# សត្វជ្រូក ជ្រូក សាច់ជ្រូក សត្វជ្រូកជាប្រភេទសត្វ ដែលមានជើង៤ ជាសត្វជើងមានក្រចក ហើយគេចិញ្ចឹមសត្វជ្រូកដើម្បីយកសាច់។ ដែលគេហៅថា «សាច់ជ្រូក»។ ពាក្យទូទៅដែលគេប្រើសម្រាប់សត្វជ្រូកនេះគឺ «ជ្រូក»។ * ព្រះជាម្ចាស់បានមានបន្ទូលទៅកាន់ជនជាតិអ៊ីស្រាអែលថា មិនត្រូវបរិភោគសាច់ជ្រូកទេ ហើយទ្រង់បានរាប់សត្វនេះថាជា សត្វមិនស្អាត។ សព្វថ្ងៃនេះជនជាតិយូដានៅតែចាត់ទុកសត្វនេះជាសត្វមិនស្អាត ហើយពួកគេមិនបរិភោគសាច់សត្វនេះទេ។ * គេចិញ្ចឹមសត្វនេះនៅកសិដ្ឋានដើម្បី លក់សាច់វា។ * មានសត្វស្មោកគ្រោកមួយប្រភេទផ្សេងទៀតដែលគេមិនបានចិញ្ចឹមនៅក្នុងកសិដ្ឋានទេ តែវាជាសត្វដែលរស់នៅក្នុងព្រៃ គឺ«សត្វជ្រូកព្រៃ»។ សត្វជ្រូកព្រៃវាមានខ្នាយ ឬ​ ចែ ដែលវាត្រូវបានគេរាប់ថាជាសត្វដែលគ្រោះថ្នាក់បំផុត។ * ពេលខ្លះសត្វជ្រូកដែលធំៗ​ គេហៅថា «ជ្រូកបា»។