# កាលីឡេ អ្នកស្រុកកាលីឡេ តំបន់កាលីឡេគឺជាតំបន់ភាគខាងជើងបំផុតនៃប្រទេសអ៊ីស្រាអែល ស្ថិតនៅភាគខាងជើងនៃស្រុកសាម៉ារី។ «អ្នកស្រុកកាលីឡេ» គឺជាមនុស្សដែលរស់នៅស្រុកកាលីឡេ។ * ស្រុកកាលីឡេ សាម៉ារី និងយូដាគឺជាខេត្តសំខាន់ទាំងបីរបស់អ៊ីស្រាអែលនៅសម័យគម្ពីរសម្ពន្ធមេត្រីថ្មី។ * ស្រុកកាលីឡេមានព្រំប្រទល់ជាប់ខាងកើតជាប់នឹងបឹងដ៏ធំមួយហៅថា ‌«សមុទ្រកាលីឡេ»។ * ព្រះយេស៊ូបានធំឡើង ហើយរស់នៅក្រុងណាសារ៉ែតក្នុងស្រុកកាលីឡេ។ * ការ​អស្ចារ្យ និងការបង្រៀនភាគច្រើនរបស់ព្រះយេស៊ូបានកើតឡើងនៅក្នុងតំបន់កាលីឡេ។