# ជំនឿ ជាទូទៅពាក្យថា «ជំនឿ» សំដៅទៅលើជំនឿ ទុកចិត្ត ឬទំនុកចិត្តលើនរណាម្នាក់ ឬក៏អ្វីមួយ។ * «មានជំនឿ» លើបុគ្គលណាម្នាក់គឺជឿថា អ្វីដែលគាត់និយាយ និងធ្វើគឺជាការពិត និងអាចទុកចិត្ដបាន។ * «មានជំនឿលើព្រះយេស៊ូ» មានន័យថាជឿលើការបង្រៀនរបស់ព្រះជាម្ចាស់ទាំងអស់អំពីព្រះយេស៊ូ។ វាមានន័យពិសេសត្រង់ថា មនុស្សទុកចិត្តលើព្រះយេស៊ូ និងការបូជារបស់ព្រះអង្គ ក្នុងការលាងសំអាតបាបរបស់ពួកគេ និងរំដោះពួកគេពីការដាក់ទោសដែលពួកគេសមនឹងទទួលដោយសារបាបរបស់ពួកគេ។ * ជំនឿពិត ឬការជឿលើព្រះយេស៊ូនឹងធ្វើឲ្យបុគ្គលម្នាក់បង្កើតផលល្អផ្លែខាងវិញ្ញាណ ឬអាកប្បកិរិយាល្អ ដោយសារព្រះវិញ្ញាណដ៏វិសុទ្ធគង់នៅក្នុងគាត់។ * ជួនកាល «ជំនឿ» សំដៅទៅលើសេចក្ដីបង្រៀនទាំងអស់អំពីព្រះយេស៊ូ ដូចជាពាក្យដែលថា «សេចក្ដីពិតនៃជំនឿ»។ * នៅក្នុងបរិបទដូចជា «រក្សាតីជំនឿ» ឬ «បោះបង់ចោលជំនឿ» ពាក្យថា «ជំនឿ» សំដៅទៅលើស្ថានភាព ឬស្ថានការនៃការជឿលើការបង្រៀនទាំងអស់អំពីព្រះយេស៊ូ។ ## សេចក្តីណែនាំនៃការបកប្រែ * នៅក្នុងបរិបទខ្លះ «ជំនឿ» អាចត្រូវបានបកប្រែថា «ការជឿ» ឬ «ការបញ្ចុះបញ្ចូល» ឬ «ទំនុកចិត្ត» ឬ «ទុកចិត្ត»។