# ថ្ងៃនៃព្រះជាម្ចាស់ ថ្ងៃនៃព្រះយេហូវ៉ា ក្នុងព្រះគម្ពីសម្ពន្ធមេត្រីចាស់ពាក្យថា «ថ្ងៃនៃព្រះយេហូវ៉ា» គឺប្រើសំដៅទៅលើពេលវេលាជាក់លាក់ នៅពេលដែលព្រះនឹងដាក់ទោសដល់អំពើបាបរបស់មនុស្ស។ * ក្នុងព្រះគម្ពីសម្ពន្ធមេត្រីថ្មី ពាក្យថា «ថ្ងៃនៃព្រះជាម្ចាស់» តែងតែសំដៅទៅលើថ្ងៃ ឬ ពេលដែលព្រះជាអម្ចាស់ព្រះយេស៊ូយាងត្រឡប់មកវិញ ដើម្បីជំុនំជម្រះមនុស្សក្នុងគ្រាចុងក្រោយ។ * ចុងបញ្ចាប់ ក្នុងអនាគតនៃការកាត់ទោសមនុស្ស ហើយនឹងការស់ឡើងវិញ ពេលខ្លះក៏បានសំដៅទៅលើ «ថ្ងៃចុងក្រោយ»។ គឺជាពេលចាប់ផ្ដើមក្នុងការដែលព្រះយេស៊ូយាងមកវិញ ដើម្បីជំនុំជម្រះមនុស្សមានបាប ហើយព្រះអង្គនឹងសោយរាជ្យជារៀងរហូតតទៅ។ * ពាក្យថា «ថ្ងៃ» ឃ្លាពាក្យនេះ ពេលខ្លះមានសំដៅទៅលើតួអក្សររបស់ថ្ងៃ ឬក៏អាចសំដៅទៅ «ពេល» ឬ «ឱកាស» ពេលវេលាវែងជាងមួយថ្ងៃ។ * ពេលខ្លះ ការដាក់ទោស ត្រូវសំដៅចំទៅលើ ដូចជា «កំហឹងរបស់ទ្រង់» ចំទៅលើអស់អ្នកដែលមិនបានជឿទ្រង់។ % សេចក្តីណែនាំនៃការបកប្រែ * អាស្រ័យទៅលើបរិបទ វិធីផ្សេងទៀតដើម្បីបកប្រែ «ថ្ងៃនៃព្រះជាម្ចាស់» អាចដូច «ពេលវេលានៃព្រះយេហូវ៉ា» ឬ «ពេលដែលព្រះយេហូវ៉ានឹងដាក់ទោសសាតាំង» ឬ «កំហឹងរបស់ព្រះជាម្ចាស់»។ * របៀបផ្សេងក្នុងការបកប្រែ «ថ្ងៃនៃព្រះជាម្ចាស់» អាចដួច «ពេលជំនុំជម្រះនៃព្រះជាម្ចាស់» ឬ «ពេលដែលព្រះជាម្ចាស់យេស៊ូនឹងត្រឡប់មកវិញដើម្បីជំនុំជម្រះមនុស្ស»។