# លោកយ៉ូសែប (គម្ពីរសម្ពន្ធមេត្រីថ្មី) លោកយ៉ូសែបគឺជាឪពុករបស់ព្រះយេស៊ូនៅផែនដី ហើយបានចិញ្ចឹមបីបាច់ព្រះយេស៊ូដូចជាកូនរបស់គាត់។ គាត់គឺជាមនុស្សត្រឹមត្រូវដែលបានធ្វើការជាជាងឈើ។ *​ លោកយ៉ូសែបបានភ្ជាប់ពាក្យជាមួយនារីជនជាតិយូដាឈ្មោះថានាងម៉ារី ដែលជានារីម្នាក់ដែលព្រះជាម្ចាស់បានជ្រើសឲ្យក្លាយជាម្តាយរបស់មេស្សុី។ * ទេវតាបានប្រាប់លោកយ៉ូសែបថា ព្រះវិញ្ញាណដ៏វិសុទ្ធនឹងធ្វើការអស្ចារ្យឲ្យនាងម៉ារីមានផ្ទៃពោះ ហើយកូនរបស់នាងម៉ារីនឹងក្លាយជាកូនរបស់ព្រះជាម្ចាស់។ * បន្ទាប់ពីព្រះយេស៊ូបានប្រសូត ទេវតាបានដាស់តឿនដល់លោកយ៉ូសែបដើម្បីនាំកូន ហើយនិងនាងម៉ារីទៅប្រទេសអេស៊ីបដើម្បីគេចខ្លួនពីស្តេចហេរូឌ។ * លោកយ៉ូសែប និងគ្រួសាររបស់គាត់រស់នៅក្នុងក្រុងណាសារ៉ែតនៃស្រុកកាលីឡេ ជាកន្លែងដែលគាត់ចាប់ផ្តើមប្រកបរបរជាជាងឈើ។