# លោកអ៊ីសាយ លោកអ៊ីសាយគឺជាព្រះបិតារបស់ព្រះបាទដាវីឌ ហើយជាចៅរបស់នាងរស់ និងលោកបូអូស។ * លោកអ៊ីសាយគឺចេញមកពីកុលសម្ព័ន្ធយូដា។ * គាត់គឺជា «ជនជាតិអេប្រាតា» ដែលមានន័យថាគាត់ជាអ្នកមកពីក្រុងអេប្រាតា (ភូមិបេថ្លេហិម)។ * ព្យាការីអ៊ីសាយបានថ្លែងទំនាយអំពី «ពន្លក» ឬ «ខ្នែង» ដែលមានន័យមកពី «ឫសរបស់លោកអ៊ីសាយ» ហើយបង្កើតផលផ្លែ។ កាលនេះ គឺសំដៅពីព្រះយេស៊ូដែលជាពូជពង្សជំនាន់ក្រោយរបស់អ៊ីសាយ។