# ម៉ារាម ម៉ារាមគឺជាបងស្រីរបស់លោកអើរ៉ុន និងលោកម៉ូសេ។ * នៅពេលនាងម៉ារាមនៅក្មេងនាងត្រូវបានម្ដាយបង្គាប់ឲ្យចាំមើលថែរក្សាប្អូនប្រុសរបស់នាងឈ្មោះម៉ូសេដែលបានដាក់នៅក្នុងកន្ត្រក់មួយក្នុងច្រាំងនៃទន្លេនីល។ នៅពេលដែលបុត្រីរបស់ស្តេចផារ៉ោនបានរកឃើញទារកហើយត្រូវការអ្នកថែរក្សាគាត់ជំនួសព្រះនាង នោះនាងម៉ារាមបាននាំម្តាយរបស់នាងឲ្យធ្វើជាអ្នកមើលថែរក្សាទារកនោះ។ * នាងម៉ារាមបាននាំជនជាតិអ៊ីស្រាអែលឲ្យនាំគ្នារាំ និងអរព្រះគុណព្រះក្រោយពីពួកបានចាកចេញពី ពួកជនជាតិអេស៊ីបនាំគ្នាតាមរយៈការឆ្លងកាត់សមុទ្រក្រហម។ * ជាច្រើនឆ្នាំក្រោយមកនៅពេលដែលជនជាតិអ៊ីស្រាអែលវង្វេងនៅក្នុងវាលរហោស្ថាន នាងម៉ារាម និងលោកអើរ៉ុនចាប់ផ្តើមនិយាយអាក្រក់ពីលោកម៉ូសេពីព្រោះគាត់បានរៀបការជាមួយស្ត្រីសាសន៍គូស។ * ដោយសារការបះបោររបស់នាងក្នុងការនិយាយប្រឆាំងនឹងលោកម៉ូសេនោះព្រះបានបណ្ដាលឲ្យនាងម៉ារាមកើតរោគឃ្លង់។ ប៉ុន្ដែ ក្រោយមកព្រះជាម្ចាស់ប្រោសឲ្យគាត់បានជានៅពេលដែលលោកម៉ូសេអង្វរឲ្យនាង។