# ថែស្សាឡូនិក អ្នកស្រុកថែស្សាឡូនិច នៅក្នុងព្រះគម្ពីរសម្ពន្ធមេត្រីថ្មី ក្រុងថែស្សាឡូនិក គឺជារាធានីរបស់ខេត្តម៉ាសេដូន នៃអាណាចក្ររ៉ូម។ អ្នករស់នៅក្នុងក្រុងនោះត្រូវបានគេហៅថា «អ្នកស្រុកថែស្សាឡូនិក»។ * ក្រុងថែស្សាឡូនិក គឺជាក្រុងក្បែរមាត់សមុទ្រយ៉ាងសំខាន់ ដែលមានទីតាំងនៅជាប់នឹងផ្លូវធំទូលាយតភ្ជាប់ក្រុងរ៉ូមទៅកាន់តំបន់ភាគខាងកើតនៃដែនដីអាណាចក្ររ៉ូម។ * លោកប៉ូល លោកស៊ីឡាស និងលោកធីម៉ូថេ បានធ្វើដំណើរទៅដល់ក្រុងថែស្សាឡូនិកនៅក្នុងដំណើរបេសកកម្មលើទីពីរ ហើយជាលទ្ធផលមានក្រុមជំនុំជាច្រើនត្រូវបានកើតឡើងនៅទីនោះ។ ក្រោយមកទៀតនៅក្នុងបេសកកម្មលើទីបីរបស់លោកប៉ូល លោកក៏បានធ្វើដំណើរទៅសួរសុខទុក្ខអ្នកនៅក្នុងក្រុងនោះដែរ។ * លោកប៉ូលបានសរសេរសំបុត្រពីរ ទៅកាន់គ្រិស្តបរិស័ទ នៅក្នុងក្រុងថែស្សាឡូនិកនោះ គឺសំបុត្រ១ និង២ ថែស្សាឡូនិក ដែលមាននៅក្នុងព្រះគម្ពីរសម្ពន្ធមេត្រីថ្មី។