# ពួកផារិស៊ី ពួកផារិស៊ី ជាក្រុមមនុស្សដែលសំខាន់ ហើយមានអំណាចបំផុតនៃពួកដឹកសាសនាយូដានៅសម័យព្រះយេស៊ូ។ * ភាគច្រើនពួកគេជាអ្នកជំនួញវណ្ណៈកណ្តាល ហើយមួយចំនួនទៀតជាសង្ឃផងដែរ។ * អ្នកដឹកនាំសាសនាទាំងអស់ និង ពួកផារិស៊ីពួកគេពិតជាគោរពច្បាប់របស់លោកម៉ូសេ ហើយ​និងច្បាប់យូដា និង រក្សាប្រពៃណីបានយ៉ាងខ្ជាប់ខ្ជួនបំផុត។ * ពួកគេព្រួយបារម្ភពីការដែលញែកពួកយូដាចេញពីឥទ្ធិពលអាក្រក់របស់សាសន៍ដទៃ។ ឈ្មោះ ផារិស៊ី គឺបានមកពីពាក្យថា «បំបែកចេញពីគ្នា»។ * ពួកផារិស៊ី មានជំនឿលើវិញ្ញាណបន្ទាប់ពីមនុស្សស្លាប់ទៅ គេក៏ជឿថាមានទេវតា និង​វិញ្ញាណផ្សេងៗដែរ។ * ពួកផារិស៊ី និង ពួកសាឌូស៊ីបានទាស់ប្រឆាំងនឹង ព្រះយេស៊ូ និង​ពួកអ្នកជឿថ្មី។