសវាលរបស់ទន្លេយ័រដាន់ ហើយបានធ្វើដំណើរទៅភាគខាងកើត ហើយពួកគេបានបែកខ្ញែកពីសាច់ញាតិរបស់ពួកគេ។
\s5
\v 12 លោកអាប់រ៉ាមបានរស់នៅក្នុងទឹកដីកាណាន ហើយលោកឡុតរស់នៅក្នុងចំណោមទីក្រុងដែលមានវាលទំនាប។ គាត់បានសង់ត្រសាលនៅពេលដែលគាត់មកដល់ក្រុងសូដុម។
\v 13 មនុស្សនៅក្នុងក្រុងសូដុមជាមនុស្សបាប អាក្រក់ជាខ្លាំងទាស់នឹងព្រះអម្ចាស់។
\s5
\v 14 ព្រះអម្ចាស់មានបន្ទូលទៅកាន់លោកអាប់រ៉ាម បន្ទាប់ពីលោកឡុតចេញពីគាត់ «ចូរមើលពីកន្លែងដែលអ្នកឈរនេះ ទៅជើង ទៅត្បូង ទៅកើត និងទៅលិច។
\v 15 ទឹកដីទាំងអស់ដែលអ្នកឃើញ យើងនឹងប្រគល់ឲ្យអ្នក និងពូជពង្សរបស់អ្នករហូតតទៅ។
\s5
\v 16 យើងនឹងធ្វើឲ្យពូជពង្សរបស់អ្នកបានចម្រើនឡើងដូចជាធូលីនៅលើផែនដី ប្រសិនបើ មនុស្សអាចរាប់ធូលីដីបាន នោះគេក៏អាចរាប់ពូជពង្សរបស់អ្នកបានដែរ។
\v 17 ចូរក្រោកឡើង ចូរដើរឲ្យពេញទឹកដីនេះ ដ្បិត យើងបានប្រគល់ឲ្យអ្នកហើយ»។
\v 18 ដូច្នេះ លោកអាប់រ៉ាមបានដំឡើងត្រសាលរបស់គាត់ ហើយមករស់នៅជិតដើមជ្រៃរបស់លោក​ម៉ាមរ៉េ ដែលនៅ​ក្រុង​ហេ‌ប្រុន ហើយបានសង់កន្លែងថ្វាយតង្វាយថ្វាយដល់ព្រះអម្ចាស់នៅទីនោះ។
\s5
\c 14
\cl ជំពូក ១៤
\p
\v 1 កាល​នោះ ព្រះ‌បាទ​អាំរ៉ា‌ផែល​ជា​ស្ដេច​របស់ប្រទេស​ស៊ី‌ណើរ ព្រះ‌បាទ​អើយ៉ុក​ជា​ស្ដេច​របស់ប្រទេស​អេ‌ឡា‌សារ ព្រះ‌បាទ​កេដូ‌ឡោមើរ​ជា​ស្ដេច​ប្រទេស​អេឡាំ និង​ព្រះ‌បាទ​ធីដាល​ជា​ស្ដេច​របស់ប្រទេស​កូយីម
\v 2 ពួកគេបាន​ធ្វើសង្គ្រាមទាស់​នឹង​ព្រះ‌បាទ​បេរ៉ា​ជា​ស្ដេច​ក្រុង​សូដុម ព្រះ‌បាទ​ប៊ីសារ​ជា​ស្ដេច​ក្រុង​កូម៉ូ‌រ៉ា ព្រះ‌បាទ​ស៊ីណាប​ជា​ស្ដេច​ក្រុង​អាដ‌ម៉ា ព្រះ‌បាទ​សេមេ‌ប៊ើរ​ជា​ស្ដេច​ក្រុង​សេ‌បោម និង​ស្ដេច​ក្រុង​បេឡា (ដែលហៅថា​ក្រុង​សូអារផងដែរ)។
\s5
\v 3 ក្រោយមក ស្តេចទាំងប្រាំបានរួមគ្នានៅជ្រលងភ្នំស៊ីឌីម (ដែលហៅថា​សមុទ្រ​ប្រៃ)។
\v 4 ស្ដេច​ទាំង​នេះបានបម្រើ​ព្រះ‌បាទ​កេដូ‌ឡោមើរ អស់​រយៈ​ពេល​ដប់‌ពីរ​ឆ្នាំ ប៉ុន្តែ ​នៅ​ឆ្នាំ​ទី​ដប់​បី​ពួកគេបាននាំ​គ្នា​បះ‌បោរ។
\v 5 បន្ទាប់មក នៅ​ឆ្នាំ​ទី​ដប់‌បួន ព្រះ‌បាទ​កេដូ‌ឡោមើរ និង​ស្ដេច​ផ្សេងៗ ដែល​នៅ​ជា​មួយ​ព្រះអង្គ បាន​នាំគ្នា​មក​វាយលុក​ជន‌ជាតិ​រេផែម នៅ​ក្រុង​អាសថា‌រ៉ូតកើ‌ណែម ជន‌ជាតិ​ស៊ូស៊ីម នៅ​ក្រុង​ហាំ ជន‌ជាតិ​អេមីម នៅ​ក្រុង​គារយ៉ា‌ថែម
\v 6 និង​ជន‌ជាតិ​ហូរី នៅ​តំបន់​ភ្នំ​សៀរ រហូត​ដល់តំបន់​អែល‌បារ៉ាន ដែល​នៅ​ជិត​ទី​រហោ‌ស្ថាន។
\s5
\v 7 បន្ទាប់មក ពួកគេបានត្រឡប់ ហើយមកឯក្រុង​អេនមីសផាត (ដែលហៅថា​ក្រុង​កាដេស) វិញ ហើយបានវាយយករបស់​ជន‌ជាតិ​អាម៉ា‌ឡេក ព្រម​ទាំង​ជន‌ជាតិ​អាម៉ូរី ដែល​រស់​នៅ​ទឹកដី​ហាសា‌សូនតាម៉ារផង។
\v 8 បន្ទាប់មក ស្តេចក្រុងសូដុម ស្តេចក្រុងកូម៉ូរ៉ា និងស្តេចបេឡា (ដែលហៅថាក្រុង​សូអារ)
\v 9 បានចេញទៅធ្វើសង្គ្រាមតទល់​នឹង​ព្រះ‌បាទ​កេដូ‌ឡោមើរ​ជា​ស្ដេច​របស់ទឹកដី​អេឡាំ ព្រះ‌បាទ​ធីដាល​ជា​ស្ដេច​ទឹកដី​កូយីម ព្រះ‌បាទ​អាំរ៉ា‌ផែល​ជា​ស្ដេច​របស់ទឹកដីស៊ី‌ណើរ និង​ព្រះ‌បាទ​អើរ‌យ៉ុក​ជា​ស្ដេច​របស់ទឹកដីអេ‌ឡា‌សារ គឺ​ស្ដេច​បួន​អង្គ​តទល់​នឹង​ស្ដេច​ប្រាំ​អង្គ។
\s5
\v 10 ឥឡូវនេះ នៅជ្រលងភ្នំ​ស៊ីឌីមពេញទៅដោយអណ្តូងប្រេងជាច្រើន ហើយស្តេចក្រុងសូដុម និងក្រុងកូម៉ូរ៉ា បានរត់ ហើយពូកគេបានធ្លាក់ទៅក្នុងអណ្តូងនោះ។ ហើយពួកអ្នកដែលនៅសល់បានរត់ទៅតាមភ្នំផ្សេងៗ។
\v 11 ដូច្នេះ ពួកសត្រូវបានយករបស់របនៅក្រុងសូដុម និងក្រុងកូម៉ូរ៉ាទាំងអស់ ព្រមទាំងទ្រព្យសម្បតិ្តរបស់ពួកគេទៅជាមួយដែរ។
\v 12 នៅពេលពួកគេនាំចេញទៅ ពួកគេបាននាំលោកឡុត ក្មួយរបស់លោកអាប់រ៉ាមដែលរស់នៅក្នុងក្រុងសូដុមទៅជាមួយដែរ រួមទាំងទ្រព្យសម្បត្តិរបស់គាត់ទាំងអស់ផងដែរ។
\s5
\v 13 មានម្នាក់ដែលបានគេចរួចបានមកប្រាប់លោកអាប់រ៉ាមជាជនជាតិហេព្រើរ។ លោករស់នៅក្បែរដើមជ្រៃដែលជាកម្មសិទ្ធិរបស់លោក​ម៉ាមរ៉េ​ជា​ជន‌ជាតិ​អាម៉ូរី ដែល​ត្រូវ​ជា​បងប្អូន​របស់​លោក​អែស‌កុល និង​លោក​អាន់‌នើរ ដែល​ជា​សម្ពន្ធ‌មិត្ត​របស់​លោក​អាប់រ៉ាម។
\v 14 នៅពេលនេះ លោកអាប់រ៉ាមបានឮថា ពួកសត្រូវបានចាប់យកសាច់ញាតិរបស់គាត់ លោកបាននាំអ្នកបម្រើដែលកើតនៅក្នុងផ្ទះរបស់គាត់ ដែលគាត់បានបង្វឹកចំនួន៣១៨នាក់ ហើយគាត់បានដេញតាមពួកគេរហូតដល់ក្រុងដាន់។
\s5
\v 15 គាត់បានបែងចែកគ្នារបស់គាត់ដើម្បីប្រយុទ្ធជាមួយពួកគេនៅពេលយប់ ហើយបានវាយលុកពួកគេ និងដេញតាមពួកគេរហូតដល់​ក្រុង​ហូបា ដែល​នៅ​ខាង​ជើង​ក្រុង​ដាម៉ាស។
\v 16 បន្ទាប់មក គាត់បាននាំទ្រព្យសម្បត្តិទាំងអស់ ហើយបាននាំលោកឡុតដែលជាសាច់ញាតិរបស់គាត់ ព្រមទាំងរបស់របរ រួមទាំងភរិយា និងអ្នកផ្សេងទៀតផងដែរ។
\s5
\v 17 បន្ទាប់ពីលោកអាប់រ៉ាមបានត្រឡប់ពីវាយលុកព្រះបាទ​កេដូ‌ឡោមើរ និង​ស្ដេច​ទាំងឡាយដែល​នៅ​ជា​មួយរួចមក ស្ដេច​ក្រុង​សូដុម​ក៏​ចេញ​មក​ទទួលគាត់​នៅ​ជ្រលង​ភ្នំ​សាវេ (ដែលហៅថា​ជ្រលង​ភ្នំ​ហ្លួងផងដែរ)។
\v 18 ព្រះ‌បាទ​ម៉ិល‌គីស្សា‌ដែក​ជា​ស្តេច​នៅ​ក្រុង​សាឡិម បាន​ឲ្យ​គេ​យក​នំប៉័ង និង​ស្រា​ទំពាំង‌បាយជូរ​មក​ជូន​លោក​អាប់រ៉ាម។ គាត់គឺជាមហាបូជាចារ្យរបស់ព្រះជាម្ចាស់ដ៏ខ្ពស់បំផុត។
\s5
\v 19 គាត់បានឲ្យពរដល់លោកដោយថ្លែងថា៖ «សូមព្រះជាម្ចាស់ដ៏ខ្ពស់បំផុត ជាព្រះដែលបានបង្កើតស្ថានសួគ៌ និងផែនដី បានប្រទានពរដល់លោកអាប់រ៉ាម។
\v 20 សូមព្រះជាម្ចាស់ដ៏ខ្ពស់បំផុត ជាព្រះដែលបានប្រគល់ខ្មាំងសត្រូវមកក្នុងកណ្ដាប់ដៃរបស់លោក ប្រទានពរដល់លោក»។ បន្ទាប់មក លោកអាប់រ៉ាមបានថ្វាយមួយភាគដប់ដល់ស្តេចពីអ្វីៗទាំងអស់។
\s5
\v 21 ស្តេចក្រុងសូដុមមានបន្ទូលទៅលោកអាប់រ៉ាមថា៖ «ចូរប្រគល់មនុស្សមកឲ្យយើងវិញ ហើយយកទ្រព្យសម្បត្តិសម្រាប់លោកទៅចុះ»។
\v 22 លោកអាប់រ៉ាមទូលទៅស្តេចក្រុងសូដុមថា៖ «ទូលបង្គំ​សូមលើកដៃរបស់ទូលបង្គំនៅចំពោះ​ព្រះ‌អម្ចាស់​ជា​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត ជាព្រះដែល​បាន​បង្កើត​ស្ថានសួគ៌ និង​ផែនដីថា
\v 23 ទូលបង្គំនឹង​មិន​យក​អំបោះ​មួយ​សរសៃ ឬ​ខ្សែ​ស្បែក​ជើង​មួយ ឬ​អ្វីៗ​ដែល​ជា​សម្បត្តិ​របស់​ព្រះ‌ករុណា​សោះ​ឡើយ ដើម្បីកុំ​ឲ្យ​ព្រះ‌ករុណា​មាន​បន្ទូលថា៖ «យើង​បាន​ធ្វើ​ឲ្យ​អាប់រ៉ាម​ទៅ​ជា​អ្នក​មាន»។
\v 24 ទូលបង្គំនឹងមិនយកអ្វីឡើយ លើកលែងតែ​អ្វីៗ​ដែលសម្រាប់យុវជនហូប ហើយចែករំលែកជាមួយអ្នកដែលទៅ​ជា​មួយ​ទូលបង្គំ​ប៉ុណ្ណោះបានហើយ សូមឲ្យលោក​អាន់‌នើរ លោក​អេស‌កុល និង​លោក​ម៉ាមរ៉េបានយកចំណែករបស់ពួកគេផង»។
\s5
\c 15
\cl ជំពូក ១៥
\p
\v 1 បន្ទាប់ការទាំងនេះកើតឡើង ព្រះបន្ទូលរបស់ព្រះអម្ចាស់បានមកដល់លោកអាប់រ៉ាមនៅក្នុងនិមិត្តថា៖ «អាប់រ៉ាមអើយ! កុំខ្លាចអី យើងជាខែល និងជារង្វាន់ដ៏ធំរបស់អ្នក»។
\v 2 លោកអាប់រ៉ាមទូលថា៖ «ព្រះអម្ចាស់អើយ តើព្រះអង្គនឹងប្រទានអ្វីដល់ទូលបង្គំ? បើទូលបង្គំគ្មានកូនដូច្នេះ ហើយអ្នកដែលនឹងទទួល​កេរ‌មត៌កនៅក្នុងផ្ទះ​របស់​ទូលបង្គំ គឺ​អេលា‌ស៊ើរ​ជា​អ្នក​ក្រុង​ដាម៉ាស​ឯ​ណោះ​វិញទេ»។
\v 3 លោកអាប់រ៉ាមបន្តទៀតថា៖ «ព្រះអង្គមិនបានប្រទានឲ្យទូលបង្គំមានកូន មើល មានតែអ្នកបម្រើនៅក្នុងផ្ទះរបស់ទូលបង្គំទេ នឹងទទួលកេរមត៌ករបស់ទូលបង្គំ»។
\s5
\v 4 មើល៍ ព្រះបន្ទូលរបស់ព្រះអម្ចាស់បានមកដល់គាត់ ថា៖ «បុរសនេះនឹងមិនទទួលកេរមត៌ករបស់អ្នកឡើយ ប៉ុន្តែ ម្នាក់ដែលកើតចេញពីរូបកាយរបស់អ្នកទេ ដែលនឹងទទួលកេរមត៌ករបស់អ្នក»។
\v 5 បន្ទាប់មក ព្រះអង្គបាននាំគាត់ចេញមកក្រៅ ហើយមានបន្ទូលថា៖ «ចូរមើលទៅស្ថានសួគ៌ ហើយរាប់ចំនួនផ្កាយ ប្រសិនបើ អ្នកអាចរាប់ចំនួនវាបាន»។ បន្ទាប់មកព្រះអង្គមានបន្ទូលទៅគាត់ថា៖ «ដូច្នេះ អ្នកនឹងរាប់ពូជពង្សរបស់អ្នកបានហើយ»។
\s5
\v 6 គាត់បានជឿលើព្រះអម្ចាស់ ហើយគាត់ត្រូវបានរាប់ជាសុចរិត។
\v 7 ព្រះអង្គមានបន្ទូលទៅគាត់ថា៖ «យើងគឺព្រះអម្ចាស់ ដែលបាននាំអ្នកចេញពីក្រុងអ៊ើរ ទឹកដីខាល់ដេ​ យើងនឹងប្រគល់ទឹកដីនេះជាកេរមត៌កដល់អ្នក»។
\v 8 គាត់ទូលថា៖ «ព្រះអម្ចាស់ដ៏ជាព្រះអើយ តើទូលបង្គំដឹងបានយ៉ាងដូចម្តេចថា ទូលបង្គំនឹងបានទទួលវានោះ?»
\s5
\v 9 បន្ទាប់មក ព្រះអង្គមានបន្ទូលទៅគាត់ថា៖ «មើល៍ ចូរយកគោញីមួយអាយុបីឆ្នាំ ពពែញីមួយអាយុបីឆ្នាំ និងកូនចៀមឈ្មោលមួយអាយុបីឆ្នាំ ព្រាបមួយ និងលលកជំទើរមួយមក»។
\v 10 គាត់បានយកសត្វទាំងអស់នោះមកថ្វាយព្រះអង្គ ហើយកាត់ពួកវាជាពីរ និងយកមកពាក់កណ្តាលមកដាក់ផ្ទុយគ្នា ប៉ុន្តែ គាត់មិនបានពុះសត្វស្លាបទេ។
\v 11 ពេល​នោះ មាន​ត្មាត​មក​ឆាប​សាច់​សត្វ លោក​អាប់រ៉ាម​បាន​ដេញ​វា។
\s5
\v 12 បន្ទាប់មក នៅពេលថ្ងៃជិតលិច លោកអាប់រ៉ាមងងុយគេងជាខ្លាំង ហើយមើល មានភាពងងឹត និងគួរឲ្យភ័យខ្លាចជាខ្លាំងចំពោះគាត់។
\v 13 បន្ទាប់ពី ព្រះអម្ចាស់មានបន្ទូលមកលោកអាប់រ៉ាមថា៖ «ចូរដឹងជាប្រាកដថា ពូជពង្សរបស់អ្នកនឹងក្លាយជាជនបរទេសនៅក្នុងទឹកដីសាសន៍ដទៃដែលមិនមែនជាទឹកដីរបស់ខ្លួន ហើយនឹងក្លាយជាទាសករ ហើយត្រូវគេជិះជាន់អស់រយៈពេលបួនរយឆ្នាំ។
\s5
\v 14 យើងនឹងជំនុំជម្រះប្រជាជាតិដែលពួកគេនឹងបម្រើនោះ ហើយបន្ទាប់មកពួកគេនឹងចេញពីប្រទេសនោះជាមួយនឹងទ្រព្យសម្បត្តិយ៉ាងច្រើនសន្ធឹក។
\v 15 ប៉ុន្តែ អ្នកនឹងត្រឡប់ទៅឯឪពុករបស់ដោយសេចក្តីសុខសាន្ត ហើយអ្នកនឹងត្រូវបញ្ចុះក្នុងផ្នូរក្នុងអាយុវែងល្អហើយ។
\v 16 នៅក្នុងជំនាន់ទីបួន ពួកគេនឹងមកទីនេះម្តងទៀត ដើម្បីអំពើរំលងរបស់អាម៉ូរីមិនទាក់កម្រិតរបស់វានៅឡើយ»។
\s5
\v 17 នៅពេលថ្ងៃជិតលិច ហើយសេចក្តីងងឹតក៏មកដល់ មើល៍ មានឆ្នាំងភ្លើងហុយផ្សែង ហើយនិងអណ្តាតភ្លើងឆេះនៅចន្លោះដុំសាច់ទាំងនោះ។
\v 18 នៅថ្ងៃនោះ ព្រះអម្ចាស់បានធ្វើសម្ពន្ធមេត្រីជាមួយលោកអាប់រ៉ាម ដោយមានបន្ទូលថា៖​ «យើងនឹងប្រគល់ទឹកដីនេះ ដល់ពូជពង្សរបស់អ្នក ពីទន្លេអេស៊ីប រហូតដល់ទន្លេធំអឺប្រាត
\v 19 ជនជាតិកែន ទឹកដី​កេនិ‌ស៊ីត ទឹកដីកាត់‌ម៉ូនី
\v 20 ទឹកដី​ហេត ទឹកដីពេរិ‌ស៊ីត ទឹកដី​រេផែម
\v 21 ទឹកដី​អាម៉ូរី ទឹកដីកាណាន ទឹកដី​គើកា‌ស៊ី និង​ទឹកដី​យេប៊ូស»។
\s5
\c 16
\cl ជំពូក ១៦
\p
\v 1 ឥឡូវនេះ នាងសារ៉ាយ ភរិយារបស់លោកអាប់រ៉ាម មិនបានបង្កើតកូនណាមួយឲ្យលោកអាប់រ៉ាមទេ ប៉ុន្តែ នាងមានអ្នកបម្រើស្រីម្នាក់ ជាជនជាតិអេស៊ីប នាងឈ្មោះហាកា។
\v 2 ដូច្នេះ នាងសារ៉ាយបានប្រាប់លោកអាប់រ៉ាមថា៖ «មើល៍ ព្រះអម្ចាស់បានបង្ខាំងខ្ញុំមិនឲ្យមានកូន។ ចូរទៅគេងជាមួយអ្នកបម្រើស្រីរបស់ខ្ញុំចុះ។ ខ្ញុំប្រហែលជាមានកូនដោយសារនាង»។ លោកអាប់រ៉ាមបានស្តាប់តាមសំដីរបស់នាងសារ៉ាយ។
\v 3 ការនេះកើតឡើងបន្ទាប់ពីលោកអាប់រ៉ាមមករស់នៅទឹកដីកាណានដប់ឆ្នាំ ដែលនាងសារ៉ាយភរិយារបស់លោកអាប់រ៉ាមប្រគល់នាងហាកា ជាអ្នកបម្រើស្រីរបស់នាង ទៅឲ្យស្វាមីរបស់នាងធ្វើជាភរិយា។
\v 4 ដូច្នេះ លោកក៏បានរួមរស់ជាមួយនាងហាកា ហើយនាងក៏មានផ្ទៃពោះ។ នៅពេលនាងឃើញថា នាងមានកូនដូច្នេះ នាងចាប់ផ្តើមមើលងាយម្ចាស់ស្រីរបស់នាង។
\s5
\v 5 បន្ទាប់មក នាងសារ៉ាយប្រាប់លោកអាប់រ៉ាមថា៖ «នេះជាកំហុសរបស់អូនគឺដោយសារតែបង។ អូនបានប្រគល់អ្នកបម្រើស្រីរបស់អូនទៅឲ្យបងឱប ហើយនៅពេលនាងដឹងថា នាងមានផ្ទៃពោះ នាងបែរជាមើលងាយអូនទៅវិញ។ សូមឲ្យព្រះអម្ចាស់វិនិច្ឆ័យ រវាងអូននិងបងចុះ»។
\v 6 ប៉ុន្តែ លោកអាប់រ៉ាមនិយាយទៅនាងសារ៉ាយថា៖ «មើល៍ អ្នកបម្រើស្រីរបស់អូននៅក្នុងអំណាចរបស់អូនហើយ ចូរធ្វើតាមតែចិត្តអូនចុះ»។ ដូច្នេះ នាងសារ៉ាយបានប្រព្រឹត្តនឹងនាងយ៉ាងគ្រោតគ្រាត ហើយនាងហាកាក៏រត់ចេញពីនាង។
\s5
\v 7 ទេវតារបស់ព្រះអម្ចាស់បានមកជួបនាងនៅក្បែរប្រភពទឹកមួយនៅទីរហោស្ថាន ប្រភពទឹកនោះនៅតាមផ្លូវទៅ​ទឹកដីស៊ើរ។
\v 8 លោកនិយាយនឹងនាងថា៖ «ហាកា អ្នកបម្រើរបស់នាងសារ៉ាយអើយ តើអ្នកមកពីណា ហើយទៅណា?» បន្ទាប់មក នាងក៏តបថា៖ «នាងខ្ញុំរត់ចេញពីលោកស្រីសារ៉ាយម្ចាស់ស្រីរបស់ខ្ញុំ»។
\s5
\v 9 ទេវតារបស់ព្រះអម្ចាស់ប្រាប់ទៅនាងថា៖ «ចូរត្រឡប់ទៅម្ចាស់ស្រីរបស់អ្នកវិញចុះ ហើយចុះចូលនឹងសិទ្ធិអំណាចរបស់នាង»។
\v 10 បន្ទាប់មក ទេវតារបស់ព្រះអម្ចាស់និយាយទៅនាងថា៖ «យើងនឹងធ្វើឲ្យពូជពង្សរបស់នាងបានចម្រើនច្រើនឡើង គ្មាននរណាអាចរាប់បានឡើយ»។
\s5
\v 11 ទេវតារបស់ព្រះអម្ចាស់ក៏ប្រាប់ទៅនាងផងដែរថា៖ ​«មើល អ្នកមានផ្ទៃពោះ ហើយនាងនឹងបង្កើតបានកូនប្រុសមួយ ហើយអ្នកត្រូវដាក់ឈ្មោះថា អ៊ីស្មាអែល ដោយសារព្រះអម្ចាស់បានឮទុក្ខលំបាករបស់នាង។
\v 12 គាត់នឹងបានដូចជាសត្វលាព្រៃ។ គាត់នឹងវាយមនុស្សទាំងអស់ ហើយមនុស្សទាំងអស់នឹងវាយវាវិញ ហើយវានឹងរស់នៅដោយឡែកពីបងប្អូនទាំងអស់របស់វា»។
\s5
\v 13 បន្ទាប់មក នាងបានថ្វាយព្រះនាមដល់ព្រះអម្ចាស់ដែលមានបន្ទូលជាមួយនាងថា៖ «ព្រះអង្គជាព្រះជាម្ចាស់ដែលទតឃើញខ្ញុំម្ចាស់» ដ្បិតនាងនិយាយថា៖ «តើខ្ញុំពិតជាមើលឃើញ សូម្បីតែព្រះអង្គបានទតឃើញខ្ញុំ»?
\v 14 ដូច្នេះ អណ្តូងនោះត្រូវបានហៅថា អណ្ដូង​ឡាហាយរយ មើល វា​ស្ថិត​នៅ​ចន្លោះ​ភូមិ​កាដេស និង​ភូមិ​បារ៉ែដ។
\s5
\v 15 នាងហាកាបង្កើតបានកូនប្រុសមួយឲ្យលោកអាប់រ៉ាម ហើយលោកអាប់រ៉ាមបានដាក់ឈ្មោះកូនប្រុសរបស់គាត់ ដែលនាងហាកាបង្កើតនោះថា អ៊ីស្មាអែល។
\v 16 លោកអាប់រ៉ាមមានអាយុប៉ែតសិបប្រាំមួយឆ្នាំ ពេលនាងហាកាបង្កើតអ៊ីស្មាអែលដល់លោកអាប់រ៉ាម។
\s5
\c 17
\cl ជំពូក ១៧
\p
\v 1 ពេលលោកអាប់រ៉ាមមានអាយុកៅសិបប្រាំបួនឆ្នាំ ព្រះអម្ចាស់បានយាងមកជួបលោក ហើយមានបន្ទូលទៅគាត់ថា៖ «យើងគឺជាព្រះអម្ចាស់ដ៏មានព្រះចេស្តា។
\v 2 ចូរដើរនៅចំពោះយើង ហើយឲ្យបានគ្រប់លក្ខណ៍ចុះ។ បន្ទាប់មក យើងនឹងចងសម្ពន្ធមេត្រីរវាងយើងនិងអ្នក ហើយយើងនឹងធ្វើឲ្យពូជពង្សរបស់អ្នកបានកើតចំនួនច្រើនឡើង»។
\s5
\v 3 លោកអាប់រ៉ាមបានក្រាបមុខដល់ដី ហើយព្រះជាម្ចាស់មានបន្ទូលជាមួយគាត់ថា៖
\v 4 «ចំណែកយើង មើល យើងនឹងចងសម្ពន្ធមេត្រីជាមួយអ្នក។ អ្នកនឹងក្លាយជាឪពុកនៃប្រជាជាតិជាច្រើន។
\v 5 ឈ្មោះរបស់អ្នកលែងជាអាប់រ៉ាមទៀតហើយ ប៉ុន្តែ ឈ្មោះរបស់អ្នកនឹងទៅជាអប្រាហាំវិញ ដ្បិត យើងបានរើសតាំងអ្នក ដើម្បីឲ្យធ្វើជាឪពុកនៃប្រជាជាតិជាច្រើន។
\v 6 យើងនឹងធ្វើឲ្យអ្នកបានចម្រុងចម្រើនឡើង ហើយយើងនឹងធ្វើឲ្យអ្នកក្លាយជាប្រជាជាតិជាច្រើន ហើយស្តេចនឹងកើតចេញពីអ្នក។
\s5
\v 7 យើងនឹងចងសម្ពន្ធមេត្រីរបស់យើង រវាងយើងនិងអ្នក ព្រមទាំងជាមួយពូជពង្សរបស់អ្នកដែលមកតាមក្រោយអ្នក គ្រប់ទាំងតំណរតទៅ ដ្បិត សម្ពន្ធមេត្រីនេះស្ថិត‌ស្ថេរ​នៅអស់កល្បជានិច្ច ឲ្យយើងបានធ្វើជាព្រះជាម្ចាស់របស់អ្នក និងពូជពង្សដែលនៅក្រោយអ្នក។
\v 8 យើងនឹងប្រគល់ទឹកដីដែលអ្នកកំពុងរស់នៅនេះ ដល់អ្នក និងដល់កូនចៅបន្ទាប់ពីអ្នក គឺទឹកដីកាណានទាំងអស់ សម្រាប់ជាសម្បត្តិដ៏នៅអស់កល្បជានិច្ច ហើយយើងនឹងធ្វើជាព្រះជាម្ចាស់របស់ពួកគេ»។
\s5
\v 9 បន្ទាប់មក ព្រះជាម្ចាស់មានបន្ទូលមកលោកអ័ប្រាហាំថា៖ «ចំណែកអ្នកវិញ អ្នកត្រូវកាន់តាមសម្ពន្ធមេត្រីរបស់យើង អ្នកនិងកូនចៅនៅបន្ទាប់ពីអ្នក និងគ្រប់ទាំងតំណរបស់ពួកគេតទៅ។
\v 10 នេះគឺជាសម្ពន្ធមេត្រីរបស់យើង ដែលអ្នកត្រូវកាន់តាម រវាងយើង និងអ្នក ព្រមទាំងពូជពង្សនៅបន្ទាប់ពីអ្នក អ្នកត្រូវកាត់ស្បែកភេទប្រុសដែលនៅក្នុងចំណោមអ្នកទាំងអស់។
\v 11 អ្នកត្រូវកាត់ស្បែកចុងលឹង្ករបស់មនុស្សទាំងអស់ ហើយនេះគឺជាសញ្ញាសម្គាល់នៃសម្ពន្ធមេត្រីរវាងយើង និងអ្នក។
\s5
\v 12 គ្រប់ទាំងភេទប្រុសទាំងអស់នៅក្នុងចំណោមអ្នកដែលមានអាយុប្រាំបីថ្ងៃ គឺមនុស្សគ្រប់ទាំងតំណរបស់អ្នក។ ការនេះ បូករួមទាំងអស់អ្នកដែលបានកើតនៅក្នុងគ្រួសារ និងអស់អ្នកដែលបានទិញពីសាសន៍ដទៃដែលមិនមែនជាពូជពង្សរបស់អ្នក។
\v 13 អស់អ្នកដែលកើតមកនៅក្នុងគ្រួសាររបស់អ្នក និងអស់អ្នកដែលអ្នកបានទិញត្រូវតែកាត់ស្បែក។ ដូច្នេះ សម្ពន្ធមេត្រីរបស់យើងនឹងចងជាមួយអ្នក ដ្បិត សម្ពន្ធមេត្រីនេះ ស្ថិតស្ថេរនៅអស់កល្បជានិច្ច។
\v 14 ប្រសិនបើ បុរសមិនកាត់ស្បែកណាដែលមិនបានកាត់ស្បែកខាងសាច់ឈាម ចុងលឹង្ករបស់គាត់ទេ ចូរកាត់កាល់គាត់ចេញពីមនុស្សរបស់គាត់ទៅ។ គាត់បានបំបែកសម្ពន្ធមេត្រីរបស់យើង»។
\s5
\v 15 ព្រះជាម្ចាស់មានបន្ទូលមកលោកអ័ប្រាហាំថា៖ «ចំណែក នាងសារ៉ាយ ភរិយារបស់អ្នក កុំហៅនាងថាសារ៉ាយទៀត។ ផ្ទុយទៅវិញ ត្រូវហៅនាងថាសារា៉វិញ។
\v 16 យើងនឹងឲ្យពរដល់នាង ហើយយើងនឹងឲ្យកូនប្រុសមួយដល់នាង។ យើងនឹងឲ្យពរដល់នាង ហើយនាងនឹងក្លាយជាម្តាយនៃប្រជាជាតិជាច្រើន ស្តេចរបស់ប្រជារាស្រ្ត នឹងកើតចេញមកពីនាង»។
\s5
\v 17 ពេលនោះ លោកអប្រាហាំបានក្រាបចុះ ឱនមុខទៅដី ហើយបានសើច ហើយគាត់និយាយនៅក្នុងចិត្តរបស់គាត់ថា៖ ​«តើមនុស្សមានអាយុមួយរយឆ្នាំហើយ អាចមានកូនបានដែរឬ? តើនាងសារា៉ ដែលមានអាយុកៅសិបឆ្នាំហើយ អាចមានកូនបានដែរឬ?»
\v 18 លោកអប្រាហាំទូលទៅព្រះជាម្ចាស់ថា៖ «ព្រះអង្គអើយ សូមឲ្យអ៊ីស្មាអែលបានរស់នៅចំពោះព្រះអង្គទៅបានហើយ!»។
\s5
\v 19 ព្រះជាម្ចាស់មានបន្ទូលថា៖ ​«អត់ទេ គឺសារ៉ា ភរិយារបស់អ្នកទេ ដែលបង្កើតកូនប្រុសនោះ ហើយអ្នកត្រូវដាក់ឈ្មោះថា អ៊ីសាក។ យើងនឹងចងសម្ពន្ធមេត្រីជាមួយកូននោះ ជាសម្ពន្ធមេត្រីដ៏នូវអស់កល្បជានិច្ចជាមួយនឹងពូជពង្សបន្ទាប់ពីគាត់ដែរ។
\v 20 ចំណែកអ៊ីស្មាអែលវិញ យើងបានឮអ្នក។ មើល៍ យើងនឹងឲ្យពរដល់គាត់ ហើយនឹងធ្វើឲ្យគាត់បង្កើតផល ហើយបានចម្រើនច្រើនឡើងជាបរិបូរ។ គាត់នឹងធ្វើជាឪពុកនៃអ្នកដឹកនាំកុលសម្ពន្ធទាំងដប់ពីរ ហើយយើងនឹងធ្វើឲ្យគាត់ក្លាយជាប្រជាជាតិមួយដ៏ធំ។
\v 21 ប៉ុន្តែ សម្ពន្ធមេត្រីដែលយើងនឹងចងជាមួយអ៊ីសាក ជាកូនដែលសារ៉ាបានបង្កើតដល់អ្នកនៅឆ្នាំក្រោយនេះ»។
\s5
\v 22 នៅពេលព្រះអង្គមានបន្ទូលជាមួយលោកចប់ ព្រះជាម្ចាស់យាងចេញពីលោកអប្រាហាំ។
\v 23 បន្ទាប់មក លោកអប្រាហាំបានយកអ៊ីស្មាអែលកូនប្រុសរបស់គាត់ និងអស់អ្នកដែលបានកើតនៅក្នុងគ្រួសាររបស់គាត់ទាំងអស់ ព្រមទាំងអស់ដែលបានទិញដោយលុយ និងគ្រប់ទាំងប្រុសៗនៅក្នុងគ្រួសាររបស់លោកអប្រាហាំទាំងអស់ មកកាត់ស្បែកចុងលឹង្គនៅថ្ងៃតែមួយនោះឯង ដូចព្រះជាម្ចាស់បានមានបន្ទូលទៅគាត់។
\s5
\v 24 លោកអប្រាហាំមានអាយុកៅសិបប្រាំបួនឆ្នាំ នៅពេលលោកកាត់ស្បែកចុងលឹង្គរបស់គាត់។
\v 25 អ៊ីស្មាអែលកូនប្រុសរបស់កាត់មានអាយុដប់បីឆ្នាំ ពេលគាត់កាត់ស្បែកចុងលឹង្គរបស់គាត់។
\v 26 នៅថ្ងៃដដែលនោះ លោកអប្រាហាំ និងអ៊ីស្មាអែលកូនប្រុសរបស់គាត់កាត់ស្បែកទាំងពីរនាក់។
\v 27 ប្រុសៗទាំងអស់នៅក្នុងគ្រួសាររបស់គាត់ត្រូវបានកាត់ស្បែកជាមួយគាត់ រួមទាំងអស់អ្នកដែលកើតនៅក្នុងគ្រួសាររបស់គាត់ និងអស់អ្នកដែលបានទិញដោយលុយពីជនបរទេស។
\s5
\c 18
\cl ជំពូក ១៨
\p
\v 1 ព្រះអម្ចាស់បានយាងមកឲ្យលោកអប្រាហាំឃើញនៅក្បែរនៅ​ដើម​ជ្រៃ​លោក​​ម៉ាមរ៉េ។ គឺក្នុងកាលដែលគាត់អង្គុយនៅច្រកទ្វារត្រសាលរបស់គាត់នៅក្នុងពេលថ្ងៃកំពុងពេញកម្តៅ។
\v 2 គាត់បានសម្លឹងមើល ហើយមើល៍ គាត់បានឃើញបុរសម្នាក់កំពុងឈរនៅទល់មុខគាត់។ ពេលគាត់បានឃើញពួកគេ គាត់បានរស់ទៅជួបពួកគេពីច្រកទ្វារត្រសាល ហើយក្រាបផ្កាប់មុខទៅនឹងដី។
\s5
\v 3 គាត់ទូលថា៖ «ព្រះអម្ចាស់អើយ ប្រសិនបើ ទូលបង្គំគាប់ព្រះហឫទ័យដល់ព្រះអង្គ សូមមេត្តាកុំយាងហួស ដោយទុកចោលអ្នកបម្រើព្រះអង្គឡើយ។
\v 4 សូមឲ្យគេបានយកទឹកមកលាងព្រះបាទរបស់ព្រះអង្គ ហើយសម្រាកនៅក្រោមដើមឈើនេះសិនហើយ។
\v 5 សូមឲ្យទូលបង្គំនាំអាហារបន្តិចបន្ទួចមកថ្វាយ ដើម្បីឲ្យព្រះអង្គបានសោយ។ បន្ទាប់មក ព្រះអាចយាងចេញពីទូលបង្គំបានហើយ ព្រោះព្រះអង្គបានយាងមកជួបអ្នកបម្រើព្រះអង្គរួចហើយ»។ ពួកគេឆ្លើយថា៖ «ចូរតាមសម្តីរបស់អ្នកចុះ»។
\s5
\v 6 បន្ទាប់មក លោកអប្រាហាំទៅរកនាងសារ៉ាយ៉ាងលឿននៅក្នុងត្រសាល ហើយនិយាយថា៖​ «ចូរប្រញាប់ឡើង យក​ម្សៅ​យ៉ាង​ម៉ដ្ត​បី​រង្វាល់មក ​ច្របាច់វា ហើយធ្វើជានំប៉័ង»។
\v 7 បន្ទាប់មក លោកអប្រាហាំរត់ទៅឯអ្នកឃ្វាលសត្វ ហើយបានយកកូនគោ ដែល​ស្ទាវ ហើយ​ល្អ​មួយ ហើយប្រគល់វាទៅឲ្យអ្នកបម្រើ ហើយគាត់ក៏ប្រញាប់ទៅចម្អិនវា។
\v 8 គាត់បានយក​ខ្លាញ់ និង​ទឹក​ដោះ​គោ ព្រម​ទាំង​សាច់​កូន​គោ​ដែល​គេ​បាន​ចម្អិន​នោះ មក​ដាក់​នៅ​មុខ​របស់ពួកគេ ហើយគាត់ឈរនៅក្បែរពួកគេនៅក្នុងដើមឈើ នៅពេលពួកគេកំពុងហូប។
\s5
\v 9 ពួកគេនិយាយទៅកាន់គាត់ថា៖​ «តើសារ៉ាភរិយារបស់លោកនៅឯណា?» គាត់ឆ្លើយថា៖ «នៅក្នុងត្រសាលឯណោះ»។
\v 10 ព្រះអង្គមានបន្ទូលថា៖ «យើងនឹងត្រឡប់មកវិញជាប្រាកដនៅក្នុងរដូវលំហើយ ហើយមើល៍ សារ៉ាយភរិយារបស់លោកនឹងមានកូនប្រុសមួយ»។ នាងសារ៉ាយកំពុងស្តាប់នៅមាត់ទ្វារក្នុងត្រសាល ដែលនៅពីក្រោយគាត់។
\s5
\v 11 ឥឡូវ លោកអប្រាហាំ និងនាងសារ៉ាមានវ័យចាស់ណាស់ហើយ នាងសារ៉ាមានអាយុហួសក្នុងការមានកូនហើយ។
\v 12 នាងសារ៉ាសើចនឹងខ្លួនឯង ហើយនិយាយមកកាន់ខ្លួននាងថា៖ «ខ្ញុំចាស់ចំណាស់នេះហើយ ស្វាមីខ្ញុំក៏ចាស់ណាស់ដែរ យើងខ្ញុំនៅមានតម្រេកអ្វីទៀត?»
\s5
\v 13 ព្រះអម្ចាស់មានបន្ទូលទៅលោកអប្រាហាំថា៖ «ហេតុអ្វីបានជានាងសារ៉ាសើច ហើយនិយាយថា តើខ្ញុំអាចមានកូនបាន ក្នុងការដែលខ្ញុំចាស់ហើយនោះ?
\v 14 តើមានអ្វីដែលពិបាកពេកសម្រាប់ព្រះអម្ចាស់ទេ? នៅពេលកំណត់ យើងនឹងត្រឡប់មកឯអ្នកវិញ គឺនៅក្នុងរដូវលំហើយ។ នៅឆ្នាំក្រោយ នៅក្នុងរដូវនេះ នាងសារ៉ានឹងមានកូនប្រុសមួយ»។
\v 15 បន្ទាប់មក នាងសារ៉ាបដិសេធវា ហើយនិយាយថា៖ «ខ្ញុំម្ចាស់មិនបានសើចទេ» ដ្បិត នាងខ្លាច។ គាត់ឆ្លើយថា៖ «អត់ទេ នាងបានសើចមែន»។
\s5
\v 16 បន្ទាប់មក ពួកគេបានក្រោកឡើងដើម្បីចាកចេញហើយសម្លឹងមើលទៅក្រុងសូដុម។ លោកអប្រាហាំបានចេញទៅជាមួយពួកគេ ដើម្បីជូនដំណើរពួកគេ។
\v 17 ប៉ុន្តែ ព្រះអម្ចាស់មានបន្ទូលថា៖ «តើគួរឲ្យយើងលាក់ជាមួយលោកពីអ្វីដែលខ្ញុំនឹងធ្វើដែរឬទេ?
\v 18 លោកអប្រាហាំនឹងក្លាយជាប្រជាជាតិមួយដ៏ធំ ហើយខ្លាំងពូកែ ហើយប្រជាជាតិទាំងអស់នៅលើផែនដីនឹងបានពរដោយសារគាត់។
\v 19 ដ្បិត យើងបានជ្រើសរើសគាត់ ដើម្បីឲ្យគាត់បានបង្រៀនដល់កូន និងគ្រួសាររបស់គាត់ដែលមកតាមក្រោយឲ្យកាន់តាមផ្លូវរបស់ព្រះអម្ចាស់ ឲ្យប្រព្រឹត្តសេចក្តីសុចរិត និងយុត្តធម៌ ដើម្បី​ឲ្យ​ព្រះ‌អម្ចាស់បាន​សម្រេច​ដល់​លោកអប្រា‌ហាំ តាម​សេចក្ដី​ដែល​ព្រះ‌អង្គ​បាន​មានបន្ទូល​នឹង​គាត់»។
\s5
\v 20 បន្ទាប់មក ព្រះអម្ចាស់មានបន្ទូលថា៖​ «ដោយព្រោះមានសម្រែកយំទាស់នឹងក្រុងសូដុម និងក្រុងកូម៉ូរ៉ាខ្លាំងពេក ហើយបាបរបស់ពួកគេក៏ខ្លាំងណាស់ដែរ
\v 21 យើងនឹងចុះទៅទីនោះ ហើយមើលពីសម្រែកទាស់នឹងក្រុងនោះបានមកដល់យើង ថាតើពួគគេពិតជាបានធ្វើការនោះមែនឬយ៉ាងណា។ ប្រសិនបើ មិនបានធ្វើទេ យើងនឹងបានដឹង»។
\s5
\v 22 ដូច្នេះ បុរសទាំងនោះបានចេញពីទីនោះ ហើយធ្វើដំណើរឆ្ពោះទៅក្រុងសូដុម ប៉ុន្តែ លោកអប្រាហាំឈរនៅចំពោះព្រះអម្ចាស់។
\v 23 បន្ទាប់មក លោកអប្រាហាំបានចូលទៅជិត ហើយទូលថា៖​ «តើព្រះអង្គបំផ្លាញមនុស្សសុចរិត ជាមួយនឹងមនុស្សទុច្ចរិតមែនឬ?
\s5
\v 24 ប្រហែលជាមានមនុស្សសុចរិតហាសិបនាក់នៅក្នុងទីក្រុង។ តើព្រះអង្គនឹងបំផ្លាញទីក្រុងនោះចោល ហើយមិនទុកកន្លែងសម្រាប់មនុស្សដែលសុចរិតហាសិបអ្នកដែលនៅទីនោះដែរទេឬ?
\v 25 ព្រះអង្គមិនធ្វើដូច្នោះទេ ព្រះអង្គមិនសម្លាប់មនុស្សសុចរិតជាមួយមនុស្សទុច្ចរិតឡើយ ដូច្នេះមនុស្សសុចរិតនឹងទទួលរងដូចមនុស្សទុច្ចរិតដែរ។ ព្រះអង្គមិនធ្វើដូច្នោះទេ! តើចៅក្រមរបស់ផែនដីទាំងមូលមិនធ្វើអ្វីដែលយុត្តិធម៌ទេឬ?»
\v 26 ព្រះអម្ចាស់មានបន្ទូលថា៖ «ប្រសិនបើ យើងរកឃើញមនុស្សសុចរិតហាសិបនាក់នៅក្នុងក្រុងសូដុម យើងនឹងមិនបំផ្លាញទីនោះទេ ដោយយល់ដល់ពួកគេ»។
\s5
\v 27 លោកអប្រាហាំឆ្លើយ ហើយទូលថា៖​«មើល៍ សូមអត់ទោសដល់ទូលបង្គំផង ដែលទូលបង្គំគ្រាន់តែជាធូលីដី និងជាផេះ ហ៊ាននិយាយតវ៉ាជាមួយព្រះអម្ចាស់!
\v 28 ចុះបើមានមនុស្សសុចរិតតែសែសិបប្រាំនាក់? តើព្រះអង្គនឹងបំផ្លាញទីក្រុងទាំងមូលដោយខ្វះតែប្រាំនាក់មែនទេ?» នោះព្រះអង្គមានបន្ទូលថា៖ «យើងមិនបំផ្លាញទេ ប្រសិនបើមានសែសិបប្រាំនាក់»។
\s5
\v 29 គាត់ទូលព្រះអង្គសារជាថ្មីទៀតថា៖ «ចុះបើមានតែសែសិបនាក់នៅទីនោះ?» ព្រះអង្គតបថា៖ «យើងនឹងមិនបំផ្លាញទេ ដោយព្រោះអ្នកសែសិបនាក់នោះ»។
\v 30 គាត់ទូលទៀតថា៖ «សូមកុំព្រះពិរោធនឹងទូលបង្គំធ្វើអ្វី ព្រះអម្ចាស់អើយ ដែលទូលបង្គំនិយាយដូច្នេះ។ ប្រហែលជាមានមនុស្សសុចរិតតែសាមសិបនាក់នៅទីនោះ»។ ព្រះអង្គតបថា៖ «មើល៍ យើងមិនបំផ្លាញក្រុងនោះទេ ប្រសិនបើ យើងរកឃើញមនុស្សសុចរិតសាមសិបនាក់នៅទីនោះ»។
\v 31 គាត់ទូលទៀតថា៖ «មើល៍ សូមអត់ទោសដល់ទូលបង្គំផងដែលហ៊ានទូលទៅព្រះអម្ចាស់បែបនេះ! ប្រហែលជាមានមនុស្សសុចរិតតែម្ភៃនាក់នៅទីនោះ»។ ព្រះអង្គតបថា៖ «យើងមិនបំផ្លាញទីក្រុងនោះទេ ដោយយល់ដល់អ្នកម្ភៃនាក់នោះ»។
\s5
\v 32 គាត់ទូលថា៖ «សូមព្រះអង្គកុំព្រះពិរោធនឹងទូលបង្គំធ្វើអ្វី ព្រះអម្ចាស់អើយ ទូលបង្គំសូមនិយាយបែបនេះជាលើកចុងក្រោយ។ ប្រហែលជារកឃើញមនុស្សសុចរិតតែដប់នាក់ទេ នៅទីនោះ»។ បន្ទាប់មក ព្រះអង្គមានបន្ទូលថា៖ «យើងមិនបំផ្លាញវាទេ ដោយយល់ដល់អ្នកទាំងដប់នាក់នោះ»។
\v 33 ព្រះអម្ចាស់បានយាងចេញភ្លាម បន្ទាប់ពីព្រះអង្គបានបញ្ចប់ការសន្ទនាជាមួយលោកអប្រាហាំ ហើយលោកអប្រាហាំក៏ត្រឡប់ទៅផ្ទះរបស់គាត់វិញ។
\s5
\c 19
\cl ជំពូក ១៩
\p
\v 1 ទេវតាទាំងពីរបានមកដល់ក្រុងសូដុមនៅពេលល្ងាច​ លោកឡុតកំពុងអង្គុយនៅទ្វារក្រុងសូដុម។ លោកឡុតបានឃើញទេវតាទាំងពីរ ក៏ក្រោកឡើងទៅជួបពួកគេ ហើយក្រាបចុះមុខទល់ដី។
\v 2 គាត់និយាយថា៖ «សូមលោកម្ចាស់ សូមមេត្តាចូរទៅផ្ទះខ្ញុំ ជាអ្នកបម្រើរបស់លោក ហើយស្នាក់នៅទីមួយយប់សិន ព្រមតាំងបានលាងជើងជូនដល់លោកផង។ បន្ទាប់មក លោកអាចក្រោកឡើងពីព្រលឹម ហើយបន្តដំណើរទៅមុខទៀតចុះ»។ ពួកគេឆ្លើយថា៖ «អត់ទេ យើងនឹងគេងនៅតាមទីធ្លាក្រុងយប់នេះ»។
\v 3 ប៉ុន្តែ លោកឡុតអង្វរពួកគេជាខ្លាំង ពួកគេក៏ទៅជាមួយគាត់ ហើយចូលទៅក្នុងផ្ទះរបស់គាត់។ គាត់បានចម្អិនអាហារ ហើយដុតនំប៉័ងឥតមេ ហើយពួកគេក៏ហូប។
\s5
\v 4 ប៉ុន្តែ មុនពេលពួកគេគេង ពួកប្រុសៗនៅក្នុងទីក្រុង គឺពួកប្រុសៗនៅក្នុងទីក្រុងសូដុម បានព័ទ្ធជុំវិញផ្ទះ ទាំងក្មេងទាំងចាស់ ប្រុសៗទាំងនោះមកពីគ្រប់ទិសទីនៃទីក្រុង។
\v 5 ពួកគេបានហៅលោកឡុត ហើយនិយាយទៅគាត់ថា៖ «តើបុរសដែលមកឯលោកនៅឯណា? ចូរនាំពួកគេចេញមកឲ្យពួកយើង ដើម្បីឲ្យយើងបានគេងជាមួយពួកគេ»។
\s5
\v 6 ដូច្នេះ លោកឡុតបានចេញពីទ្វារទៅរកពួកគេ ហើយបិទទ្វារនៅក្រោយខ្នងគាត់។
\v 7 គាត់និយាយថា៖ «ខ្ញុំសូមអង្វរ បងប្អូនខ្ញុំអើយ សូមកុំប្រព្រឹត្តអាក្រក់អី។
\v 8 មើល៍ ខ្ញុំមានកូនស្រីពីរនាក់ មិនទាន់គេងជាមួយបុរសណាឡើយ។ ខ្ញុំសូមអង្វរអ្នកទាំងអស់គ្នា ចូរនាំពួកគេទៅជាមួយអ្នករាល់គ្នាទៅ ហើយអ្នករាល់គ្នាអាចធ្វើអ្វីដល់ពួកគេតាមតែអ្វីដែលអ្នករាល់គ្នាគិតថាល្អនៅចំពោះភ្នែករបស់អ្នករាល់គ្នាចុះ។ តែសូមកុំធ្វើអ្វីជាមួយបុរសពីរនាក់នេះឡើយ ព្រោះពួកគេបានមកជ្រកនៅក្រោមដំបូលផ្ទះរបស់ខ្ញុំ»។
\s5
\v 9 ពួកគេនិយាយថា៖ «ថយចេញទៅ!» ហើយពួកគេក៏បន្តទៀតថា៖ «ម្នាក់នេះជាជនបរទេសមករស់នៅទីនោះសោះ ហើយឥឡូវ វាបានក្លាយជាចៅក្រមរបស់យើងហើយ! ឥឡូវនេះ យើងនឹងប្រព្រឹត្តអាក្រក់ជាមួយអ្នកខ្លាំងជាងពួកគេទេ»។ ពួកគេបានរុញយ៉ាងខ្លាំងទាស់នឹងលោកឡុត ហើយចូលមកជិតដើម្បីទម្លោះទ្វារ។
\s5
\v 10 ប៉ុន្តែ បុរសពីនាក់នោះបានលូកដៃរបស់ពួកគេ ហើយបាននាំលោកឡុតចូលមកក្នុងផ្ទះជាមួយពួកគេ ហើយបិទទ្វារវិញ។
\v 11 បន្ទាប់មក ទេវតាបានពួកប្រុសៗដែលនៅមាត់ទ្វារផ្ទះឲ្យខ្វាក់ភ្នែក ទាំងក្មេងទាំងចាស់ ដើម្បីឲ្យពួកគេអស់កម្លាំង នៅពេលពួកគេព្យាយាមរកទ្វារ។
\s5
\v 12 បន្ទាប់មកបុរសទាំងពីរនាក់បាននិយាយទៅកាន់លោកឡុតថា៖​ «តើលោកមានអ្នកផ្សេងទៀតនៅទីនេះទេ? កូនប្រសារប្រុសៗ កូនៗ និងកូនស្រីៗរបស់លោក និងអ្នកផ្សេងៗដែលអ្នកមាននៅក្នុងទីក្រុងនេះ ចូរយកពួកគេចេញពីទីនេះ។
\v 13 ដ្បិត យើងនឹងបំផ្លាញទីនេះហើយ ដោយសារការចោទប្រកាន់ទាស់នឹងទីក្រុងនេះ នៅចំពោះព្រះអម្ចាស់បានឮយ៉ាងខ្លាំងបានជាព្រះជាម្ចាស់ចាត់យើងមកឲ្យបំផ្លាញទីក្រុងនេះ»។
\s5
\v 14 លោកឡុតបានចេញទៅ ហើយបានហៅកូនប្រសារប្រុសៗរបស់គាត់ គឺពួកប្រុសៗដែលបានរៀបការជាមួយកូនស្រីៗរបស់លោក ហើយប្រាប់ថា៖ «ចូរចេញពីទីនេះ ជាប្រញាប់ ដ្បិត ព្រះអម្ចាស់នឹងបំផ្លាញទីក្រុងនេះហើយ»។ ប៉ុន្តែ កូនប្រសារប្រុសៗរបស់លោក គិតថាគាត់និយាយលេង។
\v 15 នៅពេលព្រឹកព្រលឹម ទេវតាទាំងពីរបានបង្ខំលោកឡុត ដោយនិយាយថា៖ «ចូរចេញទៅ យកភរិយា និងកូនស្រីទាំងពីររបស់លោកដែលនៅទីនេះចេញទៅ ដើម្បីកុំឲ្យលោកត្រូវបំផ្លាញជាមួយទីក្រុងដោយដោយសារការជំនុំជម្រះឡើយ»។
\s5
\v 16 ប៉ុន្តែ គាត់នៅបង្អែបង្អង់។ ដូច្នេះ ទេវតាទាំងពីរបានចាប់ដៃលោក ហើយដៃភរិយារបស់លោក ព្រមទាំងដៃកូនស្រីទាំងពីររបស់លោក ដោយសារព្រះអម្ចាស់ផ្តល់មេត្តាដល់ពួកគេ។ ទេវតាទាំងពីរបាននាំពួកគេចេញ ហើយនាំចេញទៅទុកនៅខាងក្រៅក្រុង។
\v 17 បន្ទាប់មក ទេវតាទាំងពីរបាននាំពួកគេចេញ ហើយមានម្នាក់និយាយថា៖ «ចូររត់ដើម្បីឲ្យអ្នកបានរស់! កុំមើលក្រោយឡើយ ឬ ស្នាក់នៅទីវាលណាមួយឡើយ។ ចូររត់គេចទៅឯភ្នំ ដើម្បីកុំឲ្យអ្នកត្រូវបំផ្លាញឡើយ»។
\s5
\v 18 លោកឡុតនិយាយទៅទេវតាទាំងពីរថា៖ ​«អត់ទេ លោកម្ចាស់អើយ!
\v 19 ខ្ញុំជាអ្នកបម្រើរបស់លោកម្ចាស់បានទទួលព្រះគុណនៅចំពោះលោកម្ចាស់ ហើយ លោកម្ចាស់បានផ្តល់ក្តីមេត្តាយ៉ាងធំក្នុងការសង្គ្រោះជីវិតរបស់យើងខ្ញុំ ប៉ុន្តែ ខ្ញុំមិនអាចរត់គេចទៅឯភ្នំបានទេ ព្រោះគ្រោះមហន្តរាយនឹងបំផ្លាញខ្ញុំ និងខ្ញុំនឹងស្លាប់ហើយ។
\v 20 មើល៍ ទីក្រុងនៅទីនោះ វាជិតល្មមដែលអាចរត់ទៅដល់ ហើយវាក៏តូចដែរ។ សូមឲ្យខ្ញុំរត់គេចទៅទីនោះចុះ (តើវាមិនតូចទេឬអី?) ហើយខ្ញុំនឹងមានជីវិតរស់នៅទីនោះ»។
\s5
\v 21 ទេវតាទាំងពីរនិយាយទៅគាត់ថា៖​ «មិនអីទេ ខ្ញុំយល់ព្រមតាមសំណើនេះ ថាយើងនឹងមិនបំផ្លាញក្រុងដែលលោកបាននិយាយទេ។
\v 22 ប្រញាប់ឡើង! ចូររត់គេចចេញពីទីនេះទៅ ព្រោះយើងមិនអាចធ្វើអ្វីបានឡើយ ទាល់តែលោកទៅដល់ទីនោះសិន»។ ហេតុដូច្នេះហើយបានជាគេហៅទីក្រុងនោះថា សូអារ។
\s5
\v 23 ពេលលោកឡុតទៅដល់ក្រុងសូអារ ថ្ងៃបានរះឡើងមកលើផែនដី។
\v 24 បន្ទាប់មក ព្រះអម្ចាស់បានធ្វើឲ្យភ្លៀងធ្លាក់ជា​ស្ពាន់‌ធ័រ និង​​ភ្លើង​ធ្លាក់​ចុះ​មកលើក្រុងសូដុម និងក្រុងកូម៉ូរ៉ាពីព្រះអម្ចាស់មកគឺធ្លាក់ចេញពីលើមេឃមក។
\v 25 ព្រះអង្គបំផ្លាញទីក្រុងទាំងនោះ ហើយគ្រប់ទាំងទីវាល ហើយនិងប្រជាជនដែលរស់នៅទីក្រុងនោះ ហើយទីវាលដែលមានស្មៅដុះដែរ។
\s5
\v 26 ប៉ុន្តែ ភរិយារបស់លោកឡុត ដែលដើរតាមក្រោយគាត់ បានសម្លឹងក្រោយ ហើយនាងបានក្លាយជាសសរអំបិល។
\v 27 លោកអប្រាហាំក្រោកតាំងពីព្រលឹម ហើយចេញទៅកន្លែងដែលគាត់បានឈរជាមួយនៅចំពោះព្រះអម្ចាស់។
\v 28 គាត់បានសម្លឹងមើលទៅឯក្រុងសូដុម និងក្រុងកូម៉ូរ៉ា និងសម្លឹងមើលទៅឯទីវាលនៅក្នុងទឹកដីនោះ។ គាត់បានសម្លឹងមើល ឃើញផ្សែងហុយឡើងពីដីដូចជាផ្សែងរបស់​គុក​ភ្លើង។
\s5
\v 29 ដូច្នេះ នៅពេលព្រះជាម្ចាស់បំផ្លាញទីក្រុងទាំងប៉ុន្មាន នៅទីវាល ព្រះជាម្ចាស់បាននឹងចាំពីលោកអប្រាហាំ។ ព្រះអង្គបានបញ្ជូនលោកឡុតចេញពីគ្រោះមហន្តរាយ នៅពេលព្រះអង្គបំផ្លាញទីក្រុងផ្សេងៗ ដែលលោកឡុតបានរស់នៅ។
\s5
\v 30 ប៉ុន្តែ លោកឡុតបានឡើងទៅក្រុងសូអារ ទៅរស់នៅតាមតំបន់ភ្នំ ជាមួយកូនស្រីពីរនាក់ ដោយព្រោះគាត់មានការភ័យខ្លាចក្នុងការរស់នៅក្នុងក្រុងសូអារ។ ដូច្នេះ​ គាត់និងកូនស្រីទាំងពីររបស់គាត់ បានទៅរស់នៅក្នុងរូងភ្នំវិញ ។
\s5
\v 31 កូនស្រីច្បងនិយាយទៅកូនស្រីប្អូនថា៖​ «ឪពុករបស់យើងចាស់ហើយ ហើយគ្មានប្រុសណាមកគេងជាមួយយើង ដូចគេដូចឯងនៅក្នុងលោកនេះទេ។
\v 32 មក តោះយើងទៅបង្អកស្រាឪពុករបស់យើង ហើយយើងនឹងគេងជាមួយគាត់ ដូច្នេះ​យើងអាចបន្តពូជឪពុករបស់យើង»។
\v 33 ដូច្នេះ ពួកគេបានធ្វើឲ្យឪពុករបស់ពួកគេស្រវឹងនៅយប់នោះ។ បន្ទាប់មក កូនស្រីច្បងបានចូលទៅក្នុង ហើយគេងជាមួយឪពុងរបស់នាង ហើយគាត់មិនដឹងថានាងចូលទៅគេងជាមួយគាត់នៅពេលណា ឬពេលណានាងក្រោកឡើងទេ។
\s5
\v 34 នៅថ្ងៃបន្ទាប់ បងស្រីច្បងនិយាយទៅកាន់ប្អូនស្រីពៅថា៖ «សូមស្តាប់ យប់មិញ បងបានទៅគេងជាមួយឪពុករួចហើយ។ តោះ យើងធ្វើឲ្យគាត់ស្រវឹងនៅយប់នេះទៀត ហើយអូនត្រូវទៅក្នុង​ហើយគេងជាមួយគាត់ ដើម្បីឲ្យយើងអាចបន្តពូជពីឪពុករបស់យើង»។
\v 35 ដូច្នេះ ពួកគេបានធ្វើឲ្យឪពុករបស់ពួកគេស្រវឹងនៅយប់នោះ ហើយប្អូនស្រីពៅបានចូលទៅ ហើយគេងជាមួយគាត់។ គាត់មិនដឹងពេលណានាងគេង ឬពេលណានាងចេញពីគាត់នោះទេ។
\s5
\v 36 ដូច្នេះ កូនស្រីទាំងពីររបស់លោកឡុតក៏មានកូនដោយសារឪពុករបស់ពួកគេ។
\v 37 កូនស្រីច្បងបង្កើតបានកូនប្រុសមួយ ហើយដាក់ឈ្មោះថា ម៉ូអាប់។ គាត់បានក្លាយជា​បុព្វបុរស​របស់​ជន‌ជាតិ​ម៉ូអាប់​សព្វ​ថ្ងៃ​នេះ។
\v 38 ចំណែក ប្អូនស្រីពៅ​ក៏​បង្កើត​បាន​កូន​ប្រុស​មួយ​ដែរ ហើយ ​ដាក់​ឈ្មោះ​កូន​នោះ​ថា បេន‌ អាំ‌មី។ គាត់បានក្លាយ​ជាបុព្វបុរស​របស់​ជន‌ជាតិ​អាំម៉ូន​សព្វ​ថ្ងៃ​នេះ។
\s5
\c 20
\cl ជំពូក ២០
\p
\v 1 លោកអប្រាហាំបានធ្វើដំណើរពីទីនោះ ឆ្ពោះទៅទឹកដី​ណេកិប ហើយគាត់រស់នៅចន្លោះក្រុង​កាដេស និង​ក្រុង​ស៊ើរ។ បន្ទាប់​មក គាត់បាន​ទៅ​នៅ​ក្រុង​កេរ៉ាក្នុងនាមជាជនបរទេស។
\v 2 លោកអប្រាហាំនិយាយទាក់ទងនឹងភរិយារបស់គាត់ថា៖ «នាងជាប្អូនស្រីរបស់ខ្ញុំ»។ ដូច្នេះ ព្រះ‌បាទ​អប៊ីម៉ា‌ឡិច ជា​ស្ដេច​នៅ​ក្រុង​កេរ៉ា បាន​ចាត់​អ្នកបម្រើឲ្យ​ទៅ​ ហើយយកនាង​សារ៉ា​មក។
\v 3 ប៉ុន្តែ ព្រះជាម្ចាស់បានមកជួបព្រះបាទអប៊ីម៉ាឡិចនៅក្នុងសុបិនយប់នោះ ដោយមានបន្ទូលថា៖ «មើល អ្នកនឹងត្រូវស្លាប់ ដោយព្រោះស្រី្តដែលអ្នកបានយកមក ដ្បិតនាងជាភរិយារបស់គេទេ»។
\s5
\v 4 ព្រះបាទអប៊ីម៉ាឡិចមិនទាន់បានចូលទៅជិតនាងនៅឡើយទេ ហើយស្តេចបានមានបន្ទូលថា៖ «ព្រះអម្ចាស់អើយ តើព្រះអង្គសម្លាប់ សូម្បីតែប្រជាជាតិសុចរិត?
\v 5 តើមិនមែនគាត់ខ្លួនឯងទេឬអីដែលនិយាយមកទូលបង្គំថា នាងជាប្អូនស្រីរបស់ខ្ញុំ? សូម្បីតែនាងខ្លួនឯងផ្ទាល់និយាយថា គាត់គឺជាបងប្រុសរបស់ខ្ញុំ។ ទូលបង្គំបានធ្វើការនេះដោយស្មោះត្រង់ចេញពីចិត្តរបស់ទូលបង្គំ និងពីដៃរបស់អ្នកដែលឥតកំហុស»។
\s5
\v 6 បន្ទាប់មក ព្រះជាម្ចាស់មានបន្ទូលទៅស្តេចនៅក្នុងសុបិនថា៖​ «ពិតមែនហើយ យើងក៏ដឹងដែរថា ដួងចិត្តរបស់ទ្រង់ស្មោះត្រង់ក្នុងការធ្វើការនេះ ហើយយើងក៏បានការពារទ្រង់មិនឲ្យធ្វើបាបទាស់នឹងយើងដែរ។ ហេតុដូច្នេះហើយ បានជាយើងហាមមិនឲ្យអ្នកប៉ះពាល់នាងឡើយ។
\v 7 ដូច្នេះ ចូរប្រគល់នាងទៅស្វាមីរបស់នាងវិញចុះ ដ្បិត គាត់គឺជាព្យាការីម្នាក់។ គាត់នឹងអធិស្ឋានឲ្យអ្នក ហើយអ្នកនឹងបានរស់។ ប៉ុន្តែ ប្រសិនបើ ទ្រង់មិនប្រគល់នាងឲ្យគាត់វិញទេ ចូរដឹងថា ទ្រង់និងអស់អ្នកដែលនៅជាមួយទ្រង់ស្លាប់»។
\s5
\v 8 ព្រះបាទអប៊ីម៉ាឡិចបានក្រោកតាំងពីព្រលឹម ហើយកោះហៅអ្នកបម្រើរបស់ស្តេចទាំងអស់មកគាល់ព្រះអង្គ។ ព្រះអង្គបានប្រាប់ការទាំងអស់នេះទៅកាន់ពួកគេ ហើយពួកគេមានការភ័យខ្លាចជាខ្លាំង។
\v 9 បន្ទាប់មក ព្រះបាទអប៊ីម៉ាឡិចបានហៅលោកអប្រាហាំមក ហើយមានរាជឱង្ការទៅគាត់ថា៖ «ហេតុអ្វីបានជាលោកធ្វើដូច្នេះជាមួយយើង? តើយើងបានធ្វើបាបអ្វីដល់លោក បានជាលោកនាំយើង និងអាណាចក្ររបស់យើងទៅធ្វើបាបយ៉ាងធំដូច្នេះ? អ្វីដែលលោកបានធ្វើចំពោះយើងនេះ គឺជាអ្វីដែលលោកមិនគួរធ្វើទេ»។
\s5
\v 10 ព្រះបាទអប៊ីម៉ាឡិចមានបន្ទូលទៅកាន់លោកអប្រាហាំថា៖ «តើលោកមានគោលបំណងអ្វីបានជាធ្វើការនេះ?
\v 11 លោកអប្រាហាំទូលថា៖ «ដោយព្រោះទូលបង្គំគិតថា ប្រហែល​ជា​គ្មាន​ការ​កោត​ខ្លាច​ព្រះ​ទេ​នៅទី​នេះ​ ហើយ​ថា គេ​នឹង​សម្លាប់​ទូល‌បង្គំ ដោយ​សារ​តែ​ភរិយាទូល‌បង្គំមិន​ខាន។
\v 12 ម្យ៉ាងវិញទៀត នាងគឺជាប្អូនស្រីរបស់ទូលបង្គំមែន នាងគឺជាកូនស្រីរបស់ឪពុកទូលបង្គំ ប៉ុន្តែមិនមែនជាកូនស្រីម្តាយរបស់ទូលបង្គំទេ ហើយទូលបង្គំបានរៀបការជាមួយនាង។
\s5
\v 13 នៅពេលដែលព្រះជាម្ចាស់បានឲ្យទូលបង្គំចាកចេញពីផ្ទះឪពុករបស់ទូលបង្គំ​ហើយធ្វើដំណើរចេញពីកន្លែងមួយទៅកន្លែងមួយ ទូលបង្គំបានប្រាប់នាងថា៖ «អូនត្រូវបង្ហាញពីភាពស្មោះត្រង់ក្នុងនាមជាភរិយារបស់បង គឺនៅទីណាដែលយើងទៅ សូមប្រាប់គេថា៖ «គាត់ជាបងប្រុសរបស់ខ្ញុំ»។
\v 14 បន្ទាប់មក ព្រះបាទអប៊ីម៉ាឡិចបានយកចៀម និងគោ ព្រមទាំងអ្នកបម្រើប្រុសស្រីជាច្រើន ហើយប្រគល់ពួកគេឲ្យទៅលោកអប្រាហាំ។ បន្ទាប់មក ព្រះអង្គបានប្រគល់នាងសារ៉ា ភរិយារបស់លោកអប្រាហាំទៅគាត់វិញ។
\s5
\v 15 ព្រះបាទអប៊ីម៉ាឡិចមានរាជឱង្ការថា៖ «មើល៍ ទឹកដីរបស់យើងនៅចំពោះលោកហើយ។
\v 16 ចូរនៅកន្លែងណាតាមតែលោកចូលចិត្តចុះ»។ ព្រះអង្គមានរាជឱង្ការទៅនាងសារ៉ាថា៖ «មើល៍ យើងប្រគល់ដល់បងប្រុសដែលជាស្វាមីរបស់នាងប្រាក់ចំនួន​មួយ​ពាន់​តម្លឹង។ ដើម្បីគ្រប់បាំងកំហុសដែលបានធ្វើទាស់នឹងនាងនៅក្នុងភ្នែករបស់មនុស្សគ្រប់គ្នាដែលនៅជាមួយនាង និងនៅចំពោះមុខរបស់មនុស្សគ្រប់គ្នា អ្នកមិនបានបាត់បង់កិត្តិយសអ្វីឡើយ»។
\s5
\v 17 លោកអប្រាហាំអធិស្ឋានទៅព្រះជាម្ចាស់ ហើយព្រះជាម្ចាស់បានប្រោសព្រះបាទអប៊ីម៉ាឡិច មហេសីរបស់ព្រះអង្គ និងអ្នកបម្រើប្រុសស្រី ដើម្បីឲ្យពួកគេបានបង្កើតកូនចៅបាន។
\v 18 ដ្បិត ព្រះអម្ចាស់បានធ្វើឲ្យស្រី្តទាំងអស់នៅក្នុង​ព្រះ‌រាជ‌វង្ស​របស់​ព្រះ‌បាទ​អប៊ីម៉ា‌ឡិច​ទាំង​មូល ក្លាយ​ទៅ​ជា​ស្ត្រី​អារ ព្រោះ​តែ​នាង​សារ៉ា​ជា​ភរិយា​របស់​លោក​អប្រាហាំ។
\s5
\c 21
\cl ជំពូក ២១
\p
\v 1 ព្រះអម្ចាស់យកព្រះទ័យទុកដាក់ជាមួយនាងសារ៉ា ដូចដែលព្រះអង្គបានមានបន្ទូលថាព្រះអង្គនឹងធ្វើ ហើយព្រះអម្ចាស់បានធ្វើសម្រាប់នាងសារ៉ា ដូចដែលព្រះអង្គបានសន្យា។
\v 2 នាងសារ៉ាមានផ្ទៃពោះ ហើយបង្កើតបានកូនប្រុសមួយឲ្យលោកអប្រាហាំក្នុងការដែលគាត់ចាស់ណាស់ហើយ តាមពេលកំណត់ដែលព្រះអង្គបានមានបន្ទូលជាមួយគាត់។
\v 3 លោកអប្រាហាំដាក់ឈ្មោះកូនប្រុសនោះថា អ៊ីសាក។
\v 4 លោកអប្រាហាំបានកាត់ស្បែកអ៊ីសាកកូនប្រុសរបស់គាត់ នៅពេលគាត់មានអាយុបានប្រាំបីថ្ងៃ ដូចដែលព្រះជាម្ចាស់បានបង្គាប់ដល់គាត់។
\s5
\v 5 លោកអប្រាហាំមានអាយុមួយរយឆ្នាំ ពេលគាត់មានអ៊ីសាកកូនប្រុសរបស់គាត់។
\v 6 នាងសារ៉ានិយាយថា៖ «ព្រះជាម្ចាស់បានធ្វើឲ្យខ្ញុំសើច មនុស្សគ្រប់គ្នាដែលឮនឹងសើចជាមួយខ្ញុំ»។
\v 7 នាងក៏និយាយផងដែរថា៖ «តើអ្នកណាអាចនិយាយជាមួយលោកអប្រាហាំថា នាងសារ៉ាបំបៅកូន មិនត្រឹមតែប៉ុណ្ណោះ ខ្ញុំបានបង្កើតកូនប្រុសមួយនៅក្នុងកាលដែលគាត់មានវ័យចាស់ណាស់ហើយដែរ»។
\s5
\v 8 កូនបានធំឡើង ហើយបានផ្តាច់ដោះ លោកអប្រាហាំបានធ្វើពិធីជប់លៀងយ៉ាងធំនៅថ្ងៃដែលអ៊ីសាកបានផ្តាច់ដោះនោះ។
\v 9 នាងសារ៉ាឃើញកូននាងហាកាជនជាតិអេស៊ីប ដែលនាងបានបង្កើតឲ្យលោកអប្រាហាំ កំពុងចំអកដល់កូននាង។
\s5
\v 10 ដូច្នេះ នាងបានប្រាប់លោកអប្រាហាំថា៖ «ចូរបណ្តេញស្រី្តបម្រើ និងកូនប្រុសរបស់នាងចេញទៅ ដើម្បីកូនប្រុសរបស់ស្រីបម្រើនោះ មិនអាចគ្រងមរត៌កជាមួយអ៊ីសាកបានទេ»។
\v 11 ការនេះ បានធ្វើឲ្យលោកអប្រាហាំពិបាកចិត្តយ៉ាងខ្លាំងដោយព្រោះកូនប្រុសរបស់គាត់។
\s5
\v 12 ប៉ុន្តែ ព្រះជាម្ចាស់មានបន្ទូលជាមួយលោកអប្រាហាំថា៖ «កុំពិបាកចិត្តដោយព្រោះក្មេង និងអ្នកបម្រើស្រីរបស់អ្នកឡើយ។ ចូរស្តាប់តាមសម្ដីទាំងអស់ដែលនាងប្រាប់អ្នកពីបញ្ហាចុះ ពីព្រោះ តាមរយៈអ៊ីសាកដែលពូជពង្សរបស់ដែលនឹងស្នងត្រកូលពីនាក់។
\v 13 យើងនឹងធ្វើឲ្យកូនស្រីបម្រើបានក្លាយជាប្រជាជាតិមួយ ព្រោះគាត់គឺជាពូជពង្សរបស់អ្នក»។
\s5
\v 14 លោកអប្រាហាំបានក្រោកឡើងតាំងពីព្រលឹម យកនំប៉័ង និងថង់ស្បែកមានទឹក ហើយប្រគល់វាទៅឲ្យនាងហាកា ដាក់លើស្មារបស់នាង។ គាត់បានប្រគល់កូនប្រុសទៅនាង ហើយក៏ចាត់នាងឲ្យចេញទៅ។ នាងបានចាកចេញ ហើយបានវង្វេងនៅទីរហោស្ថានបៀរសេបា។
\v 15 នៅពេលទឹកនៅក្នុងថងស្បែកអស់ទៅ នាងបានទុកកូនប្រុសចោលនៅក្រោមដើមឈើតូចមួយ។
\v 16 បន្ទាប់មក នាងក៏ចេញទៅ ហើយបានអង្គុយឆ្ងាយបន្តិចពីគាត់ ប្រហែលជាមួយសន្ទុះព្រួញ នាងនិយាយថា៖ «ខ្ញុំមិនចង់ឃើញកូនស្លាប់នៅចំពោះមុខខ្ញុំទេ»។ ក្នុងកាលដែលនាងអង្គុយទល់មុខនឹងកូននោះ នាងបានស្រែក ហើយយំជាខ្លាំង។
\s5
\v 17 ព្រះជាម្ចាស់បានឮសម្លេងក្មេងនោះ ហើយទេវតារបស់ព្រះជាម្ចាស់បានហៅនាងហាកាពីស្ថានសួគ៌មក ហើយនិយាយទៅនាងថា៖ «ហាកាអើយ តើនាងមានរឿងអ្វី? កុំខ្លាចអ្វីឡើយ ដ្បិត ព្រះជាម្ចាស់បានឮសម្លេងរបស់ក្មេងពីកន្លែងរបស់វាហើយ។
\v 18 ចូរក្រោកឡើង លើកក្មេងនោះ ហើយលើកទឹកចិត្តគាត់ ដ្បិត យើងនឹងធ្វើឲ្យគាត់ក្លាយជាប្រជាជាតិមួយដ៏ធំ»។
\s5
\v 19 បន្ទាប់មក ព្រះជាម្ចាស់បានបើកភ្នែករបស់នាង ហើយនាងបានឃើញអណ្តូងទឹកមួយ។ នាងបានទៅ ហើយដងទឹកដាក់ក្នុងថង់ស្បែកដាក់ទឹក ហើយបានឲ្យទៅក្មេងនោះផឹក។
\v 20 ព្រះជាម្ចាស់គង់ជាមួយក្មេងនោះ ហើយគាត់បានធំឡើង។ គាត់រស់នៅក្នុងទីវាលរហោស្ថាន ហើយបានក្លាយជាអ្នកពូកែ​បាញ់​ធ្នូ។
\v 21 គាត់រស់នៅក្នុងទីរហោស្ថាននៅក្នុងទឹកដី​ប៉ារ៉ាន ហើយម្តាយរបស់គាត់បានការប្រពន្ធឲ្យគាត់ជាមួយនឹងជនជាតិអេស៊ីប។
\s5
\v 22 នៅគ្រានោះ ព្រះ‌បាទ​អប៊ីម៉ា‌ឡិច​ និង​លោក​ភីកុល ជា​មេ‌ទ័ព​របស់​ព្រះអង្គ​ពោលទៅលោកអប្រាហាំថា៖ «ព្រះជាម្ចាស់គង់ជាមួយលោកនៅក្នុងគ្រប់ការទាំងលោកធ្វើ។
\v 23 ឥឡូវនេះ ចូរស្បថជាមួយយើងនៅទីនេះក្នុងនាមព្រះជាម្ចាស់ថា អ្នកនឹងមិនប្រព្រឹត្តមិនត្រឹមត្រូវជាមួយយើង ឬជាមួយកូនចៅរបស់យើង ឬជាមួយពូជពង្សរបស់យើងឡើយ។ ចូរប្រព្រឹត្តជាមួយយើង និងជាមួយទឹកដីដែលលោកស្នាក់នៅដោយសម្ពន្ធមេត្រីដ៏ស្មោះត្រង់ដែលយើងបានប្រព្រឹត្តជាមួយនឹងលោកដែរ។
\v 24 លោកអប្រាហាំពោលថា៖ «ខ្ញុំស្បថ»។
\s5
\v 25 លោកអប្រាហាំបានប្តឹងព្រះ‌បាទ​អប៊ីម៉ា‌ឡិច​ទាក់ទងនឹងអណ្តូងទឹកដែលអ្នកបម្រើរបស់ព្រះ‌បាទ​អប៊ីម៉ា‌ឡិច​បានយកពីគាត់។
\v 26 ព្រះ‌បាទ​អប៊ីម៉ា‌ឡិច​មានបន្ទូលថា៖ «យើងមិនដឹងថា អ្នកណាជាអ្នកធ្វើការនេះទេ។ ព្រោះលោកមិនបានប្រាប់ឲ្យយើងដឹងផង យើងមិនបានដឹងរហូតដល់សព្វថ្ងៃនេះ»។
\v 27 ដូច្នេះ លោកអប្រាហាំបានយកចៀម និងគោ ហើយថ្វាយដល់ព្រះ‌បាទ​អប៊ីម៉ា‌ឡិច​ ហើយអ្នកទាំងពីរបានធ្វើសម្ពន្ធមេត្រីនឹងគ្នា។
\s5
\v 28 បន្ទាប់មក លោកអប្រាហាំបានរៀបចំចៀមញីពីហ្វូងសត្វទុកដោយឡែក។
\v 29 ព្រះ‌បាទ​អប៊ីម៉ា‌ឡិច​មានបន្ទូលទៅលោកអប្រាហាំថា៖ «តើសត្វចៀមញីទាំងប្រាំពីរនេះ មានន័យយ៉ាងដូចម្តេច ដែលលោកបានញែកដោយឡែកបែបនេះ?»
\v 30 គាត់ឆ្លើយថា៖ «ព្រះអង្គនឹងទទួលចៀមញីទាំងប្រាំពីរនេះ ពីដៃរបស់ទូលបង្គំ ដើម្បីធ្វើជាសាក្សីសម្រាប់ទូលបង្គំ ថាទូលបង្គំជាអ្នកជីកអណ្តូងនេះ»។
\s5
\v 31 ដូច្នេះ គាត់បានហៅកន្លែងនោះថា បៀរសេបា ព្រោះអ្នកទាំងពីរបានស្បថសច្ចានៅទីនោះ។
\v 32 ពួកគេបានចងសម្ពន្ធមេត្រីនៅបៀរសេបា ហើយបន្ទាប់មកព្រះ‌បាទ​អប៊ីម៉ា‌ឡិច​ និងលោក​ភីកុល ជា​មេ‌ទ័ព​របស់ព្រះអង្គ បានត្រឡប់ទៅទឹកដី​ភីលីស្ទីន​វិញ។
\s5
\v 33 លោកអប្រាហាំបានដាំដើម​អំពិល​មួយ​ដើម​នៅ​បៀរ‌សេបា។ គាត់ថ្វាយបង្គំព្រះជាអម្ចាស់ ជាព្រះដ៏នូវអស់កល្បនៅទីនោះ។
\v 34 លោកអប្រាហាំនៅជាជនបរទេសនៅក្នុងទឹកដីភីលីស្ទីនជាច្រើនឆ្នាំ។
\s5
\c 22
\cl ជំពូក ២២
\p
\v 1 បន្ទាប់ពីការទាំងនោះមក ព្រះជាម្ចាស់បានល្បងលលោកអប្រាហាំ។ ព្រះអង្គមានបន្ទូលទៅគាត់ថា៖ «អប្រាហាំ!» លោកអប្រាហាំទូលថា៖ «ទូលបង្គំនៅទីនេះ»។
\v 2 បន្ទាប់មក ព្រះជាម្ចាស់មានបន្ទូលថា៖ ​«ចូរយកកូនប្រុស គឺកូនប្រុសតែមួយគត់របស់អ្នក ជាកូនដែលអ្នកស្រឡាញ់ ហើយទៅទឹកដីម៉ូរីយ៉ា។ ថ្វាយគាត់ជាយញ្ញបូជាដុតនៅលើភ្នំមួយនៅទីនោះ ដែលយើងនឹងប្រាប់ដល់អ្នក»។
\v 3 ដូច្នេះ លោកអប្រាហាំបានក្រោកតាំងពីព្រលឹម ចងកែបលារបស់គាត់ ហើយយកអ្នកបម្រើរបស់គាត់ពីរនាក់ទៅជាមួយគាត់ រួមទាំងអ៊ីសាកកូនប្រុសរបស់គាត់។ គាត់បានកាប់អុសដើម្បីជាតង្វាយដុត បន្ទាប់មក រៀបចំចេញដំណើរទៅកន្លែងដែលបានប្រាប់ដល់គាត់។
\s5
\v 4 នៅថ្ងៃទីបី លោកអប្រាហាំបានងើយទៅលើ ហើយមើលឃើញកន្លែងនោះពីចម្ងាយ។​
\v 5 គាត់បាននិយាយទៅកាន់អ្នកបម្រើរបស់គាត់ថា៖ «ចូរនៅទីនេះជាមួយនឹងសត្វលាហើយ យើង និងក្មេងនឹងទៅទីនោះ។ យើងនឹងទៅថ្វាយបង្គំព្រះ ហើយនឹងត្រឡប់មករកអ្នកវិញ»។
\v 6 បន្ទាប់មក លោកអប្រាហាំបានយកអុសសម្រាប់ជាតង្វាយដុត ហើយដាក់វាឲ្យអ៊ីសាកកូនប្រុសរបស់គាត់លី។ គាត់បាន​កាន់​ភ្លើង និង​កាំបិតដោយដៃរបស់គាត់ផ្ទាល់ ហើយ​ទាំង​ឪពុក​ទាំង​កូន​ដើរ​ទៅ​ជា​មួយ​គ្នា ហើយពួកគេទាំងពីរបានទៅជាមួយគ្នា។
\s5
\v 7 អ៊ីសាកនិយាយទៅកាន់លោកអប្រាហាំជាឪពុករបស់គាត់ថា៖ «ពុក» ហើយគាត់ឆ្លើយថា៖ «មានការអីកូន»។ គាត់និយាយថា៖ «មើល៍ នៅទីនេះ មានអុស និងភ្លើង ប៉ុន្តែ តើកូនចៀមសម្រាប់ជាតង្វាយដុតនៅឯណា?»
\v 8 លោកអប្រាហាំប្រាប់ថា៖ «កូនអើយ ព្រះជាម្ចាស់នឹងផ្គត់ផ្គង់កូនចៀមសម្រាប់ជាតង្វាយដុត»។ ដូច្នេះ ពួកគេក៏បន្តដំណើរទៅមុខទៀត ជាមួយគ្នា។
\s5
\v 9 នៅពេលពួកគេទៅដល់កន្លែងដេលព្រះជាម្ចាស់បានប្រាប់ដល់គាត់ លោកអប្រាហាំបានសង់អាសនៈមួយនៅទីនោះ ហើយដាក់អុសនៅលើវា។ បន្ទាប់មក ចងអ៊ីសាក់កូនប្រុសរបស់គាត់ ហើយផ្តេកគាត់នៅលើអាសនៈនៅលើអុសនោះ។
\v 10 លោកអប្រាហាំបានលូកដៃរបស់គាត់យកកំបិត ដើម្បីសម្លាប់កូនប្រុសរបស់គាត់។
\s5
\v 11 បន្ទាប់មក ទេវតារបស់ព្រះអម្ចាស់បានហៅកាត់ពីស្ថានសួគ៌ ដោយមានបន្ទូលថា៖ «អប្រាហាំ អប្រាហាំអើយ! ហើយគាត់បានទូលឆ្លើយថា៖ «ទូលបង្គំនៅទីនេះហើយ»។
\v 12 ព្រះអង្គមានបន្ទូលថា៖ «កុំលូកដៃរបស់អ្នកលើក្មេង ឬធ្វើអ្វីឲ្យគាត់មានរបួសឡើយ ដ្បិត ឥឡូវនេះ យើងដឹងហើយថា អ្នកកោតខ្លាចព្រះជាម្ចាស់ មើល អ្នកមិនបានសំចៃសូម្បីតែកូនប្រុសរបស់អ្នក គឺកូនប្រុសតែមួយរបស់អ្នក ពីយើងទេ»។
\s5
\v 13 លោកអប្រាហាំងើយទៅលើ ហើយមើល៍ នៅខាងក្រោយគាត់មានចៀមមួយ ដោយស្នែងរបស់វានៅជាប់នឹងព្រៃ។ លោកអប្រាហាំបានទៅ ហើយយកចៀម ហើយថ្វាយចៀមនោះជាតង្វាយដុត ជំនួសឲ្យកូនរបស់គាត់។
\v 14 ដូច្នេះ លោកអប្រាហាំបានហៅកន្លែងនោះថា៖ «ព្រះអម្ចាស់ផ្គត់ផ្គង់»។ ហើយគេបានហៅកន្លែងនោះរហូតមកដល់សព្វថ្ងៃនេះថា នៅលើភ្នំរបស់ព្រះអម្ចាស់ ព្រះអង្គនឹងផ្គត់ផ្គង់»។
\s5
\v 15 ទេវតារបស់ព្រះអម្ចាស់បានហៅលោកអប្រាហាំពីស្ថានសួគ៌ជាលើកទីពីរ ហើយមានបន្ទូលថា
\v 16 នេះគឺជាព្រះបន្ទូលរបស់ព្រះអម្ចាស់ យើងស្បថនឹងខ្លួនយើងដោយព្រោះអ្នកបានធ្វើការនេះ ហើយអ្នកមិនបានសំចៃ សូម្បីតែកូនប្រុស គឺកូនប្រុសតែមួយរបស់អ្នក
\v 17 យើងនឹងឲ្យពរដល់អ្នក ហើយយើងនឹងធ្វើឲ្យពូជពង្សរបស់បានចម្រើនកើនឡើងដូចជាផ្កាយនៅលើមេឃ ហើយដូចជាខ្សាច់នៅមាត់សមុទ្រ ហើយពូជពង្សរបស់អ្នកនឹងគ្រប់គ្រងលើទ្វារខ្មាំងសត្រូវរបស់ពួកគេ។
\s5
\v 18 តាមរយៈពូជពង្សរបស់អ្នក ប្រជាជាតិនៅលើផែនដីទាំងមូលនឹងបានពរ ព្រោះអ្នកបានស្តាប់តាមសម្លេងរបស់យើង»។
\v 19 ដូច្នេះ លោកអប្រាហាំបានត្រឡប់ទៅអ្នកបម្រើរបស់គាត់វិញ ហើយពួកគេបានចាកចេញ ហើយឆ្ពោះទៅបៀរសេបាជាមួយគ្នា។
\s5
\v 20 បន្ទាប់ពីការទាំងអស់នេះហើយ មានគេមកប្រាប់លោកអប្រាហាំថា៖​ «នាង​មីលកាក៏​​បង្កើតបាន​កូន​ឲ្យ​លោក​ណាឃរ ជា​ប្អូន​របស់​លោក​ដែរ»។
\v 21 គឺអ៊ូស​ជា​កូន​ច្បង​ ប៊ូស​ជា​ប្អូនប្រុសរបស់គាត់ កេមូ‌អែល​ជា​ឪពុក​របស់​អើរ៉ាម
\v 22 កេសែឌ ហាសួរ ពីលដាស យីដឡាប និង​បេធូ‌អែល។
\s5
\v 23 ​លោកបេធូ‌អែល​​បង្កើតបាន​នាង​រេបិកា។ ទាំងនេះគឺជាកូនៗទាំងប្រាំបីដែលនាងមីលកាបង្កើតឲ្យលោកណាឃរ ជាប្អូនប្រុសរបស់លោកអប្រាហាំ។
\v 24 ចំណែក ​ប្រពន្ធ​ទីពីរ​របស់​លោក​ណាឃរ ឈ្មោះ​នាង​រេយូ‌ម៉ា ក៏​មាន​កូន​ដែរ គឺ​ធេបា កាហាំ ថាហាស និង​ម្អាកា។
\s5
\c 23
\cl ជំពូក ២៣
\p
\v 1 នាងសារ៉ារស់បានមួយរយម្ភៃប្រាំពីរឆ្នាំ។ ទាំងនេះគឺចំនួនឆ្នាំនៃជីវិតរបស់នាងសារ៉ា។
\v 2 នាងសារ៉ាបានស្លាប់នៅក្រុង​គារយ៉ាត់ អើបា ​គឺ​នៅក្រុង​ហេប្រូន ក្នុង​ទឹកដី​កាណាន។ លោកអប្រាហាំបានកាត់ទុក្ខ និងយំសោកចំពោះនាងសារ៉ា។
\s5
\v 3 បន្ទាប់មក​ លោកអប្រាហាំក្រោកឡើង ហើយចេញពីសេចក្តីស្លាប់របស់ភរិយារបស់គាត់ ហើយបាននិយាយទៅកូនចៅប្រុសលោកហេត ពោលថា៖
\v 4 «ខ្ញុំជាជនបរទេសនៅក្នុងចំណោមអ្នករាល់គ្នា។ សូមចែកដីសម្រាប់កន្លែងបញ្ចុះស​ពនៅក្នុងចំណោមអ្នករាល់គ្នា ដើម្បីឲ្យខ្ញុំអាចបញ្ចុះសពខ្ញុំផង។
\s5
\v 5 កូនចៅរបស់លោកសេតឆ្លើយទៅលោកអប្រាហាំដោយនិយាយថា៖
\v 6 «លោកម្ចាស់ សូមស្តាប់យើងខ្ញុំ។ លោកគឺជាព្រះអង្គម្ចាស់របស់ព្រះជាម្ចាស់នៅចំណោមយើង។ សូមបញ្ចុះសាកសពរបស់លោកនៅក្នុងផ្នូរដែលល្អបំផុតរបស់យើង។ នៅក្នុងចំណោមយើងគ្មាននរណាបដិសេធមិនឲ្យផ្នូររបស់គេឡើយ ដូច្នេះ លោកអាចបញ្ចុះសាកសពរបស់លោកហើយ។
\s5
\v 7 លោកអប្រាហាំក្រោកឡើយ ហើយលុតជង្គង់ចុះចំពោះម្ចាស់ទឹកដី គឺចំពោះកូនចៅរបស់លោកសេត។
\v 8 គាត់បាននិយាយទៅពួកគេ ដោយពោលថា៖ «ប្រសិនបើ អ្នករាល់គ្នាយល់ព្រម ឲ្យខ្ញុំបានបញ្ចុះសពរបស់ខ្ញុំមែន ដូច្នេះ សូមស្តាប់ខ្ញុំ ហើយជួយនិយាយជាមួយលោក​អេប្រូន ជា​កូន​របស់​លោក​សូហារ​ឲ្យ​ខ្ញុំ​ផង។
\v 9 សូមឲ្យគេលក់រូងភ្នំ​ម៉ាកពេ‌ឡារបស់គាត់ឲ្យខ្ញុំមក។ សូមឲ្យគាត់លក់ក្នុងតម្លៃពេញដល់ខ្ញុំជាសាធារណៈ ជាទ្រព្យសម្បត្តិសម្រាប់ជាកន្លែងបញ្ចុះសព»។
\s5
\v 10 លោក​អេប្រូនអង្គុយនៅក្នុងចំណោមកូនចៅរបស់លោក​ហេត ហើយលោកអេប្រូន ជាជនជាតិបានឆ្លើយទៅលោកអប្រាហាំនៅចំពោះមុខរបស់កូនចៅហេត នៃអស់អ្នកដែលមកក្នុងទ្វារក្រុង និយាយថា៖
\v 11 «អត់ទេ លោកម្ចាស់ សូមស្តាប់ខ្ញុំសិន។ ខ្ញុំប្រគល់ដី និងរូងភ្នំនៅក្នុងនោះឲ្យលោក។ ខ្ញុំនឹងប្រគល់វាឲ្យលោកនៅចំពោះមុខ​ប្រជាជនរបស់​ខ្ញុំ​ទាំង​អស់។ ខ្ញុំនឹងប្រគល់វាជូនលោក ដើម្បីបញ្ចុះសពរបស់លោក»។
\s5
\v 12 បន្ទាប់មក លោកអប្រាហាំលុតជង្គង់ចុះនៅចំពោះអ្នកស្រុកនោះ។
\v 13 គាត់និយាយទៅលោកអេប្រូន ហើយអ្នកស្រុកទាំងអស់ក៏បានឮផងដែរ ថា៖ «សូមស្តាប់ខ្ញុំ ប្រសិនបើ លោកព្រម ខ្ញុំនឹងបង់ថ្លៃសម្រាប់ដីនេះ។ សូមយកលុយពីខ្ញុំចុះ ហើយខ្ញុំនឹងបញ្ចុះសពខ្ញុំនៅទីនោះ»។
\s5
\v 14 លោកអេប្រូនឆ្លើយទៅលោកអប្រាហាំថា៖​
\v 15 «លោកម្ចាស់ សូមមេត្តាស្តាប់ខ្ញុំសិន។ ដីមួយដុំនេះ​មាន​តម្លៃ​បួន​រយ​សេកែល តើ​តម្លៃ​នេះ​មាន​អ្វី​សំខាន់​រវាង​លោក​ម្ចាស់ ​និង​ខ្ញុំ? សូម​លោក​ម្ចាស់​បញ្ចុះ​សពចុះ!»។
\v 16 លោកអប្រាហាំបានស្តាប់លោកអេប្រូន ហើយលោកអប្រាហាំបានថ្លឹងប្រគល់ឲ្យលោកអេប្រូននូវចំនួនប្រាក់ដែលគាត់បាននិយាយ ហើយអ្នកស្រុកហេតបានឮទាំងអស់គ្នា គឺប្រាក់ចំនួនបួន​រយ​សេកែល គិត​តាម​តម្លៃ​ដែល​គេ​លក់​ដី​នៅ​សម័យ​នោះ។
\s5
\v 17 ដូច្នេះ ដីរបស់លោកអេប្រូន ដែលនៅ​ម៉ាកពេ‌ឡា ហេីយនៅ​ជិត​ម៉ាមរ៉េ គឺ​ទាំង​ដី​ចម្ការ ដែលមានរូងភ្នំ និង​ដើម​ឈើ​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ចម្ការ​ ព្រមទាំងដើមឈើដែលនៅព័ទ្ធជុំវិញចម្ការផង
\v 18 បានប្រគល់ឲ្យលោកអប្រាហាំដែលគាត់បានទិញ នៅចំពោះមុខអស់អ្នកដែលនៅទ្វារក្រុងរបស់គាត់ផង។
\s5
\v 19 បន្ទាប់ពីនេះ លោកអប្រាហាំបានបញ្ចុះនាងសារ៉ាភរិយារបស់គាត់នៅក្នុងដីរូងភ្នំម៉ាកពេ‌ឡា ដែលនៅក្បែរម៉ាមរ៉េ គឺក្នុងក្រុងហេប្រុន ក្នុងទឹកដីកាណាន។
\v 20 ដូច្នេះ ដី និងរូងភ្នំបានប្រគល់ទៅឲ្យលោកអប្រាហាំធ្វើជាទ្រព្យសម្បត្តិសម្រាប់ជាកន្លែងបញ្ចុះសព ពីកូនចៅរបស់លោកហេត។
\s5
\c 24
\cl ជំពូក ២៤
\p
\v 1 ឥឡូវ លោកអប្រាហាំក៏ចាស់ណាស់ហើយ ហើយព្រះអម្ចាស់បានប្រទានពរដល់លោកអប្រាហាំនៅក្នុងគ្រប់ការទាំងអស់។
\v 2 លោកអប្រាហាំនិយាយទៅអ្នបម្រើរបស់គាត់ ជាម្នាក់ដែលចាស់ទុំជាងគេនៅក្នុងគ្រួសាររបស់គាត់ ហើយជាម្នាក់ដែលមើលខុសត្រូវលើអ្វីៗទាំងអស់ដែលគាត់មានថា៖ «ចូរដាក់ដៃរបស់ឯងនៅលើភ្លៅរបស់យើង
\v 3 ហើយយើងសូមឲ្យឯងស្បថដោយជាមួយព្រះអម្ចាស់ ជាព្រះជាម្ចាស់នៃស្ថានសួគ៌ និងជាព្រះជាម្ចាស់នៃផែនដីថា ឯងនឹងមិនយកភរិយាឲ្យកូនប្រុសយើងពីកូនស្រីរបស់ជនជាតិកាណាន គឺនៅក្នុងចំណោមអស់អ្នកដែលយើងបានសង់ផ្ទះនៅជាមួយឡើយ។
\v 4 ប៉ុន្តែ ឯងត្រូវទៅប្រទេសរបស់យើង ហើយទៅរកសាច់ញាតិរបស់យើង ហើយរកភរិយាឲ្យកូនប្រុសរបស់យើងនៅទីនោះ»។
\s5
\v 5 អ្នកបម្រើបាននិយាយទៅគាត់ថា៖ ​«ចុះប្រសិនបើស្រីនោះមិនព្រមតាមខ្ញុំមកទឹកដីនេះ? តើគួរឲ្យខ្ញុំយកកូនប្រុសរបស់លោកម្ចាស់ត្រឡប់ទៅទឹកដីដែលលោកម្ចាស់បានចេញមកដែរទេ?»
\v 6 លោកអប្រាហាំនិយាយទៅគាត់ថា៖ «សូមកុំនាំកូនប្រុសរបស់ខ្ញុំទៅទីនោះឡើយ!
\v 7 ព្រះអម្ចាស់ គឺជាព្រះជាម្ចាស់នៃស្ថានសួគ៌ ព្រះអង្គដែលនាំខ្ញុំមកទីនេះ ពីផ្ទះឪពុកម្តាយរបស់ខ្ញុំ និងពីទឹកដីនៃញាតិសន្ដានរបស់ខ្ញុំ ព្រះអង្គបានសន្យាជាមួយខ្ញុំដោយស្បថថា៖ «ព្រះអង្គនឹងប្រគល់ទឹកនេះដល់ពូជពង្សរបស់ខ្ញុំ ហើយព្រះអង្គនឹងចាត់ទេវតារបស់ព្រះអង្គទៅមុនអ្នក ហើយអ្នកនឹងរកភរិយាសម្រាប់កូនប្រុសរបស់ខ្ញុំនៅទីនោះ។
\s5
\v 8 ប៉ុន្តែ​ប្រសិនបើ ស្រី្តនោះមិនព្រមមកជាមួយអ្នកទេ ដូចនេះអ្នកបានរួចពីសម្បថជាមួយខ្ញុំហើយ។ តែសូមកុំយកកូនប្រុសរបស់ខ្ញុំទៅទីនោះឡើយ។
\v 9 ដូច្នេះ អ្នកបម្រើបានយកដៃដាក់នៅលើភ្លៅរបស់លោកអប្រាហាំជាម្ចាស់របស់គាត់ ហើយបានស្បថជាមួយគាត់ទាក់ទងនឹងរឿងនេះ។
\s5
\v 10 អ្នកបម្រើបានយកសត្វអូដ្ឋរបស់ចៅហ្វាយគាត់ដប់ក្បាល ហើយបានចាកចេញទៅ។ គាត់បានយកអំណោយជាច្រើនផ្សេងទៀតពីចៅហ្វាយរបស់គាត់ទៅជាមួយគាត់។ គាត់បានចេញដំណើរ ហើយទៅតំបន់អើរ៉ាម ណាហារ៉ាម គឺ​ទៅ​ទី​ក្រុង​របស់​លោកណាឃរ។
\v 11 គាត់បានឲ្យសត្វអូដ្ឋលុតជង្គង់នៅខាងក្រៅក្រុង នៅក្បែរអណ្តូងទឹក។ គឺនៅពេលល្ងាច ពេលនោះពួកស្រីៗបានចេញមកដងទឹក។
\s5
\v 12 បន្ទាប់មក គាត់អធិស្ឋានថា៖ «ឱព្រះអម្ចាស់ ជាព្រះរបស់លោកអប្រាហាំចៅហ្វាយទូលបង្គំអើយ សូមឲ្យទូលបង្គំបានជោគជ័យនៅថ្ងៃនេះ ហើយសូមបង្ហាញពីភាពស្មោះត្រង់នៃសម្ពន្ធមេត្រីចំពោះចៅហ្វាយរបស់ទូលបង្គំផង។
\v 13 មើល៍ ទូលបង្គំឈរនៅទីនេះ ក្បែរអណ្ដូងទឹក ហើយពួកស្រីៗនៅក្នុងក្រុងនេះមកចេញមកដងទឹកពីអណ្ដូងនេះ។ សូមឲ្យវាកើតឡើយយ៉ាងដូច្នេះ។
\v 14 នៅពេល ទូលបង្គំនិយាយទៅកាន់ស្រី្តណាថា៖ «សូម​នាង​ដាក់​ក្អម​ចុះ​មក​ឲ្យ​ខ្ញុំ​បាន​ផឹកផង» ហើយនាងនិយាយមកទូលបង្គំថា៖ «ចូរផឹកចុះ ហើយខ្ញុំនឹងដងទឹកឲ្យសត្វអូដ្ឋរបស់លោកផឹកដែរ» នោះសូមឲ្យនាងគឺជាម្នាក់ដែលព្រះអង្គបានចាត់ត្រៀមសម្រាប់អ្នកបម្រើព្រះអង្គឈ្មោះអ៊ីសាក។ នោះ ទូលបង្គំនឹងដឹងថា ព្រះអង្គបានបង្ហាញពីភាពស្មោះត្រង់ចំពោះសម្ពន្ធមេត្រីដល់ចៅហ្វាយរបស់ទូលបង្គំ»។
\s5
\v 15 កាលគាត់អធិស្ឋានមិនទាន់ចប់ផង មើល៍ នាង​រេបិកា​ កាន់ក្អមលីនៅលើស្មារបស់នាង។ នាងរេបេកាជាកូនស្រីរបស់លោកបេធូ‌អែល ចៅ​របស់​លោក​ស្រី​មីលកា និង​លោក​ណាឃរ ដែល​ជា​ប្អូន​របស់​លោក​អប្រា‌ហាំ។
\v 16 នាងជាក្មេងស្រីដែលមានរូបស្រស់ស្អាតណាស់ ហើយជាស្រីក្រមុំផង។ គ្មានបុរសណារស់នៅជាមួយនាងនៅឡើយ។ នាងបានចុះទៅប្រភពទឹក ហើយដងទឹកដាក់ក្អមរបស់នាង ហើយត្រឡប់មកវិញ។
\s5
\v 17 បន្ទាប់មក អ្នកបម្រើនោះបានរត់ទៅជួបនាង ហើយនិយាយថា៖​ «សូមឲ្យទឹកនៅក្នុងក្អមរបស់អ្នកឲ្យខ្ញុំផឹកបន្តិចមក»។
\v 18 នាងឆ្លើយថា៖ «លោកម្ចាស់អើយ សូមពិសាចុះ»។ ហើយនាងបានដាក់ក្អមពីលើស្មារបស់នាងយ៉ាងលឿនមកដាក់លើដៃរបស់នាង ហើយប្រគល់ឲ្យគាត់ផឹក។
\s5
\v 19 នៅពេលនាងបានឲ្យទឹកគាត់ផឹករួចហើយ នាងនិយាយថា៖ «ខ្ញុំនឹងដងទឹកឲ្យសត្វអូដ្ឋរបស់លោកផឹកដែរ រហូតទាល់តែអូដ្ឋឈប់ផឹក»។
\v 20 ដូច្នេះ នាងបានទៅជាប្រញាប់ ហើយចាក់ទឹកអស់ពីក្អមទៅក្នុងស្នូក បន្ទាប់មក នាងបានរត់ម្តងទៀតទៅឯអណ្ដូង ដើម្បីដងទឹក ហើយដងទឹកឲ្យសត្វអូដ្ឋទាំងអស់របស់គាត់ផឹក។
\s5
\v 21 បុរសនោះបានមើលនាងពីទីស្ងាត់ មើល៍ដើម្បីឲ្យដឹងថា តើ​ព្រះ‌អម្ចាស់ប្រោស​ឲ្យ​ដំណើរ​របស់​គាត់​បានជោគជ័យ​ឬ​យ៉ាង​ណា។
\v 22 បន្ទាប់ពីសត្វអូដ្ឋផឹករួចហើយ បុរសនោះបានយកមាសមកពាក់នៅនឹងច្រមុះរបស់នាងមានទម្ងន់​កន្លះសេកែល និងកងដៃមាសពីរពាក់នៅដៃរបស់នាងមានទំងន់ ដប់​សេកែល
\v 23 ហើយសួរថា៖ «តើនាងជាកូនស្រីរបស់អ្នកណា? សូមប្រាប់ខ្ញុំមើល៍ តើនៅផ្ទះឪពុករបស់នាងមានកន្លែងសម្រាប់ឲ្យយើងបានសម្រាកមួយយប់ទេ?
\s5
\v 24 នាងនិយាយទៅគាត់ថា៖​ «ខ្ញុំជាកូនស្រីរបស់​លោក​បេធូ‌អែល ជាកូនរបស់នាងមីលកា បង្កើតឲ្យលោកណាឃរ»។
\v 25 នាងក៏និយាយទៅគាត់ទៀតថា៖ «​យើង​មានទាំង​ចំបើង និង​ស្មៅ​ស្ងួត​យ៉ាង​ច្រើន​បរិបូរ ហើយ​ក៏​មាន​កន្លែង​សម្រាប់អស់​លោក​ស្នាក់នៅ​ដែរ»។
\s5
\v 26 បន្ទាប់មក បុរសនោះបានលុតជង្គង់ ហើយថ្វាយបង្គំព្រះអម្ចាស់។
\v 27 គាត់និយាយថា៖ «សូមថ្វាយព្រះពរដល់ព្រះអម្ចាស់ ជាព្រះជាម្ចាស់របស់លោកអប្រាហាំ ជាចៅហ្វាយរបស់ទូលបង្គំ ព្រះអង្គមិនបានបោះបង់ចោលសម្ពន្ធមេត្រីដ៏ស្មោះត្រង់ និងគួរឲ្យទុកចិត្ត ​ចំពោះ​លោក​ម្ចាស់​ទូលបង្គំ​ជានិច្ច។ ចំណែក​ ទូលបង្គំវិញ ព្រះអម្ចាស់បាននាំទូលបង្គំ រហូតមកដល់ផ្ទះសាច់ញាតិរបស់ចៅហ្វាយរបស់ទូលបង្គំ»។
\s5
\v 28 បន្ទាប់មក នាងក្រមុំបានរត់ ហើយទៅប្រាប់ក្រុមគ្រួសារម្តាយរបស់នាងអំពីការទាំងអស់នេះ។
\v 29 នាង​រេបិកា​មានបងប្រុសម្នាក់ ហើយគាត់ឈ្មោះថា ឡាបាន់។ លោកឡាបាន់រត់ទៅបុរសនោះ ដែលនៅខាងក្រៅតាមផ្លូវ ក្បែរប្រភពទឹក។
\v 30 នៅពេលគាត់បានឃើញក្រវិលនៅនឹងច្រមុះ ហើយកងដៃនៅលើកដៃប្អូនស្រីរបស់គាត់ ហើយនៅពេលគាត់បានឮពាក្យរបស់នាងរេបេកាប្អូនស្រីរបស់លោកថា៖ «គឺបុរសនេះហើយដែលនិយាយមកកាន់ខ្ញុំ»។ គាត់បានទៅជួបបុរសនោះ ហើយមើល៍ គាត់បានឈរនៅក្បែរអូដ្ឋនៅជិតអណ្តូង។
\s5
\v 31 បន្ទាប់មក លោកឡាបាន់និយាយថា៖ «សូមអញ្ចើញចូលមក ឱ​អ្នក​ដែល​ប្រកប​ដោយ​ព្រះ‌ពរ​នៃ​ព្រះ‌អម្ចាស់អើយ ហេតុអ្វីបានជាឈរនៅខាងក្រៅដូច្នេះ? ខ្ញុំបានត្រៀមផ្ទះ និងកន្លែងសម្រាប់អូដ្ឋរួចហើយ»។
\v 32 ដូច្នេះ បុរសនោះក៏ចូលទៅផ្ទះ ហើយគាត់បានដោះយកឥវ៉ានចេញពីអូដ្ឋ។ ហើយបានឲ្យចំបើង និងស្មៅទៅអូដ្ឋស៊ី ហើយយកទឹកមកលាងជើងគាត់ និងលាងជើងប្រុសៗដែលមកជាមួយគាត់។
\s5
\v 33 ពួកគេបានរៀបចំអាហារដាក់នៅចំពោះមុខគាត់ដើម្បីឲ្យពួកគាត់ហូប ប៉ុន្តែ គាត់និយាយថា៖ «ខ្ញុំនឹងមិនហូបទេ ទាល់តែខ្ញុំបាននិយាយអ្វីដែលខ្ញុំត្រូវនិយាយសិន»។
\v 34 ដូច្នេះ លោកឡាបាន់និយាយថា៖ «សូមនិយាយមកចុះ»។ គាត់និយាយថា៖ «ខ្ញុំជាអ្នកបម្រើរបស់លោកអប្រាហាំ។
\v 35 ព្រះអម្ចាស់បានប្រទានពរដល់ចៅហ្វាយរបស់ខ្ញុំយ៉ាងខ្លាំង ហើយគាត់បានក្លាយជាអ្នកមាន។ គាត់បានប្រគល់ហ្វូងចៀម និងហ្វូងគោ ប្រាក់ និងមាស អ្នកបម្រើប្រុស និងអ្នកបម្រើស្រី ព្រមទាំងសត្វអូដ្ឋ​ និងសត្វលាផង។
\s5
\v 36 លោកស្រីសារ៉ា ជាភរិយាចៅហ្វាយរបស់ខ្ញុំ បានបង្កើតកូនប្រុសមួយជូនចៅហ្វាយរបស់ខ្ញុំ នៅពេលនាងមានអាយុចាស់ណាស់ហើយ ចៅហ្វាយរបស់ខ្ញុំបានប្រគល់អ្វីៗទាំងអស់ដែលគាត់មានឲ្យទៅគាត់។
\v 37 ចៅហ្វាយរបស់ខ្ញុំបានឲ្យខ្ញុំស្បថជាមួយគាត់ ដោយនិយាយថា៖ «អ្នកមិនត្រូវយកភរិយាឲ្យកូនប្រុសខ្ញុំ ពីពួកកូនស្រីរបស់ជនជាតិកាណាន គឺនៅក្នុងទឹកដីដែលខ្ញុំរស់នៅ។
\v 38 ផ្ទុយទៅវិញ អ្នកត្រូវទៅរកក្រុមគ្រួសារឪពុករបស់ខ្ញុំ ហើយទៅរកសាច់ញាតិរបស់ខ្ញុំ ព្រមទាំងរកភរិយាឲ្យកូនប្រុសរបស់ខ្ញុំពីទីនោះ»។
\s5
\v 39 ខ្ញុំបាននិយាយទៅចៅហ្វាយរបស់ខ្ញុំថា៖​ «ប្រហែលជាស្រី្តនោះមិនមកតាមខ្ញុំទេ»។
\v 40 ប៉ុន្តែ គាត់បានប្រាប់ខ្ញុំថា៖ «ព្រះអម្ចាស់នឹងយាងទៅមុនខ្ញុំ ព្រះអង្គនឹងចាត់ទេវតារបស់ព្រះអង្គទៅជាមួយខ្ញុំ ហើយព្រះអង្គនឹងធ្វើឲ្យដំណើររបស់ខ្ញុំបានជោគជ័យ ដើម្បីឲ្យអ្នកអាចរកភរិយាសម្រាប់កូនប្រុសខ្ញុំពីចំណោមសាច់ញាតិរបស់ខ្ញុំ និងពីវង្សត្រកូលក្រុមគ្រួសាររបស់ខ្ញុំ។
\v 41 ប៉ុន្តែ អ្នកនឹងរួចផុតពីសម្បថរបស់ខ្ញុំ ប្រសិនបើ អ្នកបានទៅដល់សាច់ញាតិរបស់ខ្ញុំហើយ ហើយពួកគេមិនប្រគល់នាងឲ្យមកអ្នក។ នោះអ្នកនឹងរួចផុតពីសម្បថរបស់ខ្ញុំហើយ»។
\s5
\v 42 នៅថ្ងៃនេះ ខ្ញុំបានធ្វើដំណើរមកដល់ប្រភពទឹក ហើយខ្ញុំអធិស្ឋានថា៖ «ឱព្រះអម្ចាស់ ជាព្រះជាម្ចាស់របស់លោកអប្រាហាំចៅហ្វាយរបស់ទូលបង្គំអើយ សូមមេត្តា ប្រសិនបើ ព្រះអង្គប្រាកដជាចង់ឲ្យដំណើររបស់ទូលបង្គំបានជោគជ័យមែន
\v 43 ទូលបង្គំនៅទីនេះហើយ កំពុងឈរនៅក្បែរអណ្តូងទឹក សូមឲ្យក្មេងស្រី ដែលបានមកដងទឹក គឺជាកូនស្រី ដែលទូលបង្គំនិយាយទៅកាន់នាងថា៖ «សូមឲ្យទឹកពីក្អមរបស់នាងឲ្យខ្ញុំផឹកបន្តិចមក»។
\v 44 ហើយក្មេងស្រីណាដែលនិយាយមកទូលបង្គំថា៖ «សូមអញ្ជើញពិសាចុះ ហើយខ្ញុំនឹងទៅដងទឹកឲ្យអូដ្ឋរបស់លោកផឹកដែរនោះ សូមឲ្យក្មេងស្រីម្នាក់នោះ ជាអ្នកដែលព្រះអម្ចាស់ បានជ្រើសរើសសម្រាប់កូនប្រុសចៅហ្វាយរបស់ទូលបង្គំ»។
\s5
\v 45 ខ្ញុំអធិស្ឋាននៅក្នុងចិត្តរបស់ខ្ញុំមិនទាន់ចប់ផង មើល៍ នាងរេបិកាបានចេញមក​ជាមួយនឹងក្អមនៅលើស្មារបស់នាង ហើយនាងបានចុះទៅប្រភពទឹក ព្រមទាំងដងទឹកនោះ។ ដូច្នេះ ខ្ញុំបាននិយាយទៅនាងថា៖ «សូមឲ្យទឹកខ្ញុំផឹកបន្តិចមក»។
\v 46 នាងឆ្លើយយ៉ាងលឿនថា ហើយបានដាក់ក្អមពីលើស្មានាង ហើយនិយាយថា៖ «សូមអញ្ជើញពិសាចុះ ហើយខ្ញុំនឹងឲ្យអូដ្ឋរបស់លោកផឹកដែរ»។ ដូច្នេះ ខ្ញុំក៏ផឹក ​ហើយនាងបានដងទឹកឲ្យអូដ្ឋខ្ញុំផឹកដែរ។
\s5
\v 47 ខ្ញុំបានសួរនាង ហើយនិយាយថា៖ «តើអ្នកជាកូនរបស់នរណា?» នាងឆ្លើយថា៖ «កូនស្រីរបស់លោក​បេធូ‌អែល ជា​កូនរបស់លោក​​ណាឃរ និង​នាង​មីលកា»។ បន្ទាប់មក ខ្ញុំបានបំពាក់ក្រវិលនៅនឹងច្រមុះរបស់នាង ហើយបំពាក់កងដៃនៅនឹងដៃរបស់នាង។
\v 48 បន្ទាប់មក ខ្ញុំបានក្រាបចុះ ហើយថ្វាយបង្គំព្រះអម្ចាស់ ហើយថ្វាយព្រះពរដល់ព្រះអម្ចាស់ ជាព្រះជាម្ចាស់របស់លោកអប្រាហាំចៅហ្វាយរបស់ខ្ញុំ ដែលបាននាំខ្ញុំឲ្យដើរតាមផ្លូវត្រូវ ដើម្បីស្វែងរកកូនស្រីសាច់ញាតិចៅហ្វាយរបស់ខ្ញុំឲ្យទៅកូនប្រុសរបស់គាត់។
\s5
\v 49 ឥឡូវនេះ ប្រសិនបើ លោកបានរៀបចំ ដើម្បីប្រព្រឹត្ត​ដល់ក្រុមគ្រួសារចៅហ្វាយរបស់ខ្ញុំនូវភក្តីភាព និង ទឹក​ចិត្ត​ស្មោះ‌ត្រង់​ចំពោះ​ចៅ‌ហ្វាយ​ខ្ញុំ នោះ​សូមប្រាប់ខ្ញុំ​មក​ចុះ។ ប៉ុន្តែ ប្រសិនបើ មិនព្រមទេ នោះ​ខ្ញុំ​អាចនឹងងាក​ទៅ​ខាង​ស្ដាំ ឬ​ខាង​ឆ្វេង​ទៀត»។
\s5
\v 50 បន្ទាប់មក លោកឡាបាន់ និងលោកបេធូ‌អែលបានឆ្លើយ ហើយនិយាយថា៖ «អ្វីដែលមកព្រះអម្ចាស់ យើងមិនអាច​និយាយ​ទៅ​កាន់​អ្នក​ថា​អាក្រក់ ឬ​ល្អ​បាន​ឡើយ។
\v 51 មើល៍ នាងរេបិកានៅចំពោះអ្នកហើយ។ ចូរយកនាង ហើយចេញទៅ ដូច្នេះ នាងអាចធ្វើជាភរិយាកូនប្រុសចៅហ្វាយរបស់លោកហើយ ដូចព្រះអម្ចាស់មានបន្ទូល»។
\s5
\v 52 នៅពេលអ្នកបម្រើរបស់លោកអប្រាហាំបានឮពាក្យរបស់ពួកគេហើយ គាត់លុតជង្គង់ហើយក្រាបចុះដល់ដីចំពោះព្រះអម្ចាស់។
\v 53 អ្នកបម្រើនោះបានយក​គ្រឿង​អលង្ការ ជា​ប្រាក់ ជា​មាស ព្រម​ទាំង​សម្លៀក‌បំពាក់​ចេញ​មក​ ហើយជូន​នាង​រេបិកា។ ហើយ​គាត់ក៏ជូនអំណោយ​ដ៏​មាន​តម្លៃ​ផ្សេងៗ​ទៀត ទៅ​បង​ប្រុស និងទៅ​ម្ដាយ​របស់​នាង​ដែរ។
\s5
\v 54 បន្ទាប់មក គាត់និងពួកប្រុសៗដែលនៅជាមួយគាត់បានហូបបាយទឹក។ ពួកគេស្នាក់នៅទីនោះមួយយប់ ហើយនៅពេលពួកគេក្រោកឡើងតាំងពីព្រលឹម គាត់និយាយថា៖ «ខ្ញុំសូមលាត្រឡប់ទៅចៅហ្វាយរបស់ខ្ញុំវិញហើយ»។
\v 55 បងប្រុស និងម្តាយរបស់នាងនិយាយថា៖ «សូមឲ្យនាងនៅជាមួយយើងបន្តិចទៀតសិនចុះ យ៉ាងហោចណាស់ដប់ថ្ងៃ។ បន្ទាប់មក នាងអាចទៅបានហើយ»។
\s5
\v 56 ប៉ុន្តែ គាត់និយាយទៅពួកគេថា៖ «កុំឃាត់ខ្ញុំឡើយ ដ្បិតព្រះអម្ចាស់បានធ្វើឲ្យដំណើរបស់ខ្ញុំជោគជ័យ។
\v 57 ពួកគេនិយាយថា៖ «យើងនឹងហៅនាង ហើយសួរនាង»។
\v 58 ពួកគេក៏ហៅនាងរេបិកាមក ហើយសួរនាងថា៖ «តើនាងព្រមទៅជាមួយបុរសនេះទេ?» នាងឆ្លើយថា៖ «ខ្ញុំព្រម»។
\s5
\v 59 ដូច្នេះ ពួកគេក៏ជូនដំណើរនាងរេបិកាប្អូនស្រីរបស់ពួកគេ ជាមួយនឹងអ្នកបម្រើស្រីរបស់នាង ដើម្បីធ្វើដំណើរជាមួយអ្នកបម្រើរបស់លោកអប្រាហាំ និងពួកដែលមកជាមួយគាត់។
\v 60 ពួកគេឲ្យពរដល់នាងរេបិកា ហើយនិយាយទៅនាងថា៖ «ប្អូនស្រីរបស់បងអើយ សូមឲ្យប្អូនជាម្តាយនៃមនុស្សរាប់ពាន់រាប់ម៉ឺន ហើយសូមឲ្យពូជពង្សរបស់ប្អូនគ្រប់គ្រងទ្វាររបស់ពួកអ្នកដែលស្អប់ពួកគេ»។
\s5
\v 61 បន្ទាប់មក នាងរេបិកាបានក្រោកឡើង ហើយនាង និងអ្នកបម្រើស្រីរបស់នាងឡើងជិះអូដ្ឋ ហើយទៅតាមអ្នកបម្រើនោះ។ អ្នកបម្រើនោះបានយកនាងរេបិកា ហើយចេញដំណើរទៅ។
\v 62 លោកអ៊ីសាកកំពុងតែរស់នៅក្នុងក្រុង ណេកិប ហើយទើបតែត្រឡប់មកពី​អណ្ដូង​ទឹក​ឡាហាយរយ។
\s5
\v 63 លោកអ៊ីសាកបានចេញក្រៅ ដើម្បីជញ្ជឹងគិតនៅឯវាលនាពេលល្ងាច។ នៅពេលគាត់ងើយមុខឡើង ហើយឃើញ មើល៍ ហ្វូងអូដ្ឋកំពុងតែមក។
\v 64 នាងរេបិកាបានមើល ហើយពេលនាងឃើញលោកអ៊ីសាក នាងបានលោតចុះពីអូដ្ឋ។
\v 65 នាងសួរទៅកាន់អ្នកបម្រើថា៖ «តើបុរសដែលកំពុងដើរនៅឯវាលមកជួបយើងនោះជានរណា?» អ្នកបម្រើឆ្លើយថា៖ «គាត់គឺជាចៅហ្វាយរបស់ខ្ញុំ»។ ដូច្នេះ នាងក៏យកស្បៃរបស់នាងមក ហើយគ្របមុខនាង។
\s5
\v 66 អ្នកបម្រើបានរៀបរាប់ប្រាប់លោកអ៊ីសាកគ្រប់រឿងរ៉ាវទាំងអស់ដែលគាត់បានធ្វើ។
\v 67 បន្ទាប់មក លោកអ៊ីសាកបាននាំនាងរេបិកាចូលទៅនាងសារ៉ាជាម្តាយរបស់គាត់នៅក្នុងត្រសាល ហើយនាងបានក្លាយជាភរិយារបស់លោក ហើយលោកបានស្រឡាញ់នាង។ ដូច្នេះ លោកអ៊ីសាកបានទទួលការកម្សាន្តចិត្ត បន្ទាប់ពីម្តាយរបស់គាត់ស្លាប់ទៅ។
\s5
\c 25
\cl ជំពូក ២៥
\p
\v 1 លោកអប្រាហាំបានយកភរិយាមួយទៀត នាងឈ្មោះថា ​កិទូរ៉ា។
\v 2 នាងបង្កើតបាន​សីមរ៉ាន យ៉ុកសាន មីដាន ម៉ាឌាន អ៊ីសបាក់ និង​ស៊ូអា។ លោកយ៉ុកសាន​បង្កើត​បាន​សេបា និង​ដេដាន់។
\v 3 ពូជពង្ស​របស់​ដេ​ដាន់ គឺ​ជនជាតិ​អាស‌ស៊ើរ ជនជាតិលេទូស និង​ជនជាតិ​លេវមី។ ហើយពូជពង្ស​របស់​ម៉ាឌាន គឺ​អេផា អេភើរ ហេណុក អ័ប៊ីដា និង​អែលដ្អា។
\v 4 អ្នកទាំងអស់នេះ គឺជាពូជពង្សរបស់នាងកិទូរ៉ា។
\s5
\v 5 លោកអប្រាហាំបានប្រគល់អ្វីៗទាំងអស់ដែលគាត់មានឲ្យទៅលោកអ៊ីសាក។
\v 6 ប៉ុន្តែ នៅក្នុងពេលដែលគាត់រស់នៅ គាត់បានឲ្យអំណោយផ្សេងៗទៅកូនប្រុសៗរបស់គាត់ជាមួយភរិយាទីពីររបស់គាត់ ហើយចាត់ទៅពួកគេទៅទឹកដីភាគខាងកើត ឆ្ងាយពីលោកអ៊ីសាក កូនប្រុសរបស់គាត់។
\s5
\v 7 ទាំងនេះគឺជាចំនួនថ្ងៃនៃអាយុរបស់លោកអប្រាហាំដែលគាត់រស់នៅបាន ១៧៥ ឆ្នាំ។
\v 8 លោកអប្រាហាំបានផុតដង្ហើមហើយស្លាប់នៅក្នុងអាយុដ៏វែង ហើយប្រកប​ដោយ​សុភមង្គល មាន​អាយុ​យឺន‌យូរ​​មក លោក​បាន​ទៅ​ជួប‌ជុំ​នឹង​បុព្វបុរស​របស់​លោកវិញ។
\s5
\v 9 លោកអ៊ីសាក និងលោកអ៊ីស្មាអែល បានបញ្ចុុះសពគាត់នៅក្នុងរូងភ្នំ​ម៉ាកពេ‌ឡា នៅ​ក្នុង​ចម្ការ​របស់​លោក​អេប្រូន កូន​របស់​លោក​សូហារ​ជន‌ជាតិ​ហេត ដែល​ស្ថិត​នៅជិត​ម៉ាម‌រេ។
\v 10 ចម្ការនេះហើយ​ដែល​លោក​អប្រាហាំ​បាន​ទិញ​ពី​ជន‌ជាតិ​ហេត​មក។ សពរបស់​លោក​អប្រាហាំត្រូវបានបញ្ចុះនៅ​ទី​នោះជាមួយនិងនាង​ស្រី​សារ៉ា​ជាភរិយារបស់គាត់។
\v 11 បន្ទាប់ពី​លោក​អប្រាហាំ​បាន​ស្លាប់​ទៅ ព្រះ‌ជាម្ចាស់​បាន​ប្រទាន​ពរ​ឲ្យ​អ៊ីសាក កូន​ប្រុស​របស់​គាត់ ដែល​រស់​នៅ​ក្បែរ​បៀរឡាហាយរយ។
\s5
\v 12 អ្នកទាំងនេះគឺជាពូជពង្សរបស់​លោក​អ៊ីស្មា‌អែល កូនប្រុស​របស់​លោក​អប្រាហាំ ដែលជា​កូន​របស់​នាង​ហាការ អ្នក​បម្រើ​របស់​នាង​សារ៉ា បង្កើត​ឲ្យ​លោក​អប្រាហាំ។
\s5
\v 13 ទាំងនេះគឺជាឈ្មោះកូនប្រុសៗរបស់លោកអ៊ីស្មាអែល ទៅតាមកំណើតរបស់ពួកគេ នេបា‌យ៉ូត គឺជា​កូន​ច្បងរបស់លោកអ៊ីស្មាអែល កេដារ អ័ឌ‌បែល មីប‌សាម
\v 14 មីសម៉ា ឌូម៉ា ម៉ាសា
\v 15 ហាដាឌ ថេម៉ា យេធើរ ណា‌ភីស និង​កេដ‌ម៉ា។
\v 16 អ្នកទាំង​នេះហើយគឺជាកូនប្រុសៗរបស់លោកអ៊ីស្មាអែល អ្នកទាំងនេះហើយដែលមានឈ្មោះតាម​ភូមិ និងតាម​ជំរំ​របស់ពួកគេរៀងៗខ្លួន គឺ​ជា​មេ​ដប់ពីរ​នាក់ តាម​កុល‌សម្ព័ន្ធ​របស់ពួក​គេ។
\s5
\v 17 ទាំងនេះគឺជាចំនួនអាយុនៃជីវិតរបស់លោកអ៊ីស្មាអែល ១៣៧ឆ្នាំ គាត់បានផុតដង្ហើម ហើយស្លាប់ទៅ រួចបានទៅជួបជុំជាមួយបុព្ធបុរសរបស់គាត់វិញ។
\v 18 ពួកគេរស់​នៅជិតអេស៊ីប រហូត​ដល់​ស្រុក​ស៊ើរ។ ពួកគេរស់នៅ​មិន​សូវ​ត្រូវ​គ្នា​ជា​មួយ​បងប្អូន​របស់​ខ្លួន​ទេ។
\s5
\v 19 ទាំងនេះគឺជារឿងរ៉ាវទាក់ទងនឹងលោកអ៊ីសាក កូនប្រុសរបស់លោកអប្រាហាំ លោកអប្រាហាំជាឪពុករបស់អ៊ីសាក។
\v 20 លោកអ៊ីសាកមានអាយុសែសិបឆ្នាំ នៅពេលគាត់យកនាងរេបិកាជាភរិយា កូនស្រីរបស់លោកបេធូ‌អែលជា​ជន‌ជាតិ​អើរ៉ាម នៅ​ក្នុងទឹកដីប៉ា‌ដាន់‌អើ‌រ៉ាម និង​ត្រូវ​ជា​ប្អូន​ស្រី​របស់​លោក​ឡាបាន់ ជន‌ជាតិ​អើរ៉ាម។
\s5
\v 21 លោកអ៊ីសាកបានអធិស្ឋានទៅព្រះជាម្ចាស់សម្រាប់ភរិយារបស់គាត់ ព្រោះនាងគ្មានកូនសោះ ហើយព្រះអម្ចាស់បានឆ្លើយតបសេចក្តីអធិស្ឋានរបស់គាត់ ហើយនាងរេបិកាភរិយារបស់គាត់ក៏មានផ្ទៃពោះ។
\v 22 កូនដែលនៅក្នុងផ្ទៃចេះតែធាក់នៅក្នុងពោះនាងខ្លាំងពេក ហើយនិយាយថា៖ «ហេតុអ្វីបានជាការនេះកើតឡើងចំពោះខ្ញុំ?» នាងបានទៅទូលសួរព្រះអម្ចាស់ពីរឿងនេះ។
\s5
\v 23 ព្រះអម្ចាស់មានបន្ទូលមកនាងថា៖ «ប្រជាជាតិពីរនៅក្នុងផ្ទៃនាង ហើយមនុស្សពីរអ្នកនឹងបែកបាក់គ្នានៅក្នុងអ្នក។ មនុស្សម្នាក់ខ្លាំងជាងម្នាក់ទៀត ហើយកូនច្បងនិងបម្រើកូនប្អូន»។
\s5
\v 24 ដល់ពេលដែលនាងសម្រាលកូន មើល៍ មានកូនភ្លោះនៅក្នុងផ្ទៃរបស់នាង។
\v 25 កូនទីមួយបានកើតមកមានពណ៌ក្រហម ហើយមានរោមដូចជារោមសត្វ។
\v 26 បន្ទាប់មកទៀត ប្អូនប្រុសរបស់គាត់បានកើតមកដែរ។ ដៃរបស់គាត់បានកាន់កែងជើងរបស់អេសាវ។ គេហៅគាត់ថា យ៉ាកុប។ លោកអ៊ីសាកមានអាយុហុកសិបឆ្នាំ នៅពេលភរិយាររបស់គាត់បង្កើតពួកគេ។
\s5
\v 27 កូនប្រុសបានធំឡើង ហើយ អេសាវ​បានក្លាយទៅ​ជា​អ្នក​ប្រមាញ់​ដ៏​ស្ទាត់​ជំនាញ ជាអ្នកចម្ការ ប៉ុន្តែ លោកយ៉ាកុបវិញជាមនុស្សស្ងៀមស្ងាត់ ចូលចិត្តចំណាយពេលនៅក្នុងត្រសាល។
\v 28 លោកអ៊ីសាកស្រឡាញ់អេសាវ ព្រោះគាត់បានហូបសត្វដែលគាត់រកបាន ប៉ុន្តែ នាងរេបិកាវិញស្រឡាញ់យ៉ាកុប។
\s5
\v 29 លោកយ៉ាកុបបានស្លសម្ល។ លោកអេសាវបានមកដល់ពីវាលវិញ ហើយគាត់ខ្សោយដោយព្រោះឃ្លានខ្លាំង។
\v 30 លោកអេសាវនិយាយទៅយ៉ាកុបថា៖ «សូមឲ្យបងហូបសម្លក្រហមផង។ បងអស់កម្លាំងណាស់»។ ហេតុដូច្នេះហើយ បានជាគេហៅគាត់ថា អេដុម។
\s5
\v 31 លោកយ៉ាកុបនិយាយថា៖ «សូមលក់សិទ្ធិកូនច្បងរបស់អ្នកឲ្យខ្ញុំសិនមក»។
\v 32 លោកអេសាវឆ្លើយថា៖ «បងជិតស្លាប់ហើយ។ តើសិទ្ធិកូនច្បងមានអ្វីល្អសម្រាប់បង?»
\v 33 លោកយ៉ាកុបឆ្លើយថា៖ «សូមស្បថឲ្យខ្ញុំសិនមក» លោកអេសាវក៏ស្បថ សម្បថ ក្នុងរបៀបដែលគាត់លក់សិទ្ធិកូនច្បងឲ្យទៅលោកយ៉ាកុប។
\v 34 លោកយ៉ាកុបបានឲ្យនំប៉័ងទៅលោកអេសាវ និងសម្លសណ្តែកក្រហម។ គាត់បានហូបរួចរាល់ហើយក៏ចេញទៅ។ លោកអេសាវបានមើលងាយសិទ្ធិកូនច្បងរបស់គាត់បែបនេះឯង។
\s5
\c 26
\cl ជំពូក ២៦
\p
\v 1 នៅគ្រានោះ មាន​ទុរ្ភិក្សកើតឡើងនៅក្នុងទឹកដី ជាគ្រោះអត់ឃ្លានមួយទៀត​ដែលធ្លាប់បានកើតឡើងនៅក្នុងសម័យលោកអប្រាហាំ។ លោកអ៊ីសាកបានទៅរកព្រះបាទ​ព្រះ‌បាទ​អប៊ីម៉ា‌ឡិច ជា​ស្ដេច​នៃ​ជន‌ជាតិ​ភីលីស្ទីននៅឯក្រុង​កេរ៉ា។
\s5
\v 2 ព្រះអម្ចាស់បានយាងមកជួបគាត់ ហើយមានបន្ទូលថា៖ «កុំទៅអេស៊ីបឡើយ ចូររស់នៅក្នុងទឹកដីដែលយើងបានប្រាប់អ្នកឲ្យរស់នៅចុះ។
\v 3 ចូរស្នាក់នៅក្នុងទឹកដីនេះ ហើយយើងនឹងនៅជាមួយអ្នក និងឲ្យពរដល់អ្នក ដើម្បីយើងបានប្រគល់ទឹកដីទាំងអស់នេះដល់អ្នក និងពូជពង្សរបស់អ្នកហើយយើងនឹងធ្វើឲ្យសម្បថដែលយើងបានស្បថជាមួយអប្រាហាំឪពុករបស់អ្នកបានសម្រេច។
\s5
\v 4 យើងនឹងធ្វើឲ្យពូជពង្សរបស់អ្នកមានចំនួនច្រើនឡើង ដូចជាផ្កាយនៅលើមេឃ ហើយនឹងឲ្យទឹកដីទាំងអស់នេះដល់ពូជពង្សរបស់អ្នក។ តាមរយៈពូជពង្សរបស់អ្នក ប្រជាជាតិទាំងអស់នៅផែនដីទាំងមូលនឹងបានពរ។
\v 5 យើងនឹងធ្វើការនេះ ដោយសារអប្រាហាំបានស្តាប់បង្គាប់តាមពាក្យ និងបានប្រព្រឹត្តសេចក្តីបង្គាប់ តាមបញ្ញត្ដិ តាមច្បាប់ និងតាមក្រឹត្យវិន័យរបស់យើង»។
\s5
\v 6 ដូច្នេះ លោកអ៊ីសាកក៏តាំងលំនៅនៅក្នុងក្រុង​កេរ៉ា​។
\v 7 នៅពេលបុរសនៅក្នុងក្រុងនោះសួរគាត់ពីភរិយារបស់គាត់ គាត់ប្រាប់ថា៖ «នាងគឺជាប្អូនស្រីរបស់ខ្ញុំ»។ គាត់ខ្លាចក្នុងការនិយាយថា៖ «នាងជាភរិយារបស់ខ្ញុំ» ព្រោះគាត់គិតថា៖​ «ពួកប្រុសៗនៅទីនេះ នឹងសម្លាប់ខ្ញុំ ដើម្បីយកនាងរេបិកា ដោយសារនាងស្រស់ស្អាតណាស់»។
\v 8 បន្ទាប់ពី លោកអ៊ីសាកនៅទីបានយូរបន្តិចមក ព្រះ‌បាទ​អប៊ីម៉ា‌ឡិច​ជា​ស្ដេច​របស់​ជន‌ជាតិ​ភីលីស្ទីន បានមើលតាមបង្អួច។ ស្តេចឃើញ មើល៍ លោកអ៊ីសាកកំពុងប្រឡែងនាងរេបិកា ភរិយារបស់គាត់។
\s5
\v 9 ព្រះ‌បាទ​អប៊ីម៉ា‌ឡិច​បានកោះហៅលោកអ៊ីសាកទៅគាល់ស្តេច ហើយមានរាជឱង្ការថា៖ «មើល៍ នាងគឺជាភរិយារបស់លោកមែន។ ហេតុអ្វីបានជាលោកនិយាយថា៖ «នាងគឺជាប្អូនស្រីរបស់ខ្ញុំដូច្នេះ?» លោកអ៊ីសាកទូលទៅស្តេចថា៖ «ដោយសារទូលបង្គំគិតថា នឹងមាននរណាម្នាក់សម្លាប់ទូលបង្គំ ដើម្បីយកនាង»។
\v 10 ព្រះ‌បាទ​អប៊ីម៉ា‌ឡិចមានរាជឱង្ការថា៖ «ហេតុអ្វីបានជាលោកធ្វើដូច្នេះចំពោះយើង? ប្រសិនបើ រាស្រ្តរបស់យើងងាយនឹងគេងជាមួយភរិយារបស់លោក ហើយលោកនឹងនាំទុក្ខទោសដល់យើង»។
\v 11 ដូច្នេះ ព្រះ‌បាទ​អប៊ីម៉ា‌ឡិចបានហាមបុរសទាំងអស់ ដោយមានរាជឱង្ការថា៖ «អស់អ្នកណាដែលប៉ះពាល់បុរសនេះ ឬភរិយារបស់គាត់ នឹងត្រូវសម្លាប់»។
\s5
\v 12 លោកអ៊ីសាកបានសាប​ព្រោះ​ស្រូវ​នៅ​ស្រុក​នោះ ហើយបានច្រូតកាត់នៅក្នុងឆ្នាំនោះដដែល មួយជាមួយរយ ពីព្រោះព្រះអម្ចាស់បានប្រទានពរដល់គាត់។
\v 13 គាត់បានក្លាយជាអ្នកមាន ហើយ​កាន់​តែ​ច្រើន​ឡើង ហើយចម្រើនឡើង រហូត​ក្លាយជា​អ្នក​មាន​ស្តុក‌ស្តម្ភ។
\v 14 គាត់មានចៀម និងហ្វូងសត្វ ព្រមទាំងអ្នកបម្រើជាច្រើន។ ជនជាតិភីលីស្ទីនបានច្រណែននឹងគាត់។
\s5
\v 15 ឥឡូវនេះ អណ្តូងទាំងអស់ដែលអ្នកបម្រើឪពុករបស់គាត់បានជីកនៅសម័យលោកអប្រាហាំ ឪពុករបស់គាត់ ជនជាតិភីលីស្ទីនបានបញ្ឍប់ពួកគេលែងឲ្យប្រើ ដោយចាក់ដីបំពេញ។
\v 16 ព្រះបាទអប៊ីម៉ាឡេកមានរាជឱង្ការទៅកាន់លោកអ៊ីសាកថា៖ «ចូរចេញពីយើងទៅ ដ្បិត លោកមានអំណាចជាងយើងទៅទៀត»។
\v 17 ដូច្នេះ លោកអ៊ីសាកក៏ចាកចេញពីទឹកដីនោះ ហើយទៅតាំងទីលំនៅតាមជ្រលងភ្នំកេរ៉ា ហើយរស់នៅទីនោះវិញ។
\s5
\v 18 លោកអ៊ីសាកបានស្តារអណ្តូង ដែលពួកគេបានជីកនៅសម័យលោកអប្រាហាំ ឪពុករបស់គាត់។ ជនជាតិភីលីស្ទីនបានបញ្ឍប់លែងឲ្យពួកគេប្រើ បន្ទាប់ពីលោកអប្រាហាំបានស្លាប់។ លោកអ៊ីសាកបានហៅអណ្តូងទាំងនោះតាមឈ្មោះដែលឪពុករបស់គាត់បានដាក់ដែរ។
\s5
\v 19 នៅពេលអ្នកបម្រើរបស់លោកអ៊ីសាកជីកអណ្តូងនៅតាមជ្រលងភ្នំ ពួកគេបានរកឃើញប្រភពទឹកនៅទីនោះ។
\v 20 ពួកអ្នកគង្វាលសត្វនៅក្រុងកេរ៉ាឈ្លោះប្រកែកគ្នាជាមួយពួកអ្នកគង្វាលរបស់លោកអ៊ីសាក ហើយនិយាយថា៖ «ទឹកនេះជារបស់យើង»។ ដូច្នេះ លោកអ៊ីសាកបានហៅអណ្តូងនោះថា អេសេក ព្រោះ​គេ​បាន​ឈ្លោះប្រកែក​ជា​មួយ​នឹង​គាត់។
\s5
\v 21 បន្ទាប់មក ពួកគេបានជីកអណ្ដូងផ្សេងទៀត ហើយពួកគេក៏មានការឈ្លោះប្រកែកនៅទីនោះដែរ ដូច្នេះ គាត់បានដាក់ឈ្មោះអណ្ដូងនោះថា ស៊ីត‌ណា។
\v 22 គាត់បានចាកចេញពីទីនោះ ហើយបានទៅជីកនៅកន្លែងមួយទៀត ប៉ុន្តែ ពួកគេមិនបានរករឿងនៅទីនោះទេ។ ដូច្នេះ គាត់បានដាក់ឈ្មោះអណ្ដូងនោះថា រេហូ‌បូត ដ្បិត​ គាត់និយាយថា៖ «ឥឡូវ​នេះ ព្រះ‌អម្ចាស់​បើក​​ផ្លូវ​ឲ្យ​យើងហើយ យើង​នឹង​បាន​ចម្រុង‌ចម្រើន​ក្នុង​ទឹកដីនេះ»។
\s5
\v 23 បន្ទាប់មក លោកអ៊ីសាកបានចេញពីទីនោះ ឡើងទៅបៀរសេបា។
\v 24 ព្រះអម្ចាស់បានយាងមកជួបគាត់នៅយប់នោះ ហើយមានបន្ទូលថា៖ «យើងជាព្រះជាម្ចាស់របស់លោកអប្រាហាំ ឪពុករបស់អ្នក។ កុំភ័យខ្លាចឡើយ ដ្បិត យើងនឹងនៅជាមួយអ្នក ហើយនិងឲ្យពរដល់អ្នក ព្រមទាំងធ្វើឲ្យពូជពង្សរបស់អ្នកបានចម្រើនឡើង ដោយយល់ដល់លោកអប្រាហាំជាអ្នកបម្រើរបស់យើង។
\v 25 លោកអ៊ីសាកបានសង់អាសនៈមួយនៅទីនោះ ហើយបានអំនាវរកព្រះនាមរបស់ព្រះអម្ចាស់។ គាត់បានសង់ត្រសាល ហើយអ្នកបម្រើរបស់គាត់បានជីកអណ្តូងមួយនៅទីនោះ។
\s5
\v 26 បន្ទាប់មក ព្រះ‌បាទ​អប៊ីម៉ា‌ឡិច​បាន​ចេញពីក្រុងកេរ៉ាទៅរកគាត់ ជាមួយ​លោក​អហ៊ូ‌សាត​ ជា​មិត្តសម្លាញ់របស់​ស្ដេច និង​លោក​ភីកុល ជា​មេ‌ទ័ព​របស់​ស្ដេច​​ទៅជា​មួយ​ផង។
\v 27 លោកអ៊ីសាកនិយាយទៅពួកគេថា៖ «ហេតុអ្វីបានជាអស់លោកមករកខ្ញុំ ក្រែងអស់លោកស្អប់ខ្ញុំ ហើយបណ្តេញខ្ញុំពីអស់លោកមែនទេ?»
\s5
\v 28 បន្ទាប់មក ពួកគេនិយាយថា៖ «យើងបានឃើញយ៉ាងច្បាស់ថា ព្រះអម្ចាស់គង់ជាមួយអ្នក។ ដូច្នេះ យើងសម្រេចចិត្តថា គួរតែមានសម្បថរវាងយើងទាំងពីរនាក់ ពិតមែនហើយ គឺរវាងយើង និងអ្នក។
\v 29 ដូច្នេះ ចូរយើងចងសម្ពន្ធមេត្រីជាមួយអ្នក ថាអ្នកនឹងធ្វើទុក្ខដល់យើងទេ ដូចដែលយើងមិនបានធ្វើទុក្ខដល់អ្នក ហើយដូចយើងបានប្រព្រឹត្តល្អជាមួយអ្នក ព្រមទាំងបានឲ្យអ្នកចេញទៅដោយសន្តិភាពផងដែរ។
\s5
\v 30 ដូច្នេះ លោកអ៊ីសាកបានជប់លៀងឲ្យពួកគេ ហើយពួកគេបានទទួលទានអាហារ។
\v 31 ពួកគេបានក្រោកឡើងតាំងពីព្រលឹម ហើយស្បថសច្ចាជាមួយគ្នា។ បន្ទាប់មក លោកអ៊ីសាកបានជូនដំណើរពួកគេ ហើយពួកគេបានចេញពីគាត់ទៅដោយសុខសាន្ត។
\s5
\v 32 នៅថ្ងៃដដែលនោះ អ្នកបម្រើរបស់លោកអ៊ីសាកបានមក ហើយប្រាប់គាត់ពីអណ្ដូងដែលពួកគេបានជីក។ ពួកគេប្រាប់ថា៖ «យើងបានរកឃើញទឹកហើយ»។
\v 33 គាត់បានដាក់ឈ្មោះអណ្ដូងនោះថា សេបា ហេតុនេះហើយ បានជាគេហៅឈ្មោះរបស់ទីនោះថា បៀរសេបា រហូតមកដល់សព្វថ្ងៃនេះ។
\s5
\v 34 បន្ទាប់ពី លោកអេសាវមានអាយុសែសិបឆ្នាំ គាត់បានរៀបការជាមួយនាង​យូ‌ឌីត កូនស្រីរបស់លោក​បេរី ជន‌ជាតិ​ហេត ព្រម​ទាំងបាន​រៀបការ​ជា​មួយ​នឹង​នាង​បាស‌ម៉ាត់ កូនស្រីរបស់លោក​អេឡូន ជន‌ជាតិ​ហេត។
\v 35 ពួកគេបានធ្វើឲ្យ​លោក​អ៊ីសាក និង​នាង​រេបិកា​ពិបាក​ចិត្ត​ជា​ខ្លាំង។
\s5
\c 27
\cl ជំពូក ២៧
\p
\v 1 នៅពេលលោកអ៊ីសាកចាស់ទៅ ហើយភ្នែករបស់គាត់ក៏ស្រអាប់ រហូតដល់គាត់មិនអាចមើលឃើញ គាត់បានហៅលោកអេសាវ កូនច្បងរបស់គាត់ ហើយនិយាយទៅកាន់គាត់ថា៖ «កូនអើយ»។
\v 2 លោកអេសាវឆ្លើយថា៖​ «បាទ លោកឪពុក»។ គាត់ប្រាប់ថា៖ «មើល៍ ពុកចាស់ណាស់ហើយ។ ឪពុកមិនដឹងថា ឳពុកស្លាប់ពេលណាទេ។
\s5
\v 3 ដូច្នេះ ចូរយកប្រដាប់បរបាញ់របស់កូន ព្រួញ និងធ្នូរបស់កូន ហើយចេញទៅឯវាល ហើយបរបាញ់សត្វមកឲ្យឪពុក។
\v 4 ចូរធ្វើម្ហូបឲ្យឆ្ងាញ់ឲ្យឪពុក ជាម្ហូបដែលឪពុកចូលចិត្ត ហើយនាំវាមកឲ្យឪពុក ដើម្បីឲ្យឪពុកបានហូប ហើយឲ្យពរដល់កូនមុនពេលឪពុកស្លាប់»។
\s5
\v 5 នាងរេបិកាបានឮ ពេលលោកអ៊ីសាកប្រាប់លោកអេសាវ កូនប្រុសរបស់គាត់។ លោកអេសាវបានចេញទៅវាល ដើម្បីបរបាញ់សត្វ ហើយយកមកឲ្យឪពុក។
\v 6 នាងរេបិកាបានប្រាប់ទៅយ៉ាកុប កូនប្រុសរបស់នាង ហើយនិយាយថា៖ «មើល៍ ម្តាយបានឮឪពុករបស់កូនប្រាប់ទៅអេសាវបងប្រុសរបស់កូន។ គាត់ប្រាប់ថា៖
\v 7 «ចូរទៅបរបាញ់​សត្វ​នៅ​វាល​យក​មក ហើយ​ធ្វើ​ម្ហូប​យ៉ាង​ឆ្ងាញ់​ឲ្យ​ឪពុក​ហូប ហើយឪពុក​នឹង​ឲ្យ​ពរ​កូន​នៅ​មុខ​ព្រះ‌អម្ចាស់ មុន​ពេល​ឪពុក​ស្លាប់»។
\s5
\v 8 ដូច្នេះ កូនអើយ ចូរស្តាប់ពាក្យម្តាយ ដែលបានបង្គាប់ដល់កូន។
\v 9 ចូរទៅឯហ្វូងសត្វ ហើយយកពពែស្ទាវល្អៗពីរមក ហើយម្តាយនឹងធ្វើម្ហូបយ៉ាងឆ្ងាញ់ពីសត្វនោះ ឲ្យឪពុករបស់កូន តាមដែលគាត់ចូលចិត្ត។
\v 10 កូននឹងយកម្ហូបនោះទៅជូនឪពុករបស់កូន ដើម្បីឲ្យគាត់បានហូប ហើយគាត់នឹងឲ្យពរដល់កូនមុនពេលគាត់ស្លាប់»។
\s5
\v 11 លោកយ៉ាកុបនិយាយទៅកាន់នាងរេបិកា ម្តាយរបស់គាត់ថា៖ «មើល៍ អេសាវបងប្រុសរបស់ខ្ញុំមានរោមពេញខ្លួន ហើយខ្ញុំអត់មានរោមសោះ។
\v 12 ប្រហែលជាឪពុកប៉ះកូន ហើយគាត់នឹងដឹងថា កូនជាអ្នកបោកប្រាសគាត់។ កូននឹងនាំបណ្តាសាមកដាក់ខ្លួនកូន ជំនួសឲ្យព្រះពរ»។
\s5
\v 13 ម្តាយរបស់គាត់ និយាយទៅគាត់ថា៖ «កូនអើយ សូមឲ្យបណ្តាសាធ្លាក់លើម្តាយចុះ។ គ្រាន់តែស្តាប់តាមពាក្យម្តាយ ហើយទៅយកវាមកឲ្យម្តាយ»។
\v 14 ដូច្នេះ លោកយ៉ាកុបានទៅ ហើយយកពពែស្ទាវ ហើយយកវាឲ្យម្តាយរបស់គាត់ ហើយម្តាយរបស់គាត់បានធ្វើម្ហូបយ៉ាងឆ្ងាញ់ តាមដែលឪពុកចូលចិត្ត។
\s5
\v 15 នាងរេបិកាបានយកសម្លៀកបំពាក់ដែលល្អបំផុតរបស់លោកអេសាវ កូនប្រុសច្បងរបស់នាង ដែលនៅក្នុងផ្ទះជាមួយនាង ហើយបានពាក់អាវនោះឲ្យយ៉ាងកុប កូនប្រុសពៅរបស់នាង។
\v 16 នាងពាក់រោមពពែស្ទាវនៅនឹងដៃរបស់គាត់ ហើយរំុករបស់យ៉ាកុបនៅកន្លែងដែលគ្មានរោម។
\v 17 នាងបានដាក់ម្ហូបដ៏ឆ្ងាញ់ ហើយនិងនំប៉័ងដែលនាងបានរៀបចំទៅឲ្យយ៉ាកុបកូនប្រុសរបស់នាង។
\s5
\v 18 លោកយ៉ាកុបបានចូលទៅឪពុករបស់គាត់ ហើយនិយាយថា៖ ​«លោកឪពុក»។ គាត់ឆ្លើយថា៖ «ឪពុកនៅទីនេះ តើកូនមួយណាហ្នឹង កូនអើយ?»
\v 19 លោកយ៉ាកុបឆ្លើយទៅឪពុករបស់គាត់ថា៖ «កូនគឺអេសាវ កូនច្បងរបស់លោកឪពុក កូនបានធ្វើតាម លោកឪពុកប្រាប់ដល់កូនហើយ។ សូម​លោក​ឪពុក​ក្រោក​ឡើង ហើយ​ពិសា​សាច់​ដែល​កូន​បាន​បាញ់​ពី​វាល រួច​សូមឲ្យ​ពរ​កូន»។
\s5
\v 20 លោកអ៊ីសាកនិយាយទៅកូនគាត់ថា៖ «កូនអើយ កូនឯងរកសត្វអីបានលឿនម៉េ្លះ?» គាត់ឆ្លើយថា៖ «ពីព្រោះ ព្រះអម្ចាស់ ជាព្រះជាម្ចាស់របស់លោកឪពុកបានយកវាមកឲ្យកូន»។
\v 21 លោកអ៊ីសាកនិយាយទៅលោកយ៉ាកុបថា៖ «កូនអើយ មកជិតឪពុកបន្តិចមក ដើម្បីឲ្យឪពុកបានពាល់កូនឯង ហើយបានដឹងថា កូនឯងពិតជាអេសាវកូនឪពុក ឬយ៉ាងណា»។
\s5
\v 22 លោកយ៉ាកុបបានចូលទៅជិតលោកអ៊ីសាកជាឪពុករបស់គាត់ ហើយលោកអ៊ីសាកបានពាល់គាត់ ហើយនិយាយថា៖ «សម្លេងគឺជាសម្លេងរបស់យ៉ាកុប ប៉ុន្តែ ដៃជាដៃរបស់អេសាវ»។
\v 23 លោកអ៊ីសាកមិនបានស្គាល់គាត់ទេ ព្រោះដៃរបស់គាត់ពាក់រោម ដូចដៃអេសាវកូនប្រុសច្បងរបស់គាត់ ដូច្នេះ លោកអ៊ីសាកបានឲ្យពរដល់គាត់ទៅ។
\s5
\v 24 គាត់និយាយថា៖ «តើកូនឯងពិតជាអេសាវកូនរបស់ឪពុកពិតមែន?» គាត់ឆ្លើយថា៖ «បាទ លោកឪពុក»។
\v 25 លោកអ៊ីសាកបាននិយាយថា៖ «យកម្ហូបមកឲ្យឪពុក ហើយឪពុកនឹងហូបម្ហូបនោះ ហើយឪពុកនឹងឲ្យពរដល់កូន»។ លោកយ៉ាកុបបានយកម្ហូបជូនគាត់។ លោកអ៊ីសាកបានហូប ហើយលោកយ៉ាកុបបានយកស្រាជូនគាត់ ហើយគាត់ក៏ពិសាដែរ។
\s5
\v 26 បន្ទាប់មក លោកអ៊ីសាកជាឪពុករបស់គាត់និយាយទៅគាត់ថា៖ «ចូលមកជិត ហើយថើបឪពុក កូនអើយ»។
\v 27 លោកយ៉ាកុបចូលទៅជិត ហើយបានថីេបឪពុករបស់គាត់ ហើយគាត់បានធំក្លិនសម្លៀកបំពាក់របស់គាត់ ហើយបានឲ្យពរដល់គាត់។ គាត់និយាយថា៖ «មើល៍ ក្លិនកូនប្រុសខ្ញុំ ដូចក្លិនរបស់វាលស្រែដែលព្រះអម្ចាស់បានប្រទានពរ។
\s5
\v 28 សូមព្រះជាម្ចាស់ប្រទានឲ្យមានទឹកសន្សើមពីលើមេឃ ហើយប្រទានដីមានជីជាតិដល់ផែនដី ហើយប្រទាន​ឲ្យ​កូន​មាន​ស្រូវ និង​មាន​ស្រា​ទំពាំង‌បាយជូរ​ថ្មី​យ៉ាង​បរិបូរ។
\s5
\v 29 សូមឲ្យមនុស្សបម្រើកូន និងប្រជាជាតិជាច្រើនលុតជង្គង់ចំពោះកូន។ ចូរធ្វើជាចៅហ្វាយលើបងប្អូនរបស់កូន ហើយសូមឲ្យម្តាយរបស់កូនបានលុតជង្គង់ចំពោះកូនដែរ។ សូមឲ្យមនុស្សគ្រប់គ្នា ដែលដាក់បណ្តាសាកូន ត្រូវបណ្ដាសា សូមឲ្យមនុស្សគ្រប់គ្នាដែលឲ្យពរដល់កូន បានពរដែរ»។
\s5
\v 30 បន្ទាប់ពីលោកអ៊ីសាកឲ្យពរដល់លោកយ៉ាកុបមិនទាន់រួចពីមាត់ផង លោកយ៉ាកុបមានការភ័យខ្លាច ហើយបានចេញពីវត្តមានលោកអ៊ីសាកជាឪពុករបស់ខ្លួន ហើយលោកអេសាវក៏ត្រឡប់ពីការបរបាញ់វិញផងដែរ។
\v 31 គាត់ក៏បានធ្វើម្ហូបយ៉ាងឆ្ងាញ់ ហើយយកមកជូនឪពុករបស់គាត់ដែរ។ គាត់និយាយទៅឪពុករបស់គាត់ថា៖ «លោកឪពុក សូមក្រោកឡើង ហើយពិសាម្ហូបដែលកូនធ្វើ ហើយសូមលោកឪពុកឲ្យពរដល់កូន»។
\s5
\v 32 លោកអ៊ីសាក ឪពុករបស់គាត់និយាយទៅគាត់ថា៖ «តើឯងជានរណា?» គាត់ឆ្លើយថា៖ «ខ្ញុំជាអេសាវ កូនប្រុសច្បងរបស់លោកឪពុក»។
\v 33 លោកអ៊ីសាកញ័រខ្លួនជាខ្លាំង ហើយនិយាយថា៖ «តើនរណាបានបរបាញ់សត្វ ហើយយកសាច់មកឲ្យឪពុក? ឪពុកបានហូបវាអស់ហើយ មុនពេលកូនឯងមកដល់ ហើយឪពុកបានឲ្យពរដល់គាត់ផង។ ហើយគាត់នឹងបានពរជាប្រាកដ»។
\s5
\v 34 ពេលលោកអេសាវឮពាក្យរបស់ឪពុកគាត់បែបនេះ គាត់បានស្រែកយំ ហើយឈឺផ្សាជាខ្លាំង ព្រមទាំងនិយាយទៅកាន់ឪពុករបស់គាត់ថា៖ «លោកឪពុកអើយ សូមឲ្យពរខ្ញុំផង»។
\v 35 លោកអ៊ីសាកនិយាយថា៖ «ប្អូនប្រុសរបស់កូនបានមកទីនេះបោកប្រាស់ ហើយបានយកពររបស់កូនអស់ហើយ»។
\s5
\v 36 លោកអេសាវនិយាយថា៖ «តើមិនត្រឹមត្រូវទេឬអី ដែលគេដាក់ឈ្មោះថា​ យ៉ាកុប? ដ្បិត វាបានបោកប្រាស់ខ្ញុំ ពីរលើកហើយ។ វាបានដណ្ដើមយកសិទ្ធិកូនច្បង ហើយមើល៍ ឥឡូវនេះ វាបានយកពរព្រះខ្ញុំទៀត»។ បន្ទាប់មក​ គាត់និយាយថា៖ «តើលោកឪពុកមិនបានត្រៀមពរអ្វីផ្សេងទៀតឲ្យកូនទេឬអី?»
\v 37 លោកអ៊ីសាកឆ្លើយ ហើយនិយាយទៅលោកអេសាវថា៖ «មើល៍ ឪពុកបានធ្វើឲ្យវាក្លាយជាចៅហ្វាយរបស់ឯង ហើយឪពុកបានឲ្យបងប្អូនទាំងអស់របស់វា ក្លាយជាអ្នកបម្រើរបស់វា ហើយឪពុកបានឲ្យវាមានស្រូវ និងស្រាទំពាំងបាយជូរថ្មី។ កូនអើយ តើឪពុកមានអ្វីច្រើនជាងនេះឲ្យកូន?»
\s5
\v 38 លោកអេសាវនិយាយទៅឪពុករបស់គាត់ថា៖ «លោកឪពុកអើយ តើលោកឪពុក អត់មានសល់ពរណាមួយឲ្យកូនទេឬ? សូមឲ្យពរដល់កូនផង លោកឪពុកអើយ»។ លោកអេសាវយំជាខ្លាំង។
\s5
\v 39 លោកអ៊ីសាក ឪពុករបស់គាត់ឆ្លើយ ហើយនិយាយថា៖ «មើល៍ ទីកន្លែងដែលកូនរស់នៅនឹងគ្មានជីជាតិនៅលើផែនដី នឹងមិនមានសន្សើមធ្លាក់ពីលើមេឃ។
\v 40 កូននឹងរស់នៅដោយដាវរបស់កូន ហើយកូននឹងបម្រើប្អូនប្រុសរបស់កូន។ ប៉ុន្តែ នៅពេលកូនប្រឆាំងបះបោរ កូននឹងអង្រួននឹមរបស់វាពីករបស់កូន»។
\s5
\v 41 លោកអេសាវស្អប់លោកយ៉ាកុប ដោយសារតែពរដែលឪពុករបស់គាត់បានឲ្យដល់គាត់។ លោកអេសាវនិយាយនៅក្នុងចិត្តរបស់គាត់ថា៖ «ថ្ងៃកាន់ទុក្ខរបស់ឪពុកខ្ញុំជិតមកដល់ហើយ បន្ទាប់ពីនោះ ខ្ញុំនឹងសម្លាប់យ៉ាកុប ប្អូនប្រុសរបស់ខ្ញុំ»។
\v 42 ពាក្យរបស់លោកអេសាវ កូនច្បងរបស់នាងរេបិកា ត្រូវបានគេយកទៅប្រាប់ដល់នាង។ ដូច្នេះ នាងបានចាត់គេ ហើយទៅហៅលោកយ៉ាកុប កូនប្រុសពៅរបស់នាង ហើយប្រាប់គាត់ថា៖ «មើល៍ អេសាវ បងប្រុសរបស់កូន មានផែនការចង់សម្លាប់កូន ដើម្បីរំសាយកំហឹង»។
\s5
\v 43 ដូច្នេះហើយ កូនអើយ ស្តាប់ម្តាយ ចូររត់ទៅឡាបាន ជាបងប្រុសរបស់ម្តាយ នៅទឹកដី​ខារ៉ាន​ទៅ។
\v 44 ចូររស់នៅជាមួយគាត់មួយរយៈ
\v 45 រហូតទាល់តែបងប្រុសរបស់កូនរសាយកំហឹង ហើយភ្លេចអ្វីដែលកូនបានធ្វើជាមួយវាហើយ។ នោះម្តាយនឹងចាត់គេឲ្យទៅនាំកូនពីទីនោះមកវិញ។ តើត្រូវឲ្យម្តាយបាត់បង់កូនទាំងពីរនៅថ្ងៃតែមួយឬអី?
\s5
\v 46 នាងរេបិកានិយាយទៅកាន់លោកអ៊ីសាកថា៖ «ខ្ញុំ​ធុញនឹងជីវិតនេះណាស់ ដោយសារកូនស្រីរបស់​ជន‌ជាតិ​ហេត​នេះ។ ប្រសិនបើ ​យ៉ាកុបយក​កូនស្រីរបស់​ជន‌ជាតិ​ហេតមកធ្វើជាភរិយា​នៅក្នុងទឹកដី​នេះ​ នោះ​ជីវិត​ខ្ញុំ​នឹងលែងមានន័យ​អ្វី​ទៀត​ហើយ»។
\s5
\c 28
\cl ជំពូក ២៨
\p
\v 1 លោកអ៊ីសាកបានហៅលោកយ៉ាកុប ឲ្យពរដល់គាត់ ហើយបង្គាប់គាត់ថា៖ «កូនមិនត្រូវយកភរិយាពីស្រី្តជនជាតិកាណានឡើយ។
\v 2 ចូរក្រោកឡើង ទៅប៉ាដាន់អើរ៉ាមគឺទៅផ្ទះរបស់​លោក​បេធូ‌អែល ជា​ឪពុករបស់​ម្តាយ​របស់​កូន ហើយយកភរិយាពីទីនោះ ពីកូនស្រីម្នាក់ក្នុងចំណោមកូនស្រីរបស់លោកឡាន បងប្រុសម្តាយរបស់កូន។
\s5
\v 3 សូមព្រះជាម្ចាស់ដ៏មានគ្រប់ព្រះចេស្តាប្រទានពរដល់កូន ធ្វើឲ្យកូនបង្កើតផលផ្លែជាបរិបូរ ហើយចម្រើនច្រើនឡើង ដើម្បីឲ្យកូនមានគ្នាជាច្រើន។
\v 4 សូមព្រះអង្គប្រទានពររបស់លោកអប្រាហាំដល់កូន និងដល់ពូជពង្សបន្ទាប់ពីកូន នោះកូននឹងទទួលទឹកដីជាមរត៌ក នៅកន្លែងដែលកូនរស់នៅ ដែលព្រះជាម្ចាស់បានប្រទានដល់លោកអប្រាហាំ»។
\s5
\v 5 ដូច្នេះ លោកអ៊ីសាកបានឲ្យលោកយ៉ាកុបចេញទៅ។ លោកយ៉ាកុបបានទៅទឹកដីប៉ាដាន់អើរ៉ាម ទៅរកលោកឡាបាន់ជា​កូន​របស់​លោក​បេធូ‌អែល ជន‌ជាតិ​អារ៉ាម ដែល​ត្រូវ​ជា​បង​ប្រុស​របស់​នាងរេបិកា ជាម្ដាយ​របស់​លោក​យ៉ាកុប និង​លោក​អេសាវ។
\s5
\v 6 លោកអេសាវបានឃើញលោកអ៊ីសាកឲ្យពរដល់លោកយ៉ាកុប ហើយចាត់ឲ្យគាត់ទៅទឹកដីប៉ាដាន់អើរ៉ាម ដើម្បីយកភរិយានៅទីនោះ។ គាត់ក៏បានឃើញថា លោកអ៊ីសាកឲ្យពរដល់គាត់ ហើយបានបង្គាប់ដល់គាត់ ដោយនិយាយថា៖ «កូនមិនត្រូវយកភរិយាពីពួកកូនស្រីរបស់ជនជាតិកាណានឡើយ»។
\v 7 លោកអេសាវក៏បានឃើញថា លោកយ៉ាកុបបានស្តាប់បង្គាប់ឪពុក និងម្ដាយរបស់គាត់ ហើយបានចេញទៅទឹកដីប៉ាដាន់អើរ៉ាម។
\s5
\v 8 លោកអេសាវបានឃើញថា លោកអ៊ីសាកមិនពេញចិត្តនឹងស្រ្តីជនជាតិកាណានឡើយ។
\v 9 ដូច្នេះ គាត់បានទៅរកលោកអ៊ីស្មាអែល ហើយយកភរិយា ក្រៅពីភរិយាដែលគាត់មាន គឺ​នាង​ម៉ាហា‌ឡាត ជា​បង​របស់​នាង​នេបា‌យ៉ូត ជា​កូន​ស្រី​របស់​លោក​អ៊ីស្មា‌អែលដែលកូន​របស់​លោក​អប្រាហាំ មកធ្វើជាភរិយារបស់គាត់។
\s5
\v 10 លោកយ៉ាកុបបានចាកចេញពីបៀរសេបា ហើយឆ្ពោះដំណើរទៅទឹកដី​ខារ៉ាន។ គាត់បានទៅដល់កន្លែងមួយ ហើយបានសម្រាកនៅទីនោះពេញមួយយប់ ដោយសារថ្ងៃបានលិចបាត់ហើយ។
\v 11 គាត់បានយកថ្មមួយនៅកន្លែងនោះ មកកើយនៅក្រោមក្បាលរបស់គាត់ ហើយបានដេកលក់នៅកន្លែងនោះទៅ។
\s5
\v 12 គាត់បានយល់សុបិន ហើយឃើញមានជណ្តើរមួយ​បញ្ឈរ​លើ​ផែនដី។ ចុង​វា​ខ្ពស់​រហូត​ដល់​មេឃ ហើយពួកទេវតារបស់ព្រះជាម្ចាស់បានហោះចុះ ហោះឡើងនៅពីលើវា។
\v 13 មើល៍ ព្រះអម្ចាស់បានឈរនៅពីលើវា ហើយមានបន្ទូលថា៖ «យើងគឺជាព្រះអម្ចាស់ ជាព្រះជាម្ចាស់របស់លោកអប្រាហាំឪពុករបស់អ្នក ហើយជាព្រះជាម្ចាស់របស់លោកអ៊ីសាកដែរ។ យើងនឹងប្រគល់ទឹកដីដែលអ្នកកំពុងតែគេងនេះឲ្យទៅអ្នក និងពូជពង្សរបស់អ្នក។
\s5
\v 14 ពូជពង្សរបស់អ្នកនឹងដូចជាធូលីដីនៅលើផែនដី ហើយទឹកដីរបស់អ្នកនឹងលាតសន្ធឹងពីលិច ទៅកើត ហើយពីជើងទៅត្បូង។ តាមរយៈអ្នក និងតាមរយៈពូជពង្សរបស់អ្នក គ្រប់ទាំងគ្រួសារទាំងអស់នៅលើផែនដីនឹងបានពរ។
\v 15 មើល៍ យើងនៅជាមួយអ្នក ហើយយើងនឹងការពារអ្នក នូវគ្រប់កន្លែងដែលអ្នកទៅ។ យើងនឹងនាំអ្នកមកទឹកដីនេះម្តងទៀត ដើម្បីយើងមិនបោះបង់អ្នកចោលឡើយ។ យើងនឹងធ្វើការទាំងអស់ ដែលយើងបានសន្យាដល់អ្នក»។
\s5
\v 16 លោកយ៉ាកុបបានក្រោកពីគេងឡើង ហើយគាត់និយាយថា៖ «ប្រាកដណាស់ ព្រះអម្ចាស់គង់នៅកន្លែងនេះ ហើយខ្ញុំមិនបានដឹងសោះ»។
\v 17 គាត់មានការភ័យខ្លាច ហើយនិយាយថា៖ «ទីកន្លែងនេះគួរឲ្យភ័យខ្លាចណាស់! ទី​នេះ​គ្មានអ្វីផ្សេងទៀត​ទេ គឺ​ក្រៅពី​ដំណាក់​របស់​ព្រះជាម្ចាស់។ នេះគឺ​ជា​ទ្វារ​របស់ស្ថាន‌សួគ៌​ពិតប្រាកដមែន»។
\s5
\v 18 លោកយ៉ាកុបបានក្រោកឡើងនៅពេលព្រឹក ហើយគាត់បានយកថ្មដែលគាត់បានដាក់កើយនៅក្រោមក្បាលគាត់នោះ។
\v 19 ហើយបានបញ្ឍរដូចជាសសរ ហើយបានចាត់ប្រេងនៅពីលើថ្មនោះ។ គាត់បានហៅកន្លែងនោះ បេតអែល ប៉ុន្តែពីដើមឈ្មោះរបស់ទីក្រុងនេះគឺ លូស។
\s5
\v 20 លោកយ៉ាកុបបានស្បថសម្បថដោយនិយាយថា៖ «ប្រសិនបើ ព្រះជាម្ចាស់គង់ជាមួយទូលបង្គំ ហើយការពារទូលបង្គំនៅតាមផ្លូវដែលខ្ញុំកំពុងដើរនេះ ហើយប្រទាននំប៉័ងឲ្យខ្ញុំហូប និងសម្លៀកបំពាក់ឲ្យខ្ញុំពាក់ បើខ្ញុំត្រឡប់ទៅផ្ទះរបស់ឪពុកខ្ញុំវិញដោយសុខសាន្ត
\v 21 ដូច្នេះ ព្រះអម្ចាស់នឹងត្រូវជាព្រះរបស់ទូលបង្គំ។
\v 22 បន្ទាប់មកថ្មដែលគាត់បានបញ្ឍរដូចជាសសរនោះបានត្រឡប់ទៅជាថ្មសក្ការៈ។ ទូលបង្គំប្រាកដជាថ្វាយមួយភាគដប់ ពីអ្វីៗដែលព្រះអង្គប្រទានដល់ទូលបង្គំទៅព្រះអង្គវិញ។
\s5
\c 29
\cl ជំពូក ២៩
\p
\v 1 បន្ទាប់មក លោកយ៉ាកុបបានធ្វើដំណើរ ហើយទៅដល់ទឹកដីរបស់ប្រជាជនដែលនៅភាគខាងកើត។
\v 2 នៅពេលគាត់សម្លឹងមើល គាត់បានឃើញអណ្តូងនៅឯវាល ហើយមើល៍ មានសត្វចៀមបីហ្វូងដេកនៅក្បែរអណ្តូងនោះ។ ព្រោះហ្វូងសត្វទាំងអស់នោះ ផឹកទឹកពីអណ្ដូងនោះ ហើយមានថ្មមួយយ៉ាងធំបិទមាត់អណ្ដូងនោះ។
\v 3 នៅពេលហ្វូងសត្វបានមកជុំគ្នានៅទីនោះហើយ ពួកអ្នកគង្វាលនឹងរមៀលថ្មចេញពីមាត់អណ្ដូងនោះ ហើយដងទឹកឲ្យចៀមផឹក ហើយ រមៀលថ្មមកដាក់នៅមាត់អណ្ដូងទៅកន្លែងរបស់វាវិញ។
\s5
\v 4 លោកយ៉ាកុបនិយាយទៅកាន់ពួកគេថា៖ «បងប្អូនអើយ តើបងប្អូនមកពីណា?» ពួកគេឆ្លើយថា៖ «យើងមកពីខារ៉ាន»។
\v 5 គាត់និយាយទៅកាន់ពួកគេថា៖ «តើបងប្អូនស្គាល់លោកឡាបាន់​ កូនប្រុសរបស់លោកណាឃរទេ?»។
\v 6 គាត់និយាយទៅកាន់ពួកគេថា៖ «តើគាត់សុខសប្បាយជាទេ?» ពួកគេឆ្លើយថា៖ «គាត់សុខសប្បាយទេ ហើយមើល៍នោះ នាងរ៉ាជែល កូនស្រីរបស់គាត់មកជាមួយចៀមផង?»។
\s5
\v 7 លោកយ៉ាកុបឆ្លើយថា៖​ «មើល៍ ឥឡូវនេះថ្ងៃត្រង់ហើយ។ វាមិនមែនជាពេលដែលហ្វូងសត្វត្រូវប្រមូលផ្តុំឡើយ។ អ្នកគួរតែឲ្យចៀមផឹកទឹក ហើយបន្ទាប់មក លែងពួកវាឲ្យទៅស៊ីស្មៅចុះ»។
\v 8 ពួកគេនិយាយថា៖ «យើងមិនអាចឲ្យពួកវាផឹកទឹក លុះត្រាតែពួកវាជួបជុំគ្នាសិន។ បន្ទាប់មក ពួកប្រុសៗបានរមៀលថ្មចេញពីមាត់អណ្តូង ហើយ យើងនឹងឲ្យទឹកចៀមផឹក»។
\s5
\v 9 កាលលោកយ៉ាកុបកំពុងនិយាយជាមួយពួកគេនៅឡើយ នាងរ៉ាជែល បានដើរមកជាមួយហ្វូងចៀមឪពុកនាង ដ្បិតនាងឃ្វាលពួកវា។
\v 10 ពេលលោកយ៉ាកុបឃើញនាងរ៉ាជែល កូនស្រីរបស់លោកឡាបាន់ ត្រូវជាប្អូនប្រុសម្តាយរបស់គាត់ និងហ្វូងចៀមរបស់លោកឡាបាន់ ប្អូនប្រុសម្តាយរបស់គាត់ គាត់បានចូលទៅជិត ហើយរមៀលថ្មចេញពីមាត់អណ្តូង ហើយបានដងទឹកឲ្យហ្វូងចៀមរបស់លោកឡាបាន់ ប្អូនប្រុសម្តាយរបស់គាត់។
\s5
\v 11 លោកយ៉ាកុបបានថើបនាងរ៉ាជែល ហើយយំខ្លាំងៗ។
\v 12 លោកយ៉ាកុបបានប្រាប់នាងរ៉ាជែលថា គាត់គឺជាសាច់ញាតិឪពុករបស់នាង ហើយថា គាត់គឺជាកូនប្រុសរបស់នាងរេបិកា។ បន្ទាប់មក នាងបានរត់ ហើយទៅប្រាប់ឪពុករបស់នាង។
\s5
\v 13 ពេលលោកឡាបាន់បានឮដំណឹងពីលោកយ៉ាកុប កូនប្រុសបងស្រីរបស់គាត់ គាត់បានរត់ទៅជួប ហើយឱប ថើប ព្រមទាំងនាំគាត់មកផ្ទះរបស់គាត់ផង។ លោកយ៉ាកុបប្រាប់លោកឡាបាន់ពីគ្រប់រឿងរ៉ាវទាំងអស់។
\v 14 លោកឡាបាន់និយាយទៅគាត់ថា៖ «ក្មួយពិតជាជាប់សាច់ឈាមរបស់អ៊ំមែន។ បន្ទាប់មក លោកឡាបាន់បានស្នាក់នៅជាមួយគាត់អស់រយៈពេលមួយខែ។
\s5
\v 15 បន្ទាប់មក លោកឡាបាន់និយាយទៅកាន់លោកយ៉ាកុបថា៖ «តើក្មួយមិនត្រូវធ្វើការឲ្យអ៊ំ ដោយមិនបានកម្រៃឬអី? ប្រាប់អ៊ំមក តើក្មួយចង់បានថ្លៃឈ្នួលប៉ុន្មាន?»
\v 16 លោកឡាបាន់មានកូនស្រីពីនាក់។ កូនស្រីច្បងឈ្មោះនាងលេអា ហើយកូនស្រីពៅឈ្មោះនាងរ៉ាជែល។
\v 17 នាងលេអាមានភ្នែកស្រទន់ ប៉ុន្តែ នាងរ៉ាជែលវិញមានរូបឆោមស្រស់ស្អាតណាស់។
\v 18 លោកយ៉ាកុបស្រឡាញ់នាងរ៉ាជែល ដូច្នេះ គាត់និយាយថា៖ «ខ្ញុំនឹងបម្រើអ៊ំប្រាំពីរឆ្នាំ ដើម្បីឲ្យបាននាងរ៉ាជែល កូនស្រីពៅរបស់អ៊ំ»។
\s5
\v 19 លោកឡាបាន់និយាយថា៖ «អ៊ំលើកកូនឲ្យឯង ប្រសើរជាអ៊ំលើកកូនឲ្យអ្នកផ្សេង។ នៅជាមួយអ៊ំហើយ»។
\v 20 ដូច្នេះ លោកយ៉ាកុបបានបម្រើប្រាំពីរឆ្នាំ ដើម្បីឲ្យបាននាងរ៉ាជែល ហើយប្រាំពីរឆ្នាំ ហាក់បីដូចជាប៉ុន្មានថ្ងៃប៉ុណ្ណោះ ដ្បិត គាត់ស្រឡាញ់នាងជាខ្លាំង។
\s5
\v 21 បន្ទាប់មក លោកយ៉ាកុបនិយាយកាន់លោកឡាបាន់ថា៖​ «ខ្ញុំបានបម្រើអ៊ំគ្រប់ប្រាំពីរឆ្នាំហើយ សូមប្រគល់នាងឲ្យខ្ញុំមក ដើម្បីឲ្យខ្ញុំអាចរៀបការជាមួយនាង!»
\v 22 ដូច្នេះ លោកឡាបាន់បានប្រមូលពួកប្រុសៗទាំងអស់នៅកន្លែងរបស់គាត់ ហើយធ្វើពិធីជប់លៀង។
\s5
\v 23 នៅពេលល្ងាច លោកឡាបាន់បានយកនាងលេអា កូនស្រីច្បងរបស់គាត់ ហើយយកនាងទៅឲ្យលោកយ៉ាកុប ដើម្បីគេងជាមួយនាង។
\v 24 លោកឡាបាន់បានប្រគល់អ្នកបម្រើស្រីរបស់គាត់ឲ្យទៅកូនស្រីរបស់គាត់ ឈ្មោះនាង​ស៊ីលផា ដើម្បីបម្រើនាង។
\v 25 នៅពេលព្រឹក មើល៍ នាងជាលេអាទៅវិញ លោកយ៉ាកុបបាននិយាយទៅកាន់លោកឡាបាន់ថា៖ «តើអ៊ំធ្វើដូច្នេះដាក់ខ្ញុំធ្វើអ្វី? តើខ្ញុំមិនបានបម្រើអ៊ំ ដើម្បីឲ្យបាននាងរ៉ាជែលជាឬ? ហេតុអ្វីបានជាអ៊ំបោកប្រាស់ខ្ញុំដូច្នេះ?»។
\s5
\v 26 លោកឡាបាន់និយាយថា៖​ «នេះមិនមែនជាទម្លាប់របស់យើងទេ ដែលប្អូនស្រីពៅរៀបការមុនបងស្រីច្បងនោះ។
\v 27 ចូរនៅជាមួយកូនស្រីនេះមួយសប្ដាហ៍សិនទៅ ហើយយើងនឹងប្រគល់កូនស្រីមួយទៀតឲ្យ ទុកដូចជាថ្លៃឈ្នួលនៃការបម្រើអ៊ំប្រាំពីរឆ្នាំទៀត»។
\s5
\v 28 លោកយ៉ាកុបក៏ធ្វើតាម ហើយបាននៅជាមួយនាងលេអាគ្រប់មួយសប្តាហ៍។ បន្ទាប់មក លោកឡាបាន់បានប្រគល់នាងរ៉ាជែល កូនស្រីរបស់គាត់​ឲ្យធ្វើជាភរិយារបស់គាត់ផងដែរ។
\v 29 លោកឡាបាន់បានប្រគល់នាង​ប៊ីល‌ហាដល់នាងរ៉ាជែលជាកូនស្រីរបស់គាត់ ដើម្បីបម្រើនាង។
\v 30 ដូច្នេះ លោកយ៉ាកុបបានគេងជាមួយនាងរ៉ាជែលផងដែរ ប៉ុន្តែ គាត់ស្រឡាញ់នាងរ៉ាជែលខ្លាំងជាងនាងលេអា។ ដូច្នេះ លោកយ៉ាកុបបានបម្រើលោកឡាបាន់អស់រយៈពេលប្រាំពីឆ្នាំទៀត។
\s5
\v 31 ព្រះអម្ចាស់បានឃើញថា នាងលេអាមិនបានទទួលសេចក្តីស្រឡាញ់ ដូច្នេះ ព្រះអង្គបានធ្វើឲ្យនាងមានកូន ប៉ុន្តែ នាងរ៉ាជែលវិញគ្មានកូនទេ។
\v 32 នាងលេអាមានផ្ទៃពោះ ហើយបង្កើតបានកូនប្រុសមួយ ហើយនាងដាក់ឈ្មោះកូនប្រុសនោះថា រូបេន។ នាងបាននិយាយថា៖ «ព្រះអម្ចាស់បានឃើញពីទុក្ខលំបាករបស់ខ្ញុំ ដូច្នេះ ស្វាមីរបស់ខ្ញុំមុខជាស្រឡាញ់ខ្ញុំមិនខាន»។
\s5
\v 33 បន្ទាប់មក នាងក៏មានផ្ទៃពោះ ហើយបង្កើតបានកូនប្រុសមួយទៀត។ នាងនិយាយថា៖ «ព្រះជាម្ចាស់ជ្រាបថា ស្វាមីខ្ញុំមិនស្រឡាញ់ខ្ញុំទេ ហេតុដូច្នេះហើយ បានជាព្រះអង្គប្រទានកូនប្រុសមួយទៀតឲ្យខ្ញុំ» ហើយនាងបានដាក់ឈ្មោះកូនប្រុសនោះថា ស៊ីម្មាន។
\v 34 បន្ទាប់មក នាងក៏មានផ្ទៃពោះ ហើយបង្កើតបានកូនប្រុសមួយទៀត។ នាងនិយាយថា៖ «ឥឡូវនេះ ដល់ពេលដែលស្វាមីរបស់ខ្ញុំ ជាប់ចិត្តនឹងខ្ញុំវិញហើយ ព្រោះខ្ញុំបានបង្កើតកូនប្រុសបីដល់គាត់»។ ដូច្នេះហើយបានជាដាក់ឈ្មោះឲ្យកូនប្រុសនោះថា លេវី។
\s5
\v 35 នាងមានផ្ទៃពោះ ហើយបង្កើតបានកូនប្រុសមួយទៀត។ នាងនិយាយថា៖ «ខ្ញុំនឹងសរសើរព្រះអម្ចាស់នៅពេលនេះ»។ ហេតុដូច្នេះហើយបានជានាងដាក់ឈ្មោះកូនប្រុសនោះថា យូដា។ បន្ទាប់មក នាងលែងមានកូនទៀត។
\s5
\c 30
\cl ជំពូក ៣០
\p
\v 1 នៅពេលនាងរ៉ាជែលឃើញថា មិនបានបង្កើតកូនឲ្យលោកយ៉ាកុបសោះ នាងរ៉ាជែលបានច្រណែននឹងបងស្រីរបស់នាង។ នាងនិយាយទៅលោកយ៉ាកុបថា៖ «បើមិនឲ្យខ្ញុំមានកូនផង ខ្ញុំនឹងស្លាប់»។
\v 2 លោកយ៉ាកុបខឹងជាមួយនឹងនាងរ៉ាជែលជាខ្លាំង។ គាត់និយាយថា៖ «តើបងព្រះជាម្ចាស់មែនទេ ដែលបង្ខាំងអូនមិនឲ្យមានកូន?»។
\s5
\v 3 នាងនិយាយថា៖ ​«មើល៍​នែ៎ ប៊ីល‌ហា ជា​អ្នក​បម្រើ​ស្រីរបស់​អូន ចូរគេងជាមួយនាងទៅ ដើម្បីឲ្យនាងអាចបង្កើតកូនមកដាក់លើជង្គង់អូន ហើយអូន​នឹងមាន​កូន​ដោយសារនាង»។
\v 4 ដូច្នេះ នាងបានប្រគល់នាងប៊ីលហា ជាអ្នកបម្រើស្រីរបស់នាង ឲ្យធ្វើជាភរិយា ហើយលោកយ៉ាកុបក៏គេងជាមួយនាង។
\s5
\v 5 នាងប៊ីលហាមានផ្ទៃពោះ ហើយបង្កើតកូនប្រុសមួយឲ្យលោកយ៉ាកុប។
\v 6 បន្ទាប់មក នាងរ៉ាជែលនិយាយថា៖​ «ព្រះជាម្ចាស់រកយុត្តិធម៌ឲ្យខ្ញុំ។ ព្រះអង្គបានស្តាប់សេចក្តីអធិស្ឋានរបស់ខ្ញុំ ហើយប្រទានកូនប្រុសមួយឲ្យខ្ញុំ»។ ដោយហេតុនេះ បានជានាងដាក់ឈ្មោះកូនប្រុសនោះថា ដាន់។
\s5
\v 7 នាងប៊ីហា ជាអ្នកបម្រើស្រីរបស់នាងរ៉ាជែល មានផ្ទៃពោះម្តងទៀត ហើយបង្កើតប្រុសទីពីរឲ្យលោកយ៉ាកុប។
\v 8 នាងរ៉ាជែលនិយាយថា៖ «​ខ្ញុំខំប្រឹងតទល់យ៉ាងខ្លាំងជាមួយ​នឹង​បង​ស្រី​ខ្ញុំ ហើយ​ខ្ញុំ​បាន​ឈ្នះ»។ នាងបានដាក់ឈ្មោះកូនប្រុសនោះថា ណែប‌ថាលី។
\s5
\v 9 នៅពេលនាងលេអាឃើញថា នាងលែងមានកូនបានទៀត នាងបានយកនាងស៊ីលផា ជាអ្នកបម្រើស្រីរបស់នាង ហើយប្រគល់នាងឲ្យលោកយ៉ាកុប ធ្វើជាភរិយា។
\v 10 នាងស៊ីលផា អ្នកបម្រើស្រីរបស់នាងលេអា បានបង្កើតកូនប្រុសមួយឲ្យលោកយ៉ាកុប។
\v 11 នាងលេអានិយាយថា៖ «មានសំណាងហើយ!» ដូច្នេះ នាងបានដាក់ឈ្មោះកូនប្រុសនោះថា កាដ។
\s5
\v 12 បន្ទាប់មកនាងស៊ីលផា អ្នកបម្រើរបស់នាងលេអា បានបង្កើតកូនទីពីរឲ្យលោកយ៉ាកុប។
\v 13 នាងលេអានិយាយថា៖ «ខ្ញុំរីករាយហើយ! ដ្បិតស្រី្តទាំងឡាយនឹងហៅខ្ញុំថា រីករាយ»។ ដូច្នេះ នាងបានដាក់ឈ្មោះកូនប្រុសនោះថា អេ‌ស៊ើរ។
\s5
\v 14 លោករូបេន​បាន​ចេញ​ទៅ​ចម្ការនៅក្នុងរដូវច្រូតស្រូវ ហើយ​បេះ​បាន​ផ្លែ​ស្នេហ៍​នៅក្នុងចម្ការ។ កាត់បានយកផ្លែឈើទាំងនោះមកជូននាងលេអាជាម្តាយរបស់គាត់។ បន្ទាប់មក នាងរ៉ាជែលបាននិយាយទៅនាងលេអាថា៖ «សូមឲ្យផ្លែស្នេហ៍កូនប្រុសបងមកខ្ញុំខ្លះមក»។
\v 15 នាងលេអានិយាយទៅនាងថា៖ «តើវាជារឿងតូចតាចសម្រាប់ឯងមែនទេ ដែលឯងមកយកប្តីរបស់យើងទៅ? ហើយឥឡូវ ឯងចង់មកយកផ្លៃស្នេហ៍ពីកូនប្រុសយើងទៀត?» នាងរ៉ាជែលនិយាយថា៖ «អ៊ីចឹង ខ្ញុំនឹងឲ្យគាត់ទៅគេងជាមួយបងយប់នេះ ដើម្បីប្តូរយកផ្លែស្នេហ៍កូនប្រុសរបស់បងនេះ»។
\s5
\v 16 លោកយ៉ាកុបមកដល់ពីស្រែនៅពេលល្ងាច។ នាងលេអាបានចេញទៅជួបគាត់ ហើយនិយាយថា៖ «បងត្រូវគេងជាមួយអូនយប់នេះ ព្រោះអូនបានជួលបងដោយថ្លៃផ្លែស្នេហ៍កូនប្រុសរបស់អូន»។ ដូច្នេះ លោកយ៉ាកុបក៏ទៅគេងជាមួយនាងលេអានៅយប់នោះ។
\v 17 ព្រះជាម្ចាស់ស្តាប់តាមនាងលេអា ហើយនាងក៏មានផ្ទៃពោះ ហើយបានបង្កើតកូនប្រុសទីប្រាំឲ្យលោកយ៉ាកុប។
\v 18 នាងលេអានិយាយថា៖ «ព្រះជាម្ចាស់ប្រទានរង្វាន់ដល់ខ្ញុំ ព្រោះខ្ញុំបានប្រគល់អ្នកបម្រើស្រីរបស់ខ្ញុំឲ្យទៅស្វាមីរបស់ខ្ញុំ»។ នាងបានដាក់ឈ្មោះកូនប្រុសនោះថា អ៊ីសាខា។
\s5
\v 19 នាងលេអាមានផ្ទៃពោះម្តងទៀត ហើយបង្កើតបានកូនប្រុសទីប្រាំមួយ ឲ្យលោកយ៉ាកុប។ នាងលេអានិយាយថា៖ «ព្រះជាម្ចាស់បានប្រទានអំណោយយ៉ាងល្អដល់ខ្ញុំ»។
\v 20 ឥឡូវនេះ ស្វាមីខ្ញុំនឹងគោរពខ្ញុំ ដោយសារខ្ញុំបានបង្កើតកូនប្រុសទីប្រាំមួយឲ្យគាត់»។
\v 21 នាងដាក់ឈ្មោះកូនប្រុសនោះថា សាប់យូ‌ឡូន។ បន្ទាប់មក នាងបានបង្កើតបានកូនស្រីមួយ ហើយនាងបានដាក់ឈ្មោះកូនស្រីនោះថា ឌីណា។
\s5
\v 22 ព្រះជាម្ចាស់បាននឹកចាំពីនាងរ៉ាជែល ហើយបានស្តាប់តាមនាង។ ព្រះអង្គបានធ្វើឲ្យនាងមានផ្ទៃពោះ។
\v 23 នាងមានកូន ហើយបង្កើតបានកូនប្រុសមួយ។ នាងនិយាយថា៖​ «ព្រះជាម្ចាស់បានដកភាពអាម៉ាសចេញរបស់ខ្ញុំចេញ»។
\v 24 នាងដាក់ឈ្មោះកូនប្រុសនោះថា យ៉ូសែប ដោយនិយាយថា៖ «ព្រះអម្ចាស់បានបន្ថែមកូនប្រុសមួយទៀតដល់ខ្ញុំ»។
\s5
\v 25 បន្ទាប់ពីនាងរ៉ាជែលបង្កើតយ៉ូសែបហើយ លោកយ៉ាកុបបាននិយាយទៅកាន់លោកឡាបាន់ថា៖ «សូមឲ្យខ្ញុំបានចេញទៅ ដើម្បីខ្ញុំអាចចេញទៅផ្ទះរបស់ខ្ញុំ និងប្រទេសរបស់ខ្ញុំវិញ។
\v 26 សូមប្រគល់ភរិយា និងកូនៗ ព្រោះខ្ញុំបានបម្រើលោកឪពុក ហើយសូមអនុញ្ញាតឲ្យខ្ញុំទៅ ដើម្បីលោកឪពុកដឹងពីកិច្ចការដែលខ្ញុំបានធ្វើជូនលោកឪពុកហើយ»។
\s5
\v 27 លោក​ឡាបាន់​តប​ទៅ​គាត់​ថា៖ «ប្រសិនបើ​កូន​យោគ‌យល់​ដល់​ពុក​ ឪពុកបានដឹងដោយសារការទស្សន៍ទាយថាព្រោះ​តែ​កូន ព្រះ‌អម្ចាស់​បាន​ប្រទាន​ពរ​ពុក»។
\v 28 ដូច្នេះ គាត់បាននិយាយថា៖ «កូន​ចង់​បាន​ថ្លៃ​ឈ្នួល​ប៉ុន្មាន ពុក​នឹង​ប្រគល់​ឲ្យ»។
\s5
\v 29 លោកយ៉ាកុបនិយាយទៅគាត់ថា៖ «លោកឪពុកជ្រាបពីការដែលកូនបានបម្រើឲ្យឪពុក និងពីហ្វូង​សត្វ​របស់​លោក​ឪពុក​​បាន​កើន​ចំនួន​ច្រើនយ៉ាង​ណា​នោះ។
\v 30 ដ្បិត មុនពេលខ្ញុំមក លោកឪពុកមានតែបន្តិចទេ ហើយឥឡូវ វាចម្រើនច្រើនឡើយជាបរិបូរ។ ព្រះអម្ចាស់បានប្រទានពរដល់លោកឪពុក នៅគ្រប់ពេលដែលខ្ញុំធ្វើការ។ ឥឡូវនេះ តើពេលណាទើបខ្ញុំអាចផ្តត់ផ្គង់គ្រួសាររបស់ខ្ញុំម្តង?»
\s5
\v 31 ដូច្នេះ លោកឡាបាន់និយាយថា៖ «តើកូនត្រូវការថ្លៃឈ្នួលប៉ុន្មាន?» លោកយ៉ាកុបឆ្លើយថា៖ «លោកឪពុក មិនចាំបាច់ឲ្យថ្លៃឈ្នួលកូនអ្វីទេ។ ប្រសិនបើ លោកឪពុកធ្វើការមួយនេះជាមួយខ្ញុំ ខ្ញុំ​នឹង​មើល​ថែ​ទាំ​ហ្វូង​សត្វ​របស់​លោក​ឪពុក​ត​ទៅ​មុខ​ទៀត។
\v 32 សូមឲ្យខ្ញុំបានដើរកាត់ហ្វូងសត្វនៅថ្ងៃនេះ ដើម្បី​ញែក​សត្វចៀម​ពព្លាក់ ពពាល និង​សត្វ​ខ្មៅ​ទាំង​អស់​ក្នុង​កូន​ចៀម​ទាំង​អស់ ព្រម​ទាំង​សត្វ​ដែល​ពពាល ពព្លាក់​ក្នុង​ហ្វូង​ពពែ​ផង។ ទាំងនឹងទុក​ជាថ្លៃ​ឈ្នួល​សម្រាប់​ខ្ញុំ។
\s5
\v 33 ភាពស្មោះត្រង់របស់ខ្ញុំនឹងធ្វើបន្ទាល់ពីខ្ញុំនៅពេលក្រោយ នៅពេលលោកឪពុកទៅពិនិត្យពីថ្លៃឈ្នួលរបស់ខ្ញុំ។ ចៀមណាដែល​មិន​ពពាល ពព្លាក់​ក្នុង​ហ្វូង​ពពែ ហើយ​ដែល​មិន​ខ្មៅ​ក្នុង​ហ្វូង​ចៀម នោះ​ចាត់​ទុក​ថា​ខ្ញុំ​បាន​លួច​ហើយ»។
\v 34 លោកឡាបាន់និយាយថា៖ «យល់ព្រម។ សូមធ្វើតាមសម្តីរបស់កូនចុះ»។
\s5
\v 35 នៅថ្ងៃនោះ លោកឡាបាន់បានយកពពែឈ្មោលដែលឆ្នូតៗ ពពាល និង​ពពែ​ញី​ដែល​ពព្លាក់ និង​ពពាល គ្រប់​ទាំង​សត្វ​ដែល​មាន​សម្បុរ​ស​ដុំៗ និង​អស់​ទាំង​សត្វ​ខ្មៅ​ក្នុង​ហ្វូង​ចៀម​ទាំង​អស់ ប្រគល់​ទៅ​ឲ្យ​កូនៗ​របស់​គាត់​មើល​ថែ​។
\v 36 លោកឡាបាន់បានធ្វើដំណើរអស់រយៈពេលបីថ្ងៃពីកន្លែងគាត់ទៅលោកយ៉ាកុប។ ដូច្នេះ លោកយ៉ាកុបបាន​ឃ្វាល​ហ្វូង​សត្វ​ដែលនៅសល់ទាំងអស់របស់លោក​ឡាបាន់​។
\s5
\v 37 លោកយ៉ាកុបបានកាត់យក​មែក​រលួស និងមែក​ចំបក់ ព្រមទាំងក្រចៅ​ស្រស់ៗ និងមក​បក​សំបក​ជា​កង់ៗ ឲ្យ​ឃើញ​សាច់​សៗ។
\v 38 បន្ទាប់​មក គាត់យក​មែក​ដែល​មាន​ឆ្នូតៗ​នោះ ទៅ​ដាក់​នៅ​ក្នុង​ចង្អូរ និង​ស្នូក​ជា​កន្លែង​ដែល​សត្វ​តែង​មក​ផឹក​ទឹក ដើម្បី​ឲ្យ​សត្វ​ទាំង​នោះ​ឃើញ ដ្បិត ​វា​តែងតែ​ពាក់​គ្នា​នៅ​ពេល​ផឹក​ទឹក។
\s5
\v 39 ហ្វូងសត្វ​ដែលពាក់​គ្នា​នៅ​មុខ​មែក​ឈើ ហើយហ្វូងសត្វនឹង​បង្កើត​កូន​មាន​សម្បុរ​ឆ្នូតៗ ពពាល និង​ពព្លាក់។ លោកយ៉ាកុបបានញែកកូនចៀមទាំងនោះ ប៉ុន្តែ តម្រង់​ឈ្មោល​ទាំងអស់បែរមុខទៅ​ឯ​ពួក​ចៀម​ឆ្នូត និង​ចៀម​ខ្មៅ​ទាំង​អស់​ក្នុង​ហ្វូង​សត្វ​របស់​ឡាបាន់។
\v 40 បន្ទាប់មកគាត់ញែកហ្វូងសត្វរបស់គាត់ឲ្យនៅដោយឡែក ហើយមិនបានដាក់ពួកគេឲ្យនៅជាមួយ​ហ្វូង​សត្វ​របស់​លោក​ឡាបាន់​ឡើយ។
\s5
\v 41 នៅពេលណាចៀមណាខ្លាំងជាងនៅក្នុងហ្វូងដោយពាក់គ្នា ដូច្នេះ លោកយ៉ាកុបបានដាក់មែកឈើទាំងនោះនៅក្នុងប្រឡាយ មុនចំពោះភ្នែករបស់ហ្វូងសត្វនោះ ដើម្បីពួកវាអាចពាក់គ្នានៅចំពោះមុខមែកឈើទាំងនោះ។
\v 42 ប៉ុន្តែ​ នៅពេលសត្វណាខ្សោយចូលមកនៅក្នុងហ្វូងសត្វ គាត់មិនបានដាក់មែកឈើនៅចំពោះមុខពួកវាឡើយ។ ដូច្នេះ សត្វណាដែលខ្សោយជារបស់លោកឡាបាន់ ហើយសត្វណាដែលខ្លាំងជារបស់លោកយ៉ាកុប។
\s5
\v 43 លោកយ៉ាកុបបានក្លាយជាអ្នកមានយ៉ាងខ្លាំង។ គាត់មានហ្វូងសត្វយ៉ាងធំ មានអ្នកបម្រើស្រី និងអ្នកបម្រើប្រុស ហើយនិងសត្វអូដ្ឋ និងសត្វលាជាច្រើនផង។
\s5
\c 31
\cl ជំពូក ៣១
\p
\v 1 លោកយ៉ាកុបបានឮសម្តីកូនប្រុសៗរបស់លោកឡាបាន់ ពួកគេនិយាយថា៖ «លោកយ៉ាកុបបានយកអ្វីៗទាំងអស់ដែលឪពុកយើងមានអស់ហើយ ហើយទ្រព្យសម្បត្តិដែលគាត់មានគឺបានយកទ្រព្យសម្បត្តិឪពុកយើងទាំងអស់»។
\v 2 លោកយ៉ាកុបមើលឃើញនៅលើទឹកមុខរបស់លោកឡាបាន់។ គាត់បានឃើញថា ឥរិយាបថរបស់លោកឡាបាន់ចំពោះគាត់បានផ្លាស់ប្តូរ។
\v 3 បន្ទាប់មក ព្រះអម្ចាស់មានបន្ទូលទៅលោកយ៉ាកុបថា៖​ «ចូរត្រឡប់ទៅទឹកដីឪពុក និងសាច់ញាតិរបស់អ្នកវិញចុុះ ខ្ញុំនឹងនៅជាមួយអ្នក»។
\s5
\v 4 លោកយ៉ាកុបបានចាត់ ហើយបានហៅនាងរ៉ាជែល និងលេអាឲ្យមកឯវាលកន្លែងហ្វូងសត្វរបស់គាត់
\v 5 ហើយនិយាយទៅពួកគេថា៖​ «បងបានឃើញឥរិយាបថឪពុករបស់អូនចំពោះបងបានផ្លាស់ប្តូរ ប៉ុន្តែ ព្រះជាម្ចាស់ឪពុករបស់បងបានគង់ជាមួយបង។
\v 6 អូនដឹងហើយថា បងបម្រើឪពុករបស់អូនអស់ពីកម្លាំងរបស់បង។
\s5
\v 7 ឪពុករបស់អូនបានបោកប្រាស់បង​ ហើយបានប្តូរប្រាក់ឈ្នួលដប់ដង ប៉ុន្តែ ព្រះជាម្ចាស់មិនអនុញ្ញាតឲ្យគាត់ធ្វើទុក្ខបងបានទេ។
\v 8 ប្រសិនបើ គាត់និយាយថា៖ ​«សត្វ​ដែល​មាន​សម្បុរ​ពពាល នឹង​បាន​ជា​ថ្លៃ​ឈ្នួល​របស់​ឯង» ដូច្នេះ ហ្វូងសត្វ​ទាំង​អស់​ក៏​បង្កើត​កូន​សុទ្ធ​តែសម្បុរ​ពពាល ហើយ​ប្រសិនបើ​គាត់​និយាថា៖ «សត្វ​ដែល​មាន​សម្បុរ​ឆ្នូតៗ​នឹង​បាន​ជា​ថ្លៃ​ឈ្នួល​របស់​ឯង» ដូច្នេះ ហ្វូង​សត្វ​ទាំង​អស់​​បង្កើត​កូន​មក​សុទ្ធ​តែ​ឆ្នូតៗ​។
\v 9 ព្រះជាម្ចាស់បានយកហ្វូងសត្វរបស់ឪពុកអូនមកឲ្យបងរបៀបនេះឯង។
\s5
\v 10 នៅពេលដល់រដូវសត្វពាក់គ្នា បងបានយល់សុបិន ចៀមឈ្មោលដែលពាក់ហ្វូងសត្វទាំងអស់។ ពពែឈ្មោលសុទ្ធ​តែ​មាន​សម្បុរ​ឆ្នូតៗ ពពាល និង​មាន​សម្បុរអុជៗ​ទាំង​អស់។
\v 11 ទេវតារបស់ព្រះជាម្ចាស់និយាយមកកាន់បងក្នុងសុបិនថា៖ «យ៉ាកុបអើយ!»។ បងឆ្លើយថា៖ «បាទ!»។
\s5
\v 12 គាត់និយាយថា៖ «ចូរសម្លឹងហើយមើលពពែឈ្មោលទាំងអស់ដែលពាក់ជាមួយហ្វូងសត្វចុះ។ ពួកវាមានសម្បុរ​ឆ្នូតៗ ពពាល និង​មាន​សម្បុរអុជៗ​ទាំង​អស់ ដ្បិត យើងបានឃើញពីកិច្ចការដែលលោកឡាបាន់បានធ្វើចំពោះអ្នកគ្រប់យ៉ាង។
\v 13 យើងជាព្រះជាម្ចាស់នៅបេតអែល ជាកន្លែងដែលអ្នកបានចាក់ប្រេងលើសសរ ហើយអ្នកបានស្បថជាមួយយើងនៅទីនោះ។ ចូរក្រោកឡើង ហើយចាកចេញពីស្រុកកំណើត ហើយត្រឡប់ទៅទឹកដីកំណើតរបស់អ្នកចុះ»។
\s5
\v 14 នាងរ៉ាជែល និងនាងលេអាបានឆ្លើយ ហើយនិយាយទៅគាត់ថា៖ «តើមានចំណែកណា ឬមរតកសម្រាប់យើង នៅក្នុងផ្ទះរបស់យើងទេ?
\v 15 តើយើងមិនបានប្រព្រឹត្តជាមួយគាត់ដូចជាជនបរទេសទេឬ? ដ្បិត គាត់បានលក់យើង ហើយបានយកប្រាក់របស់យើងថែមទៀតផង។
\v 16 ដ្បិត ទ្រព្យសម្បត្តិដែលព្រះជាម្ចាស់បានយកពីគាត់នៅពេលនេះ គឺជាទ្រព្យសម្បត្តិរបស់យើង និងកូនៗរបស់យើងទាំងអស់។ ដូច្នេះ ឥឡូវនេះ ប្រសិនបើ ព្រះជាម្ចាស់មានបន្ទូលអ្វីមកកាន់បង ចូរធ្វើវាចុះ»។
\s5
\v 17 បន្ទាប់មក លោកយ៉ាកុបបានក្រោកឡើង ហើយដាក់កូនប្រុសៗ និងភរិយាទាំងពីររបស់គាត់នៅលើសត្វអូដ្ឋ។
\v 18 គាត់បាននាំហ្វូងសត្វទាំងអស់នៅខាងមុខគាត់ ជាមួយនឹងទ្រព្យសម្បត្តិទាំងអស់របស់គាត់ បូករួមទាំងហ្វូងសត្វដែលគាត់មាននៅក្នុងទឹកដី​ប៉ាដាន់‌អើរ៉ាម។ បន្ទាប់មក គាត់បានចាត់គេទៅរកឪពុករបស់គាត់នៅក្នុងទឹកដីកាណាន។
\s5
\v 19 នៅពេលលោកឡាបាន់បានចាកចេញទៅកាត់រោមចៀមរបស់គាត់ នាងរ៉ាជែលបានលួចរូបព្រះឪពុករបស់នាង។
\v 20 លោកយ៉ាកុបបានលួច​រត់​ចេញ​ពី​លោក​ឡាបាន់ ជា​ជន‌ជាតិ​អើរ៉ាម ដោយ​មិនបានប្រាប់ឲ្យគាត់​ដឹង​ថាគាត់ចាកចេញឡើយ។
\v 21 ដូច្នេះ គាត់បានរត់ចេញជាមួយនឹងអ្វីៗដែលគាត់មាន ហើយបានឆ្លងទន្លេយ៉ាងលឿន ហើយឆ្ពោះទៅទឹកដីតំបន់​ភ្នំ​កាឡាដ។
\s5
\v 22 នៅថ្ងៃទីបី ទើបលោកឡាបាន់ដឹងថា លោកយ៉ាកុបបានរត់។
\v 23 ដូច្នេះ គាត់បាននាំយកសាច់ញាតិទៅជាមួយគាត់ ហើយដេញតាមពីក្រោយ អស់រយៈពេលប្រាំពីរថ្ងៃ។ គាត់បានទៅទាន់លោកយ៉ាកុបនៅតំបន់ភ្នំកាឡាដ។
\s5
\v 24 ព្រះជាម្ចាស់បានយាងមកឯលោកឡាបាន់ជនជាតិ​អើរ៉ាម នៅក្នុងសុបិននៅពេលយប់ ហើយមានបន្ទូលទៅគាត់ថា៖ «ចូរប្រយ័ត្ន ជាមួយអ្វីដែលអ្នកនិយាយទៅកាន់យ៉ាកុប ទោះបើល្អ ឬអាក្រក់ក្តី»។
\v 25 លោកឡាបាន់បានដេញទាន់លោកយ៉ាកុប។ ហើយលោកយ៉ាកុបបានសង់ត្រសាលរបស់គាត់នៅតំបន់ភ្នំកាឡាត។
\s5
\v 26 លោកឡាបាន់និយាយទៅលោកយ៉ាកុបថា៖ «ហេតុដូចម្តេចបានជាឯងធ្វើដូច្នេះ​ គឺប្រោកប្រាស់ខ្ញុំ ហើយបាននាំយកកូនស្រីរបស់ឪពុកមកដូចជាអ្នកទោសសង្គ្រាមដូច្នេះ?
\v 27 ហេតុអ្វីបានជាឯងលួចរត់ដោយសម្ងាត់ដូច្នេះ ហើយប្រើឧបាយកលជាមួយឪពុក ព្រមទាំងមិនប្រាប់ឪពុកដូច្នេះ? ដើម្បីឲ្យឪពុកបានជូនដំណើរដោយការអបអរសាទរ ហើយនិងច្រៀង វាយក្រាប់ ព្រមទាំងចាប់ស៊ុងផង។
\v 28 កូនមិនបានឲ្យឪពុកថើបលាចៅៗ និងកូនស្រីៗរបស់ឪពុកសោះ។ កូនបានធ្វើការដ៏ល្ងីល្ងើហើយ។
\s5
\v 29 ឪពុកមានអំណាចនឹងធ្វើទុក្ខដល់កូនបាន ប៉ុន្តែ ព្រះជាម្ចាស់ជាព្រះឪពុករបស់កូនមានបន្ទូលមកឪពុកកាលពីយប់មិញ ដោយមានបន្ទូលថា៖ «ចូរប្រយ័ត្ន ជាមួយអ្វីដែលអ្នកនិយាយទៅកាន់យ៉ាកុប ទោះបើល្អ ឬអាក្រក់ក្តី»។
\v 30 កូនបានធ្វើបែបនេះ ដោយសារកូនចង់ត្រឡប់ទៅផ្ទះឪពុករបស់កូនវិញ។ ប៉ុន្តែ ហេតុអ្វីបានជាកូនលួចរូបព្រះរបស់ឪពុក?»
\s5
\v 31 លោកយ៉ាកុបឆ្លើយ ហើយនិយាយទៅកាន់លោកឡាបាន់ថា៖ «ដោយសារខ្ញុំខ្លាច ហើយគិតថា លោកឪពុកអាចនឹងយកកូនស្រីរបស់លោកឪពុកចេញពីខ្ញុំវិញ ដោយប្រើកម្លាំង ដូច្នេះ ហើយខ្ញុំចេញដោយសម្ងាត់។
\v 32 អ្នកណាក្តីដែលលួចរូបព្រះរបស់លោកឪពុក អ្នកនោះមិនអាចរស់ទៀតបានទេ។ សូមឆែកមើលនៅក្នុងវត្តនាមរបស់សាច់ញាតិចុះ បើរកឃើញអ្នកណាដែលនៅជាមួយខ្ញុំ សូមយករបស់លោកឪពុកទៅវិញចុះ»។ ដ្បិត លោកយ៉ាកុបមិនបានដឹងថា នាងរ៉ាជែលបានលួចវាទេ។
\s5
\v 33 លោកឡាបាន់បានចូលទៅក្នុងត្រសាលរបស់លោកយ៉ាកុប ទៅក្នុងត្រសាលរបស់នាងលេអា និងចូលទៅក្នុងត្រសាលរបស់អ្នកបម្រើស្រីទាំងពីរ ប៉ុន្តែ គាត់រកវាមិនឃើញទេ។ គាត់បានចេញពីត្រសាលរបស់នាងលេអា ហើយចូលទៅក្នុងត្រសាលរបស់នាងរ៉ាជែល។
\s5
\v 34 នាងរ៉ាជែលបានយករូបព្រះពីផ្ទះរបស់ឪពុកនាង ដាក់វានៅក្រោមកែបអូដ្ឋ ហើយអង្គុយពីលើវា។ លោកឡាបាន់បានរុករកពេញត្រសាលទាំងមូល ប៉ុន្តែ រករូបព្រះទាំងនោះមិនឃើញទេ។
\v 35 នាងនិយាយទៅកាន់ឪពុករបស់នាងថា៖ «លោកឪពុកអើយ សូមកុំខឹងអី ព្រោះកូនមិនអាចឈរនៅចំពោះលោកឪពុកបាន ដើម្បីកូនកំពុងមករដូវ»។
\s5
\v 36 លោកយ៉ាកុបខឹង ហើយឈ្លោះនឹងលោកឡាបាន់។ គាត់និយាយទៅលោកឡាបាន់ថា៖​ «តើកូនមានទោសអ្វី? តើកូនបានធ្វើបាបអ្វី បានជាលោកឪពុកដេញតាមកូនពីក្រោយដូច្នេះ?
\v 37 ដ្បិត លោកឪពុកបានរុករកទ្រព្យសម្បត្តិទាំងអស់របស់ខ្ញុំ។ តើលោកឪពុកបានរករូបព្រះរបស់គ្រួសារលោកឪពួកឃើញទេ? ចូរដាក់វានៅចំពោះមុខសាច់ញាតិរបស់យើង ដើម្បីពួកគេបានកាត់ក្តីរវាងយើងទាំងពីរ។
\s5
\v 38 ដ្បិត កូនបាននៅជាមួលលោកឪពុកអស់រយៈពេលម្ភៃឆ្នាំ។ គ្មានមេចៀម និងមេពពែត្រូវរលូតឡើយ ឬខ្ញុំបានហូបចៀមឈ្មោលពីហ្វូងសត្វរបស់លោកឪពុកឡើយ។
\v 39 សត្វណាដែលសត្វសាហាវស៊ី ខ្ញុំមិនបានយកទៅជូនលោកឪពុក ផ្ទុយទៅវិញ ខ្ញុំបានសងជំនួសអ្វីដែលបាត់បង់ទៅវិញ។ លោកឪពុកតែងតែឲ្យកូនសងសត្វដែលបាត់ទាំងអស់ មិនបាត់ដោយសារគេលួចនៅពេលយប់ ឬនៅពេលថ្ងៃក្តី។
\v 40 នៅពេលថ្ងៃ កូននៅក្រោមកម្តៅថ្ងៃ ហើយនៅពេលយប់កូនរងារ ហើយមើលមិនបានដេកឡើយ។
\s5
\v 41 ក្នុងរយៈពេលម្ភៃឆ្នាំនេះ កូនបាននៅក្នុងផ្ទះរបស់លោកឪពុក។ កូនធ្វើការជូនលោកឪពុកដប់បួនឆ្នាំ ដើម្បីឲ្យបានកូនស្រីទាំងពីរបស់លោកឪពុក ហើយធ្វើការប្រាំមួយឆ្នាំដើម្បីឲ្យបានហ្វូងសត្វ។ លោកឪពុងបានបន្លំថ្លៃឈ្នួលរបស់ខ្ញុំដប់ដង។
\v 42 ប្រសិនបើ ព្រះជាម្ចាស់របស់ឪពុកខ្ញុំ ជាព្រះជាម្ចាស់របស់លោកអប្រាហាំ ហើយជាព្រះដែលលោកអ៊ីសាកគោរពបម្រើ បានគង់នៅជាមួយខ្ញុំទេ ប្រាកដណាស់ លោកឪពុកនឹងបណ្ដេញកូនឲ្យទៅដោយដៃទទេមិនខាន។ ព្រះជាម្ចាស់បានឃើញពីទុក្ខលំបាករបស់ខ្ញុំ ហើយទតឃើញពីការខំប្រឹងធ្វើការរបស់ខ្ញុំ ហើយព្រះអង្គបានដាស់តឿនលោកឪពុកកាលពីយប់មិញ»។
\s5
\v 43 លោកឡាបាន់ឆ្លើយ ហើយនិយាយថា៖ «កូនស្រីៗគឺជាកូនស្រីៗរបស់ឪពុក ហើយចៅៗគឺជាចៅៗរបស់ឪពុក ព្រមទាំងហ្វូងសត្វក៏ជាហ្វូងសត្វរបស់ឪពុកដែរ។ អ្វីៗទាំងអស់ដែលកូនឃើញជារបស់ឪពុក។ ប៉ុន្តែ អ្វីដែលកូនឯងត្រូវធ្វើនៅថ្ងៃនេះ ចំពោះកូនស្រីរបស់ឪពុក ឬទៅកាន់ក្មេងៗរបស់ពួកគេដែលពួកគេបានបង្កើតមក?
\v 44 ដូច្នេះ នៅពេលនេះ ចូរយើងចងសម្ពន្ធមេត្រី រវាងកូននិងឪពុក ហើយសូមឲ្យវាធ្វើជាបន្ទាល់រវាងកូននិងឪពុកដែរ»។
\s5
\v 45 ដូច្នេះ លោកយ៉ាកុបបានយកថ្ម ហើយតាំងវាឡើងជាសសរ។ លោកយ៉ាកុបនិយាយទៅកាន់សាច់ញាតិរបស់គាត់ថា៖ «ចូរប្រមូលថ្មដាក់មួយដុំ»។
\v 46 ដូច្នេះ ពួកគេក៏យកថ្ម មកធ្វើជាបង្គោល។ បន្ទាប់មក ពួកគេហូបក្បែរបង្គោលនៅទីនោះ។
\v 47 លោកឡាបាន់ហៅវាថា យេការសាហាឌូថា តែ​លោកយ៉ាកុប​ហៅវា​ថា កាលេឌ វិញ។
\s5
\v 48 លោកឡាបាន់និយាយថា៖ «បង្គោលនេះជាសាក្សីរវាងឪពុកនិងកូននៅថ្ងៃនេះ»។ ហេតុដូច្នេះហើយបានជាគេដាក់ឈ្មោះថា កាឡេដ។
\v 49 គេក៏បានដាក់ឈ្មោះមីសប៉ាផងដែរ ដោយសារលោកឡាបាន់និយាយថា៖ «សូមព្រះអម្ចាស់ទតមើលរវាងកូននិងឪពុក នៅពេលយើងលែងឃើញមុខគ្នាទៀត។
\v 50 ប្រសិនបើ កូនប្រព្រឹត្តមិនត្រឹមត្រូវជាមួយនឹងកូនស្រីរបស់ឪពុក ឬប្រសិនបើ កូនមានភរិយាផ្សេងក្រៅពីកូនស្រីរបស់ឪពុក ទៅបីជាកូនគ្មាននរណានៅជាមួយយើងក្តី មើល ព្រះជាម្ចាស់គឺជាសាក្សីរវាងកូននិងឪពុក»។
\s5
\v 51 លោកឡាបាន់និយាយទៅលោកយ៉ាកុបថា៖ «ចូរមើលទៅបង្គោល ហើយមើលទៅឯសសរ ដែលឪពុកបានដាក់តាំងរវាងកូននិងឪពុក។
\v 52 បង្គោលនេះគឺជាសាក្សី ហើយសសរគឺជាទីបន្ទាល់ ដែលកូនមិនត្រូវរំលង បង្គោល និងសសរនេះមករកឪពុក ដើម្បីធ្វើទុក្ខដល់ឪពុកឡើយ។ សូមព្រះជាម្ចាស់នៃលោកអប្រាហាំ និងព្រះរបស់លោកណាឃរ ជាព្រះរបស់ឪពុកពួកគេរៀងខ្លួន កាត់ក្តីរវាងពួកយើង»។
\v 53 លោកយ៉ាកុបបានស្បថ​នឹង​ព្រះ ជាមួយព្រះជាម្ចាស់លោកអ៊ីសាកជាឪពុករបស់គាត់​កោតខ្លាច​។
\s5
\v 54 លោកយ៉ាកុបបានថ្វាយយញ្ញបូជានៅលើភ្នំ ហើយហៅសាច់ញាតិរបស់គាត់មកហូបសាច់នៅទីនោះ។​ ពួកគេហូប ហើយចំណាយពេលមួយយប់នៅលើភ្នំនោះ។
\v 55 ព្រឹកព្រលឹម លោកឡាបាន់បានក្រោកឡើង បានថើបចៅៗ និងកូនស្រីៗរបស់គាត់ ហើយឲ្យពរដល់ពួកគេ។ បន្ទាប់មក លោកឡាបាន់បានចាកចេញ ហើយត្រឡប់ទៅផ្ទះវិញ។
\s5
\c 32
\cl ជំពូក ៣២
\p
\v 1 លោកយ៉ាកុបក៏បន្តដំណើរទៅមុខទៀត ហើយទេវតារបស់ព្រះជាម្ចាស់បានមកជួបគាត់។
\v 2 នៅពេលលោកយ៉ាកុបឃើញពួកគេ គាត់និយាយថា៖ «នេះគឺជាជំរំរបស់ព្រះជាម្ចាស់» ដូច្នេះ គាត់បានដាក់ឈ្មោះកន្លែងនោះថា ម៉ាហាណែម។
\s5
\v 3 លោកយ៉ាកុបបានចាត់អ្នកនាំសារទៅមុនគាត់ដើម្បីជួបលោកអេសាវ បងប្រុសរបស់គាត់ នៅក្នុងទឹកដីសៀរ នៅក្នុងតំបត់អេដុម។
\v 4 គាត់បានបង្គាប់ដល់ពួកគេ ដោយនិយាយថា៖ «នេះគឺជាអ្វីដែលអ្នកត្រូវនិយាយទៅកាន់លោកអេសាវ បងប្រុសរបស់ខ្ញុំគឺ លោកយ៉ាកុប ជាអ្នកបម្រើរបស់លោក បាននិយាយថា៖ «ខ្ញុំបានស្នាក់នៅក្នុងផ្ទះរបស់លោកឡាបាន់ ហើយបានពន្យាពេលនៃការត្រឡប់មកវិញរហូតមកដល់សព្វថ្ងៃនេះ។
\v 5 ខ្ញុំមានគោឈ្មោល សត្វលា និងហ្វូងសត្វ អ្នកបម្រើប្រុសៗ និងអ្នកបម្រើស្រីៗ។ ខ្ញុំសូមផ្ញើសារនេះទៅលោកម្ចាស់មុន ដើម្បីឲ្យខ្ញុំបានជាទីគាត់ចិត្តនៅចំពោះលោកម្ចាស់»។
\s5
\v 6 អ្នកនាំសារបានត្រឡប់មកឯលោកយ៉ាកុបវិញ ហើយនិយាយថា៖ «យើងបានទៅជួបលោកអេសាវបងប្រុសរបស់លោកហើយ។ គាត់កំពុងតែមកជួបលោក ហើយមានមនុស្សបួនរយនាក់មកជាមួយគាត់»។
\v 7 បន្ទាប់មកលោកយ៉ាកុបមានការភ័យខ្លាច ហើយព្រួយចិត្តជាខ្លាំង។ ដូច្នេះ គាត់បានបំបែកមនុស្សដែលនៅក្នុងជំរំជាមួយគាត់ជាពីរ ហើយនិងហ្វូងសត្វ ហ្វូងចៀម និងសត្វអូដ្ឋ។
\v 8 គាត់និយាយថា៖ «ប្រសិនបើ បងអេសាវមកដល់ជំរំមួយ ហើយវាយប្រហារវា នោះជំរំដែលនៅសល់នឹងរួចជីវិត»។
\s5
\v 9 លោកយ៉ាកុបទូលថា៖ «ព្រះជាម្ចាស់របស់លោកឪពុកអប្រាហាំ និងជាព្រះជាម្ចាស់របស់លោកអ៊ីសាកជាឪពុករបស់ទូលបង្គំអើយ គឺព្រះអម្ចាស់ដែលបានមានបន្ទូលមកទូលបង្គំថា៖ «ចូរត្រឡប់ទៅស្រុកកំណើត និងទៅញាតិសណ្ដាន យើងនឹងធ្វើឲ្យអ្នកចម្រុងចម្រើន»។
\v 10 ទូលបង្គំមិនស័ក្ដសមនឹងទទួលការចងសម្ពន្ធមេត្រីដ៏ស្មោះត្រង់ ហើយអាចទុកចិត្តបាន ដែលព្រះអង្គបានធ្វើសម្រាប់អ្នកបម្រើព្រះអង្គទេ។ ដ្បិត កាលទូលបង្គំឆ្លងកាត់ទន្លេយ័រដាន់នេះទៅ ទូលបង្គំមានតែដំបងមួយ ហើយឥឡូវនេះ ទូលបង្គំមានជំរំពីរ។
\s5
\v 11 សូមសង្គ្រោះទូលបង្គំពីដៃបងប្រុសរបស់ទូលបង្គំ គឺពីដៃរបស់បងអេសាវ ដើម្បីទូលបង្គំខ្លាចគាត់ ក្រែងគាត់មក ហើយវាយប្រហារទូលបង្គំ និងភរិយារបស់ទូលបង្គំ។
\v 12 ប៉ុន្ដែ ព្រះអង្គមានបន្ទូលថា៖ «យើងនឹងធ្វើឲ្យអ្នកចម្រុងចម្រើនជាប្រាកដ។ យើងនឹងធ្វើឲ្យពូជពង្សរបស់អ្នកដូចជាខ្សាច់សមុទ្រ ដែលមានចំនួនច្រើនឥតគណនា»។
\s5
\v 13 លោកយ៉ាកុបស្នាក់នៅទីនោះមួយយប់។ គាត់បានយកពីអ្វីដែលគាត់មានខ្លះទៅជាមួយគាត់​ទុកជាអំណោយដល់លោកអេសាវ បងប្រុសរបស់គាត់។
\v 14 មានពពែញីពីររយ និងពពែឈ្មោលម្ភៃ ចៀមញីពីររយ និងចៀមឈ្មោលម្ភៃ
\v 15 អូដ្ឋ​ញីដែលបំបៅដោះ​សាម‌សិប​ ព្រម​ទាំង​កូន​វា គោ​ញី​សែ‌សិប​ និងគោ​បា​ដប់​ លាញីម្ភៃ និងលាឈ្មោលដប់។
\v 16 គាត់បានប្រគល់សត្វទាំងនោះទៅដៃអ្នកបម្រើរបស់គាត់ តាមហ្វូងរបស់វារៀងៗខ្លួន។ គាត់ប្រាប់ទៅអ្នកបម្រើរបស់គាត់ថា៖ «ចូរទៅមុនខ្ញុំ ហើយដាក់ហ្វូងសត្វឲ្យនៅដាច់ពីគ្នា»។
\s5
\v 17 គាត់បានបង្គាប់ដល់អ្នកបម្រើទីមួយរបស់គាត់ ដោយប្រាប់ថា៖ «នៅពេលលោកអេសាវ បងប្រុសរបស់ខ្ញុំជួបអ្នក ហើយសួរអ្នក ដោយនិយាយថា៖ «តើអ្នកជាអ្នកបម្រើនរណា? តើអ្នកទៅណា? តើសត្វទាំងអស់ដែលនៅចំពោះមុខអ្នកនេះ ជារបស់នរណា?
\v 18 ដូច្នេះ អ្នកត្រូវប្រាប់ថា៖ «សត្វទាំងអស់នេះ ជារបស់លោកយ៉ាកុប។ ពួកវាជាអំណោយយកមកជូនលោកអេសាវ ជាចៅហ្វាយរបស់ខ្ញុំ។ មើល៍ គាត់ក៏មកជាមួយយើងដែរ»។
\s5
\v 19 លោកយ៉ាកុបក៏បានណែនាំដល់ក្រុមទីពីរ និងទីបី ព្រមទាំងពួកអ្នកបម្រើទាំងអស់ដែលដើរតាមហ្វូងសត្វដែរ។ គាត់ប្រាប់ថា៖ «អ្នករាល់គ្នាត្រូវនិយាយដូចគ្នាទៅកាន់លោកអេសាវ នៅពេលអ្នកជួបកាត់។
\v 20 អ្នករាល់គ្នាត្រូវតែនិយាយថា៖ «លោកយ៉ាកុបជាអ្នកបម្រើលោកកំពុងតែមកតាមក្រោយយើងខ្ញុំដែរ»។ ដ្បិត គាត់គិតថា៖ «ពេលខ្ញុំមកជួបគាត់ ជាមួយនឹងអំណោយបានខ្ញុំបានចាត់ទៅមុនខ្ញុំនេះ។ នោះ ពេលគាត់បានឃើញ ប្រហែលជាគាត់នឹងទទួលខ្ញុំមិនខាន»។
\v 21 ដូច្នេះ គាត់បានបញ្ជូនអំណោយទៅមុនគាត់។ គាត់ខ្លួនឯងស្នាក់នៅជំរំមួយយប់ទៀត។
\s5
\v 22 លោកយ៉ាកុបក្រោកឡើងនៅពេលយប់ ហើយយកភរិយាទាំងពីរ និងអ្នកបម្រើស្រីទាំងពីររបស់គាត់ ព្រមទាំងកូនទាំងដប់មួយនាក់របស់គាត់។
\v 23 គាត់បានបញ្ជូនពួកគេឲ្យឆ្លងទឹកជាមួយនឹងទ្រព្យសម្បត្តិទាំងអស់របស់គាត់។
\s5
\v 24 លោកយ៉ាកុបបាននៅតែម្នាក់ឯង ហើយបានបោកចំបាប់ជាមួយអ្នកនោះមួយយប់។
\v 25 នៅពេលបុរសនោះឃើញថា គាត់មិនអាចយកឈ្នះលោកយ៉ាកុបបាន គាត់បានក៏​វាយ​ចំ​ត្រគាករបស់លោកយ៉ាកុប។ ពេលលោកយ៉ាកុប​បោក‌ចំបាប់​គ្នា​នោះ គាត់បាន​ថ្លោះ​ត្រគាក។
\v 26 បុរសនោះនិយាយថា៖ «សូមឲ្យខ្ញុំទៅចុះ ដ្បិតជិតភ្លឺហើយ»។ លោកយ៉ាកុបនិយាយថា៖ «ខ្ញុំមិនឲ្យលោកទៅទេ លុះត្រាតែលោកឲ្យពរខ្ញុំសិន»។
\s5
\v 27 បុរសនោះនិយាយទៅគាត់ថា៖ «តើអ្នកឈ្មោះអ្វី?» លោកយ៉ាកុបឆ្លើយថា៖ «យ៉ាកុប»។
\v 28 បុរសនោះនិយាយថា៖​ «ឈ្មោះរបស់អ្នកលែងជាយ៉ាកុបទៀតហើយ ប៉ុន្តែត្រូវប្តូរទៅឈ្មោះអ៊ីស្រាអែលវិញ។ ដ្បិត អ្នកបានបោកចំបាប់ជាមួយព្រះជាម្ចាស់ ហើយនឹងមនុស្ស ហើយអ្នកបានឈ្នះ»។
\s5
\v 29 លោកយ៉ាកុបសួរគាត់ថា៖ «សូមប្រាប់ឈ្មោះរបស់អ្នកឲ្យខ្ញុំផង»។ គាត់ប្រាប់ថា៖​ «ហេតុអ្វីបានជាអ្នកសួរឈ្មោះខ្ញុំ?» បន្ទាប់មក គាត់ក៏ឲ្យពរដល់លោកយ៉ាកុបនៅទីនោះ។
\v 30 លោកយ៉ាកុបដាក់ឈ្មោះកន្លែងនោះថា ព្នីអែល ដ្បិត គាត់និយាយថា៖ «ខ្ញុំបានឃើញព្រះភក្រព្រះជាម្ចាស់មុខទល់នឹងមុខ ហើយព្រះអង្គបានរំដោះជីវិតខ្ញុំ»។
\s5
\v 31 ថ្ងៃបានរះឡើងចំលោកយ៉ាកុប នៅពេលគាត់ដើរកាត់ព្នីអែល។ គាត់​ដើរ​ខ្ញើចៗ ព្រោះ​ថ្លោះ​ត្រគាករបស់គាត់។
\v 32 ហេតុដូច្នេះហើយ បានជាជនជាតិអ៊ីស្រាអែលមិនហូបសាច់នៅត្រង់ត្រគាកជាកន្លែងដែលព្រះជាម្ចាស់បានធ្វើឲ្យគាត់ថ្លោះនៅត្រង់ត្រគាកនោះ។
\s5
\c 33
\cl ជំពូក ៣៣
\p
\v 1 លោកយ៉ាកុបបានងើបមុខឡើង ហើយមើល៍ លោកអេសាវកំពុងតែមករក មានប្រុសៗបួនរយនាក់មកជាមួយគាត់ផង។ លោកយ៉ាកុបបានបំបែកកូនៗរបស់នាងលេអា នាងរ៉ាជែល និងកូនៗរបស់ស្រីបម្រើទាំងពីរផងដែរ។
\v 2 បន្ទាប់មក គាត់បានដាក់កូនៗរបស់អ្នកបម្រើរបស់គាត់នៅខាងមុខ បន្ទាប់មក នាងលេអា និងកូនៗរបស់នាង ហើយបន្ទាប់មកកូនរបស់នាងរ៉ាជែល ហើយយ៉ូសែបដាក់នៅក្រោយគេបង្អស់។
\v 3 គាត់ខ្លួនឯងបានទៅមុខពួកគេ។ គាត់បានលុតជង្គង់ចុះ ផ្កាប់មុខទៅដីប្រាំពីរដង រហូតទាល់តែបងប្រុសរបស់គាត់មកជិត។
\s5
\v 4 លោកអេសាវបានរត់មកជួបគាត់ ឱបកគាត់ហើយថើបគាត់។ ពួកគេយំ។
\v 5 ពេលលោកអេសាវងើបមុខឡើង គាត់ឃើញស្រីៗ និងកូនៗ។ គាត់សួរថា៖ «តើអ្នកនៅជាមួយប្អូននេះជានរណា?» លោកយ៉ាកុបប្រាប់ថា៖ «កូនៗដែលព្រះជាម្ចាស់មេត្តាប្រទានដល់ខ្ញុំជាអ្នកម្រើរបស់បង»។
\s5
\v 6 បន្ទាប់មក អ្នកបម្រើស្រីៗបានចេញមកខាងមុខជាមួយនឹងកូនៗរបស់ពួកគេ ហើយពួកគេបានក្រាបចុះ។
\v 7 បន្ទាប់មក នាងលេអា និងកូនៗរបស់នាង ក៏បានចេញមកខាងមុខ ហើយក្រាបចុះដែរ។ ចុងក្រោយ យ៉ូសែប និងនាងរ៉ាជែលបានចេញមកខាងមុខ ហើយលុតជង្គុងចុះដែរ។
\v 8 លោកអេសាវសួរថា៖ «តើអ្នកដែលបងបានជួបទាំងនេះ ជានរណា?» លោកយ៉ាកុបប្រាប់ថា៖ «ដើម្បីសូមក្តីមេត្តាពីបង»។
\s5
\v 9 លោកអេសាវនិយាយថា៖ «ប្អូនអើយ បងមានគ្រប់គ្រាន់ហើយ។ ទុកវាសម្រាប់ខ្លួនឯងទៅ»។
\v 10 លោកយ៉ាកុបនិយាយថា៖​ «អត់ទេបង ប្រសិនបើបងមេត្តាដល់ខ្ញុំមែន សូមទទួលយកពីខ្ញុំផង តាមពិតទៅ ពេលខ្ញុំបានជួបមុខបង ប្រៀបបីដូចជា ខ្ញុំបានជួបព្រះភក្រ្តព្រះជាម្ចាស់ដូច្នោះដែរ ហើយបងបានទទួលស្គាល់ខ្ញុំ។
\v 11 សូមទទួលអំណោយដែលបាននាំយកមកជូនបងចុះ ព្រោះព្រះជាម្ចាស់បានផ្តល់ក្តីមេត្តាដល់ខ្ញុំ ហើយខ្ញុំក៏មានគ្រប់គ្រាន់ដែរ»។ ដោយសារលោកយ៉ាកុបទទួចគាត់ពេក លោកអេសាវក៏ទទួល។
\s5
\v 12 បន្ទាប់មក លោកអេសាវនិយាយថា៖ «តោះយើងចេញដំណើរទាំងអស់គ្នា។ បងនឹងទៅពីមុខប្អូន»។
\v 13 លោកយ៉ាកុបនិយាយទៅគាត់ថា៖ «បងអើយ បងដឹងហើយថា កូនៗរបស់ខ្ញុំនៅក្មេង ហើយ ចៀម និងហ្វូងគោ ក៏មានកូនបៅដោះដែរ។ ប្រសិនបើ ពួកគេខំប្រឹងតាមបងពេក តែមួយថ្ងៃ សត្វទាំងអស់មុខជាស្លាប់អស់មិនខាន។
\v 14 សូមបងទៅមុនខ្ញុំចុះ។ ខ្ញុំនឹងធ្វើដំណើរយឺតៗជា​មួយ​ហ្វូង​សត្វ និង​ក្មេងៗ រហូត​ទៅ​ដល់​ទី​លំ‌នៅ​របស់​​បង នៅ​ទឹកដីសៀរ»។
\s5
\v 15 លោកអេសាវនិយាយថា៖ «អ៊ីចឹង បងនឹងទុកពួកប្រុសៗដែលមកជាមួយបង នៅជាមួយប្អូនខ្លះ»។ ប៉ុន្តែ លោកយ៉ាកុបនិយាយថា៖ «មិនបាច់ធ្វើអ៊ឹចឹងទេ? បងបានធ្វើល្អចំពោះខ្ញុំគ្រប់គ្រាន់រួចមកហើយ»។
\v 16 ដូច្នេះ លោកអេសាវបានធ្វើដំណើរត្រឡប់មកទឹកដីសៀរវិញ នៅថ្ងៃដដែលនោះ។
\v 17 លោកយ៉ាកុបបានធ្វើដំណើរទៅទឹកដីស៊ូកូថ សង់ផ្ទះ ហើយធ្វើជម្រកសម្រាប់ហ្វូងសត្វរបស់គាត់នៅទីនោះ។ ហេតុដូច្នេះហើយ គេបានហៅឈ្មោះនៅទីនោះថា ស៊ូកូថ។
\s5
\v 18 ពេលលោកយ៉ាកុបចេញទឹកដីប៉ាដាន់អើរ៉ាម​ គាត់បានមកដល់ទីក្រុងស៊ីគែមដោយសុវត្តិភាព ជាទឹកដីរបស់ស្រុកកាណាន។ គាត់បានបោះជំរំនៅក្បែរទីក្រុងនោះ។
\v 19 បន្ទាប់មក គាត់បានទិញដីមួយកន្លែង គាត់បានសង់ត្រសាលរបស់គាត់នៅក្នុងចំណោមកូនចៅរបស់​លោក​ហា‌ម៉ោរ ​ត្រូវ​ជា​ឪពុក​របស់​លោក​ស៊ីគែម ក្នុងតម្លៃ​ប្រាក់​សុទ្ធ​មួយ​រយ​ស្លឹង។
\v 20 គាត់បានសង់អាសនៈមួយ ហើយបានហៅវាថា អែល អែឡូហេអ៊ីស្រា‌អែល។
\s5
\c 34
\cl ជំពូក ៣៤
\p
\v 1 នាងឌីណា ជាកូនស្រីរបស់នាងលេអា ដែលនាងបានបង្កើតឲ្យលោកយ៉ាកុប នាងបានទៅជួបស្រ្តីវ័យក្មេងនៅក្នុងទឹកដី។
\v 2 ពេល​នោះ លោកស៊ីគែម​ជា​កូន​របស់​លោក​ហា‌ម៉ោរ ជនជាតិ​ហេវី ដែល​ជាមេ​​នៅ​ស្រុក​នោះ បាន​ឃើញ​នាង ហើយ​ចាប់​នាង​រំលោភផង។
\v 3 គាត់ជាប់ចិត្តនឹងនាងឌីណា កូនស្រីរបស់លោកយ៉ាកុបជាខ្លាំង។ គាត់បានស្រឡាញ់ ហើយថ្នាក់ថ្នមនាងជាខ្លាំង។
\s5
\v 4 លោកស៊ីគែមបាននិយាយជាមួយលោកហា‌ម៉ោរ ជាឪពុករបស់គាត់ ដោយប្រាប់ថា៖ «សូមយកនាងឲ្យធ្វើជាភរិយារបស់ខ្ញុំមក»។
\v 5 លោកយ៉ាកុបបានឮថា គាត់បានបង្ខូចកិត្តិយសនាងឌីណាកូនស្រីរបស់គាត់។ កូនប្រុសៗ និងហ្វូងសត្វរបស់គាត់នៅឯវាល ដូច្នេះ លោកយ៉ាកុបក៏នៅស្ងៀមរហូតដល់ពួកគេមក។
\s5
\v 6 ​លោក​ហា‌ម៉ោរ ជាឪពុករបស់លោកស៊ីគែមបានចេញទៅជួបលោកយ៉ាកុប ដើម្បីនិយាយជាមួយគាត់។
\v 7 កាលកូនប្រុសៗរបស់លោកយ៉ាកុបបានមកដល់ពីវាលវិញ ពួកគេបានឮរឿងនេះ។ ពួកគេរវាតចិត្ត។ ពួកគេខឹងជាខ្លាំង ពីព្រោះគាត់បានប្រមាថលោកអ៊ីស្រាអែល ដោយបង្ខំខ្លួនគាត់ជាមួយកូនស្រីរបស់លោកយ៉ាកុប គឺជារឿងដែលមិនគួរឲ្យធ្វើឡើយ។
\s5
\v 8 លោកហា‌ម៉ោរបាននិយាយជាមួយពួកគេ ដោយពោលថា៖ «ស៊ីគែម កូនប្រុសរបស់ខ្ញុំ ស្រឡាញ់កូនស្រីរបស់លោក។ សូមប្រគល់នាងឲ្យកូនប្រុសខ្ញុំ ធ្វើជាភរិយាចុះ។
\v 9 សូមភ្ជាប់សាច់ឈាមជាមួយយើង ដោយប្រគល់កូនស្រីរបស់លោកមកយើង ហើយយកពួកកូនស្រីរបស់យើងទៅធ្វើជាភរិយារបស់អ្នករាល់គ្នាចុះ។
\v 10 អ្នករាល់នឹងរស់នៅជាមួយយើង ហើយទឹកដីនេះ នឹងបើកចំហសម្រាប់អ្នករាល់គ្នារស់នៅ និងធ្វើជំនួញ ព្រមទាំងអាចទិញដីនៅក្នុងស្រុកនេះបាន។
\s5
\v 11 លោកស៊ីគែមនិយាយទៅកាន់ឪពុក និងបងប្អូនរបស់នាងថា៖ «សូមមេត្តាដល់ខ្ញុំផង ហើយអ្វីៗដែលលោកប្រាប់ដល់ខ្ញុំនឹងប្រគល់ឲ្យ។
\v 12 សូមទាមទារពីខ្ញុំនៅតម្លៃបណ្ណាការ និងអំណោយតាមដែលលោកទាមទារ ខ្ញុំនឹងប្រគល់អ្វីៗតាមដែលលោកបង្គាប់ដល់ខ្ញុំ ប៉ុន្តែ សូមប្រគល់កូនស្រីរបស់លោកឲ្យខ្ញុំធ្វើជាភរិយាចុះ»។
\v 13 កូនប្រុសៗរបស់លោកយ៉ាកុបឆ្លើយទៅលោកស៊ីគែម និងលោកហាម៉ោរ ឪពុករបស់គាត់ដោយល្បិចកល ព្រោះលោកស៊ីគែមបានបង្ខូចកិត្តិយសនាងឌីណា ប្អូនស្រីរបស់ពួកគេ។
\s5
\v 14 កូនៗរបស់លោកយ៉ាកុបនិយាយទៅពួកគេថា៖ «យើងមិនអាចធ្វើការនេះបានទេ ក្នុងការប្រគល់ប្អូនស្រីរបស់យើងដល់នរណាម្នាក់ដែលមិនបានកាត់ស្បែកឡើយ បើធ្វើបែបនេះនឹងបង្ខូចកិតិ្តយសរបស់យើង។
\v 15 មានតែលក្ខខណ្ឌមួយនេះទេ ទើបយើងយល់ព្រមជាមួយលោក ប្រសិនបើ ពួកប្រុសៗទាំងអស់ក្នុងចំណោមអស់លោកកាត់ស្បែកដូចយើង ។
\v 16 ដូច្នេះ យើងនឹងប្រគល់កូនស្រីរបស់យើងដល់លោក ហើយយើងនឹងយកកូនស្រីរបស់អស់លោកមកឯយើងដែរ ហើយយើងនឹងរស់នៅជាមួយលោក និងក្លាយទៅជាមនុស្សតែមួយ។
\v 17 ប៉ុន្តែ ប្រសិនបើ លោកមិនព្រមស្តាប់តាមយើងទេ ហើយមិនព្រមកាត់ស្បែក ដូច្នេះ យើងនឹងយកប្អូនស្រីរបស់យើងទៅវិញ ហើយយើងនឹងចាកចេញពីទីនេះ។
\s5
\v 18 លោក​ហា‌ម៉ោរ និងលោកស៊ីគែមបំពេញចិត្តនឹងពាក្យសំដីរបស់ពួកគេ។
\v 19 បុរសវ័យក្មេងនោះមិនបង្អង់ក្នុងការធ្វើតាមអ្វីដែលពួកគេបាននិយាយ ព្រោះគាត់ស្រឡាញ់កូនស្រីរបស់លោកយ៉ាកុបណាស់ ហើយនៅក្នុងផ្ទះរបស់ឪពុកគាត់ គេគោរពលោកស៊ីគែមជាងគេបំផុត។
\s5
\v 20 លោកហា‌ម៉ោរ និងលោកស៊ីគែម កូនប្រុសរបស់គាត់បានទៅទ្វារក្រុងរបស់ពួកគេ ហើយនិយាយទៅកាន់ពួកប្រុសៗទាំងអស់គ្នា ដោយពោលថា៖
\v 21 «បុរសទាំងនេះចង់បានសុខជាមួយយើង ដូច្នេះ ចូរឲ្យពួកគេរស់នៅក្នុងទឹកដី ហើយធ្វើជំនួញនៅក្នុងស្រុកជាមួយយើង ទឹកដីរបស់យើងធំល្មមសម្រាប់ពួកគេ។ ចូរឲ្យយើងយកកូនស្រីរបស់ពួកគេមកធ្វើជាប្រពន្ធ ហើយឲ្យពួកគេយកកូនស្រីរបស់យើងធ្វើជាប្រពន្ធវិញ។
\s5
\v 22 មានលក្ខខណ្ឌតែមួយគត់ដើម្បីឲ្យពួកគេរស់នៅជាមួយយើង ហើយក្លាយជាជនជាតិតែមួយរបស់យើងគឺ ប្រសិនបើ បុរសទាំងអស់ដែលនៅក្នុងចំណោមយើងកាត់ស្បែក ដូចពួកគេបានកាត់ស្បែកដែរ។
\v 23 តើហ្វូងសត្វ និងទ្រព្យសម្បត្តិរបស់ពួកគេ ហ្វូងសត្វទាំងអស់របស់ពួកគេមិនមែនជារបស់យើងទេឬអី? ដូច្នេះ ចូរយើងព្រមជាមួយពួកគេ ហើយពួកគេនឹងរស់នៅក្នុងចំណោមយើង»។
\s5
\v 24 ពួកប្រុសៗទាំងអស់ដែលនៅក្នុងក្រុងនោះបានស្តាប់តាមលោកហា‌ម៉ោរ និងលោកស៊ីគែម កូនប្រុសរបស់គាត់។
\v 25 ពួកប្រុសៗត្រូវបានកាត់ស្បែកទាំងអស់គ្នា។ នៅថ្ងៃទីបី នៅពេលពួកគេកំពុងតែឈឺ កូនប្រុសរបស់លោកយ៉ាកុបពីរនាក់ (​លោក​ស៊ីម្មាន និង​លោក​លេវី ត្រូវជា​បង​របស់​នាង​ឌីណា) ម្នាក់ៗយកដាវរបស់គាត់រៀងខ្លួន ហើយពួកគេបានប្រហារទីក្រុងដែលមានសុវត្ថិភាព ហើយពួកគេបានសម្លាប់ប្រុសៗទាំងអស់។
\v 26 ពួកគេបានសម្លាប់លោកហា‌ម៉ោរ និងលោកស៊ីគែម កូនប្រុសរបស់គាត់ ដោយមុខដាវ។ ពួកគេបានយកនាងឌីណា ពីផ្ទះរបស់លោកស៊ីគែម ហើយបានចេញទៅ។
\s5
\v 27 កូនប្រុសម្នាក់ទៀតរបស់លោកយ៉ាកុបបានចូលទៅឯសាកសព ហើយរឹមអូសទ្រព្យសម្បត្តិនៅក្នុងទីក្រុងនោះ ដោយព្រោះអ្នកក្រុងនោះបានបង្ខូចកិត្តិយសប្អូនស្រីរបស់ពួកគេ។
\v 28 ពួក​គេ​បាន​យក​ហ្វូង​ចៀម និង​ហ្វូង​គោ ព្រម​ទាំង​លា​របស់​អ្នក​ស្រុក​នោះ និងអ្វីៗទាំងអស់ដែលនៅទីក្រុងនោះ ព្រមទាំងអ្វីៗដែលនៅទីវាលផង
\v 29 គឺទ្រព្យសម្បត្តិរបស់ពួកគេទាំងអស់។ ពួកគេបានចាប់ទាំងកូនក្មេង និងប្រពន្ធរបស់ពួកគេ។ ពួកគេបានយក សូម្បីតែអ្វីៗដែលនៅក្នុងផ្ទះផង។
\s5
\v 30 លោកយ៉ាកុបនិយាយទៅកាន់លោក​ស៊ីម្មាន និង​លោក​លេវីថា៖ «កូនប្រុសទាំងពីរ នាំបញ្ហាដល់ឪពុកហើយ កូនបានបង្ខូចឈ្មោះរបស់ឪពុកនៅក្នុងចំណោមជនជាតិកាណាន និងជនជាតិពេរិ‌ស៊ីត។ ឪពុកក៏មានគ្នាតិច។ ប្រសិនបើ ពួកគេប្រមូលគ្នាទាស់នឹងឪពុក ហើយប្រហារឪពុក ដូច្នេះ ឪពុកនឹងត្រូវវិនាសហើយ ហើយឪពុក និងអ្នកផ្ទះរបស់ឪពុកមិនខាន»។
\v 31 ប៉ុន្តែ លោក​ស៊ីម្មាន និង​លោក​លេវីនិយាយថា៖ «តើគួរឲ្យលោកស៊ីគែមធ្វើជាមួយប្អូនស្រីរបស់យើងដូចជាស្រីពេស្យា?»។
\s5
\c 35
\cl ជំពូក ៣៥
\p
\v 1 ព្រះជាម្ចាស់មានបន្ទូលទៅលោកយ៉ាកុបថា៖ «ចូរក្រោកឡើង ឡើងទៅបេតអែលចុះ ហើយស្នាក់នៅទីនោះ។ ចូរសង់អាសនៈមួយនៅទីនោះថ្វាយព្រះជាម្ចាស់ ដែលបានយាងមកជួបអ្នក នៅពេលអ្នករត់គេចពីអេសាវ បងប្រុសរបស់អ្នក»។
\v 2 បន្ទាប់មក លោកយ៉ាកុបនិយាយទៅកាន់ក្រុមគ្រួសាររបស់គាត់ និងអ្នកដែលនៅជាមួយគាត់ថា៖ «ចូរបោះបង់ព្រះដទៃនៅក្នុងចំណោមអ្នករាល់គ្នាចោល ចូរសម្អាតខ្លួនរបស់អ្នករាល់គ្នា ហើយផ្លាស់ប្តូរសម្លៀកបំពាក់របស់អ្នករាល់គ្នាចេញ។
\v 3 បន្ទាប់មក យើងចេញដំណើរ ហើយឡើងទៅបេតអែល។ ខ្ញុំនឹងសង់អាសនៈមួយនៅទីនោះថ្វាយព្រះជាម្ចាស់ ដែលបានឆ្លើយតបខ្ញុំនៅថ្ងៃដែលខ្ញុំមានទុក្ខ ហើយបានគង់នៅជាមួយខ្ញុំ គ្រប់កន្លែងដែលខ្ញុំទៅ»។
\s5
\v 4 ដូច្នេះ ពួកគេបានប្រគល់រូបព្រះរបស់សាសន៍ដទៃដែលនៅក្នុងដៃរបស់ពួកគេទាំងអស់ឲ្យដល់លោកយ៉ាកុប ហើយនិងចិញ្ចៀនដែលពួកគេពាក់នៅនឹងត្រចៀក។
\v 5 លោកយ៉ាកុបបានកប់វានៅក្រោមដើមជ្រៃដែលនៅជិតទឹកដីស៊ីគែម។ នៅពេលពួកគេធ្វើដំណើរ ព្រះជាម្ចាស់បានធ្វើឲ្យទីក្រុងផ្សេងៗដែលនៅជុំវិញពួកគេមានការភ័យខ្លាច ដូច្នេះ គ្មាននរណាហ៊ានដេញតាមកូនចៅរបស់លោកយ៉ាកុបទេ។
\s5
\v 6 ដូច្នេះ លោកយ៉ាកុបបានមកដល់ លូស (គឺជា​បេត‌អែល) ដែលនៅ​ក្នុង​ទឹកដីកាណាន គាត់ និងមនុស្សគ្រប់គ្នាដែលនៅជាមួយគាត់។
\v 7 គាត់បានសង់អាសនៈមួយនៅទីនោះ តាមដែលព្រះជាម្ចាស់បានបង្ហាញអង្គទ្រង់ដល់គាត់ នៅពេលគាត់កំពុងតែរត់គេចពីបងប្រុសរបស់គាត់។
\v 8 នាងស្រី​ដេបូរ៉ា ដែល​ត្រូវ​ជា​មេ​ដោះ​របស់​នាង​ស្រី​រេបិកា បាន​​ស្លាប់ ហើយ​គេ​បញ្ចុះ​សព​នាងនៅ​ជើង​ភ្នំ​បេត‌អែល​នោះ គឺនៅក្រោម​ដើម​ជ្រៃ​មួយ ដែល​គេ​ហៅ​ថា អាឡុន បាគូថ។
\s5
\v 9 នៅពេលលោកយ៉ាកុបមកពីស្រុក​ប៉ាដាន់ អើរ៉ាមវិញ ព្រះជាម្ចាស់បានយាងមកជួបគាត់សារជាថ្មី ហើយបានឲ្យពរដល់គាត់។
\v 10 ព្រះជាម្ចាស់មានបន្ទូលទៅគាត់ថា៖ «អ្នកឈ្មោះយ៉ាកុប ប៉ុន្តែ ឈ្មោះរបស់អ្នកលែងហៅថាយ៉ាកុបទៀតហើយ។ អ្នកនឹងមានឈ្មោះថា អ៊ីស្រាអែល»។ ដូច្នេះ ព្រះជាម្ចាស់បានហៅឈ្មោះរបស់គាត់ថា អ៊ីស្រាអែល។
\s5
\v 11 ព្រះជាម្ចាស់មានបន្ទូលទៅគាត់ថា៖ «យើងជាព្រះដ៏មានគ្រប់ព្រះចេស្តា។ ចូរបង្កើតផល ហើយបានចម្រើនឡើង។ ជាប្រជាជាតិមួយ ដែលមានប្រជាជាតិជាច្រើនកើតចេញពីអ្នក ហើយនិងស្តេចដែលកើតឡើងចេញពីក្នុងចំណោមពូជពង្សរបស់អ្នក។
\v 12 ទឹកដីដែលយើងបានប្រគល់ឲ្យលោកអប្រាហាំ និងលោកអ៊ីសាក យើងនឹងប្រគល់ដល់អ្នក។ យើងក៏ប្រគល់ទឹកដីឲ្យដល់ពូជពង្សរបស់អ្នកដែលនៅតាមក្រោយអ្នកដែរ»។
\v 13 ព្រះជាម្ចាស់បានយាងចេញពីគាត់គឺចេញពីកន្លែងដែលព្រះអង្គមានបន្ទូលជាមួយគាត់។
\s5
\v 14 លោកយ៉ាកុបបានរៀបចំបង្គោលមួយ នៅកន្លែងដែលព្រះជាម្ចាស់បានមានបន្ទូលជាមួយគាត់ គឺជាសសរថ្ម។គាត់បានច្រូចតង្វាយពីលើវា ហើយក៏បានចាក់ប្រេងពីលើវាដែរ។
\v 15 លោកយ៉ាកុបដាក់ឈ្មោះកន្លែងដែលព្រះជាម្ចាស់មានបន្ទូលមកគាត់ថា បេតអែល។
\s5
\v 16 ពួកគេបានចេញដំណើរពីបេតអែល។ កាលពួក​គេ​នៅ​ឆ្ងាយ មិន​ទាន់​ទៅ​ដល់​អេប្រាតា​នៅ​ឡើយ នាង​រ៉ាជែល​បានឈឺ​ពោះ​សម្រាល​កូន ហើយ​គាត់​សម្រាល​កូន​យ៉ាង​លំបាក
\v 17 កាលដែលនាងកំពុងដែលសម្រាលកូនយ៉ាងលំបាកបំផុតនោះ ឆ្មបបាននិយាយទៅនាងថា៖ ​«កុំខ្លាចអ្វីឡើយ ដ្បិតឥឡូវនាងបង្កើតបានកូនប្រុសមួយទៀតហើយ»។
\v 18 ពេលនាងរៀបនឹងស្លាប់ នៅដង្ហើមចុងក្រោយ នាងបានដាក់ឈ្មោះកូនប្រុសនោះថា បេន អូនី ប៉ុន្តែ ឪពុករបស់គាត់ដាក់ឈ្មោះថា បេនយ៉ាមីនវិញ។
\v 19 នាងរ៉ាជែលបានស្លាប់ ហើយបានបញ្ចុះនៅតាមផ្លូវទៅអេប្រាតា (គឺជា​​បេថ្លេ‌ហិម)។
\v 20 លោកយ៉ាកុបបានដំឡើងបង្គោលមួយឲ្យនាងនៅលើផ្នូររបស់នាង។ គឺជាសញ្ញាសង្គាល់ផ្នូររបស់នាងរហូតមកដល់សព្វថ្ងៃនេះ។
\s5
\v 21 លោកអ៊ីស្រាអែលបានបន្តដំណើរទៅមុខទៀត ហើយបានសង់ត្រសាលរបស់គាត់ខ្ពស់ជាងប៉មរបស់ហ្វូងសត្វទៅទៀត។
\v 22 ក្នុងកាលដែលោកអ៊ីស្រាអែលរស់នៅក្នុងទឹកដីនោះ លោក​រូបេន​រួមបាន​ដំណេក​ជា​មួយ​នាង​ប៊ីល‌ហា ជា​ប្រពន្ធ​ចុង​របស់​ឪពុក​គាត់ ហើយ​លោក​អ៊ីស្រា‌អែល​បាន​ដឹង​រឿង​នេះ។ ហើយលោក​យ៉ាកុប​មាន​កូន​ប្រុស​ដប់‌ពីរ​នាក់​។
\s5
\v 23 កូន​ប្រុស​ៗរបស់គាត់តាមរយៈនាង​ស្រី​លេអាគឺ រូបេន ជា​កូន​ច្បងរបស់លោកយ៉ាកុប ​ស៊ីម្មាន លេវី យូដា អ៊ីសា‌ខារ និង​សាប់‌យូឡូន។
\v 24 កូនប្រុសៗរបស់គាត់តាមរយៈនាងរ៉ាជែល មាន យ៉ូសែប និងបេនយ៉ាមីន។
\v 25 កូនប្រុសៗ​របស់គាត់តាមរយៈ​នាង​ប៊ីល‌ហា ជាអ្នកបម្រើស្រី​របស់នាង​រ៉ាជែល មាន​ដាន់ និង​ណែប‌ថាលី។
\s5
\v 26 កូន​ប្រុសៗរបស់គាត់តាមរយៈ​នាង​ស៊ីលផា ជាអ្នក​បម្រើស្រី​របស់​នាងលេអា មាន​កាដ និង​អេ‌ស៊ើរ។ កូនទាំងអស់​នេះ​ជា​កូន​ប្រុសៗ​របស់​លោក​យ៉ាកុប ដែល​កើត​នៅក្នុងទឹកដី​ប៉ាដាន់អើរ៉ាម។
\v 27 លោក​យ៉ាកុប​បានមករកលោក​អ៊ីសាក​ជា​ឪពុកវិញ នៅត្រង់​ដើម​ជ្រៃ​ម៉ាមរ៉េ នៅ​​គារយ៉ាត អើបា (គឺនៅ​ហេប្រូន) ជាទឹកដីដែល​លោក​អប្រាហាំ និង​លោក​អ៊ីសាក​បាន​ធ្លាប់បានរស់​នៅ។
\s5
\v 28 លោកអ៊ីសាកមានអាយុមួយរយប៉ែតសិបឆ្នាំ។
\v 29 លោកអ៊ីសាកបានផុតដង្ហើម ហើយបានស្លាប់ ព្រមទាំងបានទៅជួបជុំជាមួយបុព្វបុរសរបស់គាត់ ហើយគាត់បានស្កប់ស្កល់នៅក្នុងជីវិតរបស់គាត់។ លោកអេសាវ និងលោកយ៉ាកុប កូនប្រុសរបស់គាត់ បានបញ្ចុះសពគាត់។
\s5
\c 36
\cl ជំពូក ៣៦
\p
\v 1 អ្នកទាំងនេះគឺជាពូជពង្សរបស់លោកអេសាវ (ដែលហៅថាអេដុមផងដែរ)។
\v 2 លោកអេសាវយកប្រពន្ធពីជនជាតិកាណាន។ អ្នកទាំងនេះគឺជាប្រពន្ធរបស់គាត់គឺ​នាង​អដា ជា​កូន​ស្រី​របស់​លោកអេឡូន ជនជាតិ​ហេត នាង​អហូលី‌បាម៉ា កូន​ស្រី​របស់លោកអណា ជាជីតារបស់លោកស៊ីបៀន ជនជាតិ​ហេវី
\v 3 និង​នាង​បាសម៉ាត ជា​កូនស្រី​របស់លោក​អ៊ីស‌្មាអែល ជាប្អូន​ស្រី​របស់​លោកនេបា‌យ៉ូ​ត។
\s5
\v 4 នាងអដាបង្កើតបានអេលី‌ផាស​ឲ្យ​លោក​អេសាវ ហើយនាង​បាស‌ម៉ាត​បង្កើត​រេហួល។
\v 5 ​នាង​អហូលី‌បាម៉ា​បង្កើត​បាន​យេអ៊ូស យ៉ាឡាម និង​កូរេ។ អ្នក​ទាំង​នេះ​ជា​កូនប្រុស​របស់​លោក​អេសាវ ដែល​កើត​នៅ​ទឹកដី​កាណាន។
\s5
\v 6 លោកអេសាវបានយកភរិយា និងកូនប្រុសៗរបស់គាត់ ព្រមទាំងសមាជិកគ្រួសាររបស់គាត់ និងហ្វូងសត្វរបស់គាត់ និងទ្រព្យសម្បត្តិរបស់គាត់ទាំងអស់​ ដែលគាត់រកបាននៅក្នុងទឹកដីកាណាន ហើយគាត់បានចាកចេញពីទឹកដីដែលលោកយ៉ាកុប ប្អូនប្រុសរបស់គាត់រស់នៅ។
\v 7 គាត់ធ្វើបែបនេះ ដោយសារទ្រព្យសម្បត្តិរបស់ពួកគេច្រើនពេក ធ្វើឲ្យពួកគេមិនអាចនៅជាមួយគ្នាបាន។ ទឹកដីដែលពួកគេរស់នៅមិនអាចផ្គត់ផ្គង់ដល់ហ្វូងសត្វរបស់ពួកគេបានឡើយ។
\v 8 ដូច្នេះ លោកអេសាវ ដែលបានស្គាល់ជាជនជាតិអេដុមផងនោះ បានទៅតាំងលំនៅក្នុងតំបន់ភ្នំសៀរ។
\s5
\v 9 ទាំងនេះគឺជាពូជពង្សរបស់លោកអេសាវ ជាជូនតារបស់ជនជាតិអេដុម នៅក្នុងតំបន់ភ្នំសៀរ។
\v 10 ទាំងនេះគឺជាឈ្មោះកូនប្រុសៗរបស់លោកអេសាវ អេលី‌ផាស ជា​កូន​របស់​នាង​អដា ភរិយា​របស់​លោក​អេសាវ។ រេហួល ជា​កូន​របស់​នាង​បាស‌ម៉ាត ភរិយា​របស់​លោក​អេសាវ។
\v 11 កូន​ប្រុសៗរបស់​អេលី‌ផាស គឺ​ថេម៉ាន អូម៉ារ សេផូរ កាថាម និង​កេណាស។
\v 12 នាង​ធីមណា ជា​ប្រពន្ធ​ចុង​របស់លោកអេលី‌ផាស ជា​កូន​ប្រុសរបស់​លោក​អេសាវ បង្កើត​​អាម៉ា‌ឡេក។ ​ទាំង​នេះ​ជា​កូន​ចៅ​របស់​នាង​អដា ភរិយា​របស់​លោក​អេសាវ។
\s5
\v 13 អ្នកទាំងនេះគឺកូនប្រុសៗ​របស់​លោករេហួល​ ណាហាត់ សេ‌រ៉ាស សាំម៉ា និង​មីសសា។ អ្នក​ទាំង​នេះ​គឺជា​ចៅប្រុសៗ​របស់​នាង​បាស‌ម៉ាត ភរិយា​របស់​លោក​អេសាវ។
\v 14 ទាំងនេះគឺជាកូនប្រុសៗ​របស់​នាង​អហូលី‌បាម៉ា ភរិយា​របស់​លោក​អេសាវ ដែល​ត្រូវ​ជា​កូន​របស់​លោក​អណា និង​ជា​ចៅ​របស់​លោក​ស៊ីបៀន ។ នាងបង្កើតឲ្យលោកអេសាវ គឺ​យេអ៊ូស យ៉ាឡាម និង​កូរេ។
\s5
\v 15 អ្នកទាំងនេះគឺជាកុលសម្ព័ន្ធនៅក្នុងចំណោមពូជពង្សរបស់លោក​លោក​អេសាវ​៖ ពូជពង្សរបស់លោក​អេលី‌ផាស ជា​កូន​ច្បង​របស់​លោក​អេសាវ មាន​លោក​ថេម៉ាន លោក​អូម៉ារ លោក​សេផូ លោក​កេណាស
\v 16 លោក​កូរេ លោក​កាថាម លោក​អាម៉ា‌ឡេក។ អ្នក​ទាំង​នេះ​ត្រូវ​ជា​មេ‌នៃ​ពូជពង្សអេលី‌ផាស នៅ​ក្នុងទឹក​អេដុម ហើយ​ពួកគេគឺជាចៅប្រុសៗ​របស់​នាង​អដា។
\s5
\v 17 ទាំងនេះគឺជាអំបូររបស់លោក​រេហួល ​ជា​កូន​ប្រុសរបស់​លោក​អេសាវ មាន​លោក​ណាហាត់ លោក​សេ‌រ៉ាស លោក​សាំម៉ា លោក​មីសសា។ អ្នក​ទាំង​នេះ​ជា​មេ‌​នៃអំបូររបស់លោក​រេហួល នៅ​ក្នុងទឹកដីអេដុម។
\v 18 ពួកគេគឺ​ជា​ចៅប្រុសៗរបស់​នាង​បាស‌ម៉ាត ​ភរិយា​របស់​លោក​អេសាវ។ អ្នកទាំងនេះគឺមេ‌នៃ​អំបូរ​របស់​នាង​អហូលី‌បាម៉ា ​ជា​ភរិយា​របស់​លោក​អេសាវ កូនស្រីរបស់លោកអណា។
\v 19 អ្នក​ទាំង​នេះ​គឺ​ជាកូន​ចៅ​របស់​លោក​អេសាវ ហើយ​ពួកគេទាំងនេះជា​មេ‌នៃអំបូររបស់ពួកគេរៀងខ្លួន។
\s5
\v 20 ទាំងនេះគឺជា​កូន​ប្រុសៗរបស់​លោក​សៀរ ជន‌ជាតិ​ហូរី ជាប្រជាជនដែលរស់នៅក្នុងទឹកដីនេះ មាន​ឡូថាន សូបាល ស៊ីបៀន អណា
\v 21 ឌីសុន អេ‌ស៊ើរ និង​ឌីសាន។ អ្នក​ទាំង​នេះ​ជា​មេ‌នៃ​ជន‌ជាតិ​ហូរី ជាប្រជាជនរបស់​លោក​សៀរ នៅ​ក្នុងទឹកដីអេដុម។
\v 22 អ្នកទាំងនេះគឺជាកូនប្រុស​របស់​លោកឡូថាន មាន ហូរី និង​ហេ‌ម៉ាម ហើយ​នាង​ធីមណាគឺជាប្អូន​ស្រី​របស់​លោកឡូថាន។
\s5
\v 23 អ្នកទាំងនេះគឺជាកូនប្រុសៗរបស់លោក​សូបាល មាន​ អាល់‌វ៉ាន ម៉ាណា‌ហាត់ អេបាល សេផូ និង​អូណាំ។
\v 24 អ្នកទាំងនេះគឺជាកូនប្រុសៗ​របស់​លោកស៊ីបៀនមាន​ អៃយ៉ា និង​អណា។ ​លោក​អណា​នេះ​ហើយ​ដែល​បាន​រក​ឃើញ​ប្រភព​ទឹក​នៅ​ទី​រហោ‌ស្ថាន ក្នុង​ពេល​ដែល​គាត់​កំពុង​តែ​ឃ្វាល​លា​របស់​លោក​ស៊ីបៀន ​ឪពុករបស់គាត់។
\s5
\v 25 អ្នកទាំងនេះគឺជាកូន​ចៅរបស់​លោក​អណា​មាន ឌីសុន និង​នាង​អហូលី‌បាម៉ា កូនស្រីរបស់លោកអណា។
\v 26 អ្នកទាំងនេះគឺជាកូនប្រុសៗរបស់​លោកឌីសុន​មាន​ ហែម‌ដាន់ អែស‌បាន់ យីត‌រ៉ាន និង​កេរ៉ាន។
\v 27 អ្នកទាំងនេះគឺជាកូនប្រុសៗរបស់​លោកអេ‌ស៊ើរ​មាន​ ប៊ីល‌ហាន សាវ៉ាន និង​យ៉ា‌កាន។
\v 28 អ្នកទាំងនេះគឺជាកូនប្រុសៗ​របស់​លោកឌីសាន​មាន អ៊ូស និង​អរ៉ាន។
\s5
\v 29 អ្នកទាំងនេះគឺជាអំបូររបស់លោក​ហូរី​មានឡូថាន សូបាល ស៊ីបៀន អ័ណា ឌីសុន អេស៊ើរ និង​ឌីសាន។
\v 30 អ្នក​ទាំង​នេះ​ជា​ពូជ​អំបូរ​ដែល​កើត​ពី​ជនជាតិ​ហូរី តាម​​អំបូរ​របស់​គេនៅក្នុងទឹកដី​សៀរ។
\s5
\v 31 ទាំងនេះគឺជា​ស្ដេច​គ្រង​រាជ្យ​នៅ​ក្នុងទឹកដីអេដុម មុនពេលស្តេចផ្សេងគ្រងរាជ្យនៅក្នុងទឹកដី​អ៊ីស្រា‌អែល
\v 32 ព្រះ‌បាទ​បេឡា ជា​បុត្រ​របស់​លោក​បេអ៊រ បាន​គ្រង​រាជ្យ​នៅ​ក្រុង​ឌីន‌ហា‌បារបស់ព្រះអង្គ ក្នុងទឹកដី​អេដុម។
\v 33 នៅពេលព្រះ‌បាទ​បេឡា​បានសុគត​ទៅ ព្រះ‌បាទ​យ៉ូបាប ជា​បុត្រ​របស់​លោក​សេ‌រ៉ាស អ្នក​ក្រុង​បូសរ៉ា បាន​ឡើង​គ្រង​រាជ្យ​ជំនួសព្រះអង្គ។
\s5
\v 34 នៅពេលព្រះ‌បាទ​យ៉ូបាប​សុគតទៅ ព្រះ‌បាទ​ហ៊ូសាំ ជា​អ្នក​ក្រុង​ថេម៉ាន បាន​ឡើង​គ្រង​រាជ្យ​ជំនួសព្រះអង្គ។​
\v 35 នៅពេលព្រះ‌បាទ​ហ៊ូសាំ​សុគតទៅ ព្រះ‌បាទ​ហាដាឌ ជា​បុត្រ​របស់​លោក​បេដាឌ ​ស្ដេច​នេះ​ហើយ​ដែល​បាន​វាយ​ឈ្នះ​ជន‌ជាតិ​ម៉ាឌាន នៅ​ស្រុក​ម៉ូអាប់ បាន​ឡើង​គ្រង​រាជ្យ​ជំនួសព្រះអង្គ។ ទី​ក្រុងរបស់ព្រះអង្គគឺ​អាវីត។
\v 36 នៅពេលព្រះ‌បាទ​ហាដាឌ​សុគតទៅ ព្រះ‌បាទ​សាំឡា ជា​អ្នក​ស្រុក​ម៉ាស‌រេកា បាន​ឡើង​គ្រង​រាជ្យ​ជំនួសព្រះអង្គ។
\s5
\v 37 នៅពេលព្រះ‌បាទ​សាំឡាសុគតទៅ នោះព្រះ‌បាទ​សូល ជា​អ្នក​ក្រុង​រ៉េហូ‌បូត ដែល​នៅ​ជាប់​នឹង​ទន្លេ បាន​ឡើង​គ្រង​រាជ្យ​ជំនួសព្រះអង្គ។
\v 38 នៅពេលព្រះ‌បាទ​សូលសុគត​ទៅ ព្រះ‌បាទ​បាល‌ហាណាន់ ជា​បុត្រ​របស់​លោក​អក‌បោរ បាន​ឡើង​គ្រង​រាជ្យ​ជំនួសព្រះអង្គ។
\v 39 នៅពេលព្រះ‌បាទ​បាល‌ហាណាន់ ជា​បុត្រ​របស់​លោក​អក‌បោរសុគតទៅ ព្រះ‌បាទ​ហាដារ ជា​អ្នក​ក្រុង​ប៉ាវ បាន​ឡើង​គ្រង​រាជ្យ​ជំនួសព្រះអង្គ។ មហេសី​របស់​ស្ដេច​មាន​នាម​ថា មហេ‌ថា‌បែល ជា​បុត្រី​របស់​លោក​ម៉ាត‌រេឌ និង​ជា​ចៅ​របស់​លោក​ម៉េសា‌ហាប់។
\s5
\v 40 អ្នកទាំងនេះគឺជាឈ្មោះ​មេ‌នៃអំបូររបស់​ជន‌ជាតិ​អេសាវ តាម​អំបូរ និង​តាម​ទឹក​ដីរបស់ពួកគេ តាមឈ្មោះរបស់ពួកគេគឺ លោក​ធីមណា លោក​អាល‌វ៉ា លោក​យេថេត
\v 41 លោក​អហូ‌លី‌បាម៉ា លោក​អេឡា លោក​ពីណូន
\v 42 លោក​កេណាស លោក​ថេម៉ាន លោក​មីបសារ
\v 43 លោក​ម៉ាក‌ឌាល និង​លោក​អ៊ីរ៉ាម។ អ្នកទាំង​នេះគឺជា​មេ‌​នៃ​ជន‌ជាតិ​អេដុម ទៅតាម​ទី​លំ‌នៅ និង​ទៅតាម​តំបន់​ដែល​ជា​ទឹក​ដី​របស់​គេ។ នេះគឺលោក​អេសាវ​ជា​បុព្វបុរស​របស់​ជន‌ជាតិ​អេដុម។
\s5
\c 37
\cl ជំពូក ៣៧
\p
\v 1 លោកយ៉ាកុបបានរស់នៅក្នុងទឹកដី ដែលឪពុករបស់គាត់រស់នៅ គឺនៅក្នុងទឹកដីកាណាន។
\v 2 ទាំងនេះ គឺជាព្រឹត្តិការណ៍ដែលកើតឡើងទាក់ទងនឹងលោកយ៉ាកុប។ លោកយ៉ូសែប នៅក្មេង អាយុដប់ប្រាំពីរឆ្នាំ បានទៅឃ្វាលហ្វូងសត្វជាមួយបងៗរបស់គាត់។ គាត់បានទៅជាមួយកូនប្រុសរបស់នាងប៊ីល‌ហា និង​នាង​ស៊ីល‌ផា ប្រពន្ធ​ចុង​របស់​ឪពុក​គាត់។ លោកយ៉ូសែបបានរាយការណ៍មិនល្អពីបងៗដល់ឪពុករបស់ពួកគេ។
\s5
\v 3 លោកអ៊ីស្រាអែលស្រឡាញ់យ៉ូសែបជាងកូនប្រុសៗទាំងអស់របស់គាត់ដោយសារគាត់មានកូនប្រុសនេះ ពេលគាត់មានអាយុច្រើនហើយ។ លោកអ៊ីស្រាអែលបានធ្វើសម្លៀកបំពាក់យ៉ាងស្អាតឲ្យគាត់។
\v 4 បងប្រុសរបស់គាត់បានឃើញថា ឪពុករបស់ពួកគេស្រឡាញ់គាត់ច្រើនជាងបងៗទាំងអស់។ ពួកគេបានស្អប់គាត់ ហើយមិនបាននិយាយពាក្យល្អដាក់គាត់ឡើយ។
\s5
\v 5 លោកយ៉ូសែបបានសុបិនរឿងមួយ ហើយគាត់បានប្រាប់ដល់បងៗរបស់គាត់ពីរឿងនោះ។ ពួកគេស្អប់គាត់កាន់តែខ្លាំង។
\v 6 គាត់និយាយទៅពួកគេថា៖ «សូមស្តាប់សុបិន ដែលខ្ញុំបានសុបិន។
\s5
\v 7 មើល៍ កាលយើង​ទាំង​អស់​គ្នា​កំពុង​តែ​ចង​កណ្ដាប់​ស្រូវ នៅ​វាល​ស្រែ ពេល​នោះ ស្រាប់​តែ​កណ្ដាប់​របស់​ខ្ញុំ​ងើប​ឈរ​ឡើង​យ៉ាង​ត្រង់ ហើយមើល៍ ​កណ្ដាប់​របស់​បងៗ​បាន​មក​ព័ទ្ធ​ជុំ‌វិញ​កណ្ដាប់​ខ្ញុំ ហើយ​នាំ​គ្នា​លុតជង្គង់ចំពោះកណ្ដាប់របស់ខ្ញុំ»។
\v 8 បងៗរបស់​គាត់​និយាយទៅកាន់គាត់ថា៖ «តើ​ឯងនឹងគ្រងរាជ្យ​លើ​យើង​ឬ? តើឯងនឹង​គ្រប់‌គ្រង​លើ​យើងឬ?»។ ពួក​គេ​រឹត​តែ​ស្អប់​គាត់កាន់តែខ្លាំងឡើយ ដោយព្រោះ​តែ​សុបិន​ដែល​គាត់​យក​មក​ប្រាប់​ពួក​គេ។
\s5
\v 9 គាត់បានសុបិនឃើញរឿងមួយផ្សេងទៀត ហើយបានប្រាប់សុបិនដល់បងៗរបស់គាត់ដែរ។ គាត់និយាយថា៖ «មើល៍ ខ្ញុំបានសុបិនឃើញរឿងមួយទៀត គឺឃើញដួងអាទិត្យ និងដួងច័ន្ទ ហើយផ្កាយទាំងដប់មួយលុតជង្គង់ចំពោះខ្ញុំ»។
\v 10 គាត់បានប្រាប់ការនេះទៅកាន់ឪពុករបស់គាត់ ដូចបានប្រាប់ដល់បងៗដែរ ហើយឪពុករបស់គាត់បានបន្ទោសដល់គាត់។ លោកអ៊ីស្រាអែលប្រាប់ទៅគាត់ថា៖ «តើកូនសុបិនអ្វីចម្លែកម្លេ៉ះ? តើម្តាយរបស់ឯង និងឪពុក ព្រមទាំងបងៗរបស់ឯងលុតជង្គង់ថ្វាយបង្គំឯងមែនទេ?
\v 11 បងៗច្រណែននឹងគាត់​ប៉ុន្តែឪពុករបស់គាត់រក្សារឿងនេះនៅក្នុងគំនិតរបស់គាត់។
\s5
\v 12 បងៗរបស់គាត់បានទៅកន្លែងមើលថែហ្វូងសត្វរបស់ឪពុកគាត់នៅក្នុងក្រុងស៊ីគែម។
\v 13 លោកអ៊ីស្រាអែលប្រាប់យ៉ូសែបថា៖ «តើកូនឯងមិនទៅកន្លែងមើលហ្វូងសត្វជាមួយបងៗកូនឯងនៅស៊ីគែមទេឬ? មក ហើយឪពុកនឹងឲ្យកូនឯងទៅជាមួយពួកគេ»។ យ៉ូសែបប្រាប់គាត់វិញថា៖ «ខ្ញុំរួចរាល់ហើយ»។
\v 14 លោកអ៊ីស្រាអែលប្រាប់គាត់ថា៖ «ទៅឥឡូវនេះទៅ មើល៍ ឲ្យដឹងថាតើបងៗរបស់កូនឯង និងហ្វូងសត្វយ៉ាងណា ហើយនាំយកដំណឹងមកប្រាប់ឪពុកវិញ»។ ដូច្នេះ លោកយ៉ាកុបបានឲ្យគាត់ចេញទៅជ្រលងភ្នំហេប្រុន ហើយយ៉ូសែបបានទៅក្រុងស៊ីគែម។
\s5
\v 15 មានបុរសម្នាក់បានជួបយ៉ូសែប។ មើល៍ យ៉ូសែបបានវង្វេងនៅឯវាល។ បុរសនោះបានសួរគាត់ថា៖ «តើឯងរកអ្វី?»
\v 16 យ៉ូសែបឆ្លើយថា៖ «ខ្ញុំរកបងៗរបស់ខ្ញុំ សូមជួយប្រាប់ខ្ញុំផង តើពួកគាត់មើលថែហ្វូងសត្វនៅឯណា»។
\v 17 បុរសនោះប្រាប់ថា៖ «ពួកគេបានចេញពីទីនេះហើយ ដ្បិត យើងបានឮពួកគេនិយាយថា៖ «តោ៎ះ! យើង​ទៅ​ដូថាន។ យ៉ូសែបបានទៅតាមរកបងៗរបស់គាត់ ហើយជួបពួកគេនៅដូថាន។
\s5
\v 18 ពួកគេឃើញគាត់ពីចម្ងាយ ហើយមុនពេលគាត់ជិតទៅដល់ពួកគេ ពួកគេបានឃុបឃិតគ្នាសម្លាប់គាត់។
\v 19 បងៗបាននិយាយទៅកាន់គ្នាគាត់ថា៖ «មើល អាមេសុបិនមកហើយ។
\v 20 ដូច្នេះ មក! ចូរយើងសម្លាប់វា ហើយកប់វាទៅក្នុងរណ្តៅមួយនោះទៅ។ យើងនឹងប្រាប់គេថា៖ «សត្វព្រៃបានសម្លាប់វា» យើងនឹងមើលថាតើសុបិនរបស់វានឹងទៅជាយ៉ាងណា?»។
\s5
\v 21 លោក​រូបេនបានឮ ហើយសង្គ្រាះគាត់ពីដៃរបស់ពួកគេ។ គាត់បានប្រាប់ថា៖ «សូមយើងកុំសម្លាប់វាអី»។
\v 22 លោករូបេនប្រាប់ទៅពួកគេថា៖ «កុំបង្ហូរឈាមឡើយ។ ចូរបោះវាទៅក្នុងរណ្តៅដែលនៅក្នុងទីរហោស្ថាននេះទៅ ប៉ុន្តែ សូមកុំសម្លាប់វាអី»។ ដើម្បីឲ្យគាត់អាចសង្គ្រោះគាត់ចេញពីកណ្ដាប់ដៃរបស់ពួកគេ ហើយនាំគាត់ត្រឡប់ទៅឪពុករបស់គាត់វិញ។
\s5
\v 23 នៅពេលយ៉ូសែបបានទៅដល់បងៗរបស់គាត់​ ពួកគេបានដោះអាវស្អាតរបស់គាត់។
\v 24 ពួកគេបានចាប់គាត់ ហើយបោះគាត់ចូលទៅក្នុងរណ្ដៅ។ រណ្តៅនោះទទេស្អាតគ្មានទឹកនៅក្នុងនឹងទេ។
\s5
\v 25 ពួកគេបានអង្គុយចុះ ហើយហូបនំប៉័ង។ ពួកគេបានងើបភ្នែកគេឡើង ហើយសម្លឹងមើល ហើយឃើញជនជាតិអ៊ីស្មាអែលមកពីកាឡាដ ជាមួយនឹងសត្វអូដ្ឋរបស់ពួកគេ ​ដឹក​គ្រឿង​ក្រអូប ជ័រ​ពិដោរ និង​ជ័រ​ល្វីង‌ទេស។ ពួកគេកំពុងធ្វើដំណើរ យករបស់ទាំងនោះ​ទៅ​ទឹកដី​អេស៊ីប។
\v 26 លោកយូដានិយាយទៅបងៗរបស់គាត់ថា៖ «តើមានប្រយោជន៍អ្វី ប្រសិនបើ យើងសម្លាប់ប្អូនរបស់យើង ហើយលាក់ឈាមរបស់វា?
\s5
\v 27 មក ចូរយើងលក់វាឲ្យទៅជនជាតិអ៊ីស្មាអែល ហើយកុំសម្លាប់វាឡើយ។ ដ្បិត វាក៏ជាកូនរបស់ឪពុកយើង និងជាសាច់ឈាមរបស់យើងដែរ»។ បងៗរបស់គាត់ក៏ស្តាប់តាមគាត់។
\v 28 មាន​ឈ្មួញ​ជាតិ​ម៉ាឌាន​មក​ដល់ ពួក​គេ​ក៏​យក​យ៉ូសែប​ចេញ​ពី​រណ្ដៅ។ ពួកគេបានលក់យ៉ូសែប​ទៅ​ឲ្យ​ជន‌ជាតិ​អ៊ីស្មា‌អែល ក្នុងតម្លៃ​ជា​ប្រាក់​ម្ភៃ​ស្លឹង។ ជន‌ជាតិ​អ៊ីស្មា‌អែល​នាំ​យ៉ូសែប​ទៅ​ទឹកដីអេស៊ីប។
\s5
\v 29 លោករូបេនបានត្រឡប់មកឯរណ្ដៅវិញ ហើយមើល៍ យ៉ូសែបមិនបាននៅក្នុងរណ្តៅនោះទៀតទេ។ គាត់បានហែកសម្លៀកបំពាក់របស់គាត់។
\v 30 គាត់បានត្រឡប់ទៅប្អូនៗរបស់គាត់ហើយប្រាប់ថា៖ «ក្មេងប្រុសនោះមិននៅទីនោះទេ! ហើយខ្ញុំ តើខ្ញុំអាចទៅណា?»
\s5
\v 31 ពួកគេបានសម្លាប់សត្វពពែមួយ បន្ទាប់មកបានយកសម្លៀកបំពាក់យ៉ូសែប ហើយជ្រលក់វាទៅក្នុងឈាមនោះ។
\v 32 បន្ទាប់មក ពួកគេបានយកវាទៅឯឪពុករបស់ពួកគេហើយនិយាយថា៖​ «យើងបានរកឃើញអាវនេះ។ សូមមើល ថាតើវាជាសម្លៀកបំពាក់របស់កូនលោកឪពុកមែនរឺមិនមែន»។
\v 33 លោកយ៉ាកុបបានស្គាល់វា ហើយនិយាយថា៖ «វាគឺជាសម្លៀកបំពាក់កូនប្រុសរបស់ឪពុក។ សត្វព្រៃបានសម្លាប់កូនខ្ញុំ។ វាបានញែកស៊ីយ៉ូសែបជាចំណែកៗ»។
\s5
\v 34 លោកយ៉ាកុបបានហែកសម្លៀកបំពាក់របស់គាត់ ហើយស្លៀក​សំពត់​ធ្មៃរបស់គាត់ ហើយ​បានកាន់​ទុក្ខ​កូន​ប្រុសរបស់គាត់ជាច្រើន​ថ្ងៃ។
\v 35 កូនប្រុស កូនស្រីរបស់គាត់បានក្រោកឡើងហើយកម្សាន្តចិត្តគាត់ ប៉ុន្តែ គាត់បដិសេធមិនទទួលការកម្សាន្តចិត្តរបស់គាត់ឡើយ។ គាត់និយាយថា៖ «ខ្ញុំពិតជាចង់ទៅស្ថានឃុំព្រលឹងមនុស្សស្លាប់ ដើម្បីកាន់ទុក្ខដល់កូនប្រុសខ្ញុំ»។ ឪពុករបស់គាត់បានកាន់ទុក្ខនឹងកូនប្រុសរបស់គាត់។
\v 36 ជនជាតិម៉ាឌានបានលក់គាត់ឲ្យលោកប៉ូទីផារជា​មន្ត្រី​របស់​ព្រះ‌ចៅ​ផារ៉ោន ​ជា​មេ​បញ្ជា​ការលើ​កង‌អង្គរក្សរបស់​ស្ដេច។
\s5
\c 38
\cl ជំពូក ៣៨
\p
\v 1 នៅគ្រា​នោះ លោក​យូដា​បាន​ចាក​ចេញ​ពី​បងប្អូន​របស់​គាត់ ទៅ​នៅជាមួយបុរសម្នាក់ក្នុង​អាឌូ‌ឡាម ដែលមាន​ឈ្មោះ​ហ៊ីរ៉ា។
\v 2 គាត់​បាន​ឃើញ​កូន​ស្រី​របស់​លោក​ស៊ូអា ជា​ជន‌ជាតិ​កាណាននៅ​ទី​នោះ។ គាត់​រៀបការជាមួយនាង ហើយ​គេង​ជា​មួយ​នាង។
\s5
\v 3 នាងមានផ្ទៃពោះ ហើយបង្កើតបានកូនប្រុសមួយ។ គាត់បានដាក់ឈ្មោះថា អ៊ើរ។
\v 4 នាងមានផ្ទៃពោះម្តងទៀត ហើយបង្កើតបានកូនប្រុសមួយទៀត។
\v 5 នាងបានដាក់ឈ្មោះកូនប្រុសនោះថា អូណាន់។ ហើយនាងបានបង្កើតកូនប្រុសមួយទៀត ហើយដាក់ឈ្មោះកូនប្រុសនោះថា សេឡា។ នាងបង្កើតកូនទាំងអស់នោះនៅក្នុងភូមិ​កេស៊ីប។
\s5
\v 6 លោក​យូដា​រកភរិយាមួយឲ្យអ៊ើរ កូនប្រុសច្បងរបស់គាត់។ នាងឈ្មោះថា ​តាម៉ារ។
\v 7 លោកអ៊ើរ កូន​ច្បង​របស់​គាត់ ជា​មនុស្ស​អាក្រក់ មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់​ទេ ដូច្នេះ ព្រះអម្ចាស់ក៏បានសម្លាប់​គាត់ចោល​ទៅ។
\s5
\v 8 លោក​យូដា​បាននិយាយ​ទៅ​កាន់​លោកអូណាន់​ថា៖ «ចូរ​ទៅ​គេងជា​មួយ​ភរិយាបងប្រុស​របស់​កូនទៅ។ ចូរធ្វើតួនាទីជាប្អូនថ្លៃរបស់នាង ហើយ​បន្ត​ពូជ‌ពង្ស​ឲ្យ​បង​ប្រុស​របស់​កូន​ទៅ»។
\v 9 ដោយ​លោកអូណាន់​ដឹង​ថាកូនដែល​នឹង​កើត​មក គ្មាន​ឈ្មោះ​ជា​ពូជ‌ពង្ស​របស់​គាត់ ដូច្នេះ ពេល​ណា​គាត់​រួម​ដំណេក​ជា​មួយ​បង​ថ្លៃ គាត់​តែង​តែសម្រក់​ចោល​ទៅ​ដី ដូច្នេះហើយគាត់មិនអាចមានកូនដើម្បី​បន្ត​ពូជ​ឲ្យ​បង​ប្រុសរបស់គាត់។
\v 10 អ្វីដែលគាត់បានធ្វើ អាក្រក់នៅចំពោះព្រះអម្ចាស់។ ព្រះអម្ចាស់ក៏សម្លាប់គាត់ចោលទៅដែរ។
\s5
\v 11 លោកយូដាប្រាប់នាងតាម៉ារ កូនប្រសារស្រីរបស់គាត់ថា៖ «ចូរនៅជាស្រី្តមេម៉ាយសិនចុះ ហើយ​ទៅ​រស់​នៅ​ផ្ទះ​ឪពុក​របស់​កូន​សិន​ទៅ ទម្រាំ​សេឡា​កូន​របស់​ពុក​ធំ​ពេញ​វ័យសិន»។ ដ្បិត គាត់​ខ្លាច​ថា៖ «​កូន​មួយ​នេះអាច​ស្លាប់​ដូច​បងៗដែរ»។ នាង​តាម៉ារ​ក៏​ទៅ​ហើយទៅរស់​នៅ​ផ្ទះ​ឪពុក​នាងវិញ។
\s5
\v 12 យូរ​ថ្ងៃ​ក្រោយ​មក កូនស្រីរបស់លោកស៊ូអា ត្រូវជាភរិយា​របស់​លោក​យូដា បាន​ទទួល​មរណ‌ភាព។ ​លោក​យូដា​បាន​ធូរ​ស្បើយ​​ហើយ គាត់​ក៏​ធ្វើ​ដំណើរ​ទៅ​ មើល​ពួក​អ្នក​កាត់​រោម​ចៀម​របស់​គាត់ ភូមិ​ធីមណា​ គាត់និងមិត្តភក្តិរបស់គាត់ គឺ​លោក​ហ៊ីរ៉ា ជា​អ្នក​ស្រុក​អាឌូ‌ឡាមទៅជាមួយដែរ។
\v 13 គេប្រាប់នាងតាម៉ារថា៖ «មើល៍ ឪពុកក្មេករបស់នាងឡើងទៅធីមណា ដើម្បីកាត់រោមចៀម»។
\v 14 នាងបានដោះស្លៀកសម្លៀកបំពាក់ជាស្រីមេម៉ាយរបស់នាងចេញ ហើយស្លៀកសម្លៀកបំពាក់ ហើយយកស្បៃហើយបាំងមុខរបស់នាង។ នាងអង្គុយនៅទ្វារចូលភូមិ​អេណែម ដែលនៅជិតផ្លូវទៅភូមិធីមណា។ ហើយនាងបានឃើញសេឡា​ពេញវ័យហើយ ប៉ុន្តែ លោកមិនបានប្រគល់គាត់មកឲ្យធ្វើប្តីររបស់នាងឡើយ។
\s5
\v 15 គាត់​គិតថា​ជា​ស្ត្រី​ពេស្យា ព្រោះ​នាង​មាន​ស្បៃ​បាំង​មុខរបស់នាង។
\v 16 គាត់​បានទៅរកនាងដែលនៅក្បែរផ្លូវនោះ ហើយនិយាយថា៖ «មក៍ សូមឲ្យខ្ញុំបានគេងជាមួយនាង!» ដ្បិត គាត់​មិនបាន​ដឹង​ថា នាង​ជា​កូន​ប្រសាស្រី​របស់​គាត់​ទេ។ នាង​តប​ថា៖ «តើលោកនឹងឲ្យអ្វីដល់ខ្ញុំ ប្រសិនបើ​ខ្ញុំគេង​ជា​មួយ​លោក?»។
\s5
\v 17 គាត់ប្រាប់ថា៖ «ខ្ញុំនឹងឲ្យគេយកពពែមួយពីហ្វូងសត្វរបស់ខ្ញុំមកឲ្យនាង»។ នាងបានសួរថា៖ «តើលោក​មាន​អ្វី​​បញ្ចាំ​​ខ្ញុំ​ឬ​ទេ ទម្រាំ​តែ​លោក​ឲ្យគេយក​វាមក​ឲ្យខ្ញុំ?»។
\v 18 គាត់សួរថា៖ «តើឲ្យខ្ញុំបញ្ចាំអ្វីដល់នាង?» នាងឆ្លើយថា៖ «សូម​ប្រគល់​ត្រា ខ្សែ និង​ដំបង​ដែល​លោក​កាន់​នៅ​ដៃ​នោះ​មក»។ គាត់បាន​ប្រគល់របស់​ទាំង​នោះ​ឲ្យ​នាង ហើយបានគេងជាមួយ​នាង ហើយ​នាង​ក៏​មាន​ផ្ទៃពោះដោយ‌សារ​គាត់។
\s5
\v 19 នាងបានក្រោកឡើង ហើយចេញពីគាត់ទៅ។ នាងបានយកស្បៃចេញពីមុងនាង ហើយពាក់សម្លៀកបំពាក់ជាស្រី្តមេម៉ាយវិញ។
\v 20 លោកយូដាបានផ្ញើពពែស្ទាវមួយពីហ្វូងសត្វតាមរយៈមិត្តភក្តិរបស់គាត់ គឺលោក​អាឌូ‌ឡាំ ហើយយករបស់បញ្ចាំពីដៃរបស់ស្រ្តីនោះមកវិញ ប៉ុន្តែ គាត់រកនាងមិនឃើញទេ។
\s5
\v 21 បន្ទាប់មក លោក​អាឌូ‌ឡាំសួរពួកប្រុសៗនៅកន្លែងនោះថា៖​ «តើស្ត្រី​ពេស្យា​ដែល​នៅ​មាត់​ផ្លូវ​ចូល​ភូមិ​អេណែម​នោះ នៅ​ឯ​ណា?»។ គេ​តប​មក​វិញ​ថា៖ «មិន​ដែល​មាន​ស្ត្រី​ពេស្យានៅ​ទី​នេះ​ទេ»។
\v 22 គាត់ក៏ត្រឡប់ទៅលោកយូដាវិញ ហើយប្រាប់ថា៖ «ខ្ញុំរកនាងមិនឃើញទេ។ ហើយពួកប្រុសៗនៅទីនោះប្រាប់ថា៖ «មិនដែលមានស្រី្តពេស្យានៅទីនេះទេ»។
\v 23 លោកយូដាប្រាប់ថា៖ «សូមឲ្យនាងទុករបស់នោះចុះ ដើម្បីកុំឲ្យយើងខ្មាស់គេ។ តាមពិត ខ្ញុំបានផ្ញើពពែស្ទាវមួយរួចហើយ តែឯងរកនាងមិនឃើញ»។
\s5
\v 24 ប្រហែលជាបីខែក្រោយមក មានគេប្រាប់លោកយូដាថា៖ «នាងតាម៉ារកូនប្រសាស្រីរបស់លោកបានប្រព្រឹត្តអំពើពេស្យា ហើយឥឡូវនេះ នាងមានផ្ទៃពោះដោយសារអំពើនោះហើយ»។ លោកយូដាប្រាប់ថា៖ «ចូរនាំនាងមកទីនេះ ហើយដុតនាងចោលទៅ»។
\v 25 នៅពេលគេនាំនាងមក នាងបានផ្ញើសាររបស់នាងទៅឪពុកក្មេករបស់នាងថា៖ «បុរសដែលជាម្ចាស់របស់ទាំងនេះ បានធ្វើឲ្យខ្ញុំមានផ្ទៃពោះ»។ នាងប្រាប់ថា៖ «សូមរកមើលថាតើនរណាជាម្ចាស់របស់ទាំងនេះ ដែលមានដូចជា​ត្រា ខ្សែ និង​ដំបង​ជាដើម»។
\v 26 លោកយូដាស្គាល់របស់ទាំងនោះ ហើយនិយាយថា៖ «នាងសុចរិតជាងខ្ញុំទៀត ខ្ញុំមិនបានប្រគល់សេឡា កូនប្រុសរបស់ខ្ញុំ ឲ្យធ្វើជាស្វាមីរបស់នាងឡើយ»។ គាត់មិនបានរួមដំណេកជាមួយនាងទៀតឡើយ។
\s5
\v 27 នៅគ្រានាងសម្រាលកូននោះ មើល៍នាងកូនភ្លោះនៅក្នុងផ្ទៃរបស់នាង។
\v 28 ពេល​សម្រាល​កូន​មាន​កូន​មួយ​ចេញ​ដៃ​មក​មុន ហើយឆ្មប​ក៏​យក​អំបោះ​ក្រហម​ចង​ដៃ​ទារក​នោះ ហើយនិយាយ​ថា៖ «កូន​មួយ​នេះ​កើត​មុន»។
\s5
\v 29 ប៉ុន្តែ ទារក​នោះ​បាន​ដក​ដៃរបស់វា​ចូល​ទៅ​វិញ ហើយ​ប្អូន​របស់​វា​ក៏​កើត​ចេញ​មកមុយ។ ពេល​នោះ ឆ្មប​និយាយថា៖ «ឯង​បាន​បើក​ប្រឡោះ​ដណ្ដើម​ចេញ​មុន!» ដូច្នេះ​ គាត់បាន​ដាក់​ឈ្មោះ​កូន​នោះ​ថា ពេរេស។
\v 30 បន្ទាប់មក បងប្រុសរបស់វាក៏កើតចេញមក គឺជាអ្នកដែលបានមានអំបោះក្រហមនៅដៃរបស់វា ហើយគាត់បានដាក់ឈ្មោះកូននោះថា សេ‌រ៉ាស។
\s5
\c 39
\cl ជំពូក ៣៩
\p
\v 1 យ៉ូសែបត្រូវបាននាំទៅឯស្រុកអេស៊ីប។ លោកប៉ូទីផារជាមន្ត្រី​ជនជាតិអេស៊ីប​ម្នាក់ ដែលជា​មេ​លើកកងអង្គរក្ស​ស្តេច​របស់​ផា​រ៉ោន បាន​ទិញ​គាត់​ពី​ពួក​អ៊ីស្មាអែល ដែល​នាំ​ចុះ​មក​ស្រុក​អេស៊ីបនេះ។
\v 2 ព្រះអម្ចាស់គង់ជាមួយយ៉ូសែប ហើយគាត់បានក្លាយជាអ្នកមាន។ គាត់រស់នៅក្នុងផ្ទះរបស់លោកប៉ូទីផារចៅហ្វាយរបស់គាត់។
\s5
\v 3 ចៅហ្វាយរបស់គាត់បានឃើញថា ព្រះអម្ចាស់គង់នៅជាមួយគាត់ ហើយឃើញថា ព្រះជាម្ចាស់បានធ្វើឲ្យគាត់ចម្រុងចម្រើនអ្វីៗដែលគាត់បានធ្វើ។
\v 4 ចៅហ្វាយរបស់លោកលោកយ៉ូសែបពេញចិត្តនឹងគាត់ណាស់។ លោកយ៉ូសែបបានបម្រើលោកប៉ូទីផារ។ លោកប៉ូទីផារបានលើកគាត់ឲ្យគ្រប់គ្រងលើផ្ទះរបស់គាត់ និងអ្វីៗដែលជាទ្រព្យសម្បត្តិ ហើយបានដាក់នៅក្រោមការមើលថែរបស់គាត់ទាំងអស់។
\s5
\v 5 នៅពេលដែលគាត់បានលើកលោកយ៉ូសែបឲ្យគ្រប់គ្រងលើផ្ទះសម្បែង និងទ្រព្យសម្បត្តិទាំងអស់របស់គាត់ នោះព្រះអម្ចាស់បានប្រទានពរដល់ផ្ទះសម្បែងរបស់ជនជាតិអេស៊ីបនេះ ដោយសារតែលោកយ៉ូសែប។ ព្រះពររបស់ព្រះអម្ចាស់មកលើអ្វីៗដែលលោកប៉ូទីផារមាននៅក្នុងផ្ទះសម្បែង និងនៅឯស្រែចម្ការ។
\v 6 លោកប៉ូទីផារបានដាក់អ្វីៗដែលគាត់មាននៅក្រោមការមើលថែរបស់លោកយ៉ូសែប។ គាត់មិនចាំបាច់ខ្វល់ខ្វាយអ្វីឡើយ លើកលែងតែអាហារដែលគាត់ហូបប៉ុណ្ណោះ។ ហើយលោកយ៉ូសែបក៏សង្ហា ហើយទាក់ទាញផងដែរ។
\s5
\v 7 បន្ទាប់ពីគាត់បានទទួលកិច្ចការទាំងនេះហើយ នោះភរិយារបស់ចៅហ្វាយក៏ចង់បានលោកយ៉ូសែប។ នាងបាននិយាយថា៖ «មកគេងជាមួយខ្ញុំ»។
\v 8 ប៉ុន្តែ គាត់បានបដិសេធ ហើយនិយាយទៅកាន់ភរិយារបស់ចៅហ្វាយគាត់ថា៖ មើល៍ ចៅហ្វាយរបស់ខ្ញុំ មិនបានខ្វល់ខ្វាយពីអ្វីៗដែលខ្ញុំធ្វើនៅក្នុងផ្ទះនេះទេ ហើយគាត់បានប្រគល់អ្វីៗដែលជារបស់គាត់ឲ្យនៅក្រោមការមើលថែរបស់ខ្ញុំ។
\v 9 គ្មាននរណានៅក្នុងផ្ទះនេះធំជាងខ្ញុំទេ។ លោកមិនបានហួងហែងអ្វីពីខ្ញុំទេ លើកលែងតែចៅហ្វាយស្រី ព្រោះចៅហ្វាយស្រីគឺជាភរិយារបស់គាត់។ តើខ្ញុំអាចនឹងធ្វើការអាក្រក់ដ៏ធំនេះ ហើយអាចធ្វើបាបទាស់នឹងព្រះជាម្ចាស់ដែរឬ?»
\s5
\v 10 ពីមួយថ្ងៃទៅមួយថ្ងៃ នាងនិយាយទៅលោកយ៉ូសែប ប៉ុន្តែ គាត់បានបដិសេធមិនព្រមគេងជាមួយនាង ឬនៅជាមួយនាងឡើយ។
\v 11 នៅថ្ងៃមួយ នៅពេលគាត់បានចូលទៅក្នុងផ្ទះ ដើម្បីធ្វើការងាររបស់គាត់។ គ្មានបុរសណាម្នាក់នៅក្នុងផ្ទះនោះទេ។
\v 12 នាងបានចាប់គាត់ ហើយទាញអាវរបស់គាត់ ហើយនិយាយថា៖ «មកគេងជាមួយខ្ញុំ»។ គាត់បានបន្សល់ទុកនូវសម្លៀកបំពាក់នៅក្នុងដៃរបស់នាង ដោយរត់ ហើយចេញទៅក្រៅវិញ។
\s5
\v 13 នៅពេលនាងបានឃើញថា គាត់បានចាកចេញហើយសន្សល់សម្លៀកបំពាក់របស់គាត់នៅក្នុងដៃរបស់នាង ហើយបានរត់ចេញទៅក្រៅ
\v 14 នោះនាងបានហៅពួកប្រុសៗដែលនៅក្នុងផ្ទះរបស់នាង ហើយបានប្រាប់ដល់ពួកគេថា៖​ «មើល លោកប៉ូទីផារបាននាំជនជាតិហេព្រើរមកមើលងាយខ្ញុំ។ គាត់បានមករកខ្ញុំ ដើម្បីគេងជាមួយខ្ញុំ ហើយខ្ញុំក៏ស្រែកឡើង។
\v 15 ហើយនៅពេលគាត់បានឮខ្ញុំស្រែក នោះគាត់បានបន្សល់សម្លៀកបំពាក់របស់គាត់នៅជាមួយខ្ញុំ រត់ ហើយចេញទៅក្រៅ»។
\s5
\v 16 នាងបានដាក់សម្លៀកបំពាក់របស់គាត់នៅជិតនាង រហូតទាល់តែចៅហ្វាយរបស់គាត់ត្រឡប់មកផ្ទះវិញ។
\v 17 នាងបានពន្យល់ប្រាប់គាត់ថា៖ «អ្នកបម្រើជនជាតិហេព្រើរ ដែលនៅលោកបាននាំមកឯយើង បានមកមើលងាយខ្ញុំ។
\v 18 នៅពេលដែលខ្ញុំស្រែក គាត់បានបន្សល់សម្លៀកបំពាក់របស់គាត់នៅជាមួយខ្ញុំ ហើយរត់ចេញទៅក្រៅ»។
\s5
\v 19 នៅពេលចៅហ្វាយរបស់គាត់បានស្តាប់ភរិយារបស់គាត់ពន្យល់ ហើយប្រាប់គាត់ «នេះគឺជាអ្វីដែលអ្នកបម្រើរបស់លោកបានធ្វើចំពោះខ្ញុំ» គាត់ខឹងយ៉ាងខ្លាំង។
\v 20 ចៅហ្វាយរបស់លោកយ៉ូសែបបានចាប់គាត់ ហើយយកគាត់ទៅដាក់គុក នៅកន្លែងអ្នកទោសរបស់ស្តេច។ គាត់បាននៅក្នុងគុកនោះ។
\s5
\v 21 ប៉ុន្តែ ព្រះអម្ចាស់គង់នៅជាមួយលោកយ៉ូសែប ហើយសម្ដែងភាពស្មោះត្រង់ចំពោះសម្ពន្ធមេត្រីចំពោះគាត់។ ព្រះអង្គបានផ្តល់មេត្តាដល់គាត់ គឺបានធ្វើឲ្យមេគុកអាណិតមេត្តាដល់គាត់។
\v 22 លោកមេគុកបានប្រគល់អ្នកទោសដែលនៅក្នុងគុកទាំងអស់ទៅក្នុងដៃរបស់លោកយ៉ូសែប។ អ្វីៗដែលពួកគេធ្វើនៅទីនោះ លោកយ៉ូសែបជាអ្នកទទួលខុសត្រូវទាំងអស់។
\v 23 មេគុកមិនបានខ្វល់ខ្វាយអំពីអ្វីៗទាំងអស់ ដែលនៅក្នុងដៃរបស់គាត់ឡើយ ព្រោះព្រះអម្ចាស់គង់នៅជាមួយគាត់។ អ្វីដែលគាត់ធ្វើ ព្រះអម្ចាស់បានធ្វើឲ្យចម្រើនឡើងទាំងអស់។
\s5
\c 40
\cl ជំពូក ៤០
\p
\v 1 បន្ទាប់ពីការទាំងនេះហើយ អ្នកថ្វាយ ពែងនិង​អ្នក​ដុត​នំ​របស់​ស្តេចរបស់អេស៊ីប បាន​ធ្វើ​ឲ្យ​ស្ដេច​ស្រុក​អេស៊ីបជា​ម្ចាស់​របស់​ខ្លួន​ខ្ញាល់​ព្រះ‌ហឫ‌ទ័យ។
\v 2 ស្តេចផារោនមានព្រះហឫទ័យខ្ញាល់នឹងមន្ត្រីទាំងពីរនេះ គឺលើមេនៃអ្នកថ្វាយពែង និងមេនៃអ្នកដុតនំ។
\v 3 ស្តេចបានឃុំពួកគេនៅក្នុងគុកនៅក្នុងផ្ទះរបស់មេនៃអង្គរក្សរបស់ស្តេច នៅក្នុងគុកដែលបានឃុំឃាំងលោកយ៉ូសែបដែរ។
\s5
\v 4 មេនៃកងអង្គរក្សស្តេចបានតាំងលោកយ៉ូសែប ដើម្បីឲ្យបម្រើដល់ពួកគេ។ ពួកគេនៅជាប់ឃុំឃាំងនៅក្នុងពេលតែមួយដូចគ្នា។
\v 5 អ្នកទាំងពីរនាក់នោះបានសុបិន គឺអ្នកថ្វាយពែង និងអ្នកដុតនំថ្វាយស្តេចអេស៊ីប ដែលជាប់ឃុំនៅក្នុងគុកនោះ ម្នាក់ៗសុបិនរៀងៗខ្លួន នៅយប់តែមួយនោះ ហើយសុបិនរបស់ម្នាក់ៗមានការបកស្រាយរៀងៗខ្លួនដែរ។
\s5
\v 6 លោកយ៉ូសែបបានចូលទៅរកពួកគេនៅពេលព្រឹក ហើយបានឃើញពួកគេ។ មើល៍ ពួកគេក្រៀមក្រំ។
\v 7 គាត់បានសួរមន្ត្រីរបស់ស្តេចផារោនដែលនៅជាប់ឃុំជាមួយគាត់ នៅក្នុងផ្ទះចៅហ្វាយរបស់គាត់ថា៖ «ហេតុអ្វីបានជាលោកក្រៀមក្រំមេ្ល៉ះថ្ងៃនេះ?»
\v 8 ពួកគេនិយាយទៅគាត់ថា៖ «យើងទាំងពីរនាក់បានយល់សុបិនមួយ ហើយគ្មាននរណាអាចបកស្រាយវាបានទេ»។ លោកយ៉ូសែបនិយាយទៅពួកគេថា៖ «តើការបកស្រាយមិនមែនជារបស់ព្រះជាម្ចាស់ទេឬ? សូមប្រាប់ខ្ញុំមក»។
\s5
\v 9 មេនៃអ្នកថ្វាយពែងប្រាប់សុបិនរបស់គាត់ដល់លោកយ៉ូសែប។ លោកនិយាយទៅគាត់ថា៖ «នៅក្នុងសុបិនរបស់ខ្ញុំ មើល៍ មានដើមទំពាំងបាយជូរនៅមុខខ្ញុំ។ នៅដើមទំពាំងបាយជូរមានមែកបី។
\v 10 ក្នុងការដែលមាន​ពន្លក​លេច​ចេញ​មក ផ្កា​វា​ក៏​លាស់​ចេញ​មក​ដែរ ហើយ​មាន​ផ្លែ​ទុំ​ផង។
\v 11 ពែងរបស់ស្តេចផារោននៅក្នុងដៃរបស់គាត់។ ​ខ្ញុំបាន​បេះ​ផ្លែ​ទំពាំង‌បាយ‌ជូរ​មក​គាប​ដាក់​ពែង​របស់​ស្តេចផារ៉ោន ហើយខ្ញុំបាន​យក​ពែង​​ទៅ​ថ្វាយ​ដល់​ព្រះ​ហស្ត​របស់ផារ៉ោន»។
\s5
\v 12 លោកយ៉ូសែបនិយាយទៅគាត់ថា៖ «នេះគឺជាការបកស្រាយរបស់សុបិននេះ។ មែងបី គឺបីថ្ងៃ។
\v 13 ក្នុងកំឡុងពេលបីថ្ងៃស្តេចផារោននឹងលើកលោកឡើង ហើយនឹងស្តារតំណែងរបស់លោកឡើងវិញ។ អ្នកនឹងថ្វាយពែងរបស់ព្រះបាទផារោននៅក្នុងព្រះហស្តរបស់ព្រះអង្គ ដូចពេលដែលលោកនៅជាអ្នកថ្វាយពែងរបស់ព្រះអង្គដូចមុន។
\s5
\v 14 ប៉ុន្តែ សូមនឹកចាំពីខ្ញុំផង នៅពេលលោកបានសុខសប្បាយ ហើយសូមផ្តល់មេត្តាដល់ខ្ញុំផង។ សូមដំណាលខ្ញុំនៅចំពោះព្រះបាទផារោន ហើយនាំខ្ញុំចេញពីគុកនេះផង។
\v 15 ដ្បិត ​គេ​បាន​ចាប់​ខ្ញុំ​ពី​ទឹកដី​ហេព្រើរមក។ ហើយ​នៅ​ទី​នេះ ខ្ញុំ​មិនបាន​ធ្វើ​អ្វី​ខុស​គួរ​ឲ្យ​ពួកគេ​យកខ្ញុំ​មក​ឃុំ‌ឃាំង​ដូច្នេះ​ឡើយ»។
\s5
\v 16 នៅពេលមេនៃអ្នកដុតនំឃើញថា ការបកស្រាយរបស់លោកយ៉ូសែបគាត់ពេញចិត្តជាខ្លាំង នោះគាត់ក៏និយាយទៅកាន់លោកយ៉ូសែបថា៖ «ខ្ញុំក៏មានសុបិនមួយដែរ ហើយ មើល៍ មាននំប៉័ងបីកន្ទ្រក់នៅលើក្បាលខ្ញុំ។
\v 17 នៅលើកន្រ្ទក់នោះមាននំដុតជាច្រើនប្រភេទសម្រាប់ថ្វាយស្តេចផារោន ប៉ុន្តែ មានសត្វហើរមកស៊ីនំទាំងនោះអស់ពីកន្ទ្រក់នៅលើក្បាលរបស់ខ្ញុំ»។
\s5
\v 18 លោកយ៉ូសែបឆ្លើយ ហើយប្រាប់ថា៖ «នេះគឺជាការបកស្រាយ។ កន្ទ្រក់បីគឺបីថ្ងៃ។
\v 19 កំឡុងពេលបីថ្ងៃ ព្រះបាទផារោននឹងកាត់ក្បាលរបស់លោកចេញពីលោក ហើយព្យួរលោកនឹងដើមឈើមួយដើម។ សត្វនឹងស៊ីសាច់លោក។
\s5
\v 20 បីថ្ងៃក្រោយមក ជាថ្ងៃបុណ្យ​ចម្រើន​ព្រះ‌ជន្ម​របស់ព្រះបាទផារ៉ោន។ ស្ដេច​បាន​រៀប​ចំ​ពិធី​ជប់‌លៀង​សម្រាប់​ពួក​មន្ត្រី​ទាំង​អស់​របស់​ស្ដេច។ ហើយ​ស្ដេចបានលើកមុខ​មេ​ថ្វាយ​ពែង និង​មេ​ដុត​នំ នៅ​ក្នុង​ចំណោម​មន្ត្រី​របស់​ស្ដេច។
\v 21 ស្តេចបានស្តារមេនៃអ្នកថ្វាយពែងទៅកាន់តំណែងរបស់ខ្លួនឡើងវិញ ហើយស្តេចបានប្រគល់ពែងរបស់ព្រះអង្គឲ្យទៅដៃរបស់គាត់វិញ។
\v 22 ប៉ុន្តែ ​ស្តេចបានព្យួរមេនៃអ្នកដុតនំ ដូចដែលលោកយ៉ូសែបបានបកស្រាយដល់ពួកគេ។
\v 23 ប៉ុន្តែ មេនៃអ្នកថ្វាយពែងស្តេចមិនបាននឹកចាំពីលោកយ៉ូសែបទេ គឺបានភ្លេចគាត់។
\s5
\c 41
\cl ជំពូក ៤១
\p
\v 1 ពីរឆ្នាំក្រោយមក ព្រះបាទផារោនបានសុបិន។ មើល៍ ស្តេចគង់នៅក្បែរទន្លេនីល។
\v 2 មើល៍ មានគោធាត់ៗប្រាំពីរបានចេញពីទន្លេនីលមក ហើយគួរឲ្យចង់បាន ព្រមទាំងស៊ីស្មៅតាមមាត់ច្រាំងនោះ។
\v 3 មើល៍ មានគោប្រាំពីរផ្សេងទៀត បានឡើងមកតាមក្រោយគោទាំងនោះពីទន្លេនីល ស្គមៗ ហើយមិនគួរឲ្យចង់បានទេ។ ពួកវាឈរនៅជិតគោទាំងប្រាំពីរដែលនៅមាត់ច្រាំងទន្លេនោះ។
\s5
\v 4 បន្ទាប់មក គោដែលស្គម មិនគួរឲ្យចង់បានទាំងប្រាំពីរនោះបានស៊ីគោធាត់ៗដែលគួរឲ្យចង់បាននោះ។ បន្ទាប់មក ព្រះបាទផារោនបានតើនឡើង។
\v 5 ពេលនោះ ស្តេចបានផ្ទុំសារជាថ្មី ហើយបានសុបិនលើកទីពីរ។ មើល៍ មានស្រូវប្រាំពីរកួរដុះចេញពីស្រូវមួយដើម មានគ្រាប់ថ្លោស ហើយល្អ។
\v 6 មើល៍ក៏មានកួរស្រូវប្រាំពីរទៀត ស្គម និងស្កកដោយសារខ្យល់ពីទិសខាងកើត លូតចេញមកតាមក្រោយបន្ទាប់ពីកួរស្រូវនោះ។
\s5
\v 7 កួរស្រូវស្គមបានលេបកួរស្រូវថ្លោស ហើយល្អទាំងប្រាំពីរនោះ។ ព្រះបាទផារោនបានតើនឡើង ហើយមើល៍ វាជាសុបិន។
\v 8 នៅពេលព្រឹកឡើង វិញ្ញាណរបស់ស្តេចខ្វល់ខ្វាយជាខ្លាំង។ ស្តេចបានចាត់ ហើយឲ្យគេទៅហៅពួកគ្រូទាយ ហើយនិងអ្នកប្រាជ្ញរបស់ជនជាតិអេស៊ីបទាំងអស់មក។ ព្រះបាទផារោនប្រាប់ពួកគេពីសុបិនរបស់ព្រះអង្គ ប៉ុន្តែ គ្មាននរណាអាចបកស្រាយសុបិននោះថ្វាយព្រះបាទផារោនបានទេ។
\s5
\v 9 បន្ទាប់មក មេនៃអ្នកថ្វាយពែងបានទូលទៅព្រះបាទផារោនថា៖ «ថ្ងៃនេះ ទូលបង្គំបានគិតអំពីកំហុសរបស់ទូលបង្គំ។
\v 10 ព្រះបាទផារោនមានព្រះហឫទ័យខ្ញាល់ជាមួយពួកមន្ត្រីរបស់ព្រះអង្គ ហើយព្រះអង្គបានឃុំទូលបង្គំនៅក្នុងផ្ទះរបស់មេអង្គរក្ស មានមេនៃអ្នកដុតនំ និងទូលបង្គំ។
\v 11 យើងបានយល់សប្តិមួយនៅក្នុងយប់តែមួយ គាត់ និងទូលបង្គំ។ យើងម្នាក់ៗសុបិនរៀងខ្លួន មានការបកស្រាយរៀងខ្លួនដែរ។
\s5
\v 12 មានក្មេងប្រុសជនជាតិហេព្រើរម្នាក់ ជាអ្នកបម្រើមេនៃអង្គរក្ស។ យើងបានប្រាប់គាត់ ហើយគាត់បានបកស្រាយសុបិននោះដល់យើង។ គាត់បានបកស្រាយឲ្យយើងម្នាក់ៗ ទៅតាមសុបិនរបស់យើងរៀងខ្លួន។
\v 13 ហើយអ្វីដែលគាត់បានបកស្រាយនោះ បានកើតឡើងយ៉ាងនោះមែន។ ព្រះបាទផារោនបានប្រគល់តំណែងរបស់ទូលបង្គំឲ្យទូលបង្គំវិញ ប៉ុន្តែ ម្នាក់ទៀតត្រូវបានព្យួរក»។
\s5
\v 14 បន្ទាប់មក ព្រះបាទផារោនបានចាត់ ហើយឲ្យគេទៅហៅលោកយ៉ូសែប។ ពួកគេបានទៅយកគាត់ចេញពីទីឃុំឃាំងយ៉ាងលឿន។​ កាលគាត់បានកោរពុកមាត់របស់គាត់រួចហើយ គាត់បានប្តូរសម្លៀកបំពាក់របស់គាត់ ហើយចូលមកគាល់ព្រះបាទផារោន។
\v 15 ព្រះបាទផារោនមានរាជឱង្ការទៅលោកយ៉ូសែបថា៖ «យើងមានសុបិនមួយ ប៉ុន្តែ គ្មាននរណាអាចបកស្រាយសុបិនរបស់យើងបានទេ។ ប៉ុន្តែ យើងបានឮពីអ្នកថា ពេលអ្នកឮពីសុបិន អ្នកអាចបកស្រាយវាបាន»។
\v 16 លោកយ៉ូសែបទូលទៅព្រះបាទផារោនថា៖ «មិនមែនជាទូលបង្គំទេ។ ព្រះជាម្ចាស់នឹងឆ្លើយចំពោះព្រះបាទផារោន»។
\s5
\v 17 ព្រះបាទផារោនមានរាជឱង្ការនឹងលោកយ៉ូសែបថា៖ «សុបិនរបស់យើងដូច្នេះ មើល៍ កាលយើងគង់នៅមាត់ច្រាំងទន្លេនីល។
\v 18 មានគោធាត់ៗ ហើយថ្លោសល្អឡើងចេញពីទន្លេនីលមក ហើយពួកវាស៊ីស្មៅក្បែរមាត់ច្រាំងនោះ។
\s5
\v 19 មើល៍ ក៏មានគោស្គម ហើយអាក្រក់មើលណាស់ឡើងមកដែរ។ យើងមិនដែលឃើញនៅក្នុងទឹកដីអេស៊ីបឡើយ។
\v 20 គោស្គម អាក្រក់ៗទាំងនោះមកស៊ីគោធាត់ៗ ហើយល្អៗទាំងអស់។
\v 21 នៅពេលពួកគេបានស៊ីគោទាំងនោះអស់ហើយ ក៏​គ្មាននរណាដឹងថា​គោ​​ស្គមៗបានស៊ីគោធាត់ទាំងអស់នោះ ព្រោះគោនោះនៅតែស្គមអាក្រក់ដូច​មុន​ដដែល។ ពេល​នោះ យើង​ក៏​ភ្ញាក់​ឡើង។
\s5
\v 22 យើងបានមើលទៅក្នុងសុបិនរបស់យើង ហើយមើល៍ កួរស្រូវទាំងប្រាំពីរបានលេចមក មាន​គ្រាប់​ធំៗ​ថ្លោស​ល្អ លូត​ចេញ​ពីដើម​តែ​មួយ។
\v 23 ហើយមើល៍ក៏​មាន​កួរ​ស្រូវ​ប្រាំពីរ​ទៀត មាន​គ្រាប់​តូចៗ ហើយ​ស្កក​ដោយសារ​ខ្យល់​ពី​ទិស​ខាង​កើត លូត​ចេញ​មក​តាម​ក្រោយ។
\v 24 កួរស្រូវមានគ្រាប់តូចៗបានលេបកួរស្រូវមានគ្រាប់ធំៗទាំងប្រាំពីរ។ យើងបានប្រាប់សុបិននេះ ដល់ពួកគ្រូទាយទាំងឡាយ ប៉ុន្តែ គ្មាននរណាអាចបកស្រាយឲ្យយើងបានទេ»។
\s5
\v 25 លោកយ៉ូសែបទូលទៅព្រះបាទផារោនថា៖ «សុបិនរបស់ព្រះអង្គដូចគ្នាទេ។ ជាអ្វីដែលព្រះជាម្ចាស់បម្រុងនឹងធ្វើ ព្រះអង្គបានប្រកាសដល់ព្រះបាទផារោន។
\v 26 គោល្អ ហើយធាត់ៗប្រាំពីរ និងកួរស្រូវល្អប្រាំពីរគឺប្រាំពីរឆ្នាំ។ សុបិននេះដូចគ្នាទេ។
\s5
\v 27 ចំណែក គោស្គម ហើយអាក្រក់ៗប្រាំពីរ បានឡើងមកបន្ទាប់នោះគឺជាប្រាំពីរឆ្នាំ ក្រោយមកទៀត ហើយនិងកួរស្រូវស្កកប្រាំពីរដោយសារខ្យល់មកពីទិសខាងកើតគឺនឹងមានគ្រោះទុរ្ភិក្​សប្រាំពីរឆ្នាំកើតឡើងដែរ។
\v 28 នោះគឺជាអ្វីដែលខ្ញុំនឹងទូលទៅព្រះបាទផារោន។ ពីអ្វីដែលព្រះជាម្ចាស់នឹងធ្វើ ហើយបានបង្ហាញដល់ស្តេចផារោន។
\v 29 មើល៍ នឹងមានភាពសម្បូរហូរហៀរ រយៈពេលប្រាំពីរឆ្នាំនៅក្នុងទឹកដីអេស៊ីប។
\s5
\v 30 នឹងមានគ្រោះទុរ្ភិក្សកើតឡើងបន្ទាប់ពីនេះ ហើយភាពសម្បូរហូរហៀរនៅក្នុងទឹកដីអេស៊ីបនឹងត្រូវភ្លេចបាត់។ ហើយគ្រោះទុរ្ភិក្សនោះនឹងបំផ្លាញទឹកដីទាំងមូល។
\v 31 ភាពសម្បូរហូរហៀរនឹងភ្លេចបាត់ នៅក្នុងទឹកដីអេស៊ីប ដោយសារគ្រោះទុរ្ភិក្សខ្លាំង​ពេក។
\v 32 ព្រះបាទផារោនសុបិនឃើញរឿងនេះម្តងហើយម្តងទៀត ដោយសាររឿងនេះ ព្រះជាម្ចាស់ជាអ្នកដែលធ្វើឲ្យកើតឡីេង ហើយព្រះជាម្ចាស់នឹងធ្វើវាជាឆាប់។
\s5
\v 33 ឥឡូវនេះ សូមព្រះបាទផារោនស្វែងរកមនុស្សដែលមានយោបល់ និងប្រាជ្ញា ហើយលើកគាត់ឲ្យគ្រប់គ្រងលើទឹកដីអេស៊ីប។
\v 34 សូមព្រះបាទផារោនធ្វើការនេះ សូមឲ្យស្តេចបានតែងតាំងគាត់ឲ្យគ្រប់គ្រងនៅលើទឹកដី។ ឲ្យគេដកហូត​យក​មួយ​ភាគ​ក្នុង​ប្រាំ ពី​ភោគ​ផល​ក្នុង​ទឹកដីអេស៊ីប នៅក្នុង​រវាង​ប្រាំពីរ​ឆ្នាំ​ដែល​សម្បូរ​ហូរ​ហៀរ​នេះ។
\s5
\v 35 សូមឲ្យអ្នកនោះប្រមូលអាហារនៅក្នុងឆ្នាំល្អ​ទាំង​អស់​ក្នុង​ឆ្នាំ​ល្អ​ដែល​នៅ​ខាង​មុខ ហើយ​ទុក​ស្រូវ​ក្នុង​ឃ្លាំងនៅ​ក្រោម​អំណាច​របស់​ព្រះ​អង្គ ដើម្បីធ្វើ​ជា​ស្បៀង​នៅ​តាម​ទី​ក្រុង​នានា។
\v 36 ពួកគេរក្សា​ទុកអាហារទាំងនោះ។ ស្បៀងទាំងនោះនឹងត្រូវផ្គត់ផ្គង់សម្រាប់រយៈពេលទុរ្ភិក្ស​ប្រាំ‌ពីរ​ឆ្នាំ នៅ​ទឹកដីអេស៊ីប។ ធ្វើបែបនេះ ដើម្បីកុំ​ឲ្យ​ប្រជា‌ជន​ត្រូវ​ស្លាប់​ដោយ​អត់​ឃ្លាន»។
\s5
\v 37 យោបល់នេះល្អនៅចំពោះស្តេចផារោន ហើយនិងចំពោះមន្ត្រីរបស់ស្តេចទាំងអស់។
\v 38 ព្រះបាទផារោនមានរាជឱង្ការទៅកាន់មន្ត្រីរបស់ព្រះអង្គថា៖​ «តើយើងអាចរកបានមនុស្សដូចម្នាក់នេះទេ ដែលនៅក្នុងគាត់មានព្រះវិញ្ញាណរបស់ព្រះជាម្ចាស់»។
\s5
\v 39 ដូច្នេះ ព្រះបាទផារោនមានរាជឱង្ការទៅលោកយ៉ូសែបថា៖ «ព្រះជាម្ចាស់បានបង្ហាញដល់លោកគ្រប់ការទាំងអស់នេះហើយ គ្មាននរណាមានយោបល់ និងប្រាជ្ញាដូចលោកឡើយ។
\v 40 លោកនឹងហើយត្រូវគ្រប់គ្រងដំណាក់របស់យើង ហើយស្របតាមពាក្យរបស់លោក គឺលោកនឹងគ្រប់គ្រងលើប្រជារាស្រ្តរបស់យើង។ មានតែយើងទេដែលធំជាងលោក»។
\v 41 ព្រះបាទផារោនមានរាជឱង្ការទៅលោកយ៉ូសែបទៀតថា៖ «មើល៍ យើងបានតាំងលោកឲ្យគ្រប់គ្រងលើទឹកដីអេស៊ីបទាំងមូល»។
\s5
\v 42 ព្រះបាទផារោនបានដោះចិញ្ចៀនរបស់ព្រះអង្គពីព្រះហស្ត ហើយពាក់នឹងដៃរបស់លោកយ៉ូសែប។ ព្រះអង្គបាន​យក​អាវ​មួយ​ដ៏​ល្អ​ប្រណិត​មក​ឲ្យ​លោក និង​យក​ខ្សែ​ក​មាស​មួយ​ខ្សែ​ពាក់​ឲ្យ​លោក​ផងដែរ។
\v 43 ព្រះអង្គបានឲ្យលោកជិះរាជ‌រថតាមពីក្រោយបន្ទាប់ពីស្តេច។ ពួកប្រុសៗស្រែកនៅពីមុខលោកថា៖ «ចូរក្រាបចុះ»។ ព្រះបាទផារោនបានតាំងលោកឲ្យគ្រប់គ្រងលើទឹកដីអេស៊ីបទាំងមូល។
\s5
\v 44 ព្រះបាទផារោនមានរាជឱង្ការទៅលោកយ៉ូសែបថា៖ «យើងជាស្តេចផារ៉ោន នៅក្នុងទឹកដី​អេស៊ីប​ទាំង​មូល គ្មាន​នរណា​ម្នាក់​មាន​សិទ្ធិ​ធ្វើ​អ្វី​មួយ ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​លោក​ជា​មុន​នោះ​ឡើយ»។
\v 45 ព្រះបាទផារ៉ោន​ប្រទាន​នាម​ឲ្យ​លោក​យ៉ូសែប​ថា៖ «សាប់ណាត់ផានា»។ ស្តេចបាន​លើក​នាង​អាសណាត់ កូន​ស្រី​របស់​លោក​ប៉ូទីផេរ៉ា ជា​បូជាចារ្យនៅ​ក្រុង​អូន ធ្វើ​ជា​ភរិយា។ លោក​យ៉ូសែបបាន​ចេញ​ទៅ​ត្រួត​ពិនិត្យ​មើល​លើទឹក​អេស៊ីបទាំងមូល។
\s5
\v 46 លោកយ៉ូសែបមានអាយុសាមសិបឆ្នាំ នៅពេលគាត់ឈរនៅចំពោះព្រះបាទផារ៉ោន ស្តេចរបស់អេស៊ីប។ លោកយ៉ូសែបបានចេញពីស្តេចផារ៉ោន ហើយចេញទៅពេញទឹកដីអេស៊ីបទាំងមូល។
\v 47 នៅក្នុងរយៈពេលសម្បូរហូរហៀរប្រាំពីរឆ្នាំនោះ ដីបានបង្កើតផលជាបរិបូរ។
\s5
\v 48 គាត់បានប្រមូលស្បៀងក្នុងរយៈពេលប្រាំពីរឆ្នាំ នៅក្នុងទឹកដីអេស៊ីប ហើយបានទុកនៅតាមក្រុងនានា។ គាត់បានទុកស្បៀងនៅតាមក្រុងនីមួយៗពីស្រែនៅនៅជុំវិញនោះ។
\v 49 លោកយ៉ូសែបបានរក្សាស្រូវដូចជាខ្សាច់នៅតាមសមុទ្រយ៉ាងច្រើន និងមិនអាចរាប់បាន​ ព្រោះច្រើនពេកដែលមិនអាចរាប់បាន។
\s5
\v 50 លោកយ៉ូសែបមានកូនប្រុសពីរនាក់ មុនពេលគ្រោះ​ទុរ្ភិក្សកើតឡើង នាង​អាស‌ណាត់​ជា​កូន​របស់​លោក​ប៉ូទី‌ផេរ៉ា បូជា‌ចារ្យ​នៅ​ក្រុង​អូន បាន​បង្កើត​កូន​ប្រុសឲ្យគាត់។
\v 51 លោក​យ៉ូសែប​ដាក់​ឈ្មោះ​កូន​បង​ថា ម៉ា‌ណាសេ ដ្បិត​ លោក​ពោល​ថា៖ «ព្រះ‌ជាម្ចាស់​បាន​ប្រោស​ឲ្យ​ខ្ញុំ​ភ្លេច​ទុក្ខ​វេទនា​ទាំង​ប៉ុន្មាន និង​ភ្លេច​ញាតិ‌សន្ដាន​ទាំង​ប៉ុន្មាន​របស់​ឪពុក​ខ្ញុំ​ដែរ»។
\v 52 លោក​បាន​ដាក់​ឈ្មោះ​កូន​បន្ទាប់​ថា អេប្រាអ៊ីម ដ្បិត ​លោក​ពោល​ថា៖ «ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​ខ្ញុំ​មាន​កូន​ចៅ​ក្នុង​ទឹកដីដែល​ខ្ញុំ​បាន​រង​ទុក្ខ​វេទនា​នេះ»។
\s5
\v 53 ប្រាំពីរឆ្នាំនៃភាពសម្បូរហូរហៀរដែលនៅក្នុងទឹកដីអេស៊ីបបានបញ្ចប់។ ហើយប្រាំពីរឆ្នាំនៃគ្រោះ​ទុរ្ភិក្សបានចាប់ផ្តើម ដូចលោកយ៉ូសែបបាននិយាយ។
\v 54 មានគ្រោះ​ទុរ្ភិក្សកើតឡើងនៅក្នុងទឹកដីអេស៊ីបទាំងមូល ប៉ុន្តែ មានស្បៀងនៅក្នុងទឹកដីអេស៊ីបទាំងមូល។
\s5
\v 55 នៅពេលគ្រោះ​ទុរ្ភិក្សនៅក្នុងទឹកដីអេស៊ីប មនុស្សនាំគ្នាស្រែកសុំអាហារពីស្តេចផារ៉ោន។ ស្តេចផារោនបានមានបន្ទូលទៅកាន់ជនជាតិអេស៊ីបទាំងអស់ថា៖​ «ចូរទៅលោកយ៉ូសែប ហើយធ្វើតាមអ្វីដែលគាត់និយាយចុះ»។
\v 56 គ្រោះ​ទុរ្ភិក្សបានកើតឡើងនៅពាសពេញទឹកដីទាំងមូល។ លោកយ៉ូសែបបានបើកឃ្លាំងទាំងអស់របស់លោក ហើយលក់ឲ្យជនជាតិអេស៊ីប។ គ្រោះ​ទុរ្ភិក្សបានកើតឡើងជាខ្លាំងនៅក្នុងអេស៊ីប។
\v 57 ពិភពលោកទាំងមូលបានចូលមកអេស៊ីប ដើម្បីទិញស្រូវពីលោកយ៉ូសែប ព្រោះគ្រោះ​ទុរ្ភិក្សបានកើតឡើងជាខ្លាំងនៅលើផែនដីទាំងមូល។
\s5
\c 42
\cl ជំពូក ៤២
\p
\v 1 លោកយ៉ាកុបបានដឹងថា មានស្រូវនៅក្នុងអេស៊ីប។ គាត់បានប្រាប់ទៅកូនប្រុសៗរបស់គាត់ថា៖ «ហេតុអ្វីបានជាកូនៗមើលមុខគ្នាទៅវិញទៅមកដូច្នេះ?»
\v 2 គាត់ប្រាប់ថា៖ «មើល៍ យើងបានឮថាមានស្រូវនៅអេស៊ីប។ ចូរចុះទៅអេស៊ីប ហើយទិញស្រូវពីនោះមក ដើម្បីកុំឲ្យយើងស្លាប់ តែដើម្បីឲ្យយើងបានរស់វិញ»។
\v 3 បងប្រុសទាំងដប់របស់លោកយ៉ូសែបបានចុះទៅទិញស្រូវពីអេស៊ីប។
\v 4 ប៉ុន្តែ បេនយ៉ាមីន ជាប្អូនប្រុសរបស់លោកយ៉ូសែប លោកយ៉ាកុបមិនឲ្យទៅជាមួយបងៗរបស់គាត់ទេ ព្រោះគាត់ខ្លាចថា មានគ្រោះថ្នាក់ដល់គាត់។
\s5
\v 5 កូនប្រុសៗរបស់លោកអ៊ីស្រាអែលបានមកទិញស្រូវជាមួយអ្នកផ្សេងៗទៀត ដ្បិត មានគ្រោះ​ទុរ្ភិក្សនៅក្នុងទឹកដីកាណានដែរ។
\v 6 លោកយ៉ូសែបជាអ្នកគ្រប់គ្រងនៅលើទឹកដី។ គាត់ជាម្នាក់ដែលបានលក់ដល់មនុស្សគ្រប់គ្នានៅក្នុងប្រទេស។ បងៗរបស់លោកយ៉ូសែបបានមក ហើយលុតជង្គង់ចុះចំពោះគាត់ ហើយឱនមុខរបស់ពួកគេទល់នឹងដី។
\s5
\v 7 លោកយ៉ូសែបបានឃើញបងៗរបស់គាត់ ហើយស្គាល់ពួកគេ ប៉ុន្តែ គាត់ធ្វើជាមិនស្គាល់ពួកគេ ហើយនិយាយគំរោះគំរើយជាមួយពួកគេថា៖ «តើអ្នកទាំងអស់គ្នាមកពីណា?» ពួកគេឆ្លើយថា៖ «មកពីទឹកដីកាណាន ដើម្បីទិញអាហារ»។
\v 8 លោកយ៉ូសែបស្គាល់បងៗ ប៉ុន្តែ ពួកគេមិនស្គាល់លោកទេ។
\s5
\v 9 នោះ លោកយ៉ូសែបបានចាំពីសុបិនដែលគាត់បានសុបិនពីពួកគេ ហើយគាត់និយាយទៅពួកគេថា៖ «តើអស់លោកជា​អ្នក​ស៊ើប‌ការណ៍មែនទេ?»។
\v 10 ពួកគេឆ្លើយថា៖ «អត់ទេ លោកម្ចាស់។ យើងខ្ញុំមកទីនេះ ដើម្បីទិញស្បៀងតែប៉ុណ្ណោះ។ យើងមានឪពុកតែមួយ។
\v 11 យើងជាមនុស្សស្មោះត្រង់។ យើងខ្ញុំមិនមែនជាអ្នកស៊ើបការណ៍ទេ»។
\s5
\v 12 គាត់និយាយទៅពួកគេថា៖ «អត់ទេ អ្នករាល់គ្នាមកដើម្បីមក​ស៊ើប‌ការណ៍ទឹកដីនេះមែន!»។
\v 13 ពួកគេនិយាយថា៖ «យើងខ្ញុំមានបងប្អូនដប់ពីរនាក់ ជាកូនរបស់បុរសម្នាក់ដែលរស់នៅទឹកដីកាណាន។ មើល ប្អូនប្រុសពៅរបស់យើងនៅជាមួយឪពុករបស់យើង ហើយម្នាក់ទៀតបានស្លាប់បាត់ហើយ»។
\s5
\v 14 លោកយ៉ូសែបនិយាយទៅពួកគេថា៖ «នោះជាអ្វីដែលអ្នករាល់គ្នានិយាយ អ្នករាល់គ្នាគឺជាអ្នកស៊ើបការណ៍។
\v 15 ដោយហេតុនេះ ខ្ញុំ​នឹង​ល្បង​ល​អ្នករាល់គ្នា។ ​ដរាប​ណា​ផារ៉ោន​នៅ​មាន​ព្រះ‌ជន្ម នោះ​អ្នក​រាល់​គ្នា​នឹង​មិន​អាច​ចេញ​ពី​ទី​នេះបាន​ឡើយ។
\v 16 ចូរចាត់នរណាម្នាក់ឲ្យទៅហើយ​នាំ​ប្អូន​ពៅ​របស់​អ្នករាល់​ឯង​មក​ដល់​ទី​នេះ​សិន។ អ្នកនឹងត្រូវជាប់គុក រហូតទាល់តែបានល្បងលមើលដឹងថា ពាក្យរបស់អ្នករាល់គ្នាពិតមែន»។
\v 17 គាត់បានឃុំខ្លួនអ្នកទាំងអស់នោះអស់រយៈពេលបីថ្ងៃ។
\s5
\v 18 លោកយ៉ូសែបនិយាយទៅពួកគេនៅថ្ងៃទីបីថា៖ «ចូរ​ធ្វើ​ដូច្នេះ ហើយ​អ្នក​រាល់​គ្នា​នឹង​បាន​រស់ ដ្បិត ​ខ្ញុំ​ក៏ជា​អ្នក​គោរព​កោត​ខ្លាច​ព្រះជាម្ចាស់ដែរ។
\v 19 ប្រសិនបើ អ្នករាល់គ្នាជាសមនុស្សស្មោះត្រង់មែន ចូរឲ្យបងប្អូនរបស់អ្នករាល់គ្នាណាម្នាក់នៅជាប់ក្នុងគុកនេះហើយ ប៉ុន្តែ អ្នករាល់គ្នាអាចទៅ នាំយកស្រូវទៅផ្ទះរបស់អ្នករាល់គ្នាព្រោះមានភាពអត់ឃ្លាននៅទីនោះ។
\v 20 ហើយនាំប្អូនប្រុសពៅរបស់អ្នកមកឲ្យខ្ញុំ ដើម្បីបញ្ជាក់ថាអ្នករាល់គ្នាស្មោះត្រង់ ហើយអ្នករាល់គ្នាមិនត្រូវស្លាប់ឡើយ»។ ដូច្នេះ ពួកគេក៏ធ្វើតាម។
\s5
\v 21 ពួកគេនិយាយគ្នានឹងគ្នាថា៖ «យើងពិតជាមានកំហុសមែន ទាក់ទងនឹងប្អូនប្រុសរបស់យើង ដែលយើងឃើញពីទុក្ខកង្វល់នៃព្រលឹងរបស់គាត់ នៅពេលយើងគាត់អង្វរយើង ហើយយើងមិនស្តាប់គាត់ទេ។ ដូច្នេះហើយ បានជាទុក្ខកង្វល់របស់គាត់បានធ្លាក់មកលើយើង»។
\v 22 លោករូបេនឆ្លើយទៅពួកគេថា៖ «តើបងមិនបានប្រាប់អ្នកទាំងអស់គ្នាទេឬអីថា កុំធ្វើបាបទាស់នឹងប្អូនប្រុសឡើយ ប៉ុន្តែ អ្នករាល់គ្នាមិនស្តាប់សោះ? ឥឡូវមើល៍ ឈាមរបស់វាបានទាមទារពីយើងវិញហើយ»។
\s5
\v 23 ពួកគេមិនបានដឹងថា លោកយ៉ូសែបយល់សម្តីពួកគេទេ ដើម្បីមានអ្នកបកប្រែឲ្យពួកគេ។
\v 24 គាត់បានបែរមុខពីពួកគេ ហើយយំ។ គាត់បានត្រឡប់មកវិញ ហើយនិយាយទៅកាន់ពួកគេ។ គាត់បានយកលោក​ស៊ីម្មានពីចំណោមពួកគេ ហើយចងគាត់នៅចំពោះមុខពួកគេ។
\v 25 បន្ទាប់មក លោកយ៉ូសែបបានបង្គាប់ដល់អ្នកបម្រើរបស់គាត់ឲ្យដាក់ស្រូវពេញបាវរបស់ពួកគេរៀងៗខ្លួន ហើយបានដាក់ប្រាក់ត្រឡប់ទៅថង់លុយរបស់ពួកគេគ្រប់គ្នាវិញ ហើយផ្តត់ផ្គង់ដល់ដំណើររបស់ពួកគេដែរ។ គាត់បានធ្វើដូច្នេះជាមួយបងៗគាត់។
\s5
\v 26 បងៗបានលើកស្រូវរបស់ពួកគេដាក់លើសត្វលា ហើយបានចេញពីទីនោះទៅ។
\v 27 ម្នាក់ក្នុងចំណោមពួកគេបានបើកបាវរបស់គាត់ដើម្បីឲ្យស្មៅលាស៊ីនៅពេលសម្រាក គាត់បានឃើញលុយរបស់គាត់។ មើល៍​ ឃើញលុយនៅក្នុងបាវរបស់គាត់។
\v 28 គាត់ប្រាប់បងៗរបស់គាត់ថា៖ «គេដាក់លុយខ្ញុំមកវិញ។ មើល​នែ៎ វានៅក្នុងបាវខ្ញុំឯនេះ»។ ពួកគេមានការភ័យខ្លាចជាខ្លាំង ហើយពួកគេរត់រកគ្នាទាំងញាប់ញ័រ ដោយនិយាយថា៖​ «ហេតុអ្វីបានជាព្រះជាម្ចាស់ធ្វើដាក់យើងដូច្នេះ?»។
\s5
\v 29 ពួកគេបានទៅជួបលោកយ៉ាកុប ឪពុករបស់ពួកគេរស់នៅក្នុងទឹកដីកាណាន ហើយបានប្រាប់គាត់ នូវអ្វីៗដែលបានកើតឡើងជាមួយពួកគេ។ ពួកគេប្រាប់ថា៖
\v 30 «លោកដែលជាចៅហ្វាយរបស់ទឹកដីនោះ បាននិយាយសម្លុតយើង ហើយគិតថា យើងគឺជាអ្នកស៊ើបការណ៍នៅក្នុងទឹកដីរបស់គេ។
\v 31 យើងប្រាប់គាត់ថា៖ «យើងជាមនុស្សស្មោះត្រង់។ យើងមិនមែនជាអ្នកស៊ើបការណ៍ទេ។
\v 32 យើងមានបងប្អូនដប់ពីរនាក់ ជាកូនដែលចេញពីឪពុកតែមួយ។ ម្នាក់បានស្លាប់បាត់ហើយ ហើយប្អូនប្រុសពៅនៅជាមួយឪពុករបស់យើង នៅក្នុងទឹកដីកាណានឯណោះ»។
\s5
\v 33 បុរសដែលជាម្ចាស់ទឹកដីនោះ និយាយមកយើងថា៖ «ទុកប្អូនប្រុសម្នាក់របស់អ្នករាល់គ្នានៅជាមួយយើងម្នាក់ បើធ្វើដូច្នេះ យើងដឹងថាអ្នកពិតជាមនុស្សស្មោះត្រង់មែន ហើយយកស្រូវទៅដោយព្រោះគ្រោះអត់ឃ្លាននៅក្នុងផ្ទះរបស់អ្នក ហើយចាកចេញទៅ។
\v 34 ចូរនាំប្អូនប្រុសពៅរបស់អ្នកមកឲ្យខ្ញុំ។ បន្ទាប់មក ខ្ញុំនឹងដឹងថា អ្នករាល់គ្នាប្រាកដជាមិនមែនអ្នកស៊ើបការណ៍ទេ ហើយដឹងថាអ្នកគឺជាមនុស្សស្មោះត្រង់មែន។ បន្ទាប់មក យើងនឹងដោះលែងប្អូនរបស់អ្នករាល់គ្នា ហើយអ្នករាល់គ្នាអាចប្រកបរបនៅក្នុងទឹកដីនេះបាន»។
\s5
\v 35 នៅពេលពួកគេបានចាក់ស្រូវចេញពីបាវហើយ មើល៍ នៅក្នុងបាវរបស់ម្នាក់ៗមានប្រាក់នៅក្នុងបាវនោះ។ នៅពេលពួកគេ និងឪពុករបស់ពួកគេបានឃើញបាវមានប្រាក់នោះ ពួកគេភ័យខ្លាចយ៉ាងខ្លាំង។
\v 36 លោកយ៉ាកុប ឪពុករបស់ពួកគេបាននិយាយទៅពួកគេថា៖ «ឯងរាល់គ្នាបានធ្វើឲ្យឪពុកបាត់កូនអស់ហើយ។ ឯងរាល់គ្នាបានធ្វើឲ្យយ៉ូសែប និងស៊ីម្មានបានស្លាប់ ហើយឥឡូវនេះ ឯងរាល់គ្នាចង់យកបេនយ៉ាមីនចេញពីយើងទៀតមែនទេ។ ការទាំងអស់នេះទាស់នឹងឪពុកហើយ»។
\s5
\v 37 លោករូបេនបាននិយាយទៅកាន់ឪពុករបស់គាត់ថា៖ «លោកឪពុកអាចសម្លាប់កូនប្រុសទាំងពីររបស់ខ្ញុំ ប្រសិនបើ ខ្ញុំមិននាំបេនយ៉ាមីនមកឲ្យលោកឪពុកវិញ។ សូមឲ្យវាមកក្នុងដៃរបស់ខ្ញុំចុះ ហើយខ្ញុំនឹងនាំវាត្រឡប់មករកឪពុកវិញ»។
\v 38 លោកយ៉ាកុបនិយាយថា៖ «យើងមិនឲ្យកូនរបស់យើងទៅជាមួយឯងទេ។ ដ្បិត បងប្រុសរបស់វាបានស្លាប់ហើយ នៅសល់តែវាទេ។ ប្រសិនបើ វាមានគ្រោះថ្នាក់អ្វីនៅតាមផ្លូវដែលទៅជាមួយឯង​ ដូច្នេះ ឯងរាល់គ្នាមុខជានាំសក់ស្កូវរបស់ឪពុកជាមួយនឹងភាពសោកសៅទៅស្ថានឃុំព្រលឹងហើយ»។
\s5
\c 43
\cl ជំពូក ៤៣
\p
\v 1 គ្រោះទុរ្ភិក្សបាន​កើត​មាន​នៅ​ក្នុង​ស្រុក​កាន់​តែ​ខ្លាំង​ឡើង។
\v 2 នៅពេលពួកគេបានហូបស្រូវដែលបានទិញពីអេស៊ីបមកអស់ហើយ ឪពុករបស់ពួកគេបាននិយាយទៅពួកគេថា៖ «ចូរទៅម្តងទៀតចុះ ទៅទិញអាហារខ្លះសម្រាប់យើង»។
\s5
\v 3 លោកយូដាប្រាប់គាត់ថា៖ «បុរសនោះបានប្រាប់ពួកយើងយ៉ាងច្បាស់ថា៖ «ប្រសិនបើ មិននាំប្អូនប្រុសរបស់យើងទៅទេ កុំមកជួបមុខយើងទៀត»។
\v 4 ប្រសិនបើ លោកឪពុកឲ្យប្អូនប្រុសទៅជាមួយយើង យើងនឹងចុះទៅម្តងទៀត ហើយទិញអាហារជូនលោកឪពុក»។
\v 5 ប៉ុន្តែ ប្រសិនបើ លោកឪពុកមិនឲ្យប្អូនប្រុសទៅជាមួយយើងទេ យើងនឹងមិនទៅទេ។ ដ្បិត បុរសនោះបានប្រាប់យើងរួចហើយថា៖ «ប្រសិនបើ មិននាំប្អូនប្រុសរបស់យើងទៅទេ កុំមកជួបមុខយើងទៀត»។
\s5
\v 6 លោកអ៊ីស្រាអែលប្រាប់ថា៖ «ហេតុអ្វីបានជាឯងរាល់គ្នាប្រព្រឹត្តនឹងយើងអាក្រក់យ៉ាងដូច្នេះ ដោយប្រាប់បុរសនោះថា ឯងមានប្អូនម្នាក់ទៀត?»
\v 7 ពួកគេ និយាយថា៖ «បុរសនោះសួរយ៉ាងលម្អិតពីយើង និងគ្រួសាររបស់យើង។ គាត់សួរថា៖ «តើឪពុករបស់អ្នករាល់គ្នានៅរស់ទេ? តើអ្នករាល់គ្នាមានបងប្អូនផ្សេងទៀតទេ? ពួកយើងឆ្លើយទៅគាត់តាមសំនួររបស់គាត់។ ធ្វើដូចម្តេចយើងខ្ញុំអាចដឹងបានថាគាត់សួរបែបនឹងថា៖ «ចូរនាំប្អូនប្រុសរបស់អ្នករាល់គ្នាមកផង?»
\s5
\v 8 លោកយូដាឆ្លើយទៅលោកអ៊ីស្រាអែល ឪពុករបស់គាត់ថា៖ «ឲ្យប្អូនប្រុសទៅជាមួយខ្ញុំទៅ។ យើងនឹងក្រោក ហើយចេញទៅ ដើម្បីឲ្យយើងបានរស់ មិនស្លាប់ឡើយ ទាំងយើងខ្ញុំ ទាំងលោកឪពុក និងទាំងកូនៗរបស់យើងដែរ។
\v 9 ខ្ញុំធានាមើលថែវា។ ខ្ញុំនឹងទទួលខុសត្រូវចំពោះលោកឪពុក។ ប្រសិនបើ ខ្ញុំមិននាំវាត្រឡប់មករកលោកឪពុក ហើយយកវាមកដាក់នៅចំពោះលោកឪពុកវិញទេ ខ្ញុំនឹងទទួលកំហុសរហូត។
\v 10 ដ្បិត ប្រសិនបើ លោកឪពុកមិនពន្យាពេលទេនោះ មេ្ល៉ះយើងបានត្រឡប់មកវិញជាលើទីពីរបានទៅហើយ»។
\s5
\v 11 លោកអ៊ីស្រាអែល ឪពុករបស់ពួកគេប្រាប់ពួកគេថា៖ «បើដូច្នោះមែន ចូរធ្វើដូច្នោះទៅ។ ចូរយកផលិតផលពីទឹកដីនេះ ដាក់នៅក្នុងបាវរបស់កូនៗទៅ។ យកវាទៅទុកជាអំណោយដល់បុរសនោះ មានត្នោត និងទឹកឃ្មុំ គ្រឿង​ម្ហូប ជ័រ​ល្វីង‌ទេស គ្រាប់​ធញ្ញជាតិ និង​គ្រាប់​ចំបក់ខ្លះផង។
\v 12 ចូរយកប្រាក់មួយទ្វេជាពីរនៅក្នុងដៃរបស់ឯងរាល់គ្នា។ ប្រាក់ដែលបានដាក់ត្រឡប់មកនៅក្នុងបាវរបស់កូនៗនោះ ចូរយកវាទៅជាមួយកូនៗម្តងទៀត។ ប្រហែលជាច្រឡំហើយមើលទៅ។
\s5
\v 13 ចូរយកប្អូនប្រុសរបស់កូនៗទៅជាមួយផង។ ចូរក្រោកឡើង ហើយចេញទៅរកបុរសនោះចុះ។
\v 14 សូមព្រះជាម្ចាស់ដ៏មានគ្រប់ព្រះចេស្តាប្រទានព្រះគុណដល់កូនៗនៅចំពោះបុរសនោះ ដើម្បីឲ្យគាត់បានដោះលែងប្អូនប្រុសរបស់កូនៗមកកូនវិញ ព្រមទាំងបេនយ៉ាមីនផង។ ប្រសិនបើ ឪពុកបាត់បង់កូន សូមឲ្យវាបាត់ទៅចុះ»។
\v 15 ពួកគេបានយកអំណោយនេះ ហើយនៅក្នុងដៃរបស់ពួកគេ ពួកគេបានយកប្រាក់ទ្វេដង ហើយបេនយ៉ាមីនក៏ទៅជាមួយដែរ។
\s5
\v 16 នៅពេលលោកយ៉ូសែបឃើញបេនយ៉ាមីននៅជាមួយពួកគេ គាត់ប្រាប់ទៅអ្នកបម្រើនៅក្នុងផ្ទះរបស់គាត់ថា៖ «ចូរនាំបុរសទាំងនោះមកក្នុងផ្ទះខ្ញុំមក ហើយសម្លាប់សត្វ ហើយចម្អិនវា សម្រាប់ពួកគេហូបពេលថ្ងៃត្រង់នេះ»។
\v 17 អ្នកបម្រើបានធ្វើតាមលោកយ៉ូសែបង្គាប់។ គាត់បាននាំពួកគេទៅក្នុងផ្ទះរបស់លោកយ៉ូសែប។
\s5
\v 18 បុរសទាំងនោះមានការភ័យខ្លាចជាខ្លាំង ដោយសារពួកគេបាននាំចូលទៅក្នុងផ្ទះរបស់លោកយ៉ូសែប។ ពួកគេនិយាយថា៖ «ដោយសារប្រាក់ដែលនៅក្នុងបាវលើកទីមួយដែលយើងបាននាំទៅទេដឹង ហើយប្រហែលជាគាត់រកឱកាសដើម្បីប្រឆាំងជាមួយយើងហើយ។ គាត់ប្រហែលជាចាប់ពួកយើង ហើយយកពួកយើងធ្វើជាឈ្លើយ ហើយយកទាំងលារបស់យើងទៀត»។
\v 19 ពួកគេបាននិយាយទៅអ្នកបម្រើនៅក្នុងផ្ទះរបស់លោកយ៉ូសែប ហើយពួកគេបាននិយាយទៅគាត់នៅមាត់ទ្វារផ្ទះ
\v 20 ដោយពោលថា៖ «លោកម្ចាស់ យើងចុះមកនេះ លើកទីមួយដើម្បីទិញស្បៀង។
\s5
\v 21 នៅពេលទៅដល់កន្លែងសម្រាក នោះពួកគេហើយបានបើកបាវរបស់ពួកយើង ហើយមើល៍ មានប្រាក់នៅក្នុងបាវរបស់យើងគ្រប់គ្នា ប្រាក់របស់យើងនៅគ្រប់គីឡូ។ យើងបាននាំវាត្រឡប់មកជាមួយយើងដែរ។
\v 22 ហើយប្រាក់ផ្សេងទៀត យើងក៏បានយកមកនៅក្នុងដៃរបស់យើងដែរ ដើម្បីទិញស្បៀង។ យើងមិនដឹងថានរណាបានដាក់ប្រាក់របស់យើងទៅក្នុងបាវរបស់យើងវិញនោះទេ»។
\v 23 អ្នកបម្រើនោះនិយាយថា៖ «សូមសេចក្តី​សុខ​សាន្ត​នៅជាមួយអ្នកចុះ កុំ​ខ្លាច​អ្វី​ឡើយ។ ​ព្រះជាម្ចាស់​របស់​អ្នក​រាល់​គ្នា និងជា​ព្រះជាម្ចាស់​នៃ​ឪពុក​របស់អ្នក​រាល់​គ្នា​ទេ ដែល​បាន​ដាក់​ប្រាក់​ក្នុង​បាវ​របស់​អ្នក​រាល់​គ្នាវិញនោះ ឯ​ប្រាក់​របស់​អ្នក​រាល់​គ្នា គឺ​ខ្ញុំ​បាន​ទទួល​ហើយ»។ បន្ទាប់មក អ្នកបម្រើនោះបាននាំលោកស៊ីម្មានចេញមករកពួកគេដែរ។
\s5
\v 24 អ្នកបម្រើបាននាំបុរសទាំងអស់នោះចូលទៅក្នុងផ្ទះរបស់លោកយ៉ូសែប។ គាត់ឲ្យទឹកពួកគេពិសា ហើយលាងជើងរបស់ពួកគេ។ គាត់ឲ្យស្មៅទៅសត្វលារបស់ពួកគេ។
\v 25 ពួកគេបានរៀបចំអំណោយជូនលោកយ៉ូសែបមកដល់ពេលថ្ងៃត្រង់ ដ្បិត ពួកគេបានឮថា ពួកគេនឹងហូបអាហារនៅទីនោះ។
\s5
\v 26 នៅពេលលោកយ៉ូសែបមកដល់ផ្ទះវិញ ពួកគេបាននាំយកអំណោយដែលនៅក្នុងដៃរបស់ពួកគេចូលមកក្នុងផ្ទះ ហើយលុតជង្គង់ចុះនៅចំពោះមុខគាត់​ ឱនមុខទៅដី។
\v 27 គាត់បានសួរពួកគេពីសុខទុក្ខរបស់ពួកគេ ដោយនិយាយថា៖ «តើឪពុករបស់អ្នករាល់គ្នាសុខសប្បាយជាទេ គាត់សួរទៅបងច្បង? តើគាត់នៅរស់ទេ?»
\s5
\v 28 ពួកគេឆ្លើយថា៖ «បាទលោកម្ចាស់ ឪពុកយើងខ្ញុំសុខសប្បាយជាទេ គាត់ក៏នៅរស់ដែរ»។ ពួកគេឱន ហើយលុតជង្គងចុះ។
\v 29 នៅពេលគាត់ក្រឡេកភ្នែករបស់គាត់ឡើង​គាត់បានឃើញបេនយ៉ាមីន ប្អូនប្រុសរបស់គាត់ កូនរបស់ម្តាយគាត់ ហើយគាត់និយាយថា៖ «តើគាត់នោះគឺជាប្អូនប្រុសពៅដែលអ្នករាល់គ្នាបានប្រាប់ខ្ញុំ?» បន្ទាប់មកគាត់និយាយថា៖ «សូមព្រះជាម្ចាស់ផ្តល់ព្រះគុណដល់អ្នក កូនប្រុស»។
\s5
\v 30 លោកយ៉ូសែបប្រញាប់ចេញទៅក្រៅបន្ទប់ ដ្បិតគាត់មានចិត្តក្តុកក្តួលជាមួយប្អូនប្រុសរបស់គាត់។ គាត់បានស្វែងរកន្លែងដើម្បីយំ។ គាត់បានទៅបន្ទប់របស់គាត់ ហើយយំនៅទីនោះ។
\v 31 គាត់បានលាងមុខរបស់គាត់ ហើយចេញមកក្រៅវិញ។ គាត់បានគ្រប់គ្រងខ្លួនឯង ដោយនិយាយថា៖ «លើកម្ហូបអាហារមក»។
\s5
\v 32 អ្នកបម្រើរបស់លោកយ៉ូសែបបានលើកម្ហូបជូនលោកយ៉ូសែបដោយផ្ទាល់ ហើយឲ្យបងៗដួសម្ហូបខ្លួនឯង។ ជនជាតិអេស៊ីបនៅទីនោះហូបអាហារជាមួយគាត់ដោយឡែកដោយខ្លួនរបស់ពួកគេ ព្រោះជនជាតិអេស៊ីបមិនហូបនំប៉័ងជាមួយជនជាតិហេព្រើរទេ ដ្បិតជនជាតិអេស៊ីបខ្ពើមនឹងការនោះ។
\v 33 បងៗអង្គុយទល់មុខគាត់ ពួកគេអង្គុយតាមលេខរៀងពីបងច្បងទៅប្អូនពៅ តាមអាយុរបស់ពួកគេ។ ពួកគេមានការ​ឆ្ងល់​ទាំង​អស់​គ្នា។
\v 34 លោកយ៉ូសែបបានដាក់ចំណែកអាហារដល់ពួកគេនៅចំពោះពួកគេ។ ប៉ុន្តែ ចំណែករបស់បេនយ៉ាមីន ប្អូនប្រុសរបស់គាត់វិញ ប្រាំដងលើសបងៗរបស់គាត់។ ពួកគេ​​ផឹក​ស្រា​យ៉ាង​សប្បាយ​រីក​រាយ​ជា‌មួយ​គាត់។
\s5
\c 44
\cl ជំពូក ៤៤
\p
\v 1 លោកយ៉ូសែបបានបង្គាប់អ្នកបម្រើនៅក្នុងផ្ទះរបស់គាត់ ដោយពោលថា៖ «ចូរយកស្បៀងដាក់បាវ ច្រើនតាមដែលអាច ពួកគេអាចយកបាន ហើយដាក់ប្រាក់នៅក្នុងបាវរបស់បុរសម្នាក់ៗវិញ។
\v 2 ដាក់ពែងរបស់ខ្ញុំ ពែងប្រាក់នៅក្នុងប្អូនពៅ ហើយនិងប្រាក់ថ្លៃទិញស្រូវរបស់គាត់ទៅក្នុងបាវរបស់គាត់វិញ»។ អ្នកបម្រើបានធ្វើដូចដែលលោកយ៉ូសែបបានបង្គាប់។
\s5
\v 3 ពេលព្រឹកព្រលឹម ហើយគេបានឲ្យបុរសទាំងនោះត្រឡប់ទៅវិញ ទាំងពួកគេ និងលារបស់ពួកគេ។
\v 4 នៅពេលពួកគេចេញក្រៅក្រុង ប៉ុន្តែ មិនទាន់ឆ្ងាយប៉ុន្មានទេ លោកយ៉ូសែបប្រាប់ទៅអ្នកបម្រើរបស់គាត់ថា៖ «ចូរក្រោកឡើង ដេញតាមពួកគេ ហើយនៅពេលតាមពួកគេទាន់ ចូរនិយាយទៅពួកគេថា៖ ហេតុអ្វីបានជាអ្នករាល់គ្នាធ្វើអាក្រក់ស្នងនឹងការល្អដូច្នេះ?
\v 5 តើនេះមិនមែនជាពែងដែលចៅហ្វាយរបស់ខ្ញុំផឹក និងជាពែងដែលគាត់ប្រើ​សម្រាប់​ទស្សន៍​ទាយ​ទេ​ឬ? ការដែលអ្នកធ្វើនេះ អ្នករាល់គ្នាបានធ្វើអាក្រក់ហើយ»។
\s5
\v 6 អ្នកបម្រើបានដេញតាមទាន់ពួកគេ ហើយនិយាយការទាំងនេះជាមួយពួកគេ។
\v 7 ពួកគេនិយាយទៅគាត់វិញថា៖​ «ហេតុអ្វីបានជាលោកម្ចាស់មានប្រសាសន៍បែបនេះ? យើងខ្ញុំមិនបានធ្វើការយ៉ាងដូច្នេះឡើយ។
\s5
\v 8 មើល៍ ប្រាក់ដែលយើងខ្ញុំបានឃើញនៅក្នុងបាវរបស់យើងខ្ញុំ យើងបានយកវាមកពីទឹកដីកាណានមកជូនលោកវិញ។ បើដូច្នេះមែន ធ្វើដូចម្តេចឲ្យយើងខ្ញុំអាចលួចប្រាក់ និងមាសពីផ្ទះចៅហ្វាយរបស់លោកបានទៅ?
\v 9 ប្រសិនបើ ឃើញនៅក្នុងបាវរបស់នរណា ចូរឲ្យអ្នកនោះស្លាប់ចុះ ហើយយើងខ្ញុំនឹងធ្វើជាអ្នកបម្រើរបស់ចៅហ្វាយរបស់លោក»។
\v 10 អ្នកបម្រើនោះពោលថា៖ «សូមឲ្យវាកើតឡើងតាមសម្តីរបស់លោកចុះ។ ប្រសិនបើ រកឃើញពែងនៅក្នុងបាវរបស់នរណា អ្នកនោះនឹងក្លាយជាអ្នកបម្រើរបស់ខ្ញុំ ហើយអ្នកផ្សេងទៀតនឹងរួចខ្លួន»។
\s5
\v 11 បន្ទាប់មក ពួកគេប្រញាប់ ហើយយកបាវរបស់ពួកគេចុះដល់ដី ហើយពួកគេម្នាក់បានបើកបាវរបស់ពួកគេ។ អ្នកបម្រើបានបានឆែកឆេរ។
\v 12 គាត់បានចាប់ផ្តើមឆែកឆេរតាំងពីបងប្រុសច្បងរហូតដល់ប្អូនពៅ ហើយពែងនោះត្រូវបានរកឃើញនៅក្នុងបាវរបស់បេនយ៉ាមីន។
\v 13 ពួកគេបានហែកអាវរបស់ពួកគេ។ ពួកគេម្នាក់ៗបានលើកបាវដាក់លើខ្នងលាវិញ ហើយត្រឡប់ទៅទីក្រុងវិញ។
\s5
\v 14 លោកយូដា និងបងប្អូនរបស់គាត់បានមកឯផ្ទះរបស់លោកយ៉ូសែបវិញ ហើយពួកគេបានលុតជង្គង់នៅចំពោះមុខគាត់ដល់ដី។
\v 15 លោកយ៉ូសែបនិយាយទៅពួកគេថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាធ្វើដូច្នេះ? តើអ្នករាល់គ្នាមិនដឹងទេថា មនុស្ស​ដូច​ខ្ញុំ​នេះ​ចេះ​ទស្សន៍‌ទាយ​​ទេ​ឬ?»។
\s5
\v 16 លោកយូដាប្រាប់ថា៖ «តើយើងខ្ញុំអាចឆ្លើយនឹងលោកម្ចាស់បានយ៉ាងដូចម្តេច? តើយើងអាចនិយាយអ្វីបាន? ឬតើយើងអាចបង្ហាញថាត្រឹមត្រូវបានយ៉ាងដូចម្តេច? ព្រះជាម្ចាស់បានរកឃើញកំហុសរបស់យើងខ្ញុំហើយ។ មើល យើងខ្ញុំជាអ្នកបម្រើរបស់លោកម្ចាស់ហើយ ទាំងយើងខ្ញុំ និងអ្នកដែលត្រូវបានគេរកឃើញពែងនៅនឹងដៃដែរ»។
\v 17 លោកយ៉ូសែបនិយាយថា៖​ «ទេ ខ្ញុំមិនធ្វើដូច្នេះទេ។ នរណាដែលត្រូវបានគេរកឃើញពែងនៅនឹងដៃ អ្នកនោះហើយនឹងក្លាយជាអ្នកបម្រើរបស់ខ្ញុំ ប៉ុន្តែ សម្រាប់លោក និងអ្នកផ្សេងៗទៀត ចូរទៅផ្ទះរបស់ឪពុកអ្នករាល់គ្នាឲ្យបានសុខចុះ»។
\s5
\v 18 បន្ទាប់មក លោកយូដាបានមកជិតគាត់ ហើយប្រាប់ថា៖ «លោកម្ចាស់ សូមលោកម្ចាស់ស្តាប់ពាក្យខ្ញុំដែលជាអ្នកបម្រើរបស់លោកសិន ហើយសូមលោកម្ចាស់ខឹងនឹងអ្នកបម្រើរបស់លោកចុះ ដ្បិត លោកប្រៀបដូចជាស្តេចផារោនទៅហើយ។
\v 19 លោក​ម្ចាស់​បាន​សួរ​យើង​ខ្ញុំជាអ្នកបម្រើ​ថា៖ «អ្នក​រាល់​គ្នា​មាន​ឪពុក មាន​ប្អូន​ឬ​ទេ?»
\s5
\v 20 យើងខ្ញុំជម្រាបលោកម្ចាស់ហើយថា៖ «យើងមានឪពុកម្នាក់ គាត់ចាស់ហើយ ហើយគាត់មានកូនមួយក្នុងការដែលគាត់មានអាយុច្រើនហើយ មានកូនតូចមួយ។ ប៉ុន្តែ បងប្រុសរបស់គាត់បានស្លាប់ហើយ ហើយមានគាត់តែម្នាក់ទេដែលម្តាយរបស់គាត់បានសន្សល់ទុកឲ្យគាត់ ហើយឪពុករបស់គាត់ស្រឡាញ់គាត់ណាស់។
\v 21 ពេលលោកម្ចាស់មានប្រសាសន៍មកយើងខ្ញុំជាអ្នកបម្រើរបស់លោកម្ចាស់ ឲ្យនាំគាត់ចុះមកជាមួយខ្ញុំ ដើម្បីឲ្យលោកម្ចាស់បានឃើញគាត់»។
\v 22 បន្ទាប់មកទៀត យើងបានជម្រាបលោកម្ចាស់ហើយថា៖ «ក្មេងប្រុសនេះមិនអាចចាកចេញពីឪពុករបស់គាត់បានឡើយ។ ដ្បិត ប្រសិនបើ គាត់ចេញពីឪពុករបស់ នោះឪពុករបស់គាត់នឹងស្លាប់»។
\s5
\v 23 បន្ទាប់មក លោកម្ចាស់មានប្រសាសន៍មកកាន់យើងខ្ញុំថា៖ «លុះត្រាតែប្អូនប្រុសពៅរបស់យើងខ្ញុំចុះមករកលោកម្ចាស់​ បានលោកម្ចាស់ព្រមជួមមុខយើងខ្ញុំម្ដងទៀត»។
\v 24 បន្ទាប់មក យើងខ្ញុំបានត្រឡប់ទៅរកឪពុករបស់យើងខ្ញុំវិញ យើងខ្ញុំបានប្រាប់គាត់តាមពាក្យរបស់លោកម្ចាស់។
\v 25 ឪពុករបស់យើងខ្ញុំប្រាប់ថា៖ «ចូរកូនៗទៅទិញស្បៀងឲ្យយើងម្ដងទៀតចុះ»។
\v 26 នៅពេលយើងប្រាប់គាត់ថា៖ «យើងមិនអាចទៅបានទេ។ ប្រសិនបើ ប្អូនប្រុសពៅទៅជាមួយយើង ទើបយើងចុះទៅ ដើម្បីយើងនឹងមិនអាចឃើញមុខលោកម្ចាស់បានទេ លុះត្រាតែប្អូនប្រុសពៅទៅជាមួយយើង»។
\s5
\v 27 ឪពុករបស់យើងខ្ញុំប្រាប់មកយើងខ្ញុំថា៖ «កូនដឹងទេថា ភរិយារបស់ឪពុកបង្កើតកូនប្រុសពីរនេះឲ្យឪពុក។
\v 28 ម្នាក់ក្នុងចំណោមពួកគេបានចាកចាញពីឪពុក ហើយឪពុកប្រាប់ថា៖ «ប្រាកដណាស់ គាត់ត្រូវសត្វហែកស៊ីអស់ហើយ ហើយឪពុកក៏លែងឃើញគាត់ទៀតដែរ»។
\v 29 ឥឡូវ ប្រសិនបើ កូនយកកូនប្រុសម្នាក់ទៀតចេញពីឪពុក ហើយកូនរបស់ឪពុកមានគ្រោះថ្នាក់អ្វីនោះ កូននឹងនាំឪពុកដែលចាស់សក់ស្កូវម្នាក់នេះកើតទុក្ខនៅក្នុងស្ថានឃុំព្រលឹងហើយ»។
\s5
\v 30 ដូច្នេះ នៅពេលយើងខ្ញុំទៅជួបឪពុករបស់យើងខ្ញុំ ដែលជាអ្នកបម្រើលោកម្ចាស់ ក្មេងប្រុសនេះមិននៅជាមួយយើងខ្ញុំទេ ក្មេងនេះជាទីស្រឡាញ់នៅក្នុងជីវិតរបស់គាត់ណាស់ ហើយនៅពេលគាត់ដឹងថា ក្មេងនេះមិននៅជាមួយយើងខ្ញុំ គាត់មុខជាស្លាប់មិនខាន។
\v 31 យើងខ្ញុំជាអ្នកបម្រើលោកម្ចាស់នឹងធ្វើឲ្យឪពុកដែលចាស់សក់ស្កូវ កើតទុក្ខនៅក្នុងស្ថានឃុំព្រលឹងមិនខាន។
\v 32 ដ្បិត យើងខ្ញុំដែលជាអ្នកបម្រើលោកម្ចាស់បានធានាការពារកូនប្រុសនេះ ចំពោះឪពុករបស់យើងខ្ញុំហើយ ដោយនិយាយថា៖ «ប្រសិនបើ កូនមិននាំក្មេងនេះមកជូនលោកឪពុកវិញទេ កូននឹងមានកំហុសចំពោះលោកឪពុករហូត»។
\s5
\v 33 ដូច្នេះ សូមលោកម្ចាស់ មេត្តាដល់យើងខ្ញុំជាអ្នកបម្រើលោកម្ចាស់ ជំនួសឲ្យ ក្មេងប្រុសនេះធ្វើជាអ្នកបម្រើលោកម្ចាស់ សូមអនុញ្ញាតឲ្យក្មេងប្រុសនេះ បានឡើងទៅជាមួយបងប្អូនរបស់គាត់ទៅ។
\v 34 តើឲ្យខ្ញុំអាចឡើងទៅរកឪពុករបស់ខ្ញុំបានយ៉ាងដូចម្តេច ប្រសិនបើ ក្មេងប្រុសនេះមិននៅជាមួយខ្ញុំទេនោះ? ខ្ញុំខ្លាច មានរឿងអាក្រក់ដែលអាចនឹងកើតឡើងចំពោះឪពុករបស់ខ្ញុំ»។
\s5
\c 45
\cl ជំពូក ៤៥
\p
\v 1 បន្ទាប់មក លោកយ៉ូសែបមិនអាចគ្រប់គ្រងខ្លួនឯងបានទៀតនៅចំពោះអ្នកបម្រើទាំងអស់ដែលឈរនៅក្បែរគាត់។ គាត់និយាយខ្លាំងៗថា៖ «ទាំងអស់គ្នា ចូរចេញពីយើងភ្លាម»។ ដូច្នេះ គ្មានអ្នកបម្រើណានៅក្បែរគាត់ទៀតទេ នៅពេលលោកយ៉ូសែបបង្ហាញខ្លួនគាត់ឲ្យបងប្អូនរបស់គាត់បានស្គាល់។
\v 2 គាត់យំខ្លាំងៗ ជនជាតិអេស៊ីបបានឮ ហើយនៅក្នុងដំណាក់របស់ស្តេចផារោនក៏ឮដែរ។
\v 3 លោកយ៉ូសែបប្រាប់បងប្អូនរបស់គាត់ថា៖ «ខ្ញុំគឺយ៉ូសែប។ តើឪពុករបស់ខ្ញុំនៅរស់ទេ?» បងៗរបស់គាត់មិនអាចឆ្លើយបានទេ ព្រោះពួកគេរន្ធត់ជាខ្លាំងនៅចំពោះគាត់។
\s5
\v 4 បន្ទាប់មក លោកយ៉ូសែបនិយាយទៅបងៗរបស់គាត់ថា៖ «សូមមកជិតខ្ញុំមក៍»។ ពួកគេបានចូលទៅជិត។ គាត់ប្រាប់ថា៖ «ខ្ញុំគឺយ៉ូសែប ជាប្អូនប្រុស ដែលបងៗលក់ទៅឲ្យអេស៊ីប។
\v 5 កុំព្រួយបារម្ភ ឬខឹងនឹងខ្លួនឯង ដែលបងៗបានលក់ខ្ញុំមកទីនេះឡើយ ដ្បិត ព្រះជាម្ចាស់បានចាត់ខ្ញុំមកមុនបងៗ ដើម្បីការពារជីវិត។
\v 6 ដ្បិត គ្រោះអត់ឃ្លានកើតឡើងនៅក្នុងទឹកដីពីរឆ្នាំហើយ និងនៅប្រាំឆ្នាំទៀតដែលនឹងមិនមានការភ្ជួររាស់ ឬច្រូតកាត់ឡើយ។
\s5
\v 7 ព្រះជាម្ចាស់បានចាត់ខ្ញុំមកមុនបងៗ ដើម្បីការពារជីវិតរបស់បងៗ ដែលនៅសល់នៅលើផែនដីនេះ ហើយការពារអាយុជីវិត ដោយការប្រោសលោះដ៏អស្ចារ្យ។
\v 8 ដូច្នេះ នៅពេលនេះ មិនមែនជាបងៗទេ ដែលចាត់ខ្ញុំមកទីនេះ ប៉ុន្តែ គឺជាព្រះជាម្ចាស់ ហើយព្រះអង្គបានធ្វើឲ្យខ្ញុំ ដូចជាឪពុកនៅចំពោះស្តេចផារោន ជាម្ចាស់នៅលើដំណាក់របស់ស្តេចទាំងមូល និងជាអ្នកគ្រប់គ្រងនៅលើទឹកដីអេស៊ីបទាំងមូលដែរ។
\s5
\v 9 ចូរឡើងទៅរកឪពុករបស់ខ្ញុំជាប្រញាប់ ហើយប្រាប់គាត់ថា៖ «នេះគឺជាអ្វីដែលយ៉ូសែប កូនប្រុសរបស់លោកឪពុក បានផ្តាំ «ព្រះជាម្ចាស់បានធ្វើឲ្យខ្ញុំបានក្លាយជាម្ចាស់លើទឹកដីអេស៊ីបទាំងមូល។ សូមចុះមករកខ្ញុំជាប្រញាប់ កុំបង្អង់ឡើយ។
\v 10 លោកឪពុកនឹងរស់នៅក្នុងទឹកដីកូសែន ហើយលោកឪពុកនឹងបាននៅជិតកូន គឺលោកឪពុក និងកូនៗរបស់លោកឪពុក ព្រមទាំងចៅៗរបស់លោកឪពុក និងហ្វូងចៀម ហ្វូងគោ និងអ្វីៗទាំងអស់ដែលលោកឪពុកមាន។
\v 11 ខ្ញុំនឹងផ្តត់ផ្គងលោកឪពុកឲ្យនៅទីនោះ ដ្បិត គ្រោះអត់ឃ្លានមានរយៈពេលប្រាំឆ្នាំទៀត ដូច្នេះ លោកឪពុកនឹងមិនខ្វះខាតអ្វីឡើយ គឺលោកឪពុក និងគ្រួសារ ព្រមទាំងអ្វីៗដែលលោកឪពុកមាន»។
\s5
\v 12 មើល៍ លោកឪពុកនឹងឃើញដោយភ្នែក ហើយលោកឪពុកនឹងឃើញបេនយ៉ាមីនផ្ទាល់ភ្នែកដែរ នោះគឺជាសម្តីដែលកូននិយាយទៅគាត់លោកឪពុក។
\v 13 បងៗត្រូវប្រាប់ឪពុករបស់ខ្ញុំអំពីកេរ្តិ៍ឈ្មោះរបស់ខ្ញុំទាំងអស់នៅអេស៊ីប និងអ្វីៗទាំងអស់ដែលបងៗបានឃើញ។ ចូរបងៗប្រញាប់ទៅ ហើយនាំឪពុករបស់ខ្ញុំចុះមកទីនេះចុះ»។
\s5
\v 14 គាត់បានឱបកបេនយ៉ាមីន ប្អូនប្រុសរបស់គាត់ ហើយយំ ហើយបេនយ៉ាមីនបានឱបកគាត់យំដែរ។
\v 15 គាត់បានថើបបងៗរបស់គាត់ទាំងអស់ ហើយយំជាមួយគ្នា។ បន្ទាប់មក បងប្រុសរបស់គាត់បាននិយាយជាមួយគាត់។
\s5
\v 16 ដំណឹងពីរឿងនេះ បានឮដល់ដំណាក់របស់ស្តេចផារោនថា «បងៗរបស់លោកយ៉ូសែបបានមក»។ ស្តេចផារោនក៏គាត់ព្រះហឫទ័យ ហើយពួកមន្ត្រីរបស់ព្រះអង្គក៏ពេញចិត្តជាខ្លាំងដែរ។
\v 17 ស្តេចផារោនមានរាជឱង្ការទៅកាន់លោកយ៉ូសែបថា៖ «ចូរប្រាប់ទៅបងៗរបស់អ្នកទៅ៖ «ចូរធ្វើការនេះ ដឹកនាំសត្វ ហើយនាំយកទៅទឹកដីកាណាចុះ។
\v 18 យកទៅជូនឪពុក និងក្រុមគ្រួសាររបស់អ្នក ហើយចាំត្រឡប់មកវិញ។ យើងនឹងឲ្យដីល្អៗនៅអេស៊ីបដល់អ្នក ហើយអ្នកនឹងរស់នៅក្នុងទឹកដីល្អនៅក្នុងទឹកដីនេះ»។
\s5
\v 19 អ្នកត្រូវបង្គាប់គេ ដូច្នេះចូរធ្វើតាមចុះ គឺយករទេះចេញពីទឹកដីអេស៊ីបទៅរកកូនចៅ ហើយនឹងភរិយាររបស់អ្នករាល់គ្នា។ ទៅយកឪពុករបស់អ្នករាល់ហើយត្រឡប់មកវិញ។
\v 20 សូមកុំបារម្ភពីទ្រព្យសម្បត្តិ ដើម្បីដីល្អៗទាំងអស់នៅក្នុងទឹកដីអេស៊ីបជារបស់អ្នក»។
\s5
\v 21 កូនប្រុសៗរបស់លោកអ៊ីស្រាអែលក៏ធ្វើដូច្នេះ។ លោកយ៉ូសែបបានប្រគល់រទេះដល់ពួកគេ តាមសេចក្តីបង្គាប់របស់ស្តេចផារោន ហើយឲ្យស្បៀងអាហារសម្រាប់ពួកគេធ្វើដំណើរផងដែរ។
\v 22 គាត់បានប្រគល់សម្លៀកបំពាក់ដល់ពួកគេម្នាក់ៗប្ដូរ ប៉ុន្តែ ចំពោះបេនយ៉ាមីន គាត់បានឲ្យប្រាក់បីរយដុំ ហើយសម្លៀកបំពាក់ប្រាំបន្លាស់។
\v 23 ចំពោះឪពុករបស់គាត់វិញ គាត់ផ្ញើរបស់ទាំងនេះ៖ គឺលាឈ្មោលដប់ ផ្ទុករបស់ល្អៗពីអេស៊ីប និងលាញីដប់ផ្ទុកស្រូវ នំប៉័ង និងស្បៀងអាហារសម្រាប់ឪពុករបស់គាត់ធ្វើដំណើរ។
\s5
\v 24 ដូច្នេះ គាត់បានចាត់បងៗរបស់គាត់ឲ្យទៅ ហើយពួកគេក៏ចេញទៅ។ គាត់ប្រាប់ពួកគេថា៖ «បងៗ សូមកុំឈ្លោះគ្នានៅតាមផ្លូវឲ្យសោះ»។
\v 25 ពួកគេបានចេញពីអេស៊ីប ហើយត្រឡប់ទៅទឹកដីកាណាន ទៅរកលោកយ៉ាកុប ជាឪពុករបស់ពួកគេវិញ។
\v 26 ពួកគេប្រាប់គាត់វិញ ថា៖ «យ៉ូសែបនៅរស់ទេ ហើយគាត់ជាអ្នកគ្រប់គ្រងនៅលើទឹកដីអេស៊ីបទាំងមូល»។ គាត់រន្ធត់ចិត្តជាខ្លាំង ព្រោះគាត់មិនជឿអ្វីដែលពួកគេប្រាប់គាត់ទេ។
\s5
\v 27 ពួកគេប្រាប់គាត់តាមពាក្យរបស់លោកយ៉ូសែបទាំងអស់ដែលលោកយ៉ូសែបបានប្រាប់ដល់ពួកគេ។ នៅពេលលោកយ៉ាកុបឃើញរទេះដែលលោកយ៉ូសែបបានផ្ញើមក ដើម្បីដឹកគាត់ វិញ្ញាណរបស់លោកយ៉ាកុបឪពុករបស់ពួកគេបានភ្ញាក់ឡើងវិញ។
\v 28 លោកអ៊ីស្រាអែលប្រាប់ថា៖ «គ្រប់គ្រាន់ហើយ។ យ៉ូសែបកូនប្រុសរបស់ខ្ញុំនៅរស់ទេ។ ឪពុកនឹងទៅ ដើម្បីជួបវាមុនពេលឪពុកស្លាប់។
\s5
\c 46
\cl ជំពូក ៤៦
\p
\v 1 លោកអ៊ីស្រាអែលបានធ្វើដំណើរជាមួយអ្វីៗទាំងអស់ដែលគាត់មាន ហើយទៅឯបៀរ‌សេបា។ នៅទីនោះ គាត់បានថ្វាយយញ្ញបូជាដល់ព្រះជាម្ចាស់ ជាព្រះជាម្ចាស់របស់លោកអ៊ីសាក ឪពុករបស់គាត់។
\v 2 ព្រះជាម្ចាស់មានបន្ទូលនឹងលោកអ៊ីស្រាអែលនៅក្នុងនិមិត្តនៅពេលយប់ថា៖ «យ៉ាកុប យ៉ាកុប»។ គាត់ទូលតបថា៖ «ទូលបង្គំនៅទីនេះ»។
\v 3 ព្រះអង្គមានបន្ទូលថា៖ «យើងគឺជាព្រះជាម្ចាស់ ជាព្រះជាម្ចាស់របស់ឪពុករបស់អ្នក។ កុំភ័យខ្លាច នឹងចុះទៅក្នុងទឹកដីអេស៊ីបឡើយ ដ្បិត យើងនឹងធ្វើឲ្យអ្នកក្លាយជាប្រជាជាតិដ៏ធំនៅទីនោះ។
\v 4 យើងនឹងចុះទៅអេស៊ីបជាមួយអ្នក ហើយយើងនឹងនាំអ្នកត្រឡប់មកវិញ ហើយលោកយ៉ូសែបនឹងបានបិទភ្នែករបស់អ្នកនៅដៃរបស់គាត់ផ្ទាល់»។
\s5
\v 5 លោកយ៉ាកុបក៏ក្រោកឡើងចេញពីបៀរ‌សេបា។ កូនប្រុសៗរបស់អ៊ីស្រាអែលបានដឹកជញ្ជូនលោកយ៉ាកុប ឪពុករបស់ពួកគេ កូនចៅរបស់ពួកគេ ព្រមទាំងភរិយារបស់ពួកគេ នៅក្នុងរទេះដែលស្តេចផារោនបានផ្ញើមកឲ្យដឹកគាត់។
\v 6 ពួកគេបានយកហ្វូងសត្វ និងទ្រព្យសម្បត្តិរបស់ពួកគេ​ដែលពួកគេបានរកបាននៅក្នុងទឹកដីកាណាន។ ពួកគេបានចូលទៅដល់អេស៊ីប លោកយ៉ាកុប និងកូនចៅទាំងអស់របស់គាត់ទៅជាមួយគាត់ដែរ។
\v 7 គាត់បាននាំកូនៗរបស់គាត់ និងចៅៗរបស់គាត់ កូនស្រីៗ និងចៅស្រីៗ ព្រមទាំងពូជពង្សទាំងអស់របស់គាត់ទៅអេស៊ីបជាមួយគាត់។
\s5
\v 8 អ្នកទាំងនេះ គឺជាឈ្មោះកូនចៅរបស់លោកអ៊ីស្រាអែល ដែលចុះមកអេស៊ីប លោកយ៉ាកុប និងកូនប្រុសៗរបស់គាត់៖ ​លោករូបេនលោក​យ៉ាកុប ជាកូន​ច្បង​របស់​លោក​យ៉ាកុប។
\v 9 កូន​ប្រុស​ៗរបស់​លោក​រូបេន​មាន ហេណុក ប៉ាលូវ ហេស្រុន និង​កើមី។
\v 10 កូន​ប្រុស​ៗរបស់​លោក​ស៊ីម្មាន​មាន យេមូ‌អែល យ៉ាមីន អូហាត់ យ៉ាគីន សូហារ និង​សូល ជា​កូន​របស់​ស្ត្រី​ជន‌ជាតិ​កាណាន។
\v 11 កូន​ប្រុស​ៗរបស់​លោក​លេវី​មាន គើរ‌សុន កេហាត់ និង​ម៉្រារី។
\s5
\v 12 កូន​ប្រុសៗ​របស់​លោក​យូដា​មាន អ៊ើរ អូណាន់ សេឡា ពេរេស និង​សេ‌រ៉ាស (ប៉ុន្តែ អ៊ើរ និង​អូណាន់ បាន​ស្លាប់​នៅ​ទឹកដីកាណាន)។ កូន​ប្រុស​ៗរបស់​ពេរេស​មាន ហេស្រុន និង​ហាមុល។
\v 13 កូន​ប្រុសៗ​របស់​លោក​អ៊ីសា‌ខារ​មាន ថូឡា ពូវ៉ា យ៉ូប និង​ស៊ីម‌រ៉ូន។
\v 14 កូន​ប្រុសៗ​របស់​លោក​សាប់យូ‌ឡូន​មាន សេរែក អេឡូន និង​យ៉ាលាល។
\v 15 អ្នក​ទាំង​នោះ​ជា​កូនប្រុសៗ ដែល​នាងលេអា​បាន​បង្កើត​ឲ្យលោក​យ៉ាកុប នៅ​ទឹកដី​ប៉ាដាន់ អើរ៉ាម។ រួមជាមួយកូនស្រីរបស់គាត់គឺ​នាង​ឌីណា​។ កូនប្រុសៗរបស់គាត់ និង​កូន​ៗស្រី​របស់​នាងលេអា​មាន​ទាំង​អស់​សាម‌សិប​បី​នាក់។
\s5
\v 16 កូន​ប្រុសៗ​របស់​លោក​កាដ​មាន សេ‌ផុន ហាក់‌គី ស៊ូនី អេសបូន អេរី អើរ៉ូត និង​អើ‌រេ‌លី។
\v 17 កូន​ប្រុសៗរបស់​លោក​អេ‌ស៊ើរ​មាន យីម‌ណា យីស‌វ៉ា យីសវី និង​បេរា ហើយនាងសេរ៉ាគឺជាប្អូនស្រីរបស់ពួកគេ។ កូនប្រុសៗ​របស់​បេរា​មាន ហេប៊ើរ និង​ម៉ាល‌គាល។
\v 18 អ្នក​ទាំង​នេះគឺជា​កូនប្រុសៗ​របស់​នាង​ស៊ីលផា ដែល​លោក​ឡាបាន់​បាន​ឲ្យ​នាង​លេអា កូនស្រីរបស់គាត់។ កូនប្រុសៗទាំងនេះ នាងបានបង្កើតជូនលោកយ៉ាកុប មានចំនួនទាំងអស់ដប់ប្រាំមួយនាក់។
\s5
\v 19 កូន​ប្រុសៗ​របស់​នាង​រ៉ាជែល ជា​ភរិយា​លោក​យ៉ាកុប មាន​យ៉ូសែប និង​បេន‌យ៉ាមីន។
\v 20 នៅ​ទឹកដី​អេស៊ីប លោក​យ៉ូសែប​មាន​កូន​ប្រុស​ពីរ​នាក់ គឺ ម៉ាណា‌សេ និង​អេប្រាអ៊ីម ជា​កូន​ដែលនាង​អាស‌ណាត់ កូន​ស្រី​លោក​ប៉ូទី‌ផេរ៉ា បូជា‌ចារ្យ​នៅ​ក្រុង​អូន បាន​បង្កើត​ជូន​គាត់។
\v 21 កូន​ប្រុសៗ​របស់លោក​បេន‌យ៉ាមីន​មាន បេឡា បេគើរ អ័ស‌បេល គេរ៉ា ណាម៉ាន អេហ៊ី រ៉ូស មូភីម ហ៊ូភីម និង​អើឌ។ លោក​ទាំង​នោះ​ជា​កូន​ដែលនាង​រ៉ាជែល​បាន​បង្កើត​ជូន​លោក​យ៉ាកុប។
\v 22 អ្នកទាំងនេះគឺជាកូនប្រុសៗដែលនាងរ៉ាជែលបានបង្កើតជូនលោកយ៉ាកុប ​មាន​ចំនួន​ទាំង​អស់​ដប់‌បួន​នាក់។
\s5
\v 23 កូន​ប្រុសៗ​របស់​លោក​ដាន់​មាន ហ៊ូស៊ីម។
\v 24 កូន​ប្រុស​ៗរបស់​លោក​ណែប‌ថាលី​មាន យ៉ាស៊ាល គូនី យេស៊ើរ និង​ស៊ី‌លិម។
\v 25 អ្នក​ទាំង​នេះ​ជា​កូន​ដែលបានបង្កើតជូនលោកយ៉ាកុបតាមរយៈនាង​ប៊ីល‌ហា ដែល​លោក​ឡាបាន់​បាន​ឲ្យ​នាង​រ៉ាជែល កូនស្រីរបស់គាត់ មាន​ចំនួន​ទាំង​អស់​ប្រាំ‌ពីរ​នាក់។
\s5
\v 26 អស់អ្នកដែលបានចុុះទៅអេស៊ីបជាមួយ​លោក​យ៉ាកុប ដែលជាពូជពង្សរបស់គាត់ មាន​គ្នា​ទាំង​អស់​ហុក‌សិប​ប្រាំ​មួយ​នាក់ មិនបាន​រាប់​បញ្ចូល​កូន​ប្រសា​ស្រី​ៗរបស់លោកយ៉ាកុបទេ។
\v 27 រួមជាមួយ​កូន​ទាំង​ពីរ​របស់​លោក​យ៉ូសែប ដែល​កើត​ឲ្យគាត់នៅ​ស្រុក​អេស៊ីប​ផង ចំនួន​នៃក្រុម​គ្រួសារ​របស់គាត់ ដែល​មក​រស់​នៅ​ក្នុង​ទឹកដី​អេស៊ីប មាន​ទាំង​អស់​ចិត‌សិប​នាក់។
\s5
\v 28 លោក​យ៉ាកុប​បាន​ចាត់​លោក​យូដា ឲ្យ​ទៅជួបលោកយ៉ូសែបមុនគាត់ នៅ​តំបន់​កូសែន​ ហើយ ពួកគេបានមកដល់​តំបន់​កូសែន។
\v 29 លោក​យ៉ូសែប​បាន​រៀបចំរទេះរបស់គាត់ ហើយបានឡើង​ទៅជួបលោក​អ៊ីស្រា‌អែល​ជា​ឪពុកនៅក្នុងតំបន់កូសែន។ គាត់បានឃើញឪពុក គាត់​ឱប​កឪពុករបស់គាត់ ហើយ​យំ​យ៉ាង​យូរ។
\v 30 លោក​អ៊ីស្រា‌អែល​មាន​ប្រសាសន៍​ទៅ​កាន់​លោក​យ៉ូសែប​ថា៖ «ឥឡូវ​នេះ សូមឲ្យឪពុកស្លាប់ចុះ ព្រោះ​ឪពុក​បាន​ឃើញ​មុខ​កូន​ ហើយដឹងថា​កូន​នៅ​មាន​ជីវិត​នៅ​ឡើយ»។
\s5
\v 31 លោក​យ៉ូសែប​បាននិយាយទៅ​បងៗ និង​ក្រុម​គ្រួសារ​ឪពុករបស់គាត់ថា​៖ «ខ្ញុំ​នឹងឡើង​ទៅ ហើយ​ទូល​ស្តេចផារ៉ោន​ថា៖ «បងៗ និង​ក្រុម​គ្រួសារ​របស់​ឪពុក​ទូលបង្គំ នៅ​ស្រុក​កាណាន​បាន​មក​ជួប‌ជុំ​នឹង​ទូលបង្គំ​ហើយ។
\v 32 ពួក​គេ​ទាំង​អស់​គ្នា​សុទ្ធ​តែ​ជា​អ្នកគង្វាលចៀម ដ្បិត ពួកគេគឺជា​អ្នក​ចិញ្ចឹម​សត្វ។ ពួក​គេ​បាន​នាំ​ហ្វូង​ចៀម ហ្វូង​គោ និង​អ្វីៗ​ទាំង​អស់​ដែល​គេ​មាន​មក​ជា​មួយ​ដែរ»។
\s5
\v 33 នៅពេលព្រះបាទ​ផារ៉ោន​កោះ​ហៅ​បងៗ​ទៅ​សួរ​ថា៖ «តើ​អ្នក​រាល់​គ្នា​មាន​មុខ​របរ​អ្វី»
\v 34 នោះបងៗត្រូវ​ទូល​ស្ដេច​ថា៖ «យើងខ្ញុំជាអ្នកបម្រើស្តេច ជាអ្នកចិញ្ចឹមសត្វ តាំង​ពី​ក្មេង​រហូត​មក​ទល់​សព្វ​ថ្ងៃ​នេះ ចាប់តាំងពីដូនតារបស់យើងខ្ញុំ រហូតមកដល់យើង​ខ្ញុំ​ដែរ»។ បើ​ទូល​ដូច្នេះ បងៗ​នឹង​អាច​រស់​នៅ​ក្នុង​តំបន់​កូសែន ដ្បិត​ ជន‌ជាតិ​អេស៊ីប​ស្អប់ខ្ពើម​ពួក​គង្វាល​ណាស់»។
\s5
\c 47
\cl ជំពូក ៤៧
\p
\v 1 បន្ទាប់មក លោកយ៉ូសែបបានចូលទៅក្នុងគាល់ស្តេចផារោនថា៖ «ឪពុក និងបងប្អូនរបស់ទូលបង្គំ ហ្វូងចៀម និងហ្វូងសត្វរបស់ពួកគេ ព្រមទាំងអ្វីៗដែលជារបស់ពួកគេ ដែលមកពីទឹកដីកាណានបានមកដល់ហើយ។
\v 2 មើល៍ ពួកគេនៅក្នុងទឹកដីកូសែន»។ គាត់បានយកបងប្រុសៗប្រាំនាក់ ហើយបានណែនាំពួកគេដល់ស្តេចផារោន។
\s5
\v 3 ស្តេចផារោនមានរាជឱង្ការទៅបងៗរបស់គាត់ថា៖ ​«តើ​អ្នក​រាល់​គ្នា​មាន​មុខ​របរ​អ្វី»។ ពួកគេទូលឆ្លើយថា៖ «យើងខ្ញុំគឺជាអ្នកគង្វាលចៀម ដូចដូនតាយើងខ្ញុំដែរ»។
\v 4 បន្ទាប់មក ពួកគេទូលទៅស្តេចផារោនថា៖ «យើងខ្ញុំមកទឹកដីនេះ ជ្រកកោនបណ្តោះអាសន្នទេ។ គ្មានវាលស្មៅសម្រាប់ហ្វូងសត្វយើងខ្ញុំ ដោយសារគ្រោះទុរ្ភិក្ស​ខ្លាំងពេកនៅក្នុងទឹកដីកាណាន។ ដូច្នេះហើយ សូមព្រះអង្គមេត្តាឲ្យយើងខ្ញុំរស់នៅក្នុងទឹកដីកូសែននេះផង»។
\s5
\v 5 បន្ទាប់មក ស្តេចផារោនមានរាជឱង្ការទៅកាន់លោកយ៉ូសែបថា៖ «ឪពុក និងបងប្អូនរបស់អ្នកបានមករកអ្នកហើយ។
\v 6 ទឹកដីអេស៊ីបនៅចំពោះអ្នកស្រាប់។ ចូរតាំងទីលំនៅឲ្យឪពុក និងបងប្អូនរបស់អ្នកនៅក្នុងតំបន់ដ៏ល្អបំផុត នៅក្នុងទឹកដីកូសែនចុះ។ ប្រសិនបើ អ្នកណាក្នុងចំណោមពួកគេមានសមត្ថភាព ដាក់ឲ្យពួកគេមើលថែហ្វូងសត្វរបស់យើងចុះ»។
\s5
\v 7 បន្ទាប់មក លោកយ៉ូសែបបាននាំលោកយា៉កុប ឪពុករបស់គាត់ ហើយនាំគាត់ចូលគាល់ស្តេចផារោន។ លោកយ៉ាកុបឲ្យពរដល់ស្តេចផារោន។
\v 8 ស្តេចផារោនមានរាជឱង្ការទៅលោកយ៉ាកុបថា៖ «តើលោកមានអាយុប៉ុន្មានឆ្នាំហើយ?»
\v 9 លោកយ៉ាកុបទូលទៅស្តេចផារោនថា៖ «ទូលបង្គំមានអាយុមួយរយសាមសិបឆ្នាំហើយ។ ទូលបង្គំមានអាយុតិចណាស់ ហើយជីវិតរបស់ទូលបង្គំមានទុកលំបាកជាច្រើន។ អាយុរបស់ទូលបង្គំមិនបានវែងដូចជាដូនតារបស់ទូលបង្គំទេ»។
\v 10 បន្ទាប់មក លោកយ៉ាកុបឲ្យពរដល់ស្តេចផារោនម្ដងទៀត ហើយចាកចេញពីស្តេចទៅ។
\s5
\v 11 បន្ទាប់មក លោកយ៉ូសែបបានប្រគល់ដីដែលល្អជាងគេបំផុតនៅក្នុងទឹកដីអេស៊ីប ដល់ឪពុក និងបងប្អូនរបស់គាត់តាំងទីលំនៅគឺនៅក្នុងតំបន់​រ៉ាម‌សេស ដូចដែលស្តេចផារោនបានបង្គាប់។
\v 12 លោកយ៉ូសែបបានផ្តល់ស្បៀងដល់ឪពុក និងបងប្អូនរបស់គាត់ ព្រមទាំងក្រុមគ្រួសារទាំងអស់របស់គាត់ ទៅតាមចំនួននៃកូនចៅនៅក្នុងបន្ទុករបស់ពួកគេ។
\s5
\v 13 ឥឡូវនេះ ដល់ពេលដែលលែងមានស្បៀងនៅសល់ក្នុងទឹកដីអេស៊ីបទៀតហើយ ដ្បិតគ្រោះទុរ្ភិក្សខ្លាំងពេក។ ទឹកដីអេស៊ីប និងទឹកដីកាណានត្រូវហិនហោចទាំងអស់ ដោយសារគ្រោះទុរ្ភឹក្ស។
\v 14 លោកយ៉ូសែបបានប្រមូលប្រាក់ដែលមាននៅក្នុងទឹកដីអេស៊ីប និងទឹកដីកាណាន ដោយការលក់ស្រូវឲ្យប្រជាជន។ បន្ទាប់មក លោកយ៉ូសែបបានយកប្រាក់នោះទៅដាក់នៅក្នុងវាំងរបស់ស្តេចផារ៉ោន។
\s5
\v 15 ពេលទឹកដីអេស៊ីប និងទឹកដីកាណានលែងមានប្រាក់ទៀត ជនជាតិអេស៊ីបទាំងអស់បានចូលមកឯលោកយ៉ូសែប ពោលថា៖ «សូមឲ្យស្បៀងយើងផង! ហេតុអ្វីបានជាយើងត្រូវស្លាប់ចំពោះមុខលោក ដោយព្រោះលែងមានប្រាក់ដូច្នេះ?»
\v 16 លោកយ៉ូសែបឆ្លើយថា៖ «ប្រសិនបើ អ្នករាល់គ្នាលែងមានប្រាក់ទៀត ចូរយកហ្វូងសត្វរបស់អ្នករាល់គ្នាមកឲ្យខ្ញុំ ហើយខ្ញុំនឹងប្តូរជាស្បៀងឲ្យអ្នករាល់គ្នាវិញជាមួយនឹងហ្វូងសត្វនោះ»។
\v 17 ដូច្នេះ ពួកគេក៏នាំយកហ្វូងសត្វរបស់ពួកគេមកជូនលោកយ៉ូសែប។ លោកយ៉ូសែបក៏ប្តូរស្បៀងជាមួយនឹងសត្វសេះ ហ្វូងគោ ហ្វូងចៀម និងលាផង។ លោកបានចម្អែតពួកគេជាមួយនឹងនំប៉័ង ដូចជាហ្វូងសត្វរបស់ពួកគេនៅក្នុងឆ្នាំនោះ។
\s5
\v 18 នៅពេលផុតឆ្នាំនោះ ពួកគេបានមករកលោកនូវឆ្នាំបន្ទាប់ទៀត ហើយនិយាយលោកថា៖ «យើងមិនលាក់បាំងអ្វីជាមួយនឹងលោកម្ចាស់ទេ ប្រាក់របស់យើងអស់មែន ហើយហ្វូងសត្វទាំងអស់ជារបស់លោកម្ចាស់ហើយ។ គ្មានសល់អ្វីនៅចំពោះមុខលោកម្ចាស់ទេ លើកលែងតែខ្លួនប្រាណ និងដីរបស់យើងខ្ញុំទេ។
\v 19 ហេតុអ្វីបានជាលោកម្ចាស់ទុកឲ្យយើងខ្ញុំស្លាប់ ទាំងខ្លួនប្រាណ និងដីរបស់យើងខ្ញុំនៅចំពោះមុខលោកម្ចាស់ឬ? សូមទិញដីរបស់យើងខ្ញុំ ប្តូរជាមួយស្បៀង ហើយយើងខ្ញុំ និងដីរបស់យើងខ្ញុំ នឹងក្លាយជាអ្នកបម្រើរបស់ស្តេចផារ៉ោន។ ចូរផ្តល់គ្រាប់ពូជ ដើម្បីឲ្យយើងខ្ញុំអាចរស់ កុំឲ្យស្លាប់ និងដើម្បីកុំឲ្យដីរបស់យើងខ្ញុំត្រូវបោះបង់ចោលឡើយ»។
\s5
\v 20 ដូច្នេះ លោកយ៉ូសែបបានទិញដីទាំងអស់នៅក្នុងទឹកដីអេស៊ីបថ្វាយស្តេចផារ៉ោន។ ជនជាតិអេស៊ីបទាំងអស់លក់ដីរបស់ពួកគេ ដោយសារកើតគ្រោះទុរ្ភឹក្សយ៉ាងខ្លាំង។ ដូច្នេះ ទឹកដីទាំងអស់បានក្លាយជារបស់ស្តេចផារ៉ោន។
\v 21 ចំណែកប្រជាជន គាត់បានធ្វើឲ្យពួកគេទៅជាបាវបម្រើ តាំងពីចុងម្ខាង ទៅចុងម្ខាងរបស់អេស៊ីប។
\v 22 មានតែដីពួកបូជាចារ្យទេ ដែលលោកយ៉ូសែបមិនបានទិញ ដោយសារពួកបូជាចារ្យបានដីនោះជាអំណោយមកពីស្តេចផារ៉ោន។ ពួកគេបានទទួលចំណែកដែលអំណោយមកពីស្តេចផារ៉ោនប្រគល់ដល់ពួកគេ។ ដូច្នេះហើយ បានជាមិនលក់ដីនោះ។
\s5
\v 23 បន្ទាប់មក លោកយ៉ូសែបមានប្រសាសន៍ទៅប្រជាជនថា៖ «មើល៍ យើងបានទិញអ្នករាល់គ្នា និងដីរបស់អ្នករាល់គ្នាថ្វាយស្តេចផារ៉ោន។ នេះគឺជាគ្រាប់ពូជសម្រាប់អ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងដាំនៅក្នុងដីបាន។
\v 24 នៅរដូវចម្រូត អ្នករាល់គ្នាត្រូវយកមួយក្នុងប្រាំថ្វាយស្តេចផារ៉ោន ហើយបួនចំណែកទៀតជារបស់អ្នករាល់គ្នា ដើម្បីគ្រាប់ពូជនៅក្នុងស្រែ និងបានជាស្បៀងសម្រាប់គ្រួសារ និងកូនចៅរបស់អ្នករាល់គ្នា»។
\s5
\v 25 ពួកគេនិយាយថា៖ លោកបានសង្គ្រោះជីវិតយើងខ្ញុំ។ យើងខ្ញុំបានទទួលមេត្តាពីលោកម្ចាស់។ យើងខ្ញុំព្រមធ្វើជាបាវបម្រើរបស់ស្តេចផារ៉ោន»។
\v 26 ដូច្នេះ​ លោកយ៉ូសែបបានចេញរាជ្យក្រឹត្យមួយដល់ទឹកដីអេស៊ីបទាំងមូល ថា មួយភាគប្រាំត្រូវថ្វាយដល់ស្តេចផារ៉ោន។ មានតែដីរបស់ពួកបូជាចារ្យទេ ដែលមិនបានក្លាយជារបស់ស្តេចផារ៉ោន។
\s5
\v 27 ដូច្នេះ លោកអ៊ីស្រាអែលបានរស់នៅក្នុងទឹកដីអេស៊ីប នៅក្នុងតំបន់កូសែន។ កូនចៅរបស់គាត់មានកេរអាករនៅទីនោះ។
\v 28 ពួកគេមានគ្នាកាន់តែច្រើន ហើយចម្រើនយ៉ាងខ្លាំង។ លោកយ៉ាកុបរស់នៅក្នុងទឹកដីអេស៊ីបដប់ប្រាំពីរឆ្នាំ ដូច្នេះ លោកយ៉ាកុបរស់បានមួយរយសែសិបប្រាំពីរឆ្នាំ។
\s5
\v 29 ដល់ពេលដែលលោកអ៊ីស្រាអែលស្លាប់ហើយ គាត់បានហៅលោកយ៉ូសែប កូនប្រុសរបស់គាត់ ហើយប្រាប់គាត់ថា៖ «ប្រសិនបើ កូនអាណិតឪពុក ចូរដាក់ដៃកូននៅលើភ្លៅរបស់ឪពុក ហើយសម្តែងចិត្តសប្បុរស និងភាពស្មោះត្រង់ដល់ឪពុកផង។
\v 30 សូមកុំបញ្ចុះឪពុកនៅក្នុងទឹកដីអេស៊ីបឡើយ។ នៅពេលឪពុកសម្រាកជាមួយជីតារបស់ឯង កូនត្រូវនាំឪពុកចេញពីអេស៊ីបនេះ ហើយបញ្ចុះសពឪពុកនៅកន្លែងដូនតារបស់ឪពុកណា»។ លោកយ៉ូសែបបានឆ្លើយថា៖​ «កូននឹងធ្វើ ដូចលោកឪពុកបានប្រាប់»។
\v 31 លោកអ៊ីស្រាអែលប្រាប់ថា៖ «ចូរស្បថនឹងឪពុកចុះ» ហើយលោកយ៉ូសែបក៏ស្បថជាមួយនឹងគាត់។ បន្ទាប់មក លោកអ៊ីស្រាអែលលុតជង្គង់ចុះ នៅក្បាលគ្រែរបស់គាត់។
\s5
\c 48
\cl ជំពូក ៤៨
\p
\v 1 បន្ទាប់ពីហេតុការណ៍ទាំងនេះហើយ មានគេប្រាប់លោកយ៉ូសែបថា៖ «មើល៍ ឪពុករបស់លោកឈឺហើយ»។ ដូច្នេះ គាត់បានយកកូនប្រុសពីរនាក់ទៅជាមួយគាត់ គឺម៉ាណាសេ និងអេប្រាអ៊ីម ។
\v 2 ពេលគេប្រាប់លោកយ៉ាកុបថា៖ «មើល៍ លោកយ៉ូសែបកូនប្រុសរបស់លោកបានមកដល់ហើយដើម្បីមើលលោក»។ លោកអ៊ីស្រាអែលខំប្រឹងក្រោកអង្គុយលើគ្រែនោះ។
\s5
\v 3 លោកយ៉ាកុបប្រាប់លោកយ៉ូសែបថា៖ «ព្រះជាម្ចាស់ដ៏មានគ្រប់ទាំងព្រះចេស្ដាបានយាងមកជួបឪពុកនៅលូស ក្នុងទឹកដីកាណាន។ ព្រះអង្គបានប្រទានពរដល់ឪពុក
\v 4 ហើយមានបន្ទូលមកឪពុកថា៖ «មើល៍ យើងនឹងធ្វើឲ្យអ្នកបង្កើតផលផ្លែជាច្រើន ហើយនិងចម្រើនឡើង។ យើងនឹងធ្វើឲ្យអ្នកក្លាយជាប្រជាជាតិមួយដ៏ធំ។ យើងនឹងឲ្យទឹកដីនេះដល់ពូជពង្សរបស់អ្នក ទុកជាកេរអាករដ៏នូវអស់កល្បជានិច្ច»។
\s5
\v 5 ឥឡូវនេះ កូនប្រុសទាំងពីររបស់ឯង ដែលបានកើតនៅទឹកដីអេស៊ីបដល់ឯង មុនពេលដែលឪពុកមករកឯងនៅអេស៊ីប ពួកគេជារបស់ឪពុក។ គឺ​អេប្រាអ៊ីម និង​ម៉ាណា‌សេនឹងត្រូវជារបស់ឪពុក ដូចជា​​រូបេន និង​ស៊ីម្មាន​ក៏ជារបស់ឪពុកដែរ។
\v 6 កូនៗដែលកើតមកតាមក្រោយពួកគេជារបស់ឯង ពួកគេត្រូវចុះទៅក្នុងបញ្ជីឈ្មោះរបស់បងប្អូនពួកគេនឹងទទួល​កេរ‌មត៌ករបស់ពួកគេ។
\v 7 ប៉ុន្តែ ចំណែកឪពុកវិញ ពេលឪពុកទៅប៉ាដាន់​វិញ ដើម្បីកាន់ទុក្ខឲ្យនាងរ៉ាជែលដែលស្លាប់នៅតាមផ្លូវទៅក្នុងទឹកដីកាណាន ដែលនៅជិត​ភូមិ​អេប្រាតា។ ឪពុក​បាន​បញ្ចុះ​សពនាង​នៅ​ទី​នោះ តាម​ផ្លូវ​ទៅ​អេប្រាតា» (គឺ​ភូមិ​បេថ្លេ‌ហិម)។
\s5
\v 8 នៅពេលលោកអ៊ីស្រាអែលឃើញកូនប្រុសៗរបស់លោកយ៉ូសែប គាត់សួរថា៖ «ពួកគេជានរណា?»
\v 9 លោកយ៉ូសែបឆ្លើយទៅឪពុកថា៖ «ពួកគេជាកូនរបស់ខ្ញុំ ដែលព្រះជាម្ចាស់បានប្រទានមកខ្ញុំនៅទីនេះ»។ លោកអ៊ីស្រាអែលប្រាប់ថា៖ «ចូរនាំពួកគេមកឯឪពុកមក៍ ដើម្បីឪពុកឲ្យពរដល់ពួកគេ»។
\v 10 ពេលនោះ ភ្នែករបស់លោកអ៊ីស្រាអែលមើលលែងឃើញហើយ ដោយសារអាយុរបស់គាត់ ដូច្នេះហើយបានជាគាត់មើលលែងឃើញ។ ដូច្នេះ​ លោកយ៉ូសែបបាននាំពួកគេទៅជិតគាត់ ហើយគាត់បានឱបហើយថើបពួកគេ។
\s5
\v 11 លោកអ៊ីស្រាអែលប្រាប់ទៅលោកយ៉ូសែបថា៖ «ឪពុកមិនសង្ឃឹមថាបានឃើញមុខកូនម្តងទៀតទេ ប៉ុន្តែ ព្រះជាម្ចាស់បានអនុញ្ញាតឲ្យឪពុកបានឃើញរហូតដល់ចៅទៀត»។
\v 12 លោកយ៉ូសែបបាននាំពួកគេចេញពីភ្លៅរបស់លោកអ៊ីស្រាអែល ហើយបន្ទាប់មក គាត់បានលុតជង្គង់ចុះ ហើយឱនមុខរបស់គាត់ដល់ដី។
\v 13 លោកយ៉ូសែបបានយកពួកគេទាំងពីរ គឺអេប្រាអ៊ីម​នៅ​ដៃ​ស្ដាំរបស់គាត់ គឺនៅខាងឆ្វេងដៃរបស់លោកអ៊ីស្រាអែល ហើយ​ម៉ាណា‌សេ​នៅ​ដៃ​ឆ្វេងរបស់គាត់ គឺនៅខាងស្តាំដៃលោកអ៊ីស្រាអែល ហើយនាំពួកគេចូលទៅជិតគាត់។
\s5
\v 14 លោកអ៊ីស្រាអែលបានលូកដៃស្តាំរបស់គាត់ ហើយដាក់នៅលើក្បាលរបស់អេប្រាអ៊ីម ដែលត្រូវជាប្អូន ហើយដៃឆ្វេងរបស់គាត់នៅលើក្បាលរបស់ម៉ាណាសេ។ គាត់បានខ្វែងដៃរបស់គាត់ ដើម្បីម៉ាណាសេគឺជាកូនច្បង។
\v 15 លោកអ៊ីស្រាអែលបានឲ្យពរដល់លោកយ៉ូសែបដោយពោលថា៖ «ព្រះជាម្ចាស់ដែលលោកអប្រាហាំ និងលោកអ៊ីសាក ជាឪពុករបស់ទូលបង្គំបានដើរតាម ព្រះជាម្ចាស់ដែលថែរក្សាទូលបង្គំរហូតមកដល់ពេលនេះ
\v 16 ទេវតាដែលការពារទូលបង្គំពីគ្រោះថ្នាក់គ្រប់យ៉ាង សូមព្រះអង្គប្រទានពរក្មេងប្រុសទាំងពីរនាក់នេះ។ សូម​ឲ្យ​ឈ្មោះរបស់ទូលបង្គំ ឈ្មោះ​រប​ស់​លោក​អប្រា‌ហាំ និង​លោក​អ៊ីសាកបាន​នៅក្នុងពួកគេ។ សូម​ឲ្យ​ពួកគេ​បាន​ចម្រើន​ឡើង​នៅ​លើ​ផែន‌ដី»។
\s5
\v 17 នៅពេលលោកយ៉ូសែបឃើញឪពុករបស់គាត់ដាក់ដៃស្តាំនៅលើក្បាលរបស់អេប្រាអ៊ីម គាត់មិនពេញចិត្តទេ។ គាត់បានយកដៃរបស់ឪពុកគាត់ពីក្បាលរបស់អេប្រាអ៊ីម ទៅដាក់នៅលើក្បាលរបស់ម៉ាណាសេវិញ។
\v 18 លោកយ៉ូសែបប្រាប់ឪពុកគាត់ថា៖ «លោកឪពុកមិនមែនបែបហ្នឹងទេ នេះគឺជាកូនច្បង។ សូមដាក់ដៃរបស់លោកឪពុកនៅលើក្បាលវាចុះ»។
\s5
\v 19 ឪពុករបស់គាត់បានបដិសេធ ហើយប្រាប់ថា៖ «ពុកដឹងហើយកូន ពុកដឹង។ អេប្រាអ៊ីមនឹងក្លាយជាជាជនជាតិមួយ ហើយគាត់នឹងក្លាយជាប្រជាជាតិមួយដ៏ធំ។ លើសជាងនេះទៅទៀតប្អូនប្រុសពៅរបស់វានឹងមានអំណាចធំជាងវាទៀត ហើយពូជពង្សរបស់វានឹងក្លាយជាប្រជាជាតិដ៏ធំមួយ»។
\v 20 លោកអ៊ីស្រាអែលឲ្យពរដល់ពួកគេនៅថ្ងៃនោះ ជាមួយនឹងពាក្យទាំងនេះថា៖ «ប្រជាជនអ៊ីស្រាអែលនឹងប្រកាសព្រះពរដោយនូវឈ្មោះរបស់ឯង ដោយពោលថា៖ «សូមព្រះជាម្ចាស់ធ្វើឲ្យអ្នកបានដូចជាអេប្រាអ៊ីម និងដូចជាម៉ាណាសេ»។ លោកអ៊ីស្រាអែលបានធ្វើបែបនេះ នៅចំពោះមុខម៉ាណាសេ។
\s5
\v 21 លោកអ៊ីស្រាអែលប្រាប់លោកយ៉ូសែបថា៖ «មើល៍ ឪពុកជិតស្លាប់ហើយ ប៉ុន្តែ ព្រះជាម្ចាស់នឹងគង់នៅជាមួយកូន ហើយនឹងនាំកូនត្រឡប់ទៅទឹកដីរបស់ឪពុករបស់កូនវិញ។
\v 22 ចំណែក កូនវិញ កូនធំជាងបងប្អូនរបស់កូន ឪពុកនឹងប្រគល់ជ្រលងភ្នំ ដែលពុកយកពីជនជាតិអាំម៉ូន ដោយដាវ និងធ្នូររបស់ឪពុកដល់កូន»។
\s5
\c 49
\cl ជំពូក ៤៩
\p
\v 1 បន្ទាប់មក លោកយ៉ាកុបបានហៅកូនប្រុសៗរបស់គាត់ ហើយប្រាប់ថា៖ «ចូរមកជួបជុំគ្នា ដើម្បីឲ្យពុកអាចប្រាប់នូវអ្វីដែលនឹងកើតឡើងជាមួយកូនៗនាពេលអនាគត។
\v 2 ចូរជួបជុំគ្នា ហើយស្តាប់កូនប្រុសៗរបស់យ៉ាកុបអើយ។ ចូរស្តាប់លោកអ៊ីស្រាអែល ជាឪពុករបស់អ្នករាល់គ្នា។
\s5
\v 3 រូបេន កូនគឺជាកូនច្បងរបស់ឪពុក ជាឬទ្ធិ និងជាផលដំបូងនៃកម្លាំងរបស់ឪពុក កូនមានកិត្តិយស និងអំណាចខ្លាំងជាងគេ។
\v 4 កូនប្រៀបដូចជាទឹកហូរដែលមិនអាចឃាត់បាន តែកូនមិនអាចធ្វើមេបានទេ ដោយសារកូនបានឡើងទៅលើគ្រែរបស់ឪពុក។ បន្ទាប់មក កូនបានបង្ខូចកិត្តិយសរបស់ឪពុក ដោយកូនឡើងទៅដេកជាមួយភរិយារបស់ឪពុក។
\s5
\v 5 ស៊ីម្មាន និង​លេវី​ ជា​បងប្អូន​​គ្នា។ ដាវរបស់ពួកគេបានប្រព្រឹត្ត​អំពើ​ឃោរ​ឃៅ។
\v 6 ឱព្រលឹងខ្ញុំអើយ សូមកុំឲ្យខ្ញុំចូលរួមទៅក្នុងគំនិតរបស់ពួកគេ ហើយកុំចូលរួមជាមួយការជួបជុំរបស់គេឡើយ ដ្បិត ដួងចិត្តរបស់ខ្ញុំខឹងចំពោះអំពើឃោរឃៅនោះ។ ដ្បិត នៅក្នុងកំហឹងរបស់ពួកគេ ពួកគេបានសម្លាប់មនុស្ស។ ហើយពេលគេសប្បាយ ពួកគេកាត់ជើងគោ។
\s5
\v 7 សូមឲ្យបណ្តាសាធ្លាក់លើកំហឹងរបស់ពួកគេ ដ្បិត ជាកំហឹងដ៏ខ្លាំង ហើយកំហឹងដ៏ខ្លាំងនេះ អាក្រក់ណាស់។ ឪពុកនឹងញែកពួកគេចេញពីយ៉ាកុប ហើយបំបែកពួកគេចេញពីលោកអ៊ីស្រាអែល។
\s5
\v 8 យូដា បងប្អូនរបស់កូននឹងសរសើរដល់កូន។ ដៃរបស់កូននឹងច្របាច់កខ្មាំងសត្រូវរបស់កូន។ បងប្អូនរបស់កូននឹងលុតជង្គង់នៅចំពោះកូន។
\s5
\v 9 យូដាគឺជាតោស្ទាវ។ កូនអើយ កូនបានឡើងមកពីស៊ីរំពា។ វាបានក្រាបដេកចុះ វាបានដេក​ ដូចជាតោះឈ្មោល ដូចជាតោញី តើនរណាហ៊ានដាស់វា?
\s5
\v 10 ដំបងរាជ្យនឹងមិនចេញឆ្ងាយពីយូដាឡើយ ហើយដំបងគ្រប់គ្រងក៏មិនឃ្លាតឆ្ងាយចេញពីជើងរបស់គាត់ដែរ រហូតតែស៊ីឡូមកដល់។ ប្រជាជាតិទាំងឡាយនឹងស្តាប់បង្គាប់គាត់។
\s5
\v 11 លោកនឹងចងលារបស់លោកនឹងដើមទំពាំងបាយជូរ លោកបោកអាវរបស់លោកនៅក្នុងស្រាទំពាំងបាយជូរ ហើយបោកអាវវែងរបស់លោកនៅក្នុងទឹកទំពាំងបាយជូរដែរ។
\v 12 ភ្នែករបស់លោកខ្មៅដូចជាស្រាទំពាំងបាយជូរ ហើយឆ្មេញរបស់លោកសដូចជាទឹកដោះគោ។
\s5
\v 13 សាប់‌យូ‌ឡូន​នឹងរស់​នៅ​តាម​មាត់​សមុទ្រ។ គាត់នឹង​ក្លាយ​ជា​កំពង់​សម្រាប់​នា​វា ហើយ​ព្រំ​ប្រទល់​របស់​គាត់នឹង​លាត​សន្ធឹង​ទៅ​ដល់​ក្រុងស៊ីដូន។
\s5
\v 14 អ៊ីសា‌ខារ​គឺ​ជា​សត្វ​លា​ដ៏រឹង​មាំ ដេក​នៅ​ក្នុងចន្លោះ​រោងចៀម។
\v 15 គាត់បាន​ឃើញ​កន្លែង​សម្រាកដ៏ល្អ ហើយទឹកដីក៏​ស្រួល​រស់​នៅ​ផង។ គាត់ក៏​ឱន​ខ្លួន​ឲ្យ​គេ​ដាក់​កែបផ្ទុក​របស់​របរ​ពី​លើ និង​ឲ្យ​គេ​ប្រើ​ដូច​ទាសករ​ផង។
\s5
\v 16 ដាន់​នឹងគ្រប់‌គ្រង​លើ​ជនជាតិរបស់​ខ្លួន ក្នុង​ចំណោម​កុល‌សម្ព័ន្ធ​មួយនៃកុលសម្ព័ន្ធអ៊ីស្រា‌អែល។
\v 17 ដាន់​នឹងក្លាយជា​ពស់​ដែល​លូន​នៅ​តាម​ផ្លូវ ដូច​ពស់​វែក​នៅ​តាម​ផ្លូវ​លំ ដែល​ច​ចឹក​កែង​ជើង​សេះបណ្ដាល​ឲ្យ​អ្នក​ជិះ​ដាច់‌ផ្ងារ​ធ្លាក់​ចុះ​មក​ក្រោម។
\v 18 ឱព្រះអម្ចាស់អើយ ទូលបង្គំរង់ចាំសេចក្តីសង្គ្រោះរបស់ព្រះអង្គ។
\s5
\v 19 កាដ​ត្រូវ​កង‌ទ័ព​មួយ​មក​វាយ​ប្រហារលើកូន តែកូន​នឹង​វាយ​កង‌ទ័ព​នោះ​ពី​ក្រោយ​ខ្នងរបស់ពួកគេ​វិញ។
\v 20 អេ‌ស៊ើប​ចេះ​ធ្វើ​ម្ហូប​អាហារ​យ៉ាង​ឆ្ងាញ់​ កូន​នឹង​ធ្វើ​ព្រះ‌ស្ងោយ​ថ្វាយ​មហា‌ក្សត្រ។
\v 21 ណែប‌ថាលី​គឺជា​សត្វ​ក្ដាន់​ញីដែល​រត់​ដោយ​សេរី កូននឹង​បង្កើត​កូន​យ៉ាង​ស្អាតៗ។
\s5
\v 22 យ៉ូសែបគឺជាមែកដែលផ្លែ ដុះនៅជិតប្រភពទឹក មានមែកដុុះព័ទ្ធឡើងនៅលើជញ្ជាំង។
\v 23 ខ្មាំងសត្រូវនឹងវាយប្រហារកូន ហើយគេនឹងបាញ់លើកូន ហើយវាយប្រហារកូនថែមទៀតផង។
\s5
\v 24 ប៉ុន្តែ ធ្នូររបស់កូននឹងនៅតែរឹងមាំ ហើយដៃរបស់កូនមានភាពស្ទាត់ជំនាញ ដោយសារព្រះហស្តរបស់ព្រះដ៏ខ្លាំងពូកែរបស់លោកយ៉ាកុប ដោយព្រោះនាមព្រះអង្គជាអ្នកគង្វាល និងជាថ្មដានៃអ៊ីស្រាអែល។
\s5
\v 25 ព្រះជាម្ចាស់ឪពុករបស់កូននឹងជួយកូន ហើយព្រះជាម្ចាស់ដ៏មានគ្រប់ទាំងព្រះចេស្តានឹងប្រទានពរដល់កូនជាមួយនឹងព្រះពរដែលមកពីលើមេឃ ព្រះពរចេញពីទីជម្រៅដែលនៅខាងក្រោម និងព្រះពរពីទឹកដោះ និងពីផ្ទៃផង។
\s5
\v 26 ពរឪពុករបស់កូនធំជាងពរដែលចេញពីភ្នំបុរាណ ឬអ្វីៗដែលគួរឲ្យចង់បានពីភ្នំបុរាណ។ សូមឲ្យពរនេះបានហូរមកលើក្បាលរបស់យ៉ូសែប ថែមទាំងមកលើមកុដនៅលើក្បាលរបស់មេនៃបងប្អូនរបស់កូន។
\s5
\v 27 បេនយ៉ាមីនគឺ​ជា​ឆ្កែ​ចចកដែលស្រែកឃ្លាន។ នៅ​ពេល​ព្រឹក​វា​ខាំ​ស៊ី​រំពា ហើយ​ដល់​ពេល​ល្ងាច​វា​ចែក​គ្នាស៊ី»។
\s5
\v 28 អ្នកទាំងនេះគឺជាកុលសម្ព័ន្ធទាំងដប់ពីររបស់អ៊ីស្រាអែល។ នេះគឺជាអ្វីដែលឪពុករបស់ពួកគេបាននិយាយទៅកាន់ពួកគេ នៅពេលកាត់ឲ្យពរដល់ពួកគេ។ គាត់បានឲ្យពរដល់ម្នាក់ តាម​ពរ​ដែល​គេ​ស័ក្ដិ‌សម​នឹង​ទទួល​រៀងៗ​ខ្លួន។
\v 29 បន្ទាប់មក គាត់បានបង្គាប់ដល់ពួកគេហើយនិយាយទៅកាន់ពួកគេថា៖ «ឪពុកជិតត្រឡប់ទៅរកដូនតារបស់ឪពុកវិញហើយ។ ចូរបញ្ចុះសពឪពុកជាមួយបុព្វបុរសរបស់ឪពុកនៅក្នុងល្អាងដែលនៅចម្ការរបស់​លោក​អេប្រូន ជន‌ជាតិ​ហេត
\v 30 គឺនៅក្នុងល្អាងដែលនៅចម្ការរបស់លោក​ម៉ាក‌ពេឡា ដែលនៅក្បែរ​ម៉ាម‌រ៉េ ក្នុង​ទឹកដី​កាណាន ជា​ចម្ការ​ដែល​លោក​អប្រាហាំ​បានទិញសម្រាប់ជាកន្លែងបញ្ចុះសពពីលោកអេប្រូន ជនជាតិហេត។
\s5
\v 31 ពួកគេបានបញ្ចុះសពរបស់លោកអប្រាហាំ និងនាងសារ៉ា ភរិយារបស់គាត់នៅទីនោះ ហើយក៏បញ្ចុះសពរបស់លោកអ៊ីសាក និងនាងរេបេកា ភរិយារបស់គាត់ និងនាងលេអានៅទីនោះដែរ។
\v 32 ចម្ការ និងល្អាងដែលបានទិញពីជនជាតិហេត»។
\v 33 ពេលលោកយ៉ាកុបបានបង្គាប់ដល់កូនៗរបស់គាត់ចប់សព្វគ្រប់ហើយ គាត់បានលើកជើងដាក់លើគ្រែវិញ ហើយបានដកដង្ហើមចុងក្រោយរបស់គាត់ ហើយបានត្រឡប់ទៅបុព្វបុរសរបស់គាត់វិញទៅ។
\s5
\c 50
\cl ជំពូក ៥០
\p
\v 1 បន្ទាប់មក លោកយ៉ូសែបកើតទុក្ខជាខ្លាំង គាត់បានក្រាបមុខលើឪពុករបស់គាត់ ហើយយំឱប ថើបគាត់។
\v 2 លោកយ៉ូសែបបានបង្គាប់ដល់អ្នកបម្រើរបស់គាត់ដែលជាគ្រូពេទ្យអប់ឪពុករបស់គាត់។ ដូច្នេះ គ្រូពេទ្យបានអប់លោកអ៊ីស្រាអែល។
\v 3 ពួកគេបានចំណាយពេលសែបសិបថ្ងៃពេញ សម្រាប់ធ្វើពិធីអប់។ ជនជាតិអេស៊ីបកាន់ទុក្ខគាត់អស់រយៈពេលចិតសិបថ្ងៃ។
\s5
\v 4 ពេលថ្ងៃកាន់ទុក្ខបានបញ្ចប់ លោកយ៉ូសែបបាននិយាយទៅកាន់ពួកគេដែលនៅក្នុងដំណាក់របស់ស្តេចផារ៉ោនថា៖ «ឥឡូវនេះ ប្រសិនបើ ខ្ញុំបានប្រកបដោយព្រះគុណនៅចំពោះអស់លោកមែន សូមទូលទៅព្រះបាទផារ៉ោន ដោយពោលថា៖
\v 5 «ឪពុករបស់ខ្ញុំបានឲ្យខ្ញុំស្បថ ដោយប្រាប់ថា៖ «មើល៍ ឪពុកជិតស្លាប់ហើយ។ ចូរបញ្ចុះឪពុកនៅក្នុងផ្នូររបស់ឪពុកដែលឪពុកបានជីកសម្រាប់ឪពុកខ្លួនឯងនៅក្នុងទឹកដីកាណាន។ ចូរបញ្ចុះឪពុកនៅទីនោះចុះ»។
\v 6 ព្រះបាទផារ៉ោនឆ្លើយថា៖ «ទៅ ហើយបញ្ចុះសពឪពុករបស់លោក តាមដែលគាត់ឲ្យលោកស្បថចុះ»។
\s5
\v 7 លោកយ៉ូសែបបានឡើងទៅ ដើម្បីបញ្ចុះសពឪពុករបស់គាត់។ មន្ត្រីរបស់ស្តេចផារ៉ោនទាំងអស់បានទៅជាមួយគាត់ អស់អ្នកដែលនៅដំណាក់របស់ស្តេចផង រួមទាំងមន្ត្រីធំៗទាំងអស់នៅក្នុងទឹកដីអេស៊ីប
\v 8 និងគ្រួសាររបស់លោកយ៉ូសែបទាំងអស់ ព្រមទាំងបងប្អូនរបស់គាត់ និងអស់អ្នកដែលនៅក្នុងគ្រួសាររបស់គាត់។ ប៉ុន្តែ ក្មេងៗ ហ្វូងចៀម និងហ្វូងគោរបស់ពួកគេទុកនៅក្នុងទឹកដីកូសែនដដែល។
\v 9 មាន​រទេះ មាន​ពួក​ជិះ​សេះក៏បានចូលរួម​ដង្ហែ​ទៅ​ជា‌មួយលោកដែរ។ មាន​ហ្វូង​មនុស្ស​យ៉ាង​ច្រើន​កុះ​ករ។
\s5
\v 10 ពេលពួកគេមកដល់លាន​ស្រូវ​របស់លោក​អ័ថាត់ ដែល​នៅ​ខាង​នាយ​ទន្លេ​យ័រ‌ដាន់ ពួកគេ​យំសោក​ជា​ខ្លាំង​នៅ​ទី​នោះ។ នៅទីនោះ លោក​យ៉ូសែប​កាន់​ទុក្ខ​ឪពុក​អស់​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ។
\v 11 ពេលប្រជាជនដែលរស់នៅទឹកដីនោះ គឺទឹកដីកាណាន បានឃើញការកាន់ទុក្ខនៅលានស្រូវរបស់លោកអ័ថាត់ ពួកគេនិយាយថា៖ «នេះគឺជាការកាន់ទុក្ខយ៉ាងខ្លាំងសម្រាប់ជនជាតិអេស៊ីប»។ ហេតុនេះហើយបានជាគេហៅកន្លែងនោះថា៖ «អេបិល មីសរ៉ែម ដែលនៅខាងនាយទន្លេយ័រដាន់។
\s5
\v 12 ដូច្នេះ កូនប្រុសៗរបស់លោកយ៉ាកុបបានធ្វើសម្រាប់គាត់ ដូចដែលគាត់បានបង្គាប់ដល់ពួកគេ។
\v 13 កូនប្រុសៗរបស់គាត់បានដឹកសពរបស់គាត់ទៅកាន់ទឹកដីកាណាន ហើយបញ្ចុះសពរបស់គាត់នៅក្នុងល្អាងនៅក្នុងចម្ការរបស់លោក​ម៉ាក‌ពេឡា នៅក្បែរម៉ាមរ៉េ ដែលលោកអប្រាហាំបានទិញល្អាងជាមួយនឹងចម្ការសម្រាប់ជាកន្លែងបញ្ចុះសព។ គាត់បានទិញពីលោកអេប្រូន ជនជាតិហេត។
\v 14 បន្ទាប់ពីកាត់បានបញ្ចុះសពឪពុករបស់គាត់ហើយ លោកយ៉ូសែបបានត្រឡប់ទៅកាន់ទឹកដីអេស៊ីបវិញ គាត់បានទៅជាមួយបងប្អូនរបស់គាត់ ហើយនិងអស់អ្នកដែលរួមដំណើរដើម្បីបញ្ចុះសពឪពុករបស់គាត់ជាមួយគាត់។
\s5
\v 15 ពេលបងៗរបស់លោកយ៉ូសែបឃើញថា ឪពុករបស់ពួកគេបានស្លាប់ហើយ ពួកគេនិយាយគ្នាថា៖ «តើមានរឿងអ្វីកើតឡើង ប្រសិនបើ យ៉ូសែបចងគំនុំជាមួយពួកយើង ហើយចង់សងសឹកនឹងយើង ដោយព្រោះការអាក្រក់ទាំងអស់របស់យើងដែលយើងបានធ្វើជាមួយនឹងវា?»
\v 16 ដូច្នេះ ពួកគេបានបង្គាប់ម្នាក់ឲ្យទៅជួបលោកយ៉ូសែប ប្រាប់ថា៖ «លោកឪពុកបានបង្គាប់មុនពេលគាត់លាចាកលោកនេះថា៖
\v 17 ​«ចូរប្រាប់យ៉ូសែបដូច្នេះ «សូមអត់ទោសដល់កំហុសបងៗរបស់កូន និងបាបនៅពេលដែលពួកគេធ្វើអាក្រក់នឹងកូន»។ ឥឡូវនេះ សូមអត់ទោសដល់ពួកគេ ដែលជាអ្នកបម្រើព្រះជាម្ចាស់ឪពុករបស់កូន»។
\s5
\v 18 បងៗរបស់គាត់ក៏បានទៅលុតជង្គង់នៅចំពោះគាត់។ ពួកគេនិយាយថា៖ «មើល៍ ពួកយើងជាអ្នកបម្រើរបស់ប្អូន»?
\v 19 ប៉ុន្តែ លោកយ៉ូសែបបានប្រាប់ពួកគេថា៖ «កុំភ័យខ្លាចអី។ តើខ្ញុំជាព្រះជាម្ចាស់ឬ?
\v 20 បងៗមានបំណងធ្វើបាបខ្ញុំ ប៉ុន្តែ ព្រះជាម្ចាស់ធ្វើឲ្យវាទៅជាល្អវិញ គឺដើម្បីការពារជីវិតរបស់មនុស្សជាច្រើន ដូចដែលបងៗបានឃើញសព្វថ្ងៃនេះ។
\v 21 ដូច្នេះ សូមកុំភ័យខ្លាចធ្វើអ្វី។ ខ្ញុំនឹងផ្តត់ផ្គង់បងៗ និងកូនចៅរបស់បងៗដែរ»។ គាត់បានកម្សាន្តចិត្តដល់ពួកគេបែបនេះឯង ហើយបាននិយាយដោយស្រទន់ទៅកាន់ដួងចិត្តរបស់ពួកគេ។
\s5
\v 22 លោកយ៉ូសែបរស់នៅក្នុងអេស៊ីប ជាមួយនឹងក្រុមគ្រួសារឪពុករបស់គាត់។ គាត់រស់នៅបានមួយរយដប់ឆ្នាំ។
\v 23 លោកយ៉ូសែបានឃើញកូនចៅរបស់លោកអេប្រាអ៊ីមរហូតដល់បីជំនាន់។ គាត់ក៏បានឃើញកូនរបស់លោក​ម៉ាកៀរ ជាកូនរបស់លោកម៉ាណាសេ ជាអ្នកដែលបានដាក់លើភ្លៅរបស់លោកយ៉ូសែប។
\s5
\v 24 លោកយ៉ូសែបប្រាប់ទៅបងៗរបស់គាត់ថា៖ «ខ្ញុំជិតស្លាប់ហើយ ប៉ុន្តែ ព្រះជាម្ចាស់ប្រាកដជាមកជួបបងៗ ហើយនាំបងៗចេញពីទឹកដីនេះ ទៅកាន់ទឹកដីដែលព្រះអង្គបានស្បថថានឹងប្រទានដល់លោកអប្រាហាំ ដល់លោកអ៊ីសាក និងដល់លោកយ៉ាកុប»។
\v 25 បន្ទាប់មក លោកយ៉ូសែបបានឲ្យជនជាតិអ៊ីស្រាអែលស្បថសម្បថ។ គាត់ប្រាប់ថា៖ «ព្រះជាម្ចាស់ប្រាកដជាមកជួបអ្នករាល់គ្នា។ នៅពេលនោះ អ្នករាល់គ្នាត្រូវដឹកយកឆ្អឹងរបស់ខ្ញុំចេញពីទីនេះ»។
\v 26 ដូច្នេះ លោកយ៉ូសែបបានស្លាប់ ក្នុងអាយុ ១១០ឆ្នាំ។ ពួកគេបានអប់សពគាត់ ហើយគេបានដាក់លោកនៅក្នុងមឈូស​នៅក្នុងអេស៊ីប។