# ស្រុក​យេស‌រាល​ យេស‌រាលគឺជាឈ្មោះនៃក្រុងដ៏សំខាន់របស់អ៊ីស្រាអែលក្នុងអាណាខេត្តនៃកុលសម្ព័ន្ធកុល‌សម្ព័ន្ធ​អ៊ីសា‌ខារ ដែលស្ថិតនៅទិសនិរតីនៃសមុទ្រស្លាប់។ * ក្រុងយេសរាលគឺផ្នែកមួយនៃចំណុចភាគខាងលិចនៃច្រកភ្នំមេគីដោដែលត្រូវបានគេហៅថា «ជ្រលងនៃក្រុងយេសរាល»។ * ស្តេចមួយចំនួនរបស់អ៊ីស្រាអែលគឺមានដំណាក់របស់នៅក្នុងក្រុងនៃយេសរាល។ * ចំការទំពាំងបាយជូររបស់លោកណាបោត គឺមានទីទាំងនៅក្បែរព្រះរាជដំណាក់របស់ព្រះបាទអហាប់ក្នុងស្រុកយេសរាល។ ព្យាការីអេលីយ៉ាបានថ្លែងទំនាយអំពីព្រះបាទអហាប់នៅទីនោះ។ * ព្រះនាងយេសិបិលដែលជាប្រពន្ធដ៏អាក្រក់របស់ព្រះបាទអហាប់បានត្រូវគេសម្លាប់នៅស្រុកយេសរាល។ * ការប្រារព្ធពិធីសំខាន់ៗជាច្រើនគឺបានធ្វើឡើងក្នុងក្រុងនេះ រាប់បញ្ជូលទាំងការធ្វើសង្គ្រាមមួយចំនួនផង។