# អំបូរទាំង១២នៃប្រទេសអ៊ីស្រាអែល ពាក្យថា «អំបូរទាំង១២នៃប្រទេសអ៊ីស្រាអែល» សំដៅទៅលើកូនប្រុសទាំង១២របស់ យ៉ាកុបនិងពូជពង្សរបស់ពួកគេ។ * យ៉ាកុប គឺជាចៅរបស់ អ័ប្រាហាំ។ ក្រោយមក ព្រះជាម្ចាស់បានប្ដូរឈ្មោះរបស់ យ៉ាកុបទៅជា អ៊ីស្រាអែល វិញ។ * ទាំងនេះគឺជាឈ្មោះនៃអំបូរទាំងនោះ រ៉ូបេន ស៊ីម្មាន លេវី យូដា ដាន់ ណែបថាលី កាឌ់ អេស៊ើ អ៊ីសាខារ សាប់យូឡូន យ៉ូសែប និងបេនយ៉ាមីន។ * ខ្សែស្រឡាយរបស់លេវីមិនត្រូវបានទទួលនូវមរតកជាដីធ្លីនៅក្នុងតំបន់កាណានឡើយ ពីព្រោះពួកគេជាអំបូរនៃសង្ឃ ដែលត្រូវបានញែកដោយឡែកសំរាប់បំរើព្រះជាម្ចាស់ និងប្រជាជនរបស់ពួកគេ។ * យ៉ូសែបបានទទួលនូវមរតកដីធ្លី២ដង ដែលត្រូវបានផ្ទេរទៅអោយកូន ប្រុសទាំង២របស់គាត់ គឺ អ៊ីប្រាអ៊ីម និងម៉ាណាសេ។ * មានកន្លែងជាច្រើននៅក្នុងព្រះគម្ពីរដែលបញ្ជីរនៃអំបូរទាំង១២ មានលក្ខណះខុសគ្នាតិចតួច។ មានកន្លែងខ្លះ លេវី យ៉ូសែប ឬដាន់ មិនត្រូវបានរាប់បញ្ចូលក្នុងបញ្ជីរ ហើយមានកន្លែងខ្លះទៀត កូនប្រុសទាំង២ របស់យ៉ូសែប គឺអ៊ីប្រាអ៊ីម និងម៉ាណាសេត្រូវបានរាប់បញ្ចូល។