# នាងអេវ៉ា នេះជាឈ្មោះរបស់ស្ត្រីដំបូង។ ឈ្មោះរបស់នាងមានន័យថា «ជីវិត» ឬ «ការរស់នៅ»។ * ព្រះជាម្ចាស់បានបង្កើតនាងអេវ៉ាចេញពីឆ្អឹងជំនីរដែលព្រះអង្គបានដកចេញពីលោក​អដាំ។ * នាងអេវ៉ាត្រូវបានបង្កើតឡើង ដើម្បីធ្វើជា «ជំនួយ» របស់លោក​អដាំ។ នាងបានចូលមករួមជាមួយលោក​អដាំ ដើម្បីជួយគាត់ក្នុងកិច្ចការដែលព្រះបានប្រទានឲ្យពួកគេធ្វើ។ * នាងអេវ៉ាត្រូវបានសាតាំងល្បួង (នៅក្នុងទម្រង់ជាសត្វពស់) ហើយជាមនុស្សដំបូងដែលធ្វើបាបដោយបរិភោគផ្លែឈើដែលព្រះបានមានបន្ទូលហាមមិនឲ្យបរិភោគ។