# សាច់ឈាម ក្នុងព្រះគម្ពីរពាក្យថា «សាច់ឈាម» នៅក្នុងន័យត្រង់សំដៅទៅលើសំពត់ទន់នៅលើរូបកាយរបស់មនុស្ស ឬសត្វ។ * ព្រះគម្ពីរក៏ប្រើពាក្យ «សាច់ឈាម» ផងដែរ ក្នុងន័យធៀប ដើម្បីសំដៅទៅលើមនុស្សទាំងអស់ ឬ សត្វទាំងអស់ដែលរស់នៅ។ * នៅក្នុងគម្ពីរសម្ពន្ធមេត្រីថ្មីពាក្យថា «សាច់ឈាម» ត្រូវបានប្រើ ដើម្បីយោងទៅធម្មជាតិនៃអំពើបាបរបស់មនុស្ស។ ជារឿយៗនេះ ត្រូវបានគេប្រើផ្ទុយពីលក្ខណខាងវិញ្ញាណរបស់ពួកគេ។ * ពាក្យថា «សាច់ឈាមរបស់ខ្លួន» សំដៅទៅលើអ្នកដែលពាក់ព័ន្ធនឹងមនុស្សម្នាក់ទៀតដូចជាឪពុក ឬម្ដាយបងប្អូនបង្កើតកូន ឬចៅ។ * ឃ្លាដែលថា «សាច់ឈាម» ក៏អាចសំដៅទៅបុព្វបុរស ឬកូនចៅរបស់មនុស្សទាំងឡាយដែរ។ * ពាក្យថា «សាច់តែមួយ» សំដៅទៅលើការរួមរស់ជាបុរស និងស្ដ្រីក្នុងអាពាហ៍ពិពាហ៍។ ## សេចក្តីណែនាំនៃការបកប្រែ * នៅក្នុងបរិបទនៃរូបសាច់របស់សត្វ «សាច់ឈាម» អាចប្រែថា «រូបកាយ» ឬ «ស្បែក» ឬ «សាច់»។ * នៅពេលដែលប្រើសំដៅទៅលើពាក្យទូទៅ ជាមួយនឹងសត្វដែលមានជីវិតទាំងឡាយ ពាក្យនេះ អាចបកប្រែថា «សត្វដែលមានជីវិត» ឬ «អ្វីៗដែលមានជីវិត»។ * នៅពេលសំដៅទូទៅលើមនុស្សទាំងអស់ ពាក្យនេះ អាចប្រែថា «មនុស្ស» ឬ «មនុស្សលោក» ឬ «មនុស្សគ្រប់គ្នាដែលមានជីវិត»។ * ពាក្យថា «សាច់ និងឈាម» អាចបកប្រែបានផងដែរថា «សាច់ញាតិ»​ ឬ «គ្រួសារ» ឬ «ញាតិសន្តាន» ឬ «សាច់សារលោហិត»។ ប្រហែលជាមានបរិបទ ដែលអាចបកប្រែថា «ដូនតា» ឬ «ពូជពង្ស»។ * នៅក្នុងភាសាខ្លះ អាចមានឃ្លាដែលប្រហាក់ប្រហែលនឹងអត្ថន័យនៃពាក្យ «សាច់ និងឈាម»។ * ឃ្លាថា «ត្រឡប់ទៅជាសាច់តែមួយ» អាចប្រែថា «រួមគ្នាក្នុងទំនាក់ទំនងផ្លូវភេទ»​ ឬ «បានត្រឡប់ទៅជារូបកាយតែមួយ» ឬ «បានត្រឡប់ទៅដូចជាមនុស្សម្នាក់នៅក្នុងរូបកាយ និងវិញ្ញាណ»។ ការបកប្រែរបស់ឃ្លានេះ គួរតែយកចិត្តទុកដាក់ពិនិត្យ ដើម្បីឲ្យច្បាស់ថា វាអាចទទួលយកបាននៅក្នុងភាសា និងវប្បធម៌នៅតាមតំបន់។