# ហេរ៉ូឌាស ហេរ៉ូឌាស គឺជាមហេសីរបស់ស្តេចហេរ៉ូឌ ​អាន់ទី‌ប៉ាស នៅស្រុកយូដា ក្នុងសម័យកាលលោកយ៉ូហានបាទិស្ត។ * ហេរ៉ូឌាស ធ្លាប់ជាមហេសីរបស់ព្រះបាទភីលីព ជាបងប្រុសរបស់ស្តេចហេរ៉ូឌ ​អាន់ទី‌ប៉ាស ប៉ុន្តែក្រោយមកព្រះនាងបានរស់នៅជាមួយស្តេចហេរ៉ូឌ ​អាន់ទី‌ប៉ាស ដោយមិនមានច្បាប់អាពាហ៍ពិពាហ៍។ * លោកយ៉ូហានបាទិស្តមិនយល់ស្រប់ជាមួយ ស្តេចហេរ៉ូឌ​ និងនាងហេរ៉ូឌាស សម្រាប់ការរស់នៅជាមួយគ្នាដោយមិនមានច្បាប់អាពាហ៍ពិពាហ៍។ ប៉ុន្តែការនេះហើយជាហេតុ ស្តេចហេរ៉ូឌបានចាប់លោកយ៉ូហានដាក់ក្នុងគុក ហើយសម្លាប់គាត់ដោយកាត់ក។