km_tw/bible/names/jehoiakim.md

9 lines
1.7 KiB
Markdown

# យេហូយ៉ាគីម
យេហូយ៉ាគីមគឺជាស្តេចដ៏អាក្រក់ដែលបានសោយរាជ្យលើអាណាចក្រយូដា ប្រហែលពីដើមឆ្នាំ៦០៨ មុនគ្រិស្តសករាជ។ ទ្រង់គឺជាបុត្រារបស់ស្តេចយ៉ូសៀលដែលឈ្មោះដើមហៅថាអេលាគីម។
* ស្តេចផារ៉ោន នេកោ ជាស្តេចស្រុកអេស៊ីបបានប្តូរឈ្មោះស្តេចអេលាគីមទៅជាស្តេចយេហូយ៉ាគីម ហើយបានលើកព្រះអង្គឲ្យធ្វើជាស្តេចនៃស្រុកយូដា។
* ស្តេចនេកោបានបង្ខំស្តេចយេហូយ៉ាគីមឲ្យបង់ពន្ធយ៉ាងច្រើនឲ្យទៅស្រុកអេស៊ីប។
* នៅពេលដែលស្រុកយូដាត្រូវបានឈ្លានពានដោយស្តេចនេប៊ូក្នេសា ស្តេចយេហូយ៉ាគីមក៏នៅក្នុងចំណោមពួកអ្នកដែលត្រូវបានគេចាប់បញ្ជូនទៅបាប៊ីឡូនដែរ។
* យេហូយ៉ាគីមគឺជាស្តេចដ៏អាក្រក់ដែលបានដឹកនាំពួកយូដាអោយចេញឆ្ងាយពីព្រះជាម្ចាស់។ លោកយេរេមាដែលជាព្យាការីបានថ្លែងទំនាយទាស់នឹងទ្រង់។