# សរសើរ ការសរសើរនរណាម្នាក់គឺដើម្បីបង្ហាញពីការកោតសរសើរនិងគោរពបុគ្គលម្នាក់នោះ។ * មនុស្សសរសើរព្រះ ពីព្រោះតែព្រះអង្គធំនិងដោយសាតែ​ការអស្ចារ្យដែលព្រះអង្គបានបង្កើតមក ហើយទ្រង់ជាព្រះអាទិករនិងជាព្រះសង្គ្រោះនៃពិភពលោក។ * ជាទូទៅការសរសើរព្រះដោយព្រោះការដឹងគុណនូវអ្វីដែលព្រះជាម្ចាស់បានធ្វើ។ * ជាទូទៅតន្រ្តីនិងការច្រៀងគឺប្រើដើម្បីសរសើរព្រះ។ * ការសរសើរព្រះគឺជាផ្នែកមួយនៃការថា្វយបង្គំព្រះអង្គ។ * ពាក្យថា «សរសើរ» អាចប្រែបានម៉្យាងទៀតថា « និយាយពាក្យល្អ» ឬ «ការគោរពដ៏ខ្ពង់ខ្ពស់ជាពាក្យសម្ដី» ឬ «ការនិយាយល្អពីអ្វីមួយ»។ * បើពាក្យ«សរស់ើរ»ជានាម អាចប្រែបានម៉្យាងទៀតថា «និយាយដោយគោរព» ឬ​ «ពាក្យគោរព​» ឬ «ការនិយាយពីការល្អ»។