# ​ត្រូអាស ​ក្រុងត្រូអាស គឺជាក្រុងមាត់សមុទ្រដែលមានទីតាំងនៅមាត់សមុទ្រខាងជើងភាគខាងលិចនៃទឹកដីស្រុកអាស៊ី ជាដែលខេត្តបុរាណរបស់អាណាចក្ររ៉ូម។ * សាវកប៉ូលបានធ្វើដំណើរទៅកាន់ក្រុងត្រូអាសយ៉ាងហោចណាស់៣ដងនៅក្នុងដំណើរបេសកកម្មផ្សាយដំណឹល្អរបស់គាត់។ * ពេលមួយនៅក្រុងត្រូអាស លោកប៉ូលបានអធិប្បាយយ៉ាងយូរទាល់ភ្លឺ នោះមានយុវជនម្នាក់ឈ្មោះអើទីកុសដែលបានអង្គុយស្តាប់នៅបង្អួចដែលបើកចំហ ហើយគាត់ងងុយដេកក៏បានងោកហើយធ្លាក់មកក្រោមស្លាប់ទៅ។ ដោយសារ អំណាចព្រះចេស្តានៃព្រះនោះលោកប៉ូលបានប្រោសយុវជននោះឲ្យមានជីវិតរស់ឡើងវិញ។ * នៅពេលដែលលោកប៉ូលនៅទីក្រុងរ៉ូម គាត់បានសូមឲ្យលោកធីម៉ូថេជួយយកអាវធំ និងសៀវភៅព្រមទាំងក្រាំងស្បែក ដែលគាត់បានផ្ញើទុកនៅក្រុងត្រូរអាស មកជាមួយផង។