# មាស មាសគឺជាលោហៈដែលមានពណ៌លឿងដែលគេតែងតែប្រើ ដើម្បីយកទៅធ្វើគ្រឿងអលង្ការ ហើយសម្ភាររបស់សាសនា។ វាគឺជាលោហៈដែលមានតម្លៃបំផុតនៅសម័យបុរាណ។ * នៅសម័យព្រះគម្ពីរ មានប្រភេទសម្ភារខុសៗគ្នាដែលធ្វើពីមាស ឬ ស្រោបដោយមាស។ * សម្ភារទាំងនេះរួមមាន ក្រវិល ចិញ្ចៀន ហើយនិងគ្រឿងអលង្ការផ្សេងៗទៀត រូបសំណាក ទីសក្ការបូជា និង អ្វីៗផ្សេងទៀតដែលប្រើសម្រាប់ហិបនៃសម្ពន្ធមេត្រី ឬ ប្រាសាទ ដូចជា ហិបនៃសម្ពន្ធមេត្រី។ * នៅក្នុងសម័យគម្ពីរសម្ពន្ធមេត្រីចាស់ មាសត្រូវបានគេប្រើក្នុងន័យ ដោះដូរគ្នាក្នុងការទិញ ឬលក់ដូរ។ គេថ្លឹងវាដើម្បីដឹងពីតម្លៃរបស់វា។ * ក្រោយមក មាន ហើយនិងលោហៈផ្សេងទៀតដូចជា ប្រាក់ គឺគេប្រើដើម្បីធ្វើជាកាក់ដើម្បីទិញ ឬលក់ដូរ។ * សម្រាប់អ្វីដែលមិនមែនជាមាសសុទ្ធ ប៉ុន្តែ ស្រោបមានគេប្រើពាក្យ «ស្រោបមាស» ឬ «បិទមាស» ឬ «លាបមាស» ក៏អាចប្រើបានដែរ។ * ពេលខ្លះអ្វីដែលពិពណ៌នាពី «លាបពណ៌មាស» មានន័យថា វាមានពណ៌លឿង ប៉ុន្តែ វាមិនមែនធ្វើពីមាសសុទ្ធទេ។