# មីសា‌អែល មីសាអែលគឺជាឈ្មោះរបស់មនុស្ស៣នាក់នៅក្នុងព្រះគម្ពីរសម្ពន្ធមេត្រីចាស់។ * បុរសម្នាក់ឈ្មោះមីសាអែលគឺជាបងប្អូនជីដូនមួយរបស់លោកអើរ៉ុន។ ពេលកូនប្រុសពីរនាក់របស់លោកអើរ៉ុនស្លាប់នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ដោយព្រោះគេបានថ្វាយគ្រឿងក្រអូបទៅកាន់ព្រះមិនតាមរបៀបដែលព្រះទ្រង់បានបង្គាប់ នោះលោកមីសាអែលនិងបងប្រុសរបស់គាត់ត្រូវគេប្រគល់ទៅការងារអោយយកសាកសពចេញពីមុខទីត្រសាលបរិសុទ្ធ។ * បុរសម្នាក់ឈ្មោះមីសាអែលបានឈរនៅក្បែរលោក​អែសរ៉ា​នៅពេលគាត់អានក្រឹត្យវិន័យ។ * ក្នុងអំឡុងពេលដែលប្រជាជនអ៊ីស្រាអែលត្រូវបានគេនិរទេសនៅស្រុកបាប៊ីឡូនយុវជនម្នាក់ឈ្មោះមីសាអែលក៏ត្រូវគេចាប់ខ្លួន និងត្រូវគេបង្ខំឲ្យរស់នៅបាប៊ីឡូន។ ជនជាតិខាល់ដេបានដាក់ឈ្មោះគាត់ថា «មែសាក់»។ គាត់រួមជាមួយសហការីរបស់គាត់គឺ​អសា‌រា​ ​(អបេឌ-‌នេកោ)និងហាណា‌នា​ (សាដ្រាក់) មិនព្រមថ្វាយបង្គំរូបសំណាកព្រះមហាក្សត្រទេហើយគេបានបោះទៅក្នុងគុកភ្លើងដែលឆេះយ៉ាងសន្ធោសន្ធៅ។