# ប្រមូល ការប្រមូលសន្សំ ពាក្យថា «ប្រមូល» មានន័យថាចេញទៅវាលស្រែ ឬ ទៅចំការដើម្បីប្រមូលគ្រាប់ស្រូវ ឬ ផ្លែឈើដែលអ្នកច្រូតបានទុកនៅសល់។ * ព្រះជាម្ចាស់បានមានបន្ទូលទៅកាន់ជនជាតិអ៊ីស្រាអែលឲ្យអនុញ្ញាតឲ្យស្រ្តីមេម៉ាយ មនុស្សទ័លក្រ និង ពួកបរទេស ប្រមូលគ្រាប់ស្រូវដែលនៅសល់ ដើម្បីទុកធ្វើជាស្បៀងសម្រាប់ខ្លួនគេ។ * ពេលខ្លះម្ចាស់ចម្ការ បានចាត់ឲ្យអ្នកប្រមូលទៅតាមពីក្រោយអ្នកច្រូត ដើម្បីប្រមូលគ្រាប់ស្រូវបានច្រើន។ * ឧទាណរហ៍យ៉ាងច្បាស់មួយ តើការនេះដំណើរការយ៉ាងដូចម្តេចគឺនៅក្នុងសាច់រឿងរបស់នាងរស់ ដែលត្រូវបានអនុញ្ញាតឲ្យនាងរើសសន្សំស្រូវ ជាមួយអ្នកច្រូតនៅក្នុងស្រែរបស់សាច់ញាតិខាងប្តីនាង លោកបូអូស។ * មានរបៀបបកប្រែផ្សេងទៀត «ប្រមូល» អាចប្រែថា «រើស» ឬ «ប្រមែប្រមូល» ឬ «ប្រមូល»។