# ពេត្រុស, ស៊ីម៉ូន-ពេត្រុស, កេផាស លោកពេត្រុសគឺជាម្នាក់ក្នុងចំណោមសាវ័កទាំង១២របស់ព្រះយេស៊ូ។ គាត់គឺជាអ្នកដឹកនាំដ៏សំខាន់ម្នាក់នៃក្រុមជំនុំដើមដំបូង។ * មុនពេលដែលព្រះយេស៊ូបានហៅគាត់ឲ្យធ្វើជាសាវ័កទ្រង់លោកពេត្រុសមានឈ្មោះថា ស៊ីម៉ូន។ * បន្ទាប់មក ព្រះយេស៊ូបានដាក់ឈ្មោះថ្មីឲ្យគាត់ថា «កេផាស» ដែលមានប្រែថា «ថ្ម» ក្នុងភាសាអារ៉ាម។ ហើយឈ្មោះពេត្រុសក៏មានន័យថា​ «ថ្ម» ក្នុងភាសាក្រិក។ * ព្រះជាម្ចាស់បានប្រើលោកពេត្រុសអោយប្រោសមនុស្សឲ្យជា ហើយប្រកាសដំណឹងល្អអំពីព្រះយេស៊ូ។ * មានកណ្ឌគម្ពីរពីរ នៅក្នុងសម្ព័ន្ធមេត្រីថ្មីបានចែងថា លោកពេត្រុសបានសរសេរសំបុត្រទុកលើកទឹកចិត្ត ហើយទុកជាសេចក្តីបង្រៀនដល់ពួកអ្នកជឿ។