# ញាតិ​ សាច់ញាតិ ពាក្យថា «ញាតិ» សំដៅទៅលើសាច់ញាតិរបស់មនុស្សម្នាក់។ ពាក្យ «សាច់ញាតិប្រុស» សំដៅទៅសាច់ញាតិជាបុរស។ * ពាក្យទាំងនេះ អាចសំដៅទៅកាន់សាច់ញាតិជិតស្និត ដូចជា ឪពុកម្តាយ បងប្អូន ឬអាចសំដៅទៅកាន់សាច់ញាតិឆ្ងាយដូចជា មីង ពូ បងប្អូនជីដូនជាដើម។ * នៅក្នុងជនជាតិអ៊ីស្រាអែលកាលពីសម័យបុរាណ បើមានបុរសណាម្នាក់ស្លាប់ដោយគ្មានកូន នោះអ្នកដែលជាញាតិជិតស្និត ត្រូវរៀបការជាមួយនឹងប្រពន្ធអ្នកដែលបានស្លាប់នោះ ដើម្បីគ្រប់គ្រងលើទ្រព្យសម្បត្តិ និងបង្កើតកូន ដើម្បីបន្តរក្សាឈ្មោះអ្នកដែលបានស្លាប់នោះ។ បុរសនោះត្រូវបានគេហៅថា ជាសាច់ញាតិដែលប្រោសលោះ ឬមានសិទ្ធិលោះ។ * ពាក្យនេះក៏អាចបកប្រែថា «សាច់ញាតិ» ឬថា «សមាជិកគ្រួសារ» ផងដែរ។