# ព្រះបាទយ៉ូថាម នៅក្នុងព្រះគម្ពីរសម្ពន្ធមេត្រីចាស់ មានបុរសបីនាក់ដែលមានឈ្មោះថា យ៉ូថាម។ * បុរសម្នាក់ឈ្មោះលោកយ៉ូថាមគឺជាកូនប្រុសពៅរបស់លោកគេឌាន។ លោកយ៉ូថាមបានជួយវាយយកឈ្នះជាមួយបងប្រុសរបស់គាត់ឈ្មោះព្រះបាទអ័ប៊ី‌ម៉្មា‌ឡិច ដែលបានសម្លាប់អស់អ្នកដែលប្រឆាំងជាមួយនឹងបងប្រុសរបស់ពួកគេ។ * បុរសម្នាក់ផ្សេងទៀតឈ្មោះព្រះបាទយ៉ូថាមជាស្តេចរបស់យូដាដែលបានសោយរាជ្យអស់រយៈពេលដប់ប្រាំមួយឆ្នាំបន្តពីព្រះបិតារបស់ទ្រង់ដែលមាននាមថាព្រះបាទ​អូសៀស (​អ័សារា)។ * ដូចជាបិតារបស់ទ្រង់ដែល ព្រះបាទយ៉ូថាមបានគោរពព្រះជាម្ចាស់ ហើយជាព្រះមហាក្សត្រដ៏ល្អ។ * ទោះយ៉ាងណាក៏ដោយ ទ្រង់មិនបានបំផ្លាញទីកន្លែងគោរពបូជារបស់ព្រះក្លែងក្លាយ ហេតុផលនេះហើយក្រោយមកបានធ្វើឲ្យប្រជារាស្ត្រនៃស្រុកយូដាបែរចេញពីព្រះជាម្ចាស់ម្តងទៀត។ * ព្រះបាទយ៉ូថាមផ្សេងទៀតគឺជាឈ្មោះមួយនៃពូជពង្សដែលនៅក្នុងបញ្ជីរាយនាមពូជពង្សរបស់ព្រះយេស៊ូ ស្ថិតនៅក្នុងកណ្ឌគម្ពីរម៉ាថាយ។