# លោក ភីនេហាស ភីនេហាស គឺជាឈ្មោះនៃបុរសពីរនាក់នៅក្នុងព្រះគម្ពីរសម្ព័ន្ធមេត្រីចាស់។ * ចៅប្រុសរបស់អើរ៉ុនដែលជាសង្ឃដែលមានឈ្មោះ ភីនេហាស ដែលជាអ្នកដែលតតាំងប្រឆាំងនឹងការថ្វាយយបង្គំរូបព្រះក្លែងក្លាយ នៅស្រុកអ៊ីស្រាអែល។ * លោកភីនេហាស បានជួយសង្គ្រោះជនជាតិអ៊ីស្រាអែលពីគ្រោះកាចដែលព្រះយេហូវ៉ាបាន​ដាក់ដើម្បីដាក់ទោសដល់អ្នកដែលរៀបការជាមួយស្រ្តីសាសន៍ម៉ាឌាន និង ការថ្វាយបង្គំព្រះក្លែងក្លាយ។ * មានពេលខ្លះ​ លោកភីនេហាស ជាមួយនិង​ទាហានអ៊ីស្រាអែលទៅបំផ្លាញពួកសាសន៍ម៉ាឌាន។ * ចំណែកឯលោក ភីនេហាស​​ ម្នាក់ទៀត ដែលមានចែងនៅក្នុងគម្ពីរសម្ព័ន្ធមេត្រីចាស់ លោកគឺឺជា កូនប្រុសកំណាចរបស់លោកអេលី ដែលជាសង្ឃនៅសម័យ ហោរាសាំយូអែល។ * លោកភីនេហាស ហើយនិង បងប្រុសរបស់គាត់ត្រូវបានគេសម្លាប់នៅពេលដែលជនជាតិភីលីស្ទីនវាយលុកស្រុកអ៊ីស្រាអែល ហើយលួចយកហឹបនៃសម្ព័ន្ធមេត្រីទៅស្រុកភីលីស្ទីន។