# តាម៉ារ តាម៉ារ គឺជាឈ្មោះរបស់ស្ត្រីមួយចំនួននៅក្នុងគម្ពីរសម្ពន្ធមេត្រីចាស់។ វាក៏ជាឈ្មោះរបស់ក្រុង ឬទីកន្លែងមួយចំនួននៅក្នុងសម្ពន្ធមេត្រីចាស់ដែរ។ * នាងតាម៉ារ​​គឺជាកូនប្រសាស្រីរបស់លោកយូដា។ នាងបានបង្កើតកូនប្រុសមួយឈ្មោះលោកពេរេស ដែលបានក្លាយទៅជាព្រះអយ្យកោរបស់ព្រះយេស៊ូគ្រិស្ត។ * បុត្រីម្នាក់របស់ព្រះបាទដាវីឌ ព្រះ‌នាង​តាម៉ារត្រូវជាព្រះកនិដ្ឋា (ប្អូនស្រី) របស់សម្ដេច​អាប់‌សាឡុម។ សម្ដេច​អាំណូនត្រូវជាបងប្រុស (ម្តាយផ្សេងគ្នា) របស់ព្រះនាងបានរំលោភព្រះនាងហើយបោះបង់ព្រះនាងចោលឲ្យនៅឯកា។ * សម្តេចអាប់សាឡុម មានបុត្រីម្នាក់ព្រះនាមថា ព្រះនាងតាម៉ារ។ * មានក្រុងមួយមានឈ្មោះថា ហាសា‌សូន-‌តាម៉ារ គឺជាក្រុងរួមគ្នាតែមួយជាមួយ និងក្រុងអេងហ្គេឌី ដែលស្ថិតនៅភាគខាងលិចនៃសមុទ្រស្លាប់។ ជាមួយគ្នានោះក៏មានក្រុងផ្សេងទៀតឈ្មោះថា បាល-តាម៉ារ។ មានខគម្ពីរយោងជាច្រើនសំដៅទៅកាន់ទីកន្លែងដែលមានឈ្មោះថា តាម៉ារ វាប្រហែលជាកន្លែងផ្សេងពីក្រុងតាម៉ារនេះ។